Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កូរ៉េខាងជើង ថ្កោលទោស អ៊ីស្រាអែល ពីការវាយ ប្រហារលើ ប៉ាឡេស្ទីន

0
0

ព្យុងយ៉ាង, (ស៊ិនហួ)៖ ប្រទេសកូរ៉េខាងជើង បានថ្កោលទោស ប្រទេសអ៊ីស្រាអែល កាលពី ថ្ងៃសុក្រ កន្លងទៅ នេះ លើការវាយ ប្រហារមក លើប៉ាឡេស្ទីនជា លក្ខណៈ ទ្រង់ទ្រាយធំ នៅតំបន់ ហ្គាសា យ៉ាងឃោរឃៅ។ នេះបើតាមសារ ព័ត៌មានរដ្ឋកូរ៉េខាងត្បូង KCNA ចេញផ្សាយនៅថ្ងៃ សៅរ៍ទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ។.

អ្នកនាំពាក្យក្រសួង ការបរទេសកូរ៉េខាងជើង បាននិយាយប្រាប់ ទីភ្នាក់ងារព័ត៌មាន KCNA ទៀតថា «យើងសូម ប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើ ការវាយ ប្រហារ របស់ អ៊ីស្រាអែលដ៏ ឃោរឃៅនេះ និង សម្តែងការ គាំ្រ យ៉ាង ពេញទំហឹងចំពោះ ឲ្យប៉ាឡេស្ទីនដែល ជាសម្ព័នមិត្ត ក្នុងបុព្វហេតុនេះ។

បទឧក្រិដ្ឋនេះមិន អាចលើកលែងបាន ឡើយ លើការបំពានដ៏ព្រៃ ផ្សៃនេះ មកលើប្រទេស ប៉ាឡេស្ទីន និង បានរំខានដល់ សន្តិសុខនិង សន្តិភាពនៅ ក្នុងតំបន់មជ្ឈិម បូព៌ា។» កូរ៉េខាងជើង សូមឲ្យមាន ការធានាមួយ ចំពោះសន្តិភាព យូរអង្វែងរបស់ ប្រជាជន ប៉ាឡេស្ទីន ដែរសមស្រប ទៅតាមច្បាប់ អន្តរជាតិ »។

កិច្ចប្រតិបត្តិការណ៍ ការពារជាតិដែល មានឈ្មោះថា សសរគោល នៃកការពារ របស់អ៊ីស្រាអែល នៅខែតុលា ទី១៤ បានឆ្លើយតប ទៅលើការបាញ់ គ្រាប់រ៉ូកែត មិនដែរ ដាច់ពីតំបន់ហ្គាហ្សា ។ ការប៉ះទង្គិចនោះ មានរយៈ ពេល ៨ថ្ងៃ ដោយបានសម្លាប់ ជីវិតជនជាតិប៉ាឡេស្ទីន ១៦៤នាក់ រាប់បញ្ជូលជា មួយនិងកុមារ ហើយនិង បានធ្វើ ឲ្យ របួសប្រជាជន ច្រើនជាង ៨០០នាក់ទៀត។ នេះបើយោងតាម ក្រសួងសុខាភិបាល របស់ហាម៉ាស នៅហ្គា។ ដោយឡែកភាគី អ៊ីស្រាអែល វិញប្រជាជន ៦នាក់ត្រូវ បាន សម្លាប់ដោយសារ គ្រាប់រ៉ូកែតរបស់ហ្គាសា។

គួរបញ្ជាក់ថា អ៊ីស្រាអែល និង ក្រុមសកម្មយុទ្ធ ប៉ាឡេស្ទីនហាម៉ាស នៅ ហ្គាសាស្ត្រីពបាន សម្រេចកិច្ច ពិភាក្សា ឈប់បាញ់គ្នា នៅថ្ងៃពុធដើម្បី បញ្ចប់រយៈ ៨ថ្ងៃនៃការ វាយប្រហារគ្នា។ តាមដឹងមក ថា អ៊ីស្រាអែលបាន យល់ ព្រម ក្នុងការបញ្ឈប់ ប្រតិបត្តិការទ័ពអាកាស កងទ័ពជើងគោក និង កងទ័ពជើងទឹក រាប់បញ្ជូលនិង កន្លែង ដែល ត្រូវបំផ្លាញ ចំណែកឯ ប៉ាឡេស្ទីនវិញ បានបញ្ឈប់ការបាញ់ មីស៊ីល ដាក់ អ៊ីស្រាអែល និងការវាយប្រហារ ឈ្លាន ពាន ឆ្លងកាត់ព្រំប្រទល់។

Photo by DAP-News


ប្រកួតកីឡា ជនពិការ បាល់ទះ រត់ប្រណាំង និងប្រណាំង​ ​លើរទេះ នៅខេត្តស្វាយរៀង

0
0

ស្វាយរៀង៖ សមាគមយុវជនខ្មែរ បានរៀបចំការប្រកួតកីឡាជនពិការបាល់ទះ រត់ប្រណាំង និងប្រណាំង លើរទេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីលើកកម្ពស់ សិទ្ធិជនពិការ តាមរយៈសកម្មភាពកីឡា» ក្នុងគោលបំណង រួម ចំណែកលើកកម្ពស់សិទ្ធិជនពិការ និងផ្តល់ឱកាសដល់ជនពិការ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍។

លោក សោម ចិន្តា ប្រធានសមាគមយុវជនខ្មែរ សាខាខេត្តស្វាយរៀង បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងនៅព្រឹក ថ្ងៃទី២៤នេះថា ការប្រកួតកីឡាជនពិការ៣ប្រភេទនេះ បានធ្វើទៅតាមកម្មវិធី ដែលបានគ្រោងទុក របស់សមាគម យុវជនខ្មែរ ហើយ គឺចាប់ផ្តើមនៅព្រឹកនេះ និងបញ្ចប់នៅពេលល្ងាចថ្ងៃដដែល ហើយការប្រកួតនេះ មិនសំដៅជ្រើសរើសយកក្រុមឈ្នះ និង ចាញ់នោះទេ «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាការលើកទឹកចិត្ត ចំពោះអ្នកណាដែលឈ្នះ បានរង្វាន់ច្រើនជាងអ្នកចាញ់ ដូចជា ក្រុមបាល់ទះ លេខ១ បាន២៤០ដុល្លារ, លេខ២ បាន២០០ដុល្លារ, លេខ៣ ១៦០ដុល្លារ និងរង្វាន់លួងចិត្តលេខ៦ ៩០ដុល្លារ។ ចំពោះកីឡា រត់ប្រណាំង និងរទេះកង់ គឺអ្នកលេខ ១ បាន ៤០ដុល្លារ, លេខ២ បាន ៣០ដុល្លារ និងលេខ៣ ២៥ដុល្លារ»។

អភិបាលរងក្រុងស្វាយរៀង លោក ឈៀវ សារ៉ន ជាអធិបតីបើកការប្រកួត មានចំណាប់អារម្មណ៍ គាំទ្រចំពោះកម្មវិធីនេះថា កម្មវិធីនេះ ពិតជាមានសារសំខាន់ ដល់បងប្អូនជនពិការ ក្នុងការបង្ហាញនូវសមត្ថភាពរបស់ខ្លួន ព្រោះថា ជនពិការក៏មានសមត្ថភាពដូចមនុស្សមិនពិការដែរ។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទាខេត្តស្វាយរៀង លោក វ៉ា សារ៉េន មានប្រសាសន៍ក្នុងឱកាស នោះដែរថា កីឡាមានសារសំខាន់សម្រាប់មនុស្សទូទៅ មិនថាតែជនពិការទេ «ដូចនេះ សកម្មភាពនេះ អាចជួយជំរុញទាំង សុខភាព និងលើកកម្ពស់សិទិ្ធជនពិការផងដែរ ស្របគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់ សិទ្ធិជនពិការ»។

ចំណែកប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង លោក ពិន ដារ៉ា មានប្រសាសន៍ថា កម្មវិធីនេះ បានរួមចំណែក លើកកម្ពស់សិទិ្ធជនពិការ និង កាត់បន្ថយការប្រើប្រាស់គ្រឿងញៀន និងអំពើឧបាយមុខផ្សេងទៀត។
រីឯ លោក ចាន់ សំអាត អាយុ ៣៦ឆ្នាំ នៅភូមិញ័រ ឃុំញ័រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជាកីឡាករផ្នែករត់ប្រណាំងបានចាប់ អារម្មណ៍ថា លោករីករាយក្នុងការចូលរួមក្នុងកម្មវិធីនេះ ពីព្រោះលោកចង់បង្ហាញសមត្ថភាព និងភាពក្លាហានរបស់ជនពិការផងដែរ «លើសពីនេះ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិជនពិការ។ ខ្ញុំសូមសំណូមពរ សូមឲ្យមានកម្មវិធីនេះ ជារៀងរាល់ឆ្នាំ»។

ចំពោះលោក ម៉ៅ ម៉ារិន អាយុ ៤៥ឆ្នាំ នៅភូមិតណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ជាកីឡាករផែ្នករទេះប្រណាំង បានសម្តែង ការរីករាយជាខ្លាំង ដែលសមាគមយុវជនខែ្មរ បានផ្តល់ឱកាសដល់រូបលោក ចូលរួមក្នុងការប្រកួតនេះ។

ប្រភេទកីឡាជនពិការ ដែលមានក្នុងកម្មវិធីប្រកួត មានបីប្រភេទ គឺ បាល់ទះបុរស, រត់ប្រណាំង ចម្ងាយ ២០០ម៉ែត្រ និងរទេះកង់ប្រណាំង ចម្ងាយ ៤០០ម៉ែត្រ។ ចំណែកនៅខេត្តស្វាយរៀង កីឡាករ ជាជនពិការចូលរួមប្រកួត សរុបមាន ៨៨នាក់ បាល់ទះ (៣៩នាក់) រត់ប្រណាំង (៣៨នាក់)និងប្រណាំងលើរទេះ (១១នាក់)។

ប្រធានផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៃសមាគមយុវជនខ្មែរ លោក សេង ប្ញទ្ធី បាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ប្រភេទកីឡាដែលជនពិការប្រកួតនេះមាន បាល់ទះបុរស, រត់ប្រណាំងចំងាយ ២០០ម៉ែត្រ និងរទេះ កង់ប្រណាំងចំងាយ ៤០០ម៉ែត្រ។ ការប្រកួតកីឡាទាំងនេះ ធ្វើនៅខេត្តព្រៃវែង (២១ វិច្ឆិកា ២០១២), ខេត្តស្វាយរៀង (២៤ វិច្ឆិកា ២០១២), ខេត្តកំពង់ចាម (២៦ វិច្ឆិកា ២០១២) និងខេត្តតាកែវ (២៦ វិច្ឆិកា ២០១២)។

តាមកម្មវិធីប្រកួតកីឡាជនពិការ បានឲ្យដឹងពីទិសដៅនៃការប្រកួតនេះថា ដើម្បីកាត់បន្ថយផ្នត់គំនិតរើសអើង ក្នុងចំណោម ប្រជាពលរដ្ឋដល់ជនពិការ តាមរយៈការអប់រំស្តីពី សិទ្ធិជនពិការ តាមរយៈការប្រកួតកីឡា។ បង្កើនការចូលរួមពីសហគមន៍ ដើម្បីផ្តល់សិទ្ធិអំណាច និងលើកទឹកចិត្តដល់ជនពិការ ចូលរួមក្នុងសកម្មភាពសង្គម ជាពិសេសទទួលស្គាល់តួនាទី របស់ជន ពិការក្នុងការអភិវឌ្ឍ។ បង្កើនអ្នកពាក់ព័ន្ធឲ្យកាន់តែច្រើនឡើង នៅកម្រិតខេត្ត ដើម្បីគាំទ្រ និងធ្វើឲ្យមានបរិយាកាសល្អ សម្រាប់ការចូលរួមរបស់ជនពិការ ដើម្បីមានឱកាសលើកពីកង្វល់ និងភាពប្រឈមនានា ក្នុងការស្វែងរកការគាំទ្រជា សាធារណៈ។

ដើម្បីលើកកម្ពស់ជនពិការ តាមរយៈការលើកទឹកចិត្ត ដល់ពួកគេ ក្នុងការធ្វើសកម្មភាពកីឡា។ ចំណែកលទ្ធផលរំពឹង ទុក ឬផលដែលបានមកពីការរៀបចំការប្រកួតកីឡាជនពិការនេះមានដូច ជា ប្រជាពលរដ្ឋទាំងអស់ បានយល់ដឹងពីសារៈសំខាន់ នៃសិទ្ធិរបស់ជនពិការ។ ផ្លាស់ប្តូរផ្នត់គំនិតក្នុងការ រើសអើងលើជនពិការ និងរួមគ្នាលើកទឹកចិត្តដល់ជនពិការ។ ជនពិការ មានឱកាសក្នុងការចូលរួមជាមួយ សហគមន៍ ក្នុងការអភិវឌ្ឍសង្គម។ តម្រូវការ និងបញ្ហាប្រឈមនានាដែល បានលើកឡើង ដោយជនពិការ និងត្រូវបានដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍជាតិ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នៅខេត្តព្រៃវែង ក៏មានប្រកួតកីឡាជនពិការ ដូចខេត្តស្វាយរៀងនេះដែរ តែមានតែពីរកីឡាប៉ុណ្ណោះ គឺបាល់ទះ និងរត់ប្រណាំង ដែលអង្គការយុវជនខ្មែរ ជាអ្នករៀបចំ ក្រោមការឧបត្ថម្ភ របស់កាកបាទក្រហមអូស្រ្តាលី តាមរយៈជំនួយរដ្ឋាភិបាលអូស្រ្តលី ដូចនៅខេត្តស្វាយរៀងនេះដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

សុខ សោម៉ាវត្តី រៀបការជាមួយ កូនប្រុស ឧត្តមសេនីយ៍ ផ្កាយ២

0
0

ភ្នំពេញៈ ម្នាក់ៗពិតជាមិន នឹកស្មានដល់ ទាល់តែសោះ ថាពិធីការិនីក្រមិចក្រមើម សាមញ្ញម្នាក់ ដែលធ្លាប់តែកាន់ ក្បាលមេក្រូ និយាយទៅកាន់ ទស្សនិកជនតាមរយៈ កញ្ចក់ទូរទស្សន៍ និងជាតារាសម្តែង ក្នុងខ្សែភាពយន្ត នាងសុខ សោម៉ាវត្តី មានភព្វវាសនា បានធ្វើជាកូនប្រសារ របស់លោក ឧត្តមសេនីយ៍ផ្កាយ២ ទូច ណារ៉ុថ អតីតស្នងការរាជធានី ភ្នំពេញ នោះទេ ហើយបានរៀបចំពិធី មង្គលការ ដ៏អធឹកអធម កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងភូមិគ្រឹះ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីមង្គលជ័យសិរីសួស្តី ដល់គូស្វាមីភរិយាថ្មីរវាង សុខ សោម៉ាវត្តី និងលោក ទូច ដាណារ៉ា ហៅ ពេជ្រ ត្រូវបានគេ សង្កេតឃើញថា បានប្រារព្ធឡើង យ៉ាងឱឡារិក ដោយមានការចូលរួមពីសំណាក់ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ដែលជាភរិយាយថ្នាក់ដឹកនាំជាន់ខ្ពស់ ជាច្រើនរូប មកអបអរ សាទរ ឲ្យពរឲ្យជ័យ ហើយមិនសូវ មានវត្តមាន អ្នកសិល្បៈ ចូលរួមប៉ុន្មានឡើយ ។

តាំងពីមុខខ្លោងទ្វារចូលដល់ក្នុងគេហដ្ឋាន ដែលជាកន្លែងប្រារព្ធពិធីមង្គលការ ត្រូវបានគេសង្កេតឃើញថា មានក្រុម សមត្ថកិច្ច យាមកាមយ៉ាង តឹងរ៉ឹង បំផុត តាំងពីមាត់ទ្វារហូត ដល់ក្នុងផ្ទះ មានអង្គរក្សជាច្រើននាក់ ខុសប្លែកពីអាពាហ៍ពិពាហ៍ របស់តារាល្បីៗ ជាច្រើនដួងផ្សេងទៀត ដែលអាចនិយាយ បានថា ពួកគេគ្មានវាសនា ដូចនាង សុខ សោម៉ាវត្តីនោះទេ ។

ជាងនេះទៅទៀត ក្នុងពិធីកាត់សក់បង្កក់សិរី កូនប្រុសស្រី គឺទទួលបានការចូលរួម ជាកិត្តិយស ពីសំណាក់ លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី ប្រចាំការ លោកជំទាវជាភរិយា ថ្នាក់ដឹកនាំធំៗ ជាច្រើននាក់ ដែលមើលទៅ ហាក់បីដូចជា សុខ សោម៉ាវត្តី ក៏ជាជំទាវម្នាក់អញ្ចឹងដែរ ដែលកំពុងតែ ញញឹម បិទមាត់មិនជិត ខណៈដែលចំណងស្នេហ៍របស់នាង បានទទួលជោគជ័យ ។

នេះសបញ្ជាក់ឲ្យឃើញថា លោក ទូច ដាណារ៉ា ហៅ ពេជ្រ ពិតជាស្រឡាញ់ អស់ពីចិត្តពីថ្លើម ហ៊ានភ្ជាប់បេះដូង យកធ្វើជាគូអនាគត ហើយក៏ត្រូវបាន ញាតិមិត្តខាងប្រុស ពេញចិត្តនាងខ្លាំងណាស់ដែរ ។ តាមការឲ្យដឹងពីប្រភពជិតស្និទ្ធ បានលើកឡើងថា ឪពុកមា្តយខាងប្រុស ក៏មានការពេញចិត្ត ពេញថ្លើម ខ្លាំងណាស់ ចំពោះសុខ សោម៉ាវត្តី រហូតផ្តល់ការសន្តោសប្រណី ចាត់ចែងពិធីរៀបមង្គលការ និងផ្ដល់ចំណងដៃ ដើម្បីជាទុនរកស៊ី យ៉ាង ច្រើនសន្ធឹកសន្ធាប់ ដល់អ្នកទាំងពីរទៀតផង។

ខាងក្រោមនេះគឺជាទិដ្ឋភាព ក្នុងពិធីមង្គលការរបស់ សុខ សោម៉ាវត្តី ដែលអ្នកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចុះទៅផ្តិតយក រូបភាពដោយផ្ទាល់៖

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ប៊ន សំអាត ចូលរួមរំលែក មរណទុក្ខសពលោក សោម សាម៉ុន ៤៥០ម៉ឺនរៀល

0
0

ភ្នំពេញ៖ លោក គិត វណ្ណៈ អធិការរងខណ្ឌពោធិ៍សែនជ័យទទួលផែនអត្តសញ្ញាណប័ណ្ណនិងស្ថិតិ ជួស មុខឲ្យលោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែន ជ័យបាននាំយកទឹកប្រាក់ ចំនួន៤៥០ ម៉ឺនរៀលទៅ ចូលរួមមរណ ទុក្ខរបស់ក្រុម គ្រួសារលោក សោម សាម៉ុន អធិការរងខណ្ឌពោធិ៍សែន ជ័យទទួលផែន សេនាធិការ ដែល បានចូលមរណភាពកាល ពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី២២ខែ វិច្ឆិកា ឆ្នាំ២០១២នៅឯមន្ទីរ ពេទ្យប្រទេសវៀតណាម ហើយត្រូវបានដឹកសព យកមកធ្វើ បុណ្យ តាម ប្រពៃ ណីនៅ ភូមិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ដែលជាផ្ទះរបស់ប្អូន។

លោក គិត វណ្ណៈ អធិការរងទទួល ផែនអត្តសញ្ញាណ ប័ណ្ណនិងស្ថិតិបានឲ្យដឹងថា ប្រាក់ដែលលោក បានយកទៅ ចូលរួមរំលែកមរណ ទុក្ខដល់ក្រុមគ្រួសារ នៃសព លោក សោម សាម៉ុន អធិការរងទទួល ផែនសេនាធិការនោះ គឺមានចំនួន៤៥០ម៉ឺនរៀល ដែលជាទឹកប្រាក់ បានមកពីចូលរួម របស់មន្ត្រីនគរ បាល ខណ្ឌ និងមួយ ចំនួនទៀត គឺជាប្រាក់របស់ ប៊ន សំអាត អធិការនគរបាលខណ្ឌ ។

ដោយសារតែលោកមើលឃើញពីសកម្មភាព ដ៏ល្អរបស់លោក សោម សាម៉ុន និងដោយមាន ភាព ស្តាយ ស្រណោះចំពោះ មន្ត្រីក្រោមឱវាទ ដែលធ្លាប់បំពេញ ការងារ បាន យ៉ាងល្អ មិនគិតពីផល ប្រយោជន៍ផ្ទាល់ខ្លួន គឺគិតតែពីផលប្រយោជន៍រួម ទើបលោកបានចូល រួមរំលែកនូវមរណ ទុក្ខដល់ក្រុម គ្រួសារនៃសពរបស់ សោម សា ម៉ុន នូវទឹកប្រាក់៤៥០ម៉ឺនរៀល ធ្វើឲ្យមន្ត្រីនគរបាល ផ្សេងទៀតមានការសប្បាយចិត្តយ៉ាងខ្លាំង និងកោតសរសើរ ដល់លោកអធិការ ហើយនេះគឺជាការលើក ទឹកចិត្ត ចំពោះ មន្ត្រីក្រោមឱវាទកាន់តែមានជំនឿចិត្តក្នុងការបំពេញការងារ។

លោក គិត វណ្ណៈ បានបន្តទៀតថា លោក សោម សាម៉ុន មានអាយុ៥៥ឆ្នាំ បានចូលមរណ ភាពកាល ពីវេលា ម៉ោង៩និង២០នាទីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១២នៅឯមន្ទីរ ពេទ្យ ចារីយ៍ប្រទេសវៀតណាម ដោយរោគាពាធ បាន ដឹកបញ្ជូនសព លោកមកកាន់ក្នុង ស្រុកកោះធំដែល ជាផ្ទះរបស់ប្អូន ។ លោកបានបន្តទៀតថា លោក សោម សាម៉ុន បានបំរើការងារនៅ ខណ្ឌពោធិ៍សែនជ័យ អស់រយៈ៥ ឆ្នាំមក ហើយ គឺចាប់តាំងពីឆ្នាំ ២០០៧រហូតដល់បច្ចុប្បន្ន ហើយលោកបំពេញ ការងារបានល្អណាស់ ពុំដែលមានមតិរិះគន់ ពីមន្ត្រីនគរបាលណាម្នាក់ ឬពលរដ្ឋក្នុងមូលដ្ឋាននោះឡើយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មនុស្សជិត ១០០០នាក់ បានទទួល ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ

0
0

កំពង់ចាមៈ មានមនុស្សប្រមាណជាជិត ១០០០នាក់ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ បានទទួលសេវា ពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ក្នុងនោះ មានប្រជាពលរដ្ឋចំនួន ៤៥០នាក់ បានទទួលអំណោយអង្ករ ចំនួន ១០កីឡូក្រាម បន្ទាប់ពីបានទទួលការពិនិត្យ និងព្យាបាលជំងឺរួច នៅចំណុចភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ពិធីនោះ បានធ្វើរយៈពេល១ថ្ងៃ ក្រោមការរៀបចំ ដោយលោក ឧកញ៉ា ឌី វាសនា អគ្គនាយកក្រុមហ៊ុនFUGI រួមជាមួយ បុគ្គលិកក្រុមហ៊ុន ជាច្រើនរូបទៀត ដែលមុនការចាប់ផ្តើមពិធី ក៏មានការសមាធិ គោរពវិញ្ញាណក្ខណ ព្រះបរមសព សម្តេច តា ផងដែរ។

លោក ឧកញ៉ា ឌី វាសនា អគ្គនាយក ក្រុមហ៊ុន FUGI  បានមានប្រសាសន៍ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ការរៀបចំ កិច្ចការខាងលើ ឲ្យកើតមាននោះ គឺមានរូបលោក រួមជាមួយលោកស្រី វេជ្ជបណ្ឌិត ថោង សូលីម និងលោកស្រី យឹម សាលីន ជាបុគ្គលិកក្រុម FUGI ព្រមទាំងសហការី បានដឹកនាំសមាគមចិន សាសនាព្រះម៉ែគង់ស៊ីអ៊ីម បាននាំយកអង្ករចំនួន ៤៥០០ កីឡូក្រាម មកចែកជូនប្រជាពលរដ្ឋ ព្រមទាំង ពិនិត្យ និងព្យាបាលជំងឺ បែបវិទ្យាសាស្ត្រ និងបែបបុរាណ ជូនប្រជាពលរដ្ឋ ដោយគ្រូពេទ្យជំនាញ មកពីប្រទេសចិន ដោយមិនគិតថ្លៃរយៈពេល១ថ្ងៃផងដែរ។

លោក ឧកញ៉ា បានបន្តទៀតថា ក្នុងពិធីខាងលើនោះ មានប្រជាពលរដ្ឋចំនួន ៤៥០នាក់ បានទទួលអង្ករ ក្នុងម្នាក់ៗចំនួន ១០គីឡូក្រាម បន្ទាប់ពីពួកគាត់បានពិនិត្យ និងព្យាបាលជំងឺរួច។

លោក ឧកញ៉ា ឌី វាសនា បានមានប្រសាសន៍បន្ថែមទៀតថា ពិធីខាងលើនោះ លោកមានបំណង ឲ្យប្រជាពលរដ្ឋក្នុងស្រុក កំណើត របស់លោក បានធូរស្រាលក្នុងជីវភាព និងចង់ឲ្យពួកគាត់ មានសុខភាពល្អ បានសប្បាយចិត្តគ្រប់ៗគ្នាផងដែរ។

ប្រភពពីសមត្ថកិច្ច នគរបាលមូលដ្ឋាន បានឲ្យដឹងថា ប្រជាពលរដ្ឋមានប្រមាណជិត ១០០០នាក់ ដែលបានមកទទួល សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ គឺពួកគាត់មកពីភូមិចំនួន៥ ទី១ភូមិមាឃ១ .ទី២ភូមិមាឃ២ .ទី៣ភូមិមាឃ៣. ទី៤ ភូមិអូរប្រាំ. និងទី៥ ភូមិព្រែកកក់. ។ ហើយក្នុងពិធីនោះផងដែរ ប្រភពពីប្រជាពលរដ្ឋ ជាច្រើននាក់ បាននិយាយដូចៗគ្នាថា ពួកគាត់ពិតជាមានអារម្មណ៍ សប្បាយរីករាយក្រៃលែង ដែលលោក ឧកញ៉ា ឌី វាសនា អគ្គនាយកក្រុមហ៊ុន FUGI  និងក្រុម ការងារ បានរៀបចំផ្តួចផ្តើម ឲ្យមានការផ្តល់ជាអង្ករ .ការពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋ ដោយ មិនគិតថ្លៃ នាពេលនោះ ៕               

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

បទសម្ភាសន៍ ស្តីពី ស្ថានភាព នយោបាយ ប្រទេសកម្ពុជា ក្រោយពី អូបាម៉ា ជួបសម្តេចតេជោ ហ៊ុន សែន (មានសម្លេង)

0
0

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រី! ក្នុងឱកាស កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលប្រទេសកម្ពុជា បានរៀបចំនៅរាជធានីភ្នំពេញ ក្នុងនាមជាប្រធានអាស៊ានប្តូរវេននោះ ប្រធានាធិបតីសហរដ្ឋអារិក លោក បារ៉ាក់ អូបាម៉ា បានមកចូលរួម ផងដែរ មានរយៈពេល២ថ្ងៃ (១៩-២០ វិច្ឆិកា ២០១២)។ នៅល្ងាចថ្ងៃទី១៩ វិច្ឆិកា ២០១២ លោក អូបាម៉ា និងនាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នា ដោយលើកយកបញ្ហាមួយចំនួន។

ការមកជាន់ជើងលើទឹកដីខ្មែរ របស់ប្រធានាធិបតីអាមេរិកក្នុងតំណែង លើកទី១នេះ ធ្វើឲ្យមាន ការចាប់អារម្មណ៍ពីសំណាក់ ប្រជាជន អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងរាជរដ្ឋាភិបាលខ្មែរ និងពីសំណាក់ប្រទេសជាច្រើនលើពិភពលោក។
តើស្ថានភាពនយោបាយប្រទេសកម្ពុជា ទៅជាយ៉ាងណា ក្រោយពីប្រធានាធិបតីអាមេរិក មក ប្រទេសកម្ពុជានេះ?

តើមូលហេតុអ្វី បានជានយោបាយអាមេរិក កាលពីលើកមុន មិនព្រមធ្វើដូចនេះ នៅកម្ពុជា?

តទៅនេះ សូមស្តាប់ប្រសាសន៍ របស់លោកបណ្ឌិតសភាចារ្យ រស់ ច័ន្ទត្រាបុត្រ ជាសាស្រ្តាចារ្យ បណ្ឌិតផ្នែកវិទ្យាសាស្រ្ត នយោបាយ ដែលមានលោក ប៉ោ សេដ្ឋា សាកសួរ នៅក្នុងនាទីពហុមតិ របស់ វិទ្យុដើមអម្ពិល មានខ្លឹមសារជា សំឡេងដូច ខាងក្រោម៖

{mp3remote}http://111.92.240.170:81/dap-news/dap-images/2012/November/id-030/24112012.mp3{/mp3remote}

រថយន្តឈ្នួល បុករថយន្ត មន្ទីរពេទ្យបង្អែក ស្រុកក្រឡាញ់ ស្លាប់ស្រ្តីជនជាតិ ហ្វីលីពីនម្នាក់

0
0

សៀមរាប៖ ស្រ្តីជនជាតិ ហ្វីលីពីនម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ខណៈស្រ្តីជនជាតិ ហ្វីលីពីនពីរនាក់ ផ្សេងទៀត ទំនងមិត្តភក្តិ បានរងរបួសធ្ងន់ ក្រោយពី ពួកគេ បានជួបគ្រោះថ្នាក់គ្រោះ ថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ កំណាត់ ផ្លូវជាតិលេខ៦ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយពី រថយន្តឈ្នួល ដែលពួកគេជិះ បានបុកជាមួយ រថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ស្រុកក្រឡាញ់។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច ដែលចុះទៅវាស់វែង នៅកន្លែងកើតហេតុបាន ឲ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នេះ បណ្តាលមក ពីរថយន្ត កាម៉ារី រត់ឈ្នួល ដឹកស្រ្តីជនជាតិ ហ្វីលីពីន៣នាក់ បុកជាមួយ រថយន្ត សង្គ្រោះ បន្ទាន់ របស់មន្ទីរពេទ្យ បង្អែកស្រុកក្រឡាញ់ បណ្តាលឲ្យ ស្រ្តីម្នាក់ បានស្លាប់ និងពីរនាក់ ផ្សេងទៀត និងអ្នកបើក រថយន្ត រងរបួស។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពីមូលហេតុ ដែល បណ្តាលឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងនោះទេ៕

ចោរកាច់កម៉ូតូ ប្រដាប់អាវុធម្នាក់ ប្រជាពលរដ្ឋ ស្វាគមន៍ មួយដៃមួយជើង សល់ដង្ហើមចង្រិត និងម្នាក់ទៀតរត់រួច

0
0

ភ្នំពេញ៖ ចោរកាច់កម៉ូតូ ប្រដាប់អាវុធម្នាក់ ត្រូវបានប្រជាពលរដ្ឋ រាប់រយនាក់ ស្វាគមន៍មួយដៃមួយជើង ឡើងបាត់ដង្ហើមឈឹង ពេលនគរបាល ទៅដល់ទើបដឹងខ្លួនវិញ និងម្នាក់ទៀតរត់គេចខ្លួន កាលពីវេលាម៉ោង១និង២០នាទី រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីពួកគេ បានធ្វើសកម្មភាព កាច់កម៉ូតូ របស់ប្រជាពលរដ្ឋ ហើយត្រូវជនរងគ្រោះ និងប្រជាពលរដ្ឋ ប្រទះឃើញទាន់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះ រស់ ធឿន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និងបក្ខពួករបស់គេម្នាក់ទៀត ពុំស្គាល់អត្តសញ្ញាណរត់ គេចខ្លួនបាត់ ។

ចំណែក ឯជនរងគ្រោះ វិញមានឈ្មោះ ផាន តុលា ភេទប្រសុអាយុ២៦ឆ្នាំ មានមុខរបរជា អ្នកបើកបរ រថយន្ត និងមើលការខុសត្រូវ ផ្ទះជួល រស់នៅភូមិតានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានបន្តថា ម៉ូតូដែលចោរលួច មិនបានសម្រេចនោះ ម៉ាកសេ៩០ពណ៍ទឹកប្រាក់ ពាក់ស្លាក លេខ កណ្តាល 1F-0486 ។

  បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការទៅ តាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com


អាមេរិកស្វាគមន៍ សេចក្តីថ្លែងការណ៍ សិទ្ធិមនុស្ស អាស៊ាន ភ្ជាប់នឹងការ ព្រួយបារម្ភ

0
0

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី វិចតូរីយ៉ា នូឡង់ ពីថ្ងៃសុក្រ បានសម្តែង ការស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បណ្តាមេដឹកនំាំ អាស៊ានទាំង១០ ដែលបានសម្រេច នូវការអនុម័ត សេចក្តីថ្លែងសទ្ធិមនុស្សរបស់ខ្លួន ប៉ុន្តែខ្លួនក៏ភ្ជាប់មកជាមួយ នឹងការ កង្វល់ផងដែរ។

យោងតាម សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបានតាមរយៈអ្នកនាំពាក្យ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ឱ្យដឹងថា សេចក្តីថ្លែងការណ៍ជា សាកលស្តីអំពីសិទ្ធិ មនុស្ស(UDHR) បង្ហាញ ឬលាតត្រដាងនូវ គោលការណ៍ សិទ្ធិមនុស្សជាសកលថា គឺជាការផ្តល់សិទ្ធិដល់មនុស្ស គ្រប់រូបគ្រប់ទីកន្លែង ការបង្កើត ខ្សែបន្ទាត់ គោលអប្បរមា មួយសម្រាប់ ការពារសិទ្ធិមនុស្ស។

ការប្រកាសនៅក្នុងតំបន់ជាច្រើន គឺជាមធ្យោបាយ ដ៏មានប្រយោជន៍មួយ ដើម្បីពង្រឹងការ អនុវត្តន៍សិទ្ធិមនុស្ស និងកាតព្វកិច្ចផ្សេងៗ នៃសេចក្តីថ្លែងការណ៍ ដូចដែលបានចែងនៅក្នុង សេចក្តីប្រកាស ជាសាកលស្តីអំពីសិទ្ធិមនុស្ស និងសិន្ធិសញ្ញា អន្តរជាតិស្តីអំពី សិទ្ធិនយោបាយ និងសង្គមស៊ីវិល (ICCPR)។ "ដោយសារហេតុផលនេះហើយ យើងសូមគាំទ្រ ជាចម្បងនូវកិច្ចខិតខំប្រឹងប្រែង ជាច្រើនរបស់អាស៊ាន (ASIAN) ដើម្បីអភិវឌ្ឍ ឬបង្កើតសេចក្តីប្រកាស សិទ្ធិមនុស្សក្នុងតំបន់មួយ"។

ស្របពេលផ្នែកខ្លះ នៃសេចក្កីថ្លែងការណ៍ របស់អាស៊ានបាន អនុម័តចូលជាធរមាន នៅថ្ងៃទី១៨ ខែវិច្ឆិកា តាមគន្លងនៃUDHR លោកស្រី វិចតូរីយ៉ា ថ្លែងថា "យើងមានការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាថា គោលការណ៍ និងមាត្រាជាច្រើន នៃសេចក្តីប្រកាសរបស់ អាស៊ានអាចនឹងចុះខ្សោយនិងធ្វើឲ្យសឹករិចរិល ដល់សិទ្ធិមនុស្ស ជាសកល និងសេរីភាព ដែលជាមួលដ្ឋានគ្រឹះ ដែលបានចែងនៅក្នុង សេចក្តីថ្លែងការណ៍ ជាសកលស្តីអំពីសិទ្ធមនុស្ស"។

លោកស្រី បន្តថា ផ្នែកគួរអោយព្រួយបារម្ភ រួមមាន ការប្រើប្រាស់ក្នុងទម្រង់ជា “លិទ្ធិវប្បធម៌និយម” លើកឡើងថា សិទ្ធិទាំងឡាយ នៅក្នុង UDHR មិនអាចដាក់អោយ អនុវត្តន៍គ្រប់កន្លែងបានទេ ហើយការចែងលក្ខខណ្ខច្បាប់ក្នុងស្រុក អាចធ្វើអោយមានបញ្ហា ដល់សិទ្ធិមនុស្សជាសកល ការពិពណ៌នា មិនគ្រប់ជ្រុងជ្រោយ នៃសិទ្ធិមនុស្ស នីមួយៗត្រូវបានគេរំឮក នៅកន្លែងផ្សេងទៀត ការណែនាំពីការ កំណត់ថ្មីម្លែកៗ ចំពោះសិទ្ធិមនុស្ស និងភាសារ ដែលអាចត្រូវអាន លើកឡើងថា សិទ្ធិផ្ទាល់ខ្លួន គឺជាបញ្ហាឬប្រធានបទ ចំពោះក្រុមវេតូ៕

ក្រុមប្រឆាំង រដ្ឋាភិបាលថៃ ប្រកាសផ្អាក ការតវ៉ាដោយ ខ្លាចសុវត្ថិភាព ក្រុមបាតុករ

0
0

ថៃ៖ មេដឹកនាំក្រុមបាតុករថៃ ប្រឆាំងរដ្ឋាភិបាលថៃ ក្រោមការគ្រប់គ្រង របស់នាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត់ត្រា លោក ប៊ុនលឺត កាលពីវេលាម៉ោង ៥ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា បានប្រកាស ផ្អាកការ ជួបជុំនិងតវ៉ា ដោយខ្លាច ពីសុវត្ថិភាព របស់ក្រុមបាតុករ បន្ទាប់ពី សមត្ថកិច្ចបានចាប់ផ្តើម បំបែកដោយ ប្រើឧស្ម័នបាញ់ បង្ហូទឹកភ្នែក ទៅលើក្រុមបាតុករ ខណៈការតវ៉ា មានស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង។

សេចក្តីរាយ ការណ៍នានា ពីទីក្រុងបាងកក បានឲ្យដឹងថា ក្នុងការប៉ះទង្គិចគ្នារវាង ក្រុមបាតុករ និងក្រុម សមត្ថកិច្ចខាងលើនេះ បានបណ្តាលឲ្យ ក្រុមបាតុករ ចំនួន៣៧នាក់ រងរបួស ខណៈក្រុមបាតុករ ចំនួន១៣២នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ មេដឹកនាំ ក្រុមបាតុករ បានស្រែកទាមទារ ឲ្យលោកស្រី យីងឡាក់ ចុះចេញពីដំណែង ដោយសារតែពួកគេ យល់ថា លោកស្រី យីងឡាក់ ពុំមានសមត្ថភាព ក្នុងការដឹកនាំប្រទេស។

មេដឹកនាំរូបនេះ បានស្រែកថា វាដល់ពេលវេលាដែលអ្នកត្រូវចុះចេញ ពីដំណែងហើយ ពីព្រោះអ្នកបាន បង្ហាញថា គ្មានសមត្ថភាព ក្នុងការដឹកនាំ ហើយយើងប្រាប់ ទៅថាក់ស៊ីនថា ប្រសិនបើគាត់ចង់ ត្រឡប់មកវិញនោះ ត្រូវតែគោរព មុខ ព្រះមហាក្សត្រ និងទទួលទោស របស់គាត់។

ជាមួយនឹងស្ថានការណ៍ ខាងលើនេះ លោកស្រី នាយករដ្ឋមន្រ្តី យីងឡាក់ បានប្រកាសលុបចោល រាល់កម្មវិធី និងព្រឹត្តិការណ៍ នៅថ្ងៃសៅរ៍ នេះ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យ ស្ថានការណ៍ ពីគេហដ្ឋាន របស់លោកស្រី។ នេះជាការតវ៉ា ប្រឆាំងលោក ស្រីយីងឡាក់ លើកទីមួយហើយ នៅទីក្រុងបាងកក ក្រោយពេល លោកស្រី បានកាន់ជាដំណែង នាយករដ្ឋមន្រ្តីអស់រយះពេល១ឆ្នាំកន្លះ មកនេះ៕

www.dap-news.com

ក្រុមយុវជន ក្រសួងរៀប ចំដែនដី និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ជប៉ុន-កូរ៉េខាង ត្បូង ចុះជួយព្យាបាល ជំងឺ ទូទៅជូនប្រជា ពលរដ្ឋ ក្នុងខេត្តក្រចេះ

0
0

ក្រចេះ៖ ក្រុមការងារយុវជន ក្រសួងរៀបចំដែនដីនរគរូបនីយកម្មនិងសំណង់ រួមសហការជាមួយ និង ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ជប៉ុន-កូរ៉េខាងត្បូង ដឹកនាំដោយ លោក សេង ថានី ប្រធានក្រុមយុវជននៃក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៤-២៥ខែវិចិ្ចកានេះបានចុះជួយ ព្យាបាលជំងឺ ទូទៅដោយ ឥតថ្លៃ ជូនប្រជាពលរដ្ឋ នៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ។ កម្មវិធី ក៏មានការ អញ្ជើញចូលរួមពីសំណាក់ លោក ឈ្នាង សុវត្ថា ប្រធាន មន្ទីរសុខាភិបាល ខេត្តក្រចេះ។

លោក សេង ថានី ប្រធានក្រុមយុវជន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថាគោល បំណងសំខាន់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុន-កូរ៉េខាងត្បូង ដែលសហការជាមួយក្រុមរបស់លោក នាពេល នេះ គឺដើម្បីអនុវត្តតាមការណែនាំ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តី ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយបាន ដាក់ចេញនូវគំរោងសហប្រតិបត្តិការ របស់ក្រុម គ្រូពេទ្យស្ម័គ្រចិត្តជប៉ុន-កូរ៉េខាងត្បូង ព្យាបាលជម្ងឺដោយ មិនគិតថ្លៃនិងអប់រំសុខភាពតាម សាលារៀននៅ ខេត្តក្រចេះសម្រាប់ជំហានទី៣ ឲ្យស្របតាមបេសកកម្ម មនុស្សធម៌ ។

ប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ បានសម្តែងនូវទឹកចិត្តរីករាយ ហើយបាន ថ្លែងអំណរគុណចំពោះលោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ដែលបានបញ្ជូនក្រុមការងារយុវជនរបស់ក្រសួង ដែនដី ដោយសហការជាមួយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តជប៉ុន-កូរ៉េខាងត្បូង មកព្យាបាលជំងឺជូនពួកគាត់ ទាំង នេះដោយសារមានការយកចិត្តដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ធ្វើឲ្យ ប្រជាជន សម្បូរសប្បាយរុងរឿងទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសផ្នែកសុខភាព ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ៕

www.dap-news.com

www.dap-news.com

www.dap-news.com

មេប៉ូលីសថៃ ស្នើឱ្យដកច្បាប់​ គ្រាមានអាសន្ន ចេញ

0
0

ភ្នំពេញ៖ មជ្ឈមណ្ឌល ថែរក្សាសន្តិភាព ដែលដឹកនាំអគ្គស្នងការ នគរបាលជាតិ លោក ឧត្តមសេនីយ៍ អាឌុល ស៊ែងសីងកែវ បានស្នើទៅកាន់លោកស្រីនាយករដ្ឋមន្រ្តីថៃយីងឡាក់ ស៊ីណាវ៉ាត្រា ថា រដ្ឋាភិបាល លប់ចោល ច្បាប់ សន្តិសុខផ្ទៃក្នុង និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ចំនួន៤ សម្រាប់ឱ្យអាជ្ញាធរដោះស្រាយ ជាមួយនឹងក្រុមបាតុកម្មរបស់ក្រុមស្យ៉ាម។

អ្នកនាំពាក្យប៉ូលីសថៃ លោក ឧត្តមសេនីយ៍ ភីយ៉ា អ៊ូថាយុ បានថ្លែងថា សំណើគួរដាក់លើតុដើម្បី ពិចារណា នៅថ្ងៃចន្ទនេះ។

រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២២ខែវិច្ឆិកានេះ បានដាក់ច្បាប់គ្រាមានអាសន្ន ដែលមានសុពលភាព ត្រឹមថ្ងៃ៣០ខែវិច្ឆិកានេះ ស្ថិតនៅក្នងខណ្ឌចំនួនបី តុសិត ប្រានាខន និងពុំប្រាប សាត្រុផៃ ទីដែល ពោរពេញក្រុមបាតុកម្ម។
បន្ទាប់ពីសេចក្តីជូនដំណឹងទាំងបួននោះចេញក្រោមច្បាប់គ្រាមានអាសន្ន ត្រូវដកចេញ ប៉ូលីសនឹងដកចេញបារ៉ាស់ និងរបាំងផ្សេងៗ ហើយនឹងបើកផ្លូវដែលបញ្ជាឱ្យបិទកាលពីមុននោះ ដើម្បីអនុវត្តច្បាប់និងបទបញ្ជា។

លោកបន្តថា មជ្ឈមណ្ពលថែរក្សាសន្តិភាព បានរៀនសូត្រពីមេរៀនខ្លះ កាលពីថ្ងៃសៅរ៍ពីការត្រួតពិនិត្យ ហ្វូងមនុស្សនិង ធ្វើឱ្យមានការកែសម្រួលដ៏ត្រឹមត្រូវមួយ ក្នុងពេលអនាគត៕

www.dap-news.com

មន្រ្តីសុខាភិបាល​ ថៃៈ ៨២នាក់ រងរបួស ពេលធ្វើបាតុកម្ម

0
0

បាងកកៈ មនុស្សចំនួន៨២នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិច កាលពីថ្ងៃសៅរ៍ រវាងក្រុមអ្នកគាំ ទ្រ ពីតាក់ស្យ៉ាម និងមន្រ្តីសន្តិសុខ ហើយ២២នាក់ក្នុងចំណោមនោះ ត្រូវបានដឹកទៅព្យាបាល នៅមន្ទីរពេទ្យ ប៉ូលីស។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល។

បាងកកប៉ុស្តិ៍រាយការណ៍នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកានេះ ឱ្យដឹងថា លោ វេជ្ជបណ្ឌិត ណារ៉ុង សាហាមេតាផាត់ លេខាធិការអចិន្រ្តៃយ៍សុខាភិបាលសាធារណៈ បានឱ្យថ្លែងថា មនុស្ស៨២រងរបួស ក្នុង៥២នាក់ជាជនស៊ីវិល (៣១នាក់ជាបុរស) និង២៩នាក់ជាមន្រ្តីប៉ូលីស ឯម្នាក់ទៀតជាទាហាន។

យ៉ាងណាក៏ដោយ អ្នករបួសទាំងនោះ មិនធ្ងន់ធ្ងរនោះទេ និងមិនទាន់មានអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នា នោះនៅឡើយដែរ៕

www.dap-news.com

សេអាយ៖ ខ្ញុំបានធ្វើការ សម្រេចចិត្ត ដ៏ត្រឹមត្រូវ

0
0

បាងកក៖ ឧត្តមសេនីយ៍ បូនឡឺត កែប្រាស៊ីត បាននិយាយដោយការពារ ក្នុងការ អំពាវនាវ ឲ្យបញ្ឈប់ការ ប្រមូលផ្តុំគ្នានេះថា ប្រសិនបើតវ៉ាកើតឡើង ពីសំណាក់ក្រុមពីតាក់ សៀម បន្តនៅយប់ ថ្ងៃសៅរ៍ ឱកាសនៃការ បង្កើតអំពើហិង្សា នឹងអាចកើតមានឡើង ដែលនាំឲ្យ ក្រុមបាតុករ ទំាងនោះ ស្ថិតនៅក្នុងគ្រោះថ្នាក់។

យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២នេះថា ឧត្តសេនីយ បូនឡឺត ឬក៏ សេអាយ បាននិយាយនៅ ក្នុងបទសម្ភាសន៍ ជាមួយនឹងទីភ្នាក់ងារ ព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យ ដោយលោកលើក ឡើងថា លោកបានឮព័ត៌មានថា កុ្រមបាតុករ ដែលត្រូវបានប៉ូលីស ចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ទី២៤ ត្រូវបាន គេដោះលែងឲ្យមាន សេរីភាពវិញហើយ។

ក្រោយពីធ្វើការ ប្រកាសបញ្ឈប់ការ ប្រមូលផ្តុំគ្នាហើយ ភ្លាមៗនោះលោក បូនឡឺត ក៏បានធ្វើការអំពាវនាវ ទៅកាន់ ឧត្តមសេនីយប៉ូលីស លោក អាឌុល ស៊ែងសីងកែវ និងវរសេនីយទោ ខាមរុនវិត ធូក្រាឆាង និងមេប៉ូលីសក្រុង ផងដែរ។ ដោយឡែក សម្រាប់ករណី អ្នកបើកបរ រថយន្តកង់ ៦ ដែលត្រូវគេចោទប្រកាន់ ពីបទប៉ុនប៉ងធ្វើឃាត បន្ទាប់ពីលោកបាន បើករថយន្ត ទម្លាយបារ៉ាស់ប៉ូលីស ដែលដាក់ នៅស្ពាន ម៉ាខាវ៉ាន់ រ៉ាំងសាន់ ធ្វើឲ្យមន្រ្តី ប៉ូលីសមួយចំនួន រងរបួសវិញនោះ លោក បូនឡឺតនិយាយថា ក្រុម ពីតាក់ស្យ៉ាម នឹងបញ្ជូនមេធាវី ដើម្បីជួយគាត់ តាមផ្លូវច្បាប់ផងដែរ។

ជាមួយគ្នានោះដែរ ក្រុមពួកគេ នឹងមើលថែរក្សា អ្នករបួសផ្សេងទៀត ដែលបានសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយចំនួន ហើយ លោកឧត្តមសេនីយ៍ បូនឡឺត ក៏បានលើកឡើងដែរថា ប៉ូលីសមិនសមនឹង ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែក ហ្វូងបាតុករ នៅពីរ កន្លែងខុសៗគ្នានោះទេ ដែលនេះជាអ្វីដែល ធ្វើឲ្យប្រជាជន មកពីចម្ងាយមានការ ភ័យខ្លាច ក្នុងការនាំគ្នាមកប្រមូលផ្តុំនេះផងដែរ និងដោយមានការរាំរំាង ពីសំណាក់អាជ្ញាធរ មកពីកាន់ទីក្រុង បាងកក។

គួរបញ្ជាក់ផងដែរថា ក្រោយពីការ សម្រេចចិត្ត បញ្ឈប់ការប្រមូលផ្តុំគ្នា នេះដែរ លោកឧត្តមសេនីយ៍បាននិយាយថា «ខ្ញុំបានធ្វើការសម្រេច ចិត្តដ៏ត្រឹមត្រូវ ព្រោះថា ប្រសិនបើការ ប្រមូលផ្តុំនៅតែបន្ត ទៅដល់ពេលយប់ទៀតនោះ ឱកាសនៃការបង្ក អំពើហិង្សានឹងអាច កើតមាន ដូចជាការបោកគ្រាប់បែកដៃ ប្រភេទ M៧៩ ដែលបានចាប់ផ្តើម ក្នុងពេលតវ៉ានោះ»។

លោកបន្តថា «ខ្ញុំមិនចង់ឃើញ នរណាម្នាក់ស្លាប់នោះទេ ខ្ញុំកើតទុក្ខរួចមកហើយ នៅពេលដែល ឃើញប្រជាជន រងរបួស»៕

នារីម្នាក់ ស្រឡាញ់ប្តីគេ ពេលប្រពន្ធគេទាន់ ខ្មាស់ខ្លួនឯងពេក ទៅលោតទឹក សម្លាប់ខ្លួន តែត្រូវ ប្រជាពលរដ្ឋ ជួយទាន់

0
0

-ក្មេងពីរនាក់លង់ទឹក ម្នាក់ជួយទាន់ និងម្នាក់ទៀតបាត់ខ្លួន

ភ្នំពេញ៖ នារីម្នាក់បាន លោតទឹកធ្វើ អត្តឃាតខ្លួនឯង ដោយសារមាន ស្នេហាជាមួយ បុរសម្នាក់មានប្រពន្ធរួចទៅហើយ ហើយពេលប្រពន្ធគេទាន់ តួចខ្លួនឯង បានសំរេចចិត្ត ធ្វើបែបនេះ ក្នុងរណ្តៅទឹកមួយ កន្លែងដែលមានជម្រៅ ១៧ ម៉ែត្រ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ ។ 

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យដឹងថា ស្រ្តីដែលប៉ងធ្វើអត្តឃាត ខ្លួនឯងនេះ ឈ្មោះ ស្រី យ៉ា អាយុ២៣ឆ្នាំ មុខរបរជាស្រ្តី បំរើការងារក្នុងខារ៉ាអូខេ រស្មីភ្នំពេញ ស្នាក់នៅទីតាំង ខាងលើ។ ប្រភពដដែលបានបន្តថា នាងធ្លាប់លួចមាន ស្នេហាជាមួយ បុរសម្នាក់ដែលត្រូវ ជាប្តីរបស់គេ។ កន្លងមកនារី ខាងលើនេះ ធ្លាប់ទទួលបានប្រាក់ឧបត្តម ដើម្បីចិញ្ចឹមជីវិត ពីប្តីរបស់គេមួយរយៈផងដែរ តែមិនបានប៉ុន្មានផងរឿងនេះ ក៏បានបែកធ្លាយ ដឹងដល់ប្រពន្ធរបស់គេ ធ្វើឲ្យស្រ្តីដែលត្រូវជាប្រពន្ធ ដើមនោះបានទៅរករឿង នារីខាងលើនេះដល់ផ្ទះ។

មុនពេលកើតហេតុ អ្នកជិតខាងដែលរស់ នៅក្បែរផ្ទះរបស់នាង បានឲ្យដឹងទៀតថា នាងបានទៅផឹកទឹកត្នោត ជូរជាមួយនឹងមិត្តភក្តិ ហើយបន្ទាប់ពីផឹកស្រវឹងនាង បានដើរមកលោតទឹក សម្លាប់ខ្លួននៅក្នុងរណ្តៅដី ដែលមានទីកជម្រៅ ១៧ម៉ែត្រ។ ការសំរេចចិត្តលោតទឹក សម្លាប់ខ្លួននេះបង្កឡើង ដោយសារតែនាងខ្មាស អៀននឹងខ្លួនឯង ហើយតូចចិត្ត ដែលប្រពន្ធដើម របស់បុរសដែលនាង ស្រឡាញ់មករករឿង រូបនាង តែការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ មិនបានសំរេចទេ ដោយសារ ប្រជាពលរដ្ឋនិង អ្នកជិតខាងឃើញ បានចុះជួយ ស្រង់នាងចេញពីទឹកទាន់ពេលវេលា ទើបរួចផុតពីគ្រោះ ថ្នាក់ដល់អាយុជីវិត។

 ដោយឡែក នៅពេលតែមួយនោះ មានកុមារ២នាក់ ត្រូវលង់ទឹក ក្នុងខណៈពេល ដែលពួកគេទៅ កាយដីឥដ្ឋ នៅជាប់ប្រឡាយ ទឹកហូរ ក្នុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

កុមារពីនាក់ ខាងលើនេះទី១ ឈ្មោះ សំរិត កែវ អាយុ១២ឆ្នាំ ត្រូវបានគេជួយ សង្គ្រោះទាន់ និងម្នាក់ទៀត ឈ្មោះ ឈុន លីដា ភេទស្រី អាយុ១១ឆ្នាំ ត្រូវបាត់ខ្លួន ដោយសារតែទឹកហូរគួច ខ្លាំងពេក។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនិងបងប្អូន ប្រជាពលរដ្ឋកំពុងតែ ស្វាត់ស្វែងក្នុងការ ស្វែងរក និងចុះរាវក្នុងទឹក ប៉ុន្តែនៅតែមិនឃើញឈ្មោះ ឈុន លីដា ឡើយ មិនដឹងថា ទឹកគួចយកគេទៅ ដល់ទីណាទេ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ប្រច័ណ្ឌថៅកែស្រីថា មានសាហាយ ជាមួយប្ដីខ្លួន វាយបោចសក់ ខ្ញាវដាច់មុខ ចេញឈាម ពេញមុខ

0
0

ស្វាយរៀងៈ ស្រ្តីម្នាក់បាន ប្រើអំពើហិង្សាលើថៅកែប្ដី របស់ខ្លួនដោយចោទថាថៅកែស្រីរូបនេះ ដែលបុរសជាប្ដី បានបើករថយន្ត ដឹកភ្ញៀវទេសចរណ៏ ឲ្យនោះបានលួចលាក់ សាហាយស្មន់ ជាមួយគ្នា។ ហេតុការណ៏នេះបាន កើតឡើងកាលពីព្រឹកថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាថៅកែដែលត្រូវ ប្រពន្ធកូនចៅរបស់ខ្លួនខ្ញាវដាច់មុខ ហូរឈាមរហាម នេះឈ្មោះ សំ សំអឿន អាយុ ៤៨ឆ្នាំ មានទីលំនៅ ភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានមុខរបរជាម្ចាស់ រថយន្ត ដឹកភ្ញៀវទេសចរណ៏ ចំណែកស្រ្តីដៃដល់ដែលប្ដីបើក របរថយន្តឲ្យសំអឿននេះ ឈ្មោះ ពិសី អាយុ២៧ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិកើតហេតុ ខាងលើ។

 ប្រភពបានបន្តថា មុនពេលកើតហេតុស្រ្តី រងគ្រោះបានទៅសួរ ស្រ្តីដៃដល់នៅផ្ទះជួលដែលស្រ្តីរូបនេះ ដែលបានចោទប្រកាន់គាត់ថា បានទៅដេកជាមួយប្ដីរបស់ខ្លួន ខេត្តកំពង់ធំ ខណៈពេលដែលដឹកភ្ញៀវ ទៅខេត្តនោះ។ ថៅកែស្រ្តីរូបនេះបានប្រាប់ទៅ ស្រ្តីដៃដល់ថា គាត់មិនបានសាហាយស្មន់ ជាមួយ និងកូនចៅរបស់ខ្លួន ដែលជាប្ដីរបស់ស្រ្តីដៃដល់ នោះទេ តែពេលនោះ ស្រ្តីដៃដល់បានប្រាប់ថា នាងមិនជឿនោះទេ ហើយក៏បានស្ទុះ ទៅចាប់បោចសក់ថៅកែប្ដី របស់ខ្លួនដោយខ្ញាវដាច់ មុខចេញឈាមពេញផ្ទៃមុខ។

តាមស្រ្តីរងគ្រោះ សំ សំអឿន បានឲ្យដឹងថា ស្រ្តីដៃដល់ដែល ជាប្រពន្ធកូនចៅរបស់ខ្លួននោះ ពីមុនបានរស់នៅជាមួយ ផ្ទះរបស់គាត់តែដោយសារ តែការប្រច័ណ្ឌ ខុសរឿងបែបនេះ ហើយបានជាគាត់ដេញ ឈប់ឲ្យនៅជាមួយ ក៏ប៉ុន្តែស្រ្តីរូបនេះនៅតែចញ្ចឹម ចិត្តប្រច័ណ្ឌគាត់ជាមួយ និងអ្នកបើបរឡានឲ្យ គាត់គ្រប់ពេល។

បើតាមស្រ្តី ជនរងគ្រោះ ក្រោយកើតហេតុគាត់បាន មកប្ដឹងនគរបាល ក្រុងស្វាយរៀង ឲ្យជួយរកយុត្តិធម៌ តែនគរបាល បានប្រាប់គាត់ថា នគរបាលកំពុងតែជាប់រវល់ ដោយឲ្យអ្នកដែលជូន មកជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ សិនព្រោះឈាម ច្រើនពេក ហើយចាំឲ្យពេទ្យធ្វើកោសល្យវិច្ច័យ ចាំមកប្ដឹងនគរបាល និងចាត់ការឲ្យ៕

www.dap-news.com

ប៉ូលីសថៃ និងក្រុមបាតុករ ចោទប្រកាន់គ្នា ពីការបង្កហិង្សា

0
0

ក្រុមបាតុករ និងមន្ត្រីប៉ូលីស បានចោទប្រកាន់គ្នា ទៅវិញទៅមកទាក់ទងនឹងការបង្កឲ្យមានហិង្សា និងការវាយប្រហារគ្នា នៅក្បែរតំបន់ក្រុមបាតុករភីតាក់សៀម (ក្រុមការពារសៀម) ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន The Nation ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា លោក ប៊ុនឡឺត កែវប្រាស៊ីត ដែលជាមេដឹកនាំរបស់ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល បានប្តេជ្ញាថា នឹងប្រឆាំងរហូត ដល់ស្លាប់ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យ៉ីងឡាក់ បន្ទាប់ពីក្រុមប៉ូលីស បានបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែកទៅកាន់ក្រុមបាតុករ ខណៈដែលពួកគេសម្រុកទៅកាន់ រ៉ូយ៉ាល់ ផ្លាស្សា។

អ្នកនាំពាក្យរបស់បក្សប្រជាធិបតេយ្យ ឈ្មោះ Chavanond Intarakoma lyasut បានថ្កោលទោសរដ្ឋា ភិបាល ដែលបានប្រើប្រាស់កម្លាំង ISA ក្នុងការការពារមិនឲ្យក្រុមបាតុករចូលរួមធ្វើបាតុកម្ម។ លោកបាន បន្តថា រដ្ឋាភិបាលគ្មានសិទ្ធិក្នុងប្រើប្រាស់ច្បាប់ ប្រឆាំងបាតុកម្មប្រកបដោយសន្តិភាពបែបនេះ បានឡើយ ។

លោកបានបន្តថា វាជារឿងមិនសមហេតុផលដែលកម្លាំងរដ្ឋាភិបាលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើ ក្រុមបាតុករ។

ដោយឡែក អ្នកនាំពាក្យរបស់មន្ត្រីប៉ូលីសថៃលោក ភីយ៉ា យូថាយ៉ូ បានបង្ហាញការអះអាងទាក់ទងនឹងបញ្ហាដែលមន្ត្រីប៉ូលីសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដោយបញ្ជាក់ថា មានក្រុមបាតុករប្រមាណជា ៥០០ នាក់ បានព្យាយាមបំផ្លាញរបាំងសម្រាប់បិទផ្លូវ ដែលប្រើប្រាស់សម្រាប់ការពារកុំឲ្យក្រុមបាតុករចូលកាន់ តំបន់ហាមឃាត់។

លោកបានបន្តថា ការពិតទៅមន្ត្រីប៉ូលីស បានព្រមានកុំឲ្យក្រុមបាតុករបំផ្លាញរបាំងការពារផ្លូវ ប៉ុន្តែពូកគេ នៅតែព្យាយាមកាត់ខ្សែរចូលទៅកាន់ទីតំាង របស់មន្ត្រីប៉ូលីស។ លោក ភីយ៉ាបានបន្តថា ក្រុមបាតុករ បាន វាយមន្ត្រីប៉ូលីសជាមួយនឹងដងទង់ជាតិ ព្រមទាំងបានគប់ដបទឹកទៅកាន់មន្ត្រីការពារសណ្តាប់ធ្នាប់។ មិន តែប៉ុណ្ណោះ ពូកគេបានបើករថយន្តកង់ប្រាំមួយសម្រុកទៅកាន់ទីតាំងរបស់មន្ត្រីប៉ូលីសទៀតផង។

ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យប៉ូលីសប្រាំនាក់ត្រូវរងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ ដោយ សារបញ្ហានេះ ទើបប៉ូលីសសម្រេចចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក៕

Photo by DAP-NEWS

ទស្សនៈ មិត្តអ្នកអាន៖ ការខកខាន មិនបានធ្វើ របស់អូបាម៉ា នៅភ្នំពេញ

0
0

សូមគោរពជូនលោកនិពន្ធនាយក

ខ្ញុំសូមអនុញ្ញាតបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងរបស់ខ្ញុំ បន្ទាប់ពីដំណើរទស្សនកិច្ចខ្លីមួយ ដែលធ្វើឡើង ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅទីក្រុងភ្នំពេញ និងអ្វីដែលលោកប្រធានា ធិបតី ខកខានមិនបានធ្វើ និងបានថ្លែងឡើង។

នៅអំឡុងទស្សនកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា ជាទីកន្លែងដែលលោកចូលរួមក្នុងវេទិកា នៃកិច្ចប្រជុំកំពូល អាស៊ីបូពាហ៍ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើយោងតាមទីប្រឹក្សារងផ្នែកសន្តិសុខជាតិរបស់អាមេរិក គឺលោក ប៊ិន រ៉ូដ នៅក្នុងកិច្ចប្រជុំ នោះ «លោកប្រធានាធិបតីបានលើកឡើងពីបញ្ហាមួយចំនួន ដែលលោកមានការព្រួយបារម្ភទាក់ទងនឹង បញ្ហាខាងក្នុងរបស់កម្ពុជា ជាពិសេសទាក់ទងនឹងតម្រូវការ នៃការរៀបចំការបោះឆ្នោត ដោយយុត្តិធម៌ និង សេរី តម្រូវការដើម្បីឲ្យមានគណៈកម្មាធិការបោះឆ្នោតមួយដែលឯករាជ្យ ដើម្បីរៀបចំការបោះឆ្នោត តម្រូវ ការ នៃការអនុញ្ញាតឲ្យមានការដោះលែងអ្នកទោសនយោបាយ និងអនុញ្ញាតឲ្យគណបក្សប្រឆាំងអាច បំពេញការងាររបស់ខ្លួនបានដោយសេរី»។

លោក រ៉ូដ ដែលលើកឡើងថា ជំនួបអាចពិពណ៌នាថា «មានភាពតានតឹង» បានថ្លែងថា លោក អូបាម៉ា បានផ្តោតការអត្ថាធិប្បាយរបស់ខ្លួនទៅលើបញ្ហាសិទ្ធិមនុស្ស និងបានថ្លែងប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសកម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងនេះ នៅពេល អនាគត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២។

អ្វីដែលលោក បារ៉ាក់ អូបាម៉ា បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានសារៈ សំខាន់។ នេះគឺមិនមានការសង្ស័យទេ។ ជាការពិតគឺត្រូវមានការងារជាច្រើន ទៀតដែលត្រូវធ្វើឡើង ដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំ។

ប៉ុន្តែគ្រប់គ្នាបានដឹងហើយថា វាជាការលំបាកណាស់នៅក្នុងការបោះជំហានទៅមុខ ត្រឹមតែនៅក្នុងរយៈ ពេលជិត ៤ ទសវត្សរ៍នោះ ពីយុគថ្មដែលបង្កើតឡើងដោយសង្គ្រាមរបស់អាមេរិក (១៩៧០-១៩៧៥) ដោយក្រុមខ្មែរក្រហម (១៩៧៥-១៩៧៩) ហើយកម្ពុជាទទួលរងគ្រោះជាងមួយទសវត្សរ៍បន្តទៀត ដោយ ត្រូវស្ថិតនៅក្នុងសភាពឯកោ ដែលដាក់បង្ខំដោយសម្ព័ន្ធភាពមួយ ដែលមានអាមេរិកជាអ្នកដឹកនាំ (១៩៧ ៩-១៩៩១) ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យមួយដ៏ពេញលេញ ជាមួយនឹងនីតិរដ្ឋមួយពិតប្រាកដ ដែលជា ធម្មតា គេត្រូវការរយៈពេលរាប់សតវត្សរ៍ ដើម្បីអាចសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យមួយ ( ដែលមិនល្អ ឥតខ្ចោះ) ដូចនៅក្នុងពិភព នៃពួកបស្ចិមប្រទេស។

ប្រជាជនកម្ពុជាភាគច្រើនក៏កំពុងរង់ចាំស្តាប់លោកប្រធានាធិបតី អូបាម៉ា លើកឡើងពីការព្រួយបារម្ភផ្នែក សិទ្ធិមនុស្ស ស្រដៀងគ្នានេះដែរ នៅពេលដែលលោកនឹងជួបជាមួយមេដឹកនាំទាំងឡាយមកពីប្រទេស អ៊ីស្រាអែល រ្វាន់ដា និង អារ៉ាប់ប៊ី សាអ៊ូឌីត ផងដែរ។

អ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសំខាន់ ប៉ុន្តែអ្វីដែលប្រធានាធិបតីអាមេរិករូបនេះ មិនបានធ្វើ និងមិនបាននិយាយ គឺកាន់តែមាន សារៈសំខាន់ថែមទៀត។

ទី១. ផ្ទុយពីអ្វីដែលមេដឹកនាំពិភពលោកដទៃទៀត ដែលស្នាក់នៅទីក្រុងភ្នំពេញដូចគ្នាបានធ្វើ គឺប្រធានា ធិបតី អូបាម៉ា មិនបានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះបរមរតនកោដ្ឋ នរោត្តម សីហ នុ ដែលបានយាងសោយទិវង្គតកាលពីមួយខែកន្លងទៅនេះ ហើយព្រះបរមសពរបស់ព្រះអង្គ ត្រូវបាន តម្កល់នៅក្នុងព្រះបរមរាជវាំង ដើម្បីរង់ចាំព្រះរាជពិធីបូជាព្រះបរមសព។

សម្តេចព្រះ នរោត្តម សីហនុ គឺជាព្រះមហាក្សត្រមួយអង្គដែលបានដឹកនាំប្រទេសឆ្ពោះទៅរកឯករាជភាព នៅឆ្នាំ ១៩៥៣។ មានព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋ សម្តេចឪ នរោត្តម សីហនុ ត្រូវ បានទម្លាក់ពីតួនាទី នៅក្នុងខែមីនា ឆ្នាំ ១៩៧០ ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយរដ្ឋបាលសហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៩៣ យោងតាមរដ្ឋធម្មនុញ្ញថ្មី នៃប្រទេសកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានអភិសេកឡើង គ្រងរាជ្យសម្បត្តិសាជាថ្មីម្តងទៀត ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅទីក្រុងបាងកក ប្រទេសថៃ លោកប្រធានាធិបតី អូបាម៉ា បានចូលថ្វាយបង្គុំគាល់ ព្រះមហាក្សត្រថៃ។ រីឯនៅទីក្រុងភ្នំពេញ លោកបានខកខានមិនបានចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះវររាជបិតាជាតិខ្មែរ។ 

យោងតាមឯកសាររបស់មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ដែលត្រូវបានចាត់ថ្នាក់ឡើងវិញ គឺចន្លោះពីថ្ងៃទី៤ ខែតុលា ឆ្នាំ ១៩៦៥ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ១៩៧៣ កម្លាំងកងទ័ពជើងអា កាស របស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកចំនួន ២.៧៥៦.៩៤១តោន នៅក្នុងបេសកកម្មរបស់ ខ្លួនចំនួន ២៣០.៥៦១ លើកមកលើប្រទេសអព្យាក្រឹតមួយ ដែលមិនមែនធ្វើសង្គ្រាមជាមួយអាមេរិក (ទម្លាក់ចំនួន ១៦០.០០០ តោនលើប្រទេសជប៉ុន និង ១,៣៥ លានតោននៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុង សង្គ្រាមលោកលើកទី២។ ប្រជាជន និងអ្នកប្រវត្តិសាស្ត្រភាគច្រើនបានយល់ឃើញ និងទទួលស្គាល់ថា  ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក លើប្រទេសកម្ពុជា បានជំរុញកសិករជាច្រើនពាន់នាក់ចូលក្នុង ចលនាតស៊ូខ្មែរក្រហម។ នៅក្នុងដំណើរទស្សនកិច្ចជាលើកទី១ របស់ប្រធានាធិបតីអាមេរិក ក្នុងតំណែង មកកាន់កម្ពុជា លោក អូបាម៉ា បានខកខាន មិនបានបង្ហាញ ទោះបីជាបន្តិចបន្តួចក្តីនូវការសោកស្តាយ ចំពោះការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិកក្នុងសោកនាដកម្មនៅកម្ពុជា។

ប្រធានាធិបតី អូបាម៉ា ខកខានមិនបានបង្ហាញពីការវាយតម្លៃខ្ពស់ ចំពោះអ្វីដែលអាជ្ញាធរកម្ពុជាបាន បំពេញ ចាប់តាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនៅក្នុងពេលនោះ គឺមិនមានទំនាក់ ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការធ្វើសហប្រតិបត្តិការជាមួយក្រុមការងារអាមេរិក ក្នុង ការស្វែងរកអដ្ឋិធាតុ នៃកងទ័ពអាមេរិក ដែលបានបាត់បង់ជីវិតក្នុងប្រទេសកម្ពុជា។  

ប្រធានាធិបតី អូបាម៉ា បានធ្វើមិនដឹងចំពោះកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយកម្ពុជា និងកិច្ចសហ ប្រតិបត្តិការក្នុងកម្រិតខ្ពស់ជាមួយរដ្ឋបាលអាមេរិក ក្នុងក្របខ័ណ្ឌ នៃសង្គ្រាមប្រឆាំងអំពើភេរវកម្ម បន្ទាប់ ពីមានការវាយប្រហារដោយគ្រាប់បែកនៅកោះបាលី គឺមិនមានពាក្យអ្វី មួយមាត់ទាក់ទងនឹងបញ្ហានេះ ទាល់តែសោះ។

ទីបញ្ចប់ ប្រធានាធិបតី អូបាម៉ា ខនខានមិនបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងបញ្ហាមួយ ដែលរសើបបំផុតសម្រាប់ប្រជាជនកម្ពុជា គឺបំណុលដែលជំពាក់ដោយរដ្ឋាភិបាល លន់ នល់ ដែលមាន សហរដ្ឋអាមេរិកនៅពីក្រោយខ្នង ចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥។ បំណុល  ដែលរហូតមកទល់ ពេលនេះ មានចំនួនទឹកប្រាក់ ៤៤៥ លានដុល្លារអាមេរិក។ ទឹកប្រាក់ដែលត្រូវបានប្រើប្រាស់ ដើម្បីធ្វើ សង្គ្រាមប្រឆាំងនឹងប្រជាជនកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន លើកសំណើឡើង ដើម្បី ផ្ទេរបំណុលនេះ ទៅជាជំនួយមនុស្សធម៌វិញសម្រាប់ប្រតិបត្តិការដោះមីន និងបំផ្លាញចោលនូវគ្រាប់រំសេវ មិនទាន់ផ្ទុះ បន្សល់ពីសង្គ្រាម។ សំណើត្រូវបានទាត់ចោលភ្លាមៗ។

នេះអាចនិយាយបានថា គឺជាការប្រមែប្រមូលនូវការខកខានក្នុងឱកាសទាំងឡាយ។ ប៉ុន្តែវាមិនមែនមាន តែប៉ុណ្ណឹងទេ  រដ្ឋបាលសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវឫកពារក្រអឺតក្រទមជាជាងមិត្តភាព និងការ យោគយល់គ្នានៅពេលដែលទាក់ទងជាមួយប្រទេសមួយដែលតូច ក្រីក្រ និងទន់ខ្សោយ៕

សូមទទួលនូវការគោរពអំពីខ្ញុំបាទ។

បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជឺណា

អ្នកនិពន្ធជនជាតិប៊ែលហ្សិកសញ្ជាតិខ្មែរ

Photo by DAP-NEWS

មេដឹកនាំ ក្រុមបាតុករថៃ ព្រមទទួលស្គាល់ភាព បរាជ័យ

0
0

មេដឹកនាំ នៃក្រុមបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ កាលពី ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ បានប្រកាស ទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួន ដោយបាននិយាយថា លោកយល់ព្រមចុះចាញ់សត្រូវ របស់លោក បន្ទាប់ពីបានប្រកាសបញ្ចប់ការធ្វើបាតុកម្ម កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន The Nations ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១២នេះ បានឲ្យដឹង ដោយលើកឡើងនូវសំដីរបស់លោក ប៊ុនឡឺត កែវប្រាស៊ីត មេដឹកនាំរបស់ក្រុមបាតុករ ដែលបានហៅ ខ្លួនឯងថា ជាក្រុមការពារប្រទេសថៃនោះ បាននិយាយថា លោកបានសម្រេចប្រកាសបញ្ចប់បាតុកម្មមុន ពេលកំណត់ មូលហេតុដោយសារអ្នកចូលរួមមានចំនួនតិចជាងការរំពឹងទុក។

លោកបានដាក់បន្ទុកបញ្ហានេះទៅលើក្រុមអាជ្ញាធរ និងមន្ត្រីប៉ូលីស ដែលបានបញ្ចៀសក្រុមបាតុករជាច្រើន មិនឲ្យចូលរួមក្នុងការធ្វើបាតុកម្ម។ លោកបានបន្តថា លោកមិនចង់ឲ្យប្រជាជនប្រឈមមុខនឹង ហិង្សា ឬហានិភ័យនានា ដែលបង្កឡើងដោយមន្ត្រីប៉ូលីស បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងភាគី ទាំងពីរ។

មន្ត្រីប៉ូលីសបានសន្និដ្ឋានថា ចំនួនក្រុមបាតុករចូលរួមក្នុងបាតុកម្មមានប្រមាណជា ២០ពាន់នាក់ ខណៈដែលអ្នករៀបចំសកម្មភាពនេះ បានបង្ហាញតួលេខថា មានមនុស្សប្រហែលជា៥០ពាន់នាក់ ចូលរួមធ្វើ បាតុកម្ម។ ប៉ុន្តែលោក ប៊ុនឡឺតវិញ បានបង្ហាញថា ក្រុមបាតុកររបស់លោកអាចមានរហូតដល់មូយលាន នាក់។ មេដឹកនាំរូបនេះ បានបន្តថា ប្រជាជនទូទាំងប្រទេសត្រូវបានរារាំងមិនឲ្យធ្វើដំណើរតាមបណ្តោយដងផ្លូវសំខាន់នានា ក្នុងទីក្រុងបាងកកឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ  មានប្រជាជនជាច្រើននាក់ ដែលចូលរួមក្នុងការធ្វើបាតុកម្ម បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីបានដំណឹងថា លោក ប៊ុនឡឺត ប្រកាសបញ្ឈប់បាតុកម្មមុនពេលកំណត់។ មនុស្សមួយចំនួនក្នុងចំណោមប្រជាជនទាំងនោះ បានស្រែកថា ពួកគេនឹងមិនចូលរួមធ្វើបាតុកម្មជាមួយ លោកបន្តទៅទៀតឡើយ។ បណ្តាអ្នកខឹងសម្បាមួយចំនួនបានគ្រវែងរបស់ផ្សេងៗទៅកាន់ហ្វូងមនុស្ស ដែលកំពុងធ្វើបាតុកម្មនៅក្បែរទីតាំងរបស់មន្ត្រីប៉ូលីស។

ដោយឡែកតាមការលើកឡើងរបស់អ្នកអង្កេតស្ថានការណ៍នេះ បានបង្ហាញថា ការបរាជ័យនេះ បណ្តាលមកពីអ្នកដឹកនាំក្រុមបាតុកម្មខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងមនុស្សក្នុងចំនួនច្រើន ដែលជាមូលហេតុ ចម្បងនាំឲ្យបាតុកម្មត្រូវបញ្ចប់មុនពេលកំណត់ ហើយត្រូវទទួលបរាជ័យបែបនេះ៕

Photo by DAP-NEWS

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង៖ កម្ពុជាបច្ចុប្បន្ន ដើរបែបកញ្ចាញ់ចេក ឈប់ដើរបែប ជំហានគីង្គក់ ទៀតហើយ

0
0

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កម្ពុជានាពេលបច្ចុប្បន្ននេះ បានដើរជំហានបែបកញ្ចាញ់ចេក ពោលគឺឈប់ដើរ បែបជំហានគីង្គក់ទៀតហើយ។

ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសដែលលោក បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២។

លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបន្តទៀតថា ការដើរតាមបែបកញ្ចាញ់ចេកនេះ មានន័យថា ឆ្លងកាត់ ភ្លើងសង្រ្គាមរាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ និងសម័យប៉ុលពត ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក ដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានសុខសន្តិភាព និងភាពរីកចម្រើនគ្រប់វិស័យ។ អ្វីដែលទទួលបាន នេះ ដោយសារតែកម្ពុជា មានប្រមុខដឹកនាំសម្តេចទាំង៣ ដែលពោរពេញដោយទស្សនទាន ដែលជាយុទ្ធ សាស្រ្តក្នុងការដឹកនាំនាវាកម្ពុជា។

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា អ្វីដែលធ្វើឲ្យកម្ពុជាកាន់តែល្បីល្បាញលើឆាកអន្តរជាតិទៀតនោះ គឺនៅពេលថ្មីៗនេះ កម្ពុជាទទួលបានការទុកចិត្ត និងផ្តល់កិត្តិយសពីប្រទេសទាំង១០ នៃសមាជិកអាស៊ាន ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ជាពិសេស កិច្ចប្រជុំនេះ ត្រូវបានកម្ពុជាប្រារព្ធឡើងប្រដោយជោគជ័យ និងគួរជាទីមោទន ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន៕

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images