Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រកឃើញសាកសព ១១នាក់ ក្រោយការ លិចសាឡង់ នៅបង់ក្លាដែស, ១១២ បន្តបាត់ខ្លួន

$
0
0

ដាកា៖ សាកសពមនុស្ស ១១នាក់ហើយ ដែលត្រូវបានស្រង់ ចេញពីក្នុងទន្លេ ក្រោយការលិច សាឡង់ដឹកនាំ ដំណើរ ២៥០នាក់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅស្រុក មូស៊ីហ្គានច៍ ភាគកណ្តាលប្រទេស បង់ក្លាដែស។

សាច់ញាតិជនរងគ្រោះ រាប់រយនាក់ នៅតែកំពុងឈរកក កុញក្បែរកន្លែង សាឡង់លិចនៅឡើយ ដើម្បីរង់ចាំទទួល ដំណឹង ពីមនុស្សជាទីស្រឡាញ់របស់ ពួកគេទាំងអារម្មណ៍ ក្តុកក្តួលបំផុត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី០៦ ខែសីហា នេះថា សាកសព ចំនួន ១១នាក់ត្រូវបាន ស្រង់ ចេញរហូតដល់ព្រឹកថ្ងៃពុធ ពីទន្លេផាដម៉ា ដែលមានចម្ងាយ ២៧គីឡូម៉ែត្រ ពីរដ្ឋធានីដាកា។ មនុស្ស ១១២ នាក់ ត្រូវបានមន្ត្រីសង្គ្រោះ អះអាងថាកំពុងបាត់ ខ្លួន ស្របពេលដែលមនុស្ស ១២០នាក់ផ្សេងទៀតត្រូវ បាន សង្គ្រោះ ជីវិតទាន់ពេលវេលា។

សារព័ត៌មានក្នុងតំបន់កើតហេតុបាន រាយការណ៍ថា មនុស្សបាត់ខ្លួនទំនងនៅ បន្តជាប់ខ្លួននៅ ក្នុងតួសាឡង់ ដែល លិច ហើយមិនមានសង្ឃឹមថាពួកគេ អាចនៅរស់រានមានជិវិតនោះទេ ក្នុងស្ថានភាពដ៏អាក្រក់បែបនេះ។ ចំពោះ មនុស្សនៅរស់ត្រូវបាន អះអាងថា ភាគច្រើនជាអ្នក ចេះហែលទឹក ហើយក្រោយពីការ លិចសាឡង់មួយរយៈខ្លី ទើបមានទូកទៅជួយសង្គ្រោះ។

គួរបញ្ជាក់ថា សាឡង់ Pinak-6 បានលិចនៅកណ្តាលទន្លេ ផាដម៉ា ដែលជាទន្លេធំមួយ ក្នុង ចំណោមទន្លេទាំងបី របស់បង់ក្លាដែស កាលពីវេលាម៉ោង ១១ និង ១៥នាទីព្រឹកថ្ងៃចន្ទ បាន បណ្តាលឲ្យរងគ្រោះដល់ អ្នកដំណើរ ទាំងអស់ ២៥០នាក់។ មូលហេតុនៃការលិចទំនងជា បណ្តាលមកពីអាកាសធាតុអាក្រក់ ព្រមទាំងការដឹក លើសចំណុះ ៕

Photo by DAP-News

Photo by DAP-News


CPP យល់ព្រម ប្រគល់តំណែង ប្រធានគណៈកម្មការ ព្រឹទ្ធសភាថ្មីទៅឲ្យ SRP

$
0
0

ភ្នំពេញ ៖ តាមរយៈកិច្ចព្រមព្រាងថ្មី រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា(CPP) និងគណបក្ស សម រង្ស៊ី (SRP) នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០១៤នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេច ប្រគល់តំណែង ជាប្រធានគណៈកម្មការ បោសសម្អាត ប្រឆាំងអំពើពុករលួយថ្មី ទៅឲ្យគណបក្សសម រង្ស៊ី (SRP) ។

នៅក្នុងកិច្ចពិភាក្សា ស្ដីពីការកែទម្រង់ ស្ថាប័នព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធទី៦ ខែសីហា ឆ្នាំ២០១៤ ដែល ដឹកដោយលោក ទេព ងន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក គង់ គាំ តំណាងគណបក្សសម រង្ស៊ី ដែលមានសមាសភាពទាំងអស់ ៦រូប ភាគីទាំងពីរ បានសម្រេចបង្កើតគណៈកម្មការ ទី១០ ថ្មី គឺ គណៈកម្មការ បោសសម្អាតប្រឆាំងអំពើពុករលួយ ។

គណៈកម្មការទី១០ ថ្មីនេះ បើតាមការឲ្យដឹង ពីលោក គង់ គាំ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា " គណបក្សប្រជាជនកម្ពុជា សម្រេចប្រគល់ឲ្យគណបក្ស សម រង្ស៊ី ធ្វើជាប្រធាន" ។

បើតាម លោក គង់ គាំ ក្រៅពីទទួលបានតួនាទី ជាប្រធានគណៈកម្មការទី១០រួចហើយ គណបក្ស សម រង្ស៊ី បានស្នើសុំចំណុចបន្ថែមទៀត ទៅគណបក្សប្រជាជនកម្ពុជា រួមមានអនុប្រធានទី២ របស់ព្រឹទ្ធ សភា, ប្រធានគណៈកម្មការ ៣ រូប និងអគ្គលេខាធិការរង ១រូប សម្រាប់ដឹកនាំក្បាលម៉ាស៊ីនព្រឹទ្ធសភា។ ប៉ុន្តែ សំណើនេះ ត្រូវបានលោក គង់ គាំ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សុំយកទៅពិភាក្សាជាមួយ ថ្នាក់លើ ។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ប្រធានគណបក្ស សម រង្ស៊ី រូបនេះប្រាប់ថា កិច្ចពិភាក្សារវាងក្រុមការ ងារគណបក្សប្រជាជន និងគណបក្សសម រង្ស៊ី ដែលប្រើពេលមិនដល់១ម៉ោងផងនោះ ទទួលបានលទ្ធ ផល ២ចំណុចទី១, ទទួលបានតំណែងជាប្រធានគណៈកម្មការទី១០ថ្មី នៃព្រឹទ្ធសភា នឹងទទួលបាន តំណែងជាប្រធានគណៈកម្មការទី១ចាស់ ។ កិច្ចពិភាក្សាជាថ្មី រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី ត្រូវបានលោក គង់ គាំ បញ្ជាក់ថា នឹងជូនដំណឹងពេលក្រោយ ។

កិច្ចពិភាក្សា ស្ដីពីកំណែទម្រង់ស្ថាប័ន ព្រឹទ្ធសភា ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងបិទបញ្ចប់ វិបត្តិ នយោបាយ រវាងថ្នាក់ដឹកនាំកំពូល គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជន កម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។ ក្រុមការងារនេះ មានម្ខាង ៣រូប គឺគណ បក្សប្រជាជនកម្ពុជា រួមមាន លោក ទេព ងន ប្រធានលោក អ៊ុក ប៊ុនឈឿន សមាជិក និងលោក ជា ជេដ្ឋ សមាជិក ចំណែកគណបក្ស សម រង្ស៊ី មានលោក គង់ គាំ ប្រធាន លោក ទាវ វណ្ណុល សមាជិក និងលោក ហុង សុខហួរ សមាជិក ។

សូមបញ្ជាក់ថា ក្នុងចំណោមគណៈកម្មការទាំង ៩ របស់ព្រឹទ្ធសភា នាពេលកន្លងមក ដឹកនាំដោយគណ បក្សប្រជាជនកម្ពុជាទាំងអស់ ៕

ប្រាក់ចំណេញ របស់ BMW កើនឡើងក្នុង អំឡុងពេល៦ខែ ឆ្នាំ២០១៤

$
0
0

ម៉ូនិច៖ យោងតាម របាយការណ៍ចេញ ដោយក្រុមហ៊ុនផលិត រថយន្តប្រណីតៗ និងត្រូវបានគេចាត់ ទុកជាក្រុម ហ៊ុនយក្ស របស់ប្រទេសអាល្លឺម៉ង់ ឈ្មោះថា BMW នោះបានឲ្យដឹងថា ប្រាក់ចំណេញដែលក្រុមហ៊ុន ទទួលបាន ពីការលក់ យានយន្ត គិតនៅក្នុងអំឡុងពេល ដើមឆ្នាំ៦ខែ ឆ្នាំ២០១៤បានកើនឡើង គួរឲ្យកត់សម្គាល់ ។

ស្ថិតិមួយចំនួនដែលបានបង្ហាញឡើងដោយក្រុមហ៊ុន BMW បានឲ្យដឹងថា ប្រាក់ចំណូលក៏បាន កើនឡើងដែរ បើ គិតនៅក្នុង ត្រីមាសទី២ឆ្នាំ ២០១៤ បានកើនឡើង ១,៨ភាគរយ ស្មើនឹងទឹកប្រាក់ ចំនួន១៩,៩ពាន់លានអឺរ៉ូ ដែល ស្មើនឹង២៦,៦ពាន់លាន ដុល្លារសហរដ្ឋអាម៉េរិក ។ ក្នុងនោះប្រាក់ចំណេញសុទ្ធ (ចំណេញដុល) ក៏បានកើនឡើង ២៧,២ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ១,៧៧ពាន់លានអឺរ៉ូ ។

ទន្ទឹមនឹងនេះដែរ ប្រាក់ចំណូលដែលក្រុមហ៊ុន BMW គិតក្នុងអំឡុង ដើមឆ្នាំ៦ខែ នាឆ្នាំ២០១៤នេះ បានកើនឡើង ២,៨ភាគរយ ស្មើនឹងទឹកប្រាក់ ប្រមាណ៣៨,១៤ពាន់លានអឺរ៉ូ ។ រីឯប្រាក់ចំណេញសុទ្ធវិញបានកើនឡើង ១៩,៦ ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណ៣,២៣ពាន់លានអឺរ៉ូផងដែរ ។

ក្នុងនោះសរុបយានយន្តដែលក្រុមហ៊ុនបានលក់ចេញ បើគិតក្នុងត្រីមាសទី២ ឆ្នាំ២០១៤ ដែលមានដូចជា រថយន្ត ធុនតូច (Mini)និង Rolls-Royce ហើយបាននាំចេញទៅកាន់ទីផ្សារនៅទូទាំងពិភពលោក បានកើនឡើង៥,៣ ភាគរយ ដោយនៅក្នុងកំណត់ត្រាថ្មីមានចំនួន៥៣៣,១៨៧គ្រឿង ។

លើសពីនេះ បើគិតក្នុងអំឡុងពេលដើមឆ្នាំ៦ខែវិញ ការលក់រថយន្តមានប្រមាណ១,០២លានគ្រឿង នេះជាការលក់ រថយន្តបានបរិមាណច្រើនជាងគេរបស់ក្រុមហ៊ុននេះ ដោយមានរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ៕

Photo by DAP-News

ATMOSPHERE បង្កើតកម្មវិធី កុំព្យូទ័រទំនើប សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទាន ឬចងការប្រាក់ គ្រប់ប្រភេទ ដើម្បីលក់ជូនលោកអ្នក

$
0
0

ATMOSPHERE TECHNOLOGY Co.,Ltd. បានបង្កើតកម្មវិធី កុំព្យូទ័រថ្មីដែលមាន លក្ខណ:ទំនើប មានគុណភាព និងមានសម្ថភាពខ្ពស់ សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទានគ្រប់ ប្រភេទឈ្មោះថា (Loan Management System ) ដោយលក់ជូនលោកអ្នក ក្នុងតម្លៃទាបសមរម្យ បំផុត តាមទំហំ និងកម្រិតនៃតម្រូវ ការប្រើប្រាស់របស់ ស្ថាប័នលោកអ្នក ។

កម្មវិធីនេះអាចជួយដល់អង្គការ សមាគម ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬអាជីវកម្ម    ឯកជនដែលធ្វើសម្មភាព ឥណទាន កម្ចី ឬចងការប្រាក់ គ្រប់ប្រភេទ ទាំងមាន ឬគ្មានទ្រព្យបញ្ជាំ ទោះបីជាមានសាខាតិច ឬច្រើនកន្លែងក៏ ដោយ រីឯតម្លៃក៏ប្រែប្រួល ទៅតាមនោះដែរ ។ ATMOSPHERE ជាក្រុមហ៊ុនវិនិយោគ រួមគ្នារវាងខ្មែរ និង បរទេស មានវិស្វករបច្ចេកទេសខ្មែរ និង បរទេសជាច្រើនបាន បង្កើតកម្មវិធីកុំព្យូទ័រជាលក្ខណ:អន្តរជាតិជាច្រើន សម្រាប់ លក់ នៅទីផ្សារអាស៊ី អឺរុប និងអាមេរិក។

សូមទាក់ទងអាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់កែងខាងត្បូង វត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com

Photo by DAP-NEWS

អត្ថប្រយោជន៍របស់ កម្មវិធីគ្រប់គ្រង ធនធានមនុស្ស(Loan Management System ) រួមមាន៖
១-Setup (ការកំណត់ទូទៅ) ៖ ការកំណត់រូបិយប័ណ្ណ និងអត្រាប្ដូរប្រាក់ កំណត់ចំនួនទីកន្លែង កំណត់ថ្ងៃឈប់ សំរាក  ព័ត៌មានរបស់បុគ្គលិក គោលបំណងនៃកម្ចី ទីតាំង តំបន់ផ្ដល់កម្ចី មុខតំណែង ចំនួនអ្នកប្រើ ប្រាស់ វិធីសាស្រ្តនៃការបង់ប្រាក់(បង់ប្រាក់ដើមថេរ និងការប្រាក់ថយចុះ បង់ប្រាក់ដើមថេរ និង ការប្រាក់ថេរ) លក្ខខ័ណ្ឌ នៃការបង់ប្រាក់ ការពិន័យ(ការបង់ប្រាក់យឺត ការបង់ប្រាក់ផ្ដាច់)។
២- Customer(អំពីអតិថិជន)៖ ការកត់ត្រាព័ត៌មានអតិថិជន ការបង្កើតក្រុម(ការបញ្ចូលសមាជិកក្រុម ព័ត៌មាននៃ អ្នកធានា ឯកសារយោង….)
៣- Loan Disbursement(អំពីការផ្ដល់កម្ចី)៖  កម្ចីជាឯកត្តបុគ្គល កម្ចីជាក្រុម ការពន្យាពេលនៃការបង់ ប្រាក់ លើកដំបូង គណនាប្រាក់ដើម និងការប្រាក់ និងពេលវេលាបង់ប្រាក់……។
៤-Repayment term (អំពីលក្ខខ័ណ្ឌនៃការបង់ប្រាក់)៖ ការបង់ប្រាក់ប្រចាំថ្ងៃ ឬប្រចាំ២ថ្ងៃម្ដង ឬបង់១សប្ដាហ៍  ឬ២សប្ដាហ៍  ឬ៣សប្ដាហ៍ម្ដង ឬ១ខែម្ដង ឬ ៣ខែម្ដង ឬ ៦ខែម្ដង ឬបង់ប្រចាំ១ឆ្នាំ។
៥-Payment (អំពីការបង់ប្រាក់)៖ ការបង់ប្រាក់តាមតារាងពេលវេលាបង់ប្រាក់ ការបង់ប្រាក់ផ្ដាច់…។  
៦-Inventory (Office Supply) អំពីសន្និធិ ៖ បញ្ជីរាយមុខទំនិញ ការបង្កើតក្រុមទំនិញ រង្វាស់រង្វាល់ទំនិញ ការកែ ប្រែបរិមាណ វិធីសាស្រ្តគណនាថ្លៃដើមមធ្យម ។
៧-Inventory report(របាយការណ៍សន្និធិ)៖ របាយការណ៍ទំនិញក្នុងស្ដុក របាយការណ៍កែប្រែទំនិញក្នុងស្តុក ។
៨-Accounting report (របាយការណ៍គណនេយ្យ)៖កិច្ចបញ្ជីការគណនេយ្យ(ទិន្នានុប្បវត្តិ) សៀវភៅធំទូទៅ តារាង តុល្យភាព ……។
៩-Financial report (របាយការណ៍ហិរញ្ញវត្ថុ)៖ របាយការណ៍ចំណូល និងចំណាយរបាយការណ៍ សមតុល្យ……។
១០-Get Reference Document  អំពីការដកឯកសារយោង ។
១១-Report(អំពីរបាយការណ៍)៖របាយការណ៍ផ្ដល់កម្ចី(របាយការណ៍ផ្ដល់កម្ចីតាមថ្ងៃ  ផ្ដល់កម្ចីតាម មន្ត្រីឥណទាន  ផ្ដល់កម្ចីតាមអតិថិជន ឬក្រុម  តារាងពេលវេលាបង់ប្រាក់  អតិថិជនត្រូវបង់ប្រាក់ តាមថ្ងៃ ឬខែ អតិថិជនបង់ប្រាក់តាមមន្ត្រីឥណទាន  ប្រវត្តិសងប្រាក់របស់អតិថិជន អតិថិជន មិនទាន់បង់ប្រាក់ អតិថិជនមិនទាន់បង់ប្រាក់តាមមន្រ្តីឥណទាន អតិថិជនបង់ប្រាក់យឺត អតិថិជន បង់ប្រាក់យឺតតាមមន្ត្រីឥណទាន) របាយការណ៍ចំណូលការប្រាក់ របាយការណ៍ដកឯកសារយោង ។
១២-ការបង្ហាញទំរង់ និងរបាយការណ៍ ៖ រួមមានជាទម្រង់ Ms Word ទម្រង់Ms Excel ទម្រង់PDF…។
១៣-Security(អំពីប្រព័ន្ធសុវត្ថិភាព)៖កំណត់ព័ត៌មានអ្នកប្រើប្រាស់ កំណត់តួនាទីអ្នកប្រើប្រាស់ កំណត់សិទ្ធ អ្នកប្រើប្រាស់……។
១៤-Languages(អំពីភាសា)៖ មានជាភាសាអង់គ្លេស ភាសាខ្មែរ ភាសាអង់គ្លេសលាយខ្មែរ និងភាសា នានាតាម ការ ចង់បានរបស់លោកអ្នក ។
១៥-និងពត៌មាន ឬលក្ខខណ្ឌបន្ថែមនានាមួយចំនួនទៀតតាមតម្រូវការរបស់លោកអ្នក ។
ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រដែលបាន ផលិតជោគជ័យរួចរាល់កន្លងមក ទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការ សមាគមនានា ក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន (Customer Relation Management System) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុល រថយន្ត (Car Garage Systemម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុក ទំនិញ(Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ (Restaurant, Club, Karaoke Management Systems)កម្មវិធី គ្រប់គ្រង ហាងលក់ទូរស័ព្ទដៃ(Phone Shop Management System) និងកម្មវិធីដទៃទៀតតាមតម្រូវការ របស់ លោកអ្នក។

គ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHERE សុទ្ធតែផលិតដោយវិស្វករបច្ចេកទេសខ្មែរ និង បរទេសរបស់ ក្រុមហ៊ុន ផ្ទាល់ ក្រុមហ៊ុនមានក្រុមប្រឹក្សា បច្ចេកទេសច្រើននាក់ និងសាកល វិទ្យាល័យល្បីនៅប្រទេសអង់គ្លេស ចំនួន៣ ជាអ្នក ប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនធានាថាគ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHEREពិតជាមានគុណភាពល្អ ជាបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ មានសេវាកម្មដោះ ស្រាយគ្រប់បញ្ហានានាទាំងអស់ទាន់ចិត្ត ។ មិនតែប៉ុណ្ណោះ ATMOSPHERE មានសមត្ថភាពគ្រប់គ្រាន់ក្នុងសរសរកម្មវិធីកុំព្យូទ័ នៃគម្រោងធំៗ របស់ក្រសួង ស្ថាប័ន អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ប្រសិនបើលោកអ្នកត្រូវការ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រុស្ស៊ី និងយូអិន អំពាវនាវឲ្យ មានដំណោះស្រាយ មនុស្សធម៌ នៅអ៊ុយក្រែន

$
0
0

យូអិន៖ នៅក្នុងអំឡុងពេល កិច្ចប្រជុំបន្ទាន់របស់ ក្រុមប្រឹក្សាសន្ដិសុខយូអិន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ រុស្ស៊ី និងយូអិន បានអំពាវនាវឲ្យមាន ដំណោះស្រាយ មនុស្សធម៌ ដើម្បីបញ្ចប់ជម្លោះ នៅភាគខាងកើតអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍ នៅថ្ងៃពុធ ទី ៦ ខែ សីហា ឆ្នាំ២០១៤ ឱ្យដឹងថា បើទោះបីជាប្រេសិត អ៊ុយក្រែន បានព្រមព្រៀងគ្នាជាមួយ នឹងឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានរៀបរាប់ពីស្ថាន ភាពហាក់បីដូចជា “អាចគ្រប់ គ្រងបាន” និងបាននិយាយថា “វាគ្មានវិបត្តិមនុស្សធម៌នៅក្នុងប្រទេស អ៊ុយក្រែននោះទេ” ប៉ុន្តែលោកបានចោទ ប្រកាន់ ទីក្រុងម៉ូស្គូ ពីការបន្ដភាពចលាចលដោយការបន្ដគាំទ្រក្រុម សកម្មប្រយុទ្ធផ្ដាច់ខ្លួន។

លោក ចន ជីង ប្រធានប្រតិបត្ដិការការិយាល័យយូអិនសម្រាប់កិច្ចសម្របសម្រួលការងារមនុស្សធម៌ ហៅកាត់ថា OCHA បានបង្ហាញពីរូបភាពដ៏កម្រនៃស្ថានភាពនេះ ទៅកាន់សមាជិកក្រុមប្រឹក្សាចំនួន ១៥ ដោយនិយាយថា មាន ប្រជាពលរដ្ឋប្រមាណជិត ៤លាននាក់ នៅក្នុងតំបន់នោះបានទទួលរងផលប៉ះ ពាល់ដោយផ្ទាល់ពីអំពើហិង្សានេះ ជាមួយនឹងចំនួនអ្នកស្លាប់ និងរបួសមានការកើនឡើងជាលំដាប់ និង ប្រជាជន ប្រហែលជា ១ពាន់នាក់ បានចាក ចេញពីតំបន់នោះជារៀងរាល់ថ្ងៃ។

លោកនិយាយថា ជនស៊ីវិល ១.៣៦៧ នាក់ និងក្រុមយុទ្ធជនត្រូវបានសម្លាប់នៅក្នុងតំបន់ប៉ះទង្គិច ហើយ ជាង ៤ពាន់នាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នានេះចាប់តាំងពីពាក់កណ្ដាលខែមេសា មក។ ប្រភពពីយូអិន បានឲ្យដឹងថា ប្រជាជន ១១៧.៩១០នាក់បានចុះឈ្មោះជាជនភៀសខ្លួន ទូទាំងអ៊ុយក្រែន ក្នុងនោះ ៨៧ភាគរយមកពីភាគ ខាងកើត ក្នុងនោះ ៦ម៉ឺននាក់ ដាក់ពាក្យសុំជាជនភៀសខ្លួន និង១១៥.៩៥២ នាក់ផ្សេងទៀត ការដាក់ពាក្យ សុំការ ស្នាក់នៅដោយស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី។ លោកបន្ថែមទៀតថា នេះមិនមែន ជារូបភាពពេញលេញនោះ ដែលប្រជាជនអ៊ុយក្រែនសន្ធឹកសន្ធាប់ បានភៀសខ្លួនចេញពីផ្ទះសំបែក បើទោះបីជាមិនបានចុះឈ្មោះ ជាមួយ អាជ្ញាធរអ៊ុយក្រែនក៏ដោយ។

លោក បានបន្ដទៀត “យើងបានអំពាវនាវទៅគ្រប់ភាគីទាំងអស់ នៅក្នុងជម្លោះនេះ ដើម្បីមិនគិតថ្លៃ និងផ្ដល់ សុវត្ថិភាព ដល់ចលនាធ្វើដំណើរនៃចំនួនប្រជាជន ហើយខណៈពេលជាមួយគ្នានេះដែរ ធានាឲ្យ បាននូវការចូល ទៅដល់តំបន់កើតហេតុ ដោយបណ្ដាអង្គការមនុស្សធម៌នានា ទៅកាន់ប្រជាជនដែល កំពុងរងផលប៉ះពាល់ ដែលនៅសេសសល់”៕

ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ពិភាក្សាពីបញ្ហា ក្នុងវិស័យកាត់ដេរ

$
0
0

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ស៊ុន ចាន់ថុល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ បាន អញ្ជើញជា អធិបតី នៃកិច្ចប្រជុំ ប្រចាំត្រីមាស ជាមួយគម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា (FBC) សមាគម កាត់ដេរ សម្លៀកបំពាក់(GMAC) និង ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ(MOLVT) ដើម្បីពិភាក្សា អំពីបញ្ហា នៃការគោរពច្បាប់នានា ទាក់ទង នឹងរោងចក្រកាត់ដេរ សម្លៀកបំពាក់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពី លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគម រោងចក្រកាត់ដេរ សម្លៀកបំពាក់កម្ពុជា (GMAC) លោកស្រី Jill Tucker ប្រធាន ទីប្រឹក្សាបច្ចេកទេសនៃ គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា រួមទាំងតំណាង ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ(MOLVT) និង ក្រសួង ពាណិជ្ជកម្ម ផងដែរ។

លោកស្រី Tucker បានលើកឡើងអំពី ភាពប្រសើរឡើងទាក់ទង នឹងរោងចក្រទាំងឡាយ ដែលការគោរពច្បាប់ នៅមានកម្រិតទាប ជាពិសេសបញ្ហាទាក់ទង នឹងការយល់ដឹងអំពី ពលកម្មកុមារ ហើយលោកស្រី បានមាន ប្រសាសន៍ថា៖ មានរោងចក្រ កាន់តែច្រើន ជាងមុន កំពុងធ្វើឲ្យមាន ភាពប្រសើរឡើង នូវអនុលោមភាព តាម បទដ្ឋាន របស់រោងចក្រ និង លក្ខខណ្ឌការងារ។

តំណាងសមាគមន៍ រោងចក្រកាត់ដេរ សម្លៀកបំពាក់(GMAC) និងតំណាង នៃគម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា(BFC) បានពិភាក្សាអំពី បញ្ហាប្រឈមមួយចំនួន របស់រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងបានលើក អនុសាសន៍ទាំងឡាយ ដើម្បីជំរុញ វិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ឲ្យឆ្ពោះទៅមុខ ឆ្លើយតប នឹងបញ្ហា ទាំងឡាយ ដែលសមាគមន៍GMAC និងគម្រោង BFC បានលើកឡើង។

បញ្ហាប្រឈមទាំងនោះរួមមាន៖ យន្តការពង្រឹងបទដ្ឋាន នៃការគោរពច្បាប់ នៅមានកម្រិត របស់រោងចក្រ ទាំងឡាយ ការបង្កើតក្រុមការងារ អធិការកិច្ចរួមមួយ ដែលមានសមាស ភាពចូលរួមពី មន្រ្តីនានាមកពី ក្រសួង ពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយមានការចូលរួមពី គម្រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា ដើម្បីលើកកម្ពស់ ការយល់ដឹង អំពីបទដ្ឋានរោងចក្រ និងលក្ខខណ្ឌតម្រូវទាំងឡាយ ដែលផ្តល់ អត្ថប្រយោជន៍ ដល់កម្មករ រោងចក្រ និងអ្នកទិញ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការ កោតសរសើរចំពោះ ការធ្វើឲ្យ ប្រសើរដល់ ការគោរពច្បាប់ ការងារ នៅក្នុងវិស័យឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការ ប្រកបដោយ ភាពវិជ្ជមាន ដែលកំពុងកើតមាន រវាង គម្រោងBFC សមាគមន៍GMAC ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកទេសរដ្ឋមន្រ្តី បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមក ដោយស្មោះត្រង់ និងដោះស្រាយបញ្ហា ប្រឈមនានា ដែលបាន លើកឡើង ដោយតំណាងទាំងឡាយ ក្នុងស្មារតីកិច្ច ប្រតិបត្តិការ ល្អ។ កម្មវិធីនេះ មិនគួរយល់ថា៖ ជាការដាក់ទោសទណ្ឌ ដល់ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ទេ ប៉ុន្តែត្រូវយល់ ថា វាជាវិភាគទានប្រកប ដោយវិជ្ជមានមួយ ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេស និងការគោរពច្បាប់ ការងារ កាន់តែប្រសើរឡើង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យ មានជំនួបពិភាក្សា ជាមួយអ្នកទិញ នាយកប្រតិបត្តិ របស់ពួកគេ និងភាគីពាក់ព័ន្ធទាំងអស់ ដោយមានការចូលរួមពីគម្រោង រោងចក្រ កាន់តែប្រសើរ នៅកម្ពុជា ដើម្បីពិភាក្សា រិះរកវិធី ដែលអ្នកទិញ អាចជួយបង្កើន បរិមាណប្រភពផ្គត់ផ្គង់ និងតម្លៃផលិតផល ដែលផលិតនៅក្នុង ប្រទេស កម្ពុជា ដើម្បី ទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែង របស់រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងធ្វើឲ្យប្រសើរ ឡើងដល់ លក្ខខណ្ឌការងារ ៕

Photo by DAP-News

Photo by DAP-News

ADB តែងតាំង លោក shang-Jin Wei ជានាយកគ្រប់គ្រង អ្នកសេដ្ឋកិច្ច

$
0
0

ម៉ានីល៖ ធនាគារ អភិវឌ្ឈន៍អាស៊ី ហៅកាត់ (ADB) បានប្រកាសថា លោក shang-Jin Wei ជាសាស្ត្រាចារ្យ មួយរូប មកពីសាកល វិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច កូឡុំប៊ី និងសាលាជំនាញ សេដ្ឋកិច្ច ឲ្យទទួលមុខតំណែង ជានាយក គ្រប់គ្រង លើអ្នកសេដ្ឋកិច្ច ដែលចាប់អនុវត្តន៍ ការងារពីថ្ងៃនេះតទៅ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបាន ចេញដោយធនាគារ ខាងលើបានបញ្ជាក់ថា សម្រាប់កិច្ចដែលលោក Wei ទទួលខុសត្រូវនោះរួមមាន ជាអ្នកនាំពាក្យដ៏ សំខាន់របស់ធនាគារ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច និងជាប្រធាន គ្រប់គ្រង លើការស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ទាំងមូលថែមទៀត ។ លោកក៏ជាអ្នកដែល ដឹកនាំដល់ក្រុម ស្រាវជ្រាវលើ គោលការណ៍ នៃការអភិវឌ្ឍន៍ដើម្បី ចូលរួមក្នុងការប្រកួតប្រជែងគ្នា នៅអាស៊ីប៉ាស៊ីហ្វិកយើងនេះ ។

លោក Wei បានមានប្រសាសន៍ថា "ខ្ញុំសង្ឃឹមថា នឹងធ្វើការងារជាមួយ រដ្ឋាភិបាលទាំងឡាយ ទាំងនៅក្នុងនិង ក្រៅតំបន់ ដើម្បីជួយជ្រោមជ្រែងដល់ ការអភិវឌ្ឍន៍នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកកាន់តែប្រសើរឡើង" ។

សូមបញ្ជាក់ថា មុនពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី ជ្រើសរើសលោក Wei ជានាយកគ្រប់គ្រងក្រុមអ្នកសេដ្ឋកិច្ច ប្រចាំធនាគារនេះ កាលពីមុន លោកក៏ជាអ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្មដ៏ធំមួយនៅសាកលវិទ្យាល័យ កូឡុំប៊ី ដោយ មានការទំនាក់ទំនងជាមួយពាណិជ្ជកម្មជាតិ និងអន្តរជាតិជាច្រើន ហើយលោកក៏ធ្លាប់ជាប្រធាន ការិយាល័យ ស្រាវជ្រាវសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាម៉េរិកផងដែរ ។

មុខតំណែងមួយចំនួនទៀត ត្រូវបានគេដឹងថា នាយកគ្រប់គ្រងថ្មីនេះ លោកធ្លាប់ជាជំនួយការនាយក និងជា ប្រធានចែកចាយនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ទៀតផង ៕

Photo by DAP-News

យ៉ង សាំងកុមារ៖ វាលស្មៅ មានការថយចុះ តែចំនួនគោ ក្របីកើនឡើង

$
0
0

ភ្នំពេញ៖ វាលស្មៅ កាលពីមុន មានច្រើន ប៉ុន្តែឥឡូវត្រូវបាន បាត់បង់អស់ជាច្រើន ដោយសារការ ធ្វើស្រែចំការរ បស់ ប្រជាកសិករ និងការវិនិយោគដី ឲ្យក្រុមហ៊ុន ប៉ុន្តែចំនួន សត្វគោ ក្របី មិនមានការ ថយចុះនោះទេ មានតែ ច្រើន លើសមុនទៅទៀត។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានមានប្រសាសន៍ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ថា បន្ទាប់ពីមានការ ឆ្ការវាលស្មៅ, ឈូសឆាយ, កាប់គាស់ដាំដុះរបស់ ប្រជាកសិករ ដើម្បីយកដីមកធ្វើស្រែ និងចំការ នោះ ធ្វើឲ្យបាត់បង់វាលស្មៅអស់ច្រើន តែចំពោះអ្នកចិញ្ចឹមសត្វគោ ក្របី ពួកគាត់អាចធ្វើជាទួល សម្រាប់ដាំស្មៅ ឬក៏ធ្វើភ្លឺស្រែឲ្យបានធំជាងមុន ដើម្បីឲ្យស្មៅ មានការដុះច្រើន ហើយយកទៅឲ្យគោ ក្របីស៊ី។

ប្រធានអង្គការសេដាក បានបន្តថា “ទោះបី នៅពេលឥឡូវនេះ មានប្រើគ្រឿងយន្តច្រើន ដើម្បីធ្វើស្រែចំការ ហើយ មានអ្នកខ្លះឈប់ចិញ្ចឹមគោ ក្របីក្តី តែមានអ្នកខ្លះមិនឈប់ចិញ្ចឹមទេ តែថែមទាំងបង្កើននូវការ ចិញ្ចឹមច្រើនជាង មុនទៀត ហេតុនេះហើយ គឺចំនួនគោមិនមានការថយចុះនោះទេ”។

អ្នកជំនាញខាងផ្នែកកសិកម្មរូបនេះ បានបន្ថែមថា ចំពោះអាចម៍សត្វពាហនៈ មានគោ ក្របីជាដើម ដែលយកមក ផ្គត់ផ្គង់ឡឧស្ម័ននោះ ក៏មិនមានផលប៉ះពាល់ដែរ ព្រោះចំនួនអាចម៍ គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


សេចក្តីថ្លែងការណ៍រួម របស់លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោក Stephen Mathias ឧបការី អគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការច្បាប់

យូអិន ព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានភាព មនុស្សធម៌ នៅស៊ូដង់ ខាងត្បូង

$
0
0

យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃពុធ បានបង្ហាញ ពីការព្រួយបារម្ភជាខ្លាំង ជុំវិញស្ថានភាព មនុស្សធម៌ទូទាំង ស៊ូដង់ខាងត្បូង និងអំពាវនាវឱ្យភាគី ដែលពាក់ព័ន្ធទាំងអស់បញ្ឈប់ ប្រតិបត្ដិការយោធាជាសន្ទាន់ និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះជម្លោះនេះ។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា យោងតាម សេចក្ដីថ្លែងការណ៍ដោយអ្នកនាំពាក្យរបស់លោក បាន គីមូន ថាលោក បានថ្កោលទោសជាខ្លាំងចំពោះ ការសម្លាប់បុគ្គលិកយូអិនស៊ូដង់ខាងត្បូងចំនួន ៥នាក់ ដែលពួកគេមកពីអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល។

ចាប់តាំងពីថ្ងៃចន្ទ មកអ្នកបំរើការមនុស្សធម៌ ស៊ូដង់ខាងត្បូង ៥នាក់ នៃជាតិសាសន៍ ណួអឺរ Nuer ត្រូវបានសម្លាប់ដោយកងជីវពលការពារខ្លួន តាមសហគមន៍ ដែលបានហៅខ្លួន ឯងផ្ទាល់ថា ជាកង កម្លាំងការពារ។

ប្រភពពីសេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងថា “លោកបាន គីមូន ទាមទារឲ្យអាជ្ញាធរដែល ពាក់ព័ន្ធ ដាក់ការស៊ើបអង្កេតពេញលេញ ទៅលើព្រឹត្តិការណ៍សោកនាដកម្មទាំងនេះ” និង អំពាវនាវ ឱ្យកងកម្លាំង និងក្រុមប្រដាប់អាវុធទាំងអស់ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង រក្សាការប្ដេជ្ញាឲ្យបានរបស់ពួកគេ ដើម្បីរក្សាការពារបុគ្គលិកផ្តល់ជំនួយសង្គ្រោះ និងជនស៊ីវិលឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់។

លោក បានរំលឹកឡើងវិញ ពីការទាមទារដំណោះស្រាយយោធា ទៅលើវិបត្តិនៅប្រទេស ស៊ូដង់ខាងត្បូង និងបានអំពាវនាវដល់គ្រប់ភាគីឲ្យ "បញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ របស់ពួកគេ និងបង្ហាញពីឆន្ទៈ នយោបាយក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនេះ"។

ជនសង្ស័យ ជាអនីតិជន បីនាក់ ត្រូវបានឃាត់ខ្លួន ពីបទជួញដូរ ថ្នាំញៀន ៣៩២គ្រាប់

$
0
0

បន្ទាយមានជ័យ ៖ ជនសង្ស័យជា អនីតិជន បីនាក់ ត្រូវបានឃាត់ខ្លួន ពីបទសេព និងចែកចាយ ដូរថ្នាំញៀន ៣៩២គ្រាប់ កាលពីរសៀលថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៤ ។ កាឃាត់ជនសង្ស័យទាំងបីនេះ ធ្វើឡើង នៅលើ កំណាត់ផ្លូវជាតិស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក សៅ ប៊ុន អធិការស្រុកម៉ាឡៃ បានឲ្យ ដឹងថា ដោយសហការល្អ ជាមួយនគរបាល ស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសុខ សីហា អាយុ១៧ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ពាក់ពន្ធ័និង ការចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន១៨៩ គ្រាប់ ។ ដោយជននេះ បានជាប់ពាក់ពន្ធ័និង មុខសញ្ញា២នាក់ផ្សេងទៀតក្នុងស្រុក លោកបានដឹកនាំកម្លាំង ចុះបង្រ្កាបបាន ជនសង្ស័យពីរនាក់ទៀត នៅនឹងលំនៅដ្ឋានចំណុចភូមិត្រសេកជ្រុំ ស្រុកម៉ាឡៃ ជាមួយថ្នាំញៀន៣៩២គ្រាប់ និងម៉ាទឹកកក ១៤ថង់ តូច ។ ជនសង្ស័យពីរនាក់ ម្តាយកូនមានឈ្មោះចេង លី ជាម្តាយ អាយុ៣៨ឆ្នាំ និងកូនស្រីឈ្មោះ ថាន់ ចាន់ស្រី អាយុ ២១ឆ្នាំ ។

ក្រោយកាឃាត់ខ្លួនជន សង្ស័យទាំងបីនាក់រួមនឹង វត្ថុតាងថ្នាំញៀន ៣៩២គ្រាប់ ត្រូវបានកសាងសំណុំរឿង បញ្ចូនទៅអយ្យការសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

បេឡាជាតិ​ អតីតយុទ្ធជន បើកសន្និបាត បូកសរុប លទ្ធផលការងារ និងដាក់ទិសដៅថ្មី

$
0
0

ភ្នំពេញ៖ នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងាររបស់បេឡាជាតិ អតីតយុទ្ធជន ឆ្នាំ២០១៣ ឆមាសទី១ ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត ។

លោក ហែម បូរ៉ា នាយកបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) មានប្រសាសន៍ថា ការប្រារព្ធសន្និបាតនាថ្ងៃនេះ នឹងលើកយកនូវ បទពិសោធន៍ល្អៗដែលអនុវត្តកន្លងមក និងបញ្ហាប្រឈមនានា មកពិនិត្យ ពិភាក្សា ដើម្បីរកដំណោះស្រាយ ក៏ដូចជាចែក រំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការជម្រុញកិច្ចដំណើរការរបស់ ប.ជ.អ ឈានទៅសម្រេចគោលដៅ គឺលើក កម្ពស់ជីវភាពទាំងស្មារតី និងសម្ភាររបស់អតីតយុទ្ធជន រួមចំណែកអនុវត្តគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ចំពោះ បងប្អូនអតីតយុទ្ធជន ។

លោកបានគូសបញ្ជាក់ទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៤នេះ បេឡាជាតិអតីតយុទ្ធជន បានបញ្ចប់ទាំងស្រុង នូវការធ្វើ បច្ចុប្បន្នភាពអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារ បានបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជន តាមប្រព័ន្ធ ធនាគារ នៅរាជធានី/ខេត្តទាំង២៥ ។

លើសពីនេះ គឺទទួលបានការពេញចិត្ត ពីគ្រប់មជ្ឈដ្ឋានពីសំណាក់អតីតយុទ្ធជន ដោយការបើកផ្តល់ប្រាក់ របបបានដល់ដៃគ្រប់ ចំនួន ទាន់ពេលវេលា គៀកទីកន្លែងរស់នៅរបស់ពួកគាត់ ពិសេសគឺបានលុបបំបាត់រាល់ភាពអសកម្ម ដែលធ្លាប់មាននាពេល កន្លងមក ។

មានប្រសាសន៍ ក្នុងអង្គសន្និបាតនោះផងដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិ អតីតយុទ្ធជន រួមទាំងដៃគូពាក់ព័ន្ធនានា ដែលបានបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយ ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមផែនការដែលបានគ្រោងទុក ក្នុងការផ្តល់សេវាជូនបងប្អូនអតីតយុទ្ធជន ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ទន្ទឹមនឹងសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក ក៏នូវមានបញ្ហា ប្រឈមជាច្រើនទៀតផងដែរ តម្រូវឲ្យមាន ការត្រួតពិនិត្យឡើងវិញ មានការពិភាក្សា ស្វែងរកដំណោះស្រាយ ដើម្បីដាក់ចេញ នូវគោលការណ៍ច្បាស់លាស់ សម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះ លោកក៏បានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនរួមមានៈ ១. ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលទទួលបន្ទុកវិស័យអតីតយុទ្ធជន ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវខ្លឹមសារក្នុងសារលិខិត របស់រាជរដ្ឋាភិបាល ក្នុងការការជំរញការផ្តល់សេវារបបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និង គ្រួសារ តាមប្រព័ន្ធធនាគារឲ្យមានប្រសិទ្ធភាព, ២. ការិយាល័យបេឡាជាតិអតីតយុទ្ធជន និងមន្ទីរ ស.អ.យ ត្រូវសហការគ្នា ជិតស្និតក្នុងការទទួល និងបន្តផ្តល់ព័ត៌មានផ្សេងៗ ជូនអតីតយុទ្ធជនតាមគ្រប់រូបភាព ឬចុះផ្ទាល់ដល់លំនៅឋាន, ៣. បេឡាជាតិអតីតយុទ្ធជន ត្រូវបើកវគ្គបណ្តុះបណ្តាល និងវគ្គផ្សព្វផ្សាយផ្សេងៗ ដល់បុគ្គលិក គ្រប់ថ្នាក់ ដើម្បីបង្កើនសមត្ថភាព ជំនាញ ក្នុងការគ្រប់គ្រងស្ថិតិអតីតយុទ្ធជន និងការអនុវត្តរបបសន្តិសុខសង្គម ឲ្យបានត្រឹមត្រូវតាមគោលការណ៍ ដែលបាន កំណត់, ៤. ត្រួតពិនិត្យឲ្យបានហ្មត់ចត់ នូវការផ្តល់ឈ្មោះ ជូនអ្នកកាន់ សៀវភៅបើកប្រាក់របស់គ្រួសារជនពលី មរណៈ ដែលផុតសុពលភាពទទួលរបបប្រចាំខែ និងត្រូវលើកសំណើសុំលុបឈ្មោះឲ្យបានទាន់ពេលវេលា, ៥. ត្រូវពង្រឹងភាពជាដៃគូ ជាមួយធនាគារ ក្នុងការផ្តល់សេវារបបសន្តិសុខសង្គម តាមប្រព័ន្ធធនាគារ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ បន្ថែមទៀត, ៦. ត្រូវសហការជិតស្និតជាមួយមន្រ្តី នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារកំណែទម្រង់ប្រព័ន្ធបៀរវត្ស ដើម្បីត្រួត ពិនិត្យកែសម្រួលបន្ថែម ប្រាក់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារ ស្របតាមស្ថានភាពរីក ចម្រើន នៃសេដ្ឋកិច្ចជាតិ និង ៧.ជំរុញការរៀបចំអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទាន ដើម្បីបង្កើតជាមូលនិធិផ្ទាល់ខ្លួន សម្រាប់ ទ្រទ្រង់ ទាំងការ ចំណាយលើតាកាលិក និងការចំណាយសម្រាប់ដំណើរការរដ្ឋបាល ។ ឆ្នាំ២០១៥ នេះតទៅ បេឡាជាតិ អតីតយុទ្ធ ជន នឹងក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រប់លក្ខណៈស្របតាមបទប្បញ្ញត្តិ នៃអនុក្រឹត្យលេខ ៧៩ ស្តីពីការ បង្កើតបេឡាជាតិអតីតយុទ្ធជន ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៤ អតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលរបបសន្តិសុខ សង្គមពីរដ្ឋ មាន ចំនួនជាង ៩១ពាន់ នាក់ និងអ្នកនៅក្នុងបន្ទុក មានចំនួនប្រមាណ ១៧៥ពាន់ នាក់ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយថវិកា សម្រាប់បើកផ្តល់របបសន្តិសុខសង្គម ប្រចាំខែចំនួនជាង ២២ពាន់លាន រៀល/១ខែ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សង្កាត់ផ្សារ ដើមថ្កូវបើក វេទិការសាធារណៈ ស្តាប់ពីក្តីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋ

$
0
0

ភ្នំពេញ៖ អាជ្ញាធរខណ្ឌ ចំការមន នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នេះ បានរៀបចំបើក វេទិការ សាធារណៈ ដើម្បីស្តាប់ពីក្តីកង្វល់ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង សង្កាត់ផ្សារដើមថ្កូវ។

ក្នុងវេទិការ សាធារណៈនេះផងដែរ លោក លេង តុង ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយ សង្កាត់ផ្សារ ដើមថ្កូវ និងជាប្រធាននាយកដ្ឋាន ពេទ្យការងារ បានថ្លែងឲ្យដឹងថា វេទិការនេះ គឺជាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្តីពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា អំពីភូមិ-សង្កាត់ មានសុវត្ថិភាព ទាំង៩ ចំណុច ដែលរួមមាន ទី១. គ្មានសកម្មភាពលួចឆក់ ប្លន់គ្រប់ប្រភេទ, ទី២. គ្មានការដំាដុះការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់, ទី៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុង គ្រួសារ, ទី៤. គ្មានក្មេងទំនើង, ទី៥. គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុស ច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៦. គ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៧. គ្មានគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ, ទី៨. មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះ មហន្តរាយ ប្រកបដោយប្រសិទ្ធិភាព និងទី៩. គ្មានការត្រួតពិនិត្យខុសច្បាប់។

ជាមួយគ្នានេះ លោក លេង តុង ក៏បានបញ្ជាក់ផងដែរថា វេទិការសាធារណៈនៅពេលនេះ ក៏ជាការត្រួតពិនិត្យ មើលការ អនុវត្តរបស់អាជ្ញាធរមូលដ្ឋាន ហើយក៏ជាការជំរុញ ដល់អាជ្ញាធរមូលដ្ឋាន ឲ្យអនុវត្តយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអណាត្តទី៥ នេះផងដែរ។

អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ ក៏បានស្នើរទៅកាន់ប្រជាពលរដ្ឋ ឲ្យលើកជាសូមណូមពរ ចំពោះ អាជ្ញាធរ ថាសព្វថ្ងៃនេះ ក្នុងមូលដ្ឋានដែលរស់នៅនេះ មានជួបបញ្ហាអ្វីដែរឬទេ ដូចជាករណីចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ ការរាយការណ៍នេះគឺដើម្បីចង់ដឹងថា ក្តីកង្វល់របស់បងប្អូន ប្រជាពលរដ្ឋនៅពេលដែលស្នើទៅកម្លាំង សមត្ថកិច្ចបានឆ្លើយតបវិញកម្រិតណា ហើយមានប្រសិទ្ធិភាបកម្រិតណា។

ឆ្លៀតពេលនោះផងដែរ ក្រុមអាជ្ញាធរ ខណ្ឌចំការមន ក៏បានធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុង សង្កាត់បី គឺសង្កាត់បឹងត្របែក សង្កាត់ទួលទំពូងទី១ និងសង្កាត់ផ្សារដើមថ្កូវ ដែលមានដីអគារ ស្ថិតនៅតំបន់ បឹងត្របែក ខាងជើង និងតំបន់បឹងត្របែកខាងត្បូង ជាពិសេសនៅតាមមាត់ប្រឡាយ បឹងត្របែក មាត់បឹងត្របែក និងនៅក្នុងបឹងត្របែក ត្រូវរស់រាន់យក ឯកសារមកដាក់នៅ សាលាសង្កាត់ ដែលខ្លួនរស់នៅរៀងរាល់ម៉ោង ថ្ងៃធ្វើ ការងារ ដើម្បីអាជ្ញាធរត្រួតពិនិត្យ បន្ទាប់មកនិងមាន មន្រ្តីជំនាញចុះទៅធ្វើការវាស់វែង បញ្ជាក់កម្មសិទ្ធិជូន ប្រសិន បើមិនយកឯកសារ មកមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នេះ អាជ្ញាធរខណ្ឌចំការមន និងមិនទទួលខុសត្រូវ លើការ បាត់បង់ដី និងផលប្រយោជន៍ផ្សេងៗនោះទេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 

កម្រិតកម្ពស់ទឹក ទន្លេមេគង្គក្រចេះ ថ្ងៃនេះ មានកម្ពស់ ២២,៨០ ម៉ែត្រ

$
0
0

ក្រចេះ ៖ កម្រិតកម្ពស់ទឹកទន្លេមេគង្គក្រចេះ នៅរសៀល ថ្ងៃទី០៧ ខែសីហា នេះ ទឹកមានកម្ពស់ ២២,៨០ ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញ កម្ពស់ទឹកទន្លេមេគង្គមានត្រឹម ២២,៧៧ម៉ែត្រ ដោយឡែក អាជីវករលក់ដូរបន្លែត្រីសាច់ នៅផ្សារតូចបានប្តូរមកលក់ នៅតាមជួរមាត់ទន្លេវិញ ខណៈទឹកទន្លេមេគង្គ នៅបន្តកើនឡើង លិចផ្លូវមួយចំនួន នៅជុំវិញផ្សារក្រុងក្រចេះ ។

លោក ហេង រ័ត្នម៉ូនីដា ប្រធានមន្ទីធនធានទឹកខេត្ត បានឲ្យដឹងថា អាជ្ញាធរខេត្តបានដាក់ម៉ាស៊ីនបូមទឹក ចំនួន ២គ្រឿង ធ្វើការបូបទឹកចេញជាប្រចាំ ក្នុងទីរួមខេត្តអស់រយៈពេល ៤ ថ្ងៃមកហើយ ហើយលោក បន្តថា តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក កម្ពស់ទឹកទន្លេមេគង្គក្រចេះ អាចនឹងបន្តកើនឡើង រហូតដល់ ២២,៩០ ម៉ែត្រឯណោះ ៕

នាយករដ្ឋមន្ត្រី អូស្ត្រាលី ចូលរួមពិធីគោរព វិញ្ញាណ ក្ខន្ធជនរងគ្រោះ MH17

$
0
0

ស៊ីដនី ៖ លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី ថូនី អាប់បុតត៍ និង លោកស្រី ម៉ាហ្គារ៉េត ជាភរិយា ព្រមទាំងមន្ត្រីរដ្ឋាភិបាល ខេត្តក្រុងកំពូលៗ មួយចំនួនទៀត បានចូលរួម ក្នុងពិធីគោរព វិញ្ញាណក្ខន្ធ មួយនៅ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ ២០១៤ នេះនាទីក្រុង មែលប៊ន ដល់ ជនរងគ្រោះដោយសារ ធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ដែលបានសម្លាប់មនុស្ស ២៩៨នាក់ កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះថា ការគោរព វិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅវិមាន ផាទ្រីក កាសេដ្រាល់ ក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីគោរព ចំពោះជនរងគ្រោះទាំងអស់ ដោយក្នុងចំណោមមនុស្សស្លាប់ ២៩៨នាក់នោះ មាន ៣៦នាក់ជាជនជាតិអូស្ត្រាលី។

គួរបញ្ជាក់ថាមូលហេតុពិតប្រាកដ ឬ ជនណាជាអ្នកបាញ់យន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH17 ធ្លាក់កាលពី ២១ថ្ងៃមុខនេះ នៅមិនទាន់មានការស៊ើបអង្កេតឲ្យបានលទ្ធផលនៅឡើយ ទេ ព្រោះថាការរារាំងជាច្រើនបានកើតឡើងនៅទីតាំងធ្លាក់របស់យន្តហោះនៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជាមួយក្រុមបំបែករដ្ឋទីក្រុង ដូណេតក៍ នៅឡើយទេ។


សារព័ត៌មាន អន្តរជាតិធំៗ ចាប់អារម្មណ៍ នឹងការប្រកាស សាលក្រម មេដឹកនាំខ្មែរក្រហម ទំាង២រូប

$
0
0

ភ្នំពេញ៖ សារព័ត៌មានធំៗ នៅលើពិភពលោក បានបង្ហាញការ ចាប់អារម្មណ៍រៀងៗខ្លួន ជុំវិញព្រឹត្តិការណ៍ នៃ ការប្រកាស សាលក្រម នៃអង្គជំនុំជំរះ សាលាដំបូង នៃអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅ ក្នុងសំណុំរឿង ០០២/០១ ដែលប្រជាពលរដ្ឋខ្មែរ ទន្ទឹងរង់ចំាអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ត្រូវបានតុលាការ ប្រកាស ជាសាធារណៈហើយ ដោយតម្រូវដោយជនជាប់ចោទ ទំាង២រូបឱ្យជាប់ពន្ធនាគារ អស់មួយជីវិត។

ជនជាប់ចោទទំាងពីរគឺលោក នួន ជា ដែលគេស្គាល់ថា ជាបងធំទីពីរក្នុងរបបប៉ុល ពត និងលោក ខៀវ សំផន ដែលជាអតីតអនុលេខា នៃបក្សកុំម្មុយនីសកម្ពុជា។

ទូរទស្សន៍ NBC NEWS របស់អាម៉េរិកបានផ្សាយថា «មេដឹកនាំក្នុងរបបខ្មែរក្រហម ត្រូវបានកាត់ទោសជាប់ ពន្ធនាគារ អស់មួយជីវិត ជាមួយនឹងឧក្រិដ្ឋវាលពិឃាត»។

ចំណែកទូរទស្សន៍ អង់គ្លេស BBC News ក៏បានចេញផ្សាយផងដែរ ដោយដាក់ចំណងជើងថា «មេដឹកនាំកំពូល របបខ្មែរក្រហម ត្រូវរកឃើញកំហុសឧក្រិដ្ឋប្រឆំាងមនុស្សជាតិ»។ ក៏ដូចគ្នានឹង Channel News Asia របស់សឹង្ហបុរី ដែលបានផ្សាយថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមទំាងពីរ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋ ប្រឆំាងមនុស្សជាតិ ក្រោមការគំាទ្ររបស់ UN។ មេដឹកនាំទំាងពីរ ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិត ហើយ ក៏ទទួលបានការគំាទ្រផងដែរពីអង្គការសហប្រជាជាតិសម្រាប់ការកាត់ទោសនេះ។

ជាមួយគ្នានោះដែរនោះទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ក៏បានផ្សាយថា អង្គការសហប្រជាជាតិ គំាទ្រ សាលាក្តី អ.វ.ត.ក សម្រាប់ការកាត់ទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារអស់មួយជីវិតនេះ។

ស្របពេល ទស្សនាវដី្ត Time បានផ្សាយថា មេដឹកនាំក្នុងរបបខ្មែរក្រហម ដែលមានវ័យចាស់ជរា ត្រូវបានគេរក ឃើញកំហុសពីបទឧក្រិដ្ឋប្រឆំាងមនុស្សជាតិ ប៉ុន្តែជនរងគ្រោះមានអារម្មណ៍ថា យុត្តិធម៌មិនត្រូវបាន គេបំពេញ បន្ថែម។

ងាកមកសារព័ត៌មាន Straitstimes របស់សឹង្ហបុរី វិញ ក៏បានផ្សាយថា បងធំទីពីរក្នុងរបបខ្មែរក្រហម គឺលោក នួន ជា មិនព្រមទទួលកំហុសនោះទេ ។

មិនខុសអី ពីសារព័ត៌មានផ្សេងទៀត USA TODAY របស់អាម៉េរិក បានផ្សាយថា ជាង ៣ទសវត្សរ៍មកនេះ ដំណើរ កាត់ក្តីរបស់ អ.វ.ត.ក ក្នុងសំណុំរឿង ០០២/០១ បានបញ្ចប់ហើយ ដោយរកឃើញទោសពី បទឧក្រិដ្ឋប្រឆំាង មនុស្សជាតិ ហើយសាលក្រម បានសម្រេចផ្តន្ទាទោសជន ជាប់ចោទលោក នួន ជា និងខៀវ សំផន ជាប់ពន្ធនាគារ អស់មួយជីវិត ក្រោមការគំាទ្រ ដោយអង្គការសហប្រជាជាតិ។

ស៊ិនហួ ក៏បានផ្សាយដែរថា UN គាំទ្រតុលាការកម្ពុជា ដែលកាត់ទោសអតីតមេដឹកនាំក្នុង របបខ្មែរក្រហមទំាង ពីរឲ្យ ជាប់ពន្ធនាគារអស់មួយជីវិតនេះ ៕

Photo by DAP-News

សម្តេចតេជោ អញ្ជើញជា អធិបតីភាព ក្នុងពីធីបិទ មហាសន្និបាត កាកបាទក្រហម កម្ពុជា អាណត្តិទី៦

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៦ នាសាលសន្និសីទចតុមុខ នៅរសៀលថ្ងៃទី៧ ខែសីហានេះ ។

ក្នុងឱកាសនេះដែរ ក៏មានវត្តមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សមាជិកាសមាជិកព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនំាកាកបាទក្រហមកម្ពុជាប្រចំាសាខា មកពីទូទំាង ប្រទេស តំណាងអង្គទូតប្រទេសជាមិត្ត និងអង្គការជាត-អន្តរជាតិជាច្រើនរូបទៀត ផងដែរ ៕

ប្រាសាទ​ បន្ទាយឆ្មារ ដែលស្ថិតក្នុង ខេត្តបន្ទាយមានជ័យ ភ្ញៀវជាតិ អន្តរជាតិ មើលរំលង

$
0
0

បន្ទាយមានជ័យ: នាចុងសតវត្សទី១២ ដើមសតវត្សទី១៣នៃគ.សព្រះរាជបុត្រព្រះអង្គ ព្រះនាមស្រិន្ទ្កុមារ និងមេទ័ព ឬសញ្ញជកទាំង៤ទ្រង់បានពលីជីវិត ក្នុងសង្គ្រាម ខ្មែរ ចាមហើយបច្ចុប្បន្ន ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបម្ទាយមានជ័យចម្ងាយប្រមាណជា ៥៦ គីឡូម៉ែត្រ ពីទីរួមខេត្ត ដែលមានច្រកអន្តរជាតិមួយ ផ្សារភ្ជាប់រវាងកម្ពុជាថៃ។

ក្នុងនោះប្រាសាទបន្ទាយឆ្មារ ដែលជាប្រសាទមួយ ក្នុងចំណោមប្រាសាទដទៃទៀត របស់ព្រះបាទជ័យ វរ្ម័នទី៧ គឺសង់ដើម្បី ឧទ្ទិសដល់វិញ្ញាណក្ខន្ធ របស់បុព្វបុរសខ្មែរ ដែលបានសាងសង់ឡើងនាសម័យនោះ។  ជាមួយនេះយើងឃើញថា ប្រសាទ មួយនេះ ហាក់នៅឆ្ងាយពីភ្ញៀវទេសចរអន្តរជាតិ រាប់ពាន់នាក់ចូលមកទស្សនាកម្ពុជា។

មន្រ្តីនៃក្រសួងវប្បធម៌ និងមន្រ្តីអភិរក្សប្រាសាទបន្ទាយឆ្មារ បានលើកឡើងពីខ្លឹមសារ ដែលចារលើផ្ទាំងសីលាចារឹក ដែល ចារនាចុងសតវត្សទី១២ ដើមសតវត្សទិ១៣ នៃគ.ស ថាក្នុងដំណាក់កាលទី២ នៃរចនាប័ថ្មបាយ័ន ក្នុងរាជកាលរបស់ ព្រះបាទជ័យ វរ្ម័នទី៧ប្រាសាទបន្ទាយឆ្មារជាប្រាសាទ ដែលត្រូវបានកសាងឡើង ពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ ដែលបានពលីនៅក្នុងសមរភូមិ ដេញចាមនៅឆ្នាំ១១៧៧។

ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមួយ បែរមុខទៅទិសខាងកើត មានកំពូលប្រាង្គចំនួន៥៦ ហ៊ុំព័ន្ធដោយថែវ និងកំពែងជាន់ទី៣ ដែលជាថែវមានប្រវែង ២៥០ ម៉ែត្រ និង ទទឹង ១៩០ ម៉ែត្រ ខុសពីកំពែងទី៤ មានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង៦០០ ម៉ែត្រ ។ រីឯកំពែងទី៥ ដែលស្ថិតនៅខាងក្រៅបង្អស់ ដោយការដីពូនជាទំនប់ ព័ន្ធទីក្រុងទាំងមូលមានប្រវែង ៤ គីឡូម៉ែត្រ មួយជ្រុង ។   

ពាក់ព័ន្ធទៅនឹងខ្លោងទ្វារចេញចូលនីមួយៗ នៃទិសទាំង៤ ដែលមានរាងជាកាកបាទ ហើយភ្ជាប់ដោយថែវជាជញ្ជាំងផងនោះ គេឃើញមានលម្អ ដោយចម្លាក់ព្រះពុទ្ធរួបសមាធិ តម្រៀបជាជួរៗ ។ ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រដូចជាចម្បាំងរវាងខ្មែរ និង ចាម ជីវភាពប្រចាំថ្ងៃជាដើម ឬក៏វិស័យជំនឿសាសនា លើព្រះពោធិសត្វលោកេស្វរៈជាដើម ។ នៅខាងជើងនៃប្រាសាទ គេ ឃើញមានបារាយណ៍មួយដ៏ធំ សម្រាប់វិស័យកសិកម្មហើយម្យ៉ាងវិញទៀត ក៏មានគូរទឹកហ៊ុំព័ន្ធជុំវិញ ប្រាសាទនេះផងដែរ ។

ក្រៅពីចម្លាក់ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រ នៅមានចម្លាក់តំណាង ព្រះពោធិសត្វលោកកេស្វរៈ ជាច្រើនអង្គ ដែល មានព្រះហត្ថ ៣២ ឆ្លាក់នៅលើជញ្ជាំងថែវទិសខាងលិច និងចម្លាក់ព្រះពោធិសត្វភៃសជ្យគ្រូ នៅសសរស្តម្ពមួយចំនួន ។ តែ ជាអកុសល  ដោយសារ តែការបំផ្លិចបំផ្លាញពីជនទុច្ចរិត ដែលដាប់យកចម្លាក់ និងរុករើ ដើម្បីយកចរបស់មានតំលៃទៅជួញដូរ ឲ្យបរទេសព្រមទាំង ការទន្ទ្រាននៃរុក្ខជាតិ ពុំធ្លាប់បានអភិរក្សផង្វង ឲ្យប្រាសាទស្ទើទាំងមូលដួលរលំ។

ដោយសារតែ ប្រាសាទបន្ទាយឆ្មារជាប្រាសាទ បង្កប់ដោយអត្ថន័យប្រវត្តិសាស្ត្រ និងសាសនាដ៏ជ្រាលជ្រៅ មានទំហំធំ ហើយ ប្លង់ស្មុគស្មាញ តែមានក្បាច់រចនាល្អិតតូចឆ្មារដ៏ល្អប្រណីត ។ ទើបគេតាំងឈ្មោះរបស់ប្រាសាទនេះថា ប្រាសាទបន្ទាយឆ្មារ ។ ការកំណត់ដូូចនេះគ្មានមូលដ្ឋានត្រឹមត្រូវឡើយ ។

បច្ចុប្បន្នក្រោយពីការ ត្រួសត្រាយសំអាត ដើម្បីអភិរក្សប្រាសាទ អ្វីដែលគួរកត់សម្គាល់ គឺគេឃើញមានវត្តមានស្រះទឹកចំនួន ៤ អមសងខាង និង២នៅទិសខាងលិច ដែលស្ថិតក្នុងបរិវេណគោបុរៈទី៣ និងហោត្រៃពីរដែរ ដែលស្ថិតនៅចំចន្លោះ ស្រៈទិសខាងលិចផងដែរ ។ តាមរយៈការអភិរក្សនេះ ដែលក៍បានបន្ទាយមានជ័យ: នៅម៉ោង១០ព្រឹក ថ្ងៃទី២៥ សីហា ឆ្នាំ២០១១ នៅការដ្ឋានជួសជុលស្ពានហាលខាងត្បូងបន្ទាយ ដែលជាស្នាព្រះហស្ថរបស់ស្តេចជ័យវរ្ម័នទី៧ ក្រុមការងារ អភិរក្សអភិវឌ្ឍន៍ប្រាសាទបន្ទាយឆ្មារ បានរកឃើញចុងកំពូលមួយ នៃប្រាង្គប្រាសាទ ដែលធ្វើពីលោហៈ លាបពណ៌មាស ទម្ងន់ ៧គីឡូក្រាម និងថ្មចម្លាក់ ក្បាលយក្ស១ និងក្បាលទេវតា ១ ដែលកប់នៅក្នុងដី ត្រង់កស្សិណជាប់នឹងស្ពានហាល ជាប់ ប្រាសាទ។

ទោះបីជាមានការជុសជុល ប្រាសាទនិងស្ពានហាលទ្បើងវិញ ចេញជារូបរាងយ៉ាងល្អប្រណីតបន្តិចម្តងៗ យ៉ាងណាក៏ដោយ ប្រាសាទនេះហាក់ដូចជា នៅឆ្ងាយពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

លោក គឹម សុធិន ប្រធាននាយកដ្ឋានអភិរក្ស សំណង់បុរាណបានឲ្យដឹងថា ថ្មីៗនេះគម្រោងជួសជុលរានហាលខាងកើត ដែល ស្នើសុំថវិកាត្រូវបរាជ័យ។ ធ្វើឲ្យនាយកដ្ឋានបានបង្វែររឿងនេះ ទៅសុំរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រ សិល្បះ ដើម្បីសង្រ្គោះបន្ទាន់។ ជាមួយនោះក្រសួង ក៏បានប្រគល់ឲ្យខាងនាយកដ្ឋាន រុះរើរៀបចំឡើងវិញ នូវខ្លោងទ្វារខាងជើង ដែលរលំបាក់ឲ្យភ្ញៀវចេញចូលបាន។

លោកបានបន្តឲ្យដឹងទៀតថា សម្រាប់រយៈពេលប៉ុន្មាខែ នៃឆ្នាំ២០១៤ ប្រសាទបន្ទាយឆ្មារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជា ៦០០នាក់ បើប្រៀបធៀបទៅឆ្នាំ២០១៣ មានការកើនទ្បើង។

សម្រាប់ភ្ញៀវទេសចរទាំងនេះ មិនមែនជាភ្ញៀវមកត្រង់ប្រាសាទបន្ទាយឆ្មារនោះទេ ភាគច្រើនជាភ្ញៀវចុងក្រោយ បន្ទាប់ពី ទស្សនាប្រាសាទមួយចំនួន នៅខេត្តសៀមរាប ឬបាត់ដំបង ហើយពេលត្រូវត្រទ្បប់ចេញទៅវិញ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ទើបមកទស្សនាប្រាសាទបន្ទាយឆ្មារ។ក្នុងខែខ្លះប្រសាទនេះ អាចទាក់ទាញភ្ញៀវទេសចរ ពី១០០ទៅ២០០នាក់ ឯខែខ្លះមានតែ៣០ទៅ៤០នាក់តែប៉ុណ្ណោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អភិបាលខណ្ឌ ដូនពេញ ហៅអាជីវកររក ស៊ីបញ្ចាំ មកណែនាំ និងជួយពង្រឹង សន្ដិសុខ

$
0
0

-អភិបាលខណ្ឌ ទុកពេល ត្រឹមថ្ងៃទី៣០ ខែកញ្ញា សម្រាប់ម្ចាស់ទីតាំងអត់ច្បាប់ទាំង ២៨ សុំលិខិតអនុញ្ញាត

ភ្នំពេញ ៖ អាជីវករនិងអ្នករកស៊ីបញ្ចាំ ទាំងម៉ូតូ ទាំងទូរស័ព្ទ និងរបស់មានតម្លៃ ផ្សេងទៀត នៅក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ ជិត៥០នាក់ ត្រូវបានអភិបាល ខណ្ឌដូនពេញ លោកគួច ចំរើន ហៅមកណែនាំនិងជំរុញឱ្យ រិតបន្ដឹងមុខរបររបស់ខ្លួនបន្ថែមទៀត ចូល រួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានលើ ការងារពង្រឹងសន្ដិសុខ ពីព្រោះទីតាំងបញ្ចាំ របស់មានតម្លៃខាងលើនេះ អាចមានមុខ សញ្ញាខ្លះបានលួចទ្រព្យសម្បត្ដិពីប្រជាពលរដ្ឋ ហើយយកទៅដាក់បញ្ចាំ ។

ពិធីជួបពិភាក្សាជាមួយក្រុមអាជីវកររក ស៊ីបញ្ចាំខាងលើនេះ បានធ្វើឡើងនៅវេលា ម៉ោងប្រមាណ៣រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅសាលាខណ្ឌដូនពេញ ក្រោមវត្ដមានអភិបាលខណ្ឌលោកគួច ចំរើន និងមានការចូលរួមពីអភិបាលរង ថ្នាក់ដឹកនាំ សមត្ថកិច្ច អាជ្ញាធរ នាយនគរបាលប៉ុស្ដិ៍រដ្ឋ បាលទាំង១១ ព្រមទាំង ក្រុមអាជីវករដែល រកស៊ីមុខរបរមួយនេះចំនួន៤៣នាក់ ។

នៅចំពោះមុខក្រុមអាជីវករខាងលើនេះ លោកគួច ចំរើនបានលើកឡើងពីការងារ ពង្រឹងលើបញ្ហាសន្ដិសុខ និងបទល្មើសផ្សេងៗ នៅក្នុងខណ្ឌដូនពេញ ដើម្បីបម្រើសេវាការ រស់នៅនិងរកស៊ីរបស់ប្រជាពលរដ្ឋ ប្រកប ដោយភាពសុខសាន ដូច្នេះអាជីវករដែលរក ស៊ីបើកទីតាំងសេវាកម្មទទួលទិញលក់ និង បញ្ចាំទ្រព្យសម្បត្ដិក្នុងរាជធានីភ្នំពេញនោះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូល រួមជាមួយអាជ្ញាធរនិងសមត្ថកិច្ច ចំពោះ ការទប់ស្កាត់បទល្មើសនានានិងក្ដាប់ បាន មុខសញ្ញាផ្សេងៗ ។

ជាមួយគ្នានេះ អភិបាលខណ្ឌដូនពេញ ក៏ បានព្រមានទៅលើផ្លូវច្បាប់ ចំពោះក្រុម អាជីវករ ដែលរកស៊ីរបរមួយនេះ បើសិនជា ទទួលរបស់បញ្ចាំ ពុំមានច្បាប់ត្រឹមត្រូវនិង លិខិតស្នាមឱ្យបានច្បាស់លាស់នោះ ច្បាស់ជា ជាប់ពាក់ព័ន្ធបទល្មើសទទួលចោរកម្មជាក់ជា មិនខានឡើយ ។

លោកអភិបាលខណ្ឌក៏បានណែនាំឱ្យក្រុម អាជីវករទាំងអស់ ត្រូវពិនិត្យមើលអត្ដសញ្ញាណ ប័ណ្ណ របស់អ្នកមកបញ្ចាំឱ្យបានត្រឹមត្រូវបូក រួមទាំងការធ្វើ លិខិតស្នាមជាក់លាក់ទៀត ផង ដើម្បីការពារផ្នែកផ្លូវច្បាប់ ក៏ដូចជាងាយ ស្រួលកំណត់អត្ដសញ្ញាណជនល្មើស នៅពេល ដែលសមត្ថកិច្ចត្រូវតាមចាប់ខ្លួននោះ ។

លោកគួច ចំរើន ក៏បានប្រាប់ទៅក្រុម អាជីវករទាំងនេះថា បើសិនពិនិត្យឃើញថា អ្នកដែលមកបញ្ចាំអាចជាមុខសញ្ញាក្នុងបទ ល្មើសអ្វីមួយនោះ ត្រូវរាយការណ៍ជាបន្ទាន់ ជូននគរបាលនិងអាជ្ញាធរ ដើម្បីចុះទៅជួយ អន្ដរាគមន៍ភ្លាមៗ ក៏ដូចជាចាប់មុខសញ្ញាខាង លើនេះ ។

មន្ដ្រីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ម្ចាស់ទីតាំងកុងស៊ី ទទួលបញ្ចាំទាំង៤៣ទីតាំង គឺអត់ច្បាប់ចំនួន២៨ទីតាំង ដូច្នេះការហៅ មកជួបពិភាក្សានៅពេលនេះ ក្នុងគោលបំណង ឱ្យអាជីវករទាំង២៨ទីតាំងបំពេញបែបបទសុំលិខិតអនុញ្ញាតអាជីវកម្ម សេវាកម្មទិញ លក់ និងបញ្ចាំទ្រព្យសម្បត្ដិឱ្យបានត្រឹមត្រូវ ពីអាជ្ញាធរដែន ដីថ្នាក់សង្កាត់ ថ្នាក់ខណ្ឌ និង សាលារាជធានីភ្នំពេញ ។

នៅក្នុងកិច្ចពិភាក្សានេះ អភិបាលខណ្ឌ ដូនពេញ ក៏ស្នើសុំឱ្យម្ចាស់ទីតាំងដែលពុំទាន់ បានបំពាក់កាមេរ៉ាសុវត្ថិភាពនោះ គួរតែបំ ពាក់ចាប់ពីពេលនេះតទៅ ដើម្បីងាយស្រួល តាមដានក៏ដូចជាមានឯកសារសម្រាប់មើល បើសិនជាមានករណីជនល្មើសមកយករបស់ បញ្ចាំទៅកាន់ហាងនៅពេលណាមួយនោះ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានទុកពេលឱ្យក្រុមអាជីវកររយៈពេល មួយខែកន្លះ ពោលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ សម្រាប់សុំលិខិត បើក ធ្វើអាជីវកម្មស្របច្បាប់ ចំពោះម្ចាស់ទីតាំង ទាំង២៨នោះ ៕

លោក ផែង វណ្ណះ និងមិត្តភក្តិ ក្នុងហ្វេសប៊ុក នាំអំណោយ ចែកជូន ប្រជាពលរដ្ឋ រងគ្រោះដោយសារ គ្រោះទឹកជំនន់ នៅខេត្តក្រចេះ

$
0
0

ក្រចេះ ៖ លោក ផែង វណ្ណះ មន្រ្តីនគរបាល រាជធានីភ្នំពេញ និងគ្រួសារ រួមទាំងមិត្តភក្តិ ហ្វេសប៊ុក រួមមាន លោក ធុល វិសាល ប៊ុន រឿន ក្បាលជ្រោយ សេដា សម័យតេជោ ទស្សនះ កុលបុត្រខ្មែរ Meng Rosa, Champa Mam, Ramary Moung,Sophea Sin, Marany រួមសហការគ្នាជាមួយនាទី ព្រះពុទ្ធសាសនា និងសង្គម ដែលមានព្រះគ្រូចៅ អធិការវត្តធឹង ចន្ត្រា ជាព្រះប្រធាន បាននាំយក អំណោយ សប្បុរសជន ទៅចែកជូន ប្រជាពលរដ្ឋ៣០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិពោធិ ឃុំបុសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ ។

លោក ផែង វណ្ណះ បានឲ្យដឹងថា ក្នុង១គ្រួសារ ទទួលបានអង្ករ២០គ.ក ត្រីខ១០កំប៉ុង មី១កេះ សារ៉ុង១ ម៉ាំត្រសក់១គ.ក្រ និងថវិកា៧ ម៉ឺនរៀល ។ ក្នុងនោះ ក្រុមការងារ បានប្រគេនបច្ច័យ កសាងវត្ត៥១ម៉ឺនរៀល ប្រគេន ព្រះសង្ឃ៤ អង្គអស់ថវិកា៤៣ម៉ឺនរៀល៕

Viewing all 8042 articles
Browse latest View live


Latest Images