Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះទៅកាន់មន្ទីរពេទ្យ កេតុមាលា ក្រោយផ្ទុះរឿងជួញ ដូរក្រលៀនមនុស្ស

$
0
0

- ព័ត៌មានជួញដូរក្រលៀន ពាក់ព័ន្ធលោកផ្កាយ៣ លី សុវណ្ណ ហាក់ត្រូវបានលាក់លៀមខ្លាំង

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញចុះទៅកាន់មន្ទីរពេទ្យកេតុមាលា ក្នុងបំណងត្រួតពិនិត្យសាកសួរ បន្ទាប់ពីបែកធ្លាយថា មន្ទីរពេទ្យមួយនេះ ជាប់ពាក់ព័ន្ធនឹងការជួញដូរក្រលៀនមនុស្ស។

បន្ទាប់ពីចូលទៅកាន់មន្ទីរពេទ្យមួយនេះ អស់ជាច្រើនម៉ោង លោកឧបនាយករដ្ឋមន្រ្តី ក៏បានធ្វើដំណើរចេញពីមន្ទីរ ពេទ្យវិញ តែលទ្ធផលជុំវិញដំណើររបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មិនមានការទម្លាយ និង បញ្ជាក់ឲ្យ បានដឹងនោះទេ។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អញ្ជើញចុះទៅកាន់មន្ទីរពេទ្យកេតុមាលានេះ បានធ្វើឡើងនៅ ក្រោយព័ត៌មានដ៏រសើប នៃការជួញដូរក្រលៀនមនុស្សមានការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យយោធាមួយ នេះ ជាពិសេសគឺប្រធានមន្ទីរពេទ្យ លោកផ្កាយ៣ លី សុវណ្ណ។

បើតាមប្រភពពីសមត្ថកិច្ច បានលួចបង្ហើបប្រាប់ឲ្យដឹងថា ការអញ្ជើញទៅកាន់មន្ទីរពេទ្យកេតុមាលា គឺខណៈដែលវេជ្ជបណ្ឌិតជនជាតិចិន ម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការវះកាត់ឡើងវិញ លើជនលក់ក្រលៀនម្នាក់ ដែលការវះកាត់នាពេលកន្លងមកមិនទទួលបានជោគជ័យ បង្កឲ្យមានឈាមកកនៅក្នុងខ្លួន។

សមត្ថកិច្ច បានបន្តថា ការវះកាត់ជាថ្មី របស់វេជ្ជបណ្ឌិតជនជាតិចិន ដែលត្រូវបានគេអះអាងថា មានជំនាញខាងវះកាត់ក្រលៀនេះ ទទួលបានជោគជ័យ។ ក្រោយពីវះកាត់ វេជ្ជបណ្ឌិតជនជាតិចិនរូបនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរ និងការពាអនីតិជន នាំយកទៅសួរនាំបន្តទៀត។

ពាក់ព័ន្ធនឹងការជួញដូរក្រៀនមនុស្សនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនី តិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥នាក់ជាបន្តបន្ទាប់។

កាលពីថ្ងៃទី០៩ ខែសីហា ម្សិលមិញនេះ កម្លាំងនគរបាល ក៏បានកោះហៅលោកផ្កាយ៣ លី សុវណ្ណ ចូលទៅបំភ្លឺ លើករណីមួយនេះ។ ការសាកសួរបានធ្វើឡើងតាំងពីម៉ោងប្រមាណ ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ទើបមាន ការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីមានការអន្តរាគមន៍ និងធានាពីមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថ។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ លោក លី សុវណ្ណ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំជាថ្មីម្តងទៀតដែរ។

ព័ត៌មានក្រោយការសាកសួរលោក លី សុវណ្ណ ហាក់ត្រូវបានរិតត្បិតជាខ្លាំង ពោលមិនមានព័ត៌មានណាមួយត្រូវ បានគេទម្លាយឲ្យអ្នកព័ត៌មានដឹងនោះឡើយ។ ជាពិសេសសមត្ថកិច្ច ដែលពាក់ព័ន្ធហាក់មានការលាក់លៀមខ្លាំង ពេលក្រុមអ្នកព័ត៌មានទូរស័ព្ទចូលសាកសួរពាក់ព័ន្ធរឿងនេះ គឺមិននិយាយអ្វីទាំងអស់ ក្រៅពីការសុំទោសហើយ បិទទូរស័ព្ទតែម្តង។

ប្រភពព័ត៌មានជាច្រើន បានដាក់ការសង្ស័យថា មន្ទីរពេទ្យកេតុមាលា មានជាប់ពាក់ព័ន្ធនឹងការវះកាត់ក្រលៀន មនុស្ស ដើម្បីធ្វើការជួញដូរទៅក្រៅប្រទេស ហើយការវះកាត់នេះ ក៏ប្រហែលជាទទួលបានភ្លើងខៀវពីលោក ប្រធានមន្ទីរពេទ្យ លី សុវណ្ណ ផងដែរ។

ដំណឹង នៃការជួញដូរក្រលៀនមនុស្ស ត្រូវបានលេចឮយ៉ាងរំជើបរំជួលតាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស ក្រុមអ្នកលេងបណ្តាញសង្គមមួយនេះ ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាពរបស់កូនតូចៗ ឬ ការធ្វើដំណើរយប់ព្រលប់ជាដើម ព្រោះខ្លាចមានក្រុមជនល្មើសចាប់យកទៅវះក្រលៀនធ្វើការជួញដូរ។

ជាមួយគ្នានេះ តាមបណ្តាញសង្គមមួយនេះ ក៏តែងបានបង្ហោះការបាត់ខ្លួនមនុស្សនានា ដែលការបាត់ខ្លួននេះ ត្រូវ បានគេដាក់ការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរក្រលៀន។

ពាក់ព័ន្ធការជួញដូរក្រលៀននេះដែរ កាលពីពេលកន្លងទៅថ្មី កម្លាំងនគរបាល បានចាប់ខ្លួនមនុស្សមួយចំនួន ដោយជាប់សង្ស័យ បានរត់ការនាំមនុស្សយកទៅលក់ក្រលៀននៅប្រទេសថៃ ទទួលបានកម្រៃរហូតដល់ជាង ១ម៉ឺនដុល្លារឯណោះ។ ដោយឡែកសម្រាប់ជនដែលបានបរិច្ចាគក្រលៀនរបស់ខ្លួននោះ ទទួលបានត្រឹមតែ ៣.០០០ដុល្លារ ទៅ៥.០០០ដុល្លារប៉ុណ្ណោះ៕

(រូបកាន់ដបទឹកសុទ្ធ) លោកផ្កាយ៣ លី សុវណ្ណ ពេលសមត្ថកិច្ចហៅទៅសួរនាំ


ទាស់សំដីគ្នា ពេលផឹកស៊ី ម្នាក់ដេកពេទ្យ ជនសង្ស័យ៤នាក់ ជាប់ខ្នោះ

$
0
0

ស្វាយរៀងៈ នៅវេលាម៉ោង ២៣ និង ៤០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៤ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានក្រុមក្មេងទំនើង១ក្រុមមានគ្នា៤នាក់ រស់នៅឃុំបាក់ ស្រុកស្វាយជ្រំ បានវាយទៅលើជនរងគ្រោះម្នាក់ ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ និង វាយតបតបណ្ដាលឲ្យរងរបួសសមត្ថកិច្ច នគបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្វាយរៀងម្នាក់(ស្រាល) ក្នុងពេលកំពុងអន្តរាគមន៍បង្ក្រាប។ មូលហេតុស្រវឹងស្រាទំនាស់ពាក្យសំដី និងគ្នា ។

លោកអនុសេនីយ៍ទោ ប៉ែន សាមឿន នាយនគបាលប៉ុស្តិ៍ សង្កាត់ស្វាយរៀងឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានកំលាំងនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ សហការជាមួយជំនាញព្រហ្មទណ្ឌអធិការ នគបាលក្រុងស្វាយរៀង ឃាត់ខ្លួន ដើម្បីក៏សាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ភាពរីករាយ ជាមួយដំណើការ សាងសង់អគារ សាកលវិទ្យាល័យ ធនធានមនុស្សធំថ្មី និងទំនើប

$
0
0

ក្នុងដំណើរការ នៃការរីកចំរើនឥតឈប់ឈរ និងក្នុងស្មារតីកសាងជំនឿទុកចិត្ត ជាបន្តបន្ទាប់ក្នុងជំហរនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស ត្រូវមានលក្ខណៈសម្បត្តិ ៤យ៉ាងក្នុងខ្លួន គឺសមត្ថភាពចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅល្អប្រសើរ បច្ចុប្បន្ននេះសាកលវិទ្យាល័យធនធានមនុស្ស បានដំណើរការសាង សង់អគារសាកលវិទ្យាល័យធំថ្មីយ៉ាងអស្ចារ្យ ដែលមានវិសាលភាពទទួលអោយនិស្សិត សិក្សារហូតដល់២ម៉ឺន នាក់ សមជាអគារសាកលវិទ្យាល័យដែលមានឧត្តមភាព និងមានសក្តានុពលភាពខ្ពស់។ ផ្អែកតាមផែនការអគារ នេះ ត្រូវសាងសង់អោយមានគុណភាពខ្ពស់ដោយប្រើប្រាស់រយៈពេល ១៨ខែអោយរួចរាល់ជាស្ថាពរ សាង សង់ជាលក្ខណៈសាកលវិទ្យាល័យទំនើបក្នុងបរិបទបច្ចេកវិទ្យាចុងក្រោយ បំពាក់ដោយជណ្តើរយន្តទំនើបៗ សម្ភារៈប្រើប្រាស់បម្រើអោយការសិក្សា ការបង្រៀន និងការស្រាវជ្រាវទំនើប និងគ្រប់គ្រាន់មានបណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន ចំណត បន្ទប់សិក្សា បន្ទប់ស្រាវជ្រាវគ្រប់ប្រភេទ បន្ទប់សម្រាប់និស្សិតអនុវត្តជាក់ស្តែង (Lab)បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ សាលសហសិក្សា សាលតន្រ្តី សាលកីឡា សាលតាំងពិព័រណ៌.....។

សូមបញ្ជាក់ថាសាកលវិទ្យាល័យ ធនធានមនុស្សជាគ្រឹះស្ថានឧត្តមសិក្សា ដំបូងគេនៅ កម្ពុជាដែលទទួលបាន វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថាន ឧត្តមសិក្សាទាំងមូលកម្រិត១ក (Institutional Accreditation at Provisional ) ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia(ACC))។ ក្នុងពេលបច្ចុប្បន្នវិញ្ញាបនបត្រនេះ ជាវិញ្ញាបនបត្រកម្រិតចំណាត់ថ្នាក់ ប្រសើរជាងគេមិនធ្លាប់មានក្នុងប្រទេសកម្ពុជា និងជាលទ្ធផលប្រវត្តិសាស្រ្តថ្មីបន្ថែមទៀត សម្រាប់សាកលវិទ្យា ល័យធនធានមនុស្សផងដែរ ដែលលទ្ធផលនេះបញ្ជាក់ថាសាកលវិទ្យាល័យធនធានមនុស្ស ពិតជាឈរលើ បន្ទាត់គុណភាពធានាពីតម្លៃនៃការបណ្តុះបណ្តាល និងការជឿជាក់របស់និស្សិតយ៉ាងពិតប្រាកដ។

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរ បរិស្ថានភ្នំពេញ នៅតែបន្ត សាងសង់ផ្ទះ រំលោភលើដីរដ្ឋ ដដែល បើទៅទោះបី អាជ្ញាធរមូលដ្ឋាន ចុះឃាត់ក៏ដោយ

$
0
0

ភ្នំពេញ៖ ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ ត្រូវបានគេអះអាងថា នៅតែបន្តសាងសង់ផ្ទះរំលោភដីរដ្ឋដដែល បើទោះជាអាជ្ញាធរ បានហាមប្រាមក៏ដោយ មិនតែប៉ុណ្ណោះការសាងសង់នេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅក្បែរ នោះមិនមានការពេញចិត្ត ផងដែរដោយសារតែធ្វើបាំងផ្ទះអ្នកដទៃ និងដីសាធារណៈ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានសម្តែងការមិន សប្បាយចិត្តចំពោះសំណង់ផ្ទះល្វែងដែលមានលក់ វត្ថុអនុស្សាវរីយ៍ឈ្មោះ “ណៃ” ថាបានលួចសាងសង់ផ្ទះ មួយល្វែងទៀតដែលរំលោភលើផ្លូវរដ្ឋ ដោយអាងអំណាចរបស់ខ្លួន ជាប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញនោះ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៤នេះថា ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញឈ្មោះជៀក អាង បានបុកគ្រឹះដើម្បីធ្វើផ្ទះល្វែងថ្មីមួយទៀត នៅលើផ្លូវរដ្ឋ គឺផ្លូវ១៦៣កែង២២០ ហើយការធ្វើនេះត្រូវបានប្រជាពលរដ្ឋអះអាងថា គ្មានច្បាប់អនុញ្ញាតិ ហើយ មិនខ្លាចក្រែងនិងសិទ្ធិអំណាចអាជ្ញារមូលដ្ឋានផងដែរ ដោយសារតែបុគ្គលរួបនេះអាងអំណាចរបស់ខ្លួននោះ ហើយរហូតមកដល់ពេលនេះបុគ្គលរូបនេះ បានបញ្ជារឲ្យគេធ្វើរហូតបានចាក់បេតុង និងចាក់សរសរបន្តបន្ទាប់ ថែមទៀតផង។

ប្រជាពលរដ្ឋដដែលបានបន្តថា កាលដើមឡើយ ប្រធានមន្ទីររូបនេះ បានសុំអនុញ្ញាតិអាជ្ញាធរធ្វើសំយ៉ាប់ផ្ទះ ដើម្បីលក់សម្ភារៈផ្សេងរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែស្រាប់តែប៉ុន្មានសប្តាហ៍មកនេះ ឃើញផ្ទះនេះបានធ្វើការបុកគ្រឹះធ្វើសំណង់ខ្ពស់មួយទៀតដែលគេសង្ស័យថា ផ្ទះល្វែងហើយរំលោភលើផ្លូវ រដ្ឋតែម្តង។

ប្រជាពលរដ្ឋបានចោទសួរថា “តើសំណង់នេះអ្នកណាជាអ្នកចេញច្បាប់ឲ្យធ្វើ ឬមួយក៏គ្មានច្បាប់អាងអំណាច ខ្លួន? ពីព្រោះថាសំណង់នេះ បានរំលោភលើដីរដ្ឋពិតប្រាកដ ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើង អ្នកណាជា អ្នកទទូលខុសត្រូវ”។

បើទោះបីជាមានច្បាប់ឬមិនមានច្បាប់អ្វីក៏ដោយ សំណង់ដែលកំពុងសាងសង់នេះខុស រួចទៅហើយដោយសារ តែលើផ្លូវរដ្ឋគ្មានចិញ្ចឹមផ្លូវ ដូច្នេះហើយប្រជាពលរដ្ឋ បានអំពាវនាវដល់អាជ្ញាធរជាពិសេសខាងសុរិយោដី ភូមិ បាលខណ្ឌ ចំការមន និងមន្ទីររៀបចំដែននិងសុរិយោដីរាជធានីភ្នំពេញ ជួយពិនិត្យឲ្យបានច្បាស់ផង ដើម្បីរក្សា ផ្លូវរដ្ឋ កុំឲ្យក្លាយទៅជាកម្មសិទ្ធិឯកជននោះ។

បន្ទាប់ពីសារព័ត៌មាននានា បានចុះផ្សាយ កាលពីកន្លងទៅនេះគេសង្កេតឃើញមានអាជ្ញាធរ បានចុះត្រួតពិនិត្យ ដើម្បីហាមមិនឲ្យធ្វើបន្តទៀត ក៏ប៉ុន្តែ លោកប្រធានមន្ទីររូបនេះនៅតែបន្តធ្វើដោយអះអាងថា យកច្បាប់ដើម មកសាងសង់ ដែលច្បាប់ដើមនោះរដ្ឋអនុញ្ញាតិឲ្យធ្វើតែសំយ៉ាប់តែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅទីនោះបានថ្លែងថា បុគ្គលរូបនេះអាងអំណាចនិងអាងខ្នងទើបហ៊ាន រំលោភលើដីរដ្ឋបែបនេះ។

មជ្ឈមដ្ឋាននានា បានលើកឡើងថា បើមានតែមន្រ្តីធុននេះៗ ច្រើនទៀតនោះម្ល៉េះ “ខេ្ទចដូចខ្ទឹម និង ម៉ត់ដូច អាចម័ទីទុយ” ហើយគ្មានចំណីផ្លូវរដ្ឋនោះទេ រាជធានីភ្នំពេញ កំពុងតែអត់ចំណតផង ។ បើយ៉ាងៗនេះ ទៅជា ណាទៅ! ឱ!អនិ្ចចារ ៕

ធ្លាក់យន្តហោះ​ ដឹកអ្នកដំណើរ ធុនតូច ស្លាប់មនុស្ស៤០នាក់

$
0
0

អ៊ីរ៉ង់៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរធុនតូច ក្បែរព្រលានយន្តហោះអន្តរជាតិ Mehrabad ក្នុងទីក្រុង Tehran ប្រទេស អ៉ីរ៉ង់ បន្ទាប់ពីទើបហោះហើរ ចេញពីព្រលានយន្តហោះបានមួយភ្លេត ត្រូវនឹងម៉ោង ៩និង១៨ព្រឹក (ម៉ោងប្រទេសអ៉ីរ៉ង់) ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០១៤នេះ។

អ្នកដំណើរ៤០នាក់ លើយន្តហោះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្លាប់ទាំងអស់ ដោយក្នុងនោះមានក្មេង៧នាក់ផងដែរ ហើយយន្តហោះដែលធ្លាក់នោះ គឺជើងហោះក្នុងស្រុក។ បើយោងតាមព័ត៌មាន BBC ចេញនៅថ្ងៃរសៀលថ្ងៃអាទិត្យនេះ ដោយស្រង់តាមសេចក្តីរាយការណ៍ពីទូរទស្សន៍ អ៉ីរ៉ង់៕

សហភាព សហព័ន្ឋយុវជន កម្ពុជា ខណ្ឌមានជ័យ ជ្រើសរើស យុវជន៥នាក់ តំណាងខណ្ឌ ចូលរួមក្នុងកម្មវិធី ពន្លកសង្គម

$
0
0

ភ្នំពេញ : សហភាពសហព័ន្ឋ យុវជនកម្ពុជា ខណ្ឌមានជ័យ បានរៀបចំកម្មវិធីពន្លកសង្គម របស់ខ្លួន ដើម្បីបោះ ឆ្នោត ជ្រើសរើសយុវជនតំណាង ខណ្ឌចំនួន៥នាក់ ដើម្បីត្រៀម ចូលរួមធ្វើការប្រកួតប្រជែង ក្លាយជាយុវជនឆ្នើម ប្រចាំ រាជធានីភ្នំពេញ ជាមួយក្រុម យុវជនដែលមកពីតាមបណ្តាខណ្ឌ ក្រសួង ស្ថាប័ន សមាគម មន្ទីរផ្សេងៗ ទៀត ។

កម្មិវិធីពន្លកសង្គមរបស់ សហភាពសហព័ន្ឋយុវជន កម្ពុជាខណ្ឌមានជ័យខាងលើ នេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ក្រោមវត្តមានលោក សរ សុពុត្រា ប្រធានក្រុមការងារ រៀបចំកម្មវិធី ពន្លកសង្គម របស់សហភាពសហព័ន្ឋយុវជន កម្ពុជារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក អែមសុខលាង ប្រធាន ក្រុមប្រឹក្សាខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាល ខណ្ឌមានជ័យ និងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ឋមួយចំនួនទៀត។

លោក ឡុង ង៉ែត ប្រធាន សហភាពសហព័ន្ឋយុវជន កម្ពុជាខណ្ឌមានជ័យ បានលើកឡើងពីសកម្មភាព ក៏ដូចជា លទ្ឋផលការងារ ដែលក្រុមយុវជនរបស់លោកចាប់ពីថ្នាក់ភូមិ ដល់ថ្នាក់ខណ្ឌ បានធ្វើនិងសម្រេចបាន កាលពី ពេលកន្លងទៅ ក្នុងនោះទាំងការងារសង្គម ការងារបោះឆ្នោត កម្មវិធីវេទិការសាធារណ: កម្មវិធីមហោស្រព កម្មវិធី ប្រគំតន្ត្រី កម្មវិធីអង្គរ សង្ក្រាន កម្មវិធីដាំកូនឈើ កម្មវិធីអប់រំច្បាប់ចរាចរ កម្មវិធីប្រកួតកីឡា និងកម្មវិធីសន្និសីទ អន្តរជាតិ លើកទី៥ ស្តីពីភាពជាអ្នកដឹកនាំ នៃបញ្ញវ័ន្តឆ្នើមប្រចាំឆ្នាំ២០១៤ជាដើម ។

លោក ឡុង ង៉ែត បានបញ្ជាក់ ពីរចនាសម្ព័ន្ឋថា ក្រុមសហភាពសហព័ន្ឋយុវជន កម្ពុជាខណ្ឌមានជ័យ មាន សមាជិកទាំងអស់ ១៨៣២នាក់ ក្នុងនោះនារី ៨៥៧នាក់ (រចនាសម្ព័ន្ឋចាស់) ក្នុងនោះថ្នាក់ខណ្ឌ៣៥រូប ថ្នាក់សង្កាត់ ៩រូប ថ្នាក់ភូមិ ៧រូប ហើយបច្ចប្បន្ននេះ កំពុងរៀបចំរចនាសម្ព័ន្ឋថ្មី ក្រោយពីខណ្ឌមានជ័យ ត្រូវបំបែកជា២នាក់ ។

អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានថ្លែងថា ការរៀបចំកម្មវិធី ពន្លកសង្គម ខាងលើនេះ គឺមានការ យកចិត្តទុកដាក់ ពីប្រធានសហភាពសហព័ន្ឋ យុវជនកម្ពុជា លោក ហ៊ុន ម៉ានី, ប្រធានសហភាព សហព័ន្ឋ យុវជនកម្ពុជារាជធានីភ្នំពេញ លោកសាយ សំអាល់ ដើម្បីជ្រើសរើសយុវជនគំរូ ក្នុងខណ្ឌចូលរួមប្រកួតប្រជែង ជាមួយក្រុមយុវជនតាម ខណ្ឌផ្សេងទៀត ។

លោក សរ សុពុត្រា ប្រធាន ក្រុមការងាររៀបចំកម្មវិធី ពន្លកសង្គម បានលើកឡើងថា យុវជនត្រូវប្រកាន់ភ្ជាប់នូវ ឥរិយាបទទន់ភ្លន់សុភាពរៀបសារ និងមានក្រមសីលធម៌ ដើម្បីក្លាយជាអ្នកដឹកនាំ នៅពេលខាងមុខ ពីព្រោះ ក្រមយុវជន គឺជាទំពាំងស្នងប្ញស្សី ។

លោក សរ សុពុត្រា បានលើកឡើងទៀតថា យុវជនត្រូវចេះគោរពចាស់ទុំ មិនបញ្ចេញចរិកច្រងេង ច្រងាងដាក់ ពួកគាត់នោះឡើយ បើទោះបីយើងមានឋាន: និងចំណេះដឹងខ្ពស់ក៏ដោយ ព្រោះមនុស្សចាស់ ជាអ្នកមាន បទពិសោធន៍ បើប្អូនៗជាយុវជន ធ្វើអោយ មនុស្សចាស់មិនសប្បាយចិត្តប្អូនមិនទទួលបានជោគជ័យ នោះឡើយ ៕

កម្លាំងនគរបាល ចុះជួយសាងសង់ ផ្ទះពលរដ្ឋ នៅស្រុកភ្នំស្រុក

$
0
0

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក បានទៅជួយសាងសង់ផ្ទះទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីជូនលោកយាយយាន ឡន អាយុ៧២ឆ្នាំ រស់នៅជាមួយចៅស្រីអាយុ១៦ឆ្នាំ (គ្មានទីពឹង) នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

មន្រ្តីនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ក្រោយមានការណែនាំពីសំណាក់ ស្នងការនគរបាល ខេត្តលោក ឧត្តមសេនីយ៍ អាត់ ខែម រួចមក កម្លាំងនគរបាលស្រុក និងកម្លាំងនគរបាលមូលដ្ឋាន បានចុះជួយកសាងផ្ទះ ស្រ្តីចាស់ជរា ខណ:ត្រូវការជំនួយជាបន្ទាន់នោះ សម្រាប់កន្លែងស្នាក់នៅ។

មន្រ្តីនគរបាល បានបន្តទៀតថា ប្រតិបត្តិការនេះ ជួយចំណាយ និងកសាង មានការចូលរួមផងដែរ ពីមន្ទីរអប់រំ អង្គភាពមេក្រូហិរញ្ញវត្ថុamkខេត្ត-ស្រុក,អភិបាលស្រុក,សហព័ន្ធយុវជនខេត្ត និងអធិការដ្ឋាន នគរបាលស្រុក បានជួយស័ង្កសី៣ម៉ែត្រស្មើ១០សន្លឹកផងដែរ៕

គ្រូពេទ្យ៖ ក្រលៀនមានតម្លៃ ប្រហែល៤ម៉ឺនដុល្លា អ្នកដូរទទួលបានតែ ៥ពាន់ដុល្លារ

$
0
0

ភ្នំពេញ៖ ប្រភពព័ត៌មានពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ ព្រះកេតុមាលា បានលួចបង្ហើបឲ្យដឹងនៅរសៀលថ្ងៃអាទិត្យនេះថា ការជួញដូរក្រលៀននៅក្នុងមន្ទីរពេទ្យនេះ មានរយៈពេលជាង ១ឆ្នាំមកហើយ ដោយក្នុងមួយខែ មានករណីវះកាត់ដូរក្រលៀនពី ៣-៥នាក់ ដោយវះកាត់ប្រើប្រាស់អគារមួយ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន។

ប្រភពព័ត៌មានខាងលើនេះបានបញ្ជាក់ថា តម្លៃដូរក្រលៀនមួយ ពី ៣៥.០០០ ទៅ ៤០.០០០ដុល្លារ ហើយអ្នកដូរភាគច្រើនមកពីប្រទេសចិន ចំណែកអ្នកលក់គឺជនជាតិខែ្មរ ហើយអ្នកលក់បានប្រាក់ត្រឹមតែ ៥០០០ដុល្លាតែប៉ុណ្ណោះ។ សមត្ថកិច្ចបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពាក់ព័ន្ធនឹងករណី ជួញដូរក្រលៀនមនុស្សនេះ ចាប់ឃាត់ខ្លួនមនុស្សចំនួន ៥នាក់ហើយ ក្នុងនោះប្រុស៤ និងស្រីម្នាក់ ចំណែកលោក លី សុវណ្ណ ប្រធានមន្ទីរពេទ្យខាងលើនេះ អាចនឹងជាប់ពាក់ព័ន្ធផងដែរ៕


អាជីវករ លក់មាស នៅខេត្តតាកែវ កំពុងតែភ័យខ្លាច ពីក្រុមចោរប្លន់ទូមាស ខណៈដែលសមត្ថកិច្ច អសមត្ថភាព

$
0
0

តាកែវ ៖ ក្រុមអាជីវករមួយចំនួន ដែលប្រកបមុខរបរលក់មាស និងដូរលុយនៅតាមបណ្ដាផ្សារមួយចំនួន នៅក្នុងខេត្តតាកែវ កំពុងតែនាំគ្នាភ័យខ្លាច ពីរឿងក្រុមចោរប្លន់ទូមាស ខណៈដែលសកម្មភាព ក្រុមចោរ ប្លន់ទូមាស បាន និងកំពុងតែធ្វើសកម្មភាពយ៉ាងកក្រើក នៅក្នុងខេត្តនេះ ដែលក្នុងនោះ គ្រាន់តែមិនដល់រយៈពេលមួយខែផង ក្រុមចោរបានប្លន់អ្នកលក់មាស និងដូរលុយចំនួន ២ដងមកហើយ នៅក្នុងខេត្ត តាកែវនេះ ។

ស្រ្តីអាជីវករម្នាក់ឈ្មោះ នី ដែលមានមុខរបរ លក់មាស និងដូរលុយ នៅផ្សារតាកែវ បានសម្តែងនូវការ ភ័យខ្លាចជាខ្លាំង ខណៈដែលក្រុមចោរប្លន់ បានធ្វើសកម្មភាពញឹកញាប់ នៅក្នុងខេត្តតាកែវ ។

អ្នកស្រីបានថ្លែងថា «ខេត្តតាកែវឥឡូវសម្បូរចោរប្លន់អ្នកលក់មាសណាស់ ហើយពេលប្លន់ហើយ សមត្ថ កិច្ចមិនដែលចាប់បានក្រុមចោរនោះទេ»។

ដោយចង់ទម្លាក់ការទទួលខុសត្រូវទៅលើ សមត្ថកិច្ចថាអសមត្ថភាព ស្រ្តីអាជីវកររូបនេះធ្វើការរិះគន់ទៅលើមន្រ្តីនគរបាល ដែលយាមផ្សារ និងសមត្ថកិច្ចមួយចំនួនទៀតថា មិនដែលអន្តរាគមន៍ ឲ្យបានទាន់ពេលវេលានោះទេ ពេលមានរឿងហេតុកើតឡើង ពោលគឺបន្ទាប់ពីក្រុមចោរប្លន់ ធ្វើសកម្មភាពបានកន្លះម៉ោង ឬ ១ម៉ោង ទើបឃើញសមត្ថកិច្ចចុះមកសួរនាំ ។

ស្ថិតក្នុងសភាពភ័យខ្លាច និងនិយាយដោយញ័រមាត់ផងនោះ ស្រ្តីអាជីវករលក់មាស និងដូរលុយម្នាក់ នៅផ្សារត្រពាំងអណ្ដើក ស្រុកត្រាំកក់ ដែលកាលពីថ្ងៃសៅរ៍ ទី៩ ខែសីហា កន្លងទៅ មានក្រុមចោរ៣នាក់ បានធ្វើសកម្មភាពប្លន់អ្នកលក់មាស និងដូរលុយនៅផ្សារនេះចំនួន២តូប យកបានមាសជិត ៤០តម្លឹង និងលុយមួយចំនួនទៀតនោះ បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីនឹងផ្អាកការលក់ដូរនេះមួយរយៈ ព្រោះក្រុមចោរឥឡូវ វាប្លន់តែអ្នកលក់មាស និងដូរលុយតែប៉ុណ្ណោះ ។

អ្នកស្រីថ្លែងថា «ខ្ញុំខ្លាចណាស់ ពេលឃើញពួកចោរវាមានសុទ្ធតែកាំភ្លើងគ្រប់ដៃ និងប្លន់នៅកណ្ដាលថ្ងៃ បែបនេះ។ ខ្ញុំនឹងឈប់លក់មួយរយៈពេលសិន ព្រោះរបររបស់ពួកយើងឥឡូវ គឺជាមុខសញ្ញារបស់ក្រុម ចោរប្លន់»។

បើតាមស្រ្តីអាជីវកររូបនេះ ខណៈដែលក្រុមចោរប្លន់ ធ្វើសកម្មភាពប្លន់អ្នកលក់មាស និងដូរលុយ នៅ ផ្សារត្រពាំងអណ្ដើក កាលពីប៉ុន្មានថ្ងៃមុន អស់រយៈពេលជិតកន្លះម៉ោង ទើបគេឃើញនគរបាលប៉ុស្តិ៍ ឃុំអូសារ៉ាយ បានមកដល់ ហើយប្រហែលជាង ១ម៉ោងក្រោយមកទើបឃើញកម្លាំងកងរាជអាវុធហត្ថ ចុះទៅដល់ ដែលនេះគឺជាភាពយឺតយ៉ាវមួយរបស់សមត្ថកិច្ច ។

គួររំលឹកថា កាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បុរសអាជីវករលក់មាស នៅ ផ្សារតាកែវម្នាក់ ត្រូវបានក្រុមចោរមានគ្នា២នាក់ បានធ្វើសកម្មភាពប្លន់ដោយបាញ់ត្រូវជនរងគ្រោះចំនួន ពីរគ្រាប់ និងបានយកទ្រព្យសម្បត្តិអស់ប្រហែល ១៣ម៉ឺនដុល្លារ ដោយឡែកនៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០១៤ ក្រុមចោរបានធ្វើសកម្មភាពប្លន់អ្នកលក់មាស និងដូរលុយពីរកន្លែងនៅផ្សារត្រពាំងអណ្ដើក ស្រុកត្រាំកក់ ដោយប្លន់បានមាសជិត ៤០តម្លឹង និងលុយមួយចំនួនទៀត ។    

គួរបញ្ជាក់ថា បន្ទាប់ពីប្លន់ដោយមិនបានរំខាន ដល់សមត្ថកិច្ចហើយ ក្រុមចោរទាំងនោះ បានធ្វើការគេច ខ្លួនយ៉ាងមានសុវត្ថិភាពជាទីបំផុត ។  ដូច្នោះក្នុងរយៈពេល ៣សប្ដាហ៍នេះ នៅក្នុងខេត្តតាកែវ មានអំពើប្លន់អ្នកលក់មាស និងដូរលុយពីរដង ដែលស្ថានភាពបែបនេះ វាបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន រិះគន់ ដល់អាជ្ញាធរដែនដី ជាពិសេសកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវថា អសមត្ថភាពមិនសក្តិសមជាសមត្ថកិច្ច ដែលធ្វើការការពារប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋមានទំនុកចិត្តនោះទេ។ ដែលក្នុងចំណោមសមត្ថកិច្ចទាំងពីរប្រភេទ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា មិនមានសកម្មភាពអ្វីគួឲ្យកត់សម្គាល់នោះទេ ពោលក្រោមការដឹកនាំ របស់លោកឧត្តម សេនីយ៍ត្រី ឡា ឡៃ មេបញ្ជការកងរាជអាវុធហត្ថខេត្តតាកែវ ដែលកាន់តំណែងនេះ អស់រយៈពេលជិត ពីរទសវត្សរ៍មកហើយនោះ គឺសមត្ថកិច្ចកងរាជអាវុធហត្ថមួយចំនួន នាំគ្នាគិតតែរកស៊ីខុសច្បាប់ ក្នុង នោះ មានកាងឈើ និងដើរចាប់ទំនិញគេចពន្ធយកលុយតែប៉ុណ្ណោះ តែចំពោះការពារសុវត្ថិភាព ជូន ប្រជាពលរដ្ឋគឺសេរ៉ូតែម្ដង ។

ពាក់ព័ន្ធទៅនឹងការប្លន់ទូមាស ជាញឹកញាប់នៅក្នុងខេត្តតាកែវនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា បន្ទាប់ពីមានសកម្មភាពប្លន់នេះ កម្លាំងនគរបាលគ្រប់ ស្រុក បានចេញស្ទាក់គ្រប់ច្រកល្ហកតែក្រុមចោរ នៅតែអាចគេចខ្លួនបានក៏ប៉ុន្តែសមត្ថកិច្ចបានដឹងតម្រុយខ្លះហើយ ពីមុខសញ្ញាប្លន់នេះដោយយើងកំពុងតែធ្វើការស៊ើបអង្កេត ។

លោកស្នងការបានបន្តថា នៅថ្ងៃចន្ទទី១១ ខែសីហា មានកិច្ចប្រជុំនៅស្នងការដ្ឋាន ដើម្បីដាក់ផែនការដល់កម្លាំងសមត្ថកិច្ចទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវក្ដាប់ឲ្យបានរាល់មុខសញ្ញា ដែលកំពុងតែធ្វើសកម្មភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានដល់ការចាប់ខ្លួនក្រុមខិលខូចទាំងអស់ នោះ ។

ដោយឡែកពាក់ព័ន្ធទៅនឹងការរិះគន់ របស់ប្រជាពលរដ្ឋមួយចំនួនថា កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ហាក់ដូចជា មិនបានបញ្ចេញសកម្មភាពអ្វីជាដុំកំភួននោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នក នាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងឲ្យដឹងថា ជារៀងរាល់ខែ យើងតែងតែបានធ្វើការ ប្រជុំជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថ គ្រប់ខេត្ត-ក្រុង ដើម្បីដាក់ផែនការ ពង្រឹង និងការពារជូន ប្រជាពលរដ្ឋ ដោយក្នុងនោះយើងបានណែនាំឲ្យមន្រ្តីទាំងអស់ ត្រូវតែឃ្លាំមើលគ្រប់មុខសញ្ញា របស់ ជនល្មើសដែលបានធ្វើសកម្មភាព ក៏ប៉ុន្តែគ្រប់ការងាររបស់សមត្ថកិច្ច តែងតែមានចន្លោះប្រហោងខ្លះ ដូច្នោះវាអាចធ្វើឲ្យជនល្មើសឆ្លៀតឱកាស ធ្វើសកម្មភាពបង្កហេតុបាន ។

លោក ខេង ទីតូ បានបន្ថែមថា ទោះបីជាយ៉ាងណារាល់កិច្ចការទាំងអស់ អាចអនុវត្តឲ្យមានភាពជោគ ជ័យបាន គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ដោយក្នុងនោះគឺទាមទារ ឲ្យប្រជាពលរដ្ឋជួយរាយការណ៍ ពីជនសង្ស័យក្នុងភូមិ ឃុំ របស់ខ្លួន ប្រាប់ឲ្យសមត្ថកិច្ចបានដឹង ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យ ដូច្នោះបើមិនមានការចូលរួម ពីប្រជាពលរដ្ឋនោះទេ គឺសមត្ថកិច្ចមិនងាយនឹងបង្រ្កាបពួក ក្រុមជនល្មើសបានដោយងាយនោះទេ ម្យ៉ាងទៀត កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ មិនមានចំនួនច្រើននោះឡើយ ៕

អនុប្រធាន នគរបាល ច្រកទ្វារអូរយ៉ាដាវ ដឹកឈើគ្រញូង សមត្ថកិច្ច ចាប់បានកន្លះដង្ហើមចង្រិត រត់បាត់

$
0
0

រតនគិរីៈ រថយន្តលុច្សស៊ីស ៤៧០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2N-0225 ដឹកឈើគ្រញូងជាច្រើន ដុំត្រូវបានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលសេដ្ឋកិច្ចបើកប្រតិបត្តិការ ដេញតាមចាប់តាំងពី ទីរួម ស្រុកបរកែវ រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។ យុទ្ធនាការចាប់រថយន្តដឹកឈើគ្រញូងនេះដែល គឺអនុវត្តតាមបទបញ្ជា របស់លោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី ។

បើតាមសមត្ថកិច្ច ដែលចុះប្រតិបត្តិការនេះ ប្រាប់ឲ្យដឹងថា រថយន្តលុច្សស៊ីស ជាកម្មសិទ្ធិរបស់លោក វរសេនីយ៍ត្រី គង់ ចិន្តា មានតួនាទីជាអនុប្រធានអង្គភាព នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរ យ៉ាដាវ ។

សមត្ថកិច្ចខាងលើប្រាប់បន្តទៀតថា ខណៈដែលរថយន្តកំពុងធ្វើដំណើរ តាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅ ប្រទេសវៀតណាម សមត្ថកិច្ចប្រចាំការ តាមដងផ្លូវជាតិមានការសង្ស័យដឹកបទល្មើស ហៅឲ្យឈប់ត្រួត ពិនិត្យ ប៉ុន្តែអ្នកបើកក្នុងនោះ ម្ចាស់រថយន្តអង្គុយអែបស្តាំដៃ ពោលក្នុងរថយន្ត មានអ្នកបើកម្នាក់ និង ម្ចាស់រថយន្តអង្គុយអែបបន្ថែមល្បឿន បើករត់ប្រុងឆ្លងទៅវៀតណាម តែដោយសារសមត្ថកិច្ច ច្រកទ្វារ បិទប៉ារ៉ាស់ជាប់ ក៏បង្ខំចិត្តបើកទៅសង្ងំលាក់ទុក លើទួលកន្លែងស្នាក់ការគយ ។ ប្រមាណ ២០នាទី ទើប កម្លាំងសមត្ថកិច្ចនាំរថយន្តផ្ទុកបទល្មើស និងម្ចាស់រថយន្តផងចុះមកក្រោមវិញ ។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា ដោយទទួលបទបញ្ជារបស់ព្រះរាជអាជ្ញា ឲ្យនាំរថយន្តផ្ទុកបទល្មើស និងម្ចាស់រថយន្តមកខណ្ឌ រដ្ឋបាលព្រៃឈើ ដោយសន្តិវិធីផងនោះ ក៏កម្លាំង ហៅម្ចាស់រថយន្ត ដោយ សម្រួលឲ្យធ្វើដំណើរមកជាមួយ ប៉ុន្តែម្ចាស់រថយន្តដឹងខ្លួនថា ខុសច្បាប់ធ្ងន់ធ្ងរ ព្រោះខ្លួនគាត់ដឹកឈើ គ្រញូងឆ្លងប្រទេស ក៏រត់គេចខ្លួនបាត់តែម្តង បន្សល់ទុកកូនចៅរបស់គាត់រួមមាន ទី១ ឈ្មោះ ជុំ ស៊ីថា ទី២ ឈ្មោះ ជុំ សុខុំ (ទាំង២នាក់នេះ ជាអ្នកធានាអះអាងមិនឲ្យសមត្ថកិច្ចនាំមេគាត់មកខេត្ត ពោលគឺគាត់ឲ្យធ្វើកំណត់ហេតុ ត្រឹមត្រូវនៅអង្គភាពសិន) ។ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នេះដែរ សមត្ថកិច្ចបាននាំរថយន្តផ្ទុកឈើគ្រញូងជាច្រើនដុំ រួមនឹងមន្ត្រីនគរបាលពីរនាក់ខាងលើ មកខណ្ឌរដ្ឋបាលព្រៃឈើចាត់ចែងតាមច្បាប់ ។

មជ្ឈដ្ឋានមហាជន និងប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរីមានមតិស្រដៀងគ្នាថា ឈ្មួញរកស៊ីឈើគ្រញូង និង ឈើប្រណីតសព្វថ្ងៃនេះភាគច្រើន គឺកម្លាំងសមត្ថកិច្ចតែម្តង ៕

តវ៉ាឲ្យអ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត ប្រវត្តិសាស្រ្ត បរាជ័យជាលើកទី៣

$
0
0

-វៀតណាម បង្ហាញភាពអើតក្រទម បំភ្លេចសច្ចភាព ប្រវត្តិសាស្រ្ត និង គុណបំណាច់របស់កម្ពុជា

ភ្នំពេញ ៖ ការជួបជុំតវ៉ាជាលើកទី៣ របស់ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនទាំងខ្មែរកម្ពុជាក្រោម និង ខ្មែរលើ ទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ ការពិតប្រវត្តិសាស្រ្ត នៃទឹកដីខ្មែរក្រោម និងសុំទោសជាសាធារណៈ នូវពាក្យសម្តីរបស់ខ្លួន ដែលបាន និយាយកាឡៃ ប្រវត្តិសាស្រ្តពិត មិនទទួលបានជោគជ័យនោះទេ ពោលស្ថានទូតវៀតណាម មិនខ្វាយ ខ្វល់នឹងការតវ៉ានេះឡើយ ។

ការតវ៉ានៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ បានធ្វើឡើងជាពីរគោលដៅ ដោយមួយក្រុម នាំគ្នាឈរតវ៉ាលើកបដាទាមទារ នៅមុខស្ថានទូតវៀតណាម និងមួយក្រុមទៀត ជួបជុំគ្នានៅលើទីលាន ប្រជាធិបតេយ្យ ដោយមានការលើកបដាទាមទារ និងថ្លែងសារផ្សេងៗ រិះគន់ និងថ្កោលទោស ទៅអ្នក នាំពាក្យស្ថានទូតវៀតណាម ។

លុះថ្ងៃបន្តិចក្រុមអ្នកតវ៉ា បាននាំគ្នាដង្ហែក្បួន ចេញពីទីលានប្រជាធិបតេយ្យ មកជុំគ្នានៅមុខស្ថានទូត វៀតណាម ធ្វើការតវ៉ារហូតដល់ពេលល្ងាច ដើម្បីបំបែកជួរគ្នា ។ ការតវ៉ាមិនបានជោគជ័យ នៅព្រឹកថ្ងៃ ទី១១ ខែសីហា ក្រុមអ្នកតវ៉ាបានអះអាងថា ពួកគេនឹងធ្វើការតវ៉ាជាថ្មីទៀត នៅព្រឹកថ្ងៃទី១២ ខែសីហា នេះ ។

សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានប្រកាសថា ពួកគេនឹងដឹកនាំ ធ្វើបាតុកម្មប្រឆាំងអ្នកនាំពាក្យស្ថានទូតវៀតណាម នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែ សីហា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង សូមទោសជា សាធារណៈ នូវការនិយាយថា ទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ន មិនមែនជាដែនដីប្រវត្តិសាស្រ្ត ខ្មែរកម្ពុជាក្រោម ។

ការតវ៉ាបែបនេះត្រូវបានធ្វើឡើងចំនួន ២ដងរួចមកហើយ តែមន្រ្តីស្ថានទូតវៀតណាម បានបង្ហាញនូវ ភាពក្រអើតក្រទមរបស់ខ្លួន មិនព្រមទទួលធ្វើតាមការទាមទារនោះឡើយ។ កុំថាឡើយ ការសុំទោស ស្ថានទូតវៀតណាម បានសម្តែងការបញ្ឈឺកាន់តែខ្លាំងថែមទៀត ទៅលើក្រុមអ្នកតវ៉ា តាមរយៈការមិន ទទួលញត្តិរបស់អ្នកតវ៉ា ដែលដង្ហែទៅកាន់ស្ថានទូតរបស់ខ្លួនកាលពីកន្លងទៅ ។ទង្វើរបស់ស្ថានទូតវៀត ណាម កំពុងតែដុតកំដៅ នៃកំហឹងរបស់អ្នកតវ៉ា នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែក្តៅខ្លាំងឡើងៗ ។

កាយវិការរបស់មន្រ្តីស្ថានទូតវៀតណាម នាពេលបច្ចុប្បន្ននេះ បាននិងកំពុងបង្ហាញនូវភាពក្រអើតក្រទម យ៉ាងខ្លាំង មកលើប្រជាជន និងប្រទេសកម្ពុជា ក្នុងនាមខ្លួនជាប្រទេស ដែលមានការរីកចម្រើនជឿន លឿនជាងកម្ពុជា ព្រមទាំងយោងទៅលើប្រវត្តិសាស្រ្តថា ពួកគេបានជួយកម្ពុជា ចេញពីរបបអាវខ្មៅ ប្រល័យពូជសាស្រ្តប៉ុលពត។តែការជួយនេះវៀតណាមខ្លួនឯងដឹងច្បាស់ថា ខ្លួនក៏ទទួលបានប្រយោជន៍ អ្វីនោះដែរ ។

វៀតណាម មិនត្រូវបំភ្លេចគុណបំណាច់ របស់ខ្មែរនោះទេ អំឡុងប្រទេសវៀតណាម ធ្វើសង្រ្គាម ជាមួយ សហរដ្ឋអាម៉េរិក កម្ពុជា ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ បានជួយជ្រោមជ្រែងវៀត ណាមយ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់ស្បៀង និងជំនួយផ្សេងៗទៀត រហូតទទួលបានជ័យជម្នះ លើយោធា អាម៉េរិក និងកាន់កាប់ទាំងស្រុង លើដែនដីភាគខាងត្បូងមួយនេះ។ កាន់តែពិសេសទៀត រាជរដ្ឋាភិបាល កម្ពុជា នាពេលបច្ចុប្បន្ន បាន និងកំពុងផ្តល់ជម្រកជ្រកកោនដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ឲ្យរស់នៅ និងប្រកបរបរដោយសុខសាន្ត។

វាប្រហែលជាមិនធ្ងន់ធ្ងរនោះទេ ត្រឹមពាក្យទទួលស្គាល់នូវប្រវត្តិសាស្រ្តពិត នៃទឹកដីខ្មែរកម្ពុជា តាមការ ទាមទាររបស់អ្នកតវ៉ា។ ការរំលោភបំពានយកទឹកដី និងការជិះជាន់ធ្វើទុក្ខលើប្រជាពលរដ្ឋខ្មែរក្រោម បានបន្សល់ភាពឈឺចាប់ខ្លាំងណាស់ទៅហើយ សម្រាប់ពលរដ្ឋខ្មែរ លើដែនដីកម្ពុជាក្រោម។ ទង្វើរបស់ វៀតណាម នាពេលនេះ គឺកំពុងបញ្ឈឺឲ្យពលរដ្ឋខ្មែរលើ និងខ្មែរក្រោម កាន់តែឈឺខ្លាំងថែមទៀត។

ការបញ្ឈឺរបស់ស្ថានទូតវៀតណាម វាមិនអាចរំងាប់អារម្មណ៍ នៃការឈឺចាប់បានឡើយ បើលោក ត្រឹង វ៉ាន់ថុង បន្តបញ្ឈឺវាមានតែបង្កឲ្យអារម្មណ៍អាវិជ្ជមាន និងការចងគំនុំរបស់ប្រជាពលរដ្ឋកាន់តែពុះ កញ្ជ្រោលថែមទៀត ។

សំណេរប្រវត្តិសាស្រ្តរបស់អ្នកនិពន្ធជាច្រើន លើពិភពលោក បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាង ត្បូងរបស់ប្រទេសវៀតណាម ប្រមាណ ២១ ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបានមកពីការកាត់ទៅឲ្យ របស់រដ្ឋាភិបាលបារាំង ពេលដាក់អាណានិគមលើប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការព្រមព្រៀងពីខ្មែរ ដែលជាម្ចាស់ស្រុកនោះឡើយ។ ផ្ទៃដី ដែលកាត់ចេញនេះ មានទំហំ ជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូម៉េត្រក្រឡា) ។

តឹកតាងបញ្ជាក់យ៉ាងច្បាស់ទៀតនោះ នាពេលបច្ចុប្បន្នលើទឹកដីទាំងនេះ មានប្រជាពលរដ្ឋរាប់សិបម៉ឺន នាក់ ព្រះសង្ឃរាប់ម៉ឺនអង្គ ទីអារាមរាប់រយ កំពុងមានវត្តមាន ជាវប្បធម៌ដ៏សម្បូរបែប របស់ខ្មែរជាច្រើន ផ្សេងទៀត ។

កំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្មែរកម្ពុជា បានបញ្ជាក់ថា វៀតណាម បានព្យាយាមធ្វើទុកបុកម្និញ សព្វ បែបយ៉ាងលើ ប្រជាពលរដ្ឋខ្មែរក្រោម តាមរយៈការកាប់សម្លាប់អ្នកតស៊ូខ្មែរក្រោមជាច្រើននាក់ ក្នុង បំណងលុបបំបាត់ឲ្យអស់នូវវប្បធម៌ខ្មែរលើដែនដីភាគខាងត្បូង ៕

ក្រសួងសុខាភិបាល ៖ កម្ពុជាមិនទាន់មាន អ្នកឆ្លង វីរុសអេបូឡា នោះទេ

$
0
0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ នេះ បានច្រានចោល នូវព័ត៌មានដែលថា ជំងឺអេបូឡា ឬហៅម្យ៉ាងទៀតថា ជំងឺគ្រុនឈាម នៅអាហ្វិក នោះ បានឆ្លងចូលមក ក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋាន តាមដានជំងឺឆ្លង នៃក្រសួងសុខាភិបាល បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤ នេះ ថា រហូតមក ទល់ពេលនេះ ប្រជាជនកម្ពុជានៅមិនទាន់មានអ្នកឆ្លងជំងឺ អេបូឡានេះនៅឡើយទេ ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “ជំងឺនេះមានហានិភ័យទាបទេ សម្រាប់ប្រទេសកម្ពុជា ដោយសារ ហេតុផលទីមួយ ទំនាក់ទំនងប្រទេសយើង ជាមួយប្រទេសលោកខាងលិច គឺមានតិចតួចណាស់ ទី២ ជំងឺនេះ ជាជំងឺមួយដែលប៉ះពាល់សាច់ផ្ទាល់ជាមួយអ្នកជំងឺ ឬ មួយក៏សត្វជ្រឹង ឬស្វាឪ ដែលមានផ្ទុកនូវ មេរោគ ក្នុងប្រទេសអាហ្វិក”។

លោកក៏បានបញ្ជាក់ទៀតថា “ជំងឺអេបូទ្បា រហូតមកដល់ពេលនេះ មិនទាន់មានវ៉ាក់សាំង ឬ ថ្នាំ សម្រាប់ ព្យាបាលជំងឺនៅទ្បើយនោះទេ តែយើងអាចព្យាលបាលវាបានតាមរបៀបសង្គ្រោះ ព្យាបាលតាមរក សញ្ញាវិជ្ជាពេទ្យ បើសិនជាគាត់ខ្វះជាតិទឹក យើងនឹងផ្ដល់ទឹក ហើយបើខ្វះឈាមយើង នឹងផ្ដល់ឈាមឲ្យ ផងដែរ”។

សូមបញ្ជាក់ថា ជំងឺអេបូទ្បានេះ ជាជំងឺមួយប្រភេទ ដែលកើតនៅលើមនុស្ស និងសត្វ ដូចជា សត្វស្វា ស្វាឪ និងសត្វជ្រឹង ជាដើម។ ជំងឺនេះ ចាប់ផ្តើមរាតត្បាតដំបូងនៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទន្លេ អេបូទ្បា ប្រទេសកុងហ្គូ និងតំបន់ដាច់ស្រយាល ក្នុងប្រទេសស៊ូដង់។ ហើយជំងឺនេះ ឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយឈាមមនុស្ស ទឹក សរីរាង្គ និងសរីរាង្គសត្វ ជាពិសេស តាមរយៈ សត្វដែលស្លាប់ក្នុងព្រៃកា្រស់ ដែលផ្ទុកវីរុសអេបូទ្បា នេះ ៕

ដុំមាស​១គីឡូ តម្លៃ​ជាង​កន្លះ​សែន​ដុល្លារ រកឃើញ​ម្ចាស់ ម្នាក់​ទៀត​ហើយ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត(Cellcard ) ជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ និងផ្តល់រង្វាន់ធំជាងគេនៅកម្ពុជា ឥឡូវនេះបានស្វែងរកឃើញ អ្នកឈ្នះរង្វាន់ចំនួន៦រូបទៀត ហើយសម្រាប់សប្តាហ៍ទី២ ក្នុងកម្មវិធីផ្ញើសារ "ដើម្បីឈ្នះ មាស១គីឡូ និងរង្វាន់លើកទឹកចិត្តចំនួន២តម្លឹង"។

នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០១៤ នេះ ក្រុមហ៊ុន Cellcard បានប្រគល់មាសសុទ្ធចំនួន ១គីឡូនិង ២ តម្លឹងទៅដល់អតិថិជនCellcard ដែលបានទទួលលេខសំណាង កាលពីថ្ងៃទី សៅរ៍ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ ដែលក្រុមហ៊ុនបានរកឃើញ នូវអតិថិជន ដែលមានសំណាងចំនួន៦រូប។

អ្នកមានសំណាង ទាំងនោះរួមមាន ១- អ្នកស្រី ឃន សុភ័ត្រ បានឈ្នះចំនួន១គីឡូមាស មានស្រុកកំណើតនៅខេត្ត (បាត់ដំបង) , ២ លោក គង់ រដ្ឋា ឈ្នះមាសចំនួន ២តម្លឹង ដែលមានស្រុកកំណើតនៅរាជាធានីភ្នំពេញ ,៣ លោក សឿន សេង បានឈ្នះមាសចំនួន ២តម្លឹង មានស្រុកកំណើត នៅខេត្តក្រចេះ , ៤ អ្នកស្រី កៅ រតនាវដ្តី ឈ្នះមាសចំនួន ២តម្លឹង មានស្រុកកំណើតនៅខេត្តកំពង់ធំ ៥, លោក ស្រ៊ាង ឡេង ឈ្នះមាសចំនួន ២តម្លឹង សព្វថ្ងៃមានស្រុកកំណើតនៅខេត្ត កណ្តាល និងទី៦ លោក ជា រ៉ាស៊ី ជាអ្នកឈ្នះមាសចំនួន២ តម្លឹងដូចគ្នា និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

លោក ស្រី ឃន សុភ័ត្រ បានឈ្នះចំនួន១គីឡូមាស បាននិយាយថា «ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ហើយពិតជាមិនគួរឲ្យជឿ ដែលខ្ញុំអាចឈ្នះមាស១គីឡូ ដែលមានតម្លៃ ៥,៨ម៉ឺនដុល្លារ លុយនេះនឹងអាចផ្លាស់ប្តូរ ជីវភាពគ្រូសារខ្ញុំបានហើយ ពីព្រោះថា សព្វថ្ងៃខ្ញុំជាកសិករ មានជីវភាពលំបាក ហើយនៅពេលនេះ Cellcard បានប្រគល់ឲ្យខ្ញុំ»។

លោកស្រីបានបន្តថា សូមអរគុណដែលបានបង្កើតកម្មវិធីនេះ ហើយក៏សូមផ្តាំទៅអតិថិជនCellcard ទាំងអស់ចូលរួមផ្ញើសារដើម្បីដូចរូបខ្ញុំ ដោយលោកអ្នកគា្រន់តែ ទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ឬផ្ញើសារដោយសរសេរ "1KG"យ៉ាងតិច៣លើកក្នុង ១សប្តាហ៍ ខណៈការផ្ញើសារ១លើកៗ ត្រូវចំណាយអស់១៥សេន ដើម្បីចូលរួមផ្សងសំណាង ឈ្នះរង្វាន់ធំពីCellcard ៕

ក្រុមអ្នកតវ៉ា រឿងប្រវត្តិសាស្រ្តខ្មែរក្រោម នឹងជួបជុំគ្នា មុខទូតវៀតណាម ម្តងទៀត នៅព្រឹកស្អែក

$
0
0

ភ្នំពេញ ៖ ក្រុមយុវជន ព្រះសង្ឃ និស្សិត រួមទាំងយុវជនខ្មែរ ដែលតវ៉ាពាក់ព័ន្ធនឹងរឿងប្រវត្តិសាស្រ្តទឹក ដីកម្ពុជាក្រោម នឹងជួបជុំគ្នាជាថ្មីម្តងទៀត នៅខាងមុខស្ថានទូតវៀតណាម វេលាម៉ោង ៨ ព្រឹក ថ្ងៃទី១២ ខែ សីហា ស្អែកនេះ ដើម្បីបន្តការទាមទារ ឱ្យអ្នកនាំពាក្យស្ថានទូតវៀតណាម សុំទោសជាសាធារណៈ ចំពោះសម្តីរបស់លោក ដែលថា ទឹកដីកម្ពុជាក្រោម ត្រូវបានគ្រប់គ្រង ដោយវៀតណាម យូរណាស់មក ហើយ ។

លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្តកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការតវ៉ាទាមទាររបស់យុវជន និស្សិត សមាគមខ្មែរក្រោម នាពេលនេះ មិនទទួលបានលទ្ធផលនោះទេ ហើយក្រុមរបស់លោក គ្រោងនឹងដឹកនាំបាតុកម្មតាមផែនការបន្តទៀត នៅព្រឹកស្អែក បន្ទាប់ពី ប្រកាស រំសាយនៅវេលាម៉ោង ៤ រសៀលថ្ងៃនេះ ។

លោកបានមានប្រសាសន៍ថា “ថ្ងៃនេះ មិនមានញត្តិទៀតទេ យើងមកស្ថានទូតវៀតណាម ដើម្បីសម្តែង មតិ ក្នុងន័យមកតាមដានអំពីញត្តិរបស់យើង ដែលបានដាក់ទៅស្ថានទូតវៀតណាមតាំងពីថ្ងៃទី២២ (ខែកក្កដា) តាមរយៈសាលារាជធានីភ្នំពេញ” ។

លោកបានបន្ថែមថា “ផែនការបណ្តោះអាសន្នរបស់យើង គឺយើងធ្វើ៣ថ្ងៃ នៅពេលនេះ ហើយបើសិន ៣ថ្ងៃនេះ មិនមានលទ្ធផល យើងនឹងមានផែនការថ្មីបន្តបន្ទាប់ទៀត” ។

គិតរហូតមកដល់ពេលនេះ រយៈពេលជាង ២ខែមកហើយ នៃការតវ៉ារបស់ក្រុមយុវជន ព្រះសង្ឃ និស្សិត សមាគមខ្មែរក្រោម ដែលទាមទារឱ្យមន្រ្តីអ្នកនាំពាក្យស្ថានទូតវៀតណាម នៅកម្ពុជា លោក ទ្រឹង វ៉ាន់ថុង ចេញមុខសុំទោសជាសាធារណៈ រឿងសម្តីរបស់លោក ដែលអះអាងថា ទឹកដីកម្ពុជាក្រោម ត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម តាំងជាយូរយារណាស់មកហើយ ។ ហើយលើកនេះ ជា លើកទី៣ ផងដែរ នៃការធ្វើបាតុកម្មទាមទាររបស់ក្រុមយុវជនទាំងនោះ ៕

ដោះលែង​នាយក​មន្ទីរពេទ្យ ១៧៩ និង​មនុស្ស ៦នាក់ទៀត ពាក់ព័ន្ធ​ការ​វះកាត់ ដូរ​ក្រលៀន (មានវីដេអូ)

$
0
0

- ការវះកាត់ដូរក្រលៀន ធ្វើឡើងដោយព្រមព្រៀងគ្នា គោលដៅមនុស្សធម៌ និងពង្រឹងសមត្ថភាព ផ្នែកវះកាត់ របស់គ្រូពេទ្យខ្មែរ

- ជនជាតិវៀតណាមជាង ១០គូ បានដឹកដៃគ្នា មកវះកាត់ដូរក្រលៀន នៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ៖ សំណុំរឿង ការវះកាត់ ដូរក្រលៀន និងជួញដូរក្រលៀន ដែលធ្វើឱ្យ មានការ ចាប់អារម្មណ៍ ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ នៅក្នុង ប្រទេសកម្ពុជា ជាពិសេស ជាប់ពាក់ព័ន្ធ នឹងនាយកមន្ទីរពេទ្យ អនុប្រធានមន្ទីរពេទ្យ ព្រមទាំង វេជ្ជបណ្ឌិត ជនជាតិចិន នៅមន្ទីរពេទ្យ ព្រះកេតុមាលា ហៅពេទ្យធំ ឬពេទ្យ ១៧៩នោះ ឥឡូវនេះ ត្រូវបានលាត ត្រដាង ពីមន្រ្តីនគរបាលជំនាញ ថា ករណីវះ ដូរយក ក្រលៀន នៅក្នុងមន្ទីរពេទ្យមួយនេះ មិនមែនជារឿង ខុសច្បាប់នោះឡើយ ពោលជា ការយល់ព្រម រវាងអ្នកផ្តល់ និងអ្នកទទួល ហើយដើម្បីអភិវឌ្ឍន៍ បច្ចេកទេសវិទ្យាសាស្រ្ត ពោលជា ការពង្រឹង សមត្ថភាព របស់ក្រុមគ្រូពេទ្យកម្ពុជា លើកការវះកាត់ ដូរយកក្រលៀន ជាមួយគ្រូពេទ្យ មកពីប្រទេសចិន។

ការបញ្ជាក់ហេតុផល ដែលធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ក្រោមវត្តមានស្នងការរង នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ព្រំ សន្ធរ និងលោក កែវ ធា នាយការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ក្រោយពីមនុស្ស៧នាក់ រួមមាន នាយកមន្ទីរពេទ្យ ព្រះកេតុមាលា លោកឧត្តមសេនីយ៍ឯក លី សុវណ្ណ អនុប្រធានមន្ទីរពេទ្យ លោកឧត្តមសេនីយ៍ទោ កែវ តារាវុធ វេជ្ជបណ្ឌិត ជនជាតិចិន អ្នកបក ប្រែជនជាតិខ្មែរ និងជនជាតិវៀតណាម ស្រីប្រុស៣នាក់ទៀត ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ឱ្យមានសេរីភាព បន្ទាប់ពីឃាត់ខ្លួន យកទៅសួរនាំ កាលពី២ថ្ងៃមុន ។

ក្នុងសន្និសីទកាសែត លោក ព្រំ សន្ធរ បានបញ្ជាក់ថា "ការវះដូរក្រលៀន ធ្វើឡើងដើម្បី អភិវឌ្ឍន៍ បច្ចេកទេស វិទ្យាសាស្រ្ត និងដើម្បី ជួយជនរងគ្រោះ នាពេលអនាគត ព្រមទាំងតាមផ្លូវមនុស្សធម៌" ។

លោកឧត្តមសេនីយ៍ បានបន្តថា ក្រោយពីចុះធ្វើការស្រាវជ្រាវ រួចមក និងតាមរយៈការ ទទួលព័ត៌មាន ព្រមទាំងការបង្ហាញហេតុផល ពីសំណាក់ នាយកមន្ទីរពេទ្យ អនុប្រធានមន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ជនជាតិចិននោះ អ្នកដែលទៅវះដូរក្រលៀន ធ្វើឡើងដោយ ព្រមព្រៀងគ្នា ស្ម័គ្រចិត្ត ហើយតម្លៃនៃ ការវះកាត់គឺអាស្រ័យ លើមន្ទីរពេទ្យ ជាអ្នកគិត ។

លោកព្រំ សន្ធ បានសង្កត់ធ្ងន់ថា ការវះកាត់ដូរក្រលៀននេះ មិនមែនធ្វើឡើង ដោយការកេងប្រវ័ញ នឹងការបោកបញ្ឆោត អ្នកដែលត្រូវផ្តល់ក្រលៀន នោះឡើយ ពោលអ្នកផ្តល់ និងអ្នកទទួល បានទៅជួបគ្រូពេទ្យចិន ហើយវះកាត់ប្តូរក្រលៀន នៅទីនោះ តែម្តង ។ បើតាមស្នងការរង នគរបាលរូបនេះ ចាប់តាំងពីដើមឆ្នាំ២០១៤ រហូតមក ដល់ពេលនេះ មានអ្នកមកវះកាត់ ដូរក្រលៀន ជា១០គូ ហើយក្នុងនោះ ជាជនជាតិ វៀតណាម មិនមានជនជាតិខ្មែរ នោះឡើយ ។

លោកឧត្តមសេនីយ៍ បានប្រៀបធៀប ពីករណីវះដូរក្រលៀនលើកនេះ និងករណីជួញដូរ ក្រលៀនលើកមុន ដែលត្រូវបានកម្លាំង សមត្ថកិច្ចរបស់លោក ចាប់ខ្លួនបញ្ជូនទៅ កាន់តុលាការនោះ ជាការខុសគ្នាពោល ករណីមុន កើតឡើងដោយ មានពាក្យបណ្តឹងរបស់ជនរងគ្រោះ និងក្លែងឯកសារ ព្រមទាំង បោកបញ្ឆោត ជនគ្រោះដើម្បីវះយកក្រលៀន ហើយយកទៅលក់បន្ត ។

សូមបញ្ជាក់ថា មនុស្ស៧នាក់ ត្រូវកម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ចាប់ខ្លួន យកទៅសួរនាំ ក្រោយពីទទួលបានព័ត៌មាន នៃការវះកាត់ និងជួញដូរក្រលៀន នៅមន្ទីរពេទ្យព្រះកេតុមាលា ដែលធ្វើឱ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ព្រោះតែ មនុស្សទាំង៧នាក់នោះ រួមមាន ទាំងនាយកមន្ទីរពេទ្យ ជាមន្រ្តីយោធាពាក់ផ្កាយ៣ អនុប្រធានមន្ទីរពេទ្យ ពាក់ផ្កាយពីរ ទៀតផង ។

ករណីនេះ ក៏មានការបង្ហាញវត្តមាន ចុះទៅពិនិត្យផ្ទាល់ផងដែរ ពីសំណាក់នាយកឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅកន្លែងវះកាត់ ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ៕

លោកឧត្តមសេនីយ៍ ព្រំ សន្ធរ ស្នងការរងនគរបាល រាជធានីភ្នំពេញ

លោក កែវ ធា នាយការិយាល័យ ប្រឆាំងការជួួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ


ក្រឡាប់រថយន្ត ដឹកចំណីសត្វ របស់ក្រុមហ៊ុន លីហុងឆាយ នៅមុខវត្ត ជ្រោយអំពិល សំណាងល្អ គ្មាន រងរបួស

$
0
0

ភ្នំពេញ : រថយន្តចំណុះ ៣តោនមួយគ្រឿង ដឹកចំណីសត្វពេញ បានក្រឡាប់កណ្តាលផ្លូវ នៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ នៅ ខាងមុខក្លោងទ្វារចូលវត្តជ្រោយអំពិល តាមផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកចំណីសត្វរបស់ក្រុមហ៊ុន លី ហុងឆាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2307 បើកបរដោយបុរស ឈ្មោះ នៅ ពៅ អាយុ ៣៥ឆ្នាំ ស្នាក់ក្នុងក្រុមហ៊ុន ស្ថិតនៅសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

អ្នកឃើញហេតុការណ៍ ដ៏គួរឲ្យញាក់សាច់នេះ បាននិយាយថា នៅមុនពេលកើតហេតុ រថយន្តធ្វើដំណើរ ក្នុងទិសដៅ ពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ រថយន្តបើកប្រជែងរថយន្តដែលនៅខាងមុខ ហើយចាក់គួខ្លាំងពេក បណ្តាលឲ្យរថយន្តផ្អៀងក្រឡាប់បះជើង អូសនៅថ្នល់ប្រមាណជាង៣០ម៉ែត្រ បណ្តាលឲ្យរថយន្ត ត្រឡប់បែរក្បាលមកទិសខាងលិចវិញ បែកកញ្ចក់មុខ  តែមិនបណ្តាលឲ្យគ្រោះ ថ្នាក់ដល់នរណាម្នាក់ឡើយ ។

អ្នកបើកបររថយន្តបានឲ្យដឹងថា ខ្លួនដឹកចំណីសត្វ  ពីក្រុមហ៊ុនលីហុងឆាយ ដែលមានទីតាំង នៅព្រែក ព្នៅ ដើម្បីយកផ្ទេរដាក់រថយន្តផ្សេងទៀត នៅម្តុំវត្តចំប៉ា ដែលប្រមាណ១គីឡូម៉ែត្រ ពីចំណុចកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដោះស្រាយ ដើម្បីសម្រួលចរាចរ កុំឲ្យកកស្ទះ និងឲ្យអ្នកបើក បរហៅរថយន្តមក ស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង ដោយហេតុថា ក្នុងករណីគ្រោះថ្នាក់ក្រឡាប់ រថយន្តនេះ មិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ឬសម្បត្តិអ្នកដទៃ នោះទេ ៕

ហ្គូលៃ នឹងធ្វើឱ្យភ្ញៀវ ប្លែកមាត់ ជាមួយនឹង ចុងភៅជំនាញ មកពីម៉ាឡេស៊ី

$
0
0

ភ្នំពេញ៖ ទោះជាយឺតបន្តិច មកកាន់ទីផ្សារកម្ពុជា ប៉ុន្តែភោជនីយដ្ឋាន ហ្គូលៃ មានគោលដៅ ចង់ផ្តល់រសជាតិថ្មី ដល់អតិថិជន នៅកម្ពុជា ជាមួយនឹងចុងភៅជំនាញ មកពីប្រទេសម៉ាឡេស៊ី ។

ភោជនីយដ្ឋាន ហ្គូលៃ (Gulai Restaurant) ) ត្រូវបានបើកសម្ពោធ ដាក់ឱ្យបម្រើសេវាម្ហូបអាហារ ដល់ភ្ញៀវ កាលពីរាត្រី ចុង សប្តាហ៍ នៅសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិតិ្តយសនានា ចូលរួមយ៉ាងច្រើនកុះករ ។

លោកស្រី Susie Ibrahim ម្ចាស់ភោជនីយដ្ឋាន ហ្គូលៃ បានឱ្យដឹងថា ភោជនីយដ្ឋាន ដែលទើបសម្ពោធថ្មី របស់លោកស្រី នឹង បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់ សម្រាប់គ្រប់ ជនជាតិ ទាំងអស់ មិនថាកម្ពុជា ម៉ាឡេស៊ី អឺរ៉ុប វៀតណាមចិន ឬជនជាតិណាឡើយ ភោជនីយដ្ឋាន ហ្គូលៃ ស្វាគមន៍ទាំងអស់។

លោកស្រី Susie Ibrahim បានបន្ថែមថា ភោជនីយ៍ដ្ឋានថ្មីនេះ មានចុងភៅម៉ាឡេស៊ី ចំណានៗ ដែលធ្វើឱ្យ ភោជនីយដ្ឋាន មានម្ហូបជាង ១០០មុខ សម្រាប់បម្រើដល់ ភ្ញៀវ ធ្វើឱ្យអតិថិជន កាន់តែប្លែកមាត់ ជាមួយរសជាតិថ្មី។

ភោជនីយដា្ឋន ហ្គូលៃ អាចទទួលភ្ញៀវបាន ជាង ២០០នាក់ ក្នុងពេលតែមួយ ដោយមាន បីកន្លែងសំខាន់ៗ ក្នុងនោះរួមមាន បន្ទប់ VIP (សម្រាប់ក្រុមគ្រួសារ) អាចឱ្យភ្ញៀវអង្គុយបាន ៣០នាក់ កន្លែងអង្គុយ បែបជប៉ុន ចំនួន២០នាក់ និងកន្លែងតុមូល មានកៅអី អាចឱ្យភ្ញៀវ អង្គុយទទួលទាន ចាប់ពី ៦០នាក់ ទៅ៧០នាក់ ហើយមានកន្លែងអង្គុយ នៅខាងមុខ ផងដែរ។

ម្ចាស់ភោជនីយដ្ឋាន ដ៏រួសរាយខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់តម្លៃ មានលក្ខណៈសមរម្យ អាចឱ្យភ្ញៀវ ទទួល យកបាន ដោយអាហារបូហ្វេ មួយឆ្អែត សម្រាប់មនុស្សម្នាក់ តម្លៃតែ ៨ដុល្លារ ហើយអាហារម្ហូបកាម៉ន់ មួយមុខៗ មានតម្លៃ ចាប់ពី ១ដុល្លារកន្លះ ដល់២ដុល្លារជាដើម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ចេះបើក​រថយន្ត​ស្ទើរ រេ​ចង្កូតធ្លាក់​ចូលទឹក​ប្រឡាយ ស្លាប់ ៣នាក់ (មានវីដេអូ)

$
0
0

ភ្នំពេញ ៖ បុរស ៣នាក់ បានឈ្លក់ទឹកស្លាប់ ក្នុងរថយន្តភ្លាមៗ ក្រោយពីបើករថយន្ត រេចង្កូតធ្លាក់ចូលទឹកប្រឡាយ ពេលកំពុងបើកមើលទេសភាព កាលពីវេលាម៉ោង ៣៖៤០នាទី រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

មន្រ្តីនគរបាល ប៉ុស្តិ៍ច្បារអំពៅ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ៥នាក់ បើកនិងជិះរថយន្ត ១បាំងកន្លះមួយគ្រឿង ពាក់ស្លាកលេខ គ០៨៨៧ភព២ តាមបណ្តោយផ្លូវលំ ក្នុងភូមិសាស្រ្តខាងលើ ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយ បណ្តាលឱ្យអ្នកបើកបរ និងអ្នកជិះក្នុងកាប៊ីន ជាមួយទាំង ៣នាក់ ឈ្លក់ទឹកស្លាប់ភ្លាមៗតែម្តង ។ ដោយឡែកស្រ្តី និងបុរសម្នាក់ទៀត ដែលជិះនៅពីក្រោយ រួចផុតពីសេចក្តីស្លាប់ ពីព្រោះហក់ចេញពីរថយន្តទាន់ ។

មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា ក្រោយការសួរនាំ អ្នកបើករថយន្តចេះស្ទើរ ហើយមុនដំបូងជនរងគ្រោះម្នាក់ទៀតជាអ្នកបើក លុះពេលឈប់រថយន្ត ក៏ជនរងគ្រោះដែលចេះបើកស្ទើរ បានចូលមកបើក ក៏ជួបគ្រោះថ្នាក់តែម្តងទៅ ។

បើតាមមន្រ្តីនគរបាលមូលដ្ឋាន ចុះទៅពិនិត្យនៅកន្លែងកើតហេតុនោះ បាននិយាយថា ជនរងគ្រោះទី១ ឈ្មោះ ជុំ អឿន អាយុ៦៥ឆ្នាំ ទី២ឈ្មោះ សី អាយុ៣០ឆ្នាំ និងទី៣ ឈ្មោះ ឯម សារី អាយុជាង ៦០ឆ្នាំ ដែលជនរងគ្រោះទាំងនេះ មិនមែនជាម្ចាស់រថយន្តនោះឡើយ ពោលម្ចាស់រថយន្ត ឈ្មោះ ហេង ហាក់ឡុង ។

ជនរងគ្រោះដែល ស្លាប់ទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ថា រស់នៅប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧មករា ពោលជាបុគ្គលិករបស់ក្រុមហ៊ុនឯកជន នៅទីនោះ ។ ក្រោយទទួលបានព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យសង្វែកនេះ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដោយស្ទូចរថយន្ត និងទាញសពមកលើគោក ហើយប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ក្រសួងសុខាភិបាល ៖ វីរុស អេបូទ្បា មិនទាន់លេចមុខ នៅកម្ពុជាទេ

$
0
0

ភ្នំពេញ ៖ មន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ បាន បញ្ជាក់ ប្រាប់ថា វីរុសអេបូទ្បា ឬហៅម្យ៉ាងទៀតថា ជំងឺគ្រុនឈាម នៅអាហ្រ្វិកខាងលិច មិនទាន់លេចរូបរាងចេញនៅទ្បើយនោះទេ នៅប្រទេសកម្ពុជា ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន តាមដានជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០១៤ នេះ ថា រហូតមក ទល់ពេល នេះ ប្រជាជនកម្ពុជា នៅមិនទាន់មានអ្នកឆ្លងជំងឺ អេបូឡានេះនៅឡើយទេ ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “ជំងឺអេបូទ្បានេះ មិនទាន់មានការ រីករាលដាល តាមបណ្ដាប្រទេស ផ្សេងៗទៀត នៅទ្បើយទេ ក្រៅពីប្រទេសចំនួន៤ ដែលបានឆ្លងរួចមកហើយនោះ”។

សូមបញ្ជាក់ថា ជំងឺអេបូទ្បានេះ ជាជំងឺមួយប្រភេទ ដែលកើតនៅលើមនុស្ស និងសត្វ ដូចជា សត្វស្វា ស្វាឪ និងសត្វជ្រឹងជាដើម ។ ជំងឺនេះ ចាប់ផ្តើមរាតត្បាតដំបូងនៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទន្លេ អេបូទ្បា ប្រទេសកុងហ្គោ និងតំបន់ដាច់ស្រយាល ក្នុងប្រទេសស៊ូដង់។ ហើយជំងឺនេះ ឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយឈាមមនុស្ស ទឹក សរីរាង្គ និងសរីរាង្គសត្វ ជាពិសេស តាមរយៈ សត្វដែលស្លាប់ក្នុងព្រៃកា្រស់ ដែលផ្ទុកវីរុសអេបូទ្បានេះ ៕

USAID និង KOICA ចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីជួយប្រព័ន្ធអប់រំ នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េ (KOICA) បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកព័ត៌មាន និង បច្ចេកទេសសារគមនាគមន៍ (Information and Communication Technology ឬICT) ដល់សិស្សសាលានៅកម្ពុជា។ ការចុះ អនុស្សារណៈនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ នាស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ក្នុងន័យគាំទ្រ ផែនការជាយុទ្ធ សាស្រ្តក្នុងវិស័យអប់រំរបស់កម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ លោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នៅ កម្ពុជាមានមនុស្សច្រើន ដែលស្ថិតក្នុងវ័យក្មេង ដោយប្រហែល ពាក់កណ្តាលនៃប្រជាជន ស្ថិតក្នុងអាយុក្រោម ២៥ឆ្នាំ។

លោកស្រីបន្តថា “ដោយមានប្រជាជនច្រើនស្ថិតនៅក្នុងវ័យក្មេង ដូច្នេះអ្នកផ្តល់ជំនួយអន្តរជាតិ គួរតែផ្តោតការវិនិយោគទៅ លើវិស័យអប់រំ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យ ទីភ្នាក់ងារ USAID និងទីភ្នាក់ងារ KOICA ធ្វើការជាមួយគ្នាដើម្បីផ្តល់ការ បណ្តុះបណ្តាល ដ៏មានសារសំខាន់ ដល់សិស្សសាលានៅក្នុងខេត្តទាំងបី”។

ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាម៉េរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យអ្នក ស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ KOICA ចុះទៅធ្វើការនៅតាមទីតាំងអប់រំ ដែលជួយដោយទីភ្នាក់ងារ USAID នៅខេត្តសៀមរាប, ក្រចេះ និងកំពង់ចាម។ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ KOICA ដែលមានបទពិសោធន៍ផ្នែក ICT នឹងបង្រៀនជំនាញកុំព្យូទ័រ ដល់ សិស្សសាលា នៅក្នុងបន្ទប់កុំព្យូទ័រ ដែលជួយដោយទីភ្នាក់ងារ USAID។

កិច្ចព្រមព្រៀងនេះ ផ្តល់ក្របខណ្ឌមួយ សម្រាប់ឲ្យទីភ្នាក់ងារទាំងពីរ បន្តស្វែងយល់ពីឱកាស សម្រាប់ធ្វើសហប្រតិបត្តិការ ថែមទៀត ដើម្បីពង្រីកលទ្ធភាព ក្នុងការទទួលបានការសិក្សា ប្រកបដោយគុណភាពស្របតាមគោលដៅ និងអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងផែនការ ជាយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងវិស័យអប់រំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។

ទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាមានកម្មវិធីមួយចំនួន ដែលគាំទ្រដល់កំណើនគុណភាព លទ្ធភាពទទួលបាន និងប្រយោជន៍ ទាក់ទងនៃការអប់រំជាមូលដ្ឋាន សម្រាប់យុវជនកម្ពុជា ដូចជា តាមរយៈការផ្តល់អាហារូបករណ៍ សម្រាប់យុវជន ដែលស្ថិតក្នុង ស្ថានភាពខ្សត់ខ្សោយ អំណោយ ថវិកាសម្រាប់កែលំអសាលារៀន, ការរៀបចំ និងការធ្វើតេស្តទៅលើកម្មវិធីសិក្សា ការបណ្តុះ បណ្តាលគ្រូបុគ្គលិក នៃអង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាល៕

Viewing all 8042 articles
Browse latest View live




Latest Images