Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ចំណាយទុន រាប់លានដុល្លារ ប្រែក្លាយតំបន់ អានសេះ ជាតំបន់សេដ្ឋកិច្ច

$
0
0

ព្រះវិហារ : តំណាងក្រុម ហ៊ុនលោកឧកញ៉ា ទ្រី ភាព បានឲ្យដឹងថា ក្រុមហ៊ុនរបស់ ខ្លួននឹងចំណាយដើមទុនរាប់ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ តំបន់ច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្លាយជាតំបន់ សេដ្ឋកិច្ចពិសេស ដោយមានកាស៊ីណូ ផ្សារទំនើប សណ្ឋាគារ និង ឃ្លាំងស្តុកទំនិញជាដើម ។

...

ម៉ាឡេស៊ី៖ យើងកំពុងធ្វើការផ្តោតទៅលើការ ប្លន់ និង បញ្ហាផ្លូវចិត្តណាមួយ នៃអ្នកដំណើរ រឺ អ្នកបើកបរ

$
0
0

កូឡាឡាំពួរ៖ ប៉ូលិសម៉ាឡេស៊ីបានថ្លែងថា បច្ចុប្បន្ន យើងកំពុងធ្វើការវិភាគផ្តោត ទៅលើការ ប្លន់ និងបញ្ហាវិបត្តិផ្លូវចិត្តណាមួយ នៃអ្នកដំណើរ រឺ អ្នកបើកបរយន្តហោះ ដែលបណ្តាល ឲ្យទៅជាយ៉ាងនេះ, ប៉ុន្តែបញ្ហាទាំងនោះនៅតែមិនទាន់ មានហេតុផលសមស្រប ណាមួយនោះឡើយ, ព័ត៌មាន Channel News Asia ចេញផ្សាយ នៅម៉ោង ២៣៖០០នាទី ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៤ ។

...

ADB ធ្វើសច្ចាប័ន ក្រុមហ៊ុន ចំនួន៣០ ពាក់ព័ន្ធ នឹងបទពុករលួយ

$
0
0

ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានចេញសេចក្តី ប្រកាសមួយនៅថ្ងៃ អង្គារនេះថា ធនាគារបាន ធ្វើសច្ចាប័នដល់ក្រុមហ៊ុនចំនួន៣០ និងមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធ និងបទពុករលួយ ខណៈ ដែលក្រុមហ៊ុនទាំងនោះ បានអនុវត្តន៍លើគម្រោងការហិរញ្ញវត្ថុ ដោយទទួលបាន ការផ្តល់កម្ចីពីមូលដ្ឋាន របស់យើងកាលពីឆ្នាំមុននោះ ។

...

ពិព័រណ៍គ្រោងឆ្អឹង សត្វដាយដូស័ អាយុកាល ១៥៥លានឆ្នាំមុន ត្រូវបានដាក់តាំង បង្ហាញនៅ ផ្សារទំនើប នាទីក្រុងនៅឌូបៃ

$
0
0

ឌូបៃ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ នៅចំកណ្តាលទីក្រុងឌូបៃ ស្ថិតនៅផ្សារទំនើបមួយកន្លែង មានរៀបចំ តាំងពិព័រណ៍ គ្រោងឆ្អឹងសត្វដាយណូស័រ ដែលមានអាយុកាលប្រមាណ១៥៥លានឆ្នាំមុន ។

...

បទសម្ភាសន៍៖ ចិនរង់ចាំ អភូតហេតុ កើតឡើង ក្នុងការងារ ស្រាវជ្រាវ រកយន្តហោះ ម៉ាឡេស៊ី

$
0
0

ហាណូយ៖ ក្រុមការងារ កំពុងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីស្រាវជ្រាវ យន្តហោះរបស់ប្រទេស ម៉ាឡេស៊ី ដែលបានបាត់ ដំណឹងកាលពីពេលថ្មីៗ កន្លងទៅនេះ។ លោក Kong Xuanyou មន្ត្រីឯកអគ្គ រដ្ឋទូតចិនប្រចាំប្រទេសវៀតណាម បានលើកឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះដោយបង្ហាញក្តីសង្ឃឹមថា បញ្ហាទាំងអស់អាច នឹងប្រសើរឡើង ហើយភាពអស្ចារ្យមួយអាចនឹងកើតឡើងផងដែរ។

...

មិនទាន់មានសញ្ញា ណាមួយបង្ហាញ ពីដំណឹងរបស់ យន្តហោះ ម៉ាឡេស៊ីនៅឡើយ

$
0
0

ប៉េកាំង៖ រហូតមកទល់ពេលនេះ នៅតែពុំទាន់មានដានណាមួយ បង្ហាញពីយន្តហោះម៉ាឡេស៊ី ដែលបានបាត់ដំណឹង កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះឡើយ ដោយការបាត់ដំណឹងនេះ មានរយៈពេលរហូតដល់៨៨ម៉ោងមកហើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យ របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រចាំទីក្រុង ប៉េកាំង កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។

...

UN ស្នើត្រួតពិនិត្យ នាវារបស់កូរ៉េ សង្ស័យករណី ការធ្វើពាណិជ្ជកម្ម អាវុធខុសច្បាប់

$
0
0

សេអ៊ូល៖ នាវាដែលធ្វើដំណើរទៅកាន់ និងចេញពីប្រទេសកូរ៉េខាងជើង គួរតែត្រូវបានត្រួតពិនិត្យបានច្បាស់លាស់ ដើម្បីបង្កាការធ្វើចរាចរណ៍អាវុធខុសច្បាប់។ នេះបើយោងតាមរបាយការណ៍របស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដោយបានបញ្ជាក់ថា ប្រទេសកុម្មុនីសមួយនេះអាចប្រើប្រាស់នាវាដើម្បីបញ្ចៀសការ ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានហាមឃាត់ការធ្វើ...

នាវាចិន ចំនួនប្រាំ គ្រឿងកំពុង ស្រាវជ្រាវ រកយន្តហោះ ម៉ាឡេស៊ី

$
0
0

ប៉េកាំង៖ នាវាស្រាវជ្រាវ និងសង្គ្រោះរបស់ប្រទេសចិន ចំនួនប្រាំគ្រឿង ដោយក្នុងនោះមាននាវាពីរគ្រឿង ជានាវាចម្បាំង កំពុងបំពេញការងារស្រាវជ្រាវយន្តហោះ MH 370 ដែលបានបាត់ដំណឹងនៅវេលាម៉ោង ៣រសៀល។  នេះបើយោងតាមការលើកឡើង របស់មជ្ឈមណ្ឌលនាវាស្រាវជ្រាវ និងជួយសង្គ្រោះប្រចាំប្រទេស ចិន បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងទៅនេះ។

...

ផ្កាយរណប ចិន បង្ហាញរូបភាពទីតាំង សង្ស័យជាចំណុច យន្តហោះធ្លាក់

$
0
0

CNN: ផ្កាយរណប របស់ចិន បង្ហាញរូបភាពទីតាំង សង្ស័យជាចំណុច ដែលយន្តហោះ MH-370 របស់ម៉ាឡេស៊ី ធ្លាក់ នៅក្នុងសមុទ្រ ដោយស្ថិតនៅសមុទ្រភាគខាងត្បូង នៃប្រទេស វៀតណាម នេះបើតាមមន្រ្តីរដ្ឋាភិបាល ចិន ថ្លែងប្រាប់ CNN ចេញផ្សាយនៅម៉ោង ៤៖៣២ព្រឹក  ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

...

ប្រធានាធិបតី ថ្មីប្រទេសឈីលី ប្តេជ្ញាបង្កើន ទំនាក់ទំនងជាមួយ អាម៉េរិកឡាទីន និងអាស៊ីប៉ាស៊ីហ្វិក

$
0
0

Santiago: ប្រធានាធិបតីថ្មីរបស់ប្រទេស ឈីលី លោកស្រី Michelle Bachelet ដែលបានចូលស្បថ ចូលកាន់ អំណាចកាលពីថ្ងៃអង្គារ កន្លងទៅនេះ សម្រាប់ដំណែងលើកទីពីរអាណត្តិបួនឆ្នាំ បានប្តេជ្ញាថា នឹងពង្រឹង ទំនាក់ទំនងជាមួយប្រទេស អាម៉េរិកឡាទីន និងបណ្តាប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក ។

...

BRICS បង្កើនការធ្វើ វិនិយោគទុន នៅតំបន់អាហ្វ្រិក

$
0
0

Gaborone: បណ្តាប្រទេសជាសមាជិក របស់BRICS បានដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើង តាមរយៈការបង្កើន នូវទំនាក់ទំនង ជាមួយបណ្តាប្រទេសនៅអាហ្វ្រិក ដែលវាបានផ្តល់ប្រយោជន៍ច្រើនផ្នែក ហិរញ្ញវត្ថុសម្រាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទ្វីបមួយនេះ។

...

កូរ៉េខាងត្បូង មានគម្រោង ទិញប្រព័ន្ធការពារ​ គ្រាប់មីស៊ីល PAC-3 ឆ្នាំក្រោយនេះ

$
0
0

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនប្រព័ន្ធការពារមីស៊ីល របស់ខ្លួន ពីកម្រិត PAC-2មកកម្រិតខ្ពស់ជាងមុន តាមរយៈការទិញនូវប្រព័ន្ធការពារមីស៊ីលPAC-3 នៅឆ្នាំក្រោយ ដើម្បីបង្កើននូវសមត្ថភាព ប្រឆាំងគ្រាប់មីស៊ីល របស់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការលើកឡើងរបស់ មន្ត្រីផ្គត់ផ្គង់អាវុធប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធកន្លងទៅនេះ។

...

ពិសេស​សម្រាប់​សុខភាព ជាមួយការ​ប្រើប្រាស់​ឧបករណ៍ បញ្ចុះ​សម្ពាធឈាម និងថែរក្សា​ខួរក្បាល ម៉ាកធៀនស៍

$
0
0

ឧបករណ៍បញ្ចុះសម្ពាធឈាម និង ថែរក្សាខួរក្បាល ម៉ាកធៀនស៍ នេះ គឺបានផលិឡើងតាមបច្ចេកវិទ្យា ដ៏ទំនើបសម្រាប់ជំនួយការព្យាបាលនិង ថែទាំសុខភាពឲ្យមនុស្ស ដោយប្រើជីវអគ្គិសនី ហើយវិធីព្យាបាលនេះ រួមផ្សំនឹងទ្រឹស្តីវិជ្ជាពេទ្យបុរាណចិនជាង ៥០០០ឆ្នាំមុន ដែលគេហៅថាបណ្តាញ ជីពចរ។

...

រថយន្តហ៊ីយ៉ានដាយ បើកបុកម៉ូតូនិច ស្លាប់យុវជនម្នាក់ នឹងម្នាក់ទៀត ធ្លាយពោះ រងរបួសធ្ងន់

$
0
0

ភ្នំពេញ: យុវជន២នាក់ ជិះម៉ូតូនិច ឌុបគ្នា ចេញពីហូបការ មិត្តភក្តិ ធ្វើដំណើរមកភ្នំពេញ ត្រូវរងគ្រោះម្នាក់ ស្លាប់នឹង ម្នាក់ធ្លាយពោះ ដោយសាររថយន្ត ហ៊ីយ៉ានដាយ ១តោនកន្លះ បើកបុកពីក្រោយ ពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិ៣ មុខរោងចក្រ សួនវឌ្ឍន: ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

...

បើកសន្និបាត បូកសរុបលទ្ធិផល ការងារ ក្រុមប្រឹក្សា ខេត្ដអាណត្ដិទី១ និងទិសដៅ អនុវត្ដបន្ដឆ្នាំ ២០១៤

$
0
0

កោះកុង ៖ រសៀលថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០១៤ នៅមហោស្រព ខេត្ដកោះកុង មាន រៀបចំពិធីបើក សន្និបាត បូកសរុបលទ្ធិផល ការងារក្រុមប្រឹក្សា ខេត្ដ អាណត្ដិទី១ ឆ្នាំ២០០៩,២០១៤ និងលទ្ធិផល ការងារឆ្នាំ ២០១៣ ដើម្បីទិសដៅអនុវត្ដបន្ដឆ្នាំ ២០១៤ ។

...

អូបាម៉ា ច្រានចោល ការធ្វើប្រជាមតិ នៅតំបន់ ក្រីមៀ ហើយងាក មកគំាទ្ររដ្ឋាភិបាល អ៊ុយក្រែនថ្មី

$
0
0

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃពុធ ទី១២ ខែមីនា បានច្រាន ចោលការធ្វើប្រជាមតិ អំពីអនាគតតំបន់ក្រីមៀ របស់អ៊ុយ ក្រែន និងបានបង្ហាញ ពីការគំាទ្រយ៉ាងខ្លំាងកា្ល ចំពោះរដ្ឋាភិបាលទីក្រុង គៀវ ថ្មីផងដែរ។

...

កម្មកររោងចក្រ អូសេអង់ ចូលធ្វើការវិញហើយ ដើម្បីរង់ចាំ បើកប្រាក់ឈ្នួល នៅម៉ោង ២រសៀលនេះ

$
0
0

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី រោងចក្រអូសេអង់ ជាង២៣០០នាក់ ដែលមានទីតាំង នៅភូមិព្រែកទាល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ បានចូលធ្វើការជាធម្មតាវិញហើយ បន្ទាប់ពីបានផ្ទុះកូដកម្ម អស់រយៈពេល៧ថ្ងៃ ដើម្បីទាមទារ បើកប្រាក់ឈ្នួលប្រចាំខែកុម្ភៈ ។

...

ឱកាសដេញថ្លៃ ម៉ូតូស្តង់ដារជប៉ុន CK Forte ជាមួយតម្លៃពិសេស

$
0
0

អត្ថបទពាណិជ្ជកម្ម៖ ក្រុមហ៊ុន CK Factory ដែលជាក្រុមហ៊ុន នាំចូលម៉ូតូ ដ៏ល្បីរបស់ជប៉ុន នឹងរៀបចំ ពិធីដេញថ្លៃ ម៉ូតូ CK Forte របស់ខ្លួន នាថ្ងៃទី ខែមីនា ឆ្នាំ២០១៤ ខាងមុខ នៅអាសយដ្ឋាន ផ្ទះលេខ 290A-B ផ្លូវម៉ៅសេទុង  រាជធានីភ្នំពេញ។
 
ម៉ូតូនេះ នឹងដាក់ឱ្យដេញថ្លៃ ចាប់ពីតម្លៃ $999 ឡើងទៅ (តម្លៃដើម$1750) ។
 
CK Forte គឺជាម៉ូតូ ដែលផលិតឡើង តាមបច្ចេកវិទ្យាជប៉ុន, មានលក្ខណៈពិសេស ដូចជា កុងទ័របង្ហាញពីចំណុះ...

តខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯង ទុកឲ្យប្រពន្ធកូន រស់នៅកំព្រា

$
0
0

ភ្នំពេញ៖ បុរសម្នាក់ ជាកម្មករសំណង់ នៅក្នុងបុរីលឹម ឈាងហាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅមាត់ប្រឡាយ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋកាលពី វេលាម៉ោង៣ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅខាងក្រោយបុរីលឹម ឈាងហាក់ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

...

អាម៉េរិក បង្ហាញថា យន្តហោះម៉ាឡេស៊ី MH-370 អាចនឹងធ្លាក់នៅសមុទ្រ ឥណ្ឌា

$
0
0

អាម៉េរិក៖ ព័ត៌មាន ABC News ផ្សាយនៅយប់ថ្ងៃទី ១៣ ខែមីនា នេះ ដោយស្រង់សម្តី មន្រ្តីជាន់់ខ្ពស់ មន្ទីរបញ្ជកោណ សហរដ្ឋអាមេរិក បានថ្លែងឲ្យដឹងថា យន្តហោះម៉ាឡេស៊ី ដែលបាត់នោះ អាចនឹងធ្លាក់នៅសមុទ្រ ឥណ្ឌា ហើយ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន នឹងបញ្ជូននាវាផ្ទុកយន្តហោះ USS Kidd ទៅកាន់តំបន់នោះ ដើម្បីស្វែងរក យន្តហោះ MH-370 ដែលបានបាត់។

...
Viewing all 8042 articles
Browse latest View live




Latest Images