Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី ឆក់កាបូបពីស្រ្តីម្នាក់ តែមិនបានសម្រេច

$
0
0

ភ្នំពេញ៖ នគរបាល ខណ្ឌ ទួលគោក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ បានស្រាវជ្រាវ ចាប់ជនសង្ស័យ ឆក់ម្នាក់ មិនបានសម្រេច ដែលប្រព្រឹត្តកាលពីម៉ោង ០៣ព្រឹក ទាបភ្លឺថ្ងៃដដែល ពីជនរងគ្រោះជា នារីម្នាក់ នៅម្តុំភូមិ១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

...

ATMOSPHERE បង្កើតកម្មវិធី កុំព្យូទ័រទំនើប សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទាន ឬចងការប្រាក់ គ្រប់ប្រភេទ ដើម្បីលក់ជូនលោកអ្នក

$
0
0

ATMOSPHERE TECHNOLOGY Co.,Ltd. បានបង្កើតកម្មវិធី កុំព្យូទ័រថ្មីដែលមាន លក្ខណ:ទំនើប មានគុណភាព និងមានសម្ថភាពខ្ពស់ សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទានគ្រប់ ប្រភេទឈ្មោះថា (Loan Management System ) ដោយលក់ជូនលោកអ្នក ក្នុងតម្លៃទាបសមរម្យ បំផុត តាមទំហំ និងកម្រិតនៃតម្រូវ ការប្រើប្រាស់របស់ ស្ថាប័នលោកអ្នក ។

...

មេប៉ុស្តិ៍ឃុំសំបុក លោក អ៊ុន ហយ ឆ្ងាញ់លុយបទល្មើស ភ្លេចការអនុវត្តន៍ច្បាប់

$
0
0

ក្រចេះ៖ មេប៉ុស្តិ៍ឃុំសំបុក លោក អ៊ុន ហយ ត្រូវបាន ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំបុក ជាពិសេសប្រជាពលរដ្ឋរស់  នៅជិតទីស្ថាក់ការប៉ុស្តិ៍នគរបាលឃុំសំបុក ជិតគល់ស្ពានព្រែកកាំពី បាននាំគ្នារិះគន់ថា កំពុងតែឆ្ងាញ់ជាមួយលុយ  បទល្មើសជំនួញឈើប្រណីត សត្វព្រៃ និងការឆក់ត្រីផងដែរ។ លុយបទល្មើសទាំងអស់នេះ បានជួយយិតយោងជីវ  ភាពរបស់លោកមេប៉ុស្តិ៍ អ៊ុន ហយ...

អូស្ត្រាលី សន្យាជាមួយ​ CNRP ថា នឹងដាក់គំនាប លើ CPP ឲ្យ ស៊ើបអង្កេត ភាពមិនប្រក្រតី នៃការបោះឆ្នោត

$
0
0

ភ្នំពេញ៖ លោកស្រី Christine Milne សមាជិកព្រឹទ្ធសភា អូស្ត្រាលី មកពីគណបក្សបៃតងបាន សន្យានៅចំពោះមុខ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) ថា លោកស្រី នឹងជំរុញឲ្យអូស្ត្រាលី ដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា (CPP) ឲ្យបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្គេតអំពីភាព មិនប្រក្រតីជុំវិញ ការបោះ ឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

...

ជនជាតិ វៀតណាម ព្រួតវាយ ជនជាតិខ្មែរ ២នាក់ រងរបួសធ្ងន់ ដោយសាររឿងគំនុំ

$
0
0

ភ្នំពេញ៖ បុរសជនជាតិវៀតណាម រួមទាំងខ្មែរចំនួន ៨នាក់ បានព្រួតវាយទៅលើជនជាតិខ្មែរ ២នាក់ ឲ្យរងរបួសជាទម្ងន់ កាល ពីពេលកន្លងមកនៅ ចំណុចភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយសារតែរឿងគំនុំផ្ទាល់ខ្លួន រវាង ភាគីទាំងពីរ។

...

ជប៉ុន ដាក់ទណ្ឌកម្ម លើ រុស្ស៊ី ជុំវិញ វិបត្តិនៅគ្រីមៀ

$
0
0

តូក្យូ, (ស៊ិនហួ)៖ នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០១៤ នេះថា ប្រទេសជប៉ុន បានសម្រេចដាក់ ចេញនូវ ទណ្ឌកម្មនានា ប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ជុំវិញវិបត្តិនៅ គ្រីមា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ ចេញពីក្រសួងការបរទេសជប៉ុន។

...

ជប៉ុន​ នឹងផ្តល់ជំនួយ ឥតសំណង ដល់កម្ពុជា ចំនួន ១១៩៣ លានយ៉េន

$
0
0

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក យូជី គូម៉ាម៉ារូ ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុស្តីពី ការផ្តល់ជំនួយឥតសំណង របស់រដ្ឋាភិបាល ជប៉ុនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានចំនួនទឹកប្រាក់ ១១៩៣លានយ៉េន។

...

រដ្ឋមន្រ្តីក្រសួង ការពារជាតិ ថ្លែងថាមិនអត់ឱន ឲ្យអ្នកបង្កការអុកឡុក បំផ្លាញស្ថេរភាព សង្គមឡើយ

$
0
0

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ ជាថ្មីម្តងទៀត បានថ្លែងព្រ  មានថា មិនអត់ឱនឲ្យជនណាម្នាក់ ដែលប៉ុនប៉ង និងបង្កការអុកឡុកបំផ្លាញស្ថេរភាពនៅក្នុងសង្គមកម្ពុជា ឡើយ។

...

ស្រវឹងស្រា បើកម៉ូតូលឿន បុកជាមួយ រថយន្តពេញទំហឹង រងរបួសធ្ងន់ស្រាល

$
0
0

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ បង្កឡើង ដោយយុវជន០៣នាក់ ជិះម៉ូតូឌុបគ្នាមួយគ្រឿងយ៉ាងល្បឿន ជ្រុលបុករថយន្តម៉ាកកូរ៉ូណា មួយគ្រឿង ដែលបើកបរដោយនារីម្នាក់ កាលពីវេលាម៉ោង ២៣ និង៣០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លូវ២១៤ កែងផ្លូវព្រះមុនីវង្ស ក្នុងសងា្កត់បឹងរាំង ខណ្ឌដូនពេញ ។

...

ផលិតកម្ម Town ព្រមាន​ ប្តឹងអ្នកលួចចម្លង​ ស្នាដៃរបស់ខ្លួន ទារជំងឺចិត្ត ៣០ម៉ឺនដុល្លារ គ្រាខ្លួនចម្លងស្នាដៃ ពីបរទេសយ៉ាង​ ស្អុយរលួយ

$
0
0

ភ្នំពេញ៖ ផលិតកម្ម ថោន (Town Production) ព្រមានប្តឹងចំពោះបុគ្គលណា ដែលលួចចម្លងស្នាដៃរបស់ ផលិតកម្មខ្លួន ក្នុងតម្លៃទាមទារសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ គ្រាដែលផលិតកម្មរបស់ខ្លួន ជារឿយៗត្រូវបានគេមើលឃើញថា លួចចម្លងបទភ្លេងស្នាដៃរបស់ប្រទេសជិតខាង មកធ្វើអាជីវកម្មរហូតទទួលបាន ការរិះគន់ពីបណ្តាប្រទេសម្ចាស់ស្នាដៃទាំងនោះ យ៉ាងស្អុយរលួយ។ បើខ្លួនមិនគោរពច្បាប់កម្មសិទ្ធិបញ្ញាផង...

ផឹកស៊ីជិតគ្នា សុំជល់កែវ បង្កជាទំនាស់ កាប់និងពូថៅ រងរបួសធ្ងន់

$
0
0

កណ្តាល ៖ កម្មករដាំពោតម្នាក់ រងរបួសធ្ងន់ ដោយសារក្រុមកម្មករ សំណង់មួយ ក្រុមកាប់ និងពូថៅ រងរបួសធ្ងន់ ដោយសារទំនាស់ ពាក្យសំដីគ្នា ក្នុងវង្សផឹកស៊ី ពេលជនរងគ្រោះ សុំជល់កែវជាមួយនោះ ។

...

គ្រោះថ្នាក់ចរាចរ ម្សិលមិញ បណ្តាលឲ្យ អ្នកដំណើរ ស្លាប់ ០៧នាក់ របួស ២៦នាក់

$
0
0

ភ្នំពេញ៖ ពេញមួយថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០១៤ ម្សិលមិញនេះ គ្រោះថ្នាក់ចរាចរលើដងវិថីបណ្តាលឲ្យអ្នកដំ  ណើរ ៧នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ២៦នាក់ផ្សេងទៀត។

...

ម៉ាគែល បដិសេធ ការដក​សមាជិកភាព​របស់​រុស្ស៊ី​ ចេញពី​ G8​

$
0
0

ប៊ែរឡាំង, (ស៊ិនហួ)៖ លោកស្រី អធិការបតីអាល្លឺម៉ង់ អ៊ែនជែឡា ម៉ាគែល បាននិយាយនៅថ្ងៃ អង្គារ ម្សិលមិញនេះថា ប្រទេសរុស្ស៊ី នៅតែជាសមាជិកមួយ របស់បណ្តាប្រទេស ជីប្រាំបី ដដែល បើទោះបីជាមុននឹងបន្តិច មានសេចក្តីរាយការណ៍ថា ប្រទេសរុស្ស៊ីអាចនឹង ត្រូវដក ចេញ ឬ ព្យួរសមាជិកភាព ដោយសារតែ រដ្ឋាភិបាល ក្រុងមូស្គូ ចុះហត្ថលេខា ជាមួយអាជ្ញាធរ គ្រីមៀ បញ្ចូលឧបទ្វីបនេះ ទៅក្នុងទឹកដីរបស់រុស្ស៊ីនោះ។

...

លោក សម រង្ស៊ី លើកឡើងពី ស្ថានភាព នយោបាយ ប្រាប់សមាជិក សភាអូស្រ្តាលី

$
0
0

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិនៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០១៤ បានឱ្យដឹងថា លោក សម រង្ស៊ី ប្រធានគណ បក្សសង្រ្គោះជាតិ និងប្រតិភូ បានជួប និងធ្វើសវនាការពិភាក្សាការងារជាមួយសមាជិកសភា នៃប្រទេសអូស្រ្តាលី  ក្នុងគា្រ ដែលលោកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។

...

៩ឆ្នាំ កម្ពុជា បញ្ជូនទាហាន មួកខៀវ ជាង២.០០០នាក់ ទៅ៧ប្រទេស

$
0
0

កំពង់ស្ពឺ៖ ចាប់តាំងពីឆ្នាំ២០០៦ មករហូតដល់នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងទ័ពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានចំនួនជាងពីរពាន់នាក់ទៅកាន់ប្រទេសចំនួនប្រាំពីរ ហើយការបញ្ជូននោះគឺពួកគេ បានទទួល បេសកកម្មដោយជោគជ័យទាំងអស់ ពោលគឺទៅគ្រប់មកគ្រប់។ នេះបើតាមការឲ្យដឹង របស់លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី។

...

ករណីថៅកែ ហាងសាំង តេលា បាញ់ ប្រពន្ធរបួស តាមពិត នាងជាប្រពន្ធចុង និង ជាមនុស្សញៀនល្បែង

$
0
0

ភ្នំពេញ ៖ រឿងអាស្រូវជម្លោះប្ដី-ប្រពន្ធ ថៅកែហាងសាំងតេលា នៅតាមបណ្ដោយ ផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីយប់ថ្ងៃសៅរ៍កន្លង ទៅរហូតឈានដល់បុរសជាប្ដី ដកកាំភ្លើង បាញ់ប្រពន្ធរងរបួស ហើយរត់គេចខ្លួនបាត់  ដែលរឿងរ៉ាវខាងលើត្រូវបានស្ដ្រីជាប្រពន្ធ អះអាងថា ប្ដីរបស់ ខ្លួនជាមនុស្សចូលចិត្ដ ដើរផឹកស៊ីយប់ ពេលចូលដល់ផ្ទះរករឿង ប្រពន្ធ-កូន ។

...

លោក អង្គ វង្សវឌ្ឍនា កំពុងជួប ជាមួយ ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់

$
0
0

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នៅម៉ោងប្រមាណ ១០ និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នេះ បានអនុញ្ញាតិឲ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន រវាងប្រទេស ទាំងពីរ នាទីស្តីការក្រសួង៕

មីយ៉ាន់ម៉ា រៀបចំ​យុទ្ធសាស្ត្រ​ត្រៀមសម្រាប់​ ការបោះឆ្នោត​នៅឆ្នាំ​ ២០១៥

$
0
0

រ៉ង់ហ្គូន៖ គណកម្មការបោះឆ្នោត នៃសហភាព មីយ៉ាន់ម៉ា (UEC) បានរៀបចំនូវផែនការ យុទ្ធសាស្ត្រមួយរួចហើយ សម្រាប់ត្រៀមរៀបចំ ការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៥ ខាងមុខប្រកប ដោយជោគជ័យ សេរីភាព និង យុត្តិធម៌។ នេះបើតាមការផ្សាយពី សារព័ត៌មានរដ្ឋ មីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០១៤។

...

ទិញ Nokia Lumia 1320 ថ្ងៃនេះ ទទួលបាន​តម្លៃពិសេស និង Nokia 105 បន្ថែម​មួយគ្រឿង​ទៀត

$
0
0

ភ្នំពេញ ៖ កាលពីថ្ងៃទី19 ខែមីនា ឆ្នាំ 2014 Nokia បានប្រកាសដំណឹងដ៏រីករាយមួយ ជូនអតិថិជនរបស់ខ្លួន គឺរាល់ការជាវ Nokia Lumia 1320 នៅថ្ងៃនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ ពីរយ៉ាងបន្ថែមទៀតក្នុងពេលតែមួយ - តម្លៃពិសេសត្រឹមតែ $325 និងទូរស័ព្ទអិនចុចពិលស៊េរីថ្មី Nokia 105 មួយគ្រឿងដោយឥតគិតថ្លៃ ។

...

EU ប្តេជ្ញាបន្ត​គាំទ្រកម្ពុជា ដល់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការអនុគ្រោះ​ពន្ធនាំចូល

$
0
0

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ បាន ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ស្នងការពាណិជ្ជកម្ម សហគមន៍អឺរ៉ុប ដឹកនាំដោយឯកឧត្តម Karel De Gucht ស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

...
Viewing all 8042 articles
Browse latest View live


Latest Images