Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អាស៊ាន កំណត់ យកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាពេលវេលាសម្រាប់ អនុវត្តន៍សហគមន៍ អាស៊ាន

0
0

ភ្នំពេញ៖ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល អាស៊ាន នៅក្នុងប្រជុំកំពូលអាស៊ាន លើកទី២១ បានសម្រេច អនុម័តនូវសេចក្តីថ្លែងការណ៍រួម ដោយកំណត់យកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាថ្ងៃចាប់ផ្តើមអនុវត្តន៍ សហគមន៍អាស៊ាន។

រដ្ឋលេខធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពី បញ្ចប់កិច្ច ប្រជុំកំពូលអាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា បណ្តាមេដឹកនាំ នៃ ប្រទេសអាស៊ានទាំងអស់ បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយកំណត់យ៉ាងច្បាស់យកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាថ្ងៃដែលអនុវត្តសហគមន៍អាស៊ាន។

សហគមន៍អាស៊ាន មានសសរស្តម្ភរបស់ខ្លួន គឺសហគមន៍សន្តិសុខ-សហគមន៍នយោបាយ សហគមន៍ សមារណកម្មសេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌៕

Photo by DAP-NEWS

លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា


រថយន្តដឹក ផ្លែស្វាយ បែកកង់ក្រឡាប់ របួសធ្ងន់ ស្រាល៩នាក់

0
0

កណ្តាល៖ អធិការនគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល លោក មាន សំណាង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដែលដឹកផ្លែស្វាយ ពេញ បានក្រឡាប់ដោយសារតែ បែកកង់ បណ្តាលឲ្យ អ្នកជិះនៅ លើរថយន្ត រងរបួសធ្ងន់ស្រាលចំនួន៩នាក់ ក្នុងនោះរងរបួសធ្ងន់ពីរនាក់ និងស្រាលចំនួន៧នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិ លេខ៤ក្នុង ឃុំពើក ស្រុកអង្គស្នួល  ។

លោក មាន សំណាង បានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ច របស់លោក បានជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះ ទាំងនោះនៅឡើយទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក អូបាម៉ា ចាប់ផ្តើមដំណើរ ទស្សនកិច្ច នៅតំបន់អាស៊ី ជាលើកដំបូង

0
0

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានចាប់ផ្តើម ដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់តំបន់ អាស៊ី បន្ទាប់ពីលោកទទួលបានការឈ្នះឆ្នោតជាលើកទី២ កាលពីពេលថ្មីៗនេះ។ ក្នុងដំណើរទស្សនកិច្ច រយៈពេល៤ថ្ងៃនេះ លោកនឹងអញ្ជើញទៅប្រទេសថៃ មីយ៉ាន់ម៉ា និងចុងក្រោយគឺប្រទេសកម្ពុជា ទីដែល លោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកាថា ដំណើទស្សនកិច្ចនេះ លោក អូបាម៉ា នឹងសម្លឹងរកការរឹតបន្តឹងនូវចំណង មិត្តភាពឲ្យកាន់តែរឹងមាំបន្ថែម ទៀតនៅតំបន់អាស៊ីបាស៊ីហ្វិក។ នៅក្នុងដំណើរទស្សកិច្ចនេះ លោកនឹងឆ្ពោះទៅកាន់ប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន ដំបូងគេ បន្ទាប់មកទើបឆ្ពោះទៅប្រទេស មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាចុងក្រោយគេ។

ដំណើរទស្សនកិច្ចរបស់លោក បានបញ្ជាក់ពីយកចិត្តទុកដាក់លើតំបន់អាស៊ី របស់លោក អូបាម៉ា ពេល ដែល រូបលោកបានព្យាយាម ដើម្បីបំពេញនូវការសន្យារបស់លោក ក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់សហ រដ្ឋអាមេរិក អំឡុងពេល នៃអាណត្តិបួនឆ្នាំជាលើកទីពីរ នៅក្នុងតំណែងជាប្រធានាធិបតីរបស់លោក។ រដ្ឋ ការរបស់លោក អូបាម៉ា បានមាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក និងការចូលរួម ជា ឬសគល់សំដៅមកកាន់តំបន់អាស៊ីនៅក្នុងពេលអនាគត។

នៅពេលដែលលោកទៅដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទ លោក អូបាម៉ា និងក្លាយជាប្រធានាធិបតីសហ រដ្ឋអាមេរិកដំបូងគេ ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនេះ ដែលប្រទេសមួយនេះ បានងើប ចេញពីការគ្រប់គ្រងដោយប្រើកម្លាំងយោធាដ៏តឹងរឹងអស់ជាច្រើនទសវត្សរ៍។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន ត្រូវបានបន្ទន់ឥរិយាបថ ហើយចាប់ផ្តើមការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែក្រុមសិទ្ធិមនុស្ស មួយចំនួនបានរិះគន់ថា ប្រទេសនេះមិនទាន់ជាប្រទេស ដែលមានសេរីភាពពេញលេញនៅឡើយទេ។

លោក អូបាម៉ា គ្រោងនឹងជួបជាមួយលោកប្រធានាធិបតី ថេន សេន និងជួបទំាងលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនំាសកម្មជនប្រជាធិបតេយ្យ ដែលអាជ្ញាធរភូមា បានដោះលែងលោកស្រី ឲ្យមានសេរីភាពតំាងពីឆ្នាំ ២០១០ ក្រោយពេលឃុំខ្លួននៅក្នុងគេហដ្ឋានជិតពីរទសវត្សរ៍មកនោះ។ លោកស្រីបានឈ្នះពានរង្វាន់ ណូបែលសន្តិភាព កាលពីឆ្នាំ១៩៩១ ប៉ុន្តែលោកស្រីទើបទទួលឱកាស ដើម្បីអញ្ជើញទៅទទួលពាន រង្វាន់នោះនៅឆ្នំា២០១២នេះ ។

លោក អូបាម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ី ក្នុងទីក្រុង បាងកក ប្រទេស ថៃ ដែល លោកមកដល់នៅល្ងាចថ្ងៃអាទិត្យ នេះ (ពេលវេលាក្នុងតំបន់) ខណៈដែលក្រុម HRW បាននិយាយថា លោកគួរតែលើកឡើងនូវបញ្ហាសិទ្ធិមនុស្ស មកនិយាយជាមួយនឹងសម្ព័ន្ធ ដ៏យូរអង្វែងជាមួយអាមេរិក មួយនេះ ដោយសារតែការព្រួយបារម្ភទៅលើសេរីភាពបញ្ចេញមតិ ការរំលោភបំពាន ដោយយោធាប្រឆំាង នឹងការបះបោរនៅភាគខាងត្បូងប្រទេស និងការខ្វះចន្លោះបញ្ហាការពារសម្រាប់ជនភៀសខ្លួនផងដែរ៕

Photo by DAP-NEWS

លោក អូប៉ាម៉ា បានមកដល់បាងកក

0
0

បាងកក៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូប៉ាម៉ា នៅថ្ងៃអាទិត្រ ទី១៨ ខែវិច្ឆិកា នេះ បានធ្វើដំណើរ ទៅដល់ទីក្រុងបាងកកហើយ ជាមួយនឹងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ នៅវិមានរដ្ឋាភិបាល។

ដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូប៉ាម៉ា នៅប្រទេសថៃ នេះជាផ្នែកមួយនៃដំណើរបំពេញទស្សន កិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានប្រទេសថៃ មីយ៉ាន់ម៉ា និងកម្ពុជា ដើម្បីពង្រឹងចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅតំបន់អាស៊ី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អាស៊ាន បាន សម្រេចជាឯកច្ឆន្ទ មិនយកបញ្ហាសមុទ្រ ចិនខាងត្បូងជាអន្តរ ជាតូបនីយកម្ម

0
0

- អាស៊ាន ថ្លែងការព្រួយបារម្ភពីបញ្ហា សន្តិសុខនៅក្នុងតំបន់

ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៨ ខែ វិច្ឆិកាំ ឆ្នាំ២០១២ អាស៊ានទាំងមូលបានសម្រចគ្នាជាឯកច្ឆន្ទ មិនយក បញ្ហាសមុទ្រចិនខាងត្បូង ឲ្យដោះស្រាយតាមបែបអន្តរជាតូបនីយកម្មនោះឡើយ។ នេះបើតាមប្រសាស ន៍របស់រដ្ឋលេខាធិការក្រសួងការបរទេស កម្ពុជា លោក កៅ គឹមហួន។

លោក កៅ គឺមហួន បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានថា  ដើម្បីបន្តអនុវត្តន៍ នៃបញ្ហា DoC (សេចក្តីថ្លែងការណ៍ទាក់ទងនឹងសមុទ្រចិនខាងត្បូង) ឲ្យបានល្អប្រសើរនោះ ប្រមុខដឹកនាំទាំងអស់ នៃ អាស៊ាន បានយល់ព្រមមិនធ្វើអន្តរជាតូបនីយកម្ម ជាគោលជំហរ និងបន្តអនុវត្ត ឱ្យបានពេញលេញ និង ប្រសិទ្ធភាព។

បើតាមលោក កៅ គឹមហួន ការសម្រេចនេះ បានធ្វើឡើងស្របពេលនឹងខួបទី១៥ឆ្នាំ អាស៊ាន-ចិន និងឆ្នាំ ទី១០នៃ DoC ។ «ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នា ទៅលើខ្លឹមសារ សេចក្តីថ្លែងការណ៍រួម នៃ កិច្ចប្រជុំកំពូលអាស៊ានចិន លើកទី១៥ អំពីខួបអនុស្សាវរីយ៍របស់អាស៊ានចិន»។ 

ជាមួយគ្នានេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានថ្លែងការអំពាវនាវទៅកាន់បណ្តាភាគីពាក់ ព័ន្ធទាំងឡាយនៅក្នុងជម្លោះសាសនានៅរដ្ឋារ៉ាឃីន នៅមីយ៉ាន់ ជម្លោះប្រដាប់អាវុធមជ្ឈឹមបូព៌ា និងភាព តានតឹងនៅឧបទ្វីកូរ៉េ។

លោករដ្ឋលេខធិការបានបន្តថា បណ្តាមេដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ បានសម្តែងការព្រួយបារម្ភ និងស្នើឱ្យភាគីជម្លោះសាសនានៅរដ្ឋរ៉ាឃីន នៃប្រទេសមីយ៉ាន់ម៉ា បញ្ឈប់សកម្មភាពហិង្សារបស់ខ្លួន ជា បន្ទាន់ និងវិលមករកការចរចាដោយសន្តិវិធី។ លោកបន្តថា មេដឹកនាំអាស៊ានទាំងអស់ ក៏បានគាំទ្រនូវការ ដាក់ចេញវិធានការនានា របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីជម្លោះសាសនានោះផងដែរ។

លោកបន្តថា «ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន បានជំរុញឱ្យមានការសម្របសម្រួលនៅរដ្ឋរ៉ាឃីន »។

ទាក់ទងនឹងបញ្ហាជម្លោះប្រដាប់អាវុធ ដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា កាហ្សាស្រ្ទីព លោក កៅ គឹម ហួន បានឱ្យដឹងថា មេដឹកនាំអាស៊ាន ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា នៅក្នុងកិច្ចប្រជុំចង្អៀត នោះដដែល ភាគីនៃសហគមន៍អាស៊ានទាំងអស់ បានសម្រេចជាឯកច្ឆន្ទជាច្រើន ដូចជា បញ្ហាអំពើហិង្សា ដែលស្ថិតនៅមជ្ឈិមបូព៌ា បានស្នើសុំឲ្យមកដោះស្រាយគ្នាដោយសន្តិវិធី។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំក៏បាន អំពាវនាវផងដែរ ចំពោះបញ្ហាឧបទ្វីបកូរ៉េ ដោយអាស៊ាន បានអំពាវនាវ សូមឲ្យករណីនេះ លើកមកពិភាក្សា គ្នាជា៦ភាគីឡើងវិញ និងការអនុវត្តសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ៕

អាស៊ានជ្រើសរើស សាកលវិទ្យាល័យ លី ហ្គាន់យូ របស់សឹង្ហបុរី ធ្វើជាអ្នកស្រាវជាវ សេដ្ឋកិច្ចអាស៊ាន

0
0

ភ្នំពេញៈ ប្រមុខដឹកនាំ នៃប្រទេសអាស៊ាន បានសម្រេចជ្រើសរើស សាកលវិទ្យាល័យ លី ហ្គាន់យូ ដែល ជាសាកលវិទ្យាល័យជាតិរបស់សឹង្ហបុរី ជាអ្នកធ្វើការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ចអាស៊ាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ច ប្រជុំកំពូលអាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន បានបញ្ជាក់ថា «ជំនួបរវាងប្រមុខ រដ្ឋាភិបាលអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ច ដោយការពិភាក្សាផ្តោតទៅលើអនុសាសន៍ ការស្រាវជ្រាវ ដោយ ជ្រើសយកសាលា លី ហ្គាន់យូ នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី ដែលក្នុងអនុសាសន៍ គឺធ្វើយ៉ាង ណា ជំរុញឲ្យអាស៊ានមានការប្រកួតប្រជែងនៅលើវិស័យសេដ្ឋកិច្ច»។

លោកបន្តថា ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានចាត់ឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធអាស៊ាន ធ្វើការសិក្សាអនុសាសន៍ ដើម្បីដាក់ជូនទៅប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចអាស៊ានវិញផងដែរ៕

ព្រះមហាក្សត្រ នឹងព្រះរាជទាន សវនាការជាមួយ បណ្តាមេដឹកនាំ អាស៊ាន និងដៃគូអភិវឌ្ឍន៍ អន្តរជាតិ

0
0

ភ្នំពេញ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី នឹង រាជទានសវនាការជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូអភិវឌ្ឍន៍ ដូចជា ប្រធានធនា គារពិភពលោក( WB) ធនាគារអភិវឌ្ឍន៍អាស៊ាន (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង UNC TAD នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ។

យោងតាមកម្មវិធីដែលបានគ្រោងទុក ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមក្នុងពិធីលៀងសាយភោជជា មួយបណ្តាប្រមុខដឹកនាំប្រទេសអាស៊ាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។

ព្រមគ្នានេះ បើតាមកម្មវិធីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលជាថ្ងៃបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពីលទ្ធផលនៃការប្រជុំអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធដទៃទៀតផងដែរ៕

Photo by DAP-NEWS

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការ សំណុំរឿង លុបឈ្មោះលោក សម រង្ស៊ី នៅថ្ងៃទី១៩ វិច្ឆិកា

0
0

ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងសវនាការ ជាសាធារណៈលើសំណុំរឿង លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨ព្រឹក។

លោកមេធាវី ជួង ជូងី តំណាងឲ្យលោក សម រង្ស៊ី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការលើសំណុំរឿង លុបឈ្មោះ លោក សម រង្ស៊ី នៅថ្ងៃទី១៩ ខែវិច្ឆិកា។

ក្នុងនាមជាមេធាវីការពារក្ដីឲ្យ លោក សម រង្ស៊ី លោក ជួង ជូងី នឹងខិតខំតវ៉ា ចំពោះការលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតី ភាព លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំ រឿងលេខ១៩៦/០០៥/២០១២ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ របស់លោកមេធាវី ជួង ជូងី ជាតំណាង ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលប្ដឹងតវ៉ាលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត លេខ០០៨/១២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២។

សូមជម្រាបថា ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានសម្រេចតម្កល់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត៕

Photo by DAP-NEWS


នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន ជួបពិភាក្សា ទ្វេភាគី

0
0

ភ្នំពេញ៖ ប្រធានអាស៊ាន បច្ចុប្បន្ន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីមហា អំណាច សេដ្ឋកិច្ចទី២ពិភពលោក វេន ជាបាវ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ បានជួបពិភាក្សាគ្នា ទ្វេភាគី នៅវិមានសន្តិភាព ក្រោយពីលោកវេន បានធ្វើដំណើរមកដល់ ប្រទេសកម្ពុជា នៅរសៀលថ្ងៃដដែល ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងចិន និងកិច្ចប្រជុំអាស៊ី បូព៌ា។

យ៉ាងណាក៏ដោយ ខ្លឹមសារនៃជំនួប រវាងមេដឹកនាំ មហាមិត្ត ទាំងពីរ មិនទាន់ត្រូវ បានដឹងនៅឡើយ ទេរហូតមកដល់ ព្រលប់ថ្ងៃ ដដែល៕

www.dap-news.com

កិច្ចប្រជុំស្តីអំពី ដំណោះស្រាយ នៅស៊ីរី បានបើកធ្វើឡើង នៅក្នុងទី ក្រុងតេអេរ៉ង់

0
0

តេហេរ៉ង់, ស៊ិនហួ៖ កិច្ចប្រជុំមួយ ស្តីអំពីដំណោះស្រាយ វិបត្តិនៅក្នុងប្រទេសស៊ីរី ជាមួយ និងទិសដៅក្នុង ការដោះស្រាយ ជម្លោះប្រកបដោយ សន្តិភាព បានត្រូវបើកធ្វើឡើង នៅក្នុងទីក្រុង តេអេរ៉ង់ របស់ប្រទេសអ៊ឺរ៉ង់ នៅថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ។

យោងទៅតាម ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា អ្នកតំណាង ខាងនយោបាយចំនួន ជាង២០០នាក់ មកពីក្រុមជនជាតិ ភាគតិច របស់ស៊ីរី ជនជាតិភាគតិច និងក្រុមប្រឆាំង ជាមួយគ្នា និងអ្នកតំណាង ខាងរដ្ឋាភិបាល និងសភាស៊ីរី ដែលបានជួបប្រជុំគ្នា នៅក្នុងទីក្រុងតេអេរ៉ង់ សម្រាប់ ធ្វើកិច្ចប្រជុំ ដែលត្រូវបានគេ ហៅថា ជាកិច្ចប្រជុំពិភាក្សាជាតិ របស់ប្រទេសស៊ីរី។

នៅក្នុងការ បើកកិច្ចប្រជុំ មួយថ្ងៃ ដែលជាកិច្ច ប្រជុំពិសេស ជាមួយនិងពាក្យស្លោកថា គ្មានអំពើហិង្សា មានប្រជាធិបតេយ្យ ហើយដែលលោក Ali-Akbar Salehi រដ្ឋមន្រ្តីការបរទេសអ៊ឺរ៉ង់ បានមាន ប្រសាសន៍ថា កិច្ចប្រជុំពេលនេះ អាចត្រូវបាន ចាត់ទុកថា ជា ជំហានដ៏មាន សារៈសំខាន់មួយផ្លាស់ ចេញឲ្យឆ្ងាយ ពីវិបត្តិនៅក្នុងប្រទេសស៊ីរី នៅក្នុងពេលបច្ចុប្បន្ននេះ។

លោក Salehi បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម ដោយសាធារណរដ្ឋ អ៊ីស្លាម ជាមួយ នឹងការផ្តោតទៅ លើកិច្ចពិភាក្សា ហើយនិងការយោគយល់ នៅក្នុងចំណោមប្រជាជនស៊ីរី គឺជាការឆ្លើយ តបដ៏មានសារៈសំខាន់ នៃផែនការនាំឲ្យមាន អន្តរាគមន៍ពីបរទេស ហើយនិងការឆ្លើយ តបទៅនិងសកម្មភាពនៃក្រុមប្រដាប់អាវុធដែលគ្មាន ការទទួលខុសត្រូវ នៅក្នុងរដ្ឋអារ៉ាប់ ដែលមានគោលដៅរស់ នៅដោយគ្មានទោស ហើយនិងអារ្យធម៌ ដ៏ចំណាស់របស់ប្រទេសស៊ីរី។

លោកបានមានប្រសាសន៍ បន្ថែមទៀតថា កិច្ចប្រជុំដែលកំពុងតែបន្តនេះ ក៏មានសារៈសំខាន់ផងដែរ ដែលស៊ីរីកំពុង មានបទពិសោធន៍ក្នុងកាលៈទេសៈដ៍មានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្រ្ត របស់ខ្លួន នូវអ្វីដែលជា ប្រទេសអធិបតេយ្យភាព ការគោរពច្បាប់ ការស្តារឡើងវិញ នូវស្ថេរភាពហើយ សហវត្តមានដោយសន្តិភាព នៃក្រុមជនជាតិភាគតិចដែលខុសៗគ្នា នៅក្នុងប្រទេស គួរត្រូវបានទទួលស្គាល់។

គួររំលឹកដែរថា កាលពីថ្ងៃសៅរ៍ លោក Salehi បានប្រាប់ទូរទស្សន៍រដ្ឋ ឈ្មោះថា IRIB TV ថា សាធារណរដ្ឋអ៊ីស្លាម គឺមានសុទិដ្ឋិនិយម អំពីលទ្ធផលនៃកិច្ចប្រជុំ ដោយបញ្ជាក់ នូវក្តីសង្ឃឹមថា កិច្ចប្រជុំនេះ អាចបើកផ្លូវសម្រាប់ការចចារ ដោយសន្តិភាព ជាមួយរដ្ឋាភិបាល និងក្រុមប្រឆាំងស៊ីរី៕

--

កិច្ចប្រជុំប្រមុខ ដឹកនាំអាស៊ាន -សហរដ្ឋអាមេរិក លើកទី ៤ នៅថ្ងៃនេះ

0
0

ភ្នំពេញៈ កិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន-សហរដ្ឋ អាមេរិក លើកទី៤ នឹងប្រព្រឹត្ដិទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំនេះ។

តាមប្រភពព័ត៌មានពីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ប្រមុខដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក នឹង ពិភាក្សាអំពីការពិនិត្យឡើងវិញ និងទិសដៅអនាគត នៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ហើយនឹង កត់សម្គាល់លើរបាយការណ៍របស់ក្រុមឥស្សរជនឆ្នើម អាស៊ាន-សហរដ្ឋអាមេរិក រួមមាន អនុសាសន៍ នានា ដែលអាចអនុវត្ដបានអំពីរបៀបធ្វើយ៉ាងណា ឱ្យទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋ អាមេរិក កាន់តែស៊ីជំរៅ។ ប្រមុខដឹកនាំក៏នឹងផ្លាស់ប្ដូរយោបល់អំពីបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាក្ដី កង្វល់ និងផលប្រយោជន៍រួម។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតនា ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្រសួងការបរទេសអាស៊ាន និងអាមេរិក នឹងបង្កើតមជ្ឈមណ្ឌលអាស៊ាន-អាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។

បើតាមលោកឧបនាយករដ្ឋមន្រ្តី អាស៊ាន និងអាមេរិក ចង់បង្កើនទំនាក់ទំនងដៃគូរគ្រប់ជ្រុងជ្រោយ និងដៃ គូជាយុទ្ធសាស្រ្ត។

ក្រៅពីកិច្ចប្រជុំអាស៊ាន-អាមេរិក សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា នឹងជួបដាច់ដោយឡែកទ្វេភាគីជា មួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ផងដែរ៕

កំណត់សម្គាល់ នៅក្នុងកិច្ចប្រជុំ អាស៊ានបូក៣

0
0

ភ្នំពេញ៖ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការហិរញ្ញាវត្ថុអាស៊ានបូកបី បានធ្វើឲ្យមានការរីក ចម្រើន នឹងនរ ក្នុងការបង្កើតស្ថិរភាពជំនួយការហិរញ្ញវត្ថុក្នុងតំបន់ និងយន្តការដើម្បីការពារវិបត្តិ ការរឹតបន្តឹងសេដ្ឋកិច្ច ក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារអាស៊ី ជាមួយនឹងការសម្រេចបានគួរឲ្យកត់សម្គាល់ដូចជា គំនិត ផ្តើមយន្តការពហុភាគីឈៀងម៉ៃ (CMIM) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) និង គំនិតចាប់ផ្តើមនៃទីផ្សារអាស៊ី។

១. ពង្រឹងដំណោះស្រាយវិបត្តិក្នុងតំបន់ និងយន្តការកាពារតាមរយៈ CMIM

CMIM គឺជាការសម្រេច ជោគជ័យដ៏ធំមួយរបស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូកបី។ នេះជាការជំរុញ យ៉ាងធំធេងមួយចំពោះពហុភាគីដោះស្រាយវិបត្តិ និងយន្តការការពារនៅក្នុងអាស៊ីបូព៌ា និងការដើរតួយ៉ាងមាន សារៈសំខាន់ក្នុងការរក្សាសេដ្ឋកិច្ច ក្នុងតំបន់ និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ។

ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ីបូព៌ាកាន់តែស៊ីជម្រៅថែមទៀត និងរឹតបន្តឹងស្ថិរភាព ដំណោះស្រាយវិបត្តិក្នុងតំបន់ នាយករដ្ឋមន្រ្តីចិន លោក វិន ជាបាវ បានផ្តួចផ្តើមគំនិតពហុភាគី គំនិតផ្តួចផ្តើម ឈៀងម៉ៃ នៅក្នុងប្រជុំបណ្តាថា្នក់ដឹកនាំអាស៊ានបូកបី កាលពីខែតុលា ឆ្នាំ២០០៣ ដោយទទួលបានការយល់ ព្រមពីបណ្តាលថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកផ្សេងទៀត។ ដើម្បីនឹងអនុវត្តន៍នូវគំនិតផ្តួចផ្តើមនេះដែរ ចិន បានធ្វើការជាមួយនឹងសមាជិកផ្សេងទៀត របស់ប្រទេសអាស៊ានបូកបី បានខិតខំប្រឹងប្រែង ចំពោះប្រតិបត្តិការ របស់ CMIM យ៉ាងខ្លំាង ហើយនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តិហិរញ្ញវត្ថុអាស៊ានបូកបី កាលពីឆ្នាំ២០០៧ រដ្ឋមន្រ្តីទំាងអស់ បានសម្រេចចិត្តបង្កើតអាងគ្រប់គ្រងដោយខ្លួនឯងមួយ ដែលជាទម្រង់មូលដ្ឋានគ្រឹះរបស់ CMIM។ នៅក្នុងអាងបម្រុងនេះ យន្តការមួយដែលអាចជួយគ្នាទៅវិញទៅមកបាន ក្នុងពេលដែលរាល់សមាជិក អាស៊ាន បូកបីទំាងអស់ ធ្វើតាមតម្លៃពិតប្រាកដមួយនៃការតម្លៃប្តូរប្រាក់បរទេស និងគ្រប់គ្រងការបង្កើតនេះដោយខ្លួនឯង ក្នុងពេលសន្តិភាពមួយ។

២. បង្កើតតំបន់រួបរួមសេដ្ឋកិច្ចឯករាជ្យ

ការរួបរួមសេដ្ឋកិច្ច និងឯករាជ្យ គឺមានសារៈសំខាន់ណាស់ចំពោះ ប្រតិបត្តិរលូនរបស់ ដំណោះស្រាយវិបត្តិពហុភាគី ក្នុងតំបន់ និងយន្តការការពារ ហើយដើម្បីជំរុញឲ្យមានការបង្កើតសមត្ថភាព និងការគំាទ្រចំពោះកិច្ចព្រមព្រៀង CMIM ប្រទេសជាសមាជិកទំាងអស់ បានសម្រេចចិត្តបង្កើតការរួបរួមតំបន់ឯករាជ្យមួយ នៅអាស៊ានបូកបី ខណៈដែលរដ្ឋមន្រ្តីហិរញ្ញវត្ថុទំាងអស់ជួបប្រជុំគ្នាកាលពីឆ្នាំ២០០៩។

កាលពីខែមេសា ឆ្នាំ២០១១ AMRO ត្រូវបានបង្កើតឡើង និងចុះឈ្មោះនៅក្នុងប្រទេស សិង្ហបុរី ដែលវាជាការ គំាទ្រដ៏មានសារៈសំខាន់ ដែលបានដឹកនាំម៉ាក្រូសេដ្ឋកិច្ច និងស្ថានការណ៍ហិរញ្ញវត្ថុ របស់ប្រទេសជាសមាជិក អាស៊ានបូកបី។

៣. ការរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍន៍ទីផ្សារអាស៊ី

សេដ្ឋកិច្ចទីផ្សារអាស៊ី អាចមានឥទ្ធិពលដល់បណ្តាញតម្លៃយ៉ាងសម្បើមសម្រាប់ការសន្សំក្នុងតំបន់ ដែលនឹងធ្វើ ការវិនិយោគក្នុងតំបន់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ចាប់តំាងពីឆ្នាំ២០០៣មក ABMI បានដើរតួយ៉ាង សំខាន់ក្នុងការសម្រេចបាននូវមូលដ្ឋានគ្រឹះនៃប្រាក់ចំណូល ការអភិវឌ្ឍន៍ក្នុងតំបន់៕

Photo by DAP-NEWS

ក្បួនរថយន្ត របស់លោក បារ៉ាក់ អូបាម៉ា ធ្វើដំណើរ ដោយសុវត្ថិភាព ដល់វិមានសន្តិភាព

0
0

-លោក បារ៉ាក់ អូបាម៉ា ជួបពិភាក្សា ជាមួយ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញៈ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ក្បួនរថយន្តរបស់ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរមក ដល់វិមានសន្តិភាពប្រកបដោយសុវត្ថិភាព។

នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក អូបាម៉ា បានធ្វើដំណើរប្រកបដោយសុវត្តិភាព ។

ក្រោយពីបានទៅដល់វិមានសន្តិភាពហើយ ប្រធាធិបតីមហាអំណាច សេដ្ឋកិច្ចរបស់ពិភពលោកទី១ បារ៉ាក់ អូបាម៉ា បាននិងជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពល និងប្រជាប្រិយភាពបំផុត របស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន។

តាមសេចក្កីរាយការណ៍ ពីភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល ក៏បានឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ចបាន ការពារសន្តិសុខ សុវត្ថិភាព គ្រប់គោល ដៅ ក្នុងនោះផ្លូវមួយចំនួនត្រូវបានបិទ មិនឲ្យធ្វើដំណើរឆ្លងកាត់ ក្នុងនោះសូម្បីតែអ្នកដំណើរថ្មើរជើងក៏ហាមមិនឆ្លងកាត់ដែរ ។

សេចក្តីរាយ ការណ៍បានបន្តទៀតថា នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្សី អាជ្ញាធរបានបិទនៅចំណុចសណ្ឋាគារមនោរម្យ និងរង្វង់មូលស្ពានជ្រោយចង្វារ ឯផ្លូវព្រះនរោត្តមក៏បានបិទដែរ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ក្នុងរយៈពេលបិទផ្លូវនេះ បានធ្វើឲ្យរថយន្តជាច្រើនគ្រឿងត្រូវកកស្ទះ នៅតាមបណ្តោយផ្លូវទាំងនោះ ហើយចំណុចដែរស្ទះជាងគេ គឺនៅផ្លូវផ្លូវព្រះស៊ីសុវត្ថិ ផ្លូវកម្ពុជាក្រោម និងនៅម្តុំរង្វង់មូលស្ពានជ្រោយចង្វារ ហើយចរាចរអាចនិងប្រសើរឡើងវិញប្រហែលនៅម៉ោង១០ និង១១ យប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ខ្លឹមសារសំខាន់ៗ ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោក អូបាម៉ា (មានសំឡេងខាងក្នុង)

0
0

- សម្តេចតេជោ និងលោក អូបាម៉ា ឯកភាពឲ្យក្រុមការងារប្រទេសទាំងពីរ ពិភាក្សាឡើងវិញ អំពីបញ្ហាលុបបំណុល, កម្ពុជាស្នើសុំឲ្យដោះស្រាយជាទ្វេភាគី ដោយបង្វែសំណងនោះ ជាជំនួយលើវិស័យសិក្សាធិការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។

- លោកអូបាម៉ា បានថ្លែងចូលរួមមរណទុក្ខ ចំពោះការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ។

- លោក អូបាម៉ា សង្ឃឹមថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោកជំរុញឲ្យមន្ត្រីការទូត និងស្ថានទូត នៅក្នុងទីក្រុងភ្នំពេញ បន្តធ្វើការជាមួយក្រុមការងារកម្ពុជា ប្រយោជន៍ ពង្រឹងពង្រីក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

- ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក បារ៉ាក់ អូបាម៉ា មិនបានលើកឡើងពីបញ្ហាលោក សម រង្ស៊ី នោះទេ។

- ឆ្លើយតបទៅនឹងការព្រួយបារម្ភ របស់សមាជិកសភាទាំងពីរថ្នាក់ របស់អាមេរិក ដែលលោកប្រធានាធិបតី លើកមកជម្រាប សម្តេច ហ៊ុន សែននោះ  សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានទទួលរងនូវយុទ្ធនាការ៤ ក្នុងរយៈពេល៤សប្តាហ៍ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ា មកកាន់កម្ពុជា។ ទី១. យុទ្ធនាការ រាំងខ្ទប់មិនឲ្យលោកប្រធានាធិបតីមកកាន់កម្ពុជា។ ទី២. មូលបង្កាច់ការពិត អំពីបញ្ហាសិទ្ធិមនុស្ស ដំណើការ ប្រជាធិបតេយ្យ។ ទី៣. ការបំបិទសេរីភាពនៃការបញ្ចេញមតិ និងទី៤ បញ្ហាអ្នកទោសនយោបាយ។

សម្តេចបានមានប្រសាន៍ថា ប្រទេសកម្ពុជាមានការគោរពសិទ្ធិបើប្រៀបធៀប ទៅនឹងប្រទេសជិតខាង ដោយ សម្តេចលើកឧទាហរណ៍ថា ប្រទេសខ្លះមិនត្រឹមបិទគណបក្សនយោបាយចោលនោះទេ ថែមទាំង ចាប់អ្នក នយោបាយដាក់គុកថែមទៀតផង។ សម្តេចបន្តថា បញ្ហាការបោះឆ្នោត គឺប្រទេសកម្ពុជាបានទទួលយកនូវអនុ សាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប៉ុន្តែកម្ពុជាមានច្បាប់របស់ ខ្លួន ដែលមិនអាចធ្វើតាមសំណើអ្នករាយការណ៍ពិសេសនោះបាន នៅត្រង់ថា គេស្នើឲ្យមានសមាជិកគណបក្ស ប្រឆាំងចូលទៅក្នុង គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហើយកម្ពុជាកំពុង តែពង្រឹងឯករាជ្យ និងអព្យាក្រឹត ភាពនៅក្នុងគណៈកម្មការមនេះ។

- ទាក់ទងបញ្ហាដីធ្លីសម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចបានទទួលស្គាល់ថា ពិតជាមានជម្លោះដីធ្លីប្រា កដមែន ដូច្នេះហើយ ទើបរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយចាស់ សកម្មភាពថ្មីលើបញ្ហា ដីធ្លី។ ហើយថា បញ្ហាដីធ្លីជាពិសេសការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ឬដីធ្លីនោះ មានចំនួនតិចតួចតែ ប៉ុណ្ណោះ វាមិនមែនដូចការលើកឡើងរបស់គណបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិលនោះទេ ពីព្រោះប្រជាពលរដ្ឋ ទាំងនោះ រស់នៅលើដីដោយខុសច្បាប់ ដែលជាហេតុបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់។

- ទាក់ទងទៅនឹងបញ្ហាអ្នកទោសនយោបាយនៅកម្ពុជា សម្តេចបានឆ្លើយតបថា នៅកម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ ។ កម្ពុជាមានតែអ្នកនយោបាយមានទោស តែប៉ុណ្ណោះ។

- សម្តេចបញ្ជាក់ថា ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក អូស្ត្រាលី ក៏ដូចជាសហភាពអឺរ៉ុបធ្លាប់បានពឹងពាក់រូបសម្តេចផ្ទាល់ ដើម្បីជួយទៅនិយាយជាមួយមេដឹកនាំរដ្ឋាភិបាលភូមា លើដំណើរការកំណែទម្រង់ លទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែបញ្ហានេះបែរជាកម្ពុជា ដែលជាគ្រូរបស់ មីយ៉ាន់ម៉ា នោះ មានចំណាត់ថ្នាក់ អន់ជាង មីយ៉ាន់ម៉ាទៅវិញ។

- លោក អូបាម៉ា បានសម្តែងការសោកស្តាយដោយសារតែពេលវេលាខ្លីពេក មន្ត្រីការងារបានដាក់កម្មវិធី និង ឯកសារឲ្យលោកយ៉ាងច្រើន ជាហេតុដែលធ្វើឲ្យលោកមិនអាចទស្សនាប្រទេសកម្ពុជា ដែលល្អផូរផង់បាន។

- បើតាមលោក ប្រាក់ សុខុន សម្តេចតេជោ និងលោក អូបាម៉ា និងបន្តពិភាក្សាគ្នាបន្ថែមទៀត លើកិច្ចការ សំខាន់ៗ មួយចំនួន ក្នុងឱកាស ដែលមេដឹកនាំទាំងពីរទទួលទានអាហារនាវេលាយប់នេះ៕

www.dap-news.com

{mp3remote}http://111.92.240.170:81/dap-news/dap-images/2012/November/id-010/Asean.mp3{/mp3remote}

Photo by DAP-NEWS

ការពង្រឹងសន្ដិសុខ យ៉ាងតឹងរឹងបំផុត ចំពោះការធ្វើដំណើរ មកដល់ កម្ពុជា របស់លោក អូបាម៉ា (Video Inside)

0
0

ភ្នំពេញ ៖ សម្រាប់ការ ពង្រឹងសន្ដិសុខ នៅព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ ដើម្បី ការពារសុវត្ថិភាព ចំពោះការធ្វើ ដំណើរមកដល់ របស់ ប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា មកកាន់ប្រទេស កម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវបានគេមើលឃើញ ថា ធ្វើឡើងយ៉ាងតឹងរឹងជា ទីបំផុត ដែល យើងមិន ដែលបានជួបនោះ គឺការរៀបចំស្ទើរ តែទាំងស្រុងពីសំណាក់កងអង្គរក្សពិសេស របស់ ប្រធានាធិបតីអាមេរិកនិងមានការចូលរួមពីសំណាក់កម្លាំងពិសេសរបស់ប្រទេសកម្ពុជា ។

ចំពោះក្រុម អ្នកយកព័ត៌មានជាតិ និងអន្ដរជាតិ ដែលត្រូវទៅថតរូបនិងយកព័ត៌មាន ស្ដីពីការមក ដល់ របស់លោកបារ៉ាក់ អូបាម៉ា ដែលតាមការ គ្រោងទុក នៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២នោះ គឺក្រុមអ្នកយកព័ត៌មាន តម្រូវឱ្យធ្វើដំណើរទៅដល់ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មុនម៉ោង៣រសៀល ដើម្បីការត្រួតពិនិត្យពី សំណាក់កងអង្គរក្សពិសេសរបស់ប្រធានាធិបតីអាមេរិក ។

ចំពោះកំណាត់ផ្លូវ សហព័ន្ធរុស្ស៊ី ចាប់ពី ចំណុចព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មកដល់ចំណុច មុខវិមានសន្ដិភាព ទីដែលលោកអូបាម៉ា និងចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែននិង ចូលរួមកិច្ចប្រជុំអាស៊ាន អាមេរិក លើកទី៤នោះ ត្រូវបានអគ្គស្នងការ រងនគរបាលជាតិ និងជា ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ ប្រកាសជាផ្លូវការបិទជា បណ្ដោះ អាសន្ន ហើយជាការជូនដំណឹងចំពោះប្រជាពលរដ្ឋ ត្រូវធ្វើដំណើរទៅកាន់ផ្លូវផ្សេង ។

ទិដ្ឋភាពជាក់ស្ដែង នៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី កម្លាំងសមត្ថកិច្ចចម្រុះ របស់ប្រទេសកម្ពុជា រួមមាននគរបាល អាវុធហត្ថនិង កម្លាំងអង្គរក្ស សម្ដេចតេជោ ជាច្រើននាក់ បានឈរយាមប្រចាំការ ដើម្បី សម្រួលចរាចរ ចំពោះការ ធ្វើដំណើររបស់ ប្រធានាធិបតីអាមេរិកនិងគណៈប្រតិភូ ដែលធ្វើដំណើរពីព្រលានយន្ដហោះឆ្ពោះមក វិមានសន្ដិភាព ។

នៅឯព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ វិញ នៅវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ក្បួនរថយន្ដ សម្រាប់ធ្វើដំណើររបស់ ប្រធានាធិបតីអាមេរិក ជាច្រើនគ្រឿងបាន ទៅដល់ ដែលអ្នកបើករថយន្ដនីមួយៗ សុទ្ធ តែជាអង្គរក្សរបស់លោកប្រធានាធិបតីតែម្ដង និងមានការ ចូលរួមក្បួនរថយន្ដនាំមុខ និងបិទគូទពី សំណាក់កម្លាំងនាយកដ្ឋានអង្គរក្ស របស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ទូច ណារ៉ុថ ប្រធាននាយកដ្ឋានអង្គរក្ស។

នៅទីនោះកម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា រួមមាននគរបាល អាវុធហត្ថ និង កងអង្គរក្ស ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជា មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម និងលោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជ ាការកងពលតូច ង៧០ ។

នៅពេលដែលម៉ោងកាន់តែខិតជិតនៃការមកដល់របស់លោកអូបាម៉ា រួមជាមួយប្រមុខការទូត និងគណៈប្រតិភូទាំងមូល នៅព្រលានយន្ដហោះនោះ ក្រុមអ្នកយកព័ត៌មាន ទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីរបស់ស្ថានទូតអាមេរិក ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងព្រលាន ដើម្បីផ្ដិតយករូបភាពនិងយកព័ត៌មាន ប៉ុន្ដែពួកគេ ត្រូវបានក្រុមអង្គរក្សរបស់លោកប្រធានាធិបតី ឱ្យដាក់ ឧបករណ៍ថតរូបនិងសម្ភារៈពាក់ព័ន្ធ ដើម្បីឱ្យឆ្កែហិតក្លិនថា តើមានជាតិរំសេវឬ បង្កប់គ្រឿងផ្ទុះ ។

ក្រោយ ពីឆ្កែហិតហើយ អ្នកយកព័ត៌មានទាំងអស់ ត្រូវបានត្រួតពិនិត្យម្ដងម្នាក់ៗ មុនពេលដែល ពួកគេត្រូវបាន អនុញ្ញាតឱ្យជិះ រថយន្ដមួយ បើកដោយ ក្រុមអង្គរក្សរបស់លោកអូបាម៉ា ឆ្ពោះទៅក្នុងព្រលានយន្ដហោះ។

នៅពេលអ្នកយកព័ត៌មានធ្វើដំណើរទៅដល់ខាងក្នុងព្រលានហើយ គឺខាងក្រុមអង្គរក្សរបស់លោកអូបាម៉ា បានរៀបចំឆាក ឱ្យឈរមួយកន្លែង ដោយហាមចុះជាដាច់ខាត និងមានចម្ងាយប្រមាណ ៥០ម៉ែត្រ ពីទីតាំងយន្ដហោះ ដែលត្រូវចុះ ។ ដូច្នេះសម្រាប់អ្នកយកព័ត៌មានមាន ការលំបាកក្នុងការផ្ដិត យករូបភាព នៅពេល ដែលលោកអូបាម៉ា បានធ្វើដំណើរមកដល់នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែលនោះ ។

ប៉ុន្ដែអ្នកដែលមានសំណាងក្រៅពីគណៈប្រតិភូកម្ពុជា រង់ចាំទទួលលោកអូបាម៉ា នោះ គឺ និស្សិតស្រីពីរនាក់ មកពីសាកលវិទ្យាល័យ វិចិត្រសិល្បៈ មានឱកាសពាក់កម្រងផ្កាឱ្យ លោកបារ៉ាក់ អូបាម៉ា និងលោកស្រី ប្រមុខ ការទូត ហ៊ីលឡារី គ្លីនតុន ។

ជាទូទៅការរៀប ចំរិតបន្ដឹងសន្ដិសុខបាន ធ្វើឡើងយ៉ាងហ្មត់ជាទីបំផុត អមដោយឧទ្ធ ម្ភាគចក្ររបស់ក្រុម អង្គរក្ស របស់លោក បាន ហោះឆ្វែល ចុះឡើងៗ ដើម្បីត្រួតពិនិត្យ មើល រីឯក្រុមអង្គរក្សផ្សេងទៀត បានជិះ រថយន្ដទៅមកៗក្នុងព្រលាន ហើយឆ្លុះមើលគ្រប់ពេលវេលាទាំងអស់ ។

ដូច្នេះជាការបង្ហាញឱ្យឃើញថា ការរៀបចំ សន្ដិសុខនោះ គឺត្រូវបានធ្វើដោយក្រុមអង្គរក្សរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា សុទ្ធសាធ តែម្ដង អមដោយការយាម កាមផ្នែកខាងក្រៅបន្ថែម ពីសំណាក់ក្រុមសមត្ថកិច្ចកម្ពុជា ៕

{jwplayer}http://111.92.240.170:81/dap-news/dap-video/obama1.mp4&image=http://111.92.240.170:81/dap-news/dap-video/obama.jpg&width=500&height=350{/jwplayer}

Photo by DAP-NEWS

www.dap-news.com

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

វិដេអូនៃការមកដល់របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅកម្ពុជា

{jwplayer}http://111.92.240.170:81/lookingtoday/looking-images/news/November-2012/video-clip/Obama.mp4&image=http://111.92.240.170:81/lookingtoday/looking-images/news/November-2012/id-030/Kosal-0303.jpg&width=400&height=300{/jwplayer}

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

{jwplayer}http://111.92.240.170:81/dap-news/dap-images/2012/November/id-009/carobama.mp4&image=http://111.92.240.170:81/dap-news/dap-images/2012/November/id-010/chanroth-Nov-128.jpg&width=400&height=300{/jwplayer}

ខ្លឹមសារ សន្និសីទសារ ព័ត៌មានរបស់ លោក កៅ គឹមហួន

0
0

-ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ។ ជប៉ុនគាំទ្រការធ្វើសមាហរណកម្មជប៉ុន។ ស្វាគមន៍ផែនទីចង្អុលផ្លូវ ផែនការសេដ្ឋកិច្ចអាស៊ាន ជប៉ុន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។

-លោក កៅ គឹមហ៊ួន បានឲ្យដឹងថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ គឺភាគីទាំងពីរសង្ឃឹមថា នៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មនឹងកើនដល់១៥០០លានដុល្លារ។

-លោក កៅ គឹមហ៊ួន បានឲ្យដឹងថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា គឺភាគីទាំងពីរសង្ឃឹមថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនឹងកើនដល់ ២០០ពាន់ លានដុល្លារ ខណៈនៅឆ្នាំ២០១២ ទំហំពាណិជ្ជកម្ម មានត្រឹម៧០ពាន់លានដុល្លារ។

-ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ។ ជប៉ុនគាំទ្រការធ្វើសមាហរណកម្មជប៉ុន។ ស្វាគមន៍ផែនទីចង្អុលផ្លូវ ផែនការសេដ្ឋកិច្ចអាស៊ាន ជប៉ុន ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។ មូលនិធិអាស៊ានជ ប៉ុន សម្រាប់សមាហរណកម្មកម្ម ។ អាស៊ានថ្លែងអំណរគុណជប៉ុនដល់ការគាំទ្រមជ្ឈមណ្ឌល អាស៊ាន។ ការតភ្ជាប់របស់អាស៊ាន។ ជប៉ុន គាំទ្រ តួនាទីស្នូលរបស់អាស៊ាន។ ផ្លាស់ប្តូរទស្សនៈមួយចំនួនអំពីបញ្ហា ឧបទ្វីបកូរ៉េ។

-ប្រមុខរដ្ឋាភិបាលអាស៊ាន-កូរ៉េ ភាគីទាំងសងខាង ចង់ជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ឧបទ្វីបកូរ៉េ ធ្វើយ៉ាងណា ឱ្យមានការចរចារ៦ភាគីឡើងវិញ។

អាស៊ាន+បី កិច្ចសហប្រតិបត្តិការជាមួយអាស៊ីបូព៌ា។ អាស៊ាន+បី ស្វាគមន៍របាយការណ៍របស់ឥស្សរជនឆ្នើម ដែលបានដាក់ជូនរបាយការណ៍និងអនុសាសន៍សម្រាប់អាស៊ាន+បី។

-អាស៊ាន-ចិន សេចក្តីថ្លែងការណ៍DOC។ ជម្រុញ ឱ្យការអនុវត្តឱ្យបានពេលលេញ។

-អាស៊ាន-អាមេរិក ជម្រុញដល់ទំនាក់ទំនងដល់កម្រិតយុទ្ធសាស្រ្ត និងកិច្ចប្រជុំឱ្យបានទៀងទាត់ប្រចាំឆ្នាំ។ អាមេរិក បានលើកឡើងពីបញ្ហាសមុទ្រខាងត្បូង។ អាមេរិកគាំទ្រតួនាទីស្នួលរបស់អាស៊ាន ក្នុងកិច្ចការតំបន់។

{mp3remote}http://111.92.240.170:81/dap-news/dap-images/2012/November/id-010/Asean-1.mp3{/mp3remote}

លោក បារ៉ាក់ អូបាម៉ា និងគណៈប្រតិភូ មកដល់កម្ពុជា ដោយសុវត្ថិភាព

0
0

ភ្នំពេញ ៖ លោកប្រធានាធិបតី សហរដ្ឋ អាមេរិក បារ៉ាក់ អូបាម៉ា អមដំណើរដោយ លោកស្រីរដ្ឋមន្ដ្រីក្រសួងការបរទេស ហ៊ីល ឡារី គ្លីនតុន រួមជាមួយ និងគណៈ ប្រតិភូអម ដំណើរជាច្រើនរយនាក់ទៀតបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ដោយយន្ដ ហោះពិសេសចុះចតនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព បំផុត នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ម្សិលមិញនេះ ។

បន្ទាប់ពីធ្វើដំណើរមកដល់រាជធានីភ្នំ ពេញ ភ្លាមៗនោះដែរ លោកបារ៉ាក់ អូបាម៉ា ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ក្នុង កិច្ចជួបពិភាក្សាគ្នាទ្វេភាគី ដោយសម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅវិមានសន្ដិភាព រយៈពេលជិត២ ម៉ោង មុននឹងចូលរួមក្នុងកិច្ចប្រជុំរវាងបណ្ដា ប្រទេសអាស៊ានបូកអាមេរិក ។

នៅក្នុងកិច្ចជំនួបទ្វេភាគីរវាងប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ជាមួយនិងប្រមុខរដ្ឋាភិ បាលសហរដ្ឋអាមេរិក ភាគីទាំងពីរបានលើក ឡើងពីបញ្ហាមួយចំនួន ដោយក្នុង នោះកិច្ច ពិភាក្សាសំខាន់ គឺបានផ្ដោតទៅលើបញ្ហា បំណុល ដែលប្រទេសកម្ពុជា ជំពាក់សហរដ្ឋ អាមេរិកប្រមាណជិត៤០០លានដុល្លារ សម័យសាធារណរដ្ឋ របស់លោកសេនា ប្រមុខ លន់នល់ បញ្ហាសិទ្ធិមនុស្ស បញ្ហាបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើ នៅឆ្នាំ២០១៣ខាងមុខនេះ រួមនិងបញ្ហា ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប៉ុន្ដែករណីលោកសម រង្ស៊ី មិនត្រូវបានលើក យកមកពិភាក្សា នៅក្នុងជំនួបនេះឡើយ។

ក្រោយជំនួបពិភាក្សា លោកប្រាក់ សុខុន រដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រី បានធ្វើ សន្និសីទកាសែត ដោយលើកឡើងថា សម្ដេច តេជោ ហ៊ុន សែននិងលោកអូបាម៉ា បានឯក ភាពគ្នាឱ្យក្រុមការងារប្រទេសទាំងពីរ ពិភាក្សា ឡើងវិញ អំពីបញ្ហាលុបបំណុល ក្នុងនោះ កម្ពុជា ស្នើសុំឱ្យដោះស្រាយជាទ្វេភាគី ដោយ បង្វែសំណងនោះ ទៅជាជំនួយលើវិស័យ សិក្សាធិការអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស ។

លោកអូបាម៉ា ក៏បានថ្លែងចូលរួមរំលែក មរណទុក្ខចំពោះការយាងចូលទិវង្គតរបស់ អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះបាទ នរោត្ដមសីហនុ ផងដែរ ហើយលោក សង្ឃឹម ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោក ជំរុញឱ្យមន្ដ្រីការទូតនិងស្ថានទូតនៅទីក្រុងភ្នំពេញ បន្ដធ្វើការជាមួយ ក្រុមការងារ កម្ពុជា ប្រយោជន៍ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច សហប្រតិបត្ដិការបន្ថែមទៀត ។

ឆ្លើយតប ទៅនឹងការព្រួយបារម្ភរបស់ សមាជិកសភាទាំងពីរថ្នាក់របស់អាមេរិក ដែលលោកអូបាម៉ា លើកយកមកជម្រាបជូន សម្ដេចតេជោ នោះ ត្រូវបានសម្ដេចតេជោ មានប្រសាសន៍ឆ្លើយតបថា កម្ពុជា បានទទួល រងនូវយុទ្ធនាការ៤ ក្នុងរយៈពេល ៤សបា្ដហ៍ មុនដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា មកកាន់កម្ពុជា ។ យុទ្ធនាការ ៤នោះ រួម មានទី១ យុទ្ធនាការរាំងខ្ទប់មិនឱ្យ លោក ប្រធានាធិបតីមកកាន់កម្ពុជា ។ ទី២ មួល បង្កាច់ការពិតអំពីបញ្ហាសិទ្ធិមនុស្ស ដំណើរ ការប្រជាធិបតេយ្យ ។ ទី៣ ការបំបិទសេរី ភាពនៃការបញ្ចេញមតិ និងទី៤ បញ្ហាអ្នក ទោសនយោបាយ។

សម្ដេចតេជោ បានមានប្រសាសន៍បន្ថែម ថា ប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្ស បើប្រៀបធៀប ទៅនឹងប្រទេសជិតខាង ដោយសម្ដេចលើកឧទាហរណ៍ថា ប្រទេស ខ្លះមិនត្រឹមបិទគណបក្សនយោបាយចោល នោះទេ ថែមទាំងចាប់អ្នកនយោបាយដាក់ គុកទៀតផង។ ដោយឡែកបញ្ហាបោះឆ្នោត គឺកម្ពុជា បានទទួលយកនូវអនុសាសន៍របស់ អ្នករាយការណ៍ពិសេសអង្គការសហប្រជា ជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប៉ុន្ដែកម្ពុជា មានច្បាប់របស់ខ្លួន ដែលមិនអាចធ្វើតាម សំណើអ្នករាយការណ៍ពិសេសនោះបាន នៅត្រង់ថា គេស្នើឱ្យមានសមាជិកគណ បក្សប្រឆាំងចូលទៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយកម្ពុជា កំពុង តែពង្រឹងឯករាជ្យ និងអព្យាក្រិត្យភាព នៅក្នុងគណៈកម្មាធិការបោះឆ្នោតនេះ ។

ទាក់ទងទៅនឹងបញ្ហាដីធ្លី សម្ដេចតេជោ បានលើកឡើងថា សម្ដេចទទួលស្គាល់ពិតជា មានជម្លោះដីធ្លីប្រាកដមែន ដូច្នេះហើយ ទើបរដ្ឋាភិបាលបាន សម្រេចដាក់ ចេញនូវ គោលនយោបាយចាស់ សកម្មភាពថ្មីលើ បញ្ហាដីធ្លី ។ ហើយបញ្ហាដីធ្លី ជាពិសេស ការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានឬ ដីធ្លីនោះ មានចំនួនតិចតួច តែប៉ុណ្ណោះ វាមិនដូចការលើកឡើងរបស់គណបក្សប្រឆាំងឬអង្គការសង្គមស៊ីវិលនោះ ពីព្រោះប្រជ ាពលរដ្ឋទាំងនោះ រស់នៅលើដីដោយខុស ច្បាប់ ដែលជាហេតុ បង្ខំឱ្យរដ្ឋាភិបាល ចាត់ វិធានការតាមផ្លូវ ច្បាប់ ។

ពាក់ព័ន្ធទៅនឹងបញ្ហាអ្នកទោសនយោ បាយនៅកម្ពុជា សម្ដេចបានឆ្លើយតបថា មិន មានអ្នកទោសនយោបាយនោះទេ ។ ប៉ុន្ដែ កម្ពុជាមានតែអ្នកនយោបាយ មានទោសតែ ប៉ុណ្ណោះ ។ ខណៈនោះសម្ដេចក៏បានបញ្ជាក់ ថា កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋ អាមេរិក អូស្ដ្រាលី ក៏ដូចជាសហភាពអឺរ៉ុប ធ្លាប់បានពឹងពាក់រូប សម្ដេចផ្ទាល់ ដើម្បីជួយ ទៅនិយាយជាមួយមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា លើដំណើរការកំណែទម្រង់ប្រជា ធិបតេយ្យ។ ប៉ុន្ដែបញ្ហានេះ បែរជាកម្ពុជា ដែលគ្រូរបស់មីយ៉ាន់ម៉ានោះ មានចំណាត់ ថ្នាក់អន់ជាងមីយ៉ាន់ម៉ាទៅវិញ ។

ចុងក្រោយលោកអូបាម៉ា បានសម្ដែងការ សោកស្ដាយ ដោយសារតែពេលវេលាខ្លីពេក មន្ដ្រីការងារបានដាក់កម្មវិធី និងឯកសារឱ្យ លោកយ៉ាងច្រើន ជាហេតុដែលធ្វើឱ្យលោក មិនអាចទស្សនាប្រទេសកម្ពុជា ដែលល្អផូរផង់បាន៕

www.dap-news.com

Photo by DAP-NEWS

Photo by DAP-NEWS

ជំនួបជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំ កម្ពុជា-អាមេរិក បញ្ជាក់ពីដំណោះស្រាយ ថ្មីនៃបញ្ហាបំណុល

0
0

ភ្នំពេញ៖ ជំនួបទ្វេរភាគីជា ប្រវត្តិសាស្ត្ររបស់ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋមេរិក លោកបារ៉ាក់ អូបាម៉ា នៅកម្ពុជា បានបញ្ជាក់ពីលទ្ធផល ជាថ្មី នៃដំណោះស្រាយបញ្ហាបំណុលដែលប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកជាច្រើនឆ្នាំទសវត្សរ៍កន្លងមកនោះ។

រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខន និងជារដ្ឋាលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីបាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ថា ភាគីទាំងពីរ សម្តេចនាយករដ្ឋន្ត្រី និង អូបាម៉ា បានសម្រេចឯកភាពឲ្យ ក្រុមការងារប្រទេសទាំងពីរ រៀបចំកម្មវិធីឡើងវិញ ដើម្បីពិភាក្សាអំពីបញ្ហាលុបបំណុល ដោយកម្ពុជាស្នើសុំឲ្យដោះស្រាយជាទ្វេភាគី ដោយបង្វែរសំណងនោះជាជំនួយលើវិស័យសិក្សាធិការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។

លោក ប្រាក់ សុខុន បានថ្លែងក្នុងសន្និសីទបន្ត ដោយលើកឡើងនូវ ប្រសាសន៍របស់សម្តេចតេជោថា ជាកាតព្វកិច្ចមរតក កម្ពុជាត្រូវតែសងបំណុលអាមេរិក តែសូមបង្វែបំណុលនេះ ទៅជាជំនួយសម្បុរស និងរកលទ្ធភាព ដើម្បីដោះស្រាយបញ្ហានេះ។ លោកបញ្ជាក់ថា កម្ពុជាចង់សងបំណុលសហរដ្ឋអាមេរិកទៅតាម សំណើ ដែលខ្លួនបានធ្វើចុងក្រោយបំផុត កាលពីភាគីទាំងពីរ ជួបគ្នានាឆ្នាំទៅ(២០១១) ដោយប្រើប្រាស់យន្តការទ្វេរភាគី មិនប្រើប្រាស់យន្តការក្លឹបឌឺប៉ារីស (Club de Paris)។ ចំណុចទី១. ស្នើឲ្យភាគីទាំងរៀបចំការសងបំណុលនេះ ឡើងវិញ តាមដំណាក់កាល។ ទី២. ការសងនោះធ្វើឡើងដោយគិតអត្រាការប្រាក់ ១ភាគរយ។

លោកបន្ថែមថា សម្តេចបានស្នើបន្ទុកសេវា បំណុលមួយភាគធំយ៉ាងហោចណាស់៧០ភាគរយ គឺបង្វែរជួយជាការអភិវឌ្ឍន៍វិស័យសង្គម ពិសេសជាផ្នែក អប់រំសិក្សា ធិការ ជាការផ្តល់អាហាររូបករណ៍ និងជួយដល់ផ្នែកផ្សេងទៀតដូចជា ការអប់រំវប្បធម៌ ការបោសសម្អាតមីនជាដើម។

លោកប្រាក់ សុខុន បានបញ្ជាក់ថា «លោកប្រធានាធិបតីអូបាម៉ា បញ្ជាក់ថាលោករីករាយក្នុងការ ចាត់ឲ្យក្រុមរបស់លោកធ្វើការជួយកម្ពុជា ដើម្បីរកនូវការស្រុះស្រួលណាមួយ ដោះស្រាយបញ្ហាបំណុលនេះ ហើយឲ្យពិនិត្យជាមួយកិច្ចព្រមព្រៀងដែលកម្ពុជាបានធ្វើជាមួយ IMF ទាក់ទងទៅនឹងការសងបំណុលនេះ រកលទ្ធដើម្បីសម្រួលការដោះស្រាយបញ្ហានេះ»៕

www.dap-news.com

Photo by DAP-NEWS

បញ្ហា សម រង្ស៊ី មិនត្រូវបានលើកយក មកនិយាយទេ ក្នុងជំនួបសម្តេចតេជោ និងលោក អូបាម៉ា

0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋ លេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលទើបតែបានជាប់ឆ្នោតជាប្រធានាធិបតី សហរដ្ឋអាមេរិកនោះ មិនបានលើកយកបញ្ហាលោក សម រង្ស៊ី មកជជែក ពិភាក្សានៅក្នុងជំនួបរវាងលោក និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នោះទេ។

លោក បា្រក់ សុខុន បានមានប្រសាសន៍បែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានរៀបចំធ្វើឡើង នៅក្នុងមណ្ឌលព័ត៌មាន នៃទីស្តីគណៈរដ្ឋមន្រ្តី នៅក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក បារ៉ាក់ អូបាម៉ា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២នេះ។

លោកបានបន្តថា«នៅក្នុងប្រទេសកម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ ប៉ុន្តែមានអ្នកនយោបាយដែលមានទោស ពីព្រោះពួកគេបានរំលោភច្បាប់»៕

Photo by DAP-NEWS

www.dap-news.com

វិវាទបញ្ហា សមុទ្រចិនខាងត្បូង កើតឡើងក្នុងអំឡុង នៃកិច្ចប្រជុំកំពូល អាស៊ាន

0
0

ប្រទេសជប៉ុនបានព្រមាននាថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ថា ជម្លោះទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង អាចនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើស្ថិរភាព និងសន្តិភាពក្នុងតំបន់អាស៊ី ខណៈដែលហ្វីលី ពិន បានធ្វើការច្រានចោលជាសាធារណ ជាមួយនឹងកម្ពុជាទាក់ទងនឹងវិវាទដែនដី ក្នុងអំឡុង នៃកិច្ចប្រជុំកំពូលក្នុងតំបន់។

យោងតាមទីភ្នាក់ងារព័ត៌មាន Money Control ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី ណូដា បានលើកឡើង ពីបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងបានបង្ហាញការកត់សម្គាល់ថា  នេះ ជាបញ្ហារួមមួយ សម្រាប់សហគមន៍អន្តរជាតិ ដែលអាចជះឥទ្ធិពលដោយផ្ទាល់ទៅលើសន្តិភាព និងស្ថិរ ភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះជាការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីលោក ណូដា ជួបជា មួយមេដឹកនាំទាំងដប់រូប ដែលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពី លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ច ប្រតិបត្តិការកម្ពុជា បានលើកឡើងថា មេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ បានធ្វើសេចក្តីសម្រេចថា នឹងមិនលូកដៃចូលក្នុងបញ្ហាសមុទ្រចិនខាងត្បូងឡើយ ចាប់ពីពេលនេះតទៅ។

ក្នុងស្ថានភាពតានតឹងកើតឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាក់ទងនឹងសេចក្តីប្រកាសអធិបតេយ្យរបស់ប្រទេសចិន លោក បេនីញ៉ូ អាគីណូ បានសម្តែងការប្រឆាំង ចំពោះសេចក្តីថ្លែងការណ៍របស់កម្ពុជា ព្រមទាំងបានលើកឡើងថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាសម្រេចបានឡើយ។ នេះជាការលើកឡើងរបស់មេដឹកនាំហ្វីលីពីន ក្នុងរយៈពេលដប់នាទីចុងក្រោយ នៃកិច្ចពិភាក្សារវាងលោក ណូដា ជាមួយមេដឹកនាំអាស៊ានទាំងអស់។

ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តើមសម្រេចបញ្ចប់នូវកិច្ចប្រជុំ ភ្លាមៗនោះ បានលើកឡើងថា មានបញ្ហាមួយចំនួនទាក់ទងនឹងអាស៊ាន ដែលពុំទាន់ទទួលបានការព្រមព្រៀងពីសំណាក់មតិរួមគ្នា នៅឡើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យផ្ទាល់របស់លោក។ មេដឹកនាំរូបនេះបាន បន្តថា ក្នុងនាមជារដ្ឋអធិបតេយ្យភាពមួយ រដ្ឋាភិបាលហ្វីលីពីនមានសិទ្ធិក្នុងការ ការពារផលប្រយោជន៍ ប្រជាជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់អូបា ធ្វើកិច្ចជំនួបជាមួយមេដឹកនាំអាស៊ី នា ល្ងាចថ្ងៃចន្ទនេះ មុនពេលធ្វើកិច្ចជំនួបជាមួយមេដឹកនាំចិន លោក វេន ជាបាវ នាថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខ។ មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានរំពឹងថា នឹងលើកឡើងពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងមកពិភាក្សាគ្នា៕

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images