Are you the publisher? Claim this channel


Embed this content in your HTML

Search



Account: (login)

More Channels


Channel Catalog


Articles on this Page

(showing articles 381 to 400 of 5088)
(showing articles 381 to 400 of 5088)

Channel Description:

The Best Breaking News in Cambodia, Hot News Khmer, Dap News, Soy Sopheap, Lim CheaVutha, www.dap-news.com, www.lookingtoday.com, lim.cheavutha@gmail.com, 012 571 704.

older | 1 | .... | 17 | 18 | 19 | (Page 20) | 21 | 22 | 23 | .... | 255 | newer

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា មូលហេតុដែលប្រាក់ដុល្លារ អាមេរិកចុះថោក ហើយប្រាក់រៀល កម្ពុជាឡើងថ្លៃនោះ ដោយសារ តម្រូវការរបស់ប្រជាជនកម្ពុជា មានការកើនឡើងខុសពីធម្មតា មិនមែនមកការជាប់ឆ្នោត របស់លោកអូបាម៉ា ធ្វើឱ្យរូបិយប័ណ្ណ អាមេរិកធ្លាក់ចុះនោះក៏ទេដែ

    សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាបលរដ្ឋនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាថា ប្រាក់រៀល របស់ខ្មែរឡើងថ្លៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយប្រាក់ដុល្លារអាមេរិក ចុះថោកនោះ មកពីតម្រូវការរបស់ ប្រជាពលរដ្ឋកម្ពុជាច្រើនពេក ពុំមែនមកពីប្រាក់ ដុល្លារ អាមេរិកទេ។

    សម្តេចបន្ថែមថា “កាលពីម្សិលមិញខ្ញុំមើលតារាងប្តូរប្រាក់ ចង់ភ័យ ប្រហែលជាចាំបាច់ត្រូវធ្វើកិច្ចអន្តរាគមន៍ ហើយកាលពីម្សិលមិញនេះ មានផ្សារខ្លះ ១ដុល្លារប្តូរបានតែ ៣.៨៨៨ រៀលទេ បានន័យថា វាចុះមកក្រោម៤០០០រៀលហើយ ហើយក្នុងពេលដែលយើងចង់បានលុយរបស់យើងរត់ក្នុងចន្លោះ៤ពាន់ទៅ៤ពាន់៥០រៀល ប៉ុន្តែបញ្ហា ទាំងអស់នេះរឿងគោលនយោបាយរបស់ធនាគារទេ”។

    នាយករដ្ឋមន្រ្តីបន្តថា ម្យ៉ាងទៀត ប្រាក់ដុល្លារចុះថោកពុំមែនមកពី លោក បារ៉ាក់ អូបាម៉ា ក្លាយជាប្រធានាធិបតេយ្យថ្មីនោះទេ មកពីតម្រូវការ សាច់ប្រាក់ធំ ហើយស្រប ពេលដែលជារដូវការ នៃការប្រមូលទិញផល កសិកម្ម(ស្រូវ) របស់ប្រជាពលរដ្ឋ ត្រូវការបង់ពន្ធ ត្រូវការចាយវាយផងដែរ៕

    Photo by DAP-News


    -អ្នករៀបចំកម្មវិធី មរតកសំនៀង ៖ ភាគច្រើន ខ្ញុំជឿថា លោកវ៉ោយ ហូ តែ ម្ចាស់សៀវភៅ មាសស្រោបនគរ អះអាង ថា ៩៩ភាគរយមិនជឿ

    ភ្នំពេញ ៖ លោក វ៉ោយ ហូ ដែលគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀង បានច្រើនបទជាងគេ ហើយភាគច្រើនជាបទល្បីៗ កាលពីទសវត្សទី៦០ និង៧០ ហើយបាត់ខ្លួននៅសម័យ ប៉ុល ពត ដោយមតិភាគច្រើនគេអះអាងថាលោកស្លាប់នោះ ស្រាប់តែឥឡូវបែរជាលេចបុរសម្នាក់ ដែលមាន អាយុខ្ទង់ ៦០ឆ្នាំ បានចេញមុខ មកអះអាងថា ខ្លួនគឺជា វ៉ោយ ហូ ធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈដ្ឋាន ដែលធ្លាប់ស្គាល់និងគាំទ្ររូបលោក តាំងពីដើមរៀងមក។ ប៉ុន្ដែខណៈដែលលេចមុខ បុរសវ័យចំណាស់ មកធ្វើការអះអាងថា ខ្លួនគឺជា វ៉ោយ ហូ អ្នកនិពន្ធបទចម្រៀងល្បីល្បាញ តាំងពីដើមមកនោះ បានធ្វើឱ្យមតិភាគច្រើនខ្វែងគំនិតគ្នា នៅក្នុងដំណឹងដ៏ ភ្ញាក់ផ្អើលនេះ ដោយអ្នកខ្លះបានជឿថា បុរសវ័យចំណាស់ដែលលេច មុខខាងលើ គឺពិតជាលោក វ៉ោយ ហូ ពិតប្រាកដ តែអ្នកខ្លះទៀតមិនជឿ រហូតមកដល់ថ្ងៃនេះ សំណួរនៃការខ្វែងគំនិតគ្នា ខាងលើនេះ គេនៅមិនទាន់រកឃើញចម្លើយតែមួយពិតប្រាកដថា បុរសវ័យចំណាស់ខាងលើនេះ ពិតជា វ៉ោយ ហូ ពិតប្រាកដ ឬក៏ជា មនុស្សក្លែងបន្លំនៅ ឡើយនោះទេ។

    សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃសៅរ៍ ចុងសបា្ដហ៍កន្លងទៅ នៅក្នុងកម្មវិធី មរតកសំនៀង របស់ស្ថានីយទូរទស្សន៍ អប្សរា ដែលមានលោក ប៉ាន់ ខែមប៊ុនថន ជាអ្នក រៀបចំ បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងចំណោមអ្នកទស្សនា ដោយសារតែអ្នករៀបចំកម្មវិធី បានធ្វើការសម្ភាសន៍ជា មួយបុរសវ័យចំណាស់ម្នាក់ ដែលមានអាយុខ្ទង់ប្រមាណ ៦០ឆ្នាំ មានដៅមុខមួយចំហៀង ដោយបុរសខាងលើនេះ អះអាងថា ខ្លួនឈ្មោះ វ៉ោយ ហូ គឺជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញ កាលពីសម័យ ទសវត្ស៦០និង៧០។

    នៅក្នុងកិច្ចសម្ភាសន៍ បុរសវ័យចំណាស់ខាងលើ បានធ្វើ ការរៀបរាប់ពីជីវិតរបស់ខ្លួន រួមទាំងមានសាក្សីមួយចំនួន ធ្វើការអះអាង សបញ្ជាក់ឱ្យឃើញថា រូបគាត់គឺពិត ជាអ្នកនិពន្ធ វ៉ោយ ហូ ពិតប្រាកដ មែន ។ ប៉ុន្ដែក្រោយពីទូរទស្សន៍អប្សរា ចាក់ផ្សាយនូវកម្មវិធីមរតកសំនៀង នៃកិច្ចសម្ភាសន៍ខាងលើនេះ មានមជ្ឈដ្ឋានមួយចំនួន បានចេញមុខ ធ្វើការអះអាងថា បុរសរូបនោះមិនមែនជាលោក វ៉ោយ ហូ នោះឡើយ គឺជាមនុស្សក្លែងក្លាយ មកអះអាងថាខ្លួនជា វ៉ោយ ហូ ក្នុងបំណងចង់ ល្បីឈ្មោះ និងចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

    ពាក់ព័ន្ធទៅនឹងការប្រតិកម្មខាងលើនេះ លោក ប៊ូ ប៊ុនធួន ជាប្រជាពរដ្ឋរស់នៅភូមិក្អម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានអះអាងប្រាប់ ដើមអម្ពិល តាមទូរស័ព្ទថា បុរសដែលប៉ុស្ដិ៍ទូរទស្សន៍អប្សរា ចាក់ផ្សាយនោះ មិនមែនជាលោក វ៉ោយ ហូ នោះទេ គឺរូបគាត់គេហៅ តាព្រលឹត មានអាយុខ្ទង់ ៥០ឆ្នាំ ជាអ្នករស់ នៅក្នុងភូមិក្អម ឃុំឫស្សីជ្រោយជាមួយគាត់ ហើយពីមុនមកមានមុខរបរ ជាអ្នកជួសជុលម៉ាញ៉េ ទូរទស្សន៍នៅម្ដុំស្ពាន ព្រែកតាម៉ាក់ កាលអំឡុងឆ្នាំ១៩៩១ ដល់១៩៩៧ ហើយស្នាមដៅនៅលើផ្ទៃមុខគាត់មួយចំហៀងនោះ គឺមានតាំងពីកំណើតមកម្ល៉េះ ។

    លោក ប៊ូ ប៊ុនធួន បានបន្ដថា តាព្រលឹត ពីដើមឡើយ គាត់រស់នៅក្នុងភូមិក្អមនេះ ដោយមានប្រពន្ធនិងកូន២នាក់ តែក្រោយមកដោយសារមាន ជម្លោះលែងលះគ្នា តាព្រលឹត ក៏បានយកប្រពន្ធថ្មី ហើយទៅរស់នៅលើទឹកដីខេត្ដបាត់ដំបងរហូតមក ដែលប្រពន្ធដើមនៅរស់រហូតដល់សព្វថ្ងៃ ។

    ជាការប្រតិកម្ម ទៅនឹងការអះអាងខាងលើនេះដែរ អ្នកនិពន្ធវ័យក្មេង សេង តារា ដែលជាអ្នកនិពន្ធ និងធ្វើការស្រាវជ្រាវពីប្រវត្ដិបទចម្រៀង ប្រវត្ដិអ្នកសិល្បៈ ហើយ ជាម្ចាស់សៀវភៅ មាសស្រោបនគរ ដែលសៀវភៅនេះ និយាយពាក់ព័ន្ធទៅនឹងអ្នកសិល្បៈ សម័យមុនៗនោះ បានធ្វើ ការអះអាងប្រាប់ដើមអម្ពិលថា ៩៩ភាគរយ លោកមិនជឿថា បុរសវ័យចំណាស់ ដែលឡើងសម្ភាសន៍នៅប៉ុស្ដិ៍ទូរទស្សន៍អប្សរានោះ គឺជាលោក វ៉ោយ ហូ នោះឡើយ ដោយលោកជឿតែ១ភាគរយប៉ុណ្ណោះ ។

    លោក សេង តារា បានអះអាងបន្ដទៀតថា មុនបុរសវ័យចំណាស់ខាងលើឡើង សម្ភាសន៍នៅទូរទស្សន៍អប្សរា អះអាងថាខ្លួនជា វ៉ោយ ហូ នោះ គឺរូបគាត់ធ្លាប់ទំនាក់ ទំនងមករូបលោក ដើម្បីផ្ដល់កិច្ចសម្ភាសន៍ ថារូបគាត់ជា វ៉ោយ ហូ តែដោយសារលោកមិនជឿ ទើបលោកមិនបានធ្វើការសម្ភាសន៍ និងចុះផ្សាយនោះឡើយ។

    លោក សេង តារា បានអះអាងថា ខណៈ ដែលបុរសវ័យចំណាស់ខាងលើ មកទាក់ទងរូបលោក ដើម្បីផ្ដល់បទសម្ភាសន៍នោះ គឺលោកបានទាក់ទងទៅលោក អ៊ុំ តារា ដែលជាអ្នកនិពន្ធ ជំនាន់លោក វ៉ោយ ហូ , លោក ហេ ជុនស៊ិ អ្នករត់ការបទចម្រៀង និងលោក ប៉ិល សំអ៊ុន អ្នកវាយស្គរ ដែលធ្លាប់លេងភ្លេង ធ្វើការជាប់ជា មួយលោក វ៉ោយ ហូ មកជួប ដើម្បីពិនិត្យមើល តែត្រូវបានពួកគាត់ធ្វើការបដិសេធ ថាមិនមែននោះទេ ។

    លោក សេង តារា បានលើកយក អំណឹះអំណាង យោងតាមសាក្សីបានបញ្ជាក់ថា លោក វ៉ោយ ហូ និងភរិយារបស់គាត់ គឺជាតារាសម្ដែង អ្នកស្រី ចោម ច័ន្ទ បាន ទទួលមរណភាព កាលពីសម័យខ្មែរក្រហម នៅក្នុងខេត្ដកំពង់ឆ្នាំង ខណៈសម័យនោះ លោកបានស្កាត់ទៅរកជួបលោក ខៀវ សំផន និងលោក សុន សេន ដែលជា គ្រូបង្រៀនរបស់គាត់ ហើយក៏ត្រូវបានពួកខ្មែរក្រហមដឹង ចាប់យកទៅសម្លាប់ចោលតែម្ដងទៅ សូម្បីតែក្មួយរបស់គាត់ ដែលរស់នៅ សហរដ្ឋអាមេរិក ក៏អះអាងថា លោក វ៉ោយ ហូ ស្លាប់បាត់ដែរ ហើយអ្វីដែលកាន់តែធ្វើឱ្យគេមិនជឿនោះ បើគាត់ពិតជាលោក វ៉ោយ ហូ មែន ម្ល៉េះក្រោយរបបខ្មែរក្រហមដួលរលំ គាត់ចេញមុខមក ធ្វើការអះអាងថា រូបគាត់ជាអ្នកនិពន្ធ វ៉ោយ ហូ បាត់ទៅហើយ ហើយបើទោះជាសម័យ រដ្ឋកម្ពុជា គាត់មិនហ៊ានបង្ហាញខ្លួន ដោយសារភ័យខ្លាច នៅក្រោយសម័យ បោះឆ្នោត ដែលប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យរហូតមក នោះ គឺគាត់គួរតែបង្ហាញខ្លួន ដើម្បីបញ្ជាក់ការពិត មិនមែនលាក់ប្រវត្ដិខ្លួនឯងជាង៣០ឆ្នាំ ទើប មកបង្ហាញខ្លួននៅពេលនេះនោះទេ ។

    ដោយឡែកបើយោងតាមសៀវភៅ មាសស្រោបនគរ ភាគទី៥ របស់លោក សេង តារា បានបង្ហាញឱ្យដឹងថា លោក វ៉ោយ ហូ គឺជាអ្នកនិពន្ធ បទចម្រៀង ដែលល្បី ល្បាញ និងនិពន្ធបទចម្រៀងបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ១១៤បទឯណោះ ដែលបទភាគច្រើន ច្រៀង ដោយលោក ស៊ិន ស៊ីសាមុត, អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ជាដើម ក្នុងនោះបទល្បីៗដែលលោកនិពន្ធដូចជាបទ ស្រីដែលខ្ញុំស្អប់ (២០ឆ្នាំក្នុងគុក), បទ ដីកានាំខ្លួន, បទ ដាវី ដាវី, បទ យប់ ១២កើត ជាដើម ។

    ពាក់ព័ន្ធទៅនឹងប្រតិកម្មខាងលើនេះ លោកប៉ាន់ ខែមប៊ុនថន ជាអ្នកយកបុរសវ័យចំណាស់ ដែលអះអាងថាខ្លួនជា វ៉ោយ ហូ ទៅសម្ភាសន៍ចាក់ ផ្សាយខាងលើនេះ បានអះអាងប្រាប់ដើមអម្ពិល តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាថា លោកនៅតែមានជំនឿថា បុរសវ័យចំណាស់ខាងលើ ជាលោក វ៉ោយ ហូ ពិតប្រាកដ ទោះបីជារូបលោកជាអ្នកស្រាវជ្រាវជំនាន់ក្រោយ កើតមិនទាន់ជំនាន់លោក វ៉ោយ ហូ ក៏ដោយ ក៏លោកជឿច្រើនជាងមិនជឿ។

    លោក ប៊ុនថន បានលើកយកអំណឹះអំណាង មកបញ្ជាក់ថា មានសាក្សីជាច្រើន បានទទួលស្គាល់ ថា បុរសខាងលើនេះ គឺពិតជាលោក វ៉ោយ ហូ ដោយក្នុងនោះ សាក្សីរួមមាន ដូចជា កវីនិពន្ធ ញ៉េប ជាបឡេង ដែលជាអ្នកនិពន្ធជំនាន់លោក វ៉ោយ ហូ ហើយភាគច្រើននិពន្ធប្រឡោមលោកឱ្យអ្នកស្រី ហ៊ុយ មាស និយាយ, អ្នកស្រី ដុំ សុផានី ភរិយាអ្នកនិពន្ធ ស្វាយ សំអឿ ហើយក៏ជា អ្នកធ្វើមេអណ្ដើកឱ្យលោក វ៉ោយ ហូ និងអ្នកស្រី ចោម ចន្ទ បានគ្នាជាប្ដីប្រពន្ធ, អ្នកស្រី រស់ សំបឿន ជាបងស្រី របស់តារាចម្រៀងល្បី អ្នកស្រី រស់ សេរីសុទ្ធា រួមទាំងកវីអ្នកចម្រៀង វ័រ សារុន ជាដើម គឺបានមកជួបមុខគ្នា នៅស្ថានីយទូរទស្សន៍អប្សរា ហើយពិភាក្សាគ្នារំលឹក រឿងដើម សុទ្ធតែអះអាងថា ពិតជាលោក វ៉ោយ ហូ ប្រាកដមែន ហើយសូម្បីតែឧកញ៉ា ថៃ សេងឡុង ដែលជាមិត្ដរួមថ្នាក់ជាមួយលោក វ៉ោយ ហូ ក៏បាន អះអាងថា ពិតជាលោក វ៉ោយ ហូ ប្រាកដមែន ព្រមទាំងលោកឧកញ៉ាហៅទៅពិសាអាហារជាមួយគ្នា ហើយឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ថែមទៀត ។

    លោក ប៊ុនថន ក៏អះអាងបន្ថែមថា សាក្សីម្នាក់នៅខេត្ដកំពង់ធំ ដែលចង់ដឹងការពិត បានទូរស័ព្ទទៅសាកសួរពីប្រវត្ដិ ហើយទទួល ស្គាល់ថា បុរសខាងលើនេះ ពិតជា លោក វ៉ោយ ហូ ព្រោះដឹងប្រវត្ដិផ្ទាល់ខ្លួន ដោយលោក វ៉ោយ ហូ ធ្លាប់មានប្រពន្ធទី១ ឈ្មោះ បុស្បា មានកូនម្នាក់ ឈ្មោះ វ៉ោយហូ ស្ទឹងដា  ដោយឈ្មោះកូននេះ លោក យកឈ្មោះតាមលំនាំស្ទឹងមួយ នៅខេត្ដកំពង់ធំ ជាទីដែលលោកបានចាប់ចិត្ដ ស្រឡាញ់ភរិយាទី១នៅទីនោះ ដោយសារតែស្ទឹងគ្មានទឹក ហើយផុសចេញថ្មដាពីបាតស្ទឹង ទើបលោកសម្រេចដាក់ឈ្មោះកូន ស្ទឹងដា តែម្ដងទៅ។ មិនតែប៉ុណ្ណោះ នៅក្នុងប្រវត្ដិរូប សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណជាដើម ក៏លោកប្រើឈ្មោះ វ៉ោយ ហូ ដែរ ដែលជាតឹកតាង។

    ប៉ុន្ដែចុងក្រោយ លោក ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា ដើម្បីរកឱ្យឃើញ្ញការពិត លោកនឹងបន្ដធ្វើការស្រាវជ្រាវ និងស្វែងរកសាក្សីដើម្បី បញ្ជាក់ឱ្យបានច្បាស់បន្ថែមទៀត ដោយលោកគ្រោងនឹងធ្វើដំណើរ ទៅកាន់ខេត្ដបាត់ដំបងសាជាថ្មី ដើម្បីស្រាវជ្រាវឱ្យបានលម្អិត កុំឱ្យមានការ យល់ច្រឡំ ឬមន្ទិលសង្ស័យតទៅទៀត ៕

    www.dap-news.com


    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបាន បានថ្លែង រំលឹកពីស្ថានភាព ខុសប្លែកគ្នា ក្នុងការយាង និវត្តន៍ចូលមកកាន់ មាតុប្រទេស កាលពីឆ្នាំ១៩៩១ និងឆ្នាំ២០១២ កន្លងទៅនេះ របស់អតីត ព្រះមហាក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងឱកាស ដែលសម្តេច បានអញ្ជើញ ចែកប័ណ្ណកម្ម សិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ថា កាលពី២១ឆ្នាំមុន សម្តេចបានទៅ អញ្ជើញយាង អតីត ព្រះមហាក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ មកពីប្រទេសចិន ដោយក្តី សប្បាយរីករាយ ដោយព្រះទាំងទ្វេរ បានគង់រង់ ចាំសម្តេច ដើម្បីយាងមក កាន់មាតុប្រទេសវិញ។

    ប៉ុន្តែ២១ឆ្នាំក្រោយ យើងបានយាង ព្រះបរមសពរបស់ អតីតព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ មកកាន់ មាតុភូមិវិញ គឺមានស្ថានភាព ខុសប្លែកគ្នា ព្រោះនៅពេល ព្រះទីនាំងដង្ហែ ព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួត នៃយើងទាំង អស់គ្នា បានយាង មកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ ដោយមានការ រង់ចាំទទួល ដោយអារម្មណ៍ ក្ដុកក្ដួល និងរន្ធត់ចិត្ដ យ៉ាងខ្លាំង ពីសំណាក់ ប្រជារាស្ដ្រ គ្រប់ស្រទាប់វណ្ណៈ ព្រះសង្ឃ ដូនជី តាជី របស់ទ្រង់ ដែលនៅចាំ ទទួលយ៉ាងច្រើនកុះករ តាំងពីព្រលានយន្ដហោះ រហូតមក ដល់ព្រះ បរមរាជវាំង។

    សម្តេច បន្តទៀតថា “ចំណុចនេះ គឺធ្វើឲ្យខ្ញុំមាន ការសោកសៅខ្លាំង ដោយស្ថិតនៅ ក្នុងស្ថានភាព ទីតាំងតែមួយ តែស្ថានភាព ប្លែកគ្នា ដូច្នោះរឿងនេះ ជាព្រឹត្តិការណ៍ ចង់ចាំ ហើយសង្កេតមើល ទូរទស្សន៍នៅមាន ឯកសារចាក់ផ្សាយ នៅឡើយ ដែលមាន ស្ថានភាពពីរផ្សេងគ្នា នៅលើព្រះទីនាំង ពិសេសរបស់ចិន កាលពីឆ្នាំ១៩៩១ គឺព្រះកុរណា ព្រះអង្គគង់ ប្រថាបជាមួយ សម្តេចម៉ែ ហើយសម្តេច និងភរិយា នៅពេលយន្តហោះ ចុះដល់ដី មានប្រជារាស្រ្ត ជាច្រើន បានអបអរ និងសើចសប្បាយជាខ្លាំង តែការ យាងមក លើកនេះ យើងស្វាគមន៍ ព្រះអង្គតាមបែប មួយផ្សេង គឺទទួលទុក្ខក្រៀមក្រំ ក្នុងការទទួល ព្រះបរមសព”។

    សម្តេច ក៏បានបង្ហាញពី ក្តីព្រួយបារម្ភ នៅក្នុងព្រះបរម រាជវាំង ក្រែងលោ មានការ ផ្អៀង ឬមានរឿង អ្វីកើតឡើងនោះ៕

    www.dap-news.com


    DAP-News

    DAP-News


    កំពង់ធំ ៖ ទិវាទឹកនោមផ្អែម ពិភពលោក ១៤ វិច្ឆិកា ត្រូវបានអាជ្ញាធរ ខេត្ដកំពង់ធំ ប្រារឰ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ស្ថិតក្រោមអធិបតីភាពលោកស្រី យស ថានារី អភិបាលរង ខេត្ដកំពង់ធំ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត។

    លោក ង៉ែត បូជុំ ប្រធានមន្ទីរពេទ្យខេត្ដ និងលោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរ សុខាភិបាលខេត្ដកំពង់ធំ បានលើកឡើងថា ទិវា ទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ដែលធ្វើឡើងនៅពេលនេះ មានគោលបំណងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងនិងចាប់ អារម្មណ៍ពីជំងឺទឹកនោមផ្អែម ហើយនាំគ្នាចូលរួម ការពារនិងទប់ស្កាត់ទាំងអស់គ្នា។

    របាយការណ៍របស់អង្គការសុខភាពពិភព លោកបានបង្ហាញថា បច្ចុប្បន្នអ្នកកើតជំងឺ ទឹកនោមផ្អែម មានចំនួន៣៤៧លាននាក់ ក្នុងនោះលើសពី៨០ភាគរយ កើតមាននៅបណ្ដាប្រទេស ដែលមានចំណូលតិចនិងមធ្យម។ នៅឆ្នាំ២០០៤ អ្នកមានជំងឺទឹកនោមផ្អែម ចំនួន៣,៤លាននាក់ បានស្លាប់។
    យោងតាមរបាយការណ៍អង្កេតនាពេលថ្មីៗនេះ របស់ក្រសួងសុខាភិបាលបានបង្ហាញ ថា ជំងឺទឹកនោមផ្អែមនៅកម្ពុជា មានកម្រិតខ្ពស់ ប្រមាណ៧,៣ភាគរយ សម្រាប់អ្នកនៅទីក្រុងនិងប្រមាណ៣,២ភាគរយទៀត សម្រាប់អ្នករស់នៅតាមទីជនបទ។

    ដោយឡែកនៅខេត្ដកំពង់ធំ ក្នុងឆ្នាំ២០១២នេះ អ្នកកើតជំងឺទឹកនោមផ្អែមមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យខេត្ដ ចំនួន១២០១នាក់ ក្នុងនោះប្រុស ៤០០នាក់និងស្ដ្រី ៨០១នាក់។

    លោកស្រី យស ថានារី បានមានប្រសាសន៍ថា ជំងឺនេះធ្វើឱ្យប៉ះពាល់ដល់ សកម្មភាពការងារ ផលិតភាពរបស់គ្រួសារ និងខាតបង់ពេលវេលា ក្នុងការថែរទាំអ្នកជំងឺ បណ្ដាលឱ្យបាត់បង់ចំណូលគ្រួសារ និងបាត់បង់ថវិកាជាតិ។

    លោកស្រីបានផ្ដល់អនុសាសន៍ថា យើងត្រូវព្យាយាមអប់រំលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងសហគមន៍ពីកត្ដាគ្រោះថ្នាក់នៃជំងឺនេះ និងលើកកម្ពស់ ទម្លាប់នៃការរស់នៅឱ្យប្រសើរឡើង ជាពិសេសការកំណត់របបហូបចុកឱ្យបានសមស្រប ព្រមទាំងស្វែងយល់ពីសារសំខាន់ នៃការថែទាំព្យាបាលដោយខ្លួន៕

    www.dap-news.com

    www.dap-news.com

    www.dap-news.com

    www.dap-news.com

    www.dap-news.com

    www.dap-news.com


    ភ្នំពេញ៖ តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន បានច្រានចោលភ្លាមៗ នូវសេចក្តីថ្លែងការណ៍ របស់តំណាងរាស្រ្តគណបក្សប្រឆាំង ដែលបានចោទ តំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា ថាបានប្រើពាក្យអសុរោះ ប្រមាថមើលងាយដល់អ្នក តំណាងរាស្រ្តគណបក្សប្រឆាំង និងបងប្អូនជនជាតិភាគតិច ដូចជាប្រើពាក្យថា តំណាងរាស្រ្តគណបក្សប្រឆាំង ព្រៃផ្សៃដូចព្នង ដោយលោកបានប្រសាសន៍ថា នៅពេលតំណាងរាស្រ្ត របស់គណបក្សប្រឆាំងទាំងពីរ កំពុងស្រែកឡូឡានៅក្នុង សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៤នោះ លោកបានប្រាប់ទៅ តំណាងរាស្រ្តទាំងអស់នោះ កុំឲ្យស្រែកឡូឡា ដោយរង់ចាំឲ្យលោក និយាយឲ្យចប់សិន។

    លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅក្រោយកិច្ចប្រជុំសភា កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ ថា« នៅពេលដែលពួកនោះស្រែកអាឡេអាឡូ ខ្ញុំបានប្រាប់មួយ ខ្ញុំសុំកុំឲ្យគាត់កុំស្រែកអញ្ចឹង ចង់និយាយចាំខ្ញុំនិយាយចប់សិន ខ្ញុំឲ្យសិទ្ធិគាត់និយាយហើយ អញ្ចឹងស្តាប់ខ្ញុំម្តង គាត់អត់ព្រមនៅតែ ស្រែកអាឡេអាទ្បូ ខ្ញុំថាសូមកុំឲ្យប្រើអាកប្បកិរិយាដូចព្នង ន័យហ្នឹងខ្ញុំនិយាយ ន័យហ្នឹង គឺខ្ញុំនិយាយច្បាស់លាស់ណាស់»។

    ទន្ទឹមនេះតំណាងរាស្រ្ត គណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ភ្លាម បន្ទាប់ពីកិច្ចប្រជុំសភា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះថា «គួរឲ្យសោកស្តាយ តំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា បានបញ្ចេញប្រតិកម្មមកវិញ ដោយប្រើពាក្យអសុរោះ ប្រមាថមើលងាយ ដល់អ្នកតំណាងរាស្រ្ត គណបក្សប្រឆាំង និងបងប្អូនជនជាតិភាគតិច ដូចជាប្រើពាក្យថា តំណាងរាស្រ្តគណបក្សប្រឆាំង ព្រៃផ្សៃដូចពួកព្នង ជាដើម ក្រោយពីការសម្តែង មតិរបស់លោក កឹម សុខា ដែលប្រកបដោយសុឆន្ទៈ ក្នុងការចូលរួមពិភាក្សា និងពិគ្រោះយោបល់ក្នុងន័យស្ថាបនា»។

    នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនោះក៏បានសរសេរថា «តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនអាចទទួលយកបានទេ នូវពាក្យពេចន៍អសុរោះ ប្រមាថមើលងាយបែបនេះ ពីសំណាក់តំណាងរាស្រ្ត គណបក្សកាន់អំណាច ទើបតំណាងរាស្រ្ត គណបក្សប្រឆាំង សម្រេចចិត្តដើរចេញពី អង្គប្រជុំរដ្ឋសភាថ្ងៃនេះ ក្នុងគោលបំណងចង់ឲ្យ រដ្ឋសភាធ្វើការពិចារណាឡើងវិញ និងកែសម្រូលឲ្យការចូលរួមសម្តែង មតិរបស់អ្នកតំណាងរាស្រ្ត ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្មើមុខ ក្នុងនាមជាអ្នកតំណាងរាស្រ្ត មិនមែនជាអ្នកតំណាងបក្ស ដើម្បីផលប្រយោជន៍រួម គឺជាតិ និងប្រជាពលរដ្ឋខ្មែរ»។

    គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យមាន ការជជែកយ៉ាងតឹងសរសៃ ក រវាងតំណាងរាស្រ្តរបស់ គណបក្សប្រជាជនកម្ពុជា និងតំណាងរាស្រ្ត របស់គណបក្សប្រឆាំង បានកើតមានឡើងនៅពេល ដែលតំណាងរាស្រ្តរបស់គណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន ធ្វើការឆ្លើយតបទៅនឹង ការលើកឡើងរបស់លោក គឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលបានលើកឡើងថា ប្រវត្តិសាស្រ្តក្នុងសភាពិភពលោក មិនដែលមានទេ តំណាងរាស្រ្តក្នុង អាណត្តិហើយមិនមានឱកាស និយាយបានដូចបទបញ្ជាផ្ទៃក្នុង របស់សភាថ្មី៕

    DAP-News

    តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុន

    DAP-News

    DAP-News

    DAP-News


    ដើម្បីជាសញ្ញាណបញ្ជាក់ពី ការយកចិត្តទុកដាក់លើ អាជីវកម្មទូរស័ព្ទដៃធ្វើ យ៉ាងណាឆ្លើយតបទៅ តម្រូវការទីផ្សារកម្ពុជាដែល និយមទូរសព័្ទមាំធន់ និងតម្លៃថោកសមរម្យ និយមទូរសព័្ទមាំធន់ និងតម្លៃដែលមិនគួរឲ្យជឿនោះ ក្រុមហ៊ុន Samsung បានប្រកាសពីជំហរក្នុង ការពង្រឹងការគុណភាព ទាំងការឌីហ្សាញ បូករួមទាំងមុខងារកម្សាន្ត និងកម្មវិធីចាំបាច់ ដទៃទៀតរបស់ Mobile Phone ទើបថ្មីៗនេះ Samsung ប្រចាំកម្ពុជាប្រកាសចេញលក់ ទូរស័ព្ទដៃម៉ាក Keystone 2 ដើម្បីបន្ថែមជម្រើស Mobile Phone ដល់អតិថិជន បន្ទាប់ពីទទួលបាន ជោគជ័យយ៉ាងធំធេងលើ Smartphone ដ៏ត្រចះត្រចង់ រហូតដណ្ដើមបានកៅអីលេខ ១ លើទីផ្សារ Smartphone ក្នុងប្រទេសកម្ពុជា តាំងពីដើមឆ្នាំ ២០១២ រហូតទល់បច្ចុប្បន្ន។

    លោក វ៉ាត់ ឡាំផេង នាយកគ្រប់គ្រងក្រុមហ៊ុន Samsung សាខាថៃប្រចាំកម្ពុជា បានលើកឡើងថា Samsung មិនត្រឹមតែប្ដេជ្ញារក្សា តំណែងលេខ ១លើបច្ចេកវិទ្យា Smartphone ដែលក្រុមហ៊ុនកំពុងទទួលបានទេ ប៉ុន្តែនឹងពន្លឿន Mobile Phone ឲ្យឡើងដល់ចំណុច ជោគជ័យដែល Smartphone កំពុងតែមាន។ ជាក់ស្ដែងវត្តមាន អមដោយគុណភាព ដ៏សម្រិតសម្រាំងរបស់ Samsung Keystone2 ដូចជាទម្ងន់ស្រាលចំណុច ពិសេសដែលអាចផ្តួល គូរប្រជែងនៅទីផ្សារកម្ពុជា សព្វថ្ងៃគឺអេក្រង់ ពណ៌ធម្មជាតិធំ ទំហំ ១,៥២អ៊ីញ មានពិល វិទ្យុ សំឡេងរោទ៍ MP3 រីឯថ្មអាចជជែកកម្សាន្ត បានយូរប្រមាណ៩ថ្ងៃ បូកផ្សំទាំងតម្លៃសមរម្យចន្លោះ 18-19ដុល្លា ប៉ុណ្ណោះរួមជាមួយ និងសម្បករបស់វាអាច ធន់នឹងការសឹករិចរិល និងមុខងារការពារការ ជ្រៀតចូលរបស់ធូលី បានយ៉ាងមានប្រសិទ្ធភាព ។

    លោកបន្ថែមថា ”យើងនឹងបន្តវិនិយោគទីផ្សារ ចំពោះម៉ូដែលនេះ ដើម្បីក្តោបទីផ្សារឲ្យ បានគ្រប់ចំណែកពោលគឺ ទីផ្សារដែលមានតម្លៃខ្ពស់ តម្លៃមធ្យមនិងតម្លៃទាប ដោយដាក់ចេញនូវយុទ្ឋសាស្រ្ត ទីផ្សារដ៏ខ្លាំងក្លាដូចជា ការផ្សព្វផ្សាយតាមរយៈ ទូរទស្សន៏វិទ្យុនិង ទស្សនាវដ្តីការពង្រីក ការចែកចាយយុទ្ឋនា ការផ្សព្វផ្សាយចល័ត តាមបណ្តាខេត្តធំៗ នាពលខាងមុខនេះ។ យើងសង្ឃឹមថាអតិថិជន និងទទួលបានអតិថិជន និងទទួលបាននូវ អត្ថប្រយោជន៏គ្រប់ៗគ្នា”។

    DAP-News


    ភ្នំពេញ៖ វិធានការរឹត បណ្តឹងសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ មិនត្រឹមតែធ្វើ ឡើងតាមរយៈ ការត្រួតពិនិត្យ អាវុធជាតិផ្ទុះនោះទេ បន្ថែមលើសពីនេះ អាជ្ញាធរ ខណ្ឌសែនសុខ ក៏បានចុះ ត្រួតពនិត្យ នៅតាមបណា្ដ ផ្ទះជួលស្នាក់នៅ ផងដែរ ទាំងនេះ គឺជាការប្រុង ប្រយ័តុ្នខ្ពស់ នៅពេលដែល កិច្ចប្រជុំកំពូល អាស៊ាន កាន់តែខិតជិត មកដល់។

    នៅរសៀលថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០១២ យ៉ាងហោចណាស់ មានផ្ទះជួល រាប់រយបន្ទប់ ដែលមានទីតាំង ពីខាងក្រោយស្ថានីយ៍ ប្រេងតូតាល់ ស្ថិតក្នុង ភូមិទី១២ក្រុម ទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ ចុះធ្វើរដ្ឋបាល ត្រួតពិនិត្យយ៉ាងដិតដល់។

    លោក ជា ខេម៉ា អភិបាលរង ខណ្ឌសែនសុខ និងជាប្រធានគណៈ បញ្ជាការឯកភាពខណ្ឌ ដែលបានដឹកនាំ សមត្ថកិច្ច នគរបាល និងអាវុធហត្ថ ប្រមាណ២០នាក់ ចុះធ្វើវិធាន រដ្ឋបាលនេះ បានប្រាប់ ភ្នាក់ងារ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា តាមការសាកសួរ ដោយផ្ទាល់ចំពោះ អ្នកជួលស្នាក់នៅ រាប់សិបបន្ទប់ សង្កេតឃើញថា ម្ចាស់ផ្ទះសុទ្ធតែបាន សហការ ជាមួយ អាជ្ញាធរ ជាពិសេស ប៉ុស្ដិ៍រដ្ឋបាល អំពីអត្ដសញ្ញាណ ដែលពួកគាត់ មកជួលស្នាក់នៅ ហើយការ គ្រប់គ្រងជាក់លាក់ បែបនេះ បង្កលក្ខណៈ ឲ្យសមត្ថកិច្ច ងាយស្រួលគ្រប់គ្រង ។

    ទោះជាយ៉ាងណា ក៏ដោយ លោក អភិបាលរង ជា ខេម៉ា ក៏ទទួចផងដែរ ដល់បងប្អូន អ្នកជួល ផ្ទះស្នាក់នៅ និងម្ចាស់ផ្ទះ ត្រូវសហការ ឲ្យបានល្អ ជាមួយសមត្ថកិច្ច រាប់តាំង ពីប្រធានក្រុម ប្រធានភូមិ និងនគរបាលប៉ុស្ដិ៍ជាដើម ក្នុងការផ្ដល់ ដំណឹងផ្សេងៗ ប្រសិន មានបទល្មើស កើតឡើង។ 

    ចំពោះវិធានការ នេះក៏បានឆ្លើយ តបទៅនឹងវិធានការ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ពោលក្នុងមូលដ្ឋានគ្មាន អំពើរល្បែងស៊ីសង គ្មានការជួញដូរ និងប្រើប្រាស់គ្រឿង ញៀន គានក្រុមបងធំ បងតូច គ្មានការជួយ ដូរមនុស្ស ស្ដ្រីនិងកុមារ និងគ្មាន អំពើរចោរកម្ម លួច ឆក់ប្លន់ជាដើម៕

    Photo by DAP-NEWS

    Photo by DAP-NEWS

    Photo by DAP-NEWS

    Photo by DAP-NEWS

    Photo by DAP-NEWS

    Photo by DAP-NEWS


    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ និស្សិតមួយក្រុមផ្សេងទៀត របស់សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា ដែលមានជំនាញផ្សេងៗគ្នា ចំនួន១០០នាក់ បានទៅធ្វើទស្សនកិច្ចសិក្សា មួយ នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដើម្បីសិក្សាស្វែងយល់ពីចង្វាក់ផលិតកម្ម និងប្រព័ន្ធគ្រប់គ្រងជាក់ស្តែង របស់រោងចក្រស្រាបៀរកម្ពុជា។

    ទស្សនកិច្ចសិក្សាដ៏មានអត្ថន័យ ប្រកបដោយចំណេះដឹងនេះ បានដឹកនាំដោយលោក សំ សុវណ្ណ ជាសាស្រា្តចារ្យពេញម៉ោង នៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា រួមដំណើរដោយអនុប្រធាន និងជំនួយការការិយាល័យមួយចំនួនទៀត។ នេះជាលើកទី០៤ ហើយ សម្រាប់ការមកធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត។ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត IIC ទាំងអស់បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បុគ្គលិករបស់ក្រុមហ៊ុន។

    ក្រោយពីបានទស្សនាខែ្សវីដេអូ ទាក់ទងនឹងប្រវត្តិរបស់ក្រុមហ៊ុនរួចមក គណៈដឹកនាំ និងនិស្សិត IIC ត្រូវបានអញ្ជើញចូលទៅធ្វើទស្សនកិច្ច ដោយផ្ទាល់នៅក្នុង រោងចក្រ ដោយមានការធ្វើមគ្គុទេ្ទសក៍ និងអធិប្បាយយ៉ាងក្បោះក្បាយ ពីបុគ្គលិករបស់ក្រុមហ៊ុន។ ដោយមានការយកចិត្តទុកដាក់ស្តាប់ នូវការបកស្រាយនូវចំណុច នីមួយៗរបស់មគ្គុទេ្ទសក៍ក្រុមនិស្សិត បានធ្វើការកត់ត្រា និងសួរសំណួរយ៉ាងច្រើនទៅកាន់មគ្គុទេ្ទសក៍ នូវចង្វាក់ផលិតកម្មផ្សេងៗ ដែលខ្លួនគេបានឃើញដោយផ្ទាល់ នៅទីនោះ។

    ជាមួយគ្នានោះដែរ និស្សិតទាំងអស់បានសម្តែង នូវក្តីរីករាយយ៉ាងខ្លាំង ដែលខ្លួនគេបានមកមើលឃើញដោយផ្ទាល់ នូវប្រព័ន្ធគ្រប់គ្រង និងចង្វាក់ផលិតកម្មរបស់ រោងចក្រផលិតស្រាបៀរកម្ពុជា តាំងពីដំណើរការដំបូង រហូតទទួលបាននូវផលិតផលសម្រេច។ ព្រមទាំងបានកោតសរសើរថា វាពិតជាល្អពិសេសណាស់ ដែលបាន ឃើញដំណើរការទាំងមូល របស់រោងចក្របញ្ជាដោយប្រព័ន្ធកុំព្យូទ័រ។ ពួកគេក៏ពេញចិត្តចំពោះការគ្រប់គ្រងនៅទីនោះផងដែរ។ ជួសមុខឲ្យ បណ្ឌិត សាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងគណៈគ្រប់គ្រងនិស្សិតទាំងអស់ របស់សាកលវិទ្យាល័យIIC លោក សំ សុវណ្ណ បានសម្តែងនូវសេចក្តីសោមនស្សក្រៃលែង និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ អគ្គនាយកគណៈគ្រប់គ្រង និងសហការីទាំងអស់របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត ដែលបានអនុញ្ញាតឲ្យនិស្សិត IIC ចុះទស្សនកិច្ចសិក្សា ព្រមទាំងជូនពរដល់ក្រុមហ៊ុន ឲ្យកាន់តែទទួលបានការគាំទ្រ ពីអតិថជនសម្រាប់ផលិតផល ដែលមានគុណភាពប្រកបដោយ ការទទួលខុស ត្រូវក្នុងសង្គម៕

    www.dap-news.com

    www.dap-news.com

    www.dap-news.com

    www.dap-news.com


    ភ្នំពេញ ៖ កម្មកររោងចក្រអឹមភើរៀ ដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា បាននាំគ្នាបិទផ្លូវតវ៉ា នៅតាម បណ្ដោយផ្លូវលេខ៣៧១ ដើម្បីទាមទារលក្ខខណ្ឌចំនួន៩ ចំណុច ។

    បន្ទាប់ពីមានករណីនេះកើតឡើង អភិ  បាលរងខណ្ឌដង្កោ លោកប្រាជ្ញ សីហា បាន ដឹកនាំមន្ដ្រីជំនាញ ទៅដោះស្រាយ ហើយ ភាគីរោងចក្របានដោះស្រាយជូន ចំនួន៨ ចំណុច ទើបធ្វើឱ្យពួកគេបំបែកការតវ៉ា ។

    លោកប្រាជ្ញ សីហា បានសុំឱ្យកម្មករ ទៅដោះស្រាយបន្ដ នៅក្នុងរោងចក្រជា មួយភាគីរោងចក្រ ហើយការបិទផ្លូវនេះ មិនមែនជារឿងល្អ សម្រាប់ប្រទេសជាតិ ឡើយ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន។

    Photo by DAP-NEWS

    Photo by DAP-NEWS


    ព្រៃវែង ៖ រថយន្ដយីឌុបមួយគ្រឿង ដែលគេសង្ស័យថា ជារថយន្ដដឹកឈើ របស់ថៅកែឈើ ម្នាក់ នៅស្រុកអូររាំងឪ ខេត្ដកំពង់ចាម ឈ្មោះ ថៃ បានបុករបង និងកាំជណ្ដើរផ្ទះរបស់ប្រជា ពលរដ្ឋ នៅតាមដងផ្លូវ កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ១១ ក្នុងភូមិដងឡង៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ដោយសារតែអ្នកបើកបររថយន្ដទំនងងងុយដេក ហើយរេចង្កូតបុកចូលផ្ទះតែម្ដងទៅ។

    ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យស្ដ្រីម្ចាស់ ផ្ទះ ឈ្មោះ ឃុត សៀង អាយុ ៧៣ឆ្នាំ រងរបួស ដោយសារតែលោតពីលើផ្ទះទាន់ ។

    សេចក្ដី រាយការណ៍បានបន្ដថា រថយន្ដខាងលើបន្ទាប់ពីទម្លាក់ឈើហើយ បានបើកត្រឡប់មកវិញ ក៏ជួប គ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ ។

    ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នេះ អធិការនគរបាលស្រុកស្វាយអន្ទរ បានថ្លែងឱ្យដឹង នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា គ្រោះ ថ្នាក់ចរាចរណ៍ខាងលើ សង្ស័យអ្នកបើករថយន្ដងងុយដេក ហើយចៀសជង្ហុកផងនោះ ក៏រេចង្កូត ចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបាក់របង និងបាក់កាំជណ្ដើរ។

    អធិការនគរបាលរូប នេះ មិនបានបញ្ជាក់ថា រថយន្ដខាងលើជារបស់ថៅកែឈើនោះទេ គ្រាន់តែអះអាងថា អាចជា រថយន្ដដឹកទំនិញផ្សេងៗ។ លោកបានបន្ដថា ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កម្លាំង សមត្ថកិច្ចរបស់លោក បានទៅជួយអន្ដរាគមន៍ ដោយស្ទូចយករថយន្ដ មករក្សាទុកនៅកន្លែង ប៉ុស្ដិ៍នគរបាល ឃុំព្រៃខ្លា ដើម្បីដោះស្រាយរវាងភាគីទាំងពីរ។

    សេចក្ដីរាយការណ៍ពីកន្លែងកើត ហេតុបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះបានទាមទារសំណង ចំនួន ៨០០០ដុល្លារ ចំពោះការខូច ខាត ខណៈដែលអ្នកបើកបររថយន្ដ ចង់សង ត្រឹម ៥០០ដុល្លារប៉ុណ្ណោះ ៕


    ជឺរ៉ូសាឡឹម, ស៊ិនហួ៖ ជនជាតិអ៊ីស្រាអ៊ែល ៣នាក់បានស្លាប់ និង២នាក់ទៀត រងរបួស ក្រោយការវាយ ប្រហារដោយ គ្រាប់រ៉ក់កែត ពីតំបន់ហ្គាស្សា មកលើអគារក្នុងទី ហ្គីយ៉ាត់ ម៉ាឡាឈី ភាគខាងត្បូង របស់ អ៊ីស្រាអ៊ែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

    ប៉ូលីសបាននិយាយថា មនុស្សបីនាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍នោះ។ ជាមួយ គ្នានោះដែរ ក្រុមឧទ្ទាមហាម៉ាស ក៏បានចេញមុខទទួលខុស ត្រូវលើការវាយប្រហារនេះ បន្ទាប់ពីមេដឹកនាំ របស់ពួកគេលោក អាមីដ អាល់ចាអាបារី បានស្លាប់ ក្នុងការវាយប្រហារពីដែនអាកាសពីសំណាក់ ប្រទេស អ៊ីស្រាអ៊ែល កាលពីរាត្រីថ្ងៃពុធមកនោះ។

    គួរបញ្ជាក់ផងដែរថា ទាក់ទិននឹងការបាញ់ផ្លោងគ្រាប់រ៉ក់កែតដាក់គ្នាទៅវិញទៅមកនេះដែរ អគ្គលេខាធិការ អង្គការសហប្រជាតិ លោក បាន គីមូន ក៏បានសម្តែងការព្រួយបារម្ភជាខ្លំាងផងដែរ បន្ទាប់ពីការវាយ ប្រហារនោះកើតឡើង៕

    www.dap-news.com


    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ រដ្ឋសភាកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការចូលជាសមាជិក នៃកិច្ចព្រមព្រៀងស្តីពី ការបង្កើតវិទ្យាស្ថាន អភិវឌ្ឍន៍បៃតងសកល ដែលការចូលជាសមាជិក បានផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។

    ការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ នឹងជួយប្រទេសកម្ពុជា ឲ្យសម្រេចបានយ៉ាងឆាប់រហ័ស នូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍ ការកាត់បន្ថយភាពក្រីក្រ១%ក្នុងមួយឆ្នាំ ហើយបើតាមគោលដៅ របស់រាជរដ្ឋាភិបាល រហូតដល់អត្រានៃភាពក្រីក្រ ចុះមកត្រឹមកម្រិតទាប ដែលអាចទទួលយកបាន ដោយបង្កើតការអនុវត្ត សិទ្ធិទទួលបានចំនួនប្រាំពីរ ដូចបានកំណត់ក្នុងផែនទី បង្ហាញផ្លូវអភិវឌ្ឍន៍បៃតង។

    ការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ ក៏ជួយឲ្យកម្ពុជាសម្រេច បាននូវសមាហរណកម្មស៊ីជម្រៅ ក្នុងក្របខ័ណ្ឌតំបន់អាស៊ាន សហគមន៍អន្តរជាតិ ប្រព័ន្ធ អង្គការសហប្រជាជាតិ និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកទាំងវិស័យ សេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ច ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី២ របស់រាជ រដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា។

    ផលប្រយោជន៍ចម្បង ពីការចូលជាសមាជិក នៃកិច្ចព្រមព្រៀងនេះ ពិតជារួមចំណែកដល់កិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងព្រៃឈើ ការរក្សាគុណភាពទឹក ដី ខ្យល់ និងសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់ និងបទប្បញ្ញតិ្តជាតិ និងអន្តរជាតិជាធរមាន ក្នុងព្រះរាជាណាចក្រកម្ពុជា និងស្របតាមចរន្ត គោលនយោបាយសេដ្ឋកិច្ចពិភពលោក។ ពិសេសគោលការណ៍សេដ្ឋកិច្ច បៃតងសហប្រជាជាតិ ដែលផ្តោតលើ ប្រសិទ្ធភាពប្រើប្រាស់ធនធានធម្មជាតិ ចីរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង និងកំណែទម្រង់សេដ្ឋកិច្ច ដោយគិតគូរបន្ថែមលើការលើកទឹកចិត្តបៃតង ពិសេសពន្ធបៃតង ហិរញ្ញវត្ថុ ឥណទានបៃតង និងមីក្រូហិរញ្ញវត្ថុបៃតងជាដើម។

    ជាងនេះទៅទៀត ការចូលជាសមាជិកនេះ ក៏បានបង្កើនកិច្ចសហប្រតិបត្តិការល្អ លើការងារអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តា ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ប្រទេសសមាជិកអង្គការ OECD ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសក្នុងតំបន់ សហគមន៍អឺរ៉ុប ទាំងផ្នែកទំនាក់ទំនងការទូត នយោបាយ សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធន៍ល្អៗ បច្ចេកទេស បច្ចេកវិទ្យា និងវិនិយោគទុន៕

    www.dap-news.com

    www.dap-news.com


    សៀមរាប  ៖ មន្ដ្រីពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលខេត្ដសៀមរាប បានថ្លែង ឱ្យដឹងថា អគ្គិភ័យ ដែលបានឆាបឆេះសណ្ឋា គារម៉ាចេកស្ទិចរៀល មានទីតាំង ស្ថិតនៅ ភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីវេលាម៉ោង២និង៤៥នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១២នោះ បានធ្វើឱ្យ ឆេះអស់៥បន្ទប់និង សម្ភារៈជាច្រើនផ្សេងទៀត ។

    នាយរងការិយាល័យបង្កានិងពន្លត់អគ្គិ ភ័យខេត្ដសៀមរាប លោកឈឿន ឆេង បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះថា អគ្គិភ័យខាងលើ បណ្ដាលមកពីទុស្សេខ្សែ ភ្លើង ហើយធ្វើឱ្យភ្ញៀវរួមមានជនជាតិ បរទេសផងនោះ ដែលស្នាក់នៅក្នុងសណ្ឋាគារ ចន្លោះពី២០ទៅ៣០នាក់ បាននាំគ្នាឆោឡោ និងរត់ចេញពីសណ្ឋាគារ ប៉ុន្ដែមិនបណ្ដាលឱ្យ ភ្ញៀវណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ។

    លោកឈឿន ឆេង បានបន្ដថាក្រោយ កើតហេតុ កម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចផ្សេងទៀត បានបញ្ជូន រថុយន្ដពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ទៅជួយអន្ដរាគមន៍ ហើយចំណាយពេលប្រហែលកន្លះម៉ោង ទើបអាចពន្លត់អគ្គិភ័យនេះ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ក្រោយពីមានអគ្គិភ័យនេះកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលនៅតំបន់ទេសចរណ៍មួយ នេះ ជាពិសេស ភ្ញៀវដែលកំពុងដើរលេងកំសាន្ដ ប៉ុន្ដែភ្លាមៗនោះ កម្លាំងពន្លត់អគ្គិភ័យនិងកម្លាំងអាវុធហត្ថបានទៅជួយអន្ដរាគមន៍ភ្លាមៗ។

    បើយោងតាមនាយ រង ការិយាល័យរូប នេះ នេះជាករណីអគ្គិភ័យលើកទី២ហើយ នៅក្រុងសៀមរាប ក្នុងឆ្នាំ២០១២នេះ ប៉ុន្ដែមិនបណ្ដាលឱ្យនរណា ម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។


    ភ្នំពេញៈ ក្រុមហ៊ុន Mocrosoft នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ទើបតែបានប្រកាសលក់ កម្មវិធី Window 8 ជាផ្លូវការ នៅលើទីផ្សារកម្ពុជា ជាមួយនឹងការបង្ហាញ Software ជាច្រើន ដូចជា Window sever 2012, Microsoft  System Center 2012, Microsoft SQL Server 2012, Microsoft  Lync 2012, Microsoft  SharePoint 2012 និង Microsoft office 365 នៅក្នុងមជ្ឃមណ្ឌល សហប្រតិបិត្តការ កម្ពុជា-ជប៉ុន (CJCC) ។

    លោក Jamie Harper នាយកគ្រប់គ្រងទីផ្សារ Microsoft ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញថា Microsoft មិនមែនត្រឹមផ្គត់ផ្គង់លើ Software ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ផ្តោតទៅ លើការបង្កើតសេវាកម្ម និងឧបករណ៍ថ្មីៗ ដើម្បីបំពេញ តម្រូវការអតិថិជន និងអ្នកប្រើប្រាស់ជាង ១,២ពាន់លាននាក់ថែមទៀត។

    លោកថា ឆ្នាំ២០១២នេះ គឺជាឆ្នាំ ដែលធំជាងគេបំផុត សម្រាប់យើង ដែលបានចេញលក់ ផលិតផល និង សេវាកម្មជាច្រើន ដូចជា Windows 8, Windows Phone 8, Windows Server 2012, Skydrive, Outlook.com, Lync, Exchange, Office 2013, Office 365 & SharePoint និង ផលិតផល ជាច្រើនទៀត។ ដោយឡែក នៅកម្ពុជា យើងក៏សម្រេចដាក់សម្ពោធ Windows 8នេះ ជាផ្លូវការផងដែរ ដោយមាន អ្នកជំនាញ ខាងផ្នែកបច្ចេកវិទ្យា មកធ្វើបទបង្ហាញ ស្តីពីបច្ចេកវិទ្យាទាំងនេះ  ។

    Windows 8 គឺជាប្រព័ន្ធOSថ្មី ដែលមាន ល្បឿនលឿន អាចដំណើរការបានលើ កុំព្យូទ័រ ដែលដំណើរការ Windows 7 រួមទាំង អាចដំណើរការលើ USB Flash Drive ដែលស័ក្តិសម សម្រាប់ យុគ្គសម័យថ្មី នៃកុំព្យូទ័រ ផ្ទាល់ខ្លួនផងដែរ ។ មិនតែប៉ុណ្ណោះ Microsoft ក៏មានក្រុមហ៊ុន ជាដៃគូ មួយចំនួន ដែលប្រើប្រាស់ កម្មវិធីនេះ ដូចជាក្រុមហ៊ុន DELL, HP, Acer, Asus, Lenovo, Samsung និង Sony ជាដើម ៕

    គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិតSoftware ដ៏ធំបំផុត លើពិភពលោក បានចេញលក់ កម្មវិធី Window 8 ដំណាលគ្នានឹង ចេញលក់ Surface ជាបច្ចេកវិទ្យា(Tablet) ដំបូងបង្អស់របស់ខ្លួន នៅលើទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និង អឺរ៉ុប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ។ ដោយឡែក នៅកម្ពុជា Microsoft នៅមិនទាន់កំណត់ ពេលចេញលក់ Surface  នៅឡើយទេ ហើយចំពោះការប្រកាសលក់ Window 8 នេះវិញ ក៏ហាក់ដូចជា យឺតយ៉ាវបន្តិច ដោយសារតែកម្មវិធីនេះ ត្រូវបានអ្នកប្រើប្រាស់ មួយចំនួន ទិញតាមប្រព័ន្ធអ៊ីនធើណិត ឬក៏Download យកមកប្រើរួចហើយដែរ ៕

    Photo by DAP-NEWS

    Photo by DAP-NEWS


    ភ្នំពេញ៖ បណ្តារដ្ឋមន្រ្តី ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានអាស៊ាន នៅថ្ងៃទី១៥ខែវិច្ឆិកានេះ បានមកជួបប្រជុំ នៅកិច្ចពិភាក្សា ប្រចាំឆ្នាំលើកទី១២ (TELMIN-12) ប្រយោជន៍ជំរុញ ការអនុវត្តផែនការរបស់ខ្លួន ឱ្យកាន់តែមាន ប្រសិទ្ធិភាពថែមទៀត។

    បើតាមលោក សៀង សិទ្ធី អនុលេខាធិការ នៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា កិច្ចប្រជុំដែលធ្វើ ឡើងនៅប្រទេសហ្វីលីពីនេះ មានការអញ្ជើញ ចូលរួមពីលោកអនុប្រធានាធិបតីហ្វីលីពីន។

    លោកបន្តថា កិច្ចភាក្សាដែលកម្ពុជា តំណាងដោយ លោក ជិន ប៊ុនស៊ាន រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ នោះ បាន បន្តពិនិត្យលើការងារផែនការមេអាស៊ាន២០១៥ និងបន្តការពិភាក្សា លើការងាររួមរបស់ អាស៊ានលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័តមាន។ មិនតែប៉ុន្តែប៉ុណ្ណោះ ក្រៅពីរដ្ឋមន្រ្តីទូរមនាគមន៍ អាស៊ាន ក៏នៅមានកិច្ចប្រជុំជាមួយប្រទេសជាដៃគូរ Japan, China, Korea, EU, និង ITU (សហភាពទូរ គមនាគមន៍អន្តរជាតិ)ផងដែរ៕

    Photo by DAP-NEWS

    Photo by DAP-NEWS


    Photo by DAP-NEWS


    Photo by DAP-NEWS

    ភ្នំពេញៈ ឆ្លៀតឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធនោះ ថ្នាក់ ដឹកនាំបរទេសមួយចំនួន នឹងអញ្ជើញចូលគោរពព្រះវិញ្ញានក្ខន្ធ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរនៅព្រះ បរមរាជវាំង។

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១២ វេលាម៉ោង ១៧ និង០០ នាទីល្ងាច លោក យ៉ូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្រ្តីជប៉ុន និងលោក ជំទាវ ចូលគោរពវិញ្ញាក្ខន្ធ។

    នៅថ្ងៃដដែលវេលាម៉ោង ១៨និង៣០នាទី លោក វេន ជាប៉ាវ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិត ចិន។ នៅថ្ងៃទី១៩ ខែវិច្ឆិកា វេលាម៉ោង ៩ព្រឹក លោក ណាអូយ៉ូគី ស៊ីណូហារ៉ា នាយករងគ្រប់គ្រងរូបិយ វត្ថុអន្តរជាតិ។

    នៅថ្ងៃដដែលវេលាម៉ោង ១០ និង៣០នាទីព្រឹក លោក ម៉ាន់ម៉ូហាន់ ស៊ីង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ឥណ្ឌា និងលោកជំទាវ។

    ថ្ងៃដដែលវេលាម៉ោង១៥និង៤៥ រសៀល លោក ម៉ូហាមាដ ណាជីប ហាជី អាប់ឌុល រ៉ាហាស នាយករដ្ឋ មន្រ្តីម៉ាឡេស៊ី និងលោកជំទាវ។

    នៅថ្ងៃដដែលវេលាម៉ោង ១៦ល្ងាច លោកជំទាវ ជូលា ហ្គៀលឡាត នាយករដ្ឋមន្រ្តី និងស្វាមី។ នៅថ្ងៃទី ២០ ខែវិច្ឆិកា វេលាម៉ោង ១១ និង១៥នាទីព្រឹក លោក សៀរ៉ាហ្គៃ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសសហព័ន្ធ រុស្ស៊ី។

    នៅថ្ងៃដដែល វេលាម៉ោង ១១និង៣០នាទីព្រឹក លោក ស៊ូស៊ីឡូ បាមបាំង យ៉ូដូយូណូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី។

    នៅថ្ងៃដដែលវេលាម៉ោង ១១ និង៤៥នាទី លោកស្រី ស្រីមូលីយ៉ានី អ៊ីឌ្រាវ៉ាទី នាយកគ្រប់គ្រងធនាគារ ពិភពលោក។

    នៅថ្ងៃដដែលវេលាម៉ោង១២ លោក ប៉ាសសាល ឡាមី អគ្គនាយកអង្គការពាណិជ្ជកម្មពិពភពលោក។

    នៅថ្ងៃដដែល វេលាម៉ោង ១៥និង៣០នាទី រសៀល លោក ហារ៉ូហ៊ីកូ កូរុដា ប្រធានធនាគារអភិវឌ្ឍន៍ អាស៊ី។

    នៅថ្ងៃទី២១ ខែវិច្ឆិកា វេលាម៉ោង ៩ និង៣០នាទី ព្រឹក លោក ចន ឃី នាយករដ្ឋមន្រ្តីញ៉ូវស៊ីឡែន៕Photo by DAP-NEWS


    ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកានេះ ការិយា ល័យតំណាងអង្គការសហប្រជាជាតិ (OHCHR) បាន ប្រគល់សៀវភៅ ដែលមានចំណងជើងថា «កម្រងឯកសារច្បាប់ភាគIII» ដល់រដ្ឋសភាកម្ពុជា ដើម្បីជាជំនួយស្មារតីសម្រាប់តំណាងរាស្រ្ត។

    កម្រងឯកសារច្បាប់ភាគIIIនេះ មានក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីរដ្ឋប្បវេណី ក្រម រដ្ឋប្បវេណី និងច្បាប់មួយចំនួន ដែលបានអនុម័តក្នុងនីតិកាលទីបួន នៃរដ្ឋសភា។ ការទទួលកម្រងឯក សារច្បាប់មួយចំនួន ដែលកំពុងអនុវត្តនៅកម្ពុជាបន្ថែមលើកទី១ លើការបោះពុម្ពលើកទី៤ រួចហើយ ហៅថាភាគII ដែលបានបោះពុម្ពក្នុងឆ្នាំ២០០៩ និងក្រមឯកសារច្បាប់មួយចំនួន ដែលកំពុងអនុវត្តនៅ កម្ពុជាបោះពុម្ពលើកទី៤ ក្នុងឆ្នាំ២០០៥ ហៅថាភាគI។

    កម្រងឯកសារច្បាប់ទាំងពីរនេះ លែងមានទៀតហើយ ក៏ប៉ុន្តែកម្រងឯកសារច្បាប់ទាំង២នេះ ត្រូវបានដាក់ បញ្ចូលក្នុងស៊ីឌីតែមួយរួមទាំងភាគIIIនេះផង។ បង្កើតវាឡើងបានដោយមានសហការរវាងការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្ស និងគណៈមេធាវី នៃប្រទេសកម្ពុជា។ ការបោះពុម្ពសៀវភៅនេះ ជាផ្នែកមួយនៃការសន្យារបស់ការិយាល័យ OHCHR ក្នុងការជួយគាំទ្រដល់យុទ្ធសាស្រ្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចែងអំពីការផ្សព្វផ្សាយច្បាប់ និងការលើកកម្ពស់ការយល់ដឹង ដល់សារធារណជន។

    លោក ឡេង ប៉េង ឡុង អគ្គលេខាធិការនៃរដ្ឋសភា មានប្រសាសន៍ នៅក្នុងពិធីប្រគល់សៀវភៅនោះថាសៀវភៅនេះពិតជាមានសារៈសំខាន់យ៉ាងវិសេសវិសាល ចំពោះអ្នកតំណាងរាស្រ្ត ដែលត្រូវចុះទៅតាម មូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលអ្នកតំណាងរាស្រ្តដែលបានចុះទៅនោះ។

    លោកថា ការផ្សព្វផ្សាយច្បាប់មានអត្ថប្រយោជន៍សម្រាប់កម្ពុជា ដោយសារកម្ពុជាត្រូវបានរងការបំផ្លិច បំផ្លាញអ្វីៗទាំងអស់ពីរបបខ្មែរក្រហម៕

    Photo by DAP-NEWS


    សៀមរាបៈ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធាន នៃកិច្ច ប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នឹងជួបពិភាក្សាការងារជាមួយសមាសភាគីរបស់ខ្លួន ជាមួយនឹងវត្តមាន របស់រដ្ឋមន្រ្តីការជាតិអាមេរិក លោក លីអូន ប៉េណេតា នៅខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំកំពូលប្រចាំ ឆ្នាំរបស់ខ្លួន។

    លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងបើកកិច្ចប្រជុំដែលនឹងផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិ ការ និងការពង្រឹងសន្តិសុខក្នុងតំបន់ ជាពិសេសកសន្តិសុខតាមលំហរសមុទ្រផងដែរ៕


older | 1 | .... | 17 | 18 | 19 | (Page 20) | 21 | 22 | 23 | .... | 255 | newer