Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

តុលាការអេហ្ស៊ីប កាត់ទោស ប្រហារជីវិត មនុស្ស១៣នាក់

$
0
0

កៃរ៉ូ៖ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ តុលារការនៃប្រទេស អេហ្ស៊ីប បានសម្រេចកាត់ទោស ប្រហារជីវិត ដល់ មេដឹកនាំ មួយរូបឈ្មោះ Mohamed Badei ដែលស្ថិត នៅក្នុងបញ្ជីខ្មៅនៃ ក្រុមម៉ូស្លីម រូមទាំងបក្សពួកចំនួន ១៣នាក់ ផ្សេងទៀត ដែលបានដឹកនាំក្រុមបោះបោរ បង្កហឹង្សាបណ្តាលឲ្យ មានអ្នកស្លាប់ជាច្រើននាក់ នៅព្រះវិហារមួយ នៅហ្គីហ្សា ប្រទេសអេហ្ស៊ីប ។

ការប្រកាសសាលក្រមនេះ បានធ្វើឡើងដោយ Grand Mufti ដែលជាស្ថាប័នកំពូលនៅក្នុង ប្រទេសអ៊ីស្លាមមួនេះ ហើយការប្រកាស ចុងក្រោយនូវសាលក្រមកាត់ ទោសប្រហារជីវិតនោះ នឹងត្រូវប្រកាសជា សាធារណៈ នៅថ្ងៃ ទី៣០ ខែសីហា ខាងមុខនេះ ។

មុនពេលដែលតុលាការសម្រេចកាត់ទោសប្រហារជីវិតដល់ជនទាំង១៣នាក់ រួមទាំងមេដឹកនាំ អ៊ីស្លាមមួយរូបនេះ គឺបន្ទាប់ពីតុលាការ រកឃើញថា ពួកគេមានជាប់ ពាក់ព័ន្ធនឹងការបង្កឲ្យ មានអំពើហឹង្សាកើតឡើង នៅទីតាំងខាង លើ ហើយបានធ្វើឲ្យមានអ្នកស្លាប់ រហូតដល់១០នាក់ និង២០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល នៅក្នុង អំឡុងពេល មានអំពើហឹង្សា មួយកើតឡើងនៅក្នុងប្រទេសនេះ ៕

Photo by DAP-News


អាម៉េរិក ប្រកាសអាសន្ន កម្រិតខ្ពស់បំផុត ជុំវិញការ រាលដាល វីរ៉ុស Ebola

$
0
0

វ៉ាស៊ីនតោន ៖ ប្រធានមជ្ឈមណ្ឌល សម្រាប់គ្រប់គ្រង និងការពារជម្ងឺ អាម៉េរិក ហៅកាត់ថា CDC កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ បាននិយាយថា លោកបានផ្សព្វផ្សាយពីកម្រិត នៃការ ឆ្លើយតបរបស់ទីភ្នាក់ងារ ដែលបានទៅដល់អាហ្រ្វិកខាងលិច ដែលជាកន្លែងដែលជម្ងឺ Ebola កំពុងរាលដាល និងបញ្ជាក់ពី ស្ថានភាព ប្រុងប្រយ័ត្នរបស់ខ្លួនខ្ពស់បំផុត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ នេះប្រធាន CDC លោក ថម ហ្វ្រ៊ីឌិន បាននិយាយថា “ខ្ញុំបានប្រកាសឲ្យដឹង ពីប្រតិបត្តិការរបស់មជ្ឈមណ្ឌល សង្រ្គោះបន្ទាន់ ដែលបាន ប្រកាសអាសន្ននូវកម្រិតមួយសម្រាប់ការរីករាលដាលនៃជម្ងឺនេះ។ លោកបានបន្ថែមទៀតថា នេះគឺជា កម្រិតខ្ពស់បំផុតសម្រាប់ពួកយើង “វាមិនមានន័យថា វាមានហានិភ័យកើនឡើង ទៅដល់ជនជាតិ អាម៉េរិកនោះទេ ប៉ុន្តែវាមានន័យថាយើងត្រូវបាន ទទួលយកជាការខិតខំប្រឹង ប្រែងយ៉ាងច្រើន ក្នុងការ ធ្វើអ្វីគ្រប់ យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបញ្ឈប់ការរាលដាលនៃជម្ងឺនេះ”។

អាម៉េរិកបានចាត់ទុកជម្ងឺនេះថាជាវិបត្តិមួយ ដែលមិនធ្លាប់មានពីមុនមក។ លោកហ្វ្រ៊ីឌិន បាននិយាយថា ស្ថានភាពពេលបច្ចុប្បន្ននេះ នឹងមានករណីជាច្រើនទៀត នៃការរាលដាល ជម្ងឺនេះ ជាងពេលមុនទាំងអស់ ដោយដឹងថាជម្ងឺ Ebola នឹងរលាយចូលគ្នា ក្នុងរយៈពេលពីរ បីសប្តាហ៍ផ្សេងទៀត។

នៅក្នុងនោះលោក ក៏បាននិយាយផងដែរថា វិធីល្អបំផុតដើម្បីការពារអ្នកគ្រប់គ្នាទូទាំង ពិភពលោក នោះគឺ បញ្ឈប់ប្រភពរាលដាលឡើងលើពិភពលោកសព្វថ្ងៃនេះ។ លោកនិយាយ ថានេះគឺជាវិធី តែមួយគត់ ដើម្បីគ្រប់គ្រង “យើងធ្វើវិធីទាំងឡាយណាក៏ដោយ គឺដើម្បីបញ្ឈប់ ជម្ងឺមួយនេះ ប៉ុន្ដែយើងមិន ត្រូវ ប្រញាប់ពេក ហើយវាក៏មិនមែនជារឿងងាយស្រួលដែរ។

ជម្ងឺ Ebola គឺជាជម្ងឺធ្ងន់ធ្ងរដែលបានផុសឡើងជាលើកដំបូងក្នុងឆ្នាំ១៩៧៦ ហើយបានសម្លាប់ មនុស្ស រហូតដល់ទៅ ៩០ភាគរយ នៃអ្នកដែលបានឆ្លងមេរោគជានេះ។ ពេលនេះអត្រាមនុស្ស ស្លាប់ជាមធ្យម ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៥ ភាគរយស្មើនឹងជាង ១ពាន់នាក់។

អ៊ីរ៉ង់-អាម៉េរិក ជួបចរចា គ្នាជុំវិញបញ្ហា កម្ម វិធីនុយក្លេអ៊ែរ

$
0
0

ហ្សេណែវ៖ កាលពី ថ្ងៃព្រហស្បតិ៍ ម្សិលមិញ នាទីក្រុងហ្សេណែវ គេឃើញមានវត្តមាន ថ្នាក់ដឹកនាំនៃ ប្រទេស អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានជួបប្រជុំចរចាគ្នា រក ដំណោះស្រាយជុំវិញបញ្ហា កម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែភាគីទាំងពីរ មិនបាន លម្អិតអំពីបញ្ហា ទាំងនោះឡើយ ។

នៅក្នុងជំនួបចរចាគ្នា ជុំវិញការដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះ គេឃើញមានវត្តមានលោក Bill Burns អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក និងរួមដំណើរជាមួយលោក Wendy Sherman រដ្ឋមន្ត្រីចំណុះឲ្យ ក្រសួងការបរទេសអាម៉េរិក បានជួបចរចាគ្នាទ្វេរភាគីជាមួយលោក Majid Takht-e Ravanchi អនុរដ្្ឋមន្ត្រី ក្រសួង ការបរទេសអ៊ីរ៉ង់ និងលោក Abbas Araqchi តំណាងភាគីជួបចរចាគ្នា រួមទាំងមន្ត្រីការទូត និងអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។

គួរបញ្ជាក់ថា ជំនួបចរចាគ្នានេះ ជាលើកដំបូងហើយ ដែលមានការជួបចរចាគ្នាតែពីរភាគី បន្ទាប់ពីកិច្ចចរចាគ្នាកាល ពីមុនមានរហូតដល់៥ភាគីបូក១នោះ ដែល មានសហរដ្ឋអាម៉េរិក បារាំង រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ និងអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ ។ ចំពោះការចរចាគ្នា៥ភាគីបូក១នោះក៏បានបរាជ័យ និងបាន ពន្យារពេលចរចាគ្នាឡើងវិញ រហូត ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខវិញ ។

ចំពោះកិច្ចចរចាគ្នាទ្វេរភាគីរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ មិនទាន់មានការកំណត់នូវកាល បរិច្ឆេទសម្រាប់កិច្ចចរចា គ្នាលើកក្រោយថា តើត្រូវធ្វើឡើងនៅពេលណា នោះទៀតនៅឡើយទេ ។

សម្រាប់បេសកកម្មរបស់សហរដ្ឋអាម៉េរិក ដែលមានអង្គការអន្តរជាតិ និងសហប្រជាជាតិ សម្រាប់កិច្ចការនេះ នៅ ហ្សេណែវ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរថា ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំ លើកក្រោយនោះ មិន ទាន់ដឹងនោះទេ ក្នុងនោះរួមមានដូចជា ថេរវេលា និងកិច្ច ចចារសំខាន់ៗនឹងត្រូវបានបង្ហាញឡើង ។

សម្រាប់ភាគីខាងអ៊ីរ៉ង់វិញ ក៏បានប្រាប់ដល់ស៊ិនហួ ថា កិច្ចប្រជុំចរចាគ្នានៅហ្សេណែវនេះ មិនទាន់អាចបញ្ជាក់ អំពីអ្វីលម្អិតបានឡើយ ៕

Photo by DAP-News

ក្រុមការងារ ថ្នាក់ជាតិ និងអាជ្ញាធរ ខេត្តព្រះវិហារ ចុះស្តាប់ និងទទួលយក សំណូមពរ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន

$
0
0

ព្រះវិហារ ៖ ក្រោយពីបញ្ចប់ ចុះជួបសំណេះសំណាល តាមរយៈការបើក វេទិកាសាធារណៈ នៅតាម បណ្តាស្រុក មួយចំនួន កាលពីពេលកន្លងទៅនោះ នៅថ្ងៃទី៨ ខែសីហា  ឆ្នាំ២០១៤នេះ ថ្នាក់ដឹកនាំ ក្រុមការងារ ថ្នាក់ជាតិ និងអាជ្ញាធរ ខេត្តព្រះវិហារ បានបន្ត ចុះទៅជួបជាមួយ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីទទួលយក សំណូមពរ និងការលើកឡើង ពីបញ្ហា ប្រឈមផ្សេងៗ កើតមានឡើង តាមមូលដ្ឋាន ទាំងនោះ ឈានទៅដល់ ការដោះស្រាយ រាល់បញ្ហាទាំងនោះជូន ។

ការបើកវេទិកា សាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា នៅស្រុករវៀង ខាងលើនេះ បានធ្វើឡើង ក្រោមអធិបតីភាព របស់លោក មាស សុភា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារ ចុះជួយខេត្តព្រះវិហារ ព្រមទាំងមាន ការអញ្ជើញចូលរួម ពីសំណាក់ អភិបាលខេត្ត ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ ផ្សេងទៀត ។

ក្រោយពីលើកឡើង ពីរបាយការណ៍ និងលទ្ធ ផលការងារ ដែលសម្រេចបាន នាពេលកន្លងទៅ របស់ អភិបាលស្រុក រួចមក អភិបាលខេត្តព្រះវិហារ ក្នុងនាមជាប្រធាន គណៈបញ្ជាការ ឯកភាព ខេត្ត លោក អ៊ុំ ម៉ារ៉ា បានឡើង សំណេះសំណាល និងលើកឡើង ពីគោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល តាមរយៈការ បើកវេទិកា សាធារណៈ ដោយអញ្ជើញឱ្យ ប្រជាពលរដ្ឋ មូលដ្ឋាន ចូលរួមស្តាប់ និងបង្ហាញ ពីទុក្ខកង្វល់ និងការលំបាក របស់ខ្លួន ដល់ថ្នាក់ដឹកនាំ ។

នៅចំពោះមុខ ថ្នាក់ដឹកនាំមូលដ្ឋាន ទាំងនេះ អភិបាល ខេត្តព្រះវិហារ ក៏បានជំរុញ ឱ្យមន្រ្តីទាំងអស់ ត្រូវបន្តការងារ ចុះតាមដាន ដោយផ្ទាល់ និងដឹងសុខទុក្ខ គ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ ហើយរាយការណ៍ មកថ្នាក់ដឹកនាំ ដើម្បីមានវិធានការ ដោះស្រាយបន្ទាន់ ជាពិសេសបញ្ហាគ្រោះទឹកជំនន់ នាពេលបច្ចុប្បន្ននេះ ។

សម្រាប់ការបើក វេទិកា សាធារណៈខាងលើនេះ លោកអភិបាលខេត្ត បានប្រាប់ឱ្យ ប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន និយាយឱ្យចំៗ ពីបញ្ហា ដែលខ្លួន បាននិង កំពុងជួបប្រទះ ហើយត្រូវការ ឱ្យមានការដោះស្រាយ ជូនព្រមទាំង លើកឡើងនូវ បញ្ហាទាំងឡាយណា ដែលត្រូវដោះស្រាយ ជាចាំបាច់ នៅចំពោះមុខ ។

នៅក្នុងឱកាសនេះ លោក មាស សុភា បានមាន ប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំទាំង អស់ថា ប្រមុខនៃ រាជរដ្ឋាភិបាល បានណែនាំឱ្យ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បង្កើនសកម្មភាព បើកវេទិកា សាធារណៈ រហូតដល់មូលដ្ឋាន ហើយអញ្ជើញឱ្យ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ស៊ីវិល ចូលរួមឱ្យបានច្រើន លើកពីកង្វល់របស់ពួកគាត់ ។

លោក មាស សុភា បានបន្តថា ពេលខ្លះអាជ្ញាធរ មូលដ្ឋាន មិនបានដោះស្រាយ ជូនប្រជាពលរដ្ឋ តាមសំណូមពរ របស់ពួកគាត់ នោះឡើយ ហើយពេលខ្លះអាជ្ញាធរ មូលដ្ឋាន ក៏មិនបានរាយ ការណ៍បញ្ហា ដែលកើតមានឡើង មកថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ នោះទេ ដូច្នេះហើយប្រជាពលរដ្ឋ និងមន្រ្តីរាជការស៊ីវិល ទាំងអស់ មានឱកាសលើកឡើង ពីបញ្ហាទាំងអស់នេះ នៅក្នុងវេទិកាសាធារណៈខាងលើ ។

នៅក្នុងវេទិកាសាធារណៈ ខាងលើនេះ គេសង្កេតឃើញ ប្រជាពលរដ្ឋ បង្ហាញពីផល លំបាកមួយចំនួន ដែលជួបប្រទះប្រចាំថ្ងៃ រួមទាំងសំណូមពរ ឱ្យថ្នាក់ដឹកនាំ ជួយទប់ស្កាត់បទល្មើសព្រៃឈើ នេសាទ និងជួសជុលផ្លូវជាដើម ៕

បុរសម្នាក់ រត់ម៉ូតូឌុប ខ្យល់គស្លាប់ នៅ មុខរោងចក្រ គួងហ្វឹង

$
0
0

ភ្នំពេញ ៖ បុរសរត់ ម៉ូតូឌុបម្នាក់ បានខ្យល់ គស្លាប់ភ្លាមៗ នៅមុខរោងចក្រ គួងហ្វឹង ក្នុង សង្កាត់ស្ទឹងមាន ជ័យ ខណៈដែលជនរងគ្រោះ កំពុងចាំប្រពន្ធរបស់ខ្លួន ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ជនរងគ្រោះដាច់ខ្យល់ស្លាប់ កាលពីវេលា ម៉ោង៣និង១០នាទី មុខរោងចក្រកាត់ដេរ គួងហ្វឹង ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យបាន និយាយថា ជនរងគ្រោះ ដែលខ្យល់គស្លាប់ ខាងលើនេះ ឈ្មោះភាព និរន្ដ អាយុ៣៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត នៅស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង និងឈ្មោះ អឿ សុខាន់ណាវី អាយុ៣២ឆ្នាំ មុខរបរជា កម្មការិនីកាត់ដេរ នៅក្នុងរោងចក្រខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ បុរសជាប្ដីបានបើកម៉ូតូ មកចាំនៅមុខរោងចក្រ ដើម្បីរង់ចាំដឹកប្រពន្ធ ត្រឡប់ទៅផ្ទះពេលចេញពីធ្វើការ ប៉ុន្ដែពេល កំពុងរង់ចាំនោះ ជនរងគ្រោះមានអាការៈ មិនស្រួលខ្លួន ក៏ត្រូវអ្នកជិតខាងជួយហៅ រថយន្ដសង្គ្រោះបន្ទាន់មកដឹកទៅកាន់មន្ទីរ ពេទ្យដែរ ប៉ុន្ដែមកមិនទាន់ផង ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ ។

ក្រោយពីចុះទៅពិនិត្យនិងធ្វើកោសល្យ វិច័យសពរួចមក សមត្ថកិច្ចក៏បានប្រគល់ សពជនរងគ្រោះទៅឱ្យក្រុមគ្រសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់ ជាងមួយឆ្នាំ

$
0
0

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានធ្វើការជាច្រើន ជួយដល់គណបក្សសង្រ្គោះជាតិ
- សម្តេចតេជោ អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង

ភ្នំពេញ៖ បន្ទាប់ពីទុកឲ្យ តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា អង្គុយធ្វើការ ក្រោមដំបូលសភា ដ៏ធំទូលាយ ដោយឯកបក្សអស់ រយៈពេលជាង មួយឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិទាំង ៥៥រូប បានបញ្ចប់ការងរងក់របស់ខ្លួន ព្រមចូលប្រជុំសភា និងបម្រើការការងារ ក្នុងស្ថាប័ន នីតិបញ្ញត្តិរួមគ្នា ជាមួយនឹងតំណាងរាស្រ្តទាំង ៦៨រូបមកពីគណបក្សប្រជាជន កម្ពុជាហើយ។ ចាប់ពីថ្ងៃទី៨ ខែ សីហា តទៅ គេនឹងលែងឮទៀតហើយ សម្រែកថា សភាចោរ ឫសភាខុសច្បាប់ ដែលតែងឮ ជារឿយៗ ចេញ ពីថ្នាក់ដឹកនាំ និង តំណាងរាស្រ្ត បក្សសង្រ្គោះជាតិ រយៈពេលប្រមាណជាងមួយឆ្នាំកន្លងមកនេះ។

កិច្ចប្រជុំ រដ្ឋសភានាព្រឹកថ្ងៃទី០៨ ខែសីហា នេះ ធ្វើឡើងដើម្បីពិភាក្សា និង អនុម័តលើសេចក្តីស្នើ វិសោធនកម្ម ប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។ វិសោធនកម្មប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ត្រូវបាន សម្រេចជាឯកច្ឆន្ទ ដោយសមាជិកសភាបក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ ១២២រូប ដែលបានអញ្ជើញ ចូលរួមនៅក្នុងកិច្ចប្រជុំ។

ការសម្រេចចិត្តចូលអង្គុយប្រជុំ លើកៅអីរដ្ឋសភារបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺបានកើតមានឡើង បន្ទាប់ពីវិបត្តិនយោបាយត្រូវបានបញ្ចប់ក្រោមកិច្ចពិភាក្សាកំពូលរវាងសម្តេចតេជោ ហ៊ុន សែន អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីលក្ខខន្តិកៈ នៃការធ្វើកំណែទម្រង់លើក្បាលម៉ាស៊ីនព្រឹទ្ធសភា រដ្ឋសភា ឲ្យមានតុល្យភាពអំណាច ក្នុងការតស៊ូមតិ ជាពិសេសគឺកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យមានសុក្រិត្យភាព តាមរូបមន្ត ៤-៤-១ជាដើម ត្រូវបានព្រមព្រៀងជាមួយគ្នា។

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងលោក សម រង្ស៊ី និង លោក កឹម សុខា កាលពីថ្ងៃទី៥ ខែសីហា ពេលចេញ ពីផឹកទឹកសម្បថនៅក្នុងព្រះបរមរាជវាំង សុទ្ធតែបានថ្លែងអះអាងដូចៗគ្នាថា ការសម្រេចចិត្តចូលសភា គឺធ្វើឡើង ស្របតាមស្មារតី នៃកិច្ចចរចា ស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ នៅបាន សន្យាទៀតថា នឹងរួមគ្នាធ្វើការតស៊ូមតិតាមបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋសភា ស្វែងរកនូវឧត្តមប្រយោជន៍ ជូនប្រជារាស្រ្តជាម្ចាស់ឆ្នោត។

នៅក្នុងកិច្ចប្រជុំរួមគ្នាជាលើកដំបូង ក្រោយពីការបែរខ្នងដាក់គ្នាអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្តេច តេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងគូសបញ្ជាក់ថា វិបត្តិនយោបាយនៅកម្ពុជាបានបិទបញ្ចប់ ព្រមទាំងអំពាវនាវឲ្យមានការរួបរួមគ្នា រវាង សមាជិករដ្ឋសភាទាំងពីរបក្ស ដើម្បីសម្រេចនូវប្រយោជន៍ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវរួមរស់ជាមួយគ្នា ត្រូវធ្វើការជាមួយគ្នា ចេះសហការ គ្នា ដើម្បីការពារជាតិយើង កសាងជាតិយើង ត្រូវធ្វើការជាមួយគ្នា គ្រប់កាលៈទេសៈរហូតដល់អវសាន។ វប្បធម៌ថ្មី ដែលយើងត្រូវបង្កើត គឺវប្បធម៌សន្ទនា ក្នុងការគោរពគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយដោយសន្តិវិធី រាល់បញ្ហាទាំងអស់»។

លោកបន្តថា «វប្បធម៌ធ្វើការជាមួយគ្នា ជជែកគ្នា មិនដណ្តើមយកឈ្នះយកចាញ់ មិនសំខាន់នរណាឈ្នះ នរណា ចាញ់ អ្វីដែលសំខាន់យើងត្រូវរកគន្លឺះ គំនិតដែលល្អ គំនិតដែលត្រឹមត្រូវ គំនិតដែលការពារប្រទេសជាតិ គំនិត ដែល ជួយកសាងទាំងអស់គ្នា ឲ្យប្រទេសជាតិយើងបានរុងរឿង។ ដូច្នេះគំនិតដ៏ល្អនេះ អាចទទួលការគាំទ្រនូវគ្រប់ គណបក្សទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា លោក សម រង្ស៊ី និង សមាជិក សមាជិកា បានចងចាំនូវប្រសាសន៍ ក៏ដូចជាការអំពាវនាវ ដែលបានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី០៨ ខែសីហា។

សម្តេចបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសង្ឃឹមថា ថ្ងៃនេះឯកឧត្តម សម រង្ស៊ី និងសហការីរបស់ខ្លួន នឹងកត់ត្រាទុកនូវសំដី ទាំងអស់នេះ និងដូចដែលយើងបាននិយាយគ្នាកាលពីថ្ងៃទី ១៦, ១៧ ខែកញ្ញា ឆ្នាំ២០១៣ និងនិយាយគ្នាជាថ្មី ម្តងទៀត តាម ទូរស័ព្ទថ្ងៃទី០៦ ខែមេសា និងជាថ្មីម្តងទៀត យើងនិយាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤»។

សម្តេចតេជោ ក៏បានថ្លែងឲ្យមានការរួបរួមគ្នារវាងសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ។ «ថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍សភា និងគណៈកម្មការនៅក្នុងសភា ធ្វើការសន្ទនាឲ្យបានច្រើន ជាជាងនាំបញ្ហាមកប្រឈរមុខនៅក្នុងសភា...។ ចឹងបង្កើតវប្បធម៌នៃការសន្ទនាឲ្យបានច្រើន ដើម្បីស្វែងយល់ចិត្ត យល់ថ្លើមគ្នា ហើយធ្វើកិច្ចការ ដើម្បីបម្រើប្រទេសជាតិ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះតទៅ ការវាយ ប្រហារ គ្នាតាម ធម្យោបាយណាមួយ គឺគួរតែត្រូវបានកាត់បន្ថយ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានផងដែរថា សម្តេចបានជួយច្រើនណាស់ ដល់គណបក្ស សង្រ្គោះជាតិ ហើយសម្តេចបំផុសដឹកនាំចលនាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខភាព តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា ក៏ដូចជាតំណែងផ្សេងៗទៀត។

សម្តេចតេជោ បានបញ្ជាក់ថា សំឡេងរបស់សម្តេច ពិតជាមានសារសំខាន់ណាស់ ហើយបើសម្តេចមិនបានចូល រួមប្រជុំទេ គណបក្សសង្គ្រោះជាតិ ពិតជាយ៉ាប់ណាស់ ពីព្រោះសម្តេចជាអ្នកធ្វើចលនាសមាជិកគណបក្សប្រជា ជន ដើម្បីបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។

ការសម្រេចចិត្តផ្តើមធ្វើការរួមគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺជាការបើកទំព័រសករាជថ្មី នៃភាព រីកចម្រើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឲ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិសាទរ និង ស្វាគមន៍ជាខ្លាំង។

លើសពីនេះទៀត វត្តមានតំណាងរបស់រាស្រ្តទាំង ១២៣រូប ដែលកើតចេញពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នឹងជួយធ្វើឲ្យប្រសិទ្ធភាព និងគុណភាព នៃការដឹកនាំរបស់មន្រ្តីរាជរដ្ឋាភិបាល កាន់តែប្រសើរថែម ទៀត ដើម្បីសម្រេចនូវប្រយោជន៍ជូនប្រជជាពលរដ្ឋកម្ពុជា។ រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា នឹងមិនអាចអង្គុយ សោះអង្គើយបន្តទៀតបាននោះទេ បើមិនដូច្នោះនឹងមានការហៅមកចោទសួរ ឬអាចឈានដល់ការបោះឆ្នោតដក សេចក្តីទុកចិត្តចេញពីតំណែងផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញបើកសម័យប្រជុំ គណៈរដ្ឋមន្រ្តីលើកដំបូង នៃរាជរដ្ឋាភិបាល អាណត្តិ ទី៥ កាលពីខែកញ្ញា ឆ្នាំ២០១៣ បានប្រកាសដាស់តឿនរួចហើយ ដល់មន្រ្តីរបស់ខ្លួនឲ្យធ្វើកំណែទម្រង់ស៊ី ជម្រៅ ជាពិសេសការឆ្លុះកញ្ចក់ និង ដុះក្អែលខ្លួនឯង។ បើមិនដូច្នោះទេ សម្តេចឈប់ការពារទៀតហើយ បើក ឱកាសទុកឲ្យមន្រ្តីរដ្ឋសភាកោះហៅមកសាកសួរដេញដោល បានគ្រប់ពេល ជាពិសេសគឺតំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្ពស់ទឹក ទន្លេមេគង្គ តាមបណ្ដាខេត្ដ បាននឹងកំពុង ស្រកជាបណ្ដើរៗ

$
0
0

-កម្ពស់ទឹកទន្លេមេគង្គ នៅខេត្ដកំពង់ ចាម នឹងចាប់ផ្ដើម ស្រកនៅយប់នេះ

-កម្លាំងនគរបាល បិទចរាចរណ៍ផ្លូវមួយចំនួន ខណៈកំពុងគំរាមកំហែង ដោយសារគ្រោះទំនន់នោះ

កំពង់ចាម ៖ កម្ពស់ទឹកទន្លេមេគង្គនៅ តាមបណ្ដាខេត្ដ ដែលទទួលរងការគំរាម កំហែងនិងជន់លិច ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ បានស្រកនិងចាប់ផ្ដើម ស្រកជា បណ្ដើរៗហើយ ពុំមានសញ្ញានៃការកើនឡើង ទៀតនោះឡើយ ខណៈ ដែលបញ្ហាអាកាស ធាតុក៏មិនបានជះឥទ្ធិពលនោះទេ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោកចាន់ យុត្ថា បានថ្លែង តាមទូរស័ព្ទឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង និងខេត្ដកំពង់ ចាម បានស្រកនិងកំពុងស្រកជាបណ្ដើរៗពុំ មានសញ្ញាអ្វី គួរឱ្យព្រួយបារម្ភនោះឡើយ ហើយបញ្ហាអាកាសធាតុ ក៏មិនបានជះឥទ្ធិ ពលទៀតនោះដែរ ។

លោកចាន់ យុត្ថា បានបញ្ជាក់ថា គិតត្រឹម វេលាម៉ោង៤រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៤ កម្ពស់ទឹកទន្លេមេគង្គខេត្ដកំពង់ចាម កើនឡើង១៥,៩៣ម៉ែត្រ ប៉ុន្ដែកម្ពស់ទឹកនិង ចាប់ផ្ដើមស្រកនៅយប់ថ្ងៃដដែលនេះ ពោល ពុំមានការកើនឡើងគួរឱ្យព្រួយបារម្ភទៀត នោះឡើយ ។

សូមបញ្ជាក់ថា សម្រាប់កម្ពស់ទឹកទន្លេ មេគង្គ នៅខេត្ដកំពង់ចាម ត្រូវប្រកាសអាសន្ន គឺ ១៥,២០ម៉ែត្រ ប៉ុន្ដែកម្ពស់ទឹកបានកើន ឡើងហួសពីកម្រិតនៃការ ប្រកាសអាសន្ន ហើយ ខ្វះ៥សង់ទីម៉ែត្រទៀត កម្ពស់ទឹកនិង ដូចកម្ពស់កាលពីឆ្នាំ២០១៣ មាន១៥,៩៧ ម៉ែត្រ ។

នាយកខុទ្ទកាល័យក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្ដក្រចេះនិងខេត្ដស្ទឹងត្រែង បានស្រក ប្រមាណកន្លះម៉ែត្រ ហើយនឹងបន្ដស្រកថែម ទៀត ។

យោងតាមរបាយការណ៍ពីស្ថានភាពទឹក ជំនន់នៅក្នុងខេត្ដកំពង់ចាម របស់ស្នងការ ដ្ឋាននគរបាលខេត្ដ បានបង្ហាញថា កម្ពស់ទឹក ទន្លេមេគង្គ ដែលឡើងខ្ពស់ជាងគេគឺ កើត ឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៦ ដែលពេលនោះ កម្ពស់ទឹកកើនឡើងរហូត ទៅដល់១៦,១១ម៉ែត្រ ។ បន្ទាប់មកនៅថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០០១ ទឹកទន្លេមេគង្គ បានកើនឡើង១៦,៩ម៉ែត្រ ហើយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ កម្ពស់ ទឹកកើនឡើង១៥,៩៧ម៉ែត្រ ដូច្នេះបើប្រៀប ធៀបនិងកម្ពស់ទឹក កាលពីឆ្នាំ១៩៩៦ ខុសគ្នា ០,១៨ម៉ែត្រ សម្រាប់ឆ្នាំ២០១៤ គិតត្រឹម វេលាម៉ោង៤រសៀលថ្ងៃទី៨ ខែសីហា ។

សម្រាប់ខេត្ដកំពង់ចាម នៅថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋនៅស្រុក កងមាស ចំនួន១៩គ្រួសារ ស្មើនិង៨២នាក់ គោ ៤០ក្បាល ត្រូវបានជម្លៀសទៅ កាន់ទី ទួលមានសុវត្ថិភាព ស្ថិតនៅទួលវត្ដពាម ក្នុង ឃុំព្រែកក្របៅ ហើយស្រុកកងមាស ទឹកជំនន់ បានលិចសាលារៀន១៣ខ្នង លិចវត្ដ២ និង វិហារឥស្លាមមួយ ។

ជាមួយគ្នានេះ កម្លាំងនគរបាលរួមជាមួយ អាជ្ញាធរពាក់ព័ន្ធ បានអនុវត្ដតាមបទបញ្ជា របស់អភិបាលខេត្ដ លោកលន់ លឹមថៃ និង ស្នងការនគរបាលខេត្ដ លោកបែន រត្ន័ ចុះ ការពារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីរួម ខេត្ដ ពោលត្រូវផ្អាកចរាចរជាបណ្ដោះអាសន្ន ដោយសារតែផ្លូវទាំងនេះ ស្ថិតក្រោមការ គំរាមកំហែងពីទឹកជំនន់ នៅឡើយ ៕

អភិបាល ខេត្តកំពង់ធំ បើកកិច្ចប្រជុំ ពង្រឹងការ គ្រប់គ្រង ទប់ស្កាត់បង្ការ និងបង្រ្កាប បទល្មើសព្រៃឈើ ដោយខុសច្បាប់

$
0
0

កំពង់ធំ៖ រដ្ឋបាល ខេត្តកំពង់ធំ កាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បានប្រជុំ ជាមួយអង្គភាព និងមន្រ្តីសំខាន់ៗ មួយចំនួន និងអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីដាក់ផែនការ បង្ការ បង្រ្កាបបទល្មើស ព្រៃឈើ និងបទល្មើសផ្សេងៗ ទៀត ក្នុងដែនសមត្ថកិច្ច ខេត្តកំពង់ធំ ។ ជាការផ្តើម លោក អ៊ុត សំអន អភិបាលខេត្ត បានអោយជំនាញ រាយការណ៍ អំពីសកម្មភាពផ្សេងៗ ដែលមានការល្មើស តាមបណ្តាគោលដៅ ស្រុកនិមួយៗ ដើម្បីអង្គប្រជុំស្តាប់ និងចូលរួមមាន យោបល់ ដើម្បីដាក់វិធានការ បង្ការទប់ស្កាត់ បង្ក្រាប អោយមានប្រសិទ្ធភាព។

លោក តិច ញាតា នាយខណ្ឌរដ្ឋបាល ព្រៃឈើ កំពង់ធំ បានរាយការណ៍ អំពីបេសកកម្ម និងទស្សនះវិស័យ របស់មន្រ្តីរដ្ឋបាលព្រៃឈើ ក្នុងការចូលរួម ការពារថែរក្សា ព្រៃឈើ ធនធានធម្មជាតិ និងដើម្បីទប់ស្កាត់ អោយបានការរុករាន ទន្រ្ទានដីព្រៃ ការរំលោភបំពាន យកដីព្រៃការពារ ព្រៃបំរុងទុក របស់រដ្ឋ ជាពិសេស តំបន់ព្រៃឡង់ ព្រៃអង់តែន និងព្រៃក្នុងដែន ជំរកសត្វព្រៃបឹងពែរ ជាដើម ធ្វើយ៉ាងណា បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ជំនាញ អាជ្ញាធរ មូលដ្ឋាន និងការគាំទ្រពី ព្រះរាជអាជ្ញា ។

ក្នុងរបាយការណ៍ ក៏បានលើកឡើងអំពី ផលលំបាក របស់មន្រ្តីរដ្ឋបាល ព្រៃឈើ ក្នុងការចុះបង្ក្រាប កន្លងមកដូចជា មន្រ្តីមានតិចពេក មើលការងារមិនអស់ កង្វះខាតមធ្យោបាយ ខ្វះកិច្ចសហការ ពីសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន កង្វះខាតព័ត៌មាន ស្តីពីបទល្មើស ប្រជាពលរដ្ឋ ចំណាកស្រុកពី ខេត្តផ្សេងៗ មកលួចកាប់ទន្រ្ទាន រំលោភយកដីព្រៃ ដោយខុសច្បាប់ អ្នកមានលុយនៅពីក្រោយបទល្មើស និងនៅតែមាន វប្បធម៍អន្តរាគមន៍ ជាដើម ។ល។

ករណីនេះ សំណូមពរអោយថ្នាក់លើ ជួយផ្តល់មន្រ្តីបន្ថែមទៀត សូមផ្តល់ មធ្យោបាយ សំភារះ ថវិកា និងជាពិសេស ការចូលរួមសហការ ពីគ្រប់ជំនាញ ដើម្បីបង្កើន ប្រសិទ្ធភាពការងារ ។

លោក គង់ វិមាន អភិបាលរងខេត្ត បានមានមតិបន្ថែម ថា ដីព្រៃក្នុងដែនជំរក សត្វព្រៃបឹងពែរ កំពុងប្រឈម និងការកាប់រានទន្រ្ទាន យ៉ាងអាណាធិបតេយ្យ ដោយប្រជាពលរដ្ឋ មកពីជិត ឆ្ងាយ មន្រ្តីដែលប្រចាំការ ក្នុងព្រៃដែនជំរក សត្វព្រៃបឹងពែរនេះ ភាគច្រើន ជាមន្រ្តីជាប់ក្នុងកិច្ចសន្យា ដែលជ្រើសរើស យកប្រជាពលរដ្ឋនៅ

ក្បែៗទីនោះ  ហើយមិនបានធ្វើការ បណ្តុះបណ្តាលជំនាញ រៀនសូត្រពីច្បាប់ និងផែនការគ្រប់គ្រង ដីព្រៃឈើអោយបានច្បាស់លាស់ នោះទេ ពួកគាត់មានការ ធ្វេសប្រហែស និងមួយចំនួនមានការឃុបឃិត និងប្រព្រឹត្តបទល្មើស ដោយខ្លួនឯងក៏មាន  ហេតុនេះគប្បី ពិនិត្យមើលឡើងវិញ អាចប្រើវិធានការ ផ្លូវច្បាប់ ទៅលើមន្ត្រីដែលមានការ ធ្វេសប្រហែសការងារ និងចាត់វិធានការ ទប់ស្កាត់ចំពោះបទល្មើស នានាទាំងក្នុង និងក្រៅតំបន់ ព្រៃការពាររបស់រដ្ឋ បន្ថែមទៀតជាបន្ទាន់ ។

លោក អ៊ុត សំអន អភិបាលខេត្ត បានដាក់វិធានការ យ៉ាងម៉ឺងម៉ាត់ ដោយបែងចែក ភារកិច្ចគណះអភិបាលខេត្ត អោយទទួលចុះអនុវត្ត តាមស្រុកនិមួយៗ ដឹកនាំសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានាជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ បង្ក្រាបអោយបានគ្រប់បទល្មើស នានាក្នុងដែនសមត្ថកិច្ច ខេត្តកំពង់ធំ។ បើមន្ត្រីណាមិនអនុវត្តទេ គណះអភិបាលខេត្ត និងប្រើវិធានការរដ្ឋបាល ដល់មន្ត្រីអសកម្មទាំងនោះ៕


លោក ហង់ ជួនណារ៉ុន​ ចុះពិនិត្យកំណែ ការប្រឡងបាក់ឌុប

$
0
0

ភ្នំពេញ ៖ នៅថ្ងៃទី ០៩ សីហា ឆ្នាំ ២០១៤ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានមកពិនិត្យមណ្ឌលកំណែ និងបានសំណេះសំណាល ជាមួយប្រធាន អនុប្រធានមណ្ឌល សមាជិកក្រុមកំណែ ព្រមទាំងបានផ្តល់អនុសាសន៍ មួយចំនួន ពាក់ព័ន្ធនឹងការធ្វើកំណែមុខវិជ្ជាប្រវត្តិវិទ្យា។

លោកបានចុះទៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ខណៈដែលមណ្ឌលមួយនេះ កំពុងធ្វើកំណែមុខវិជ្ជាប្រវត្តិវិទ្យា។
គណៈកម្មការក្រុុមមុខវិជ្ជា បានបន្តដំណើរផ្ទៀងផ្ទាត់ (លេខតុ លេខបន្ទប់ ហត្ថលេខារបស់បេក្ខជន) កាត់ក្បាលក្រដាស កិច្ចការរបស់បេក្ខជន និងចុះលេខសម្ងាត់។

មណ្ឌលកំណែ ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយកងកម្លាំងនគរបាលជាច្រើននាក់ និងមានការត្រួតពិនិត្យ ដោយក្រុម អប្បមាទ ជាច្រើនរូប (អប្បមាទម្នាក់ត្រួតពិនិត្យ២បន្ទប់)។

សូមបញ្ជាក់ថា ការងារផ្ទៀងផ្ទាត់ចុងក្រោយ ដោយគណៈកម្មការក្រុមមុខវិជ្ជានេះ អាចត្រូវការរយៈពេល១ថ្ងៃកន្លះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

គយថៃឃាត់ រថយន្តស៊េរី ទំនើបបីគ្រឿង បម្រុងនាំចូល តាមប្រករបៀង បឹងត្រកួន សង្ស័យសមត្ថកិច្ច កម្ពុជាមិនត្រូវគ្នា

$
0
0

បន្ទាយមានជ័យ ៖ រថយន្តទំនើបបីគ្រឿង ដែលគេដឹងថា បំរុងនាំចូលមកកម្ពុជា ដោយខុសច្បាប់ តាម ច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចគយថៃ ធ្វើការឃាត់ បន្ទាប់ពី រថយន្តទាំងបីនេះ បានបើកមកដល់មាត់ប៉ារ៉ាស់ គយខាងភាគីថៃ ។ ការឃាត់នេះ ធ្វើឡើងបន្ទាប់ពី គេសង្ស័យថា សមត្ថកិច្ចឈរជើងខាងកម្ពុជា មិនស៊ីសង្វាក់គ្នា នៅម៉ោងប្រមាណ ១២និង២០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ នៅចំណុចមាត់ច្រកចេញខាងភាគី គយថៃ ឈមនិងច្រកបឹងត្រកួន ។

យោងតាមប្រភពព័ត៌មាន ពីមន្ត្រីដែលឈរជើង ប្រចាំមាត់ច្រកទ្វារបឹងត្រកួន បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា នៅម៉ោងជាង១២ ថ្ងៃត្រង់ ទី៧ ខែសីហា មានរថយន្ត៤គ្រឿង បានបើកចេញពីក្នុង ទឹកដីថៃ ដោយមានអ្នកបើកបរជាជនជាតិខ្មែរ បំរុងតម្រង់ចូលមកទឹកដី ខេត្តបន្ទាយមានជ័យ តាមច្រក បឹងត្រកួន ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តទាំង៤គ្រឿងនោះ មានម៉ាកកាមរីបាឡែន ចំនួនបីគ្រឿង គ្មានស្លាក លេខ និងរថយន្តហឹមមើរមួយគ្រឿង ពាក់ស្លាកលេខ ខ.ម ។ តែរថយន្តប្រភេទ ហឹមមើរត្រូវបានបើក ត្រឡប់ ក្រោយបន្ទាប់ពីរថយន្តបាឡែនបីគ្រឿង ត្រូវបានគយថៃឃាត់ ។

មានប្រភពព័ត៌មានមួយចំនួន ដែលអាចទុកចិត្តបាន បាននិយាយថា រថយន្តទាំង៤គ្រឿងនោះ នឹងអាច មានការជាប់ពន្ធ័និងនាយនគរបាលម្នាក់ ក្នុងវរះ៨០៧ ដែលឈរជើង នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ជុំវិញពត៌មាននេះ ត្រូវបានសមត្ថកិច្ច គ្រប់ជំនាញបានព្យាយាមលាក់បាំង និងមិនធ្វើការ បរិយាយឲ្យអ្នកសារព័ត៌មាន ដឹងនោះទេ នៅថ្ងៃនេះ ប៉ុន្តែគេគ្រាន់តែបាននិយាយថា គេបានឃើញលោក ប្រាក់ សាំ ដែលមានតួនាទីជាមេបញ្ជាការវរះ ការពារព្រំដែនគោក៨០៧ មានការមមារញឹក និងនឿយ ហត់ជាងគេ ក្នុងការចរចារឿងនេះ ជាមួយភាគីគយថៃ ខណះរថយន្តទាំងបីគ្រឿង ត្រូវបានបញ្ជូន ឲ្យវិល ត្រឡប់ចូលទៅក្នុងទឹកដីស្រុកអារញ្ញវិញ នៅម៉ោងប្រមាណ១៦និង៤០នាទីថ្ងៃដដែល ៕

បាក់ច្រាំងទន្លេ ទឹកបុកចូលភូមិ នគរបាល និងព្រះសង្ឃ ជួយជញ្ជូន ឥវ៉ាន់ និងរើផ្ទះប្រជាពលរដ្ឋ

$
0
0

កំពង់ចាម ៖ ច្រាំងទន្លេ ១៥០ម៉ែត្រ ស្ថិតនៅភូមិបឹងសាងកើត ឃុំសូគង ស្រុកកងមាស ខេត្ដកំពង់ចាម បានបាក់ បណ្ដាលឱ្យ ទឹកទន្លេហូរ បុកចូលភូមិ ធ្វើឱ្យលិចផ្ទះ សម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ ធ្វើឱ្យ កម្លាំងនគរបាល មូលដ្ឋានជាច្រើន នាក់ រួម សហការ ជាមួយ ព្រះសង្ឃ ប្រជាពលរដ្ឋ នាំ គ្នាជួយអន្ដរាគមន៍ជញ្ជូនទ្រព្យសម្បត្ដិនិងរុះរើផ្ទះរបស់ប្រជាពលរដ្ឋជាបន្ទាន់ យកទៅ កាន់ទីទួល មាន សុវត្ថិភាព ។

មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា ក្រោយពីច្រាំងទន្លេបានបាក់ប្រវែងប្រមាណ ១៥០ម៉ែត្ររួចមក បានធ្វើឱ្យ ទឹកហូរបុកចូល ភូមិ ជាហេតុនាំឱ្យ លិចផ្ទះនិង ផលដំណាំជា បណ្ដើរៗ ដូច្នេះទាំងនគរបាល ទាំងព្រះសង្ឃ ព្រម ទាំងប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើន មានតែបង្ខំចិត្ដរួមសហការគ្នា ជួយជញ្ជូនទ្រព្យសម្បត្ដិឥវ៉ាន់ ហើយរុះរើផ្ទះ ដឹកយកទៅកាន់ទីទួលមានសុ វត្ថិភាព ដើម្បីគេចផុតពីគ្រោះមហន្ដរាយមួយនេះ។

ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍បែន រត្ន័ បានបញ្ជាក់ថា បើទោះបីទឹកទន្លេមេគង្គ នៅខេត្ដ កំពង់ចាម ចាប់ផ្ដើមស្រក ក៏ដោយ នោះ ប៉ុន្ដែគ្រោះមហន្ដរាយនៅតែបន្ដកើតមាន ដូចជាករណីបាក់ច្រាំង នេះតែម្ដង ។

ជុំវិញបញ្ហានេះ លោកឧត្ដមសេនីយ៍ ស្នងការ បានបញ្ជាឱ្យកម្លាំងនគរបាលស្រុក និងកម្លាំងនគរបាលមូលដ្ឋាន ចែកជាពីរ ក្រុម មួយក្រុមជួយជញ្ជូន ទ្រព្យសម្បត្ដិឥវ៉ាន់ និងរើផ្ទះរបស់ប្រជាពលរដ្ឋ ចៀសពីការលិចលង់ និងមួយ ក្រុមទៀត ជួយការពារសន្ដិសុខនិងទ្រព្យសម្បត្ដិទាំងនោះ ។

យ៉ាងណាក៏ដោយ គ្រោះមហន្ដរាយមួយនេះអាចរួចផុត ក្រោយពីមានការជួយអន្ដរាគមន៍រួមគ្នាទាន់ ពេលវេលា របស់កម្លាំងនគរបាលស្រុកកង មាស ព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើននាក់។

ប៉ុន្តែតាមការបញ្ជាក់ ចុងក្រោយរបស់លោកស្នងការ ស្ថានភាពទឹកហូរ បានកើតឡើង យ៉ាងខ្មួលខ្មាញ់ ដែល កម្លាំងអន្តរាគមន៍ ឈរមិនចង់ហ្នឹងផង ដើម្បីយកឥវ៉ាន់ ខណៈដែលទីទួលមានសុវត្ថិភាព ក៏នៅឆ្ងាយនោះ។

ជាជំហានដំបូង លោកស្នងការបញ្ជាក់ថា ត្រូវយកក្មេងមកជាមុនសិន ប៉ុន្តែកម្លាំងនគរបាលអន្តរាគមន៍ នឹងខិតខំ ប្រឹងជួយ ឲ្យអស់ពីលទ្ធភាព បើទោះបី ស្ថានភាពទឹកហូរកាន់តែខ្លាំងនោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អភិបាល ខណ្ឌច្បារអំពៅ ចុះរៀបចំ បាវខ្សាច់ទប់ទឹក នៅស្ពានព្រែកបារាំង ការពារ ការជន់លិច លំនៅឋាន ប្រជាជន

$
0
0

ភ្នំពេញ ៖ ជាវិធានការការពារគ្រោះទឹកជន់ និងដើម្បីទប់ចរន្តទឹក មិនឲ្យហូរចូលតាមប្រឡាយព្រែកបារាំង អភិបាល ខណ្ឌ ច្បារអំពៅ លោក អ៊ាង ស៊ីផាន រួមជាមួយអភិបាលរង ចៅសង្កាត់ អាជ្ញាធរមូលដ្ឋាន យុវជនខណ្ឌ និងប្រជាការពារជាច្រើន ទៀត នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤នេះ បានចុះទៅពិនិត្យ ស្ថានភាពកម្ពស់ទឹកទន្លេបាសាក់ ដែលហូរហៀរចូលតាមប្រឡាយព្រែកបារាំង បណ្តាលឲ្យជន់លិច លំនៅឋានរបស់ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ច្បារអំពៅទី១ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ ក្នុងគោលបំណងចាត់ចែង ក៏ដូចជារៀបចំបាវខ្សាច់ទប់បិទ មិនឲ្យទឹកទន្លេហូរចូលទៅលិចលង់លំនៅឋាន និងផលដំណាំរបស់ប្រជាជន  នៅតំបន់នោះ ។

អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានទាំងសង្កាត់ទាំង៣ ដែលរងផលប៉ះនៃប្រឡាយព្រែកបារាំងនេះ ព្រមទាំងភូមិ ត្រួតពិនិត្យមើលជាប្រចាំ នូវករណីណាមួយនាំឱ្យមានការជន់លិច នៅតំបន់នោះ និងប៉ះពាល់ ដល់ការរស់នៅ ការធ្វើដំណើរ ទូទៅរបស់ប្រជាពលរដ្ឋផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នគរបាល បង្ក្រាបទីតាំង​ ដំណាំកញ្ឆា បាន១០០៥ដើម នៅលើចង្កេះភ្នំខ្នងឣ្នកតា

$
0
0

កំពត៖ ទីតាំងដំណាំកញ្ឆា (កញ្ឆាស្រស់) មួយកន្លែង ត្រូវបានកម្លាំង នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការនឹងកម្លាំង ឣាជ្ញាធរមូលដ្ឋានភូមិ ឃុំដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ត្រី សំ ដារិទ្ធ នាយការិយាល័យខាងលើ បានចុះ ប្រតិបត្តិការបង្ក្រាប និងដុតបំផ្លាញ រយៈពេលពេញមួយថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ចំណុចក្រោលក្របី នៅ តំបន់ចង្កេះភ្នំខ្នងឣ្នកតា លើដីព្រៃរបស់រដ្ឋ ស្ថិតក្នងភូមិឣន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយចេញពីគល់ ស្ពានចាស់ឆ្លងព្រែកនៃទីរួមខេត្តកំពត ដល់ទីតាំង ២៥គីឡូម៉ែត្រ។

នគរបាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិល ឲ្យដឹងថា៖ កម្លាំងបានបើក ប្រតិបត្តិការបង្ក្រាប បទល្មើសទីតាំងដាំដំណាំកញ្ឆា មានចំនួន២កន្លែងនៅក្បែៗគ្នា ដោយបញ្ចេញសកម្មភាព ធ្វើការដក និង ដុតបំផ្លាញនៅនឹងកន្លែង ដែលជនសង្ស័យបានលួចដាំ នៅលើផ្ទៃដីជាក់ស្តែង ២០០០ម៉ែត្រការ៉េ សរុបចំនួន ១០០៥ដើម មាន ចំនួន២០១រណ្តៅ ក្នុងមួយរណ្តៅចំនួន០៥ដើម មានកម្ពស់១០សង់ទីម៉ែត្រ។

នគរបាលដដែលឲ្យដឹងទៀតថា ក្នុងការបង្ក្រាបនេះ កម្លាំងនគរបាលសហការខាងលើ ពុំទាន់ស្រាវជ្រាវរកម្ចាស់ ឬជនសង្ស័យ ដែលលួចដាំដំណាំកញ្ឆានេះឃើញនៅឡើយទេ។

លោកវរសេនីយ៍ត្រី សំ ដារិទ្ធ បានឲ្យដឹងថា កម្លាំងរបស់លោកចុះបង្ក្រាបនេះ គឺបានសុំគោលការណ៍ ពីលោកស្នងការខេត្ត ថ្លាង ភិរិន ព្រមទាំងមានការសម្របសម្រួល ពីលោក ឯក ឆេងហួត ព្រះរាជឣាជ្ញា ឣមតុលាការខេត្តកំពត ទើបធ្វើឲ្យកម្លាំង សម្រេចបាននូវលទ្ធផលនេះ និងក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋឣ្នកដើររកឣុស បានរាយការណ៍រួចមក៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្ត្រីកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចកូរ៉េខាងត្បូង ដើម្បីពីភាក្សា រឿងប្រកួតកីឡាអាស៊ី

$
0
0

សេអ៊ូល៖ គណកម្មាធិការ អូឡាំពិកកូរ៉េខាងត្បូង កំពុងរៀបចំផែនការធ្វើទស្សនកិច្ចមកកាន់ ប្រទេសកូរ៉េខាងត្បូងនៅចុង ខែសីហា ខាងមុខនេះ ដើម្បីចូលរួមពិភាក្សា អំពីការរៀបព្រឹត្តិ ការណ៍ និង សិក្ខាសាលាស្តីពីការរៀបចំប្រកួតកីឡាអាស៊ី ដែល នឹងប្រារព្ធធ្វើឡើង នៅទីក្រុងកំពុងផែអ៊ីនជឿន របស់ប្រទេសកូរ៉េខាងត្បូង ក្នុងខែតុលា ឆ្នាំ ២០១៤។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានចេញផ្សាយ នៅថ្ងៃសៅរ៍ទី០៩ ខែសីហា នេះ ដោយលើកឡើងពី សម្តីរបស់គណៈកម្មការ រៀបចំកីឡាខាងលើនេះថា គណកម្មការធិការ កូរ៉េខាងជើង គ្រោងនឹងធ្វើទស្សនកិច្ចមកកាន់កូរ៉េ ខាងត្បូង នៅថ្ងៃទី ២០ ដល់ទី ២២ ខែសីហា ខាងមុខនេះ ដើម្បីពិភាក្សាពីការងារទូទៅ ដើម្បីសម្រួលដល់ការចូលរួម របស់ អត្តពលិក និង អ្នកគាំទ្រ កូរ៉េខាងជើងទាំងអស់ នៅទឹកដីកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា កីឡាអន្តរជាតិខាងលើនេះ នឹងត្រូវធ្វើឡើង នៅពហុកីឡដ្ឋានអន្តរជាតិ ទីក្រុង អ៊ីនជឿន និង កីឡដ្ឋានបម្រុង មួយចំនួនទៀត។ ប្រទេសកូរ៉េខាងត្បូង ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃ កីឡានេះម្តងដែរ កាលពីចុងទសវត្សរ៍ ១៩៨០៕

Photo by DAP-News

ទិវាអន្តរជាតិ នៃជនជាតិដើម ភាគតិច ពិភពលោក នៅខេត្តមណ្ឌលគិរី

$
0
0

មណ្ឌលគិរី៖ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤នេះ វត្តមានរបស់បងប្អូនជនជាតិដើម ភាគតិចព្នងចាប់ផ្តើមជួបជំគ្នា ហើយមកពីគ្រប់បណ្តាសហគមន៍នានា ទូទាំងខេត្តប្រមាណ១០០០នាក់ តាមការគ្រោងទុក ដើម្បីរៀបចំប្រារព្វទិវាអន្តរជាតិ នៃជនជាតិដើមភាគតិច ពិភពលោកក្នុងគោលបំណង បង្ហាញពីវប្បធ័រ ទំនៀម ទម្លាប់ប្រពៃណី ផ្សេងៗជូនដល់សាធារណជន ជាតិនិងអន្តរជាតិឲ្យបានស្គាល់ពីតម្លៃ របស់អត្តសញ្ញាណផងខ្លួន។

ហើយការរៀបចំទិវានេះឡើង នាថ្ងៃនេះគេឃើញមានចូលរួមពីថ្នាក់ដឹកនាំខេត្ត អង្គការ សង្គមស៊ីវ៉ីល ជាច្រើនមានជាតិនិង អន្តរជាតិ បានចូលរួម។ ក្រៅពីនោះដែរ ក៏មានក្រុមអ្នកយកព័ត៌មានក្នុងនិងក្រៅស្រុក ជាច្រើនកំពុងផ្តិតយករូបភាព និងយកព័ត៌មានដើម្បីបញ្ជ្រាបទិវាមួយនេះ ក្នុងស្រុកក៏ដូចជាឆាកអន្តរជាតិផងដែរ។

លោក ប្លាង ស៊ីន ភេទប្រុសជនជាតិព្នង អាយុ៥៤ឆ្នាំ មកពីភូមិ ឡាម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ជាតំណាងឲ្យជនជាតិ ដើមព្នងទូទាំងខេត្ត បានប្រាប់ថា ការរៀបចំប្រារព្ធទិវានេះឡើង គឺក្នុងគោលបំណងបង្ហាញពីតម្លៃ អត្តសញ្ញាណនៃវប្បធម៌ ទំនៀមទំលាប់ជនជាតិព្នង ដល់សាធាណជន ជាតិនិងអន្តរជាតិឲ្យគេបានទទួលស្គាល់ ។

ហើយអ្វីដែលបានកើតជាទិវានេះឡើងនោះ គឺថវិកាបានមកពីការចូលរួមបដិភាគ របស់សហគមន៍នានាទូទាំងខេត្ត និងបាន មកពីបណ្តាអង្គការក្នុង និងក្រៅស្រុកបានចូលរួមឧបត្ថម្ភ។

រយៈពេលមួយថ្ងៃនៃទិវានេះ គេសង្កេតឃើញការបង្ហាញពីសិល្បៈ គ្រប់ប្រភេទរបស់ប្រពៃណីជនជាតិព្នង នៅតាមសហគមន៍ នីមួយៗ បានបញ្ចេញទេពកោសល្យ របស់ខ្លួនយ៉ាងរស់រវើក ជូនអ្នកទេសចរណ៍រាប់ពាន់នាក់ បានទស្សនាថ្ងៃនេះ។ ក្រៅពីនេះ គឺការបង្ហាញពីរបៀប ការសែនព្រេនសុំសេចក្តីសុខ បង្ហាញពីការដាំដុះតាមបែបប្រពៃណីពីបុរាណ ជាមួយការដង្ហែពីរង្វង់មូល ទៅកាន់មជ្ឈមណ្ឌលវប្បធម៌ ជនជាតិភ្នំដោះក្រមុំ ចុងបញ្ចប់កម្មវិធីក៏មានការរៀបចំកាប់ក្របី ផឹកស្រាលាងនីងពិសាអាហា សាមគ្គីផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


នគរបាល ប៉ុស្តិ៍ព្រៃស ប្រគល់ គ្រាប់អាវុធ យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ៤គ្រាប់ ដល់មជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា

$
0
0

ភ្នំពេញ៖ គ្រាប់អាវុធយុទ្ធភ័ណ្ឌ សល់ពីសម័យសង្គ្រាមចំនួន ០៤ គ្រាប់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស ធ្វើការប្រគល់ ទៅឲ្យមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា កាលពីវេលាម៉ោង ១២និង៥០ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីប្រមូល បានពីប្រជាពលរដ្ឋនៅក្នុងភូមិឋាន ។

លោកអនុសេនីយ៍ទោ អ៊ុល សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ប្រាប់ឲ្យដឹងថា គ្រាប់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង ០៤ គ្រាប់នេះ គឺគ្រាប់ទី១ លោកទទួលបាន ពីប្រជាពលរដ្ឋជាអ្នកលក់អេតចាយ បន្ទាប់ពីមានក្មេងម្នាក់រើសបាន នៅតាម វាលស្រែ ហើយលក់មកឲ្យ អ្នកទិញអេតចាយ ប៉ុន្តែដោយមានយល់ដឹង ពីអ្នកទិញអេតចាយនោះ ទើបអ្នកលក់អេតចាយ រូបនោះបានរាយការណ៍ ដល់កម្លាំងរបស់លោក ព្រមទាំងប្រគល់គ្រាប់បែកនោះ មករក្សាទុក នៅទីស្នាក់ប៉ុស្តិ៍។

លោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃស ប្រាប់បន្តថា ចំណែក ០៣គ្រាប់ទៀត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្បែរ រណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិអន្លង់គង  សង្កាត់ព្រៃស ខណ្ឌដង្កោ ព្រមទាំងរាយការណ៍ប្រាប់កម្លាំងរបស់លោក ហើយលោក ក៏បានផ្តល់ដំណឹងបន្ត ទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីយកទៅកំទេចចោល។

លោកអនុសេនីយ៍ទោ អ៊ុល សំអុល ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅពេលប្រទះឃើញ គ្រាប់អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ សូមកុំប៉ះពាល់ឲ្យសោះ ហើយត្រូវរាយប្រាប់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការទប់ស្កាត់ទាន់ ពេលវេលា ចៀសវាងនាំឲ្យ ផ្ទុះមានគ្រោះថ្នាក់ដល់អាយុជីវិត។

មន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ប្រាប់ឲ្យដឹងថា គ្រាប់អាវុធយុទ្ធ ភ័ណ្ឌទាំង ០៤ គ្រាប់នោះ គឺជា គ្រាប់កាំភ្លើងត្បាល់ (M 374 ) ទំហំ ៨១ មីលីម៉ែត្រ ផលិតនៅ ប្រទេសអាមេរិកាំង ហើយគ្រាប់ទាំងនោះ គឺនៅមានគុណភាព អាចបានផ្ទុះ ១០០ ភាគរយ ។ បម្ទុះរបស់វាមួយគ្រាប់ៗ អាចខ្ទាតបំណែកចម្ងាយ ១០០០ម៉ែត្រ និងអាចសម្លាប់មនុស្ស បានតែមួយប្រប្រិចភ្នែកប៉ុណ្ណោះ ប្រសិនបើមានមនុស្សយកវាទៅដំ ឬដុត ។

មន្ត្រីជំនាញ នៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា ក៏បានបញ្ជាក់ប្រាប់បន្តឲ្យដឹងថា ការផ្តល់គ្រាប់អាវុធយុទ្ធភ័ណ្ឌទាំង នេះ ដល់មជ្ឈមណ្ឌលរបស់លោក គឺជាការល្អប្រសើរណាស់  ដើម្បីជួយកាត់បន្ថយការស្លាប់ដល់មនុស្ស ។ បើមិនដូច្នេះទេ ប្រសិនវាផ្ទុះឡើងនោះ មិនដឹងជាមនុស្ស ឬសត្វប៉ុន្មាននាក់ ទទួលរងគ្រោះថ្នាក់នោះទេ។ ដូច្នេះប្រសិនជាបងប្អូនដើរប្រទះ ឃើញគ្រាប់គ្រប់ប្រភេទ ត្រូវរាយការណ៍ជាបន្ទាន់ដល់មន្ត្រីជំនាញ ដើម្បីចុះមកប្រមូលយកទៅ កម្ទេចចោល  ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន និងក្រុមការងារ ជូនអំណោយ ដល់លោកយាយ ឡុង ម៉ៅ នៅភូមិបល្ល័ង្កជា ឃុំចន្រ្តី ស្រុករមាសហែក

$
0
0

ស្វាយរៀង៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ម៉ោង ៩ៈ00ព្រឹក នៅភូមិបល្ល័ង្កជា ឃុំចន្រ្តី ស្រុករមាសហែក លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកអំណោយ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជូនជនទីទ័លក្រ និងចាស់ជរាគ្មានទីពឹង១នាក់ ឈ្មោះ លោកយាយ ឡុង ម៉ៅ អាយុ ៨១ឆ្នាំ រស់នៅភូមិឃុំខាងលើ អំណោយរួមមាន: ទឹកដោះគោ,ស្កសរ, ទឹកត្រី , ទឹកស៊ីអ៊ីវ, មី៣កេស , ត្រីខកំប៉ុង, អង្ករចំនួន១១០ គីឡូក្រាម និង ប្រាក់ចំនួន ២៥ ម៉ឺនរៀល ។

នៅក្នុងឱកាសនោះដែរ លោកយាយ ឡុង ម៉ៅ បានថ្លែងនូវអំណរគុណ និងរំភើបរីករាយបំផុត រកអ្វីមកប្រៀបបានឡើយ ចំពោះឯកឧត្តមនាយឧត្ដមសេនីយ៍ និងក្រុមការងារ គណបក្សប្រជាជនទាំងអស់ ដែលតែងតែបានផ្តល់នូវអំណោយ និងសម្ភារទាំងនេះ មកឲ្យនាងខ្ញុំ នាងខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទិ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា និងជោគជ័យគ្រប់ទិសទី ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សត្វសុនខ កំពុងមានទីផ្សារខ្លាំង នៅខេត្តសៀមរាប

$
0
0

បន្ទាយមានជ័យៈ សត្វសុនខ (សត្វឆ្កែ) កំពុងមានទីផ្សារខ្លាំង នៅខេត្តសៀមរាប ហើយត្រូវបានគេដើរប្រមូលទិញ និងដោះដូរ ជារបស់របរប្រើប្រាស់ នៅតាមបណ្តាខេត្តមួយចំនួន ពិសេសគឺខេត្តបន្ទាយមានជ័យ។

ជួបជាមួយអ្នកយកព័ត៌មានយើង នៅឯស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក រតនា អាយុជាង ៣០ឆ្នាំ រស់នៅក្នុងខេត្ត សៀមរាប បាននិយាយថា សត្វសុនខនេះកំពុងពេញនិយមណាស់ ពីអ្នកទទួលទានគ្រប់មជ្ឈដ្ឋាន នៅក្នុងខេត្តមួយនេះ ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចាំទទួលទិញ សម្រាប់ដឹកយកទៅចែកចាយលក់ នៅរាជធានីផងដែរ។

លោកបានបញ្ជាក់ថា សត្វនេះបច្ចុប្បន្នមានទីផ្សារ ហើយពួកគេក៏បានដើរប្រមូលទិញសត្វសុនខ ស្ទើរតែគ្រប់ខេត្ត ដោយការ ទិញ ឬក៏ដូរជាឆ្នាំង គឺតាមរបៀមម៉ៅ និងលក់ទៅវិញ ក្នុងមួយគីឡូក្រាម ៧៥០០០រៀល ហើយបានចំណាយពេលដើរទិញ យ៉ាងហោចក៏ ២ទៅ៣ថ្ងៃ ។

លោករតនា បន្តថា មានខេត្តចំនួន៥ ខេត្តបន្ទាយមានជ័យ បាត់ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ ដែលពួកគេបានជិះម៉ូតូ ដើរទិញ ហើយការដើរទិញ បានធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីគ្រួសារយូរ ប៉ុន្តែវាអាចធ្វើឲ្យជីវភាពពួកគេ រស់នៅបានសមរម្យ បង្គួរដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅឲ្យតុលាការ ចាត់ការតាមច្បាប់ ពាក់ព័ន្ធយក ឈ្មោះអ្នកធំ ដើរឆបោកប្រាក់គេ

$
0
0

ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថ លើផ្ទៃប្រទេសមួយរូប ដែលសុំមិនឲ្យប្រើឈ្មោះ បានដឹងថា សមត្ថកិច្ចអាវុធហត្ថលើផ្ទៃ ប្រទេស នៅថ្ងៃអាទិត្យនេះ បានបញ្ជូនខ្លួនយុវជនកំហូច សង្ស័យម្នាក់ទៅកាន់អយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ ដើម្បីឲ្យចាត់ការ តាមច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី «ឆបោកប្រាក់» តាមរូបភាពក្លែងខ្លួនជាជំនួយការ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និង បានទូរស័ព្ទ ទាមប្រាក់មួយចំនួន ពីមន្ត្រី និង  អ្នកជំនួញមួយចំនួន ដើម្បីយក ទៅកសាងសាលារៀន ឬ មន្ទីរពេទ្យនានា និងបានដំឡើងមុខងារឲ្យពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ មានឈ្មោះ សួន មន្នីលីណា ហៅ ម៉ាប់  ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ។

ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុចសាខា Wing (ដាក់ដក វេលុយ) ក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈជននេះ បានមកទទួលប្រាក់វេ ពីជនរង គ្រោះ  តាមការបោកប្រាក់របស់ខ្លួន។ ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់បឋមពីបទ «ក្លែងតួនាទីជា មន្ត្រីសាធារណៈ និងឆបោក» ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ សួន មន្នីលីណា នៅចំពោះមុខសមត្ថកិច្ច អាវុធហត្ថលើផ្ទៃប្រទេស  បាននិយាយថា ឪពុកខ្លួនជាអ្នកទូរស័ព្ទ ទៅឆបោក ហើយឲ្យខ្លួនជាអ្នក ទៅដកលុយតាម Wing ក្នុងខេត្តស្វាយ រៀង។

ជនសង្ស័យឈ្មោះ សួន មន្នីលីណា មិនអាចទាក់ទង ដើម្បី សុំការបំភ្លឺបានឡើយ ចំពោះ ការចោទប្រកាន់រូបគាត់ ខាងលើនេះ នៅថ្ងៃអាទិត្យ ទី ១០ ខែ សីហា ២០១៤នេះ៕

អាជ្ញាធរ និងសមត្ថកិច្ច ជួយរុះរើ ផ្ទះប្រជាពលរដ្ឋ នៅស្រុកកោះសូទិន

$
0
0

កំពង់ចាម ៖ កម្លាំង នគរបាល អាជ្ញាធរ អភិបាល ស្រុកកោះសូទិន ព្រមទាំងមានការចូលរួមដឹកនាំ ពីសំណាក់ តំណាងរាស្រ្ត លោក ងួន ស៊ឹមអាន កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ បានបន្តជួយរុះរើ ផ្ទះប្រជាពលរដ្ឋ នៅភូមិទី៨ ឃុំកោះសូទិន ខេត្តកំពង់ចាម ដោយសារតែ ផ្ទះទាំងនោះ ប្រឈម និងបាក់ចូលទឹកទន្លេ និងលិចទឹក។

មន្រ្តីនគរបាល ស្រុកកោះសូទិន បានថ្លែងឲ្យដឹងថា អភិបាលស្រុក លោក ផេន សុផល និងលោកតំណាងរាស្រ្ត ងួន ស៊ឹមអាន បានដឹកនាំកម្លាំង អាជ្ញាធរ និងកម្លាំងនគរបាល ជាច្រើននាក់ ព្រមទាំង ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជួយរុះរើ ជៀសវាង ការបាក់ចូលទន្លេ និងលិចលង់។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានជួយឧបត្ថម្ភ ថវិកាចំនួន៤០ម៉ឺនរៀលផងដែរ ជូនដល់ម្ចាស់ផ្ទះ ក្នុងនោះ លោកអភិបាលស្រុក ចំនួន២០ម៉ឺនរៀល តំណាងរាស្រ្តចំនួន១០ម៉ឺនរៀល និងសប្បុរសចំនួន១០ម៉ឺនរៀល៕

Viewing all 8042 articles
Browse latest View live




Latest Images