Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជិះម៉ូតូកែច្នៃ ឆ្លងផ្លូវ​ ត្រូវរថយន្តស៊ើប បុកអ្នកជិះស្លាប់ នៅស្រុកអូរយ៉ាដាវ

$
0
0

រតនគិរី ៖ គ្រោះថ្នាក់ចរាចរមួយកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទី យប់ថ្ងៃទី១៨ ខែតុលា ឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ រវាងរថយន្ដម៉ាកស៊ើប ពណ៌ក្រហម និងម៉ូតូកែច្នៃបណ្ដាលឱ្យជនរងគ្រោះ ជិះម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ គ្រោះថ្នាក់ចរាចរនេះ កើតឡើងត្រង់ផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិសោមត្រប់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលមានលំនៅ ក្បែរកន្លែងកើតហេតុ ប្រាប់ឱ្យដឹងថា រថយន្ដម៉ាកស៊ើប ពណ៌ ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0834 ធ្វើ ដំណើរក្នុងទិសដៅពីកើតមកលិច មានល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ ៧៨ ស្របពេលដែលជនរងគ្រោះ ជិះម៉ូតូចេញពីកម្មវិធីបុណ្យក្នុងភូមិ មាន សភាពស្រវឹងស្រាផងដែរ ជិះម៉ូតូឆ្លងកាត់ចំការស្វាយចន្ទី មានបំណងឆ្លងកាត់ទទឹងផ្លូវ ត្រង់ចំណុចផ្លូវបំបែកជា៤ មកផ្ទះរបស់ខ្លួន ដែលមានចម្ងាយពីផ្លូវជាតិ លេខ ៧៨ ប្រហែល ១០០ម៉ែត្រ ក៏ត្រូវរថយន្ដខាងលើបុកចំ ពាក់កណ្ដាលទ្រូងផ្លូវ ខ្ទាតទាំងមនុស្ស ទាំងម៉ូតូ និងរថយន្ដផ្លោងមកមុខផ្ទះប្រជាពលរដ្ឋ នៅក្បែរកន្លែងនោះ ប្រហែល ១០ម៉ែត្រ មកខាងឆ្វេង ដែលលាន់ឮសូរដូចផ្ទុះគ្រាប់អ៊‌ីចឹង ធ្វើឱ្យប្រជាពលរដ្ឋរស់ នៅក្បែរកន្លែងកើតហេតុ មានការភ្ញាក់ផ្អើល នាំគ្នាក្រោកពីដំណេក ទៅមើលហេតុការណ៍នេះ។

បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះកើតឡើង សមត្ថកច្ចិមូលដ្ឋាន ក៏បានទៅដល់ភ្លាមៗ ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ឃើញអ្នកជិះម៉ូតូស្លាប់បាត់ទៅហើយ ចំណែកម៉ូតូខូចខ្ទេចខ្ទី មើលលែងយល់ រថយន្ដខូចខាតស្ទើរទាំងស្រុង រួចនាំយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលឃុំសោមធំ។

ប្រភពពីប្រជាពលរដ្ឋដដែល ប្រាប់បន្ដទៀតថា ជនរងគ្រោះមានឈ្មោះ រម៉ាស់ ណោះ ជនជាតិចារ៉ាយ អាយុ ៣២ឆ្នាំ និងមានប្រពន្ធឈ្មោះ សេវ ចាន់ ជនជាតិចារ៉ាយ អាយុ ២០ឆ្នាំ រស់នៅភូមិសោមត្រប់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីជនជាតិចារ៉ាយ។ ជាមួយគ្នានេះដែរ បងប្អូនជនជាតិចារ៉ាយខាងលើ សំណូមពរទៅ អាជ្ញាធរស្រុកអូរយ៉ាដាវ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ សូមជួយស្វែងរកម្ចាស់រថយន្ដ មកប្រឈមមុខដោះស្រាយ ជាមួយច្បាប់ ពីព្រោះថា រថយន្ដបង្កគ្រោះថ្នាក់នេះ គឺមានស្លាកលេខសម្គាល់ច្បាស់លាស់។

ទាក់ទិនទៅនឹងករណី គ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចជំនាញមិនទាន់ ស្វែងរកម្ចាស់រថយន្ដឃើញនេះ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការ បំភ្លឺពីលោកម៉ា វិចិត្រ អធិការនគរបាលស្រុកអូរយ៉ាដាវ បានទេ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២នេះ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងស្វែងរកប្រភពព័ត៌មានខាងលើ ដើម្បីចុះផ្សាយបន្ដទៀត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ព្រះសង្ឃ ជាប្អូនចៅអធិការ កាងក្នុងវត្ត វាយគ្រូសូត្រឆ្វេង របួសធ្ងន់

$
0
0

ភ្នំពេញៈ ជនដែលបួសជាព្រះសង្ឃ គឺជាអ្នកប្រតិបត្តិតាមឧវាទរបស់ព្រះពុទ្ធ ហើយក៏ជាអ្នកទូន្មាននិងណែនាំដល់ ពុទ្ធបរិស័ទ និងជាអ្នកផ្សព្វផ្សាយ ព្រះពុទ្ធសាសនា ជាបន្ត ដើម្បីឲ្យកូនចៅជំនាន់ក្រោយ បានយល់អំពីព្រះពុទ្ធសាសនា ប៉ុន្តែព្រះសង្ឃគង់នៅវត្តគោកខ្សាច់ បែរជាប្រកាន់បក្ខពួកបង្កជាជម្លោះ វាយតប់គ្នាបែកក្បាលហូរ ឈាមសម្រាកពេទ្យ ធ្វើឲ្យពុទ្ធបរិស័ទមានការមិនពេញចិត្តយ៉ាងខ្លាំង ។ ហេតុការណ៍វាយតប់គ្នានេះកើតឡើង កាលពីថ្ងៃ១៧ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅក្នុងបរិវេណ វត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីពុទ្ធបរិស័ទចំណុះជើងវត្តវិញ បានឲ្យដឹងថា ព្រះសង្ឃដែលរងគ្រោះនោះ មានព្រះនាមថា ជាង វណ្ណរ៉ា មានព្រះជន ៣១ព្រះវស្សា មានតួនាទី ជាព្រះគ្រូសូត្រឆ្វេងប្រចាំវត្ត ។ ចំណែកឯកព្រះសង្ឃ ជាជនដៃដល់នោះ មានព្រះនាម ជឹង អេងធិ មានព្រះជន ២៦ព្រះវស្សា ដែលត្រូវជាប្អូនបង្កើត របស់ព្រះចៅអធិការវត្តគោកខ្សាច់ព្រះ ជឹង អេងជើ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុព្រះសង្ឃ ដែលជានេនបានឡើងលើកុដិឆាន់បាយ រួមនិងគ្រូ សូត្រឆ្វេង ស្តាំ ក៏នៅទីនោះផងដែរ លុះពេលឆាន់ ចប់ស្រាប់តែគ្រូសូត្រឆ្វេង បានសួរថា តើឆាន់រួចហើយឬនៅ ពេលនេនឆ្លើយថា ឆាន់រួចហើយ គ្រូសូត្រឆ្វេងបានប្រាប់វិញថា បើឆាន់រួចហើយចុះទៅ ពេលនោះ ទើបមាននេនមួយអង្គឆ្លើយថា ចុះខ្លាចបែកក្បាល ពេលនោះគ្រូសូត្រឆ្វេងឆ្លើយថា ខា្លចអីចុះទៅ ស្រាប់តែព្រះសង្ឃជាប្អូន របស់ចៅអធិការបែរជាស្រែកថា បើហ៊ាន ចុះបែកក្បាល ពេលនោះគ្រូសូត្រឆ្វេងងើប ក៏ត្រូវប្អូនចៅអធិការគប់និងកំប៉ុងទឹកក្រូច កូកាកូឡានៅទឹកពេញ បណ្តាលឲ្យរងរបួសពកព្រះកេស រួចហើយស្ទុះបោក ចំបាប់ បណ្តាលឲ្យសង្ឃព្រះនាម ជាង វណ្ណរ៉ា ផ្ងារក្រោយ ដួលបោកទៅនឹងឥដ្ឋការ៉ូ បែកព្រះកេស រយះហូរឈាមកក្លាក់ ត្រូវបានព្រះសង្ឃផ្សេងទៀត រួមនឹង ពុទ្ធបរិស័ទ ដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ។

ប្រភពបានបន្តថា ព្រះចៅអធិការវត្ត ដែលបានដឹងឮ ក្នុងហេតុការណ៍នោះ ពុំបានឃាត់ទេ បែរជាពន្យុះ ឲ្យសង្ឃទាំងសងខាងចាប់ដៃគូ វាយគ្នាឲ្យដឹងឈ្នះ ចាញ់ម្តងទៅមើល មិនគិតបង្រួបបង្រួមភាគីទាំងពីរ ដើម្បីបញ្ចប់រឿង ហើយអ្វីដែលពុទ្ធបរិស័ទ មានការងឿងឆ្ងល់នោះ គឺព្រះសង្ឃដែលជាជនដៃដល់នោះ មិនមែនជាសង្ឃ នៅវត្តគោកខ្សាច់នេះទេ គឺគង់ចាំព្រះវស្សា នៅវត្តសារ៉ាវ័ន្តតេជោឯណោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃបិណ្ឌ១មក គឺព្រះសង្ឃដែលជាប្អូន របស់ព្រះចៅ អធិការ បាននិមន្តមកគង់ នៅវត្តគោកខ្សាច់នេះរហូត ប្រហែលជាមករកលាភសក្តារៈហើយមើលទៅ ។

ពុទ្ធបរិស័ទបានរិះគន់ថា ចាប់តាំងពីចៅអធិការព្រះនាម ជឹង អេងជើ នេះមកកាន់ពេលណាមក របស់របរវត្តមួយចំនួន ដូចជាដើមឈើធំៗ មួយចំនួននៅក្នុងវត្ត តម្លៃ រាប់ពាន់ដុល្លារ ត្រូវកាប់លក់ខ្ទេចខ្ទីអស់ ធ្វើឲ្យពួកគាត់ មានការមិនពេញចិត្តយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត ព្រះសង្ឃគង់នៅវត្តនេះ គឺចេះតែមានរឿងរកាំរកូសជា បន្តបន្ទាប់ស្ទើរតែបែកផ្សែង ហើយកាលពីជំនាន់ ចៅអធិការព្រះនាម ឡុង សុផាត  ក៏ធ្លាប់មានរឿងជាច្រើនផងដែរ ដូចេ្នះពួកគាត់ជាពុទ្ធបរិស័ទ ពុំដែលបានធ្វើបុណ្យ ដោយស្រួលនោះទេ។

ពួកគាត់បានបញ្ជាក់ជាចុងក្រោយថា ពេលនេះពួកគាត់ជាពុទ្ធបរិស័ទ ចំណុះជើងវត្តចំនួន៤ភូមិ គឺរង់ចាំមើលដំណោះស្រាយ របស់ក្រសួងធម្មការ តើមានចំណាត់ការ របៀបណា ទៅលើសង្ឃជាបងប្អូននឹងគ្នាបែបណា ហើយទោះបីជាមានការសម្រុះសម្រួល បែបណាក៏ដោយ ក៏ពួកគាត់ពុំយល់ព្រមដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

សាលាអង្គការជំនាញ យុវជនឈានមុខ ប្រារព្ធពិធីគោរព​ ព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះមហា វិរក្សត្រ សម្តេចតា

$
0
0

ភ្នំពេញៈ សាលាអង្គការជំនាញ យុវជនឈានមុខ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ បានប្រារព្ធពិធី គោរព្ធព្រះវិញ្ញាណក្ខន្ធ ថ្វាយដល់ ព្រះមហាវិរក្សត្រ សម្តេចតា សម្តេចទួត ដែលព្រះអង្គ ទ្រង់បាន សោយទិវង្គត កាលពីថ្ងៃព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាជាង៣០០នាក់ ក្នុងគោល បំណង់ឧទ្ទិសបុណ្យ កុសលទាំងឡាយ ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចតា ដើម្បីឲ្យព្រះអង្គ ទ្រង់យាងទៅ សោយសុខក្នុង ឋានសុគតិភព ។

ប្រធានអង្គការជំនាញយុវជនឈានមុខ លោក ម៉ិច សីហា បានថ្លែងថា ក្នុងនាមលោកជាកូនខ្មែរ ដែលធ្លាប់ រស់នៅក្រោមម្លប់ ដ៏ត្រជាក់ របស់ព្រះមហាវិរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ហើយព្រះអង្គ ក៏ជាបិតាជាតិខ្មែរនោះ លោកក៏ដូចជាប្រជាពលរដ្ឋ ដទៃទៀតដែរ បានដឹកនាំបុគ្គលិក របស់ខ្លួន ថែមទាំង សិស្សានុសិស្សទាំងអស់ ប្រារព្ធពិធី កាន់ទុក្ខ ថ្វាយជូនព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គ។ លោកបានបន្តទៀតថា ទាំងរូបលោកផ្ទាល់ បុគ្គលិកទាំងស្រីប្រុស សិស្សានុសិស្ស ទាំងអស់របស់ត្រូវបានបំពាក់បូរ កាន់ទុក្ខចំនួន៧ថ្ងៃ ដើម្បីឲ្យស្រប់ទៅតាម លក្ខណៈកូនខ្មែរ និងស្របតាមសេចក្តី ប្រកាសរបស់ រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសទាំងអស់ជាង១៤លាននាក់ និងប្រជាពលរដ្ឋខ្មែរ នៅទូទាំង ពិភពលោក បានកំពុងតែកាន់ទុក្ខគ្រប់គ្នា ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវិរក្សត្រ ដែលព្រះអង្គ ទ្រង់សោយទិវង្គត កាលពីពេលកន្លង ទៅថ្មីៗនេះ ដោយព្រះរោគជរាពាធ ។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបាន ប្រកាសឲ្យ កាន់ទុក្ខចំនួន៧ថ្ងៃ ហើយតម្កល់មិន តិចជាងបីខែឡើយ ។ ទាំងមេដឹកនាំ មហាអំណាចមួយចំនួន ជាពិសេសប្រទេសចិន ទាំងប្រទេសមហាមិត្ត ជាច្រើន បានពោលនៅពាក្យ សោកស្តាយព្រះទ័យ របស់ព្រះអង្គ គ្រប់ៗគ្នា។ ព្រះអង្គត្រូវបាន គេចាត់ទុកថា ជាបិតាស្ថាបនិក បិតាឯករាជ្យ បិតាសន្តិភាព របស់ព្រះរាជាណាចក្រ កម្ពុជា៕

www.dap-news.com

www.dap-news.com

www.dap-news.com

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា សម្តេចឳសម្តេចម៉ែ និងពុទ្ធបរិស័ទវត្ត មង្គលរតនារាម ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ

$
0
0

ព្រៃវែងៈ មិនខុសពីប្រជាពលរដ្ឋទូទៅក្នុងប្រទេស កម្ពុជា ក្រុមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលា បឋមសិក្សា សម្តេចឪសម្តេចម៉ែ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មង្គលរតនារាម ហៅវត្តម៉ាំងសាលា ស្ថិតក្នុងភូមិព្រៃក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បាននាំគ្នាប្រារព្ធពិធីកាន់ព្រះរាជមរណទុក្ខ ក៏ដូចជាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ដែលទើបនឹងយាងសោយទីវង្គតកាលពីពេលថ្មីនេះ។

ប្រកបដោយទឹកចិត្តគារវភក្តី និងការតបស្នងព្រះរាជាទិគុណ នៃព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ដែលបានបូជាអស់កម្លាំងកាយពល ដើម្បីជាតិ និង ដើម្បីប្រជារាស្រ្ត ក្នុងការទាមទារឯករាជ្យ ក៏ដូចកសាងប្រទេសជាតិឲ្យរីកចម្រើន និងល្បីខ្ទរខ្ទារលើសកលលោក នោះ ចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតដល់ថ្ងែទី ២០ ខែ តុលា ឆ្នាំ ២០១២នេះ លោកស្រីនាយិកា វូ គា និង លោកនាយករង អ៊ិត សុទ្ធី ព្រមទាំងគណៈកម្មការវត្ត បានដឹកនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំង ប្រជាពលរដ្ឋគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ និងបួងសួងឲ្យព្រះអង្គយាងទៅសោយសុខក្នុងព្រះបរម សុគតិភព។

ប្រកបដោយទឹកមុខក្រៀមក្រំ ពោរពេញដោយទុក្ខសោកសង្រេងគ្មានអ្វីប្រៀបផ្ទឹមនោះ ក្រុមលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ តាមជួយបីបាច់ថែរក្សាកូនចៅ ចៅទួត ចៅលួត របស់ព្រះអង្គឲ្យជួបតែសេចក្តីសុខ ជាពិសេសតាមជួយបីបាច់ថែ រក្សាប្រទេសកម្ពុជាឲ្យជួបតែសុខសន្តិភាព ចៀសផុតពីការឈ្លានពាន និងកាប៉ុនប៉ងយាយីពីសត្រូវជិតឆ្ងាយទាំង អស់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សារព័ត៌មានរដ្ឋ មីយ៉ាន់ម៉ា នឹងក្លាយជា គ្រឹះស្ថានសាធារណៈ

$
0
0

យុំាងហ្គន៖ កាសែតរដ្ឋមួយចំនួននៅប្រទេស មីយ៉ាន់ម៉ា ដែលធ្លាប់តែបម្រើផ្តាច់មុខដល់អតីតរបបយោធា និង ថ្នាក់ដឹកនាំទាំងឡាយនៅប្រទេសនេះ នឹងចុះហត្ថលេខាជាប្រវត្តិសាស្ត្រមួយ ដើម្បីក្លាយខ្លួនជាសារព័ត៌មាន ដែលបម្រើសេវាកម្មជាសាធារណៈវិញ នៅថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១២នេះ។

កាសែតរដ្ឋចំនួនបី ដែលគ្រប់គ្រងដោយរដ្ឋ បានគ្រោងចុះហត្ថលេខា ដើម្បីក្លាយខ្លួនជា គ្រឹះស្ថានបម្រើការងារ សាធារណៈនោះមានដូចជា កាសែតពន្លឺថ្មី នៃមីយ៉ាន់ម៉ា ជាភាសា អង់គ្លេស, កាសែត អាលីន មីយ៉ាន់ម៉ា និង កាសែត គ្យេម៉ុន (កញ្ចក់) ជាដើម។

កាសែតពន្លឺថ្មី នៃមីយ៉ាន់ម៉ា បានចេញផ្សាយថា ការប្រែក្លាយកាសែតរដ្ឋមួយចំនួនឲ្យទៅជាកាសែតសាធារណ វិញនោះ តម្រូវឲ្យយើងបង្កើតនូវគណៈកម្មាធិការមួយ ដើម្បីសម្រួលផ្លូវច្បាប់ និង ក្រឹត្យក្រមនានា ឲ្យបានត្រឹម ត្រូវ។

គួរបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា បានចាប់យកកំណែទម្រង់ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ជិត ២ឆ្នាំកន្លងមកហើយ ដោយប្រទេសនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច និង អង្គ ការសហប្រជាជាតិផងដែរ៕

Photo by DAP-NEWS

ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌ គោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចឪ (Video Inside)

$
0
0

ភ្នំពេញ ៖ ព្រះសង្ឃប្រមាណជា២៥០០អង្គ មកពីបណ្តាវត្តទូទាំងប្រទេស នឹងសូត្រធម៌បែបព្រះពុទ្ធសាសនា និងគោពព្រះវិញ្ញាណក្ខន្ធសម្តេចឪ នៅមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣រសៀល ល្ងាចថ្ងៃទី២០ តុលានេះ ដើម្បីឧទ្ទិសកុសល ដល់ព្រះវិញ្ញាណក្ខន្ធអង្គសម្តេចឪ នៃយើង។

លោក ជិន ចាន់រតនា មកពីមូលនិធិក្រុមកេរដំណែលខ្មែរ បានឲ្យដឹងថា ព្រះសង្ឃចំនួន ២៥០០អង្គ មកពីគ្រប់បណ្តាវត្តអារាម ទូទាំងប្រទេស មកជួបជុំនៅមុខ ព្រះបរមរាជវាំងជាទី ដែលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដើម្បីសូត្រធម៌ថ្វាយ ក៏ដូចជាគោពព្រះវិញ្ញាណក្ខន្ធ របស់សម្តេចឪទៅកាន់បរមសុខ និងថែរក្សាកូនចៅ របស់ព្រះអង្គ។

លោកថា “ព្រះសង្ឃ២៥០០អង្គ នឹងសូត្រធម៌ជយន្តោ និងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ ជាទីសក្តារៈនៃយើង ដើម្បីឧទ្ទិសកុសលព្រះអង្គ ទៅកាន់បរមសុខ”។

លោកបន្តថា រីឯក្រុមកេរដំណែលខ្មែរ នឹងគោរពព្រះវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា នៅមុខព្រះបរមរាជវាំងផងដែរ នៅថ្ងៃទី២១ ខែតុលា ក្នុងនោះក្រុមកេរតំណែលខ្មែរ មានការចែកនំបុ័ង ទឹកសុទ្ធដោយឥតគិតថ្លៃ ដល់អ្នកមកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ។

ជាការកត់សម្គាល់រហូតមកដល់ថ្ងៃសៅរ៍ នេះ ប្រជារាស្រ្តរបស់អង្គព្រះមហាវីរក្សត្រជាច្រើនសន្ធឹកសន្ធាប់ នៅតែបន្តនាំគ្នាមកអុជធូប ថ្វាយផ្កា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ក៏ដូចជាការចូលរួមរំលែកព្រះរាជមរណទុក្ខ ដ៏សែនក្រៀមក្រំ នៃការបាត់អង្គវីរបុរសដ៏ឆ្នើមនៅកម្ពុជា។

សូមជម្រាបថា ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គ បានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ កាលពីរាត្រី រំលងអាធ្រាត្រថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។  ព្រះបរម សពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់ព្រះបរមរាជវាំង កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដែលមានការចូលរូមពីប្រជានុរាស្រ្ត ជាច្រើនសែននាក់ ដោយក្តីរន្ឋត់ ក្តុកក្តួលចិត្តឥតឧបមា ដែលបាត់បង់ព្រះអង្គ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល បានចេញសារាចរតម្រូវទូទាំង ប្រទេសកាន់ព្រះរាជមរណទុក្ខ រយៈ ពេល៧ថ្ងៃ ក្នុងនោះតាមក្លឹបកម្សាន្តត្រូវផ្អាក កាប្រគុំតន្ត្រី ច្រៀងរាំរែក ដែលបង្ហាញពីការសប្បាយរីករាយ ជាសាធារណៈ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-images/2012/October/id-009/monk.mp4&image=http://111.92.240.170:81/dap-news/dap-images/2012/October/id-009/S-083.jpg&width=400&height=300{/jwplayer}</d

មន្រ្តីជាន់ខ្ពស់ កូរ៉េខាងជើង និងមីយ៉ាន់ម៉ា អញ្ជើញមកគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង

$
0
0

ភ្នំពេញៈ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១២ មន្រ្តីជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលគោរពព្រះ វិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ ដែលតម្កល់ទុកនៅក្នុងព្រះបរមរាជវាំង។

សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែ តុលា វេលាម៉ោង ១១ និង៤៥នាទី លោក យ៉ាង ហៀង ស៊ើប (Yang Hyong-song) អនុប្រធានគណៈប្រធាន សភាប្រជាជនជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ  នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកគោ រពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ នៅព្រះបរម រាជវាំង។

សេចក្តីជូនព័ត៌មានបានបន្តថា បន្ទាប់ពីគោរពព្រះវិញ្ញាណក្ខន្ធ លោក យ៉ាង ហៀង ស៊ើប នឹងជួបជាមួយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាពផងដែរ។

ដោយឡែកនៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២២ ខែតុលា លោក សៃ ម៉ូក ខាំ (Sai Mauk Kham) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រផងដែរ។

ក្រោយពីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្ររួច អនុប្រធានាធិបតីរូបនេះ នឹងអញ្ជើញចូលជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាពផងដែរ។

សូមបញ្ជាក់ថា ព្រះបរមសពរបស់ព្រះមហាវីរក្សត្រ ត្រូវបានតម្កល់ទុកក្នុងព្រះបរមរាជវាំងរយៈពេល៩០ថ្ងៃ ដើម្បី ឲ្យព្រះរាជវង្សានុវង្ស មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តាមក្រសួងស្ថាប័ននានា មន្រ្តីអ្នកមុខអ្នកការ ប្រជា រាស្ត្រ ក៏ដូចជាមន្រ្តីអង្គទូត និងបណ្តាថ្នាក់ដឹកនាំប្រទេសជាមិត្ត ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ៕

Photo by DAP-NEWS

គណៈគ្រប់គ្រង សាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ ដឹកនាំនិស្សិត ៥០០នាក់ គោរពវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចតា

$
0
0

ខេត្តបន្ទាយមានជ័យ៖ គណៈគ្រប់គ្រង សាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ ដឹកនាំសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និង ព្រះសង្ឃ ដែលសិក្សា ថ្ងៃសៅរ៍ អាទិត្យ ជាង ៥០០នាក់ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចតា  កាលពីវេលាម៉ោង៣ សៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ដើម្បីឧទ្ទិសកុសល ដល់ ព្រះវិញ្ញាណក្ខន្ធអង្គសម្តេចឪនៃយើង។

លោកសាស្ត្រាចារ្យ ឃុត វីរៈ នាយកសាខាសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានថ្លែថា ដើម្បីចូលរួមរំលែកព្រះរាជមរណទុក្ខ នៅថ្ងៃនេះ លោកនិងគណៈគ្រប់គ្រងដទៃទៀត បានដឹកនាំសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងព្រះសង្ឃ ដែលសិក្សាថ្ងៃសៅរ៍ អាទិត្យ ចំនួន ៥០០នាក់ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដើម្បីឧទ្ទិសកុសល ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធអង្គសម្តេចតា។

លោកសាស្ត្រាចារ្យ ឃុត វីរៈ បានបន្តថា ទន្ទឹមគ្នានោះ ក៏បាននិមន្តព្រះសង្ឃជាច្រើនអង្គ មកពីគ្រប់វត្ត ដើម្បីសូត្រធម៌បង្សុកូល ឧទ្ទិសកុសលថ្វាយដល់ ព្រះវិញ្ញាណក្ខន្ធ សម្តេចតា ដើម្បីឲ្យព្រះអង្គ បានយាងទៅកាន់បរមសុខផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ក្រុមនិស្សិតកម្ពុជាកំពុងសិក្សា នៅជប៉ុន ជួបជុំគ្នាប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ

$
0
0

ក្រុងហ៊ីរ៉ូស៊ីម៉ា៖ ក្រុមនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន និងក្រុមគ្រួសារបាន ជួបជុំគ្នាដើម្បីប្រារព្វ ពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១២ នេះ ។

ក្នុងពិធីនោះមានការចូល រួមពីសំណាក់និស្សិត និងក្រុមគ្រួសារនិស្សិតចំនួន ៣០ នាក់ ដោយមានពិធីអុជធូបបួងសួង និងស្មឹងស្មាធិ៍ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ ព្រះបាទ នរោត្តម សីហនុ ព្រះវីរមហាក្សត្រ ព្រះវររាជបិតាឯករាជ្យមាន ស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តម្ភចំពោះជាតិមាតុភូមិ ដោយបានដឹកនាំពុះពារជម្នះគ្រប់ ឧបសគ្គក្នុងការធ្វើព្រះរាជបូជនីយកិច្ចទាម ទារឯករាជភាពដល់ប្រទេសកម្ពុជា ពីអាណានិគមនិយមបារាំង ព្រមទាំងបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅក្នុងសម័យសង្គមរាស្ត្រនិយម។

ការចូលទិវង្គតរបស់ព្រះអង្គ ជាការបាត់បង់ដ៏មហាធំធេង និងមិនអាចប្រៀបផ្ទឹមបាននូវព្រះរាជវីរភាពដ៏ឆ្នើមរបស់ព្រះអង្គ។ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសចងចាំមិនភ្លេចនូវគុណូបការៈ ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ ៕

 

www.lookingtoday.com

www.lookingtoday.com

សាកលវិទ្យាល័យ បញ្ញាជាតិ ថ្វាយសាររំលែក ព្រះរាជមរណទុក្ខ សម្តេចព្រះមហាវីរក្សត្រ

អាជ្ញាធរភ្នំពេញ​ ចាត់តាំងកម្លាំង បោសសំអាត មុខព្រះបរមរាជវាំង

$
0
0

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានដាក់ផែនការធ្វើយ៉ាង ណាឲ្យទីតាំងមុខ ព្រះបរមរាជវាំង ត្រូវតែស្អាត ជានិច្ច សម្រាប់ប្រជាពលរដ្ឋ ដែលមកចូលរួមគោរព ព្រះរាជបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ។

លោក ឡុង ឌីម៉ង់ នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ មានប្រសាសន៍ថា អភិបាលរាជធានី លោក កែប ជុតិមា បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទធ្វើយ៉ាងណារៀបចំ និងសំអាតទីធ្លាមុខ    ព្រះបរមរាជវាំង ពោលគឺពេលព្រឹកឡើងត្រូវតែស្អាត ដើម្បីផ្តល់ការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមកចូលរួមគោរពវិញ្ញាក្ខន្ធព្រះមហាក្សត្រ។

លោកបន្តថា អភិបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យអ្នកមានប្រចាំការ២៤ម៉ោង ដោយមានពីរផ្នែក ផ្នែកទី១ ក្រុមសំអាត មានរថយន្តបាញ់ទឹក និងរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី ដែលបានធ្វើការបោសសំអាតតាំងពីម៉ោង៥ ទៀបភ្លឺ និងផ្នែកទី២ ក្រុមជាងភ្លើង ដើម្បីប្រចាំការនៅមុខព្រះបរមរាជវាំង។

ជាទូទៅគេសង្កេតឃើញថា នៅរាជធានីភ្នំពេញ មានការបោសសំអាតថែរក្សាអនាម័យជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុង អំឡុងពេលប្រារព្ធព្រះរាជពិធីព្រះរាជបរមសពរបស់សម្តេចឪនោះ នៅមុខព្រះបរមរាជវាំង ក៏ដូចជានៅទីតាំង ក្បែរនោះ គឺមានការរក្សាសណ្តាប់ធ្នាប់អនាម័យបានយ៉ាងស្អាត។ ក្នុងនោះ ក៏មានការរៀបចំកន្លែង សំរាន សម្រាប់ ប្រជាពលរដ្ឋមកពីបណ្តាលឆ្ងាយៗបានយ៉ាងត្រឹមត្រូវ ដោយមានសប្បុរសជននានា បានជួយឧបត្ថម្ភបាយ ទឹកដល់ពួកគាត់ថែមទៀតផង៕

www.dap-news.com

www.dap-news.com

www.dap-news.com

សាងសង់អគារ មិនគោរពច្បាប់ និងមិនស្តាប់ លិខិតបញ្ជាឲ្យផ្អាក របស់សាលា រាជធានីភ្នំពេញ

$
0
0

-ផ្ទះជិតខាង រងផលប៉ះពាល់ ដោយសារធ្លាក់ សំណល់ដែក និងថ្មជារៀងរាល់ថ្ងៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋ មួយគ្រួសារ រួមមានក្មេងតូចៗ ផងនោះ ដែលរស់នៅ ខាងក្រោយ និងក្រោម អគារដែល កំពុងសាងសង់ មានភាពភ័យខ្លាច ជារៀងរាល់យប់ថ្ងៃ ដោយសារតែ សំណល់ដូចជា ដែក និងថ្មតូចធំ ធ្លាក់ចេញពី អគារកំពុងសាងសង់ ដោយម្ចាស់អគារ មិនគោរព តាមបទដ្ឋាន សាងសង់ ត្រឹមត្រូវ និងតាមច្បាប់ ហើយជាងនេះទៅទៀត ម្ចាស់អគារខាងលើនេះ បាននិងកំពុង បំពាន លិខិតបញ្ជា ឲ្យផ្អាក របស់អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ទៀតផង ខណៈអាជ្ញាធរ សង្កាត់ និងខណ្ឌ ត្រឹមតែចុះទៅ អើតមើល មួយភ្លែត ហើយត្រឡប់មកវិញ ក្រោយពីត្រូវរ៉ូវ ជាមួយម្ចាស់ អគារ ដែលមានទ្រព្យសម្បត្តិ ប៉ុន្តែមិនគោរព អ្នកជិតខាងនោះ។

អគារដែលបាន និងកំពុង សាងសង់ ហើយមិនគោរព តាមបទដ្ឋាន ត្រឹមត្រូវ និងប៉ះពាល់ដល់ ផ្ទះអ្នកជិតខាងនោះ ត្រូវបានគេស្គាល់ថា ជាអគារ កាត់ដេរ របស់ម្ចាស់ហាង ខ្មែរកាត់ដេរឯករាជ្រ និងវិមានឯករាជ្រ កាត់ដេរ ដែលមានទីតាំង ស្ថិតនៅ ផ្ទះលេខ៦៣ និង៦៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែល ជាជនរងគ្រោះ ដោយសារការធ្លាក់ សំណល់ថ្ម និងដែកពីលើអគារ របស់ម្ចាស់ហាង យីហោខ្មែរ កាត់ដេរឯករាជ្រ និងវិមានឯករាជ្រ កាត់ដេរនោះ បានរៀបរាប់ថា ក្រុមគ្រួសារ របស់លោកស្រី ទាំងមូល ដែលមានសមាជិកជិត ១០នាក់ រួមទាំងក្មេងតូចៗ ដែលជាចៅ របស់ខ្លួន បានភ័យខ្លាច ជារៀងរាល់ថ្ងៃ ដោយសារតែការរំខាន គ្មានថ្ងៃលោះ ពីការសាងសង់អគារខាងលើនេះ ពីព្រោះក្រៅ ពីការបង្ក ការខូចខាត ដល់ជញ្ជាំងផ្ទះ និងដំបូលផ្ទះរបស់ លោកស្រី គឺសមាជិក គ្រួសារទាំងមូល បានរងផលប៉ះមួយទៀត នោះគឺការធ្លាក់ សំណល់ថ្ម និងដែក យ៉ាងច្រើន និងជារៀងរាល់ថ្ងៃមក លើដំបូលផ្ទះ ដែលអាចបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ សមាជិកគ្រួសារ របស់លោកស្រី នៅថ្ងៃណាមួយជាក់ ជាមិនខាន។

ម្ចាស់ផ្ទះរូបនេះ បានបន្តថា ថ្ងៃមួយដែកប្រវែង ប្រហែល៦ម៉ែត្រ និងមានទម្ងន់ យ៉ាងធ្ងន់ បានធ្លាក់ចូលក្នុងផ្ទះ របស់លោកស្រី តែសំណាងល្អ មិនបានចំ និងធ្លាក់ត្រូវ សមាជិកគ្រួសារ ខណៈកំទេចកំទីថ្មធំតូច បានធ្លាក់ជា បន្តបន្ទាប់ ទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យ មានការព្រួយបារម្មណ៍ គ្រប់ពេលទាំងអស់ ក្នុងការរស់នៅ ជិតអគារដែល កំពុងសាងសង់នេះ។

ទាក់ទិននឹងបញ្ហានេះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសាលា ខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ដើម្បីឲ្យចេញមក ជួយសម្របសម្រួល និងចុះត្រួតពិនិត្យ មើលការ សាងសង់អគារ  កម្ពស់ជាច្រើនជាន់នេះ រហូតដល់លោក អភិបាលរាជធានីភ្នំពេញ កែប ជុតិមា កាល ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២ បានចេញ លិខិតបញ្ជា ឲ្យមានការផ្អាក សំណង់អគារខាងលើនេះ ប៉ុន្តែផ្ទុយ ទៅវិញ ម្ចាស់អគារ ដែលអាងលុយ និងអំណាចនោះ នៅតែបន្តសាងសង់ ដដែល ដោយមើលងាយ និងមើលស្រាល ចំពោះលិខិត ជាផ្លូវការ របស់អភិបាលរាជធានីភ្នំពេញ។

យោងតាម លិខិតរបស់ លោកអភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ផ្ញើជូន អភិបាល ខណ្ឌដូនពេញ ដែលមាន កម្មវត្ថុស្តីពី សំណើសុំផ្អាក ការសាងសង់ សំណង់របស់ឈ្មោះ ស៊ុន គឹមស្រូយ និងឈ្មោះ ចាន់ ង៉ែត ស្រេង ស្ថិតនៅក្បាល ដីលេខ៦៣ និង៦៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លិខិតរបស់ លោកអភិបាលបានបន្តថា យោងតាម សំណើរបស់ លោក ព្រាម ឆាយគ្រី ដែលជាម្ចាស់ ផ្ទះរងគ្រោះ ម្ចាស់សំណង់ នេះបានសាងសង់ ខុសបទដ្ឋាន គំរូប្លង់ បណ្តាលឲ្យប្រេះស្រាំ ស្រុតផ្ទះរបស់លោក និងបង្កសម្លេងរំខាន ធ្វើឲ្យជ្រុះសម្ភារៈ សំណង់មកលើ បរិវេណផ្ទះរបស់លោក ដូច្នេះ សាលារាជធានីភ្នំពេញ ស្នើឲ្យផ្អាក ការសាង សង់សំណង់នេះ ជាបណ្តោះអាសន្ន រង់ចាំការ ដោះស្រាយសិន។

បើទោះបីមាន លិខិតសុំឲ្យផ្អាក សំណង់នេះ ប៉ុន្តែម្ចាស់អគារ នៅតែបន្តឲ្យ ក្រុមជាងរបស់ខ្លួន ដែលមានសម្តីឈ្លើយៗនោះ សាងសង់ ដដែល ខណៈអាជ្ញាធរ សង្កាត់និងអាជ្ញាធរ ខណ្ឌដូនពេញ ហាក់បីមាន អំណាចតិតតួច ចំពោះ ការងារនេះ។

ទាក់ទិន នឹងករណីនេះ អភិបាលរង ខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ថា ចំពោះការងារនេះ ខាងអាជ្ញាធរ ខណ្ឌដូនពេញ បានចេញមុខមក សម្របសម្រួលរួចហើយ និងភាគីម្ចាស់ផ្ទះ ដែលជាជនរងគ្រោះ បានលុយចំនួន ៣០០០ដុល្លារទៀតផង ពីភាគីម្ចាស់អគារ។

ចំពោះការ លើកឡើងថា ម្ចាស់ផ្ទះបាន លុយចំនួន៣០០០ដុល្លារ សម្រាប់យកទៅ ធ្វើការជួលជុល ដំបូល និងជញ្ជាំង ដែលរងការ ខូចខាតនោះ ត្រូវបានម្ចាស់ផ្ទះ បដិសេធថា មិនបានទទួលនោះឡើយ សូម្បីមួយសេន លុយខ្មែរ។

លោក សុខ ពេញវុធ បានបន្តថា នៅដើមសបា្តហ៍ក្រោយនេះ អាជ្ញាធរ ខណ្ឌដូនពេញ និងហៅភាគីម្ចាស់ផ្ទះ និងភាគីម្ចាស់អគារ មកសម្របសម្រួលគ្នា ម្តងទៀត ដើម្បីធ្វើការ ដោះស្រាយ។ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាច សុំកាបកស្រាយណាមួយ ពីភាគីម្ចាស់អគារ ដែលសង់ខុសបទដ្ឋាន និងបង្កផលប៉ះពាល់ ដល់ផ្ទះជនរងគ្រោះ នោះទេ ខណៈដែល តាមការពិនិត្យ ជាក់ស្តែង គឺក្រុមជាងសាងសង់ អគារនៅបន្តសាងសង់ ដដែលរហូត មកដល់ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ។

ស្រ្តីជាម្ទាស់ផ្ទះ បានចង្អុល ប្រាប់ដំបូល របស់ខ្លួន ដែលធ្លុះធ្លាយ ដោយសារការ ធ្លាក់នូវសម្ភារៈ សំណង់មកលើ និងជញ្ជាំងផ្ទះ រងប្រេះស្រាំ ដោយសារ តែការបុកគ្រឹះ នៃការធ្វើអគារ ប៉ុន្តែសម្រាប់ លោកស្រី ដែលជាម្ចាស់ផ្ទះ មិនចង់រករឿងវែងឆ្ងាយ នោះឡើយ ពីព្រោះយល់ថា ជាអ្នករស់នៅ ជិតខាង ផ្ទុយទៅវិញ ម្ចាស់អគារ មិនបានយោគយល់ និងតែងតែ ឆ្លើយថា បញ្ហាទាំងនោះ គឺបង្កឡើងដោយក្រុម ជាងសាងសង់ទៅវិញ ដែលនេះគឺជាការ ឆ្លើយដោះសារ ទំាំងស្រុង។

យ៉ាងណា ក៏ដោយ គេសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ របស់ សាលា រាជធានី ភ្នំពេញ និងសាលា ខណ្ឌដូនពេញ នឹងដោះស្រាយ បញ្ហាមួយនោះ ប្រកបដោយ ភាពយុត្តិធម៌ កុំទុកបណ្តែត បណ្តោយ ឲ្យម្ចាស់អគារ មួយនេះ នៅបន្តសាងសង់ ដោយរំលោភច្បាប់ និងមិនគោរព អ្នកជិតខាង ក្នុងឋានៈជាខ្មែរ ដែលចេះ និងនិយាយភាសាខ្មែរ ដូចគ្នានោះ។

ជាមួយគ្នានេះ គេនឹងរង់ចាំ មើលចំពោះ ចំណាត់ការ របស់អាជ្ញាធរ ការដែលម្ចាស់អគារ មិនគោរពតាម លិខិតបញ្ជារបស់ លោកអភិបាល រាជធានីភ្នំពេញ លោក កែប ជុតិមា៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដែកប្រវែងប្រហែលម៉ែត្រ ដែលធ្លាក់ពីលើអគារ

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

មន្រ្តីអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យមើល

www.dap-news.com

www.dap-news.com

www.dap-news.com

លិខិតរបស់លោកអភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យផ្អាកសំណង់

ឧត្តមសេនីយ៏ទោ រ័ត្ន ស្រ៊ាង សហការជាមួយ​ សប្បុរសជន សឹង្ហបូរី ចែកអំណោយជូន ដល់ជនចាស់ ជរាជួបភាព លំបាក

$
0
0

បន្ទាយមានជ័យៈ សិស្សក្រីក្រ ចំនួន១០២នាក់ ចាស់ជរាទីទាល់ក្រ គ្មានទីពឹងចំនួន ១០គ្រួសារ នៅវត្តស្រះរាំង កាលពីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១២ ក្នុងភូមិ-ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ  កាលពី ថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១២ ម្សិលមិញនេះ បានទទួលអំណោយជា កង់ សម្ភារហប្រើប្រាស់ ក្នុងផ្ទះ និង គ្រឿង ឧបភោគ បរិភោគជាច្រើន ពីលោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង និងសប្បុរសជនមកពីប្រទេសសឹង្ហបុរី ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថ លើផ្ទៃប្រទេសនិងជាមេបញ្ជាការ អាវុធហត្ថ ខេត្ត បន្ទាយមានជ័យ បានថ្លែងថា អំណោយដែលត្រូវចែកជូន ដល់ចាស់ជរា១០គ្រួសារ ដែលក្រីក្រ  មាន អង្ករ២៥ គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូក្រាម តែ១កញ្ចប់ ឆ្នាំងបាយ១ ឆ្នាំងសម្លរ១ ចានបាយ៥ចាន ចានសម្លរ២ចាន ស្លាបព្រា១ឡូតិ៍ វែកបាយ១ វែកសម្លរ១ កំសៀវដាំទឹក១ បំពុងទឹកក្ដៅ១ ការផឹកទឹក៥ មុង១ ភួយ១ កន្ទេល១ ក្រមា១ សារ៉ុង១ ថវិកា ១០០.០០០ រៀល សម្រាប់១គ្រួសារ។

លោកបានបន្តថា  ដោយឡែកសិស្សក្រីក្រទាំង១០២នាក់ម្នាក់ៗទទួលបានកង់១គ្រឿង កាបូបស្ពាយ១ សៀវភៅ ២ក្បាល បិច២ដើម ខ្មៅដៃ២ដើម បន្ទាត់១ដើម ដែកខួង១ នំប៉័ង១ដើម ទឹកសុទ្ធ១ដប សម្រាប់វត្តស្រះរាំង ត្រូវ បានវេប្រគេនរួមមាន ចានបាយនិងចានសម្លរចំនួន១៣២ ស្លាបព្រា១២០ ចានដាក់ទឹកត្រី៣៦ចាន ចាន់ដាក់ បាយ១២ វេកសម្លរ វេកបាយ២៤ ថាស១២ មី៦កេះ និងថវិកា៥០ម៉ឺនរៀល ។ អំណោយទាំងនេះ គឺជាអំណោយ របស់ លោក រ៉ាថាន់ កូម៉ារ៉ៃ និងភរិយា លោកស្រី ស្រ៊ី រ៉ៃ ដែលជាសប្បុរសជន នៅប្រទេសសឹង្ហបូរី តាមរយៈលោកផ្ទាល់ ។

លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ដែលតែងតែគិតគូ ពីទុក្ខ លំបាក របស់ពលរដ្ឋដោយ មិនទុកអោយពលរដ្ឋណា ម្នាក់ស្លាប់ដោយដាច់បាយ និងដើម្បីចូលរួមក្នុងកិច្ចការ មនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកតែងតែឆ្លៀត ពីការងារនិងលះបង់ទ្រព្យ សម្បត្តិផ្ទាល់ខ្លួនព្រមទាំង កៀងគរកសប្បុរសជន ដើម្បីយក អំណោយចែកជូនចាស់ជរាគ្មាន ទីពឹងដែលជួបការលំបាក ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ។

 ជាមួយគ្នានោះលោកក៏បានផ្ដល់ថវិកាចំនួន ៥០ ម៉ឺនរៀលជូនដល់ក្រុមគ្រួសារសពដែលរងគ្រោះ ដោយសារ លង់ទឹកដែលមាន ជីវភាព លំបាកដើម្បីយកថវិកានោះយកទៅរៀបចំធ្វើបុណ្យ សពតាមប្រពៃណី ផង ដែរ។

គួរបញ្ជាក់ថាទន្ទឹមគ្នានៃការចុះចែកអំណោយនេះដែរ លោកក៏បាននិមន្តព្រះសង្ឃសូត្រធម៌ បាំង ស្កូលគោរពព្រះវិញ្ញាណក្ខន្ធនិងឧទ្ទិលកុសលថ្វាយព្រះបរមសពសម្តេចតាផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោកបណ្ឌិត រស់ វណ្ណា ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅវត្តបែកចាន និងវត្តព្រះឥន្ឋ សាមគ្គីធម៌

$
0
0

កណ្តាល ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ នៅវត្ដភូមិថ្មី ហៅវត្តបែកចាន ស្ថិតនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល លោកបណ្ឌិត រស់ វណ្ណា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុក ប្រធានអគ្គនាយក ភ្នាក់ងារកម្ពុជា នាវាចរណ៍ (កាំសាប) និងលោក ឆាយ ត្រលន់ អគ្គនាយករង កាំសាប រួមទាំងមន្ដ្រី រាជការក្រោមឱវាទ ព្រះសង្ឃ យាយជី តាជី មានពាក់ បូពណ៌ខ្មៅ បាននាំគ្នា ទៅដុតធូបគោរព ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គបានយាង ចូលព្រះទីវង្គត កាលពីវេលាម៉ោង១៖២០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងទឹកមុខក្រៀមក្រំ លាយឡំ នឹងការបង្ហូរ ទឹកភ្នែក សោកស្រណោះ អាឡោះស្ដាយ ដែលទ្រង់បាន លាចាកលោកនេះ ។

នៅក្នុងការចូលរួម ពិធីកាន់ទុក្ខព្រះ បរមសពរបស់ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ លោកបណ្ឌិតបាន រំលឹកឡើងវិញ នូវស្នាព្រះហស្ដ ជាច្រើន របស់ព្រះអង្គក្នុងការ ជួយទ្រទ្រង់ ប្រទេស កម្ពុជា ។ ការសម្ដែងមរណទុក្ខ របស់ប្រជារាស្ដ្រខ្មែរ បានធ្វើឡើង យ៉ាងគគ្រឹកគគ្រេង ទាំងអស់នេះ បានស្ដែងឱ្យឃើញ នូវការដឹង គុណចំពោះវីរភាព និងកេរដំ ណែលជា ប្រវត្ដិសាស្ដ្រ ដែលបានបន្សល់ ទុកដល់ប្រជាជាតិ កម្ពុជារបស់ព្រះអង្គ។

លោកបណ្ឌិត រស់ វណ្ណា បានថ្លែងបញ្ជាក់ថា ក្រោយ ការសោយទីវង្គត របស់អង្គសម្ដេចឪ អាជ្ញាធរស្រុក បានសហការគ្នា រៀបចំ កន្លែងដើម្បី ប្រារព្ឋពិធីគោរពដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្ដេចឪ ។ ជាក់ស្តែងនៅព្រឹកនេះ មន្រ្តីរាជការ នៃកាំសាប បានគោរពដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ជាអង្គម្ចាស់ជីវិត កម្កល់លើត្បូង នៅទីនេះ ។

លោកបណ្ឌិតបានបន្ដថា សំរាប់នៅក្នុង ស្រុកអង្គស្នួលនេះ យើងបានឃើញ ប្រជាពល រដ្ឋគ្រប់ៗគ្នា មានពាក់សញ្ញា កាន់ព្រះរាជមរណទុក្ខ ព្រះបរមសព របស់ព្រះករុណា ព្រម ទាំងលើកទង់ជាតិ គ្រប់លំនៅ ឋានទាំងអស់១ភាគ៣ នៃដង តាមការណែនាំ របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ និងក្នុងនាមប្រជាពល រដ្ឋក្នុងស្រុកទាំងមូល យើងមាន ការសោកស្ដាយជាទីបំផុត ចំពោះការសោយទីវង្គត របស់ព្រះវររាជបិតាជាតិខ្មែរ ដែល ព្រះអង្គមានស្នាព្រះហស្ថ ដ៏មហាធំធេង  ក្នុងការដឹកនាំ ប្រទេសជាតិឱ្យមានការរីកលូតលាស់ ទៅមុខជាលំដាប់នោះ ។

លោកបណ្ឌិត បានថ្លែងក្នុងទឹកមុខក្រៀមក្រំថា ស្ថិតក្នុងឱកាសប្រកប ដោយទុក្ខក្រៀមក្រំ រកទីបំផុតគ្មាននេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូម  ព្រះបរមរាជានុញ្ញាតសម្ដែង ថ្វាយនូវក្ដី រន្ធត់ទុក្ខព្រួយដ៏មហា ជ្រាលជ្រៅជា ទីបំផុត ព្រមទាំងក្ដីសង្វេគដ៏មហារធំធេង និងពោរពេញដោយក្ដីសោកស្ដាយ ស្រណោះអាឡោះអាល័យជាអនេក កប្បការចំពោះអង្គព្រះមហារក្សត្រ ព្រះវររាជបិតាជាទីគោរព សក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ដែលព្រះអង្គបាន យាងសោយ ទីវង្គតយាងចាក ពីទូលព្រះបង្គំយើងខ្ញុំ ដែលជានិច្ចកាល ទូលព្រះបង្គំទាំងអស់គ្នា ធ្លាប់តែដង្ហែតាមយ៉ាងស្មោះស្ម័គ្រ ប្រកប ដោយភក្ដីភាព យ៉ាងជ្រាលជ្រៅ តាមព្រះរាជគំរូវីរភាព ក្នុងការបំពេញ ព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដម ប្រកប ដោយព្រះបញ្ញាញាណ និងព្រះភក្ដីភាព ស្នេហាជាតិ មាតុភូមិ របស់អង្គសម្ដេចឪ ជារៀងដរាប ។

ការបាត់បង់ព្រះរាជវត្ដ មានដ៏ឧត្ដុង្គឧត្ដម នៃអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ នាឱកាស នេះគឺជាការបាត់បង់នូវ ព្រះអតីតអង្គ ព្រះបហារក្សត្រខ្មែរ ដ៏មហារឧត្ដុង្គឧត្ដម បំផុតមួយព្រះអង្គ ដែលជានិច្ចកាល ព្រះអង្គទ្រង់លះបង់ ព្រះកាយពលអស់ មួយជីវិតបំពេញព្រះរាជបេសកកម្ម ដើម្បី ឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ពិសេសធ្វើឱ្យសម្រេច បានជោគជ័យនូវនយោបាយ បង្រួបបង្រួម ជាតិផ្សះផ្សាជាតិ ប្រកបដោយព្រះបញ្ញា ញាណភ្លឺថ្លាបំផុតក្នុងប្រវត្ដិសាស្ដ្រ ។ ក្នុងពិធីនោះ ក៏មានរាប់បាត បង្សុកូល និងប្រគេនទេយ្យទាន ៤០ម៉ឺនរៀល ក្មុងការឧទ្ទិស កុសលដល់ដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ផងដែរ សូមឱ្យទៅចាប់ព្រះបដិសន្ធិ ក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានឧបត្ថម្ភ ថវិកា ១២លានរៀល សម្រាប់កសាង ដំបូលកុដិ និង ៩០០ដុល្លារ សម្រាប់ថ្លៃថ្នាំ លាបកុដិផងដែរ។ នៅថ្ងៃដដែលនេះដែរ លោកបណ្ឌិត រស់ វណ្ណា បាននាំមន្រ្តី ក្រោមឱវាទ ចូលរួមថ្វាយ បង្គំព្រះសង្ឃ ក្នុងថ្ងៃកាន់មរណទុក្ខ ៧ថ្ងៃ របស់ព្រះករុណា ព្រះមហាវីរក្សត្រ នៅវត្តព្រះឥន្ឋសាមគ្គីធម៌ ដែលស្ថិតនៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដោយបាន ប្រគេនទេយ្យទាន និងឧបត្ថម្ភ ដល់វត្តនូវថវិកា ១.៦២០.០០០ម៉ឺនរៀលទៀត។

បន្ទាប់មកទៀត លោកបណ្ឌិត រស់ វណ្ណា ក៏បានដឹកនាំ មន្រ្តីក្រោមឱវាទ ចុះពិនិត្យការដ្ឋាន សំណង់ អគារសិក្សាមួយខ្នង  ដែលកំពុងសាងសង់ នៅក្នុង អនុវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ។ ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានឧបត្ថម្ភថវិការ ចំនួន ៨០ម៉ឺនរៀល សម្រាប់ធ្វើការ ដោះដូរបង្អួចថ្នាក់រៀន ដែលចាស់ៗចោល និងដាក់ថ្មីជំនួស៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ពលរដ្ឋខ្មែរ១៣នាក់​ បម្រុងឆ្លងដែន ខុសច្បាប់ត្រូវ បានសមត្ថកិច្ច កម្ពុជា ឃាត់ខ្លួន

$
0
0

បាត់ដំបង ៖ ពលករខ្មែរចំណាកស្រុក ១៣នាក់ រួមទាំងមេខ្យល់ត្រូវ បានសមត្ថកិច្ចកម្ពុជា ហាមឃាត់ ក្នុងគ្រា ដែល ពួកគេបម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃដើម្បីរកការងារធ្វើ ។

មន្រ្តីជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបងបានឲ្យ ដឹងថា ប្រតិបត្តិបង្ក្រាបករណីឆ្លងដែនខុសច្បាប់របស់ពលករចំណាកស្រុកនេះ បានធ្វើឡើងកាល ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ នៅត្រង់ចំណុចផ្ទះសំណាក់បាយ័ន ស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង ខណៈពួកគាត់កំពុងត្រៀមរៀបចំចេញដំណើរឆ្លងដែនតាមច្រករបៀងចូលទៅប្រទេសថៃ។

ក្នុងកិច្ចប្រតិបត្តិការនេះ បានឃាត់ពលករចំនួន១៣នាក់ ក្នុងចំណោមនោះស្រី៤ នាក់ និងមេខ្យល់ម្នាក់ ឈ្មោះសួន សុខ ភេទប្រុស ពួកគេរស់នៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោក សួន សុខ បានសារភាពថា នេះជាលើកទី២ហើយ ដែលរូបគេបាននាំអ្នករស់នៅក្នុងភូមិចូល ទៅរក ការងារធ្វើ ក្នុងប្រទេសថៃ ដោយលើកទី១មានគ្នាចំនួន៨នាក់ ប៉ុន្តែការជូនទៅរកការធ្វើនោះខ្លួនពុំ បាន យកលុយសោហ៊ុយពីពលរដ្ឋទាំងអស់នោះទេ ព្រោះសុទ្ធតែអ្នកភូមិជាមួយគ្នា។

បន្ទាប់ពីបានកើតករណីនេះរួចមក ការិយាល័យជំនាញ បានរៀបចំសំណុំរឿង ដើម្បីបញ្ជូនពួកគេ ទៅកាន់ តុលាការ ឲ្យលោកព្រះរាជអាជ្ញាខេត្តកាត់ទោសតាមផ្លូវច្បាប់ ព្រោះកន្លងមកតែងកើតមានឡើង ជាញឹកញាប់ឯការបង្ក្រាបក៏នៅតែ ៕


នាយករដ្ឋមន្រ្តីសិង្ហបុរី ជួបជាមួយសម្តេច តេជោ ក្រោយចូលគោរព ព្រះវិញ្ញាណក្ខន្ធសម្តេចតា

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនលុង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ នេះ បានជួបពិភាក្សាការងារជាមួយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព ក្រោយពេលដែលលោក បានដឹកនាំគណៈប្រតិភូ ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវី រក្សត្រ នៅព្រះមរបរាជវាំង។

 ជំនួយការផ្ទាល់ សម្តេចតេជោ លោក អ៊ាង សុផល្លែត បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក លី សៀនលុង ថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជន សិង្ហបុរីទាំងអស់  សូមគោរព និងសំដែងនូវព្រះរាជ មរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការ យាងចូលព្រះ ទិវង្គត របស់ព្រះករុណាស ម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងសូមគោរព និងចូលរួមរំលែក នូវមរណទុក្ខ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងរាជវង្សានុវង្ស និងប្រជាជនកម្ពុជា ទូទាំងប្រទេស ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ។

 លោក អ៊ាង សុផល្លែត បានបន្តថា ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះលោក លី សៀនលុង និងប្រតិភូដែលជាថ្នាក់ដឹក នាំសិង្ហបូរី ដែលបានសំដែងនូវការចូលរួមព្រះរាជ មរណទុក្ខ ជូនចំពោះព្រះបរមសព របស់សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងបានដឹក នាំគណៈប្រតិភូមកគោរព ព្រះវិញ្ញានក្ខន្ធ របស់ព្រះអង្គនោះ។ កាលពីថ្ងៃទី ១៥ តុលា លោក តូនី តាន់ កេង យ៉ា ប្រធានា ធិបតី សិង្ហបុរី ក្នុងលិខិតចូលរួមព្រះរាជមរណទុក្ខ បានមានប្រសាសន៍ថា កម្ពុជាបានបាត់បង់ ព្រះវររាជបិតា ដែលហ៊ានបូជា ព្រះជន្មដើម្បីបំរើ ព្រះរាជាណាចក្រ និងប្រជាជន។

ប្រទេសសិង្ហបុរី សូមសំដែងនូវការដឹងគុណថ្វាយ ព្រះករុណា ព្រះវររាជបិតា ដែលបានគាំទ្រឯករាជ្យ ភាពសិង្ហបុរី មុនគេ និងបានលើកតម្កើង ដោយមិន ចេះនឿយហត់នូវទំនាក់ទំនង ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ហើយមិត្តភាពដ៏ប្រពៃ និងការរួមវិភាគ ទានដ៏មុតមាំរបស់ព្រះករុណា ព្រះវររាជបិតាចំពោះចំណង ទ្វេរភាគី ដ៏រឹងមាំនឹងត្រូវបានចង ចាំជានិច្ច៕

www.dap-news.com

www.dap-news.com

ក្រុមប្រើប្រាស់ វិទ្យុទាក់ទង នាំយកកន្សែងជាង ៣០០ ចែកជូនតាជី យាយជី ដែលមកគោរព ព្រះវិញ្ញាណក្ខន្ធ

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១២ នេះ ក្រុមអ្នកប្រើប្រាស់ វិទ្យុទាក់ទង (ICOM) មានគ្នាជាង ៤០នាក់ បានរួបរួមគ្នា ទិញកន្សែង សម្រាប់ បង់ក និងសម្រាប់ ជូតមុខ មានជាង៣០០ កន្សែង យកទៅចែក តាជី យាយជី ក្នុងការប្រើប្រាស់ នៅពេលពួកគាត់ មកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេចឳ សម្តេចតា សម្តេចតាទួត នៃយើង នៅមុខព្រះបរម រាជវាំង។

ក្រុមអ្នកប្រើប្រាស់វិទ្យុទាក់ទង  ជាក្រុមមួយតែងតែ រួបរួមគ្នា ប្រមែប្រមូល រកជំនួយ សម្រាប់ជួយ និងឧបត្ថម ដល់អ្នកជួបការ លំបាក ខ្វះខាត ជាពិសេស នៅពេលដឹងថា កន្លែងណាមួយត្រូវ ការជំនួយជាចាំបាច់ គឺពួកគេ តែងតែ ប្រកាសប្រកូក ជូនដំណឹង ដល់អ្នកប្រើប្រាស់ វិទ្យុទាក់ទង ឲ្យចូលរួម ចែករំលែកជួយ ។

ហើយកន្លងមក ពួកគេ ធ្លាប់នាំយកថវិកា និងសម្ភារៈ ជាច្រើន ជួយដល់ជនពិការ នៅខេត្តកំពងស្ពឺ និងជួយវត្ត កោះពោធិវង្ស នៅភូមិបាយ៉ាប និងជួយ ជនរងគ្រោះ ភ្លើងឆេះផ្ទះ ជនរងគ្រោះ ថ្នាក់ផ្សេងៗ ជាច្រើនលើក៕

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

នាំគ្នាផ្អើលទូទាំងប្រទេស មើលព្រះចន្ទ ថាឃើញព្រះភក្រ្ត័ សម្តេចតា

$
0
0

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋ ជាច្រើននាក់ ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ មិនថា តែនៅរាជធានីភ្នំពេញ ឫតាមបណ្តា ខេត្តនោះឡើយ បាននាំគ្នា ចោមរោមមើល ព្រះចន្ទ នៅលើមេឃ ដែលពួកគេ អះអាងថា មានលេច ព្រះភក្ត្រ័ របស់ ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងព្រះចន្ទ។

ប្រជាពលរដ្ឋ ដែលនាំគ្នាផ្អើល មើលព្រះចន្ទ ហើយថា ឃើញព្រះភក្រ្ត័ សម្តេចតា បានកើតឡើង និងទូរស័ព្ទ ប្រាប់តៗគ្នា នៅតាម ខេត្តដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ជាដើម ដែលភាគច្រើន បានអះអាងថា ពិតជាឃើញ រូបព្រះភក្រ្ត័ សម្តេចតា រាងអោនបន្តិច។

កញ្ញា អ៊ុង រចនា អាយុ១៦ ឆ្នាំ រស់នៅក្នុង ភូមិកូលាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បាននិយាយថា រូបនាងពិតជា បានឃើញ រូបសម្តេចតា នៅក្នុងព្រះចន្ទ ពិតមែន ខណៈរូបនាង បាន និងកំពុង ឈរមើល ព្រះចន្ទ ជាមួយក្រុមគ្រួសារ និងអ្នកជិតខាង របស់នាង។

កញ្ញា រចនា បានបន្តថា នៅពេលក្រឡេក មើលឲ្យយូរនោះ ច្បាស់ជាឃើញ រូបព្រះភក្រ្ត័ របស់សម្តេចតា យ៉ាងពិតប្រាកដ។ បើយោងតាម អ្នកចោមរោមមើល ព្រះចន្ទ បាននិយាយថា នេះជាអព្ភូតហេតុ ដ៏អស្ចារ្យ ដែលព្រះភក្រ្ត័ របស់ព្រះអង្គ បានលេច នៅក្នុងព្រះចន្ទ ពីព្រោះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ ជាថ្ងៃគម្រប់ ខួប៧ថ្ងៃហើយ ដែលព្រះអង្គ សោយទីវង្គតនោះ។

យ៉ាងណាក៏ដោយ មិនទាន់អាចមានបញ្ជាក់ ពីអ្នកជំនាញ ខាងអបិយ៍ជំនឿ នោះឡើយ ខណៈប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាអះអាងថា ពិតជាមាន ព្រះភក្រ្ត័របស់ ព្រះអង្គនៅក្នុងព្រះចន្ទមែន៕

www.dap-news.com

www.lookingtoday.com

រូបភាព (កាត់ត) ដែលទទួលបាន ពី Facebook

www.lookingtoday.com

រូបភាពថត ពីទូរស័ព្ទ iPhone ដែលទទួលបាន ពី Facebook

www.dap-news.com

www.dap-news.com

www.dap-news.com

មន្រ្តីយោធា បាញ់សម្លាប់ខ្លួនឯង នៅម្តុំសាលា បឋមសិក្សា ជ្រោយចង្វារ

$
0
0

ភ្នំពេញ.៖ មន្រ្តីយោធាម្នាក់ ត្រូវបានគេ រាយការណ៍ថា បានបាញ់សម្លាប់ខ្លួនឯង និងកាំភ្លើង នៅប្រហែល វេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ នេះ ស្ថិតនៅម្តុំ សាលាបឋមសិក្សា ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនទាន់ ដឹងពីមូលហេតុ ពិតប្រាកដនោះឡើយ ខណៈសមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បាននិងកំពុង ចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថាមន្រ្តីយោធា ម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ បានបាញ់សម្លាប់ខ្លួនឯង ខណៈដែល ជនរងគ្រោះ នៅជាមួយប្រពន្ធ និងកូនផងដែរ។

អធិការនគរបាល ខណ្ឌឫស្សីកែវ លោក សោម មុនី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា ពិតជាមានករណីនេះ កើតឡើងមែន ប៉ុន្តែលោក មិនទាន់អាច បញ្ជាក់ពីមូលហេតុ និងដំណើររឿង លំអិតនៅឡើយទេ ខណៈលោកបាន បញ្ជូន សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យនៅ កន្លែងកើតហេតុហើយ ។

សេចក្តីរាយការណ៍ បានបន្តថា ជនរងគ្រោះរូបនេះ បានបាញ់សម្លាប់ខ្លួនឯង នៅលើផ្ទះជួល របស់ខ្លួន ប៉ុន្តែមិនទាន់ដឹងមូលហេតុ នៅឡើយទេថា បណ្តាលមកពីរឿង អ្វីនោះ ៕

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៥ ខែតុលា ជាទិវាប្រារព្ធពិធី គោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ

Viewing all 8042 articles
Browse latest View live




Latest Images