Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រុស្ស៊ី គ្រោងនឹងបំពេញ បេសកកម្មនៅ លើភពព្រះចន្ទ្រ និងព្រះអង្គារ៍

0
0

ម៉ូស្គូ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ថា រុស្ស៊ី គ្រោង នឹងឡើង ទៅកាន់ភព ព្រះចន្ទ្រ និងអង្គារ៍ ដើម្បីបំពេញ បេសកកម្មរុករក នៅក្នុងអំឡុងពេល ២-៣ឆ្នាំ ខាងមុខ ។ នេះបើតាមការអះអាង របស់លោក Victor Khartov ប្រធានក្រុមហ៊ុន អវកាស Lavochkin បានឲ្យដឹង យ៉ាងដូច្នេះ ។

...

រដ្ឋមន្រ្តី ការបរទេសជប៉ុន នឹងទស្សនកិច្ច អាម៉េរិក ដើម្បីពិភាក្សា សម្រាប់ទស្សនកិច្ច អូបាម៉ា

0
0

តូក្យូៈ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះ បានចេញផ្សាយដោយ យោងទៅតាមព័ត៌មានក្នុងស្រុកជប៉ុននៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងទស្សនកិច្ចសហរដ្ឋអាម៉េរិក នៅថ្ងៃទី៧ ខែកុម្ភៈ ដើម្បីពិភាក្សាជាមួយភាគី របស់ ខ្លួន (អាម៉េរិក) លោក ចន ឃឺរី ទៅលើគម្រោងសម្រាប់ ដំណើរទស្សនកិច្ចមកកាន់ប្រទេសជប៉ុន របស់...

ស្រាបៀរកម្ពុជា ប្រគល់រង្វាន់ធំ ៣៥រង្វាន់ ដល់អតិថិជន

0
0

ភ្នំពេញៈ ក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤  បានប្រគល់រង្វាន់ ម៉ូតូ ២០គ្រឿងនិងទូរស័ព្ទ iPhone 5s ចំនួន១៥រង្វាន់ បន្ថែមទៀត ដល់អតិថិជន នៅរោងចក្រស្រាបៀររបស់ខ្លួន ស្ថិតក្នុងសង្កាត់ ទួលជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។

...

ជប៉ុនជំរុញ CPP និង CNRP បន្តការចរចា គ្នាឡើងវិញ ឲ្យបានកាន់ តែឆាប់

0
0

ភ្នំពេញ៖ មន្រ្តីការទូតជាន់ខ្ពស់ជប៉ុន បានធ្វើការជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) បន្តការចរចាគ្នាឡើងវិញ ឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីទម្លុះទម្លាយភាពជាប់គាំង នយោបាយក្រោយ ការបោះឆ្នោត ជាតិឆ្នាំ២០១៣ ដែលកំពុងបន្ត អូសបន្លាយមកដល់ ពេលបច្ចុប្បន្ននេះ ។

...

សម្តេចតេជោ ដាក់ចេញ វិធានការក្តៅ សម្រាប់ អាណត្តិថ្មី មន្រ្តីត្រូវអនុវត្ត ការងារ ឲ្យចំគោលដៅ និងមាន ប្រសិទ្ធភាព

0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញគ្រប់ឥស្សរជនសមាជិក រាជរដ្ឋាភិបាលកម្ពុជា អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ឲ្យចំគោលដៅ និង មានប្រសិទ្ធភាព ជាពិសេសត្រូវធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដោយស្តាប់នូវរាល់បញ្ហា និងតម្រូវការ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេវេលា និងស្មោះត្រង់...

ឃាត់ខ្លួន យុវជនម្នាក់ ពីបទប្រើប្រាស់ អាវុធខុសច្បាប់ និង ចាប់ពង្រត់ នារីជាសង្សា

0
0

ព្រះវិហារៈ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នៅវេលាម៉ោង៧ និង២៥នាទី មានករណីបាញ់បោះមួយ បានកើតឡើងធ្វើអោយផ្អើល ប្រជាពលរដ្ឋទាំងយប់ នៅត្រង់ចំណុច មុខធនាគារអេស៊ីលីដា ក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

...

ផែនការជាច្រើន បន្តដាក់ចេញ សម្រាប់ឆ្នាំ ២០១៤ ដើម្បីសិទ្ធិ និងសុខុមាលភាព ជនពិការ (មានវីដេអូ)

0
0

ភ្នំពេញ៖ ជំរឿនប្រជាជនឆ្នាំ២០១៣ ដែលទើបចេញផ្សាយនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ បានបង្ហាញថា ជន ពិការនៅកម្ពុជា មានរហូតដល់ទៅជាង ៣០ម៉ឺននាក់ ស្មើនឹងប្រមាណ ២,០៦ភាគរយ នៃចំនួនប្រជាជនសរុប ជិត១៥លានននាក់ (១៤.៦៧៦.៥៩១នាក់)។ របាយការណ៍ថ្មីនេះ បានបង្ហាញថា ជនពិការកើនឡើងរហូតដល់ ទៅជាង ១០ម៉ឺននាក់ បើធៀបនិងជំរឿនឆ្នាំ២០០៨ ដែលមានជិត ២០ម៉ឺននាក់។

...

សេចក្ដីជូន ដំណឹងស្ដីពី កិច្ចប្រជុំ ក្រុមប្រឹក្សា ប្រឆាំងអំពើ ពុករលួយ លើកទី៣៧


Beeline អបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ជាមួយនឹងការសម្តែង ម៉ុងសាយ និងការផ្តល់ជូន ពិសេសដល់អតិថិជន

0
0

ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា Beeline អបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន ឆ្នាំមមី ជាមួយនឹងការបង្ហាញ របាំប្រពៃណីជនជាតិចិន និងការផ្តល់ជូនពិសេស ដល់ប្រជាជនកម្ពុជា។

...

ឌុបសង្សាដើរលេង ជ្រុលបុកគេ ពីក្រោយ រងរបួស ទាំងសងខាង

0
0

ភ្នំពេញ ៖ មនុស្ស ប្រុសស្រី៤នាក់ រងរបួសស្រាល  បន្ទាប់ពីសង្សា មួយគូរ ជិះម៉ូតូឌុបគ្នា យ៉ាងលឿន ជ្រែពេញផ្លូវ ជ្រុលទៅបុក ម៉ូតូមួយគ្រឿង ពីក្រោយ ដែលបើកពី ខាងមុខ រងរបួសសង ខាង ហើយម៉ូតូបង្ក ព្យាយាមបើករត់ទុកសង្សាចោល កន្លែងកើតហេតុ កាលពីវេលាម៉ោង ប្រមាណ១៥ និង២០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

...

មកពីហូបកាហ្វេវិញ ដួលប្រកាច់ សង្ស័យថា តេតាណុស

0
0

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ដួលប្រកាច់នៅផ្ទះ មិនដឹងមូលហេតុ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅសង្រ្គោះ អាយុជីវិត បន្ទាប់ពីវិលត្រឡប់មកពីហូបកាហ្វេវិញ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោងប្រមាណ ១៣និង ៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

...

លោក យឹម សុវណ្ណ ចេញលិខិតបដិសេធ សេចក្តីប្រកាសរបស់ ក្រសួងការពារជាតិ

0
0

ភ្នំពេញ៖ លោក យឹម សុវណ្ណ តំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្ស សង្គ្រោះជាតិ មណ្ឌលភ្នំពេញ បានចេញលិខិតបដិសេធ ពាក់ព័ន្ធសេចក្តីប្រកាសរបស់ ក្រសួងការពារជាតិ ក្នុងគោលបំណងកុំឲ្យបងប្អូន កងទ័ពយល់ច្រលំ នៅក្នុងអត្ថបទមួយរបស់កាសែត The Cambodia Daily ។

សេចក្តីជូនដំណឹង ស្តីពីវេទិកាស្រាវជ្រាវ ផ្នែកអប់រំនៅកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ

បើកម៉ូតូត្រឡប់ មកពីធ្វើការ ត្រូវរថយន្តបុកស្លាប់

0
0

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះ បាននិងកំពុងបើកម៉ូតូ តែម្នាក់ឯង ត្រឡប់មកពីធ្វើការ នៅក្នុង រាជធានីភ្នំពេញ ស្រាប់តែដល់ចំណុចខាងលិច ព្រលានយន្តហោះ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវរថយន្ត មួយគ្រឿងបុក រួចហើយបើករត់បាត់ កាលពីវេលាម៉ោង ប្រមាណ ៧៖២០នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤។

...

លោក ប៉ែន ឃុន បន្តផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ និងការដាក់ ទោសទណ្ឌ ដល់អ្នកបើករថយន្ត ដឹកប្រេងរបស់ ក្រុមហ៊ុនតេឡា

0
0

ភ្នំពេញ ៖  ក្រោយពីបានបញ្ចប់ ការផ្សព្វផ្សាយ នូវច្បាប់ចរាចរណ៍ ជើងគោក និងការដាក់ទោសទណ្ឌ តាមផ្លូវតុលាការ ដល់អ្នកបើករថយន្ត ដឹកប្រេង តេឡារួចមក កាលពីពេលកន្លងទៅ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ លោកវរសេនីយ៍ត្រី ប៉ែន ឃុន នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ ត្រូវបានភាគី ក្រុមហ៊ុនតេឡា ស្នើសុំឲ្យ ពន្យល់ និងផ្សព្វផ្សាយ ម្តងទៀត ដល់អ្នកបើក រថយន្តរបស់ខ្លួន ដែលមិនទាន់...


ប្រទះឃើញ ឈើគរទុក តាមដងទន្លេ សេសាន, ម្ចាស់ឈើជា មន្រ្តីយោធា នៅទីចាត់ការព្រំដែន

0
0

រតនគិរី ៖ កម្លាំងសមត្ថកិច្ច ចម្រុះដឹកនាំដោយ លោក កែត ម៉ារ៉ាដី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តរតនគិរី នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ បានចុះទៅបង្ក្រាប និងរឹបអូស ឈើជាច្រើនដុំ ដែលគរទុកតាមដង ទន្លេសេសាន ក្នុងស្រុកតាវែង ដែលសមត្ថកិច្ចអះអាងថា ជាឈើរបស់មន្រ្តីយោធាម្នាក់ ឈ្មោះ គ្រី បម្រើការងា នៅទីចាត់ការព្រំដែន ខេត្តរតនគិរី ។

...

កាម៉ារីឆ្លាម ២គ្រឿងបុកគ្នា លាន់ដូចរន្ទះ សំណាងល្អ គ្មានអ្នករងគ្រោះ

0
0

ភ្នំពេញ៖ រថយន្តកាម៉ារីឆ្លាម ចំនួន២គ្រឿង បានបុកគ្នា លាន់ដូចរន្ទះ បណ្តាលឲ្យ ខ្ទេចមុខរថយន្ត ទាំងសងខាង កាលពីវេលាម៉ោង ៨៖២០នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវម៉ៅសេទុង មុខសណ្ឋាគារអ៊ិនធឺខុន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

...

បើកម៉ូតូបុក របងផ្ទះ ប្រជាពលរដ្ឋ ដួលបាក់ ក ស្លាប់

0
0

ភ្នំពេញ៖ បុរសម្នាក់ សង្ស័យស្រវឹងខ្លាំង បានបើកម៉ូតូទៅបុក របងផ្ទះប្រជាពលរដ្ឋ កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យដួលបាក់ ក ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង។

យ៉ាងណាក៏ដោយ ព័ត៌មានលំអិត នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់មានការ បញ្ជាក់នៅឡើយទេ ពីសំណាក់សមត្ថកិច្ចមូលដ្ឋាន ៕

CCHR បើកវគ្គ បណ្តុះបណ្តាល គោលការណ៍ណែនាំ ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស

0
0

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ មជ្ឈ មណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បើកវគ្គណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ការអនុវត្តក្របខណ្ឌអង្គការសហប្រជាជាតិស្តីពី «ការការពារ ការគោរព និងដំណោះស្រាយ» នៅសណ្ឋាគារអ៊ឹមផែរៀល ហ្គាឌិន ដែលឧបត្ថម្ភថវិកា ដោយស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា។

...

ស្លាប់១ របួស ២០នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី៣០ ខែមករា

0
0

ភ្នំពេញ៖ យោងតាម គេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា មានមនុស្សស្លាប់ចំនួន១នាក់ និងរងរបួសធ្ងន់ស្រាល ២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៣០ខែមករាឆ្នាំ២០១៤។

...
Viewing all 8042 articles
Browse latest View live




Latest Images