Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

MSF៖ ជំងឺឆ្លងបង្កឡើង ដោយវីរុស Ebola រាលដាលមិនអាច ទប់ស្កាត់បាន ជាង៣០០នាក់ បានស្លាប់

$
0
0

ដាក់កា៖ យោងតាមការអះអាង ពីសំណាក់គ្រូពេទ្យ គ្មានព្រំដែន ហៅកាត់ថា (MSF)បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយ សារវីរុស Ebola នៅអាហ្រ្វិកខាងលិច បានកើនឡើងយ៉ាងខ្លាំង ហើយអាជ្ញាធរ នៅក្នុងតំបន់មិនអាច ទប់ ស្កាត់ ការរីករាលដាលនោះបាន នៅឡើយទេ ។ ប្រមាណ៦០ភាគរយ នៃអ្នកជំងឺដែលបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញថោយ MSF បានឲ្យដឹងថា"នាពេលបច្ចុប្បន្ននេះ ជំងឺដែលបង្កឡើងដោយ វីរុស Ebola នោះមិនអាចគ្រប់គ្រងស្ថានការណ៍ នៃការផ្ទុះជំងឺបាននោះទេ ព្រោះថាចំនួនៃអ្នកស្លាប់ និងឆ្លងរោគ នេះរហ័សពេក" ។

ចំនួននៃអ្នកដែលឆ្លងជំងឺនេះបានរាលដាល និងស្លាប់កើនឡើងដល់ ៩០ភាគរយនៃអ្នកដែលកើតជំងឺនេះ ។

លោក Bart Janssens នាយកប្រតិបត្តិគ្រូពេទ្យ គ្មានព្រំដែនបានបញ្ជាក់ថា "ជំងឺនេះមិនអាចគ្រប់គ្រង លើស្ថាន ការណ៍ នៃការឆ្លង ជំងឺបាននោះទេ" ។ ដំបូងឡើយវាកើតឡើងតែនៅក្នុង តំបន់មួយចំនួនតូច នៅក្នុងប្រទេស ហ្គីនេតែប៉ុណ្ណោះ ហើយបានឆ្លងរាល ដាលមកក្នុងប្រទេស ស៊ែរ៉ា ឡេអ៊ុន និងលីប៊ី ហើយបាននឹងកំពុងបន្តឆ្លង រាលដាលមកតំបន់ជាច្រើនទៀត ។

អង្គការសុខភាពពិភពលោកបានចេញ ទិន្នន័យកាលពីសប្តាហ៍មុនថា បន្ទាប់ពីមានរបាយការណ៍ ចេញពីប្រទេស ហ្គីនេ បានផ្ទុះឡើងជំងឺ ខាងលើនេះនៅក្នុងឆ្នាំនេះមក យ៉ាងហោចណាស់មាន អ្នកស្លាប់៣៣៧នាក់ហើយ នៅក្នុង ប្រទេសចំនួន៣ នៅក្នុងឆ្នាំ២០១៤នេះ ។

គួរបញ្ជាក់ថា ជំងឺបង្កឡើងដោយវីរុស Ebola នេះបានឆ្លងរាលដាលពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈ ការប៉ះពាល់គ្នា ដោយផ្ទាល់ ក្នុងនោះមានទឹករងៃ អ្នកជំងឺដែលហូរចេញ មកខាងក្រៅ ហើយវីរុសបានឆ្លងយ៉ាង ឆាប់រហ័ស មកមនុស្សម្នាក់ទៀត ។

គ្រូពេទ្យគ្មានព្រំដែន បានហៅជំងឺនេះថា "ជាការបំផ្លាញដែលមាន ទ្រង់ទ្រាយធំ" ពិសេសការឆ្លងរាលដាល យ៉ាង រហ័ស ៕

Photo by DAP-News


សង្គមស៊ីវិល បង្ហាញកង្វល់ ពីការរំលោភ សិទ្ធិមនុស្ស និងដាក់សំណើ ទៅលោកស៊ូប៊េឌី មុនដំណើរវិលត្រលប់

$
0
0

ភ្នំពេញ៖ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោតនៅកម្ពុជា ដែលមានជាង២០អង្គការ សង្គមស៊ីវិលនៅ ថ្ងៃអង្គារ ទី២៤ ខែមិថុនានេះ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ បានជួបពិភាក្សាទៅលើ បញ្ហាជាច្រើនជាមួយលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា មុនដំណើរ វិលត្រលប់ របស់លោក។

តំណាងអង្គការសង្គមស៊ីវិលគ្រប់ផ្នែក តំណាងគណបក្សនយោបាយ អ្នកស្រាវជ្រាវសង្គមបាន លើកឡើងពីបញ្ហា ប្រឈមផ្សេងៗ ដែលកម្ពុជាកំពុងជួបប្រទះ ក្នុងនោះរួមមាន៖ កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា, ការរំលោភ សិទ្ធិមនុស្ស, ភាពជាប់គាំងមួយចំនួនដោះស្រាយមិនចេញក្រោយការបោះឆ្នោត និងកង្វះចំនួនស្ត្រីក្នុងវិស័យ នយោបាយជាដើម។

នៅក្នុងសិក្ខាសាលាបង្ហាញអំពីសេចក្ដីស្នើវិសោធនកម្មក្របខណ្ឌច្បាប់ ទាក់ទងស្ថាប័នគ្រប់គ្រងការបោះឆ្នោត, យន្តការ ដោះស្រាយវិវាទបោះឆ្នោត, ការចុះឈ្មោះបោះឆ្នោតនិងបញ្ចី បោះឆ្នោត,និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងអំឡុង ពេលបោះឆ្នោត លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ទទួលស្គាល់ថា សមិទ្ធផលមួយចំនួនកម្ពុជាសម្រេចបាន។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ដែលជាសមាជិកនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតថ្លែងថា គោលបំណងនៃការជួបពិភាក្សាការងារជាមួយលោក ស៊ូប៊ែឌី ដើម្បីបង្ហាញគំនិតលម្អិតជុំវិញ វិសោធកម្មពាក់ព័ន្ធ ការបោះឆ្នោត គឹទី១-វិសោធនកម្មរដ្ឋធម្មនុញ្ញនិងទី២-ច្បាប់បោះឆ្នោត។

លោកថា "កិច្ចពិភាក្សានេះ យើងនឹងពិនិត្យមើលទៅលើចំណុច៥សំខាន់រួមមាន៖ ការរៀបចំ គ.ជ.ប. ការចុះឈ្មោះ អ្នកបោះឆ្នោត, ប្រព័ន្ធផ្សព្វផ្សាយ, ការដោះស្រាយទំនាស់ក្រោយការបោះឆ្នោត, អព្យាក្រឹតភាព របស់អ្នកដែល ពាក់ព័ន្ធ (យោធា កងកម្លាំងប្រដាប់អាវុធ)"។

សង្គមស៊ីវិលខាងលើ ក៏បានស្នើទៅលោក ស៊ូប៊ែឌី ជំរុញវិធានការឲ្យមានប្រសិទ្ធភាពទៅរាជ រដ្ឋាភិបាល ពាក់ព័ន្ធ បញ្ហាសិទ្ធិមនុស្ស។ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតដែលលោកស៊ូប៊ែឌីប្រមូលបានពីកម្ពុជា ក្នុងដំណើរ ទស្សនកិច្ចរបស់លោក នឹងត្រូវបង្ហាញច្បាស់នៅក្នុងសន្និសីទកាសែតវេលាម៉ោង៤ល្ងាច នាទីស្នាក់ការអង្គការ សហប្រជាជាតិ រាជធានីភ្នំពេញនៅពេលក្រោយ ៕

លោកម៉ៅ ធនិន ដឹកនាំមន្រ្តីជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យផ្លូវ ដែលកំពុង ចាក់ក្រាលកៅស៊ូ នៅឃុំអន្ល់ងវិល ស្រុកណ្តៀង

$
0
0

ពោធិ៍សាត់៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៅសាលាខេត្ត រវាងអាជ្ញាធរខេត្ត ជាមួយបណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រនានា កាលពីព្រឹកមិញ លោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានដឹកនាំមន្រ្តីមន្ទីរជំនាញ និងលោកអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាល សាលាខេត្ត លោកអភិបាលស្រុកណ្តៀង លោកមេឃុំអន្ល់ងវិល រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត ក៏បានបន្តដំណើរចុះទៅត្រួតពិនិត្យ ការស្ថាបនាផ្លូវមួយខ្សែ ដែលកំពុងតែចាក់ក្រាលកៅស៊ូប្រវែង៣ គីឡូម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្រៅពីការចុះត្រួតពិនិត្យផ្លូវ ដែលកំពុងក្រាលកៅស៊ូនោះ លោកអភិបាលខេត្តក៏បាន ចុះទៅសួរសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងស្ថាបនាផ្លូវ ព្រមទាំងបានចែកសារុងមួយចំនួនជូនផងដែរ។ ក្រៅពីនោះ ដោយមើលឃើញការលំបាក របស់លោកពូអតីតមេឃុំម្នាក់នៅទីនោះ ដែលរូបគាត់ មានជំងឺលើសឈាមរាំុរ៉ៃជាយូរឆ្នាំមកហើយ លោកអភិបាលខេត្តក៏បានឧត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនដល់លោកពូអតីតមេឃុំចំនួន ៤០មុឺនរៀល ព្រមទាំងជូនសារុង និង ភេសជ្ជៈមួយចំនួនផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

EU ហាមឃាត់ មិនឲ្យមានការ នាំចេញទំនិញ ពីតំបន់គ្រីមៀ

$
0
0

ប្រ៊ូស៊ែល៖ ក្រុមប្រឹក្សា សហភាពអឺរ៉ុប (EU) បានសម្រេចចិត្ត កាលពីថ្ងៃច័ន្ទ ម្សិលមិញថា មិនអាចឲ្យមានការ នាំចូល ទំនិញពីតំបន់ គ្រីមៀ ចូលមកក្នុងបណ្តាប្រទេស ដែលជាសមាជិក របស់សហភាពអឺរ៉ុបនោះទេ ។

គួរបញ្ជាក់ថា សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពី មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ បរទេសមកពីបណ្តាប្រទេស ចំនួន២៨ដែលជា សមាជិកសហភាពអឺរ៉ុបនោះ បានចេញសេចក្តីថ្លែងការណ៍ គ្នាមួយថាយ៉ាងដូច្នេះ នាទីក្រុង ឡុចហ្ស៊ាំប៊ឺក ។

នៅក្នុងសេចក្តីថ្លែងការណ៍ចេញដោយក្រុមប្រឹក្សាខាងលើ បានបញ្ជាក់ថា "គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ រាល់ទំនិញដែលបាន នាំចូលពីតំបន់គ្រីមៀ មិនត្រូវបានអនុញ្ញាត ឲ្យនាំចូលនៅក្នុងបណ្តាប្រទេស ជាសមាជិក សហភាព អឺរ៉ុបបាន ឡើយ"។ ក្នុងនោះរាប់បញ្ចូលទាំងសេវាកម្ម ធានារ៉ាប់រងជាដើម ។

បើទោះបីជាទំនីញទាំងនោះត្រូវបានបញ្ជាក់ច្បាស់លាស់ ដោយអាជ្ញាធរនៃប្រទែសអ៊ុយក្រែន យ៉ាងណាក៏ដោយ ។

សម្រាប់តំបន់គ្រីមៀនោះ យោងតាមសេចក្តីថ្លែងការណ៍រួម ចេញដោយសហភាពអឺរ៉ុប គឺថាមិនមានការចរចា គ្នាណាមួយ លើគោលការណ៍ ដែលបានសម្រេចហើយនេះទេ ព្រោះថា "វាជាករណីមួយដែល មិនស្របច្បាប់" នៃតំបន់គ្រីមៀនេះ។

គូររំលឹកថាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតី រុស្ស៊ីបានចុះ ហត្ថលេខា លើ សន្ធិសញ្ញាមួយស្តីអំពី ការដាក់តំបន់គ្រីមៀ ជាទី្រកុងមួយនៃប្រទេសរុស្ស៊ី ៕

Photo by DAP-News

គន្លឹះងាយស្រួល និងចំណេញ ក្នុងការរៀបចំ បញ្ជីពន្ធដារ ដោះស្រាយ ឧបសគ្គពន្ធដា និងការបង់ពន្ធដារ មិនត្រឹមត្រូវ

$
0
0

ប្រសិនបើក្រុមហ៊ុន អង្គការ សមាគមរោងចក្រ ...មិនបានបង់ពន្ធដារត្រឹមត្រូវ តាមច្បាប់ លោកអ្នក ប្រាកដជា ទទួល រងនូវ៖១-ការផាកពិន័យធ្ងន់ធ្ងរ នៅពេលដែលសវនករ ពន្ធដារ ចុះធ្វើសវនកម្មដោយគិតរាប់ចាប់តាំងពីពេល ដំណើរការ ដំបូងរហូតមក ដោយមិនអាច គេចផុតឡើយ២-ការមិនអាចអនុវត្តបាន នូវស្តង់ដារគណនេយ្យកម្ពុជា ឬអន្តរជាតិ ៣-អាចប្រឈមរហូតដល់មាន ទោសតាមផ្លូវច្បាប់ និងករណីផ្សេងៗទៀត។

ចំពោះក្រុមហ៊ុនជាប់ពន្ធតាម របបស្វ័យប្រកាស (របបពិត) នៅពេលលោកអ្នករៀបចំ បំពេញបែបបទដាក់លិខិត ប្រកាសនិងបង់ពន្ធប្រចាំខែ និង ប្រចាំឆ្នាំនៅនាយកដ្ឋានពន្ធ កំហុសឆ្គងមិនត្រូវបាន រកឃើញភ្លាមៗនោះទេ ហើយ ផាកពិន័យ និង ទោសទណ្ឌនានាក៏មិនត្រូវបាន ដាក់បន្ទុកភ្លាមៗនៅឡើយ ។ការត្រួតពិនិត្យ និងចុះហត្ថលេខា ទទួល លើលិខិតប្រកាសដោយ មន្ត្រីចាត់ចែងលិខិតប្រកាសនិង បេឡាករ នៃនាយកដ្ឋានពន្ធដារ មិនមែនមាន ន័យថា ការគណនា និង បំពេញបែបបទលើលិខិតប្រកាសរបស់លោកអ្នកត្រឹមត្រូវទាំងស្រុងនោះទេ។ការកំណត់ អំពីកំហុសឆ្គង (អចេតនា) ឬ ការកេងបន្លំ (ដោយចេតនា ឬគេចពន្ធ) និង ការដាក់បន្ទុកពិន័យ និង ទោសទណ្ឌ ត្រូវបានធ្វើឡើង ដោយសវនករពន្ធដារនៃនាយកដ្ឋាន ឬ/និង អគ្គនាយកដ្ឋានពន្ធដារ នៅពេលចុះធ្វើសវនកម្ម ឆែកឆេរលើបញ្ជីស្នាមគណនេយ្យ តាមប្រភេទណាមួយ ក្នុងចំណោមបី នៃប្រភេទសវនកម្ម ។ សវនកម្មបីប្រភេទ ដែលនឹងត្រូវធ្វើឡើង រួមមាន៖

1.    សវនកម្មលើតុ( Desk Audit)៖ ត្រួតពិនិត្យ ឆែកឆេរលើប្រតិបត្តិការដែលប្រកាស លើលិខិតប្រកាស ដែល ជាទូទៅ ធ្វើឡើងក្នុងឆ្នាំចរន្ត ។
2.    សវនកម្មមានដែនកំណត់ (Limited Audit)៖ ត្រួតពិនិត្យ និង ឆែកឆេរលើបញ្ជីស្នាមគណនេយ្យ លើផ្នែកណា មួយដែលមានការសង្ស័យថាមានកំហុសឆ្គង ឬកេងបន្លំ ដែលជាទូទៅធ្វើឡើងជាប្រចាំ ឆ្នាំ  នៃឆ្នាំកន្លងទៅ ។
3.    សវនកម្មពេញលេញ (Comprehensive Audit)៖ ត្រួតពិនិត្យ និង ឆែកឆេរលើរបាយការណ៍ហិរញ្ញ វត្ថុទាំងមូល របស់ក្រុមហ៊ុន និង ឯកសារភស្តុតាងគ្រប់ប្រភេទដែលជាប់ពាក់ព័ន្ធ ជាទូទៅធ្វើឡើង ជារៀងរាល់បីឆ្នាំម្តង ឬនៅ ពេលមានការស្នើសុំចុះសវនកម្មពីអ្នកជាប់ពន្ធ ។

សូមបញ្ជាក់ថាប្រភេទពន្ធដារដែលលោកអ្នកត្រូវប្រកាស និង បង់ជូនរដ្ឋបាលសារពើពន្ធរួមមាន៖
I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ពន្ធលើប្រាក់បៀវត្ស (Tax on Salary)និងអត្ថប្រយោជន៍បន្ថែម(Fringe Benefit Tax)ពន្ធកាត់ទុក(Withholding Tax)ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax) អាករ ពិសេស លើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax)អាករលើតម្លៃបន្ថែម(Value Added Tax) និង ពន្ធអាករ ដទៃទៀត។
II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធប៉ាតង់ (Patent Tax)ពន្ធលើអចលនទ្រព្យ (Property Tax)។

ដើម្បីដោះស្រាយលើបញ្ហា នេះ លោកអ្នកគួរចាំបាច់ត្រូវប្រើប្រាស់ សេវាកម្មគណនេយ្យ និង ពន្ធដារពីក្រុមហ៊ុន វិជ្ជាជីវៈគណនេយ្យឯករាជ្យដែលមានសមត្ថភាពច្បាស់លាស់លើកិច្ចការនេះ និងរក្សាការសម្ងាត់ ដោយការទទួល ខុសត្រូវគ្រប់បែបយ៉ាងជូនលោកអ្នក។    សេវាទាំងនោះរួមមាន៖
១-ជួយប្រឹក្សាយោបល់លើការរៀបចំ ឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែង ពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នក ចំណាយសេវាកម្មអស់ តិចហើយឯកសារមានលក្ខណៈ ត្រឹមត្រូវជាពិសេសចំណេញថវិកា ជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
២-ការដោះស្រាយបញ្ហា ពន្ធដារគ្រប់ប្រភេទដូចជាៈការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋ កន្លង មក ការដោះស្រាយបំណុលពន្ធដារដើម្បីជម្រះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់ សម្រាប់ដាក់ ជូន សវនករពន្ធដារ ។
៣-ប្រឹក្សាយោបល់លើការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
៤-ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការ លើកលែងពន្ធ ។
៥- ប្រឹក្សាយោបល់លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។
រាល់បញ្ហាទាំងឡាយនេះលោកអ្នកអាច ជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 089 888 656 ។
ក្រៅពីនេះក្រុមហ៊ុនបម្រើសេវាកម្មវិជ្ជាជីវៈគណនេយ្យឯករាជ្យមានសេវាកម្មនានាមួយចំនួនទៀតដូចជា៖
ក-សេវាកម្មគណនេយ្យៈ
    សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
    សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
    សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
    ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
    សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
    សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
    ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
    សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
    សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។
គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
    ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
    ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក
ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
    សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 089 888 656 ។

Photo by DAP-News

Photo by DAP-News

សម្តេច ហេង សំរិន ស្នើ​ឯកអគ្គ​រាជទូត​ថ្មី​ម៉ាឡេស៊ី ជួយ​ការពារ​ដល់​ពលករ​ខ្មែរ កំពុង​ធ្វើការ​នៅ​ម៉ាឡេស៊ី

$
0
0

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើសុំឲ្យឯកអគ្គរាជទូតថ្មី របស់ប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា ជួយការពារដល់ពលករខ្មែរ ដែលកំពុងធ្វើការងារ នៅក្នុងប្រទេសម៉ាឡេស៊ីផង។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា នៅក្នុងជំនួបជាមួយលោក រាស្លាន់ប៊ីន អាបឌុល រាហ្ស៊ីដ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤ នាវិមានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ ដោយសង្ឃឹមថា ពលករខ្មែរទាំងអស់ ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី នឹងទទួលបានលក្ខខណ្ឌការងារល្អៗ ពីនិយោជកម៉ាឡេស៊ីជាមិនខាន និងមានជួយការពារពីសំណាក់ លោក អាបឌុល រាហ្ស៊ីដ។

ប្រភពដដែល បានបន្តថា ឆ្លើយតបនឹងសំណូមពររបស់ សម្តេចប្រធានរដ្ឋសភា ពាក់ព័ន្ធនឹង ពលករកម្ពុជានៅម៉ាឡេស៊ី លោកទូតថ្មី របស់ម៉ាឡេស៊ី បានទទួលនូវសំណូមពរនេះ នឹងខិតខំព្យាយាមធ្វើទំនាក់ទំនង ជាមួយរាជរដ្ឋាភិបាលម៉ាឡេស៊ី ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់នូវលក្ខខណ្ឌ ការងារល្អៗជូនពលករកម្ពុជា៕

កោះហៅចៅសង្កាត់ ជ្រោយចង្វារ ទៅ សួរនាំ ពាក់ព័ន្ធការលួច លក់ដី ឯកជន និង ក្លែងឯកសារ សាធារណៈ

$
0
0

ភ្នំពេញ ៖ ចៅសង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ លោកពេជ្រ សារឿន ត្រូវបាន តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំ ពេញ លោកជា ម៉េត កោះហៅទៅសួរនាំ ពាក់ព័ន្ធនិងពាក្យ បណ្ដឹងរបស់ ស្ដ្រីម្នាក់ ដោយ ចោទប្រកាន់ លោកចៅសង្កាត់ថា បានឃុបឃិតលួច លក់ដីរបស់ខ្លួន មួយកន្លែង ដែល មានទីតាំងនៅ សង្កាត់ជ្រោយចង្វារ ក្នុងតម្លៃរាប់ម៉ឺនដុល្លារ ព្រមទាំងការក្លែង ឯកសារជាសាធារណៈ ។

យ៉ាងណាក៏ដោយ ចៅសង្កាត់ជ្រោយចង្វារ លោកពេជ្រ សារឿន ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោកជា ម៉េត អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីបានសាកសួរអស់រយៈពេល ប្រហែលកន្លះម៉ោង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ ។

ប្រភពព័ត៌មានពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ មួយរូបបានថ្លែងឱ្យដឹងថា មូល ហេតុដែលនាំឱ្យមាន ការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការចោទប្រកាន់ចៅសង្កាត់ជ្រោយចង្វាររូបនេះ ដោយសារតែកាលពី ពេលកន្លងទៅ មានពីរនាក់ប្ដីប្រពន្ធ ដែលប្រពន្ធឈ្មោះចាន់ រត្ន័ថេត និងប្ដីឈ្មោះឈួ តារា ជាមន្ដ្រី យោធាថ្នាក់ឧត្ដមសេនីយ៍ នៅក្រសួងការពារជាតិ បានប្ដឹងលែងលះគ្នា ។ ក្រោយពីពួកគេទាំងពីរនាក់ បានប្ដឹងលែងលះទៅកាន់តុលាការមកនោះ ស្រាប់តែត្រូវបានតុលាការចេញដីកាផ្ដាច់ សង្វាក់ ពោល សម្រេចឱ្យពួកគេទាំងពីរនាក់ លែងលះគ្នាជាស្ថាពរ ប៉ុន្ដែមិនទាន់សម្រេច ចែកទ្រព្យសម្បត្ដិនៅឡើយ ។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ រូបនេះ បានបញ្ជាក់ទៀតថា ក្នុងដំណាក់កាលដែល តុលាការ មិនទាន់ចេញសេចក្ដីសម្រេចចែក ទ្រព្យសម្បត្ដិជូនពួកគេពីរនាក់ប្ដីប្រពន្ធខាងលើនេះ ស្រាប់តែបុរសជាប្ដី បានទៅឃុបឃិតជាមួយលោកពេជ្រ សារឿន ជាចៅសង្កាត់ជ្រោយចង្វារ ដើម្បីលក់ដីមួយកន្លែង តម្លៃរាប់ម៉ឺនដុល្លារ នៅសង្កាត់ជ្រោយចង្វារ ។ ក្រោយពីទទួលបានព័ត៌មាននិងដឹងថា ប្ដីរបស់ខ្លួន និងលោកចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត លួចលក់ដីនោះ ស្ដ្រីជាប្រពន្ធចាន់ រត្ន័ថេត បានដាក់ពាក្យបណ្ដឹងទៅតុលាការចោទប្រកាន់មនុស្សមួយចំនួននេះ ។

ក្រោយពីទទួល បានពាក្យបណ្ដឹងរបស់ស្ដ្រីជាប្រពន្ធរួចមក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ តំណាងអយ្យការ លោកជា ម៉េត បានកោះហៅចៅសង្កាត់ ជ្រោយចង្វារ លោកពេជ្រ សារឿន អមដោយមេធាវីរបស់ខ្លួនទៅសាកសួរ ពាក់ព័ន្ធពាក្យបណ្ដឹងខាងលើ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ លោកខូវ ណារ៉ូ មេធាវីការពារក្ដី ឱ្យលោកចៅសង្កាត់ជ្រោយចង្វារ បានថ្លែងថា ព្រឹកមិញ ដោយសារតែលោក ជាប់រវល់ភារកិច្ចជាមួយ ក្រុមគ្រួសារ នោះក៏បានសុំព្រះរាជអាជ្ញាពន្យារពេល ដូច្នេះ លោកមិនបានចូលរួមនិង ទៅជាមួយកូនចូលបំភ្លឺនោះឡើយ ។

តំណាងអយ្យការលោកជា ម៉េត បានបញ្ជាក់ ថា ក្រោយការសាកសួរ ប្រហែលកន្លះម៉ោង លោកបានសម្រេច ឱ្យ ចៅសង្កាត់ជ្រោយចង្វារ ត្រឡប់ទៅផ្ទះវិញ មិនទាន់មានការចោទប្រកាន់ នោះឡើយ។

លោកជា ម៉េត បានបញ្ជាក់ថា “ជា ដំណាក់កាលស៊ើបអង្កេត មិនទាន់មានការ ចោទប្រកាន់នោះទេ សួរគាត់សិន” ។

យ៉ាងណាក៏ដោយ តំណាងអយ្យការរូប នេះ មិនទាន់បានបញ្ជាក់ពីរឿងរ៉ាវលំអិតជុំ វិញការសួរនាំចៅ សង្កាត់ជ្រោយចង្វារនោះទេ ។ ដោយឡែកលោកពេជ្រ សារឿន ចៅ សង្កាត់ជ្រោយចង្វារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានព្យាយាមទាក់ទងចំនួន២ដង ដើម្បីសុំការបំភ្លឺ ប៉ុន្ដែទូរស័ព្ទ របស់លោក តេ មិនចូល។

ចៅក្រម ចេញដីកា ឃុំខ្លួន ពីរនាក់ ប្ដី-ប្រពន្ធ វាយធ្វើបាប ឈ្នួលបម្រើ

$
0
0

ភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធ ជាម្ចាស់ហាង លក់គ្រឿង សង្ហារឹម និងទទួលម៉ៅការបុក គ្រឹះចាក់សសរ ស្ថិតនៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបានចៅ ក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្ដោះ អាសន្ន រង់ចាំការបើកសវនាការ នៅពេល ក្រោយ ។

ការសម្រេចឃុំខ្លួន របស់ចៅ ក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើង ក្រោយ ពីតំណាង អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ប្ដី-ប្រពន្ធ ទាំងពីរនាក់ ពីបទហិង្សា ដោយចេតនា ទៅលើឈ្នួល បម្រើស្រី អាយុទើបតែ៧ឆ្នាំ ដែលយកមករស់ នៅជាមួយ អស់រយៈពេល ជាច្រើនឆ្នាំមកនោះ ។

មន្ដ្រីសាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីបាន សួរនាំរួចមក នៅល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ចៅក្រម ស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំ ជនជាប់ចោទ វ៉េង វីណា ជាប្ដី អាយុ៣៣ឆ្នាំ និងប្រពន្ធ ជាម ស្រីដួង អាយុ ៣០ឆ្នាំ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធការវាយធ្វើ បាប ទៅលើឈ្នួលបម្រើស្រី អាយុ៧ឆ្នាំ ។

នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ លោក កែវ ធា បានឱ្យ ដឹងថា ជនជាប់ចោទ ទាំងពីរនាក់ ត្រូវបានកម្លាំង របស់នគរបាល របស់លោក ដឹកបញ្ជូន ទៅកាន់ ពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ រួចហើយ ។

ប្តី ប្រពន្ធ ទាំង២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ហៅទៅសួរនាំ រួចបញ្ជូនបន្តទៅកាន់ ការិយា ល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ក្រោយពី ទទួលនូវ សេចក្តីរាយការណ៍ថា ពួកគេបានវាយ និងធ្វើបាបដល់ ឈ្នួលបម្រើស្រី អាយុ៧ឆ្នាំ បណ្តាលឲ្យរងរបួស លើដងខ្លួន តាំងពីចុងជើង ដល់ក្បាល ។

សេចក្តីរាយការណ៍ ពីសាក្សី បានបន្តទៀតថា ប្តីប្រពន្ធ ២នាក់នេះ ដែលប្តីអាចជាមន្រ្តី យោធាផងនោះ បាន យកខ្សែភ្លើង ប្រហែល១ម៉ែត្រ វាយលើក្មេងស្រី បណ្តាលឲ្យរងរបួស ហើយពេលខ្លះ បោកខោអាវមិន ស្អាតល្អ វាយ និងដាក់ឲ្យស្រមោច រោមទៀតផង។ ក្រោយពីទទួលបានព័ត៌មាន នៃការធ្វើទារុណកម្ម ទៅលើក្មេងស្រីជា ឈ្នួលបម្រើ អាយុ៧ឆ្នាំ រូបនេះ និងក្រោយ ការបញ្ជាពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមក នៅវេលាថ្ងៃ ត្រង់ទី២០ ខែមិថុនា ឆ្នាំ២០១៤ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន រួមជាមួយ ប្រជាការពារភូមិ ប្រមាណ១០ នាក់ បានចុះទៅសួរនាំ នៅផ្ទះកើតហេតុ និងសុំមើលស្លាកស្នាម ដែលកើតឡើងលើខ្លួន ប្រាណក្មេង ស្រីរូបនេះ ។

ប្រភពព័ត៌មានពី មន្ដ្រីអាជ្ញាធរ មូលដ្ឋាន មួយរូប បាននិយាយថា ក្មេងស្រីដែលត្រូវ ថៅកែរបស់ខ្លួនវាយធ្វើបាប ឈ្មោះ កែន ស្រីយ៉ា អាយុ៧ឆ្នាំ រីឯ បងស្រីរបស់ខ្លួន ម្នាក់ទៀត ឈ្មោះកែន ស្រី ម៉ៅ អាយុ១៥ឆ្នាំ ដែល ពួកគេទាំងពីរនាក់ រស់នៅជាមួយថៅកែ ប្រុស ស្រី រួមជាមួយ ឪពុករបស់ខ្លួនឈ្មោះ កែន កន ដែលពូកែផឹក ស្រា ខណៈដែលស្ដ្រី ជាម្ដាយបានរត់ចោល បាត់នោះ។

យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ច ប្តីប្រពន្ធ២នាក់ ខាងលើនេះ បានបដិសេធ នូវការចោទប្រកាន់ នូវទង្វើរបស់ខ្លួន ទៅលើក្មេងស្រីរូបនេះ។ មន្រ្តីនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន បានដកស្រង់សំដី របស់ប្តីប្រពន្ធ ដោយរៀបរាប់ថា ពួកគេបានយកក្មេងស្រី មកចិញ្ចឹមតាំងពីអាយុ២ឆ្នាំ មកម្ល៉េះ ចាប់តាំងពីម្តាយ របស់នាង បានរត់ចោលឪពុកនាង ទៅថៃបាត់ ហើយយកប្តី ថ្មី ។ ពួកគេនិយាយទៀតថា ឪពុកក្មេងស្រី និងបងស្រីនាងម្នាក់ ទៀតអាយុ ជាង១០ឆ្នាំ ក៏ យកមកនៅជាមួយ ហើយឲ្យទៅរៀនសូត្រ ទៀតផង ។

ពេលខ្លះក្មេងស្រី រូបនេះ បានដើរចេញពីផ្ទះមិនដឹង ទៅដេកកន្លែងណា ពួកគេ និងក្រុមគ្រួសារ បានដើររក យកត្រឡប់មកវិញ ។ ប្តីប្រពន្ធទាំងនេះ បានបដិសេធថា មិនបានវាយធ្វើបាប ដូចសេចក្តីរាយការណ៍នោះទេ ហើយក៏គ្មានដែរ យកទៅ ដាក់ ឲ្យ ស្រមោចរោម តែពួកគេទទួលស្គាល់ថា ពេលខ្លះ មានការប្រដៅ និងស្តីឲ្យ ហើយពេលខ្លះ បងស្រី របស់នាង បានវាយដោយសារតែនាងមិនស្តាប់ និងរឹងរូស ។ ក្រោយមានរឿងនេះកើតឡើង ខាងអង្គការ បានយកក្មេងស្រីរូបនេះទៅចិញ្ចឹម តែបងស្រីរបស់នាង យំមិនព្រមឲ្យ ដោយចង់បន្តរស់នៅ ជាមួយបងស្រីរបស់ នាងបន្តទៀត។

នេះគ្រាន់តែជាការលើកឡើង របស់ប្តីប្រពន្ធ ដែលបានប្រាប់សមត្ថកិច្ចប៉ុណ្ណោះ តែយ៉ាងណានោះ អាស្រ័យ លើតុលារការ ក្នុងការមានវិធានការណ៍បន្តទៀត ។ សូមបញ្ជាក់ថា រឿងរ៉ាវ ថៅកែធ្វើទារុណកម្ម និងវាយធ្វើបាប ឈ្នួលបម្រើស្រីរបស់ខ្លួន តែងតែកើតមានឡើង ដូចជាករណី គ្រូបង្រៀននៅសាលាសន្ធរម៉ុក និងឧកញ៉ា វ៉េង តិចឡា រួមជាមួយ ភរិយា តែជនទាំងនោះ តែងតែទទួលរងនូវការ ចោទប្រកាន់ និងមានវិធានការណ៍ របស់តុលាការ ៕


ស្ថានទូតអាម៉េរិក បង្ហាញ ប្រលោមលោក អាមេរិក បកប្រែជា ភាសាខ្មែរ

$
0
0

ភ្នំពេញ ៖ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា បានបើកការសម្ពោធ បង្ហាញសំណៅ ជាភាសាខ្មែរ នៃប្រលោម លោក របស់ Patricia McCormick ដែលមានចំណងជើងថា Never Fall Down ដែលឧបត្ថម្ភដោយស្ថាន ទូត អាម៉េរិក ។

កម្មវិធីនេះ ធ្វើឡើងនៅសាកលវិទ្យាល័យ បញ្ញាសាស្រ្តនៃកម្ពុជា មហាវិថីនរោត្តម ជាន់ទី ៤ កាលពីថ្ងៃពុធ ទី ២៥ ខែមិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៥និង៣០ ល្ងាច ៕

ផ្ទុះធុងហ្គាស ផ្សាររថយន្ដ លាន់ដូចគ្រាប់ បែក សំណាងល្អ គ្មានអ្នករងគ្រោះ

$
0
0

ភ្នំពេញ ៖ ស្នូរផ្ទុះធុងហ្គាស សម្រាប់ផ្សារ រថយន្ដនៅយានដ្ឋានជួសជុលរថយន្ដមួយ កន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ លាន់ដូចឮដូចគ្រាប់បែក ផ្អើលអស់ប្រជាពល រដ្ឋនិងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន កាលពី វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៤ ប៉ុន្ដែសំណាងល្អ ហេតុ ការណ៍មួយនេះ មិនបណ្ដាលឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

ស្នូរផ្ទុះធុងហ្គាស លាន់ដូចគ្រាប់បែកខាង លើនេះ បានកើតឡើងនៅយានដ្ឋានជួសជុល រថយន្ដស្ថិតនៅតាមផ្លូវលេខ៧៥ សង្កាត់ស្រះ ចក ខណ្ឌដូនពេញ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា ខណៈដែលជាងជួសជុលរថយន្ដ កំពុងតែផ្សាររថយន្ដនៅក្នុងការ៉ាស់របស់ខ្លួន ស្រាប់តែផ្ទុះធុងហ្គាស លាន់ឮដូចគ្រាប់បែក ផ្អើលអស់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថ កិច្ច នៅទីនោះ ប៉ុន្ដែមិនបណ្ដាលឱ្យនរណា ម្នាក់ជាកម្មករប៉ះពាល់ដល់អាយុជីវិតនោះ ទេ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូល ដ្ឋានបានចុះទៅពិនិត្យមើល ដើម្បីសួរនាំនិង ធ្វើកំណត់ហេតុ ហើយប្រាប់ឱ្យម្ចាស់យាន ដ្ឋានត្រូវមានការប្រុងប្រយ័ត្ននៅពេលលើក ក្រោយទៀត ។

ប្រើកម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដារ កម្ពុជា និងអន្តរជាតិ

$
0
0

ATMOSPHEARE TECHNOLOGY Co.,Ltd.  (AT) សូមណែនាំលោកអ្នកអំពី កម្មវិធី កុំព្យូទ័រគ្រប់គ្រងគណនេយ្យ (Accounting Management Information System (AMIS)) មានសមត្ថភាពខ្ពស់ រៀបចំឡើងស្របតាម បរិបទ វិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុបច្ចុប្បន្ន គឺ International Financial Reporting Standard (IFRSs)  និង Cambodia Accounting Standard(CAS)    កម្មវិធីនេះ មានលក្ខណៈពិសេសត្រង់ថា មានជាភាសារខ្មែរ និងភាសារបរទេស មានការគណនារប្រាក់បៀវត្ស ដោយស្វ័យប្រវត្តិ មានការគណនាពន្ធដារគ្រប់ប្រភេទ ដោយស្វ័យប្រវត្តិតាម ទំរង់ ឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជាមាន ការគណនារបបបេឡាសន្តិសុខសង្គមដោយស្វ័យប្រវត្តិ ។

សូមទាក់ទងអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនរាជធានីភ្នំពេញ ជាប់ កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com
ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រមួយចំនួនទទួលសិទ្ធផ្តាច់មុខពី អាមេរិច សិង្ហបុរី អង់គ្លេស និងមួយ ចំនួនផលិតដោយខ្លួនឯង ដែលទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់យ៉ាងខ្លាំងពីក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស អង្គការ សមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុក ទំនិញ (Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធី គ្រប់គ្រងស្តុក ( Inventory Management System) កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ(Phone Shop Management System) កម្មវិធីគ្រប់គ្រងសណ្ឋាគារ-ផ្ទះសំណាក់ (Hotel Management System) កម្មវិធីគ្រប់គ្រងការងារ របស់ បុគ្គលិកលក់ និងគ្រប់គ្រង អតិថិជន(Customer Relationship Management) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់លោកអ្នក។ លេខទូរស័ព្ទ (855) 023 97 70 70, 017 888 987 ។

AMIS ជាកម្មវិធី ដែលមានវិសាលភាពគ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ ខាងក្រោម៖

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្ពុជានិង ដៃគូអភិវឌ្ឍន៍ ដាក់ចេញយុទ្ធសាស្ត្រ ទប់ទល់ការប្រែប្រួល អាកាសធាតុ រយៈពេល ៩ឆ្នាំ

$
0
0

ភ្នំពេញ៖ ខណៈដែល ប្រទេសកម្ពុជាត្រូវបាន អ្នកជំនាញវាយតំលៃ ជាប្រទេសមួយ ងាយរងគ្រោះបំផុត ដោយ សារផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេស ចំនួន១០ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ផ្សព្វផ្សាយ ជាសាធារណៈនូវផែន ការយុទ្ធសាស្ត្រ ប្រែប្រួលអាកាសធាតុរយៈពេល ៩ឆ្នាំ ពីឆ្នាំ២០១៤-២០២៣ នាសណ្ឋាគារ សាន់វ៉េ។

យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមមាន សំដៅដល់ការកាត់បន្ថយភាពងាយ រងគ្រោះរបស់ប្រជាជន ជាពិសេស ក្រុមអ្នក ដែលងាយរងគ្រោះបំផុត និងប្រព័ន្ធសំខាន់ៗបណ្ដាល មកពីផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ, បង្វែរទៅរកមាគ៌ាបៃតងតាមរយៈការ លើកកម្ពស់ការអភិវឌ្ឍបញ្ចេញកាបូនិច និងបច្ចេកវិទ្យាពាក់ព័ន្ធ, និងលើក កំពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ជាដើម។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ុន សារឿន ថ្លែងថា ប្រជាពលរដ្ឋកម្ពុជាយល់ដឹងតិចតួចពី ការប្រែប្រួល អាកាសធាតុ ស្របពេលដែលកម្ពុជា ជាប្រទេសមួយងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ បន្ទាប់ពី ហ្វីលីពីន និងវៀតណាម។ លោកថា "ដូច្នេះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជារឿងសំខាន់ណាស់ដែល យើងត្រូវចូលរួមផ្សព្វផ្សាយ"។

លោក ប៉ុន សារឿន បន្តថា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើរតួនាទីសំខាន់ក្នុងការ ចុះពន្យល់ប្រជាពលរដ្ឋតាម មូលដ្ឋាន ឲ្យបានយល់ពីការប្រែប្រួលអាកាសធាតុ ពោលគឺការណែនាំឲ្យ ប្រជាពលរដ្ឋ បានយល់ជុំវិញ វិធានការ ទប់ស្កាត់គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម។

លោកស្រី សេតស៊ូកូ យ៉ាម៉ាហ្សាគី នាយក UNDP ប្រចាំកម្ពុជាថ្លែងថា កម្ពុជាត្រូវបានចាត់ថ្នាក់ ជាបន្តបន្ទាប់ ទៅតាម សន្ទស្សន៍អន្តរជាតិ ក្នុងចំណោមប្រទេសទាំង១០ដែលងាយរងគ្រោះបំផុតដោយសារ ផលប៉ះពាល់នៃការ ប្រែប្រួល អាកាសធាតុ។

លោកស្រីបញ្ជាក់ថា "ផែនការយុទ្ធសាស្ត្រនេះ ដែលកំពុងផ្សព្វផ្សាយក្នុងថ្ងៃនេះ គឺជាជំហានសំខាន់មួយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រួសត្រាយ មាគ៌ាដើម្បីក្លាយ ជាប្រទេសប្រកបដោយការអភិវឌ្ឍ ដែលធន់នឹង បញ្ចេញ កាបូនិច"។

ការសិក្សាមួយផ្សេងទៀត ដោយទីភ្នាក់ងារចំណាត់ថ្នាក់ឥទាន នៃសហរដ្ឋអាម៉េរិកបានដាក់កម្ពុជា នៅជួរលើបំផុត នៃតារាង របស់ខ្លួនក្នុងចំណោមប្រទេស១១៦ ដែលងាយរងគ្រោះបំផុតបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដោយសារកម្ពុជាពឹងផ្អែកជាសំខាន់ លើផលិតកសិកម្ម និងសមត្ថភាពទន់ខ្សោយសម្រាប់ ទប់ទល់នឹងការប្រែប្រួល របបអាកាសធាតុ និងប្រព្រឹត្តិការណ៍ធាតុមិនប្រក្រតីនានា។

លទ្ធផលពីការសិក្សាថ្មីៗ បានរកឃើញថា នៅរយៈពេល៥០ឆ្នាំចុងក្រោយនេះ សីតុណ្ហភាពនិងរបបទឹកភ្លៀង នៅ កម្ពុជាបានចាប់ផ្ដើមប្រែប្រួល។ ការប៉ាន់ប្រមាណសម្រាប់រយៈពេល៨០ឆ្នាំខាងមុខបានសន្និដ្ឋានថា សីតុណ្ហភាព នឹងបន្តកើនឡើងជាមួយនឹងការថយចុះនៃរបបទឹកភ្លៀងនៅរដូវប្រាំង និងការពន្យារពេលចាប់ផ្ដើម ធ្លាក់ភ្លៀងនៅ រដូវវស្សា ដោយជាមួយគ្នានោះកម្ពស់ទឹកភ្លៀងអាចកើនច្រើនជាងមុន។

សូមបញ្ជាក់ថា នាឆ្នាំ២០១៣កន្លងទៅ របាយការណ៍របស់គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញ ថា គ្រោះទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្ស១៦៨នាក់។ ប៉ះពាល់ខូចខាតគិតជាទឹកប្រាក់អស់ ប្រមាណ ៣៥៦លានដុល្លារ ៕

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក លី ឈុនអ៊ូ ជា ឧកញ៉ា ក្រោយមានស្នាដៃ ចូលរួមស្ថាបនាជាតិ

$
0
0

កំពង់ចាម៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សី ហមុនី កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោក លី ឈុនអ៊ូ ជាឧកញ៉ា បន្ទាប់ពីរូបលោក  បានចូលរួមចំណែកកសាង នូវសមិទ្ធិផលជាច្រើន ក្នុងទឹកដីខេត្តកំពង់ចាម បម្រើជាប្រយោជន៍សម្រាប់ ប្រជាជន និង សង្គមជាតិ។

លោក លី ឈុនអ៊ូ មានទីលំនៅ ក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កន្លងទៅថ្មីៗនេះ លោកបានចូល  រួមកសាងសមិទ្ធិផល ជាច្រើន នៅក្នុងខេត្តកំពង់ចាម។ សមិទ្ធិផលដែលលេច ធ្លោជាងគេនោះ គឺរូបសំណាកភ្នំស្រី ភ្នំ ប្រុស អមដោយសួនកម្សាន្ត នៅចំណុចផ្លូវបំបែកត្រើង ដែលត្រូវចំណាយ ថវិកាផ្ទាល់ខ្លួន អស់ជាង ២០ម៉ឺនដុល្លារ  អាម៉េរិក ក្រោយពីមានការផ្តួចផ្តើមគំនិត សាងសង់ដោយ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម។

ជាមួយនិងការទទួលបានសេចក្តី ប្រោសព្រះរាជទានគោរមងារ ជាឧកញ៉ា ពីព្រះមហាក្សត្រនេះ ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន ដែលគោរព និងស្រឡាញ់ លោកឧកញ៉ា លី ឈុនអ៊ូ បានសម្តែងការអបអរសាទរចំពោះលោក  លី ឈុនអ៊ូ និងអរព្រះគុណជាអនេកប្បការ ចំពោះទឹកព្រះទ័យរបស់មហាក្សត្រ ក្នុងការលើកទឹកចិត្តដល់កូនចៅ របស់ព្រះអង្គ ដែលមានស្នាដៃចូលរួមស្ថាបនាសង្គមជាតិ៕

ខែឧសភា ឆ្នាំ២០១៤ ជាខែដែល ពិភពលោកចាត់ទុកថា បានកើនឡើងកំដៅ ខ្ពស់ជាងគេបំផុត

$
0
0

វ៉ាស៊ីនតោន៖ យោងតាម ការស្រាវជ្រាវ របស់ក្រសួងដែនដី និងមហាសមុទ្រ ជាតិសហរដ្ឋអាម៉េរិក ហៅកាត់ (NOAA) បានឲ្យដឹងថានៅក្នុង ខែឧសភា ឆ្នាំ២០១៤ ជាខែដែលត្រូវបាន គេចាត់ទុកថាបានកើនឡើងកំដៅ ពោល សីតុណ្ហភាពខ្ពស់ ជាងគេបំផុតដែល ពិភពលោកយើង មិនធ្លាប់មាន បន្ទាប់ពីបានកើនឡើង កំដៅខ្ពស់នៅក្នុង ឆ្នាំ១៨៨០នោះ ។

NOAA បានបញ្ជាក់ថា បើយើងបូកបញ្ចូលកម្រិតសីតុណ្ហភាពគិត ជាមធ្យមរវាងផែនដី និងទឹកសមុទ្រ គឺមានកម្រិត ១៥,៥៤ អង្សាសេ នេះជាកម្រិតដែលបាន កើនឡើងកំដៅ០,៧៤អង្សាសេ ។ ខណៈដែលតួលេខនៅក្នុង សតវត្សរ៍ ទី២០ ទាបជាង ។ក្រសួងខាងលើបានបន្តថា  កម្រិតកំដៅ០,៧២អង្សាសេ ជាតួលេខមួយដែល បានកើនឡើងក្នុង ឆ្នាំ២០១០ ។

ក្នុងនោះរបាយការណ៍ចេញដោយក្រសួងដដែលនេះបានបញ្ជាក់ថា កម្រិតកំដៅខ្ពស់ត្រូវបានគេបែងចែក តាមឆ្នាំ នីមួយៗ ។ ក្នុងឆ្នាំ២០១០ មានកម្រិតកំដៅ លំដាប់ទី២ ឆ្នាំ២០១២ ស្ថិតក្នុងលំដាប់ទី៣ ឆ្នាំ២០១៣ លំដាប់ទី៥ និង ឆ្នាំ២០១៤នេះស្ថិតក្នុង លំដាប់មួយក្តៅខ្លាំងជាងគេ ។ សម្រាប់ឆ្នាំដែលស្ថិតក្នុង លំដាប់ទី៤នោះ គឺនៅក្នុងខែឧសភា ដូចគ្នា នៅក្នុងឆ្នាំ១៩៩៨ ។

យោងតាមតួលេខនៅក្នុង ឆ្នាំ១៩៧៦វិញ កម្រិតកំដៅបានកើនឡើងខ្ពស់ តែនៅទាបជាងខែឧសភា ឆ្នាំ២០១៤នេះ ដដែរ ៕

Photo by DAP-News

សហរដ្ឋអាម៉េរិក ប្រកាសកាត់ បន្ថយជំនួយដល់ថៃ និងសម្រេច ដកការធ្វើ សមយុទ្ធចេញ

$
0
0

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានប្រកាសថា សហរដ្ឋអាម៉េរិក បានសម្រេចកាត់ បន្ថយជំនួយដល់ ប្រទេស ថៃឡង់ដ៏ បន្ទាប់ពីប្រទេស មួយនេះបង្កើតឲ្យមាន រដ្ឋប្រហារផ្នែកយោធា និងដកចេញនូវការធ្វើ សមយុទ្ធចេញ ពីប្រទេសនេះផងដែរ ។

រដ្ឋាភិបាលស៊ីនតោន បានបង្កជំនួនដល់ប្រទេសថៃ ដែលមានទឹកប្រាក់ ប្រមាណ៤,៧លានដុល្លារ ដែលជាជំនួយ សម្រាប់ប្រើប្រាស់ ក្នុងវិស័យយោធានៅក្នុងប្រទេសថៃឡង់ដ៏ ។ ទឹកប្រាក់សរុបដែលត្រូវផ្តល់ ឲ្យជារៀងរាល់ឆ្នាំ មានរហូតដល់១០,៥លានដុល្លារ ដែលជាថវិកា ជំនួយតាំងពីយូរមកហើយ ។ នេះជាការលើកឡើង របស់លោក Scot Marciel រដ្ឋមន្ត្រីក្រសួងសហព័ន្ធ រដ្ឋសហរដ្ឋអាម៉េរិក បានថ្លែងនៅក្នុងសន្និបាតកាល ពីថ្ងៃអង្គារម្សិលមិញថា យ៉ាងដូច្នេះ ។

ក្រសួងសហព័ន្ធរដ្ឋខាងលើបានប្រកាសថា ការបង្កកនូវប្រាក់ជំនួយមានចំនួន៣,៥លានដុល្លារ ហើយនេះបានធ្វើ ឡើងមួយថ្ងៃ បន្ទាប់ពីមានរដ្ឋប្រហារមួយកើតឡើងកាលពីថ្ងៃទី២២ ខែឧសភា កន្លងទៅនេះ ។

គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក បម្រុងនឹងបើក សមយុទ្ធជាលក្ខណៈទ្រង់ទ្រាយធំ ជាមួយក្រុមតម្រួតថៃ និងបន្ត កិច្ចការនេះ រហូតដល់ ថ្នាក់ដឹកនាំជាន់ខ្ពស់ ផ្នែកយោធាថៃ ទៀតផង រូមជាមួយមន្រ្តីមួយចំនួនទៀត របស់ សហរដ្ឋអាម៉េរិកចូលផងដែរ ។

លោក Marciel បានបញ្ជាក់ថា នេះជាការសម្រេចចិត្តដែលត្រូវដកចេញ នូវការបើកសមយុទ្ធ គេហៅថា Cobra Gold  ដែលគេចាត់ ទុកជាការបើក សមយុទ្ធដ៏ធំ របស់កងទ័ពសហរដ្ឋអាម៉េរិកនោះ និងជាយុទ្ធសាស្ត្រមួយរបស់ សហរដ្ឋអាម៉េរិក ដែលត្រូវបញ្ចេញសាច់ដុំ ឲ្យតំបន់អាស៊ីដឹង ៕

Photo by DAP-News


iOS 7.1.1 អាច Jailbreak បានពេញលេញហើយ

$
0
0

តើលោកអ្នកកំពុងជួបបញ្ហាជាមួយ iOS 7.1.1 នៅលើ iPhone iPad របស់លោកអ្នកមែនទេ? iPhone iPad  របស់លោកអ្នកតែងតែរលត់ ឬភ្លឺរលត់ៗ មែនទេ? មិនអាចវាយអក្សខ្មែរបានមែនទេ? សូមអញ្ជើញមកកាន់ Rich Kids Phone Shop អ្នកជំនាញ នៅទីនេះ នឹងដោះស្រាយបញ្ហាជូនលោកអ្នក ជាមួយនឹងតម្លៃទាបបំផុត។

បញ្ហាដូចដែលបានរៀបរាប់ខាងលើនេះ គឺបណ្តាលមកពី iOS Version 7.1.1 នៅលើ iPhone និង iPad របស់  លោកអ្នកមិនទាន់ jailbreak បានត្រឹមត្រូវ។ តែពេលនេះ បញ្ហាទាំងអស់ ត្រូវបានបញ្ចប់ហើយ  iOS Version 7.1.1 បាន jailbreak ដោយជោគជ័យហើយ។

ដើម្បីបញ្ចប់បញ្ហាលើ iPhone iPad របស់លោកអ្នក សូមអញ្ជើញមក Rich Kids Phone Shop ស្ថិតនៅអគារ  លេខ 70DEo, ផ្លូវលេខ 592, សង្កាត់បឹងកក់ទី២, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។ ទាក់ទងទូរស័ព្ទលេខ: 010 300 010, 097 22222 12 , 023 6666 816, E-mail: info@richkidsmedia.com/ info@richkidsmedia.com/  www.ifixineed.com

លេចស្ទីលបោកថ្មី តេប្រាប់លេខឆ្នោត យួន យកកុំមុយស្យុង

$
0
0

ភ្នំពេញ ៖ ស្ទីលបោកប្រាស់ នាពេលបច្ចុប្បន្ន បានលេចជា រូបរាងប្លែកៗ ពីគ្នា ដែលជនបោក ទាំងនោះ ពូកែរកឃើញវិធីសាស្ដ្រ ដើម្បីបោក បានលុយ តាមរយៈ ការលួងលោម ការនិយាយ ភូតភរធ្វើ យ៉ាង ណាឱ្យ ជនរងគ្រោះទន់ចិត្ដ ទន់កាយ ហើយម្យ៉ាងទៀត ដោយសារតែ ភាព លោភលន់ចង់ បានលុយច្រើន តែងតែ លង់ខ្លួនអស់លុយអស់កាក់និងទ្រព្យសម្បត្ដិ ជាមួយជនបោកប្រាស់ ដែលភាគច្រើនឡើង តាម ទូរស័ព្ទ ។

ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះ រូបភាពឆបោកតាមប្រព័ន្ធផ្ញើប្រាក់វីង និង កុហក់ថាត្រូវរង្វាន់ធំ របស់ក្រុមហ៊ុនទូរស័ព្ទ ណាមួយនោះ បានកើតឡើងជាបន្ដបន្ទាប់ ជាពិសេសភាគច្រើនកើតទៅ លើប្រជា ពល រដ្ឋ នៅតាមបណ្ដាខេត្ដស្រុក ស្រែចំការដែល ពុំសូវមានការយល់ដឹង ជ្រៅជ្រះពីបញ្ហាសង្គម ដែល រូបភាពបោកប្រាស់នេះ ជនឆបោកបាន ធ្វើជាទូរស័ព្ទទៅជនរងគ្រោះ ដោយប្រាប់ថា ជាបុគ្គលិក នៅក្រុម ហ៊ុនទូរស័ព្ទមួយ ហើយ ប្រាប់ជនរងគ្រោះថា លេខទូរស័ព្ទនេះ ត្រូវ បានគេចាប់រង្វាន់ ដោយទទួល បានលុយជា ច្រើនម៉ឺនដុល្លារ ។

ជនឆបោកទាំងនេះ បានប្រាប់ជនរងគ្រោះ ថា ដើម្បីមកទទួលលុយរង្វាន់ខ្ទង់ម៉ឺនដុល្លារ គឺជនរងគ្រោះ ត្រូវវេលុយមកឱ្យខ្លួន ដោយ កុហក់ថា ត្រូវការរត់សេវាផ្សេងៗដើម្បីឈាន ទៅដល់ការបើក ប្រាក់រង្វាន់ ដ៏មានតម្លៃលើស លុបនេះ ។

ជនរងគ្រោះខ្លះ ដោយសារតែចង់បាន លុយរង្វាន់ដែលមានរហូតទៅដល់ខ្ទង់ម៉ឺន ដុល្លារនិងម្យ៉ាងទៀត ខណៈដែលខ្លួនពុំដែល ស្គាល់លុយ ទាំងម៉ឺនដុល្លារនេះ ក៏សុខចិត្ដលក់ ទ្រព្យសម្បត្ដិ ដី ស្រែ គោ ក្របី ដើម្បីបង្គ្រប់ លុយវេជូនជនដែលត្រូវប្រាប់ជាថ្លៃសេវាបង់ មុន ហើយចុង ក្រោយគឺចាញ់បោកទទេស្អាត តែម្ដង ។

រូបភាពបោកខ្លះជនឆបោកបានទូរស័ព្ទ ទៅកាន់ជនរងគ្រោះ ដោយកុហក់ថា ខ្លួនជា ទីប្រឹក្សាផ្ទាល់ និង ជំនួយការផ្ទាល់របស់មន្ដ្រី ជាន់ខ្ពស់នេះ មន្ដ្រីជាន់ខ្ពស់នោះ ហើយសុំឱ្យ ជនរងគ្រោះឧបត្ថម្ភ ថវិកា មួយចំនួន ដើម្បី ចូលបក្សឬយកទៅជួយប្រជាពលរដ្ឋក្រីក្រ រហូតដល់ជនឆបោកទាំងនេះ បានធ្វើលិខិត ក្លែងក្លាយ វាយត្រាក្លែងក្លាយនិងស៊ីញ៉េក្លែង ក្លាយ ឈ្មោះអ្នកធំ ដើម្បីឱ្យជនរងគ្រោះមាន ទំនុកចិត្ដ ប៉ុន្ដែសុទ្ធតែរូបភាពបោកប្រាស់ ទាំងអស់ ។

នៅមានរូបភាពបោកប្រាស់ជាច្រើនផ្សេង ទៀត ដែលជនឆបោកគិតឃើញហើយយក ទៅបោកជន រងគ្រោះ តាមរយៈការចេះនិ យាយលួងលោម និងល្បិចនៃការនិយាយ ដូចអ្នកលេងប៉ាហ៊ីយ៉ាងដូច្នេះ ។ ឥឡូវនេះ រូបភាពបោកប្រាស់មួយទៀត បានកើតឡើង ដែលជនរងគ្រោះគឺ ជាមន្ដ្រីនគរបាលរាជធានី ភ្នំពេញមួយរូប ដោយអស់លុយប្រមាណ ៧០០ដុល្លារ តាមរយៈការយកលុយនេះទៅ ចាក់លេខឆ្នោតយួន ដែលនិយមលេងរាល់ ថ្ងៃ នៅប្រទេសកម្ពុជា ។

ជនរងគ្រោះដែលជាមន្ដ្រីនគរបាលសូម មិនបញ្ចេញឈ្មោះខាងលើនេះ បាននិយាយ ថា កាលពីពេល កន្លងទៅ លោកបានទទួល ទូរស័ព្ទពីបុរស ម្នាក់ ដោយតេមកប្រាប់ថា ខ្លួនផឹកកាហ្វេជាមួយគ្នា ក្រោម ដើមស្វាយ ដែលជនរងគ្រោះធ្លាប់អង្គុយផឹក ។ នៅពេល តេទូរស័ព្ទមកនោះ ជនរងគ្រោះ រាងឆ្ងល់និង មិនសូវចាំមុខ ប៉ុន្ដែដោយមិននឹកគិតថា ជា អំពើបោកប្រាស់នោះ ក៏ឆេះតែនិយាយទៅ កាន់ជនឆបោកថា អ្នកជាពួកម៉ាក់អ្នកនោះ ពួកម៉ាក់អ្នកនេះ (ឧទាហរណ៍ ពួកម៉ាក់អា ចិន) ពេលឮជនរងគ្រោះនិយាយទៅកាន់ យ៉ាងដូច្នេះ ជនឆបោកក៏បន្ទរតាមថា គឺពួក អាចិននឹងហើយ ។ ជនរងគ្រោះរូបនេះបាន និយាយទៀតថា ពេលនោះជនឆបោកបាន ប្រាប់ថា ខ្លួនប្ដូរការងារហើយ ដោយទៅបម្រើ ការងារនៅកាស៊ីណូព្រំដែនបាវិត ជាប់ប្រទេស វៀតណាម ដោយបម្រើក្នុងផ្នែកឆ្នោត ។

ជនឆបោកបាននិយាយភូតជនរងគ្រោះ ទៀតថា បើសិនចង់ត្រូវលេខឆ្នោតរូបគេជា បោះឱ្យ ប៉ុន្ដែពេលត្រូវ គឺ សុំថ្លៃ សេវាខ្លះឱ្យ ប៉ុន្មានក៏ឱ្យទៅ មិនថាអ្វីទេ អាស្រ័យលើមាន ចិត្ដ ។ ជនឆបោកបានប្រាប់ជនរងគ្រោះពីការ ចេញលេខឆ្នោត៣ខ្ទង់ គឺឧទាហរណ៍៍ខ្ទង់១០ ខ្ទង់២០ និងខ្ទង់៣០ ដូច្នេះចាក់តែ៣ខ្ទង់នឹង ទៅ គឺត្រូវហើយ ។ ដោយសារតែលោភលន់ នឹងទឹកប្រាក់ ខណៈដែលខ្លួនជា អ្នកលេងឆ្នោត ដ៏ងុបងល់ម្នាក់ផងនោះ ជនរងគ្រោះបានធ្វើ តាមជនឆបោក ដោយយកម៉ូតូទៅលក់បាន ជិត១០០០ដុល្លារ ហើយយកលុយទាំងនេះ ទៅចាក់រាយប៉ាយតាមមេឆ្នោត ពីខ្ទង់១០ដល់ ខ្ទង់៣០ សង្ឃឹម ថាត្រូវ លុះចាំអ៊ុតនៅម៉ោង ៤និង២០នាទីរសៀលជារៀងរាល់ថ្ងៃនោះ ស្រាប់តែពេលលេខឆ្នោត ចេញអស់ខុសគ្មាន ត្រូវមួយ ។ ពេលនោះជនរងគ្រោះបានទូរ ស័ព្ទទៅជនឆបោកដើម្បីសួរនាំ ប៉ុន្ដែជន ឆបោកនោះ បានបិទទូរស័ព្ទយ៉ាងលឿន នៅ ពេលដែលដឹងថា ជនរងគ្រោះមិនត្រូវឆ្នោត នេះមានន័យថា បើសិនជនរងគ្រោះត្រូវឆ្នោត ខ្ទង់១០ទៅខ្ទង់៣០ ច្បាស់ជាជនរងគ្រោះគិត ថា លេខឆ្នោតដែលជនឆបោក ឱ្យគឺពិតជា ត្រឹមត្រូវ ច្បាស់ជាឱ្យថ្លៃសេវាខ្លះទៅជន ឆបោកជាក់ជាមិនខានឡើយ នេះជារូបភាព ឆបោកធ្វើនំអត់ម្សៅ ។

ជនរងគ្រោះដែលជាមន្ដ្រីនគរបាលអ្នក អនុវត្ដច្បាប់ម្នាក់នោះ បានអំពាវនាវទៅកាន់ ប្រជាពលរដ្ឋផ្សេង ទៀត ត្រូវមានការគិតគូរ និងប្រុងប្រយ័ត្ន ខ្ពស់បំផុត ដើម្បីចៀសវាង ការឆបោកទាំងនេះ ដូចករណី រូបលោកផ្ទាល់ ដែលអស់ម៉ូតូជិត១០០០ដុល្លារ ស្ទើរតែមិន ហ៊ានចូលផ្ទះទៀតផង ៕

តំណាងស្ថានទូតថៃ យល់ព្រមទទួល យកញាត្តិ ពីព្រះសង្ឃ ឯករាជ្យ

$
0
0

ភ្នំពេញ៖ ញាត្តិរបស់ ក្រុមព្រះសង្ឃ ឯករាជ្យ និង ប្រជាពលរដ្ឋ ប្រមាណ៨០ នាក់ តវ៉ាចំពោះរដ្ឋាភិបាល យោធាថៃ ដែលបញ្ជូនពលករខ្មែរ ខុសច្បាប់ត្រឡប់ មកកម្ពុជានោះ ត្រូវបានតំណាងស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា យល់ព្រមទទួល នៅម៉ោង៩ និង២០ នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ។

យោងតាមខ្លឹមសារញាត្តិ របស់ក្រុមព្រះសង្ឃឯករាជ្យ បានបញ្ជាក់ថា តាមរបាយការណ៍ ទំនាក់ទំនង របស់ការិយាល័យព្រុំដែនកម្ពុជា-ថៃ បានឲ្យដឹងថា មានពលករ ចំណាក់ស្រុក១៦នាក់ ហើយត្រូវបានស្លាប់ដោយសារតែមានការវាយដុំពីកម្លាំង ប្រដាប់អាវុធថៃ ជាអកុសលអំឡុង ពេលមានវិបត្តិក្នុងប្រទេស ថៃ ពលករកម្ពុជា គឺជាអ្នករងនូវកំហុស ពលករកម្ពុជាជាច្រើន ត្រូវបានដឹកយកមកចាក់ចោល នៅតាម ព្រំដែនកម្ពុជា-ថៃ ជាហេតុធ្វើឲ្យពលករខ្មែរ ចំណាក់ស្រុកមួយចំនួនធំ ពុំមានលុយកាក់ ដើម្បីធ្វើដំណើរ ទៅផ្ទះរបស់ខ្លួនវិញ។

ខ្លឹមសារក្នុងញាត្តិបានបញ្ជាក់ទៀតថា រដ្ឋាភិបាលយោធាថៃ បានបំពានលើសិទ្ធិមនុស្ស នៃពលករចំណាក់ ស្រុកកម្ពុជាដែលមិនមាន ចងក្រងឯកសារខណៈដែលរដ្ឋាភិបាលយោធាថៃ បានបណ្តេញពួកគេ ដោយ បង្ខំចេញពីប្រទេសខ្លួន ដោយការដាក់ពួកគេក្នុងឡានទ្រុង ណែនណាន់ តាន់តាប់ ដឹកយកមកចាក់ចោល ដូចសត្វធាតុ។ ការប្រព្រឹត្តិទង្វើរដ៏សែនមហាឃោរឃៅ អមនុស្សធម៌ និងបន្ទាបបន្ថោករបស់ អាជ្ញាធរថៃ គឺវាផ្ទុយទៅនឹងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ម្យ៉ាងទៀត ដោយសារ ការរៀបចំ និងការសម្រប សម្រួលមិន គ្រប់គ្រាន់រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ ពលករចំណាក់ ស្រុកបានត្រូវបង្ខំ ឲ្យរស់នៅក្នុងជម្រកក្រោមតង់តាមព្រំដែន ហើយពលកររាប់រយនាក់ទៀត ចេះតែបន្តដឹកមកជារៀងរាល់ថ្ងៃ ចំណែកឯកទឹកស្អាត អាហារ ការថែទំាខាងសុខភាព និងទីជម្រក ត្រូវបានកំណត់យ៉ាងតឹងរ៉ឹង។

ដើម្បីដោះស្រាយ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៃពលករចំណាក់ស្រុកកម្ពុជាទំាងនោះ ក្រុមព្រះសង្ឃឯករាជ្យដើម្បីយត្តិធម៌សង្គម បានអំពាវនាវ និងដាក់ជូននូវអនុសាសន៍ ចំពោះរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលថៃ ៥ចំណុច ទី១.រដ្ឋាភិបាលថៃ ត្រូវតែរៀបចំវិធានការ ឲ្យបានត្រឹម ត្រូវសម្រាប់ ការបញ្ជូនពលករចំណាក់ស្រុកកម្ពុជា និងជូនដំណឹងដល់ស្ថានទូតកម្ពុជា ឬស្ថានកុងស៊ុល កម្ពុជា ប្រចាំ ប្រទេសថៃ ទាក់ទងនឹងការ ចាប់ខ្លួន ការឃុំខ្លួន ការបណ្តេញចេញ ពលករចំណាក់ស្រុកកម្ពុជា ដោយត្រឹម ត្រូវ និងមនុស្សធម៌, ទី២.រដ្ឋាភិបាលថៃ ត្រូវតែលើកស្ទួយ និងគោរពកតិកាសញ្ញា អន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលខ្លួនជាម្ចាស់ហត្ថលេខីដែរនោះ, ទី៣.រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ត្រូវតែធ្វើការស្នុំសុំអង្កេតជាបន្ទាន់ចំពោះការស្លាប់ពលករកម្ពុជានៅប្រទេសថៃ, ទី៤.រដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតគណៈកម្មការ ចម្រុះដើម្បីតាមដានស្ថានភាព និងដោះស្រាយបញ្ហា ដែលបានកើតមានមកលើពលករចំណាក់ស្រុកកម្ពុជាក្នុងប្រទេសថៃ និងមានផែនការ ច្បាស់លាស់មួយ សម្រាប់ការបណ្តេញចេញពលករចំណាកស្រុកកម្ពុជាក្នុងប្រទេសថៃ និងការផ្តល់ឲ្យពួកគេនូវទីជម្រក បណ្តោះអាសន្ន អាហារ និងទឹកស្អាតគ្រប់គ្រាន់ និងទី៥.រដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ ជាដាច់ ខាតចំពោះពលករចំណាក់ស្រុករបស់ខ្លួន ទំាងទីជម្រកបណ្តោះ អាសន្ន អាហារ ទឹកស្អាត និងការថែ ទាំសុខភាពរបស់ពួកគាត់។

សូមបញ្ជាក់ផងដែរថា នៅម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ ក្រុមព្រះសង្ឃឯករាជ្យ ចំនួន៣៥ អង្គ រួមនឹងប្រជាពលរដ្ឋ៥០ នាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខស្ថានទូតថៃ ដែលស្ថិតនៅ ទល់ មុខវិមានរដ្ឋចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីដាក់ញាត្តិនៅស្ថានទូត ក្នុងបំណងស្នើសុំបិណ្ឌបាទរដ្ឋាភិបាលថៃ ឲ្យគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរពលករចំណាក់ស្រុកកម្ពុជា៕

ការផ្ដល់​ជូន​តំលៃ​ពិសេស Laptop Computer រាងស្ដើង ស្រាល ធន់ តំលៃ ត្រឹមតែ $299

$
0
0

គ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថានៅភ្នំពេញ រឺក៏នៅតាមបណ្តាលខេត្ត រាល់អតិថិជនទាំងអស់ តែងតែទទួលបាននៅ ការបំរើសេវាកម្ម ក៏ដូចជាទទួលបានតំលៃ ពិសេសទៅលើផលិតផល ជាច្រើនដែលមានលក់នៅ Safe Home Technology ។ ទាំងអស់នេះគឺជាការខិតខំរបស់ Safe Home Technology ដើម្បីចែករំលែកនៅ ផលិតផលរបស់ខ្លួនតាមរយះ ការផ្តល់ជូនតំលៃ ពិសេសសំរាប់ឲ្យអតិថិជន ហើយឥឡូវនេះអ្វី ដែលពិសេសនោះគឺបាន មកដល់ទៀតហើយគឺ រាល់ការជាវកុំព្យូទ័រ Acer & Asus តំលៃត្រឹមតែ $299 តែប៉ុណ្ណោះ ហើយចំនួនមានកំណត់ និងសុពលភាពត្រឹម ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2014 ។

ផលិតផលទាំងពីនេះមាន ភាពធន់ រាងស្ដើង ស្រាល និងជាផលិតផលកំពុង តែពេញនិយមក្នុង ប្រទេសកម្ពុជាផងដែរ ហើយប្រើប្រាស់បានគ្រប់វ័យ ជាពិសេសមាន ការធានារហូតដល់មួយឆ្នាំ។

សូមក្រលេកមើល Specification លំអិតខាងក្រោម

ACER V5-132
CPU:Intel Celeron(1.0 GHz,2 MB L3 Cache)
-Ram : 2GB DDR3
-HDD : 500GB Sata
-Optical Drive : No
-VGA: Intel HD Graphics, supporting Microsoft DirectX 11, OpenGL 3.1,OpenCLTM v1
-Display:11.6-inch HD 1366x768,high
-brightness(220-nit)LED-backlit TFT LCD
-Connectivity: Bluetooth 4.0/Lan/Wireless
Network/ Webcam/ Wi-Fi
-Port: USB 3.0/ VGA
-Wireless : 802.11bgn/ Bluetooth
- Operating System: DOS(Free
Window Installation)-
Battery : 3-Cell
Weight : 1.38kg

Asus X451CA
-Intel 1007U 1.5GHz
-New CPU 4th Generation
- RAM: 2 GB DDR3
- HDD : 500 GB
- Optical Drive: DVD RW
- Screen: 14" HD EWV (1366 x 768)
- VGA 1: Intel HD Graphics 4000
- Webcam HD/ Wireless/ LAN/ USB 3.0
- Bluetooth 4.0/ Card reader/ HDMI
-6-Cell 6520 mAh 48 Whrs(Upto 6 Hrs)
- Windows DOS
- Weight : 1.9 Kg

បើសិនជាអតិថិជនទាំងអស់ មានចំណាប់អារម្មណ៏ ចង់ជាវយកទៅប្រើប្រាស់ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន Safe Home Technology ផ្ទាល់ដែលមានអាស័យដ្ឋាន ផ្ទះលេខ 279 ផ្លូវ ព្រះសីហនុ(ទល់មុខក្លោងទ្វារ វត្តមហាមន្រ្តី)ឬ តាមរយះលេខទូរស័ព្ទ 023 217 287/  077 505 400 និង តាមរយះEmail: salehome168@gmail.com

សមាជិករដ្ឋសភា ស្នើរាជរដ្ឋាភិបាលធ្វើផែនការ យុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍន៍ ប្រទេស ដោយមិនឲ្យអ្នក នយោបាយ មកលាយឡំ

$
0
0

ភ្នំពេញ ៖ សមាជិករដ្ឋសភាម្នាក់ គឺលោក សួស យ៉ារ៉ា បានស្នើឲ្យ រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួង ផែនការ ត្រូវរៀបចំផែនការ យុទ្ធសាស្រ្ត ថ្នាក់ជាតិដើម្បីអភិវឌ្ឍន៍ ប្រទេសឲ្យមានការ រីកចំរើនដោយ មិនប្រកាន់គណបក្ស នយោបាយ ណាមួយឡើយ។

ការថ្លែងស្នើសុំរបស់ លោក សួស យ៉ារ៉ា នេះ ធ្វើឡើងនៅក្នុងសម័យ ប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋ សភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីពិភាក្សាលើសេចក្តី ព្រាងច្បាប់ចំនួន៤។

លោកបានបញ្ជាក់ថា «ចំពោះផែនការអភិវឌ្ឍន៍ ជាតិខ្ញុំសូមឲ្យឯកឧត្តម ជួយបំភ្លឺសូចនាករ ហានិភ័យ ដែលបង្កើតឡើង ដោយក្រុមអ្នកនយោបាយ ។ ទៅថ្ងៃអនាគតយើងអាចរៀបចំ ផែនការយុទ្ធសាស្រ្តស្នូល របស់ប្រទេសជាតិ ហើយផែនការនេះ ដែលអាចប្រើដោយគ្រប់ គណបក្ស នយោបាយ អ្នកណាក៏ដោយ អ្នកឈ្នះ អ្នកឯងកាន់កាប់អំណាច អ្នកអនុវត្តចុះ ប៉ុន្តែកុំឲ្យអ្នក នយោបាយ មកលាយឡំ ជាមួយអភិវឌ្ឍន៍ ជាតិ»។

ជាការឆ្លើយតប ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ លោក ឆាយ ថន បានមានប្រសាសន៍ថា "យើង ធ្វើផែនការ គឺយើងបោះជំហានទៅមុខ យើងមិនធ្វើផែនការថយក្រោយទេ ចឹងទេបើ មានបញ្ហាកើតឡើង យើងត្រូវគិតគូរថាតើត្រូវដោះស្រាយតាមរបៀបណា ដោយរកផ្នែក ណាមកបំពេញ ។ តាមនីតិវិធី នៃដំណើរ ការអភិវឌ្ឍន៍ផែនការ គឺយើងតាមដានជារៀងរាល់ឆ្នាំ"។

លោកបន្តថា ក្រសួងបានត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការ ដើម្បីឲ្យបាន សម្រេចអ្វីៗដែលបាន កំណត់ នៅក្នុងសូចនាករ។

លោកបន្ថែមថា ផែនការយុទ្ធសាស្ត្រ មិនមែនតែគ្រប់គណបក្សអាចប្រើបាននោះទេ ហើយសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនោះ មិនទាន់បានសម្រេច ទាំងស្រុងនោះទេ ប៉ុន្តែដៃគូណាក៏គេចង់បានដែរ ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្ត ដែលបានរៀបចំរួចហើយ ដើម្បីផ្សារភ្ជាប់ជាមួយ ភាគីពាក់ព័ន្ធ ហើយក៏តំណាងឲ្យប្រទេសជាតិទាំងមូល ដោយប្រើប្រាស់បានទាំងកម្រិតជាតិ-អន្តរជាតិ។

លោកបន្តថា ក្រសួងផែនការ បានសហការជាមួយក្រសួងដែលជាដៃគូពាក់ព័ន្ធ និងអ្នកជំនាញ ជាច្រើន ដើម្បីឲ្យមានកំណើនសេដ្ឋកិច្ច៧ភាគរយ ហើយភាគីពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់កាត់ បន្ថយគំលាត អ្នកមានចំណូលខ្ពស់និងអ្នកមានចំណូលទាប បានច្រើនគួរឲ្យកត់សំគាល់តាមផែនការ យុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ៕

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images