Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ខ្សឹបដាក់ត្រចៀក ៖ ទូកបូមខ្សាច់ អត់ ច្បាប់ ជិត ១០គ្រឿង កំពុងធ្វើសកម្មភាព នៅកោះអន្លុងចិន !

$
0
0

កណ្ដាល ៖ សេចក្ដីរាយការណ៍ ពីឃុំឈើ ទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានលួច បង្ហើបឱ្យដឹងថា គិតចាប់តាំងពីក្រោយចូល ឆ្នាំ រហូតមកដល់ពេលនេះគេឃើញមានទូក បូមខ្សាច់ធំៗជិត ១០គ្រឿង បានធ្វើសកម្ម ភាពបូមទាំងយប់ បូមទាំងថ្ងៃ ដោយគ្មាន ច្បាប់អនុញ្ញាត និងមន្ដ្រីយកភ្នែកមើលនោះ ឡើយ ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្រុម ទូកបូមខ្សាច់ ដែលគ្មានច្បាប់ទាំងអស់នោះ បានធ្វើសកម្មភាពបូមខ្លាំងជាងគេនៅខាង ក្រោយវត្ដឫស្សីជ្រោយ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ទល់ខាងកើតកោះ អន្លង់ចិន ស្រុកស្អាង ដោយគេដឹង ថា មានកូនមន្ដ្រីធំៗក្នុងខេត្ដ និងកូនរបស់ មន្ដ្រីនគរបាលធំៗ នៅក្រសួងជាអ្នកឈរ កាងពីក្រោយខ្នង ដោយមន្ដ្រីជំនាញល្មមៗ មិនហ៊ានទៅសួរនាំពួកគេឡើយ ។

ប្រជាពលរដ្ឋ នៅឃុំឈើទាល និងកោះ អន្លង់ចិន បច្ចុប្បន្ននេះកំពុងនាំគ្នាព្រួយខ្លាច ពេលទឹកទន្លេឡើងនាពេលឆាប់ៗខាងមុខ នេះ នឹងធ្វើឱ្យបាក់ដីផ្ទះសម្បែងពួកគាត់ ដោយសារតែការបូមខ្សាច់អនាធិបតេយ្យ ខាងលើនេះ ។

អ្នកស្រុកសូមឱ្យលោករដ្ឋមន្ដ្រីក្រសួង ធនធានទឹក មេត្ដាចុះទៅពិនិត្យមើលផង ព្រោះបើ សង្ឃឹមលើមន្ទីរមិនហ៊ានជាមួយក្រុមឈ្មួញ នោះឡើយ ៕


អ្នកដំណើរ៖ ផ្លូវជាតិ​ដទៃទៀត គួរធ្វើ​គំរូតាម ផ្លូវជាតិ​លេខ៤

$
0
0

ភ្នំពេញ៖  ផ្លូវជាតិលេខ៤ គឺជាខ្សែតភ្ជាប់ រាជធានីភ្នំពេញ ទៅបណ្តាខេត្តភាគនិរតី នៃប្រទេសកម្ពុជា ហើយត្រូវគេចាត់ទុកថា ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូន និងការធ្វើដំណើរទេសចរណ៍ ហើយមិនតែប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ផ្លូវនេះ បានកោតសរសើរថា ជាផ្លូវមួយសម្រាប់ជាគំរូ ដល់ផ្លូវដទៃទៀតផងដែរ ដោយសារផ្លូវនេះ ត្រូវបានយកចិត្តទុកដាក់ជុសជុល និងអ៊ុតកៅស៊ូថ្មីគ្រប់ពេលវេលា។

អ្នកធ្វើដំណើរនៅផ្លូវនេះបានថ្លែងថា តាមការសង្កេតឃើញរបស់ពួកគេ គឺមើលឃើញថា រយៈពេលច្រើនឆ្នាំមកនេះ ពោលគឺបន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុន AZ Investment ធ្វើការជួសជុលថែទាំ នៅឆ្នាំ ២០០១ កន្លងមកផ្លូវជាតិលេខ៤ មានស្ថានភាពនៅតែល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកដំណើរទាំងនោះ បានថ្លែងស្រដៀងគ្នាថា ការជួសជុលផ្លូវបានល្អប្រសើរខ្លាំង ហើយរលូងនិងធំទៀតផង។
អ្នកដំណើរទាំងនោះបានថ្លែងថា” មានការរៀបចំសារជាថ្មីឡើងវិញ និងមានការដាក់ភ្លើង សម្រាប់សំគាល់ពេលយប់ហ្នឹងគឺថា ល្អប្រសើរ ។ ក្នុងចំណោមផ្លូវជាតិទាំងអស់ ដែលខ្ញុំបានធ្វើដំណើរទៅ ខ្ញុំអាចនិយាយថា ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ គឺមានភាពល្អប្រសើរជាងគេ ទាំងការដាក់ស្លាកសញ្ញា និងសល់ចំណីផ្លូវធំ សម្រាប់អ្នកជិះម៉ូតូ និងអ្នកថ្មើរជើង។

សូមរំលឹកថាផ្លូវជាតិលេខ៤ ត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុន AZ Investment ធ្វើការជួសជុលថែទាំ នៅឆ្នាំ ២០០១ សម្រាប់រយៈពេល ៣៥ឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន និងរាជរដ្ឋាភិបាលកម្ពុជា គឺក្រុមហ៊ុននេះ ត្រូវធ្វើការថែទាំ និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ទៅខេត្តព្រះសីហនុ ក្នុងចម្ងាយផ្លូវ ២១៤ គីឡូម៉ែត្រ ហើយក្រុមហ៊ុននេះ ត្រូវបានផ្តល់សិទ្ធិក្នុងការប្រមូលថ្លៃសេវា ប្រើប្រាស់ផ្លូវពីរថយន្តតូចធំ ដែលឆ្លងកាត់ផ្លូវជាតិនេះ។

តែយ៉ាងណាក្តីចំពោះ រថយន្តដឹកកម្មករ រថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តកាកបាទក្រហម រថយន្តកម្លាំងប្រដាប់អាវុធ និងរថយន្តក្បួនគណៈប្រតិភូ ព្រមទាំងរថយន្តរបស់អាជ្ញាធរដែនដី នៅតាមដងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់ថ្លៃនោះទេ។

ដើម្បីធានាការថែទាំផ្លូវជាតិលេខ៤ ឲ្យបានល្អ នៅពេលថ្មីៗនេះ ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានចំណាយថវិកាប្រមាណជាង ៤លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់បង្កើតរោងចក្របេតុងកៅស៊ូក្រាលថ្នល់ ផ្ទាល់ខ្លួនមួយ នៅខណ្ឌពោធិ៍សែនជ័យ ព្រមទាំង នាំចូលម៉ាស៊ីនអ៊ុតថ្នល់ទំនើប និងគ្រឿងចក្រថ្មីៗជាច្រើនបន្ថែមទៀត។ សម្រាប់ឆ្នាំ ២០១៤ ក្រុមហ៊ុននេះ គ្រោងនឹងចំណាយថវិកាប្រមាណ ៧លានដុល្លារបន្ថែមទៀត សម្រាប់ការថែទាំ និងជួសជុលជាប្រចាំលើតួផ្លូវ ការអ៊ុតបេតុងកៅស៊ូ បន្ថែមមួយស្រទាប់ លើកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៤០គីឡូម៉ែត្រ, គម្រោងពង្រីកបន្ថែមជួរផ្លូវ ២ជួរបន្ថែមទៀតពីរទៅ ពីរមក) ពីរង្វង់មូលចោមចៅ ទៅដល់ទីរួមខេត្តកំពង់ស្ពឺ និងការពង្រីកចិញ្ចើមផ្លូវជាដើម។

អ្នកធ្វើចរាចរណ៍ លើផ្លូវជាតិលេខ៤ មួយចំនួន បានលើកឡើងថា ក្រុមហ៊ុន AZ ពិតជាអនុវត្តបានល្អ តាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំ ផ្លូវជាតិនេះពិតមែន ដោយសារគេឃើញផ្លូវជាតិនេះ នៅតែរក្សាបានស្ថានភាពល្អដដែល ទោះជាឆ្លងកាត់ ពេលវេលាជាយូរឆ្នាំមកហើយ។
នៅចម្ងាយប្រមាណ ១០១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អ្នកដំណើរ នឹងមកដល់ ចំណុចមួយ ដែលគេហៅថា ជ្រោះពេជ្រនិល។ កាលពីអតីតកាល កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះ មានស្ថានភាពពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយសារផ្លូវរួមតូច និងចោត ហើយថែមទាំងបត់បែនខ្លំាង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ តែក្រោយមកស្ថានភាពផ្លូវ ត្រង់ចំណុចនេះត្រូវបានក្រុមហ៊ុនអេហ្សិត ធ្វើការកែលំអ ឲ្យមានភាពប្រសើរឡើងវិញ។

បើតាមអ្នកធ្វើដំណើរផ្លូវជាតិលេខ៤ នេះបានបន្តថា ការធ្វើដំណើរទៅលេងស្រុកកំណើត និងទៅកំសាន្តនៅរមណីយដ្ឋាននានា នៅថ្ងៃឈប់សម្រាក គឺជាជម្រើសដ៏ពេញនិយមមួយ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ក៏ដូចជា ភ្ញៀវអន្តរជាតិ តែយ៉ាងណាក្តីអ្នកដំណើរ ទាំងនោះអំពាវនាវដល់ ឲ្យអ្នកបញ្ជាយានយន្តគ្រប់រូប ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ បញ្ហាបច្ចេកទេសយានយន្ត ឲ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ, គោរពច្បាប់ចរាចរណ៍, ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងចេះអធ្យាស្រ័យគ្នា ក្នុងការបើកបរផងដែរ ដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកធ្វើដំណើរផ្សេងៗទៀត៕

សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ ធម្មលិខិត លាស់ ឡាយ យាងចូល ១០០ព្រះវស្សា

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកុមារភាពជាក្មេងវត្ត រួមនិង ភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចសុគន្ធវារី ប្រគេនសម្តេច ព្រះធម្មលិខិត លាស់ ឡាយ ក្នុងព្រះជន្មាយុ ៩៩ ព្រះវស្សា យាងចូល ១០០ ព្រះវស្សា នៅវត្តសន្សំកុសល។

ពិធីបុណ្យចម្រើនព្រះជន្មប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ដើម្បីជាការតបស្នងសងគុណ និងបំពេញ កត្តញ្ញូតាធម៌នេះ ក៏មានការនិមន្តចូលរួមពីសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃ នន្ទ ង៉ែត មន្រ្តីសង្ឃជាន់ ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន នាក់ផ្សេងទៀត។

មុននឹងចាប់ផ្តើមស្រោចសុគន្ធវារី សម្តេចតេជោ  ហ៊ុន សែន បានមានប្រសាសន៍គូសបញ្ជាក់ថា ពិធីបុណ្យចម្រើន ព្រះជន្មប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ទាំងរូបសម្តេច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសិស្សគុណ និងពុទ្ធបរិស័ទជិតឆ្ងាយ បានបំពេញនូវកុសល និងបានធ្វើជាសិស្សដ៏កត្តញ្ញូរបស់ព្រះអង្គ។

បន្ទាប់ពីការថ្លែងសំណេះសំណាល សម្តេចព្រះសង្ឃរាជ ទេព វង្ស និង សម្តេចសង្ឃ នន្ទ ង៉ែត បាននិមន្តស្រោច ស្រង់ព្រះសុគន្ធវារី ថ្វាយសម្តេច ព្រះធម្មលិខិត លាស់ ឡាយ បន្ទាប់មកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ជាក្រោយ ។           

សម្តេច ព្រះធម្មលិខិត លាស់ ឡាយ ទោះបីព្រះជន្ម១០០ព្រះវស្សាហើយក្តី តែបញ្ញាស្មារតីរបស់ព្រះអង្គ នៅរឹងមាំ និងចងចាំបានល្អប្រសើរ។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ បានប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ.ស ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្តកណ្តាល។

កុមារភាព លាស់ ឡាយ បានរៀនអក្សរពីសំណាក់បិតាចេះអានបានខ្លះៗ ទើបមាតាបិតា ឲ្យទៅសិក្សាអក្សរនៅវត្តស្បែង ក្នុងសំណាក់ព្រះគ្រូ សុមេធង្ករ ព្រះនាម ឯក គាំ ជាចៅអធិការវត្តស្បែង។ លុះអាយុ ១២ឆ្នាំ មាតាបិតា បានឲ្យកុមារ លាស់ ឡាយ បួសជាសាមណេរ ក្នុងសំណាក់ព្រះគ្រូសុមេធង្ករ ឯក គាំ ដែលជាព្រះឧបជ្ឈាយ៍។ ក្នុងឆ្នាំ១៩៦៥ ក្រសួងធម្មការ បាននិមន្តភិក្ខុ លាស់ ឡាយ ឲ្យទៅសិក្សាអប់រំ ផ្នែកគរុកោល្យ នៅសាលាពុទ្ធិកវិទ្យា ល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ចំនួន១ខែ រួចក្រសួងបានចេញសញ្ញាប័ត្រវិក្រិត្យការគរុកោសល្យ ឲ្យបង្រៀនបាលីថ្នាក់ពិសេស ក្នុងវត្តមហាមន្ត្រីម្តងទៀត។

ក្រោយមកក្រសួង បានចេញបសំសនិយប័ត្រ ប្រគេនមួយទៀត ជាការលើកទឹកចិត្ត និងសម្តេចព្រះសង្ឃរាជ ជួន ណាត បានតែងតាំងងារ ជាព្រះគ្រូ ឃោសាភិត័ត្ន ជាឋានានុក្រមសង្ឃថែមទៀត។ ឆ្នាំ១៩៧០ គណៈសង្ឃវត្តមហាមន្ត្រី បានជ្រើសតាំងជាប្រធាន នៃគណៈសង្ឃ សម្រាប់វត្តមហាមន្ត្រី។

ឆ្នាំ១៩៧៥ ពួកប្រល័យពូជសាសន៍ បាននិរទេសភិក្ខុ លាស់ ឡាយ យកទៅផ្សឹកនៅវត្តមណ្ឌប ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឆ្នាំ១៩៧៨ ពួកទមិឡឥតសាសនា បានយកបណ្ឌិត លាស់ ឡាយ ទៅសម្លាប់រហូតដល់ទៅពីរ ដងនៅឡពាងធារី ប៉ុន្តែដោយគុណបុណ្យបារមី ជួយថែរក្សាការពារបណ្ឌិត លាស់ ឡាយ បានរួចខ្លួនពីការសម្លាប់ វិញ ដោយពួកវាប្រញាប់យករថយន្ត ទៅដឹកទាហាន ព្រះចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កំពុងធ្វើការសម្រុកចូលមកយ៉ាងខ្លាំងក្លា។ ឆ្នាំ១៩៧៩ បណ្ឌិត លាស់ ឡាយ បានចូលមកភ្នំពេញវិញ ហើយបានបំពេញឧប សម្បទាជាថ្មី នៅវត្តសន្សំកុសល សង្កាត់លេខ៥ ក្រុងភ្នំពេញ រួចបានបំពេញជាភិក្ខុភាព ពេញលក្ខណៈនៅវត្តឧណ្ណាលោម ដោយព្រះវិន័យធរ ទេព វង្ស ជាព្រះឧបជ្ឈាយ៍។

ក្នុងព្រះជន្មរបស់ព្រះអង្គបានកសាងនូវស្នាព្រះហស្ថជាច្រើន ដោយបានរៀបរៀងសៀវភៅធម៌ចំនួន ១៦ប្រភេទ និងកសាងសមិទ្ធផលបានយ៉ាងច្រើនផ្សេងទៀត សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា នៅវត្តមហាមន្ត្រី និងវត្តសន្សំកុសល៕

ដើរទៅធ្វើការ រោងចក្រ ត្រូវម៉ូតូបើកបុក រងរបួសធ្ងន់ ទាំងសងខាង

$
0
0

-គ្រូពេទ្យ នៅមន្ទីរពេទ្យ លោកសង្ឃ មិនមើលអ្នកជំងឺ ក្រោយដឹងថា គ្មានសាច់ញាតិ

ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះ ជុំ ចរិយ៉ា រងរបួសបែកក្បាល ពីក្រោយ សន្លប់ឈឹង និងបុរសម្នាក់ទៀតឈ្មោះ សឿង វណ្ណា រងរបួស បែកក្បាល រលាត់ដៃ រលាត់ជើង បន្ទាប់ពីមានម៉ូតូមួយគ្រឿង បើកបរខ្វះការ ប្រុងប្រយ័ត្ន ហ្វ្រាំងមិនទាន់ ជ្រុលទៅជាន់ អ្នកដើរថ្មើរជើង កាលពីវេលា ម៉ោង៦និង១០នាទី ព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តែគួរអោយអនិច្ចារ ពេលក្រុម ៧១១បញ្ជូនទៅដល់ មន្ទីរពេទ្យ លោកសង្ឃ ស្រាប់តែពេទ្យ ទទួលតែស្ត្រីឈ្មោះ ជុំ ចរិយា ព្រោះមានបងប្អូន ទៅតាមជាមួយ ចំណែកបុរស ឈ្មោះ សឿង វណ្ណា ក្រុមគ្រូពេទ្យ គ្រាមកដាក់អោយដេក លើកៅអី ខាងក្រៅបន្ទប់ទៅវិញ ដោយសារសួររកបងប្អួន សាច់ញាតិអត់មាន មិនដឹងអ្នកណា ជាអ្នកបង់ថ្លៃសេវា ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ជុំ ចរិយា អាយុ៣១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិទួលពង្រ ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ  របួសបែកក្បាលពីក្រោយ សន្លប់បាត់ស្មារតី ។

ចំណែក បុសរងគ្រោះម្នាក់ទៀត ជាអ្នកបើកម៉ូតូបង្ក ឈ្មោះ សឿង វណ្ណា អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួស បែកក្បាល ហូរឈាមកខ្លាក់ ។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសខាងលើ ជិះម៉ូតូ មួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-1462 ជិះម្នាក់ឯង ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រវល់តែងាកមិនបានមើលមុខ ក៏ជ្រុលទៅបុក ស្រ្តីរងគ្រោះ ដើរឆ្លងថ្នល់ពីជើងទៅត្បូង ដេកដួលនៅកន្លែង បណ្តាលឲ្យរងរបួសសងខាង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ តែគួរឲ្យសោកស្តាយ បុរសរងគ្រោះ ពេលដែល ដឹកដល់មន្ទីរ ដោយអត់ទាន់មានបងប្អូនទៅដល់ គ្រូពេទ្យគ្មានរវល់មើល ជនរងគ្រោះឡើយ ទុកឲ្យជនរងគ្រោះដេកនៅយ៉ាងកណ្តោចកណ្តែង តែម្នាក់ឯង ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា វេលាកើតហេតុ នៅវេលាម៉ោង ៦៖១០នាទី ពេលបញ្ជូន ដល់មន្ទីរពេទ្យកុសមះ ហៅពេទ្យលោកសង្ឃ ម៉ោង ៦៖៤៥នាទី នៅកន្លែង កើតហេតុ មានអ្នកជួយសង្រ្គោះ អោយរួចផុត ពីសេចក្តីស្លាប់ តែនៅពេលបញ្ជូន ដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យទុក អោយវេទនា គ្មានមើល និងជួយសង្គ្រោះទៅវិញ ។

ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យលោកសង្ឃ ដែលបានឃើញ ហេតុការណ៍ ខាងលើនេះ បាននិយាយថា មិនគួរណា ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ លោកសង្ឃធ្វើបែបនេះ ចំពោះអ្នកជំងឺនោះឡើយ ពោលមើល និងព្យាបាល ចំពោះអ្នកជំងឺ ដែលមានលុយកាក ប៉ុន្តែអ្នកជំងឺ ដែលគ្មានលុយ ស្រាប់តែមិនយកចិត្តទុកដាក់ មើលទៅវិញ។

ប្រជាពលរដ្ឋ ទាំងនេះ សូមអំពាវនាវ ដល់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ជួយពិនិត្យមើល ក្រុមគ្រូពេទ្យ ខាងលើនេះផង ជៀសវាង ខំកសាងគុណសម្បត្តិ បានច្រើន ក្នុងការព្យាបាលអ្នកជំងឺ បែរជាត្រូវរងនូវការរិះគន់ នូវសកម្មភាពមិនប្រក្រតី មួយករណីនេះទៅវិញ ៕

បុរសរងគ្រោះ ដែលក្រុមគ្រូពេទ្យ លោកសង្ឃ ដាក់ឲ្យដេកនៅខាងក្រៅបន្ទប់

តុលាការសម្រច ឲ្យស្រ្តីចិនម្នាក់ សងជម្ងឺចិត្ត នឹម ម៉េង ២០លានរៀលពីបទ«បរិហារកេរ្តិ៍»

$
0
0

ភ្នំពេញ ៖ ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលទី១២ ខែឧសភា ឆ្នាំ២០១៤ បានប្រកាលសាលក្រមកំបាំងមុខ ស្រ្តីមេម៉ាយចិន សញ្ជាតិកម្ពុជាម្នាក់ ដែលជាប់ចោទពីបទ «បរិហាកេរ្តិ៍បង្ខូចកេរ្តិ៍» លោកឧត្តមសេនីយ៍ឯក នឹម ម៉េង ប្រធានក្រុមហ៊ុន នឹម ម៉េង គ្រូប ពាក់ព័ន្ធ នឹងវិវាទដីធ្លីដែលកើតឡើង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១០។

មន្រ្តីតុលាការ បានឲ្យដឹងថា តុលាការបានសម្រេច ផាកពិន័យគាត់ចំនួន ៤លានរៀល និង បង្គាប់ឲ្យសងប្រាក់ ចំនួន២០លាន រៀលទៅ លោកឧត្តមសេនីយ៍ឯក នឹម ម៉េង ដែលជាភាគី ដើមបណ្តឹង។

លោកស្រី គឹម ដានី ចៅក្រមជំនុំជម្រះនៃ សាលាដំបូង រាជធានីភ្នំពេញ បានអានសាលក្រមថា តុលាការសម្រេចឲ្យ ឈ្មោះ សុខ នាងហ្គិច ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ផុតពីការចោទប្រកាន់ពីបទផ្តល់ សក្ខីកម្មក្លែងក្លាយ។ លោកស្រីបានបន្តទៀតថា ឈ្មោះ សុខ នាងហ្គិច មានពិរុទ្ធភាព ពីបទ «បរិហាកេរ្តិ៍ »។

ហេតុនេះ តុលាការ សម្រេចផាកពិន័យរូបគាត់ចំនួន ៤លានរៀល និង បង្គាប់ឲ្យសងប្រាក់ចំនួន២០លានរៀលទៅឈ្មោះ នឹម ម៉េង ដែលជាភាគី ដើមបណ្តឹង។

លោកស្រីចៅក្រមបញ្ជាក់ទៀតថា ឈ្មោះ សុខ នាងហ្គិច ត្រូវចោទប្រកាន់ពីតំណាង អយ្យការ ពីបទ«បរិហារកេរ្តិ៍ និងផ្តល់សក្ខីកម្ម ក្លែងក្លាយ» ជាប់ពាក់ព័ន្ធនឹងការ ចុះផ្សាយនៅលើទំព័រកាសែតកោះសន្តិភាពថា លោក នឹម ម៉េង បានរំលោភយកដីរបស់គាត់ និងបានប្រើប្រាស់ កម្លាំងអនាធិបតេយ្យ ដើម្បីការពារដី ដែលគាត់បានរំលោភយកនោះ ទាក់ទងទៅនឹងជម្លោះកាន់កាប់ដីទំហំ ប្រហែល១០ហិកតា ដែលត្រូវអះអាងថា ស្ថិតនៅក្នុងដីរបស់លោក នឹម ម៉េង នៅសង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ កាលពី ឆ្នាំ២០១០ ៕

លោក ផៃ ស៊ីផាន ឆ្លើយតប របស់កាសែត The Cambodia Daily «អ្នកនាំពាក្យ រដ្ឋាភិបាល កោះហៅ និសិ្សតម្នាក់ ពាក់ព័ន្ធនឹង ការសរសេរ តាមហ្វេសប៊ុក»

បើកម៉ូតូ ជ្រុលទៅបុក បង្គោលភ្លើង រួចបន្តទៅបុក របងសង្ក័សី ស្លាប់ម្នាក់ រងរបូសស្រាល២នាក់

$
0
0

កណ្តាល ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និង២នាក់ទៀត រងរបួសស្រាល ក្នុងគ្រោះថ្នាក់ បើកម៉ូតូទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ ហើយជ្រុលទៅបុករបង សង្ក័សី  កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ ចំណុចផ្លូវកោង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើហេតុ គេបានឃើញយុវជន២នាក់ បើកម៉ូតូម៉ាក SCOOPY ពណ៌ក្រហម ស្លាកលេខ កណ្តាល 1M-5678 ជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុក បង្គោលភ្លើង ចំហៀងម៉ូតូ ខាងឆ្វេង រួចក៏ជ្រុលមកបុក ជាមួយរបង សង្ក័សីទៀត បណ្តាលឲ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសស្រាល ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ ជាអ្នកថ្មើជើង ដែលរងរបួសស្រាលនោះ បានដើរចេញទៅបាត់ ក្រោយកើតហេតុ។ ក្រោយចុះសួរនាំ សមត្ថកិច្ច បានប្រាប់ថា ជនរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ វី សុភណ្ឌ័ អាយុ២២ឆ្នាំ រស់នៅ ភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង រីឯអ្នកជិះម៉ូតូពីក្រោយមាន ឈ្មោះ កែម ភារត្ន័ អាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។

ជនរងគ្រោះរូបនេះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ចក្រអង្រែ។ ដោយឡែក ម៉ូតូរបស់ជនរងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅ រក្សាទុកជាបណ្តោះអាសន្នសិន រង់ចាំប្រគល់ឲ្យសាច់ញាតិ ជនរងគ្រោះនៅពេលក្រោយ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយ សមត្ថកិច្ចបានប្រគល់សព ជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

មេដឹកនាំក្រុមគាំទ្រ រុស្ស៊ី ប្រកាសថា សាធារណរដ្ឋ Donetsk ជារដ្ឋឯករាជ្យ ពីអ៊ុយក្រែន

$
0
0

អ៊ុយក្រែន៖ មេដឹកនាំប្រជាពលរដ្ឋអ៊ុយក្រែន នៅភាគខាងកើត ដែលគាំទ្ររដ្ឋាភិបាល រុស្ស៊ី ស្ថិតនៅទីក្រុង Donetsk និង Luhansk បានប្រកាស ឯករាជ្យពី អ៊ុយក្រែន នឹងស្នើឲ្យ ប្រទេស រុស្ស៊ី ទទួលយក សាធារណរដ្ឋ Donetsk ជាចំណែកមួយរបស់ប្រទេស រុស្ស៊ី បន្ទាប់ពីបានធ្វើការប្រជាមតិ បោះឆ្នោត នៅថ្ងៃអាទិត្យ ទី ១១ ខែឧសភា ឆ្នាំ២០១៤ នេះបើតាមព័ត៌មាន BBC ចេញផ្សាយនៅរាត្រី ថ្ងៃច័ន្ទ ទី១២ ឧសភានេះ។

លោក Denis Pushilin មេដឹកនាំក្រុមគាំទ្ររុស្ស៊ី បានថ្លែងថា សាធារណរដ្ឋ Donetsk ទទួលបានសម្លេងគាំទ្រលើសលប់រហូតដល់ ៨៩ភាគរយ Donetsk និង ៩៦ភាគរយ សម្រាប់ការចាកចេញពី អ៊ុយក្រែន ដើម្បីចូលរួមជាមួយរុស្ស៊ី ដោយឡែកចំពោះការធ្វើប្រជាមតិ នៅ Luhansk វិញ ទទួលបាន ៩៦ភាគរយ ។

ប្រទេស រុស្ស៊ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើប្រជាមតិខាងលើនេះ ខណៈអ៊ុយក្រែន និង សហភាពអឺរ៉ុបចោទថា វាជាទង្វើខុសច្បាប់ ។  


ក្រុមហ៊ុន ស្ថានីយប្រេង កាល់តិច របស់ អាម៉េរិក សុំចរចាជាមួយបុគ្គលិក

$
0
0

ភ្នំពេញ ៖ ក្រោយពីផ្ទុះកូដកម្ម ចាប់តាំង ពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នៅ រសៀលថ្ងៃដដែលនេះ តំណាងក្រុមហ៊ុន ស្ថានីយប្រេងកាល់តិច របស់ក្រុមហ៊ុន ឈេ ហ្វររ៉ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េ រិក បានប្រកាសបើកការចរចាជាមួយបុគ្គ លិករបស់ខ្លួន ក្នុងគោលបំណងបញ្ចប់បញ្ហា ទាំងនេះ ។ យ៉ាង ណាក៏ដោយខាងបុគ្គលិក ផ្នែកចាក់សាំង នៅស្ថានីយប្រេងកាល់តិច និងប្រធានសហជីព របស់ពួកគេ បានអះអាងថា មិនទាន់បានជួបតំណាងក្រុមហ៊ុន នៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃដដែល នេះ ។

លោក រ័ត្ន សំអឿន បុគ្គលិកផ្នែកចាក់ សាំង នៅស្ថានីយប្រេងកាល់តិច សាខាស្ដុប បូកគោ ក្នុងខណ្ឌចំការ មនបាននិយាយថា ក្រោយពីផ្ទុះកូដកម្មរួចមក ឃើញតំណាង ក្រុមហ៊ុនបានប្រកាសសុំចរចា ប៉ុន្ដែ ខាងបុគ្គ លិកមិនបានទៅជួបក្រុមហ៊ុននោះទេ ដោយ ទុកលទ្ធភាពជូន សហជីពរបស់ពួកគេ ។

ប្រធានសហព័ន្ធ សហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោក សម ម៉ូរ៉ា បាន ឱ្យដឹងថា លោកឃើញ ការប្រកាសរបស់ ក្រុមហ៊ុន សុំឱ្យមានការចរចាជាមួយគ្នា ដោយតំណាងក្រុមហ៊ុន បានហៅតំណាង បុគ្គ លិកតាមសាខាស្ថានីយម្នាក់ ទៅជួបពួក គេ ប៉ុន្ដែ លោកក៏មិនដឹងថា ភាគីទាំងពីរ បានជួបគ្នា ឬមួយ យ៉ាង ណាឡើយ ខណៈ ដែលរូបលោកជាប្រធានសហជីព មិនត្រូវ បានតំណាងក្រុមហ៊ុនទាក់ទងនោះទេ ។ សម្រាប់ប្រធានសហជីពមួយនេះ បុគ្គលិក តាមស្ថានីយប្រេងកាល់តិច ទាំង ១៩សាខា ក្នុងរាជធានីភ្នំពេញ ផ្ទុះកូដកម្មតែ ១៧សាខា ប៉ុណ្ណោះ ដោយឡែកសាខានៅតំបន់អូរឌឹម និងព្រែកព្នៅ មិនបានចូលរួមធ្វើកូដ កម្ម ឡើយ ។

សូមបញ្ជាក់ថា បុគ្គលិកផ្នែកចាក់សាំង ផ្នែកប្ដូរប្រេងម៉ាស៊ីន ផ្នែកគិតលុយ និង ផ្នែកអនាម័យ របស់ ក្រុម ហ៊ុនប្រេងកាល់ តិច បានចាប់ផ្ដើមផ្ទុះកូដកម្មមិនចូលធ្វើការ នាព្រឹកថ្ងៃទី១២ ខែឧសភា ដោយទាមទារ ឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល យ៉ាងទាប បំផុត ១៦០ដុល្លារ ខណៈដែលពួកគេបច្ចុ ប្បន្នមានប្រាក់ខែ ១១០ដុល្លារ និងទាមទារ ប្រាក់ខែទី១៣ បូករួមនឹងប្រាក់លើកទឹកចិត្ដ ៕

វេទិកាមិត្តអ្នកអាន៖ លោក គន្ធា ដែលចង់ធ្វើបងធំ នៅព្រំប្រទល់ ព្រះវិហារ កំពង់ធំ ជាកូនលោក ស្នងការស៊ីគីរី

$
0
0

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុន អ្នកព្រះវិហារ ទូរស័ព្ទប្រាប់នាយខ្វែក ឲ្យជួយខ្សឹបពីរឿង មន្ត្រីនគរបាលសេដ្ឋកិច្ច ខេត្តព្រះ វិហារ ម្នាក់ឈ្មោះ គន្ធា អាងខ្នងឪពុកចង់ធ្វើបងធំ នៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដោយដាក់ប៉ុស្តិ៍លើ កំណាត់ផ្លូវជាតិលេខ៦២ នៅម្តុំជីអោក ឃាត់រថយន្តដឹកឈើ យកលុយជារៀងរាល់យប់ថ្ងៃ ហើយយកច្រើនជាង  សមត្ថកិច្ចគេផ្សេងៗទៀតផង។

ក្រោយដើមអម្ពិលខ្សឹបមួយលេខ ស្រាប់តែមានអ្នកទូរស័ព្ទមកកាន់តែច្រើនឡើង ដោយសូមឲ្យនាយខ្វែក ចុះផ្សាយ ឲ្យចំៗឈ្មោះតែម្តង ដើម្បីឲ្យអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ជួយពិនិត្យមើលករណីសមត្ថកិច្ចនានា ដាក់ប៉ុស្តិ៍កុងត្រូល នៅម្តុំជីអោកនោះផង ជាពិសេសលោក គន្ធា មន្ត្រីនគរបាល សេដ្ឋកិច្ចខេត្ត តែម្តងដែលខ្លាំងដៃជាងគេ ព្រោះរូបគេអាងខ្នង ឪពុកកាងនៅពីក្រោយខ្នង។

អ្នកទូរស័ព្ទរាយការណ៍បានអះអាងថាលោក គន្ធា ដែលនាយខ្វែកខ្សឹបលើកមុននោះ តាមពិតមានឈ្មោះ ស៊ី សុគ ន្ធា ត្រូវជាកូនរបស់លោក ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ តែម្តង ដែលធ្វើព្យុះធ្វើភ្លៀងខ្លាំងជាងគេ នៅលើ កំណាត់ផ្លូវជាតិលេខ៦២ ម្តុំជីអោក ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារនោះ។ អ្នករាយការណ៍បានឲ្យដឹងបន្ថែមថា  ដើមឡើយលោក ស៊ី សុគន្ធា ជាមន្ត្រីចំណុះឲ្យស្នងការដ្ឋាន ខេត្តពោធិ៍សាត់ ឯណោះទេ តែដោយសារឪពុករបស់ ខ្លួនផ្លាស់មកធ្វើស្នងការ ខេត្តព្រះវិហារ រូបគេក៏ មកតាមឪពុក ដើម្បីធ្វើការងារសេដ្ឋកិច្ច និយាយរួមការងារ ធំបំផុត គឺយកលុយពីបទល្មើសព្រៃឈើ ដែលកើតមាននិងដឹកឆ្លងកាត់ច្រើនជាងគេ នៅក្នុងខេត្តព្រះវិហារ ឆ្ពោះមកខេត្ត កំពង់ធំ កំពង់ចាម និងភ្នំពេញ។ និយាយរួមគឺឈ្មោះ ស៊ី សុគន្ធានេះ មកធ្វើការងារប្រមូលចំណូលសេដ្ឋកិច្ច ពីបទ ល្មើស ព្រៃឈើនេះ តាំងពីមិនទាន់ផ្ទេរឈ្មោះមកនៅស្នងការដ្ឋានខេត្តព្រះវិហារ ម្ល៉េះរហូតដល់ពេលផ្ទេរឈ្មោះ បាន គឺបញ្ចេញសកម្មភាព កាន់តែខ្លាំង សូម្បីតែប្រធានការិយាល័យសេដ្ឋកិច្ច និងស្នងការរងទទួលផែន ក៏លោក ស៊ី សុ គន្ធា មិនខ្លាចដែរ។

អ្នករាយការណ៍បានស្នើសុំឲ្យលោកស្នងការខេត្តព្រះវិហារ ជួយពិនិត្យមើលសកម្មភាពរបស់កូនប្រុសផង កុំឲ្យខ្លាំង ដៃពេក ប្រយ័ត្នជាប់អង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕

ខ្សឹបដាក់ត្រចៀក ៖ ទូកបូមខ្សាច់ អត់ ច្បាប់ ជិត ១០គ្រឿង កំពុងធ្វើសកម្មភាព នៅកោះអន្លុងចិន !

$
0
0

កណ្ដាល ៖ សេចក្ដីរាយការណ៍ ពីឃុំឈើ ទាល ស្រុកកៀនស្វាយ ខេត្ដកណ្ដាល បានលួច បង្ហើបឱ្យដឹងថា គិតចាប់តាំងពីក្រោយចូល ឆ្នាំ រហូតមកដល់ពេលនេះគេឃើញមានទូក បូមខ្សាច់ធំៗជិត ១០គ្រឿង បានធ្វើសកម្ម ភាពបូមទាំងយប់ បូមទាំងថ្ងៃ ដោយគ្មាន ច្បាប់អនុញ្ញាត និងមន្ដ្រីយកភ្នែកមើលនោះ ឡើយ ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្រុម ទូកបូមខ្សាច់ ដែលគ្មានច្បាប់ទាំងអស់នោះ បានធ្វើសកម្មភាពបូមខ្លាំងជាងគេនៅខាង ក្រោយវត្ដឫស្សីជ្រោយ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ទល់ខាងកើតកោះ អន្លង់ចិន ស្រុកស្អាង ដោយគេដឹង ថា មានកូនមន្ដ្រីធំៗក្នុងខេត្ដ និងកូនរបស់ មន្ដ្រីនគរបាលធំៗ នៅក្រសួងជាអ្នកឈរ កាងពីក្រោយខ្នង ដោយមន្ដ្រីជំនាញល្មមៗ មិនហ៊ានទៅសួរនាំពួកគេឡើយ ។

ប្រជាពលរដ្ឋ នៅឃុំឈើទាល និងកោះ អន្លង់ចិន បច្ចុប្បន្ននេះកំពុងនាំគ្នាព្រួយខ្លាច ពេលទឹកទន្លេឡើងនាពេលឆាប់ៗខាងមុខ នេះ នឹងធ្វើឱ្យបាក់ដីផ្ទះសម្បែងពួកគាត់ ដោយសារតែការបូមខ្សាច់អនាធិបតេយ្យ ខាងលើនេះ ។

អ្នកស្រុកសូមឱ្យលោករដ្ឋមន្ដ្រីក្រសួង ធនធានទឹក មេត្ដាចុះទៅពិនិត្យមើលផង ព្រោះបើ សង្ឃឹមលើមន្ទីរមិនហ៊ានជាមួយក្រុមឈ្មួញ នោះឡើយ ៕

អ្នកដំណើរ៖ ផ្លូវជាតិ​ដទៃទៀត គួរធ្វើ​គំរូតាម ផ្លូវជាតិ​លេខ៤

$
0
0

ភ្នំពេញ៖  ផ្លូវជាតិលេខ៤ គឺជាខ្សែតភ្ជាប់ រាជធានីភ្នំពេញ ទៅបណ្តាខេត្តភាគនិរតី នៃប្រទេសកម្ពុជា ហើយត្រូវគេចាត់ទុកថា ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូន និងការធ្វើដំណើរទេសចរណ៍ ហើយមិនតែប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ផ្លូវនេះ បានកោតសរសើរថា ជាផ្លូវមួយសម្រាប់ជាគំរូ ដល់ផ្លូវដទៃទៀតផងដែរ ដោយសារផ្លូវនេះ ត្រូវបានយកចិត្តទុកដាក់ជុសជុល និងអ៊ុតកៅស៊ូថ្មីគ្រប់ពេលវេលា។

អ្នកធ្វើដំណើរនៅផ្លូវនេះបានថ្លែងថា តាមការសង្កេតឃើញរបស់ពួកគេ គឺមើលឃើញថា រយៈពេលច្រើនឆ្នាំមកនេះ ពោលគឺបន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុន AZ Investment ធ្វើការជួសជុលថែទាំ នៅឆ្នាំ ២០០១ កន្លងមកផ្លូវជាតិលេខ៤ មានស្ថានភាពនៅតែល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកដំណើរទាំងនោះ បានថ្លែងស្រដៀងគ្នាថា ការជួសជុលផ្លូវបានល្អប្រសើរខ្លាំង ហើយរលូងនិងធំទៀតផង។
អ្នកដំណើរទាំងនោះបានថ្លែងថា” មានការរៀបចំសារជាថ្មីឡើងវិញ និងមានការដាក់ភ្លើង សម្រាប់សំគាល់ពេលយប់ហ្នឹងគឺថា ល្អប្រសើរ ។ ក្នុងចំណោមផ្លូវជាតិទាំងអស់ ដែលខ្ញុំបានធ្វើដំណើរទៅ ខ្ញុំអាចនិយាយថា ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ គឺមានភាពល្អប្រសើរជាងគេ ទាំងការដាក់ស្លាកសញ្ញា និងសល់ចំណីផ្លូវធំ សម្រាប់អ្នកជិះម៉ូតូ និងអ្នកថ្មើរជើង។

សូមរំលឹកថាផ្លូវជាតិលេខ៤ ត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុន AZ Investment ធ្វើការជួសជុលថែទាំ នៅឆ្នាំ ២០០១ សម្រាប់រយៈពេល ៣៥ឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន និងរាជរដ្ឋាភិបាលកម្ពុជា គឺក្រុមហ៊ុននេះ ត្រូវធ្វើការថែទាំ និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ទៅខេត្តព្រះសីហនុ ក្នុងចម្ងាយផ្លូវ ២១៤ គីឡូម៉ែត្រ ហើយក្រុមហ៊ុននេះ ត្រូវបានផ្តល់សិទ្ធិក្នុងការប្រមូលថ្លៃសេវា ប្រើប្រាស់ផ្លូវពីរថយន្តតូចធំ ដែលឆ្លងកាត់ផ្លូវជាតិនេះ។

តែយ៉ាងណាក្តីចំពោះ រថយន្តដឹកកម្មករ រថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តកាកបាទក្រហម រថយន្តកម្លាំងប្រដាប់អាវុធ និងរថយន្តក្បួនគណៈប្រតិភូ ព្រមទាំងរថយន្តរបស់អាជ្ញាធរដែនដី នៅតាមដងផ្លូវជាតិលេខ៤ មិនតម្រូវឲ្យបង់ថ្លៃនោះទេ។

ដើម្បីធានាការថែទាំផ្លូវជាតិលេខ៤ ឲ្យបានល្អ នៅពេលថ្មីៗនេះ ក្រុមហ៊ុន អេហ្សិត អ៊ិនវេសមិន បានចំណាយថវិកាប្រមាណជាង ៤លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់បង្កើតរោងចក្របេតុងកៅស៊ូក្រាលថ្នល់ ផ្ទាល់ខ្លួនមួយ នៅខណ្ឌពោធិ៍សែនជ័យ ព្រមទាំង នាំចូលម៉ាស៊ីនអ៊ុតថ្នល់ទំនើប និងគ្រឿងចក្រថ្មីៗជាច្រើនបន្ថែមទៀត។ សម្រាប់ឆ្នាំ ២០១៤ ក្រុមហ៊ុននេះ គ្រោងនឹងចំណាយថវិកាប្រមាណ ៧លានដុល្លារបន្ថែមទៀត សម្រាប់ការថែទាំ និងជួសជុលជាប្រចាំលើតួផ្លូវ ការអ៊ុតបេតុងកៅស៊ូ បន្ថែមមួយស្រទាប់ លើកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៤០គីឡូម៉ែត្រ, គម្រោងពង្រីកបន្ថែមជួរផ្លូវ ២ជួរបន្ថែមទៀតពីរទៅ ពីរមក) ពីរង្វង់មូលចោមចៅ ទៅដល់ទីរួមខេត្តកំពង់ស្ពឺ និងការពង្រីកចិញ្ចើមផ្លូវជាដើម។

អ្នកធ្វើចរាចរណ៍ លើផ្លូវជាតិលេខ៤ មួយចំនួន បានលើកឡើងថា ក្រុមហ៊ុន AZ ពិតជាអនុវត្តបានល្អ តាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំ ផ្លូវជាតិនេះពិតមែន ដោយសារគេឃើញផ្លូវជាតិនេះ នៅតែរក្សាបានស្ថានភាពល្អដដែល ទោះជាឆ្លងកាត់ ពេលវេលាជាយូរឆ្នាំមកហើយ។
នៅចម្ងាយប្រមាណ ១០១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ អ្នកដំណើរ នឹងមកដល់ ចំណុចមួយ ដែលគេហៅថា ជ្រោះពេជ្រនិល។ កាលពីអតីតកាល កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចនេះ មានស្ថានភាពពិបាកធ្វើដំណើរយ៉ាងខ្លាំង ដោយសារផ្លូវរួមតូច និងចោត ហើយថែមទាំងបត់បែនខ្លំាង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ តែក្រោយមកស្ថានភាពផ្លូវ ត្រង់ចំណុចនេះត្រូវបានក្រុមហ៊ុនអេហ្សិត ធ្វើការកែលំអ ឲ្យមានភាពប្រសើរឡើងវិញ។

បើតាមអ្នកធ្វើដំណើរផ្លូវជាតិលេខ៤ នេះបានបន្តថា ការធ្វើដំណើរទៅលេងស្រុកកំណើត និងទៅកំសាន្តនៅរមណីយដ្ឋាននានា នៅថ្ងៃឈប់សម្រាក គឺជាជម្រើសដ៏ពេញនិយមមួយ របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ក៏ដូចជា ភ្ញៀវអន្តរជាតិ តែយ៉ាងណាក្តីអ្នកដំណើរ ទាំងនោះអំពាវនាវដល់ ឲ្យអ្នកបញ្ជាយានយន្តគ្រប់រូប ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ បញ្ហាបច្ចេកទេសយានយន្ត ឲ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ, គោរពច្បាប់ចរាចរណ៍, ព្រមទាំងបង្កើនការប្រុងប្រយ័ត្ន និងចេះអធ្យាស្រ័យគ្នា ក្នុងការបើកបរផងដែរ ដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នកធ្វើដំណើរផ្សេងៗទៀត៕

សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ ធម្មលិខិត លាស់ ឡាយ យាងចូល ១០០ព្រះវស្សា

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកុមារភាពជាក្មេងវត្ត រួមនិង ភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចសុគន្ធវារី ប្រគេនសម្តេច ព្រះធម្មលិខិត លាស់ ឡាយ ក្នុងព្រះជន្មាយុ ៩៩ ព្រះវស្សា យាងចូល ១០០ ព្រះវស្សា នៅវត្តសន្សំកុសល។

ពិធីបុណ្យចម្រើនព្រះជន្មប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ដើម្បីជាការតបស្នងសងគុណ និងបំពេញ កត្តញ្ញូតាធម៌នេះ ក៏មានការនិមន្តចូលរួមពីសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃ នន្ទ ង៉ែត មន្រ្តីសង្ឃជាន់ ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន នាក់ផ្សេងទៀត។

មុននឹងចាប់ផ្តើមស្រោចសុគន្ធវារី សម្តេចតេជោ  ហ៊ុន សែន បានមានប្រសាសន៍គូសបញ្ជាក់ថា ពិធីបុណ្យចម្រើន ព្រះជន្មប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ទាំងរូបសម្តេច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសិស្សគុណ និងពុទ្ធបរិស័ទជិតឆ្ងាយ បានបំពេញនូវកុសល និងបានធ្វើជាសិស្សដ៏កត្តញ្ញូរបស់ព្រះអង្គ។

បន្ទាប់ពីការថ្លែងសំណេះសំណាល សម្តេចព្រះសង្ឃរាជ ទេព វង្ស និង សម្តេចសង្ឃ នន្ទ ង៉ែត បាននិមន្តស្រោច ស្រង់ព្រះសុគន្ធវារី ថ្វាយសម្តេច ព្រះធម្មលិខិត លាស់ ឡាយ បន្ទាប់មកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីប្រគេនសម្តេចព្រះធម្មលិខិត លាស់ ឡាយ ជាក្រោយ ។           

សម្តេច ព្រះធម្មលិខិត លាស់ ឡាយ ទោះបីព្រះជន្ម១០០ព្រះវស្សាហើយក្តី តែបញ្ញាស្មារតីរបស់ព្រះអង្គ នៅរឹងមាំ និងចងចាំបានល្អប្រសើរ។

សម្តេចព្រះធម្មលិខិត លាស់ ឡាយ បានប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ.ស ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្តកណ្តាល។

កុមារភាព លាស់ ឡាយ បានរៀនអក្សរពីសំណាក់បិតាចេះអានបានខ្លះៗ ទើបមាតាបិតា ឲ្យទៅសិក្សាអក្សរនៅវត្តស្បែង ក្នុងសំណាក់ព្រះគ្រូ សុមេធង្ករ ព្រះនាម ឯក គាំ ជាចៅអធិការវត្តស្បែង។ លុះអាយុ ១២ឆ្នាំ មាតាបិតា បានឲ្យកុមារ លាស់ ឡាយ បួសជាសាមណេរ ក្នុងសំណាក់ព្រះគ្រូសុមេធង្ករ ឯក គាំ ដែលជាព្រះឧបជ្ឈាយ៍។ ក្នុងឆ្នាំ១៩៦៥ ក្រសួងធម្មការ បាននិមន្តភិក្ខុ លាស់ ឡាយ ឲ្យទៅសិក្សាអប់រំ ផ្នែកគរុកោល្យ នៅសាលាពុទ្ធិកវិទ្យា ល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ ចំនួន១ខែ រួចក្រសួងបានចេញសញ្ញាប័ត្រវិក្រិត្យការគរុកោសល្យ ឲ្យបង្រៀនបាលីថ្នាក់ពិសេស ក្នុងវត្តមហាមន្ត្រីម្តងទៀត។

ក្រោយមកក្រសួង បានចេញបសំសនិយប័ត្រ ប្រគេនមួយទៀត ជាការលើកទឹកចិត្ត និងសម្តេចព្រះសង្ឃរាជ ជួន ណាត បានតែងតាំងងារ ជាព្រះគ្រូ ឃោសាភិត័ត្ន ជាឋានានុក្រមសង្ឃថែមទៀត។ ឆ្នាំ១៩៧០ គណៈសង្ឃវត្តមហាមន្ត្រី បានជ្រើសតាំងជាប្រធាន នៃគណៈសង្ឃ សម្រាប់វត្តមហាមន្ត្រី។

ឆ្នាំ១៩៧៥ ពួកប្រល័យពូជសាសន៍ បាននិរទេសភិក្ខុ លាស់ ឡាយ យកទៅផ្សឹកនៅវត្តមណ្ឌប ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឆ្នាំ១៩៧៨ ពួកទមិឡឥតសាសនា បានយកបណ្ឌិត លាស់ ឡាយ ទៅសម្លាប់រហូតដល់ទៅពីរ ដងនៅឡពាងធារី ប៉ុន្តែដោយគុណបុណ្យបារមី ជួយថែរក្សាការពារបណ្ឌិត លាស់ ឡាយ បានរួចខ្លួនពីការសម្លាប់ វិញ ដោយពួកវាប្រញាប់យករថយន្ត ទៅដឹកទាហាន ព្រះចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កំពុងធ្វើការសម្រុកចូលមកយ៉ាងខ្លាំងក្លា។ ឆ្នាំ១៩៧៩ បណ្ឌិត លាស់ ឡាយ បានចូលមកភ្នំពេញវិញ ហើយបានបំពេញឧប សម្បទាជាថ្មី នៅវត្តសន្សំកុសល សង្កាត់លេខ៥ ក្រុងភ្នំពេញ រួចបានបំពេញជាភិក្ខុភាព ពេញលក្ខណៈនៅវត្តឧណ្ណាលោម ដោយព្រះវិន័យធរ ទេព វង្ស ជាព្រះឧបជ្ឈាយ៍។

ក្នុងព្រះជន្មរបស់ព្រះអង្គបានកសាងនូវស្នាព្រះហស្ថជាច្រើន ដោយបានរៀបរៀងសៀវភៅធម៌ចំនួន ១៦ប្រភេទ និងកសាងសមិទ្ធផលបានយ៉ាងច្រើនផ្សេងទៀត សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា នៅវត្តមហាមន្ត្រី និងវត្តសន្សំកុសល៕

ដើរទៅធ្វើការ រោងចក្រ ត្រូវម៉ូតូបើកបុក រងរបួសធ្ងន់ ទាំងសងខាង

$
0
0

-គ្រូពេទ្យ នៅមន្ទីរពេទ្យ លោកសង្ឃ មិនមើលអ្នកជំងឺ ក្រោយដឹងថា គ្មានសាច់ញាតិ

ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះ ជុំ ចរិយ៉ា រងរបួសបែកក្បាល ពីក្រោយ សន្លប់ឈឹង និងបុរសម្នាក់ទៀតឈ្មោះ សឿង វណ្ណា រងរបួស បែកក្បាល រលាត់ដៃ រលាត់ជើង បន្ទាប់ពីមានម៉ូតូមួយគ្រឿង បើកបរខ្វះការ ប្រុងប្រយ័ត្ន ហ្វ្រាំងមិនទាន់ ជ្រុលទៅជាន់ អ្នកដើរថ្មើរជើង កាលពីវេលា ម៉ោង៦និង១០នាទី ព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តែគួរអោយអនិច្ចារ ពេលក្រុម ៧១១បញ្ជូនទៅដល់ មន្ទីរពេទ្យ លោកសង្ឃ ស្រាប់តែពេទ្យ ទទួលតែស្ត្រីឈ្មោះ ជុំ ចរិយា ព្រោះមានបងប្អូន ទៅតាមជាមួយ ចំណែកបុរស ឈ្មោះ សឿង វណ្ណា ក្រុមគ្រូពេទ្យ គ្រាមកដាក់អោយដេក លើកៅអី ខាងក្រៅបន្ទប់ទៅវិញ ដោយសារសួររកបងប្អួន សាច់ញាតិអត់មាន មិនដឹងអ្នកណា ជាអ្នកបង់ថ្លៃសេវា ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ជុំ ចរិយា អាយុ៣១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិទួលពង្រ ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ  របួសបែកក្បាលពីក្រោយ សន្លប់បាត់ស្មារតី ។

ចំណែក បុសរងគ្រោះម្នាក់ទៀត ជាអ្នកបើកម៉ូតូបង្ក ឈ្មោះ សឿង វណ្ណា អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួស បែកក្បាល ហូរឈាមកខ្លាក់ ។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសខាងលើ ជិះម៉ូតូ មួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-1462 ជិះម្នាក់ឯង ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រវល់តែងាកមិនបានមើលមុខ ក៏ជ្រុលទៅបុក ស្រ្តីរងគ្រោះ ដើរឆ្លងថ្នល់ពីជើងទៅត្បូង ដេកដួលនៅកន្លែង បណ្តាលឲ្យរងរបួសសងខាង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ តែគួរឲ្យសោកស្តាយ បុរសរងគ្រោះ ពេលដែល ដឹកដល់មន្ទីរ ដោយអត់ទាន់មានបងប្អូនទៅដល់ គ្រូពេទ្យគ្មានរវល់មើល ជនរងគ្រោះឡើយ ទុកឲ្យជនរងគ្រោះដេកនៅយ៉ាងកណ្តោចកណ្តែង តែម្នាក់ឯង ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា វេលាកើតហេតុ នៅវេលាម៉ោង ៦៖១០នាទី ពេលបញ្ជូន ដល់មន្ទីរពេទ្យកុសមះ ហៅពេទ្យលោកសង្ឃ ម៉ោង ៦៖៤៥នាទី នៅកន្លែង កើតហេតុ មានអ្នកជួយសង្រ្គោះ អោយរួចផុត ពីសេចក្តីស្លាប់ តែនៅពេលបញ្ជូន ដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យទុក អោយវេទនា គ្មានមើល និងជួយសង្គ្រោះទៅវិញ ។

ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យលោកសង្ឃ ដែលបានឃើញ ហេតុការណ៍ ខាងលើនេះ បាននិយាយថា មិនគួរណា ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ លោកសង្ឃធ្វើបែបនេះ ចំពោះអ្នកជំងឺនោះឡើយ ពោលមើល និងព្យាបាល ចំពោះអ្នកជំងឺ ដែលមានលុយកាក ប៉ុន្តែអ្នកជំងឺ ដែលគ្មានលុយ ស្រាប់តែមិនយកចិត្តទុកដាក់ មើលទៅវិញ។

ប្រជាពលរដ្ឋ ទាំងនេះ សូមអំពាវនាវ ដល់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ជួយពិនិត្យមើល ក្រុមគ្រូពេទ្យ ខាងលើនេះផង ជៀសវាង ខំកសាងគុណសម្បត្តិ បានច្រើន ក្នុងការព្យាបាលអ្នកជំងឺ បែរជាត្រូវរងនូវការរិះគន់ នូវសកម្មភាពមិនប្រក្រតី មួយករណីនេះទៅវិញ ៕

បុរសរងគ្រោះ ដែលក្រុមគ្រូពេទ្យ លោកសង្ឃ ដាក់ឲ្យដេកនៅខាងក្រៅបន្ទប់

តុលាការសម្រច ឲ្យស្រ្តីចិនម្នាក់ សងជម្ងឺចិត្ត នឹម ម៉េង ២០លានរៀលពីបទ«បរិហារកេរ្តិ៍»

$
0
0

ភ្នំពេញ ៖ ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលទី១២ ខែឧសភា ឆ្នាំ២០១៤ បានប្រកាលសាលក្រមកំបាំងមុខ ស្រ្តីមេម៉ាយចិន សញ្ជាតិកម្ពុជាម្នាក់ ដែលជាប់ចោទពីបទ «បរិហាកេរ្តិ៍បង្ខូចកេរ្តិ៍» លោកឧត្តមសេនីយ៍ឯក នឹម ម៉េង ប្រធានក្រុមហ៊ុន នឹម ម៉េង គ្រូប ពាក់ព័ន្ធ នឹងវិវាទដីធ្លីដែលកើតឡើង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១០។

មន្រ្តីតុលាការ បានឲ្យដឹងថា តុលាការបានសម្រេច ផាកពិន័យគាត់ចំនួន ៤លានរៀល និង បង្គាប់ឲ្យសងប្រាក់ ចំនួន២០លាន រៀលទៅ លោកឧត្តមសេនីយ៍ឯក នឹម ម៉េង ដែលជាភាគី ដើមបណ្តឹង។

លោកស្រី គឹម ដានី ចៅក្រមជំនុំជម្រះនៃ សាលាដំបូង រាជធានីភ្នំពេញ បានអានសាលក្រមថា តុលាការសម្រេចឲ្យ ឈ្មោះ សុខ នាងហ្គិច ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ផុតពីការចោទប្រកាន់ពីបទផ្តល់ សក្ខីកម្មក្លែងក្លាយ។ លោកស្រីបានបន្តទៀតថា ឈ្មោះ សុខ នាងហ្គិច មានពិរុទ្ធភាព ពីបទ «បរិហាកេរ្តិ៍ »។

ហេតុនេះ តុលាការ សម្រេចផាកពិន័យរូបគាត់ចំនួន ៤លានរៀល និង បង្គាប់ឲ្យសងប្រាក់ចំនួន២០លានរៀលទៅឈ្មោះ នឹម ម៉េង ដែលជាភាគី ដើមបណ្តឹង។

លោកស្រីចៅក្រមបញ្ជាក់ទៀតថា ឈ្មោះ សុខ នាងហ្គិច ត្រូវចោទប្រកាន់ពីតំណាង អយ្យការ ពីបទ«បរិហារកេរ្តិ៍ និងផ្តល់សក្ខីកម្ម ក្លែងក្លាយ» ជាប់ពាក់ព័ន្ធនឹងការ ចុះផ្សាយនៅលើទំព័រកាសែតកោះសន្តិភាពថា លោក នឹម ម៉េង បានរំលោភយកដីរបស់គាត់ និងបានប្រើប្រាស់ កម្លាំងអនាធិបតេយ្យ ដើម្បីការពារដី ដែលគាត់បានរំលោភយកនោះ ទាក់ទងទៅនឹងជម្លោះកាន់កាប់ដីទំហំ ប្រហែល១០ហិកតា ដែលត្រូវអះអាងថា ស្ថិតនៅក្នុងដីរបស់លោក នឹម ម៉េង នៅសង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ កាលពី ឆ្នាំ២០១០ ៕


លោក ផៃ ស៊ីផាន ឆ្លើយតប របស់កាសែត The Cambodia Daily «អ្នកនាំពាក្យ រដ្ឋាភិបាល កោះហៅ និសិ្សតម្នាក់ ពាក់ព័ន្ធនឹង ការសរសេរ តាមហ្វេសប៊ុក»

បើកម៉ូតូ ជ្រុលទៅបុក បង្គោលភ្លើង រួចបន្តទៅបុក របងសង្ក័សី ស្លាប់ម្នាក់ រងរបូសស្រាល២នាក់

$
0
0

កណ្តាល ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និង២នាក់ទៀត រងរបួសស្រាល ក្នុងគ្រោះថ្នាក់ បើកម៉ូតូទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ ហើយជ្រុលទៅបុករបង សង្ក័សី  កាលពីវេលា ម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ ចំណុចផ្លូវកោង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើហេតុ គេបានឃើញយុវជន២នាក់ បើកម៉ូតូម៉ាក SCOOPY ពណ៌ក្រហម ស្លាកលេខ កណ្តាល 1M-5678 ជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុក បង្គោលភ្លើង ចំហៀងម៉ូតូ ខាងឆ្វេង រួចក៏ជ្រុលមកបុក ជាមួយរបង សង្ក័សីទៀត បណ្តាលឲ្យអ្នកបើក ម៉ូតូស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសស្រាល ។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ ជាអ្នកថ្មើជើង ដែលរងរបួសស្រាលនោះ បានដើរចេញទៅបាត់ ក្រោយកើតហេតុ។ ក្រោយចុះសួរនាំ សមត្ថកិច្ច បានប្រាប់ថា ជនរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ វី សុភណ្ឌ័ អាយុ២២ឆ្នាំ រស់នៅ ភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង រីឯអ្នកជិះម៉ូតូពីក្រោយមាន ឈ្មោះ កែម ភារត្ន័ អាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។

ជនរងគ្រោះរូបនេះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ចក្រអង្រែ។ ដោយឡែក ម៉ូតូរបស់ជនរងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅ រក្សាទុកជាបណ្តោះអាសន្នសិន រង់ចាំប្រគល់ឲ្យសាច់ញាតិ ជនរងគ្រោះនៅពេលក្រោយ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយ សមត្ថកិច្ចបានប្រគល់សព ជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

មេដឹកនាំក្រុមគាំទ្រ រុស្ស៊ី ប្រកាសថា សាធារណរដ្ឋ Donetsk ជារដ្ឋឯករាជ្យ ពីអ៊ុយក្រែន

$
0
0

អ៊ុយក្រែន៖ មេដឹកនាំប្រជាពលរដ្ឋអ៊ុយក្រែន នៅភាគខាងកើត ដែលគាំទ្ររដ្ឋាភិបាល រុស្ស៊ី ស្ថិតនៅទីក្រុង Donetsk និង Luhansk បានប្រកាស ឯករាជ្យពី អ៊ុយក្រែន នឹងស្នើឲ្យ ប្រទេស រុស្ស៊ី ទទួលយក សាធារណរដ្ឋ Donetsk ជាចំណែកមួយរបស់ប្រទេស រុស្ស៊ី បន្ទាប់ពីបានធ្វើការប្រជាមតិ បោះឆ្នោត នៅថ្ងៃអាទិត្យ ទី ១១ ខែឧសភា ឆ្នាំ២០១៤ នេះបើតាមព័ត៌មាន BBC ចេញផ្សាយនៅរាត្រី ថ្ងៃច័ន្ទ ទី១២ ឧសភានេះ។

លោក Denis Pushilin មេដឹកនាំក្រុមគាំទ្ររុស្ស៊ី បានថ្លែងថា សាធារណរដ្ឋ Donetsk ទទួលបានសម្លេងគាំទ្រលើសលប់រហូតដល់ ៨៩ភាគរយ Donetsk និង ៩៦ភាគរយ សម្រាប់ការចាកចេញពី អ៊ុយក្រែន ដើម្បីចូលរួមជាមួយរុស្ស៊ី ដោយឡែកចំពោះការធ្វើប្រជាមតិ នៅ Luhansk វិញ ទទួលបាន ៩៦ភាគរយ ។

ប្រទេស រុស្ស៊ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើប្រជាមតិខាងលើនេះ ខណៈអ៊ុយក្រែន និង សហភាពអឺរ៉ុបចោទថា វាជាទង្វើខុសច្បាប់ ។  

ចម្រៀងរំលឹកយុវវ័យ នូវស្ថានភាពប្រទេស ជាតិ ពីអតីតកាល និងបច្ចុប្បន្នទទួលបាន ការគាំទ្រខ្លាំង តាមបណ្តាញហ្វេសប៊ុក

$
0
0

ភ្នំពេញ៖ ចម្រៀងមួយបទ ដែលរៀបរាប់ពីស្ថានភាព សេដ្ឋកិច្ច ការរស់នៅ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនា អតីតកាល និងការរស់នៅក្នុងសភាពសមរម្យ និងប្រសើរជាងកាលពី៣៥ឆ្នាំមុន របស់ប្រជាពលរដ្ឋ និងយុវវ័យខ្មែរ នាពេលបច្ចុប្បន្ន ទទួលបានការគាំទ្រចុច Like និង Share តៗគ្នាយ៉ាងច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក។

អត្ថន័យក្នុងបទចម្រៀងបានរំលឹក ដាស់តឿន ដល់យុវវ័យ និងកម្មករ កម្មរិនិរបស់ខ្មែរថា អ្វីដែលពួកគេកំពុងទទួល  បាននាពេលបច្ចុប្បន្ននេះ គឺកំពុងតែមានប្រសើរយ៉ាងច្រើន បើធៀបនឹងទុក្ខវេទនារបស់ខ្មែរក្នុងរបបដ៏ខ្មៅងងឹតកាល ពី៣៥ឆ្នាំមុននោះ។

បទចម្រៀងនេះ ថែមទាំងបង្ហាញថា យុវវជន បំភ្លេចថ្ងៃ៧ មករា បាននឹងកំពុងបំភ្លេចថ្ងៃ កំណើត បំភ្លេចឆ្មប ដែលនាំឲ្យពួកគេមាននូវថ្ងៃ   នេះថែមទៀតផង។

សូមស្តាប់ និងទស្សនានូវបទចម្រៀង ក្រោមសំនៀងដឹកដម ដ៏ក្រអួតក្រអៅ និងប្រកបដោយអត្ថន័យ និងអត្ថរស ដូចខាងក្រោម៖

ព្រៃឈើ នៅតំបន់ស្នូល អភិរក្សជីវចម្រុះ ប្រឈមទៅរក ភាពហិនហោច ដោយសារ បទល្មើសព្រៃឈើ

$
0
0

មណ្ឌលគិរី ៖ គំរបព្រៃឈើ ក្នុងដែនហាម ឃាត់តំបន់ស្នូល អភិរក្សជីវចម្រុះសីមា មានទំហំធំធេង រាប់សែន ហិកតា អាចប្រឈមទៅរកភាព ហិនហោច ខ្ទេចខ្ទាំ ដោយសារមន្រ្តី គ្រប់គ្រងដែនមួយនេះ បានបណ្តែតបណ្តោយ ឲ្យកើតមានបទល្មើសព្រៃឈើ ពេញបន្ទុក តែមន្រ្តីគ្រប់គ្រង ហាក់បីដូចជាមើល រំលង ។

មហាជនរួមទាំងសហគមន៍ ការពារព្រៃឈើ ទូទាំងខេត្តមណ្ឌលគិរី និយាយឲ្យដឹងថា បើទោះបីមានការចុះផ្សាយ បកអាក្រាតរឿង ពិតស្តីពីបទល្មើស នៅក្នុងដែន មួយនេះ និងការបណ្តែត បណ្តោយពីសំណាក់មន្រ្តី ដូចជាលោក ម៉ែន សុរិយុន ប្រធានគំរងលោក គង់ ពុទ្ធារ៉ា ជាអនុប្រធាន គំរោង កម្មវិធីរហូតដល់មន្រ្តី បំរើការងារ នៅស្នាក់ការលេខ ១៦៤ ហៅ៦៤ និងមន្រ្តីបំរើការងារ នៅស្នាក់ការ អភិរក្សចម្រុះសីមា អូរាំង យ៉ាងណាក៏ដោយក៏មន្ត្រី គ្រប់គ្រងដែននេះ មិនឈឺក្បាលវិលមុខឡើយ ទោះបីកាសែត និងទូរទស្សន៍ចុះផ្សាយ យ៉ាងណាក៏ដោយ ។ ទាំងនេះហើយត្រួវ បានមហាជន សង្សយ័ថា មន្ត្រីទាំងនោះអាចមានផល ប្រយោជន៍ពីបទល្មើសខាងនេះមិនខានឡើយ។

ពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរខេត្ត ជួយពិនិត្យមើលតំបន់ហាមឃាត់នេះផង បើពុំដូចច្នោះទេ ដែនហាមឃាត់នេះ អាចនឹងបាត់បង់ព្រៃឈើ ។ ជាក់ស្តែង រយ:ពេលពីរថ្ងៃ គឺចាប់តាំងពីថ្ងៃទី ១២- ១៣ ខែឧសភា ឆ្នាំ ២០១៤ នេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្រុកកែវសីមា បង្រ្កាបបានរថយន្ត តូចធំកែច្នៃ បាន៤រថយន្តគ្រឿង ឈើប្រភេទ ធ្នង់ នាងនួន ៦៤ដុំ ជំនាញកំពុងយកមករក្សាទុក ផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ដើម្បីចាត់ ការតាមនីតិវិធីបន្ត ។ ការបង្រ្កាបនេះ ហាក់បីដូចជា បង្រ្គប់កិច្ច ព្រោះបើតាបប្រភពចុងក្រោយ ត្រូវបានគេរាយការណ៍មកថា នៅថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ រថយន្តដឹកជញ្ជូនបទល្មើស នៅតែមាន ការដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងដដែល ពុំឃើញជំនាញនិងមន្ត្រី បំរើការស្នាក់ការអភិរក្សជីវៈចម្រុះសីមា ប្រចាំស្រុកកែវសីមា ចំណុច៦៤ អូររាំង ពុំដែលយកភ្នែកមើល ឡើយ។

ទាក់ទងទៅនិងការចោទប្រកាន់ខាងលើនេះ លោក ម៉ែន សុរិយុន និង លោក គង់ ពុទ្ធារ៉ា ទាំងពីរនាក់ ប្រធាន និងអនុប្រធាន អ្នកឆ្លើយឆ្លងព័ត៌មាន មិនអាចទាក់ទង បានទេ នៅរសៀលនេះ ៕

Viewing all 8042 articles
Browse latest View live




Latest Images