Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក កឹម សុខា និមន្ត​ព្រះសង្ឃ​​សូត្រមន្ត​រំដោះគ្រោះ​ឲ្យ​ លោក វ៉ន ពៅ និង ២២នាក់​ផ្សេងទៀត​

0
0

ភ្នំពេញ៖ នៅម៉ោង ៣រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤នេះ នាផ្ទះរបស់ លោក កឹម សុខា អនុប្រធានសង្គ្រោះជាតិ បាននិមន្តព្រះសង្ឃសូត្រមន្ត រំដោះគ្រោះឲ្យ លោក វ៉ន ពៅ និង ២២នាក់ ផ្សេងទៀត ក្រោយពេលតុលាការ ដោះលែង។

យោងតាមគេហទំព័រ ទំនាក់ទំនងសង្គមហ្វេសរបស់ លោក កឹម សុខា បានឲ្យដឹងថា “រសៀលម៉ោង ៣ថ្ងៃនេះ ខ្ញុំរៀបចំកម្មវិធី សូត្រមន្តរំដោះគ្រោះ ដល់ លោក វ៉ន ពៅ និង អ្នក២២នាក់ នៅគេហដ្ឋានរបស់ខ្ញុំ”។

គួររំលឹកថា សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០១៤ បានប្រកាស សាលក្រមដោះលែង ជនជាប់ចោទទាំង ២៣រូប ដែលត្រូវបាន អាជ្ញាធរ មានសមត្ថកិច្ច ចាប់ខ្លួន កាលពី ដើមខែមករា កន្លងទៅ នៅលើផ្លូវវេងស្រេង៕


លោកអធិការ ក្រុងបាវិត សម្រាន្តយ៉ាងស្រួល មិនខ្វល់អង្គប្រជុំ

0
0

ភ្នំពេញ៖ រូបភាពពីរសន្លឹកត្រូវបានមិត្តអ្នកអានមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ផ្ញើតាមសារអេឡិចត្រូនិច ឲ្យជួយ ផ្សព្វផ្សាយ ក្នុងបំណងជួយកែទម្លាប់របស់មន្រ្តី ដែលមិនសូវយកចិត្តទុកដាក់លើការងារ និងកិច្ចប្រជុំរកដំណោះ   ស្រាយលើបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ។

រូបភាពទាំងពីរសន្លឺក ដូចដែលបានឃើញនេះ ជារូបរបស់អធិការក្រុងបាវិត លោក កែវ គង់ បានសម្រាន្ត យ៉ាង  រំភើយនៅក្នុងកិច្ចពិភាក្សាមួយក្នុងស្វែងរកដំណោះស្រាយលើកូដកម្មរបស់កម្មករនៅក្នុងក្រុងបាវិត កាលពីពេលថ្មីៗ  កន្លងទៅនេះ។ នៅអំឡុងពេល នៃកិច្ចប្រជុំ អ្នកពាក់ព័ន្ធកំពុងតែជជែកពិភាក្សារកនូវដំណោះស្រាយនោះ លោក  អធិការ ប្រហែលជាលោក មិនបានចាប់អារម្មណ៍កិច្ចពិភាក្សាទេ បែរជាដាក់ខ្នងលើកៅអី លក់យ៉ាងសុខស្រួល។  ការលង់លក់ក្នុងសំឡេង នៃកិច្ចពិភាក្សា ដ៏អ៊ូអរនេះ ប្រហែលជាបណ្តាលមកពីលោកអធិការអត់ងងុយខ្លាំង ក្នុង បេសកកម្មការពារសន្តិសុខជូនពលរដ្ឋក្នុងក្រុងបាវិតហើយមើលទៅ!

ឃាត់បុរសម្នាក់ បន្ទាប់ពីនាំសង្សារ ទៅដេកផ្ទះសំណាក់ ប្រើពិលឆក់បង្ខំ ឲ្យជក់គ្រឿងញៀន

0
0

កណ្តាលះ បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់នាំនារីសិស្សសាលា វ័យក្មេងម្នាក់ ទៅដេកផ្ទះសំណាក់ រួចប្រើពិលឆក់បង្ខំឲ្យនាង ជក់គ្រឿងញៀន ទើបនាងទ្រាំលែង បានប្តឹងឲ្យនគរបាលឃាត់ខ្លួន។ ការឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ចំណុចបន្ទប់លេខ១០៥ ផ្ទះ សំណាក់ មង្គលក្នុង ភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព ម ក ភេទស្រី អាយុ ១៧ឆ្នាំមានមុខរបរជាសិស្សរស់នៅភូមិ ព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមាន ឈ្មោះ ខៀវ រង្សី ហៅ កណ្តុរ ភេទប្រុស អាយុ២៦ ឆ្នាំ មានមុខរបរមិនពិតប្រាកដមានស្រុកកំណើត ផ្សារដេប៉ូ២ ខណ្ឌទួលគោក ភ្នំពេញ បច្ចុប្បន្នរស់ភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខៀវពាក់ស្លាកលេខ កណ្តាល 1M-0038 ។

នគរបាលបានរឹបអូសបានវត្ថុតាងដូចជា ពិលឆក់ ០១ គ្រឿង , ទូរសព្ទ ០១ គ្រឿង ម៉ាក samsung grand , ដបទឹកសុទ្ធ ០១ និងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ នគរបាលបានបន្តថា មុនពេលឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ ដោយសារតែមានព័ត៌មានពីនារីរងគ្រោះនោះ សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើត ហេតុភ្លាម ហើយបានធ្វើរដ្ឋបាល ដល់បន្ទប់លេខ១០៥ក្នុង ផ្ទះសំណាក់ មង្គលធ្វើការឆែកឆេរទើបប្រទះឃើញ ជនសង្ស័យរួមនិងវត្ថុតាងខាងលើ ហើយនាំខ្លួនជនសង្ស័យមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ។

នគរបាលបានបន្តទៀតថា បើយោងតាមសំដីរបស់ជនរងគ្រោះរៀបរាប់ប្រាប់ថា ជនសង្ស័យបានគម្រាមនាង ដោយប្រើពិលឆក់បង្ខំឲ្យជក់ថ្នាំញៀន ៕


មន្រ្តីនគរបាល ត្រូវអ្នកស្រវឹង ធ្វើឲ្យវិលមុខ ព្រោះមិនព្រមផ្លុំខ្យល់ ពិនិត្យរកជាតិអាល់កុល (មានវីដេអូ)

0
0

ភ្នំពេញ៖ វីដេអូឃ្លីបរយៈពេល ៥ និង១៣នាទី បង្ហាញពី សកម្មភាពមន្រ្តីនគរបាលធ្វើការត្រួតពិនិត្យ រកជាតិអាល់កុល លើបុរសស្រវឹងម្នាក់ ដែលព្យាយាមរិះរកគ្រប់វិធីមិនព្រមផ្លុំខ្យល់ចូល ក្នុងឧបករណ៍ស្វែងរកកម្រិតជាតិអាល់កុល ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចែករំលែកតៗគ្នារហូតដល់ជាង ១ពាន់នាក់ និងមានអ្នកចូលរួមបញ្ចេញយោបល់ជាច្រើនផ្សេងទៀត។

នៅក្នុងវីដេអូឃ្លីបនេះ អ្នកលេងហ្វេងប៊ុក ដែលបានមើលហើយពិតជាលំបាកនឹងទប់សំណើចខ្លាំងណាស់ ព្រោះ បុរសផ្ទុកជាតិអាល់កុលក្នុងខ្លួន គាត់មិនព្រមសហការជាមួយសមត្ថកិច្ចស្វែងរកជាតិអាល់កុលក្នុងខ្លួននោះ ឡើយ។ មន្រ្តីនគរបាល បានព្យាយាមឲ្យបុរសរូបនេះ ផ្លុំខ្យល់ជាច្រើនដង តែត្រូវបានបុរសផ្ទុកជាតិស្រវឹង រិះរក ភ្លេចលាយឡំជាមួយការនិយាយលួងលោមលេងសើចជាច្រើន មិនព្រមខ្យល់ឲ្យអស់ពីពោះស្វែងរកជាតិអាល់ កុលក្នុងខ្លួននោះឡើយ។

ក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបញ្ចេញយោបល់ ដោយហៅបុរស ដែលសមត្ថកិច្ចហៅទៅ ត្រួតពិនិត្យជាតិស្រវឹងនោះថា «តាប៉ែ»។ ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានថ្លែងកោតសរសើរសមត្ថកិច្ចថា ពូកែអត់ ធ្មត់អស់ជាច្រើននាទី ទោះបីបុរសរូបនោះ ធ្វើឲ្យវិលមុខ និងឈឺក្បាលទាំងកណ្តាលរាត្រីយ៉ាងណាក្តី៕

ប្រាក់ ៣ពាន់រៀល អន្ទងមនុស្ស ៧នាក់ ឲ្យចុះក្នុងអណ្តូង ស្លាប់ជាបន្តបន្ទាប់

0
0

សៀមរាប៖ គ្រោះសែនអកុសល បានផ្តាច់ផ្តិលជីវិត មនុស្សវ័យជំទង់ និងក្មេងប្រុស-ស្រី ៧នាក់ ជាបន្តបន្ទាប់ ខណៈពួកគេព្យាយាមចុះជួយសង្រ្គោះ ក្មេងប្រុសម្នាក់ ដែលចុះទៅរាវរកលុយ៣ពាន់រៀល នៅក្នុងអណ្តូងទឹក ដែលមានជម្រៅត្រឹមតែជាង ៥ម៉ែត្រប៉ុណ្ណោះ។ ការស្លាប់របស់ មនុស្សប្រុស-ស្រីទាំង ៧នាក់នេះ ត្រូវបានមន្រ្តី ជំនាញអះអាងថា បណ្តាលពីក្នុងអណ្តូងក្រោមកំដៅថ្ងៃក្តៅខ្លាំង ធ្វើឲ្យអស់អុកស៊ីសែន ពេលជនរងគ្រោះចុះ ក៏បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ដោយបែកឈាមតាមត្រចៀក និង មាត់។

ហេតុការណ៍ ដ៏គួរឲ្យរន្ធត់ និងសង្វេគនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៤ នៅក្នុងភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អធិការស្តីទីនគរបាលស្រុកបន្ទាយស្រី លោក មុយ ណន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤នេះថា នៅព្រឹកព្រលឹមថ្ងៃកើតហេតុ គឺវេលាម៉ោងប្រមាណ ៧ព្រឹក លោ ទុយ ចិន ជាឪពុកជនរងគ្រោះ និងជាម្ចាស់អណ្តូងទីកើតហេតុ ដែលមានមុខរបរជាអ្នកដុតធ្យូងនោះ បានទៅដងទឹកក្នុង អណ្តូងយកទៅចាក់ពន្លត់ធ្យូងនៅក្នុងឡ ពេលកំពុងឱនដងទឹកក៏ធ្លាក់ដែកកេះ និងលុយ ៣ពាន់រៀលទៅក្នុង អណ្តូងជម្រៅប្រមាណជា ៥ម៉ែត្រ។

ក្រោយពេលដងទឹកពន្លត់ធ្យូងរួច លោក ទុយ ចិន ដែលពិការជើងម្ខាងនោះ ក៏បានយកបង្អោងឬស្សីដាក់ទៅក្នុង ចុះទៅរាវរកលុយ និងដែកកេះ នៅក្នុងអណ្តូងមានទឹកតិចៗ។ ក្រោយពីរាវបានមួយសន្ទុះ លោក ទុយ ចិន រាវ ឃើញតែដែកកេះ មិនឃើញលុយនោះទេ ហើយក៏ឡើងមកលើអណ្តូងវិញ រួចដើរទៅប្រាប់កូនៗថា «ឪធ្លាក់លុយ ៣ពាន់រៀលនៅក្នុងអណ្តូង រកអត់ឃើញសោះ»។ ក្រោយប្រាប់កូនៗហើយ លោក ទុយ ចិន ក៏ដើរចេញទៅឃ្វាល គោ ក្របីបាត់ទៅ។

បើតាមលោកអធិការស្រុកស្តីទី មុយ ណន បានបន្តរៀបរាប់បន្តថា លុះនៅវេលាម៉ោង ប្រមាណជា ៥ល្ងាច កូន ប្រុសពៅរបស់លោក ទុយ ចិន ដែលមានវ័យទើប ១១ឆ្នាំនោះ ក៏បាននឹកឃើញថា ឪពុកធ្លាក់លុយនៅក្នុងអណ្តូង ហើយក៏រត់ចុះទៅរាវតាមបង្អោងឬស្សីរបស់ឪពុក ដែលទុកតាំងពីពេលព្រឹកស្រាប់នោះ។

ពេលចុះមួយសន្ទុះមិនឃើញមានឮមាត់ក និងមិនឃើញឡើងវិញ កូនស្រី របស់លោក ទុយ ចិន ម្នាក់ទៀត ក៏ចុះ ទៅតាមទៀត ហើយក៏បាត់មាត់កទៀត ឃើញដូចនោះ កូនស្រីម្នាក់ទៀត ក៏ចុះទៅតាមទៀត ជនទី៣ ក៏ត្រូវបាន បាត់មាត់ បាត់កដូចគ្នា។

បន្ទាប់ពីកូនប្រុស-ស្រី របស់លោក ទុយ ចិន បានស្លាប់នៅក្នុងអណ្តូងហើយនោះ បានធ្វើឲ្យអ្នកជិតខាងផ្អើលឈូ ឆររត់មកជួយ។ ពេលមកដល់អ្នកជិតខាង ៤នាក់ទៀត ដែលសុទ្ធតែជាបុរស ក៏ត្រូវបានស្លាប់បន្តបន្ទាប់ពេលពួក គេចុះក្នុងអណ្តូងនោះ។

មនុស្ស៧នាក់ បានស្លាប់បាត់ទៅ នៅមានអ្នកជិតខាងម្នាក់ទៀត ដែលជាជនទី៨ បានរត់ចុះអណ្តូងជួយ ក៏ត្រូវថប់ ដង្ហើមទៀត តែសំណាងល្អបានអ្នកជិតខាងយកខ្សែឲ្យតោងទាញឡើងមកវិញ យកទៅសង្រ្គោះទាន់ពេលវេលា។

ក្រោយមនុស្ស ៧នាក់បានស្លាប់ លែងមានអ្នកហ៊ានចូលទៅសង្រ្គោះទៀតហើយ ប្រជាពលរដ្ឋ ក៏បាននាំគ្នាធ្វើខ្សែ ទាក់អូសយកសពចេញពីអណ្តូងមកវិញ។

ដោយមិនអស់ចម្ងល់ចំពោះហេតុការណ៍ដ៏អកុសល និងមិនគួរឲ្យជឿថា អណ្តូងជម្រៅប្រហែល ៥ម៉ែត្រសោះ ហេតុអ្វីឆក់យកជីវិតមនុស្សយ៉ាងឃោរឃៅបែបនេះ ក្រុមប្រជាពលរដ្ឋក៏បានយកសត្វមាន់មួយក្បាលមកចង ហើយទម្លាក់ចូលទៅក្នុងអណ្តូង។ ជាលទ្ធផលមាន់នោះ ទម្លាក់ចូលដល់ក្នុងលូត្រឹមកង់ទី៣ ក៏ប្រកាច់ងាប់ផង ដែរ។

ក្រោយការពិសោធន៍ឃើញបែបនេះ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច បានសន្និដ្ឋានការស្លាប់របស់ជនរងគ្រោះ ទាំងអស់ ដោយសារតែអណ្តូងអត់មានខ្យល់អុកស៊ីសែន ក្រោយពីកំដៅថ្ងៃដ៏សែនក្តៅ បានស្រូបយកអស់នោះ។

មិនត្រឹមតែប្រជាពលរដ្ឋ និងសមត្ថកិច្ច មន្ត្រីពេទ្យជំនាញនៅក្នុងខេត្តសៀមរាប ក៏បានសន្និដ្ឋានដូច្នេះដែរ បន្ទាប់ពី ពិនិត្យឃើញអាការៈរបស់ជនរងគ្រោះ ហូរឈាមតាមត្រចៀក និងមាត់។

ក្រោយពេលកើតហេតុជនរងគ្រោះ ដ៏សែនអកុសល និងវិយោគ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗ ខ្លួន ទីភូមិឋាន ដែលធ្លាប់តែស្ងាត់ច្រងុំ ត្រូវបានលាន់ឮដោយសំឡេងទ្រហ៊ោយំពីអាណាព្យាបាល និងសំឡេងខ្លងខែក (ភ្លេងបុណ្យសព) ទៅវិញ។

លោកអនុសេនីយ៍ឯក មុយ ណន បានប្រាប់ថា ជនរងគ្រោះទាំង ៧នាក់ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងត្រកូល គ្រួសារក្រខ្សត់នោះ រួមមាន៖ ១. ឈ្មោះ ចែ អូន ភេទប្រុស អាយុ ១១ឆ្នាំ ជនរងគ្រោះដំបូងគេ ដែលចុះទៅរាវរក លុយ, ២. ឈ្មោះ ចែ រតនា ភេទស្រី អាយុ ១៥ឆ្នាំ, ទី៣. ឈ្មោះ ចែ ជា ភេទស្រី អាយុ ១៣ឆ្នាំ ពួកគេទាំង៣នាក់ ជាបងប្អូនបង្កើត ក្នុងត្រកូលអ្នកដុតធ្យូង ក្នុងចំណោមបងប្អូន ១១នាក់ ដែលមានឪពុកជាជនពិការជើង, ទី៤. ឈ្មោះ ពៀត ពួន ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី៥. ឈ្មោះ ឆែម ឃី ភេទប្រុស អាយុ ១៧ឆ្នាំ, ទី៦. ឈ្មោះ ហាយ ឌី ភេទប្រុស អាយុ ១២ឆ្នាំ និងទី៧. ឈ្មោះ ហាយសង់ដា ភេទប្រុស អាយុ ២២ឆ្នាំ ជនរងគ្រោះ២នាក់ក្រោយ ក៏ជា បងប្អូនបង្កើតនឹងគ្នាផងដែរ។

ដោយឡែកជនរងគ្រោះ ដែលត្រូវបានជួយសង្រ្គោះទាន់ពេលវេលានោះ មានឈ្មោះ តយ ទៀម ភេទប្រុស អាយុ ២៧ ឆ្នាំ។

ជាមួយនឹងដំណឹងមរណភាពក្នុងឧប្បទ្ទវហេតុ ដ៏អកុសលនេះ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បាននាំ យកអំណោយមួយចំនួនចូលរួមរំលែកមរណទុក្ខជាមួយ នឹងក្រុមគ្រួសារសព ព្រមទាំងថវិកាដល់គ្រួសារសពម្នាក់ ៨០ម៉ឺនរៀលផងដែរ៕   

/>

វីរនារីដ៏ល្បីរបស់កម្ពុជា ប្រកាសលាលែង ពីតំណែង បន្ទាប់ពី សារព័ត៌មាន News Week ទម្លាយអាថ៌កំបាំង

0
0

ភ្នំពេញ៖ វីរនារីដ៏ល្បីល្បាញរបស់កម្ពុជា លើឆាកអន្តរជាតិផ្នែកប្រយុទ្ធ ប្រឆាំងការជួញដូរ មនុស្ស និងទាសករផ្លូវភេទ លោកស្រី ម៉ម សុម៉ាលី ប្រកាសលាលែងពី តំណែង បន្ទាប់ពីសារព័ត៌មានដ៏ល្បី Newsweek ទម្លាយអាថ៌កំបាំង និងរឿងរ៉ាវមិនពិត របស់នាង នាពេលថ្មីៗ កន្លងមកនេះ។

ពាក់ព័ន្ធនឹងរឿងរ៉ាវ ដ៏រសើប របស់នាយិកា អង្គការជួយស្រ្តី រងគ្រោះដោយអំពើផ្លូវភេទ ហៅកាត់ «AFESIP» ត្រូវសារព័ត៌មាន CNN ចេញផ្សាយនៅយប់ ថ្ងៃសៅរ៌ ទី៣១ ខែឧសភានេះ លើទំព័រមុខ របស់ខ្លួន ជាមួយ វិដេអូឃ្លីបថ្លែងអំពីប្រវត្តិ សង្ខេបខ្លះៗ របស់លោកស្រីផងដែរ។

សូមជំរាបថា លោកស្រី ម៉ម សុម៉ាលី ធ្លាប់បានទទួលពាន រង្វាន់ «ភាពថ្លៃថ្នូរនៃមនុស្សជាតិ» លើកដំបូងបង្អស់ ដែលផ្តល់ដោយមូលនិធិ Roland Berger Foundation របស់ប្រទេសអាល្លឺម៉ង់ ជាមួយនឹងទឹកប្រាក់ ១លានអឺរ៉ូ ពីប្រធានាធិបតីអាល្លឺម៉ង់ដោយផ្ទាល់ កាលពីចុងឆ្នាំ២០០៨ នាទីក្រុងប៊ែរឡាំង។

លោកស្រីជាមនុស្សដ៏សកម្មម្នាក់ ក្នុងការប្រយុទ្ធប្រឆំាងនឹងការជួញដូរ និងទាសករផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា លោកស្រីបានប្រាប់ថា លោកស្រីជាមនុស្សដ៏សាមញ្ញម្នាក់ លោកស្រីធ្លាប់ជាក្មេងស្រីក្នុងភូមិម្នាក់ ដែលត្រូវបាន តាចាស់ម្នាក់លក់ មកធ្វើជាទាសករផ្លូវភេទ។

ជាមនុស្សជោគជ័យ និងថែមទំាងស្អាតទៀតនោះ លោកស្រី ម៉ម សូម៉ាលី បានឈ្នះពានរង្វាន់ជាពិធីការនីស្រ្តី Oprah Winfrey, ពីកាសែត New York Times របស់អាម៉េរិក និង PBS documentary និងជាមនុស្ស ដែល មានឥទ្ធិពលជាង ១០០នាក់ របស់ទស្សនាវដ្តី Time កាលពីឆ្នំា២០០៩ ជាងនេះទៅទៀត CNN ក៏បានដាក់ងារ ឲ្យលោកស្រីថា ជាវីរៈនារី នៅឆ្នាំ២០០៧ទៀតផង។

សម្រាប់ភាពល្បីល្បាញ និងអនុស្សាវរីយ៍របស់លោកស្រី លោកស្រីបានបង្កើតមូលនិធិ ម៉ម សូម៉ាលី ដែលមាន ទឹកប្រាក់រាប់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆំាងនឹងការជួញដូរផ្លូវភេទ។

បើយោងតាមការផ្សាយរបស់កាសែត Newsweek បានឲ្យដឹងថា រឿងផ្ទាល់ខ្លួន របស់លោកស្រី ម៉ម សូម៉ាលី គឺ មិនពិតដូចដែលលោកស្រីធ្លាប់អះអាងនាពេលកន្លងទៅនោះទេ។

បន្ទាប់ពីការចុះផ្សាយវាយប្រហារលើកេរ្តិ៍ឈ្មោះលោកស្រី ពីសំណាក់ទស្សនាវដ្ដី «News Week» នោះរួចមក លោកស្រី ម៉ម សូម៉ាលី បានលាលែងពីតំណែងជាប្រធានមូលនិធិរបស់លោកស្រី នៅសប្តាហ៍នេះ។

ការលាលែងពីតំណែង មានក្រុមហ៊ុនច្បាប់មួយ បានស៊ើបអង្កេតឯករាជ្យទៅលើជីវប្រវត្តិលោកស្រី។ ក្រុមហ៊ុន ច្បាប់នោះ បានរកឃើញថា មិនមានព័ត៌មានអ្វី ត្រូវបានលាតត្រដាងដោយមូលនិធិរបស់លោកស្រី ម៉ម សូម៉ាលី នោះទេ។

តាមការស្រាជ្រាវក្រុមហ៊ុនផ្នែកច្បាប់នេះ បានរកឃើញថា លោកស្រី ម៉ម សូម៉ាលី ប្រហែលជាកើតនៅឆ្នាំ១៩៧០ ឬឆ្នាំ១៩៧១។

ជាមួយគ្នានោះដែរ នាយកប្រតិបត្តិមូលនិធិ គឺលោកស្រី Gina Reiss-Wilchins បាននិយាយថា «ជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនច្បាប់ បានសម្រេចចិត្តទទួលយកការលាលែង របស់លោកស្រី ម៉ម សូម៉ាលី »។

លោកស្រីបន្តថា ក៏មូលនិធិមានការអាក់អន់ចិត្តចំពោះការព្យាយាមលាក់បាំងនូវរឿងរ៉ាវមួយចំនួនរបស់លោកស្រី ម៉ម សូម៉ាលី ប៉ុន្តែមូលនិធិនៅតែដឹងគុណ ចំពោះលោកស្រី ម៉ម សូម៉ាលី ដែលធ្វើការងារអស់រយៈពេលជាង ២០ ឆ្នំាមកនេះ ដើម្បីជួយកសាងមូលនិធិ និងបានបម្រើក្មេងស្រី ស្រ្តីរាប់ពាន់នាក់»។

បើតាមសាក្សីមួយចំនួនបាននិយាយថា លោកស្រី ម៉ម សូម៉ាលី រស់នៅភូមិថ្លុកជ្រោយ ហើយពួកគេក៏មិនដែល បានឃើញ ឬបានជួបលោកតាមណាដែលមានចិត្តឃោរឃៅ ដែលបានលក់លោកស្រីឲ្យធ្វើជាទាសករផ្លូវភេទ នៅពេលលោកស្រីនៅក្មេង រងការរំលោភពីអ្នករកស៊ីជនជាតិចិន ឬក៏ការវាយដំពីសំណាក់ទាហាន និងការបង្ខំ រៀបការតំាងនៅវ័យជំទង់ ដូចដែលលោកស្រីបានអះអាងថា ជាបទពិសោធ ក្នុងរឿងជីវិតរបស់លោកស្រីនោះទេ ។

បើតាមមេភូមិ និងមិត្តភក្តិកាលពីកុមារភាព បងប្អូនជីដូនមួយ និងអ្នកនៅសាលាមួយរូប បាននិយាយប្រាប់ News weekថា លោកស្រី និងក្រុមគ្រួសារ បានមករស់នៅក្នុងភូមិ ដោយជីវភាពធម្មតាម ចាប់ពីឆ្នាំ១៩៨១ រហូតដល់ ឆ្នាំ១៩៨៧ នៅពេលលោកស្រីបញ្ចប់ថ្នាក់វិទ្យាល័យ លោកស្រីបានប្រឡងគ្រូ។

Newsweek បានផ្សាយទៀតថា ក្រៅពីជីវិតធម្មតា លោកស្រី ម៉ម សូម៉ាលី ជាមនុស្ស ដែលគេស្គាល់ច្រើន និង មានប្រជាប្រិយភាពមួយរូបក្នុងភូមិ ជាក្មេងស្រីរីករាយ ស្អាត ជាមួយនឹងការចូលចិត្តក្រងសក់។ នៅលើទំព័រសារ  អ្នកយកព័ត៌មានរបស់ Newsweek លោក ស៊ីម៉ុន ម៉ាក តាមរយៈការសម្ភាសន៍ជាមួយសាក្សីជា ច្រើននាក់ដូចជា មេភូមិ អតីតគ្រូបង្រៀន និងអ្នកភូមិជាច្រើននាក់ ពាក់ព័ន្ធរឿងរ៉ាវរបស់លោកស្រី ម៉ម សូម៉ាលី បានប្រាប់ CNN នៅក្នុងកិច្ចសម្ភាសន៍ថា «ពួកគេទំាងអស់នោះ បាននិយាយថា ពួកបានឃើញលោកស្រី ម៉ម សូម៉ាលី និងក្រុម គ្រូសារ ចូលមករស់នៅក្នុងភូមិ និងធំឡើងជាមួយនឹងជីវភាពធម្មតា»។

 មូលនិធិ ម៉ម សូម៉ាលី ទាក់ទាញបានដៃគូសហការជាច្រើនដូចជា Estee Lauder Companies, Goldman Sachs ហើយសូម្បីតែតារាសម្តែងស្រី Susan Sarandon ក៏ជាទីប្រឹក្សារបស់ក្រុមនៃមូលនិធិនេះដែរ។

 នៅឆ្នាំ២០១១ មូលនិធិនេះ ទាក់ទាញបានថវិកាចំនួន ២,១លានដុល្លារអាម៉េរិក និងមានប្រាក់ត្រៀមចំណាយ ចំនួន ៣,៦៧លានដុល្លារ។ នៅឆ្នាំ២០១២ មូលនិធិនេះ មានចំណូលកើនឡើងរហូតដល់ ២,៧៨លានដុល្លារ ចំណែកប្រាក់ចំណាយបានធ្លាក់ចុះដល់ ២,៣លានដុល្លារ។ នេះបើតាមយោងរបាយការណ៍ប្រចាំឆ្នាំរបស់មូល និធិ។

 នៅឆ្នាំ២០១២ មូលនិធី ម៉ម សូម៉ាលី បានជួយដល់ក្រុមអ្នករកស៊ីផ្លូវភេទនៅកម្ពុជាបានចំនួន ៩.២៦៩នាក់ នៅឡាវ បានចំនួន ១.៣៥៦នាក់ និងវៀតណាម ចំនួន ៦.៦៧៥នាក់៕

www.lookingtoday.com

ក្រុមគ្រូពេទ្យស្មគ្រចិត្ត សម្តេច ជា ស៊ីម ចុះព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ ១៨៥៤នាក់ នៅខេត្តត្បូងឃ្មុំ

0
0

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០១៤ ក្រុមគ្រូពេទ្យស្ម័គ្រ សម្ដេច ជា ស៊ីម ដោយមានការណែនាំពី លោក យឹម លាង នាយករងខុទ្ទកាល័យ និង ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម និងលោកគ្រូ អ្នកគ្រូពេទ្យប្រមាណជាង ២០០នាក់ បានធ្វើដំណើរ ចុះជួយព្យាបាលជំងឺ បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រយៈពេលពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៥៖០០នាទី ។

សេវាសុខភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម បានផ្ដល់ជូននេះ គឺជាការពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវ ជូនប្រជាពលរដ្ឋនេះ ដោយឥតគិតថ្លៃ ឆ្លើយតបតាមការស្នើសុំ ពីសំណាក់ អាជ្ញាធរមូលដ្ឋាន ដើម្បីបំពេញ សេចក្ដីត្រូវការ លើសេវាសុខភាពមូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ មិនមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យឯកជននានា ។ ដោយក្នុងកម្មវិធីនោះលោកស្រី របស់ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានប្រគល់វ៉ែនតា និងចែកប្រេងខ្យល់ ប្រេងកូឡា ជូនដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងប្រគល់រទេះរុញចំនួន ៥គ្រឿងផងដែរ ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ចំនួន សុទ្ធតែមានជំនាញ និងឯកទេស ក្នុងការព្យាបាលជំងឺផ្សេងៗ ក្នុងនោះមាន លោកវេជ្ជបណ្ឌិត ឈី ហុង ជំនួយការសម្ដេច ជា ស៊ីម និងជាអនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម, វេជ្ជបណ្ឌិត ជា ប៉ោ, ហេង ឡុង, ឈុន ឡាយ, សៅ សុគន្ធវឌ្ឍនា, ហម ឡុង, សុខ សុខេម, លឹម ពៅ, ថាំង ស៊ិនវេង, សំ បូរិន, ឌៀប ពិណេ, ណែ តារារិទ្ធ, ផ្នែកជំងឺភ្នែកមាន វេជ្ជបណ្ឌិត ហេង ច្រាង, ហេង ហួរ, យូ ពិសិដ្ឋ, ផ្នែកជំងឺមាត់ធ្មេញ ទន្តបណ្ឌិត កែវ ឌីណាម៉ូរ៉ា, សៅ សុភាពរ៉ា, យិន ស៊ីធឿន ។

សេវាសុខភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេច ជា ស៊ីម ចុះមើលពិនិត្យមើលជំងឺលើកនេះ មានការចូលរួមពី សិស្ស និស្សិតនៃសាកលវិទ្យាល័យ បញ្ញាជាតិ រួមនឹងមណ្ឌលសុខភាពស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ប្រមាណជាង ២២០នាក់ ។ ទោះបីជាកំពុងតែជាប់រវល់ពិនិត្យ និងចាត់ចែងការងារយ៉ាងមមាញឹកក្ដី ក៏លោក យឹម លាង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ក្នុងថ្ងៃនេះ ក្រុមការងារបានចុះមកជួយព្យាបាលជំងឺ បងប្អូនប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានរយៈពេល១ថ្ងៃ ។ ក្នុងឆ្នាំ២០១៤នេះ ក្រុមគ្រូពេទ្យ បានចុះអនុវត្តសកម្មភាពព្យាបាលជំងឺ បានចំនួនជាច្រើនលើក ខណៈផែនការក្នុងខែក្រោយ និងចុះជួយព្យាបាលនៅក្នុងបណ្ដាស្រុកផ្សេងៗទៀត ។

សូមរំឭកថា លោក យឹម លាង នាយករងខុទ្ទកាល័យសម្តេច ជា ស៊ីម និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ធ្លាប់បានមាន ប្រសាសន៍ថា ក្រុមគ្រូពេទ្យទាំងអស់នេះ នឹងចុះជួយព្យាបាលជំងឺ បងប្អូនតាមមូលដ្ឋាននានា មិនថាតែនៅក្នុង រាជធានីភ្នំពេញទេ សូម្បីតែ នៅតាមបណ្ដាខេត្តឆ្ងាយៗ ក៏ក្រុមគ្រូពេទ្យជំនាញៗរបស់យើងចុះព្យាបាល និងពិនិត្យជូនដែរ ។ ក្រុមគ្រូពេទ្យដែលមានប្រមាណពី៩០ទៅ១០០ នាក់នេះ សុទ្ធតែមានឯកទេស និងសញ្ញាប័ត្រ ត្រឹមត្រូវក្នុងការព្យាបាលជំងឺទូទៅ ជំងឺភ្នែក បេះដូង និងកុមារ គឺធ្វើយ៉ាងណាបម្រើសេវាកម្ម ដល់ប្រជាពលរដ្ឋក្រីក្រ ដែលអត់មានលទ្ធភាព ទៅរកគ្លីនិក ឬមន្ទីរពេទ្យឯកជននានា។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យនេះ ចាប់ផ្ដើមបង្កើតឡើងតាំងពី ក្នុងអាណត្តិទី២ នៃរាជរដ្ឋាភិបាល មកម្ល៉េះ គ្រាន់តែ មានការផ្លាស់ប្ដូរសមាសភាពខ្លះៗ ដោយមានលោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ជាប្រធានកិត្តិយស លោក ជូ យិនស៊ីម រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជាប្រធានកិត្តិយស លោក ឡាំ ម៉េងហួរ ជាសមាជិកកិត្តិយស និងលោក យឹម លាង ជាប្រធានប្រតិបត្តិ ក្រោមការណែនាំបង្ហាញ របស់សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឲ្យចុះអនុវត្តផ្ទាល់ ដោយបេសកកម្មធ្វើឡើង មានរយៈពេល ១ខែម្ដង ប៉ុន្តែបើសិនជាមានប្រជាពលរដ្ឋ សំណូមពរបន្ថែមទៀត ក្រុមគ្រូពេទ្យនឹងចុះអនុវត្តន៌ ៣សប្ដាហ៍ម្ដងវិញ ដើម្បីបំពេញសេចក្ដីត្រូវ ការរបស់បងប្អូន និងអាជ្ញាធរ ៕

តាមដានព្រឹត្តិការណ៍ World Cup 2014 និងដឹងលទ្ធផលភ្លាមៗ ជាមួយ Looking TODAY

0
0

World-Cup៖ ស្របពេលដែលនៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤  (FIFA World Cup 2014) នឹងចាប់ផ្តើមហើយពោលគឺនៅថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខនៅ ប្រទេសប្រេស៊ីល ដោយប្រិយមិត្តអាចតាមដាន ព័ត៌មានពីព្រឹត្តិការណ៍ ដ៏មហាអស្ចារ្យនេះជាមួយ នឹងគេហទំព័រ Looking TODAY ។

ជាមួយនឹងព្រឹត្តិការណ៍ ដែលមានរយៈពេល៤ឆ្នាំម្តងនេះ លើកទី២០ ឆ្នាំ២០១៤នេះ ប្រិយមិត្តនឹងក្លាយទៅជាអ្នកទទួល បានព័ត៌មានទាំងនេះមុនគេ ពីកម្មវិធីនៃការប្រកួត និងលទ្ធផលគ្រាប់បាល់ភ្លាមៗ នាពេលអំឡុងប្រកួត មានទាំងកីឡាករស៊ុតបញ្ចូលទី និងនាទីដ៏ជាក់លាក់ផងដែរ បូករួមជាមួយនឹង ព័ត៌មានដ៏សំបូរបែបផ្សេងទៀតទាក់ទងនឹង World Cup នេះ ។

លើលពីនេះទៅទៀត ការប្រកួតវគ្គ៣២ក្រុមជម្រុះក្នុងពូល (A-H) លោកអ្នកនឹងបានដឹងយ៉ាងច្បាស់ថា ក្រុមជម្រើសជាតិ ណាមួយឈ្នះពាននេះបានច្រើនជាងគេ និង ក្រុមខ្លាំងច្រើនចេញមកពីតំបន់ណា អមទៅដោយប្រវត្តិជួបគ្នារវាង ក្រុម នីមួយៗផងដែរ ដើម្បីចូលរួមទាយទុកមុនថា ក្រុមជម្រើសជាតិណាអាចនឹងឈ្នះពាននារដូវកាលនេះ ក្រៅពីបានដឹងថា អេស្ប៉ាញ ជាម្ចាស់ជើងឯកឆ្នាំ២០១០នៅអាហ្រ្វិកខាងត្បូង ខណៈដែលហូឡង់ជាជើងឯករងនោះ ។

Looking TODAY សន្យានឹងនាំលោក-អ្នក ឲ្យដឹងលទ្ធផលគ្រាប់បាល់ភ្លាមៗ ទោះបីជាខណៈយប់ជ្រៅ រឺ ពេលវេលាណានោះឡើយ ។ លើសពីនោះទៅទៀត យើងខ្ញុំបានបង្កើត Menu សម្រាប់តែព័ត៌មានទាំងឡាយណា ពាក់ព័ន្ធនឹងព្រឹត្តិការណ៌ World CUP 2014 ទាំងអស់ ជូនលោក-អ្នក ដើម្បីបង្កភាពងាយស្រួលក្នុងការតាមដាន និងមើលព័ត៌មាន ។ ប្រសិនបើលោក-អ្នក ត្រូវការផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising) ជាមួយទំព័រពិសេស World Cup 2014 នេះ សូមទំនាក់ទំនងមកអង្គភាពយើងខ្ញុំ ទូរស័ព្ទ៖ 012 571704 រឺ email: lim.cheavutha@gmail.com នឹងទទួលបាននូវតម្លៃពិសេស សម្រាប់រយៈពេលពេញមួយរដូវកាល World Cup 2014 នេះ ។ សូមចុចទីនេះ ដើម្បីទៅកាន់ទំព័រ World CUP 2014

ដូច្នេះកុំភ្លេចណា ក្រុមម្ចាស់ផ្ទះប្រេស៊ីល ប្រកួតបើកឆាកមុនគេដោយជួប ជាមួយក្រុមជម្រើសជាតិកូ្រអាស៊ី (Croatia) នាម៉ោង ០៣៖០០នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា) គឺនៅក្រោយពេល ដែលបើកសម្ពោធជាផ្លូវការ នៅម៉ោង ០២៖០០ នាទី ស្មើនឹងនៅប្រេស៊ីលម៉ោង ១៦៖០០នាទីនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ជាមួយនឹងគេហទំព័រ Looking TODAY ។

www.lookingtoday.com

www.lookingtoday.com

 


រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជួប​​សំណេះ​​សំណាល ជាមួយ​​ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា

0
0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដីរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ បានអនុញ្ញាតិឲ្យ លោកប្រធាន និងអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ទើបនឹងជាប់ឆ្នោត ជួយពិភាក្សាការងារ នាទីស្តីការក្រសួងពាណិជ្ជកម្ម។

ប្រភពព័ត៌មានពី ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នាឱកាសជួប សំណេះសំណាលនេះ លោក ស៊ុន ចាន់ថុល បានអបអរសារទរសម្រាប់ ភាពជោគជ័យរបស់ លោកប្រធាន និងអនុប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា ដែលទើបនឹងជាប់ឆ្នោត ហើយបានជំរុញឲ្យ ថ្នាក់ដឹកនាំស្ថាប័ននេះ ដើរតួនាទីនាំមុខដល់ សំខាន់សម្រាប់ជា ផលប្រយោជន៍ ដល់កសិករ និងការនាំចេញស្រូវអង្ករកម្ពុជា ដើម្បីធ្វើអោយសំរេច បានដល់គោលដៅ របស់រាជរដ្ឋាភិបាល ក្នុងការនាំចេញអង្ករ អោយបានមួយលានតោន នៅក្នុងឆ្នាំ២០១៥។

ជាការឆ្លើយតប លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណ ដល់ការគ្រាំទ្រ របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងពណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ទាំងអស់នៃវិស័យ ឧស្សាហកម្មស្រូវអង្ករ ដែលមានមុខងារ យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ ផែនការសកម្មភាព និងយុទ្ធសាស្រ្តឆ្ពោះទៅមុខ។

លើសពីនេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញអោយសហពន្ធ័នេះ បង្កើននូវសក្ដានុពល អោយបានខ្លាំងក្លារបស់ខ្លួន ដើម្បីអាចប្រកួតប្រជែង នៅក្នុងទីផ្សារពិភពលោក ហើយថា រដ្ឋាភិបាលកម្ពុជា នឹងជួយជ្រោមដល់ សហព័ន្ធស្រូវអង្ករនេះជានិច្ច នៅរាល់ពេលមាន ការស្នើសុំឲ្យធ្វើជាអ្នកសម្រប សម្រួលនានា។

 លោក ស៊ុនចាន់ថុល បានបញ្ជាក់ទៀតថា លោកនឹងជួយផ្សព្វផ្សាយ ស្រូវអង្ករកម្ពុជាទៅបរទេស ឲ្យកាន់តែខ្លាំងក្លាថែមទៀត  ជាពិសេសលោកនឹងធ្វើដំណើរ បេសសកម្មទៅ កាន់ប្រទេសចិន ម៉ាឡេស៊ី ហុងកុង និង អាហ្វ្រិច ព្រមទាំងទាក់ទាញ វិនិយោគគិននៅបរទេស មកវិនិយោគបន្ថែម ទៀតលើវិស័យនេះផងដែរ៕

រន្ទះបាញ់ដើមត្នោត ឆេះយ៉ាងសន្ធោសន្ធៅ ដូចគេចាក់សាំងដុត (មានវីដេអូ)

0
0

កំពតៈ ដើមត្នោតមួយដើមបានឆេះ ចេញអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ  ក្រោយត្រូវរន្ទះបាញ់។

ហេតុការណ៍ដែលបណ្តាល ឲ្យមានការភ្ញាក់ផ្អើលនេះ គឺបណ្តាលមកពីរន្ទះបាញ់ចំដើមត្នោតមួយដើម ធ្វើឲ្យ ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៤និង៣០ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មិនមានប្រជាពលរដ្ឋរងគ្រោះ និងខូតខាតទ្រព្យសម្បត្តិ របស់សប្រជាពលរដ្ឋក្នុងហេតុការណ៍ខាងលើនេះ។

ប្រវត្តិតំបន់ បឹងព្រែកទប់ នៅខេត្តព្រះសីហនុ

0
0

ដោយ៖ សយ សុភាព

ភ្នំពេញ៖ បឹងព្រែកទប់ កាលដើមឡើយ មិនទាន់មានការរំលោភយកមានផ្ទៃដីទាំងមូល ចំនួន ២៧០ហិកតា (ផ្ទៃបឹង រួមទាំងដីផ្ទៃ រងទឹកភ្លៀងក្រវាត់ការពារជុំវិញបឹង) ក្រោយមកក៏មានការទន្ទ្រាន យកដីផ្ទៃរងទឹកភ្លៀងកាន់កាប់ដោយគ្មានច្បាប់ ក៏នៅសល់តែ៩២ហិកតាប៉ុណ្ណោះ (ជំនាន់លោក សាយ ហាក់) ។ លុះដល់ជំនាន់លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀងដែលនៅសល់ចំនួន ៩២ហិកតា ត្រូវបានឃុបឃិតគ្នា រំលោភយកអស់គ្មានសល់។ ដោយលោក ស្បោង សារ៉ាត បានសំរេចការពារតែផ្ទៃបឹងព្រែកទប់ ចំនួន ១៤ហិកតា ប៉ុណ្ណោះ ។

យោងតាមកំណត់ហេតុ នៃការចុះពិនិត្យវាយតំលៃ និងកំណត់ព្រំប្រទល់តំបន់ការពារ
ប្រភពទឹកសាបបឹងព្រែកទប់ របស់គណៈកម្មការអន្តរក្រសួង (ជំនាន់លោក សាយ ហាក់) រួមមានៈ
១.លោក ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងឋាមពល និងជាប្រធានគណៈកម្មការ
២.លោក សាយ ហាក់ អភិបាលក្រុងព្រះសីហនុ
៣.លោក ម៉េង សក្តិធារ៉ា ប្រធាននាយកដ្ឋានទឹកស្អាត
៤.លោក តន់ សុខជា អនុប្រធាននាយកដ្ឋានទឹកស្អាត
៥.លោក ប៊ុន បុណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦.លោក អាំង ចាន់តារា ប្រធានមន្ទីរធនធានទឹក និតឧតុនិយមខេត្តព្រះសីហនុ
៧.លោក ហ៊ុយ ផាប់ ប្រធាននាយកដ្ឋានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
៨.លោក សូ សុខ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
៩.លោក អ៊ុង វុទ្ធី ប្រធានការិយាល័យក្រសួងបរិស្ថាន
១០.លោក ប្រាក់ ចាន់រឿន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងឋាមពល
១១.លោក ស៊ឹម ថា ប្រធានរដ្ឋាករទឹកខេត្តព្រះសីហនុ
១២.លោក មូ ផាន់ អនុប្រធានការិយាល័យទឹកស្អាត។

នៅឆ្នាំ២០០៧ ខែធ្នូ ថ្ងៃទី២៥ អង្គប្រជុំបានពិនិត្យពិភាក្សាវាយតំលៃ តាមស្ថានភាពផ្ទៃបឹងព្រែកទប់ជាក់ស្តែង ដើម្បីជាមូលដ្ឋានមុននឹងរាជរដ្ឋាភិបាលចេញ អនុក្រឹត្យកំណត់ ផ្ទៃបឹងដល់ទំហំ ៩០ហិចតា ជាតំបន់ការពារប្រភពទឹកសាប បឹងព្រែកទប់ សំរាប់ប្រើប្រាស់ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុ ។

អង្គប្រជុំបានឯកភាព កំណត់ការពារដីផ្ទៃរងទឹកភ្លៀងចំនួន ៩២ហិកតា ដែលនៅសល់ ដែលជាដំណាក់ចុងក្រោយ ប្រសិនបើពុំអាចការពារបានទេនោះ បឹងព្រែកទប់ នេះ និងត្រូវបាត់បង់ទាំងស្រុង ហើយអាចនឹងធ្វើអោយក្រុងព្រះសីហនុត្រូវទទួលរងវិបត្តិខ្វះខាតទឹកសាបយ៉ាងធ្ងន់ធ្ងរ ។ តាមការសិក្សារបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានកំណត់បែងចែកតំបន់បឹងព្រែកទប់ជាពីរប្លុក គឺប្លុកA (ជាប្លុកផ្ទៃបឹង និងដីផ្ទៃរងទឹកភ្លៀង ហើយកំពុងមានបញ្ហាដល់សព្វថ្ងៃនេះ) និងប្លុកB (ជាតំបន់ផ្នែកខាងលើជាប់ និងវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ប្លុកនេះមិនមានបញ្ហានោះទេ) ។

១.ប្លុកB មានទំហំប្រមាណ ៦៣ហិកតា ជាតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ។ សព្វថ្ងៃតំបន់ប្លុកB មានអ្នក កាន់កាប់ផ្ទៃដីទាំងស្រុងអស់ទៅហើយ ដោយមួយផ្នែកត្រូវ បានចុះបញ្ជីសារពើភណ្ឌរបស់អង្គភាព មន្ទីរ មួយចំនួន និងបែងចែក ជូនអង្គភាពរដ្ឋក្នុងខេត្តមួយចំនួន និងមួយផ្នែកទៀត ត្រូវបានប្រជាជនកាន់កាប់ ហើយរាជ រដ្ឋាភិបាលបានចេញ ស.ជ.ណ ប្រគល់ជូនប្រជាជនរួចហើយ ។

តំបន់ដែលមានបញ្ហាក្តៅគគុកបច្ចុប្បន្ននេះគឺៈ ប្លុកA
២.ប្លុកA មានទំហំប្រមាណ ៨២ហិកតា ជាតួបឹង១៤ហិកតា និងតំបន់ទ្រនាប់ផ្ទាល់៦៨ហិចតា ដែលមានព្រំប្រទល់ខាងជើងទល់និង វិថីសន្តិភាព ខាងកើតទល់វិថី ១៩មិថុនា ខាងលិច និងខាងត្បូងទល់និង វិថី២ធ្នូ ។ ប្លុកនេះត្រូវបានទទួលរងការទន្រ្ទានកាន់កាប់យ៉ាងអនាធិបតេយ្យដល់សព្វថ្ងៃ ដោយក្នុងនោះរួមមានៈ
-នៅតំបន់កណ្តាល ក្បែរទីតាំងការិយាល័យរដ្ឋាករទឹកសព្វថ្ងៃ មានមន្រ្តីរាជការរដ្ឋាករទឹកតាំងទីលំនៅចាស់ ចំនួន ១៣គ្រួសារ ដែលត្រូវបានសាលាក្រុងដឹកជញ្ជូន មកដើម្បីបំរើការងារ នៅអង្គភាពរដ្ឋាករទឹកតាំងពីឆ្នាំ១៩៨០។

(តំបន់នេះគួរអនុញ្ញាតឲ្យមានកម្មសិទ្ធិ  ព្រោះមន្រ្តីរាជការដ្ឋាករទឹកនៅយូរហើយ)
-នៅតំបន់ខាងជើង និងខាងលិច មានការទន្រ្ទានកាន់កាប់ខុសច្បាប់ ដែលតាមការសិក្សារបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានក្បាលដីចំនួន ២៣០ (ធាតុពិតមានតែមួយចំនួនតិចតួចបំផុត ដែលមានអ្នករស់នៅយូរក្នុងតំបន់នេះ ) ក្រៅពីនោះគឺសុទ្ធតែឃុបឃិតគ្នាលួចបញ្ចូលអ្នកទន្រ្ទានថ្មីៗ ដែលសុទ្ធសឹងជាអ្នកមានអំណាច និងអ្នកមានប្រាក់ ដូចជាលោក ស្បោង សារ៉ាត ជាដើមក៏មានដីក្នុង២៣០នេះដែរ ។ ដើម្បីមហិច្ឆតាលោភលន់ ក្នុងការរំលោភ យកដីទាំងនេះមន្រ្តីខិលខូចនិងឈ្មួញទុច្ចរិតទាំងនោះ ដែលសុទ្ធសឹងជាអ្នកមានប្រាក់បានប្រែក្លាយ ដីទ្រនាប់ការពារផ្ទៃបឹងព្រែកទប់ទាំងនោះទៅជា ដីចំការស្វាយ ដូង និងមានចំនួនទៀតបានសាងសង់របង និងសំណង់រឹងមាំផ្សេងៗ ដោយពុំមានច្បាប់អនុញ្ញាតពីស្ថាប័ន  ឬអាជ្ញាធរមានសមត្ថកិច្ចណាឡើយ ហើយសំណង់បែបនេះ និងបន្តរីកតទៅទៀតដោយគ្មានការទប់ស្កាត់ឡើយ ។ -នៅតំបន់ខាងត្បូងមានដីកីឡដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា មានប័ណ្ណសំគាល់សិទ្ធិរួចហើយ (ទំហំ ៩.៣៦ហិចតា) ដែលរាជរដ្ឋាភិបាលបានចុះកិច្ចសន្យា ជួលឱ្យឯកជនធ្វើការវិនិយោគ ។

(ពាក់ព័ន្ធដីនេះប្រជាពលរដ្ឋសំណូមពររាជរដ្ឋាភិបាល គួរតែពិចារណាធ្វើការដកហូតកិច្ចសន្យា និងអាជ្ញារប័ណ្ណមកវិញ ព្រោះជាយូរយារណាស់មកហើយ មិនឃើញ ធ្វើការវិនិយោគអ្វីឡើយ ក្រៅពីហ៊ុំរបងព័ទ្ធទុកចោល)។ ក្រៅពីនេះក៏មានដីរបស់ក្រុមហ៊ុន គីម ហាប់ មានប័ណ្ណសំគាល់សិទ្ធិរួចហើ (ទំហំ ១ហិកតា) និងដីបង្គន់អនាម័យ របស់មន្ទីរសាធារណៈការទំហំ ១៥០០ម៉ែត្រការ៉េ ដែលទទួលស្គាល់ដោយសាលាក្រុង ។ ដីទាំង២ប្លង់នេះក៏គួរតែធ្វើការស្រាវជ្រាវឡើងវិញដែរ ព្រោះសង្ស័យមានភាព មិនប្រក្រតីក្នុងការផ្តល់កម្មសិទ្ធិ ព្រោះដីនេះជាផ្ទៃរងទឹកភ្លៀងសុទ្ធសាធ ហើយនៅក្បែរទឹកបឹងទៀតផង ដែលប្រយោជន៍របស់វាគឺការពារបរិស្ថាន និងសុវត្ថិភាពទឹក ស្អាត ។

-នៅតំបន់ខាងកើតមានការទន្រ្ទានកាន់កាប់ និងសាងសង់សំណង់រឹងមាំមួយរបស់លោក ខាត់ ប៊ុណ្ណា ប៉ុន្តែត្រូវបានសាលាខេត្ត ដឹកនាំដោយលោក សាយ ហាក់ ធ្វើការកម្ទេចចោលតាមបទបញ្ជា របស់សម្តេចតេជោ តាំងពីឆ្នាំ២០០៥មកម្លេះ ។ ប៉ុន្តែបច្ចុប្បន្ននេះដីនៅតំបន់នេះត្រូវបានលោក ហ៊ុន ភី ស៊ីញ៉េចេញប្លង់ឲ្យគេវិញ អស់ទៅហើយ ដូចជាដីរបស់លោក ខាត់ ប៊ុណ្ណា នេះជាដើមដែលសម្តេចតេជោ ធ្លាប់បញ្ជាឲ្យចៅហ្វាយក្រុង សាយ ហាក់ កម្ទេចចោល និងមិនអនុញ្ញាតផ្តល់កម្មសិទ្ធិ  ឲ្យទេ ឥឡូវនេះលោក ហ៊ុន ភី ស៊ីញ៉េឲ្យគេខ្ទេចអស់ ។ ជាងនេះទៅទៀត គេឃើញលោកឧត្តមសេនីយ៍ទោ តាក វណ្ណថា ស្នងការនគរបាល  ខេត្តព្រះសីហនុ ក៏បានរំលោភយកដីតំបន់នេះដែរ ហើយថែមទាំងបានសង់ភូមិគ្រឹះមួយយ៉ាងធំ ដោយគ្មានច្បាប់ទំលាប់អ្វីទាំងអស់ ។

យើងពិនិត្យឃើញថា ជំនាន់លោក សាយ ហាក់ គណៈកម្មការបានសំរេចដូចខាងក្រោមៈ
ក្រោយពីសិក្សាលំអិតគណៈកម្មការ បានឯកភាពជាឯកច្ឆ័ន្ទ ក្នុងការលើកយោបល់ស្នើសុំរាជរដ្ឋាភិបាលដូចតទៅៈ
-ធ្វើការកំណត់តំបន់ A ទាំងស្រុង ជាតំបន់ការពារប្រភពទឹកសាបរបស់បឹងព្រែកទប់ ដាក់អោយស្ថិតនៅក្រោមការគ្រប់គ្រង និងថែរក្សាការពាររបស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល សំរាប់បំរើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ ដោយពិចារណាដោះស្រាយចំពោះករណីដី កីឡាដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា ដីបង្គន់ អនាម័យរបស់មន្ទីរសាធារណៈការ និងដីរបស់ក្រុមហ៊ុន គីម ហាប់ ។

សរុបរួមទៅដីនៅតំបន់ប្លុកA ទាំងមូលនេះមានទំហំ៨២ហិចតា គឺផ្ទៃបឹង ១៤ហិចតា និងផ្ទៃរងទឹកភ្លៀង៦៨ហិចតា ។ ក្នុងចំណែកដី៦៨ហិចតានេះ មានប្រជាពលរដ្ឋ និងមន្រ្តីរាជការរស់នៅ តាំងពីយូរណាស់មកហើយមានតែ ៥១គ្រួសារដែលស្មើនិង១១០ក្បាលដីប៉ុណ្ណោះ ហើយ៥១គ្រួសារនេះរស់នៅឯក្បែរវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមឯណោះ មិនមែននៅក្បែរបឹងព្រែកទប់ឡើយ ។ បច្ចុប្បន្ននេះផ្ទៃរងទឹកភ្លៀង ៦៨ហិកតានេះត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់លួចបញ្ចូលឈ្មោះ និងក្បាលដីជាមួយប្រជាពលរដ្ឋ ៥១គ្រួសារ ធ្វើអោយក្បាលដីឡើងទៅដល់ ជាង២៣០ក្បាលដីឯណោះ ។ ចំណែកក្បាលដីដែលពួកគេលូចបញ្ចូល គឺស្ថិតនៅ កៀកនិងបឹងព្រែកទប់តែម្តង ។

ក្រោយពីមន្រ្តីអន្តរក្រសួងចុះអង្កេតស្រាវជ្រាវរួចក៏បានបញ្ជូនលិខិតចំនួន២ទៅៈ
ទី១.ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមរយៈលិខិតលេខ០៣៧ ឧរថ ទស ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០០៨ ចុះហត្ថលេខាដោយលោក ស៊ុយ សែម គោរពជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លើកជាយោបល់ស្នើសុំរាជរដ្ឋាភិបាល សូមធ្វើការកំណត់តំបន់ការពារប្រភពទឹកសាប របស់បឹងព្រែកទប់ ដោយដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងថែរក្សារបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សំរាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ លើផ្ទៃដី ៨២ហិចតា ហ៊ុមព័ទ្ធព្រំប្រទល់ខាងជើងទល់នឹងវិថីសន្តិភាព ខាងកើតទល់នឹងវិថី ១៩មិថុនា ខាងលិច និងខាងត្បូងទល់នឹងវិថី២ធ្នូ ដោយសុំពិចារណា ដោះស្រាយដីកីឡដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា ដីបង្គន់អនាម័យរបស់មន្ទីរសាធារណៈការ និងដីក្រុមហ៊ុន គឹម ហាប់ ។
ទី២.ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមរយៈលិខិតលេខ៥០០ ឧរថ ទស ចុះថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០០៨ ចុះហត្ថលេខាដោយលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដោយ ស្នើសុំផ្អាកការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនទ្រព្យ (ដីធ្លី) ក្នុងតំបន់បឹងព្រែកទប់ ប្លុកA ចំនួន៩០ហិចតានេះសិន ដោយរង់ចាំរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ការពារបឹងនេះ ។ តាមរយៈអន្តរក្រសួងចុះមកនេះរាជរដ្ឋាភិបាល មិនទាន់បានចេញអនុក្រឹត្យការពារដីបឹងព្រែកទប់នេះនៅឡើយទេ ។ នេះបើតាមការបញ្ជាក់ពី មន្រ្តីសុរិយោដីមួយរូប ដោយសុំមិនបញ្ចេញឈ្មោះ ។

បន្ទាប់ក្រោយមកទៀតលុះដល់ឆ្នាំ២០១១ ក៏មានព្រឹត្តិការណ៍បាតុកម្មមួយកើតឡើង (សង្ស័យបង្កើតឡើង ដោយក្រុមអភិបាលខេត្ត និងឈ្មួញទុច្ចរិត) ក្នុងគោលបំណង បំភ្លៃនាយករដ្ឋមន្រ្តី ឲ្យចេញសជណ (សេចក្តីជូនដំណឹង) ប្រគល់ដីទាំងនោះឲ្យប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋ ដែលរស់នៅពិតប្រាកដមានតែ៥១គ្រួសារ និងត្រូវជា១១០ក្បាលដីប៉ុណ្ណោះ ។ ប៉ុន្តែកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១១ មានបាតុកម្ម សិប្បនិមិត្តមួយសង្ស័យ បង្កើតឡើងក្រុមអភិបាលខេត្ត និងឈ្មួញទុច្ចរិត ដោយបោកប្រជាពលរដ្ឋមួយក្រុម ដែលកំពុងរស់នៅពិតប្រាកដ ឲ្យស្រែកថា ជាតំណាង ប្រជាពលរដ្ឋទាំងអស់ មានន័យថា បញ្ចូលក្រុមម្ចាស់ដីថ្មី ដែលមិនបានរស់នៅពិតប្រាកដទេ គ្រាន់តែមកហ៊ុមព័ទ្ធធ្វើរបងរំលោភយកដីផ្ទៃរងទឹកភ្លៀងតែប៉ុណ្ណោះ ។ ដោយសកម្មភាព របស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើងដោយបិទផ្លូវជាតិលេខ៤ ព្រមទាំងដង្ហែក្បួនទៅសាលាខេត្ត ទៅមន្ទីរដែនដីខេត្ត និងមានបំណងទៅព័ទ្ធផ្ទះលោក សូ សុខ ផងដែរ តែទីបំផុតក្រុមបាតុករទាំងនោះ ក៏បានដង្ហែទៅដាក់ញាតិនៅការិយាល័យ តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុវិញ ។ បន្ទាប់ពីបាតុកម្មបញ្ចប់ភ្លាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នា២០១១ លោក ស្បោង សារ៉ាត បានរាយការណ៍ពីបញ្ហានេះ ទៅសម្តេចតេជោភ្លាម ព្រមទាំងបានប្រាប់ពីវិធានការណ៍មួយចំនួន ដើម្បី កុហក់សម្តេចផងដែរ។ ហើយនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១១ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត ក៏បានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម កម្មវត្ថុស្តីពី សំណើសុំគោលការណ៍អនុញ្ញាត ឲ្យសាលាខេត្តព្រះសីហនុ បានផ្តល់កម្មសិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងព្រែកទប់ ។ ដោយក្នុង លិខិតនេះរៀបរាប់ថា បឹងព្រែកទប់ ជាប្រភពទឹកសាបដ៏សំខាន់មួយ សំរាប់បំរើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ផ្ទៃបឹងព្រែកទប់ បានគោករាក់បន្តិចម្តងៗជារៀងរាល់ឆ្នាំ ដោយសារការហូរចាក់ដីពីតំបន់ផ្ទៃរងទឹកភ្លៀង នារដូវវស្សា ហើយបានធ្វើឲ្យទឹកបឹងនេះ មានបរិមាណតិច ទៅៗ ពុំមានលទ្ធភាពផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុប្រើប្រាស់តទៅទៀតបាន ។ ក្នុងន័យនេះគាត់មិនមានបំណង ឬវិធានការស្តារបឹងនោះទេ បែជាបង្វៀង ឲ្យប្រើប្រាស់ទឹកក្បាលឆាយវិញ ប្រយោជន៍ដើម្បីគាត់យកដីនេះទុកលក់វិញ ។ ក្រោយមករាជរដ្ឋាភិបាល ក៏បានចេញសជណ លេខ៤៩៨សជណ ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ទេព នន្នរី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន៦ចំណុច ស្របទៅតាម បំណងរបស់លោក ស្បោង សារ៉ាត ដែលបានកុហក់នាយករដ្ឋមន្រ្តីឲ្យឯកភាពតាមគាត់ ។ បន្ទាប់ពីមានសជណភ្លាម គាត់បញ្ជាអោយលោក សូ សុខ ស៊ីញ៉េប្លង់ដីឲ្យគាត់ភ្លាម តែលោក សូ សុខ មិនព្រមក៏មានការដោះដូរដំណែងភ្លាម ។ ចំពោះលោក សូ សុខ កាលដែលមិនព្រមស៊ីញ៉េព្រោះគាត់គិតថា អាជ្ញាធរខេត្តមិនទាន់បានធ្វើតាមលក្ខខណ្ឌ សជណ របស់រាជរដ្ឋាភិបាលទាំង៦ចំណុចនោះ ទើបគាត់មិនហ៊ាន ហើយក៏មានការដោះដូររូបគាត់ ដាក់លោក ហ៊ុន ភី ដែលជាមនុស្សរបស់លោក ស្បោង សារ៉ាត វិញ ហើយ ប្លង់ដីក៏ចាប់ផ្តើមស៊ីញ៉េចេញជាបន្តបន្ទាប់មកទៅ។

យោងតាមប្រភពព័ត៌មាន ពីខេត្តព្រះសីហនុ បានឲ្យដឹងថា មន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងមិនប្រក្រតី រៀបចំយកដីតំបន់បឹងព្រែកទប់ ធ្វើជាកម្មសិទិ្ធខុសច្បាប់នេះ រួមមាន លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ , លោក ប្រាក់ សីុហារ៉ា អភិបាលរងព្រះសីហនុ, លោក ហ៊ុន ភី ប្រធានមនី្ទរសុរិយោដី ដែល ទើបនឹងឡើងថី្ម និងអ្នកជំនួញ ហេង ហ៊ុយ ។

ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមស្ថាប័នជាតិ អាចពិចារណា នៅក្នុងការសុើបអង្កេត នៅក្នុងករណីនេះ ដោយកោះហៅអ្នកទាំង៤ ទៅសួរ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមិនចាំបាច់មានអ្នកដើមបណ្តឹង។ ម្យ៉ាងទៀត ជាការបង្ហាញឲ្យឃើញនូវការតាំងចិត្តរបស់រដ្ឋាភិបាល អាណតិ្តទី៥ នៅក្នុងការបំបាត់អំពើពុករលួយ ជាពិសេសការពារនូវបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលឲ្យអាជ្ញាធរខេត្តការពារតំបន់បឹងព្រែកទប់ ឲ្យខាងតែ បាន សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុទាំងមូល។ ថី្មៗនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីផ្ទេរ និង ចូលកាន់មុខតំណែងអភិបាលខេត្តព្រះសីហនុ ដោយបានដាក់បទបញ្ជាដាច់ខាត ឲ្យអភិបាលខេត្តថ្មី លោក ឈុន សុខុន ត្រូវតែការពារឲ្យខាងតែបាន ចំពោះតំបន់ និង ផ្ទៃបឹងព្រែកទប់ ព្រោះវានឹងផ្តល់ប្រភពទឹកសាប មិនមែនសម្រាប់តែប្រជាជន នៅក្រុងព្រះសីហនុទេ ក៏ប៉ុន្តែសម្រាប់បម្រើឲ្យទេសចរ ដែលចេះតែកើនឡើងទៅកាន់ តំបន់ឆ្នេរនេះទៀតផង។

ប្រភពព័ត៌មាន ពីមន្រ្តីរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែននឹងមិនអនុញ្ញាត ឲ្យមានការរំលោភបំពាន ហើយបានតាមដានជាប់ ជាពិសេស ថាតើអភិបាលខេត្តថ្មី មានលទ្ធភាពទប់ស្កាត់ការរំលោភនៅតំបន់បឹងព្រែកទប់នេះបានដែរឬទេ?៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 

អ្នកជំនាញ ៣នាក់ បង្ហាញ ពីគ្រោះមហន្តរាយ នឹងកើតឡើង បើសិនបឹងព្រែកទប់ ត្រូវគេរំលោភ បានសម្រេច

0
0

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ ដោយមើលឃើញ នូវអំពើមិនគប្បី ដែលបាន ឃុបឃិតគ្នា ជាប្រព័ន្ធ របស់អ្នកមានអំណាច នៅខេត្ត ព្រះសីហនុ និងអ្នកមានលុយកាក់ មួយចំនួន បានធ្វើសកម្មភាព កុហក់រាជរដ្ឋាភិបាល បោកយក ដីនៅតំបន់បឹង ព្រែកទប់ ហើយសព្វថ្ងៃមានអ្នកខ្លះ បានកំពុងសាងសង់វីឡា និងអ្នកខ្លះទៀត បានចាក់ដី លុបបឹងព្រែកទប់រួចមក មានអ្នកជំនាញ ៣នាក់ បានបង្ហាញពី គ្រោះមហន្តរាយ នឹងកើតឡើង បើសិន បឹងព្រែកទប់ ត្រូវគេរំលោភបំពាន បានសម្រេចមែននោះ។

អ្នកទាំងបីនាក់នោះ មានជំនាញផ្នែកច្បាប់, ផ្នែកបរិស្ថាន និងផ្នែកធនធានទឹក រួចមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំសិទ្ធិមិនបញ្ចេញឈ្មោះឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពរបស់ពួកគេ។អ្នកជំនាញទាំងបី បានមក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដាច់ដោយឡែកពីគ្នា ដើម្បីបកស្រាយពន្យល់អំពីហេតុផល ដែលនាំឲ្យមានបញ្ហា អាក្រក់កើតឡើងជាច្រើន នៅពេលណាបឹងព្រែកទប់នេះ ត្រូវបានគេរំលោភ បំពានយកផ្នែកណាមួយដោយ ជោគជ័យ មែននោះ។ការមកពន្យល់នេះ ដោយសារពួកគេ បានឃើញរឿង រ៉ាវនៅតំបន់បឹងព្រែកទប់នេះ បានចុះ ផ្សាយជាបន្តបន្ទាប់ នៅតាមគេហទំព័រដើមអម្ពិល ហើយពួកគេក៏មានការព្រួយបារម្ភផងដែរ ។

នៅពេលនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ធ្វើការសង្ខេបនូវខ្លឹមសារ នៃការបញ្ចេញមតិ ទស្សនៈ និងយោបល់ របស់ពួកគេទាំងបីនាក់ចូលគ្នាតែម្តង៖

១-ទិដ្ឋភាពច្បាប់. ច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៥៨ បានចែងថា ទ្រព្យ សម្បត្តិ របស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារ ប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ។ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ ចែង លើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវ កំណត់ក្នុងច្បាប់។

មាត្រា ៥៩ បានចែងថា រដ្ឋត្រូវរក្សាការពារបរិដ្ឋាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែង ឲ្យ មានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងឧស្ម័ន ថ្មនិងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ សត្វព្រៃ មច្ឆាជាតិ ធនធាន ជលផល។

ឋានានុក្រមនៃច្បាប់ផ្ទៃក្នុង គឺមានតែរដ្ឋធម្មនុញ្ញទេ ដែលមានឋានានុក្រមខ្ពស់ជាងគេបំផុត ហើយរាល់ លិខិត បទដ្ឋាន គតិយុត្តក្រោមរដ្ឋធម្មនុញ្ញ ត្រូវតែតាក់តែងឡើង ឲ្យស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដូច្នេះហើយបានជា ច្បាប់ ស្តីពី ភូមិបាល(ឆ្នាំ២០០១)មាត្រា ១២ បានចែងថា  រដ្ឋជាកម្មសិទ្ធិករនៃទ្រព្យ សម្បត្តិទាំងឡាយក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញា ឆ្នាំ១៩៩៣ និងទ្រព្យ និទាយាទភាព ទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬទ្រព្យ ដែលមិនមែនជាកម្មវត្ថុនៃការយក ធ្វើជារបស់ ឯកជនតាមច្បាប់ ឬមិនមែនជាទ្រព្យដែលកំពុងកាន់ កាប់ជារបស់ឯកជនស្របតាមបទប្បញ្ញត្តិនៃជំពូកទី៤ នៃច្បាប់ នេះ។

ចំពោះមាត្រា ១៦ នៃច្បាប់ភូមិបាលដដែល កថាខណ្ឌទី១ បានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាច លក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះ មិនអាចកំណត់អាជ្ញាយុកាលបានទេ។រីឯកថាខណ្ឌទី៤ មាត្រា ដដែលបានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផល ប្រយោជន៍សាធារណៈ អាចត្រូវចាត់ បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់ អនុបយោគ។

ឯច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០០៧) មាត្រា១ កថាខណ្ឌ ទី១ បាន ចែងថា ច្បាប់នេះ មានគោលដៅជំរុញឲ្យមានការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវការងារ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ ។

ចំពោះច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធាន ធម្មជាតិ (ឆ្នាំ១៩៩៦) វិញមាត្រា ១ បានចែងថា ច្បាប់នេះមានគោលដៅ ៖ ការពារ លើកកំពស់គុណភាពបរិស្ថាន និងសុខភាព ពលរដ្ឋ ដោយធ្វើការទប់ស្កាត់ ការកាត់បន្ថយ និងការត្រួតពិនិត្យការបំពុល, វាយតម្លៃហេតុផល ប៉ះពាល់បរិស្ថាន មុននឹងចេញសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចំពោះរាល់គំរោងដែលបានស្នើឡើង, ធានាឲ្យមានការ អភិវឌ្ឍ ការគ្រប់គ្រងនិងការប្រើប្រាស់ ដោយសមហេតុផល និងប្រកបដោយនិរន្តរភាព និងភាពស្ថិតស្ថេរ នូវ ធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា, លើកទឹកចិត្ត និងផ្តល់លទ្ធភាពឲ្យសាធារណជន ចូលរួម ក្នុងកិច្ច ការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, បង្រ្កាបអំពើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន។

ហេតុនេះ សូមបញ្ជាក់ឡើងវិញថា សមុទ្រ ទន្លេស្ទឹងបឹងបួ ព្រែកទាំងអស់ជាទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ។ ដូច្នេះ សម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចមាននរណាទៅរំលោភបំពានបានឡើយ គឺការ រំលោភ កាន់កាប់ចាក់ ដីលុបសព្វថ្ងៃ នៅតំបន់បឹងព្រែកទប់នេះ វាខុសរួចជាស្រេចទៅហើយ ពីព្រោះផ្ទៃដី ដែលពួកគេបំពានរំលោភយក ហើយបានកំពុងសង់វីឡា និងចាក់ដីលុបដែល មានប្លង់រួចនោះ នៅមាន ផលប្រយោជន៍សាធារណៈនៅឡើយ គឺមិនអាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិ ឯកជនរបស់ រដ្ឋតាមរយៈច្បាប់អនុបយោគបានទេ។

២-សារៈសំខាន់នៃបឹងព្រែកទប់.  សារៈសំខាន់នៃបឹងនេះគឺមានលក្ខណៈពិសេស ដោយសារបឹងព្រែក ទប់នេះ គឺជា បឹងទឹកសាបតែមួយគត់ ដែលផ្តល់ទឹកសម្រាប់ប្រើប្រាស់ ជីវភាពប្រចាំថ្ងៃរបស់ក្រុង ព្រះសីហនុជាច្រើនតំណមក ហើយ។ អញ្ចឹងបឹងនេះ ជាប្រភពទឹកសាបដ៏សំខាន់មួយ សម្រាប់អ្នករស់ នៅក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ ហើយ បើសិន អស់ពីបឹងនេះទៅ គឺជួបបញ្ហាខ្វះទឹកសាប ហើយ ត្រូវងាកទៅយកទឹកពីប្រភពឆ្ងាយ គឺពីខាងក្បាល ឆាយ ឬពីកន្លែងឆ្ងាយដទៃទៀត ។

ក្នុងករណី ប្រភពទឹកនៅឆ្ងាយ ជាយុទ្ធសាស្ត្រក្នុងការការពារ គឺពិតជាមានការលំបាកជាងប្រភពទឹកនៅជិត ហើយ ពួកវិច្ឆេទការី (អ្នកធ្វើវិច្ឆេទកម្ម) ងាយស្រួលធ្វើសកម្មភាពបំផ្លាញវិស័យទេសចរណ៍ សេដ្ឋកិច្ចឬ នយោបាយ  តាម រយៈប្រភពផ្តល់ទឹកសាបនេះ។

៣-អ្វីទៅដែលហៅថា បឹង?អ្នកជំនាញផ្នែកធនធានទឹក បានពន្យល់ថា ជាធម្មតា បឹងវាមិនអាចមានតែ តួបឹង ហើយ អាចស្តុកទឹកបាននោះទេ បឹងក៏ដោយ ទន្លេក៏ដោយ ស្ទឹងក៏ដោយ គឺវាមានផ្ទៃរងទឹកភ្លៀង របស់វា។ ហេតុនេះ បើសិន មិនមានផ្ទៃរងទឹកភ្លៀង ដោយសារមានសំណង់កើតឡើងនៅជុំវិញ មានន័យថា ផ្ទៃរងទឹកភ្លៀងរបស់បឹង ត្រូវបាត់បង់ ដូច្នេះបឹងក៏រួមតូច ផ្ទៃរងទឹកភ្លៀងក៏អត់មានទៀត ដូច្នេះមានន័យថា ការប្រមូលទឹកដើម្បីយកមកស្តុក ទុកក្នុងបឹងព្រែកទប់ គឺត្រូវបាត់បង់ទឹកទាំងអស់ នឹងនាំឲ្យមានបញ្ហា កើតឡើងជាច្រើន។

Photo by DAP-News

អ្នកជំនាញផ្នែកធនធានទឹក បានមើលឃើញពីផលប៉ះពាល់ទៀតថា ប្រជាជនមួយចំនួន នៅខេត្តព្រះ សីហនុ ពិសេសនៅក្រុងព្រះសីហនុ បានប្រើប្រាស់ទឹកអណ្តូង ។ ដូចនេះ នៅពេលបឹងព្រែកទប់ មានសក្តា នុពលក្នុង ការស្តុកទឹកបានច្រើន មានន័យថា នៅរដូវប្រាំងទឹកក្នុងបឹងនេះ មួយផ្នែកបានជ្រាបចូល ទៅក្រោមដី ហើយចូល ទៅក្នុងល្អាងទឹកក្រោមដី ហើយប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអណ្តូង គឺអាចយក ទឹកក្រោមដី នោះមកប្រើប្រាស់ បានមួយផ្នែក។ ផ្ទុយទៅវិញ បើសិនទឹកនៅក្នុងបឹងព្រែកទប់នេះអត់មាន ឬមានតិច គឺជម្រាបទឹក ពីបឹងនេះដែល ធ្លាប់តែមាន ក៏លែងមាន ឬមានតិចតូចបំផុត ដូចនេះនាំឲ្យទឹក អណ្តូង ដែលធ្លាប់ប្រើប្រាស់កន្លងមកដោយ មាន ជាតិប្រៃ តែបានទឹកសាបជ្រាបពីបឹង ជួយបន្សាបទឹកប្រៃ នោះ ប្រជាពលរដ្ឋប្រើទឹកអណ្ដូងអាចប្រើបាន តែនៅ ពេលទឹកសាបពីបឹងព្រែកទប់អស់ ឬនៅសល់តិច មិនអាចជ្រាបទៅបន្សាបជាតិប្រៃបានទៀតទេ នាំឲ្យទឹកអណ្ដូង នោះ មានរសជាតិប្រៃមិនអាចប្រើ ប្រាស់បានទៀតឡើយ គឺវាខូចគុណភាពទឹកក្រោមដីដោយមានជាតិប្រៃ។

៤-បញ្ហាបរិស្ថាន. ពីដើមមានបឹង មានផ្ទៃរងទឹកភ្លៀង ហើយមិនមានសំណង់នៅជុំវិញ គឺទឹកនោះវាល្អ ផ្ទុយទៅ វិញនៅពេលមានសំណង់នៅជុំវិញ គឺមានការរស់នៅ រួចបញ្ចេញនូវទឹកសំណល់ ឬទឹកសល់ ពីការប្រើប្រាស់ ហើយ ជាធម្មតាទឹកនោះវាហូរទៅរកកន្លែងទំនាប។ ដូច្នេះ ទឹកសំណល់ដែលសល់ ពីការប្រើប្រាស់នោះ វានឹងហូរចាក់ ចូលទៅក្នុងបឹងដែលនៅសល់ផ្ទៃកាន់តែតូចនេះ។ អញ្ចឹងនិយាយ ជារួមទៅ ទោះបីបឹងព្រែកទប់នៅសល់ផ្ទៃខ្លះ ក៏ដោយ ប៉ុន្តែទឹកកង្វក់សល់ពីការ ប្រើប្រាស់នោះ ហូរចូលទៅនាំឲ្យទឹកបឹងនោះខូចគុណភាពមិនខានឡើយ។

Photo by DAP-News

៥-ប៉ះពាល់គោលនយោបាយរាជរដ្ឋាភិបាល. យើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាជនទាំងបច្ចុប្បន្ន និងអនាគត។ បើយោងតាម របាយការណ៍ របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុបានឲ្យដឹងថា ប្រភពទឹក របស់អង្គភាព រដ្ឋាករទឹក គឺមាន បឹងព្រែកទប់ទំហំ ១៥ហិកតាអាចស្តុកទឹកបាន ៥០ម៉ឺនម៉ែត្រគូប ហើយបឹងនេះ តែងតែរីង ស្ងួតនៅចុងខែមីនាធ្វើឲ្យ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងតំបន់ ខណៈដែលតម្រូវការទឹកនៅតំបន់ នេះក្នុងខែប្រាំង ក្នុងមួយថ្ងៃមានចំនួន ១៣ពាន់ម៉ែត្រគូប។ ទន្ទឹមនឹងនេះដែរអង្គភាពរដ្ឋាករទឹកខេត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរឧស្សាហកម្ម និង សិប្បកម្ម អាចផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុ បានចំនួន៧០% ដែល មានអតិថិជនសរុបចំនួន ៧.១៥០នាក់។

Photo by DAP-News

ចំណែកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល បានកំពុងខិតខំទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្ត ស្រុក ខ្មែរ ក្នុងនោះក៏មានតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ខេត្តព្រះសីហនុផងដែរ ពិសេសប្រឹងតស៊ូមតិលើឆាក អន្តរជាតិ ដាក់ឆ្នេរសមុទ្រកម្ពុជាបានដោយជោគជ័យទៅជា សមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក។ ពិធីបញ្ចូលជា សមាជិកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។

យើងចាំមិនភ្លេចទេក្នុងឱកាសបញ្ចូលជាសមាជិកនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា «តំបន់ឆ្នេរសមុទ្រ បាន នឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញ កំណើន សេដ្ឋកិច្ច ជាតិ បន្ទាប់ពីរាជធានីភ្នំពេញ និងជាគោលដៅទេសចរណ៍យ៉ាងធំ បន្ទាប់ពីតំបន់វប្បធម៌ទេសចរណ៍ប្រវត្តិសាស្ត្រ សៀមរាបអង្គរ»។

Photo by DAP-News

 ដូច្នេះ ចំនួនប្រជាជននៅក្រុងព្រះសីហនុ និងកំណើនភ្ញៀវទេសចរណ៍សព្វថ្ងៃ គឺផ្ទៃបឹងព្រែកទប់ទំហំ ពី១៤ ទៅ១៥ ហិកតា មិនអាចមានទឹកសាបគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បាន ចុះទំរាំចំនួនប្រជាជនកាន់តែ ច្រើនឡើងនិងភ្ញៀវ ទេសចរណ៍ កាន់តែកើនថែមទៀតនោះ បញ្ហាខ្វះទឹកសាប គឺពិតជាខ្វះកាន់តែច្រើន ឡើងៗជៀសមិនផុតឡើយ។

៦-តើអនុវត្តបាន តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ដែរឬទេ? តាមសេចក្តីជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្ត្រី លេខ ៤៩៨ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ដោយយោងលិខិតលេខ ៤៣៧ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ និងចំណាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ គឺរាជរដ្ឋាភិបាលបានឃើញ និងឯកភាព តាមដំណោះស្រាយថ្មី មាន ៦ចំណុច ដូចខាងក្រោម៖

១-រក្សាបឹងព្រែកទប់ ជាប្រភពទឹកសាបដែលពុំអាចខ្វះបានសម្រាប់ផ្គត់ផ្គង់ក្រុងព្រះសីហនុ។

២-រក្សាសិទ្ធិរស់នៅ និងការកាន់កាប់ដីជាក់ស្តែងកន្លងមករបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់ព្រែកទប់។

៣-តាមស្មារតីពិភាក្សារវាងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធលើដំណោះស្រាយនៃការទាមទាររបស់ប្រជាពលរដ្ឋ តាមខ្លឹមសារលិខិតលេខ ៣៣ រប/១២ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ដោយត្រូវរៀបចំបណ្តាញហេដ្ឋារចនា សម្ព័ន្ធដូចជា ទំនប់, ផ្លូវព័ន្ធជុំវិញបឹង និងរក្សាដីចំណីផ្លូវប្រវែង ១០ម៉ែត្រសងខាង, បណ្ដាញលូបង្ហូរដោយដាំ ដើមឈើ ការពារបរិស្ថានមាត់បឹង និងធានាមិនឲ្យមានការទន្ទ្រានកាន់កាប់ដីមាត់បឹងជាដាច់ខាត ដោយសុំឲ្យ អ្នកកាន់កាប់ដីធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង និងបរិច្ចាគដី និងធនធានខ្លះ ដើម្បីរៀបចំហេដ្ឋា រចនាសម្ព័ន្ធក្នុងតំបន់នេះ។

៤-ត្រូវបង្កើតក្រុមការងារចម្រុះមួយ ដែលមានអភិបាលនៃគណៈអភិបាលខេត្តជាប្រធាន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ដែនដី ជាសមាជិក ដើម្បីតាមដានត្រួតពិនិត្យជាប្រចាំអំពីការអភិវឌ្ឍនៅតំបន់ព្រែកទប់ ដោយធានាបាននូវការ សាងសង់ លំនៅដ្ឋានផ្សេងៗ មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផ្ទៃទឹកបឹងឡើយ។

៥-សាលាខេត្តត្រូវធ្វើសេចក្តីជូនដំណឹងជាសាធារណៈអំពីខ្លឹមសារដែលអង្គប្រជុំបានសម្រេច និងផ្សព្វផ្សាយជូន ដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីនៅតំបន់បឹងព្រែកទប់នេះ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

៦-សាលាខេត្តត្រូវអនុម័តលើផែនការប្រើប្រាស់ដីនៅតំបន់បឹងព្រែកទប់នេះ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផ្តល់យោបល់លើការប្រើប្រាស់ដី ចៀសវាងមានការតវ៉ានៅពេលក្រោយ បន្ទាប់មកទើបចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ តាមការកាន់កាប់ជាក់ស្តែង។

ទាំង៦ ចំណុច នៃសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលខាងលើនេះ ក៏មិនផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ, ច្បាប់ស្តីពី ភូមិបាល, ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិដែរ។ដូច្នេះ បើយើងពិនិត្យលើការអនុវត្តជាក់ស្តែង របស់មន្រ្តីជំនាញ និងអាជ្ញាធរ ខេត្តព្រះសីហនុ ដោយប្រៀបធៀបជាមួយនឹង ៦ចំណុចនោះ គឺស្ទើរតែទាំងស្រុង មិនអនុវត្តបានឡើយ គឺមានតែ បំពានទៅវិញ ដូចជា ឃុបឃិតគ្នាយកដីផ្ទៃរងទឹកភ្លៀងរបស់ បឹងព្រែកទប់ចែកគ្នា និងលក់ ដែលសព្វថ្ងៃបានកំពុង សាងសង់វីឡា ចាក់ដីលុប មានប្រឡាយទឹកស្អុយជាដើម។

Photo by DAP-News

ចំណែកការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធដូចជា ទំនប់, ផ្លូវព័ន្ធជុំវិញបឹង និងរក្សាដីចំណីផ្លូវប្រវែង ១០ម៉ែត្រ សងខាង, បណ្ដាញលូបង្ហូរដោយដាំដើមឈើ ការពារបរិស្ថានមាត់បឹង និងធានាមិនឲ្យមានការទន្ទ្រាន កាន់កាប់ដី មាត់បឹងជាដាច់ខាត ដោយសុំឲ្យអ្នកកាន់កាប់ដីធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង និងបរិច្ចាគដី និងធនធានខ្លះ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ គឺមិនបានធ្វើឡើយ។

៧-តើការរំលោភយកផ្ទៃរងទឹកភ្លៀងរបស់បឹង ផ្តើមចេញពីអ្វី?ដីនៅតំបន់បឹងព្រែកទប់ មានប្លុកA ដែលមានទំហំ៨២ ហិចតា គឺផ្ទៃបឹង ១៤ហិចតានិងផ្ទៃរងទឹកភ្លៀងរបស់បឹង៦៨ហិចតា។ ក្នុងចំណែកដី៦៨ហិចតានេះ មាន ប្រជាពលរដ្ឋនិង មន្រ្តីរាជការរស់នៅតាំងពីយូរណាស់ មកហើយតែ៥១គ្រួសារស្មើនឹង១១០ក្បាលដី ប៉ុណ្ណោះហើយ ៥១គ្រួសារនេះរស់នៅឯក្បែរវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមឯណោះមិនមែននៅក្បែរបឹងព្រែកទប់ឡើយ។ បច្ចុប្បន្ន នេះផ្ទៃរងទឹកភ្លៀង៦៨ហិកតានេះត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់លួចបញ្ចូលឈ្មោះ និងក្បាលដីជាមួយ ប្រជាពលរដ្ឋ ៥១គ្រួសារ ធ្វើឲ្យក្បាលដីឡើងទៅដល់ជាង២៣០ក្បាលដីឯណោះ។ ចំណែកក្បាលដីដែលពួកគេលូច បញ្ចូល គឺស្ថិតនៅកៀកនិងបឹងព្រែកទប់នេះតែម្តង។

ក្រោយពីមន្រ្តីអន្តរក្រសួងចុះអង្កេតស្រាវជ្រាវរួចក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក៏បានបញ្ជូនលិខិតចំនួន២ ទៅស្ថាប័នពាក់ព័ន្ធ៖

ទី១-ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល តាមរយៈលិខិតលេខ០៣៧ ឧរថ ទស ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៨ ចុះហត្ថលេខា ដោយលោករដ្ឋមន្រ្តី ស៊ុយ សែម គោរពជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តីលើកជាយោបល់ ស្នើសុំរាជរដ្ឋាភិបាល សូមធ្វើការកំណត់តំបន់ការពារប្រភពទឹក សាបរបស់បឹង ព្រែកទប់ ដោយដាក់ឲ្យនៅក្រោមការគ្រប់គ្រងនិងថែរក្សារបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលសំរាប់វិស័យ ផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ លើផ្ទៃដី ៨២ហិចតា។ទី២-ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល តាមរយៈ លិខិត លេខ៥០០ ឧរថ ទស ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ចុះហត្ថលេខាដោយលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តព្រះសីហនុ ដោយស្នើសុំផ្អាកការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនទ្រព្យ (ដីធ្លី)ក្នុងតំបន់បឹង ព្រែកទប់ ប្លុកA ចំនួន៩០ហិចតានេះសិន ដោយរង់ចាំរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ការពារបឹងនេះ។ តាមរយៈអន្តរ ក្រសួងចុះមកនេះរាជរដ្ឋាភិបាលមិនទាន់បានចេញអនុក្រឹត្យការពារដីបឹងព្រែកទប់នេះនៅឡើយទេ។

បន្ទាប់មកទៀត ក៏មានព្រឹត្តិការណ៍បាតុកម្មមួយកើតឡើង (សង្ស័យបង្កើតឡើង ដោយក្រុមអភិបាលខេត្ត និងឈ្មួញ ទុច្ចរិត) ក្នុងគោលបំណងបំភ្លៃនាយករដ្ឋមន្រ្តី ឲ្យចេញសេចក្តីជូនដំណឹងប្រគល់ដីទាំងនោះឲ្យប្រជាពលរដ្ឋ។ គឺ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១មានបាតុកម្ម សិប្បនិមិត្តមួយ ដោយបោកប្រជាពលរដ្ឋមួយក្រុម ដែលកំពុង រស់នៅពិតប្រាកដឲ្យស្រែកថា ជាតំណាងប្រជាពលរដ្ឋទាំងអស់ មានន័យថា បញ្ចូលក្រុមម្ចាស់ដីថ្មីដែល មិនបាន រស់នៅពិតប្រាកដទេគ្រាន់តែមកហ៊ុមព័ទ្ធធ្វើរបងរំលោភយកដីផ្ទៃរងទឹកភ្លៀងបឹងតែប៉ុណ្ណោះ។ដោយសកម្មភាព របស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើងដោយបិទផ្លូវជាតិលេខ៤ព្រមទាំងដង្ហែក្បួនទៅសាលាខេត្ត ទៅមន្ទីរដែនដី ខេត្ត និងមានបំណងទៅព័ទ្ធផ្ទះលោក សូ សុខ ផងដែរ តែទីបំផុតក្រុមបាតុករទាំងនោះក៏បានដង្ហែ ទៅដាក់ញត្តិនៅ ការិយាល័យ តំណាងរាស្រ្តមណ្ឌលព្រះសីហនុវិញ។បន្ទាប់ពីបាតុកម្មបញ្ចប់ភ្លាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ លោក ស្បោងសារ៉ាត បានរាយការណ៍ពីបញ្ហានេះ ទៅសម្តេចតេជោភ្លាមព្រមទាំងបានប្រាប់ ពីវិធានការណ៍មួយ ចំនួន ដើម្បីកុហក់សម្តេចផងដែរ។ហើយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាតក៏បានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម មានកម្មវត្ថុស្តីពីសំណើសុំគោលការណ៍អនុញ្ញាត ឲ្យ សាលាខេត្តព្រះសីហនុបានផ្តល់កម្មសិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងព្រែកទប់។ដោយក្នុង លិខិត នេះរៀបរាប់ថា បឹងព្រែកទប់ ជាប្រភពទឹកសាបដ៏សំខាន់មួយសំរាប់បំរើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ផ្ទៃបឹងព្រែកទប់បានគោករាក់បន្តិចម្តងៗជារៀងរាល់ឆ្នាំដោយ សារការហូរចាក់ដីពីតំបន់ផ្ទៃរងទឹកភ្លៀង នារដូវវស្សាហើយបានធ្វើឲ្យទឹកបឹងនេះ មានបរិមាណតិចទៅៗពុំមាន លទ្ធភាព ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុប្រើប្រាស់តទៅទៀតបាន។ ក្នុងន័យនេះគាត់មិនមាន បំណងឬវិធានការស្តារបឹងនោះទេ បែជាបង្វៀងឲ្យប្រើប្រាស់ទឹកក្បាលឆាយវិញ ប្រយោជន៍ដើម្បីគាត់យកដីនេះ ទុកលក់។ ក្រោយមករាជរដ្ឋាភិបាល ក៏បានចេញសេចក្តីជូនដំណឹងលេខ៤៩៨សជណ ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ទេព នន្នរីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន៦ចំណុច ដូចបាន ជម្រាបជូនខាងលើជ្រាបរួចហើយ។បន្ទាប់ពីមានសេចក្តីជូនដំណឹងនេះភ្លាម អភិបាលខេត្ត បានបញ្ជាឲ្យលោក សូ សុខ ប្រធានមន្ទីរសុរិយោដីខេត្ត ចុះហត្ថលេខាចេឡប្លង់ដីឲ្យគាត់ភ្លាមតែលោក សូ សុខ មិនព្រមក៏មានការដោះដូរ ដំណែងភ្លាមដែរ។ ចំពោះលោក សូ សុខការដែលមិនព្រមចុះហត្ថលេខា ព្រោះគាត់គិតថា អាជ្ញាធរខេត្តមិនទាន់ បាន ធ្វើតាមលក្ខខណ្ឌសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលទាំង៦ចំណុចនោះនៅឡើយទេ ទើបគាត់មិនហ៊ាន ហើយក៏មានការដោះដូររូបគាត់ ដាក់លោក ហ៊ុន ភី ដែលជាមនុស្សរបស់លោក ស្បោង សារ៉ាតវិញ ទើបប្លង់ដីក៏ ចាប់ ផ្តើមចុះហត្ថលេខាចេញជាបន្តបន្ទាប់មក។

ដើម្បីផ្គត់ផ្គង់ទឹកសាបឲ្យបានគ្រប់គ្រាន់ទាំងបច្ចុប្បន្ន និងទៅអនាគត សម្រាប់ផលប្រយោជន៍សាធារណៈ, ការវិនិយោគ និងទេសចរណ៍ តាមគោលនយោបាយរាជរដ្ឋាភិបាល គឺអាជ្ញាធរខេត្តព្រះសីហនុ ត្រូវតែស្ដារ និង ពង្រីក ផ្ទៃបឹងស្តុកទឹកឲ្យកាន់តែធំទើបត្រូវ តែផ្ទុយទៅវិញ បែរជាគណៈអភិបាលខេត្តព្រះសីហនុខ្លះ មន្ត្រីនៃមន្ទីរ ពាក់ព័ន្ធមួយចំនួន និងអ្នកមានទ្រព្យសម្បត្តិខ្លះ បានឃុបឃិតគ្នា បណ្ដោយឲ្យមានមនុស្សចូលកាន់កាប់ដីធ្លី ចាក់ដី លុប និងសង់លំនៅដ្ឋាននៅតំបន់បឹងព្រែកទប់ទៅវិញ។ ឬមួយពួកគេមានចេតនា ប្រឆាំងគោលនយោបាយ រាជរដ្ឋាភិបាល?

ដូចនេះមានន័យថា ពួកខិលខូចទាំងអស់នោះ នាំគ្នារំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ, ច្បាប់ស្តីពីភូមិបាល, ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធាន ធម្មជាតិ និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល? ពួកគេប្រមាថ មើលងាយគោល នយោបាយរាជរដ្ឋាភិបាល កម្ពុជា។យោងតាមប្រភពព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថាមន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងមិនប្រក្រតី រៀបចំ យកដីតំបន់បឹងព្រែកទប់ធ្វើជាកម្មសិទិ្ធខុសច្បាប់នេះ រួមមាន លោក ស្បោង សារ៉ាតអតីតអភិបាលខេត្តព្រះសីហនុ, លោក ប្រាក់ ស៊ីហារ៉ា អភិបាលរងព្រះសីហនុ, លោកហ៊ុន ភី ប្រធានមនី្ទរសុរិយោដី ដែលទើបនឹងឡើងថី្ម និងអ្នកជំនួញ ហេង ហ៊ុយ។

ដោយមើលឃើញភាពមិនប្រក្រតីក្នុងករណីបឹងព្រែកទប់ និងផលប្រយោជន៍ដ៏ធំធេងរបស់បឹង ទើបថី្មៗនេះ លោក ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីផ្ទេរនិងចូលកាន់មុខតំណែង អភិបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨  ខែឧសភា  ឆ្នាំ២០១៤ បានដាក់បទបញ្ជាដាច់ខាតឲ្យអភិបាលខេត្តថ្មី លោក ឈិន សុខុន ត្រូវតែការពារឲ្យខាងតែបាន ចំពោះតំបន់ និងផ្ទៃបឹងព្រែកទប់នេះ។

ប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមិនអនុញ្ញាតឲ្យមានការរំលោភបំពាន ហើយបានតាមដានជាប់ជាពិសេស ថាតើអភិបាលខេត្តថ្មីមាន លទ្ធភាព ទប់ស្កាត់ការរំលោភបំពាននៅតំបន់បឹងព្រែកទប់នេះបានដែរឬទេ?

អាស្រ័យហេតុនេះ បឹងព្រែកទប់ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនមានអ្នកណារំលោភ កាន់កាប់បាន ទេ ពីព្រោះវានៅមានតម្លៃដ៏ក្រៃលែងមិនអាចកាត់ថ្លៃបានសម្រាប់ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ ជាតិ, ការរំលោភបំពានដូចក្នុងសម័យកាន់កាប់របស់លោក ស្បោង សារ៉ាត (អតីតអភិបាលខេត្តព្រះសីហនុ) គឺជា ការបំពានច្បាប់ ដែលនាំឲ្យមានផលប៉ះពាល់ដល់ប្រភពទឹកសាបតែមួយគត់របស់ក្រុងព្រះសីហនុ, បាត់បង់ផ្ទៃរង ទឹកភ្លៀងរបស់បឹង, ខូចគុណភាពទឹកសាបក្នុងផ្ទៃបឹង, ទឹកក្រោមដី មានជាតិប្រៃប្រើប្រាស់លែងបានដោយ សារ ខ្វះទឹកសាបពីបឹងទៅបន្សាប, និងបាត់បង់ផ្ទៃដីដែលទុកសម្រាប់ពង្រីកផ្ទៃបឹងនាពេលបច្ចុប្បន្ន ក៏ដូចអនាគត ដើម្បីកុំឲ្យខ្វះទឹកសាបប្រើប្រាស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន សិប្បកម្ម ឧស្សាហកម្ម និងវិស័យ ទេសចរណ៍ នៅក្រុងព្រះសីហនុ។

ដូចនេះ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួង ធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, អាជ្ញាធរខេត្តព្រះសីហនុសព្វថ្ងៃ, និងអង្គភាពប្រឆាំងអំពើពុករលួយ គួរដោះស្រាយបែបណាចំពោះបឹងព្រែកទប់ និងចាត់ការបែបណា ចំពោះមន្រ្តី ខិលខូច ដែលបានបំផ្លាញបឹងព្រែកទប់នេះ?៕

តុលាការ សម្រេច ឃុំខ្លួនជនជាតិ វៀតណាម ២នាក់ ពីបទជួញដូរ ថ្នាំញៀន និង ប្រើប្រាស់អាវុធ ខុសច្បាប់ យ៉ាងសកម្ម

0
0

ភ្នំពេញ៖ ជនសង្ស័យ ដែលជាមេខ្លោងចែកចាយ គ្រឿងញៀនដ៏សកម្ម និង ល្បីឈ្មោះ ចំនួន២នាក់ កាលពីរសៀលថ្ងៃ ចន្ទ ទី២ ខែមិថុនា ឆ្នាំ២០១៤នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា ឃុំខ្លួនជាបណ្តោះអាសន្ន និង បញ្ជូនទៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ជួញដូរថ្នាំញៀន និង ប្រើប្រាស់អាវុធខុសច្បាប់។

 ជនសង្ស័យទាំង២នាក់នេះ មានឈ្មោះ ឈ្មោះកែវ វុទ្ធធឿន ហៅអាតឿ ហៅដៃ១ពាន់ ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម និង ទី២ ឈ្មោះ ប្រាក់ ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម តែបានទទួល សញ្ញាតិកម្ពុជា។ អ្នកទាំង២នាក់នេះ  មានទីលំនៅ ផ្ទះលេខ១០៧ ផ្លូវ១០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទី ៣០ ខែ ឧសភា ២០១៤។  ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល បានដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌ផ្កាឈូក ចំនួន៣កញ្ចប់ធំ និង១កញ្ចប់តូច ម្សៅពណ៌ក្រម៉ៅ២កញ្ចប់ធំ និង ម្សៅម៉ាទឹកកក១កញ្ចប់តូច ព្រមទាំង អាវុធខ្លីម៉ាកកា៥៤១ដើម និងម៉ូតូចំនួន២គ្រឿង៕

រថយន្ត ទួរីសដឹកឣ្នកដំណើរ បុករះម៉ូតូ៣គ្រឿង បណ្តាលឲ្យ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់

0
0

កំពត ៖ រថយន្តទួរីសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D -4497 ដឹកឣ្នកដំណើរ ភ្នំពេញ-កំពត បានបុករះ ម៉ូតូចំនួន៣គ្រឿង ដែលរត់ច្រាសទិសគ្នាពីលិចទៅកើត កាលពីវេលាម៉ោង១៦ និង៤៥នាទី រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ ខាងលិចក្លោងទ្វារ ចូលវត្តទឹកវិល ចម្ងាយ៤០ម៉ែត្រ  ក្នុងភូមិបឹងតារូង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កខាងលើ ធ្វើដំណើរ ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខកំពត1G -3888 ជិះឌុបគ្នា៣នាក់ រត់ក្នុងទិសដៅពីលិចទៅកើត ដោយបត់ ចូលមកឆ្វេងដៃ តាមផ្លូវវត្តខាងលើ ក៏បណ្តាលឲ្យរថយន្ត បង្កបុកចំពេញទំហឹង ឣូសចម្ងាយ៣០ម៉ែត្រ ហើយបន្តទៅបុករះថែម ម៉ូតូ២គ្រឿងទៀត។

ហេតុការណ៍នេះដែរ ស្ត្រីម្នាក់បានស្លាប់ខណៈបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែកខេត្ត និង៣នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះដែលបានស្លាប់នោះទេ គ្រាន់តែដឹងថាមានទីលំនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងខេត្តកំពត។ ឣ្នករបួស៣នាក់ទៀត មានបុរសម្នាក់ ស្ត្រីម្នាក់ និងក្មេងស្រីម្នាក់។

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូទាំង៣គ្រឿង ត្រូវបាននគរបាលចរាចរខេត្ត នាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ហេតុអ្វីបាន ជាព្រះរាជា ប្រទេសអេស្ប៉ាញ ដាក់រាជ្យសម្បតិ្ត

0
0

ព្រះរាជា Juan Carlos នៃប្រទេសអេស្ប៉ាញ បានសម្រេចដាក់ រាជ្យសម្បត្តិ បន្ទាប់ពីបាន សោយរាជ្យ អស់រយៈពេល ជិត៤០ឆ្នាំ។

ភ្នាក់ងារសារព័ត៌មាន BBC ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះបាន ឲ្យដឹងថា ព្រះរាជាអង្គនេះ ធ្លាប់មាន ប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ទ្រង់ តែដោយសារបញ្ហាសុខភាព ចុះខ្សោយ ជាមូលហេតុ នាំឲ្យព្រះរាជាដែលមានវ័យ ៧៦ឆ្នាំរូបនេះ ត្រូវដាក់រាជ្យសម្បត្តិ។

គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់ទ្រង់ត្រូវចុះខ្សោយបន្តិចម្តងៗ បន្ទាប់ពីប្រភពព័ត៌មានមួយបាន ឲ្យដឹងថា ព្រះរាជា Juan Carlos បានធ្វើដំណើរទស្សនកិច្ចបរបាញ់ដំរី នៅ Botswana កាលពីខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ ក្នុងពេលដែលប្រទេស អេស្ប៉ាញកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ៕


កូរ៉េខាងត្បូង បដិសេធ ការទាមទារ ធ្វើមាតុភូមិនិវត្តន៍ របស់កូរ៉េខាងជើង

0
0

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង បានច្រានចោលសំណើរ របស់កូរ៉េខាងជើង ដែលទាមទារឲ្យ រដ្ឋាភិបាលក្រុង សេអ៊ូល  ដោះលែងជនជាតិ របស់ខ្លួន៣នាក់ ដែលត្រូវបានចាប់ខ្លួនពីទូកនេសាទ ឆ្លងចូលដែនសមុទ្រភាគខាងកើតប្រទេស កូរ៉េខាងត្បូង។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីកូរ៉េមួយរូប។

ភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា បុរសបីនាក់ ដែលត្រូវបានចាប់ខ្លួនដោយមន្ត្រីល្បាតឆ្នេរសមុទ្រ របស់កូរ៉េខាងត្បូង ក្បែរកោះ Ulleung កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីនាវា របស់ខ្លួនបានអណ្តែតទៅដល់ទីនោះ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយថា បុរសពីរនាក់ក្នុងចំណោមមនុស្សទាំងបីនាក់ បង្ហាញពីគោលបំណង របស់ខ្លួនដែលចង់បន្ត រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលបុរសម្នាក់ទៀត និយាយថា លោកចង់ វិលត្រឡប់ ទៅកាន់ប្រទេសកំណើតរបស់ ខ្លួនវិញ។

ប្រទេសកូរ៉េខាងត្បូង នឹងគោរពតាមគោលបំណង និងការចង់បានរបស់បុរសទាំងពីរ ដោយការផ្តល់ ទីកន្លែងសម្រាប់ពួកគេស្នាក់នៅ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់។ មន្ត្រីរូបនេះបន្តដោយគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងសេអ៊ូល នៅតែរក្សាគោលនយោបាយ ក្នុងការទទួល យកជនជាតិកូរ៉េខាងជើង ដែលចង់ស្នាក់នៅក្នុងប្រទេស កូរ៉េខាងត្បូងជាដរាប៕

អាស្សាដ ត្រូវបានគេរំពឹងថា នឹងទទួល បានជោគជ័យ ម្តងទៀតក្នុង ការបោះឆ្នោត ខាងមុខនេះ

0
0

ដាម៉ាស់៖ ស្របពេលដែលប្រទេស ស៊ីរី កំពុងធ្លាក់ក្នុងសង្រ្គាមស៊ីវិល និងការបង្ហូរឈាមគ្នា ដែលបានអូសបន្លាយ អស់រយៈជាយូរមកហើយនោះ រដ្ឋាភិបាលស៊ីរី នឹងរៀបចំការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតីក្នុង ថ្ងៃអង្គារ៍ខាងមុខនេះ។

ភ្នាក់ងារសារព័ត៌មាន CNN ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា ប្រធានាធិបតី កំពុងកាន់អំណាច លោក បាស្សាអាល់អាស្សាដ ត្រូវបានគេធានាថា នឹងទទួលបានជោគជ័យ ភ្លូកទឹកភ្លូកដីសារជាថ្មីម្តងទៀត ក្នុងពេលការបោះឆ្នោតក្នុងអាណត្តិថ្មីនេះ ។ ដោយឡែកក្រុមប្រឆាំង និងបណ្តាប្រទេស លោកខាងលិចជាច្រើន បានលើកឡើងថា ការបន្លំសន្លឹកឆ្នោត នឹងកើតមានឡើងចាប់តាំងពី ពេលចាប់ផ្តើមនៃការបោះឆ្នោតដំបូង ដោយការបោះឆ្នោត ក្នុងប្រទេសស៊ីរី មិនមានលក្ខណៈសេរី និងយុត្តិធម៌ឡើយ។

គួរបញ្ជាក់ថា កាលពី១៤ឆ្នាំកន្លងទៅនេះ នៅពេលលោកប្រធានាធិបតី អាស្សាដឡើងកាន់អំណាចលើកដំបូង លោកទទួលបានសំឡេងគាំទ្ររហូតដល់៩៩ភាគរយ ដោយគ្មានគូប្រជែងណាអាចយកឈ្នះបាន នេះបើយោង តាមប្រភពព័ត៌មាន ក្នុងស្រុក ។

ក្នុងរយៈពេលប្រាំពីរឆ្នាំក្រោយមក លោកទទួលបានការគាំទ្រខ្ពស់ដូចគ្នាក្នុងពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាណត្តិទីពីររបស់លោក។ គួររំលឹកថា ឪពុករបស់ប្រធានាធិបតី ក្រាញអំណាចរូបនេះ ឈ្មោះ Hafez Al-Assad ក៏ធ្លាប់បានដឹកនាំប្រទេស ដោយកណ្តាប់ដៃដែករបស់ខ្លួនអស់រយៈពេល២៩ឆ្នាំ មុន ពេលទទួលមរណៈភាពកាលពីឆ្នាំ២០០០កន្លងទៅនេះ៕

រុស្ស៊ីផ្តល់ពេល មួយសប្តាហ៍ បន្ថែមដល់អ៊ុយក្រែន ដើម្បីដោះស្រាយ វិបត្តិឧស្ម័ន ធម្មជាតិ

0
0

ប្រូសេល៖ ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានផ្តល់ពេលដល់ប្រទេសអ៊ុយក្រែន មួយសប្តាហ៍ថែមទៀត ដើម្បីទុកពេល ដល់រដ្ឋាភិបាលទីក្រុងគីវ ផ្តល់សំណងថ្លៃឧស្ម័នធម្មជាតិ ដោយបានគំរាមថា នឹងកាត់ផ្តាច់ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលខ្លួនធ្លាប់ផ្តល់ឲ្យកន្លងមក។

ភ្នាក់ងារសារព័ត៌មាន ABC ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះឲ្យដឹងថា សេចក្តីប្រកាសព្រមាននេះ ត្រូវ បានធ្វើឡើង ដោយក្រុមហ៊ុនឧស្ម័នធម្មជាតិ Gazprom របស់រុស្ស៊ី បន្ទាប់ពីការរៀបចំកិច្ចពិភាក្សាលើកទីពីររបស់សភាពអឺរ៉ុប ទាក់ទងនិងដំណោះស្រាយបញ្ហាតម្លៃឧស្ម័ន និងបញ្ហាជំពាក់បំណុល។

ក្នុងកិច្ចពិភាក្សានេះ បណ្តាមន្ត្រីនានាព្យាយាមស្វែងរកដំណោះស្រាយណា ដែលបញ្ចៀសមិនឲ្យពាក់ព័ន្ធនឹងការកាត់ផ្តាច់ការបង្ហូរឧស្ម័នទៅកាន់ប្រទេស អ៊ុយក្រែន ព្រោះថាវាក៏អាចបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្ម័នសម្រាប់ប្រទេសនៅអឺរ៉ុបខាងលិច ទាំងមូលផងដែរ ដោយសារប្រទេស អ៊ុយក្រែន ជាប្រទេស ដ៏សំខាន់មួយក្នុងការបញ្ជូនឧស្ម័ន បន្តទៅកាន់បណ្តាប្រទេស នៅអឺរ៉ុប។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង គីវ បានជំពាក់បំណុលប្រទេស រុស្ស៊ីរហូតដល់ ៥,២ពាន់លានដុល្លារ ដោយបូករួមទាំងតម្លៃឧស្ម័ន ដែលបានបង្ហូរមកកាលពីខែឧសភាកន្លងទៅនេះ។ បន្ទាប់ពីប្រទេស រុស្ស៊ី បានលុបចោល លក្ខខណ្ឌនៃការបញ្ចុះតម្លៃឧស្ម័ន ដោយសារការលាលែងពីដំណែងរបស់លោក Viktor Yanukovyck ប្រធានាធិបតីលំអៀងទៅរករុស្ស៊ីនោះ ប្រទេស អ៊ុយក្រែនព្យាយាមស្វែងរកចុះកិច្ច ព្រមព្រៀងទាក់ទងនឹងការផ្គត់ផ្គង់ឧស្ម័នក្នុងតម្លៃថ្មីមួយទៀត មុនការដោះបំណុលឲ្យរុស្ស៊ី៕

ជីករណ្តៅធ្វើ សរសរផ្ទះ ប្រទះឃើញគ្រាប់ ៨០mm ១គ្រាប់

0
0

កណ្តាលៈ គ្រាប់បែកមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុង សង្កាត់ដើមមៀន ក្រុងតាខ្មៅ ប្រទះឃើញ កាលពីលាពីវេលាម៉ោង១៤ និង២៥នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤។

ប្រភពពត៌មានបានឲ្យដឹង  គ្រាប់ដែលប្រជាជនប្រទះឃើញនេះម៉ាក ៨០mm ចំនួនមួយគ្រាប់ ដោយប្រជាពលរដ្ឋ ស្ថិតនៅ សង្កាត់ដើមមៀន  ក្រុងតាខ្មៅ បានជីករណ្តៅដីធ្វើ សរសរផ្ទះ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល ខេត្តកណ្តាល បានយកគ្រាប់បែក ទៅរក្សាទុក នៅឃ្លាំងសុវត្តិភាព ហើយ៕

រាជរដ្ឋាភិបាលប្រកាស យកថ្លៃ១ម៉ឺនរៀល សម្រាប់ការធ្វើ អត្តសញ្ញាណប័ណ្ណ

0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០  ១៤នេះទៅ សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងការធ្វើថ្មី និងការធ្វើឡើងវិញ ត្រូវបង់ថ្លៃ ១ម៉ឺនរៀល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែឧសភា បានឲ្យដឹងថា ការយកថ្លៃលើធ្វើអត្ត  សញ្ញាណប័ណ្ណ ១ម៉ឺនរៀលនេះ ដើម្បីជួយសម្រាលបន្ទុករបស់រដ្ឋ ក្នុងការចំណាយថវិកាជាតិ សម្រាប់កិច្ចដំណើរ  ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលកន្លងមករាល់ការចំណាយទាំងអស់ជាបន្ទុក របស់រដ្ឋ។

បើតាមសេចក្តីប្រកាសចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ ក៏បានឲ្យដឹងផងដែរថា ការកំណត់យកថ្លៃធ្វើអត្ត  សញ្ញាណប័ណ្ណ ១ម៉ឺនរៀលនេះ ដើម្បីជួយគាំទ្រ និងធានានិរន្តរភាពដល់ដំណើរការងារផ្តល់អត្តសញ្ញាណប័ណ្ណ  សញ្ជាតិខ្មែរតាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកាតព្វកិច្ចជាពល  រដ្ឋខ្មែរ ដែលជាគុណប្រយោជន៍ ដល់ថវិកាជាតិ។

ជាមួយសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំឡើង និង  ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បី  ធានាបានសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ ក្នុងការបំពេញទម្រង់បែបបទនានា ទៅតាមច្បាប់កំណត់៕

Viewing all 8042 articles
Browse latest View live




Latest Images