Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ្នកបើកបររថយន្ត ស៊ិនទ្រី បន្តធ្វើកូដកម្ម សំរាមអាចគរស្អុយ ពេញរាជធានី ទៀតហើយ

$
0
0

ភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្តដឹកសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី បម្រើការវេនយប់ប្រមាណជា ៥០នាក់ ក្នុង ចំណោម ៣០០នាក់ បាននាំគ្នាធ្វើកូដកម្មជាថ្មីទៀតហើយ បន្ទាប់ពីពួកគេខឹងនឹងថៅកែក្រុមហ៊ុនចោទថាលួចបូម  ប្រេងលក់ និងគំរាមឲ្យសមត្ថកិច្ចឃាត់ខ្លួន។

យោងតាមសេចក្តីរាយការណ៍ បានថ្លែងឲ្យដឹងថា ការធ្វើកូដកម្មរបស់កម្មកស៊ិនទ្រីនៅមុខទីស្នាក់ការក្រុមហ៊ុនក្នុង  សង្កាត់ដង្កោ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤នេះ បានធ្វើឡើងបន្ទាប់ពីពួកគេរងនូវការចោទប្រ  កាន់ពីភាគីក្រុមហ៊ុនថា បានលួចបូមប្រេងលក់ និងគ្រោដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនពួកគេ។

បើតាមការបញ្ជាក់ថា ពីតំណាងក្រុមកម្មករធ្វើកូដកម្ម បានឲ្យដឹងថា ពួកគេមិនបានលួចបូមប្រេងសាំងរថយន្តលក់  នោះទេ ការបូមរបស់ពួកគេ គឺស្របទៅតាមកិច្ចសន្យារបស់ភាគីក្រុមហ៊ុន ព្រោះនាពេលកន្លងទៅក្រុមហ៊ុនបាន ប្រាប់ថា ពេលបញ្ចប់ការងារ ប្រេងនៅសល់ក្នុងរថយន្ត ក្រុមកម្មករអាចបូមយកទៅលក់បាន។

ក្រុមអ្នកតវ៉ា បានអះអាងថា ប្រសិនបើកភាគីក្រុមហ៊ុនមិនព្រមដកការចោទប្រកាន់ និងមិនបញ្ជាក់ឲ្យបានច្បាស់ពី  បញ្ហានេះទេ ពួកគេនឹងមិនចេញធ្វើការឡើយ។

ការធ្វើកូដកម្មជាថ្មីរបស់កម្មករក្រុមហ៊ុនស៊ិនទ្រីនាពេលនេះ ត្រូវបានគេមើលឃើញថា បើគ្មានការដោះស្រាយឲ្យ  បានឆាប់ទេ បញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ អាចនឹងគរស្អុយបំផ្លាញមុខមាត់រាជធានីទៀតហើយ។

សូមបញ្ជាក់ថា ក្រុមកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីកាលពីខែកុម្ភៈ ឆ្នាំនេះ ពួកគេបានតវ៉ាអស់ជាច្រើនថ្ងៃម្តងមកហើយ  ទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែជូនពួកគេ។ ទម្រាំការចរចាឈានដល់ការព្រមព្រៀង សំរាមត្រូវបានគរចោល ក្នុងរាជធានីភ្នំពេញជាច្រើនថ្ងៃបង្អួតក្រុមអ្នកទេសចរ៕


នាយក IMF ៖ រដ្ឋាភិបាល ទាំងឡាយ ត្រូវតែបង្កើន ការវិនិយោគទុន សាធារណៈ ឲ្យបានច្រើនឡើង ដើម្បីស្តារកំណើន សេដ្ឋកិច្ចពិភពលោក

$
0
0

អេហ្ស៊ង់-ប្រូវ៉ែនស៍ ៖ លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) នាយកមូលនិធិ រូបិយវត្ថុ អន្តរជាតិ (IMF) បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ថា រដ្ឋាភិបាលទាំងឡាយ ត្រូវតែបង្កើនវិស័យ វិនិយោគទុនសាធារណៈ ឲ្យមានសន្ទុះកើនឡើង ព្រោះថា អាចជួយជ្រោមជ្រែង ដល់ការស្តារឡើងវិញ នូវកំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលបាន ។

នាយកមូលនិធិ ខាងលើបានធ្វើការព្យាករណ៍ឡើងថា កំណើនសេដ្ឋកិច្ចរបស់ពិភពលោក នឹងចាប់ផ្តើម ងើបឡើងវិញ នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៤ និងបន្តកើនឡើងទៀតនៅឆ្នាំក្រោយ ។

លោកស្រី ឡាហ្គាដ បានបញ្ជាក់ថា សម្រាប់ចិន ជាប្រទេសដែលមានសក្តានុពលខ្ពស់ ពោលលំដាប់ លេខ២ លើពិភពលោក និងជាប្រទេស ដែលជួយដល់កំណើនសេដ្ឋកិច្ចអន្តរជាតិ បាន ប៉ុន្តែមួយរយៈ កន្លងមកនេះ កំណើនសេដ្ឋកិច្ច របស់ប្រទេសនេះបានកើនឡើងយឺតជាងការរំពឹងទុក ។

លោកស្រីបានបន្ថែមថា បើទោះបីជាពីមុន កំណើនសេដ្ឋកិច្ចពិភពលោក ជួបនូវវិបត្តិហិរញ្ញវត្ថុសកលក្តី តែចាប់ពីពេលនេះតទៅ បណ្តារដ្ឋាភិបាលទាំងឡាយ ចាំបាច់ធ្វើគ្រប់សកម្មភាពទាំងអស់ ដើម្បីស្តារឲ្យ បាននូវកំណើនសេដ្ឋកិច្ចពិភពលោកយើងឡើងវិញបាន ។

គួរបញ្ជាក់ថា ការលើកឡើង របស់លោកស្រីនាយកមូលនិធីនេះ គឺបានធ្វើឡើង ខណៈដែលលោកស្រី ចូលរួមក្នុងសន្និបាតមួយ ដែលរៀបចំឡើង នៅក្រុងអេហ្សង់-ប្រូវ៉ៃន ភាគខាងត្បូង ប្រទេសបារាំង ដោយ លោកស្រីចង់សំដៅទៅ "សកម្មភាពទាំងឡាយ របស់ពិភពលោកកំពុងប្រសើរឡើងវិញបន្តិចហើយ ប៉ុន្តែអ្វីដែលយើងមើលឃើញនោះកំណើនសេដ្ឋកិច្ចវានៅខ្សោយនៅឡើយ ដោយសារតែកំណើន នៃ វិស័យវិនិយោគទុនសាធារណៈ នៅខ្វះចន្លោះប្រហោងច្រើន" ៕

អាបេ ៖ នូវែលសេឡង់ យល់អំពី ការអនុវត្តន៍ឡើងវិញ នូវរដ្ឋធម្មនុញ្ញជប៉ុន

$
0
0

អកឡេន,(ស៊ិនហួ)៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បាននិយាយ នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០១៤ នេះថា ប្រទេសនូវែលសេឡង់ បានបង្ហាញការយល់ដឹងច្បាស់ពីសេចក្តីសម្រេច របស់គណៈ រដ្ឋមន្ត្រីជប៉ុន ជុំវិញការយកមកប្រើប្រាស់ឡើងវិញ នូវរដ្ឋធម្មនុញ្ញជប៉ុន ដែលស្ថិតក្នុងន័យ បង្កើនកិច្ចការ ពារ សន្តិសុខជាតិនោះ ។

លោក អាបេ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រី នូវែលសេឡង់ ចន ឃី ស្របពេលដែលលោក ឃី ក៏បានជំរុញផងដែរ ឲ្យបណ្តាប្រទេសអាស៊ីទាំងអស់ ត្រូវដោះស្រាយជម្លោះ របស់ពួកគេតាមរយៈផ្លូវការទូត ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីជប៉ុន បានព្រមព្រៀងចំពោះសំណើឲ្យអនុវត្តឡើងវិញ នូវរដ្ឋធម្មនុញ្ញ ដើម្បី ការពារសន្តិសុខជាតិ ជាពិសេស គឺសិទ្ធិក្នុងការបង្កើតយោធាជប៉ុនឡើងវិញ ចំពោះមុខការរិះគន់ធ្ងន់ៗ ពីបណ្តាប្រទេស ដែលធ្លាប់រងគ្រោះ ដោយសារអំពើឈ្លានពានរបស់ទាហានជប៉ុន កាលពីសម័យ សង្គ្រាមលោកនោះ ។

ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសនូវែលសេឡង់នោះ លោក អាបេ ក៏បានបង្ហាញការខកចិត្តផង ដែរ ចំពោះសេចក្តីសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ទៅលើការនេសាទត្រីបាឡែន ដែលជាប្រពៃណីរបស់ជប៉ុនតាំងពីបុរាណនោះ។ ឆ្លើយតបនឹងបញ្ហា នេះលោក ឃី បានអះអាង ក្នុង សន្និសីទសារព័ត៌មានរួមគ្នាថា ប្រទេសទាំងពីរនៅតែមានបញ្ហា មិនចុះសម្រុងគ្នានៅឡើយ លើបញ្ហា នេសាទត្រីបាឡែននេះ ៕

លោក ម៉ៅ ធនិន បន្តចុះចែក ប័ណ្ណកម្មសិទ្ធដីធ្លី ជូនពលរដ្ឋ នៅស្រុកវាលវែង ចំនួន ២៦៦៩ប័ណ្ណ ស្មើ នឹង ១៣៣៤ គ្រួសារ

$
0
0

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ រួមដំណើរដោយលោកវិស្វករ ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក ហេង សុភាណា នាយករដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ នានា ក្នុងខេត្ត អាជ្ញាធរស្រុក ឃុំ និង កងកម្លាំងប្រដាប់អាវុធ បានបន្តចុះចែកប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជា ពលរដ្ឋ នៅក្នុងស្រុកវាលវែង ចំនួន ២៦៦៩ ប័ណ្ណ ស្មើរនិង ១៣៣៤គ្រួសារ ។ បន្ទាប់ពីចែកប័ណ្ណកម្ម សិទ្ធដីធ្លី ជូនប្រជាពលរដ្ដចំនួន ១៣៣៤ គ្រួសាររួចមក នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាន សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនោះផងដែរ ៕

មនុស្ស ២០០នាក់ទៀត ត្រូវកាត់ទោស​ ពីបទបង្កហិង្សា នៅទីក្រុងធំទីពីរ របស់មីយ៉ាន់ម៉ា

$
0
0

រ៉ង់ហ្គូន, (ស៊ិនហួ) ៖ មនុស្សប្រមាណ ២០១ នាក់បន្ថែមទៀត មកពីសង្កាត់ចំនួន ៧ ក្នុងទីក្រុង មែន ដាឡាយ ដែលធំជាងគេលំដាប់ទីពីរ នៅមីយ៉ាន់ម៉ា ត្រូវបានតុលាការកាត់ទោសពីបទបង្ក អំពើហិង្សា ហើយនេះជាបទល្មើសមួយទៅ នឹងច្បាប់រក្សា សន្តិសុខ និង សណ្តាប់ធ្នាប់ ដែលបានដាក់ នៅក្នុង រយៈពេល ២ថ្ងៃចុងក្រោយនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ ២០១៤ នេះថា ដំណាក់ កាលដំបូង អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន ១៤៥នាក់រួចមកហើយ ពាក់ព័ន្ធនឹង ករណីបង្កអំពើហិង្សា ប៉ុន្តែក្រោយមកពួកគេត្រូវបានដោះលែងមកវិញ។ មនុស្សមួយចំនួន ត្រូវបានតុលាការ កាត់ទោស លើករណីដូចជា ការប្រមូលផ្តុំគ្នាធ្វើ កុប្បកម្ម, ប្រើប្រាស់អាវុធខុសច្បាប់, និង បទឧក្រិដ្ឋផ្សេងៗទៀត។

គួរបញ្ជាក់ថា សង្កាត់ចំនួន ៧នៃទីក្រុងមែនដាឡាយ របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ ទៅក្នុងបំរាម គោចរចាប់តាំងពីថ្ងៃទី០៣ ខែកក្កដា មកម្ល៉េះ ដោយសារតែកាលពីថ្ងៃទី០១ ខែកក្កដា មានការប៉ះទង្គិច ប្រឆាំងនឹងករណីរំលោភផ្លូវភេទ ដែលបណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់ និង ១៧នាក់ផ្សេង ទៀតរងរបួស។ រហូតមកដល់ថ្ងៃចន្ទ នេះសេចក្តីរាយការណ៍ព័ត៌មាន ក្នុងតំបន់អះអាងថា តំបន់ទាំងមូលកំពុងស្ថិត នៅក្នុងការគ្រប់គ្រងហើយ។

បច្ចេកវិទ្យាចុងក្រោយ បំផុតនៅក្នុងការ ព្យាបាលជំងឺឆ្អឺង និងសន្លាក់

$
0
0

នៅពេលសន្លាក់ របស់យើងរបួស ឬមានជំងឺ ការឈឺចាប់ និងការហើម អាចកំហិតការផ្លាស់ទី របស់យើង។ យើងមាន ការឈឺចាប់ក្នុងអំឡុងពេល ធ្វើការងារ ហាត់ប្រាណ និងលេងកីឡា។ ទោះបីជាមូលហេតុមាន ភាព ខុសៗគ្នា ក៏ដោយ មូលហេតុទូទៅបំផុតមួយគឺជំងឺរលាកសន្លាក់ខូចឆ្អឹងខ្ចី។

នៅក្នុងសន្លាក់ ចុងឆ្អឹងត្រូវបានគ្របដណ្ដប់ដោយឆ្អឹងខ្ចី។ ឆ្អឹងខ្ចីនេះផ្ដល់នូវគម្របរលោងសម្រាប់ការធ្វើ ចលនា។ ការស្ដើង ឬការខូចខាតឆ្អឹងខ្ចី បណ្ដាលឱ្យមានការកកិត។ ការកកិតនាំឱ្យមានការឈឺចាប់ និង ហើមសន្លាក់។ លក្ខណៈនេះត្រូវបានហៅថាជំងឺរលាកសន្លាក់ខូចឆ្អឹងខ្ចី។

ឱសថនានាដូចជា ថ្នាំបំបាត់ការឈឺចាប់ ឬគ្លុយកូសាមីន អាចជួយសម្រាលការឈឺចាប់សន្លាក់បាន ប៉ុន្ដែឱសថទាំង នេះមិនព្យាបាលមូលហេតុនៃជំងឺទេ និងអាចនាំឱ្យហូរឈាមក្នុងក្រពះ ឬខូចតម្រងនោម។

ការព្យាបាលដោយការផ្សាំកោសិកាមេ (ស្ទឹមសែល )
ទម្រង់ជាសក្ដានុពលថ្មីមួយនៃការព្យាបាល ការខូចឆ្អឺងខ្ចីជង្គង់នៅវ័យក្មេង គឺការព្យាបាលដោយការផ្សាំ កោសិកាមេ។ ប្រសិនបើត្រូវបានរកឃើញឆាប់រហ័ស និងប្រសិនបើអ្នកជំងឺមានអាយុក្រោម ៥០ ឆ្នាំ ការ ព្យាបាល ដោយការផ្សាំកោសិកាមេអាចជាជម្រើសដែលត្រូវបានណែនាំ ជាការព្យាយាមបង្កើតឆ្អឹងខ្ចីឡើង វិញ។

សម្រាប់ការព្យាបាលនេះ ការថតសន្លាក់ជង្គង់ (ការវះកាត់ដោយចោះរន្ធ) ត្រូវបានធ្វើឡើងជាដំបូង ដើម្បី វាយតម្លៃ ការខូចខាត។ បន្ទាប់មក កោសិការបស់អ្នកជំងឺត្រូវបានដកយកពីឆ្អឹងត្រគាកដោយប្រើម្ជុល។ ក្នុងអំឡុងពេល ៣ សបា្ដហ៍បន្ទាប់ កោសិកាត្រូវបានសម្អាត ញែក និងបំបែកខ្លួន។ នៅសបា្ដហ៍ទីបី កោសិកាមេអាចត្រូវបានចាក់ ចូលទៅ ក្នុងជង្គង់ដែលខូច។

ការប្រើកោសិកាមេនៅក្នុងវេជ្ជសាស្ដ្រត្រូវបានកំហិត ហើយខ្ញុំគឺជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិត មួយ ចំនួន តូចនៅលំដាប់អន្ដរជាតិ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី ក្នុងការ អនុវត្ដ ការព្យាបាលនេះ នៅក្នុងការសាកល្បងនៅគ្លីនិកដែលមានការគ្រប់គ្រង។

ជាអកុសល តំបន់ជាច្រើននៅទូទាំងពិភពលោកទាមទារថា ពួកគេធ្វើការជាមួយកោសិកាមេ ប៉ុន្ដែពួកគេ អាចឱ្យគេ ជឿជាក់បាន លុះត្រាតែពួកគេបានបោះពុម្ពការស្រាវជ្រាវអំពីការព្យាបាលដោយការផ្សាំកោសិកា មេ នៅក្នុង ទស្សនាវដ្ដី ស្រាវជ្រាវអន្ដរជាតិ។

ការព្យាបាលដោយការវះកាត់ចោះរន្ធ
នេះគឺជាការវះកាត់ដែលធ្វើឡើង តាមរយៈការ ចោះរន្ធតូចទំហំ ០,៥ សង់ទីម៉ែត្រចំនួនពីរកន្លែងខាងមុខជង្គង់។ កែវឆ្លុះតូចៗត្រូវបានប្រើដើម្បីពិនិត្យមើល និងព្យាបាលរបួសនៅក្នុងជង្គង់។ ទោះបីជាបច្ចេកទេសវះកាត់ នេះទើបតែ អាចរកបានក្នុងពេលថ្មីៗនេះក៏ដោយ បរិក្ខារដែលប្រើនៅក្នុងអំឡុងពេលវះកាត់មានការជឿនលឿន យ៉ាងឆាប់រហ័ស។

សន្ទះឆ្អឹងខ្ចីគឺជាឆ្អឹងខ្ចីតូចមួយនៅក្នុងជង្គង់ ដែលមានតួនាទីដូចបូម ឬទ្រនាប់។ ការរហែកសន្ទះឆ្អឹងខ្ចី ជា ញឹកញាប់ត្រូវបានព្យាបាលដោយការវះយកចេញមួយផ្នែកនៃសន្ទះឆ្អឹងខ្ចី ប៉ុន្ដែប្រការនេះ នាំឱ្យមានជំងឺ រលាកសន្លាក់នៅពេលកន្លងផុតជាច្រើនឆ្នាំ។ ការរហែកសន្ទះឆ្អឹងខ្ចី បច្ចុប្បន្នអាចព្យាបាលបានដោយការដេរ ជួសជុល។ ការជួសជុលសន្ទះឆ្អឹងខ្ចីរក្សានូវកាយវិភាគសាស្ដ្រនៃជង្គង់ធម្មតា និងបង្ការការវិវឌ្ឍនៃជំងឺរលាក សន្លាក់។

ឆ្អឹងខ្ចីគឺជាគម្របរលោងនៃឆ្អឹង។ បច្ចុប្បន្ន ការខូចឆ្អឹងខ្ចីបន្ដិចបន្ដួចអាចជួលជុលបានដោយឧបករណ៍វះ កាត់ និងឆ្លុះសន្លាក់ និងរុំដោយបន្ទះម៉ាទ្រីសកូឡាជែន។ ការសិក្សាថ្មីៗបានបង្ហាញអំពីការព្យាបាលឆ្អឹង ខ្ចីបានល្អជា មួយនឹងបច្ចេកទេសនេះ។

ការវះកាត់ប្ដូរបន្ទះឆ្អឹងជង្គង់
ការវះកាត់ប្ដូរបន្ទះឆ្អឹងជង្គង់ គឺត្រូវប្ដូរឆ្អឹងខ្ចីជង្គង់ដែលខូច។ ដោយប្រើការប្រៀបធៀបប្រហោងធ្មេញ ដែលបណ្ដាល ឱ្យមានការឈឺចាប់ ទន្ដពេទ្យអាចប៉ះធ្មេញដោយការស្រោបលោហៈ។ នេះគឺជា នីតិវិធីដូចគ្នាដែល ត្រូវបានធ្វើឡើង សម្រាប់ការវះកាត់ប្ដូរឆ្អឹងជង្គង់ដែលតាមរយៈនោះ ចុងឆ្អឹងត្រូវបាន ប៉ះដោយប្រើ ទីតានីញុូម និងផ្លាស្ទិក។ លែង មានការកកិតបន្ថែមទៀតរវាងឆ្អឹង និងឆ្អឹង ហើយប្រការនេះ បញ្ឈប់ការឈឺ ចាប់ និងធ្វើឱ្យប្រសើរឡើង នូវការបត់ ជង្គង់។

ប្រសិនបើជំងឺរលាកសន្លាក់ខូចឆ្អឹងខ្ចីត្រូវបានកំហិតត្រឹមកន្លែងជាក់លាក់ ពេលនោះអ្នកជំងឺអាចត្រូវការតែការ វះកាត់ប្ដូរឆ្អឹងជង្គង់មួយផ្នែកប៉ុណ្ណោះ។ នេះគឺជាការវះកាត់តូចមួយ ដោយមានការឈឺចាប់តិចតួច និង ឆាប់ជា។

ការវះកាត់ប្ដូរឆ្អឹងជង្គង់ដោយមានជំនួយពីកុំព្យូទ័រ និងមានការរំខានតិចតួចបំផុត ប្រសិនបើត្រូវបានធ្វើ ឡើង យ៉ាងត្រឹមត្រូវ ដោយគ្រូពេទ្យវះកាត់ដែលមានបទពិសោធន៍ ដោយប្រើប្រាស់ ការវះកាត់ផ្លាស់ប្ដូរប្រសើរបំផុត ការវះកាត់ប្ដូរសន្លាក់អាចមានភាពជោគជ័យ ៩៥% ទោះបីជាកន្លងផុត រយៈពេល ១៥ ឆ្នាំក៏ដោយ។

ដើម្បីទទួលបានលទ្ធផលយូរអង្វែងប្រសើរបំផុត កុំព្យូទ័រត្រូវបានប្រើប្រាស់ក្នុងអំឡុងការវះកាត់ ដែល បង្ហាញ សល្យពេទ្យក្នុងពេលវេលាជាក់ស្ដែង ដើម្បីធានាថា រណបជង្គង់ត្រូវបានបញ្ចូលនៅកន្លែងត្រឹមត្រូវ។ ដំណើរការ នេះមានន័យថា ការវះកាត់ត្រូវបានសម្របតាមតម្រូវការរបស់អ្នកជំងឺម្នាក់ៗ ដើម្បីធ្វើឱ្យជើង ត្រង់។ រណបជង្គង់ ដែលត្រូវបានដាំមិនបានល្អ បានបង្ហាញថានឹងឆាប់ខូច។

ការវះកាត់ប្ដូរឆ្អឹងជង្គង់ដោយមានការរំខានតិចតួចបំផុត មានន័យថា ស្នាមវះសម្រាប់ការវះកាត់ មាន ទំហំជិត ពាក់កណ្ដាលនៃទំហំដែលវះដោយប្រើវិធីចាស់។ ជាងនេះទៅទៀត សាច់ដុំត្រូវបានញែក ក្នុង អំឡុងការវះកាត់ ជាជាងការវះ ហើយប្រការនេះនាំឱ្យមានរបួសកាន់តែតិច។ លទ្ធផលនៅក្នុងការប្រើ បច្ចេកទេស វះកាត់ដែល មានការរំខានតិចតួចបំផុត មានន័យថា ស្លាកស្នាមកាន់តែតូច ការឈឺចាប់កាន់ តែតិចក្រោយការវះកាត់ ហើយ ការជាសះស្បើយកាន់តែឆាប់រហ័ស។

វេជ្ជបណ្ឌិតរបស់យើង
វេជ្ជបណ្ឌិត Andrew Quoc Dutton, MBBS (អូស្ដ្រាលី) MMed (ការវះកាត់ឆ្អឹង សិង្ហបុរី) MCRS (Edinburgh), FCRS (ការវះកាត់ឆ្អឹង Edinburgh) សមាជិកនៃសមាគមវះកាត់ឆ្អឹង Harvard (សហរដ្ឋអាមេរិក) និងសមាគមវេជ្ជសាស្ដ្រ អូស្ដ្រាលី

វេជ្ជបណ្ឌិត Andrew Quoc Dutton គឺជាអ្នកពិគ្រោះយោបល់ និងជាគ្រូពេទ្យវះកាត់ឆ្អឹង ដែលទទួលបានការបណ្ដុះ បណ្ដាលតាមអាហារូបករណ៍នៃសហរដ្ឋអាមេរិក។ គាត់មានចំណាប់អារម្មណ៍លើ អនុឯកទេសនៃការវះកាត់ ដោយប្រើ ឧបករណ៍ឆ្លុះសន្លាក់,ឧបករណ៍ពង្រីកក្នុងឆ្អឹង និងការវះកាត់របួស ដែលបណ្ដាលមកពីការលេងកីឡា ការប្ដូរឆ្អឹងជង្គង់ និង ត្រគាក ការបណ្ដុះឆ្អឹងខ្ចី និងការព្យាបាលដោយ ការបណ្ដុះកោសិកានៅក្នុងឆ្អឹង។ គាត់បាន ប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រអស់រយៈពេល ១៧ ឆ្នាំកន្លងមកហើយ។

វេជ្ជបណ្ឌិត ឌុតតៀន គឺជាគ្រូពេទ្យវះកាត់ឆ្អឹងម្នាក់ក្នុងចំណោមគ្រួពេទ្យវះកាត់ឆ្អឹងដ៏តិចតួចនៅអាស៊ីអាគ្នេយ៍ ដែល អាច ធ្វើការព្យាបាលដោយការបណ្ដុះកោសិកានៅក្នុងឆ្អឹង។

វេជ្ជបណ្ឌិត Dutton បានបញ្ចប់ការវះកាត់ឈានមុខជាច្រើននៅអាស៊ីអាគ្នេយ៍។ គាត់ក៏ជាគ្រូពេទ្យវះកាត់ឆ្អឹង ដំបូង គេបំផុតនៅប្រទេសសិង្ហបុរី ដែលធ្វើការប្ដូរកែសម្រួលឆ្អឹងត្រគាកជាមួយប្រព័ន្ធម៉ូឌុយលែរ ZMR, Zimmer  (សហរដ្ឋអាមេរិក)។

អំពីស៊ីងហ្គាពួរមេឌីខលគ្រូបSingapore Medical Group  (អេសអឹមជី - SMG)

ស៊ីងហ្គាពួរមេឌីខលគ្រូប Singapore Medical Group  (អេសអឹមជី - SMG) គឺជាអ្នកផ្ដល់ការថែទាំសុខភាព ឯកទេស ឯកជនមួយដែលមានបណ្ដាញគ្រួពេទ្យ ឯកទេសចំនួន ២២ ។ ក្រុមការងារនេះប្ដេជ្ញាចិត្ដបំពេញ ការសន្យា របស់ខ្លួនក្នុងការផ្ដល់ការថែទាំ និងបទពិសោធន៍ ផ្នែកវេជ្ជសាស្ដ្រដោយផ្ដោតលើអ្នកជំងឺ ដល់បុគ្គលគ្រប់រូប។

បច្ចុប្បន្ន ក្រុមការងារនេះមានគ្លីនិកសរុបចំនួន ១៤ កន្លែង ដែលមានទីតាំងយុទ្ធសាស្ដ្រនៅក្នុង Paragon មជ្ឈមណ្ឌលឯកទេស Mount Elizabeth Novena  មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Novena និងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Gleneagles ដែលមានបណ្ដាញគ្លីនិក SMGAssociates កាន់តែច្រើនឡើងៗ។

អេសអឹមជី មានភ្នាក់ងារខ្មែរពិសេសសំរាប់ជួយលោកអ្នកទៅតាមតម្រូវការ ដូចជាៈ
*    ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
*    ការសាកសួរព័តមាន និងតំលៃ
*    ការធ្វើដំណើរ និងការស្នាក់នៅ
*    ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
*    សេវាកម្មបកប្រែដោយឥតគិតថ្លៃ
*    ការស្នើរសុំលទ្ធផលព្យាបាល និងការទិញថ្នាំ

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

បុគ្គលិកខ្មែរប្រចាំ អេសអឹមជី (SMG)
ទូរស័ព្ទទំនាក់ទំនង ២៤ ម៉ោងៈ  +៦៥ ៩៨៤២ ៣៥៦០
អ៊ីម៉េលៈ vanessa.sophors@smg.sg
ទីស្នាក់ការ ស៊ីងហ្គាពួរមេឌីខលគ្រូប Singapore Medical Group (អេសអឹមជី - SMG) ប្រចាំនៅកម្ពុជា

ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣ ០៩៧៧ ៦៦៨ ២៦៦

អ៊ីមែល ៖ enquiry@medrefint.com

វែបសាយត៍ ៖ www.singaporemedical.sg

Photo by DAP-News

ផលិតផល បន្ទះអ៊ីសូឡង់ អាលុយមីញ៉ូម បច្ចេកវិទ្យាថ្មី ជួយកាត់បន្ថយកំដៅ

$
0
0

ភ្នំពេញ៖ ដោយសារតែ មានការប្រែប្រួល អាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ពីរដូវមួយ ទៅរដូវមួយ ទើបក្រុម ហ៊ុន TASHEN Green Tech បានណែនំា នូវផលិតផលថ្មី ដើម្បីទប់ទល់ នឹងកំដៅយ៉ាងក្ដៅ ពីព្រះអាទិត្យ និង កាត់បន្ថយនូវការប្រើប្រាស់ អគ្គិសនី គឺបន្ទះអ៊ីសូឡង់ អាលុយមីញ៉ូម ការពារកំដៅ។

ជាមួយបចេ្ចកវិទ្យាថ្មី នៃផលិតផលបន្ទះអ៊ីសូឡង់ អាលុយមីញ៉ូម ការពារកំដៅ សម្រាប់ចំណាំងផ្លាតកំដៅ ដែល នាំចូលដោយក្រុមហ៊ុន TASHEN Green Tech វាអាចកាត់បន្ថយ កំដៅយ៉ាងប្រសើរ និងរក្សាសីតុណ្ហភាព ក្នុង គេហដ្ឋាន និងអគារ រោងចក្រសហគ្រាសឲ្យនៅទាប។ ក្រុមហ៊ុន TASHEN Green Tech បាននាំចូលផលិតផលនេះ ពីប្រទេសអូស្រ្តាលី និងអ៊ីស្រអែល។ បន្ទះអ៊ីសូឡង់នេះ ត្រូវបានបង្កើតឡើង សម្រាប់បេសកកម្មយាន អវកាស ដំបូងបំផុត របស់NASA។

ផលិតផលនេះ ផលិតឡើងពីស្រទាប់ អាលុយមីញ៉ូមសុទ្ធ 99.4% វាមានកំរាស់18 um ដ៏ស្ដើង (កំរាស់ស្រទាប់ អាលុយ មីញ៉ូម) ជាសារធាតុរបស់បន្ទះ អ៊ីសូឡង់កាត់កំដៅ កាត់បន្ថយសំលេង សន្សំសំចៃរក្សាបរិស្ថានល្អ។ មានស្រទាប់អាលុយមីញ៉ូមស្រោបខាងក្រៅ ពពុះខ្យល់ទប់កំដៅ នៅខាងក្នុងវាអាចជះផ្លាតកំដៅ បានពី 95% ទៅ97% ទៅបរិយាកាសវិញ។

ចំពោះដំបូល ដែលក្ដៅក្រោយពេលតំលើងរួច ធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះចាប់ពី10℃ឡើងទៅ។ ដោយសារតែ កត្តាអាកាសធាតុ និងបរិស្ថានកន្លែងនីមួយៗ ធ្វើឲ្យការប្រែប្រួលសីតុណ្ហភាព មិនស្មើគ្នា។ អត្ថប្រយោជន៏បន្ទះ អ៊ីសូឡង់អាលុយមីញ៉ូម គឺជួយកាត់បន្ថយកំដៅ តាមរយៈការជះផ្លាតកំដៅ ចេញពីលំនៅដ្ឋាន និងអគារដែលធ្វើ ឲ្យកំដៅមានកំរិតទាប និងធ្វើឲ្យម៉ាស៊ីនត្រជាក់ដំណើរការងាយស្រួល និងកាត់បន្ថយការប្រើប្រាស់ អគី្គសនី។ បន្ទះអ៊ីសូឡង់អាលុយមីញ៉ូមការពារកំដៅ អាចប្រើប្រាស់បានសម្រាប់ដំបូល ពិតាន ជញ្ជាំងនិងដំបូល រថយន្ដ ជាដើម៕

ក្រុមហ៊ុន TASHEN Green Tech សូមស្វាគមន៏ និងសហការជាមួយម្ចាស់គេហដ្ឋាន អាជីវករ ក្រុមហ៊ុន រោងចក្រ សហគ្រាស ព្រមទាំង វិស្វករ និងស្ថាបត្យករសំណង់។ សូមប្រញ៉ាប់ទាក់ទងមកក្រុមហ៊ុន តាមរយៈ ទូរស័ព្ទ 023 881 968 info@tashengreen.com

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លួចម៉ូតូពីខណ្ឌ ចំការមន បានសម្រេច ជិះបានមួយថ្ងៃ មកជាប់ជុច នៅខណ្ឌទួលគោក

$
0
0

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាព លួចម៉ូតូក្នុងទឹកដី ខណ្ឌចំការមន បានសម្រេច រួចហើយ នាំគ្នាជិះបានមួយថ្ងៃ ក៏ត្រូវនគរបាល ខណ្ឌទួលគោក កំពុងល្បាតត្រួតពិនិត្យ និងចាប់ឃាត់ខ្លួនតែម្តង ។

ហេតុកាណ៍ចាប់ឃាត់ខ្លួននេះ កើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ថ្ងៃទី0៦ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ២២៣ ភូមិ៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះទី១ ឈ្មោះ មាស សុភ័ក្រ្ត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌ ពោធិ៍សែនជ័យ និងទី២ ឈ្មោះ ឡុច សុគុណ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តកណ្តាល។

ការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតម៉ូតូជនរងគ្រោះមកវិញម៉ាកហុងដា គុប ៧០ ពណ៌ខៀវគ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទំាងពីរនាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕


ចិន និង អាល្លឺម៉ង់ ប្ដេជ្ញាលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និង ភាពជាដៃគូ

$
0
0

ប៉េកាំង ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបសំណេះសំណាល ជាមួយលោកស្រី អធិការបតី អាល្លឺម៉ង់ អេន ជេឡាម៉ាគែល កាលពីថ្ងៃ ចន្ទម្សិលមិញនេះ និងបានប្ដេជ្ញាពង្រឹង យុទ្ធសាស្រ្ត ភាពជាដៃគូរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នេះឲ្យដឹងថា រំឮកពីដំណើរ ទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់អាល្លឺម៉ង់ លោកបាននិយាយថា ប្រទេសចិន និងអាល្លឺម៉ង់ បានឆ្លង កាត់ដំណើរការឆ្ពោះទៅមុន ជាមួយនឹងភាពរីកចម្រើន និងប្រសើរឡើងនូវយុទ្ធសាស្រ្តក្នុងភាពជាដៃគូ។

លោកស៊ី បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ាគែល នឹងនាំមកនូវដំណើរ ប្រសើរឡើង នៃចំណងទំនាក់ទំនងទ្វេភាគី ដែលចិន និងអាល្លឺម៉ង់ គឺជាដៃគូយុទ្ធសាស្រ្ត ហើយគួរតែក្រឡេកមើលពី កិច្ចការងារទ្វេភាគី ឈរលើទស្សនៈវិស័យរបស់ពិភពលោក។

នៅក្នុងនោះដែរលោក ស៊ី បានស្នើឲ្យមានការចូលរួមនូវកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរ ឡើងនូវ សេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធអន្ដរជាតិ ដើម្បីលើកកម្ពស់សន្ដិភាព, ស្ថេរភាព, និង ភាពរុងរឿងជាសកល ។ គ្រប់ភាគីទាំងគួរតែ “បោះជំហ៊ានឲ្យបានកាន់តែធំ” នៅក្នុងការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់ពួក គេ និងខិតខំប្រឹងប្រែងដើម្បីបង្កើតការចូលរួម ពីគ្រប់បណ្ដា សាខា ជាពិសេស វិស័យ ឧស្សាហកម្ម ដែលមានសារៈសំខាន់ កាន់តែប្រសើរឡើង។

លោក ស៊ី បានស្នើឲ្យភាគីទាំងពីរ បន្ដបង្កើននូវវប្បធម៌ និងការផ្លាស់ប្ដូររវាងប្រជាជនទាំងពីរ ដោយការធ្វើ ការងាររួមគ្នាទៅលើការសិក្សា សិល្បៈ និងអក្សរសាស្រ្ត។ ការយល់យោគគ្នា ទៅវិញទៅមក និងមិត្តភាព រវាងយុវជននៃប្រទេសទាំងពីរ និងជម្រុញឲ្យមានការចរចាលើ ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីគ្របដណ្ដប់ប្រទេស គ្នាទៅវិញទៅមក នៅក្នុងវិធីដ៏ទូលំទូលាយ និងមិនលំអៀង។

លោកស្រីម៉ាគែល បាននិយាយថា សម្រាប់ភាគីរបស់លោកស្រី អាល្លឺម៉ង់សង្ឃឹមថា នឹងផ្ដល់ នូវការដើរ តួនាទីតាមយន្តការនៃការពិគ្រោះ យោបល់អន្តររដ្ឋាភិបាល និងធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ នៅ ក្នុងមាគ៌ាដ៏ឆ្លាតវៃ ទៅលើវិស័យហិរញ្ញវត្ថុ, ឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មាន, និងសន្ដិសុខសង្គម។

លោកស្រី បាននិយាយបន្ថែមទៀតថា ប្រទេសអាល្លឺម៉ង់ នឹងពង្រឹកឡើងនូវបរិយាកាសនៃ ការវិនិយោគ ដើម្បីទាញយកការចាប់ អារម្មណ៍ពីសហគ្រាសចិន និងដើម្បីសម្របសម្រួល ដំណើរទស្សនកិច្ចរវាង ប្រជាជននៃប្រទេសទាំងពីរ។

ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើន យល់ដឹងពី ប្រយោជន៍នៃ ការរៀបចំហិរញ្ញវត្ថុ សម្រាប់អនាគតកូនៗ

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនឡើង បានយល់ដឹងពីអត្ថប្រយោជន៍ នៃការរៀបចំផែនការហិញ្ញវត្ ថុសម្រាប់កូនៗរបស់ពួកគាត់ តាមរយៈក្រុមហ៊ុន ធានារ៉ាប់រង ដើម្បីបំបាត់ក្តីបារម្ភ របស់ខ្លួន អំពីការសិក្សា និង អនាគតរបស់ពួកគេ។

ចាប់តាំងពីខែឧសភា ដល់ ខែមិថុនា កន្លងទៅនេះ ក្រុមហ៊ុន Manulife  ជាក្រុមហ៊ុនធានារាប់រ៉ង អាយុជីវិតអន្តរជាតិឈានមុខ គេមួយបានបង្កើតនូវកម្មវិធី ចែករំលែកចំណេះដឹង សំដៅផ្តល់ការប្រឹក្សា យោបល់ដោយឥតគិតថ្លៃទា ក់ទងនឹងការរៀបចំផែនការ ហិរញ្ញវត្ថុព្រមទាំងមាន រៀបចំការកំសាន្តជាច្រើន ដោយមានការចូលរួម យ៉ាងច្រើនកុះករពីសំណាក់ ប្រជាជនកម្ពុជា។

កម្មវិធីនេះបានប្រារព្ធធ្វើឡើង នៅផ្សាររាត្រី តីរវិថីព្រះស៊ីសុវត្ថិ សួនកម្សាន្តកោះពេជ្រ សួនកម្សាន្តឌ្រីមលែន ផ្សារទំនើប City Mall និងនៅTK Avenue ក្នុងរយៈពេល ៧ សប្តាហ៍ ដោយមាន អតិថិជនចូលរួមជិត ៣ពាន់ នាក់។

ក្នុងកម្មវិធីនេះ គម្រោងផលិតផលធានារ៉ាប់រង «អនាគតការសិក្សា របស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» ជាគម្រោងមួយដែល បានទទួលជោគជ័យខ្លាំង និងពេញនិយមជាងគេក្នុង ចំណោមគម្រោង ផលិតផលទំាង ៤ របស់ក្រុមហ៊ុន។  គម្រោងនេះផ្ដល់ជូន ទាំងការការពារ ទាំងការសន្សំប្រាក់ និងធានាដល់ការផ្គត់ផ្គង់ ប្រាក់កាសសម្រាប់ ការសិក្សារបស់បុត្រធីតា នៅក្នុងអំឡុងពេល ៤ ឆ្នាំសម្រាប់ការសិក្សា នៅវិទ្យាល័យ ឬនៅសាកលវិទ្យាល័យ ទោះជាបុគ្គលដែលជា បង្គោលគ្រួសារមាន ឬមិនមានរឿងហេតុអកុសល ណាមួយកើតឡើងរហូត ដល់ទទួលមរណៈភាព ឬពិការទំាងស្រុងក្ដី។

លោក ពន្លឺ តុលា តំណាងមកពី ក្រុមហ៊ុន Manulife បានឲ្យដឹងថាគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍» បានបង្កើតឡើងដោយឆ្លើយតប ទៅតាមតម្រូវការរបស់អតិថិជន និងការផ្តោតសំខាន់ទៅលើការការពារ និងការសន្សំប្រាក់កាស សម្រាប់ការសិក្សា របស់កូនៗរបស់ពួកគាត់។

លោក តុលា មានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាចាប់ផ្តើម យល់ច្បាស់អំពីអត្ថប្រយោជន៍ក្នុងការរៀបចំផែនការ ហិរញ្ញវត្ថុសម្រាប់ពេលអនាគត ជាពិសេសសម្រាប់គ្រួសារ បុត្រធីតារបស់ពួកគាត់។ Manulife នៅទីនេះ នឹងធ្វើជាដៃគូហិរញ្ញវត្ថុក្នុងការរៀបចំ និងការពារអនាគតរបស់ក្រុមគ្រួសារគាត់។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺពេលវេលាមិនអាចរង់ចំាយើងទេ ដូច្នេះការសម្រេចចិត្តកាន់ តែឆាប់រហ័សក្នុងការរៀបចំកញ្ចប់ ថវិកានៅថ្ងៃនេះនឹងផ្តល់ ជូនដល់ពួកគាត់នូវភាព អស់កង្វល់ផ្នែកហិរញ្ញវត្ថុ សម្រាប់ពេលអនាគត។»

មតិភាគច្រើនរបស់អ្នកចូល រួមបានផ្តល់តម្លៃទៅលើការសិក្សា និងអនាគតរបស់កូន។ អ្នកស្រី សុគន្ធារី ដែលបានចូលរួមកម្មវិធី របស់ក្រុមហ៊ុននៅមជ្ឈមណ្ឌល កោះពេជ្រ បានឲ្យដឹងថា គាត់កំពុងសន្សំប្រាក់ ជាមួយគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំ ជាមួយមេនូឡាយហ្វ៍» ហើយគាត់ សង្ឃឹមថា គាត់នឹងទទួលបាន អត្ថប្រយោជន៍ ពីគម្រោងនេះក្នុងការការពារអនាគត ការសិក្សារបស់កូនគាត់។

 អ្នកស្រី សុគន្ធារី បានមានប្រសាសន៍ថា៖ «អនាគតការសិក្សា  របស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍ គឺជាគម្រោងមួយដ៏ល្អ។ ខ្ញុំពេញចិត្តចំពោះ គម្រោងនេះណាស់ ព្រោះខ្ញុំចង់ឲ្យកូនអាយុ ២ ឆ្នាំ របស់ខ្ញុំ អាចបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យនាពេលអនាគត”។

លោក ចាន់ធី ដែលបច្ចុប្បន្ននេះ លោកជាគ្រូបង្រៀនម្នាក់ នៅរាជធានីភ្នំពេញ និងមានកូនម្នាក់មានអាយុ ៦ ឆ្នាំ ក៏បានឲ្យដឹងផងដែរថា បន្ទាប់ពីធ្វើការប្រឹក្សា ជាមួយបុគ្គលិក ផ្នែកលក់របស់ក្រុមហ៊ុន Manulife នៅផ្សាររាត្រីមក គាត់មានចំណាប់អារម្មណ៍ ចំពោះគម្រោង «អនាគតការសិក្សារបស់ កូនខ្ញុំជាមួយមេនូឡាយហ្វ៍» បំផុត។

លោក ចាន់ធី បានមានប្រសាសន៍ថា៖ «ឥឡូវនេះខ្ញុំយល់ច្បាស់ថា ប្រសិនបើមានអ្វីកើតឡើង ចំពោះខ្ញុំនៅថ្ងៃណាមួយនោះ  ហើយខ្ញុំមានការធានារ៉ាប់រង នោះការសិក្សានៅថ្ងៃអនាគត របស់កូនខ្ញុំប្រាកដជា មិនមានបញ្ហាឡើយ»៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

លោក លី ឆេង និងក្រុមការងារ ប្រគេទទានវស្សា និងទេយវត្ថុ ដល់វត្តចំការ ខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៤ លោក លី ឆេង អនុប្រធានក្រុមការងារ ចុះជួយខណ្ឌ ដង្កោ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម និងក្រុមការងារ បាននាំយកទានវស្សា ទេយវត្ថុ និងបច្ច័យ ប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តចំការខ្សាច់ ស្ថិតក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងពិធីនោះដែរ មានការចូលរួមពីសំណាក់ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិទាំង៨ភូមិ លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធ ចំនួនជាង ១០០ នាក់ ។

លោក លី ឆេង បានមានប្រសាសន៍ កោតសរសើរ និងថ្លែង អំណរព្រះគុណ និងអរគុណ ចំពោះព្រះ ថេរានុថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ្ធ និងប្រជាព លរដ្ឋ ទាំងអស់់ ក្នុងសង្កាត់ស្ពានថ្ម ដែលចេះសាមគ្គីគ្នា បានល្អ និងរក្សាសេចក្តីសុខធ្វើឲ្យ ភូមិ ឃុំមានសុខសន្តិភាព ហើយលោកក៏បានសន្យាថា នៅតែបន្តជួយ អភិវឌ្ឍ សង្កាត់ស្ពានថ្ម ឲ្យបានរើកចំរើនបន្ថែមទៀត  រួមទាំងចូលបុណ្យប្រជាជន សង្កាត់ស្ពានថ្ម ដែល ទទួលមរណៈភាពក្នុងម្នាក់ ចំនួន ២០ម៉ឺនរៀល -ឧបត្ថមប្រាក់ខែជូនលោកគ្រូ អ្នកគ្រូ ទាំងបីនាក់ដែល កំពុងបង្រៀនភាសាអង់គ្លេស នៅសាលាបឋមសិក្សាស្ពានថ្ម ជារៀងរាល់ ខែ -ផ្តល់អាហារូបករណ៏ ដល់ កូនចៅប្រជាពលរដ្ឋសង្កាត់ស្ពានថ្មចំនួន ០៥ នាក់បន្ថែមទៀត សម្រាប់សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង និងក្រុមការងារបានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងវត្តចំការខ្សាច់ នូវទានវស្សា ទយវត្ថុ និងបច្ច័យចំនួន ៥៥ ម៉ឺនរៀល និង៦៥ ដុល្លា ជូនយាយជី តាជី ចំនួនជាង ១០០ នាក់ ក្នុងម្នាក់ៗនូវថវិកា ៥ពាន់រៀល ៕

ឃឺរី សម្តែងមរណទុក្ខ ចំពោះសព អតីតប្រធានាធិបតី ហ្សកហ្ស៊ី អេដ្វាដ សេវ៉ាដណាដ្សេ

$
0
0

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីក្រសួងការបរទេស អាម៉េរិក លោក ចន ឃឺរី កាលពីថ្ងៃចន្ទ ម្សិលមិញ នេះ បាន ធ្វើការកាន់ទុក្ខសព អតីតប្រធានាធិបតី ហ្សកហ្ស៊ី អេដ្វាដ សេវ៉ាដណាដ្សេ និងបាន កោតសរសើរ ពីកិច្ច ខិតខំប្រឹងប្រែងរបស់លោក ក្នុងការរក្សាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេស របស់លោក នៅក្នុងអំឡុងទសវត្សរ៍ ១៩៩០ ផងដែរ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នេះឲ្យដឹងថា ប្រេសិត កំពូល អាម៉េរិកបានសម្ដែង “មរណៈទុក្ខដ៏ជ្រាលជ្រៅ” ជុំវិញមរណភាពរបស់លោក សេវ៉ាដណាដេ្ស ដោយនិយាយថា លោកប្រធានធិបតីរបស់ហ្សកហ្ស៊ី ដែលដណ្តើមបាន ឯករាជ្យលើកទីពីរ នៅក្នុងឆ្នាំ ១៩៩១, លោកបានជួយធានាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី “នៃប្រទេសដ៏ផុយ ស្រួយ” របស់លោកនៅ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងដឹកនាំប្រទេសឆ្ពោះទៅកាន់ សមាហរណកម្មជិត ស្និទ្ធជាមួយនឹងសហភាពអឺរ៉ុប ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចន ឃឺរី បានថ្លែងពីការកោតសរសើរចំពោះ “ការដើរតួនាទី” របស់លោក សេវ៉ាដណាដេ្ស ក្នុងការបញ្ចប់សង្គ្រាមត្រជាក់ ដោយកិច្ចខិតខំ ប្រឹងប្រែងរបស់លោក តាម រយៈក្រសួងការបរទេសនៃ សហភាពសូវៀតនៅក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ។

គួរបញ្ជាក់ថា លោក សេវ៉ាដណាដេ្ស ដែលបានកាន់តំណែងជាប្រធានាធិបតី នៃប្រទេសហ្សកហ្ស៊ី ចាប់ ពីឆ្នាំ ១៩៩៥ ដល់ ២០០៣ បានទទួលមរណភាព នៅកាលពីថ្ងៃចន្ទម្សិលមិញ នេះ ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយសារតែជំងឺរុំារ៉ៃ ៕

គ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ វាយប្រហារ ម៉ិចស៊ិចកូ

$
0
0

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា គ្រោះរញ្ជួយដី កម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ភាគនិរតីប្រទេសម៉ិចស៊ិចកូ នាថ្ងៃចន្ទ ម្សិលមិញ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីស្រាវជ្រាវភូមិសាស្ត្រ របស់សហរដ្ឋអាម៉េរិក។

ប្រភពដដែលបានឲ្យដឹងថា ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី បានកើតឡើងនៅតំបន់មួយ ស្ថិតនៅចម្ងាយ ១៧គីឡូម៉ែត្រពីទីក្រុង Mazatan ក្នុងរដ្ឋ Chiapas តំបន់ភាគនិរតី នៃប្រទេសម៉ិចស៊ិកូ ក្នុងជម្រៅ ៧៦គីឡូម៉ែត្រ៕

មេ អ.ហ ក្រុងប៉ោយប៉ែត ធ្លាក់ពីលើ សណ្ឋាគារស្លាប់ កាលពីយប់មិញ

$
0
0

ភ្នំពេញ ៖លោកហម មុត  មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានស្លាប់ ក្រោយពីធ្លាក់ពីលើ សណ្ឋាគារមួយ នៅខណ្ឌទួលគោក កាលពីយប់មិញ ។

ក្រោយធ្លាក់ពីលើសណ្ឋាគារ លោកហម មុត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវបាន ក្រុមគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ។

មូលហេតុ នៃការធ្លាក់ពីលើសណ្ឋាគារមិនទាន់មានប្រភពបញ្ជាក់ពីមូលហេតុនៅឡើយទេ។ តែតាមប្រភពមួយចំនួនបានអះអាងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដើរចេញពីបន្ទប់ស្នាក់នៅរបស់ខ្លួន តែមិនថា ដើររកអ្វីនោះទេ ក៏ស្រាប់ដើរជ្រុលទៅធ្លាក់កន្លែងសំណង់ជណ្តើរយន្ត ក្នុងសណ្ឋាគារ ដែលគេសាងសង់មិនទាន់រួច បណ្តាលឲ្យរូបលោក ហម មុត ធ្លាក់ចុះមកក្រោមតែម្តង៕

គណៈកម្មាធិការ រៀបចំបុណ្យជាតិ បន្តសាកល្បង ដើរក្បួន សម្រាប់ដង្ហែ​ ព្រះបរមអដ្ឋិ

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤នេះ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បន្ត សាកល្បងដើរក្បួន សម្រាប់ដង្ហែព្រះបរមអដ្ឋិ “ព្រះបរមរតនកោដ្ឋ”។

ថ្លែងបន្ទាប់ពីបញ្ចប់ ពិធីសាកល្បងនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន មានប្រសាសន៍ ទៅកាន់អ្នកសារព័ត៌មានថា ការរៀបចំក្បួនដង្ហែ គឺមានរបៀបរៀបរយល្អ និងសង្ឃឹម ថា ទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រី បានបន្តថា “យើងធ្លាប់ដង្ហែម្តងហើយ អីចឹងហើយយើងសង្ឃឹមថាល្អ ច្រើន”។

លោក បានបញ្ជាក់ថា ពេលដង្ហែនោះ នឹងមានអ្នកចូលរួមរាប់សែននាក់ ហើយចំពោះក្បួន ដែលត្រូវដង្ហែមានចំនួន ២.២២២នាក់។

ក្នុងរយៈពេល ១ថ្ងៃ នៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធី គោរពព្រះ វិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមាន កម្មវិធី បាញ់កាំភ្លើងធំ នៅពេលដង្ហែ និងបញ្ចុះ ព្រះបរមអដ្ឋិ។

សូមបញ្ជាក់ថា ព្រះរាជកម្មវិធីនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ដោយនៅ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅមុខព្រះបរមរាជវាំង មានពិធីរាប់បាត្រ ប្រគេនព្រះសង្ឃ ៣.៦០០អង្គ ហើយនៅថ្ងៃទី១១ ខែកក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅព្រះចេតិយ នៃបរិវេណព្រះវិហារ ព្រះកែវមរកត និងព្រឹកថ្ងៃទី១២ ខែកក្កដា ពិធីរាប់បាត ព្រះសង្ឃ ៣.៦០០អង្គ ធ្វើនៅមុខព្រះវិហារ ព្រះកែវមរកត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


អាម៉េរិក និងចិន សហការគ្នា យ៉ាងស្អិតរមួត ដើម្បីកាត់បន្ថយ អាវុធនុយក្លេអែរ កូរ៉េខាងជើង

$
0
0

ប៉េកាំង ៖ សារព័ត៌មាន Yonhap News ចេញផ្សាយ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថាសហ រដ្ឋអាម៉េរិក និងចិន បានសហការគ្នាយ៉ាងស្អិតរមួត ទាក់ទងនឹងការកាត់បន្ថយ អាវុធនុយក្លេអែររបស់ប្រទេសកូរ៉េខាងជើង ហើយបញ្ហានេះ នឹងត្រូវបានលើកមកពិភាក្សា នៅក្នុងសប្តាហ៍នេះ ដោយកិច្ចពិភា ក្សានេះ ធ្វើឡើងដោយមានការចូលរួម ពីសំណាក់មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ។ នេះបើ យោងតាម ការលើកឡើងរបស់មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសចិន ។

ជំនួយការ របស់រដ្ឋមន្ត្រីការបរទេសចិន លោក Zheng Zeguang បានលើកឡើងបែបនេះ ខណៈដែលលោកបង្ហាញពីរបៀបវារៈនៃកិច្ចពិភាក្សាជាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ច រវាងសហរដ្ឋអាម៉េរិក និងចិន ដែលនឹងត្រូវរៀបចំឡើង ក្នុងទីក្រុងប៉េកាំងសម្រាប់រយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធខាងមុខ នេះ។

ប្រភពដដែលបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក John Kerry និងរដ្ឋមន្ត្រីផ្នែកហិរញ្ញវត្ថុ លោក Jacob Lew នឹងធ្វើជាអ្នកតំណាងរបស់សហរដ្ឋអាម៉េរិក ៕

ក្រុមការងារថ្នាក់ កណ្ដាល និង ថ្នាក់ខេត្ត ស្រុក បាននាំទានវស្សា ទៅប្រគេន ចំនួន២វត្ត ក្នុងឃុំមុខដា

$
0
0

ស្វាយរៀង ៖ ព្រឹកថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០១៤នេះ លោកវី ណារ៉ាន់ អនុប្រធាន ក្រុមការ់ងារ ថ្នាក់កណ្តាល តំណាងដ៏ខ្ពងខ្ពស់លោកស្រុន គឹមស្រៀង ប្រធានក្រុមការងារថ្នាក់ កណ្ដាលចុះជួយឃុំមុខដា ព្រមទាំង ក្រុមការងារថ្នាក់ខេត្ត ស្រុកបានចូលរួមផងដែរ ។

ព្រះចៅអធិការវត្តទាំងពីរ បានសម្ដែងនូវ ការស្វាគមន៏ ចំពោះក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដែលតែងតែនាំយកទានព្រះវស្សា និងគឿង ឧបភោគ បរិភោគមួយចំនួន មកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តមុខដានិងវត្តក្រញួង

នេះបាន ឆ្លុះបព្ចាំងអំពីការយកចិត្តទុកដាក់ របស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ដល់ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ។

នៅថ្ងៃនេះដែរ ក្រុមការងារបាននាំយកនូវទានវស្សា និងសម្ភារះមួយចំនួន មកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្ត ទាំ២នេះក្នុងមួយវត្តៗ ទទួលបាន ទានវស្សាចំនួន១គូរ ប្រេងម៉ាស៊ួត ចំនួន៣០លីត្រ ទឹកបរិសុទ្ធចំនួន៣កេស ទឹកដោះគោ ចំនួន៣កេសមីយើង ចំនួន៣កេស ទឹកក្រូច ចំនួន៣កេស អង្ករចំនួន៥០គីឡូក្រាម និងថវិកា ចំនួន២០០.០០០រៀល ៕

កម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រង ព័ត៌មានអតិថិជន និងគ្រប់គ្រង សកម្មភាពការងារ បុគ្គលិកលក់

$
0
0

ឧបសគ្គដែលបណ្តាលឱ្យ លោកអ្នកបាត់បង់ អតិថិជន ច្រើនកើតចេញពីភាព មិនអាចបត់បែនទាន់ នូវការរីកចម្រើនយ៉ាង ឆាប់រហ័សនៃ បច្ចេកវិទ្យាដ៏ទំនើប សម្បូរ បែបនិងផលពិបាកនានា ក្នុងគ្រប់គ្រងការទំនាក់ទំនង អតិថិជនប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ហេតុនេះ ATMOSPHEARE TECHNOLOGY Co.,Ltd.ដែលជាក្រុមហ៊ុន វិនិយោគរួមគ្នា រវាងបរទេស និងខ្មែរ មានវិស្វករ បរទេស និង ខ្មែរជាច្រើនបាន បង្កើតកម្មវិធីកុំព្យូទ័រ ដ៏ជោគជ័យមួយទៀតក្នុ ងចំណោមកម្មវិធី ដែលមានស្រាប់របស់ខ្លួនសម្រាប់ផ្តល់ជូនក្រុមហ៊ុនក្នុងប្រទេស និងក្រៅប្រទេស ដែល កម្មវិធីនេះមានមុខងារយ៉ាងសំខាន់សម្រាប់គ្រប់គ្រងអតិថិជន និង គ្រប់គ្រងសកម្មភាពរបស់បុគ្គលិកផ្នែកលក់ដែលមានឈ្មោះថា (កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន(Customer  Relation Management System(CRM)) ។កម្មវិធីនេះមានជាភាសារខ្មែរ ឬ ជាភាសារបរទេស ឬភាសារខ្មែរលាយ-បរទេសតាមតម្រូវការ ។ កម្មវិធីនេះក៏អាចអោយលោកអ្នកគ្រប់គ្រង របាយការណ៌តាមអ៊ិនធើណែត(Internet) និងគ្រប់គ្រងបញ្ជីស្នាមគ្រប់សាខាទាំងអស់បាន យ៉ាងងាយស្រួលទៀតផង ។ សូមទាក់ទងអាសយដ្ឋានអគារលេខ ២ ផ្លូវលេខ ២៨៤ កែងផ្លូវលេខ ១៦៣ សង្កាត់ អូឡាំពិច ខណ្ឌចំការមនរាជធានីភ្នំពេញ ជាប់កែងខាងត្បូង វត្តមហាមន្ត្រី លេខទូរស័ព្ទ ៨៥៥ ០២៣ ៩៧ ៧០ ៧០,០១៧៨៨ ៨៩ ៨៧ អ៊ីម៉ែល info@atmos-techno.com

សារៈសំខាន់របស់កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន (CRM) រួមមាន៖
១-ការគ្រប់គ្រងព័ត៌មានរបស់អតិថិជន គ្រប់ប្រភេទ ដូចជា៖ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទសារអេឡិចត្រូនិច ព័ត៌មានចាំបាច់ផ្សេងៗសកម្មភាពទំនាក់ទំនង តាំងពីពេលបុគ្គលិកផែ្នកលក់របស់ ក្រុមហ៊ុនបានចាប់ផ្តើមទាក់ទងអតិថិជនលើកដំបូង និង ជាបន្តបន្ទាប់ កម្មវិធីណាត់ជួបជាបន្តបន្ទាប់រហូតដល់អតិថិជនយល់ព្រមទិញទំនិញ ឫទទួលយកសេវាកម្ម  ។
២-គ្រប់គ្រងលើកិច្ចសន្យាអតិថិជននិងគណនីបំណុលអតិថិជនបានត្រឹមត្រូវច្បាស់លាស់ គ្រប់គ្រងការកក់ប្រាក់របស់អតិថិជនជាដំណាក់ កាលរហូតដល់គ្រប់ចំនួន ហើយCRM ជាអ្នកគ្រប់គ្រងជូនទាំងអស់ ដែលជួយកាត់បន្ថយការបាត់ទំនុកចិត្តរបស់អតិថិជន ការយឺតយ៉ាវ ការភ្លេចភ្លាំងនានា និងកាត់បន្ថយការចំណាយនានាបានយ៉ាងច្រើន ។
៣-គ្រប់គ្រងនិងការតាមដានសកម្មភាពរបស់បុគ្គលិកក្នុងការទំនាក់ទំនងអតិថិជន យ៉ាងងាយស្រួល ។
៤-ការគ្រប់គ្រងលទ្ធផលការងាររបស់បុគ្គលិកលក់យ៉ាងមានប្រសិទ្ធភាពរួមមាន៖ផែនការលក់ប្រចាំខែ ការគ្រប់គ្រងប្រាក់លើកទឹកចិត្ត(Commission) របស់បុគ្គលិកលក់ខាងក្នុង បុគ្គលិកលក់ខាងក្រៅគ្រប់ឋានានុក្រម ។
៥-កម្មវិធីCRMមានមុខងារជាច្រើនទៀតជួយសម្រួលដល់ផលវិបាកជាក់ស្តែងជូនលោកអ្នក និងព័ត៌មានចាំបាច់មួយចំនួនទៀតតាមតម្រូវការរបស់លោកអ្នក។ ហើយកម្មវិធី CRMនេះអាចដាក់អោយដំណើការលើប្រព័ន្ធ Internetដែលអនុញ្ញាតអោយលោកអ្នកអាចត្រួតពិនិត្យសកម្មភាពការងាររបស់ខ្លួនតាម Internet ជាប្រចាំគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់បានយ៉ាងងាយ ។

ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រមួយចំនួនទទួលសិទ្ធផ្តាច់មុខពី អាមេរិច សិង្ហបុរី អង់គ្លេស និងមួយចំនួនផលិតដោយខ្លួនឯង ដែលទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់យ៉ាងខ្លាំងពីក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស អង្គការ សមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ (Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធីគ្រប់គ្រងស្តុក ( Inventory Management System) កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ(Phone Shop Management System) កម្មវិធីគ្រប់គ្រងសណ្ឋាគារ-ផ្ទះសំណាក់ (Hotel Management System) កម្មវិធីគ្រប់គ្រងការងាររបស់បុគ្គលិកលក់ និងគ្រប់គ្រង អតិថិជន(Customer Relationship Management) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់លោកអ្នក។ លេខទូរស័ព្ទ (855) 023 97 70 70, 017 888 987 អ៊ីម៉ែល info@atmos-techno.com

Photo by DAP-News

Photo by DAP-News

អ្នកព័ត៌មានវិទ្យុ អាស៊ីសេរី លោក សួន សុផលមុនី លាឈប់ពីការងារ ដោយចោទថា វិទ្យុអាស៊ីលំអៀងរក បក្សប្រឆាំង

$
0
0

បាត់ដំបង៖ លោក សួន សុផលមុនី អ្នកយកព័ត៌មានវិទ្យុ អាស៊ីសេរីប្រចាំភូមិភាគពាយ័ព្យ (បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ) បានលាឈប់ពីការងាររបស់ខ្លួនហើយ បន្ទាប់ពីបម្រើការងារនៅក្នុងអង្គភាពវិទ្យុបរទេសផ្សាយ ជាខេមរភាសាមួយនេះអស់ជាច្រើនឆ្នាំ។ ការលាឈប់នេះ ត្រូវបានលោក សួន សុផលមុនី អះអាងថា វិទ្យុ អាស៊ីសេរី លែងមានអព្យាក្រិត ជាពិសេសផ្សាយព័ត៌មានលំអៀងទៅរកបក្សប្រឆាំង។

លោក សួន សុផលមុនី បានប្រកាសលាលែងពីការងារជាផ្លូវការនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយ មានការធ្វើសន្និសីទព័ត៌មាន ជូនក្រុមអ្នកព័ត៌មានបើកកកាយនូវការមិនពេញចិត្តរបស់ខ្លួន ចំពោះអង្គភាពព័ត៌មានរបស់ វិទ្យុអាស៊ីសេរីថែមទៀតផង៕

ប្រើកម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រង ហាងលក់ទំនិញ ឬផ្សារទំនើប គ្រប់ប្រភេទ ចំណេញទាំង មនុស្សប្រាក់ និងពេលវេលា

$
0
0

ATMOSPHEARE TECHNOLOGY Co.,Ltd. (AT) បានបង្កើត និងលក់ជូន លោកអ្នកនូវ កម្មវិធីកុំព្យូទ័រ សម្រាប់ គ្រប់គ្រង ការលក់ និងស្តុកទំនិញ(Point of Sales System (POS))  ដែលមានសមត្ថភាព គ្រប់គ្រងចំពោះ គ្រប់ប្រភេទ នៃក្រុមហ៊ុន លក់ទំនិញ ឬហាងលក់ ទំនិញ ផ្សារទំនើប Mart,  Mini Mart,  Supper Market  ហាងលក់ គ្រឿងសង្ហារឹម ហាងលក់ទូរស័ព្ទដៃ ហាងលក់ផ្លែឈើ ដេប៉ូលក់ទំនិញគ្រប់ប្រភេទ..........។ល។ មានជា ភាសារ ខ្មែរ និងជាភាសារបរទេស ហើយអាចគ្រប់គ្រងរបាយការណ៌តាមអ៊ិនធើណែត (Internet) និងគ្រប់គ្រង បញ្ជីស្នាម បានគ្រប់សាខាទាំងអស់ ។ សូមទាក់ទងអគារលេខ២    ផ្លូវលេខ២៨៤    កែងផ្លូវលេខ១៦៣  សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

កម្មវិធី POS នេះមាន សមត្ថភាពទូលំទូលាយដូចខាងក្រោម៖
១-គ្រប់គ្រងទៅលើការទិញ (Purchase):
-Vendor Management: ការគ្រប់គ្រង Profile របស់ Vendorបានយ៉ាងច្បាស់លាស់
-Purchase Order:ការគ្រប់គ្រងលើការកម្មង់ទិញទំនិញគ្រប់ប្រភេទ
-Receive Product:គ្រប់គ្រងទៅលើការបញ្ជូលទំនិញទៅក្នុងស្តុក
-Pay Bill:ការគ្រប់គ្រងទៅលើការបង់ប្រាក់បំណុលដែលជំពាក់អ្នកផ្គត់ផ្គង់ ការបង់ប្រាក់ដែលមានលក្ខណៈជារូបិយប័ណ្ណចម្រុះ (Multi-currencies)   និងការគ្រប់គ្រងទៅលើវិក្ក័យបត្រចម្រុះ (Multi-invoices)
-Purchase Return & Refund (Debit Note):គ្រប់គ្រងលើដំណាក់កាលនៃការបង្វិលទំនិញទៅឱ្យអ្នកផ្គត់ផ្គង់វិញ ឬការទទួលសំណងជាទឹកប្រាក់ពីអ្នកផ្គត់ផ្គង់ត្រឡប់មកវិញ
២-គ្រប់គ្រងសន្និធិ (Inventory): គ្រប់គ្រងបញ្ជីរាយនាមមុខទំនិញការបង្កើតមុខទំនិញចំណាត់ថ្នាក់ទំនិញរង្វាស់រង្វាល់ការកែប្រែស្តុកទំនិញការ កំណត់ថ្លៃដើមសំណើទំនិញ ការបញ្ជាទិញទំនិញការបញ្ជាទិញបន្ថែម ការផ្ទេរទំនិញពីសាខាមួយទៅ សាខា មួយទៀត ទំនិញខូចគុណភាព ទំនិញផុតអាយុកាលប្រើប្រាស់  បណ្តាផលិតផលទាំងឡាយណា ដែលមិនស្ថិត នៅក្រោមការគ្រប់គ្រងដោយស្តុក និងសេវាកម្ម.......។
៣-គ្រប់គ្រងការលក់ (Point of Sales): ការដាក់ប្រាក់សម្រាប់ទុកអាប់ការគ្រប់គ្រងវិក្ក័យបត្រ Invoice Setting (ការកំណត់វិក្ក័យបត្រការធ្វើវិក័្កយបត្រឡើងវិញ ការរំលងវិក្ក័យបត្រការព្រីនសារឡើងវិញ) ការបញ្ចុះថ្លៃទំនិញ ការបង់ប្រាក់របស់អតិថិជនការបិទបញ្ជីលក់ ទំនិញប្រចាំថ្ងៃ
- គ្រប់គ្រងអ្នកផ្គត់ផ្គង់ទំនិញ (Point of Sales):ព័ត៌មានអ្នកផ្គត់ផ្គង់ប្រភេទអ្នកផ្គត់ផ្គង់ការបញ្ជាទិញទំនិញបញ្ជីនៃការបញ្ជាទិញទំនិញការ បញ្ជូលវិក្ក័យបត្រ ទិញវិក្ក័យបត្រ ត្រូវទូរទាត់....។
- គ្រប់គ្រងអតិថិជន (CustomerPayment):គ្រប់គ្រងលើបំណុល និងការបង់ប្រាក់របស់អតិថិជន ព័ត៌មានអតិថិជន ប្រភេទអតិថិជន.......។
៤-ការគ្រប់គ្រងលើការចុះចំណាយផ្សេងៗ (Other Expenses):គ្រប់គ្រងលើការចំណាយប្រចាំខែ.....។ល។
POS អាចជួយរំលឹកដល់លោកអ្នកលើលក្ខខណ្ឌនានា តាមការចង់បានមានដូចជាការរំលឹក ជាមុនអំពី៖ ស្តុកទំនិញ ជិតអស់(Alert Stock (reorder point)), បំណុលដែលជិតដល់ថ្ងៃសងគេ(Alert Payable), ប្រាក់ដែល គេជំពាក់យើង ជិតដល់ថ្ងៃទារ (Alert Receivable), ស្តុកនៃមុខទំនិញនិមួយៗដែលជិតអស់(Alert Request Stock) និង កម្រិតចំនួនទឹកប្រាក់ដែលអតិថិជននីមួយៗអាចជំពាក់សរុប ឬអាចជំពាក់ បន្ថែមទៀត(Alert Customer Credit Limited)… ហើយPOS មានសមត្ថភាពគ្រប់គ្រង និងតាមដានរបាយការណ៍យ៉ាងសុក្រឹត ច្បាស់លាស់លើ គ្រប់ចំនុច នៃកម្មវិធីFunctionalនិមួយៗទាំងអស់ដូចជា៖
- របាយការណ៌ស្តុកទំនិញ(Inventory Report):របាយការណ៌ចំនួនទំនិញក្នុងស្តុករបាយការណ៌វាយតម្លៃទំនិញ របាយការណ៌ចំណាយ និងលទ្ធផល
-របាយការណ៌លក់ទំនិញ(SaleReport):របាយការណ៌លក់ជាសាច់ប្រាក់របាយការណ៌ លក់តាមមុខទំនិញ លក់តាម វិក័្កយបត្ររបាយការណ៌ ចំណូលប្រចាំថៃ្ងរបាយណ៌ការលក់មុខ ទំនិញណាដែលបានច្រើន ជាងគេរបាយការណ៌ បិទបញ្ជីប្រចាំថៃ្ង.....។ល។
-របាយការណ៌អតិថិជន(CustomerReport):របាយការណ៍លក់តាមអតិថិជនរបាយការណ៍ តុល្យការរបស់អតិថិជន របាយការណ៍បំណុល និងការបង់ប្រាក់របស់អតិថិជន.....។ល។
-របាយការណ៌អ្នកផ្គត់ផ្គង់(Vendor Report):របាយកាណ៍ទិញទំនិញរបាយកាណ៍ជំពាក់ .....។ល។
-របាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុ ( Accounting and Finance):រៀបចំប្លង់គណនីកំណត់លេខកូដ ការចុះបញ្ជី ការគណនេយ្យកិច្ចបញ្ជិការគណនេយ្យ(ទិន្នានុប្បវត្តិ) សៀវភៅធំទូទៅតារាងតុល្យភាពរបាយការណ៌លទ្ធផល។
-ប្រព័ន្ធសុវត្ថិភាព(Security):ការគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់ការកំណត់សិទ្ធិអ្នកប្រើប្រាស់
ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រមួយចំនួនទទួលសិទ្ធផ្តាច់មុខពី អាមេរិច សិង្ហបុរី អង់គ្លេស និងមួយ ចំនួនផលិតដោយខ្លួនឯង ដែលទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់យ៉ាងខ្លាំងពីក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស អង្គការ សមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុក ទំនិញ (Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធី គ្រប់គ្រងស្តុក ( Inventory Management System) កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ(Phone Shop Management System) កម្មវិធីគ្រប់គ្រង សណ្ឋាគារ-ផ្ទះសំណាក់ (Hotel Management System) កម្មវិធីគ្រប់គ្រងការងារ របស់ បុគ្គលិកលក់ និងគ្រប់គ្រង អតិថិជន(Customer Relationship Management) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់លោកអ្នក។ លេខទូរស័ព្ទ (855) 023 97 70 70, 017 888 987 ។

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images