Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក ឱម យ៉ិនទៀង៖ សេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្សអាស៊ាន ជាអត្ថបទ នយោបាយ មិនមែនជា អត្ថបទច្បាប់នោះទេ

0
0

ភ្នំពេញ៖ ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងក៏ជាប្រធានគណៈកម្មការ អន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន បានបញ្ជាក់ថា សេចក្ដី ប្រកាសស្ដីពី សិទ្ធិមនុស្សអាស៊ាន មិនមែនជាអត្ថបទច្បាប់នោះទេ តែវាជាអត្ថបទនយោបាយ ដែលបង្ហាញពីសុឆន្ទៈ របស់រដ្ឋសមាជិកអាស៊ានទាំងអស់។

ការបញ្ជាក់របស់លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មការ អន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន នៅឆ្នាំ២០១២នេះ បន្ទាប់ពីមានការយល់ច្រឡំ របស់សង្គមស៊ីវិលមួយចំនួន ដែលថា សេចក្ដីប្រកាស ស្ដីពីសិទ្ធិមនុស្សអាស៊ាន ជាអត្ថបទច្បាប់នោះ។

លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត ក្រោយការសម្ពោធគេហទំព័រ និងសៀវភៅ គណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន នៅសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី២៣ ខែតុលា ថា ប្រទេស ដែលជាសមាជិក នៃគណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន មុននឹងសរសេរសេចក្ដី ព្រាងសេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្សអាស៊ាន បានប្រកាសថា វាជាអត្ថបទនយោបាយ មិនមែនជាអត្ថបទច្បាប់ទេ «យើងបានប្រកាសតាំងពីដំបូងមកហើយ មុនចាប់ផ្ដើមសរសេរអក្សរមួយតួ នៃសេចក្ដីព្រាងប្រកាសនេះ ថា នេះជាអត្ថបទនយោបាយ មិនមែនជាអត្ថបទច្បាប់ទេ»។

លោកទេសរដ្ឋមន្រ្ដីបន្តថា ប្រសិនជាអត្ថបទច្បាប់ គឺនិយាយអំពីវិធានការផ្សេងៗ ដែលពាក់ព័ន្ធនឹង បញ្ហាបទល្មើសនានា ប៉ុន្ដែសេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្ស អាស៊ាន ជាអត្ថបទនយោបាយ វាជាការបង្ហាញសុឆន្ទៈរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង១០ ហើយសេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្សអាស៊ាន ដែលនឹង ប្រកាស នៅខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ វានឹងបង្ហាញ ថា អ្វីខ្លះដែលប្រទេសជាសមាជិកអាស៊ាន បានឯកភាពគ្នា។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក៏ជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន បានបន្ថែមទៀតថា គណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន នៅមានពេលវេលា និងកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ដូចជាបង្កើតអនុសញ្ញា ដើម្បីចាប់បង្ខំឲ្យរដ្ឋជាសមាជិកនីមួយៗ អនុវត្ត ហើយមាន អំណាចជាងសេចក្ដីប្រកាសទៅទៀត ទៅលើមូលបទនីមួយៗជាក់ស្ដែង។

កាលពីថ្ងៃទី២២ ខែតុលាម្សិលមិញ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ បានជួបប្រជុំគ្នា រៀបចំសិក្ខាសាលាលើកទីពីរ ស្តីពីការ ពង្រឹងប្រព័ន្ធ ការពារសិទ្ធិមនុស្សអាស៊ាន តាមរយៈការតស៊ូមតិរបស់សង្គមស៊ីវិល។ ក្នុងនោះមន្រ្ដីអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងថា គណៈកម្មការអន្តរ រដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន មិនទាន់មានសិទ្ធិគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវ ឬស៊ើបអង្កេត អំពីបញ្ហាសិទ្ធិមនុស្ស ក្នុងតំបន់អាស៊ាន បាននៅឡើយទេ៕

www.dap-news.com

www.dap-news.com


ប្រជាពលរដ្ឋជាង ១៧.០០០នាក់ នៅជាយដែន ប៉ោយប៉ែត រាប់បាត្រ ឧទ្ទិសកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចតា

0
0

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋជាង១៧.០០០ នាក់ នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកជួប ជុំគ្នានៅចំណុចរង្វង់មូល ក្រុងប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥  ដើម្បីគោរពព្រះវិញាណក្ខន្ធ និងរាប់ បាត្រឧទ្ទិសកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចតា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។

ពិធីនេះត្រូវបានរៀបចំធ្វើឡើង ដោយអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការអញ្ជើញចូលរួមជាអធិបភាព របស់លោក ទ្រី ណារិន អភិបាលរងខេត្តបន្ទាយមានជ័យ, លោក សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត  ក្រៅពីនេះក៏មានការចូលរួមពីលោក លោកស្រីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជីវករ ពាណិជ្ជករ សិស្ស និស្សិត ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ពិតមានមោទនភាពណាស់ ដែលប្រជាពលរដ្ឋ បាន មកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងរាប់បាត្រឧទ្ទិសកុសលថ្វាយអង្គសម្តេចតាយ៉ាងច្រើន លើសពីការរំពឹងទុក របស់អាជ្ញាធរក្រុង ដែលគិតថា មានការចូលរួមយ៉ាងច្រើនត្រឹមតែ ៥.០០០នាក់ ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី២៣ ខែតុលា នេះ ជាក់ស្តែងមានប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធររហូតដល់ទៅដល់ជាង ១៧.០០០នាក់ឯណោះ ដើម្បីរាប់បាត្រព្រះសង្ឃចំនួន ៤០០អង្គ ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធអង្គសម្តេចតា នៃយើង។

លោក ង៉ោ ម៉េងជ្រួន បានបន្តថា ការប្រារព្ធពិធីនេះឡើង គឺជាការដឹងគុណដល់ព្រះបាទសម្តេច នរត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ពិសេសជាងនេះនិមន្តព្រះសង្ឃ សូត្រធម៌បង្សុកូលឧទ្ទិសកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្តេចតា ឲ្យព្រះអង្គយាងទៅចាប់បដិសន្ធិនៅឋាន បរមសុខ។

ទន្ទឹមគ្នានោះអាជ្ញាធរក្រុងប៉ោយប៉ែត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ បងប្អូនអាជីវករ ពាណិជ្ជករ ក្នុងក្រុងប៉ោយប៉ែតទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ចូលរួមឧបត្ថម្ភ កម្មវិធីឲ្យដំណើរការបានយ៉ាងរលូនចាប់តាំងពីថ្ងៃទី១៧ រហូតដល់២៣ ខែតុលា នេះ ជូនពរឲ្យលោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បើកសន្និសីទ ថ្នាក់តំបន់លើកទី២ ស្ដីពីការចូលរួម របស់ស្ត្រីក្នុងវិស័យ នយោបាយ

0
0

សៀមរាប : គោលនយោបាយ ស្ដីពីការផ្តល់សិទ្ធិអំណាច ដល់ស្រ្តី និងសមភាពយេនឌ័រ គឺជាប្រធានបទ ដែលប្រទេសក្នុងតំបន់ និងមាជិកអាស៊ាន ក៏ដូចជាបណ្ដាសហគមន៍អន្តរជាតិ ត្រូវយកចិត្តទុក ដាក់ក្នុងការព ង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំពោះតួនាទីរបស់ស្ត្រី ក្នុងនោះ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ជាប្រធានបទនៃសន្និសីទ ថ្នាក់តំបន់លើកទី២ ដែលបានរៀបចំ ប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ដល់ ទី២៥ ខែតុលា ឆ្នាំ២០១២ នៅសណ្ឋាគារ អប្សារា អង្គរ រីស៊្សត ក្រុងសៀមរាប ក្រោមការរៀបចំ គាំទ្រពីអង្គការអន្តរជាតិអេស្ប៉ាញ សន្តិភាព និងការអភិវឌ្ឍ (PyD) ។

ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា លោក តូម៉ាស ឌីហ្វាតទីមា ដាស៊ិលវ៉ា អគ្គលេខាធិការ លើកកម្ពស់សមភាពយេនឌ័រ នៅប្រទេសទីម័រ សាស្ត្រា ចារ្យ អូរូរ៉ា ចាវ៉ាទី ឌីដ្យូសវ៉ាហ្គី ប្រទេសហ្វីលីពីន និងអ្នកសម្របសម្រួលអង្គការ PyD ទីភ្នាក់ងារអេស្ប៉ាញ ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ (AECID) និងមានអ្នកចូលរួមពីប្រទេសកម្ពុជា វៀតណាម ទីប័រខាងកើត ហ្វីលីពីន និងប្រទេសបង់ក្លាដេស ប្រមាណជាង ១០០នាក់។

លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា នេះជាកម្មវិធីតំបន់ដែលមាន ៥ប្រទេសចូលរួម ក្នុងការពិគ្រោះ យោបល់ ដើម្បីស្ត្រីមានឱកាសពេញលេញក្នុងការចូលរួមក្នុងវិស័យនយោបាយ ព្រោះមានការរកឃើញថា បញ្ហា ប្រឈមមានស្រដៀងៗគ្នា ដូច្នេះយើងត្រូវរួមសហការ គ្នាក្នុងការលើកកម្ពស់សិទ្ធិស្ត្រី ហើយយើងមានសម្លេង រួមក្នុងការលើកបញ្ហាទាំងនេះជូនបណ្ដារដ្ឋាភិបាល ដើម្បីដាក់បញ្ចូលក្នុងគោលនយោបាយជាតិ និងតំបន់។

លោកស្រីបានបញ្ជាក់ផងដែរថា បញ្ហាដែលស្ត្រីបាននិងកំពុងប្រឈមក្នុងឆាកនយោបាយ គឺ មានខ្លះមកពី សង្គម ខ្លះទៀតមកពីគ្រួសារ បានសេចក្ដីថា ការគាំទ្រពីគ្រួសារនៅមានកម្រិត និងពីសង្គមមិនបាន ផ្ដល់ តម្លៃពេញលេញជូនស្រ្តី ហើយបញ្ហាខ្វះខាត់ហិរញ្ញវត្ថុក៏ជាកក្តារារាំងមួយដែរ អ្វីដែលសំខាន់មួយទៀតនោះ គឺស្រ្តីមិនទាន់យល់ដឹងពីតម្លៃពិតប្រាកដរបស់ស្ត្រីក្នុងឆាកនយោបាយ។

លោកស្រីបន្តថា ការពង្រឹងសមត្ថភាព និងផ្ដល់សិទ្ធិអំណាចខាងវិស័យនយោបាយដល់ស្រ្តីនិងសមភាពយេនឌ័រ គឺជាប្រធានបទដ៏សំខាន់បំផុតនាពេលច្ចុប្បន្ន។ ហើយយើង អាចរៀនសូត្រពីភាពជោគជ័យ មួយចំនួនរបស់ស្រ្តី ក្នុងឆាកនយោបាយ ដូចជានៅហ្វីលីពីន តែយើងអាចយកមកអនុវត្តឲ្យស្របនឹងបរិបទនៃប្រទេស និងតំបន់ នីមួយៗរបស់ខ្លួន។ ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានដើមអម្ពិលយើង លោកស្រីបានមានប្រសាសន៍ថា ដោយឡែកក្រសួងកិច្ចការនារីកម្ពុជា និងអង្គការ PyD បានយកចិត្តទុកដាក់បន្ថែមចំពោះស្រ្តីនៅភូមិភាគ ឥសាន្តនៃកម្ពុជា ក្នុងនោះក៏មានសហគមន៍និងស្រ្តីជនជាតិដើមភាគតិចផងដែរ ដែលយើងត្រូវយកចិត្តទុកដាក់ ដោយម្យ៉ាងសេវាសង្គមនានាមិនទាន់ទៅដល់ពេញលេញនៅតាមតំបន់/ខេត្តដាច់ស្រយ៉ាល និងម្យ៉ាង ពួកគាត់ជួបនូវភាពលំបាកក្នុងការទទួលបាននូវព័ត៌មាន ក៏ដូចជាការពង្រឹងសមត្ថភាព និងផ្ដល់សិទ្ធិអំណាច ខាងវិស័យនយោបាយដល់ស្រ្តីនិងសមភាពយេនឌ័រ នៅបណ្ដាខេត្តទាំងនោះ។

លោកស្រីបញ្ជាក់ថា ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា មានមោទនភាពប្រកបដោយកិត្តិយស ក្រៃលែង ក្នុងការទទួលនិងចូលរួមសន្និសីទ ដ៏មានសារ:សំខាន់នេះ ហើយរាជរដ្ឋាភិបាលកម្ពុជា មានការ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្ររយ:៥ឆ្នាំ "នារីរតន:" ក្នុងការធ្វើឲ្យការលើក កម្ពស់ស្ថានភាពស្ត្រី ប្រព្រឹតទៅក្នុងក្របខ័ណ្ឌច្បាស់លាស់ និងទូលំទូលាយ។ ហើយការផ្ដល់ភាព អង់អាចផ្នែក សេដ្ឋកិច្ច ការចូលរួមក្នុងវិស័យនយោបាយ ការលុបបំបាត់អំពើរហឹង្សា ផ្នែកយេនឌ័រ ការចូលរួមរបស់វិស័យ ឯកជន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីឲ្យកាន់តែប្រសើរឡើង គឺសេវាសុខភាព ការអប់រំ ហេដ្ឋា រចនាសម្ព័ន្ធ និងវិស័យអាទិភាពជាច្រើនទៀត។

សូមបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១២កន្លងទៅនេះ នៅទីក្រុងសៀមរាប-អង្គរ បានបើកកិច្ចសន្ទនា កម្រិត ខ្ពស់ អំពី គោលនយោបាយ ស្ដីពីការផ្តល់សិទ្ធិអំណាច ដល់ស្រ្តី និងសមភាពយេនឌ័រ។ ដែលមានអ្នកចូល រួមជាង ២០០នាក់ ពួកគាត់ជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍ ទ្វេរភាគី និងពហុភាគីនានា អ្នកដឹកនាំក្នុងវិស័យឯកជន អ្នកដឹកនាំក្នុងអង្គការស្ត្រី និងអ្នកតស៊ូមតិ ដើម្បីគោល នយោបាយ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី និងសមភាពយេនឌ័រ នៃបណ្ដាអង្គការសង្គម ស៊ីវិល សំខាន់ៗ មកពីប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក។

កាលនោះ លោកស្រី Melanne Verveer ឯកអគ្គរដ្ឋទូតគោចរអាមេរិក បានមានប្រសាសន៍ថា ការប្ដេជ្ញាចិត្តខ្ពស់ គឺជាភាពចាំបាច់បំផុតក្នុងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី សមភាពយេនឌ័រ និងការចូលរួមរបស់ ស្ត្រីក្នុង វិស័យនយោបាយ។ សហរដ្ឋអាមេរិច មានការប្ដេជ្ញាចិត្តខ្ពស់ ជាមួយរដ្ឋាភិបាលកម្ពុជា និងប្រទេសទន្លេ មេគង្គក្រោម ក្នុងការធ្វើការងារឈានឆ្ពោះទៅរកភាពជោគជ័យ ប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធិ ភាពខ្ពស់។ ដោយកាលនោះមានការអញ្ជើញចូលរួមជាអធិបតីភាពក្នុងការបិទកិច្ចសន្ទនាពី លោកស្រី Hillary Clinton រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកផងដែរ។

សម្រាប់ការបើកសន្និសីទព្រឹកមិញនេះ ក៏មានការចូលរួមស្មិងស្មាធិ៍ កាន់ព្រះមរណៈទុក្ខ សម្រាប់ការសោយ ទីវង្គត របស់ ព្រះមហាវីរក្សត្រខ្មែរ ពីអ្នកចូលរួមទាំងអស់គ្នាផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

AEC នាំយក កម្មវិធីសិក្សាថ្មី ដែលអាចបង្រៀន ភាសាអង់គ្លេស ដល់ក្មេងៗ តាមរយៈ iPad , iPone និង iPod Touch

0
0

ភ្នំពេញៈ ថ្មីៗនេះ មជ្ឈមណ្ឌលអប់រំ អាមេរិកាំង (American Education Center) ហៅកាត់ថា AEC បានធ្វើការប្រកាស ជាសាធារណៈ អំពីបច្ចេកវិទ្យា មេរៀនភាសាអង់គ្លេស ទំនើប សម្រាប់ប្អូនៗកុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់៩ឆ្នាំ ដែលមិនត្រឹមតែ អាចបញ្ចូល នៅក្នុងកុំព្យូទ័រ ឬ Laptop ប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ក៏អាចដាក់បញ្ចូលកម្មវិធីនេះ នៅលើទូរស័ព្ទ iPhone , iPad និង iPod Touch បានថែមទៀត ។

ដំណឹងនេះ នឹងបង្កើតភាពងាយស្រួល ដល់សិស្សនានា ក្នុងការសិក្សាបន្ថែមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាមួយនឹងមេរៀន ភាសាអង់គ្លេស ដែលមានកម្មវិធីទំនើបៗ ជាច្រើន អាចឱ្យប្អូនៗ កុមារហាត់ស្តាប់ និង ថាតាមតួអង្គឆ្មាពីរ ដែលមានឈ្មោះ Ginger និង Sam ដឹកនាំប្អូនៗ ឱ្យច្រៀង រៀនអំពីពាក្យប្រចាំថ្ងៃ វេយ្យាករណ៍ និងសូរស័ព្ទ ភាសាអង់គ្លេស សំខាន់ៗជាដើម។ គ្រប់មេរៀនសម្រាប់ថ្នាក់ក្មេងទាំងអស់ មានលំហាត់ជាច្រើន ដើម្បីពង្រឹងនូវ ជំនាញស្តាប់ និយាយ  ការសរសេរ និងការអាន  ដែលសុទ្ធតែជា គ្រឹះភាសាអង់គ្លេស ដ៏រឹងមាំសម្រាប់ប្អូនៗ មុននឹងបន្តការសិក្សា។ លើសពីនេះ អាណាព្យាបាល អាចតាមដានការសិក្សា របស់បុត្រធីតា របស់ខ្លួន បានដោយងាយស្រួល តាមរយៈប្រព័ន្ធ តាមដានពិន្ទុ Records Manager របស់សាលាថែមទៀត។

សូមបញ្ជាក់ថា សាលា AEC  ជាសាលា ដែលលេចធ្លោជាងគេ ក្នុងការរៀបចំ កម្មវិធីសិក្សា ភាសាអង់គ្លេស ជាមួយនឹងបច្ចេកវិទ្យាកុំព្យូទ័រ ដែលមានដើមកំណើត ពីសហរដ្ឋអាមេរិក ដែលជា របៀបរៀនតាមរយៈ ការហ្វឹកហាត់ការស្តាប់ និងនិយាយថាតាមភាសាអង់គ្លេស ដែលសិស្ស បានស្តាប់ឮពីកុំព្យូទ័រ។ ក្រៅពីសិក្សាជាមួយមេរៀន នៅលើកុំព្យូទ័រនេះ  សិស្សក៏មានរៀនជាមួយសៀវភៅ ដែលនឹងបំពេញនូវតម្រូវ ការ របស់សិស្សទូទៅ ឱ្យទទួលបាននូវគ្រឹះភាសាអង់គ្លេស ដ៏រឹងមាំមួយ ហើយផ្តល់ឱកាសឱ្យសិស្ស បានហាត់អនុវត្ត ជាភាសាអង់គ្លេស បានច្រើន ដោយសារ សាលាយល់ឃើញថាការរៀនភាសា គឺដូចជា ការរៀនជំនាញ ហើយដើម្បីចាប់បាន ជំនាញអ្វីមួយ ឱ្យបានច្បាស់លាស់ គឺទាមទារឱ្យមានការហ្វឹកហាត់ និងការអនុវត្តជាប្រចាំ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកផ្ទះលេខ ៧E មហាវិថីម៉ៅសេទុង (៥០ម ពីភ្លើងស្តុបចំការមន) ឬទូរស័ព្ទ ០១០/០១៦/០១៧ ៦៦៦ ៣៤៥ E-mail: contact@aec.edu.kh ឬ website: www.aec.edu.kh

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រដ្ឋមន្រ្តីកូរ៉េ ខាងត្បូង នឹងធ្វើទស្សន កិច្ចនៅកោះ​ ជម្លោះជាមួយជប៉ុន

0
0

សេអ៊ូល៖ សមាជិកសភារបស់ប្រទេស កូរ៉េខាងត្បូងមួយក្រុមនឹងបង្កើតដំណើរទស្សនកិច្ចរបស់ខ្លួនទៅ កាន់ កោះដែលកំពុង មានជម្លោះជាមួយប្រទេស ជប៉ុន ខណៈដែលប្រទេស ទំាងពីរ ភាពតានតឹង កំពុងតែបន្ត កើន ឡើងថែមទៀតនោះ។

យោងតាមព័ត៌មានពីទូរទស្សន៍សិង្ហបុរី Channel News Asia បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៣ខែតុលា  ឆ្នាំ២០១២ នេះថា សមាជិក សភាមកពីគណៈ កម្មាធិការការពារជាតិ ចំនួន ១៧រូបបានប្រមូលផ្តុំគ្នានៅ ឈូងសមុទ្រ របស់ កូរ៉េខាងត្បូង ដើម្បីរង់ ចាំធ្វើដំណើរទៅដុកដូ ដែលនៅប្រទេស  ជប៉ុនហៅថា តាក់ស៊ីម៉ា។  នេះបើតាមការលើក ឡើងរបស់សមាជិក នៃគណៈ កម្មាធិការ ការពារជាតិ លោក អាន ហ្គូ ប៊ែក។

លោក អាន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា «ពួកគេគ្រោងនឹងធ្វើដំណើរទៅកាន់កោះជម្លោះ ដែល គ្រប់គ្រង ដោយ យោធា នោះ នៅល្ងាចនេះ ហើយនេះក៏ជាផ្នែកមួយនៃអធិការកិច្ចរបស់រដ្ឋាភិបាលផងដែរ យើងនឹងចេញទៅឆាប់ៗនេះ ក្នុង លក្ខខណ្ឌអាកាសធាតុអំណោយផល»។

ជាមួយគ្នានោះដែរ កោះជម្លោះដែលស្ថិតតាមទម្រេតនៃប្រទេស ទំាងពីរនេះ គឺគ្រប់គ្រងដោយប្រទេស កូរ៉េ ខាងត្បូង ហើយក៏ ជា ការអះអាងបូរណភាពទឹកដីពីភាគីជប៉ុនផងដែរ។ទាក់ទិននឹងកោះដុកដូ ដែលជាបញ្ហា ដ៏ក្តៅគគុកមួយរវាងជប៉ុន និងកូរ៉េ ខាង ត្បូងនេះដែរកាលពីខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងប៉ាក់ បានធ្វើដំណើរទស្សនកិច្ចដ៏កម្រ និងគួរឲ្យ ភ្ញាក់ ផ្អើលមួយទៅកោះនោះ ខណៈដែលមន្រ្តី ជប៉ុន បានហៅទស្សនកិច្ចនោះថា ជាការឈ្លានពាន។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលេចឮព័ត៌មានអំពីដំណើរទស្សនកិច្ចនោះ ប្រធានគណៈរដ្ឋមន្រ្តីជប៉ុនលោក  អូសាមុ ហ្វូជីមូរ៉ា កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យក្រុមសមាជិកសភារបស់កូរ៉េខាងត្បូង លុបចោលគម្រោង ទស្សនកិច្ចនោះ ដោយព្រមានថា ដំណើរទស្សនកិច្ចកោះជម្លោះ នឹងអាចធ្វើឲ្យចំណង មិត្តភាពទ្វេភាគី ប្រទេស ទំាងពីរគ្រោះថ្នាក់ជាងនេះ៕

Photo by DAP-News

កិច្ចប្រជុំ ឧត្តមមន្រ្តី ជាន់ខ្ពស់ថ្ងៃនេះ ផ្តោតសំខាន់ ទៅលើកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១

0
0

ភ្នំពេញ៖ ឧត្តមមន្រ្តីជាន់ខ្ពស់អាស៊ាន បានបើកកិច្ចប្រជុំជាមួយ សមាជិកអាស៊ានទាំង១០ប្រទេស ដែលផ្តោតសំខាន់ទៅលើការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១។ កិច្ចប្រជុំនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែតុលា នៅសណ្ឋាគារ Le Royal (លឺរូយ៉ាល់) នារាជធានីភ្នំពេញ។

រដ្ឋលេខាធិការ ក្រសួងការបរទេស និងជាប្រធានកិច្ចប្រជុំ ឧត្តមមន្ត្រីជាន់ខ្ពស់អាស៊ានលោកស្រី សឿង រ័ត្នចាវី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ច ប្រជុំនោះថា គោលបំណងក្នុងកិច្ចប្រជុំថ្ងៃនេះ ផ្តោតសំខាន់លើកាពិភាក្សា ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំ ពាក់ព័ន្ធដទៃទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ «ថ្ងៃនេះឧត្តមមន្រ្តីអាស៊ានទាំង១០ប្រទេស បានបើកកិច្ចប្រជុំពិសេសមួយ ដែលមានគោលដៅ សំខាន់បំផុត ដើម្បីបញ្ចប់ការពិភាក្សាទៅលើការពិនិត្យ ត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ នៅខែវិច្ឆិកា ខាងមុខ»។

លោកស្រីមានប្រសាសន៍បន្តថា នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានថ្ងៃនេះ ក៏បានលើកយកបញ្ហាមួយ ចំនួនមកពិភាក្សាផងដែរ មានដូចជា ការជំរុញឲ្យមានការ ព្រាងក្របខណ្ឌប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង និងបញ្ហារបស់ប្រទេសមួយចំនួន ដែលបានស្នើសុំចូលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។

លោក ស្រី សឿង រ័ត្នចាវី មានប្រសាសន៍បន្តទៀតថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខ ក៏នឹងលើកយកបញ្ហានៅសមុទ្រចិនខាងត្បូង, ឧបទ្វីបកូរ៉េ និងបញ្ហាតំបន់អាស៊ាន គ្មានអាវុធនុយក្លេអ៊ែ យកមកពិភាក្សាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ នឹងមានមេដឹកនាំប្រទេសមហា អំណាចមួយចំនួនចូលរួម មានប្រធានាធិបតីសហរដ្ឋអាមេរិក, លោកនាយករដ្ឋមន្រ្តីប្រទេសជប៉ុន និងអគ្គលេខាធិការអង្គការ សហប្រជាជាតិជាដើម៕

កម្ពុជា មិនចង់ឃើញ ឧបទ្វីបកូរ៉េ ដោះស្រាយបញ្ហា ដោយអាវុធ នុយក្លេអ៊ែរ

0
0

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា មិនចង់ឲ្យបញ្ហានៅឧបទ្វីបកូរ៉េ ដោះស្រាយបញ្ហា ដោយការប្រើប្រាស់ កម្លាំងបាយនឹងអាវុធនោះទេ ធ្វើយ៉ាងណាត្រូវដោះ ស្រាយដោយសន្តិវិធី។

រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់អាស៊ាន លោក ស្រី សឿង រ័ត្នចាវី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ឧត្តមមន្រ្តីជាន់ខ្ពស់អាស៊ាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ថា គោលជំហររបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននោះ មិនចង់ឲ្យប្រទេសកូរ៉េដោះ ស្រាយបញ្ហា ដែលកើតមានឡើង ដោយអាវុធនុយក្លេអ៊ែរនោះទេ ចង់ឲ្យឧបទ្វីបមួយនេះ ចរចាគ្នាដោយសន្តិវិធី ជៀសវាងការប្រើប្រាស់អាវុធជាតិផ្ទុះ។

លោកស្រីបន្តថា កម្ពុជាចង់ឲ្យឧបទ្វីបកូរ៉េ ជាតំបន់ដែលមានសន្តិភាព ស្ថិរភាព “ជាវិបុលភាព នេះជាគោលបំណងរបស់កម្ពុជាយើង យើងចង់ឲ្យមានការចាប់ផ្តើម ធ្វើការចរចា៦ភាគីឡើងវិញ ឲ្យបានឆាប់រហ័ស ដើម្បីឲ្យភាគីទាំងអស់ បានស្រុះស្រួលគ្នាកុំឲ្យមានបញ្ហាបន្តទៀត យើងចង់បន្ធូរបន្ថយបញ្ហាទាំងនេះ ឲ្យបានទាបបំផុត”។

លោកស្រីបន្ថែមថា អាស៊ានទាំងមូល ចង់ឲ្យភាគីនីមួយៗ ត្រូវធ្វើការដោះស្រាយ ដោយសន្តិវិធី ជៀសវាងការដោះស្រាយ ដែលបង្កឡើងដោយភាពតានតឹង ហើយ ភាគី មានការជាប់ពាក់ព័ន្ធ ទៅនឹងឧបទ្វីបកូរ៉េ មិនត្រូវបង្កើតសកម្មភាពណាមួយ ដែលជះឥទ្ធិពលអាក្រក់ប៉ះពាល់ ទៅលើឧបទ្វីបកូរ៉េឡើយ។

បញ្ហានៅឧបទ្វីបកូរ៉េ បានកើតមានឡើង តាំងពីឆ្នាំ១៩៥៣ ដោយកូរ៉េ ត្រូវបានបែងចែងទឹកដីជាពីរចំណែក មួយកូរ៉េខាងត្បូង និងមួយទៀតកូរ៉េខាងជើង ដោយ កូរ៉េជើងជាសម្ព័ន្ធមិត្តរបស់ចិន និងរុស្ស៊ី ចំណែកកូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕

បើកសិក្ខាសាលា ស្តីពី ការកសាង សមត្ថភាព និងការចាប់ដៃគូ ធុរកិច្ចលើវិស័យ យន្តការអភិវឌ្ឍ ស្អាត-អាស៊ានបូកបី

0
0

ភ្នំពេញ៖ សិក្ខាសាលា ស្តីពីការកសាងសមត្ថភាព និងការចាប់ដៃគូធុរកិច្ច លើវិស័យយន្តការ អភិវឌ្ឍស្អាត-អាស៊ានបូកបី ឆ្នាំ២០១២ (ASEAN+3 CDM Capacity Building and Business Match Making) បានបើកធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២នេះ ដោយមានការចូលរួម ពីក្រុមហ៊ុនគ្រប់គ្រងថាមពលកូរ៉េ (KEMCO), មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE), ក្រុមហ៊ុនវិនិយោគទុនកូរ៉េ (KIC), ទីប្រឹក្សាផ្នែក និងដៃគូពាក់ព័ន្ធជាច្រើនរូប នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

លោក ទន់ លាន អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានមានប្រសាសន៍ នៅក្នុងពិធីបើកសិក្ខាសាលានោះថា សិក្ខា សាលា ស្តីពីការកសាងសមត្ថភាព និងការចាប់ដៃគូធុរកិច្ច លើវិស័យយន្តការអភិវឌ្ឍស្អាត-អាស៊ានបូកបី គឺជាវេទិកាសម្រាប់អ្នកទាំងអស់គ្នា ក្នុងការសិក្សា និងចែករំលែកនូវព័ត៌មាន លើបញ្ហារួម ឆ្ពោះទៅរកកម្មវិធីការ កសាងសមត្ថភាពយន្តការ ការអភិវឌ្ឍស្អាត ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកបន្តថា យើងចង់ជំរុញឲ្យអ្នកទាំងអស់គ្នា ប្រើប្រាស់វេទិកានៃសិក្ខាសាលានេះ ដើម្បីធ្វើឲ្យបានសំរេច នូវការយល់ដឹងឲ្យបានខ្លាំងក្លា ស្តីពី យន្តការអភិវឌ្ឍស្អាត «ខ្ញុំចង់ជំរុញផងដែរ ឲ្យបន្តនូវការងារដ៏ល្អ របស់យើង ដែលយើងបានចាប់ផ្តើមរួចហើយ ហើយខ្ញុំក៏សូមឲ្យអ្នកចូលរួមទាំងអស់ ឲ្យប្រើប្រាស់វេទិកានៃសិក្ខាសាលានេះ ដើម្បីសំរេចឲ្យបាន នូវការយល់ដឹងឲ្យបានខ្លាំងក្លាស្តីពី យន្តការអភិវឌ្ឍស្អាត (CDM) ហើយនិងចែករំលែកព័ត៌មាន ដើម្បីបន្តឆ្ពោះទៅមុខទៀត ក្នុងការរៀបចំកម្មវិធី ថ្នាក់ជាតិមួយឲ្យបានសមរម្យ»។

លោក គ្រីសស្តូហ្វើរ ហ្សាម៉ូរ៉ា (Christopher G.Zamora) តំណាង អគ្គនាយកមជ្ឈមណ្ឌល ថាមពលអាស៊ាន បានមានប្រសាសន៍ថា លោកសូមកោតសរសើរ ចំពោះ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃប្រទេសកម្ពុជា ដែលបានរៀបចំសិក្ខាសាលានេះឡើង ហើយជាពិសេស ទៅដល់ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ដែល បានជួយគាំទ្រ និងអនុវត្តនូវគំរោងនេះ នៅក្នុងតំបន់អាស៊ាន ដើម្បីទទួលនូវភាព ជាដៃគូដ៏ប្រសើរបំផុត នៅក្នុងការអនុវត្តគំរោងនេះ តាំងពីឆ្នាំ២០០៩មក។

សូមបញ្ជាក់ផងដែរថា ការបើកសិក្ខាសាលានៅព្រឹកមិញនេះ ក៏មានការធ្វើពិធីធ្មឹងធ្មាត ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ដែលព្រះអង្គ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១:២០នាទី រំលងអធ្រាត្រ ម៉ោងនៅរាជធានីភ្នំពេញ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋ ប្រជាមានិតចិន៕

www.dap-news.com

www.dap-news.com

www.dap-news.com


ព្រះសង្ឃជាង ៨០០០អង្គ នឹង សូត្រមន្តឧទ្ទិសព្រះរាជកុសល ជូនសម្តេចតា នៅមុខព្រះបរមរាជវាំង

0
0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២នេះ ព្រះសង្ឃជាង៨០០០អង្គ និមន្តមកពី ទូទាំងរាជធានី-ខេត្ត នឹងនិមន្តដង្ហែក្បួន ចេញពីវត្តបទុមវត្តី ឆ្ពោះទៅមុខ ព្រះបរមរាជវាំង ដើម្បីធ្វើសមាធិក និងសូត្រមន្ត ឧទ្ទិសព្រះរាជកុសលជូន ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

លោក ងិន ធន ហៅតាប់ កូនសិស្សជំនិត្យរបស់ ព្រះតេជគុណ ឃឹម សន ជាមេគុណ រាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យ ដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២នេះថា នៅល្ងាចម៉ោង៤ និង៣០នាទី ថ្ងៃនេះ ព្រះសង្ឃជាង ៨០០០អង្គ រួមទាំងសម្តេចសង្ឃ គ្រប់គណៈ នឹងធ្វើការ ដង្ហែក្បួន ចេញវត្តបទុមវត្តី ឆ្ពោះទៅកាន់មុខ ព្រះបរមរាជវាំង ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលជាថ្ងៃចុងក្រោយ នៃការកាន់ព្រះរាជមរណទុក្ខទី៧ នៃការយាងសោយ ទិវង្គតរបស់ព្រះអង្គ។

លោកបន្តថា “សម្រាប់កម្មវិធីដែលនិងត្រូវធ្វើគឺ ចាប់ផ្តើមនៅម៉ោង ៥និង៣០នាទី ថ្ងៃដដែល ដោយមាន ការធ្វើសមាធិក ចំនួនកន្លះម៉ោង បន្ទាប់មកធ្វើ ពិធី បង្សុកូល និងផ្សាយមេត្តាធម៌ ឧទ្ទិសកុសលជូន សម្តេចតាផងដែរ”។

នៅថ្ងៃទី២៣ ខែតុលា ដែលថ្ងៃទី៧ នៃការកាន់ព្រះរាជមរណទុក្ខ ចំពោះការសោយ ទិវង្គតរបស់ព្រះ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរនេះផងដែរ គេសង្កេត ឃើញថា នៅមុខព្រះបរមរាជវាំង មាន ប្រជាពលរដ្ឋ ទាំងក្មេងចាស់ ប្រុសស្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ ពោពេញដោយ ទឹកមុខក្រៀមក្រំ បាននាំគ្នាអុជធូប គោរពព្រះវិញ្ញាណក្ខន្ធ សម្តេចតា ខុសពី ថ្ងៃធម្មតាផងដែរ។

ដោយឡែកសហជីពសេរីកម្មករ ដែលដឹកនាំដោយលោក ជា មុន្នី ក៏បានដឹកនាំក្រុម កម្មករ ជាច្រើនពាន់នាក់ មកពីគ្រប់បណ្តា រោងចក្រទូទាំង ប្រទេស កម្ពុជា ដើរដង្ហែ ដោយថ្មើជើង ទៅគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ។

លោក ជា មុន្នី ប្រធានសហជីព សេរីកម្មករនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ថា ក្បួនដង្ហែ ដែលបានធ្វើឡើង នៅថ្ងៃនេះ គឺចាប់ពីការិយាល័យ សហជីពសេរីកម្មករ ចាប់ពីម៉ោង៨ និង៣០នាទី ព្រឹក ឆ្ពោះទៅបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ។

លោកជា មុន្នី បន្ថែមថា “នៅថ្ងៃទី២៣នេះ គឺមានកម្មករយ៉ាងច្រើន លើសលុបដែលបាន ចូលរួមដើរ ដង្ហែក្បួន យកកម្រងផ្កា ទៅគោរពព្រះវិញ្ញាណក្ខន្ធ របស់សម្តេចតា ហើយក្រុមកម្មករ ដែលបានមក ចូលរួមនេះ គឺមកពីតាម បណ្តារោងចក្រ នានានៅ ក្នុងព្រះរាជាណាចក្រ កម្ពុជា”។

ទន្ទឹមនិងគ្នានេះដែរ ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅតាមបណ្តាខេត្តទូទាំង ប្រទេសកម្ពុជា បាននាំគ្នា ធ្វើពិធីដង្ហែក្បួន គោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចតា ដែលទ្រង់បានយាង សោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០នាទី អាធ្រាត នៅមន្ទីពេទ្យនៃ ទីក្រុងប៉េកាំង ប្រទេសចិន។

ចំពោះសកម្មភាពដែលបានធ្វើទាំងនេះ គឺស្តែងចេញពី ទឹកចិត្តស្វាមីភក្តិ របស់ពួកគាត់ ក៏ដូចជា ប្រជារាស្ត្រខ្មែរ គ្រប់រូប ចំពោះអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ ដែលព្រះអង្គបានបំពេញ ព្រះរាជបូជនីកិច្ច ដ៏ធំធេងចំពោះកម្ពុជា ចំពោះប្រជារាស្ត្រ របស់ព្រះអង្គ ហើយស្នា ព្រះហស្ថ ទាំងនោះ ត្រូវបានចារទុក ជាប្រវត្តិសាស្ត្រ ក្នុងក្រាំងមាសកម្ពុជា ដែលជនគ្រប់រូប បានចងចាំគ្រប់ៗគ្នា ចំពោះវីរភាព ក្នុងការបណ្តេញ អាណានិគម និយមបារាំង ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងបានបណ្តេញ របបហ្វាស៊ីស ចេញពីកម្ពុជា ព្រះអង្គ ជាហត្ថលេខី ដ៏ សំខាន់ចំពោះ កិច្ច ព្រមព្រង ទីក្រុងបារីស ក្នុងការបញ្ចប់ជម្លោះ ប្រដាប់អាវុធនៅកម្ពុជា ព្រះអង្គជាស្ថាបនិកទី៥ ដែលបាន ប្រមូល ប្រទេសក្នុងលោក ចូលរួម ចលនា មិនចូលបក្សសម្ព័ន្ធ ព្រះអង្គបានបង្កើតច្បាប់ ធម្មនុញ្ញទី២ សម្រាប់ឲ្យអនុវត្តន៍ សព្វថ្ងៃនេះ ហើយព្រះអង្គក៏បានបញ្ចប់ ការជាប់គាំង នយោបាយ ឆ្នាំ២០០៣ រួមនឹងស្នាព្រះហស្ថ មួយចំនួនទៀត៕

ប្រធានាធិបតីស៊ីរី ផ្តល់ការលើកលែង​ ទោសអ្នកជាប់ ឧក្រិដ្ឋកម្ម

0
0

ដាម៉ាស៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ សាណា បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាហ្សាដ នៅថ្ងៃអង្គារនេះ បានផ្តល់ការលើកលែងមួយមួយ ចំពោះប្រជាជនដែលឃុំខ្លួនពីបទឧក្រិដ្ឋកម្មមុនថ្ងៃទី២៣ ខែតុលានេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១២នេះថា ការលើក លែងទោស ត្រូវ បានធ្វើឡើង មុនពេលការខិតជិតមក ដល់នៃពិធីបុណ្យឥស្លាម អ៊ីដ អាល់ អាថា ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ ប៉ុន្តែ ព័ត៌មាន លម្អិតស្តីពីការលើកលែង ទោសនេះ មិនទាន់បានបង្ហាញនៅឡើយទេ។

ទាក់ទិននឹងវិបត្តិដែល កំពុងតែហែកហួរនៅស៊ីរីនេះដែរ ប្រេសិតពិសេសអង្គការសហប្រជាជាតិ និងសហព័ន្ធ អារ៉ាប់លោក ឡាក់ដា ប្រាហ៊ីមី បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយ រយៈពេលបួនថ្ងៃ អំឡុងពិធី បុណ្យ ឥស្លាម។

គួរបញ្ជាក់ផងដែរថា ចំពោះវិបត្តិដែលកំពុងតែអូសបន្លាយដ៏រំារ៉ៃនេះ មេដឹកនាំកំពូលរបស់ប្រទេស ស៊ីរី បាន និយាយថា ខ្លួន សូមស្វាគមន៍នូវរាល់ចំណាត់ការ សនិ្តភាពដែលបានដាក់ចេញ ប៉ុន្តែក្នុងលក្ខខណ្ឌ មួយអន្តរ ជាតិ ត្រូវធានាថា កុ្រមប្រឆំាង ប្រដាប់ អាវុធ ឬក្រុមភេរវកម្ម គឺក៏ផ្តើមអនុវត្តន៍បទឈប់បាញ់គ្នានេះដែរ។

Photo by DAP-News

សន្តិសុខភាគ ខាងត្បូងថៃ ត្រូវបានគេរឹតបន្តឹង អំឡុងបុណ្យ អ៊ីដ អាល់ អាថា

0
0

យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ របស់ថៃ បានឲ្យដឹងនៅ ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១២នេះថា ប្រព័ន្ធសន្តិសុខ ត្រូវបានគេរឹត បន្តឹងខ្លំាង ក្នុងអំឡុង ពេលបុណ្យ ឥស្លាម អ៊ីដ អាល់ អាថា។

ពាក់ព័ន្ធនឹងពិធីបុណ្យសាសនានេះដែរ គឺមានព័ត៌មានមួយថា ក្រុមបំបែកខ្លួន គ្រោងនឹងធ្វើការ វាយប្រហារដោយ រថយន្តគ្រាប់បែក អត្តឃាត ក្នុង ពេលដែលពិធីនោះ នឹងចាប់ផ្តើមឡើង នៅថ្ងៃព្រហស្បតិ៍ ហើយបញ្ចប់ទៅវិញ នៅថ្ងៃសុក្រ។

ជាងនេះទៅទៀត ភ្នាក់ងារសន្តិសុខសម្ងាត់ប្រចាំនៅភាគខាងត្បូងថៃ មួយក្រុម បានទទួល ដំណឹងមួយថា មានក្រុមបះបោរមួយក្រុម បានរៀបចំ គម្រោង ការវាយប្រហារ ដែលមាន រថយន្តផ្ទុកគ្រាប់បែក អត្តឃាតចំនួន ១១គ្រឿង និងម៉ូតូ ១១គ្រឿងទៀត។

ដោយឡែកមានរថយន្តផ្ទុកគ្រាប់បែកអត្តឃាតចំនួនពីរ ក្នុងចំណោមទំាង ១១គ្រឿងនោះ ត្រូវបាន គេយកមកប្រើរួច ហើយកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅនេះ នៅសង្កាត់តាក់បៃ នៃខេត្ត ណារ៉ាត់ធីវ៉ាត់ នោះ។

ជាមួយគ្នានោះដែរ លោក ឆៃយុង ម៉ានីរ៉ុងសាគុល សមាជិកមួយរូបនៃ ក្រុមប្រឹក្សា អភិវឌ្ឍន៍ និងគ្រប់គ្រង គ្រោះមហន្តរាយតាម ព្រំដែនភាគខាងត្បូង បាននិយាយថា រថយន្តអត្តឃាត ត្រូវបានប្រើប្រាស់ ដោយពួកបះបោរ ដើម្បីបង្កើននូវអំណាច វាយប្រហាររបស់ ពួកគេ។ លោកថា ពួកទំាងនោះបាន លួចរថយន្តជាច្រើន គ្រឿងទុកសម្រាប់ ការវាយប្រហារ និងក្រោយមកលួច ម៉ូតូថែមទៀត ដោយប្តូរពណ៌ក្រោយ ពេលដែលលួចបាន ព្រមទំាងដូរ ប័ណ្ណបើកបរទៀតផង៕

Photo by DAP-News

សន្តិសុខម្នាក់​​ និងស្រ្តីអនាម័យ ម្នាក់ប្រចាំនៅ ផ្ទះសំណាក់ ភូមិឬស្សីត្រូវ នគរបាលឃាត់ ខ្លួនពីបទបំភ្លើស

0
0

ភ្នំពេញៈសន្តិសុខដែលយាមកាម ប្រចាំការនិងមើលការខុសត្រូវ លើផ្ទះសំណាក់ភូមិឬស្សី តាមបណ្តោយផ្លូវ២០០៤ត្រូវ បាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនដោយសារតែជន នោះបំភ្លើសសរឿង បន្ទាប់មកក៏ ឈាន ទៅឃាត់ខ្លួនស្រ្តីអ្នកអនាម័យម្នាក់ ផងដែរដែលមានជាប់ ពាក់ព័ន្ធក្នុងការបំភឺសរឿង ដោយសារតែចោរ ចូល លួចម៉ូតូប្តឹងថាចោរចូលប្លន់ ។ ការឃាត់ខ្លួននេះកើតឡើងកាលពីល្ងាចថ្ងៃទី២៣ខែតុលា ឆ្នាំ២០១២ បន្ទាប់សន្តិសុខ រូបនេះបានមកឆ្លើយបំភ្លើស ជាលើកចុងក្រោយនៅអធិការដ្ឋាន។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹ សុធា ភេទប្រុសអាយុ២២ឆ្នាំមានមុខរបរជាសិស្សស្នាក់ នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបាត់បង់ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ សេរី ឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BN 7763 ចំណែកឯសន្តិសុខដែលយាមកាមប្រចាំការនៅទីនោះមាន ឈ្មោះ កុន ឡន ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិត្រពាំងវែង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅផ្ទះ ជួលភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងស្រ្តីវ័យចំណាត់ម្នាក់ទៀតដែលជាប់ពាក់ព័ន្ធ ការបំភ្លើស រឿងនោះពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមកដេកផ្ទះសំណាក់ ខាងលើ នេះដោយពុំបានចាក់សោ កនោះទេ ចំណែកឯសន្តិសុខបានយកសោ កទៅចាក់កង់ រួចហើយពុំបានបិទទ្វារ ផ្ទះនោះ ទេ ហើយក៏បានទៅអង្គុយនឹងតុងក់មួយភ្លែតភ្ញាក់ឡើងបាត់ម៉ូតូ ដោយព្រួយខ្លាចម្ចាស់ផ្ទះ សំណាក់ស្តី បន្ទោសធ្វើ ឲ្យ បាត់ ម៉ូតូគេក៏ប្តឹងនគរបាលថា ចោរចួលប្លន់ ប៉ុន្តែដោយគ្មានហេតុផលបញ្ជាក់ឲ្យច្បាស់ ហើយ និងគ្មានស្លាកស្នាមអ្វីទាំងអស់ដែលអាចសន្និដ្ឋានថា ជាករណីប្លន់នោះ នគរបាលក៏ខិតខំស្រាវជ្រាវបន្ត។ លុះ ថ្ងៃទី២៣ខែតុលា ឆ្នាំ២០១២ដដែល ម្ចាស់ផ្ទះសំណាក់បានបំភ្លឺប្រាប់នគរបាលថា គាត់បានសាកសួរសន្តិសុខ រូបនោះ ដោយចាក់ឬសចាក់គល់សព្វគ្រប់ទៅ បានឆ្លើយថា ម៉ូតូនោះចោរចូលលួចមិនមែនជាករណីប្លន់នោះទេ ។រួចនគរបាលបានហៅសន្តិសុខរូបនោះមកបំភ្លើសទើបគេឆ្លើយថា ម៉ូតូនោះត្រូវចោរចូលលួចពិតប្រាកដមែន ហើយក៏ត្រូវនគរបាលឃាត់ខ្លួនសន្តិសុខនោះតែម្តងទៅដើម្បីធ្វើការអប់រំ និងណែនាំកុំឲ្យចេះតែ បំភ្លឺសរឿងធ្វើ ឲ្យមានការភ្ញាក់ផ្អើល និងបំប៉ោងសភាពការណ៍ហួសហេតុដូចនេះ ដូច្នេះជនដែលបំឡែងរឿង និងបំប៉ោងសភាព ការណ៍នគរបាលត្រូវតែ ណែនាំនិងអប់រំ ។ ចំណែកឯស្រ្តីវ័យចំណាស់ជាអ្នកអនាម័យនៅផ្ទះសំណាក់ ខាងលើ ត្រូវនគរបាលឃាត់ខ្លួនដែរ នោះ គឺដោយសារតែសន្តិសុខរូបនោះបានឆ្លើយដាក់ថា បានជាគេឆ្លើយដូចេ្នះ គឺដោយសារស្រ្តីអ្នកអនាម័យរូបនេះ បាននិយាយថា បើមិនចង់ឲ្យម្ចាស់ផ្ទះសំណាក់ស្តីបន្ទោសនោះ ឆ្លើយថា ចោរប្លន់ទៅ គេក៏ឆ្លើយតាមតែម្តងទៅ ។ប៉ុន្តែពេលឃាត់ខ្លួនស្រ្តីរូបនោះមក គាត់បានឆ្លើយថា គាត់មិនបានប្រាប់សន្តិសុខនោះទេ ៕

www.dap-news.com

ការសាងសង់ ទំនប់វារីអគ្គិសនី ជាជម្រើសសំខាន់ ដើម្បីកាត់បន្ថយ ថវិកាជាតិ

0
0

ភ្នំពេញ៖ ការអនុវត្ត ការសាងសង់ទំនប់វារីអគ្គិសនី គឺជាជម្រើសថាមពលមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយចំណាយថវិកាជាតិ លើការប្រើប្រាស់ថាមពលអគ្គិសនី ប្រើដោយប្រេងឥន្ធនៈ ដែលបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។

លោក ខៀវ មុត រដ្ឋលេខាធិការ និងជារដ្ឋមន្រ្តីស្តីទី នៃក្រសួងបរិស្ថាន មានប្រសាសន៍ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី លំហូរព័ត៌មាន និងឥទ្ធិពលនៃប្រតិបត្តិការ ទំនប់វារីអគ្គិសនីយ៉ាលី លើសហគមន៍តំបន់ទន្លេសេសាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ថា ការអនុវត្តនូវការសាងសង់ទំនប់វារីអគ្គិសនី ពិតជាបានកាត់បន្ថយ ថវិកាជាតិប្រាកដមែន។

ទំនប់វារីអគ្គិសនី ត្រូវបានទទួលស្គាល់ថា ជាប្រភេទថាមពលមួយ មិនមានការបញ្ចេញឧស្ម័នកាបូនិច ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិចារណា យ៉ាងហ្មត់ចត់ ក្នុងការដាក់ផែនការ សាងសង់ទំនប់វារីអគ្គិសនី ដើម្បីទុកជាជម្រើសថាមពលប្រើប្រាស់ សម្រាប់ពេលអនាគត។ តួយ៉ាងទំនប់វារីអគ្គិសនីកំចាយ និងទំនប់វារីអគ្គិសនីមួយចំនួនទៀត ត្រូវបានសាងសង់ឡើង និងកំពុងសាងសង់ ដើម្បីបំពេញតម្រូវការថាមពល សម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

លោកបន្ថែមថា បើទោះបីជាទំនប់វារីអគ្គិសនី បានផ្តល់នូវសក្តានុពលយ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិយ៉ាងណាក្តី ក៏រាល់ការសម្រេចក្នុងការសាងសង់ ទំនប់ វារីអគ្គិសនីនានា ចាំបាច់ត្រូវការវាយតម្លៃ ជាក់លាក់ពីផលប៉ះពាល់លើបរិស្ថាន និងសង្គម។ ការរៀបចំផែនការឲ្យបានជាក់លាក់ ជាតម្រូវការចាំបាច់ បំផុតដើម្បីឲ្យ គម្រោង នៃការសាងសង់ទំនប់វារីអគ្គិសនី ទទួលបានជោគជ័យ និងជៀសផុតពីផលប៉ះពាល់លើបរិស្ថាន។

លោក ខៀវ មុត បន្តថា ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលអាចនឹងកើតចេញពី ការសាងសង់ទំនប់វារីអគ្គិសនី ការសិក្សាស្រាវជ្រាវផ្នែកបច្ចេកទេស ការសិក្សាស្រាវ ជ្រាវពីជម្រើសបន្សាំ វិធីសាស្រ្តបង្ការសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន គឺជាការចាំបាច់បំផុត មុននឹងសម្រេចអនុវត្ត និងសាងសង់។

ការផ្តល់ព័ត៌មានស្តីពីការបិទ បើក ទំនប់ដល់ប្រជាពលរដ្ឋមូលដ្ឋាន គឺជាការល្អប្រសើរ ដែលជាភាពងាយស្រួលមួយ ដល់ប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះថ្នាក់ នានាដោយចៃដន្យ៕

www.dap-news.com

ចុះពីលើរថយន្ត ដើរឆ្លងផ្លូវ ត្រូវរថយន្ត បុកស្លាប់ម្នាក់ ខណៈពីរនាក់ទៀត សន្លប់ពេលឃើញ ហេតុការណ៍

0
0

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបាន បណ្តាលឲ្យ ស្ត្រីម្នាក់ស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ខណៈជនរងគ្រោះ ចុះពីលើរថយន្តហើយ ដើរឆ្លងផ្លូវ ។ ដោយឡែក មនុស្ស០២ នាក់ផ្សេង ទៀត បានសន្លប់ បាត់មាត់ឈឹងព្រោះឃើញ ហេតុការណ៍ ស្តែងពេក តែមិនរងរបួស ឡើយ កាលពីម៉ោង២៖៣០នាទី យប់ថ្ងៃទី២៤ តុលា ២០១២ លើផ្លូវជាតិលេខ៥ ស្តិតក្នុងភូមិវាំងមួង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងនៅថ្ងៃទី ២៤ តុលា ឆ្នាំ២០១២ ថា មុនពេល កើតហេតុ ជនរងគ្រោះបាន ជិះរថយន្តតាក់ស៊ី ពីជាយដែនប៉ោយប៉ែត ក្នុងទិសដៅពីលិច ទៅកើត រួចបានចុះ ដើម្បីរកផ្ទះបងប្អូន សម្រាក តែអកុសលពេល ដើរឆ្លងផ្លូវក៏ត្រូវ រថយន្តដឹកភ្ញៀវទេសចរបរទេស ១ គ្រឿង ដែលពុំទាន់ស្គាល់ អត្តសញ្ញាណ បើកបរបញ្ច្រាស ទិសគ្នា បុកពេញទំហឹង ប៉ើងជាង១០០ម៉ែត្រ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ហើយភ្លាមនោះ រថយន្តបង្កហេតុ បានបន្ថែមល្បឿន រត់គេចខ្លួន បាត់ស្រមោល។

សមត្ថកិច្ចដដែល បានឲ្យដឹងថា ស្រ្តីរងគ្រោះដែលស្លាប់មាន ឈ្មោះ ផាន់ សារ៉េត អាយុ៥០ឆ្នាំ របររកស៊ីចេញ-ចូលកម្ពុជា-ថៃ លំនៅ ភូមិបន្ទាយមានរិទ្ធ(បឹងត្រកួន) ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅជាប់ និងខ្លួនសពក៏មាន លិខិតឆ្លងដែន មួយក្បាលផងដែរ។

ចំពោះអ្នករួម ដំណើរ ០២ នាក់ផ្សេងទៀត មានឈ្មោះ ជុំ និង ប្រពន្ធឈ្មោះ ប៉ក់ បានសន្លប់បាត់មាត់ឈឹង ពេលដែល ឃើញហេតុការណ៍ ស្តែងពេក។ ក្រោយកើត ហេតុ សពត្រូវបានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត៕

www.dap-news.com

មន្ត្រីចិន, ជប៉ុន ជួបពិភាក្សាគ្នា នៅសៀងហៃ អំពីជម្លោះ

0
0

តូក្យូ៖ ប្រទេសជប៉ុន និង ចិន បានរៀបចំនូវកិច្ចពិភាក្សា កម្រិតខ្ពស់មួយ កាលពីថ្ងៃចុងសប្តាហ៍ កន្លងទៅនេះ ដើម្បីស្វែងរកផ្លូវ ក្នុងការជួសជុល ឡើងវិញនូវទំនាក់ទំនង មហាសេដ្ឋកិច្ចទាំងពីរ ដែលបានបំផ្លាញ ដោយសារតែជម្លោះ ដែនកោះដ៏ជូរចត់ នៅសមុទ្រចិនខាងកើតនោះ។ នេះ បើតាមការលើកឡើងពី មន្ត្រីរដ្ឋាភិបាលទីក្រុងតូក្យូ នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១២ នេះ។

ចំពោះទំនាក់ទំនងរបស់ ប្រទេសទាំងពីរនេះដែរ បានលិចទៅក្នុងបាតសមុទ្រដ៏សែនជ្រៅ ដោយសារតែក្រុមមួយចំនួន បានបង្កការខូចខាតយ៉ាងខ្លាំង ចំពោះការតវ៉ាបែបជាតិនិយម របស់ពួកគេកាលពីពេលថ្មីៗនេះ។ កោះជម្លោះខាងលើនេះដែរ ត្រូវបានជប៉ុន គ្រប់គ្រង រាប់សិបឆ្នាំមកហើយ ដោយដាក់ឈ្មោះថា ស៊ិនកាគុ រីឯចិន ហៅថា ដាវយុ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរវាងភាគីជម្លោះទាំងពីរខាងលើ បានធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍ កន្លងទៅនេះ ដោយមានការចូលរួម ពីអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជីកៅ កាវ៉ៃ ជាមួយនឹង សមភាគីចិនលោក ហ្សាង ហ្ស៊ីជន នៅទីក្រុងសៀងហៃ ដើម្បីពិភាក្សាអំពីការដោះស្រាយ ជម្លោះកោះរវាងប្រទេសទាំងពីរ ជាពិសេសនោះ គឺភាគីទាំងពីរចង់ស្វែងយល់ ឲ្យបានច្បាស់លាស់បន្ថែមទៀតអំពី ឫសគល់នៃជម្លោះ និង ស្ថានការណ៍ជាក់ស្តែង នៅពេលថ្មីៗនេះ៕

DAP-News


អភិបាល ខេត្តកោះកុង ឧបត្ថម្ភថវិកា ២០០ដុល្លារ ដល់វីរយុវជន ស្ម័គ្រចិត្ត ដែលមានជំងឺ សម្រាក នៅមន្ទីរពេទ្យ

0
0

កោះកុង ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យកាលីម៉ែត រាជធានីភ្នំពេញ លោក ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីរាជការ ក្រោមឱវាទ បានអញ្ជើញ សួសុខទុក្ខ លោក អោក សំណាង វីរយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី១១១ ដែលកំពុង ប្រតិបត្តិការ ចុះវាស់វែង ដីជូនប្រជាជន នៅឃុំដងពែង ស្រុកស្រែ អំបិល ខេត្តកោះកុង ដែលកំពុង សម្រាកព្យាបាលជម្ងឺ ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរ សុខាភិបាលខេត្ត បានឲ្យដឹងថា លោក អោក សំណាង មិនមានជម្ងឺគ្រុនចាញ់ នោះទេ គឺមានជម្ងឺរលាក បំពង់ក និងផ្តាសាយធំ ឡើងកម្តៅខ្លាំង តែដោយសារ មានការបារម្ភ ក្រុមវីរៈយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ក៏សំណូមពរ ទៅមន្ទីរសុខាភិបាល ឲ្យយកជនរងគ្រោះ ដើម្បីយកទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យ ភ្នំពេញតែម្តង ។

ក្នុងឱកាសដែរ លោក អោក សំណាង ដែលមានជម្ងឺ រលាកបំពង់ករ និងផ្តាសាយធំ ត្រូវបាន លោក ប៊ុន លើត អភិបាល ជួយឧបត្ថម្ភថវិកា ចំនូន ២០០ ដុល្លារ ផងដែរ៕

www.dap-news.com

www.dap-news.com

អង្គការ ក្រៅរដ្ឋាភិបាល មួយចំនួន បានទទួល វិញ្ញាបនបត្រ ក្នុងការប្រតិបត្តិ ប្រកបដោយ វិជ្ជាជីវៈ

0
0

ភ្នំពេញ៖ អង្គការមិនមែនរដ្ឋាភិបាលចំនួន៩ ក្នុងស្រុក បានទទួលវិញ្ញាបនបត្រ ក្នុងការដែលបានប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា ដែលពិធីប្រគល់ជូន វិញ្ញាបនបត្រនេះ មានការចូលរួមពីសំណាក់ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រទសម្ចាស់ ជំនួយជាច្រើនរូប នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២នេះ នាអាគារ KSSA រាជធានីភ្នំពេញ។

ពិធីប្រគល់វិញ្ញាបនបត្រនេះ មានគោលបំណង ដើម្បីឲ្យមានការទទួលស្គាល់សាធារណៈ នូវកិច្ចប្រឹងប្រែងរបស់អង្គការទាំងអស់ ជាអង្គការគំរូ ដែលបានឆ្លើយតប ពេញលេញ តាមគោលការណ៍អភិបាលកិច្ចល្អ ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។

លោក ប៉ោ ភក្តិ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងមហាផ្ទៃ ជាជំនួយការលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយក គំរោងអភិបាលកិច្ចល្អមូលដ្ឋាន បានមានប្រសាសន៍ នៅក្នុងពិធីនោះថា លោកសូមសម្តែងការអបអរសាទរ និងការកោតសរសើរ ចំពោះសេចក្តីក្លាហាន និងប្រកប ដោយការទទួលខុសត្រូវ ក្នុងកាតព្វកិច្ច របស់ថ្នាក់ដឹកនាំ នៃអង្គការនីមួយៗ ដែលបានដាក់ពាក្យដោយស្ម័គ្រចិត្ត ឲ្យធ្វើការវាយតម្លៃ ដើម្បីឲ្យមានការទទួលស្គាល់ ជាសាធារណៈ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាអង្គការគំរូ តាមគោលការណ៍អភិបាលកិច្ចល្អ ក្នុងការរៀបចំដឹកនាំសកម្មភាព បំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។

លោកបន្តថា អង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួនផ្សេងទៀត ដែលត្រូវបានបង្កើតឡើង ដោយស្របច្បាប់នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តលើក ទឹកចិត្ត ដើម្បីឲ្យចូលរួមក្នុងដំណើរការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេស ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល «រាជរដ្ឋាភិបាល បន្តលើកទឹកចិត្ត អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានា ដែលត្រូវបានបង្កើតឡើង ដោយស្របច្បាប់ ហើយប្រតិបត្តិការដោយឈរលើ គោលការណ៍អភិបាលកិច្ចល្អ ឲ្យចូលរួមក្នុងកិច្ចដំណើរការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូរ របស់មនុស្ស ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការតាមដានការ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាផងដែរ»។

លោក តេង ប៊ុនឈឿន នាយកប្រចាំប្រទេសរបស់អង្គការ Cord និងជាសមាជិកក្រុមការងារ វាយតម្លៃលើប្រព័ន្ធវិញ្ញាបនបត្រ បានមានប្រសាសន៍ថា ដំណើរការ នៃការគិតគួរ និងការពិភាក្សាអំពីវិញ្ញាបនបត្រនេះ គឺចាប់តាំងពីឆ្នាំ២០០៤ ប៉ុន្តែប្រសិន បើយើងនិយាយពីចំណុច នៃការចាប់ផ្តើមផ្តល់វិញ្ញាបនបត្រ ដល់អង្គការ ក្រៅរដ្ឋាភិបាល ត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០០៧។

លោកបានបន្តថា គោលបំណងសំខាន់ នៅក្នុងការផ្តល់វិញ្ញាណបនបត្រ ដល់អង្គការក្រៅរដ្ឋាភិបាលនេះ គឺយើងចង់និយាយអំពីប្រសិទ្ធិភាព និងការបង្កើននូវអភិបាល កិច្ចល្អ នៅក្នុងអង្គការសង្គមស៊ីវិល ហើយគោលដៅសំខាន់នោះ គឺធ្វើយ៉ាងណា ឲ្យការអនុវត្តរបស់យើងឲ្យមានប្រសិទ្ធិភាព «ជាគោលបំណងសំខាន់ គឺយើងចង់ និយាយអំពីប្រសិទ្ធភាព និងបង្កើននូវអភិបាលកិច្ចល្អ នៅក្នុងអង្គការសង្គមស៊ីវិល កាលណាយើងនិយាយ អំពីអភិបាលកិច្ចល្អនៅក្នុងនោះ តម្លាភាព និងគណនេយ្យភាព ក៏ជាកត្តាសំខាន់នៅក្នុងពាក្យថា អភិបាលកិច្ចល្អនោះផងដែរ។ហើយម៉្យាងវិញទៀត គោលដៅសំខាន់ គឺយើងចង់និយាយ អំពីការធ្វើយ៉ាងណា ដើម្បីឲ្យការអនុវត្តរបស់យើង គឺប្រកបដោយប្រសិទ្ធភាព»។

អង្គការក្រៅរដ្ឋាភិបាលចំនួន៩ ដែលបានទទួលបានវិញ្ញាបនបត្រ ថាជាអង្គការដែលបានប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា នៅព្រឹកមិញនេះ រួមមាន៖ ១.អង្គការស្រែខ្មែរ។ ២. អង្គការជីវិតថ្លៃថ្នូរ។ ៣.អង្គការសម្រាប់ សកម្មភាពបឋមសិក្សានៅកម្ពុជា។ ៤.អង្គការសង្រ្គោះសត្វព្រៃ។ ៥.អង្គការស៊ីដាប់បែលយូអេស។ ៦.អង្គការបន្ទាយស្រី។ ៧.អង្គការអភិវឌ្ឍន៍ស្រី។ ៨.អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន។ ៩.គណៈកម្មការ សហប្រតិបត្តិការដើម្បីកម្ពុជា។

គួរបញ្ជាក់ផងដែរថា អង្គការដែលដាក់ពាក្យ ដើម្បីទទួលបានវិញ្ញាបនបត្រទាំងអស់ ត្រូវបានឆ្លងកាត់ដំណើរការត្រួតពិនិត្យ យ៉ាងហ្មត់ចត់ទៅលើគុណភាពឯកសារ ក្នុងការត្រួតពិនិត្យ ផ្នែកបច្ចេកទេស ដោយក្រុមបុគ្គលឯករាជ្យ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានអង្គការចំនួន៣៦ ដែលបានទទួលបានវិញ្ញាបនបត្រពីប្រព័ន្ធ ក្នុងខណៈដែលអង្គការ ចំនួន៨០ ទៀតកំពុងរង់ចាំ៕

www.dap-news.com

www.dap-news.com

ម៉ែន សំអន៖ យុវជនស្ម័គ្រចិត្ត របស់សម្ដេចតេជោ គឺជាវីរយុវជន

0
0

ស្វាយរៀងៈ លោកស្រី ឧបនាយករដ្ឋមន្រ្តី ប្រចាំការ ម៉ែន សំអន បានចាត់ទុក ក្រុមយុវជនស្ម័គ្រ ចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងចុះវាស់វែងដី ជូនប្រជាពលរដ្ឋថា គឺជាគំរូដ៏ល្អមួយ ដែលឲ្យយុវជន ដទៃទៀតយក គំរូតាមនៅទង្វើ ដ៏ល្អប្រពៃមួយនេះ។

ថ្លែងនៅក្នុងពិធីចុះ សាកសួសុខទុក្ខ ដល់ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចុះជួយ វាស់ដីជូន ប្រជាពលរដ្ឋនៅ ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ពុធ ទី២៤ ខែតុលា ឆ្នាំ ២០១២នេះ។

លោកស្រី ឧបនាយករដ្ឋមន្រ្តី បានកោតសសើរ ដល់ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ដែលបាន ខឹតខំបំពេញ ភារកិច្ច ដែលប្រមុខ រាជរដ្ឋាភិបាល សម្ដេចតេជោ បានដាក់ឲ្យ អនុវត្តន៏នូវនយោបាយចាស់ សកម្មភាពថ្មី ក្នុងការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ។ លោកស្រីបាន ថ្លែងថា« ភារកិច្ចនេះវា មានការលំបាកមែន ក៏ប៉ុន្តែគំរូវីរភាព របស់ក្មួយ និងត្រូវបានកត់ត្រា នៅក្នុងប្រវត្តិសាស្រ្ត ហើយក្មួយ និងត្រូវបានចាថា វីរយុវជន»។

លោកស្រី ម៉ែន សំអន បានបន្ថែមទៀតថា ភារកិច្ចដែល ក្រុមយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ បានបំពេញរាល់ថ្ងៃវា មិនត្រឹម តែទទួលការយក ចិត្ត ទុកដាក់យ៉ាងពេញ ទំហឹងពីប្រមុខ រាជដ្ឋាភិបាល និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប៉ុណ្ណោះទេ តែប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏បានសំដែង នូវការគាំទ្រ របស់ពួកគេចំពោះ ភារកិច្ចរបស់ ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេច តេជោផងដែរ។

បើតាមលោក ស្រីឧបនាយករដ្ឋមន្រ្តី គំរូវីរភាព របស់ក្រុមយុវជនស្ម័គ្រចិត្ត និងស្ថិតនៅក្នុងដួងចិត្ត របស់ប្រជាពលរដ្ឋខ្មែរ យើងគ្រប់ៗរូប ហើយម្យ៉ាងទៀត វាក៏ជាបទពិសោធន៏ និងជាអនុស្សាវរីយ៏មួយ ដែលមិនអាចបំភ្លេចបាន ដែលបទ ពិសោធន៏ និងអនុស្សាវរីយ៏ ទាំងអស់នេះ និងត្រូវបានក្មួយទាំងអស់ យកទៅនិយាយប្រាប់ដល់ យុវជនជំនន់ក្រោយៗទៀត ឲ្យយកគំរូតាម និងប្រែក្លាយពួកគេ ឲ្យក្លាយទៅជាយុវជនល្អ និងប្រជាពលរដ្ឋ សំរាប់សង្គមជាតិ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ជា មុនី ស្នើ រាជរដ្ឋាភិបាល សាងសង់រូប សំណាក មហាវីរក្សត្រ

0
0

ភ្នំពេញ៖ប្រធានសហជីព សេរីកម្មករ នៅថ្ងៃទី២៤ ខែតុលា នេះ បានស្នើទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យ សាងសង់រូបសំណាកសម្តេចឪ ដើម្បីបានគោរពព្រះវិញ្ញាណក្ខន្ធចងចាំ នូវវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់ព្រះ អង្គ។
យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជា ណាចក្រកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២៤ ខែតុលា នេះបានឲ្យដឹងថា តាម ការប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល គឺព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះ មហាវីររក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នឹងត្រូវប្រារព្ធព្រះរាជពិធីបូជាតាម ព្រះរាជបណ្តាំរបស់ព្រះអង្គ បន្ទាប់ពីព្រះបរមសពតម្កល់ទុកនៅព្រះបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាក្ខន្ធ ក្នុងរយៈពេល៣ខែ។

ក្រោយការប្រារព្ធព្រះរាជពិធីបូជារួចហើយ គឺព្រះបរមសពព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នឹងបានរលុបបាត់ពីកែវភ្នែក កូន ចៅ ចៅទួត របស់ព្រះអង្គជារៀងរហូត គ្មានថ្ងៃវិលត្រឡប់វិញឡើយ បានត្រឹមតែបន្សល់ទុកនូវក្តីអាឡោះអាល័យ ស្តាយស្រណោះគ្មានអ្វីប្រៀបផ្ទឹមបាន។

ហេតុនេះហើយលោកសំណូមពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ចាត់ចែងឲ្យមាន ការសាងសង់រូបសំណាករបស់បព្រះអង្គតម្កល់ទុកនៅទីតាំង អគារសមរម្យណាមួយកន្លែង នៃព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដើម្បីបានគោរពព្រះ វិញ្ញាណក្ខន្ធចងចាំនូវ វីរភាពដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ព្រះអង្គ៕

ជប៉ុន ផ្តល់ជំនួយ ៩៧.៥៩៦ដុល្លារ អាមេរិក មកកម្ពុជា សម្រាប់គម្រោង ស្តារប្រព័ន្ធ ស្រោចស្រព នៅខេត្តព្រៃវែង

0
0

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែតុលានេះ ជប៉ុនបានចុះហត្ថលេខា ផ្តល់ជំនួយមកកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៩៧.៥៩៦ដុល្លារអាមេរិក សម្រាប់គម្រោងស្តារ ប្រព័ន្ធស្រោចស្រព ទំនប់ព្រៃគ្រើលក្នុងខេត្តព្រៃវែង។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា លោក គូរ៉ូគី ម៉ាហ៊្វូមី មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខា នៅក្នុងស្ថានទូតជប៉ុននោះថា រាជរដ្ឋាភិបាល ជប៉ុនសង្កេតឃើញថា វិស័យកសិកម្មមានសារសំខាន់ សម្រាប់កម្ពុជា ដូច្នេះរដ្ឋាភិបាលជប៉ុន បាននឹងកំពុងបន្តផ្តល់ជំនួយ មកកម្ពុជាតាមរយៈការអភិវឌុ្ឍ និងកែ លម្អប្រព័ន្ធធារាសាស្រ្ត ” វិស័យកសិកម្មមានសារសំខាន់សម្រាប់កម្ពុជា ដូច្នេះជប៉ុនបានបន្តផ្តល់ជំនួយ មកកម្ពុជា តាមរយៈការអភិវឌុ្ឍ និងកែលម្អប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាផ្ទេរបច្ចេកវិទ្យា ក្នុងការដាំដុះជូនដល់ប្រជាពលរដ្ឋ”។

លោកមានប្រសាសន៍បន្តថា គម្រោងដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងត្រូវប្រើប្រាស់សម្រាប់ជួលជុល ទំនប់អាងស្តុកទឹកប្រវែង ២,១០០ម៉ែត្រ និងសំណង់លូដែល មានស្រាប់ ព្រមទាំងសាងសង់បន្ថែម នូវសំណង់លូ ទ្វារទឹកបន្ថែមទៀត ដើម្បីជួយសម្រួលការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ និងរូមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រៃវែង លោក ជុំ សូភី មានប្រសាសន៍នៅក្នុងពិធីនោះថា សម្រាប់ជំនួយរបស់ជប៉ុន ដើម្បីជួសជុលប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តព្រៃវែង បានជួយកាត់បន្ថយការខ្វះខាតទឹក សម្រាប់ស្រោចស្រពស្រូវរបស់កសិករ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនក្នុងតំបន់។

លោកបានបញ្ជាក់ថា ”ខ្ញុំសូមសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តែងតែជូយប្រជាជនកម្ពុជា លើការស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព ដើម្បីបង្កើនផ្តល់ និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង”។

សូមជម្រាបថា កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ របស់រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមពីឆ្នាំ១៩៩១មក ដែលគិតជា ទឹកប្រាក់ប្រមាណ ៤៨.១លានដុល្លារ មកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងចំនួន ៤៧៨នៅទូទាំងប្រទេស៕

Viewing all 8042 articles
Browse latest View live




Latest Images