Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កម្ពុជារៀបចំ កម្មវិធីខួបទី ៤៥ នៃថ្ងៃបង្កើត អាស៊ាន

$
0
0

ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធីខួបទី ៤៥ នៃ ថ្ងៃបង្កើតអាស៊ាន (Asean Day) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ០៨ សីហា ឆ្នាំ ២០១២ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅឯក្រសួងការបរទេសផ្ទាល់ ៕

DAP-News


ស្រ្តីមេម៉ាយម្នាក់ ត្រូវជនមិនស្គាល់មុខ យកកាំបិតកាប់ រហូតដល់ស្លាប់

$
0
0

បាត់ដំបងៈ ស្រ្តីមេម៉ាយម្នាក់ ត្រូវជនមិនស្គាល់មុខយកកាំបិតកាប់ និងគប់នឹងដុំថ្ម រហូតដល់ស្លាប់កាលពីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១២ ខណៈដែលជនរងគ្រោះ វាយតបតជាមួយជនដៃដល់ អស់សមត្ថភាព គ្មានអ្នកណាជួយទាន់ លុះស្អែកឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសព នៅវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី០៦ ខែសីហា នៅចំណុចអណ្តូងឬស្សី លើភ្នំវៃចាប ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ខណៈពួកគាត់បររទេះកាត់តាមផ្លូវ រួចបានរាយការណ៍ ប្រាប់មេភូមិ និងប្តឹងបន្តដល់សមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ។   

លោក រស់ លឹមសឺន អធិការរងនគរបាល ស្រុករតនៈមណ្ឌល បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេសម្លាប់ យ៉ាងអាណោចអាធ័មនោះ មានឈ្មោះ ពឿន សាភឿន ហៅ ផឺន ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ (ជាស្រ្តីមេម៉ាយនៅម្នាក់ឯង)។

លោក រស់ លឹមសឺន ក្រោយពីសមត្ថកិច្ច បានទទួលដំណឹងនេះភ្លាម លោកបាននាំកម្លាំង ១ក្រុម ចុះទៅពិនិត្យកន្លែងកើតហេតុ ដោយពិនិត្យឃើញស្នាកស្នាម នៅលើជនរងគ្រោះ ត្រូវឃាតករកាប់ដោយកាំបិត និងគប់ដុំថ្ម បណ្តាលឲ្យស្លាប់ ឆ្ងាយពីខ្ទមរបស់គាត់ ប្រហែលជាង២០ម៉ែត្រ និងស្នាមកាប់ចំចង្កា ១កាំបិត និងព្រមទាំងដុំថ្មគប់ចំក្បាល ធ្លាយខួរចេញមកក្រៅ។  

លោក រស់ លឹមសឺន បានបញ្ជាក់ថា ក្រោយពេលបានពិនិត្យ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា ជនដៃដល់ប្រហែល មានគ្នាចាប់ពី២នាក់ឡើងទៅ និងជាអ្នកនៅក្នុងភូមិ ជាមួយគ្នាទៀត គឺមិនមែនជាអ្នកណា មកពីឆ្ងាយទេ ហើយប្រហែលជារឿងគំនុំ។   

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោស តាមច្បាប់នៅពេលក្រោយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អាមេរិក ផ្តល់សម្ភារៈ ក្មេងលេង ដល់មូលនិធិ កុមារកម្ពុជា ចំនួន៤០០នាក់

$
0
0

ភ្នំពេញៈ នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១២នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជាសម្ភារៈក្មេងលេង និងភួយចំនួន៩រទេះ ដល់កុមារមូលនិធិកម្ពុជា ចំនួន៤០០នាក់ ក្នុងគោលបំណង និងការងារមនុស្សធម៌ ដែលជាគោលការណ៍មូលដ្ឋាន របស់សង្គមអាមេរិក។

សម្ភារៈដែលបានផ្តល់ជូន ដោយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក William E. Todd និងក្រោមអធិបតីភាព របស់ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ និងឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ព្រមទាំងមន្រ្តី នៃកងយោធពលខេមរភូមិន្ទមួយចំនួនទៀត។

ថ្លែងមានក្នុងឱកាសផ្តល់ និងទទួលនោះលោក William E. Todd បានឲ្យដឹងថា អំណោយដែលបានផ្តល់ដោយ ចិត្តសម្បុរសធម៌នេះ គឺចេញអំពីទឹកចិត្តរបស់ ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ជាច្រើនពាន់នាក់ក្នុងគោលបំណង បេសកកម្មភាពជាដៃគូរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ លោក William E. Todd បានបន្តទៀតថា ”បេសកកម្មភាពជាដៃគូ តំបន់ប៉ាស៊ីហ្វិក គឺកម្មវិធីសប្បុរសធម៌មួយដ៍ប្រពៃ ដែលគូសបញ្ជាក់ ពីចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសប្រជាជាតិដទៃផ្សេងទៀត នៅជុំវិញពិភពលោក”។       

សូមបញ្ចាក់ថា សម្ភារៈ និងប្រដាប់ប្រដាក្មេងលេងនេះ គឺបានប្រគល់ឡើង នាមជ្ឈមណ្ឌលមូលនិធិកុមារកម្ពុជា ( Cambodia Children’s Fund) ដែលស្ថិតនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ការដាក់ទារក ឆ្ងាយពីទ្រូងម្តាយ ក្រោយពេល សម្រាលភ្លាមៗ ជាមូលហេតុ១ ក្នុងចំណោម មូលហេតុជាច្រើន បណ្តាលឲ្យទារកស្លាប់

$
0
0

ភ្នំពេញៈ ក្រុមមន្រ្តីសុខាភិបាល បានថ្លែងអះអាងថា កង្វះកម្តៅពីទ្រូងម្តាយ ការដាក់ទារក ដែលទើបនឹងកើតនៅឆ្ងាយពីបន្ទប់សម្រាល ជាមូលហេតុចម្បងមួយ ក្នុងចំណោមមូលហេតុនានា ដែលបណ្តាលឲ្យអត្រាទារកស្លាប់ច្រើន នៅក្នុងប្រទេសកម្ពុជា។

លោកស្រី ទង់ រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមកិច្ចប្រជុំគណៈកម្មការ វាយតម្លៃរួមគ្នាលើកទី២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក នាថ្ងៃអង្គារទី៧ ខែសីហា ឆ្នាំ២០១២ថា ការមិនយកចិត្តទុក ដាក់ថែទាំចំពោះទារកទើបនឹងកើត ដោយសារតែការអរពេក ពេលឃើញកូនកើតមកភ្លាម ហើយក៏រុំទារកនោះទុកមួយកន្លែង ដោយការភ្លេច និងការធ្វេសប្រហែស អាចធ្វើឲ្យទារកស្លាប់ ដោយសារខ្វះកម្តៅ។

លោកស្រីបានមានប្រសាសន៍ថា «ទារកខ្វះកម្តៅ។ ទារកកើតភ្លាមត្រូវការកម្តៅ កម្តៅដែលល្អជាងគេ គឺកម្តៅទ្រូងរបស់ម្តាយប៉ុណ្ណា ទារកត្រូវការប៉ុណ្ណឹង អីចឹងកាលណាយកគាត់បែកចេញពីម្តាយ ពេលហ្នឹងគាត់មានបញ្ហាខ្វះកម្តៅ ហើយកាលណាធ្វើ ឲ្យកម្តៅចុះហ្នឹងហើយជា មូលហេតុមួយក្នុងចំណោម មូលហេតុជាជ្រើនធ្វើឲ្យទារកស្លាប់»។

ពាក់ព័ន្ធសមត្ថភាពឆ្មប ត្រូវបានលោកស្រីអះអាងថា ប្រទេសកម្ពុជាកំពុងធ្វើការ បណ្តុះបណ្តាលឆ្មបឲ្យមានសមត្ថភាព បន្តជារៀងរហូតដោយគ្មានបង្អង់ដៃ ដើម្បីបំពេញតម្រូវការ ក្នុងន័យថា ធ្វើយ៉ាងណាការសម្រាលទាំងអស់ ក្នុងមូលដ្ឋានសុខាភិបាល សុទ្ធតែជាការសម្រាលដោយសុវត្ថិភាព ។
ជាក់ស្តែងគម្រោងលើកកម្ពស់ សេវាថែទាំមាតានិងទារក តាមការអភិវឌ្ឍន៍សមត្ថភាពឆ្មប ក្នុងខេត្តចំនួន៤ រួមមាន៖ កំពង់ចាម កំពង់ធំ ព្រៃវែង និងស្វាយរៀងស្ថិតក្រោមគម្រោង របស់ អង្គការ JICA ចាប់ពីឆ្នាំ២០១០-២០១៥កំពុងអនុវត្ត។

ករណីអត្រាទារកសា្លប់ច្រើននេះ ត្រូវបានលោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ការស្លាប់របស់ទារកភាគច្រើន នៅពេលដែលទើបនឹង កើតតែម្តង ដូច្នេះត្រូវដាក់ទារកនៅក្នុង ឬនៅក្បែរបន្ទប់សម្រាល ទើបជួយសង្រ្គោះជិវីតទារកបានល្អ ហើយគ្រូពេទ្យមិនត្រូវ យកទារកដាក់ឆ្ងាយ ពីម្តាយនោះទេ។

យ៉ាងណាក៏ដោយលោកស្រី វេជ្ជបណ្ឌិត ទង់ រដ្ឋាវី បានបញ្ជាក់ថា ចំនួនមរណៈមាតា មានការថយចុះតាមរយៈការវាយតម្លៃ៥ឆ្នាំម្តង ខណៈចំនួនមរណៈភាព នៃកុមារនៅមានការព្រួយបារម្ភ។

បើតាមលោកស្រី ទង់ រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក បច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជា មានឆ្មបចំនួនប្រហែល៤ពាន់នាក់ និងមានគម្រោងជ្រើសរើសឆ្មបបន្ថែមទៀត ដើម្បីបំពេញនៅតាមមណ្ឌលសុខភាព ទូទាំងប្រទេសក្នុងមួយកន្លែងឲ្យបាន២នាក់។ ការកាត់បន្ថយមរណភាពមាតា និងទារក ស្ថិតនៅកម្មវិធីគោលដៅអភិវឌ្ឍន៍ សហវត្សរ៍ទាំង៨ របស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជា ក៏បានខិតខំប្រឹងប្រែង ដើម្បីសម្រេច ខាងតែបាននៅត្រឹមឆ្នាំ២០១៥៕

DAP-News

លោក អេង ហួត (រូបកណ្តាល) នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក

DAP-News

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី ជួយពលរដ្ឋខ្មែរ ១៩នាក់ ឲ្យវិលត្រឡប់ មកមាតុប្រទេសវិញ

$
0
0

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទីអង្គារទី៧ ខែសីហានេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ពលរដ្ឋខ្មែរចំនួន ១៩នាក់ រួមទាំងទារកម្នាក់ផង ឲ្យវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ឲ្យដឹងថា ពលរដ្ឋទាំងនោះស្ថិតក្នុង ចំណោមពលរដ្ឋខ្មែរចំនួន ២៧ នាក់ដែលទៅរកការងារ ធ្វើដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានអជ្ញាធរម៉ាឡេស៊ី ឃាត់ខ្លួនពីបទចូលទៅក្នុង ប្រទេសកាន់សាសនាឥស្លាមមួយនេះ ដោយខុសច្បាប់។ ពួកគេទាំងនោះបាន មកដល់មាតុប្រទេសវិញនៅព្រឹក ថ្ងៃអង្គារទី ៧ ខែសីហា ឆ្នាំ២០១២។

លោកកុយ គួង បាននិយាយនៅក្នុងសេចក្តីជូនព័ត៌មាន របស់លោកដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានឲ្យដឹងថា «ក្រោយពីបានទទួលដំណឹង ពីការឃាត់ខ្លួនពលរដ្ឋយើងភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានទៅជួប សួរសុខទុក្ខ និងសម្រួលធ្វើឯកសារ បើកផ្លូវដល់ពួកគាត់ទាំងអស់ ដើម្បីអាចត្រឡប់មកមាតុប្រទេសវិញ»។

យ៉ាងណាក៏ដោយលោក កុយ គួង ក៏បានថ្លែងអំណរគុណដល់អង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលផ្តល់កិច្ចសហការយ៉ាងល្អ ដល់ស្ថានឯករាជទូតកម្ពុជា នៅទីនោះដើម្បីបញ្ជូនពលរដ្ឋខ្មែរ ត្រឡប់មកវិញ។ លោកបានបញ្ជាក់ទៀតថា ពលរដ្ឋដែលនៅសល់ចំនួន ៨នាក់ទៀតក៏ស្ថានឯកអគ្គរាជទូតខ្មែរ នៅទីនោះកំពុងបន្តសហការជាមួយអង្គការ IOM ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋទាំងនោះ មកប្រទេសកម្ពុជានាពេលឆាប់ខាងមុខផងដែរ។

ប្រទេសម៉ាឡេស៊ី គឺប្រទេសគោលដៅការងារមួយ ក្នុងចំណោមប្រទេសជាច្រើន នៅតំបន់អាស៊ានដែលពលរដ្ឋកម្ពុជា ស្វះស្វែងរកងារធ្វើទោះខុសច្បាប់ ឬត្រូវច្បាប់ក្តី។ នាពេលកន្លងមកពលរដ្ឋខ្មែរ ដែលធ្វើការងារក្នុងប្រទេសម៉ាឡេស៊ី ទោះត្រូវច្បាប់ក្តី ក៏មានសេចក្តីរាយការណ៍ជាច្រើន បានអះអាងថា មានការធ្វើទុក្ខបុកម្នេញ ទារុណកម្ម រហូតដល់រំលោភសេពសន្ថវៈ ថែមទៀតផង៕

ទីស្តីការគណៈរដ្ឋមន្រ្តី ជូនដំណឹង ឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម តាមដាន ស្តីអំពីការថ្លែង របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាព្រំដែន

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី ០៩ សីហា ឆ្នាំ ២០១២ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងឡើងថ្លែងអំពីបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម  ។

ជាមួយនឹងការឡើងថ្លែងនេះផងដែរ ខាងទីស្តីការគណៈរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបាន ចេញសេចក្តីជូនដំណឹង ជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អោយចូលរួមស្តាប់ការឡើងថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅឯរដ្ឋសភា ។

www.lookingtoday.com

www.lookingtoday.com

នាយឧត្តមសេនីយ៍ មាស សុភា ចុះសួរទុក្ខ និងចែកអំណោយ ដល់ក្រុមយុវជន ស្ម័គ្រចិត្ត នៅស្រុកសង្គមថ្មី

$
0
0

ព្រះវិហារ៖ នាយឧត្តម សេនីយ៍ មាស សុភា ប្រធានក្រុមការងារ ចុះជួយខេត្ត ព្រះវិហារ និងជាមន្រ្តី ជាន់ ខ្ពស់របស់គណបក្ស ប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ បានចុះសួរសុខទុក្ខ និងចែក អំណោយ ដល់ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងបំពេញ បេសកម្មការងារ ជាប្រវត្តិសាស្រ្ត វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតំបន់ក្រពើ៥ ឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ដែលជាការបង្ហាញ ឲ្យឃើញ ពីការយកចិត្តទុកដាក់ យ៉ាងខ្លាំង ពីសំណាក់ ថា្នក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជន ។

រួមដំណើរ ជាមួយនាយឧត្តមសេនីយ មាស សុភា រួមមានអភិបាល ខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ប្រធានក្រុមប្រឹក្សា ខេត្តព្រះវិហារ លោក ឡុង សុវណ្ណ និងមន្រ្តីពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ មូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ជាច្រើនរូបផ្សេងទៀត។

 នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បាន ផ្តាំផ្ញើរ ការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវកត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរ តែងតែមានការ ព្រួយបារម្ភ ពីការរស់នៅប្រចាំថ្ងៃ របស់ក្រុមយុវជន ស្មគ្រ័ចិត្ត ដែលចុះវាស់វែង ដីធ្លីជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីបំពេញការងារ ជាប្រវត្តិសាស្រ្ត នូវគោលន យោបាយ ចាស់ សកម្មភាពថ្មី។

 ជាមួយគ្នានេះ ក្រុមយុវជនស្ម័គ្រចិត្ត ដែលចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ បានទទួលការឧបត្ថម្ភ គ្រប់បែបយ៉ាង ពីសំណាក់អាជ្ញាធរ ខេត្តព្រះវិហារ ទាំងការរស់នៅប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក សេង សាញ់ ពិនិត្យការដាក់ ប្រព័ន្ធលូមេ នៅភូមិទ្រា១

$
0
0

ភ្នំពេញ ៖ តាមការណែនាំពីលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានដឹកនាំមន្ត្រីសាលាសង្កាត់ ចុះពិនិត្យសកម្មភាព ក្រុមការងារស្ថាបនា ប្រព័ន្ធលូមេមួយខ្សែ តាមបណ្តោយផ្លូវ សឡា ក្នុងភូមិទ្រា១ ដែលកំពុងស្ថាបនា ដោយការិយាល័យសាធារណការ ខណ្ឌមានជ័យ។

លោក ឡាយ ជ ប្រធានការិយាល័យសាធារណការខណ្ឌ បានឲ្យដឹងថា ប្រព័ន្ធលូមេមួយខ្សែនេះ មានប្រវែង ១៨៧ម៉ែត្រ មុខកាត់ ១ម៉ែត្រ ដែលរហូតមកដល់ពេលនេះ ស្ថាបនាបាន ៩០ភាគរយ ដោយចំណាយថវិកា អស់ជាង ១៥.០០០ដុល្លារ ដែលជាថវិកា ៥០បូក៥០ភាគរយ។ លោក ឡាយ ជ បានឲ្យដឹងថា លូមេមួយខ្សែនេះ អាចរំដោះទឹកចេញទៅអាង ស្តុកទឹកដើមស្លែង ហូរចូលប្រឡាយស្ទឹងមានជ័យ ឆ្ពោះទៅកាន់ស្ថានីយបូមទឹក បឹងទំពុន ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា លូមេមួយខ្សែនេះ មានតួនាទីសំខាន់ ក្នុងការជួយរំដោះទឹក ពីភូមិទ្រា១ ជាពិសេសសាលាបឋមសិក្សា សឡា ដែលតែងតែមានការលិចលង់ ដោយសាទឹកភ្លៀងជារៀងរាល់ឆ្នាំ ធ្វើឲ្យមានការរំខានដល់ការសិក្សារបស់សិស្ស។ លោកចៅសង្កាត់ មានជំនឿថា ចាប់ពីពេលនេះទៅ បន្ទាប់ពីមានប្រព័ន្ធលូមេនេះ មូលដ្ឋានភូមិទ្រា លែងមានការលិចលង់ដោយទឹកភ្លៀង ដូចបណ្តាឆ្នាំមុនៗទៀតហើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ សង្កាត់ស្ទឹងមានជ័យ សម្រេចរៀបចំដសក់ប្រព័ន្ធលូ តាមបណ្តាផ្លូវក្នុងមូលដ្ឋាន បានចំនួន ៤ខ្សែ ដែលមានប្រវែងសរុប ១៥៧០ម៉ែត្រ ក្នុងនោះភូមិប្ញស្សី មានប្រវែង ១៨៣ម៉ែត្រ មុខកាត់ ០,៥ម៉ែត្រ, ភូមិដំណាក់ធំ ប្រវែង ១២០០ម៉ែត្រ មុខកាត់ ០,៨០ម៉ែត្រ និង ភូមិទ្រា១ ប្រវែង ១៨៧ម៉ែត្រ មុខកាត់ ១ម៉ែត្រ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ឃាត់ខ្លួនស្ត្រី ជនជាតិថៃម្នាក់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ពីបទ ជួញដូរគ្រឿងញៀន ជិត៤គីឡូក្រាម

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចគយ ប្រចាំនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែសីហា នេះ បានឃាត់ខ្លួន ស្ត្រីជនជាតិថៃម្នាក់ ពីបទជួញដូរគ្រឿងញៀន ប្រភេទម្សៅស ជាតិកូកាអ៊ីន ជិត ៤គីឡូក្រាម ខណៈដែលស្ត្រីជនសង្ស័យរូបនេះ បានធ្វើដំណើរពីប្រទេសអេក្វាឌ័រ ឆ្ពោះទៅប្រទេសថៃរបស់ខ្លួន ដោយឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។

មន្ត្រីនគរបាល អន្តោប្រវេសន៍មួយរូប បានប្រាប់ដើមអម្ពិលតាមទូរស័ព្ទ នៅយប់ថ្ងៃទី០៧ ខែសីហា នេះថា ស្ត្រីជនជាតិថៃ ដែលជួញដូរគ្រឿងញៀន ជាប្រភេទម្សៅស ជាតិកូកាអ៊ីន ចំនួន ៣,៧គីឡូក្រាមខាងលើនេះ មានឈ្មោះ EHUMDEE VARAMKANA អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែន លេខ ៤២៦៧១៥៥៩ ហើយធ្វើដំណើរ ពីប្រទេសអេក្វាឌ័រ មកកាន់ប្រទេសកម្ពុជា តាំងពីថ្ងៃទី០៦ ខែសីហា តាមជើងយន្តហោះ MI ៦០៨ សិង្ហបុរី-ភ្នំពេញ វេលាម៉ោង ១៧និង១៥នាទី។

មន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះ បានបន្តថា ដោយមានការសង្ស័យលើលិខិតឆ្លងដែន ទើបកម្លាំងសមត្ថកិច្ច កំណត់មុខសញ្ញាជនសង្ស័យរូបនេះ ប៉ុន្តែមិនទាន់រកឃើញ ភស្តុតាងណាមួយ នៅឡើយនោះទេ ដោយសារ តែវ៉ាលីដែលជនសង្ស័យលាក់ម្សៅស នៅទីនោះ មិនទាន់បានបញ្ជូន មកដល់ ពោលមានការយឺតយ៉ាវមួយថ្ងៃ។ ដូច្នេះ សមត្ថកិច្ចតម្រូវឲ្យជនសង្ស័យរូបនេះបំពេញឯកសារ និងសំណុំបែបបទ ដើម្បីទទួលយកវ៉ាលី របស់ខ្លួន ហើយបន្ទាប់មកវ៉ាលីរបស់ជនសង្ស័យ បានផ្ញើមកកាន់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ សិង្ហបុរី-ភ្នំពេញ វេលាម៉ោង ៦និង២៥នាទី ល្ងាចថ្ងៃទី០៧ ខែសីហា នេះ ។

បើយោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះ បានឲ្យដឹងទៀតថា កម្លាំងនគរបាលអន្តោប្រវេសន៍ បានសហការជាមួយសមត្ថកិច្ចគយ ដែលប្រចាំនៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ហើយនាំទៅឆែកក្នុងវ៉ាលី ក៏ប្រទះឃើញម្សៅស ជាប្រភេទកូកាអ៊ីន ចំនួន ៣,៧គីឡូក្រាម ដែលលាក់ទុក ក្នុងហោប៉ៅវ៉ាលី។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ការវេចខ្ចប់ម្សៅសរបស់ជនសង្ស័យ មានលក្ខណៈ ទំនើបយ៉ាងខ្លាំង សូម្បីតែឧបករណ៍ X-RAY ក៏មិនអាចឆ្លុះឃើញដែរ ប៉ុន្តែដោយសារសមត្ថកិច្ចរបស់ កម្ពុជាមានជំនាញខ្ពស់ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះតែម្តងទៅ ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យជាជនជាតិថៃរូបនេះ រួមទាំងវត្ថុតាងត្រូវបានប្រគល់ទៅឲ្យកម្លាំង នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត។

ការឃាត់ខ្លួន ជនជួញដូរគ្រឿញៀនឆ្លងប្រទេសរូបនេះ ពីសំណាក់កម្លាំងសមត្ថកិច្ចកម្ពុជា គឺជាការ បង្ហាញឲ្យឃើញថា សមត្ថកិច្ចកម្ពុជាមានសមត្ថភាព និងជំនាញខ្ពស់ ក្នុងការបង្រ្កាបការជួញដូរ គ្រឿងញៀន ស្របតាមការចង់បានរបស់សមាគមអាស៊ាន គ្មានការជួញដូរគ្រឿងញៀនឆ្នាំ២០១៥។

បើយោងតាមមន្ត្រីនគរបាលប្រវេសន៍ ការឃាត់ខ្លួនជនជួញដូរគ្រឿងញៀន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញខាងលើនេះ គឺជាករណីទី១ សម្រាប់ឆ្នាំ២០១២នេះ ៕

អាជ្ញាធរ ខេត្តកំពង់ឆ្នាំង ដង្ហែទៀនវស្សា ប្រគេនព្រះសង្ឃ និងចែកអំណោយដល់ ប្រជាពលរដ្ឋទីទ័លក្រ

$
0
0

កំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក កែវ ពៅ និងអភិបាល រងខេត្តកំពង់ឆ្នាំង លោក បណ្ឌិត ចេង ញ៉ាន់ អមដណើរដោយ លោកអនុប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូប បានដង្ហែទៀន ព្រះវស្សា រួមមទាំងគ្រឿង ឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅអាស្រមវត្ត ដំណាក់កកោះ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បន្ទាប់មកក្រុមការងារ បានចែកអំណោយ និងប្រគល់ផ្ទះ២ខ្នង ជូនដល់ជនទីទ័លក្រចំនួនគ្រួសារ នៅភូមិ-ឃុំខាងលើ ដោយគ្រួសារទី១ ឈ្មោះ ងួន ទាវ និងប្រពន្ធឈ្មោះ អ៊ុយ ភី ទទួលបានផ្ទះ ៥គុណ៦ម៉ែត្រ ១ខ្នង អង្ករ ២០គីឡូក្រាម មីយើង ១កេស ត្រីខ ១០កំប៉ុង និងថវិកាចំនួន ៥ម៉ឺនរៀល គ្រួសារទី២ ឈ្មោះ គង វន្នី និងប្រពន្ធឈ្មោះ មឿន សារី ទទួលបានផ្ទះ ៥គុណ៦ម៉ែត្រ ប្រក់សង្កសី និងអំណោយដូចគ្រួសារ ទី១ដែរ។

ក្រុមការងារបានបន្តដឹកនាំ អំណោយកាកបាទក្រហម មានអង្ករ ត្រីខកំប៉ុង មុង ភួយ សារ៉ុង និងកៅស៊ូតង់ ទៅចែកជូនជនរងគ្រោះខ្យល់ព្យុះរលំផ្ទះចំនួន ៧គ្រួសារ នៅឃុំច្រណូក ស្រុកកំពង់លែង។

លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង បានអរគុណដល់លោក ចេង ញ៉ាន់ អភិបាលខេត្ត និងជាក្រុមការងារខេត្តចុះជួយស្រុកកំពង់លែង ព្រមទាំងលោក ប្រធានមន្ទីរ និងមន្ត្រីមន្ទីរសាធារណការ និងដឹកនាំជញ្ជូនខេត្ត ចុះជួយឃុំពោធិ៍ ដែលលោកតែងតែ ចុះជួយឧបត្ថម្ភទាំងកម្លាំងកាយ ចិត្ត និងថវិកា ជួយដល់ប្រជាពលរដ្ឋ គ្រប់រូប ដែលរងគ្រោះ និងទីទ័លក្រ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោកអភិបាលរង ហេង វន្ថា ដឹកឈើ ពីខេត្ដព្រះសីហនុ អត់ច្បាប់ មន្ដ្រី អ.ហ ចាប់ហើយ លែងវិញ

$
0
0

កំពត ៖ ឈើមួយរថយន្ដពេញ ដឹកតាមបណ្ដោយផ្លូវជាតិលេខ៣ ពីខេត្ដព្រះសីហនុ ចូលមកទីរួមខេត្ដកំពត ត្រូវបានប្រទះឃើញនៅលើកំណាត់ ផ្លូវជាតិលេខ៣ ស្ថិត ក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្ដកំពត កាលពីវេលាម៉ោង១០និង៤៥នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២។ ការដឹកជញ្ជូនឈើនេះ គ្មានកម្លាំងណាមួយ ដែលឈរជើង នៅលើកំណាត់ផ្លូវជាតិខាងលើ ហ៊ានឃាត់សួរនាំ ឬក៏ចាប់ឡើយ។

បើតាមប្រភពពីមន្ដ្រីរដ្ឋបាលព្រៃឈើម្នាក់  សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ដើមអម្ពិល កាលពីយប់មិញថា រថយន្ដកូរ៉េ២តោន កន្លះ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3B-0789    ដែលដឹកឈើខាងលើ គឺគ្មានច្បាប់ទេ។ មេព្រៃរូបនេះបានបង្ហើបទៀតថា ម្ចាស់ឈើ គឺលោក ហេង វន្ថា អភិបាលរងខេត្ដកំពត ទទួលបន្ទុកជា ប្រធានបង្ក្រាបបទល្មើសរបស់ខេត្ដកំពត។

ការដឹកជញ្ជ្ញូនឈើរបស់គាត់ នៅពេលយប់ គ្មានកម្លាំងសមត្ថកិច្ចណាមួយ ហ៊ានបង្ក្រាប ឡើយ សូម្បីតែនៅវេលាម៉ោង១១យប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ (អ.ហ)ខេត្ដ ស្ទាក់ចាប់ គ្រាន់តែសួរនាំ ប៉ះចំឈ្មោះលោកអភិបាលរងខាងលើ គឺ អ.ហ  ដកកម្លាំងចេញភ្លាមៗ  មិនតែប៉ុណ្ណោះ គេថែមទាំងឃើញលោកអភិបាលរង បើករថយន្ដទៅដល់កន្លែងមន្ដ្រី អ.ហ ឃាត់ទៀតផង។ ក្នុងនោះលោកភិបាលរង ថែមទាំងស្ដីឱ្យខាងអ្នកថតទូរទស្សន៍ ដែលទៅថតយកទិដ្ឋាភាព និងសកម្មភាពចាប់ឈើនេះថែមទៀត។

នៅវេលាម៉ោង ១១ ថ្ងៃទី១៣ ខែសីហា ដើមអម្ពិលបានទូរស័ព្ទទៅកាន់លោក ហេង វន្ថា ដើម្បីសាកសួរពីការដឹកឈើខាងលើ ហើយត្រូវបានលោកឆ្លើយថា ជាឈើ លោកដឹកពីខេត្ដព្រះសីហនុ យកមកធ្វើផ្ទះប៉ុណ្ណោះ ព្រោះប្រភេទឈើសសរខាងលើ នៅខេត្ដកំពតអត់មាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

មេដឹកនាំ គុយបា ហ្វីឌែល កាស្ត្រូ ប្រារព្ធពិធីខួប ៨៦ឆ្នាំ

$
0
0

ហាវ៉ាណា៖ លោក ហ្វីឌែល កាស្ត្រូដែលជាមេដឹកនាំ ប្រទេសគុយបា អស់រយៈពេលជាងកន្លះសតវត្សរ៍មក ហើយដែលលោកត្រូវបាន ពិភពលោកទទួលស្គាល់ថា ជាមេដឹកនាំក្នុងការធ្វើសង្គ្រាម ត្រជាក់ប្រឆាំងសហរដ្ឋអាមេរិក រយៈពេលរាប់ទសវត្សរ៍នោះ ឥឡូវលោកបានធ្វើពិធី ប្រារព្ធខួបគម្រប់ ៨៦ឆ្នាំនៅថ្ងៃចន្ទ ទី១៣ ខែសីហានេះ។

គេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១២ថា ការិយាល័យរបស់លោក កាស្រ្តូបាននិយាយថា ពួកគេគ្មានគម្រោងក្នុងការអញ្ជើញភ្ញៀវកិត្តិយស មកប្រទេសកម្មុយនីស្តនេះម្តងណាឡើយ ហើយមេដឹកនាំរូបនេះបានថែរក្សា សុខភាព របស់លោកតាំងពីខែមករា ឆ្នាំ១៩៥៩ រហូតមកដល់លោកមានការឈឺចាប់ ដោយសារបញ្ហាសុខភាពនៅឆ្នាំ២០០៦ រួមទាំងបានផ្ទេរសិទ្ធិអំណាច របស់លោកឲ្យទៅប្អូន ប្រុស របស់ លោកគឺ រ៉ូល កាស្ត្រូ។

នៅថ្ងៃចន្ទ ទី១៣ នេះអង្គការគម្រោងយុវជន មិនបានដឹងនូវការប្រារព្ធខួបរបស់លោកកាស្ត្រូទេ ប៉ុន្តែលោករីនី ហ្គូនហ្សាលីហ្វ ជាអ្នកជាប់ឃុំខ្លួនម្នាក់ក្នុងគុក ចំណោមប្រាំនាក់នៅអាមេរិក នៅតែបានដឹងនិងធ្វើការគោរព ចំពោះវីរបុរសក្នុងសង្គ្រាមនៅប្រទេសកំណើតរបស់ខ្លួន។
ចំណែកឯកីឡាការនីអូឡាំពិកម្នាក់កញ្ញា អ៊ីដាលី អូទីស បានធ្វើសេចក្តីថ្លែងអំណរគុណ ចំពោះគ្រួសារ, បងប្អូន,មិត្តភ័ក្តិ និងលោក រ៉ូល កាស្ត្រូអាយុ ៨១ឆ្នាំផងដែរ មុនពេល ប្រធានាធិបតីមុនដាក់អំណាច។

គួរបញ្ជាក់ថា លោកកាស្ត្រូបានសរសេរអំពីរឿងរ៉ាវ សំខាន់ៗជាច្រើនដូចជា បញ្ហាបរិស្ថាន និងសង្គ្រាមនុយក្លេអ៊ែរ ហើយឥឡូវនេះលោកទទួលការគាំទ្រ និងមានភាពល្បីល្បាញយ៉ាងខ្លាំង៕

DAP-News

សម្ពោធស្ថានីយ ផ្សាយបន្តវិទ្យុស្រ្តី ខេត្តក្រចេះ FM ១០០ MHz និងកម្មវិធីវិទ្យុ ស្រ្តីសហគមន៍

$
0
0

ខេត្តក្រចេះ ៖ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) សហការជាមួយអង្គការសកម្មភាព ដើម្បីសុខុមាលភាពស្រ្តីកម្ពុជា (KWWA) និង សមាគមសាមគ្គីអភិវឌ្ឍន៍ ASAD ប្រទេសអេស្ប៉ាញ បានរៀបចំពិធីសម្ពោធ ស្ថានីយ៍វិទ្យុផ្សាយបន្តទី៤ របស់វិទ្យុស្រ្តីអេហ្វអឹម ១០២ គឺ FM ១០០ MHz ខេត្ត ក្រចេះ និង កម្មវិធីវិទ្យុស្រ្តីសហគមន៍ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៣ ខែសីហា នេះ បានឲ្យដឹងថា ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកស្រី ប៊ន សុភី អភិបាលរងខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្តក្រចេះ លោក Carlos Villa Blanco ឯកអគ្គរាជទូត ប្រទេសអេស្ប៉ាញប្រចំាប្រទេសកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិអេស្ប៉ាញ AECID និង មានវត្តមានភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូបទៀត។

មណ្ឌលព័ត៌មានស្រ្តីកម្ពុជា មានស្ថានីយវិទ្យុផ្សាយបន្តចំនួន៣ នៅតាមបណ្តាខេត្តមួយចំនួន ៖ FM១០៤.២៥MHz នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ FM៩២.២៥MHz នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង និង FM៩៩.៧៥MHz នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយនិងវិទ្យុ FM ១០០ MHz ជាស្ថានីយផ្សាយបន្តទី ៤ នៅក្រុងក្រចេះ ខេត្តក្រចេះ និង ជាវិទ្យុដំបូងគេដែលមានកម្មវិធីវិទ្យុសហគមន៍។

ក្រោមជំនួយថវិការបស់ទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិអេស្ប៉ាញ AECID វិទ្យុនេះមានគោលបំណង លើកកំពស់ការសិក្សាអប់រំ សុខភាពមាតា និង ទារកសង្គមវប្បធម៌ និងការអភិវឌ្ឍនានានៅក្នុងសហគមន៍ ដោយផ្តោតទៅលើទស្សនៈយេនឌ័រ៕

អំណោយលោក ងួន ញ៉ិល ត្រូវបានចែកជូន ដល់ប្រជាពលរដ្ឋ ក្រីក្រចាស់ជរា និងជនពិការ

$
0
0

កំពង់ធំៈ អំណោយលោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា តាមរយៈសាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ធំ ត្រូវបានលោក ឈុន ឈន់ អភិបាលនៃ គណៈអភិបាលខេត្ត និងអនុប្រធាន កិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា អមដំណើដោយលោក ជា ជាតិ ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ធំ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នាំយកទៅចែកជូន ដល់ប្រជាពលរដ្ឋ ក្រីក្រចាស់ជរា និងជនជនពិការ នីឃុំក្រយា ស្រុកសន្ទុក ។

លោក កែវ ឆេង ប្រធានក្រុមប្រឹក្សាឃុំក្រយាឭ បានធ្វើរបាយការណ៍ គួសបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកទទួល អំណោយថ្ងៃនេះ មានចំនួន ១២០គ្រួសារ មកពី ភូមិសែនសេរី ចំនួន៥០គ្រួសារ មកពីភូមិមង្គល ៦១គ្រួសារ និងចាសជរា ចំនួន៩នាក់ ។ មានប្រសាសន៍ សំណោះសំណាល ក្នុងឱកាសនោះ លោក ឈុន ឈន់ បានពាំនាំ នូវការសាកសួរសុខទុក្ខ ពីសំណាក់លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ដែលតែងតែគិតគូរដល់ជីវភាពនិងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការ លំបាកផ្សេងៗ ។ លោកបានផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំ ដាំដំណាំរួមផ្សំ បន្ថែមទៀត ព្រោះថា អំណោយ ដែលត្រូវយកមកចែកជូនពេលនេះ គឺគ្រាន់តែ ជួយសម្រាលនូវការលំបាក ក្នុងរយៈពេលខ្លី តែប៉ុណ្ណោះ ។ អំណោយត្រូវបានចែកជូនដោយ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកត្រី ៣ដប ត្រីខ៤កំប៉ុង សាប៊ូ ២៤កញ្ចប់ផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រថយន្តក្រុមហ៊ុន អានកូ បុករថយន្ត តាក់ស៊ី ស្លាប់១របួស៤នាក់ លើផ្លូវជាតិលេខ៥

$
0
0

កំពង់ឆ្នាំង៖ រថយន្ត ក្រុមហ៊ុន អានកូ បានបុករថយន្ត កាម៉ារី រត់តាក់ស៊ី នៅតាមបណ្តោយ ផ្លូវជាតិ លេខ៥ ទល់មុខក្រុមហ៊ុន ស្រាបៀរភ្នំពេញ ក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១០៖៤៥ នាទី ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ បានបណ្តាល ឲ្យ ស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ប៊ន ស្រ៊ន ភេទស្រី អាយុ៤៥ ឆ្នាំ មានស្រុកកំណើត នៅភូមិសំរៀងសែន ឃុំសំរោងសែន ស្រុកកំពង់លែង រីឯជនរងគ្រោះ៤នាក់ ផ្សេងទៀតនោះ មិនទាន់ត្រូវបាន ស្គាល់អត្តសញ្ញាណនោះឡើយ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ រថយន្តរបស់ក្រុមហ៊ុន អានកូ ពាក់ស្លាកលេខ ស្វាយរៀង3A-0384 ធ្វើដំណើរពីភ្នំពេញ ទៅកំពង់ឆ្នាំង លុះដល់ចំណុចកើតហេតុ ស្រាប់តែបុករថយន្តកាម៉ារី រត់តាក់ស៊ី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C-5833 បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់ និងរងរបួសធ្ងន់ស្រ្តីម្នាក់ និងស្រាល៣នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់រថយន្តបង្កហេតុ របស់ក្រុមហ៊ុន អានកូ យកទៅដោះស្រាយ។ សមត្ថកិច្ចបានស្តីបន្ទោសថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពី រថយន្តរបស់ក្រុមហ៊ុន អានកូ៕

www.dap-news.com

www.dap-news.com

www.dap-news.com


រៀនបើកយន្ដហោះ ខុសបច្ចេកទេស ធ្លាក់ស្លាប់០២នាក់ នៅទួរគី

$
0
0

អង់ការ៉ាៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ”ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ថា យ៉ាងហោច ណាស់មានអ្នក រៀនបើកយន្ដហោះ ចំនួន០២នាក់ បាត់បង់ជិវិត នៅទួរគី ។ គេហទំព័រក្នុងស្រុកឈ្មោះ ” Hurriyet Daily News” បានចុះផ្សាយថា អ្នកបើកបរថ្មី ថ្មោង០២នាក់ បានបាត់បង់ជីវិត ខណៈដែលពួកគេ រៀន បើកបរ ហើយយន្ដហោះដែល ពួកគេ បើកនោះធ្លាក់ ចូលក្នុង សមុទ្រមារា ភាគឥឦសាន ប្រទេសទួរគី កាលពីថ្ងៃអាទិត្យមិ្សលមិញ ។

គួរបញ្ជាក់ថា យន្ដហោះដែលធ្លាក់បណ្ដាលឱ្យស្លាប់ពីឡុត ០២នាក់ ជាប្រភេទ យន្ដហោះ Marmara ដែលមានអ្នក បើកបរ០២នាក់ ដោយសារតែពួកគេ បាត់បង់ការ ទទួលខុស ត្រូវ និងប្រហែលជា វង្វេងស្មារតីបានបណ្ដាលឱ្យ យន្ដហោះធ្លាក់ចុះក្នុង កម្រិតកម្ពស់ប្រមាណ ៤គីឡូម៉ែត្រពីលើ ចុះមកដល់ភពផែនដី ។ ការធ្លាក់ យន្ដហោះ នេះមាន រយៈចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីក្រុង អ៊ីស្ដង់ប៊ុល ។ នៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះនេះដែរ ក្រុមប៉ូលិសទួរគី និងឆ្នាំអភិរក្សានៅ ឆ្នេរខ្សាច់នៅ ភូមិសាស្ដ្រ ខាងលើ បាននាំគ្នាជួយអន្ដារគមន៍ ក្នុងករណីធ្លាក់ចុះ ហោះនេះផងដែរ  ។

ក្រុមអ្នកជំនាញការបានលើកឡើងថា ករណីធ្លាក់យន្ដហោះ បណ្ដាលមកពី ពីឡុត ទាំងពីរនាក់ បាត់បង់ការទទួល ខុសត្រូវក្នុងការ បញ្ជាយន្ដហោះ ទើបបណ្ដាលឱ្យ ធ្លាក់យ៉ាងដូច្នេះ ៕

Photo by DAP-News

Photo by DAP-News

គ្រោះថ្នាក់ ពីរករណី នៅតាមផ្លូវ ជាតិលេខ ៤ ស្លាប់២ របួស២នាក់

$
0
0

កំពង់ស្ពឺ៖ យ៉ាងហោច ណាស់ អ្នកធ្វើដំណើរ ពីរនាក់ បានស្លាប់ នៅនឹងកន្លែង កើតហេតុ និង៣នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ ពីរ ករណីផ្សេងគ្នា ដែលបានកើតឡើង នៅតាមបណ្តោយ ផ្លូវជាតិលេខ ៤ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តី រាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីទីមួយ បានកើតឡើង កាលពី វេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ ចន្លោះគីឡូម៉ែត្រលេខ50 និង51 ក្នុងសង្កាត់កណ្តុលដំ ក្រុងច្បារមន ដែលបង្កឡើង ដោយរថយន្ត ម៉ាក់ហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ច-2360 ភព២ បានបើកបុកអ្នកជិះម៉ូតូ ម៉ាក់វ៉េវ ពណ៌ខ្មៅឈ្មោះ សំវុទ្ធី អាយុ៣០ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កណ្តុលដំ ក្រុងច្បារមន ។

ដោយឡែកករណីគ្រោះថ្នាក់ ចរាចរណ៍ទី២ បានកើតឡើង កាលពីវេលាម៉ោង ១៩៖១០នាទីយប់ ថ្ងៃទី១២ ខែសីហា នៅចន្លោះ គីឡូម៉ែត្រលេខ៣២ និង៣៣ លើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំង ឫស្សី ឃុំសំបូរ ស្រុកគងពិសី ដែលបណ្តាល មកពីរថយន្តមួយគ្រឿង បានបុកម៉ូតូ មួយគ្រឿង ជិះគ្នាបីនាក់ ធ្វើឲ្យអ្នកបើកបរ ស្លាប់នៅនឹងកន្លែង និងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់។ ជនរងគ្រោះ ដែលស្លាប់ និងរងរបួសធ្ងន់ រស់នៅ ភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកគងពិសី។

ក្រោយកើតហេតុ សមត្ថកិច្ចទាំងពីរ គ្រឿង និងម៉ូតូរបស់ជនរង គ្រោះត្រូវបានយកទៅ រក្សាទុកនៅស្នងការ ដ្ឋាននគរបាល ខេត្តដើម្បីចាត់ការបន្តទៀត៕

សាច់ញាតិ និស្សិតរងគ្រោះ ដោយរថយន្ត លាយស៊ីម៉ង់ត៍កិនស្លាប់ ទទួលបានថវិកា រំលែកទុក្ខ ពីវិទ្យាស្ថានវ៉ាន់ដា

$
0
0

ភ្នំពេញៈ ក្រុមគ្រួសារសាច់ញាតិ និស្សិតស្រីម្នាក់ ដែលត្រូវរថយន្តលាយស៊ីម៉ង់ត៍កិនស្លាប់ កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅ នាពេលនេះ បានមកទទួលថវិកា រំលែកទុក្ខ ពីវិទ្យាស្ថាន ដែលជាទឹកចិត្តរៃអង្គៀសគ្នា របស់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យ នៃវិទ្យាស្ថាននេះ។

ពិធីប្រគល់ថវិកា ដល់សាច់ញាតិជនរងគ្រោះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នៅវិទ្យាស្ថានវ៉ាន់ដា ដែលមានថវិកាសរុប ចំនួន ២,២៨៨,៦០០រៀល និង៣៨ដុល្លារ ត្រូវបានប្រគល់ជូន ម្តាយ និងស្វាមីជនរងគ្រោះ ។

លោក រឿន សារ៉ុន ត្រូវជាប្តីរបស់ និស្សិតរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យ នៃវិទ្យាស្ថានវ៉ាន់ដា ដែលមានទឹកចិត្តជួយរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់លោក ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ និស្សិតស្រីម្នាក់ រៀននៅវិទ្យាស្ថាន ជំនាន់ទី៩ ត្រូវបានរថយន្តលាយស៊ីម៉ង់ត៍មួយគ្រឿង បើកបុកពីក្រោយ និង កិនស្លាប់ នៅតាម បណ្តោយ ផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈរូបនាង កំពុងជិះម៉ូតូតាមផ្លូវ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្តីរបស់ជនរងគ្រោះ បាននិយាយថា ក្រុមហ៊ុន Asia Insurance ដែលផ្តល់ សេវាធានារ៉ាប់រង ដល់រថយន្តបង្កហេតុ បានសងជំងឺចិត្ត ចំនួន២លានរៀល នៅជំហានដំបូង ម្តងរួចមកហើយ និងបានសម្រេចសងថ្លៃជំងឺចិត្តផ្តាច់ ចំនួន ២លានរៀល បន្ថែមទៀត ប៉ុន្តែភាគីសាច់ញាតិជនរងគ្រោះ ពុំព្រមទទួលសំណងក្រោយនេះឡើយ ដោយយល់ថា ពុំសាកសម ហើយគ្រោងរៀបចំបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ៕

Photo by DAP-NEWS

មេព្រៃ ប្រមូលឈើធ្នុង មានតម្លៃ បានជាង ៣០០កំណាត់

$
0
0

ខេត្តស្ទឹងត្រែង៖ កម្លាំងមន្រ្តីរដ្ឋបាលព្រៃ ឈើស្ទឹងត្រែង សហការជាមួយនគរបាល នៃស្នងការនគរបាលខេត្ត ធ្វើការចុះបង្រ្កាបបទល្មើសព្រៃឈើ តាមដងទន្លេសេកុង និងសេសាន រឹកអូសឈើប្រភេទធ្នុងបាន ចំនួនជាង៣០០កំណាត់ កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១២។

តាមការឱ្យដឹងពីលោក សិទ្ធ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្ទឹងត្រែងថា កំលាំងរដ្ឋបាលព្រៃ ឈើ សហការជាមួយនគរបាល ស្នងការនគបាលខេត្ត បានធ្វើការ រឹបអូសឈើនៅចំណុច ជួរអ្នកតា ភូមិ សាស្រ្តឃុំស្រែគ ស្រុកសេសាន បានចំនួនជាង ១០០កំណាត់ ជាប្រភេទឈើធ្នុង ដោយការប្រតិបត្តិការ បង្រ្កាបនេះ បានធ្វើ ឡើងរយៈពេល៣ថ្ងៃកន្លងមកហើយ និងបានប្រមូលឈើទាំងនោះ ទៅរក្សាទុកនៅ ថ្នាលបណ្តុះកូនឈើឃុំស្រែគរ។

លោកបន្តថា រហូតដល់ថ្ងៃទី១៣ សីហា មិនទាន់បានដឹង ពីចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ហើយកំពុងតែស្វែងរកឈើទាំងនោះ ដែលឈ្មួញយកមកលាក់ទុក ក្នុង ព្រៃក្បែមាត់ច្រាំងទន្លេសេសានជា បន្តទៀត។

 មន្រ្តីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ឈើធ្នុងប្រភេទត្រូវប៉ានជាង ២០០កំណាត់ទៀត ត្រូវបានរឹបអូសនៅភូមិសាស្រ្ត  ចំណុចទី៣  ចំណុច អូរឃ្លៀង អូរចំណាប កោះត្បែង ស្រុកសៀមប៉ាង។

មន្រ្តីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ឈើដែលប្រមូលតាមដងទន្លេ ក្នុងភូមិសាស្រ្តខាងលើ គឺមិនទាន់មានចំណាត់ការថា នឹងប្រមូលទៅទុកនៅកន្លែងណា ច្បាស់ លាស់នៅឡើយ ដោយសារទីតាំង លាក់ស្តុកឈើរបស់ក្រុមឈ្មួញ វានៅឆ្ងាយពីទីតាំងរបស់រដ្ឋបាលព្រៃឈើពេក តែទោះជាយ៉ាងណាកម្លាំងជំនាញ នឹងរកមធ្យោបាយ ដឹកតាមកាណូតមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ៕

www.dap-news.com

www.dap-news.com

ដោះលែងមន្រ្តី ក្រសួងដែនដី ៤ រូប តែក្រុមមន្រ្តី ឆ្លើយថា មិនទាន់ដឹង

$
0
0

ភ្នំពេញ៖ មន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ៤រូប ក្នុងនោះមានម្នាក់ ឋានៈ ជាអគ្គ នាយករង ដែលបានចាប់ខ្លួន ដោយអង្គភាព ប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីនេះៗ និងត្រូវជាប់ ពន្ធនាគារ ជាបណ្តោះអាសន្ន នោះ ស្រាប់តែនៅ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នេះ មានព័ត៌មានថា មន្រ្តីទាំង៤នាក់នេះ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ ។

យ៉ាងណាក៏ដោយ ចំពោះព័ត៌មាន ខាងលើនេះ ដែលត្រូវ បានផ្សព្វផ្សាយ តាមវិទ្យុបរទេស ក្នុងស្រុកមួយនោះ មិនមានមន្រ្តីណាម្នាក់ របស់ក្រសួងរៀបចំដែនដី ចេញមក បញ្ជាក់អះអាងជា ផ្លូវការនោះឡើយ បូករួមទាំង មន្រ្តីដែលស្និទ្ធ នឹងលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ទៀតផង។

យោងតាម សេចក្តីរាយការណ៍ មួយចំនួនបានឲ្យដឹងថា មន្រ្តីទាំង៤នាក់ នៅក្រសួងរៀបចំដែនដី រួមមាន ថ្នាក់អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ដែលសុទ្ធ តែជាប្រធានគម្រោង និងអនុប្រធានគម្រោង ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ក្រោយពេលដែល ជាប់ឃុំឃាំង ជាបណ្តោះអាសន្ន មួយរយៈពេលថ្មី ក្រោយពេល ដែលពួកគេ ត្រូវបានចាប់ខ្លួន ជាប់ពាក់ព័ន្ធ នឹងអំពើ ពុករលួយ ក្នុងសំណុំរឿងដីធ្លី សង្គមកិច្ច។

ចំពោះព័ត៌មានខាងលើនេះ ត្រូវបាន មន្រ្តីមួយរូបសូម មិនបញ្ចេញឈ្មោះ បានឆ្លើយថា លោកមិនដឹងនោះទេ ហើយរហូតមកដល់ម៉ោង ៦ល្ងាចថ្ងៃទី១៣ ខែសីហា នេះ ខណៈរូបលោក នៅក្រសួង ក៏មិនទាន់ មានការនិយាយពីព័ត៌មាន នេះឡើយ។

មន្រ្តីរូបនេះ បានបន្តថា លោកមិនទាន់ដឹងនោះទេ ផ្ទុយទៅវិញ គ្រាន់តែដឹងថា ជនទាំង៤នាក់ នឹងត្រូវ តុលាការ យកមកជម្រុំជម្រះ នៅពេលខាងមុខដ៏ខ្លីនេះ ។

ប៉ុន្តែមន្រ្តីរូបនេះ បានបង្ហើបថា ក្នុងរយៈពេលថ្មីនេះៗ នៅក្នុងក្រសួងដែនដី ចេះតែឮគេនិយាយ ខ្សឹបខ្សៀវថា មន្រ្តីទាំង៤ នាក់ខាងលើនេះ អាចនឹងមានសេរីភាព ផងដែរ។  ជាមួយគ្នានេះ ទាំងមន្រ្តីអ្នកនាំពាក្យ និងមន្រ្តី ដែលស្និទ្ធ នឹងលោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម សុទ្ធតែឆ្លើយថា មិនទាន់ដឹងពីព័ត៌មាននេះទេ ។

ដោយឡែក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃរាជរដ្ឋាភិបាល មិនស្វែងរក ចម្លើយណាមួយនោះទេ តាមសារទូរស័ព្ទនៅយប់ថ្ងៃទី១៣ ខែសីហា នេះ។

សូមបញ្ជាក់ថា មន្រ្តីក្រសួងរៀបចំដែនដី ទាំង៤នាក់នោះរួមមានទី១ ឈ្មោះ សារ៉េត បូរ៉ាមី អគ្គនាយករង នៃគណកម្មការ រៀបចំដែនដី សម្បទានសង្គមកិច្ច និងជាប្រធានគម្រោង,ទី២ ឈ្មោះ ទុយ ឡៃរិទ្ធី នាយករង នាយកដ្ឋានហិរញ្ញកិច្ច និងជាអនុប្រធានគម្រោង,ទី៣ ឈ្មោះ អ៊ី សារ៉ា នាយករង នាយកដ្ឋានហិរញ្ញកិច្ច និងអនុប្រធានគម្រោង និងទី៤ ប្រធាននាយករដ្ឋាន ហិរញ្ញកិច្ច ត្រូវបាន ចាប់ខ្លួន ដោយអង្គភាពប្រឆាំងពុករលួយ ដោយជាប់ពាក់ព័ន្ធ និងអំពើពុករលួយ ក្នុងសំណុំរឿងដីធ្លី៕

Viewing all 8042 articles
Browse latest View live




Latest Images