Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អង្គការលីកាដូ ៖ បាតុករ ស្លាប់ ៤នាក់ របួស ៣៧នាក់

$
0
0

ភ្នំពេញ ៖ មន្ដ្រីស៊ើបអង្កេតរបស់ សមាគមសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងឱ្យដឹងថា ក្រុមបាតុករ ក្រោយពីមានការប៉ះទង្គិចជាមួយ ក្រុមសមត្ថកិច្ចនោះ បានស្លាប់ចំនួន ៤នាក់ និងរងរបួស ធ្ងន់ស្រាលចំនួន ៣៧នាក់ ។

...

ក្រុមប្រឹក្សា ​សហជីព ជាតិកម្ពុជា អំពាវនាវឲ្យ ក្រុមកម្មករ រក្សាភាព ស្ងប់ស្ងាត់ និងចូលធ្វើការ ជាធម្មតាវិញ

ប្រជាពលរដ្ឋ នៅឃុំប៉ោយចារ យកគ្រាប់មីន DH ២គ្រាប់ ជូនសមត្ថកិច្ច

$
0
0

បន្ទាយមានជ័យៈ ក្រោយពីមានការយល់ដឹងកាន់តែខ្លាំង ពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនោះ ប្រជាពលរដ្ឋរស់នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បានយកគ្រាប់មីន ប្រភេទ DH  ចំនួន ២គ្រាប់ មកប្រគល់ឱ្យសមត្ថកិច្ច ។

...

ទស្សនា រូបភាពរូបភាព នៃការប៉ះទង្គិច រវាងក្រុម សមត្ថកិច្ច និងក្រុមជនបង្ក នៅសួនកាណាឌីយ៉ា

ស្ទឹងពោធិ៍សាត់ ត្រូវបាន ជ្រើសរើសយក ជាគម្រោង សិក្សាសាកល្បង ស្តីពីការអនុវត្ត នីតិវិធី សម្រាប់ការ ពិនិត្យតាមដាន ការប្រើប្រាស់ទឹក នៅកម្ពុជា

$
0
0

សៀមរាបៈ អ្នកជំនាញការ មកពីលេខាធិការដ្ឋាន គណកម្មាធិការជាតិទន្លេមេគង្គ បានលើកឡើង នៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ ថ្នាក់ជាតិ ស្តីពីការអនុវត្តនីតិវិធី សម្រាប់ការពិនិត្យតាមដាន ការប្រើប្រាស់ ទឹកទន្លេមេ ក្នុងអាងទន្លេមេគង្គនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នេះថា កិច្ចប្រជុំថ្នាក់តំបន់ នៅទីក្រុងវៀងច័ន្ទ កាលពីថ្ងៃទី២០...

ប្រជាពលរដ្ឋ នៅសង្កាត់ ភ្នំពេញថ្មី រាប់រយគ្រួសារ ខឹងសម្បា រឿងភ្លើងដាច់ តាំងពីព្រឹក

$
0
0

ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅល្ងាច និងយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បាននាំគ្នាខឹងសម្បាយ៉ាងខ្លាំង ដោយសារតែការដាច់ចរន្ដអគ្គិសនីនៅតំបន់នោះ តាំងពីព្រឹកមកម្ល៉េះ ហើយមកដល់ម៉ោង៧យប់ថ្ងៃដដែលនេះ ភ្លើងមិនទាន់បើកនៅឡើយទេ ។

...

ទស្សនៈ៖ ការចែកគ្នារស់ ជាសុខដុមនីយកម្ម សម្រាប់សង្គមកម្ពុជា

$
0
0

ភ្នំពេញ៖ សង្គហធម៌ ធម៌នៃការសង្គ្រោះ ឬធម៌នៃការចែករំលែក ជាការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សង្គម កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ គួរតែត្រូវសណ្ឋិតក្នុងសណ្តានចិត្តកូនខ្មែរគ្រប់រូបនាពេលបច្ចុប្បន្ន ដើម្បីរុញ ច្រាននាវាកម្ពុជា ឲ្យកាន់តែរីកចម្រើន ក៏ដូចជាការនាំមកនូវភាពសុខដុមសម្រាប់ប្រទេសរងភាពខ្ទេចខ្ទាំដោយភ្លើង សង្គ្រាមក្នុងតំបន់អាស៊ីមួយនេះផងដែរ។

...

ចោរចូល ឣុកឡុក នៅឃុំកោះតូច ប្រជាពលរដ្ឋ មានការភ័យខ្លាច

$
0
0

កំពតៈ ប្រជាពលរដ្ឋ នៅឃុំកោះតូច មានការភ័យខ្លាច ជារឿយៗ ដោយសារកន្លងមក និងពេលបច្ចុប្បន្ននេះ  មានពួកក្រុមចោរ តែងតែចូលក្នុងភូមិ លួចមាន់ទា របស់ពួកគាត់ តែគ្មានការបង្ក្រាបណា ទទួលបានលទ្ធផលឣ្វី ពីសមត្ថកិច្ចនោះទេ ។  ហេតុកាណ៍ដែរសំបូរពួកចោរចូលលួចនោះគឺនៅភូមិព្រែកឣំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

...

លោក កែវ រ៉េមី៖ រាជរដ្ឋាភិបាល មិនអាចទុក ឲ្យមានបាតុកម្ម រាល់ថ្ងៃបាននោះទេ

$
0
0

ភ្នំពេញ៖ លោក កែវ រ៉េមី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃ ទី៤ ខែមករា ឆ្នាំ២០១៣ថាការធ្វើបាតុកម្ម របស់បក្សសង្រ្គោះជាតិ ជារៀងរាល់ថ្ងៃនៅទីលានប្រជាធិបតេយ្យ គឺជាការផ្តួលរំលំរាជរដ្ឋាភិបាល និងខុស ច្បាប់ដែលរាជរដ្ឋាភិបាល មានសិទ្ធិក្នុងធ្វើយ៉ាងណា ដើម្បីធានាដល់សន្តិសុខជាតិ...

ប្រតិបត្តិការ ផ្លេកបន្ទោ ប៉ា សុជាតិវង្ស បញ្ចប់ត្រឹមតែ ប្រើពេល ១៥នាទី បំបែកក្រុមបាតុករ នៅទីលាន ប្រជាធិបតេយ្យ

$
0
0

ដោយ ៖ សយ សុភាព

...

សេចក្តី ប្រកាសព័ត៌មាន របស់ក្រសួង មហាផ្ទៃ ស្តីពីការរុះរើ និងដេញបាតុករ ចេញពីទីលាន ប្រជាធិបតេយ្យ

អាត្រា នៃអ្នកស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ឆ្នាំ២០១៣​ មានការកើនឡើង

$
0
0

ក្រចេះ ៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផល ស្ដីពីការអនុវត្ដគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឆ្នាំ២០១៣ នៃស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា អាត្រាមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៣ មានការកើនឡើង ក្នុងនោះមានមនុស្ស ៨៩នាក់ បានស្លាប់ និងជាង ២០០ នាក់ រងរបួស ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងខេត្ដមានចំនួន ១៨៤លើក...

គណបក្ស សង្រ្គោះជាតិ ប្រកាស ផ្អាកធ្វើបាតុកម្ម

សាលា រាជធានីភ្នំពេញ ច្រានចោល ការចោទប្រកាន់ របស់គណបក្ស សង្រ្គោះជាតិ

នារីក្លាហាន ៣នាក់ ដេញតាមចោរ ឆក់ខ្សែក រួចធាក់ផ្តួល និងក្របួចបាន ពេលម៉ូតូ ចោរអស់សាំង

$
0
0

ភ្នំពេញ : នារីក្លាហាន ៣នាក់ បានដេញចោរឆក់ខ្សែក ២ករណីផ្សេងគ្នា រហូតធាក់ផ្តួលម៉ូតូចោរ និងក្របួចបានចោរ ពេលអស់សាំងម៉ូតូ ។

...

ក្រុមការងារឃុំព្រៃពួច និងឃុំលំហាច រួមគ្នា ប្រារព្ធខួប លើកទី៣៥ ទិវាជ័យជំនះ ៧មករា

$
0
0

ខេត្តកណ្តាលៈ កាលពីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រុមការងារ ឃុំព្រៃពួច និងឃុំលំ ហាច  បានរៀបចំ ប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៥ ទិវាជ័យជំនះ ៧ មករា (១៩៧៩-២០១៤) នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន  រួមទាំងសហជិក ជាង៦០០នាក់ ។

...

តុលាការកោះហៅ លោក សម រង្ស៊ី និង លោក កឹម សុខា បំភ្លឺលើការ «ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ»

$
0
0

ដោយ៖ សយ សុភាព

...

តំណាងរាស្រ្ត កែប ជុតិមា និងលោកស្រី ចុះសួរសុខទុក្ខ និងឧបត្ថម្ភ នគរបាល ដែលរងរបួស

$
0
0

ភ្នំពេញ ៖ តំណាងរាស្រ្ត មណ្ឌលភ្នំពេញ គណបក្ស ប្រជាជនកម្ពុជា លោក កែប ជុតិមា និងលោកស្រី ជុំ សាមីន ប្រធានសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បានអញ្ជើញទៅសួរសុខ និងនាំយកថិវកាមួយចំនួន ឧបត្ថម្ភជូនដល់ កងកម្លាំង នគរបាល ដែលរងរបួស នៅក្នុងការប៉ះទង្គិច ជាមួយក្រុមដើរអុកឡុក តាមរោងចក្រ នៅផ្លូវវ៉េងស្រេង ដែលមន្រ្តីនគរបាល...

ក្រុមការងារ និងគណពង្រឹង ស្រុកអង្គស្នួល ប្រារព្ធទិវា៧មករា ខួបលើកទី៣៥ និងប្រមូលដំណើរការ មូលនីធិមណ្ឌលសុខភាព ហ៊ុន សែន ទួលព្រិច

$
0
0

កណ្តាលៈ គណៈពង្រឹកស្រុកអង្គស្នួល រួមនឹងក្រុមការងារ បានប្រារព្ធទិវា៧មករា ខួបលើកទី៣៥និង ពិធី ប្រមូលដំណើរការមូលនិធិមន្ទីរពេទ្យ ហ៊ុន សែន ឃុំទួលព្រិច ដើម្បីប្រមូលថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យនេះ និង ឧបត្ថម្ភដល់ប្រជាពលរដ្ឋទូទៅ ដែលចូលមកសម្រាលកូន នៅមន្ទីរពេទ្យនេះ គឺក្នុងម្នាក់ៗ ត្រូវបានប្រាក់ ឧបត្ថម្ភ បន្ថែមចំនួន៨ម៉ឺនរៀល និងឃីត១កញ្ចប់ផងដែរ។...

លោក ស្លូត សំបូរ ចុះពិនិត្យ ការសាងសង់ផ្លូវ ១ខ្សែ ក្នុងឃុំព្រៃពូច ស្រុកអង្គស្នួល

$
0
0

ខេត្តកណ្តាលៈ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ក្រុមការងារ ឃុំព្រៃពួច ដឹកនាំដោយ លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ តំណាង លោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី ក្រសួងសាធារណការ និង ដឹកជញ្ជូន រួមទាំងអាជ្ញាធរ មូលដ្ឋានជាច្រើននាក់ទៀត បានចុះពិនិត្យ មើលការសាងសង់ ផ្លូវកៅស៊ូ មួយខែ នៅឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

...
Viewing all 8042 articles
Browse latest View live




Latest Images