Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្របួចចោរ លួចទូរស័ព្ទ របស់ប្រជាពលរដ្ឋ ពេលចូលរួម ដង្ហែព្រះអដ្ឋិ

$
0
0

ភ្នំពេញ ៖ ស្របពេលដែល ប្រជាពលរដ្ឋ ជាច្រើនកុះករ នាំគ្នាចូលរួម ដង្ហែព្រះអដ្ឋិ ព្រះ បរមរតនកោដ្ឋ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤នោះ ជនសង្ស័យម្នាក់ ដែលជា មុខសញ្ញា លួចដ៏សកម្ម នៅក្នុង មូលដ្ឋានរបស់ខ្លួន ប្លុករោងចក្រឆ្នាំង ខណ្ឌដូនពេញ បាន បញ្ជ្រៀតចូល ទៅកន្លែងមនុស្ស កកកុញហើយ ធ្វើសកម្មភាព លួចយកទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ ប៉ុន្ដែភ្លាមៗនោះ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ក្របួចជាប់។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បាននិយាយថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅម្ដុំសួន ច្បារនាគបាញ់ទឹក ស្រាប់តែឮ ប្រជាពលរដ្ឋ ស្រែក ក្រោយពីមាន ជនសង្ស័យម្នាក់ បានបន្លំលួច ទូរស័ព្ទដៃរបស់គាត់ ពេលនោះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ដែល ចូលរួមការពារ សន្ដិសុខ និងសណ្ដាប់ធ្នាប់ ក្នុងព្រះរាជ ដង្ហែព្រះអដ្ឋិ ក៏ទៅចាប់ខ្លួន ភ្លាមៗតែម្ដង ។

ក្រោយការសួរ នាំរួចមក មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បាននិយាយថា ជន សង្ស័យរូបនេះ ឈ្មោះ គឹម វី អាយុជាង៤០ ឆ្នាំ រស់នៅប្លុករោងចក្រឆ្នាំង ខណ្ឌដូនពេញ ហើយក៏ជាមុខសញ្ញា ដ៏សកម្មម្នាក់ ក្នុងករណី លួចទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋ ក្នុងមូល ដ្ឋាន ហើយមិនដែលត្រូវ បានចាប់ខ្លួននោះ ឡើយ ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ច យកទៅសួរនាំ និងឃុំខ្លួនជាបណ្ដោះ អាសន្ន នៅការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ តាមផ្លូវច្បាប់ ៕


អ.ហ ខណ្ឌចំការមន ចាប់មុខសញ្ញា គ្រឿងញៀន ក្នុងខណ្ឌមានជ័យ

$
0
0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមនិងវត្ថុតាង ថ្នាំញៀនមួយចំនួន ត្រូវបានកងរាជអាវុធហត្ថ ខណ្ឌចំការមន ធ្វើការឃាត់ខ្លួននៅចំណុចផ្លូវកាប់គោ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅម៉ោងប្រមាណ១៧ និង៣០ នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ក្រោយការស្រាវជ្រាវរបស់ខ្លួន។

សាក្សីបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវកន្លងមក អាវុធហត្ថខណ្ឌចំការមន ក៏ក្តាប់បានមុខសញ្ញាជាក់ស្តែង រួចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនិងថ្នាំញៀនជាក់ស្តែងនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សាក្សីបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ វិត វីន ភេទប្រុស អាយុ២៤ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀន (ក្រាមពណ៌ស) ១កញ្ចប់ធំ ជញ្ជីងថ្លឹង១ និងថង់ខ្ចប់ថ្នាំញៀន១ចំនួនទៀត ជាមួយគ្នានោះក៏បានដកហូតម៉ូតូ១គ្រឿងម៉ាក Honda Airblack ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1B-4681 រួមនឹងប្រាក់២៤០០០០ រៀល និង៣៦ ដុល្លារ។

បច្ចុប្បន្ននេះ កម្លាំងអាវុធហត្ថខណ្ឌចំការមន កំពុងតែស្នើសុំគោលការពីថ្នាក់លើ ដើម្បីបញ្ជូនជនសង្ស័យទៅការិយាល័យគ្រឿងញៀនរាជធានីភ្នំពេញ៕

ស្វែងយល់​អំពី ដំណកឃ្លា​ក្នុង​ភាសាខ្មែរ (ភាគ ៥)

$
0
0

ភ្នំពេញ៖ ក្នុងភាសាខ្មែរតាំងពី អតីតកាលនិងបច្ចុប្បន្ន នៅមានបញ្ហានិយាយ និងសរសេរនៅឡើយ ក្នុងនោះការសរសេរ ដំណកឃ្លា (ដកឃ្លា) ក៏នៅមានភាពចម្រូងចម្រាសគ្នា ក្នុងការប្រើប្រាស់នៅឡើយដែរ។ ដើម្បីសរសេរដំណកឃ្លា ក្នុងភាសាខ្មែរ ឲ្យបានត្រឹមត្រូវ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមផ្សព្វផ្សាយនូវស្នាដៃ របស់លោកបណ្ឌិត ច័ន្ទ សំណព្វ ដែលមានចំណងជើងថា "ដំណកឃ្លាក្នុងភាសាខ្មែរ" ដោយមានការអនុញ្ញាតពីលោកបណ្ឌិត។

ស្នាដៃនេះមាន ៦២ទំព័រ ដើម្បីកុំឲ្យវែងពេក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ផ្សព្វផ្សាយជាភាគរហូតដល់ចប់។ ក៏សូមបញ្ជាក់ដែរថា ការចុះផ្សព្វផ្សាយនូវស្នាដៃនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំមានចេតនាគាំទ្រភាគីណាមួយ ហើយស្អប់ភាគីណាមួយ ក្នុងជម្លោះភាសាខ្មែរនោះទេ គឺប្រិយមិត្តអានរួច ហើយយល់ថាត្រឹមត្រូវ ក៏យកទៅប្រើប្រាស់ចុះ រួចបើយល់ថាមិនត្រឹមត្រូវ គឺទុកគ្រាន់ជាការពិចារណាទៅចុះ។

លោកបណ្ឌិត ច័ន្ទ សំណព្វ ជាសាស្រ្តាចារ្យភាសាវិទ្យា និងអក្សរសាស្ត្រខ្មែរ, អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា, អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងអនុប្រធានគណៈកម្មការ ភាសាវិទ្យាខ្មែរ។

សូមរង់ចាំអានភាគ ៦ ជាភាគបញ្ចប់...

- ស្វែងយល់អំពី ដំណកឃ្លា ក្នុងភាសាខ្មែរ (ភាគ ១)

- ស្វែងយល់អំពី ដំណកឃ្លា ក្នុងភាសាខ្មែរ (ភាគ ២)

- ស្វែងយល់អំពី ដំណកឃ្លា ក្នុងភាសាខ្មែរ (ភាគ ៣)

- ស្វែងយល់អំពី ដំណកឃ្លាក្នុងភាសាខ្មែរ (ភាគ ៤)

គន្លឹះនៃការរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទ

$
0
0

ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយបំណុលពន្ធដារ គ្រប់ប្រភេទអោយបាន ត្រឹមត្រូវ រួមមាន ៖

I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍ បន្ថែម (Fringe Benefit Tax) ពន្ធកាត់ទុក(Withholding Tax) ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax) អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) អាករលើ តម្លៃបន្ថែម(Value Added Tax)និងពន្ធ អាករដទៃទៀត។

II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធ ប៉ាតង់ (Patent Tax) ពន្ធលើអចលនទ្រព្យ (Property Tax) ។

III- បញ្ហា ឬបំណុលពន្ធដារនានាគ្រប់ប្រភេទ រាល់បញ្ហាទាំងឡាយនេះលោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយ LBC ដែលជាអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ ទូលំទូលាយលើកិច្ចការទាំងឡាយនេះ គឺ LBC តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 017 93 93 90   ។

LBC ជួយលោកអ្នកបាន លើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖
១- ការរៀបចំឯកសារបែបទ ពន្ធដារគ្រប់ប្រភេទ ដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារ ជូនលោក អ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយ សេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញថវិកា ជាងការជួលបុគ្គលិក ធ្វើការជាប្រចាំយ៉ាងច្រើន។
២-ការដោះស្រាយបញ្ហាពន្ធដារ គ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានាដែលបានជំពាក់រដ្ឋ កន្លងមក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ ដាក់ជូនសវនករពន្ធដារ ។
៣- ការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។
៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖    

ក-សេវាកម្មគណនេយ្យៈ
-    សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
-    សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
-    សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-    ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
-    សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
-    សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
-    ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
-    សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
-    សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ ……  (ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធ លើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
-    ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយ ការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
-    ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក

ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះ បណ្តាល ជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
    សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 93 93 90

Photo by DAP-News

Photo by DAP-News

ស្ថាប័នអប់រំ អូស្ត្រាលី៤១ នឹងមកផ្តល់យោបល់ ដល់សិស្សកម្ពុជា ដែលចង់ទៅ សិក្សានៅទីនោះ

$
0
0

ភ្នំពេញ៖ តំណាងមកពីស្ថាប័ន អប់រំនិងសកលវិទ្យាល័យ ចំនួន ៤១ មកពីរដ្ឋនានា នៃប្រទេស អូស្ត្រាលី នឹងមក ផ្តល់យោបល់ និងការណែនាំ ដល់សិស្សានុសិស្ស និងអាណាព្យាលកម្ពុជា ដែលចង់ទៅសិក្សានៅ ប្រទេស អូស្ត្រាលី។

យោងតាមសេចក្តីប្រកាសព័ត៌មាន International Development Program of Australian (IDP) ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដានេះ ទីក្រុងភ្នំពេញនឹងក្លាយជាម្ចាស់ផ្ទះ ទទួលអ្នកតំណាង មកពីស្ថាប័នអប់រំ និងសកលវិទ្យាល័យចំនួន ៤១ មកពីរដ្ឋ នានានៃប្រទេសអូស្ត្រាលី ដើម្បីមក ចូលរួមពិព័រណ៌របស់ IDP និងផ្តល់យោបល់ ក៏ដូចការណែនាំដល់ សិស្សានុសិស្ស និងអាណាព្យាបាល ទៅលើជំរើសនៃការសិក្សា នៅប្រទេសអូស្ត្រាលី។

លោក ម៉ៅ ស្រេង នាយក International Development Program of Australian (IDP) ប្រចាំកម្ពុជា បានមាន ប្រសាសន៍ថា “នេះជាឱកាសពិសេសមួយ សំរាប់សិស្សានុសិស្សកម្ពុជា ដែលកំពុងពិចារណាទៅសិក្សា នៅក្រៅ ប្រទេស។ ការទទួលការអប់រំស្តង់ដារ អន្តរជាតិ អាចក្លាយ ជាអត្ថប្រយោជន៍មួយ ដែលមានអានុភាពសំរាប់ សិស្សានុសិស្សកម្ពុជា ក្នុងការប្រកួតប្រជែង ទីផ្សារការងារ នៃពេលដែលសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០១៥ ឈានចូលមកដល់”។

លោកបន្តថា ដូច្នេះហើយទើបប្រជាជនកម្ពុជា កាន់តែច្រើនឡើង បានរាប់បញ្ចូលការសិក្សានៅបរទេសក្នុងផែនការ អប់រំ របស់ពួកគាត់ ដើម្បីធានានូវឱកាសការងារដ៏ល្អ នាពេលអនាគត។ ដោយសារតែមានប្រជាជនខ្មែ រាប់រយនាក់ ទៅបន្តការសិក្សានៅអូស្ត្រាលី ជារៀងរាល់ឆ្នាំ បានធ្វើឲ្យប្រទេសនេះ កាន់តែមានប្រជាប្រិយភាព។

លោកស្រី Quinn Tran ប្រធាន Department of Immigration and Border (DIBP) បានមានប្រសាសន៍ថា “ចំនួន ប្រជាជន កម្ពុជា ដែលបន្តការសិក្សា នៅប្រទេសអូស្ត្រាលី មានការកើនឡើងជាលំដាប់ ដោយសារតែប្រទេស អូស្ត្រាលី ផ្តល់នូវការអប់រំគ្រប់កំរិត ដែលប្រកបដោយ គុណភាព”។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥ IDP Education ជួយឲ្យសិស្ស និស្សិតកម្ពុជា បានទៅ បន្តការសិក្សានៅ ប្រទេស អូស្ត្រាលី ហើយសព្វថ្ងៃនេះ IDP ក៏ជួយដល់សិស្ស និស្សិត ឲ្យទៅបន្តការសិក្សានៅ សហរដ្ឋអាម៉េរិក, ណូវែលហ្សេឡង់, អង់គ្លេស និងនៅប្រទេសកាណាដា ផងដែរ ដែលការប្រឹក្សា និងជំនួយការដាក់ពាក្យទៅរៀននៅ បរទេស ដែលផ្តល់ដោយ IDP Education គឺឥតគិតថ្លៃ ៕

កម្លាំង នគរបាល និងមន្ដ្រីស្ថានទូត អាមេរិក កំពុងស្រាវជ្រាវ យ៉ាងក្ដៅគគុក លើការ សម្លាប់បុរស អាមេរិកាំងម្នាក់

$
0
0

-សមត្ថកិច្ច បន្ដចុះឆែកឆេរ ផ្ទះសំណាក់ តាតធូ នៅសង្កាត់វាលវង់ ដែលជនរងគ្រោះ ស្នាក់នៅ

ភ្នំពេញ ៖ អំពើឃាតកម្ម សម្លាប់រុំក្នុង វាំងននទៅលើ បុរសជនជាតិ អាមេរិកាំងម្នាក់ ហើយត្រូវបានគេ ប្រទះឃើញសព ត្រូវឃាតក យកទៅបោះចោល នៅលើគំនសំរាមក្បែរ មាត់ប្រឡាយ ជិតរបងសាលា បឋមសិក្សា ជា ស៊ីម ឈូកវ៉ា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកព្រលឹម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤នោះ ស្ថិតក្រោមការ ស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ជាទីបំផុត ពីសំណាក់ កម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការ ជាមួយកម្លាំង នគរបាល មូលដ្ឋាន និង មន្ដ្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ចំពោះការសម្លាប់ ជនបរទេសរូបនេះ ។

ជាក់ស្ដែង កម្លាំងនគរបាល ព្រហ្មទណ្ឌ សហការជាមួយកម្លាំង នគរបាល ខណ្ឌ៧មករា និងមន្ដ្រីស្ថានទូត អាមេរិក ដោយមានការ ឯកភាពពី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បាន ចុះទៅឆែកឆេរ បន្ទប់ស្នាក់នៅ របស់ជនរង គ្រោះ នៅបន្ទប់លេខ០១៨ នៃផ្ទះសំណាក់ តាតធូ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ក្រុមគណៈកម្មការ ចម្រុះ ដែលចុះទៅ ឆែកឆេរ និងត្រួតពិនិត្យ នៅផ្ទះសំណាក់ តាតធូ ទីកន្លែងដែល ជនរងគ្រោះស្នាក់នៅមុន ពេលស្លាប់ ខាងលើនេះ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការរង និងជាប្រធាន ការិយាល័យកណ្ដាល នគរបាលយុត្ដិ ធម៌ រាជធានីភ្នំពេញ និងមានការចូលរួមពី សំណាក់ លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរ បាល ខណ្ឌ៧មករា លោក អេង សោភា នាយ ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោក លន់ មុនីរត្ន័ នាយការិយាល័យ បច្ចេកទេស លោក មុំ ស៊ីថា នាយការិយា ល័យអន្ដោ ប្រវេសន៍ លោក អ៊ុច សុខធារត្ន័ ស្នងការរង លោកស្រី ទូច ថាឌី តំណាងម្ចាស់ ផ្ទះសំណាក់ តាតធូ លោក សាំង ចាន់ណា ជំនួយ ការកុងស៊ុល លោក អ៊ាវ រិទ្ធ នាយការិយា ល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ និងលោក ម៉ុក បូរុនឆស័ក្ដិ នាយនគរបាល ប៉ុស្ដិ៍វាលវង់ ។

ក្រុមចម្រុះ ខាងលើនេះ បានចុះទៅឆែក បន្ទប់របស់ ជនរងគ្រោះ កាលពីវេលារសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដោយចំណាយ ពេលប្រមាណ២ម៉ោង ហើយជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បានរកឃើញសម្ភារៈ មួយចំនួន ដូចជាទី១ កូនចាន មានជាប់កំទេច ទី២ កូនថង់បា្លស្ទិច មានកំទេច បន្ដិចពណ៌ថ្លា ទី៣ កូនកាំបិតមានជាប់កំទេច នៅចុងកាំបិត ពណ៌ថ្លា ទី៤ សំបកប៊ិច ចំនួនពីរ ទី៥ កៅស៊ូ កងមួយចំនួន ទី៦ កុំព្យូទ័រលេបថបមួយ គ្រឿង ទី៧ យូអេហ្វប៊ី មួយ និងទី៨ ខោអាវ និងឯកសារមួយចំនួន ។

មន្ដ្រីនគរបាល ដែលចូលរួម នៅក្នុងការ ត្រួតពិនិត្យបន្ទប់ របស់ជនរងគ្រោះស្នាក់នៅ ខាងលើនេះ បាននិយាយថា សម្រាប់សម្ភារៈ និងទ្រព្យសម្បត្ដិ របស់ជនរងគ្រោះ រួមមាន លេបថប យូអេសប៊ី ខោអាវនិងឯកសារនោះ ត្រូវបានប្រគល់ទៅឱ្យ តំណាងកុងស៊ុលស្ថាន ទូតអាមេរិក ដើម្បីបន្ដស្រាវជ្រាវ ។

សូមបញ្ជាក់ថា បុរសជនជាតិ អាមេរិកាំងម្នាក់ ត្រូវបានជនមិនស្គាល់មុខ សម្លាប់ហើយយក សពទៅរុំនិងវាំងនន ហើយយកទៅបោះចោល នៅលើគំន សំរាម ស្ថិតនៅក្បែរសាលាបឋម សិក្សាជាស៊ីមឈូកវ៉ា សង្កាត់គោក រកា ខណ្ឌ ពោធិ៍សែនជ័យ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានតាំងពី ព្រឹកព្រលឹម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤។

ការសម្លាប់ជនបរទេសខាងលើនេះ ត្រូវ បានសមត្ថកិច្ចសង្ស័យជារឿងឃាតកម្មផ្ដើម ចេញពីគំនុំ ប៉ុន្ដែកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរ បាលមូលដ្ឋាន របស់ខណ្ឌ ពោធិ៍សែនជ័យ បាន នឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុក ដាក់ ដោយមានការចូលរួមពីមន្ដ្រី ស្ថានទូត អាមេរិកនៅកម្ពុជា ដើម្បីរកឃើញឃាតក ពិតប្រាកដនៃការវាយសម្លាប់ជនរងគ្រោះ ខាងលើនេះ ។

មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹមថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០១៤ មានសេចក្ដីរាយ ការណ៍ថា ប្រជាពលរដ្ឋបានប្រទះឃើញមាន សាកសពម្នាក់ ត្រូវបានគេ រុំជិតដោយវាំងនន ពណ៌សផ្កា បោះចោលនៅលើគំនរសំរាមក្បែរ មាត់ប្រឡាយ ជិតរបងសាលា បឋមសិក្សា ជា ស៊ីមឈូកវ៉ា មិនពីពេលណានោះឡើយ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា ក្រោយ ពីទទួលបានព័ត៌មានខាងលើនេះរួចមក កម្លាំង នគរបាល ការិយាល័យកណ្ដាលយុត្ដិធម៌នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ ដោយមានការ ចូលរួមសហការពីមន្ដ្រីស្ថានទូតអាមេរិក និងមានការឯកភាពពីតំណាង អយ្យការផង នោះ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យទៅលើសាកសពជនរង គ្រោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីហែកវាំងននចេញពីសពនោះ បានបង្ហាញឱ្យ ឃើញជនរងគ្រោះជាជនជាតិ អាមេរិកាំង ហើយបើតាមការពិនិត្យលិខិត ឆ្លងដែនដែលនៅជាប់ ជនរងគ្រោះបានបង្ហាញ អត្ដសញ្ញាណឈ្មោះហ្គេន វីល្លីម ប្រាយអាន កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧០ នៅ រដ្ឋមីស៊ីស៊ីបពី សហរដ្ឋអាមេរិក ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីធ្វើ កោសល្យវិច័យរួចមក នៅលើសពជនរង គ្រោះ មានស្នាមរបួស ត្រង់ក្បាលដែលត្រូវ ឃាតកវាយនឹងរបស់រឹង ហើយករណីឃាត កម្មនោះ ត្រូវបានសមត្ថកិច្ចសង្ស័យថា ជា រឿងគំនុំ មិនមែនជារឿងប្លន់នោះឡើយ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌមួយរូបបាននិ យាយថា ជនរងគ្រោះគឺជាមុខសញ្ញាប្រព្រឹត្ដ បទល្មើសម្នាក់ ដែលសហរដ្ឋអាមេរិកតាម រយៈស្ថានទូតរបស់ខ្លួន សុំសហការជាមួយ សមត្ថកិច្ចកម្ពុជា ឱ្យតាមស្រាវ ជ្រាវផងដែរ៕

លោក គឹង វណ្ណៈ នាំយកទៀនព្រះវស្សា ទៅប្រគេន​ ដល់ព្រះសង្ឃ ចំនួន ៦វត្ដ នៅឃុំចុងអំពិល

$
0
0

ព្រៃវែង ៖ លោក គឹង វណ្ណៈ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៤នេះ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន ៦វត្ដ នៅក្នុងឃុំចុងអំពិល ទាំងមូល។

ពិធីប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងទេយ្យទាននេះ បានប្រារឰធ្វើឡើងនៅក្នុងភូមិព្រៃត្បាល់ ឃុំុចុងអំពិល ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំចុងអំពិល មន្ដ្រីអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ប្រមាណជិត ២០០នាក់ ។ ក្នុង នោះសម្រាប់វត្ដនីមួយៗ ទទួលបានទៀនព្រះវស្សា១គូ មី១កេសធំ ទឹកក្រូច១កេស ទឹកបរិសុទ្ធ ២កេស និងបច្ច័យកសាងវត្ដចំនួន ៣០ម៉ឺនរៀល  ព្រះសង្ឃពីរអង្គ ក្នុងមួយអង្គៗបច្ច័យ ចំនួន ៤ម៉ឺនរៀល និងពុទ្ធបរិស័ទ ដែលមកចូលរួមចំនួន ១៣០នាក់ ក្នុងម្នាក់ៗ ៥០០០ រៀល ។ ក្រៅពីនេះ កន្លងមកនៅក្នុងខែមិថុនា ឆ្នាំ២០១៤ កន្លងទៅ លោក គឹង វណ្ណៈ ក៏បាននាំយកថវិកាមូលនិធិ របស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ដព្រៃវែង ចំនួន ៥.៨០០.០០០រៀល ទៅឧបត្ថម្ភ ដល់ជនចាស់ជរាអ្នកមានជំងឺ និងគ្រួសារ ដែលមានសមាជិកទទួល មរណភាពនៅក្នុងឃុំចុងអំពិលទាំងមូលផងដែរ។

លោក គឹង វណ្ណៈ ក្នុងនាមក្រុមការងារថ្នាក់ជាតិ បានលើកឡើងថា កន្លងមកក៏ដូចបច្ចុប្បន្ន រាជរដ្ឋាភិបាលតែងតែយកចិត្ដទុកដាក់ ទៅលើ ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយមិនប្រកាន់និន្នាការ អ្វីឡើយ។

ដោយឡែកសម្រាប់វិស័យព្រះពុទ្ធសាសនាវិញ ជាពិសេសទីវត្ដអារាមតែម្ដង ឱ្យតែរដូវបុណ្យទានឈាន ចូលមកដល់ ប្រមុខរាជរដ្ឋាភិបាលតែងតែ ជំរុញ និងណែនាំឱ្យមន្ដ្រីចុះសួរសុខទុក្ខ និងញំនាំយកទេយ្យទាន ទេយ្យវត្ថុ ផ្សេងៗ ទៅប្រគេនដល់ព្រះសង្ឃ ក៏ដូចជាជូនដល់តាជី យាយជី ពុទ្ធបរិស័ទ ដើម្បីទុកធ្វើបុណ្យទាន មិនដែលខានឡើយ ព្រោះទីវត្ដអារាម មិនត្រឹមតែជាកន្លែងគោរព បូជាប៉ុណ្ណោះទេ តែគឺជាជម្រក និងជាកន្លែង បង្រៀនអប់រំមនុស្ស ឱ្យមានចំណេះដឹង និងប្រព្រឹត្ដតែ អំពើល្អផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រភពគន្លឹះ ព័ត៌មានសម្រាប់ បេក្ខជន រកការងារ ធ្វើបានឆាប់រហ័ស

$
0
0

បច្ចុប្បន្នភាព នៃប្រទេសកម្ពុជាមាន បេក្ខជន យុវជន យុវនារី និងនិស្សិត ដែលទើបបញ្ចប់ការ សិក្សាជាច្រើន ម៉ឺន នាក់ កំពុងស្វែងរកការងារធ្វើ។ ការស្វែងរកការងារធ្វើ គឺជាបទពិសោធន៍ នៅក្នុងឆាកជីវិតការងារ និងជាដំណាក់ កាល អន្តរកាលចំពោះនិស្សិត ដែលទើបបញ្ចប់ការសិក្សា អ្នកមិនធ្លាប់ចូល សាលារៀនពីមុន ឫអ្នកគ្មានការងារធ្វើ ខណៈពេលខាងមុខនឹងទទួលបាន ការងារធ្វើព្រមជាមួយការទទួល បានបៀវត្ស ដែលកើតចេញពីកំលាំង ញើស ឈាមរបស់ខ្លួន និងការខិតខំពុះពារនូវរាល់ ការលំបាកទាំងឡាយ ដើម្បីឈានទៅរកភាពត្រចះត្រចង់ នាថ្ងៃ អនាគត។ ការសម្រេចចិត្តក្នុងការ ចាប់យកអាជីព ការស្វែងរកការងារធ្វើ ឬការប្រកបរបរអាជីវកម្មណា មួយតម្រូវ ឲ្យមានការរៀបចំ ផែនការ រចនាសម្ព័ន្ធ ដំណើរការប្រតិបតិ្តឲ្យ បានច្បាស់លាស់ ការពិចារណា និងការសម្រេច ចិត្តខ្ពស់ ដែលផ្ទុយស្រលះទាំងស្រុង ទៅនិងការចាក់ឆ្នោតផ្សងសំណាង ដោយអាស្រ័យទៅលើភាព ចៃដន្យ ឬសំណាងជាអ្នកសម្រេចលើ ជោគវាសនារបស់ខ្លួនទៅវិញ។    

ក្រុមហ៊ុន អេជ អា ខេមបូឌា សូមធ្វើការចែករំលែកនូវគន្លឹះ ជាប្រភពព័ត៌មាន សម្រាប់អ្នកស្វែងរកការងារ ធ្វើមាន ដូចខាងក្រោម៖
១.ព្រឹត្តិបត្រការងារ
    -ការសែតនិងទស្សនាវដ្តី (ជាប្រភពដែលក្រុមហ៊ុន ឯកជននិយមប្រើប្រាស់ក្នុងការផ្សព្វផ្សាយ)
២.ពិព័រណ៍ការងារ
    -ជាកន្លែងណាត់ជួបរវាងក្រុមហ៊ុននិយោជក និងអ្នកស្វែងរកការងារធ្វើ
៣.អ៊ីនធើណិត
    -មានភាពសំបូរបែបនូវព័ត៌មានជ្រើសរើសបុគ្គលិកគ្រប់ប្រភេទ
    -ផ្តល់ការណែនាំដល់អ្នកស្វែងរកការងារធ្វើ(តាមរយៈអត្ថបទផ្សព្វផ្សាយលើគេហទំព័រ)
៤.បណ្តាញការងារ
    ព័ត៌មានទំនាក់ទំនងតាមរយៈមិត្តភក្តិ មិត្តរួមថ្នាក់ ឬបុគ្គលដែលអ្នកបានស្គាល់ ដើម្បីងាយស្រួលទំនាក់ទំនង លើវិស័យការងារ។
៥.គេហទំព័រស្វែងរកការងារធ្វើ
    មានវេបសាយជាច្រើនកំពុងចរាចរលើទីផ្សាកាងារ ប៉ុន្តែមានវេបសាយតែមួយគត់ ដែលមានដំណឹងជ្រើសរើស បុគ្គលិកច្រើនជាង ៥០០០ដំណឹងគឺ វេបសាយ អេជ អា ខេមបូឌា ដែលជាសក្តានុពល ក្នុងការទាក់ទាញនិយោជក និងបេក្ខជនស្វែងរកការងារ ចូលទស្សនាក្នុងរង្វង់ច្រើនជាង ២ម៉ឺននាក់ជារៀងរាល់ថ្ងៃ ។

Photo by DAP-News


រថយន្ដកុងតឺន័រ បុកជាមួយ ហាយឡែនឌ័រ ស្លាប់ ៨នាក់ (មានវីដេអូ)

$
0
0

ពោធិ៍សាត់ ៖ ករណីគ្រោះថ្នាក់ចរាចរ គួរអោយរន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ បង្កឡើងដោយរថយន្ត ម៉ាកកុងទឺន័រ បើកដាច់កង់មុខផ្នែកខាងឆ្វេង ហើយក៏បានរ៉េចង្កូត ទៅបុកចំពេញទំហឹង និងរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ដែលកំពុង ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយមនុស្សប្រុសស្រី ដែលជិះក្នុងរថយន្តម៉ាក ហាយឡែនឌ័រទាំងអស់៨ នាក់ ក្នុងនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២ នាក់ សល់ក្មេងអាយុប្រហែល១០ ឆ្នាំម្នាក់ រងរបួសធ្ងន់។

ជនរងគ្រោះទាំងអស់៨ នាក់ ក្នុងនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំនួន៧ នាក់ ប្រុស៥ នាក់ និង ស្រី២ នាក់ សល់ក្មេងអាយុប្រហែល១០ ឆ្នាំម្នាក់ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចយកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ចំណែករថយន្ត រងការខូចខាតស្ទើរទាំងស្រុង។

អធិការនគរបាលស្រុកក្រគរស្តីទីលោកឯម រុន បានអោយដឹងថា  កាលពីវេលាម៉ោង៥ និង៣០ នាទី ល្ងាចថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០ និង១៤១ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រថយន្តបង្ក បានបើកបរក្នុង ល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែ ផ្ទុះកង់ខាងមុខមួយគ្រាប់ ផ្នែកខាងឆ្វេង ហើយក៏រ៉េចង្កូចទៅបុកចំពីមុខ រថយន្តរងគ្រោះម៉ាកហាយឡែនឌ័រ ដែលកំពុងបើកបរញ្រ្ចាសទិសគ្នា បណ្តាលអោយ មនុស្សជិះក្នុងរថយន្តរងគ្រោះទាំងអស់ ៨ នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុភ្លាមៗ ចំនួន៧នាក់ និង ក្មេងអាយុប្រហែល១០ ឆ្នាំម្នាក់រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

នាយរងការិយាល័យនគរបាលចរាចរផ្លូវគោកខេត្តពោធិ៍សាត់ លោកអនុសេនីយ៍ឯក ស៊ឹម រ័ត្ន បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដ៍គួរអោយរន្ធត់នោះគឺបណ្តាលអោយមនុស្ស ៧ នាក់ស្រី២នាក់ ប្រុស៥ ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯក្មេងម្នាក់ទៀតរបួសធ្ងន់ ។

លោក បន្តថា ទាំងរថយន្តបង្ក និង រថយន្តរងគ្រោះ សមត្ថកិច្ចកំពុង ស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ព័ត៌មានចុងក្រោយ បើតាមលោកវរសេនីយ៍ត្រី ឃុន សារៀម នាយរងការិយាល័យចរាចរផ្លូវគោកខេត្តពោធិ៍សាត់ បានអោយដឹងថា អ្នកស្លាប់គិតត្រឹមព្រឹកនេះ សរុបទាំងអស់ ៨ នាក់ បានន័យថា អ្នកជិះនៅក្នុងរថយន្តហាយឡឹនឌ័រនោះ បានស្លាប់បាត់បង់ជីវិត ទាំងអស់ ដោយ ៧ នាក់ស្លាប់នៅនិងកន្លែង កើតហេតុ និង ក្មេងស្រីម្នាក់ទៀត បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

លោកនាយរង ការិយាល័យចរាចរផ្លូវគោក ដដែលក៍បានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍នោះរួមមាន ៖ ១-ឈ្មោះឡេង សំអេង ភេទប្រុស អាយុ ២២ ឆ្នាំ ភូមិប៉ាឡេលេយ្យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះឡេង សុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិ (ដូចគ្នា) ៣-ឈ្មោះ វ៉ាន់ ម៉េងហុង ភេទប្រុស អាយុ ១១ ឆ្នាំ នៅភូមិ (ដូចគ្នា) ៤-ឈ្មោះហាក់ សៀកមួយ ភេទស្រីអាយុ ១០ ឆ្នាំ នៅភូមិកំពង់សំបួរក្រោម ឃុំកំពង់សំបួរ ស្រុកកោះធំ ខេត្តកណ្តាល ៥-ឈ្មោះ អាំង ភេទស្រី អាយុ ៦០ ឆ្នាំ នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ៦-ឈ្មោះ ហួយ ភេទស្រី អាយុ ១៩ ឆ្នាំ នៅភូមិដូចគ្នា ៧-ឡេង សេងហុង ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលនិងទី ៨-ឈ្មោះឈ្មោះឡេង សុភា ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ៕

ស្វែងយល់អំពី ដំណកឃ្លាក្នុង ភាសាខ្មែរ (ភាគ ៦ ជាភាគបញ្ចប់)

$
0
0

ភ្នំពេញ៖ ក្នុងភាសាខ្មែរតាំង ពីអតីតកាលនិងបច្ចុប្បន្ននៅមាន បញ្ហានិយាយនិងសរសេរនៅឡើយ ក្នុងនោះការសរសេរ ដំណកឃ្លា(ដកឃ្លា) ក៏នៅមានភាព ចម្រូងចម្រាសគ្នា ក្នុងការប្រើប្រាស់នៅឡើយដែរ។ ដើម្បីសរសេរ ដំណកឃ្លាក្នុងភាសាខ្មែរ ឲ្យបានត្រឹមត្រូវ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមផ្សព្វផ្សាយ នូវស្នាដៃរបស់លោកបណ្ឌិត ច័ន្ទ សំណព្វ ដែលមានចំណងជើងថា ដំណកឃ្លាក្នុងភាសាខ្មែរ ដោយមានការអនុញ្ញាត ពីលោកបណ្ឌិត។

ស្នាដៃនេះមាន៦២ទំព័រ ដើម្បីកុំឲ្យវែងពេក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ផ្សព្វផ្សាយជាភាគរហូតដល់ចប់។ ក៏សូមបញ្ជាក់ដែរថា ការចុះផ្សព្វផ្សាយនូវស្នាដៃនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ពុំមានចេតនាគាំទ្រ ភាគីណាមួយ ហើយស្អប់ភាគីណាមួយ ក្នុងជម្លោះភាសាខ្មែរនោះទេ គឺប្រិយមិត្តអានរួច ហើយយល់ថាត្រឹមត្រូវ ក៏យកទៅប្រើប្រាស់ចុះ រួចបើយល់ថាមិនត្រឹមត្រូវ គឺទុកគ្រាន់ជាការពិចារណាទៅចុះ។

លោកបណ្ឌិត ច័ន្ទ សំណព្វ ជាសាស្រ្តាចារ្យភាសាវិទ្យានិងអក្សរសាស្ត្រខ្មែរ, អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា, អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងអនុប្រធាន គណៈកម្មការភាសាវិទ្យាខ្មែរ៕

ជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអ៊ែល ហ្គាសា កើនដល់ ១០៣នាក់

$
0
0

ហ្គាសា ៖ តួលេខ នៃមនុស្សស្លាប់ ចុងក្រោយ ដែលចេញ កាលពីយប់ថ្ងៃសុក្រ ទី១១ ខែកក្កដា ឲ្យដឹងថា ចាប់តាំងពីមានការ វាយប្រហារដោយទ័ព អាកាសពីសំណាក់ ប្រទេសអ៊ីស្រាអែល មកលើតំបន់ហ្គាសាស្ទ្រីព នោះមក បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ស្លាប់រហូតដល់ ១០៣នាក់ ហើយ និង ២២នាក់ ទៀតរងរបួស ធ្ងន់ស្រាល ។ រហូតមលកដល់ពេលនេះ ពុំទាន់មាន សញ្ញា ណាមួយថា ការវាយប្រហារនឹងត្រូវបញ្ចប់នោះទេ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយបន្ថែមទៀតថា អ្វីដែលគួរឲ្យខ្លោចផ្សារបំផុត នោះគឺក្មេង ប្រុសអាយុ ៣ឆ្នាំម្នាក់ក៏បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែក នៅក្បែរផ្ទះរបស់ខ្លួន ស្ថិតនៅជុំរុំជនភៀសខ្លួន ហ្សាបាលៀ ភាគខាងជើងតំបន់ហ្គាសាស្ទ្រីពនោះដែរកាលពីថ្ងៃ សុក្រ។ ចំពោះមនុស្សរង របួសទាំង ២២នាក់ នោះ មាន ៥នាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរបំផុត ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរក្នុង តំបន់។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ យន្តហោះចម្បាំងរបស់ប្រទេស អ៊ីស្រាអែល បានវាយ ប្រហារលើហ្វូងមនុស្ស ដែលកំពុងវិលត្រឡប់មកពីចូលរួមពិធីគោរព សាសនាឥស្លាមប្រចាំ សប្តាហ៍នៅ ភាគ ខាង ត្បូងតំបន់ហ្គាសា។ ប្រទេសអ៊ីស្រាអែល បានអះអាង ថា រយៈពេល ៤ថ្ងៃមកនេះ ខ្លួនបានបើក ការវាយប្រហារទៅលើទីតាំងចំនួន ៨៥០ ដែលត្រូវ គេកំណត់ថាជាកន្លែងលាក់ខ្លួន របស់ពួកសកម្ម ប្រយុទ្ធហាម៉ាស់ និង ក្រុមសកម្មប្រយុទ្ធផ្សេង ទៀតទូទាំងតំបន់ហ្គាសា។

ជនស៊ីវិលជាង ១៦០នាក់ ស្លាប់ក្នុងការ វាយប្រហារ នៅនីហ្សេរីយ៉ា

$
0
0

ឡាហ្គោស៖ យ៉ាងហោចណាស់មនុស្សជាង ១៦០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ កាលពីពេលថ្មីៗនេះ ក្នុងតំបន់ សាងហ្គា នៃរដ្ឋកាឌូណា ភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយក្រុមខ្មាន់កាំភ្លើង ដែលបង្កការវាយប្រហារនោះ នៅមិនទាន់អាចកំណត់អត្តសញ្ញាណឲ្យ បាន ច្បាស់លាស់ នៅឡើយទេ រហូតមកដល់ថ្ងៃសុក្រ ទី១១ ខែកក្កដា ម្សិលមិញនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ នេះថា ជនសង្ស័យជាខ្មាន់កាំភ្លើង នោះ អាចមានឈ្មោះថា ហ៊្វូឡានី ហឺដស្មេន បាន បង្កការវាយប្រហារចំនួនពីរកន្លែងផ្សេងគ្នា ស្ថិតនៅតំបន់ សាងហ្គា របស់រដ្ឋកាឌូណា ដោយបានបណ្តាលឲ្យប្រជាជននៅទីនោះ ៣៨នាក់ ស្លាប់ និង មួយចំនួនធំទៀតរងរបួស, នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងតំបន់។

ការវាយប្រហារ បានកើតឡើងផ្ទួនៗនៅក្នុងភូមិចំនួនពីរ នៃតំបន់សាងហ្គា នៅរយៈពេល ៣ថ្ងៃ ចុងក្រោយនេះ ដែលជាហេតុនាំឲ្យអាជ្ញាធរក្នុងតំបន់ ត្រូវប្រកាសឲ្យមានការរក្សាសុវត្ថិភាព រយៈពេល ២៤ម៉ោង។ មន្ត្រីប្រចាំតំបន់គឺលោក អ៊ែមម៉ានូធ៊ែល អាដាមូ បាននិយាយថា លោក បានធ្វើ ទស្សនកិច្ចនៅតំបន់នោះ កាលពីថ្ងៃសុក្រ ហើយបើតាមភាពជាក់ស្តែង ភូមិចំនួន ៧ ឯណោះ ដែលត្រូវបានវាយប្រហារ មិនមានតែ ពីរភូមិ ដូច សេចក្តីរាយការណ៍ពីខាងដើមឡើយ។

មន្ត្រីខាងលើបន្តថា ប្រជាជន ១៦០នាក់ ហើយបានស្លាប់ និង ជាង ២៤.០០០នាក់ទៀត ត្រូវជម្លៀសខ្លួនចេញពីតំបន់ខាងលើ ដោយភ័យខ្លាច ចំពោះការវាយប្រហារកើតឡើងថែមទៀត៕

Photo by DAP-News

ស្នងការ ខេត្ដកំពង់ចាម នាំថវិកា ឧបត្ថម្ភ ជាង២១លានរៀល ជូនគ្រួសារសព មេប៉ុស្ដិ៍ ស្វាយពោធិ៍

$
0
0

-លោកស្នងការ ទទួលយក កូនប្រុស សពលោកមេប៉ុស្ដិ៍ ចូលបម្រើជាមន្ដ្រី នគរបាល

-លោកស្នងការ ឧបត្ថម្ភថវិកា ចំនួន១លានរៀល ជូនលោក ធឿន ថន ដែលបាន ប្រទះឃើញ សពលោក មេប៉ុស្តិ៍មុនគេ
កំពង់ចាម ៖ ស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ ត្រី បែន រត្ន័ កាល ពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ បានដឹកនាំមន្ដ្រី នគរបាលជាង៦០រូប ក្នុងនោះ ថ្នាក់ស្នងការរង ៣រូប ទៅចូលរួមគោរព វិញ្ញណក្ខន្ធ និងនាំយកថវិកាឧបត្ថម្ភ ២១លាន ១០ម៉ឺនរៀល ជូនក្រុមគ្រួសារ សពនាយ នគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបានស្លាប់ និងរកឃើញ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤។

នៅក្នុងពិធីគោរព វិញ្ញាណក្ខន្ធ និងចូលរួម បុណ្យសព នាយនគរបាលប៉ុស្ដិ៍រូប នេះ លោកស្នងការ ខេត្ដកំពង់ចាម ក៏បានធ្វើ ពិធីបំពាក់ស័ក្ដិ ជាកិច្ចបច្ឆាមរណៈ ដោយដំឡើង ស័ក្ដិពីអនុសេនីយ៍ទោ ទៅជា អនុសេនីយ៍ឯក (ស័ក្ដិ២ឡើងស័ក្ដិ៣) ។

មន្ដ្រីនគរបាល ខេត្ដកំពង់ចាម បានថ្លែងថា ថវិកាទាំង២១លាន១០ម៉ឺនរៀល ដែលត្រូវស្នងការ នគរបាល ខេត្ដកំពង់ចាម យកទៅប្រគល់ជូន សាច់ញាតិ និងក្រុមគ្រួសារសព លោក ចាន់ សុផល នោះ បានមកពីការ ឧបត្ថម្ភ រួមមាន នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ឧបត្ថម្ភ ៤លានរៀល លោក លន់ លឹមថៃ អភិបាល ខេត្ដកំពង់ចាម ឧបត្ថម្ភ ៤លានរៀល ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ ឧបត្ថម្ភ ៤លានរៀល សមាគមមិត្ដប៉ូលិស ឧបត្ថម្ភ ៤លានរៀល អធិការនគរបាល ស្រុកស្រីសន្ធរ ឧបត្ថម្ភ ៣លានរៀល អភិបាល ស្រុកស្រីសន្ធរ ឧបត្ថម្ភ១លានរៀល ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ដកំពង់ចាម ឧបត្ថម្ភ ៤០ម៉ឺនរៀល នាយខណ្ឌរដ្ឋបាលជល ផល ខេត្ដកំពង់ចាម ឧបត្ថម្ភ ៥០ម៉ឺនរៀល និងមេបញ្ជាការអាវុធហត្ថ ខេត្ដកំពង់ចាម ឧបត្ថម្ភ ២០ម៉ឺនរៀល ។

ជាការលើកទឹកចិត្ដ ដល់ក្រុមគ្រួសារ និង ដើម្បីសងគុណដល់ កិច្ចការងារ និងខិតខំប្រឹងប្រែងបម្រើជាតិ មាតុភូមិ ក្នុងនាមជាមន្ដ្រី នគរបាលមួយ រូបនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម បានយល់ព្រមអនុញ្ញាត ឱ្យកូនប្រុសរបស់ លោក ចាន់ សុផល ចូលបម្រើការ ជាមន្ដ្រីនគរបាលផងដែរ ។

ដោយឡែក នៅក្នុងពិធីចូលរួម បុណ្យសព លោក ចាន់ សុផល នេះផងដែរ ស្នងការ នគរបាលខេត្ដកំពង់ចាម ក៏បានប្រគល់ថវិកា ចំនួន១លានរៀល ជូនដល់ លោក ធឿន ថន អាយុ៣៣ឆ្នាំ ដែលបានប្រទះឃើញ សព លោក ចាន់ សុផល មុនគេ ដូចទៅ នឹងអ្វីដែលលោកស្នងការ បានសន្យា ពេលដែលមិន ទាន់រកឃើញនោះ ។

ជាថ្មីម្ដងទៀត នៅចំពោះមុខ ក្រុមគ្រួសារសព លោកឧត្ដមសេនីយ៍ បែន រត្ន័ បានសន្យាថា នឹងខិតខំប្រឹងប្រែង ស្រាវជ្រាវ តាមចាប់ក្រុមឃាតកឱ្យ ទាល់តែបាន យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា សពនាយ នគរបាលប៉ុស្ដិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ដែលបាត់ខ្លួន តាំងពីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនោះ ត្រូវបាន សមត្ថកិច្ច និងប្រជាពលរដ្ឋ រកឃើញហើយ ប៉ុន្ដែសាកសព ទាំងមូលរលាយ នៅសល់ តែឆ្អឹង សំលៀក បំពាក់ ស្បែកជើង និងមួក តែប៉ុណ្ណោះ ដែលការ រកឃើញសព នាយនគរបាល ប៉ុស្ដិ៍រូបនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ចម្ងាយពីភូមិគោ ក្នុងព្រៃកក់ ប្រមាណ៣គីឡូម៉ែត្រ ។

មន្ដ្រីនគរបាល ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម បានឱ្យដឹងថា សពជន រងគ្រោះដែល សល់តែឆ្អឹង សំលៀកបំពាក់ មួក និងស្បែកជើងនោះ ត្រូវបានប្រជាពលរដ្ឋ ដែលទៅធ្វើ ស្រែប្រាំងប្រទះឃើញ នៅក្នុងព្រៃកក់ រួច ហើយក៏រាយការណ៍ ជូនសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ដើម្បីចុះទៅពិនិត្យ និងធ្វើកោសល្យ បញ្ជាក់ថា សពនេះពិត ជាជនរងគ្រោះជា នាយនគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ លោក ចាន់ សុផល ឬមួយយ៉ាងណានោះ ។

ជុំវិញការប្រទះឃើញ សពជនរងគ្រោះ ដែលស្លាប់បណ្ដាល មកពីក្រុមឆក់ត្រីនៅក្នុង បឹងក្រចាប់ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ត្រី បែន រត្ន័ បានបញ្ជាក់ថា ក្រោយពីធ្វើ កោសល្យវិច័យ តាមរយៈភិនភាគ សំលៀកបំពាក់ និងមួក (ការរៀបរាប់របស់ ក្រុមគ្រួសារ) ជនរងគ្រោះគឺ ជានាយនគរបាល ប៉ុស្ដិ៍ស្វាយពោធិ៍ ពិតប្រាកដ មែន ដែលបាត់ខ្លួនរយៈពេលប្រមាណ២០ ថ្ងៃមកនេះ  ។

ស្នងការនគរបាល ខេត្ដកំពង់ចាម បានបន្ដ ថា បញ្ហាទី១ ដែលត្រូវធ្វើគឺ ប្រគល់សព និងចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ជូនក្រុម គ្រួសារ ដែលថ្នាក់ស្នងការដ្ឋាន នគរបាលខេត្ដ ជាអ្នកទទួលខុសត្រូវ លើការចំណាយ ទី២ ការធ្វើរបាយការណ៍ ជាផ្លូវការ ជូនថ្នាក់លើ និងទី៣ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ដទុក ដាក់តាមជំនាញ របស់ខ្លួន តាមចាប់ជនដៃ ដល់ ដែលជាប់ពាក់ព័ន្ធ ការសម្លាប់ជនរង គ្រោះ ។

សូមបញ្ជាក់ថា ក្រោយពីបាត់ ខ្លួននាយនគរបាល ប៉ុស្ដិ៍ឃុំស្វាយពោធិ៍ កាលពីវេលា ម៉ោងប្រមាណ ៧និង២០នាទី យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅបឹងក្រចាប់ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម មកនោះ ស្នងការនគរបាល ខេត្ដកំពង់ចាម បានដឹកនាំកម្លាំង នគរបាលថ្នាក់ខេត្ដ ថ្នាក់ ស្រុក ថ្នាក់ឃុំ និងមានការចូលរួម ពីអាជ្ញាធរ កម្លាំងនគរបាល ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ព្រមទាំងបង ប្អូនសាច់ញាតិ និងប្រជាពលរដ្ឋ នៅក្នុងភូមិ ជាច្រើននាក់ បានស្វែង រកជារៀងរាល់ថ្ងៃ ប៉ុន្ដែរកមិនឃើញដោយ សារតែស្ថានភាព បឹងក្រចាប់ធំ ល្វឹងល្វើយ សំបូរទៅដោយព្រៃកក់ ដើមឈើតូចៗនិង កត្ដាអាកាសធាតុផងដែរ ។

យ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែង ទាំងកម្លាំង នគរបាល និងប្រជាពលរដ្ឋនោះ ទីបំផុត បានរកឃើញ សពជនរងគ្រោះនៅនឹង ព្រៃកក់ ប៉ុន្ដែសពស្ទើរ រលួយទាំងស្រុងទៅ ហើយនោះ ។

គួររំលឹកថា អំពើឃាតកម្ម ទៅលើនាយ នគរបាលប៉ុស្ដិ៍រូបនេះ បានកើតឡើងក្រោយ ពីកម្លាំងនគរបាល មូលដ្ឋាន របស់ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ដែលស្ថិតនៅប៉ែក ម្ខាងនៃបឹងក្រចាប់ បានបើកប្រតិបត្ដិការ បង្ក្រាប និងដេញចាប់ខ្លួន ក្រុមជនល្មើសដែល លួចឆក់ត្រី ដោយខុសច្បាប់ ប៉ុន្ដែនៅពេល ក្រុមចោរឆក់ត្រីទាំងនោះរត់ពីការតាមចាប់ របស់កម្លាំងសមត្ថកិច្ចខេត្ដកណ្ដាល ក៏ទៅពើប និងលោកមេប៉ុស្ដិ៍ដែលកំពុងចុះទៅមើល សកម្មភាពនេះ ក៏ត្រូវប៉ះទង្គិចគ្នាបណ្ដាលឱ្យ ស្លាប់តែម្ដង៕

ស្នងការនគរបាល ខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញានក្ខន្ធ សពលោក ចាន់ សុផល

លោកស្នងការខេត្ត បែន រ័ត្ន ប្រគល់ថវិកា ចំនួន២១លាន និង១០ម៉ឺនរៀល ដល់ភរិយាលសព លោក ចាន់ សុផល

លោកស្នងការ ប្រគល់ថវិកាចំនួន ១លានរៀល ជូនលោក ធឿន ថន ដែលប្រទះឃើញសពលោក ចាន់ សុផលមុនគេ

ស្នងការនគរបាល ខេត្តកំពង់ចាម ដឹកនាំ កម្លាំងនគរបាល និងប្រជាពលរដ្ឋ ស្វែងរកលោកមេប៉ុស្តិ៍

រុស្ស៊ី និង គុយបា បង្កើត​លក្ខខណ្ឌ​ ជាច្រើន​សម្រាប់ ​អភិវឌ្ឍន៍​ទំនាក់ទំនង

$
0
0

ឡាហាវ៉ាន់៖ លោកប្រធានធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ដែលកំពុងតែបំពេញទស្សនកិច្ចនៅ ប្រទេសគុយបា នោះបាននិយាយនៅថ្ងៃសុក្រ ទី១១ ខែកក្កដា ថា ប្រទេសរុស្ស៊ី និង គុយបា គឺកំពុងតែបង្កើត នូវលក្ខខណ្ឌថ្មីៗបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ ទំនាក់ទំនងឲ្យកាន់តែរីកចំរើន ខ្លាំងឡើងរវាងប្រទេស ទាំងពីរនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ នេះថា ការសង្កត់ធ្ងន់របសលោក ពួទីន ដូចខាងលើនេះ បានកើតឡើងបន្ទាប់ពីលោក ជួបពិភាក្សាជាមួយ នឹងមេដឹកនាំគុយបា លោក រ៉ាអ៊ូល កាស្ត្រូ ក្នុងរដ្ឋធានីឡាហាវ៉ាន។ អំឡុងពេលធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃ របស់លោកពូទីន នៅគុយបា មេដឹកនាំទាំងពីរបាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន ១០ ដែលជាប់ទាក់ទងនឹងវិស័យ ថាមពល, ដឹកជញ្ជូន, វប្បធម៌, ឧស្សាហកម្ម និង សុខាភិបាល។
ក្រៅពីវិស័យចម្បងៗខាងលើនេះ ភាគីទាំងពីរក៏ បានចុះកិច្ចព្រមព្រៀង បន្ថែមទៀតដែរលើ ការ បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺន អ្នកជំនាញពន្លត់អគ្គីភ័យ និង ក្រុមសង្គ្រោះបន្ទាន់ ព្រមទាំងការ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក លើបញ្ហាសន្តិសុខអន្តរជាតិជាដើម។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និង គុយបា បានកើតឡើងជាង ៦ ទសវត្សរ៍មក ហើយ គឺនៅពេលដែលសហរដ្ឋអាម៉េរិក ហាក់មិនអើពើនឹង ប្រទេសដីកោះមួយនេះកាលពី សម័យគុយបាកំពុង ព្យាយាមធ្វើបដិវត្តន៍។ បច្ចុប្បន្នប្រទេសគុយបា កំពុងស្ថិតនៅក្រោម ទណ្ឌកម្មរបស់អាម៉េរិកនៅឡើយ ដោយផលលំបាក់ជាច្រើន បានកើតឡើងទៅលើប្រទេស នេះ ជាពិសេស គឺលើវិស័យសេដ្ឋកិច្ច។

ហេង មករា រីកមុខរីកមាត់ ក្នុងស្ថានីយទូរទស្សន៍ថ្មី

$
0
0

ភ្នំពេញៈ តារាពន្លកថ្មី ទើបតែរះលើវិថីសិល្បៈ កំពុងតែស្រវា ភាពល្បីល្បាញ លោក ហេង មករា បង្ហើបឲ្យដឹងថា ក្តីស្រមៃដែលលោកមានតាំងពីកុមារភាព ចង់ក្លាយជាតារា ដែលមានឈ្មោះ បោះសំឡេង ក្នុងវិថីសិល្បៈនោះ កំពុងតែចាប់ផ្តើម មានពន្លឺ ហើយ បន្ទាប់ពីលោកបាន គ្រងតំណែង ជាពិធីករនៅស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយ។

ក្នុងកិច្ចសម្ភាសន៍ ដោយផ្ទាល់ ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" នៅថ្ងៃសុក្រ ទី១១ ខែកក្កដានេះ តារាសម្តែង រូបស្រស់សង្ហា លោក ហេង មករា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ សន្ទុះការងារ ក្នុងវិថីសិល្បៈ របស់លោក ហាក់មានភាពរីកចម្រើន កាន់តែខ្លាំង ជាងមុន ។ បច្ចុប្បន្ននេះ លោកបានទទួលថតស្ពតច្រើន គួរសម ហើយនៅក្នុងពេលឆាប់ៗ ខាងមុខនេះ លោកក៏មានគម្រោងត្រៀម ថតស្ពតថ្មី និងគ្រងតំណែង ជាពិធីករផងដែរ ។

តារាប្រុសវ័យ២១ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា "ថ្មីៗនេះ ខ្ញុំទើបតែគ្រងតំណែង ជាពិធីករ នៅក្នុងស្ថានីយទូរទស្សន៍ថ្មីមួយ មានឈ្មោះថា CTV 8 HD ដែលអ្នកដឹកនាំ បានត្រៀមកម្មវិធីឲ្យលោកកាន់ មួយចំនួនទៀត ដែលទូរទស្សន៍ថ្មីមួយនេះ និងចាប់ផ្តើមដំណើរការ នៅក្នុងពេលឆាប់ៗខាងមុខនេះ "។

តារាប្រុស ហេង មករា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងក្តីស្រមៃរបស់លោក ក្រៅពីជាអាជីពជាពិធីករ លោកក៏នៅមានក្តីស្រមៃចាប់យកអាជីពសម្តែងរឿង និងតារាបង្ហាញម៉ូដបន្ថែមទៀត ដើម្បីពង្រីកទីផ្សារសិល្បៈ ឲ្យធំទូលាយ ហើយលោក នឹងខំប្រឹងពង្រឹងសមត្ថភាព ឲ្យបានល្អជាងនេះ ។ លោករំពឹងថា នៅក្នុងពេលឆាប់ៗនេះ លោកនឹងអាចទទួលបាន តំណែងអ្វីផ្សេងលើសពីនេះទៀត ៕


ទាហានរក ស៊ីឈើ គ្រញូង បាញ់តដៃជា មួយអាវុធហត្ថ ទាំងព្រឹក នៅក្រុង ស្ទឹងសែន

$
0
0

កំពង់ធំ ៖ ស្នូរគ្រាប់ កាំភ្លើងជិត១០គ្រាប់ បានបន្លឺឡើងកណ្ដាល ក្រុងស្ទឹងសែន ខេត្ដ កំពង់ធំ នោះ គឺជាការបាញ់ តគ្នានិងបាញ់គំរាម រវាងមន្ដ្រីយោធានៅព្រំដែន ដែលរកស៊ីដឹកឈើគ្រញូងនិងកម្លាំងអាវុធហត្ថខេត្ដកំពង់ធំ កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្ដែការផ្ទុះអាវុធរវាង ឈ្មួញរកស៊ីឈើខុសច្បាប់និងកម្លាំងអាវុធហត្ថខាងលើនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

ប្រតិបត្ដិការបង្ក្រាបការដឹកជញ្ជូនឈើ គ្រញូងពីព្រំដែនខេត្ដព្រះវិហារ មកស្ដុកនិង លាក់ទុកនៅផ្ទះរបស់ខ្លួនរហូតមានការផ្ទុះអាវុធខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង៦និង៥០នាទីព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិត្រញំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

ជុំវិញករណីផ្ទុះអាវុធមួយប្រាវ ប៉ុន្ដែមិន រងរបួសឬប៉ះពាល់ដល់អាយុជីវិតនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបំភ្លឺលំអិតពីមេបញ្ជាការ អាវុធហត្ថខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ហង្ស ថុល បាននោះទេ ដោយទូរស័ព្ទរបស់ លោកជាប់រវល់ ។

យ៉ាងណាក៏ដោយ ស្នងការនគរបាល ខេត្ដកំពង់ធំ លោកទូ សំអាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ថា នៅមុនពេលកើតហេតុ ពោលនៅព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ កម្លាំងអាវុធហត្ថខេត្ដកំពង់ធំ បានដេញតាមបង្ក្រាបរថយន្ដស៊ីអវីមួយគ្រឿង ដែលដឹកឈើគ្រញូងពីព្រះវិហារមកស្ដុកទុកនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅភូមិត្រញំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

ស្នងការនគរបាល លោកទូ សំអាន បាន បញ្ជាក់ទៀតថា នៅពេលដែលកម្លាំងអាវុធ ហត្ថកាក់ឱ្យឈប់ អ្នកបើករថយន្ដដឹកឈើ ដែលជាមន្ដ្រីយោធា ប្រចាំនៅព្រំដែន មិន បានឈប់នោះឡើយ ហើយនៅតែបន្ដដំណើរ ទៅមុខ រហូតបើករថយន្ដចូលទៅក្នុងផ្ទះរបស់ខ្លួន ។

លោកស្នងការបានបន្ដថា នៅពេលដែល បើករថយន្ដដឹកឈើគ្រញូងរបស់ខ្លួនចូលទៅ ក្នុងផ្ទះ ឈ្មួញឈើម្នាក់នេះ ដែលមានអាវុធ ខ្លីនៅក្នុងដៃ បានរត់ទៅក្រោយផ្ទះ ហើយបាញ់ចំនួន៧គ្រាប់មកលើកម្លាំងអាវុធ ហត្ថ ប៉ុន្ដែមិនត្រូវពេលនោះ កម្លាំងអាវុធហត្ថ ក៏បានបាញ់ឡើងលើ ចំនួនពីរគ្រាប់ជាការគំរាម ។

ស្នងការនគរបាលខេត្ដកំពង់ធំ បានបន្ដ ទៀតថា ក្រោយពីផ្ទុះអាវុធមួយប្រាវរួចមក  ឈ្មួញរកស៊ីឈើម្នាក់នេះ បានរត់ចូលផ្ទះប្រជាពលរដ្ឋ ប៉ុន្ដែប្រជាពលរដ្ឋ មិនបានជួយលាក់បាំងនោះឡើយ ពោលពួកគាត់ភ័យ ហើយនាំគ្នារត់ចេញពីជននេះ បន្ទាប់មកឈ្មួញរកស៊ីឈើ ក៏គេចខ្លួនបាត់តែ ម្ដង ។

ស្នងការនគរបាលខេត្ដ បានបញ្ជាក់ទៀត ថា ក្រោយពីជននេះបានរត់គេចខ្លួននោះ កម្លាំងសមត្ថកិច្ចចម្រុះ ទាំងអាវុធហត្ថ ទាំង នគរបាល និងមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកនាំ ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កំពង់ធំ បានចុះទៅឡោមព័ទ្ធផ្ទះ ហើយដក ហូតឈើគ្រញូងសុទ្ធជាង២០០គីឡូក្រាម និងរថយន្ដស៊ីអវីមួយគ្រឿង ដែលជននេះ ប្រើប្រាស់សម្រាប់ដឹកឈើនោះ ។

បើតាមលោកស្នងការ ឈ្មួញម្នាក់នេះ រក ស៊ីឈើជាយូរណាស់មកហើយ ប៉ុន្ដែមិន ទាន់បានបង្ក្រាបនិងចាប់ខ្លួន ហើយក្រៅពីការរឹបអូសឈើគ្រញូងនិងរថយន្ដស៊ីអវី កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានដកហូតសៀវភៅជាច្រើនក្បាល ដែលមានលេខទូរស័ព្ទ របស់សមត្ថកិច្ចមួយក្ដាប់តូច ដែលឃុបឃិត និងចូលរួមបើកភ្លើងខៀវនិងបើកផ្លូវ នៅពេលដែលឈ្មួញម្នាក់នេះ ធ្វើការដឹកជញ្ជូនឈើម្ដងៗ ។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចបាន នឹងកំពុងបន្ដស្រាវជ្រាវតាមស្វែងរកចាប់ខ្លួន ឈ្មួញឈើដ៏ល្បីម្នាក់នេះ ។

សូមចូលមើល វេបសាយ រកការងារ ធំជាងគេ

$
0
0

ភ្នំពេញ៖ ដើម្បីទទួលបានការងារ ធ្វើល្អប្រសើរ  ឬ ជ្រើសរើស បានបុគ្គលិកដ៏ត្រឹមត្រូវ និងទាន់ពេលវេលាលោកអ្នក គប្បី ចូលមើលក្នុងគេហទំព័រ www.hrcambodia.com ដែលក្នុងនោះរួមមាន៖

I-សម្រាប់អ្នកស្វែងរកការងារ (For Job Seekers)

- មានដំណឹងជ្រើសរើសបុគ្គលិកជាង ៥,០០០ ដំណឹងជាប្រចាំ

 - ទទួលព៌ត័មានឬដំណឹងការងារដែលមានតាមរយៈអ៊ីម៉ែល

- មានជម្រើសច្រើនក្នុងការស្វែងរកការងារ

- រក្សាទុកការងារ ដែលអ្នកពេញចិត្តសម្រាប់អានពេលក្រោយ

- ការគ្រប់គ្រងជីវប្រវត្តិងាយស្រួល សម្រាប់បេក្ខជនបង្ហាញដល់និយោជក

- មានភាពងាយស្រួលក្នុងការបញ្ជូនជីវប្រវត្តិ ទៅនិយោជកដោយស្វ័យប្រវត្តិ

-ទទួលបានពិន្ទុសម្រាប់ចាប់ឆ្នោតយករង្វាន់ ជាច្រើនរួមមាន៖ ម៉ូតូ កុំព្យូទ័រ ទូរស័ព្ទ iPaid iPhone និងរង្វាន់ជាច្រើនទៀត(ចូលមើលក្នុង Scoring) ។

II-សម្រាប់និយោជក (For Employers)

លោកអ្នកទទួលបានភាពងាយស្រួលជាច្រើន ដោយសារ www.hrcambodia.com ៖

- មានអ្នកចូលទស្សនាវេបសាយជាង ៤០,០០០ នាក់ក្នុងមួយថ្ងៃ

- មានដំណឹងជ្រើសរើសបុគ្គលិកជាង ៥,០០០ ដំណឹងជាប្រចាំ

-មានប្រវត្តិរូបបេក្ខជន ដែលស្វែងរកការងាររាប់ពាន់នាក់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (CV Management Database)។

-មានដៃគូសហការជាង ២,០០០ស្ថាប័ន

-ជួយបង្ហាញពីសក្តានុពលស្ថាប័នរបស់លោកអ្នក

-ជួយលោកអ្នកជ្រើសរើសបុគ្គលិក បានត្រឹមត្រូវ និងទាន់ពេលវេលា

-ជួយលោកអ្នកក្នុងការបណ្តុះបណ្តាល ហឹ្វកហ្វឺន និងអភិវឌ្ឍសម្ថភាព បុគ្គលិកស្របតាមតម្រូវការជាក់ស្តែង

-ជួយលោកអ្នកក្នុងការរៀបចំសរសេរគោលនយោបាយ និងនីតិវិធីគ្រប់គ្រងធនធានមនុស្សដើម្បីគ្រប់គ្រង និង ដំណើរការស្ថាប័នរបស់លោកអ្នកដោយរលូន និងជោគជ័យ

-ជួយលោកអ្នកក្នុងការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក តាមតម្រូវការ

-ជួយលោកអ្នកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើបដាវេបសាយ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយផលិតផលរបស់លោកអ្នកទៅកាន់អតិថិជនដោយផ្ទាល់

-លោកអ្នកអាចចូលមើលប្រវត្តិរូបបេក្ខជនឆ្នើម ក្នុងវេបសាយ អេជ អា ខេមបូឌា យើងខ្ញុំ ដើម្បីជ្រើសរើសបុគ្គលិក តាមបំណងរបស់លោកអ្នកដោយផ្ទាល់ គ្រប់ពេល និង គ្រប់ទីកន្លែង៕

Photo by DAP-News

ក្រឡាប់រថយន្ដ លុច្សស៊ីស ស្លាប់២ របួសធ្ងន់ ស្រាល៥នាក់ នៅក្បែរយាយ ម៉ៅពេជ្រនិល

$
0
0

កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរក្រឡាប់ រថយន្ដលុច្សស៊ីស ៤៧០មួយគ្រឿង នៅក្បែរ អាស្រមយាយម៉ៅពេជ្រនិល កាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិ លេខ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បណ្ដាលឱ្យស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាល៥នាក់ ។

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ដ កំពង់ស្ពឺ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងដោយសារតែរថយន្ដបើកលឿន ហើយមានម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវ ធ្វើឱ្យអ្នកបើករថយន្ដរេចង្កូត បណ្ដាលឱ្យក្រឡាប់តែម្ដងទៅ ។

នគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ជន រងគ្រោះដែលស្លាប់ ឈ្មោះផេង អាយុ១៨ឆ្នាំ មុខរបរជាសិស្ស រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ ឈ្មោះប៉ាង គឹមអេង ភេទស្រី អាយុ២០ឆ្នាំ រស់នៅជាមួយជនរងគ្រោះ ដោយឡែកជន រងគ្រោះ ៥នាក់ផ្សេងទៀត រួមមាន ទី១ ឈ្មោះកង ម៉េត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្បែរផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ ៧មករា រងរបួសធ្ងន់ ទី២ ឈ្មោះប៉ាង គឹមចេង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រងរបួសស្រាល ទី៣ឈ្មោះពេជ្រ អាយុ២២ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រងរបួសធ្ងន់ ទី៤ ឈ្មោះសំ កូ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើករថយន្ដ រងរបួសស្រាល ជាប្ដីឈ្មោះគឹមចេងនិងទី៥ មិនទាន់ស្គាល់ឈ្មោះ អាយុប្រមាណ៣០ឆ្នាំ រងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ស្រាល ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯរថយន្ដយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំប្រគល់ទៅឱ្យជនរងគ្រោះនៅពេលក្រោយ ។

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក កើត ឆែ អភិបាលរង​ខេត្តពោធិ៍សាត់​ និង ​លោក ឈុន សុង សមាជិក​ក្រុមប្រឹក្សា​ខេត្ត​នាំថវិកា​ និង​ គ្រឿង​ឧបភោគ​ប្រគេន​ព្រះសង្ឃ​វត្តមុនីរ័ត្ន​សុខារ៉ាម​

$
0
0

ពោធិ៍សាត់៖ លោកកើត ឆែ អភិបាលរង នៃ គណះអភិបាលខេត្ត ពោធិ៍សាត់ និង លោកឈុន សុង សមាជិកក្រុមប្រឹក្សា ខេត្តព្រមទាំមន្ត្រីសាលាខេត្ត កាលពីព្រឹកថ្ងៃទី 13 ខែ កក្កដា ឆ្នាំ 2014 នេះបាននាំ គ្រឿងឧបភោគបរិភោគ មានមីយើងចំនួន 15 កេស ត្រីខកំប៉ុងចំនួន 1 កេសធំ និង ថវិកាចំនួន 20 មុឺនរៀលទៅប្រគេន ព្រះចៅអធិការ វត្តមុនីរ័ត្នសុខារ៉ាម ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង/ ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសប្រគេនបច្ច័យ និង គ្រឿងឧបភោគ បរិភោគជូនព្រះចៅ អធិការវត្តមុនីរ័ត្នសុខារ៉ាម កាលពីព្រឹកថ្ងៃអាទិត្យនោះដែរ លោកកើត ឆែ និង លោកឈុន សុង បានទួលថ្វាយព្រះចៅ អធិការវត្តថា សម្រាប់ជាការដឹងគុណ ចំពោះព្រះសង្ឃ ហើយម្យ៉ាងទៀត គឹសម្រាប់ព្រះសង្ឃ ចូលព្រះវស្សាផងនោះ។

ដូចនេះក្នុងនាមលោកជា អភិបាលរងខេត្ត និង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង មន្ត្រីក្រោមឱវាទផងនោះគឺបាននាំបច្ច័យ និង គ្រឿងឧបភោគបរិភោក ទាំងនេះដើម្ប យកមកប្រគេន ព្រះសង្ឃដែលគង់ចាំ ព្រះវស្សានៅក្នុងវត្តមុនីរ័ត្នសុខារ៉ាម ដើម្បីបានមគ្គផលគ្រប់ៗគ្នា៕

ក្រុមគ្រូពេទ្យ វៀតណាម ចុះមកពិនិត្យជំងឺ ជូនពលរដ្ឋ នៅស្រុកស្វាយជ្រុំ

$
0
0

ស្វាយរៀងៈ នៅព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ចាប់ពីម៉ោង៨ និង០០នាទី នៅវិទ្យាល័យស្វាយជ្រំ ក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានក្រុមគ្រូពេទ្យស្មាក់ចិត្តទីក្រុង ហូជីមិញ វៀតណាម ចំនួន៦៨នាក់បានមក ជួយពិនិត្យ និងព្យាបាលជំងឺទូទៅនិងមានការចែកថ្នាំពេទ្យ មួយចំនួនផងនៅស្រុកស្វាយជ្រំ។

តាមការគ្រោងទុក និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ស្រុកស្វាយជ្រំចំនួន850នាក់ ។ នៅក្នុងឱកាសនេះ លោក គឹម ធា ប្រធានក្រុមប្រឹក្សា ខេត្តស្វាយរៀងបានជួបសំណេះសំណាលជាមួយវិជ្ជបណ្ឌិតវៀតណាម និង ប្រជាពលរដ្ឋខ្មែរដែលកំពុងពិនិត្យនិងព្យាបាលជម្ងឺនេះ នៅក្នុងពេលនេះដែរក្រុមគ្រូពេទ្យស្មាគ្រ័ចិត្តវៀតណាម ទន្ទឹមនិងមានចែកថ្នាំពេទ្យក៏នៅមានចែកអាហារ និងភេជ្ជៈម្នាក់១កញ្ចប់ទៀតផង៕

Viewing all 8042 articles
Browse latest View live




Latest Images