Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ស៊ីរី ប្តេជ្ញាអនុវត្ត គម្រោងសន្តិភាព របស់លោក អាណាន់

$
0
0

TEHRAN: រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Muallem បានលើកឡើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១២កន្លងទៅថា រដ្ឋាភិបាលរបស់ លោកនឹងប្តេជ្ញាក្នុងការអនុវត្តគម្រោងសន្តិភាព ដែល ដាក់ចេញដោយលោក កូហ្វី អាណាន់ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ បានឲ្យដឹងដោយលើកឡើង នូវសំដីរបស់ លោក Muallem ថារដ្ឋាភិបាលស៊ីរី បានសម្រេចចិត្តក្នុងការអនុវត្តតាមគោលការណ៍ នៃ គម្រោងរបស់លោក កូហ្វី អាណាន់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស រូបនេះបានបង្ហាញការជឿជាក់ថា ក្រុមកងកម្លាំងប្រឆាំងរដ្ឋាភិបាល នឹងត្រូវបរាជ័យដោយសារកងកម្លាំងរបស់រដ្ឋាភិបាល។ ដោយបានបញ្ជាក់ថា ក្រុមប្រឆាំងរដ្ឋាភិបាលដែលបានប្រមូលផ្តុំគ្នា នៅAleppo ដើម្បីប្រឆាំងរដ្ឋាភិបាល ប្រាកដជាបរាជ័យជាមិនខាន។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរូបនេះ បានបង្ហាញការសង្កត់ធ្ងន់បែបនេះ ក្នុងសន្និសិទសារព័ត៌មាន ខណៈពេលលោកធ្វើកិច្ចជំនួបជាមួយរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Ali Akbar Salehi ក្នុងពេលដែល លោកបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសនេះ៕

Photo by DAP-NEWS

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Muallem


រំលឹកខួបលើកទី២៥ នៃការបង្កើត ពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន

$
0
0

សៀមរាប: កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១២ ក្រសួងបរិស្ថាន បានរៀបចំប្រារព្ធទិវារំលឹក ខួបលើកទី២៥ នៃការបង្កើតពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងការប្រកាស ដាក់ឲ្យអនុវត្តផែនការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន (Hydro chlorofluorocarbons) នៅកម្ពុជា។ ទិវានេះ ប្រារព្ធធ្វើនៅក្នុងបរិវេណខាងក្រោយប្រាង្គប្រាសាទអង្គរវត្ត ក្រោមកិច្ចសហការរៀប ចំដោយក្រសួងបរិស្ថាន ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កម្មវិធីបរិស្ថានអង្គការ សហប្រជាជាតិ (UNEP) និងមូលនីធិ នៃកិច្ចព្រមព្រៀងពហុភាគី Multilateral Fund (MLF)។ ហើយ ឆ្នាំ២០១២ នេះ គឺជាឆ្នាំទី១១ សម្រាប់កម្ពុជា ដែលបានចូលរួមអបអរសាទរជាមួយនឹងរដ្ឋាភិបាល នៃ បណ្ដាប្រទេសជាង ១៩០ នៅលើពិភពលោក ដើម្បីបុព្វហេតុបរិស្ថានលើភពផែនដី។

ពិធីនេះ ស្ថិតក្រោមអធិបតីភាពរបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងមានការចូលរួមពីលោក ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងបរិស្ថាន លោក ស៊ូ ភិរិន្ទ អភិបាលខេត្ត លោក សៀង ណាំ សមាជិករដ្ឋសភា មណ្ឌលសៀម រាប លោកបណ្ឌិត ម៉ាកូ គនស្សាឡេស៍ (Marco Gonzaléz) អគ្គលេខាធិការ នៃលេខាធិការដ្ឋានអូហ្សូន លោកស្រី ម៉ារីយ៉ា ណូឡន់ (Maria Nolan) ប្រធានលេខាធិការដ្ឋាន នៃអង្គការមូលនីធិពហុភាគី លោក បណ្ឌិត យ៉ុងវ៉ូ ផាក (Young-Woo Park) នាយកកម្មវិធីបរិស្ថានសហប្រជាជាតិប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ដោយមានអ្នកចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រី រាជការ សិស្ស និស្សិត យុវជនកាក បាទក្រហម យុវជនកាយរិទ្ធិប្រមាណ ៣០០នាក់។

លោក ម៉ុក ម៉ារ៉េត បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី២៥ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ឆ្នាំ១៩៨៧-២០១២ ក្រោមពាក្យស្លោក «ការពារបរិយាកាសសម្រាប់មនុស្សជំនាន់ក្រោយ (Protecting our atmosphere for Generation to come)»។ ហើយមកទល់បច្ចុប្បន្ន ស្រទាប់អូហ្សូនមាននិន្នាការ ផ្លាស់ប្តូរឈានទៅរកការអន្តរាយធ្ងន់ធ្ងរ ដោយសារសកម្មភាពរបស់មនុស្សបង្កឡើង។ ហើយពិភពលោក កំពុងតែប្រឈមនឹងគ្រោះធម្មជាតិធំៗជាច្រើន មានដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ។ល។

លោកស្រី ម៉ារីយ៉ា ណូឡន់ (Maria Nolan) ប្រធានលេខាធិការដ្ឋាន នៃអង្គការមូលនីធិពហុភាគី បាន មានប្រសាសន៍ថា ការពារនូវបរិយាកាស នៃភពផែនដី ពិសេសការពារស្រទាប់អូហ្សូន និងការអនុវត្តផែន ការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន គឺចាំបាច់បំផុត ដែលតម្រូវឲ្យមានការចាប់ផ្ដើមសកម្ម ភាពឲ្យបានឆាប់រហ័ស សម្រាប់មនុស្សជំនាន់ក្រោយៗរបស់យើង។

លោកស្រីបានបន្ដថា ការមកដល់ប្រទេសកម្ពុជាជាលើកទីមួយ លោកស្រីបានចាប់អារម្មណ៍ជាខ្លាំង ចំពោះប្រទេស ដែលប្រកបដោយអរិយធម៌ និងប្រកបដោយប្រវត្តិសាស្ត្រ នៃវប្បធម៌ និងប្រាង្គប្រាសាទ ដ៏ខ្ពង់ខ្ពស់។ ហើយរដ្ឋាភិបាលកម្ពុជា មានឆន្ទ:ខ្ពស់ក្នុងការសម្រេចឲ្យបាននូវការការពារ សារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងអនុវត្តន៍ផែនការលុបបំបាត់សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន ហើយក្នុងនាម ប្រធានលេខាធិការដ្ឋាន នៃអង្គការមូលនីធិពហុភាគី លោកស្រី នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តទៅ ទៀត។

លោកបណ្ឌិត ម៉ាកូ គនស្សាឡេស៍ និងលោកបណ្ឌិត យ៉ុងវ៉ូ ផាក បានមានប្រសាសន៍ជារួម ថា លោក មានមោទនភាពយ៉ាងខ្លាំង ដែលបានមកចូលរួមក្នុងការប្រារព្ធពិធីនាពេលនេះ នៅក្នុងបរិវេណនៃប្រាង្គ ប្រាសាទអង្គរវត្ត ដែលធ្វើឲ្យបណ្ដាប្រទេសនៅលើពិភពលោក ដើម្បីបុព្វហេតុបរិស្ថានលើភពផែនដី ចង ចាំនូវព្រឹត្តិការណ៍នេះ ហើយក្នុងនាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ក៏ដូចជា កម្មវិធីបរិស្ថានអង្គ ការសហប្រជាជាតិ និងមូលនីធិ នៃកិច្ចព្រមព្រៀងពហុភាគី សូមកោតសរសើរដោយស្មោះ ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយើងនឹងបន្តគាំទ្រដល់កម្ពុជាតទៅទៀត។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ ថា រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រយ៉ាងពេញ ទំហឹង និងសង្ឃឹមយ៉ាងមុតមាំថា ទិវានេះ ពិតជាបានជំរុញមនសិការការពារបរិស្ថានរបស់បងប្អូន ជនរួម ជាតិយើងទាំងអស់គ្នា ឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការថែរក្សាស្រទាប់អូហ្សូន និងទប់ស្កាត់ការ បំផ្លាញស្រទាប់ស្រទាប់អូហ្សូន។ ហើយលោកបាន សុំឲ្យ UNDP UNEP និង MLF បន្តជួយដល់ ប្រទេស កម្ពុជា ទាំងថវិកា និងបច្ចេកវិជ្ជា ដើម្បីឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យជាបន្ដទៅទៀត ក្នុង ការអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ពិសេសការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបោន (Hydro chlorofluorocarbons) នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការថែរក្សាបរិ ស្ថានភពផែនដីឲ្យមាននិរន្តរភាព។

សូមបញ្ជាក់ថា អូហ្សូន (Ozone) គឺជាឧស្ម័នម្យ៉ាង ដែលកកើតឡើងដោយឯកឯង ក្នុងបរិយាកាស ។ ភាគច្រើន នៃអូហ្សូនបានប្រមូលផ្ដុំក្នុងស្រទាប់អូហ្សូន ដែលមានទីតាំងក្នុងស្រទាប់ឧស្ម័ន និងមានចម្ងាយ ជាច្រើនគីឡូម៉ែត្រពីខាងលើផ្ទៃនៃភពផែនដី។

ទោះបីអូហ្សូនគ្រាន់តែបង្ហាញឲ្យឃើញតែមួយភាគតូច នៃឧស្ម័នដែលបានបង្ហាញនៅក្នុងបរិយាកាសក្ដី ក៏ស្រទាប់របស់វាមានតូនាទីជាសារវន្ដមួយ ជាខែលក្នុងការការពារជីវិតមនុស្ស និងជីវិតដទៃទៀត លើ ផែនដីពីភយន្ដរាយ ដែលបណ្ដាលមកពីកាំរស្មី នៃពន្លឺអ៊ុលត្រាវីយ៉ូឡេត (ultraviolet light) ដែលអាច ហៅថា ពន្លឺពណ៌ស្វាយ ពីពន្លឺព្រះអាទិត្យ។ ដែលសកម្មភាពរបស់មនុស្សជាច្រើនទសវត្ស ចុងក្រោយនេះ បានបង្កើតឲ្យមាននូវសារធាតុគីមី ដូចជា សារធាតុក្លរ៉ូភ្លុយអរ៉ូកាបោន (chlorofluorocarbons/CFCs) ដែលបានបញ្ចេញចូលទៅក្នុងបរិយាកាសយ៉ាងធ្ងន់ធ្ងរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោកជាម យៀប និងលោកស្រី យកទៀន ព្រះវស្សាប្រគេន ដល់ព្រះសង្ឈ៣២វត្ត នៅស្រុកពាមរក៏

$
0
0

ព្រៃវែងៈកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ លោកបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកស្រី ព្រមទាំងក្រុមការងារ ចុះជួយ ស្រុកពាមរក៏-ពាមជរជាច្រើននាក់ទៀតបានយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃ ចំនួន៣២វត្ត ដែលស្ថិតនៅឃុំព្រែកខ្សាយ ស្រុកពាមរក៏ខេត្តព្រៃវែង។

ទេយ្យទានដែលប្រគេនដល់ព្រះសង្ឃក្នុងនីមួយវត្តៗ រួមមាន ៖ ទៀនព្រះវស្សា១គូ សាដកមួយចំនួន អង្គរ៥០kg ទឹកត្រីនិង ទឹកស៊ីអីវ ព្រមទាំងថវិកាមួយចំនួនទៀត ។ ទៀនព្រះវស្សា និងទេយ្យទាន ដែលបានប្រគេនេះ គឺដើម្បីជាការ យកចិត្តទុកដាក់ចំពោះមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា ចំពោះព្រះពុទ្ធសាសនា ដែលជា សាសនា របស់រដ្ឋនៃព្រះរាជណាចក្រកម្ពុជា និងក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វបុរសខ្មែរដែលបាន ពលីជីវិតចំពោះជាតិមាតុភូមិ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

មន្រ្តីគណបក្ស សិទ្ធិមនុស្ស និងសមរង្ស៊ី ជួបគ្នាពិភាក្សាពី ចលនាប្រជាធិបតេយ្យ សង្រ្គោះជាតិ

$
0
0

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស និងសមរង្ស៊ី ព្រមទាំងសកម្មជនមកពីតាមបណ្តាខេត្តនានា ប្រមាណជា៤០០នាក់ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា នេះ នៅទីស្នាក់ការកណ្តាលគណបក្សសិទ្ធិមនុស្ស បានជួបពិភាក្សាគ្នា ក៏ដូចជានិយាយពីគោល ការណ៍ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ដែលគណបក្សទាំងពីរ បានបង្កើតនានាពេលថ្មីៗនេះ។ នៅ ក្នុងឱកាសនោះ ក៏មានជួបជជែកពិភាក្សាជាមួយមេដឹកនាំគណបក្សទាំងពីរ គឺលោក គឹម សុខា និង សម រង្ស៊ី តាមរយៈវីឌីអូខុនហ្វើរិន ពីក្រៅប្រទេសផងដែរ។

លោកស្រី កែវ សុវណ្ណរ័ត្ន អគ្គលេខាធិការគណបក្សសមរង្ស៊ី នៅក្នុងឱកាសនោះ បានអំពាវនាវដល់ សកម្មជន នៃគណបក្សទាំងពីរ ត្រូវរួបរួមគ្នាស្វែងរកប្រជាប្រិយភាព ដើម្បីឈានទៅរកជ័យជម្នះក្នុងការ បោះឆ្នោតសកលនាឆ្នាំ២០១៣ខាងមុខនេះ។

លោកស្រី កែវ សុវណ្ណារ័ត្ន ក៏បានថ្លែងផងដែរថា ការបង្កើតចលនាប្រជាធិបតេយ្យនេះ ក្នុងគោលបំណង ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាលុបបំបាត់អំពើពុករលួយ។

ក្រុម THG លើកពាន Khmer Real Estate លើកទី១

$
0
0

ភ្នំពេញៈ ក្រុមកីឡាករបាល់ទាត់ THG (ក្រុមរុក្ខាកីឡា) បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Khmer Real Estate លើកទី១ ឆ្នាំ២០១២នេះ បន្ទាប់ពីទម្លាក់ក្រុម Christinair Tours ដោយលទ្ធផល១-០ក្នុងវគ្គផ្តាច់ព្រ័ត្រ (Final) នាល្ងាចថ្ងៃអាទិត្យ២៩ ខែកក្កដា ឆ្នាំ២០១២ ។

ការប្រកួតយ៉ាងស្វិតស្វាញនៅលើទីលាន My Team Football Club ក្រុមទាំងពីរនេះសុទ្ធតែមានឱកាស រកគ្រាប់បាល់ស៊ុតបញ្ចូលទីដូចគ្នា តែធ្វើមិនបានសម្រេចសោះ ដោយមួយគ្រាប់របស់ក្រុម THG នេះបានមក ពីការធ្វេសប្រហែសរបស់ខ្សែការពារ Christinair Tours នៅនាទីទី២៩ ខណៈកីឡាករ THG បានលើកបាល់ជ្រុង (Corner Kick) ។

ការនាំមុខ១ទល់នឹង០ បានបន្តរហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ដោយក្នុងវគ្គទី២មិនមានការស៊ុត គ្នាទៀតនោះ ហើយក្រុមលេខ៣ បានទៅលើ Sen Chey បន្ទាប់ពីបានប្រកួតឈ្នះក្រុម Khmer United ដោយលទ្ធផល៣-០ នាព្រឹកថ្ងៃដដែលនោះដែរ ។

សូមបញ្ជាក់ថា ក្នុងការចូលរួមប្រកួតក្នុងពានរង្វាន់នេះដែរ គឺមាន១៤ក្រុមចូលរួមប្រកួត ដោយបានចែកចេញជា២ពូល (ពូល A B) ដោយក្នុងមួយពូលមាន ៧ក្រុម ត្រូវប្រកួតជម្រុះ៣ក្រុមចេញក្នុងមួយពូល និង៤ក្រុមទៀតមានពិន្ទុលើគេ នឹងត្រូវឡើងទៅវគ្គ៨ក្រុម ដែលការប្រកួតនេះដែរ ចំពោះការពិន័យកាតលឿង ៣០០០រៀល និងកាតក្រហម ៥០០០រៀល នេះបើតាមការបញ្ជាក់ឱ្យដឹង ពីគណៈកម្មការរៀបចំ រប្រកួត ។

លោក គីម ហ៊ាង អគ្គនាយកក្រុម Khmer Real Estate និងជាអ្នកផ្តួចផ្តើមពាននេះឡើងបានឱ្យដឹងថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Khmer Real Estate នេះ គឺត្រូវបានធ្វើឡើងប្រថុចញុចបន្តិច តែទោះបីជាយ៉ាងណាក៏ទទួលបានជោគជ័យដែរ ដោយមាន១៤ក្រុមចូលរួមប្រកួត សុទ្ធសឹងតែជាកីឡាករមិន មែនអាជីព ដែលភាគច្រើននោះជាមន្រ្តីរាជការតែម្តង ។

លោកបានសង្កត់ធ្ងន់ថា “ការប្រកួតក្នុងពានរង្វាន់នេះ គឺមិនអនុញ្ញាតិឱ្យក្រុមលេងក្នុងលីក និងកីឡាករអាជីពចូលលេងនោះទេ ដោយទុកឱកាសនេះ ឱ្យកីឡាករវ័យចាស់ចូលរួមលេងតាមបែបសប្បាយៗ និងទទួលបានសុខភាពល្អពីការលេងកីឡា ហើយខ្ញុំសង្ឃឹមថា សម្រាប់ឆ្នាំ២០១៣ខាងមុខនេះ នឹងមាន ដៃគូចូលរួមឧបត្ថម្ភ ក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡា បាល់ទាត់កម្ពុជាឱ្យរីកចម្រើនមួយកំរិតទៀត”។

សម្រាប់ឯជ័យលាភីវិញគឺ លេខ១ទទួលបានពាន១ និងថវិកា ៧០ម៉ឺនរៀល លេខ២ បាន៤០ម៉ឺនរៀល និងលេង៣ បាន៣០ម៉ឺនរៀល ក្រៅពីនោះក៏មានរង្វាន់ សម្រាប់ក្រុមលេងល្អទទួលបាន២០ម៉ឺនរៀល កីឡាករស៊ុតបញ្ចូលទី បានច្រើនជាងគេបាន១០ម៉ឺនរៀល ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

វិចារណកថា ៖ ជីវភាពកម្មករ - កម្មការិនី នៅតែលំបាក

$
0
0

ទោះបីរដ្ឋាភិបាល និងក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រ សហគ្រាសកាត់ដេរ ដំឡើង ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ-កម្មការិនី ជារៀង រាល់ឆ្នាំក៏ដោយ ក៏ជីវ ភាពរបស់កម្មករ-កម្មការិនី នៅទូទាំងប្រទេស ហាក់ដូចជាពុំមានការប្រែប្រួលទៅរកភាព ល្អប្រសើរនៅឡើយទេ ។ ប្រការនេះ រាជរដ្ឋាភិបាល ក្រសួងការងារ ស្ថាប័នពាក់ព័ន្ធ និង សហជីពកម្មករ ត្រូវពិចារណារកហេតុផល ប្រាកដប្រជាមួយ ដើម្បីឱ្យការដំឡើងប្រាក់ខែ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗ មានតម្លៃពិតប្រាកដសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ កម្មករ-កម្មការិនី ។ ប្រសិនបើពុំមានការស្រាវជ្រាវរកហេតុផលនិងចាត់វិធានការដោះ ស្រាយឱ្យបាន ច្បាស់លាស់ទេនោះ គឺផលវិបាកនៅតែកើតមានសម្រាប់កម្មករ-កម្មការិនី បើ ទោះបីថៅកែរោងចក្រកាត់ដេរ យល់ព្រមដំឡើងប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ តាម សេចក្ដីសម្រេចរបស់ក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធក៏ដោយ ។

តំណាងកម្មករ-កម្មការិនីជាច្រើនរូប បានត្អូញត្អែរថា កន្លងមកពួកគេមានសេចក្ដីត្រេក អរនៅពេលថៅកែរោងចក្រយល់ ព្រមដំឡើងប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗតាម សំណើរបស់ពួកគេ ដូចជាសោហ៊ុយធ្វើដំណើរ ថ្លៃម្ហូបអាហារ ស្នាក់នៅ និងប្រាក់រង្វាន់ទៀង ទាត់ជាដើម ។ ក៏ប៉ុន្ដែនៅពេលដែលពួក គេទទួលបាន អត្ថប្រយោជន៍បែបនេះ គឺម្ចាស់ផ្ទះជួល ក៏បានដំឡើងថ្លៃឈ្នួលបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង យ៉ាងខ្ពស់ដែរ ដូច្នេះប្រាក់អត្ថប្រយោជន៍ ដែល ពួកគេទទួលបានពីម្ចាស់រោងចក្រ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃម្ចាស់ផ្ទះជួលទៅវិញ ។ ករណី នេះកន្លងមក រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហាក់ដូចជាមិន បានគិតគូរ ដើម្បីសម្រួលដល់ជីវភាពរស់នៅ របស់កម្មករ-កម្មការិនី ដែលធ្វើការងារក្នុងរោង ចក្រកាត់ដេរ យ៉ាងហត់នឿយនោះឡើយ ។ ប្រការនេះធ្វើឱ្យម្ចាស់ផ្ទះជួល តែងតែកេង ចំណេញលើអត្ថប្រយោជន៍ ដែលម្ចាស់រោងចក្របានផ្ដល់ទៅឱ្យកម្មករ-កម្មការិនី មានន័យ ថា ម្ចាស់ផ្ទះជួល តែងតែដំឡើងថ្លៃបន្ទប់ នៅពេលដឹងថា កម្មករ-កម្មការិនីតវ៉ាបានសម្រេច ចំពោះការទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ  ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលមានភាពយ៉ាប់យ៉ឺន ។

តំណាងកម្មករពីបណ្ដារោងចក្រមួយចំនួន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ នានា បានលើកជាសំណើថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ គួរ រៀបចំច្បាប់មួយ កំណត់តម្លៃបន្ទប់ជួល និងថ្លៃទឹកថ្លៃភ្លើងឱ្យបានសមស្រប ដើម្បីកុំឱ្យម្ចាស់ ផ្ទះជួលដំឡើងថ្លៃ ស្រេចតែអំពើចិត្ដតទៅទៀត ។ ក្នុងនោះការយកពន្ធពីម្ចាស់ផ្ទះជួល គឺជា រឿងសំខាន់ណាស់ ដើម្បីប្រមូលថវិកាជូនជាតិ ព្រោះកន្លងមកម្ចាស់ផ្ទះជួល កេងប្រវ័ញ្ចលើ កម្មករ-កម្មការិនី តាមរបៀប បុកក្ដាមពូតយកឈាម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនស្រេច តែអំពើចិត្ដតទៅទៀត ។ លើសនេះទៅទៀត រាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវ  ពិនិត្យមើល ផងដែរ នៅពេលដែលម្ចាស់ផ្ទះជួលយកថ្លៃទឹក ថ្លៃភ្លើង ខ្ពស់ជាងតម្លៃទឹកនិង តម្លៃ ភ្លើងរដ្ឋខ្លាំងពេក ដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ-កម្មការិនី ។ ដោយហេតុថា ក្នុងខណៈដែលប្រេងសាំង និងទំនិញលើទីផ្សារខ្ពស់កប់ពពកទៅហើយនោះ បែរជាតម្លៃបន្ទប់ជួល ថ្លៃទឹកនិងថ្លៃភ្លើងខ្ពស់ហួសហេតុ ធ្វើឱ្យជីវភាព កម្មករ-កម្មការិនី នៅតែដុន ដាប ងើបមិនរួចដដែល ។

កន្លងមកសហជីពកម្មករមួយចំនួន តែងតែដឹកនាំកម្មករ-កម្មការិនីតវ៉ា ជាមួយថៅកែ រោងចក្រ ឱ្យដំឡើងប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីសម្រួលដល់ជីវ ភាព រស់ នៅរបស់កម្មករ-កម្មការិនី តាមស្ថានភាពជាក់ស្ដែង ។ ក៏ប៉ុន្ដែសហជីពកម្មករទាំងនោះ មិន បានពិនិត្យមើលករណីម្ចាស់ផ្ទះជួលដំឡើងថ្លៃបន្ទប់ ថ្លៃទឹកថ្លៃ ភ្លើងស្រេចតែអំពើចិត្ដទេ ធ្វើ ឱ្យម្ចាស់ផ្ទះជួលកេងប្រវ័ញ្ចលើអត្ថប្រយោជន៍របស់កម្មករ-កម្មការិនីស្រេចតែអំពើចិត្ដ ។ ហេតុនេះសហជីពកម្មករ និងក្រសួងស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាសមាគមរោងចក្រកាត់ដេរ ត្រូវ គិតគូរធ្វើយ៉ាងណា ដើម្បីឱ្យប្រាក់អត្ថប្រយោជន៍របស់កម្មករ-កម្មការិនីបានជាផល ប្រយោជន៍សម្រាប់កម្មករ-កម្មការិនីពិតប្រាកដ ចៀសវាងការធ្លាក់ចូលតែហោប៉ៅ ម្ចាស់ផ្ទះ ជួលហើយ កម្មករ-កម្មការិនី នៅតែមានជីវភាពតោកយ៉ាងដដែល ។ ការមានច្បាប់មួយ ច្បាស់លាស់ សម្រាប់គ្រប់គ្រងតម្លៃផ្ទះជួល គឺជាករណីចាំបាច់ណាស់ ដើម្បីលើកកម្ពស់ជីវ ភាពកម្មករ-កម្មការិនី ដែលអ្នកខ្លះធ្វើការជាង១០ម៉ោងក្នុងមួយថ្ងៃ ប៉ុន្ដែជីវភាពនៅតែ លំបាក ។

រហូតមកដល់ពេលនេះ ទោះបីថៅកែរោងចក្រកាត់ដេរមួយចំនួន យល់ព្រមដំឡើងប្រាក់ ខែនិងផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ-កម្មការិនី តាមសេចក្ដី សម្រេចរបស់ គណៈកម្មការក្រុមប្រឹក្សាការងារ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធក៏ដោយ ក៏សហជីព មួយចំនួន នៅតែមានគម្រោងដឹកនាំកម្មករ-កម្មការិនីធ្វើការតវ៉ា ដោយបញ្ជាក់ថា ប្រាក់ អត្ថប្រយោជន៍ នោះ មានកម្រិតទាបពេក ។ ប្រការនេះ អាចធ្វើឱ្យមានការប្រឈម មុខដាក់គ្នារវាងថៅកែ រោងចក្រ និងកម្មករ-កម្មការិនី ចំណែកអ្នកទទួលបានផលប្រយោជន៍ គឺម្ចាស់ផ្ទះជួល ដែល ដំឡើងថ្លៃបន្ទប់ ថ្លៃទឹកថ្លៃភ្លើង ស្រេចតែអំពើចិត្ដរបស់ខ្លួន ។ ចំណុច នេះបង្ហាញឱ្យឃើញថា កត្ដាចាំបាច់ គឺរាជរដ្ឋាភិបាល ព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំច្បាប់មួយ ក្នុងការគ្រប់គ្រងតម្លៃផ្ទះជួលសម្រាប់កម្មករ-កម្មការិនី ដើម្បីចៀស វាងកុំឱ្យម្ចាស់ផ្ទះជួល ឆ្លៀតកេង ចំណេញ នៅពេលណាដែលថៅកែ រោងចក្រផ្ដល់ ប្រាក់ អត្ថប្រយោជន៍ដល់កម្មករ-កម្មការិនី។ ជាពិសេសសហជីពកម្មករ ត្រូវពិនិត្យមើល រឿងនេះ ឱ្យបានច្បាស់់លាស់ មុនពេលដឹកនាំធ្វើ ការតវ៉ា ដើម្បីជាដំណោះស្រាយយូរអង្វែងមួយ សម្រាប់ជីវភាពប្រសើរឡើងរបស់កម្មករ កម្មការិនីខ្មែរទូទាំងប្រទេស ៕

ស៊ីរីៈ ពួកប្រឆាំង នឹងទទួល បរាជ័យ​ នៅអាឡេពផូ

$
0
0

តេអ៊ីរ៉ង់, (ស៊ិនហួ)៖ លោករដ្ឋមន្ត្រី ការបរទេសស៊ីរី អាលី អាកបា សាឡេហ៊ី បានរៀបចំធ្វើសន្និ សីទសារព័ត៌ មាន រួមគ្នា នៅរដ្ឋធានីតេអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១២ ម្សិល មិញនេះ ដោយជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកវ៉ាលីដ អាល់ មួលឡេម ផងដែរ។ នៅក្នុងការថ្លែងរួមគ្នានោះ ភាគីស៊ីរី បាននិយាយថា ពួកឧទ្ទាមទាំងឡាយ ដែលកំពុងតែ ប្រឆាំងតវ៉ាយ៉ាងក្តៅគគុក នៅទីក្រុងអាឡេពផូ នោះ នឹងត្រូវទទួលបរាជ័យក្នុងពេលឆាប់ៗ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ខេត្ត និង ទីក្រុងអាឡេពផូ នេះ ជាទីក្រុងធំជាងគេលំដាប់ទីពីរនៅស៊ីរី ហើយក៏ជាតំបន់ សេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ ក្រុមប្រឆាំងបានជ្រើសយកទីក្រុងនេះជាតំបន់ ឈរជើងដ៏រឹងមំារបស់ខ្លួន ដែល ពេលនេះរដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយលោក បាហ្សា អាល់ អាស្សាដ កំពុងតែចេញវិធានការណ៍ក្តៅ  ដើម្បីជីកឬសគល់ពួកប្រឆាំងទាំងអស់ដែល នៅទីក្រុងនេះ បន្ទាប់ពីប្រតិបត្តិការក្តៅបានបង្ក្រាបពួក  ប្រឆាំងនៅដាម៉ាស្គូសនោះ។

www.dap-news.com

ខ្សឹបដាក់ត្រចៀក ៖ មេប៉ុស្ដិ៍ នគរបាល អូរលាវ រកស៊ីឈើ នាំចេញ ទៅស្រុកយួន ស្ទើររាល់ថ្ងៃ

$
0
0

ក្រចេះ ៖ អ្នករស់នៅស្រុកស្នួល ខេត្ដក្រចេះ បានលួចខ្សឹបប្រាប់នាយខ្វែក កាលពីម្សិលមិញថា លោកមេនគរបាលប៉ុស្ដិ៍អូរលាវ ស្រុកស្នួល មាន ពាក់ព័ន្ធទៅនឹង ការរកស៊ី បទល្មើសឈើប្រណីតជាយូរមកហើយ រហូតពេលខ្លះរកស៊ីយ៉ាងចំហទៀតផង ដោយគេមិនដែលបានឃើញសមត្ថកិច្ច ផ្សេងៗចុះបង្ក្រាប និងថ្នាក់ លើរបស់ខ្លួនហៅទៅធ្វើការណែនាំ ឱ្យឈប់រកស៊ីពាក់ព័ន្ធ ទៅនឹងបទល្មើសព្រៃឈើម្ដងណាឡើយ។

អ្នកលួចខ្សឹបបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នលោកនាយប៉ុស្ដិ៍ ដែលឈរជើងស្ថិតនៅក្នុងភូមិស្រែចារ ឃុំមានជ័យ ស្រុកស្នួល ខេត្ដក្រចេះនោះ បាន ចេញមុខប្រមូល ទិញឈើប្រណីតគ្រប់ប្រភេទ ដែលឈ្មួញដឹកឈើ ពីខេត្ដរតនគិរី ខេត្ដស្ទឹងត្រែង និងខេត្ដក្រចេះ យកទៅលក់ឱ្យ។ ក្រោយពី ប្រមូលទិញបានហើយ លោកមេ ប៉ុស្ដិ៍បានធ្វើការនាំចេញតាមច្រករបៀង ដេ១ ដែលខ្លួនគ្រប់គ្រង ដោយគ្រាន់តែធ្វើការចែកប្រយោជន៍ទៅឱ្យ មន្ដ្រីផ្សេងៗ ដែលដឹងឮក្នុងរឿងខាងលើនេះ គឺជាការ ស្រេច។

គេថា មូលហេតុដែលនាំឱ្យ លោកមេប៉ុស្ដិ៍អូរលាវ មានលទ្ធភាពរកស៊ីឈើប្រណីត បានយ៉ាងងាយស្រួលនោះ គឺដោយសារតែលោកមេប៉ុស្ដិ៍មាន ប្អូនប្រុសម្នាក់ឈ្មោះ សារី ជាអ្នកដើរទាក់ទង ប្រមូលអ្នករកស៊ីដឹកឈើប្រណីត ឱ្យយកទៅលក់ឱ្យបងប្រុសរបស់ខ្លួន មិនតែប៉ុណ្ណោះលោកមេ ប៉ុស្ដិ៍ក៏មានប្រពន្ធ ដែលចេះភាសា វៀតណាមស្ទាត់ជំនាញនោះ គឺមានលទ្ធភាពចូលទៅទាក់ទង រកឈ្មួញវៀតណាមឱ្យមកទិញឈើប្រណីតពី ប្ដីរបស់ខ្លួនក្នុងតម្លៃថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ រាល់ឈ្មួញឈើណា ដែលដឹកឈើទៅដល់ព្រំដែនហើយ មិនព្រមលក់ឱ្យលោកមេប៉ុស្ដិ៍ឈ្មោះ ចំរើន ទេ ច្បាស់ជាត្រូវគេគំរាមចាប់ មិនឱ្យនាំចេញដោយខ្លួនឯងឡើយ។

គេថា ពាក់ព័ន្ធទៅនឹងករណីលោក ចំរើន មេប៉ុស្ដិ៍អូរលាវរកស៊ីឈើប្រណីតខាងលើនេះ ត្រឹមលោកអធិការស្រុកស្នួល មិនអាចធ្វើអីលោក ចំរើន បានឡើយ លើក លែងតែលោកស្នងការ ទើបលោក ចំរើន ខ្លាច តែការរកស៊ីរបស់គាត់ ទំនងជាលោកស្នងការមិនបានដឹងនោះទេ។ ដូច្នេះ បើចង់ដឹងថា លោក ចំរើន មេប៉ុស្ដិ៍ អូរលាវរកស៊ីឈើប្រណីត នាំយកទៅលក់នៅស្រុកយួនមែន ឬអត់? គេគួរតែបញ្ជូនក្រុមអធិការកិច្ច ចុះ ទៅស្រាវជ្រាវសាកល៎មើល ថាតើពិតដូចជា គេចោទមែន ឬអត់?៕


ឧបករណ៍ ម៉ាកធៀនស៍ ជួយបញ្ចុះ សម្ពាធឈាម

$
0
0

ឧបករណ៍ បញ្ចុះសម្ពាធឈាម ម៉ាកធៀនស៍ ជាឧបករណ៍ផលិតឡើង តាមបែបបច្ចេកវិទ្យាទំនើប សម្រាប់ ព្យាបាល ជំងឺដោយប្រើ ជីវអគ្គិសនី ហើយព្យាបាល ក៏រួមផ្សំនឹងវិជ្ជាពេទ្យបុរាណចិន ដើម្បីសម្រួលជីពច ឱ្យដើរស្រួល កុំឱ្យស្ទះ ដែលអាចជួយដល់សុខភាព និងជំនួយក្នុងការព្យាបាល ជំងឺផ្សេងៗ ។

សូមមុខងារ របស់ឧបករណ៍ពិសេសនេះ ដូចខាងក្រោម៖

Photo by DAP-NEWS

អាជ្ញាធរជួសជុល ផ្លូវពីរខ្សែ ក្នុងខណ្ឌចំការមន

$
0
0

ភ្នំពេញៈ ក្រុមអាជ្ញាធរ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ បានចុះ ជួសជុល ផ្លូវពីរខ្សែ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទួលទំពូងទី១ ដើម្បីសម្រួលដល់ ការធ្វើដំណើរ និងការរៀបចំ ហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ឲ្យកាន់តែ ប្រសើរឡើង ។

អភិបាលរងខណ្ឌចំការមន លោក ប៊ុន សុភ័ក្រ បានឲ្យដឹងថា ថវិកាត្រូវចំណាយ សម្រាប់ការ ជួសជុល ផ្លូវនៅពេលនេះ គឺជាការឩបត្ថម្ភទាំងស្រុង របស់សាលារាជធានីភ្នំពេញ មកឲ្យសង្កាត់ តាមរយៈ សាលា ខណ្ឌចំការមន ។

លោក ប៊ុន សុភ័ក្រ បានឲ្យដឹងទៀតថា ផ្លូវពីរខ្សែដែលបានជួសជុល នៅព្រឹកនេះ គឺផ្លូវលេខ៤៦០ មានប្រវែង ១២៨ម៉ែត្រ និងផ្លូវលេខ៤៦៤ មាន ប្រវែង១២៨ម៉ែត្រ ដូចគ្នា ហើយបន្ទាប់ពី ធ្វើការ ជួសជុលផ្លូវនេះ រួចរាល់ ក្រុមអាជ្ញាធរ នឹងបន្តទៅជួសជុលផ្លូវ មួយចំនួនទៀតស្ថិតក្នុង សង្កាត់ផ្សារ ដើមថ្កូវ និងសង្កាត់ទួលស្វាយព្រៃទី១ ។

អភិបាលរងខណ្ឌចំការមនរូបនេះ ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីបានទទួលការ ណែនាំ ក៏ដូចជា បទបញ្ជា របស់លោក អភិបាលរាជធានីភ្នំពេញ កែប ជុតិមា ឲ្យចុះត្រួតពិនិត្យមូលដ្ឋាននោះ អភិបាល ខណ្ឌចំការមន លោក ឡូ យុយ ក៏បានចាត់តាំងក្រុមការងារចុះអនុវត្តតាមផែនការ រៀងៗខ្លួន មាន ដូចជា ការចុះត្រួតពិនិត្យប្រព័ន្ធលូ នៅតាមបណ្តាផ្លូវ មួយចំនួន ដើម្បីការពារការ កកស្ទះ នៅពេលមាន ភ្លៀងម្តងៗ និងការជួសជុលផ្លូវដើម្បី សម្រួលការធ្វើដំណើរ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕

មេដឹកនាំកំពូល កូរ៉េខាងជើង ជិះរថភ្លើងហោះ នៅក្នុងសួនកំសាន្តលេង

$
0
0

ព្យុងយ៉ាង៖ សារព័ត៌មានកូរ៉េខាងជើង បានបង្ហាញពីរូបភាពរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងមន្រ្តីទូតប្រទេសនានា ជិះរថភ្លើងហោះ ក្នុងសួនកំសាន្តមួយកន្លែងក្នុងទីក្រុង ព្យុងយ៉ាង។

តាមសារព័ត៌មានរដ្ឋ កូរ៉េខាងជើង ចុះផ្សាយនៅថ្ងៃ សៅរ៍ ទី ៤ ខែ សីហា នេះ បានផ្សាយរូបភាពរបស់លោក សេនាប្រមុខ គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង កំពុងជិះរថភ្លើងហោះលេងកំសាន្ត ជាមួយលោក បាណាប៊ី ចនស៍ ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំទីក្រុង ព្យុងយ៉ាង យ៉ាងសប្បាយរីករាយ កាលពីសប្តាហ៍មុន។

ទន្ទឹមគ្នានេះដែរ ក្រសួងការបរទេសអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ ទទូលស្គាល់ថា រូបភាពដែលត្រូវបានផ្សព្វផ្សាយនេះ ជាហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ តែវាគឺជាយន្តការការទូតរវាង រដ្ឋាភិបាលអង់គ្លេស និង កូរ៉េខាងជើង។ក្រៅពីនេះ ក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ថែមទៀតថា មានមន្រ្តីទូតជាច្រើនប្រទេសផ្សេងទៀត ចូលរួមជិះរថភ្លើងហោះកំសាន្ត ជាមួយលោក គឹម ជុងអ៊ុន ផងដែរ។

ការផ្សព្វផ្សាយរូបភាព របស់លោក គីម ជុងអ៊ុន និងមន្រ្តីទូតរបស់ប្រទេសនានាប្រចាំប្រទេសកូរ៉េខាងជើង ដែលនាំគ្នាជិះរថភ្លើងហោះ យ៉ាងសប្បាយរីករាយ នៅក្នុងសួនកំសាន្តមួយកន្លែងនៅក្នុងទីក្រុង ព្យុងយ៉ាង បានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួន សម្លឹងឃើញថា នេះជាផ្នែកមួយនៃការព្យាយាម បង្កើតនិមិត្តរូបចំពោះ លោក គីម ជុង អ៊ុន ថាជាមេដឹកនាំដែលមានទំនងទំនងល្អ និង មានភាពសិ្នតស្នាល ជាមួយប្រទេសនានា៕

DAP-News

DAP-News

ក្មេងៗទៅឃ្វាលគោ រើសបានគ្រាប់បែក មួយគ្រាប់យក មកគប់លេង ផ្ទុះស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៣នាក់

$
0
0

កំពង់ស្ពឺៈ ក្មេងប្រុសម្នាក់ បានស្លាប់ និងក្មេងប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីពួកគេបានយក គ្រាប់បែកដៃមួយគ្រាប់មកគប់លេងហើយផ្ទុះ ខណៈទៅឃ្វាលគោកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ នៅភូមិ ក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមមន្រ្តីនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១២ថា កាលពីថ្ងៃទី៣ ខែសីហា មានក្មេងប្រុសស្រី៤នាក់ បាននាំគ្នាទៅឃ្វាលគោ ហើយក៏ប្រទះឃើញគ្រាប់ បែកមួយគ្រាប់មិនស្គាល់ប្រភេទគ្របក្រោមស្លឹកឈើ ក៏យកមកគប់លេង បណ្តាលឲ្យផ្ទុះឡើង ស្លាប់ក្មេងប្រុស ម្នាក់ និងក្មេងប្រុស២នាក់ របួសស្រាល និងក្មេងស្រីម្នាក់ទៀត រងរបួសធ្ងន់។

យោងតាមមន្រ្តីនគរបាលដដែលនេះ បានឲ្យដឹងថា ក្មេងៗរងគ្រោះក្នុងហេតុការផ្ទុះគ្រាប់បែកដៃនេះ ១. ឈ្មោះ ឆែម បូរ៉ា អាយុ ១៧ឆ្នាំ ស្លាប់ ២. កុមារី យឿ សុខណេង អាយុ ១០ឆ្នាំ រងរបួសធ្ងន់ ៣. កុមារា វ៉ាន់ សុង អាយុ ១០ឆ្នាំ និងទី៤. កុមារា ខែម សុវណ្ណ អាយុ ៨ឆ្នាំ រងរបួសស្រាល។ ក្មេងៗរងគ្រោះទាំងអស់រស់នៅភូមិសំបូរ ឃុំតាំងចារ ស្រុកភ្នំស្រួច។

ក្រោយពេលកើតហេតុក្មេងប្រុសរងគ្រោះរហូតស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រណៃណី រីឯ៣នាក់ផ្សេងទៀតដែលរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យខេត្ត៕

ឃាត់ខ្លួន យុវជនម្នាក់ ពីបទរំលោភ ក្មេងស្រី អាយុ៩ឆ្នាំ

$
0
0

បាត់ដំបងៈ កម្លាំងនគរបាល ស្រុកសំពៅលូន ធ្វើការឃាត់ខ្លួន យុវជនម្នាក់ ពីបទរំលោភ ក្មេងស្រីអាយុ៩ឆ្នាំ កាលពីវេលាម៉ោង១២ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ នៅចំណុចក្រុមទី១១ ភូមិចំការតាប៊ុន ឃុំស្រុកសំពៅលូន ។

លោក ឈិត សេង នាយផ្នែកនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួនមាន ឈ្មោះងឿន ភន ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិ ស្រឡៅជ្រុំឃុំជ្រៃសីមា ស្រុកសំពៅលូន។ ចំណែកជនរងគ្រោះមានអាយុ៩ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាខាងលើ។

លោក ឈិត សេង បានបញ្ជាក់ថា តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា  មុនពេលកើតហេតុ នៅវេលាម៉ោង១២ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ជនរងគ្រោះ បានធ្វើដំណើរពីផ្ទះ ទៅដងទឹកភ្លៀង នៅផ្ទះគេក្នុង ភូមិ ដែលមានចម្ងាយប្រហែលជិត ៣០០ម៉ែត្រលុះពេលនាងត្រឡប់មកផ្ទះវិញ នាងបានដើរ កាត់វាលស្រែ ហើយជនសង្ស័យបានដើរតាម មកពីក្រោយចម្ងាយពីគ្នាប្រហែល ១០០ម៉ែត្រ លុះមកដល់កន្លែងស្ងាត់ ជន សង្ស័យ បានចាប់នាងដោយយកដៃខ្ទប់មាត់ មិនឲ្យស្រែករួចឲ្យដេក ផ្ងាទៅលើដីហើយចាប់ស្រាតខោ រួចរំលោភ បានសម្រេចម្តង។ បន្ទាប់ពីបានរំលោភហើយនាងបានស្រែកខ្លាំងៗ ហៅឲ្យគេជួយ ពេលនោះជនសង្ស័យ ខឹងផងភ័យផង បានយកដៃម្ខាងខ្ទប់មាត់ ដៃម្ខាងទៀតទៅរុកប្រដាប់ភេទ នាងខ្លាំងៗរហូតដល់នាង សន្លប់បាត់ស្មារតីហូរឈាម ជោគដី ក្រោយពីធ្វើសកម្មភាព រួចជនសង្ស័យបានរត់ចេញ ពីកន្លែងកើតហេតុ ទៅផ្ទះបាត់។ ក្មេងស្រីរងគ្រោះដេកសន្លប់ម្នាក់ឯង។ លុះដល់ម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល ជនរងគ្រោះបានដឹងខ្លួន ពីសន្លប់ហើយបាន ដើរទៅផ្ទះអ្នកភូមិ និងដើរបន្តទៅផ្ទះក៏បាន និយាយប្រាប់ឪពុកម្តាយឲ្យ ដឹងរឿងរាវនេះ។ រហូតដល់ម៉ោង៣ និង៣០នាទី ថ្ងៃដដែលឪពុកបានទូរស័ព្ទ ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ ក្រោយពីបាន ទទួលបណ្តឹងហើយសមត្ថកិច្ច បានសហការជាមួយប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ ភូមិចុះធ្វើការ ឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យបាននាំយកមកអធិការស្រុកនៅវេលាម៉ោង៩និង៣០នាទីយប់ដើម្បីសួរនាំ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនជាបានធ្វើសកម្មភាពចាប់រំលោភនាង រងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្តនៅរសៀល ថ្ងៃទី៤ ខែសីហា នេះ ដើម្បីចាត់ការបន្ត តាមច្បាប់។

 

Photo by DAP-NEWS

Photo by DAP-NEWS

លុច្សស៊ីសព្រលះ គោយន្តស្លាប់ម្នាក់ លើផ្លូវជាតិលេខ ៤

$
0
0

កំពង់ស្ពឺ៖ លោក អ៊ឹម ថុល អាយុ៤៧ឆ្នាំ រស់នៅភូមិជ្រលងថ្កូវ ឃុំរសាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈកំពុងបើកគោយន្តមកពីស្រែ នៅចន្លោះគីឡូម៉ែត្រ លេខ ៤៦-៤៧ លើផ្លូវជាតិលេខ ៤ មុខមន្ទីរសាធារណការ កាលពីវេលាម៉ោង ៥និង១៥នាទី ល្ងាចថ្ងៃទី០៣ ខែសីហា ត្រូវរថយន្តលុច្សស៊ីសមួយគ្រឿងបុកស្លាប់។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-4453 បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បុកជនរងគ្រោះ ស្លាប់តែម្តង ប៉ុន្តែត្រូវសមត្ថកិច្ច ឃាត់រថយន្តបាន ហើយយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

អាមេរិក ៖ ការលាលែងរបស់ លោក អាណាន់ ជាការបើកផ្លូវ នៃអន្តរាគមន៍ យោធានៅស៊ីរី

$
0
0

វ៉ាស៊ីនតោន, (ស៊ិនហួ)៖ ការលាលែងចេញពីតំណែង របស់ប្រេសិតពិសេសតំណាង អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ ក្នុងការដោះស្រាយវិបត្តិ ដែលកំពុងតែ កើតមានឡើង នៅប្រទេសស៊ីរីនោះ គឺជាការបើកឱកាសមួយ ដែលនឹងអាចឲ្យការធ្វើ ប្រតិបត្តិការយោធាបាន ប្រសើរឡើងជាងមុន ពីសំណាក់ប្រទេសលោក ខាងលិច។ នេះបើយោងតាមការលើកឡើងពី អ្នកវិភាគជំនាញនានា របស់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១២ នេះ។

លោក ដេវីដ ផូលឡកខ៍ មន្ត្រីជាន់ខ្ពស់ ដែលជិតស្និទ្ធនឹងវិទ្យាស្ថាន នយោបាយវ៉ាស៊ីនតោន បាននិយាយថា ការលាលែងរបស់លោក អាណាន់ ទោះបីជាយ៉ាងណា ក៏ដោយវាបានផ្តល់នូវ ការជំរុញមួយ ដោយប្រយោលចំពោះ នយោបាយរបស់ សហរដ្ឋអាមេរិក, សហគមន៍អឺរ៉ុប និងអារ៉ាប់ ដើម្បីជួយគាំទ្រទៅដល់ ក្រុមប្រឆាំង នៅស៊ីរីតែម្តង។

អ្នកវិភាគមួយចំនួន ជឿជាក់ថា អាមេរិកពិតជាចង់ចូលរួម យ៉ាងពេញទំហឹងនៅក្នុងការចូលរួម ដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី ស្របពេលដែលការព្រួយបារម្ភ បានកើតមានឡើងទៅ លើសន្តិសុខរបស់អ៊ីស្រាអែល ដែលជាប្រទេសម្ព័ន្ធមិត្ត របស់ខ្លួនយ៉ាងផ្តាប់មុខនោះ។ ការគំរាមកំហែងនោះ គឺព្រោះតែគេមិនបានដឹងថា តើអ្នកណាដែលនឹងត្រូវឡើង កាន់តំណែងបន្ទាប់ពី របបរបស់អាស្សាដត្រូវដួលរលំ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសៅរ៍ នេះកងកម្លាំងរដ្ឋាភិបាលអាស្សាដ បានបើកការបាញ់ប្រហារ ដោយកាំភ្លើងធំ ទៅលើតំបន់របស់ក្រុម ប្រឆាំងស្ថិតនៅខេត្ត អាឡេពផូ ដែលជាទីក្រុង សេដ្ឋកិច្ច និងមានប្រជាជនរស់នៅ ច្រើនបំផុតនៅស៊ីរី។ អង្គការសហប្រជាជាតិ បានប៉ាន់ ស្មានថា របបរបស់អាស្សាដ កំពុងតែរៀបចំធ្វើការ បោសសម្អាតជាលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីកម្ចាត់ពួកប្រឆាំង ចេញពីតំបន់ដ៏រឹងមំានេះឲ្យអស់។

អ្នកវិភាគខាងលើបានបន្តទៀតថា រដ្ឋាភិបាលស៊ីរី ហាក់ទន់ដៃជើងយ៉ាងខ្លាំង ជាមួយក្រុម ប្រឆាំងនៅក្នុងទីក្រុងអាឡេពផូ នោះ ដោយរបបដឹកនាំនេះ ហាក់ដូចជាផ្តោត ការយកចិត្តទុកដាក់ និងចំណាយកម្លាំងខ្លាំងហួសនៅតំបន់នេះ។ ការធ្វើបែបនេះហាក់ដូចជាទុកឱកាសឲ្យ ក្រុមប្រឆាំងកសាង មូលដ្ឋានរឹងមុំានៅកន្លែងផ្សេងទៀត ស្របពេលដែលរដ្ឋាភិបាលស៊ីរី មិនអាចគ្រប់គ្រងបាន គ្រប់តំបន់ទូទាំងប្រទេសស៊ីរីផងនោះ៕

Photo by DAP-NEWS


មន្ទីរពេទ្យចារី ដែលគ្រោង សាងសង់ នៅភ្នំពេញផ្អាក ការសាងសង់ បណ្តោះអាសន្ន

$
0
0

ភ្នំពេញ៖ មន្ទីរពេទ្យចារីល្បីឈ្មោះ នៅប្រទេសវៀតណាម ដែលគ្រោងសាងសង់សាខា នៅប្រទេសកម្ពុជា ចំណាយទឹកប្រាក់រហូត ទៅដល់ ៤០លានដុល្លារនោះ ត្រូវបានប្រភពស្និទ្ធស្នាល ឲ្យដឹងថា គំរោងសាងសង់ត្រូវបានផ្អាក បណ្តោះអាសន្ន ដោយមិនទាន់ដឹងពី មូលហេតុច្បាស់លាស់។

យោងតាមប្រភពគួរឲ្យទុកចិត្ត បានឲ្យដឹងថា សាខាមន្ទីរពេទ្យចារី ដែលកំពុងដំណើរការសាងសង់ ក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ ត្រូវផ្អាក ជាបណ្តោះអាសន្ន ក៏ដោយសារតែមានការលើកឡើង ពីមូលហេតុមួយចំនួន ដូចជាបណ្តាលមកពីការខ្លាច ប៉ះពាល់ដល់កិត្តិស័ព្ទ ឈ្មោះមន្ទីរពេទ្យ ចារីដើម នៅប្រទេសវៀតណាម ដែលប្រជាជនខ្មែរមួយចំនួនធំ ជ្រើសរើសមន្ទីរពេទ្យ ក្រៅប្រទេសមួយនេះសំរាកព្យាបាល។

មូលហេតុមួយចំនួនទៀត តូយ៉ាងដូចជាបណ្តាលអាចមកពីមិនទាន់មានបរិក្ខារពេទ្យ អ្នកជំនាញច្បាស់លាស់ ដូចនៅមន្ទីរពេទ្យចារីដើម ស្ថិតនៅក្នុង ប្រទេសវៀតណាម។

ការជ្រើសរើសយកប្រទេស វៀតណាម ដើម្បីព្យាបាលជំងឺក្លាយជារឿងពេញនិយមណាស់ ក្នុងចំណោមប្រជាជនកម្ពុជា ហើយវាធ្វើឲ្យមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យធំៗជាច្រើន នៅក្នុងទីក្រុងហូជីមិញ ឈ្មោះចារី បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនសូគីម៉ិច ដើម្បីសាងសង់មន្ទីរពេទ្យមួយ មានតម្លៃ ៤០លានដុល្លារ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមបើកឲ្យប្រើប្រាស់ នៅឆ្នាំ២០១៣។

ទោះជាយ៉ាងណាក៏ដោយ មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់ទទួលបានការបកស្រាយ ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅឡើយទេ នៅថ្ងៃសៅរ៍ ទី០៤ ខែសីហានេះ។

ប្រជាជនខ្មែរមួយចំនួនធំ បានជ្រើសរើសការព្យាបាល នៅមន្ទីរពេទ្យវៀតណាម ពីព្រោះដោយសំអាងថា ជិតប្រទេសរបស់ខ្លួន សេវាការព្យាបាលសមរម្យ និងមានទំនុកចិត្តជាខ្លាំងពី ការព្យាបាលដោយមានមានបច្ចេកវិទ្យាទំនើប ទាំងសំភារៈគ្រប់គ្រាន់ គ្រូពេទ្យជំនាញ និងមានសីលធម៌ក្នុងការងារ។

ប្រជាពលរដ្ឋលើកឡើងថា ពួកគេជឿជាក់លើវេជ្ជបណ្ឌិត ក្នុងប្រទេសកម្ពុជាសម្រាប់ជំងឺស្រាលមួយចំនួន ហើយប្រសិនបើជំងឺធ្ងន់ធ្ងរវិញ ពួកគេជ្រើសរើសមន្ទីរពេទ្យ វៀតណាម។ ហើយមួយភាគធំវិញនោះ សម្រាប់ប្រជាជនដែលមានជីវភាពធូរធារ មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឈានទៅរកការព្យាបាល ក្រៅប្រទេសដូចជាប្រទេស សិង្ហបុរីជាដើម។

តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីសុខាភិបាល បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ មានជំនឿទុកចិត្តលើការព្យាបាល ក្នុងប្រទេសកម្ពុជា ដើម្បីជួយលើកស្ទួយ សេដ្ឋកិច្ចជាតិ មិនចាំបាច់ចំណាយថវិកា ទៅក្រៅប្រទេស ទើបរាជរដ្ឋាភិបាលគ្រោងសាងសង់ មន្ទីរពេទ្យចារីនៅប្រទេសកម្ពុជា ដោយសហការជាមួយ មន្ទីរពេទ្យចារី ល្បីឈ្មោះនៅប្រទេសវៀតណាម៕

Photo by DAP-NEWS

Photo by DAP-NEWS

ប្រធានស្តីទី គណបក្សនរោត្តម រណឫទ្ធិ នឹងចូលបំភ្លឺ នៅសាលាដំបូង នាថ្ងៃទី៦ ខែសីហានេះ

$
0
0

ភ្នំពេញ៖ នាយកខុទ្ទការល័យ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក នរាណារិទ្ធិ អានន្ទដាយ៉ាត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ប្រធានគណបក្ស នរោត្តម រណឫទ្ធិ ស្តីទីលោក ឈឹម សៀកឡេង ហើយនិងលោកនឹងចូលទៅបំភ្លឺ នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ ខាងមុននេះ ទាក់ទងនឹងបណ្តឹងតវ៉ា របស់លោកដែលបានប្តឹងជំទាស់ នឹងដីការបស់តុលាការ កាលពីពេលកន្លងទៅនេះ។

លោក នរាណារិទ្ធិ អានន្ទដាយ៉ាត បានមានប្រសាសន៍តាមទូរស័ព្ទ នាព្រឹកថ្ងៃទី០៤ ខែសីហា នេះថា ការចូលខ្លួនរបស់លោក និងប្រធានស្តីទីគណបក្សនេះ គឺស្របទៅតាមការកោះអញ្ចើញ របស់ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ទៅតាមបណ្តឹងរបស់លោក ដែលប្តឹងជំទាស់ នឹងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សារការពារ ទៅតាមបណ្តឹងរបស់លោក សៅ រ៉ានី ដែលបានដាក់ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ។

ដីកាដែលតុលាការដំបូង ចេញការពារដល់លោក សៅ រ៉ានីនោះ គឺទី១.ព្យួរនូវ លិខិតរបស់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែលបានបញ្ឈប់តួនាទី របស់លោក សៅ រ៉ានី កាលពីថ្ងៃទី២០ កក្កដា កន្លងទៅនេះ។ ទី២. រក្សាមុខតំណែងរបស់លោក សៅ រ៉ានី ជាអគ្គលេខាធិការបក្ស និងអគ្គលេខាធិការរង ហើយនិងសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស នរោត្តម រណប្ញទ្ធិដដែល និងទី៣. ប្រគល់ត្រាគណបក្ស មកអគ្គលេខាធិការដ្ឋានបក្ស។

លោក នរាណារិទ្ធិ អានន្ទដាយ៉ាត បានមានប្រសាសន៍បន្តទៀតថា «ខ្ញុំចូលទៅបំភ្លឺរឿងពាក្យបណ្តឹង ដែលបានប្តឹងតវ៉ា ចំពោះដីការក្សាការពាររបស់តុលាការ»។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ អគ្គលេខាធិការបក្ស នរោត្តម រណប្ញទ្ធិ លោក សៅ រ៉ានី បានដាក់ពាក្យបណ្តឹងទៅកាន់ តុលាការក្រុងភ្នំពេញ ប្តឹងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ចំនួន៣ករណី ដែលករណីទាំងនោះ បង្គាប់ឲ្យទ្រង់ប្រគល់ត្រាបក្សជូនលោក។

លោក សៅ រ៉ានី បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ដាក់ពាក្យបណ្តឹងទៅលោក ជីវ គេង ប្រធានតុលាការក្រុងភ្នំពេញ ដោយផ្ទាល់ដៃនោះថា ពាក្យបណ្តឹង ដែលលោកបានដាក់ជូនទៅនោះ គឺដើម្បីឲ្យតុលាការសម្រេចរក្សាការពារ ស្របទៅតាមលក្ខន្តិកៈរបស់ គណបក្ស នរោត្តម រណប្ញទ្ធិ តែប៉ុណ្ណោះ ហើយរយៈពេល បីថ្ងៃបន្ទាប់ពីលោក សៅ រ៉ានី បានដាក់ពាក្យបណ្តឹង ត្រូវតុលាការចេញដីការរក្សាការពារ ជូនលោក សៅ រ៉ានី៕

ហេង ហ៊ុយ ថា មាសសុទ្ធ មិនខ្លាចភ្លើង រង់ចំា សុខ ហុង បង្ហាញប្លង់ដី រកការពិត ទាំងអស់គ្នា

$
0
0

ភ្នំពេញៈ លោក ហេង ហ៊ុយ បន្ទាប់ពីរងនូវ ការចោទប្រកាន់ ពីសំណាក់ លោក សុខ ហុង ថា បានប្រើអំណាច បំពានច្បាប់ រំលោភលើអនុក្រឹត្យ វាទទីហុំព័ទ្ធយកដី នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះ កុង បានចេញមុខមកបដិសេធន៍ ហើយស្នើសុំឲ្យលោក សុខ ហុង បង្ហាញប្លង់ ដើម្បីរកការពិតទំាងអស់គ្នា ។

លោក ហេង ហ៊ុយ បានមកបំភ្លឺចំពោះការចោទប្រកាន់ នៅមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១២ នេះថា លោក ពុំបានប្រើអំណាចរំលោភបំពានច្បាប់ ដាក់កម្លាំងទៅហុំព័ទ្ធ និងគ្រប់គ្រង ដីរបស់លោក សុខ ហុង នោះទេ អ្វីដែលធ្វើ គឺអនុវត្តតាម សាលដីការររបស់តុលាការកំពូល ដែលសម្រេចឲ្យ គ្រប់គ្រងដីដែលស្ថិតនៅទីតាំងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង តាមខ្លឹមសារ នៃអនុក្រឹត្យ លេខ ៣៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាល ។

លោក ហេង ហ៊ុយ ក៏បានឲ្យដឹងទៀតថា លោក សុខ ហុង ពុំមានប្លង់កម្មសិទ្ធិទៅលើដី ដែលតុលាការ កំពូល សម្រេចប្រគល់ឲ្យស្ថិតនៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង នោះទេ ។ លោក ហេង ហ៊ុយ ក៏បានស្នើសុំឲ្យលោក សុខ ហុង បង្ហាញប្លង់ដីទំាង នោះ ប្រសិនមាន គាត់ និងប្រគល់ដីទំាងនោះ ឲ្យដោយគ្មានការតវ៉ាភ្លាមៗ ។

បើយោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លេខ១៣៦៧ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ដែលចុះហត្ថលេខាដោយលោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម លោក ហេង ហ៊ុយ បានបញ្ជាក់ថា ក្នុងសេចក្តីសម្រេច ផ្អែកតាមលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវរបស់ក្រុមការងារអធិការកិច្ចចំរុះ ឃើញថា “ទីតាំងដីដែលទំនាស់ គឺស្ថិតនៅក្នុងភូមិឈូក មិនមែនស្ថិតនៅក្នុងភូមិព្រែកជីកទេ, ចំពោះព្រំប្រទល់ រវាង ឃុំកណ្តាល ស្រុកបូទុមសាគរ និងឃុំជីខក្រោម ស្រុកស្រែអំបិល គឺរត់តាមខ្សែស្របអ័ក្សស្ពាន និងអ័ក្ស ព្រៃធម្មជាតិ (ព្រែកជីក), ទីតាំងដីទំនាស់ដែលកំណត់នៅក្នុងប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លី នៅភូមិទំាងពីរ គឺពិតជាជាន់គ្នាមែន ហើយប័ណ្ណដែលចេញនៅឆ្នាំ១៩៩៦ ដោយអាជ្ញាធរស្រុកបូទុមសាគរ គឺជាន់លើប័ណ្ណ ដែលចេញដោយអាជ្ញាធរស្រុកស្រែអំបិល នៅឆ្នាំ១៩៩៣ ទំាងស្រុង”។

ចំពោះលើកឡើងរបស់លោក សុខ ហុង ថា ព្រះរាជអាជ្ញាខេត្តកោះកុងមិនព្រមអនុវត្ត សាលដីការរបស់តុលាការ កំពូល លោក ហេង ហ៊ុយ ក៏បានឲ្យដឹងដែរថា មិនមែនព្រះរាជអាជ្ញាមិន ព្រមអនុវត្តនោះទេ ប៉ុន្តែមកពីលោក សុខ ហុង ពុំមានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីទំាងនោះ កន្លងមកព្រះរាជអាជ្ញាក៏ធ្លាប់ចុះអនុវត្តម្តងរួចមកហើយដែរ តែពុំមានលទ្ធផល ដោយសារតែភាគី លោក សុខ ហុង គ្មានឯកសារគ្រប់គ្រាន់ ។

លោក ហេង ហ៊ុយ នៅតែអះអាងថា រូបគាត់មិនបានរំលោភបំពានច្បាប់ និងរំលោភយកដីគេ នោះទេ ប្រសិនបើចង់បញ្ជាក់ការពិត ភាគីលោក សុខ ហុង អាចកំណត់ពេលវេលាណាមួយ ចុះទៅដល់ទីតាំងដីទំនាស់ ហើយស្នើសុំអន្តរគមន៍ពីអាជ្ញាធរ ដើម្បីបង្ហាញប្លង់ដី ស្វែងរកភាពយុត្តិធម៌ និងការពិតទាំងអស់គ្នា ៕

www.dap-news.com

លោក ហេង ហ៊ុង កំពុងបង្ហាញប្លង់ដល់លោក សយ សុភាព

www.dap-news.com

នគរបាលថៃតាម ព្រំដែនបាញ់សម្លាប់ ពលរដ្ឋខ្មែរ២នាក់

$
0
0

ឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរ២នាក់ បានស្លាប់ដោយសារគ្រាប់កាំភ្លើង របស់នគរបាលការពារព្រំដែន ថៃទៀតហើយ កាលពីវេលាម៉ោង ៣និង៣៥នាទី រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅ ភូមិនួនថង ឃុំគោកតាឃាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ខណៈពលរដ្ឋខ្មែរទាំងនេះ បានចាញ់បោកឈ្មួញ ហើយត្រូវគេជួល យកទៅអូសឈើគ្រញូងនៅលើភ្នំ ហើយវង្វេងដើរចូលដីថៃ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច និងមន្ត្រីយោធា កម្ពុជាឈរជើងតាមព្រំដែន ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ រួមមានទី១-ឈ្មោះ សុទ្ធ វិត អាយុ២៣ឆ្នាំ រស់នៅភូមិជុំគគីរ ឃុំគោកមន ស្រុកបន្ទាយអំពិល និងជនរងគ្រោះទី២-ឈ្មោះ នាត អាយុ៥៥ឆ្នាំ រស់នៅភូមិជ្រឹង សង្កាត់កូនគ្រាល ក្រុងសំរោង ។

ប្រភពបានបន្តថា ជនរងគ្រោះទាំងពីរនេះ ចាញ់បោកឈ្មួញ ហើយត្រូវគេជួលឡើងទៅអូសឈើ គ្រញូង ដោយឡើងតាមចំណុចខ្នារ ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ពេលនោះស្រាប់តែវង្វេងផ្លូវ ចូលទឹកដីថៃ ក៏ពើបនឹងនគរបាលការពារព្រំដែនថៃ ស្រាប់តែត្រូវគេបាញ់សម្លាប់តែម្តង ដោយជនរងគ្រោះ សុទ្ធ វិត ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដើមទ្រូងខាងឆ្វេង និងជនរងគ្រោះនាត ចំគ្រាប់កាំភ្លើង២គ្រាប់ ចំទ្រូងខាងឆ្វេង។

បច្ចុប្បន្នក្រុមគ្រួសារ បានទៅទទួលសពជនរងគ្រោះ បន្ទាប់ពីអាជ្ញាធរនៅតំបន់នោះ ជួយទាក់ទងទៅ ភាគីថៃដើម្បីបញ្ជូនសពមកវិញ៕

រថយន្ដ រេហ្វ័រ បុករះម៉ូតូ ៤គ្រឿង រងរបួស ធ្ងន់ស្រាល ៨នាក់

$
0
0

ភ្នំពេញ ៖ រថយន្ដរេហ្វ័រមួយគ្រឿង ដែលមានអ្នកបើកបរជាស្ដ្រីម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ នៅវេលាម៉ោង ប្រហែល ៦និង៣០នាទី ល្ងាចថ្ងៃទី៤ ខែសីហានេះ ស្ថិតនៅតាមបណ្ដោយផ្លូវ ៤៣២ កែងផ្លូវ ១៧៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ពោលនៅជិតផ្សារទួលទំពូង បានបើករេចង្កូត បុករះម៉ូតូចំនួន ៤គ្រឿង បណ្ដាលឱ្យមនុស្ស ៦នាក់រងរបួស ក្នុងនោះរងរបួសធ្ងន់ ២នាក់  ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ។

សេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ម៉ូតូទាំង ៤គ្រឿង រួមមាន ម៉ូតូស្មាស់វី ចំនួន ២គ្រឿង ម៉ូតូស្មាស់រេវ៉ូចំនួន ១គ្រឿង និងម៉ូតូវេវអាល់ហ្វា ចំនួន ១គ្រឿង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្ដ និងឃាត់ខ្លួនអ្នកបើកបរ ទៅដោះស្រាយរកខុសត្រូវ។

សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានគ្រោះ ថ្នាក់ចរាចរនេះ គឺបណ្ដាលមកពីអ្នកបើកបរ បើកលឿន និងមិនប្រុងប្រយ័ត្ន

Viewing all 8042 articles
Browse latest View live




Latest Images