Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កម្លាំង នគរបាលប្រឆំាង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបឱសថ នាំចូល ដោយគ្មានច្បាប់

$
0
0

ភ្នំពេញ ៖ លោក ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន នគរបាល ប្រឆំាង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ ជា សុមេធី អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន ប្រឆាំងបទល្មើស សេដ្ឋកិច្ច និងមាន ព្រះរាជអាជ្ញារង ចូលរួម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង លួចនាំចូលឱសថ ដោយគ្មានច្បាប់ អនុញ្ញាត ស្ថិតនៅផ្ទះលេខ២AE1 ផ្លូវលេខ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

អនុប្រធាននាយកដ្ឋាន នគរបាល ប្រឆំាងបទល្មើស សេដ្ឋកិច្ច លោក ឡុង ស្រេង បានថ្លែងឲ្យដឹងថា មុន និងឈានដល់ ការចុះបង្រ្កាប កម្លាំងសមត្ថកិច្ច របស់លោកបាន ធ្វើការស៊ើប អង្កេតអស់រយៈពេល២ ថ្ងៃ ២យប់ មកហើយ ។

លោក ឡុង ស្រេង បានបញ្ជាក់ទៀតថា ឱសថទាំងនេះ មិនមែនជាឱសថ ក្លែងក្លាយ ឬខូចគុណភាពនោះទេ ប៉ុន្តែឱសថនេះ ត្រូវបានលួចនាំចូល ដោយពុំមានច្បាប់ អនុញ្ញាតពីប្រទេសថៃ។ បើទោះបីជា យ៉ាងណាក៏ដោយ មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ បានបញ្ជាក់អំពី អត្តសញ្ញាណជន សង្ស័យក្នុង ការនាំចូល ឱសថ ដោយគ្មានច្បាប់ អនុញ្ញាតនេះនៅឡើយទេ ដោយឡែក បន្ទាប់ ពីបញ្ចប់ក្នុងការ ចុះឆែកឆេរ នៅក្នុង សង្កាត់ទួលស្វាយព្រៃទី២ នេះ កម្លាំងសមត្ថកិច្ច និងបន្តទៅធ្វើការ ឆែកឆេរ ក្នុងសង្កាត់បឹងកេងកងទី១ បន្តទៀត ។

បើទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ សមត្ថកិច្ចរកឃើញ ថ្នាំពេទ្យខុសច្បាប់ ចំនួន៤៦ មុខ ស្មើ ៣៤៥៤គីឡូក្រាម ។ ម្ចាស់ទីតាំងនោះ ឈ្មោះ ប៉ែន វុទ្ធី ភេទប្រុស អាយុ ៦៦ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ សួរនាំផងដែរ។ ដោយឡែក នាល្ងាចថ្ងៃដដែលកម្លាំងសមត្ថកិច្ច បានចុះឆែក ឆេរផ្ទមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២៨៨ ផ្ទះលេខ ៣៥AE1ភូមិ៦ ក្រុម៤០ សង្កាត់បឹងកេងកងទី១ ដែលមានម្ចាស់ផ្ទះឈ្មោះ អ៊ុង សុខា ភេទស្រី អាយុ ៥៥ឆ្នាំ ជាឈ្មួញរកស៊ីលក់ឱសថ ប៉ុន្តែគាត់មិនមានជំនាញពេទ្យទេ ។

សូមបញ្ជាក់ថា ក្នុងពេលចុះ ឆែកផ្ទះខាងលើ សមត្ថកិច្ច បានរកឃើញថ្នាំពេទ្យ បរភេទ DIAZEPAM ចំនួន ៦៩៦ប្រអប់ ដោយក្នុង១ប្រអប់ មានចំនួន ១០០គ្រាប់ ។ ក្នុងឱកាសនោះ មន្រ្តីសុខាភិបាលមួយរូប ដែលបានចុះក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ បានអោយដឹងថា ឱសថប្រភេទ DIAZEPAM  នេះ អាចយកទៅប្រើប្រាស់ ជាថ្នាំសសៃប្រសាទ និងអាចប្រើប្រាស់ជាប្រភេទថ្នាំញៀនទៀតផង ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដកហូតថ្នាំនេះផងដែរ៕


ក្រុមហ៊ុន ខេឌីស៊ី បដិសេធសំណើ របស់ក្រុម «ឈ្នះបានដី ចាញ់បានលុយ»

$
0
0

កំពង់ឆ្នាំង ៖ តំណាងក្រុមហ៊ុនខេស៊ីឌី ដែលមានទំនាស់ដីធ្លី ជាមួយអ្នកភូមិឡពាង បានធ្វើការបដិសេធ ទៅនឹងសំណើទាមទារ របស់អ្នកតវ៉ាបន្ទាប់ពីក្រុមអ្នកតវ៉ាដែលគេ ដឹងថា ភាគច្រើនជាក្រុម «ឈ្នះបានដីចាញ់ បានលុយ» ដឹកនាំដោយឈ្មោះ ស្ងួន ញឿន ជា ប្អូនប្រុសរបស់ឈ្មោះរាជ សីមា លើកគ្នាប្រមាណ ៣០-៤០នាក់ ទៅបិទផ្លូវជាតិ លេខ ៥ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ ដើម្បីទាមទារឱ្យក្រុមហ៊ុនខេឌីស៊ី អនុវត្ដនូវសំណើរបស់ខ្លួន ។

សូមបញ្ជាក់ថា នៅម៉ោងប្រមាណជិត ៨ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ឈ្មោះ ស្ងួន ញឿន បានដឹកនាំប្រជាពលរដ្ឋប្រមាណ ៣០-៤០ នាក់ ដែលភាគច្រើនរស់នៅក្នុង ភូមិបឹងកក់ ភូមិសូវង់ ភូមិសំរោង និងភូមិស្វាយក្រោម ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង ធ្វើសកម្មភាពបិទ ផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្បាលថ្នល់ដើម្បី ទាមទារឱ្យក្រុមហ៊ុនខេឌីស៊ី អនុវត្ដតាម សំណើរបស់ខ្លួន ។ ប៉ុន្ដែក្រោយ ពីអាជ្ញាធរ និងសមត្ថកិច្ចចុះទៅអន្ដរាគមន៍ នឹងទទួល យកនូវពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋខាងលើ នេះរួចមក បានណែនាំឱ្យពួកគាត់រំសាយ ទៅវិញអស់ទៅ ។

យោងតាមបណ្ដឹងតវ៉ា ដែលអាជ្ញាធរ ទទួលបាន គឺក្រុមអ្នកតវ៉ាបានធ្វើការទាមទារ ឱ្យក្រុមហ៊ុនដក គ្រឿងចក្រ ដកកម្មករ ចេញពីលើដីដែលពួកគេអះអាងថា មានទំនាស់ រួមទាំងទាមទារឱ្យក្រុមហ៊ុន បញ្ឈប់ការឈូសឆាយ លើផលដំណាំរបស់ខ្លួនផង ដែរ ។ ប៉ុន្ដែ ក្រោយអាជ្ញាធរទទួលយក សំណើខាង លើរួចមក ភាគីខាងក្រុមហ៊ុនខេ ឌីស៊ី បានធ្វើការបដិសេធមិនទទួលយកការ តវ៉ាទាមទារខាងលើនេះ ឡើយ ដោយក្រុម ហ៊ុនសំអាងថា ទី១ ដីរបស់ខ្លួនមានកម្មសិទ្ធិ ត្រឹមត្រូវ ទី២ ក្រុមហ៊ុនរបស់ខ្លួនទទួល បាន ច្បាប់អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការធ្វើការអភិវឌ្ឍន៍នៅលើទីតាំងដីខាង លើនោះ និងទី៣ ក្រុមហ៊ុនចាត់ទុកថា ក្រុម អ្នកតវ៉ាខាងលើនេះ ភាគច្រើនគឺគ្មានដីនៅ តំបន់នោះឡើយ ដោយ ការលើកគ្នាមកតវ៉ា គ្រាន់តែជឿទៅតាមការញុះញង់របស់ក្រុម មេខ្យល់ ដែលក្រុមហ៊ុនចាត់ទុកថា បង្ក ឡើងដោយក្រុមគ្រួសារ របស់ឈ្មោះ រាជ សីមា ដែលនៅសល់ ៨គ្រួសារ មិនព្រម ទទួលយកការដោះ ស្រាយរបស់ក្រុមហ៊ុន នាពេលកន្លងមក ។ មិនតែប៉ុណ្ណោះសកម្មភាពតវ៉ារបស់ពួកគេនាពេលនេះ គឺ ធ្វើឡើង ក្រោមរូបភាព បើប្ដឹងទាមទារឈ្នះ ពួកគេ នឹងទទួលបានដី តែបើប្ដឹងចាញ់យ៉ាងហោចណាស់ ក៏ក្រុមហ៊ុន ឬក៏រដ្ឋដោះស្រាយជា ប្រាក់គោលនយោបាយឱ្យពួកគេដែរ ក្នុង នោះក្រុមហ៊ុនក៏បានសំអាង ថា អ្នកដែលមានទំនាស់ពិតប្រាកដនៅសល់ មិនទាន់ ដោះស្រាយចប់ គឺក្រុមហ៊ុននៅតែបន្ដធ្វើការ សម្របសម្រួលដោះស្រាយជាបន្ដទៀត ហើយបើពួកគេមិនព្រមធ្វើការសម្របសម្រួលទេ សំណុំរឿងក្ដី នៅតុលាការក៏នៅតែដំណើរការ ទៅតាមនីតិវិធីដដែល ។

ទំនាស់ដីធ្លីអ្នកភូមិឡពាង និងក្រុមហ៊ុន ខេឌីស៊ី បានអូសបន្លាយអស់រយៈពេល ជាច្រើនឆ្នាំ មកហើយ ដែលធ្វើឲ្យក្រុមហ៊ុន មិនអាចអភិវឌ្ឍន៍នៅលើដីរបស់ខ្លួនទៅបាន បើទោះក្រុមហ៊ុន ខេឌីស៊ី មានប័ណ្ណ កម្មសិទ្ឋស្របច្បាប់ក៏ដោយ ។

តំណាងក្រុមហ៊ុន ខេ ឌី ស៊ី លោក ថៃ ហ៊ី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា បើ ទោះបីប្រជាពលរដ្ឋ គ្មានឯកសារ ក្នុងការតតាំងផ្លូវច្បាប់ ប៉ុន្តែខាងភាគីក្រុមហ៊ុន បានយោគយល់ដោយ សុខចិត្តសម្បទាន ដោះស្រាយគោលនយោបាយខ្លះៗ ដើម្បីបញ្ចប់វិវាទទំនាស់ដីធ្លីជាមួយអ្នកភូមិឡ ពាង ។ តំណាងក្រុមហ៊ុន លោក ថៃ ហ៊ី បានបន្តថា ដើមឡើយប្រជាពលរដ្ឋ មានវិវាទដីធ្លីជាមួយក្រុម ហ៊ុន ហើយបានប្តឹងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង មានត្រឹមតែ ២២គ្រួសារតែប៉ុណ្ណោះ ហើយ ប្រជាពលរដ្ឋភាគច្រើន មិនមានដីនៅទីនោះទេ ប៉ុន្តែនៅពេលមានការដោះស្រាយ ចំនួនប្រជាពលរដ្ឋ បានកើនឡើង រហូតដល់៥២គ្រួសារ ។ បើទោះប្រជាពលរដ្ឋមានរហូតដល់៥២គ្រួសារ យ៉ាងនេះក៏ ដោយ ខាងភាគីក្រុមហ៊ុន នៅតែមានជំហរដោះស្រាយ បញ្ចប់ទំនាស់នេះដោយមានក្រុមគណៈកម្មការចម្រុះ រៀបចំដោះស្រាយវិវាទដីធ្លី ដែលមានសមាសភាពរួម ១៥រូប ដឹកនាំដោយអភិបាលរង ខេត្តកំពង់ឆ្នាំង លោកស្រី ដោក សុទ្ធា ក្នុងសមាសភាព គណៈកម្មាធិការនេះ លោក សំ ច័ន្ទគា ប្រធានការិយាល័យការពារសិទ្ធិមនុស្ស អាដហុក ប្រចាំ ខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មការ ក្នុងការដោះស្រាយទំនាស់ខាងលើនេះផងដែរ ។

សូមបញ្ជាក់ថា  កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ ខណៈគណៈកម្មការ ដោះស្រាយទំនាស់ ដីធ្លី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច កំពុងធ្វើការដោះស្រាយ រវាងអ្នកភូមិ និងក្រុមហ៊ុន នៅ សាលាស្រុកនោះ ស្រាប់តែលេចមុខអ្នកថ្មីចំនួន ២៩គ្រួសារ យកពាក្យបណ្ដឹងមកដាក់បន្ថែម ដោយអះ អាងថា ក្រុមហ៊ុនរំលោភយកដី របស់ពួកគាត់ចំនួន ៦១,១៩ហិកតាបន្ថែមទៀត ។

យោងតាមតារាងសម្រង់ទំហំដីទំនាស់ ដែលទើបនឹងយកមកដាក់ថ្មីនេះ គឺមានអ្នកភូមិចំនួន២៩ គ្រួសារ អះអាងថា ពួកគាត់រស់នៅភូមិបឹងកក់ និងភូមិសំរោង ឃុំតាជេស មានដីចំនួន៦១,១៩ហិកតា ត្រូវក្រុម ហ៊ុនរំលោភយក ។ ប៉ុន្តែពេលយកពាក្យបណ្ដឹង មកដាក់មិនមានឯកសារអ្វី ដែលបញ្ជាក់ថា ជាដីរបស់ ពួកគាត់ឡើយ គឺមានតែតារាងសម្រង់បញ្ជីឈ្មោះ និងទំហំដីម្នាក់ៗ តែគ្មានមន្ត្រីអាជ្ញាធរ ណាបញ្ជាក់ ដឹងឮឡើយ ។ ក្នុងនោះក្រោយពីមានតំណាង ប្រមាណជាង១០នាក់ យកតារាងបញ្ជីឈ្មោះ មកកាន់ សាលាស្រុក ក្នុងបំណងឲ្យគណៈកម្មការដោះស្រាយ តែមើលសភាពការណ៍មិនស្រួល ក៏នាំគ្នាចេញទៅ វិញបាត់អស់ទៅ ។

អ្នកឃ្លាំមើលបានអះអាងថា ក្រុមប្រជាពលរដ្ឋ ដែលយកពាក្យបណ្ដឹង មកដាក់ពេលនេះគឺ ជាក្រុមឆក់ ឱកាសក្រោមរូបភាព និងសកម្មភាពឈ្នះបានដីចាញ់បានលុយ ទោះមិនបានច្រើន បានតិចក៏ប្រសើរ ជាងអត់ ។ បានជាគេហ៊ានអះអាងយ៉ាងដូច្នេះ ព្រោះប្រសិនបើប្រជាពលរដ្ឋទាំងអស់នោះ បាត់បង់ដីធ្លី ដោយសារក្រុមហ៊ុន រំលោភយកមែននោះ គឺពួកគាត់ច្បាស់ជាធ្វើការតវ៉ាប្ដឹងផ្ដល់ជាយូរមកហើយ មិន មែនពេលនេះ ទើបនាំគ្នាមកតវ៉ា នឹងដាក់ពាក្យបណ្ដឹងនោះទេ ។

ប្រជាពលរដ្ឋអ្នកភូមិឡពាង ដោយសារតែចាញ់ការឃោសនា និងការញុះញង់របស់ពួកគេ ធ្វើឲ្យប្រជា ពលរដ្ឋអ្នកភូមិឡពាងកាន់តែក្រទៅៗ រហូតមកដល់បច្ចុប្បន្ន ៕

ជាងរថយន្ដ បើកសាករថយន្ដ ក្រោយជួស ជុល ជ្រុលទៅបុកអ្នក អង្គុយលើម៉ូតូតាមផ្លូវ រងរបួសធ្ងន់ម្នាក់

$
0
0

ភ្នំពេញ ៖ បុរសពីរនាក់ ដែលជាជាងជួស ជុលរថយន្ដ បានបង្កគ្រោះថ្នាក់ចរាចរ ដោយ បានបើករថយន្ដជ្រុលទៅបុកអ្នកអង្គុយលើម៉ូតូ តាមផ្លូវ បណ្ដាលឱ្យស្ដ្រីម្នាក់រងរបួស ត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយគើតហេតុ ។

គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ស្ថ្ថិតនៅក្បែរ កាំកូស៊ីធី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។

ប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងថា មុន ពេលកើតហេតុ បុរសពីរនាក់ ម្នាក់អ្នកបើក ឈ្មោះសេង វណ្ណា និងម្នាក់ទៀត រួមដំណើរជា មួយ បានបើករថយន្ដម៉ាកម៉ុងតេរ៉ូ ពាក់ស្លាក លេខភ្នំពេញ 2V-1628 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្បែររង្វង់មូលកាំកូស៊ីធី ស្រាប់តែមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជនរងគ្រោះពីរនាក់ អង្គុយនៅលើម៉ូតូម៉ាកនិច ពាក់ស្លាកលេខ ភ្នំពេញ 1BT-1688 បណ្ដាលឱ្យរថយន្ដក្រឡាប់ ហើយស្ដ្រីម្នាក់ ដែលជាជនរងគ្រោះ បានរងរបួសធ្ងន់ ដោយបាក់ដៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

យ៉ាងណាក៏ដោយ ភាគីរថយន្ដ បានសុខ ចិត្ដសងទៅឱ្យជនរងគ្រោះ ក្រោយកើតហេតុ មិនចាំបាច់រំខានដល់សមត្ថកិច្ចនោះឡើយ ។

បើកម៉ូតូទៅ បុកក្មេងប្រុស ម្នាក់អាយុ៤ឆ្នាំ បណ្តាលឲ្យស្លាប់

$
0
0

កណ្តាល ៖ គ្រោះថ្នាក់ ចរាចរណ៍ម៉ូតូ បុកក្មេងប្រុសម្នាក់ អាយុ៤ឆ្នាំ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ៣៖៥០នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤  នៅលើកំណាត់ ផ្លូវជាតិលេខ14 ចន្លោះ គ.ម 6-7 ត្រង់ចំណុច ភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វេត សាវ៉ាត់ អាយុ៤ឆ្នាំ មាន ទីលំនៅ ភូមិ-ឃុំកើតហេតុ ។

ដោយឡែក ជនបង្កឈ្មោះ ជូយ សុខហេង ភេទប្រុស អាយុ24ឆ្នាំ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក បើកបរ ម៉ូតូហុងដាសេ125 ពណ៌ខ្មៅ សេរី2008 ពាក់ស្លាកលេខ កណ្តាល 1J-0330 រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្រុកលើកដែក ។

អ្នករួមដំណើរឈ្មោះ សុខ ខេម ភេទស្រី អាយុ28ឆ្នាំ ទីលំ នៅដូចគ្នា របួសស្រាល។ ក្រោយកើតហេតុ ម៉ូតូរបស់ជនបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

Fresh News បាញ់បញ្ជូន លទ្ធផលបាល់ទាត់ World Cup 2014 ដល់ទូរស័ព្ទ របស់អ្នកឲ្យដឹងភ្លាមៗ !

$
0
0

ភ្នំពេញ៖ ក្រុមការងារ Fresh News (កម្មវិធីក្នុងទូរស័ព្ទ) បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីបាញ់បញ្ជូនលទ្ធផល បាល់ទាត់ World Cup 2014 ភ្លាមៗ ជូនអ្នកគាំទ្រកម្មវិធីរបស់ខ្លួន ដល់ទូរស័ព្ទដៃ ទោះបីជាពេលវេលា នៃការប្រកួតភាគច្រើន ស្ថិតនៅក្នុងចន្លោះពីម៉ោង ២៖០០ ដល់ម៉ោង ៥៖០០ភ្លឺ រឺ វេលាណាក៏ដោយ ។ សូមត្រៀមរង់ចាំទទួលយក លទ្ធផលបាល់ទាត់ភ្លាមៗ ពី Fresh News ចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ នេះ។
 
Fresh News មិនត្រឹមតែបាញ់បញ្ជូន (Notification) ព័ត៌មានបាល់ទាត់ World Cup 2014 ប៉ុណ្ណោះទេ Fresh News បាននឹងកំពុងតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ជូន ព័ត៌មានទាន់ហេតុការណ៍ភ្លាមៗ ទាំងព័ត៌មានសម្រាប់កម្ពុជា និងព័ត៌មានជំុវិញពិភពសំខាន់ៗ ចូលដល់ទូរស័ព្ទដៃ របស់លោក-អ្នក ជាមួយនឹង ក្រុមការងារដ៏ឆ្នើម ដែលប្រកបដោយ បទពិសោធន៌ និង ចំណេះដឹង លើវិស័យព័ត៌មានជាច្រើនឆ្នាំ បូករួមជាមួយក្រុមបច្ចេកទេសដ៏ជំនាញទៀតផង ។ (ព័ត៌មានគ្មានដែនកំណត់ក្នុងដៃអ្នក ! Fresh News Push Breaking News to Mobile )

សូមចូលទៅកាន់ App Store រឺ Play Store ដើម្បី Download ដោយឥតគិតថ្លៃ !

សូមចុច link ទីនេះ ដើម្បី Download

1) Fresh News for iOS (iPhone & ipad)  
https://itunes.apple.com/us/app/fresh-news/id854819078?mt=8

2) Fresh News for Android (Samsung & other phone)
https://play.google.com/store/apps/details?id=com.happysoft.freshnews

www.lookingtoday.com

លោក ហែម សារឿន ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ មានអាថ៌កំបាំងអ្វី បានជាខ្លាច​ អ្នកសារព័ត៌មាន

$
0
0

ព្រះសីហនុ៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំតូច សាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំស្តីពី បញ្ហាបឹងព្រែកទប់ ដែលត្រូវធ្វើយ៉ាងណា ដើម្បីរក្សាបឹងធម្មជាតិនេះឲ្យបានគង់វង្ស រវាងប្រតិភូក្រសួង បរិស្ថានដឹកនាំ ដោយ លោក ស៊ូ សូវុធ និងលោក ប៉ុន សារឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីរួមដំណើរ ជាមួយលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងមន្រ្តីមន្ទីរជំនាញនានា ចំណុះឲ្យសាលាខេត្តព្រះសីហនុ ជាច្រើនរូបទៀត ។

បន្ទាប់ពីបានឧទ្ទេសនាម សមាជិកចូលរួមទាំងពីរក្រុមរួចភ្លាម លោក ស៊ូ សូវុធ អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន ក៏ចាប់ផ្តើម កម្មវិធីប្រកាសហេតុផល ដែលលោកដឹកនាំប្រតិភូ មកខេត្តព្រះសីហនុនេះ ស្រាប់តែ លោក ហែម សារឿន ប្រធាន មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានបែរ ក្រោយមកសាកសួរ អ្នកសារព័ត៌មាន ដែលកំពុងអង្គុយក្នុងសាលប្រជុំនោះថា តើ អញ្ជើញមកពីខាងណា?  ភ្លាមនោះអ្នកសារព័ត៌មានក៏ឆ្លើយថា ជាអ្នកកាសែត ស្រាប់តែពេលនោះ លោក ហែម សារឿន ច្រឡោតតូងភ្លាម ក៏ស្រែកសួរស្ទើរភ្លាត់សំឡេងមកទៀតថា ខាងណាអញ្ជើញឲ្យមក ? ក្រុមអ្នកសារព័ត៌មានតបទៅវិញថា អត់មាននរណាអញ្ជើញឲ្យមកទេ ! ហើយយើងខ្ញុំ គ្រាន់តែមកយកព័ត៌មានធម្មតាៗប៉ុណ្ណោះ ។ ដោយមិនអស់ចិត្ត ស្រាប់តែ លោក ហែម សារឿន បានក្រោកឈរ ហើយស្រែកសួរទៅកាន់លោក ឈិត សុខុន អភិបាលខេត្ត ដែលកំពុងអង្គុយទល់មុខ លោកថា តើគួរអនុញ្ញាតឲ្យអ្នកសារព័ត៌មាន អង្គុយនៅទីនេះបានដែរឬទេ ? បើគ្មានអ្នកហៅផងនោះ? ពេលនោះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានតបទៅលោក ហែម សារឿន វិញថា អ្នកសារព័ត៌មាន សិទ្ធិគេធំណាស់ រឿងអីគេស្តាប់ យើងប្រជុំមិនបាន ? ណាមួយខ្ញុំជាមនុស្សស្អាតស្អំ ហើយការប្រជុំនេះ មិនមានអ្វីលាក់បាំង ឬអាថ៌កំបាំងអ្វីឡើយ ឲ្យគេ
អង្គុយស្តាប់ចុះ ។

បន្ទាប់ពីត្រូវ លោកអភិបាលខេត្តថាឲ្យដូច្នេះ គេឃើញលោក ហែម សារឿន បន្ទន់ឥរិយាបថរបស់ខ្លួន ដោយអង្គុយចុះវិញ ដោយគ្មានការខ្មាសអៀនអ្វីបន្តិចឡើយ ចំពោះអាកប្បកិរិយាអសីលធម៌របស់ខ្លួន ដែលបាននិយាយកាត់ប្រសាសន៍លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលកំពុងមានប្រសាសន៍ទៅកាន់អង្គប្រជុំនោះ ។

គេមិនដឹងថា លោក ហែម សារឿន មានបញ្ហាអ្វីនោះឡើយ ព្រោះតាំងពីព្រឹក ខណៈដែលប្រតិភូចុះមកពិនិត្យ នៅទីតាំងបឹង ព្រែកទប់ គេឃើញលោក ហែម សារឿន ហាក់មានការលឹបលរ និងមិនព្រមចុះពីរថយន្ត ដើម្បីចង្អុលបង្ហាញឲ្យថ្នាក់ដឹកនាំ ក្រសួងរបស់ខ្លួន យល់ជ្រួតជ្រាបនោះទេ បែរជានៅក្នុងរថយន្តធ្វើព្រងើយ ហើយពេលខ្លះចុះពីរថយន្តភ្លាម ក៏រត់ឡើងរថយន្ត វិញ ហាក់បីដូចជា មានការខ្លាចញញើតអ្វីម៉្យាង រហូតដល់មានប្រតិភូមួយចំនួន មានការរអ៊ូរទាំយ៉ាងខ្លាំង ចំពោះអាកប្បកិរិយា របស់គាត់នោះ ។

ក្នុងនាម ជាថ្នាក់ដឹកនាំមន្ទីរមួយរូប គេមិនដឹងថា តើលោក ហែម សារឿន មានចំណេះវិជ្ជា និងចេះច្បាប់នៃព្រះរាជាណាចក្រ កម្ពុជាយើងបានជ្រៅជ្រះដែរឬទេ? តាមការរៀបរាប់ខាងលើនេះ គប្បីលោក ហែម សារឿន គួរព្យាយាមសិក្សាច្បាប់បន្ថែម ទៀតឲ្យបានច្រើន ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរមួយរូប ដែលមិនដឹងអ្វីសោះនោះ ហើយក៏គួរកែប្រែឥរិយាបថបែបហ្នឹងចោល ទៅ វាហួសសម័យ កាលទៅហើយ ។ ខណៈដែលរាជរដ្ឋាភិបាល កំពុងតែធ្វើកំណែទម្រង់ស៊ីជម្រៅ ចំពោះមន្រ្តីដូចជា អស់លោកនេះណាស់ ។

យើងខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងការផ្តល់សុភវិនិច្ឆ័យ នៃការឲ្យតម្លៃខ្ពស់ ចំពោះប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានពីសំណាក់លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាត ឲ្យអ្នកសារព័ត៌មានយើង បានចូលរួម ស្តាប់ការប្រជុំនេះ តាំងពីដើមដល់ចប់ផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្លាំងនគរបាល ខេត្ដព្រៃវែង តាមចាប់ ចោរប្លន់ម្នាក់ ក្រោយធ្វើសកម្មភាព នៅស្រុកព្រះស្ដេច

$
0
0

ព្រៃវែង ៖ ក្រោយពីមានករណីចូលទៅ ភ្ជង់និងប្លន់យកទ្រព្យសម្បត្ដិពីប្រជាពលរដ្ឋ នៅស្រុកព្រះស្ដេច កាលពីយប់ថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០១៤ រហូតដល់មានការបាញ់ត ដៃគ្នា រវាងក្រុមចោរ និងសមត្ថ កិច្ចរហូតស្លាប់ ចោរម្នាក់នៅកណ្ដាលវាលស្រែរួចមក កម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ដព្រៃវែង សហការជាមួយកម្លាំងនគរ បាលតាមបណ្ដាស្រុក បានបើកការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន រហូតដល់តាមចាប់ជនសង្ស័យម្នាក់ កាលពី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ខណៈ ដែលជនសង្ស័យរូបនេះ បាននឹងកំពុងសម្ងំ លាក់ខ្លួន នៅផ្ទះរបស់ខ្លួន ក្នុងភូមិព្រៃអន្លង់ ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។

អធិការនគរបាលស្រុកព្រះស្ដេច លោក ទ្រី សេងហៀង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា ជន សង្ស័យម្នាក់ ពិតជាត្រូវបានចាប់ខ្លួនពីសំណាក់ កម្លាំងនគរបាលរបស់លោក សហការជាមួយ កម្លាំងនគរបាលស្រុកកំពង់ត្របែក ហើយ ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យរូបនេះ តែម្ដង ។

សូមបញ្ជាក់ថា ប្រតិបត្តិការចាប់ ជនសង្ស័យបានម្នាក់ទៀត មានឈ្មោះ មឿក ផា អាយុ៤៨ឆ្នាំ ខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា និងស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ លោក សេង សុភក្រ័ តាមរយះការបញ្ជា ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាល ការិយាល័យបច្ចេកទេស រួមសហការជាមួយកម្លាំងនគរបាលស្រុកព្រះស្តេច និងកម្លាំងនគរបាលស្រុកកំពង់ត្របែក។

យ៉ាងណាក៏ដោយ បក្ខពួកផ្សេងទៀត ដែលបាននិងកំពុងរត់គេចខ្លួននោះ ស្ថិតក្រោម ការតាមប្រមាញ់បន្ដ ទៀត ។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ឈ្មោះផា ដែលជាអ្នកចូលរួមធ្វើ សកម្មភាពជាមួយ បក្ខពួក របស់ខ្លួនទាំង៦-៧នាក់ផ្សេងទៀត ហើយជនសង្ស័យម្នាក់ បានស្លាប់ ក្រោយពីមានការបាញ់ តដៃជាមួយ ក្រុមសមត្ថកិច្ច ។

សូមបញ្ជាក់ថា ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៧នាក់ បានចូលធ្វើសកម្មភាពភ្ជង់និងបាញ់ម្ចាស់ផ្ទះ រងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្ដិ ដូចជា ចិញ្ជៀន កាបូបលុយ និងទូរស័ព្ទ កាលពីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅភូមិ អម្ពិល ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្ដ ព្រៃវែង ដែលក្រុមប្រតិបត្ដិការ បង្ក្រាបក្រុម ចោរប្លន់របស់កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង និង កម្លាំង នគរបាលស្រុកព្រះស្ដេច ជាលទ្ធផល ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល បាញ់បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ រីឯបក្ខពួកផ្សេងទៀត បាននឹងកំពុង រត់គេចខ្លួន ប៉ុន្ដែជន សង្ស័យខ្លះអាចត្រូវ របួសផងដែរ ។

ហេតុការណ៍ប្លន់ប្រដាប់អាវុធ ដែលបង្ក ឡើងដោយជនសង្ស័យខាងលើ បានបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ហើយ កម្លាំងនគរបាលជាច្រើននាក់ បានដេញបង្ក្រាប រហូតដល់មានការបាញ់តដៃគ្នា នៅវេលា ម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃដដែល នេះ ។

ស្នងការរងនគរបាល និងជាប្រធានការិ យាល័យកណ្ដាលព្រហ្មទណ្ឌខេត្ដព្រៃវែង លោក សេង សុភក្រ័ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា នៅ វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជន រងគ្រោះមានប្ដី ប្រពន្ធ និងកូនតូចៗពីរបីនាក់ ដែលផ្ទះរបស់ពួកគាត់ ស្ថិតនៅឆ្ងាយពីគេពី ឯង ហើយកំពុងតែមើលទូរទស្សន៍នោះស្រាប់ តែជនសង្ស័យទាំងនេះ ប្រដាប់ដោយកាំភ្លើង ពីរបីដើម បានចូលទៅប្លន់ ។

លោកសេង សុភក្រ័ បានបញ្ជាក់ទៀតថា ពេលកំពុងចូលធ្វើសកម្មភាពប្លន់នៅផ្ទះជន រងគ្រោះនោះ ជនសង្ស័យមុនដំបូងមិនបាន បាញ់នោះឡើយ ពោលពួកវាបានយកកាំភ្លើង ភ្ជង់ជនរងគ្រោះ ជាពិសេសបុរសជាប្ដី ដែល ជាបង្គោលធំ ដោយពួកវាបានយកព្រនង់វ៉ៃ ជើង ដើម្បីឱ្យលុតជង្គង់ ហើយចងដៃចងជើង តាមក្រោយ ។ ប៉ុន្ដែជនរងគ្រោះជាមនុស្ស រហ័ស ក៏ទាញបណ្ដាច់ខ្សែករបស់ខ្លួន គ្រវែង ចោលទៅឆ្ងាយ ខណៈដែលជនសង្ស័យមិន បានចាប់អារម្មណ៍មើល ពេលនោះក្រុមចោរ បានគំរាមឱ្យជនរងគ្រោះដោះចិញ្ជៀន ដែល កំពុងពាក់នៅនឹងដៃ ចំនួន៣ជីឱ្យទៅពួកគេ រួចគំរាមឱ្យបើកទ្វារទូដើម្បីយកប្រាក់ ។

ស្នងការរងនគរបាលរូបនេះ បានបន្ដទៀត ថា ខណៈដែលជនសង្ស័យភ្លេចខ្លួនជនរង គ្រោះជាប្ដី ឈ្មោះសោ សុវណ្ណ អាយុ៤៥ឆ្នាំ បានលោតផ្លោះចេញពីផ្ទះរត់ទៅក្រោយ ហើយ លោតចូលទឹកស្រះឆ្លងទៅលើគោក ដីម្ខាងទៀត ។ នៅពេលដែលដឹងថា ជនរង គ្រោះ កំពុងតែរត់គេចខ្លួន ដោយហែលឆ្លង ទឹកស្រះ ទៅដីម្ខាង ពួកវាបានដេញហើយ បាញ់៣គ្រាប់ ប៉ុន្ដែសំណាងល្អ ពុំបានត្រូវ ជនរងគ្រោះបណ្ដាលឱ្យរងរបួសឬស្លាប់បាត់បង់ជីវិតនោះឡើយ ។

ក្រោយពេលដឹងថា ជនរងគ្រោះជាប្ដីបាន រត់គេចខ្លួននោះ ហើយខ្លាចបែកការណ៍ជន សង្ស័យទាំងនេះ បានគេចខ្លួនដោយប្លន់បាន តែចិញ្ជៀននៅពាក់នឹងដៃ ព្រមទាំងកាបូប លុយរបស់ជនរងគ្រោះតែប៉ុណ្ណោះ ។ នៅ ក្នុងហេតុការណ៍ប្លន់ខាងលើនេះ ក្រុមចោរ មិនបានប៉ះពាល់និងធ្វើបាបប្រពន្ធកូនដែល នៅក្នុងផ្ទះនោះឡើយ ពោលពួកវាសំដៅតែ បុរសជាប្ដី ព្រោះជាមនុស្សបង្គោលរឹងមាំនៅ ក្នុងគ្រួសារ ។

លោកសេង សុភក្រ័ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាននៃសកម្មភាព ប្លន់ខាងលើនេះ ស្នងការនគរបាលខេត្ដព្រៃ វែង លោកស្រេង ជា និងលោកផ្ទាល់បាន បញ្ជាឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌរបស់ខេត្ដ សហការជាមួយកម្លាំង នគរបាលស្រុកព្រះ ស្ដេច ធ្វើការតាម ពីក្រោយនិងពួនស្ទាក់នៅ តាមផ្លូវ ដើម្បីបង្ក្រាបក្រុមចោរប្លន់ប្រដាប់ អាវុធទាំងនេះ ។

លោកស្នងការរងបានបន្ដថា ក្រោយពី បានពួនស្ទាក់នៅតាមផ្លូវ ដោយដឹងពីទីតាំង ភូមិសាស្ដ្របាន ច្បាស់ផងនោះ នៅវេលាម៉ោង ប្រមាណ១១និង៣០នាទីយប់ថ្ងៃដដែល កម្លាំងនគរបាលបាន ប្រទះ ឃើញជនសង្ស័យ ៣នាក់ ដែលជាក្រុមមទី១ បានធ្វើដំណើរមក ដល់ពេលនោះ សមត្ថកិច្ចឃើញ ក៏ស្រែកឱ្យ ឈប់ស្រាប់តែពួកវាបានបាញ់រះលើសមត្ថ កិច្ចជាច្រើនគ្រាប់ ប៉ុន្ដែសំណាងល្អពុំបណ្ដាល ឱ្យមន្ដ្រីនគរបាលណាម្នាក់រងគ្រោះថ្នាក់អាយុ ជីវិតនោះឡើយ ។

ស្នងការរងនគរបាលខេត្ដព្រៃវែងរូបនេះ បានឱ្យដឹងទៀតថា ដើម្បីប្រើសិទ្ធិការពារខ្លួន កម្លាំងសមត្ថកិច្ច របស់លោក ដែលចាំពួន ស្ទាក់នោះ បានបាញ់តបតទៅក្រុមចោរទាំង នោះវិញ បណ្ដាលឱ្យពួកវារត់ចែក ជើងគ្នា ប៉ុន្ដែនៅពេលដែលទៅពិនិត្យមើល ដោយ មានស្នាមឈាមហូរធ្លាក់នៅតាមផ្លូវ ក៏ប្រទះ ឃើញសពជនសង្ស័យម្នាក់ ដែលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីបានបាញ់តដៃ ជាមួយកម្លាំងសមត្ថកិច្ច ៕

ពលករខ្មែរ ជាង៧ពាន់នាក់ បានបន្ត សម្រុកចេញពីថៃ តាមច្រកទ្វារ ប៉ោយប៉ែត (មានវីដេអូ)

$
0
0

-អាជ្ញាធរ និងនគរបាល ក្រុងប៉ោយប៉ែត ចាំទទួល និងការពារ សន្តិសុខ ជូនពលករទាំងអស់
បន្ទាយមានជ័យ ៖ ក្រោយពី របបយោធារបស់ថៃ បានប្រកាសមិនឲ្យ ពលករខុសច្បាប់ អាចធ្វើការងារ នៅតាម រោងចក្រ ក្រុមហ៊ុន និងសហគ្រាស ទៀតនោះ ប្រជាពលករខ្មែរ ដែលបានធ្វើការ ដោយខុសច្បាប់នៅទីនោះ បានបន្តសម្រុកចេញ ជាបន្តបន្ទាប់ចាប់តាំង ចុងសប្តាហ៍ រហូតមកដល់យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ដោយ បានធ្វើដំណើរ តាមរថយន្តជាច្រើនគ្រឿង ឆ្លងកាត់តាម ច្រកមួយចំនួន ដែលនៅជាប់ព្រំដែន របស់ប្រទេសថៃ។

សម្រាប់ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត របស់ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ ត្រូវបាន មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បញ្ជាក់ថា ពលករខ្មែរ ជាច្រើនពាន់នាក់ បានចាកចេញពីថៃ ក្រោយ ពីខាង ក្រុមហ៊ុន សហគ្រាស និងរោងចក្រ ព្រមទាំង ម្ចាស់ផ្ទះជួល នៅទីនោះ ប្រកាសថា មិនធានាចំពោះ សុវត្ថិភាព របស់ពួកគេ ។

មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋខ្មែរ ដែលបម្រើការងារខុសច្បាប់ នៅក្នុងប្រទេសថៃ ត្រូវបានធ្វើដំណើរមកកម្ពុជាវិញ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត រួចមកនៅរសៀល ល្ងាច និងយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះអធិការ នគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល និងអាជ្ញាធរ ជាច្រើននាក់ ផ្សេងទៀត បាននាំគ្នាចាំទៅទទួល ពលករខ្មែរទាំងនោះ ពោលមានការកត់ នូវចំនួនមនុស្ស និងសួរនាំពី ស្រុកកំណើតរបស់ពួកគេ ដើម្បីរៀបចំកន្លែងស្នាក់នៅ ជាបណ្តោះអាសន្ន មុនពេលដែលពួកគេ ចេញទៅផ្ទះរៀងៗខ្លួន។

មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា គិតត្រឹមវេលាជាង១០យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ ពលករខ្មែរដែល បានចូលមក កម្ពុជាវិញតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតមានចំនួន ៧៥៣៦នាក់ ដោយធ្វើដំណើរ រថយន្តចំនួន១២៨គ្រឿង។ ជាមួយនឹងការមកដល់ របស់ប្រជាពលករខ្មែរខាងលើនេះ ក្រុមនគរបាល ក្រុងប៉ោយប៉ែត និងអាជ្ញាធរ បានរៀបចំចាត់ចែង នំចំណីដូចជា នំប៉័ង ជូនពួកគាត់ផងដែរ ពីព្រោះពលករខ្លះ គ្មានប្រាក់កាសនៅជាប់នឹងខ្លួន នោះឡើយដោយសារតែ មិនទាន់បានបើកប្រាក់ឈ្នួល ពីកន្លែងធ្វើការ ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានឲ្យដឹងថា សម្រាប់ពលករខ្មែរ ដែលបានធ្វើដំណើរ មកដល់ ក្រុងប៉ោយប៉ែត ខាងលើនេះ អ្នកខ្លះបានត្រឡប់ ទៅផ្ទះវិញ ខណៈអ្នកខ្លះទៀត ដែលមានផ្ទះឆ្ងាយ មិនទាន់ចេញទៅនោះឡើយ ដោយសម្រាកនៅក្នុង ក្រុងប៉ោយប៉ែត មួយយប់សិន ។ លោកបានបន្តទៀតថា សម្រាប់ប្រជាពលករ ដែលសម្រាក នៅក្នុងក្រុងប៉ោយប៉ែតនោះ អាជ្ញាធរ និងកម្លាំងនគរបាល របស់លោក បានឲ្យសម្រាក នៅតាមតូចលក់ដូរ ក្នុងផ្សារ ហើយដាក់កម្លាំង នគរបាល ឲ្យយាមកាម ពួកគាត់ទៀតផង។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ចំនួនពលករខ្មែរ ប្រមាណ១ម៉ឺននាក់ហើយ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាវិញ ក្រោយពី របបយោធានៅក្នុងប្រទេសថៃ បានប្រកាសថា មិនឲ្យពលករ បរទេសធ្វើការដោយខុសច្បាប់ តទៅទៀតនោះទេ ហើយនឹងចាប់បញ្ជូន ទៅកាន់ប្រទេស កំណើតទាល់តែអស់។ មិនថាតែពលករខ្មែរ ដែលធ្វើការខុសច្បាប់នៅថៃនោះទេ សូម្បីតែពលករមកពី ប្រទេសជិតខាងដូចជា ឡាវ និងភូមាជាដើម ក៏ត្រូវរបបយោធាចាប់បញ្ជូន ទៅផងដែរ ៕


ឧកញ៉ា ថៃ សេងឡុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ

$
0
0

ភ្នំពេញ៖ ប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា ម្ចាស់គ្រប់គ្រងជំនួញក្រុមហ៊ុនបារីអាឡាំងដឺឡុង និងក្រុមហ៊ុនប៊ីឡាញ លោកឧកញ៉ា ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនតាមបណ្តឹងលោក ហួត វ៉ាន់ថន ដែលជាប្អូនបង្កើត ពាក់ព័ន្ធលើរបរជំនួញនាពេលបច្ចុប្បន្ននេះ។

មន្ដ្រីសមត្ថកិច្ចបានលួចបង្ហើប ឲ្យដឹងទៀតថា បច្ចុប្បន្នដោយសារលោកឧកញ៉ា ថៃ សេងឡុង មានជំងឺលើសឈាមខ្លាំងពេក បានបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្ដោះអាសន្នសិន។

សូមបញ្ជាក់ថា ឧកញ៉ា ថៃ សេងឡុង គឹជាពាណិជ្ជករ ដ៏ល្បីមួយរូបនៅកម្ពុជា ដោយបានបណ្តាក់ទុនរកស៊ីលើក្រុមហ៊ុន Beeline ក្រុមហ៊ុនបារី Fine, Alaindelon និងក្រុមហ៊ុនរថយន្ដ។

យោងតាមប្រភពព័ត៌មាន ក៏បានឲ្យដឹងដែរថា ការរកស៊ីមានបានដូចពេលបច្ចុប្បន្នរបស់លោក ថៃ សេងឡុង ដោយសារមានការជ្រោមជ្រែង និងផ្តល់ទុនរកស៊ីមកពីប្អូនប្រុសបង្កើតរបស់លោក គឺលោក ហួត សេងទ្រី ដែលរស់នៅប្រទេសបារាំង។ ដោយមានបញ្ហាទំនាស់ផ្ទៃក្នុង ពាក់ព័ន្ធលើរបរជំនួញ បានធ្វើឲ្យលោក ហួត សេងទ្រី ប្រកាសកាត់កាលលោក ថៃ សេងឡុង ជាបងប្រុស និងឈានដល់ការប្តឹងផ្តល់គ្នានេះតែម្តង៕

៨០ ក្រុមហ៊ុន ចូលរួម ក្នុងពិព័រណ៍ គ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា ឆ្នាំនេះ

$
0
0

ភ្នំពេញ ៖ កម្ពុជាបានរៀបចំពិព័រណ៍ គ្រឿងអលង្ការ និងត្បូងមានតម្លៃ ជាថ្មីម្តងទៀត សម្រាប់ឆ្នាំ២០១៤ នេះ ក្នុងនោះ មាន ៨០ ក្រុមហ៊ុន បានចូលរួម ដែលមាន៥០ក្រុមហ៊ុន ជាក្រុមហ៊ុនរបស់ខ្មែរ ។

ពិធីពិព័រណ៍ គ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា ឆ្នាំ២០១៤នេះ បានប្រារព្ធឡើង នៅមជ្ឈ មណ្ឌលកោះពេជ្រ ដែលចូលរួមបើកពិព័រណ៍ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ។

នេះជាលើកទី៦ហើយ ដែលកម្ពុជារៀបចំពិព័រណ៍នេះឡើង ចាប់តាំងពីឆ្នាំ២០០៩មក ។ ពិព័រណ៍នេះ ត្រូវគេរំពឹងថា នឹងជួយលើកកម្ពស់ការជួញដូរ និងតម្លៃនៃគ្រឿងអលង្ការ និងត្បូងពេជ្ររបស់ខ្មែរ កាន់តែ ផុសផុលឡើង ។ ជាពិសេសពិព័រណ៍នេះ ក្រសួងនឹងរៀបចំសិក្ខាសាលា ស្តីពីការកំណត់ អត្តសញ្ញាណ ត្បូងថ្មមានតម្លៃ របស់កម្ពុជាផងដែរ ។

គួរបញ្ជាក់ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាលើកទី៦ សម្រាប់ឆ្នាំ២០១៤ ដែលនៅ មជ្ឈមណ្ឌលកោះពេជ្រនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៥ ខែមិថុនា ឆ្នាំ២០១៤ ដែល មានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ ៕

បញ្ហារោងចក្រ អូសេអង់៖ ដំណោះស្រាយ បញ្ចប់បញ្ហា ជារឿងត្រូវតែធ្វើ មិនអាចខកខាន

$
0
0

ដោយ៖ សយ សុភាព

ភ្នំពេញ៖ បញ្ហាប្រាក់ខែរបស់កម្មកររោងចក្រអូសេអង់ ប្រមាណ ១.៦៥០នាក់ អំឡុងពេលរោងចក្រព្យួរការងារ បាន  ធ្វើឲ្យក្រុមកម្មករផ្ទុះការតវ៉ាជាច្រើនរូបភាព ដូចជាការតវ៉ាបិទផ្លូវនៅមុខរោងចក្រ តវ៉ានៅមុខក្រសួងការងារ ការយក  ញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ ហើយនៅព្រឹកថ្ងៃទី១២  ខែមិថុនា ឆ្នាំ២០១៤នេះទៀតសោត ពួកគេបានលើកគ្នាដង្ហែជាក្បួនទៅកាន់ផ្ទះសម្តេចនាយករដ្ឋមន្រ្តីថែមទៀត  ដើម្បីស្វែងរកកិច្ចអន្តរាគមន៍រឿងប្រាក់ខែ។ រូបភាពជាច្រើន នៃការតវ៉ារបស់កម្មកររោងចក្រអូសេអង់ មិនទាន់មាន ដំណោះស្រាយជាផ្លែផ្កា ដែលពួកគេអាចទទួលបាននៅឡើយនោះទេ។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ តំណាងក្រសួងការងារ តំណាងរោងចក្រ និងតំណាងសហជីព នឹងជួប  ជជែកគ្នាជាថ្មីម្តងទៀតហើយ ដើម្បីរកគន្លឺះបញ្ចប់នូវបញ្ហារបស់កម្មករ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនលើកនាពេល កន្លងទៅមិនទទួលបានដំណោះស្រាយ។ ការខ្វែងគំនិត ដោយសារតែរោងចក្រអំឡុងព្យួរការងារ ព្រមបើកឲ្យកម្មករ តែ ១៥ដុល្លារប៉ុណ្ណោះ ខណៈក្រុមកម្មករទាមទាររហូតដល់ ១០០ភាគរយ នៃប្រាក់ខែរបស់ពួកគេ ពោលគឺដូចនឹង ប្រាក់ខែ ដែលពួកគេទទួលបានពេលបំពេញកាងារ។

រោងចក្រអូសេអង់ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្អាកដំណើរការរបស់ខ្លួន  ជាបណ្តះអាសន្នកាលពីខែឧសភា ដោយមូលហេតុថា មិនមានការងារសម្រាប់កម្មករ។ អំឡុងពេល នៃការផ្អាក ដំណើរការនេះ រោងចក្របានប្រកាសផ្តល់ប្រាក់ខែជូនកម្មករ ១៥ដុល្លារប៉ុណ្ណោះ។ ប្រាក់ត្រឹមតែ ១៥ដុល្លារ អំឡុង ពេលព្យួរការងារក្រុមកម្មករ កម្មការិនី ១.៦៥០នាក់ មិនអាចទទួលយកបាននោះឡើយ។

ពួកគេបានធ្វើការតវ៉ាជាបន្តបន្ទាប់តាមរូបភាព និងមធ្យោបាយផ្សេងៗជាច្រើន រហូតដល់ការស្វែងរកកិច្ចអន្តរាគមន៍  ពីនាយករដ្ឋមន្រ្តី ដើម្បីទាមទារឲ្យខានតែបាននូវប្រាក់ខែ ១០០ភាគរយដដែល។

បញ្ហារវាងរោងចក្រ និងកម្មករ កម្មការិនី ដែលសុទ្ធតែជាធាតុចាំបាច់ពឹងផ្អែកគ្នាទៅវិញទៅមក ដោយមិនអាចខ្វះ ធាតុណាមួយបាន ដើម្បីនិរន្តរភាព នៃដំណើរការនោះ បានកើតមានជាច្រើនករណីមកហើយនៅកម្ពុជា ហើយ ករណីខ្លះទៀត វិវាទបានឈានរហូតដល់ការផ្ទុះអំពើហិង្សាថែមទៀតផង។ ជាក់ស្តែងបញ្ហាក្នុងរោងចក្រអេសអិល  កាលពីចុងឆ្នាំ២០១៣ ព្រោះតែការទាមទារលក្ខខណ្ឌការងារនៅក្នុងរោងចក្រ ក្រុមកម្មករ កម្មការិនី រោងចក្រមួយ នេះ បានតវ៉ា រហូតឈានដល់ការប៉ះទង្គិចជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជា ច្រើននាក់។

ខ្ញុំសូមរំលឹកថា បញ្ហានៅក្នុងរោងចក្រអេសអិលនេះ ខ្ញុំក៏បានចូលរួមស្វែងរកដំណោះស្រាយដែរ ដំណោះស្រាយ ស្ទើរតែចេញជាផ្លែផ្កាទៅហើយ នៅចំណុចបន្តិចបន្តួចប៉ុណ្ណោះ មិនគួរភាគីចរចាប្រកាន់នូវជំហររឹងរូសរៀងៗខ្លួន ទី បំផុតបញ្ហាក្លាយជាអាណោចអាធម។ ខ្ញុំពិតជាសោកស្តាយចំពោះការកើតឡើងនូវបាតុភាពហិង្សា ដោយសារតែ រឿងក្រពះរបស់កម្មករ កម្មការិនី ជាពលរដ្ឋដ៏កម្សត់របស់កម្ពុជា។

ក្នុងនាមរូបខ្ញុំ ដែលធ្លាប់ចូលរួមដោះស្រាយបញ្ហាឲ្យរោងចក្រអូសេអង់ម្តង កាលពីខែកញ្ញា ឆ្នាំ២០១២ ខ្ញុំមិនចង់ ឃើញបញ្ហានៅក្នុងរោងចក្រនេះ វិវឌ្ឍរីករាលដាលធ្ងន់ធ្ងរជាងនេះឡើយ។ បើគ្រប់ភាគីនៅតែបណ្តែតបណ្តោយមិន ព្យាយាមរកនូវគន្លឺះ បញ្ចប់នូវបញ្ហាស្នូលនោះទេ ខ្ញុំក្លាចតែមានបញ្ហាមិនអាចស្មានដឹង។ គ្រប់ភាគីគួរតែរៀនយកនូវ វប្បធម៌ ដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីមុនផ្ទុះហិង្សា មិនគួរប្រកាន់វប្បធម៌ទុកឲ្យវិវាទឈានដល់ការផ្ទុះ ហិង្សា ទើបរកដំណោះស្រាយជាក្រោយនោះទេ ព្រោះថា អ្នករងគ្រោះនោះ សុទ្ធតែជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា  ទាំងអស់។ ខ្ញុំជឿថា បើមានមធ្យោបាយដ៏សមស្របណាមួយ កម្មករ កម្មការិនី ប្រាកដជាទទួលយក ពួកគេមិន មែនជាអ្នកធ្វើជំនួញលើបាតុកម្មនោះទេ។

ដូចដែលមានគំរូក្នុងរោងចក្រអេសអិល ខ្ញុំសំណូមពរ និងសម្តែងការជឿទុកចិត្តទៅលើឲ្យភាគីចរចានៅថ្ងៃទី១៣ ខែ មិថុនា ទាំងអស់ថា នឹងបើកការចរចាគ្នាឈរលើឆន្ទៈរកដំណោះស្រាយ បន្ទន់ឥរិយាបថ ដោយខាងរោងចក្រគួរ ដំឡើងបន្តិច ខាងកម្មករ ក៏គួរទម្លាក់តម្លៃបន្តិច ដើម្បីស្វែងចំណុចប្រសព្វ ដែលអាចទទួលយកបានទាំងអស់គ្នា។  មិនគួរប្រកាន់នូវចរិតរឹងរូសមានៈ នាំឲ្យខាតប្រយោជន៍សងខាង និង ប៉ះពាល់ដល់សង្គមជាតិនោះទេ។

ភាគីក្រសួងការងារ និងភាគីរោងចក្រ គួរតែបញ្ចប់បញ្ហាឲ្យបានលឿនជាទីបំផុត កាន់តែលឿន កាន់តែល្អ! បើនៅតែ ពន្យារពេលឲ្យយឺតយូរ ខ្ញុំក្លាចក្រែងកម្មករងាកទៅរកការជួយអន្តរាគមន៍ពីបក្សនយោបាយ ឬមានការលូកដៃចូលពី  បក្សនយោបាយណាមួយនោះ ប្រហែលជាបញ្ហាអាចនឹងរីកធំ ហើយទំនួលខុសត្រូវ នឹងធ្លាក់ទៅលើរាជរដ្ឋាភិបាល ដដែល៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កងពលតូច ដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្ត ១២៣ គ្រឿង ដើម្បីនាំពលករ ខ្មែរដែលទើបចាកចេញ ពីប្រទេសថៃ មកស្រុកំណើត

$
0
0

ភ្នំពេញ៖ កងពលតូច ដឹកជញ្ជូនលេខ៩៩ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជូន រថយន្តចំនួន១២៣ គ្រឿង ដើម្បីនាំក្រុមពលករខ្មែរ ខុសច្បាប់ ដែលទើបត្រឡប់មកពីប្រទេសថៃ ក្រោយ របបយោធា របស់ក្រុងបាងកក ប្រកាសមិនឱ្យ ក្រុមហ៊ុន រោងចក្រ សហគ្រាស នៅទូទាំង ប្រទេសថៃ ទទួលធ្វើការនោះ បញ្ជូនទៅកាន់ស្រុកកំណើតវិញ។

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោក ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងឲ្យដឹងថា ឆ្លើយតបតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ បានបញ្ជាឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ជូនរថយន្តចំនួន១២៣ គ្រឿង ទៅទទួល ពលករខ្មែររាប់ពាន់ រាប់ម៉ឺន នាក់នៅតាមព្រំដែនខ្មែរ-ថែ ដែលពួកគាត់ ទើបនិងត្រឡប់មកពីប្រទេសថៃ ក្រោយពី របបយោធាក្រុងបាងកង ប្រកាសមិនឲ្យក្រុមហ៊ុន រោងចក្រ សហគ្រាស នៅទូទាំងប្រទេសថៃ ទទួលយកពលករ ខុសច្បាប់ឲ្យចូលធ្វើការ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងបន្តទៀតថា រថយន្តដែលបញ្ជូនទៅទាំង១២៣ គ្រឿងនេះ លោកឧត្តមសេនីយ៍ទោ ជាអ្នកនាំក្បួនដោយផ្ទាល់ រថយន្តទំាងនោះគឺសម្រាប់ជូនដំណើរ បងប្អូនពលករ ខ្មែរយើងទៅកាន់ស្រុកកំណើតរបស់គាត់វិញ ដែលទៅទូទាំងប្រទេសតាមបណ្តាខេត្ត-ក្រុងទំាង២៤ នោះ។

សូមបញ្ជាក់ផងដែរថា ពលករខ្មែរដែលទើបចាកចេញពីប្រទេសថៃ ទាំងអស់នោះ  ត្រូវបានគេមើលឃើញថា ភាគច្រើនបានជួបបញ្ហាខាង ថវិកាយ៉ាងខ្លាំង ព្រោះតែពលករខ្លះ មិនទាន់បានបើកប្រាក់ខែ ក៏ត្រូវចាកចេញ ពីប្រទេសថៃ ដូច្នេះពួកគាត់ពុំមានលទ្ធភាពនិងធ្វើដំណើរទៅកាន់ផ្ទះសំបែងស្រុកកំណើត របស់ខ្លួនឡើយ៕

រថយន្ត ក្រុមហ៊ុនខារ៉ាបាវ បើកលឿន ក្រឡាប់ អ្នកបើករថយន្ត របួសធ្ងន់ធ្ងរ នៅលើផ្លូវជាតិ លេខ៣

$
0
0

កំពត៖ អ្នកបើករថយន្ត របស់ក្រុមហ៊ុនខារ៉ាបាវ បានទទួលរងរបួសធ្ងន់ មិនដឹងស្លាប់ ឬក៏រស់នោះទេ ខណៈបើកបររថយន្ត ក្នុងល្បឿនលឿនបាត់ម្ចាស់ការធ្វើឲ្យរថយន្តក្រឡាប់ ក្នុងទិសដៅពីលិចទៅកើត ក្រោមមេឃភ្លៀងរលឹម នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១២  ខែមិថុនា ឆ្នាំ២០១៤ ចំណុចខាងលិច ផ្លូវចូលកែបថ្មីចម្ងាយ១០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ឋិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលបានឲ្យដឹងថា រថយន្តក្រឡាប់ខ្លួនឯងនេះបើកបរ ក្នុងល្បឿនលឿន ពីលិចទៅកើត ប៉ុន្តែមិនដឹងអ្នកបើករថយន្តបើកបរយ៉ាងមិចទេ  ស្រាប់តែជួបឧបត្តិហេតុដូច្នេះទៅ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់មិនដឹងខ្លួន។ ក្រោយកើតហេតុភ្លាម ត្រូវបានគេជួយសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យរបស់ឣង្គការ "ស៊ុនយ៉ាឃៀល" ដែលនៅជិតកន្លែងកើតហេតុនោះដែរ។ នគរបាលរូបនេះនិយាយទៀតថា នៅលើរថយន្តជិះគ្នា២នាក់ទាំងអ្នកបើករថយន្ត ហើយឣ្នកដែលរួមដំណើរជាមួយនោះ បាននិយាយប្រាប់ឈ្មោះ អ្នកបើករថយន្តថា គឺឈ្មោះផល សារុំ ភេទប្រុស ប៉ុន្តែមិនដឹងឣាយុ និងឣាស័យដ្ឋានរបស់ អ្នកបើករថយន្តនោះទេ។
បើតាមដំណឹងចុងក្រោយ គឺអ្នកបើករថយន្ត ដែលរងគ្រោះខាងលើ ត្រូវបានមន្ទីរពេទ្យស៊ុនយ៉ាឃៀលកំពុង រៀបចំដឹកបន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញបន្តទៀត ពីព្រោះឣ្នករងគ្រោះមានស្ថានភាពធ្ងន់ធ្ងរពេក។
រថយន្តក្រឡាប់ជា របស់ក្រុមហ៊ុនខារ៉ាបាវ ពាក់ស្លាកលេខ ភ្នំពេញ3C -1713។បច្ចប្បន្នរថយន្តខាងលើត្រូវបានគេស្ទួចរួចរាល់ឣស់ហើយ៕

លោក ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅមីយ៉ាន់ម៉ា

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រួមនិងមន្រ្តីក្រសួងព័ត៌មានកម្ពុជា មួយចំនួនទៀត នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅ ទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំដែលធ្វើឡើងដោយ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកផ្នែកព័ត៌មាន មកពីបណ្តាប្រទេស ទាំង១០ នៃសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍នេះ បានធ្វើឡើងក្រោមរបៀបវារៈ និងប្រធានបទ ជាច្រើនក្នុងការ ពង្រឹង និងពង្រីកនូវការផ្តល់ និងទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក នៃបណ្តាប្រទេសជាសមាជិក។

ទោះបីជាយ៉ាងណាលទ្ធផល នៃកិច្ចប្រជុំពេញមួយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ យ៉ាងណានោះ មិនទាន់អាច ស្វែងរកការបញ្ជាក់ពីលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងមន្រ្តីដែលចូលរួមបាននៅឡើយទេ នៅថ្ងៃដដែលនេះ៕

ក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ ត្រូវខ្សែភ្លើងឆក់ ស្លាប់

$
0
0

កណ្តាលៈ ក្មេងប្រុស ដែលមានអាយុ៣ឆ្នាំ ម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាល ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហោ បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវបានខ្សែភ្លើងឆក់ស្លាប់។

ប្រភពដដែលបានបន្តថា រយ:ពេលមួយខែមកហើយ ឈ្មោះ ហោ សុធា ត្រូវជាឪពុក នឹងឈ្មោះឆយ ឆឺន ត្រូវជាម្តាយ បានរុះរើ ផ្ទះចាស់ធ្វើផ្ទះថ្មី ហើយបានធ្វើរោងច្រក បណ្តោះអាសន្ន ដោយប្រក់ដំបូលសង្ក័សី
ជញ្ជាំងសង្ក័សី។ នៅពេលកើតហេតុ មានខ្យល់បណ្តាលអោយខ្សែភ្លើងកកិត ប៉ះជញ្ជាំងសង្ក័សី ពេលនោះជនរងគ្រោះ បានដើរទៅប៉ះជញ្ជាំងបណ្តាលឆក់ស្លាប់ភ្លាមៗតែម្តង ។

ក្រោយកម្លាំងជំនាញបានពិនិត្យយ៉ាង ម៉ត់ចត់រួចហើយនោះ ឃើញថាពិតជាត្រូវខ្សែភ្លើងឆក់ បណ្តាលអោយស្លាប់ពិតប្រាកដមែន៕


ក្មេងទំនើង ពីរក្រុម ដេញវាយគ្នាយ៉ាង អាណាធិបតេយ្យ

$
0
0

កណ្តាលៈ សិស្សអនុវិទ្យាល័យពីរក្រុម បានដេញវាយគ្នា យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាច កម្លាំងសមត្ថកិច្ច នៅក្នុងតំបន់នោះទេ។ ហេតុកាណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ១៤:៣០នាទី ស្ថិតនៅចំណុច បរិវេណអនុវិទ្យាល័យ អនុវត្តន៍ភូមិព្រែសំរោង១ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមទី១ ដែលជាជនបង្ក មានគ្នា៥នាក់ ក្នុងមាន ១-ឈ្មោះ តឹក ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកឫស្សី មុខរបរ សិស្សថាក់ទី៨ ហ៊ុនសែនតាខ្មៅ (របួសក្បាលដេរបីថ្នេរ) ២-ឈ្មោះ អោក ដេវីត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបត្តាជី មុខរបរ សិស្សថ្នាក់ទី៨ ហ៊ុនសែនតាខ្មៅ (របួសខ្នង ស្រាល) ៣-ឈ្មោះ ហោ សាវុធ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ មុខរបរសិស្ស ទី៨ ហ៊ុនសែនតាខ្មៅ ៤-ឈ្មោះ សុំ ពិសាល ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ មុខរបរ សិស្សថ្នាក់ទី៨ ហ៊ុនសែនតាខ្មៅ ៥-ឈ្មោះ ប៉ឹល ថាវ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រពើហា មុខរបរសិស្ស ទី១០ ហ៊ុនសែនតាខ្មៅ។

ចំណែកក្រុមទី២ដែលជាក្រុមរងគ្រោះ មានគ្នា២នាក់ ១-ឈ្មោះ ជុំ ស៊ីណេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកសំរោង១ មុខរបរ សិស្ស ទី៩ អនុវិទ្យាល័យអនុវត្តន៍២-ឈ្មោះ ឈាន រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង មុខរបរ សិស្ស ទី៩ អនុវិទ្យាល័យអនុវត្តន៍។ ក្នុងនោះសមត្ថកិច្ច បានរឹបអូសវត្ថុតាងរួមមានបំពង់ទីប ពណ៌ស ចំនួនមួយ ប្រវែង ២៦ សង់ទីម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ វ៉ែន ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ ប៉ឹល ថាវ៉ាត់ បានទៅជួបក្រុមទី២ (ជនបង្ក) នៅកន្លែងកើតហេតុ ដើម្បីសម្រួលគ្នា ពីរឿងដែល ឈ្លោះគ្នា កាលពីមួយ សប្ពាហ៍មុន ហើយក៏ចប់ទៅ។ លុះដល់វេលាថ្ងៃកើតហេតុខាងលើ ឈ្មោះ ប៉ឹល ថាវ៉ាត់ បាននាំក្រុមខ្លួន ទៅម្តងទៀត តែមិនមានឈ្មោះ វ៉ែន ណារ៉ា ឡើយ ពេលបានជួបក្រុមទី២ ហើយ ក្រុមទី១ មិនបាននិយាយ អ្វីឡើយ ក៏បានចូលទះកំផ្លៀង និងវាយដោយដៃ លើក្រុមទី២ ឃើញដូច្នោះ ឈ្មោះ ជុំ ស៊ីណេត បានរត់ទៅយកបំពង់ទីប នៅក្នុងបន្ទប់រោងជាងវាយទៅលើ ក្រុមទី១ បណ្តាលអោយរបួស ២នាក់ ហើយក្រុមទី១ បានយកដំបងវាយតបវិញតែមិន បណ្តាល អោយក្រុមទី២ មានរបួសស្នាម ធ្ងន់ធ្ងរឡើយ ឃើញដូចនោះ ក្រុមទី២ក៏រត់តែម្តង លុះក្រោយមក ក្រុមទាំង២ត្រូវបាន សមត្ថកិច្ចធ្វើ អន្តរាគមន៍នាំ មកប៉ុស្តិ៍រដ្ឋបាលតាខ្មៅ តែម្តង៕

ជម្រះក្តី បុរសជាប់ចោទ៣នាក់ ពាក់ព័ន្ធនឹងករណី លួចគាស់កុងធើណឺ លួចយកខោអាវ រោងចក្រលក់ ចែកលុយគ្នាចាយ

$
0
0

ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១២ ខែ មិថុនា ២០១៤ នេះ បានបើកសវនាការជំនុំជម្រះ និង កាត់ទោស បុរសជាប់ចោទ៣នាក់ ដែលជាប់ចោទ ពីបទ «លួចមានស្ថាន ទម្ងន់ទោស»  ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ រថយន្តកុងធើណឺដឹកខោអាវ យកខោអាវរោងចក្រ ដែលផលិតរួចរាល់ សម្រាប់ធ្វើការនាំចេញ ទៅប្រទេសអឺរ៉ុប   ចំនួន៦ឡានកូរ៉េ  ប្រព្រឹត្តនៅក្នុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីចន្លោះខែកក្កដា និង សីហា ឆ្នាំ២០១៣។

លោកសួស សំអាត ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ  បានឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ទី ១-ឈ្មោះ ជូ អ៊ូជី ភេទប្រុស អាយុ ២១ មានមុខរបរជា អ្នកប្រតិបត្តិការបញ្ចេញទំនិញ នៃ ក្រុមហ៊ុនដឹកជញ្ជូនតេងឡាយ ទី២-ឈ្មោះ អ៊ឹម ចំណាំ ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរ ជាអ្នកបើកបរ រថយន្តកុងធើណឺ ក្រុមហ៊ុនដឹកជញ្ជូនតេងឡាយ (អ្នកទាំង២នាក់នេះ ស្ថិតននៅក្នុងឃុំ) និងទី៣-ឈ្មោះ អ៊ុំ សំអុល ភេទប្រុស អាយុ២៣ ឆ្នាំ មានមុខរបរជាសន្តិសុខ យាមដីឡូតិ៍លោកឧកញ៉ានឹម ម៉េង (គេចខ្លួន)។ 

លោកចៅក្រមបានបញ្ជាក់ថា៖ ជនជាប់ចោទទាំង៣នាក់ ត្រូវបានចោទប្រកាន់ ពីបទ៖ «លួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៧ និង ៣៥៨ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។  ជនជាប់ចោទ ឈ្មោះ ជូ អ៊ូជី និង អ៊ឹម ចំណាំ ត្រូវបានឃាត់ខ្លួន ដោយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១០ ខែ សីហា ២០១៣   ចំណែកជន អ៊ុំ សំអុល បានរត់គេចខ្លួន បន្ទាប់ពីដឹងថា៖ បក្ខពួករបស់ខ្លួនត្រូវ បានគេចាប់ឃាត់ខ្លួន។

លោកកែវ ជា អាយុ៣៧ឆ្នាំ ភាគីដើមបណ្តឹង បានមានប្រសាសន៍ថា៖ ជនជាប់ចោទទាំង៣នាក់នេះ  បានធ្វើឲ្យក្រុមហ៊ុនខាតប្រាក់អស់ចំនួន២០ម៉ឺនដុល្លារអាមេរិក។  ហេតុនេះ លោកទាមសុំ ទាមទារ ថ្លៃខូចខាតចំនួន២០ម៉ឺនដុល្លារអាមេរិក និង ជម្ងឺចិត្តចំនួន ៣៥,០០០ (៣ម៉ឺន៥ ពាន់) ដុល្លារអាមេរិក។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃ ទី ១ ខែ កក្កដា ២០១៤ខាមុខនេះ៕ 

ពលករខ្មែរ ខុសច្បាប់ សម្រុកចេញពី ប្រទេសថៃ កាន់តែច្រើនឡើង

$
0
0

បន្ទាយមានជ័យ ៖ ប្រជាពលករខ្មែរ ដែលធ្វើការ ខុសច្បាប់ នៅក្នុងប្រទេសថៃ បានបន្តចាកចេញ ជាបន្តបន្ទាប់ ចូលតាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត រហូតមកដល់យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ដែលមាន ចំនួនជាង១៥០០០នាក់ឯណោះ។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានថ្លែងឲ្យដឹងថា គិតត្រឹមម៉ោង ប្រមាណ១០យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ចំនួនប្រជាពលរដ្ឋខ្មែរ ដែលចាកចេញពី ប្រទេសថៃមាន ចំនួន ១៥៥០៨នាក់ ក្នុងនោះ ស្រ្តី៥២៥៤នាក់ កុមារ១២៥១នាក់ ដោយធ្វើដំណើរ តាមរថយន្តចំនួន ១៩៧គ្រឿង ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា នៅវេលាម៉ោង ប្រមាណ១២យប់ថ្ងៃ ដដែល ខាងអាជ្ញាធរ និងសមត្ថកិច្ច របស់កម្ពុជា បានសុំភាគីថៃបើកច្រក ហើយមានប្រជាពលករបានចាកចេញបន្ថែម ចំនួន ១៥០០នាក់ ដោយធ្វើដំណើរ តាមរថយន្តចំនួន ១៤គ្រឿង។

សូមបញ្ជាក់ថា ខណៈប្រជាពលរដ្ឋ ដែលធ្វើការ ខុសច្បាប់ នៅតាមខេត្តរបស់ ប្រទេសថៃ បានចាកចេញ និងចូលមកច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតនោះ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ជាច្រើននាក់ បានចាំទទួល និងធ្វើការដឹកជញ្ជូន ពួកគាត់ទៅកាន់ផ្ទះសម្បែង ជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ តាមរយះ កងពលតូចដឹក ជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន១២៣គ្រឿង និងរថយន្តមកពី អគ្គស្នងការដ្ឋាន នគរបាលជាតិ ទៅដឹកប្រជាពលករ ទាំងនោះ តាមច្រកទ្វារសំខាន់ៗ របស់ប្រទេសកម្ពុជា ជាប់ព្រំដែន ប្រទេសថៃ។

ការចាកចេញពីប្រទេសថៃ ពីសំណាក់ ប្រជាពលករខ្មែរទាំងនេះ បានធ្វើឡើង ក្រោយពេលដែល របបយោធាថៃ បានប្រកាសមិនឲ្យ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស មិនឲ្យទទួលយក ពលករខុសច្បាប់ ទៅធ្វើការនោះឡើយ ៕

សមត្ថកិច្ច កំពុងស្រាវជ្រាវ ករណីប្លន់ម៉ូតូ បុគ្គលិក អេស៊ីលីដា

$
0
0

ភ្នំពេញ ៖ ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង លោក វរៈសេនីយ៍ទោ កុយ សុភាព បានថ្លែងអះអាងថា សមត្ថកិច្ចជំនាញរបស់លោក កំពុងប្រញ៉ាប់ប្រញាល់ ស្វែងរកជនសង្ស័យ ២នាក់ ដែលបានធ្វើសកម្មភាពប្លន់ យកម៉ូតូហុងដា ១២៥មួយគ្រឿង របស់បុគ្គ លិកធនាគារអេស៊ីលីដា មួយរូប បានសម្រេច កាល ម៉ោង៥ព្រឹក ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០១៤នេះ។

លោកវរៈសេនីយ៍ទោ កុយ សុភាព បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ករណីនេះ ប្លន់មានជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពប្លន់ យកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ពុក សុភី អាយុ ២០ឆ្នាំ ជាបុគ្គលិកធនាគារ អេស៊ីលីដា ខេត្តស្វាយរៀង នៅត្រង់ចំណុចភូមិរមាំង ឃុំសំបួរ ស្រុកស្វាយ ទៀប ខេត្តស្វាយរៀង ។

ប្រធានការិយាល័យរូបនេះ បានបញ្ជាក់ថា ទីតាំងកន្លែងកើតហេតុនោះ មានសភាពស្ងប់ស្ងាត់ ដែលបង្ក លក្ខណៈងាយស្រួលឱ្យជនសង្ស័យ ហ៊ានធ្វើសកម្មភាពប្លន់បានសម្រេច ដោយគ្រាន់តែប្រើប្រាស់ដំបង តែប៉ុណ្ណោះ គ្រាដែលជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ។ តែយ៉ាងណាក៏ដោយ លោកអះអាងថា សមត្ថ កិច្ចរបស់លោក នឹងមិនអនុញ្ញាតជនសង្ស័យ រួចផុត ពីសំណាញ់ច្បាប់នោះជាដាច់ខាត ៕

ម៉ូតូជនសង្ស័យដែលយកមកប្លុងចោលក្រោយធ្វើសកម្មភាព

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ វិបត្តិនយោបាយ មិនប៉ះពាល់ ពាណិជ្ជកម្ម តែបើមានការរួបរួម ជាឱកាសមាស សម្រាប់កម្ពុជា

$
0
0

ភ្នំពេញ៖ វិបត្តិនយោបាយនៅកម្ពុជា ដែលអូសបន្លាយ ជិតមួយឆ្នាំមកនេះ ត្រូវបានទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បញ្ជាក់ថា មិនបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មកម្ពុជានោះទេ តែប្រសិនបើ មានការស្រុះស្រួលគ្នារវាងបក្សនយោបាយ មានទំនាស់ទាំងពីរ គឺជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្កើនទំហំ ពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងសហគម ន៍អឺរ៉ុប ដែលជាទីផ្សារដ៏ធំសម្រាប់ផលិតផលកម្ពុជា គ្មានការកៀបសង្កត់លើពាណិជ្ជកម្មរបស់កម្ពុជានោះទេ ទោះបី ជាវិបត្តិនយោបាយរបស់កម្ពុជា មិនទាន់បានដោះស្រាយឲ្យបានចប់សព្វគ្រប់ក៏ដោយនោះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ «សព្វថ្ងៃនេះ គឺគ្មានការកៀបសង្កត់ពីសហរដ្ឋអាម៉េរិក ឬសហគមន៍អឺរ៉ុប លើវិ ស័យទាំងអស់ ពាក់ព័ន្ធនឹងនយោបាយទេ ពាណិជ្ជកម្ម គឺពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសនីមួយៗ អត់មានលក្ខខណ្ឌ ថា លុះត្រាតែគណបក្សសង្រ្គោះជាតិចូលរដ្ឋសភា ទើបគេទិញខោអាវពីស្រុកខ្មែរទេ គេអត់ដែលថា ចឹងទេ...។ ... ចឹងគ្មានការកៀបសង្កត់ ដោយសារវិបត្តិនយោបាយទេ»។

ទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សង្ឃឹមថា វិបត្តិនយោបាយនៅកម្ពុជា នឹងដោះស្រាយបាន ឆាប់ ដើម្បីនាំមកនូវប្រយោជន៍ជូនជាតិ។ បើតាមលោក ស៊ុន ចាន់ថុល គ្រាដែលប្រទេសជិតខាងកំពុងមានវិបត្តិ បើ មានការរួបរួមគ្នារវាងគណបក្សនយោបាយ គឺជាឱកាសដ៏ល្អ ឱកាសមាស សម្រាប់កម្ពុជាក្នុងទាក់ទាញវិនិយោគិន ពីបរទេសឲ្យកាន់តែច្រើនថែមទៀត។

លោកទេសរដ្ឋមន្រ្តី បន្តថា «បើយើងរួបរួមគ្នាល្អទៅ ជាឱកាសមាសមួយ ចំពោះខ្មែរយើងបង្ហាញទៅពិភពលោកថា  កម្ពុជាយើង រួបរួមគ្នាជាធ្លុងមួយ កសាងប្រទេសជាតិ យើងទៅអូសទាញអ្នកវិនិយោគ ក៏ស្រួលដែរ។ ព្រោះអ្នកវិនិ យោគខ្លះនៅក្រៅសង្វៀន ខ្លះគេអត់ចាំទេ ខ្លះគេមក ខ្លះគេចាំមើល ចឹងវាខាតពេលវេលា»។

តែលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា ទោះបីជាគ្មានការចូលរួមពីគណបក្សសង្រ្គោះជាតិ ក៏រូប លោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មិនបានអង្គុយនៅស្ងៀម នោះទេ នៅតែបន្តជួបជាមួយបណ្តាប្រទេសជាដៃគូ និងជួបដៃគូវិនិយោគនានា ដើម្បីបើកទីផ្សារទំនិញរបស់កម្ពុជា  និងការទាក់ទាញវិនិយោគមកបណ្តាក់ទុននៅកម្ពុជា បង្កើនការងារជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា វិបត្តិនយោបាយនៅកម្ពុជា ចាប់តាំងពីក្រោយថ្ងៃបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រហូត ដល់ពេលបច្ចុប្បន្ននេះ មានរយៈពេលជិតមួយឆ្នាំហើយ តែគណបក្សនយោបាយមានទំនាស់ទាំងពីរ គឺគណបក្ស  ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មិនទាន់បានទម្លុះបញ្ហាឈានដល់ការអង្គុយក្រោមដំបូលរដ្ឋសភារួម  គ្នា ធ្វើការងាររួមគ្នាស្វែងរកឧត្តមប្រយោជន៍ជូនជាតិនោះទេ ទោះបីមានជំនួបពីថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណ បក្សនយោបាយទាំងពីរជាច្រើនលើកច្រើនសារក៏ដោយនោះ។

ទោះវិបត្តិនយោបាយបានអូសបន្លាយដូច្នេះក្តី តែរបាយការណ៍ពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកបានឲ្យ ដឹងថា  ទំហំពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាម៉េរិក នៅតែមានការកើនឡើងដដែល។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៤  ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក រក្សាបានកំណើនប្រមាណ ១១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០១៣។

របាយការណ៍បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាម៉េរិក មានទឹកប្រាក់ ៨៤៥លានដុល្លារសហរដ្ឋអាម៉េរិក  ខណៈដែលត្រីមាសទី១ ឆ្នាំ២០១៣ មានត្រឹមតែ ៧៥៨លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម អាម៉េរិក បានឲ្យដឹងថា សហអាម៉េរិក ជាទីផ្សារ នាំ ចេញធំជាងគេ ទីពីរ របស់ប្រទេសកម្ពុជា បន្ទាប់ពីអឺរ៉ុប ហើយទំនិញ ដែលកម្ពុជានាំចេញទៅកាន់ ប្រទេស មហា អំណាចមួយនេះ ភាគច្រើនវិស័យវាយនភណ្ឌ ដួចជា សម្លៀកបំពាក់ និងស្បែកជើង។ កម្ពុជានាំយកត្រឡប់មកពី អាម៉េរិកវិញ មាន រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍ វេជ្ជសាស្រ្ត និងការផ្គត់ផ្គង់សម្ភារៈជាច្រើនទៀត។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ក៏នៅតែរក្សាបាននូវកំណើនផងដែរ តាមរបាយការណ៍ក្រសួង ពាណិជ្ជកម្ពុជា នៅឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប កើនរហូតដល់ ៣០ភាគរយ។ ដោយក្នុងឆ្នាំ២០១៣  ទំហំពាណិជ្ជកម្មមានទឹកប្រាក់ ២.៧៣៩,៥១លានដុល្លារអាម៉េរិក ខណៈឆ្នាំ២០១២ មានទឹកប្រាក់ ២.១១១,៨២ លានដុល្លារអាម៉េរិក។

ផលិតផលដែលកម្ពុជានាំចេញទៅលក់នៅទីផ្សារសហគមន៍អឺរ៉ុបភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង ទោចក្រ  យានយន្ត ស្ករស និងផលិតផលកសិកម្ម ដែលនាំមុខដោយផលិតផលអង្ករ។ ដោយឡែកកម្ពុជា នាំចូលពីសហ គមន៍អឺរ៉ុបវិញភាគច្រើនជាយានយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និង បរិក្ខារពេទ្យ៕

Viewing all 8042 articles
Browse latest View live




Latest Images