Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគបាលខេត្ត មណ្ឌលគិរី ចុះអនុវត្ត ច្បាប់ចរាចរណ៍

0
0

មណ្ឌលគិរី៖ មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគបាលខេត្ត បានចុះអនុវត្ត ច្បាប់ចរាចរណ៍ នៅមណ្ឌលគិរី ដើម្បីកាតបន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ អោយនៅកំរិតទាប។

លោក យឹម ចិន្ដា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក អោយដឹងថា បើទោះបី ខេត្តមណ្ឌលគិរី មានចំនួនបងប្អូន ជនជាតិដើមភាកតិចព្នង រស់នៅមានចំនួនច្រើនជាងខ្មែរ ហើយការយល់ដឹង អំពីច្បាប់ចរាចរណ៍ របស់ពួកគាត់នៅមានកំរិត ប៉ុន្តែកងនគបាល យើងនៅតែបន្តចុះអនុវត្ត និងពង្រឹង ក៏ដូចជា ការណែនាំច្បាប់ចរាចរណ៍ ដល់ពួកគាត់ អោយបានយល់ដឹង ដើម្បីចូលរួមគោរពច្បាប់ទាំងអស់គ្នា ឈានទៅរកការកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ អោយនៅកំរិតទាប។ 

លោក ងិន សុភឿន ស្នងការរងទទួលបន្ទុកចរាចរណ៍ សណ្ដាប់ធ្នាប់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៤នេះ មានចំនួន៣៧លើក មនុស្សប្រុសស្រីស្លាប់មានចំនួន១៧នាក់ របួសធ្ងន់មាន៥៧នាក់ របួសស្រាល១៦នាក់ ខូចខាតរថយន្ត ចំនួន១៤គ្រឿង ម៉ូតូចំនួន១៨គ្រឿង ហើយទូរលេខនៃករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០១៤នេះបើប្រៀបធៀបនៅឆ្នាំ២០១៣ គឺមានការថយចុះ ចំនួន១២លើក៕


អាជ្ញាធរ ស្រុកឆ្លូង បើកយុទ្ឋនាការ ចុះបង្ក្រាប ការនេសាទ ខុសច្បាប់ នារដូវត្រីពងកូន

0
0

ក្រចេះ៖ ឧបករណ៍នេសាទ ខុសច្បាប់ជាច្រើនប្រភេទ ត្រូវបានអាជ្ញាធរស្រុកឆ្លូង ដឹកនាំដោយលោក សេង ភីណា អភិបាលរង ស្រុកឆ្លូង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ បានបើកយុទ្ធនាការ ចុះបង្ក្រាប ការនេសាទនារដូវត្រីពងកូន ខណៈមានក្រុមជនល្មើស កំពុងលបលួច ធ្វើសកម្មភាពនេសាទ ដោយខុសច្បាប់
នៅចំណុចភូមិ ឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផលខាងលើនេះ គឺមានការចូលរួម សហការពីមន្ត្រីអធិការដ្ឋាន រដ្ឋបាលជលផលខណ្ឌ រដ្ឋបាលជលផលខេត្ត សហគមន៍មូលដ្ឋាន រួមនិងប៉ុស្តិ៍នគរបាល ឃុំព្រែកសាម៉ាន់ ផងដែរ។

ក្នុងនោះកម្លាំងចម្រុះបានចាប់រឹបអូស បាន របាំងស្បៃមុង ចំនួន៨ខ្សែ ប្រវែង១៣០០ម៉ែត្រ លូរស្បៃមុងចំនួន
៨មាត់លូរ បង្គោលចម្រឹងឫស្សី១៧០ដើម  រួមនិងចាក់លេងកូន ត្រីចម្រុះទំងន់ ៣៥គីឡូក្រាម។

លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ បានឲ្យដឹងថា ការចុះបង្ក្រាបបទ ល្មើសជលផល ខាងលើនេះធ្វើឡើង ខណៈមានក្រុមជនល្មើសជាច្រើន កំពុងលបលួចធ្វើសកម្មភាព នេសាទ ខុសច្បាប់ក្នុងរដូវត្រីពងកូន ហើយឧបករណ៍នេសាទ ទាំងនោះត្រូវបានកម្លាំង ចម្រុះចុះរើរុះ និងធ្វើការដុត បំផ្លាចចោលនៅនិងកន្លែង៕

ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ពីបទ បង្កហិង្សា ដោយចេតនា

0
0

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបាផឹកស្រវឹង ហើយបាន យកមែកឈើ ទៅវាយលើ ប្តី-ប្រពន្ធមួយគូ បណ្តាលឲ្យរងរបួស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤  វេលាម៉ោង ២០៖០០នាទី នៅចំណុចភូមិ កំពុងព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើ មានឈ្មោះ និត តុលា ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិកំពុងព្រីង ឃុំសិត្បូ ស្រុកស្អាង  ត្រូវបានឃាត់ខ្លួនបន្ទាប់ពី យកមែកអំពិលបារាំងទៅវាលលើអ្នកដ៏ទៃ។ ចំណែកជនរងគ្រោះមាន  ១- ឈ្មោះ ហាក់ សុខម៉េង ភេទប្រុស អាយុ ៣០ឆ្នាំ (ប្តី) មានស្នាមរលាត់ត្រង់ស្មា ខាងស្តាំ១កន្លែង ២- ឈ្មោះ នៅ ម៉ាឡៃ ភេទស្រី អាយុ២៨ឆ្នាំ (ប្រពន្ធ) ពកក្បាលខាងស្តាំ អ្នកទាំង២នាក់ខាងលើ នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី ២៤ កក្កដា ឆ្នាំ២០១៤  វេលាម៉ោង ២០,០០នាទី នៅចំណុចភូមិកំពង់ព្រីង ឃុំសិត្បូ ឈ្មោះ ហាក់ សុខម៉េង បានជិះម៉ូតូឌុបប្រពន្ធឈ្មោះ នៅ ម៉ាឡៃ ពីទិសខាងជើងទៅត្បូង លុះមក ដល់ភូមិកំពង់ព្រីង ស្រាប់តែមានឈ្មោះ និត តុលា មានសភាពស្រវឹងស្រា កាន់មែកអំពិលបារាំង (ឈើ) វៃទៅលើឈ្មោះ ហាក់ សុខម៉េង និងប្រពន្ធឈ្មោះ នៅ ម៉ាឡៃ បណ្តាលឲ្យប្តី មានស្នាមរលាត់ស្មាខាងស្តាំ១កន្លែង ប្រពន្ធចំក្បាល ខាងស្តាំពក១កន្លែង ។ បន្ទាប់ពីកើតហេតុឈ្មោះ និត តុលា បានគេចពីកន្លែងកើតហេតុ លុះដល់ថ្ងៃទី ២៥ ខែកក្កដា ២០១៤ ទើបសមត្ថកិច្ចធ្វើការឃាត់ឈ្មោះ និត តុលា មកធ្វើការសាកសួរ៕

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព លួចកាច់សោរកម៉ូតូ

0
0

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើ សកម្មភាពលួច កាច់សោរកម៉ូតូ ហើយព្យាយាមរត់គេចខ្លួន តែសំណាងអាក្រក់ត្រូវ បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បានកាល ពីថ្ងៃទី២៥ ខែក្កដា ឆ្នាំ២០១៤  ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ណយ សីដេត ភេទប្រុស អាតុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិដំណា់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានចាប់ខ្លួន ក្នុងបឹងកំប្លោកទឹកស្អុយ កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤។

ប្រភពព័ត៌មានបានឲ្យដឹង ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ កាច់សោរកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅពីមុខផ្ទះម៉ាស្សា គ្មានលេខ តាមបណ្តោយ ផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានសម្រេច ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។

ក្រោយឃាត់ខ្លូន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅកាន់ អធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ
កាន់សាលាដំបូងរាជធានីភ្នំពេញ៕

លោក ម៉ម ប៊ុនហេង ចូលរួម ក្នុងវេទិកាសាធារណៈ ស្តីពីការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

0
0

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤  នៅបរិវេណផ្សារឈូកមាស ភូមិគោកឃ្លៀង មានបើកវេទិការ សាធារណៈ ស្តីពីការផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយមាន ការចូលរួមពី លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុម ចុះជួយខណ្ឌសែនសុខ លោកលី សាវេត អភិបាលនៃគណៈអភិបាល ខណ្ឌសែនសុខ  លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី អាជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកលី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានថ្លែង អំណរគុណដល់ប្រជាពលរដ្ឋ និងបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការសន្តិសុខក្នុងមូលដ្ឋាន ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើការបោះសំរាម និងស្បោងប្លាស្ទិក ឲ្យបានត្រឹមត្រូវ ។ លោកបានចុះទៅពិនិត្យ មើលសំណង់ចាក់ស្រះ លុបធ្វើផ្ទះល្វែងបណ្តាលឲ្យលិចផ្ទះ ។ បន្ថែមលើសពីនេះលោកបានសន្យាថា នឹងធ្វើប្រពន្ធលូបង្ហូរទឹក និងចាក់ផ្លុវបេតុងក្នុងសង្កាត់ក្រាំងធ្នង។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមចុះជួយខណ្ឌសែនសុខ បានមានប្រសាសន៍ថា ថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានចូលរួម យ៉ាងច្រើនកុះករ ហើយ នេះជាលើទី៣១ហើយ ដែលការរៀបចំវេទិការសាធារណៈ ស្តីពីការផ្សព្វផ្សាយ គោលនយោបាយភូមិ -ឃុំមានសុវត្ថិភាព ដើម្បីឲ្យបងប្អូន លើកឡើងនូវកង្វល់ ទស្សនៈ យោបល់ និងសំណូមពរផ្សេងៗ។ ជាក់ស្តែងផ្លូវថ្នល់ ប្រពន្ធលូបង្ហូរទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ត្រូវបានដោះស្រាយ ជួនប្រជាពលរដ្ឋ ជាហូរហែរៀងមក។  លោកបានមានប្រសាសន៍បន្តថា ពិតណាស់អាជ្ញាធរគឺជាអ្នកបម្រើ បងប្អូនប្រជាពលរដ្ឋ លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល ផ្តោតលើសុខ ភាព បញ្ហាជំងឺគ្រុនឈាម នៅរដូវវស្សា។ លោកបន្តថា ឆ្នាំនេះជំងឺគ្រុនឈាមមានការថយចុះច្រើនដោយសារបងប្អូន ប្រជាពលរដ្ឋមាន ការយល់ដឹងច្រើន។

ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋបានធ្វើការសំណូមពរឲ្យមាន ផ្លូវលំ និងបេតុង រួមនិងប្រពន្ធលូ មួយខ្សែប្រវែង ១០០ម៉ែត្រ ធ្វើការស្តារលូនៅក្នុងភូមិដែលមានទឹកលិច ធ្វើផ្លូវបេតុងក្នុងភូមិវិមានទ្រុង និងប្រពន្ធលូផងដែរ៕

សង្ស័យខូចចិត្ត សង្សាសុំបែក លោតសម្លាប់ ខ្លួនពីជាន់ទី១១

0
0

ភ្នំពេញ៖ យុវជនវ័យក្មេង ជាកម្មករសំណង់ម្នាក់ អាយុ២១ឆ្នាំ បានសម្រេច បញ្ចប់ជីវិត ដោយលោតសម្លាប់ ពីលើអាគារជាន់ទី១១ (កម្ពស់ជាង៦០ម៉ែត្រ) ក្នុងការដ្ឋានសំណង់ខុនដូ កំពុងសាងសង់ ស្ថិតនៅដីឡូតលេខ ២៦-២៨ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នៅម៉ោងប្រមាណ ៩៖៣០នាទីយប់ ថ្ងៃសុក្រនេះ ។

លោក កេ្រត សខិរីន អធិការរងខណ្ឌ៧មករា បានថ្លែងប្រាប់ថា ការលោតសម្លាប់ខ្លួន របស់យុវជននេះ សង្ស័យខូចចិត្ត រឿងសង្សាសុំបែក ហើយ ជនរងគ្រោះឈ្មោះ ប៉ាក ហ៊ុន មានស្រុកកំណើត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕

កម្លាំងនគរបាល ខេត្តកំពង់ចាម បន្តជួយរុះរើផ្ទះ ប្រជាពលរដ្ឋ នៅស្រុកស្រីសន្ធរ ប្រឈម ការបាក់ច្រាំងទន្លេ

0
0

កំពង់ចាម ៖ កម្លាំងនគរបាល អន្តរាគមន៍ មកពីស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម សហការ ជាមួយកម្លាំង នគរបាល ស្រុកស្រីសន្ធរ ព្រមទាំងមានការចូលរួម សហការពីសំណាក់ អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ មូលដ្ឋាន ជាច្រើននាក់ បានជួយរុះរើ និងរុញផ្ទះ ប្រជាពលរដ្ឋ ចេញពីកន្លែងប្រឈម នៃការបាក់ច្រាំងទន្លេ ខណៈទឹកទន្លេមេគង្គ បាន និងកំពុងហក់ឡើងខ្ពស់ ជាបណ្តើរៗនោះ ។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ដើម្បីទប់ស្ថានភាពបែបនេះ និងកុំឲ្យមានការប៉ះពាល់ នៅពេលកើតឡើង នូវបញ្ហាចំពោះមុខនោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យកម្លាំង នគរបាលខេត្ត សហការជាមួយកម្លាំង នគរបាល ស្រុកស្រីសន្ធរ ប្រមាណ ៦០នាក់ បន្តចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន១១២ខ្នងផ្ទះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រឈមការបាក់ច្រាំងទន្លេ នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ កម្លាំងនគរបាល ទាំងថ្នាក់ខេត្ត និងស្រុកក៏បានចុះរើ និងរុញផ្ទះប្រជាពលរដ្ឋ ចំនួន១៣ខ្នងផងដែរ នៅភូមិគគីរ ឃុំកោះអណ្តែត ដែលបានប្រឈមនឹងគ្រោះមហន្តរាយមួយនេះ។

បើតាមមន្រ្តី នគរបាល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន បានត្រៀមកម្លាំងនគរបាល ជាច្រើននាក់ រួចជាស្រេចនៅតំបន់ផ្សេង ដើម្បីត្រៀម ជួយសង្គ្រោះ និងកំពង់សិក្សាពីទួលសវុត្ថិភាព ក្នុងគោលបំណង ជម្លៀសប្រជាពលរដ្ឋ ខណៈទឹកទន្លេមេគង្គ និងទឹកភ្លៀង ចាប់ផ្តើមឡើង ជាបន្តបន្ទាប់នោះ ។

មន្រ្តីនគរបាល ដដែលនេះ បានបញ្ជាក់ថា ប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាពលរដ្ឋជា ជំហានដំបូង តាមរយះការរុះរើ និងរុញផ្ទះ របស់ពួកគាត់ បានធ្វើជាបន្តបន្ទាប់ និងត្រៀមជួយ នៅតំបន់ផ្សេងទៀត ដោយមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីអំពាវនាវជាបន្ដបន្ទាប់ ដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែល រស់នៅតាមដង ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជាដើម ត្រូវបានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលស្ថានភាព ទឹកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងហក់ឡើងខ្ពស់ ដោយសារតែទទួលរងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះរ៉ាម៉ាន់សាន់ ។

កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងនគរបាល ខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានរៀបចំហ្វឹកហ្វាត់ កម្លាំង ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសនោះ គឺការចូលរួម ជួយសង្គ្រោះ ប្រជាពលរដ្ឋនៅក្នុងគ្រោះមហន្តរាយ ដូចជាទឹកជំនន់ជាដើម៕

កម្លាំង ប្រជាការពារ និងសណ្តាប់ធ្នាប់ ខណ្ឌដូនពេញ ចុះកាយសំរាម ចេញពីមាត់លូ កាត់បន្ថយ ការជន់លិច

0
0

ភ្នំពេញ ៖ ស្ថិតនៅក្រោម ដំណក់ទឹកភ្លៀង នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ កម្លាំង ប្រជាការពារ និងកម្លាំង សណ្តាប់ធ្នាប់ ខណ្ឌដូនពេញ បានបើកប្រតិបត្តិការ ចុះស្តារ និងកាយសំរាម ចេញពីមាត់លូ ដើម្បីកុំឲ្យមានការជន់ខ្លាំង លិចផ្លូវ និងផ្ទះប្រជាពលរដ្ឋពិបាក ធ្វើដំណើរ និងរស់នៅ ។

មន្រ្តីសាលា ខណ្ឌដូនពេញ បានថ្លែងឲ្យដឹងថា អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានណែនាំ និងជំរុញឲ្យកម្លាំង ប្រជាការពារកម្លាំង សណ្តាប់ធ្នាប់ ព្រមទាំងកម្លាំង អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើជាប្រចាំ នូវបញ្ហាបែបនេះ ពោលនៅពេលមាន ភ្លៀងធ្លាក់ភ្លាម កម្លាំងទាំងអស់ ត្រូវចុះទៅ កាយសំរាម និងកាកសំណល់ផ្សេងៗ ដែលនៅតាមមាត់លូ ដើម្បីកាត់បន្ថយ ការជន់លិច និងដើម្បីបង្កើនការ ហូរទឹកចាក់ ទៅកាន់មាត់ទន្លេ ឲ្យបានលឿន ។

អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន បានដឹកនាំប្រជុំការងារ ជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណា ឲ្យភូមិសាស្រ្ត ខណ្ឌដូនពេញ ដែលតែងតែត្រូវបានទទួល ការរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋ ចំពោះបញ្ហា ទឹកលិចផ្លូវ និងផ្ទះ នៅពេលមានភ្លៀងធ្លាក់ម្តងៗនោះ ប្រែក្លាយជាទីកន្លែង មួយទាក់ទាញ និងគ្មានការលិចទឹកក្នុងរយះពេលយូរ ។

លោកអភិបាលខណ្ឌ ពេលខ្លះបានចុះទៅផ្ទាល់ ដោយកាយសំរាម និងកាកសំណល់ ផ្សេងៗចេញពីមាត់លូ នៅពេលមានភ្លៀងធ្លាក់ម្តងៗ។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌដូនពេញ ត្រូវយកចិត្តទុកដាក់ ទៅលើការទុកដាក់សំរាម នៅតាមផ្ទះ កុំឲ្យចោលផ្តេសផ្តាស់ ជាកត្តា មួយរាំងស្ទះ នៃការហូទឹក តាមប្រព័ន្ធលូ ចាក់ទៅទន្លេ ដែលទាំងនេះហើយធ្វើឲ្យមានទឹកលិចផ្លូវ និងផ្ទះនោះ។

 មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់នៅក្នុងគេហទំព័រ ហ្វេសប៊ុករបស់ខ្លួនថា « មេឃកំពុងភ្លៀងធ្លាក់ កម្លាំងប្រជាការពារ ខណ្ឌដូនពេញ បានដើរតួនាទី ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋផង និងមានតួនាទី ចូលរួមសំអាត បរិស្ថានទីក្រុងផង ដើម្បីមុខមាត់ ប្រទេសជាតិយើង ទាំងអស់គ្នា ។

នៅពេលមេឃកំពុងភ្លៀងធ្លាក់ កម្លាំងប្រជាការពារ ខណ្ឌដូនពេញ បានដើរកាយសំរាម ចេញពីមាត់អណ្តូងលូ ដើម្បីអោយទឹកហូរបានលឿន ចូលក្នុងបណ្តាញលូ ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលនៃ គណៈអភិបាល ខណ្ឌដូនពេញ ហើយលោកបានដឹកនាំអោយធ្វើជាប្រចាំនៅពេលដែលមានភ្លៀងធ្លាក់»៕


រថយន្តកៀរម៉ូតូ រួចជ្រុលទៅបុក អ្នកដើរតាមផ្លូវ ស្លាប់ម្នាក់ រងរបួស៣នាក់ នៅតាមផ្លូវជាតិលេខ១

0
0

ភ្នំពេញ ៖ រថយន្តមួយគ្រឿង បានកៀរ ម៉ូតូមួយគ្រឿង រួចក៏ជ្រុលទៅបុក អ្នកធ្វើដំណើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ កាលពីវេលាម៉ោង ប្រមាណ ៤៖១០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ភូមិព្រែកជើងព្រុំ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ ជាជំហានដំបូង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង បានធ្វើដំណើរតាមផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុ ស្រាប់តែបានកៀរ ម៉ូតូមួយគ្រឿង រួចហើយម៉ូតូនោះ ក៏ជ្រុលទៅបុក អ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ ។

យ៉ាងណាក៏ដោយនោះ មិនទាន់មានព័ត៌មាន លំអិតនៅឡើយទេ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ខណៈកម្លាំង សមត្ថកិច្ច បាននិងកំពុងចុះទៅជួយអន្តរាគមន៍៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ពលរដ្ឋ ២០៧៤នាក់ នៅក្រុងកំពត ទទួលបាន ឣត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី

0
0

កំពត៖ ពលរដ្ឋប្រុស-ស្រី ចំនួន ២០៧៤នាក់ នៅក្នុងក្រុងកំពត ទទួលបានឣត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី  ជាលើកទី៥  នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ  ស្ថិតក្នុងពហុកីឡដ្ឋានកំពត ក្រោមវត្តមានលោក ឆាយ វណ្ណារា ប្រធានក្រុមប្រឹក្សាក្រុងកំពត, លោកវរសេនីយ៍ឯក ប៉ែន ស៊ីវុតថៃ ស្នងការងទី១ខេត្ត និងលោក នៃ គង់ ស្នងការងខេត្ត ទទួលការងារស្ថិតិ និងឣត្តសញ្ញាណប័ណ្ណ។

លោកវរសេនីយ៍ទោ ងឹម វ៉េត ឣធិការនគរបាលក្រុងកំពត បានរាយការណ៍ថា៖ ក្រោមការរៀបចំ របស់ ឣធិការដ្ឋាននគរបាលក្រុងកំពត គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤  បានដំណើរការបំពេញបែបបទ ផ្តល់ឣត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ពលរដ្ឋ បានចំនួន ៨១៩៩នាក់ ប្រុសចំនួន ៤០៤៩នាក់។ ចែកឣត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋ ចំនួន៤លើក សរុបស្មើនឹង ៥២៦៩ នាក់ ប្រុស២៥១២នាក់។ សរុបទាំង៥លើក ចែកជូនដល់ដៃប្រជាពលរដ្ឋ មានចំនួនសរុប ៧៣៤៣នាក់ ប្រុស៣៤៣៧នាក់។

ដោយឡែកក្រុងកំពត មានផ្ទៃដីសរុបរួមចំនួន ៥៤២៥គីឡូម៉ែត្រការ៉េ, ចែកចេញជាតំបន់រដ្ឋបាលរួមមាន ៥សង្កាត់ ស្មើនឹង ១៥ភូមិ, មានប្រជាពលរដ្ឋ សរុបចំនួន ៧០៣១ គ្រួសារ មនុស្ស ៣៤៤៦៦នាក់ ប្រុស ១៦៥១០នាក់ ក្នុងនោះឣាយុចាប់ពី ១៨ឆ្នាំឡើងមាន ២៧៣៥៥នាក់ ប្រុស ១១០៧០នាក់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រថយន្ត កាមរីឆ្លាម ដាច់កាឡេ បុករបាំង ចែកទ្រូងផ្លូវ និងអ្នកជិះម៉ូតូ រងរបួសស្រាលម្នាក់

0
0

ភ្នំពេញ៖ នៅវេលាម៉ោង ៦និង២០នាទី ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នេះ មានរថយន្តកាមរីឆ្លាម មួយ គ្រឿង បានដាច់កាឡេ បណ្តាលឲ្យបុករបាំងដែក ពុះចែកទ្រូងផ្លូវ បាក់អស់ជាច្រើនផ្ទាំង ហើយក៏ជ្រុល ទៅបុក អ្នកបើកម៉ូតូវេវម្នាក់ទៀត បណ្តាលឲ្យរងរបួសស្រាល  ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានយករថយន្តស្ទូច មកស្ទូចរថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

រថយន្ដធំ ដឹកទំនិញ ត្រូវគយចាំយាម ច្រកទ្វារចាំយាម បើកឱ្យចូល តែគយសាខា ជាអ្នកចាប់ ប្រហែលចែកគ្នាស៊ី មិនស្មើ

0
0

កោះកុង ៖ ទំនិញមួយរថយន្ដធំ ដែលមានទម្ងន់រាប់តោន នៅលើរថយន្ដនោះ មានសំបកកង់ម៉ូតូ រួមទាំងមាន ឥវ៉ាន់ នៅកេសមួយចំនួនផ្សេងទៀត។ រថយន្ដដឹកទំនិញគេចពន្ធ ដែលនាំចូល តាមច្រកទ្វារអន្ដរជាតិនេះ ដោយសារគយប្រចាំការនៅទីនោះ បើកដៃឱ្យចូល ប៉ុន្តែត្រូវបានសាខាគយ និងរដ្ឋាករខេត្ដ ធ្វើការស្ទាក់ចាប់ នៅវេលាម៉ោង ១០,២០នាទី យប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ ស្ថិតនៅតាមដងផ្លូវជាតិលេខ៤៨ ក្នុងភូមិ សាស្ដ្រ ភូមិដូង ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង។

រថយន្ដដឹកទំនិញដ៏ធំនេះ ម៉ាក អ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ ៣អា-២០៦៩  ដែលរថយន្ដនេះបានដឹកសំបក កង់ម៉ូតូ និងសម្ភារមួយចំនួនទៀត បម្រុងដឹកឆ្ពោះទៅភ្នំពេញទាំងយប់ តែបែករឿង ត្រូវសាខាគយខេត្ដ ធ្វើការ ស្ទាក់ចាប់ទាំងយប់ ដើម្បីឆែកឆេរនិងត្រួតពិនិត្យ ទៅលើមុខទំនិញទាំងនោះ តែការឆែកឆេរនេះ ត្រូវបានធ្វើឡើង នៅវេលាម៉ោង ២,២០នាទី នៅមុខសាខាគយតែម្ដង តែការត្រួតពិនិត្យ លើមុខទំនិញនៅក្នុងរថយន្ដ ហាក់បីដូច ខុសពីប្រក្រតី គឺគ្រាន់តែឱ្យមន្ដ្រីគយ ២,៣នាក់ទៅមើលខាងលើ និងបើកជញ្ជាំងរថយន្ដមើលតែប៉ុណ្ណោះ មិនរើមើលឱ្យអស់នោះទេ ត្រង់ចំណុចនេះហើយ ដែលត្រួតពិនិត្យខុសពីភាពប្រក្រតី ហើយមុខទំនិញ នៅក្នុងកេស ពុំបានបើកមើលទេ គឺស្រេចតែម្ចាស់ទំនិញថា ហើយគេឃើញមានមេការម្នាក់ រត់ការខ្វែងដៃខ្វែង ជើង ជាមួយមេគយសាខា ហើយការត្រួតពិនិត្យនេះ ត្រូវបានគ្របទៅវិញ នៅវេលាម៉ោង ៣,៤០នាទី។

មជ្ឈដ្ឋានមួយចំនួន បាននិយាយថា ទំនិញនេះប្រហែលមានខ្សែក្រាសហើយ បានជាគយមិនរើមើល តែបើអ្នក តូចតាចវិញ ប្រហែលរើខ្ទេចហើយមើលទៅ ពីព្រោះការចាប់មួយរយៈមុន ក៏ចាប់ទំនិញគេចពន្ធនេះដែរ ត្រូវ សាខាគយរើដល់បាតរថយន្ដ ចុះម្ដងនេះ ហេតុអ្វីគ្រាន់តែមើលពីលើ និងបើកទ្វារជញ្ជាំងម្ខាងហើយម្ខាទៀត មិនបើកមើលនោះទេ ដោយគ្មានគយម្នាក់ណា មានចម្ងល់ទៅស្ទាប ឬហែកមើលចង់ដឹងថាអ្វីនោះទេ គេឃើញ មេគយ និងអនុគយ ចូលមកអង្គុយនៅក្នុងកញ្ចុះទៅវិញ។

មជ្ឈដ្ឋានខាងក្រៅបានបន្ដថា បើពលរដ្ឋវិញ គ្រាន់តែមួយរទេះអូស ក៏គយមិនអនុញ្ញាតឱ្យដែរ គឺត្រូវតែបង់ពន្ធ ដើម្បីថវិកាចូលរដ្ឋ តែបើឈ្មួញរកស៊ីធំៗ លោកគយមើលមិនឃើញទេ ប្រហែលមានការបង់ពន្ធក្រោមតុ ហើយ ការនាំចូលទំនិញពីប្រទេសថៃ ឱ្យតែអ្នករកស៊ីប្រាប់ គឺចូលដោយស្រួល។ ការស្ទាក់ចាប់រថយន្ដខាងលើនេះ ប្រហែលមកពីចែកគ្នាស៊ីមិនស្មើ ហើយមើលទៅ បានជាគយច្រកទ្វារចាំយាមឱ្យចូល សាខាគយខេត្ដជាអ្នក ចាប់ទៅវិញ ពិចារណាមើលទៅប្រិយមិត្ដអ្នកអាន។

លោក នៅ វុទ្ធី អនុប្រធានសាខាគយ និងរដ្ឋាករ បាននិយាយឱ្យក្រុមអ្នកកាសែតដឹងដោយខ្លីថា ទំនិញខាង លើនេះជារបស់ក្រុមហ៊ុន ង៉ែត អ៊ឹម ហើយការត្រួតពិនិត្យនេះ យើងមើលទៅលើភាពជាក់ស្ដែង បើមិនមានការ បង់ពន្ធ គឺត្រូវតែបង់ពន្ធ។

សូមបញ្ជាក់ថា នៅក្នុងខេត្ដកោះកុង ទំនិញគេចពន្ធចូលរាល់ថ្ងៃរាល់យប់ ហើយម៉ូតូគេចពន្ធក៏ច្រើនណាស់ដែរ គឺសឹង៩០ភាគរយហើយ សុទ្ធតែម៉ូតូទំនើបៗស៊េរីថ្មី នេះមកពីអស់លោកគយ មានការឃុបឃិតគ្នាជាមួយឈ្មួញ ទើបឈ្មួញទាំងនោះនាំចូលបាន។ ហើយគយម្នាក់ណា មិនមានរថយន្ដទំនើបជិះ លោកមើលទៅ អ្នកណាមិន ចង់ធ្វើជាមន្ដ្រីគយ៕                

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ជនសង្ស័យម្នាក់ រត់គេចខ្លួន៧ឆ្នាំ ចុងក្រោយជាប់ខ្នោះ របស់នគរបាល ខេត្តកំពង់ចាម

0
0

កំពង់ចាម ៖ ជនសង្ស័យម្នាក់ ក្រោយពីបាន រត់គេចខ្លួន អស់រយះពេល ៧ឆ្នាំ ដោយសារ បានប្រព្រឹត្ត បទល្មើសពីបទ «ហិង្សាដោយចេតនា» ត្រូវបានកម្លាំង នគរបាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ នេះដូចពាក្យចាស់ៗថា «ជុចមិនភ្លេចកុក តែកុកទេ ដែលភ្លេចជុច»។

មន្រ្តីនគរបាល ស្រុកស្ទឹងត្រង់ បានថ្លែងឲ្យដឹងថា ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួន របស់ចៅក្រម សាលាដំបូង ខេត្តកំពង់ចាម លេខ២០ ព.ស ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ និងតាមបទបញ្ជា របស់ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យរូបនេះមាន ឈ្មោះ ឡាំ ខុន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិ   សន្ទិចកើត ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ។

បើតាមមន្រ្តី នគរបាល ជនសង្ស័យត្រូវបានចោទប្រកាន់ពី «បទហិង្សាដោយចេតនា» ក្រោយពីបានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៧ នៅភូមិ-ឃុំ ខាងលើ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូង ខេត្តកំពង់ចាម ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា ក្រោយការឡើងកាន់ដំណែង ជាស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យ កម្លាំងនគរបាល តាមការិយាល័យជំនាញ និងកម្លាំងនគរបាលតាមបណ្តាស្រុក ត្រូវធ្វើការស្រាវជ្រាវ និងអនុវត្តតាមដីកា របស់តុលាការ ដើម្បីតាមចាប់ខ្លួន ជនល្មើស ទាំងឡាយណា ដែលកំពុងរត់គេចខ្លួន ក្រោយពីបានប្រព្រឹត្ត បទល្មើសអ្វីមួយនោះ។

ជាក់ស្តែង ជនសង្ស័យ មួយចំនួន ត្រូវបានកម្លាំង នគរបាល ខេត្តកំពង់ចាម ចាប់ខ្លួន ជាបន្តបន្ទាប់ ដែលជនសង្ស័យខ្លះ បានរត់គេចខ្លួន អស់រយះពេលជាច្រើនឆ្នាំមកហើយនោះ តែត្រូវចាប់ខ្នោះ របស់នគរបាល ខណៈគិតថា នគរបាល ភ្លេចនូវទង្វើរបស់ពួកគេ៕

មន្រ្តីយោធា ពិកាជើង បើករថយន្ត ទាំងស្រវឹង ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បាក់អស់៦ផ្ទាំង និងជ្រុលបុកអ្នកជិះម៉ូតូ រងរបួស

0
0

ភ្នំពេញ ៖ មន្រ្តីយោធា ពិកាជើងម្នាក់ ដោយសារតែ មានស្ថានភាព ស្រវឹងខ្លាំង បានបង្ក គ្រោះថ្នាក់ ចរាចរណ៍ ដោយបើករថយន្ត ទៅបុកបំផ្លាញទ្រព្យ សម្បត្តិរបស់រដ្ឋ និងធ្វើឲ្យអ្នកដទៃ រងរបួសស្រាល ប៉ុន្តែជនបង្ករូបនេះ បានរត់គេចខ្លួនបាត់ ស្រមោល ក្រោយកើតហេតុ ដោយទុករថយន្ត ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរនោះ នៅកន្លែងកើតហេតុ ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល មកពីគ្រឿងស្រវឹង ខាងលើនេះ បានកើតឡើង តាមផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឲ្យ រនាំងដែកចែកទ្រូងផ្លូវ ត្រូវបំផ្លាញចំនួន៦ផ្ទាំង និងរបួសបុរសម្នាក់ ខណៈកំពុងបើក ម៉ូតូមកពីខាងមុខ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជង្កគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ គឺជាមន្រ្តីយោធាម្នាក់ ដែលជើងគាត់មានភាពពិកា ដោយឡែក រថយន្តគឺ ម៉ាកកាម៉ារីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ សៀមរាប3A-6675 ។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតេហតុ មន្រ្តីយោធារូបនេះ បានបើករថយន្ត ក្នុងទិសដៅពី កើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះដល់មុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ស្រាប់តែរេចង្កូត ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៦ផ្ទាំង ។

ភ្លាមៗនោះ រថយន្តមិនទាន់អស់ល្បឿន ស្រាប់តែជ្រុលចង្កូត ទៅបុក បុរសម្នាក់ កំពុងជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7340 បណ្តាលឲ្យដួល និងរងរបួសស្រាល ។

ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ច ប្រាប់ថា មានឈ្មោះ លី ឈួរ អាយុ២៧ឆ្នាំ ធ្វើការនៅ ក្រុមហ៊ុន ឯកជន និងរស់នៅ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។

ក្រោយកើតហេតុ ជនរងគ្រោះរូបនេះ បានសុំសមត្ថកិច្ច យកម៉ូតូរបស់ខ្លួន ទៅជួសជុល ដោយមិនដាក់ពាក្យបណ្តឹង នោះឡើយ ខណៈរថយន្ត របស់ជនបង្ក ត្រូវបានកម្លាំង នគរបាល មូលដ្ឋាន ទាក់ទងទៅកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោក យកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀត៕

កម្លាំងនគរបាល ខេត្តព្រៃវែង ចាប់ខ្លួន ជនសង្ស័យ២នាក់ ក្រោយគំរាម បុរសវ័យចំណាស់យក លុយ១៨ម៉ឺនរៀល

0
0

ព្រៃវែង ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រៃវែង សហការជាមួយ កម្លាំងនគរបាល ស្រុកព្រះស្តេច តាមចាប់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយពីធ្វើសកម្មភាព គំរាមបុរស វ័យចំណាស់ម្នាក់ យកលុយចំនួន១៨ម៉ឺនរៀល កាលពីវេលា ម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅម្តុំផ្សារកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តព្រៃវែង បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ទាំង៤នាក់ ជិះម៉ូតូ៣គ្រឿង បានចែកជា២ក្រុម ដើម្បីធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ។

មន្រ្តីនគរបាល បានបន្តទៀតថា ខណៈឃើញ ជនរងគ្រោះ មានវ័យ៧០ឆ្នាំ មានឈ្មោះ ងៀប ទា រស់នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច កំពុងជិះម៉ូតូម៉ាកគុប មកដល់ ផ្សារកំពង់សឹង ស្រាប់តែ ជនសង្ស័យ២នាក់ បានធ្វើមកសួរ ជនរងគ្រោះ រកគ្រូខ្មែរស្តក់ផ្លុំ បាក់ដៃបាក់ជើង សាច់ញាតិ ។

ពេលនោះ ជនរងគ្រោះបានប្រាប់ថា មានស្គាល់ ចាំនាំទៅជួប ហើយជនសង្ស័យ ទាំង២នាក់នោះ បានធ្វើលូកយកលុយ ពីក្នុងហោប៉ៅ សុទ្ធតែក្រដាសប្រាក់១ដុល្លារ ជាច្រើនសន្លឹក ។

មន្រ្តីនគរបាល បានបន្តទៀតថា ខណៈនោះ ជនសង្ស័យ២នាក់ទៀតដែលបក្ខពួក បានជិះម៉ូតូ២គ្រឿង មកដល់ ហើយប្រាប់ទៅ ជនរងគ្រោះថា ចាំពួកគេចាក់យកលុយ ពីជនទាំង២នាក់នោះ ឲ្យបានឲ្យតែ ជនរងគ្រោះសហការជាមួយ ។ មិនទាន់បាន និយាយចប់ចុង ចប់ដើមផង ស្រាប់តែជនសង្ស័យ ទាំង៤នាក់ បានឡោមព័ទ្ធ ជនរងគ្រោះ ហើយគំរាម និងលុកយក លុយអស់ ១៨ម៉ឺនរៀល ។

ដោយឃើញស្ថានភាពបែបនេះ ជនរងគ្រោះ មានភាពស្រឡាំងកាំង ដោយជនសង្ស័យ មានគ្នាច្រើន តែនៅពេលគំរាម និងលុកយកលុយអស់ ជនសង្ស័យ២នាក់ គេចខ្លួនទៅមុន ខណៈជនសង្ស័យ២នាក់ទៀត គេចខ្លួនតាមក្រោយ  ។

ភ្លាមៗនោះ ជនរងគ្រោះ បានជិះម៉ូតូតាមពីក្រោយ ហើយទូរស័ព្ទ ប្តឹងសមត្ថកិច្ច ឲ្យជួយស្ទាក់។ មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលនូវ សេចក្តីរាយការណ៍ ពីជនរងគ្រោះភ្លាមៗ ស្នងការនគរបាល ខេត្តព្រៃវែង លោក ស្រេង ជា និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សេង សុភក្រ្ត បានបញ្ជាឲ្យកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល ស្រុកព្រះស្តេច ចេញស្ទាក់ ដើម្បីតាមចាប់ខ្លួន ជនសង្ស័យទាំងនេះ ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយការដេញស្ទាក់ កម្លាំងនគរបាល បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ខណៈនៅកន្លែង កំពង់ចម្លងអ្នកលឿង រង់ចាំឆ្លងទៅត្រើយម្ខាង ខណៈជនសង្ស័យ ២នាក់ទៀត បានឆ្លងទៅមុនបាត់។ ក្រោយការសួរនាំ មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ លី ចំរើន អាយុ៣៤ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង និងស្នាក់នៅបច្ចុប្បន្ន រស់នៅផ្ទះជួល ម្តុំគល់ស្ពានស្ទឹងមានជ័យ មុនរបរមិនពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ លី សីហា អាយុ២៦ឆ្នាំ រស់នៅផ្ទះជួល ម្តុំរោងចក្រ អេសអិល មុខរបរ មិនពិតប្រាកដ។

បើតាមសមត្ថកិច្ច ជនសង្ស័យ លី ចំរើន ធ្វើសកម្មភាពប្លន់ ជិត១០លើកមកហើយ ខណៈជនសង្ស័យ លី សីហា ធ្លាប់បានប្លន់ចំនួន៣លើក។ ដោយឡែក ជនសង្ស័យ២ នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមានទី១ឈ្មោះ ស ខ្ពឹប អាយុប្រហែល៤០ឆ្នាំ រស់នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូម៉ាក វ៉េវពណ៌ក្រហម លាយទឹកប្រាក់ សេរីឆ្នាំ២០១២  ពាក់ស្លាកលេខភ្នំពេញ 1BL-8322 និងជនសង្ស័យទី២ ឈ្មោះ នៅ ចន្ថា អាយុ៥០ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1AB-2136 ឫ1AB-7136។

ក្រោយការចាប់ខ្លួន កម្លាំងនគរបាលក្រៅពីការរឹបអូសបានម៉ូតូមួយគ្រឿង សមត្ថកិច្ច ក៏បានដកហូត វត្ថុតាង និងទ្រព្យសម្បត្តិមួយចំនួនផងដែរហើយសមត្ថកិច្ច បានដកហូតលុយចំនួន១៨ម៉ឺនរៀល ជូនជនរងគ្រោះវិញ។  

បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកព្រះស្តេច ដើម្បីចាត់ការបន្តទៀត ៕


នគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ ដកហូតម៉ាទឹកកក៤កញ្ចប់

0
0

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទចែកចាយគ្រឿងញៀន ដោយដក ហូតថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន៤កញ្ចប់ ខណៈជនសង្ស័យរូបនេះ កំពុងឈរលក់ គ្រឿងញៀន នៅមុខផ្ទះ ច្រកផ្លូវឌឿងហែម ខាងក្រោយក្រុមហ៊ុន ទូរស័ព្ទ០១៣ តាមផ្លូវព្រះមុនីវង្ស ក្រុមទី៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ។

លោក សេង វណ្ណះ នាយនគរបាលប៉ុស្តិ៍ សង្កាត់ផ្សារដើមថ្កូវ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំង នគរបាល របស់លោកចាប់ខ្លួនខាងលើនេះមាន ឈ្មោះ ឃឹម វ៉ន អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ ភូមិសង្កាត់ កើតហេតុខាងលើ។

លោក សេង វណ្ណះ បានបន្តទៀតថា ខណៈកម្លាំង នគរបាល របស់លោក កំពុងចុះល្បាតនោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ កំពុងឈរ ពេលនោះ ដោយមានការសង្ស័យ ក៏ធ្វើការឃាត់ខ្លួន ស្រាប់តែប្រទះឃើញ ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់ និងលុយមួួយចំនួន នៅក្នុងកាបូបខ្មៅ ។ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាល ផ្សារដើមថ្កូវ ដើម្បីចាត់ការបន្តទៀត។

បើតាមលោក សេង វណ្ណះ កម្លាំងនគរបាលរបស់លោក ដែលទទួលបានការណែនាំ ពីអធិការនគរបាលខណ្ឌ លោក យិន សាន តែងតែចុះល្បាតតាម ភូមិសាស្រ្ត ជាពិសេស តំបន់ស្មុគស្មាញ ខាងក្រោយក្រុមហ៊ុនទូរស័ព្ទ QB ដើម្បីតាមឃ្លាំមើល និងចាប់មុខសញ្ញា ចែកចាយគ្រឿងញៀន ។

លោកថា នៅពេលខ្លះ ប្រជាពលរដ្ឋ នៅតំបន់នោះ បានរាយការណ៍ជូនមន្រ្តី នគរបាល របស់លោក នៅពេលប្រទះឃើញមុខសញ្ញាប្លែក ហើយកម្លាំងនគរបាល បានចុះទៅភ្លាម មិនថាពេលណានោះទេដើម្បីទប់ស្កាត់បទល្មើសទាំងនេះ៕

រថយន្តកុងតឺន័រ បុកម៉ូតូ ស្លាប់ម្នាក់ នៅជិត ក្រុមហ៊ុន ម៉ែនសារុន

0
0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅតាមផ្លូវជាតិ លេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជិតក្រុមហ៊ុន ម៉ែន សារុន នៅវេលាម៉ោង ប្រមាណ ៩៖៥០នាទី យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ដោយរថយន្ត កុងតឺន័រមួយគ្រឿង បានបុកម៉ូតូ បណ្តាលឲ្យ ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយអាចមានអ្នករង របួសផងដែរ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកបើករថយន្ត កុងតឺន័រ បានរត់គេចខ្លួនបាត់ ដោយបន្សល់ រថយន្តទុកនៅកន្លែងកើតហេតុ ។

លោក សែម គន្ធា នាយរងការិយាល័យ ចរាចរផ្លូវគោក បានថ្លែងឲ្យដឹងថា ពិតជាមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមែន ហើយលោកបានឲ្យ កម្លាំងនគរបាលជំនាញចុះទៅកាន់ កន្លែងកើតហេតុហើយ ដើម្បីធ្វើការវាស់វែង៕

សន្និបាតក្រុមប្រឹក្សា ជាតិលើកទី១ របស់គណបក្ស សង្រ្គោះជាតិ បានចាប់ផ្តើមជាមួយ អ្នកចូលរួមយ៉ាងច្រើនកុះករ

0
0

ភ្នំពេញ៖ ដូចការគ្រោងទុកសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមហើយនា ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ នៅលើសួនច្បារមុខវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយ មានការអញ្ជើញចូលរួម ពីសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ-សង្កាត់ យ៉ាងច្រើន កុះករ ដោយមានការជួយថែរក្សាការពារសន្តិសុខពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចថែមទៀតផង។

នៅវេលាម៉ោង ៨ និង២៤នាទីព្រឹកថ្ងៃអាទិត្យ នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និងអនុប្រធាន គណបក្សសង្រ្គោះជាតិ បានអញ្ជើញដល់វេទិកា ដោយមានការទះដៃសាទរ និង ស្វាគមន៍យ៉ាងកងរំពងពី សំណាក់អ្នកចូលរួម។

តាមការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិលោក យឹម សុវណ្ណ កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ បានឲ្យដឹងថា សន្និបាតក្រុមប្រឹក្សាជាតិលើកទី១នេះ នឹងមានអ្នកចូលរួមប្រមាណជា ៥.០០០នាក់។

សន្និបាតក្រុមប្រឹក្សាថ្នាក់ជាតិលើកដំបូង ដែលធ្វើឡើងនៅក្រោយកិច្ចចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជានេះ គឺក្នុងបំណងបង្ហាញស្ថានការណ៍នយោបាយនៅកម្ពុជា ដែលកំពុងវិវឌ្ឍន៍ទៅដោយភាព ល្អប្រសើរនាពេលចុងក្រោយនេះ ក៏ដូចជាបង្ហាញពីលទ្ធផល នៃកិច្ចចរចាទៅកាន់សមាជិក សមាជិកា និងអ្នកគាំ ទ្ររបស់ខ្លួន និងបង្ហាញពីជំហររបស់បក្សនៅពេលដែលខ្លួនដើរចូលរដ្ឋសភាផងដែរ។

សន្និបាតក្រុមប្រឹក្សាថ្នាក់ជាតិរបស់គណបក្សសង្រ្គោះជាតិ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងជាពិសេសក្នុងការ បង្ហាញជំហរ និងហេតុផលជាច្រើនទៀត នាំឲ្យខ្លួនព្រមចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រជាជន កម្ពុជា ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួន ជាពិសេសគឺក្រុមយុវជន ដែលបានសម្តែងការខឹងសម្បា និងរិះគន់យ៉ាង ចាស់ដៃទៅលើជំហរដឹកនាំរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ដោយចោទថា បានបោកឆន្ទៈអ្នកគាំទ្រ។

ជាការកត់សម្គាល់នៅក្នុងសន្និបាតរបស់គណបក្សសង្រ្គោះជាតិ គឺមិនបានឮការចាក់ចម្រៀងជាតិនិយម ក៏ដូចជា សារនយោបាយវាយប្រហារទៅលើគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ដូចគ្រាពួកគេធ្វើបាតុកម្ម ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតនាពេលកន្លងមកនោះទេ៕

រថយន្តកៀរម៉ូតូ រួចជ្រុលទៅបុក អ្នកដើរតាមផ្លូវ ស្លាប់ម្នាក់ រងរបួស៣នាក់ នៅតាមផ្លូវជាតិលេខ១

0
0

ភ្នំពេញ ៖ រថយន្តមួយគ្រឿង បានកៀរ ម៉ូតូមួយគ្រឿង រួចក៏ជ្រុលទៅបុក អ្នកធ្វើដំណើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ កាលពីវេលាម៉ោង ប្រមាណ ៤៖១០នាទី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ភូមិព្រែកជើងព្រុំ សង្កាត់វាល់ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ ជាជំហានដំបូង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង បានធ្វើដំណើរតាមផ្លូវជាតិលេខ១ លុះដល់ចំណុចកើតហេតុ ស្រាប់តែបានកៀរ ម៉ូតូមួយគ្រឿង រួចហើយម៉ូតូនោះ ក៏ជ្រុលទៅបុក អ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ ។

យ៉ាងណាក៏ដោយនោះ មិនទាន់មានព័ត៌មាន លំអិតនៅឡើយទេ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ខណៈកម្លាំង សមត្ថកិច្ច បាននិងកំពុងចុះទៅជួយអន្តរាគមន៍៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ពលរដ្ឋ ២០៧៤នាក់ នៅក្រុងកំពត ទទួលបាន ឣត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី

0
0

កំពត៖ ពលរដ្ឋប្រុស-ស្រី ចំនួន ២០៧៤នាក់ នៅក្នុងក្រុងកំពត ទទួលបានឣត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី  ជាលើកទី៥  នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ  ស្ថិតក្នុងពហុកីឡដ្ឋានកំពត ក្រោមវត្តមានលោក ឆាយ វណ្ណារា ប្រធានក្រុមប្រឹក្សាក្រុងកំពត, លោកវរសេនីយ៍ឯក ប៉ែន ស៊ីវុតថៃ ស្នងការងទី១ខេត្ត និងលោក នៃ គង់ ស្នងការងខេត្ត ទទួលការងារស្ថិតិ និងឣត្តសញ្ញាណប័ណ្ណ។

លោកវរសេនីយ៍ទោ ងឹម វ៉េត ឣធិការនគរបាលក្រុងកំពត បានរាយការណ៍ថា៖ ក្រោមការរៀបចំ របស់ ឣធិការដ្ឋាននគរបាលក្រុងកំពត គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៤  បានដំណើរការបំពេញបែបបទ ផ្តល់ឣត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ពលរដ្ឋ បានចំនួន ៨១៩៩នាក់ ប្រុសចំនួន ៤០៤៩នាក់។ ចែកឣត្តសញ្ញាណប័ណ្ណគំរូថ្មី ដល់ប្រជាពលរដ្ឋ ចំនួន៤លើក សរុបស្មើនឹង ៥២៦៩ នាក់ ប្រុស២៥១២នាក់។ សរុបទាំង៥លើក ចែកជូនដល់ដៃប្រជាពលរដ្ឋ មានចំនួនសរុប ៧៣៤៣នាក់ ប្រុស៣៤៣៧នាក់។

ដោយឡែកក្រុងកំពត មានផ្ទៃដីសរុបរួមចំនួន ៥៤២៥គីឡូម៉ែត្រការ៉េ, ចែកចេញជាតំបន់រដ្ឋបាលរួមមាន ៥សង្កាត់ ស្មើនឹង ១៥ភូមិ, មានប្រជាពលរដ្ឋ សរុបចំនួន ៧០៣១ គ្រួសារ មនុស្ស ៣៤៤៦៦នាក់ ប្រុស ១៦៥១០នាក់ ក្នុងនោះឣាយុចាប់ពី ១៨ឆ្នាំឡើងមាន ២៧៣៥៥នាក់ ប្រុស ១១០៧០នាក់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images