Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជម្លោះ​បុកប៊ីយែ ១ពាន់-២ពាន់រៀល កើត​ជម្លោះ​យកដងកឺ បុកខ្វាក់​ភ្នែកម្ខាង

$
0
0

កំពង់ចាម៖ បុរសម្នាក់ត្រូវបានដែគូបុកប៊ីយែ របស់ខ្លួន យកដងកឺ រុកភ្នែកបណ្ដាលឲ្យខ្វាក់ម្ខាង ក្រោយពីពួកគេ បានទាស់ទែងពាក្យសម្ដី ពេលកំពុងលេង កាលពីវេលាម៉ោងប្រមាណ ១២៖៣០នាទី រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

មន្ដ្រីនគរបាលស្រុកបាធាយ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្ក បាននាំគ្នាលេងបុកប៊ីយែ ដោយភ្នាល់ដាក់លុយ ១០០០-២០០០រៀល ស្រាប់តែពេលកំពុងលែងនោះ ក៏កើតជម្លោះ មិនដឹងថា មូលហេតុអ្វីពិតប្រាកដ ទើបជនបង្កដែលជាភាគីម្ខាង បានយកដងកឺ រុកភ្នែកដៃគូរបស់ខ្លួន បណ្ដាលឲ្យបែកគ្រាប់ភ្នែកម្ខាងខ្វាក់តែម្ដង។

មន្ដ្រីនគរបាលបានបន្ដទៀតថា ក្រោយបង្កហេតុរួច ជនសង្ស័យ បានរត់គេចដោយឡើងទៅលើផ្ទះម្ដាយរបស់ខ្លួន ប៉ុន្ដែពេលដែលកម្លាំងនគរបាល ទៅឡោមព័ទ្ធ ត្រូវបានស្រ្ដីជាប្រពន្ធធ្វើការរារាំង មិនឲ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនប្ដីនោះទេ។ ក្រោយពីស្ដ្រីជាប្រពន្ធ រារាំងយ៉ាងដូច្នេះ អធិការនគរបាលស្រុកបាធាយ បានសុំគោលការណ៍ភ្លាមៗ ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន ទើបលោកស្នងការ បានសុំការឯកភាព ពីព្រះរាជអាជ្ញា រួចហើយ កម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនស្រី្ដជាប្រពន្ធ ពីបទរារាំងសមត្ថកិច្ច។ ដោយឡែកកម្លាំងសមត្ថកិច្ចផ្សេងទៀត បាននឹងកំពុងធ្វើការឡោមព័ទ្ធ កន្លែងដែលជនល្មើសលាក់ខ្លួន ដើម្បីយកទៅផ្ដន្ទាទោស តាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះនៅឡើយទេ ដោយសារតែជាប់រវល់ នៅក្នុងប្រតិបត្តិការ ចាប់ជនបង្ករូបនេះ៕


ឃាត់ខ្លួន មនុស្សស្រីប្រុស ២នាក់ កំពុងតែប្រើប្រាស់ គ្រឿងញៀន

$
0
0

ខេត្តកណ្តាលៈ ជនសង្ស័យពីរនាក់ ត្រូវនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនកាលពីម៉ោង១១និង២៤នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចក្នុងផ្ទះជនសង្ស័យភូមិស្រះសង្គម ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល សង្ស័យពីបទប្រើប្រាស់គ្រឿងញៀន។

នគរបាលស្រុកអង្គស្នួល បានឲ្យបានដឹងថា ជនសង្ស័យទី១ ឈ្មោះសុន វណ្ណា ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរកម្មករជាងចម្លាក់ រស់នៅ ភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ទី២.ឈ្មោ សាំង សូនីតា ភេទស្រី អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ទី៣.ឈ្មោះ វឹង ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិសិត្យឆ្នាំទី៣ រៀនភ្នំពេញ ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល (គេចខ្លួន)។

នគរបាលបានបន្តថា មុនពេលកើតហេតុកម្លាំង បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ មានគេប្រើប្រាស់គ្រឿងញៀននៅទីនោះ លោកអធិការស្រុក បានបញ្ជាឲ្យ លោកប្រធានផ្នែកដឹកនាំកម្លាំងចុះទៅ លុះពេលចុះទៅដល់ ស្រាប់តែជនសង្ស័យម្នាក់រត់គេចខ្លួន នៅសល់តែជនសង្ស័យពីរនាក់ ត្រូវគូសង្សារនិងគ្នា ក៏ធ្វើការឃាត់ខ្លួនតែម្តងទៅ ។

ក្នុងនោះដកហូតវត្ថុតាងកែវដប ១ ចានថ្ម១, ដាវដែក១ប្រហែលកន្លះម៉ែត្រ និងឧបករណ៍មួយចំនួនទៀត ដើម្បីយកមកកាន់អធិការដ្ឋាន ដើម្បីកសាង សំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Photo by DAP-News

រថយន្ដ ២គ្រឿង បុកគ្នា​នៅស្រុក​បាធាយ សំណាង​ល្អគ្មាន​អ្នក​រងគ្រោះ

$
0
0

កំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដ ២គ្រឿង ដោយ ១គ្រឿង ធុនតូច និងមួយគ្រឿងទៀត រថយន្ដដឹកទំនិញ បានបុកគ្នា ចំពីមុខពេញមួយទំហឹង កាលពីវេលាម៉ោង ៣៖៤៥នាទីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ។

មន្ដ្រីនគរបាលស្រុកបាធាយ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដធុនតូចមួយគ្រឿង ម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-7038 បានធ្វើដំណើរ តាមផ្លូវជាតិ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដប្រភេទដឹកទំនិញ ១គ្រឿង ម៉ាក ម៉ីតស៊ូប៊ីស៊ី ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-6631 បានបុកគ្នាចំពីមុខ ពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដធុនតូច ក្រពឹតខាងមុខ និងបែកកញ្ចក់ខាងមុខ យ៉ាងធ្ងន់ធ្ងរ ធ្វើដំណើរទៅមុខលែងរួច។

មន្ដ្រីនគរបាលបានបន្ដទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានធ្វើឲ្យអ្នកបើករថយន្ដ រងរបួសស្រាលប៉ុណ្ណោះ មិនធ្ងន់ធ្ងរនោះឡើយ។ ក្រោយកើតហេតុ និងទទួលបានព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលមូលដ្ឋាន របស់ស្រុកបាធាយ បានទៅអន្ដរាគមន៍ ហើយយករថយន្ដទាំងពីរទៅរក្សាទុក រង់ចាំការដោះស្រាយបន្ដទៀត៕

កម្លាំង​សមត្ថកិច្ច ចុះទៅ​ចាប់​រថយន្ដ​សាំយ៉ុង ៣គ្រឿង ដែល​ជនមិន​ស្គាល់​មុខ យកទៅ​លាក់ទុក​នៅ​អតីត​ទីស្នាក់​ការ គណបក្ស ហ៊្វុន ស៊ិនប៉ិច

$
0
0

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដឹកនាំដោយតំណាងអយ្យការ បានចុះទៅឡោមព័ទ្ធ និងដកហូត រថយន្ដសាំយ៉ុង ចំនួន ៣គ្រឿង ដែលជនមិនស្គាល់មុខ យកទៅលាក់ទុក នៅក្នុងបរិវេណអតីត គណបក្ស ហ៊្វុន ស៊ិនប៉ិច ស្ថិតនៅក្បែររង្វង់មូល ស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បាននិយាយថា រថយន្ដទាំង ៣គ្រឿង ម៉ាក សាំយ៉ុង ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-0200 ១គ្រឿងទៀត ភ្នំពេញ 2Q-1035 និង១គ្រឿងទៀតគ្មានស្លាកលេខ ត្រូវបានគេយកទៅផ្ញើទុក នៅអតីតទីស្នាក់ការ គណបក្ស ហ៊្វុន ស៊ិនប៉ិច ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីរឿងរ៉ាវលំអិត ចំពោះករណីខាងលើនេះទេ៕

សមត្ថកិច្ច​ឆ្មក់ចូល​បង្ក្រាប ទីតាំង​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន មួយកន្លែង​ឃាត់​ខ្លួន​មនុស្ស ៥នាក់ រួម​និងវត្ថុតាង​មួយ​ចំនួន

$
0
0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤នេះ បានចុះបង្ក្រាបទីតាំង ជួញដូរគ្រឿងញៀន ដ៏ធំមួយកន្លែង ស្ថិតនៅផ្លូវបែកជា៥ ក្បែរស្ថានីយប្រេងតូតាល់ ផ្ទះ 170E1 តាមបណ្ដោយផ្លូវ ៤៣០ កែងផ្លូវ ១៧៣ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដោយបានឃាត់ខ្លួន បានជនសង្ស័យចំនួន ៥នាក់ និងវត្ថុតាំងថ្នាំញៀនមួយចំនួនធំ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពី កម្លាំងជំនាញនៃការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ ដឹកនាំដោយលោក សៀង សុង ព្រះរាជអាជ្ញារង សាលាដំបូងក្រុងភ្នំពេញ បានចុះប្រតិបត្តិការបង្រាបទីតាំងជួញដូរ និងប្រើប្រាស់ថ្នាំញៀនដ៏ធំ ស្ថិតនៅទីតាំងផ្ទះ 170E1 តាមបណ្ដោយផ្លូវ ៤៣០ កែងផ្លូវ ១៧៣ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ជាក់ស្តែង ។

លោកបន្តថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៥នាក់ ស្រី ២ ប្រុស ៣  ខណៈពេលដែលពួកវាកំពុងជក់ និងជួញដូថ្នាំញៀន នៅចំណុចទីតាំងខាងលើ បញ្ជូនទៅការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ ដើម្បីសាកសួរនិងមានវិធានការទៅតាមផ្លូវច្បាប់។ វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានមានថ្នាំញៀនចំនួន ៥កញ្ចប់ សំភារៈប្រើប្រាស់សម្រាបជក់មួយចំនួន។

ជនសង្ស័យទាំង ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ទី១ឈ្មោះ សែន សុវណ្ណារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅកើតហេតុ លេខ ១៧០E1 ផ្លូវ១៧៣ កែង ផ្លូវ៤៣២ ក្នុងភូមិ៤ ក្រុម២៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ជាមេខ្លោង ។ ទី២ឈ្មោះ អ៊ុច សុខណា អាយុ ៣៣ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិសន្សំកុសល ទី៣ឈ្មោះ ជាតិ តួ ភេទប្រុស អាយុ ២៦ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ទី៤ឈ្មោះ ថន ម៉ាឌីណា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរអ៊ុតសក់ និងទី៥ឈ្មោះ ចាន់ ស្រីពេជ្រ អាយុ ១៩ឆ្នាំ មុខរបរអ៊ុតសក់ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនៃការិយាល័យ គ្រឿងញៀនក្រុងភ្នំពេញ បញ្ជូនទៅកាន់ការិយាល័យ ដើម្បីសាកសួរ និងមានវិធានការទៅតាមផ្លូវច្បាប់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ឃាត់ខ្លួន​ មុខសញ្ញា ​កាច់សោ ក.ម៉ូតូ ២នាក់ និងរឹបអូសបាន ៣គ្រឿង

$
0
0

បាត់ដំបងៈ កម្លាំងអាវុធហត្ថស្រុកមោងឫស្សី បានឃាត់ខ្លួនមុខសញ្ញា កាច់ក ម៉ូតូ២នាក់ និងរឹបអូសបាន ៣គ្រឿង កាលពីវេលា ម៉ោង១១ និង ៣០នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខឡឥដ្ឋ តាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរាមគន់ ឃុំគារស្រុកមោងឫស្សី រួចកសាង សំណុំរឿងបញ្ជូនខ្លួន មកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោកវរសេនីយ៍ត្រី ប៉ោ សុខឃាង មេបញ្ជាការអាវុធហត្ថ ស្រុកមោងឫស្សី បានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចមុខឡឥដ្ឋ តាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរាមគន់ ឃុំគារស្រុកមោងឫស្សី មានករណីកាច់សោ ក យកម៉ូតូ ជន រងគ្រោះ បានចំនួន២គ្រឿង ភ្លាមៗនោះកម្លាំងបានទទួលដំណឹង ហើយក៏បានដឹកនាំកម្លាំងចុះបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និង រឹបអូសបានម៉ូតូចំនួន២គ្រឿង នាំយកមកសាកសួរបានចម្លើយ ទើបរាយការណ៍មកកម្លាំងអាវុធហត្ថខេត្ត ដើម្បីសហការគ្នាចុះឆែកឆេរ នៅផ្ទះជួល របស់ជនសង្ស័យ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានរកឃើញម៉ូតូ១គ្រឿងទៀត និងវត្ថុតាងមួយចំនួន ដែលជន សង្ស័យលាក់ទុក នាំយកមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់មាន ៖ទី១ ឈ្មោះ សូត្រ រ័ត្ន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃពពែល ឃុំ.ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងទី២ឈ្មោះ សាន់ ស៊ីម៉ី ភេទស្រី អាយុ២១ឆ្នាំ ជាកម្មការិនីកាត់ដេររោងចក្រនៅភ្នំពេញ មានទីលំនៅភូមិពងទឹក ឃុំគំរូ ស្រុកមេមត់ ខេត្តកំពង់ចាម។

លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានបញ្ជាក់ថា បន្ទាប់ពីបានស្តាប់ចម្លើយ សារភាព របស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅតុលាការខេត្ត ដើម្បី ចាត់ការបន្តតាមច្បាប់។ ចំណែកម៉ូតូទាំង៣គ្រឿង ដែលរឹបអូសបានសមត្ថកិច្ច បានប្រគល់ទៅឲ្យម្ចាស់ដើមវិញ នៅពេលក្រោយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រកាស ចូលកាន់ មុខតំណែង ប្រធានក្រុមប្រឹក្សា ខេត្តក្រចេះ

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ នៅក្នុងខេត្តក្រចេះ បានរៀបចំកម្មវិធី ប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សា ខេត្ត នៅក្នុងអាណត្តិទី២នេះ ដោយមានការចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្ត្រីរាជការជាច្រើនរូបទៀត។

ថ្លែងនៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា ក្រុមប្រឹក្សាដែលទើបនឹងតែងតាំងថ្មីៗនេះ ត្រូវផ្តល់សេវា សាធារណៈដល់ប្រជាពលរដ្ឋ ដោយបង្ហាញនូវតម្លៃ សេវាសាធារណៈដល់ពួកគាត់ និងរយៈពេលនៃការផ្តល់សេវា, ការបង្ការទប់ស្កាត់ និងបង្រ្កាប បទល្មើសនានា មានបទល្មើសព្រៃឈើ, ជលផល, ការកាប់បំផ្លាញព្រៃឈើនៅតំបន់ធម្មជាតិនានា ដោយប្រើប្រាស់យន្តការ គណៈបញ្ជាការឯកភាព រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រិត្យថ្មី។

លោកបានបន្តថា “ដើម្បីរួមគ្នាសម្រេច បាននូវកិច្ចការនានា ចំាបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកំពស់ប្រសិទ្ធិភាពការងារ, ការគោរព ច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ”។

លោក សរ ចំរ៉ុង អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា “ការបោះឆ្នោតក្រុមប្រឹក្សាកន្លងទៅនេះ សាមជិកក្រុមប្រឹក្សាខេត្ត មានចំនួន ១៥រូប មកពីគណបក្សប្រជាជនកម្ពុជា ១១រូប មកពីគណបក្សសង្រ្គោះជាតិ ៤រូប និងក្រុមប្រឹក្សាក្រុង ស្រុក សមាជិកមានចំនួន ៨៨រូប មកពីគណបក្សប្រជាជនកម្ពុជា ៦៦រូប និងមកពីគណបក្សសង្គ្រោះជាតិ ២២រូប”។

លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានមានប្រសាសន៍ថា “នៅក្នុងអាណត្តិទី២នេះ ខ្ញុំនឹងប្រតិបត្តិតាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងខេត្ត, ខិតខំពង្រឹងរដ្ឋបាលឯកភាព, ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ ការ ទំនាក់ទំនង ជាមួយក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួង, ស្ថាប័ន, មន្ទីរ , អង្គភាព ក្នុងដែនសមត្ថកិច្ច”។

លោកបានបន្តថា នៅក្នុងអាណត្តិទី២នេះ នឹងខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួន ឲ្យស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋាននានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត និងជំរុញ និងការធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ សរុបទូទាំងប្រទេសមានចំនួន ៣.៣២៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៣៩៣រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន២.៩៣១រូប៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បាញ់សម្លាប់មន្រ្តីអាវុធហត្ថ ២នាក់ ក្នុងជម្លោះគ្រោះថ្នាក់ចរាចរ

$
0
0

មណ្ឌលគីរី៖ តាមសេចក្តីរាយការណ៌ពីខេត្តមណ្ឌលគីរី ទាំងកណ្តាលអាធ្រាតម៉ោង ២៖៣៥នាទីចូលថ្ងៃទី ០៨ ខែមិថុនានេះ ឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ២នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងជម្លោះគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូនៅចំណុចអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ថ្លែងប្រាប់ឲ្យដឹងភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ខាងលើថា អ្នកបាញ់សម្លាប់ត្រូវបានស្គាល់អត្តសញ្ញាណ ហើយនឹងផ្តល់ព័ត៌មានលម្អិតជូនពេលក្រោយ  ។  

www.lookingtoday.com


ប្រវត្តិតំបន់ បឹងព្រែកទប់ នៅខេត្តព្រះសីហនុ

$
0
0

ដោយ៖ សយ សុភាព

ភ្នំពេញ៖ បឹងព្រែកទប់ កាលដើមឡើយ មិនទាន់មានការរំលោភយកមានផ្ទៃដីទាំងមូល ចំនួន ២៧០ហិកតា (ផ្ទៃបឹង រួមទាំងដីផ្ទៃ រងទឹកភ្លៀងក្រវាត់ការពារជុំវិញបឹង) ក្រោយមកក៏មានការទន្ទ្រាន យកដីផ្ទៃរងទឹកភ្លៀងកាន់កាប់ដោយគ្មានច្បាប់ ក៏នៅសល់តែ៩២ហិកតាប៉ុណ្ណោះ (ជំនាន់លោក សាយ ហាក់) ។ លុះដល់ជំនាន់លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀងដែលនៅសល់ចំនួន ៩២ហិកតា ត្រូវបានឃុបឃិតគ្នា រំលោភយកអស់គ្មានសល់។ ដោយលោក ស្បោង សារ៉ាត បានសំរេចការពារតែផ្ទៃបឹងព្រែកទប់ ចំនួន ១៤ហិកតា ប៉ុណ្ណោះ ។

យោងតាមកំណត់ហេតុ នៃការចុះពិនិត្យវាយតំលៃ និងកំណត់ព្រំប្រទល់តំបន់ការពារ
ប្រភពទឹកសាបបឹងព្រែកទប់ របស់គណៈកម្មការអន្តរក្រសួង (ជំនាន់លោក សាយ ហាក់) រួមមានៈ
១.លោក ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងឋាមពល និងជាប្រធានគណៈកម្មការ
២.លោក សាយ ហាក់ អភិបាលក្រុងព្រះសីហនុ
៣.លោក ម៉េង សក្តិធារ៉ា ប្រធាននាយកដ្ឋានទឹកស្អាត
៤.លោក តន់ សុខជា អនុប្រធាននាយកដ្ឋានទឹកស្អាត
៥.លោក ប៊ុន បុណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦.លោក អាំង ចាន់តារា ប្រធានមន្ទីរធនធានទឹក និតឧតុនិយមខេត្តព្រះសីហនុ
៧.លោក ហ៊ុយ ផាប់ ប្រធាននាយកដ្ឋានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
៨.លោក សូ សុខ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
៩.លោក អ៊ុង វុទ្ធី ប្រធានការិយាល័យក្រសួងបរិស្ថាន
១០.លោក ប្រាក់ ចាន់រឿន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងឋាមពល
១១.លោក ស៊ឹម ថា ប្រធានរដ្ឋាករទឹកខេត្តព្រះសីហនុ
១២.លោក មូ ផាន់ អនុប្រធានការិយាល័យទឹកស្អាត។

នៅឆ្នាំ២០០៧ ខែធ្នូ ថ្ងៃទី២៥ អង្គប្រជុំបានពិនិត្យពិភាក្សាវាយតំលៃ តាមស្ថានភាពផ្ទៃបឹងព្រែកទប់ជាក់ស្តែង ដើម្បីជាមូលដ្ឋានមុននឹងរាជរដ្ឋាភិបាលចេញ អនុក្រឹត្យកំណត់ ផ្ទៃបឹងដល់ទំហំ ៩០ហិចតា ជាតំបន់ការពារប្រភពទឹកសាប បឹងព្រែកទប់ សំរាប់ប្រើប្រាស់ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុ ។

អង្គប្រជុំបានឯកភាព កំណត់ការពារដីផ្ទៃរងទឹកភ្លៀងចំនួន ៩២ហិកតា ដែលនៅសល់ ដែលជាដំណាក់ចុងក្រោយ ប្រសិនបើពុំអាចការពារបានទេនោះ បឹងព្រែកទប់ នេះ និងត្រូវបាត់បង់ទាំងស្រុង ហើយអាចនឹងធ្វើអោយក្រុងព្រះសីហនុត្រូវទទួលរងវិបត្តិខ្វះខាតទឹកសាបយ៉ាងធ្ងន់ធ្ងរ ។ តាមការសិក្សារបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានកំណត់បែងចែកតំបន់បឹងព្រែកទប់ជាពីរប្លុក គឺប្លុកA (ជាប្លុកផ្ទៃបឹង និងដីផ្ទៃរងទឹកភ្លៀង ហើយកំពុងមានបញ្ហាដល់សព្វថ្ងៃនេះ) និងប្លុកB (ជាតំបន់ផ្នែកខាងលើជាប់ និងវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ប្លុកនេះមិនមានបញ្ហានោះទេ) ។

១.ប្លុកB មានទំហំប្រមាណ ៦៣ហិកតា ជាតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ។ សព្វថ្ងៃតំបន់ប្លុកB មានអ្នក កាន់កាប់ផ្ទៃដីទាំងស្រុងអស់ទៅហើយ ដោយមួយផ្នែកត្រូវ បានចុះបញ្ជីសារពើភណ្ឌរបស់អង្គភាព មន្ទីរ មួយចំនួន និងបែងចែក ជូនអង្គភាពរដ្ឋក្នុងខេត្តមួយចំនួន និងមួយផ្នែកទៀត ត្រូវបានប្រជាជនកាន់កាប់ ហើយរាជ រដ្ឋាភិបាលបានចេញ ស.ជ.ណ ប្រគល់ជូនប្រជាជនរួចហើយ ។

តំបន់ដែលមានបញ្ហាក្តៅគគុកបច្ចុប្បន្ននេះគឺៈ ប្លុកA
២.ប្លុកA មានទំហំប្រមាណ ៨២ហិកតា ជាតួបឹង១៤ហិកតា និងតំបន់ទ្រនាប់ផ្ទាល់៦៨ហិចតា ដែលមានព្រំប្រទល់ខាងជើងទល់និង វិថីសន្តិភាព ខាងកើតទល់វិថី ១៩មិថុនា ខាងលិច និងខាងត្បូងទល់និង វិថី២ធ្នូ ។ ប្លុកនេះត្រូវបានទទួលរងការទន្រ្ទានកាន់កាប់យ៉ាងអនាធិបតេយ្យដល់សព្វថ្ងៃ ដោយក្នុងនោះរួមមានៈ
-នៅតំបន់កណ្តាល ក្បែរទីតាំងការិយាល័យរដ្ឋាករទឹកសព្វថ្ងៃ មានមន្រ្តីរាជការរដ្ឋាករទឹកតាំងទីលំនៅចាស់ ចំនួន ១៣គ្រួសារ ដែលត្រូវបានសាលាក្រុងដឹកជញ្ជូន មកដើម្បីបំរើការងារ នៅអង្គភាពរដ្ឋាករទឹកតាំងពីឆ្នាំ១៩៨០។

(តំបន់នេះគួរអនុញ្ញាតឲ្យមានកម្មសិទ្ធិ  ព្រោះមន្រ្តីរាជការដ្ឋាករទឹកនៅយូរហើយ)
-នៅតំបន់ខាងជើង និងខាងលិច មានការទន្រ្ទានកាន់កាប់ខុសច្បាប់ ដែលតាមការសិក្សារបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានក្បាលដីចំនួន ២៣០ (ធាតុពិតមានតែមួយចំនួនតិចតួចបំផុត ដែលមានអ្នករស់នៅយូរក្នុងតំបន់នេះ ) ក្រៅពីនោះគឺសុទ្ធតែឃុបឃិតគ្នាលួចបញ្ចូលអ្នកទន្រ្ទានថ្មីៗ ដែលសុទ្ធសឹងជាអ្នកមានអំណាច និងអ្នកមានប្រាក់ ដូចជាលោក ស្បោង សារ៉ាត ជាដើមក៏មានដីក្នុង២៣០នេះដែរ ។ ដើម្បីមហិច្ឆតាលោភលន់ ក្នុងការរំលោភ យកដីទាំងនេះមន្រ្តីខិលខូចនិងឈ្មួញទុច្ចរិតទាំងនោះ ដែលសុទ្ធសឹងជាអ្នកមានប្រាក់បានប្រែក្លាយ ដីទ្រនាប់ការពារផ្ទៃបឹងព្រែកទប់ទាំងនោះទៅជា ដីចំការស្វាយ ដូង និងមានចំនួនទៀតបានសាងសង់របង និងសំណង់រឹងមាំផ្សេងៗ ដោយពុំមានច្បាប់អនុញ្ញាតពីស្ថាប័ន  ឬអាជ្ញាធរមានសមត្ថកិច្ចណាឡើយ ហើយសំណង់បែបនេះ និងបន្តរីកតទៅទៀតដោយគ្មានការទប់ស្កាត់ឡើយ ។ -នៅតំបន់ខាងត្បូងមានដីកីឡដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា មានប័ណ្ណសំគាល់សិទ្ធិរួចហើយ (ទំហំ ៩.៣៦ហិចតា) ដែលរាជរដ្ឋាភិបាលបានចុះកិច្ចសន្យា ជួលឱ្យឯកជនធ្វើការវិនិយោគ ។

(ពាក់ព័ន្ធដីនេះប្រជាពលរដ្ឋសំណូមពររាជរដ្ឋាភិបាល គួរតែពិចារណាធ្វើការដកហូតកិច្ចសន្យា និងអាជ្ញារប័ណ្ណមកវិញ ព្រោះជាយូរយារណាស់មកហើយ មិនឃើញ ធ្វើការវិនិយោគអ្វីឡើយ ក្រៅពីហ៊ុំរបងព័ទ្ធទុកចោល)។ ក្រៅពីនេះក៏មានដីរបស់ក្រុមហ៊ុន គីម ហាប់ មានប័ណ្ណសំគាល់សិទ្ធិរួចហើ (ទំហំ ១ហិកតា) និងដីបង្គន់អនាម័យ របស់មន្ទីរសាធារណៈការទំហំ ១៥០០ម៉ែត្រការ៉េ ដែលទទួលស្គាល់ដោយសាលាក្រុង ។ ដីទាំង២ប្លង់នេះក៏គួរតែធ្វើការស្រាវជ្រាវឡើងវិញដែរ ព្រោះសង្ស័យមានភាព មិនប្រក្រតីក្នុងការផ្តល់កម្មសិទ្ធិ ព្រោះដីនេះជាផ្ទៃរងទឹកភ្លៀងសុទ្ធសាធ ហើយនៅក្បែរទឹកបឹងទៀតផង ដែលប្រយោជន៍របស់វាគឺការពារបរិស្ថាន និងសុវត្ថិភាពទឹក ស្អាត ។

-នៅតំបន់ខាងកើតមានការទន្រ្ទានកាន់កាប់ និងសាងសង់សំណង់រឹងមាំមួយរបស់លោក ខាត់ ប៊ុណ្ណា ប៉ុន្តែត្រូវបានសាលាខេត្ត ដឹកនាំដោយលោក សាយ ហាក់ ធ្វើការកម្ទេចចោលតាមបទបញ្ជា របស់សម្តេចតេជោ តាំងពីឆ្នាំ២០០៥មកម្លេះ ។ ប៉ុន្តែបច្ចុប្បន្ននេះដីនៅតំបន់នេះត្រូវបានលោក ហ៊ុន ភី ស៊ីញ៉េចេញប្លង់ឲ្យគេវិញ អស់ទៅហើយ ដូចជាដីរបស់លោក ខាត់ ប៊ុណ្ណា នេះជាដើមដែលសម្តេចតេជោ ធ្លាប់បញ្ជាឲ្យចៅហ្វាយក្រុង សាយ ហាក់ កម្ទេចចោល និងមិនអនុញ្ញាតផ្តល់កម្មសិទ្ធិ  ឲ្យទេ ឥឡូវនេះលោក ហ៊ុន ភី ស៊ីញ៉េឲ្យគេខ្ទេចអស់ ។ ជាងនេះទៅទៀត គេឃើញលោកឧត្តមសេនីយ៍ទោ តាក វណ្ណថា អតីតស្នងការនគរបាល  ខេត្តព្រះសីហនុ និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ក៏បានរំលោភយកដីតំបន់នេះដែរ ហើយថែមទាំងបានសង់ភូមិគ្រឹះមួយយ៉ាងធំ ដោយគ្មានច្បាប់ទំលាប់អ្វីទាំងអស់ ។

យើងពិនិត្យឃើញថា ជំនាន់លោក សាយ ហាក់ គណៈកម្មការបានសំរេចដូចខាងក្រោមៈ
ក្រោយពីសិក្សាលំអិតគណៈកម្មការ បានឯកភាពជាឯកច្ឆ័ន្ទ ក្នុងការលើកយោបល់ស្នើសុំរាជរដ្ឋាភិបាលដូចតទៅៈ
-ធ្វើការកំណត់តំបន់ A ទាំងស្រុង ជាតំបន់ការពារប្រភពទឹកសាបរបស់បឹងព្រែកទប់ ដាក់អោយស្ថិតនៅក្រោមការគ្រប់គ្រង និងថែរក្សាការពាររបស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល សំរាប់បំរើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ ដោយពិចារណាដោះស្រាយចំពោះករណីដី កីឡាដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា ដីបង្គន់ អនាម័យរបស់មន្ទីរសាធារណៈការ និងដីរបស់ក្រុមហ៊ុន គីម ហាប់ ។

សរុបរួមទៅដីនៅតំបន់ប្លុកA ទាំងមូលនេះមានទំហំ៨២ហិចតា គឺផ្ទៃបឹង ១៤ហិចតា និងផ្ទៃរងទឹកភ្លៀង៦៨ហិចតា ។ ក្នុងចំណែកដី៦៨ហិចតានេះ មានប្រជាពលរដ្ឋ និងមន្រ្តីរាជការរស់នៅ តាំងពីយូរណាស់មកហើយមានតែ ៥១គ្រួសារដែលស្មើនិង១១០ក្បាលដីប៉ុណ្ណោះ ហើយ៥១គ្រួសារនេះរស់នៅឯក្បែរវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមឯណោះ មិនមែននៅក្បែរបឹងព្រែកទប់ឡើយ ។ បច្ចុប្បន្ននេះផ្ទៃរងទឹកភ្លៀង ៦៨ហិកតានេះត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់លួចបញ្ចូលឈ្មោះ និងក្បាលដីជាមួយប្រជាពលរដ្ឋ ៥១គ្រួសារ ធ្វើអោយក្បាលដីឡើងទៅដល់ ជាង២៣០ក្បាលដីឯណោះ ។ ចំណែកក្បាលដីដែលពួកគេលូចបញ្ចូល គឺស្ថិតនៅ កៀកនិងបឹងព្រែកទប់តែម្តង ។

ក្រោយពីមន្រ្តីអន្តរក្រសួងចុះអង្កេតស្រាវជ្រាវរួចក៏បានបញ្ជូនលិខិតចំនួន២ទៅៈ
ទី១.ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមរយៈលិខិតលេខ០៣៧ ឧរថ ទស ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០០៨ ចុះហត្ថលេខាដោយលោក ស៊ុយ សែម គោរពជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លើកជាយោបល់ស្នើសុំរាជរដ្ឋាភិបាល សូមធ្វើការកំណត់តំបន់ការពារប្រភពទឹកសាប របស់បឹងព្រែកទប់ ដោយដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងថែរក្សារបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សំរាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ លើផ្ទៃដី ៨២ហិចតា ហ៊ុមព័ទ្ធព្រំប្រទល់ខាងជើងទល់នឹងវិថីសន្តិភាព ខាងកើតទល់នឹងវិថី ១៩មិថុនា ខាងលិច និងខាងត្បូងទល់នឹងវិថី២ធ្នូ ដោយសុំពិចារណា ដោះស្រាយដីកីឡដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា ដីបង្គន់អនាម័យរបស់មន្ទីរសាធារណៈការ និងដីក្រុមហ៊ុន គឹម ហាប់ ។
ទី២.ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមរយៈលិខិតលេខ៥០០ ឧរថ ទស ចុះថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០០៨ ចុះហត្ថលេខាដោយលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដោយ ស្នើសុំផ្អាកការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនទ្រព្យ (ដីធ្លី) ក្នុងតំបន់បឹងព្រែកទប់ ប្លុកA ចំនួន៩០ហិចតានេះសិន ដោយរង់ចាំរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ការពារបឹងនេះ ។ តាមរយៈអន្តរក្រសួងចុះមកនេះរាជរដ្ឋាភិបាល មិនទាន់បានចេញអនុក្រឹត្យការពារដីបឹងព្រែកទប់នេះនៅឡើយទេ ។ នេះបើតាមការបញ្ជាក់ពី មន្រ្តីសុរិយោដីមួយរូប ដោយសុំមិនបញ្ចេញឈ្មោះ ។

បន្ទាប់ក្រោយមកទៀតលុះដល់ឆ្នាំ២០១១ ក៏មានព្រឹត្តិការណ៍បាតុកម្មមួយកើតឡើង (សង្ស័យបង្កើតឡើង ដោយក្រុមអភិបាលខេត្ត និងឈ្មួញទុច្ចរិត) ក្នុងគោលបំណង បំភ្លៃនាយករដ្ឋមន្រ្តី ឲ្យចេញសជណ (សេចក្តីជូនដំណឹង) ប្រគល់ដីទាំងនោះឲ្យប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋ ដែលរស់នៅពិតប្រាកដមានតែ៥១គ្រួសារ និងត្រូវជា១១០ក្បាលដីប៉ុណ្ណោះ ។ ប៉ុន្តែកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១១ មានបាតុកម្ម សិប្បនិមិត្តមួយសង្ស័យ បង្កើតឡើងក្រុមអភិបាលខេត្ត និងឈ្មួញទុច្ចរិត ដោយបោកប្រជាពលរដ្ឋមួយក្រុម ដែលកំពុងរស់នៅពិតប្រាកដ ឲ្យស្រែកថា ជាតំណាង ប្រជាពលរដ្ឋទាំងអស់ មានន័យថា បញ្ចូលក្រុមម្ចាស់ដីថ្មី ដែលមិនបានរស់នៅពិតប្រាកដទេ គ្រាន់តែមកហ៊ុមព័ទ្ធធ្វើរបងរំលោភយកដីផ្ទៃរងទឹកភ្លៀងតែប៉ុណ្ណោះ ។ ដោយសកម្មភាព របស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើងដោយបិទផ្លូវជាតិលេខ៤ ព្រមទាំងដង្ហែក្បួនទៅសាលាខេត្ត ទៅមន្ទីរដែនដីខេត្ត និងមានបំណងទៅព័ទ្ធផ្ទះលោក សូ សុខ ផងដែរ តែទីបំផុតក្រុមបាតុករទាំងនោះ ក៏បានដង្ហែទៅដាក់ញាតិនៅការិយាល័យ តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុវិញ ។ បន្ទាប់ពីបាតុកម្មបញ្ចប់ភ្លាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នា២០១១ លោក ស្បោង សារ៉ាត បានរាយការណ៍ពីបញ្ហានេះ ទៅសម្តេចតេជោភ្លាម ព្រមទាំងបានប្រាប់ពីវិធានការណ៍មួយចំនួន ដើម្បី កុហក់សម្តេចផងដែរ។ ហើយនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១១ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត ក៏បានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម កម្មវត្ថុស្តីពី សំណើសុំគោលការណ៍អនុញ្ញាត ឲ្យសាលាខេត្តព្រះសីហនុ បានផ្តល់កម្មសិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងព្រែកទប់ ។ ដោយក្នុង លិខិតនេះរៀបរាប់ថា បឹងព្រែកទប់ ជាប្រភពទឹកសាបដ៏សំខាន់មួយ សំរាប់បំរើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ផ្ទៃបឹងព្រែកទប់ បានគោករាក់បន្តិចម្តងៗជារៀងរាល់ឆ្នាំ ដោយសារការហូរចាក់ដីពីតំបន់ផ្ទៃរងទឹកភ្លៀង នារដូវវស្សា ហើយបានធ្វើឲ្យទឹកបឹងនេះ មានបរិមាណតិច ទៅៗ ពុំមានលទ្ធភាពផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុប្រើប្រាស់តទៅទៀតបាន ។ ក្នុងន័យនេះគាត់មិនមានបំណង ឬវិធានការស្តារបឹងនោះទេ បែជាបង្វៀង ឲ្យប្រើប្រាស់ទឹកក្បាលឆាយវិញ ប្រយោជន៍ដើម្បីគាត់យកដីនេះទុកលក់វិញ ។ ក្រោយមករាជរដ្ឋាភិបាល ក៏បានចេញសជណ លេខ៤៩៨សជណ ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ទេព នន្នរី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន៦ចំណុច ស្របទៅតាម បំណងរបស់លោក ស្បោង សារ៉ាត ដែលបានកុហក់នាយករដ្ឋមន្រ្តីឲ្យឯកភាពតាមគាត់ ។ បន្ទាប់ពីមានសជណភ្លាម គាត់បញ្ជាអោយលោក សូ សុខ ស៊ីញ៉េប្លង់ដីឲ្យគាត់ភ្លាម តែលោក សូ សុខ មិនព្រមក៏មានការដោះដូរដំណែងភ្លាម ។ ចំពោះលោក សូ សុខ កាលដែលមិនព្រមស៊ីញ៉េព្រោះគាត់គិតថា អាជ្ញាធរខេត្តមិនទាន់បានធ្វើតាមលក្ខខណ្ឌ សជណ របស់រាជរដ្ឋាភិបាលទាំង៦ចំណុចនោះ ទើបគាត់មិនហ៊ាន ហើយក៏មានការដោះដូររូបគាត់ ដាក់លោក ហ៊ុន ភី ដែលជាមនុស្សរបស់លោក ស្បោង សារ៉ាត វិញ ហើយ ប្លង់ដីក៏ចាប់ផ្តើមស៊ីញ៉េចេញជាបន្តបន្ទាប់មកទៅ។

យោងតាមប្រភពព័ត៌មាន ពីខេត្តព្រះសីហនុ បានឲ្យដឹងថា មន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងមិនប្រក្រតី រៀបចំយកដីតំបន់បឹងព្រែកទប់ ធ្វើជាកម្មសិទិ្ធខុសច្បាប់នេះ រួមមាន លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ , លោក ប្រាក់ សីុហារ៉ា អភិបាលរងព្រះសីហនុ, លោក ហ៊ុន ភី ប្រធានមនី្ទរសុរិយោដី ដែល ទើបនឹងឡើងថី្ម និងអ្នកជំនួញ ហេង ហ៊ុយ ។

ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមស្ថាប័នជាតិ អាចពិចារណា នៅក្នុងការសុើបអង្កេត នៅក្នុងករណីនេះ ដោយកោះហៅអ្នកទាំង៤ ទៅសួរ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមិនចាំបាច់មានអ្នកដើមបណ្តឹង។ ម្យ៉ាងទៀត ជាការបង្ហាញឲ្យឃើញនូវការតាំងចិត្តរបស់រដ្ឋាភិបាល អាណតិ្តទី៥ នៅក្នុងការបំបាត់អំពើពុករលួយ ជាពិសេសការពារនូវបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលឲ្យអាជ្ញាធរខេត្តការពារតំបន់បឹងព្រែកទប់ ឲ្យខាងតែ បាន សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុទាំងមូល។ ថី្មៗនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីផ្ទេរ និង ចូលកាន់មុខតំណែងអភិបាលខេត្តព្រះសីហនុ ដោយបានដាក់បទបញ្ជាដាច់ខាត ឲ្យអភិបាលខេត្តថ្មី លោក ឈុន សុខុន ត្រូវតែការពារឲ្យខាងតែបាន ចំពោះតំបន់ និង ផ្ទៃបឹងព្រែកទប់ ព្រោះវានឹងផ្តល់ប្រភពទឹកសាប មិនមែនសម្រាប់តែប្រជាជន នៅក្រុងព្រះសីហនុទេ ក៏ប៉ុន្តែសម្រាប់បម្រើឲ្យទេសចរ ដែលចេះតែកើនឡើងទៅកាន់ តំបន់ឆ្នេរនេះទៀតផង។

ប្រភពព័ត៌មាន ពីមន្រ្តីរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែននឹងមិនអនុញ្ញាត ឲ្យមានការរំលោភបំពាន ហើយបានតាមដានជាប់ ជាពិសេស ថាតើអភិបាលខេត្តថ្មី មានលទ្ធភាពទប់ស្កាត់ការរំលោភនៅតំបន់បឹងព្រែកទប់នេះបានដែរឬទេ?៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 

អ្នកជំនាញ ៣នាក់ បង្ហាញ ពីគ្រោះមហន្តរាយ នឹងកើតឡើង បើសិនបឹងព្រែកទប់ ត្រូវគេរំលោភ បានសម្រេច

$
0
0

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ ដោយមើលឃើញ នូវអំពើមិនគប្បី ដែលបាន ឃុបឃិតគ្នា ជាប្រព័ន្ធ របស់អ្នកមានអំណាច នៅខេត្ត ព្រះសីហនុ និងអ្នកមានលុយកាក់ មួយចំនួន បានធ្វើសកម្មភាព កុហក់រាជរដ្ឋាភិបាល បោកយក ដីនៅតំបន់បឹង ព្រែកទប់ ហើយសព្វថ្ងៃមានអ្នកខ្លះ បានកំពុងសាងសង់វីឡា និងអ្នកខ្លះទៀត បានចាក់ដី លុបបឹងព្រែកទប់រួចមក មានអ្នកជំនាញ ៣នាក់ បានបង្ហាញពី គ្រោះមហន្តរាយ នឹងកើតឡើង បើសិន បឹងព្រែកទប់ ត្រូវគេរំលោភបំពាន បានសម្រេចមែននោះ។

អ្នកទាំងបីនាក់នោះ មានជំនាញផ្នែកច្បាប់, ផ្នែកបរិស្ថាន និងផ្នែកធនធានទឹក រួចមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំសិទ្ធិមិនបញ្ចេញឈ្មោះឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពរបស់ពួកគេ។អ្នកជំនាញទាំងបី បានមក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដាច់ដោយឡែកពីគ្នា ដើម្បីបកស្រាយពន្យល់អំពីហេតុផល ដែលនាំឲ្យមានបញ្ហា អាក្រក់កើតឡើងជាច្រើន នៅពេលណាបឹងព្រែកទប់នេះ ត្រូវបានគេរំលោភ បំពានយកផ្នែកណាមួយដោយ ជោគជ័យ មែននោះ។ការមកពន្យល់នេះ ដោយសារពួកគេ បានឃើញរឿង រ៉ាវនៅតំបន់បឹងព្រែកទប់នេះ បានចុះ ផ្សាយជាបន្តបន្ទាប់ នៅតាមគេហទំព័រដើមអម្ពិល ហើយពួកគេក៏មានការព្រួយបារម្ភផងដែរ ។

នៅពេលនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ធ្វើការសង្ខេបនូវខ្លឹមសារ នៃការបញ្ចេញមតិ ទស្សនៈ និងយោបល់ របស់ពួកគេទាំងបីនាក់ចូលគ្នាតែម្តង៖

១-ទិដ្ឋភាពច្បាប់. ច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៥៨ បានចែងថា ទ្រព្យ សម្បត្តិ របស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារ ប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ។ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ ចែង លើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវ កំណត់ក្នុងច្បាប់។

មាត្រា ៥៩ បានចែងថា រដ្ឋត្រូវរក្សាការពារបរិដ្ឋាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែង ឲ្យ មានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងឧស្ម័ន ថ្មនិងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ សត្វព្រៃ មច្ឆាជាតិ ធនធាន ជលផល។

ឋានានុក្រមនៃច្បាប់ផ្ទៃក្នុង គឺមានតែរដ្ឋធម្មនុញ្ញទេ ដែលមានឋានានុក្រមខ្ពស់ជាងគេបំផុត ហើយរាល់ លិខិត បទដ្ឋាន គតិយុត្តក្រោមរដ្ឋធម្មនុញ្ញ ត្រូវតែតាក់តែងឡើង ឲ្យស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដូច្នេះហើយបានជា ច្បាប់ ស្តីពី ភូមិបាល(ឆ្នាំ២០០១)មាត្រា ១២ បានចែងថា  រដ្ឋជាកម្មសិទ្ធិករនៃទ្រព្យ សម្បត្តិទាំងឡាយក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញា ឆ្នាំ១៩៩៣ និងទ្រព្យ និទាយាទភាព ទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬទ្រព្យ ដែលមិនមែនជាកម្មវត្ថុនៃការយក ធ្វើជារបស់ ឯកជនតាមច្បាប់ ឬមិនមែនជាទ្រព្យដែលកំពុងកាន់ កាប់ជារបស់ឯកជនស្របតាមបទប្បញ្ញត្តិនៃជំពូកទី៤ នៃច្បាប់ នេះ។

ចំពោះមាត្រា ១៦ នៃច្បាប់ភូមិបាលដដែល កថាខណ្ឌទី១ បានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាច លក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះ មិនអាចកំណត់អាជ្ញាយុកាលបានទេ។រីឯកថាខណ្ឌទី៤ មាត្រា ដដែលបានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផល ប្រយោជន៍សាធារណៈ អាចត្រូវចាត់ បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់ អនុបយោគ។

ឯច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០០៧) មាត្រា១ កថាខណ្ឌ ទី១ បាន ចែងថា ច្បាប់នេះ មានគោលដៅជំរុញឲ្យមានការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវការងារ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ ។

ចំពោះច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធាន ធម្មជាតិ (ឆ្នាំ១៩៩៦) វិញមាត្រា ១ បានចែងថា ច្បាប់នេះមានគោលដៅ ៖ ការពារ លើកកំពស់គុណភាពបរិស្ថាន និងសុខភាព ពលរដ្ឋ ដោយធ្វើការទប់ស្កាត់ ការកាត់បន្ថយ និងការត្រួតពិនិត្យការបំពុល, វាយតម្លៃហេតុផល ប៉ះពាល់បរិស្ថាន មុននឹងចេញសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចំពោះរាល់គំរោងដែលបានស្នើឡើង, ធានាឲ្យមានការ អភិវឌ្ឍ ការគ្រប់គ្រងនិងការប្រើប្រាស់ ដោយសមហេតុផល និងប្រកបដោយនិរន្តរភាព និងភាពស្ថិតស្ថេរ នូវ ធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា, លើកទឹកចិត្ត និងផ្តល់លទ្ធភាពឲ្យសាធារណជន ចូលរួម ក្នុងកិច្ច ការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, បង្រ្កាបអំពើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន។

ហេតុនេះ សូមបញ្ជាក់ឡើងវិញថា សមុទ្រ ទន្លេស្ទឹងបឹងបួ ព្រែកទាំងអស់ជាទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ។ ដូច្នេះ សម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចមាននរណាទៅរំលោភបំពានបានឡើយ គឺការ រំលោភ កាន់កាប់ចាក់ ដីលុបសព្វថ្ងៃ នៅតំបន់បឹងព្រែកទប់នេះ វាខុសរួចជាស្រេចទៅហើយ ពីព្រោះផ្ទៃដី ដែលពួកគេបំពានរំលោភយក ហើយបានកំពុងសង់វីឡា និងចាក់ដីលុបដែល មានប្លង់រួចនោះ នៅមាន ផលប្រយោជន៍សាធារណៈនៅឡើយ គឺមិនអាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិ ឯកជនរបស់ រដ្ឋតាមរយៈច្បាប់អនុបយោគបានទេ។

២-សារៈសំខាន់នៃបឹងព្រែកទប់.  សារៈសំខាន់នៃបឹងនេះគឺមានលក្ខណៈពិសេស ដោយសារបឹងព្រែក ទប់នេះ គឺជា បឹងទឹកសាបតែមួយគត់ ដែលផ្តល់ទឹកសម្រាប់ប្រើប្រាស់ ជីវភាពប្រចាំថ្ងៃរបស់ក្រុង ព្រះសីហនុជាច្រើនតំណមក ហើយ។ អញ្ចឹងបឹងនេះ ជាប្រភពទឹកសាបដ៏សំខាន់មួយ សម្រាប់អ្នករស់ នៅក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ ហើយ បើសិន អស់ពីបឹងនេះទៅ គឺជួបបញ្ហាខ្វះទឹកសាប ហើយ ត្រូវងាកទៅយកទឹកពីប្រភពឆ្ងាយ គឺពីខាងក្បាល ឆាយ ឬពីកន្លែងឆ្ងាយដទៃទៀត ។

ក្នុងករណី ប្រភពទឹកនៅឆ្ងាយ ជាយុទ្ធសាស្ត្រក្នុងការការពារ គឺពិតជាមានការលំបាកជាងប្រភពទឹកនៅជិត ហើយ ពួកវិច្ឆេទការី (អ្នកធ្វើវិច្ឆេទកម្ម) ងាយស្រួលធ្វើសកម្មភាពបំផ្លាញវិស័យទេសចរណ៍ សេដ្ឋកិច្ចឬ នយោបាយ  តាម រយៈប្រភពផ្តល់ទឹកសាបនេះ។

៣-អ្វីទៅដែលហៅថា បឹង?អ្នកជំនាញផ្នែកធនធានទឹក បានពន្យល់ថា ជាធម្មតា បឹងវាមិនអាចមានតែ តួបឹង ហើយ អាចស្តុកទឹកបាននោះទេ បឹងក៏ដោយ ទន្លេក៏ដោយ ស្ទឹងក៏ដោយ គឺវាមានផ្ទៃរងទឹកភ្លៀង របស់វា។ ហេតុនេះ បើសិន មិនមានផ្ទៃរងទឹកភ្លៀង ដោយសារមានសំណង់កើតឡើងនៅជុំវិញ មានន័យថា ផ្ទៃរងទឹកភ្លៀងរបស់បឹង ត្រូវបាត់បង់ ដូច្នេះបឹងក៏រួមតូច ផ្ទៃរងទឹកភ្លៀងក៏អត់មានទៀត ដូច្នេះមានន័យថា ការប្រមូលទឹកដើម្បីយកមកស្តុក ទុកក្នុងបឹងព្រែកទប់ គឺត្រូវបាត់បង់ទឹកទាំងអស់ នឹងនាំឲ្យមានបញ្ហា កើតឡើងជាច្រើន។

Photo by DAP-News

អ្នកជំនាញផ្នែកធនធានទឹក បានមើលឃើញពីផលប៉ះពាល់ទៀតថា ប្រជាជនមួយចំនួន នៅខេត្តព្រះ សីហនុ ពិសេសនៅក្រុងព្រះសីហនុ បានប្រើប្រាស់ទឹកអណ្តូង ។ ដូចនេះ នៅពេលបឹងព្រែកទប់ មានសក្តា នុពលក្នុង ការស្តុកទឹកបានច្រើន មានន័យថា នៅរដូវប្រាំងទឹកក្នុងបឹងនេះ មួយផ្នែកបានជ្រាបចូល ទៅក្រោមដី ហើយចូល ទៅក្នុងល្អាងទឹកក្រោមដី ហើយប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអណ្តូង គឺអាចយក ទឹកក្រោមដី នោះមកប្រើប្រាស់ បានមួយផ្នែក។ ផ្ទុយទៅវិញ បើសិនទឹកនៅក្នុងបឹងព្រែកទប់នេះអត់មាន ឬមានតិច គឺជម្រាបទឹក ពីបឹងនេះដែល ធ្លាប់តែមាន ក៏លែងមាន ឬមានតិចតូចបំផុត ដូចនេះនាំឲ្យទឹក អណ្តូង ដែលធ្លាប់ប្រើប្រាស់កន្លងមកដោយ មាន ជាតិប្រៃ តែបានទឹកសាបជ្រាបពីបឹង ជួយបន្សាបទឹកប្រៃ នោះ ប្រជាពលរដ្ឋប្រើទឹកអណ្ដូងអាចប្រើបាន តែនៅ ពេលទឹកសាបពីបឹងព្រែកទប់អស់ ឬនៅសល់តិច មិនអាចជ្រាបទៅបន្សាបជាតិប្រៃបានទៀតទេ នាំឲ្យទឹកអណ្ដូង នោះ មានរសជាតិប្រៃមិនអាចប្រើ ប្រាស់បានទៀតឡើយ គឺវាខូចគុណភាពទឹកក្រោមដីដោយមានជាតិប្រៃ។

៤-បញ្ហាបរិស្ថាន. ពីដើមមានបឹង មានផ្ទៃរងទឹកភ្លៀង ហើយមិនមានសំណង់នៅជុំវិញ គឺទឹកនោះវាល្អ ផ្ទុយទៅ វិញនៅពេលមានសំណង់នៅជុំវិញ គឺមានការរស់នៅ រួចបញ្ចេញនូវទឹកសំណល់ ឬទឹកសល់ ពីការប្រើប្រាស់ ហើយ ជាធម្មតាទឹកនោះវាហូរទៅរកកន្លែងទំនាប។ ដូច្នេះ ទឹកសំណល់ដែលសល់ ពីការប្រើប្រាស់នោះ វានឹងហូរចាក់ ចូលទៅក្នុងបឹងដែលនៅសល់ផ្ទៃកាន់តែតូចនេះ។ អញ្ចឹងនិយាយ ជារួមទៅ ទោះបីបឹងព្រែកទប់នៅសល់ផ្ទៃខ្លះ ក៏ដោយ ប៉ុន្តែទឹកកង្វក់សល់ពីការ ប្រើប្រាស់នោះ ហូរចូលទៅនាំឲ្យទឹកបឹងនោះខូចគុណភាពមិនខានឡើយ។

Photo by DAP-News

៥-ប៉ះពាល់គោលនយោបាយរាជរដ្ឋាភិបាល. យើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាជនទាំងបច្ចុប្បន្ន និងអនាគត។ បើយោងតាម របាយការណ៍ របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុបានឲ្យដឹងថា ប្រភពទឹក របស់អង្គភាព រដ្ឋាករទឹក គឺមាន បឹងព្រែកទប់ទំហំ ១៥ហិកតាអាចស្តុកទឹកបាន ៥០ម៉ឺនម៉ែត្រគូប ហើយបឹងនេះ តែងតែរីង ស្ងួតនៅចុងខែមីនាធ្វើឲ្យ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងតំបន់ ខណៈដែលតម្រូវការទឹកនៅតំបន់ នេះក្នុងខែប្រាំង ក្នុងមួយថ្ងៃមានចំនួន ១៣ពាន់ម៉ែត្រគូប។ ទន្ទឹមនឹងនេះដែរអង្គភាពរដ្ឋាករទឹកខេត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរឧស្សាហកម្ម និង សិប្បកម្ម អាចផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុ បានចំនួន៧០% ដែល មានអតិថិជនសរុបចំនួន ៧.១៥០នាក់។

Photo by DAP-News

ចំណែកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល បានកំពុងខិតខំទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្ត ស្រុក ខ្មែរ ក្នុងនោះក៏មានតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ខេត្តព្រះសីហនុផងដែរ ពិសេសប្រឹងតស៊ូមតិលើឆាក អន្តរជាតិ ដាក់ឆ្នេរសមុទ្រកម្ពុជាបានដោយជោគជ័យទៅជា សមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក។ ពិធីបញ្ចូលជា សមាជិកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។

យើងចាំមិនភ្លេចទេក្នុងឱកាសបញ្ចូលជាសមាជិកនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា «តំបន់ឆ្នេរសមុទ្រ បាន នឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញ កំណើន សេដ្ឋកិច្ច ជាតិ បន្ទាប់ពីរាជធានីភ្នំពេញ និងជាគោលដៅទេសចរណ៍យ៉ាងធំ បន្ទាប់ពីតំបន់វប្បធម៌ទេសចរណ៍ប្រវត្តិសាស្ត្រ សៀមរាបអង្គរ»។

Photo by DAP-News

 ដូច្នេះ ចំនួនប្រជាជននៅក្រុងព្រះសីហនុ និងកំណើនភ្ញៀវទេសចរណ៍សព្វថ្ងៃ គឺផ្ទៃបឹងព្រែកទប់ទំហំ ពី១៤ ទៅ១៥ ហិកតា មិនអាចមានទឹកសាបគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បាន ចុះទំរាំចំនួនប្រជាជនកាន់តែ ច្រើនឡើងនិងភ្ញៀវ ទេសចរណ៍ កាន់តែកើនថែមទៀតនោះ បញ្ហាខ្វះទឹកសាប គឺពិតជាខ្វះកាន់តែច្រើន ឡើងៗជៀសមិនផុតឡើយ។

៦-តើអនុវត្តបាន តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ដែរឬទេ? តាមសេចក្តីជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្ត្រី លេខ ៤៩៨ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ដោយយោងលិខិតលេខ ៤៣៧ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ និងចំណាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ គឺរាជរដ្ឋាភិបាលបានឃើញ និងឯកភាព តាមដំណោះស្រាយថ្មី មាន ៦ចំណុច ដូចខាងក្រោម៖

១-រក្សាបឹងព្រែកទប់ ជាប្រភពទឹកសាបដែលពុំអាចខ្វះបានសម្រាប់ផ្គត់ផ្គង់ក្រុងព្រះសីហនុ។

២-រក្សាសិទ្ធិរស់នៅ និងការកាន់កាប់ដីជាក់ស្តែងកន្លងមករបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់ព្រែកទប់។

៣-តាមស្មារតីពិភាក្សារវាងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធលើដំណោះស្រាយនៃការទាមទាររបស់ប្រជាពលរដ្ឋ តាមខ្លឹមសារលិខិតលេខ ៣៣ រប/១២ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ដោយត្រូវរៀបចំបណ្តាញហេដ្ឋារចនា សម្ព័ន្ធដូចជា ទំនប់, ផ្លូវព័ន្ធជុំវិញបឹង និងរក្សាដីចំណីផ្លូវប្រវែង ១០ម៉ែត្រសងខាង, បណ្ដាញលូបង្ហូរដោយដាំ ដើមឈើ ការពារបរិស្ថានមាត់បឹង និងធានាមិនឲ្យមានការទន្ទ្រានកាន់កាប់ដីមាត់បឹងជាដាច់ខាត ដោយសុំឲ្យ អ្នកកាន់កាប់ដីធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង និងបរិច្ចាគដី និងធនធានខ្លះ ដើម្បីរៀបចំហេដ្ឋា រចនាសម្ព័ន្ធក្នុងតំបន់នេះ។

៤-ត្រូវបង្កើតក្រុមការងារចម្រុះមួយ ដែលមានអភិបាលនៃគណៈអភិបាលខេត្តជាប្រធាន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ដែនដី ជាសមាជិក ដើម្បីតាមដានត្រួតពិនិត្យជាប្រចាំអំពីការអភិវឌ្ឍនៅតំបន់ព្រែកទប់ ដោយធានាបាននូវការ សាងសង់ លំនៅដ្ឋានផ្សេងៗ មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផ្ទៃទឹកបឹងឡើយ។

៥-សាលាខេត្តត្រូវធ្វើសេចក្តីជូនដំណឹងជាសាធារណៈអំពីខ្លឹមសារដែលអង្គប្រជុំបានសម្រេច និងផ្សព្វផ្សាយជូន ដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីនៅតំបន់បឹងព្រែកទប់នេះ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

៦-សាលាខេត្តត្រូវអនុម័តលើផែនការប្រើប្រាស់ដីនៅតំបន់បឹងព្រែកទប់នេះ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផ្តល់យោបល់លើការប្រើប្រាស់ដី ចៀសវាងមានការតវ៉ានៅពេលក្រោយ បន្ទាប់មកទើបចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ តាមការកាន់កាប់ជាក់ស្តែង។

ទាំង៦ ចំណុច នៃសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលខាងលើនេះ ក៏មិនផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ, ច្បាប់ស្តីពី ភូមិបាល, ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិដែរ។ដូច្នេះ បើយើងពិនិត្យលើការអនុវត្តជាក់ស្តែង របស់មន្រ្តីជំនាញ និងអាជ្ញាធរ ខេត្តព្រះសីហនុ ដោយប្រៀបធៀបជាមួយនឹង ៦ចំណុចនោះ គឺស្ទើរតែទាំងស្រុង មិនអនុវត្តបានឡើយ គឺមានតែ បំពានទៅវិញ ដូចជា ឃុបឃិតគ្នាយកដីផ្ទៃរងទឹកភ្លៀងរបស់ បឹងព្រែកទប់ចែកគ្នា និងលក់ ដែលសព្វថ្ងៃបានកំពុង សាងសង់វីឡា ចាក់ដីលុប មានប្រឡាយទឹកស្អុយជាដើម។

Photo by DAP-News

ចំណែកការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធដូចជា ទំនប់, ផ្លូវព័ន្ធជុំវិញបឹង និងរក្សាដីចំណីផ្លូវប្រវែង ១០ម៉ែត្រ សងខាង, បណ្ដាញលូបង្ហូរដោយដាំដើមឈើ ការពារបរិស្ថានមាត់បឹង និងធានាមិនឲ្យមានការទន្ទ្រាន កាន់កាប់ដី មាត់បឹងជាដាច់ខាត ដោយសុំឲ្យអ្នកកាន់កាប់ដីធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង និងបរិច្ចាគដី និងធនធានខ្លះ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ គឺមិនបានធ្វើឡើយ។

៧-តើការរំលោភយកផ្ទៃរងទឹកភ្លៀងរបស់បឹង ផ្តើមចេញពីអ្វី?ដីនៅតំបន់បឹងព្រែកទប់ មានប្លុកA ដែលមានទំហំ៨២ ហិចតា គឺផ្ទៃបឹង ១៤ហិចតានិងផ្ទៃរងទឹកភ្លៀងរបស់បឹង៦៨ហិចតា។ ក្នុងចំណែកដី៦៨ហិចតានេះ មាន ប្រជាពលរដ្ឋនិង មន្រ្តីរាជការរស់នៅតាំងពីយូរណាស់ មកហើយតែ៥១គ្រួសារស្មើនឹង១១០ក្បាលដី ប៉ុណ្ណោះហើយ ៥១គ្រួសារនេះរស់នៅឯក្បែរវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមឯណោះមិនមែននៅក្បែរបឹងព្រែកទប់ឡើយ។ បច្ចុប្បន្ន នេះផ្ទៃរងទឹកភ្លៀង៦៨ហិកតានេះត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់លួចបញ្ចូលឈ្មោះ និងក្បាលដីជាមួយ ប្រជាពលរដ្ឋ ៥១គ្រួសារ ធ្វើឲ្យក្បាលដីឡើងទៅដល់ជាង២៣០ក្បាលដីឯណោះ។ ចំណែកក្បាលដីដែលពួកគេលូច បញ្ចូល គឺស្ថិតនៅកៀកនិងបឹងព្រែកទប់នេះតែម្តង។

ក្រោយពីមន្រ្តីអន្តរក្រសួងចុះអង្កេតស្រាវជ្រាវរួចក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក៏បានបញ្ជូនលិខិតចំនួន២ ទៅស្ថាប័នពាក់ព័ន្ធ៖

ទី១-ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល តាមរយៈលិខិតលេខ០៣៧ ឧរថ ទស ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៨ ចុះហត្ថលេខា ដោយលោករដ្ឋមន្រ្តី ស៊ុយ សែម គោរពជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តីលើកជាយោបល់ ស្នើសុំរាជរដ្ឋាភិបាល សូមធ្វើការកំណត់តំបន់ការពារប្រភពទឹក សាបរបស់បឹង ព្រែកទប់ ដោយដាក់ឲ្យនៅក្រោមការគ្រប់គ្រងនិងថែរក្សារបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលសំរាប់វិស័យ ផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ លើផ្ទៃដី ៨២ហិចតា។ទី២-ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល តាមរយៈ លិខិត លេខ៥០០ ឧរថ ទស ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ចុះហត្ថលេខាដោយលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តព្រះសីហនុ ដោយស្នើសុំផ្អាកការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនទ្រព្យ (ដីធ្លី)ក្នុងតំបន់បឹង ព្រែកទប់ ប្លុកA ចំនួន៩០ហិចតានេះសិន ដោយរង់ចាំរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ការពារបឹងនេះ។ តាមរយៈអន្តរ ក្រសួងចុះមកនេះរាជរដ្ឋាភិបាលមិនទាន់បានចេញអនុក្រឹត្យការពារដីបឹងព្រែកទប់នេះនៅឡើយទេ។

បន្ទាប់មកទៀត ក៏មានព្រឹត្តិការណ៍បាតុកម្មមួយកើតឡើង (សង្ស័យបង្កើតឡើង ដោយក្រុមអភិបាលខេត្ត និងឈ្មួញ ទុច្ចរិត) ក្នុងគោលបំណងបំភ្លៃនាយករដ្ឋមន្រ្តី ឲ្យចេញសេចក្តីជូនដំណឹងប្រគល់ដីទាំងនោះឲ្យប្រជាពលរដ្ឋ។ គឺ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១មានបាតុកម្ម សិប្បនិមិត្តមួយ ដោយបោកប្រជាពលរដ្ឋមួយក្រុម ដែលកំពុង រស់នៅពិតប្រាកដឲ្យស្រែកថា ជាតំណាងប្រជាពលរដ្ឋទាំងអស់ មានន័យថា បញ្ចូលក្រុមម្ចាស់ដីថ្មីដែល មិនបាន រស់នៅពិតប្រាកដទេគ្រាន់តែមកហ៊ុមព័ទ្ធធ្វើរបងរំលោភយកដីផ្ទៃរងទឹកភ្លៀងបឹងតែប៉ុណ្ណោះ។ដោយសកម្មភាព របស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើងដោយបិទផ្លូវជាតិលេខ៤ព្រមទាំងដង្ហែក្បួនទៅសាលាខេត្ត ទៅមន្ទីរដែនដី ខេត្ត និងមានបំណងទៅព័ទ្ធផ្ទះលោក សូ សុខ ផងដែរ តែទីបំផុតក្រុមបាតុករទាំងនោះក៏បានដង្ហែ ទៅដាក់ញត្តិនៅ ការិយាល័យ តំណាងរាស្រ្តមណ្ឌលព្រះសីហនុវិញ។បន្ទាប់ពីបាតុកម្មបញ្ចប់ភ្លាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ លោក ស្បោងសារ៉ាត បានរាយការណ៍ពីបញ្ហានេះ ទៅសម្តេចតេជោភ្លាមព្រមទាំងបានប្រាប់ ពីវិធានការណ៍មួយ ចំនួន ដើម្បីកុហក់សម្តេចផងដែរ។ហើយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាតក៏បានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម មានកម្មវត្ថុស្តីពីសំណើសុំគោលការណ៍អនុញ្ញាត ឲ្យ សាលាខេត្តព្រះសីហនុបានផ្តល់កម្មសិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងព្រែកទប់។ដោយក្នុង លិខិត នេះរៀបរាប់ថា បឹងព្រែកទប់ ជាប្រភពទឹកសាបដ៏សំខាន់មួយសំរាប់បំរើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ផ្ទៃបឹងព្រែកទប់បានគោករាក់បន្តិចម្តងៗជារៀងរាល់ឆ្នាំដោយ សារការហូរចាក់ដីពីតំបន់ផ្ទៃរងទឹកភ្លៀង នារដូវវស្សាហើយបានធ្វើឲ្យទឹកបឹងនេះ មានបរិមាណតិចទៅៗពុំមាន លទ្ធភាព ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុប្រើប្រាស់តទៅទៀតបាន។ ក្នុងន័យនេះគាត់មិនមាន បំណងឬវិធានការស្តារបឹងនោះទេ បែជាបង្វៀងឲ្យប្រើប្រាស់ទឹកក្បាលឆាយវិញ ប្រយោជន៍ដើម្បីគាត់យកដីនេះ ទុកលក់។ ក្រោយមករាជរដ្ឋាភិបាល ក៏បានចេញសេចក្តីជូនដំណឹងលេខ៤៩៨សជណ ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ទេព នន្នរីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន៦ចំណុច ដូចបាន ជម្រាបជូនខាងលើជ្រាបរួចហើយ។បន្ទាប់ពីមានសេចក្តីជូនដំណឹងនេះភ្លាម អភិបាលខេត្ត បានបញ្ជាឲ្យលោក សូ សុខ ប្រធានមន្ទីរសុរិយោដីខេត្ត ចុះហត្ថលេខាចេឡប្លង់ដីឲ្យគាត់ភ្លាមតែលោក សូ សុខ មិនព្រមក៏មានការដោះដូរ ដំណែងភ្លាមដែរ។ ចំពោះលោក សូ សុខការដែលមិនព្រមចុះហត្ថលេខា ព្រោះគាត់គិតថា អាជ្ញាធរខេត្តមិនទាន់ បាន ធ្វើតាមលក្ខខណ្ឌសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលទាំង៦ចំណុចនោះនៅឡើយទេ ទើបគាត់មិនហ៊ាន ហើយក៏មានការដោះដូររូបគាត់ ដាក់លោក ហ៊ុន ភី ដែលជាមនុស្សរបស់លោក ស្បោង សារ៉ាតវិញ ទើបប្លង់ដីក៏ ចាប់ ផ្តើមចុះហត្ថលេខាចេញជាបន្តបន្ទាប់មក។

ដើម្បីផ្គត់ផ្គង់ទឹកសាបឲ្យបានគ្រប់គ្រាន់ទាំងបច្ចុប្បន្ន និងទៅអនាគត សម្រាប់ផលប្រយោជន៍សាធារណៈ, ការវិនិយោគ និងទេសចរណ៍ តាមគោលនយោបាយរាជរដ្ឋាភិបាល គឺអាជ្ញាធរខេត្តព្រះសីហនុ ត្រូវតែស្ដារ និង ពង្រីក ផ្ទៃបឹងស្តុកទឹកឲ្យកាន់តែធំទើបត្រូវ តែផ្ទុយទៅវិញ បែរជាគណៈអភិបាលខេត្តព្រះសីហនុខ្លះ មន្ត្រីនៃមន្ទីរ ពាក់ព័ន្ធមួយចំនួន និងអ្នកមានទ្រព្យសម្បត្តិខ្លះ បានឃុបឃិតគ្នា បណ្ដោយឲ្យមានមនុស្សចូលកាន់កាប់ដីធ្លី ចាក់ដី លុប និងសង់លំនៅដ្ឋាននៅតំបន់បឹងព្រែកទប់ទៅវិញ។ ឬមួយពួកគេមានចេតនា ប្រឆាំងគោលនយោបាយ រាជរដ្ឋាភិបាល?

ដូចនេះមានន័យថា ពួកខិលខូចទាំងអស់នោះ នាំគ្នារំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ, ច្បាប់ស្តីពីភូមិបាល, ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធាន ធម្មជាតិ និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល? ពួកគេប្រមាថ មើលងាយគោល នយោបាយរាជរដ្ឋាភិបាល កម្ពុជា។យោងតាមប្រភពព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថាមន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងមិនប្រក្រតី រៀបចំ យកដីតំបន់បឹងព្រែកទប់ធ្វើជាកម្មសិទិ្ធខុសច្បាប់នេះ រួមមាន លោក ស្បោង សារ៉ាតអតីតអភិបាលខេត្តព្រះសីហនុ, លោក ប្រាក់ ស៊ីហារ៉ា អភិបាលរងព្រះសីហនុ, លោកហ៊ុន ភី ប្រធានមនី្ទរសុរិយោដី ដែលទើបនឹងឡើងថី្ម និងអ្នកជំនួញ ហេង ហ៊ុយ។

ដោយមើលឃើញភាពមិនប្រក្រតីក្នុងករណីបឹងព្រែកទប់ និងផលប្រយោជន៍ដ៏ធំធេងរបស់បឹង ទើបថី្មៗនេះ លោក ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីផ្ទេរនិងចូលកាន់មុខតំណែង អភិបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨  ខែឧសភា  ឆ្នាំ២០១៤ បានដាក់បទបញ្ជាដាច់ខាតឲ្យអភិបាលខេត្តថ្មី លោក ឈិន សុខុន ត្រូវតែការពារឲ្យខាងតែបាន ចំពោះតំបន់ និងផ្ទៃបឹងព្រែកទប់នេះ។

ប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមិនអនុញ្ញាតឲ្យមានការរំលោភបំពាន ហើយបានតាមដានជាប់ជាពិសេស ថាតើអភិបាលខេត្តថ្មីមាន លទ្ធភាព ទប់ស្កាត់ការរំលោភបំពាននៅតំបន់បឹងព្រែកទប់នេះបានដែរឬទេ?

អាស្រ័យហេតុនេះ បឹងព្រែកទប់ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនមានអ្នកណារំលោភ កាន់កាប់បាន ទេ ពីព្រោះវានៅមានតម្លៃដ៏ក្រៃលែងមិនអាចកាត់ថ្លៃបានសម្រាប់ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ ជាតិ, ការរំលោភបំពានដូចក្នុងសម័យកាន់កាប់របស់លោក ស្បោង សារ៉ាត (អតីតអភិបាលខេត្តព្រះសីហនុ) គឺជា ការបំពានច្បាប់ ដែលនាំឲ្យមានផលប៉ះពាល់ដល់ប្រភពទឹកសាបតែមួយគត់របស់ក្រុងព្រះសីហនុ, បាត់បង់ផ្ទៃរង ទឹកភ្លៀងរបស់បឹង, ខូចគុណភាពទឹកសាបក្នុងផ្ទៃបឹង, ទឹកក្រោមដី មានជាតិប្រៃប្រើប្រាស់លែងបានដោយ សារ ខ្វះទឹកសាបពីបឹងទៅបន្សាប, និងបាត់បង់ផ្ទៃដីដែលទុកសម្រាប់ពង្រីកផ្ទៃបឹងនាពេលបច្ចុប្បន្ន ក៏ដូចអនាគត ដើម្បីកុំឲ្យខ្វះទឹកសាបប្រើប្រាស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន សិប្បកម្ម ឧស្សាហកម្ម និងវិស័យ ទេសចរណ៍ នៅក្រុងព្រះសីហនុ។

ដូចនេះ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួង ធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, អាជ្ញាធរខេត្តព្រះសីហនុសព្វថ្ងៃ, និងអង្គភាពប្រឆាំងអំពើពុករលួយ គួរដោះស្រាយបែបណាចំពោះបឹងព្រែកទប់ និងចាត់ការបែបណា ចំពោះមន្រ្តី ខិលខូច ដែលបានបំផ្លាញបឹងព្រែកទប់នេះ?៕

លោក ប៊ិន ឈិន ណែនាំអភិបាល ខេត្តព្រះសីហនុ ត្រូវការពារ​ បឹងព្រែកទប់ និង ព្រៃនៅតំបន់ ក្បាលឆាយ

$
0
0

ព្រះសីហនុ ៖ អំឡុងពេលចូលរួមប្រជុំ ជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងសាលា ដំបូងខេត្ត ព្រះរាជអាជ្ញា និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត នៅឯសាលប្រជុំ សាលាខេត្ត ព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជា ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានណែនាំឲ្យលោក ឈិត សុខុនអភិបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណា ត្រូវតែការពារបឹងព្រែកទប់ និងព្រៃនៅតំបន់ក្បាលឆាយឲ្យបាន ដោយទុកជាស្នាដៃទី១ នៃ ការគ្រប់គ្រងរបស់លោក ដោយធ្វើការសហការជាមួយសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតឲ្យបាន ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ ថា បើសិនជាបាត់បង់ប្រភពទឹកនៅបឹងព្រែកទប់ និង ក្បាលឆាយ គឺគ្មាននរណាមកទេ ព្រោះកាលណាគ្មានទឹក គឺគ្មាននរណាអាចធ្វើអ្វីបានទេ ។ ហើយគេក៏ មិនអាចយកទឹកសមុទ្រមកហូបបានដែរ ជាពិសេសទៅទៀត វាមិនដែលនរណាយកទឹក តាមខ្លួនមក ប្រើប្រាស់នៅខេត្តព្រះសីហនុនេះបានដែរ ។  ហើយជាពិសេសប្រមុខរាជរដ្ឋាភិបាលកំពុងចាប់អារម្មណ៍ ធំណាស់បញ្ហាប្រភពទឹកស្អាតនេះ ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានសង្កត់ធ្ងន់បញ្ជាក់ប្រាប់អង្គប្រជុំផងដែរថា កាលជំនាន់លោក ស្បោង សារ៉ាត នៅជាអភិបាលខេត្តព្រះសីហនុ សម្តេចប្រមុខរាជរដ្ឋាភិបាល ធ្វើការជេរស្តីច្រើនណាស់ គឺឲ្យតែពេលជួប គឺលោកនិយាយហើយពីរឿងហ្នឹង ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់បន្ថែមថា ចំពោះសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ទាំងអស់មិនថា បក្សណាទេ ត្រូវប្រមូលផ្តុំចូលរួមដោះស្រាយទាំងអស់គ្នា ព្រោះកាលណាបាត់បង់ទឹក គឺងាប់ដល់ជាតិ មិនមែនងាប់តែខេត្តព្រះសីហនុតែមួយនោះទេ ព្រោះបញ្ហានេះជាបញ្ហាធំណាស់ ។ ហើយសូមកុំច្រឡំថា យើងអាចយកទឹកសមុទ្រ មកប្រើប្រាស់បានឲ្យសោះ ព្រោះពេលដែលយើងធ្វើ ការបំលែង (Converter)វាត្រូវការចំណាយថ្លៃណាស់ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងអង្គប្រជុំ កាល ពីព្រឹកថ្ងៃទី០៣ ខែមិថុនា នេះ គឺរបាយការណ៍ដាក់ជូនអង្គប្រជុំ នៅមានភាពចន្លោះប្រហោងជាច្រើន ដោយអ្នករៀបចំកម្មវិធី មិនបានបញ្ចូលបញ្ហាបឹងព្រែកទប់ ដែលជាបញ្ហាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ពី សំណាក់ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាជិកក្រុមប្រឹក្សាខេត្តជាច្រើនទៀត នៅទូទាំងខេត្តព្រះសីហនុ ក៏ដូចជាបញ្ហាឆ្នេរសមុទ្រមួយចំនួន ដែលស្នើសុំវិនិយោគ ពីរាជរដ្ឋាភិបាល ប៉ុន្តែ មិនបានធ្វើការអភិវឌ្ឍអ្វីទាំងអស់នោះ ។ ហើយរបាយការណ៍ដាក់ជូនអង្គប្រជុំ ក៏មិនបានចែកជូន គ្រប់គ្នាដែរ ដែលធ្វើឲ្យសមាជិកនៃអង្គប្រជុំខ្លះ មានការមិនសប្បាយចិត្តទៀតផង ។ ចំពោះបញ្ហាបឹង ព្រែកទប់នេះដែរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មួយរូប មកពីគណបក្សប្រជាជនកម្ពុជា ក្នុងលក្ខ ខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានឲ្យដឹងថា រូបគាត់មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលមិនឃើញគេ ដាក់បញ្ហាបឹងព្រែកទប់ ចូលក្នុងរបាយការណ៍នៃអង្គប្រជុំ ហើយរូបលោក ក៏បានឲ្យជាយោបល់ផងដែរ ថា គេគួរណាស់តែធ្វើវេទិការសាធារណៈមួយ ដើម្បីឲ្យដឹងលទ្ធផលវាបែបណា ដើម្បីងាយស្រួលក្នុងការ ដោះស្រាយ ។

 លោក ហ៊ុន ភី ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្រោយកិច្ចប្រជុំ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ដីនៅតំបន់បឹងព្រែកទប់នេះ រូបគាត់បានស៊ីញ៉េចេញប័ណ្ណ កម្មសិទ្ធិចំនួន ៣៣ប័ណ្ណហើយ ក្នុងចំណោមពាក្យស្នើសុំជាង ២០០អ្នក ។ ហើយពេលនេះ រូបគាត់បាន ទទួលបញ្ជាពីលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ឲ្យផ្អាកការចេញប័ណ្ណបន្តទៀតហើយ ។ ហើយឥឡូវនេះមន្ទីរ ក៏ដូចជាសាលាខេត្តព្រះសីហនុ កំពុងតែរៀបចំចាត់ចែងលិខិតជូនដំណឹង និងឯក សារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចេញប័ណ្ណជាកញ្ចប់ម្តង ៕

អភិបាល ខេត្តព្រះសីហនុ ប្រកាសដកហូត ដីតំបន់ក្បាលឆាយ ត្រឡប់មកវិញ ក្រោយមានការរំលោភ ដោយខុសច្បាប់

$
0
0

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន ដែលទើបឡើងកាន់តំណែង បានសម្រេចដកហូតដីតំបន់ក្បាលឆាយ មកជាកម្មសិទ្ធិរបស់រដ្ឋវិញទាំងអស់ បន្ទាប់ពីពិនិត្យឃើញមានការរំលោភយក ដោយខុសច្បាប់ ពីក្រុមអ្នកមានលុយ និងអំណាចនោះ។

មន្រ្តីសាលាខេត្តព្រះសីហនុម្នាក់ បានលួចប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤នេះថា ការប្រកាសរបស់លោក ឈិត សុខុន បានធ្វើឡើងនាព្រឹកមិញ ពេលលោកចុះពិនិត្យដីនៅតំបន់ក្បាលឆាយ ដែលរងការរំលោភបំពានដោយខុសច្បាប់។

មន្រ្តីសាលាខេត្តរូបនេះបន្តថា យោងតាមអនុក្រឹត្យលេខ៧៦ ដីព្រៃតំបន់ក្បាលឆាយស្ថិតក្នុងសង្កាត់លេខ១ក្រុព្រះសីហនុ ខេត្តព្រះសីហនុ មានចំនួនប្រមាណជាង ៦.០០០ហិចតា ហើយអំឡុងពេលជិតបោះឆ្នោតកាលពីឆ្នាំ២០១៣ទៅ មានមនុស្សមួយក្រុមចុះទៅរានព្រៃរំលោភយកដីអស់ប្រមាណជិត ៤០០ហិកតា។

បន្ទាប់ពីបានចូលរួមពិនិត្យជាក់ស្តែងកាលពីព្រឹកមិញនេះ លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យធ្វើការដកហូតដីទាំងអស់មកវិញ ហើយថែមទាំងប្រកាសបិទបញ្ឈប់ការកាប់រានព្រៃ និងការសាងសង់លំនៅដ្ឋាន និងឲ្យមានការរៀបចំដាំដើមឈើរឡើងវិញផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កម្លាំង នគរបាល ខេត្តកំពង់ចាម ចាប់ក្មេងទំនើង ស្នាក់នៅវត្ត ពីបទកាប់គេ២ដង បណ្តាលឲ្យ រងរបួសធ្ងន់

$
0
0

កំពង់ចាម ៖ ក្មេងទំនើង ជាសិស្សសាលា យកវត្តអារាម ជាទីកន្លែងស្នាក់នៅ ដើម្បីរៀនសូត្រម្នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ដោយបានកាប់គេ បណ្តាលឲ្យរងរបួស ចំនួន២លើកមកហើយ ។

ជនបង្កដែល ជាកូនសិស្សលោកនៅ វត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀមរូបនេះ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ខណៈដែល ជនសង្ស័យ កំពុងលាក់ខ្លួន នៅស្រុកកំណើត បន្ទាប់ពីកាប់គេឲ្យ រងរបួស មួយលើកទៀត នៅមុខ សណ្ឋាគារមនោរម្យ ក្រុងកំពង់ចាម កាលពីពាក់កណ្តាលអាធ្រាត្រ ៤-៥ថ្ងៃមុនកន្លងទៅនេះ ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរូបនេះមាន ឈ្មោះ ផល សុជា អាយុមិនទាន់ដល់២០ឆ្នាំផង ហើយបានសុំព្រះសង្ឃ នៅវត្តភ្នំប្រុស ដើម្បីស្នាក់អាស្រ័យរៀនសូត្រ ហើយមានស្រុកកំណើតនៅស្រុកកំពង់សៀម ។

មន្រ្តីនគរបាល ខាងលើបានបន្តទៀតថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីករណី ក្មេងទំនើងកាប់គ្នា នៅមុខសណ្ឋាគារ មនោរម្យរួចមក ហើយជនបង្កបានរត់គេចខ្លួននោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យកម្លាំងនគរបាល ជំនាញសហការជាមួយកម្លាំង នគរបាលពាក់ព័ន្ធ តាមស្រាវជ្រាវ និងធ្វើការស៊ើប អង្កេតករណីនេះ ជាបន្ទាន់ដើម្បី តាមចាប់ជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

បើមន្រ្តីនគរបាល ខាងលើនេះ បានបន្តទៀតថា ក្រោយពីទទួលបានបទបញ្ជាពី លោកស្នងការរួចមក កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ សហការជាមួយកម្លាំង នគរបាលស្រុកកំពង់សៀម បានធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ចាប់ខ្លួន ជនបង្ករូបនេះតែម្តង ។ ក្រោយការសួរនាំ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ធ្វើ សកម្មភាព កាប់គេម្តងហើយ កាលពីពេលកន្លងទៅ ហើយត្រូវបានចៅក្រម សាលាដំបូងខេត្តកំពង់ចាម ចេញដីកាតាមចាប់ខ្លួនទៀតផង ។

ដោយសារតែ កាប់គេហើយ មិនត្រូវសមត្ថកិច្ចចាប់ខ្លួន ទើបជនសង្ស័យរូបនេះ បន្តប្រព្រឹត្តថែមទៀត តែលើកនេះត្រូវ ជាប់ខ្នោះយ៉ាងទាន់ហន់ ពីសំណាក់កម្លាំង នគរបាលខេត្តកំពង់ចាម។

គួរកត់សម្គាល់ថា រាល់សកម្មភាព ក្មេងទំនើង ដែលបានប្រព្រឹត្ត និងដេញកាប់គ្នានៅ ខេត្តកំពង់ចាម ប៉ុន្មានករណីនេះ ត្រូវបានលោកស្នងការខេត្ត បញ្ជាឲ្យតាមចាប់បានទាំងអស់ លើកលែង តែកូនប្រុស របស់លោក ប៉ែន គ្រី អនុប្រធាន ការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ខេត្ត ដែលបាននិងកំពុងរត់គេចខ្លួន ក្រោយបក្ខពួក ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ហើយកូនប្រសាម្នាក់របស់លោក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងត្រូវតុលាការសម្រេច ដាក់ពន្ធនាគារ ជាប់ពាក់ព័ន្ធ ការប្រើអាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន ហើយធ្វើតេស្ត ទឹកនោម ពីព្រោះពីមុន ជនសង្ស័យជាមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ហើយនឹងដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

ប្រកាសចូល កាន់ដំណែង របស់ក្រុមប្រឹក្សា ស្រុកជាំក្សាន្ត ដែលគណបក្ស ប្រជាជន មានទាំង១១អសនៈ

$
0
0

ព្រះវិហារ ៖ ក្រុមប្រឹក្សា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន១១រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា ទាំងអស់នោះ ត្រូវបានធ្វើពិធី ប្រកាសចូល កាន់តំណែង សម្រាប់អាណត្តិទី២ ដែលប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ក្រោមអធីបតីភាពរបស់អភិបាលខេត្ត ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្រី ឌឹក ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។

ជាលទ្ធផល គណបក្ស ប្រជាជនកម្ពុជាបានទទួល សម្លេងគាំទ្រ សម្រាប់ ក្រុមប្រឹក្សាស្រុកជាំក្សាន្ត មានចំនួន១១រូប ទាំង អស់ ដែលបានមកពីការបោះឆ្នោតជូនពីសមាជិកឃុំទាំង៥៣រូប ។

 នាយករដ្ឋបាល សាលាខេត្ត បានឡើងអាននូវអនុក្រិត ស្តីពីការតែងតាំងប្រធាន និងសមាជិក ក្រុមប្រឹក្សា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមាន១១រូប។

នៅក្នុងឱកាដនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្រុមប្រឹក្សា ស្រុក ដែលបានចូលកាន់ តំណែងទាំង១១រូប គឺជាតំណាង ប្រជាពលរដ្ឋក្នុង ស្រុកជាំក្សាន្ត  របស់ ខេត្តព្រះវិហារ ទាំងមូល ដែលមានភារកិច្ច ត្រូវបំរើប្រជាពលរដ្ឋ ដោយស្មើភាព និងបំពេញការងារ របស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ ជាក់ស្តែង ក្នុងការអភិវឌ្ឍន៍ មូលដ្ឋាន ខេត្ត ក្រុង ស្រុក ដោយមិនត្រូវប្រកាន់និន្នាការ នយោបាយ នោះឡើយ ។

 លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍បន្តថា ការបោះឆ្នោត ក្រុមប្រឹក្សាកន្លងមកនេះ ក៏ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ និងវាយ តម្លៃខ្ពស់ថា បានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផល នៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ពី គណបក្សនយោបាយ ប្រគួតប្រជែង ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងតែពង្រឹង និងលើកកំពស់ នីតិរដ្ឋ ដូច្នេះបុគ្គលគ្រប់រូប ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋត្រូវ តែគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យ បានត្រឹមត្រូវ ។ ជាមួយគ្នានេះ ដើម្បីពង្រឹង អភិបាលកិច្ចល្អ លោកបានជម្រុញឲ្យក្រុមប្រឹក្សា គ្រប់លំដាប់ថ្នាក់ ដែលជារដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសង្គម កសាងហេដ្ឋា រចនាសម្ព័ន្ធ ប្រកបដោយសមធម៌ តម្លាភាព និងគណនេយ្យភាព តាមរយៈការ គ្រប់គ្រង អំណាចវិមជ្ឈកា និងវិសហមជ្ឈការ ។

លោក អ៊ុំ ម៉ារ៉ា ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមប្រឹក្សាស្រុក ដែលបានជាប់ឆ្នោត ក្នុងអាណត្តិទី២ ទាំងអស់ត្រូវ ខិតខំស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅ នូវការថ្នាំងថ្នាក់ តម្រូវការ និងបញ្ហា ប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការ ដោះស្រាយឲ្យ បានសមស្រប និងទាន់ពេលវេលា ។

ជាពិសេសត្រូវ បន្តខិតខំ លើកកម្ពស់ការ ទទួលខុសត្រូវក្នុងការ ផ្តល់សេវា រដ្ឋបាល ជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមការកំណត់ និងត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវ តារាងតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវា រដ្ឋបាល ដែលផ្តល់ដោយ រដ្ឋបាលថ្នាក់ ក្រោមជាតិជូន សាធារណជនជាប់ជាប្រចាំ និងលើកកម្ពស់ការ ចូលរួមក្នុងការលុបបំបាត់ ការទារកម្រៃសេវាក្រៅ។

ដោយឡែក មន្រ្តីពាក់ព័ន្ធ ទាំងអស់ ត្រូវចូលរួមស្តាប់ នូវរាល់បញ្ហា របស់ប្រជាពលរដ្ឋ ទាំងនោះ ដើម្បីរាយការណ៍ ជូនថ្នាក់ដឹកនាំ និងដោះស្រាយ នូវអ្វីដែលធ្វើរួច ជាបន្ទាន់ជូនពួកគាត់៕

ប្រជាពលរដ្ឋ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ទទួលសមិទ្ធិផលថ្មី បន្ថែមមាន ប្រឡាយទឹក និងផ្លូវ

$
0
0

កណ្តាល៖ មន្ត្រីជាន់ខ្ពស់នៃ រាជរដ្ឋាភិបាល ក្នុងអង្គភាពកាំសាប បានដាក់ឲ្យប្រើប្រាស់ ប្រឡាយទឹក មួយខ្សែប្រវែង៤៥០ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្កតណ្តាល ធ្វើដំណើរឆ្លងកាត់ក្រោយពី ផ្លូវមួយខ្សែនេះ បានធ្វើរួចរាល់ជាស្ថាពរ តាមការស្នើរសុំរបស់ ប្រជាពលរដ្ឋនៅទីនោះ។ ជាមួយគ្នានេះ ផ្លូវលំមួយខ្សែក៏ត្រូវបានថ្នាក់ដឹកនាំ ខាងលើបានជួយ ឧបត្ថម្ភជាថវិកាចំនួន៦០០ដុល្លារ ប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយកទៅជួសជុល និងឧបត្ថម្ភដីចំនួន២៥រថយន្តសម្រាប់យកទៅជួសជុល និងចាក់បំពេញជង្ហុកតាមផ្លូវដែលរង ការខូចខាតនៅក្នុងភូមិនាឃុំក្រាំងម្កាក់ផងដែរ។

ការប្រកាសដាក់ឲ្យ ប្រើប្រាស់នូវសមិទ្ធិផលនានា ជូនប្រជាពលរដ្ឋនៅ ឃុំក្រាំងម្កាក់ព្រមទាំងការប្រគេន ស៊ីម៉ង់ត៍ចំនួន២០តោនដល់ព្រះចៅ អធិការវត្តអង្គសុភីមានជ័យ ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកបណ្ឌិត រស់ វណ្ណា ប្រធានគណៈពង្រឹងស្រុកអង្គស្នួល និងជាប្រធានគណៈពង្រឹង ឃុំក្រាំងម្កាក់ និងឃុំបែកចាន ព្រមទាំងមានការអញ្ជើញចូលរួមពី លោក នីម នីរ៉ាដេត អភិបាល នៃគណៈអភិបាល ស្រុកអង្គស្នួល រួមនឹងមន្ត្រីជុំវិញការិយាល័យស្រុក,ក្រុមការងារថ្នាក់កណ្តាលនិងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណ១៥០ចូលរួមផងដែរ។

ជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំវេទិការសាធារណៈតាមរយៈការអញ្ជើញឲ្យប្រជាពលរដ្ឋ បានចូលរួមនិងលើកឡើង នូវបញ្ហានានា ដែលពួកគាត់ជួបប្រទះចង់ឲ្យ មានការដោះស្រាយសម្រាប់ការរស់នៅ និងរកស៊ីប្រចាំថ្ងៃ។ នៅក្នុងឱកាសនោះលោកបណ្ឌិត រស់ វណ្ណា បានស្តាប់នូវសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានចូលរួម ហើយលើកឡើងនូវ បញ្ហាមួយចំនួន របស់កម្មករដែលពួកគាត់ចង់ដឹងថា ហេតុអ្វីប្រាក់ខែរបស់ពួកគាត់ ត្រូវភាគីរោងចក្រកាត់ពន្ធចូលរដ្ឋ។

ចំពោះបញ្ហានេះលោក បណ្ឌិតបានពន្យល់ពីកាតព្វកិច្ច របស់ប្រជាពលរដ្ឋទូរទៅដែលត្រូវ បង់ពន្ធជូនរដ្ឋដោយគិតតាមតម្លៃប្រាក់ខែ។ លោក បណ្ឌិត រស់ វណ្ណា ក៏បានពន្យល់ពីគោលនយោបាយ របស់រដ្ឋាភិបាលដែលមានរបប សន្តិសុខសង្គម នៃក្រសួងការងារ សម្រាប់ជួយ និងដោះស្រាយជូនដល់មន្ត្រីរាជការជាពិសេសកម្មករ កម្មការិនី ធ្វើការនៅតាមរោងដូចជា ករណីដួលសន្លប់នោះគឺរបបសន្តិសុខសង្គម ជាអ្នកចេញថ្លៃព្យាបាលជូនជនរងគ្រោះទាំងអស់។

ដោយឡែក ការប្រើប្រាស់ទឹកវិញ ដែលជាប្រភពដ៏សំខាន់របស់ប្រជាកសិករ ក្នុងការបង្កបង្កើនផល ដែលត្រូវបានប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិការសាធារណៈនោះ ស្តីអំពីការប្រើប្រាស់ទឹកមិនស្មើរ ភាពគ្នា ដោយពេលខ្លះខ្វះទឹក មិនអាចយកទៅស្រោចស្របផលដំណាំបាន ត្រូវបានលោកបណ្ឌិត រស់ វណ្ណា លើកឡើងនិងប្រាប់ពីគំរោងនៃប្រឡាយតាហោដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ ជាប្រភពទឹកដ៏សំខាន់ ដែលក្រុមការងារបាននឹងកំពង់រៀបចំដោះស្រាយជូនធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានទឹក គ្រប់គ្រាន់សម្រាប់យកទៅប្រើប្រាស់។

ដោយឡែកផ្លូវមួយខ្សែដែលប្រជាពលរដ្ឋស្នើសុំហើយត្រូវបានផ្តល់ជូនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ ត្រូវបានប្រធានក្រុមការងាររូបនេះអះអាងថា នឹងដាក់ឲ្យប្រើប្រាស់នា ចុងឆ្នាំ២០១៤ដោយមានប្រវែង៦គីឡូម៉ែត្រឆ្លងកាត់ ស្ពានព្រែកត្នោត ។ សម្រាប់តម្លៃនៃ ការប្រើប្រាស់ទឹកក៏ត្រូវបានក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយជូនដោយ បញ្ចុះបាន២០០រៀលបន្ថែមទៀត ក្នុងទឹក១ម៉ែត្រគុប។ និយាយរួម រាល់អ្វីដែលប្រជាពលរដ្ឋ នៅឃុំក្រាំងម្កាក់ លើកឡើងនិងស្នើរសុំឲ្យជួយ ដោះស្រាយនោះ គឺក្រុមការងាររបស់លោកបណ្ឌិត រស់ វណ្ណា បានដោះស្រាយជូនជាបន្តបន្ទាប់ និងកំពង់ដោះស្រាយតាមសំណូមពរ មិនឲ្យប្រជាពលរដ្ឋទាំងអស់ ខកបំណងនោះឡើយ ។

នៅក្នុងវេទិការសាធារណៈខាងលើនេះ លោកបណ្ឌិត រស់ វណ្ណា ក៏បានថ្លែងសារនយោបាយមួយចំនួន ដែលបាននឹងកំពុងកើតឡើង នាពេលបច្ចុប្បន្ន ជាពិសេស ពាក់ព័ន្ធនឹងការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង ដែលមានចរិក ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោច ស៊ីត្រីមានន័យថា មេដឹកនាំ គណបក្សប្រឆាំង បានប្រាប់ក្រុមគាំទ្ររបស់ពួកគេថា បើសិនគណបក្សប្រឆាំងឡើងគ្រប់គ្រងប្រទេសនោះ និងយកមេភូមិ មេឃុំរបស់គណបក្សប្រជាជន ទៅដាក់គុក ។ ត្រង់ចំណុចត្រូវបានលោកបណ្ឌិត អះអាងត្រឡប់ទៅវិញថា សម្រាប់គោលនយោបាយ ដ៏ទន់ភ្លន់តែម៉ឺងម៉ាត់របស់គណបក្សប្រជាជននិង រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខនោះ គឺមិនចងគំនុំមិនចង អាឃាតរវាងខ្មែរនិងខ្មែរ តួរយ៉ាងមេដឹកនាំ និងពួកខ្មែរក្រហមត្រូវបានសម្តេចយកមករស់ នៅជាមួយយ៉ាងសុខសាន្ត។ ពាក់ព័ន្ធ ការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងស្តីពីខ្មែរកម្ពុជាក្រោមដែលពួកគេថ្លែងថា បើសិនគណបក្សប្រឆាំងជាប់ឆ្នោតនោះ ប្រជាជននៅកម្ពជាក្រោមអាចចូលកម្ពុជាដោយមិនចាំបាច់មានទិដ្ឋការពោលជាការឆ្លងខេត្តនិងខេត្ត។

តែបញ្ហានេះលោកបានបតត្រឡប់ទៅវិញថា កម្ពុជាគោរព អធិបតេយ្យភាពរបស់ខ្លួននិងប្រទេសជិតខាងហើយ កម្ពុជាក្រោមត្រូវបានប្រទេសបារាំងកាត់ជូនវៀត ណាមតាំងពីមុនសម្តេចតេជោចាប់កំណើតមកម្ល៉េះ ដូច្នេះមិនអាចចោទថា សម្តេចតេជោ ជាអ្នកប្រគល់ ដីកម្ពុជាក្រោមជូនវៀតណាមបានឡើយ ហើយបញ្ហានេះជារឿងអតីតកាលរំលងផុតបាត់ទៅហើយមិន អាចមកបន្ទោសមេដឹកនាំបច្ចុប្បន្នបានឡើយ ។

ជាចុងក្រោយលោក រស់ វណ្ណា បានពន្យល់ទៅកាន់ប្រ ជាពលរដ្ឋកុំឲ្យចាញ់បោកការឃោសនារបស់មេដឹកនាំបក្សប្រឆាំងពោលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជា ពិសេសសម្តេចតេជោ បានទៅស្វែងរកជំនួយពីបរទេសមកជួយប្រជាពលរដ្ឋខ្មែរ ប៉ុន្តែមេដឹកនាំបក្សប្រ ឆាំងវិញ បែរជាទៅប្រាប់បរទេសកុំឲ្យផ្តល់ជំនួយមកកម្ពុជា ។ ជាក់ស្តែងដូចសម្តេចធ្លាប់បានលើកឡើង ថា ពេលទៅជួបប្រជាកសិករប្រាប់ថា ពេលគណបក្សខ្លួនឈ្នះឆ្នោតនិងធ្វើឲ្យស្រូវឡើងថ្លៃតែពេលទៅជួបអ្នកផ្សារប្រាប់ថា នឹងធ្វើឲ្យអង្ករចុះថោក ដូច្នេះគឺជានយោបាយបោកប្រាស់និយាយឲ្យតែរួច ពីមាត់៕


ប្រជែងរថយន្ត មិនផុត ដួលចូលរថយន្ត កិនបែកក្បាល ស្លាប់មួយរំពេច

$
0
0

កណ្តាល ៖ ជនរងគ្រោះម្នាក់ ត្រូវរថយន្តកិនបែក ក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណះជិះម៉ូតូ ប្រជែងរថយន្ត មិនផុតក៏ដួល កាលពីវេលាម៉ោង ជិត៤ល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិដើមទ្រាំង ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ពុំត្រូវបានគេស្គាលអត្តសញ្ញាណ នោះទេ មានអាយុ ប្រហែល២៤ឆ្នាំ ជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាសពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-6250 ចំណែកឯរថយន្ត ដែលជ្រុល កិនជនរងគ្រោះនោះម៉ាកហ៊ីណូ ដឹកដីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-0595 អ្នកបើកបរពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុរថយន្ត និងម៉ូតូជនរងគ្រោះបើកបរស្របទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្ត បានបត់ចូលផ្លូវតូច ចំណែកមូតូបត់ដែរ ដោយប្រជែង រថយន្តប៉ុន្តែពេលប្រជែង មិនផុតរថយន្តជាន់ហ្រ្វាំង ក៏ដួលចូលរថយន្រកិន បែកក្បាលតែម្តង។

ក្រោយពេលកើតហេតុនគរបាលបានចុះទៅ ដល់រួចប្រគល់ សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ រីឯវត្ថុតាងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកានស្នងការដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

រ៉ឺម៉កម៉ូតូ ដឹកម៉ាស៊ីន ឈូសឈើ បែកកង់ក្រោយ រ៉េចង្កូតបុក ម៉ូតួC125 បណ្តាលឲ្យស្លាបក្មេងស្រីម្នាក់ របួសធ្ងន់ ស្រាល៣នាក់

$
0
0

រតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ឋត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ78 ស្ថិតនៅ ក្នុងភូមិ4 សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចមុខផ្សារតាយសេង កាលពីវេលាម៉ោង៩និង០០នាទី ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤។

បើតាមសាក្សីនៅក្បែរ កន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរ៉ឺម៉ក ម៉ូតូ១គ្រឿង ដឹកម៉ាស៊ីន ឈូសឈើបើកបរ ក្នុងទិសដៅពី លិចទៅកើតមកដល់ចំណុចខាងលើ រ៉ឺម៉កម៉ូតូ បែក កង់ក្រោយផ្នែក ខាងស្តាំបានរ៉េចង្កូត ចូលទៅផ្លូវខាងស្តាំដៃស្របពេល ដែលមានម៉ូតូ C125 ពណ៌ខ្មៅពាក់ ស្លាកលេខរតនគិរី1B-1666 បានបើកចេញមកពីផ្សារតាយសេង ក្នុងទិសដៅពីត្បូងទៅជើង ក៏ត្រូវរ៉ឺម៉ក ម៉ូតូបុកពេញទំហឹងតែម្តងបណ្តាលឲ្យ ក្មេងស្រីម្នាក់ ឈ្មោះគៀត ឌីណា អាយុ២ឆ្នាំ ស្លាប់បាត់បង់ ជីវិតនៅ ពេលបញ្ជូន មកដល់មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ។

រីឯអ្នករបួសចំនួន៣នាក់ រួមមានទី១ ឈ្មោះ យ៉េន និមល ស្រីអាយុ៣១ ឆ្នាំ របួសបាក់ភ្លៅវស្តាំ(របួសធ្ងន់) ទី២.ឈ្មោះយ៉េន ចាន្នី ភេទស្រីអាយុ១៦ឆ្នាំ(របួសស្រាល) និងទី៣. ឈ្មោះលី សម្ជស្ស ភេទស្រីអាយុ១៤ឆ្នាំរងរបួសដៃ ជើងនិងក្បាលកំពុង សំរាកព្យាបាល នៅមន្ទីរ ពេទ្យបង្អែកខេត្ត។ ចំណែកឯអ្នកបើករ៉ីម៉កម៉ូតូដែសបង្កហេតុ ខាងលើបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុកម្លាំង នគរបាល ចរាចរណ៍បានចុះមកធ្វើការវាស់វែង រួចដឹកវត្ថុតាងមករក្សាទុកនៅស្នងការដ្ឋាននគរបាល ខេត្តរតនគិរីដើម្បីស្វែងរកអត្តសញ្ញាណ អ្នកបើករ៉ីម៉កម៉ូតូ មកដោះស្រាយតាមច្បាប់៕

ក្មេងស្រីអាយុ៦ឆ្នាំ លង់ទឹកទន្លេស្លាប់ នៅស្រុកស្អាង

$
0
0

កណ្តាល៖ ក្មេងស្រីម្នាក់មានអាយុ៦ឆ្នាំ បានលង់ទឹកទន្លេស្លាប់ ខណៈឪពុកម្តាយ មិនបានចាប់អារម្មណ៍ កាលពីវេលាម៉ោងប្រមាន ១១៖២០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រី នីតា អាយុ០៦ឆ្នាំ រស់នៅភូមិកើតហេតុ។មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានសុំឪពុក ទៅងូតទឹកទន្លេ តែឪពុកមិនឲទៅ ។

រួចហើយឪពុកក៏ដើរ ទៅលេងផ្ទះលក់កាហ្វេ រួចអង្គុយមើលកីឡា ប្រដាល់រហូត ដល់ម៉ោង២និង៤០នាទី ទើបត្រឡប់ មកផ្ទះវិញ ប្រពន្ធសួរកកូនមិន ឃើញទើប នាំគ្នាផ្អើល ឆោឡោរួចមានក្មេងប្រាប់ថា ឃើញកូនចុះងូតទឹកទន្លេ ឪពុកចុះទៅរាវ ឃើញសពកូនស្លាប់នៅក្នុងទឹក ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវ ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ឃាត់ខ្លួន ជនជាតិវៀតណាម ៤នាក់ សង្ស័យលួច ចូលអារឈើ ក្នុងទឹកដីខ្មែរ

$
0
0

មណ្ឌលគិរី: សមត្ថកិច្ចស្រុកអូររាំង ឃាត់ខ្លួនជនជាតិវៀតណាម ៤ នាក់ សង្ស័យលួចចូលអារឈើ នៅ ក្នុងទឹកដីខ្មែរ ត្រង់ទីតាំង ភ្នំស្រឡៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីវេលាម៉ោង ១១ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ។

លោក ប៊ូ ប៊ុនឈាត អធិការស្រុកអូររាំង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា មានជនជាតិវៀតណាមចូលអារឈើខុសច្បាប់ លោកក៏បានបញ្ជាកម្លាំងឲ្យចុះត្រួតពិនិត្យ តាមចំណុច នៃសេចក្តី រាយការណ៍ភ្លាម គ្រានោះសមត្ថកិច្ចចុះដល់ទីតាំង ភ្នំស្រឡៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ឃើញសកម្មភាពជាក់ស្តែង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បានជនជាតិវៀតណាម៤នាក់ រួមទាំង គោ យន្តកន្រ្តៃ ២គ្រឿង ផ្ទុកឈើប្រណីត ១៤ដុំ ។

លោកបានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ អង មិញចុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀត ណាម រស់នៅខេត្តដាក់ណុង ទី២ ឈ្មោះ ឡេ វ៉ាន់ទៀន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិវៀតណាម រស់នៅខេត្តដាក់ណុង ទី៣ ឈ្មោះ ត្វាច់ ដាក់ទិច ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តដាក់ឡាក់ និង ទី៤ ឈ្មោះ ថ្វាម វ៉ានថៃ ភេទប្រុស រស់នៅខេត្តដាក់ណុង ជនសង្ស័យត្រូវបានសួរនាំ នៅអធិការ ហើយ ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត ។ សហគមន៍ការពារព្រៃឈើកំពុងធ្វើការចោទប្រកាន់ លោក ជា ប្តី យាយបូក នៅក្រុងសែនមនោរម្យ ជា អ្នកនាំជនជាតិវៀតណាមខាងលើនេះ ចូលអារឈើខុសច្បាប់ ក្នុងទឹកដីខ្មែរ ហើយប្រជាពលរដ្ឋ សំណូម ពរឲ្យអាជ្ញាធរ មានសមត្ថកិច្ចជួយអញ្ជើញឈ្មោះ ជា ដែលគេល្បីថា ជើងខ្លាំងខាងនាំជនជាតិវៀតណាម ចូលមកអារឈើខុសច្បាប់ នៅក្នុងទឹកដីខ្មែរកន្លងមក សមត្ថកិច្ចធ្លាប់បានធ្វើការចាប់ត្រាក់ទ័រ ចំនួន ២ គ្រឿង របស់ជនជាតិវៀតណាម ប៉ុន្តែត្រូវបានគេដោះលែងទៅវិញ ត្រាក់ទ័រនោះក៏មានឈ្មោះ ជា ជាប់ ពាក់ព័ន្ធនៅក្នុងរឿងនោះដែរ ៕

ផ្ទុះកំប៉ុងហ្គាស នៅសង្កាត់ជើងឯក បណ្តាលឲ្យ ប្តីប្រពន្ធពីរនាក់ រងរបួសធ្ងន់ ស្រាល

$
0
0

ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបាន ដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ចំការដូង ចំណែកបុរសជា ប្តីក៏រងរបួសបន្តិចបន្តួចដែរ ដោយករណីផ្ទុះកំប៉ុងហ្គាស ខណៈកំពុងដាំស្លនៅក្នុងផ្ទះ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៤។

ភ្លាមៗនោះគេសង្កេតឃើញលោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានចុះដល់ផ្ទះ កើតហេតុ ហើយបានឧបត្ថម្ភទឹកប្រាក់ ចំនួន ១០ម៉ឺនរៀល ដើម្បីជួយថ្លៃព្យាបាល ប្តីប្រពន្ធទាំងពីរនាក់។

លោក ស៊ុន ស៊ីវ ប្រាប់ឲ្យដឹងថា ជនរងគ្រោះប្តីប្រពន្ធទាំងពីរនាក់មានឈ្មោះ យ៉ុន សឿន អាយុ៣៥ឆ្នាំត្រូវជាប្តី និងប្រពន្ធឈ្មោះ សុត រ៉េត អាយុ៣៥ឆ្នាំ ពួកគាត់ទាំងពីរនាក់មានមុខរបរជាកសិករ រស់នៅផ្ទះកើតហេតុ។

បុរសជាប្តីឈ្មោះ យ៉ុន សឿន ប្រាប់ថា មុនពេលកើតហេតុប្រពន្ធរបស់គាត់បានចូលទៅក្នុងផ្ទះបាយ ដើម្បីដាំស្ល ដោយប្រើកំប៉ុងហ្គាសតូចៗ ចំណែករូបគាត់កំពុងដេកនៅក្នុងបន្ទប់ក្បែរផ្ទះបាយនោះ។ ដោយសារផ្ទះរបស់ គាត់តូច លុះដល់វេលាកើតហេតុ មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែផ្ទុះកំប៉ុងហ្គាស បង្កជាអណ្តាត ភ្លើងឆេះរោលមកលើរូបគាត់ បណ្តាលឲ្យរងរបួសត្រង់ជើងទាំងពីរ រីឯប្រពន្ធរបស់គាត់រងរបួសធ្ងន់ ដោយសារ នៅជិតចង្ក្រានពេក។

ប្រភពព័ត៌មានពីបុរសដដែលប្រាប់បន្តថា ភ្លាមៗនោះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ព្រមទាំងលោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក ចុះមកដល់ផ្ទះរបស់គាត់ឧបត្ថម្ភ ប្រាក់ចំនួន១០ម៉ឺនរៀល ដើម្បីជួយថ្លៃព្យាបាលមុខ របួសផងដែរ។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ករណីផ្ទុះកំប៉ុងហ្គាសនេះ គឺដោយសារស្ត្រី ជាប្រពន្ធដាំស្លហើយដាក់ កំប៉ុងហ្គាស ក្បែរចង្ក្រាន ធ្វើឲ្យក្តៅ ទើបបណ្តាលឲ្យផ្ទុះបែបនេះបង្ក ជាអណ្តាតភ្លើងឆេះរោលរងរបួសប្តី ប្រពន្ធទាំងពីរនាក់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់បន្តទៀតថា ករណីផ្ទុះកំប៉ុងហ្គាសនេះ សំណាងល្អហើយ ដោយគ្រាន់តែ រងរបួសមនុស្ស ចុះបើសិនឆេះដល់ផ្ទះ និងរាលដល់ផ្ទះអ្នកដ៏ទៃ តើនរណាទទួលខុសត្រូវ។

ជាមួយនេះផងដែរ លោកចៅសង្កាត់ ក៏បានសំណូមពរ ទៅដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបាន ខ្ពស់បំផុតរាល់ការដាំស្ល ក៏ដូចជាភ្លើងផ្សែងផ្សេងៗ ចៀសវាងដូចករណីខាងលើ ៕

Viewing all 8042 articles
Browse latest View live


Latest Images