Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាលជាតិ ប្ដេជ្ញាការពារ សន្តិសុខ ជូនជាតិ

$
0
0

ភ្នំពេញ ៖ អគ្គស្នងការ នគរបាលជាតិ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ បានប្ដេជ្ញា ការពារសន្តិសុខ ជូនប្រទេស កម្ពុជា ឲ្យបានរឹងមាំ ទប់ស្កាត់ការបង្ក ចលាចលវឹកវរសង្គម ការញុះញុង បំបែកបំបាក់សាមគ្គី ជាតិ។

ថ្លែងនៅក្នុងថ្ងៃកំណើត នគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៤ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា នគរបាលជាតិការពារ ដាច់ខាតជម្លោះ ប្រដាប់អាវុធ និង ការយកទឹកដីកម្ពុជាប្រឆាំងប្រទេសជិតខាង ដែលនាំឲ្យកើតសង្គ្រោម ព្រមទាំងការពារ ដាច់ខាតមិនឲ្យ បរទេសឈ្លានពានបាន។

លោក នេត សាវឿន បន្តថា "បន្តយកចិត្តទុកដាក់ចាត់វិធានការបង្ការ ទប់ស្កាត់ មិនឲ្យកើតឡើងនូវ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដែលនាំឲ្យមហន្តរាយដល់ជាតិ បន្តជំរុញការអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យកាន់តែទទួលបានជោគជ័យ"។

លោកបន្ថែមថា នគរបាលជាតិរៀបចំការគ្រប់គ្រងសង្គមឲ្យបានល្អតាមទិសដៅ ផ្ដល់ការងាយស្រួល ជូនប្រជាពលរដ្ឋនូវឯកសារចាំបាច់នានា ដូចជា អត្តសញ្ញាណប័ណ្ណ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, លិខិតស្នាមផ្សេងៗ ដើម្បីបម្រើសេចក្ដីត្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះទៀត នគរបាលជាតិ ក៏បានប្ដេជ្ញាលើកកំពស់វិធានការសុវត្ថិភាពទេសចរណ៍ ដើម្បីរួមចំណែកថែមទៀត ក្នុងការគ្រប់ គ្រងជនបរទេសអន្តោប្រវេសន៍ ដោះស្រាយបញ្ហាបទល្មើលច្បាប់របស់ ជនបរទេស ឲ្យមានប្រសិទ្ធភាពស្រប តាមច្បាប់ជាធរមាន៕


មន្រ្តីសម្តែង ការព្រួយបារម្ភ ចំពោះ ការជួញដូរផ្លូវភេទ ដែលជ្រកក្រោម ការធ្វើ ទេសន្តរប្រវេស្តន៍

$
0
0

ភ្នំពេញៈ មន្រ្តីកម្ពុជា បានសម្តែង ការព្រួយបារម្ភ ចំពោះ ការជួញដូរផ្លូវភេទ ដល់ពលករខ្មែរ នាពេលកន្លងមក ដែលបានជ្រក នៅក្រោមស្លាក ការឆ្លងដែន ដោយខុសច្បាប់ ទៅធ្វើការ នៅក្រៅប្រទេស ។

ក្នុងជំនួបជាមួយ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ លោកស្រី ជូ ប៊ុនអេង បានមាន ប្រសាសន៍ថា “កន្លងមកយើង បានសិក្សាឃើញថា បញ្ហាជួញដូរមនុស្ស បានជ្រកក្រោមស្លាក ការធ្វើទេសន្តរប្រវេស្តន៍ ដូច្នេះអ្វីដេលយើងព្យាយាមធ្វើ គឺចូលរួម បង្កាទប់ស្កាត់ និងដោះស្រាយបញ្ហាសេសសល់” ។

ជាមួយគ្នានេះ លោកអ៉ិត សំហេង បានមានប្រសាសន៍ថា ទេសន្តរប្រវេស្តន៍បានក្លាយជាប្រធានបទ ក្តៅគគុកមួយ ជាពិសេស ក្រោយការបោះឆ្នោត ដែលលេចឡើង នូវបញ្ហា ពលករតាមផ្ទះនៅម៉ាឡេស៊ី ពលករនៅប្រទេសថៃ ជាដើម។

ប៉ុន្តែលោកក៏បានលើកឡើងដែរថា ក្រសួងកំពុងដោះស្រាយបញ្ហា ទេសន្តរប្រវេស្តន៍ទាំងនោះ ដោយរៀបចំឱ្យ ពលករទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស មានលក្ខណៈស្របច្បាប់ឡើងវិញ រួមទាំងការបង្កើតច្រក ចេញចូលតែមួយ ដើម្បីបង្កាទប់ស្កាត់ការឆបោកជាដើម ។

លោកមានប្រសាសន៍ថា “ការជ្រើសរើសពលករទាំងអស់ ទោះបីជាជ្រើសរើសដោយឯកជន ឬក៏ជ្រើសរើស ដោយក្រសួង គឺចូលមកតាមច្រក របស់ក្រសួងតែមួយ បានន័យថា នៅតាមខេត្តនានា មិនអនុញ្ញាឱ្យ នរណាម្នាក់ ឬអង្គការណាមួយ ទៅដើរជ្រើសរើសតាមតែចិត្តទេ ។ អ្នកទៅជ្រើសរើសត្រូវមាន លិខិតសម្គាល់ខ្លួន មានលិខិត អនុញ្ញាត ឯកសណ្ឋាន ហើយត្រូវតែចូលទៅតាមច្រកចេញចូលតែមួយ របស់មន្ទីរការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត ហើយដោយមានការគ្រប់គ្រង ដោយអាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់” ៕

Photo by DAP-NEWS

ខេត្តកំពត គោរពថ្ងៃបុណ្យ ពិសាខបូជា

$
0
0

កំពត៖ នៅរង្វង់មូលទុរេន ទីរួមខេត្តកំពត នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ មានព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ  ដឹកនាំដោយលោកឣភិបាល ខេត្ត ខូយ ឃុនហ៊ួរ ប្រមូលជួបជុំគ្នា ធ្វើការដង្ហែក្បួន ដើម្បីគោរពថ្ងៃបុណ្យពិសាខបូជា សំដៅរំលឹកគុណូបការ: ទៅដល់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រសូត្រ-ត្រាសដឹង និងបរិនិព្វាន។

មនុស្សនៅទូទាំងសកលលោក ឣ្នកកាន់សាសនាព្រះពុទ្ធទាំងឣស់  មិនថាឡើយជនជាតិឣ្វីទេ សុទ្ធតែគោរពនូវថ្ងៃពិសាខបូជានេះ ចំនឹងថ្ងៃទី១៥កើត ខែពិសាខ ឆ្នាំមមី ឆស័ក-ពុទ្ធិស័ក២៥៥៨។ ដោយឡែកនៅប្រទេសកម្ពុជាវិញ ពលរដ្ឋខ្មែរតែងតែ គោរពនៅថ្ងៃបុណ្យពិសាខបូជានេះ ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។

ការដង្ហែនេះដែរ គឺសំដៅឆ្ពោះទៅជួបជុំស្មឹងស្មាធិ គោរពព្រះសម្មាសម្ពុទ្ធ នៅឯទីលានក្នុងវត្ត "ជ័យឧដុង្គ" ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ក្រាំងឣម្ពិល ក្រុងកំពត ខេត្តកំពត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដំណោះ​ស្រាយរវាង បុគ្គលិក​ក្រុមហ៊ុន​កាល់តិច និងថៅកែ​ក្រុមហ៊ុន នៅតែ​គ្មាន​លទ្ធផល

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ តំណាងក្រុមហ៊ុនកាល់តិច និងបុគ្គលិក ដែលបានធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែនោះ បានជួបប្រជុំគ្នា ប៉ុន្ដែនៅតែពុំមានលទ្ធផលល្អ ដោយភាគីខាងបុគ្គលិកកាល់តិច មិនទទួលយកតាមសំណើ របស់ភាគីក្រុមហ៊ុន។

នៅក្នុងលទ្ធផលនៃជំនួបនោះ ត្រូវបានឲ្យដឹងថា ការស្នើសុំឡើងប្រាក់បៀវត្សរ៍ រហូតដល់ទៅ ១៦០ដុល្លារក្នុងមួយខែ ពីសំណាក់បុគ្គលិកនោះ ភាគីក្រុមហ៊ុននឹងយកទៅសិក្សា ពិនិត្យមើល រយៈពេល ២-៣ខែទៀត ឯចំណុចមួយទៀត ការទាមទារឲ្យមាន ប្រាក់ខែទី១៣នោះ ភាគីក្រុមហ៊ុនបានអះអាងថា ប្រាក់រង្វាន់នោះ ក្រុមហ៊ុនបានផ្ដល់ឲ្យជារៀងរាល់ខែ ដល់បុគ្គលិកគ្រប់ៗគ្នាអស់ហើយ។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សាទាំងពីរចំណុចនោះ ត្រូវបានបុគ្គលិកកាល់តិច ថ្លែងឲ្យដឹងថា ពួកគេមិនអាចទទួលយក នូវការលើកឡើងរបស់ភាគី ក្រុមហ៊ុននោះបានទេ។

ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បញ្ជូនចោរលួចកាច់ កញ្ចក់រថយន្ត និងអ្នកទទួលផលចោរកម្ម ២នាក់ ទៅតុលាការ

$
0
0

ភ្នំពេញ ៖ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ បានបញ្ជូន ជនសង្ស័យ២នាក់ ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ដោយជនសង្ស័យម្នាក់ គឺជាមុខសញ្ញា ដើរលួចកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ពីជនសង្ស័យទី១។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា ក្រោយពីបានចាប់ខ្លួន និងសួរនាំ ព្រមទាំងបញ្ចប់ នីតិវិធីរបស់ខ្លួនរួចមក ការិយាល័យ បានបញ្ជូនជនសង្ស័យទាំងនេះ ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យដែលជាមុខ សញ្ញាកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋនោះមានឈ្មោះ ព្រំ ធី ហៅ ចយ អាយុ២៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ដោយឡែក ជនសង្ស័យដែលទទួលផល ចោរកម្មមាន ឈ្មោះ ឡុក សុខជា ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល បានបន្តថា ក្រោយពីមានបទបញ្ជាពី សំណាក់ស្នងការ នគរបាលរាជធានីភ្នំពេញ និងស្នងការរង ជួន ណារិន្ទ ឲ្យធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ក្រុមចោរដែលតែងតែ ធ្វើសកម្មភាព កាច់កញ្ចក់រួចមកនោះ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ នាយការិយាល័យ បានបើកការស៊ើបអង្កេត តាមជំនាញរបស់ខ្លួន រហូតដល់ ការចាប់ខ្លួន ជនសង្ស័យ ព្រុំ ធី ហៅចយ នៅក្បែរទីលាន ប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ ដោយរកឃើញវត្ថុតាង ជាក់ស្តែង នៅនឹងខ្លួនដូចជា កាំបិត១ ទួលឡឺវីស១ និងកញ្ចក់មួយគូរ ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យនេះរួច និងក្រោយការសួរនាំ កម្លាំងនគរបាល បានសុំគោលការ ពីលោកស្នងការ និងស្នងការរង ព្រមទាំងមានការ ឯកភាពពីតំណាង អយ្យការផងនោះ បានចុះទៅ ឆែកឆេរតូបលេខ២៥៩ របស់ជនសង្ស័យ ឡុក សុខជា ស្ថិតនៅតាមផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយរកឃើញ កញ្ចក់ចំនួន៤៤ ដែលជនសង្ស័យរូបនេះ គឺជាអ្នកទទួលទិញពីក្រុមចោរទាំងនោះ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤នេះ។

សូមបញ្ជាក់ថា ជនសង្ស័យដែលត្រូវ ចាប់ខ្លួននេះ គឺជាក្រុមដែលតែងតែ ធ្វើសកម្មភាព កាច់កញ្ចក់រថយន្ត យ៉ាងសកម្មភាព ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដូច្នេះប្រជាពលរដ្ឋ ពិតជាសប្បាយចិត្តណាស់ នៅពេលឃើញ សមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនពួកគេ ៕

 

ឆក់កាបូប ពីនារីម្នាក់តាមផ្លូវ សមត្ថកិច្ច ដេញតាម ផ្ទុះអាវុធមួយគ្រាប់ ចាប់បាន៣នាក់

$
0
0

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដេញចាប់បាន ជាបន្តបន្ទាប់ រហូតដល់ផ្ទុះអាវុធ មួយគ្រាប់ផងដែរ កាលពីវេលាម៉ោងប្រមាណ ៨៖៥០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅ ម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក្រោយពីជនសង្ស័យ ទាំងនេះ បានធ្វើកម្មភាពឆក់កាបូប ពីនារីម្នាក់ តាមដងផ្លូវ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឲ្យដឹងថា ខណៈនារីម្នាក់ កំពុងជិះម៉ូតូ ម៉ាកកូនទា ចេញពីហាង អ៊ុតសក់ តែម្នាក់ឯង តាមផ្លូវលេខ៤៩ លុះពេលមកដល់ កែងផ្សារតាប៉ាង ស្រាប់តែ លេចមុខ ជនសង្ស័យ ៣នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាស់ មកអែបខាងឆ្វេងធ្វើសកម្មភាព ឆក់កាបូបពីនារីរងគ្រោះ ។

ភ្លាមៗនោះ ស្រាប់តែត្រូវ ជនរងគ្រោះ ស្រែកឆោឡោ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ហើយគាប់ជួន កម្លាំងនគរបាល ដែលកំពុងចុះល្បាត នៅក្បែរនោះ ក៏ហក់ធាក់ឲ្យដួល និងបាញ់មួយគ្រាប់ ដើម្បីគំរាម ហើយចាប់ជនសង្ស័យ២នាក់ ខណៈជនសង្ស័យ ម្នាក់ទៀត លោតចូលទៅ ក្នុងបរិវេណអង្គភាព ប្រឆាំងអំពើពុករលួយ ក៏ត្រូវចាប់ខ្លួនបានពេលនោះតែម្តង ។

បើតាមសមត្ថកិច្ច នៅក្នុងកាបូប របស់ជនរងគ្រោះបានបាត់ ទូរស័ព្ទដៃមួយគ្រឿង។ យ៉ាងណាក៏ដោយ ជនសង្ស័យទាំង៣នាក់ ស្ថិតក្រោមការសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រោយពីមានការណែនាំពីសំណាក់ លោកស្នងការ និងស្នងការទទួលផែនព្រហ្មទណ្ឌ ក្នុងការរក្សាសន្តិសុខ តាមមូលដ្ឋានរួចមក អធិការនគរបាល ខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំង នគរបាលតាមប៉ុស្តិ៍ ចុះល្បាតជាប្រចាំក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់រាល់ បទល្មើសដែលកើតមានឡើង ។

ជាក់ស្តែង ដូចជាករណី ខាងលើនេះ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល ដែលចុះល្បាតនៅក្បែរនោះ បានជួយទាន់ពេលវេលា ៕

ម៉ូតូកង់បី បុកជាមួយ C125 នៅសង្កាត់ព្រែកហូរ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់

$
0
0

កណ្តាល ៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ស្រាល ខណៈពួកគេ បានជិះម៉ូតូឌុបគ្នា ទៅបុកជាមួយ ម៉ូតូកង់៣ កាលពីវេលាម៉ោងប្រមាណ ៨៖៣០នាទី យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវលំ ក្រាលកៅស៊ូ ក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-2416 ធ្វើដំណើរតាមផ្លូវលំក្រាល កៅស៊ូ ក្នុងទិសដៅ ពីកើតទៅលិច ស្រាប់តែដល់ ចំណុចកើតហេតុ ក៏មានម៉ូតូកង់៣មួយគ្រឿង ធ្វើដំណើរមកពីខាងមុខ បុកគ្នាមួយទំហឹង បណ្តាលឲ្យ ជនរងគ្រោះដួល ហើយស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់ ។ ដោយឡែក ខាងភាគីម៉ូតូកង់៣ ដែលបើក និងជិះមានគ្នា៣នាក់ មិនមានរងរបួសនោះទេ ។

បើតាមសមត្ថកិច្ច ជនរងគ្រោះដែលស្លាប់នោះមាន ឈ្មោះ សុខ ធី អាយុ២៦ឆ្នាំ រស់នៅសង្កាត់ព្រែកហូរ រីឯជនរងគ្រោះដែល រងរបួសធ្ងន់មាន ឈ្មោះ សិទ្ធ ហើយជនរងគ្រោះរងរបួសស្រាលឈ្មោះ សុខរី ។ អ្នកបើកម៉ូតូកង់៣មាន ឈ្មោះ ណន ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ក្រោយពីមានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ កម្លាំងនគរបាល មូលដ្ឋាន និងកម្លាំងនគរបាលចរាចរ បានទៅជួយអន្តរាគមន៍តាមរយះបញ្ជូន ជនដែលមានរបួស ទៅកាន់មន្ទីរពេទ្យ រីឯសព ត្រូវបានទាក់ទងទៅក្រុមគ្រួសារដើម្បី មកទទួលយក ។ បើតាមសមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីភាគីខាងម៉ូតូ បើកលឿន ដោយមានជាតិអាល់កុល ។

ទាំងម៉ូតូកង់៣ និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

ក្របួចចោរឆក់ តាមផ្លូវ២នាក់ នៅស្រុកមុខកំពូល

$
0
0

កណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបានឪពុក ជនរងគ្រោះ និងកម្លាំង សមត្ថកិច្ច ចាប់បាន ក្រោយពីពួកគេ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ និងខ្សែក ពីយុវសិស្សម្នាក់ កាលពីវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវបេតុងមុខ ដីឡូតិ៍ តាហោ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួនខាងលើនេះ ទី១ ឈ្មោះ កិ សារ៉ន អាយុ២៥ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល  និងជនសង្ស័យទី២ ឈ្មោះ អូន រតនា អាយុ២៣ឆ្នាំ មុខរបរកសិករ នៅភូមិឃុំ ជាមួយគ្នា ។ ដោយឡែក ជនរងគ្រោះមាន ឈ្មោះ ពៅ សុភត្រាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ។

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូ មួយគ្រឿង ម៉ាកវ៉េវ ព៌ណទឹកប៊ិច ពាក់ស្លាកលេខ ស្លាកលេខ ភ្នំពេញ 1U-0106 ចំនួន០១គ្រឿង ផងដែរ ដែលជនសង្ស័យ ជិះធ្វើសកម្មភាព។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមកពីលេង បាល់ទះ នៅចំណុច ដីឡូតិ៍គ្រូរ៉ុម ភូមិពាម ឃុំរកាកោងទី១ ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុ ជនរងគ្រោះ បានដកទូរស័ព្ទ និយាយស្រាប់តែ ពេលនោះ ជនសង្ស័យ ទាំង០២នាក់ បានជិះម៉ូតូ មកពីក្រោយទន្ទឹម ជនរងគ្រោះ ហើយជនសង្ស័យដែលជិះពីក្រោយ បានឆក់ទូរស័ព្ទ តែឆក់មិនបាន ជនសង្ស័យ ក៏បានឆក់យកខ្សែ ក ពីជនរងគ្រោះថែមទៀត តែឆក់មិនបាន ជនរងគ្រោះក៏បានស្រែកឲ្យគេជួយ ។

បន្ទាប់មក ឪពុកជនរងគ្រោះ ក៏ដេញចាប់ ជនសង្ស័យទាំង២នាក់បាន នៅមុខការ៉ាស់សាំង តាជា ភូមិរកាកោងទី១ រួមទាំងម៉ូតូ របស់ជនសង្ស័យ០១គ្រឿងផងដែរ យកមកប្រគល់ជូននគរបាលមូលដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមផ្លូវច្បាប់៕


បុរសម្នាក់ទំនងស្រវឹងស្រា ជិះម៉ូតូបុកដើមឈើ នៅក្បែរផ្លូវភ្លោះផ្សារធំថ្មី

$
0
0

ភ្នំពេញ៖ បុរសម្នាក់ទំនងមានជាតិសុរា ក្នុងខ្លួនបានជិះម៉ូតូរបស់ខ្លួន ម៉ាក CBR ពណ៌ស ទៅបុកដើមឈើមួយដើម ដោយខ្លួនឯង នៅផ្លូវលេខ ២១៧ ក្បែរផ្លូវភ្លោះ ផ្សារធំថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌ ដូនពេញ វេលាម៉ោង ១១៖៤៥នាទីយប់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៤ ។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលជា ជនរងគ្រោះក្នុងហេតុការណ៌នោះ មានឈ្មោះ ជា សំណាង អាយុ ៣២ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពត ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់កើតហេតុ ។

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

យុវជន៣នាក់ ស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ ចរាចរ បើកម៉ូតូ លឿនដូចហោះ

$
0
0

កណ្តាល៖ គ្រោះថ្នាក់ចរាចរលើដងវិថីបានឆក់យក ជីវិតយុវជនខ្មែរ ៣នាក់ទៀតហើយ ដោយសារតែការបើកបរម៉ូតូក្នុងល្បឿនលឿន រហូតដល់ ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង កាលពីវេលាម៉ោង ៦ និង ១០ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅចន្លោះស្ពានលេខ៥៣ និងលេខ៥៤ ក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរបានកើតឡើង គ្រា ដែលជនរងគ្រោះបានបើកម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសក្នុងល្បឿនយ៉ាងលឿន ប្រមាណជា ៨០Km/h។ កុំថា ឡើយជនរងគ្រោះ ដែលបាក់ដៃបាក់ជើង បែកមុខបែកក្បាលយ៉ាងអាណោចអាធ័មនោះ សូម្បីតែម៉ូតូសុទ្ធតែ ផលិតនៅប្រទេសជប៉ុន ពេញដោយគុណភាពរឹងមាំ ក៏ត្រូវរួចចូលគ្នាខ្ទេចខ្ទីស្ទើរទាំងស្រុង។

មន្រ្តីនគរបាលដដែលនេះ បន្តថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គឺម្ខាងកំពុងធ្វើដំណើរក្នុង ទិសដៅពីជ្រៃធំ ឆ្ពោះមកក្រុងតាខ្មៅ និងម្ខាងទៀតធ្វើទិសដៅពីក្រុងតាខ្មៅឆ្ពោះទៅជ្រៃធំ។

សមត្ថកិច្ចបន្តទៀតថា ភាគីម្ខាងជិះម៉ូតូឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ គ្មានស្លាកលេខ ជិះគ្នា ០២នាក់។ ១-ឈ្មោះ ខន នឿន ភេទប្រុស អាយុ ២៥ឆ្នាំ មានលំនៅឋានក្នុងភូមិព្រែកម្រិញ ឃុំពោធិ៍បានជាម្ចាស់ម៉ូតូ និងទី ២- ឈ្មោះ ខេន ខន ភេទប្រុស អាយុ ២៦ឆ្នាំ មានលំនៅដ្ឋានក្នុងភូមិព្រែកតាគង់ ឃុំសំពៅពូន ជាអ្នកបើកម៉ូតូ។

រីឯម្ខាងទៀតជិះម៉ូតូឌ្រីម C125 ដូចគ្នា តែស៊េរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី1A. 7658។ ជនរង គ្រោះទី៣ មានឈ្មោះ ហ៊ូ ស៊ីថា ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅឋានក្នុងភូមិស្វាយកណ្តាល ឃុំព្រែកថ្មី។

បើតាមសមត្ថកិច្ចជនរងគ្រោះទាំង ០៣នាក់ សុទ្ធតែកម្មករសំណង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅវាស់វែងនៅកន្លែងកើតហេតុ និងយកម៉ូតូទៅរក្សាទុករង់ចាំដោះ ស្រាយជាក្រោយ។ រីឯសពយុវជនទាំង៣នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ពិសេសសម្រាប់ សុខភាព ជាមួយនឹងដបទឹក ថាមពលណាណូ និងទឹករ៉ែ អាល់កាម៉ីន92 ប្រភេទ

$
0
0

បញ្ហាកង្វះជាតិទឹក ជាបញ្ហាចំបងមួយតែងតែ កើតមានឡើងជាមួយ នឹងមនុស្សគ្រប់រូប ដូច្នេះ ក្រុមហ៊ុន ធៀនស៍បាននាំចូលនូវផលិតផលថ្មី គឺដបទឹកថាមពល ណាណូ និងទឹករ៉ែអាល់កាម៉ីន សម្រាប់កាត់បន្ថយ ជម្ងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក្នុងរាងកាយរបស់យើង។
ព័ត៌មានលម្អិតសូមចុចមើលរូបភាពខាងក្រោម ឬទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

យុវជន ២នាក់ បើករថយន្ត ស៊េរីទំនើប រេចង្កូតបុករះផ្ទះ លក់គ្រឿងសំណង់ «ពន្លឺថ្មី»

$
0
0

ភ្នំពេញ៖ ទីតាំងលក់គ្រឿងសំណង់ដ៏ធំមួយកន្លែង មានយីហោ «ពន្លឺថ្មី» ត្រូវរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន ដោយសារយុវជន២នាក់ ទំនងស្រវឹងខ្លាំង បើកបររថយន្តស៊េរីទំនើបមួយគ្រឿងរេចង្កូតបុករះ កាលវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅមុខកក្លឹបកម្សានខារ៉ាអូខេរាត្រីរីករាយ  ក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុមានយុវជនវ័យក្មេង ២ នាក់ ប្រហែលជាកូនអស់លោកអ្នកមានអំណាច បានបើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2999 ធ្វើដំណើរតាមផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង យ៉ាងលឿន ដោយរេចង្កូតពេញផ្លូវ នឹងបានបើកជែងចុះឡើងយ៉ាងលឿន ហាក់បីដូចជាផ្លូវត្រូវបានពួកគេទិញដាច់ថ្លៃអីចឹង។

ប្រភពដដែលបន្តថា ពេលបើកដល់ចំណុចកើតហេតុទំនងម្ចាស់រថយន្តស្រវាំងភ្នែក ដោយសារជាតិអាល់កុល ជ្រាបសព្វសាច់ មើលអ្វីមិនឃើញ ក៏រេចង្កូតខាងស្តាំដៃ បុករះចូលទៅក្នុងផ្ទះលក់គ្រឿងសំណង់ «ពន្លឺថ្មី» បណ្តាល ឲ្យសម្ភារៈមួយចំនួន ដែលទុកលើចិញ្ចើមផ្លូវសម្រាប់តាំងលក់ត្រូវខូចខាតទាំងស្រុងតែម្តង។ ដោយឡែករថយន្ត វិញ បានវិលមួយជុំបោកផ្ទប់ទៅនឹងរបងផ្ទះប្រជាពលរដ្ឋខូចខាតរថយន្តផ្នែកខាងមុខ និងខាងក្រោមយ៉ាងដំណំ តែ សំណាងល្អយុវជនទាំង ២នាក់ មិនមានអ្នកណារងរបួសធ្ងន់ឡើយ។

យុវជនបើករថយន្តបង្កទុក្ខទោម្នេញដល់អ្នកដទៃ ព្រោះជាតិស្រវឹងនេះ សមត្ថកិច្ចមិនបានបញ្ជាក់អត្តសញ្ញាណ នោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ និងស្ទូច យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនាពេល ក្រោយ៕ 

រថយន្តដឹកផ្លែស្វាយ បើកលឿនរេចង្កូត បុករះរបាំងថ្ម ចែកទ្រូងផ្លូវបាក់ ជាច្រើនកំណាត់

$
0
0

ភ្នំពេញ៖ របាំងថ្មចែកទ្រូងផ្លូវតាមបណ្តោយមហាវិថី ម៉ៅសេទុង ស្ថិតនៅមុខផ្ទះលេខ ៤២៥ កែងផ្លូវលេខ ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបាក់ជាច្រើនកំណាត់ បន្ទាប់ពីបុរសម្នាក់បើករថយន្តដឹកផ្លែស្វាយទៅបុក រះ កាលពីម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។      

ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍ជាក់ស្តែង បានរៀបរាប់ថា មុនពេលកើតហេតុរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទមួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខមួយគ្រឿង ដឹកផ្លែស្វាយយកទៅលក់នៅផ្សារដើមគរ បើកបរ ដោយបុរសម្នាក់វ័យជាង ៣០ឆ្នាំ ក្នុងល្បឿនលឿន។ ពេលដល់ចំណុចកើតហេតុកែងផ្លូវលេខ ២៣០ ស្រាប់តែ រថយន្តរេចង្កូតទាញទៅខាងឆ្វេងដៃ បុករះរបាំងថ្មចែកទ្រូងផ្លូវទាំងកម្រោលតែម្តង។

ប្រភពដដែលបានបន្តថា ចំពោះហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ប៉ុន្តែរថយន្ត ខូចខាតផ្នែកខាងមុខកៀបជាប់របាំងថ្មមិនអាចបន្តដំណើរទៅមុខទៀតនោះទេ។                  

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណអ្នកបើកបររថយន្តបង្កហេតុនេះនៅឡើយទេ ហើយរថយន្តដឹក ផ្លែស្វាយនេះ ត្រូវកន្លែងសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះវាស់វែង ស្ទូចយករថ យន្តបង្កហេតុទៅរក្សានៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយសងថ្លៃខូចខាត៕

វិចារណកថាៈ មូលហេតុ នៃវិនាសកម្ម ឈើប្រណីត នៅកម្ពុជា

$
0
0

មកដល់ពេលនេះ ឈើប្រណីត ក្នុងប្រទេសកម្ពុជា ជាពិសេស ឈើគ្រញូង ស្ទើរតែរលាយផុត ពូជពីទឹកដី កម្ពុជាទៅ ហើយដោយសារ តែកាប់បំផ្លាញ យ៉ាងពេញបន្ទុក ពីក្រុមជនល្មើស ដែលគិតគូរ តែផលប្រយោជន៍ ផ្ទាល់ខ្លួន ។ កន្លងមក ព្រៃឈើ នៅក្នុងខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តកោះកុង ជាដើមសំបូរ ទៅដោយឈើគ្រញូង ប៉ុន្តែឥឡូវនេះ សូម្បីតែគល់គ្រញូង ឬប្ញស គ្រញូងក៏គ្មាន សល់ដែរ ។ ប្រការនេះមកពី ប្រទេសចិន ដែលមានសន្ទុះ សេដ្ឋកិច្ចរីកចម្រើនខ្លាំង ត្រូវការវត្ថុប្រណីត ដែលផលិត ចេញពីឈើគ្រញូង ហេតុនេះហើយ ទើបឈើគ្រញូងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេស មួយចំនួនទៀត នៃតំបន់ ទន្លេមេគង្គ ត្រូវប្រឈមនឹងវិនាសកម្មគួរឲ្យ សោកស្តាយ ។ នៅពេលដែលឈើគ្រញូង រលាយស្ទើរផុតពូជនៅកម្ពុជា គឺក្រុមឈ្មួញទុច្ចរិត បានបញ្ចុះបញ្ចូលឲ្យពល រដ្ឋខ្មែររស់នៅតំបន់ព្រំដែន ដូចជានៅខេត្តឧត្តរមានជ័យ ជាដើម ចូលទៅកាប់ឈើគ្រញូង នៅលើទឹកដីថៃក្នុងខេត្តស៊ីសាកេត និងខេត្តសុរិន្ទធ្វើឲ្យទាហាន ឈុតខ្មៅការពារ ព្រំដែនថៃ បាញ់សម្លាប់ជាច្រើន នាក់ក្នុងមួយឆ្នាំៗ ។

តាមរបាយការណ៍ របស់ទីភ្នាក់ងារអន្តរជាតិ ស្តីពីបរិស្ថាន (EIA) ដែលចេញផ្សាយ កាលពីពេលថ្មីៗនេះ បានលាត ត្រដាងថា វិនាសកម្មព្រៃឈើ នៅកម្ពុជា គឺដោយសារតែប្រទេសចិន មានតម្រូវការគ្រឿង សង្ហារឹមដែលផលិត ចេញពីឈើ ប្រណីត និងធ្វើពាណិជ្ជកម្មឈើប្រណីត នៅតំបន់ ទន្លេមេគង្គ រួមមានប្រទេសវៀតណាម កម្ពុជា ថៃ និងភូមាជាដើម ។ បើតាមរបាយការណ៍នោះបានឲ្យដឹងថា ចិនគឺជាប្រទេស តែមួយគត់ ដែលមានអាជ្ញាប័ណ្ណក្នុងការ នាំចូល ឈើពីប្រទេស នៅក្នុងតំបន់ទន្លេមេគង្គដែលគិតជាទឹកបា្រក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ។ ឈើដែល ប្រទេសចិនត្រូវការបំផុត គឺ ឈើគ្រញូង និងឈើក្រហមសម្រាប់ផលិតគ្រឿង សង្ហារឹមប្រភេទហុងមុ ដែលមានតម្លៃ ខ្ពស់ កប់ ពពក ហើយមាន តែមហា សេដ្ឋី និងសេដ្ឋីក្នុងប្រទេសចិន ទើបមានលទ្ធភាពទិញគ្រឿង សង្ហារឹមដ៏មានតម្លៃ ទាំងអស់នោះ ។ ជាក់ស្តែងតាមរបាយ ការណ៍មួយបាន ឲ្យដឹងថា គ្រែផលិតពីឈើគ្រញូង មួយត្រូវបានគេលក់ ក្នុងតម្លៃ ដល់ទៅជាង១លានដុល្លារអាម៉េរិកនៅទី ក្រុងសៀងហៃប្រទេសចិន ព្រោះអ្នក មានក្នុងប្រទេសចិន និយមគ្រឿងសង្ហារឹមផលិតពីឈើ ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្នុងប្រទេសកម្ពុជា សមត្ថកិច្ច រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធធ្លាប់ បង្រ្កាប រថយន្តយីឌុបដឹកជញ្ជូន ឈើប្រណីតរាប់រយម៉ែត្រ គូបចេញពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចូលមកខេត្ត សៀមរាប ដែលឈើប្រណីតទាំងនោះ មានតម្លៃរាប់ លានដុល្លារ ។ មិនតែប៉ុណ្ណោះនៅតាម ផ្លូវជាតិលេខ៦ក្នុងខេត្តសៀម រាប និងខេត្តកំពង់ធំ ក៏ដូចជាតាមផ្លូវជាតិលេខ៥ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានបង្ក្រាបរថយន្តទំ នើបៗដឹកជញ្ជូនឈើប្រណីតយកទៅលក់ នៅប្រទេសវៀតណាមតាមច្រកព្រំដែន ខេត្តកំពង់ចាម ច្រកបន្ទាយចក្រីខេត្ត ព្រៃវែង និងច្រកជ្រៃធំ ខេត្តកណ្តាលជាដើម ។ ថ្វីបើសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ចេញបទបញ្ជាឲ្យមានការទប់ស្កាត់ បទល្មើសដឹកជញ្ជូនឈើប្រណីត ទាំងក្នុងស្រុក និងចេញទៅ ក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏ក្រុមជនល្មើសនៅ តែហ៊ាន បំពានយ៉ាងគឃ្លើនដដែល ។ ប្រការនេះតម្រូវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត ព្រោះបច្ចុប្បន្នបទល្មើសដឹក ជញ្ជូនឈើប្រណីត និងសង្គ្រាមឈើប្រណីតប្រឡាក់ឈាមនៅតែកើតឡើង គួរឲ្យព្រួយបារម្ភដដែល ។

នៅក្នុងរបាយការណ៍ របស់ទីភ្នាក់ងារអន្តរជាតិ ស្តីពីបរិស្ថានបានឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសតែមួយគត់ ដែលមានលេខកូដពន្ធគយ នាំចូលឈើពីប្រទេស ក្នុងតំបន់ទន្លេមេគង្គ ហើយក៏ជាប្រទេសលេចធ្លោ ជាងគេក្នុងការ ធ្វើពាណិជ្ជកម្ម នាំចូលឈើពីប្រទេសតំបន់ ទន្លេមេគង្គ រួមមាន ឡាវ វៀតណាម ថៃ កម្ពុជា និងភូមា ហើយការផ្គត់ផ្គង់ ឈើដល់ ប្រទេសចិន ក៏អាចជាមូលហេតុនៃវិនាសកម្ម ឈើប្រណីតក្នុងប្រទេស កម្ពុជាដែរ ។ របាយការណ៍បានឲ្យ ដឹង ទៀតថា គិតពីឆ្នាំ២០០០ ការដឹកឈើទៅប្រទេសចិនមានជាង ១,៦លានម៉ែត្រគូប ក្នុងនោះជិតពាក់កណ្តាល គឺជាឈើគ្រញូង ដែលមានតម្លៃប្រមាណ ២៤០០លានដុល្លារអាម៉េរិក ។ មានរបាយការណ៍មួយបានឲ្យដឹងថា ការដឹកឈើចេញពីកម្ពុជា ទៅប្រទេសចិន តាមច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ក្នុងមួយថៃមានប្រមាណ ៣០កុងតឺន័រ ដែលមានតម្លៃដល់ទៅ រាប់លានដុល្លារ ។ នេះមិនទាន់គិតដល់ការនាំឈើ ប្រណីតចេញទៅប្រទេស វៀតណាម តាមច្រកព្រំដែន និងច្រករបៀង ក្នុងខេត្តកំពង់ចាម ក្រចេះ រតនគីរី និងមណ្ឌលគីរីយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុងមួយថ្ងៃៗនោះទេ ជាពិសេសឈើគ្រញូង ធ្នង់ បេង និងនាងនួនជាដើមស្ទើរ តែរលាយអស់ពីព្រៃស្រុកខ្មែរ ទៅហើយ ។

សរុបសេចក្តីមកតម្រូវការ ឈើប្រណីតប្រភេទគ្រញូង ដើម្បីផលិតគ្រឿងសង្ហារឹមហុងមុ នៅក្នុងប្រទេសចិនអាច មូលហេតុនៃវិនាសកម្មឈើគ្រញូង និងឈើប្រណីតផ្សេងៗទៀតក្នុងប្រទេសកម្ពុជាផងដែរ ។ អ្វីដែលគួរឲ្យព្រួយ បារម្ភ នោះគឺរយៈពេល២ឆ្នាំកន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរ រាប់សិបនាក់ ត្រូវស្លាប់បាត់បង់ជីវិត ដោយសារពួក គេឆ្លងដែន ខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីថៃយកមកលក់ឲ្យក្រុមឈ្មួញទុច្ចរិត ។ ដូច្នេះដើម្បីទប់ ស្កាត់បញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការបង្រ្កាបក្រុមឈ្មួញធំៗ ដែលរកស៊ីដឹកជញ្ជូន ឈើគ្រញូងខុសច្បាប់ ប្រកប ដោយប្រសិទ្ធភាពឲ្យ ស្របទៅតាមបទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាលក្នុង ការទប់ ស្កាត់បទល្មើសបំផ្លាញព្រៃឈើ ។ ជាពិសេសការ ទប់ស្កាត់បទល្មើសបំផ្លាញឈើប្រណីតក្នុងខេត្តមណ្ឌលគីរី តំបន់ ព្រៃឡង់ ខេត្តស្ទឹងត្រែង រតនគីរី ព្រះវិហារ និងខេត្តពោធិ៍សាត់ គឺជារឿងសំខាន់ បំផុត ព្រោះបច្ចុប្បន្នក្រុម ឈ្មួញ ទុច្ចរិតកំពុងបំផ្លាញព្រៃឈើនៅក្នុងខេត្ត ទាំងនេះយ៉ាងគឃ្លើនបំផុត ដោយពួកគេមិនខ្លាចច្បាប់ទម្លាប់ អ្វីទាំងអស់ ។ ជាក់ស្តែងបទល្មើសនៅក្នុងខេត្តរតនគីរី មណ្ឌលគីរី និងស្ទឹងត្រែងត្រូវបានបង្រ្កាបជាញឹកញាប់ ដែលជា ភស្តុតាង បង្ហាញថា ឈើប្រណីត ក្នុង ប្រទេសកម្ពុជានៅតែ ទទួលរងវិនាសកម្មយ៉ាង គួរឲ្យសោកស្តាយបំផុត ៕

រថយន្តកូរ៉េ មួយតោនកន្លះ ដឹកត្រី ផ្ទុះកង់ក្រឡាប់ ចាក់ត្រីពេញផ្លូវ

$
0
0

ភ្នំពេញ ៖ រថយន្តមួយគ្រឿង ដឹកត្រីពេញ បានផ្ទុះកង់ក្រឡាប់ផ្អៀងចំហៀង ចាក់ត្រីរាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៥ ឧសភា ២០១៤ នៅចំណុចមុខ ផ្ទះលេខ១៩៦៤ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឬស្សីកែវ ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកូរ៉េមួយតោនកន្លះ ពណ៌ស អត់មានស្លាកលេខ ដឹកត្រីពេញរថយន្ត ចេញពីកន្លែងយឿ ត្រីគីឡូម៉ែត្រលេខ៩ ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវជាតិលេខ៥ មកដល់ចំណុចកើតហេតុ រថយន្តក៏បានផ្ទុះកង់ ឆ្វេងក្រោយ បណ្តាលឱ្យក្រឡាប់ ផ្អៀងកង់ទៅចំហៀង ចាក់ត្រីរាយប៉ាយពេញផ្លូវ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរ អត់មានរងរបួសទេ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនាំគ្នា ជួយចាប់ត្រីដាក់ ទៅក្នុងកញ្ច្រែងវិញ ហើយសមត្ថកិច្ចក៏បាន មកពិនិត្យកន្លែង កើតហេតុ ដោយឃើញថា ពុំមានប៉ះពាល់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ដូច្នេះសមត្ថកិច្ចបានប្រាប់ទៅម្ចាស់រថយន្ត ដែលក្រឡាប់ឱ្យរកវិធីស្ទូចរថយន្ត ឱ្យដូចដើមនិងបើកចេញបន្តទៀតចុះ ៕


រថយន្តស្ទូចបុកម៉ូតូ សង់កូរ៉េបណ្ដាលឲ្យ រងរបួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈរូបគេ កំពុងជិះម៉ូតូ ហើយត្រូវរថយន្តស្ទូច បើកបុកចំពីមុខយ៉ាងពេញ ទំហឹង កាលពីម៉ោង ១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចរោង ម៉ាស៊ីនទឹកកក តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ យ ៤២៩២ កណ១ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅ ជើង។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូច ពណ៌លឿង ពាក់ស្លាកលេខ ក ០១៣៤ ភព៥ កំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿន បានជ្រុលបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូ បោកខ្ទប់និងរថ យន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងយករថយន្ត ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ រង់ចាំដោះស្រាយពេលក្រោយ៕

ស្លាប់ ៦នាក់ និងរបួស ៩នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី១៤ ខែឧសភា

$
0
0

ភ្នំពេញ៖ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៨លើក (យប់ ០៥លើក), មានមនុស្សស្លាប់ ០៦នាក់ (ស្រី ០២នាក់) និងមានមនុស្ស រងរបួស ស្រាល ០៤នាក់ (ស្រី ០១នាក់) , របួសធ្ងន់០៥នាក់ (ស្រី ០១នាក់) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុង នោះម៉ូតូ ០៩គ្រឿង , រថយន្តធុនតូច ០៣គ្រឿង, រថយន្តធុនធំ ០១គ្រឿង យានផ្សេងៗ ០១ គ្រឿង។

ប្រភពខាងលើឲ្យដឹងបន្តទៀតថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាល មកពីល្បឿន ០២លើក ,មិនគោរពសិទ្ធិ ០១លើក,បត់គ្រោះថ្នាក់ ០៣លើក។ អ្នករួមដំណើរ គ្រោះ ថ្នាក់មិនពាក់មួកសុវត្ថិភាព ១៤នាក់ (យប់ ០៨នាក់) និងគ្រោះថ្នាក់លើផ្លូវជាតិ ០៦លើក,ផ្លូវខេត្ត-ក្រុង ០១លើក,ផ្លូវលំ ០១លើក។

គួរបញ្ជាក់ថា ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៤នេះ មាន ចំនួន ៤០០គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ៤៦គ្រឿង, រថយន្ត ដឹកអ្នកដំណើរធុនតូច ១៧៦គ្រឿង, រថយន្តដឹក អ្នកដំណើរធុនធំ ១៥គ្រឿង, រថយន្តដឹកទំនិញ ធុនតូច ៥៦គ្រឿង និងរថយន្តដឹកទំនិញធុនធំ ១០៧គ្រឿង។ រថយន្តទាំងអស់ខាងលើ បាន បង់ប្រាក់ពិន័យរួចរាល់, នៅអធិការដ្ឋារនគរបាលស្រុក ៥៦គ្រឿង, នៅអធិការ ដ្ឋារនគរបាលខេត្ត ៣៤៤គ្រឿង៕

បើកម៉ូតូធុនធំ លឿន បញ្រ្ចាសទិស ដល់ផ្លូវកោងមិនប្រយ័ត្ន ចាប់ហ្រ្វាំងបោក ដួលរងរបួសធ្ងន់

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូធុនធំ ម៉ាក CBR ពណ៌ស គ្មានស្លាកលេខ តាមផ្លូវ២១៧ ខុសទិសដៅចរាចរណ៏ ខណះមកដល់ ផ្លូវកោង បើកលឿនផង ក៏បានចាប់ហ្រ្វាំង ដួលបោកខ្ទាតទាំងម៉ូតូនិងមនុស្ស ទៅលើកូនដើម ឈើនៅចិញ្ចើមថ្នល់ បណ្តាលឱ្យ បាក់ដៃស្តាំរបួសធ្ងន់ ។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១៤ ឧសភា ២០១៤ នៅផ្លូវ២១៧ ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲដឹងថា ជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយពេលកើតហេតុ ត្រូវបានរថយន្ត សាមុយគ្លីនិកឯកជន ដឹកយកទៅសង្រ្គោះ ៕

អភិបាល ស្រុកមណ្ឌលសីមា និងអភិបាល ស្រុកខ្លងយ៉ៃ ជួបសំណេះសំណាល ប្រជាពលរដ្ឋ និងកងទ័ពតាមព្រំដែន

$
0
0

កោះកុង ៖ ក្រោយពីលោកស្រី យីងឡាក់ ស៊ីណាត់វ៉ាត់ត្រា នាយយករដ្ឋមន្ដ្រីថៃ បានធ្លាក់ចេញពីតំណែង ហើយធ្វើឱ្យប្រទេសថៃ មានការបែក បាក់ជាតិ តែនៅតាមខ្សែ បន្ទាត់ព្រំដែនរវាង កម្ពុជា និងថៃ ភាគីទាំង២ (កងទ័ព) មានភាពសាមគ្គីភាព យ៉ាងស្អិតរមួត ខណៈប្រជាពលរដ្ឋ ទាំងសងខាង នៅបន្តរាប់អានគ្នា ទៅវិញទៅមក និងបង្កើនការ ទំនាក់ទំនង រកស៊ីនៅ ដដែល ។ 

ជាក់ស្តែង និងដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ គ្នាកាន់តែខ្លាំងឡើងនោះ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ លោក ហាក់ ឡេង អភិបាល ស្រុកមណ្ឌលសីមា ខេត្ដកោះកុង បានជួបពិភាក្សាការងារជាមួយ អភិបាលស្រុកខ្លងយ៉ៃ ប្រទេសថៃ ហើយអភិបាលស្រុកទាំង២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងកងទ័ពផងដែរ។  

មន្រ្តីសាលា ស្រុកមណ្ឌលសីមា ដែលបានចូលរួម កិច្ចពិភាក្សា ខាងលើនេះ បានឲ្យដឹងថា ភាគីកម្ពុជា ដឹកនាំដោយ លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា ខេត្ដកោះកុង និងមានការចូលរួមពី លោកវរៈសេនីយ៍ឯក សុខ សុវត្ដទុម មេបញ្ជាការរង ស៊ុប និងជានាយសេនាធិការខេត្ដ លោកវរៈសេនីយ៍ទោ រ៉ម មុន្នីសុផា មេបញ្ជាការវរៈសេនាតូចលេខ ៣០៣ លោកវរៈសេនីយ៏ត្រី ស្រី សឿន មេបញ្ជាការរងវរៈ៨២៧ នគរបាលការពារ ព្រំដែន ជើងគោក លោកអនុសេនីយ៏ឯក សូ សាវ៉ាត មេបញ្ជាការសឹករង មណ្ឌលសីមា ព្រមទាំងមន្រ្តីនៅក្រោមឱវាទ ជាច្រើនរូប ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀតផងដែរ ។

ចំណែកភាគីថៃ ដឹកនាំដោយ លោក ស៊ុត ថា ថាំអាំនួយស៊ុក ជាអភិបាលស្រុកខ្លងយ៉ៃ លោកវរៈសេនីយ៏ឯក លឺ សាក់ ឈុត ឆាណាន់ មេបញ្ជាការប្រចាំ  នៅលើនសូង លោកវរៈសេនីយ៏ទោ យុទ្ធ ណាសាក់ កឌី កងទ័ពឈុតខ្មៅ ប្រចាំនៅ ខៅឡាន ព្រមទាំងមន្ដ្រីនៅក្រោមឱវាទចំនួន១២៥នាក់ ។ ជំនួបសំណេះសំណាល រវាងលោកអភិបាល ស្រុកមណ្ឌលសីមា នឹង លោកអភិបាលស្រុកខ្លងយ៉ៃនេះ ត្រូវបានរេរៀបចំឡើង នៅចំណុច វរសេនាតូចលេខ ៣០៣ គីរីវង្ស ស្រុកមណ្ឌលសីមា ខេត្ដកោះកង ។

ការជួបគ្នានេះ  លោក ហាក់ ឡេង បានវាយតម្លៃខ្ពស់ ក្រោយពីបានមើលឃើញ អភិបាល្រស្រុកខាងភាគីថៃ មានព្រំប្រទល់ជាប់គ្នាបានមក សួរសុខទុក្ខ ប្រជាពលរដ្ឋនៅ ចំណុចខាងលើ និងកងទ័ពដែលការពារនៅតាមបន្ទាត់ព្រំដែនរាល់ថ្ងៃ រវាងប្រទេសទាំង២ ហើយកងទ័ពទាំង២ បានលេងកីឡា ព្រមទាំងមានការហូបបាយសាមគ្គី ទៀតផង ។

នៅក្នុងឱកាសនេះ លោកបាន ពាំនាំនូវ ការថ្លែងអំណរគុណរបស់លោកអភិបាល ខេត្ដកោះកុង ដែលភាគីថៃ បានមកសួររសុខទុក្ខប្រជាពលរដ្ឋ នឹងមានធ្វើការដកពិសោធិន៏ ការងារទៅវិញទៅមក ។ លោកបានបន្តទៀតថា អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកអភិបាលខេត្ត ប៊ុន លើត បានអនុវត្ដន៍ទៅតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានភាពសាមគ្គីគ្នា ជាមួយប្រទេស ដែលនៅជិតខាងបង្កើននូវចំណងទាក់ទង ឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋទាំង២ប្រទេស ដែលរស់នៅជាប់ព្រំដែនគ្នា បានសុខសប្បាយ ។

ហេតុដូច្នេះហើយភាគីទាំង២ត្រូវចេះ សាមគ្គីគ្នាមិនថាតែប្រជាពលរដ្ឋទេ សូម្បីតែកងទ័ពក៏ត្រូវចេះស្រឡាញ់គ្នាដែរ នឹងត្រូវយោគយល់គ្នាទៅវិញទៅមក ។ បើមានបញ្ជា ភាគីទាំង២ត្រូវរកវិធីដោះស្រាយដោយសន្ដិវិធី ។ នៅចុងក្រោយភាគីទាំង២បានរួមបាយសាមគ្គីដោយក្ដីរីរាយទាំងអស់គ្នា ដោយមានការចូលរួមពី ប្រជាពលរដ្ឋ និងកងទ័ពនៃប្រទេសទាំង២ផងដែរ៕

ចិន ជំរុញឲ្យវៀតណាម ផ្តន្ទាទោស ជនល្មើស និងធ្វើឲ្យប្រាកដ ពីសុវត្ថិភាព ពលរដ្ឋខ្លួន

$
0
0

ប៉េកំាង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បានបង្ហាញ ពីការតក់ស្លុត និងព្រួយបារម្ភ ជាខ្លំាង ជុំវិញអំពើហិង្សា ប្រឆំាងការ ធ្វើពាណិជ្ជកម្ម និងប្រជាជាតិ របស់ខ្លួន នៅក្នុងប្រទេស វៀតណាម និងបានទាមទារ ឲ្យវៀតណាម ដាក់ទោស ទណ្ឌដល់អ្នក ដែលប្រព្រឹត្តល្មើស ច្បាប់ទំាងនោះផងដែរ ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើកឡើងរបស់អ្នក នាំពាក្យក្រសួង ការបរទេសចិន លោកស្រី ហួ ឈុនយីង នៅក្នុងសន្និសីទ សារព័ត៌មានថា បុគ្គលិកនៅស្ថានទូតចិនក្នុងប្រទេសវៀតណាម កំពុងសិក្សាអំពី ស្ថានការណ៍ដែល បានកើតឡើង។

មន្រ្តីមកពីក្រសួងការបរទេសចិន ក៏បានជំរុញឲ្យមានកិច្ច ប្រជុំបន្ទាន់ជាមួយនឹង អគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសចិន ដើម្បីឲ្យប្រទេសនេះប្តេជ្ញាចិត្តឲ្យបានម៉ឺងម៉ាត់ និងទាមទារឲ្យចាត់គ្រប់វិធាន ការដែលចាំបាច់ និងមានប្រសិទ្ធិភាព ដើម្បីធ្វើឲ្យប្រាកដ ប្រជាអំពីសុវត្ថិភាព ប្រជាជន និងទ្រព្យសម្បត្តិ ការធ្វើពាណិជ្ជកម្ម និងស្ថាប័ន សមាគមចិននៅទីនោះ។

ជាមួយគ្នានោះផងដែរ លោកស្រីក៏បានជំរុញ ឲ្យវៀតណាម ត្រូវសន្មត់ប្រកប ដោយភាពទទួលខុសត្រូវ ដើម្បីបើកការស៊ើបអង្កេត និងផ្តន្ទាទោសជនល្មើសទំាងនោះ ឲ្យបានខ្លំាងក្លា។

លោកស្រីថា «យើងកត់សម្គាល់ឃើញថា ក្រុមហ៊ុនមួយចំនួនដែលជាកម្មសិទ្ធិរបស់ប្រទេស សិង្ហបុរី ប្រទេស កូរ៉េខាងត្បូង ចិនតៃវ៉ាន់ និងហុងកុង បានរងការខូចខាត និងទទួលរងការគម្រាមកំហែង ក្នុងកម្រិតផ្សេងៗ ពីគ្នាដែលទំាងនេះបង្ហាញថា ស្ថានការណ៍បច្ចុប្បន្ន កំពុងមានភាពធ្ងន់ធ្ងរ»។

សូមបញ្ជាក់ផងដែរថា អំពើហិង្សារបស់ប្រជាជន វៀតណាម ប្រឆំាងចិន បានកើតឡើង បណ្តាលឲ្យ ពលរដ្ឋចិនម្នាក់បានស្លាប់ និងច្រើនជាង ១០០ទៀតរងរបួស បន្ទាប់ពីប្រទេសទំាងពីរ មានជម្លោះ បូរណភាពទឹកដី នៅសមុទ្រចិនខាងត្បូង និងក្រោយពីមានការប៉ះទង្គិចគ្នា នៅដែនសមុទ្រ ។

Viewing all 8042 articles
Browse latest View live


Latest Images