Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សម្តេចតេជោ ហ៊ុន សែន សមនឹង ប្រសិទ្ធនាមថាជា “បិតារដ្ឋកម្ពុជាទំនើប”

0
0

ភ្នំពេញ៖ កាសែតអាម៉េរិកាំង International Herald Tribune បានចាប់អារម្មណ៍ សមិទ្ធផលនានា ដែលអ្នកប្រជាធិប តេយ្យ អន្តរជាតិនិយម កណ្តាល អាស៊ីប៉ាស៊ីហ្វិក-Centrist Asia-Pacific Democrats International ហៅកាត់ថា CAPDI បានសម្រេចបាន នូវសមិទ្ធិផលរបស់ខ្លួន ដែលនៅក្នុង CAPDI ក៏មានវត្តមាន មេដឹកនាំកម្ពុជា ដ៏មានឥទ្ធិពល ម្នាក់ផងដែរ  គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។

...

គ្រួសារ ជនរងគ្រោះ ចោទប្រកាន់ ក្រុមហ៊ុន CDM រឿងធ្វើលិខិត ឆ្លងដែន ក្លែងក្លាយ

0
0

ភ្នំពេញ៖ គ្រួសារជនរងគ្រោះ ចំនួនបីនាក់ ចោទប្រកាន់ក្រុមហ៊ុន CDM រឿងធ្វើលិខិត ឆ្លងដែនក្លែងក្លាយ ធ្វើឲ្យតម្រួតថៃ យក ទៅឃុំខ្លួន នៅខេត្តភិចចាប៊ូន ប្រទេសថៃ ចោទពីបទប្រើប្រាស់ លិខិតឆ្លងដែនក្លែងក្លាយ។

...

គណបក្ស ប្រជាជន ខណ្ឌឫស្សីកែវ ដឹកនាំ សមាជិក សមាជិកា បន្តយុទ្ធនាការ រកសំឡេងឆ្នោត

0
0

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ នេះ គណបក្ស ប្រជាជន ខណ្ឌប្ញស្សីកែវ បានដឹកនាំសមាជិក សមាជិក គណបក្សប្រជាជន បន្តយុទ្ឋនាការឃោសនា រកសំឡេងឆ្នោត ដើម្បីចូលរួមការប្រគួត ប្រជែងការ បោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត សម្រាប់អាណត្តិទី៥ នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។

...

ម្ចាស់បទ "ជីវិត​ក្មេងវត្ត"លោក យិន សារិន ធ្លាក់​ខ្លួន​​ឈឺធ្ងន់ ផ្អាក​អាជីព​​សិល្បៈ​​ទាំងស្រុង

0
0

ភ្នំពេញៈ អ្នកចម្រៀងផ្នែកប្រពៃណីខ្មែរបុរាណ ដែលធ្លាប់មានឈ្មោះបោះសំឡេង ក្នុងពិភពសិល្បៈ ជាពិសេសតែងតែច្រៀងចម្រៀង ជាស្នាដៃនិពន្ធរបស់សម្ដេចតេជោ ហ៊ុន សែន និងចម្រៀងលើកសរសើរពីស្នាដៃ របស់របស់រាជរដ្ឋាពិបាលកម្ពុជា លោក យិន សារិន ដែលពុកម៉ែបងប្អូនទស្សនិកជន ធ្លាប់គាំទ្រលោក តាមរយៈបទ “ជីវិតក្មេងវត្ត” ពេលនេះ លោកបានធ្លាក់ខ្លួនឈឺធ្ងន់ មិនអាចបន្តអាជីពក្នុងវិស័យសិល្បៈ បានទៀតទេ...

ក្មេងប្រុស រំលោភ ​​អនីតិជនម្នាក់ នៅសៀមរាប ត្រូវតុលាការ ចោទប្រកាន់

0
0

ភ្នំពេញ៖ យោងតាម សេចក្តីជូនដំណឹង របស់អង្គការសកម្មភាព ដើម្បីកុមារ ហៅកាត់ថា APLE បានឲ្យដឹងថា ព្រះរាជអាជ្ញា តុលាការខេត្តសៀមរាប បានចោទប្រកាន់ ជនសង្ស័យជាជនជាតិខ្មែរម្នាក់ អាយុ ២១ឆ្នាំ ពីបទប្រើអំពើអនាចារ លើអនីតិជន ម្នាក់ អាយុ ១៣ឆ្នាំ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៣ ដោយពួកគេស្គាល់គ្នា តាមរយៈ Facebook។

...

លោក ស៊ុន ចាន់ថុល រត់១២គីឡូម៉ែត្រ ស្វែងរកការគាំទ្រ ពីប្រជាពលរដ្ឋ

0
0

កណ្តាល៖ រដូវឃោសនារកសំឡេងឆ្នោត ជារដូវ ដែលគ្រប់បក្សនយោបាយទាំងអស់ កំពុងរិះរកគ្រប់យុទ្វវិធី ដើម្បីបង្កើនជំនឿចិត្តលើប្រជាពលរដ្ឋ និងនាំគ្នាធ្វើសកម្មភាពផ្សេងៗស្វែងរកការគាំទ្រ និងប្រជាប្រិយភាពសម្រាប់បក្សរបស់ខ្លួន។

...

លោក នុត ពុធដារ៉ា ដឹកនាំសមាជិកបក្ស ខណ្ឌដង្កោ ជាងមួយពាន់នាក់ ចូលរួមដង្ហែរ ក្បួនក្នុងរាជធានី នៅល្ងាចថ្ងៃទី៨ កក្កដា រកសំឡេងឆ្នោត

0
0

ភ្នំពេញ៖ គណបក្ស ប្រជាជនកម្ពុជា ខណ្ឌដង្កោ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ បានដង្ហែ ក្បួន ឃោសនា រកសំឡេងឆ្នោត គាំទ្រគណបក្ស ទ្រុងទ្រាយធំ ជាលើកទីបី នៅក្នុងរាជធានីភ្នំពេញ ដឹកនាំដោយលោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការបក្ស ខណ្ឌ ហើយក៏មានការចូលរួមពី សំណាក់សមា ជិក-សមាជិកា បក្សជាងមួយពាន់នាក់ ក្នុងក្បួនម៉ូតូ ចំនួន៦០០គ្រឿង រថយន្តចំ នួន៤៤គ្រឿង ផងដែរ។

...

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត បុករបងផ្ទះ ប្រជាពលរដ្ឋ បាក់អស់៥ ម៉ែត្រ

0
0

កំពង់ឆ្នាំង ៖ រថយន្តកាមរីពណ៌ឈាមជ្រូក ១គ្រឿង ដោយសារតែម្ចាស់ របស់វាស្រវឹងធ្លាក់ភ្នែក បានបើក បោះពួយ យ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោង ក៏បានជាន់ហ្វ្រាំង វិល៣-៤ត្រឡប់ ទៅបុកនឹងរបងផ្ទះ ប្រជាពលរដ្ឋ បណ្តាលឱ្យបាក់ខ្ទេចអស់មួយប្រឡោះ កាលពីវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ កក្កដា ២០១៣ ស្ថិតនៅចំណុច មុខសាលារៀនបំពេញវិជ្ជា រៀបរយខេត្តកំពង់ឆ្នាំង...


កាមរីឆ្លាម បុកបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ខណៈបញ្ជូន ទៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង

0
0

កំពង់ឆ្នាំងៈ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ រថយន្តបុក ខណៈជិះម៉តូឆ្លងផ្លូវ កាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

...

គណបក្ស ប្រជាជន ខណ្ឌឫស្សីកែវ បន្ដ យុទ្ធនាការ ឃោសនា រកសំឡេងឆ្នោត

0
0

ភ្នំពេញ ៖ គណបក្សប្រជាជន ខណ្ឌឫស្សី កែវ ដោយមានការណែនាំ ពីលោក ឃ្លាំង ហួត ជាប្រធានគណបក្សនៅល្ងាច និងយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ នេះ បានបន្ដ យុទ្ធនាការ ឃោសនារកសំឡេងឆ្នោតរបស់ ខ្លួន នៅក្នុងមូលដ្ឋានដោយមានសមាជិក សមាជិកាចូលរួម ដោយជិះម៉ូតូជាង ៤០០ នាក់ អមដោយរថយន្ដជិត ១០គ្រឿង ។

...

លោក អ៊ុត សំអន ចែកអំណោយ ដល់ប្រជាពលរដ្ឋ រងគ្រោះ បាក់ច្រាំង ស្ទឹងសែន

0
0

កំពង់ធំ៖ លោក អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ នឹងសហការីនៅ រសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ បាននាំយកអំណោយ ជាស្បៀង គ្រឿងឧបភោគ បរិភោគ និង សំភារៈប្រើប្រាស់ មួយចំនួន ទៅចែកជូនដល់ ប្រជាពលរដ្ឋ បានទទួល រងគ្រោះថ្នាក់ ប៉ះពាល់ដល់ ផ្ទះសម្បែង ដោយសារ បាក់ច្រាំង ស្ទឹងសែន ចំនួន១២ គ្រួសារ ។

...

វិចារណកថា ៖ អាមេរិក គួរទទួលស្គាល់ ដំណើរការ ប្រជាធិបតេយ្យ នៅកម្ពុជា

0
0

នៅក្នុងសវនាការ នៃគណៈកម្មការ កិច្ចការបរទេសរដ្ឋសភា អាមេរិក កាលពីថ្ងៃទី០៩ ខែ កក្កដា កន្លងទៅ នេះ មានសមាជិកសភាអាមេរិក ពីររូប បានបើកការវាយ ប្រហារខ្លាំងៗមក លើរាជរដ្ឋាភិបាលកម្ពុជា និង សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។ លើសនេះទៅ ទៀត សមាជិកសភាអាមេរិកទាំងពីររូប បានអំពាវ នាវឱ្យរដ្ឋាភិបាល របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា...

ក្បួនយក្ស បក្សប្រជាជន ខណ្ឌសែនសុខ បន្ដឃោសនា រកសំឡេងឆ្នោត

0
0

ភ្នំពេញ ៖ ក្បួនដង្ហែទ្រង់ទ្រាយធំ ឬអាច ហៅថា ក្បួនយក្ស របស់គណបក្សប្រជាជន ខណ្ឌសែនសុខ បានបន្ដយុទ្ធនាការរបស់ខ្លួន ឃោសនារកសំឡេងឆ្នោត នៅល្ងាច និង យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៣ នេះ ដោយមានការចូលរួម ជាមួយគណបក្ស ប្រជាជន រាជធានីភ្នំពេញ ហើយដង្ហែឆ្ពោះ ទៅគោលដៅសំខាន់ៗ ដែលបានកំណត់ទុក ។

...

សហព័ន្ធកីឡា គុនដាវ រៀបចំការប្រកួត ជ្រើសរើស ជើងឯកថ្នាក់ជាតិ ជាលើកទី១

0
0

ភ្នំពេញៈ សហព័ន្ធកីឡាគុនដាវកម្ពុជា បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំការនូវការ ប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៣  ដែលនឹងប្រព្រឹត្តទៅ ក្នុងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដាខាងមុខនេះ នៅក្នុងសាលដំបូលទូល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

...

សមាជិកសភា អាមេរិក និងសមាជិក ក្រុមប្រឹក្សាអភិបាល ធុរកិច្ចអាមេរិកាំង-កម្ពុជា លើកអនុសាសន៍ ឲ្យអាមេរិក បន្តរឹតចំណង កិច្ចសហប្រតិបត្តិការ នៅកម្ពុជា


វិភាគ ៖ សម រង្ស៊ី កំពុងលេងល្បែង នយោបាយ គាបព្រះមហាក្សត្រ ឱ្យលើកលែងទោស!

0
0

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ ព័ត៌មានស្ដីពីលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅមុនពេលបោះឆ្នោត កំពុងតែពុះកញ្ជ្រោលឡើង រហូតដល់មានអ្នកខ្លះយកទៅធ្វើជាល្បែងភ្នាល់គ្នា ដាក់លុយ ដាក់ប៊ីយ៉ែ ឬក៏ចេញលុយថ្លៃ ច្រៀងខារ៉ាអូខេទៀតផង ប្រសិនបើ ភ្នាល់ចាញ់។

...

សុំម្តាយទៅងូត ទឹកស្រះ លង់ស្លាប់ទាំង ២នាក់បងប្អូន

0
0

កំពង់ឆ្នាំងៈ កុមារាជាសិស្ស សាលាបឋមសិក្សា មា្សច័ន្ទលាភ ២នាក់បងប្អូនបង្កើត បានលង់ទឹកស្លាប់បាត់ បង់ជីវិតយ៉ាងអណោចអធម នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ ខណៈសុំម្តាយ ទៅហែលទឹកស្រះលេង នៅវាលត្រាញ ខាងជើងបឹងឈូក ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

...

ទស្សនៈនាយឡឺកឺ៖ បទពិសោធន៍ នៅមជ្ឈឹមបូព៌ាបច្ចុប្បន្ន និងនៅកម្ពុជា ពីអតីតកាល ជាមេរៀនសម្រាប់ អ្នកពឹងបរទេស

0
0

ស្ថានភាពសង្គ្រាម ស៊ីវិល នៅប្រទេសអ៊ីរ៉ាក់ បន្តសម្លាប់មនុស្ស រហូតមកទល់នឹងពេលនេះ គឺជាអន្តរាគមន៍ បែប ទាន់ហន់មួយ របស់សម្ព័ន្ធមិត្តអាម៉េរិក និងអង់គ្លេស ដោយមិនរង់ចាំភ្លើងខៀវ ពីក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នាំឲ្យកើតមាននូវ វិបត្តិជាច្រើន រហូតមកទល់ពេលនេះ មិនទាន់ចប់ឡើយ។

...

ទស្សនៈ ៖ ខ្មែរអ្នកនិយម បរទេស សូម អានរាជសារ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសិរិមតៈ ឆ្នាំ១៩៧៥ (មានវិដេអូ)

0
0

ភ្នំពេញ៖ អ្វីដែលខ្ញុំលើក យកមកអត្ថាធិប្បាយ នៅពេលនេះ ខ្ញុំមានបំណងចង់ចូលរួម វិភាគទានតិចតួច ស្ដួចស្ដើង ជូនចំពោះប្រជា ពលរដ្ឋខ្មែរទាំងឡាយណា ដែលតែង តែយក បរទេសធ្វើជា មូលដ្ឋានបង្អែក គាំទ្រខាងនយោបាយ ក៏ដូចជាផ្នែកស្មារតី ផ្សេងៗ ដើម្បីយើងរួម គិតទាំងអស់គ្នា ថាតើយើងបន្ដងប់ងល់ យកបរទេសមក ធ្វើជាបង្អែកទាំងងងឹត ងងល់តទៅទៀត ឬមួយរាប់អានគេ ក្នុង កម្រិតកិច្ចសហ ប្រតិបត្ដិ ការ...

ថ្នាក់​ដឹកនាំ​ស្រុក​ព្រៃឈរ ដឹក​នាំ​សមា​ជិក ២០០០នាក់ ឃោសនា​រក​សំឡេង​ឆ្នោត

0
0

កំពង់ចាម៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៣ ថ្នាក់ដឹកនាំយុវជនស្រុកព្រៃឈរ ក្រោមការណែនាំចង្អុលបង្ហាញ ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបចំហែរក្បួនឃោសនា រកសំឡេងជាលក្ខណៈ ជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពី លោកប្រធានក្រុមការងារ និងពីយុវជន។

...
Viewing all 8042 articles
Browse latest View live




Latest Images