Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

តុលាការកោះហៅ លោកកឹម សុខា ចូល ទៅបំភ្លឺនៅថ្ងៃទី២៥ ខែកក្កដា

0
0

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចូលទៅបំភ្លឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក ដើម្បីបញ្ជាក់ ក្នុងនាមខ្លួនជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ។

យោងតាមដីកាកោះហៅ របស់ចៅក្រម ស៊ើបសួរកែវ មុនី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញឈ្មោះកឹម សុខា អាយុ៦១ឆ្នាំ ជាអ្នកទទួលខុសត្រូវ ក្នុងនាមជាមេដឹកនាំគណបក្សសង្គ្រោះជាតិ មានទីលំនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឱ្យចូលទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលា ម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤។

ការចេញដីកាកោះហៅរបស់សាលារាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងក្រោយពីបេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ពាក់ព័ន្ធការដឹកនាំក្រុមបាតុករទៅកាន់ទីលានប្រជាធិបតេយ្យ នាំឱ្យមានការប៉ះទង្គិច បណ្ដាលឱ្យក្រុមសន្ដិសុខ សណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ជិត៤០នាក់រងរបួសធ្ងន់ស្រាល ។

ជាមួយគ្នានេះក្រៅពីការចាប់ឃុំខ្លួន បេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតទាំង៥នាក់ ក៏មានបេក្ខជនតំណាងរាស្ដ្រជាប់ឆ្នោតពីរនាក់ផ្សេងទៀតដែរ ដែលត្រូវតុលាការកោះហៅឱ្យចូលខ្លួន រួមមាន លោកឡុង រី តំណាងរាស្ដ្រជាប់ឆ្នោត មណ្ឌលបន្ទាយមានជ័យ និងលោកនុត រំដួល តំណាងរាស្ដ្រជាប់ឆ្នោតមណ្ឌលស្វាយរៀង។


ចាប់មុខ សញ្ញាគ្រឿងញៀន ញាត់ចូលរថយន្ត ផ្អើលថា ចាប់ជំរិត

0
0

ភ្នំពេញ ៖ មានការផ្អើលឆោឡោ ករណីចាប់ជំរិត បុរសម្នាក់ដើរ ចេញមកពីរាំលេង ញាត់ចូលក្នុងរថយន្ត ជិះចេញទៅបាត់ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១៦ កក្កដា នៅមុខហាង តន្រ្តីស៊ីធីឡាយ ទល់មុខផ្សារទំនើបស៊ីធីម៉ល តាមមហាវិថីព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពី សន្តិសុខយាម នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប២គ្រឿង ម៉ាកឡង់គ្រីស្ស័រ៥៧០ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១២.០០៧៧ ជិះគ្នា៤ទៅ៥នាក់ មានស្រី មានប្រុស និងរួមដំណើរជាមួយ រថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ មិនចាំស្លាកលេខ មួយគ្រឿងទៀត បានចូលហូបស៊ុប នៅស៊ុគីស៊ុបភោជនីយដ្ឋាន គ្រឿងសមុទ្រ ម៉ាក់ស៊ីម ដែលមានទីតាំងនៅជាប់គ្នាជាមួយ នឹងតន្រ្តីស៊ីធីឡាយ (ជាកន្លែងមនុស្សចាស់ ចូលរាំកម្សាន្ត) ។

ខណៈពេលដើរចេញពីហូបស៊ុប មានបុរសម្នាក់ ជាម្ចាស់រថយន្ត ឡង់គ្រីស្ស័រ៥៧០ បានដើរសំដៅទៅ យករថយន្តស្រាប់តែ មានរថយន្ត៣គ្រឿងម៉ាក RAV4 ពណ៌ខ្មៅ វីហ្គោ ពណ៌ខ្មៅ កាមរីបាឡែន ពណ៌ស និងម៉ូតូ២គ្រឿង ចតនៅខាងមុខហាង ហើយបានចូលទៅ ចាប់បុរសជិះរថយន្តឡង់គ្រីស័រ ៥៧០ ញាត់ចូលក្នុងរថយន្ត RAV4 ជិះចេញទៅបាត់ ដោយមានម៉ូតូជាអ្នកអមដំណើរ ទៅពីក្រោយ ។ ពេលសន្តិសុខ ស្រែកផ្អើលឆោឡោត្រូវបាន ក្រុមជាអ្នកចាប់ញាត់ ចូលរថយន្តប្រាប់ថា ពួកគេជាសមត្ថកិច្ច ។

បន្ទាប់មកមានបុរស២នាក់បានជិះម៉ូតូ ទៅបើកយករថយន្តឡង់គ្រីស័រ រចេញទៅដោយប្រាប់ថាគេជាសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ ធ្វើឲ្យមានការផ្អើលឆោឡោថា មានករណីចាប់ជំរិតបានរាយការណ៍ទៅ សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរ និងស្រាវជាវបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកជិះរថយន្ត ឡង់គ្រីស័រ៥៧០ ទើបនឹងចេញពីរាំលេង នៅក្នុងតន្រ្តីស៊ីធីឡាយ ដើរទៅយករថយន្តត្រូវបានចាប់ញាត់ចូលក្នុង រថយន្តនោះមិនមែន ជាករណីចាប់ជំរិតទេ ត្រូវបានសមត្ថកិច្ច មូលដ្ឋានបង្ហើប ជានគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញចុះមកច្បាម មុខសញ្ញាចែកចាយ គ្រឿងញៀនទេ ៕

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះអញ្ជើញលោកប្រធានស្តីទី កឹម សុខា

កិច្ចពិភាក្សាចាប់ផ្ដើមរវាង កូរ៉េខាងជើង និង ខាងត្បូង សម្រាប់ការប្រកួតកីឡាអាស៊ី

0
0

សេអ៊ូល៖ កិច្ចពិភាក្សាការងាររវាងប្រទេសកូរ៉េទាំងពីរ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើម ដើម្បីពិភាក្សា គ្នាពីវត្តមាននៃ ការចូលរួមរបស់ កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី ដែលរៀបចំធ្វើ ជាម្ចាស់ផ្ទះដោយ ប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះដោយយោង តាមគណៈ កម្មការរៀបចំកម្មវិធីកីឡាអាស៊ី ឲ្យដឹងថា សមាជិក គណៈប្រតិភូ ចំនួន ៣ រូប មកពី ប្រទេសកូរ៉េទាំងពីរ បានបើកកិច្ច ប្រជុំនៅម៉ោង១០ ព្រឹកនេះដូចដែល គម្រោងបានរៀប ចំឡើង។ នេះជាកិច្ចប្រជុំ អន្ដរកូរ៉េលើកដំបូង សម្រាប់ ព្រឹត្តិការណ៍កីឡា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៨ មកម្លេះ នៅ ពេលដែលប្រទេសកូរ៉េ ទាំងពីរបាន ពិភាក្សាគ្នា ពីការចូលរួមមួយ សម្រាប់ ព្រឹត្តិការណ៍ កីឡាអូឡាំពិក (ស៊ីហ្គេម) ឆ្នាំ ២០០៨ នៅក្នុងទីក្រុងប៉េកាំង។ ទីក្រុងព្យុងយ៉ាង បាននិយាយកាលពី ចុងខែឧសភាថា ខ្លួននឹងបញ្ជូនអត្តពលិក និងគ្រូបង្វិក ចំនួន ១៥០ នាក់ ទៅកាន់ព្រឹត្តិការណ៍ កីឡាអាស៊ី ដែល រៀបចំឡើងជាម្ចាស់ផ្ទះ ដោយកូរ៉េខាងត្បូង នៅក្នុងទីក្រុង ផត ចាប់ពីថ្ងៃទី១៩ សីហា ដល់ថ្ងៃទី០៤ ខែតុលា។

នៅក្នុងកិច្ចប្រជុំនេះដែរភាគីទាំងពីររំពឹងថា នឹងធ្វើការពិភាក្សា លើបញ្ហាមួយចំនួន រួមបញ្ចូល ទាំងដឹកជញ្ជូនគណៈប្រតិភូ កីឡាកូរ៉េខាងជើង ដែលត្រូវបានប៉ាន់ ប្រមាណថាមានចំនួន ពី ៤០០ ទៅ៦០០ នាក់ និងការចំណាយ ចាំបាច់របស់គណៈប្រតិភូ ក្នុងការស្នាក់នៅទីនោះ។ ក្រុមអ្នកចចារមកពី ភាគីកូរ៉េទាំងពីរ ប្រហែលជា អាចនឹង ពិភាក្សាគ្នា ថាតើនឹងបង្កើតក្រុម កីឡារួមមួយ សម្រាប់ព្រឹត្តិការណ៍កីឡា ឫក៏យ៉ាងណា ឫក៏ការចូលរួម ប្រកួតរួមគ្នាដើម្បីបើក កម្មវិធី និងបង្កើតការ ចូលរួមក្រុម រីករាយមួយ។

ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម នឹងជាលើកទី៣ ដែលនឹងធ្វើជា ម្ចាស់ផ្ទះដោយកូរ៉េខាងត្បូងឆ្នាំ ១៩៨៦ ការប្រកួតនៅក្នុងទីក្រុងសេអ៊ូល និង២០០២ នៅក្នុងប៊ូសាន។ ប្រទេសកូរ៉េខាងជើង បានចូលរួមកម្មវិធី កីឡា នៅក្នុងឆ្នាំ២០០២ ក៏ប៉ុន្ដែមិនបានចូលរួមនៅក្នុងឆ្នាំ១៩៨៦ ដែលជាព្រឹត្តិការណ៍ កីឡាចំរុះនោះទេ៕

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត ខេត្តកែប ក្នុងឆមាសទី១ ឆ្នាំ២០១៤ មានការកើនឡើង ធៀបនឹងឆមាសទី១ ឆ្នាំ២០១៣

0
0

កែប៖ ឆមាសទី១ ឆ្នាំ២០១៤ ភ្ញៀវជាតិ និងឣន្តរជាតិ មកទេសចរក្នុងខេត្តកែប មានការកើនឡើង បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៣។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិល ដឹងតាមទូរស័ព្ទ នៅវេលាម៉ោង១០និង១០នាទី ព្រឹក ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៤នេះថា៖ ក្នុងឆមាសទី១ ឆ្នាំ២០១៤ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា  ក្នុងខេត្តកែប ទទួលបាន ភ្ញៀវ ទេសចរជាតិ និងឣន្តរជាតិ ចូលទស្សនាកម្សាន្ត មានចំនួនសរុបប្រមាណ ៤៧៥២៨៨នាក់ ។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៥១៣២០នាក់ និងភ្ញៀវឣន្តរជាតិមានចំនួន ២៨៦៦៨នាក់។ បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៣  ភ្ញៀវទេសចរជាតិ និងឣន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០១៤ មានការកើនឡើង សរុប៤២,២៩%  ភ្ញៀវជាតិបានកើនឡើង ៤៨,៥៣%  និងភ្ញៀវឣន្តរជាតិ កើនឡើង ១,៦៥%។

លោក សោម ចិន្តា បន្តឲ្យដឹងទៀតថា  មូលហេតុដែលនាំឲ្យភ្ញៀវទេសចរ មកកម្សាន្តលេងក្នុងទឹកដីខេត្តកែប មានការកើនឡើងនោះ គឺដោយសារ ទី១:ធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់បានល្ឣ,ទី២:ក្នុងឆ្នាំ២០១៤នេះ ខេត្តកែបបានកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តបានល្ឣ ដែល ភ្ញៀវទេសចរមើលទៅគួរឲ្យចាប់ឣារម្មណ៍ ជាងនេះទៅទៀតមានផ្លូវល្ឣ តភ្ជាប់ពីភ្នំពេញ មកកាន់ខេត្តកែប,ទី៣:ខេត្តបានកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធ ទេសភាពគួរឲ្យគយគន់ និងចាប់ឣារម្មណ៍ ដូចជា៖សួនច្បារ,កែលម្អភ្លើងបំភ្លឺតាមបណ្តាផ្លូវនានា  និងក្នុងខេត្តមានការដាំកូនឈើ តាមបណ្តាផ្លូវស្រស់ បំព្រង។ ក្រៅពីនេះ ខេត្តមានការពង្រីកនូវសេវាបំរើល្ឣ និងពង្រីកគុណភាពលើសេវាហូបចុក  និងតាមបណ្តាកន្លែងកម្សាន្ត មានឣនាម័យ និង បរិស្ថានល្ឣស្អាត។ ដោយឡែកតាមកោះកម្សាន្តក៏ត្រូវបានកែលម្អដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា ខេត្តកែប ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នៅទូទាំងប្រទេសកន្លងមក ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីខេត្ត សៀមរាបលេខ២ និងខេត្តបាត់ដំបងលេខ១៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រកាស​ ផ្លាស់ប្តូរ ប្រធានផ្សារ ច្បារអំពៅ

0
0

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ នៅសាលាខណ្ឌច្បារអំពៅ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច ប្រធានគណ:កម្មការគ្រប់គ្រង ផ្សារអំពៅ ក្រោមវត្តមាន លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំង អភិបាលរងខណ្ឌ ចៅសង្កាត់ មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ញាណ ច័ន្ទសោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអានដីកា ស្តីពីប្រកាសផ្ទេរភារកិច្ច លោក គង់ ធែល ពីប្រធានផ្សារជម្ពូវ័ន្ត មកធ្វើជាប្រធាន គណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ ជំនួសលោក ហ៊ួយ វិរ: ដែលត្រូវផ្ទេរភារកិច្ច ទៅធ្វើជានាយករងរដ្ឋបាល សាលាខណ្ឌមានជ័យ ។

មានប្រសាសន៍នាឱកាសនោះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ផ្សារច្បារអំពៅចាប់តាំងពីក្តោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៤នេះ បានធ្វើការដោះដូរប្រធានផ្សារចំនួន៤នាក់មកហើយ បូករួមទាំងលោក គង់ ធែល ដែលបានប្រកាសថ្ងៃនេះ ។ ចៅហ្វាយ ខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់ប្រធានផ្សារច្បារអំពៅថ្មី ឱ្យបន្តនិរន្តភាពក្នុងការបំពេញការងារ រៀបចំកែលម្អសោភ័ណភាព សណ្តាប់ធ្នាប់ផ្សារ សន្តិសុខ ឱ្យស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពោលគឺគ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ នៅក្នុងទីផ្សារ ដើម្បីការពារសុវត្ថិភាព ជូនដល់អ្នកលក់ អ្នកទិញ ។

ជាមួយគ្នានេះ អភិបាលខណ្ឌបានលើកឡើងជាចំហ នៅក្នុងពិធីនេះថា រាល់ផ្លូវថ្នល់ ទាំងឡាយនៅជុំវិញផ្សារ គឺសម្រាប់មធ្យោបាយធ្វើដំណើរ  ពេល បងប្អូនចូលទិញ ឥវ៉ាន់ ឬទំនិញនៅក្នុងផ្សារ ។ ប៉ុន្តែតាមការពិនិត្យជាក់ស្តែង ផ្លូវថ្នល់នៅជុំវិញផ្សារ បន្លែច្បារអំពៅ (ផ្សារក្រោម) ត្រូវបានប្រធាន ផ្សារយកមកធ្វើអាជីវកម្ម លក់ដូរឥវ៉ាន់ ដាក់តាំងទំនិញហូរហៀរពាសពេញលើផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ។ ដូចនេះស្នើ ប្រធានផ្សារទើបឡើងថ្មី ត្រូវធ្វើការកែលំអរ ដោយមិនត្រូវយកផ្លូវថ្នល់ ធ្វើអាជីវកម្មឡើយ ចៀសវាងការរិះគន់ពីមហាជន ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា ជារួមអាជ្ញាធរខណ្ឌ មានគម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្សារទាំងអស់ ក្នុងខណ្ឌច្បារអំពៅ ដូចជា ផ្សារព្រែកឯង លក់ដូរលើចិញ្ចើមថ្នល់ ផ្សារចាមនៅព្រែកប្រា ផ្សារបន្លែ ច្បារអំពៅ ។ល។  លោកបានលើក ឡើងថា ផ្សារគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ទាំងអ្នកលក់ និងអ្នកទិញ ប៉ុន្តែគ្មានការប្រមូលផ្តុំចោរទេ ។ល។ លោកសង្កត់ធ្ងន់ថា នៅទីផ្សារលៃលកធ្វើយ៉ាងណា ឱ្យលុបបំបាត់នូវចោរកម្ម ដូចជា ចោរឆក់ វះហោប៉ៅ និងចោរប្លន់ ។

លោក អ៊ាង ស៊ីផាន បានលើកឡើង ស្នើទៅប្រធានផ្សារ ឱ្យពិនិត្យអ្នករកស៊ីនៅក្នុងផ្សារ អ្នកផ្ញើកង់ ម៉ូតូ រថយន្ត និងអ្នកលក់ដូរកំប៉ិកកំប៉ុក ហាមយក លើសពីសៀវភៅបន្ទុក ដែលសាលាក្រុងបានកំណត់ ។ បើសិនជាមានករណី យកលុយលើសពីសៀវភៅ អាជ្ញាធរខណ្ឌនឹងចាត់វិធានការ  កសាង សំណុំរឿងបញ្ជូនទៅសាលាក្រុង តាមផ្លូវច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោកឧកញ៉ា សៀង ណាំ ត្រួតពិនិត្យ ការដ្ឋានស្ថាបនា កំណត់ផ្លូវឆ្ពោះ ទៅកាន់រមណីយដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្ត្រ ភ្នំគូលេន

0
0

សៀមរាប : នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ លោកឧកញ៉ា  សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញត្រួតពិនិត្យការដ្ឋាន ស្រោចកាស៊ូ(DBST) លើកំណាត់ផ្លូវទៅកាន់ភ្នំគូលេន ដែលកំពុងសាងសង់ដោយកងវិស្វកម្មសម្តេច តេជោ ហ៊ុន សែនសៀមរាប ។

ផ្លូវក្រាលស៊ូ ដែលកំពុងដំណើរការស្រោចកៅស៊ូនេះ មានប្រវែង ១០ គីឡូម៉ែត្រ ចាប់ផ្តើមចេញពីផ្លូវជាតិលេខ៦៧ ត្រង់ចំណុចរង្វង់មូលបន្ទាយស្រី បត់ស្តំាឆ្ពោះទៅកាន់ជើងភ្នំរមណីយដ្ឋាន ធម្មជាតិ និងប្រវត្តសាស្ត្រភ្នំគូលេន។ ផ្លូវនេះបានចាប់ផ្តើមបើកការដ្ឋានស្ថាបនា ចាប់តាំងពីដើមខែមេសា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះបានសំរេច ធ្វើគ្រឹះដីសបានរួចរាល់១០០% ចាក់ដីក្រហមបាន ៨ គីឡូម៉ែត្រ ចាក់ថ្មម៉ិចបាន ៦ គីឡូម៉ែត្រ រោយថ្ម M19 បាន ៥គីឡូម៉ែត្រ និងរោយថ្ម M12 រួចជាស្ថាពរ បាន ២គីឡូម៉ែត្រ ។ គិតជាភាគរយនៃការស្ថាបនាផ្លូវកៅស៊ូ ទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំគូលែននេះ បានប្រមាណជា ៥៥%ហើយ ។

លោកឧកញ៉ា សៀង ណាំ បានឲ្យដឹងថា ផ្លូវនេះមានសារសំខាន់ណាស់ សម្រាប់បម្រើឲ្យវិស័យទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រោះ ចាប់តាំងពីប្រទេសជាតិយើង ទទួលបាននូវសន្ដិភាព ស្ថិរភាព និង សន្ដិសុខគ្រប់គ្រាន់ហើយនោះ រមណីយដ្ឋានភ្នំគូលែននេះ បានទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជារៀងរាល់ថ្ងៃ ហើយប្រជាពលរដ្ឋក៏បានមកពីទីជិតទីឆ្ងាយៗ តាំងទីលំនៅឋាន ប្រកបអាជីវកម្ម និងធ្វើកសិកម្ម យ៉ាងច្រើននៅតំបន់នោះ ផងដែរ ៕

Photo by DAP-News

Photo by DAP-News

អភិបាលកំពង់ស្ពឺ ជំរុញឲ្យ រដ្ឋបាលព្រៃឈើ និងប្រជាពលរដ្ឋ នាំគ្នាថែរក្សាកូនឈើ ដែលបានដាំរួច ក្នុងពេលប្រារព្ធរុក្ខទិវា

0
0

កំពង់ស្ពឺ៖ រុក្ខទិវាថ្នាក់ខេត្ត បានប្រារព្ធធ្វើឡើង នៅនៅឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក អ៊ួ សំអួន អភិបាលខេត្ត កំពង់ស្ពឺ , លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស  បងប្អូនប្រជាពលរដ្ឋ ព្រះសង្ស បានអញ្ជើញ និងនិមន្តចូលរួមយ៉ាងច្រើន។

នាឱកាសនោះ លោក អ៊ួ សំអួន អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ព្រៃឈើមានប្រវត្តិទាក់ទង ជាមួយសង្គមខ្មែរយើង តាំងពីការកកើត ទឹកដី មករហូតពេលបច្ចុប្បន្ននេះ និងបន្តទៅអនាគតយូរអង្វែង។ ប្រជាពលរដ្ឋខ្មែរយើង បានពឹងអាស្រ័យលើផល អនុផលព្រៃឈើក្នុងជីវភាព ប្រចាំថ្ងៃមានជាអាទិ៍ ៖ អុស ធ្យូង ឈើសំណង់ ឱសថ វត្ថុប្រើប្រាស់ គ្រឿងសង្ហារឹម... ។ល។ ព្រៃឈើផ្តល់ម្លប់សម្រាប់ជ្រក ផ្តល់ខ្យល់ អុកស៊ីសែន សម្រាប់ដកដង្ហើម ជាកំពែងការពារខ្យល់ព្យុះ ទឹកជំនន់ ការហូរច្រោះ ទាក់ទាញទឹកភ្លៀង និងផ្តល់ជីវជាតិសម្រាប់របរកសិកម្ម សំអាតបរិយាកាស ពីភាពកខ្វក់ ដោយសារការបំពុលរបស់មនុស្ស ផ្តល់ទេសភាព និងបរិស្ថានមនោរម្យ សម្រាប់ការ រស់នៅរបស់មនុស្ស សត្វ។ ក្រៅពីនេះព្រៃឈើមាន តួនាទីក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ផងដែរ ។

លោកបន្តថា ដោយមើលឃើញពីតម្លៃដ៏ច្រើនឥតគណនា ដែលព្រៃឈើ បានផ្តល់ឲ្យសង្គមជាតិ ដូចបានរៀបរាប់ជូនខាងលើនេះ រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និង អភិវឌ្ឍន៍វិស័យព្រៃឈើ ឲ្យកាន់តែមានការរីកចំរើន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រដល់ ប្រជាពលរដ្ឋជនបទ ដែលពឹងផ្អែកលើអនុផលព្រៃឈើ បង្កើនចំណូល សេដ្ឋកិច្ចជាតិប្រកបដោយ និរន្តភាព ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញ ឲ្យអនុវត្តនូវច្បាប់ស្តីពី ព្រៃឈើ បទបញ្ជា លិខិត បទដ្ឋានគតិយុត្តិនានា ជាពិសេសប្រើប្រាស់នូវ វិធានការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានកាន់កាប់ដីព្រៃឈើដោយខុស ច្បាប់ពី សំណាក់ជនខិលខូច វិធានការទាំងនេះ ត្រូវបានអនុវត្តដូចភ្លៀងរលឹម និងមានការ ចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ យ៉ាងមានប្រសិទ្ធិភាព។

លោក ច័ន្ទ ថេតថានរៈ ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល បានលើកឡើងថា  នៅក្នុងឆ្នាំ២០១៤នេះ សម្រេចកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ សម្រាប់រៀបចំប្រារព្ធពិធី អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា នៅក្នុងបរិវេណវិទ្យាល័យ បិតាឯករាជ្យ នៅក្នុងបរិវេណវិទ្យាល័យ បិតាឯករាជ្យ ស្ថិតក្នុងឃុំព្រៃញ្ញាតិ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ដោយបានដាំដើមឈើប្រភេទដើមគ្រញូង បេង គគីរ ឈើទាល បេងខ្យល់ និងដើមអាកាស្យា ចំនួន១៣០០៦ដើម នៅតាមសងខាងផ្លូវលេខ៤១។  ក្នុងពិធីថ្ងៃនេះ ខណ្ឌរដ្ឋបានព្រៃឈើកណ្តាល ក៏បានត្រៀមកូនឈើហូបផ្លែ សរុបចំនួន ៣.០០០ដើម រួមមាន៖ កូនឈើហូបផ្លែ (ស្វាយ)១.៥០០ដើម(ខ្នុរ) ១.៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួម ក្នុងពិធីនេះផងដែរ សម្រាប់ដាំតាមមូលដ្ឋាន។

លោក ច័ន្ទ ថេតថានរៈ បានបន្តថា អង្គភាពរដ្ឋបាលព្រៃឈើមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ បានសហការចូលរួមចំណែក ក្នុងការងារដាំឈើយ៉ាងសកម្មទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីទឹកចិត្តស្រឡាញ់ព្រៃឈើ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយកូនឈើជាច្រើន ដែលបានដាំរួចក៏ឃើញមានការថែទាំ ពីសំណាក់ម្ចាស់ក្បាលដីជាប់ និងផ្លូវជាតិលេខ៤១ផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ក្រុម CAO លើកពានហត្ថាកសិករ ក្រោយយកឈ្នះក្រុម CBO ដោយលទ្ធផល ៩-៤

0
0

ភ្នំពេញៈ ទីបំផុតក្រុម CAO ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ពានរង្វាល់បាល់ទាត់ហត្ថាកសិករ (CAO) បានលើកពានខ្លួនឯងយ៉ាងស្រួល បន្ទាប់ពីប្រកួតឈ្នះក្រុម CBO ដោយលទ្ធផលបច្ចេកទេស ៩-៤ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤នេះ នៅលើទីលានវាលពន្លឺ ។

កញ្ញា អ៊ឹម វណ្ឌិត អនុប្រធានអគ្គនាយក និងជាអគ្គនាយិកាអភិបាលកិច្ចហត្ថាកសិករ បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ហត្ថាកសិករ CAO លើកដំបូងនេះ បានដំណើរការអស់រយៈពេល ៤ខែមកហើយ ដោយមានក្រុមកីឡាករមកពីបណ្ដាការិយាល័យជុំវិញរាជធានីភ្នំពេញ និងការិយាល័យកណ្ដាលចំនួន ១០ក្រុមចូលរួមប្រកួត និងបែងចែកជា ២ពូល ក្នុងមួយពូលមាន ៥ក្រុម ។ ឆ្លងកាត់ប្រកួតជម្រុះក្នុងពូលនីមួយៗ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឃើញថាក្រុម CAO និងក្រុម CBO ជាអ្នកមានឱកាសឡើងមកលេងវគ្គផ្ដាច់ព្រ័ត្របន្ដ ។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ ក្រុម CAO បានបំបាក់ក្រុម CBO យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៩-៤ ដែលជោគជ័យនេះ ធ្វើឲ្យក្រុម CAO ក្លាយជាម្ចាស់តំណែងជើងឯកពានហត្ថាកសិកររបស់ខ្លួនតែម្ដង ។ កីឡាករ សួនចាន់ រដ្ឋា ខ្សែប្រយុទ្ធក្រុម CAO ដែលជួយឲ្យក្រុមខ្លួនលើពាននោះ បានឲ្យដឹងថា នេះជាលើទី១ហើយ ដែលលោកបានចូលរួមប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ និងបានលេងជាមួយមិត្តរួមការងារ ដើម្បីរឹតចំណងសាមគ្គីភាព ហើយក៏ដើម្បីសុខភាពល្អផងដែរ ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ បានប្រសាសន៍ ក្រោយបញ្ចប់ការប្រគល់ពានរង្វាន់ជូនម្ចាស់ជើងឯកថា ការបង្កើតពានរង្វាន់នេះឡើង គឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរបស់បុគ្គលិកហត្ថាកសិករឲ្យកាន់តែល្អប្រសើរ ជាពិសេសគឺនាំឲ្យសុខភាពល្អដល់ពួកគាត់ ក៏ដូចជាការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ លោកបានបន្ដទៀតថា ពានរង្វាន់នេះ នឹងរក្សាទុកឲ្យការិយាល័យ និងសាខាផ្សេងៗ មកប្រកួតដណ្តើមយកវិញនៅពេលខាងមុខ ហើយលោកសង្ឍឹមថា កីឡាករហត្ថាកសិករ នឹងទទួលបានពានរង្វាន់នៅពេលប្រកួតជាមួយស្ថាប័ន និងក្រុមកីឡាបាល់ទាត់ផ្សេងៗទៀត ៕

បើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ឆ្អឹងដែកមួយខ្សែ នៅក្នុងសង្កាត់ត្រពាំងក្រសាំង

0
0

ភ្នំពេញៈ ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ត្រពាំងក្រសាំង ទទួលបានផ្លូវបេតុងឆ្អឹងដែក ១ខ្សែ ដែលបានរៀប ចំធ្វើពិធីបើកការដ្ឋាន ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ តំណាងឲ្យលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញ ជុំវិញ ការិយាល័យខណ្ឌ រួមនឹងចៅសង្កាត់ មេភូមិ ប្រជាពលរដ្ឋជាច្រើនផងដែរ ។

ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

លោក ឃឹម ស៊ុនសូដា បានមានប្រសាសន៍ថា  ផ្លូវបេតុងឆ្អឹងដែកនេះ មានប្រវែង៣៥០ម៉ែត្រ ទទឹង ៤ ម៉ែត្រ ដែលជាប្រាក់បដិភាគ របស់ប្រជាពលរដ្ខមានចំនួន ២៩៨៨០០០រៀល និងប្រាក់វិភាជរបស់រាជ រដ្ឋាភិបាលចំនួន ៩៩៦០០០រៀល សរុបទាំងអស់ចំនួន ៩៨១៧៥០០០រៀល ។

លោកបានបន្តថា ដោយសារតែប្រទេសជាតិយើង មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ កំណើនយានយន្ត ក៏ បានកើនឡើងផងដែរ ហើយផ្លូវថ្នល់ដែលជាបណ្តាញទំនាក់ទំនងគ្នា ពីតំបន់មួយទៅតំបន់មួយទៀត ក៏ បានកើតឡើងជាច្រើនផងដែរ ។ ដូចជានៅពេលនេះ យើងបានចូលរួមបើកការដ្ឋានស្ថាបនា ផ្លូវបេតុង មួយខ្សែទៀត នៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់ ដើម្បីសម្រួលការធ្វើចរាចរណ៍ និងដឹក ផលកសិកម្ម ទោះបីផ្លូវនេះវាមិនវែងមែន ប៉ុន្តែវាបានជួយសម្រួលការធ្វើដំណើររបស់ បងប្អូនប្រជាពល រដ្ឋ នៅក្នុងមូលដ្ឋាននេះបានជាច្រើនផងដែរ ។

លោកបានបន្តថា ចំពោះក្រុមហ៊ុនដែលដេញថ្លៃបានស្ថាបនាផ្លូវនេះ សូមឲ្យគោរពទៅតាម ការណែនាំ របស់អាជ្ញាធរ ធ្វើយ៉ាងណាឲ្យរួចរាល់ទៅតាមការកំណត់ និងមានគុណភាពខ្ពស់ ហើយទន្ទឹមនឹងនោះ ដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់នឹងដងផ្លូវ កំពុងស្ថាបនា សូម ឲ្យជួយចូលរួមជាមួយក្រុមហ៊ុន និងលះបង់ដីចំណីផ្លូវ ដើម្បីសម្រួលដល់ក្រុមហ៊ុនឲ្យស្ថាបនាបានដោយ រលូន និងសូមឲ្យជួយថែរក្សាសមិទ្ធផលនេះ បានគង់វង្សយូរអង្វែង ។

តំណាងក្រុមហ៊ុនបានឡើងប្តេជ្ញាចិត្តថា និងគោរពទៅតាមការណែនាំ របស់អាជ្ញាធរទាំងស្តង់ដា និងការ កំណត់ ឬក៏អាចហើយមុនកំណត់ ។ ប៉ុន្ដែវាបានរួមចំណែក ជួយបំពេញតម្រូវការ ជូនបងប្អូននៅក្នុង មូលដ្ឋានផ្ទាល់ ។ ការស្ថាបនារបស់អាជ្ញាធរ គឺគេធ្វើឡើង តាមធនធានដែលមាន ពោលគឺមានលុយ ប៉ុន្មានយើងធ្វើប៉ុណ្ណោះតាមលក្ខណៈជាតំណាក់កាលៗ ។

លោកបានណែនាំ ដល់ប្រជាពលរដ្ខនៅក្នុងមូលដ្ឋាន ដែលមានផ្លូវត្រូវស្ថាបនា ឲ្យចេះមានការយោគ យល់គ្នាទៅវិញទៅមក ទាំងតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋអ្នកទទួលផល ដើម្បីឲ្យដំណើរការ ស្ថាបនានេះ ប្រកបដោយភាពរលូន និងឆាប់រួចរាល់តាមផែនការកំណត់ ៕

 

ប្រជាពលរដ្ឋ នៅទីរួម ខេត្ដកោះកុង ស្នើសុំឱ្យ ប្រធានមន្ទីរ សាធារណការ ជួយពិនិត្យមើល ផ្លូវទៅ បឹងឃុនឆាង

0
0

កោះកុង ៖ ប្រជាពលរដ្ឋ នៅទីរួម ខេត្ដកោះកុង ដែលបាន ធ្វើដំណើរ ឆ្លងកាត់ ផ្លូវមួយខ្សែ ស្ថិតនៅខាងកើត ស្ដូបឆ្ពោះទៅ ភូមិបឹងឃុនឆាង ក្រុងខេមរភូមិន្ទ ដែលផ្លូវមួយខ្សែនេះ នឹងមានគោលដៅ រហូតដល់វារីអគ្គីសនី ឬស្សីជ្រុំឯណោះ មានសភាពខូចខាត ស្ទើរទាំងស្រុងនោះ បានស្នើសុំដល់ប្រធានសាធារណការ និងដឹកជញ្ជូន ជួយពិនិត្យមើលផង។

ផ្លូវមួយនេះ មានប្រវែងប្រហែលជាង៣០០ម៉ែត្រ តែប៉ុណោ្ណះ ដែលធ្វើឱ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ រាល់ថ្ងៃមិនថា ថ្ងៃឬយប់នោះទេ ។ ប្រជាពលរដ្ឋ រស់នៅបឹងឃុនឆាង ដែលហៅថា ភូមិថ្មី និងប្រជាពលរដ្ឋ នៅក្នុងទីរួមខេត្ដ គ្រប់មជ្ឈដ្ឋាន បាននិយាយប្រាប់ មជ្ឆលណ្ឌលព័ត៌មានដើមអម្ពិល ដោយរិៈគន់ថា លោក លី សារ៉េត ប្រធានមន្ទីរ សាធារណការ ខេត្ដកោះកុង រាល់ថ្ងៃ មិនបានជួយពិនិត្យ មើលផ្លូវមួយខ្សែ នេះទេ ហើយរាល់ថ្ងៃ ខូចស្ទើរទាំងស្រុង ដែលប្រវែង ប្រហែលជា៣០០ម៉ែត្រតែប៉ុណ្ណោះ ប្រៀបដូចរុនបាយខុមអញ្ជឹង ។

ហើយបើការធ្វើដំណើរ របស់ប្រជាពលរដ្ឋវិញ ពិបាកណាស់ក្នុងការធ្វើដំណើរ ជាពិសេសស្រ្តីមានផ្ទៃពោះ ។ ប្រភពដដែល បានបន្ដថា ផ្លូវនេះក៏មាន សារៈសំខាន់ណាស់ដែរ ទី១ មានវត្ដ នៅក្នុងភូមិនេះ ធំជាងគេក្នុងខេត្ដ ។ ទី២ មានទីបញ្ជារការសឹងរងកោះកុង។ ទី៣មានវារីអគ្គីសនី ឬស្សីជ្រុំ ក្នុងការដឹក សម្ភារៈឡើង ។ បើមានសារៈសំខាន់ ដូច្នេះចុះហេតុអ្វីក៏ លោក លី សារ៉េត មិនយកភ្នែកមើលសោះ ទុកឱ្យខូចខាតរាប់ឆ្នាំ មកហើយ ។

ប្រជាពលរដ្ឋបានបន្ដថា  សូមឱ្យលោក ជិះរថយន្ដមកមើលផ្ទាល់ នឹងភ្នែកផង កុំចាំតែកូនចៅ រាយការណ៍ កូនចៅ មិនដែលរាយការ ណ៍ នូវអ្វីអាក្រក់នោះទេ គឺល្អតែរហូតនឹង ហើយបើតាមការឃ្លាំមើល របស់ពួកគាត់មិនដែលឃើញមុខ មន្ដ្រីណាទៅមើទេ រាល់ថ្ងៃនឹង ចងអ្នកណាពិបាក អីពិបាកទៅឱ្យតែលោកបានស្រួល និងមានរបាយការណ៍ ទៅថ្នាក់លើទៅ បានហើយ។

ប្រជាពលរដ្ឋនៅ ក្នុងទីរួមខេត្ដក៏បានរិៈគន់ចំៗ ថា នៅគ្រប់បណ្ដាផ្លូវ នៅក្រុងខេមរៈភូមិន្ទ ស្ទើរទាំងអស់ខ្លះ ពុំមានដាក់ប្រព័ន្ធលូទេ ទុកឱ្យ ទឹកហូរលើផ្លូវពេញខ្លះ ដក់ទឹកជាប់មិនហូរ ទៅណាព្រោះវាគ្មាន បណ្ដាយហូរចេញ ។ ប្រជាពលរដ្ឋទាំងនោះ បាននិយាយថា បើមុនធ្វើផ្លូវត្រូវ ពិចារណារឿងលូសិន ទានព្រោះប្រព័ន្ធលូ នេះវាសំខាន់ ក្នុងការបញ្ជៀស ទឹកចេញហើយផ្លូវ នៅល្អបានយូរទៀតផង ពីព្រោះនៅក្នុងទីរួមខេត្ដកោះកុង វាជាប់នឹងសមុទ្រវាងាយ ហូរបានលឿន។ ហើយលោកគួរតែចុះស្ដាលូរ ផងវាមានដីល្បាប់ស្ទើរ ពេញលូហើយ ។

ការសំណូមពរ របស់ប្រជាពលរដ្ឋសូមឱ្យ អាជ្ញាធរខេត្ដ មានវិធានក្ដៅ ទៅលើមន្ទីរសាធារណៈការណ៍ និងស្ថាប័ន ដែលពាក់ព័ន្ធផង កុំឱ្យចេះតែមាន របាយណ៍ល្អច្រើនពេក ទៅថ្នាក់លើ ហើយសូមអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ចុះមើលផ្ទាល់ៗផង ពីព្រោះបើរដូវភ្លៀវវាពិបាក ណាស់បើរដូវប្រាំង វាគ្រាន់បើបន្ដិច៕

សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ករណីចែកចាយ និង ប្រើប្រាស់ គ្រឿងញៀន

0
0

រតនគិរីៈ ដោយមានការ ណែនាំពីលោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការ នគរបាលខេត្ត និងលោក វរសេនីយ៍ឯក វ៉ាន់ សង្វាត ស្នងការរងទទួល បន្ទុកការិយាល័យ កណ្តាលប្រឆាំង បទល្មើស ដល់មន្ត្រី នគរបាលជំនាញក្រោមឱវាទ ក្នុងការទប់ស្កាត់ការ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ដែលកំពុង កើតមានក្នុងខេត្ត ។

ជាក់ស្តែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះកម្លាំង នគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានចុះទៅឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់ នៅចំណុចផ្ទះជួលមួយកន្លែង ដែលម្ចាស់ផ្ទះឈ្មោះ ឃីម សារីស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់បឹងកន្សែង ក្រុងបានលុង ។

នគរបាលដែលចុះប្រតិបត្តិការ ខាងលើប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ ខ្លួនជនសង្ស័យខាង លើនេះ បានគឺបន្ទាប់ពីទទួលពត៌មានពីបណ្តាញកម្លាំងសម្ងាត់ ហើយជនសង្ស័យទាំង ៤នាក់ នេះរួមមាន ទី១ឈ្មោះ ហេង ប៊ុនហុង ហៅយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ លីម ស៊ីថា ហៅភក្តី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី៣ឈ្មោះសុផល វិជ្ចការដានី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ នៅហាងអ័រគីដេ អ្នកទាំង៣នាក់នេះ ស្នាក់នៅ ផ្ទះជួលក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៤ឈ្មោះ វ៉ាន ទេវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរធ្វើការនៅហាងម្លប់ក្រង៉ោក ស្ថិតនៅភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបាន លុង។

សមត្ថកិច្ចដដែលខាងលើប្រាប់បន្តទៀតថា សម្ភារៈដកហូតរួមមានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៣ហ៊ុន ថ្នាំយ៉ាម៉ាពណ៌ផ្កាឈូក១គ្រាប់ និងឧបករណ៍សេពគ្រឿងញៀន មួយចំនួនទៀត ។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នេះដែរ កម្លាំងនគរបាលប្រឆាំគ្រឿងញៀន នៃស្នងការ នគរបាល ខេត្ត រតនគិរីបានបញ្ជូនជនសង្ស័យរួមនិង វត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

លោកបណ្ឌិត​ គឹម​ សន្តិភាព ដង្ហែទៀនវស្សា ប្រគេនព្រះសង្ឃ នៅវត្តសន្សំកុសល និងវត្តទួលសម្មាធិ

0
0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា វិទ្យុអាស៊ីសេរី និង VOA ជាវិទ្យុផ្សាយព័ត៌មាន លំអៀងទៅបក្សប្រឆាំង ក្នុងឱកាសលោក និង ក្រុមការងារបានដង្ហែទានវស្សា ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ និងនាំបច្ច័យមកប្រគេន ព្រះសង្ឃនៅវត្តសន្សំកុសល និងវត្តទួលសម្មាធិ ដែលកំពុងគង់ចាំព្រះវស្សា ក្នុងរយៈពេល៣ខែ ស្ថិតនៅ ក្នុងឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងពិធីនេះ លោកបណ្ឌិត គឹម សន្តិភាព និងក្រុមការងារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីបូជាទៀនធូក ផ្កាភ្ញី សូត្រមន្ត នមាសិកា ព្រះរតនត្រៃ សមាទាន សីល និង វេរប្រគេនព្រះសង្ឃទាំង២វត្ត ដោយក្នុង១វត្តៗ ទទួលបាននូវទៀន ព្រះវស្សា១គូ ប្រេង អង្ករ គ្រឿង ឧបភោគ បរិភោគ រួមមាន តែ ស្ករ ទឹកដោះគោ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី និងបច្ច័យផងដែរ ។

លោកប្រធានក្រុមប្រឹក្សាឃុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ លោកបណ្ឌិត គឹម សន្តិភាព និងក្រុម គ្រួសារ ព្រមទាំងក្រុមការងារ ដែលជារៀងរាល់ឆ្នាំ តែងតែយកចិត្តទុកដាក់ក្នុងទាំងពុទ្ធចក្រ អាណាចក្រ តាមរយៈការចុះជួយ របស់ក្រុមការងារឃុំព្រែកខ្សាយ ខ វាបានធ្វើឲ្យ ជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំកាន់ល្អប្រសើរជាងមុន។

លោកបណ្ឌិត គឹម សន្តិភាព ក៏បានថ្លែងនៅក្នុងពិធីនេះថា សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា វិទ្យុអាស៊ីសេរី និង VOA គឺជាវិទ្យុដែលផ្សាយ ព័ត៌មានលំអៀងទៅបក្សប្រឆាំង ដែលកន្លងមកបានចូលរួមបង្កើត ឲ្យមានការភ័ន្តច្រឡំ ក្នុងទស្សនៈប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ។ វិទ្យុនេះមិនដែលផ្សាយពីសមិទ្ធិផល ដែលរាជរដ្ឋាភិបាលបានកសាងកន្លងមកនោះទេ ។ ហេតុនេះ សូមបងប្អូនឈប់ជឿលើព័ត៌មានរបស់វិទ្យុនេះ តទៅទៀត ជាពិសេសពត៌មានទាក់ទងនឹងព្រឹត្តិការណ៍ ថ្ងៃ១៥ ខែកក្កដា កន្លងមកនេះ ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិតក៏បានពាំនាំ នូវការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចទាំងបី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើផង ដែរថា បងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងស្មារតី សាមគ្គីគ្នាយ៉ាងរឹងមាំ ជាមហាគ្រួសារខ្មែរតែមួយ។

នៅទីបញ្ចប់ លោកបណ្ឌិត គឹម សន្តិភាព និងក្រុមការងារបានប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗ ថ្វាយព្រះសង្ឃ និងបានផ្តាំផ្ញើបងប្អូន ប្រជាពលរដ្ឋ មេត្តាកុំជឿការញុះញង់របស់បក្សប្រឆាំងបន្តទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

យុវវ័យជាច្រើន តម្រង់ជួរ ចូលរួមក្នុង ពិធីប្រកាសនាំចូល iPhone របស់ iOne

0
0

ភ្នំពេញ៖ គ្រាន់តែ ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីiOne បើកឱ្យអតិថិជន ធ្វើតេស្តសាកល្បងទូរស័ព្ទ iPhone ក្រោយទទួល សិទ្ធិចែកចាយផ្តាច់មុខ ពីក្រុមហ៊ុនធំ គេសង្កេតឃើញថា មានយុវវ័យយ៉ាងច្រើន បានតម្រង់ជួរ ចូលរួមក្នុងពិធីនេះ នៅជាន់ផ្ទាល់ដី នៃអគារកាណាឌីយ៉ា ។

ពិធីនេះត្រូវបានធ្វើឡើង កាលពី ព្រឹកថ្ងៃទី១៨ ខែកក្កដា ដើម្បីប្រកាស ប្រាប់មហាជនថា iOne បានទទួល សិទ្ធិផ្តាច់មុខ នាំចូលនូវផលិតផល របស់ក្រុមហ៊ុនApple មួយទៀត មកកាន់ទីផ្សារកម្ពុជា បន្ទាប់ពីក្លាយជា ក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខ iPad និង iPod របស់អេផល ជាច្រើនឆ្នាំ កន្លងមក ។

យុវជន ម៉ា រឿន ដែលបានឈរតម្រង់ជួរ ដើម្បីធ្វើតេស្តផលិតផលថ្មីៗ របស់អេផល ក្នុងហាងiOneកាណាឌីយ៉ា បាននិយាយថា រូបគេជឿជាក់លើ ផលិតផល របស់ក្រុមហ៊ុន Apple ទាំងអស់ ជាពិសេស iPhone ដោយសារតែ វាមាន គុណភាពល្អ និងមានដំណើរការលឿនបំផុត បើប្រៀបទៅនឹង ទូរស័ព្ទផ្សេងៗទៀត។ កម្លោះរូបនេះ ដែលជាម្ចាស់ទូរស័ព្ទ iPhone 4 បានបញ្ជាក់ថា ការទទួលសិទ្ធិផ្តាច់មុខ របស់iOne ក្នុងការចែកចាយ ផលិតផល អេផល នៅកម្ពុជានេះ គឺជារឿងល្អមួយ ដែលធ្វើឱ្យអតិថិជន កាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការប្រើប្រាស់ ផលិតផល អេផលនៅកម្ពុជា ។

លោក អ៊ុក សេរីវុឌ្ឍ អ្នកបណ្តុះបណ្តាល បច្ចេកទេស របស់ក្រុមហ៊ុន iOne បាននិយាយថា លើកនេះ ឱកាសធំបំផុត ដែលក្រុមហ៊ុនធំ iOne បានទទួលសិទ្ធិស្របច្បាប់ និងការទទួលលក់ iPhone 5s ដែលប្រភេទ iPhone ជំនាន់ចុងក្រោយ ត្រូវបាន ប្រជាជនកម្ពុជា ទន្ទឹងចង់បាន និងចង់ឃើញ រូបរាងពិតប្រាកដ។ លោកថា ពីមុន iOne មិនដែលមានលក់ iPhone ឡើយ ប៉ុន្តែឥឡូវនេះ iOne មានសិទ្ធិលក់ iPhone 5s ។

ក្នុងឱកាសនោះ អតិថិជនពីរនាក់ បានឈ្នះរង្វាន់ សម្រាប់អ្នកថតរូប ឡូយជាងគេជាមួយនឹង ទូរស័ព្ទ iPhone ពីកម្មវិធីរបស់ក្រុមហ៊ុន iOne ដោយបានទទួលរង្វាន់ កាសស្តាប់ភ្លេងម៉ាក B&O ដែលមានតម្លៃ ១៥៩ ដុល្លារ ផងដែរ។
iOne ក្រុមហ៊ុនធំមួយ ក្នុងទីផ្សារបច្ចេកវិទ្យា កម្ពុជា ដែលមានបទពិសោធន៍ នាំចូល និងចែកចាយ ផលិតផល Apple ជាច្រើនប្រភេទ ក្នុងនោះមានដូចជា iPad, iPod កុំព្យូទ័រយួរដៃ និងលើតុម៉ាក Apple ទូរស័ព្ទ រួមទាំង គ្រឿងបំពាក់ផ្សេង (Accessories) ដោយផ្តល់សេវាកម្មល្អប្រសើរ ជូនដល់អតិថិជន ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានសាខាលក់ និងចែកចាយ ចំនួន៦កន្លែង ក្នុងប្រទេសកម្ពុជា ៕

លោក ឈាង វុន ថាមានភាពខុសគ្នា រវាងអំពើហិង្សា ផ្លូវវ៉េងស្រេង និង ក្បែរទីលាន ប្រជាធិបតេយ្យ

0
0

ភ្នំពេញ ៖ អំពើហិង្សា ដែលបានកើតមាននៅ ផ្លូវវ៉េងស្រេង កាលពីដើមខែមករា ដែលបានបណ្ដាល ឲ្យមនុស្ស៤នាក់ស្លាប់ និងអំពើហិង្សា កើតមានក្បែរ ទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤នេះ ត្រូវបានលោក ឈាង វុន បញ្ជាក់ថាមានភាពខុសគ្នា។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ លោក ឈាង វុន សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានមានប្រសាសន៍ថា "ផ្លូវវ៉េងស្រេងអំពើហិង្សា ការបាញ់ គ្នារវាងបាតុករ និងសមត្ថកិច្ចដោយសារតែបាតុករបំពានលើទ្រព្យសម្បត្តិឯកជន គឺគាត់ទៅវៃពេទ្យ គេបាត់ស្ថេរភាពសង្គម ហើយចូលទៅឃាត់មិនបានទៀត។ ដោយឡែកអំពើហិង្សានៅក្បែរ ទីលាន ប្រជាធិបតេយ្យវិញ វាគឺសកម្មភាពជាក់ស្ដែងដែលសន្តិសុខ គាត់អត់មានសកម្មភាព មានតែរំលោភ ដោយអំពើហិង្សាធ្ងន់ធ្ងរពីសំណាក់ជនអនាធិបតេយ្យ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលនេះយើង អាចចាត់ទុកជាបទឧក្រិដ្ឋខុសច្បាប់ព្រហ្មទណ្ឌ"។

ការបកស្រាយរបស់លោក ឈាង វុន ដូចនេះ បន្ទាប់ពីមានការចោទសំណួរពីអ្នកកាសែត ជុំវិញព្រឹត្ត ការណ៍ ទាំងពីរខាងលើ ដែលកើតមាននៅឆ្នាំ២០១៤នេះ។ ព្រឹត្តការណ៍នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលបង្កឲ្យមានរបួសស្នាមដល់សន្តិសុខ ខណ្ឌដូនពេញ ៣៩នាក់ ត្រូវបានរដ្ឋសភាតាមរយៈលោក ឈាង វុន បានអានសេចក្ដីថ្លែងការណ៍ ដោយថ្កោលទោស ចំពោះអំពើ ហិង្សាដ៏ឃោរឃៅព្រៃផ្សៃ អមនុស្សធម៌ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយអំពើហិង្សានេះ បានធ្វើ ឲ្យមានភាពចលាចលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ៕


ប្រវត្តិ​ នៃការហោះហើរ និង តួទាំងមូល របស់យន្តហោះ MH17 គឺល្អឥតខ្ជោះ

0
0

កូឡាឡាំពួរ៖ អាកាសចរណ៍ម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា នេះថា យន្តហោះប្រភេទ B777-200 ត្រូវបានចុះបញ្ជី បញ្ជាក់ភាពមំាទាំបំផុត លេខ 9M-MRD ដែលប្រតិបត្តិដោយជើងហោះហើរ ម៉ាឡេស៊ី MH17 កាលពីថ្ងៃទី១៧ ម្សិលមិញនេះ ត្រូវបានគេពិនិត្យពីសុវត្ថិភាព និង ប្រវត្តិរូបល្អឥតខ្ចោះមុខការហោះហើរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា អាកាសយាន្តដ្ឋាន កូឡាឡាំពួរ KLIA ដែលទទួល បន្ទុកគ្រប់គ្រងលើយន្តហោះ MH17 បានពិនិត្យសុវត្ថិភាព យ៉ាងប្រយ័ត្នប្រយែងបំផុតមុនការហោះហើរ ហើយវាពិតជាបញ្ជាក់ ថាមានសុវត្ថិភាពខ្ពស់។

យន្តហោះ MH17 ដែលបានធ្លាក់កាលពីម្សិលមិញនេះ ត្រូវបានផលិតដោយ ក្រុមហ៊ុនប៊ូអ៊ីង កាលពីខែកក្កដា ឆ្នាំ ១៩៩៧ រហូតមកដល់ពេលនេះ វាបានបំពេញបេសកកម្ម ១៧ឆ្នាំគត់ ដោយហោះហើរអស់រយៈពេល ៧៥.៣២២ម៉ោង ស្មើងនឹង ១១.៤៣៤ ជុំ។

យោងតាម សេចក្តីថ្លែងការណ៍ខាងលើនេះ បញ្ជាក់ទៀតថា ប្រព័ន្ធទំនាក់ទំនងរបស់យន្តហោះ គឺដំណើរការជាធម្មតា ហើយ ម៉ាស៊ីនដែលយន្តហោះប្រើប្រាស់ គឺផលិតដោយក្រុមហ៊ុន Rolls-Royce ប្រភេទ Trent-800 ។ ដោយឡែកកៅអីអ្នកដំណើរវិញ គឺមាន ២៨២ កន្លែង ហើយ ក្រោយពីការធ្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែននោះ មនុស្សជិះនៅលើនោះ ទាំងបុគ្គលិក និង អ្នកដំណើរសរុប ២៩៨ នាក់ បានស្លាប់ទាំងអស់៕

Photo by DAP-News

អាម៉េរិក ជំរុញឲ្យ ឈប់បាញ់គ្នាបន្ទាន់ នៅអ៊ុយក្រែន ដើម្បីរកភស្តុតាង នៃការធ្លាក់ យន្តហោះម៉ាឡេស៊ី

0
0

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានអំពាវនាវ ឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីទុក ឱកាស ឲ្យអ្នកស៊ើបអង្កេតរកភស្តុតាង នៃការធ្លាក់យន្តហោះរបស់ម៉ាឡេស៊ី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្អែកតាមសេតវិមានអាម៉េរិកថា «យើងសូមជំរុញឲ្យភាគី ដែលមានការព្រួយបារម្ភទំាងអស់ មានទំាង រុស្ស៊ី ក្រុមបំបែករដ្ឋដែលគាំទ្ររុស្ស៊ី និងកងកម្លំាង អ៊ុយក្រែន ត្រូវនាំគ្នាគាំទ្រ ឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីធ្វើឲ្យប្រាកដប្រជា អំពីសុវត្ថិភាពនៅកន្លែងធ្លាក់យន្តហោះ ដើម្បីឲ្យក្រុមស៊ើបអង្កេតអន្តរជាតិ អាចរកភស្តុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ។

សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី ផ្ទុកអ្នកដំណើរចំនួន ២៨៣ និងក្រុម អាកាសយានិក និងអ្នកបម្រើលើយន្តហោះ ១៥នាក់ បានធ្លាក់កាលពីយប់ថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យអ្នកដែលនៅលើនោះ ស្លាប់ទំាងអស់ សរុប ២៩៨នាក់ ខណៈមន្រ្តីអាម៉េរិកអះអាង យន្តហោះនោះ ត្រូវមីស៊ីលបាញ់ទម្លាក់៕

Photo by DAP-News

សាលាដំបូង រាជធានីភ្នំពេញ នឹងកោះហៅកម្មករ ៦នាក់ នៅរោងចក្រ ខេមបូហ៊ែនសាំ ចូលបំភ្លឺ

0
0

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ បានកោះ ហៅកម្មករ ចំនួន៦នាក់ នៅរោងចក្រខេមបូ ហ៊ែនសាំ ឲ្យចូលឆ្លើយបំភ្លឺ តាមពាក្យបណ្តឹង ពីថៅកែជនជាតតិកូរ៉េ ឈ្មោះ kang Moon Sun ។

យោងតាមពាក្យបណ្តឹង របស់តំណាងថៅកែរោងចក្រ ខេមបូហ៊ែនសាំបាន ប្តឹងទៅសាលា ដំបូង រាជធានីភ្នំពេញកាលពីពេលថ្មីនោះ បានប្តឹងមនុស្សចំនួន៦នាក់រួមមាន ទី១- ឈ្មោះ ឡង ចិន្តា ភេទស្រី , ទី២ ឡាយ បូរមី ភេទស្រី , ទី៣-ទួន ចាន់ណា ភេទស្រី , ទី៤គៀត ពៅភេទស្រី , ទី៥-រិន មំ ភេទស្រី , និងទី៦-អ៊ុន ស្រីនិច ប្តឹងពួកគេពីបទហិង្សា ដោយចេតនាដោយមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាត ដោយចេតនា គម្រាមកំហែង បិទផ្លូវសាធារណៈ មកលើក្រុមហ៊ុន ខេមបូហ៊ែនសាំ ដែលមានទីតាំង ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក សៀង សម្បត្តិ ប្រធានសហជីព មិត្តភាពកម្មករ បានមានប្រសាសន៍ថា បន្ទាប់ពីថៅកែ បានដាក់ ពាក្យបណ្តឹងនេះរួចហើយ លោកនឹងតំណាងហៅកម្មករមកជួបប្រជុំពិភាក្សាគ្នា នៅថ្ងៃអាទិត្យទី២០ ខែកក្កដា ខាងមុខនេះ។

លោកបន្តថា ព្រះរាជអាជ្ញាសាលាដំបូង បានចេញដីកាកោះហៅកម្មករទាំង៦នាក់នោះ ទៅឆ្លើយបំភ្លឺនៅថ្ងៃ ខុសៗគ្នាទាំងអស់។

លោក សៀង សម្បត្តិ បន្ថែមថា ថៅកែរោងចក្រ ឲ្យតែខ្លួនមិនសប្បាយចិត្តតែងតែរករឿង ប្តឹងផ្តល់កម្មករ និងបញ្ឈប់កម្មករជាញឹកញាប់ដោយគ្មានមូលហេតុច្បាស់លាស់។ លោកថា កាលពីពេលកន្លងមក ថៅកែនេះ ក៏បានប្តឹងមន្រ្តីសហជីព របស់លោកចំនួន៣ផងដែរ៕

លោក គន់ គីម សំណេះសំណាល ជាមួយក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ

0
0

ភ្នំពេញ៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤នេះ លោក គន់ គីម សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តឧត្តរមានជ័យ បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយ លោក ស ថាវី ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងក្រុមការងារ។

ក្នុងកិច្ចសំណាលនេះដែរ បន្ទាប់ពី លោក ស ថាវីបានមានមតិស្វាគមន៏ រូចមក លោក គន់ គីម បានធ្វើកាជំរុញដល់ក្រុម ការងារបក្សខេត្តទាំងអស់ សូមឲ្យមានការយកចិត្តទុកដាក់ការងារ ចុះពង្រឹងនិងអនុវត្តការងារ នៅតាមមូលដ្ឋានឲ្យបាន ញឹកញាប់ជាប្រចាំ ដើម្បីឲ្យលិទ្ឋផលការងាររបស់យើង ទទួលបានភាពជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សង់កូរ៉េបុកគ្នា នៅសង្កាត់ ភ្នំពេញថ្មី ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

0
0

ភ្នំពេញ : បុរសរត់ម៉ូតូឌុប ម្នាក់ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯ២នាក់ ផ្សេងទៀត រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យឯកជន ក្រោយពីពួកគេ បានបើកម៉ូតូបុកគ្នាពេញ មួយទំហឹង កាលពីវេលាម៉ោង ៣និង១០នាទី ទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ មុខក្លឹបហាត់ប្រាណសុខាវង្សតាមផ្លូវ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោក ហឿង វឿន នាយផ្នែក នគរបាលចរាចរ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននិយាយថា ជនរងគ្រោះ ចក់ ហ៊ុំ អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ រីឯភាគីម្ខាងទៀត រងរបួសធ្ងន់ មិនទាន់អត្តសញ្ញាណ នៅឡើយនោះ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ដើម្បីធ្វើការសង្គ្រោះ ។

មន្ត្រីនគរបាលចរាចររូបនេះ បានបន្តថា គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប បើកម៉ូតូ សង់កូរ៉េតែម្នាក់ឯង ខណ:ពេលធ្វើដំណើរនោះ ក៏ទៅបុកជាមួយម៉ូតូសង់កូរ៉េ មួយគ្រឿង ធ្វើដំណើរមកពី ខាងមុខ បណ្តាលឲ្យដួល ស្លាប់ និងរងរបួស ទាំង៣នាក់ ។

ក្រោយកើតហេតុ ម៉ូតូរបស់ ជនរងគ្រោះទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាន នៅខណ្ឌសែនសុខ ដើម្បីដោះ ស្រាយជាក្រោយ ៕

Viewing all 8042 articles
Browse latest View live




Latest Images