Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បទឈប់បាញ់គ្នា រវាង អ៊ីស្រាអែល​-​ហាម៉ាស់ បានចូលជា ធរមានហើយ

$
0
0

ប៊ីប៊ីស៊ី៖ បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងចលនាហាម៉ាស់ ប៉ាឡេស្ទីន ដែលគ្រប់គ្រងហ្គាសា បានដាក់ចូលជាធរមានហើយ។

ស្ថិតក្រោមកិច្ចព្រមព្រៀងនោះ អ៊ីស្រាអែល បានយល់ព្រមបញ្ចប់ រាល់ការវាយប្រយុទ្ធ និង ការបាញ់ប្រហារនានា នៅពេលដែលហាម៉ាស់ នឹងឈប់ការវាយប្រហារ ប្រឆាំងនឹងអ៊ីស្រាអែលនៅតាមព្រំដែនដែរនោះ។

យោងតាមព័ត៌មានពីទូរទស្សន៍ ប៊ីប៊ីស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១២នេះថា យ៉ាងហោចណាស់មានមនុស្ស ១៥៧នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សា បានផ្ទុះឡើងកាល ពីសប្តាហ៏មុន។ ភាគីទាំងពីរបានបន្ត វាយប្រហារគ្នាទៅវិញទៅមក រហូតដល់ម៉ោង 21:00 ទើបឈប់បាញ់គ្នា ក៏ប៉ុន្តែគ្មានភាគីណាមួយ បានរាយការណ៍ថា ខ្លួនបានលើ្មសច្បាប់នោះទេ។

គ្រាប់បែកមួយគ្រាប់ បានផ្ទុះនៅក្នុងរថយន្តក្រុង នៅក្នុងរដ្ឋធានី តែលអាវ៉េវ ប្រទេស អ៊ីស្រាអែល បណ្តាលឲ្យមនុស្សបីនាក់ រងរបួសធ្ងន់ផងដែរ។ កាលពីថ្ងៃពុធ បានប្រទះឃើញមនុស្ស ស្លាប់យ៉ាងហោចណាស់១៣នាក់ នៅហ្គាហ្សា។ ប៉ូលីសអ៊ីស្រាអែល បានឲ្យដឹងថា គ្រាប់រ៉ុកែតមួយឆុត បានបាញ់ចេញពី តំបន់ហ្គាហ្សា ក្រោយពីបទឈប់បាញ់គ្នា ត្រូវបានបង្កើតឡើង ក៏ប៉ុន្តែគ្មានមនុស្សរងរបួស និងគ្មានការខូចខាតអ្វីទេ។

គួរបញ្ជាក់ផងដែរថា តាមកិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់ បានឲ្យដឹងថា អ៊ីស្រាអែល បានឯកភាពគ្នា «ឈប់វាយប្រហារទៅលើ តំបន់ហ្គាហ្សា ស្រ្ទីព, ដីគោក, សមុទ្រ និងតាមអាកាសទាំងអស់៕

DAP-News


បុរសម្នាក់ យកកាំបិត អារដៃខ្លួនឯង នៅក្បែរ ព្រះបរមរាជវាំង មិនដឹង មូលហេតុ

$
0
0

ភ្នំពេញៈ បុរស អ្នកបោស សំរាមតាមផ្លូវម្នាក់ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដែលបាន យកកាំបិត អារដៃខ្លួនឯង ផ្នែកខាងឆ្វេង នៅខាងក្រោយមន្ទីរពេទ្យ គន្ធបុប្ផា (ក្បែរព្រះបរមរាជវាំង) ដោយពុំដឹងមូលហេតុ បណ្តាលឱ្យ ហូរឈាមរហាម  ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១២ ដែលធ្វើឱ្យមនុស្សម្នា នៅទីនោះចោមរោមមើលគ្រប់គ្នា ។

នៅកន្លែងកើតហេតុ ពុំមាននរណាម្នាក់ បានស្គាល់ពីអត្តសញ្ញាជនរងគ្រោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា ជនរងគ្រោះ មានទីលំនៅមិនពិតប្រាកដ គឺជាអ្នកបោស សំរាម នៅតាមផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលតែងតែ ផឹងស្រាស្រវឹង រៀងរាល់ថ្ងៃ ។

ដោយឡែកជនរងគ្រោះ មិនបាននិយាយអ្វីច្រើនទេ ដោយគ្រាន់តែប្រាប់ថា រូបគេ ខឹងប្រពន្ធរបស់ខ្លួន ទើបអារដៃដូច្នេះ ប៉ុន្តែមិនបញ្ជាក់ថា រូបគេខឹងប្រពន្ធរបស់ គេដោយសារអ្វីនោះទេ ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ចំពោះហេតុការណ៍នេះ នៅឡើយទេ ដោយសារតែជនរងគ្រោះមិនចង់និយាយអ្វីទាំងអស់ ហើយបច្ចុប្បន្នប្រជាពលរដ្ឋ កំពុងតែនាំជននេះ ទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ៕

ប្រពៃណី និងទំនៀមទំលាប់ នៃការប្រមូល ផលស្រូវ របស់បងប្អូន ជនជាតិដើម ភាគតិច នៅខេត្តមណ្ឌលគិរី

$
0
0

មណ្ឌលគិរី៖ នាចុងរដូវវស្សាឆ្នាំនេះ បងប្អូនជនជាតិ ដើមភាគតិចព្នង នៅតែបន្ត និងថែរក្សាប្រពៃណី ទំនៀមទំលាប់ របស់ពូកគាត់ តាំពពីបុរាណ យូរលួងមកហើយ ដូចជាការដាំដុះដំណាំ រូមផ្សំ និងធ្វើស្រែចំការ វិលជុំ។

ការកែប្រែរបៀបរបបប្រកបរបរធ្វើចំការ ឬស្រែវិទ្យាសាស្ត្រតាមបច្ចេកទេស កសិកម្មជឿនលឿនក៏ត្រូវ បានប្រជា កសិករចាប់ អារម្មណ៍ច្រើន ដោយពួកគាត់បាន ប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងការបម្រើឲ្យវិស័យកសិកម្ម ទទួល បាននូវទន្និផលខ្ពស់។  បើយើងក្រឡែកមកមើល ពីការប្របករបរធ្វើស្រែចំការ របស់ជនជាតិព្នងវិញ ហាក់បី ដូចជានៅមានកំរិតទាប និងតិចតួចបំផុតសម្រាប់បងប្អូនជនជាតិ ដើមភាគតិច ព្រោះពួកគាត់ នៅតែរក្សាការប្រកបរបរធ្វើ ចំការ ឬស្រែតាមទម្លាប់ បុរាណតរៀងមក រហូតដល់សម័យបច្ចុប្បន្ននេះ ។

លោក រ៉យ ត្រើន ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ហើយក៏ជាជនជាតិព្នងម្នាក់ បានរៀបរាប់ប្រាប់ មឈ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា បងប្អូនជនជាតិព្នង នៅខេត្តមណ្ឌលគិរី តែងតែនាំគ្នាធ្វើការប្រកបរបរ ដាំស្រូវ នៅក្នុងចម្ការ ឬធ្វើស្រែតាមទម្លាប់ របស់គាត់ ដែលពួកគាត់បានចេះតៗគ្នាពីបរមបុរាណ ហើយអ្វី ដែលធ្វើឲ្យយើងចាប់អារម្មណ៍នោះ គឺមុននឹងគាត់ចាប់ផ្ដើមបុកដាំ ស្រូវចំការវិលជុំ នៅតាមចំណុច និងទីតាំង នីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូស្លា ស្រាពាង ពូជស្រូវ និង ឧបករណ៍ដាក់ ស្រូវ (សាស់) មុន នឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំនឹងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការនាំគ្នាសុំបួងសួង ដល់អារុក្ខអារក្ខអ្នកតា គ្រប់សព្វសូមជួយឲ្យ ពូជស្រូវរបស់គាត់ ទទួលផលបានច្រើន ហើយសូមឲ្យស្រូវលូតលាស់ចេញផ្កាផ្លែ មុនរដូវរាំង និងសូមបួងសួងកុំឲ្យ ពពួកសត្វចង្រៃយាយី ឬបំផ្លាញដាំណាំ ស្រូវគាត់ ។

លោកបន្តទៀតថា ជាក់ស្ដែងស្រូវចំការ របស់បងប្អូនជនជាតិ នៅមណ្ឌលគិរី គឺចាប់ពីពួកគាត់ បានបុកដាំតាំង ពីខែ៦ រហូតដល់ពាក់កណ្ដាល ខែ១១នេះ គឺត្រូវប្រមូលផល ប៉ុន្តែការប្រមូលផល របស់គាត់ មិនដូចជាបងប្អូន ប្រជាកសិករ ធម្មតា ដែលយកកណ្តៀវមកច្រូតរួចបោកបែននោះទេ គឺពួកគាត់បូតស្រូវដោយដៃផ្ទាល់ ពុំបានប្រើប្រាស់ឧបករណ៍ ឬសម្ភារៈដូចជាកណ្ដៀវ សម្រាប់កាត់នោះឡើយ។

ជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុនពេលគាត់ធ្វើការប្រមូលផលស្រូវ បូតដោយដៃ តម្រូវឲ្យពួកគាត់ធ្វើការ សែន ព្រេនម្ដងទៀត តាមទំនៀមទម្លាប់គាត់ ត្រូវតែកាប់មាន់ ទា មានក្រណាត់សំពត់មានម្លូស្លា បារី ស្រាពាង នាំគ្នាលីសែងទៅសែនបួងសួង សុំខមាទោសស្រូវ នៅក្នុងចំការដោយរៀបរាប់ ជាភាសាព្នងមានន័យថា (សូមឲ្យ ព្រលឹង បួនដប់សព្វគ្រប់ របស់ស្រូវក្នុងចំការ ដែលបានបាត់បង់ខ្លះៗ ពីចំការ ដោយសារការបំផ្លាញពី សត្វ ផ្សេងៗ ស៊ីបំផ្លាញទៅហើយនោះ សូមព្រលឹងស្រូវ ធ្វើការវិលត្រឡប់ មកកាន់ចំការវិញ ដើម្បីពួកគាត់ធ្វើការ ប្រមូលយក មកដាក់ក្នុងសាស់ (ប្រដាប់ដាក់ស្រូវជនជាតិ) នាំយកទៅទុកក្នុងផ្ទះជាការស្រេច។

ប្ដី ប្រពន្ធពីរនាក់ដែលជាជនជាតិដើមភាគតិចព្នងគាត់បានប្រាប់មឈ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថាស្រូវចំការ របស់ពូកគាត់នៅ ពេលចាប់ផ្ដើមដាំ នឹងចាប់ផ្ដើមប្រមូល ផលពួកគាត់តែងតែ បានពីធីសែនព្រេន ម្ចាស់ទឹកម្ចាស់ដីអ្នកថែររក្សា ព្រៃភ្នំ មិនដែលខកខាន នោះទេ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋជនជាតិព្នង ពួកគាត់ធ្វើស្រែជារបៀបចំការ គឺពួកគាត់បានបុកដីដាំ ក្នុងមួយរន្ឋ  មានចំនួនប្រហែល៤ ទៅ៥គ្រាប់ តាមចម្កានៅតាមជើងភ្នំ ។៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

រោងម៉ាស៊ីន​ កិនស្រូវ អង្ករ កម្ពុជា កូរ៉េ នៅខេត្ត​ បន្ទាយមានជ័យ ត្រូវបានសម្ភោ​ធ​ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ

$
0
0

ខេត្តបន្ទាយមានជ័យ៖ រោងម៉ាស៊ីនកែច្នៃស្រូវ អង្ករ កម្ពុជា កូរ៉េ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ត្រូវ បានសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២២ វិច្ឆិកា២០១២នេះ។

ពិធីនេះត្រូវបានប្រារព្ធ ធ្វើឡើងក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ និងលោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ក្រៅពីនេះក៏មានការអញ្ជើញចូលរួម ពីអស់ លោក លោកស្រី មន្ត្រីរាជការ មកពីអង្គភាព ស្ថាប័នពាក់ពន្ធ័ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។

លោក យឹម ឆៃលី បានថ្លែងថា រោងម៉ាស៊ីននេះ សាងសង់អស់ទឹកប្រាក់វិនិយោគចំនួន ២លានដុល្លារសហរដ្ឋអាមេរិក ដែល វិនិយោគ សម្រាប់សាងសង់រោងចក្រម៉ាស៊ីនកែច្នៃ ស្រូវ អង្ករនេះ ក្រោមជំនួយពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

លោកបានបន្តថា រោងម៉ាស៊ីននេះ អាចផលិតបានត្រឹមតែ ៣តោនទៅ៥តោន ក្នុង១ម៉ោង ហើយក៏វាជា រោងម៉ាស៊ីន លើកដំបូង បំផុត របស់កូរ៉េ ដែលជាជំនួយឥតសំណង និងជាសមានចិត្តដ៏ល្អប្រពៃ និងមានតម្លៃធំធេងបំផុត សម្រាប់រដ្ឋាភិបាល និង ប្រជាជនកម្ពុជា ពិសេសសម្រាប់ជួយសម្រួល ដល់ការសម្ងួតស្រូវ ស្តុកស្រូ វនិងទីផ្សារស្រូវ អង្កររបស់ប្រជាកសិករ យើងនៅតំបន់នេះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្អើលមានករណី ចាប់ក្មេងប្រុស អាយុ ៦ឆ្នាំ ជម្រិតទារប្រាក់ កន្លះម៉ោង ក្រោយ អ.ហ រកឃើញវិញ

$
0
0

ខេត្តបន្ទាយមានជ័យៈ ស្រីអ្នកលក់ផ្លែឈើម្នាក់ បានបាត់ចៅប្រុស អាយុ ៦ឆ្នាំខណៈរូបគាត់កំពុងលក់ផ្លែឈើឲ្យម៉ូយ នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៩និង៣៥នាទី ព្រឹកថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១២ ស្រី្តរូបនោះបានស្រែកឲ្យគេឯងជួយ ដោយនិយាយថា ចៅប្រុសរបស់គាត់ត្រូវគេចាប់ដាក់ រថយន្តយកទៅបាត់ ខណៈគាត់កំពុងលក់រវល់។

ជុំវិញការភ្ញាក់ផ្អើលនេះ លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួល បានព័ត៌មាននេះ លោកក៏បានចាត់កម្លាំង ល្បាតតាមគោលដៅនីមួយៗ ចុះអន្តរាគមន៍ ស្រាវជ្រាវករណីនេះភ្លាម ជាលទ្ធផល បានបង្ហាញថា វាជារឿងមិនពិត ដើមចមដំបូងស្រី្តចំណាស់នេះ បាននាំចៅមកផ្សារ ខណៈដែលគាត់រវល់លក់ផ្លែឈើ ក៏មាន រថយន្តមួយមកចតក្បែរ ហើយចៅគាត់ក៏ដើរលេងម្តុំនោះដែរ មួយស្របក់ក្រោយ ស្រាប់តែបាត់ចៅប្រុសរបស់គាត់ ហើយ រថយន្តនោះក៏បាត់ដែរ ទើបស្រ្តីរូបនេះស្លន់ស្លោ ស្រែកឲ្យគេជួយ ថាមានគេចាប់ចៅរបស់គាត់ យកទៅបាត់។

លោក ហម ម៉ុត បានបន្តថា ក្រោយពីសមត្ថកិច្ចតាមរកអស់ រយៈពេលជិតមួយម៉ោង ក៏ប្រទះឃើញចៅប្រុស របស់គាត់រត់ចូល ទៅលេងជាមួយក្មេងប្រុសស្រី ក្នុងសាលារៀនមួយ ឈ្មោះថា សាលារៀនសង្រ្គោះកុមារទៅវិញ សមត្ថកិច្ចក៏នាំយកមកប្រគល់ ជូនក្រុមគ្រួសារវិញ។

ក្មេងប្រុសដែលបាត់ខ្លួនមាន ឈ្មោះ អ៊ុង ដារ៉ូ ភេទប្រុស អាយុ ៦ឆ្នាំ ស្រ្តីជាយាយ មានឈ្មោះ ប៊ី សូវ អាយុ ៥៩ឆ្នាំ រស់នៅក្នុង ភូមិឃុំកើតហេតុខាងលើ៕

www.dap-news.com

www.dap-news.com

ស្ពានអាកាសទី៣ ស្ទឹងមានជ័យ នឹងសម្ពោធ បើកការដ្ឋាន សាងសង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងចូលរួម សម្ពោធ នូវការសាងសង់ស្ពានអាកាសទី៣ស្ទឹងមានជ័យ។

ក្នុងឱកាសចុះសម្ពោធ ផ្លូវជាតិលេខ៨ នៅឃុំក្របៅ ស្រុកកម្ចាយមា ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ថា មិន យូរមិនឆាប់ទេប្រជាជនកម្ពុជា នៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ នឹងបានឆ្លងកាត់ស្ពានអាកាសទី៣ ស្ទឹង មានជ័យជាក់ជាមិនខាន ព្រោះនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ស្ពានអាកាសថ្មីនេះនឹងត្រូវបើកការដ្ឋាន សាងសងហើយ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ជៀសវាង ការកកស្ទះចរាចរណ៍នានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានថ្លែងបន្តថា ដល់ពេលវេលា ដែលកម្ពុជាត្រូវសាងសង់ស្ពាន អាកាសដូចនៅសៀហៃ ប្រទេសចិនហើយ ព្រោះនៅគេសុទ្ធតែស្ពានអាកាស៕

សេអ៊ូល រៀបចំបាញ់ គ្រាប់រ៉ុកកែត នៅកាន់ លំហអាកាស នៅថ្ងៃទី២៩ ខែវិច្ឆិកា

$
0
0

សេអ៊ូល, (យន់ហាប)៖ គណៈកម្មាធិការរដ្ឋាភិបាល បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃ ព្រហស្បតិ៍ថា កូរ៉េខាងត្បូង នឹង គ្រោងបាញ់គ្រាប់រ៉ុកកែតប្រភេទ (KSLV-1)នៅសប្តាហ៍ក្រោយនេះ នៅក្នុងការសាកល្បងលើកទី៣ របស់ខ្លួនហើយ ដើម្បី បាញ់គ្រាប់រ៉ុកកែតពីដី ទៅលំហរអាកាស។

តាមគណៈកម្មាធិការ រៀបចំបាញ់រ៉ុកកែត បានចេញផ្សាយព័ត៌មានឲ្យដឹងថា «នៅថ្ងៃទី ២៩ ខែវិច្ឆិកា ខាងមុខនេះ បានរៀបចំ កំណត់ថ្ងៃបាញ់រួចជាស្រេចហើយ»។ «ពេលវេលា ដែលអាចនឹងបាញ់បាន គឺចន្លោះ ម៉ោង ៤ និង៦:៥៥ នាទីល្ងាច ដោយ កំណត់ពេលវេលាឲ្យបានច្បាស់លាស់ ដើម្បី សម្រេចចិត្តក្នុងការបាញ់នោះ»។

តាមប្រភពដដែលបានឲ្យដឹងថា ទោះបីជាថា ទាំងការកំណត់ពេល និងម៉ោងបាញ់ ក៏ដោយ គឺនៅតែមានភាពមិនទាន់ ច្បាស់ លាស់នៅឡើយទេ ដោយសារតែស្ថានភាពអាកាសធាតុ មិនអំណោយផល និងមានវិបត្តិជាច្រើនទៀត អាចពន្យាពេលបាញ់ បន្ថែមទៀត។

ដោយបានស្គាល់ថា ជាប្រភេទគ្រាប់ (Naro-1) កាលពីខែតុលាថ្ងៃទី២៦ ក៏ប៉ុន្តែ បានបាក់កន្លែងបិទតែមជ័រ ក្នុងការភ្ជាប់ទៅ ឧបករណ៍ ឬឧបករណ៍ដំណើរការរវាង គ្រាប់រ៉ុកកែត និងទ្រនាប់បាញ់របស់វា បានបង្ខំឲ្យវាកំណត់ ពេលសាកល្បងបាញ់ ជា លើកទី៣ របស់ខ្លួនសាជាថ្មី ដើម្បីបាញ់គ្រាប់រ៉ុកកែត ចូលទៅក្នុងលំហរអាកាស។

ការសាកល្បងបាញ់ពីរដងជាលើកដំបូង នៅក្នុងខែសីហាឆ្នាំ២០០៩ និងខែមិថុនា ឆ្នាំ២០១០ ប៉ុន្តែការបាញ់ទាំងពីរលើកនេះ ត្រូវបរាជ័យ។

កម្មវិធីអវកាស Naro បានបន្តចាប់ផ្តើមឡើងនៅឆ្នាំ២០០២ ប៉ុន្តែកង្វះខាតខាង ជំនាញបច្ចេកវិទ្យា បានជម្រុញឲ្យប្រទេស នេះស្វែងរកជំនួយ ពីប្រទេសរ៉ូស៊ី ដែលមាន ល្បឿនជោគជ័យ ៩៣ភាគរយ កើនទៅដល់ជាង ការបាញ់គ្រាប់រ៉ុកកែតអវកាស
៣,១០០ នៅចន្លោះឆ្នាំ១៩៥០ និង២០១១។

គួរបញ្ជាក់ផងដែរថា គ្រាប់រ៉ុកកែតដំណាក់កាលទីដំបូង នៃតំណាក់កាលទីពីរនេះ ត្រូវបានបង្កើតឡើង ដោយក្រុមស្រាវជ្រាវ នៃមជ្ឈមណ្ឌលអវកាស ខ្រុនីឆីវ របស់ប្រទេសរុស្ស៊ី គ្រាប់រ៉ុកកែតត្រូវបានបង្កើត ដោយសមាគម ក្រុមហ៊ុនកូរ៉េខាង ត្បូងជាង ១៥០ក្រុមហ៊ុន៕

បិទវគ្គហ្វឹកហ្វឺន វរសេនាតូច លេខ១ នៅស្រុក ប្រាសាទបល្ល័ង្ក

$
0
0

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨និង៣០នាទី បន្ទាប់ពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករង ខេត្ត កំពង់ធំ ដែលមានសិក្ខាកាម ចំនួន១០៣នាក់ ហ្វឹកហាត់ចំនួន៧ថ្ងៃ និងធ្វើដំណើររយៈពេល២ថ្ងៃ ដោយត្រូវឆ្លងកាត់វាលចំការ ស្ទឹង និងអូរនៅច្រើនកន្លែង ក្នុងចម្ងាយផ្លូវ៥១គីឡូម៉ែត្រ បានរៀបចំពិធីបិទវគ្គ នៅទីតាំងវរសេនាតូចលេខ១ ភូមិតាឡែតថ្មី ស្រុកប្រាសាទបល្ល័ង្ក ។

ពិធីបិទវគ្គប្រព្រឹត្ត ទៅក្រោមវត្តមានលោក សោម សុផាត អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក និងមន្ត្រីរាជការស៊ីវិល ថ្នាក់ដឹកនាំមន្ទីរ ។

នៅក្នុងឱកាសបិទវគ្គនោះ លោកវរសេនីយ៍ឯក ប៊ុនធឿន ប្រធានគណៈគ្រប់គ្រង បានឡើងធ្វើរបាយការណ៍ អំពីលទ្ធផល ការងាររៀនសូត្រ វាយតម្លៃចំណុចខ្លាំងខ្សោយ ក្នុងពេលរៀនសូត្រ បន្ទាប់មកលោក សោម សុផាត ធ្វើពិធីសំណេះសំណាល សាកសួរសុខទុក្ខ ដោយបានថ្លែងកោតសរសើរ និងបានផ្តល់ថវិកាចំនួន១លានរៀល ឧបត្ថម្ភដល់ពិធីបិទវគ្គនេះ ។

បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក បានឡើងថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ ក្នុងឱកាស ដែលលោកបានចូលរួមពិធីបិទវគ្គនេះ ។  មេបញ្ជាការតំបន់សឹករង ក៏មានមតិណែនាំបន្ថែមទៀតថា ពេលបញ្ចប់វគ្គ វិលត្រឡប់ទៅវិញ ត្រូវអនុវត្តវិន័យឲ្យបានម៉ឹងម៉ាត់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ស្រវឹងស្រាឌឺដងគ្នា គប់មួយកែវបែក​ ចញ្ចើម បាញ់៥ គ្រាប់គំរាម រួចជិះរថយន្តរត់បាត់

$
0
0

ភ្នំពេញៈ ក្រុមទំនើងដើរ លេងភ្លេចផ្ទះពីរក្រុម បានបង្កហិង្សា រហូតឈានដល់ការ ប្រើកំាភ្លើងបាញ់គំរាមគ្នា ក្រោយពីមានជម្លោះក្នុង ហាងផឹកស៊ី យីហោ NN ទីតាំងលេខ១៩ B ផ្លូវលេខ២២៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នាម៉ោង២៣ និង៣០ នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកទំនើងពីរក្រុមនេះ មានគ្នាជាង១០ នាក់ ក្នុងហេតុការហិង្សានេះ បុរសម្នាក់រងរបួសបែកចញ្ចើមខាងឆ្វេង បន្ទាប់ពីក្រុមមួយទៀត បានគប់ត្រូវមួយកែវ រួចបាញ់កំាភ្លើងគំរាមចំនួន៥ គ្រាប់។

មន្រ្តីនគរបាល មូលដ្ឋានបានបញ្ជាក់ថា សំបក គ្រាប់កំាភ្លើងលេខគូទ BW 0845 AUTO ចំនួន៣ គ្រាប់ត្រូវបាន រកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែពុំបានឃាត់ខ្លួនជនសង្ស័យនោះទេ ព្រោះពួកគេបាននាំគ្នាជិះរថយន្ត តាមផ្លូវ២២៨ ទៅលិចបាត់ស្រមោល។

មន្រ្តីនគរបាលបន្តទៀតថា ហិង្សានេះ បង្កឡើងដោយក្រុមក្មេងស្ទាវ ពីរក្រុម ក្នុងនោះក្រុមទី១ មានគ្នាប្រហែល៧ទៅ៨ នាក់ មាននារីម្នាក់ អង្គុយតុលេខ២ បុរសម្នាក់ឈ្មោះ ប៊ុន ហុង អាយុ៣៣ ឆ្នាំ មុខរបសអ្នកទិញអេដចាយ រងរបួសស្រាល ដោយត្រូវគេគប់មួយកែវ ចំចុងចញ្ចើម ឆ្វេង។ ដោយឡែកមួយក្រុមទៀត មានគ្នា៦ នាក់ មាននារីម្នាក់ដូចគ្នា អង្គុយនៅតុលេខ៦ ពួកគេជិះរថយន្ត Camry ស៊េរី២០០៨-២០០៩ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខមិនច្បាស់ ២..៥៦៧០ បានប្រើកំាភ្លើង PACOL បាញ់គំរាមក្រុមទី១ ចំនួន៥ គ្រាប់ ហើយជិះរថយន្តគេចខ្លួនអស់ទៅ ។

ក្រុមអ្នកផឹកស៊ីក្នុងហាង យីហោ NN បានឲ្យដឹងថា មុនពេលឈានដល់ការផ្ទុះអាវុធ នារីម្នាក់អង្គុយតុលេខ៦ បានដើរទៅបន្ទប់ទឹករួចបិទទ្វារជាប់ ស្រាប់តែអ្នកទិញអេដចាយ ឈ្មោះ ប៊ុន ហុង ដើរទៅក្រោយ ក៏បានបត់ជើងតូច នៅមុខបន្ទប់ទឹក ពេលនោះនារីដែលចូលបន្ទប់ទឹកនោះ ចេញមកវិញក៏ឃើញ ដោយការភ្ញាក់ផ្អើល រួចបាន ទៅប្រាប់ក្រុមរបស់ខ្លួន ។ អ្នកផឹកស៊ីក្នុងហាង បន្តទៀតថា បន្ទាប់នារីម្នាក់នោះប្រាប់ បុរសម្នាក់ បានដើរមកសួរ ប៊ុន ហុង រួចក៏កើតជម្លោះប្រតាយប្រតប់គ្នា បន្ទាប់មកបានយកកែវស្រាគប់ទៅលើ ប៊ុន ហុង ត្រូវចំចុងចញ្ចើមឆ្វេង ហើយពួកគេក៏បាននំាគ្នាចេញទៅក្រៅហាង ហើយដកកំាភ្លើងពីចង្កេះបាញ់ឡើងលើចំនួន៥ គ្រាប់ រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនអស់ទៅ។

ក្រុមប្រជាពលរដ្ឋនៅម្តុំហាងផឹកស៊ី NN នេះ ក៏បាននិយាយផងដែរថា ក្រៅតែពីការផ្ទុះអាវុធនាយប់ថ្ងៃទី២១ ខែវិច្ឆិកា នេះ ហាងខាងលើនេះ ក៏បានបង្កការរំខានដល់អ្នកជិតខាង ដោយសារសម្លេងឡូឡា សម្លេងរោទ៍ម៉ូតូស្ទើរតែរាល់យប់ រកតែមនុស្សម្នាដេកពួកមិនសឹងបាន។

ប្រជាពលរដ្ឋសង្ឃឹមថា ទាំងនគរបាល និងអាវុធហត្ថ ពិតជាចាប់ជនបាញ់បោះសេរីនោះ យកមកដាក់គុកជាមិន ខានឡើយ ហើយបើចាប់មិនបានទេ ថ្ងៃក្រោយក្រុម អ្នកលេងកាំភ្លើងនិង បាញ់បន្តទៀតមិនខាន៕

Photo by DAP-NEWS

លោកជាម ច័ន្ទសោភ័ណ សំណេះសំណាល ជាមួយសមាជិក យុវនិស្សិត សកលវិទ្យាល័យ បញ្ញាសាស្រ្ត

$
0
0

បាត់ដំបង៖  លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានសហភាព សហព័ន្ទយុវជនកម្ពុជា កាលរសៀល ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១២ បានសំណេះសំណាល ជាមួយសមាជិកយុវនិស្សិត នៅសកល វិទ្យាល័យ បញ្ញាសាស្រ្ត សាខាខេត្តបាត់ដំបង ក្នុងគម្រោងប្អូនៗ និស្សិតចំនួន១៣០នាក់ និងចេញដំណើរ ទៅទស្សនកិច្ចសិក្សា រយៈពេល៤ថ្ងៃ ពីថ្ងៃទី៧ ដល់ទី១ខែធ្នូឆ្នាំ២០១២ នៅខេត្តកំពត ព្រះសីហនុ កែប និងត្រឡប់មកវិញ ចូលគោរពវិញាណក្ខន្ធ ព្រះបរមសពសម្តេចឪ ក្នុងព្រះបរមរាជវាំង រួចត្រឡប់មក បាត់ដំបងវិញ។

បន្ទាប់ពីតំណាងនិស្សិត បានឡើងរាយការណ៍ ពីគម្រោងទស្សនកិច្ច សិក្សា ជូនគណៈអធិបតីថា ក្រុមយុវនិស្សិត ដែលត្រូវចេញទៅ ទស្សនកិច្ចសិក្សានេះ គឺមានចំនួន១៣០នាក់ ដោយមាននិស្សិតចម្រុះ មានចេញពីនិស្សិតថ្នាក់ ត្រៀមឆ្នាំទី១ដល់ឆ្នាំទី៤ នៃសកលវិទ្យាល័យបញ្ញាសាស្រ្ត សាខាខេត្តបាត់ដំបង ហើយគ្រោងចេញដំណើរ ពីថ្ងៃទី ៧ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១២នេះ មានទិសដៅចំនួន ៤កន្លែងទី១នៅខេត្តកំពត ភ្នំបូកគោ ទីខេត្តព្រះសីហនុ នៅកំពង់ផែស្វ័យយ័តទី៣ ខេត្តកែបនៅតំបន់ឆ្នេរ និងទី៤នៅភ្នំពេញដោយ ចូលគោរពវិញណក្ខន្ធ ព្រះបរបសព សម្តេចតា នៅព្រះបរមរាជវាំងផងដែរ។

លោក ជាម ច័ន្ទសោភ័ណ បានមានមតិសំណេះសំណាល ជាមួយប្អូនៗនិស្សិតទាំងអស់ ដែលជាសមាជិកសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងថា ក្នុងឱកាសប្អូនៗ ទាំង១៣០នាក់ ដែលសកលវិទ្យាធិការ បានអនុញ្ញាត ឲ្យទៅទស្សនកិច្ចសិក្សា មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី១០ខែធ្នូ ឆ្នាំ២០១២នេះ នៅខេត្តកំពត ព្រះសីហនុ កែប និងត្រឡប់មកភ្នំពេញវិញ ចូលគោរពវិញាណក្ខន្ធ ព្រះបរមសព សម្តេចឪ ក្នុងព្រះបរមរាជវាំង រួចត្រឡប់មកបាត់ដំបងវិញ។

លោកបានបញ្ជាក់ថា រយៈពេល៤ថ្ងៃនេះ គឺជាពេលវេលាដ៏មានតម្លៃមួយរបស់ប្អូនៗ ធ្វើការស្វែងយល់ និងដកស្រង់បទពិសោធន៍ ការងារសិក្សាផ ងនិងដើរលេងកំសាន្តផង ។

លោកជាម ច័ន្ទសោភ័ណ បានបន្តថា ក្នុងនាមប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង លោកមានការរីករាយ និងអបអរសាទរឲ្យបានទទួល ជោគជ័យក្នុងដំណើរ ទស្សកិច្ចសិក្សារបស់ប្អូនៗ។ ហើយនៅក្នុងខែធ្នូ ឆ្នាំ២០១២នេះ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង យើងនិងមាន ព្រឹត្តការណ៍មួយ ដើម្បីជួយដល់កិច្ចការសង្គម គឺមានការបរិច្ចាកឈាម តាមការស្ម័គ្រចិត្ត របស់សមាជិកយុវជន យើងផងដែរ។ ក្នុងដំណើរទស្សនកិច្ចសិក្សា របស់ប្អូនៗខាងមុខនេះ លោកនិង

មានជួយឧបត្ថម្ភ ទឹកសុទ្ធ ចំនួន៥០កេស និងរថយន្តធុន១២កៅអី១គ្រឿង សម្រាប់រួមចំណែក ដឹកប្អូនៗ ជាមួយ និងរថយន្តសកលវិទ្យាល័យ ២គ្រឿងទៀត លោកក៏បានជូនពរដល់ប្អូនៗធ្វើដំណើរប្រកបដោយសុវត្តិភាព និងទទួលបានជោគជ័យ ក្នុងគម្រោងនេះផងដែរ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

បញ្ហាដីធ្លី គឺជាគោល នយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបន្តអនុវត្ត

$
0
0

ភ្នំពេញ៖ បញ្ហាដីធ្លី គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវធ្វើជាបន្ត ដើម្បីដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ព្រោះការកើនឡើងនៃចំនួនប្រជាពលរដ្ឋ តម្រូវការដីធ្លីក៏មានកាន់តែច្រើនឡើង។ ការថ្លែងយ៉ាងដូច្នោះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ៥៧០គ្រួសារ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែមានកំណើន ប្រជាជនកាន់តែកើនឡើង ជាបន្តបន្ទាប់នោះ បានធ្វើឲ្យតម្រូវការដីធ្លី ចេះតែកើនឡើង ហើយបញ្ហាទំនាស់ដីធ្លីរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយជាបន្តបន្ទាប់ ក្រោយ ឆ្នាំ១៩៧៩ ជូនប្រជាពលរដ្ឋកម្ពុជា “ប៉ុន្តែនៅពេលនោះ មានការលំបាកជាខ្លាំង ដោយយើងបានជួលពួក គាត់ឲ្យទៅកាន់កាប់ដីថែមទៀតផង ព្រោះពលរដ្ឋត្រូវទៅរុករានដីព្រៃ ២-៣ហិចតា យើងត្រូវឲ្យលុយគាត់”។

សម្តេច បានមានប្រសាសន៍បន្តថា “បច្ចុប្បន្ននេះមិនដូចកាលពីមុនឡើយ បន្ទាប់បីសង្គ្រាម បានបញ្ចប់ទៅ ប្រជាពលរដ្ឋត្រូវការ ដីធ្លីច្រើនជាងមុន ដូច្នោះបញ្ហាដីធ្លី គឺជាគោលនយោបាយ របស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវធ្វើ ជាបន្ត ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ”។

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា ក្រៅពីផ្ទៃដីដែលរាជរដ្ឋាភិបាល បានប្រគល់កម្មសិទ្ធិទៅឲ្យប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា នៅបម្រុងដីសម្រាប់ផ្នែកសង្គមកិច្ចផងដែរ៕

កូរ៉េខាងជើងត្រៀម សាកល្បងគ្រាប់ រ៉ូកែតប្រភេទថ្មី

$
0
0

ព្យុងយ៉ាង៖ កូរ៉េខាងជើង ត្រៀមធ្វើការសាល្បង គ្រាប់រ៉ូកែត សាជាថ្មី បន្ទាប់សហរដ្ឋអាមេរិក បានរកឃើញ ទិន្ន័យតាមរយៈ រូបភាពផ្កាយរណប ថាកូរ៉េ ខាងជើង បានធ្វើការផ្លាស់ប្តូរ ទីតាំងគ្រាប់រ៉ូកែត។

យោងតាមសារព័ត៌មានជប៉ុន អាហ្សាហ៊ី នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា នេះបានឲ្យដឹងថា ផ្កាយរណបរបស់ សហរដ្ឋអាមេរិក បានចាប់រូបភាព នៃការ ផ្លាស់ប្តូរទីតាំងគ្រាប់រ៉ូកែត ពីរោងចក្រផលិត សព្វាវុធយោធា នៅទីក្រុង ព្យុងយ៉ា ឆ្ពោះទៅកាន់តំបន់ Tongchang-ri ប៉ែកនិរតីនៃប្រទេស កូរ៉េខាងជើង កាលពីដើមខែ វិច្ឆិកា កន្លងទៅនេះ។

តាមសេចក្តីរាយការណ៍ពីប្រភពដដែល បានឲ្យដឹងទៀតថា រដ្ឋាភិបាលអាមេរិក ផ្តល់ដំណឹងទៅ កាន់ជប៉ុន និង កូរ៉េត្បូងរួចរាល់ ហើយ ដើម្បីឲ្យ មានការ ប្រុងប្រយ័ត្ន និង ត្រៀមទប់ស្កាត់ ស្ថានការណ៍ជាមុន ព្រោះកូរ៉េខាងជើង បច្ចុប្បន្នមានភាព រីកចំរើនជាបន្តបន្ទាប់ នូវបច្ចេកវិជ្ជា ប្រព័ន្ធ ផ្កាយរណប និង គ្រាប់រ៉ូកែត បន្ទាប់ពីកូរ៉េខាងជើង ទទូលបរាជ័យនៃ ការបង្ហោះផ្កាយរណប កាលពីខែមេសា កន្លងទៅ ៕

Photo by DAP-News

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មី ថា កម្ពុជាគ្មានអ្នក ទោសនយោបាយទេ

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្នុងពិធីចែកប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ បាន ប្រកាស ជាថ្មី ថា ប្រទេសកម្ពុជា គ្មានអ្នកទោស នយោបាយនោះទេ មានតែអ្នកនយោបាយ ធ្វើខុសច្បាប់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ថា សម្រាប់ប្រទេស កម្ពុជាគ្មានអ្នកទោស នយោបាយនោះទេ មានតែអ្នកនយោបាយ ធ្វើខុសច្បាប់” ខ្ញុំប្រាប់ហើយ កម្ពុជាអត់ មានអ្នកទោស នយោបាយទេវើយ មានតែអ្នកនយោបាយ ជាប់ទោសព្រហ្មទណ្ឌ តែប៉ុណ្ណោះ។ អាហ្នឹងវាអីចឹង!”។

សម្ដេចតេជោ មានប្រសាសន៍បន្ត ថា សម្តេចមិនអាចជ្រៀតជ្រែក ប្រព័ន្ធតុលាការបានទេ ព្រោះតុលាការជា ស្ថាប័នឯករាជ្យ ហើយបើមន្រ្ដី រាជរដ្ឋាភិបាល ធ្វើខុស ក៏តុលាការត្រូវ កាត់ទោសដែរ គ្មាននរណាម្នាក់អាច នៅលើច្បាប់ បានឡើយ។

នាពេលកន្លងមកមន្រ្តីជាន់ខ្ពស់កម្ពុជា ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសផងដែរ មានដូចជាអតីត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោកឧត្តម សេនីយ៍ ហេង ពៅ អតីតស្នងការនគរបាល រាជធានីភ្នំពេញ លោក មឹក តារា អតីតអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន លោកព្រះរាជអាជ្ញា ខេត្តពោធិ៍សាត់ តុប ច័ន្ទសេរីវុឌ្ឍ ជាដើម។

បើតាមសម្ដេច ខ្មែរអត់មានអ្នកទោសនយោបាយទេ មានតែអ្នកទោសនយោបាយធ្វើខុសច្បាប់ ហើយបទល្មើស ទាំងនោះមិនមាន ជាប់ពាក់ព័ន្ធ និងសិទ្ធិបញ្ចេញមតិ នោះឡើយ បើនរណាម្នាក់ ធ្វើខុសច្បាប់ ជាប់គុកដូចគ្នា។

សូមរម្លឹកផងដែរ ថា នៅក្នុងជំនួបពិភាក្សា ទ្វេភាគី រវាងលោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ប្រាប់ ទៅលោក អូបាម៉ា ថា នៅក្នុងប្រទេសកម្ពុជា មិនមានអ្នកទោស នយោបាយនោះទេ ប៉ុន្តែមានអ្នកនយោបាយ ដែលមានទោស ពីព្រោះពួកគេបាន រំលោភច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រយៈពេល៩ខែ​ ដើមឆ្នាំ២០១២ ទុនវិនិយោគ លើវិស័យសំណង់ មានការកើនឡើង ៨៣,៦១ភាគរយ

$
0
0

ភ្នំពេញ៖ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១២នេះ ទុនវិនិយោគលើវិស័យសំណង់ មានការកើនឡើង ប្រមាណ ៨៣,៦១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ហើយវិស័យនេះស្រូបយកកម្លាំងពលកម្ម ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ប្រមាណពី ៣៨.០០០ ទៅ ៤៥.០០០ននាក់ ក្នុងនោះរាជធានីភ្នំពេញ ស្រូបកម្លាំងពលកម្មពី ៨.០០០ ទៅ១២.០០០នាក់។

ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុន លឹម មានប្រសាសន៍នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នៅក្នុងឱកាស ជួបប្រជុំសំណេះសំណាល ជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ដែលមាន៧ប្រទេស ក្នុងនោះមានដូចជា កម្ពុជា ថៃ សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថា ក្នុងឆ្នាំ២០១១ ការវិនិយោគលើវិស័យ សំណង់អគារគិតតម្លៃប៉ាន់ស្មានសរុប ទាំងសំណង់ថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដែលចេញលិខិតអនុញ្ញាតសាង សង់ មានទុនសរុប( ទាំងថ្លៃសំណង់ទាំងថ្លៃដី តាមថ្លៃទីផ្សារបច្ចុប្បន្ន) ជាង ១.៧៣៤ លានដុល្លារសហរដ្ឋអាមេរិក ធៀបនឹងឆ្នាំ ២០១០ ដែលមានទុនសរុបតែជាង ៨៤០លានដុល្លារ សហរដ្ឋអាមេរិក គឺមានការកើនឡើងជាង ១០៦ភាគរយ។

លោកបានបន្តថា« វិស័យសំណង់អគារ មានការរីកចំរើន អាស្រ័យដោយនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវទស្សនទានថ្មី លើវិស័យសំណង់អគារ ដោយដាក់ចេញនូវគោល នយោបាយលើកទឹកចិត្ត ឲ្យមានសំណង់ទំនើប និងអគារខ្ពស់ៗ នៅតាមទីតាំងនានាដែលសមស្រប ដូចជានៅភ្នំពេញមាន អាគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើង ទៅចំនួន៣៤០អគារ និងបើកទូលាយផ្ទៃដី នៃរាជធានីភ្នំពេញជាង ៦៧៨ គីឡូម៉ែត្រក្រឡា ព្រមទាំងជំរុញឲ្យមានការកសាងទីក្រុងរណបថ្មីដើម្បីបន្ថែមកន្លែងរស់នៅ និងកន្លែងធ្វើការងារច្រើន ថែមទៀត »។គួរបញ្ជាក់ផងដែរថា មានក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ បានមកចុះបញ្ជី នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតចាប់ពីឆ្នាំ២០០០ ដល់០៩ខែដើមឆ្នាំ ២០១២នេះ មានចំនួនសរុប១១៨២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ ក្នុងស្រុកមានចំនួន ៨៨៧ ក្រុមហ៊ុនសាងសង់បរទេស មានចំនួន២៤៧ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ក្នុងស្រុកមាន ចំនួន៤០ និងក្រុមហ៊ុនសិក្សា គម្រោងប្លង់បរទេសមានចំនួន០៨។

បើតាមលោកទេសរដ្ឋមន្រ្តី ក្នុងចំណោមក្រុមហ៊ុនបរទេស ដែលបានចុះ បញ្ជីនេះ ក្រុមហ៊ុនសាងសង់របស់ ប្រទេសជា សមាជិកអាស៊ានមាន ចំនួន៤០ក្រុមហ៊ុន ក្នុងនោះប្រទេសម៉ាឡេស៊ី មាន១៧ក្រុមហ៊ុន វៀតណាម១១ក្រុមហ៊ុន សិង្ហបុរី០៨ ក្រុមហ៊ុន ឥណ្ឌូនេស៊ី០៣ក្រុមហ៊ុន និងភូមាចំនួន០១ក្រុមហ៊ុន៕

សម្តេចហ៊ុន សែន មិនដោះស្រាយ បញ្ហាទំនាស់ដីធ្លី ដែលជាប់ពាក់ព័ន្ធ នយោបាយនិង អង្គការឡើយ

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី ម្តងទៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ថា សម្តេចមិនចូលរួម ធ្វើការ ដោះបញ្ហា ទំនាស់ដីធ្លី ដែលមានការជាប់ ទាក់ទងទៅនឹង អ្នកនយោបាយ និងក្រុមអង្គការ សង្គមស៊ីវិលឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍ ក្នុងឱកាសចុះចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនក្រុមប្រជាពលរដ្ឋ ដែលរស់នៅ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ថា មានក្រុមអង្គការ សង្គមស៊ីវិល ក៏ដូចជាអ្នកនយោបាយ មួយចំនួនចង់ឲ្យសម្តេច ដោះស្រាយទំនាស់ដីធ្លី ដែល ជាប់ទាក់ទង នឹងករណីរបស់ ក្រុមអង្គការមួយចំនួន ប៉ុន្តែនៅពេលដែល សម្តេចចុះអន្តរាគមន៍ បែរជាមកចោទ សម្តេចថាជាអ្នក ត្រួតត្រាតុលាការ ទៅវិញ។

សម្តេចបានបញ្ជាក់ថា “អីចឹងទេឲ្យខ្ញុំទៅអន្តរាគមន៍ដោះលែងអ្នកទោស បើមិនអីចឹងមានតែ ខ្ញុំធ្វើដូចអ្នកឯងថា មកចោទប្រកាន់ ខ្ញុំថាខ្ញុំកំពុងត្រួតត្រា តុលាការ ដែលតុលាការមាន ប្រព័ន្ធឯករាជ្យរបស់គេ ហើយមកស្នើឲ្យ ខ្ញុំទៅធ្វើខុសច្បាប់ ហើយឲ្យខ្ញុំទៅដោះលែង អ្នកទោសឲ្យខ្ញុំទៅធ្វើ ម៉េចជាមួយ តុលាការ”។

សម្តេចបន្ថែមថា “បើចង់ឲ្យខ្ញុំដោះស្រាយជូនបញ្ហាដីធ្លី សូមកុំឲ្យមាននយោបាយ ឡូកឡំ ហើយនេះសូម ជូនសារជា លើកទី២ ហើយបើមាន អ្នកនយោបាយ ចូលឡូកឡំហើយ និងក្រុមអង្គការ ក្រៅរដ្ឋាភិបាល និងបក្សនយោបាយ ខ្ញុំមិនដោះស្រាយឲ្យទេ”។

នាយករដ្ឋមន្រ្តីបន្ថែមថា ភាគច្រើនឲ្យតែអង្គការច្រើនតែយកដីទៅលក់ ហេតុនេះកុំឲ្យមាន តទៅទៀតរឿង អង្គការសុំដីនេះ ប៉ុន្តែបើអង្គការសុំដី សាងសង់មន្ទីរពេទ្យ សាលារៀន កសាងមជ្ឈមណ្ឌល កុមាកំព្រា កត្តាទាំងនេះអាច ធ្វើការពិចារណានិងគិតគូរបាន៕

Photo by DAP-News

Photo by DAP-News


ការប្រយុទ្ធទូទាំង ស៊ីរី ធ្វើឲ្យមនុស្ស ស្លាប់១៥១នាក់

$
0
0

អ៊ីស្តង់ប៊ុល, តួកគី៖ មួយថ្ងៃក្រោយពីពួក ឧទ្ទាមស៊ីរី ចោទប្រកាន់រដ្ឋាភិបាល ពីការស្លាប់ដោយ ឥទ្ធិពលនៃការទម្លាក់ គ្រាប់បែកនៅជិត មន្ទីរពេទ្យ ក្នុងក្រុង អេឡេពផូ នោះមក ក្រុមអ្នកប្រឆាំង ១៥១នាក់ទៀត ត្រូវបានសម្លាប់នៅ ក្នុងការប្រយុទ្ធកាល ពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះ។

សារព័ត៌មាន ស៊ីអិនអិន បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា នេះថាការស្លាប់ទាំង នោះ ភាគច្រើនត្រូវគេ ប្រទះឃើញនៅក្នុង រដ្ឋធានី ដាម៉ាស និង នៅជាយក្រុង។ នេះបើយោង តាមទីភ្នាក់ងារសង្កេតការណ៍ សិទ្ធិមនុស្សដែល មានមូលដ្ឋាន នៅទីក្រុងឡុងដ៏។ ចំណែក ឯ មនុស្ស ៣៤នាក់ ផ្សេងទៀតត្រូវបាន សម្លាប់នៅ ខេត្ត អាឡេពផូ ដែលមានការប្រយុទ្ធគ្នា ដ៏ខ្លាំងក្លាបំផុត។

សង្គ្រាមស៊ីវិលអស់រយៈពេល ២០ខែកន្លងមកនេះបានឆក់យក ជីវិតមនុស្ស ៤២,០០០នាក់ ហើយនៅ ប្រទេសស៊ីរី។ ជាង ទៅនេះបើផ្អែកលើតួលេខ នៃចំនួនមនុស្សស្លាប់ ចុងក្រោយបំផុត ពីមជ្ឈមណ្ឌលសម្រាប់ ឯកសារអំពើ ហិង្សានៅស៊ីរី គឺ ទាហាន រដ្ឋាភិបាល ៣,១៣៣ នាក់ បានស្លាប់ក្នុង ពេល កន្លងមក។ ដោយឡែកការបង្ហូរឈាមគ្នា នោះ ក៏មិនទាន់បញ្ចប់នោះដែរ ដែលប្រការនេះ បាននាំឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់សន្តិសុខ ក្នុងតំបន់៕

Photo by DAP-News

ជំងឺរបេង ថយចុះច្រើន តែស្ថិតក្នុងអត្រា ខ្ពស់នៅឡើយ

$
0
0

ភ្នំពេញៈ ការកាត់បន្ថយ ជំងឺរបេង នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានសម្រេច មុនគោលដៅ សហសវត្សន៍ ដែលបានកំណត់ទុក នៅឆ្នាំ២០១៥ ប៉ុន្តែទោះជាយ៉ាងណា ចំនួនអ្នកកើតជំងឺរបេង ក្នុងប្រទេសនេះ នៅតែស្ថិត ក្នុងអត្រាមួយខ្ពស់ នៅឡើយ បើប្រៀបធៀប នឹងប្រទេសផ្សេងៗ ។

កម្ពុជា បានកំណត់ផែនការ គោលដៅអភិវឌ្ឍ សហសវត្សន៍ ឆ្នាំ១៩៩០-២០១៥ ដោយកាត់បន្ថយជំងឺរបេង ឱ្យបាន៥0ភាគរយ ។ ជាលទ្ធផលគម្រោងនេះ បានសម្រេចមុនផែនការ នៅឆ្នាំ២០១១ប៉ុណ្ណោះ ដែលអត្រា នៃការកាត់បន្ថយ ជំងឺរបេង បានសម្រេចរហូតដល់៥៦% ប៉ុន្តែប្រទេសកម្ពុជា នៅតែ ស្ថិតនៅក្នុងចំណោម ប្រទេសទាំង២២ នៅលើពិភពលោក ដែលមានផ្ទុកជំងឺ របេងធ្ងន់ធ្ងរ និងមានអត្រាអ្នកកើតជំងឺ របេងច្រើននៅឡើយ ។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន បានឱ្យដឹង នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១២ថា ប្រទេសកម្ពុជាយើង សម្រេចបានហើយ នូវគោលដៅ សហសវត្សន៍ ក្នុងការ កាត់បន្ថយ ជំងឺរបេង ដែលយើងសម្រេចបានលទ្ធផល ២សំខាន់ៗ គឺការកាត់បន្ថយអត្រា ប្រេវ៉ាឡង់នៃការកើត ជំងឺរបេង បានពាក់កណ្តាល និងកាត់បន្ថយ អត្រាស្លាប់ដោយជំងឺរបេង បានពាក់កណ្តាល ។

លោកមានប្រសាសន៍ថា “អត្រាប្រេវ៉ាឡង់ជំងឺរបេង សរុបទាំងអស់ យើងកាត់បន្ថយបាន៥៦% នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១១ ។ ទិសដៅយើង គឺកាត់តែ៥០% នៅឆ្នាំ២០១៥ ។ អញ្ចឹងយើងសម្រេចបានហើយ ។ អត្រាស្លាប់ ដោយសារជំងឺរបេង យើងកាត់បន្ថយបាន៦០ភាគរយហើយដែរ” ។

លោកបន្ថែមថា “ទោះជាសម្រេចបានដូច្នេះក៏ដោយ ប៉ុន្តែអត្រាប្រេវ៉ាឡង់ ជំងឺរបេង នៅក្នុងប្រទេសកម្ពុជា នៅតែខ្ពស់នៅឡើយ។ គឺខ្ពស់ជាង បណ្តាប្រទេសផ្សេងៗ ។ គឺថា បច្ចុប្បន្នអត្រាប្រេវ៉ាឡង់ អ្នកកើតជំងឺរបេងសរុប (នៅកម្ពុជា) មានចំនួន៨១៧នាក់ លើប្រជាជន១០០ពាន់នាក់ គឺចាត់ទុកថា ខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ” ។

លោកថា នៅរយៈពេល៩ខែ ដំបូង ក្នុងឆ្នាំ២០១២នេះ អត្រាប្រេវ៉ាឡង់ នៃអ្នកកើតជំងឺរបេង នៅក្នុង ប្រទេសកម្ពុជា មានចំនួន ៣ម៉ឺននាក់ គឺប្រហាក់ប្រហែល នឹង៩ខែដំបូង កាលពីឆ្នាំ២០១១ដែរ ប៉ុន្តែចំនួនអ្នកស្លាប់ ដោយសារជំងឺរបេង មានតែ២០០ ទៅ៣០០នាក់ប៉ុណ្ណោះ ដែលចំនួនអ្នកស្លាប់ បានថយចុះច្រើន ។

លោក ម៉ៅ តាន់អ៊ាង បានបន្ថែមទៀតថា ទោះបីជាយើងកាត់បន្ថយ អត្រាប្រេវ៉ាឡង់ និង អត្រាស្លាប់ ដោយជំងឺរបេង បានច្រើនក៏ដោយ តែករណីរបេងនៅកម្ពុជា នៅមានច្រើននៅឡើយ ។ ដោយសារករណីជំងឺរបេង មិនមែនអាច កម្ចាត់បាន យ៉ាងឆាប់រហ័សនោះទេ វាអាស្រ័យទៅលើអ្នកផ្ទុកជំងឺរបេង ហើយចំនួនអ្នកផ្ទុកមេរោគ របេង ក៏មានច្រើនដែរ។ ដូច្នេះយើងត្រូវខិតខំកាត់បន្ថយបន្ថែមទៀត ។ លោកបន្តថា “យើងនឹងកាត់បន្ថយ ពាក់កណ្តាល បន្ថែមទៀត ពីចន្លោះឆ្នាំ២០១៥-២០២៥ ស្របតាមគោលដៅអន្តរជាតិថ្មី ហើយក្រោយឆ្នាំ២០១៥ យើងនឹងធ្វើដំណើរ ទៅកាន់ពិភពលោក ដែលគ្មានជំងឺរបេង ឬក៏ហៅថា ពិភពលោកមួយ ដែលគ្មានការឆ្លងជំងឺរបេង ។ យើងមានជំនឿថា យើងនឹងអាចធ្វើបាន” ។ ទោះជាយ៉ាងណា លោកក៏បានអំពាវនាវ ឱ្យស្ថាប័នពាក់ព័ន្ធ ទាំងអស់ ឱ្យបន្តជួយគាំទ្រ គម្រោងផែនការ កម្ចាត់ជំងឺរបេងតទៅទៀត ដើម្បីនាំប្រទេសកម្ពុជា ឱ្យក្លាយទៅជាពិភពលោកមួយ ដែលគ្មានការឆ្លងជំងឺរបេង ៕

Photo by DAP-NEWS

Photo by DAP-NEWS

បិទអង្គ ប្រជុំស្តីពី ធុរកិច្ច ប្រៃសណីយ៍ អាស៊ាន លើកទី១៩ ជាផ្លូវការ

$
0
0

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការ អស់រយៈពេល៣ថ្ងៃ នៃកិច្ចប្រជុំថ្នាក់នាយកប្រតិបត្តិប្រៃសណីយ៍ ស្តីពីធុរកិច្ចប្រៃសណីយ៍ អាស៊ានលើកទី១៩ នៅខេត្តសៀមរាប ត្រូវបានបិទជាផ្លូវការហើយ ដោយមានការចូលរួមពី លោក អោក បូរ៉ា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកប្រៃសណីយ៍ និងជាប្រធានអង្គប្រជុំ។

លោក អោក បូរ៉ា មានប្រសាសន៍ នៅក្នុងពិធីបិទកាលពីថ្ងៃទី២២ ខែវិច្ឆិកា ថា នៅក្នុងររយៈពេល៣ថ្ងៃនេះ អង្គប្រជុំបានចែក រំលែកបទពិសោធន៍ល្អៗ ព័ត៌មានទីផ្សារ និងបញ្ហារួមដែលប្រៃសណីយ៍ ប្រទេសនីមួយៗ ជួបប្រទះរួមគ្នាបង្កើត ផលិតផល ឬសេវាកម្មថ្មីៗបន្ថែមទៀត សម្រាប់ជាគុណប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

អង្គប្រជុំក៏បានឯកភាពគ្នា បង្កើតបណ្តាញ E-commerce ក្នុងតំបន់រួមមួយ ដែលអាចបំរើសេចក្តី ត្រូវការជាវតាម Online ដល់ ប្រជាពលរដ្ឋ និងការបង្កើតសេវាកញ្ចប់ធ្ងន់ៗសម្រាប់តំបន់អាស៊ាន។ ក្នុងឱកាសនោះក្រសួងប្រៃសណីយ៍កម្ពុជា ក៏បាន លើកឡើង អំពីបញ្ហាដែលមិនអាច ធ្វើការចែកកញ្ចប់ ជូនអតិថិជនដល់លំនៅឋាន ដោយមានបញ្ហាជាមួយភ្នាក់ងារគយ ហើយកម្ពុជា ក៏បានស្នើសុំជំនួយ ពីបណ្តាប្រទេសជឿនលឿន ដើម្បីដោះស្រាយបញ្ហានេះ ដោយទទួលបាននូវការ ឆ្លើយតបជាវិជ្ជមាន ។

ជាមួយគ្នានេះ ប្រៃសណីយ៍កម្ពុជា ក៏បានជំរុញឲ្យប្រៃសណីយ៍ នៃបណ្តាប្រទេសក្នុងតំបន់ ភ្ជាប់ទំនាក់ទំនងសេវា អាណត្តិ ប្រៃសណីយ៍ ឆាប់រហ័ស ជាមួយកម្ពុជាដោយបានទទួលលទ្ធផលឆ្លើយតបជាវិជ្ជមាន តាមរយៈកិច្ចពិភាក្សាទ្វេភាគី ជាមួយ វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងហ្វីលីពីន៕

www.dap-news.com

www.dap-news.com

www.dap-news.com

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បដិសេធ នូវការប្រឌិតព័ត៌មានរបស់ ASTV Manager Online

ថយរថយន្ត មិនមើលក្មួយ នៅខាងក្រោយ កិនបែកក្បាល ធ្លាយខួរស្លាប់

$
0
0

-ឪពុកម្តាយ ក្មេងស្រីរងគ្រោះ យំបោកខ្លួន ពីព្រោះមាន តែកូនស្រីម្នាក់គត់

ភ្នំពេញ៖ បុរសម្នាក់ដែលត្រូវជាពូ របស់ក្មេងស្រីរងគ្រោះ បានបើករថយន្ត មិនមាន ការប្រុងប្រយ័ត្ន ហើយបើកថយក្រោយ ក៏កិនក្មួយស្រី ខ្លួនឯងស្លាប់តែម្តង កាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ស្ថិតនៅក្នុងការ ហ្គារ៉ាស ជួសជុល រថយន្តតាម បណ្តោយផ្លូវ ២០០៤ ខាងក្រោយផ្សារ សិនជូរីផ្លាហ្សា ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ បុរសដែលត្រូវជាពូ របស់ក្មេងស្រី រងគ្រោះបានបើករថយន្តទៅបាត់តែម្តង។ ប្រភពព័ត៌មានបាន ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញពូ ក្មេងស្រីរងគ្រោះ បើករថយន្ត ដែលគេទើប តែជួសជុល រួចនោះ សាកល្បង ម៉ាស៊ីនមើល រួចហើយ ក៏ត្រឡប់ចូលទៅក្នុង ហ្គារ៉ាសវិញ បានមួយបន្តិចក៏ឮសំឡេង ស្រែកទ្រហោយុំថា មានករណីកិនក្មេងស្រី ជាកូនម្ចាស់ហ្គារ៉ាស ធ្លាយខួរស្លាប់ភ្លាមៗ នៅនឹង កន្លែងកើតហេតុ ហើយពេលក៏ឃើញ រថយន្តនោះបើកចេញ ទៅវិញបាត់តែម្តងទៅ។

ទោះបីជាយ៉ាងណា គេពុំអាចសាកសួរ ឈ្មោះរបស់កុមារី រងគ្រោះ និងឪពុកម្តាយបានដែរ រួមនឹងអ្នកបើកបរ រថយន្តពីព្រោះ ដោយសារតែក្តី សោកស្តាយកូន ជាពន់ពេក ម្តាយ និងឪពុកយុំបោកខ្លួន ដូចអកដង្ហោយ ហៅកូនឲ្យវិល ត្រឡប់មកវិញ ក្នុងនោះ គេឃើញម្តាយកុមារី រងគ្រោះ យំបោកក្បាល និងថ្មការ៉ូ ស្ទើរតែស្លាប់ជីវិត ទៅតាមកូន ។

ហើយបើតាមការ បញ្ជាក់អីអ្នកជិតបាន ឲ្យដឹងថា ជនរងគ្រោះពីនាក់ប្តីប្រពន្ធ គឺមានតែកូនស្រីមួយនេះទេ ហើយកំពុង តែពេញស្រឡាញ់ ។ បច្ចុប្បន្ន សាកសពកុមារី ត្រូវប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>