Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រសួងការងារ ប្រកាសឱ្យ ពលករខ្មែរ មកពីថៃ ចុះឈ្មោះ ទទួលយក សេវាការងារ និងការ បណ្តុះ បណ្តាល វិជ្ជាជីវៈ ឱ្យបានគ្រប់ៗគ្នា

0
0

ភ្នំពេញ ៖ ទន្ទឹមនឹងអាជ្ញាធរថៃ បញ្ជូនពលករខ្មែរ ជាង៤ម៉ឺននាក់ មកប្រទេសកម្ពុជា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ បានប្រកាសអំពាវនាវ ឱ្យពលករទាំង អស់មកចុះឈ្មោះ ទទួលយកសេវាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីក្រសួងឱ្យបានគ្រប់ៗគ្នា ។

លិខិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានខ្លឹមសារលម្អិត ដូចខាងក្រោម ៖


បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ពីបទ លួចកាប់ក្របី ប្រជាពលរដ្ឋ ពន្លះយកសាច់

0
0

ពោធិ៍សាត់៖ ចោរលួចក្របីរបស់ប្រជាពលរដ្ឋ ហើយកទៅកាប់ពន្លះ យកសាច់នៅកណ្តាលព្រៃ ក្បែរបឹងទន្លេសាប២នាក់ត្រូវបាន កម្លាំងនគរបាល ស្រុកក្រគរ ចាប់ខ្លួនកាលពីវេលាម៉ោង ២១ និង ៣០ នាទី យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៤ ខណៈដែលជនសង្ស័យ ទាំងពីរនាក់ បានធ្វើសកម្មភាពលួចក្របី របស់ប្រជាពលរដ្ឋចំនួន១ក្បាល យកទៅកាប់ពន្លះយកសាច់ កាលពីវេលាម៉ោងជាង ៣ល្ងាច ថ្ងៃទី ១២ ខែមិថុនា កន្លងមកនេះ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាល លោកវរសេនីយ៍ទោ ម៉ូ លីដា បានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១ឈ្មោះ ឆេង ឈុនឡេង ភេទប្រុសអាយុ ២៤ ឆ្នាំ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុក្រគរ  និង ទី២ ឈ្មោះប៊ិន ភារី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកម៉ូ លីដា បន្តថា យោងតាមចម្លើយសារភាព និង វត្ថុតាងជាក់ស្តែង ជនសង្ស័យទាំងពីរនាក់ នោះនិងត្រូវ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ក្រសួងព័ត៌មាន នាំអ្នកជំនាញ ទេសចរណ៍ ធ្វើបាឋកថាស្តី អំពីវិស័យទេសចរណ៍ ជូនអ្នកសារព័ត៌មាន ប្រចាំខេត្តព្រះសីហនុ

0
0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ក្រសួងព័ត៌មានបាន ប្រារព្ធពិធីបើកបាឋកថា ស្តីអំពីវិស័យទេសចរណ៍ ជូនអ្នកសារព័ត៌មាន ប្រចាំខេត្តព្រះសីហនុ ដោយនាំយកសាស្រ្តាចារ្យ មកពីសាកលវិទ្យាល័យ អាស៊ីអ៊ឺរ៉ុបដែលមាន បទពិសោធន៍ ជាច្រើនឆ្នាំ ដើម្បីផ្តល់ចំណេះដឹង និងបច្ចេកទេស បន្ថែមទៀត ក្នុងការសរសេរព័ត៌មាន ពីវិស័យទេសចរណ៍ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អោយមកកំសាន្តនៅ ខេត្តមួយនេះ ។

ពិធីបាឋកថានេះមានការចូលរួមពីលោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឲ្យ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ តំណាងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះដែរ មានលោក ឱ សារឿន ប្រធានមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មន្រ្តីមន្ទីរព័ត៌មាន ទូទាំងខេត្តព្រះសីហនុ អ្នកយកព័ត៌មានទូរទស្សន៍ កាសែត គេហ៍ទំព័រ ពិធីករ ពិធីការិនី វិទ្យុប្រចាំខេត្ត ព្រះសីហនុចំនួន៤៩នាក់ផងដែរ ។ 

លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានសំដែងនូវសោមនស្សរីករាយបំផុត ដែលខេត្ត ព្រះសីហនុ មានកិត្តិយស សហការ ទទួលការរៀបចំពិធីធ្វើបាឋកថា ស្តីអំពីវិស័យទេសចរណ៍ ជូនអ្នកសារ ព័ត៌មាន ខេត្តព្រះសីហនុ និងថ្លែងអំណរគុណចំពោះ វាគ្មិនដែលបានឆ្លៀតឱកាសដ៏ មមាញឹកនិងមានតម្លៃ ដែលបានអញ្ជើញមកធ្វើ បាឋកថាជូនអ្នកសារព័ត៌មានប្រចាំខេត្តព្រះសីហនុ ។

លោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តព្រះសីហនុ បានសំដែងថា សារព័ត៌មាន មានតួនាទីសំខាន់ ខ្លាំងណាស់ ហើយអាចនិយាយបានថា ជាកញ្ចក់ ជាអ្នកនាំសារ និងជាស្ពាន ដែលអាចឆ្លុះបញ្ចាំង និងតភ្ជាប់ ដោយតម្លាភាព នូវព្រឹត្តិការណ៍ដែលកើតមានឡើង ។

បើមិនមានព័ត៌មានប្រៀបប្រដូច ទៅធ្វើដំណើរដ៏វែងឆ្ងាយ ក្នុងរាត្រីខែងងឹត ពោលគឺយើងមិនអាច រកឃើញនូវគោលដៅដែល យើងត្រូវទៅឡើយ ផ្ទុយទៅវិញ បើព័ត៌មាន មិនមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ វានឹងក្លាយជាអាវុធ ដ៏គ្រោះថ្នាក់អន្តរាយ គួរអោយភ័យខ្លាចផងដែរ ។ ដូច្នេះបាឋកថានាពេលនេះសង្ឃឹមថា អ្នកសារព័ត៌មានពិតជា ទទួលបាននូវចំណេះដឹងថ្មី ជាមូលដ្ឋាន សំរាប់ប្រើប្រាស់ អោយចំគោលដៅ មានលក្ខណៈបច្ចេកទេស នៃវិស័យទេសចរណ៍ របស់ប្រទេស តំបន់ និងពិភពលោក ។ លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា “ឧស្សាហកម្មគ្មានផ្សែង” ដោយសារតែវិស័យនេះអាចរកចំណូលយ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា ។ 

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា វិស័យដ៏មានសក្តានុពលនេះ ត្រូវបានយកចិត្តទុកដាក់គ្រប់ពេលវេលា ជាក់ស្តែង គោលនយោបាយ របស់រាជរដ្ឋាភិបាលបានដាក់អោយ អនុវត្តយ៉ាងទូលំទូលាយ ស្ថាប័នជំនាញគ្រប់លំដាប់ថ្នាក់ ចូលរួមអនុវត្តយ៉ាងសកម្ម រហូតទទួលបានលទ្ធផលជាវិជ្ជមាន គួរអោយកត់សំគាល់ ក្នុងការងារ វិស័យទេសចរណ៍នេះ។

ដោយការរីកចំរើនជាលំដាប់ លើវិស័យទេសចរណ៍ សារព័ត៌មានក៏បានដើរតួនាទី យ៉ាងសំខាន់ផងដែរ ក្នុងការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ទាំងឡាយពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ ដល់សាធារណៈ ជនប្រកបដោយ ភាពត្រឹមត្រូវ ច្បាស់លាស់ និងចំគោលដៅ ។ដូច្នេះទើបថ្នាក់ដឹកនាំក្រសួងព័ត៌មាន រៀបចំកម្មវិធី បាឋកថាស្តីអំពីវិស័យទេសចរណ៍ជូនដល់អ្នកសារព័ត៌មាននាថ្ងៃនេះ ៕

កិច្ចប្រជុំលើកទី១០ នៃក្រុមការងារ ជំនាញចម្រុះ កម្ពុជា-វៀតណាម ស្តីពី ការប្រើប្រាស់ ធនធានទឹក តាមបណ្តោយ ព្រំដែន កម្ពុជា-វៀតណាម

0
0

សៀមរាប៖ គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម បានសហការ រៀបចំកិច្ចប្រជុំលើកទី១០ នៃក្រុមការងារ ជំនាញចម្រុះ កម្ពុជា-វៀតណាម អំពីការរៀបចំ សេចក្តីព្រាង បទបញ្ញត្តិស្តីពីការ ប្រើប្រាស់ធនធានទឹក តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ សណ្ឋាគារអង្គរប៉ារ៉ាឌីស ទីរួមខេត្តសៀមរាប ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ី លីហួត អគ្គនាយករងរដ្ឋបាល និងជាប្រធាន ក្រុមការងារជំនាញចម្រុះកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម លោកបណ្ឌិត Le Duc Trung អគ្គនាយក គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម និងជាប្រធានក្រុមការងារ ជំនាញចម្រុះវៀតណាម ។

សិក្ខាកាមអញ្ជើញចូលរួម មានមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក-ឧតុនិយមខេត្ត រតនគីរី តាកែវ ស្វាយរៀង និងព្រៃវែង ក្រសួងធន ធានធម្មជាតិនិងបរិស្ថាន គណៈកម្មាធិការជាតិទន្លេមេគង្គនៃប្រទេសទាំងពីរ និងមន្រ្តីតំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សរុបចំនួន ២១រូប។

លោក ម៉ី លីហួត អគ្គនាយករងរដ្ឋបាល និងជាប្រធានក្រុមការងារជំនាញចម្រុះកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណកម្មាធិការជាតិទន្លេ មេគង្គកម្ពុជា បានមានប្រសាសន៍ ស្វាគមន៍ និងបញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំ ដែលស្របនឹងអនុសាសន៍ របស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ តាមរយៈកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៣ ក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំ របស់ក្រុមការងារ បច្ចេកទេសនៃប្រទេសទាំងពីរ ចំពោះការរៀបចំសេចក្តីព្រាងបទបញ្ញត្តិនេះ។

លោក តែ ណាវុធ និងលោកបណ្ឌិត Le Duc Trung  បានសំដែងមតិស្រដៀងគ្នាថា បទបញ្ញត្តិនេះនឹងចូលរួម ចំណែក ដល់ការចែករំលែកការប្រើប្រាស់ ធនធានទឹករួមគ្នាប្រកបដោយនិរន្តរភាព សមធម៌ សមហេតុសមផល និងផលប្រយោជន៍រួមគ្នា និងស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀង មេគង្គ ១៩៩៥ ផងដែរ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

អង្គប្រជុំបានឯកភាព និងសម្រេចនូវចំណុចរួមភាគច្រើន និងបានកត់សម្គាល់នូវចំណុចមួយចំនួនដែលក្រុម ការងារជំនាញប្រទេសនីមួយៗចាំបាច់ ធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំ សុំការពិនិត្យ និងអនុម័ត ដើម្បីកែលំអសេចក្តីព្រាង ឯកសារបទបញ្ញត្តិនេះ៕

អភិបាលខណ្ឌ ច្បារអំពៅ នាំយកអំណោយ អនុសាខា កាកបាទក្រហម ខណ្ឌ ឧបត្ថម្ភជូន គ្រួសារភ្លើងឆេះផ្ទះ

0
0

ភ្នំពេញ៖ អភិបាលខណ្ឌ ច្បារអំពៅ លោក អ៊ាង ស៊ីផាន ប្រធានកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បាននាំយកនូវអំណោយ សង្រ្គោះបន្ទាន់ របស់ អនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ និងអំណោយសប្បុរសជន នានា ទៅផ្តល់ជូនដល់ពលរដ្ឋ ២គ្រួសារ នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ  ដែលរងគ្រោះ ដោយអគ្គិភ័យបំផ្លាញផ្ទះ របស់ពួកគាត់ កាលពីវេលាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ។

ក្នុងការនាំយកអំណោយ របស់អនុសាលាកាកបាទ ក្រហមខណ្ឌ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ នេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា អំណោយទាំងនេះអនុ សាខាកាកបាទក្រហមខណ្ឌ ផ្តល់ជូនគ្រួសារ ដែលផ្ទះរបស់គាត់ ត្រូវភ្លើងឆេះអស់នោះ ដោយក្នុង១គ្រួសារ ទទួលបាននូវការឧបត្ថម្ភ អង្ករ ៥០គីឡូក្រាម តង់ចំនួន ១ និងថវិកា ១៥មុឺនរៀល រួមទាំងឧបត្ថម្ភនូវគ្រឿង ឧបភោគ បរិភោគ និង សម្ភារ:ប្រើប្រាស់ ក្នុងផ្ទះ បាយជាច្រើនមុខទៀត។

លោក អ៊ាង ស៊ីផាន ក្នុងនាម គណ:អភិបាលខណ្ឌ និងក្នុងនាមក្រុមប្រឹក្សាខណ្ឌ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ បានបរិច្ចាគនូវធនធាន ផ្ទាល់ខ្លួន ឧបត្ថម្ភ ដល់គ្រួសាររងគ្រោះ ។ លោកក៏បានអំពានាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះភ្លើងចង្រ្កានទាន ធូប និងប្រព័ន្ឋភ្លើងអគ្គិសនី ព្រោះវានឹងងាយកើតឡើងនូវគ្រោះអគ្គិភ័យ ដែលវានឹងបំផ្លិចបំផ្លាញផ្ទះ សម្បែង ខ្ទេចខ្ទីអស់ ដូចពាក្យចាស់លោកពោលថាស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យ នេះកើតឡើង នៅវេលាម៉ោងប្រមាណ ៨និង៤០ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បណ្កាលឲ្យឆេះផ្ទះអស់២ខ្នង ដែលមានឈ្មោះ អ៊ុំ ឈឿន ភេទស្រី អាយុ ៨០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ខែម អូន ភេទប្រុស អាយុ ៤០ឆ្នាំ ៕

សកម្មភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ច្បារអំពៅ

ឃាត់ខ្លួនមនុស្ស ៦នាក់ពាក់ព័ន្ធ កញ្ឆាក្រៀមជាច្រើន កញ្ចប់នៅសង្កាត់ បឹងទំពុន

0
0

ភ្នំពេញ : មនុស្សប្រុសស្រី ៦នាក់ ត្រូវ កម្លាំងនគរបាល ការិយាល័យប្រឆាំង ការសំអាតប្រាក់ នៃមន្ទីរគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយ លោក លឹម សៀង និងមានការឯកភាពពី លោកព្រះរាជអាជ្ញារង ហៀង សុភ័ក្រ ព្រមទាំងមានការ ចូលរួមពីសំណាក់លោក ឡូ ភារម្យ នាយប៉ុស្តិ៍បឹងទំពុន នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៤នេះ បានឃាត់ខ្លួន ខណ:ចុះឆែកឆេរលំនៅឋាន មួយកន្លែង ហើយរកឃើញកញ្ឆាក្រៀម ១១៦កញ្ចប់ និងម្សៅស មួយចំនួន ។

នាយប៉ុស្តិ៍បឹងទំពុន លោក ឡូ ភារម្យ ដែលចូលរួមក្នុង ប្រតិបត្ដិការចុះឆែកឆេរដែរនោះ បានឱ្យដឹងថា ផ្ទះដែលសមត្ថកិច្ចចុះចាប់ និងឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ខាងលើនេះ មានលេខ A08 ស្ថិតនៅភូមិត្នោតជ្រុំ១ ក្រុម១ ផ្លូវលេខ៨៧បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយក្រោយពីការ ស្រាវជ្រាវ និងតាមរយៈ ការចុះមកឆែកឆេរ នៅក្នុងផ្ទះរបស់ក្រុមជនល្មើស រកឃើញថ្នាំញៀន មួយចំនួនធំ និងកញ្ឆាក្រៀម ជាច្រើនកញ្ចប់ ថង់ប្លាស្ទិក និងឧបករណ៍សេពគ្រឿងញៀន នៅក្នុងលំនៅឋាននោះ។

ជនសង្ស័យទាំង៦នាក់នោះ រួមមានឈ្មោះ ទី១-ណែប និត ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី២ឈ្មោះ នួន លីម ភេទប្រុស អាយុ ៣២ឆ្នាំ ជាងម៉ាស៊ីនត្រជាក់, ទី៣ឈ្មោះ ប៊ុននី ថុល ភេទប្រុស អាយុ ៣៤ឆ្នាំ,ទី៤ឈ្មោះ សូ ម៉ៅ ភេទប្រុស អាយុ ៣៧ឆ្នាំ , ទី៥ឈ្មោះ ភ្លៀង ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៦ឈ្មោះ ហេង ម៊ីម៊ី ភេទស្រី អាយុ ១៩ឆ្នាំ៕

ពលករខ្មែរ បន្តសម្រុក ចេញពីថៃ ជិត៤ម៉ឺននាក់ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត

0
0

បន្ទាយមានជ័យ ៖ ពលករខ្មែរ ជិត៤ម៉ឺននាក់ បានសម្រុក ចេញពីថៃ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ដែលធ្វើដំណើរ ឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចាំទទួល និងចាំដឹកជញ្ជូន ពលករទាំងនេះ ត្រឡប់ទៅផ្ទះរៀងៗខ្លួន។

នេះបើតាមការបញ្ជាក់ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ។ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា គិតត្រឹមវេលា ម៉ោង៧ដល់ម៉ោង១១យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានពលករខ្មែរ ត្រូវបានអាជ្ញាធរចាប់ បញ្ជូនមកវិញ មានចំនួន ៣៩០៨៩នាក់ ក្នុងនោះ១២២៨៤នាក់ និងកុមារ២៤៤០នាក់ ដោយធ្វើដំណើរតាមរថយន្តចំនួន ២៤៣គ្រឿង។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានបន្តទៀតថា នៅពេលពលករទាំងនេះ មកដល់ក្រុងប៉ោយប៉ែតភ្លាមៗ កម្លាំងសមត្ថកិច្ច ទាំងអស់ បានជួយដឹកជញ្ជូន ពួកគេទៅកាន់ លំនៅដ្ឋាន រៀងៗខ្លួន តាមរយៈរថយន្តរបស់កងពលតូចដឹក ជញ្ជូនលេខ៩៩ រថយន្តរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ រថយន្តមកពីតាមភូមិភាគ តាមព្រំដែន ជាដើម ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា នៅពេលមកដល់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ពលករខ្លះបានត្រឡប់ទៅផ្ទះភ្លាម ដោយឡែក ពលករដែលមានផ្ទះនៅឆ្ងាយ បានសម្រាក នៅក្រុងប៉ោយប៉ែត មួយយប់ តាមរយៈការរៀបចំ កន្លែងសម្រាក របស់អាជ្ញាធរ និងសមត្ថកិច្ចរបស់លោក ដូចជា សម្រាកនៅតាមតូបលក់ ដូរជាដើម។

សូមបញ្ជាក់ថា ចំនួនពលករខ្មែរដែលកំពុង បម្រើការងារ នៅក្នុងប្រទេសថៃ ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះស្របច្បាប់ចំនួន៨ម៉ឺននាក់ បានចាកចេញមកកម្ពុជា ជាបន្តបន្ទាប់ ក្រោយពេលដែលរបបយោធាថៃ ប្រកាសរិតបណ្តឹង មិនឲ្យក្រុមហ៊ុន សហគ្រាស និងរោងចក្រ ទទួលយកពលករខុសច្បាប់ធ្វើការ ៕

ពិសេស​សម្រាប់​សុខភាព ជាមួយ​នឹងដប​ទឹក ថាមពល​ណាណូ និង​ទឹករ៉ែ អាល់​កាម៉ីន 92ប្រភេទ

0
0

បញ្ហាកង្វះជាតិទឹក ជាបញ្ហាចំបងមួយតែងតែ កើតមានឡើងជាមួយ នឹងមនុស្សគ្រប់រូប ដូច្នេះ ក្រុមហ៊ុន ធៀនស៍បាននាំចូលនូវផលិតផលថ្មី គឺដបទឹកថាមពល ណាណូ និងទឹករ៉ែអាល់កាម៉ីន សម្រាប់កាត់បន្ថយ ជម្ងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក្នុងរាងកាយរបស់យើង។
ព័ត៌មានលម្អិតសូមចុចមើលរូបភាពខាងក្រោម ឬទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News


ថៃចាប់បញ្ជូន​ ពលករខ្មែរ បន្ថែមជាង ១ម៉ឺននាក់ សម្រាប់ថ្ងៃនេះ

0
0

បន្ទាយមានជ័យ : គិតតែនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពលករ ខ្មែរដែលធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវអាជ្ញាធរ យោធាថៃចាប់ បញ្ជូនមកវិញ ជាង១ម៉ឺននាក់ សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ ។

ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បាននិយាយថា គិតចាប់ពីម៉ោង៦ និង៣០នាទី ដល់ម៉ោង២រសៀល ថ្ងៃទី១៤ មិថុនានេះ ពលករខ្មែរដែល ធ្វើដំណើរត្រឡប់មកពី ប្រទេសថៃវិញ មានចំនួន ១២៤៤១នាក់ ក្នុងនោះស្រ្តី ៤៤០០នាក់ និងកុមារ ៨៣២នាក់ ។

លោកស្នងការ អាត់ ខែម បានបន្តថា ចំពោះការដឹក ជញ្ជូនពលករខ្មែរទាំងនេះមកប្រទេសកម្ពុជាវិញ បានធ្វើឡើងតាមរថយន្តរបស់កងទ័ពថៃ ចំនួន ៩៨គ្រឿង ។

បើតាមស្នងការនគរបាលរូបនេះ ពលករខ្មែរជាច្រើននាក់ ផ្សេងទៀត បាននិងកំពុងបន្ត សម្រុកចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា នៅពេលពលករខ្មែរទាំងនេះ ចូលមកដល់ទឹកដីខ្មែរក្រុងប៉ោយប៉ែត គឺអាជ្ញាធរ និងសមត្ថកិច្ចបានរៀបចំកន្លែង ផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងអាហារជូនពលករទាំងនោះ ដែលបានមកពីការឧបត្ថម្ភ របស់សាលាក្រុងប៉ោយប៉ែត អង្គការជាតិ អន្តរជាតិ និង សប្បុរសជននានា ហើយក្រុមយុវជនកាយរិទ្ឋិ កាកបាទក្រហមជាច្រើននាក់ បានរៀបចំចាត់ចែងលើការងារនេះ ។

ដោយឡែកកងដឹកជញ្ជូនរបស់កម្ពុជា ដែលមានរថយន្ត មកពីកងពលតូចដឹកជញ្ជូន លេខ៩៩ រថយន្តរបស់អគ្គស្នងការ នគរបាលជាតិ និងរថយន្ត តាម បណ្តាភូមិភាគជាដើម ។

សូមបញ្ជាក់ថា សម្រាប់តួរលេខពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបង្ហាញថា ពលករខ្មែរដែលកំពុងបម្រើ ការងារនៅប្រទេសថៃ មាន ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះធ្វើការងារស្របច្បាប់ មានប្រមាណ ៨ម៉ឺននាក់ ។  សម្រាប់ការវិលត្រឡប់របស់ពលករខ្មែរខាងលើនេះ រាជរដ្ឋាភិបាល តាមរយ: ក្រសួងការងារ បានជូនដំណឹង និងបើកវគ្គ បណ្តុះបណ្តាលដល់ពលករ ទាំងនោះ សម្រាប់ការស្វែងរកការងារធ្វើនៅក្នុងប្រទេស ។ ក្នុងដំណាក់កាលនេះ ប្រមុខ នៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ទាំងនគរបាល អាវុធហត្ថ និងយោធា ចេញប្រតិបត្តិការជាបន្ទាន់ ជួយដឹកពលករទាំងនេះ ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួន ព្រមទាំងឧបត្ថម្ភ នំចំណីអាហារ និងអំណោយផ្សេងទៀតផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មេ អ.ហ លើផ្ទៃប្រទេស បញ្ជាឲ្យ បញ្ជូនរថយន្ត បន្ថែមទៅ ជួយដឹកពលករខ្មែរ ទើបត្រឡប់មកពីថៃ

0
0

-ពលករ ជាង៣ម៉ឺននាក់ បានសម្រុកចេញ ពីថៃតាម ច្រកទ្វារ ប៉ោយប៉ែត សម្រាប់ថ្ងៃនេះ

-ពលករដែលត្រឡប់មកពីថៃ ទាំងអស់ សុទ្ធតែខុសច្បាប់

បន្ទាយមានជ័យ ៖ ដោយសារតែ ចំនួនពលករខ្មែរ ដែលធ្វើដំណើរ ត្រឡប់មកពីប្រទេសថៃ មានការកើនឡើង ជាបន្តបន្ទាប់នោះ និងបើទោះបី ជាមានរថយន្ត ជាច្រើនគ្រឿង របស់កងកម្លាំង សមត្ថកិច្ច ទាំងនគរបាល និងយោធា ជាច្រើនគ្រឿង ទៅជួយដឹកពួកគាត់ ត្រឡប់ទៅផ្ទះរៀងៗខ្លួននោះ នៅតែខ្វះ ទើបអគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាឲ្យយករថយន្ត របស់អាវុធហត្ថបន្ថែម ទៅជួយដឹកពលករ ទាំងនោះ។

មន្រ្តី អ.ហ លើផ្ទៃប្រទេសបានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា «មុននេះបន្តិច (ម៉ោងប្រហែល៤៖៣០នាទី ) នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យបញ្ជូន រថយន្តរបស់អាវុធហត្ថ ជិត៣០គ្រឿង ទៅជួយដឹកពលករខ្មែរ ដែលទើបចាកចេញ ពីប្រទេសថៃ ដោយសារខ្វះ រថយន្តក្នុង ការដឹកជញ្ជូន»។

សូមបញ្ជាក់ថា គ្រាន់តែថៃ បានចាប់បញ្ជូន ពលករខ្មែរ មកស្រុកវិញ និងមានចំនួនដ៏ច្រើននោះ ហើយខ្វះមធ្យោបាយ ធ្វើដំណើរ ទើបប្រមុខរាជរដ្ឋាភិបាល សម្តេតេជោ ហ៊ុន សែន បានបញ្ជាឲ្យ កម្លាំងអាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ច (នគរបាល អាវុធហត្ថ និងយោធា) បញ្ជូនទៅរថយន្ត ទៅដឹកពលករទាំងនោះ ត្រឡប់ទៅផ្ទះរៀងៗខ្លួន នៅតាមបណ្តាខេត្ត ។

ប៉ុន្តែដោយសារតែ ចំនួនពលករ ដែលទើបនឹងចាកចេញពីប្រទេសថៃ មានចំនួនកើនឡើង ហើយម្យ៉ាងទៀត រថយន្តមួយចំនួន ជាប់ដឹកពលករទៅតាមបណ្តា ខេត្តនោះ ទើបមានការខ្វះខាត ហេតុដូច្នេះហើយ នាយឧត្តមសេនីយ៍ សៅ សុខា ក្រោយពីទទួលបាន គោលការណ៍ណែនាំ ពីប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យបញ្ជូនរថយន្តបន្ថែម ទៅជួយដឹក ដើម្បីសោះស្រាយ បញ្ហានេះជាបន្ទាន់។

អធិការនគរនបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា ពលករដែលត្រឡប់មកពីថៃវិញទាំងនេះសុទ្ធតែខុសច្បាប់ទាំងអស់ ដោយឡែក ពលករស្របច្បាប់មិនទាន់ឃើញត្រឡប់មកវិញនៅឡើយទេ។

យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតចាប់ពីវេលាម៉ោង ចាប់ពីវេលា ម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ចំនួនពលករ ដែលសម្រុកចាកចេញពី ប្រទេសថៃ មានចំនួន ៣០៩៤៤នាក់ ក្នុងនោះស្រី ១១៩៣០ និងកុមារ ២២៥៨នាក់ ដែលឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។

សម្រាប់តួរលេខពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបង្ហាញថា ពលករខ្មែរដែលកំពុងបម្រើ ការងារនៅប្រទេសថៃ មាន ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះធ្វើការងារស្របច្បាប់ មានប្រមាណ ៨ម៉ឺននាក់ ។  សម្រាប់ការវិលត្រឡប់របស់ពលករខ្មែរខាងលើនេះ រាជរដ្ឋាភិបាល តាមរយ: ក្រសួងការងារ បានជូនដំណឹង និងបើកវគ្គ បណ្តុះបណ្តាលដល់ពលករ ទាំងនោះ សម្រាប់ការស្វែងរកការងារធ្វើនៅក្នុងប្រទេស ។

ក្នុងដំណាក់កាលនេះ ប្រមុខ នៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ទាំងនគរបាល អាវុធហត្ថ និងយោធា ចេញប្រតិបត្តិការជាបន្ទាន់ ជួយដឹកពលករទាំងនេះ ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួន ព្រមទាំងឧបត្ថម្ភ នំចំណីអាហារ និងអំណោយផ្សេងទៀតផងដែរ ៕

កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ ចាប់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន ២នាក់ នៅស្រុកពញាក្រែក

0
0

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ខេត្តត្បូងឃ្មុំ សហការ ជាមួយកម្លាំង នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៤នេះ បានធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ ការចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយគ្រឿងញៀន យ៉ាងសកម្ម ហើយដែលទើបមកពី ខេត្តមណ្ឌលគិរី ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការ របស់កម្លាំងនគរបាល តាមចាប់មុខសញ្ញា ទាំង២នាក់នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី សំណាក់ ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ ម៉ៅ ពៅ ក្រោយពីមានការឯកភាព ពីតំណាងអយ្យការនោះ បានធ្វើឡើងនៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តត្បូងឃ្មុំ បានបន្តទៀតថា ក្រោយពីមានការ ស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ពីកម្លាំងនគរបាលជំនាញរួចមក កម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ក្នុងនោះស្រី្តម្នាក់ ព្រមទាំងរឹបអូស បានថ្នាំញៀន មួយចំនួនផងដែរ។

បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ ទើបត្រឡប់មកពី ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់អំពី សមត្ថកិច្ច ជនសង្ស័យ២នាក់ ប្តីប្រពន្ធ ដែលជាឪពុក និងម្តាយក្មេក របស់ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ បាននិងកំពុងរត់គេចខ្លួន ។

មន្រ្តីនគរបាល ដែលចូលរួមក្នុង ប្រតិបត្តិការខាងលើនេះ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន ឈ្មោះ សៀម សុផាន់ អាយុ២៨ឆ្នាំ មុខរបរជាគ្រូពេទ្យ មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្តកំពង់ចាម និងរស់នៅបច្ចុប្បន្ន នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងជនសង្ស័យជាស្ត្រីម្នាក់ទៀតមាន ឈ្មោះ ធីតា អាយុ២៩ឆ្នាំ រស់នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

យ៉ាងណាក៏ដោយ សម្រាប់ជនសង្ស័យ ដែលបាន និងកំពុងរត់គេចខ្លួននោះ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បាននិងកំពុងធ្វើការស្រាវ ជ្រាវតាមចាប់ ខ្លួនបន្តទៀត។ បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ត្រូវបាននាំខ្លួន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ACU ប្រកាស តាមចាប់ មន្រ្តីពាក់ផ្កាយ២ ម្នាក់ទៀត

0
0

ភ្នំពេញ ៖ ប្រធានអង្គភាព ប្រឆាំងអំពើ ពុករលួយ (ACU) លោកទេសរដ្ឋមន្រ្តី ឱម យ៉ិន ទៀង បានបង្ហើបថា នៅក្នុងរយះពេល មួយសប្តាហ៍ទៀត អង្គភាពរបស់លោក នឹងប្រកាស តាមចាប់មន្រ្តី ពាក់ផ្កាយ២ម្នាក់ទៀត ប៉ុន្តែលោកបានបញ្ជាក់ថា តើមន្រ្តីរូបនេះ ជា នគរបាល អាវុធហត្ថ ឫយោធា នោះទេ។

នៅក្នុងឱកាស អញ្ជើញចូលរួម ពិធីផ្សព្វផ្សាយ ច្បាប់ប្រឆាំងអំពើ ពុករលួយ ដល់សិស្ស សាលាប៊ែលធី នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ថា មន្រ្តីផ្កាយ២ម្នាក់ បាននិងកំពុង រត់គេចខ្លួន ហើយអង្គភាពរបស់លោក នឹងដាក់ប្រកាស នៅលើគេហទំព័រ នាសប្តាហ៍ក្រោយ ដើម្បីប្រកាសតាមចាប់ ។

យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង មិនបានបញ្ជាក់អំពី អត្តសញ្ញាណមន្រ្តីរូបនេះ ធ្វើការនៅអង្គភាព ណានោះទេ ប៉ុន្តែលោកបានសង្កត់ថា មន្រ្តីរូបនេះដឹងខ្លួនហើយ ប៉ុន្តែការរត់គេចខ្លួននេះ មិនមែនជាការ ទទួលខុសត្រូវនោះទេ ៕

លោក សម រង្ស៊ី និងភរិយា ចាកចេញទៅកាន់ សហភាពអឺរ៉ុប នាយប់នេះ

0
0

ភ្នំពេញ ៖ ប្រធាន គណបក្សប្រឆាំង លោក សម រង្ស៊ី និងភរិយា នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ នេះគ្រោង ចាកចេញទី កាន់សហភាពអឺរ៉ុប ។ នេះបើតាមយោងតាមមន្រ្តី គណបក្សប្រឆាំង បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែមិថុនានេះ។

បើការគ្រោងទុក លោក សម រង្ស៊ី នឹងជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំ សហភាពអឺរ៉ុប ស្តីអំពីបញ្ហាកម្ពុជា មួយចំនួន នាពេលបច្ចុប្បន្ននេះ៕

តុលាការឃុំខ្លួន ឧកញ៉ា ថៃ សេងឡុង ដាក់ពន្ធនាគារ ពីបទលួចលក់ផ្ទះ និងដីតម្លៃជាង១៣ លានដុល្លារ របស់ប្អូនប្រុស

0
0

ភ្នំពេញ ៖ លោកឧកញ៉ា ថៃ សេងឡុង ត្រូវបានចៅក្រម សាលាដំបូង រាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ថា ជនសង្ស័យរូបនេះ បានរំលោភលើ ទំនុកចិត្ត និងលួចលក់ អចលនទ្រព្យ របស់អ្នកដទៃ មានន័យថា កាលពីពេល កន្លងទៅថ្មីៗនេះ លោកឧកញ៉ា ថៃ សេងឡុង បានលួចលក់ផ្ទះ និងដី របស់ប្អូនប្រុស តម្លៃ ជាង១៣លានដុល្លារ ក្រោមរូបភាព លួចធ្វើប័ណ្ណកម្មសិទ្ធិ ខ្លួនឯង។

មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានត្រូវចាប់ខ្លួន រួចមក និងបញ្ជូនទៅកាន់ តុលាការកាលពី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ និងក្រោយពីការសាកសួររួចមក ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ក្រោយពីតំណាង អយ្យការធ្វើការ ចោទប្រកាន់ ពីបទរំលោភទំនុកចិត្ត និងលួចលក់អចលនទ្រព្យសម្បត្តិ របស់អ្នកដទៃ ។

សូមបញ្ជាក់ថា ម្ចាស់គ្រប់គ្រងជំនួញក្រុមហ៊ុនបារីអាឡាំងដឺឡុង និងក្រុមហ៊ុនប៊ីឡាញ លោកឧកញ៉ា ថៃ សេងឡុង (ឈ្មោះដើម ហួត សេងឡុង) ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមបណ្តឹងលោក ហួត វ៉ាន់ថន ដែលជាប្អូនបង្កើត ពាក់ព័ន្ធលើរបរជំនួញ នាពេលបច្ចុប្បន្ននេះ។

ឧកញ៉ា ថៃ សេងឡុង គឹជាពាណិជ្ជករ ដ៏ល្បីមួយរូបនៅកម្ពុជា ដោយបានបណ្តាក់ទុនរកស៊ីលើក្រុមហ៊ុន Beeline ក្រុមហ៊ុនបារី Fine, Alaindelon និងក្រុមហ៊ុនរថយន្ដ។

យោងតាមប្រភពព័ត៌មាន ក៏បានឲ្យដឹងដែរថា ការរកស៊ីមានបានដូចពេលបច្ចុប្បន្នរបស់លោក ថៃ សេងឡុង ដោយសារមានការជ្រោមជ្រែង និងផ្តល់ទុនរកស៊ីមកពីប្អូនប្រុសបង្កើតរបស់លោក គឺលោក ហួត សេងទ្រី ដែលរស់នៅប្រទេសបារាំង។

ដោយមានបញ្ហាទំនាស់ផ្ទៃក្នុង ពាក់ព័ន្ធលើរបរជំនួញ បានធ្វើឲ្យលោក ហួត សេងទ្រី ប្រកាសកាត់កាលលោក ថៃ សេងឡុង ជាបងប្រុស និងឈានដល់ការប្តឹងផ្តល់គ្នានេះតែម្តង៕

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ណែនាំអភិបាល រាជធានី ខេត្តទាំងអស់ ខិតខំសម្រូល និងអន្តរាគមន៍ ចំពោះការត្រឡប់ មកវិញរបស់ ពលករខ្មែរ


រយះពេល មួយសប្តាហ៍ ថៃចាប់បញ្ជូន ពលករខ្មែរ ខុសច្បាប់ ប្រមាណ១៣ម៉ឺននាក់

0
0

-ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត មានច្រើនជាងគេ រហូតដល់ ជាង១១ម៉ឺននាក់

បន្ទាយមានជ័យ ៖ ចំនួនពលករខ្មែរ ដែលធ្វើការ ខុសច្បាប់ នៅក្នុងប្រទេសថៃ មានចំនួនប្រមាណ១៣ម៉ឺននាក់ ត្រូវបានថៃចាប់ បញ្ជូនមកវិញ ក្នុងរយះពេលប្រមាណមួយ សប្តាហ៍នេះ ដោយធ្វើដំណើរ ឆ្លងកាត់តាមច្រកទ្វារ មួយចំនួន នៅជាប់ព្រំដែន ប្រទេសថៃ ក្នុងនោះការ ធ្វើដំណើរឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានរហូតជាង១១ម៉ឺននាក់ បូករួមទាំងការធ្វើដំណើរនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ ។

សូមបញ្ជាក់ថា មូលហេតុដែល នាំមានការចំណាក ស្រុកយ៉ាងច្រើន សន្ធឹកសន្ធាប់ របស់ប្រជាពលករ ខុសច្បាប់កម្ពុជា ចេញពីប្រទេសថៃ យ៉ាងដូច្នេះ បានកើតឡើងក្រោយពេលដែលប្រទេស ប្រជាធិបតេយ្យ នៅតំបន់អាស៊ីមួយនេះ ត្រូវបានគ្រប់គ្រងដោយរបបយោធា ហើយប្រមុខដឹកនាំយោធា លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យ តាមក្រុមហ៊ុន សហគ្រាស និងរោងចក្រ ឈប់ទទួលយកពលករ ខុសច្បាប់ នៅធ្វើការបន្តទៀត។

យោងតាម របាយការណ៍ របស់អាជ្ញាធរ និងសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ បានបូកសរុបចំនួន ពលករខែ្មរ ដែលធ្វើដំណើរមក ប្រទេសកម្ពុជាវិញ គិតចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានជាង៨ម៉ឺននាក់ ហើយបូករួមទាំង តួរលេខសម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ មានការកើនឡើងប្រមាណ១៣ម៉ឺននាក់ ។

យោងតាម របាយការណ៍ នៃការបូកសរុប ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅ យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ បានបង្ហាញថា បើគិតចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរ ដែលធ្វើដំណើរឆ្លងកាត់ ច្រកទ្វារសំខាន់ៗចំនួន៨ សរុប៨៩៧១៧នាក់ ក្នុងនោះស្រ្តី២៧៩១៣នាក់ និងកុមារ៥៤៩៦នាក់។

របាយការណ៍បូកសរុបខាងលើនេះ បានបង្ហាញថា ទី១ ឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិ អូស្មាច់ មានចំនួន ៥២០៧នាក់ ស្រី២១១៩នាក់ និងក្មេង៣៧២នាក់ ទី២ ឆ្លងកាត់តាម ច្រកជាំ(អន្លង់វែង) មានចំនួន ១៩០នាក់ ស្រី៨៣នាក់ ទី៣ ឆ្លងកាត់តាមច្រក ព្រំប៉ៃលិន មានចំនួន ១៣៦១នាក់ ស្រី៦១២នាក់ និងក្មេង១២១នាក់ ទី៤ ឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិដូង មានចំនួន ៥៣៨៣នាក់ ស្រី១៩២១នាក់ និងក្មេង៨២៩នាក់ ទី៥ ឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន ៧០៧២៦នាក់ ស្រី២០៦៧១នាក់ និងក្មេង៣៦៣៣នាក់ ទី៦ ឆ្លងកាត់តាមច្រក បឹងត្រកួន មានចំនួន១០៤នាក់ ស្រី៤០នាក់ និងក្មេង៨នាក់ ទី៧ ឆ្លងកាត់តាមច្រកភ្នំដី មានចំនួន ៦៧២៥នាក់ ស្រី២៤៥៥នាក់ និងក្មេង៥៣២នាក់ និងទី៨ ឆ្លងកាត់តាមច្រក អូររំដួល មានចំនួន ២១នាក់ ស្រី១០នាក់ និងក្មេងម្នាក់ ដូច្នេះសរុបមានចំនួន ៨៩៧១៧ ស្រី២៧៩១៣ និងក្មេង៥៤៩៦នាក់ ។

ដោយឡែក យោងតាមរបាយការណ៍ របស់នគរបាល ក្រុងប៉ោយប៉ែត បានបង្ហាញថា គិតចាប់ពីវេលា ម៉ោង ៦ព្រឹក ដល់ម៉ោង១០៖៣៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ មានពលករខ្មែរ ធ្វើដំណើរ ឆ្លងកាត់ច្រកទ្វារ ប៉ោយប៉ែតចំនួន ៤០២២៦នាក់ ក្នុងនោះស្រី១៥២៦៥នាក់ និងក្មេង៣៣០៤នាក់ ខណៈដែលភាគីថៃ ប្រកាសបិទច្រកទ្វារ នៅវេលាម៉ោងប្រមាណ ១០យប់ថ្ងៃ ដដែលនេះ។

យ៉ាងណាក៏ដោយ នៅពេលពលករ បានធ្វើដំណើរ មកដល់ក្រុង ប៉ោយប៉ែត ទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ នៅចាំទទួលពួកគេ ដោយផ្តល់ ចំណីអាហារ និងការផ្តល់មធ្យោបាយ ធ្វើដំណើរ ត្រឡប់ទៅផ្ទះរៀងៗខ្លួន តែចំពោះ អ្នកដែលធ្វើដំណើរ មកដល់យប់ទៅហើយ ត្រូវសម្រាកនៅ ក្រុងប៉ោយប៉ែតមួយយប់សិន ។ ជាមួយគ្នានេះ លោក នេត សេរី អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅថៃ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានសរសេរលិខិត មួយច្បាប់ មកកាន់ប្រធានប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត និងអាជ្ញាធរ មានសមត្ថកិច្ច ពាក់ព័ន្ធត្រូវជួយសម្រួល ដឹកសពពលករខ្មែរម្នាក់ ដែលស្លាប់ដោយសារខ្យល់គរ ខណៈកំពុងធ្វើការនៅក្នុងប្រទេសថៃ ។

បើតាមការបញ្ជាក់របស់ លោក នេត សេរី សពពលកររូបនេះមាន ឈ្មោះ ភាព ថានី ភេទស្រី អាយុ២៧ឆ្នាំ មានស្រុកកំណើត និងរស់នៅ ភូមិព្រែកស្នោ ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលធ្វើកម្មករ នៅខេត្តសុផាបូរី ហើយស្លាប់ដោយ សារខ្យល់គរ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ។

ជាមួយគ្នានេះ អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាឲ្យយករថយន្ត របស់អាវុធហត្ថបន្ថែម ទៅជួយដឹកពលករ ទាំងនោះ។

មន្រ្តី អ.ហ លើផ្ទៃប្រទេសបានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា «មុននេះបន្តិច (ម៉ោងប្រហែល៤៖៣០នាទី ) នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យបញ្ជូន រថយន្តរបស់អាវុធហត្ថ ជិត៣០គ្រឿង ទៅជួយដឹកពលករខ្មែរ ដែលទើបចាកចេញ ពីប្រទេសថៃ ដោយសារខ្វះ រថយន្តក្នុង ការដឹកជញ្ជូន»។

អធិការនគរនបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា ពលករដែលត្រឡប់មកពីថៃវិញទាំងនេះសុទ្ធតែខុសច្បាប់ទាំងអស់ ដោយឡែក ពលករស្របច្បាប់មិនទាន់ឃើញត្រឡប់មកវិញនៅឡើយទេ។សម្រាប់តួរលេខពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបង្ហាញថា ពលករខ្មែរដែលកំពុងបម្រើ ការងារនៅប្រទេសថៃ មាន ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះធ្វើការងារស្របច្បាប់ មានប្រមាណ ៨ម៉ឺននាក់ ។ 

សម្រាប់ការវិលត្រឡប់របស់ពលករខ្មែរខាងលើនេះ រាជរដ្ឋាភិបាល តាមរយ: ក្រសួងការងារ បានជូនដំណឹង និងបើកវគ្គ បណ្តុះបណ្តាលដល់ពលករ ទាំងនោះ សម្រាប់ការស្វែងរកការងារធ្វើនៅក្នុងប្រទេស ។

ក្នុងដំណាក់កាលនេះ ប្រមុខ នៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ទាំងនគរបាល អាវុធហត្ថ និងយោធា ចេញប្រតិបត្តិការជាបន្ទាន់ ជួយដឹកពលករទាំងនេះ ទៅកាន់លំនៅឋានរបស់ពួកគេរៀងៗខ្លួន ព្រមទាំងឧបត្ថម្ភ នំចំណីអាហារ និងអំណោយផ្សេងទៀតផងដែរ ៕

ឃាត់ខ្លួនសិស្ស និស្សិត ពីរនាក់ ក្រោយ ឆក់ទូរស័ព្ទតាមផ្លូវ

0
0

ភ្នំពេញ៖ យុវជន២នាក់ ម្នាក់ជាសិស្ស និងម្នាក់ទៀតជានិស្សិត ត្រូវបានក្រុម អ្នករត់ម៉ូតូងក់បី នាំគ្នាព័ទ្ធចាប់ រួចវាយមួយដៃធាក់មួយជើង មុនប្រគល់ជូនសមត្ថកិច្ច ក្រោយពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីម្នាក់ ហើយជិះគេចបានបន្តិច ក៏ត្រូវក្រុមអ្នករត់ម៉ូតូកង់បីរុញបំបុក បណ្តាលឱ្យដួលដោយខ្លួនឯងទាំងពីរនាក់ នៅម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវលេខ៥៧ ក្រុម៧ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុ បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះលើម៉ូតូកង់បីធ្វើដំណើរ តាមផ្លូវលេខ៥៧ ពីត្បូងទៅជើង ក្នុងបំណងទៅ យកផ្លែឈើនៅជិតអតីតប៉ុស្តិ៍លេខ៣ ប៉ុន្តែលុះមកដល់មុខផ្ទះលេខ៣៥ ផ្លូវលេខ៥៧ ក៏ស្រាប់តែមានយុវជនពីរនាក់ បានជិះម៉ូតូមកអែបនាង រួចធ្វើសកម្មភាពឆក់ ទូរស័ព្ទ ពីជនរងគ្រោះតែម្តង។

សាក្សីបានបន្តទៀតថា ក្រោយពីឆក់ទូរស័ព្ទបានពីនារីរងគ្រោះ ជនសង្ស័យ ទាំងពីរនាក់នោះ ក៏បានជិះ ម៉ូតូគេចខ្លួន ប៉ុន្តែត្រូវក្រុមអ្នករត់ម៉ូតូកង់រុញរ៉ឺម៉ក ទៅ កណ្តាលថ្នល់ បំបុកម៉ូតូជនល្មើស បានធ្វើឲ្យម៉ូតូរបស់ពួកគេដួល ហើយ ភ្លាមនោះ ក្រុមប្រជាពលរដ្ឋ ក៏នាំគ្នាព័ទ្ធចាប់ជនសង្ស័យ បានទំាងពីរនាក់ រួចប្រគល់ ជូនសមត្ថកិច្ច។

មន្រ្តីរនគរបាលមូលដ្ឋាន បានថ្លែងឲ្យដឹងថា ជនសង្ស័យក្នុង សកម្មភាពឆក់ទូរស័ព្ទ នេះ ម្នាក់ឈ្មោះ ទួន សុភីរង្សី អាយុ២០ ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឯម្នាក់ទៀតឈ្មោះ ច័ន្ទ ឆៃយ៉ា អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២S នៃវិទ្យាល័យបឹងត្របែក ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកឯនារីរងគ្រោះ ឈ្មោះ ប៉ូយ ស៊ីថូន អាយុ២២ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ។

លោក ក៏បានបន្ថែមទៀតថា ក្នុងសកម្មភាពឆក់នេះ ជនសង្ស័យជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CD-0351 ឯនារីរងគ្រោះ ជិះលើ ម៉ូតូកង់៣ ។ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះ ម៉ាកហូវ៉ៃ ត្រូវបានប្រគល់ឲ្យវិញហើយ ដោយមិន មានបាត់បង់នោះទេ។

សូមបញ្ជាក់ថា ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ និងស្នងការ រង ជួន ណារិន្ទ ឱ្យរក្សាសន្ដិសុខ និងទប់ស្កាត់ បទល្មើស នៅក្នុងរាជធានីភ្នំពេញ រួចមក កម្លាំងនគរបាលជំនាញ តាមការិយាល័យ និងកម្លាំងនគរបាលតាម បណ្ដាខណ្ឌ តែងតែ ចុះល្បាត ហើយធ្វើការទប់ស្កាត់ទាន់ពេល វេលា នៅពេលដែលមានបទល្មើសណា មួយ កើតឡើងនោះ ។

Photo by DAP-News

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

Photo by DAP-News

សមត្ថកិច្ចប្រគល់ទូរស័ព្ទដៃទៅឲ្យនារីរងគ្រោះវិញ

ប្រារព្ធទិវា ពិភពលោក នៃអ្នកបរិច្ចាគឈាម លើកទី១១ ក្រោមប្រធានបទ «មានសុវត្ថិភាព ជួយសង្រ្គោះមាតា១៤មិថុនាឆ្នាំ២០១៤»

0
0

បាត់ដំបង៖ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយ មន្ទីរសុខាភិបាលខេត្ត បានរៀបចំប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមលើកទី១១ ក្រោមប្រធានបទ «មានសុវត្ថិភាព ជួយសង្រ្គោះមាតា១៤មិថុនាឆ្នាំ២០១៤» កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ក្នុងសាលមហោស្រព ស្ទឹងសង្កែ ក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក)ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីមន្ទីរ សុខាភិបាលខេត្ត មជ្ឈមណ្ឌលផ្តល់ឈាមខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត មកពីបណ្តាគ្រិះស្ថានសិក្សា នានាក្នុងខេត្តជិត១ពាន់។

លោកឱសថការីឧត្តម អ៊ិត សំណាង ប្រធានមជ្ឈមណ្ឌល ផ្តល់ឈាមខេត្ត បានឡើងអានរបាយស្វាគមន៍ដល់អង្គពិធីទាំងមូល ដោយបានបញ្ជាក់ពី លទ្ធផលការងារ ដែលមជ្ឈមណ្ឌលសម្រេចបាន និងទទួលឈាមនាពេលកន្លងថ្មីៗនេះបានចំនួនជាង៤ពាន់នាក់ ដោយមានការចូលរួម តាមរយៈអ្នកផ្តល់មាន៣ប្រភេទមាន៖ គឺការផ្តល់ឈាមតាមរយៈសប្បុរសជន នៅកន្លែងមជ្ឈមណ្ឌល តាមរយៈគ្រួសារ សាច់ញាតិអ្នកជម្ងឺ និងមន្រ្តីជំនាញ ចុះដល់ទីកន្លែងផ្ទាល់ ។

ឈាមដែលមជ្ឈមណ្ឌលទទួលបានកន្លងមកនោះ ក៏ត្រូវបានបំផ្លាញចោល ឈាមមួយចំនួន ដែលមានមេរោគផងដែរ ។ លោកបានបញ្ជាក់ថា ការបរិច្ចាគឈាមនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយសង្រ្គោះជីវិត អ្នកជម្ងឺដែលត្រូវការជាចាំបាច់បំផុត ដូច្នេះ មជ្ឈមណ្ឌលយើងតែងតែទទួលបាន ឈាមតាមការចូលរួមតាមរយៈសប្បុរសជន ខាងលើ ។ ថ្ងៃនេះយើងក៏បានប្រារព្ធ ទិវានេះឡើងនិងបានការចូលរួម បរិច្ចាគឈាមពីស្បុរសជន បានមួយចំនួនផងដែរ ។

លោកបណ្ឌិតឱសថ វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍នា ឱកាសនោះថា ការផ្តល់ឈាម ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសង្រ្គោះជីវិត មនុស្សទូទៅ ហើយឈាមនេះក៏ជា អាវុធមុខ២ផងដែរ បើយើងប្រើប្រាស់ វាត្រឹមត្រូវធ្វើឲ្យ មនុស្សស្លាប់បានរស់ឡើងវិញ តែបើយើងប្រើខុសក៏វាធ្វើ ឲ្យឆ្លងរោគនិងបណ្តាលមនុស្ស ស្លាប់បានដែរ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាក្រុមការងារ ស.ស.យ.ក ខេត្ត មានសេចក្តីរីករាយក្នុងពិធីប្រារព្ធទិវា នេះឡើង ហើយជាឱកាស របស់សប្បុរសជន ជាពិសេស សមាជិក សមាជិកា ស.ស.យ.ក ខេត្ត បានចូលរួមកិច្ចការសង្គម ដោយបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌល សម្រាប់ផ្តល់ទៅមន្ទីរពេទ្យ ដើម្បីទុកជួយសង្រ្គោះដល់អ្នកជម្ងឺដែលត្រូវការ ចាំបាច់បំផុត ។

 លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា បន្ទាប់ពីបានបង្កើត សហភាព សហព័ន្ធយុវជនកម្ពុជា រយៈពេលកន្លងមក ក្រុមការងារយើង បានចុះធ្វើសកម្មភាព កិច្ចសង្គម ជាច្រើនជាបន្តបន្ទាប់ ។ ដូចនេះសិស្ស និស្សិតដែលមកពីគ្រិះស្ថានសិក្សា នានាក្នុងខេត្ត ជាសមាជិកស.ស.យ.កខេត្ត បាននាំគ្នាចូលរួមចំណែក បរិច្ចាគឈាមបានចំនួន៣៤នាក់នៅក្នុងឱកាសទិវា ពិភពលោកនៃអ្នកបរិច្ចាគឈាម លើកទី១១ក្រោមប្រធានបទ «មានសុវត្ថិភាព ជួយសង្រ្គោះមាតា ១៤មិថុនា ឆ្នាំ២០១៤» ទុកជូនមន្ទីរពេទ្យខេត្ត សម្រាប់យកទៅប្រើប្រាស់ ក្នុងនាមមនុស្សធម៌ ។

រយៈពេលកន្លងមកក្រុមការងារ ស.ស.យ.ក ខេត្ត បានគៀងគរយុវជន ទូទៅឲ្យចូលជាសមាជិកដើម្បី ឲ្យពួកគេចេះជួយ ធ្វើកិច្ចការសង្គម ការងារមនុស្សធម៌ ចេះធ្វើអំពើល្អ ចេះជួយគ្នាទៅវិញទៅមក ខិតខំរៀនសូត្រដើម្បី ចាកឆ្ងាយពីអំពើអបាយមុខផ្សេងៗ ចាកឆ្ងាយពីគ្រឿងញៀន ឬក្មេងទំនើង មកជាមនុស្សល្អចេះជួយសង្គម និងចេះអភិវឌ្ឍ ខ្លួនឯងផងដែរ ។

បន្ទាប់ពីសំណេះសំណាលរួចគណៈអធិបតី បានប្រគល់លិខិតថ្លែងអំណរគុណ ដល់អ្នកផ្តល់ឈាមមួយចំនួនដែលបានផ្តល់ឈាម បានចំនួនច្រើនដងផងដែរ៕

តុលាការ ដោះលែង ក្រុមចោរ លួចរថយន្ត ចំនួន៥នាក់ ក្រោយធ្វើ សកម្មភាពយ៉ាងសកម្ម

0
0

ភ្នំពេញ ៖ មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ មួយរូប សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបថា ជនសង្ស័យ ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព លួចរថយន្ត ភាគច្រើន ជារថយន្ត ប្រភេទសំាយ៉ុង និងស្តារិច យ៉ាងសកម្មនោះ ត្រូវបានតំណាង អយ្យការ និងចៅក្រម សម្រេចដោះលែង ឲ្យមានសេរីភាព ទៅវិញហើយ បើទោះបី ជនសង្ស័យទាំងនេះ បានប្រព្រឹត្តបទល្មើស យ៉ាងធ្ងន់ធ្ងរបែបនេះក៏ដោយ ។

ការដោះលែង ក្រុមចោរ លួចរថយន្ត ទាំង៥នាក់ ខាងលើនេះ របស់ចៅក្រម និងតំណាងអយ្យការ របស់សាលាដំបូងរាជធានីភ្នំពេញ បានធ្វើឲ្យ មានការរិះគន់ យ៉ាងខ្លាំង ពីមជ្ឈដ្ឋានមួយចំនួនថា បើធ្វើជាចោរប្លន់ និងចោរលួច ត្រូវបានដោះលែង យ៉ាងដូច្នេះនោះ តើបទល្មើស នៅក្នុងសង្គមកម្ពុជា នឹងត្រូវបានកាត់ បន្ថយនោះទេ ។

គេមិនដឹងថា តើចៅក្រម និងតំណាង អយ្យការ យកហេតុផលអ្វី នោះឡើយ សម្រាប់ធ្វើកាដោះលែង ក្រុមចោរ លួចរថយន្តទាំងនេះ ខណៈដែលចោរ កំប៉ិចកំប៉ុក ជាច្រើននាក់ ត្រូវបានចាប់ ដាក់ពន្ធនាគារនោះ។ មជ្ឈដ្ឋានទាំងនេះ សូមអំពាវនាវដល់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជួយពិនិត្យមើល ករណីនេះផង ជាពិសេស អង្គភាពប្រឆាំង អំពើពុករលួយ ។

មន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់នោះ ត្រូវបានព្រះរាជអាជ្ញារង លោក លី សុផាន់ណា ដោះលែង ចំនួន៤នាក់ និងម្នាក់ទៀត ត្រូវបានលោកចៅក្រម នូវ វាសនា ដោះលែង ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការ ជាមួយកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ជាប់ពាក់ព័ន្ធ និងសកម្មភាព លួចរថយន្ត របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤នៅមុខ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ ទាំង៥នាក់នេះ រួមមានទី១ ឈ្មោះ កៃ កួន អាយុ៤៥ឆ្នាំ មុខរបរ បើក យានដ្ឋាន ជួសជុល ស្នាក់នៅផ្ទះលេខ១៦៦ ផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២ ឈ្មោះ កៃ រ៉ា អាយុ៣២ឆ្នាំ មុខរបរទិញ លក់រថយន្ត ស្នាក់នៅជាមួយជន សង្ស័យទី១ ទី៣ ឈ្មោះ យ៉ែម សុវណ្ណរ៉ា ហៅហុក អាយុ៣៨ឆ្នាំ មុខរបរទិញលក់រថយន្ត ស្នាក់នៅ ផ្ទះលេខផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី៤ ឈ្មោះ ស៊ាត ពិសិដ្ឋ អាយុ៣៤ឆ្នាំ មុខរបរទិញ លក់រថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៥ ឈ្មោះ នួន ពឿន អាយុ៣៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងទិញលក់ រថយន្ត ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ។

មន្រ្តីនគរបាល ខណ្ឌទួលគោក បានថ្លែងថា ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង៨នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ច បានដកហូត រថយន្តចំនួន៩គ្រឿង ក្នុងនោះរថយន្ត ប្រភេទសុំាយ៉ុង ចំនួន ៥គ្រឿង រថយន្តម៉ាកស្តារិក ២គ្រឿង រថយន្តម៉ាក តាកូម៉ា មួយគ្រឿង និងរថយន្ត លុច្សស៊ីស RX-300 មួយគ្រឿង ។

ការតាមចាប់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលម្ចាស់រថយន្ត លោក ទិន ខេមរ៉ា បានឃើញរថយន្ត របស់ខ្លួន ត្រូវបានគេយកទៅជួសជុល នៅយានដ្ឋាន ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ទើបរាយការណ៍ ជូនសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងតាមចាប់ ជាបន្តបន្ទាប់ តែម្តងទៅ ។ ក្រោយការសួរនាំ និងបញ្ជូនខ្លួន ទៅកាន់តុលាការ ក៏ត្រូវបានព្រះរាជអាជ្ញា និងចៅក្រមដោះលែងតែម្តង ៕

លោក ស៊ុន ចាន់ថុល៖ កំណែទម្រង់ ប្រព័ន្ធការងារ គឺដើម្បីជាតិ រាជរដ្ឋាភិបាល មិនមែនគ្រួសារ បក្ខពួកខ្ញុំទេ

0
0

- ខាងក្នុងមានវីដេអូ នៃកិច្ចសម្ភាសន៍រវាងលោក សយ សុភាព និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល

ភ្នំពេញ៖ «អត់មានក្រសួង ស៊ុន ចាន់ថុល ទេ! អត់ក្រសួងបក្ខពួក គ្រួសារនិយមទេ! អត់ទាល់តែសោះ គ្មានមួយ គឺ ខ្ញុំធ្វើ១០០% ដើម្បីជាតិខ្ញុំ ប្រទេសខ្ញុំ រាជរដ្ឋាភិបាលខ្ញុំ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន»។ នេះ ជាប្រយោគមួយឃ្លាបង្ហាញពីតម្លាភាព នៃការធ្វើកំណែទម្រង់ របស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ឆ្លើយតបសំណួរ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក សយ សុភាព។ ប្រយោគមួយឃ្លាបង្ហាញពីឆន្ទៈកំណែ ទម្រង់ច្បាស់លាស់នេះ បាននឹងកំពុងធ្វើ ឲ្យមន្រ្តីក្រសួងពាណិជ្ជកម្ម ជាច្រើនកោតសរសើរផងដែរ។

រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៥ បានដាក់ចេញនូវផែនការកំណែទម្រង់ដ៏ស៊ីជម្រៅ ដើម្បីស្វះស្វែង និងទាញ រកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង នៃរាជរដ្ឋាភិបាលអាណត្តិទី៥ នាវិមានសន្តិភាពកាលពីអំឡុង ខែកញ្ញា ឆ្នាំ២០១៣ ក៏បានប្រកាសតាស់តឿនយ៉ាងម៉ឹងម៉ាត់ ឲ្យមន្រ្តីរាជរដ្ឋាភិបាលអាណត្តិថ្មី ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ជាពិសេសលប់បំបាត់នូវវប្បធម៌បក្ខពួកនិយម គ្រួសារនិយម ក៏ដូចជាវប្បធម៌កូន ប្រពន្ធស័ក្តិធំ ជាង ឪពុកជាដើម។

ការប្រកាសរបស់នាយករដ្ឋមន្រ្តី មិនមែនជាការចៃដន្យឡើយ តែវាជាការប្រកាសដាសតឿន ក្រើនរំលឹកដល់មន្ត្រី របស់រាជរដ្ឋាភិបាល ក្រោយពីទទួលបានការរិះគន់ តិះទៀនយ៉ាងច្រើនពីប្រជាពលរដ្ឋ និង មន្រ្តីរាជការថ្នាក់ក្រោម នៅតាមក្រសួង ស្ថាប័ន មួយចំនួននាអាណត្តិទី៤កន្លងទៅ។

ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន គេសង្កេតឃើញតាមក្រសួងស្ថាប័នរបស់រដ្ឋជាច្រើន បាននិង បង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រាំធ្វើកំណែទម្រង់លើក្រសួងស្ថាប័នរបស់ខ្លួន។ ក្នុងនោះក្រសួងពាណិជ្ជ កម្ម ដែលមានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី ត្រូវបានកែវភ្នែករបស់សាធារណជនមើលឃើញថា ហាក់មានភាពលេចធ្លោរ ក្នុងការធ្វើកំណែទម្រង់ ទាំងការផ្តល់សេវាកម្ម ទម្រង់ ប្រព័ន្ធ និងនីតិវិធីការងារនៅក្នុង ក្រសួង បញ្ហាដ៏រស៊ើបនោះ មន្រ្តីជាច្រើននៅក្នុងក្រសួងត្រូវបានផ្លាស់ប្តូរតួនាទី និង មុខតំណែង ដោយការប្រឡង ប្រកួតប្រជែងសមត្ថភាព មានជាការចង្អុលរបស់រដ្ឋមន្រ្តីនោះទេ។

តើអ្វីទៅជាកំណែទម្រង់របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រយៈពេលជិត១ឆ្នាំក្រោយរាជរដ្ឋាភិបាលចាប់កំ ណើត? តើកំណែទម្រង់នេះ កើតដោយឆន្ទៈ ឬធ្វើឲ្យល្អមើល? តើកំណែទម្រង់នេះ មានតម្លាភាពដែរ ឬទេ? បញ្ចប់ ហើយឬនៅ វប្បធម៌បក្ខពួក ឬគ្រួសារនិយម?

ដើម្បីស្វែងរកនូវចម្លើយទាំងនេះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានជួបសម្ភាសន៍ដោយផ្ទាល់ ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អមជាមួយនឹងរដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្ម ៧រូបផ្សេងទៀត។

ក្នុងជំនួបផ្តល់បទសម្ភាសន៍ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានប្រវត្តិល្បាញល្បី ក្នុងការគ្រប់ក្រុមហ៊ុនឯកជន ជាច្រើន ប្រកបដោយភាពជោគជ័យ លោក ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា រយៈពេលជិត ១ឆ្នាំកន្លងទៅនេះ រូបលោក រួមនិងមន្រ្តីជាន់ខ្ពស់របស់លោក បានរួមគ្នាសម្រេចនូវផែនការកែទម្រង់ការងារនៅក្នុងក្រសួងបានយ៉ាង ច្រើន។ ដូចជាការការលុបបំបាត់វិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម (CO) ផលិតផលសម្រាប់អ្នកនាំចេញទៅកាន់ បណ្តាប្រទេសបញ្ជាទិញ ដែលមិនត្រូវការ។ បង្កើតប្រព័ន្ធអេឡិចត្រូនិច សម្រួលដល់អ្នកនាំចេញ ក្នុងការដាក់ ពាក្យ ឬសំណុំបែបបទនាំចេញ ដោយមិនបាច់ធ្វើដំណើរទៅកាន់ក្រសួងពាណិជ្ជកម្ម។

ការច្របាច់បញ្ចូលគ្នារវាងនាយកដ្ឋានកម្មសិទ្ធិបញ្ជា និង នាយកដ្ឋានចុះបញ្ជីឈ្មោះពាណិជ្ជកម្ម ជួយសម្រួលដល់ ប្រជាពលរដ្ឋក្នុងការសុំពាក្យធ្វើអាជីវកម្ម ព្រមទាំងបង្កើតនូវអគ្គនាយកដ្ឋានថ្មីមួយចំនួនទៀត ដើម្បីសម្រួលប្រព័ន្ធ ការងារកុំឲ្យមានភាពស្មុគស្មាញ។ កំណែទម្រង់ដ៏រស៊ើប ធ្វើឲ្យមន្រ្តីខ្លះសើចសប្បាយ និងខ្លះទៀត សម្រក់ទឹកភ្នែក ជូតក្បាលជង្គង់នោះ គឺការជ្រើសរើសមន្រ្តីចូលកាន់មុខតំណែងជាអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក្នុងក្រសួងមួយនេះ ត្រូវបានផ្លាស់ប្តូរពីការស្នើដោយរដ្ឋមន្រ្តី ទៅជាការប្រឡងសាកល្បងសមត្ថភាព ដោយការ សម្ភាសន៍ដោយផ្ទាល់មាត់។

កំណែទម្រង់មួយទៀត ធ្វើឲ្យគេចាប់អារម្មណ៍ដែរនោះ គឺការផ្លាស់ប្តូរប៉ុស្តិ៍របស់មន្រ្តីកាំកុងត្រូល ដែលត្រូវបានគេ ដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមានការផ្លាស់ប្តូរនោះទេ អ្នកដែលមានខ្សែរឹងមាំ ប្រហែលជាត្រូវ នៅកាន់កន្លែងគេហៅថាមានក្លាញ់ជារៀងរហូត តែអាណត្តិរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបាន ក្រឡុកផ្លាស់ប្តូរអស់ហើយ។

រដ្ឋមន្រ្តី ដែលទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកវិទ្យាល័យរដ្ឋ Pennsylvania និង បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard នៅសហរដ្ឋអាម៉េរិករូបនេះ បានបញ្ជាក់ ថា នីតិវិធីក្នុងការប្រឡងជ្រើសរើសសមត្ថភាពរបស់មន្រ្តីនេះ គឺមិនមាននោះទេនៅលើពិភពលោក កុំថាឡើយនៅ តាមក្រសួងស្ថាប័នក្នុងប្រទេសកម្ពុជា។

ការប្រឡងសាកល្បងសមត្ថភាពនេះទៀតសោត ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បញ្ជាក់ថា មានតម្លា ភាពបំផុតសម្រាប់មន្រ្តី គ្មាននីតិវិធីណាមានតម្លាភាពជាងនេះទៀតទេ។

បើតាមរដ្ឋមន្រ្តី ដែលធ្លាប់មានបទពិសោធន៍គ្រប់គ្រងលើមុខជំនួញក្នុងវិស័យឯកជនជោគជ័យរូបនេះ បានបន្តថា ការប្រឡងស្វែងរកអ្នកមានសមត្ថភាព មិនបានធ្វើឡើងដោយអត្តនោម័ត ឬសម្រេចតែលើរដ្ឋមន្រ្តីនោះទេ មន្រ្តី ជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មចំនួន ៧រូបផ្សេងទៀត ក៏បានអញ្ជើញចូលរួមកាត់សេចក្តី និង វិនិ ច្ឆ័យក្នុងការជ្រើសរើសមន្រ្តីផងដែរ។

នីតិវិធីថ្មី លើមន្រ្តីចាស់ និងក្រសួងចាស់នេះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលថា បញ្ជាក់ថា មុនពេលធ្វើ ការប្រឡងជ្រើសមន្រ្តីគ្រប់គ្រងតំណែងអគ្គនាយក ឬអគ្គនាយករងក្នុងអគ្គនាយកដ្ឋានទាំង៦ (អគ្គនាយកដ្ឋានរដ្ឋ បាល និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពណិជ្ជកម្មអន្តរជាតិ, អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក, អគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម, អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, អគ្គនាយកដ្ឋានកាំកុងត្រូល) ក្រសួងបានប្រកាសដល់មន្រ្តី ថ្នាក់ប្រធាននាយកដ្ឋានទាំងអស់ឲ្យដាក់ពាក្យចូលរួមប្រកួតប្រជែងសាកល្បងសមត្ថភាព។

បេក្ខភាពទាំងអស់ ត្រូវបានឆ្លងកាត់បទសម្ភាសន៍ដោយផ្ទាល់មាត់ដាច់ដោយឡែកពីគ្នា ពីគណៈមេប្រយោគ៨រូប ដែលជារដ្ឋលេខាធិការ និងលោករដ្ឋមន្រ្តីផ្ទាល់។ មេប្រយោគទាំងអស់ត្រូវផ្តល់ពិន្ទុដល់បេក្ខភាពនីមួយៗ ដោយ សម្ងាត់ ហើយទើបយកមកបូកសរុបពិន្ទុរួមគ្នា អ្នកដែលទទួលបានពិន្ទុច្រើនជាងគេ នឹងទទួលបានតំណែងជាអគ្គ នាយក។ រីឯតំណែងអគ្គនាយករងក៏ត្រូវបានធ្វើដូចគ្នានេះផងដែរ មុននឹងបញ្ជូនទៅសុំសេចក្តីសម្រេចពីនាយករដ្ឋ មន្រ្តី។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបន្តថា ការប្រឡងជ្រើសរើសនេះ មិនមែនសម្រេចតែកម្រិត នៃការសិក្សា នោះទេ គឺត្រូវតែពឹងផ្អែកទៅលើបទពិសោធន៍ការងារ។ ក្រៅពីសញ្ញាបត្រ បទពិសោធន៍ការងារ មន្រ្តីត្រូវឆ្លើយតប នឹងសំណួរជាច្រើនរបស់គណៈមេប្រយោគ ពីសមត្ថភាពក្នុងការគ្រប់គ្រងមន្រ្តីក្រោមឱវាទ ក៏ដូចជាសមត្ថភាពក្នុង ការដោះស្រាយបញ្ហានានា នៅពេលដែលខ្លួនជួបប្រទះ ពេលចូលកាន់តំណែងក្នុងតួនាទីនីមួយៗផងដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា តើយើងជ្រើសរើសមន្រ្តីរបៀបណា នីតិវិធីយើងធ្វើដូចម្តេច ដើម្បីឲ្យ មានតម្លាភាព ជ្រើសរើសមន្រ្តី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើការងារនេះ ទី១. យើងខ្ញុំបានប្រកាសទៅមន្រ្តីក្រសួងរបស់យើងខ្ញុំទាំងអស់ថា ប្រអប់នេះទំនេរ ប្រអប់នេះទំនេរ ឬប្រអប់នោះ ទំនេរ ដូច្នេះសូមមេត្តាដាក់ពាក្យស្នើសុំសម្ភាសន៍យកតួនាទីក្នុងប្រអប់នោះ។ ក្រោយពីទទួលពាក្យហ្នឹងមក ពិនិត្យ គ្រប់ជ្រុងជ្រោយឃើញថា មន្រ្តីនេះមិនអាចផ្លោះកាំ ៤-៥កាំ បានទេ ហ្ហេ! គាត់ចង់ធ្វើអគ្គនាយកហ្ហា ប៉ុន្តែសព្វថ្ងៃ គាត់ត្រឹមតែប្រធានការិយាល័យ ចឹងគាត់មិនអាចសម្ភាសន៍យកអគ្គនាយកបានទេ! បើគាត់ជាអគ្គនាយក អគ្គនា យករង ឬប្រធាននាយកដ្ឋានអាចផ្លោះចឹងបាន»។ «ចឹង! មានច្បាប់គេអីចឹង! ច្បាប់ទម្លាប់គេត្រឹមត្រូវ មិនមែនថា យើងចង់បាន យើងសម្ភាសន៍យកទេ។ ក្រោយពីពិនិត្យមកហើយ បេក្ខជនទាំងអស់ ម្នាក់ៗត្រូវតែសម្ភាសន៍ម្តង ម្នាក់ៗ ជាមួយលោកជំទាវ ឯកឧត្តមរដ្ឋលេខា ៧នាក់ ដោយឡែកពីគ្នា អត់មានថា ៧នាក់អង្គុយសម្ភាសន៍មនុស្ស ម្នាក់ទេ។ បានហើយក្រោយពីលោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការសម្ភាសន៍ហើយ លោកឲ្យពិន្ទុរបស់លោក លោក (ក) ប៉ុន្មានពិន្ទុ លោក (ខ) ប៉ុន្មានពិន្ទុចឹងទៅ ហើយដាក់ក្នុងស្រោមសំបុត្រមួយលោកបិទជិត។ យកស្រោម  សំបុត្រពីរដ្ឋលេខាធិការទាំង ៧ហ្នឹង យកមកឲ្យខ្ញុំ ខ្ញុំអត់មើលហ្ហេលោកភាព អត់ទាន់មើលពិន្ទុរបស់រដ្ឋលេខាធិការ ខ្ញុំអត់ចង់មើល ហើយខ្ញុំអត់ដឹងមកពីណាផង ព្រោះអត់មានដាក់ឈ្មោះទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមានស្រោមសំបុត្រ ៧ មានពិន្ទុទាំងអស់ពីរដ្ឋលេខាធិការ»។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា «ខ្ញុំអ្នកសម្ភាសន៍ចុងក្រោយដែរ ពេលសម្ភាសន៍ហើយ ខ្ញុំឲ្យពិន្ទុខ្ញុំដែរ ពេលឲ្យពិន្ទុ ខ្ញុំហើយ ខ្ញុំចូលទៅប្រព័ន្ធកុំព្យូទ័រ ដើម្បីដាក់ពិន្ទុ...។ ក្រោយពេលខ្ញុំដាក់ជុំអស់ហើយ ខ្ញុំអញ្ជើញដាក់ដឹកនាំមក អង្គុយជុំទាំងអស់ មើលទាំងអស់គ្នា ហើយពិនិត្យមើលម្តងទៀត ឲ្យគ្រប់ជ្រុងជ្រោយ ហើយយើងជ្រើសមន្រ្តីមាន ពិន្ទុច្រើនហ្នឹង ដើម្បីស្នើសុំទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីតែងតាំងមន្រ្តីនេះ ។ នេះជាបទពិសោធន៍ និងអនុវត្តន៍ នូវនីតិវិធីថ្មី តម្លាភាព ដោយសារខ្ញុំមានសិទ្ធិជារដ្ឋមន្រ្តី មានសិទ្ធិស្នើសុំទៅនាយករដ្ឋមន្រ្តី តែងតាំងមន្រ្តីក្នុងក្រសួង ពាណិជ្ជកម្ម ក៏ប៉ុន្តែខ្ញុំមិនធ្វើអត្តនោម័តម្នាក់ឯងទេ។ ខ្ញុំត្រូវការមានការចូលរួមជាមួយថ្នាក់ដឹកនាំ ទទួលខុសត្រូវ មើលទាំងអស់គ្នា ចឹងគ្មានការទៅសូកប៉ាន់មន្រ្តីណាមួយទេ អត់មានលុយទិញកន្លែងបានទេ ទិញម៉េចបាន ទាល់ តែទិញទាំង៨នាក់ ហើយខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំខ្ញុំអត់មានទិញបានចឹងទេ»។

ក្រៅពីកំណែទម្រង់ក្នុងការជ្រើសរើសមន្រ្តីមានសមត្ថភាព គ្រប់គ្រងតាមអគ្គនាយកដ្ឋាន ដែលជាកត្តាដ៏ចាំបាច់ សម្រាប់និរន្តរភាព និងការផ្តល់នូវប្រសិទ្ធភាពការងារហើយ ក្រសួងពាណិជ្ជកម្ម ក្នុងតំណែងលោក ស៊ុន ចាន់ថុល ក៏បានធ្វើការផ្លាស់ប្តូរប៉ុស្តិ៍របស់មន្រ្តីកាំកុងត្រូលនីមួយៗផងដែរ ដែលការតែងតាំងនេះ ត្រូវបានធ្វើឡើង ដោយការ ចាប់ឆ្នោត។ មន្រ្តីកាំកុងត្រូល ដែលផ្លាស់ប្តូរប៉ុស្តិ៍នេះ ត្រូវបានលោករដ្ឋមន្រ្តី ផ្តាំផ្ញើមិនឲ្យមានការធ្វើសកម្មភាព ស្រង់ដើមនោះទេ ព្រោះកន្លែងដែលខ្លួនបានចូលទៅកាន់នោះ មិនមានចំណាយដើមទុនអ្វីទាំងអស់។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បន្តបញ្ជាក់ថា «មន្រ្តីកាំកុងត្រូលមិនដែលបានដូរទេ នៅ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ នៅតែ មួយកន្លែង។ ប៉ុន្តែមានអានុក្រឹត្យមួយថា មន្រ្តីកាំកុងត្រូលត្រូវផ្លាស់ប្តូរក្នុងមួយឆ្នាំម្តង ឬការចាំបាច់ ចឹងខ្ញុំត្រូវតែ បង្វិលមន្រ្តីកាំកុងត្រូល ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរៀនសូត្របន្តទៀត»។ «ចឹងយើងបែងចែកប្រទេសយើង ជា ៤តំបន់ទៀត តំបន់ទី១ មានកំពង់ផែភ្នំពេញ កំពង់ផែព្រះសីហនុ ផែស្ងួត ហើយតំបន់ទី៤ មានតាមបណ្តាខេត្ត ផ្សេងៗ អីចឹងទៅ ចឹងខ្ញុំត្រូវបង្វិលតែងតាំងយ៉ាងម៉េច ឧទាហរណ៍នៅកំពង់ផែភ្នំពេញ ឬកំពង់ផែព្រះសីហនុ យើង ត្រូវមន្រ្តី ៤០សិបនាក់ ប៉ុន្តែមាន ២០០នាក់ សុំទៅក្រុងព្រះសីហនុ។ ឥឡូវខ្ញុំឲ្យមួយណា ខ្ញុំត្រូវការ ៤០នាក់ ឥឡូវ ២០០នាក់ ចង់ទៅព្រះសីហនុ ខ្ញុំធ្វើម៉េចកើត បើតែងតាំង អូរ! បានទៅ ៤០នាក់ហ្នឹង សុទ្ធតែសូក គេបាន ទៅកន្លែងក្លាញ់ ច្បាស់មានគេចោទចឹងហើយ បក្ខពួកនិយម គ្រួសារនិយម ឲ្យលុយបានទៅកន្លែងក្លាញ់ ចឹងខ្ញុំធ្វើ ការចាប់ឆ្នោត អ្នកនៅតំបន់ទី១ ទៅចាប់ឆ្នោតយកប៉ុស្តិ៍ នៅតំបន់ទី៤ អ្នកទី៤ មកទី១ ទី២ ទៅទី៣ ទី៣ ទៅទី២។ យើងចាប់ម្តងយក ៧០% ទុកអ្នកចាស់ ៣០% ឲ្យអ្នកថ្មីទៅរៀនសូត្រពីអ្នកចាស់សិន ៣ខែក្រោយទើបយើង ចាប់ ៣០%ទៀត ចឹងមន្រ្តីរបស់យើងដឹងពីរបៀបធ្វើនៅផែស្ងួតរបៀបម៉េច នៅព្រះសីហនុរបៀបម៉េច ផែភ្នំពេញរបៀប ម៉េច ព្រលានយន្តហោះរបៀបម៉េច ក្រចេះរបៀបម៉េច មណ្ឌលគិរីរបៀបម៉េច តាមទល់ដែនហ្នឹង...»។

បើតាមលោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដោះដូរនេះ មិនមានអស់អ្វីទាំងអស់ អស់តែធូប៣សរសៃ និងចេកមួយ ស្និត។ «អស់ អស់តិចតួច គាត់ទិញធូប ៣សរសៃ ចេកមួយស្និត ដើម្បីផ្សង ព្រះអង្គអើយ! ព្រះអង្គចាប់ឲ្យបានចំ អស់ដែរ អស់ធូប ៣សរសៃ ចេកមួយស្និត អស់អ្នកដែលទៅបន់ហ្អេណា អ្នកអត់បន់ អត់អស់មួយសេន។ បើអត់ អស់ យើងខ្ញុំប្រាប់ហើយណា បានទៅកន្លែងហ្នឹង អត់មានចំណាយថវិកាអី កុំទៅតែស្រង់ដើម អត់មានទៅស្រង់ ដើមហ្អេ ព្រោះអត់មានចំណាយទេ កុំទៅស្រង់ដើម»។

ការធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធការងារនៅក្នុងក្រសួងពាណិជ្ជកម្ម ត្រូវបានគេមើលឃើញថា មានមន្រ្តីខ្លះ ក៏ សប្បាយចិត្ត ហើយមន្រ្តីខ្លះទៀត ក៏បានមិនសប្បាយចិត្ត។ ជាពិសេសមានមន្រ្តីខ្លះ ត្រូវបាត់ចំណូលក្រៅសេវា ជាច្រើនផងដែរ។

ត្រង់ចំណុចនេះ ត្រូវបានលោកទេសរដ្ឋមន្រ្តីឆ្លើយតបជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពីមុនមន្រ្តី ប្រមាណតែ១០-២០ភាគរយប៉ុណ្ណោះ ទទួលបានចំណូល ឬប្រយោជន៍ខ្ពស់ តែអាណត្តិថ្មី មន្រ្តីពី៨០-៩០ភាគរយ នឹងទទួលភាគលាភពីការងាររបស់គាត់ តាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើការងារ ក្រសួងនឹងមានប្រាក់លើកទឹកចិត្ត នៅដំណាច់ខែនីមួយៗ។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបន្តថា ការធ្វើកំណែទម្រង់តែងមានអ្នកឈ្នះ និងអ្នកចាញ់ តែលោកចង់ឲ្យ បានអ្នកឈ្នះភាគច្រើន។ «ពីមុន ២០ភាគរយ សប្បាយទទួលផលប្រយោជន៍ពីការងារ ប៉ុន្តែឥឡូវ ៨០-៩០ភាគ រយទទួលបានប្រយោជន៍ស្មើរៗគ្នា។ ប៉ុន្តែមិនអាចបាន ១០០ភាគរយទេ។ បើខ្ញុំអាចទទួលបាន ៨០-៩០ភាគរយ សប្បាយចិត្ត ១០ភាគរយ មិនសប្បាយចិត្ត ខ្ញុំទទួលយកហើយ ប៉ុន្តែខ្ញុំមិនទទួលទេ បើមន្រ្តី ១០ភាគរយសប្បាយ ចិត្ត ៩០ភាគរយ មិនសប្បាយចិត្ត គឺអាលាយហើយ ក្រសួងអាលាយ រដ្ឋាភិបាលអាលាយហើយ ត្រូវតែឲ្យមាន អ្នកសប្បាយចិត្តច្រើន។ ការកែទម្រង់មានអ្នកឈ្នះ មានអ្នកចាញ់។ ប៉ុន្តែបើយើងកែទម្រង់ឲ្យអ្នកឈ្នះឲ្យបានច្រើន ជាងអ្នកចាញ់ អានេះវាមានប្រសិទ្ធភាពហើយ»។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានហៅការកែទម្រង់របស់លោកធ្វើឡើង ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង នៅពេលសមារណកម្មអាស៊ានឆ្នាំ២០១៥ ឲ្យបានជោគជ័យ ដើម្បីជួយកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ ដើម្បីរក ការងារជូនប្រជាពលរដ្ឋជាមួយប្រាក់បៀវត្សរ៍សមរម្យ។

ឆ្លើយតបនឹងមន្រ្តីមួយចំនួន ដែលព្យាយាមយកលុយទៅសូកប៉ាន់រូបលោក នឹងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដើម្បីស្វែងរកអន្តរាគមន៍នោះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា វប្បធម៌ទាំងនោះ ត្រូវកប់ចោលហើយ វប្បធម៌ថ្មី គឺការប្រលងស្វែងរកនូវមន្រ្តីមានសមត្ថភាពពិត អត់មានក្រសួងរបស់បុគ្គល ឬគ្រួសារណាមួយទៀតទេ គឺជាស្ថា ប័ន របស់រាជរដ្ឋាភិបាល។ «វប្បធម៌នឹងកប់ចោលហើយ វប្បធម៌ថ្មី គឺការប្រឡងប្រគួតប្រជែងជ្រើស រើសសមត្ថ ភាពពិត។ អត់មានក្រសួង ស៊ុន ចាន់ថុល ទេ! អត់ក្រសួងបក្ខពួក គ្រួសារនិយមទេ! អត់ទាល់តែសោះ គ្មានមួយ គឺ ខ្ញុំធ្វើ១០០% ដើម្បីជាតិខ្ញុំ ប្រទេសខ្ញុំ រាជរដ្ឋាភិបាលខ្ញុំ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន»។

អ្នកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អ្នកស្រី សប្បាយចិត្ត ដែលត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់ឱកាសបានចូលរួមជ្រើសរើសមន្រ្តី ដើម្បីបម្រើការងារ នៅក្នុងក្រសួង។ អ្នកស្រីបញ្ជាក់ថា មិនដែលមានទេពីមុនមក វាគឺជានីតិវិធីមួយ ដ៏តម្លាភាពសម្រាប់មន្រ្តីក្រសួង ពាណិជ្ជកម្ម តែវាក៏មិនអាច់តម្រូវចិត្តរបស់មន្រ្តីទាំងអស់បានដែរ។

អ្នកស្រី តឹករ៉េត កម្រង «ខ្ញុំគិតថា នេះ ជានីតិវិធីមួយដ៏មានតម្លាភាព កាត់បន្ថយ១០០ភាគរយ នូវអ្វីដែលគេថា អ្នកនេះ ជាអ្នកស្គាល់គ្នា ជាកូន ជាក្មួយ ឬអ្នកមានឱកាសសូកប៉ាន់។ យើងមិនអាចបំពេញចិត្តឲ្យបាន ១០០ភាគ រយទេ អ្នកមិនបានទទួលអាចនឹងមានការអាក់អន់ចិត្តខ្លះ តែយើងតម្រូវអ្នកភាគច្រើន ហើយយើងចង់បានអ្នកមាន សមត្ថភាព ក្នុងការដឹកនាំទាំងផ្នែកបច្ចេកទេស និងការគ្រប់គ្រងមន្រ្តីរបស់គាត់»។

រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មម្នាក់ទៀត លោក ឱក ប៊ុង ក៏បានថ្លែងកោតសរសើរពីកំណែទម្រង់របស់ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងនីតិវិធីក្នុងការជ្រើសរើសមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងថា មានតម្លាភាព ត្រឹមត្រូវយុត្តិ ធម៌ ដែលពីមុនមកមិនមានការធ្វើដូច្នេះនោះទេ។ ជាពិសេសរដ្ឋមន្រ្តីថ្មី បានផ្តល់ឱកាសឲ្យរូបលោក និងរដ្ឋលេ ខាដទៃទៀត បានចូលរួមចំណែកទទួលខុសត្រូវ និងសម្រេចចិត្តរាល់ការងារធំៗនៅក្នុងក្រសួង។

លោក ឱក ប៊ុង ថ្លែងបន្តយ៉ាងដូច្នេះ «ក្នុងពេលនេះ ក្រសួងពាណិជ្ជកម្ម បានឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែល គាត់អញ្ជើញមកនេះ គឺការរៀបចំក្រសួងវាខុសប្លែកពីលើកមុន ខ្ញុំនៅក្រសួងពាណិជ្ជកម្ម ៤អាណត្តិហើយ ការចាត់ ចែងតែងតាំងមន្រ្តីនៅក្នុងក្រសួងយើងមិនដែលធ្វើរបៀបនេះទេ គឺមានតែរដ្ឋទេ ឯកឧត្តមរដ្ឋមន្រ្តី ចម ប្រសិទ្ធិ គាត់ ចង់តែងតាំងនរណាក៏បាន។ ដល់ឥឡូវ គឺរបៀបរបបថ្មី រដ្ឋលេខាធិការទាំងអស់មានមុខមាត់ មានយោបល់ថ្មី ស្នើ អ្នកនេះ ឲ្យពិន្ទុអ្នកនេះ ហើយចូលរួមពិភាក្សា ដើម្បីតែងតាំងមនុស្សម្នាក់ គឺថាមតិច្រើន។ ចំពោះអ្នកតិះទៀនប្រា កដជាមាន អ្នកមិនបានជាប់ប្រាកដជាមិនសប្បាយចិត្តទេ តែយើងមិនអាចធ្វើអ្វីឲ្យបានប្រសើរជាងនេះទៀតទេ របៀបដែលយើង ជ្រើសរើសហ្នឹង វារបៀបដូចជាក្រុមហ៊ុនទៅហើយ ក្រុមហ៊ុនឯកជនទេ គេធ្វើអីចឹង»។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបន្តឲ្យដឹងផងដែរថា កំណែទម្រង់នៅក្នុងក្រ សួងពាណិជ្ជកម្ម នឹងបន្តធ្វើជារៀងរហូតដ៏រាបណារូបលោកនៅជារដ្ឋមន្រ្តីក្រសួងមួយនេះ ដើម្បីកែសម្រួលនីតិវិធី ការងារផ្សេងៗ ធ្វើឲ្យងាយស្រួលដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។

លោកបានថ្លែងយ៉ាងដូច្នេះ «ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មខិតខំប្រឹងប្រែងកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយ នីតិវិធីគ្រប់បែបយ៉ាង ធ្វើការឲ្យ ងាយស្រួលទៅដល់អ្នកនាំចេញ អ្នកវិនិយោគ ក្នុងការនាំចេញឲ្យបានច្រើន នូវ កសិផលប្រជាពលរដ្ឋ ក៏ដូចផលិត ផលធ្វើក្នុងស្រុកយើង។ ដើម្បីទាក់ទាញអ្នកវិនិយោគថែមទៀត បង្កើតការងារ ជូនបងប្អូនកូនក្មួយយើងធ្វើ ហើយ បានប្រាក់បៀវត្សរ៍សមរម្យ ជីវភាពធូរធាជាងមុន នេះហើយជាការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាល នេះហើយ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ»៕

Viewing all 8042 articles
Browse latest View live




Latest Images