Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

គម្រោងសាងសង់ លំនៅឋានថ្មីមួយ របស់ជីប ម៉ុង នៅជាយភ្នំពេញ នឹងបញ្ចប់ ២ឆ្នាំក្រោយ

$
0
0

ភ្នំពេញ៖ គម្រោងសាងសង់ លំនៅឋានថ្មីមួយ ឈ្មោះ The Park Land សែនសុខ របស់ក្រុមហ៊ុន ជីបម៉ុងលែន ស្ថិតនៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់នៅ ២ឆ្នាំមុខនេះ បន្ទាប់ពីបើក ការសាងសង់ កាលពីព្រឹកមិញ ។

លោក ហេនរី លៀម អគ្គនាយករងក្រុមហ៊ុន ជីបម៉ុងលែន បានឱ្យដឹងថា គម្រោងលំនៅឋាននេះ មានលើផ្ទៃដី ២ហិកតា នៅតាមបណ្តោយផ្លូវ ១៩២៨ (ផ្លូវឧកញ៉ា ម៉ុង រិទ្ធី) ក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងនោះមានផ្ទះវីឡាភ្លោះ វីឡាស្តេច វីឡាម្ចាស់ក្សត្រី វីឡាកូនកាត់ រួមទាំងផ្ទះល្វែងផងដែរ ។ ក្រៅពីនោះ The Park Land សែនសុខ ក៏មានសួនច្បារ ហាងទំនិញ កន្លែងហាត់ប្រាណ និងកន្លែងក្មេងលេងជាដើម ។

លោកបានបន្ថែមថា នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន ជីបម៉ុងលែន ក៏នឹងនាំមកនូវគម្រោងលំនៅឋាន ទំនើបថ្មីៗ ចំនួន ៣ថែមទៀត សម្រាប់ផ្តល់ជូនដល់អតិថិជន គ្រប់ជាន់ថ្នាក់ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនជីបម៉ុង លែន ជាក្រុមហ៊ុនមួយ ក្នុងចំនួនក្រុមហ៊ុនបុត្រសម្ព័ន្ធ ច្រើនជាង៥ របស់ ក្រុមហ៊ុន ជីបម៉ុង គ្រុប ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីវិស័យអចលទ្រព្យ នៅកម្ពុជា ភាពការស្ទុះងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះខ្លាំង ក្រោយឆ្នាំ២០០៨ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


នគរបាលទូទាំង ខេត្តកំពង់ចាម ហ្វឹកហាត់ ក្បួនយុទ្ឋវិធី ការពារសន្តិសុខ និងសណ្តាប់ ធ្នាប់

$
0
0

កំពង់ចាម : កម្លាំងនគរបាល ទាំងនៅស្នងការដ្ឋានខេត្ត និងនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត បានធ្វើការហ្វឹក ហាត់ក្បួនយុទ្ឋវិធី ដើម្បីត្រៀម ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាជននៅទូទាំងខេត្តចាម ក៏ដូចជាការចូលរួមទប់ស្កាត់បទល្មើសនានាផងដែរ ។

ពិធីហ្វឹកហាត់កម្លាំង ដើម្បីត្រៀម និងពង្រឹងបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ខាង លើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោម វត្តមាន និងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន និងមានការចូលរួម ពីថ្នាក់ស្នងការរង នាយការិយាល័យ និងថ្នាក់ដឹក នាំនគរបាលមួយចំនួនទៀត ។

ស្នងការនគរបាលខេត្តកំពង់ ចាម លោក បែន រ័ត្ន បានមានប្រសាសន៍ថា ដើម្បីពង្រឹងកិច្ចសហការ ការពារសន្តិសុខ ធានាសុវត្ថិភាព សណ្តាប់ ធ្នាប់សង្គម នៅទូទាំងខេត្តកំពង់ចាម លោកបានដឹកនាំ កម្លាំងនគរ បាលធ្វើការហ្វឹកហាត់ក្បួន យុទ្ឋវិធី នៅនឹងកន្លែង ព្រមទាំងត្រៀមកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ។ លោកឧត្តមសេនីយ៍ស្នងការ បាបបញ្ជាក់ទៀតថា កម្លាំងនគរបាល ដែលចូលរួមធ្វើការហ្ចឹកហាត់នេះ មានចំនួន ១៨០នាក់ ដោយឡែកនៅតាមបណ្តា ក្រុង ស្រុក ក៏ធ្វើការហ្វឹកហាត់ និងត្រៀមការពារដូចគ្នានេះ ដែរ ដោយតាមក្រុងស្រុកនីមួយៗមានកម្លាំង ៣០នាក់ ។

លោកស្នងការបានបញ្ជាក់ថា ការហ្វឹកហាត់ខាងលើនេះ ក្រៅពីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ គឺដើម្បីត្រៀមលក្ខណៈ ជួយប្រជា ពលរដ្ឋ នៅក្នុងគ្រោះមហន្តរាយផ្សេង ដូចជាគ្រោះទឹកជំនន់ជាដើម ។

មន្ត្រីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ចំពោះការហ្វឹក ហាត់ខាងលើនេះ លោកស្នងការ បែន រ័ត្ន បានផ្គត់ផ្គង់ការហូបចុក និងរៀបចំកន្លែង ស្នាក់នៅយ៉ាងសមរម្យជាទីបំផុត ជូនដល់កម្លាំងនគរបាល ដែលជាសិក្ខាកាមទាំងនេះ ៕

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នៅចិន បណ្តាលឲ្យ មនុស្សស្លាប់ ៣៨នាក់

$
0
0

ឆាងសា៖ យ៉ាងហោចណាស់ មនុស្ស ៣៨នាក់ត្រូវអាជ្ញាធរអះអាងថា ស្លាប់ និង ៥នាក់ផ្សេង ទៀតរងរបួសជាទម្ងន់ បន្ទាប់ពី រថយន្តចំនួន ២គ្រឿង ចូលរួមក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ បានផ្ទុះឆេះ និង រាលដាល ដល់រថយន្តផ្សេងៗទៀត ស្ថិតនៅខេត្ត ភាគកណ្តាលប្រទេសចិន កាលពីពេលទៀបភ្លឺថ្ងៃសៅរ៍ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា នេះថា គ្រោះថ្នាក់បាន កើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ស្ថិតនៅតាមវិធីនៃតំបន់ហ៊ូគូ (ផ្លូវពីស៊ៀងហៃ ទៅគុណមីង) ក្នុងខេត្តហួណាន ដែលរថយន្តដឹកទំនិញ មួយគ្រឿង បានកំពប់វត្ថុរាវម្យ៉ាង ទំនងជាអាល់កុល ទៅលើរថយន្តក្រុងដឹកអ្នកដំណើរ ៥២នាក់ផ្សេងទៀត រួចក៏បណ្តាល ឲ្យផ្ទុះឆេះ ទាំងអស់គ្នាតែម្តង។

បើតាមមន្ត្រីប៉ូលិស នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត ៥គ្រឿង ត្រូវបានឆេះខ្ទេចនៅនឹងកន្លែងកើតហេតុ ហើយអ្នក បើកបរនៃរថយន្តបង្កហេតុទាំងពីរ ក៏បានស្លាប់ក្នុងអណ្តាតភ្លើង គ្រានោះផងដែរ។ ចំពោះមនុស្សរងរបួសមួយចំនួននោះ ត្រូវ បានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ កំពុងត្រូវបានប៉ូលិស ធ្វើការស៊ើបអង្កេតបន្តទៀត៕

Photo by DAP-News

រូបព្រះឆាយា លក្ខណ៍ អតីត ព្រះមហាក្សត្រ នៅរង្វង់មូល ស្ពានជ្រោយ ចង្វារត្រូវដួល រលំដោយសារ ខ្យល់មូយប្រ៉ាវ

$
0
0

ភ្នំពេញ : ដោយសារកម្លាំង ខ្យល់កន្ត្រាក់មួយប្រ៉ាវ និងលាយឡំដោយភ្លៀងផង នោះ កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៤ បានធ្វើឲ្យរូបព្រះឆាយាលក្ខណ៍ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានដួលរលំ បណ្តាលឲ្យរង ការខូចខាត ស្ថិតនៅតមរង្វង់ មូលស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យ៉ាងណាក៏ដោយ ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរពាក់ព័ន្ឋរបស់ខណ្ឌ ដូនពេញ បានចុះទៅពិនិត្យ មើលនិងធ្វើការជួសជុល ឡើងវិញ ៕

កម្មកររោងចក្រ លី ចាងសេង ១៥០នាក់ នៅកំពង់ស្ពឺ ទាមទារ លក្ខខណ្ឌការងារ ៨ចំណុច

$
0
0

ភ្នំពេញ៖ កម្មករជាង១៥០នាក់ នៃរោងចក្រ លី ចាងសេង ដែលមានទីតាំងនៅផ្លូវជាតិលេខ៣ ស្ថិតនៅឃុំជង្រុក ស្រុក គងពិសី ខេត្តកំពង់ស្ពឹ បានតវ៉ាទាមទារ លក្ខខណ្ឌការងារល្អប្រសើរចំនួន ៨ចំណុច ក្នុងនោះ សហជីពកំពុងចរចាជាមួយក្រុមហ៊ុន ដើម្បីរកដំណោះស្រាយ។

តំណាងកម្មករមួយរូប លោក អ៊ូ សុងហេង បានឲ្យដឹងថា កម្មករបានទាមទារលក្ខខណ្ឌ ៨ចំនុចរួមមាន ៖ ១. ទាមទារឲ្យមាន ឧបករណ៍ប្រើប្រាស់ក្នុងបន្ទប់ពេទ្យ, ២. ទាមទារឲ្យមានរោងបាយ និង តុអង្គុយហូបបាយឲ្យបានសមរម្យ, ៣. ទាមទារមិនឲ្យ ប្រើកាតនៅពេលកម្មករទៅបន្ទប់ទឹក, ៤.ស្នើសុំដកគណនេយ្យដែលមានឈ្មោះ អេង និង ភ័ណ្ឌ ចេញពីក្រុមហ៊ុន, ៥. ស្នើសុំ លុយបាយថ្ងៃត្រង់ចំនួន៣០០០រៀល ក្នុងមួយថ្ងៃ, ៦.ស្នើសុំឲ្យក្រុមហ៊ុន បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ថ្ងៃទី៥ បើចំថ្ងៃ អាទិត្យ ឬថ្ងៃបុណ្យត្រូវបើកនៅថ្ងៃទី៤, ៧. ស្នើសុំឲ្យក្រុមហ៊ុនចេញបុងគិតប្រាក់ខែ ៨.និងស្នើសុំអំឡុងពេលធ្វើកូដកម្ម មិនឲ្យ កាត់លុយ។

តំណាងសហព័ន្ធសហជីព សហប្រតិបត្តិការ ដើម្បីកម្ពុជា តំណាងកម្មករភាគីក្រុមហ៊ុន ដោយក្រុមហ៊ុនយល់ព្រមរាល់សំណើ របស់កម្មករខាងលើ។

សូមជម្រាបថា ក្រៅពីអ្វីដែលបានព្រមព្រៀងគ្នា យ៉ាងជាក់លាក់ខាងលើ គ្មានសេចក្តីថ្លែងការណ៍ ឬការទទួលស្គាល់ណាមួយ ធ្វើឡើងដោយភាគីវិវាទទាំងពីរ និងត្រូវយកប្រើប្រាស់ជាភស្តុតាង ប្រឆាំងគូភាគីទាំងពីរនៅមុខតុលាការ ឬអាជ្ញាកណ្តាល ឡើយ៕

Photo by DAP-News

Photo by DAP-News

កងទ័ពមួកខៀវកម្ពុជា ២នាក់ រងរបួសបាក់ជើង ដោយជាន់មីន ខណៈបេសកកម្ម នៅប្រទេសម៉ាលី

$
0
0

ភ្នំពេញៈ កងទ័ពមួកខៀវកម្ពុជា ចំនួន២នាក់ ដែលមកពីកងវិស្វកម្ម ៩១៨ និង ៩១៩ បាន រងរបួសបាក់ ជើង និងម្នាក់ទៀត រងរបួសស្រាល ខណៈបើករថយន្តដឹកដីធ្វើព្រលានយន្តហោះ នៅប្រទេសម៉ាលី កាលពីថ្ងៃទី១៨ ខែកក្កដា នេះ។

យោងតាម មន្រ្តីជាន់ខ្ពស់របស់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិសុខ បោសសំអាតមីន និងកាកសំណល់ សង្គ្រាមបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៩ ខែ កក្កដានេះថា មន្រ្តីទាំង ២នាក់ ត្រូវបានជាន់មីនតោនខណៈពួកគេ បានដឹកដី ទៅចាក់ ដើម្បីធ្វើព្រលាន យន្តហោះ នៅប្រទេសម៉ាលី ជាមួយនឹងរថយន្តជាច្រើនគ្រឿងទៀត ក៏ប៉ុន្តែ រថយន្តរបស់ទាហានខ្មែរ បានដឹកមុនគេហើយជាន់មីនផ្ទុះ តែម្តង ដោយអ្នកបើកត្រូវបានរងគ្រោះដោយបាក់ជើង និងម្នាក់ទៀត រងរបួសស្រាល ។

មន្រ្តីដដែលបានបន្តថា នាពេលនេះ ពួកគេត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៃប្រទេសម៉ាលី។ សូមបញ្ជាក់ថា ពួកគេបានចេញដំណើរ ទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី កាលពីខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ បន្ទាប់ពីមានការស្នើសុំ របស់អង្គការសហប្រជាជាតិនោះ ៕

លោក ហ្សាការីយ៉ា អាដាម និង លោក សែម សុខា ចុះចែកអំណោយរ៉ាម៉ាឌន ដល់ពលរដ្ឋខ្មែរ ឥស្លាម ក្រីក្រ នៅវិហារធំ

$
0
0

ភ្នំពេញ ៖ នៅវិហារធំឥស្លាមគីឡូម៉ែត្រលេខ ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពិធី ចែកអំណោយរ៉ាម៉ាឌន ដល់ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ៥០០ គ្រួសារ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ នេះ ក្រោមអធិបតីភាព លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ លោក អូស្មាន់ ហាសាន់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការឥស្លាមអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកអគ្គរាជទូតប្រទេសទួរគី, អស់លោក លោកស្រី និង បង ប្អូនខ្មែរឥស្លាមយ៉ាងច្រើនកុះករផងដែរ ។

លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការឥស្លាម អភិវឌ្ឍន៍ជនបទ ( ILDO ) ប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា អង្គការ ILDO បានធ្វើសកម្មភាព និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនតាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ ដែលក្នុងនោះរួមមានៈ កម្មវិធី ធនាគារសត្វ(ខ្ចីប្រាក់ ឬផ្តល់ សត្វគោ ក្របីឲ្យចិញ្ចឹម) ផ្សព្វផ្សាយអប់រំសិទ្ធិមនុស្ស អំពីសុខភាព ជំនួយ មនុស្សធម៌ អភិបាលកិច្ចល្អ កម្មវិធីលើកកម្ពស់ជីវភាពជនពិការ និងកម្មវិធីបញ្រ្ជាបស្រ្តី និងកុមារ ពិការ តាមសហគមន៍ ។ 

លោកបានគូសបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំក្នុងខែរ៉ាម៉ាឌន ប្រជាពលរដ្ឋមុស្លីមទូទាំងពិភពលោក ត្រូវ មានកាតព្វកិច្ចបំពេញសីលអំណត់ បួស នៅពេលថ្ងៃ ដូចជាអត់ទទួលទានអាហារ ភេសជ្ជៈ និងជៀស វាងឲ្យឆ្ងាយ ពីអំពើអបាយមុខផ្សេងៗ ក្នុងគោលបំណងរៀបចំខ្លួនឲ្យក្លាយជាជនមុស្លីម ដែលមានជំនឿ ពិតប្រាកដ គោរពព្រះអល់ឡោះ និងបណ្តុះបណ្តាលទឹកចិត្តអាណិតស្រលាញ់គ្នាទៅវិញទៅមក ចេះ ជួយដល់ជនក្រីក្រ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការឥស្លាមអភិវឌ្ឍន៍ជនបទ និងអង្គការមនុស្សធម៌ ជា ច្រើនទៀត ដែលបានខិតខំសហការគ្នា សម្រេចបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ ដែលនេះ បង្ហាញពីចែករំលែកគ្នាទៅវិញទៅមក និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុ កោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបានបន្តទៀតថា ការបួសដែលមានរយៈពេលមួយខែ ជា រៀងរាល់ឆ្នាំ គឺជាកាតព្វកិច្ចទី ៤ របស់សាសនាឥស្លាម ដោយសារបួសជួយលាងជម្រះអំពើបាប ការ ពារខ្លួនពីកិលេសតណ្ហា ជារនាំងការពារភ្លើងនរក នឹងនាំយើងទៅកាន់ឋានសួគ៌ ។ លើសពីនេះ បង ប្អូនឥស្លាមនៅកម្ពុជា រស់នៅយ៉ាងមានសុភមង្គល និងសុខដុមជាមួយបងប្អូនកម្ពុជា ដែលសបញ្ជាក់ឲ្យ ឃើញថា ទាំងខ្មែរកាន់សាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាដទៃទៀត ជាជនស្លូតត្រង់ ស្រឡាញ់សន្តិភាព ។

ជាទីបញ្ចប់ លោកគណៈអធិបតី បានអញ្ជើញចែកអំណោយ ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ចំនួន ៥០០ គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ ១៥ គ.ក្រ, ស្ករស ២ គ.ក្រ, តំណាប់ល្មើ ១ គ.ក្រ, មី ២៥ កញ្ចប់ និងថវិកា ១ម៉ឺនរៀល និងថវិកាសម្រាប់ស្រាយបួសចំនួន ៨០០ នាក់ ដល់គណៈ កម្មាការវិហារ សរុបប្រមាណ ៧០លានរៀលផងដែរ ៕

និស្សិត​ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ទទួលចំណេះដឹង​ ផ្នែកសេដ្ឋកិច្ច ពីអ្នកមាន បទពិសោធន៍

$
0
0

ភ្នំពេញ : និស្សិត សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ដែលជាសាកលវិទ្យាល័យ ស្តង់ដារបែបអាម៉េរិកតែមួយ គត់នៅកម្ពុជានោះ តែងតែទទួលបានចំណេះដឹងបន្ថែម ស្តីអំពីនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនង ការទូតពីវាគ្មិន និង អ្នកមាន បទពិសោធន៍ ទាំងជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យបានរៀបចំឡើង ជូនដល់ និស្សិតរបស់ខ្លួន ។ ក្នុងនោះក៏មាននិស្សិត ដែលបានសិក្សានៅសាកលវិទ្យាល័យល្បីៗ ឯបរទេស ទាំងនៅអាម៉េរិកផង ដែរនោះ មកធ្វើបទបង្ហាញអំពីការសិក្សា និងរបៀបសិក្សារបស់ ពួកគេរហូតបានជោគជ័យ ជូនដល់និស្សិតសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ដើម្បីទទួលបានចំណេះដឹង បន្ថែមធ្វើជាមូលដ្ឋាន ក្នុងការសិក្សារបស់ខ្លួន ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៤ ប្រធានសភាពាណិជ្ជកម្ម របស់ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា និង ប្រធាន ផ្នែកគ្រប់គ្រងធនធានមនុស្ស នៃទីភ្នាក់ងារផ្តល់ការងារ ទៅធ្វើបទបង្ហាញលើចំណេះដឹង ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ជូនដល់និស្សិតសាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP ដើម្បីមានមូលដ្ឋាន ក៏ដូចជាស្វែងយល់បន្ថែម សម្រាប់ដំណើរផ្លូវ នៃការសិក្សារបស់ពួកគេ នាពេលបច្ចុប្បន្ននេះ ។

អ្នកនាំពាក្យសាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP លោក គ្រីស ខេមប៊ែល កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បានមានប្រសាសន៍ថា ការធ្វើបទបង្ហាញ ស្តីអំពីបទពិសោធន៍ និងចំណេះដឹងលើជំនាញសេដ្ឋកិច្ច របស់វាគ្មិនទាំង២រូប ខាង លើនេះ ពិតជាមានសារសំខាន់ ចំពោះនិស្សិតសាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP ដើម្បីទទួលធ្វើជាមូល ដ្ឋានគ្រឹះ មុន នឹងឈានទៅដល់ ការបញ្ចប់នៃការសិក្សារបស់ខ្លួន នាពេលខាងមុខ ហើយនៅពេលទៅបំពេញការងារអ្វីមួយ វាពិតជា ឆ្លើយតបនូវផល ដែលទទួលបានពីគុណតម្លៃ នៃគុណភាព នៃការសិក្សានោះ ។

អ្នកនាំពាក្យរូបនេះ បានអះអាងថា ថ្នាក់ដឹកនាំ សាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP នឹងបន្តរៀបចំ អញ្ជើញវាគ្មិន សំខាន់ៗ ក៏ដូចជាអ្នកបទពិសោធន៍ អោយមកធ្វើបទបង្ហាញ ស្តីអំពីចំណេះដឹង ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងការទូត ព្រមទាំងអ្នកឆ្លងកាត់បទ ពិសោធន៍សិក្សានៅសាកល វិទ្យាល័យល្បីៗឯបរទេស ។

ជាការឆ្លើយតបនិស្សិត សាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP បានបង្ហាញការពេញ ចិត្តយ៉ាងខ្លាំង ចំពោះកម្មវិធី មួយនេះ របស់ថ្នាក់ដឹកនាំ សាកលវិទ្យា ល័យអាមេរិកាំងភ្នំពេញ AUPP ដែលជំរុញអោយពួក គេទទួលបានចំណេះ ខាង ក្រៅបន្ថែម ក៏ដូចជាបទពិសោធន៍ របស់រាមច្បង ដែលឆ្លងកាត់ មុនៗ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ចំនួនអ្នកស្លាប់ នៅក្នុងព្យុះទីហ្វុង ប្រទេសហ្វីលីពីន កើនឡើងដល់ ៩៤នាក់

$
0
0

ម៉ានីលា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួដែល បានចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ នៃព្យុះទីហ្វុង Rammasun (ឈ្មោះក្នុងស្រុក glenda) ក្នុងប្រទេសហ្វីលីពីន បានកើនឡើងទៅ ដល់៩៤នាក់នាថ្ងៃអាទិត្យ នេះបើយោងតាមក្រុម ប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង ហានិភ័យជាតិ ហ្វីលីពីន(NDRRMC)។

មនុស្សចំនួន ៣១៧ នាក់ត្រូវបានរងរបួសនិង៦នាក់ផ្សេងទៀត ត្រូវបានបាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារ ផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយរដ្ឋនៅថ្ងៃអាទិត្យ។
មានមនុស្ស ១,៦ លាននាក់ បានរងផលប៉ះពាល់ ដែលមានចំនួនមនុស្ស ៥១៨. ៧៦៤ ស្នាក់នៅក្នុង មជ្ឈមណ្ឌលជម្លៀស ចំនួន ១.២៦៤ កន្លែង ។

បើយោងក្រុម ប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រង ហានិភ័យជាតិហ្វីលីពីន(NDRRMC) បានឲ្យដឹងថាតម្លៃនៃការខូចខាតនេះ ត្រូវបានប៉ាន់ប្រមាណថាមាន ៧.៣ ពាន់លានប៉េសូ (ប្រមាណ ១៦៧.៦ លានដុល្លារ អាមេរិក) ៕

ទឹកទន្លេមេគង្គ នឹងចាប់ផ្តើមហក់ឡើង បន្តបន្ទាប់នៅប៉ុន្មានថ្ងៃ ខាងមុខទៀតនេះ

$
0
0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ បានប្រកាសឲ្យដឹងថា នៅរយៈ ពេល ៣-៤ថ្ងៃខាងមុខទៀតនេះ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម នឹងហក់ឡើងខ្លាំង  ពោលអាចនឹងហក់ឡើងជិតដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន។

ក្រសួង ក៏បានប្រកាសឲ្យដឹងទៀតថា ទឹកទន្លេមេគង្គក្រោម ទន្លេសាប និង ទន្លេបាសាក់ ទឹកក៏នឹងបន្តហក់ឡើងជា បន្តបន្ទាប់ផងដែរ។ ការបន្តហក់ឡើង នៃកំពស់ទឹកទន្លេ នឹងធ្វើឲ្យទឹកហូរចូលព្រែក និងលិចតំបន់ទំនាបតាមដង ទន្លេមួយចំនួន នាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំ និង ដំណាំកសិកម្ម។

ក្រសួងបានបញ្ជាក់ទៀតថា ទឹកជំនន់នេះ កើតឡើងដោយសារតែមានទឹកភ្លៀងធ្លាក់ខ្លាំងនៅអាងទន្លេមេគង្គក្នុង ប្រទេសកម្ពុជា ឡាវ និង ថៃ ក្រោមឥទ្ធិពលព្យុះទី៩ ឈ្មោះថា រ៉ាម៉ាសាន់។

តាមរយៈសេចក្តីប្រកាសនេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម បានអំពាវនាវដល់ អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ មានវិធានការ និង  បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ខាងលើ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ  ដែលអាចកើតមានឡើងជាយថាហេតុ៕

ឃុំខ្លួនបុរសម្នាក់ ពីបទ «ឆក់ត្រីខុសច្បាប់» នៅក្នុងរដូវត្រីពង នៅខេត្តកំពង់ឆ្នាំង

$
0
0

ខេត្តកំពង់ឆ្នាំង ៖ បុរសឆក់ត្រីដ៏សកម្មភាពម្នាក់ កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីលួចឆក់ត្រីខុសច្បាប់ នៅក្នុងរដូវត្រីពង ឬរដូវហាមនេសាទត្រី  នៅចំណុចដីដុល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ហើយ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត កំពង់ឆ្នាំង ក៏បានសម្រេចចេញដីកាឃុំខ្លួន និងបញ្ជួនគាត់ ទៅដាក់គុកជាបណ្តោះអាសន្ត នៅពន្ធនាខេត្ត  ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់។

មន្ត្រីជលផលខេត្តបានឲ្យដឹងថា៖ បុរសត្រូវចោទខាងលើនេះ មានឈ្មោះ ជៀប អោ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង។ និង ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃ ទី ១៩ ខែ កក្កដា ២០១៤ វេលាម៉ោងប្រមាណ៦ព្រឹក ខណៈកំពុងតែធ្វើសកម្មភាពឆក់ត្រី (ជិះទូកឆក់ត្រី) នៅក្នុងទន្លេសាប។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចជលផល ដកហូតបានសម្ភារៈ សម្រាប់នេសាទ និងឧបករណ៍ឆក់ត្រី មួយចំនួនទៀត ពីរូបគាត់។

មន្ត្រីជលផលខេត្តបានបន្ថែមថា៖ ឈ្មោះ ជៀប អោ នេះ កន្លងមកព គឺជាជើងខ្លាំងខាងឆក់ត្រី និង ធ្លាប់បានធ្វើសកម្មភាពឆក់ត្រីយ៉ាងសកម្មនៅក្នុងខេត្ត ព្រមទាំងធ្លាប់បានតដៃ ជាមួយ ក្រុមសមត្ថកិច្ចជលផលទៀតផង នៅពេលដេញចាប់ខ្លួន កាលពីពេលមុនៗ មុនត្រូវ បានសមត្ថកិច្ចជលផលព្រួតគ្នា ដេញចាប់ខ្លួនបាននោះ៕

គន្លឹះ នៃការរៀបចំបញ្ជី ពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារ គ្រប់ប្រភេទ

$
0
0

ភ្នំពេញៈ ដើម្បីរៀបចំ បញ្ជីពន្ធដារប្រចាំខែ ប្រចាំឆ្នាំ និងការដោះស្រាយ បំណុលពន្ធដារគ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវរួមមាន៖

I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ពន្ធលើប្រាក់បៀវត្ស (Tax on Salary)និងអត្ថប្រយោជន៍បន្ថែម (Fringe Benefit Tax)ពន្ធកាត់ទុក(Withholding Tax)ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax)អាករលើ តម្លៃបន្ថែម(Value Added Tax)និងពន្ធអាករដទៃទៀត។

II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)ពន្ធប៉ាតង់ (Patent Tax)ពន្ធលើអចលនទ្រព្យ (Property Tax)។

III-បញ្ហា ឬបំណុលពន្ធដារនានាគ្រប់ប្រភេទ

រាល់បញ្ហាទាំងឡាយនេះលោកអ្នកអាចជួបប្រឹក្សាយោបល់ ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការ ទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 ។

យើងខ្ញុំអាចជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖

១-ការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែងពន្ធដារ ជូនលោកអ្នក ជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្ម អស់តិច ហើយឯកសារមានលក្ខណៈត្រឹមត្រូវ ជាពិសេស ចំណេញថវិការជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។

២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋ កន្លងមកការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់ សម្រាប់ដាក់ ជូនសវនករពន្ធដារ ។

៣-ការរៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

៤-ការរៀបចំផែនការពន្ធដារ ក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែង ពន្ធ ។

៥- លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។

៦-និងសេវាកម្មនានាជាច្រើនទៀតរួមមាន៖

ក-សេវាកម្មគណនេយ្យៈ

សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាងសាខាក្នុង និងក្រៅប្រទេស ។ល។

សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនអង្គការ សមាគម...លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។

ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក

ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែងសេវាកម្មបណ្តុះបណ្តាល ជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110និង 017 888 987៕

នគរបាល នាយកដ្ឋាន អង្គរក្ស រងការចោទ ប្រកាន់ថា ទៅ ចាប់សន្តិសុខ ក្លឹបសេះមាស គ្មានដីកា

$
0
0

-លោក ទូច ណារ៉ុថ បដិសេធថា មន្ត្រីនគរបាលនោះ មិនធ្វើការ នៅនាយក ដ្ឋានអង្គរក្ស

ភ្នំពេញ : ក្រោយពីមានការ ចុះផ្សាយជុំវិញ ព័ត៌មានថា ក្រុមសន្តិសុខនៅក្លឹបសេះ មាសនាំគ្នាព្រួតវាយមន្ត្រី នគរបាលទាំងបងទាំងប្អូន បណ្តាលឲ្យរងរបួស រួចហើយថៅកែក្លឹបមិនចេញមុខដោះស្រាយនោះ ស្រាប់តែ ភាគីក្លឹបចេញមក បដិសេធ និងច្រានចោលនូវ ការចោទប្រកាន់ទាំងនេះ ហើយអះអាងថា ក្រុមនគរ បាលនៅ នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ជាអ្នកធ្វើ ខុស ព្រោះតែក្រុមមន្ត្រី នគរបាលទាំងនេះ ចុះទៅ ចាប់សន្តិសុខ ក្លឹប កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤នោះ គ្មានដីកាទាល់តែសោះ ពីសំណាក់តុលាការ ។ ដោយឡែកប្រធាននាយក ដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ ផ្កាយបី ទូច ណារ៉ុថ បានអះអាងថា មន្ត្រីនគរបាល ដែលមានរឿង ជាមួយសន្តិសុខក្លឹបសេះមាស អត់មានឈ្មោះ នៅក្នុង នាយកដ្ឋាននោះឡើយ ។

ម្ចាស់ក្លឹបសេះមាស លោកស្រី សេង គីមឆេង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ករណី មន្ត្រីនគរបាលមាប ជម្លោះ និងវាយតប់ជាមួយ សន្តិសុខក្លឹប កាលពីយប់ថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែល ជាមិត្តភ័ក្រនឹងគ្នាផង នោះ គឺជារឿងមួយដែលពួក គេបង្កទំនាស់ពេលផឹកស៊ី ក្នុងក្លឹប រួចហើយមកវាយគ្នា នៅ ខាងក្រៅក្លឹប ។ ម្ចាស់ក្លឹប រូបនេះ បានបន្តថា ក្រោយពី រឿងរ៉ាវខាងលើ បានបញ្ចប់ ទៅ ស្រាប់តែមន្ត្រីនគរបាល ទាំងនេះ មានម្នាក់ឈ្មោះ ប៊ុន រដ្ឋា អាយុ ២៥ឆ្នាំ ជាមន្ត្រី នគរបាលនៅនាយកដ្ឋាន អង្គរក្សនោះ បានលើកគ្នា ចំនួន ៥នាក់ ជិះរថយន្តកូរ៉ូឡា ពណ៌ស្លែមួយគ្រឿង មកកាន់ ក្លឹបសេះមាស កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី១៩ ខែកក្កដា ហើយចូលទៅក្នុង បន្ទប់ស្នាក់របស់បុគ្គលិក ដែលជាផ្ទះអ្នកស្រីជួល ដោយគ្មានការរអនុញ្ញាត និងសួរនាំអោយបានត្រឹមត្រូវ។

អ្នកស្រី សេង គីមឆេង បានបន្តទៀតថា នៅពេល ឃើញមន្ត្រីនគរបាលទាំង៥ នាក់ ដែល២នាក់ស្លៀកពាក់ ឯកសណ្ឋានជាអង្គរក្ស និងយោធា ចូមមកក្នុងផ្ទះជួល រកចាប់សន្តិសុខរបស់ខ្លួន ដោយដីកាពីតុលាការនោះ អ្នកស្រី និងប្តី ដែលជាមន្ត្រី នគរបាលបៅក្រសួងមហា ផ្ទៃ ពាក់ផ្កាយ១ផងដែរនោះ ព្រមទាំងបុគ្គលិកជាច្រើន នាក់ ចេញទៅសួរនាំ ក្នុងគោលបំណងអោយដឹងរឿងច្បាស់ ហេតុអ្វីមកចាប់ មនុស្សតែផ្តេសផ្តាស់ និងគ្មាន ដីកាពីតុលាការ ។

ម្ចាស់ក្លឹបរូបនេះ បានបញ្ជាក់ថា គ្រាន់តែចេញសួរនាំ ស្រាប់តែមន្ត្រីនគរបាលម្នាក់ ឈ្មោះ ហន់ ណាមួច បានគំរាមថា បើមិនអោយ ចាប់សន្តិសុខនោះទេ នឹងបិទហាងតែម្តង ហើយបើបិទហាងមិនបាន អោយវៃបែកក្បាល ។
ជាមួយគ្នានេះ មន្ត្រីនគរបាល ដែលមានសរសេរ នៅលើ ហោប៉ៅអាវ ឯកសណ្ឋាន ជានគរបាល (S,O បញ្ជាការស្រាល) បានគំរាម ដកស័ក្តិប្តីរបស់ខ្លួមចោល ទៀតផង ។
សម្រាប់មន្ត្រីនគរបាលទាំង នេះ ត្រូវបានភាគីក្លឹបអះអាង ថា បម្រើការងារនៅនាយក ដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ដោយឃើញផ្លាកឈ្មោះនៅ លើឯកសណ្ឋាន ។

យ៉ាងណាក៏ដោយ ប្រធាន នាយកដ្ឋានអង្គរក្សក្រសួង មហាផ្ទៃ លោក ទូច ណារ៉ុថ បានអះអាងថា លោកបាន ឆែកឈ្មោះនេះ (ប៊ុន រដ្ឋា) ប៉ុន្តែមិនមានឈ្មោះនេះ នៅក្នុងអង្គភាពគាត់ទេ ។ លោក ទូច ណារ៉ុថ ក៏បានអះអាងថា ឥឡូវលោកកំពុងអោយមន្ត្រី នគរបាលរបស់លោក ចុះតាមដានមើលទៀត និងទៅសួរនាំនៅក្លឹប ដើម្បីដឹងរឿងច្បាស់ ។

សូមបញ្ជាក់ថា កាលវេលា ម៉ោងប្រមាណ១១យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មានករណីវាយតប់គ្នារវាងមន្ត្រីនគរបាល២នាក់ និងក្រុមសន្តិសុខរបា់ក្លឹប សេះមាស ស្ថិតនៅភូមិ ដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលករណីនេះ ត្រូវបានមន្ត្រីនគរបាល ចោទប្រកាន់ខាងក្រុមសន្តិសុខមកព្រួតគ្នាវាយ លុះពេលចុះទៅសួរនាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ក៏ត្រូវភាគីខាងក្លឹប និងសន្តិសុខ ប្រុងវាយធ្វើបាបថែមទៀតផង។

ចំពោះករណីនេះ វាអាស្រ័យ លើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានជាអ្នកដោះស្រាយ បញ្ចប់រឿង រកខុសរកត្រូវ ហើយធ្វើការសម្របសម្រួលព្រោះតែជាមន្ត្រីនគរបាល ដូចគ្នា ។ ហើយភាគីម្ចាស់ក្លឹប ក៏មិនចង់មានរឿងវែងឆ្ងាយផងដែរ ៕

អាជ្ញាធរភ្នំពេញ ពិនិត្យមើលប្រសិទ្ធភាព ការគ្រប់គ្រង ដឹកជញ្ជូនសំរាម ក្នុងពេលបុគ្គលិកស៊ិនទ្រីធ្វើកូដកម្ម

$
0
0

ភ្នំពេញ៖ អភិបាលរង រាជធានីភ្នំពេញ លោក អៀង អូននី បានបើកកិច្ចប្រជុំមួយ ជាមួយប្រធានផ្សារ អាជ្ញាធរខណ្ឌទាំង ១២ និងតំណាង ក្រុមហ៊ុនស៊ិនទ្រី ដើម្បីពិភាក្សានិង ត្រួតពិនិត្យពីការប្រមូល សំរាមរបស់បុគ្គលិក ក្រុមហ៊ុនស៊ិនត្រី ក្នុងអំឡុងពេលពួកគេ ធ្វើកូដកម្មនាពេលកន្លងមក នេះបើយោងតាមគេហទំព័រ សាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងកាលពេលថ្មីនេះលោក អៀង អូននី បានអនុញ្ញាតឲ្យអាជ្ញាធរខណ្ឌទាំង ១២ និងក្រុមហ៊ុនស៊ីនទ្រី លើកជាមតិយោបល់ ដើម្បីរក ដំណោះស្រាយ បញ្ជៀសការ កកស្ទះ សំរាមនៅភ្នំពេញ ក្នុងកាលៈទេសៈមានហានិភ័យ កើតឡើង ពិសេស ពេលធ្វើកូដកម្មមិន ព្រមដឹកសំរាមរបស់ កម្មករ ក្រុមហ៊ុនស៊ិនទ្រី។

ក្រោយពីបានស្តាប់ មតិយោបល់ តាមបណ្តាខណ្ឌទាំង ១២ បណ្តាផ្សារជុំវិញរាជធានី និងក្រុមហ៊ុនស៊ិនទ្រី រួមមក លោក បានដាក់ចេញនូវវិធានការណ៍ ដូចខាងក្រោម៖

ទី១. សាលារាជធានី នឹងចេញសេចក្តីជូនដំណឹង ដល់អាជ្ញាធរខណ្ឌ និងផ្សារ ដើម្បីផ្សព្វផ្សាយឲ្យប្រជា ពលរដ្ឋបានជ្រួតជ្រាប អំពីស្ថានភាពនៃការអាក់ខាន និងការរអាក់រអួល ក្នុងការសំអាត ប្រមូល និងដឹកជញ្ជូនសំរាម ក្នុងពេលដែលកម្មករ ក្រុមហ៊ុនស៊ិនទ្រី ធ្វើបាតុកម្ម មិនចូលធ្វើការ។

ទី២. អាជ្ញាធរខណ្ឌ ត្រូវត្រៀមកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និងផ្សារនានា ដើម្បីចុះជួយអន្តរាគមន៍ សង្រ្គោះសភាពការណ៍ នៅពេលកកស្ទះសំរាម។

ទី៣. អាជ្ញាធរខណ្ឌ ត្រូវមានទំនាក់ទំនង ជិតសិ្នទ្ធជាមួយ ក្រុមហ៊ុនស៊ិនទ្រី និងរើសកម្លាំង ចំនួន៥នាក់ ក្នុងមួយខណ្ឌៗ សំរាប់ទទួលការបណ្តុះបណ្តាល បើកបររថយន្ត ស៊ិនទ្រី ៕

បង្រ្កាបកន្លែង លេងហ្គេម ដកហូតបាន ៧០ទូ និងឃាត់ខ្លួន មនុស្ស៧នាក់ (មានវីឌេអូ)

$
0
0

ភ្នំពេញ : កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរ បាលមូលដ្ឋាន ដឹកនាំដោយ ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ លោក គង់ សំសារ៉េត កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ បានចុះ ទៅបង្ក្រាបទីតាំង៣កន្លែង ដែលលួចបើកហ្គេមលេង ខុសច្បាប់ ស្ថិតនៅមុខផ្សារ សូរិយាម៉ល សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ ។

អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ខណ្ឌដូនពេញ លោក ញ៉ែម សៅណុល បានអោយដឹងថា នៅក្នុង ប្រតិបត្តិការនេះ កម្លាំងនគរបាល បានដកហូត ទូហ្គេម ចំនួន ៧០ទូ និងឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះអ្នក មើលការខុសត្រូវជានារី ៤នាក់ និងអ្នកលេងហ្គេម ៣នាក់ ប្រុស២ ស្រី១ ។

លោក ញ៉ែម សៅណុល បានបញ្ជាក់ថា ប្រតិបត្តិការ ខាងលើនេះ បានធ្វើឡើង នៅ៣ទីតាំងផ្សេងគ្នា រួមមាន ទីតាំងទី១ ផ្ទះលេខ២៣អឺសូន្យ ទីតាំងទី២ ផ្ទះលេខ២៥អឺសូន្យ និងទីតាំងទី៣ ស្ថិតនៅផ្ទះលេខ៥៤អឺសូន្យ ផ្លូវ ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ដូនពេញ ដែលចូលរួមនៅក្នុង ប្រតិបត្តិការខាងលើនេះ បានអោយដឹងថា ក្រោយពី ទទួល បានព័ត៌មាន នៃការលួចបើកហ្គេម នៅទីតាំងខាងលើរួចមក ស្នងការនគរបាលរាជធានី ភ្នំពេញ និងស្នង ការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាអោយ កម្លាំងនគរបាលខណ្ឌ ដូនពេញនិងមានការឯកភាពពីតំណាង អយ្យការ ចុះទៅបង្ក្រាប និងដកហូតទូហ្គេមទាំងនោះ។

ក្រោយពីមានការឯកភាពពី តុលាការ និងថ្នាក់ដឹកនាំ នគរបាលរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌ ដូនពេញ ដឹកនាំផ្ទាល់ដោយ លោក គួច ចំរើន និងអធិការ ខណ្ឌ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបជាក់ស្តែង នៅទីតាំងខាងលើ ដោយដក ហូតទូហ្គេម និងឃាត់ខ្លួន មនុស្សចំនួន៧នាក់ ។

បើតាមលោក ញ៉ែម សៅណុល ទូហ្គេម និងមនុស្សទាំង៧នាក់ ត្រូវបានបញ្ជូនទៅរក្សាទុក និងសួរនាំ នៅអធិការ ដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត ៕


កម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រង ភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ គ្រប់ប្រភេទ

$
0
0

ភ្នំពេញៈ កម្មវិធីកុំព្យូទ័រ តាមបច្ចកទេសទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ មានសមត្ថភាពខ្ពស់ សម្រាប់គ្រប់ គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke ManagementSystems) គ្រប់ប្រភេទ ដែលជាកម្មវិធីផលិតដោយATMOSPHEARE TECHNOLOGY Co.,Ltd.។សូមទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហា មន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

កម្មវិធីនេះមានច្រើនជម្រើសតាមទំហំ និងទ្រង់ទ្រាយអាជីវកម្មគ្រប់ប្រភេទ ទោះបីជា មុខរបរខ្នាតតូចខ្លាំង តូច តូចមធ្យម មធ្យម បង្គួរ ធំ ធំខ្លាំងប៉ុណ្ណាក៏ដោយ ទោះបីជាសកម្មភាពអាជីវកម្មផ្សេងពីគ្នាដោយភោជនីយដ្ឋាន ផ្សេងក្លឹបរាត្រីផ្សេង ការ៉ាអូខេផ្សេងដាច់ដោយឡែកពីគ្នា ឬបញ្ចូលគ្នាតែមួយក៏ដោយមានជាភាសារអង់គ្លេស ភាសារខ្មែរ ឬ ភាសារនានា។

កម្មវិធីនេះមានវិសាលភាព និងសមត្ថភាពទូលំទូលាយ ច្បាស់លាស់ដូចខាងក្រោម៖

១-ការកំណត់លក្ខខណ្ឌ (Setup):ព័ត៌មានក្រុមហ៊ុន ភាសារ (ខ្មែរ អង់គ្លេស...) អត្រាប្តូរប្រាក់ (រៀល ដុល្លារ...) គ្រប់គ្រងបញ្ជីលក់បំណែងចែកតាមតុបំណែង ចែកតាមបន្ទប់បំណែងចែកតាមជាន់បញ្ជីលក់ ការគ្រប់គ្រងថៃ្ល លក់គ្រប់គ្រងវិក្ក័យបត្រការទូទាត់ប្រាក់ ពីអតិថិជនការបញ្ចុះតម្លៃការគិតលុយ ការបិទការលក់ (សរុបប្រាក់ដែល លក់បាន)...។

២- គណនេយ្យករ (Accountant): ប្លង់គណនី ការកត់ត្រាទិន្នានុប្បវត្តិ និង កំណត់សុវត្ថិភាព ទិន្នន័យ ។

៣-ការត្រួតពិនិត្យស្តុក (Inventory) :ការគ្រប់គ្រង់ផលិតផល (សន្និធិមិនមែនជាសន្និធិការរួមបញ្ចូលវត្ថុធាតុ ដើម) កម្រិតបញ្ជាទិញបន្ថែមការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រង់ថៃ្លដើមជាមធ្យម រង្វាស់រង្វាល់ការកែតំរូវសន្និធិ និងថៃ្លដើម...។

៤-ការគ្រប់គ្រងអតិថិជន(Customer):ពត៌មានអតិថិជនប្រភេទអតិថិជន…។

៥-អ្នកផ្គត់ផ្គង់(Vendor):បង្កើតព័ត៌មានអ្នកផ្គត់ផ្គង់កំណត់ប្រភេទអ្នកផ្គត់ផ្គង់ការទិញទំនិញ ការបញ្ជូល វិក្កយបត្រវិក្កយបត្រត្រូវទូរទាត់ ការមើលរបាយការណ៌ទិញសរុប...។

៦-របាយការណ៌(Report):

របាយការណ៌សន្និធិ ឬទំនិញ (Inventory Report)៖របាយការណ៌ចំនួនទំនិញក្នុងស្តុករបាយការណ៍ វាយតម្លៃ ទំនិញសង្ខេបរបាយការណ៌វាយតំលៃទំនិញលម្អិត របាយការណ៌កែតម្រូវស្តុក... ។

របាយការណ៌លក់ (Sales Report) ៖ របាយការណ៌លក់ជាសាច់ប្រាក់ ដោយសងេ្ខបនិងលម្អិតលក់តាមមុខ ទំនិញដោយសងេ្ខបនិងលម្អិត លក់តាមវិក័្កយបត្រចំណូលប្រចាំថៃ្ងរបាយការណ៍ តាមមុខទំនិញ ដែលលក់ដាច់ ច្រើនជាងគេរបាយការណ៌បិទបញ្ជីប្រចាំថៃ្ង...។

របាយការណ៌អ្នកផ្គត់ផ្គង់(Vendor) ៖ របាយកាណ៍ជំពាក់អ្នកផ្គត់ផ្គង់សង្ខេបនិងលម្អិត ទិញតាមអ្នកផ្គត់ផ្គង់ សង្ខេបនិងលម្អិត របាយការណ៍ទិញទំនិញសង្ខេបនិងលម្អិត...។

របាយការណ៍គណនេយ្យករ(Accountant)៖ ទិន្នានុប្បវត្តិ(Journal)សៀវភៅធំទូទៅ (General Ledger) តារាងតុល្យភាព (Trial Balance)របាយការណ៌លទ្ធផល (Income Statement)  តារាងតុល្យការ (Balance Sheet) … ។

របាយការផ្សេងៗទៀត តាមតម្រូវការជាក់លាករបស់អតិថិជន ។

៨-ប្រព័ន្ធសុវតិ្តភាព(Security): ការគ្រប់គ្រងព័ត៌មានរបស់អ្នកប្រើប្រាស់ ការកំណត់សិទ្ធិអ្នកប្រើប្រាស់ការ បង្កើតកុ្រមអ្នកប្រើប្រាស់...។

ATMOSPHEARE ធានាថារាល់កម្មវិធីកុំព្យូទ័រ ទាំងអស់ដែលយើងខ្ញុំផលិតឡើង គឺជា កម្មវិធីដែលមានគុណភាព តាមបទដ្ឋានច្បាប់កម្ពុជា ស្តង់ដារកម្ពុជា និងអន្តរជាតិ មានសមត្ថភាព ជំនួសអោយកម្មវិធីរបស់អន្តរជាតិ និង មានភាពបត់បែនតាមតាមស្ថានភាពអាជីវកម្ម និងតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង មានផលិតជាភាសារ អង់គ្លេស ភាសារខ្មែរ ឬភាសារនានានិងធានាបង្រៀនលោកអ្នកអោយចេះប្រើប្រាស់ កម្មវិធីនេះបានយ៉ាងងាយ ស្រួលទោះបីជាលោកអ្នកមានចំណេះដឹង កុំព្យូទ័រតិចតួចក៏ដោយ ឬមិនទាន់ចេះក៏ដោយ។

ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រមួយចំនួនទទួលសិទ្ធផ្តាច់មុខពី អាមេរិច សិង្ហបុរី អង់គ្លេស និង មួយចំនួនផលិតដោយខ្លួនឯង ដែលទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់យ៉ាងខ្លាំងពីក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស អង្គការ សមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ (Point of Sales System( កម្មវិធីគ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems) កម្មវិធីគ្រប់គ្រងស្តុក ( Inventory Management System) កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ(Phone Shop Management System) កម្មវិធីគ្រប់គ្រងសណ្ឋាគារ-ផ្ទះសំណាក់ (Hotel Management System) កម្មវិធីគ្រប់គ្រងការងារ របស់បុគ្គលិកលក់ និងគ្រប់គ្រង អតិថិជន(Customer Relationship Management) និងកម្មវិធីដទៃ ទៀតតាមតម្រូវការ របស់លោកអ្នក។ លេខទូរស័ព្ទ (855) 023 97 70 70, 017 888 987 អ៊ីម៉ែល info@atmos-techno.com

មនុស្ស១៤នាក់ ត្រូវបាន ជួយសង្គ្រោះ បន្ទាប់ពីបានជាប់ នៅក្រោមដី១៣១ ម៉ោង

$
0
0

គុនមីញ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួដែល បានចេញផ្សាយ នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៤ បានឲ្យដឹងថា មនុស្ស១៤ នាក់ត្រូវបានគេជួយសង្គ្រោះពីការដួលរលំផ្លូវ រថភ្លើងក្រោមដីមួយ នៅក្នុងខេត្តយូណានភាគនិរតី របស់ប្រទេសចិននៅ ថ្ងៃអាទិត្យបន្ទាប់ពីបានជាប់ជាងរយៈពេលប្រាំថ្ងៃនៅក្រោមដី។ មនុស្សម្នាក់ទៀតនៅតែ កំពុងបាត់ខ្លួន ហើយត្រូវគេកំពុងបន្តជួយសង្រ្គោះ។

មនុស្សជាច្រើនឡើងបានស្រែកហៅ ជាមួយនឹងការទះដៃសាទរ ជាមួយសំណើច និងទឹកភ្នែក ខណៈដែលកម្មករ ជាប់នៅក្រោមដី១៤នាក់ ត្រូវបាននាំចេញពីផ្លូវក្រោមដី នៅវាលាម៉ោង២:៥៨នាទី ព្រឹកនាថ្ងៃអាទិត្យ។

រថយន្តជួយសង្គ្រោះកំពុងរង់ចាំ នៅច្រកចូលផ្លូវរូងក្រោមដី ដើម្បីទទួលយកអ្នករស់រានមានជីវិតភ្លាមៗ ដើម្បីយក ទៅមន្ទីរពេទ្យប្រជាជននៅក្នុតំបន់ ហ្វូនីង ដែលជាកន្លែងផ្លូវក្រោមដី ស្ថិតនៅ។

ប្រហែលជា ២០ម៉ែត្រនៃផ្លូវរូងក្រោមដី ១៣.៥ គីឡូម៉ែត្របានដួលរលំ នៅម៉ោងប្រមាណជា៤ ល្ងាចថ្ងៃច័ន្ទ។ មានក្រុមអ្នកជួយសង្គ្រោះ៤០០នាក់ បានខិតខំប្រឹងប្រែងដើម្បីជួយសង្រ្គោះអ្នកជាប់នៅក្រោមដី៕

ពួកឧទ្ទាម​ធានា​សុវត្ថិភាព​ នៃ​ការ​ឃ្លាំមើល​តំបន់​ធ្លាក់​យន្តហោះ​ ប្រសិនបើ​ទីក្រុង​គៀវ​ យល់​ស្រប​បទ​ឈប់បាញ់​គ្នា​

$
0
0

អ៊ុយក្រែន៖ មេដឹកនាំកំពូល ឧទ្ទាមអ៊ុយក្រែន បាននិយាយកាលពី ថ្ងៃអាទិត្យថាក្រុមអ្នកប្រយុទ្ធ គាំទ្ររុស្ស៊ីនឹង ធានាសុវត្ថិភាព នៃការឃ្លាំមើលអន្តរជាតិ នៅតំបន់ធ្លាក់យន្តហោះ របស់ម៉ាឡេស៊ី ប្រសិនបើ ទីក្រុងកៀវ យល់ស្របឲ្យ មានបទ ឈប់បាញ់មួយ។

ការប្រកាសដោយខ្លួនឯង មួយដោយនាយករដ្ឋមន្រ្តី សាធារណរដ្ឋប្រជាជន Donetsk លោក Andrei Purgin បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា "យើងប្រកាសថា យើងនឹងធានាសុវត្ថិភាព នៃអ្នកជំនាញអន្តរជាតិ នៅលើកន្លែងកើតហេតុ ទាំងអស់ ភ្លាមៗនៅពេលទីក្រុង គៀវធ្វើសេចក្តីថ្លែងការណ៍ បទឈប់បាញ់គ្នា មួយ"។ លោកបានជំរុញឲ្យ ទីក្រុងគៀវឲ្យចាប់ផ្តើម"ធ្វើកិច្ចព្រមព្រៀងដើម្បី បញ្ចប់ការឈប់បាញ់គ្នា ជាមួយនឹងក្រុមឧទ្ទាមជាបន្ទាន់"។

លោក Purgin បានព្រមានថាការខកខាន មិនបានធ្វើដូច្នេះនឹងផ្តល់នូវអារម្មណ៍មួយថា រដ្ឋាភិបាលជារដ្ឋាភិបាល " ឆ្កួត គ្រោះថ្នាក់ ស្រេកឃ្លានឈាម ហើយការមានះ នេះមិនត្រឹមតែមានគ្រោះថ្នាក់ សម្រាប់ប្រជាជន នៅDonbassប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងមានគ្រោះថ្នាក់សម្រាប់ សហគមន៍អន្តជាតិផងដែរ" ៕

កាត់ទោស ថៅកែហាង ម៉ាស្សា «១៦៨» ដាក់ពន្ធនាគារ ២ឆ្នាំ៦ខែ ពីបទ«សញ្ចារកម្ម»

$
0
0

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកច័ន្ទទី២១ ខែកក្ដដា ឆ្នាំ២០១៤  បានប្រកាស សាលក្រម លើសំណុំរឿង ថៅកែម៉ាស្សា យីហោ «១៦៨» ម្នាក់ ដែលជាប់ចោទ ពីបោទ«សញ្ចារកម្ម» ។

ជាប់ពាក់ព័ន្ធនឹង ការបើកហាងម៉ាស្សា សម្រាប់ កោសជប់  តែបានលួចបង្គប់ ផ្តល់សេវា ផ្លូវភេទ (វ៉ៃសិច) ដោយខុសច្បាប់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីដើមឆ្នាំ ២០១៤ ។ តុលាការបាន ផ្តន្ទាទោសរូបគាត់ ដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ ៦ខែ តែអនុវត្តទោស ត្រឹមតែ ១ឆ្នាំ ៦ខែ ប៉ុណ្ណោះ ទៅនៅ សេសស់ គឺត្រូវព្យួរទាំងអស់ ។

លោក ជួន សុរាសី ចៅក្រមជំនះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ ទ្រី តិច ភេទប្រុស អាយុ៤៥ ឆ្នាំ  ជាថៅកែ ហាងម៉ាស្សាយីហោ «១៦៨» មានទីតាំងនៅ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

គាត់ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការ ពីបទ«សញ្ចារកម្ម» តាមបញ្ញាត្តមាត្រា ២៨៤ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា និងត្រូវចាប់ឃាត់ខ្លួន ដោយកម្លាំងនគរបាល នៃការិយាល័យ ប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ខណៈពេល បានឆ្មក់ចុះទៅបង្ក្រាប ហាងម៉ាស្សាយីហោ «១៦៨» ដែលមានទីតាំងដូចខាងលើ។

ក្រោយការបង្ក្រាប សមត្ថកិច្ចនគរបាល បានឃាត់ខ្លួននារីម៉ាស្សាចំនួន៥នាក់  និង រកវត្ថុតាំង រួមមាន ស្រោមអនាម័យ ដែលប្រើប្រាស់រួច និង មិនទាច់ប្រើចំនួននៅក្នុងបន្ទប់ នៃ ហាងម៉ាស្សា របស់គាត់៕

វេជ្ជបណ្ឌិតសឹង្ហបុរី ៖ មនុស្សចាស់អាយុ ៥០ឆ្នាំឡើង ប្រឈមនឹងជំងឺ មហារីកពោះវៀនធំ

$
0
0

ភ្នំពេញ៖ ស្របពេលដែលកំណើន អ្នករងគ្រោះ ដោយជំងឺមហារីកពោះវៀនធំ បានកើនឡើងលើពិភពលោក, កម្ពុជាក៏ ជាប្រទេសមួយ គួរឱ្យព្រួយបារម្ភផងដែរ ចំពោះជំងឺនេះ ដោយមានអ្នកជំងឺកើនឡើងជាបន្តបន្តាប់។

យោងតាម ការសិក្សាថ្មីមួយ របស់មជ្ឈមណ្ឌលផាកវ៉ា បានបង្ហាញថា ក្នុងចំណោម ជំងឺមហារីកទាំងអស់ ជំងឺ មហារីកពោះវៀនធំ បានជាប់ចំណាត់ថ្នាក់ លេខ៣ ដែលបានសម្លាប់មនុស្ស ៦៨.០០០នាក់ លើសពិភពលោក ក្នុងមួយឆ្នាំៗ។ ចំណែក ក្នុងចំណោម ប្រទេសទាំងអស់ នៅលើពិភពលោក កម្ពុជាក៏ ជាប់ចំណាត់ថ្នាក់លេខ៥  ជាប្រទេសដែលមាន មនុស្ស កើតជំងឺមហារីកច្រើនជាងគេ ផងដែរ។

លោកវេជ្ជបណ្ឌិត See Ying Kiat អ្នកឯកទេសព្យាបាល ជំងឺមហារីក ខាងប្រើថ្នំា នៅមជ្ឈមណ្ឌលផាកវ៉េ របស់ សិង្ហបុរី បាននិយាយថា អ្នកកើតជំងឺមហារីកភាគច្រើន បណ្តាលមកពីការទទួលទាន ជាតិអាលកុលច្រើន ហួស ហេតុពេក រួមផ្សំជាមួយការជក់បារីផង ជាពិសេសនៅពេលដែលពួកគេ មានវ័យកាន់តែចាស់ ចាប់ពី៥០ឆ្នាំឡើង ទៅ ។ លោកបាន បន្ថែមថា ជំងឺមហារីកពោះវៀនធំ នៅដំណាក់កាលពី១ដល់ទី៣ នឹងអាចព្យាបាលឱ្យជាសះ បាន ប៉ុន្តែសម្រាប់ដំណាក់កាលទី៤ ភាគតិចបំផុត ដែលអាចព្យាបាលជាសះ ហើយអ្នកជំងឺភាគច្រើន ទាល់តែ ដល់ដំណាក់កាលទី៤ ឬ ដំណាក់កាលធ្ងន់ធ្ងរខ្លាំង ទើបមករកគ្រូពេទ្យ ។

១.តើអ្វីទៅ ជាជំងីមហារីកពោះវៀនធំ?

ជំងឺមហារីកពោះវៀនធំ កើតឡើង ពីជាលិការបស់ពោះវៀនធំ  ឬកំណាត់ចុងពោះវៀនធំ (ចុងពោះវៀនធំភ្ជាប់ នឹងរន្ធគូថ) ។ ជំងឺមហារីកពោះវៀនធំ ស្ទើរតែទាំងអស់ គឺជាប្រភេទ adenocarcinoma (មហារីកដែលចាប់ ផ្ដើមឡើងពីកោសិកា ដែលផលិត និងបញ្ចេញទឹករំអិលនិងសាធារធាតុរាវផ្សេងៗទៀត ។

២.តើអ្វីដែលបង្កឱ្យមានជំងឺមហារីកពោះវៀនធំ ?

មិនមាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដ ដែលបណ្ដាលឱ្យមានមហារីក ពោះវៀនធំនោះទេ ។ ប៉ុន្តែយើងដឹងថា មនុស្ស ដែលមានកត្តាប្រឈមមុខមួយចំនួន មានទំនោរកើតជំងឺមហារីកពោះវៀនធំ ច្រើន ជាងអ្នកផ្សេង ។ ការសិក្សា បានរកឃើញកត្តាប្រឈមមុខកើតជំងឺមហារីកពោះវៀនធំមានដូចខាងក្រោម ៖

-ដុំសាច់ ខ្លាញ់ ក្នុងពោះវៀនធំៈ ដុំខ្លាញ់ (Polyps ) គឺជាកំណើននៅលើជញ្ជាំង ខាងក្នុង នៃពោះវៀន រឺចុងពោះវៀនធំ ហើយច្រើនកើតឡើងលើមនុស្ស ដែលមានវ័យ៥០ឆ្នាំឡើង ។ Polyps ស្ទើរតែទាំងអស់គឺជាដុំស្លូត (មិនមែនមហារីក ) ប៉ុន្តែ Polyps មួយចំនួនអាចក្លាយជាមហារីក ។

-ដំបៅពោះវៀនធំ រឺជំងឺ Crohn: នរណាម្នាក់ដែលធ្លាប់កើតជំងឺមហារីកពោះវៀនធំ ( ដូចជាដំបៅពោះវៀនធំ រឺជំងឺCrohn)រយៈពេលច្រើនឆ្នាំនោះ មនុស្សម្នាក់នោះមានការប្រឈមមុខកើតជំងឺមហារីកពោះវៀនធំខ្ពស់ ។

ប្រវត្តិធ្លាប់កើតជំងឺមហារីក: នរណាម្នាក់ដែលធ្លាប់កើតជំងឺមហារីកពោះវៀនធំ អាចកើតជំងឺនេះជាលើកទី២ ។ ចំណែកស្ត្រីដែលធ្លាប់កើតជំងឺមហារីកដៃស្បូន មហារីកស្បូន រឺមហារីកសុដន់ ពួកគេក៏មានការប្រឈមមុខខ្ពស់ នឹងកើតជំងឺមហារីកពោះវៀនធំដែរ ។

ប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីក : ប្រសិនបើបើអ្នកមានសាច់ញាតិធ្លាប់កើតជំងឺមហារីកពោះវៀនធំនោះ អ្នក មានទំនោរច្រើនក្នុងការកើតជំងឺនេះដូចគ្នាដែរ ជាពិសេសប្រសិនបើសាច់ញាតិរបស់អ្នកកើតជំងឺមហារីកតាំង ពីវ័យនៅក្មេង ។

-របៀបរបបរស់នៅ:អ្នកដែលជក់បារី រឺបរិភោគសាច់ពណ៌ក្រហម រឺសាច់ច្នៃច្រើន ហើយបរិភោគអាហារមានជាតិ សរសៃតិច នោះ អ្នកប្រឈមមុខខ្ពស់ ក្នុងការកើតជំងឺមហារីកពោះវៀនធំ ។

-អាយុលើសពី៥០ឆ្នាំ: ជំងឺមហារីកពោះវៀនធំ មានទំនោរអាចកើតឡើងនៅពេលមនុស្សវ័យកាន់តែចាស់ឡើង។ មនុស្សច្រើនជាង ៩០% ដែលកើតជំងឺនេះ ត្រូវបានវិភាគរកឃើញបន្ទាប់ពីពួកគេមានអាយុ៥០ឆ្នាំរឺ លើសពីនេះ ។

៣.រោគសញ្ញាដែលអាចចាត់ទុកមនុស្សកើតជំងឺពោះវៀនធំ

រោគសញ្ញាជំងឺមហារីកពោះវៀនធំ មានដូចជា ៖ ប្រែប្រួលទំលាប់ពោះវៀន (រាគ រឺ ទល់លាមក ) ,មានអារម្មណ៍ថា បន្ទោរបង់មិនអស់ ,មានឈាមផ្ទុកក្នុងលាមក (ពណ៌ក្រហមភ្លឺ និងក្រហមចាស់) ,លាមកមានទំហំតូចជាងធម្មតា ,ឧស្សាហ៍មានហ្គាស រឺឈឺពោះរឺមានអារម្មណ៍ថាណែន រឺហើមពោះ ស្រកទំងន់ ដោយគ្មានមូលហេតុ,មានអារម្មណ៍ថាអស់កំលាំងជាប្រចាំ ,មានអារម្មណ៍ថាចង់ក្អួត រឺក្អួត ជាញឹកញាប់។ តែរោគ សញ្ញាទាំងនេះ មិនមែនកើតដោយសារតែ មហារីកនោះទេ។ បញ្ហាសុខភាពផ្សេងទៀត ក៏អាចបណ្ដាលឱ្យមាន បញ្ចេញរោគសញ្ញាទាំងនេះដែរ ។បន្ថែមពីលើនេះទៅទៀត វាមានសារៈសំខាន់ណាស់ដែលអ្នកគួរតែសំគាល់ ដឹងថា ជំងឺមហារីកដែលទើបនឹងកើតដំបូង ជាទូទៅ វាមិនបណ្ដាលឱ្យមានអាការៈឈឺចាប់ទេ ។ ហេតុនេះ អ្នកដែលមានរោគសញ្ញាទាំងនេះគួរតែ ទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យនិងព្យាបាលឱ្យបានឆាប់ជា តាមដែលអាច ទៅរួច ។

៥.ប្រសិនអ្នកជំងឺ ដឹងថាខ្លួនកើតជំងឺពោះវៀនធំ តើពួកគាត់ត្រូវធ្វើដូចម្តេច?

អ្នកជំងឺឬមនុស្សធម្មតា ត្រូវពិនិត្យសុខភាព ដោយឱ្យវេជ្ជបណ្ឌិតរកឃើញ Polyps រឺមហារីកមុនពេលដែលអ្នក មានបញ្ចេញរោគសញ្ញា។ ការរកឃើញជំងឺមហារីកពោះវៀនធំ កាន់តែឆាប់ បង្កើនប្រសិទ្ធិភាព នៃការព្យាបាល ។ តេស្តពិនិត្យ អាចប្រើដើម្បីរកPolyps មហារីក រឺភាពខុសប្រក្រតីផ្សេៗ៖

តេស្តពិនិត្យឈាមក្នុងលាមក (FOBT ) ៖ពេលខ្លះមហារីក រឺ Polyps មានហូរឈាមហើយតេស្ត FOBT អាចរក ឃើញបិរមាណឈាមដែលមានដ៏តិចតួចនៅក្នុងលាមកបាន។ ប្រសិនបើធ្វើតេស្តនេះហើយរកឃើញថា មាន ឈាមនោះតេស្តផ្សេងៗ ទៀតត្រូវការធ្វើដើម្បីរកប្រភពរបស់ឈាម។ ស្ថានភាពដែលមិនមែនជាមហារីក ( ដូចជាឬសដូងបាត) ក៏អាចបណ្ដាលឱ្យមានឈាមនៅក្នុងលាមកដែរ ។

ការពិនិត្យពោះវៀនធំ Sigmoidoscopy : វេជ្ជបណ្ឌិតពិនិត្យមើលចុង និងពិនិត្យខាងក្រោម នៃពោះវៀនធំដោយ ទុយោមានពន្លឺ ( Sigmodoscope )។កំនើនដែលជាមហារីកដំបូងនិងមហារីក អាចត្រូវបានរកឃើញ និងកាត់ ចេញរឺយកទៅពិនិត្យរកមហារីក ។

ការឆ្លុះពោះវៀន (Colonoscopy ) វេជ្ជបណ្ឌិតពិនិត្យចុងពោះវៀនធំ និងពោះវៀនធំទាំងមូលដោយប្រើ ទុយោវែង និងមានពន្លឺ ។ កំនើនដែលជាមហារីកទើបចាប់ផ្ដើម និងមហារីកនៅក្នុងពោះវៀនធំទាំងមូល អាចត្រូវ បានរកឃើញ និងកាត់ចេញរឺ វិភាគរកមហារីក រួមទាំងកំនើនដែលនៅផ្នែកខាងលើនៃពោះវៀនធំ ដែលការពិនិត្យដោយ Sigmordoscopyអាចនឹងរកមិនឃើញ ។

Double-Contrast barium enema : វិធីពិនិត្យនេះគឺចាក់បញ្ចូលសារធាតុរាវពណ៌សទៅក្នុងពោះវៀនធំ និង ចុងពោះវៀនធំដើម្បីថត X-ray បានច្បាស់ជាងមុន។ អ្វីដែលខុប្រក្រតី (ដូចជាមានPolyps)នោះវាពិនិត្យឃើញ ច្បាស់ ។

Virtual Colonoscopy  :តេស្តនេះគឺប្រើឧបករណ៍ X-ray ជាពិសេសដើម្បីបង្កើតរូបភាពរបស់ពោះវៀនធំ និង ចុងពោះវៀនធំ។ កុំព្យូទ័របំលែងរូបភាពទាំងនេះទៅជារូបភាពលំអិត ដែលអាចបង្ហាញឱ្យឃើញ Polyps និងអ្វី ដែលខុសប្រក្រតី។

៦.តើអាចពិនិត្យដឹងថា ជាជំងឺមហារីកពោះវៀនធំ យ៉ាងដូចម្ដេច ?

ប្រសិនបើ ការវិភាគបង្ហាញថា មហារីកនោះ វេជ្ជបណ្ឌិត ត្រូវការដឹងថា តើជំងឺនេះមាននៅកន្លែងណាខ្លះ ដើម្បី រៀបចំផែនការព្យាបាលឱ្យបានល្អបំផុត ។ ដំណាក់កាលរបស់មហារីក គឺអាស្រ័យលើថាតើដុំមហារីកមាន រាលចូលទៅជាលិកានៅជិតនោះ ហើយបើរាលដាលមែនតើរាលទៅផ្នែកណាខ្លះ ។ នៅពេលដែលវេជ្ជបណ្ឌិតពន្យល់ ពីមហារីកពោះវៀន មានដំណាក់កាលដូចជា៖

ដំណាក់កាល០: មហារីករកឃើញមានតែនៅផ្នែកខាងក្នុងនៃពោះវៀនធំឬចុងពោះវៀនធំ។ ពេលមហារីក នៅ ពោះវៀនធំស្ថិតនៅដំណាក់កាល០ គេហៅឈ្មោះម្យ៉ាងថាCarcinomain situ។

ដំណាក់កាល១: ដុំមហារីកចូលទៅក្នុងស្រទាប់ជញ្ជាំងពោះរៀនធំឬចុងពោះវៀនធំ ហៅថាដុំមហារីកកាត់ ជញ្ជំាពោះវៀន។

ដំណាក់កាល២:ដុំមហារីកដុះចូលជ្រៅទៅក្នុង ឬកាត់ជញ្ជំាងពោះវៀនធំ ឬចុងពោះវៀនធំវាអាចរាលដាល់ ទៅជា កោសិការនៅជុំវិញ ប៉ុន្តែកោសិកាមហារីកមិនបានរាលដាលទៅក្រពេញទឹករងៃនោះទេ។

ដំណាក់កាលទី៣: មហារីកបានរាលដាលទៅក្រពេញទឹករងៃដែលនៅជិតវាប៉ុន្តែមិនបានរាលដាលទៅផ្នែក ផ្សេងទៀតរាង្គកាយនោះទេ។

-ដំណាក់កាលទី៤: មហារីកបានរាលដាលទៅផ្នែកផ្សេងទៀត នៃរាង្គកាយ ដូចជាថ្លើម ឬសួត។ យ៉ាងណា ក្តី ជំងឺមហារីកពោះវៀនធំ ក៏អាចកើតឡើង នៅក្នុងពោះវៀនធំ  ចុងពោះវៀនធំ ឬនៅផ្នែកផ្សេងៗទៀត នៃរាង្គកាយ ទោះបីអ្នកជំងឺធ្លាប់ព្យាបាលក្តី។

៧. ជំងឺមហារីកពោះវៀនធំ ព្យាបាល យ៉ាងដូចម្តេច?

ជំងឺមហារីកពោះវៀនធំការព្យាបាល៖

វះកាត់ៈ ការវះកាត់់ធ្វើឡើងដោយយកជាលិការ ដែលមានដុំមហារីក ជាលិការឬ ក្រពេញទឹករងៃនៅជុំវិញ ដុំនោះចេញ ។ ការវះកាត់អាចធ្វើឡើងដោយការវះចោះ ឬវះបើក។

ប្រើថ្នំាគីមីៈ វិធីនេះគឺប្រើឱសថប្រឆំាងមហារីក ដើម្បីសំលាប់ ឬធ្វើឲ្យកោសិការមហារីករួចតូច ។ ឪសថចូល ទៅក្នុងលំហូឈាម ហើយអាចមានឥទ្ធិពលទៅលើកោសិការមហារីកពេញរាង្គកាយ។

ព្យាបាលតាមគោលដៅៈ មនុស្សមួយចំនួនដែលមានកើតមហារីកពោះវៀនធំ រាលដាលអាចទទួលយកការ ព្យាបាលតាមគោលដៅបាន។ វិធីព្យាបាលតាមគោលដៅ គឺប្រើឪសថឬសារធាតុផ្សេងៗទៀត ដើម្បីទបស្កាត់ កំនើន និងការាលដាល របស់មហារីកដោយជ្រៀតចូល ទៅម៉ូលេគុល ដែលជួយមហារីកមានកំនើន និងរាល ដាល។

ព្យាបាលដោយប្រើកំារស្មីៈ កាព្យាបាលដោយប្រើកាំរស្មី គឺប្រើថាមពលខ្លំាងដើម្បីសំលាប់កោសិការមហារីក ។ វាមានឥទិ្ធពលតែទៅលើ កោសិការមហារីកកន្លែង ព្យាបាល តែប៉ុណ្ណោះ។

លេខទូរស័ព្ទទំនាក់ទំនង015 89 75 76៕

Viewing all 8042 articles
Browse latest View live




Latest Images