Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រុមបាល់ទាត់ AMRU RICE លើកពានរង្វាន់ ស្រូវអង្ករកម្ពុជា ឆ្នាំ២០១៤

$
0
0

ភ្នំពេញ៖ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់របស់ បណ្តាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលដាក់ឈ្មោះថា «ពានរង្វាន់ស្រូវអង្ករកម្ពុជាឆ្នាំ២០១៤» បានបញ្ចប់ហើយ ដោយក្រុមបាល់ទាត់ របស់ក្រុមហ៊ុននាំចេញអង្ករ AMRU RICE ជាអ្នកគ្រងពានរង្វាន់នេះ ។

ការប្រគួតដណ្តើម ពានរង្វាន់ខាងលើនេះ បានចាប់ផ្តើមចាប់តាំងពីខែ មិថុនា មក ដោយចាប់ផ្តើម ប្រកួតរាល់ថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ ត្រូវចំណាយពេល ៨សប្តាហ៍ពេញ។ ការប្រកួតមាន ១២ក្រុម ដែលអ្នកលេងទាំង អស់សុទ្ធសឹងជាបុគ្គិលបម្រើការងារ ក្នុងក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដឹកជញ្ជូន មួយចំនួន សរុប២២ក្រុមហ៊ុន។ ក្រុមទាំង ១២រួមមាន ក្រុម Fasmec FC ក្រុម Amru Rice FC ក្រុម CP Rice ក្រុម Khmer Food Nyk FC ក្រុម NKL FC ក្រុម Soma FC ក្រុម Mega Green FC ក្រុម White Gold FC ក្រុម Thmor Kol United ក្រុម CAROMA FC ក្រុម Pkha Rumduol FC និង ក្រុម GR FC។

ជាលទ្ធនៃការប្រកួត បាល់ទាត់ដណ្តើម ពានរង្វាន់អង្ករឆ្នាំ២០១៤ ត្រូវបញ្ចប់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ ដោយក្រុមបាល់ទាត់ AMRU RICE ជាអ្នកលើកពាន បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់ CP RICE ដោលលទ្ធផល ៦-១ ។ សរុបមកក្រុម AMRU RICE ទទួលបានជ័យលាភីលេខ១ ក្រុម CP RICE ទទួលបានលេខ ២ និងក្រុម ផ្ការំដួលទទួលបាន ជ័យលាភីលេខ ៣ ខណៈក្រុមហ៊ុន CAR OMA ក្លាយជាក្រុមលេខ Fair Play នៃការប្រកួត។ ចំណែកឯកីឡាករ ដែលទទួលបានស្បែកជើងមាស បានទៅលើកីឡាករ សំបូរ ស៊ុតបាល់បាន១៨គ្រាប់ មកពីក្រុមផ្ការំដួល។

លោក ដួង សារៈ អ្នកដឹកនាំរៀបចំការ ប្រកួតបាល់ទាត់នៃកម្មវិធីខាង លើបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា មុននឹងឈានដល់ការ ប្រកួតដណ្តើមពានរង្វាន់នេះ ដំបូងឡើយពួកយើងដែលជា ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ តែងតែណាត់គ្នាប្រកួតជាលក្ខណៈមិត្តភាពថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ តែដល់ពេលចេះតែប្រកួត យូរៗទៅក៏គិតឃើញចង់បង្កើត ការប្រកួតពាន់រង្វាន់ឡើង ដើម្បីឲ្យមានការចូលរួមលេងកីឡារ បង្កើតសាមគ្គីភាពក្នុង វិស័យស្រូវអង្ករកាន់តែច្រើន។

លោកបន្តថា «បំណងដែលយើងរៀប ចំការប្រកួតនេះឡើង ក្នុងគោលបំណង២ធំៗ ទី១-ចង់ផ្សព្វផ្សាយភាពល្បីល្បាញនៃអង្ករកម្ពុជា តាមរយៈការឈ្នះពានរង្វាន់ជា អង្ករមានរសជាតិឆ្ងាញ់លេខ១ របស់ពិភពលោក ដោយទទួលបានជ័យលាភីលេខ១ ពីរឆ្នាំជាប់គ្នា ដោយលើកទី១នៅឆ្នាំ២០១២ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី និងលើកទី២ ឆ្នាំ២០១៣ នៅទីក្រុងហុងកុងប្រទេសចិន។ និងគោលបំណងទី២- ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៃបណ្តាក្រុមហ៊ុននាំចេញអង្ករ និង រោងម៉ាស៊ីនកិនស្រូវ រួមកម្លាំងគ្នាដើម្បីប្រកួតប្រជែកនឹងបរទេស»។

លោក ដួង សារៈ បន្តថានេះជាលើកទី១ ដែលក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ បានរួមគ្នារៀបចំ ហើយសម្រាប់ឆ្នាំក្រោយពួកយើងនឹងធ្វើឲ្យធំជាងឆ្នាំនេះ៕

Photo by LookingTODAYPhoto by LookingTODAYPhoto by LookingTODAY


ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម អាចឡើងដល់កម្រិត ប្រកាសអាសន្ន នៅព្រឹកស្អែក (៤ សីហា)

$
0
0

កំពង់ចាម ៖ ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម អាចនឹង ប្រកាសអាសន្ន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤នេះ ខណៈកម្ពស់ទឹក គិតត្រឹមល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤ មានកម្ពស់ ១៥,០៧ ម៉ែត្រ ។

ស្នងការនគរបាល ខេត្តកំពង់ចាម លោក បែន រ័ត្ន បានថ្លែងឲ្យដឹងថា តាមការពិភាក្សា ជាមួយមន្រ្តី ជំនាញ កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តកំពង់ចាម អាចប្រកាសអាសន្ន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ដែលមានកម្ពស់ទឹក១៥,២០ម៉ែត្រ ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំង ប្រដាប់អាវុធ ជាច្រើននាក់ ទាំងកម្លាំងនគរបាល អាវុធហត្ថ និងកម្លាំងយោធា បានត្រៀមរួចជាស្រេច អមដោយមធ្យោបាយ ជាច្រើនគ្រឿង ក្នុងជួយជម្លៀស ប្រជាពលរដ្ឋ និងសង្គ្រោះប្រជាពលរដ្ឋ ដែលអាចប៉ះពាល់ ដោយគ្រោះទឹកជំនន់ ខណៈ ផ្ទះជាច្រើនខ្នង ត្រូវបានរុះរើ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។

យោងតាម របាយការណ៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បានបង្ហាញថា ជំនន់ទឹកទន្លេមេគង្គបណ្តាលឲ្យលិច និងខូចខាត ស្រុក-ក្រុង មួយចំនួន ។ ទី១ ស្រុកស្ទឹងត្រង់ មានឃុំខ្ពបតាងួន ចំនួន៤ភូមិត្រូវប៉ះពាល់ ឃុំពាមកោះស្នា ចំនួន៩ភូមិត្រូវប៉ះពាល់ ឃុំព្រែកកក់ ចំនួន១ភូមិ ត្រូវប៉ះពាល់  ឃុំព្រះអណ្តូងចំនួន២ភូមិ ត្រូវប៉ះពាល់ ។

ដោយឡែក ចំពោះសត្វពាហនៈ ប្រជាពលរដ្ឋខ្លះគាត់បានយកទៅកាន់ទីទួលសុវត្ថិភាព។ ទី២ ស្រុកកោះសូទិន លិចផ្លូវបេតុង ប្រវែង១១គីឡូម៉ែត្រ លិចផ្លូវគ្រួសក្រហម៣គីឡូម៉ែត្រ បាក់ផ្លូវគ្រួសក្រហម៣០ម៉ែត្រ ខូចពោត ៣៨ហិចតា ដំណាំយូរអង្វែង៧១ហិចតា រុះរើផ្ទៈមួយខ្នងទំហំ8×9ប្រក់ក្បឿង
 និងស្រុតផ្លូវ គ្រួសក្រហម០៣ ម៉ែត្រ ។ ទី៣ ស្រុកស្រីសន្ធរ ដាច់ផ្លូវឃុំកោះអណ្តែត ប្រវែង៧០ម៉ែត្រ ជម្រៅ ៥០ស.ម ដាច់ផ្លូវឃុំព្រែករំដេង ប្រវែង១០ម៉ែត្រ ជម្រៅ២០ស.ម ជួយរុះរើ ផ្ទះប្រជាពលរដ្ឋ ៣ខ្នង នៅឃុំកោះអណ្តែត៕

លោក ចាន់ ចេង បេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោត CNRP ខេត្តកណ្តាល អាចប្រឈមមុខ នឹងការជាប់ពន្ធនាគារ

$
0
0

ភ្នំពេញ ៖ យោងតាម ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រឆាំង បានបង្ហើបឱ្យដឹងថា ករណីជនល្មើស លោក ចាន់ ចេង ដែលជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្ស សង្គ្រោះជាតិនោះ នឹងត្រូវតុលាការខេត្តកណ្តាល ប្រកាសសាលក្រមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ ហើយលោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារទៀតផង។

យោងតាមអ្នកច្បាប់ បានលើកឡើងថា ប្រសិនបើនៅពេលនោះតុលាការ ប្រកាសសាលក្រមស្ថាពរ ដោយបញ្ជាក់ថា លោក ចាន់ ចេង មានទោស ក្នុងបទល្មើសពាក់ព័ន្ធ នឹងការធ្វើសកម្មភាពរំដោះ អ្នកទោសចេញពីពន្ធនាគារកាលពីកន្លងទៅ គឺលោក ចាន់ ចេង នឹងត្រូវប្រឈមការជាប់ពន្ធនាគារ តាមអំណាចសាលក្រមស្ថាពរ។

អ្នកច្បាប់បានពន្យល់បន្តថា ដរាបណាបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោត មិនទាន់បានចូលស្បថ ដើម្បីបានអភ័យ ឯកសិទ្ធិសម្រាប់ការពារ ខ្លួនទេនោះ គឺលោក ចាន់ ចេង អាចនឹងត្រូវប្រឈមការចាប់ខ្លួន ប្រសិនបើតុលាការ រកឃើញកំហុស និងមានភស្តុតាងជាក់ស្តែងក្នុងការ ដាក់បន្ទុក។

ម៉្យាងវិញទៀត បើទោះជាមានអភ័យឯកសិទ្ធិ ជាអ្នកតំណាងរាស្ត្ររួចហើយក្តី ប៉ុន្តែអភ័យឯកសិទ្ធិ មានប្រសិទ្ធភាពក្នុងការការពារខ្លួនបាន តែក្នុងករណីអត់ទាន់មានសាលក្រមស្ថាពរ របស់តុលាការតែប៉ុណ្ណោះ តែបើមានសាលក្រមសា្ថពរហើយនោះ គឺលោក ចាន់ ចេង អាចនឹងត្រូវជាប់ឃុំ។ ប៉ុន្តែបើលោក ចាន់ ចេង បានចូលស្បថ ហើយមានអភ័យឯកសិទ្ធិរួចហើយនោះ និងបើជាប់ពន្ធនាគារហើយ ក្នុងករណីចង់រួចខ្លួនឱ្យ មានសេរីភាពវិញ លុះត្រាតែមានព្រះរាជក្រិត្យ លើកលែងទោសពីព្រះមហាក្សត្រ៕

ពលរដ្ឋចិន ១៥០នាក់ បានស្លាប់ ដោយសារគ្រោះ រញ្ជួញដីដ៏ខ្លាំង នៅទីក្រុងហ្សាវតុង

$
0
0

ចិន៖ គ្រោះរញ្ជួញដីដ៏ខ្លាំងក្លាមួយ បានកើតមាននៅក្រុងហ្សាវតុង ខេត្តយូណាន ភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យប្រជាពលរដ្ឋចិនប្រ មាណ ១៥០នាក់ បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤នេះ។

តាមទីភ្នាក់ងារព័ត៌មានរបស់ចិនមួយនេះ បានឲ្យដឹងគ្រោះរញ្ជួញដីមានកម្រិតរហូតដល់ ៦.៥រិចទ័រ ដែលជាកម្រិត រញ្ជួញដ៏ខ្លាំងក្លា។ ក្រៅពីបណ្តាលឲ្យមនុស្ស ១៥០នាក់ បានស្លាប់ នៅមានមនុស្សជាច្រើននាក់ បានរងរបួស ហើយអគារតូចធំ ផ្ទះប្រជាពលរដ្ឋជាច្រើន បានបាក់រលំ។ អគ្គិសនី បណ្តាញទំនាក់ទំនង ត្រូវបានកាត់ផ្តាច់ សូម្បី តែការទាក់ទងតាមប្រព័ន្ធទូរស័ព្ទក៏លំបាកផងដែរ។

មន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្រ្គោះជនរងគ្រោះ។

ហ្សាវតុង ក្រុងរបស់ខេត្តយូណាន មានសម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រពីទីក្រុងគនមីង។ កាលពីខែកញ្ញា ឆ្នាំ ២០១២ ទីក្រុងមួយនេះធ្លាប់បានរងការវាយប្រហារ ដោយគ្រោះរញ្ជួញដីកម្រិត ៥.៧រិចទ័រ បណ្តាលឲ្យមនុស្ស ៨០នាក់ស្លាប់ និងច្រើនជាង ៨០០នាក់រងរបួស។

នៅឆ្នាំ១៩៧៤ ទីក្រុងមួយនេះ ក៏បានរងការវាយប្រហារដោយគ្រោះរញ្ជួញដីកម្រិង ៧.១រិចទ័រដែរ បណ្តាលឲ្យ មនុស្សជាង ១.៤០០នាក់បានស្លាប់៕

រថយន្ត CRV បុកម៉ូតូ Wave S រងរបួសធ្ងន់២នាក់ នៅសង្កាត់ស្រះចក

$
0
0

ភ្នំពេញ ៖ បុរស២នាក់ បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ នៅម៉ោង៤៖៣០នាទី រសៀលថ្ងៃ៣ ខែសីហា ឆ្នាំ២០១៤ នៅចំណុច ក្នុងបឹងកក់ ផ្លូវR៥ កែងផ្លូវ R៦ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រវាងរថយន្ត CRV និងម៉ូតូម៉ាក Wave S ។

មន្រ្តីនគរបាល ប៉ុស្តិ៍ស្រះចក បាននិយាយថា ករណីគ្រោះថ្នាក់ ចរាចរខាងលើនេះ កើតឡើងរវាង ម៉ូតូ ម៉ាក Wave S ក្រហមខ្មៅ ស្លាកលេខ ភ្នំពេញ 1BD-0889 និងរថយន្ត ម៉ាកCRV ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 2H-4179 បណ្តាលឲ្យ រងរបួសអ្នកបើកម៉ូតូទាំង២នាក់ ក្នុងនោះម្នាក់ រងរបួសធ្ងន់ ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនរងគ្រោះ ដែលរងរបួសធ្ងន់មាន ឈ្មោះ យន ចាន់ធី អាយុ៣១ឆ្នាំ មុខរបររត់ ម៉ូតូកង់បី រស់នៅ ភូមិតាក្រិតឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីពេទ្យកាលម៉ែត ។ ដោយឡែក ម៉ូតូនិងរថយន្តត្រូវបញ្ជូនទៅការិយាល័យ ចរាចរជើងគោក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

CPP ឆ្លើយតប CNRP ករណីសំណើ២ចំណុច ក្នុងស្ថាប័ន គ.ជ.ប

កំពុងបើករថយន្ត ឆ្លងចរន្តភ្លើង ឆេះផ្អើល ប្រជាពលរដ្ឋ នៅតាមផ្លូវ ជួយពន្លត់ទាន់

$
0
0

កំពង់ចាម ៖ រថយន្តកាម៉ារី បាឡែនពណ៌ ទឹកប្រាក់ មួយគ្រឿង ត្រូវបានភ្លើងឆាបឆេះ នៅរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤នេះ ខណៈបុរសម្នាក់ ជាម្ចាស់រថយន្ត និងភរិយារបស់ខ្លួន កំពុងបើក តាមដងផ្លូវ ស្ថិតនៅក្នុង ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា រថយន្ត មួយគ្រឿងនេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-3225 សង្ស័យ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះ តែត្រូវបាន ប្រជាពលរដ្ឋ នៅតាមផ្លូវ ជួយពន្លត់ ទាន់ពេលវេលា មិនបណ្តាលឲ្យ អ្នកបើករថយន្ត រងរបួសនោះឡើយ។

បើតាមមន្រ្តី នគរបាល ម្ចាស់រថយន្ត និងស្រ្តីជាភរិយា ទើបត្រឡប់មកពីដើរលេង ហើយពួកគេ រស់នៅ ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ក្រោយហេតុការណ៍ នេះកើតឡើង កម្លាំងនគរបាល មូលដ្ឋាន បានចុះមកពិនិត្យមើលជាក់ស្តែង ក្រែងលោ មានរឿងអ្វីផ្សេង ដែលអាច់ជាប់ពាក់ព័ន្ធ និងបញ្ហាសន្តិសុខ តែក្រោយការពិនិត្យឃើញថា ជាករណីឆ្លងចរន្តភ្លើងនោះទេ៕

បទអត្ថាធិប្បាយ៖ ឆាកល្ខោនដាក់ឈ្មោះ របស់ជប៉ុន មិនអាចផ្លាស់ប្តូរ អធិបតេយ្យភាព របស់ចិន លើកោះដាវយូ បានទេ

$
0
0

តូក្យូ៖ វាជាការផ្លាស់ប្តូរមួយដែលពិតជាធ្វើឲ្យ ប្រទេសចិន មានកំហឹងក្រេវក្រោធយ៉ាងខ្លាំង បន្ទាប់ពីប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០១៤ ថា ខ្លួនបានដាក់ឈ្មោះប្រជុំកូនកោះរហូតដល់ទៅ១៥៨ កោះ ក្នុងនោះ មានទាំងប្រជុំកូនកោះចំនួន ០៥ រួមទំាងកោះ ដាវយូ ផងដែរ ជាកម្មសិទ្ធិរបស់ចិន ដែលនៅក្នុង ដែនសមុទ្រចិនខាងកើត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០១៤ថា វាមិនមែនជាលើកទីមួយ នោះទេ ដែលប្រទេសជប៉ុន បានព្យាយាមដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួន ក្នុងការដណ្តើមយកកោះដាវយូ របស់ចិន ដោយប្រាប់ពិភពលោកថា «ខ្លួនបានដាក់ឈ្មោះឲ្យកោះទំាងនោះ ទោះបីជាកោះទំាងនោះ មានឈ្មោះ រួចហើយក៏ដោយ»។

កាលខែមីនា ឆ្នាំ២០១២ ពេលនោះគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីកូ ណូដា បាន សម្រេចចិត្តដាក់ឈ្មោះប្រជុំកូនកោះគ្មានមនុស្សរស់នៅតាមអំពើចិត្តរបស់ខ្លួនចំនួន ៣៩ ដោយរួមបញ្ចូលទាំង កោះចំនួន ០៧ របស់កោះដាវយូផង។

រដ្ឋាភិបាលទីក្រុងប៉េកាំងគឺ បានឆ្លើយតបយ៉ាងឆាប់ចំពោះបញ្ហានេះ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋា ភិបាលចិន បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់រដ្ឋបាលមហាសមុទ្ររដ្ឋថា ខ្លួនបានដាក់ឈ្មោះកោះចំនួន ៧១រួចហើយ និងបានអះអាងជាថ្មីទៀតថា កោះដាវយូ គឺជាផ្នែកមួយរបស់ប្រទេសចិនតាំងពីអតីតកាលមកម្ល៉េះ។

ប្រទេសជប៉ុនប្រហែលជានឹងជឿថា ការផ្តល់ឈ្មោះឲ្យប្រជុំកូនកោះទាំងនោះ គឺជាការបង្ហាញពីអធិបតេយ្យភាព របស់ខ្លួន ប៉ុន្តែជប៉ុនគួរតែគិតឡើងវិញថា ប្រជុំកូនកោះទាំងនោះ គឺមានឈ្មោះជាភាសាចិនរួចទៅហើយ។

កំណត់ត្រាដំបូង នៃឈ្មោះរបស់កោះដាវយូនេះ គេអាចរកឃើញនៅក្នុងសៀវភៅ ដែលមានចំណងជើងថា Voy age ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៤០៣ ដែលជាឆ្នាំដំបូង នៃរជ្ជកាលអធិរាជ Yongle នៃរាជវង្សមីងរបស់ ប្រទេសចិន។

វាបានបង្ហាញថា ប្រទេសចិនបានរកឃើញ និង បានដាក់ឈ្មោះកោះដាវយូ នៅសតវត្សរ៍ទី១៤ និងទី១៥ រួចទៅ ហើយ។ ដោយផ្អែកលើការពិត នៃប្រវត្តិសាស្រ្តប្រទេសចិន គួរជាម្ចាស់ នៃកោះទំាងនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គីន ហ្គាង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ រយៈពេលមួយ ម៉ោង បន្ទាប់ពីមានការឈ្លានពានរបស់ភាគីជប៉ុនថា «វិធានការឯកតោភាគីរបស់ជប៉ុនគឺខុសច្បាប់ និងមិនត្រឹមត្រូវ នោះទេ ហើយមិនអាចផ្លាស់ប្តូរការពិតដែលថា កោះដាវយូ និងកោះរណបរបស់វាជាផ្នែកមួយនៃទឹកដីរបស់ ប្រទេសចិនបានឡើយ»។

ទំនាក់ទំនងរវាងចិន និង ជប៉ុន បានក្លាយជាល្អក់កករចាប់តាំងពីរដ្ឋាភិបាលជប៉ុន បានទិញយកកោះដាវយូ កាល ពីខែកញ្ញា ឆ្នាំ២០១២ ហើយទាក់ទងនឹងបញ្ហានេះ ប្រទេសចិន មិនដែលបានបិទទ្វារចរចា និងដោយសង្ឃឹមយ៉ាង ស្មោះត្រង់ថា នឹងអាចទម្លុះទម្លាយឧបសគ្គផ្នែកនយោបាយ ដែលរំាងស្ទះដល់ការអភិវឌ្ឍ នៃចំណងទំនាក់ទំនងទ្វេ ភាគីនេះ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅពីមុខនិយាយថា ចង់ឲ្យទំនាក់ទំនង ដែលកំពុងតានតឹង ដោយសារបញ្ហាសន្តិសុខ និង បូរណភាពទឹកនេះប្រសើរឡើង ខណៈនៅពីក្រោយវិញ លោកកំពុងបន្តធ្វើឲ្យអន្ត រាយដល់ទំនាក់ទំនងទ្វេភាគី។

ការទៅទស្សនាស្តូបចេតិយ៍សង្គ្រាម យ៉ាស៊ូ គូនី គឺបានល្មើសទៅនឹងបម្រាមខ្លួនឯងទៅហើយ រួមទំាងការដាក់ ឈ្មោះកោះជាកម្មសិទ្ធិរបស់ប្រទេសចិនទៀតនោះ ដែលទំាងនេះ បានធ្វើឲ្យប្រទេសជប៉ុន មានកំហឹង និងបាន បណ្តាលប្រទេសជិតខាង មានការព្រួយបារម្ភខ្លំាងផងដែរ។

ជាងនេះទៅទៀត បើសិនជាប្រទេសជប៉ុនពិតជាចង់ផ្សះផ្សាទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងកូរ៉េខាង ត្បូងមែននោះ រដ្ឋបាលលោក អាបេ គួរតែបញ្ឈប់យុទ្ធសាស្រ្តលេងបៀរបីសន្លឹករបស់ខ្លួន ហើយងាកមកចាត់ វិធានការ ដែលពិតប្រាកដ ដើម្បីទទួលការជឿទុកចិត្តពីសំណាក់បណ្តាប្រទេសជិតខាងខ្លួន៕


ផលិតផលថ្មីៗ ជាច្រើនមុខរបស់ ក្រុមហ៊ុន Camcona Tranding ត្រូវបានដាក់លក់ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ពិធីសម្ភោធ និងតំាងបង្ហាញផលិតផលថ្មីៗទំនើប របស់ ក្រុមហ៊ុន Camcona Tranding (Cambodia) CO,LTD  ដែលបាននំាចូលនូវ ផលិតផលថ្មី កំដៅទឹកម៉ាក RINNAI   ,ចង្កៀងក្រៅ  និង ក្នុងអាគារម៉ាក LIGMAN  និងឧបករណ៍សាងសង់ បូកជញ្ជំាង និង ម៉ស៊ីនបូកជញ្ជាំង ម៉ាក IMER ដែលទទួលសិទ្ធិចែកចាយ និងដាក់លក់នៅកម្ពុជា ។ ពិធីនេះត្រូវ បានធ្វើនៅសណ្ឋាគារ រ៉ាហ្វ្រល ឡឺរ៉ូយ៉ាល់ ភ្នំពេញ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ ដោយមានការ ចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស និង ស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធ យ៉ាងច្រើនកោះករ។

លោកស្រី គីម ស្រ៊ុនអេលីដា នាយិការក្រុមហ៊ុន Camcona Tranding (Cambodia)Co,LTD  បានលើកឡើងថា “ផលិតផលរបស់ ក្រុមហ៊ុន RINNAI  CORPORATION នេះមានឧបករណ៍ ទឹកគ្រប់ប្រភេទរួមមាន ម៉ាស៊ីនកំដៅទឹកដោយ ចរន្តអគ្គិសនី ធុងកំដៅទឹកដោយ ចរន្តអគ្គិសនី  ម៉ាស៊ីនកំដៅ ទឹកដោយហ្គាស និង ម៉ាស៊ីនកំដៅទឹកដោយពន្លឺព្រះអាទិត្យនិងហ្គាស ដែលអាចផ្គត់ផ្គង់ គ្រប់តំរូវការរបស់អតិថិជន ចាប់ពីលំនៅដ្ឋានធម្មតា រហូតមកដល់ អាគារពាណិជ្ជកម្មធំៗ ខនដូ អាគារឧស្សាហ៍កម្ម និងសណ្ឋាគារ។

ក្នុងនោះលោក  គា ថៃ ម្ចាស់សណ្ឋាគារមួយ និងជាអតិថិជនរបស់ Camcona Tranding (Cambodia) ដែលបានប្រើប្រព័ន្ធ ផលិតទឹកក្តៅ ដោយម៉ាស៊ីនកំដៅ ដោយហ្គាស ក៏បានថ្លែងថា ” ប្រព័ន្ធម៉ាស៊ីនកំដៅ ដោយហ្គាស នេះត្រូវការទីតំាងតូច បើធៀបជាមួយនិងប្រព័ន្ធ សូឡា និងការចំណាយ ទៅលើប្រព័ន្ធ ផលិតទឹកក្តៅនេះក៏មានតំម្លៃទាបជាង ធុងកំដៅទឹក ដោយចរន្តអគ្គិសនី រហូតដល់៦០% ក្នុងមួយខែៗ”។

លោក HIROSHA  KAWADA  នាយកគ្រប់គ្រងទីផ្សារក្រៅប្រទេសរបស់ ក្រុមហ៊ុនRINNAI  CORPORATION មានប្រសាសន៍ថា  រហូតមកដល់ពេលនេះ ម៉ាស៊ីនប្រភេទហ្គាសនេះ លក់ដាច់បំផុត និងមានការគំាទ្រពីបណ្តា ប្រទេស ជាច្រើនដូចជា ជប៉ុន អូស្រា្តលី  សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ណូវែលហ្សេឡង់ ប្រេស៊ីល និងលេខ៣ នៅប្រទេសអង្គគ្លេស។

លោក Vincente Steve មានប្រសាសន៍ថា LIGMAN ជាម៉ាកចង្កៀង បំភ្លឺក្រៅអាគារ ដ៏ល្បីរបស់ប្រទេសថៃ  ដែលមានគុណភាពខ្ព ស់ និងមានការ ធានារហូតដល់២ឆ្នាំ។ លក្ខណៈពិសេស របស់ចង្កៀងនេះ គឺប្រើប្រាស់ ថាមពលតិច ធានាលើការប្រើប្រាស់ និងបាញ់ពន្លឺភ្លឺល្អ សម្រាប់ សោភ័ណ្ឌភាព អាគារគ្រប់ប្រភេទ៕

អ៊ុយក្រែន បិទប្រព័ន្ធទឹកក្តៅ ដើម្បីសន្សំសំចៃ ឧស្ម័ន បន្ទាប់ពីរុស្ស៊ី កាត់ផ្តាច់ការផ្គត់ផ្គង់

$
0
0

គីវ ៖ ប្រជាពលរដ្ឋអ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធទឹកត្រជាក់ បន្ទាប់ពីប្រព័ន្ធទឹកក្តៅ ក្នុងទីក្រុង ត្រូវបានបិទមួយរយៈចាប់ពីថ្ងៃចន្ទ រហូតដល់ខែតុលា ខាងមុខ ក្នុងគោលដៅ ដើម្បីសន្សំសំចៃឧស្ម័នបន្ទាប់ពីការចេញសេចក្តីសម្រេច របស់រុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន ។

ក្រុមហ៊ុនផ្គត់ផ្គង់កំដៅ ត្រូវបានកាត់ផ្តាច់ឧស្ម័ននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ។ នេះជាការលើក ឡើង របស់ក្រុមហ៊ុនឯកជន Kievenergo ដែលតួនាទីក្នុងការផ្គត់ផ្គង់កំដៅ ដល់រដ្ឋធានីប្រទេស អ៊ុយ ក្រែនដែលមានប្រជាជនប្រមាណ ៣ លាននាក់ ។

លោក Dmytro Novytsky មន្ត្រីទទួលបន្ទុក ផ្នែកបម្រើសេវាកម្មប្រចាំទីក្រុង បានលើកឡើងថា ប្រសិន បើអ៊ុយក្រែន មិនចាប់ផ្តើមសន្សំសំចៃឧស្ម័នពីពេលនេះទេ ប្រទេសនេះ នឹងជួបប្រទះនូវវិបត្តិដ៏ធ្ងន់ធ្ងរ មួយ នៅក្នុងរដូវរងាខាងមុខ ។

សូមជម្រាបថា រដ្ឋាភិបាលក្រុងម៉ូស្គូ បានកាត់ផ្តាច់ឧស្ម័នទៅកាន់ប្រទេសអ៊ុយក្រែន កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅនេះ បន្ទាប់ពីមានជម្លោះជាមួយរដ្ឋាភិបាលទីក្រុង គីវ ដោយសារតែបញ្ហា វិបត្តិនយោបាយ និងការចុះចេញពីតំណែង របស់មេដឹកនាំដែលលំអៀងទៅរុស្ស៊ី លោក Viktor Yanukovych និងត្រូវជំនួសដោយមេដឹកនាំថ្មី ដែលលំអៀងទៅលោកខាងលិច ៕

គ្រោះទឹកជំនន់ នៅខេត្ដកំពង់ចាម សម្លាប់មនុស្ស២នាក់

$
0
0

កំពង់ចាម ៖ ប្រជាពលរដ្ឋពីរនាក់ ក្នុង នោះក្មេងប្រុសអាយុ៣ឆ្នាំ និងស្ដ្រីវ័យ ចំណាស់ ៦៥ឆ្នាំ បានលង់ទឹកស្លាប់ ដោយសារតែគ្រោះទឹកជំនន់ ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់ផ្ទះសម្បែងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្ដកំពង់ចាម ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលខេត្ដកំពង់ចាម បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ២នាក់ បានស្លាប់ ដោយសារលង់ទឹក នៅទូទាំងខេត្ដកំពង់ចាម ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា ជនរង គ្រោះទាំងពីរនាក់ គឺក្មេងប្រុស អាយុ៣ឆ្នាំ ឈ្មោះភា សុអេង បានលង់ទឹកស្លាប់នៅភូមិ ដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះ សូទិន កាលពីវេលាម៉ោង១រសៀលថ្ងៃទី៥ ខែសីហា នេះ ។ ដោយឡែកជនរងគ្រោះ ម្នាក់ទៀត មានឈ្មោះអ៊ឹង ក្រោស ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ បានលង់ទឹកស្លាប់ នៅចំណុចទួលកែ ខាងលិចភូមិទួល ចម្ងាយ ៦គីឡូម៉ែត្រ ។

ក្រោយប្រទះឃើញ សពជនរងគ្រោះទាំងពីរនាក់ និងក្រោយពី បញ្ចប់ធ្វើកោសល្យវិច័យ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់សពជនរងគ្រោះទាំងពីរនាក់ ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ទស្សនៈ និងមតិ ៖ ចូលស្បថបានហើយ ហាមលាបំណន់ !

$
0
0

ភ្នំពេញ ៖ នៅម៉ោង ៣ និង៣៨ នាទីល្ងាច ថ្ងៃទី០៥ ខែសីហា តំណាងរាស្រ្តទាំង ៥៥រូប របស់គណបក្ស សង្គ្រោះជាតិ បាននាំគ្នាចូលទៅស្បថ ក្នុងព្រះបរមរាជវាំង នៅចំពោះព្រះភ័ក្រ អង្គព្រះមហាក្សត្រ ហើយ ដើម្បីឲ្យមាន អភ័យឯកសិទ្ធិ ក្នុងនាមជាអ្នកតំណាងរាស្ត្រមួយរយភាគរយ ។

សូមបញ្ជាក់ថា ក្រោយពីជាប់ជាតំណាងរាស្ត្រ ដែលប្រកាសដោយគណ:កម្មាធិការជាតិ រៀបចំការបោះ ឆ្នោតកាលណាមក ខណ:ព្រះមហាក្សត្រកោះប្រជុំសភា ជាលើកដំបូងយោងតាមរដ្ឋធម្មនុញ្ញ បេក្ខជន ជាប់ឆ្នោត តំណាងរាស្ត្រទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានធ្វើពហិកាមិនចូលប្រជុំ មិន ចូលទៅស្បថ នៅក្នុងព្រះបរមរាជវាំងឡើយ ដោយពួកគេចាត់ទុកការបោះឆ្នោតមានភាពមិនប្រក្រតី មានការលួចបន្លំសន្លឹកឆ្នោត ចោទគណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោតមិនឯករាជ្យជាដើម។ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត ប្រឆាំងនឹងការកោះប្រជុំរបស់ព្រះមហាក្សត្រ លោកសម រង្ស៊ី និង លោក កឹម សុខា ដែលជាមេ និងជាអនុប្រធានគណបក្ស បានប្រមែប្រមូលកូនចៅរបស់ខ្លួន ដែលជាប់ ឆ្នោតធ្វើដំណើរទៅកាន់ខេត្តសៀមរាបទាំងយប់ ដើម្បីនាំគ្នាទៅស្បថសច្ចាប្រណិធាន នៅមុខប្រាសាទ អង្គរវត្ត ក្រោមរូបភាពរកយុត្កិធម៌ជូនប្រជាពលរដ្ឋ ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដោយមិនព្រមចូល ប្រជុំសភាឡើយ ដោយពួកគេស្បថថា ធ្វើតាមបំណងរាស្ត្រ ។ ប៉ុន្តែតាមអ្នកដឹងរឿង បានលួចបង្ហើបថា មូលហេតុដែលលោក សម រង្ស៊ី លោក កឹម សុខា ប្រមូលកូនចៅទៅស្បថនៅសៀមរាបទាំងយប់ ព្រោះ តែពួកគេខ្លាចកូនចៅក្បត់ ព្រឹកឡើងនាំគ្នាទៅចូលប្រជុំសភាតែប៉ុណ្ណោះ ក៏នាំគ្នាស្បថថា បើពួកគេចូល ប្រជុំសភា មានន័យថា ពួកគេក្បត់នឹងឆន្ទៈរបស់រាស្ត្រ ។ ដូច្នេះពួកគេស្បថថា ដាច់ខាតបើមិនមានការ រៀបចំបោះឆ្នោតឡើងវិញ ដើម្បីបំពេញតាមបំណង បំពេញតាមឆន្ទៈរបស់រាស្ត្រទេ ពួកគេមិនចូលប្រជុំ មិនចូលស្បថឡើយ ។

ឥឡូវល្ងាចនេះពួកគេនាំគ្នាចូលស្បថហើយ ! សង្ឃឹមថា ពួកគេនឹងស្រែកអានពាក្យសម្បថឲ្យត្រូវទៅ តាមអាចារ្យយាគូសូត្រធ្វើត្រាប់ទៅចុះ តែសូមអាន និងស្រែកថា តាមតែពាក្យសម្បថបានហើយ ហាម លួចលាបំណន់ ព្រោះកាលស្បថនៅមុខប្រាសាទអង្គរឮថា ស្បថខ្លាំងៗណាស់ រហូតគេស្ដាប់ឮថា បើខ្ញុំ ក្បត់ឆន្ទៈរាស្ត្រសូមឲ្យខ្ញុំស្លាប់ទាំងពូជ សូម្បីតែកូនក្នុងផ្ទៃទៀតផង ៕

ផ្ទះប្រជាពលរដ្ឋ ១៣១ខ្នង នៅឃុំមៀន ស្រុកជើងព្រៃ ត្រូវទឹកជន់លិច ខណៈអាជ្ញាធរ និងសមត្ថកិច្ច បន្ដសង់ជម្រក ស្នាក់នៅបណ្ដោះអាសន្ន

$
0
0

កំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន១៣១ ខ្នង ស្មើនិងចំនួនមនុស្ស៦៧០នាក់ ស្ថិតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុក ជើងព្រៃ ខេត្ដកំពង់ចាម ត្រូវទឹកជន់លិច មិនទាន់ស្រកនៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះ ។

ប៉ុន្ដែកម្លាំងនគរបាលនិងអាជ្ញាធរ ព្រម ទាំងប្រជាពលរដ្ឋមូលដ្ឋាន បានបន្ដធ្វើជម្រក ស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋ នៅទីទួលមានសុវត្ថិភាព ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៤នេះ អភិបាលស្រុកព្រៃឈ លោកទេព រាមមុនី និងអធិការនគរបាល ស្រុក លោកកែវ សៀងហ៊ាន់ បានដឹកនាំ កម្លាំងអាជ្ញាធរនិងកម្លាំងនគរបាល ចុះពិនិត្យ ស្ថានភាពទឹកជំនន់នៅទីតាំងខាងលើ ដើម្បីមានវិធានការ ដោះស្រាយជាបន្ដបន្ទាប់ ។

អធិការនគរបាលស្រុកជើងព្រៃ លោក កែវ ស៊ានហ៊ាន់ បានឱ្យដឹងថា នៅភូមិកំពង់ សំណាញ់ ឃុំមៀន ផ្ទះប្រជាពលរដ្ឋ ចំនួន ១៣១ខ្នង ស្មើនិងមនុស្ស៦៧០នាក់ ក្នុងនោះ ប្រុស ៣៣០នាក់ ត្រូវទឹកជន់លិច ហើយផ្លូវលំចូលភូមិ ចម្ងាយ ២២០០ម៉ែត្រ ក៏ត្រូវទឹកលិចផងដែរ ។

បើតាមលោកអធិការ រហូតមកដល់ រសៀលថ្ងៃដដែលនេះ កម្លាំងនគរបាលរបស់ លោក ៣០នាក់ បានបន្ដធ្វើជម្រកស្នាក់នៅ ជូនប្រជាពលរដ្ឋ ចំនួន៧៥គ្រួសារ ស្មើនិងចំនួនមនុស្ស ៣៥៨នាក់ ដែលស្ថិតនៅ ភូមិទួលបេង ទីទួលមានសុវត្ថិភាព ។

តំណាងរាស្ត្រជាប់ ឆ្នោតទាំង ៥៥រូប របស់ CNRP ចូលស្បថនៅព្រះបរម រាជវាំង

$
0
0

- លោក សុន ឆ័យ៖ ចូលសភា ស្របតាមឆន្ទៈរាស្រ្ត និង ដើម្បីការពារប្រយោជន៍រាស្រ្ត

ភ្នំពេញ៖ ដូចការគ្រោងទុកនៅម៉ោង ៣ និង៣៨នាទីរសៀលថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានចូលធ្វើសច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំងហើយ ក្រោម ព្រះរាជាធិបតី របស់ព្រះករុណា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី នៅលើព្រះទីនាំងទេវាវិនិឆ្ឆ័យ។

នៅក្នុងពិធីសច្ចាប្រណិធាននេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអញ្ជើញចូលរួមជាមួយផងដែរ។

លោក សុន ឆ័យ តំណាងរាស្រ្តជាប់ឆ្នោត នៃគណបក្សសង្រ្គោះជាតិ មុនចេញដំណើរពីវិមានរដ្ឋសភា ឆ្ពោះទៅកាន់ព្រះបរមរាជវាំង បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ការចូលស្បថនៅក្នុងព្រះបរមរាជវាំង ដើម្បីចូលទៅបម្រើការងារនៅរដ្ឋសភានេះ គឺធ្វើឡើងស្របតាមឆន្ទៈរាស្រ្ត និងដើម្បីការពាក្យប្រយោជន៍រាស្រ្ត។

ពិធីសច្ចាប្រណិធាននេះ ធ្វើឡើងបន្ទាប់ពីគណបក្សជាប់ឆ្នោត បានចុះកិច្ចព្រមព្រៀងរួមគ្នាបិទបញ្ចប់វិបត្តិ នយោ  បាយ កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានភាគីម្ខាងៗ ៨រូប នៅវិមានព្រឹទ្ធ  សភា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៤ រដ្ឋសភាបានផ្ញើលិខិតទៅ លោកឧបនាយករដ្ឋមន្រ្តី គង់ សំ អុល ឲ្យរៀបចំពិធីស្បថសច្ចាប្រណិធាន របស់តំណាងរាស្រ្តជាប់ឆ្នោតទាំង៥៥រូបរបស់ គណបក្សសង្គ្រោះជាតិ៕

បុរស​ ជាអ្នកសុំទាន ២នាក់ កាប់គ្នា អ្នកចាញ់ ដេកពេទ្យ អ្នកឈ្នះដេកគុក

$
0
0

កណ្តាល : បុរសវ័យចំណាស់ ២នាក់ បានដេញកាប់គ្នា ពេញរមណីយដ្ឋានកៀនស្វាយក្រៅ បណ្តាលឲ្យរងរបួស រៀងៗខ្លួន ខណ:ពួកគេទាំងពីរនាក់នេះ ដណ្តើមគ្នារកកន្លែងចងអង្រឹងដេក ហើយត្រូវបាន សមត្ថកិច្ចដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ឯក្រុងភ្នំពេញ ។

ហេតុការណ៍កាប់ប្រហារគ្នា ព្រោះតែដណ្តើមទីតាំងចងអង្រឹងដេកនេះ កើតឡើង កាលពីវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងរមណីយដ្ឋាន ធម្មជាតិ កៀនស្វាយក្រៅ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា គូជម្លោះទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ទិត ខិន អាយុ ៦៣ឆ្នាំ រស់នៅ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីម្ខាងទៀត ឈ្មោះ ចាន់ ជន់ អាយុ ៤៤ឆ្នាំ រស់នៅភូមិ ជប់ព្រីង ឃុំថ្មី ស្រុកកំពង់លាវ ខេត្តស្វាយរៀង ។ ពួកគេទាំង២នាក់នេះ រកស៊ីសុំទាននៅរមណីយដ្ឋានកៀនស្វាយ ។

បើតាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា  មានបុរសជាអ្នកសុំទាន២នាក់ បានឈ្លោះគ្នា រឿងកន្លែង ចងអង្រឹង ដេកពេលថ្ងៃ ស្រាប់តែមួយសន្ទុះ ភាគីរងរបួសធ្ងន់ ឈ្មោះ ចាន់ ជន់ បានស្ទុះទៅដាល់មុខលើភាគីម្ខាងទៀតចំមុខ ជាច្រើនដៃ ខណ:នោះភាគី ឈ្មោះ ទិត ខិន បានយកពូថៅ កាប់ទៅលើឈ្មោះ ចាន់ ជន់ ជាច្រើនពូថៅ បណ្តាលឲ្យធ្លាយពោះវៀន រង របួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ប៉ុន្តែដោយស្ថានភាពមុខរបួសធ្ងន់ធ្ងរ ទើប លោកអធិការ ប៉ា សំអិត អធិការស្រុកកៀនស្វាយ បញ្ជាឲ្យដឹកបន្តមកសង្គ្រោះនៅមន្ទីរពេទ្យ ឯក្រុងភ្នំពេញ ។

បច្ចុប្បន្នជនដៃដល់ ឈ្មោះ ទិត ខិន ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងរឿង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ។ ចំណែក អ្នករងរបួស ធ្លាយពោះវៀន ត្រូវបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ៕


CPP និង CNRP ចាត់តាំងក្រុមការងារ ពិភាក្សារៀបចំ ក្បាលម៉ាស៊ីន ព្រឹទ្ធសភា

$
0
0

ភ្នំពេញ៖ គណបក្ស ប្រជាជនកម្ពុជា (CPP) និងសង្គ្រោះជាតិ (CNRP) បានចាប់ផ្តើមចាត់តាំង ក្រុមការងារពិភាក្សា រៀបចំក្បាលម៉ាស៊ីន ព្រឹទ្ធសភា ដើម្បីស្របតាមសា្មរតី នៃកិច្ចព្រមព្រៀង និងពន្លឿនការរៀបចំ ក្បាលម៉ាស៊ីន ដែល ដឹកនាំដោយ ព្រឹទ្ធសភា។

យោងតាមលិខិតរបស់CNRP ចុះហត្ថលេខាដោយ លោក សម រង្ស៊ី ផ្ញើរជូន សម្ដេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃចន្ទ ទី ៤ ខែ សីហា ឆ្នាំ២០១៤ បានឲ្យដឹងថា CNRP បានស្នើសុំឲ្យ ក្រុមការងារ នៃគណបក្សទាំងពីរ ចាប់ផ្ដើមដំណើរការពិភាក្សា លើការរៀបចំទ្បើងវិញ នូវក្បាលម៉ាស៊ីន ព្រឹទ្ធសភា ដោយយោងតាម កិច្ចព្រមព្រៀងដំណោះស្រាយ នយោបាយរវាង CPP និង CNRP កាលពីថ្ងៃ ទី ២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា ។

ព្រមគ្នានេះ គណបក្សសង្គ្រោះជាតិ ក៏បានឧទ្ទេសនាមសមាសភាពក្រុមការងារ គណបក្សសម រង្ស៊ី សម្រាប់ពិភ្សា ការងារ៣រូប ជាមួយក្រុមការងាររបស់ គណបក្សប្រជាជនកម្ពុជា រួមមាន៖

លោក គង់គាំ ប្រធាន លោក ទាវ វណ្ណុល និង លោក ហុង សុខហួរ សមាជិក។
ជាការឆ្លើយតបភ្លាមៗ ផងដែរ ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចធម្មពោធិសាល ជា ស៊ីម ក៏ឯកភាពនិង ឧទ្ទេសនាម ក្រុមការងារ របស់គណបក្សប្រជា ជនកម្ពុជា មានសមាសភាព ៣រូបដែរ ក្នុងនោះមាន លោក ទេព ងន ប្រធាន អ៊ុក ប៊ុនឈឿន និងលោក ជា ជេដ្ឋ សមាជិក។

ប៉ុន្តែយ៉ាងណាក៏ដោយ មិនទាន់មានការកំណត់កាលបរិច្ឆេទ សម្រាប់ការប្រជុំក្រុមការងារនេះ នៅឡើយទេ ៕

នាយករដ្ឋមន្រ្ដី ចិនផ្ដោត សំខាន់លើការសង្គ្រោះ ក្រោយគ្រោះរញ្ជួយដី

$
0
0

លូទៀន ៖ នាយករដ្ឋមន្រ្ដីចិនលោក លី ខេជាង នៅថ្ងៃ ចន្ទ ទី ០៤ ខែសីហាម្សិលមិញ បាន ធ្វើដំណើរ ទស្សនកិច្ច ដោយផ្ទាល់ទៅកន្លែង រងគ្រោះ ដោយសារគ្រោះរញ្ជួយដី នៅខេត្ដ យូនណាន ដែលបាន សម្លាប់មនុស្សអស់ជាច្រើននាក់ កាលពីថ្ងៃអាទិត្យ ហើយក្នុងកិច្ចខិតខំ ប្រឹងប្រែងនេះលោកសង្ឃឹមថា នឹងអាចជួយសង្គ្រោះជីវិតមនុស្ស នៅពេលក្រោយៗទៀត។

តាមសារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយនៅថ្ងៃអង្គារ ទី ០៥ ខែសីហា ឆ្នាំ ២០១៤ បានឲ្យដឹងថា បន្ទាប់ពីការហោះហើរ ទៅកាន់ខេត្ដយូនណាន ក្នុងភាគនិរតី ប្រទេសចិន ពី ទីក្រុងប៉េងកាំង ភ្លាមៗ លោក លី ទៅកាន់ក្រុងលុងទួសាន ជាចំណុចកណ្ដាល និងជាកន្លែង ដែលមនុស្សស្លាប់និងរងរបួសច្រើនជាងគេ ហើយថែមទាំង ធ្វើការកសាងនូវការបំផ្លិចបំផ្លាញ លំនៅដ្ឋានរបស់ប្រជាជននៅទីនោះទ្បើងវិញ។

សូមបញ្ជាក់ថា ចិន ជួបគ្រោះ មហន្តរាយ ធម្មជាតិជាង ៧ ពាន់លើក នៅក្នុងឆ្នាំនេះ ដោយ គ្រោះរញ្ជួយ ដីជម្រៅ ១២គីទ្បួម៉ែត្រ បានកើតទ្បើង កាលពីល្ងាចម៉ោង ៤:៣០នាទីម៉ោងនៅ ប៉េកាំង កាលពីថ្ងៃ អាទិត្យកន្លងទៅថ្មីនេះៗ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩៨នាក់ និងរបួសរាប់ពាន់ នាក់ផ្សេងទៀត ។

កូរ៉េខាងត្បូង ជំទាស់ពីការ ទាមទារប្រជុំកោះតូចៗ របស់ជប៉ុនជាថ្មី

$
0
0

 សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានប្រកាសជំទាស់ ចំពោះការទាមទារ ទឹកដីជាថ្មី ពី ប្រទេសជប៉ុន ទៅលើប្រជុំកូនកោះ ដែលឈ្មោះថា កោះ កដូ ជាភាសាកូរ៉េ និង ថេគេស៊ីម៉ា ហៅដោយ ជប៉ុន ស្ថិតនៅព្រំប្រទល់រវាង ប្រទេសទាំងពីរ ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា រដ្ឋាភិបាល ជប៉ុន ដែលដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលើកឡើង ម្តងហើយម្តងទៀត ក្នុង របាយការណ៍ការពារជាតិរបស់ខ្លួនថ្ងៃនេះ ដោយនិយាយថា ប្រជុំកូនកោះនេះ គឺជាទឹកដី នៃជនជាតិ ដើមជប៉ុន មិនអាចកែប្រែ ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍តបទៅជប៉ុនវិញថា ការអះអាង បែបនេះ គឺ "មិនអាចទទួលយកបាននោះទេ" ហើយ សេអ៊ូល ជំរុញឱ្យគណៈរដ្ឋមន្រ្តីលោក អាបេ ធ្វើការ លុបចោល និងចាត់វិធានការ ដើម្បីទប់ស្កាត់ ការកើតមានឡើងវិញនូវការបង្កហេតុបែបនេះ ។

ប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹង លើទឹកដីប្រជុំកូនកោះ ទៅអង្គការសហប្រជាជាតិតាម រយៈរបាយ ការណ៍ របស់ក្រុមមេធាវីការពារក្តី ក្នុងរយៈពេល ១០ឆ្នាំមកហើយ។ ប្រភពពីក្រសួង ខាងលើ បានឲ្យ ដឹងទៀតថា ប្រទេសជប៉ុន បាន និងកំពុងបន្ដទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ តាមរយៈការបង្កហេតុ បែបនេះ ខណៈដែលពីមុខខ្លួនបានស្នើសុំឲ្យកូរ៉េខាងត្បូង ខិតខំប្រឹងប្រែង ធ្វើឲ្យប្រសើរឡើងវិញ នូវ ទំនាក់ទំនងរវាងទីក្រុង សេអ៊ូល និងទីក្រុង តូក្យូ នោះ ។

គួរបញ្ជាក់តាមប្រវត្តិសាស្ត្រដែលលើកឡើង ដោយកូរ៉េខាងត្បូងថា នៅក្នុងឆ្នាំ ១៩០៥ យោធា ចក្រពត្តិ និយមជប៉ុន បានដាក់បញ្ចូលប្រជុំកូនកោះ នេះ ជាខេត្តរបស់ខ្លួន តែក្រោយមកប្រទេស កូរ៉េខាងត្បូង បានគ្រប់គ្រងវិញចាប់តាំងពីឆ្នាំ១៩៥៤ នៅពេលដែលប្រទេសនេះបាន ឈរជើងការពារព្រំដែន នៅទី នោះ ៕

ស្លាប់៨នាក់ ដោយសារ គ្រោះទឹកជំនន់

$
0
0

ភ្នំពេញ៖ មន្រ្តីគ្រប់គ្រង គ្រោះមហន្តរាយ បានថ្លែងឱ្យដឹងថា មានមនុស្ស៨នាក់ បានស្លាប់ដោយសារ គ្រោះ ទឹកជំនន់ ចាប់តាំងពី សប្តាហ៍មុនម្ល៉េះ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ រាយការណ៍នៅថ្ងៃពុធ ទី ៦ ខែសីហា ឆ្នាំ២០១៤ថា ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ ដល់ខេត្តចំនួន៧របស់កម្ពុជា តាមដងទន្លេមេគង្គ និងទន្លេសាប។

លោក ញឹម វណ្ណាដា អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា “មកទល់នឹងពេលនេះ មនុស្ស៨នាក់ ត្រូវគេរាយការណ៍ស្លាប់ ដោយសារលង់ទឹក ខណៈជាង៤ពាន់គ្រួសារ ផ្សេងទៀត ត្រូវបានជម្លៀស ទៅកាន់ទីទួល សុវត្ថិភាព និងផ្ទៃដីដំាដុះប្រមាណ៧.0០០ ហិចតាក៏រងផលប៉ះពាល់។

លោកបន្តថា “អាជ្ញាធររបស់យើង បានតាមដានយ៉ាងយកចិត្តទុកដាក់ នូវស្ថានការណ៍និងជួយ សង្រ្គោះដល់ គ្រួសារ រងគ្រោះ”។

យោងតាមគណៈកម្មាធិការដដែលនេះ ឱ្យដឹងផងដែរថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសកម្ពុជា កើតមាននៅចន្លោះ ពីខែសីហា និងខែតុលា។ ហើយកាលពីឆ្នាំមុន ទឹកជំនន់ បានសម្លាប់មនុស្សចំនួន១៦៨នាក់ និងប៉ះពាល់ដល់ មនុស្ស១លាន៨សែននាក់៕

Photo by DAP-News

SOFTWARE កំណែប្រែថ្មីសម្រាប់ NOKIA X និង NOKIA XL មានផ្តល់ជូន អ្នកប្រើប្រាស់ហើយ

$
0
0

ចាប់ពីថ្ងៃនេះតទៅ បណ្តាអ្នកប្រើប្រាស់ Nokia X និង Nokia XL នឹងទទួលបាននូវមុខងារ រួមជាមួយនឹង លក្ខណៈពិសេសថ្មី ជាច្រើននៅក្នុង ទូរស័ព្ទរបស់ខ្លួន បន្ទាប់ពីធ្វើការដំឡើងកម្មវិធីថ្មី (Software Update) ។

តាមរយៈមុខងារថ្មីមួយ ឲ្យឈ្មោះថា App Switcher, កម្មវិធីកំណែប្រែថ្មី ផ្តល់នូវវិធីដ៏ងាយស្រួល បំផុតក្នុងការពិនិត្យ មើលកម្មវិធីអ្វីខ្លះ ដែលកំពុងដំណើរការ ស្រដៀងគ្នាទៅនឹងអ្វី ដែលមាននៅក្នុង Nokia X2 ដែរ។  ដើម្បីប្រើប្រាស់មុខងារ App Switcher, គ្រាន់តែយក ម្រាមដៃទៅប៉ះ ផ្នែកខាងលើនៃទូរស័ព្ទ រួចអូសចុះក្រោម ហើយចុចលើនិមិត្តសញ្ញា App Switcher។ បន្ទាប់មកជ្រើសរើសកម្មវិធី ដែលចង់ចូលទៅប្រើប្រាស់ ឬ លុបកម្មវិធីនោះ ដោយចុចលើសញ្ញាខ្វែង ។

ក្រៅពីនេះ នៅមានកម្មវិធីសំខាន់ៗ មួយចំនួនទៀតដែល ផ្តល់ជូនដោយក្រុមហ៊ុន Microsoft ។ កម្មវិធី ទាំងនោះរាប់បញ្ចូលទាំង កម្មវិធីអ៊ីមែល Outlook, កម្មវិធីសម្រាប់ ផ្ទុកឯកសារ OneDrive, កម្មវិធីកំណត់ត្រា OneNote ដូច្នេះអ្នកប្រើប្រាស់ គ្រប់គ្នាអាចប្រើប្រាស់ អ៊ីមែល, ទូឯកសារអនឡាញ, និងសៀវភៅកំណត់ហេតុ អនឡាញបានយ៉ាង ងាយស្រួល។ ដោយឡែកកម្មវិធីអ៊ីមែល Outlook.com មិនត្រឹមតែផ្តល់លទ្ធភាព ឲ្យអតិថិជនប្រើប្រាស់អ៊ីមែល បានច្រើន Accounts ប៉ុណ្ណោះទេ គឺវាថែមទាំងអាចសំយោគ បញ្ចូលគ្នានូវ Notification, ប្រតិទិន និង កំណត់ត្រាលេខ ទំនាក់ទំនងទៀតផង។

ស្របពេលជាមួយគ្នានេះដែរ កម្មវិធី Nokia Store ក៏ទទួលបានការកែលំអដែរ ដោយផ្តល់នូវភាពងាយ ស្រួលជាងមុននៅក្នុងការរាវរក និងទាញយកហ្គែម ឬ កម្មវិធីផ្សេងយក ទៅប្រើប្រាស់។ លើសពីនេះ Nokia Store ថែមទាំងមាន Stores ដែលផ្តល់ជូនដោយ ភាគីទីបីទៀតផង បានសេចក្តីថា គ្រប់ Stores ទាំងអស់ស្ថិតនៅក្រោមដំបូលតែមួយ ។

ចាប់ពីថ្ងៃនេះតទៅ កម្មវិធីកំណែប្រែថ្មីនឹងមានផ្តល់ជូននៅក្នុង Nokia X និង Nokia XL តាមរយៈការផ្តល់  អ៊ិនធឺណិត (OTA ឬ over-the-air update) ។ នៅពេលកំណែ ប្រែថ្មីនោះរួចរាល់ នឹងមានការផ្តល់ដំណឹង ពីក្នុងទូរស័ព្ទ ឬមួយអ្នកប្រើប្រាស់អាចចូលទៅ Settings > About phone > System updates > Check now ដើម្បីពិនិត្យមើល ថាតើកម្មវិធីកំណែ ប្រើថ្មីនោះរួចរាល់សម្រាប់ ការដំឡើងហើយឬនៅ ៕

Viewing all 8042 articles
Browse latest View live




Latest Images