Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ម្ចាស់រោងពុម្ពគីមឡុង រំពឹងថា តុលាការ នឹងផ្តល់ភាពយុត្តិធម៌ ក្រោមការចោទ ប្រកាន់របស់លោក ឥន្ទ យឿន

$
0
0

ភ្នំពេញ៖ ថ្ងៃទី0៤ ខែមិថុនា ឆ្នាំ២០១៤ នេះជាថ្ងៃ ប្រកាសសាលក្រម ចំពោះសំណុំរឿង រំលោភកម្មសិទ្ធិ អ្នកនិពន្ធ ក្នុងការផលិតរបស់រោងពុម្ពគីមឡុង ដែលប្តឹងដោយលោក ឥន្ទ យឿន ជាសាស្ត្រចារ្យផ្នែកច្បាប់។ ចំពោះការចោទប្រកាន់ ខាងលើនេះ ម្ចាស់រោងពុម្ពគីមឡុង បានចាត់ទុកថាជារឿងមិនត្រឹមត្រូវ ដោយបាន ស្នើសុំឲ្យចៅក្រម សាលាដំបូងរាជធានីភ្នំពេញ មេត្តាផ្តល់ភាពយុត្តិធម៌ ជូនខ្លួនតាមផ្លូវច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានបើកសវនការជំនុំជម្រះរឿងក្តី រំលោភសិទ្ធិអ្នកនិពន្ធក្នុងការផលិត ដែលប្តឹងដោយលោក ឥន្ទ យឿន។ ក្នុងអង្គសវនាការ លោក ឥន្ទ យឿន វ័យ៤៣ឆ្នាំ ជាអ្នកនិពន្ធ និងជាដើមបណ្តឹងនោះ បានថ្លែងថា រោងពុម្ពគីមឡុង កន្លងមកបានទទួលបោះពុម្ពសៀវភៅ របស់លោកជាច្រើនក្បាល និងច្រើនប្រភេទ មានដូចជាសៀវភៅសន្ទានុ ក្រមពាក្យច្បាប់ចំនួន២០០០ក្បាល សៀវភៅស្ថាប័នរដ្ឋ ចំនួន២០០០ក្បាល នីតិគ្រួសារ និងអាពាហ៍ពិពាហ៍ភាគ១ ភាគ២ ចំនួន៦០០០ ក្បាល និងសៀវភៅជាច្រើនទៀត។

លោក ឥន្ទ យឿន បន្តទៀតថា ឆ្លៀតពេលនោះ រោងពុម្ពគីមឡុង និងបណ្ណាគារគីមឡុង ថតនិងផ្តិតរូប បានលួចបោះពុម្ពចម្លងសៀវភៅ របស់លោកបញ្ចេញទៅលក់ក្នុង បណ្ណាគាររបស់ខ្លួន ដោយមិនមាន បោះត្រាសម្គាល់ពី រូបលោកផ្ទាល់នោះឡើយ។ ចំពោះការចោទប្រកាន់ខាងលើនេះ ប្រធានទីផ្សាររោងពុម្ព គីមឡុង បានធ្វើការបដិសេធទាំងស្រុង ហើយចាត់ទុកថា ការចោទប្រកាន់របស់លោក ឥន្ទ យឿន ជាការបង្កាច់បង្ខូចដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងការធ្វើអាជីវកម្មបស់រោងពុម្ព។

ប្រធានទីផ្សាររោងពុម្ពគីមឡុង លោក លីម កេតដារ៉ា បញ្ជាក់ថា រាល់ការបោះពុម្ពឱ្យលោក ឥន្ទ យឿន សុទ្ធតែមានការកុម្មង់ មិនមែនលួចបោះពុម្ពសៀវភៅ របស់គាត់ណាមួយឡើយ ដូចជាមានវិក័យបត្រដែលលោក ឥន្ទ យឿន នៅជំពាក់ប្រាក់រហូតដល់រោងពុម្ពគីមឡុង ដាក់ពាក្យបណ្តឹងលោក ឥន្ទ យឿនឲ្យ សងប្រាក់ដែលនៅជំពាក់រោងពុម្ព ។ សូមបញ្ជាក់ថា សៀវភៅដែលសម្ថកិច្ចចម្រុះគ្រប់ស្ថាប័នឆែកឆេរ និងចាប់ បានពីបណ្ណាគារគីមឡុង គឺជាសៀវភៅដែលសល់ ពីការបោះពុម្ព លើសតាម លក្ខណៈបច្ចេកទេស នៃការបោះពុម្ព។ ធម្មតាការបោះពុម្ពតែងតែបោះលើសពី ៣% ទៅ១០% សម្រាប់ទូរទាត់ការខូចខាត។

យើងខ្ញុំសូមបដិសេធជាដាច់ខាត នូវសំដីរបស់លោក ឥន្ទ យឿន ដែលចោទថារោងពុម្ពគីមឡុង បានលួចបោះពុម្ព លក់ និងចែកចាយសៀវភៅរបស់គាត់ ពីព្រោះការបោះពុម្ពទាំងអស់សុទ្ធតែមានការកុម្មង់ ឬបញ្ជាពីគាត់។

ជាមួយគ្នានេះលោក ឥន្ទ យឿន តែងតែនិយាយនៅតាមទូរទស្សន៍ ក៏ដូចជាចុះផ្សាយតាមកាសែត និងបណ្តាញ ព័ត៌មានសង្គមថារោងពុម្ពគីមឡុង លួចបោះពុម្ពសៀវភៅគាត់ និងចែកចាយ តើមូលហេតុអ្វីបានជាលោក ឥន្ទ យឿន នៅតែបញ្ជា ឬកុម្មង់រោងពុម្ពគីមឡុង ឲ្យបោះពុម្ពសៀវភៅឲ្យគាត់២មុខ ផ្សេងទៀតក្នុងអំឡុង ដែលគាត់បាននឹងកំពុងប្តឹងរោងពុម្ពថា បានលួចបោះពុម្ពសៀវភៅគាត់ដោយគ្មានការអនុញ្ញាត? (អ្វីដែលគាត់ បានលើកឡើងក្នុងបណ្ដាញសារព័ត៌មានទាំងអស់ គឺគាត់មានបំណងចង់មូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរោងពុម្ព) ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាគីរោងពុម្ព ក៏បានទទួលស្គាល់នូវកំហុសឆ្គងបន្តិចបន្តួច។

លោក លីម កេតដារ៉ា អះអាងថានេះជាកំហុសអចេតនា និងជាការគ្រប់គ្រងមិនបានដិតដល់ បន្ទាប់ពីបុគ្គលិក របស់លោក បានច្រឡំយកសៀវភៅមួយកញ្ចប់ ប្រមាណ១៥ក្បាល យកចេញពីរោងពុម្ពទៅដាក់ក្នុងបណ្ណាគារ ដែលនេះកត្តា នំាឲ្យលោក ឥន្ទ យឿន ធ្វើការប្តឹង។ សូមបញ្ជាក់ផងដែរថា លោកសាស្រ្តចារ្យ ឥន្ទ យឿន គឺធ្លាប់មាន ទំនាក់ទំនងជិតស្និទ្ធជាមួយនិងរោងពុម្ពគីមឡុង ក្នុងការបោះពុម្ពសៀវភៅនេះ ជាច្រើនឆ្នាំមកហើយ ការទំនាក់ទំនងនេះទៀត សោធរោងពុម្ពតែងតែយោគយល់គាត់ មិនដែលបានទូរទាត់ ប្រាក់ភ្លាមៗ ទេក្រោយ ពីបោះពុម្ពឱ្យគាត់រួច និយាយឱ្យចំគឺទុកពេលរហូតដល់គាត់មានប្រាក់មកទូរទាត់ជាក្រោយ៕


ក្រសួងអប់រំ និងគម្រោង RIA រួមគ្នាបង្កើត សេចក្តីព្រាង អនុក្រឹត្យថ្មី ពង្រឹងសេវាអប់រំ របស់គ្រឹះស្ថាន សិក្សាឯកជន (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានពួតដៃ ជាមួយគម្រោងវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋាន គតិយុត្ត  ហៅកាត់ថា RIA កសាងនូវសេចក្តីព្រាងអនុក្រឹត្យថ្មីចំនួនពីរទៀត ដើម្បីធ្វើពង្រឹងការអប់រំនៅតាមគ្រឹះ  ស្ថានសិក្សាឯកជន។  ការរួមសហការរវាងក្រសួងអប់រំ និង គម្រោង RIA ដែលទទួលបានការឧបត្ថម្ភពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) គឺក្នុង បំណងសម្រេចឲ្យបាននូវពិពិធ កម្ម លើសេចក្តីព្រាងអនុក្រឹត្យទាំងពីរ និងកាត់បន្ថយ ឲ្យបានជាអតិបរមាលើផលប៉ះពាល់អវិជ្ជមានទាំងឡាយ។

សេចក្តីព្រាងអនុក្រឹត្យចំនួន២ ដែលក្រសួងអប់រំ កំពុងរៀបចំកសាងឡើងនេះ គឺសេចក្តីព្រាងអនុក្រឹត្យស្តីពីការ បង្កើត និង គ្រប់គ្រងលើគ្រឹះស្ថានសិក្សាឯកជន និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រឹះស្ថានសិក្សា។

ដើម្បីធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យទាំងពីរទទួលបាននូវគុណភាព និងចៀសវាងនូវផលប៉ះពាល់ផ្សេងទៅលើសង្គម  និងសេដ្ឋ កិច្ចជាតិនោះ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសយកនូវវិធីសាស្រ្តរបស់គម្រោង RIA បង្កើត  នូវសេចក្តីព្រាង ច្បាប់ទាំងពីរ ដោយមានកិច្ចខិតខំជ្រោមជ្រែងពីមន្រ្តីគម្រោង RIA នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម កិច្ច និងវប្បធម៌ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។

ដោយអនុវត្តន៍តាមវិធីសាស្រ្ត នៃគម្រោង RIA ក្នុងការកសាងសេចក្តីព្រាងអនុក្រឹត្យទាំងពីរឲ្យទទួល បាននូវសុក្រឹតភាព តាមបែបលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ ក្រសួងអប់រំ បានកោះហៅអ្នកគ្រប់គ្រង គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតតាំងពីថ្នាក់មត្តេយ្យ រហូតដល់ឧត្តមសិក្សា មកជជែកពិភាក្សាពិគ្រោះយោបល់ ប្រមូលនូវទស្សនៈ គំនិត ក៏ដូចជាសំណើនានា លើសេចក្តីព្រាងអនុក្រឹត្យថ្មីទាំងពីរ។

តាមរយៈវេទិកាពិគ្រោះយោបល់ពេញមួយព្រឹកនោះ ក្រសួងអប់រំ ពិតជាបានប្រមូលនូវគំនិតយោបល់ និង ប្រតិកម្ម ជាច្រើន ពីថ្នាក់ដឹកនាំគ្រឹះស្ថានឯកជន ដើម្បីយកទៅធ្វើជាមូលដ្ឋានសម្រាប់សិក្សា និង វិភាគឲ្យបានកាន់តែស៊ី ជម្រៅថែមទៀត លើសេចក្តីព្រាងអនុក្រឹត្យថ្មីនេះ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងអប់រំធ្វើការសម្រេចចិត្ត។

លោក ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្ម និងជាប្រធានគម្រោងវាយតម្លៃលើផលប៉ះពាល់លើលិខិតបទ  ដ្ឋានគតិយុត្ត នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការជួបពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ឯកជន គឺជាដំណាក់កាល ដ៏មានសារៈសំខាន់ សម្រាប់ការកសាងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ហើយ ការប្រើវិធីសាស្រ្ត RIA  ក្នុងការបង្កើតសេចក្តីព្រាងអនុក្រឹត្យទាំងពីរនេះ នឹងធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យកាន់តែ ទទួលបាននូវភាពល្អប្រសើរថែមទៀត។

លោក ស៊ន សេងហុក បានទទួលស្គាល់ថា គម្រោង RIA ដែលទទួលបានគាំទ្រទាំងផ្នែកស្មារតី ធនធានមនុស្ស  និងសេដ្ឋ កិច្ចពីធនាគារ ADB និងកំពុងប្រើសម្រាប់កសាងសេចក្តីព្រាងអនុក្រឹត្យក្នុងក្រសួងអប់រំនោះថា ពិតជាល្អ ប្រសើរសម្រាប់ការ កសាងនូវលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា។ ជាគម្រោងមួយ ដ៏មានសារៈសំខាន់ក្នុងការជួយ កែលំអ និងកសាងនូវលិខិត បទដ្ឋាន ឲ្យមានភាពល្អប្រសើរ តាមរយៈការគិតគូរ បានយ៉ាងល្អិតល្អន់ជាទីបំផុតទាំង ផលប៉ះពាល់លើសង្គម និងចំណុច ខាត និងចំណេញផ្នែកសេដ្ឋកិច្ចជាតិ។

ប្រធានការិយាល័យនីតិកម្ម នៃក្រសួងអប់រំរូបនេះ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «វិធីសាស្រ្ត RIA នេះ មានសារៈ  សំខាន់ណាស់ ដូចយើងធ្វើស្ពានឆ្លងទន្លេមួយ បើកាលណាយើងអត់បានស្ទាបស្ទង់ សិក្សាពីផលប៉ះពាល់លើការ  សាងសង់ស្ពាន  ឬធ្វើថ្នល់ទេ ថ្ងៃក្រោយទឹកលិចទៅ ស្ពានវាបាក់ ប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយខាតបង់ថវិ  កាច្រើនទៀត។ ចឹងការ រៀបចំធ្វើ RIA នៅក្នុងក្រសួងនេះ វាប្រៀបដូចយើងធ្វើផ្ទះ សង់ផ្លូវ ស្ពាន វាត្រូវការស្ទាប  ស្ទង់ជាមុន វាស់ស្ទង់ជាមុន ដើម្បីគិតពីផលប៉ះពាល់ ចឹងខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ ក្នុងការរៀបចំលិខិត  បទដ្ឋានគតិយុត្តិ»។

បើតាម លោក ស៊ន សេងហុក ក្រសួងអប់រំ នៅមុនការអនុវត្តន៍គម្រោង RIA ការចេញសេចក្តីព្រាងអនុក្រឹត្យ ឬ  សេចក្តី ប្រកាសអ្វីមួយ ក្រសួងបានសិក្សាតែលើផលប៉ះពាល់តិចតួច គឺសិក្សាតែលើផលប៉ះពាល់សិទ្ធិ នៃការចូល  រៀនពាក់ព័ន្ធការ ទទួលបានការអប់រំប៉ុណ្ណោះ។ តែចំពោះវិធីសាស្ត្រ នៃការអនុវត្តន៍គម្រោង RIA វិញ មានគំនិត ទូលំទូលាយ ពោលសិក្សា យ៉ាងលំអិតពីផលប៉ះពាល់ទៅលើសិទ្ធិ សង្គម នយោបាយ វប្បធម៌ និង សេដ្ឋកិច្ច និង ជាវិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត។

ដោយឡែករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី គឹម សេដ្ឋាដានី ក៏បានថ្លែងបញ្ជាក់ផងដែរថា  កិច្ច ពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាឯកជន ដែលអនុវត្តន៍តាមវិធីសាស្រ្ត RIA ជាការប្រមូលនូវ មតិយោបល់ ឲ្យបានកាន់តែច្រើនថែមទៀត ជួយឲ្យសេចក្តីព្រាងអនុក្រឹត្យថ្មីរបស់ក្រសួងអប់រំ កាន់សុក្រឹត្យ។

លោក ស៊ន សេងហុក បានបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគ្រឹះ  ស្ថាន សិក្សាឯកជនរួចហើយ ក្រសួងនឹងធ្វើរបាយការណ៍វិភាគផលប៉ះពាល់លើវិស័យឯកជនថា មត្តេយសិក្សា  បឋមសិក្សា មធ្យម សិក្សា និងឧត្តមសិក្សាប៉ះពាល់កម្រិតណា ពេលអនុក្រឹត្យនេះអនុម័ត្តចេញទៅ។ បន្ទាប់មកទើប ធ្វើរបាយការណ៍វិភាគផល ប៉ះពាល់លើសេចក្តីព្រាងទាំងអស់ ផលប៉ះពាល់ណាអាចទទួលយកបាន និងមិនអាច ទទួលយកបាន។ ក្រោយពិនិត្យហើយត្រូវឆ្លងកាត់ការវាយតម្លៃរបស់ក្រុមការងារផ្នែកច្បាប់នៅក្នុងក្រសួងអប់រំ មុន នឹងដាក់ទៅទីស្តីការគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យ និង វិនិច្ឆ័យបន្ត។

លោកស្រី គឹម សេដ្ឋាដានី ក៏បានថ្លែងកោតសរសើរគម្រោង RIA ដែលកំពុងយកមកប្រើជាវិធីសាស្រ្តសម្រាប់ក សាងសេចក្តី ព្រាងអនុក្រឹត្យស្តីពីការបង្កើត និង គ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន និងអនុក្រឹត្យស្តីពីការកំណត់ ប្រភេទគ្រឹះស្ថានសិក្សាផង ដែរ។ លោកស្រី បានប្រៀបប្រដូចគម្រោងនេះ ដូចជាការចាក់នូវគ្រឹះមួយដ៏រឹងមាំ មុន នឹងសាងសង់សំណង់។

លោកស្រី បានថ្លែងដូច្នេះ «យើងឃើញថា ការវាយតម្លៃលើលិខិតបទដ្ឋានគតិយុត្តនេះ ពិតជាមានសារៈសំខាន់  ណាស់។  បើយើងប្រៀបធៀបដូចជាគ្រឹះសំណង់ មុននឹងសាងសង់ ត្រូវពិចារណាគូសវាស និងកសាងគ្រឹះឲ្យ បាន មាំទាំ បើមិនដូច្នោះ ទេសំណង់អាចបក់រលំ។ ដូចគ្នានេះដែរ ចំពោះការធ្វើសេចក្តីសម្រេចចិត្តលើផ្នែក នយោ បាយ របស់រាជរដ្ឋាភិបាលតាមរយៈ ការដាក់ចេញនូវលិខិតបទដ្ឋាននានា បើសិនយើងធ្វើការសិក្សាផលប៉ះពាល់ មិនបាន ច្បាស់លាស់ទេ នោះវាអាចកើតមាន នូវហានិភ័យនៅថ្ងៃណាមួយ ពេលអនុវត្តន៍ និងបង្កនូវផលលំបាក ដែលស្មាន មិនដល់ចំពោះសេដ្ឋកិច្ច ក៏ដូចជាសង្គម»។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន ដែលក្រសួងអប់រំ និងគម្រោង RIA  កំពុងតែនាំគ្នា កសាងឡើងនេះ មានជំពូក ៤ និង២៩មាត្រា។ ជំពូកទី១. និយាយពីបទបញ្ញត្តិទូទៅ មាន៣មាត្រា,  ជំពូកទី២. និយាយពី លក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យលម្អិតក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន ចែកចេញជា ៨  ផ្នែក មាន ២២មាត្រា, ជំពូកទី ៣. និយាយពីអន្តរប្បញ្ញត្តិ មាន ២មាត្រា និងជំពូកទី៤. និយាយពីអវសានប្បញ្ញត្តិ  មាន ២មាត្រាផងដែរ។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រះស្ថានសិក្សា មាន ៤ជំពូក និង ១៤មាត្រា។ ជំពូកទី១. និយាយពី  បទ បញ្ញត្តិទូទៅ មាន ៣មាត្រា, ជំពូកទី២. និយាយពីប្រភេទគ្រឹះស្ថានសិក្សា ចែកចេញជា ៣ផ្នែក មាន ៨មាត្រា,  ជំពូកទី៣.  និយាយពី អន្តរបញ្ញត្តិ មាន ១មាត្រា និងជំពូកទី៤. និយាយពីអវសានបញ្ញត្តិ មាន ២មាត្រា។

លោក ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និងជាអ្នកគ្រប់គ្រងគម្រោងវាយ  តម្លៃលើ ផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត បានថ្លែងថា ការស្តាប់នូវមតិយោបល់ពីអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន  មុននឹងសម្រេច ឬ អនុម័ត្តអ្វីមួយនោះ គឺជារឿងសំខាន់បំផុត។

បើតាម លោក ប៉ិច សុខា ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាអ្នកឧបត្ថម្ភហិរញ្ញប្បទានលើគម្រោងវាយតម្លៃផលប៉ះ ពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ក៏ចង់ឃើញការពិគ្រោះយោបល់ និងសិក្សាឲ្យបានលំអិតជាទីបំផុត មុននឹង សម្រេចចេញអនុក្រឹត្យ ឬសេចក្តីប្រកាសអ្វីមួយ។

លោក ប៉ិច សុខា ក៏បានថ្លែងចង់ឃើញក្រសួង ស្ថាប័ននៅកម្ពុជា យកគំរូតាមក្រសួងអប់រំ បើកវេទិកាពិគ្រោះយោ  បល់ជាមួយអ្នកពាក់ព័ន្ធឲ្យបានច្រើន មុននឹងសម្រេចចេញលិខិតបទដ្ឋានគតិយុត្តនានា៕

លោកស្រី គឹម សេដ្ឋាដានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា

លោក ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង ជាអ្នកគ្រប់គ្រងគម្រោងវាយ តម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត

លោក ស៊ន សេងហុក ប្រធាននីតិកម្មក្រសួងអប់រំ និងជាប្រធានគម្រោង RIA នៃក្រសួងអប់រំ

ចិន បាញ់កាំភ្លើងទឹក បំផ្លាញនាវា​ វៀតណាម

$
0
0

ប៉េកាំង៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ប្រទេស ចិន បានបាញ់កាំភ្លើងទឹក ដាក់នាវាល្បាត និងបំផ្លាញនាវាផ្សេងទៀត របស់រដ្ឋាភិបាលក្រុង ហាណូយ ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា នាពេលថ្មីៗនេះ ដោយសារជម្លោះក្នុងដែនសមុទ្រ ចិនភាគខាងត្បូង។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានក្នុងស្រុក នាថ្ងៃអង្គារនេះ ។

ភាពតានតឹងថ្មីនេះបានកើតឡើងរវាងប្រទេសជិតខាងទាំងពីរ ដោយចិនជាអ្នកផ្តើមបង្កឡើង តាមរយៈដាក់ឧបករណ៍ ខួងយកប្រេងក្នុងតំបន់ដែនទឹក កំពុងមានជម្លោះ កាលពីខែឧសភា កន្លងទៅនេះ។ ទង្វើនេះបណ្តាលឲ្យប្រជាជនវៀតណាម ធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយប្រឆាំងចិន ដែលជាបាតុកម្ម ពុំធ្លាប់មានក្នុងទសវត្សរ៍ថ្មីនេះ ព្រមទាំងបណ្តាលឲ្យមនុស្សបួននាក់ស្លាប់។

ប្រទេស វៀតណាម កាលពីខែឧសភា កន្លងទៅនេះ បានចោទប្រកាន់ប្រទេស ចិន ថាបានបណ្តែតទូកនេសាទរបស់ខ្លួន និងព្យាយាមដុតបញ្ឆេះភាពតានតឹង តាមរយៈការ ដាក់ឧបករណ៍ខួងយកប្រេង នៅតំបន់កំពុងមានជម្លោះ។

គួរបញ្ជាក់ថា ឧបករណ៍ខួងយកប្រេងរបស់ចិន ត្រូវបានបោះទីតាំងនៅក្នុងបរិវេណនៃកោះ ផារ៉ាសែល ដែលជាកោះកំពុងជាប់មានជម្លោះ។  ក្នុងស្ថានភាពនេះ មេដឹកនាំចិន ព្យាយាមស្វែងរកការគាំទ្រ តាមរយៈការប្រកាន់ជំហរ ដោយបន្ទន់ឥរិយាបទរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុង ប៉េកាំងក៏មាន បំណងចង់រក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន៕

ដាក់ម៉ាស៊ីនអារ និងច្រៀកឈើមូល ជ្រកក្រោម ស្លាកដេប៉ូលក់ឈើ សមត្ថកិច្ចសម្ងំ ធ្វើមិនដឹង មិនលឺ

$
0
0

កំពង់ឆ្នាំងៈ ម៉ាស៊ីនអត់ច្បាប់២កន្លែង ជ្រកក្រោមរូបភាព ជាដេប៉ូលក់ឈើកំពុង តែធ្វើសកម្មភាព អារច្រៀកឈើចុង១តឹកកន្លះ យ៉ាងគគ្រឹកគ្រេង ស្ថិតចំណុចគល់ស្ពានពោធិ៍ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ ប្រភពពត៌មានបានអោយដឹងថា ទីតាំងខាងលើជាដេប៉ូលក់ឈើ ហើយម្ចាស់ដេប៉ូ បាន បំពាក់នូវគ្រឿងម៉ាស៊ីនសម្រាប់អារច្រៀកឈើ នៅខាងក្រោយដេប៉ូរបស់ខ្លួន ។ការអារច្រៀកឈើខាងលើជាប្រភេទឈើ មិនទាន់គ្រប់អាយុ ដែលមានទំហំចាប់ពីចុង១តឹក ដល់១តឹកកន្លះ ដែលឈ្មួញខាងលើអារជាប្រភេទឈើគ្រឿង ។ ឈើមូលទាំងអស់ដែលដឹកចូលអារច្រៀកក្នុង រោងម៉ាស៊ីន ខាងទាំងពីរកន្លែងខាងលើនេះ សុទ្ធសឹងជាឈើដែលឈ្មួញបានទិញនិងដឹកពី ភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ពាក់ព័ន្ធពត៌មានខាងលើនេះ នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ត្រឡាច លោក ឯម វិចិត្រ បានអោយដឹងថា ដេប៉ូឈើខាងលើជាដេប៉ូមានច្បាប់ ប៉ុន្តែការដាក់ម៉ាស៊ីន អារច្រៀកនោះគឺគ្មាន ច្បាប់អនុញ្ញាតទេ លោកនិងបញ្ជាអោយកូន ចៅចុះទៅត្រួតពិនិត្យមើលជាក់ស្តែង ។

មជ្ឈដ្ឋានទូទៅ បានរិះគន់ថាការ អារច្រៀកឈើមិនអាចធ្វើឡើងដោយស្ងាត់ៗគ្មានសំលេង និងលាក់បាំងភ្នែក មហាជន និងសមត្ថកិច្ចទូទៅបានឡើយ  ការអារបានដោយរលូនបែបនេះ ប្រហែលជានាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ត្រឡាច និងសមត្ថកិច្ចពាក់ព័ន្ធ អាចត្រូវរ៉ូវជាមួយឈ្មួញទទួលលាភសក្ការៈ ដាក់ហោប៉ៅរួចទៅហើយក៍មិនដឹង៕

រុស្ស៊ី និងអ៊ុយក្រែន សម្រេចធ្វើ កិច្ចពិភាក្សាទាក់ទង នឹងវិបត្តិឧស្ម័ន បន្តទៀត

$
0
0

ភ្នាក់ងារសារព័ត៌មាន IB Time ចេញផ្សាយថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ប្រទេស រុស្ស៊ី និងអ៊ុយក្រែន សម្រេចបន្តកិច្ចពិភាក្សា ទាក់ទងវិបត្តិឧស្ម័នធម្មជាតិ ជាថ្មីទៀត បន្ទាប់ពីពុំអាចរកដំណោះស្រាយ ណាមួយបាននៅឡើយ។ នេះបើយោងតាមប្រភពព័ត៌មាន ពីក្រុមហ៊ុនថាមពល Giant Gazprom របស់រុស្ស៊ី។

កិច្ចពិភាក្សាកាលពីថ្ងៃចន្ទម្សិលមិញ បានបន្តអស់រយៈពេលជាយូរ ប៉ុន្តែនៅតែមិនទាន់អាចស្វែងរកចំណុច រួមណាមួយដើម្បី ដើរចេញពីបញ្ហានេះបាននៅឡើយ ។ យ៉ាងនេះក្តី បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈប្រាំមួយម៉ោង គណៈកម្មាធិការផ្នែកថាមពល របស់សហភាពអឺរ៉ុប បានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នា បង្កាមិន ឲ្យមានវិវាទទាក់ទង នឹងតម្លៃឧស្ម័នកើតឡើង ក្នុងពេលដែលអឺរ៉ុបស្ថិតនៅក្នុងរដូវរងា។

លោក Kupriyanov  បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរអាចឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងរួមគ្នា ខណៈ ដែលក្រុមហ៊ុនឧស្ម័នរបស់រុស្ស៊ី ទាមទារឲ្យប្រទេស អ៊ុយក្រែន ដោះបំណុលចំនួន១,៤៥ ពាន់លានដុលា្លរ សម្រាប់ការផ្គត់ផ្គង់ ឧស្ម័នកាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះ។

គួរបញ្ជាក់ថា ជម្លោះនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន ដែលលំអៀងទៅរុស្ស៊ី បានចុះចេញពីដំណែង ហើយជំនួសដោយប្រធានាធិបតីថ្មី មួយរូបទៀតដែឡលំអៀងទៅអឺរ៉ុប។  ឆ្លើយតបបញ្ហានេះក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី បានតម្លើងថ្លៃឧស្ម័នស្ទើស្មើរទេ្វដង ដែលនាំឲ្យ ឧស្ម័ន មានតម្លៃរហូតដល់៤៨៥ដុល្លារ ក្នុង១០០០ម៉ែតគូប៕

បុរសម្នាក់ សម្រេចលោតទឹក សម្លាប់ខ្លួន ដោយសារជំងឺ ប្រចាំកាយ

$
0
0

កំពង់ចាមៈ បុរសម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ បានជិះម៉ូតូមកលោតពីលើស្ពាន គីហ្សូណា ខេត្ដកំពង់ចាម កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ ។ ហើយរហូតដល់រសៀលថ្ងៃទី៣ នេះ សាច់ញាតិ និងសមត្ថកិច្ច រកមិនទាន់ឃើញជនរង គ្រោះនៅឡើយទេ ។

លោក គឹម វុទ្ធី នាយនគរបាលប៉ុស្តិ៍ការពារស្ពាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ហាក់ វណ្ណៈ មានទីលំនៅ ភូមិទី៦ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ។ លោក នាយប៉ុស្តិ៍ បានបន្តថា កាលពីម៉ោង១០ព្រឹកថ្ងៃទី២ ខែមិថុនា ជនរងគ្រោះបានជិះម៉ូតូម៉ាក សង់កូរ៉េមួយគ្រឿងមកពីផ្ទះ ដោយប្រាប់ប្រពន្ធថា មកកាត់សក់ នៅទីរួមខេត្តកំពង់ចាម ។ ប៉ុន្តែ នៅពេលដែលជនរងគ្រោះជិះម៉ូតូមកដល់លើស្ពាន គីហ្សូណាចំណុច សរសរ P10-11 ក៏បានលោតចុះទៅក្នុងទឹកទន្លេ បន្សល់ទុកម៉ូតូ ស្បែកជើងមួយគូរ និងមួកមួយនៅលើស្ពាន។នៅពេលលោតចុះទៅដល់ក្នុងទឹក ជនរងគ្រោះបានហែលចម្ងាយ៥-៦ម៉ែត្រ ពីចំណុចដែល លោតចុះទើបលេចទៅ ក្នុងទឹកសន្សឹមៗបាត់ទៅ។ 

ប្រភពពីសាច់ញាតិ ជនរងគ្រោះបានអះអាងថា ជនរងគ្រោះ ឈ្មោះ ហាក់ វណ្ណៈ កន្លងមកមានជំងឺមហារីក នៅគុម្ភត្រចៀក បានឆ្លងកាត់ព្យាបាលមកដែរប៉ុន្តែ នៅមិនទាន់បានធូរស្បើយ ជាមួយគ្នានោះ ជនរងគ្រោះ ក៏មានអាការៈដូចជា មុស្សកើតជំងឺសសៃប្រាសាទដែរ។ យ៉ាងណាក៏ដោយ លោក នាយប៉ុស្តិ៍ បានបញ្ជាក់ថា សពជនរងគ្រោះបច្ចុប្បន្ន សាច់ញាតិជនរងគ្រោះ និងសមត្ថកិច្ចកំពុង ជួលទូកជិះតាមរក នៅឡើយតាមដងទន្លេមេគង្គ៕

ក្រុមប្រឆាំង របបរាជានិយម ធ្វើបាតុកម្ម ទាមទារធ្វើប្រជាមតិ ជ្រើសរើសព្រះរាជា ដោយខ្លួនឯង

$
0
0

MADRID: ភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ក្រុមប្រឆាំងរបប រាជានិយមរាប់ពាន់នាក់ បានប្រមូលគ្នានៅតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មទាមទារជ្រើសរើស ព្រះរាជាថ្មី ដោយការធ្វើប្រជាមតិ បន្ទាប់ពីព្រះរាជា Juan Carlos ដាក់រាជ្យសម្បតិ្ត។

ក្រុមបាតុករភាគច្រើន មកពីបក្សនយោបាយឆ្វេងនិយម និងក្រុមប្រឆាំងរបបរាជានិយម ដែលបានទាមទារ ការបោះឆ្នោតជ្រើសរើស ព្រះរាជា ដោយការធ្វើប្រជាមតិ ជាជាងការផ្ទេររាជសម្បតិ្ត ពីបិតាដែលមានវ័យ៧៦ឆ្នាំ ដល់បុត្ររបស់ទ្រង់ ដែលមានព្រះនាមថា Felipe ទីបួន។

ឆ្លើយតបបញ្ហានេះ នាយករដ្ឋមន្ត្រីប្រទេស អេស្ប៉ាញ លោក Mariano Rajoy លើកឡើងថា របបរាជានិយម បានទទួលការគាំទ្រខ្ពស់ក្នុងប្រទេស អេស្ប៉ាញ។ ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្តនឹងរបបនេះ អាចស្នើ ធ្វើកំណែទម្រង់ច្បាប់បាន ព្រោះពួកគេមានសិទ្ធធ្វើបែបនេះ ប៉ុន្តែប្រជាពលរដ្ឋមិនអាចធ្វើអ្វីដែលផ្ទុយ ពីច្បាប់បានឡើយ។

គួរបញ្ជាក់ថា ប្រជាប្រិយភាពរបស់ព្រះរាជា Carlos បានធ្លាក់ចុះ បន្ទាប់ពីប្រជាពលរដ្ឋបានដឹងថា ទ្រង់បាន ធ្វើទស្សនកិច្ចបរបាញ់ដំរីដោយខ្ជះខ្ជាយថវិកាសន្ធឹកសន្ទាប់ ក្នុងពេលដែលប្រទេសកំពុងជួបនឹងវិបត្តិហរិញ្ញវត្ថុ៕

លោកតាអាយុ៨១ រំលោភសេពសន្ថវៈ លើនារីសតិមិនគ្រប់ រហូតបានសម្រេច

$
0
0

ខេត្តត្បូងឃ្មុំៈ បុរសចំណាស់ម្នាក់ ដែលមានអាយុ៨១ឆ្នាំ ទៅហើយនោះ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន ស្រុកត្បូងឃ្មុំ ធ្វើការឃាត់ខ្លួន ពីបទលោងលោមរំលោភ សេពសន្ថវៈបានសម្រេច លើនារីមានសតិមិនគ្រប់ កាលពីវេលាម៉ោង ៩ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិជីរោទ៍កណ្តាល ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ី ឡុង ភេទប្រុស អាយុ៨១ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ ។ ដោយឡែក នារីរងគ្រោះ មានឈ្មោះ ធ.រ មានអាយុ១៩ឆ្នាំ ជានារីមានសតិមិនគ្រប់ ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា លោកតា ម៉ី ឡុង ត្រូវបានសាច់ញាតិនារីរងគ្រោះ ឃើញធ្វើសកម្មភាព លោងលោមរំលោភសេពសន្ថវៈលើនារីឈ្មោះ ធ.រ បានសម្រេច នៅផ្ទះបាយឈ្មោះ អឿ ម៉ាប់ ស្ថិតក្នុងភូមិកើតហេតុ។

ក្រោយហេតុការណ៍ ១ម៉ោង ខាងសាច់ញាតិនារីរងគ្រោះ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ជីរោទី១ទើបសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ នាំយកមកអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំចាត់ការបន្ត៕


ព្រឹកស្អែក ក្រុមការងារ ចុះស្រាវជ្រាវ ករណីលោក ហម រដ្ឋា ប្រព្រឹត្ដអំពើពុក រលួយហើយ

$
0
0

ភ្នំពេញ ៖ ព្រឹកស្អែកនេះ បើមិនមានការ ប្រែប្រួលទេ ក្រុមការងារដែលបានបង្កើតឡើង ដោយលោកឧប នាយករដ្ឋមន្ដ្រី ស ខេង ដើមី្បចុះទៅធ្វើការស្រាវជ្រាវលើភាព មិនប្រក្រតី ការងារស្ថិតិ និងអត្ដសញ្ញាណ ប័ណ្ណ ដែលប្រព្រឹត្ដឡើងដោយប្រធានការិ យាល័យស្ថិតិ និងអត្ដសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរ បាលខេត្ដកំពង់ចាម គឺលោក ហម រដ្ឋា នោះ នឹងចាប់ផ្ដើមដំណើរការការងារស៊ើបអង្កេតរបស់ខ្លួនហើយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ មុនចេញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ ការ មួយ ចាត់តាំងក្រុមការងារមួយក្រុមដឹកនាំ ដោយលោកឧត្ដមសេនីយ៍ឯក ថោង សំអាត អគ្គនាយក រង អត្ដសញ្ញាណកម្មជាប្រធាន ដើម្បីចុះស្រាវជ្រាវលើភាពមិនប្រក្រតី ការងារស្ថិតិ និងអត្ដសញ្ញាណ ប័ណ្ណនៅស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ចាម ។

ការបង្កើតក្រុមការងារចុះធ្វើការស្រាវ ជ្រាវខាងលើនេះ បន្ទាប់ពីមានប្រជាពលរដ្ឋ មន្ដ្រីនគរបាលជា ច្រើន ចំណុះឱ្យការិយា ល័យស្ថិតិ និងអត្ដសញ្ញាណប័ណ្ណនៅស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ចាមបាន ដាក់ពាក្យ បណ្ដឹងទៅថ្នាក់លើ និងប្ដឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ លើករណីប្រធាន ការិយាល័យ ឃុបឃិតជាមួយប្អូនប្រុសម្នាក់ ឈ្មោះ ហម ប៊ុនឡេង ដែលជាមន្ដ្រីបម្រើ ការងារនៅក្នុងការិយាល័យ នេះដែរនោះ ប្រព្រឹត្ដអំពើពុករលួយ យកលុយពីប្រជា ពលរដ្ឋក្នុងការធ្វើអត្ដសញ្ញាណប័ណ្ណ និង សៀវ ភៅស្នាក់នៅជាដើម និងបន្ទាប់ពី លោកស្នងការនគរបាលខេត្ដ ដែលទើបទៅ ទទួលតំណែងថ្មី បានធ្វើ របាយការណ៍ រាយ ការណ៍ពីភាពមិនប្រក្រតីនេះ ទៅកាន់អគ្គ ស្នងការនគរបាលជាតិរួចមក ។

យោងតាមប្រភពព័ត៌មាន ដែលដក ស្រង់ចេញពីរបាយការណ៍បណ្ដឹង របស់មន្ដ្រី នគរបាលចំណុះឱ្យ ការិយាល័យស្ថិតិ និង អត្ដសញ្ញាណប័ណ្ណ ដែលមានលោកវរ សេនីយ៍ ហម រដ្ឋា ជាប្រធានការិយាល័យ នោះ បានរៀបរាប់ឱ្យដឹងថា កន្លងមកលោក ហម រដ្ឋា និងបក្ខពួក ជាពិសេសប្អូនប្រុស ឈ្មោះ ហម ប៊ុនឡេង បានឃុបឃិតគ្នា ប្រព្រឹត្ដអំពើពុករលួយ ក្នុងការធ្វើអត្ដ សញ្ញាណប័ណ្ណ ក៏ដូចជាការធ្វើសៀវភៅ គ្រួសារ សៀវភៅស្នាក់នៅជាដើមជូនប្រជា ពលរដ្ឋ រួចហើយប្រព្រឹត្ដអំពើពុករលួយយក លុយស្រេចតែ អំពើចិត្ដ ។ ក្នុងនោះសម្រាប់ សៀវភៅគ្រួសារ១ក្បាល បើធ្វើរយៈពេល មួយថ្ងៃហើយ ប្រជាពលរដ្ឋត្រូវ បង់លុយ ទៅឱ្យលោក ហម រដ្ឋា និងបក្ខពួកក្នុង ចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនរៀល បើធ្វើរយៈពេលមួយ សបា្ដហ៍ហើយ ត្រូវបង់លុយ ២ ម៉ឺនរៀល បើធ្វើពី ១៥ថ្ងៃទៅ២០ថ្ងៃបាន ត្រូវបង់លុយ ១ម៉ឺនរៀល និង ពី១ខែទៅ២ ខែ ត្រូវបង់លុយ ៥ពាន់រៀល ។ ចំណែកឯ ការធ្វើអត្ដសញ្ញាណប័ណ្ណវិញ ក្នុងនោះធ្វើ រយៈ ពេលមួយថ្ងៃហើយ ត្រូវបង់តម្លៃ ៥០ ដុល្លារ ធ្វើរយៈពេល ១សបា្ដហ៍ត្រូវបង់ ២៥ ដុល្លារ ។ សម្រាប់ សៀវភៅ ក១, ក៣ ត្រូវ បានលោក ហម រដ្ឋា កំណត់ឱ្យលក់១ក្បាល ១ម៉ឺនរៀល និងសៀវភៅស្នាក់ នៅក២ លក់ ១ក្បាល ២ពាន់រៀល ។ ការប្រព្រឹត្ដអំពើ ពុករលួយ គាបយកលុយពីប្រជាពលរដ្ឋ តាម រយៈការធ្វើអត្ដសញ្ញាណប័ណ្ណ និង សៀវភៅស្នាក់នៅខាងលើនេះ ដើម្បីការពារ ការបែកការណ៍ដឹងទៅ ដល់ថ្នាក់លើ ជា ពិសេស ការធ្វើអត្ដសញ្ញាណប័ណ្ណគំរូថ្មីនោះ លោក ហម រដ្ឋា បានរត់ការផ្លាស់ប្ដូរប្អូន ប្រុសរបស់ខ្លួនម្នាក់ឈ្មោះ ហម ប៊ុនឡេង ដែលជាមន្ដ្រីនគរបាលនៅស្រុកស្រីសន្ធរមក ធ្វើការនៅការិ យាល័យរបស់ខ្លួន ទទួល បន្ទុកកាន់ម៉ាស៊ីនផ្ទុកទិន្នន័យអត្ដសញ្ញាណប័ណ្ណ ហើយសហការគ្នាយកលុយ ចំពោះ អ្នកដែលចង់មកផ្លាស់ប្ដូរ ឬក៏ធ្វើថ្មីក្នុងតម្លៃ ១សន្លឹកចាប់ពី ៤០ដុល្លារ ទៅ ៤៥ដុល្លារ ។

របាយការណ៍បណ្ដឹង បានឱ្យដឹងបន្ថែម ថា តាមការប៉ាន់ប្រមាណជាមធ្យមមួយ សបា្ដហ៍ លោកវរសេ នីយ៍ ហម រដ្ឋា អាច ប្រមូលលុយបានពីការលួចធ្វើសៀវភៅ គ្រួសារ និងអត្ដសញ្ញាណប័ណ្ណក្នុងចន្លោះពី ៤០០០ទៅ ៦០០០ដុល្លារ តាំងពីសម័យ លោក នួន សាមីន នៅធ្វើជាស្នងការនគរ បាលខេត្ដមកម្ល៉េះ។ ក្រៅពីការប្រព្រឹត្ដអំពើ ពុករលួយដូចរៀបរាប់ខាងលើ នាយការិយា ល័យរូបនេះ នូវបានស៊ីដាច់ ឬក៏កិប កេង ប្រាក់ដែលថ្នាក់លើផ្ដល់សម្រាប់ជាការលើក ទឹកចិត្ដ ដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួនចុះ បំពេញការ ងារ ប្រមាណពី ៣០០ទៅ៤០០ លានរៀលថែមទៀតផង ខណៈដែលប្រាក់ លើកទឹកចិត្ដនេះគឺថ្នាក់លើ ប្រគល់ឱ្យចំនួន ១០០០រៀល សម្រាប់អត្ដសញ្ញាណប័ណ្ណ ១ សន្លឹក តែលោក ហម រដ្ឋា មិនបានយក ទៅ បើកឱ្យកូនចៅនោះឡើយ ។

ខាងលើនេះ គឺគ្រាន់តែជាការរៀបរាប់ ត្រួសៗ នៅក្នុងបណ្ដឹងរបស់មន្ដ្រីថ្នាក់ក្រោម និងរបាយការណ៍ របស់ស្នងការតែប៉ុណ្ណោះ ដោយរឿងអាស្រូវរបស់លោកប្រធានការិយាល័យ ហម រដ្ឋា គឺនៅមានជា ច្រើនទៀត ។ ឥឡូវនេះ ក្រោយពីមន្ដ្រីថ្នាក់ក្រោមប្ដឹង ហើយលោកស្នងការ បែន រ័ត្នដែលទើបទៅទទួល តំណែងថ្មី ធ្វើរបាយការណ៍រាយ ការណ៍ទៅថ្នាក់លើរួចមក ចាំមើលគណៈ កម្មការចុះធ្វើការស៊ើបអង្កេត នឹងរកឃើញ លទ្ធផលដូចការចោទប្រកាន់ដែរឬអត់ ? ។ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់នគរបាលជាច្រើនរូបនៅ ក្នុងខេត្ដកំពង់ចាមបានអះអាងប្រាប់ដើម អម្ពិលដោយសុំមិនបញ្ចេញឈ្មោះថា បណ្ដឹងភាគច្រើនសុទ្ធតែ ជាការពិត គ្រាន់តែកន្លង មកការប្រព្រឹត្ដអំពើពុករលួយ និងភាពមិន ប្រក្រតីរបស់លោក ហម រដ្ឋានេះ ពេលថ្នាក់ ក្រោមប្ដឹងម្ដងៗ តាំងពីជំនាន់លោក នួន សាមិន ក៏ដូចជាជំនាន់លោក ឆាយ គឹមសុន មិនត្រូវ បានចាត់ការជូនកូនចៅនោះឡើយ ដោយសារតែការឃុបឃិត សំណុំរឿងនៃ បណ្ដឹងតែងតែត្រូវ បានគេ ផ្អិបទុកចោលរហូត ទើបតែសម័យលោកស្នងការ បែន រ័ត្ន បាន មានការគាស់កកាយឡើង ដើម្បីផ្ដល់ យុត្ដិ ធម៌ដល់មន្ដ្រីថ្នាក់ក្រោម ដែលខិតខំធ្វើការងារ ៕

ជិះម៉ូតូទៅបឹង សង្ស័យខ្យល់គ ដួលស្លាប់

$
0
0

កណ្តាល ៖ បុរសម្នាក់បាន ខ្យល់គ ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុខណៈ ជនរងគ្រោះ បានជិះម៉ូតូចេញ ពីផ្ទះទៅបឹង ដើម្បីដាំត្រកួន កាលពីវេលាម៉ោង ប្រមាណ ២៖៣០នាទី រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុច បឹងក្រាញ់ ភូមិព្រែកអញ្ជាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។ មន្រ្តីនគរបាល មូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សរ កេត អាយុ៥៤ឆ្នាំ ទីលំនៅ ភូមិកើតហេតុ មុខរបរ ដាំត្រគួនលក់។

មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា  តាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ កុយ ចាន់ធី អាយុ ៥០ឆ្នាំ បានឆ្លើយថា កន្លងមកជនរងគ្រោះ ផឹកស្រាមិនរើសវេលាទេ ដោយផឹកជាប្រចាំ និងមានជំងឺលើសឈាមផង ។

លុះថ្ងៃកើតហេតុ វេលាម៉ោង ០៨៖៣០ នាទី ជនរងគ្រោះបាន ជិះម៉ូតូ ទៅបឹងកើតហេតុ តែម្នាក់ឯង ដើម្បីតំរង់ខ្សែសំរាប់ ដាំត្រគួន នៅលើទឹកដែលមានជំរៅ ប្រហែល ០១៖0២ម៉ែត្រ ដោយសារតែមាន កំប្លោករុំត្រគួន។ លុះថ្ងៃដដែល វេលាម៉ោង ១៤៖៣០នាទី ប្រពន្ធបាត់ប្តីយូរពេក ក៏ទៅរកប្តី បន្ទាប់មកបានអុំទូក ទៅដល់កន្លែងដាំត្រគួន ដែលចំងាយពីផ្ទៃគោក ប្រហែល២គីឡូម៉ែត្រ ។

ដល់កន្លែងកើតហេតុហើយ ឃើញតែទូកបាត់ជនរងគ្រោះ ប្រពន្ធមើលចំងាយ ៣ម៉ែត្រ ពីទូកឃើញជនរងគ្រោះ ស្លាប់ក្នុងទឹក ដោយឃើញតែក្បាល ភ្លាមនោះប្រពន្ធបានទាញ សពប្តីដាក់លើទូកដោយឃើញមាន ឈាមតាមច្រមុះ ហើយអុំមកគោកវិញ បន្ទាប់មកក៏ហៅ គេជួយយកសពប្តីមកផ្ទះតែម្តង ហើយក៏បានរាយការណ៍ ដល់សមត្ថកិច្ច។

ក្រោយពីសមត្ថកិច្ច ជំនាញនៃអធិការដ្ឋាន ចុះពិនិត្យសព ពុំមានស្លាកស្នាមអ្វីទេ ហើយក៏ប្រគល់សព ទៅប្រពន្ធជនរងគ្រោះ ធ្វើបុណ្យ តាមប្រពៃណី៕

ស្រូវអង្ករ ក្រអូបសរីរាង្គកម្ពុជា ផលិតតាម បច្ចេកទេសប្រព័ន្ធ ប្រពលវប្បកម្មបែប គោលការណ៍ ធម្មជាតិ

$
0
0

ភ្នំពេញ ៖ កសិករកម្ពុជាដាំដុះស្រូវ ប្រមាណជាង ១០០០ពូជ ក្នុងចំណោមនោះ មានប្រភេទពូជស្រូវ ក្រអូបជាច្រើន ហើយពូជស្រូវក្រអូបមួយ ដែលពេញនិយមបំផុត ដែលក្រុមកសិករសរីរាង្គ គាំទ្រដោយ អង្គការសេដាក ផលិត សម្រាប់លក់មកទីផ្សារគឺពូជស្រូវ ផ្កាម្លិះ ។

ក្រៅពីពូជផ្កាម្លិះ កសិករសរីរាង្គ ប.វ.ស ដែលគាំទ្រដោយអង្គការសេដាក ក៏បានផលិតផងដែរនូវ ប្រភេទ ពូជស្រូវមានគុណភាពខ្ពស់មួយចំនួនទៀត ដូចជា រំដួល សុមាលី នាងអំ ម្លិះក្រហម និងដំណើបខ្មៅ។ ស្រូវផ្កាម្លិះសរីរាង្គ ត្រូវបានផលិតដោយក្រុមកសិករ ខ្នាតតូច ដែលភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ ។ ជាមធ្យម កសិករនៅក្នុងតំបន់ទាំងនេះមាន ផ្ទៃដីស្រែចំនួន ១ ហិកតា ។ ផ្ទៃ ដីស្រែប្រមាណ ៥០ភាគរយត្រូវ បានប្រើប្រាស់ដើម្បីដាំស្រូវផ្កាម្លិះសរីរាង្គ សម្រាប់លក់មកកាន់ទីផ្សារ និងការនាំចេញ។ រីឯផ្ទៃដីស្រែ ដែលនៅសល់គឺ ប្រើប្រាស់ផលិតសម្រាប់ហូបនៅក្នុងគ្រួសារ ។ កសិករ អាចទទួលបានផលចន្លោះពី ២.៥ ទៅ ៣.៥តោនក្នុងមួយហិកតា។ ជាទូទៅ ទិន្នផលរបស់ ប្រភេទស្រូវ ក្រអូបគឺទទួលបានទាបជាងប្រភេទពូជ មិនក្រអូបប្រមាណ ២៥ភាគរយ។ ទោះជាយ៉ាងនេះក្តីការទទួល បានតម្លៃខ្ពស់របស់ ពូជស្រូវក្រអូប គឺជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់កសិករ ។

កសិករទាំងនេះ បានអនុវត្តន៍នូវបណ្តុំបច្ចេកទេស ដែលមានឈ្មោះថា ប្រព័ន្ធប្រពលវប្បកម្ម ដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ (ប.វ.ស) ដែលផ្តល់លទ្ធភាពជូនពួកគាត់ ទទួលបាននូវទិន្នផល ស្រូវខ្ពស់ ជាងទម្លាប់ប្រពៃណី របស់ពួកគាត់ ខណៈដែលការប្រើប្រាស់ទឹកពូជ និងផ្ទៃដីស្រែតិចជាង។ ពួកគាត់ អាចប្រើប្រាស់នូវជីសរីរាង្គ ដែលផលិតដោយខ្លួនឯង ជំនួសឲ្យការទិញជីគីមីពីខាងក្រៅ ។ កសិករ ប្រើប្រាស់នូវចំបើង ស្លឹកឈើ កាកសំណល់ ឡជីវឧស្ម័ន និងលាមកសត្វ ដើម្បីធ្វើជាជីកំប៉ុស្ត សម្រាប់ បង្កើនជីជាតិដី ស្រែរបស់ពួកគាត់ផងដែរ ។ លើសពីនេះទៀត កសិករតែងតែដាំនូវជីស្រស់ ប្រភេទ សណ្តែក នៅលើដីស្រែមុននឹងធ្វើស្រែរដូវវស្សា ដើម្បីបង្កើនជីជាតិដីតាមបែបធម្មជាតិ ។ ក្នុងការទប់ ទល់នឹងការបំផ្លាញដំណាំស្រូវពីសត្វចង្រៃ កសិករប្រើប្រាស់នូវប្រភេទថ្នាំពុលផ្សំអំពីរុក្ខជាតិ ។ នៅរដូវ ច្រូតកាត់កសិករធ្វើការជ្រើសរើស និងបន្សុទ្ធពូជ ដោយជ្រើសរើសយកតែកួរស្រូវដែលលូតលាស់ល្អ មានកួរវែងហើយសុទ្ធ ល្អទុកធ្វើពូជ។ ការអនុវត្តន៍របៀបនេះ បានជួយថែរក្សានូវភាពសុទ្ធល្អនៃពូជ និង បង្កើននូវទិន្នផលស្រូវ ៕

ក្រុមហ៊ុនជប៉ុន បោះទុន ជាង៦១ម៉ឺនដុល្លារ បើកសិប្បកម្ម កែច្នៃអាហារ ផ្តល់ការងារ ជូនជនពិការ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនផលិត ចំណីអាហារហ្វាមីលៀ ខូអិលធីឌី របស់ជប៉ុន បានចាប់ដៃជាមួយ មជ្ឈមណ្ឌលជីវិត រស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បោះទុនវិនិយោគជាង ៦១ម៉ឺនដុល្លារអាម៉េរិក បើកសិប្បកម្ម ខ្នាតតូច ផលិតនិងកែច្នៃផ្លែឈើ បន្លែ ទៅជាចំណីអាហារ។ សិប្បកម្មកែច្នៃអាហារនេះ នឹងផ្តល់ឱកាសការងារជាអាទិភាព ដល់ជនពិការនៅកម្ពុជា។

ក្រុមហ៊ុនហ្វាមីលៀ របស់ជប៉ុន និង មជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បានហៅការបើក សិប្បកម្មកែច្នៃអាហារនេះថា ជាគម្រោង «លើកកម្ពស់សិទ្ធិ និង ការងារដល់ជនពិការ»។ គម្រោងមួយនេះមានរយៈ ៣ឆ្នាំ គិតចាប់ពីខែមីនា ឆ្នាំ២០១៤ ដល់ខែកុម្ភៈ ឆ្នាំ២០១៧។

គម្រោង ដែលគេរំពឹងថា ជួយផ្តល់ការងារ និងធ្វើឲ្យការរស់នៅ របស់ជនពិការនៅកម្ពុជា កាន់តែល្អប្រសើរនេះ ត្រូវ បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ដោយមានការអញ្ជើញចូលរួមពី លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, លោក ឯម ច័ន្ទមករា អគ្គលេខា ធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ, មន្រ្តីស្ថានទូតជប៉ុន, តំណាងទីភ្នាក់ងារ សហប្រតិបត្តិការ អង្គការ JICA, តំណាងក្រុមហ៊ុន ហ្វាមីលៀ ព្រមទាំងជនពិការ ជាច្រើននាក់ផ្សេងទៀត។

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ បានថ្លែងថា ការ ចាប់ផ្តើមគម្រោង «លើកកម្ពស់សិទ្ធិ និងការងារដល់ជនពិការ» ដោយសារមើលឃើញ ពីសក្តានុពលផ្លែឈើ បន្លែ នៅក្នុងប្រទេសកម្ពុជា មានច្រើន តែខ្វះការកែច្នៃ។ ដូច្នេះគម្រោងនេះ នឹងធ្វើការកែច្នៃផ្លែឈើ ធ្វើជាដំណាប់ ឬធ្វើ ទឹកផ្លែ ឈើ និងទឹកធ្វើចេញពីបន្លែជាដើម។

លោក ម៉ី សាម៉ីត ដែលជើងទាំងពីររងនូវភាពពិការ តែបេះដូង និង សមត្ថភាពមិនពិការនោះ បានថ្លែងថា គម្រោង នឹងផ្តល់ការងារជូនពិការ នៅកម្ពុជាដោយផ្ទាល់ប្រមាណ ២០នាក់ និងដោយប្រយោល ១ពាន់នាក់ផ្សេងទៀត។
ជំរឿនប្រជាជនឆ្នាំ២០១៣ បានបង្ហាញថា ជនពិការនៅកម្ពុជា មានជាង ៣០ម៉ឺននាក់ ស្មើនឹង ២,០៦ភាគរយ នៃ ចំនួនប្រជាជនសរុប។ ជនពិការទោះបី គេមើលឃើញរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិ សកម្មភាព ជន ពិការ បានខិតខំធ្វើការងារជាច្រើន ដើម្បីសុខុមាលភាព និងសិទ្ធិរបស់ពួកគេយ៉ាងណាក្តី តែនៅមានជន ពិការជា ច្រើននៅតែប្រឈមនឹងបញ្ហា ព្រោះគ្មានការងារធ្វើរកកម្រៃ ចិញ្ចឹមជីវិតរបស់ពួកគេ។

កញ្ញា ហោ សីហា រស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងពេលអញ្ជើញចូលរួមក្នុង ពិធីបើកគម្រោងបានថ្លែងថា កញ្ញាសប្បាយចិត្តនៅពេល មានក្រុមហ៊ុនផ្តោតអារម្មណ៍ លើសុខទុក្ខរបស់ជនពិការ និងបង្កើតឡើង ដើម្បីផ្តល់ការ ងារជូនជនពិការ។ កញ្ញា រំពឹងថា នឹងមានក្រុមហ៊ុនបែបនេះ កាន់តែច្រើនឡើងនៅកម្ពុជា ជួយផ្តល់ឱកាសការងារ ជូន ជនពិការ ឲ្យបានកាន់តែច្រើនថែមទៀត។

ហោ សីហា ពីលើរទេះរុញ ដែលជាមិត្តដ៏ស្និទ្ធស្នាលរបស់កញ្ញា ពេលបំលាស់ទីគ្រប់ពេលវេលានោះ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដោយក្តីរីករាយថា «ខ្ញុំសប្បាយចិត្ត និងរីករាយ ពេលឃើញមានក្រុមហ៊ុននេះ ខ្ញុំចង់ ឃើញមានក្រុមហ៊ុនបែបនេះ កាន់តែច្រើនថែមទៀត ដើម្បីផ្តល់ការងារជូន ជនពិការបានកាន់តែច្រើន អាច រកប្រាក់កម្រៃ ចាយវាយដោយខ្លួនឯង មិនចង់ចាយវាយលុយកាក់ ឪពុកម្តាយទៀតទេ»។

កញ្ញា ហោ សីហា បានថ្លែងថា បើក្រុមហ៊ុនអាចបណ្តុះបណ្តាល ជំនាញដល់ជនពិការថែមទៀត នោះជននឹងរឹតតែ សប្បាយចិត្ត។

បុរសពិការជើងទាំងសងខាង មកពីខេត្តកំពង់ចាម លោក គីម រ៉ាត់ ក៏បានសម្តែងការសាទរ និងសប្បាយចិត្តផងដែរ ពេលឃើញមានក្រុមហ៊ុន ដំបូងគេនៅកម្ពុជា ចាប់ផ្តើមគិតពីការផ្តល់ ការងារជូនជនពិការ។

លោក គីម រ៉ាត់ បានបន្តថា ក្នុងនាមរូបលោកជាកសិករស្រាប់ បើមានក្រុមហ៊ុនបែបនេះ លោកនឹងអាចបង្កើនការ ដាំដុះកសិផលផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុន ហើយអាចបង្កើនប្រាក់ចំណូល បានច្រើនជាងមុន។

លោក បាបា ថេណេជី តំណាងក្រុមហ៊ុន ផលិតចំណីអាហារហ្វាមីលៀ បានថ្លែងថា លោកនាំយកនូវបច្ចេកទេស ទំនើប មកពីប្រទេសជប៉ុន និងប្រើជំនាញ របស់ក្រុមហ៊ុន ដែលមានពិសោធន៍ ច្រើនឆ្នាំមកនោះ កែច្នៃនូវចំណី អាហារ ដ៏មានគុណភាព និងរស់ជាតិឆ្ងាញ់ លើទឹកដីកម្ពុជា។

លោក បាបា ថេណេជី បានថ្លែងការចាប់អារម្មណ៍ថា ផ្លែស្វាយនៅកម្ពុជា គឺផ្លែឈើដ៏មានឱជារស ហើយរូបលោក តែងបរិភោគវាជារៀងរាល់ថ្ងៃ។ បើតាមលោក បាបា ថេណេជី ផ្លែស្វាយនេះ គេនឹងកែច្នៃជាអាហារ ដ៏មានឱជារស ហើយអាចជួយផ្តល់ការងារ កាន់តែច្រើនជូនជនពិការ។

លោក បាបា ថេណេជី ក៏បានអំពាវនាវ ឲ្យពលរដ្ឋកម្ពុជា គាំទ្រស្នាដៃរបស់ជនពិការ។ ការជួយទិញនូវផលិតផល របស់ជនពិការ គឺជាការជួយលើកទឹកចិត្តដ៏ធំធេង សម្រាប់ការរស់នៅរបស់ជនពិការ។

លោក ម៉ី សាម៉ីត បានថ្លែងថា ដើម្បីឲ្យគម្រោងលើកកម្ពស់សិទ្ធិ និងការងារជនពិការទទួល បានជោគជ័យ លោក បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធជួយសម្រួល និង ផ្តល់នូវកិច្ចអន្តរាគមន៍ផ្សេងៗ ដូចជាការ ជួយផ្សព្វផ្សាយ ការផ្តល់ព័ត៌មាន ឬការផ្គត់ផ្គង់ដំណាំកសិកម្មជាដើម...។

លោក ម៉ី សាម៉ីត បានថ្លែងបន្តថា៖ «ដើម្បីជោគជ័យ ដំបូងបំផុតយើងពិតជាត្រូវការចំាបាច់ ការបណ្តុះបណ្តាលធន ធានមនុស្សនៅក្នុងការអនុវត្តន៍គម្រោងដោយផ្ទាល់។ ក្នុងនោះយើងក៏សូមអំពាវនាវ ទៅដល់ស្ថាប័នពាក់ព័ន្ធក្រុម និងក្រុមហ៊ុនឯកជនជួយគាំទ្រផងដែរ»។ «យើងក៏សូមឲ្យប្រជាពលរដ្ឋចាប់ផ្តើមគិតគូរជួយលើកកម្ពស់ជនពិការ។ កាគាំទ្រនូវស្នាដៃផលិតផល ធ្វើដោយជនពិការ ចូលចំណែកយ៉ាងខ្លាំងជួយដល់ជនពិការ»។

លោក ម៉ី សាម៉ីត បានថ្លែងរំពឹងទុកថា ៣ឆ្នាំក្រោយ គម្រោងនេះ នឹងសម្រេចបាននូវលទ្ធផលមួយចំនួនដូចជា៖ ជួយអភិវឌ្ឍដំណើរការផលិតផលក្នុងវិស័យកសិកម្ម តាមរយៈការងារជនពិការអាចធ្វើបាន, បង្កើតផែនការសម្រាប់ ដំណើរការផលិតផលកសិកម្ម, កសាងគំរូសាកល្បងមួយសម្រាប់កែច្នៃផលិតផលកសិកម្ម ដូចជាធ្វើដំណាប់ ផ្លែឈើ ស្ងួត បង្អែម ទឹកផ្លែឈើ ជាដើម។ល។ និងធ្វើការផ្សព្វផ្សាយផលិតផល កសិកម្មជាមួយនឹងការផ្តល់ ការងារ ដល់ជនពិការ និងផ្តល់សិទ្ធិអំណាចដល់ជនពិការ និង ការបង្កើតគោលការណ៍ណែនាំសម្រាប់ ការធ្វើឲ្យបរិស្ថាន ការងារ គ្មានឧបសគ្គ ដោយឆ្ពោះទៅរកការផ្តល់ការងារដល់ជនពិការ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

លោក សែម សុខា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់គម្រោង និងសកម្មភាព ក្នុងទិសដៅដោះ ស្រាយ តម្រូវការចាំបាច់ជាមូលដ្ឋានរបស់ជនពិការ ដូចមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិ ជនពិការ។

លោក បានថ្លែងថា «ខ្ញុំសូមផ្តល់ការលើកទឹកចិត្តចំពោះគម្រោង ដែលអាចស្រូបទាញកម្លាំងពលកម្មជនពិការ ដោយ ដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងសកម្មភាពរបស់ខ្លួន ហើយបង្កលក្ខណៈងាយស្រួលដល់ជនពិការក្នុង កន្លែងធ្វើការងារ»។

លោក សែម សុខា បានរំលឹកដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ត្រូវគោរពអត្រាចូលបម្រើការងាររបស់ជនពិការ គឺ ២ភាគរយ សម្រាប់ក្រសួងស្ថាប័នរដ្ឋ និងមួយភាគរយសម្រាប់វិស័យឯកជន។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា រូបលោក គាំទ្រនូវគម្រោងរបស់ក្រុមហ៊ុនផលិតចំណីអាហារ ហ្វាមីលៀ ខូអិលធីឌី និងមជ្ឈមណ្ឌលជីវិតដោយឯករាជ្យ នៃ ជនពិការរាជធានីភ្នំពេញ និងចង់ឃើញជនពិការមានលទ្ធភាពបង្កើតការងារខ្លួនឯង។

លោកបានថ្លែងផងដែរថា គម្រោង «លើកកម្ពស់សិទ្ធិ និងការងារជនពិការ» នេះ គឺស្របទៅនឹងផែនការជាតិស្តីពី ជនពិការឆ្នាំ២០១៤-២០១៨ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ជនពិការ។

លោក ឯម ច័ន្ទមករា បានបន្តថា ដើម្បីជួយឲ្យគម្រោងទទួលបានជោគជ័យ និងមានប្រសិទ្ធភាព អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងសហការយ៉ាងស្អិតល្មួតជាមួយមជ្ឈមណ្ឌល ជីវិតដោយ ឯករាជ្យ នៃជន ពិការរាជធានីភ្នំពេញ ក្នុងការចុះសិក្សាត្រួតពិនិត្យ និងជួយស្វែងរកទីផ្សារ សម្រាប់ផលិតផល ទាំងនៅកម្ពុជា ក៏ដូចជានៅក្នុងប្រទេសជប៉ុន។

លោកអគ្គលេខាធិការវ័យក្មេង និងតែងតែគាំទ្រយ៉ាងសកម្មភាព ជាមួយសកម្មភាព របស់ជនពិការរូបនេះ បានថ្លែង រំពឹងទុកផងដែរ គម្រោងនេះ នឹងជួយឲ្យជនពិការបង្កើនចំណេះជំនាញរបស់ខ្លួន បង្កើនចំណូល កាត់បន្ថយភាពក្រី ក្រ និងជួយឲ្យជីវភាពកាន់តែល្អប្រសើរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក បាបា ថេណេជី តំណាងក្រុមហ៊ុន ផលិតចំណីអាហារហ្វាមីលៀ

Photo by DAP-News

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលជីវិតរស់នៅ ដោយឯករាជ្យ នៃជនពិការភ្នំពេញ

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបសំណេះសំណាលជាមួយជនពិការ

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អូបាម៉ា បើកកកាយ ពីនយោបាយ ការបរទេស ឈប់ប្រើយោធាអន្តរាគមន៍ ងាកមកប្រើការទូតវិញ

$
0
0

ភ្នំពេញ ៖ នយោបាយការបរទេស របស់សហរដ្ឋអាម៉េរិក ដែលគេចាត់ទុកថា ជាប្រទេសមហាអំណាច សេដ្ឋកិច្ច និងយោធានៅលើលោកនោះ ត្រូវបានបើកកកាយឲ្យដឹងជាសាធារណៈ ធ្វើឲ្យបណ្តាប្រទេស ជាច្រើននៅលើពិភពលោក មានការភ្ញាក់ផ្អើល ។

ប្រធានាធិបតី សហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានបើកកកាយពីនយោបាយការបរទេសរបស់ ខ្លួននេះ ប្រាប់ដល់សិស្សនាយទាហានជាន់ខ្ពស់ សហរដ្ឋអាម៉េរិក ដែលកំពុងរៀននៅសាលាយោធា West Point កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ ។

ការសម្រេចចិត្ត បើកកកាយកិច្ចការនយោបាយការបរទេសរបស់ខ្លួន ដែលគេចាត់ទុកថា ជាកិច្ចការ សម្ងាត់របស់ជាតិនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋការរបស់លោក អូបាម៉ា រងនូវការរិះគន់ពីអ្នកនយោបាយ ក្នុងស្រុករបស់ខ្លួន ជាពិសេសសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលបានចំអកឲ្យថា លោក អូបាម៉ា មិនបានចេញសេចក្តីសម្រេចជាក់ស្តែង ដើម្បីបង្ហាញថា ជំហរអាម៉េរិកក្នុងពិភពលោក មានសារៈសំខាន់នោះទេ ។

ខាងក្រោមនេះ ជាខ្លឹមសារអត្ថបទពាក់ព័ន្ធការថ្លែងសុន្ទរកថារបស់លោក អូបាម៉ា នៅសាលាយោធា West Point ដែលត្រូវបានវិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា (RFI)លើកយកមកផ្សាយកាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ដែលមានចំណងជើងថា « អន្តរាគមន៍យោធាប្រញាប់ប្រញាល់លែងជាជម្រើសនយោបាយការបរទេសសម្រាប់លោកអូបាម៉ា »

ភ្នំពេញ ៖ កាលពីថ្ងៃពុធ ទី២៨ ខែឧសភា កន្លងទៅ នៅសាលា នាយទាហានជាន់ខ្ពស់អាម៉េរិក West Point ក្រុងញូវយក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលើកលម្អិត ពីយុទ្ធសាស្ត្រនយោបាយការបរទេសអាម៉េរិក សម្រាប់ឆ្នាំក្រោយៗទៀត មុនពេលលោកត្រូវបញ្ចប់អាណត្តិនៅជិតចុងឆ្នាំ២០១៦ ។

លោក អូបាម៉ា បានព្រមានពីការប៉ុនប៉ង ធ្វើអន្តរាគមន៍យោធា បែបប្រញាប់ប្រញាល់ ដោយលើកឡើងថា តាំងពីសម័យសង្គ្រាមលោកលើកទី២មក កំហុសឆ្គងរបស់អាម៉េរិក មិនមែនបណ្តាលមកពីភាពអត់ ធ្មត់ទេ តែគឺមកពីបំណងប្រញាប់ប្រញាល់ ចុះទៅធ្វើការផ្សងព្រេងយោធា ដោយមិនបានគិតពីផលវិបាកជាមុន ។ លោកអូបាម៉ាលើកឡើងបែបនេះ គឺដើម្បីឆ្លើយតប នឹងមតិមួយចំនួនដែលតែងរិះគន់ថា នយោ បាយការបរទេសអាម៉េរិក មានភាពទន់ជ្រាយ ឬក៏ថា អាម៉េរិកមិនសូវហ៊ានមាត់ក ប្រឈមនឹងរុស្ស៊ី ឬក៏ ចិន ក្នុងដំណោះស្រាយបញ្ហាអន្តរជាតិកន្លងមកឡើយ ។

កាលពីថ្ងៃពុធ ទី២៨ ខែឧសភា ថ្លែងក្នុងសុន្ទរកថា នៅសាលានាយទាហានជាន់ខ្ពស់អាមេរិក West Point ក្រុងញូវយក ប្រធានាធិបតីអាម៉េរិកបានលើកឡើងថា ក្នុងការលើកតម្កើងសន្តិភាព និងសេរីភាពនៅក្រៅទឹកដីសហរដ្ឋ អាម៉េរិក មិនមែនមានន័យថា គ្រប់បញ្ហាត្រូវតែឆ្លងកាត់ដំណោះស្រាយយោធាទេ ។ លោកអូបាម៉ាបន្ថែមទៀតថា « ទំព័រនៃសង្គ្រាម ដែលហួសទៅឆ្ងាយយូរលង់ហើយនោះ ត្រូវបានបិទហើយ ហើយសិស្សទាហាន ដែលចេញពីសាលា West Point ជំនាន់នេះ នឹងមិនត្រូវចេញទៅប្រយុទ្ធ ទើបទទួលបានសញ្ញាប័ត្រដូច្នេះទេ”។ នេះជាការលើកឡើង ដ៏គួរឲ្យកត់សម្គាល់របស់លោក អូបាម៉ា រហូតធ្វើឲ្យមានសំឡេងទះដៃខ្លាំងក្លា ស្វាគមន៍នឹងឃ្លាប្រយោគទាំងនេះ ។

ក្នុងការលើកលំអិត ពីនយោបាយការបរទេសអាម៉េរិក ក្នុងពិភពលោក លោក អូបាម៉ា បានបង្ហាញឲ្យ គ្រប់គ្នាឃើញថា ការប៉ុនប៉ងធ្វើអន្តរាគមន៍យោធាយ៉ាងទាន់ហន់ ដោយមិនបានគិតទុកមុននូវផលវិបាក មិនមែនជាជម្រើសអាម៉េរិក សម្រាប់ពេលអនាគតទេ ព្រោះថា សម្រាប់លោកអូបាម៉ា ភាពមិនចេះអត់ ធ្មត់ ដោយប្រើកម្លាំងយោធា ដោះស្រាយបញ្ហា គឺជាកំហុសឆ្គងរបស់អាម៉េរិកទាំងស្រុង ។ លោកអូបាម៉ា បន្ថែមទៀតថា មិនមែនថា យើងមានញញួរដ៏ល្អបំផុតក្នុងដៃ ទើបគ្រប់បញ្ហាគឺត្រូវតែជាដែកគោល ដែលត្រូវតែដំនោះទេ ។

លោក អូបាម៉ា លើកឡើងបែបនេះ គឺដើម្បីឆ្លើយតបនឹងការរិះគន់ ក្នុងស្រុកកន្លងមកថា នយោបាយការបរទេសអាម៉េរិក ក្រោមអាណត្តិ អូបាម៉ា មានភាពទន់ជ្រាយ អាម៉េរិកមិនហ៊ានធ្វើអន្តរាគមន៍យោធានៅស៊ីរី ឬក៏ថា អាម៉េរិកញញើតនឹងរុស្ស៊ី រហូតទុកឲ្យតំបន់គ្រីមេអ៊ុយក្រែន ធ្លាក់ក្នុងកណ្តាប់ដៃរុស្ស៊ីបានស្រួល ឬក៏ថា អាម៉េរិក បណ្តោយឲ្យចិនក្អកបានស្រេចក្បាលចិត្ត ក្នុងជម្លោះសមុទ្រចិន ជាមួយបណ្តាប្រទេសដៃគូអាម៉េរិកនៅអាស៊ី។

លោក ចន ម៉ាកខេន មកពីបក្សប្រឆាំង សាធារណរដ្ឋបានចំអកថា លោក អូបាម៉ា មិនបានចេញសេចក្តីសម្រេចជាក់ស្តែង ដើម្បីបង្ហាញថា ជំហរអាម៉េរិកក្នុងពិភពលោក មានសារៈសំខាន់នោះទេ ។

ថ្វីបើសង្គ្រាមរ៉ាំរ៉ៃ នៅស៊ីរី បានសម្លាប់មនុស្សជាង ១សែន៦ម៉ឺននាក់ រហូតមកដល់ពេលនេះ អាម៉េរិកបានបដិសេធ មិនធ្វើអន្តរាគមន៍យោធា ប្រឆាំងប្រធានាធិបតីអាសាដទេ។ ឆ្លើយតបការរិះគន់ចំពោះភាពទន់ជ្រាយនេះ លោកអូបាម៉ា លើកឡើងថា គ្មានចម្លើយណាងាយស្រួលដើម្បីដោះស្រាយបញ្ហាស៊ីរីឡើយ ។

ដោយឡែក ប្រធានាធិបតីអាម៉េរិកបានសន្យា បង្កើនការគាំទ្រ ដល់ក្រុមប្រឆាំងស៊ីរីដែលកំពុងប្រយុទ្ធនឹងប្រធានាធិបតីអាសាដ។ យោងតាមប្រភពជិតដិតនឹងសំណុំរឿងស៊ីរី គម្រោងគាំទ្រក្រុមប្រឆាំងស៊ីរីនេះ នឹងឡើងទៅដល់សភាក្នុងពេលឆាប់ៗនេះហើយ។ លោកអូបាម៉ា ចង់បង្ហាញថា កន្លងមក ប្រសិនបើអន្តរាគមន៍យោធា គឺជាជម្រើសតែមួយគត់នៅស៊ីរី នោះអាម៉េរិកនឹងធ្វើអន្តរាគមន៍យោធាជួយរំដោះប្រជាជនស៊ីរីជាក់ជាមិនខាន។ ប៉ុន្តែ អាម៉េរិក ក៏មិនមែនខ្វាក់ភ្នែក រហូតមើលមិនឃើញថា ជនផ្តាច់ការស៊ីរីកំពុងតែទម្លាក់គ្រាប់បែកបំផ្លាញស៊ីរី ទុកឲ្យប្រជាជនស៊ីរីរស់ក្នុងភាពអត់ឃ្លាននោះដែរ។ លោកអូបាម៉ា ប្រាប់ទៀតថា គ្មានដំណោះស្រាយ យោធាណាមួយ អាចកំចាត់ភាពឈឺចាប់របស់ប្រជាជនស៊ីរីបានទេ ក្នុងអនាគតឆាប់ៗ ខាងមុខនេះ ។

ក្នុងការការពារនយោបាយ ការបរទេសអាម៉េរិក លោក អូបាម៉ា បន្ថែមទៀតថា អាម៉េរិកកំពុងទប់រុស្ស៊ីក្នុងសំណុំរឿងអ៊ុយក្រែន ហើយអាម៉េរិកក៏នឹងបង្ហាញតម្លាភាពឲ្យឲ្យកាន់តែខ្ពស់ ក្នុងការប្រើប្រាស់យន្ត ហោះដ្រូនគ្មានមនុស្សបើកផងដែរ ។

ប្រឈមនឹងការវិវត្តន៍ នៃគំរាមកំហែងនានា ក្នុងពិភពលោក ដែលឈានទៅរកភាពស្មុគស្មាញ នយោ បាយ អាម៉េរិករបស់លោក អូបាម៉ា ពេលនេះ គឺជានយោបាយ នៃការតស៊ូប្រយុទ្ធប្រឆាំងក្រុមភេរវជននានា ដែលជាប់ពាក់ព័ន្ធជាមួយក្រុមអាល់កៃដា ។ ការបណ្តុះបណ្តាលហ្វឹកហាត់ ការជួយជាហិរញ្ញវត្ថុដល់បញ្ញវន្តតាមបណ្តាប្រទេស ដែលកំពុងរងការគំរាមកំហែងពីក្រុមភេរវជន គឺមានចែងក្នុងនយោបាយអាម៉េរិករួចមកហើយ ហើយត្រូវបានលោក អូបាម៉ា លើកយកមកអួត យកមកការពារ ដើម្បីឆ្លើយតបការ រិះគន់ចំពោះនយោបាយរដ្ឋាភិបាលអាម៉េរិក ។ ជាក់ស្តែង ការហ្វឹកហាត់របស់កងកម្លាំងសន្តិសុខនៅ យេមែន ដែលបានបញ្ចេញសកម្មភាព វាយលុកក្រុមអាល់កៃដានោះ ឬក៏ការជួយដល់ប្រតិបត្តិការ យោធាបារាំងនៅម៉ាលី ឬក៏ការគាំទ្រកងកម្លាំងចម្រុះ ដើម្បីការពារសន្តិភាពក្នុងប្រទេសសូម៉ាលីជាដើម ។

ក្នុងសុន្ទរកថា នៅសាលានាយទាហានជាន់ខ្ពស់ West Point កាលពីថ្ងៃពុធ ទី២៨ ខែឧសភា លោកអូបាម៉ា បានស្នើបង្កើតមូលនិធិមួយ ក្នុងទឹកប្រាក់ ៥ពាន់លានដុល្លារ សម្រាប់បេសកកម្មប្រឆាំងអំពើភេរវកម្ម ។

សរុបសេចក្តីមកវិញ លោក អូបាម៉ា នៅតែប្រកាន់ជំហរថា នយោបាយការបរទេសរបស់លោកគឺជានយោបាយសន្តិភាព គឺដំណោះស្រាយបែបការទូតបែបសន្តិវិធី។ ដើម្បីជួយប្រទេសផ្សេងៗដែលរងបញ្ហាភេរវកម្ម ឬក៏សង្គ្រាមនោះ មធ្យោបាយទប់ស្កាត់ដោយប្រើអន្តរាគមន៍យោធាបែបប្រញាប់ប្រញាល់ មិនមែនជាដំណោះស្រាយដ៏ល្អដ៏ម៉ឹងម៉ាត់ដ៏រឹងមាំ ដូចការគិតរបស់ជនមួយចំនួនទេ។ វាមានតែធ្វើឲ្យ ជាតិមួយ កាន់តែរងភាពហិនហោច ឈឺផ្សាថែមទៀតប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការចូលរួមជួយបណ្តុះបណ្តាលបញ្ញវន្តក្នុងស្រុក ឲ្យមានសមត្ថភាពពេញលេញ ដើម្បីស្រោចស្រង់ប្រទេសរងគ្រោះ វាគឺជាជម្រើសដ៏ប្រសើរ ជាផ្លូវដើរឆ្ពោះទៅរកសុខសន្តិភាព ៕

ចាប់ខ្លួននាយរងផ្នែក សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម ពីបទចែកចាយ គ្រឿងញៀន

$
0
0

- ជនសង្ស័យជា កូនប្រសាររបស់លោក ប៉ែន គ្រី នាយការិយាល័យកណ្តាល សណ្តាប់ធ្នាប់ខេត្តកំពង់ចាម

កំពង់ចាមៈ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម បានចុះធ្វើរដ្ឋបាល ហើយឈាន ទៅដល់ការឃាត់ខ្លួន មន្ត្រីនគរបាលម្នាក់ ដែលមានតួនាទី ជានាយរងផ្នែកការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម  ពីបទប្រើប្រាស់និងចែកចាយគ្រឿងញៀន យ៉ាងសកម្មនាពេលកន្លងទៅ។

បើទោះបីពេលចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាលមិនបានរកឃើញ ថ្នាំញៀន នៅជាប់នឹងខ្លួន ក៏ដោយនោះ ប៉ុន្តែកម្លាំងនគរបាល បានរកឃើញឧបករណ៍ សម្រាប់ជក់ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងកាំភ្លើងខ្លីមួយដើម ដែលបាញ់គ្រាប់លីតកង់។

មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជា ពីសំណាក់ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ បែន រ័ត្ន រួចមកលោកសោម ផាត អធិការនគរបាលក្រុងបាន ដឹកនាំកម្លាំងជាច្រើននាក់ ចុះធ្វើរដ្ឋបាលនៅតាមទីតាំងជាច្រើន នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ នេះទើបឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យនេះតែម្តង។

មន្ត្រីនគរបាលខាងលើបានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវចាប់ខ្លួន រួមនិងវត្ថុតាងជាក់ស្តែងនោះ មានឈ្មោះ សុខ ទិត្យសីហា គឺជាមន្ត្រីនគរបាល មានតួនាទី ជានាយរងផ្នែកការិយាល័យ សណ្តាប់ធ្នាប់ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខាងលើបានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះ ត្រូវបានស្នងការមុនៗ ធ្លាប់ធ្វើការព្រមានជាច្រើនលើក ច្រើនសាររួចមកហើយ ប៉ុន្តែនៅតែមិនរាងចាល ទំនងជាជនសង្ស័យ រូបនេះអាងអំណាចរបស់ឪពុកក្មេក គឺលោក ប៉ែន គ្រី មានតួនាទី ជានាយការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ខេត្ត កំពង់ចាម។ ប៉ុន្តែនៅពេលនេះ ដោយមានបញ្ជាយ៉ាងម៉ើងម៉ាត់ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍បែន រ័ត្ន ជនសង្ស័យដែលជាកូនប្រសារ របស់លោកប៉ែន គ្រី នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយគ្មានការយោគយល់នោះឡើយ។

សូមរំលឹកផងដែរថា កូនប្រុសបង្កើត របស់លោកប៉ែន គ្រី ម្នាក់ រួមជាមួយ បក្ខពួក២នាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ក្រោយពីដេញកាប់យុវជន ៤នាក់ តាមដងផ្លូវយ៉ាងអាណាធិបតេយ្យ កាលពីពេលថ្មីៗនេះ ក្នុងនោះបក្ខពួករបស់គេ ៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ពីសំណាក់កម្លាំង នគរបាល ហើយត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយនោះ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងកំពង់ចាម បានបញ្ជាក់ទៀតថា ក្រោយពីចាប់ខ្លួន ជនសង្ស័យ សុខ ទិត្យសីហា រួចមក កម្លាំងនគរបាល ដែលមាន ការឯកភាព តាមផ្លូវច្បាប់ពីតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងនគរបាលបានចុះឆែកឆេរផ្ទះជនសង្ស័យរូបនេះ ដោយរកឃើញវត្ថុតាងមួយចំនួនទៀត ដែលអាចជាប់ពាក់ព័ន្ធ នឹងសកម្មភាពលួច ឬប្លន់ ប៉ុន្តែត្រូវរង់ចាំការសួរចម្លើយ និងស្រាវជ្រាវបន្តទៀត។

សូមបញ្ជាក់ ចាប់តាំងពីលោកបែន រ័ត្ន ត្រូវបានថ្នាក់ដឹកនាំតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកបានបញ្ជាឲ្យកម្លាំង សមត្ថកិច្ចចាប់ខ្លួនមន្ត្រីនគរបាល៣នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាករណីទី១ ដុតសម្លាប់មិត្តភក្តិខ្លួនឯង រួចប្លន់យកទ្រព្យសម្បត្តិ នៅក្រុងកំពង់ចាម ករណីទី២ រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ក្នុងរថយន្ត នៅស្រុកជើងព្រៃ និងករណីទី៣ គឺមុខសញ្ញាចែកចាយ គ្រឿងញៀននេះតែម្តង។

បច្ចុប្បន្នជនសង្ស័យ សុខ ទិត្យសីហា រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានឃុំខ្លួន និងសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីកសាងសំណុំ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕

អនាគត ស្តេចអេស្ប៉ាញ ស្នើរឲ្យមានការ បង្រួបបង្រួមជាតិ

$
0
0

MADRID: ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ព្រះអង្គម្ចាស់ Felipe  ដែលកំពុងស្ថិត នៅក្នុងការរង់ចាំសោយរាជ្យសម្បត្តិ បានស្នើរប្រជាពលរដ្ឋ អេស្ប៉ាញរួមគ្នា បង្រួបបង្រួមជាតិ ដើម្បីសម្រេចបាននូវអនាគតដ៏ប្រសើរមួយ ក្នុងពេលទ្រង់ ឡើងសោយរាជ្យជាលើកដំបូង បន្ទាប់ពីអង្គម្ចាស់ Carlos ប្រកាសដាក់រាជ្យសម្បតិ្ត។

អនាគតព្រះរាជាថ្មី វ័យ៤៦ឆ្នាំរូបនេះ នឹងឡើងគ្រងរាជ្យសម្បត្តិ ស្របពេលដែលប្រទេស អេស្ប៉ាញ កំពុងជួប ប្រទះវិបត្តិអត្រាអ្នកអត់ការងារ ធ្វើកើនឡើងខ្ពស់រហូតដល់២៦ភាគរយ និងការបះបោររបស់ប្រជាពលរដ្ឋតំបន់ ភាគឥសាន ដែលទាមទារសិទ្ធធ្វើប្រជាមតិ ដោយឯករាជ្យមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីជ្រើសរើសព្រះរាជា ដោយការសម្រេចចិត្តផ្ទាល់របស់ពួកគេ។

ព្រះរាជាអង្គនេះបានលើកឡើងថា ក្នុងស្ថានភាពដ៏លំបាកនេះ យោងតាមបទពិសោធន៍ក្នុងប្រវត្តិសាស្ត្របាន បង្ហាញថា មានការរួបរួមគ្នា ដាក់ប្រយោជន៍រួមជាអទិភាព ជាជាងការជ្រើសរើសដើរតាមសេចក្តីត្រូវការរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ  ទើបអាចឲ្យយើងរកច្រកចេញទៅកាន់អនាគតដ៏ប្រសើរបាន៕


អាឡឺម៉ង់ ស៊ើបអង្កេត ករណីអាម៉េរិក លួចឆែកទូរសព្ទ ដៃលោកស្រី Merkel

$
0
0

CNN: សារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ប្រធានចៅក្រម សហព័ន្ធរបស់ប្រទេស អាឡឺម៉ង់ នឹងបើកការស៊ើបអង្កេត ទៅលើករណីមួយ ដើម្បីស្វែងរកថាតើ ភ្នាក់ងារស៊ើបអង្កេត របស់អាម៉េរិក ពិតជាបានលួចឆែកទូរសព្ទដៃរបស់លោកស្រី Angela Merkel ដោយខុសច្បាប់ ឬយ៉ាងណា។ នេះបើយោងប្រភពព័ត៌មានពីការិយាល័យចៅក្រមរបស់អាឡឺម៉ង់ នាថ្ងៃពុធនេះ។

ប្រភពដដែលបានឲ្យដឹងថា ក្រុមការងារបានចាប់ផ្តើមការស៊ើបអង្កេត តាំងពីថ្ងៃអង្គារ៍កន្លងទៅនេះ។ ប្រតិបត្តិការស៊ើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ មួយឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានលួចស្តាប់កិច្ចសន្ទនារវាងលោកស្រី Merkel ជាមួយមេដឹកនាំដទៃទៀតដោយខុសច្បាប់។ រដ្ឋាភិបាល អន្តរជាតិ បានលើកឡើងថា សហរដ្ឋអាម៉េរិកបានធ្វើទង្វើជ្រុលហួសហេតុមួយ ក្នុងគោលដៅទប់ស្កាត់ការវាយ ប្រហារពីសំណាក់ក្រុមភេវរកម្ម៕

ប្រតិភូអន្តរជាតិ៖ ការបោះឆ្នោត នៅស៊ីរីប្រព្រឹត្តិ ទៅដោយយុត្តិធម៌ និងប្រជាធិបតេយ្យ

$
0
0

ដាម៉ាស់៖ សារព័ត៌មាន SANA ចេញផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា គណប្រតិភូ អន្តរជាតិ ដែលចូលរួមស៊ើបអង្កេត ក្នុងដំណើរការនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីក្នុងប្រទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចប្រជុំថា ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅស្របតាមកាលបរិច្ឆេទ ត្រឹមត្រូវ និងស្របតាមលទ្ធិប្រជាធិបតេយ្យ មានតម្លាភាព យុត្តិធម៌ ព្រមទាំងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ក្នុងការបោះឆ្នោត។

គណៈប្រតិភូ ដែលដំណាងឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នឯករាជ្យបានលើកឡើងថា ការបោះឆ្នោត ត្រូវបានរៀបចំឡើងជាលើកតំបូង ក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីរី។ ជាមួយគ្នានេះដែរ ការបោះឆ្នោតមានការ ប្រកួតប្រជែងពីសំណាក់បក្សនយោបាយជាច្រើនផ្សេងៗគ្នា ក្នុងលក្ខណៈសេរី និងប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋាននៃ បោះជំហាននយោបាយថ្មីមួយក្នុងប្រទេស ស៊ីរី។

សេចក្តីថ្លែងការណ៍បានបន្តថា កិច្ចការរបស់រដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោត ដើម្បីស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ទោះបីសន្តិសុខក្នុងប្រទេសត្រូវរងការគំរាមកំហែងពីសំណាក់ក្រុម ភេវរករកី្ត។ ស្របគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការបោះឆ្នោតបានបង្ហាញបំណងរបស់ខ្លួន ដែលចង់បានដំណោះស្រាយនយោបាយមួយ ដែលមិនប្រើអំពើហិង្សា៕

Fresh News បាញ់បញ្ជូន លទ្ធផលបាល់ទាត់ World Cup 2014 ដល់ទូរស័ព្ទ របស់អ្នកឲ្យដឹងភ្លាមៗ !

$
0
0

ភ្នំពេញ៖ ក្រុមការងារ Fresh News (កម្មវិធីក្នុងទូរស័ព្ទ) បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនលទ្ធផល បាល់ទាត់ World Cup 2014 ភ្លាមៗ ជូនអ្នកគាំទ្រកម្មវិធីរបស់ខ្លួន ទោះបីជាពេលវេលា នៃការប្រកួតភាគច្រើន ស្ថិតនៅក្នុងចន្លោះពីម៉ោង ២៖០០ ដល់ម៉ោង ៥៖០០ភ្លឺ រឺ វេលាណាក៏ដោយ ។ សូមត្រៀមរង់ចាំទទួលយក លទ្ធផលបាល់ទាត់ភ្លាមៗ ពី Fresh News ចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ នេះ។
 
Fresh News មិនត្រឹមតែបាញ់បញ្ជូន (Notification) ព័ត៌មានបាល់ទាត់ World Cup 2014 ប៉ុណ្ណោះទេ Fresh News បាននឹងកំពុងតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ជូន ព័ត៌មានទាន់ហេតុការណ៍ភ្លាមៗ ទាំងព័ត៌មានសម្រាប់កម្ពុជា និងព័ត៌មានជំុវិញពិភពសំខាន់ៗ ចូលដល់ទូរស័ព្ទដៃ របស់លោក-អ្នក ជាមួយនឹង ក្រុមការងារដ៏ឆ្នើម ដែលប្រកបដោយ បទពិសោធន៌ និង ចំណេះដឹង លើវិស័យព័ត៌មានជាច្រើនឆ្នាំ បូករួមជាមួយក្រុមបច្ចេកទេសដ៏ជំនាញទៀតផង ។ (ព័ត៌មានគ្មានដែនកំណត់ក្នុងដៃអ្នក ! Fresh News Push Breaking News to Mobile )

សូមចូលទៅកាន់ App Store រឺ Play Store ដើម្បី Download ដោយឥតគិតថ្លៃ !

សូមចុច link ទីនេះ ដើម្បី Download

1) Fresh News for iOS (iPhone & ipad)  
https://itunes.apple.com/us/app/fresh-news/id854819078?mt=8

2) Fresh News for Android (Samsung & other phone)
https://play.google.com/store/apps/details?id=com.happysoft.freshnews

www.lookingtoday.com

មន្ទីរធនធានទឹក ខេត្ដព្រៃវែង ត្រៀម ជួយអន្ដរាគមន៍ បូមទឹកសង្គ្រោះស្រូវ នៅ ឃុំជើងភ្នំ បើមេឃ មិនធ្លាក់ភ្លៀង ៣-៤ថ្ងៃ ទៀត

$
0
0

ព្រៃវែង ៖ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្ដព្រៃវែង លោកជុំ សុភី បានឱ្យ ដឹងថា បើសិនស្រូវវស្សារបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំជើងភ្នំ ស្រុកបាភ្នំ នៅតែមិនមាន ទឹកភ្លៀង សម្រាប់ស្រោចស្រពបន្ដក្នុងរយៈ ពេល៤-៥ថ្ងៃទៀតនោះ ក្រុមការងាររបស់ លោកនិងជួយអន្ដរាគមន៍ បូមទឹកស្រោច ស្រពផ្ទៃដីស្រូវវស្សាទាំងនោះភ្លាម ដែលរង ផលប៉ះពាល់មិនទាន់ធ្ងន់ធ្ងរ ប្រមាណ៥០ ហិកតាប៉ុណ្ណោះ ។

លោកជុំ សុភី បានបញ្ជាក់ថា ក្រោយពី ទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅភូមិ ចំនួនពីរ គឺភូមិបឹងរកា និងភូមិរលួស របស់ ឃុំជើងភ្នំ ស្រុកបាភ្នំ ថា ស្រូវរបស់ពួកគាត់ ពុំមានទឹកគ្រប់គ្រាន់ សម្រាប់ការលូតលាស់ ព្រោះតែមេឃមិនធ្លាក់ភ្លៀងនោះ លោកបាន បញ្ជូនមន្ដ្រីចុះទៅពិនិត្យមើល និងសហការជាមួយអាជ្ញាធរឃុំ អាជ្ញាធរ ភូមិ សួរពីបញ្ហាទាំងនេះ ។ ជាលទ្ធផល ប្រធានមន្ទីរធនធានទឹករូបនេះ បានបញ្ជាក់ ថា តាមពិតទៅផ្ទៃដី ស្រូវវស្សាដែលរងផល ប៉ះពាល់ ដោយសារភាពរាំងស្ងួតនោះ គឺត្រឹម ៥០ហិកតាប៉ុណ្ណោះ មិនមែន ២០០ ហិកតា ដូចសេចក្ដីរាយការណ៍នោះឡើយ ហើយផ្ទៃទាំង៥០ហិកតានេះ ក៏មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរនោះ ក្រោយពីមេឃបានធ្លាក់ភ្លៀងពីរបីមេមកនោះ ប៉ុន្ដែក្នុងកម្រិតទឹកភ្លៀងតិចតួចនៅឡើយ ។

យ៉ាងណាក៏ដោយ ក្រុមការងាររបស់មន្ទីរធនធានទឹក ដោយមានការណែនាំពីសំណាក់រដ្ឋមន្ដ្រីក្រសួងធនធានទឹកនោះ និងចុះអន្ដរាគមន៍ភ្លាមៗ បើសិនស្រូវវស្សារបស់ប្រជាពលរដ្ឋខាងលើ ពុំមានទឹកគ្រប់គ្រាន់ ដើម្បីបង្កើនការលូត លាស់នោះ ៕

Atmosphere មានលក់កម្មវិធី គ្រប់គ្រង ក្រុមហ៊ុនគ្រប់ប្រភេទ ជាមួយតម្លៃសមរម្យ

$
0
0

កម្មវិធីកុំព្យូទ័រតាម បច្ចកទេសទំនើប និងជាបច្ចេកវិទ្យា ចុងក្រោយមានសមត្ថភាពខ្ពស់ សម្រាប់គ្រប់គ្រង ភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke ManagementSystems) គ្រប់ប្រភេទដែលជា កម្មវិធី ផលិតដោយ ATMOSPHEARE TECHNOLOGY Co.,Ltd.។

កម្មវិធីនេះមានច្រើនជម្រើស តាមទំហំ និងទ្រង់ទ្រាយអាជីវកម្ម គ្រប់ប្រភេទ ទោះបីជា មុខរបរខ្នាតតូចខ្លាំង តូច តូចមធ្យម មធ្យម បង្គួរ ធំ ធំខ្លាំងប៉ុណ្ណាក៏ដោយ ទោះបីជាសកម្មភាពអាជីវកម្មផ្សេងពីគ្នាដោយភោជនីយដ្ឋានផ្សេង ក្លឹបរាត្រីផ្សេង ការ៉ាអូខេផ្សេងដាច់ដោយឡែកពីគ្នា ឬបញ្ចូលគ្នាតែមួយក៏ដោយមានជាភាសារអង់គ្លេស ភាសារខ្មែរ ឬ ភាសារនានា។

កម្មវិធីនេះមានវិសាលភាព និងសមត្ថភាពទូលំទូលាយ ច្បាស់លាស់ដូចខាងក្រោម៖
១-ការកំណត់លក្ខខណ្ឌ (Setup):ព័ត៌មានក្រុមហ៊ុន ភាសារ (ខ្មែរ អង់គ្លេស...) អត្រាប្តូរប្រាក់ (រៀល ដុល្លារ...) គ្រប់គ្រង បញ្ជីលក់បំណែងចែកតាមតុបំណែងចែកតាមបន្ទប់បំណែងចែកតាមជាន់បញ្ជីលក់ការ គ្រប់គ្រងថៃ្លលក់ គ្រប់គ្រងវិក្ក័យបត្រការទូទាត់ប្រាក់ពីអតិថិជនការបញ្ចុះតម្លៃការគិតលុយ ការបិទការលក់ (សរុបប្រាក់ដែល លក់បាន)...។
២- គណនេយ្យករ (Accountant): ប្លង់គណនី ការកត់ត្រាទិន្នានុប្បវត្តិ និង កំណត់សុវត្ថិភាព ទិន្នន័យ ។
៣-ការត្រួតពិនិត្យស្តុក(Inventory):ការគ្រប់គ្រង់ផលិតផល(សន្និធិមិនមែនជាសន្និធិការរួមបញ្ចូលវត្ថុធាតុដើម) កម្រិត បញ្ជាទិញបន្ថែមការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រង់ថៃ្លដើមជាមធ្យម រង្វាស់រង្វាល់ការកែតំរូវ សន្និធិនិងថៃ្ល ដើម...។
៤-ការគ្រប់គ្រងអតិថិជន(Customer):ពត៌មានអតិថិជនប្រភេទអតិថិជន…។
៥-អ្នកផ្គត់ផ្គង់(Vendor):បង្កើតព័ត៌មានអ្នកផ្គត់ផ្គង់កំណត់ប្រភេទអ្នកផ្គត់ផ្គង់ការទិញទំនិញ ការបញ្ជូលវិក្កយបត្រ វិក្កយបត្រ ត្រូវទូរទាត់ ការមើលរបាយការណ៌ទិញសរុប...។
៦-របាយការណ៌(Report):
-    របាយការណ៌សន្និធិ ឬទំនិញ (Inventory Report)៖របាយការណ៌ចំនួនទំនិញក្នុងស្តុករបាយការណ៍ វាយតម្លៃ ទំនិញសង្ខេបរបាយការណ៌វាយតំលៃទំនិញលម្អិត របាយការណ៌កែតម្រូវស្តុក... ។
-    របាយការណ៌លក់(Sales Report) ៖របាយការណ៌លក់ជាសាច់ប្រាក់ ដោយសងេ្ខបនិងលម្អិតលក់ តាមមុខ ទំនិញ ដោយសងេ្ខបនិងលម្អិត លក់តាមវិក័្កយបត្រចំណូលប្រចាំថៃ្ង របាយការណ៍តាមមុខទំនិញ ដែលលក់ដាច់ ច្រើនជាង គេរបាយការណ៌បិទបញ្ជីប្រចាំថៃ្ង...។
-    របាយការណ៌អ្នកផ្គត់ផ្គង់(Vendor) ៖ របាយកាណ៍ជំពាក់អ្នកផ្គត់ផ្គង់សង្ខេបនិងលម្អិត ទិញតាមអ្នកផ្គត់ផ្គង់ សង្ខេបនិងលម្អិត របាយការណ៍ទិញទំនិញសង្ខេបនិងលម្អិត...។
-    របាយការណ៍គណនេយ្យករ(Accountant)៖ ទិន្នានុប្បវត្តិ(Journal)សៀវភៅធំទូទៅ (General Ledger) តារាង តុល្យភាព (Trial Balance)របាយការណ៌លទ្ធផល (Income Statement)  តារាងតុល្យការ (Balance Sheet) … ។
-    របាយការផ្សេងៗទៀត តាមតម្រូវការជាក់លាករបស់អតិថិជន ។
៨-ប្រព័ន្ធសុវតិ្តភាព(Security):ការគ្រប់គ្រងព័ត៌មានរបស់ អ្នកប្រើប្រាស់ការកំណត់សិទ្ធិអ្នក ប្រើប្រាស់ការបង្កើត កុ្រម អ្នកប្រើប្រាស់...។

ATMOSPHEAREធានាថារាល់កម្មវិធីកុំព្យូទ័រទាំងអស់ដែលយើងខ្ញុំផលិតឡើង គឺជា កម្មវិធីដែលមានគុណភាព តាម បទដ្ឋានច្បាប់កម្ពុជា ស្តង់ដារកម្ពុជា និងអន្តរជាតិ មានសមត្ថភាព ជំនួសអោយកម្មវិធីរបស់អន្តរជាតិ និង មានភាពបត់បែនតាមតាមស្ថានភាពអាជីវកម្ម និងតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង មានផលិតជាភាសារ អង់គ្លេស ភាសារខ្មែរ ឬភាសារនានានិងធានាបង្រៀនលោកអ្នកអោយចេះប្រើប្រាស់កម្មវិធីនេះបានយ៉ាងងាយ ស្រួល ទោះបីជាលោកអ្នកមានចំណេះដឹងកុំព្យូទ័រតិចតួចក៏ដោយ ឬមិនទាន់ចេះក៏ដោយ។

ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រមួយចំនួនទទួលសិទ្ធផ្តាច់មុខពី អាមេរិច សិង្ហបុរី អង់គ្លេស និងមួយ ចំនួនផលិតដោយខ្លួនឯង ដែលទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់យ៉ាងខ្លាំងពីក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស អង្គការ សមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុក ទំនិញ (Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធីគ្រប់គ្រងស្តុក ( Inventory Management System) កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ(Phone Shop Management System) កម្មវិធីគ្រប់គ្រងសណ្ឋាគារ-ផ្ទះសំណាក់ (Hotel Management System) កម្មវិធីគ្រប់គ្រង ការងាររបស់បុគ្គលិកលក់ និងគ្រប់គ្រង អតិថិជន(Customer Relationship Management) និងកម្មវិធីដទៃទៀត តាមតម្រូវការ របស់លោកអ្នក។

សូមទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live


Latest Images