Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លិខិតមិត្តអ្នកអាន៖ កង្វល់ និង បញ្ហា របស់និស្សិត ដែលរាជរដ្ឋាភិបាល ជួយពិនិត្យមើលផង !

0
0

កង្វល់ និងបញ្ហា ធំៗចំនួនបី ដែលប្រជាពលរដ្ឋ ជាពិសេស និស្សិតកម្ពុជា និងនិស្សិតបរទេស សូមសំណូមពរដល់ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងមហាផ្ទៃ ជាពិសេសរាជរដ្ឋាភិបាល ជួយពិនិត្យមើលផង ព្រោះថា បញ្ហាមានដូចខាងក្រោមនេះ ធ្វើនិស្សិតទាំងអស់ មានភាពលំបាក និងមិនអាចទទួលយកបាននោះឡើយ ៖

១. សញ្ញាបត្ររបស់និស្សិតបរទេស និង និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស

សព្វថ្ងៃនេះបើនិស្សិតបរទេស ឬនិស្សិតកម្ពុជាដែលមានសញ្ញាបត្រនៅក្រៅប្រទេស ចង់បន្តការសិក្សានៅកម្ពុជា ត្រូវយកសញ្ញាបត្រដែលខ្លួនមាន ទៅសមមូលជាមួយនឹងគណៈកម្មការវាយតម្លៃសញ្ញាប័ត្រ ដែលមានការិយាល័យនៅ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលការវាយតម្លៃនោះ ត្រូវប្រើពេលវេលាជាង ១ឆ្នាំឯណោះ ទើបអាចបន្តការសិក្សា នៅក្នុងសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាបាន។ ក្នុងករណីនេះនិស្សិតដែលមានសញ្ញាបត្រនៅក្រៅប្រទេស សំណូមពរឲ្យក្រសួង អប់រំ យុវជន និងកីឡា ទទួលស្គាល់សញ្ញាបត្ររបស់ខ្លួនដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដែលមានការបញ្ជាក់ពីស្ថានទូតរបស់ប្រទេសដែលខ្លួនបានបញ្ចប់ការសិក្សា។ ព្រោះ ទី១ សញ្ញាបត្រនេះជាសញ្ញាបត្រដែលប្រទេសរបស់គេទទួលស្គាល់រួចហើយ។ ទី២ ក្នុងការសមមូលសញ្ញាបត្រ និស្សិតត្រូវការចំណាយពេលវេលាក្នុងការរង់ចាំយូរទើបបានសញ្ញាបត្រ ខាតពេលក្នុងការបន្តការសិក្សា។ ទី៣ ក្នុងការសមមូលសញ្ញាបត្រនិស្សិតចំណាយប្រាក់កាស់។ នេះក៏ជាមូលហេតុមួយដែរ ដែលនិស្សិតបរទេសមិនមកសិក្សានៅក្នុងប្រទេសកម្ពុជា ។

២. ការធ្វើ Passport ដើម្បីចេញទៅសិក្សានៅក្រៅប្រទេស ៖

ក៏ដូចជាទៅសិក្សា ទៅទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរ បទពិសោធន៍ក្នុងការអប់រំ ការបណ្តុះបណ្តាល របស់សិស្ស-និស្សិត គ្រូ-សាស្រ្តាចារ្យ ជាមួយនឹងសាលា ឬសាកលវិទ្យាល័យនៅក្រៅប្រទេស ដូចនេះសិស្ស-និស្សិត គ្រូ-សាស្រ្តាចារ្យសំណូមពរឲ្យក្រសួងមហាផ្ទៃ ធ្វើ Passport ឲ្យបានលឿន និងតម្លៃ ត្រឹមតែ ២០ដុល្លារឲ្យដូចកម្មករ ព្រោះបញ្ហានេះសិស្ស-និស្សិត គ្រូ-សាស្រ្តាចារ្យកម្ពុជាជាច្រើនធ្លាប់ ពន្យាពេល ឬមិនបានទៅក្រៅប្រទេសដោយសារតែបញ្ហាការធ្វើ Passport ។ នេះក៏ជាមូលហេតុមួយដែលធ្វើឲ្យខាតបង់នូវចំណេះដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែរ ។

៣. ការផ្តល់ Visa ស្នាក់នៅក្នុងប្រទេសកម្ពុជា របស់និស្សិតបរទេស ៖

ដើម្បីបន្តការសិក្សា ក្នុងរយៈពេលកន្លងមកមាននិស្សិតបរទេសតែងនិយាយពីតម្លៃក្នុងការធ្វើ Visa ស្នាក់នៅក្នុងប្រទេសកម្ពុជាគឺមានតម្លៃថ្លៃ ដែលធ្វើឲ្យពួកគេ មានការមិនសប្បាយចិត្ត និងមិនចង់ស្នាក់នៅសិក្សាក្នុងប្រទេសកម្ពុជា។ ចំណុចនេះសាកលវិទ្យាល័យបរទេសក៏សំណូមពរឲ្យក្រសួងមហាផ្ទៃពិចារណលើការផ្តល់ Visa ស្នាក់នៅដល់និស្សិតបរទេស ក្នុងតម្លៃសមរម្យណាមួយ ប្រទេសយើងអាចស្រូបយកនិស្សិតបរទេស មកសិក្សាបានកាន់តែច្រើនទៀត ដូចបណ្តាលប្រទេសផ្សេងៗ ។


យានយន្ត ប្រមាណជាង ១៣០ពាន់គ្រឿង នៅក្នុងប្រទេសចិន ត្រូវបាន ត្រួតពិនិត្យ ឡើងវិញ

0
0

ប៉េកាំង ៖ ទីភ្នាកងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ថា យានយន្តប្រមាណជាង ១៣០ពាន់គ្រឿង ត្រូវបានត្រួតពិនិត្យឡើងវិញ ។

ស្ថានប័នត្រួតពិនិត្យ យានយន្តនៅក្នុងប្រទេសចិន បានឲ្យដឹងថា មានយានយន្តសរុប នៅប៉េកាំងចំនួន ៤៥ពាន់ គ្រឿង និងមានរថយន្ត ប្រមាណ ១៣០ពាន់គ្រឿងទៀត ត្រួតពិនិត្យដឹងថា មានបញ្ហា ។

អគ្គលេខាធិការដ្ឋាន ត្រួតពិនិត្យគុណភាពយានយន្តចិន ហៅកាត់(AQSIQ) បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌ មានមួយថា មូលហេតុដែលត្រូវប្រមូលយានយន្ត ដ៏ច្រើន មកធ្វើការត្រួតពិនិត្យព្រោះថា យានយន្តទាំង នោះមាន បញ្ហាផ្នែកគ្រឿងម៉ាស៊ីន ក្នុងនោះមានរហូតដល់ ៤៥ពាន់គ្រឿង ដែលជួបបញ្ហាផ្នែកគ្រឿងម៉ាស៊ីន ។ នេះបើ តាម ការអះអាងរបស់លោក Chen Xitong អ្នកនាំ ពាក្យអគ្គលេខាធិការខាងលើ បានឲ្យដឹងយ៉ាងដូច្នេះ ។

អ្នកនាំពាក្យរូបនេះបានបន្តថា យានយន្តធម្មតា ដែលត្រូវប្រមូលមកដោយសារកំហួច ផ្នែកគ្រឿងម៉ាស៊ីន សរុប ចំនួន ៣៣ពាន់គ្រឿង និងយានយន្តមានបញ្ហាផ្នែកចរន្តអគ្គិសនី មានចំនួន ២៤,០០០គ្រឿង ។

រដ្ឋាភិបាលចិន បានជំរុញឲ្យធ្វើការត្រួតពិនិត្យ លើប្រព័ន្ធទាំងអស់ដែលខូចខាត ក្នុងនោះមានរថយន្តស៊េរីឆ្នាំ២០០៥ និង២០០៧ ៕

ក្នុងខែមេសានេះ អតិផរណា នៅក្នុងប្រទេស អាល្លឺម៉ង់ កើនឡើង

0
0

ប៊ែកឡាំង ៖ តួលេខដំបូង ដែលបានបង្ហាញ ឲ្យពីរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា អត្រាអតិផរណា នៅ ក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើង គិតនៅក្នុងខែមេសា ឆ្នាំ២០១៤នេះ ។

ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ បានឲ្យដឹងថា គិតក្នុងខែមេសា ឆ្នាំ២០១៤ អត្រាអតិផរណាកើន ឡើង ១,៣ ភាគរយ ធៀបនឹងខែមេសា ឆ្នាំ២០១៣ ។

តាមការប៉ាន់ប្រមាណ អត្រាអតិផរណា (CPI) នៅថេរ ១.០ ភាគរយ គិតក្នុងខែមីនា ឆ្នាំ២០១៤ ខណៈ ខែកុម្ភៈ ១,២ភាគរយ និងខែមករា ១,៣ភាគរយ និងខែធ្នូ ឆ្នាំ២០១៣ ចំនួន១,៤ភាគរយ ។

ធនាគារកណ្តាលអឺរ៉ុប ហៅកាត់ (EBC) បានឲ្យដឹងថា អតិផរណាប្រចាំឆ្នាំ នៅក្នុងប្រទេសអាល្លឺម៉ង់ តាម ការរំពឹងទុកក្នុងខែមេសា នឹងកើនឡើង ១,១ ភាគរយ ។

ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងថា នៅតំបន់អ្នកចាយប្រាក់អឺរ៉ូ គឺអត្រាអតិផរណា បានកើនឡើង ខ្ពស់ ៕

ករណីសម្លាប់ ស្ដ្រីហូឡង់ និងកូនស្រី ផ្ដើមចេញ ពីចោរចូលលួចកង់

0
0

ភ្នំពេញ ៖ ករណីអំពើឃាតកម្ម សម្លាប់ ស្ដ្រីជនជាតិហូឡង់ ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងផ្ទះជួល រីឯកូនស្រីអាយុជាង ១ឆ្នាំសន្លប់ ឈឹង រងរបួសធ្ងន់ធ្ងរ ហើយត្រូវបាន អ្នក ជិត ខាង និងស្ដ្រីជាអ្នកបម្រើប្រទះឃើញកាល ពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ កន្លង ទៅនេះ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយ លោក អេង សោភា សហការជាមួយកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ប៊ុន សត្យា ជានាយការិយាល័យ  បើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ និងតាម ជំនាញរបស់ខ្លួន ហើយឈានទៅដល់ការ ចាប់ខ្លួន ជនដៃដល់ម្នាក់គឺផ្ដើមចេញពីជន ដៃដល់រូបនេះចូលទៅលួចកង់របស់ស្ដ្រីរង គ្រោះ ។

មន្ដ្រីនគរបាល ការិយាល័យព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន និងមានហេតុការណ៍ ដ៏គួរឱ្យអាណិតអាសូរ ដល់ស្ដ្រីរងគ្រោះ ជា ពិសេសកូនស្រីអាយុជាង ១ឆ្នាំខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំង នគរបាល ជំនាញ បើកការស៊ើបអង្កេតករណីឃាតកម្ម នេះ ដើម្បីតាមចាប់ជនល្មើស ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌបាន បន្ដថា ក្រោយពីបើកការស្រាវជ្រាវក្នុង រយៈពេលប៉ុន្មានថ្ងៃនេះ ទីបំផុតកម្លាំងនគរ បាល បានឈានទៅដល់ ការចាប់ខ្លួនជន សង្ស័យម្នាក់ នៅម្ដុំវត្ដបុទុមកាលពីយប់ថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៤ ។ ក្រោយពីការ ចាប់ខ្លួន និងសួរនាំរួចមក ទើបដឹងរឿងពិត ប្រាកដថា អំពើឃាតកម្មទៅលើ ស្ដ្រីបរទេស និងកូនស្រីនៅក្នុងផ្ទះជួល លេខ ១៧២Z2 ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខាងលើនេះ មិនផ្ដើមចេញពីរឿងគំនុំអ្វីនោះ ឡើយ ពោលជាករណីផ្ដើមចេញពីការលួច កង់របស់ជនរងគ្រោះតែប៉ុណ្ណោះ ។

បើតាមមន្ដ្រីនគរបាលដដែលនេះ មុន ពេលកើតហេតុ ជនសង្ស័យដែលជាមុខ សញ្ញា តែងតែលួចទ្រព្យសម្បត្ដិរបស់ប្រជា ពលរដ្ឋ បានលួចចូលទៅក្នុងផ្ទះជន រងគ្រោះ ដែលកំពុងនៅតែ២នាក់កូនស្រី ខណៈប្ដី របស់ខ្លួនជាមន្ដ្រីនៅស្ថាប័នយូអិន កំពុង បំពេញការងារនៅខេត្ដព្រះសីហនុនោះ ដើម្បីប៉ងលួចកង់១គ្រឿង របស់ជនរងគ្រោះ ប៉ុន្ដែពេលកំពុងធ្វើសកម្មភាព ស្ដ្រីរងគ្រោះ ឃើញទាន់ ក៏មានការប្រទូស្ដរាយគ្នា ស្រាប់ តែជនសង្ស័យរូបនេះ ទាញតួណឺវីស ដែល លាក់ទុកនៅនឹងចង្កេះ ចាក់ទៅលើជនរង គ្រោះជាច្រើន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯកូនស្រីរងគ្រោះធ្ងន់ សន្លប់បាត់ស្មារតី ទម្រាំអ្នកបម្រើឃើញនៅ វេលាម៉ោង ៩ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៤ ។ យ៉ាងណាក៏ដោយមិនទាន់មាន ការបញ្ជាក់អត្ដសញ្ញាណ របស់មន្ដ្រីនគរបាល នៅឡើយទេ ខណៈដែលជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំនិងធ្វើការស៊ើបអង្កេត បន្ដទៀត ពីសំណាក់មន្ដ្រីនគរបាល និងមន្ដ្រី ទូត ។

សូមបញ្ជាក់ថា  អំពើឃាតកម្ម លើស្ដ្រី ជនជាតិហូឡង់ និងកូនស្រីរបស់ខ្លួន អាយុ ជាង១ខួប បានបណ្ដាលឱ្យស្ដ្រីជាម្ដាយស្លាប់ រីឯ កូនសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម រងរបួស ធ្ងន់នៅក្នុងផ្ទះជួលរបស់ខ្លួន ស្ថិតនៅតាម ផ្លូវឌឿងហែម មួយកន្លែងជាប់ផ្លូវព្រះនរោត្ដម ភូមិ៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋ ដែលរស់នៅក្បែរផ្ទះជួលរបស់ជនរង គ្រោះ និងកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង នគរបាលខណ្ឌ ចំការមន ចុះទៅភ្លាមៗនៅ កន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុឱ្យ ពិតប្រាកដថា តើអំពើឃាតកម្មខាងលើនេះ ផ្ដើមចេញពីរឿងអ្វី ។

ប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះនៅ ក្បែរផ្ទះជនរងគ្រោះ និងកំពុងឈរមើលទិដ្ឋ ភាពខាងលើនេះ បាននិយាយថា ការភ្ញាក់ ផ្អើលឃើញសពស្ដ្រីរងគ្រោះ និងកូនស្រី របស់ខ្លួនដេកនៅក្នុងផ្ទះ អមដោយឈាម ហូរដាបនៅក្នុងផ្ទះ បានកើតឡើងកាលពី វេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៤ ខណៈដែលអ្នកបម្រើម្នាក់ បានបើកទ្វាររបងផ្ទះ ក្នុងគោលបំណងចូល ទៅបោសជូតនិងលាងសំអាតដូចសព្វដង នោះ ។

ប្រជាពលរដ្ឋខាងលើបាននិយាយថា នៅ ពេលដែលស្ដ្រីអ្នកបម្រើបើកទ្វាររបងផ្ទះចូលទៅខាងក្នុងស្រាប់តែប្រទះឃើញសពថៅកែ ស្រីរបស់ខ្លួនដេកស្លាប់ក្នុង ថ្លុកឈាម រីឯកូន ស្រី អាយុជាង១ខួប ដែលមានស្នាមប្រឡាក់ ពេញខ្លួន សន្លប់ស្ដូកស្ដឹងនៅក្បែរសពម្ដាយ ពេលនោះស្ដ្រីជាអ្នកបម្រើ ដែលមានអាការៈ ភ័យស្លន់ស្លោ និងរន្ធត់យ៉ាងខ្លាំងនោះ បាន រត់ចេញពីផ្ទះយ៉ាងលឿន ស្រែកឱ្យអ្នកជិត ខាងជួយ ទើបបង្កឱ្យមានការផ្អើលឆោឡោ នៅកន្លែងកើតហេតុ ដោយមានប្រជាពលរដ្ឋ ជាច្រើននាក់បានទៅមើល ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋទាំងនេះ បានឱ្យដឹងថា នៅពេលដែលពួកគាត់ចូលទៅ ក្នុងផ្ទះ ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្ដែង ស្រាប់តែឃើញកូនស្រីជនរងគ្រោះ នៅសល់ ដង្ហើម ក៏បាននាំគ្នាជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ ប៉ុន្ដែ ត្រូវបានប្រជាពលរដ្ឋអះអាងថា មានសង្ឃឹម តិចតួចណាស់ ដោយសារតែស្ថានភាពរបួស ធ្ងន់ធ្ងរពេក ហើយកើតឡើងអស់រយៈពេល ជាច្រើនម៉ោង ទើបគេដឹង ។ មួយសន្ទុះ ក្រោយមក នៅពេលដែលប្រជាពលរដ្ឋបាន រាយការណ៍ពីករណីឃាតកម្មនេះ ទើបឃើញ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទន្លេបាសាក់ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់រាជធានីភ្នំ ពេញ និងកម្លាំងនគរបាលផ្នែកកោសល្យ វិច័យ ចុះទៅពិនិត្យនៅ កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវរកឱ្យឃើញពីមូល ហេតុពិតប្រាកដថា តើអំពើឃាតកម្មខាង លើនេះ ផ្ដើមចេញពីរឿងអ្វីនោះ ។

យ៉ាងណាក៏ដោយ ស្ថិតនៅដំណាក់កាល ស្រាវជ្រាវនិងស៊ើបអង្កេតស្វែងរកមូលហេតុ នៃអំពើឃាតកម្មនេះ គ្មានមន្ដ្រីនគរបាលណា ម្នាក់ អាចធ្វើការអត្ថាធិប្បាយ បាននៅឡើយ ទេ ដោយរង់ចាំការស៊ើបអង្កេតចប់សិន ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន និយាយថា ផ្ទះជួលខាងលើនេះ ត្រូវបានម្ចាស់ ផ្ទះដែលរស់នៅក្បែរនោះ ជួលទៅឱ្យជនរង គ្រោះ និងប្ដីរបស់ខ្លួនជាជនជាតិ ហូឡង់ ដូចគ្នា និងជាមន្ដ្រីបម្រើការងារ នៅស្ថាប័ន UN ទៀតផង ។ ប៉ុន្ដែនៅពេលមានរឿងនេះកើត ឡើង ប្ដីរបស់ស្ដ្រីរងគ្រោះ កំពុងចុះបំពេញ បេសកកម្មការងារ នៅឯ ខេត្ដព្រះសីហនុ ហើយ ត្រូវបានស្ដ្រីជនជាតិហូឡង់ម្នាក់ ដែលជាមិត្ដ ភក្ដិបានទូរស័ព្ទប្រាប់ឱ្យមកមើលសពប្រពន្ធ ខណៈដែលកូនស្រីកំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ ។ ខណៈដែលកម្លាំងនគរបាល ជំនាញកំពុងតែចុះពិនិត្យនិងធ្វើកោសល្យ វិច័យលើសពស្ដ្រីរងគ្រោះ ដោយបិទរបងទ្វារ ជិតមិនឱ្យអ្នកកាសែតចូល ទៅខាងក្នុងនោះ មួយសន្ទុះក្រោយមក គេបានឃើញមន្ដ្រីស្ថាន ទូតហូឡង់ អមដោយជំនួយការរបស់ខ្លួនពីរ បីនាក់ ធ្វើដំណើរមកកាន់កន្លែងកើតហេតុ ដើម្បីចូលរួមជាមួយសមត្ថកិច្ច ធ្វើការស៊ើប អង្កេតករណីនេះ ៕

អង្គការ ILO និងអង្គការពាក់ព័ន្ធ ពិភាក្សាពីការប្រមូល ព័ត៌មានរបស់កម្មករ តាមប្រព័ន្ធទូរស័ព្ទ

0
0

ភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការជាតិ-អន្តរជាតិ ដែលធ្វើការទាក់ទងនឹងកម្មករ តាមរោងចក្រ  បានបើកកិច្ចពិភាក្សារួមគ្នាមួយ ដើម្បីរិះរកវិធីក្នុងការប្រមូលព័ត៌មាន ក៏ដូចជាការផ្តល់នូវព័ត៌មានផ្សេងៗពីក្រុមកម្ម ករតាមប្រព័ន្ធទូរស័ព្ទ។

កិច្ចពិភាក្សានេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា  រាជធានីភ្នំពេញ ដែលមានអង្គការមកពីបណ្តាប្រទេសមួយចំនួន រួមមាន៖ ចិន, អាម៉េរិក, វៀតណាម និងឥណ្ឌូនេ ស៊ី។

លោកស្រី ជាល់ តាក់កី ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ ILO បានមានប្រសាសន៍ថា នៅលើពិភពលោកកម្មករ តាមរោងចក្រមានទូរស័ព្ទប្រើដូចគ្នា ទោះបីមិនមែនជាទូរស័ព្ទស្មាតហ្វូនក៏ដោយ ការមើលឃើញដូច្នេះហើយ ទើប យើងអាចប្រមូលព័ត៌មានផ្សេងៗពីកម្មករតាមរយៈទូរស័ព្ទនេះ ដោយពួកគាត់អាចចែករំលែកនូវរឿងរ៉ាវទាំងនេះ ទៅ កាន់កម្មករផ្សេងទៀតបានដែរ។

លោកស្រីបានបន្តថា «នៅក្នុងគម្រោងរោងចក្រឧស្សាហកម្មនៅកម្ពុជាយើងនេះ បានបង្កើតជាកម្មវិធីទូរស័ព្ទនេះ  ដើម្បីចែករំលែកព័ត៌មាន ក៏ដូចជាចំណេះដឹង ដើម្បីប្រមូលព័ត៌មានពីពួកគាត់មកវិញ។ យើងបានធ្វើវាឡើង ដោយ យល់ឃើញថា វាជាឱកាសមួយដ៏សំខាន់ ទើបយើងបានបង្កើតកម្មវិធីពិភាក្សានៅថ្ងៃទី២៨ ២៩ ៣០ ខែមេសា នេះ ឡើង»។

លោកស្រី ជាល់ តាក់កី បានបញ្ជាក់ថា គម្រោងនេះ បានធ្វើឡើងរយៈ ៨ខែមកហើយ ដោយទទួលបានព័ត៌មានជា  ច្រើនពីកម្មករផងដែរ៕

គណៈបញ្ជាការ សន្តិសុខ អចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត ត្រៀមពង្រឹងសន្តិសុខ នាពេលយុទ្ធនាការ និងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្លៀងលាយខ្យល់ រន្ទះបាញ់ មនុស្ស២នាក់ស្លាប់ នៅស្រុកភ្នំស្រុក និងក្រុងប៉ោយប៉ែត

0
0

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ បុរស និងស្រ្តី២នាក់ នៅតំបន់ផ្សេងគ្នា បានស្លាប់ ដោយសារតែ រន្ទះបាញ់ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដោយមួយករណី នៅស្រុកភ្នំស្រុក និងមួយករណីទៀត នៅក្រុងប៉ោយប៉ែត ។

មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីបាតុភូត រន្ទះបាញ់ទី១ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ៤៖៣០នាទី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅភូមិភាស ឃុំប៉ោយចារ ស្រុកភ្នំស្រុក បណ្តាលឲ្យស្រ្តីម្នាក់មាន ឈ្មោះ យី អ៊ិន អាយុ៤០ឆ្នាំ ស្លាប់ភ្លាមៗ ។ ការស្លាប់របស់ស្រ្តី រងគ្រោះ បានទៅចោលប្តីមាន ឈ្មោះ ស្រិប សិង អាយុ៤២ឆ្នាំ មាន កូន៣នាក់ (ប្រុស២នាក់ស្រីម្នាក់) ។

បើតាមន្រ្តី នគរបាល បានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើង ខណៈស្រ្តីរងគ្រោះ កំពុងនៅក្រោមផ្ទះ ហើយបាតុភូត មួយនេះ បានបណ្តាលឲ្យ ងាប់ឆ្កែ១ក្បាល និងមាន់១ក្បាលផងដែរ ។

ដោយឡែក នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឯណោះវិញ ក៏មានហេតុការណ៍ រន្ទះបាញ់សម្លាប់មនុស្សផងដែរ ដែលបានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។

បាតុភូតធម្មជាតិមួយនេះ បានកើតឡើង នៅចំណុចតារាងបាល់ ក្នុងភូមិព្រៃព្រិច ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពបុរសរងគ្រោះមាន ឈ្មោះ សាយ រៃយា ហៅចយ អាយុ២៥ រស់នៅក្រុមទី១ ភូមិព្រៃព្រិច មុខរបរកម្មករ។ មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា ហេតុការណ៍នេះបាន កើតឡើងខណៈ ជនរងគ្រោះកំពុងដើរចាប់ហ៊ីង ។

ក្រោយការចុះទៅពិនិត្យ កោសល្យវិច័យ របស់កម្លាំងសមត្ថកិច្ច ជំនាញ សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។

ជាមួយគ្នានេះ ដោយសារតែភ្លៀងលាយខ្យល់ យ៉ាងខ្លាំង បានបណ្តាលឲ្យតំបន់ មួយចំនួន ត្រូវបានជន់លិច ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងមានវិធានការណ៍ជួយ នៅពេលមាន ហេតុការណ៍ បន្ទាន់ណាមួយ៕

បងប្អូន ខ្មែរ ឥស្លាម ធ្វើពិធី បុណ្យលាងបាប រយះពេល៣ថ្ងៃ នៅស្រុកក្រូចឆ្មារ

0
0

កំពង់ចាម ៖ ប្រជាពលរដ្ឋ ដែលជាបងប្អូន ខ្មែរ ឥស្លាម ទាំងក្នុងស្រុក និងក្រៅស្រុក បានរៀបចំពិធី បុណ្យសាសនា របស់ខ្លួន ហៅថា បុណ្យលាងបាប ដែលមាន រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅភូមិទី៤ ឃុំទ្រារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច និងអាជ្ញាធរ បានឲ្យដឹងថា ប្រជាពលរដ្ឋ បងប្អូនខ្មែរ ឥស្លាម បានរៀបចំពិធីបុណ្យ អ៊ិចទីម៉ាស (បុណ្យលាងបាប) មានរយះពេល០៣ថ្ងៃ ចាប់ផ្តើមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដល់ថ្ងៃទី០២ខែឧសភា ឆ្នាំ២០១៤ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ខ្មែរឥស្លាម មកពីបណ្តាខេត្ត ចំនួន ២១៨០០ នាក់ ហើយជនជាតិបរទេស កាន់សាសនា ឥស្លាម ចំនួន ៧ប្រទេស ក៏បានចូលរួមផងដែរ រួមមាន វៀតណាម មាន១៤៧នាក់ ថៃ មាន៤១នាក់ ឥណ្ឌូឥណ្ឌូនេស៊ី មាន២នាក់ ម៉ាឡេស៊ី មាន៦នាក់ ឥណ្ឌា មាន៥នាក់ ប៉ាគីស្ថាន មាន៤នាក់ បង់ក្លាដេស មាន៤នាក់ សរុបចំនួន ២០៩នាក់ ។

យ៉ាងណាក៏ដោយ ចំពោះបុណ្យ សាសនាមួយនេះ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាល ស្រុកក្រូចឆ្មារ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្ត បានដាក់កម្លាំង ការពារសន្តិសុខជូនផងដែរ ។

ប៉ុន្តែកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ មានបាតុភូតភ្លៀងលាយខ្យល់ខ្លាំង បានបណ្តាលឲ្យ រោងនៃពិធីបុណ្យដួលរលំ និងប៉ើង ធ្វើឲ្យមនុស្សម្នាក់ រងរបួសស្រាល ៕


ទឹកជំនន់​នៅ​អាហ្វហ្គានីស្ថាន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ជិត ១៥០នាក់ ខណៈ​រាប់ពាន់​នាក់ ត្រូវការ​ជំនួយ

0
0

ប៊ីប៊ីស៊ី៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះធម្មជាតិទឹកជំនន់ កាលពីសប្តាហ៍មុននៅ ភាគខាងជើងប្រទេស អាហ្វហ្គានីស្ថាន នៅពេលនេះកើនឡើងដល់ ១៥០នាក់ហើយ ខណៈប្រជាជនរាប់ពាន់នាក់ទៀត កំពុងដង្ហោយហៅរកជំនួយ។

យោងតាមគេហទំព័រ ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ថា តំបន់មួយចំនួនក្នុងប្រទេសនេះ នៅតែត្រូវកាត់ផ្តាច់ទំាងស្រុង ដោយមិនទាន់អាចផ្តល់ជំនួយទៅបាន ដោយសារតែផ្លូវធ្វើដំណើរត្រូវកាត់ផ្តាច់។

អភិបាលខេត្ត ជូចាន់ លោក ប៊យមួរូដ គុយយីនលី បានប្រាប់ទីភ្នាក់ងារ BBC ថា ប្រជាជនរាប់ពាន់នាក់ កំពុងរស់នៅតាមតង់ បន្ទាប់ពីផ្ទះដែលធ្វើអំពើដីឥដ្ឋ ត្រូវទឹកជំនន់បំផ្លាញ។

លោកបន្តថា អ្នកស្លាប់នៅក្នុងខេត្តរបស់លោក បានកើនឡើងដល់ ៧០នាក់ហើយ។ ដោយឡែកមន្រ្តីមកពីខេត្ត ដែលរងការវាយប្រហារដោយ ទឹកជំនន់ពីរផ្សេងទៀត ក៏បានលើកឡើងផងដែរថា ចំនួនអ្នកស្លាប់ដែលគេបានរកឃើញ បន្តបន្ទាប់បានកើនឡើងដល់ ៣១នាក់ និងនៅខេត្តមួយទៀត គឺ ៤៣នាក់។

ចំណែកជំនួយវិញ អភិបាលខេត្ត ជូចាន់ បានលើកឡើងថា ខេត្តរបស់លោកបានទទួលជំនួយ គិតជាទឹកប្រាក់ចំនួន ១៨.០០០ដុល្លារហើយពីរដ្ឋាភិបាល ហើយរដ្ឋាភិបាលសន្យា នឹងបន្តផ្តល់ជំនួយចំនួន ៣៦.០០០ដុល្លារទៀត។

សមាជិកសភាក្នុងស្រុកមួយរូបគឺលោក សាអ៊ីត អាន់វ៉ា សៅដេត បានប្រាប់ BBC ថា នៅស្រុកចំនួនពីរ ក្នុងខេត្ត សាអ៊ីពុល នៅតែត្រូវកាត់ផ្តាច់ពី ពិភពខាងក្រៅនៅឡើយ ដោយប្រជាជននៅទីនោះ មិនទាន់បានទទួលជំនួយនៅឡើយទេ។

លោកបន្តថា ទឹកជំនន់យ៉ាងគំហុគកាលពីសប្តាហ៍មុន បានធ្វើឲ្យប្រជាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ដោយសារប្រជាជនរាប់រយនាក់ បានជាប់នៅលើដំបូលផ្ទះ ដោយត្រូវការជំនួយជាចាំបាច់ ពីកងកម្លំាងឧទ្ធម្ភាគចក្រ៕

អាជីវករ ផ្សារសុវណ្ណា នាំគ្នាបិទតូប សុំឱ្យថៅកែផ្សារ បញ្ចុះតម្លៃតូប ៣០ភាគរយ

0
0

ភ្នំពេញ ៖ តាំងពីព្រឹករហូត ដល់វេលារសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ក្រុមអាជីវករផ្សារទំនើបសុវណ្ណា ប្រមាណ៥០នាក់ បាននាំគ្នាបិទតូប ដើម្បីធ្វើកូដកម្ម តវ៉ាទាមទារ សុំឱ្យថៅកែផ្សារទំនើប បញ្ចុះតម្លៃតូប ៣០ភាគរយ ព្រោះខណ:ការលក់ដូររបស់ពួកគាត់ មិនសូវមានអតិថិជន ចូលមកទិញទំនិញនោះ ។

តំណាងអាជីវករលក់ដូរ នៅជាន់ទី២,៣, និងទី៤ ដែលនាំគ្នា ធ្វើកូដកម្មនាពេលនេះ បាននិយាយថា ថៅកែផ្សារយកតម្លៃតូប មានកម្រិតខ្ពស់ ដោយក្នុង១តូប មានតម្លៃ ចាប់ពី៨០០ដុល្លារ ដល់ជាង១ពាន់ដុល្លារ តាមទំហំតូចធំ ឬតូបនៅកែងផ្លូវ ។

តំណាងអាជីវករ លក់ដូរនៅជាន់ទី៣ បានប្រាប់អ្នកយកព័ត៌មានថា ពួកគាត់ប្រមាណជាង៥០នាក់ តំណាងអាជីវករទាំង៤ជាន់នេះ ពួកគាត់បាន បាននាំគ្នាបិទតូប ផ្អាកការលក់ដូរតាំងពីព្រឹកម៉្លេះ ដើម្បីចេញមុខតវ៉ា សុំឱ្យថៅកែផ្សារបញ្ចុះតម្លៃតូបចំនួន ៣០ភាគរយ ។ កន្លងដោយហេតុថា កន្លងមក គណ:កម្មការផ្សារនេះ បញ្ចុះ បានតម្លៃ ១០ភាគរយ ម្ដងរួចមកហើយ ប៉ុន្ដែមួយរយៈមកនេះ មិនសូវមានអតិថិជនចូលមកទិញទំនិញឡើយ ហើយលើកនេះពួកគាត់ សុំឱ្យថៅកែផ្សារចុះតម្លៃ ៣០ភាគរយ ។

តំណាងអាជីវករបានស្នើសុំ គណ:កម្មការផ្សារ ដោយទទូចថា ពួកគាត់សុំទៅ គណ:កម្មការផ្សារ ក្នុងការបញ្ចុះតម្លៃតូបនេះ មានរយ:ពេលកំណត់ ដោយធ្វើការសុំ បញ្ចុះតែរយ:ពេល ៦ខែទេ ដោយគិតចាប់ថ្ងៃទី០១ ខែឧសភានេះ រហូតដល់ដំណាច់ឆ្នាំ២០១៤ ហើយបើការលក់ដូរមានដំណើរការល្អ ពួកយើងខ្ញុំ ជាអាជីវករនឹងចរចា ជាថ្មី ទៀតលើតម្លៃកំណត់របស់ គណ:កម្មការផ្សារ ។

ជាមួយគ្នានេះ តំណាងគណ:កម្មការផ្សារសុវណ្ណា បានឲ្យដឹងថា ខាងផ្សារបានជួប និងទទួលយកសំណើរបស់អាជីវករហើយ ដើម្បីដាក់ជូនគណ:កម្មការ ពិនិត្យ និងពិចារណា ។

គួរបញ្ជាក់ថា ផ្សារទំនើបនេះអាជីវករលក់ទំនិញ នៅជាន់ទី២,៣ និង៤ ចំណែកជាន់ទី១ និងជាន់ទី៥ ដំណើរការធម្មតា ជាន់ទី១ លក់គ្រឿង អលង្ការ គ្រឿងហូបចុក និងជាន់ទី៥ ជាកន្លែងបើកហ្គេមស៊ីសង និងហ្គេមកម្សាន្ត សម្រាប់កូនក្មេង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រតិភូគណៈកម្មការ ទី៣ព្រឹទ្ធសភា ចុះស្វែងយល់ ពីការអភិវឌ្ឍ និងបញ្ហាប្រឈម នៅខេត្តបន្ទាយ មានជ័យ

0
0

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា  កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ បានអញ្ជើញចុះទៅសិក្សាស្វែងយល់ពីការអភិវឌ្ឍ និងបញ្ហាប្រឈមមួយ  ចំនួនដែលកើតមាននៅលើទឹកដីខេត្តបន្ទាយមានជ័យ។

គណៈកម្មការទី៣ព្រឹទ្ធសភា ជាគណៈកម្មការ ដែលទទួលបន្ទុកលើផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិ  យម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។

ក្នុងដំណើរចុះទៅកាន់ខេត្តបន្ទាយមានជ័យនោះ លោក ម៉ុង ឫទ្ធី និងគណៈប្រតិភូបានជួបសំណេះសំណាលជា  មួយលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីសិក្សាឈ្វេង  យល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងប រិស្ថាន។ កិច្ចពិភាក្សាក៏បានលើកឡើងផងដែរ ពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ការវិនិយោគវិស័ យកសិកម្ម ការចិញ្ចឹមសត្វ និងការវិវឌ្ឍប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈកា។

លោក គោស៊ុំ សារឿត បានថ្លែងប្រាប់គណៈប្រតិភូពីវឌ្ឍនភាពនៅក្នុងខេត្តបន្ទាយមានជ័យ និងបញ្ហាជាច្រើនទៀត  ដែលកំពុងដំណើរការជាមួយស្ថានភាពល្អប្រសើរ និងបញ្ហាប្រឈមមួយចំនួនទៀត ដូចជា បញ្ហាកសិកម្ម បញ្ហា ប្រព័ន្ធធារាសាស្រ្ត បញ្ហាបរិស្ថាន និងបញ្ហាអំពើហឹង្សាក្នុងគ្រួសារ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រការ៉េ មានក្រុង ចំនួន២ សង្កាត់១០ ស្រុកចំនួន៧ ឃុំ៥៥ ដែលមានភូមិ ៦៦៨ និងមានប្រជាពលរដ្ឋសរុប ៧២៣.៩៥២នាក់។

ក្នុងឱកាសនោះ ប្រធានមន្ទីរពាក់ព័ន្ធនានា ក៏បានរាយការណ៍ជាបន្តរបន្ទាប់ អំពីលទ្ធផលការងារ ដែលបានធ្វើ និង កំពុងធ្វើ រួមទាំងបញ្ហាប្រឈមមួយចំនួនទៀត ដែលមន្ទីរបានជួបប្រទះ ក្នុងពេលកន្លងមក។

លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បាននាំយកការផ្តាំផ្ញើរ សាកសួរសុខទុកពីសំណាក់សម្តេចធម្ម ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា លោក ទេព ងន អនុប្រធានទី ២ព្រឹទ្ធសភា ដែលជានិច្ចការតែងតែយកចិត្ត ទុកដាក់អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រជាពលរដ្ឋទូ ទាំងប្រទេស។

លោក ម៉ុង ឫទ្ធី បានបញ្ជាក់ថា បេសកកម្មរបស់គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា លើទឹកដីនខេត្តបន្ទាយ មានជ័យ ធ្វើឡើងដើម្បីសិក្សាស្វែងយល់ និងសម្រង់ព័ត៌មាន ពោលគណៈកម្មការចង់ដឹង និងយល់ឲ្យបានកាន់តែ ច្បាស់អំពីកិច្ចការមួយចំនួនដូចជា៖ ទី១- លទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត, ទី២- ការ  ងារតាមវិស័យ ពាក់ព័ន្ធទៅនិងផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន, ទី ៣- ការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត។

ជាមួយគ្នានេះដែរ លោកប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការដឹកនាំអភិវឌ្ឍន៍ខេត្តទទួលបានជោគជ័យ ជាបន្តបន្ទាប់។ គណៈប្រតិភូ គណៈកម្មការទី៣ ព្រឹទ្ធសភា ក៏បាន ផ្តល់នូវអនុសាសន៍មួយចំនួនជូនអាជ្ញាធរខេត្ត គប្បីពិនិត្យទៅលើការទាក់ទាញវិនិយោគិន ដើម្បីវិនិយោគលើវិស័យ នានាក្នុងខេត្ត ជាពិសេសវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយក្នុងខេត្ត និងបន្តអនុវត្តគោលនយោបាយទី ក្រុងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តមានការកើនឡើងបន្ថែមទៀត។

នៅក្នុងថ្ងៃដដែលនោះ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មការទី៣  ព្រឹទ្ធសភា និងក្រុមលេខាធិការអមដំណើរ ព្រមទាំងលោក គោស៊ុំ សារឿត និងប្រធានមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ  សង្កាត់ និងមន្ត្រីសាលាខេត្តមួយចំនួនទៀត អញ្ជើញទៅពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម នៃសួនឧស្សាហកម្ម ស៊ី សុផុន ដែលបច្ចប្បន្នកំពុងដំណើការផលិតសំលៀបំពាក់ សម្រាប់នាំចេញទៅលក់នៅទីផ្សារបរទេស ដែលមានទី តាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ៕

ក្រុមហ៊ុន ស្រាបៀរអង្គរ ជប់លៀង អបអរសាទរ ទិវាពលកម្ម អន្តរជាតិ ១ឧសភា ដល់បុគ្គលិក កម្មករ នៅឆ្នេរអូរឈើទាល

0
0

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៤ ក្រុមហ៊ុនស្រាបៀរអង្គរបេះដូងខ្មែរ បានប្រារព្ធ ពិធីជប់លៀង អបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា លើក ទី១២៨ ដល់បុគ្គលិក កម្មករ កម្មការិនី និយោជិត និងក្រុមគ្រួសារ ប្រមាណជិត ២០០០ នាក់ នៅឆ្នេរអូរឈើទាល  ក្រុងព្រះសីហនុ ។

លោក ឆេង សុភ័ក្រ ប្រធានរដ្ឋបាល ធនធានមនុស្ស បានប្រាប់ មជ្ឈមណ្ឌលព៌តមាន ដើមអម្ពិល ឲ្យដឹងថា ក្រុមហ៊ុនស្រាបៀរអង្គរ បានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ គឺចាប់តាំង ពីឆ្នាំ ១៩៩៣មកម៉្លេះ ហើយគោលបំណងរបស់យើង គឺដើម្បីផ្សារភា្ជប់នូវចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមគ្រួសារកម្មករ និយោជិត និងថ្នាក់គ្រប់គ្រង នៅក្នុងក្រុមហ៊ុនទាំងមូល ពោលគឺពួកយើងជាគ្រួសារតែមួយ។ លោក ឆេង សុភ័ក្រ ក៏បានបញ្ជាក់ថា សម្រាប់ក្រុមហ៊ុន ស្រាបៀអង្គរ ក្នុង១ឆ្នាំ មានប្រារព្ធពិធីជួបជុំ ៤ធំៗ និងពិធីតូចៗជាច្រើនទៀតផងដែរ ។

នៅក្នុងពិធីនោះដែរ ក្រុមហ៊ុនបានរៀបចំល្បែងកម្សាន្ត ជាច្រើនប្រភេទ ដោយមានភ្ជាប់មក ជាមួយប្រាក់រង្វាន់លើកទឹកចិត្ត និងអមដោយដន្រ្តីកំដរកម្សាន្ត សប្បាយផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ជប៉ុនព្រួយបារម្ភ បញ្ហាសន្ដិសុខ សមុទ្រ ចិនខាងត្បូង និងខាងកើត

0
0

ភ្នំពេញ ៖ ជប៉ុន បានសម្ដែងនូវការ ព្រួយបារម្ភ អំពីបញ្ហាសន្ដិសុខនៅក្នុង តំបន់ ជាពិសេសទាក់ទិនទៅនឹងបញ្ហាសន្ដិសុខ នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាង ត្បូង ក៏ដូចជាសន្ដិសុខរួមនៅក្នុងតំបន់នោះ ប្រទេសនេះបានចាប់ផ្ដើមបង្កើននូវកិច្ចសហប្រតិបត្ដិការ ជាមួយបណ្ដាប្រទេសក្នុង អាស៊ាន ប្រយោជន៍ការពារឱ្យខាងតែបាន នូវស្ថិរភាព និងសន្ដិភាពនៅក្នុងតំបន់ ។

នៅថ្ងៃព្រហស្បតិ៍នេះ មន្ដ្រីក្រសួងការ បរទេសជប៉ុន បានចាប់ផ្ដើមបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាផ្នែកមួយ នៃដំណើរបំពេញទស្សនកិច្ច របស់ពួកគេ មកកាន់ប្រទេស ជាសមាជិកអាស៊ានដូចជា ឥណ្ឌូនេស៊ី និងសិង្ហបុរី រយៈពេលមួយ សបា្ដហ៍ ដើម្បីស្វែងរកកិច្ចសហការបន្ថែម នៅក្នុងការ ពង្រឹង និងថែរក្សាសន្ដិសុខ សន្ដិ ភាព នៅក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិ បត្ដិការផ្ដោតលើវិស័យសន្ដិសុខ រវាង ប្រទេសជប៉ុន និងអាស៊ាន ។

ការថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កម្ពុជា នៅឯស្ថានទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា លោក តាគីអូ យ៉ាម៉ាដា អគ្គនាយករង នៃក្រសួងការបរទេស ជប៉ុន ទទួលបន្ទុកកិច្ចការនយោបាយ និងសន្ដិសុខ អន្ដរជាតិបានថ្លែងថា ដំណើរទស្សនកិច្ច របស់លោក មកកាន់ប្រទេសកម្ពុជា ឥណ្ឌូនេ ស៊ី និងសិង្ហបុរី ដែលជាសមាជិកនៃសមា គមប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ ក្នុងគោល បំណង ស្វែងរកកិច្ចសហប្រតិបត្ដិការទាំង ក្នុងក្របខណ្ឌអាស៊ាន និងប្រទេសជាដៃគូ ដើម្បីរិតចំណងបន្ថែមទៀតនៅក្នុងការ ថែរក្សាសន្ដិភាព សន្ដិសុខនៅក្នុងតំបន់ ជា ពិសេស បញ្ហាសន្ដិសុខនៅជុំវិញសមុទ្រចិន ខាងកើត និងសមុទ្រចិន ខាងត្បូង ។

លោកបានបន្ដថា នេះគឺជាបញ្ហារួមគ្នា ដែលយើងត្រូវថែរក្សាឱ្យបាន សម្រាប់ផល ប្រយោជន៍នៅក្នុងតំបន់របស់យើង ជា ពិសេស ប្រទេសជប៉ុន ដែលមាន ការយក ចិត្ដទុកដាក់ ចំពោះការពង្រឹងសន្ដិសុខ ដោយប្រការក្រែងលោមានការវាយ ប្រហារណាមួយ ពីខាងក្រៅដែលជប៉ុនមាន កាតព្វកិច្ចត្រូវតែការ ពារខ្លួន ។

លោកបានឱ្យដឹងថា បេសកកម្មរបស់ លោកមកកាន់ប្រទេសទាំងនេះ ដែលជា សមាជិកនៃសមាគមប្រជាជាតិអាស៊ីប៉ែក អាគ្នេយ៍ក្នុងគោលបំណងផ្សព្វផ្សាយឱ្យ បានយល់កាន់តែច្បាស់នូវគោលនយោបាយ ការបរទេសរបស់ជប៉ុន ជុំវិញកិច្ចសហប្រតិ បត្ដិការ ថែរក្សាសន្ដិសុខ ក៏ដូចជាពង្រីកកិច្ច សហប្រតិបត្ដិការ សន្ដិភាព និងសេដ្ឋកិច្ច បន្ទាប់ពីប្រទេសជប៉ុន បានមានសេចក្ដីថ្លែង ការណ៍រួម ជាមួយសហរដ្ឋអាម៉េរិក តាម រយៈដំណើរទស្សនកិច្ច របស់លោកប្រធានា ធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កាលពីខែ មេសា កន្លងទៅ ។

នៅក្នុងកិច្ចជំនួបរវាង លោកនាយករដ្ឋមន្ដ្រី ស៊ិនហ្សូអាបេ នៃ ប្រទេសជប៉ុន និងប្រធានាធិបតីសហរដ្ឋអា ម៉េរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី ២៤ ខែមេសា កន្លងទៅ នៅទីក្រុងតូក្យូមេ ដឹកនាំទាំងពីរ បានចេញនូវសេចក្ដីថ្លែង ការណ៍រួមមួយ ដោយបានការលើកកម្ពស់ កិច្ចសហប្រតិបត្ដិការរវាងជប៉ុន និងអាម៉េ រិក ក៏ដូចជាជាមួយបណ្ដាប្រទេសអាស៊ី ប៉ែកអាគ្នេយ៍ហៅថា អាស៊ាន ។ នៅក្នុង សេចក្ដីថ្លែងការណ៍នោះ ក៏បាននិយាយអំពី ចំណងការទូតត្រីភាគី កិច្ចសហប្រតិបត្ដិ ការសេដ្ឋកិច្ច និងសន្ដិសុខ ព្រមទាំងកិច្ច សហប្រតិបត្ដិការអភិវឌ្ឍន៍ជាសកល ។

លោក យ៉ាម៉ាដា ក៏បាននិយាយផងដែរ ទាក់ទិនទៅនឹងកិច្ចសហប្រតិបត្ដិការសេដ្ឋ កិច្ច និងសន្ដិសុខ ជាមួយប្រទេសកម្ពុជាវា ពិតជាមានសារៈសំខាន់ ណាស់ ហើយលោក សង្ឃឹមថា កិច្ចសហប្រតិបត្ដិការនេះកាន់តែ រឹងមាំថែមទៀត ដែលក្នុងនោះតាមរយៈ នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ ប្រទេស កម្ពុជា  ដែលនាំប្រទេសនេះឈានទៅ ដល់ការអភិវឌ្ឍន៍ឆាប់រហ័ស ។

នៅក្នុងដំណើរទស្សនកិច្ច មកកាន់ ប្រទេសកម្ពុជា រយៈពេល ២ថ្ងៃ លោក យ៉ាម៉ាដា បានជួបជាមួយអ្នកសារព័ត៌មាន កម្ពុជា មន្ដ្រីក្រសួងការពារជាតិ និងមន្ដ្រី ក្រសួងការបរទេសកម្ពុជា ដើម្បីលើកឡើង នូវគោលនយោបាយ ការរក្សាសន្ដិសុខ និងស្ថិរភាពក្នុងតំបន់ ដែលបានដាក់ចេញ ដោយលោក នាយករដ្ឋមន្ដ្រី ស៊ិនហ្សូអាបេ ហើយរំពឹងថា នឹងទទួលបាន ការគាំទ្រ និងសហប្រតិបត្ដិការបន្ថែមទៀត ជាមួយប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌ សមាគមអាស៊ាន ៕

បេក្ខជន​ណាខ្លះ​ទៅហ្ន៎! នឹងក្លាយ​ជា​បេក្ខភាព ១០នាក់ ក្នុង​កម្មវិធី “ស្ដាប់​ចម្រៀង​របស់ខ្ញុំ”?

0
0

ភ្នំពេញ៖ កម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” ឬ "Hear My Song" បានធ្វើការបញ្ឈប់ទទួលពាក្យ កាលពីថ្ងៃទី៣០ មេសា កន្លងទៅនេះហើយ ដោយកម្មវិធីនឹងជ្រើសរើសយក បទចម្រៀងជាស្នាដៃ តែងនិពន្ធថ្មីលេខធ្លោ ១០នាក់ប៉ុណ្ណោះ ដើម្បីឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ចង់ដឹងទេ នរណាខ្លះនឹងក្លាយជាបេក្ខភាពទាំង ១០ រូប ក្នុងកម្មវិធី Hear My Song 2014?

មន្ត្រីគម្រោងកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” កញ្ញា សួន ពលិកា ប្រាប់ថា កម្មវិធី Hear My Song បានឆ្លងផុតដំណាក់កាលទី១ហើយ ដោយក្នុងនោះ កម្មវិធីនឹងបិទបញ្ចប់ការទទួលពាក្យ របស់បេក្ខជន បេក្ខនារីនៅថ្ងៃ ៣០ ខែមេសា ស្អែកនេះ។

នៅបន្ទាប់ពីឈប់ទទួលពាក្យ របស់បេក្ខជនពីគ្រប់មជ្ឈដ្ឋានហើយ គណៈកម្មការផ្ដល់ពិន្ទុសម្រេច វិនិច្ឆ័យស្នាដៃបទចម្រៀងតែងនិពន្ធ ថ្មីទាំងអស់ ដែលបេក្ខជន បេក្ខនារីបានផ្ញើចូលរួមប្រកួត ក្នុងកម្មវិធីខាងលើ ហើយក្នុងនោះ គឺជ្រើសរើសយកតែស្នាដៃ បទចម្រៀងថ្មី ១០ ប៉ុណ្ណោះ ដើម្បីឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
កញ្ញា សួន ពលិកា បញ្ជាក់ថា “មកទល់ថ្ងៃនេះ យើងសង្កេតឃើញថា មានបេក្ខជនជាច្រើនបានដាក់ពាក្យ ប្រកួតប្រជែងក្នុងកម្មវិធីរបស់ យើងជាពិសេសសប្ដាហ៍ចុងក្រោយនេះ។ ក៏ប៉ុន្តែគណៈកម្មការរបស់យើងវិនិច្ឆ័យ ជ្រើសរើសយកចម្រៀងថ្មីដែល លេចធ្លោ ១០ ប៉ុណ្ណោះ ដើម្បីឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ”។

ប្រធានគម្រោងខាងលើបានបន្តថា នៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ គណៈកម្មការទាំងអស់ក្នុងកម្មវិធី Hear My Song នឹងបើកការប្រជុំ ហើយនឹងវិនិច្ឆ័យជ្រើសរើសវីដេអូចម្រៀង ដែលល្អបំផុតទាំង ១០ ដើម្បីស្វែងរកជយលាភីពីលេខ ១ ដល់លេខ ៣។ ក្រោយពីជ្រើសរើសបាន បេក្ខភាពទាំង ១០ នាក់ ហើយ គណៈកម្មការកម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” នឹងជួបជាមួយបេក្ខភាពដើម្បីណែនាំ កែតម្រូវទំនុកភ្លេង និង ចម្រៀងទាំងនោះបន្ថែមទៀត ដើម្បីត្រៀមប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។

ក្នុងនោះផងដែរ Sabay TV នឹងថតយកសកម្មភាព នៃការហ្វឹកហាត់បំប៉នសមត្ថភាព និងការសម្ដែងរបស់បេក្ខភាព ដើម្បីឱ្យមហាជនទូទៅបោះឆ្នោតគាំទ្រ។ កម្មវិធី Hear My Song នឹងដាក់ឱ្យប្រិយមិត្ត មិត្តៗយុវវ័យបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារីខ្លួនពេញចិត្តរយៈពេលមួយខែ គឺចាប់ពីថ្ងៃទី ១៧ ខែ មិថុនា ដល់ថ្ងៃទី ១៨ខែកក្កដា ឆ្នាំ២០១៤។

កញ្ញា សួន ពលិកា បានបន្តទៀតថា ប្រិយមិត្ត និង មិត្តៗយុវវ័យអាចបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារីដែលខ្លួនពេញចិត្តបាននៅលើ sabay.tv និង តាមរយៈប្រព័ន្ធទូរស័ព្ទ។ ជយលាភី ៣នាក់ចុងក្រោយ នឹងទទួលបានប្រាក់រង្វាន់ដូចជា ជយលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ ទូរសព្ទដៃ Nokia មួយគ្រឿង និងការចុះកុងត្រា១ឆ្នាំជាមួយ Sabay Music ។

ជយលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ ២ ពាន់ដុល្លារ ទូរស័ព្ទដៃ Nokia មួយគ្រឿង និង ការចុះកុងត្រា១ឆ្នាំជាមួយ Sabay Music ហើយជយលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ ១ពាន់ដុល្លារ ទូរស័ព្ទដៃ Nokia មួយគ្រឿង និង ការចុះកុងត្រាមួយឆ្នាំជាមួយ Sabay Music ដូចគ្នា។ ចំពោះការ ផ្ដល់ពិន្ទុកម្មវិធី ”ស្ដាប់ចម្រៀងរបស់ខ្ញុំ” ត្រូវបានមន្ត្រីគម្រោងខាងលើប្រាប់ថា ចែកចេញជា ៣ផ្នែក គឺផ្នែកទីមួយ ក្រុមគណៈកម្មការនឹងផ្ដល់ពិន្ទុឱ្យបេក្ខជន បេក្ខនារី ៣០ ភាគរយ ផ្នែកទីពីរ គឺការបោះឆ្នោតលើ sabay.tv និង ការបោះឆ្នោតតាមប្រព័ន្ធទូរស័ព្ទ បេក្ខជន បេក្ខនារីទទួលបាន ៤០ ភាគរយ និង ផ្នែកទីបី បេក្ខជន បេក្ខនារីត្រូវ បោះឆ្នោតឱ្យគ្នាទៅវិញទៅមក ក្នុងនោះពិន្ទុទទួលបានគឺ ៣០ភាគរយ។

កម្មវិធី Hear My Song ចាប់ផ្ដើមទទួលពាក្យពីបេក្ខជន បេក្ខនារី កាលពីថ្ងៃទី ៣០ ខែមីនា កន្លងទៅ ហើយនឹងត្រូវបញ្ចប់ការទទួលពាក្យថ្ងៃស្អែកនេះ។ នេះជារដូវកាលទីពីរហើយរបស់កម្មវិធី “ស្ដាប់ចម្រៀងរបស់ខ្ញុំ” បន្ទាប់ពីកម្មវិធីខាងលើរៀបចំឡើងដោយទទួលបានជោគជ័យជាខ្លាំងកាល ពីឆ្នាំ២០១៣កន្លងទៅ។

Hear My Song ឆ្នាំ២០១៤ បានចុះធ្វើការប្រគំតន្ត្រីរបស់ខ្លួនជាច្រើន ក្នុងរាជធានីភ្នំពេញ ក្នុងនោះទទួលបានការគាំទ្រជាខ្លាំង ពីស្រទាប់មិត្តៗយុវវ័យ និងមហាជនទូទៅចំពោះការបណ្ដោះ និងលើកទឹកចិត្តការតែងនិពន្ធ បទចម្រៀងថ្មីនៅកម្ពុជា។

“ស្ដាប់ ចម្រៀងរបស់ខ្ញុំ” ឬ “Hear My Song” ទទួលការផ្ដួចផ្ដើមគំនិតពីក្រសួងព័ត៌មាន និងបានការសហការគាំទ្រ រហូតដល់ចុះហត្ថលេខា យោគយល់គ្នាជាមួយស្ថាប័ន មួយចំនួនទៀតរួមមាន គឺទី១ ក្រសួងព័ត៌មានខ្លួនឯង ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌលតន្ត្រី Madison និង ក្រុមហ៊ុន TY KEA Co.,Ltd។ កម្មវិធីនេះក៏ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Smart ,Coca Cola , Nokia និង Tous Les Jours ផងដែរ៕

លោក សម រង្ស៊ី ស្នើ គ.ជ.ប ចាត់​វិធាន​ការណ៍ លើ​អាជ្ញាធរ ដែលហាម​មិនឲ្យ យកទី​សាធារណៈ ដើម្បី​ឃោសនា​រកសំឡេង​ឆ្នោត


កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល ក្របួចក្រុមចោរប្លន់ ប្រដាប់អាវុធ ៤នាក់

0
0

ភ្នំពេញ ៖ ក្រោយពីមានការ ស្រាវជ្រាវ យ៉ាងយកចិត្ត ទុកដាក់ និងតាមជំនាញ របស់ខ្លួន រូចមក កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពី លោក ប៊ុន សត្យា ជានាយការិយាល័យ និងចុះអនុវត្តជាក់ស្តែង ដោយលោក ប៉ែន តារា នាយរងការិយាល័យ បានឃាត់ខ្លួន ជនសង្ស័យ៤នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ប្លន់ប្រដាប់អាវុធ ជាបន្តបន្ទាប់ កាលពីព្រឹក និងល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ក្រោយពីជនសង្ស័យ ទាំងនេះ ធ្លាប់បានប្លន់ ប្រជាពលរដ្ឋ កាលពីពេលកន្លងទៅ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីករណីប្លន់ កាលពីពេលថ្មីៗនេះ នៅក្នុងភូមិសាស្រ្ត មួយចំនួន ក្នុងរាជធានីភ្នំពេញរួចមក ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាល ទាំង៩ខណ្ឌ និងនគរបាល ជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវ ដើម្បីតាមចាប់ ក្រុមចោរទាំងនេះ ។

មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំរួចមក លោកនាយការិយាល័យ និងនាយរងការិយាល័យ បានដឹកនាំកម្លាំង នគរបាលជំនាញ បើកការស្រាវជ្រាវ និងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ទើបឈានទៅដល់ ការចាប់ខ្លួនបាន ជនសង្ស័យ២នាក់ កាលពីវេលា ម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅ ម្តុំទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្រ្តីនគរបាលរូបនេះ បានបន្តថា ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់នេះ កម្លាំងសមត្ថកិច្ច របស់លោក បានដកហូតកាំភ្លើងខ្លី មួយដើម និងម៉ូតូមួយគ្រឿង ម៉ាកអ៊ែប្លែត ។

បើតាមមន្រ្តីនគរបាលខាងលើ ក្រោយពីការសួរនាំ ជនសង្ស័យ ទាំង២នាក់ ពួកគេបានសារភាពថា ធ្លាប់បានបាញ់ប្លន់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ និងជាមុខសញ្ញាជាប់ពាក់ព័ន្ធ និងការបាញ់ប្លន់ យកទូរស័ព្ទ នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ។

តាមរយះជំនាញសួរនាំ និងធ្វើការស៊ើបអង្កេតរបស់ខ្លួន នាយការិយាល័យ បានដឹកនាំកម្លាំងនគរបាល ដោយសហការ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឈានទៅដល់ការចាប់ខ្លួន បានជនសង្ស័យ២នាក់ទៀត នៅម្តុំពេទ្យលោកសង្ឃ ។

សម្រាប់ការឃាត់ខ្លួន បានជនសង្ស័យទាំង២នាក់នេះ កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ ហើយបានឈានទៅដល់ការឆែកផ្ទះរបស់ពួកគេ ដែលដឹកនាំដោយតំណាងអយ្យការ ដោយរកឃើញថ្នាំញៀន មួយចំនួន ផងដែរ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់អំពីអត្តសញ្ញាណ ជនសង្ស័យទាំងនេះ ដោយរង់ចាំការសួរនាំបន្តទៀត ៕

ការផ្តល់ជូនតំលៃ ពិសេសលើទឹកថ្នាំ Printer Cam-Toner តំលៃ 15$

0
0

គ្រប់ពេលវេលា Safe Home Technology តែងតែស្វែងរក នូវផលិតផលថ្មី ព្រមទាំងការផ្តល់ជូននូវ តំលៃពិសេស សំរាប់ អតិថិជន។ Cam-Toner  ជា សមិទ្ធិផលថ្មីមួយទៀត របស់ Safe Home Technology ដែលបាននាំចូលមក សំរាប់លក់ជូនដល់ អតិថិជនដែលមានតំរូវការចាំបាច់ ក្នុងការប្រើប្រាស់ ប្រភេទទឹកថ្នាំ Printer នេះអាចប្រើប្រាស់ ជាមួយ នឹងម៉ាស៊ីន HP គ្រប់ម៉ូឌែល លើសពីនេះទៅទៀត វាមានគុណភាពខ្ពស់នឹងភ្លឺច្បាស់ ចំពោះការ Print  ហើយជាពិសេសនោះគឺវាមានតំលៃទាបផងដែរ។

គ្រប់បណ្តាស្ថាប័នទាំងអស់ ដូចជា ក្រសួង រោងចក្រ ធានាគារ សកលវិទ្យាល័យ អង្គការ ក្រុមហ៊ុន នឹង ស្ថាប័ន មីក្រូហិរញ្ញវត្ថុ ដ៏ទៃទៀត គួរតែងាកមកចាប់អារម្មណ៏ លើសមិទ្ធិផលមួយនេះពីព្រោះទឹកថ្នាំ Cam- Toner អាចជួយ សន្សំសំចៃ រាល់ការចំណាយរបស់ស្ថាប័ន លោកអ្នកមួយផ្នែកធំ។

មិនត្រឹមតែប៉ុណ្ណោះសំរាប់អតិថិជន ដែលចង់យកទៅលក់បន្ត Safe Home Technology ផ្តល់ជូនផងដែរ គឺចែកចាយ២៤ ខេត្ត ក្រុង។

អត្ថប្រយោជន៏ក្នុងការជ្រើសរើស ប្រើប្រាស់នូវផលិតផល ទឹកថ្នាំ Cam –Toner..

1.    ផលិតផលដែលមានគុណភាពខ្ពស់ នឹង មានកំរឹតស្តង់ដា ISO
2.    មានការធានា នឹង ទទួលខុសត្រូវខ្ពស់លើផលិផល ក្នុងកំឡុងពេលប្រើប្រាស់ នឹង ក្រោយពេលប្រើបប្រាស់
3.    ទទួលបាននូវការថែទាំ ប្តូរ (Change Fuser ) នឹង ជួយជួសជុលដោយមិនគិតថ្លៃ ដោយជាងដែលមានជំនាញ នឹង បទពិសោធន៍ជាង ១០ ឆ្នាំ
4.    ទទួលបាននូវការដឹកជញ្ជូន ដោយមិនគិតថ្លៃគ្រប់ទីកន្លែង ទូទាំងប្រទេស
5.    ចូលរួមកាត់បន្ថយចំណាយខ្ពស់ រហូតដល់ ៧០%
6.    ធានាមិនធ្វើអោយប៉ះពាល់ដល់ ដំណើរការរបស់ម៉ាស៊ីន Printer  នឹង បរិស្ថាន
7.    បច្ចេកទេស នឹង វត្ថុធាតុដើមមកពីជប៉ុន
បើមានចំណាប់អារម្មណ៏ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន Safe Home Technology ផ្ទាល់ដែលមានអស័យដ្ឋាន ផ្ទះលេខ ២៧៩ ផ្លូវ ព្រះសីហនុ (ទល់មុខក្លោងទ្វារ វត្តមហាមន្រ្តី) ឬ តាមរយៈលេខទូរស័ព្ទ 023 217 287/ 077 505 400 នឹង តាមរយៈ E-mail: safe homep168@gmail.com

Photo by DAP-News

គេហទំព័រក្រុមហ៊ុនកាណាឌីយ៉ា និង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ត្រូវក្រុម Hacker វាយប្រហារ

0
0

ភ្នំពេញ៖ គេហទំព័ររបស់ក្រុមហ៊ុន កាណាឌីយ៉ា ផែ្នកលក់មូលបត្រ និងព័ត៌មានទីផ្សារផ្សេងៗ (www.canasecurities.com.kh) និងគេហទំព័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (www.grk.com.kh) ត្រូវបានក្រុម Hacker ឈ្មោះ Anonymous Cambodia វាយប្រហារ និងលួចទិន្នន័យ នៅរាត្រីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៤ ។

បន្ទាប់ពីបាន Hack វាយប្រហារលើ គេហទំព័រហើយ ក្រុម Anonymous Cambodia បានប្រកាសនៅ Page របស់ខ្លួន ដោយដាក់បង្ហាញទិន្នន័យទីផ្សារសំងាត់របស់ក្រុមហ៊ុន កាណាឌីយ៉ាទៀតផង។ ដោយឡែកគេហទំព័រ របស់អាវុធហត្ថលើផ្ទៃប្រទេស នៅពេលបើកគឺ បង្ហាញពីវិដេអូ គំរាម និង រិះគន់ រដ្ឋាភិបាលយ៉ាងខ្លាំង។

ក្រុមប្រជាពលរដ្ឋ និងសកម្មជនវាយ បំផ្លាញម៉ូតូ អ្នកយកព័ត៌មាន គេហទំព័រ សប្បាយ

0
0

ភ្នំពេញ ៖ ម៉ូតូរបស់លោក ឌីណា អ្នក យកព័ត៌មានឱ្យគេហទំព័រ សប្បាយ សប្បាយ ១គ្រឿង ម៉ាក ស្កុបពី ត្រូវបានក្រុមប្រជា ពលរដ្ឋ និងសកម្មជនវាយ កម្ទេចចោល ខណៈដែលពួកគេ បាន និងកំពុងប្រឈម មុខជាមួយកម្លាំងសន្ដិសុខ និងកម្លាំង សណ្ដាប់ធ្នាប់ នៅខាងកើតស្ពាននាគ ក្បែរ ទីលានប្រជា ធិបតេយ្យ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោក ឌីណា បានជិះម៉ូតូទៅ ផ្ទះ ហើយដល់ស្ពាននាគ បានឃើញអ្នកយកព័ត៌មានដូចគ្នា នៅក្បែរ ទីលានប្រជាធិបតេយ្យ ក៏ចតម៉ូតូរបស់ខ្លួន ដោយចាក់សោរជាប់ ស្រាប់តែការប្រឈមមុខដាក់គ្នារវាង ក្រុមសកម្មជន និងកម្លាំងសមត្ថកិច្ចបាន កើតឡើង នាំឱ្យប្រជាពលរដ្ឋ និងសកម្មជន ទាំងនេះទៅវាយបំផ្លាញម៉ូតូរបស់លោក ឌីណា ចោល បណ្ដាលឱ្យរងការខូចខាតស្ទើ ទាំងស្រុង ។

នេះជា សកម្មភាពធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិយកព័ត៌មានមួយករណីទៀតហើយ ដែលបង្កឡើង ដោយក្រុមសកម្មជន និង ប្រជាពលរដ្ឋទាំងនោះ ។ យ៉ាងណា ក៏ដោយ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃដដែលនេះ ស្ថាន ការណ៍ទូទៅ នៅលើស្ពាន និងខាងកើត ស្ពាននាគ បានធូរស្រាល ខណៈដែលកម្លាំង សមត្ថកិច្ច បានបំបែកក្រុមសកម្មជន និង ប្រជាពលរដ្ឋ ដែលចង់ប្រមូលផ្ដុំខុសច្បាប់ នៅក្បែរទីលានប្រជាធិបតេយ្យនោះ ៕

មន្ដ្រីរដ្ឋបាល ព្រៃឈើបរកែវ ចុះបង្ក្រាប សិប្បកម្មកែច្នៃ ឈើខុសច្បាប់ និងបដិសេធ ការជំរិតទារលុយ

0
0

រតនគីរី ៖ មន្ដ្រីរដ្ឋបាលព្រៃឈើផ្នែកបរ កែវ បានចុះបង្ក្រាបសិប្បកម្មកែច្នៃឈើខុស ច្បាប់ តាមដងទន្លេសេសាន ហើយបានធ្វើ ការបដិសេធទាំងស្រុងថា ជំរិតទារលុយពី សិប្បកម្មខាងលើនេះ ចំនួន ១០០០ដុល្លារ ។

អនុប្រធានផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ទន់ វីរភាព បានថ្លែងបដិសេធថា លោក និងមន្ដ្រីក្នុង ក្រុម ការងារមិនបានទៅ ជំរិតទារលុយ ពីម្ចាស់សិប្ប កម្មក្នុងពេលចុះ ទៅបង្ក្រាប កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៤ ដែលមានទីតាំងស្ថិតនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្ដរតនគីរី នោះ ឡើយ ។

អនុប្រធានរដ្ឋបាលព្រៃឈើរូបនេះបាន បញ្ជាក់ថា ក្រោយការចុះទៅបង្ក្រាប និង រឹបអូសសម្ភារៈ ព្រមទាំង ឈើប្រណីតទាំង នោះ ត្រូវបាននាយសង្កាត់រដ្ឋ បាលព្រៃឈើ បរកែវ និងអណ្ដូងមាស លោក កង ប៊ុនថេរ៉ូ ធ្វើកំណត់ហេតុត្រឹមត្រូវ ដោយមានការដឹង ឮពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។

មន្ដ្រីរដ្ឋបាលព្រៃឈើរូបនេះ បានបញ្ជាក់ ថា សិប្បកម្មកែច្នៃឈើដែលចុះបង្ក្រាបនៅ ពេលនេះ គឺមាន លក្ខណៈទ្រង់ទ្រាយធំ ដោយមានប្រភេទក្ដារងឿ និងមុខកាត់ រហូតដល់១ម៉ែត្រ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០១៤ មន្ដ្រីរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ បានចុះទៅរឹប អូសយកសម្ភារៈ និងឈើប្រណីតនៅទី តាំង សិប្បកម្មកែច្នៃ ឈើ ស្ថិតនៅតាមទន្លេសេសានក្រោយពី ទទួលបានព័ត៌មានថា សិប្បកម្មមួយនេះពុំ មានច្បាប់អនុញ្ញាតពីអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធ ៕

Viewing all 8042 articles
Browse latest View live




Latest Images