Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អាជ្ញាធរ​ក្រុងភ្នំពេញ បើក​យុទ្ធនាការ​បូមទឹក​ចេញ ក្រោយ​ទឹកទំនប់ ឡើង​ដល់​កម្រិត ហៀរ​ចូល​ក្រុង

$
0
0

ភ្នំពេញ៖ទ្វារទឹកស្វាយប៉ាក ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទ្វារទឹកទំនប់កប់ស្រូវ ត្រូវបានអាជ្ញាធរសម្រេចឱ្យបិទ ជាបណ្តោះអាសន្ន កាលវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃពុធទី២៣ ខែកក្កដានេះ ដើម្បីបូមទឹកចេញវិញ ដោយសារតែកម្ពស់ទឹកទន្លេសាប បានកើនឡើងដល់កម្រិតមួយ ដែលអាចហូរចូលក្រុងភ្នំពេញបាន ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចនេះថា រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានកំពុងធ្វើការយ៉ាងស្វិតស្វាញ ក្នុងការបូមទឹកចេញ ពីតំបន់លិចលង់ ហើយប្រតិបត្តិការនេះ មិនទាន់បញ្ចប់ នៅឡើយទេ ។

លោកបានបន្ថែមថា យុទ្ធនាការថ្ងៃដំបូងនេះ ក្រុមអ្នកជំនាញ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន៥គ្រឿង ដែលមានអង្កត់ផ្ចិតទំហំមួយម៉ែត្រ ។ ម៉ាស៊ីនទាំងនេះ មានសមត្ថភាពបូមទឹកបាន ៥០.៤០០ម៉ែត្រគូប ក្នុងមួយម៉ោង ដែលអាចធានាឱ្យភាគខាងជើង និងខាងលិច រាជធានីភ្នំពេញ ជៀសផុតពីការលិចទឹក ។

គួរបញ្ជាក់ថា កំពស់ទឹកទន្លេសាប និងទន្លេមេគង្គ បានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពល ខ្យល់ព្យុះថ្មីមួយឈ្មោះ រ៉ាម៉ាន់សាន់ ដែលមានប្រភពមកពីប្រទេសហ្វីលីពីន ។ តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់ខ្ពង់រាប និងដងទន្លេមេគង្គ ក្នុងនោះក៏នឹងធ្វើឱ្យទឹកទន្លេនៅកម្ពុជា មានកំពស់កើតឡើងផងដែរ ។

ដោយឡែក នៅខេត្តកំពង់ចាមឯណោះវិញ អាជ្ញាធរបានឲ្យដឹងថា ទឹកទន្លេមេគង្គ បានកើនឡើងដល់កម្ពស់ជាង ១២ម៉ែត្រ ដែលកើនឡើងចំនួន ០,៦ម៉ែត្រ ប្រើធៀបនឹងថ្ងៃម្សិលមិញ ប៉ុន្តែមិនទាន់ដល់កម្រិត ប្រកាសអាសន្ននោះទេ ៕


អាជ្ញាធរ ខណ្ឌមានជ័យ ចុះទៅដោះស្រាយ និងបញ្ចប់ជម្លោះ រវាងក្រុមហ៊ុន ធ្វើផ្លូវ និងក្រុមហ៊ុនបូមខ្សាច់

$
0
0

ភ្នំពេញ : អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក អភិបាលខណ្ឌ ពេជ្រ កែវមុនី និងមានការចូលពីមន្ត្រី ការិយាល័យសាធារណការខណ្ឌ ចៅសង្កាត់ចាក់អង្រែលើ ព្រមទាំងមន្ត្រីពាក់ព័ន្ឋមួយ ចំនួនទៀត កាលពី រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានចុះទៅធ្វើការ សម្របសម្រួល និងដោះស្រាយបញ្ចប់ជម្លោះ រវាងក្រុមហ៊ុនធ្វើផ្លូវ៦០ម៉ែត្រ និងក្រុមហ៊ុនបូមខ្សាច់ នៅសង្កាត់ចាក់អង្រែលើ ក្រោយពីភាគីក្រុមហ៊ុនធ្វើផ្លូវ ៦០ម៉ែត្រ ទាមទារអោយ ក្រុមហ៊ុនបូមខ្សាច់ បង់លុយ ក្នុង១ម៉ែត្រ ៣កាក់ ព្រោះតែបានរាយទុយោបូមខ្សាច់ នៅតាមផ្លូវ ដែលពួកគេជាអ្នកធ្វើ ។

មន្ត្រីសាលាខណ្ឌមានជ័យ បានអោយដឹងថា ជម្លោះរវាង ភាគីទាំង២ បានកើតឡើង ដោយសារតែ ក្រុមហ៊ុនធ្វើផ្លូវ៦០ម៉ែត្រ ឈ្មោះ ING បានទាមទារអោយក្រុមបូមខ្សាច់បង់លុយជូនពួកគេ ក្នុងខ្សាច់ ១ម៉ែត្រគូប ៣កាក់ ព្រោះតែបានរាយទុយោបូមខ្សាច់ នៅតាមផ្លូវដែលពួកគេ ធ្វើនៅតំបន់នោះ ហើយបើមិនបង់ លុយតាមការទាមទារនោះទេ ពួកនឹងយក គ្រឿងចក្រកាយទុយោនេះ ចេញមកភ្លាម ។ មន្ត្រីសាលាខណ្ឌ បានបន្តទៀតថា ខាងក្រុមហ៊ុន បូមខ្សាច់មិនព្រមបង់លុយ តាមការទាមទាររបស់ក្រុម ហ៊ុនធ្វើផ្លូវនោះទេ ដោយអះអាងថា អាជីវកម្មបូមខ្សាច់ របស់ពួកគេធ្វើឡើងតាមច្បាប់ទាំងអស់ ពីអាជ្ញាធរពាក់ព័ន្ធ ដូចជាលិខិត ស.ជ.ណ របស់ទីស្តីការគណ:រដ្ឋមន្រ្តី លិខិតរបស់ក្រសួងរ៉ែ និងថាមពល ជាដើម ហើយការកប់ទុយោ នេះទៀត សោត គឺខាងក្រុមហ៊ុនបូមខ្សាច់ បានកប់ក្នុងជម្រៅ ២ម៉ែត្រ ហើយកប់មុនផ្លូវ ៦០ម៉ែត្រកើតឡើងទៅទៀត ដូច្នេះ ពួកគេមិនបង់លុយ អោយឡើយ ។

មន្រ្តីសាលាខណ្ឌមានជ័យ បានឲ្យដឹងទៀតថា ក្រោយពីភាគីទាំង២ នៅតែមិនអាបញ្ចប់បញ្ហានេះបាន ទើប អាជ្ញាធរ និងថ្នាក់ដឹកនាំក្រុមហ៊ុន បានសុំអន្តរាគមន៍ពីអភិបាល រាជធានីភ្នំពេញ ដើម្បីសម្រេចជាចុងក្រោយ នៃជម្លោះរវាងពួកគេទាំង២ ។

បើតាមមន្ត្រីសាលាខណ្ឌមានជ័យ អភិបាលរាជធានីភ្នំពេញ បានតម្រូវអោយក្រុមហ៊ុនបូមខ្សាច់ បន្តអាជីវកម្មរបស់ខ្លួន ជាធម្មតា ដោយពុំអនុញ្ញាត អោយក្រុមហ៊ុនធ្វើផ្លូវ៦០ម៉ែត្រ កាយទុយោចេញ និងយកលុយនោះទេ ។ ក្រោយពីមានការសម្រេច បញ្ចប់របស់អភិបាលរាជធានីភ្នំពេញ ខាងលើនេះរួចមក ក្រុមហ៊ុនធ្វើផ្លូវ ING បានបង្វែគោលដៅរបស់ខ្លួនថា ការយកគ្រឿងចក្រមកនេះ ក្នុងបំណងកាយដី អមសងខាងផ្លូវ ដើម្បីដាក់ប្រព័ន្ឋតែប៉ុណ្ណោះ ហើយក៏ដកគ្រឿងចក្រទៅ វិញ ៕

ក្រឡាប់រថយន្ត ដឹកអេតចាយ នៅមុខរោងចក្រប៊ើរី សង្កត់កម្មការិនី សង្ស័យមានស្លាប់ និងរបួស(មានវីដេអូ)

$
0
0

ភ្នំពេញ : រថយន្តហ៊ីយ៉ាន់ដាយ ដឹកអេតចាយមួយគ្រឿង បានក្រឡាប់កណ្តាលផ្លូវ នៅមុខរោងចក្រប៊ើរី នៅវេលាម៉ោង ៦និង៥០នាទី ព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ នៅខាងមុខរោងចក្រប៊ើរី ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កិនសង្កត់កម្មការិនីរោងចក្រ សង្ស័យមានស្លាប់ និងរបួស ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានអោយដឹងថា ពិតជាមានករណីនេះមែន ដែលរថយន្តដឹកអេតចាយ មួយគ្រឿងក្រឡាប់ មុខរោងចក្រប៊ើរី ប៉ុន្តែមិនដឹងថា សង្កត់លើ មនុស្ស មានស្លាប់ និងរបួសនោះទេ ដោយសារតែកម្លាំងនគរបាលរបស់លោក បានចុះទៅជួយអន្តរាគមន៍ តាមរយ:ការ យករថយន្តស្ទូចរថយន្តដឹកអេតចាយនេះ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តដឹកអេតចាយមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-1761 បានក្រឡាប់សង្កត់ កម្មការិនី២នាក់ បណ្តាលឲ្យបាក់ជើង ហើយសង្ស័យមាន ជនរងគ្រោះ៣នាក់ទៀត នៅពីក្រោមរថយន្តផងដែរ ។

យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចកំពុងចុះជួយអន្តរាគមន៍ករណីនេះហើយ ៕

លោក កឹម សុខា នឹងក្លាយ​ជា​អនុប្រធាន​ទី១ នៃរដ្ឋសភា ខណៈ​លោក សម រង្ស៊ី ត្រៀម​ជំនួស លោក គួយ ប៊ុនរឿង

$
0
0

ភ្នំពេញ៖លោក សម រង្ស៊ី បានថ្លែងប្រាប់សារព័ត៌មានក្ នុងស្រុកថា លោក កឹម សុខា នឹងក្លាយជា អនុប្រធានទី១ ក្នុងរដ្ឋសភា ចំណែករូបលោក នឹងធ្វើជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម ជំនួសលោក គួយ ប៊ុនរឿន ដែលនឹងត្រូវទៅធ្វើជា សមាជិក គ.ជ.ប នៅពេលដ៏ខ្លីខាងមុខនេះ ។

លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា CNRP កំពុងរៀបចំ ឯកសារ ដើម្បីដាក់ជូនគ.ជ.ប រៀបចំឱ្យលោក សម រង្ស៊ី ធ្វើជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជំនួសរូបលោក មុនពេលបេក្ខជនតំណាងរាស្រ្ត CNRP ៥៥រូប ចូលស្បថមុខព្រះភក្រ្ត ព្រះមហាក្សត្រ៕

កម្លាំងរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការ បង្ក្រាប បទល្មើស នេសាទ ក្នុងភូមិសាស្ត្រ៤ស្រុក នារដូវបិទនេសាទ

$
0
0

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដោយអនុវត្តតាម បទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល កម្ពុជា រួមនិងអនុសាសន៍៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញ ពីរដ្ឋបាលជលផល លោកអភិបាលខេត្ត  និងជាប្រធាន គណៈបញ្ជាការ ឯកភាពខេត្ត ក្រោមការចាត់តាំង និងបញ្ជា និងដឹកនាំផ្ទាល់ពីលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងផ្ទាល់ និងមានការចូលរួមដោយ គណៈបញ្ជាការឯកភាពស្រុកទាំង៤ កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លែង រដ្ឋបាលជលផលជលគិរី រដ្ឋបាលជលផលបរិបូណ៌ និងរដ្ឋបាល ជលផលកំពង់ឆ្នាំង រួមនិងសហគមន៍នេសាទ ក្នុងស្រុកទាំង៤ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើស នេសាទនារដូវបិទនេសាទ ក្នុងភូមិសាស្ត្រទាំង៤ស្រុក គឺក្នុងទឹកដីស្រុកកំពង់លែង ស្រុកជលគិរី ស្រុកបរិបូណ៌ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយចែកចេញជា៨ក្រុម ។

ជាលទ្ធផល កម្លាំងចម្រុះរដ្ឋបាលជលផលក្នុងយុទ្ធនាការបង្ក្រាបខាងលើនេះ បង្ក្រាបបាន១២ករណី របាំងស្បៃមុង៥៩កន្លែង ស្មើនឹង១៩៥០ម៉ែត្រ របាំងកាត់ព្រែក១២កន្លែង ស្មើនឹង១៤០ម៉ែត្រ លប២៤ របាំងសាច់អួន៧កន្លែង ស្មើ១០៥០ម៉ែត្រ លបលូ១៦មាត់ បង្គោល២៣៧០  ចាក់លែងកូនត្រីចំនួន ៩៥៥គីឡូក្រាមចូល និងកូនត្រីប្រាចំនួន២ពាន់ក្បាល ទៅក្នុងបឹងធម្មជាតិវិញ។ នាពេលនោះផងដែរបាន ចាប់បញ្ជូនជនសង្ស័យពីបទ ឆក់ត្រីប្រភេទត្រជាក់ក្នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ ។

នាឱកាសនោះ លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយ និងណែនាំច្បាប់ស្តីពីជលផល ដល់ក្រុមអ្នកនេសាទនៅទីនោះ សូមធ្វើការនេសាទជៀសវាង ប្រើឧបករណ៍ខុសច្បាប់ ជាពិសេសរបាំងស្បៃមុង ជាឧបករណ៍មួយដែលត្រូវ ហាមឃាត់ជាដាច់ខាត ដោយអនុវត្តតាមប្រកាសលេខ៤៥៨ ក.ស.ក ស្តីពីការប្រើប្រាស់ឧបករណ៍ នេសាទជាលក្ខណៈគ្រួសារ និងជៀសវាងធ្វើការនេសាទ ក្នុងដែនអភិរក្សដែលជាហេតុនាំអោយជាប់ទោសទណ្ឌ   ។ សូមអោយមានការគោរពច្បាប់ជលផលទាំងអស់គ្នានាំអោយមានការកើនឡើងវិញនូវមច្ឆាជាតិ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងសូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញក្នុងករណីជួបបទល្មើស អោយបានទាន់ពេលវេលាផងដែរ៕

៥១នាក់ បានស្លាប់ និង ៧នាក់ទៀត រងរបួស ក្នុងឧប្បត្តិហេតុ ធ្លាក់យន្តហោះ នៅកោះតៃវ៉ាន់

$
0
0

យ៉ាងហោចណាស់ មានអ្នកដំណើរ ៥១នាក់ បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួស ក្នុងឧប្បត្តិហេតុ ធ្លាក់យន្តហោះរបស់តៃវ៉ាន់ នៅពេលយន្តហោះ ចុះចតបន្ទាន់នៅកោះ Penghu របស់តៃវ៉ាន់ នៅមុននេះបន្តិច ។

សេចក្តីរាយការណ៍ បរទេស ជាច្រើនបានឲ្យដឹងថា យន្តហោះរបស់តៃវ៉ាន់ មួយគ្រឿង បានជួបឧប្បត្តិហេតុ បន្ទាប់ពីធ្វើការចុះចតជាបន្ទាន់ នៅលើកោះPenghu របស់តៃវ៉ាន់ ហើយត្រូវបានធ្លាក់ បណ្តាលឲ្យ អ្នកដំណើរនៅលើយន្តហោះ ៥១នាក់ បានស្លាប់ និង ៧នាក់ទៀតរងរបួសធ្ងន់ ៕

គម្រោងអភិវឌ្ឍន៍ទីក្រុង រណបជ្រោយ ចង្វារ កំពុងដំណើរការទៅមុខ

$
0
0

-ក្រុមហ៊ុនស្វាគមន៍ ជួបពលរដ្ឋ ដែលនៅ មានពាក់ព័ន្ធដីធ្លី និងអង្គការ សមាគម ដែល ចង់ជួយដោះស្រាយ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ ដែលស្ថិតនៅលើទីតាំងចាប់ពីគល់ ស្ពានជ្រោយចង្វារត្រើយខាងកើត លាតសន្ធឹង តាមដងទន្លេសាប និងផ្លូវជាតិលេខ៦អាទៅជើង ស្ថិត ក្នុងភូមិសាស្ដ្រសង្កាត់ចំនួន៣នៃខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុងតែដំណើរការទៅមុខ ដើម្បី ឈានទៅដល់ការបញ្ចប់តាមគម្រោងរបស់ ខ្លួននាពេលខាងមុខនេះ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា ដែលទទួល បានសិទ្ធិជួលដីរដ្ឋធ្វើការអភិវឌ្ឍន៍ ជាទីក្រុង រណបជ្រោយ ចង្វារខាងលើនេះ បានឱ្យដឹង ថា គិតរហូតមកដល់ពេលនេះក្រុមហ៊ុនបាន ដំណើរការអភិវឌ្ឍន៍ ដោយបូមខ្សាច់ចាក់ បំពេញលើដីទំនាប បានចំនួន២៥០ហិកតារួច មកហើយ ក្នុងចំណោមផ្ទៃដីទាំងអស់៣២០ ហិកតា ស្មើ៨០ភាគរយនៃផែនការ ។ ក្រៅ ពីនេះ ក្រុមហ៊ុនក៏បានធ្វើការ កសាង ផ្លូវចាក់ បេតុង បានប្រវែង២០៣០ម៉ែត្រ សាងសង់ ផ្ទះល្វែង ដោះស្រាយប៉ះពាល់ជូនប្រជាពល រដ្ឋបានចំនួន៩ប្លុក ស្មើនិង១៧៦ល្វែងខ្នងផ្ទះ រួមទាំងធ្វើការសាងសង់ផ្សារមានពីរជាន់ សម្រេចបាន៨០ភាគរយរួចមកហើយ ដោយ ជាន់ផ្ទាល់ដី មានទំហំ ៥៤០០ម៉ែត្រការ៉េ និង ជាន់ទី១ មានទំហំ៣០០០ម៉ែត្រការ៉េ ក្រៅ ពីនេះ ក្រុមហ៊ុនក៏បានធ្វើការសាងសង់ផ្ទះ ល្វែងខ្នាតធំពីរប្លុក ស្មើនិង៤៦ល្វែងសម្រេច បាន៨៥ភាគរយ និងសង់អគារស្នាក់នៅរួម AនិងB មានចំនួន៣០៨ខ្នងផ្ទះ សម្រេចបាន ២០ភាគរយ និងសង់វីឡាបានចំនួន៣ផ្ទះ សម្រេចបាន១០០ភាគរយ ។ ដោយឡែក ពាក់ព័ន្ធទៅនឹងការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលរស់ នៅលើដីលិចទឹកនៅរដូវវស្សា ប្រកបរបរ ដាំបន្លែ ស្ថិតចំដីអភិវឌ្ឍន៍របស់ក្រុមហ៊ុន គឺ ត្រូវបានទទួលយកគោលការណ៍ដោះស្រាយ ជាថវិកា ឬផ្ទះល្វែង និងតូបផ្សារ ស្ថិតនៅ បុរីរុងរឿងដែលក្រុមហ៊ុនបានសាងសង់រួច រាល់ប្រមាណ៨០ភាគរយរួចមកហើយ ។ ដោយឡែកគម្រោងផែនការធ្វើការដោះ ស្រាយផលប៉ះពាល់បន្ដ គឺក្រុមហ៊ុនមានផែន ការដែលរួមមានតំបន់ "ក" ភូមិប្រជាពលរដ្ឋ (ភូមិចាស់) ក្រុមហ៊ុនមានផែនការរក្សាទុក ដោយមិនធ្វើការប៉ះពាល់ ដែលត្រូវកាត់ចេញ ពីគម្រោងមេរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន នឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងភូមិចាស់ និងទីក្រុងថ្មីចូលគ្នាតែម្តង ។ តំបន់ "ខ" ដែល មានអគារសាធារណៈរឹងមាំ រួមមាន មន្ទីរអង្គភាពរដ្ឋ និងសាលារៀននោះ ក៏ក្រុម ហ៊ុនមានផែនការកាត់ចេញពីប្លង់មេដូចគ្នា។ ចំពោះតំបន់ "គ" ដែលជាសំណង់ផ្ទះរបស់ប្រជាពលរដ្ឋមិនរៀបរយ ដែលចែកចេញជាបីតំបន់ ផ្សេងៗគ្នានោះ ក្រុមហ៊ុនបានត្រៀមផ្ដល់ ជម្រើសចំនួនពីរ សម្រាប់ឱ្យប្រជាពលរដ្ឋ ជ្រើសរើសយក ដែលជម្រើសទី១ ប្ដូរយក ផ្ទះល្វែងនិងតូបផ្សារ និងអគារស្នាក់នៅរួម កំពស់ ៣ជាន់ ដែលមានទំហំ ៤.២ម៉ែត្រ គុណ ១៤ម៉ែត្រ និងជម្រើសទី២ គឺបន្ដស្នាក់នៅលើទីតាំងចាស់ ដោយក្រុមហ៊ុនសុខចិត្ដកាត់ផ្ទៃដីនោះចេញពី ប្លង់មេរបស់ក្រុមហ៊ុនផងដែរ ។ ដោយឡែក តំបន់ "ឃ" ដែលជាប្រភេទដីទំនេរ ក្រៅពីតំបន់ដីដែលក្រុមហ៊ុនរៀបរាប់ខាងលើជាតំបន់ដីទំនេរដែលភាគច្រើនកាន់កាប់ ដោយម្ចាស់ដីនៅក្រៅមូលដ្ឋាន គឺក្រុមហ៊ុនផ្ដល់តែមួយជម្រើសឱ្យប៉ុណ្ណោះ គឺដោះស្រាយគោលនយោបាយទៅតាមអ្វី ដែលសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនបានកំណត់នាពេលកន្លងមក។

លោកទូច សំណាង អគ្គនាយករងក្រុម ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា បានថ្លែង ប្រាប់ដើមអម្ពិលឱ្យដឹងថា រហូតមកដល់ពេល នេះ ក្រុមហ៊ុនបានធ្វើការអនុវត្ដទៅតាមគម្រោងការរបស់ខ្លួន ដោយបានសម្រេចលទ្ធផលជាបន្ដបន្ទាប់ ។ ក្នុងនោះ ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋមួយចំនួន ដែលនៅមានបញ្ហាដីជាមួយនិងក្រុមហ៊ុននៅឡើយ គឺក្រុមហ៊ុនស្វាគមន៍ជានិច្ច មិនថា ប្រជាពលរដ្ឋ មិនថាអង្គការឬសមាគម ដែលមានបំណងចូលរួមដោះស្រាយនោះទេ គឺក្រុមហ៊ុនបានបើកទ្វារចាំទទួលដោះស្រាយ ដោយផ្ទាល់ ដោយបើកទីស្នាក់ការនៅ លើទីតាំងដីគម្រោងអភិវឌ្ឍន៍នេះតែម្ដង ហើយចំពោះប្រជាពលរដ្ឋដែលរស់នៅភូមិចាស់តាមដងទន្លេសាប ចូលកុំនាំគ្នាមានការព្រួយបារម្ភ នោះឡើយ ព្រោះក្រុមហ៊ុនមិនបានដាក់ភូមិចាស់ចូលទៅ ក្នុងគម្រោងមេរបស់ក្រុមហ៊ុននោះទេ ដោយកាត់ចេញចម្ងាយ១០០ម៉ែត្រ គិតចាប់តាំងពីច្រាំងទន្លេ ។

សូមបញ្ជាក់ថា កន្លងមករវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី ពាក់ព័ន្ធ ទៅនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយ ចង្វារ គឺមិនសូវ បាន ជួបពិភាក្សាធ្វើការដោះ ស្រាយគ្នាដោយផ្ទាល់នោះឡើយ ហើយព័ត៌ មានភាគច្រើន គឺទទួលបានតាមរយៈតែ អាជ្ញាធរនិងអ្នកទី៣តែប៉ុណ្ណោះ ដែលធ្វើឱ្យ រវាងក្រុមហ៊ុននិងប្រជាពលរដ្ឋមិនយល់គ្នា ហើយចេះតែមានបញ្ហាជាបន្ដបន្ទាប់ ទើប ក្រុមហ៊ុនប្រកាសបើកទ្វារចំហរ ជួបធ្វើការ ដោះស្រាយដោយផ្ទាល់ រួមទាំងអ្នកចង់ជួយ ធ្វើការសម្របសម្រួលនិងដោះស្រាយផង ដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ទទួលបានសិទ្ធិជួលដីពីរដ្ឋ មានទំហំ៣៨៧ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍ ជាទីក្រុងរណប ឱ្យក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងកីឡា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺយកទីក្រុងចិញ្ចឹមទីក្រុង ដោយក្នុងនោះ កន្លងមក ក្រុមហ៊ុនបានកសាងសមិទ្ធផល នានា ដូចជាស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា បានមកពីការជួលដី នៅកោះពេជ្រ និងគម្រោងស្ពានអាកាសស្ទឹង មានជ័យ ដែលសាងសង់បញ្ចប់គ្រោងនឹង ដាក់សម្ពោធនៅចុងខែនេះ រួមទាំងគម្រោង កសាងស្ពានអាកាសនៅស្តុបតិចណូ បានមកពីការជួលដីជ្រោយចង្វារ និងគម្រោងជាបន្ដបន្ទាប់ទៀតទៅ តាមគម្រោងការស្ថាបនា របស់សាលារាជ ធានីភ្នំពេញ ៕

មន្ត្រីជំនាញ អាវុធជាតិផ្ទុះ សហការជាមួយ កម្លាំង CMAC ប្រមូលយក គ្រឿងយុទ្ធភណ្ឌ បន្សល់ ពីសម័យសង្រ្គាម រក្សាទុក

$
0
0

កណ្តាលៈ នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ មន្ត្រីជំនាញអាវុធជាតិផ្ទុះ ខេត្តកណ្តាល សហការជាមួយ CMAC បានប្រមូលយក យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់ទម្លាក់ពីលើយន្ដហោះ ដែលបានបន្សល់ កាលពីសម័យសង្រ្គាម។  

គ្រាប់បែកទម្លាក់ពីលើយន្តហោះ ដែលមន្ត្រីជំនាញ អាវុធជាតិផ្ទុះ យកមករក្សាទុកខាងលើនេះ មានចំនួន១គ្រាប់ ប្រភេទគ្រាប់ម៉ាក M.K 82 ទម្ងន់២៤១គីឡូក្រាម មានប្រវែង.១,៥៦ម៉ែត្រ មុខកាត់២៧៤ មីលីម៉ែត្រ។

គ្រាប់ទម្លាក់ពីលើយន្ដហោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រទះឃើញ នៅចំណុចច្រាំងទន្លេ ក្នុងភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ផ្លូវជាតិលេខ១.គីឡូម៉ែត្រលេខ២៥ ស្ពានលេខ១៨ ។


កែម ឡី៖ លោកស្រី ពុង ឈីវកេក សមគួរជាងគេ ក្នុងការធ្វើជា ប្រធាន គ.ជ.ប.

$
0
0

ភ្នំពេញ៖ លោកបណ្ឌិតវិទ្យាសាស្ត្រសង្គម កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ ផ្តល់អនុសាសន៍ថា លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ ជាអ្នកមានកិត្តិយស សមត្ថភាព និងចំណេះដឹង សមគួរជាងគេក្នុងការធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។

មានប្រសាសន៍នៅក្នុងនាទីវេទិកា ពហុមតិ របស់វិទ្យុដើមអម្ពិល ស្តីពី ទស្សនៈរបស់លោក កែម ឡី លើកិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ដែលផ្សាយផ្ទាល់នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ថា ជាធម្មតា នីតិវិធីជ្រើសតាំងប្រធាន អនុប្រធាន តាមមតិភាគច្រើដាច់ខាត គឺ ៥០+១ ក្នុងចំណោម ៩រូប ជាសមាសភាព គ.ជ.ប. ប៉ុន្តែដោយសារការ ជ្រើសតាំងជាកូតាគណបក្ស គឺ៤នាក់មកពីគណបក្សដឹកនាំរាជរដ្ឋាភិបាល, ៤នាក់ទៀតជ្រើសតាំង ពីគណបក្សសង្គ្រោះជាតិ មានអាសនៈនៅក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល។ អញ្ចឹងជាការពិបាក ដូច្នេះ ខ្ញុំសំណូមពរថា សមាជិកទី៩នោះ ធ្វើជាប្រធាន គ.ជ.ប. តែម្តង ដើម្បីកុំឲ្យមានការប្រទាញប្រទង់គ្នា ហើយមានអនុប្រធានពីររូប គឺអនុប្រធាន១រូប មកពីសមាសភាព៤នាក់របស់គណបក្សប្រជាជនកម្ពុជា និងអនុប្រធាន១រូបទៀត មកពីសមាសភាព៤នាក់របស់គណបក្សសង្រ្គោះជាតិ។

លោកបណ្ឌិត កែម ឡី ផ្តល់អនុសាសន៍បន្តថា «ប្រធានគួរដើរតួនាទីជាអ្នកសម្របសម្រួល ជាអ្នកជួយគាំទ្រ មិនធ្វើជាអ្នកសម្រេចទេ, អាហ្នឹងប្រសើរតែម្តង បានន័យថាកុំឲ្យអ្នកណាយកចំណេញ, ៤ម្ខាងអញ្ចឹង! កាលណារកឯកភាពគ្នាឥតឃើញទេ គឺសំរេចឥតចេញទេ, ដូច្នេះគេព្យាយាមធ្វើដូចម្តេចឲ្យល្អ, រួចបើល្អហើយ គ្មានភាគីណាមួយមានហេតុផលគ្រប់គ្រាន់ដើម្បីជំទាស់អ្វីដែលធ្វើមានគុណភាពខ្ពស់នោះទេ។ បើខ្ញុំវិញ ខ្ញុំគាំទ្រដូចជាលោកស្រី ពុង ឈីវកេក ឲ្យធ្វើជាប្រធាន គឺលោកស្រីមាន សមត្ថភាព យល់ដឹងពីសង្គម មានស្នាដៃ ហើយគាត់ជាស្ត្រី ហើយអាចធ្វើកិច្ចការនេះបាន។ នេះជាការសន្និដ្ឋានរបស់ខ្ញុំ»។

លោកបណ្ឌិត បានសំណូមពរថា សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់គណបក្សទាំងពីរ ដែលមានម្ខាង៤រូបនោះ យកល្អគួរជ្រើសរើសចេញពីសាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យ, មកពីក្រុមប្រឹក្សាអ្នកច្បាប់នៅគណៈមេធាវី, មកពីអង្គការក្រៅរដ្ឋាភិបាល, មកពីវិស័យឯកជន, មកពីស្ថានទូតជាដើម។

កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅត្រង់ប្រការ ២ វាក្យខណ្ឌទី១ និងទី២ បានចែងថា ផ្អែកតាមស្មារតីនៃសេចក្ដីប្រកាសរួមនៃជំនួបកំពូល រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សទាំងពីរបានឯកភាពគ្នា ដើម្បីកែទម្រង់ការបោះឆ្នោត ដោយរៀបចំស្ថាប័នរៀបចំការ បោះឆ្នោតជាស្ថាប័ន ដែលមានឯករាជ្យពេញលេញដោយមានចែងក្នុងជំពូកមួយដោយឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដាច់ខាត នៃចំនួន សមាជិក រដ្ឋសភាទាំងមូល។ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន ៩រូប ក្នុងនោះ សមាសភាព ៤រូប ជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល, សមាសភាព ៤រូបជ្រើសរើសដោយគណបក្ស មានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយសមាសភាព ១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា៕

រំលោភក្មេងស្រី អាយុ១៣ឆ្នាំ បានសម្រេចម្តង កាលពីខែមីនា ត្រូវម្តាយដឹង ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន

$
0
0

កំពត ៖ រំលោភសម្រេចក្នុងខែមីនា ហើយគំរាមសម្លាប់ បើបែកធ្លាយរឿងនេះ ប៉ុន្តែផលកម្មតាមចងពៀរ រឿងនេះត្រូវបែកការណ៍ ហើយឣាណាព្យាបាល កុមារីរងគ្រោះ បានរត់ទៅប្តឹងសមត្ថកិច្ច នគរបាលស្រុក ឣង្គរជ័យ ឲ្យចាប់ខ្លួនបានតែម្តង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិខ្វាវ ឃុំចំប៉ី ស្រុកឣង្គរជ័យ ខេត្តកំពត។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិល ដឹងថា យុវជន ល្មោភកាម រូបនេះឈ្មោះ ឈឿន ញឿន អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ រីឯជនរងគ្រោះឈ្មោះ រ-ន-ត ឣាយុ១៣ឆ្នាំ  នគរបាលដដែលបានឱ្យដឹងទៀតថា យុវជនរូបនេះ បានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះខាងលើ នៅក្នុងផ្ទះខ្លួន ខណ:ក្មេងស្រីរងគ្រោះ ចេញពីផ្ទះរបស់ខ្លួន ទៅមើលវីដេអូ ក្នុងស្ថានភាពកុមារីរងគ្រោះកំពុង តែឣង្គុយមើលម្នាក់ឯងដោយស្ងាត់ស្ងៀម  គ្មានឣ្នកណាក្រៅពីជនសង្ស័យនោះ ផ្តល់ឱកាសល្អ សម្រាប់ជនសង្ស័យធ្វើសកម្មភាព រហូតបានសម្រេច១លើក កាលពីវេលាម៉ោង៩ព្រឹក ក្នុងឣំឡុង ខែមីនា ឆ្នាំ២០១៤ ។  រហូតដល់ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ឪពុកម្តាយរបស់នាងបានដឹងហេតុការណ៍នេះ បានរត់ទៅប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនតែម្តង។ ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បាន ឆ្លើយសារភាពថាខ្លួន គេពិតជាបានប្រព្រឹត្ត សកម្មភាពដូចដែលគេបានចោទប្រកាន់មែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង បញ្ជូន ខ្លួនទៅ សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

យន្តហោះ AH 5017 របស់អាល់ហ្សេរី ដាច់ការទាក់ទង ប្រហែលមួយម៉ោងមុន ខណៈមានអ្នកដំណើរ ជាង១១៦នាក់ នៅលើយន្តហោះ

$
0
0

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Algerian បានដាច់ការទាក់ទង ប្រហែលមួយម៉ោងមុននេះ បន្តិច បន្ទាប់ពីធ្វើការហោះហើរ ចេញពីប្រទេស Burkina Faso ទៅកាន់ប្រទេសអាល់ហ្សេរី ។

អាជ្ញាធរអាល់ហ្សេរី មិនទាន់ដឹងអំពីព័ត៌មានលម្អិតអំពី អ្នកដំណើរនៅលើយន្តហោះ ជើងហោះហើរលេខ AH 5017នោះទេ។ នេះបើយោងតាមព័ត៌មាន Reuters ចេញ ផ្សាយប្រហែល ៥នាទីមុននេះ៕

មណ្ឌលគិរី គឺជាកន្លែងកម្សាន្ត ដ៏ពេញនិយម សម្រាប់ ភ្ញៀវទេសចរណ៍

$
0
0

មណ្ឌលគិរី៖ ឆ្នាំនេះភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត នៅក្នុងខេមណ្ឌលគិរី មានការកើនឡើង បើប្រៀបធៀបទៅ និងឆ្នាំ២០១៣។ ភ្ញៀវទេសចណ៍ ភាគច្រើនបាននាំគ្នា សរសើរ មិនដាច់ពីមាត់ឡើយ ទាក់ទងទៅនិងលក្ខណៈ ធាតុអាកាស ទេសភាព តំបន់រមណីយ៍ដ្ឋានធម្មជាតិ និងជំរុំព្រៃឈើ តំបន់វប្បធម៏ប្រពៃណីទំនៀមទំលាប់ នៃការរស់នៅរបស់បងប្អូន ជនជាតិដើមភាគតិច(ព្នង)ផងដែរ។

ជាក់ស្ដែងអ្វីដែលបងប្អូនភ្ញៀវទេសចរណ៍បានសរសើរនោះ ពោលគឺដូចជា ធាតុអាកាសនៅក្នុង ខេត្តមណ្ឌលគិរី មានភាពត្រជាក់ល្ហឹម ខុសពីបណ្ដាលខេត្តផ្សេងៗ ព្រោះជាតំបន់មានលាយឡំខ្យល់ជំនោរត្រជាក់ អាចនិយាយ បានថា៖ នៅទីនេះហាក់បីដូចជាពុំមានរដូវក្តៅទៀតផង  អ្នកទេសចរណ៍ចាប់អារម្ភ ពីការគយគន់ រាល់ទេសភាពដ៏ស្រស់ត្រកាលពីធម្មជាតិជំរុំព្រៃឈើធំល្វឹងល្វើយ ដាច់កន្ទុយភ្នែកលាយឡំទៅ ដោយជួរភ្នំ រាប់រយពាន់បង្កើតបានជាពណ៍ខៀវស្រង៉ាត់ប្រៀបបានទៅនិងទេសភាព នៃមហាសមុទ្ររាមអញ្ចឹងដែរ។  យ៉ាងណាមិញ នៅខេត្តមណ្ឌលគិរី បើទោះបីទីនេះពុំមានទេសមុទ្ររាម ប៉ុន្តែវាមាន (សមុទ្រឈើ) ធំល្វឹងល្វើយដែលភ្ញៀវទេសចរណ៍ ចូលចិត្តនាំគ្នាទៅទស្សនា នៅតំបន់នោះណាស់ព្រោះវា មានទេសភាពល្អត្រកាល នៅចន្លោះម៉ោង៥ និង ៣០នាទីទៅម៉ោង៦ ០០ នាទី ល្ងាច។

តំបន់រមណីដ្ឋានវិញភាគច្រើន គឺវាមានលក្ខណៈធម្មជាតិ ដូចជា ទឹកជ្រោះប៊ូស្រា ដ៏ធំជាងគេនៅមណ្ឌលគិរី ស្ថិតនៅស្រុកពេជ្រាដា ទឹកជ្រោះជ្រៃយស់ទឹកជ្រោះក្បាលព្រះទឹកជ្រោះដំណាក់ស្តេចទឹកជ្រោះរមណីយ៍១ រមណីយ៍២ ។ល។

ក្រៅពីនេះអ្នកទេសចរមានការណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងដែរអំពីរបៀបរបបប្រពៃណី នៃការរស់នៅ របស់ជនជាតិព្នង ដូចជាទស្សនាសិប្បកម្មត្បាញរវៃ ដោយដៃ របរចូលរកបន្លែផ្លែឈើនៅក្នុងព្រៃ ស្ពាយដើរលក់ក្នុងទីប្រជុំជន ប្រកបរបរធ្វើចំការដាំស្រូវ បូតដោយដៃដើររើសនិងដងជ័រទឹកក្នុងព្រៃ។យកសត្វ ព្រៃធ្វើជាយាន្តជំនិះ ជិះកំសាន្តក្នុងព្រៃជ្រៅទស្សនាសត្វព្រៃនាំគ្នាហូបសម្លវ៉ិ ផឹកស្រាពាង ទស្សនាការរៀបអាពាហ៍ពិពាហ៍ របស់ជនជាតព្នងកាប់ក្របី ផឹកស្រាជាដើម។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរខេត្តបានផ្កល់បទសម្ភាសន៍ ប្រាប់អ្នកយកព័ត៍មានដើមអម្ពិលថា លំហូរចូលរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងឆមាសទី១ នៅក្នុងឆ្នាំ២០១៤ នេះស្មើនឹង ៧៣៥៩៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ៧០៥៩៧នាក់ ភ្ញៀវអន្តរជាតិស្មើនឹងចំនួន៣០២នាក់ បើប្រៀបធៀបនិងឆ្នាំ២០១៣ កើនឡើងសរុប១១.៥០% ក្នុងនោះភ្ញៀវជាតិកើនឡើង១១.៩៨% អន្តរជាតិកើនឡើង ១.៤៨%។

លោកបានបន្តទៀតថា លោកនឹងខិតខំសហការជាមួយ អជ្ញាធរខេត្ត ក៏ដូចជាដៃគូផ្សេងៗ ទៀត ធ្វើយ៉ាងណាអោយវិស័យ ទេសចរនៅក្នុងតំបន់នេះ មានការរីកចំរើន ថែមទៀតដើម្បី បំពេញតំរ៉ូវការរបស់អ្នកទេសចរ៕

ស្រវឹងជោគខ្លួន បើកម៉ូតូ ដួលបោកក្បាល ទៅនឹងថ្នល់ បណ្តាលឲ្យស្លាប់ យ៉ាងណានោចអាធម

$
0
0

កណ្តាលៈ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានផឹកស្រាស្រវឹងជោគខ្លួន ហើយបានបើកម៉តូចេញពីផ្ទះ ដូលបោកក្បាលទៅនឹងថ្នល់ ។ ហេតុការណ៍នេះបាន កើតឡើងកាលពី វេលាម៉ោង១៩និង ៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ១១០ ក្នុងភូមិព្រែក  ឃុំជ្រោយតា កែវស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ណៃ ណម អាយុ៣៦ឆ្នាំ ភេទប្រុស រស់នៅភូមិព្រែកម្រិញ ឃុំពោធិបាន ស្រុកកោះធំ ជិះម៉ូតូម៉ាក គុបជ្រុងC 90 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1F-0757។ ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះ នៅភូមិព្រែកម្រិញ ឃុំពោធិបាន ទៅឡើងផ្ទះបងប្អូន
ឈ្មោះ ស្រុិន លិន នៅភូមិថ្មី ឃុំឈើខ្មៅ ហើយក៏បានផឹកសុី នៅក្នុងកម្មវិធីឡើងផ្ទះនោះរហូតដល់ ស្រវឹងខ្លាំង រួចជនរងគ្រោះក៏បានទាញយកម៉ូតូ របស់ខ្លួនជិះមកផ្ទះវិញ ពេលនោះបងប្អូនដែលចូលរួមឡើងផ្ទះ បានឃាត់ ជនរងគ្រោះកុំអោយទៅផ្ទះវិញ ព្រោះឃើញជនរងគ្រោះស្រវឹងស្រាខ្លាំង តែជនរងគ្រោះ មិនបានស្តាប់ ក៏ឡើងជិះម៉ូតូរបស់ខ្លួន ត្រឡប់មកផ្ទះវិញ ដោយបើកក្នុងល្បេឿនលេឿន លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានដួលម៉ូតូរួចបោកក្បាល និងផ្លូវជាតិ បណ្តាលអោយជនរងគ្រោះ ស្លាប់ នៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញបានចុះ ពិនិត្យកន្លែងកើតហេតុ និងធ្វើសុំណុំរេឿងដើម្បីរក្សាទុក ធ្វើការទាក់ទង ក្រុមគ្រួសារដើម្បីយក សពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕

មន្រ្តី អ.ហ បាញ់សម្លាប់ ភរិយាទី៤ រួចបាញ់សម្លាប់ខ្លួនឯង សង្ស័យរឿងប្រចណ្ឌ (មានវិដេអូ)

$
0
0

ភ្នំពេញ ៖ អំពើឃាតកម្ម ដ៏គួរឲ្យរន្ធត់មួយទៀត បានកើតឡើង នៅក្នុងរាជធានីភ្នំពេញ នោះគឺមន្រ្តី អាវុធហត្ថ (អ.ហ) ម្នាក់ ពាក់ស័ក្តិ៣ បានបាញ់សម្លាប់ភរិយាទី៤ វ័យក្មេងរបស់ខ្លួន រួចហើយ បានបញ្ចប់ជីវិត ដោយបាញ់ក្បាលខ្លួនឯង បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមទាំង២នាក់ ស្ថិតនៅក្នុងតូបអ៊ុតសក់ លេខ៩៦ របស់ភរិយា ក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

អំពើឃាតកម្ម ប្តីបាញ់សម្លាប់ប្រពន្ធ ដោយគ្មានញញើតដៃ ខាងលើនេះ ត្រូវបានសមត្ថកិច្ច និងសាក្សីមួយចំនួន ដាក់ការសង្ស័យលើរឿងប្រចណ្ឌ ។ តាមពិតរឿងហេតុនេះ បានកើតឡើង តាំងពីវេលាម៉ោងជាង១យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែការភ្ញាក់ផ្អើល ទើបតែកើតឡើង នៅវេលាម៉ោងប្រមាណ ៤៖២០នាទី រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ ខណៈនារីម្នាក់ ជាកូនជាង របស់នារីរងគ្រោះ បានទៅបើកទ្វារតូប ដើម្បីធ្វើការជាធម្មតា ស្រាប់តែឃើញ ថៅកែស្រីរបស់នាង ដេកស្លាប់នៅលើកៅអី អ៊ុតសក់ ខណៈសពបុរសជាប្តី ដេកស្លាប់នៅខាងក្រោមកៅអី ។

លោក ច័ន្ទ តារារិទ្ធ អាយុជាង៣០ឆ្នាំ ដែលជាម្ចាស់តូប នៅខាងមុខ តូបរបស់នារីរងគ្រោះនោះ និងជាសាក្សីម្នាក់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅកន្លែងកើតហេតុថា នៅវេលាម៉ោង ប្រមាណជាង១យប់រំលងអាធ្រាត្រ ស្រាប់តែឮសំឡេងផ្ទុះអាវុធ តែលោកមិនបានចាប់អារម្មណ៍នោះឡើយ ដោយសង្ស័យ មានក្រុមក្មេងស្ទាវធ្វើឲ្យប៉ះពាល់ ជញ្ជាំងតូបលក់ដូរ ជាហេតុធ្វើឲ្យរូបលោក គ្មានការសង្ស័យ និងមកអើតមើល ។

លោក ច័ន្ទ តារារិទ្ធ បានបន្តទៀតថា លុះពេលរសៀលថ្ងៃ ដដែលនេះ ស្រាប់តែមានការភ្ញាក់ផ្អើល ខណៈសព២នាក់ ប្តីប្រពន្ធ ត្រូវបានប្រទះឃើញ ដេកស្លាប់ នៅក្នុងតូប។ បើតាមសាក្សីរូបនេះ ប្តីប្រពន្ធ ជាជនរងគ្រោះ មានតែភាពល្អូកល្អឺន គ្នាណាស់ ពីព្រោះនៅពេលប្តី មកយកប្រពន្ធម្តងៗ និងពេលចេញទៅណាវិញនោះ ប្តីតែងតែថើប ប្រពន្ធរបស់ខ្លួន ដែលពេលខ្លះលោកថែមទាំងនិយាយលេងសើចដាក់ឲ្យទៀតផង ។

ក្រោយទទួលព័ត៌មានខាងលើនេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ នៅការិយាល័យទាំង២ (ធ្ងន់ និងស្រាល ) និងកម្លាំងនគរបាល ខណ្ឌដូនពេញទាំងថ្នាក់ខណ្ឌ និងមូលហេតុ កម្លាំងនគរបាលបច្ចេកទេស សហការជាមួយ កម្លាំងអាវុធហត្ថ ដឹកនាំដោយព្រះរាជអាជ្ញារង លោក គង់ សំសារ៉េត ចុះទៅពិនិត្យមើលផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុពិត នៃអំពើបាញ់សម្លាប់ ថាតើជាករណីឃាតកម្ម ឫករណីអ្វីផ្សេង ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌមួយរូប ដែលចូលរួម នៅក្នុងការពិនិត្យ សពជនរងគ្រោះនៅ កន្លែងកើតហេតុ បានថ្លែងឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ឡុច វណ្ណា អាយុ៣០ឆ្នាំ ជាមន្រ្តី អ.ហ ពាក់ស័ក្តិ៣ ប្រធាន «គ» នៅសាលាក្តីខ្មែរក្រហម រីឯនារីជាប្រពន្ធមានឈ្មោះ ទក ផេង ហៅស្រីលីន អាយុ២២ឆ្នាំ មុខរបរជា ជាងអ៊ុតសក់ នៅតូបលេខ៩៦ក្នុងផ្សារសូរិយាម៉ល និងមានស្រុកកំណើត នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបច្ចុប្បន្ន ពួកគេទាំង២នាក់ ស្នាក់នៅ ម្តុំសាលាក្តីខ្មែរក្រហម ទីកន្លែងប្តីធ្វើការ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ បានរៀបរាប់តាមរយះសម្តី របស់សាក្សីដែលជាកូនជាង នារីរងគ្រោះថា មុនពេលកើតហេតុ នៅវេលាម៉ោង ប្រមាណ៥ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធ បានហៅមិត្តភ័ក្ររបស់ខ្លួនចំនួន៣នាក់ផ្សេងទៀត (ប្រុស២ស្រីម្នាក់) មកផឹកស៊ី នៅក្នុងតូប។ លុះពេលផឹកស៊ី ដល់ម៉ោងប្រមាណ ៩យប់ ប្តីបានចេញពីបន្ទប់ លុះមួយសន្ទុះធំ ក្រោយមក នារីជាប្រពន្ធ បានទូរស័ព្ទហៅប្តី មកហូបបាយ ។

បន្តិចក្រោយមក បុរសជាប្តី បានត្រឡប់មកដល់តូប ហើយប្រពន្ធ ក៏រៀបបាយឲ្យហូប ស្រាប់តែប្តីមិនហូប ពេលនោះនារីជាប្រពន្ធ ក៏ជះបាយចោល ។ មន្រ្តីនគរបាលរូបនេះ បានបន្តដោយដកស្រង់សម្តី របស់កូនជាងទៀតថា ក្រោយពេលនារី ជាប្រពន្ធជះបាយចោល បុរសជាប្តី បានប្រាប់ប្រពន្ធថា អត់ទៅផ្ទះទេ នៅដេកទីនេះ (ជាធម្មតាពួកគេ ទាំង២នាក់ តែងតែឌុបគ្នា ទៅដេកនៅផ្ទះ ឯសាលាក្តីខ្មែរក្រហម)។

ខណៈប្តីឆ្លើយបែបនេះ នារីរងគ្រោះ និងកូនជាងបានធ្វើការងារ អ៊ុតសក់ ឲ្យភ្ញៀវជាធម្មតា (រកស៊ីយប់ ដោយអ៊ុតសក់ ឲ្យនារីធ្វើការងារ នៅតាម ហាងបរទេស) រហូតដល់ម៉ោងប្រមាណ ១២យប់ ទើបកូនជាងត្រឡប់ទៅផ្ទះមុន ដោយទុកឲ្យប្តីប្រពន្ធ នៅក្នុងតូបតែ២នាក់។

លុះពេលដល់ម៉ោងជាង១រំលង អាធ្រាត្រ ស្រាប់តែមានសំឡេងផ្ទុះអាវុធ តែគ្មាននរណា ចាប់អារម្មណ៍នោះឡើយ សម្រាប់អ្នកមានតូបនៅក្បែរទីនោះ លុះពេលកូនជាង មកបើកទ្វារតូប ដើម្បីធ្វើការងារបន្ត ស្រាប់តែប្រទះឃើញសព ពួកគេទាំង២នាក់តែម្តង ទើបរាយការណ៍ ជូនកម្លាំងសន្តិសុខ នៅទីនោះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចបន្តទៀត។

មន្រ្តីនគរបាលខាងលើ ក្រោយធ្វើការពិនិត្យ សពជនរងគ្រោះ រួចហើយ បានបង្ហាញថា នារីជាប្រពន្ធ ត្រូវប្តីបាញ់មួយគ្រាប់ ចំសៀតថ្កាខាងឆ្វេង ធ្លាយទៅខាងស្តាំង រួចហើយប្តី បានបាញ់សម្លាប់ខ្លួនឯង ចំសៀចថ្កាខាងស្តាំ ធ្លាយទៅកណ្តាលកន្ទូលក្បាល (ងើយចុងកាណុងឡើងលើ) បណ្តាលឲ្យនារី ជាប្រពន្ធស្លាប់លើកៅអី រីឯប្តីស្លាប់នៅខាងក្រោមកៅអី ។

បើតាមមន្រ្តីរូបនេះ នារីរងគ្រោះមិនមានកូននៅក្នុងផ្ទៃនោះទេ ក្រោយពីពួកគេ បានរៀបការក្រោយចូលឆ្នាំខ្មែរ ។ សម្រាប់ជនរងគ្រោះជាប្តីវិញ ត្រូវបានមន្រ្តីនគរបាល ប្រាប់ថា មានប្រពន្ធ៤នាក់ រួចទៅហើយរាប់ទាំងនារីរងគ្រោះ ដែលជាប្រពន្ធទី៤នេះ ។

កាលពីអំឡុងឆ្នាំ២០០០-២០០១ បុរសជាប្តីបានរៀបការ ជាមួយប្រពន្ធទី១ ដោយមានកូនស្រីម្នាក់ រួចហើយលែងលះគ្នា ហើយបន្តរៀបការ ជាមួយប្រពន្ធទី២ បានកូនប្រុសម្នាក់ បន្ទាប់មកលែងលះគ្នាទៀត រួចយកប្រពន្ធទី៣ តែលែងលះទៀត នៅឆ្នាំ២០១២ ទើបមករៀបការ ជាមួយប្រពន្ធទី៤ នៅខែមេសា ឆ្នាំ២០១៤ នៅស្រុកស្ទោង ខេត្តកំពង់ធំ ស្រុកកំណើតរបស់នារីរងគ្រោះ។

យ៉ាងណាក៏ដោយនោះ សមត្ថកិច្ច ជំនាញមិនទាន់អាចសន្និដ្ឋានថា ផ្តើមចេញពីរឿងប្រចណ្ឌនោះឡើយ ខណៈមូលហេតុនេះ គ្រាន់តែជាការលើកឡើង ក្រៅផ្លូវការ និងសាក្សី មួយចំនួនប៉ុណ្ណោះ។

លោក ញ៉ែម សៅណុល អធិការរង នគរបាលខណ្ឌដូនពេញ ដែលដឹកនាំកម្លាំងនគរបាល ចុះទៅពិនិត្យសព ជនរងគ្រោះ រហូតដល់ម៉ោង ប្រមាណ ៩៖៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ បានប្រាប់ថា «សពជនរងគ្រោះទាំង២នាក់ ត្រូវបានយកទៅតម្កល់ទុក នៅវត្តសំបួរ ដើម្បីប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី»៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ចាន់ តារារិទ្ធ សាក្សី ដែលមានតូបនៅខាងមុខតូបជនរងគ្រោះ

តុលាការ សម្រេចឃុំខ្លួន ជនសង្ស័យ រ៉ូ បូរ៉ា ពីបទ បើកបរបង្ករបួសស្នាម ដល់អ្នកដ៏ទៃ ដោយចេតនា

$
0
0

ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនសង្ស័យឈ្មោះ រ៉ូ ប៉ូរ៉ា ពីបទបើកបរ បង្ករបួសស្នាមដល់អ្នកដ៏ទៃ បណ្តាលឲ្យពិការអចិន្ត្រៃដោយចេតនា។

លោក កោ វណ្ឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃុំខ្លួននេះ  ក្រោយពីកម្លាំង នគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ បានបញ្ជូនជននេះ ទៅកាន់តុលាការ  ដោយជនសង្ស័យ ឈ្មោះ រ៉ូ បូរ៉ា បានបើករថយន្ត បង្ករបួសស្នាមដល់អ្នកដ៏ទៃ។

សូមរំលឹកថា នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចមុខរោងចក្រYCH លើផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើយដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2H-8102 បើកបរដោយឈ្មោះ រ៉ូ បូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៣០ម៉ែត្រ ក្នុងទិសដៅពី ត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ បានរេចង្កូត ទៅឆ្វេងចូល ចំណែកផ្លូវនៃយាន ម្ខាងទៀតប្រវែង៣ ម៉ែត្រ បណ្តាលឲ្យបុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នា ម៉ាក CITI100 កូរ៉េ  ពណ៌ស្លាទុំ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សៀង ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង រួមដំណើរមានគ្នា០២នាក់ ទី១-ឈ្មោះ គង់ សៀងហេង ភេទប្រុស អាយុ២២ឆ្នាំ ទី២-ឈ្មោះ ញ៉ែម សារិត ភេទស្រី អាយុ២៨ឆ្នាំ អ្នកទាំងពីរមាន ទីលំនៅ ភូមិត្រពាំងចឹកសារ ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពេល បង្កហេតុរថយន្តបានបើករត់រហូតដល់ NOKIA ផ្លូវ២០០៤ ទើបសមត្ថកិច្ចធ្វើការឃាត់បាន រួចបញ្ជូនរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់នេះបណ្តាលឲ្យ អ្នកបើកម៉ូតូរបួសធ្ងន់ សម្រាកនៅគ្លីនិកចំរើន អ្នករួមដំណើរទី១ របួសធ្ងន់ ទី២-របួសស្រាល សម្រាកនៅ គ្លីនិក ភឿក គឹមសុង ។រថយន្ត និងម៉ូតូរងការខូចខាតធ្ងន់

មូលហេតុដែល បណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើនេះ គឺរថយន្តបើកមិនប្រកាន់ ចំណែកផ្លូវរបស់ខ្លួន និងអ្នកបើករថយន្ត បើកក្នុងស្ថានភាពស្រវឹងមានអាត្រាជាតិអាល់កុល 0.83 Mg/L៕


ក្មេងប្រុសម្នាក់បាន ស្លាប់ដោយសារ ​ធ្លាក់ទឹកអូរ ដែលកំពុងហូរ គួចខ្លាំង

$
0
0

មណ្ឌលគិរី៖ ក្មេងតូចៗ២នាក់ បងប្អូន ក្នុងនោះម្នាក់ បានស្លាប់ និងម្នាក់ទៀតត្រូវបាន ប្រជាពលរដ្ឋជួយសង្គ្រោះបានទាន់ ខណៈដែលពួកគេ បានដឹកដៃគ្នាទៅលេងផ្ទះជីតា រួចដើរឆ្លង ទឹកអូរ ដែលកំពុងហូរខ្លាំង ក៏រអិលជើងធ្លាក់ចូលទឹក ហូរគួច បណ្ដាលអោយក្មេង ប្រុសអាយុ៤ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ បានកើឡើងនៅវេលាម៉ោង០៥ និង១២នាទី ព្រលប់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០១៤ ត្រង់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ។

តាមប្រភពព័ត៌មាន ប្រាប់អោយពីសត្ថកិច្ចថា មុនពេលកើតហេតុក្មេងទាំងពីរត្រូវបានគេសន្និដ្ឋានថា ពួកគេនាំគ្នាទៅលេងផ្ទះ របស់ជីតានៅខាងក្រោយ ប៉ុន្តែនៅពេលដែលក្មេងតូចៗ ទាំង២នាក់ បងប្អូនទៅ គឺត្រូវឆ្លងទឹកអូរ នៅពេលដែលពួកគេឆ្លងគឺត្រូវទឹកគួចប្អូនរបស់គេបាត់ខ្លួនរហូតដល់៥០នាទី រីឯបងមានអាយុ៨ឆ្នាំ ត្រូវបានអ្នកជិតខាងជួយសង្រ្គោះ បានពុំមាន គ្រោះថ្នាក់នោះទេ រីឯប្អូនទើបតែមានអាយុ ៤ឆ្នាំត្រូវបាន គេរ៉ាវរកឃើញនៅក្នុងទឹកអូរ ហើយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលបានស្លាប់នោះ មានឈ្មោះ អាន ម៉ៅ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ឪពុកជាកម្មករធ្វើសំណង់។ក្រុមគ្រូពេទ្យបាននិយាយថា បន្ទាប់ពីក្រុមគ្រួសាររ៉ាវរកឃើញ ក្មេងត្រូវទឹកគួចនោះភ្លាមៗនាំយកមកធ្វើការសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដែរ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យអះអាងថា ក្មេងនេះស្លាប់ប្រហែល៣០នាទី កន្លងទៅហើយមិនអាចជួយសង្រ្គោះ បានឡើយ។

ម្ដាយនិងឪពុកដែលជាអានាព្យាបាល របស់បុត្រធីតាប្រុស ស្រីតូចៗ ចូរកុំបណ្ដែតបណ្ដោយអោយក្មេងៗដើរ ដាច់ពីក្រសែភ្នែកអោយសោះ ព្រោះពួកគេមិនទាន់ដឹងអ្វីនោះទេ ហើយរដូវវស្សានិងមានភ្លៀងធ្លាក់ញឹកញាប់ ផង ខ្លាចមានបញ្ហាផ្សេងៗកើតឡើង ម្យ៉ាងវិញទៀតរយៈពេលជាច្រើនមកហើយ មានព្យុះបោកបក់ខ្លាំងណាស់ នាំទាំងទឹកភ្លៀង ខ្យល់ ខ្លាំងៗផងដែរ ដូចពាក្យចាស់ពោលថា "ប្រហែសបាត់ ប្រយ៉ាត់គង់"៕

ទស្សនកិច្ច សិក្សាប្រចំា ឆ្នំា២០១៤ របស់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមបណ្តាខេត្ត ទំាងបួន ជាប់ឆ្នេរសមុទ្រកម្ភុជា

$
0
0

ភ្នំពេញៈ កាលពីថ្ងៃសុក្រទី១៨ ដល់ ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នំា២០១៤ កន្លងទៅនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធីទស្សនកិច្ច សិក្សាប្រចាំឆ្នាំមួយទៅកាន់តំបន់ ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា មាន ខេត្តកោះកុង ខេត្ត ព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ មាននិស្សិតចូលរួមចំនួន១៣០នាក់ ដឹកនំា ដោយលោក ឈឿន សាវន សាកលវិទ្យាការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ គោលបំណងនៃដំណើរទស្សន កិច្ចសិក្សានេះ គឺដើម្បីឱ្យនិស្សិតបានសិក្សាស្វែងយល់ពីសម្បត្តិធម្មជាតិ និងការអភិវឌ្ឍរីកចម្រើននៅតាមតំបន់ឆ្នេរ សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសឱ្យនិស្សិតបានសិក្សាស្វែងយល់ និងឃើញដោយផ្ទាល់ពីរបៀប រៀបចំដំណើរទស្សនកិច្ច របៀបគ្រប់គ្រងនៃការធ្វើអាជីវកម្មលក់ដូរតាមខ្សែដំណើរទស្សនកិច្ច វិធីសាស្រ្តក្នុងការ រៀបចំនិងគ្រប់គ្រងតាមសហគមន៍និងតាមរមណីយដ្ឋានទេសចរណ៏ ចេះស្រលាញ់ អភិរក្សនិងថែរក្សានូវសម្បត្តិ ធម្មជាតិតាមតំបន់អេកូទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងខេត្តកោះកុង ក្រុមនិស្សិតទាំងអស់បានចុះសិក្សាស្វែងយល់ពីរបៀបនៃការធ្វើអាជីវកម្មលក់ដូរនូវផលិត ផលទេសចរណ៏ ជាលក្ខណៈគ្រួសារនៅត្រពាំងរូង សហគមន៏ទេសចរណ៏ធម្មជាតិតាតៃ តំបន់ព្រៃកោងកាង នៅសហ គមន៏តំបន់ការពារធម្មជាតិនិងនេសាទ ឃុំពាមក្រសោប ទិដ្ឋភាពទាំងមូលនៃក្រុងខេមរភូមិន្ទ ស្ពានឆ្លងសមុទ្រ ចេតីយ៍ឃុនឆាងឃុនផែន ទិដ្ឋភាពនិងសកម្មភាពជាក់ស្តែងនៅ ច្រកចំាយាមដែល ជាច្រកអន្តរជាតិព្រំដែនកម្ពុជា-ថៃ។

ក្នុងដំណើរទស្សនកិច្ច នៅតំបន់ព្រៃកោងកាង នៅសហគមន៏តំបន់ការពារ ធម្មជាតិនិងនេសាទ ឃុំពាមក្រសោប នោះក៍ត្រូវបានទទួលស្វាគមន៏យ៉ាងកក់ក្តៅ និងមានការធ្វើបទបង្ហាញស្តីការរៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៏ នៅតំបន់ នោះពីសំណាក់លោក  សៀក សាបុន ប្រធានសហគមន៏តំបន់ការពារធម្មជាតិ និងនេសាទឃុំ ពាមក្រសោប។ ជា ពិសេសទៅទៀតនោះ ក្រុមនិស្សិតទាំងអស់ក៏បានរៀបចំនូវសកម្មភាព សង្គមមួយ ផងដែរគឺសកម្មភាពបរិស្ថាន ដើរ រើសសម្រាមក្នុងក្រុងខេមរភូមិន្ទ ដោយមានការចូលរួម ពី លោក ប៉ែន ប៊ុនឈួយ អភិបាលក្រុងស្តីទីក្រុងខេមរ ភូមិន្ទ លោកជំទាវ មិថុនា ភូថង សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសហព័ន្ធសហភាពយុវជនខេត្តកោះកុង និងលោក ផាន់ កណ្ណារ៉ាត អភិបាលរងក្រុងខេមរភូមិន្ទផងដែរ។

រីឯនៅខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប និស្សិតបានស្វែងយល់ពីរបៀបរៀបចំនិងគ្រប់គ្រង នៅតាម តំបន់សក្តានុពលទេសចរណ៏ជាច្រើនដូចជា ឆ្នេរអូរឈើទាល  រមណីយដ្ឋានទឹកឈូ ទីរួមខេត្តកំពត ក្រុងកែប និង តាមបណ្តោយឆ្នេរសមុទ្រទាំងអស់ផងដែរ។ ពិសេសគឺធ្វើឱ្យនិស្សិតទាំងអស់ បានយល់ពី ដំណើរខ្សែទស្សនកិច្ចទាំង មូលតែម្តង។

មូលនិធិជនពិការ ប្រកាសដាក់ចេញ ទិសដៅយុទ្ធសាស្រ្ត ៦ចំណុច ធានាគុណភាព សេវាជូនជនពិការ

$
0
0

ភ្នំពេញ៖ មូលនិធិជនពិការ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធ ផលការងាររយៈពេល៤ឆ្នាំកន្លងទៅ និងប្រកាសដាក់ចេញនូវផែនការយុទ្ធសាស្រ្តថ្មីសម្រាប់ឆ្នាំ២០១៤-២០១៨។ ផែនការយុទ្ធសាស្រ្តថ្មីរយៈពេល៤ឆ្នាំ របស់មូលនិធិជនពិការ មានគោលដៅ ៦ចំណុច ដែលត្រូវបានគេរំពឹងថា នឹងចូលរួមជួយបម្រើសេវាជូនជនពិការបានកាន់តែប្រសើរ។   

ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៤-២០១៨ ត្រូវបានធ្វើឡើង ក្រោមអធិបតី ភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ក្រសួងពាក់ព័ន្ធនានា អង្គការជាតិ និងអន្តរជាតិ។

លោក ជួរ រតនៈ នាយកមូលនិធិជនពិការ មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តទាំង៦ ត្រូវបានរៀបរៀងឡើង ដោយអនុលោមតាមច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ស្របតាមគោលនយោបាយលិខិតបទ ដ្ឋាននានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

បើតាមលោក ជួរ រតនៈ គោលដៅយុទ្ធសាស្រ្ត ៦ចំណុចនោះ រួមមាន៖ ១. ពង្រឹងសេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា ដើម្បីលុបបំបាត់ឬកាត់បន្ថយពិការភាព និង បង្កើនលទ្ធភាពដល់ជនពិការក្នុងការប្រើប្រាស់សេវា ប្រកបដោយគុណភាព និងនិរន្តភាព, ២. បង្កើន និង បង្កើតទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាមួយដៃគូ ដែលមានស្រាប់ និង ដៃគូថ្មីប្រកបដោយប្រសិទ្ធភាព, ៣. ធ្វើនិទស្សន៍ពីនិរន្តភាពហិរញ្ញវត្ថុ លើកកម្ពស់តម្លាភាព និងគណនេយ្យភាព ដើម្បីសម្រេចនូវទស្សនវិស័យ និងអាណត្តិរបស់មូលនិធិជនពិការ, ៤. ពង្រឹងការគ្រប់គ្រង និងការកសាងសមត្ថភាពមូលនិធិជនពិការ និងមន្រ្តីបុគ្គលិកជំនាញ ដើម្បីអនុវត្ត និង សម្រេចបាននូវគោលដៅ យុទ្ធសាស្រ្ត ជាអាទិភាព, ៥. ធានានូវប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដែលត្រូវបានប្រើប្រាស់ដោយផ្សារភ្ជាប់យ៉ាងស្និទ្ធ ទៅនឹងគោលដៅយុទ្ធសាស្រ្ត និង តម្រូវការរបស់មូលនិធិជនពិការ និង ៦. លើកកម្ពស់ និងបង្កើនការរស់នៅ ដោយឯករាជ្យការធ្វើសមាហរណកម្មទៅក្នុងសង្គម និង ការចូលរួមសកម្មភាពសេដ្ឋកិច្ចរបស់ជនពិការ។

លោក វង សូត មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំពេញនូវ តម្រូវការរបស់ជនពិការ ដោយផ្តោតសំខាន់ទៅលើវិស័យស្តារលទ្ធភាពពលកម្មកាយសម្បទា ធ្វើឲ្យជនពិការមាន លទ្ធភាពទទួលបានការថែទាំកម្រិតមុខងារផ្នែករាងកាយ វិញ្ញាណ សតិបញ្ញា ផ្លូវចិត្ត និង កម្រិតមុខងារផ្នែកសង្គម ឲ្យបានល្អប្រសើរបំផុត។

លោករដ្ឋមន្រ្តី វង សូត បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្រ្តីជំនាញ ដែល បានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការ ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា ចំពោះមូលនិធិជនពិការ ដើម្បីបំពេញបុព្វហេតុការផ្តល់សេវាសាធារណៈ និង លើកស្ទួយសុខុមាលភាពជនពិការនៅកម្ពុជា។

ដើម្បីជំរុញកិច្ចការពិការភាពឲ្យកាន់តែប្រសើរថែមទៀតនោះ លោករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ចំនួន ៧ ចំណុចរួមមាន៖ ១. ត្រូវខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្តនានាបន្ថែមទៀត ដើម្បីជម្រុញការអនុវត្តច្បាប់ស្តីពីកិច្ច ការពារ និង លើកកម្ពស់សិទ្ធិជនពិការឲ្យមានប្រសិទ្ធភាព, ២. ត្រូវរៀបចំផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំ ទូលាយតាមរយៈសិក្ខាសាលា សារព័ត៌មាន វិទ្យុ និង ទូរទស្សន៍, ៣. ត្រូវបន្តពង្រឹងពង្រីកសេវាស្តារលទ្ធភាពពល កម្ម កាយសម្បទា ជូនជនពិការប្រកបដោយគុណភាព, ៤. ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន រោង ចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងការទទួលជនពិការឲ្យចូលបម្រើការងារ, ៥. ត្រូវពន្លឿនការរៀបចំនីតិវិធី ក្នុងការអនុវត្តអនុក្រឹត្យលេខ១៣៧ ស្តីពីរបបគោលនយោបាយសម្រាប់ជនពិការក្រីក្រ នៅតាមសហគមន៍, ៦. ពង្រឹងពង្រីកទំនាក់ទំនង ជាមួយអង្គការដៃគូពាក់ព័ន្ធនានា និង វិស័យឯកជនក្នុងការវិនិយោគ និង កៀរគរប្រភព ធនធាន ដើម្បីលើកកម្ពស់សុខុមាលភាពជនពិការ និង ៧. ត្រូវខិតខំប្រឹងប្រែងជម្រុញការអនុវត្តរបស់ខ្លួន ដើម្បី ក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយ ដែលមានសក្តានុពលភាពក្នុងការបម្រើសេវាកម្មលើវិស័យពិការភាព ឲ្យមានប្រសិទ្ធភាព និង តម្លាភាព។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តឆ្នាំ ២០១៤-២០១៨នោះ កាល ពីព្រឹកថ្ងៃព្រហស្បតិ៍នោះ លោក វង សូត ក៏បានប្រគល់ត្រាជូនសាខាមូលនិធិជនពិការ រាជធានី/ខេត្ត ផងដែរ៕

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ថ្លែងក្នុងពិធី

គម្រោង​ អភិវឌ្ឍន៍ទីក្រុង រណប ជ្រោយ ចង្វារ កំពុងដំណើរការ ទៅមុខ

$
0
0

-ក្រុមហ៊ុនស្វាគមន៍ ជួបពលរដ្ឋ ដែលនៅ មានពាក់ព័ន្ធដីធ្លី និងអង្គការ សមាគម ដែល ចង់ជួយដោះស្រាយ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ ដែលស្ថិតនៅលើទីតាំងចាប់ពីគល់ ស្ពានជ្រោយចង្វារត្រើយខាងកើត លាតសន្ធឹង តាមដងទន្លេសាប និងផ្លូវជាតិលេខ៦អាទៅជើង ស្ថិត ក្នុងភូមិសាស្ដ្រសង្កាត់ចំនួន៣ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុងតែដំណើរការទៅមុខ ដើម្បីឈានទៅដល់ការបញ្ចប់ តាមគម្រោងរបស់ ខ្លួននាពេលខាងមុខនេះ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា ដែលទទួល បានសិទ្ធិជួលដីរដ្ឋធ្វើការអភិវឌ្ឍន៍ ជាទីក្រុង រណបជ្រោយ ចង្វារខាងលើនេះ បានឱ្យដឹង ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំណើរការអភិវឌ្ឍន៍ ដោយបូមខ្សាច់ចាក់ បំពេញលើដីទំនាប បានចំនួន ២៥០ហិកតារួច មកហើយ ក្នុងចំណោមផ្ទៃដីទាំងអស់ ៣២០ហិកតា ស្មើ ៨០ភាគរយនៃផែនការ ។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានធ្វើការកសាងផ្លូវចាក់បេតុង បានប្រវែង ២០៣០ម៉ែត្រ សាងសង់ផ្ទះល្វែង ដោះស្រាយប៉ះពាល់ជូនប្រជាពលរដ្ឋបានចំនួន ៩ប្លុក ស្មើនឹង ១៧៦ល្វែងខ្នងផ្ទះ រួមទាំងធ្វើការសាងសង់ ផ្សារមានពីរជាន់ សម្រេចបាន ៨០ភាគរយរួចមកហើយ ដោយជាន់ផ្ទាល់ដីមានទំហំ ៥៤០០ម៉ែត្រការ៉េ និង ជាន់ទី១ មានទំហំ ៣០០០ម៉ែត្រការ៉េ ក្រៅ ពីនេះ ក្រុមហ៊ុនក៏បានធ្វើការសាងសង់ផ្ទះល្វែង ខ្នាតធំពីរប្លុកស្មើនឹង ៤៦ល្វែង សម្រេចបាន ៨៥ភាគរយ និងសង់អគារស្នាក់នៅរួម A និង B មានចំនួន៣ ០៨ខ្នងផ្ទះ សម្រេចបាន ២០ភាគរយ និងសង់វីឡាបានចំនួន ៣ផ្ទះ សម្រេចបាន១០០ភាគរយ ។

ដោយឡែក ពាក់ព័ន្ធទៅនឹងការដោះស្រាយ ផលប៉ះពាល់ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដែលរស់នៅលើដីលិចទឹកនៅរដូវវស្សា ប្រកបរបរ ដាំបន្លែ ស្ថិតចំដីអភិវឌ្ឍន៍របស់ក្រុមហ៊ុន គឺ ត្រូវបានទទួលយកគោលការណ៍ដោះស្រាយ ជាថវិកា ឬផ្ទះល្វែង និងតូបផ្សារ ស្ថិតនៅ បុរីរុងរឿងដែលក្រុមហ៊ុន បានសាងសង់រួច រាល់ប្រមាណ ៨០ភាគរយរួចមកហើយ ។

ដោយឡែកគម្រោងផែនការធ្វើការដោះ ស្រាយផលប៉ះពាល់បន្ដ គឺក្រុមហ៊ុនមានផែន ការដែលរួមមានតំបន់ "ក" ភូមិប្រជាពលរដ្ឋ (ភូមិចាស់) ក្រុមហ៊ុនមានផែនការរក្សាទុក ដោយមិនធ្វើការប៉ះពាល់ ដែលត្រូវកាត់ចេញ ពីគម្រោងមេរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន នឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងភូមិចាស់ និងទីក្រុងថ្មីចូលគ្នាតែម្តង ។ តំបន់ "ខ" ដែល មានអគារសាធារណៈរឹងមាំ រួមមាន មន្ទីរអង្គភាពរដ្ឋ និងសាលារៀននោះ ក៏ក្រុម ហ៊ុនមានផែនការកាត់ចេញពីប្លង់មេដូចគ្នា។ ចំពោះតំបន់ "គ" ដែលជាសំណង់ផ្ទះរបស់ប្រជាពលរដ្ឋមិនរៀបរយ ដែលចែកចេញជាបីតំបន់ ផ្សេងៗគ្នានោះ ក្រុមហ៊ុនបានត្រៀមផ្ដល់ ជម្រើសចំនួនពីរ សម្រាប់ឱ្យប្រជាពលរដ្ឋ ជ្រើសរើសយក ដែលជម្រើសទី១ ប្ដូរយក ផ្ទះល្វែងនិងតូបផ្សារ និងអគារស្នាក់នៅរួម កំពស់ ៣ជាន់ ដែលមានទំហំ ៤.២ម៉ែត្រ គុណ ១៤ម៉ែត្រ និងជម្រើសទី២ គឺបន្ដស្នាក់នៅលើទីតាំងចាស់ ដោយក្រុមហ៊ុនសុខចិត្ដកាត់ផ្ទៃដីនោះចេញពី ប្លង់មេរបស់ក្រុមហ៊ុនផងដែរ ។ ដោយឡែក តំបន់ "ឃ" ដែលជាប្រភេទដីទំនេរ ក្រៅពីតំបន់ដីដែលក្រុមហ៊ុន រៀបរាប់ខាងលើជាតំបន់ដីទំនេរ ដែលភាគច្រើនកាន់កាប់ ដោយម្ចាស់ដីនៅក្រៅមូលដ្ឋាន គឺក្រុមហ៊ុនផ្ដល់តែមួយជម្រើសឱ្យប៉ុណ្ណោះ គឺដោះស្រាយគោលនយោបាយទៅតាមអ្វី ដែលសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនបានកំណត់នាពេលកន្លងមក។

លោកទូច សំណាង អគ្គនាយករងក្រុម ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា បានថ្លែង ប្រាប់ដើមអម្ពិលឱ្យដឹងថា រហូតមកដល់ពេល នេះ ក្រុមហ៊ុនបានធ្វើការអនុវត្ដ ទៅតាមគម្រោងការរបស់ខ្លួន ដោយបានសម្រេចលទ្ធផលជាបន្ដបន្ទាប់ ។ ក្នុងនោះ ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋមួយចំនួន ដែលនៅមានបញ្ហាដី ជាមួយនិងក្រុមហ៊ុននៅឡើយ គឺក្រុមហ៊ុនស្វាគមន៍ជានិច្ច មិនថា ប្រជាពលរដ្ឋ មិនថាអង្គការឬសមាគម ដែលមានបំណងចូលរួម ដោះស្រាយនោះទេ គឺក្រុមហ៊ុនបានបើកទ្វារ ចាំទទួលដោះស្រាយ ដោយផ្ទាល់ ដោយបើកទីស្នាក់ការនៅ លើទីតាំងដីគម្រោងអភិវឌ្ឍន៍នេះតែម្ដង ហើយចំពោះប្រជាពលរដ្ឋ ដែលរស់នៅភូមិចាស់តាមដងទន្លេសាប ចូលកុំនាំគ្នាមានការព្រួយបារម្ភ នោះឡើយ ព្រោះក្រុមហ៊ុនមិនបាន ដាក់ភូមិចាស់ចូលទៅ ក្នុងគម្រោងមេរបស់ក្រុមហ៊ុននោះទេ ដោយកាត់ចេញចម្ងាយ១០០ម៉ែត្រ គិតចាប់តាំងពីច្រាំងទន្លេ ។

សូមបញ្ជាក់ថា កន្លងមករវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី ពាក់ព័ន្ធ ទៅនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយ ចង្វារ គឺមិនសូវ បាន ជួបពិភាក្សាធ្វើការដោះ ស្រាយគ្នាដោយផ្ទាល់នោះឡើយ ហើយព័ត៌ មានភាគច្រើន គឺទទួលបានតាមរយៈតែ អាជ្ញាធរនិងអ្នកទី៣តែប៉ុណ្ណោះ ដែលធ្វើឱ្យ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមិនយល់គ្នា ហើយចេះតែមានបញ្ហាជាបន្ដបន្ទាប់ ទើប ក្រុមហ៊ុនប្រកាសបើកទ្វារចំហរ ជួបធ្វើការ ដោះស្រាយដោយផ្ទាល់ រួមទាំងអ្នកចង់ជួយ ធ្វើការសម្របសម្រួលនិងដោះស្រាយផង ដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ទទួលបានសិទ្ធិជួលដីពីរដ្ឋ មានទំហំ ៣៨៧ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍ ជាទីក្រុងរណប ឱ្យក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងកីឡា ក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺយកទីក្រុងចិញ្ចឹមទីក្រុង ដោយក្នុងនោះ កន្លងមក ក្រុមហ៊ុនបានកសាងសមិទ្ធផល នានា ដូចជាស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា បានមកពីការជួលដី នៅកោះពេជ្រ និងគម្រោងស្ពានអាកាសស្ទឹង មានជ័យ ដែលសាងសង់បញ្ចប់គ្រោងនឹង ដាក់សម្ពោធនៅចុងខែនេះ រួមទាំងគម្រោង កសាងស្ពានអាកាសនៅស្តុបតិចណូ បានមកពីការជួលដីជ្រោយចង្វារ និងគម្រោងជាបន្ដបន្ទាប់ទៀតទៅ តាមគម្រោងការស្ថាបនា របស់សាលារាជ ធានីភ្នំពេញ ៕

កម្លាំងសមត្ថកិច្ច ដេញចាប់ រថយន្តដឹកឈើ ផ្ទុះអាវុធត្រូវស្រ្តី កូនខ្ចីម្នាក់ រងរបួស

$
0
0

ក្រចេះ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបតែសម្រាលកូន បាន២ខែ បានរងរបួស ដោយសារក្រាប់កាំភ្លើង២គ្រាប់ ខណះដែលក្រុម សមត្ថកិច្ច ផ្ទុះអាវុធពេលដេញបង្ក្រាប រថយន្តដឹកឈើ កាលពីវេលាម៉ោង១២យប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៤ នៅចំណុច ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

ជនរងគ្រោះឈ្មោះ ហ៊ាល រី ភេទស្រី អាយុ២៣ឆ្នាំ និងប្តីឈ្មោះ ឈឹម សូនី  មានកូន២នាក់ អាយុ៤ឆ្នាំ និងម្នាក់ទៀត ទើបកើត បាន២ខែ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបានរងរបួស ដោយសារគ្រាប់ កាំភ្លើងចំនួន២គ្រាប់ គឺត្រូវចំស្មារខាងឆ្វេង និងដៃខាងស្តាំ។

តាមការឲ្យដឹងពីប្តី របស់ស្រ្តីរងគ្រោះ បាននិយាយថា គាត់បានឮសូរក្រាប់កាំភ្លើងផ្ទុះ ខណះកូនស្រីរបស់ គាត់ ដែលទើប អាយុបាន២ខែក៍ភ្ញាក់ ហើយយំទៀត នោះរូបគាត់និង ប្រពន្ឋក៏ងើបអង្គុយក្នុងមុង បំពេរកូន នោះស្ត្រីជាប្រពន្ឋក៏បានប្រាប់ប្តីថា គាត់មានអារម្មណ៍ឈឺហើយផ្សារ ខណះព្រមគ្នាទៅនិងស្នូរ គ្រាប់កាំភ្លើងប៉ុន្មានក្រាប់ចុងក្រោយ ទើបបុរសជាប្តីដឹងថា ប្រពន្ឋគាត់រងរបួស ដោយសារក្រាប់ កាំភ្លើងចំនួន២គ្រាប់ហើយក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគបាលមូលដ្ឋាន ដឹកបញ្ចូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែក ខេត្តក្រចេះ ។

ប្តីស្រ្តីរងគ្រោះ បានបញ្ចាក់ទៀតថា មុនពេលកើតហេតុ គាត់ឃើញមានរថយន្ត របស់ក្រុមសមត្ថកិច្ច ប្រមាណ ៣ទៅ៤គ្រឿង បើកតាមចាប់រថយន្ត របស់ក្រុមឈ្មួញដឹកឈើ ប៉ុន្តែរូបគាត់ពុំបាន ឃើញ ច្បាស់លាស់ទេ ដោយសារតែងងឹតពេក ។ ហើយ រថយន្តមួយគ្រឿង នោះ ត្រូវបានក្រុមសមត្ថកិច្ចចាប់បាន រួមព្រមទាំងឃាត់ខ្លួនមនុស្ស ចំនួន២នាក់ បញ្ចូនទៅរក្សារទុក នៅទីបញ្ជារកាកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមនិតិវិធីច្បាប់ ។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តសាំងយ៉ុង ដឹកឈើ ឈ្មោះ ង៉ាន មេងហុង ភេទប្រុស អាយុ៣១ ឆ្នាំ រួមនិងបក្សពួកម្នាក់ទៀត បច្ចុប្បន្នកំពុងឃុំខ្លួន បណ្តោះអាសន្ត នៅ ទីបញ្ជារការ កងរាជអាវុធហត្ថខេត្ត ។

បើតាមការរៀបរាប់របស់អ្នកបើកបរខាងលើ បានឲដឹងថា រថយន្តរបស់ខ្លួន បានស៊ីឈ្នួលដឹកឈើ គេចំនួន៩ សន្លឹកធំៗ ដឹកចេញពីស្រុកឆ្លូង ឆ្លងកាត់ទីរួមខេត្តទៅតាម បណ្តោយ ផ្លូវជាតិ៧ ឆ្ពោះទៅស្រុកស្នួល ខណះធ្វើដំណើរដល់ឃុំកន្ទួត ស្រុកចិត្តបុរី ស្រាប់តែមានរថយន្តពីរបីគ្រឿង ប្រដេញតាមក្រោយរហូត ហើយ បន្ទាប់មកមានរថយន្ត ម៉ាកធុនត្រា ពណ៌ស មួយគ្រឿងបើក បំបុករថយន្ត របស់គាត់ពីក្រោយ បណ្តាលឲ្យបាក់កាងផ្នែក ខាងក្រោយ  ។

អ្នកបើកបររូបនោះបានបញ្ជាក់ទៀតថា ដោយសារសមត្ថកិច្ច តាមចាប់រថយន្តរបស់ខ្លួនយ៉ាងដូច្នេះ ក៏ បានបទចូលផ្លូវលំ តាម ក្លោងទ្វារវត្តស្វាយជ្រះ បានប្រមាណជា១០០ម៉ែត្រ រួចឈប់រថយន្តនាំរត់ចូលក្រោម ផ្ទះរបស់ស្ត្រី ជាជនរងគ្រោះ ។

ខណះនោះសមត្ថកិច្ច ក៏បានបាញ់ចំនួន២គ្រាប់ រួចមានម្នាក់រត់តាម ដោយស្រែកបញ្ជាឲ្យឈប់ បើរត់ទៀតគេនិងបាញ់ទៀត ហេតុនេះជនទាំងពីរឈប់ ទើបឈានដល់ការចាប់ខ្លួន ។

បច្ចុប្បន្នអ្នកបើករថយន្តដឹកឈើទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនសាកសួរ នៅទីបញ្ជាការ អាវុធហត្ថខេត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងចាត់ការបន្ត។ ចំណែករងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហើយមិនមានសមត្ថកិច្ច ពាក់ព័ន្ធណាមួយចុះទៅសួរនាំដល់រូបគាត់ឡើយ ៕

Viewing all 8042 articles
Browse latest View live




Latest Images

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>
<script src="https://jsc.adskeeper.com/r/s/rssing.com.1596344.js" async> </script>