Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជម្លោះក្នុងគ្រួសារ បុរសជាប្តីរលាក ទឹកក្តៅពេញខ្លួន, ភរិយាថា ប្តីស្រវឹងដើរដូល ចូលឆ្នាំងទឹកក្តៅ ប្តីចោទថា ភរិយាជាអ្នកជះលើ

$
0
0

រតនគិរី៖ បុរសស្រុកអូរយ៉ាដាវ ខេត្តរតនគិរីម្នាក់ បានរលាកទឹកក្តៅរលេះរលួយពេញខ្លួន ដែលការរលាកទឺកក្តៅ នេះ ត្រូវបានភរិយាអះអាងថា បណ្តាលមកពីស្រវឹងដើរដួលចូលក្នុងឆ្នាំងទឹកក្តៅ តែបុរសរងគ្រោះវិញ បែរជាចោទ ប្រកាន់ថា ភរិយាជាអ្នកជះលើព្រោះរឿងប្រច័ណ្ឌ។ ទោះជាយ៉ាងនេះក្តី ភរិយា កំពុងកេងកំដរមើលថែទាំជំងឺស្វាមី នៅមន្ទីរពេទ្យហាក់គ្មានរឿងអ្វីនោះទេ។

ហេតុការណ៍ជម្លោះក្នុងគ្រួសាររហូតបណ្តាលឲ្យបុរសជាប្តីរលាកទឹកក្តៅពេញខ្លួននេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងគេហដ្ឋានរបស់ខ្លួន ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ឡា អាយុ៥១ឆ្នាំ មានមុខរបរជាកសិករ និងប្រពន្ធឈ្មោះ ថោង ធន់ អាយុ ៤៩ឆ្នាំ ស្នាក់នៅភូមិ-ឃុំ កើតហេតុខាងលើ ហើយមានកូនចំនួន ៣នាក់ ក្នុង បន្ទុក ក្នុងនោះស្រី២នាក់។

ភរិយាជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុប្តីរបស់គាត់ បានជិះម៉ូតូចាកចេញពីផ្ទះ លុះពេលត្រឡប់ចូលផ្ទះ វិញមានធំក្លិនស្រាផង ក៏មានជម្លោះពាក្យសំដីធំ តូច ដាក់គ្នា។ ខណៈនោះអ្នកស្រី កំពុងដាំទឹកក្តៅទុកប្រើប្រាស់ ប្រមាណជា ១០លីត្រក្នុងខ្ទះ ស្រាប់តែប្តីអ្នកស្រី ក្នុងសភាពស្រវឹង ដើរទៅជំពប់ជើងប៉ះគល់អុសដាំទឹក ដួលចូល ខ្ទះទឹកកំពុងពុះរលាកពេញខ្លួនតែម្តង។

បុរសរងគ្រោះរូបនេះ បានឆ្លើយប្រាប់អ្នកព័ត៌មាន ដោយឥតលាក់លៀមថា មុនពេលកើតហេតុ រូបលោក បានជិះ ម៉ូតូទៅកាត់សក់នៅផ្សារឃុំប៉កញ៉ៃ លុះកាត់សក់រួចក៏ទិញស្រាតម្លៃ៥០០រៀល មកផឹករួចត្រឡប់ទៅផ្ទះវិញ។

បុរសរងគ្រោះបន្តថា បន្ទាប់ពីត្រឡប់ចូលផ្ទះ ក៏មានជម្លោះជាមួយភរិយារបស់លោក ដោយសារភរិយាសង្ស័យថា រូបរូបលោកទូរស័ព្ទទាក់ទងស្រីស្នេហ៍ខាងក្រៅណាត់ជួបគ្នា។ បន្ទាប់មករូបគាត់ចូលទៅចងមុងដេក ក៏ត្រូវភរិយា របស់គាត់លើកទឹកក្តៅកំពុងពុះនោះជះដាក់គាត់។

យ៉ាងណាក៏ដោយទាក់ទិនទៅនឹងអំពើហឹង្សាក្នុងរង្វង់គ្រួសារខាងលើនេះ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃបញ្ជាក់ឲ្យ ដឹកថា ស្រ្តីជាភរិយាជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានហៅទៅ សាកសួររួចហើយ រង់ចាំតែជនរងគ្រោះមាន សភាពធូរស្រាលបន្តិច ដើម្បីហៅទៅសួរនាំបន្តវែកញែករកខុសត្រូវ។

តែទោះជាយ៉ាងណាក្តី បុរសជាប្តី ដែលកំពុងរងរបួស និងភរិយាកំពុងដេកកំដរគ្នាក្នុងមន្ទីរពេទ្យបង្អែកខេត្ត មើល ទៅហាក់បីដូចគ្មានរឿងអ្វីកើតឡើងនោះទេ៕


ជនខិលខូចលួចចាក់ដី លុបបឹងព្រែកទប់ ទាំងយប់

$
0
0

ព្រះសីហនុ៖ ផ្ទៃបឹងព្រែកទប់ ប្រភពផ្តល់ដឹកសាបសម្រាប់ ផ្គត់ផ្គង់ការប្រើប្រាស់ក្នុង ក្រុងព្រះសីហនុទាំងមូលនោះ ត្រូវបានជនខិលខូចបញ្ជា ឲ្យរថយន្តដឹកដីចូលចាក់លុប បឹងទាំងយប់ ដោយមិនខ្វល់ពីការខូចប្រយោជន៍រួម ក្នុងខេត្តព្រះសីហនុនោះឡើយ។

យោងតាមសេចក្តីរាយការណ៍ ពីអ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តព្រះសីហនុ ដែលស្ថិតនៅកន្លែងគេលួចចាក់ដី លុបផ្ទៃបឹងនោះ បានឲ្យដឹងថា រថយន្តធំៗជាច្រើនគ្រឿង នៅវេលាម៉ោង ប្រមាណ ៧៖៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤នេះ បានដឹកដីចូលទៅចាក់លុប នៅលើដីមួយប្លង់ ដែលជាផ្ទៃដីបឹង ព្រែកទប់។

មេការមេការខុសត្រូវលើការចាក់ដីនោះ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ដីដែលពួកគេកំពុងចាក់លុបនេះ គឺជា របស់មន្រ្តីថ្នាក់ផ្កាយ៣ម្នាក់ មានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការអះអាងបែបនេះ មេការរូបនេះ បានបង្ហាញនូវបណ្ណសម្គាល់ម្ចាស់អចលនទ្រព្យ ដែលទើបចេញដោយលោក ហ៊ុន ភី ប្រធានមន្ទីរដែនដី  នគរូប នីយកម្ម សំណង់ និងសុរិយោដីប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ថែមទៀតផង។

ជាមួយដំណឹង នៃការចាក់ដីលុបផ្ទៃបឹងព្រែកទប់នេះ អភិបាលខេត្តព្រះសីហនុ ទើបឡើងកាន់តំណែងថ្មីៗ លោក ឈិត សុខុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា រូបលោកនឹងចាត់សមត្ថកិច្ច ឲ្យចុះទៅទប់ស្កាត់នូវសកម្មភាព ព្រមទាំងឃាត់ខ្លួនក្រុមអ្នកចាក់ដីទាំងនោះ។

បន្ទាប់ពីកាថ្លែងបញ្ជាក់របស់ លោកអភិបាលខេត្ត នៅប៉ុន្មាននាក្រោយមកសមត្ថកិច្ច ដឹកនាំដោយលោកអភិបាលក្រុង ជិន សារិន បានចុះទៅដល់កន្លែងចាក់ដី រំលោភយកផ្ទៃបឹង ធ្វើឲ្យក្រុមអ្នកបើកបររថយន្តដឹកដី នាំគ្នាបើករត់គេចខ្លួនប្រសាចបាត់អស់ទៅ ដោយមិនឃាត់ខ្លួននរណាបានម្នាក់ឡើយ។

ឆ្លើយតបទៅនឹងការបំពាន ពីសំណាក់ជនខិលខូច ឃុបឃិតគ្នារំលោភយកដី ផ្ទៃបឹងព្រែកទប់ ប្រភពផ្តល់ទឹកសាបដ៏ សំខាន់នៅក្នុងខេត្តព្រះសីហនុនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងឱកាសអញ្ជើញ ចុះទៅប្រកាសតែងតាំងលោក ឈិត សុខុន ជាអភិបាលខេត្តថ្មី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែឧសភា កន្លងទៅនេះ បានប្រកាសឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រួមគ្នាមើលថែបឹងព្រែកទប់ ធ្វើយ៉ាងណារក្សាឲ្យបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់ទឹកសាប។

លោកឧបនាយករដ្ឋមន្រ្តី នូវបានរំលឹកដល់មន្រ្តីក្នុងខេត្តថា ប្រយ័ត្នគ្មានទឹកសាបសម្រាប់ប្រើប្រាស់ ជាពិសេសសម្រាប់ភ្ញៀវទេសចរតែម្តង៕  

អភិបាលក្រុងព្រះសីហនុ លោក ជិន សារិន

លោក ញ៉ាញ់ ស៊ីផុន មេការត្រួតពិនិត្យសកម្មភាពចាក់ដី

ហ៊ុន ភី បន្ទាបតម្លៃ ទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម

$
0
0

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ ដោយសារតែ លោក សូ សុខ អតីតប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និង សំណង់ គោរពថ្នាក់ដឹកនាំក្រសួង ទើប សូ សុខ ជំទាស់ទៅនឹងបញ្ជារបស់ លោក ស្បោង សារ៉ាត់ អភិបាលខេត្ដ ព្រះសីហនុ ដែលនឹងត្រូវផ្លាស់ចេញនៅថ្ងៃទី៨ ខែឧសភា ខាងមុខ បង្ខំឱ្យចុះហត្ថលេខា លើប្លង់កម្មសិទ្ធិ ដីនៅតំបន់បឹងព្រែកទប់ និងឆ្នេរមួយចំនួន ជាហេតុធ្វើឱ្យអភិបាលខេត្ដរូបនេះខឹងសម្បា ហើយស្នើសុំទៅក្រសួង ដើម្បីផ្លាស់ប្ដូរ។  លោក សូ សុខ ក៏មិនជំទាស់ ក៏ព្រោះតែគោរពរដ្ឋមន្ដ្រីរបស់ ខ្លួន និងមិនចង់ឃើញ អង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅទៅសួរនៅពេលណាមួយ ប្រសិនបើរកឃើញថាបានប្រព្រឹត្ដ មិនគប្បី។ កាយវិការរបស់ សូ សុខ ត្រូវបានអ្នកខេត្ដព្រះសីហនុ ឱ្យតម្លៃថាចេះគិតគូរការពារផល ប្រយោជន៍រួម និងផ្ដល់កិត្ដិយសដល់ថ្នាក់ដឹកនាំរបស់ខ្លួន ។ ប៉ុន្ដែដោយឡែកលោក ហ៊ុន ភី អតីតអនុប្រធានរបស់លោក សូ សុខ ដែលទើបបានប្រកាស ទទួលតំណែងជាប្រធានមន្ទីរ ជំនួសលោក សូ សុខនោះ គ្មានបានពិចារណាអ្វីដែលខុសអ្វីដែលត្រូវ អ្វីដែលជាទ្រព្យសម្បត្ដិរួមនោះទេ សំខាន់គឺត្រូវ បំពេញទៅតាមបំណងរបស់អភិបាលខេត្ដ ស្បោង សារ៉ាត់ ដោយឡើងកាន់តំណែងភ្លាម ក៏បានចុះហត្ថ លេខា ផ្ដល់កម្មសិទ្ធិដីធ្លី ទាក់ទិនទៅនឹងទង្វើមិនប្រក្រតីខាងលើនេះ។ ទង្វើនេះដើម្បីផ្គាប់ផ្គន់អ្នកយកទ្រព្យ សម្បត្ដិជាតិទៅធ្វើជារបស់ផ្ទាល់ខ្លួន ដែលទង្វើនេះជា ការមើលស្រាល និងបន្ទាបកិត្ដិយសរបស់ចៅហ្វាយនាយ ផ្ទាល់ គឺលោក ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ អឹុម ឈុនលឹម ដែលជាអ្នកសម្រេចតែងតាំងលោកទៅវិញ ។

ប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុ បាននិយាយថា ទាក់ទិនទៅនឹងរឿងមិនប្រក្រតី នៃការចេញ ប័ណ្ណកម្មសិទ្ធិដីធ្លី នៅបឹងព្រែកទប់ ដែលជាបឹងស្ដុកទឹកសាបដ៏ធំ សម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ត្រូវបានលោកទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម ចេញសេចក្ដីប្រកាស កាលពី ថ្ងៃទី២៧ ខែមីនា កន្លងទៅ ដោយ ប្រាប់អភិបាលខេត្ដ ស្បោង សារ៉ាត់ អំពីភាពមិនប្រក្រតីនៃការចុះបញ្ជី ចេញប័ណ្ណកម្មសិទ្ធិ នៅតំបន់បឹងព្រែកទប់ ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ កន្លងមក នៅពុំទាន់ច្បាស់លាស់អំពីចំនួនគ្រួសារ ចំនួនក្បាលដី ការកំណត់តំបន់ការពារ និងតំបន់សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបង្ក បញ្ហាស្មុគស្មាញទៅថ្ងៃមុខ។

លោកទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម បានក្រើនរំលឹកថា ដើម្បីចៀសវាងបញ្ហាខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សុំឱ្យអភិបាលខេត្ដព្រះសីហនុ ផ្សព្វផ្សាយឱ្យបានទូលាយ អំពីការចុះបញ្ជីដីធ្លី នៅតំបន់ព្រែកទប់នេះ។ ឥឡូវនេះតំបន់ព្រែកទប់ កំពុងរងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដោយសារតែការចាក់ដី លុបបឹងជា បន្ដបន្ទាប់ពីក្រុមមនុស្ស ដែលស្និទ្ធនឹងអភិបាលខេត្ដស្បោង សារ៉ាត់ (ដោយឡែកប្រជាពលរដ្ឋ ចំនួន ៥៦គ្រួសារ ដែលបានតាំងទីលំនៅ នៅក្បែរតំបន់នោះ ពុំបាន បង្កភាពគ្រោះថ្នាក់ ទៅដល់តំបន់បឹង ព្រែកទប់ទេ)។

ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដែលបានដឹងថា លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលនឹងអញ្ជើញជាអធិបតី នៅក្នុងពិធីផ្ទេរតំណែង អភិបាលខេត្ដ ស្បោង សារ៉ាត់ ចេញ ជំនួសដោយលោក ឈិន សុខុម មកប្រធានក្រុមប្រឹក្សាខេត្ដតាកែវ ចូលជំនួស សំណូមពរឱ្យលោក ឧបនាយករដ្ឋមន្ដ្រី ចាត់វិធានការ ចំពោះករណីខាងលើនេះ ប្រយោជន៍ការពារកុំឱ្យបឹងព្រែកទប់ កាន់តែ រងគ្រោះ ដែលទីចុងបញ្ចប់ ប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរ ជួបនូវវិបត្ដិទឹក ក៏ដូចជាបំពុលបរិស្ថាន ឈានទៅដល់ការខូចឆ្នេរសមុទ្រផងដែរ។  កន្លងមកវិបត្ដិខ្វះទឹកបានជួបប្រទះហើយ។

អ្នកក្រុងព្រះសីហនុ បានក្រើនរំលឹកថ្នាក់ដឹកនាំខេត្ដព្រះសីហនុថា សូមឱ្យក្រឡេកមើលលោក ចែម សង្វា ដែលជាមន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលទើបត្រូវបានចាប់ខ្លួនដោយអង្គភាព ប្រឆាំងអំពើពុករលួយ ព្រោះកាលខ្លួននៅមានអំណាច ខ្លួនបានប្រព្រឹត្ដអំពើពុករលួយ លួចលុយជាតិ ដូច្នេះសូមឱ្យថ្នាក់ដឹកនាំខេត្ដព្រះសីហនុ រួមទាំងលោក ហ៊ុន ភី ក្រឡេកមើលករណីនេះ កុំឱ្យវាកើតមាន ដល់ខ្លួន ហើយសូមកុំបន្ទាបកិត្ដិយសរដ្ឋមន្ដ្រីរបស់ខ្លួន ដោយហ៊ានប្រឆាំង ទៅនឹងសេចក្ដីប្រកាស របស់ក្រសួង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បទយកការណ៍៖ ភូមា ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៤

$
0
0

ណៃពីដោ៖ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៤ ដែលប្រទេសភូមា ជាម្ចាស់ផ្ទះនោះ គេរំពឹងថា នឹងអាច ទាក់ទាញការវិនិយោគទុន និងឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ដល់បណ្តាប្រទេស ជាសមាជិកកាន់តែ ច្រើនមិនខានឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន នឹងត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃសៅរ៍ ទី១០ ខែឧសភានេះ បន្ទាប់ពីមានការអញ្ជើញចូលរួម ពីបណ្តាថ្នាក់ដឹកនាំប្រទេសសមាជិកទាំង១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវធ្វើឡើងជា លើកដំបូងនៅក្នុងប្រទេសភូមា ដែលជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំកំពូល។

គួរបញ្ជាក់ថា អស់រយៈពេល១៧ឆ្នាំកន្លងមកហើយដែលភូមា រង់ចាំធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រទេសនេះ បានចូល ជាសមាជិកនៅក្នុងឆ្នាំ១៩៩៧នោះ។

តាមការលើកឡើងរបស់លោកស្រី Myint Kyaw នាយកស្រាវជ្រាវ និងបែងចែកទិន្នន័យ នៃប្រទេសភូមា ចំណុះ ឲ្យនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា ពលរដ្ឋភូមាទាំងអស់រីករាយណាស់ នៅពេល ដែលប្រទេសជាតិរបស់ខ្លួនបានក្លាយជាប្រទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយយើងអាចបង្ហាញដល់ពិភព លោកបានដឹងច្បាស់ថា យើងអាចធ្វើបាន។

លោកស្រី បានបញ្ជាក់ជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្រាយថា «រដ្ឋាភិបាលបានរៀបចំរួចស្រេចសម្រាប់ដំណើរការ នៃកិច្ចប្រជុំកំពូលនោះ»។

សម្រាប់កិច្ចប្រជុំកំពូលនេះ នឹងធ្វើនៅមជ្ឈមណ្ឌលអភិរក្សអន្តរជាតិភូមា ដែលត្រូវបានរៀបចំ និងរចនាឡើង រួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចដល់បណ្តាភ្ញៀវ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសភូមា។

លោកស្រី Myint Kyaw បានបន្ថែមថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះដែរ នឹងមានបណ្តាអ្នកសារព័ត៌មានបានចុះឈ្មោះរួចហើយ ប្រមាណ ៤៧៤នាក់ ដែលរង់ចាំសង្កេតការណ៍លើប្រព្រឹត្តិការណ៍ នៃកិច្ចប្រជុំនេះ និង មានអ្នកមកពីខាងក្រៅស្រុកប្រមាណ៣៣៦នាក់ រួមទាំងមន្ត្រីព័ត៌មានជាន់ខ្ពស់មកពីប្រ៊ុយណេថែមស៏ ក៏នឹងមាន វត្តមាននៅទីនោះដែរ។

ចំពោះសុវត្ថិភាពវិញ កងរក្សាសន្តិសុខនៅក្នុងប្រទេស ត្រូវបានដាក់ពង្រាយ និងចល័តគ្រប់ច្រក ទាំងក្នុង និងក្រៅ បរិវេណ នៃកិច្ចដំណើរការប្រជុំនោះ យ៉ាងតឹងរឹងបំផុត៕

សម្តេចតេជោ ហ៊ុន សែន ត្រៀមចូលរួម កិច្ចប្រជុំកំពូល អាស៊ាន នៅថ្ងៃទី១១ ខែឧសភា

$
0
0

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននិងកំពុងស្ថិតនៅ ប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀម ចូលរួម កិច្ចប្រជុំកំពូល អាស៊ាន លើកទី២៤ នៅទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា ដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មួយក្រុម ទៅចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន កាលពីវេលាម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ ហើយជាង១ ម៉ោងក្រោយ សម្តេច និងគណៈប្រតិភូ បានធ្វើដំណើរ ទៅដល់ទីក្រុងណៃពីដោ ។

មុនចេញដំណើរ អមសម្តេចនាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន លើកទី២៤ លោក ស៊្រី ថាមរុង្គ រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ប្រាប់ក្រុម អ្នកយកព័ត៌មានថា នៅក្នុងកិច្ចប្រជុំ នាពេលនេះ មេដឹកនាំអាស៊ានទាំង១០ គ្រោងពិភាក្សា លើចំណុចដែល នៅសេសសល់ ដើម្បីសម្រេចបានសហគមន៍អាស៊ានតែមួយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ៕

រូបថត AKP

ណ័រវេ ចំណាយជាង ២ពាន់លានដុល្លារ ដើម្បីគម្រោងកាត់បន្ថយ បម្រែបម្រួល អាកាសធាតុ

$
0
0

អូស្លូ៖ លោក Erna Solberg នាយករដ្ឋមន្ត្រីប្រទេសណ័រវេ បានថ្លែងថា ក្នុងរយៈពេល៣ឆ្នាំ រដ្ឋាភិបាលនឹង ចំណាយថវិកាប្រមាណ ២,១៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីអនុវត្តន៍គម្រោង កាត់បន្ថយបម្រែបម្រួល អាកាសធាតុ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ នៅទី ក្រុងហ្ហាឌឺម៉ូន ជិតក្រុងអូស្លូ ប្រទេសណ័រវេ បណ្តាអ្នកចូលរួមមកពីបណ្តាគណបក្សនយោបាយមួយចំនួន បានឯក ភាពគ្នាក្នុងដាក់បញ្ចូលនូវគម្រោងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ ដោយសារការប្រែប្រួលអាកាសធាតុ ក្នុង នោះ ក៏មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រីណ័រវេ បានសង្កត់ធ្ងន់ថា «យើងមិនមានក្តីបារម្ភលើប្រាក់បំណុលនោះ ឡើយ ។ ណ័រវេស៏ នឹងដោះស្រាយឲ្យបាន ចំពោះគម្រោងទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះ តាមលទ្ធភាព ដែលអាចធ្វើទៅបាន»៕

សាកលវិទ្យាល័យ អាមេរិកាំង ភ្នំពេញ ផ្តល់អាហាររូបករណ៏ ដល់និស្សិតកម្ពុជា

$
0
0

ភ្នំពេញ ៖ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ ធនធានមនុស្ស នៅកម្ពុជា សាកលវិទ្យាល័យ អាមេរិកាំង ភ្នំពេញ (AUPP) មានសេក្តីរីករាយ សូមផ្តល់ អាហារូបករណ៍ ចំនួនប្រាំកន្លែង ដល់សិស្សឆ្នើម ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ នៅឆ្នាំនេះ ដើម្បីបន្តការ សិក្សារយៈបួនឆ្នាំនៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ នៅក្នុងឆ្នាំសិក្សា២០១៤ ដែលនឹងឆាប់ផ្តើម ចូលរៀននៅខែ កញ្ញាខាងមុខនេះ។

ដើម្បីទទួលបាន អាហារូបករណ៍នេះ ប្អូនៗ និស្សិតត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖ ទី(១) ទទួលបានពិន្ទុខ្ពស់(កំរិតA)ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ទី(២) មានកង្វះខាតផ្នែកហិរញ្ញវត្ថុ ពិតប្រាកដ សម្រាប់បន្តការសិក្សានៅ សាកលវិទ្យាល័យ និង ទី(៣) ប្រឡងជាប់ការធ្វើតេស្ត របស់សាកលវិទ្យាល័យ ដែល រួមមាន តេស្ត Accuplacer និងការសម្ភាស ផ្ទាល់មាត់។

ប្អូនៗនិស្សិតដែលមានការ ចាប់អារម្មណ៍ សូមទាក់ទងមកសាកលវិទ្យាល័យ សម្រាប់ព័ត៌មានបន្ថែម អំពីអាហារូបករណ៍នេះ។ និស្សិតត្រូវមកដាក់ពាក្យ សុំអាហារូបករណ៍នៅសាកលវិទ្យាល័យ ឱ្យបានមុនថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤។

សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ គឺជាសាកលវិទ្យាល័យអាមេរិកាំងទីមួយ មុនគេបំផុតនៅ កម្ពុជាដែលផ្តល់ការអប់រំ តាមបែបអាមេរិកាំង ដល់និស្សិតនៅកម្ពុជា។ គ្រប់វគ្គសិក្សាទាំងអស់ ត្រូវបង្រៀនដោយសាស្ត្រាចារ្យ អាមេរិកាំងដែលមានគុណវុឌ្ឍិខ្ពស់ និងមានបទពិសោធន៍ បង្រៀនយូរឆ្នាំ នៅសហរដ្ឋអាមេរិក ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង សាកលវិទ្យាល័យតាមអាសយដ្ឋាន ខាងក្រោម ៖ អាគារលេខ៥០ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញឬទូរសព្ទ លេខ ០២៣ ៩៩០ ០២៣ / ០៩៧ ៣២៥៨ ២៥៤ ឬ អ៊ីម៉ែល info@aupp.edu.kh">info@aupp.edu.kh

ភ្លៀងលាយខ្យល់ បំផ្លាញ ផ្ទះប្រជាពលរដ្ឋ នៅស្រុកស្វាយចេក ចំនួន១២ខ្នង

$
0
0

បន្ទាយមានជ័យ៖ ភ្លៀងលាយ ខ្យល់យ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ បានធ្វើឲ្យ ផ្ទះប្រជាពលរដ្ឋ នៅស្រុកស្វាយចេក ចំនួន១២ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងខ្លះទៀតប៉ើងដំបូល ។

មន្រ្តីនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ចាប់ពីវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ ស្រាប់តែមានបាតុភូតភ្លៀងលាយខ្យល់ មួយយ៉ាងខ្លាំង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ នៅតាមភូមិ មួយចំនួន ត្រូវដួលរលំ និងប៉ើងដំបូល ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយពីផ្ទះប្រជាពលរដ្ឋ ត្រូវរងការបំផ្លាញនោះ ក៏មានដងទង់ជាតិ ចំនួន២វត្ត ក៏ត្រូវបំផ្លាញផងដែរ។ ជាមួយគ្នានេះ បាតុភូតធម្មជាតិខាងលើ ក៏ធ្វើឲ្យប៉ះពាល់ដល់ សាលាបឋមសិក្សា សារង្គ២ខ្នងផងដែរ។

យ៉ាងណាក៏ដោយ ក្រោយទទួលព័ត៌មាន និងសេចក្តីរាយការណ៍ ខាងលើនេះភ្លាម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ បានបញ្ជា និងណែនាំឲ្យ កម្លាំងនគរបាលស្រុក និងតាមបណ្តាឃុំ ចុះជួយអន្តរាគមន៍ និងជួសជុល ផ្ទះប្រជាពលរដ្ឋ ទាំងនោះឡើងវិញជាបន្ទាន់ ដើម្បីឲ្យពួកគាត់អាចបន្តស្នាក់អាស្រ័យដូចធម្មតា ៕


ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និងពលរដ្ឋ ខេត្តមណ្ដលគិរី ចូលរួមឧបត្ថម្ភ កាកបាទក្រហម ជាង៥ម៉ឺនដុល្លារ

$
0
0

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានចុះជួយការងារ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រួមនិងមន្ត្រីរាជការ ប្អូនប្រជាពលរដ្ឋ បានឧបត្ថម្ភប្រាក់ ជាង ៥ម៉ឺនដុល្លារ ដល់កាកបាទក្រហមសាខាខេត្ត។

ក្នុងកម្មវិធីរំលឹកខួបទី ១៥១ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៤ នៅខេត្តមណ្ឌលគិរី លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានគៀងគរមន្ត្រី រាជការ និងប្រជាពលរដ្ឋ ក្នុងខេត្ត ចូលរួមឧបត្ថម្ភថវិកាកាកបាទក្រហមសាខាមណ្ឌលគិរី បានចំនួន ៥១០៥៥ដុល្លារ ដែលខ្លួនលោក ផ្ទាល់បានឧបត្ថម្ភចំនួន ១០.៤០០.០០០រៀលផងដែរ។

បន្ទាប់ពីលោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសកាកបាទ ក្រហមសាខាខេត្ត មានចំណាប់អារម្មណ៍បើកអង្គមទ្ទិញរំលឹកខួបនេះរួចមក លោក ស្វាយ សំអ៊ាង ប្រធានកាកបាទក្រហមសាខា ខេត្តមណ្ឌលគិរីបានអានរបាយការណ៍ ប្រចាំឆ្នាំ២០១៣ ក្នុងខេត្ត បាន ឲ្យដឹងថា កន្លងមកសាខាកាកបាទ ក្រហមខេត្ត បានចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះ បញ្ហាផ្សេងៗ មានខ្យល់ព្យុះដួលរលំផ្ទះ, ភ្លើង ឆេះផ្ទះ, រន្ទះបាញ់ស្លាប់, គ្រោះថ្នាក់ចរាចរណ៍, អ្នកជំងឺអេដស៍, កុមារកំព្រា, ចាស់ជរាអត់ទីពឹង ដែលជាជន រងគ្រោះចំនួន ៣.៥៤៩នាក់ ស្មើនឹង ៧២៦គ្រួសារ ដែលចំណាយថវិកាឧបត្ថម្ភអស់ចំនួន ១១៦.៤១៦. ០០០រៀល។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះ ធ្វើឱ្យយើងយល់ កាន់តែច្បាស់ពីស កម្មភាពមនុស្សធម៌, កម្លាំងសាមគ្គីភាព, វប្បធម៌ចែករំលែក, ជួយគ្នាទៅវិញទៅមក រួមគ្នារកដំណោះស្រាយបញ្ហា ប្រឈមនានា ជួយសង្គ្រោះជនរងគ្រោះ បានទាន់ពេលវេលាក្នុងគ្រា មានអាសន្ន ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា “សូមមេត្តាបន្តចូលរួមកម្លាំងសាមគ្គី កម្លាំងមនុស្សធម៌ ដើម្បី ជួយដោះស្រាយ រាល់បញ្ហាប្រឈម ដែលកើតឡើងជាយថាហេតុ ដោយធម្មជាតិការប្រែប្រួល អា កាសធាតុ និងឧបទ្ទវហេតុ ផ្សេងៗទៀត ដោយស្ម័គ្រចិត្តបរិច្ចាគវិភាគទានជាសម្ភារៈ, ថវិកា, ស្បៀង អាហារ, ថ្នាំសង្កូវ ដើម្បីជួយឲ្យមាន និរន្តរភាពសកម្មភាព និងភាពម្ចាស់ការរបស់សាខាកាកបាទ ក្រហម ខេត្ត មណ្ឌលគីរី ក្នុងការជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តបានទាន់ពេលវេលា”។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់គ្រប់ថ្នាក់ គ្រប់ផ្នែក សប្បុរសជន យុវជន ប្រជាពលរដ្ឋទូទៅ សុំឲ្យបន្ដចូលរួមសកម្មភាពមនុស្សធម៌ និងគាំទ្រទាំង សម្ភារៈ និងស្មារតី ដល់ កាកបាទក្រហម ខេត្ដឱ្យកាន់តែរីកចម្រើន និងកាន់តែមានប្រសិទ្ធភាពក្នុង សកម្មភាព មនុស្សធម៌របស់ខ្លួន ថែមទៀត។

គួរបញ្ជាក់ថា កាកបាទក្រហម អឌ្ឍចន្ទក្រហម បានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយកម្ពុជា បានចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិកាកបាទក្រហមនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០៕

ប្រជាមតិ ចាប់ផ្តើម នៅទីក្រុង Donetsk, Lugansk ដើម្បីឯករាជ្យពី អ៊ុយក្រែន

$
0
0

ទីក្រុងដូណេស នៃប្រទេសអ៊ុយក្រែន៖ យោងតាមទីភ្នាក់ព័ត៌មាន ចិន ស៊ិនហួរ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ បានឲ្យដឹងថា អ្នកស្រុកនៅក្នុងតំបន់ Donetsk និង Lugansk ភាគខាងកើត របស់ប្រទេសអ៊ុយក្រែន បានទៅ បោះឆ្នោត នៅថ្ងៃអាទិត្យនេះ នៅក្នុងការធ្វើប្រជាមតិថា តើពួកគេចង់នៅតែជាផ្នែកមួយ នៃអ៊ុយក្រែនឬយ៉ាង ណា?

រដ្ឋទាំងពីរខាងលើបាន សម្រេចចិត្តបោះឆ្នោតធ្វើប្រជាមតិដើម្បីឯករាជ្យ ខណៈក្រុង Kiev បានច្រានចោល និង ចាត់ទុកថាជាទង្វើ "ខុសច្បាប់" ។
ការបោះឆ្នោតនេះ បានចាប់ផ្តើមនៅម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ហើយនឹងបិទបញ្ចប់នៅម៉ោង ១០យប់ថ្ងៃ ដដែល។

នៅក្នុងក្រុង Donetsk មានសន្លឹកឆ្នោតសរុបចំនួន៣លានសន្លឹក ហើយត្រូវបាន ចែកចាយក្នុងចំណោមអ្នកមាន សិទ្ធិបោះឆ្នោតរបស់ខ្លួន ដែលមានស្ថានីយ៍ បោះឆ្នោត១៥២៧។

តំបន់ទាំងពីរខាងលើមានប្រជាជន ៦,៦ លាននាក់ប្រមាណ១៤ភាគរយនៃ ចំនួនប្រជាជនសរុបរបស់ អ៊ុយក្រែន។

ការបោះឆ្នោតធ្វើប្រជាមតិនេះ បានប្រារព្ធឡើងបន្ទាប់ពី Crimea បានភ្ជាប់ខ្លួនជាមួយ ប្រទេស រុស្ស៊ី កាលពី ថ្ងៃទី១៨ ខែមីនា បន្ទាប់ពីការបោះឆ្នោតធ្វើ ប្រជាមតិទាមទារឯករាជ្យពី ប្រទេស អ៊ុក្រែនដែលបណ្តាប្រទេស លោកខាងលិចពុំបានគាំទ្រទៅនឹងការធ្វើប្រជាមតិនេះទេ៕

លោក សម រង្ស៊ី បង្ហាញគំនូសផ្លូវ មួយចំនួន សម្រាប់ដង្ហែក្បួន ឃោសនា រកសំឡេងឆ្នោត

$
0
0

ភ្នំពេញ ៖ ប្រធានគណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធាន នៅម៉ោងប្រមាណជា ៣និង១៥នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤នេះ នឹងសកម្មជនរបស់ខ្លួនដង្ហែក្បួនស្វែងរកសំឡេងឆ្នោតនៅតាមបណ្តោយមួយចំនួន នៅរាជធានីភ្នំពេញ ដោយពួកលោកបានលើកបង្ហាញពីផ្លូវមួយចំនួន សម្រាប់ការ ឃោសនាផងដែរ។

យោងតាមគេហទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុក លោក សម រង្ស៊ីបានឲ្យដឹងថា ក្បួនយុទ្ធនាការឃោសនា បោះឆ្នោត របស់គណបក្សសង្រ្គោះជាតិ នឹងដឹកនាំដោយលោក កឹម សុខា និងរូបផ្ទាល់ នឹងចេញដំណើរ ពីទីស្នាក់ការគណបក្ស នៅសង្កាត់ចាក់អង្រែលើ ផ្លូវជាតិលេខ២ នៅម៉ោង ១៥និង១៥ នាទីរសៀលនេះ។

ក្បួននឹងធ្វើដំណើរឆ្ពោះទៅផ្លូវ ២៧១ ផ្សារអូរបែកក្អម ហើយទៅស្ពានអាកាសពេទ្យ លោកសង្ឃ។ បន្ទាប់មកទៀត ក្បួននឹងដង្ហែតាមផ្លូវជាតិលេខ៥ មុននឹងបញ្ចប់នៅក្បាលស្ពានជ្រោយចង្វារ នៅវេលាម៉ោង ៧ ល្ងាច។

លោកសម រង្ស៊ី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវចូលរួមឲ្យបានច្រើនកុះករ ៕

កម្មករ ក្រុមហ៊ុនកូរ៉េ THE BEST ដេកស្លាប់មិន ដឹងមូលហេតុ ទាំងថ្ងៃត្រង់

$
0
0

ភ្នំពេញ : បុរសម្នាក់ ដែលជាកម្មករដឹកជញ្ចូន របស់ក្រុមហ៊ុនកូរ៉េមួយ ដែលមាន យីហោ THE BEST បានដេក ស្លាប់ នៅក្នុងក្រុមហ៊ុន ទាំងកណ្តាលថ្ងៃត្រង់ មិនដឹងមូលហេតុច្បាស់លាស់ បានធ្វើឲ្យមានការឆោឡោ ដល់ កម្មករទាំងអស់ កាលវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ៤៦ ផ្លូវ៤២៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ក្រុមកម្មករបាននិយាយថា ជនរងគ្រោះមានឈ្មោះ ឡេង ហៀង ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកបើកបរម៉ូតូ កង់បីដឹកទំនិញរបស់ក្រុមហ៊ុនដាក់តាមទីផ្សារ ហើយស្រុកកំណើតនៅភូមិ ព្រែកទុយ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ នៅមុនពេលកើតហេតុក្រុមកម្មករធ្វើការដូចសព្វដង ហើយនៅព្រឹកវេលាម៉ោងជាង ៨ និង ៣០នាទីព្រឹក គេបានឃើញជនរងគ្រោះដេកលើប៉ៅអ៊ី ចុចតេឡេមើលទូរទស្សន៍ ប្រហែលជាងកន្លះម៉ោងក្រោយ មកគេក៏បានក្រោកឡើងទៅបើកទូរទឹកកកហើយយកកាហ្វេមកផឹក ដោយដាក់កែវនៅលើក្បាលដំណេក ក៏ដេក តែម្តងទៅ។ លុះដល់វេលាម៉ោងខាងលើ អ្នករួមការងារក៏បានទៅដាស់ជនរងគ្រោះទើបដឹងថា ជនរងគ្រោះ ស្លាប់ទៅហើយ ។

ក្រុមកម្មករអ្នកធ្វើការជាមួយ បាននិយាយថា ជនរងគ្រោះ ធ្លាប់មានជំងឺបេះដូង ដោយកាលពីខែកន្លងទៅ ជនរងគ្រោះត្រូវស្ទះដង្ហើម ហើយត្រូវបានអ្នករួមការងារ ជួយធ្វើចលនាបេះដូង ទើបដឹងខ្លួនរួចជីវិតមួយសារមក ។ ប៉ុន្តែនៅថ្ងៃកើតហេតុ ជាថ្ងៃអាទិត្យ ដែលបុគ្គលិក កម្មករឈប់សម្រាកនោះ ជនរងគ្រោះមិនបានទៅផ្ទះ នៅ ស្រុកស្អាងទេ ដលយជនរងគ្រោះបានសម្រាក និងដេកនៅក្នុងក្រុមហ៊ុន កន្លែងកើតហេតុតែម្តង ខណ:ជន រងគ្រោះដេកនៅលើប៉ៅអុី និងមើលទូរទស្សន៍នោះ គឺមានតែអ្នកគ្រប់គ្រងក្រុម ហ៊ុនដែលជាជាតិកូរ៉េ ២នាក់ ប៉ុណ្ណោះ ហើយជនជាតិកូរ៉េនេះ ក៏មិនបានដឹងពីអាការ:របស់ជនរងគ្រោះដែរ ខណ:ដែលជនរងគ្រោះ ដេកលើ ប៉ៅអ៊ី និងមើលទូរទស្សន៍ជាធម្មតានោះ លុះដល់ម៉ោងប្រមាណ ១២ថ្ងៃត្រង់ បុរសឈ្មោះ ឆេ ស៊ុនរ៉ាក់ បានដើរទៅមើល និងដាស់ជនរងគ្រោះ ឲ្យងើបមើលឃ្លាំងផង ព្រោះគាត់ចេញទៅរកបាយទឹក ស្រាប់តែជនរងមិនភ្ញាក់ និងយកដៃទៅអង្រួន ទើបដឹងថា ជនរងគ្រោះស្លាប់ បាត់ទៅហើយ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់នោះទេ ។ ភ្លាមៗនោះ បុរសជនជាតិកូរ៉េរូបនេះ ក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ ។

ក្រោយការពិនិត្យ និងធ្វកោសល្យវិច្ច័យ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះ ទំនងជាគាំងបេះដូង បណ្តាលឲ្យស្លាប់ ។ សមត្ថកិច្ចក៏បានទំនាក់ទំនង ទៅក្រុមគ្រួសារ រួចប្រគល់សពជូនទៅឪពុកម្តាយ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកស្អាង ខេត្តកណ្តាល ៕

កិច្ចប្រជុំកំពូល អាស៊ានលើកទី២៤ ចាប់ផ្តើមនៅ មីយ៉ាន់ម៉ា ដោយផ្តោតលើ សហគមន៍អាស៊ាន

$
0
0

ទីក្រុងណៃពិដោ ៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួរ បានរាយការណ៍ឲ្យដឹង នៅថ្ងៃអាទិត្យទី១១ ខែឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ាន ដែលមានបណ្តាមេដឹកនាំរដ្ឋាភិបាល នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ដំណើរការនៃកិច្ចប្រជុំ នៅព្រឹកថ្ងៃអាទិត្យ ខែឧសភានេះ វាជាព្រឹត្តិការណ៍ដែលលោក ប្រធានាធិបតីមីយ៉ានម៉ា អូថេនសេន បានពណ៌នាថា ជានិមិត្តរូប " ការរួបរួម និងការ យកចិត្តទុកដាក់ សម្រាប់អនាគត់ក្នុងតំបន់ និងប្រជាជន”។

លោកថេនសេន បានមានប្រសាសន៍ នៅក្នុងសុន្ទរកថា បើកនៅក្នុងសម័យប្រជុំកំពូល របស់លោក ថា «វាក៏បានឆ្លុះបញ្ចាំង ពីសារៈសំខាន់ ដែលយើង ភ្ជាប់ទៅនឹង ការខិតខំ រួម និងការ សំរបសំរួល របស់យើងដើម្បី លើកកំពស់សន្តិភាព ស្ថិរភាព និងវិបុលភាព សេដ្ឋកិច្ច នៃតំបន់ របស់យើង និង សុខុមាលភាព របស់ប្រជាជន របស់យើង» ។

ប្រធានបទ«ការផ្លាស់ទី ទៅមុខ នៅក្នុងការឯកភាពទៅជា សហគមន៍ ដោយសន្តិភាព និងភាពរុងរឿង "

កិច្ចប្រជុំកំពូល នេះត្រូវបាន គេរំពឹងថានឹង ពិនិត្យឡើងវិញនូវ ការរីកចម្រើន ឆ្ពោះទៅរក ការសម្រេចបាននូវគោលដៅរួមសហគមន៍ អាស៊ាន នៅចុង ឆ្នាំ ២០១៥ និងពិភាក្សារិះរក វិធីដើម្បី យកឈ្នះលើ បញ្ហាប្រឈមនានា ក្នុងដំណើរការនៃ ការធ្វើសមាហរណកម្ម សេដ្ឋកិច្ច។

លោក ថេនសេន ក៏បានសង្កតធ្ងន់ថា គឺជាការចាំបាច់ដើម្បី ត្រួតពិនិត្យឡើងវិញ ដ៏ទូលំទូលាយ ស្តីពីការអនុវត្ត នៃ គំរោងបង្កើត សម្រាប់ សហគមន៍អាស៊ាន និងដើម្បី ធានាថា គោលដៅ ត្រូវបាន ដឹង បានយ៉ាងពេញលេញ នៅក្នុង ដំណើរការ កសាងសហគមន៍ ។

លោកបន្តថា «យើងនៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ហើយយើងត្រូវប្រាកដថា ជំហានចាំបាច់ទាំង អស់នោះសម្រាប់ទិសដៅកសាងសហគមន៍អាស៊ានតែមួយឲ្យបានទាន់ពេលវេលា”។

បណ្តាមេដឹកនាំអាស៊ាន ក៏នឹង ពិភាក្សាពី ចក្ខុវិស័យសម្រាប់សហគមន៍អាស៊ានឆ្នាំ២០១៥ផងដែរ ដែលបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទិសដៅ នៃការទទួលស្គាល់យ៉ាង ពេញលេញនូវដំណើរការកសាងសហគមន៍អាស៊ាន។

លោកប្រធានាធបតីបានសង្កត់ធ្ងនថា "វាក៏សំខាន់ផងដែរ ក្នុង ទិសដៅដូចគ្នា សម្រាប់ សហគមន៍អាស៊ានគិត ហួសពី ឆ្នាំ ២០១៥ ទាក់ទិនទៅនឹងការថែក្សា និងការផ្លាស់ប្តូរបរិស្ថាន ពិភពលោក”។

លោកបានបន្ថែមថា ក្នុងន័យនេះ មេដឹកនាំអាស៊ាន គួរតែយក មកពិចារណានូវផ្លាស់ប្តូរ បរិស្ថាន នយោបាយ និងការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម វប្បធម៌របស់ តំបន់និង ពិភពលោក។

សមាគមន៍អាស៊ានបានបង្កើតឡើងនៅក្នុង ឆ្នាំ ១៩៦៧រួមមាន ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីនសិង្ហបុរី ថៃនិង វៀតណាម។

ប្រទេសមីយ៉ាន់ម៉ា ដែល ទទួលបាន ជាប្រធាន ប្តូរវេន អាស៊ាន នៅឆ្នាំនេះ ជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ អាស៊ាន ជាលើកដំបូង ចាប់តាំងពី បានចូលរួមជាមួយ ប្លុក ក្នុងតំបន់ នៅក្នុង ឆ្នាំ ១៩៩៧។

សហគមន៍អាស៊ាន មាន សរសរគ្រឹះ ទាំងបី គឺ សហគមន៍អាស៊ាន សន្តិសុខនយោបាយ , សហគមន៍សេដ្ឋកិច្ច អាស៊ាននិង សហគមន៍ សង្គម វប្បធម៌ អាស៊ាន។
សសរស្តម្ភគ្នា មានផែនការ ផ្ទាល់ខ្លួន និងរួមគ្នា ជាមួយនឹង គំនិតផ្តួចផ្តើ សម្រាប់ សមាហរណកម្មអាស៊ាន ក្របខ័ណ្ឌ ( IAI ) យុទ្ធសាស្រ្តនិង ផែនការការងារ ដំណាក់កាលទី IAI ទី II ( ២០០៩-២០១៥ ) ដែលពួកគេបាន បង្កើតជា ផែនទីបង្ហាញផ្លូវ សម្រាប់ សហគមន៍អាស៊ាន ( ២០០៩២០១៥ ) ផងដែរ។

ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតី បានជំរុញឱ្យ អាស៊ាន ដើរ តួនាទីកាន់តែសំខាន់ ក្នុងការ រួមចំណែកដល់ សន្តិភាព និងភាពរុងរឿង របស់ពិភពលោក ដោយការ ទទួលខុសត្រូវ រួម និង ការរួបរួមគ្នា ចំពោះបញ្ហាព្រួយ បារម្ភជាសកល។

លោកបាននិយាយថា អាស៊ាន បានមានចំណាប់អារម្មណ៍ផងដែរ ទៅលើស្ថានការណ៍វិវន្តនៅក្នុង ឧបទ្វីប កូរ៉េ មជ្ឈឹ មបូព៌ា និង អឺរ៉ុបខាងកើត៕

មីយ៉ាន់ម៉ា ជំរុញមេដឹកនាំ អាស៊ាន ដោះស្រាយ ការផ្លាស់ប្តូរ អាកាសធាតុ

$
0
0

ទីក្រុងណៃពិដោ ៖ យោងតាមទីភ្នាក់ព័ត៌មាន ចិន ស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ខែ ឧសភាថា ប្រធានាធិបតី មីយ៉ាន់ម៉ា លោកអ៊ូថេ នសេន បានជំរុញឱ្យ មេដឹកនាំនៃ ប្រទេសដែលជា សមាជិកនៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ ( អាស៊ាន) ត្រូវដោះស្រាយ ផលប៉ះពាល់នៃ ការផ្លាស់ប្តូរ អាកាសធាតុ។

លោកបាន ប្រាប់បណ្តាមេដឹកនាំនៅក្នុងកិច្ចប្រជុំ អាស៊ាន ទី ២៤ថា “ការប្រែប្រួលអាកាសធាតុ ខ្លាំងបាន ធ្វើឲ្យ រងផលប៉ះពាល់ដល់ហ្រ្វេកង់ នៅក្នុងបណ្តាអាស៊ានមានការកើនឡើង ហើយនឹងធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។ ដោយឡែកមជ្ឈមណ្ឌលសម្រាប់ជំនួយមនុស្សធម៌អាស៊ានមិនទាន់ មាននៅឡើយទេ ដើម្បីឆ្លើយតប ទៅនឹងគ្រោះមហន្តរាយ ធម្មជាតិ ទាំងនោះ »។

លោកប្រធានាធិបតីភូមា ក៏បានស្នើផងដែរថា ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សនូវសមត្ថភាពរបស់ អាស៊ានគេត្រូវបង្កើតនូវមូលនិធិសង្រ្គោះបន្ទាន់មួយ។

លោកបានជំរុញឲ្យអាស៊ានធ្វើការអភិវឌ្ឍន៍នូវការបង្កើតប្រព័ន្ធព័ត៌មានជាមុន ដោយមាន ក្រុមជំនាញជួយសង្រ្គោះ រថយន្តសង្រ្គោះ និងឧបករណ៍ផ្សេងៗ នៅក្នុងប្រទេសនីមួយៗដែលអាចដាក់ពង្រាយបានយ៉ាងឆាប់រហ័សនៅពេលមានគ្រោះមហន្តរាយកើតឡើង។

សំណើររបស់លោក ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏បានរួមបញ្ចូលផងដែរ នូវការបង្កើតបណ្តាញមជ្ឈមណ្ឌល ស្រាវជ្រាវមួយនៅក្នុងបណ្តាប្រទេសអាស៊ានដើម្បីចែករំលែកចំណេះដឹង ស្តីពីផលិតផលកសិកម្ម បន្សាំទៅ នឹងអាកាសធាតុ ដែលអាច ជួយឱ្យ ប្រទេសនេះ លើកកម្ពស់ សន្តិសុខស្បៀង។

លោកប្រធានាធិបតីដែលជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៤ ក៏បានលើកឡើងផងដែរថា
សកម្មភាពចាំបាច់ ក៏គួរត្រូវបានយកទៅកាត់បន្ថយផលប៉ះពាល់ នៃការផ្លាស់ប្តូរអាកាសធាតុ។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា " ក្នុងនាមជាប្រទេសមួយ ដែលបានលើក ឡើងនូវវិធីដោះស្រាយ បញ្ហានេះ ខ្ញុំ មានបំណងឲ្យ ស្តារនូវហេដ្ឋានរចនាសម្ព័ន្ធ ព្រៃ កោងកាង នៅក្នុងបណ្តាប្រទេស អាស៊ាន។ ព្រៃ កោងកាង មិនត្រឹមតែ កាត់បន្ថយ ឧស្ម័ន ផ្ទះកញ្ចក់ ទេប៉ុន្តែក៏ កាត់បន្ថយ ផលប៉ះពាល់នៃ ព្យុះ និងទឹកជំនន់ នៅតាមតំបន់ ឆ្នេរសមុទ្រ ទំនាបនូវផលប៉ះពាល់ពីតំបន់ឆ្នេរទំនាបដែលតែងតែមានខ្យលព្យុះ”។

ប្រទេសមីយ៉ាន់ម៉ា បានទទួលរង ការខាតបង់ ធ្ងន់ នៅក្នុងខែឧសភា ឆ្នាំ ២០០៨ នៅពេលដែល Cyclone Nargis បាន វាយប្រហារ ភាគខាងត្បូងនៃ ប្រទេសនេះ ដោយបានសម្លាប់មនុស្ស ជិត ១៤0,000 នាក់ និងអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ ថាជា ច្រើនដូចជា ២,៤លាន នាក់ត្រូវបាន រងផលប៉ះពាល់។

នៅប្រទេសហ្វីលីពីន ព្យុះទីហ្វុង Haiyan ដែលអ្នកស្រុក្យឈ្មោះថា Yolanda បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច ណាស់ ៥000 នាក់ ជីវិត នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣ ៕

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្តកំពត ប្រារព្ធទិវាពលកម្ម ឣន្តរជាតិ០១ ឧសភា

$
0
0

កំពត៖ ខេត្តកំពតជាខេត្តមួយដែលទទួលបានកោតសរសើរថា ជាខេត្តបានចូលរួមលុបបំបាត់នូវពលកម្ម លើកុមារ បានល្អប្រសើរជាងបណ្តាខេត្តដទៃ ហើយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំមន្រ្តីរាជការទូទាំង ខេត្ត បាននាំគ្នាប្រារព្ធនូវទិវាពលកម្មអន្តរជាតិ ០១ ឧសភា ខួបលើកទី១២៨ ក្នុងបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការរំលោភបំពានលើសិទ្ធិការងាររបស់កម្មករ កម្មការិនី ពលករ និងបណ្តាបុគ្គលិកក្រុមហ៊ុននាននៅក្នុងខេត្ត។

ទិវាពលកម្មអន្តរជាតិ១ ឧសភា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព របស់លោក  ជួង ស៊ីវវុធ ឣភិបាលរងខេត្ត កំពត ដោយមានការចូលរួមពីអស់លោក លោកស្រីតំណាងសហជីព និយោជក តំណាងនិយោជក កម្មករ កម្មកា រិនី តាមរោងចក្រសហគ្រាសនានា និងមន្ត្រីរាជការសរុប២៥០នាក់។

លោក ហេង ណារ៉ុង ប្រធានស្តីទីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពត បានមានមតិស្វាគមន៍ និង បានធ្វើសេចក្តីរាយការណ៍សង្ខេបថា ទិវាពលកម្មឣន្តរជាតិ ១ឧសភា ត្រូវបានប្រារព្វជារៀងរាល់ឆ្នាំតាំងពីក្រោយ ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មក ដើម្បីរំលឹកដល់សមិទ្ធផល នៃវិស័យការងារ ដែលបង្កើតនូវបទដ្ឋានការងារសមស្រប សម្រាប់កម្មករ និយោជិត ដែលជាកម្លាំងស្នូលក្នុងការឣភិវឌ្ឍប្រទេសជាតិ។

លោកហេង ណារ៉ុង ថ្លែងបន្តថា នៅខេត្តកំពតប្រារព្វខួបលើកទី១២៨ នៃទិវាពលកម្មឣន្តរជាតិ១ ឧសភា ស្រប ពេលដែលសភាពការណ៍ប្រទេសជាតិ កំពុងបន្តរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទទួលបានជោគជ័យធំធេងក្នុងការឣនុវត្តយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣ ដោយរក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាគន្លឹះ។ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យវិនិយោគសាធារណ:ផ្សេងៗទៀត បានបន្ត រីកចម្រើនឥតឈប់ឈរ។

ជាក់ស្តែងក្នុងឆ្នាំ២០១៣ កន្លងមកនេះ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សិប្បកម្ម សេវាកម្មនៅក្នុង ខេត្តកំពត ចំនួន ២៨៨គ្រឹះស្ថាន ដែលប្រើប្រាស់កម្មករ និយោជិតចំនួនប្រមាណ ១០.២៨៤នាក់ ស្រី ៥.៤១៨ នាក់។

លោក  ជួង ស៊ីវវុធ ឣភិបាលរងខេត្ត បានអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបឣនុ ស្សាវរីយ៍លើកទី១២៨ នៃទិវាពលកម្មឣន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ដែលមានខ្លឹមសារថា ចលនាកម្មករ នេះ បានកើតឡើងនៅក្នុងប្រទេសមួយចំនួនតាំងពី ១២៨ឆ្នាំមុន ក្នុងគោលបំណងទាមទារឲ្យមានការកែលំឣ លក្ខខណ្ឌការងារ និងជីវភាពប្រជាពលករ ហើយបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឣន្តរជាតិជារៀងរហូតមក។

ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទិវាពលកម្មឣន្តរជាតិថ្ងៃទី១ ខែឧសភា ត្រូវបានប្រារព្ព្ធឡើងជារៀង រាល់ឆ្នាំ ចាប់តាំងពីប្រទេសត្រូវបានរំដោះពីរបបប្រល័យ ពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ ពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលបានកំណត់យកទិវានេះ ជាថ្ងៃឈប់សម្រាកផ្លូវការរបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងឣស់៕


នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាលក្របួច ចោរកាច់កញ្ចក់

$
0
0

ភ្នំពេញ : កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំបញ្ជាពីលោក ប៊ុន សត្យា នាយការិយាល័យ បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលតែងតែធ្វើសកម្មភាព កាច់កញ្ចក់រថយន្តរបស់ ប្រជាពលរដ្ឋ ដែលទុករថយន្ត ចោលនៅតាមផ្លូវ និងមុខផ្ទះ។

មន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យរូប នេះ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤នេះ នៅក្បែរទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

មន្រ្តីនគរបាលរូបនេះ បានបន្តថា ក្រោយពីមាន ករណីកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសារ ក្នុងរាជធានីភ្នំពេញរួចមក ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានសុំគោលការណ៍ លោកស្នងការ និងស្នងការរង ទទួលផែន ដើម្បីបង្រ្កាបមុខ សញ្ញាទាំងនេះ ។

បើតាមមន្រ្តីនគរបាលខាងលើ ក្រោយបើកការស្រាវជ្រាវ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យរូបនេះ ហើយរកឃើញវត្ថុតាង ជាក់ស្តែងនៅជាប់នឹងខ្លួន ទៀតផង ។ ក្រោយចាប់ខ្លួន កម្លាំងនគរបាល ដោយមានការឯកភាពពី តំណាងអយ្យការ បានឈានទៅដល់ការឆែកឆេរផ្ទះ ជនសង្ស័យ ហើយរកឃើញកញ្ចក់ រថយន្តចំនួន៤៤កញ្ចក់ទៀតផង។

យ៉ាងណាក៏ដោយជនសង្ស័យម្នាក់នេះ ស្ថិតក្រោមការសួរនាំ ដើម្បីស្រាវជ្រាវបន្ត តាមចាប់បក្ខពួក ដែលធ្លាប់ចូលរួម ធ្វើសកម្មភាពនាពេលកន្លងមក ៕

Photo by DAP-News

Photo by DAP-News

កិច្ចប្រជុំកំពូលអាស៊ាន អំពាវនាវឲ្យអ្នក នយោបាយថៃ បញ្ចប់ វិបត្តិដោយសន្តិវិធី

$
0
0

ភ្នំពេញ៖ ក្នុងប្រជុំកំពូលអាស៊ានលើកទី២៤ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០១៤ ក្រៅពីលទ្ធផលសំខាន់ៗជាច្រើននោះ បញ្ហាវិបត្តិនៅក្នុងប្រទេសថៃ ក៏បានក្លាយទៅ ជាបញ្ហារួមនៅក្នុងប្រជុំកំពូលអាស៊ាននេះផងដែរ។

ឆ្លើយតបបញ្ហាវិបត្តិនយោបាយដ៏ហ្វឹកវរនៅក្នុងប្រទេសថៃនេះ បានជំរុញឲ្យកិច្ចប្រជុំកំពូលអាស៊ានបានចេញសេច ក្តីថ្លែងការណ៍រួម ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំ និងអ្នកនយោបាយប្រទេសថៃ រួមគ្នាដោះស្រាយវិបត្តិដោយសន្តិវិធី កុំឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត ធ្វើយ៉ាងណានាំប្រទេសមួយនេះ វិលទៅប្រក្រតីភាពឡើងវិញ។ សេចក្តី ប្រកាសរួមមួយនេះ បានធ្វើឡើងនៅក្រោយពេលមានការស្នើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រលានយន្តហោះពេលអមដំណើរសម្តេចតេជោ ហ៊ុន សែន ត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាននាប្រទេសមីយ៉ាន់ម៉ា នៅវេម៉ោងជាង៨យប់ថ្ងៃទី១១ ខែឧសភា បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងប្រជុំចំនួន៤ដាច់ដោយឡែកពីគ្នា គឺកិច្ចប្រជុំចំហ ចង្អៀត និងកិច្ចប្រជុំជាមួយ ដៃគូពាក់ព័ន្ធផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រមុខដឹកនាំប្រទេសជាសមាជិកអា ស៊ានទាំងអស់ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ។ សម្តេចនា យករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើឲ្យកិច្ចប្រជុំកំពូលអាស៊ាននេះ ចេញសេចក្តីថ្លែងការណ៍រួមមួយឆ្លើយតបទៅនឹងបញ្ហា ដ៏វឹកវរក្នុងប្រទេសភូមិផងរបងជាមួយកម្ពុជាមួយនេះ។

ជាលទ្ធផលមេដឹកនាំប្រអាស៊ានទាំង១០ បានឯកភាពគ្នា ព្រមទាំងចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះវិបត្តិ នយោបាយនៅក្នុងប្រទេសថៃតែម្តង។

សូមបញ្ជាក់ថា វិបត្តិនយោបាយនៅក្នុងប្រទេសថៃ បានឈានដល់ភាពវឹកវរកាន់តែខ្លាំងឡើង បន្ទាប់ពីលោកស្រី យីងឡាក់ ត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងកាលពីថ្ងៃសុក្រ កន្លងទៅនេះ។ ក្រុមអ្នកតវ៉ាបាននាំគ្នាចូល កាន់កាប់ស្ថានីយ៍ទូរទស្សន៍មួយចំនួន មិនឲ្យធ្វើការផ្សព្វផ្សាយព័ត៌មានអ្វីទាំងអស់ គ្រាដែលកម្លាំងប្រដាប់ត្រូវបាន គេដាក់ពង្រាងយ៉ាងតឹងរឹងកណ្តាលទីក្រុងបាងកក៕

បង្ក្រាបការឈូសឆាយ ទន្ទ្រានដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិ ក្នុងស្រុកកំពង់លែង

$
0
0

កំពង់ឆ្នាំង៖ កម្លាំងរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងអាជ្ញាធរដែនដី និងសហគមន៍ ក្រោមការដឹកនាំដោយលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផល កាលពីសប្តាហ៍កន្លងទៅនេះ បានចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់គាស់ទន្ត្រាន ឈូសឆាយហ៊ុំព័ទ្ធដីព្រៃលិច ទឹក និងជីកប្រឡាយធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

យុទ្ធនាការខាងលើ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា  ធ្វើឡើងក្រោមការបញ្ជារបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។ សកម្មភាពឈូសឆាយដីព្រៃលិចទឹកនេះ អ្នកប្រព្រឹត្តត្រូវបានគេស្គាល់ថា មាន ឈ្មោះ ហៀ ហ៊ីន ប៉ុន្តែឈ្មោះនេះ បានរត់គេចខ្លួនពេលបែកធ្លាយព័ត៌មានដល់អាជ្ញាធរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា ដីព្រៃលិចទឹក ដែលជនខិលខូចឈូសឆាយនេះ មានទំហំប្រមាណ ៣០ហិកតា និងជីកប្រឡាយថ្មីប្រវែង ៧០០ម៉ែត្រ មាត់៥ម៉ែត្រ ជំរៅ៣ម៉ែត្រ ព្រមទាំងបាន ឈូសឆាយភ្ជូររាស់ ព្រួសស្រូវ បានប្រមាណ២ហិកតាផងដែរ។

ក្នុងប្រតិតបត្តិការនេះ អាជ្ញាធរ បានរកឃើញគ្រឿងចក្រមួយចំនួនរួមមាន អេស្កាវ៉ាទ័រមួយគ្រឿង ត្រាក់ទ័រភ្ជួរដី ចំនួន ៣គ្រឿង រថយន្តដឹកដីចំនួន១គ្រឿង និងម៉ាស៊ីនច្រូតស្រូវចំនួន ១គ្រឿង និងសម្ភារៈមប្រើការងារឲ្យវិស័យ កសិកម្មមួយចំនួនទៀត។

វត្ថុតាង និងសំភារៈដែលសមត្ថកិច្ចបានរកឃើញ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឲ្យកម្លាំងនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះយាមរក្សាទុកនៅហ្នឹងកន្លែង រង់ចាំអនុវត្តតាមនីតិវិធី ។ បង្គោលតម្រុយ ព្រំដីជាច្រើន ត្រូវបានដកបំផ្លាញចោល រីឯប្រឡាយត្រូវលុបចោលផងដែរ។ យុទ្ធនាការបង្ក្រាបការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីរកចាប់ជនល្មើស និងអាចមាន អ្នកនៅក្រោយខ្នងពាក់ព័ន្ធក្នុងសកម្មភាពខាងលើនេះ៕     

ក្រុមហ៊ុន ស្ថានីយប្រេង កាល់តិច របស់ អាម៉េរិក សុំចរចាជាមួយបុគ្គលិក

$
0
0

ភ្នំពេញ ៖ ក្រោយពីផ្ទុះកូដកម្ម ចាប់តាំង ពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅ រសៀលថ្ងៃដដែលនេះ តំណាងក្រុមហ៊ុន ស្ថានីយប្រេងកាល់តិច របស់ក្រុមហ៊ុន ឈេ ហ្វររ៉ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េ រិក បានប្រកាសបើកការចរចាជាមួយបុគ្គ លិករបស់ខ្លួន ក្នុងគោលបំណងបញ្ចប់បញ្ហា ទាំងនេះ ។ យ៉ាង ណាក៏ដោយខាងបុគ្គលិក ផ្នែកចាក់សាំង នៅស្ថានីយប្រេងកាល់តិច និងប្រធានសហជីព របស់ពួកគេ បានអះអាងថា មិនទាន់បានជួបតំណាងក្រុមហ៊ុន នៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃដដែល នេះ ។

លោក រ័ត្ន សំអឿន បុគ្គលិកផ្នែកចាក់ សាំង នៅស្ថានីយប្រេងកាល់តិច សាខាស្ដុប បូកគោ ក្នុងខណ្ឌចំការ មនបាននិយាយថា ក្រោយពីផ្ទុះកូដកម្មរួចមក ឃើញតំណាង ក្រុមហ៊ុនបានប្រកាសសុំចរចា ប៉ុន្ដែ ខាងបុគ្គ លិកមិនបានទៅជួបក្រុមហ៊ុននោះទេ ដោយ ទុកលទ្ធភាពជូន សហជីពរបស់ពួកគេ ។

ប្រធានសហព័ន្ធ សហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោក សម ម៉ូរ៉ា បាន ឱ្យដឹងថា លោកឃើញ ការប្រកាសរបស់ ក្រុមហ៊ុន សុំឱ្យមានការចរចាជាមួយគ្នា ដោយតំណាងក្រុមហ៊ុន បានហៅតំណាង បុគ្គ លិកតាមសាខាស្ថានីយម្នាក់ ទៅជួបពួក គេ ប៉ុន្ដែ លោកក៏មិនដឹងថា ភាគីទាំងពីរ បានជួបគ្នា ឬមួយ យ៉ាង ណាឡើយ ខណៈ ដែលរូបលោកជាប្រធានសហជីព មិនត្រូវ បានតំណាងក្រុមហ៊ុនទាក់ទងនោះទេ ។ សម្រាប់ប្រធានសហជីពមួយនេះ បុគ្គលិក តាមស្ថានីយប្រេងកាល់តិច ទាំង ១៩សាខា ក្នុងរាជធានីភ្នំពេញ ផ្ទុះកូដកម្មតែ ១៧សាខា ប៉ុណ្ណោះ ដោយឡែកសាខានៅតំបន់អូរឌឹម និងព្រែកព្នៅ មិនបានចូលរួមធ្វើកូដ កម្ម ឡើយ ។

សូមបញ្ជាក់ថា បុគ្គលិកផ្នែកចាក់សាំង ផ្នែកប្ដូរប្រេងម៉ាស៊ីន ផ្នែកគិតលុយ និង ផ្នែកអនាម័យ របស់ ក្រុម ហ៊ុនប្រេងកាល់ តិច បានចាប់ផ្ដើមផ្ទុះកូដកម្មមិនចូលធ្វើការ នាព្រឹកថ្ងៃទី១២ ខែឧសភា ដោយទាមទារ ឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល យ៉ាងទាប បំផុត ១៦០ដុល្លារ ខណៈដែលពួកគេបច្ចុ ប្បន្នមានប្រាក់ខែ ១១០ដុល្លារ និងទាមទារ ប្រាក់ខែទី១៣ បូករួមនឹងប្រាក់លើកទឹកចិត្ដ ៕

វេទិកាមិត្តអ្នកអាន៖ លោក គន្ធា ដែលចង់ធ្វើបងធំ នៅព្រំប្រទល់ ព្រះវិហារ កំពង់ធំ ជាកូនលោក ស្នងការស៊ីគីរី

$
0
0

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុន អ្នកព្រះវិហារ ទូរស័ព្ទប្រាប់នាយខ្វែក ឲ្យជួយខ្សឹបពីរឿង មន្ត្រីនគរបាលសេដ្ឋកិច្ច ខេត្តព្រះ វិហារ ម្នាក់ឈ្មោះ គន្ធា អាងខ្នងឪពុកចង់ធ្វើបងធំ នៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយដាក់ប៉ុស្តិ៍លើ កំណាត់ផ្លូវជាតិលេខ៦២ នៅម្តុំជីអោក ឃាត់រថយន្តដឹកឈើ យកលុយជារៀងរាល់យប់ថ្ងៃ ហើយយកច្រើនជាង  សមត្ថកិច្ចគេផ្សេងៗទៀតផង។

ក្រោយដើមអម្ពិលខ្សឹបមួយលេខ ស្រាប់តែមានអ្នកទូរស័ព្ទមកកាន់តែច្រើនឡើង ដោយសូមឲ្យនាយខ្វែក ចុះផ្សាយ ឲ្យចំៗឈ្មោះតែម្តង ដើម្បីឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ជួយពិនិត្យមើលករណីសមត្ថកិច្ចនានា ដាក់ប៉ុស្តិ៍កុងត្រូល នៅម្តុំជីអោកនោះផង ជាពិសេសលោក គន្ធា មន្ត្រីនគរបាល សេដ្ឋកិច្ចខេត្ត តែម្តងដែលខ្លាំងដៃជាងគេ ព្រោះរូបគេអាងខ្នង ឪពុកកាងនៅពីក្រោយខ្នង។

អ្នកទូរស័ព្ទរាយការណ៍បានអះអាងថាលោក គន្ធា ដែលនាយខ្វែកខ្សឹបលើកមុននោះ តាមពិតមានឈ្មោះ ស៊ី សុគ ន្ធា ត្រូវជាកូនរបស់លោក ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ តែម្តង ដែលធ្វើព្យុះធ្វើភ្លៀងខ្លាំងជាងគេ នៅលើ កំណាត់ផ្លូវជាតិលេខ៦២ ម្តុំជីអោក ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារនោះ។ អ្នករាយការណ៍បានឲ្យដឹងបន្ថែមថា  ដើមឡើយលោក ស៊ី សុគន្ធា ជាមន្ត្រីចំណុះឲ្យស្នងការដ្ឋាន ខេត្តពោធិ៍សាត់ ឯណោះទេ តែដោយសារឪពុករបស់ ខ្លួនផ្លាស់មកធ្វើស្នងការ ខេត្តព្រះវិហារ រូបគេក៏ មកតាមឪពុក ដើម្បីធ្វើការងារសេដ្ឋកិច្ច និយាយរួមការងារ ធំបំផុត គឺយកលុយពីបទល្មើសព្រៃឈើ ដែលកើតមាននិងដឹកឆ្លងកាត់ច្រើនជាងគេ នៅក្នុងខេត្តព្រះវិហារ ឆ្ពោះមកខេត្ត កំពង់ធំ កំពង់ចាម និងភ្នំពេញ។ និយាយរួមគឺឈ្មោះ ស៊ី សុគន្ធានេះ មកធ្វើការងារប្រមូលចំណូលសេដ្ឋកិច្ច ពីបទ ល្មើស ព្រៃឈើនេះ តាំងពីមិនទាន់ផ្ទេរឈ្មោះមកនៅស្នងការដ្ឋានខេត្តព្រះវិហារ ម្ល៉េះរហូតដល់ពេលផ្ទេរឈ្មោះ បាន គឺបញ្ចេញសកម្មភាព កាន់តែខ្លាំង សូម្បីតែប្រធានការិយាល័យសេដ្ឋកិច្ច និងស្នងការរងទទួលផែន ក៏លោក ស៊ី សុ គន្ធា មិនខ្លាចដែរ។

អ្នករាយការណ៍បានស្នើសុំឲ្យលោកស្នងការខេត្តព្រះវិហារ ជួយពិនិត្យមើលសកម្មភាពរបស់កូនប្រុសផង កុំឲ្យខ្លាំង ដៃពេក ប្រយ័ត្នជាប់អង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕

Viewing all 8042 articles
Browse latest View live




Latest Images