Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លទ្ធផលកិច្ចប្រជុំ ដំណោះស្រាយ កម្មករ នៅរោងចក្រ ហុងកុងយូហ្វេង


សាលា ខេត្ដកោះកុងរៀប ចំសាទរទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំង ការចរាចរ និងការប្រើ បំពាន គ្រឿងញៀន

$
0
0

កោះកុង ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ សាលាខេត្ដកោះកុង បានរៀបចំ អបអរសាទរទិវា អន្ដរជាតិ ប្រយុទ្ធប្រឆាំង ការចរាចរ និងការប្រើបំពាន គ្រឿងញៀន ពិធីនេះត្រូវបានរៀបចំឡើង នៅមហោស្រព ខេត្ដកោះកុង ។ នៅពិធីអបអរ សាទរអន្ដរជាតិ ប្រយុទ្ធប្រឆាំងចរាច និងការប្រើបំពាន គ្រឿងញៀន ក្រោមអធិបតីភាព លោក ប៊ុន លើត អភិ បាលខេត្ត នៃគណៈអភិបាល ខេត្ដកោះកុង និងជាប្រធាន គណៈកម្មាធិការជាតិ ត្រួតពិនិត្យ គ្រឿងញៀន ខេត្ដកោះកុង លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ដ  លោកឧត្ដមសេនីយ៍ទោ នាក់ យុទ្ធា អគ្គលេខាធិការ ដ្ឋានរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការនគរបាល ខេត្ដកោះកុង ព្រមទាំងមន្ដ្រីរាជការ គ្រប់បណ្ដាអង្គភាព រួមទាំង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ជាង៣០០នាក់ ។

នៅពិធីនេះ លោកឧត្ដមសេនីយ៍ សំ ឃិតវៀន ស្នងការ នគរបាលខេត្ដ បានឡើងធ្វើ សេចក្ដីរាយការណ៍ ដែលសមត្ថកិច្ច បង្ក្រាប់បានគ្រឿងញៀន និងការទប់ស្កាត់ បានមួយរយៈកន្លងមក ដើម្បីឱ្យគណៈប្រតិភូ សណ្ដាប់រួចមក ។ លោក ឧត្ដមសេនីយ៍ទោ នាក់ យុទ្ធា អគ្គ លេខាធិការដ្ឋានរង អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន បានឡើងអាននូវខ្លឹមសារ សន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៤ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ទាំងស្រុង ដើម្បីឱ្យសមាជិក សមាជិកា ដែលមកចូលរួមស្ដាប់ ចប់សព្វគ្រប់អស់ហើយ ក៏បានធ្វើការណែនាំខ្លះ ពីបញ្ហគ្រឿងញៀន គឺត្រូវឱ្យយុវវ័យ ទាំងអស់ជាឱ្យ ផុតពីគ្រឿងញៀន ។

នៅក្នុងឱកាសនេះដែរ លោក ប៊ុន លើត អភិបាលខេត្ដ នៃគណៈអភិបាល ខេត្ដកោះកុង និង ជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ដ បានមានប្រសាសន៍ថា ក្នុងនាមលោកជាអភិបាល ខេត្ដមានសេចក្ដីរីករាយ បំផុត និងអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរួមចំណែកយ៉ាង សកម្មរបស់គ្រប់នាក់ពាក់ព័ន្ធនានា ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការគំរាម និងដោះស្រាយបញ្ហា គ្រឿងញៀនគ្រប់ប្រភេទ ដែលបានកើត មានក្នុងទឹកដីខេត្ដកោះកុង របស់យើងនាពេលកន្លងមក។

ហេតុនេះ ការប្រារព្ធ ទិវានេះគឺជាឱកាសក្រើនរំលឹក និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋយើង ជាពិសេសយុវជនឱ្យ យល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជា បំផុសនូវចលនា ចូលរួមប្រយុទ្ធប្រឆាំង គ្រឿងញៀន ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ទ្វេឡើង សំដៅកាត់បន្ថយ ជាអតិបរមានូវ ផលប៉ះពាល់អវិជា្ជមាន និងការគំរាមកំហែង នានាចំពោះការ អភិវឌ្ឍន៍ សង្គម និងសេដ្ឋកិច្ចជាតិ ។ នៅឆ្នាំនេះយើងប្រារព្ធទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន ដោយបានកំណត់ យកប្រធានបទ (រួមគ្នាបង្ការ និង ដោះស្រាយបញ្ហា គ្រឿងញៀន) ដែលបានដាស់ស្មារតី ឱ្យយើងត្រូវតែរួបរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈពេល  បញ្ហគ្រឿងញៀន បានលុកលុយស្ទើរគ្របទីកន្លែង ។

លោកក៏បានកោតសសើរ ដល់សិស្សានុសិស្សដែលមានការយល់ដឹងពីបញ្ហាគ្រឿងញៀន បានច្រើនដែលគណៈកម្មាធិការ បានដាក់សំណួរសួរ ជាច្រើនសំណួរ ហើយយុវតីយុវជនបានឆ្លើយបាន យ៉ាងត្រឹមត្រូវ ទៅលើបញ្ហាគ្រឿងញៀន ហើយលោកក៏បានជូនរង្វាន់ឡើកទឹកចិត្ដផងដែរ ដល់យុវតីយុវជនទាំងអស់ នោះផងដែរ ហើយនៅចុងក្រោយ លោកបានធ្វើការបង្ហោះ បឺតប៉ោងដើម្បីជាតំណាងរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជៀសឱ្យផុតពីគ្រឿងញៀន៕

តើលោកអ្នកចង់ ប្រើប្រាស់កម្មវិធី គណនេយ្យមួយណា ?

$
0
0

បើលោកអ្នកមាន ការពិបាកក្នុងការជ្រើសរើស កម្មវិធីគណនេយ្យ អោយត្រូវជាមួយ មុខរបរ ឬស្ថានភាព អាជីវកម្ម របស់ខ្លួន Leopard Business Consultancy Co., Ltd.(LBC) ជាក្រុមហ៊ុន ដែលមានឯកទេស ច្បាស់លាស់លើវិជ្ជាជីវ នេះ អាចជួយលោកអ្នក បានគ្រប់បែបយ៉ាង ។ LBC ផ្តល់ជូនលោកអ្នក រួមមាន៖

- សេវាជ្រើសរើសកម្មវិធី គ្រប់គ្រងគណនេយ្យកុំព្យូទ័រ ដែលមាន Licenseត្រឹមត្រូវមាន សមត្ថភាព ស្របតាមទំហំ និងប្រភេទនៃអាជីវកម្មឬស្ថាប័ន របស់លោកអ្នកស្រប តាមស្តង់ដា International Financial Reporting Standard និង Cambodia Accounting Standard .
- សេវាតម្លើងកម្មវិធី រៀបចំរចនាសម្ព័នរបស់ កម្មវិធីអោយត្រូវតាមទំហំ និងប្រភេទអាជីវកម្ម ជាក់ស្តែង (Customization and Internal control design)ព្រោះគ្រប់ប្រភេទនៃកម្មវិធី គណនេយ្យកុំព្យូទ័រ ទាំងអស់តែងតែមាន ចំណុច ឬផែ្នកខ្លះនៃកម្មវិធីដែលស្ថាប័នលោកអ្នក មិនត្រូវការប្រើប្រាស់។
- សេវាហ្វឹកហាត់ បុគ្គលិករបស់លោកអ្នក អោយចេះប្រើប្រាស់កម្មវិធីច្បាស់លាស់ និងស្ទាត់ជំនាញ។
សូមទាក់ទង អគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនភ្នំពេញ ជាប់ខាងត្បូង វត្តមហាមន្ត្រី ទូរស័ព្ទលេខៈ 011 777 110 , 089 888 656  អ៊ីម៉ែល info@lbc-firm.com

ក្រៅពីនេះ LBC មានសេវាកម្មបណ្តុះបណ្តាលជំនាញពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុជូនដល់ បុគ្គលិកក្រុមហ៊ុន អង្គការ សមាគម ... របស់លោកអ្នកដល់ទីកន្លែង តាមមុខងារ និងតួនាទី(ប្រធានគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និងគ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត) ធ្វើអោយ បុគ្គលិករបស់លោកអ្នកចេះនិងយល់ច្បាស់អំពី គោលនយោបាយ  នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ការរៀបចំឯសារពន្ធដារនិងការបង់ពន្ធដែលត្រឹម ត្រូវការកត់ត្រាបញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោលនយោបាយ និងនីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ព្រមជាមួយចំណេះដឹង នានាពាក់ព័ន្ធជាមួយពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុ ។

ទូរស័ព្ទលេខៈ 011 777 110 , 089 888 656 ។

Photo by DAP-News

Photo by DAP-News

ស្រវឹងស្រា បើកម៉ូតូកង់បីលឿន បុកម៉ូតូជនរង២នាក់ ប្តីប្រពន្ធស្លាប់

$
0
0

បាត់ដំបងៈ ២នាក់ប្តីប្រពន្ធ បានស្លាប់ពេលដឹក មកដល់មន្ទីរ ពេទ្យ ដោយសារជនបង្ក បើកម៉ូតូកង់បី១ គ្រឿង បានបុកក្នុងសភាពស្រវឹងស្រា កាលពីវេលាម៉ោង ៨និង២០នាទី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុច តាមបណ្តាយផ្លូវជាតិលេខ៥ (ផ្លូវកោង) ស្ថិតក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ចំណែក ភាគីម៉ូតូកង់បី របួសធ្ងន់ អ្នករួមដំណើរម្នាក់ និងអ្នកបើកបរ ជនបង្កត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

លោក យឹម វិចិត្រ អធិការ នគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនរងគ្រោះ២នាក់ ប្តីប្រពន្ធបានស្លាប់ យ៉ាងអាណោចអធម នោះមានឈ្មោះ ទិព វ៉ាន់សេង (ប្តី) អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ស្វាង សាឯម អាយុ៥៣ឆ្នាំ រស់នៅភូមិគោកត្រប់ឃុំតាម៉ឺន ស្រុកថ្មគោល ស្លាប់ទាំង២នាក់ ពេលដឹកដល់មន្ទីរពេទ្យ ។ ចំណែកភាគីជនបង្កម៉ូតូកង់បី មានគ្នា២នាក់អ្នកបើកបរឈ្មោះ កែវ វ៉ាន់ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកម៉ូតូកង់បី ត្រូវបានឃាត់ខ្លួន និងអ្នករួមដំណើរជាមួយមានឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ របួស បាក់ជើង  រស់នៅភូមិកើតហេតុ ជាមួយគ្នាខាងលើ ។

តាមសាក្សីនិង ជនបង្កបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនបង្កបាននាំគ្នាផឹកស៊ី នៅផ្ទះស្រវឹង ជោគជាំរៀង ខ្លួន រួចបានបបួលគ្នា មកច្រៀងខារ៉ាអូខេបន្ត លុះមកដល់កន្លែង កើតហេតុផ្លូវកោង ម៉ូតូកង់បី បានរ៉េចង្កូតទៅបុកម៉ូតូ១គ្រឿង ដែលជិះមានគ្នា២នាក់ ក្នុទិសដៅច្រាស់ទិសគ្នា ខណៈម៉ូតូជនរងគ្រោះជិះ មកពីផ្ទះបងស្រី រួចធ្វើដំណើរមកផ្ទះខ្លួនវិញ ក៏ត្រូវម៉ូតូកង់បីបុកបណ្តាល ឲ្យរងរបួសធ្ងន់និង បានស្លាប់ ពេលដឹកយកទៅ ដល់មន្ទីរពេទ្យអ៊ីមើជិស៊ីខេត្ត ។ ចំណែកអ្នករួមដំណើរ ម៉ូតូកង់បីបានរងរបួសធ្ងន់ ម្នាក់ត្រូបានដឹកយកទៅ មន្ទីរពេទ្យស្រុកព្យាបាល អ្នកបើកបរជនបង្កត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនបាននាំ យកមកសាកសួរ រួចបញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

បន្ទាប់ពីកើតហេតុហើយ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ កំពុងតម្កល់នៅផ្ទះធ្វើបុណ្យ តាមប្រពៃណី ។ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានមនុស្សរបួស និងស្លាប់នេះ សមត្ថកិច្ចជំនាញបាននិយាយថា ករណី នេះកើតឡើង ដោយសារអ្នកបើកបរម៉ូតូកង់បីមានជាតិស្រវឹង ទើបធ្វើឲ្យមានគ្រោះ ថ្នាក់បែបនេះ៕

បន្ថែមជូន 15កន្លែងទៀត សម្រាប់កញ្ចប់ ដំណើរកំសាន្ត ទៅកាន់ប្រទេសថៃ នាថ្ងៃចុងសប្តាហ៍ ពីស្រីរ័ត្នទេសចរណ៍

$
0
0

ស្រីរ័ត្នអន្តរជាតិ ទេសចរណ៍  សូមផ្តល់ 15កន្លែងបន្ថែមទៀត នូវកញ្ចប់សេវាកម្មដំណើរកំសាន្ត ក្នុងតម្លៃពិសេស ទៅកាន់ ប្រទេសថៃ 5ថ្ងៃ4យប់ ត្រឹមតែ 288$ ប៉ុណ្ណោះ ចេញដំណើរថ្ងៃទី19 ខែកក្កដា។ សូមរីករាយជាមួយ ដំណើរ កំសាន្ត ថ្ងៃចុងសប្តាហ៍ក្នុង និងក្រៅប្រទេស ក្នុងតម្លៃសមរម្យ និងរង្វាន់ដ៏សន្ធឹកសន្ធាប់ទៀត។

ស្រីរ័ត្នអន្តរជាតិ ទេសចរណ៍  (SREYRATHINTERNATIONAL TRAVEL AND TOURS) ជាក្រុមហ៊ុនឈានមុខគេ លើចំណាត់ថ្នាក់សេវាកម្មល្អ គុណភាពខ្ពស់ និងពោរពេញទៅដោយទំនុកចិត្ត ក្នុងការរៀបចំ ដំណើរកំសាន្ត និង សំបុត្រយន្តហោះ ទៅគ្រប់ប្រទេស នឹងគ្រប់ទិសដៅក្នុងពិភពលោក។

ស្រីរ័ត្នអន្តរជាតិទេសចរណ៍ ជាជំរើសដ៏ល្អសំរាប់លោកអ្នក ដែលមានបំណងចង់ធ្វើដំណើរកំសាន្ត ជាលក្ខណៈ ពិសេស (VIP) ប៉ុន្តែក្នុងតម្លៃពិសេស បានទាំងសប្បាយ បានទាំងរង្វាន់ជាច្រើនទៀត!!!។

-    ប្រទេសថៃ 5ថ្ងៃ (បាងកក-ប៉ាតាយ៉ា) តម្លៃតែ 288$ ចេញដំណើរថ្ងៃទី19 ខែកក្កដា
-    ប្រទេសសឹង្ហបូរី-ម៉ាឡេស៊ី 6ថ្ងៃ តម្លៃ 688$ ចេញដំណើរថ្ងៃទី28 ខែមិថុនា និង26 ខែកក្កដា
-    ប្រទេសចិន 6ថ្ងៃ (ហុងកុង-សិនចិន-ជូហៃ-ម៉ាកាវ-តៃវ៉ាន់) តម្លៃតែ 888$ ចេញថ្ងៃទី28 ខែមិថុនា និង26 ខែកក្កដា
-    ប្រទេសវៀតណាម 6ថ្ងៃ (សាយហ្គន-ញ៉ាត្រាង-ដាឡាត់) តែ 268$  ចេញថ្ងៃទី19 ខែកក្កដា
-    ប្រទេសចិន 8ថ្ងៃ (ប៉េកាំង-សៀងហៃ-ស៊ូចូវ-ហានចូវ) តម្លៃតែ 1248$ ចេញដំណើរថ្ងៃទី12ខែកក្កដា

សេវាកម្មល្អ អាហារឆ្ងាញ់ មគ្គុទេសក៍រស់រាយរាក់ទាក់ សណ្ឋាគារលំដាប់ផ្កាយ គុណភាព និងការទទួលខុសត្រូវ ខ្ពស់ ជាគោលដៅចំបងបំផុតរបស់ក្រុមការងារយើងខ្ញុំ។

ទំនាក់ទំនងផ្នែក ដំណើរកំសាន្ត(Tours)
015 824 449, 01030 2222, 08131 2222, 012 585 551
093 666 288, 016 273 222, 023 224 999, 023 8888 49
ទំនាក់ទំនងផ្នែកសំបុត្រយន្តហោះ(Ticketing)
023 220 209, 023 8888 49, 010 30 2222, 016/012 99 77 59
016 99 77 17,012 26 26 31, 011 999 332, 097 7128 188
012 87 69 74, 093 666 188

ស្រីរ័ត្ន អន្តរជាតិទេសចរណ៏ និង ដំណើរកំសាន្ត
SREY RATH INTERNATIONAL TRAVEL AND TOURS
សាខាកម្ពុជាក្រោម៖ ផ្ទះលេខ187, មហាវិថីកម្ពុជាក្រោម (ចុះពីផ្សារថ្មីជិតស្តុបណានជីង)
H/P        : 078 8888 49, 070 8888 49, 0972 8888 59,081 31 2222
Tel         : 023 8888 49, 023 880 381, Fax        : (855-23) 224 423
Hotline:  016 961 888/097 7 021 888

សាខាព្រះមុនីវង្ស៖ អគារលេខ 62& 64E, មហាវិថីព្រះមុនីវង្សកែងមហាវិថីកម្ពុជាក្រោម
H/P: 015 82 444 9, 010 30 2222, 093 666 288, 012 58 55 51,016 273 222
Tel: 023 224 999, 023 220 209, 023 210 927, Fax: (855-23) 224 423
SKYPE: sitt168, YM: sreyrathair_sit@yahoo.com, www.sitcambodiatours.com
Email        : tours@sitcambodiatours.com, ticketing@sitcambodiatours.com
Follow us on Face book: https://www.facebook.com/sreyrathtravelpage

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន នឹង​បង្កើត​ការហោះហើរ​ត្រង់​មក​កម្ពុជា នៅដើម​ខែ​កញ្ញា​ខាងមុខ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ របស់ជប៉ុនឈ្មោះ Asia Atalantic Airlines គ្រោងនឹងបង្កើតការហោះហើរត្រង់ សំដៅមកប្រទេសកម្ពុជា ពីអាកាសយានដ្ឋានណារីតា នៅដើមខែកញ្ញា ឆ្នាំ២០១៤ខាងមុខ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច រវាងប្រទេសទំាងពីរ នឹងដើម្បីតបតាមការស្នើសុំ របស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក។

គម្រោងនៃប្រតិបត្តិការ ហោះហើរត្រង់ពីជប៉ុននេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នារវាង ក្រសួងទេសចរណ៍កម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ Asia Atalantic Airlines នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា «នៅពេលដែលមានការហោះហើរត្រង់នេះ នឹងបង្កើនចំនួនភ្ញៀវទេសចរជប៉ុន មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ខណៈភ្ញៀវទេសចរជប៉ុន ដែលមកទស្សនាកម្ពុជា មានចំនួនជាង ២០ម៉ឺននាក់»។ លោកបន្តថា ពាក់ព័ន្ធនឹងការហោះហើរត្រង់នេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងចាប់ផ្តើមដំណើរការជាផ្លូវការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ ដោយបង្កើតការហោះហើរត្រង់ ពីអាកាសយានដ្ឋានណាតារី សំដៅមកភ្នំពេញកម្ពុជាចំនួន ៣ជើង ក្នុងមួយសប្តាហ៍ ជាមួយនឹងយន្តហោះ ប៊ូអ៊ីង 767-300ER ពីថ្ងៃអង្គារ, ព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ លោកបន្ថែមថា ចំណែកនៅខែតុលាខាងមុខ ក៏នឹងមានការហោះហើរ មួយទៀតដែលមាន ៤ជើង ក្នុងមួយសប្តាហ៍ពីណារីតា មកខេត្ត សៀមរាប ពីថ្ងៃចន្ទ, ពុ,ធ សុក្រ និងថ្ងៃសៅរ៍ ហើយលោកក៏សូមជំរុញឲ្យវិនិយោគិនជប៉ុន បង្កើនការបណ្តាក់ទុន នៅកម្ពុជាឲ្យបានច្រើនថែមទៀត។

ជាមួយគ្នានោះដែរ លោកប្រធានក្រុមហ៊ុនអាកាសចរណ៍ជប៉ុន លោក Azadul Haque ក៏បានលើកឡើងផងដែរថា ដើម្បីឆ្លើយតបទៅនឹងសំណើ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីខែមករា ឆ្នាំ២០១៤កន្លងទៅ ដោយស្នើឲ្យមានការ ហោះហើរត្រង់មកកម្ពុជា ក្រុមហ៊ុនបានសម្រេច ការហោះហើរនេះឡើង ដោយសារតែជប៉ុន មានការចាប់អារម្មណ៍ខ្លំាងលើ ទីផ្សារជំនួញរបស់កម្ពុជា ក៏ដូចជាពង្រឹកទំនាក់ទំនង សហប្រតិបត្តិការនៃប្រទេសទំាងពីរផងដែរ។ លោកបន្តថា ចាប់ពីពេលនេះតទៅក្រុមហ៊ុន នឹងបង្កើតការិយាល័យរបស់ខ្លួន នៅផ្សារទំនើប អ៊ីអន ដែលបានបើកដំណើរការ ផ្លូវការនៅថ្ងៃនេះ សម្រាប់ទំនាក់ទំនង។

សូមបញ្ជាក់ផងដែរថា បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោកបានបង្ហើបប្រាប់ថា បន្ទាប់ក្រុមហ៊ុន Asia Atalantic Airlines បង្កើតការហោះហើរត្រង់នេះហើយ ក៏នៅមានក្រុមហ៊ុនអាកាសចរណ៍ ជប៉ុនមួយទៀតឈ្មោះ ANA ក៏គ្រោងនឹងបង្កើតការហោះហើរ ត្រង់មកកម្ពុជាផងដែរ៕

ឃាត់ខ្លួនយុវជនម្នាក់ ពីបទរំលោភ បានសម្រេច ២ដង លើក្មេងស្រី អនីតិជន

$
0
0

បាត់ដំបងៈ កម្លាំងនគរបាល ស្រុកឯកភ្នំ បានឃាត់ខ្លួនយុវជនម្នាក់ តាមពាក្យបណ្តឹង របស់ម្តាយ ជនរងគ្រោះ កាលពីវេលាម៉ោង ៩និង១០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ពីបទរំលោភ បានសម្រេច ចំនួន២ដង លើអនីតិជន អាយុ១៤ឆ្នាំ ដែលជនសង្ស័យបានប្រព្រឹត្ត លួងលោម រំលោភ ជនរង គ្រោះ កាលពីថ្ងៃទី១១ និង១៣ ខែមិថុនា កន្លងទៅនៅភូមិដូនទាវ ឃុំពាមឯកស្រុកភ្នំ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកឯកភ្នំ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ ឈុំ ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ។ ចំណែកជនរង គ្រោះ មាន អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ។

មន្រ្តីរូបនេះបានបន្តថា បន្ទាប់ពីមានការបែកធ្លាយ ពីកូនស្រីរងគ្រោះរួចមក អាណាព្យាបាល ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅអធិការស្រុក ឲ្យជួយអន្តរាគមន៍រឿងនេះ បន្ទប់ពីបានទទួលពាក្យ បណ្តឹងពី អាណាព្យាបាល ជនរងគ្រោះរួចមក កម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និង ឃាត់ខ្លួនជន សង្ស័យ នាំយកមកអធិការស្រុកដើម្បីសួរនាំ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោម រំលោភនាងរងគ្រោះ បានសម្រេច ចំនួន២ដង ពិតប្រាកដមែន ដោយសារពួកគេ ធ្លាប់បាន ស្រឡាញ់គ្នាតាំងពីឆ្នាំ២០១៣ កន្លងមក លុះដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ខ្លួនបានទូរស័ព្ទហៅនាង មកជិះម៉ូតូដើរលេង ជាមួយគ្នា ហើយទៅផ្ទះមិត្តភក្តិ ខាងជនសង្ស័យ ពេលនោះ ខ្លួនបានលួងលោម នាងរួមភេទ ជាមួយគ្នានៅវេលាប្រហែងម៉ោងជាង១៣ ថ្ងៃរហូតបានសម្រេចម្តង និងនៅថ្ងៃទី១៣ ខែមិថុនា ខ្លួនបានបបួលនាងដើរលេង និងទៅផ្ទះមិត្ត ភក្តិម្នាក់ ទៀត លួងលោមរំលោភ បានសម្រេចម្តងទៀត ។ ដល់ថ្ងៃទី២៩ ខែមិថុនា ស្រាប់មានសមត្ថកិច្ច មកឃាត់ ខ្លួន នាំយកមកអធិការ ស្រុកតែម្តង ។

បច្ចុប្បន្នកម្លាំងជំនាញ នគរបាលស្រុកឯកភ្នំ កំពុងកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទៅស្នងការ ខេត្ត នៅរសៀលថ្ងៃទី៣០ ខែមិថុនានេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ជនឆ្លៀតឱកាស បន្លំលួច យកម៉ូតូ អាយខុន មួយគ្រឿង ជិះរត់គេចខ្លួន ខណៈម្ចាស់ម៉ូតូ ជួបគ្រោះថ្នាក់ ចរាចរណ៍ ប៉ុន្តែត្រូវនគរបាល តាមទាន់ចាប់ បានតែម៉ូតូវិញ

$
0
0

ភ្នំពេញ៖ ហេតុការណ៍ហួស ចិត្តមួយ ដែលបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលង់លក់ក្នុងដំណេក ស្ថិត នៅតាមបណ្តោយ ផ្លូវលេខ៨៧ បេតេ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយសារមានករណី គ្រោះថ្នាក់ ចរាចរណ៍ ម៉ួតូបុកម៉ូតូបណ្តាល ឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ខណៈនោះក៏មានជនឆ្លៀតឱកាសម្នាក់បន្លំយកម៉ូតូ អាយខុន របស់ជនរងគ្រោះជិះបំណងគេចខ្លួន តែត្រូវនគរបាលមូលដ្ឋាន តាមប្រមាញ់ទាន់ចាប់តែម៉ូតូត្រឡប់មក វិញ ចំណែក ជនសង្ស័យគេចខ្លួនបាត់ ។ ព្រឹត្តិការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីនគរបាលប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា មុនពេលមានរឿងភ្ញាក់ផ្អើលខាងលើ នេះ គឺមានម៉ូតូ២ គ្រឿងបុកគ្នា នៅលើផ្លូវលេខ ៣៧១ ជិតផ្សារប៉េសេ សង្កាត់បឹងទំពុនខណ្ឌមានជ័យ បណ្តាលឲ្យ យុវជនម្នាក់ជាម្ចាស់ម៉ូតូ អាយខុន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AK 4080 ត្រូវរងរបួសបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនជិត ចំណុចកើត ហេតុ ។ ខណ:នោះ ក៏លេចមុខជនសង្ស័យម្នាក់ មកបន្លំធ្វើជាមិត្តភក្តិម្ចាស់ម៉ូតូ អាយខុន ហើយបាននិយាយចរចាគ្នា ជាមួយ នឹងភាគីម្ខាងទៀត រហូតយល់ព្រមយកតម្លៃគ្នា ចប់សព្វគ្រប់ នៅនឹងកន្លែងកើតហេតុ ។

បន្ទាប់មកជនសង្ស័យនោះ បានយកម៉ូតូអាយខុន ជិះចេញពីចំណុចខាងលើ ចូលទៅ តាមផ្លូវបេតុង លេខ ៨៧ បេតេ ពេល ជិះគេចខ្លួន បានប្រទះជាមួយនគរបាលមូលដ្ឋាន កំពុងល្បាតឃើញមានការសង្ស័យដែរ ប៉ុន្តែមិនបានឃាត់សួរនាំទេ លុះ ជិះឆ្ងាយពីគ្នា សមត្ថកិច្ចនៅមិនអស់ចិត្ត ក៏ត្រឡប់ក្រោយទៅឃាត់ ដើម្បីសួរក៏ស្រាប់តែមានបងប្អូន ប្រជាពលរដ្ឋ នៅតាម ផ្លូវលេខ៨៧ បេតេ ភ្ញាក់ផ្អើលឆោមឡោថា មានចោរយក ម៉ូតូមកផ្លុងចោល ។ ប្រភពដដែលបន្តថា ដោយសួរទៅសួរមក ម៉ូតូមួយគ្រឿងម៉ាកអាយខុន ដែលប្រជាពលរដ្ឋ ថា មានចោលយកមកផ្លុងចោលនោះ គឺជាម៉ូតូរបស់យុវជនម្នាក់រងរបួស ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅ លើផ្លូវលេខ ៣៧១ ។

ទាក់ទិននឹងហេតុការណ៍នេះ លោក ឡូ ភារម្យ នាយប៉ុស្តិ៍បឹងទំពុន បានបញ្ជាឲ្យកូនចៅអូសយកម៉ូតូ មួយគ្រឿងនោះមក រក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីរង់ចាំទំនាក់ទំនងទៅយុវជន ជាម្ចាស់ម៉ូតូ ឲ្យយក សំបុត្រសម្គាល់ម៉ូតូ មកបង្ហាញ រួចទទួលយកទៅវិញ ព្រោះដោយសារករណីនេះ ជារឿងដែលក្រុមជនឆ្លៀតឱកាស បន្លំយកម៉ូតូរបស់ជនរងគ្រោះ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្តោះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ប្រកាសតែងតាំង ព្រះឥន្ទជោត ត្ថេរមុនីកោវិទ ទិត្យ សំអូន ជាព្រះញាណវិទូ ព្រះរាជាគណ:ថ្នាក់ កិត្តិយស

$
0
0

ភ្នំពេញ: ព្រះឥន្ទជោតត្ថេរមុនីកោវិទ ទិត្យ សំអូន ព្រះអនុគណស្រុកលើកដែក ត្រូវបានប្រកាសតែងតាំង ជាព្រះញាណវិទូ ព្រះរាជាគណ:ថ្នាក់កិត្តិយស ក្រោមព្រះរាជាធិបតី សម្តេចព្រះសុមេធាធិបតី នន្ន ង៉ែត សម្តេច ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ រួមនិងអភិបាលខេត្ត កណ្តាល លោក ផៃ ប៊ុនឈេឿន នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ នេះ។

យោងតាមរបាយការណ៍របស់អភិបាលស្រុកលើកដែក ចំពោះវិស័យសាសនាបានឲ្យដឹងថា ស្រុកលើកដែក មានវត្តចំនួន១២ និងមណ្ឌលវិបស្សនាធុរ:ចំនួន២ កន្លែង សម្រាប់ពទ្ធបរិស័ទ ប្រណិបត្តិ ធ្វើបុណ្យទានតាម គន្លងព្រះពទ្ធឱវាទ ដែលក្នុងនោះមានព្រះសង្ឃគង់ចាំ ព្រះវស្សាសរុប១២៦ អង្គ។

របាយការណ៍ក៏បានរៀបរាប់អំពីជីវប្រវត្តិ និងស្នាព្រះហស្ថរបស់ព្រះឥន្ទជោតត្ថេរមុនីកោវិទ ទិត្យ សំអូន ថា ព្រះតេជគុណ ទិត្យ សំអូន ប្រសូត្រ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧៣ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ព្រះអង្គមានបងប្អូនបង្កើត៥នាក់ នៅឆ្នាំ១៩៩០ ព្រះអង្គបានសុំមាតា សាង ព្រះផ្នួសនៅក្នុងពុទ្ធសីមាវត្តគិរីរតនារាម ហៅវត្តកំពង់ភ្នំ លុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩១ ព្រះអង្គបាន បួសបំពេញឧបសម្បទាជាភិក្ខុ។ នៅឆ្នាំ១៩៩៣ មានព្រះតួនាទីជាលេខាអនុគណស្រុក, ឆ្នាំ១៩៩៥ ជាព្រះ សមុហ៍អុគណស្រុក, ឆ្នាំ១៩៩៨ ជាព្រះចៅអធិការវត្តគិរីរតនារាម, ឆ្នាំ២០០០ ជាព្រះពិន័យធរព្រះអនុគណស្រុក, ឆ្នាំ២០០១ ជាព្រះអនុគណស្រុក ប្រកាសតែងតាំងដោយសម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស និងឆ្នាំ២០០៣ ជាព្រះឧបជ្ឈាយ៍ស្រុកលើកដែក និងជានាយកពុទ្ធិកបឋមសិក្សា។

ដោយឡែកស្នាព្រះហស្ថ ក្នុងវិស័យព្រះពុទ្ធសាសនា ព្រះឥន្ទជោតត្ថេរោមុនីកោវិទ ទិត្យ សំអូន បានអំពាវនាវ ចលនាចូលរួម និង បរិច្ចាគបច្ច័យកសាងទីវត្តអារាម ព្រះទាំងជួយឧបត្ថម្ភគាំទ្រការអភិវឌ្ឍសង្គម យ៉ាងសន្ធឹក សន្ធាប់ តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៤ នេះ អស់ទឹកប្រាក់ ១,០០៨,២០៨,៩០០ រៀល រួមនិង ១,៨៩២,៥៩ ដុល្លារអាម៉េរិក៕

ជប៉ុនសម្រេច ផ្លាស់ប្តូរគោល នយោបាយ នៃការប្រើប្រាស់ កម្លាំងយោធា ឡើងវិញ

$
0
0

តូក្យូ៖ សារព័ត៌មាន BBC ចេញផ្សាយថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៤នេះបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីប្រទេសជប៉ុន បានចេញ សេចក្តីសម្រេចផ្លាស់ប្តូរ គោលនយោបាយរក្សាសន្តិសុខ ដោយប្រើប្រាស់កម្លាំងយោធា ឡើងវិញ ដែលនេះជា ការត្រួសត្រាយផ្លូវសម្រាប់ឲ្យកម្លាំងយោធា របស់ខ្លួន អាចចេញធ្វើសង្គ្រាម នៅក្រៅប្រទេស។

សូមជំរាបថា នៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា ជប៉ុន ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់កម្លាំងទ័ពដើម្បី ដោះស្រាយជម្លោះឡើយ លើកលែងតែការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារ ប្រទេសជាតិខ្លួន ឯងផ្ទាល់តែប៉ុណ្ណោះ។

ស្ថិតក្នុងលក្ខខណ្ឌខាងលើ លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ បានប្រឹងប្រែងយ៉ាងខ្លាំង ដោយបានបញ្ជាក់ថា ជប៉ុនត្រូវការ ផ្លាស់ប្តូរក្នុងវិស័យយោធា។ ហេតុនេះការចេញសេចក្តីសម្រេចថ្មីនេះ បានអនុញ្ញាតិឲ្យ ជប៉ុនប្រើប្រាស់កម្លាំងយោធាដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដែលប្រឈមមុខនឹងការវាយប្រហារនានា

នាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា មិនថាស្ថិតនៅក្នុងស្ថានភាពបែបណា លោកនឹងការពារអាយុជីវិត ប្រជាពលរដ្ឋ របស់លោក និងការរស់នៅប្រកបដោយសន្តិភាព។ នេះជាការលើកឡើងរបស់មេដឹកនាំរូបនេះ បន្ទាប់ពីការចេញសេចក្តីសម្រេច យល់ព្រមចំពោះច្បាប់ថ្មីខាងលើ៕

អតីត ប្រធានាធិបតី បារាំង ត្រូវចាប់ខ្លួន ពីបទប្រព្រឹត្តិ អំពើពុករលួយ

$
0
0

ឡុងន៍៖ សារព័ត៌មាន Foxbusiness ចេញផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះបាន ឲ្យដឹងថាអតីត ប្រធានាធិបតីបារាំង លោក Nicolas Sarkozy ត្រូវបានចាប់ខ្លួនសួរចម្លើយ ទាក់ទងនឹងការប្រព្រឹត្តអំពើពុក រលួយ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន។

ការស៊ើបអង្កេតត្រូវបានធ្វើឡើង ដោយសង្ស័យថា អតីតប្រធានាធិបតីរូបនេះ ធ្លាប់បានផ្តល់មុខដំណែងខ្ពស់ មួយដល់ចៅក្រមម្នាក់ ជាថ្នូរនឹងការទទួលបានព័ត៌មាន ត្រលប់មកវិញ ថាតើករណីអំពើពុករលួយរបស់លោក នឹងត្រូវបញ្ជូនទៅតុលាការឬយ៉ាងណា

មិនតែប៉ុណ្ណោះ ការស៊ើបអង្កេតបានធ្វើឡើងដោយសង្ស័យថា កាលពីឆ្នាំ២០០៧កន្លងទៅនេះ ក្នុងពេល ធ្វើការឃោសនាការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី លោកធ្លាប់ទទួលបានជំនួយមូលនីធិពីខុស ច្បាប់សំណាក់អតីតមេដឹកនាំប្រទេស លីប៊ី លោក Muammar Gaddafi។ យ៉ាងនេះក្តី លោកបានច្រាន ចោលរាល់ការចោទ ប្រកាន់នានាទាំងអស់៕

មន្ត្រីជលផល ចុះបង្ក្រាបបទល្មើស នេសាទក្នុងរដូវត្រីពង ស្របពេលបទល្មើស នេសាទមានការ កើនឡើង

$
0
0

បន្ទាយមានជ័យ៖ ស្របពេលដែលបទល្មើសនេសាទ កំពុងមានការកើនឡើង គួរអោយព្រួយបារម្ភ នៅរដូវបិទនេសាទនោះ មន្ដ្រីជលផលសហការ ជាមួយសហគមន៍បានធ្វើការ ចុះបង្ក្រាបការដាក់ស្បៃមុង ព្រួលកាត់ទទឹងស្ទឹង និងលបតាមដងស្ទឹង ក្នុងភូមិសាស្ត្រ ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។ការចុះបង្រ្កាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ។

លោក ហ៊ី សេងគ្រី នាយសង្កាត់រដ្ឋបាលជលផល ស្រុកមង្គលបុរីបានប្រាប់ថា ការបង្ក្រាបនេះធ្វើឡើងស្រប ពេលរដូវបិទនេសាទ និងជារដូវទឹកឡើងហើយ ក៏ជារដូវត្រីពងផងដែរ ។លោកបញ្ជាក់បន្ថែមថា ក្នុងយុទ្ធនាការ បង្ក្រាបមន្ដ្រីជលផល របស់លោកបានសហការ ជាមួយសហគមន៍នេសាទបានចុះល្បាតតាម បណ្តាយ ដងស្ទឹងមង្គលបុរី ភូមិសាស្ដ្រឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្ដបន្ទាយមានជ័យ។

ជាលទ្ធផលក្រុមការងារបានបង្ក្រាបនូវបទល្មើសចំនួន៤ កន្លែងរឹបអូសបានព្រួលដាក់កាត់ស្ទឹងប្រវែង១២០ម៉ែត្រ បង្គោលចំនួន១៣០ដើម លបញឹក១៥លប  អ៊ុយស្បៃមុងចំនួន១២មាត់ មានមុខ១,២ម៉ែត្រ។

យោងតាមសម្តីលោកគុយ ផល្លា លោក មាស ដាំ លោក អែម ប៊ុនធឹង បានអោយដឹងក្នុងវេទិការសេរីកាលពីថ្ងៃទី២៤ ខែមិថុនា ថាបញ្ហានេសាទ ដោយឧបករណ៍ខុសច្បាប់នៅ តែមានការកើនឡើង ជាងឆ្នាំ២០១៣ ក្នុងនោះឧបករណ៍ឆក់ក៏ត្រូវបានគេប្រើក្នុងបទល្មើសនេះ។

ដោយឡែកចំពោះសមត្ថកិច្ចដែលមាន លោក សាន ប៊ុនថន នាយរងប៉ុស្តិ៍រដ្ឋបាលឃុំសំបួរក៏មិនខុសគ្នាពី អាជ្ញាធរបានអោយដឹងដែរថា សមត្ថកិច្ចមិនអាចធ្វើការទប់ស្កាត់ បានឡើយព្រោះគ្រប់ពេលដែលសមត្ថកិច្ច ធ្វើការចុះបង្រ្កាបជនប្រព្រឹត្តបទល្មើសតែងតែដឹងខ្លួន គេចខ្លួន ឬក៏យកឧបករណ៍លាក់អស់ធ្វើអោយ សមត្ថកិច្ចមិនអាចចោទ ប្រកាន់បានទេ៕

សាលាដំបូង រាជធានីភ្នំពេញ បានបើសវនាការ ជំនុំជម្រះ លើករណី សម្លាប់ប្រធានភូមិ ត្រពាំអព្ច្រាញ ក្នុងសង្កាត់ ត្រពាំងក្រសាំង

$
0
0

ភ្នំពេញ៖ជនជាប់ចោទដែល ជាអតីត អនុប្រធានភូមិត្រពាំងអព្ច្រាញ និងជាជំនួយការ ស្មៀនឃុំត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ម្នាក់ កាលពីថ្ងៃ ទី ១ ខែ កក្កដា ២០១៤ ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ  បានបើសវនាការ ជំនុំជម្រះ និង កាត់ទោស ពីបទសម្លាប់ប្រធានភូមិត្រពាំងអញ្ចាញ ដោយសារ រឿងគំនុំ ប្រព្រឹត្តកាលពីឆ្នាំ ២០១២។

លោកហេង កេសរោ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទខាងលើនេះមានឈ្មោះ ស រឹម ភេទប្រុស អាយុ ៣៩ ឆ្នាំ ត្រូវកាត់ទោស ពីបទ« មនុស្សឃាតដោយចេតនា» តាមមាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ តាមពាក្យបណ្តឹង របស់ប្រពន្ធ ជនរងគ្រោះ ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ត្រូវជាប់សង្ស័យ ក្នុងការស្ទាក់វ៉ៃសម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុផល ប្រធានភូមិត្រពាំងអព្ច្រាញ ដោយ រឿងគំនុំដណ្តើមតួនាទី ជាមេភូមិ ខណៈ ដែលជនរងគ្រោះចេញ ទៅដើរល្បាត (ជិះម៉ូតូ) ក្នុងភូមិវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។

នាពេលសវនាការជនជាប់ចោទឈ្មោះ ស រឹម  បាននិយយាយថា ខ្លួនមិនបានសម្លាប់លោក មេភូមិឈ្មោះ ចាន់ សុផល ដូចការចោទប្រកាន់នៅនោះទេ។  

ឈ្មោះ ស រឹម  និយាយថា នៅថ្ងៃកើតហេតុ គឺថ្ងៃទី១២ ខែតុលាការ ឆ្នាំ២០១២នោះ គាត់ក៏បានដើរល្បាត ក្នុងភូមិត្រពាំងអព្ច្រាញដែរហើយ ក៏បានប្រទះឃើញសាកសព របស់លោកមេភូមិ ដេកស្លាប់ នៅលើផ្លូវ និង ម៉ូតូរបស់គាត់ ធ្លាក់ចូលក្នុងប្រឡាយទឹក។ គាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចនគរបាលដើម្បីចូលរួម ពិនិត្យលើសពជនរងគ្រោះផងដែរ។

អតីតអនុប្រធានភូមិរូបនេះ បានសំណូមពរឲ្យ តុលាការមេត្តា លើកការចោទប្រកាន់ និង ដោះលែង រូបគាត់ឲ្យមានសេរីភាពវិញ។ តុលាការនឹងប្រកាស សាលក្រម នៃ សំណុំរឿងនេះ នៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះ៕

កម្លាំង នគរបាលចរាចរ បញ្ជូនជនជាតិចិន ទៅតុលាការ ពីបទបើករថយន្ត បុកអ្នកជិះម៉ូតូ បណ្តាលឲ្យស្លាប់

$
0
0

ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ បានបញ្ជូន បុរសជនជាតិចិនម្នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធ និងការបង្កគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវ បុកអ្នកបើកម៉ូតូម្នាក់ បណ្តាល ឲ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

លោក សែម គន្ធា នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្រោយពីបានបញ្ចប់ការសួរនាំ និងបំពេញចប់សំណុំរឿងនោះ កម្លាំងនគរបាលរបស់លោក បានបញ្ជូន ឈ្មោះ DAVID WEI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា កាលពីវេលា ម៉ោងប្រមាណ ៣៖៤៥នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ត្រង់ចំណុច ច្រកចូល ភូមិទួលកី លើផ្លូវជាតិ លេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើត ឡើងដោយសារ រថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Y-8674 បានបើក បុកបុរសម្នាក់ កំពុងជិះម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

មន្រ្តីនគរបាលចរាចរ ផ្លូវគោក បានឲ្យដឹងថា អ្នកបើកបរដោយ ឈ្មោះ DAVID WEI ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ ថោង សុខជា អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុ ជនបង្កបានធ្វើដំណើរតាម បណ្តោយ ផ្លូវជាតិលេខ៣ ពីទិសខាងត្បូងទៅជើង ចូលមកភ្នំពេញ លុះដល់ចំណុចកើតហេតុ ខាងលើ បានឡើងប្រជែង រថយន្តមួយគ្រឿងទៀត ហើយក៏ជ្រុលចង្កូត បុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក CITI 100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ យ-0410 ភព1 បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈម៉ូតូ និងរថយន្តរងការខូចខាតធ្ងន់ធ្ងរ។ ក្រោយកើតហេតុ ទាំងម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោក យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

ចូលចាក់ សម្លាប់ មនុស្សគ ១៦កាំបិត ប្លន់យកគ្រឿងអលង្កា និងលុយអស់ មួយចំនួន នៅស្រុកស្វាយទាប

$
0
0

ស្វាយរៀង ៖ ជនសង្ស័យជា ក្រុមចោរប្លន់ បានចូលធ្វើ សកម្មភាព ចាក់សម្លាប់ជនរងគ្រោះម្នាក់ ជាមនុស្សគ ចំនួន១៦កាំបិត ខណៈជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងផ្ទះ រួចហើយពួកវា បានប្រមូលយក គ្រឿងអលង្កា និងលុយកាក់ មួយចំនួន រត់គេចខ្លួនបាត់។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ករណីចាក់សម្លាប់ និងកាំបិត ដើម្បីប្លន់យកគ្រឿងអលង្កា និងលុយកាក ខាងលើនេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១២៖៣០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិព្រៃតាធិក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចមូលដ្ឋាន បានបន្តទៀតថា ជនរងគ្រោះ ដែលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនោះមាន ឈ្មោះ ជី នី ភេទស្រី អាយុ២៦ឆាំ្ន (មនុស្សគ) ។ បើតាមសមត្ថកិច្ច បានបញ្ជាក់ទៀតថា ករណីប្លន់ខាងលើនេះ បានកើតឡើង ខណៈឪពុកម្តាយ របស់ជនរងគ្រោះ មិននៅផ្ទះ ហើយឲ្យជនរងគ្រោះ នៅចាំផ្ទះតែម្នាក់ឯង ។

សមត្ថកិច្ច បានបន្តទៀតថា ខណៈជនរងគ្រោះ នៅផ្ទះតែម្នាក់ឯងនោះ ស្រាប់តែដល់ ម៉ោងកើតហេតុ ក៏លេចមុខជនសង្ស័យ អាចមានគ្នាចាប់ពីពីរនាក់ បានចូលមកធ្វើ សកម្មភាពប្លន់ ដោយយកកាំបិតចាក់ ទៅលើជនរងគ្រោះ ចំនួន ១៦កាំបិត(ស្លាកស្នាមបន្សល់ ទុកនៅលើរាងកាយ ជនរងគ្រោះ)។

ក្រោយចាក់សម្លាប់រួចហើយ ក្រុមចោរទាំងនេះ បានប្រមូល យកគ្រឿងអលង្កា និងលុយរត់គេចខ្លួនបាត់។ ក្រោយកើតហេតុធ្វើឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋានចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវ លើករណីនេះ។ ក្រោយការសួរនាំ សមត្ថកិច្ច បានបញ្ជាក់ថា ក្រុមចោរបានប្លន់យកមាសចំនួន ១៥ជី និងប្រាក់ចំនួន 700.00 0រៀល ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច របស់ខេត្តស្វាយរៀង ទាំងកម្លាំង នគរបាល និងកម្លាំងអាវុធហត្ថ បាននិងកំពុងធ្វើការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ តាមជំនាញរបស់ខ្លួន ដើម្បីតាមចាប់ក្រុមចោរ ទាំងនេះ ៕


កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន

$
0
0

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន និងបានរឹបអូស គ្រឿងញៀនមួយ ចំនួន ខណៈជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ស្ថិតនៅចំណុច ភូមិទួលង៉ោក ឃុំកំពង់លួង ស្រុកពញឮ ខេត្តកណ្តាល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៨ និង៣០នាទី ។  

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានឈ្មោះ គ្រឿន ផាន់ណា  ហៅ ឆ្មា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងនោះដែលកម្លាំងសមត្ថកិច្ចបានរឹបអូសយក វត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន០៣ កញ្ចប់តូច  និង០១កញ្ចប់ធំ ទូរសព្ច័ចំនួន ០៤គ្រឿង កាបូបដៃចំនួន០២ សំបកថង់សម្រាប់ច្រកថ្នាំញៀន ចំនួន០៨ ថង់ ឡាម ចំនួន ០១សំបក ប្រើរួចចំនួន ០២ ប្រាក់រៀល ចំនួន ១០៩០០០ រៀល និងម៉ូតូម៉ាកឆាលី ពណ៌ចំរុះ គ្មានស្លាកលេខ ចំនួន០១គ្រឿង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ មន្ត្រីផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ស្រុក បានចុះល្បាតក្នុងភូមិសាស្រ្ត ភូមិឃុំលុះមកដល់ចំណុចភូមិទួលង៉ោក ឃុំកំពង់លួង តាមបណ្ដាយផ្លូវជាតិលេខ៥ សមត្ថកិច្ច បានជួបប្រទះ មុខសញ្ញាសង្ស័យខាងលើ កំពុងតែចែកចាយគ្រឿងញៀន ប្រភេទម៉ាទឹកកក ពេលនោះសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យ តែម្ដង និងវត្ថុតាងដូចមានខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន យកទៅឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បើកសាងសំណុំរឿង ដោះស្រាយ តាមនីតិវិធី៕

កិច្ចប្រជុំបូកសរុប ស្តីពីការងារ គ្រប់គ្រងគ្រឿងបំពាក់ និង ថែទាំសមិទ្ធផលនានា នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ

$
0
0

កាលពីពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង និងជានាយករងខុទ្ទ កាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបស្តីពី ការងារគ្រប់គ្រងគ្រឿងបំពាក់ និង ថែទាំសមិទ្ធផលនានា នៅទិសយោធភូមិភាគទី៤ ដោយមាន ការចូលរួមពីលោក ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចំរុះ និងជានាយលេខាធិការដ្ឋាន សេនាធិការចំរុះ និង អស់លោក នាយរងសេនាធិការចំរុះ បញ្ជាការដ្ឋាន ចំណុះអគ្គបញ្ជាការដ្ឋាន ប្រចាំការនៅសមរភូមិមុខ ទិសយោធភូមិភាគ៤ ព្រមទាំងមេបញ្ជាការ កងឯកភាពទាំងអស់ដែលឈរ ជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសយោធភូមិភាគទី៤   ។

កម្មវិធីនេះ បានប្រព្រឹត្តិទៅនៅទីបញ្ជាការប្រចាំទិសនិមួយៗ ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ។

ក្រោយពីបានទទួលនូវរបាយការណ៍ពី បណ្តាលមេបញ្ជាការកងឯកភាពរួចមក លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងការកោតសរសើរ ដល់នាយទាហានថ្នាក់ដឹកនាំកងឯកភាពទាំងអស់ ដែលបានយកចិត្តទុក ដាក់ថែរក្សា និងម្ចាស់ការខ្ពស់នូវរាល់ការងារធានា និង ចាត់ចែងបានទាន់ពេលវេលានូវសំភារៈបរិក្ខាគ្រប់ប្រភេទ ជាពិសេសអាវុធយុទ្ធភណ្ឌទៅតាមគោលដៅរបស់ខ្លួនគ្រប់គ្រងបានទាន់ពេលវេលា ក្នុងការទប់ស្កាត់ នូវរាល់សភាពការណ៍ប្រែប្រួលកន្លងមក ទទួលបានលទ្ធផលល្អប្រសើរគួរឲ្យមោទនភាព ។

លោក នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានក្រើនរព្ញកឲ្យបណ្តាកងឯកភាពដែលឈរជើងនៅទិសយោធ ភូមិភាគទី៤ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងអាវុធយុទ្ធភណ្ឌ គ្រាប់រំសេវគ្រប់ប្រភេទ លេណដ្ឋាន និង ថែទាំ អគារស្នាក់នៅ ផ្ទះគ្រួសារទ័ព អណ្តូងទឹក ស្រះទឹក មណ្ឌលសុខភាព  ជាពិសេសបណ្តាឃ្លាំងនៅតាមទិស និមួយៗដោយការពារឲ្យបានល្អ ធានាគុណភាព១០០% ទាំងរដូវប្រាំង និង រដូវវស្សាផងដែរ ៕

អភិបាលខេត្ដកណ្ដាល ចុះពិនិត្យកន្លែង ការចាក់កាកសំណល់ មេតាណុល ក្រោយភ្នំរាប

$
0
0

កណ្ដាល៖ អភិបាលខេត្ដកណ្ដាល លោក ផៃ ប៊ុនឈឿន នៅព្រឹកថ្ងៃទី០២ ខែមិថុនា បានចុះទៅពិនិត្យដោយ ផ្ទាល់នៅកន្លែងចាក់កាកសំណល់មេតាណុល ស្ថិតនៅខាងក្រោយភ្នំរាប គ្រាដែលប្រជាពលរដ្ឋ មានផ្ទះសប្បែង និងដីចំការនៅខាងត្បូងភ្នំថ្មបីដុំ និង ក្រោយវត្ដភ្នំរាប កើតក្តីព្រួយបារម្ភប៉ះពាល់ដល់សុខភាព និងធ្វើឲ្យខូចគុណ ភាពដី និងដំណាំរបស់ពួកគេ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា លោក ផៃ ប៊ុនឈឿន នឹងចាត់វិធានការលើក្រុមហ៊ុន ដែលយកកាកសំ ណល់ជាតិមេតាណុល ទៅចាក់ចោលដោយគ្មានការកែច្នៃ ជាពិសេសព្រួយបារម្ភការបង្កបញ្ហាដល់សុខភាពរបស់ ប្រាពលរដ្ឋ។

កាកសំណល់មេតាណុលខាងលើ ត្រូវបានគេដឹងថា បានដឹកចេញពីរោងចក្រមេតាណុលរបស់កកូរ៉េ ស្ថិតនៅ តាមផ្លូវជាតិលេខ៥ ដែលក្រុមហ៊ុនកាលពីកន្លងទៅធ្លាប់ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ានឹងសកម្មភាពបំពុលសុខ ភាពប្រជាពលរដ្ឋ និងបរិស្ថានរួចម្តងមកហើយ ដោយសារតែក្រុមហ៊ុនបានបង្ហូរជាតិមេតាណុលចូលក្នុងទឹកទន្លេ។

សូមបញ្ជាក់ថា អ្នកឃុំទួលព្រិច និងអ្នកភូមិម្កាក់ ស្រុកអង្គស្នួល ជាច្រើនគ្រួសារ ដែលមានផ្ទះសម្បែង និង ដីចំការនៅខាងត្បូងភ្នំថ្ម ៣ដុំ និងខាងក្រោយ វត្ដភ្នំរាប បាននាំគ្នាប្រតិកម្ម និងរាយការណ៍ សូមឱ្យមន្ដ្រី អាជ្ញាធរ សមត្ថកិច្ច ជាពិសេស មន្ដ្រីបរិស្ថាន ចុះទៅត្រួតពិនិត្យមើលករណី គេយកកាកសំណល់រាវរាប់រយ រាប់ពាន់តោន យកទៅចាក់ចោល ពាសវាល ពាសកាលជះ ក្លិនស្អុយអាសោចធ្វើឱ្យអ្នកស្រុកពិបាកទ្រាំ បំផុត។

អ្នកភូមិរំលិច ឃុំទួលព្រិចដែលជាកន្លែង គេយកកាកសំណល់ទៅចាក់ចោលខាងលើនេះ បានអះអាងថា សកម្មភាពគេយកកាកសំណល់ មកចាក់ចោលខាងលើនេះ គឺកើតមានជាយូរ មកហើយ ដោយទីតាំងចាក់មាន ទំហំដី ជាច្រើនហិកតា ហើយដោយសារតែកាក សំណល់ដែលគេដឹកយកមកចាក់ចោលខាង លើនេះ ជាប្រភេទ កាកសំណល់រាវដូចភក់ ម្ចាស់ទីតាំងបានកាយជាប្រឡាយលើកជារង ដូចរងដាំដំឡូង រួចហើយមានរថយន្ដដូច ប្រភេទរថយន្ដបូមលូធំៗ ពណ៌លឿង ដឹកកាក សំណល់យកទៅបូមចាក់ចូលតាមប្រឡាយ នោះ ទុកចោលពាស វាលពាសកាល ជះក្លិន ស្អុយអាសោចពិបាកនឹងទ្រាំបំផុត ហើយ ប្រសិនបើខ្យល់បក់មកម្ដងៗ ក្លិនស្អុយសាយ ភាយរាប់ពាន់ម៉ែត្រ សូម្បីតែអ្នកទៅអង្គុយ លេងនៅរម្មណីយដ្ឋានភ្នំរាប ក៏ធំក្លិនស្អុយ ស្ទើ ទ្រាំមិនបានផងដែរ ពេលខ្យល់បក់ចំម្ដងៗ។

ចំណែកអ្នកភូមិដែលមានដីចំការនៅក្បែរ ៗនោះ បាននាំគ្នាព្រួយបារម្ភពីទឹករាវ នៃកាក សំណល់ខាងលើនេះ ពេលជ្រាបចូលក្នុងដី ឬ ក៏ហូរហៀរ ចូលទៅដីរបស់ពួកគាត់ ដែលនៅ ខាងទំនាបអាចនឹងបង្កផលប៉ះពាល់ ដល់ដំណាំ ឬសត្វចិញ្ចឹមរបស់ពួកគាត់ ខណៈគេមិនដឹងថា កាកសំណល់ខាងលើជាកាកសំណល់អ្វីពិត ប្រាកដ ផងនោះ និងមានសារធាតុគីមី ឬ អត់?។

កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា កន្លងទៅ នេះ ខណៈភ្នាក់ងារដើមអម្ពិលចុះទៅដល់ទី តាំងគេចាក់កាកសំណល់ ពិតជាធំក្លិនស្អុយ ពិបាកទ្រាំមែន។ កម្មករម្នាក់ដែលកំពុងបើក រថយន្ដដឹកកាកសំណល់ខាងលើនេះ យកទៅ ចាក់ចោលបានអះអាងថា ខ្លួនបានដឹកកាក សំណល់ខាងលើចេញពីរោងចក្រមួយនៅ តាមផ្លូវជាតិលេខ៥ តែមិន បានប្រាប់ឈ្មោះ រោងចក្រនោះទេ ដោយគេអះអាងថា ធ្វើតាម បញ្ជាថៅកែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកភូមិនៅក្បែរ កន្លែងចាក់កាកសំណល់បានអះអាងថា ទីតាំង ដីចាក់កាកសំណល់ខាងលើនេះ ជារបស់អ្នក មានលុយនៅ ទីនោះម្នាក់ ដែលគេស្គាល់ឈ្មោះ ម៉ន ហើយគេអះអាងថា កាកសំណល់ខាងលើនេះ ដឹកចេញពីរោងចក្រ ធ្វើមេតាណុល របស់ក្រុម ហ៊ុនកូរ៉េដោយមានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ម្ដុំរោងចក្រម៉ែនសារុន។

អ្នកភូមិបានអះអាងថា ឈ្មោះ ម៉ន គឺជាអ្នកមាន លុយមានឥទ្ធិពលនៅតំបន់នោះ ទើបពេលគេ ដឹកកាកសំណល់ យកមកចាក់ចោលលើដី របស់ខ្លួនបង្កក្លិនស្អុយជះរាប់ពាន់ម៉ែត្រ ទឹកកាកសំណល់ហូរជ្រាបចូលទៅលើដីអ្នក ជិត ខាងបែបនេះ ហើយក៏គ្មានអ្នកភូមិណា ហ៊ានចេញមុខប្ដឹងដែរ។

ដូច្នេះអ្នកភូមិបានសំណូមពរ សូមឱ្យមន្ដ្រី អាជ្ញាធរសមត្ថកិច្ច ជាពិសេសមន្ដ្រីបរិស្ថាន ជួយចុះទៅត្រួតពិនិត្យ មើលផង ថាតើកាក សំណល់រាវខាងលើមានសារធាតុគីមីបង្ក គ្រោះថ្នាក់ដែរ ឬអត់?

ពាក់ព័ន្ធករណីនេះ ដើមអម្ពិលមិនអាច ធ្វើការទាក់ទងសុំការបំភ្លឺពីឈ្មោះ ម៉ន ដែល អ្នកស្រុកអះអាងថា ជាម្ចាស់ ទីតាំងខាងលើ នេះបានឡើយ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ តែតាមការទៅពិនិត្យជាក់ស្ដែងកាក សំណល់រាវ ខាងលើ ពិតជាជះក្លិនស្អុយពិបាក ទ្រាំពិតប្រាកដមែន៕

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់កង់ ៣៥០គ្រឿង ដល់សិស្សក្រីក្រ នៅខេត្តព្រៃវែង

$
0
0

ព្រៃវែង៖ សិស្សក្រីក្រក្នុងខេត្តព្រៃវែង ដែលធ្លាប់តែធ្វើ ដំណើរដោយថ្មើរជើងទៅកាន់សាលារៀន ស្វែងរកពុទ្ធិជាពន្លឺ ដ៏រុងរឿងនៃជីវិតនោះ បានសម្តែងទឹកសប្បាយរីករាយញញឹមញញែមគ្រប់ៗគ្នា នៅពេលបានទទួលបានកង់ ៣៥០ គ្រឿងមកធ្វើជាយានជំនិះ ជួយសម្រួលដល់ការធ្វើដំណើរទៅកាន់សាសារៀន។

កង់ទាំង ៣៥០គ្រឿង ដែលជាជំនួយរបស់មូលនិធិរៀបចំចំណតកង់ជប៉ុន អង្គការកុមារអាស៊ី អាស្ពេកា អង្គការ ក្រៅរដ្ឋាភិបាលជប៉ុនកុគីសៃ និងសប្បុរសជននានា ត្រូវប្រគល់ដល់សិស្ស នៃសាលាបឋមសិក្សាគោកសណ្តែក  ស្ថិតក្នុងឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

យាន ដែលជួយឲ្យសិស្សក្រីក្រស្វែងរកចំណេះដឹងពង្រឹងសមត្ថភាព ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ត្រូវបានប្រគល់ ដោយលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងភរិយា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤នេះ។

សិស្សក្រីក្រ ដែលធ្លាប់តែដើរជាច្រើនគីឡូដោយមិនត្អូញត្អែរ ដើម្បីស្វែងរកចំណេះដឹង បានសម្តែងទឹកមុខញញឹ មញញែម បង្ហាញពីទឹកចិត្តសប្បាយរីករាយ នៅពេលបានក្រឡេកឃើញកង់ ដ៏ថ្មីសន្លាងត្រូវបានបញ្ឈរនៅចំពោះ  មុខរបស់គេ។

ការអប់រំគឺជាប្រភពតែមួយគត់សម្រាប់ផ្តល់នូវពុទ្ធិដល់ពលរដ្ឋកម្ពុជា ហើយការអប់រំ ក៏ជាគ្រឹះតែមួយគត់សម្រាប់ក សាងនូវធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលរងនូវភាពខ្ទេចខ្ទាំងសព្វបែបយ៉ាងព្រោះតែសង្រ្គាម។

ក្រោយបញ្ចប់សង្រ្គាមបច្ចុប្បន្ននេះ គេសង្កេតឃើញថា ទាំងរាជរដ្ឋាភិបាល ក្រុមអង្គការ សង្គមស៊ីវិល និងបណ្តាប្រ  ទេសជាមិត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិថីបណ្តុះបណ្តាល។

លោក ខៀវ កាញារីទ្ធ ដោយមានកិច្ចសហការជាមួយអង្គការនានា ជារឿយៗតែងតែ បានអញ្ជើញចែកកង់ សម្ភារៈ សិក្សាផ្សេងៗ ដល់សិស្សតាមទីជនបទផងដែរ ដើម្បីជំរុញ និងលើកកម្ពស់ការសិក្សារបស់សិស្សក្រីក្រ តាមទីជនប ទ៕

ប្រជាជន២ម៉ឺននាក់ ចូលរួមព្រះរាជពិធី ដង្ហែព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋ

$
0
0

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែង នៅក្នុងកិច្ចប្រជុំ មួយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ថា នឹងមានអ្នកចូលរួម ២ម៉ឺននាក់ ដើម្បីដង្ហែ និងតម្កល់ ព្រះបរម អដ្ឋិព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរម រតនកោដ្ឋ»នៅថ្ងៃទី១១ កក្កដា ខាងមុខនេះ។

លោកបានបន្តថា ព្រះរាជពិធីដង្ហែ ព្រះអដ្ឋិ ព្រះបរមរតនកោដ្ឋ នឹងមានប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ ចូលរួមប្រមាណ ២ ម៉ីននាក់ ដើម្បីយកទៅតំកល់ក្នុង ព្រះបរមចេតីយ៍ នៃព្រះវិហារ ព្រះកែវមរកត ។

បើតាម គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីដង្ហែ និងតម្កល់នេះ មាន រយៈពេល ៣ថ្ងៃគឺចាប់ពី១០ ដល់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។

កាលបរិច្ឆេទ នៃព្រះរាជពិធីបុណ្យមាន ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៤ ពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ពិធីបង្សុកូល និងរាប់បាត្រនៅមុខព្រះបរម រាជវាំងដោយ ក្រសួងធម្មការ និងសាសនា ជាអ្នក ចាត់ចែងរៀបចំ។ ថ្ងៃទី១១ ខែ កក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅ ព្រះចេតិយ នៃបរិវេណព្រះវិហារព្រះ កែវមរកត សម្រាប់ ប្រារព្ធព្រះរាជពិធីបុណ្យ ទៅតាមព្រះរាជ ប្បវេណីជាតិ និងពិធីសាសនា ។ ក្នុងរយៈពេល ១ ថ្ងៃនៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធី បាញ់កាំ ភ្លើងធំនៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។

អ្នកចូលរួមដើរដោយថ្មើរជើងចាប់ពី ចំណុចផ្តើមពីទ្វារជ័យ បត់ឆ្វេងតាមមហាវិថី សុធារស បត់ឆ្វេងតាម វិថីសម្តេច ព្រះធម្មលិខិត អ៊ុក បត់ឆ្វេង តាម មហាវិថីព្រះនរោត្តម ព័ទ្ធខាងលិចវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថី សម្តេច ព្រះសីហនុ បត់ឆ្វេង តាមមហាវិថី សម្តេច សុធារស និងចូលព្រះ ឧបោសថរតនារាម តាមទ្វារធំខាងកើត ។

ពេលវេលានៃការបញ្ចុះ ក្នុងព្រះចេតិយនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៦ព្រឹក តាមកម្មវិធីសាសនា និងតាមការ សព្វព្រះរាជហឫទ័យ របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតា ជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

Viewing all 8042 articles
Browse latest View live




Latest Images