Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

តុលាការកំពូល ដោះលែងបុរស ជាប់ចោទ ជនជាតិអាហ្វ្រិក ខាងត្បូងម្នាក់ ពីបទប៉ុនប៉ង លក់-ដូរមនុស្ស សម្រាប់ នាំឆ្លងដែន

$
0
0

ភំ្នពេញ៖ តុលាការកំពូល កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០១៤  បានប្រកាស សាលដីកា  លើកការចោទ ប្រកាន់ទៅ បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ និង ដោះលែងគាត់ឲ្យមានសេរីភាពចាប់ពីថ្ងៃប្រកាស សាលដីកានេះតទៅ បន្ទាប់ពីតុលាការជាន់ទាប បានកាត់ទោសគាត់ ដាក់ពន្ធនាគាររយៈ ពេល១០ឆ្នាំ  ពីបទ ប៉ុនប៉ងលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន» ប្រព្រឹត្តកាលពី ឆ្នាំ២០១០។ 

លោកស្រីគឹម សត្ថាវី ចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទខាងលើនេះ មានឈ្មោះ  Blake Mogamate Tape ភេទប្រុស អាយុ៦៥ឆ្នាំ  ជនជាតិអាហ្វ្រិកខាងត្បូង។ ត្រូវ បានចោទប្រកាន់ពី បទប៉ុនប៉ងលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមមាត្រា១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង ធ្វើអាជីវកម្មផ្លូវភេទ និង ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ ២០១០ នៅក្នុងរាជធានីភ្នំពេញ៕


ស្ថានីយ៍ បូមទឹកបឹងត្របែក មានកម្ពស់ ៥,៨ ម៉ែត្រ ក្រោយភ្លៀង មួយមេធំ

$
0
0

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពីភ្លៀងមួយមេធំ ស្ថានភាពកម្ពស់ ទឹកនៅស្ថានីយ៍ បូមទឹកបឹងត្របែក មានកម្ពស់៥,៨ ម៉ែត្រ ក្នុងនោះម៉ាស៊ីន បូបទឹកចំនួន៧គ្រឿង កំពុងដំណើរការ។

សេចក្តីរាយការណ៍ក៏បានឲ្យដឹងទៀតថា នៅក្នុងខណ្ឌចំការមន តំបន់ប៉ែកខាងលើ មានសង្កាត់ទន្លេ បាសាក់ បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣ អូឡាំពិក ទួលស្វាយព្រៃ១ ទូលស្វាយព្រៃ២ និងតំបន់ខាងជើង ផ្លូវម៉ៅងសេងទុង ទឹកហូរស្រកអស់ហើយនៅតំបន់ផ្នែកខាងក្រោម ខាងត្បួងផ្លូវ ម៉ៅសេងទុង សង្កាត់ទួលទំពូង១ ទូលទំពួង២ ទំនប់ទឹក បឹងត្របែក នឹងសង្កាត់ផ្សារដើមថ្កូវ នៅលិចកន្លែង មួយចំនួន ហើយកំពុង ស្រកជាបណ្តើរៗហើយ។

អាជ្ញាធរ និង តុលាការ ខេត្តកំពង់ឆ្នាំង ស្ទើស្រក់ទឹកភ្នែក តាមប្រជាពលរដ្ឋ រងគ្រោះលើ សុំណុំរឿងឆបោក ប្រាក់ទិញដំឡូងមី

$
0
0

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ដែលត្រូវក្រុមហ៊ុន លោកនៅ សារី ឆបោកទិញមើមដំឡូងមី ជំពាក់ប្រាក់ មិនដែលសងបាន ទ្រហោយំសម្រក់ទឹកភ្នែក នៅចំពោះមុខព្រះរាជអាជ្ញា លោក យូរ ទិត្យវឌ្ឍនៈ និងព្រះរាជអាជ្ញារង ទាំងបីនៃតុលាការខេត្តកំពង់ឆ្នាំង ដោយសារតែ បរាជ័យក្នុងការអនុវត្តដីកា សម្រេចរឹបអូសដំឡូងមី ដែលពួកគាត់បាន អោយឈ្មួញឈ្មោះនៅ សារី ដើម្បីយកលក់ឡាយឡុង។

កម្លាំងចម្រុះដឹកនាំ ដោយព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤នេះ ក្នុងតួនាទីទទួលបន្ទុកជា អាជ្ញាសាលា របស់សាលាដំបូងបានចុះអនុវត្តដីកា សម្រេចនេះ ដើម្បីយក ដំឡូងមីក្រុមហ៊ុនរបស់លោកនៅ សារី ដើម្បីលក់ឡាយឡុង យកប្រាក់សងជូនពួកគាត់ វិញប៉ុន្តែករណីនេះ ត្រូវបានបរាជ័យទៅវិញ ខណៈមានភាគីទី៣ មកប្ដឹងជំទាស់ដោយអះអាងថា នៅ សារី បានលក់ដំឡូងមី ខ្លួនកាលពី១០ថ្ងៃមុនទៅហើយ។

ភាគីទី៣មិនត្រូវបានគេស្គាល់ឡើយ តែខណៈដែលចុះអនុវត្តនោះគេបានឃើញប្រពន្ធ លោកនៅ សារី ឈ្មោះស្លេស អាស៊ីម៉ាស អម ទៅដោយមេធាវី នៅទីតាំងឃ្លាំង ស្តុបដំឡូងមី ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ហើយមិនបានធ្វើអត្ថាធិប្បាយ ប្រាប់អ្នកកាសែត ឡើយជុំវិញករណីនេះ ។

លោកព្រះរាជអាជ្ញា បានអះអាងថាគឺ គ្រាន់តែផ្អាកបណ្ដោះអាសន្ន តែប៉ុណ្ណោះ លោកខិតខំរកនីតិវិធីថ្មី ដើម្បី រកយុតិធម៌ជូនជនរងគ្រោះ ជាប្រជាកសិករម្ចាស់ចំការដំឡូងមី មកពីបណ្ដាខេត្តនានាបន្តទៀត ។

ប្រភពព័ត៌មាន ក្រៅផ្លូវការផ្សេងទៀត បានឥ្យដឹងថា តុលាការបរាជ័យក្នុងការអនុវត្តសាលដីកានេះ ដោយសារតែមាន អន្តរាគមន៍ពីអគ្គព្រះរាជអាជ្ញា អោយបញ្ឈប់ ទើប ប្រជាពលរដ្ឋស្រែកទ្រហោយំតែម្តង ។ នៅក្នុងការចាត់ការ លើសំណុំរឿងឆរបោក ថ្លៃដំឡូងមីថ្ងៃនេះផងដែរ គេបានសង្កេត ឃើញប្រពន្ធ លោកនៅ សារី មានទឹកមុខ ធ្វើហាក់បីមិនមានរឿងអ្វី កើតឡើងទាល់តែសោះ ខណៈម្ចាស់ចំការដំឡូងមី ប្រមាណជាង២០នាក់ មកពីបណ្ដាខេត្ត នានាស្រែកទ្រហោយំចំពោះមុខ។

សូមរំលឹកថា ប្រជាពលរដ្ឋជាច្រើននាក់ នៅតាមបណ្តាខេត្តនានា ដូចជាខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកំពង់ចាម ជាដើមបានចាញ់បោកឈ្មួញម្នាក់ឈ្មោះ នៅ សារី និងប្រពន្ធឈ្មោះស្លេសអាស៊ីម៉ាស រស់នៅភូមិថ្នលថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលចុះទៅប្រមូលទិញ មើមដំឡូងមីពីពួកគាត់ ហើយមិនឲ្យលុយដោយមេឈ្មួញម្នាក់នោះ ជួលទីតាំងទ័ពអាកាសព្រលាន យន្តហោះ  ក្នុងខេត្តកំពង់ឆ្នាំង ធ្វើជាទីតាំងក្រុមហ៊ុន  សម្រាប់ហាល និងស្តុកមើមដំឡូង ទុកលក់បន្ត និងបានយកឈ្មោះលោក កែវ វណ្ណដេត ដែលជាមេបញ្ជាការទ័ពអាកាស មកកាងមុខរបរនេះផងដែរ ។

ប្រជាពលរដ្ឋ បានអោយដឹងថា លុយដែលឈ្មោះ នៅ សារី ជំពាក់ពួកគាត់ ក្នុងម្នាក់ៗ មានចំនួនរាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយមានរយៈពេលរាប់ខែ និងខ្លះទៀត រាប់ឆ្នាំមកហើយ ទោះបីពួកគាត់មកទារជាច្រើនលើក ក៏ឈ្មោះ នៅ សារី និងប្រពន្ធ មិនដែលសងឡើយ ហើយមានប្រជាពលរដ្ឋ នៅក្នុងភូមិស្រុករបស់គាត់ ជាច្រើន នាក់ទៀត ក៏ត្រូវឈ្មោះ នៅ សារី បោកប្រាស់ទិញមើមដំឡូងមី មិនអោយលុយ ដូចពួកគាត់ដែរ ហើយពួកគេ នឹងឡើង មកជាបន្តបន្ទាប់ ដើម្បីដាក់ពាក្យប្តឹង នៅតុលាការខេត្តកំពង់ឆ្នាំង។

ប្រភពដោយឡែកមួយទៀត បានអោយដឹងថា ឈ្មោះ នៅ សារី រកស៊ីមុខរបរនេះ បានយកឈ្មោះ កែវ វណ្ណដេត ដែលជាមេបញ្ជាការទ័ពអាកាស កាងនៅពីក្រោយខ្នង និងបានជួលអគារ និងទីតាំងព្រលានយន្តហោះ នៅក្នុង ខេត្តកំពង់ឆ្នាំង សម្រាប់ហាលសម្ងួតមើមដំឡូង និងស្តុកមើមដំឡូងមី ដែលគេប្រមូលទិញបាន ពីតាមបណ្តា ខេត្តនានានិងដឹកយកមកដោយផ្ទាល់ ផងដែរ ។ ទីតាំងនេះ ត្រូវឈ្មោះ នៅ សារី ជួលក្នុងតម្លៃ ២ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយក្នុងកិច្ចសន្យា មានរយៈពេល ៣ ឆ្នាំ ។ ក្នុងពេលដែលប្រជាពលរដ្ឋ បានដឹកដំឡូងមី យកទៅលក់ នៅក្នុងទីតាំងឃ្លាំង ដំឡូងមី ព្រលានយន្តហោះ ម្តងៗបើទោះអោយតម្លៃថោក ឬមិនបានទូទាត់ សាច់ប្រាក់ភ្លាមៗ ប្រជាពលរដ្ឋ មិនអាចដឹក ដំឡូងមីត្រឡប់មកវិញបានទេព្រោះថាកម្លាំងឆ្មាំការពារ លោក នៅ សារី បានធ្វើការបិទបារ៉ាស់ មិនអោយ ពួកគាត់ ចេញរថយន្តឡើយ ។

 រីឯលោក កែវ វណ្ណដេត ដែលជា មេបញ្ជាការ ទ័ពអាកាសវិញ លោកបានបញ្ជាក់យ៉ាងខ្លីថា អត់ដឹងទេមិនថា លោកនៅ សារី ធ្វើអីចឹងខូចដល់កិត្តិយសកងទ័ព នៅរសៀលថ្ងៃទី៤នេះ ផងដែរគេបានសង្កេតឃើញ អភិបាលខេត្ត និងកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ និងនាំយកថវិកា ចែកជូនប្រជាពលរដ្ឋ រងគ្រោះ២៧នាក់ក្នុងម្នាកៗ ទទួលបានថវិកា៣ម៉ឺនរៀល។

ក្រុមអ្នកតាមដាននិយាយថា ករណីនេះអាជ្ញាធរខេត្ត និងស្ថាប័នតុលាការ មិនអាចរកយុត្តិធម៌ ជូនប្រជាពលរដ្ឋបានឡើយ ព្រះថា លោក នៅ សារី មានអ្នកមានអំណាចនៅពីក្រោយខ្នងចាំអន្តរាគមន៍ ដោយសារតែលោកនៅ សារី នេះឆបោកប្រជាពលរដ្ឋបានលុយច្រើនចែកភាគហ៊ុនដល់ខ្លួន ទើបប្រជាពលរដ្ឋ លឺហើយអស់សង្ឃឹមយ៉ាងខ្លាំង សុំអំពាវនាវអោយ សម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ជួយពួកគាត់ផង ៕

ប្រពន្ធលោក នៅ សារី ឆបោកទិញមើមដំឡូងមី ជំពាក់ប្រាក់ មិនដែលសង

បុរសម្នាក់ ត្រូវអាឡូកិនថ្នល់ បើកកិនស្លាប់ ខណៈកំពុង ឈប់ម៉ូត បទជើងតូច

$
0
0

កណ្តាលៈបុរសម្នាក់ត្រូវបាន រថយន្តអាឡូកិនថ្នល់ បើកកិនពីក្រោយ រួមជាមួយនឹងម៉ូតូរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងឈប់ម៉ូតូដើម្បីបទជើងតូច កាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤  នៅចំណុចផ្លូវលំ ភូមិចុងកោះ (ផ្លូវកំពង់ធ្វើថ្មី)  ។

ជនរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ឈ្មោះពៅ ណារិទ្ធ ហៅម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ដោយសារតែបង្កហេតុរួចជនសង្ស័យ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តបង្កម៉ាក អាឡូកិនថ្នល់ ពណ៌លឿងមួយគ្រឿង។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមការងារ ធ្វើផ្លូវរបស់មន្ទីរសាធារណៈ ការខេត្តកណ្តាល បានកំពុងធ្វើ ផ្លូវលំនៅភូមិចុងកោះ ស្រាប់តែពេលនោះ ជនរងគ្រោះ បានជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូ ក្បែរនោះក៏ចុះនោម ពេលនោះ រឡូថយក្រោយរួចកិនម៉ូតូដួលហើយ ជាប់ជនរងគ្រោះ នៅជាមួយម៉ូតូបណ្ដាល ឲ្យស្លាប់ នៅកន្លែងកើតហេតុ។

ក្រោយបង្កហេតុ អ្នកបើកបរ រឡូបានគេចខ្លួនបាត់់ ហើយករណីខាងលើនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ៕

នាយរងរដ្ឋបាល ព្រៃឈើ ស្រុកសែនមនោរម្យ ត្រូវជនមិនស្គាល់មុខ បាញ់៣គ្រាប់ របួសស្រាល

$
0
0

មណ្ឌលគិរី៖ ផ្ទុះអាវុធមួយប្រាវទៀតហើយ កណ្តាលក្រុងសែមនោរម្យ បណ្តាលអោយ នាយរងផ្នែក រដ្ឋបាលព្រៃឈើ សែនមនោរម្យម្នាក់ រងរបួសស្រាល ហើយត្រូវបានបញ្ជូន មកសង្រោ្គះនៅមន្ទីរពេទ្យបង្អែក ខេត្តទាំងយប់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវកែង ដាក់ដាំ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក សូរ សុវណ្ណ ស្នងការរងខេត្តបានបញ្ជាក់ប្រាប់ថា អ្នករងរបួសក្នុង ហេតុការណ៍ខាងលើនេះឈ្មោះ ហេង ចន្ត្រា ភេទ ប្រុស អាយុ ៤៤ឆ្នាំមានតួនាទីជា នាយរងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ត្រូវបានជន មិនស្គាល់មុខ បាញ់រះចំនួន៣គ្រាប់ ចំដៃឆ្វេង១គ្រាប់បណ្តាលអោយរងរបួបត្រូវ បានបញ្ជូនមក សង្គ្រោះមន្ទីរពេទ្យខេត្ត។

លោកស្នការរងបានឲ្យដឹងថា រឿងនេះសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ។ លោក ហេង ចន្ត្រា រងរបួសបានប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានថា  មុនពេលកើតហេតុខ្លួនបានចតរថយន្ត នៅអែបផ្លូវមួយ សន្ទុះស្រាបប់តែមានរថយន្តតូចចំនួន មួយគ្រឿងឆ្វែលចុះឡើង ឃើញជនសង្ស័យចុះមកសួរថា លោក ឯងខាងណាមកធ្វើអី? មួយមាត់២មាត់សួរចប់ ស្រាប់តែជននោះដកកាំភ្លើងបាញ់រះសំដៅមកលើ រថយន្តរបស់លោកចំនួន៣គ្រាប់ បណ្តាលអោយរងរបួសតែម្តង។

ភ្លាមនោះក៏មានការបាញ់តបតគ្នាវិញប៉ុន្តែជនមិនស្គាល់មុខបើក រថយន្តគេចខ្លួនបាត់តែម្តងទៅ ។ លោក ហេង ចន្ត្រាបានប្រាប់ថា រថយន្តដែលជនមិនស្គាល់មុខ ជិះធ្វើសកម្មភាព (ប្រហាក់ប្រហែលកាមឺរី)ពាក់ស្លាក់លេខ 2D 9531 ។ តាមការសន្និដ្ឋានរបស់ សមត្ថកិច្ចប្រាប់ថា កាំភ្លើងដែលជនមិនស្គាល់មុខប្រើប្រាស់ គឺជាក្បាលគ្រាប់ K 54៕

ពិសេសសម្រាប់ សុខភាព ជាមួយនឹងដបទឹក ថាមពលណាណូ និងទឹករ៉ែ អាល់កាម៉ីន92 ប្រភេទ

$
0
0

បញ្ហាកង្វះជាតិទឹក ជាបញ្ហាចំបងមួយតែងតែ កើតមានឡើងជាមួយ នឹងមនុស្សគ្រប់រូប ដូច្នេះ ក្រុមហ៊ុន ធៀនស៍បាននាំចូលនូវផលិតផលថ្មី គឺដបទឹកថាមពល ណាណូ និងទឹករ៉ែអាល់កាម៉ីន សម្រាប់កាត់បន្ថយ ជម្ងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក្នុងរាងកាយរបស់យើង។
ព័ត៌មានលម្អិតសូមចុចមើលរូបភាពខាងក្រោម ឬទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

គណបក្សសង្គ្រោះជាតិ រៀបចំពិធីបង្សុកូល ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ នៅថ្ងៃទី០៥-០៦ កក្កដា

$
0
0

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (CNRP) នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤នេះ បានរៀបចំពិធិ បង្សុកូល ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នក ដែល បានស្លាប់បាត់បង់ជីវិត ក្នុងថ្ងៃប៉ះទង្គិចគ្នា រវាងកម្លាំងគាំទ្រ គណបក្សហ្វ៊ុនស៊ិនប៉ិច និងកម្លាំងគាំទ្រ គណបក្សប្រជាជន កាលពីខែកក្កដា ១៧ឆ្នាំមុន ។

ពិធីនេះបានធ្វើឡើងនៅស្នាក់ការខ្លួន ស្ថិតនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក កឹម សុខា អនុប្រធានបក្ស មន្រ្តីពាក់ព័ន្ធដទៃទៀត រួមទំាងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕

សមត្ថកិច្ច បន្ដចាប់ខ្លួន ជនសង្ស័យ៥នាក់ ពាក់ព័ន្ធការប្រើប្រាស់ អាវុធខុសច្បាប់ នៅ ស្រុកអណ្ដូងមាស

$
0
0

រតនគិរី ៖ ក្រោយពីចាប់ខ្លួន ជនសង្ស័យ ពីរនាក់ ពាក់ព័ន្ធនិងការជួញ ដូរគ្រឿងញៀននិងប្រើ ប្រាស់អាវុធ ខុសច្បាប់នោះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដរតនគិរី បានបន្ដឃាត់ខ្លួនជនសង្ស័យ ៥នាក់ផ្សេង ទៀត កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ នៅស្រុកអណ្ដូងមាស ជាប់ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៥នាក់នេះ កម្លាំងសមត្ថកិច្ចបានដកហូតអាវុធពីរ ដើមផងដែរ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ក្រោយពីការបញ្ចប់ការសួរនាំជន សង្ស័យទាំងពីរនាក់ កម្លាំងនគរបាលដែលមាន ការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ដរតនគិរី និង ស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌលោកផែន ឌីណា បានធ្វើការស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួនជន សង្ស័យទាំង៥នាក់ថែមទៀត ព្រមទាំងដកហូត អាវុធខ្លីពីរដើមផងដែរ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ឈ្មោះគុជ រតនា អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្ដពោធិ៍សាត់ ទី២ ឈ្មោះសែន សំណាង អាយុ៣៣ឆ្នាំ ទី៣ ឈ្មោះរើយ រី អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកមោង ឫស្សី ខេត្ដបាត់ដំបង ទី៤ ឈ្មោះរំចង់ ទឹ អាយុ៤៧ឆ្នាំ ជនជាតិចារ៉ាយ និងទី៥ ឈ្មោះកែ សុគឿន មានស្រុុកកំណើតនៅស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ស្ថិតក្រោមការឃុំខ្លួន ជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ដរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ។


លោក ម៉ៅ ធនិន អភិបាលខេត្ត បន្តចុះចែក​ អត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ នៅក្រុងពោធិ៍សាត់ ចំនួន ២៧៦ នាក់

$
0
0

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋចំនួន ២៧៦ នាក់ នៅក្នុងក្រុង ត្រូវបានទទួលសន្លឹក អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៤ នេះ ។

នៅក្នុងឱកាស ចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី០៥ ខែកក្កដានោះដែរ ក៏មានការចូលរួម ពីលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក ហេង សុភាណា នាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អន សុខុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្ត លោក ឆាយ ម៉ាទីណាល់ អភិបាលក្រុងពោធិ៍សាត់ ព្រមទាំងមានការ ចូលរួម ពីលោកប្រធាន អនុប្រធានមន្ទីរ ស្ថាប័ននានា ក្នុងខេត្តយ៉ាងច្រើនកុះករ ។

នៅក្នុងឱកាស ផ្តល់អត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ រស់នៅក្នុងក្រុងពោធិ៍សាត់នាពេលនោះ លោកអភិ បាលខេត្តពោធិ៍សាត់ ក៏បានមានប្រសាសន៍សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ៕

អភិបាលខណ្ឌដូនពេញ ចុះពិនិត្យមើល ស្ថានភាពទឹក និងកាយ សំរាម នៅស្ថានីយ បូមទឹកមុខវត្ដឧណ្ណាលោម

$
0
0

ភ្នំពេញ ៖ ក្រោយពី បញ្ចប់កម្មវិធី សាសនា នាំយកទៀនវស្សា ទេយ្យទាន និង បច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ វស្សាទាំង៨ វត្ដនៅក្នុង ខណ្ឌដូនពេញ រួចមក នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤នេះ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន បាន បន្ដចុះពិនិត្យ មើលស្ថានភាពទឹក នៅស្ថានីយ មូលទឹកមុខវត្ដឧណ្ណាលោម ។

នៅក្នុងឱកាសពិនិត្យមើលស្ថានីយបូម ទឹកចាក់ទៅទន្លេខាងលើនេះ អភិបាលខណ្ឌ ដូនពេញ បានណែនាំនិងប្រាប់ឱ្យកម្មករចុះ ស្ដារសំរាម ដើម្បីកាយចេញពីប្រព័ន្ធបង្ហូរ ទឹក ចៀសវាងការកកស្ទះហូរចាក់ចូលទៅ ក្នុងទន្លេ ដោយសារតែភ្លៀងធ្លាក់កាលពី រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤យ៉ាង ខ្លាំង ។

អភិបាលខណ្ឌដូនពេញ ក៏បានណែនាំឱ្យ មន្ដ្រីមូលដ្ឋាន និងមន្ដ្រីបច្ចេកទេសចុះពិនិត្យ មើលឱ្យបានទៀងទាត់ ចំពោះប្រព័ន្ធបង្ហូរ ទឹកពីរាជធានីភ្នំពេញ ចាក់ចូលទៅក្នុងទន្លេ ដែលកន្លងទៅពេលមានភ្លៀងធ្លាក់ម្ដងៗ ធ្វើ ឱ្យជនលិចយ៉ាងខ្លាំង ជាពិសេសនៅក្នុងនៅ ម្ដុំផ្សារកណ្ដាលតែម្ដង ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា អភិបាលខណ្ឌដូនពេញ បានចុះទៅ ពិនិត្យមើលស្ថានភាពទឹកជន់លិច នៅតំបន់ ផ្សារកណ្ដាល ដើម្បីរិះរកមធ្យោបាយ និងដាក់ប្រព័ន្ធបន្ថែមទៀត ដើម្បីបង្កើនការហូរទឹកចាក់ចូលទៅក្នុងទន្លេ ឱ្យបានលឿន ចៀសវាងការលិចលង់កាន់តែ ខ្លាំង នៅពេលដែលមានភ្លៀងធ្លាក់ ។

កីឡាករឡោ សំណាង បដិសេធការ ចោទប្រកាន់ ថា វាយអ្នកគ្រូ វិទ្យាល័យព្រះ ស៊ីសុវត្ថិ

$
0
0

-ឡោ សំណាង អំពាវនាវឱ្យរដ្ឋមន្ដ្រី ក្រសួងអប់រំ បើកអាជីវកម្ម របស់ខ្លួនឡើង វិញ កុំស្ដាប់ភាគីម្ខាង

ភ្នំពេញ ៖ ក្រោយពីមានការចុះផ្សាយ នៅលើគេហទំព័រដើមអម្ពិល ស្ដីពីការប្រើ អំពើហិង្សា លើអ្នកគ្រូម្នាក់ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ បណ្ដាលឱ្យរងរបួសរួចមក នៅ រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤នេះ កីឡាករប្រដាល់ ដែលមានឈ្មោះល្បីឡោ សំណាង បានចេញមកបដិសេធនិងលើក ឡើងពីហេតុផលរបស់ខ្លួន ជុំវិញករណីទាំង នេះ ។

ឡោ សំណាង ក៏បានអំពាវនាវនិងអង្វរក ដល់រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ករ លោកហង្សជួន ណារ៉ុន ឱ្យបើកអាជីវកម្ម ផ្ញើកង់ ម៉ូតូរបស់ខ្លួនឡើងវិញ ហើយសូម ស្ដាប់ហេតុផលទាំងសងខាង កុំឱ្យស្ដាប់ ហេតុផលតែភាគីម្ខាង ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤នេះ កីឡាករប្រដាល់ ឡោ សំណាង បានរៀបរាប់ពីហេតុការណ៍នោះ កាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ អ្នកគ្រូម្នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានបើករថយន្ដលុច្សស៊ីស ខ្រ៣០០ ចូលតាមច្រកក្លោងទ្វារ ដែលមានលោកនិង ក្រុមគ្រួសារបើកផ្ញើកង់ម៉ូតូ ។ ពេលអ្នកគ្រូ ម្នាក់នោះបើកចូល ក៏បានប៉ះនិងកន្ដ្រកដាក់ លុយ ដាក់ឥវ៉ាន់របស់លោក បណ្ដាលឱ្យប៉ើង និងធ្លាក់លុយ រប៉ាត់រប៉ាយ ប៉ុន្ដែអ្នកគ្រូ មិនបានឈប់រថយន្ដចុះមកនិយាយនិងសុំ ទោសនោះឡើយ បែរជាបើកចូលទៅក្នុងសាលាបាត់ ។

ឡោ សំណាង បានរៀបរាប់ទៀតថា គាប់ជួននៅថ្ងៃនោះ ម្ដាយក្មេករបស់គាត់ មកលេង ឃើញហេតុការណ៍នេះ ក៏ដើរទៅ សួរនាំអ្នកគ្រូនៅក្នុងបន្ទប់រៀន ដោយនិយាយថា “នាងបុកតុខ្ញុំឱ្យដួលហើយ ហេតុអ្វីមិនសុំទោស ពេលនោះអ្នកគ្រូបាន ឆ្លើយមកវិញ អញអត់ដឹង” ។

ឡោ សំណាង បានបន្ដទៀតថា ក្រោយ ពីប៉ះពៀរពាក្យសំដីជាមួយគ្នារវាងអ្នកគ្រូ និងម្ដាយក្មេករបស់ខ្លួន ស្រាប់តែភ្លាមៗនោះ ម្ដាយក្មេកនិងអ្នកគ្រូ បានប្រតាយប្រតប់គ្នា ចាប់បោចសក់គ្នាទៅវិញទៅមក បណ្ដាលឱ្យ មានឈាមតាមត្រចៀក ។ ដោយឃើញ ស្ថានភាពបែបនេះ ឡោ សំណាង បានចូល ទៅឃាត់ ដោយយកដៃ ញែកពួក គាត់ទាំងពីរនាក់ បែកចេញពីគ្នា ប៉ុន្ដែដោយ សាររឿងបែបនេះហើយ ដែលធ្វើឱ្យអ្នកគ្រូ ចោទប្រកាន់មកលើលោក ថាបានវាយនិង ប្រើអំពើហិង្សាលើ ។

ក្រោយពីមានករណីនេះ អ្នកគ្រូ លោកគ្រូ មួយចំនួន បានសរសេរពាក្យបណ្ដឹង ទៅកាន់រដ្ឋមន្ដ្រី ក្រសួងអប់រំ រហូតដល់មានការសម្រេចផ្អាក អាជីវកម្មផ្ញើកង់ម៉ូតូ របស់លោកតែម្ដង ខណៈដែលកុងត្រា នៃការផ្ញើកង់ម៉ូតូ និង បញ្ចប់នៅឆ្នាំ២០១៧ ។

ឡោ សំណាង បានបញ្ជាក់ថា លោក មិន បានវាយអ្នកគ្រូនោះឡើយ ហើយការសម្របសម្រួល ក៏បានចប់សព្វគ្រប់ផងដែរ ។

កីឡាករប្រដាល់រូបនេះ បានសង្កត់ធ្ងន់ ថា “ខ្ញុំអត់បានវាយទេ បើខ្ញុំវាយ ខ្ញុំនឹងមាន ទោស” ។

ចំពោះការសម្រេចរបស់រដ្ឋមន្ដ្រីក្រសួង អប់រំ បិទអាជីវកម្មផ្ញើកង់ ម៉ូតូរបស់លោក កីឡាករប្រដាល់រូបនេះ ស្រែកថា អយុត្ដិធម៌ ដោយសារតែលោករដ្ឋមន្ដ្រី មិនបានសួរហេតុ ផលទាំងសងខាង ។

ឡោ សំណាង បានបញ្ជាក់ថា “ការបិទ អាជីវកម្មនេះ មិនត្រឹមត្រូវទេ ខ្ញុំអង្វករ ខ្ញុំ សំណូមពរ ដល់ឯកឧត្ដមរដ្ឋមន្ដ្រី ពិនិត្យមើល ឡើងវិញ ចំពោះករណីនេះ” ។

ចំពោះព័ត៌មាននិងការលើកឡើថា ឡោ សំណាងនិងក្រុមគ្រួសារយកផ្លូវជុំវិញវិទ្យាល័យព្រះស៊ីសុវត្ដិ ដាក់លក់និងលក់បន្ដទៅឱ្យ អាជីវករផ្សេងទៀតនោះ ត្រូវបានលោកឡោ សំណាង អះអាងថា “ខ្ញុំ គ្មានសិទ្ធិដើរយកលុយពីអាជីវករនោះទេ ហើយខ្ញុំក៏គ្មានសិទ្ធិយកដីរបស់រដ្ឋទៅធ្វើអាជីវកម្មនោះដែរ រឿងពុករលួយរបស់លោកនាយក ជារឿងរបស់គាត់ មិនពាក់ព័ន្ធនិងខ្ញុំ នោះទេ” ។

បើតាមឡោ សំណាង កិច្ចសន្យាជួល កន្លែងផ្ញើម៉ូតូ កង់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ត្រូវ បានអាក់ខាន ដោយសារតែអាជីវកម្មរបស់ លោក ត្រូវបានបញ្ជាឱ្យបិទ ។ សម្រាប់មួយ ឆ្នាំ លោកត្រូវបង់ជូនសាលា ចំនួន១១០០០ ដុល្លារ ដូច្នេះលោកសង្ឃឹមថា លោករដ្ឋមន្ដ្រី ក្រសួងអប់រំនិងពិនិត្យមើលករណីនេះឡើង វិញ ជាក់ជាមិនខានឡើយ។

មនុស្ស ៣នាក់ លង់ទឹកអណ្ដូងស្លាប់ នៅស្រុកព្រែកប្រសព្វ ព្រោះចុះទៅជួយស្រង់សត្វឆ្កែ (មានវីដេអូ)

$
0
0

ក្រចេះ ៖ មនុស្សប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា លង់ទឹកអណ្ដូងស្លាប់ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤នេះ ព្រោះតែចុះទៅជួយសត្វឆ្កែ ដែលធ្លាក់ទៅក្នុងអណ្ដូង ស្ថិតនៅភូមិល្អៀក ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។

តាមរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ ម្ចាស់ផ្ទះឃើញសត្វឆ្កែរបស់ខ្លួន ធ្លាក់ចូលទៅក្នុងអណ្ដូង ក៏ចុះទៅជួយ បានដាច់ដង្ហើមស្លាប់នៅក្នុងអណ្ដូង ដោយឃើញដូច្នោះ បុរសអ្នកជិតខាងម្នាក់ ក៏ចុះទៅជួយ ហើយក៏បានស្លាប់នៅក្នុងនោះផងដែរ ដោយឃើញហេតុការណ៍បាត់យូរ ម្ដាយជាម្ចាស់អណ្ដូង ក៏បានចុះទៅជួយផងដែរ ហើយក៏បានស្លាប់ជាមួយគ្នា នៅក្នុងអណ្ដូងនោះដែរទៅ៕

ឈុត​សម្លៀកបំពាក់​កីឡា​ World Cup 2014 តម្លៃ ៤$ ពីហាង​អាយស្ពត​កម្ពុជា

$
0
0

ភ្នំពេញ៖ សម្លៀកបំពាក់ របស់ក្រុមកីឡាករ ដែលមានវត្តមាន នៅក្នុងការប្រកួតកីឡាបាល់ទាត់ ពិភពលោក ឆ្នាំ២០១៤ (World Cup 2014) នៅក្នុងប្រទេសប្រេស៊ីល នឹងមានលក់នៅក្នុង ប្រទេសកម្ពុជា ក្នុងតម្លៃពិសេស ៤ ដុល្លារក្នុងមួយឈុត សម្រាប់ខោអាវដៃខ្លី ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែកក្កដា។

កម្មវិធីផ្ដល់ជូនពិសេសនេះ គឺដើម្បីអបអរក្នុងឱកាសនៃការបើកសម្ពោធហាងលក់សម្ភារកីឡា អាយស្ពតកម្ពុជា I Sport Cambodia Shop ដែលបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៤២៨AEo ផ្លូវម៉ៅសេទុង ជិតស្ដុបកោសដូង ម៉ុងឌីយ៉ាល់។

លោក ហេង ប៊ុនសុង ម្ចាស់ហាង I Sport Cambodia លើកឡើងថាដោយសារតែ លោកសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើម យកចិត្ត ទុកដាក់ក្នុង ការហាត់ប្រាណ និងការចូលរួមលេងកីឡាផ្សេងៗនោះ ទើបលោកសម្រេចចិត្តនាំចូលសម្លៀកបំពាក់កីឡា ដែលសាកសមសម្រាប់ អ្នកហាត់កីឡា គ្រប់ប្រភេទ។

លោកបានបន្តថា កត្តាមួយទៀត ដែលធ្វើឲ្យលោក សម្រេចចិត្តនាំចូល សម្លៀកបំពាក់កីឡាពីប្រទេសចិននេះ គឺដោយសារតែវាមានតម្លៃសមរម្យ ស្របទៅនឹង កម្រិតជីវភាព របស់ប្រជាជនកម្ពុជា។ ម្យ៉ាងទៀតគឺដោយសារតែកាលពី ពេលមុន អ្នកដែលចូលចិត្តហាត់កីឡា មិនមានសម្លៀកបំពាក់ សមរម្យសម្រាប់លេងកីឡា ដោយពួកគាត់គ្រាន់តែ ស្លៀកសម្លៀកបំពាក់ធម្មតាៗ ។ ប៉ុន្តែពេលនេះយើងបាននាំ មកជូនពួកគាត់នូវសម្លៀកបំពាក់ សម្រាប់លេងកីឡាគ្រប់ប្រភេទ និងមានតម្លៃ សមរម្យ។

លោកក៏បានបញ្ជាក់បន្ថែមថា ការបើកហាងលក់ សម្លៀកបំពាក់កីឡានេះ គឺដើម្បីចូលរួមក្នុងការលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមលេង កីឡា និងហាត់ប្រាណ ដើម្បីធ្វើឲ្យមានសុខភាពល្អ បញ្ចេញជាតិពុលពីក្នុងខ្លួន។ ការហាត់ប្រាណជាមួយ សំលៀកបំពាក់ ឧបករណ៍ និង សម្ភារត្រឹមត្រូវ គឺផ្តល់ភាពងាយស្រួល ក្នុងការហ្វឹកហាត់ កាត់បន្ថយគ្រោះថ្នាក់ចៃដន្យ និង ផ្តល់ទំនុកចិត្តក្នុងការហាត់បន្តទៀត។ ភាពរីករាយក្នុងការហាត់ប្រាណ គឺដើម្បីសុខភាពថ្ងៃខាងមុខ ហើយវាប្រៀបដូចជា ការសន្សំ ថវិកាក្នុង ការព្យាបាលជំងឺ។

សូមបញ្ជាក់ថា នៅក្នុងរដូវកាល World Cup ឆ្នាំ២០១៤ នេះ ហាង I Sport Cambodia មាននាំចូលឯកសណ្ឋាន សម្លៀកបំពាក់ របស់ក្រុមកីឡាករនៃប្រទេសល្បីៗ ដូចជាឈុតខោអាវ របស់ក្រុមកីឡាករ ជម្រើសជាតិ ប្រេស៊ីល អាហ្សង់ទីន អាឡឺម៉ង់ ហូឡង់ បារាំងជាដើម៕

លោកឧកញ៉ា កង សូសាទី ចូលរួម​​រំលឹក​​ខួបលើក​ទី៦៣​ ថ្ងៃបង្កើត​គណបក្សប្រជាជន​ នៅឃុំ​ព្រៃរំដួល​ ស្រុក​ភ្នំស្រួច

$
0
0

កំពង់ស្ពឺ ៖ លោកឧកញ៉ា កង សូសាទី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ បានចួលរួមជាអធិបតីភាព ក្នុងពិធីរំលឹកខួបលើកទី៦៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីលោកប្រធានបក្ស ឃុំអានសន្ទរកថា សម្តេចទាំងបីជូនសមាជិកបក្ស ដែលរួមមក លោក ឧកញ៉ា កង សូសាទី បាននាំយកនៅការផ្តាំផ្ញើ ការសាកសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាកម្ពុជា ដែលលោកតែងតែ បារម្ភពីសុខទុក្ខប្រជាជនជានិច្ច។

លោកឧកញ៉ា បន្តថា  ក្នុងរយៈពេលជាង ៦ទសវត្សរ៍នេះ គណបក្សបានប្រកាន់ ខ្ជាប់នូវសារជាតិ ឥតប្រែប្រួលរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយបាន សម្រចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ មាតុភូមិ និងប្រជាជន។

លោកបន្ថែមទៀតថា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ នូវដំណាក់កាលនានា យ៉ាងលំបាក លំបិនជាទីបំផុត ក្នុងការស្តារ និង កសាងប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម និងរបបប្រល័យពូជ សាសន៍ ឲ្យប្រែក្លាយជាប្រទេសមួយ ប្រកបដោយសន្តិភាព ស្ថិរភាព និងកំពុងមានការអភិវឌ្ឍគ្រប់ វិស័យ ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលកំពុងស្ថិត នៅក្នុងសម័យអាណាព្យាបាល របស់ប្រទេសបារាំង នៅឡើយ ៕

ស្នងការ ខេត្តបន្ទាយមានជ័យ នាំយកទៀនវស្សា និងបច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តចំនួន៤ និងសំណេះសំណាល ជាមួយ សមាជិកបក្ស ពលករ ចំណាកស្រុក និងសិស្ស

$
0
0

បន្ទាយមានជ័យ៖ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងក្រុមការងារ របស់ខ្លួន កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ បាននាំយកទៀនវស្សា សម្ភារះ និងបច្ច័យ មួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន៤វត្ត នៅក្នុង ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងក្រុមការងារ ក៏បានជួប សំណេះសំណាល ជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ពលករ ចំណាកស្រុក រដ្ឋអំណាច ភូមិ ឃុំ ចំនួន១៥១នាក់ ព្រមទាំងសិស្ស ជាង២០០នាក់ផងដែរ។

សម្រាប់ព្រះសង្ឃ មួយវត្ត ត្រូវបានស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានប្រគេនទៀនវស្សាមួយគូ ថវិកាចំនួន១០ម៉ឺនរៀល ស្លាដក ទឹកសុទ្ធ ទឹកក្រូច ប្រេងចំនួន៣០លីត្រ និងអង្ករចំនួន៥០គីឡូក្រាម ផងដែរ។

ដោយឡែក សម្រាប់អ្នកដែលបាន ចូលរួម ដូចជា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ពលករ ចំណាកស្រុក និងសិស្សនោះ ទទួលបានម្នាក់ ថវិកាចំនួន១៥០០០រៀល។ សម្រាប់ថវិការួម ដែលលោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងក្រុមការងារ ផ្តល់ជូននោះ មានចំនួន ៤៥២៩០០០រៀល ។

នៅចំពោះមុខ សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ចំពោះការគាំទ្រ គណបក្ស ប្រជាជន របស់បងប្អូន ដើម្បីឲ្យ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ។

លោកស្នងការ ក៏បានធ្វើការពន្យល់ ចំពោះស្ថានភាពនយោបាយ បច្ចុប្បន្ន ដែលបាននិងកំពុង កើតឡើង ហើយគណបក្សប្រឆាំង កំពុងរកយុទ្ធវិធី គ្រប់បែបយ៉ាង ដើម្បីឲ្យប្រទេសជាតិ មានភាពចលាចល និងអស្ថេភាព ។

សម្រាប់ពលករ ចំណាកស្រុកវិញ ស្នងការនគរបាល ខេត្ត បានពន្យល់រាល់នូវបញ្ហាប្រឈម នានាដែលកើតមានឡើង នៅពេលទៅធ្វើការ ដោយខុសច្បាប់ ក្នុងប្រទេសថៃ និងបរទេស ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ មិនត្រូវចាកចេញ ទៅដោយខុសច្បាប់នោះឡើយ និងមិនត្រូវចាញ់ បោកមេខ្យល់នោះឡើយ ។

លោកថា សម្រាប់ការងារ នៅក្នុងប្រទេសកម្ពុជា មានយ៉ាងច្រើន ដូច្នេះម្នាក់ៗអាចរកការងារធ្វើ នៅក្នុងប្រទេស វាប្រសើរជាជាងការទៅធ្វើការងារ នៅបរទេស មិនស្របច្បាប់ ៕


សន្តិសុខ និងគណៈកម្មាការ ផ្សារបន្លែ បឹងត្របែក ដោះលែង ជនសង្ស័យ២នាក់ ក្រោយចាប់ខ្លួន ករណីលួចដោះ គ្រឿងអលង្កាពីកូនក្មេង

$
0
0

ភ្នំពេញ ៖ ស្រ្តីសង្ស័យ២នាក់ ម្នាក់ជាអ្នក លក់បន្លែ និងម្នាក់ទៀត គ្មានមុខរបរ ច្បាស់ លាស់ ត្រូវបានកម្លាំង សន្តិសុខ ផ្សារបន្លែបឹងត្របែក ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យ ទាំង២នាក់ ខាងលើ បានលួចដោះ គ្រឿងអលង្កា (ខ្សែក) ពីក្មេងស្រីម្នាក់ នៅក្នុងផ្សារ ប៉ុន្តែក្រោយការចាប់ខ្លួន កម្លាំងសន្តិសុខផ្សារ និងគណៈកម្មាការផ្សារ មិនបានប្រគល់ទៅ ឲ្យនគរបាល ប៉ុស្តិ៍មូលដ្ឋាននោះឡើយ ពោលបាននាំ ជនសង្ស័យទាំង២នាក់ ចូលទៅក្នុងបន្ទប់ ដើម្បីសួរនាំ ហើយមួយសន្ទុះ ក្រោយមក ដោះលែងទៅវិញ ធ្វើឲ្យមានការ រិះគន់យ៉ាងខ្លាំង ។

ករណីឃាត់ខ្លួន ចោរលួចដោះខ្សែក កូនក្មេង នៅក្នុងផ្សារបន្លែបឹងត្របែក ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុង ផ្សារបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ស្រ្តីសង្ស័យពីរនាក់ រួមមាន ទី១ឈ្មោះ ចាន់ ស៊ី អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ទី២ ឈ្មោះ ស្រីអូន អាយុ២៥ឆ្នាំ ព្រមទាំងមានផ្ទៃពោះ៦ខែ ផងដែរ ។

ជនសង្ស័យទាំងពីរនាក់ បានបន្លំលួចយកខ្សែក ពីក្មេងម្នាក់ នៅក្នុងផ្សារ ពេលក្មេងរូបនោះ ចូលផ្សារជាមួយម្តាយរបស់នាង ។ បន្ទាប់ពីឃាត់ខ្លួន សួរនាំនៅ ស្នាក់ការ សន្តិសុខផ្សារបន្លែ បឹងត្របែក មិនបានប៉ុន្មានផង ក៏ត្រូវដោះលែង ដោយមិនបានបញ្ជូន ទៅខាង សមត្ថកិច្ចខណ្ឌ ឬប៉ុស្តិ៍ ធ្វើការសួរនាំបន្តទៀតនោះទេ ។ មិនដឹងជាគណៈកម្មាការផ្សារ និងសន្តិសុខ ផ្សារអាងអីនោះទេ បានជាហ៊ានដោះលែង ដោយចិត្តឯង ។

ដូច្នេះហើយបានជនល្មើស ប្រមូលផ្តុំនៅផ្សារនេះ យ៉ាងរំភើយនោះ។ ជុំវិញករណីនេះ ប្រធានសន្តិសុខផ្សារ បន្លែបឹងត្របែក បដិសេធ និងច្រានចោល ការចោទប្រកាន់ថា កម្លាំងសន្តិសុខ មិនបានប្រគល់ជនសង្ស័យ ទៅឲ្យមន្រ្តី នគរបាលប៉ុស្តិ៍ ។ ប្រធានសន្តិសុខផ្សារ បន្លែបឹងត្របែក ខាងលើនេះ បាននិយាយថា ពេលកម្លាំងសន្តិសុខ ចាប់ខ្លួនស្រ្តីទាំង២នាក់ ភ្លាមៗ ពេលនោះមានមន្រ្តីនគរបាល មូលដ្ឋាន២នាក់ បានមកដល់ តែមន្រ្តីនគរបាល ទាំងនោះមិនព្រមទទួលជនសង្ស័យ ហេតុដូច្នេះ ទើបពួកគេ បាននាំទៅសាកសួរ ។

ប្រធានសន្តិសុខផ្សារបានបន្តទៀតថា ក្រោយការសួរនាំ ទើបដឹងថា ជនសង្ស័យទាំង២នាក់នេះ មិនមែនជនប្រព្រឹត្តិផ្ទាល់នោះទេ ហើយជនដែលប្រព្រឹត្តិផ្ទាល់នោះ បានរត់គេចខ្លួនបាត់ទៅហើយ ព្រមទាំងបានយកទ្រព្យសម្បត្តិនោះទៅជាមួយផងដែរ។

បើតាមប្រធានសន្តិសុខរូបនេះ បានបន្តទៀតថា ស្រ្តីទាំង២នាក់ គ្រាន់តែអ្នកដើរ ជាមួយជនសង្ស័យដែលប្រព្រឹត្តិផ្ទាល់នោះទេ ហើយក្រោយការសួរនាំ សម្របសម្រួលរួច ស្រ្តីទាំង២នាក់ បានឲ្យលុយចំនួន២០០ដុល្លារ ទៅឲ្យជនរងគ្រោះវិញ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាល មូលដ្ឋាន បានឆ្លើយត្រឡប់ទៅវិញថា ចំពោះករណីនេះ ខាងសន្តិសុខផ្សារ មិនបានប្រគល់ស្រ្តីសង្ស័យទាំង២នាក់ មកឲ្យនគរបាល នោះឡើយ ពោលបានយក ទៅសួរនាំ ដោយខ្លួនឯង ហើយ ដោះលែង ។

មន្រ្តីនគរបាល បានបន្តទៀតថា បើទោះបីជាកម្លាំង នគរបាល បានទៅដល់ក៏ដោយ តែកម្លាំងសន្តិសុខ មិនបានប្រគល់ជូន ស្រ្តីសង្ស័យ មកឲ្យនោះទេ ៕

អារកសម្លាប់ភរិយា រួចចាក់សម្លាប់ខ្លួន ជាក្រោយ សំណាងភរិយាមិនស្លាប់ សង្ស័យផ្តើមចេញពីវិបត្តិ លើមុខជំនួញ

$
0
0

ភ្នំពេញ៖  អាជីវករលក់ក្រណាត់នៅផ្សារអូរឡាំពិក វ័យ៣៦ឆ្នាំម្នាក់ ដែលគេសង្ស័យថា មានវិបត្តិជំពាក់ប្រាក់គេ ច្រើនលើមុខជំនួញរបស់ខ្លួន បានយកកាំបិតទៅអារកភរិយាពីក្រោយ រួចចាក់សម្លាប់ខ្លួនឯងជាក្រោយ កាលពីម៉ោងជាង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤ នៅលើគេហឋានរបស់ខ្លួនស្ថិតក្នុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ហេតុការណ៍ដែលនារីជាភរិយាអះអាងថា ជាការធ្វើអត្តឃាតពីសំណាក់បុរសជាស្វាមី បានបង្កការភ្ញាក់ផ្អើលយ៉ាង ខ្លាំងពីសំណាក់ប្រជាពលរដ្ឋមានលំនៅឋានជិតកន្លែងកើតហេតុ តែសមត្ថកិច្ច មិនទាន់សន្និដ្ឋានយ៉ាងណានៅ ឡើយទេ ពោលកំពុងដាក់ការសង្ស័យច្រើនទៅលើករណីនេះ ហើយកំពុងបន្តធ្វើការពិនិត្យ និងស៊ើបអង្កេត។

រឿងរ៉ាវខាងលើមិនមានសាក្សីណាម្នាក់ បានឃើញ ឬដឹងពីដំណើររឿងយ៉ាងណានោះឡើយ ពោលពេលកើតហេតុ នៅក្នុងផ្ទះមានតែបុរសជាស្វាមី ដែលស្លាប់បាត់បង់ជីវិត និងភរិយាវ័យក្មេង ដែលកំពុងជួយសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី តែប៉ុណ្ណោះ។

បើតាមសាក្សី ដែលបានស្តាប់ឮការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិ របស់នារីជាភរិយា បានឲ្យដឹងថា នៅមុន ពេលកើតហេតុបុរសជាស្វាមី ឈ្មោះ ម៉េង រស់ អាយុ ៣៦ឆ្នាំ បានយកកាំបិទទៅចាប់អារកភរិយារបស់ខ្លួន ឈ្មោះ គីម អាយុ ២១ឆ្នាំ ពីក្រោយបណ្តាលឲ្យបាញ់ឈាមដួលសន្លប់ទៅលើឥដ្ឋក្បែរពួករបស់ខ្លួន។ ក្រុមគ្រួសារសាច់ញាតិ បានបន្តឲ្យ ដឹងទៀតថា ក្រោយពេលអារកភរិយារួចហើយ លោក ម៉េង រស់ នឹកស្មានថា ភរិយារបស់ខ្លួនស្លាប់ហើយ ក៏យក កាំបិតប្រើអារកភរិយានោះ មកចាក់លើខ្លួនឯងរហូតដល់ស្លាប់តែម្តង។

ប្រភពបន្តថា នារីជាភរិយា ក្រោយពីសន្លប់មួយសន្ទុះធំ ក៏ដឹងខ្លួនឡើងវិញ ហើយក៏ទូរស័ព្ទរកបងប្អូនដឹកបញ្ជូនទៅ សង្រ្គោះ និងបង្កការភ្ញាក់ផ្អើលតែម្តង។

ប្រភពមិនបញ្ជាក់នោះទេថា រឿងដ៏សោកសៅខាងលើ កើតឡើង ដោយសារមូលហេតុអ្វី។ តែមានប្រភពជាច្រើន បានអះអាង និងដាក់ការសង្ស័យផ្សេងៗគ្នាថា រឿងនេះ ផ្តើមចេញពីមុខជំនួញ ដោយសារបុរសជាស្វាមីទិញ ក្រណាត់មកស្តុកទុកច្រើនពេក លក់មិនចេញជំពាក់ប្រាក់គេច្រើន ក៏ចង់ផ្តាច់ជីវិតខ្លួនឯង និងភរិយា ដើម្បីគេច ចេញពីទុក្ខលំបាកក្នុងវាលវដ្តសង្សារនេះ។ តែអ្នកខ្លះទៀត បានសង្ស័យថា អាចផ្តើមចេញពីភ្លើងប្រច័ណ្ឌរបស់ស្វា មី ទៅលើភរិយាវ័យក្មេងរបស់ខ្លួន និងមានសម្រស់ស្រស់ស្អាតថែមទៀតនោះ។

រឿងរ៉ាវជាក់ច្បាស់យ៉ាងណា មានតែរង់ចាំការស៊ើបអង្កេតរបស់ក្រុមសមត្ថកិច្ច ក្រោយពេលនារីភរិយា មានអារម្មណ៍ ហ្នឹងនរ និងបានធូរស្បើយពីមុខរបួស ដើម្បីផ្តល់ឱកាសឲ្យសមត្ថកិច្ចបានសាកសួរលំអិតបន្តទៀត។

បើតាមប្រភពគូស្វាមី-ភរិយា នេះ ទើបតែបានរៀបមង្គលការសាងវាសនាជាមួយគ្នា នាអំឡុងពេលកន្លងទៅថ្មីៗ នេះ ។

សព្វបុរសជាស្វាមី ត្រូវបានសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្វាយដង្គំ ខណ្ឌ៧មករា៕

ពិសេសសម្រាប់ សុខភាព ជាមួយនឹងដបទឹក ថាមពលណាណូ និងទឹករ៉ែ អាល់កាម៉ីន92 ប្រភេទ

$
0
0

បញ្ហាកង្វះជាតិទឹក ជាបញ្ហាចំបងមួយតែងតែ កើតមានឡើងជាមួយ នឹងមនុស្សគ្រប់រូប ដូច្នេះ ក្រុមហ៊ុន ធៀនស៍បាននាំចូលនូវផលិតផលថ្មី គឺដបទឹកថាមពល ណាណូ និងទឹករ៉ែអាល់កាម៉ីន សម្រាប់កាត់បន្ថយ ជម្ងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក្នុងរាងកាយរបស់យើង។
ព័ត៌មានលម្អិតសូមចុចមើលរូបភាពខាងក្រោម ឬទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

នាយឧត្តមសេនីយ៍ ទៀ បាញ់ ៖ មន្រ្តីយោធា​ កម្ពុជា-ថៃ ត្រូវបង្កើន ទំនាក់ទំនង ដើម្បីសន្តិភាព ព្រំដែន

$
0
0

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែង ថា ដើម្បីរក្សាបាននូវសន្តិភាព តាមបន្ទាត់ព្រំដែន មន្រ្តីយោធាកម្ពុជា និងថៃ ត្រូវតែបង្កើននូវការប្រា ស្រ័យទាក់ទងគ្នាឲ្យបានញឹកញាប់ ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងដូច្នេះ ក្នុងឱកាសរូបលោក អញ្ជើញជាអធិបតី នៃពិធីបាញ់សាក ល្បងគ្រាប់កាំភ្លើងធំ ១០៥ មិល្លីម៉ែត្រ នៅកងពលតូចពិសេស ឆ័ត្រយោង៩១១ នាព្រឹកថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០១៤នេះ ។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ផងដែរ រហូតដល់ពេលបច្ចុប្បន្ន ទោះបីជាប្រទេសថៃ ស្ថិតក្រោមរបបដឹកនាំរបស់យោធាក្តី តែទំនាក់ទំនង រវាងប្រទេសទាំងពីរ នៅតែស្ថិតក្នុងបរិយាកាសល្អ ប្រសើរ ជាពិសេសបញ្ហាព្រំដែន មិនមានបញ្ហានាំឲ្យល្អក់កករនោះទេ ។

គ្រាដែលកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបទី ៦ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៤) នៅភូមិវប្បធម៌សម្តេចតេជោ នៅជើង ភ្នំប្រាសាទព្រះវិហារនោះ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជា បានប្រារព្ធទៅ ដោយរលូន និងមិនមានការរំខានអ្វីពីភាគីថៃនោះទេ ៕

វិចារណកថាៈ បទល្មើសជួញ ដូរចែកចាយ និងប្រើប្រាស់ គ្រឿងញៀន បន្តវាយ លុកក្នុងសង្គម

$
0
0

បច្ចុប្បន្ននេះ បទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានក្លាយទៅជាវិបត្តិ សង្គម គួរឲ្យ ព្រួយបារម្ភបំផុត ព្រោះចំនួនអ្នកប្រើប្រាស់ និងអ្នករងគ្រោះ ដោយសារគ្រឿងញៀន ចេះតែមានការកើន ឡើងជាបន្តបន្ទាប់ ។ តំបន់ ដែលមានភាពរាល ដាលគួរឲ្យព្រួយបារម្ភនូវ បទល្មើស ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនមានដូចជា រាជធានី ភ្នំពេញ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តព្រះ សីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងជាដើម ។ តាមការចុះផ្សាយលើគេហទំព័រ និងសារព័ត៌មាននានាគឺ សមត្ថកិច្ច បង្រ្កាបក្រុមជន ល្មើសជាបន្តបន្ទាប់ ហើយសូម្បីតែរបាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានបញ្ជាក់អំពីការ បង្រ្កាប បទល្មើស ដែលមានការកើនឡើងដែរ ដូច្នេះបញ្ហាគ្រឿងញៀន អាចនាំឲ្យមាន វិបត្តិយ៉ាងធំ ក្នុងសង្គម កម្ពុជា ប្រសិនបើមិនអាចលុបបំបាត់ ប្រកបដោយប្រសិទ្ធភាពទេនោះ ។

កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤សមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ស្រីប្រុស ចំនួន៦នាក់ដែលជាអ្នកជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ នៅក្នុងប្រតិបត្តិការ នោះសមត្ថកិច្ចរឹបអូសបាន វត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉ាទឹកកក២កញ្ចប់ធំ និង២១កញ្ចប់តូច ព្រមទាំងឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួនទៀត ។ ការបង្រ្កាបរបស់សមត្ថកិច្ច នគរបាល ខេត្តកំពង់ឆ្នាំង បានធ្វើឲ្យ មានការអបអរពី ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រោះកន្លងមកបទល្មើស ជួញ ដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនកើត ឡើងយ៉ាង ពេញបន្ទុកនៅក្នុង ក្រុងកំពង់ឆ្នាំង ហើយការបង្រ្កាប របស់សមត្ថកិច្ចនៅមានកម្រិត ។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យមន្រ្តីអាជ្ញាធរ និងសមត្ថ កិច្ចយកចិត្តទុកដាក់ថែមទៀត ក្នុងការបង្រ្កាប បទល្មើសគ្រឿងញៀន ព្រោះកន្លងមកអ្នកប្រើប្រាស់ គ្រឿងញៀនមួយចំនួន បានអុកឡុកធ្វើឲ្យមាន បញ្ហាប៉ះពាល់ ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។

ដោយឡែកនៅក្នុងរាជធានី ភ្នំពេញ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាល ខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ដែលធ្វើសកម្មភាព ជួញដូរចែកចាយ គ្រឿងញៀន ហើយដកហូតបាន ថ្នាំញៀន៦កញ្ចប់តូច ដែលលាក់ទុកនៅក្នុងកញ្ចប់បារី  ។ ការឃាត់ ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាងបែបនេះ មិនមែនជា លើកទី១ទេ នៅក្នុងរាជធានីភ្នំពេញ ព្រោះកន្លង មកសមត្ថកិច្ចតាមបណ្តា ខណ្ឌនានា ធ្លាប់ធ្វើការបង្ក្រាបជនសង្ស័យជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿង ញៀនជាបន្តបន្ទាប់ ។ ជាពិសេសនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្លុក ទល់មុខពេទ្យលោក សង្ឃ (មន្ទីរពេទ្យព្រះកុសុមៈ) ត្រូវបានគេដឹងថាជាតំបន់ គ្រឿងញៀនគួរឲ្យភ័យខ្លាច ប៉ុន្តែសមត្ថកិច្ច មិនទាន់ចាត់វិធានការបង្រ្កាប ប្រកបដោយប្រសិទ្ធភាពនៅឡើយទេ ។ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ មិនត្រឹមតែ បទល្មើសគ្រឿងញៀនទេ ដែលកំពុងកើតឡើង យ៉ាងអនាធិបតេយ្យ គឺល្បែងស៊ីសង គ្រប់ប្រភេទក៏ដូចជាចោរប្លន់ ចោរគាស់ផ្ទះប្រជាពលរដ្ឋយក ទ្រព្យសម្បត្តិក៏កើត មានយ៉ាងពេញបន្ទុកដែរ ។

នៅក្នុងខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញក៏បទល្មើស ជួញដូរចែក ចាយ និងប្រើប្រាស់គ្រឿងញៀន កំពុងរាលដាលយ៉ាងពេញបន្ទុកដែរ បើទោះបីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច យកចិត្តទុកដាក់ ពង្រឹងសន្តិសុខសង្គមយ៉ាងណាក៏ដោយ ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ជនសង្ស័យចំនួន៥ នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំង គ្រឿងញៀន ខេត្ត ឃាត់ខ្លួន ជាបន្តបន្ទាប់នៅផ្ទះជួល ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើកក្នុងសៀមរាប ។ នៅក្នុង ប្រតិបត្តិការ នេះសមត្ថកិច្ចរឹបអូសបាន វត្ថុតាងដូចជាទូរស័ព្ទដៃ គ្រឿងញៀន សម្ភារៈវេចខ្ចប់ និង ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួនធំ ។ បទល្មើសគ្រឿងញៀននៅក្រុង សៀម រាបហាក់ ដូចជាពុំមានការថយចុះនោះទេ បើទោះបីសមត្ថកិច្ចយកចិត្តទុកដាក់បង្រ្កាបយ៉ាងណាក៏ដោយ ហើយ ករណីខ្លះ សមត្ថកិច្ចបង្ក្រាប គ្រឿងញៀន ជាច្រើនគីឡូក្រាមដែលជនល្មើស នាំចូលតាមច្រកព្រលាន យន្តហោះទៀតផង ។

នៅខេត្តត្បូងឃ្មុំ ដែលទើបតែបំបែកចេញពី ខេត្តកំពង់ចាម ក៏មានបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់ គ្រឿង ញៀនកើតឡើងយ៉ាងពេញបន្ទុក ដែរ ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ២នាក់នៅចំណុចឡូត៍កៅស៊ូ លេខ៤ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយដកហូតបានគ្រឿងញៀនចំនួន២ កញ្ចប់ធំ ។ តាមការសារភាពរបស់ ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន គឺអាចមាន ការជាប់ពាក់ព័ន្ធនឹងមនុស្សមួយចំនួនទៀត ដែលសមត្ថកិច្ចត្រូវធ្វើការ ស្រាវជ្រាវវែកមុខយកមកផ្តន្ទាទោសតាមច្បាប់ ។ សរុបសេចក្តីមកបទ ល្មើសជួញដូរចែកចាយ និង ប្រើប្រាស់គ្រឿងញៀនកំពុងវាយលុកក្នុងសង្គមកម្ពុជាយ៉ាងពេញបន្ទុក ហេតុនេះហើយទើប មជ្ឈមណ្ឌល អប់រំកែប្រែ និងបន្សាបគ្រឿងញៀនត្រូវបានពង្រីកជាបន្តបន្ទាប់ ។ ដូច្នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធក៏ ដូចជាអាជ្ញាធរ និងសមត្ថកិច្ចគ្របរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌត្រូវយក ចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រកប ដោយប្រសិទ្ធភាព ៕

Viewing all 8042 articles
Browse latest View live




Latest Images