Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កម្លាំងនគរបាល វរៈការពារព្រំដែន គោកលេខ៩១១ ចុះល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ ពលករឆ្លង ដែនទៅថៃ

$
0
0

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ កម្លាំងនគរបាល វរៈការពារព្រំដែន គោកលេខ៩១១ ចុះល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ ពលករឆ្លងដែន ទៅថៃតាមរយៈមេខ្យល់ ខុសច្បាប់។

លោក សូ ចាន់ណារី មេបញ្ជាការវរៈ នគរបាលការពារ ព្រំដែនគោក លេខ៩១១ បានថ្លែងថា ក្រោយពីរដូវបុណ្យ ភ្ជុំបិណ្ឌ បានកន្លងផុតទៅ មានប្រជាពលរដ្ឋ មួយចំនួន មកពីតាមខេត្តបាន ធ្វើដំណើរមកកាន់ ជាយដែនប៉ោយប៉ែត ដើម្បីរកការងារធ្វើ ហើយពលរដ្ឋ ទាំងនោះ តែងតែត្រូវ មេខ្យល់លួងលោម យកលុយកាក់ ក្រោមការអះអាងថា នាំឆ្លងដែនទៅ រកការងារធ្វើនៅ ប្រទេសថៃ ហើយពួកមេខ្យល់បាន នាំពួកគាត់មកទម្លាក់ ចោលតាមព្រំដែន និងលាក់ខ្លួនតាម ព្រៃមាត់អូរព្រំដែន កម្ពុជា-ថៃ ដើម្បីលបលួចឆ្លងដែន បើទោះបីជា មានការហាមឃាត់ ពីសំណាក់សមត្ថកិច្ចថា អាចជួបបញ្ហា ឬគ្រោះថ្នាក់ពេលឆ្លង ដែនក៏ដោយ។

លោក សូ ចាន់ណារី បានបន្តថា ដោយឃើញ ពីភាពលំបាក របស់ពលរដ្ឋ ទាំងនោះ ព្រឹកថ្ងៃទី២៩ ខែតុលា នេះ លោកបានចាត់ កម្លាំងក្រោមឱវាទ ដែលមានលោក សួង សៅ នាយប៉ុស្តិ៍ បឹងសារគូរ ដឹកនាំកម្លាំង ជាច្រើននាក់ចុះល្បាត តាមមាត់អូរព្រំដែន និងពង្រាយ កម្លាំងទប់ស្កាត់ ដើម្បីប្រមូល ពួកពលករឆ្លង ដែនខុសច្បាប់ មកធ្វើការអប់រំ ដើម្បីបញ្ចៀស ពួកគាត់កុំឲ្យជួបបញ្ហា និងត្រួវសមត្ថកិច្ចថៃ ធ្វើបាបពេលឆ្លងដែន ដូចពលរដ្ឋមួយ ចំនួនកន្លងមក។

លោក សូ ចាន់ណារី បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋ ដែលមកសុំឆ្លងដែន លោកមិនអនុញ្ញាតទេ ហើយ លោកធ្វើការ អប់រំដល់ពលរដ្ឋ ទាំងនៅឲ្យងាកទៅ ធ្វើឯកសារឆ្លងដែន ស្របច្បាប់វិញ ទើបពួកគាត់មិន ជួបបញ្ហា ឬចាញ់បោកមេខ្យល់៕

 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


សម្តេច ហ៊ុន សែន អំពាវនាវឲ្យ ប្រជាពលរដ្ឋ ថែរក្សាទឹកដើម្បី ស្រោចស្រព ដំណាំស្រូវ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ប្រទេសកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ត្រូវចេះថែរក្សាទឹកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់ផលដំណាំស្រូវ ព្រោះភ្លៀងនឹងឈប់ធ្លាក់នៅ សប្តាហ៍ទី១ ខែវិច្ឆិកា។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជាច្រើនរយនាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៩ ខែតុលានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នៅឆ្នាំ២០១២ តាមការព្យាករណ៍ ភ្លៀងពុំមែនមានរហូតទៅដល់ចុងខែវិច្ឆិកានោះទេ ហើយវា នឹងបញ្ចប់នៅដើមខែវិច្ឆិកា ក្នុងសប្តាហ៍ទី១ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ត្រូវប្រុង ប្រយ័ត្នក្នុងការរក្សាទឹក ដើម្បីទុកស្រោចស្រពផលដំណាំស្រូវ ដែលមានស្រូវខ្លះកំពុងឱនដាក់គ្រាប់ ឯមួយ ចំនួនទៀតកំពុងឡើងខ្លួន ដើម្បីត្រៀមរៀបចំចេញគួរ។ ហេតុនេះហើយ ប្រជាពរលរដ្ឋត្រូវ មានការប្រយ័ត្ន ប្រយែងក្នុងការខ្វះខាតទឹក សម្រាប់ការបង្កបង្កើនផលស្រូវ ដែលនឹងត្រូវជិតប្រមូលផល ក្នុងពេល ឆាប់ៗខាងមុខ។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា«ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ត្រូវថែទាំស្រូវ ហើយសេដ្ឋកិច្ចនៅក្នុង ឆ្នាំនេះក៏អត់អាក្រក់ សម្រាប់យើង គឺមិនអាក្រក់ទេ»។

សម្តេចបានបន្ថែមថា ការផលិតស្រូវឆ្នាំនេះ លើសពីផែនការកំណត់ ហើយអ្វីដែលមានការចំលែកខុសប្លែកនោះ គឺឆ្នាំរោង ស្ថានភាពទឹកជំនន់មានលក្ខណៈតូច មិនជន់ឡើងខ្លាំងដូចកាលពីឆ្នាំកន្លងទៅ៕

www.dap-news.com

ស្ថានទូត សហរដ្ឋអាមេរិក ព្រមទទួលសំណើ សុំថវិកា ពីមូលនិធិ ឯកអគ្គរដ្ឋទូត សម្រាប់ការ អភិរក្សវប្បធម៌ ឆ្នាំ២០១៣

$
0
0

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ បានប្រកាសទទួលយក សំណើសុំថវិកាពីមូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៣(AFCP) ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១២នេះ បានឲ្យដឹងថា មូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៣ ដែលហៅកាត់ថា AFCP ត្រូវបានបង្កើតឡើង ដើម្បីជួយប្រទេសនានា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដើម្បីបង្ហាញការគោរព របស់សហរដ្ឋអាមេរិក ចំពោះវប្បធម៌នៃប្រទេសដទៃ។

ប្រភពដដែលបន្តថា គំរោងដែលត្រូវបាន ជ្រើសរើសសម្រាប់ទទួល បានថវិកាក្រោមកម្មវិធីនេះ នឹងជំរុញគោលដៅការទូតរបស់សហរដ្ឋអាមេរិក ហើយបង្ហាញពីការ គោរពដ៏ជ្រាលជ្រៅរបស់សហរដ្ឋអាមេរិក ចំពោះបេតិកភណ្ឌវប្បធម៌នៃប្រទេសកម្ពុជា។ មូលនិធិនេះ មានបំណងអភិរក្សទីតាំង ឬវត្ថុវប្បធម៌ ដែលមានអត្ថន័យជា ប្រវត្តិសាស្រ្ត ឬជា វប្បធម៌នៃប្រទេសកម្ពុជា។

ចំពោះថវិកាដែលទទួលបាន ពីស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា មានចំនួនពី ១០.០០០ (មួយម៉ឺន)ដុល្លាអាមេរិក ដល់១០០. ០០០ (ដប់ម៉ឺន)ដុល្លាអាមេរិក ហើយអាចច្រើនជាងនេះចំពោះគំរោងពិសេស។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កាលបរិច្ឆេទនៃការដាក់សំណើសុំ ជាភាសាអង់គ្លេស គឺថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០១២៕

នគរបាល ប៉ុស្តិ៍សង្កាត់ ប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយ ច្បាប់ភូមិ ឃុំមានសុវត្ថិភាព

$
0
0

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ប៉ុស្តិ៍សង្កាត់ ប៉ោយប៉ែត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ បានចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ និងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព របស់ក្រសួង មហាផ្ទៃ ដែលបន្ថែមលើ ចំនួន០៤ចំណុចទៀត ដល់ ប្រជាពលរដ្ឋ ចំនួន០៤ភូមិ រួមមាន ភូមិសាមគ្គីមានជ័យ  ភូមិចាន់គីរី ភូមិព្រៃព្រិច និងភូមិទួលប្រាសាទ ដែលភូមិទាំងនេះ ស្ថិតក្នុង សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីនេះត្រូវបាន ប្រារព្ធធ្វើឡើង នៅក្នុងនៅ ភូមិទួលប្រាសាទ ដែលមានការ អញ្ជើញ ចូលរួមពី លោក ហ៊ត វិបុល នាយរង ប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត លោក មេភូមិ មេក្រុម និងប្រជាពលរដ្ឋ ចូលរួមមកពីភូមិទាំង០៤ សរុបចំនួន២២៧នាក់។

លោក ហ៊ត វិបុល បានដឹងថា ក្រោមការចាត់ តាំងរបស់ លោក អ៊ឹម សុភារៈ នាយប៉ុស្តិ៍ សង្កាត់ ប៉ោយប៉ែតនៅ ថ្ងៃទី២៩ ខែតុលា នេះ លោកបានដឹកនាំ មន្ត្រីនគរបាល ក្នុងប៉ុស្តិ៍ ចុះ ជួបសំណេះសំណាល ជាមួយ បងប្អូន ប្រជាពលរដ្ឋ និងផ្សព្វផ្សាយ ពីច្បាប់ និងគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព ៤ចំណុចដែល ក្រសួងមហាផ្ទៃ ទើបតែបន្ថែមថ្មី ដើម្បីឲ្យពួកគាត់បាន យល់ដឹង និងចូលរួម គោរពច្បាប់ បានគ្រប់ៗគ្នា ហើយម៉្យាងទៀត រាល់ពេលមាន បទល្មើស ឬ មុខសញ្ញា សង្ស័យផ្សេងៗ លបលួចចូលមក លាក់ ខ្លួនក្នុងមូលដ្ឋាន ពួកគាត់អាច រាយការណ៍ ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ បានទាន់ ពេលវេលា។ ទន្ទឹមគ្នានោះ លោកក៏បានអប់រំ ណែនាំដល់ពលរដ្ឋ ដែលមាន បំណងឆ្លងដែនខុស ច្បាប់ ទៅរក ការងារធ្វើនៅ ប្រទេសថៃ តាមរយៈមេខ្យល់ ឲ្យពលរដ្ឋទាំងនោះ យល់ដឹងពីផល ប៉ះពាល់ និងឧបសគ្គផ្សេងៗ និងការចាប់វាយធ្វើបាប របស់សមត្ថកិច្ចថៃ តាមព្រំដែនផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពលករ ០៨នាក់ ក្រោយមេខ្យល់ នាំពីខេត្តកំពត យកមកចោល នៅជាយដែន ប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ៖ ពលករ ប្រុស ស្រី០៨នាក់ ត្រូវបានមេខ្យល់ នាំពីខេត្តកំពត យកមកចោល នៅជាយដែន ប៉ោយប៉ែត ត្រូវ កម្លាំង អាវុធហត្ថ ឃាត់ខ្លួនហើយ យកមកសួរនាំ កាលពីវេលា ម៉ោង១យប់រំលងអាធ្រាតចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ នៅចំណុចក្នុង ភូមិបាលិលេយ្យ2 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុង ប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋ ប្រុសស្រី ទាំងនេះ ត្រូវបានមេខ្យល់ ល្បួងយក មកពីខេត្តកំពត មកដល់ក្រុងប៉ោយប៉ែត មេខ្យល់បាន ទុកពលរដ្ឋ ទាំងនោះ ចោលហើយ គេខ្លួនបាត់ ខណៈកម្លាំង ល្បាតពេល យប់របស់លោកឃើញ ក៏ប្រមូល និងឃាត់យក មកសួរនាំ ទើបដឹងថា ពួកគាត់ចាញ់ បោកមេខ្យល់។

លោក ហម ម៉ុត បានបន្តថា នៅចំពោះមុខ សមត្ថកិច្ចសួរនាំ ពលរដ្ឋប្រុស ស្រីទាំនោះបានប្រាប់ថា ពួកគាត់មាន ស្រុកកំណើត នៅភូមិត្រែង និងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ពួកគាត់ត្រូវបាន មនុស្សប្រុស០២នាក់ នាំមកកាន់ទីនេះ ដោយម្នាក់ឈ្មោះនី និងម្នាក់ទៅ មិនស្គាល់ឈ្មោះ ហើយមេខ្យល់ទាំងពីរនាក់ បានយកប្រាក់ពីពួកគាត់ មុនក្នុងម្នាក់៣៣ម៉ឺនរៀល ក្រោមការ អះអាងថា ជូនទៅរកការងារ ធ្វើនៅប្រទេសថៃ ស្រាប់តែពេលមកដល់ ជាយដែនប៉ោយប៉ែត មេខ្យល់ទាំងនោះបាន នាំគ្នារត់គេចខ្លួនបាត់ ស្រមោលអស់ ទើបកម្លាំង អ.ហ ក្រុងប៉ោយប៉ែត ឃាត់យកមក សួរនាំតែម្តង។

ជុំវិញការប្រមូល ពលករប្រុសស្រីទាំងនោះ យកមកសួរនាំ ក៏មានមតិរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋ និងក្រុមសង្គម ស៊ីវិលថា ( មានមេខ្យល់ ទៅដើរបំផុស និងឃោសនា បោកប្រាស់ យកប្រាក់ ពីពលរដ្ឋ ដល់មូលដ្ឋាន ហើយអាជ្ញាធរ និងសមត្ថកិច្ច នៅស្រុកបន្ទាយមាស ខេត្តកំពត គ្មានដឹងអ្វី ហើយគ្មាន វិធានការទប់ស្កាត់ទៀត) តើសម ជាអាជ្ញាធរ មូលដ្ឋានដែរទេ?៕

www.dap-news.com

រាជរដ្ឋាភិបាលកម្ពុជា រំលឹកកាលពី ឆ្នាំ១៩៧៩ គ្មានអ្វីទាល់តែសោះ

$
0
0

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានរំលឹកពីអតីតកាល នាឆ្នាំ១៩៧៩ ថា កាលនោះគ្មានអ្វីទាំងអស់ ត្រូវកសាងប្រទេសពីបាតដៃទទេ អ្វីដែលជា សមិទ្ធផល នៅសម័យសង្គមរាស្រ្តនិយម មួយផ្នែកធំ ត្រូវបានបំផ្លិចបំផ្លាញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៩ ខែតុលានេះ ដោយបានធ្វើ ការរំលឹកពីអតីតកាល ជាពិសេសក្រោយឆ្នាំ១៩៧៩ គឺមិនមានអ្វីទាល់តែសោះ ត្រូវកសាងប្រទេសជាតិ ពីបាតដៃទទេ។

សម្តេចបានរំលឹកពីប្រវត្តិ ដ៏ជូរចត់ និងខ្លោចផ្សាមួយទៀត ក្រោយឆ្នាំ១៩៧៩ ពេលដែលសម្តេចធ្វើជារដ្ឋមន្រ្តីការបរទេស សម្តេចបានបង្ខំចិត្ត ទៅយួរទឹកពីទន្លេមេគង្គ មកផ្ទះរបស់សម្តេច ហើយមានថ្ងៃមួយនោះ ដោយសារតែជាប់រវល់ ភរិយារបស់សម្តេចបានយកទឹកពីក្រោមផ្ទះ ទៅលើផ្ទះ ធ្វើឲ្យរលូតកូនក្នុងផ្ទៃ ដែលមានអាយុទើប ២ខែ នេះជាការសោកស្តាយ និងសោកសៅបំផុត។ បើផ្ទះឲ្យគេ ក៏គ្មាននរណាយកផង តែឥឡូវវាមានការអភិវឌ្ឍច្រើន។

សម្តេចបានបន្តថា អ្វីដែលជាសមិទ្ធផល នៅសម័យសង្គមរាស្រ្តនិយមមួយផ្នែកធំ ត្រូវបានបំផ្លិចបំផ្លាញ ហើយអ្វី ដែលនៅសល់គ្មានអ្នកប្រើ ដែលតម្រូវឲ្យធ្វើការ អភិវឌ្ឍឡើងវិញ។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា "នៅទីក្រុងភ្នំពេញនេះ សម្រាប់ខ្ញុំ ខ្ញុំនៅចងចាំនូវអារម្មណ៍ដិតដាម ទៅដោយអ្វីដែលជាសោកនាដកម្មក្នុងតំណាក់កាលនោះ ពេលដែល ខ្ញុំចូលមកដល់ភ្នំពេញ ពិតមែនហើយ អគារ ផ្សារ និងអ្វីៗផ្សេងទៀត នៅទីក្រុងភ្នំពេញ លើកលែងតែធនាគារជាតិទេ ដែលវាយបាក់រាបដល់ដីមួយផ្នែកធំ ប៉ុន្តែអគារ ទាំងឡាយក៏វានៅសេសសល់ តែការសេសសល់ដែលអត់មានមនុស្សនៅនេះ ពិបាកជាងការធ្វើថ្មីទៅទៀត"។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា នៅវិទ្យាស្ថានជាតិអប់រំនេះ ជាទីកន្លែងដែលសម្តេច បានមកធ្វើជាគ្រូឧទ្ទេសនាម ក្នុងពេលដែលកម្ពុជាបានចាប់ផ្តើម អភិវឌ្ឍន៍ដំបូងពី បាតដៃទទេ។

ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ”បើយោងតាមលោកស្រី ជា វណ្ណាត ដែលបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុនថា បាតដៃទទេហើយអត់ក្រចកទៀត បាតដៃអត់ម្រាម។ បានន័យថាយើងអត់មធ្យោបាយ ដូចជាមិនដឹងធ្វើម៉េច ខ្ញុំជួបប្រជាជនតែ៧០នាក់ទេ នៅម្តុំសួនកាណាឌីយ៉ា ភាគច្រើនទាំង៧០នាក់នោះ ជាមនុស្សចាស់ ស្រ្តី និងកុមារ ហើយមិនមែនជាប្រជាជននៅក្នុងទីក្រុងទេ ដូច្នេះយើងត្រូវចាប់ផ្តើម ពីស្ថានភាពមួយដែលលំបាក”។

សម្តេចបានលើកឡើងទៀតថា បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ និងសម័យខ្មែរក្រហមទេ ប្រទេសកម្ពុជា រហូតដល់ពេលបច្ចុប្បន្ន អាចក្លាយជាប្រទេសអភិវឌ្ឍន៍ ឬ អភិវឌ្ឍន៍បង្គួរ ដោយសម្តេចបានបញ្ជាក់ថា កាលពីឆ្នាំ១៩៦២ GDP របស់កម្ពុជា ខ្ពស់ជាងប្រទេសកូរ៉េ ដោយកម្ពុជាមានកំណើន GDP ជាង២០០ រីឯប្រទេសកូរ៉េមាន ត្រឹម ១៦២ប៉ុណ្ណោះ។ សម្តេចបានបន្តទៀតថា នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន តម្រូវការអគ្គិសនីមានរហូតដល់ ៤០០ មេហ្គាវាត់៕

លោក អ៊ឹម ឈុនលឹម អញ្ចើញចូលរួម ពិធីសម្ភោធ ​​ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវព្រះវិហារ ឥស្លាម អាល់ម៉ូបារឹក និងសាលា នូរ៉ុលហ៊ូដា ស្រុកឆ្លូង ខេត្តក្រចេះ

$
0
0

ក្រចេះ៖ លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវព្រះវិហារ អាល់ម៉ូបារឹក និងសាលា នូរ៉ុលហ៊ូដា ស្ថិតនៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១២   ។

បន្តាប់ពីសន្ទារកថា ស្វាគមន៍របស់លោក ស ចំរុង អភិបាលខេត្ត លោក  អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា បានឡើងអាន របាយការណ៍សរុប ពីការសាង់សង់រួចជាស្ថាពរ ដែលចំណាយថវិការអស់ប្រមាណជា ២០១,៥៥៧ដុល្លា  ។

លោក អូស្មាន ហាស្សាន់ មានប្រសាសន៍ឲ្យដឹងទៀតថា  ដោយសារមានថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ មក ទើបសាសនិក ឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសត្រូវបានទទួលនូវ សិទ្ធសេរីភាព ដ៏ពេញលេញ ពិសេសការគោរពជំនឿ សាសនារៀងៗខ្លួន ដែលត្រូវបានបាត់សូន្យឈឹងនៅក្នុង របបប្រល័យពូជ សាសន៍ ប៉ុល ពត ។ ដូច្នេះថ្ងៃជ័យជំនះ ៧មករា បាននាំមកឲ្យរស់រានឡើងវិញលើគ្រប់វិស័យ     ប្រជាពលរដ្ឋ គ្រប់ៗ រូបកំពុងត្រូវបានទទួលនូវសិទ្ធិសេរីភាព និងការរួមចំណែកក្នុងការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ  ។

លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀប ចំដែនដី នគររូបនីយកម្ម និងសំណង់ បានមាន ប្រសាសន៍ថា៖ សមិទ្ធិផលនេះ គឺជាមោទនៈភាពមួយ សម្រាប់បងប្អូនសាសនិក ឥស្លាមនៅក្នុងខេត្តក្រចេះយើង ហើយសំណង់នេះ គឺជាការួមចំណែកអាចលើកកំពស់ វិស័យស្ថាបត្យកម្ម   សោភ័ណ្ឌភាព របស់ខេត្តផងដែរ ការរួមវិភាគទានដ៏ថ្លៃថ្លា ជាថវិកាសាងសង់ក្តី ការចូលរួមជាអធិបតី ក្នុងពិធីសាសនាឥស្លាមធំ តូច សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កិត្តិព្រឹទ្ធិបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំផ្សេង ទៀតដែលមិនមែន ជាសានិកឥស្លាម បានបង្ហាញច្បាស់ នូវមនោសញ្ចេតនាដើម្បី ផ្សាភ្ជាប់និស្ស័យ ដោយឥតមានប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឡើយ  ។ ប្រការនេះ គឺបានឆ្លុះបញ្ចាំងនូវការ ដឹកនាំដ៏ត្រឹមត្រូវ និងជាគោលនយោបាយឈ្នះៗរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចទាំងបីជា ប្រមុខដឹកនាំ

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ចាប់បានមេចោរ ឈ្មោះ តុង ហួន ជាមួយបក្ខពួក ម្នាក់ទៀត ល្បីក្នុងអំពើប្លន់លួច និងចាប់ជំរិត ខេត្តកំពង់ធំ

$
0
0

កំពង់ធំ៖ ជនសង្ស័យជាមេចោរមានឈ្មោះ តុង ហួន ដែលជាមេចោរល្បីជិត១០ឆ្នាំ មានស្រុកកំណើត នៅស្រុក បារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខេត្តកំពង់ធំ ធ្វើការឃាត់ខ្លួនកាល ពីវេលាម៉ោង ១៤:៣០នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២។

លោកអនុសេនីយ៍ឯក ស្រី ច័ន្ទស៊ីណា អធិការរងទទួលផែនការយុត្តិធម៌ ស្រុកបារាយណ៍ បានឲ្យដឹងថា ជន សង្ស័យមានឈ្មោះ តុង ហួន និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ សូត្រ សឿន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន  ស្ថិតក្នុងចំណុច ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ដែលកំពុងបើកបរម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៦។

លោកអនុសេនីយ៍ឯក ស្រី ច័ន្ទស៊ីណា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបាន សមត្ថកិច្ចតាមប្រម៉ាញ់ ចាប់តាំងពី ខេត្តសៀមរាប ដោយមានការបញ្ជាពីឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាល ខេត្តកំពង់ធំ ។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសវត្ថុតាង បានលើខ្លួនជនសង្ស័យ មានអាវុធខ្លី KA 54  ចំនួន១ដើម និងមានគ្រាប់ចំនួន១៣គ្រាប់ ព្រមទាំងម៉ូតូម៉ាក់C125 ពណ៍ខ្មៅស៊េរី ២០០៧ ចំនួន១គ្រឿង ។

គួររំលឹកថាជនសង្ស័យឈ្មោះ តុង ហួន ភេទប្រុស អាយុ ៤៤ឆ្នាំ ស្រុកកំណើត ភូមិត្រពាំងជ្រៃ ឃុំបាល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានប្រភពអះអាងថា ជាមេចោរ យ៉ាងសកម្មក្នុងករណី លួច ប្លន់ និងចាប់ជំរិត ក្នុងមុខសញ្ញានៅ ខេត្តកំពង់ធំ និងបណ្តាខេត្ត មួយចំនួនទៀត ។

យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានដីការចាប់ខ្លួន ចំនួន៦ករណីផងដែរ។ ក្រោយពី ដឹងថា សមត្ថកិច្ចចាប់បានជនសង្ស័យជាមេចោរឈ្មោះ តុង ហួន នេះប្រជាពលរដ្ឋ និងមហាជនបានកោត សរសើរ ចំពោះវិធានការ និងចុះអនុវត្តន៍ច្បាប់ និងស្របតាមគោលការណ៍ ភូមិ-ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជាបានល្អប្រសើរ ។

គួរបញ្ជាក់ទៀតថា មេចោរល្បីប្លន់ ប្រដាប់អាវុធ ឈ្មោះ តុង ហួន ត្រូវជាបងមេចោរចាប់ជំរិត ឈ្មោះតុងហ៊ីម ដែលសមត្ថកិច្ច ឡោមព័ន្ធចាប់ខ្លួន កាលពីឆ្នាំ២០០៦ នៅភូមិត្រពាំងជ្រៃ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប៉ុន្តែជនសង្ស័យឈ្មោះតុង ហ៊ីម ត្រូវជាប្អូនឈ្មោះ តុង ហួន នេះ មិនបានប្រគល់ខ្លួនឲ្យសមត្ថកិច្ច ហើយបាន បាញ់មកលើសមត្ថកិច្ច រំដោះខ្លួន  ពេលសមត្ថកំពុងឡោមព័ន្ធ ហើយត្រូវបានសមត្ថកិច្ចបាញ់តបនិងគប់គ្រាប់ ចូលក្នុងផ្ទះដើម្បីការពារខ្លួន ហើយជនសង្ស័យ តុង ហ៊ីម ក៏ត្រូវបានស្លាប់ ក្នុងពេលប្រតិបត្តិការ បង្រ្កាបនោះ ទៅ ។

ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បង្ក្រាបយ៉ាងក្តៅគគុក របស់សមត្ថកិច្ចខាងលើនេះ ប្រជាពលរដ្ឋ រស់នៅខាងលើ បានសម្តែងការ អរគុណ និងកោតសរសើរ ចំពោះសមត្ថកិច្ចនគរបាល។ ហើយប្រជាពលរដ្ឋ មានជំនឿថា តទៅពេលខាងមុខ ពួកគេ និងទទួលបាននូវសុវត្ថិភាពរហូត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ស្រីលង្ការ​ បង្កើនទំនាក់ទំនង ជាមួយឥណ្ឌាដើម្បីដោះស្រាយ បញ្ហារោងចក្រនុយក្លេអែរ

$
0
0

កូឡំបូៈ រដ្ឋាភិបាលស្រីលង្ការ មានគម្រោងក្នុងការកសាង ទំនាក់ទំនងកាទូត ជាមួយប្រទេសឥណ្ឌា ដើម្បីស្វែងរកដំណោះស្រាយទាក់ទងទៅនឹង បញ្ហារោងចក្រថាមពល នុយក្លេអែរ Kundankulam និង បញ្ហាសុវត្ថិភាព។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីប្រទេស ស្រីលង្ការបានឲ្យដឹងកាលពី ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២នេះ បានឲ្យដឹងដោយ លើកឡើង នូវសំដីរបស់អគ្គលេខាធិការ ក្រសួងកិច្ចការបរទេសប្រទេស ស្រីលង្ការ លោក K Amunugama ដែលបានឲ្យដឹងថា ការបង្កើនទំនាក់ទំនងការទូត ជាកិច្ចដ៏មានសារៈសំខាន់សម្រាប់ប្រទេស ស្រីលង្ការ ក្នុងការដោះស្រាយបញ្ហារោងចក្រនុយក្លេអែរ របស់ប្រទេសឥណ្ឌា ដែលបានកសាងនៅក្នុងតំបន់ភាគខាង ត្បូង នៃប្រទេស។

ប្រភពព័ត៌មាន បានឲ្យដឹងថា រោងចក្រ Kundakulamកំពុងក្លាយជាបញ្ហាជម្លោះរវាងស្រីលង្កា និងឥណ្ឌា ដោយសារតែរោងចក្រនេះ ស្ថិតនៅជាប់ប្រទេសស្រីលង្កា។ គួរបញ្ជាក់ថា រោងចក្រនេះស្ថិតនៅក្នុងចម្ងាយ ប្រមាណត្រឹមតែ២៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងជើងនៃទីក្រុងMannar។

អ្នកជំនាញខាងបរិស្ថាន របស់ប្រទេសស្រីលង្កា បានស្នើសុំឲ្យមានវិធានការណ៍រក្សាសុវត្ថិភាពរោងចក្រ ព្រមទាំងទាមទាររដ្ឋាភិបាលឥណ្ឌា បង្កើននូវវិធានការណ៍ ការពារគ្រោះមហន្តរាយនានា បន្ទាប់ពីមានគ្រោះ មហន្តរាយធម្មជាតិនៅរោងចក្រ ហ្វូគូស៊ីម៉ារបស់ប្រទេស ជប៉ុន។

លោកបានបន្តថា ប្រទេស ឥណ្ឌាមានសិទ្ធក្នុងការរៀបចំកម្មវិធីអាតូមិក ដោយឡែកប្រទេសស្រីលង្ការ ក៏មានប្រសិទ្ធិ ក្នុងការការពារផលប្រយោជន៍របស់ខ្លួនដូចគ្នា។ ហេតុនេះ ការបង្កើននូវទំនាក់ទំនងរវាង ប្រទេស ទាំងពីរ ជាការចាំបាច់ ក្នុងការការពារប្រយោជន៍សម្រាប់ទាំងសងខាង។

គួរបញ្ជាក់ថា នៅដើមខែនេះមន្ត្រី AEA របស់ប្រទេសស្រីលង្ការ បានធ្វើដំណើរទៅកាន់ប្រទេស ឥណ្ឌា ដើម្បីធ្វើការពិភាក្សាពីបញ្ហារោងចក្រថាមពលនុយក្លេអែរ។ ក្នុងអំឡុងនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះ កិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារោងចក្រនុយក្លេអែរ និងប្តេជ្ញាក្នុងការធ្វើការពិភាក្សា ពីបញ្ហានេះជាបន្តបន្ទាប់៕

ជប៉ុនបង្កើន​ ការរក្សាសន្តិសុខ ដែនសមុទ្រ ខណៈមានជម្លោះ ជាមួយចិន

$
0
0

 តូក្យូៈ ប្រទេសជប៉ុន នឹងពង្រឹងការរក្សាសន្តិសុខ ជុំវិញដែនសមុទ្រ របស់ខ្លួនបន្ថែមទៀត នេះជាការលើកឡើងរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihiko Noda។ លោកបានលើកឡើងបែបនេះ កាលពីថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ ខណៈដែលនាវាប្រទេស ចិន បានធ្វើដំណើរក្បែរប្រជុំកោះកំពុងមាន ជម្លោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២នេះ បានឲ្យដឹងដោយលើកឡើងនូវសំដី របស់លោកនាយករដ្ឋមន្ត្រី Noda ថ្លែងក្នុងសភាថា ការស្រលាញ់សន្តិភាព ជាគោល ការណ៍ របស់ប្រទេស ជប៉ុន តែលោកនឹងបន្តប្រឹងប្រែង ក្នុងការពង្រឹងការ រក្សាសន្តិសុខជុំវិញ តំបន់ក្នុងដែនសមុទ្រ របស់ខ្លួន។

លោកបានបន្តថា វាមិនមែនជាកំហុសនោះទេ ដែលប្រទេសជប៉ុន ព្យាយាមការរក្សាសន្តិសុខជុំវិញដែនអធិបតេយ្យភាព របស់ខ្លួនកាន់តែតឹងរឹងជាងមុន ដោយសារបញ្ហាវិវាទដែនដី និងសិទ្ធិអធិតេយ្យភាព កំពុងកើតមានឡើង។ ថ្នាក់ដឹកនាំរូបនេះ បានបន្ថែមថា លោកនឹងកាន់តួនាទីក្នុងការពារដែនដី និងដែនសមុទ្រ របស់ខ្លួន ស្របពេលដែលជប៉ុន ព្យាយាមក្នុងការស្វែងរកការពារពីច្បាប់អន្តរជាតិ។

គួររំលឹកផងដែរថា កាលពីថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ នាវាល្បាតរបស់ប្រទេស ចិន ៤គ្រឿង បានចូលចតនៅ ក្នុងដែលទឹកជុំវិញ ប្រជុំកោះដែលមានឈ្មោះថា កោះស៊ិនកាគូនោះ។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីប្រទេស ជប៉ុន បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះថា រដ្ឋាភិបាលក្រុងតូក្យូមួយនេះ នឹងចំណាយទឹកប្រាក់ប្រមាណជា ១៧ពាន់លានយេន ដែលស្មើនឹង២១៣លានដុល្លារ ដើម្បីពង្រឹងការការពារតាមដែនសមុទ្ររបស់ខ្លួន ខណៈដែលការប្រឈមមុខដាក់គ្នា បានកើតមានឡើង នៅតាមប្រជុំកោះក្នុងសមុទ្រចិនខាងកើត៕

www.dap-news.com

ផ្អាកការ​​ ប្រារព្ធពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២ នៅខេត្ត សៀមរាប

$
0
0

សៀមរាប : សាលាខេត្តសៀមរាប បានជូនដំណឹង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ តាមលិខិតលេខ ៧៣៥ សជណ ស្ដីពី ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២ នៅខេត្តសៀមរាប។

លិខិតមានខ្លឹមសារ ថា ដោយអនុលោមតាមសារាចរណែនាំលេខ ០១ស.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២  នៅរាជធានីភ្នំពេញ និងការចូលរួមកាន់ព្រះរាជមរណ:ទុក្ខ និងគោរពវិញ្ញាណក្ខន្ធព្រះបរមសព ព្រះអតីតអង្គព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ មិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងសោយទិវង្គត នាថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០នាទីរំលងអធ្រាត្រ (ម៉ោងនៅរាជ ធានីភ្នំពេញ) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ ហើយព្រះបរមសពនឹងត្រូវ តម្កល់នៅក្នុងព្រះ បរមរាជវាំង ក្នុងរយ:ពេលមិនតិចជាង ៣ខែ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យ ឱ្យបានឧត្ដុង្គឧត្ដម តាមប្រពៃណីជាតិ។

អាជ្ញាធរខេត្ត សូមទួលប្រគេន និងគោរពជូនដំណឹងដល់ ព្រះថេរានុថេរ:គ្រប់ព្រះអង្គ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋនិងសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រះមេត្ដា និងមេត្ដាជ្រាបថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមដង ស្ទឹងសៀមរាប ដែលគ្រោងនឹងរៀបចំ នៅថ្ងៃទី២០ និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ត្រូវផ្អាក ដើម្បីជាការចូលរួមកាន់ព្រះរាជមរណ:ទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត សម្ដេចតាលួត ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុងនៃយើង។

អាជ្ញាធរខេត្ត សង្ឃឹមនឹងជឿជាក់ថា ព្រះថេរានុថេរ:គ្រប់ព្រះអង្គ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ ប្រាកដជាមានការយោគយល់និងអធ្យាស្រ័យចំពោះការខកខាន ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងមានមហាទុក្ខសោកដ៏សែនក្រៀមក្រំរកទីបំផុតគ្មាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

គម្រោងការស្តារស្ទឹង ក្នុងក្រុងសៀមរាប លេចចេញជា ផ្លែផ្កាបណ្តើរៗ

$
0
0

សៀមរាបៈ ស្ទឹងសៀមរាប ដែលមានប្រវែង ៦៧គីឡូម៉ែត្រ ហូរពីតំបន់ខ្ពស់រាប ភ្នំគូលែន ចូលមកតំបន់ បឹងទន្លេសាប និងហូរ ធ្លាក់ទៅ បារាយខាងលិច ហើយមួយភាគទៀត ទៅស្ទឹងរលួសតាម ដងស្ទឹង ត្រូវបានគ្រប ដណ្តប់ដោយ ដើមឈើធំៗ ជាម្លប់ ត្រឈឹងត្រឈៃ គួរជាទីគយគន់ ។ ដោយឡែកនៅក្នុង ក្រុងសៀមរាប ដែលមានប្រវែង ហូរកាត់ក្រុង ជាង៦គីឡូម៉ែត្រ ពីស្ពាន ដើមពោធិ៍៣ដើម ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរកា្រម រហូតដល់ភូមិអារញ្ញ សង្កាត់សៀមរាប មានប្រជាជនរស់នៅ តាមស្ទឹង រាប់ពាន់គ្រួសារ ដែលបង្កឲ្យស្ទឹងរួមតូច ធ្វើឲ្យក្រុងលិចលង់ ជារៀងរាល់ឆ្នាំ ។

កន្លងមកក្រោមការដឹកនាំ របស់អភិបាលខេត្តមុនៗ មិនដែលបានស្តារ ឬពង្រីកកែលម្អ ដើម្បីសម្រួលផ្លូវទឹក កុំឲ្យជនលិច ក្រុង សៀមរាបនោះទេ ទើបតែនៅអាណត្តិ នៃការគ្រប់គ្រង របស់លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្ត ដែលបានដឹកនាំ ស្តារស្ទឹង និង ដោះស្រាយ បញ្ហាប្រឈម បានដោយជោគជ័យ ហើយក្រុងសៀមរាប ក៏លែងមានទឹកជំនន់ ជន់លិចដូចឆ្នាំ មុនៗទៀតដែរ ។

បើតាមការឲ្យដឹងពីលោក អឿន ពៅ អភិបាលរងក្រុងសៀមរាប ទទួលបន្ទុកផ្នែក សណ្តាប់ធ្នាប់ សាធារណៈ បានថ្លែង ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា គម្រោងការស្តារ ស្ទឹងសៀមរាប ដំណាក់កាល ទី១នេះ នឹងចាប់ផ្តើម ធ្វើបន្ត នៅខែធ្នូ ឆ្នាំ២០១២ ដោយគ្រោងចំណាយ ថវិកា ចន្លោះពី២៩ទៅ៣០លានដុល្លារ ដែលជាថវិកា កម្ចីឥណទានពី សាធារណរដ្ឋកូរ៉េ។

លោក មានប្រសាសន៍បន្ថែមទៀតថា កាលពីមិនទាន់មានគម្រោងស្ដារ ស្ទឹងសៀមរាបនេះ ឃើញថាក្នុង ក្រុងមានការ ជន់លិច ជារៀងរាល់ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋ មានការពិបាកខ្លាំង ដូចជាការខូតខាត សម្ភារៈផ្សេងៗ ប្រឈមគ្រោះថា្នក់ដល់ជីវិត និងត្រូវ ជម្លៀសចេញពី លំនៅដ្ឋានជាដើម។ ប៉ុន្ដែចាប់តាំងពីមាន គម្រោងដោះស្រាយ ពីផលប៉ះពាល់ និងស្ដារស្ទឹងសៀមរាប ក្រោម ការដឹកនាំពី សំណាក់លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្ត រួចមក ឃើញថា គ្មានទឹកជំនន់ លិចក្រុងទៀតទេ។

លោកបញ្ចាក់ថា កាលពីអភិបាលខេត្តមុនៗ ហាក់បីដូចគ្មាន និស្ស័យ នៅក្នុងគម្រោង ការស្តារ និងកែលម្អ ស្ទឹងសៀមរាប នោះទេ ព្រោះពេលមាន គម្រោងស្ដរ គឺដល់ពេលផ្លាស់ប្ដូរ តំណែងចេញតែម្ដង ទើបតែនៅ អាណត្តិលោក ស៊ូ ភិរិន្ទ មានទឹក ដៃកសាង និងកែសម្រួលអភិវឌ្ឍន៍ ស្ទឹងនេះ ហើយបានដោះស្រាយ បញ្ហាប្រឈម ជាជំហានៗ នៅដំណាក់កាលទី២ យើងបាន រៀបចំ ថវិកាដើម្បីដោះស្រាយ ផលប៉ះពាល់រួចរាល់ ហើយ ដែលត្រូវចំណាយ ថវិកាជាតិ ។
គម្រោងស្ដារស្ទឹងនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងសៀមរាប សម្ដែងអារម្មណ៍ សប្បាយរីករាយ យ៉ាងខ្លាំង ព្រោះពេលស្ដារ រួចរាល់ប្រជាជននឹងលែង ខ្វល់ខ្វាយពីរឿងមាន ទឹកជំនន់លិច ផ្ទះរបស់ពួកគាត់ ទៀតហើយ។

គួរបញ្ជាក់ថា ការកែសម្រួលស្ទឹងសៀមរាប ដែលមានប្រវែង៦៤០០ម៉ែត្រ គឺត្រូវស្តារប្រឡាយ ទឹក២ខ្សែ បន្ថែមទៀត គឺប្រឡាយ ស៊្រុបរំដួល១ខ្សែ ប្រឡាយឫស្សី និងបូមទឹកស្អុយពី ស្ថានីយចំនួន២កន្លែង ។ ចំណែកនៅដំណាក់កាលទី២ បញ្ហាប្រឈម គឺចាប់ តាំងពីកន្លែងស្ពាន ពោធិ៍៣ដើម ដល់ស្ពាននាគ មានប្រវែង ៣៥០០ម៉ែត្រ ។ ដោះស្រាយសំណង់ អនាធិបតេយ្យ តាមមាត់ស្ទឹង ជាង៥០០គ្រួសារ ហើយពីស្ពាននាគ រហូតដល់ស្ពានក្រវ៉ាត់ ក្រុងប្រវែង ៦៤០០ម៉ែត្រ មានប្រជាជនរស់តាម ដងស្ទឹង ចំនួន ៦៧៤គ្រួសារ និងពីស្ពានក្រវ៉ាត់ក្រុង ដល់សាលាយាយអេង មានប្រវែង៤៥៨០ម៉ែត្រ មានប្រជាជនរស់នៅ ៧៩៦គ្រួសារ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ស្គាល់គ្នាបានពីរថ្ងៃ នាំទៅផឹកស៊ីដាក់ថ្នាំ សណ្ដំប្លន់យក រថយន្ដនិងទ្រព្យសម្បត្ដិ

$
0
0

ភ្នំពេញ ៖ ទើបស្គាល់គ្នាបានពីរថ្ងៃ បុរស ម្នាក់ ដែលមានមុខរបរជាអ្នក ទាក់ទងអតិថិ ជនឱ្យក្រុមហ៊ុនស្រាបៀរ ត្រូវបានគេបោក ប្រាស់យករថយន្ដនិង ទ្រព្យសម្បត្ដិ មួយចំនួន ដូចជាចិញ្ចៀនពេជ្រ និងលុយក្នុងកាបូបជា ច្រើន បន្ទាប់ពីជនរងគ្រោះ ត្រូវបានជនសង្ស័យ ខាងលើដាក់ថ្នាំសណ្ដំ ខណៈនាំទៅផឹកស៊ីនៅ ហាងមួយកន្លែង នៅត្រើយខាងកើតស្ពាន ជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ឫស្សីកែវ ហើយករណីខាងលើនេះ បណ្ដាល ឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ នៅផ្ទះសំណាក់យីហោ សុវណ្ណតារា ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាផ្ទះសំណាក់ ដែលជនរងគ្រោះ ត្រូវបានមិត្ដ ភក្ដិហេងស៊យ បោកប្រាស់នោះនាំយកទៅដេក ទាំងខ្លួន សន្លប់។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចបានឱ្យដឹងថា ខ្លួនមានឈ្មោះឆិល សំណាង អាយុ៤៥ឆ្នាំ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅស្រុក ព្រៃកប្បាស ខេត្ដតាកែវ ។ ជនរងគ្រោះបាន បន្ដថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ មានបុរសម្នាក់ ដែលអះអាងថា ខ្លួនចង់ទាក់ ទងទិញស្រាបៀរ ដើម្បីយកទៅជប់លៀង ទទួលបងប្អូន ដែលមកពីប្រទេសក្រៅ ហើយ នៅយប់ថ្ងៃដដែលនោះ ជនសង្ស័យបានហៅ ជនរងគ្រោះទៅផឹកស៊ី នៅហាងតាមប្រុញដែលមានទីតាំងនៅខាងកើតគល់ស្ពានជ្រោយចង្វារ ដើម្បីពិភាក្សាពី រឿងកុំម្មង់ទិញស្រាបៀរខាងលើនេះ តែខណៈអង្គុយផឹកដោយមានម្ចាស់ហាងចូលរួមហើយស្គាល់ភាគីជនរងគ្រោះនោះ ភាគីជនល្មើសទំនងមិនអាចដាក់ថ្នាំបាន ក៍បានបបួលជនរងគ្រោះទៅផឹកបន្តនៅហាងភូមិនេសាទ ដែលមានទីតាំងនៅក្បែរគ្នា ហើយខណៈអង្គុយផឹកបានប្រមាណកន្លះម៉ោងជនរងគ្រោះក៍លែងដឹងខ្លួនតែម្តងទៅ ។

បើយោងតាមជនរងគ្រោះបន្ដទៀតថា លុះដល់ថ្ងៃទី៣០ ខែតុលា ជនសង្ស័យរូបនេះ បានទាក់ទងមកខ្លួនម្ដងទៀត ហើយហៅទៅ ផឹកស៊ីនៅហាងដដែល ។ ប៉ុន្ដែនៅយប់នោះ ទំនងមិនទាន់ហ៊ានធ្វើសកម្មភាព ទើបជន សង្ស័យបានបបួលជនរងគ្រោះទៅផឹកស៊ីនៅ ហាងមួយកន្លែងទៀត ដែលមានទីតាំងនៅ ហាងខាងលើនេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ពេលផឹកស៊ីនៅហាងក្រោយនេះ អស់រយៈ ពេលជាង២ម៉ោង ជនរងគ្រោះបានសន្លប់បាត់ ស្មារតី ដោយសារតែជនល្មើសបាន លួចដាក ់ថ្នាំសណ្ដំនៅក្នុងស្រាបៀរ ហើយជនល្មើសក៏ បានដឹកជនរងគ្រោះយកទៅផ្ទះសំណាក់ យីហោ សុវណ្ណតារា តាមរយៈរថយន្ដរបស់ ជនរងគ្រោះតែម្ដង ។

នៅពេលដែលជន ល្មើសបានយកជនរងគ្រោះទៅដេកនៅផ្ទះ សំណាក់ខាងលើរួចហើយ ជនល្មើសបានបើក រថយន្ដជនរងគ្រោះម៉ាកកាមរីឆ្លាម ពណ៌ត្រី ឆ្លូញ ស៊េរី៩៧ ពាក់ស្លាកលេខភ្នំពេញ 2G-7353 ព្រមទាំងបានលួចចិញ្ចៀនពេជ្រ មួយវង់របស់ជនរងគ្រោះ តម្លៃប្រមាណ២ ពាន់ដុល្លារ ព្រមទាំងលុយនៅក្នុងកាបូបនិង ក្នុងរថយន្ដប្រមាណ៥០០ដុល្លារថែមទៀត។

បើតាមសមត្ថកិច្ច លុះព្រឹកឡើងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ ជនរងគ្រោះដែលបាន ដឹងខ្លួន ស្រាប់តែឆោឡោ នៅពេលបាត់រថ យន្ដនិងលុយកាក់នៅក្នុងខ្លួន ពេលមកសួរ ម្ចាស់ផ្ទះសំណាក់ ហើយក៏ប្ដឹងទៅសមត្ថកិច្ច តែម្ដង ។

ទាក់ទិននិងករណីនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកប៊ន សំអាត បាន ថ្លែងឱ្យដឹងថា ចំពោះករណីនេះគឺផ្ដើមចេញ និងកើតឡើងពីក្នុងទឹកដីឫស្សីកែវ ប៉ុន្ដែជន រងគ្រោះ ត្រូវបានគេដឹកយកមកទម្លាក់ចោល ឱ្យដេកផ្ទះសំណាក់នៅក្នុងខណ្ឌពោធិ៍សែន ជ័យ ដូច្នេះលោកមិនអាចទាន់កំណត់អត្ដ សញ្ញាណជនល្មើសនៅឡើយទេ៕

លោក ឌឿន សុវណ្ណ ផ្ញើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន

ភ្លៀងលាយខ្យល់​ មួយប្រាវរលំផ្ទះ ប៉ើង ដំបូលនិង​ បាក់ដើមឈើ នៅក្រុងកំពត

$
0
0

កំពត ៖ អភិបាលក្រុងកំពត លោកណាក់ សុវណ្ណរី បានថ្លែងឱ្យដឹងថា កាលពីវេលា ម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២នេះ ក្រុងកំពត បានជួប ខ្យល់ព្យុះលាយភ្លៀងមួយ បណ្ដាលឱ្យផ្ទះ ប្រជាពលរដ្ឋប៉ើងដំបូលរលំ និងដើមឈើជា ច្រើន បានបាក់។

យ៉ាងណាក៏ដោយអភិបាលក្រុងរូបនេះ មិនទាន់បានបញ្ជាក់ពីរបាយការណ៍នៃការខូច ខាតនោះឡើយ ដោយសារតែអាជ្ញាធរបាននឹងកំពុងចុះធ្វើរបាយការណ៍។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ក្រសួងព័ត៌មាន រៀបចំដង្ហែ អង្គកឋិនទាន ទៅប្រទេសថៃ

$
0
0

ភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ នឹងដង្ហែអង្គកឋិនទាន សាមគ្គីទៅកាន់ វត្តព្រះពុទ្ធបាទភ្នំដី ដែលស្ថិតនៅ ភូមិឡៅអយ ឃុំឡៅអយ ស្រុកថាទូម ខេត្តសុរិន្ទ នៃប្រទេសថៃ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ តាមរថយន្តធំៗចំនួន ៦គ្រឿង ហើយមានពុទ្ធបរិស័ទចូលរួមដង្ហែប្រមាណ ជា ៣០០នាក់។

យោងតាមសេចក្តី ជូនដំណឹងរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តី បុគ្គលិក រាជការក្រសួង ព័ត៌មាន ទាំងមូល រួមទាំងអ្នកសារព័ត៌មាន និងមន្រ្តីបុគ្គលិក រាជការ សាលាខេត្ត ឧត្តរមានជ័យ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើនទៀត មានសទ្ធាជ្រះថ្លា ផ្តួចផ្តើមដង្ហែ អង្គកឋិនទាន សាមគ្គីមួយ ដើម្បីវេរប្រគេន ចំពោះព្រះសង្ឈ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងវត្តព្រះពុទ្ធ ភ្នំដី ដែលស្ថិតនៅ ភូមិឡៅអយ ឃុំឡៅអយ ស្រុកថាទូម ខេត្តសុរិន្ទ នៃប្រទេសថៃ។

អ្នកផ្តើមបុណ្យ រួមមាន ទី១-រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ និងលោកស្រី ព្រមទាំង បុគ្គលិក ក្រសួងទាំងអស់ និងទី២- លោក ប៉ិច សុខិន អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ និងលោកស្រី ព្រមទាំងបុគ្គលិក សាលាខេត្តទាំងអស់ ។

នៅព្រឹកថ្ងៃសុក្រទី២ ខែវិច្ឆិកា ឆ្នាំ២០១២ ម៉ោង៦:០០ព្រឹក ដង្ហែអង្គកឋិនទានចេញ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសុរិន្ទ តាមរយន្តក្រុង ។

លុះដល់ថ្ងៃទី៣ ខែវិច្ឆិកា ម៉ោង ៧៖០០ ព្រឹកដង្ហែអង្គកឋិនទានចេញ ពីខេត្តសុរិន្ទ ឆ្ពោះទៅវត្ត ព្រះពុទ្ធភ្នំដី ដែលមានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្តសូរិន្ទ រួចហែប្រទក្សិណព្រះវិហារ ម៉ោង ១០:០០ព្រឹក ប្រារព្ធពិធី នមស្សការ ព្រះរតន្តរ័យ សមាទានសីល និងវេរ អង្គកឋិនទាន ប្រគេនព្រះភិក្ខុសង្ឈ ជាកិច្ចបង្ហើយបុណ្យ។

ម៉ោង ១១: 00ព្រឹក ហូបបាយថ្ងៃត្រង់នៅក្នុងបរិវេណវត្ត ដែលរៀប ចំឡើងដោយ គណៈកម្មការវត្ត។ ម៉ោង១២:00 ថ្ងៃត្រង់ ត្រឡប់មកសណ្ឋាគារវិញ ពេលរសៀល សម្រាក និង ដើរកំសាន្តដោយសេរី ក្នុងខេត្ត។  ម៉ោង ៧:00យប់ ហូបអាហារពេលល្ងាច នៅភោជនីយ៍ដ្ឋាន រួចត្រឡប់ទៅសណ្ឋាគារវិញ។ ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៧:00 ព្រឹក ចេញដំណើរ រួមគ្នាត្រឡប់មកភ្នំពេញវិញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ពលរដ្ឋខ្មែរ នៅតែបន្តដំណើរ ទៅកាប់ឈើ ខុសច្បាប់ ក្នុងទឹកដីថៃ

$
0
0

ភ្នំពេញ៖ បើទោះបីជាមានការអំពាវនាវ ពីប្រមុខរាជរជ្ឋាភិបាល ព្រមទាំងមានកាតហាមឃាត់ និងអប់រំពី អាជ្ញាធរខ្មែរ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរខុសច្បាប់ ទៅរក ការងារធ្វើនៅប្រទេសថៃយ៉ាងណាក៏ដោយ ប៉ុន្តែគេសង្កេតឃើញមានពលរដ្ឋ នៅតែបន្តធ្វើដំណើរទៅទៀត ជាពិសេសទៅកាប់ឈើ ខុសច្បាប់ក្នុងទឹកដីថៃ។

លោក តូច រ៉ា ប្រធានទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកជាំ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ថា ជាច្រើន លើកជាច្រើនសារ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ នៅតាមបណ្តាខេត្តជាប់ព្រំដែន ហាមឃាត់ក្រុមប្រជាពលរដ្ឋ មិនឲ្យឆ្លងដែនខុសច្បាប់ ទៅរកកាប់ឈើខុស ច្បាប់នៅប្រទេសថៃក៏ដោយ ប៉ុន្តែពួកគេនៅតែលបលួចបន្តដំណើរទៀត ជាពិសេសទៅកាប់ឈើ ក្នុងតំបន់ហាមឃាត់របស់ប្រទេសថៃ ដែលជាហេតុធ្វើឲ្យមានការ បាញ់បោះ មកលើក្រុមប្រជាពលរដ្ឋខ្មែរ។

លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការហាមឃាត់ ពីប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងមកនោះ ប្រជាពលរដ្ឋដែលធ្វើដំណើរទៅ រកការងារ នៅប្រទេសថៃ មានការថយចុះច្រើនហើយ តែមានកើនឡើងវិញ ចំពោះប្រជាពលរដ្ឋនៅតាមព្រំដែន ដែលពួកគេទៅកាប់ឈើ ដោយខុសច្បាប់នៅថៃបន្តទៀត។

លោកបញ្ជាក់ថា «ការឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅថៃ មានចំនួនតិចតួចណាស់ ប៉ុន្តែការឆ្លងដែនទៅកាប់ឈើខុសច្បាប់ មានជាហូរហែ ហើយការបញ្ជូន ពលករខ្មែរខុសច្បាប់ត្រឡប់មកវិញក៏មានច្រើនដែរ»។

លោកបន្ថែមថា កាលពីប៉ុន្មានថ្ងៃមុន លោកបានទទួលពលរដ្ឋខ្មែរ៣នាក់ ដែលពីភាគីថៃ បានបញ្ជូនពួកគេត្រឡប់មកវិញ បន្ទាប់ពីពួកគេបានជាប់ឃុំឃាំងអស់ រយៈពេលជាច្រើនឆ្នាំ។

យោងតាមរបាយការណ៍ ពីក្រសួងមហាផ្ទៃ ដែលបានចេញកាលពីពេលកន្លងទៅ បានឲ្យដឹងថា ពលករខ្មែរ ប្រមាណជាង ១២.០០០នាក់ ត្រូវបាន គេបញ្ជូនត្រឡប់ មកវិញក្នុងឆ្នាំ២០១១ ពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ម៉ូរីទីសជាដើម។ ដោយឡែកសម្រាប់ដើមឆ្នាំ២០១២ យ៉ាងហោចណាស់ មានពលករខ្មែរ ទាំងប្រុស ទាំងស្រីជាច្រើននាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់។

សូមជម្រាបថា តាមរបាយការណ៍នាពេលកន្លងមក បានឲ្យដឹងថា ពលករខ្មែរស្របច្បាប់ដែលទៅបំរើការងារ នៅប្រទេសថៃ មានតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែការ ធ្វើឯកសារឲ្យស្របច្បាប់ ដើម្បីអាចធ្វើការងារនៅប្រទេសថៃ មានជាង ១០ម៉ឺននាក់។ ដូច្នោះហើយ មានពលករដែលទៅធ្វើការងារ ដោយខុសច្បាប់យ៉ាងច្រើន ដោយមាន អ្នកខ្លះត្រូវបានអាជ្ញាធរថៃ បាញ់សម្លាប់ជាបន្តបន្ទាប់ ខណៈលួចចូលទៅកាប់ឈើ ដោយខុសច្បាប់ ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងប្រជាជនខ្មែរ ស្អប់ខ្ពើម ឈឺចាប់ ព្រមទាំងថ្កោលទោស យ៉ាងខ្លាំងនាពេលកន្លងមក៕

គណ:កម្មការ អន្តរក្រសួង ប្រជុំដើម្បីរៀបចំការ សម្ដែងសិល្ប: វប្បធម៌ចម្រុះ អាស៊ានបូកបី

$
0
0

សៀមរាប : គណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំការសម្ដែងសិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី (ASEAN Plus Three Joint Cultural Performances) និងរៀបចំកិច្ចប្រជុំពេញអង្គ វេទិការទេសចរណ៍អង្គរ តំបន់ អាស៊ីបូព៌ា បានប្រជុំក្នុងការរៀបចំសម្ដែងសិល្ប:វប្បធម៌ចម្រុះ អាស៊ានបូកបី កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២នេះ នៅខាងក្រោយ (ខាងកើត) ជាប់នឹងប្រាង្គប្រាសាទអង្គរវត្ត។ ដែលកិច្ចប្រជុំនេះស្ថិតក្នុងអធិប តីភាពរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពី លោក ស៊ូ ភិរិន្ទ អភិបាល នៃ គណ:អភិបាលខេត្តសៀមរាប ក្នុងនោះមានរដ្ឋលេខាធិការ និងមន្ត្រី នៃក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អាជ្ញាធរអប្សារា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំដែលដឹកនាំដោយ លោករដ្ឋមន្ត្រី ថោង ខុន បានពិភាក្សា និងឯកភាព ព្រមទាំងសរុបនូវមតិយោបល់ មួយចំនួន ដើម្បីយកទៅឆ្លងនិងការសម្រេចពីក្រសួង ស្ថាប័ន និងអង្គភាព ព្រមទាំងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូរអាស៊ានបូកបី។ សូមបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានទាំង១០ ដែលនឹងនាំសិល្ប:មក ចូលរួមវប្បធម៌សម្រុះអាស៊ានបូកបី នៅរាត្រីថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ហើយប្រទេសបូកបីមាន ប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េ។

បើតាមការគ្រោងទុក ពិធីសម្ដែងសិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី ក្រោមប្រធានបទ "ឯកភាពក្នុងពហុភាពវប្បធម៌" និងប្រធានបទ "សៀមរាបអង្គរ ទីក្រុងវប្បធម៌នៃអាស៊ីបូព៌ាឆ្នាំ២០១២" នៅក្រុងប្រវត្តិសាស្ត្រ សៀមរាប-អង្គរនេះ ស្ថិតក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីនៃទីស្ដីការ គណ:រដ្ឋមន្ត្រី ជាអធិបតី ក្នុងនោះ និងមានការអញ្ជើញចូលរួមពីលោក ប្រធានក្រុមប្រឹក្សា នៃសហភាព អឺរ៉ុបផងដែរ ព្រមទាំងប្រតិភូនៃបណ្ដាប្រទេសអាស៊ានបូកបី សិល្ប:ករ សិល្ប:ការនី និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

សូមបញ្ជាក់ជាថ្មីថា ការសម្ដែងសិល្ប:វប្បធម៌ចម្រុះអាស៊ានបូកបី នឹងប្រារព្ធនៅរាត្រីថ្ងែទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខាងក្រោយ (ខាងកើត) ជាប់នឹងប្រាង្គប្រាសាទអង្គរវត្ត (អង្គរតូច)៕

Photo by DAP-NEWS

Photo by DAP-NEWS

នគរបាល ខេត្តបន្ទាយមានជ័យ ឡោមពទ្ធ័ផ្ទះ០២កន្លែង នៅក្រុងប៉ោយប៉ែត ឃាត់មនុស្សបាន ០៣នាក់ដកហូតបានគ្រឿង ញៀន មួយចំនួនធំ

$
0
0

ខេត្តបន្ទាយមានជ័យ ៖    នគរបាល ខេត្តបន្ទាយមានជ័យ ឡោមពទ្ធ័ផ្ទះ០២កន្លែង នៅក្រុងប៉ោយប៉ែតឃាត់ មនុស្សបាន ០៣នាក់ ដកហូត បានគ្រឿងញៀន មួយចំនួនធំ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ កាលពីវលាម៉ោង៤ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២។

ប្រត្តបត្តិការនេះដឹកនាំបង្រ្កាបនិងឆែកឆេរដោយព្រះរាជាអាជ្ញារងអមសាលាដំបូង ខេត្ត០២រូបគឺលោក ឡុង ជាប លោកស្រី កែវ សុគន្ធា និងលោក ធិន ស៊ិនដេត នាយការិយា ល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ត បន្ទាយមានជ័យ និងមន្ត្រីនគរបាល ក្រោមឱវាទជាច្រើនរូប។

លោក ធិន ស៊ិនដេត បានថ្លែងថា យុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចយើងបានចុះឆែក ឆេរផ្ទះ០២កន្លែង មានទីតាំងផ្សេងគ្នាមួយកន្លែងនៅភូមិបាលិលេយ្យ២ និងមួយកន្លែងទៀត នៅភូមគីឡូម៉ែត្រ៤ ក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ហើយមានឃាត់ជនសង្ស័យ៣នាក់ដែល ពាក់ពន្ធ័ការជួញដូរគ្រឿងញៀន លើសពីនេះរកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាជិត៦០ គ្រាប់។

រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចនៅតែបន្តការឆែកឆេរនៅទេ ទីតាំងទាំពីរដើម្បីរក វត្ថុតាងបន្ថែមទៀតនៅឡើយទេ៕

Photo by DAP-NEWS

ប្អូនស្រី នាយក ទូរទស្សន៍ ខ្សែកាប្លិ៍ រត់តាមប្រុស ចោលប្ដី ចោលកូន ថ្ងៃខួបកំណើត

$
0
0

សៀមរាប ៖ ប្អូនស្រីនាយកទូរទស្សន៍ខ្សែកាប្លិ៍ នៅខេត្ដសៀមរាបមួយរូប ត្រូវបានគេអះអាងថា  បានចាកចេញពីផ្ទះ រត់តាមប្រុស ចោលប្ដី ចោលកូន នៅក្នុងថ្ងៃខួប កំណើតកូនរបស់ខ្លួនតែម្ដង ហើយកន្លះខែ ក្រោយមក ទើបសមត្ថកិច្ចរកឃើញ ទៅតាមពាក្យបណ្ដឹង របស់ក្រុមគ្រួសារ ដែលបានប្ដឹងចោទប្រកាន់ថា មានគេ ចាប់បង្ខាំង។ ប៉ុន្ដែខណៈដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមនុស្សមួយក្រុមខាងលើនេះ ពីបទចាប់បង្ខាំង មនុស្សនោះ ស្រាប់តែនៅកន្លែងសមត្ថកិច្ច ស្ដ្រីរងគ្រោះ បានធ្វើការអះអាងថា រូបនាងគ្មានអ្នកណាបង្ខំ អ្នកណាបង្ខាំងនោះទេ គឺខ្លួនស្ម័គ្រចិត្ដរត់ទៅនៅជាមួយបុរសខាងលើនេះ ។

ហេតុការណ៍ឃាត់ខ្លួនមនុស្សចំនួន ៥នាក់ បន្ទាប់ពីសមត្ថកិច្ច ទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារ នារីរងគ្រោះរួចមកនោះ គឺបានប្រព្រឹត្ដទៅកាលពីវេលាម៉ោង ៤និង៤៥នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងភូមិគ្រឹះសាគូរ៉ា ដែលមានទីតាំងនៅផ្ទះលេខ ២២២ ,២២៣  ស្ថិតនៅក្នុងភូមិវត្ដបូរណ៍ សង្កាត់ សាលាកម្រើក ក្រុងសៀមរាប ខេត្ដសៀមរាប ក្រោមការដឹកនាំបញ្ជាដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដសៀមរាប សំរិទ្ធ សុខុន និងចូលរួមដោយ កម្លាំងសមត្ថកិច្ច នគរបាលខេត្ដសៀមរាបផងដែរ។

នៅក្នុងការចុះឆែកឆេរ និងឃាត់ខ្លួនខាងលើនេះ គេបានរកឃើញមានមនុស្សចំនួន ៥នាក់ ដែលក្នុងនោះរួមមាន ទី១ ឈ្មោះ ដូ សុខលី ភេទប្រុស អាយុ ៣២ឆ្នាំ រស់ នៅភូមិត្រញំងសេះ សង្កាត់គោកចក ក្រុងសៀមរាប, ទី២ ឈ្មោះ កែវ ពុធបញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប, ទី៣ ឈ្មោះ តាប់ មេត្ដា ហៅ លី គឹមហុង ហៅ ម៉ាប់ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប, ទី៤ ឈ្មោះ ប៉ោ លក្ខិណា ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទី៥ ឈ្មោះ សាំង ម៉ាលីកា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ហើយត្រូវជាប្អូននាយកទូរទស្សន៍ខ្សែកាប្លិ៍ រស្មីស្ដារ ដែលនៅក្នុងបណ្ដឹង ត្រូវបាន ក្រុមគ្រួសារអះអាងថា ជាជនរងគ្រោះត្រូវ គេចាប់បង្ខាំង ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកវរសេនីយ៍ត្រី អ៊ូ សុផល អនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដបានឱ្យដឹងថា ដើមចមធ្វើឱ្យមានការស៊ើប អង្កេត និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង ៥នាក់ ខាងលើនេះ គឺកាលពីថ្ងៃទី១៥ ខែតុលា កន្លងទៅ ដែលត្រូវ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌនោះ ស្ដ្រីឈ្មោះ សាំង ម៉ាលីកា បានរត់ចាកចេញពីផ្ទះចោលប្ដីនិងកូនចំនួន ២នាក់ ដែលកូនម្នាក់ ទើបមានអាយុ ៤ខែប៉ុណ្ណោះ ទៅតាមបុរសម្នាក់ឈ្មោះ តាប់ មេត្ដា ខណៈថ្ងៃនោះ ក្រុម គ្រួសាររបស់នាង ក៏មាន រៀបចំពិធីបុណ្យខួបកំណើតកូនផងដែរ ។

លោកអ៊ូ សុផល បានឱ្យដឹងបន្ថែមទៀតថា ក្រោយទទួលពាក្យបណ្ដឹង ខាងលោកបានធ្វើការស៊ើបអង្កេត តែពួកគេ បានធ្វើការផ្លាស់ប្ដូរទីកន្លែងស្នាក់នៅ ពីមួយកន្លែង ទៅមួយកន្លែង ដោយមុនដំបូងពួកគេរស់នៅផ្ទះជួលឯស្រុកពួក ហើយក្រោយមក មកស្នាក់នៅផ្ទះសំណាក់ និក ដែលមានទីតាំងនៅមុខក្លឹបខារ៉ាអូខេ ញូស្ដារ ហើយក្រោយមក ទៀត ក៏បានមកនៅភូមិគ្រឹះ សាគូរ៉ា ខាងលើនេះ ទើបត្រូវបានសមត្ថកិច្ចចុះចាប់តែម្ដង។

លោក អ៊ូ សុផល បានលើកឡើងថា យោងតាមពាក្យបណ្ដឹងរបស់ម្ដាយ សាំង ម៉ាលីកា បានប្ដឹងចោទឈ្មោះ  តាប់ មេត្ដា ពីបទបង្ខាំងមនុស្សខុសច្បាប់ តែពេល សមត្ថកិច្ចចុះចាប់ខ្លួន ក៏រកឃើញមានបទល្មើស២បន្ថែមទៀត គឺការ ប្រើប្រាស់គ្រឿងញៀន និងលាក់ទុកអាវុធខុសច្បាប់ (ដាវស៊ាំម៉ូរ៉ៃ) ។ ក្នុងពេលចាប់ខ្លួន សមត្ថកិច្ច ក៏ដកហូតបាន រថយន្ដម៉ាកកាមរីចង្កូតឆ្វេង ស៊េរីឆ្នាំ៩៥ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ សៀមរាប ២អា ០៨៦១ និងម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅមួយគ្រឿង ដាវស៊ាំម៉ូរ៉ៃ១ វិទ្យុទាក់ទង ទូរស័ព្ទ និងប្រាក់ រៀល ប្រាក់ដុល្លារមួយចំនួនទៀត។

លោក អ៊ូ សុផល បានអះអាងថា ជនទាំងអស់នឹងត្រូវបញ្ជូនទៅតុលាការ បន្ទាប់ពីធ្វើការសាកសួររួចរាល់ ដោយ ចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ បទប្រើប្រាស់និងជួញដូរថ្នាំញៀន និងបទសន្ធិធិអាវុធខុសច្បាប់។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ម្សិលមិញ នៅកន្លែងឃុំឃាំងរបស់នគរបាល ឈ្មោះ សាំង ម៉ាលីកា បាននិយាយប្រាប់អ្នកកាសែត ដែលចុះទៅយកព័ត៌មានថា មិនមានអ្នកណាចាប់បង្ខំ ហើយបង្ខាំង រូបនាងនោះទេ គឺនាងសម្រេចចិត្ដរត់តាមបុរសឈ្មោះ តាប់ មេត្ដា ដោយខ្លួនឯង ពីព្រោះនៅថ្ងៃខួបកំណើតកូន គឺ ថ្ងៃទី១៥ ខែតុលា ប្ដីរបស់នាង បានវាយតប់នាង ដោយសារតែភ្លើងប្រច័ណ្ឌ។

នាងបានបញ្ជាក់ថា ទង្វើមិនអាចឱ្យនាងរស់នៅជាមួយបាន ទើបបង្ខំឱ្យរូបនាងរត់តាមគេ ចោលកូនដែលទើបតែមានអាយុ ៤ខែ យ៉ាងដូច្នេះ។

ទោះបីជានាងអះអាងយ៉ាងដូច្នេះក៏ដោយ ក៏ភាគីក្រុមគ្រួសារនៅតែធ្វើការចោទប្រកាន់ដដែល ហើយរឿងរ៉ាវខាង លើនេះយ៉ាងណានោះ គឺគេអាចនឹងដឹង ខណៈបញ្ជូនទៅដល់តុលាការ ធ្វើការសាកសួរ ថាតើរឿងហេតុពិតប្រាកដ ផ្ដើមចេញពីអ្វី ជារឿងបង្ខាំងមនុស្សពិតប្រាកដ ឬក៏ជារឿងការរស់នៅស្រុះស្រួលគ្នា តាមការស្ម័គ្រចិត្ដ៕

www.dap-news.com

www.dap-news.com

Viewing all 8042 articles
Browse latest View live




Latest Images