Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សូមចំណាយពេល ៥នាទីដើម្បី ស្វែងយល់អំពី ការរៀបចំសំណុំ ឯកសារ និងទំរង់បែបបទ ក្នុងការបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម សណ្ឋាគារ រោងចក្រ ………ដែលត្រឹមត្រូវ?

$
0
0

សូមស្វែងយល់ អំពីមធ្យោបាយ រៀបចំសំណុំឯកសារ និងទំរង់បែបបទ ក្នុងការបើក ឬបិទក្រុមហ៊ុន អង្គការ សណ្ឋាគារ រោងចក្រ សហគ្រាស  ………ដែលត្រឹមត្រូវ ៖

១. ការបើកក្រុមហ៊ុនថ្មី សាខាក្នុង និងក្រៅប្រទេស ការិយាល័យតំណាង អង្គការ សមាគមនានា
- ការបំពេញបែបបទស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដា (ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌល កំសាន្ត ដឹកជញ្ជូន ព័តមានវិទ្យា ផ្សព្វផ្សាយ ប្រឹក្សាយោបល់ រកការងារក្នុង និងក្រៅប្រទេស សាលារៀន អចលន ទ្រព្យ បញ្ចាំ និងប្រតិភោគ ដោយអនុប្បទាន ក្រុមហ៊ុន សាងសង កសិកម្ម  សិប្បកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម ផលិតខ្សែភាពយន្តផ្សេងៗ......)
- ការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
-ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមនិងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័ន អាណាព្យាបាល ។
- ការស្នើរសុំអាជ្ញាប័ណ្ណ គ្រឹះស្ថានហិរញ្ញវត្ថុ ពីស្ថាប័នអណាព្យាបាល (ធនាគារ ឬមីក្រូហិរញ្ញវត្ថុ)
- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
- ការរៀបចំស្នើរសុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
- ការស្នើរសុំចុះបញ្ជីបេឡាជាតិសន្តិសុខសង្គម (បសស)
- ការប្តូរវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ការកែប្រែ លក្ខន្តិក ការកែប្រែផ្លាស់ប្តូរភាគហ៊ុន ការប្តូរអាស័យដ្ឋាន ការបន្តអជ្ញាប័ណ្ណ និងការកែប្រែផ្សេងៗទៀត( អភិបាល កម្មវត្ថុអាជីវកម្ម នាមករណ៍ ចំនួនកូរ៉ុម.....)

២-ការប្រឹក្សាយោបល់លើការបិទក្រុមហ៊ុន អង្គការ រោងចក្រ សហគ្រាស។ល។
- ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម
- ការស្នើសុំលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ
- ការស្នើសុំលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម ។ល។

បើលោកអ្នកចង់ស្វែងយល់លើកិច្ចការទាំងឡាយនេះ សូមទាក់ទង LBC ទូរស័ព្ទលេខៈ 011 777 110 និង 017 93 93 90  យើងខ្ញុំមានក្រុមជំនាញដែលមានភាពច្បាស់លាស់ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការប្រឹក្សាការងារ និង ជួយដល់លោកអ្នក ។

ក្រៅពីនេះយើងខ្ញុំ មានការប្រឹក្សាយោបល់ លើសេវាកម្មមួយ ចំនួនទៀតជូន លោកអ្នកដូចជា៖
១-សេវាកម្មគណនេយ្យៈ
-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
-សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
-សេវាកម្មរៀបចំនិងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មីនិងក្រុមហ៊ុនដែល មានប្រតិបត្តការជា ច្រើនឆ្នាំ ឲ្យបានត្រឹមត្រូវឡើងវិញ ។
-សេវាកម្មប្រឹក្សាយោបល់លើការ កែលម្អឬធ្វើបច្ចុប្បន្នភាពលើ គោលនយោបាយណនេយ្យនិង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
២-សេវាកម្មពន្ធដារៈ
-ជួយរៀបចំបញ្ជីពន្ធដារគ្រប់ប្រភេទនិងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នកដែលធ្វើបែប នេះគឺចំណេញ ថវិកា ជាងការជួលបុគ្គលិកធ្វើការ ជាប្រចាំឆ្ងាយណាស់។
-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ ប្រភេទដូចជា ដោះស្រាយបំណុលពន្ធដារ ការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំ ឯកសារស្របច្បាប់សម្រាប់ ដាក់ជូនសវនករពន្ធដារ ។
-ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើម អាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការ លើកលែងពន្ធ ។
៣-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
-សេវាប្រឹក្សាយោបល់លើការជ្រើសរើស កម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធាន ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... សម្រាប់កត់ត្រា ផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្រប តាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវ ផ្នែកច្បាប់ ។
-សេវាប្រឹក្សាយោបល់លើការវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...
៤-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង ជាសេវាកម្មបណ្តុះបណ្តាល ជំនាញ គណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 93 93 90

Photo by DAP-News

Photo by DAP-News


អភិបាលខេត្ដកណ្ដាល បញ្ជាឱ្យអាជ្ញាធរ ស្រុកអង្គស្នួល ចុះពិនិត្យមើល ការចាក់កាក សំណល់ ក្រោយភ្នំរាប

$
0
0

កណ្ដាល  ៖ អភិបាលខេត្ដកណ្ដាល លោក ផៃ ប៊ុនឈឿន បានបញ្ជាឱ្យអភិបាលស្រុក អង្គស្នួល ចុះទៅពិនិត្យមើលកន្លែងចាក់កាក សំណល់ ធុំក្លិនស្អុយ ស្ថិតនៅខាងក្រោយភ្នំ រាប ក្រោយពីប្រជាពលរដ្ឋ ដែលមានផ្ទះស ប្បែង និងដីចំការនៅខាងត្បូងភ្នំថ្មបីដុំ និង ក្រោយវត្ដភ្នំរាប បានបញ្ចេញប្រតិកម្មនិង រាយការណ៍មកកាន់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យចុះផ្សាយពីបញ្ហានេះ ដឹងដល់ ថ្នាក់ដឹកនាំខាងលើ ។

អភិបាលស្រុកអង្គស្នួលបានបញ្ជាក់ទៀត ថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ នេះ អាជ្ញាធរស្រុកនិងបង្កើតគណៈកម្មការ មួយ ដោយមានការចូលរួមពីមន្ទីរបរិស្ថាន និងមន្ដ្រីពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យមើល បញ្ហាទាំងនេះ ។

សូមបញ្ជាក់ថា កាកសំណល់ដែលត្រូវ ឈ្មួញមានលុយនិងមានឥទ្ធិពលយកទៅចាក់ នោះ គឺជាកាកសំណល់ជាតិមេតាណុល ចេញ ពីរោងចក្ររបស់កូរ៉េមួយ ស្ថិតនៅតាមផ្លូវ ជាតិលេខ៥ ។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកសយ សុភាព និងសហការី បានចុះ ទៅយកព័ត៌មានផ្ទាល់ នៅកន្លែងចាក់កាក សំណល់ទាំងនោះ ហើយធុំក្លិនស្អុយយ៉ាងខ្លាំង ស្ទើរតែមិនអាចទ្រាំបាន ។

សូមបញ្ជាក់ថា អ្នកឃុំទួលព្រិច និងអ្នកភូមិម្កាក់ ស្រុកអង្គស្នួល ជាច្រើនគ្រួសារ ដែលមានផ្ទះសម្បែង និង ដីចំការនៅខាងត្បូងភ្នំថ្ម ៣ដុំ និងខាងក្រោយ វត្ដភ្នំរាប បាននាំគ្នាប្រតិកម្ម និងរាយការណ៍ សូមឱ្យមន្ដ្រី អាជ្ញាធរ សមត្ថកិច្ច ជាពិសេស មន្ដ្រីបរិស្ថាន ចុះទៅត្រួតពិនិត្យមើលករណី គេយកកាកសំណល់រាវរាប់រយ រាប់ពាន់តោន យកទៅចាក់ចោល ពាសវាល ពាសកាលជះ ក្លិនស្អុយអាសោចធ្វើឱ្យអ្នកស្រុកពិបាកទ្រាំ បំផុត។

អ្នកភូមិរំលិច ឃុំទួលព្រិចដែលជាកន្លែង គេយកកាកសំណល់ទៅចាក់ចោលខាងលើនេះ បានអះអាងថា សកម្មភាពគេយកកាកសំណល់ មកចាក់ចោលខាងលើនេះ គឺកើតមានជាយូរ មកហើយ ដោយទីតាំងចាក់មាន ទំហំដី ជាច្រើនហិកតា ហើយដោយសារតែកាក សំណល់ដែលគេដឹកយកមកចាក់ចោលខាង លើនេះ ជាប្រភេទ កាកសំណល់រាវដូចភក់ ម្ចាស់ទីតាំងបានកាយជាប្រឡាយលើកជារង ដូចរងដាំដំឡូង រួចហើយមានរថយន្ដដូច ប្រភេទរថយន្ដបូមលូធំៗ ពណ៌លឿង ដឹកកាក សំណល់យកទៅបូមចាក់ចូលតាមប្រឡាយ នោះ ទុកចោលពាស វាលពាសកាល ជះក្លិន ស្អុយអាសោចពិបាកនឹងទ្រាំបំផុត ហើយ ប្រសិនបើខ្យល់បក់មកម្ដងៗ ក្លិនស្អុយសាយ ភាយរាប់ពាន់ម៉ែត្រ សូម្បីតែអ្នកទៅអង្គុយ លេងនៅរម្មណីយដ្ឋានភ្នំរាប ក៏ធំក្លិនស្អុយ ស្ទើ ទ្រាំមិនបានផងដែរ ពេលខ្យល់បក់ចំម្ដងៗ។

ចំណែកអ្នកភូមិដែលមានដីចំការនៅក្បែរ ៗនោះ បាននាំគ្នាព្រួយបារម្ភពីទឹករាវ នៃកាក សំណល់ខាងលើនេះ ពេលជ្រាបចូលក្នុងដី ឬ ក៏ហូរហៀរ ចូលទៅដីរបស់ពួកគាត់ ដែលនៅ ខាងទំនាបអាចនឹងបង្កផលប៉ះពាល់ ដល់ដំណាំ ឬសត្វចិញ្ចឹមរបស់ពួកគាត់ ខណៈគេមិនដឹងថា កាកសំណល់ខាងលើជាកាកសំណល់អ្វីពិត ប្រាកដ ផងនោះ និងមានសារធាតុគីមី ឬ អត់?។

កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា កន្លងទៅ នេះ ខណៈភ្នាក់ងារដើមអម្ពិលចុះទៅដល់ទី តាំងគេចាក់កាកសំណល់ ពិតជាធំក្លិនស្អុយ ពិបាកទ្រាំមែន។ កម្មករម្នាក់ដែលកំពុងបើក រថយន្ដដឹកកាកសំណល់ខាងលើនេះ យកទៅ ចាក់ចោលបានអះអាងថា ខ្លួនបានដឹកកាក សំណល់ខាងលើចេញពីរោងចក្រមួយនៅ តាមផ្លូវជាតិលេខ៥ តែមិន បានប្រាប់ឈ្មោះ រោងចក្រនោះទេ ដោយគេអះអាងថា ធ្វើតាម បញ្ជាថៅកែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកភូមិនៅក្បែរ កន្លែងចាក់កាកសំណល់បានអះអាងថា ទីតាំង ដីចាក់កាកសំណល់ខាងលើនេះ ជារបស់អ្នក មានលុយនៅ ទីនោះម្នាក់ ដែលគេស្គាល់ឈ្មោះ ម៉ន ហើយគេអះអាងថា កាកសំណល់ខាងលើនេះ ដឹកចេញពីរោងចក្រ ធ្វើមេតាណុល របស់ក្រុម ហ៊ុនកូរ៉េដោយមានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ម្ដុំរោងចក្រម៉ែនសារុន។

អ្នកភូមិបានអះអាងថា ឈ្មោះ ម៉ន គឺជាអ្នកមាន លុយមានឥទ្ធិពលនៅតំបន់នោះ ទើបពេលគេ ដឹកកាកសំណល់ យកមកចាក់ចោលលើដី របស់ខ្លួនបង្កក្លិនស្អុយជះរាប់ពាន់ម៉ែត្រ ទឹកកាកសំណល់ហូរជ្រាបចូលទៅលើដីអ្នក ជិត ខាងបែបនេះ ហើយក៏គ្មានអ្នកភូមិណា ហ៊ានចេញមុខប្ដឹងដែរ។

ដូច្នេះអ្នកភូមិបានសំណូមពរ សូមឱ្យមន្ដ្រី អាជ្ញាធរសមត្ថកិច្ច ជាពិសេសមន្ដ្រីបរិស្ថាន ជួយចុះទៅត្រួតពិនិត្យ មើលផង ថាតើកាក សំណល់រាវខាងលើមានសារធាតុគីមីបង្ក គ្រោះថ្នាក់ដែរ ឬអត់?

ពាក់ព័ន្ធករណីនេះ ដើមអម្ពិលមិនអាច ធ្វើការទាក់ទងសុំការបំភ្លឺពីឈ្មោះ ម៉ន ដែល អ្នកស្រុកអះអាងថា ជាម្ចាស់ ទីតាំងខាងលើ នេះបានឡើយ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ តែតាមការទៅពិនិត្យជាក់ស្ដែងកាក សំណល់រាវ ខាងលើ ពិតជាជះក្លិនស្អុយពិបាក ទ្រាំពិតប្រាកដមែន៕

ស្រវឹង បើករថយន្ត Rang Rover ទៅបុកគូថ រថយន្តតួរីស ហើយជ្រុលល្បឿន បុកចូលរបងផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យ រថយន្ត រងការខូចខាត យ៉ាងដំណំ

$
0
0

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹង បើករថយន្តមួយគ្រឿងម៉ាក Rang rover ទៅបុកពីក្រោយគូថរថយន្តតួរីស ហើយរថយន្តនៅមិន ទាន់អស់ល្បឿន ក៏បានជ្រុលចង្កូតបុក របងផ្ទះប្រជាពលរដ្ឋធ្លាយ ចូលដល់ខាងក្នុង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង០០នាទីយប់ ឈានចូលថ្ងៃទី ២៦មិថុនា ឆ្នាំ២០១៤ នៅចំណុចទល់មុខ ផ្លូវចូលអធិការខណ្ឌចំការមន ស្ថិតតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេត ឃើញយុវជនខាងលើ ជិះរថយន្តមួយគឿងម៉ាក Rang rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W- 9298 បើកបរធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលល្បឿន បុកបញ្ឆិត ពីក្រោយរថយន្តតួរីស មួយគ្រឿងផ្សេងទៀត ពណ៌ទឹកប៊ិចលាយស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងទិសស្របគ្នា បណ្តាលឲ្យរថយន្តតួរីស រងការខូចខាត ផ្នែកខាងក្រោយ ហើយរថយន្ត Rang Rover នៅមិនអស់ល្បឿន ក៏បានជ្រុលទៅ បុករបងផ្ទះប្រជាពលរដ្ឋ ធ្លាយចូលទៅខាងក្នុងជាង១០ម៉ែត្រ ។ រីចំណែកឯរថយន្ត Rang rover ត្រូវរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ តែភាគីខាង ម្ចាស់រថយន្តបង្ក មិនចង់ឲ្យរំខានដល់សមត្ថកិច្ចនោះទេ ទើបសុខចិត្តចេញថ្លៃ ខូចខាតទាំងអស់  ទាំងថ្លៃរថយន្តតួរីស និងរបង ផ្ទះរបស់ប្រជាពលរដ្ឋនៅម្តុំនោះ។

សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ គឺកើតឡើងដោយសារតែយុវជន ជាម្ចាស់រថយន្ត Rang Rover បើកបរស្ថិក្នុងភាព ស្រវឹង ហើយខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបង្កឲ្យមានរឿងហេតុ ដូចនេះកើតឡើងតែម្តងទៅ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការ ពីបទបំផ្លាញ ទ្រព្យសម្បត្តិ អ្នកដទៃ

$
0
0

បាត់ដំបងៈ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការនៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ពីបទបំផ្លាញអ្នកដទៃ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីកម្លាំងនគរបាល អធិការស្រុកសំពៅលូន បានឃាត់ខ្លួនកាលពី១៩និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នៅក្រុមទី៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន កន្លងទៅ រួចបញ្ជូនមកស្នងការខេត្តដើម្បីចាត់ការបន្ត។

បន្ទាប់ពីកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានទទួលសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យម្នាក់ ពី បទបំផ្លាញអ្នកដទៃ រួចមកកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានរៀបចំបញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់។

បើតាមរបាយការណ៍បញ្ជូន របស់អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនបានមានឈ្មោះ គង់ ស៊ីណា ហៅ ធ្នូ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅក្រុមទី៤ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន បានធ្វើសកម្មភាព យកដុំថ្មធំមកគប់កញ្ចក់ទ្វារ បែកខ្ទេចទាំងស្រុង អស់ចំនួន៤ផ្ទាំង ខណៈផ្ទះជនរងគ្រោះ កំពុងរៀបចំផ្ទះ ទើបនិងបុណ្យសពឪពុកខ្លួនរួច។

បន្ទាប់បានធ្វើសកម្មភាពហើយ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យភ្លាមៗ នាំយកមកអធិការស្រុក សាកសួរ រួចកសាងសំណុំរឿង បញ្ជូនមកស្នងការខេត្ត ដើម្បីចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្រ្តីការិយាល័យជំនាញខេត្ត បានរៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

Photo by DAP-News

ស្រវឹងបើករថយន្ត កូរ៉ូឡាបុករះ របាំងថ្មចែកទ្រូង ផ្លូវបណ្តាលឲ្យ បាក់អស់១៨ផ្ទាំង

$
0
0

ភ្នំពេញ៖ របាំងថ្មចែកទ្រូង ផ្លូវចំនួន១៨ផ្ទាំង មួយកន្លែង ដែលស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ ២ ទល់មុខគ្លីនិក ចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវរងការខូចខាត ដោយសារបុរសមិន ស្គាល់អត្តសញ្ញាណម្នាក់ ស្រវឹងបើករថយន្តក៉ូរូឡា បុករះពេញទំហឹង ។

ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ១២និង ៤០នាទីយប់ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០១៤។

យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេត ឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-2921 បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមក ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តជ្រុលល្បឿនរេចង្កូត បុករះរបាំងថ្មចែកទ្រូវផ្លូវ ពេញទំហឹង បណ្តាលឲ្យរបាំងថ្មចំនួន១៨ផ្ទាំង ត្រូវរងការខូចខាតដាច់ចេញពីគ្នា។ ចំណែកឯម្ចាស់ រថយន្តបានបើកទ្វារ ចេញមកក្រៅ ហើយឡើងម៉ូតូឌុបរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយជំនាញ ចុះធ្វើការអន្តរាគមន៍វាស់វែង និងស្ទូចយករថយន្តបង្កទៅ រក្សាទុកនៅការិយា ល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ រងចាំដោះ ស្រាយតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ គឺបង្កឡើងដោយសារភាគីខាងម្ចាស់ រថយន្តបើកបរ ស្ថិតក្នុង ស្ថានភាពស្រវឹងជោគជាំ ខ្វះការប្រុងប្រយ័ត្នខ្ពស់ និងបើកបរហួលល្បឿនកំណត់ទើត ធ្វើឲ្យមាន រឿងហេតុ ដូចនេះកើតឡើងតែម្តងទៅ ៕

កម្មវិធីកុំព្យូទ័រ សម្រាប់ គ្រប់គ្រង ភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ គ្រប់ប្រភេទ

$
0
0

ភ្នំពេញ៖ កម្មវិធីកុំព្យូទ័រ តាមបច្ចកទេសទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ មានសមត្ថភាពខ្ពស់ សម្រាប់គ្រប់ គ្រង ភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke ManagementSystems) គ្រប់ប្រភេទ ដែលជាកម្មវិធីផលិតដោយATMOSPHEARE TECHNOLOGY Co.,Ltd.។ សូមទាក់ទងអាសយដ្ឋានអគារ លេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូង វត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

កម្មវិធីនេះមានច្រើនជម្រើសតាមទំហំ និងទ្រង់ទ្រាយអាជីវកម្មគ្រប់ប្រភេទ ទោះបីជា មុខរបរខ្នាតតូចខ្លាំង តូច តូចមធ្យម មធ្យម បង្គួរ ធំ ធំខ្លាំងប៉ុណ្ណាក៏ដោយ ទោះបីជាសកម្មភាពអាជីវកម្មផ្សេងពីគ្នា ដោយភោជនីយដ្ឋាន ផ្សេង ក្លឹបរាត្រីផ្សេង ការ៉ាអូខេផ្សេងដាច់ដោយឡែកពីគ្នា ឬបញ្ចូលគ្នាតែមួយក៏ដោយមានជាភាសារអង់គ្លេស ភាសារខ្មែរ ឬ ភាសារនានា។

កម្មវិធីនេះមានវិសាលភាព និងសមត្ថភាពទូលំទូលាយ ច្បាស់លាស់ដូចខាងក្រោម៖

១-ការកំណត់លក្ខខណ្ឌ (Setup):ព័ត៌មានក្រុមហ៊ុន ភាសារ (ខ្មែរ អង់គ្លេស...) អត្រាប្តូរប្រាក់ (រៀល ដុល្លារ...) គ្រប់គ្រងបញ្ជីលក់បំណែងចែក តាមតុបំណែងចែកតាមបន្ទប់បំណែងចែក តាមជាន់បញ្ជីលក់ការគ្រប់គ្រងថៃ្លលក់ គ្រប់គ្រងវិក្ក័យបត្រការទូទាត់ប្រាក់ពីអតិថិជន ការបញ្ចុះតម្លៃការគិតលុយ ការបិទការលក់ (សរុបប្រាក់ដែល លក់បាន)...។

២- គណនេយ្យករ (Accountant): ប្លង់គណនី ការកត់ត្រាទិន្នានុប្បវត្តិ និង កំណត់សុវត្ថិភាព ទិន្នន័យ ។

៣-ការត្រួតពិនិត្យស្តុក(Inventory):ការគ្រប់គ្រង់ផលិតផល(សន្និធិមិនមែនជាសន្និធិការរួមបញ្ចូលវត្ថុធាតុដើម) កម្រិតបញ្ជាទិញបន្ថែមការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រង់ថៃ្លដើមជាមធ្យម រង្វាស់រង្វាល់ការកែតំរូវសន្និធិ និងថៃ្លដើម...។

៤-ការគ្រប់គ្រងអតិថិជន(Customer):ពត៌មានអតិថិជនប្រភេទអតិថិជន…។

៥-អ្នកផ្គត់ផ្គង់(Vendor): បង្កើតព័ត៌មានអ្នកផ្គត់ផ្គង់កំណត់ប្រភេទអ្នកផ្គត់ផ្គង់ការទិញទំនិញ ការបញ្ជូល វិក្កយបត្រ វិក្កយបត្រត្រូវទូរទាត់ ការមើលរបាយការណ៌ទិញសរុប...។

៦-របាយការណ៌(Report):

របាយការណ៌សន្និធិ ឬទំនិញ (Inventory Report)៖របាយការណ៌ចំនួនទំនិញក្នុងស្តុករបាយការណ៍ វាយតម្លៃ ទំនិញសង្ខេបរបាយការណ៌វាយតំលៃទំនិញលម្អិត របាយការណ៌កែតម្រូវស្តុក... ។

របាយការណ៌លក់(Sales Report) ៖ របាយការណ៌លក់ជាសាច់ប្រាក់ ដោយសងេ្ខប និងលម្អិតលក់តាមមុខ ទំនិញ ដោយសងេ្ខបនិងលម្អិត លក់តាមវិក័្កយបត្រចំណូលប្រចាំថៃ្ង របាយការណ៍តាមមុខទំនិញ ដែលលក់ដាច់ ច្រើនជាងគេរបាយការណ៌បិទបញ្ជីប្រចាំថៃ្ង...។

របាយការណ៌អ្នកផ្គត់ផ្គង់(Vendor) ៖ របាយកាណ៍ជំពាក់អ្នកផ្គត់ផ្គង់សង្ខេប និងលម្អិត ទិញតាមអ្នកផ្គត់ផ្គង់ សង្ខេប និងលម្អិត របាយការណ៍ទិញទំនិញសង្ខេបនិងលម្អិត...។

របាយការណ៍គណនេយ្យករ(Accountant)៖ ទិន្នានុប្បវត្តិ(Journal)សៀវភៅធំទូទៅ (General Ledger) តារាងតុល្យភាព (Trial Balance)របាយការណ៌លទ្ធផល (Income Statement)  តារាងតុល្យការ (Balance Sheet) … ។

របាយការផ្សេងៗទៀត តាមតម្រូវការជាក់លាករបស់អតិថិជន ។

៨-ប្រព័ន្ធសុវតិ្តភាព (Security): ការគ្រប់គ្រងព័ត៌មានរបស់អ្នកប្រើប្រាស់ ការកំណត់សិទ្ធិអ្នកប្រើប្រាស់ការ បង្កើតកុ្រមអ្នកប្រើប្រាស់...។

ATMOSPHEARE ធានាថា រាល់កម្មវិធីកុំព្យូទ័រទាំងអស់ ដែលយើងខ្ញុំផលិតឡើង គឺជាកម្មវិធីដែលមានគុណភាព តាមបទដ្ឋានច្បាប់កម្ពុជា ស្តង់ដារកម្ពុជា និងអន្តរជាតិ មានសមត្ថភាព ជំនួសអោយកម្មវិធីរបស់អន្តរជាតិ និងមាន ភាពបត់បែនតាមតាមស្ថានភាពអាជីវកម្ម និងតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង មានផលិតជាភាសារ អង់គ្លេស ភាសារខ្មែរ ឬភាសារនានា និងធានាបង្រៀន លោកអ្នកអោយចេះប្រើប្រាស់ កម្មវិធីនេះបានយ៉ាងងាយ ស្រួលទោះបីជាលោកអ្នកមានចំណេះដឹងកុំព្យូទ័រតិចតួចក៏ដោយ ឬមិនទាន់ចេះក៏ដោយ។

ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រមួយចំនួន ទទួលសិទ្ធផ្តាច់មុខពី អាមេរិច សិង្ហបុរី អង់គ្លេស និង មួយចំនួនផលិតដោយខ្លួនឯង ដែលទទួលបានការគាំទ្រពេញ និយម និងជឿជាក់យ៉ាងខ្លាំងពីក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស អង្គការ សមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ (Point of Sales System( កម្មវិធីគ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រង ភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធីគ្រប់គ្រងស្តុក ( Inventory Management System) កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ(Phone Shop Management System) កម្មវិធីគ្រប់គ្រងសណ្ឋាគារ-ផ្ទះសំណាក់ (Hotel Management System) កម្មវិធីគ្រប់គ្រងការងារ របស់បុគ្គលិក លក់ និងគ្រប់គ្រង អតិថិជន(Customer Relationship Management) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់លោកអ្នក។ លេខទូរស័ព្ទ (855) 023 97 70 70, 017 888 987 អ៊ីម៉ែល info@atmos-techno.com

                        អ៊ែតម៉ឹស៊្វែរ ថេកណឡជី ខូអិលធីឌី

                        ATMOSPHERE TECHNOLOGY Co., Ltd.

                        HRU Building # 5C, St.284 corner St. 163, Olympic, Chamkamorn, Phnom Penh.

                        Tel: 855(0) 23 97 70 70, Email: info@atmos-techno.com, Website: www.atmos-techno.com

អាសយដ្ឋានស្ថិតនៅអគារប៊ីជាន់ទី ២ ផ្ទះលេខ ៥សេ ផ្លូវលេខ ១៦៣ សង្កាត់អូរឡាំពិច ខណ្ឌចំការមនរាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ ៨៥៥ (០) ២៣ ៩៧ ៧០ ៧០ អ៊ីម៉ែល info@atmos-techno.com គេហទំព័រ www.atmos-techno.com ។

គ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងត្បួងថៃ បណ្តាលឲ្យពលករខែ្មរ ម្នាក់ស្លាប់ និង ១៥ រងរបួស

$
0
0

សុរ៉ាថានី ៖ ឧប្បត្តិវហេតុគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្តដឹកទំនិញ និង រថយន្តទូរីសដឹកពលករកម្ពុជា នៅខេត្ត សុរាថានី ភាគខាងត្បួងប្រទេសថៃ បណ្តាល់ឲ្យពលករខ្មែរ ម្នាក់ស្លាប់ និង ១៥ នាក់ផេ្សងទៀតរងរបួស នេះបើយោងតាមគេហទំព័រ The Nation របស់ថៃ នៅព្រឹកនេះ។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ខណៈរថយន្តទូរីស ដឹកពលករកម្ពុជាពេញ ធ្វើដំណើរពីខេត្ត យ៉ាឡា ឆ្ពោះមកក្រុង បាងកក ស្រាប់តែមកចំណុចកើតហេតុ នៅក្នុងខេត្ត សុរ៉ាថានី រថយន្តទូរីស បុកពីរថយន្តដឹកទំនិញ យ៉ាងពេញទំហឹង បណ្តាលពលករខ្មែរជាស្រ្តី ម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ចំណែកឯពលករខ្មែរ ១៥ នាក់ផេ្សងទៀតរងរបួសធ្ងន់ និង ស្រាល ត្រូវបានក្រុមជួយសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចុះបង្ក្រាបនិងចាប់ខ្លួន មុខសញ្ញាចែក ចាយថ្នាំញៀនពីរនាក់ នៅក្រុងប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិ យាល័យប្រឆាំងការជួញដូរគ្រឿងញៀន ខេត្ដបន្ទាយមានជ័យ សហការជាមួយកម្លាំង នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយតំណាងអយ្យការ បានបើកប្រតិបត្ដិការចុះបង្ក្រាបនិងចាប់ខ្លួន មុខសញ្ញាចែកចាយថ្នាំញៀនពីរនាក់ នៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ។

យោងតាមរបាយការណ៍របស់នាយការិ យាល័យប្រឆាំងការជួញដូរគ្រឿងញៀន លោកធិន ស៊ិនដេត បានឱ្យដឹងថា ប្រតិបត្ដិ ការចុះទៅបង្ក្រាបទីតាំងនិងចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្សារអគាថ្មី ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយក្នុងប្រតិបត្ដិការនេះ កម្លាំងសមត្ថកិច្ច បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៧ថង់តូច ទូរស័ព្ទដៃពីរ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

នាយការិយាល័យប្រឆាំងការជួញដូរ គ្រឿងញៀនបានបញ្ជាក់ថា ក្រោយពីទទួល បានព័ត៌មានសម្ងាត់ ស្ដីពីសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍អាត់ ខែម បានបញ្ជាឱ្យ កម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដោយមានការឯកភាពពីតំណាងអយ្យការ នោះ ចុះទៅឡោមព័ទ្ធនិងបង្ក្រាប ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ។

បើតាមលោកធិន ស៊ិនដេត បានបន្ដថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវចាប់ខ្លួន នោះ រួមមានទី១ ឈ្មោះទី ប៊ុនណៃ ហៅ អណ្ដើក អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី២ ឈ្មោះអែល អាលី ហៅពៅ អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរចាក់ឌីខារ៉ាអូខេ មាន ស្រុកកំណើតនៅភូមិទួលទឹង ឃុំទួលទឹង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ហើយបច្ចុប្បន្ន រស់នៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។


ចិន អនុម័ត​ច្បាប់ ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា

$
0
0

ប៉េកាំង៖ នីតិបញ្ញត្តិកំពូលរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះបានអនុម័ត ច្បាប់កែតម្រូវមួយ ដើម្បីលើក កម្ពស់កិច្ចការងារយោធា ដោយបន្ថែមពីបទបញ្ញត្តិខ្លះៗ ទៀតដើម្បីបញ្ជាក់ពី សុវត្ថិភាពផ្ទៃទឹក ដែលស្ថិតនៅ ក្រោមការគ្រប់គ្រង របស់យោធា។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះដោយយោង តាមការធ្វើវិសោធនកម្មច្បាប់ថា គ្រប់សកម្មភាពសាងសង់ ទាំងអស់ត្រូវបានហាមឃាត់ នៅលើផ្ទៃទឹកដែល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា និងមធ្យោបាយដែលមិនមែន ជាយោធា គឺមិនត្រូវអនុញ្ញាតឲ្យ ប្រតិបត្តិនៅក្នុង តំបន់ទាំងនោះឡើយ។

នៅក្នុងច្បាប់នោះដែរបានចែងថា ការនេសាទ និងសកម្មភាពផ្សេងៗ មិនត្រូវប៉ះពាល់ដល់ ការត្រៀមខ្លួនសម្រាប់សង្គ្រាម, ការហ្វិកហាត់ និងភារកិច្ចរបស់យោធានោះទេ។ នៅក្នុងនោះ ដែរ ច្បាប់ក៏បានហាមឃាត់ពីមធ្យោបាយ នៃការកសាង ឬក៏ឧបសគ្គនានា ដែលអាចប៉ះពាល់ ជាមួយនឹងគ្រឿងបរិក្ខា នៃវិទ្យុទាក់ទងរបស់យោធា និងហាមឃាត់ ការធ្វើសកម្មភាព រំខានឧបករណ៍នៃ បណ្តាញទំនាក់ទំនង របស់រលកវិទ្យុយោធា។

ច្បាប់ស្តីពី ធានារ៉ាប់រង ត្រូវបានអនុម័ត

$
0
0

ភ្នំពេញ៖ ច្បាប់ពីធានារ៉ាប់រង ត្រូវបានអនុម័ត ដោយសំឡេងជាឯកច្ឆ័ន្ទ ៦៦លើ៦៦ នាកិច្ចប្រជុំសភា ពេញអង្គ នាព្រឹក ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះ។

សេចក្តីព្រាងច្បាប់ ដែលមាន ១៤ជំពូក ចែកចេញជា ១១៤មាត្រា ដើម្បីរួមចំណែកសម្រេចបាន និងការរក្សាបាន កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព រួមទាំងការអភិវឌ្ឍវិស័យ សង្គមកិច្ចដ៏រឹងមាំ ដែលនឹងធានាកម្រិតជីវភាព និងសុខដុមភាព របស់ប្រជាជន ឲ្យប្រសើរឡើងជាលំដាប់។ នេះបើយោងតាមសេចក្តីថ្លែងហេតុ របស់ រាជរដ្ឋាភិបាលកម្ពុជា៕

លោក ឈាង វុន សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នៅ ក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភាកម្ពុជា ថា “កម្ពុជារបស់យើង កំពុងតែអនុវត្តរបប សេដ្ឋកិច្ចទីផ្សារ សេរី ធានារ៉ាប់រង គឺចាំបាច់បំផុត ហើយ ខ្ញុំបានគិត តាំងពីឆ្នាំ១៩៩២ថា បើសិនចង់ជំរុញឲ្យ ប្រទេសកម្ពុជារបស់យើងនេះ អភិវឌ្ឍបានលឿន គឺចាំបាច់ត្រូវជំរុញវិស័យ ធានារ៉ាប់រងនេះ ដើម្បី ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច”។

លោកបានបន្ថែមថា វិស័យធានារ៉ាប់រងនេះ គឺទូលំទូលាយណាស់ ជាពិសេសអ្នក ដែល យកប្រាក់មកដាក់ វិនិយោគ នៅកម្ពុជា គេត្រូវការចាំបាច់ត្រូវតែមាន ការធានាច្រើនយ៉ាងមានធានា ទុនវិនិយោគរបស់គេ, ធានាអាយុ ជីវិត របស់ពួកគេ ដែលមកកម្ពុជា, ធានាសន្តិសុខរបស់គេ នៅពេលការហោះហើរ ឬដឹកជញ្ជូននៅលើទឹកដី កម្ពុជា។

យោងតាមសេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ស្តីពី ការធានារ៉ាប់រង បានឲ្យដឹងថា វិស័យធានារ៉ាប់រង បានដើរ តួនាទីដ៏សំខាន់ ជាឧបករណ៍ហិរញ្ញវត្ថុ ដែលប្រជាជនអាចប្រើប្រាស់ សម្រាប់ការពារ ចំពោះការខាត់បង់នូវទ្រព្យ សម្បត្តិ និងដើមទុន ដែលបង្កឡើងដោយហានិភ័យ ច្រើនប្រភេទ ហើយ បង្កើតទំនុកចិត្ត និងសុវត្ថិភាពចំពោះ ធុរកិច្ច ការធ្វើផលិកម្ម និងពាណិជ្ជកម្ម ក៏ដូចជាសុវត្ថិភាពការរស់ នៅរបស់ប្រជាពលរដ្ឋ និងជាមួយនេះ បានរួម ចំណែក បង្កើនធនធាន ថែមទៀត ៕

បញ្ជូន ជនជាតិចិន ទៅពន្ធនាគារ ក្រោយបើក រថយន្ដបុក មនុស្សស្លាប់ ពីរនាក់ និង របួសធ្ងន់៤នាក់

$
0
0

ភ្នំពេញ ៖ បុរសជន ជាតិចិនម្នាក់ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ចរាចរណ៍ផ្លូវ គោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ បានបញ្ជូន ទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោយពីចៅ ក្រមស៊ើបសួរ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួន ក្រោយពីបើក រថយន្ដទៅបុកម៉ូតូ សណ្ដោងរឺម៉ក បណ្ដាលឱ្យ ស្លាប់ពីរនាក់ និងរងរបួសធ្ងន់៤នាក់ នៅក្បែរស្ដុកបូកគោ ខណ្ឌចំការមន កាលពីព្រឹក ទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ ។

យោងតាមដីកាបង្គាប់ឱ្យ ឃុំខ្លួនរបស់ចៅ ក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក ជា សុខហៀង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ បានសម្រេចឱ្យ សមត្ថកិច្ចនាំខ្លួន បុរសជនជាតិចិន ឈ្មោះ ឆ ឈីយ៉ុង អាយុ២៨ឆ្នាំ បញ្ជូនទៅពន្ធនាគារ ក្រោយពីបើកបរបង្កឱ្យ អ្នកដទៃស្លាប់ និងរបួសធ្ងន់ ចំនួន ៦នាក់ ក្នុងរាជធានីភ្នំពេញ ។

នាយរង ការិយាល័យចរាចរ ផ្លូវគោក រាជធានីភ្នំពេញ ផ្នែកដោះស្រាយ ទំនាស់ លោក សែម គន្ធា បានឱ្យដឹងថា ដោយអនុវត្ដ តាមដីកាបញ្ជា ឱ្យឃុំខ្លួន របស់ចៅក្រមសាលា ដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលរបស់ លោកនៅ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ បាននាំខ្លួនជននេះ ទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួន រង់ចាំការ បើកសវនាការនាពេលក្រោយ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាង រថយន្តម៉ាក RANGE ROVER បើកដោយបុរសជនជាតិចិន បុកម៉ូតូសណ្តោង រ៉ឺម៉កដឹកបន្លែម៉ាក SANG YANG 150 បណ្តាលឲ្យ មនុស្សស្លាប់០២នាក់ របួសធ្ងន់០៤នាក់ ខណៈរថយន្ត និងម៉ូតូ សណ្តោងរ៉ឺម៉ក ខូចខាតធ្ងន់ធ្ងរ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ២៖៤៥នាទី ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ ត្រង់ចំណុច ភ្លើងស្តុបបូកគោ លើមហាវិថី ព្រះមុនីវង្ស ខ្វែងមហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្រ្តីនគរបាល ចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក RANGE ROVER ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7779 បានធ្វើដំណើរ តាមបណ្តោយ មហាវិថី ព្រះមុនីវង្ស ពីទិសខាង ជើងទៅត្បូង លុះដល់ចំណុច កើតហេតុខាងលើ បុក ម៉ូតូសណ្តោង រ៉ឺម៉កដឹកបន្លែ មួយគ្រឿង ដែលធ្វើដំណើរតាម បណ្តោយមហាវិថី ព្រះមុនីវង្ស ពីទិស ខាងត្បូង មកជើង បត់ឆ្វេង ចូលមហាវិថី ម៉ៅសេទុង ទៅទិស ខាងលិច ម៉ាក SANG YANG ពណ៌ខៀវ គ្មានស្លាកលេខ។

មន្រ្តីនគរបាលចរាចរ បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យ រថយន្តជ្រុល ទៅស្តាំបុក បង្គលថ្ម ទ្រខ្សែភ្លើង០១ដើម និងស្លាប់២នាក់ របួសធ្ងន់៤នាក់  ។

សមត្ថកិច្ច បានបញ្ជាក់ថា ភាគីរថយន្តម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7779 បើកបរដោយ ឈ្មោះ ឆ ឈីយ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ របួសធ្ងន់ សន្លប់ មិនបាន បង្ហាញប័ណ្ណ សម្គាល់យាន និងមិនបានបង្ហាញប័ណ្ណ បើកបរឡើយ ហើយសម្រាក នៅគ្លីនិក ឯកជនអូឡាំពិក ។

ដោយឡែក ភាគីម៉ូតូម៉ាក SANG YANG ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ នៅ ថាច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិលេខ១ ភូមិស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល របួសធ្ងន់ ដឹកអ្នកលក់បន្លែ០៤នាក់ ទី១-ឈ្មោះ ចាប សាម៉ុន ភេទស្រី អាយុ៦២ ឆ្នាំស្លាប់ នៅកន្លែងកើតហេតុ ទី២-ឈ្មោះ ម៉ូវ វី ភេទស្រី អាយុ ៤៣ឆ្នាំ ស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ទី៣-ឈ្មោះ ពៅ រតនា ភេទស្រី អាយុ២៥ឆ្នាំ របួសធ្ងន់ ទី៤-ឈ្មោះគៀត ច័ន្ទរិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំរបួសធ្ងន់  អ្នកទាំងបួនមាន ទីលំនៅភូមិលេខ២ ភូមិស្វាយ រលំ ស្រុកស្អាង ខេត្តកណ្តាល  ។

ផ្អែកតាមច្បាប់ ចរាចរណ៍ផ្លូវគោក ការវាស់វែង ពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ច  សន្និដ្ឋានបានថា រថយន្តបើកបរលឿន លើផ្លូវខ្វែង និងម៉ូតូបត់ឆ្លងផ្លូវ មិនគោរពសិទ្ធិយានផ្លូវត្រង់។

ក្រោយមានគ្រោះថ្នាក់ ចរាចរណ៍នេះ កម្លាំង នគរបាល មូលដ្ឋាន និងកម្លាំង នគរបាលចរាចរ បានចុះទៅ ជួយអន្តរាគមន៍ ដើម្បីនាំយក រថយន្ត និងម៉ូតូ សណ្តោងរឺម៉ក់ ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បីចាត់ ការបន្តទៀត៕

មេដឹកនាំអ៊ុយក្រែន ត្រៀមខ្លួន​រួចជា​ស្រេច សម្រាប់​កិច្ចចរចា​សន្តិភាព ជាមួយ​រុស្ស៊ី

$
0
0

កៀវ៖ ប្រធានាធិបតីថ្មីរបស់ប្រទេស អ៊ុយក្រែន ដែលទទួលបានការគំាទ្រ ពីប្រទេសលោកខាងលិចនោះ បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថា លោកបានត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីចរចាសន្តិភាពជាមួយ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដែលអាចនឹងបញ្ចប់ចលនា របស់ក្រុមបះបោរបំបែករដ្ឋបាន។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ថា ប្រធានាធិបតី ភីត្រូ ផរ៉ូហ្ស៊ិនកូ បានសម្រេចថានឹង ពង្រីកការចរចាដែលជាគ្រាប់ពូជ សន្តិភាពជាមួយនឹងបុរសខ្លំាងរុស្ស៊ី មុននឹងលោកចុះហត្ថលេខា សម្រាប់ជំពូកចុងក្រោយ នៃកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ជាមួយសហគមន៍អឺរ៉ុប ដែលនឹងរុញច្រានអ៊ុយក្រែន ឲ្យក្លាយជាសមាជិករបស់អឺរ៉ុប ព្រមទំាងការដកសមាជិក ភាពរបស់រដ្ឋាភិបាលទីក្រុង មូស្គូ ចេញពីសមាជិកវិញ៕

កម្ពុជា ពិភាក្សា​អំពី​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សម្រាប់​ត្រៀមខ្លួន គ្រា​សមាហរណកម្ម​អាស៊ាន ជិត​មក​ដល់

$
0
0

ភ្នំពេញ៖ តំណាងនិយោជិក សហគ្រាសជាង ១០០នាក់ រួមនិងសិស្សនិស្សិត នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះ បានជួបជុំគ្នា ក្នុងសិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា និងការត្រៀមខ្លួនសម្រាប់ សមហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ នាសណ្ឋាគារស៊ូហ្វីតែល ។

ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់ លោក អ៊ុក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមិនតែប៉ុណ្ណោះ សិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់វិស័យឯកជន ធ្វើការពិភាក្សា និងផ្តល់យោបល់ដល់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដើម្បីរួមចំណែកក្នុងការ កំណែទម្រង់បញ្ហាមួយចំនួន ហើយធានាថា កម្ពុជាពិតជាដៃគូដ៏រឹងមំា ខណៈដែលសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន ចូលមកដល់៕

មន្ត្រីនគរបាលខេត្ត មណ្ឌលគិរី លោក សៀក ពៅ និង លោក សួស វ៉ូរ៉ា ល្បីខាងជួញដូរ ឈើប្រណីត ទៅវៀតណាម

$
0
0

មណ្ឌលគិរី៖ ជំនួញឈើប្រណីតលើទឹកដីខេត្ត មណ្ឌលគិរី កំពុងពេញនិយម និងកាកកប ខ្លាំងណាស់សម្រាប់ឈ្មួញ  ដែលពាក់ ឬមានស្បែកខ្លា។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកឃ្លាំងមើលជំនួញឈើប្រណីតនៅខេត្តមណ្ឌលគិរី បាន បង្ហាញឈ្មោះមន្រ្តីនគរបាល ការពារព្រំដែន២នាក់ទៀតហើយ កំពុងធ្វើជំនួញឈើប្រណីតជោគជ័យខ្លាំងណាស់មិន មានការរំខានពីមន្រ្តីពាក់ព័ន្ធ ឬរដ្ឋបាលព្រៃឈើខេត្តនោះឡើយ។

មន្រ្តីនគរបាលការពារព្រំដែនខេត្តមណ្ឌលគិរី ដែលក្រុមអ្នកឃ្លាំមើលជំនួញឈើប្រណីតយកមកបង្ហាញថ្ងៃនេះ គឺ លោក សៀក ពៅ ហៅកោក មន្រ្តីនគរបាលបម្រើការនៅវរៈនគរបាលការពារព្រំដែនលេខ៦២១ និង ម្នាក់ទៀត  ឈ្មោះ សួស វ៉ូរ៉ា មន្ត្រីនគរបាលបម្រើការនៅស្រុកកែវសីមា។

ក្រុមអ្នកឃ្លាំមើលបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី បានទម្លាយឲ្យដឹងថា លោក សៀក ពៅ ហៅ កោក និង លោក សួស វ៉ូរ៉ា ល្បីល្បាញខ្លាំងណាស់ខាងដឹកជញ្ជូនឈើប្រណីតឆ្លងដែនយកទៅលក់នៅព្រំដែនវៀតណាម តាម ច្រករបៀងងុំាដី ជារៀងរាល់យប់តាមរយៈរថយន្តកែច្នៃ និងរថយន្តឡង់គ្រីស័រ។ សកម្មភាព ធ្វើជំនួញឈើប្រណីត របស់មន្រ្តីនគរបាលទាំងពីររូបនេះ មិនមានការរាំងអ្វីពីមន្រ្តីមានសមត្ថកិច្ចមើលការខុសត្រូវលើបទល្មើសព្រៃឈើ  ឡើយ។

ជារឿយៗ គេតែងតែឮពីការដាក់ចេញនូវបទបញ្ជាឲ្យមន្រ្តីមានសមត្ថកិច្ចទប់ស្កាត់នូវបទល្មើសព្រៃឈើពីនាយករដ្ឋ  មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន។ ផ្ទុយ  ទៅវិញ លោក សៀក ពៅ ហៅ កោក និងលោក សួស វ៉ូរ៉ា ដែលជាមន្រ្តីនគរបាលស្រាប់ បានដឹង និងស្តាប់ឮបទ  បញ្ជានេះយ៉ាងច្បាស់ទៅហើយនោះ បែរជាគឃ្លើនប្រព្រឹត្តបទល្មើសធ្វើជំនួញឈើប្រណីតស្វែងរកលុយកាក់ មិន គិតពីផលប៉ះពាល់ដល់កិត្តនាម ឬកិត្តិស័ព្ទរបស់រាជរដ្ឋាភិបាល និងស្ថាប័ននគរបាលជាតិនោះឡើយ៕

ប្រើកម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រង ហាងលក់ទំនិញ ឬផ្សារទំនើប គ្រប់ប្រភេទ ចំណេញទាំង មនុស្សប្រាក់ និងពេលវេលា

$
0
0

ATMOSPHEARE TECHNOLOGY Co.,Ltd. (AT) បានបង្កើត និងលក់ជូន លោកអ្នកនូវ កម្មវិធីកុំព្យូទ័រ សម្រាប់ គ្រប់គ្រង ការលក់ និងស្តុកទំនិញ(Point of Sales System (POS))  ដែលមានសមត្ថភាព គ្រប់គ្រងចំពោះ គ្រប់ប្រភេទ នៃក្រុមហ៊ុន លក់ទំនិញ ឬហាងលក់ ទំនិញ ផ្សារទំនើប Mart,  Mini Mart,  Supper Market  ហាងលក់ គ្រឿងសង្ហារឹម ហាងលក់ទូរស័ព្ទដៃ ហាងលក់ផ្លែឈើ ដេប៉ូលក់ទំនិញគ្រប់ប្រភេទ..........។ល។ មានជា ភាសារ ខ្មែរ និងជាភាសារបរទេស ហើយអាចគ្រប់គ្រងរបាយការណ៌តាមអ៊ិនធើណែត (Internet) និងគ្រប់គ្រង បញ្ជីស្នាម បានគ្រប់សាខាទាំងអស់ ។ សូមទាក់ទងអគារលេខ២    ផ្លូវលេខ២៨៤    កែងផ្លូវលេខ១៦៣  សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

កម្មវិធី POS នេះមាន សមត្ថភាពទូលំទូលាយដូចខាងក្រោម៖
១-គ្រប់គ្រងទៅលើការទិញ (Purchase):
-Vendor Management: ការគ្រប់គ្រង Profile របស់ Vendorបានយ៉ាងច្បាស់លាស់
-Purchase Order:ការគ្រប់គ្រងលើការកម្មង់ទិញទំនិញគ្រប់ប្រភេទ
-Receive Product:គ្រប់គ្រងទៅលើការបញ្ជូលទំនិញទៅក្នុងស្តុក
-Pay Bill:ការគ្រប់គ្រងទៅលើការបង់ប្រាក់បំណុលដែលជំពាក់អ្នកផ្គត់ផ្គង់ ការបង់ប្រាក់ដែលមានលក្ខណៈជារូបិយប័ណ្ណចម្រុះ (Multi-currencies)   និងការគ្រប់គ្រងទៅលើវិក្ក័យបត្រចម្រុះ (Multi-invoices)
-Purchase Return & Refund (Debit Note):គ្រប់គ្រងលើដំណាក់កាលនៃការបង្វិលទំនិញទៅឱ្យអ្នកផ្គត់ផ្គង់វិញ ឬការទទួលសំណងជាទឹកប្រាក់ពីអ្នកផ្គត់ផ្គង់ត្រឡប់មកវិញ
២-គ្រប់គ្រងសន្និធិ (Inventory): គ្រប់គ្រងបញ្ជីរាយនាមមុខទំនិញការបង្កើតមុខទំនិញចំណាត់ថ្នាក់ទំនិញរង្វាស់រង្វាល់ការកែប្រែស្តុកទំនិញការ កំណត់ថ្លៃដើមសំណើទំនិញ ការបញ្ជាទិញទំនិញការបញ្ជាទិញបន្ថែម ការផ្ទេរទំនិញពីសាខាមួយទៅ សាខា មួយទៀត ទំនិញខូចគុណភាព ទំនិញផុតអាយុកាលប្រើប្រាស់  បណ្តាផលិតផលទាំងឡាយណា ដែលមិនស្ថិត នៅក្រោមការគ្រប់គ្រងដោយស្តុក និងសេវាកម្ម.......។
៣-គ្រប់គ្រងការលក់ (Point of Sales): ការដាក់ប្រាក់សម្រាប់ទុកអាប់ការគ្រប់គ្រងវិក្ក័យបត្រ Invoice Setting (ការកំណត់វិក្ក័យបត្រការធ្វើវិក័្កយបត្រឡើងវិញ ការរំលងវិក្ក័យបត្រការព្រីនសារឡើងវិញ) ការបញ្ចុះថ្លៃទំនិញ ការបង់ប្រាក់របស់អតិថិជនការបិទបញ្ជីលក់ ទំនិញប្រចាំថ្ងៃ
- គ្រប់គ្រងអ្នកផ្គត់ផ្គង់ទំនិញ (Point of Sales):ព័ត៌មានអ្នកផ្គត់ផ្គង់ប្រភេទអ្នកផ្គត់ផ្គង់ការបញ្ជាទិញទំនិញបញ្ជីនៃការបញ្ជាទិញទំនិញការ បញ្ជូលវិក្ក័យបត្រ ទិញវិក្ក័យបត្រ ត្រូវទូរទាត់....។
- គ្រប់គ្រងអតិថិជន (CustomerPayment):គ្រប់គ្រងលើបំណុល និងការបង់ប្រាក់របស់អតិថិជន ព័ត៌មានអតិថិជន ប្រភេទអតិថិជន.......។
៤-ការគ្រប់គ្រងលើការចុះចំណាយផ្សេងៗ (Other Expenses):គ្រប់គ្រងលើការចំណាយប្រចាំខែ.....។ល។
POS អាចជួយរំលឹកដល់លោកអ្នកលើលក្ខខណ្ឌនានា តាមការចង់បានមានដូចជាការរំលឹក ជាមុនអំពី៖ ស្តុកទំនិញ ជិតអស់(Alert Stock (reorder point)), បំណុលដែលជិតដល់ថ្ងៃសងគេ(Alert Payable), ប្រាក់ដែល គេជំពាក់យើង ជិតដល់ថ្ងៃទារ (Alert Receivable), ស្តុកនៃមុខទំនិញនិមួយៗដែលជិតអស់(Alert Request Stock) និង កម្រិតចំនួនទឹកប្រាក់ដែលអតិថិជននីមួយៗអាចជំពាក់សរុប ឬអាចជំពាក់ បន្ថែមទៀត(Alert Customer Credit Limited)… ហើយPOS មានសមត្ថភាពគ្រប់គ្រង និងតាមដានរបាយការណ៍យ៉ាងសុក្រឹត ច្បាស់លាស់លើ គ្រប់ចំនុច នៃកម្មវិធីFunctionalនិមួយៗទាំងអស់ដូចជា៖
- របាយការណ៌ស្តុកទំនិញ(Inventory Report):របាយការណ៌ចំនួនទំនិញក្នុងស្តុករបាយការណ៌វាយតម្លៃទំនិញ របាយការណ៌ចំណាយ និងលទ្ធផល
-របាយការណ៌លក់ទំនិញ(SaleReport):របាយការណ៌លក់ជាសាច់ប្រាក់របាយការណ៌ លក់តាមមុខទំនិញ លក់តាម វិក័្កយបត្ររបាយការណ៌ ចំណូលប្រចាំថៃ្ងរបាយណ៌ការលក់មុខ ទំនិញណាដែលបានច្រើន ជាងគេរបាយការណ៌ បិទបញ្ជីប្រចាំថៃ្ង.....។ល។
-របាយការណ៌អតិថិជន(CustomerReport):របាយការណ៍លក់តាមអតិថិជនរបាយការណ៍ តុល្យការរបស់អតិថិជន របាយការណ៍បំណុល និងការបង់ប្រាក់របស់អតិថិជន.....។ល។
-របាយការណ៌អ្នកផ្គត់ផ្គង់(Vendor Report):របាយកាណ៍ទិញទំនិញរបាយកាណ៍ជំពាក់ .....។ល។
-របាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុ ( Accounting and Finance):រៀបចំប្លង់គណនីកំណត់លេខកូដ ការចុះបញ្ជី ការគណនេយ្យកិច្ចបញ្ជិការគណនេយ្យ(ទិន្នានុប្បវត្តិ) សៀវភៅធំទូទៅតារាងតុល្យភាពរបាយការណ៌លទ្ធផល។
-ប្រព័ន្ធសុវត្ថិភាព(Security):ការគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់ការកំណត់សិទ្ធិអ្នកប្រើប្រាស់
ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រមួយចំនួនទទួលសិទ្ធផ្តាច់មុខពី អាមេរិច សិង្ហបុរី អង់គ្លេស និងមួយ ចំនួនផលិតដោយខ្លួនឯង ដែលទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់យ៉ាងខ្លាំងពីក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស អង្គការ សមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុក ទំនិញ (Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធី គ្រប់គ្រងស្តុក ( Inventory Management System) កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ(Phone Shop Management System) កម្មវិធីគ្រប់គ្រង សណ្ឋាគារ-ផ្ទះសំណាក់ (Hotel Management System) កម្មវិធីគ្រប់គ្រងការងារ របស់ បុគ្គលិកលក់ និងគ្រប់គ្រង អតិថិជន(Customer Relationship Management) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់លោកអ្នក។ លេខទូរស័ព្ទ (855) 023 97 70 70, 017 888 987 ។

Photo by DAP-News

Photo by DAP-News


បើកម៉ូតូឌុបគ្នា ដួលចូល ក្រោមកង់រថយន្ដ កិនស្លាប់ និងរបួស ធ្ងន់៣នាក់

$
0
0

កំពង់ស្ពឺ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ រីឯអ្នករួមដំណើរពី ក្រោយពីរនាក់ ផ្សេងទៀត រងរបួសធ្ងន់បាក់ ដៃបាក់ជើង ក្រោយពីពួកគេ បានបើកម៉ូតូឌុប គ្នា ហើយដួលចូល ក្រោមកង់រថយន្ដ កាលពីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ៤៣-៤៤ ក្នុងភូមិរលាំង សង្កែ សង្កាត់សុពណ៌ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

មន្ដ្រីនគរបាល ចរាចរណ៍ ផ្លូវគោក ខេត្ដកំពង់ស្ពឺ បាននិយាយថា នៅវេលាម៉ោង ៥និង១៥នាទី ជនរងគ្រោះទាំង៣នាក់ បាន បើកម៉ូតូឌុបគ្នា ក្នុងទិសដៅ ពីលិចទៅកើត តាមបណ្ដោយ ផ្លូវជាតិលេខ៤ លុះដល់ចន្លោះ គីឡូម៉ែត្រលេខ ៤៣-៤៤ ស្រាប់តែដួល ដោយមិនដឹងមូលហេតុ គាប់ជួនមាន រថយន្ដ មួយគ្រឿង ម៉ាកនីសាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3A-1810 ធ្វើដំណើរបញ្ច្រាស ទិសគ្នា កិនអ្នកបើកម៉ូតូបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកអង្គុយ ពីក្រោយពីរនាក់ ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរ ពេទ្យធ្វើការ ជួយសង្គ្រោះ ។

មន្ដ្រីនគរបាល ចរាចរណ៍ ផ្លូវគោក បានបន្ដ ទៀតថា ក្រោយជួបគ្រោះថ្នាក់ ចរាចរខាងលើនេះ អ្នកបើក រថយន្ដនីសាន់ ដែលគេមិនស្គាល់ អត្ដសញ្ញាណនោះ បានរត់គេចខ្លួនបាត់ ដោយបន្សល់ រថយន្ដនៅ កន្លែងកើតហេតុ ។

មន្ដ្រីនគរបាល ចរាចរណ៍ បាននិយាយថា ក្រោយចុះទៅ ជួយអន្ដរាគមន៍ និងឆែកមើល អត្ដសញ្ញាណថា ជនរងគ្រោះ ដែលស្លាប់ភ្លាមៗ នោះឈ្មោះ ពិន វិសាល អាយុ២៤ឆ្នាំ ជាអ្នក បើកម៉ូតូ រស់នៅ ភូមិក្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ រីឯ ជនរងគ្រោះ ពីរនាក់ ផ្សេងទៀត ដែលអង្គុយ ពីក្រោយទី១ ឈ្មោះ ដែត អាយុ៣៣ឆ្នាំ រស់នៅ ភូមិត្រពាំងវែង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ និងម្នាក់ទៀត ឈ្មោះ ភ័ណ សារ៉ាត់ អាយុ២៧ឆ្នាំ រស់នៅ ភូមិតាកេ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដែលជនរងគ្រោះ ទាំងពីរនាក់ កំពុងជួយសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ដោយសារតែ បាក់ដៃ បាក់ជើង និងរបួសពេញខ្លួនប្រាណ ។

ប្រភពពព័ត៌មានពី សាក្សីបាននិយាយថា មុនពេល កើតហេតុ គេបានឃើញជនរងគ្រោះ ទាំងបីនាក់ ជិះម៉ូតូឌុបគ្នា ម៉ាកស្កុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-4244 ក្នុងល្បឿនលឿន គួរសម តាម ផ្លូវជាតិលេខ៤ លុះដល់ចំណុច កើតហេតុនោះ មិនដឹងមកពី មូលហេតុអ្វី ជនរងគ្រោះ បានដួលគាប់ជួន ក៏មានរថយន្ដមកពីខាងមុខ កិនស្លាប់ និងរបួសតែម្ដងទៅ ។

បច្ចុប្បន្ន សពជនរងគ្រោះដែល ត្រូវរថយន្ដ កិនស្លាប់នោះ ត្រូវបានសមត្ថកិច្ច រៀបចំចាត់ចែងប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះដែល រងរបួសធ្ងន់កំពុង សម្រាកព្យាបាល និងជួយសង្គ្រោះនៅ មន្ទីរពេទ្យ ដោយឡែក រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយបន្ដទៀត៕

មនុស្ស​ធាត់​​នៅ​​ប្រទេសកម្ពុជា អស់​ក្ដីបារម្ភ​​ផ្នែកសុខភាព សម្រក​​ទម្ងន់

$
0
0

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានប្រទានឱ្យ នូវសម្រស់ដ៏ស្រស់ស្អាត និងធនធានធម្មជាតិ ដ៏សម្បូរបែប។ តាមប្រពៃណី ប្រទេសកម្ពុជា ក៏ជាអ្នកការពារសុខភាពមួយផងដែរ ជាពិសេសនៅពេលប្រៀបធៀប ជាមួយបស្ចិមប្រទេស ដែលចុះខ្សោយ។ ជាប្រការមិនល្អ ដូចប្រទេសផ្សេងទៀត នៅអាស៊ីដែរ ប្រទេសកម្ពុជាមិនអាចទប់ ស្កាត់ការវាយលុក ដែលកំពុងកើនឡើងនៃឥទ្ធិពល នៃជីវិតសម័យទំនើប ដែលមិនល្អ ចំពោះសុខភាពបានឡើយ។

អត្រាជំងឺធាត់ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០០ មានស្ដ្រី និងបុរសនៅក្នុងប្រទេសកម្ពុជាតែ ៩% និង ៧% ប៉ុណ្ណោះ លើសទម្ងន់ ប៉ុន្ដែភាគរយទាំងនេះ បានហក់ឡើងយ៉ាងឆាប់រហ័ស ដល់ ១៤% និង ១០% នៅឆ្នាំ២០០៨។ នៅក្នុងការសិក្សា ដែលធ្វើឡើងដោយសហការជាមួយអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០១០ គេបានរកឃើញថា ប្រហែល ១៥,៤% នៃប្រជាជនកម្ពុជាទាំងអស់លើសទម្ងន់ ឬកើតជំងឺធាត់។ និន្នាការនេះមានភាពច្បាស់លាស់ ហើយ ការគំរាមកំហែង កំពុងតែកើតមាន។

តាមវប្បធម៌ បុរសស្ថិតក្នុងស្ថានភាព ល្អជាងបន្ដិច ដោយសារប្រពៃណី នៅទីនេះឱ្យតម្លៃបុរសមាឌធំ។ ប្រជា ជននៅតែមានគំនិតថា បុរសធំក្រអាញ គឺជាបុរសជោគជ័យ និងមានទ្រព្យសម្បត្ដិ។ ប៉ុន្ដែស្ដ្រីមិនមានសំណាង ដូច្នោះឡើយ... ពួកគេនៅតែត្រូវបានរំពឹង ចង់ឱ្យមានរាងស្រឡូន និងសមសួន ទោះបីជាស្ដ្រីជាង ២១% បច្ចុប្បន្នត្រូវបានចាត់ទុកថា លើសទម្ងន់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ មានដំណោះស្រាយសម្រាប់ បុគ្គលនីមួយៗ។

កម្មវិធីសម្រកទម្ងន់ ដែលមាន ៥ ជំហាន សម្រាប់ប្រជាជនកម្ពុជា ដែលមានធនធាន និងប្ដេជ្ញាចិត្ដក្នុងការសម្រេច ឱ្យបាននូវទម្ងន់រាងកាយ ដែលមានសុខភាព និងរូបរាងកាន់តែស្អាត ដំណោះស្រាយ គឺអាចរកបាន និងអាចមានភាពជោគជ័យយ៉ាងខ្លាំង។ នៅក្នុងបទពិសោធន៍ មានវិធីសាស្ដ្រ ៥ យ៉ាង ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង។ អ្នកជំងឺ អាចសម្រកទម្ងន់ ពី ១០-២០ គីឡូក្រាម ក្នុងរយៈពេល នៃកម្មវិធី និងអាចស្លៀកពាក់យ៉ាងសម ជាមួយ សម្លៀកបំពាក់ ដែលពួកគេមិនអាច ស្លៀកពាក់បានអស់រយៈពេល ជាច្រើនឆ្នាំ។

វិធីសាស្ដ្រ ៥ យ៉ាងសម្រាប់ទម្ងន់ និងរូបរាង រួមមាន ៖
១.ផែនការអាហារូបត្ថម្ភពិសេស ដែលរៀបចំឡើងតាមតម្រូវការ
២. លំហាត់ប្រាណស្រាលៗ ជាទៀងទាត់
៣. ឱសថ និងអាហារបន្ថែមប្រចាំថ្ងៃ
៤. VASER Liposelection-Ultra ដែលមានការរំខានតិចតួចបំផុត សម្រាប់ការកំណត់រូបរាង
៥.ការបន្ដឹងស្បែកជាមួយនឹង ម៉ាស៊ីនលំដាប់វេជ្ជសាស្ដ្រ ឆ្លងកាត់ការសាកល្បង ៕

ផែនការអាហារូបត្ថម្ភ និងលំហាត់ប្រាណ ត្រូវបានគណនា ផ្អែកតាមតម្រូវការរបស់អ្នកជំងឺ។ មនុស្សគ្រប់ រូបមានភាពខុសគ្នា ហើយគោលដៅគឺខុសគ្នា។ ដើម្បីគ្រប់គ្រងដំណើរការ និងជួយឱ្យរាងកាយអាចជម្នះ ការលំបាកនានា ក្នុងការសម្រកទម្ងន់ ឱសថ គឺជាការបន្ថែមដ៏អស្ចារ្យមួយ។ ឱសថដែលអាចរកបាននឹង កាត់បន្ថយការទទួលទានអាហារ កាត់បន្ថយចំណង់ទទួលទានអាហារសម្រន់ ដែលមិនល្អចំពោះសុខភាព ទប់ស្កាត់ជាតិស្ករ និងកាបូអ៊ីដ្រាត ដែលបង្កជំងឺទឹកនោមផ្អែម និងជួយកោសិកា ដែលមានស្រាប់នៅក្នុង រាងកាយដុតបំផ្លាញជាតិខ្លាញ់ កាន់តែច្រើន ក្នុងពេលធ្វើសកម្មភាព ប្រចាំថ្ងៃធម្មតារបស់អ្នក។

នៅពេលដែលអ្នកជំងឺ មើលឃើញទម្ងន់ស្រកចុះ ពួកគេមានកម្លាំងចិត្ដយ៉ាងខ្លាំង ក្នុងការរក្សាការ សម្រកទម្ងន់ និងកំណត់រូបរាងរបស់ពួកគេ នៅកម្រិតបន្ទាប់។ ត្រង់នេះហើយដែល VASER Liposelection-Ultra មានប្រសិទ្ធភាព។ ដោយប្រើការព្យាបាល ដែលមានសុវត្ថិភាព មានផលរំខានតិចតួចបំផុត ត្រូវការនីតិវិធីតែម្យ៉ាង និងអាចមានប្រសិទ្ធភាពអស់មួយជីវិត ខ្លាញ់ក្រោមស្បែកដែលរយីក រយោក នៅក្រោមស្បែក អាចត្រូវបានរំលាយ និងបូមចេញជារៀងរហូត។ ប្រសិនបើអ្នកជំងឺរក្សារ បៀបរស់នៅ និងទម្ងន់ដែលផ្ដល់សុខភាពល្អ រូបរាងប្រសើរឡើង ដែលសម្រេចបាន អាចមានប្រសិទ្ធភាព យ៉ាងងាយស្រួល សម្រាប់រយៈពេលពី ១០ ទៅ ២០ ឆ្នាំ។

នៅក្នុងផ្នែកកែសម្ផស្ស ដែលជាគ្លីនិកមួយនៃ SMG យើងបានអនុវត្ដការព្យាបាលដោយ Liposelection ជាង ១០០០ ករណីប្រកបដោយប្រសិទ្ធភាព ក្នុងកម្រិតស្ដង់ដារ ពិភពលោក សម្រាប់អ្នកជំងឺដែល សប្បាយរីកនៅទូទាំងពិភព លោក។ នីតិវិធីបន្ថែមដទៃទៀត ដូចជា ការវះកាត់យកខ្លាញ់ ទៅដាក់លើមុខ (សម្រាប់ការវះកាត់ធ្វើឱ្យក្មេងជាងវ័យ) ឬលើសុដន់ (ដើម្បីបង្កើនទំហំ) មានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានសុវត្ថិភាពផងដែរ។ វិធីនេះត្រូវបានធ្វើឡើង ដោយគ្មានស្លាកស្នាម ឬដោយមិនបញ្ចូលផ្លាស្ទិកសិប្ប និម្មិត /ស៊ីលីកូនឡើយ។

សុវត្ថិភាពជាអាទិភាព នៅក្នុង VASER Liposelection ជាចុងក្រោយ អ្វីមួយដែលយើងធ្វើ ដែលពុំមានវេជ្ជបណ្ឌិត ឬគ្លីនិកផ្សេងទៀតណាមួយ ធ្វើនៅក្នុងតំបន់ គឺ ការប្រើប្រព័ន្ធ Ultrasound-Ultrasafe ដើម្បីស្កែនរាងកាយ មុនពេល អនុវត្ដ Iiposeletion ដើម្បី ពិនិត្យរកភាពអប្រក្រតីមើលមិនឃើញ មុនពេលអនុវត្ដនីតិវិធី។ នេះគឺជាការថត អេកូឯក ទេសគ្មានការ ឈឺចាប់ ដែលបង្ហាញនូវស្រទាប់ខុសៗគ្នានៃស្បែក ខ្លាញ់ និងសាច់ដុំនៅក្នុងរាងកាយ មុននឹងអនុវត្ដ នីតិវិធី ដែលមានផលរំខានណាមួយ។ សមត្ថភាពក្នុងការគ្រោងបរិមាណខ្លាញ់ ដែលត្រូវយកចេញ និងជម្រៅនៃ ការដកយក រួមចំណែកធ្វើឱ្យនីតិវិធីមាន សុវត្ថិភាពទាំងស្រុង។

"ខ្ញុំជឿថា ការលើសទម្ងន់ ឬសូម្បីតែជំងឺធាត់ នៅអាស៊ីអាគ្នេយ៍ គឺជាបញ្ហាមួយដែលអាចដោះស្រាយបាន សម្រាប់អ្នកជំងឺម្នាក់ក្នុងមួយលើក។ ខ្ញុំចង់ចែករំលែកអាថ៌កំបាំង ដែលខ្ញុំបានបង្កើតឡើង នៅក្នុងការគ្រប់ គ្រងទម្ងន់ និងការកំណត់រូបរាង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដល់អ្នកជំងឺឱ្យបានច្រើនបំផុតតាមដែលអាច ធ្វើទៅបាននៅទូទាំងតំបន់។ ខ្ញុំប្រហែលជាអាចជួយ មនុស្សមួយចំនួន ក្នុងមួយលើក ដើម្បីឱ្យពួកគេរស់នៅ កាន់តែមានសុខភាពក្នុងជីវិតកាន់តែស្រស់បំព្រង"។

អេសអឹមជី (SMG) មានភ្នាក់ងារខ្មែរពិសេស សំរាប់ជួយលោកអ្នក ទៅតាមតម្រូវការ ដូចជាៈ
* ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
* ការសាកសួរព័តមាន និងតំលៃ
* ការធ្វើដំណើរ និងការស្នាក់នៅ
* ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
* សេវាកម្មបកប្រែដោយឥតគិតថ្លៃ
* ការស្នើរសុំលទ្ធផលព្យាបាល និងការទិញថ្នាំ

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

បុគ្គលិកខ្មែរប្រចាំ អេសអឹមជី (SMG)
ទូរស័ព្ទទំនាក់ទំនង ២៤ ម៉ោងៈ +៦៥ ៩៨៤២ ៣៥៦០
អ៊ីម៉េលៈ Vanessa.sophors@smg.sg

ទីស្នាក់ការ អេសអឹមជី (SMG) ប្រចាំនៅកម្ពុជា

ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦

អ៊ីមែល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg

ចំណាយពេលខ្លី ដើម្បីស្វែងយល់ អំពីគន្លឹះនៃការរៀបចំ បញ្ជីគណនេយ្យ និងឯកសារពន្ធដារ

$
0
0

ករណីលោកអ្នក មានការពិបាក ក្នុងការរៀបចំបញ្ជី គណនេយ្យ និងហិរញ្ញវត្ថុ ។ ករណីលោកអ្នកមាន ការពិបាក ក្នុងការរៀបចំ ឯកសារពន្ធដារ ឬចង់ដោះស្រាយបញ្ហា ឬចង់ដោះស្រាយបំណុល ពន្ធដារនានាអោយបាន ត្រឹមត្រូវ តាមច្បាប់។   លោកអ្នកអាចជួបប្រឹក្សា យោបល់ជាមួយ អ្នកឯកទេសវិជ្ជាជីវ: គណនេយ្យ និងពន្ធដារ មានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ ទូលំទូលាយលើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 089 888 656   ។

LBC ជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

I-សេវាកម្មប្រឹក្សាយោបល់លើការងារគណនេយ្យ និងហិរញ្ញវត្ថុ:
-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
- សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
- សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

II-សេវាកម្មប្រឹក្សាយោបល់លើការងារពន្ធដារគ្រប់ប្រភេទ
- រៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញ ថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
- ដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទ ដូចជាៈ ការដោះស្រាយបំណុលពន្ធដារ នានាដែលបានជំពាក់រដ្ឋកន្លង មក ការដោះស្រាយបំណុលពន្ធដារ ដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់ សម្រាប់ដាក់ជូនសវនករ ពន្ធដារ ។
- រៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
-រៀបចំរៀបចំផែនការពន្ធដារក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
- នឹងលើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។

III-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
- សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
- សេវាប្រឹក្សាយោបល់ លើការ រៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
- សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
- សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ …… (ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករ ដែលជាប់ពន្ធ លើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

IV-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
- ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
- ជួយវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក។

V-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
  សេវាកម្មបណ្តុះបណ្តាល ជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110  និង 089 888 656 ។

Photo by DAP-News

Photo by DAP-News

វិធីជ្រើសរើស និងប្រើប្រាស់ គណនេយ្យកុំព្យូទ័រ អន្តរជាតិ

$
0
0

កម្មវិធីគ្រប់គ្រង គណនេយ្យកុំព្យូទ័រ មានច្រើនប្រភេទ ហើយមានសមត្ថភាពដាច់ដោយឡែកពីគ្នា ដែលកម្មវិធីខ្លះ ផ្តោតសម្រាប់តែក្រុមហ៊ុនតូចៗ  ក្រុមហ៊ុនធំៗ ក្រុមហ៊ុនសំណង់  រោងចក្រ ឬ សម្រាប់អង្គការ។ល។ ប្រសិន បើជ្រើសរើសកម្មវិធីខុស បណ្តាលអោយជួបប្រទះនូវការពិបាក នានាដូចជា៖ កម្មវិធីយឺត កម្មវិធីខុស ឬមិនគ្រប់ តាមលក្ខខណ្ឌប្រើប្រាស់ .......។

Leopard Business Consultancy Co., Ltd.(LBC) ជាក្រុមហ៊ុនដែលមាន ឯកទេសច្បាស់លាស់លើកិច្ចការ ទាំងឡាយនេះ  និងផ្តល់ជូនលោកអ្នកលើសេវាកម្ម ជាច្រើនរួមមាន៖
- សេវាជ្រើសរើសកម្មវិធីគ្រប់គ្រងគណនេយ្យកុំព្យូទ័រដែលមាន Licenseត្រឹមត្រូវមានសមត្ថភាព ស្របតាមទំហំ និងប្រភេទនៃអាជីវកម្មឬស្ថាប័នរបស់លោកអ្នកស្របតាមស្តង់ដា International Financial Reporting Standard និងCambodia Accounting Standard .
- សេវាតម្លើងកម្មវិធី រៀបចំរចនាសម្ព័នរបស់កម្មវិធីអោយត្រូវតាមទំហំ និងប្រភេទអាជីវកម្ម ជាក់ស្តែង (Customization and Internal control design)ព្រោះគ្រប់ប្រភេទនៃកម្មវិធីគណនេយ្យ កុំព្យូទ័រទាំងអស់តែងតែ មានចំណុចឬផែ្នកខ្លះនៃកម្មវិធីដែលស្ថាប័នលោកអ្នកមិនត្រូវការប្រើប្រាស់។
- សេវាហ្វឹកហាត់បុគ្គលិករបស់លោកអ្នកអោយចេះប្រើប្រាស់កម្មវិធីច្បាស់លាស់និងស្ទាត់ជំនាញ។
សូមទាក់ទងអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន ភ្នំពេញ ជាប់ខាងត្បូងវត្ត មហាមន្ត្រី ទូរស័ព្ទលេខៈ 011 777 110 , 089 888 656 អ៊ីម៉ែល info@lbc-firm.com

ប្រការដែលសំខាន់ លោកអ្នក ត្រូវតែប្រើប្រាស់កម្មវិធីគណនេយ្យកុំព្យូទ័រដែលមានLicenseត្រឹមត្រូវប្រសិនកម្មវិធី លោកអ្នកគ្មានLicense លោកអ្នកនឹងជួបនូវផលវិបាកដូចជា៖1-កម្មវិធីរបស់លោកអ្នក(កម្មវិធីគ្មាន License)នឹងគាំង ឬខូចស្វ័យប្រវត្តិប្រសិនបើ Computer របស់លោកអ្នកភ្ជាប់ Internet រីឯទិន្នន័យរបស់លោកអ្នកក៏ត្រូវបាត់បង់ ផងដែរ 2-កម្មវិធីមិនអាចUpdate ធ្វើអោយហួសសម័យមិន អាចគ្រប់គ្រងបានជាពិសេស គឺគ្មានសុវត្តិភាព អាច មាន បញ្ហាគ្រប់ពេល។

ក្រៅពីនេះLBC មានសេវាកម្មបណ្តុះបណ្តាលជំនាញពន្ធដារគណនេយ្យនិងហិរញ្ញវត្ថុ ជូនដល់ បុគ្គលិកក្រុមហ៊ុន អង្គការ សមាគម ... របស់លោកអ្នកដល់ទីកន្លែងតាមមុខងារ និងតួនាទី(ប្រធានគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និងគ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត) ធ្វើ អោយបុគ្គលិករបស់លោកអ្នកចេះ និងយល់ច្បាស់អំពី គោលនយោបាយ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ការរៀបចំឯសារពន្ធដារ និងការបង់ពន្ធ ដែលត្រឹមត្រូវការកត់ត្រាបញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ (បិទបញ្ជី) ស្របតាមគោលនយោបាយ និងនីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ព្រមជាមួយចំណេះដឹងនានាពាក់ព័ន្ធជាមួយពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុ ។
ទូរស័ព្ទលេខៈ 011 777 110,  089 888 656 ។

Photo by DAP-News

នាយឧត្តមសេនីយ៍ សុខ ផល ចូលរួមតែងតាំង ស្នងការរង ទទួលការងារ អន្ដោប្រវេសន៍ នៃស្នងការរដ្ឋាន នគរបាល ខេត្ដព្រះសីហនុ

$
0
0

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ
លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក ឈិត សុខុន អភិបាលខេត្ដព្រះសីហនុ បានអញ្ជើញ ចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាស តែងតាំងមុខតំណែង និង បំពាក់ឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលខេត្ដព្រះសីហនុ ។

យោងតាមប្រកាសលេខ២៣៤០ ប្រក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃចុះហត្ថលេខា ដោយ លោក ស ខេង បានសំរេចតែងតាំងលោកវរសេនីយ៍ឯក កៅ រតនា អតីតស្នងការរងទទួល បន្ទុក ការិយាល័យកណ្ដាល ភស្ដុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគបាលខេត្ដព្រះសីហនុ ត្រូវបានតែងតាំងនិង ផ្ទេរភារកិច្ចថ្មី ជាស្នងការរងទទួលការងារអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគបាលខេត្ដព្រះសីហនុ ។

ជាមួយគ្នានេះដែរ ក៏មានការបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់វរសនីយ៍ឯក ជូនដល់មន្ដ្រីនគរបាល មកពីបណ្ដារាជធានី ខេត្ដផ្សេងៗចំនួន៤១រូប ហើយក៏មានការផ្លាស់ប្តូរតួនាទី និងបំពាក់ឋានន្ដរស័ក្ដិ ដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ចំនួន២១រូបទៀតផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images