Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

និស្សិតបៀលប្រាយ ឆ្នាំទី១ ក្លាយជា អ្នកទោស រត់ចោលស្រុក ក្រោយកាប់ បុរសម្នាក់ រហូតដល់ស្លាប់ រឿងជម្លោះដីធ្លី

$
0
0

កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ របស់ខេត្ដកំពង់ស្ពឺ បាន និងកំពុងតាម ប្រម៉ាញ់ចាប់ខ្លួន និស្សិតសកលវិទ្យាល័យ បៀលប្រាយម្នាក់ ក្រោយពីកាប់ បុរសម្នាក់ បណ្ដាលឱ្យស្លាប់ ក្នុងរឿងទំនាស់ដីធ្លី កាល ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ ស្ថិតនៅចំណុចអូរដំណាក់ដំរី ភូមិទី៣ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ជនបង្ក ដែលជានិស្សិសកលវិទ្យាល័យ បៀលប្រាយរៀននៅភ្នំពេញរូបនេះឈ្មោះ មាស វង្ស អាយុ ១៩ឆ្នាំ រស់នៅភូមិទី៥ ឃុំ ត្រែងត្រយឹង ដោយឡែកជនរងគ្រោះ ឈ្មោះ នាង វ៉ាន់ជាង អាយុ ៤៨ឆ្នាំ រស់នៅ ភូមិទី៣ ឃុំត្រែងត្រយឹង ។ សមត្ថកិច្ចបាន ឱ្យដឹងថា ក្រោយពីពួកគេទាំងពីរនាក់បាន ឈ្លោះប្រកែកគ្នា រឿងកម្មសិទ្ធិដីធ្លីរួចមក ជនបង្កដែលជានិស្សិតរូបនេះ បានទាញពូ ថៅកាប់ចំក្បាលជនរងគ្រោះ ចំនួន ៣ពូថៅ បណ្ដាលឱ្យរងរបួសធ្ងន់ ហើយស្លាប់ពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្រោយកាប់ ប្រហារលើជនរងគ្រោះ ជនសង្ស័យបានរត់ គេចខ្លួន មិនដឹង ទៅទីណានោះទេ ដោយ ឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕


សន្តិសុខគំរូ លោក ហោ ម៉ៅ ធ្លាក់ខ្លួនឈឺជាទម្ងន់ និងអំពាវនាវ ស្វែងរកជំនួយ

$
0
0

ភ្នំពេញ៖ យកដៃទាញស្មាកូនស្រីពៅ ជាមួយការ បន្លឺសសំឡេង ខ្សាវៗតិចៗ លាយលំដោយទឹកភ្នែក ផ្តាំផ្ញើ ដែលស្រឡាញ់ និងគាំទ្រ អោយជួយឧបត្ថម្ភ ដល់គ្រួសារគាត់ផង បន្ទាប់ពីប៉ុន្មាននាទីក្រោយពេល លោក ហោ ម៉ៅ បានវិលមុខដួលសន្លប់ ខណៈកំពុងអង្គុយ ដាំបាយនៅផ្ទះ កាលពីវេលាម៉ោងប្រហែល០៦ល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នេះ។

អ្នកស្រី ហោ ស្រីនី ដែលជាកូនស្រីពៅលោក ហោ ម៉ៅ បានរៀបរាប់ថា ពីរទៅបីថ្ងៃហើយ មុនពេលកើតហេតុ ឪពុករបស់ខ្លួន ចេះតែវិលមុខ ឈឺក្បាល ចុកកញ្ចឹងក និងទឹកមុខឡើងខ្មៅស្លេកស្លាំង ខុសពីធម្មតា ហើយខ្លួនបានជំរុញអោយទៅពេទ្យ តែឪពុក បានប្រាប់ខ្លួនវិញថា “អញ់មិនអីទេ គ្រាន់តែឈឺបន្តិចបន្តួច ជារឿងធម្មតាទេ”។

នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ អ្នកនៅក្បែផ្ទះលោក ហោ ម៉ៅ បានលឺសម្លេងប្រាវ ខាងមុខផ្ទះ ស្រាប់តែឃើញលោក ហោ ម៉ៅ ដួលទៅនឹងដី ស្តូកស្តឹង បាត់មាត់បាត់ក។ ដោយឃើញបែបនេះ ក្រុមគ្រួសារក៏បានបញ្ជូនទៅមន្ទីរពេទ្យរុស្សី ដើម្បី សង្គ្រោះបន្ទាន់។ ក្រោយសង្គ្រោះអស់១យប់ និង១ព្រឹក ទើបគាត់អាចនិយាយបានខ្លះៗ តែមិនច្បាស់ និងកំរើកខ្លួននិងជើងបានតែម្ខាង ហើយម្ខាងទៀត កំរើកបានតិចៗ។ ដោយខ្វះថវិកា ក្រុមគ្រួសារ ក៏បានបញ្ជូនលោក ហោ ម៉ៅ ទៅព្យាបាលនៅមន្ទីពេទ្យសម្តេចឪ បន្តទៀត នៅម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។

អ្នកគ្រួពេទ្យម្នាក់ ដែលជាអ្នកពិនិត្យជំងឺផ្ទាល់អោយលោក ហោ ម៉ៅ នៅពេទ្យសម្តេចឪ បានប្រាប់អោយដឹងថា លោក ហោ ម៉ៅ មានជំងឺលើស ឈាមធ្ងន់ធ្ងរ សំពាធឈាមខ្ពស់បណ្តាលអោយប៉ះពាល់ដល់សរសៃឈាមខួរក្បាល និងបណ្តាលឱ្យដឹងខ្លួន ម្ខាងមិនអាចកំរើកបាន បន្ទាប់ពីគាត់បានដួលទៅនឹងដី។

ដោយមើលឃើញពីការលំបាក ក្នុងជីវភាព ដ៏ក្រលំបាកនេះ លោក ប៊ុត ភីន ជំនួយការលោក ឌី វិជ្ជា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀង បានពាំនាំថវិកាមនុស្សធម៌របស់ លោកឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ទៅជួយសម្រាប់ថ្លៃព្យាបាល ទាំងអស់ នៅមន្ទីរពេទ្យរុស្សី និងជួយសម្រាប់ការចំណាយ នៅមន្ទីរពេទ្យ សម្តេចឪទៀត។

នេះសបញ្ជាក់ថា លោកនិងលោកស្រី មានការគិតគូរយ៉ាងយកចិត្តទុកដាក់ ទៅដល់ជនគ្រប់រូប ដែលបានជួប ការលំបាក និងខ្វះខាត ពិសេសគឺសកម្មភាពយកចិត្តទុកដាក់ បំពេញតួនាទី ធ្វើចរាចររបស់លោក ហោ ម៉ៅ ត្រូវបានគេទទួលស្គាល់ គ្រាប់ទីកន្លែង។

សកម្មភាពមនុស្សធម៌នេះ គឺជាវប្បធម៌ចែករំលែកមួយ ដែលនាំអោយប្រជាជនខ្មែរ គ្រប់រូបស្រឡាញ់ពេញចិត្តជាខ្លាំង។

សូមបញ្ជាក់ថា លោក ហោ ម៉ៅ មាន អាយុ ៥២ឆ្នាំ ជាមន្រ្តីសន្តិសុខខណ្ឌមានជ័យ រស់នៅក្នុងភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យ ពោលគឺតាមបណ្តោយច្រាំងទន្លេខាងជើង ស្ពានព្រះមុនីវង្ស។ បច្ចុប្បន្ន រស់នៅលើផ្ទះ ដែលមានទំហំ ៣ គុណនឹង៤ម៉ែត្រ ជាមួយនឹងភរិយាឈ្មោះ លេង សុវ៉ាន អាយុ ៥៤ ដែលមានជំងឺប្រចាំកាយ ថែមទាំង ពិការមួយចំហៀងខ្លួនទៀត រយៈពេល៦ឆ្នាំមកហើយ ព្រមទាំងចៅអាយុ ១៤ឆ្នាំម្នាក់ផងដែរ។ រូបគាត់ និងភរិយាបានចាប់ដៃគ្នា កសាងជីវិត ដ៏លំបាកមួយនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយបានកូនចំនួន៥នាក់ តែពេលនេះ កូនៗបានបែកចេញទៅរស់នៅរៀងៗខ្លួនអស់ហើយ ហើយពួកគេ ក៏មិនសូវ ជាមានជីវភាព ប្រសើរអីដែរ ព្រោះគាត់ក៏គ្មានអ្វីជាដុំកំភួន ផ្តល់ឲ្យកូនៗគាត់នោះទេ។ ជារៀងរាល់ថ្ងៃរូប គាត់បានចេញ ទៅធ្វើការចាប់ពីម៉ោង៦ព្រឹក ហើយពេលថ្ងៃឡើង ត្រឡប់មកហូបបាយ បោក គក់ខោអាវ និងមើលថែទាំប្រពន្ធហើយ ទើបត្រឡប់ទៅធ្វើការវិញ។ កាលពីឆ្នាំ១៩៨៥ រូបគាត់បានធ្វើជាកងជីវពល ហើយនៅឆ្នាំ២០០៥ រូបគាត់ បានចូលធ្វើជាសន្តិសុខ ខណ្ឌមានជ័យ ហើយត្រូវសាលាខណ្ឌ ចាត់មកឲ្យបំពេញការងារ នៅលើផ្លូវបំបែក ជា៤ លូ៥នេះតែម្តងទៅ។ នៅដើមឆ្នាំ២០១៤នេះ លោក ហោ ម៉ៅ ត្រូវបានឈប់សំរាកពីការងារ ដោយសារបញ្ហាសុខភាព។

ក្រៅពីចំណាយព្យាបាល លោក ហោ ម៉ៅ ត្រូវការថវិកាជាចាំបាច់ សម្រាប់ថ្មាំពេទ្យ ព្យាបាលប្រពន្ធរបស់គាត់ ការហូបចុក និងចំណាយផ្សេងៗ។ បើបងប្អូន ចង់ជួយឧបត្ថម្ភ ដល់គ្រសារលោក ហោ ម៉ៅ សូមទំនាក់ទំនងទៅលេខទូរស័ព្ទ គាត់ផ្ទាល់ ដោយបច្ចុប្បន្ន កូនស្រីពៅគាត់ជាអ្នកកាន់ គឺលេខ ០៩២ ៩៦ ៨១១០៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចាប់មុខសញ្ញា ចែកចាយគ្រឿងញៀន ម្នាក់ នៅស្រុកភ្នំស្រួច

$
0
0

កំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយថ្នាំញៀន ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ចាប់ខ្លួន អនុវត្ដតាមដីការបស់តុលាការខេត្ដ  កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹង ។

អធិការនគរបាល ស្រុកភ្នំស្រួច បានឱ្យ ដឹងថា ជនសង្ស័យរូបនេះឈ្មោះ យិន ចាន់ តារា ហៅ អាចិន អាយុ ២១ឆ្នាំ ចោទ ប្រកាន់ពីបទ ប្រើប្រាស់ និងចែក ចាយថ្នាំ ញៀន ។

ការចាប់ខ្លួនជនសង្ស័យ បានធ្វើឡើង នៅពេលដែលរូបគេ កំពុងផឹកស៊ីនៅផ្ទះ ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការ សួរនាំ និងឃុំខ្លួននៅស្នងការ ដ្ឋាននគរបាល ខេត្ដ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ឧកញ៉ា ខូវ ផល្លាបុត្រ សរសេរលិខិត សុំទោស អំពីការភ័ន្តច្រឡំ និងចោទប្រកាន់យ៉ាង ធ្ងន់ធ្ងរបំផុត លើគ្រួសារ លោក ស៊ុន ចាន់ថុល

$
0
0

ភ្នំពេញ៖ ឧកញ៉ា ខូវ ផល្លាបុត្រ ចេញលិខិតសុំទោស និង បំភ្លឺជូនសាធារណៈជន អំពីការភ័ន្តច្រឡំ និងប្រើពាក្យសម្តីចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុត ទៅលើ លោក ស៊ុន ចាន់ថុល បច្ចុប្បន្នជា រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និង ភរិយា ពាក់ព័ន្ធនឹងការប្រឌិតគម្រោងរំលោភ និង សម្លាប់ លោកស្រី ស៊ុន សូត្ថា (ភរិយា លោក ស៊ុន ចាន់ថុល) និង កូនស្រី កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១០ កន្លងទៅ ។

ឧកញ៉ា ខូវ ផល្លាបុត្រ បានសរសេរថា តាមការពិត ឈ្មោះ សេង ច័ន្ទដា និង ឡាយ ហួង ជាមេក្លោងរៀបចំផែនការរំលោភ និង សម្លាប់លោកស្រី ស៊ុន សូត្ថា និង កូនស្រី យ៉ាងពិតប្រាកដ ដើម្បីដណ្តើមយកទ្រព្យសម្បត្តិពីគ្រួសារ ខូវ ជឺលី នឹងសូមអោយសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាស្វែង រកយុត្តិធម៌ដល់ក្រុមគ្រួសារ លោក ស៊ុន ចាន់ថុល ដែលជាជនរងគ្រោះយ៉ាងពិតប្រាកដ និងតាមចាប់ខ្លួនឈ្មោះ ឡាយ ហួង អ្នកផ្តើមគំនិត និងអ្នកផ្សំគំនិតផ្សេងៗទៀត ឲ្យបានឆាប់ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់ ។

សូមអានលិខិតបំភ្លឺ និងសុំទោស របស់ឧកញ៉ា ខូវ ផល្លាបុត្រ ចំពោះក្រុមគ្រួសារលោក ស៊ុន ចាន់ថុល ដែលមានខ្លឹមសារទាំងស្រុង ៖

ឧកញ៉ា ខូវ ផល្លាបុត្រ ឆ្លើយតប​នឹងលិខិត​របស់​ឈ្មោះ ឡាយ ហួង ដែលបាន​ចុះផ្សាយ​ជា​សាធារណៈ នាពេល​កន្លងមក (មានវិដេអូ)

$
0
0

ភ្នំពេញ៖ ឧកញ៉ា ខូវ ផល្លាបុត្រ សូមធ្វើការបំភ្លឺ ជូនសាធារណជន និងស្ថាប័ន មានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មេត្តាជ្រាបថា ការបំភ្លឺរបស់ឈ្មោះ ឡាយ ហួង តាមរយៈ លិខិតចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ដែលបានចុះផ្សាយជាសាធារណៈ ក្នុងទំព័រសារព័ត៌មានមួយចំនួនកន្លងមក គឺជាកលល្បិចបំភ័ន្ដសាធារណជន និងស្ថាប័ន មានសមត្ថកិច្ចឲ្យមានការភ័ន្ដច្រឡំ ក្នុងបំណងទុច្ចរិតដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ ដែលរៀបចំឡើងដោយ ឡាយ ហួង និងគូកនតែប៉ុណ្ណោះ។ សូមទស្សនាវីដេអូ នៃការបញ្ជាក់របស់លោក ខូវ ផល្លាបុត្រ ដូចខាងក្រោម៖

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ប៉ះទង្គិច មួយប្រាវ ក្បែរស្ពាននាគ រវាង កម្លាំងសន្ដិសុខ និងក្រុមបាតុករ រងរបួស ២ -៣នាក់

$
0
0

-ម៉ូតូ ១គ្រឿង របស់អ្នក យកព័ត៌មាន គេហទំព័រ សប្បាយ ត្រូវក្រុមសកម្មជន វាយកម្ទេចចោល
-គណបក្សទាំងពីរ អាចត្រូវរ៉ូវគ្នា និង ចុះកិច្ចព្រមព្រៀងរួម មុនការបោះឆ្នោត
ភ្នំពេញ ៖ ភាពតានតឹង រហូតដល់គប់ដុំ ថ្មដាក់គ្នា ទៅវិញទៅមករវាងក្រុមប្រជា ពលរដ្ឋ សកម្មជនគណបក្សសង្គ្រោះជាតិនិង ក្រុមយុវជន ជាមួយក្រុមកម្លាំងសន្ដិសុខ សាលាខណ្ឌដូនពេញ និងសមត្ថកិច្ចមួយ ចំនួនទៀត បានកើតឡើងមួយប្រាវ នៅ ខាងកើតស្ពាននាគ ក្បែរទីលានប្រជាធិប តេយ្យ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៤ ។

ប្រភពព័ត៌មានពីសន្ដិសុខ សាលាខណ្ឌ ដូនពេញ និងសេចក្ដីរាយការណ៍នានា ពី កន្លែងកើតហេតុបានឱ្យដឹងថា ក្រុមប្រជា ពលរដ្ឋ ក្រុមសកម្មជនដែលដឹកនាំដោយ ក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិ ប្រមាណជាង ១០០នាក់ បានទៅប្រមូលផ្ដុំ គ្នា នៅក្បែរស្ពាននាគ ក្នុងគោលបំណងចង់ បញ្ចេញមតិ និងចង់ជួបជុំគ្នានៅក្នុងបរិវេណ ទីលានប្រជាធិបតេយ្យ ។

ប៉ុន្ដែ ពួកគេទាំង នេះ បានត្រឹមតែប្រមូលផ្ដុំគ្នានៅក្បែរស្ពាន នាគ ខណៈដែលកម្លាំងសន្ដិសុខខណ្ឌដូន ពេញ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវ បានដាក់ពង្រាយការពារ នៅក្នុងបរិវេណ និងជុំវិញទីលានប្រជាធិបតេយ្យ អមដោយ បន្លាលួស និងរបាំងការពារ ។

សេចក្ដីរាយការណ៍បានបន្ដថា ខណៈ ដែលពួកគេកំពុងតែប្រមូលផ្ដុំគ្នានោះ ស្រាប់តែពួកគេបានគប់ដុំថ្ម ទៅលើក្រុម សន្ដិសុខ របស់សាលាខណ្ឌដូនពេញ ធ្វើឱ្យ ស្ថានការណ៍ទូទៅនៅទីនោះ ចាប់ផ្ដើមកើត ឡើង រវាងភាគីទាំងពីរ ។ ភាពតានតឹងនេះ បានបង្ខំឱ្យអាជ្ញាធរ និងសមត្ថកិច្ចសម្រេច បិទចរាចរណ៍ជាបណ្ដោះអាសន្ន នៅកំណាត់ ផ្លូវព្រះនរោត្ដម លើស្ពាននាគ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ដោយសារតែការគប់ដុំថ្ម ស្រោចដូចទឹក ភ្លៀង ទៅលើក្រុមសន្ដិសុខ សមត្ថកិច្ចនោះ បានបង្ខំឱ្យក្រុមសន្ដិសុខ យកដុំថ្មគប់ត្រឡប់ ទៅវិញ និងចាប់ផ្ដើមបំបែកការប្រមូលផ្ដុំ គ្នាខុសច្បាប់ បណ្ដាលឱ្យមានអ្នករងរបួស ២-៣នាក់ក្នុងនោះក៏មានព្រះសង្ឃឯករាជ្យ ផងដែរ ។

ក្រោយពីមានការបំបែកពីសំ ណាក់កម្លាំងសន្ដិសុខ និងកម្លាំងសមត្ថកិច្ច ទៅលើក្រុមសកម្មជន និងប្រជាពលរដ្ឋទាំង នោះ បានធ្វើឱ្យស្ថានភាពទូទៅធូរស្រាល ឡើងវិញ គិតត្រឹមវេលាម៉ោង ៥ល្ងាចថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៤ ប៉ុន្ដែ ក្រុមតវ៉ា នៅតែមានការជួបជុំគ្នា ប៉ុន្ដែ នៅឆ្ងាយពី ស្ពាននាគ ។

ក្រុមប្រជាពលរដ្ឋ និងសកម្មជនវាយ បំផ្លាញម៉ូតូ អ្នកយកព័ត៌មាន គេហទំព័រ សប្បាយ

ម៉ូតូរបស់លោក ឌីណា អ្នកយក ព័ត៌មាន ឱ្យគេហទំព័រ សប្បាយ សប្បាយ ១គ្រឿង ម៉ាកស្កុបពី ត្រូវបានក្រុមប្រជាពលរដ្ឋ និង សកម្មជនវាយកម្ទេចចោល ខណៈដែលពួក គេ បាននិងកំពុងប្រឈម មុខជាមួយកម្លាំង សន្ដិសុខ និងកម្លាំងសណ្ដាប់ធ្នាប់ នៅខាង កើតស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោក ឌីណា បានជិះម៉ូតូទៅ យកព័ត៌មានពីទិដ្ឋភាព ជាក់ស្ដែង នៅក្បែរ ទីលានប្រជាធិបតេយ្យ ហើយចតម៉ូតូរបស់ ខ្លួន ដោយចាក់សោរជាប់នៅខាងកើត ស្ពាន នាគ ស្រាប់តែការប្រឈមមុខដាក់គ្នារវាង ក្រុមសកម្មជន និងកម្លាំងសមត្ថកិច្ចបាន កើតឡើង នាំឱ្យប្រជាពលរដ្ឋ និងសកម្មជន ទាំងនេះទៅវាយបំផ្លាញម៉ូតូរបស់លោក ឌីណា ចោល បណ្ដាលឱ្យរងការ ខូចខាតស្ទើ ទាំងស្រុង ។នេះជាសកម្មភាពធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិយកព័ត៌មានមួយករណីទៀតហើយ ដែលបង្កឡើង ដោយក្រុមសកម្មជន និង ប្រជាពលរដ្ឋទាំងនោះ ។

យ៉ាងណាក៏ដោយ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃដដែលនេះ ស្ថាន ការណ៍ទូទៅ នៅលើស្ពាន និងខាងកើត ស្ពាននាគ បានធូរស្រាល ខណៈ ដែលកម្លាំង សមត្ថកិច្ច បានបំបែកក្រុមសកម្មជន និង ប្រជាពលរដ្ឋ ដែលចង់ប្រមូលផ្ដុំខុសច្បាប់ នៅក្បែរទីលានប្រជាធិបតេយ្យនោះ ។

គណបក្សទាំងពីរ អាចត្រូវគ្នានិងចុះកិច្ច ព្រមព្រៀងរួម មុនបោះឆ្នោត ក្រុមប្រឹក្សា

ប្រភពព័ត៌មាន ដែល គួរឱ្យទុកចិត្ដ ប៉ុន្ដែ មិនទាន់អាចយកជាផ្លូវការ បាននោះបានឱ្យ ដឹងថា គណបក្សប្រជាជនកម្ពុជា ដែលមាន៦៨ អាសនៈ ក្នុងរដ្ឋសភានិងគណបក្សសង្គ្រោះ ជាតិ ដែលមាន ៥៥អាសនៈ ក្នុងរដ្ឋសភា នោះ អាចនឹងត្រូវគ្នាមុនការបោះឆ្នោត ជ្រើស រើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ដ ស្រុក ខណ្ឌ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀត ថា គណបក្សទាំងពីរអាចឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងរួមមួយផងដែរ នៅមុន ការបោះឆ្នោត នាពេលខាងមុខនេះ ។

បើតាមប្រភពព័ត៌មានដដែលនេះ ការ ត្រូវរ៉ូវគ្នា ដែលអាចកើតឡើងនៅមុនការ បោះឆ្នោតនេះ ក៏ព្រោះតែមេដឹកនាំគណបក្ស ទាំងពីរបានឯកភាពគ្នា កាលពីចុងសបា្ដហ៍ កន្លងទៅនេះ ប៉ុន្ដែ គេមិនទាន់ដឹងថា មាន ការឯកភាពគ្នាលើចំណុចអ្វីខ្លះនោះទេ មាន តែរង់ចាំមើលបន្ដទៀត ។

ប្រភពព័ត៌មានបានបន្ដទៀតថា បើសិន ភាគីទាំងពីរ ពុំមានការឯកភាពគ្នាលើចំណុច ណានោះខាងសមាជិកក្រុមប្រឹក្សារបស់ គណបក្សសង្គ្រោះជាតិ ក៏គ្មានសិទ្ធិចូលរួម បោះឆ្នោតនោះឡើយ ។

នៅវេលាម៉ោងប្រមាណ ៦៖១០នាទីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច បានរើបន្លាលួស ពីលើស្ពាននាគ ដើម្បីបើកចរាចរណ៍ឡើងវិញ៕

ចាប់មុខសញ្ញា ចែកចាយថ្នាំញៀន នៅស្រុកម៉ាឡៃ ដកហូតថ្នាំញៀន ២០០គ្រាប់

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ម៉ាឡៃ សហការជាមួយ កម្លាំងនគរបាល ស្រុកម៉ាឡៃ បានធ្វើការស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួន មុខសញ្ញា ចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ កាលពីវេលា ម៉ោងប្រមាណ ១០៖១០នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ។

មន្រ្តីនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ក្រោយពីមានការណែនាំ និងបទបញ្ជាពី សំណាក់ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ ក្នុងការរក្សា សន្តិសុខ និងសុវត្ថិភាព ជាពិសេស អនុវត្តគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព រួចមក កម្លាំងនគរបាលស្រុក បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតតាមជំនាញរបស់ខ្លួន ទើបឈានទៅដល់ការចាប់ខ្លួន មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ខាងលើនេះតែម្តង។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យរូបនេះមានឈ្មោះ ទុយ វត្តី ភេទស្រី អាយុ១៥ឆ្នាំ រស់នៅ រស់នៅ ភូមិហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយជ័យ។ បើតាមមន្រ្តី នគរបាលដដែលនេះ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងសមត្ថកិច្ច បានដកហូតថ្នាំញៀន ពណ៌ផ្កាឈូក ចំនួន១៩៨គ្រាប់ និងថ្នាំញៀនពណ៌បៃតង ចំនួន២គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំ និងឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកម៉ាឡៃ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

សង្ស័យស្លាប់ជាង ២៧០០នាក់ និងបាត់ខ្លួនជាច្រើនរយនាក់

$
0
0

អាហ្វានីស្ថាន៖ សង្ស័យស្លាប់ជាង ២៧០០នាក់ និងបាត់ខ្លួនជាច្រើនរយនាក់ នៅឧប្បទ្ទវហេតុបាក់ស្រុតដី នៅអាហ្វានីស្ថាន នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅម៉ោង ១០៖០៥នាទី មុននេះបន្តិច យប់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៤ ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋជាង ៣០០ខ្នង ត្រូវបានប្រាក់ស្រុតចូលដី ដោយភ្លៀងបោកបក់ខ្លាំង នៅក្នុងភូមិ Hobo Barik ក្នុងប្រទេស អាហ្វានីស្ថាន នាយប់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៤នេះ ។

អាជ្ញាធរអាហ្វានីស្ថាន បានថ្លែងថា មានភូមិប្រហែល៣ ត្រូវបានរងនូវការបាក់ស្រុតដី ហើយសូមអំពាវនាវរកជំនួយសម្រាប់ជួយសង្រ្គោះ ។

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


នគរបាលព្រហ្មទណ្ឌ បញ្ជូនមុខសញ្ញា ចែកចាយថ្នាំ ញៀនពីរនាក់ ទៅតុលាការ

$
0
0

ភ្នំពេញ ៖ មុខសញ្ញាចែកចាយថ្នាំញៀន ដ៏សកម្មពីរនាក់ ត្រូវបានការិយាល័យព្រហ្ម ទណ្ឌកម្រិតរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០១៤ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីពួកគេ ទាំងពីរនាក់ ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០១ ខែឧសភា នៅម្ដុំពេទ្យលោកសង្ឃ ហើយដកហូតថ្នាំញៀនជាក់ស្ដែង និងរកឃើញនៅកន្លែងស្នាក់នៅមួយចំនួនធំ ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះសុខ បញ្ញា អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរមិនពិត ប្រាកដ ទី២ ឈ្មោះតូច វណ្ណារ៉េត អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ៤៧៤ ផ្លូវម៉ៅ សេទុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខពេទ្យលោកសង្ឃ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបានម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-3130 ។

បើតាមសមត្ថកិច្ច ក្រោយការចាប់ខ្លួន បានភ្លាម កម្លាំងសមត្ថកិច្ចបាន សុំគោលការណ៍ពីស្នងការ និងស្នងការរង ទទួលផែន និងមានការឯកភាពពីព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ បាននាំខ្លួនជនសង្ស័យ សុខ បញ្ញា ទៅចែកបន្ទប់ជួល ហើយរកឃើញ ក្រាមពណ៌សថ្លា មួយកញ្ចប់ធំនិង១២កញ្ចប់ តូច ម្សៅពណ៌ទឹកក្រូច ៣កញ្ចប់តូច ជញ្ជីងថ្លឹងមួយ និងសម្ភារៈទ្រព្យសម្បត្ដិមួយចំនួនទៀត។

នគរបាល ព្រហ្មទណ្ឌ ចាប់មុខសញ្ញាប្លន់ បាញ់សម្លាប់ ជនរងគ្រោះ ២ករណី និងបញ្ជូន ទៅតុលាការ

$
0
0

ភ្នំពេញ ៖ មុខសញ្ញាប្លន់ ប្រដាប់អាវុធ ដ៏សកម្ម នៅក្នុង រាជធានីភ្នំពេញម្នាក់ ហើយធ្លាប់ បាញ់សម្លាប់ ជនរងគ្រោះ ប្លន់យកទ្រព្យសម្បត្ដិ ក្នុង២ករណីផ្សេងគ្នា ត្រូវបាន កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខណ្ឌមានជ័យ តាមចាប់ខ្លួននៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០១៤ ស្ថិតនៅតាមផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤នេះ បានបញ្ជូនទៅ កាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

ស្នងការរង នគរបាល និងជាប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ លោកឧត្ដមសេនីយ៍ផ្កាយ១ ជួន ណារិន្ទ បានថ្លែងឱ្យដឹងថា ក្រោយពីមានករណីបាញ់ ប្លន់ក្នុងរាជ ធានីភ្នំពេញរួចមក ស្នងការនគរបាល លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជា ឱ្យកម្លាំង នគរបាលទាំង ៩ខណ្ឌ និងកម្លាំង នគរបាល តាមការិយាល័យ ជំនាញសហការគ្នា ដើម្បីតាមចាប់ក្រុមចោរប្លន់ទាំងនេះ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន  ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បន្ដទៀតថា ក្រោយពីទទួលបានបទបញ្ជា ពីលោកស្នងការរួចមក លោកបានដឹកនាំ កម្លាំងនគរបាលជំនាញ ខាងព្រហ្មទណ្ឌបើក ការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យ សុខ សុភាព អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ ១៥អា ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុក កំណើត នៅភូមិត្នោត សង្កាត់ស្ទឹងមាន ជ័យ ។

បើតាម លោកឧត្ដមសេនីយ៍ ជនសង្ស័យ រូបនេះ ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ជន រងគ្រោះ ក្នុង ២ករណី ផ្សេងគ្នា និងធ្លាប់ធ្វើ សកម្មភាពលួចជាច្រើន លើក រហូតដល់ តុលាការ បានចេញដីកាចាប់ខ្លួនចំនួន២ កាលពីពេលកន្លងទៅផងដែរ ។

យោងតាមដីកា បង្គាប់ឱ្យចាប់ខ្លួនរបស់ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៤ បានបញ្ជាឱ្យ កម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងតាម ចាប់ជនជាប់ចោទរូបនេះ មកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ ចោទ សុខ សុភាព ត្រូវបានចោទប្រកាន់ពី បទ ទទួលផលចោរកម្ម ប្រព្រឹត្ដទៅនៅផ្ទះ លេខ ៣ ផ្លូវលេខ ៤៦៦ ក្រុម ២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ កន្លងទៅ។

ដោយឡែកកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ លោកស្រី សែម សក្ដិកូឡា បាន ចេញដីកាបង្គាប់ឱ្យសមត្ថកិច្ច សាធារណៈ ទាំងអស់ធ្វើការស្រាវជ្រាវ ហើយឈាន ទៅ ដល់ការចាប់ខ្លួន ជនសង្ស័យរូបនេះមក ផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

បើយោងតាមដីកា បង្គាប់ឱ្យចាប់ខ្លួន  ខាងលើ ជនជាប់ចោទរូបនេះត្រូវបានចោទ ប្រកាន់ ពីបទ លួចមាន ស្ថានទម្ងន់ទោស និងកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មាន ការអនុញ្ញាត ប្រព្រឹត្ដទៅនៅចំណុចក្លឹប ដឺ ម៉ូន ផ្លូវបេតុង ក្រុម ៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ៕

ជនសង្ស័យ ចាក់សម្លាប់ស្រ្តី ជនជាតិហូឡង់ និងកូនស្រី អាចជាប់ ពន្ធនាគារ អស់មួយជីវិត

$
0
0

ភ្នំពេញ៖ មន្រ្តីតុលាការ បានឲ្យដឹងថា ជនសង្ស័យដែល ចាក់សម្លាប់ស្ត្រី ជនជាតិហូឡង់ និងកូនស្រី បណ្តាលឲ្យ រងរបួសធ្ងន់នោះ អាចប្រឈមមុខ ជាប់ពន្ធនាគារ អស់មួយជីវិត បើសិន តុលាការ រកឃើញថា ជនសង្ស័យរូបនេះ មានពិរុទ្ធភាព ។

ជនសង្ស័យ ត្រូវបាន តំណាង អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ សម្រេច ចោទប្រកាន់ពីបទ «មនុស្ស ឃាតមានស្ថាន ទម្ងន់ទោស» នារព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ នេះ ក្រោយពី នគរបារល ព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បញ្ជូនទៅ កាន់តុលាការ កាលពីថ្ងៃទី២ ខែឧសភា ។

មន្ត្រីតុលាការ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះមាន ឈ្មោះ ជា ធិន ហៅពៅ ភិន ហៅតា ហៅជា សុធា ភេទ ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងវត្តថាន់ ក្នុងខណ្ឌចំការមន និងជាមុខសញ្ញាចោរ គាស់ផ្ទះដ៏សកម្ម  នៅក្នុងរាជធានីភ្នំពេញ ។

ស្ត្រីជនជាតិ ហូឡង់ឈ្មោះ  BEERD SANDA PHNA អាយុ៣១ឆ្នាំ  ត្រូវជាម្តាយបានស្លាប់ក្នុងថ្លុកឈាម ចំណែកឯកូនស្រីវ័យអាយុជាង១ឆ្នាំ បានរងរបួសធ្ងន់  នៅក្នុងផ្ទះលេខ១៧២Z2 ផ្លូវច្រកឌឿងហែម ក្រុមទី៣៧ ក្នុងភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវ បានចាប់ខ្លួន ពីសំណាក់ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញកាលពី យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅម្ដុំ វត្ដបុទុម  ។ មន្ដ្រីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន និងមានហេតុការណ៍ ដ៏គួរឱ្យអាណិតអាសូរ ដល់ស្ដ្រីរងគ្រោះ ជា ពិសេសកូនស្រីអាយុជាង ១ឆ្នាំខាងលើនេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំង នគរបាល ជំនាញ បើកការស៊ើបអង្កេតករណីឃាតកម្ម នេះ ដើម្បីតាមចាប់ជនល្មើស ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌបាន បន្ដថា ក្រោយពីបើកការស្រាវជ្រាវក្នុង រយៈពេលប៉ុន្មាន ថ្ងៃនេះ ទីបំផុតកម្លាំងនគរ បាល បានឈានទៅដល់ ការចាប់ខ្លួនជន សង្ស័យម្នាក់ នៅម្ដុំវត្ដបុទុម កាលពីយប់ថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៤ ។

ក្រោយពីការ ចាប់ខ្លួន និងសួរនាំរួចមក ទើបដឹងរឿងពិត ប្រាកដថា អំពើឃាតកម្មទៅលើ ស្ដ្រីបរទេស និងកូនស្រីនៅក្នុងផ្ទះជួល លេខ ១៧២Z2 ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខាងលើនេះ មិនផ្ដើមចេញពីរឿងគំនុំអ្វីនោះ ឡើយ ពោលជាករណីផ្ដើមចេញពីការលួច កង់របស់ជនរងគ្រោះតែប៉ុណ្ណោះ ។

បើតាមមន្ដ្រីនគរបាលដដែលនេះ មុន ពេលកើតហេតុ ជនសង្ស័យដែលជាមុខ សញ្ញា តែងតែលួចទ្រព្យសម្បត្ដិ របស់ប្រជា ពលរដ្ឋ បានលួចចូល ទៅក្នុងផ្ទះជន រងគ្រោះ ដែលកំពុងនៅតែ២នាក់កូនស្រី ខណៈប្ដី របស់ខ្លួនជាមន្ដ្រី នៅស្ថាប័នយូអិន កំពុង បំពេញការងារនៅ ខេត្ដព្រះសីហនុនោះ ដើម្បីប៉ងលួចកង់១គ្រឿង របស់ជនរងគ្រោះ ប៉ុន្ដែពេលកំពុងធ្វើសកម្មភាព ស្ដ្រីរងគ្រោះ ឃើញទាន់ ក៏មានការប្រទូស្ដរាយគ្នា ស្រាប់ តែជនសង្ស័យរូបនេះ ទាញតួណឺវីស ដែល លាក់ទុកនៅនឹងចង្កេះ ចាក់ទៅលើជនរង គ្រោះជាច្រើន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯកូនស្រីរងគ្រោះធ្ងន់ សន្លប់បាត់ស្មារតី ទម្រាំអ្នកបម្រើឃើញនៅ វេលាម៉ោង ៩ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៤៕

ប្រកាសផ្ទេរ ចូលកាន់ មុខតំណែង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តក្រចេះ

$
0
0

ក្រចេះ ៖  ពីធីប្រកាសផ្ទេរ ចូលកាន់មុខតំណែងថ្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ក្រោមអធិបតីភាព លោកស្រី ចាន់ សុធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី២ ខែឧសភា នៅសាលប្រជុំសាលាខេត្តក្រចេះ ។

ពិធីនោះក៏មានកាអញ្ជើញចូលរួម ពីសំណាក់ លោក សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក ប្រធានសាលាដំបូង លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តច្រើនរូបទៀត ។

លោក ទី សុវណ្ណថាល អតីតជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សៀមរាប ដែលត្រូវបានប្រកាសផ្ទេរ មកជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ បាន ធ្វើការប្ដេជ្ញាចិត្ត ចំពោះគណៈអធិបតីថា លោកនឹងខិតខំបន្តពង្រឹង ពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរខេត្ត ស្រុកគ្រប់កម្លាំងសមត្ថកិច្ច ការិយាល័យយុត្តិធម៌ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាក្នុងការដោះស្រាយសំណុំរឿង ជូនប្រជាជន ឲ្យមានយុត្តិធម៌ដល់បុគ្គលគ្រប់រូប ចំពោះមុខច្បាប់។

លោក ស្រី ចាន់ សុធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជំរុញឲ្យស្ថាប័នអយ្យការ សាលាដំបូងខេត្តក្រចេះ ត្រូវធ្វើយ៉ាងណា ពង្រឹងនិងលើកកម្ពស់ឯករាជភាព របស់តុលាការ ដើម្បីធ្វើឲ្យគេមើលឃើញថា ជាបុគ្គលដែលមានភាពសុចរិត និងយុត្តិធម៌ ជៀសវាងឲ្យបាន នូវការទុកចោល និងមិនចាត់ការ ធ្វើឲ្យបាត់ឯកសារ ឬ សំណុំរឿងផ្សេងៗ ត្រូវផ្លាស់ប្ដូរ គឺប្រកាន់ខ្ជាប់នូវស្មារតី និងយកឧត្តមគតិជាតិជាខ្ពស់ ក្នុងការស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ គ្រប់រូប៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បញ្ជូន លោកនេន ទៅតុលាការ ពាក់ព័ន្ធ នឹងករណី ចាប់រំលោភ ក្មេងស្រី ម្នាក់អាយុ៨ឆ្នាំ បានសម្រេច

$
0
0

កំពង់ឆ្នាំង ៖ លោកនេនបរាជិក មួយអង្គ គង់នៅវត្តតាគឹម ស្ថិតនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំង នគរបាល ស្រុកកំពង់ត្រឡាច  បានបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត កំពង់ឆ្នាំង នាព្រឹកថ្ងៃសៅរ៍ទី៣ ខែឧសភា ២០១៤នេះ ដើម្បីចាត់ការ តាមច្បាប់ ជាប់ពាក់ ព័ន្ធនឹងករណី ចាប់ក្មេងស្រីម្នាក់វ័យ ៨ឆ្នាំ ចាប់រំលោភ បានសម្រេច នៅក្នុងវត្ត ។

មន្រ្តីតុលាការ បានឲ្យដឹងថា លោកនេនបរាជិត រូបនេះមាន ឈ្មោះ ហេង សុភារិន អាយុ១៨ឆ្នាំ  គង់នៅវត្តតាគឹម ស្ថិតនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។

លោកនេនម្នាក់នេះ ត្រូវបានចាប់ផ្សឹកដោយ លោកគ្រូសូត្រស្តាំវត្ត ទាំងយប់ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីបានចាប់ រំលោភសេពសន្ទវៈ ទៅលើក្មេងស្រី ម្នាក់ឈ្មោះ ស.ជ.ណ អាយុ៨ឆ្នាំ នៅក្នុងវត្តបាន សម្រេច ខណៈដែលជនរងគ្រោះ បានចូលទៅបេះផ្លែមៀនក្នុងវត្ត កាលពីរសៀល ក្នុងថ្ងៃ ដដែលនោះ។ ជនសង្ស័យ រូបនេះ អាចត្រូវ ប្រឈមមុខ ជាប់ពន្ធនាគារពី៨ឆ្នាំ ទៅ១៥ឆ្នាំ៕

ចាប់ចោរស្រី ជនជាតិវៀតណាម លួច បារី បុរសជនជាតិចិន

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល មូលដ្ឋានខណ្ឌ ៧មករា បានចាប់ខ្លួនស្ដ្រីជនជាតិវៀតណាម ម្នាក់ ពីបទលួច បារី ៣សុង នៅក្នុងហាងលក់ ទំនិញហុងអ៊ី ដែលមានទីតាំងស្ថិតនៅផ្ទះ លេខ២៧២អឺសូន្រ ផ្លូវលេខ ២១៧ ភូមិទី៥ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា កាលពី វេលាម៉ោង១២និង១៥ នាទីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍អូរឫស្សីទី២ បានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះង្វៀង ធីលីលី អាយុ២៦ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ម្ដុំមន្ទីរពេទ្យរុស្ស៊ី រីឯជនរងគ្រោះជាម្ចាស់ហាង ជនជាតិចិន ឈ្មោះលូ ហុយមីង ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បានចូលទៅក្នុងហាងទំនិញ ធ្វើជារកទិញ ឥវ៉ាន់ ប៉ុន្ដែបែរជាលួច បារីសញ្ញាខ្លាឃ្មុំ ចំនួន ៣សុង ដាក់ក្នុងកាបូបស្ពារបស់ខ្លួន ។

ពេលនោះបុគ្គលិកនៅក្នុងហាង បានឃើញ ទាន់ ក៏រាយការណ៍ប្រាប់ថៅកែ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

ស្ដ្រីសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំ របស់នគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ។

ភ្នាក់ងារផ្គត់ផ្គង់ ចំណីអាហារយូអិន ទទូចឲ្យសង្គ្រោះ ជនទុរភិក្ស នៅស៊ូដង់ខាងត្បូង

$
0
0

(ស៊ិនហួ)៖ នៅថ្ងៃសុក្រ ទី២ ខែឧសភា អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ឧត្តមក្រុមប្រឹក្សាសជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ និង អង្គការស្បៀងអាហារពិភពលោក បានទទូច សុំអោយមាន សុវត្ថិភាព ក្នុង ការជួយដល់ជនភៀសខ្លួនដែលទទួលរងភាពស្រេកឃ្លាន នៅប្រទេស ស៊ូដង់ ខាងត្បូង។

លោក Dujarric បាននិយាយថា ប្រជាជនដែលស្រេកឃ្លាន រួមមានជនភៀសខ្លួនដែលរស់ក្នុង ជំរុំ ប្រមាណ ១២៥.០០០ នាក់ នៅស្រុក នៃរដ្ឋអាប់ភឺនាល ស្ថិតនៅស៊ូដង់ខាងត្បូង។ ការផ្គត់ ផ្គង់ចំណីអាហារដល់ជនភៀសខ្លួនដែលនៅតាមជំរុំទាំងនោះ បានក្លាយជាបញ្ហាដោយសារ តែគ្មានសុវត្ថិភាពនៅតាមផ្លូវដឹកជញ្ជូន។
ផ្លូវទៅកាន់ តំបន់ម៉ាបាន មានការលំបាកដោយសាររដូវភ្លៀងចូលមកដល់។ អង្គការស្បៀង អាហារពិភពលោក និយាយថា យើងមានអាហារគ្រប់គ្រាន់សំរាប់ជនភៀសខ្លួននៅតាម ជំរុំទាំងនោះ ប៉ុន្តែអ្វីដែលជាបញ្ហាគឺ ការរារាំងមិនឲ្យដឹកជញ្ជូនទៅដល់ទីកន្លែងទុរភិក្ស។

យោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមផ្គត់ផ្គង់អាហារសំរាប់ ពិភពលោក នឹងយកអាហារដែលសល់ក្នុងស្តុកទាំងអស់របស់ខ្លួន ទៅធ្វើការចែកជូនដល់ ប្រជាជនភៀសខ្លួននៅតាមជំរុំទាំងនោះនៅរយៈពេល ៥ថ្ងៃទៀត។

អ្នកនាំពាក្យក៏បាននិយាយអំពី កិច្ចពិភាក្សារវាង នាយករដ្ឋមន្ត្រី លោក សាលវ៉ា គឺអ៊ឺ និង អតីតឧបនាយករដ្ឋមន្ត្រី លោក រៀគ ម៉ាចា នៃប្រទេសស៊ូដង់ខាងត្បូង ដែលថានឹងមាន ការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ៕


ប្រជាពលរដ្ឋ រាប់រយគ្រួសាររស់នៅ​ កណ្តាលក្រុងភ្នំពេញ នាំគ្នាផ្ទុះការតវ៉ា ព្រោះអាជ្ញាធរចេញប្លង់ ចង់រុះរើផ្ទះ របស់ពួកគាត់

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ដោយខ្លះរស់នៅ តាំងពីឆ្នាំ ១៩៨០មកម៉្លេះ បាននាំគ្នាផ្ទុះការតវ៉ា ដោយអាជ្ញាធរមូលដ្ឋាន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បានចេញប្លង់ និងកោះហៅប្រជុំ ប្រាប់ពីផែនការ រុះរើផ្ទះរបស់ពួកគាត់ ដោយសារការពង្រីកផ្លូវ ។

ប្រជាពលរដ្ឋ ជាច្រើនគ្រួសាររស់នៅ តាមបណ្តោយ ផ្លូវលេខ ៤៥ និង ៦០ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ស្ថិតក្នុងទីតាំង ដែលអាជ្ញាធរ មានផែនការរុះរើ និង វាយកម្ទេចផ្ទះរបស់ពួកគាត់ បានថ្លែងប្រាប់ថា ពួកគាត់មិនអាចទទួលយកបានទេ ផ្ទះរបស់គាត់ បច្ចុប្បន្នកំពុងប្រកបរបររកស៊ី លក់ដូរប្រចាំថ្ងៃសុខៗ ស្រាប់តែអាជ្ញាធរ ចៅសង្កាត់ ចេញប្លង់ពង្រីកផ្លូវ ដោយគ្មានផ្ទះរបស់ពួកគាត់ ហើយគ្រោងវាយបំផ្លាញផ្ទះ របស់ពួកគាត់ ដោយខ្លះអស់ទាំងស្រុង និងអ្នកសល់ត្រឹមតែ ១ ទៅ ២ ម៉ែត្រការ៉េ ប៉ុណ្ណោះ គឺពិតជាអយុត្តិធម៌ណាស់ ។

បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ បានឲ្យដឹងទៀតថា ពួកគាត់នឹងមិនចាកចេញពីទីនេះ ព្រោះទីនេះជាដើមកំណើតរបស់ពួកគាត់ តាំងពីឆ្នាំ ១៩៨០មកម៉្លេះ ពោលគឺជាង ៣០ឆ្នាំមកហើយ ហើយបានអនុវត្តបង់ពន្ធផ្ទះត្រឹមត្រូវតាមច្បាប់កំណត់ មានលិខិតកាន់កាប់ស្របច្បាប់ ចុះហេតុអ្វីបានជាអាជ្ញាធររាជធានីភ្នំពេញ មានគម្រោងពង្រីកផ្លូវលំមួយនេះ រហូតដល់ ១៤ម៉ែត្រ ធ្វើឲ្យពួកគាត់បាត់បង់ផ្ទះសម្បែង ដោយគ្មាននិយាយអំពីសំណងអ្វីទាំងអស់នោះ ។

បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលការ ប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ សូមសំណូមពរដល់លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ មេត្តាជួយចុះពិនិត្យ និងអន្តរាគមន៌ឲ្យពួកគាត់ បានរស់នៅលើលំដ្ឋានរបស់ពួកគាត់ ដើម្បីបានប្រកបរបររកស៊ី ទទួលទាន ដោយស្របច្បាប់ផង ។

www.lookingtoday.com

ប្លង់មេ ដែលខាងអាជ្ញាធរប្រកាសចេញ  ដោយមិនមានប្លង់ផ្ទះប្រជាពលរដ្ឋមួយចំនួនធំ

លោកស្តើង សុខុម ជំរុញឱ្យ សមាជិក ត្រៀមខ្លួន ឃោសនាឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា រាជធានី-ខេត្ត

$
0
0

ព្រៃវែង៖ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំចាយមា លោកស្តើង សុខុម បានជំរុញឱ្យសមាជិក ក្រោមបង្គាប់ទាំងអស់ ត្រៀមខ្លួន សម្រា ប់ការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ការជំរុញនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ស្របនឹងប្រទេស កម្ពុជាទាំងមូល បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ស្រុកអាណត្តិទី២ សម្រាប់ថ្ងៃទី១ ខណៈដែល បោះឆ្នោត នឹង ប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា ខាងមុខនេះ ។

លោក ស្ដើង សុខុម បានគូសបញ្ជាក់ ពីសមិទ្ធផល ជាប្រវត្តិសាស្រ្ត ដែលដឹកនាំដោយ សម្ដេចទាំងបី បានកសាងជូនប្រទេសជាតិ មានជាអាទិ៍ដូចជា បានរំដោះប្រជាពលរដ្ឋ ទូទាំងប្រទេស ឲ្យរួចផុត ពីការកាប់សម្លាប់ យ៉ាងសាហាវ ឃោរឃៅ ពីការស្លាប់ដោយអត់អាហារ ស្លាប់ដោយជំងឺជាដើម រក្សាប្រទេសជាតិ ឲ្យបានគង់វង្ស នៅក្នុងផែនទីពិភពលោក ដោយធានា បាននូវអធិបតេយ្យ និងបូរណភាព ទឹកដីពេញលេញ ពិសេសគឹបាននាំ មកនូវ សន្ដិភាព ការអភិវឌ្ឍគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។

លោកក៏បានស្នើមន្រ្តីរបស់គណៈបក្សប្រជាជន ដែលមានតួនាទីជាអាជ្ញាធរ ឲ្យខិតខំអនុវត្តការងារ ឲ្យបានកាន់តែល្អថែមទៀត ពិសេសលើកកំពស់ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមទិសដៅដឹកនាំ កំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ពិសេសខិតខំធ្វើឲ្យបានកាន់តែល្អថែមទៀតចំពោះការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព សំដៅរក្សាឲ្យបានល្អនូវ សន្ដិសុខ សុវត្ថិភាព បរិយាកាសល្អ សម្រាប់ពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ចុះពិនិត្យស្ថានភាពជំងឺ ភរិយា លោក ហោ ម៉ៅ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចុះផ្សាយអំពីការ អំពាវនាវ ស្វែងរកជំនួយ ពីសំណាក់ លោក ហោ ម៉ៅ ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ រួមនឹងភរិយាឈ្មោះ លេង សុវ៉ាន វ័យ ៥៤ឆ្នាំមានជំងឺប្រចាំកាយនោះ  រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ក្រោមការណែនាំពីលោក យឹម លាង នាយករងខុទ្ទកាល័យ និង ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម និងសមាជិកគ្រូពេទ្យស្មគ្រចិត្តមួយក្រុម ដឹកនាំដោយលោក ឈីវ ហុង អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានធ្វើដំណើរ ចុះជួយពិនិត្យសុខភាពភរិយា លោក ហោ ម៉ៅ នៅលំនៅដ្ឋានផ្ទាល់តែម្តង គឺនៅភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យពោលគឺតាមបណ្តោយ ច្រាំងទន្លេខាងជើង ស្ពានព្រះមុនីវង្ស នឹងដោយមានការចូលរួមពី ចៅសង្កាត់ច្បារអំពៅ២ ផងដែរ ។

តាមការឲ្យដឹងពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ដែលចុះពិនិត្យមើលសុខភាព ភរិយាលោក ហោ ម៉ៅ បានថ្លែងឲ្យដឹងថា ការចុះពិនិត្យមើលសុខភាពជូនអ្នកស្រី លេង សុវ៉ាន នោះក៏មានអំណោយមួយចំនួនពីសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា ដូចជា ថវិកា ១០ម៉ឺនរៀល អង្ករមួយបាវ ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ៣កេស និង មី ២កេស ផងដែរ សម្រាប់ផ្តល់ជូនក្រុមគ្រួសាររបស់អ្នកស្រី ដើម្បីទុកទទួលទានប្រចាំថ្ងៃ ។

តាមការឲ្យដឹងពីលោក យឹម លាង បានថ្លែងថា លោកបានដាក់ទិសដៅឲ្យក្រុមគ្រូពេទ្យស្ម័គ្រ ចុះពិនិត្យមើលស្ថានភាពជំងឺរបស់អ្នកស្រី លេង សុវ៉ាន ជាប្រចាំរហូតដល់ស្ថានភាពជំងឺ មានការធូរស្រាលឡើងវិញ ។ 

សូមជំរាបថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលចុះពិនិត្យមើលនោះ មានលោក ឈីវ ហុង អនុប្រធាន លោក ជា ប៉ោ លោក ហេង ឡុង  លោកស្រីវេជ្ជបណ្ឌិត សុខា សុធានី និង លោក ផាន់ វ៉ាន់និត ជាសមាជិកគ្រូពេទ្យស្មោះចិត្ត ។

បើបងប្អូន ចង់ជួយឧបត្ថម្ភ ដល់គ្រសារលោក ហោ ម៉ៅ សូមទំនាក់ទំនងទៅលេខទូរស័ព្ទ គាត់ផ្ទាល់ ដោយបច្ចុប្បន្ន កូនស្រីពៅគាត់ជាអ្នកកាន់ គឺលេខ ០៩២ ៩៦ ៨១១០៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

កាប់១កាំបិត រំសាយគំនុំចាស់ ត្រូវឃាត់ខ្លួន បញ្ជូនទៅតុលាការ

$
0
0

ពោធិ៍សាត់ៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំក្រវ៉ាញ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៤ ខណៈដែលជនសង្ស័យរូបនោះ បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ មួយកាំបិត ចំត្រង់ក បណ្តាលអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងមកនេះ។

ក្រោយការឃាត់ខ្លួននៅស្រុករយៈពេលមួយយប់ ជនសង្ស័យក៍ត្រូវបានបង្កសំណុំរឿង បញ្ជូនមកកាន់ ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្តពោធិ៍សសត់ដើម្បីចាត់ការបន្ត។

នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលខេត្ត លោកវរសេនីយ៍ទោ ម៉ូ លីដា បានអោយដឹងថា ជនសង្ស័យមានឈ្មោះប៊ូ ពៅ ភេទប្រុសអាយុ ៤៥ ឆ្នាំជនជាតិខ្មែររស់នៅភូមិតាដេះ ឃុំសំរោង ស្រុភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះមានឈ្មោះរឿន សារិនហៅខ្លា ភេទប្រុស អាយុ ២២ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិជាមួយគ្នា។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានកាប់ទៅលើ ជនរងគ្រោះចំនួនមួយកាំបិតពិតប្រាកដមែន ដោយសារតែមានគំនុំជាមួយនិងជនរងគ្រោះ ដែលកន្លងមកធ្លាប់ ស្ទាក់វ៉ៃរូបគេចំនួន៣លើកមកហើយ។ ក្រោយសួរចម្លើយជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការបន្ត៕

 

លោកស្រី ឡោក ខេង ចុះជួបសំណេះ សំណាល ជាមួយអង្គបោះឆ្នោត និងសកម្មជន ក្នុងសង្កាត់ ច្បារអំពៅទី១

$
0
0

ភ្នំពេញ : នៅព្រឹកថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៤ នៅទី ស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ច្បារអំពៅទី១ បានធ្វើពិធីសំណេះសំណាល ជាមួយអង្គបោះឆ្នោត និង សកម្មជនទាំងអស់ ក្នុងសង្កាត់ ក្នុងគោលបំណង ដើម្បី ពង្រឹងក្នុងពេលយុទ្វការឃោសនា បោះឆ្នោតថ្នាក់រាជធានី ខេត្ត នាពេលដ៏ខ្លីខាងមុខ ក្រោមវត្តមានរបស់លោក ស្រី ឡោក ខេង តំណាងរាស្ត្រ និង ជាក្រុមការងារចុះជួយខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិការ ទាំងក្នុងអង្គពិធីទាំងមូល។

នាឱកាសនោះ លោកស្រី ឡោក ខេង បានមានប្រសាសន៍ថា ក្នុងនាមលោកស្រីជាក្រុមការងារ បានមកជួប សំណេះសំណាលជាមួយបងប្អូនសកម្មជន និងអង្គបោះឆ្នោត ទាំងអស់នៅទីនេះ ក្នុងគោលបំណងសូមឲ្យបង ប្អូនយកចិត្តទុកដាក់ក្នុងការជួយឃោសនា សម្រាប់ការបោះឆ្នោតថ្នាក់ក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានលោក បានយល់អំពីអ្វីដែលមានសារ: សំខាន់នាពេលបោះឆ្នោតដ៏ខ្លីខាង មុន និងដើម្បីជៀសវាងនៅការឃោសនាបោកប្រាស់ពី ជនក្រុមអគតិប្រឆាំង ដែលតែងតែឃោសនាកេងយក ចំណេញពីគណបក្សរបស់យើង មួយវិញទៀតបងប្អូនមានតួនាទីសំខាន់ក្នុងការវាយបកភ្លាមៗ ឲ្យបានទាន់ពេល វេលានៅសកម្មភាពរបស់បក្សប្រឆាំង។

លោកស្រីបានបន្ថែមថា ភារកិច្ចរបស់បងប្អូនមានលក្ខណ:ដ៏ធ្ងន់ធ្ងរ ណាស់សម្រាប់ជួយគណបក្សរបស់យើង និង ប្រឈមមុខ២៤ម៉ោងលើ២៤ជាមួយ និងបក្សប្រឆាំងនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅការឆ្នោតនាពេលដ៏ខ្លីខាងមុននេះ។

ជាមួយគ្នានោះដែរ លោក ពៅ ហួត តំណាងឲ្យអង្គបោះឆ្នោត នៅសង្កាត់ច្បារអំពៅទី១ បានប្តេជ្ញាចិត្ត នាំគ្នាទៅ បោះ ឆ្នោត និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ ព្រមទាំង នាំគ្នា ទៅបោះឆ្នោត ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ៕

Viewing all 8042 articles
Browse latest View live




Latest Images