Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

បង្រ្កាបបាន​ជនសង្ស័យ​៣នាក់ ពីបទ​ប្រើប្រាស់​និង ចែកចាយ​ថ្នាំញៀន​

$
0
0

បាត់ដំបងៈ កម្លាំងនគរបាលស្រុកសំពៅលូន ចុះបង្រ្កាបផ្ទះមួយកន្លែង ចាប់បានជនសង្ស័យ ៣នាក់កាលពីវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី ២១ខែមិថុនាឆ្នាំ២០១៤ នៅចំណុចភូមិគីឡូ ១៣ឃុំសន្តិភាពស្រុកសំពៅលូន និងរឹបអូសបានថ្នាំញៀន យ៉ាម៉ាចំនួន ៥៣គ្រាប់ នាំយកមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួននិងវត្ថុតាង ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ឈិត សេង អធិការរងនគរបាល ស្រុកសំពៅលូនបានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៤ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាពស្រុកសំពៅ លូនមានករណីចែកចាយថ្នាំញៀន នៅក្នុងផ្ទះមួយកន្លែងភ្លាម លោកបានដឹកនាំកម្លាំងសមត្ថកិច្ច នគរបាលស្រុកចុះភ្លាមៗ និងធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន៣នាក់ និងរឹបអូសបានថ្នាំញៀន ចំនួន៥៣គ្រាប់និងសម្ភារៈមួយចំនួនទៀត។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖ទី១ឈ្មោះង៉ែត ម៉ាច ភេទប្រុសអាយុ៣៦ឆ្នាំ (ជាម្ចាស់ផ្ទះនិងថ្នាំញៀន)ទី២ឈ្មោះ សុទ្ធ វាសនា ភេទប្រុសអាយុ៣៥ឆ្នាំ (ជាអ្នកទិញយកទៅលក់បន្ត)ទី៣ឈ្មោះ សិទ្ធ លីម ភេទប្រុសអាយុ១៦ឆ្នាំ(ជាអ្នកប្រើប្រាស់ក្នុងផ្ទះអ្នកលក់) ទាំង៣នាក់នេះមានទីលំនៅភូមិ ឃុំខាងលើជាមួយគ្នា រួចនាំយកមកសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានរកស៊ីលក់ ចែកចាយថ្នាំញៀនឲ្យអ្នកយកទៅលក់បន្តនិងទៅអ្នកប្រើប្រាស់ក្នុងផ្ទះខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការស្រុកនិងកំពុង សាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕


គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃសៅរ៍ ម្សិលមិញ បណ្តាលឲ្យ មនុស្សស្លាប់ ០២នាក់ និងរបួស ០៨នាក់

$
0
0

ភ្នំពេញ៖ យោងតាម គេហទំព័ររបស់ អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៨លើក (យប់ ០៤លើក), មានមនុស្ស ស្លាប់ ០២នាក់ (ស្រី ម្នាក់) រងរបួសធ្ងន់ ០៦នាក់ (ស្រីមា្នក់) និងរងរបួសស្រាល ០២នាក់ (ប្រុស)។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៣គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង, រថយន្តធុនតូច ០២គ្រឿង និងរថយន្តធុនធំ ០១គ្រឿង ។

ប្រភពខាងលើ ឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាល មកពី កត្តាល្បឿន ០៦លើក និងបត់គ្រោះថ្នាក់ ០២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ មិនពាក់មួក សុវត្ថិភាព ០៨នាក់ (យប់ ០២នាក់) ។

ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យ នៅអង្គភាព នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ នេះ មានចំនួន ៥០៤គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ៥១គ្រឿង, រថយន្តដឹកអ្នកដំណើរ ធុនតូច ១៤៥គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៣គ្រឿង, រថយន្តដឹកទំនិញធុនតូច ៦៩គ្រឿង និងរថយន្តដឹកទំនិញធុនធំ ២៣៦គ្រឿង ។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការដ្ឋាននគរបាលខេត្ត ៤៧០គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៤គ្រឿង ៕

លោក ស៊ូប៊ែឌី ជួបជាមួយ ពលរដ្ឋ មានទំនាស់ដីធ្លី នៅកោះកុង

$
0
0

កោះកុង៖ អ្នករាយការណ៍ ពិសេសនៃស្ថានភាព សិទ្ធិមនុស្សប្រចាំ ប្រទេសកម្ពុជា របស់អង្គការ សហប្រជាជាតិ (អ.ស.ប) លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤នេះ បានជួបជាមួយប្រជា ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តកោះកុង ដោយសារអ្នកមានអំណាច រំលោភយកដីពួកគាត់នាពេលកន្លង មក។

សូមបញ្ជាក់ថា លោក សូរិយា ស៊ូប៊ែឌី បានមកបំពេញទស្សនកិច្ច ផ្លូវការនៅកម្ពុជា តាំងពីថ្ងៃទី១៥ខែមិថុនា មកម្ល៉េះ ដែលការបំពេញទស្សនកិច្ចលើកនេះ មានរយៈពេល១០ថ្ងៃចាប់ពីទី១៥ ដល់ ទី២៥ ខែមិថុនា ដែលនេះ ជាដំណើរទស្សនកិច្ច របស់លោកលើកទី១១ ហើយមក កាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៩។

ក្នុងអំឡុងពេលនៃទស្សនកិច្ចចំនួន ១០ថ្ងៃនេះ អ្នកជំនាញឯករាជ្យខាងលើ ក៏ជួប ពិភាក្សាជាមួយនឹងមន្ត្រីជាន់ ខ្ពស់នានានៃរាជរដ្ឋាភិបាល ហើយបន្ទាប់មកនឹងជួប ជាមួយតំណាង អង្គការសង្គម ស៊ីវិល, សហគមន៍ជំនួញ, តំណាងអង្គការសហប្រជាជាតិក្នុង ប្រទេស, និង ម្ចាស់ជំនួយទាំងឡាយផងដែរ៕

អភិបាល ខណ្ឌដូនពេញ ជួបសំណេះសំណាល និងផ្តល់អំណោយ ដល់ពលករ ទើបមក ពីប្រទេសថៃ

$
0
0

ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន និងប្រធាន ក្រុមប្រឹក្សាខណ្ឌ លោក ហែម អាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤នេះ បានជួប សំណេះសំណាល ជាមួយ ប្រជាពលករ ដែលទើបមកពី ប្រទេសថៃ ដែលរស់នៅ ក្នុងទឹកដី ខណ្ឌដូនពេញ តាមសង្កាត់ចំនួន៥ ក្នុងចំណោម សង្កាត់ទាំង១១ ព្រមទាំង បានផ្តល់ អំណោយ និងថវិកា មួយចំនួន ដល់ពលករ ទាំងនោះ ផងដែរ ។

យោងតាម របាយការណ៍ របស់អភិបាលខណ្ឌ លោក គួច ចំរើន បានឲ្យដឹងថា ចំនួនពលករ ដែលទើប ត្រឡប់មកពី ប្រទេសថៃវិញ ហើយរស់នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ មានចំនួន២៨នាក់ ក្នុងនោះស្រី៨នាក់ ដែលពលករ ទាំងនោះ រួមមាន រស់នៅ សង្កាត់វត្តភ្នំ ចំនួន៦នាក់ សង្កាត់ស្រះចកចំនួន៣នាក់ សង្កាត់ផ្សារចាស់ ចំនួន២នាក់ សង្កាត់ផ្សារថ្មីទី១ ចំនួន២នាក់ និងសង្កាត់ជ័យជំនះ ចំនួន១៥នាក់ ។

តែចំនួនពលករ ដែលមកទទួលនូវអំណោយ ពីលោកអភិបាលខណ្ឌ និងប្រធានក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃនេះ មានចំនួន ៣៣គ្រួសារ ។

នៅចំពោះមុខ ប្រជាពលករ ទាំងនេះ អភិបាលខណ្ឌ ដូនពេញ លោក គួច ចំរើន បានលើកឡើងនូវសេចក្តីសម្រេច ភ្លាមៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយតម្រូវ ឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើលិខិតឆ្លងដែន ធម្មតាជូនដល់ពលករ សិស្ស និសិ្សត ត្រឹមតម្លៃថតរូប ៤ដុល្លារប៉ុណ្ណោះ ក្នុងរយះពេលប្រមាណ២០ថ្ងៃ។

ចំពោះសេចក្តីសម្រេច ភ្លាមៗ របស់ប្រមុខរាជរដ្ឋាភិបាល ខាងលើនេះ ត្រូវបានលោក គួច ចំរើន គូសបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ ខ្ពស់បំផុត ដើម្បីជួយសម្រួល ដល់ពលករទាំងអស់ ដើម្បីចង់បន្ត ធ្វើការងារ ដោយស្របច្បាប់ នៅបរទេស បូករួមទាំង ប្រទេសថៃ ដែលធ្លាប់ធ្វើ កន្លងមកនេះ។

លោក គួច ចំរើន ក៏បានលើកឡើង នូវផលលំបាក និងការប្រឈមមុខ បញ្ហាមួយចំនួន សម្រាប់ប្រជាពលករ ដែលធ្វើការងារ ខុសច្បាប់ នៅក្នុងប្រទេសថៃ នាពេលកន្លងមក រហូតធ្វើឲ្យអាជ្ញាធរ ថៃ បើកយុទ្ធនាការ ចាប់បញ្ជូនពលករទាំងនោះមកស្រុកវិញ ។

យ៉ាងណាក៏ដោយ លោកថា ក្រោយពេលប្រជាពលករ ត្រឡប់មកវិញភ្លាមៗ រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីការ ជួយជញ្ជូន ត្រឡប់ទៅកាន់ លំនៅដ្ឋានរៀងៗ ខ្លួនប្រកប ដោយសុវត្ថិភាពនោះ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងការងារ ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជួយសម្រួល និងជួយស្វែង រកការងារ ជូនដល់ពលករ ទាំងនោះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានសេចក្តីសម្រេចមួយដោយតម្រូវធ្វើលិខិត ឆ្លងដែនធម្មតា ដល់ពលករ សិស្ស និងនិស្សិត ដែលនេះជាការយកចិត្តយ៉ាងខ្ពស់ របស់រាជរដ្ឋាភិបាលផ្ទុះពីអ្វី ដែលជាការលើកឡើង និងការចោទប្រកាន់ របស់ថ្នាក់ដឹកនាំ និងមន្រ្តី គណបក្សប្រឆាំង បូករួមទាំងអង្គការ សង្គមស៊ីវិល មួយចំនួនទៀតនោះ។

ក្រោយបញ្ចប់ការ សំណេះសំណាល និងផ្តាំផ្ញើការ សួរសុខទុក្ខ រួចមក លោកអភិបាលខណ្ឌ ប្រធានក្រុមប្រឹក្សា និងថ្នាក់ដឹកនាំ បានចែកនូវថវិកាម្នាក់ៗចំនួន៥ម៉ឺនរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ៕

គន្លឹះ នៃការរៀបចំ បញ្ជីពន្ធដារ ប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទ

$
0
0

ភ្នំពេញៈ ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយបំណុលពន្ធដារ គ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវរួមមាន ៖

I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍ បន្ថែម (Fringe Benefit Tax) ពន្ធកាត់ទុក(Withholding Tax) ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax) អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) អាករលើ តម្លៃបន្ថែម(Value Added Tax)និងពន្ធ អាករដទៃទៀត។

II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធ ប៉ាតង់ (Patent Tax) ពន្ធលើអចលនទ្រព្យ (Property Tax) ។

III- បញ្ហា ឬបំណុលពន្ធដារនានា គ្រប់ប្រភេទ

រាល់បញ្ហាទាំងឡាយនេះ លោកអ្នកអាចជួបប្រឹក្សាយោបល់ ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយ លើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 017 93 93 90   ។

យើងខ្ញុំអាចជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

១- ការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារជូនលោកអ្នក ជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។

២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានាដែលបានជំពាក់រដ្ឋ កន្លងមក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ ដាក់ជូនសវនករពន្ធដារ ។

៣- ការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។

៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖

 ក-សេវាកម្មគណនេយ្យៈ

សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។

សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធ លើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុ របស់ ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាម គោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវ ផ្នែកច្បាប់ ។

ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក

ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែងសេវាកម្មបណ្តុះបណ្តាល ជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិត យុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 93 93 90 

បាត់ខ្លួនមេប៉ុស្តិ៍ ឃុំព្រែកដំបូក ខណៈទៅឆ្មក់មើល បទល្មើសនេសាទ តែម្នាក់ឯង

$
0
0

កំពង់ចាមៈ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំស្វាយពោធិ៍ បានបាត់ខ្លួន ខណៈនាយប៉ុស្តិ៍រូបនេះ បានចេញទៅឆ្មក់ ចាប់បទល្មើស នេសាទ កាលពីមោងជាង៧យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចបឹងក្រចាប់ ក្នុងភូមិ សាស្ត្រ ភូមិ.ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោកនាយប៉ុស្តិ៍ ដែលបានបាត់ខ្លួនមានឈ្មោះ ចាន់ សុផល អាយុ៤៨ឆ្នាំ ។

តាមមន្ត្រីនគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ជារឿយៗ លោកនាយប៉ុស្តិ៍ ចាន់ សុផល តែងតែទៅលបឆ្មក់ ចាំឃ្លាំមើល បទល្មើសនេសាទ ដែលកើតមាននៅចំណុចបឹងក្រចាប់តែម្នាក់ឯង ហើយនៅពេលលោក បាន ឃើញបទល្មើស ទើបលោក ចុចទូរស័ព្ទហៅគ្នីគ្នា ចុះបង្ក្រាបបទល្មើសនោះ។ ប៉ុន្តែនៅយប់មិញនៅម៉ោង ប្រហែលជាង៧យប់ លោក សុផល បានជិះម៉ូតូយកទៅផ្ញើ អ្នកភូមិ ហើយចុះទៅឃ្លាំមើលបទល្មើសនេសាទ ដូចសព្វដង។ លុះរហូតដល់ព្រឹកឡើងស្រាប់តែបាត់ខ្លួនលោក សុផល មិនឃើញតែម្តង ។

ប្រភពដដែល បានឲ្យដឹងទៀតថា កន្លងមក លោកអភិបាលស្រុកស្រីសន្ធរ ធ្លាប់បានណែនាំកុំឲ្យលោកមេប៉ុស្តិ៍ ទៅឃ្លាំមើលតែម្នាក់ឯង តែលោកមេប៉ុស្តិ៍ ទៅតែទៅម្នាក់ឯង រហូតដល់យប់ម៉ិញនេះ បានបាត់ខ្លួនរហូតដល់ ពេលនេះ មិនទាន់រកឃើញ ។

ហើយពាក់ព័ន្ធនិងការបាត់ខ្លួននាយប៉ុស្តិ៍ខាងលើ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងឲ្យដឹងថា លោក បានដឹកនាំ កម្លាំងនគរបាល ជាច្រើននាក់ ព្រមទាំងប្រជាពលរដ្ឋ នាំគ្នាចុះស្វែងរក លោកមេប៉ុស្តិ៍ហើយ៕

មន្រ្តីនគរបាល ខេត្តកំពង់ចាម ចុះស្រង់ស្ថិតិ និងជួយសម្រួល ការងារដល់ពលករ

$
0
0

កំពង់ចាម ៖ មន្រ្តីនគរបាល តាមបណ្តា ឃុំ សង្កាត់ ក្រុង និងស្រុក ទូទាំង ខេត្តកំពង់ចាម ក្រោមការដឹកនាំ និងមានគោលការណ៍ បច្ចេកទេស ពីសំណាក់ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបើក ប្រតិបត្តិការ ចុះស្រង់ស្ថិតិ អំពីចំនួនពលករ ដែលទើបត្រឡប់មកពី ប្រទេសថៃ ដែលមានទីលំនៅ ក្នុងខេត្តកំពង់ចាម ។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ក្រោយពីមានគោលការណ៍ ណែនាំ ពីសំណាក់ ស្នងការនគរបាល រួចមក កម្លាំងនគរបាល តាមបណ្តា គោលដៅ បានចុះធ្វើរដ្ឋបាល និងស្រង់ ចំនួនពលករ ដែលត្រឡប់មកពី ប្រទេសថៃ នៅតាម ភូមិឃុំទាំងនោះ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្នុងប្រតិបត្តិការ ខាងលើនេះ មន្រ្តីនគរបាល បានជួយសម្រួលដើម្បី ស្វែងរកការងារ ជំនាញ និងបង្កលក្ខណះសម្បត្តិ ធ្វើឯកសារ ដល់ប្រជាពលករទាំង ឡាយណា ដែលចង់ត្រឡប់ទៅធ្វើការ នៅក្នុងប្រទេសថៃវិញ ។

បើតាមមន្រ្តីនគរបាល ខាងលើនេះ បានបញ្ជាក់ទៀតថា ក្នុងចំណោមពលករ ដែលទើបត្រឡប់មកពីប្រទេសថៃវិញនោះ មានបុរស ជនជាតិថៃម្នាក់ ដែលមកតាម ប្រពន្ធរបស់គាត់ ជនជាតិខ្មែរ រស់នៅ ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើតាមមន្រ្តីនគរបាល ស្រ្តីជាជនខ្មែរ ខាងលើនេះមាន ឈ្មោះ ផន ហ៊ីម និងប្តីជនជាតិថៃ មានឈ្មោះ ប៊ុត ដាម៉ៃ អាយុ៤៤ឆ្នាំ រស់នៅភូមិកូកែវ សង្កាត់បាកេត ខេត្តនួនថបូរី។

បុរសជនជាតិថៃរូបនេះ បានប្រាប់ សមត្ថកិច្ចថា រូបគេបានមកតាម ប្រពន្ធ ដោយគ្មានលិខិតឆ្លង ដែនត្រឹមត្រូវនោះឡើយ ហើយធ្វើដំណើរតាម ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ដោយមានបំណងមករស់នៅ ជាមួយ ប្រពន្ធរបស់ខ្លួន និងរកស៊ី នៅស្រុកខ្មែរ ។

ចំពោះបុរសជនជាតិថៃរូបនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន កំពុងសុំគោលការណ៍ ណែនាំបន្តទៀត ពីថ្នាក់ដឹកនាំ ថាតើឲ្យរូបគេត្រឡប់ទៅវិញ ឫមួយ អនុញ្ញាតឲ្យ ត្រឡប់ទៅប្រទេសថៃវិញ ។

សូមបញ្ជាក់ថា ស្នងការនគរបាល ខេត្តកំពង់ចាម ក៏បានបញ្ជូនរថយន្តចំនួន១៧គ្រឿង ទៅដឹកពលករ ដែលឆ្លងដែន តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ផងដែរ ដោយដឹកពួកគេទៅ កាន់លំនៅដ្ឋាន ប្រកបដោយ សុវត្ថិភាពជាទីបំផុត៕

ចំនួនពលករ នៅក្នុង រាជធានីភ្នំពេញ ទើបត្រឡប់មកពី ថៃ


បញ្ជូនម្ចាស់ហាងកាហ្វេ និងអ្នកភ្នាល់ កីឡាប្រដាល់ ចំនួន១៣នាក់ ទៅតុលាការ

$
0
0

បាត់ដំបងៈ កម្លាំងនគរបាលអន្តរាគមន៍បង្ការ បង្រ្កាបនៃការិយាល័យកម្រិតស្រាលខេត្ត បានបញ្ជូនចាប់បញ្ជូនម្ចាស់ហាងកាហ្វេ និងអ្នកភ្នាល់ កីឡាប្រដាល់ក្នុងតូបកាហ្វេចំនួន ១៣នាក់ ទៅតុលាការកាលពីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់ ដោយកម្លាំងនគរបាល បានចុះបង្រ្កាប កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចជិតអាងកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។

លោកវរសេនីយ៍ត្រី ម៉េង លៀង នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងជាប្រធានក្រុមអន្តរាគមន៍បង្ការ បង្រ្កាបបានឲ្យដឹងថា យោង តាមបទបញ្ជារ របស់ស្នងការនគរបាលខេត្តលោក ស ថេត រួចមកក្រុមនគរបាលអន្តរាគមន៍បង្ការបង្រ្កាប យើងបានចុះធ្វើការបង្ក្រាប ទីតាំង ល្បែងស៊ីសង បានជាច្រើនកន្លែងជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៤ ក្រុមបង្កាបង្រ្កាប យើងបាន ចុះបង្រ្កាបហាងកាហ្វេ១កន្លែង ដែលមានទីតាំងខាងលើ មានអ្នកភ្នាល់កីឡាប្រដាល់ បានចំនួន១៣នាក់ និងរឹបអូសបានម៉ូតូចំនួន ១៥គ្រឿង នាំយក មកការិយាល័យជំនាញដើម្បីសួរនាំ។ ម្ចាស់ហាងកាហ្វេ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ទូច មករា ហៅ ញ៉ាញ់ អាយុ៤៤ឆ្នាំ មាន ទីលំនៅភូមិ ឃុំខាងលើ និងអ្នកភ្នាល់កីឡាប្រដាល់ចំនួន១២ទៀត ដែលមានអាយុចាប់ពី២៨ដល់៥០ឆ្នាំ ទាំងអស់គ្នាមានទីលំនៅក្នុង ឃុំតាគ្រាម ស្រុកបាណន់ទាំងអស់គ្នាុ ។ បច្ចុប្បន្នអ្នកញៀនល្បែងទាំង១៣នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ បានបញ្ជូនទៅតុលាការខេត្ត នៅព្រឹក មិញដើម្បីចាត់ការតាមច្បាប់រួចហើយ។

សូមបញ្ជាក់ថា នៅតាមបណ្តាស្រុកមួយចំនួន នៅតែមានលេងល្បែងស៊ីសងលួចលាក់នៅឡើយ ហើយសមត្ថកិច្ចមូលដ្ឋាន ពុំមានធ្វើការបង្រ្កាបទេ ព្រោះមានការទើសទាល់  ប្រហែលជាទុកឲ្យកម្លាំងពីស្នងការខេត្ត ចុះទៅបង្រ្កាបជំនួសហើយមើលទៅ។

គួបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ បានអបអរសាទរពីចំណាត់ការបង្រ្កាប ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះអ្នកញៀនល្បែងមួយចំនួន អត់ទៅរកស៊ីអ្វី ក្រៅពីលេងល្បែងស៊ីសងនោះទេ ពេលខ្លះមកពីចាញ់ល្បែង ហើយទៅដល់ផ្ទះបង្កអំពើហិង្សាក្នុងគ្រួសារទៀត មិនតែប៉ុណ្ណោះ ធ្វើអ្នកញៀនល្បែង ពេលចាញ់អស់លុយអស់ពីខ្លួន បែកគំនិតចេះលួច ឆក់ ប្លន់ឈានដល់សម្លាប់មនុស្សថែមទៀតផង។

សមត្ថកិច្ចក៏បាន ធ្វើការបង្រ្កាបបទល្មើសគ្រប់ប្រភេទ បានជាបន្តបន្ទាប់ ហើយនិងបន្តចុះទប់ស្កាត់ថែមទៀត តែប្រជាពលរដ្ឋក៏នៅតែកំពុង ភ័យខ្លាច ផងដែរ អំពីក្មេងទំនើងដេញកាប់គ្នា នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាចំណុចសំខាន់ណាស់ ដែលធ្វើឲ្យយុវជន ជំនាន់ក្រោយ ខូចអនាគតដោយសារសេពគ្រឿងញៀន ។ ដូច្នេះពួកគាត់សំណូមពរ ដល់កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ មេត្តាបង្រ្កាបនិងលុបបំបាត់ ឲ្យអស់អ្នកប្រើប្រាស់គ្រឿង និងអ្នកចែកចាយគ្រឿងញៀនផងដែរ។ ព្រោះយុវជនគឺជាទំពាំងស្នងឫស្សី ចុះបើទំពាំងស្អុយហើយ ប្រទេសជាតិយើង នៅថ្ងៃអនាគតទៅជាយ៉ាងណា ? អញ្ចឹងសូមយើងទាំងអស់គ្នា ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នា ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់៕

Photo by DAP-News

Photo by DAP-News

ផលិតផល បន្ទះអ៊ីសូឡង់ អាលុយមីញ៉ូម បច្ចេកវិទ្យាថ្មី ជួយកាត់បន្ថយកំដៅ

$
0
0

ភ្នំពេញ៖ ដោយសារតែ មានការប្រែប្រួល អាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ពីរដូវមួយ ទៅរដូវមួយ ទើបក្រុម ហ៊ុន TASHEN Green Tech បានណែនំា នូវផលិតផលថ្មី ដើម្បីទប់ទល់ នឹងកំដៅយ៉ាងក្ដៅ ពីព្រះអាទិត្យ និង កាត់បន្ថយនូវការប្រើប្រាស់ អគ្គិសនី គឺបន្ទះអ៊ីសូឡង់ អាលុយមីញ៉ូម ការពារកំដៅ។

ជាមួយបចេ្ចកវិទ្យាថ្មី នៃផលិតផលបន្ទះអ៊ីសូឡង់ អាលុយមីញ៉ូម ការពារកំដៅ សម្រាប់ចំណាំងផ្លាតកំដៅ ដែល នាំចូលដោយក្រុមហ៊ុន TASHEN Green Tech វាអាចកាត់បន្ថយ កំដៅយ៉ាងប្រសើរ និងរក្សាសីតុណ្ហភាព ក្នុង គេហដ្ឋាន និងអគារ រោងចក្រសហគ្រាសឲ្យនៅទាប។ ក្រុមហ៊ុន TASHEN Green Tech បាននាំចូលផលិតផលនេះ ពីប្រទេសអូស្រ្តាលី និងអ៊ីស្រអែល។ បន្ទះអ៊ីសូឡង់នេះ ត្រូវបានបង្កើតឡើង សម្រាប់បេសកកម្មយាន អវកាស ដំបូងបំផុត របស់NASA។

ផលិតផលនេះ ផលិតឡើងពីស្រទាប់ អាលុយមីញ៉ូមសុទ្ធ 99.4% វាមានកំរាស់18 um ដ៏ស្ដើង (កំរាស់ស្រទាប់ អាលុយ មីញ៉ូម) ជាសារធាតុរបស់បន្ទះ អ៊ីសូឡង់កាត់កំដៅ កាត់បន្ថយសំលេង សន្សំសំចៃរក្សាបរិស្ថានល្អ។ មានស្រទាប់អាលុយមីញ៉ូមស្រោបខាងក្រៅ ពពុះខ្យល់ទប់កំដៅ នៅខាងក្នុងវាអាចជះផ្លាតកំដៅ បានពី 95% ទៅ97% ទៅបរិយាកាសវិញ។

ចំពោះដំបូល ដែលក្ដៅក្រោយពេលតំលើងរួច ធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះចាប់ពី10℃ឡើងទៅ។ ដោយសារតែ កត្តាអាកាសធាតុ និងបរិស្ថានកន្លែងនីមួយៗ ធ្វើឲ្យការប្រែប្រួលសីតុណ្ហភាព មិនស្មើគ្នា។ អត្ថប្រយោជន៏បន្ទះ អ៊ីសូឡង់អាលុយមីញ៉ូម គឺជួយកាត់បន្ថយកំដៅ តាមរយៈការជះផ្លាតកំដៅ ចេញពីលំនៅដ្ឋាន និងអគារដែលធ្វើ ឲ្យកំដៅមានកំរិតទាប និងធ្វើឲ្យម៉ាស៊ីនត្រជាក់ដំណើរការងាយស្រួល និងកាត់បន្ថយការប្រើប្រាស់ អគី្គសនី។ បន្ទះអ៊ីសូឡង់អាលុយមីញ៉ូមការពារកំដៅ អាចប្រើប្រាស់បានសម្រាប់ដំបូល ពិតាន ជញ្ជាំងនិងដំបូល រថយន្ដ ជាដើម៕

ក្រុមហ៊ុន TASHEN Green Tech សូមស្វាគមន៏ និងសហការជាមួយម្ចាស់គេហដ្ឋាន អាជីវករ ក្រុមហ៊ុន រោងចក្រ សហគ្រាស ព្រមទាំង វិស្វករ និងស្ថាបត្យករសំណង់។ សូមប្រញ៉ាប់ទាក់ទងមកក្រុមហ៊ុន តាមរយៈ ទូរស័ព្ទ 023 881 968 info@tashengreen.com

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មានមុខតំណែង​ជាច្រើន​ កំពុង​រង់ចាំ​អ្នក ! ជាជម្រើស​ការងារល្អៗ​ ជាមួយ​ អេ អឹម ខេ

$
0
0

ភ្នំពេញ៖  ក្នុងឱកាសពិព័រណ៍ ការងារថ្នាក់ជាតិ រយៈពេលពីរថ្ងៃ ពីថ្ងៃ២១-២២ ខែមិថុនា ឆ្នាំ២០១៤ នៅមណ្ឌល សន្និបាតពិព័រណ៍កោះពេជ្រ ដែលរៀបចំ ដោយសភា ពាណិជ្ជកម្មបារាំង-ខ្មែរ (CCFC) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខមួយនៅកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយ ពីឱកាសការងារល្អៗ របស់ខ្លួន ជាមួយបណ្តាក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិនានា។

លោក  អែម សីហា ប្រធានផ្នែកជ្រើសរើស បុគ្គលិក របស់ អេ អឹម ខេ បានមានប្រសាសន៍ថា  ជារៀងរាល់ឆ្នាំ អេ អឹម ខេ តែងតែបានចូលរួម ក្នុងពិព័រណ៍ការងារ ថ្នាក់ជាតិនេះ ក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់សិស្ស និស្សិត សាធារណៈជនទូទៅ ពីឱកាសការងារល្អៗ ដែលផ្តល់ដោយ អេ អឹម ខេ។ អេ អឹម ខេ ជ្រើសរើសបុគ្គលិក ប្រព្រឹត្តទៅប្រកប ដោយតម្លាភាព ស្មើរភាព និងយុត្តិធម៌ចំពោះ បេក្ខជនគ្រប់រូប ដែលបានមកដាក់ពាក្យ  តាមរយៈការប្រឡង ដ៏ត្រឹមត្រូវ ដែល និយាយជារួម ឲ្យតែបេក្ខជនណា មានសមត្ថភាព និងចំណេះដឹងពិតប្រាកដ លើមុខតំណែង ដែលខ្លួនស្នើសុំនោះ ពួកគេពិតជាត្រូវបាន ជ្រើសរើសមកបម្រើ ការងារ ជាមួយ អេ អឹម ខេ ជាក់ជាមិនខាន ។

លើសពីនេះទៅទៀត ក្នុងឱកាសពិព័រណ៍ការងារ រយៈពេលពីរថ្ងៃនេះ អេ អឹម ខេ ក៏ចូលរួមក្នុងសិក្ខាសាលាស្តីពីការ សម្ភាសន៍ការងារជាមួយបេក្ខជន ដោយផ្ទាល់ នេះជាឱកាសដ៏ពិសេស សម្រាប់បេក្ខជនទាំងឡាយ អាចសាកសួរព័ត៌មាន  ប្រឹក្សាយោបល់ជាច្រើនជុំវិញការជ្រើសរើសបុគ្គលិក នៅ អេ អឹម ខេ ។

លោកបានបន្តទៀតថា  អេ អឹម ខេ មិនត្រឹមតែផ្តល់ឱកាសការងារល្អៗ និងមុខតំណែងជាច្រើន ដល់សិស្ស និស្សិត សាធាណរជនទូទៅប៉ុណ្ណោះទេ ថែមទាំងនៅពេល ពួកគេ ត្រូវបានជ្រើសរើស ជាបុគ្គលិក អេ អឹម ខេ ពួកគេនឹងទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនដូចជា ការតម្លើងប្រាក់បៀរ៍វត្ស ទៀងទាត់ប្រចាំឆ្នាំ  ការធានារ៉ាប់រង ២៤ម៉ោង ទៅលើគ្រោះថ្នាក់ ការទូទាត់ចំណាយ ទៅលើការព្យាបាលជំងឺ១០០% ដល់បុគ្គលិកផ្ទាល់ ព្រមទាំងប្តី/ប្រពន្ធនិងកូន ការផ្តល់ប្រាក់ឧបត្ថម្ភ ចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ  ការផ្តល់ប្រាក់ សោធននិវត្តន៍ និងប្រាក់លើកទឹកចិត្ត ផ្សេងៗទៀត ។

លើសពីនេះ កន្លែងបម្រើការងារ មានផាសុកភាព និងសុវត្ថិភាពខ្ពស់ រីឯការងារមានលក្ខណៈស្តង់ដា ទៅតាមច្បាប់ការងារ ព្រះរាជាណាចក្រកម្ពុជា។  ក្រៅពី អត្ថប្រយោជន៍ ខាងលើនេះ ពួកគេនឹងមានឱកាសទទួល បានការបណ្តុះបណ្តាល ចំណេះ ដឹងបន្ថែមដើម្បីអនុវត្ត ក្នុងមុខងាររបស់ខ្លួនកាន់ តែប្រសើរ ព្រមទាំង ការតម្លើងតំណែង ទៅតាមសមត្ថភាពរបស់ខ្លួន។

 លោកបានបន្ថែមទៀតថា ដើម្បីជ្រើសរើសបានបុគ្គលិកល្អ ទាំងសមត្ថភាព និងចរិយាសម្បត្តិ អេ អឹម ខេ តែងតែ ធ្វើការផ្សព្វផ្សាយ ជាច្រើនតាមរយៈ សារព័ត៌មាន គេហទំព័រ (www.amkcambodia.com) និង Facebook page (https://www.facebook.com/AmkCambodia) អេ អឹម ខេ របស់ខ្លួន និងគេហៈទំព័រការងារជាច្រើនទៀត។ យ៉ាងណាមិញ តាមរយៈការតាំងពិព័រណ៍ ការងារថ្នាក់ជាតិនេះ លោកសង្ឃឹមថា នឹងមានបេក្ខជនល្អៗ ដែលមាន សក្តានុពល សមត្ថភាព និង ចំណេះដឹង មកដាក់ពាក្យ បម្រើការងារ ជាមួយគ្រឹះស្ថាន ជាក់ជាមិនខាន។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយ ដែលផ្តល់សេវា មីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយនឹងផលិតផល និងសេវាកម្មជាច្រើនទៀត ត្រូវបាន បង្កើតឡើង ដើម្បីបំពេញតម្រូវការ អតិថិជន។ គិតមកដល់ខែ ឧសភា ឆ្នាំ ២០១៤ នេះ អេ អឹម ខេ មាន ការិយាល័យ និងភ្នាក់ងារ ចំនួនជាង ៧០០កន្លែង និងមានបុគ្គលិក សរុបចំនួន ១.៦៤៥ នាក់ បម្រើអតិថិជន ជាង៣៨០.០០០នាក់ លើចំនួនភូមិ ១១.៥៤១ ភូមិ ស្មើនឹង ៨១ % នៃចំនួនភូមិទាំងអស់ ទូទាំងប្រទេស ។ មិនតែប៉ុណ្ណោះ ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន អេ អឹម ខេ បានបំពាក់ម៉ាស៊ីន ដក-ដាក់ប្រាក់ (CDM) និង ដកប្រាក់ (ATM) ដោយស្វ័យប្រវត្តិ ឲ្យដំណើរការនៅទូទាំង ប្រទេសផងដែរ៕

ក្រសួងសុខាភិបាល អំពាវនាវ ដល់ពលរដ្ឋ ទប់ស្កាត់ ជំងឺផ្តាសាយថ្មី ឈ្មោះ H7N9 និង MERS

$
0
0

ភ្នំពេញ៖ មន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤នេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវទប់ស្កាត់ និងបង្ការ ជំងឺថ្មី ឈ្មោះ H7N9 មកពីប្រទេសចិន និង MERS Cornavirus (Middle East Respiratory Syndrome) មកពីប្រទេសនៅមជ្ឈមបូព៌ា។

យោងតាមឯកសារ របស់ក្រសួងសុខាភិបាល ដែលផ្តល់ឲ្យអ្នកសារព័ត៌មាន នៅក្នុង សិក្ខាសាលាស្តីពី ផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព នៃការ រាតត្បាត H7N9 និង MERS –CoV បាន ឲ្យដឹងថា ភាគច្រើន នៃអ្នកជំងឺផ្តាសាយបក្សី A (H7N9) គឺមានជំងឺរលាកសួត ឬហើមសួតធ្ងន់ធ្ងរ។ ក្តៅខ្លួន, ក្អក, ពិបាកដកដង្ហើម និងដង្ហើមខ្លីៗ ជារោគសញ្ញាឧស្សាហ៍ជួប្រទះ។ មេរោគប្រភេទនេះ គេនៅមិនដឹងថាវាបង្កមកពីបក្សី និងសត្វដទៃ នោះទេ ហើយវាក៏មិនទាន់ដឹងថា ហេតុអ្វីបានជា វីរុសផ្តាសាយមួយចំនួន ដែលបង្កជំងឺលើសត្វ អាចមានលទ្ធភាពឆ្លងទៅមនុស្ស បានជាងមេរោគ ផ្តាសាយផ្សេងទៀតដែរ។

ប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា ចំពោះជំងឺឈ្មោះ MERS –CoV ឆ្លងមកពីសត្វអូដ្ឋ និង សត្វប្រចៀវ តាមរយៈការប៉ះពាល់ដោយ ផ្ទាល់, ទឹកមាត់, ទឹកដោះអូដ្ឋឆៅ និងផ្សេងៗទៀត។ រោគសញ្ញារបស់អ្វីអាចឃើញពីរយៈពេល ២ ទៅ១៤ថ្ងៃ នៃការឆ្លងជំងឺនេះ ដែលរោគសញ្ញា គ្រុនក្តៅ, ក្អក, រងាញាក់, ឈឺបំពង់ក, ឈឺសាច់ដុំ សន្លាក់ (=ស្រដៀងផ្តាសាយ) ហើយវាវិវត្តទៅជា ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរស្រូចស្រាល (រលាកសួត) និងករណីខ្លះមាន រាក និងក្អួត។ លោកបានបន្តថា “អ្នកដំណើរទៅមជ្ឈឹមបូព៌ា ប្រឈមជាមួយសត្វ ឬមនុស្ស និងបុគ្គលិក សុខាភិបាល។ ពេលទៅកាន់មជ្ឈឹមបូព៌ា ត្រូវប្រកាន់ការប្រុងប្រយ័ត្ន ពេលទៅចំការ ឬកន្លែងមាន សត្វអូដ្ឋ ជាពិសេស ពេលអ្នកមានជំងឺប្រចាំកាយ, ជៀសវាងប៉ះពាល់ជាមួយសត្វឈឺ និងអនុវត្ត ការលាងដៃ”។

វេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះជំងឺឆ្លងផ្តាសាយទាំងពីរប្រភេទនេះ មិនទាន់មានថ្នាំ ព្យាបាលនោះទេ អីចឹងហើយពេលមានរោគសញ្ញា នេះ ដែលរោគសញ្ញា គ្រុនក្តៅ, ក្អក, រងាញាក់, ឈឺបំពង់ក, ឈឺសាច់ដុំសន្លាក់ និងសង្ស័យថាមានជំងឺ ត្រូវទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ឬក៏ ព្យាបាលតាមរោគសញ្ញា នៃជំងឺផ្សេងៗទាំងអស់នោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មេដឹកនាំ រដ្ឋប្រហារធោយោថៃ លោក ប្រាយុទ្ធ នឹងចូលនិវត្តន៍ នៅចុងខែ កញ្ញា ខាងមុខនេះ

$
0
0

បាងកក៖ យោងតាមសេចក្តីប្រកាស របស់ក្រសួងការពារជាតិថៃ នៅថ្ងៃ ចន្ទ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា បញ្ជីឈ្មោះមន្រ្តី យោធាជើងគោក ត្រូវចូលនិវត្តន៍ប្រចាំឆ្នាំ ២០១៤ នេះរួមមាន ១១៧ នាក់ ក្នុងនោះមានឈ្មោះឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការ កងទ័ពជើងគោក នឹងត្រូវចូលនិវត្តន៍ជាផ្លូវការ នៅចុងខែ កញ្ញា ខាងមុខនេះ។

លើសពីនេះក្រសួងការពារជាតិ បានចេញសេចក្តីប្រកាស ដោយឡែកមួយទៀត ស្តីការបញ្ចប់តួនាទី និង ចូលនិវត្តន៍ មន្រ្តីយោធាថៃ ក្នុងនោះ មានឈ្មោះ ឧត្តមសេនីយ៍ឯក ថាណាសក្តិ បដិមាប៉ាកន អគ្គមេបញ្ជាកងទ័ពថៃ និង ឧត្តមសេនីយ៍ឯក ប្រាជិន ចាន់តង មេបញ្ជាការកងទ័ព ជើងអាកាសថៃ ដែលនឹង ត្រូវចូលនិវត្តន៍ នៅចុងខែ កញ្ញា ខាងមុខនេះដែរ៕

Photo by DAP-News

លោក ពូទីន ពិភាក្សា​ផែនការ​សន្តិភាព​អ៊ុយក្រែន ជាមួយ​លោកស្រី ម៉ាគែល និងលោក ហូរឡង់

$
0
0

មូស្គូ៖ វិមានក្រឹមឡំាងរបស់រុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសម្តែងនូវការគាំទ្រ ចំពោះផែនការសន្តិភាព នៅប្រទេសអ៊ុយក្រែន តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អែនជឺឡា ម៉ាគែល និងប្រធានាធិបតីបារំាងលោក ហ្វ្រង់ស្វ័រ ហូរឡង់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាមវិមានក្រឹមឡំាងថា អំឡុងពេលកិច្ចពិភាក្សា ៣ របៀបវារៈនេះ ជាទូទៅលោក ពូទីន បានគំាទ្រការសម្រេចចិត្តរបស់លោក ផរ៉ូ ហ្ស៊ិនកូ ដើម្បីអនុវត្តផែនការសន្តិភាពក្នុងស្រុក។ នៅក្នុងបរិបទនេះ រុស្ស៊ីបានសង្កត់ធ្ងន់ថា គោលបំណងនៃការប្រកាស ដោយប្រមុខរដ្ឋអ៊ុយក្រែន គឺត្រូវតែមានការគំាទ្រដោយបទឈប់បាញ់គ្នា។

វិមានក្រឹមឡំាងបន្ថែមទៀតថា លោក ពូទីន ក៏បានបញ្ជាក់អំពីសារៈសំខាន់ របស់រដ្ឋាភិបាលអ៊ុយក្រែន និងតំណាងនៃតំបន់ការពារ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ឲ្យបានឆាប់រហ័ស។ កិច្ចសន្ទនានោះដែរ មេដឹកនាំទំាងបី ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួន ដើម្បីស្តារឡើងវិញនូវស្ថានការណ៍ ប្រក្រតីនៅអ៊ុយក្រែនទៀតផង។

ជាមួយគ្នានោះដែរ វិមានប្រធានាធិបតីបារំាង បានចេញសេចក្តីថ្លែងការណ៍ថា លោកស្រី ម៉ាគែល និងលោក ហូរឡង់ បានកត់សម្គាល់ដោយគំាទ្រ ផែនការបទឈប់បាញ់គ្នា ជាឯកតោភាគីពីសំណាក់ រដ្ឋាភិបាលអ៊ុយក្រែន ប៉ុន្តែក៏បានប្រាប់ទៅសមភាគីរុស្ស៊ី ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលដល់កិច្ចពិភាក្សាថ្ងៃក្រោយ។

មេដឹកនាំទំាងពីរ បានធ្វើជាអាជ្ញាកណ្តាលក្នុង កិច្ចប្រជុំកាលពីដើមខែនេះ រវាងមេដឹកនាំរដ្ឋាភិបាលទីក្រុង កៀវ និងរដ្ឋាភិបាលទីក្រុង មូស្គូ ដើម្បីបំបែកភាពទល់ច្រក និងបានអំពាវនាវឲ្យគ្រប់ ភាគីពាក់ព័ន្ធទំាងអស់ក្នុងជម្លោះ ត្រូវបញ្ឈប់ការប្រយុទ្ធគ្នា និងបានស្នើទៅប្រធានាធិបតីរុស្ស៊ី បន្តកិច្ចពិភាក្សាតទៅមុខទៀត៕

ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ បើកយុទ្ធនាការ សំអាតបរិស្ថាន នៅកណ្តាល ក្រុងសៀមរាប

$
0
0

សៀមរាប ៖ ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ (FSUN TOURIST) គឺជាក្រុមហ៊ុន ទេសចរណ៍ ជប៉ុនដ៏ធំមួយ នៅក្នុងខេត្តសៀមរាប តាមរយះ ថ្នាក់ដឹកនាំ និងបុគ្គលិក សហការជាមួយ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានបើកយុទ្ធនាការ ចុះសំអាត បរិស្ថាន នៅកណ្តាលក្រុងសៀមរាម ដើម្បីចូលរួម លើកកម្ពស់ អនាម័យ និងសោភ័ណភាព នៅទីក្រុងទេសចរណ៍ មួយនេះ ដើម្បីធ្វើការទាក់ទាញ ក្រុមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាលពីថ្ងៃអាទិត្យ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ (FSUN TOURIST) គឺជាក្រុមហ៊ុន ទេសចរណ៍ ជប៉ុនដ៏ធំមួយ នៅក្នុងខេត្តសៀមរាប បានដំណើរការ ប្រហែល២០ឆ្នាំមកហើយ និងមានទីតាំង នៅ ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ តំណាង ក្រុមហ៊ុន បានថ្លែងឲ្យដឹងថា ដោយសារតែឃើញថា សព្វថ្ងៃនេះកំណើន ប្រជាជន មានការកើន ឡើងខ្ពស់ រួមទាំងកំណើន នៃភ្ញៀវទេសចរ ដែលជាកត្តាធំ មួយប៉ះពាល់ ដល់បរិស្ថានទីក្រុង ។ ដូចនេះ ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ បានបង្កើតគំរោងសំអាតទីក្រុង មួយដែលមានឈ្មោះថា ហ្រ្គីនអង្គរប្រូជិក (Green Angkor Project) ទាំង

មគ្គុទេសក៍ ទាំងតៃកុងឡាន បុគ្គលិក ក្នុងការិយាល័យ និងបុគ្គលិក ដែលពាក់ពន័្ធទាំងអស់ ប្រមាណជា១០០នាក់ចូលរួម ក្នុងគំរោងមួយនេះ ។ តំណាងក្រុមហ៊ុន បានបន្តទៀតថា ក្រុមហ៊ុន ចង់ចូលរួម ចំណែកខ្លះ នៅក្នុងសង្គមក៏ដូចជា ចង់អោយខេត្តសៀមរាប របស់យើង ដែលជាតំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្ត រក្សាបាននូវ ភាពស្អាត ពណ៌បៃតង ដែលអាចធ្វើអោយការរស់នៅ របស់ប្រជាជន ក្នុងតំបន់មានភាពស្រស់ស្រាយ មានអនាម័យ មានសុខភាពល្អ ជាពិសេស អាចធ្វើអោយអ្នកដែលមកកំសាន្ត ទាំងភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ បានត្រជាក់ភ្នែក ទទួលបាននូវ អារម្មណ៍ល្អហើយ ក៏ជាកិត្តិយស មួយសំរាប់ ខេត្តយើង ទាំងមូលផងដែរ ។

កាលណា បរិស្ថានស្អាតនោះ កំណើននៃទេសចរណ៍ ក៏កាន់តែកើនឡើងនោះ យើងទាំងអស់គ្នា ក៏កាន់តែមានការងារ ធ្វើច្រើនដែលអាចរកចំណូលបានថែម មួយកំរិតទៀត។  ក្រុមហ៊ុន បានដើរសំអាតពីចាយ អង្គរវត្តម៉ាស្សា ដែលជាការិយាល័យ របស់ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់ កាត់តាម មន្ទីរពេទ្យកុមារ ជ័យវរ័ន្មទី៧កន្លែង ត្រួតពិនិត្យដងផ្លូវ ទៅប្រាសាទអង្គរវត្ត តាមបណ្តោយ គូរទឹក ប្រាសាទរហូត ដល់បរិវេណមុខប្រាសាទ អង្គរវត្តទាំងមូលរួចហើយ យើងជួបជុំគ្នាសំរាក បាយថ្ងៃត្រង់ នៅជិតស្រះទឹកមុខអង្គររួចឡើង រថយន្ត ត្រឡប់មក ក្រុមហ៊ុនវិញ ជាកិច្ចបញ្ចប់នៃគំរោង មួយនេះ ។

ក្រុមហ៊ុនបានផ្តល់ជូននូវ អាវយឺតរបស់ ក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់មធ្យោបាយ ធ្វើដំណើរពេល ត្រឡប់មកវិញ ថង់ខ្មៅដាក់សំរាម និងស្រោមដៃបាយកញ្ចប់ យ៉ាងពិសេស និងភេសជ្ជះ (សំរាប់អាហារថ្ងៃត្រង់) អត្ថប្រយោជន៍ចំពោះ អ្នកដែលចូលរួម  បានចូលរួមចំណែក ជួយដល់សង្គម ក៏ដូចជា ខេត្តយើងទាំងអស់គ្នា បានបញ្ចេញកំលាំងពលកម្ម ក៏ដូចជា ការហាត់ប្រាណ នាំមកនូវសុខភាពល្អ ស្វែងយល់ពីអត្ថប្រយោជន៍ និងតំលៃនៃបរិស្ថានស្អាត និងការរស់នៅស្អាត បានចូលរួមធ្វើការងារ ជាក្រុមបង្កើត ភាពស្និទស្នាល និងរាប់អានមិត្តបានកាន់តែច្រើន ជាគំរូល្អដល់អ្នកដទៃ យើងខ្ញុំទាំងអស់គ្នា នៅក្នុងក្រុមហ៊ុន ទេសចរណ៍ អេហ្វសាន់សង្ឃឹម យ៉ាងមុតមាំថា គំរោងមួយនេះបាន ដំនើរការទៅយ៉ាងល្អនិងមានខ្លឹមសារ ដើម្បីអត្ថប្រយោជន៍ដល់ ក្រុងសៀមរាបក៏ដូចជាទីរួមខេត្តយើងទាំងមូលផងដែរ៕


ប្រវត្តិនៃការបង្កើត រថយន្ត Ford Truck ដំបូងគេបង្អស់

$
0
0

ភ្នំពេញ៖ ប្រភេទរថយន្ត Truck ដែលអតិថិជនកំពុងប្រើប្រាស់ និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយភាពឆ្លាតវៃខ្ពស់ នាពេលបច្ចុប្បន្ននេះ គឺត្រូវបានអភិវឌ្ឍពីរថយន្តFord Truck ដំបូង ដែលបានវិវត្តចេញពីរថយន្តFord Model T ដ៏ល្បីល្បាញ។ រោងចក្រតម្លើងរថយន្ត Pickup ដំបូងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៥ ហើយនៅពេលនោះ រថយន្តPickup ១គ្រឿងមានតម្លៃត្រឹមតែ២៨១ដុល្លាតែប៉ុណ្ណោះ។

លោក Henry Ford បានបង្កើតរថយន្តនេះឡើង ក្នុងរូបរាងជារថយន្តFord Model T កាត់ជាមួយនឹងរូបរាងរថយន្តPickup។ រថយន្តចំនួន ៣៤,០០០គ្រឿង ដែលបានផលិតក្នុងឆ្នាំដំបូងសុទ្ធតែមានបំពាក់ដោយឃ្លុបដាក់ឥវ៉ាន់(cargo box)  ទ្វារឃ្លុបដាក់ឥវ៉ាន់ ដែលអាចបត់ចុះឡើងបាន (adjustable tailgate)  កន្លែងសម្រាប់ថ្ពក់ចងឥវ៉ាន់ (stake pocket) ចំនួន៤ និងចន្ទាសដ៏រឹងមាំ (rear springs) សម្រាប់ការផ្ទុកនិងដឹកទំនិញដែលមានទំងន់ធ្ងន់។

ក្នុងឆ្នាំ១៩២៨ រថយន្តFord Model A ត្រូវបានបង្កើតឡើងសម្រាប់ជំនួសរថយន្ត Ford Model T ហើយរថយន្តថ្មីនេះបានក្លាយជារថយន្តPickupដែលមានដំបូលបិទជិត និងមានរូបរាងបែបស្ព័រដំបូងគេបង្អស់ ដោយរថយន្តនេះបានបំពាក់ដោយកញ្ចក់សុវត្ថិភាពខាងមុខរថយន្ត (safety windshield) បង្អួចចំហៀងដែលអាចកាច់ចុះឡើងបាន (roll-up side window) និងមានចង្កឹះលេខចំនួន៣លេខ(3-speed transmission) ។ រថយន្តនេះដំណើរការដោយម៉ាស៊ីន៤ មានរាងជាអក្សរL (four-cylinder, L-head engine) និងមានកម្លាំងអានុភាព៤០សេស។ ក្នុងឆ្នាំ១៩៣២ ប្រភេទម៉ាស៊ីនV8 ដែលមានកម្លាំងអានុភាព៦៥សេស របស់Ford ត្រូវបានគេបំពាក់ក្នុងប្រភេទរថយន្តTruck។ មកត្រឹមឆ្នាំ១៩៣៦ ក្រុមហ៊ុនFordបានផលិតរថយន្តTruck ចំនួន៣លានគ្រឿង និងទទួលបានចំនួនការលក់ច្រើនជាងគេបំផុតនៅក្នុងវិស័យរថយន្ត។

ការចាប់ផ្តើមនៃប្រភេទរថយន្ត Ford F-Series

រថយន្តFord F-Series ដ៏ល្បីល្បាញត្រូវបានផលិតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៤៨។ ក្រោមការផ្សព្វផ្សាយដែលមានឈ្មោះថា “ Bonus-Built”រថយន្តFord F-1 បានក្លាយជារថយន្តFordប្រភេទអាជីវកម្ម សេរ៊ីថ្មីដំបូងគេបង្អស់ ក្រោយពីសង្រ្គាមលោកលើកទីII ដែលមានចាប់ពីប្រភេទរថយន្ត F-1កន្លះតោន រហូតដល់ប្រភេទរថយន្តF-8 ៨តោន។ នៅពេលនោះ រថយន្តនេះត្រូវបាន រចនារូបរាងឡើងវិញយ៉ាងស្រស់ស្អាត។ កង់បម្រុង(spare tire)របស់រថយន្ត ត្រូវបានប្តូរពីការដាក់នៅចំហៀង មកដាក់នៅពីក្រោមតួរថយន្តវិញ រហូតមកទល់នឹងបច្ចុប្បន្ន។ រថយន្តRouge ២២៦ ដែលមានម៉ាស៊ីន៦ និងមានកម្លាំងអានុភាព៩៥សេស ត្រូវបានអភិវឌ្ឍក្លាយជារថយន្តRouge ២៣៩ ដែលមានបំពាក់ដោយម៉ាស៊ីនV8 និងអាចផ្តល់កម្លាំងអានុភាពរហូតដល់ទៅ១០០សេស។

ក្នុងទសវត្សឆ្នាំ១៩៥០ ជារយៈពេលមួយដែលរថយន្ត Truck ត្រូវបានរចនាឲ្យក្លាយដូចជារថយន្តទូទៅ ទាំងលក្ខណៈផាសុកភាព និងរូបរាងរបស់រថយន្ត។ ក្នុងឆ្នាំ១៩៥១ រថយន្តត្រូវបានរចនាឡើងវិញយ៉ាងពិសេស ដោយផ្នែកខាងមុខរថយន្តកាន់តែមានភាពស្រស់ស្អាត បង្អួចខាងក្រោយកាន់តែធំជាងមុន និងមានប្រអប់កុងទ័រយ៉ាងថ្មីស្រឡាង។ រថយន្តCost-Clipperសេរ៊ីថ្មី ដែលមានម៉ាស៊ីន៦ ត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៥២។ នៅឆ្នាំ១៩៥៣ ក្នុងឱកាសអបអរសាទរខួបទី៥០ឆ្នាំរបស់ក្រុមហ៊ុន Ford បានធ្វើការកែរូបរាង និងលក្ខណៈពិសេសរបស់រថយន្តTruckក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទាំងតួខាងមុខរថយន្ត កង់រថយន្ត កញ្ចក់រថយន្ត ប្រអប់កុងទ័រ គម្របម៉ាស៊ីនរថយន្ត ឲ្យមានលក្ខណៈកាន់តែស្រស់ស្អាតជាងមុន។ ជាពិសេស ប្រព័ន្ធលេខរៀងរបស់រថយន្តFord F-Series ដែលបានផ្លាស់ប្តូរពីម៉ូដែលF-1 ទៅជា F-100ពីF-2 និងF-3 ទៅជា F-250។

ការអភិវឌ្ឍឲ្យប្រសើរឡើងលើការរចនារថយន្ត

សម្រាប់រថយន្តម៉ូដែលឆ្នាំ១៩៥៨ ត្រូវបានបំពាក់ដោយភ្លើងមុខ (headlamp) និងដែករបាសំណាញ់ខាងមុខរថយន្ត (mesh-patterned grille)យ៉ាងស្រស់ស្អាត។ សម្រាប់កម្លាំងអានុភាពរបស់ម៉ាស៊ីនV8 ត្រូវបានបង្កើនឡើងពី១៦៧សេស ទៅដល់១៨៦សេស ក្នុងឆ្នាំ១៩៥៦។Fordបានបង្កើតរោងចក្រផលិតរថយន្តF-100 និងរថយន្តF-250 ប្រភេទfour-wheel drives ក្នុងឆ្នាំ១៩៥៩។ អតិថិជនអាចជ្រើសរើសរថយន្តប្រភេទលេខដៃដែលមាន៣លេខ ឬ៤លេខ។

នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ ចំនួននៃអ្នកប្រើប្រាស់រថយន្ត Pickup បានកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅ២/៣ ដោយពួកគាត់បានប្រើប្រាស់រថយន្តនេះ សម្រាប់ដំណើរកំសាន្ត ការងារផ្ទាល់ខ្លួន និងការងារអាជីវកម្ម។ Fordបានណែនាំរថយន្តCamper Specialក្នុងឆ្នាំ១៩៥៦ ដែលរថយន្តនេះអាចដឹកអ្នកដំណើរបានកាន់តែច្រើន។

កំណើនរថយន្ត Pickup ខ្នាតធំក្នុងឆ្នាំ១៩៧០ បានកើនឡើងដល់១.២លានគ្រឿង ដោយរថយន្តF-Seriesបានក្តោបចំណែកទីផ្សារដល់ទៅ៤១.៩%។ ប្រភេទរថយន្តFord Truckធុនស្រាលត្រូវបានណែនាំក្នុងឆ្នាំ១៩៧៣ ដោយរថយន្តនេះបានបំពាក់ដោយទ្វារ ដំបូល រូបរាងខាងក្រៅ និងប្រអប់កុងទ័រថ្មីទាំងស្រុង។ ក្នុងឆ្នាំដដែលនោះ រថយន្តF-Seriesគឺជារថយន្តលក់ដាច់ជាងគេលំដាប់ទី៣ បន្ទាប់ពីរថយន្តFordទូទៅដទៃទៀត។Fordបានណែនាំរថយន្តSuperCab ក្នុងខែមិថុនា ឆ្នាំ១៩៧៤ ដោយរថយន្តនេះមានភាពធំទូលាយដែលអាចផ្ទុកអ្នកដំណើរបានកាន់តែច្រើន។

រថយន្តFord F-150

រថយន្តF-150 ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៧៥។ រថយន្តF-150 ប្រភេទ4x2 មានទម្ងន់៦,០៥០ផោន ធ្ងន់ជាងរថយន្តF-100តែ៥០ផោនតែប៉ុណ្ណោះ។ រថយន្តនេះមានជាប្រភេទRegular Cab និងSuperCab ហើយរថយន្តនេះបានលក់ចេញរហូតដល់ទៅ១/៣នៃរថយន្តF-Seriesចំនួន៦៦៣,០០០គ្រឿងដែលបានលក់ចេញក្នុងឆ្នាំ១៩៧៥។ ក្នុងឆ្នាំ១៩៧៨ កំណើននៃការលក់រថយន្តF-Seriesបានស្ទុះឡើងយ៉ាងខ្លាំងរហូតដល់ទៅ៨៦៤,០០០គ្រឿង។ ក្នុងឆ្នាំ១៩៨០ Fordបានធ្វើការកែរូបរាងថ្មីទាំងស្រុងលើរថយន្តTruckដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជន និងការប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាដំណើរកំសាន្ត ដោយបានរចនារូបរាងខាងក្នុង និងលក្ខណៈពិសេសទាំងឡាយរបស់រថយន្តTruckឲ្យដូចជារថយន្តសម្រាប់ធ្វើដំណើរទូទៅ។

រូបរាងរបស់រថយន្តF-100ត្រូវបានរចនាបញ្ចូលជាមួយរូបរាងរបស់រថយន្តF-150 ដើម្បីផ្តល់នូវជម្រើសកាន់តែប្រសើរសម្រាប់អតិថិជន។ តួខាងមុខរថយន្តត្រូវបានកែរូបរាងឡើងវិញក្នុងឆ្នាំ១៩៨៧ និង១៩៩២។ រថយន្តF-150 ប្រភេទ4x4 SuperCab សេរ៊ីថ្មី ត្រូវបានផលិតក្នុងឆ្នាំ១៩៨៨។ ពោងសុវត្ថិភាពចំហៀងសម្រាប់ការពារអ្នកបើកបរ ត្រូវបានគេបំពាក់ជាស្តង់ដារសម្រាប់រថយន្តក្នុងឆ្នាំ១៩៩៤។ ក្នុងឆ្នាំ១៩៩៧ រថយន្តGVW F-Seriesដែលមានទម្ងន់៨,៥០០ផោន ត្រូវបានរចនាឡើងយ៉ាងថ្មីស្រឡាង ទាំងតួរថយន្ត ម៉ាស៊ីនរថយន្ត រូបរាងឌីណាមិចសម្រាប់ការបើកបរ និងទ្វារស្តង់ដារទាំងបី សម្រាប់ប្រភេទSuperCab។ ក្នុងឆ្នាំ១៩៩៩ ទ្វារស្តង់ដារទីបួនរបស់រថយន្តត្រូវបានបន្ថែមសម្រាប់រថយន្តម៉ូដែលSuperCab។

រថយន្តFord Super Duty

រថយន្តSuper Duty F-Series ជាប្រភេទរថយន្តPickup ធុនធ្ងន់ ដែលត្រូវបានណែនាំលើទីផ្សារក្នុងឆ្នាំ១៩៨៨។ អតិថិជនពេញនិយមប្រើប្រាស់រថយន្តFord Super Duty F-250 និង F-350យ៉ាងខ្លាំង ដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ កម្លាំងខ្លាំង និងបត់បែនខ្លាំងសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ។ រថយន្តនេះអាចប្រើប្រាស់បានគ្រប់តម្រូវការ ទាំងសម្រាប់ពាណិជ្ជករ ម្ចាស់អាជីវកម្មខ្នាតតូចដែលជារឿយៗពួកគាត់ប្រើប្រាស់សម្រាប់ការងារផ្ទាល់ខ្លួននិងការងារអាជីវកម្ម និងអ្នកដែលចូលចិត្តការធ្វើដំណើរកំសាន្តនៅក្នុងស្ថានភាពផ្លូវលំបាក។ ក្នុងឆ្នាំ២០០០ រថយន្តGVW F-250 ត្រូវបានអភិវឌ្ឍឡើងវិញឲ្យកាន់តែប្រសើរឡើងសម្រាប់បំពេញតម្រូវការអតិថិជន៕

ក្នុងខែកុម្ភៈ ឆ្នាំ២០០០ រថយន្តF-150 SuperCrew សេរ៊ី២០០១ ដែលជាប្រភេទរថយន្តPickupខ្នាតធំ  បានបំពាក់ដោយកៅអីធំទូលាយមានផាសុកភាពសម្រាប់អ្នកធ្វើដំណើរ អាចផ្ទុកទំនិញបានកាន់តែច្រើន និងមានភាពធន់រឹងមាំ សក្តិសមនឹងការបើកបរគ្រប់ស្ថានភាពផ្លូវ។

រថយន្តFord Truck ក្នុងសតវត្សទី២១

រថយន្ត Ford Truck សេរ៊ីថ្មីដែលកំពុងធ្វើចរាចរណ៍លើផ្លូវយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ននេះ ជាសមិទ្ធិផលនៃការអភិវឌ្ឍ និងច្នៃប្រឌិតអស់រយៈពេលជាងមួយសតវត្សក្នុងប្រវត្តិសាស្រ្តនៃរថយន្តTruck។ រថយន្តFord Ranger ដែលទើបតែទទួលបាននូវពានរង្វាន់ឆ្នើម និងរថយន្តF-Series សេរ៊ី២០១៣ ដែលជាស្រឡាយរថយន្តFord Ranger នេះ នឹងបន្តរក្សានូវកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់Ford ដែលគេតែងតែស្គាល់ថា “Built Ford Tough”។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ស្តង់ដាឈានមុខគេខាងផ្នែក បច្ចេកវិទ្យា សុវត្ថិភាពនិងភាពស៊ីប្រេងតិចរបស់Ford  បានធ្វើឲ្យរថយន្តFord ក្លាយជារថយន្តជម្រើសទីមួយសម្រាប់មនុស្សសម័យថ្មីក្នុងសតវត្សទី២១នេះ៕

ចាប់យុវជនម្នាក់ តាមដីកាតុលាការ ពីបទប្រើហិង្សា ដោយចេតនា

$
0
0

បាត់ដំបងៈ កម្លាំងនគរបាល អនុវត្តដីកា ខេត្តបានចាប់បញ្ជូន យុវជនម្នាក់ តាមដីបង្គាប់ឲ្យនាំខ្លួន លេខ ១៥៨ ពស.ព្រទ ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៤ ចេញដោយចៅក្រមស៊ើបសួរ លោក យាប់ មេត្តា សាលាដំបូងខេត្ត បាត់ដំបង ដែលជនជាប់ចោទ បានប្រព្រឹត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀងពីបទហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ។

មន្រ្តីនគរបាល អនុវត្តដីកា ខេត្តបានឲ្យដឹងថា យោងតាមដីការ បង្គាប់ឲ្យនាំខ្លួនលេខ១៥៨ ពស.ព្រទ ចុះថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៤ ចេញដោយចៅក្រមស៊ើបសួរ លោក យាប់ មេត្តា សាលាដំបូងខេត្ត បាត់ដំបង អធិការនគរបាលស្រុកកំរៀង បានចាប់បញ្ជូន ជនជាប់ចោទ ឈ្មោះ ប៉ែន ពៅ ហៅចាស់ ភេទប្រុស អាយុអាយុ១៥ឆ្នាំ (បច្ចុប្បន្ន) អាយុ១៧ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ពីបទហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោសកន្លងទៅ ។

ក្រោយពីកម្លាំង នគរបាលស្រុកកំរៀង បានបញ្ជូនជន ជាប់ចោទរួចមក មន្រ្តីអនុវត្តដីកាខេត្ត បានចាប់បញ្ជូនជនជាប់ចោទ ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃ ទី២៣ ខែមិថុនានេះ ដើម្បីចាត់ការតាមច្បាប់ ។ ព្រោះសាវតាជនជាប់ចោទ មាននៅក្នុងដៃ តុលាការស្រាប់ហើយ ។

ប្រទះឃើញ ជនជាតិ អាម៉េរិកាំង ដេកស្លាប់ក្នុងបន្ទប់

$
0
0

ភ្នំពេញ ៖ ជនជាតិអាម៉េរិកាំងម្នាក់ ត្រូវបានអ្នក បម្រើប្រទះ ឃើញដេកស្លាប់ ក្នុងបន្ទប់ នាផ្ទះជួល នៅម៉ោង ប្រមាណ៨ និង៣០ នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតផ្ទះលេខ៣៩E2 ផ្លូវលេខ៧៣ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

យោងតាមសេចក្តី សន្និដ្ឋានជំហានដំបូង របស់ក្រុមសមត្ថកិច្ច បានបង្ហាញថា ជនជាតិអាម៉េរិកំាងនេះ ស្លាប់ដោយសារ គំាបេះដូង ប៉ុន្តែលទ្ធផលយ៉ាងណា នោះនៅមិនទាន់ បានបញ្ជាក់ច្បាស់លាស់ នោះនៅ ឡើយទេ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បុរសជនជាតិអាម៉េរិកាំងនេះ ឈ្មោះ La Vallee Clauda Paul អាយុ៦៣ ឆ្នាំ កាន់លិខិតឆ្លងដែន លេខ៤៨៥៩៥០៧៦៨ តាមការបញ្ជាក់ ពីអ្នកជិតខាង បុរសនេះ មានមុខរបរ ជាគ្រួភ្លេង ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនជាតិអាម៉េរិកំាងនេះ ត្រូវបានបុរស ដែលជាអ្នកបម្រើផ្ទះរបស់ ខ្លួន ប្រទះ ឃើញដេកស្លាប់នៅក្នុងបន្ទប់ នៅម៉ោងប្រហែល៨ កន្លះព្រឹកថ្ងៃទី២៣ នេះ ហើយក៏មាន ការភ្ញាក់ផ្អើល ឆោឡោ ក្រោយមកក៏បានទំនាក់ទំនងទៅសមត្ថកិច្ច ដើម្បីធ្វើការពិនិត្យអំពី មូលហេតុ នៃការស្លាប់៕

ATMOSPHERE បង្កើតកម្មវិធី កុំព្យូទ័រទំនើប សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទាន ឬចងការប្រាក់ គ្រប់ប្រភេទ ដើម្បីលក់ជូនលោកអ្នក

$
0
0

ATMOSPHERE TECHNOLOGY Co.,Ltd. បានបង្កើតកម្មវិធី កុំព្យូទ័រថ្មីដែលមាន លក្ខណ:ទំនើប មានគុណភាព និងមានសម្ថភាពខ្ពស់ សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទានគ្រប់ ប្រភេទឈ្មោះថា (Loan Management System ) ដោយលក់ជូនលោកអ្នក ក្នុងតម្លៃទាបសមរម្យ បំផុត តាមទំហំ និងកម្រិតនៃតម្រូវ ការប្រើប្រាស់របស់ ស្ថាប័នលោកអ្នក ។

កម្មវិធីនេះអាចជួយដល់អង្គការ សមាគម ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬអាជីវកម្ម    ឯកជនដែលធ្វើសម្មភាព ឥណទាន កម្ចី ឬចងការប្រាក់ គ្រប់ប្រភេទ ទាំងមាន ឬគ្មានទ្រព្យបញ្ជាំ ទោះបីជាមានសាខាតិច ឬច្រើនកន្លែងក៏ ដោយ រីឯតម្លៃក៏ប្រែប្រួល ទៅតាមនោះដែរ ។ ATMOSPHERE ជាក្រុមហ៊ុនវិនិយោគ រួមគ្នារវាងខ្មែរ និង បរទេស មានវិស្វករបច្ចេកទេសខ្មែរ និង បរទេសជាច្រើនបាន បង្កើតកម្មវិធីកុំព្យូទ័រជាលក្ខណ:អន្តរជាតិជាច្រើន សម្រាប់ លក់ នៅទីផ្សារអាស៊ី អឺរុប និងអាមេរិក។

សូមទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់កែងខាងត្បូង វត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

អត្ថប្រយោជន៍របស់ កម្មវិធីគ្រប់គ្រង ធនធានមនុស្ស(Loan Management System ) រួមមាន៖
១-Setup (ការកំណត់ទូទៅ) ៖ ការកំណត់រូបិយប័ណ្ណ និងអត្រាប្ដូរប្រាក់ កំណត់ចំនួនទីកន្លែង កំណត់ថ្ងៃឈប់ សំរាក  ព័ត៌មានរបស់បុគ្គលិក គោលបំណងនៃកម្ចី ទីតាំង តំបន់ផ្ដល់កម្ចី មុខតំណែង ចំនួនអ្នកប្រើ ប្រាស់ វិធីសាស្រ្តនៃការបង់ប្រាក់(បង់ប្រាក់ដើមថេរ និងការប្រាក់ថយចុះ បង់ប្រាក់ដើមថេរ និង ការប្រាក់ថេរ) លក្ខខ័ណ្ឌ នៃការបង់ប្រាក់ ការពិន័យ(ការបង់ប្រាក់យឺត ការបង់ប្រាក់ផ្ដាច់)។
២- Customer(អំពីអតិថិជន)៖ ការកត់ត្រាព័ត៌មានអតិថិជន ការបង្កើតក្រុម(ការបញ្ចូលសមាជិកក្រុម ព័ត៌មាននៃ អ្នកធានា ឯកសារយោង….)
៣- Loan Disbursement(អំពីការផ្ដល់កម្ចី)៖  កម្ចីជាឯកត្តបុគ្គល កម្ចីជាក្រុម ការពន្យាពេលនៃការបង់ ប្រាក់ លើកដំបូង គណនាប្រាក់ដើម និងការប្រាក់ និងពេលវេលាបង់ប្រាក់……។
៤-Repayment term (អំពីលក្ខខ័ណ្ឌនៃការបង់ប្រាក់)៖ ការបង់ប្រាក់ប្រចាំថ្ងៃ ឬប្រចាំ២ថ្ងៃម្ដង ឬបង់១សប្ដាហ៍  ឬ២សប្ដាហ៍  ឬ៣សប្ដាហ៍ម្ដង ឬ១ខែម្ដង ឬ ៣ខែម្ដង ឬ ៦ខែម្ដង ឬបង់ប្រចាំ១ឆ្នាំ។
៥-Payment (អំពីការបង់ប្រាក់)៖ ការបង់ប្រាក់តាមតារាងពេលវេលាបង់ប្រាក់ ការបង់ប្រាក់ផ្ដាច់…។  
៦-Inventory (Office Supply) អំពីសន្និធិ ៖ បញ្ជីរាយមុខទំនិញ ការបង្កើតក្រុមទំនិញ រង្វាស់រង្វាល់ទំនិញ ការកែ ប្រែបរិមាណ វិធីសាស្រ្តគណនាថ្លៃដើមមធ្យម ។
៧-Inventory report(របាយការណ៍សន្និធិ)៖ របាយការណ៍ទំនិញក្នុងស្ដុក របាយការណ៍កែប្រែទំនិញក្នុងស្តុក ។
៨-Accounting report (របាយការណ៍គណនេយ្យ)៖កិច្ចបញ្ជីការគណនេយ្យ(ទិន្នានុប្បវត្តិ) សៀវភៅធំទូទៅ តារាង តុល្យភាព ……។
៩-Financial report (របាយការណ៍ហិរញ្ញវត្ថុ)៖ របាយការណ៍ចំណូល និងចំណាយរបាយការណ៍ សមតុល្យ……។
១០-Get Reference Document  អំពីការដកឯកសារយោង ។
១១-Report(អំពីរបាយការណ៍)៖របាយការណ៍ផ្ដល់កម្ចី(របាយការណ៍ផ្ដល់កម្ចីតាមថ្ងៃ  ផ្ដល់កម្ចីតាម មន្ត្រីឥណទាន  ផ្ដល់កម្ចីតាមអតិថិជន ឬក្រុម  តារាងពេលវេលាបង់ប្រាក់  អតិថិជនត្រូវបង់ប្រាក់ តាមថ្ងៃ ឬខែ អតិថិជនបង់ប្រាក់តាមមន្ត្រីឥណទាន  ប្រវត្តិសងប្រាក់របស់អតិថិជន អតិថិជន មិនទាន់បង់ប្រាក់ អតិថិជនមិនទាន់បង់ប្រាក់តាមមន្រ្តីឥណទាន អតិថិជនបង់ប្រាក់យឺត អតិថិជន បង់ប្រាក់យឺតតាមមន្ត្រីឥណទាន) របាយការណ៍ចំណូលការប្រាក់ របាយការណ៍ដកឯកសារយោង ។
១២-ការបង្ហាញទំរង់ និងរបាយការណ៍ ៖ រួមមានជាទម្រង់ Ms Word ទម្រង់Ms Excel ទម្រង់PDF…។
១៣-Security(អំពីប្រព័ន្ធសុវត្ថិភាព)៖កំណត់ព័ត៌មានអ្នកប្រើប្រាស់ កំណត់តួនាទីអ្នកប្រើប្រាស់ កំណត់សិទ្ធ អ្នកប្រើប្រាស់……។
១៤-Languages(អំពីភាសា)៖ មានជាភាសាអង់គ្លេស ភាសាខ្មែរ ភាសាអង់គ្លេសលាយខ្មែរ និងភាសា នានាតាម ការ ចង់បានរបស់លោកអ្នក ។
១៥-និងពត៌មាន ឬលក្ខខណ្ឌបន្ថែមនានាមួយចំនួនទៀតតាមតម្រូវការរបស់លោកអ្នក ។
ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រដែលបាន ផលិតជោគជ័យរួចរាល់កន្លងមក ទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការ សមាគមនានា ក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន (Customer Relation Management System) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុល រថយន្ត (Car Garage Systemម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុក ទំនិញ(Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ (Restaurant, Club, Karaoke Management Systems)កម្មវិធី គ្រប់គ្រង ហាងលក់ទូរស័ព្ទដៃ(Phone Shop Management System) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់ លោកអ្នក។

គ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHERE សុទ្ធតែផលិតដោយវិស្វករបច្ចេកទេសខ្មែរ និង បរទេសរបស់ ក្រុមហ៊ុន ផ្ទាល់ ក្រុមហ៊ុនមានក្រុមប្រឹក្សា បច្ចេកទេសច្រើននាក់ និងសាកល វិទ្យាល័យល្បីនៅប្រទេសអង់គ្លេស ចំនួន៣ ជាអ្នក ប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនធានាថាគ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHEREពិតជាមានគុណភាពល្អ ជាបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ មានសេវាកម្មដោះ ស្រាយគ្រប់បញ្ហានានាទាំងអស់ទាន់ចិត្ត ។ មិនតែប៉ុណ្ណោះ ATMOSPHERE មានសមត្ថភាពគ្រប់គ្រាន់ក្នុងសរសរកម្មវិធីកុំព្យូទ័ នៃគម្រោងធំៗ របស់ក្រសួង ស្ថាប័ន អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ប្រសិនបើលោកអ្នកត្រូវការ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អភិបាល ខណ្ឌមានជ័យ បន្តជួប សំណេះសំណាល ជាមួយពលករ ដែលវិលត្រឡប់ មកពីថៃ នៅសង្កាត់បឹងទំពុន និងសង្កាត់ ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ៖ អភិបាល ខណ្ឌមានជ័យ និងប្រធានក្រុមប្រឹក្សាខណ្ឌ នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ បានបន្តចុះជួបសំណេះសំណាល ជាមួយបងប្អូនពលករ ក្នុងសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដែលទើបវិលត្រឡប់ មកពី ប្រទេសថៃ។

លោក ឡុង ង៉ែត នាយករដ្ឋសាលាខណ្ឌមានជ័យ បានឲ្យដឹងថា បងប្អូនពលករដែលលោកអភិបាលខណ្ឌ អញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ នៅតាមសង្កាត់នីមួយៗនេះ គឺពួកគាត់ រស់នៅក្នុង សង្កាត់បឹងទំពុន មានចំនួន ២៤នាក់ និងសង្កាត់ស្ទឹងមានជ័យ មានចំនួន ៣៩នាក់ ។

មានមតិក្នុងឱកាស ជួបសំណេះសំណាលជាមួយ បងប្អូនពលករដាច់ដោយឡែកនៅ តាមសង្កាត់នោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលយល់ពីទុក្ខលំបាករបស់បងប្អូន ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានប្រឹងប្រែងកៀងគរ អ្នកវិនិយោគ ឲ្យមកបណ្តាក់ទុន នៅកម្ពុជា ពិសេសការបង្កើតអោយមានរោងចក្រកាត់ដេរ ឲ្យបានច្រើន ទាំងក្នុងទីក្រុង និងទីប្រជុំជននានាតាមខេត្ត ស្រុក ដើម្បីផ្តល់ការងារធ្វើអោយបានច្រើន ដល់បងប្អូនប្រជាពលរដ្ឋ ។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា តាមពិតតម្លៃពលកម្មក្នុងស្រុក និងនៅ ប្រទេសថៃ មិនខុសគ្នាប៉ុន្មានទេ សំខាន់បងប្អូនមានកម្លាំង មានសមត្ថភាព ពិតជាអាចរកលុយបានច្រើន និងមានសេរីភាពជាងកាតឆ្លង ដែនទៅធ្វើការនៅក្នុងប្រទេសគេ ។ លោក ពេជ្រ កែវមុនី ក៏បានរំលឹកប្រជាពលរដ្ឋ បងប្អូនពលករទាំងអស់ បើសិនចង់វិលទៅរកការងារធ្វើនៅ ប្រទេសថៃទៀត គឺបងប្អូនត្រូវធ្វើជាពលករស្របច្បាប់ ទើបមានសុវត្ថិភាព ។

លោកអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ក៏បានថ្លែងផងដែរថា ប្រសិនណាបើបងប្អូន នៅតែចង់ទៅធ្វើ ការនៅ ក្រៅប្រទេសនោះទៀត គួរណាតែបងប្អូននាំគ្នា ទៅតាមច្បាប់ទៅតាមទម្លាប់ ព្រោះឥឡូវនេះរាជរដ្ឋាភិបាល លោកបានបញ្ចុះតម្លៃលិខិតឆ្លងដែន នៅសល់ត្រឹមតែ៤ដុល្លារ ឬស្មើនិង១៦០០០ រៀលប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវ ទៅកាន់បងប្អូនពលករ ទាំងអស់ឲ្យឈប់ទៅធ្វើការដោយ ខុសច្បាប់នៅស្រុកគេ បន្តទៀត ដោយបាន បញ្ជាក់ទៅកាន់ បងប្អូនពលករថា គួរណាស់តែព្យាយាម ខិតខំរកការងារធ្វើនៅ ក្នុងប្រទេសវិញ វាប្រសើរជាង ដូចពាក្យចាស់ លោកពោលថា ជួញជិតប្រសើរ ជាងជួញឆ្ងាយ។

ក្រោយពីបញ្ចប់ កិច្ចសំណេះសំណាល អភិបាលខណ្ឌមានជ័យ និងលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយចៅសង្កាត់ស្ទឹង មានជ័យ បានផ្តល់អំណោយជាទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលាខណ្ឌរួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ១ការ៉ុង និង ថវិកាផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images