Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មនុស្ស ២៩ នាក់ ស្លាប់ដោយសារ ទឹកជំនន់ ក្នុងនោះ កុមារ ១៦ នាក់

$
0
0

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ២៩ នាក់ បានស្លាប់ដោយសារ ទឹកជំនន់ គិតមកត្រឹម ល្ងាចថ្ងៃ អង្គារ ទី១២ ខែសីហា ឆ្នាំ២០១៤នេះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាច ថ្ងៃអង្គារនេះ លោក កែវ វី នាយខុទ្ទកាល័យ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថា "ក្នុងចំណោម២៩នាក់ មានកុមារ ១៦ នាក់"។

ជាមួយគ្នានេះ លោក ញឹម វណ្ណ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ បានឲ្យដឹងថា មូលហេតុ នៃការស្លាប់បណ្ដាលមកពីសត្វពស់ចឹក លង់ទឹក និង ទឹកហូរគួចយក ទៅជា ដើម ។

នៅក្នុងដំណើរចុះត្រួតពិនិត្យ ស្ថានភាពទឹក នៅក្នុងខេត្តតាកែវ និងកំពង់ស្ពឺ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែ សីហា ឆ្នាំ២០១៤នេះ លោក ញឹម វណ្ណ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ត រាយបានឲ្យដឹងថា ខេត្តកំពង់ស្ពឺតាកែវ និងបណ្ដាស្រុកមួយចំនួន ក្នុងខេត្តព្រៃវែង និងកណ្ដាល កំពុង ជួបបញ្ហាខ្វះខាតទឹកធ្វើស្រូវយ៉ាងធ្ងន់ធ្ងរ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃដដែលនេះ លោក ញឹម វណ្ណដា បន្តថា «យើងសូម បញ្ជាក់ថា ទឹកជំនន់ដែលកំពុងតែកើតមានប៉ះពាល់តែ១២ ខេត្ត-ក្រុងតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់តាកែវ កំពង់ស្ពឺជួបគ្រោះរាំង ស្ងួតខ្លាំង»។ លោក ញឹម វណ្ណដា បន្ថែមថា ខេត្តដែលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ខ្លាំងជាងគេ គឺកំពង់ចាម ។

សូមបញ្ជាក់ថា នាឆ្នាំ ២០១៣កន្លងទៅ របាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ត រាយ បានបង្ហាញថា គ្រោះទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្ស ១៦៨នាក់ និង ប៉ះពាល់ ខូចខាតគិត ជាទឹកប្រាក់អស់ ប្រមាណ ៣៥៦លានដុល្លារ ៕


បេក្ខជន​ ប្រឡងបាក់ឌុប មានវាសនា ជាប់ប្រមាណតែ ៥ភាគរយ ប៉ុណ្ណោះ

$
0
0

ភ្នំពេញ៖ តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលជិតស្និទ្ធនឹងរាជរដ្ឋាភិបាលកម្ពុជា បានលួចបង្ហើបឲ្យដឹងថា បេក្ខជនដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៤នេះ មានវាសនាជាប់ទៅសិក្សា បន្តនៅសកលវិទ្យាល័យ មានប្រហែល តែ ៥ភាគរយប៉ុណ្ណោះ។

ប្រភពខាងលើបន្តថា ប្រហែលដោយសារ តែមានចំនួនតួលេខប្រឡងធ្លាក់រហូតទៅដល់ ៩០ភាគរយនោះ ទើបប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន រៀបចំការប្រឡងជាលើកទី២ ឡើងវិញ ដើម្បីផ្តល់ឱកាសឲ្យបេក្ខជនប្រឡង មានឱកាសជាថ្មី។

ប៉ុន្តែទោះបីជាយ៉ាងណា មានមតិមួយចំនួនបានលើកឡើងថា ទោះបីជាការប្រឡងឡើងវិញ ក៏មិនមានចំនួនជាប់ច្រើនដែរ គឺដូចគ្នាទៅនឹងការប្រឡងលើកទី១ដដែល ដោយសារគុណភាពនៃការអប់រំខ្សោយ។

ជុំវិញបញ្ហាខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា លោក រស់ សាលីន បានទេ៕

Photo by DAP-News

នាយរង សង្កាត់រដ្ឋបាល ព្រៃឈើស្នួល លោក ថោង សុភា ប្រើតួនាទីរបស់ខ្លួន រកស៊ីដឹកជញ្ជូនសត្វព្រៃ និងកាងរថយន្ត ដឹកឈើ ផ្គើនទៅនឹងថ្នាក់លើ

$
0
0

ក្រចេះ ៖ ប្រភពព័ត៌មាន ពីសមត្ថកិច្ចស្រុកស្នួល បានប្រាប់ឲ្យដឹងថា លោក ថោង សុភា នាយរងសង្កាត់ រដ្ឋបាលព្រៃឈើស្នួល បាន និងកំពុងប្រើប្រាស់នូវសិទ្ឋិអំណាចរបស់ខ្លួន ទៅប្រកបរបររកស៊ី ដឹកជញ្ជូន សត្វព្រៃជាមួយស្រីស្នេហ៍ និងកាងរថយន្តដឹកឈើប្រណីត ដោយមិនខ្លាចញញើត ទៅនឹងបទបញ្ជា របស់ថ្នាក់លើបន្តិចសោះឡើយ ។

ការបែកធ្លាយ នូវរឿងរ៉ាវរបស់លោក ថោង សុភា នាយរង សង្កាត់រដ្ឋបាលព្រៃឈើរូបនេះ បានទម្លាយ អាថ៌កំបាំងរបស់ខ្លួន បន្ទាប់ពីសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថម្នាក់ ដេញស្ទាក់ចាប់ឃាត់បានរថយន្ត សាំងយ៉ុងពណ៌ស មួយគ្រឿង ដែលមានផ្ទុកឈើប្រណីតជាច្រើនសន្លឹក  នៅចំណុចភូមិផ្អាក ឃុំស្នួល ស្រុកស្នួល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤ ដោយប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ស្នួលចាត់ការបន្ត ។

ប្រភពដដែល បានឲ្យដឹងដែរថា លោក ថោង សុភា ក្រៅពីតួជានាយរងរដ្ឋបាលព្រៃឈើ លោក ក៏បាន ប្រើប្រាស់ នូវរថយន្តរបស់ខ្លួន ប្រកបនូវរបររកស៊ីដឹកជញ្ជូនសត្វព្រៃ ជាមួយស្រីស្នេហ៍ ជាយូរមកហើយ ព្រមទាំងកាងនូវរថយន្តដឹកឈើប្រណីត ក្នុងទឹកដីរបស់ខ្លួន ដោយទទួលបានប្រយោជន៍ ពីពួកឈ្មួញ ក្នុងមួយជើងតម្លៃ ២៥០ដុល្លារ  ។

មជ្ឈដ្ឋានមួយចំនួនបានរិះគន់ ទៅលើ លោក ថោង សុភា ដែលថ្នាក់លើបានដាក់ទៅបម្រើការងារ ដើម្បី បង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃឈើ ជាក់ស្តែងបែរជាមន្ត្រី រូបនេះ ប្រើតួនាទីរបស់ខ្លួន ដោយផ្គើនទៅនឹងបទបញ្ជា របស់ថ្នាក់លើទៅវិញ ។

តាមការឲ្យដឹងពីក្រុមសមត្ថកិច្ច ស្រុកស្នួលបន្ទាប់ពីការសាកសួរម្ចាស់រថយន្ត ខណៈចាប់ឃាត់បាន ភ្លាមៗ ម្ចាស់រថយន្តបានសារភាពថា នេះជាជើងទី៣ហើយ ដែលលោកនាយរង សង្កាត់រដ្ឋបាលព្រៃ ឈើរូបនេះ ជាអ្នកទទួលខុសត្រូវចំពោះឈ្មួញជាម្ចាស់រថយន្តខាងលើ ដោយសន្យាថា នៅក្នុងទឹកដី ផ្នែករដ្ឋបាលព្រៃឈើឆ្លូង លោកជាអ្នកទទួលត្រូវដោយគិតជាទឹកប្រាក់២៥០ដុល្លារក្នុងមួយជើង ។

ដោយឡែក លោក ថោង សុភា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ បានឆ្លើយតប តាមទូរស័ព្ទ កាល ពីព្រឹកថ្ងៃទី១១ សីហា ថា ចំពោះការចោទថា លោកអ្នកកាងនោះ មិនត្រឹមត្រូវទេ ហើយលោក ក៏ពុំបាន ទទួលលុយ ពីនរណាដែរ ដោយលោកគ្រាន់តែមានអ្នកស្គាល់គេពឹងឲ្យជួយទេ ។  

នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល លោក កែវ ចំណាន បានប្រាប់ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា ចំពោះទង្វើបែបនេះអ្នកធ្វើ គឺអ្នកនោះជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់ ដោយឡែកចំពោះ រថយន្តដឹកឈើ កម្លាំងជំនាញលោក បានដឹកយកមករក្សាទុក នៅសង្កាត់ស្នួល ហើយលោកបាន កសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើ ដើម្បីធ្វើការផាកពិន័យ ទៅតាមច្បាប់ដោយគិតជាទឹកប្រាក់ ប្រមាណជិត ៨ លានរៀល ៕

អាជីវករ ទន្លេបាទីត្អូញត្អែរ រឿងក្រុមហ៊ុន មិនអភិវឌ្ឍន៍

$
0
0

ភ្នំពេញ ៖ ក្រុមអាជីវករ នៅរមណីយដ្ឋាន ទន្លេបាទី បានត្អូញត្អែរនាំគ្នាផ្តិតមេដៃ ទាមទារឲ្យអភិបាល ខេត្ត ជួយដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន សុខ សារឿន ដែលទទួលបានសិទ្ធ ក្នុងការអភិវឌ្ឍន៍ រមណីយដ្ឋាន មួយនេះជាង ១០ឆ្នាំ តែមិនឃើញមានការរីកចម្រើន ។

អាជីវករមួយរូបនិយាយថា អាជីវករជាង ២០០នាក់ ដែលលក់ដូរ នៅរមណីយដ្ឋានទន្លេបាទី បាននាំគ្នា ផ្តិតមេដៃសំណូមពរ ឲ្យអាជ្ញាធរផ្តល់អាជ្ញាប័ណ្ណ ពីក្រុមហ៊ុន សុខ សារឿន ពីព្រោះគ្មានការអភិវឌ្ឍន៍ នាំ ឲ្យភ្ញៀវមកកំសាន្តតិចទៅៗ ធ្វើឲ្យអាជីវករដែលជួលតូបពីក្រុមហ៊ុនលក់មិនដាច់ ជំពាក់ប្រាក់តែក្រុម ហ៊ុន ។

អាជីវកររូបនោះនិយាយថា អាជីវករត្រូវបង់ថ្លៃជួលតូបមួយ ៦ម៉ឺនរៀលក្នុងមួយខែ និងត្រូវបង់ ២៥ម៉ឺន ក្នុងមួយខែ រីឯតម្លៃរថយន្តរបស់ភ្ញៀវទេសចរ ៨០០០រៀល ក្នុងមួយរថយន្ត និង ៣០០០ រៀល ក្នុង ម៉ូតូមួយគ្រឿង ។

កាលពីថ្ងៃអាទិត្យ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានថ្លែងនៅចំពោះមុខ អាជីវករដោយ សន្យាគិតគូពីសំណើរបស់អាជីវករ ព្រោះសង្កេតឃើញថា ជាទូទៅក្រុមហ៊ុនទទួលបានសិទ្ធ តែគ្មាន ឃើញការអភិវឌ្ឍន៍នោះទេ ៕

លោក វង សូត ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់កុមារកំព្រា

$
0
0

កណ្តាល៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានអញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់កុមារកំព្រានៅបូរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី និងកុមារកំព្រាមកពីមជ្ឈមណ្ឌលគៀនឃ្លាំង ស្ថិតនៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ២០០នាក់។

ក្នុងអញ្ជើញសាកសួរសុខទុក្ខដល់កុមារកំព្រានាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ ក៏មានការអញ្ជើញចូល រួមពីសំណាក់អភិបាលរងខេត្តកណ្តាល លោកគ្រូ អ្នកគ្រូជាច្រើនអ្នកផងដែរ។
លោក រស់ សុខុន ប្រធានមណ្ឌលបូរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី បានរាយការណ៍ឲ្យដឹងថា មណ្ឌល បូរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី បានទទួលការគាំទ្រពីសំណាក់អង្គការដៃគូ។

ជាពិសេសទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ថវិកាចំនួន ១លាន ៩សែន រៀលជារៀងរាល់ខែសម្រាប់សម្រួល ការលំបាករបស់កុមារកំព្រានៅក្នុងមណ្ឌល។

លោកបានបន្តទៀតថា បច្ចុប្បន្នកុមារកំព្រាស្នាក់នៅក្នុងមណ្ឌលមានចំនួន ៨៩នាក់ មានស្រី ៤៣នាក់ ដោយបានរៀននៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ និងសាលាបច្ចេកទេស។
លើសពីនេះកុមារទាំងអស់ទទួលបានការអប់រំពីថ្នាក់ដឹកនាំមណ្ឌល ១ខែម្តង ដើម្បីក្តាប់រាល់សំណូមពរ របស់ពួកគេពីការសិក្សាណែនាំឲ្យអនុវត្តឲ្យបានល្អនូវបទបញ្ជាផ្ទៃក្នុងរបស់មណ្ឌលទន្លាប់ខ្លួនជាកូនល្អ សិស្សល្អ និង ជួយផ្តល់កម្លាំងចិត្តដល់សិស្ស ដែលរៀនខ្សោយឲ្យខិតខំរៀនបន្ថែមទៀតនៅម៉ោង ២ដល់ម៉ោង៤ល្ងាច។
មានប្រសាសន៍នាឱកាសនោះ លោក វង សូត បាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច មន្ទីរសង្គមកិច្ចខេត្តកណ្តាល អាជ្ញាធរដែនដី ជាពិសេសបុគ្គលិក មន្រ្តីរាជការ នៃបូរីកុមារ មិត្តភាពកម្ពុជា បារាំង ហុងគ្រី និងមជ្ឈមណ្ឌលកុមារកំព្រាគៀនឃ្លាំង ដែលបានយកចិត្តទុកដាក់មើលថែអស់ ពីកម្លាំងកាយចិត្ត ដល់ក្មួយៗ កុមារកំព្រា កុមាររងគ្រោះ និង ងាយរងគ្រោះ រហូតមកដល់សព្វថ្ងៃនេះ។

លោករដ្ឋមន្រ្តីបានបន្តទៀតថា ជាមួយនឹងការយកចិត្តទុកដាក់ខាងលើនេះ ក្រសួងសង្គមកិច្ច បានសហការ ជាមួយដៃគូអភិវឌ្ឍនានា ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះ ដើម្បីលើកកាលានុវត្តភាពការងារ កាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជន ធ្វើឲ្យជីវភាព របស់ប្រជាជនកាន់តែប្រសើរ បន្ថែមទៀត ។

ដើម្បីគ្រប់គ្រង ផ្តល់សេវាដល់កុមារកំព្រា និងកុមារងាយរងគ្រោះឲ្យបានល្អ លោករដ្ឋមន្រ្តី បានសូមឲ្យម្ចាស់ ជំនួយ និងអង្គការដៃគូនានា ដែលផ្តល់សេវាលើវិស័យសុខុមាលភាពកុមារ ផ្តោតការយកចិត្តទុកដាក់លើការ ថែទាំកុមារជាលក្ខណៈគ្រួសារ និងសហគមន៍ ជាជាងយកកុមាររស់នៅក្នុងមណ្ឌល ដោយមិនចាំបាច់ ព្រោះតាម គោលនយោ បាយស្តីពីការថែទាំជំនួសចំពោះកុមារ ជាលក្ខណៈគ្រួសារជាជម្រើសល្អបំផុត ហើយការទុកដាក់ កុមារក្នុងមណ្ឌលជាជម្រើសចុងក្រោយ និងបណ្តោះអាសន្នតែប៉ុណ្ណោះ។

លោករដ្ឋមន្រ្តី សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់កុមារកំព្រា និង កុមារងាយរងគ្រោះទាំងឡាយក្នុងមូលដ្ឋានរបស់ខ្លួន ប្រឹងប្រែងធ្វើយ៉ាងណាឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេ បានរស់នៅក្នុងគ្រួសារ និង សហគមន៍ មុននឹងសម្រេចចិត្តនាំកុមាររងគ្រោះទាំងនោះទៅ ដាក់ក្នុងមណ្ឌល និងសូមឲ្យមាតាបិតា មេត្តាយកចិត្តទុកដាក់ថែទាំកូនៗរបស់ខ្លួនឲ្យបានល្អ កុំបោះបង់កុមារចោល និងខិតខំអប់រំ ប្រៀនប្រដៅ កូនៗ ចៀសឲ្យផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អនាពេល អនាគត និងផ្តាំផ្ញើដល់ក្មួយៗកុមារទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ ស្តាប់បង្គាប់ឳពុកម្តាយ លោកគ្រូ អ្នកគ្រូ ចេះស្រលាញ់ និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក ខិតខំកសាងខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ។
ឆ្លៀតក្នុងឱកាសនោះ លោក វង សូត បាននាំអំណោយ និងថវិកាមួយចំនួន ជូនដល់កុមារកំព្រាផងដែរ។ រួមមាន៖ កុមារកំព្រាសរុបចំនួន ១៣៩ នាក់ ដោយម្នាក់ៗទទួលបានខោអាវសិស្ស ១កំប្លេ, សម្ភារៈសិក្សា, សម្ភារៈប្រើប្រាស់, និងថវិកា១ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ ១៥នាក់ ម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំ៣នាក់ ម្នាក់ៗបានថវិកា ១០ម៉ឺនរៀល ។

ចំណែកមណ្ឌលបូរីកុមារមិត្តកម្ពុជា បារាំង ហុងគ្រី ទទួលបានអង្ករ ៣០០ គ.ក, សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ, គ្រឿងឧបភោគបរិភោគ និងថវិកា ៣លានរៀល, មណ្ឌលកុមារកំព្រាគៀនឃ្លាំងទទួលបានអង្ករ ២០០ គ.ក, ថវិកា ២លានរៀល និងអំណោយដូចមណ្ឌលខាងលើ ៕

ប្រកាសតែងតាំង ប្រធានមន្ទីរ មុខងារសាធារណៈ ខេត្តក្រចេះ

$
0
0

ក្រចេះ ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ លោក រស់ ដាវុធ ត្រូវបានរដ្ឋាភិបាលតែងតាំង ប្រកាស ចូលកាន់តំណែង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ ក្រោមការអញ្ជើញជាអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ ។

នៅចំពោះមុខ គណៈអធិបតី ក្នុងពិធីនោះ លោក រស់ ដាវុធ ដែលទើបតែងតាំងថ្មី បានសម្តែងនូវការ ប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញភារកិច្ចការងារ ដែលក្រសួងមុខងារសាធារណៈប្រគល់ឲ្យ ដោយខិតខំប្រឹង ប្រែង ធ្វើយ៉ាងណាឲ្យសម្រេចតាមផែនការ ។ ជាមួយគ្នានោះ លោកខិតខំអនុវត្តតាមគោលការណ៍ កំណែទម្រង់ ប្រាក់បៀវត្ស មន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។

លោកប្រធានមន្ទីរ ក៏បានប្តេជ្ញាចិត្ត និងសហការជាមួយអាជ្ញាធរខេត្ត រួមនឹងតាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត ដើម្បីអនុវត្តការងារឲ្យល្អរលូន ក្នុងការគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ ទាំងក្របខ័ណ្ឌ និង បុគ្គលិកកិច្ចសន្យា រួមទាំងបុគ្គលិកបណ្តែត នៅតាមបណ្តាមន្ទីរអង្គភាពនីមួយៗ ។

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់ឲ្យដឹងថា សម្រាប់ការ មកកាន់ដំណែងជាប្រធានមន្ទីរថ្មី មិនមែនឲ្យមកឡើងកាន់តំណែង ជាប្រធានមន្ទីរ ដើម្បីតែបានកញ្ចប់ ថវិកាសម្រាប់ចាយវាយតែប៉ុណ្ណោះទេ គឺត្រូវបំពេញកាតព្វកិច្ចតួនាទីការងាររបស់ខ្លួនឲ្យល្អបំផុត។

ក្នុងនោះបានសង្កត់ធ្ងន់ ទៅលើការជួយសម្របសម្រួល រាល់កិច្ចការគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ ការ ដំឡើងឋានន្តរស័ក្តិ ឲ្យមន្រ្តីរាជការ ដែលមានគុណសម្បត្តិ រួមទាំងការរៀបចំកាំប្រាក់បៀវត្ស និងការ ប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្រ្តីរាជការថ្មីផងដែរ និងបានក្រើនរម្លឹកឲ្យប្រធានមន្ទីរ និងអាជ្ញាធរខេត្ត រួមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ កុំភ្លេចដំឡើងឋានន្តរស័ក្តិ ឲ្យកូនចៅរបស់ខ្លួន ជៀស វាងពួកគេ មានការសោកស្តោយនៅក្នុងជីវិតរបស់ពួកគេ ៕

ជប៉ុន ដកបុគ្គលិក ទាំងអស់ របស់ខ្លួនចេញ ពីអាហ្រ្វិក ដោយសារវីរុស អេបូឡា

$
0
0

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ជប៉ុន រាយការណ៍ឱ្យដឹងថា ដោយសាររីករាលដាល វីរុស អេបូឡា រឺខ្មែរហៅថា ជំងឺ គ្រុនឈាម នៅអាហ្រ្វិកខាងលិច បានផ្តាច់ផ្តិលជីវិតមនុស្សជាង១ពាន់ និងនៅបន្តកើនឡើងឥតស្រាកស្រាននោះ ប្រទេសជប៉ុនបានសម្រេចចិត្តដកបុគ្គលិក បំរើការងាររបស់ខ្លួនចេញពីប្រទេសហ្គីណេ លីប៊ីរីយ៉ា សេរ៉ាឡេអូន។

ប្រភពដដែលបន្តថា ការដកបុគ្គិកទាំងអស់ដែលមិនត្រូវបានគេប្រាប់ចំនូន កើតឡើងក្រោយពីបុគ្គលិក សុខាភិបាលចិនចំនួន៨នាក់ ដែលព្យាបាលអ្នកជំងឺដោយសារឆ្លងមេរោគអេបូឡា ដ៏កាចសាហាវនោះ ត្រូវបានដាក់ឱ្យដាច់ឡែកមកនោះ។

លោក Yuho Hayakawa អ្នកនាំពាក្យអង្គការJICA ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានថ្លែងឱ្យដឹងថា “យើងរំពឹងថា ពួកគេជំលៀសបុគ្គលិកទាំងនោះ ឱ្យអស់ចេញពីតំបន់ទាំងនោះ ក្នុងរយៈពេល២រឺ៣ថ្ងៃនេះ”។ តែយ៉ាងណាក៏ដោយ បុគ្គលិកទាំងនោះ មិនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនោះទែ នោះក៏ដោយសារតែ ពួកគេអត់មានអាការៈសង្ស័យនោះឡើយ៕

ពលរដ្ឋខ្មែរ ៤នាក់ស្លាប់ និងរងរបួស ក្នុងហេតុការណ៍ រលំអគារនៅថៃ

$
0
0

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងថា ពលរដ្ឋខ្មែរ ៣នាក់ បានស្លាប់ និង ១នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍បាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្ត ប៉ាទុមថានី ប្រទេសថៃ ខណៈមន្រ្តីស្ថានទូត និងអគ្គកុងស៊ុលខ្មែរនៅប្រទេសថៃ កំពុងរៀបចំសំណុំរឿងប្តឹងមេការសំណង់ទាមទារសំណងជូនពលករខ្មែរ ដែលរងគ្រោះ។

លោក កុយ គួង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះថា  ពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងហេតុការណ៍រលំអគារនេះ រួមមាន៖ ១.ឈ្មោះ អ៉ឹម ភឿ អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង, ២. ឈ្មោះ អ៊ុយ អាយុ ២៧ មានស្រុកកំណើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ៣.  ឈ្មោះ យ៉ាង ហេង អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយអន្ធរខេត្តព្រៃវែង។ ដោយឡែកអ្នករងរបួសមាន ឈ្មោះ ឈឹម ចាន់ អាយុ ៦០ឆ្នាំ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល។

លោក កុយ គួង បានថ្លែងឲ្យដឹងទៀតថា អគារ ដែលបានដួលរលំនោះ មានពលករខ្មែរបម្រើការងាររហូតដល់ទៅ  ៣០នាក់។ ក្រោយហេតុការណ៍ដួលរលំអគារ មន្រ្តីស្ថាតទូត និងអគ្គកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃ កំពុងរៀបចំ  និងកសាងសំណុំរឿងប្តឹងមេការសាងសង់ ទាមទារសំណងជូនពលករខ្មែរដែលរងគ្រោះ។

លោក កុយ គួង បានបន្តឲ្យដឹងទៀតថា មន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បាននិងកំពុងទាក់ទងទៅក្រុមគ្រួសារ សព ដើម្បីសួរនាំពួកគាត់ថា ត្រូវដឹកជញ្ជូនសពត្រឡប់មកវិញ ឬត្រូវបូជានៅប្រទេសថៃ ហើយយកធាតុត្រឡប់មក  ស្រុកកំណើត។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែសីហា ម្សិលមិញ អគារខុនដូកម្ពស់៦ជាន់មួយកន្លែងស្ថិតនៅក្នុងប៉ាទុម  ថានី ប្រទេសថៃ បានដួលរលំ ខណៈកំពុងដំណើរការសាងសង់នៅជាន់លើបង្អស់។

យោងតាមបណ្តាញព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា ការដួលរលំអគារ បានបណ្តាលឲ្យកម្មករ ដែលមានទាំង ជនជាតិថៃ ខ្មែរ និងមីយ៉ាន់ម៉ា រងរបួសរហូតដល់ ២៤នាក់។

បណ្តាញព័ត៌មានរបស់ថៃ ក៏បានឲ្យដឹងផងដែរថា ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនភ្លាមៗ ទៅសង្រ្គោះនៅតាម  មន្ទីរពេទ្យ ខណៈក្រុមសមត្ថកិច្ចជំនាញជួយសង្រ្គោះជីវិតកម្មករចេញពីគំនរអគារ៕

 


សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី ៧នាក់ ករណីឃាតកម្ម ដោយកាំបិតខ្វាវ ដងវែង

$
0
0

រតនគិរីៈ ជនសង្ស័យប្រុស-ស្រី ចំនួន ៧នាក់ ករណីឃាតកម្មកាប់ នឹងកាំបិតខ្វាវដងវែង ដាច់កស្លាប់ ក្នុងថ្លុកឈាមយ៉ាងសាហាវ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ត្រង់ ចំណុចភូមិកាជូតលើ ឃុំញ៉ាង ស្រុកអណ្តូងមាស ត្រូវបានមន្ត្រីនគរបាលជំនាញ នៃស្នងការនគរបាល ខេត្ត ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថា ករណីឃាតកម្មយ៉ាងសាហាវនេះ បណ្តាលមកពីមានបញ្ហា ទំនាស់ព្រំដី ពោល រវាងជនរងគ្រោះ និងជនសង្ស័យចំនួន ៧ នាក់ ។

មន្ត្រីនគរបាលជំនាញ នៃស្នងការនគរបាលខេត្ត ប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀង លី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនឹងធ្វើការកន្លែងកើតហេតុខាងលើ ។

មន្ត្រីនគរបាលខាងលើប្រាប់បន្តទៀតថា ជនសង្ស័យចំនួន ៧នាក់ រួមមានទី១ ឈ្មោះ ម៉ៅ ជ្រិន អាយុ ៥៧ឆ្នាំ ទី២ ឈ្មោះ ជ្រុយ សម្បត្តិ អាយុ ២៤ឆ្នាំ ទី៣ ឈ្មោះ ជ្រុយ សំបូរ អាយុ ២០ឆ្នាំ ទី៤ឈ្មោះ ឆុង រដ្ឋា អាយុ ១៨ឆ្នាំ ទី៥ ឈ្មោះ មឿង ម៉ាប់ អាយុ ២៣ឆ្នាំ ទី៦ ឈ្មោះ សោរ សុគន្ធ អាយុ ២៤ឆ្នាំ និង ទី៧ ឈ្មោះ ឯម សុខម ភេទស្រី អាយុ ៤៥ឆ្នាំ ។          

បច្ចុប្បន្នជនសង្ស័យ ករណីឃាតកម្មដោយកាំបិតខ្វាវ ដងវែងខាងលើនេះ ត្រូវបានមន្ត្រីនគរបាលជំនាញ នៃស្នងការនគរបាលខេត្តរតនគិរី កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើសំណុំបែបបទ តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសតាមច្បាប់ ៕

មនុស្ស ៣០នាក់ ស្លាប់​ដោយសារ​ទឹកជំនន់

$
0
0

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៣០នាក់ ភាគច្រើនជាកុមារ បានស្លាប់ដោយសារទឹកជំនន់ គិតមកត្រឹមល្ងាច ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០១៤ នេះបានតាមការថ្លែងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃពុធនេះ លោក ញឹម វណ្ណ អនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា "ក្នុងចំណោមអ្នកស្លាប់ ចំនួន ៣០នាក់ ភាគច្រើនជាកុមារ ហើយមូលហេតុនៃការស្លាប់ បណ្ដាលមកពីសត្វពស់ចឹក លង់ទឹក និង ទឹកហូរគួចយកទៅជាដើម។

សូមបញ្ជាក់ថា នាឆ្នាំ ២០១៣កន្លងទៅ របាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គ្រោះទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្ស ១៦៨នាក់ និង ប៉ះពាល់ខូចខាត គិតជាទឹកប្រាក់អស់ប្រមាណ ៣៥៦លានដុល្លារ៕

រថយន្ដ កុងតឺន័រ ក្រុមហ៊ុន UNION បុករះម៉ូតូរថយន្ដ ស្លាប់ និងរបួស៩នាក់

$
0
0

ព្រះសីហនុ ៖ ដោយសារតែ អ្នកបើករថយន្ត ស្រវឹង ពេលកំពុងបើកបរនោះ បានធ្វើឱ្យ រថយន្ដកុងតឺន័រ របស់ក្រុមហ៊ុន UNION បង្កគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យរន្ធត់ ដោយផ្ដាច់ជីវិត និងរងរបួសក្មេង ចាស់ប្រុស ស្រី ៩នាក់ នៅពេលធ្វើដំណើរ ចុះចំណត ត្រង់ចំណុច ច្រកចូលកំពង់ផែស្វយ័ត ខេត្ដព្រះសីហនុ ក្នុងសង្កាត់លេខ៣ ក្រុងព្រះ សីហនុ កាលពីវេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ។

ម៉ូតូ៣គ្រឿង រថយន្ដ មួយគ្រឿង និងបង្គោលភ្លើងបាន រងការខូចខាត និងបាក់ រីឯ ជនរងគ្រោះ ជាអ្នកដំណើរ បានដេកស្លាប់ និងរងរបួស ពេញដងផ្លូវ ដែលមើលទៅគួរឱ្យ ខ្លោចផ្សារ និងអាណិតអាសូរ យ៉ាងខ្លាំង ជាពិសេស ជីវិតក្មេងប្រុសម្នាក់ អាយុជាង១០ ឆ្នាំ បានផុត សង្ខារភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលឪពុក របស់ខ្លួន ទំនងជាមិនអាច រស់បាន នោះឡើយ ពីព្រោះរង របួសធ្ងន់ធ្ងរ ពេក ។

សាក្សីនៅដែលឃើញ គ្រោះថ្នាក់ចរាចរ នេះផ្ទាល់ភ្នែក បាននិយាយថា នៅវេលាម៉ោង ជាង៤រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ គេបានឃើញ រថយន្ដកុងតឺន័រ ដែលមានក្បាល ពណ៌ខៀវលាយប៉ៃតង និង មានស្លាក បង្ហាញ ពីកម្មសិទ្ធរបស់ ក្រុមហ៊ុន UNION ពាក់ស្លាក លេខ ភ្នំពេញ 3A-6142 បើកដោយបុរស ម្នាក់ធ្វើដំណើរ ក្នុងទិសដៅចូលមក ខេត្ដព្រះសីហនុ ។

សាក្សីបាន និយាយទៀតថា នៅពេលដែល រថយន្ដកុងតឺន័រ បានបើកជិតមកដល់ កន្លែង កើតហេតុនោះ ហើយជាផ្លូវចំណោតផងគេ បានឃើញ រថយន្ដរេចង្កូត ហើយក៏ជ្រុលទៅ បុកជនរងគ្រោះ ជាឪពុក និងកូនកំពុងជិះម៉ូតូ ឌុបគ្នា នៅពីមុខពេញមួយទំហឹង បណ្ដាលឱ្យ ជួបគ្រោះថ្នាក់ រហូតដល់អាយុជីវិត ។

ក្រោយពីបុកជនរងគ្រោះ ទាំងពីរនាក់ ឪពុកកូន ពេល កំពុងជិះម៉ូតូនោះ រថយន្ដបង្ក មិនអស់ល្បឿន ក៏បានជ្រុលទៅរថយន្ដ កាមរីគូទស្វិត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 2A-4387  ដែលមានអ្នកបើក និងអ្នកជិះ៤នាក់ នៅក្នុង រថយន្ដជាមន្ដ្រីកំពង់ ផែស្វយ័ត បណ្ដាលឱ្យ រថយន្ដប៉ើងធ្លាក់ពីលើ ផ្លូវរងការ ខូចខាត និងប៉ះពាល់ ដល់ជនរងគ្រោះទាំង ៤នាក់ នៅក្នុងរថយន្ដ នោះផងដែរ។

បើតាមសាក្សី ក្រោយពេលបុក និងកៀរ រថយន្ដកាមរីគូទ ស្វិតរួចមក រថយន្ដបង្កក៏បាន ជ្រុលចង្កូត ទៅបុកអ្នកជិះម៉ូតូពីរគ្រឿងទៀត មុនបន្ដទៅបុកបង្គោល ភ្លើងមួយដើម បណ្ដាលឱ្យបាក់ ហើយរថយន្ដក៏ផ្អៀង ក្រឡាប់នៅទីនោះតែម្ដង ។

ក្រោយទទួលព័ត៌មាន ពីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់ខាងលើនេះ រហូតផ្ដាច់ជីវិតមនុស្ស និងបណ្ដាលឱ្យរង របួសជិត១០នាក់នោះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយ អន្ដរាគមន៍ ហើយឃាត់ខ្លួនអ្នកបើកបរ យកទៅសួរនាំ រីឯជនរងគ្រោះ ដែលរងរបួស ធ្ងន់ស្រាលត្រូវ បានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ។

លោក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តព្រះសីហនុ បានថ្លែងថា អ្នកបើកបរមានឈ្មោះ យន់ សុភក្រ្ត អាយុ២៩ឆ្នាំ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកថា ជននេះ ការិយាល័យរបស់លោក កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។

ចំពោះគ្រោះថ្នាក់ ចរាចរខាងលើនេះបើ តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា បណ្ដាលមកពីអ្នក បើករថយន្ដ មានអាការៈស្រវឹង មិនមែនមកពីរថយន្ដដាច់ ហ្វ្រាំងនោះឡើយ ដូច្នេះថៅកែក្រុមហ៊ុនមួយ នេះ ត្រូវតែផ្ដល់សំណងឱ្យបានសមរម្យដល់ ជនរងគ្រោះទាំង៩នាក់ ជាពិសេសជីវិតក្មេង ប្រុស អាយុជាង១០ឆ្នាំ ពេលកំពុងជិះម៉ូតូជា មួយឪពុករបស់ខ្លួននោះ៕

ខ្មែរក្រោម​ព្រមាន ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ បើគ្មាន​ចម្លើយ​វិជ្ជមាន ពី​ក្រសួង​ការបរទេស

$
0
0

ភ្នំពេញ៖ គ្រានដែលបាតុកម្មលើកទី៣ រយៈពេល៣ថ្ងៃ ដោយមិនទទួលបានលទ្ធផល តាមការគ្រោងទុកនោះ ក្រុមអ្នកតវ៉ា ព្រះសង្ឃ ពលរដ្ឋ និងយុវជនខ្មែរក្រោម បានព្រមានថា នឹងធ្វើបាតុកម្មតវ៉ា ទ្រង់ទ្រាយធំជាថ្មីម្តងទៀត បើសិនជាគ្មានការចម្លើយវិជ្ជមានណាមួយ ពីក្រសួងការបរទេសកម្ពុជា លើសំណុំរឿងបំភ្លៃប្រវត្តិសាស្រ្ត របស់អ្នកនាំពាក្យស្ថានទូតវៀតណាមទេនោះ។

ក្រុមអ្នកតវ៉ាជាព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនខ្មែរកម្ពុជា ក៏ដូចជាខ្មែរកណ្តាល បានបិទបញ្ចប់ការតវ៉ាលើកទី៣ រយៈពេល៣ថ្ងៃ (១១-១៣ ខែសីហា) របស់ខ្លួនហើយនៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។ ការជួបជុំតវ៉ារយៈពេល៣ថ្ងៃនេះ នៅមុខស្ថានទូតវៀតណាម ទាមទារឲ្យអ្នកនាំពាក្យ ស្ថានទូតវៀតណាម ទ្រឹង វ៉ាន់ថុង សូមទោសជា សាធារណៈនូវពាក្យសម្តី បំភ្លៃប្រវត្តិសាស្រ្តថា «ដែនដីភាគខាងត្បូង នៃប្រទេសវៀតណាម ជាដែនដីដ៏យូរលង់របស់ វៀតណាម» នេះ មិនទទួលបានលទ្ធផល ជាផ្លែផ្កាអ្វីនោះឡើយ។

ការតវ៉ារបស់ខ្មែរក្រោម លើកទី៣នេះ បានធ្វើឡើងដោយបានជួបជុំ នៅលើទីលានប្រជាធិបតេយ្យ និង មុខស្ថានទូតវៀតណាម ក្នុងខណ្ឌចំការមន និងមានការដង្ហែក្បួន តាមដងវិថីផងដែរ។ ការតវ៉ាបានរំលេចនូវបដា និងសម្រែកទាម ទារ ក៏ដូចរំលឹកឡើងវិញ នូវប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោម ព្រមទាំងបង្ហាញពីអំពើឃោរឃៅ របស់រដ្ឋាភិបាលវៀតណាម ធ្វើទៅលើពលរដ្ឋខ្មែរក្រោម។

លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ថា ក្នុងរយៈពេល៣ថ្ងៃ ដែលក្រុមបាតុករធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម និង យកញត្តិទៅដាក់នៅ ស្ថាប័នពាក់ព័ន្ធមួយចំនួននោះ ខាងក្រសួងការបរទេសខ្មែរ បានបទទួលយកញត្តិពី ខាងសមាគមហើយ ហើយសមាគមកំពុង តែរង់ចាំចម្លើយផងដែរ។

លោកបានបញ្ជាក់ថា «យើងនឹងប្រជុំគ្នាបន្តទៀត ដើម្បីនឹងធ្វើអ្វីមួយបន្តទៀត (បាតុកម្ម) យើងនឹងធ្វើការតវ៉ាបន្តទៀត ទីមួយយើងចាំស្តាប់ ក្រសួងការបរទេសខ្មែរ ដើម្បីធ្វើការជាមួយរដ្ឋាភិបាល យួនយ៉ាងម៉េចទៀត ហើយលទ្ធផលយ៉ាងម៉េចនោះ យើងនឹងត្រូវធ្វើអ្វីបន្តទៀត។ ក្រសួងការបរទេសខ្មែរ បានទទួលញត្តិរបស់សមាគម ហើយហើយឥឡូវខ្ញុំកំពុងចាំមើល»។

ការតវ៉ានៅថ្ងៃទី៣ ម្សិលមិញនេះ ព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ស៊ីម សុវណ្ណឌី គង់នៅវត្តស្ទឹងមានជ័យ បានដួលសន្លប់ស្តូកស្តឹង នាម៉ោងប្រមាណ ៣ និង៥០នាទីរសៀល ពេលកំពុងតវ៉ានៅមុខ ស្ថានទូតវៀតណាម ដោយ សារតែអាកាសធាតុក្តៅ ហើយព្រះអង្គបាន គង់នៅលើថ្នល់អស់ជាច្រើនម៉ោង កណ្តាលថ្ងៃក្តៅខ្លាំង ធ្វើឲ្យអស់ព្រះកាយពល ឈានដល់ការសន្លប់តែម្តង។ ការតវ៉ាលើកទី៣នេះ ក្រុមអ្នកតវ៉ា ក៏បានធ្វើឲ្យមានការផ្ទុះកំហងខ្លាំង ឈានដល់ដុតទង់ជាតិ របស់ប្រទេសវៀតណាមផងដែរ។

ក្រុមអ្នកតវ៉ា ក៏បានគំរាមផងដែរថា ពួកគេនឹងបំផុសចលនាមិនប្រើទំនិញ និងចំណីអាហាររបស់វៀតណាម នោះទេ បើគ្មានអ្នកនាំពាក្យ ទ្រឹង វ៉ាន់ថុង មិនចេញមកសុំទោស ជាសាធារណៈតាមការទាមទារ របស់ពួកគេទេនោះ។

សំណេរប្រវត្តិសាស្រ្តរបស់អ្នកនិពន្ធជាច្រើន លើពិភពលោក បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាងត្បូងរបស់ ប្រទេសវៀតណាម ប្រមាណ ២១ ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបានមកពីការកាត់ទៅឲ្យ របស់រដ្ឋាភិបាលបារាំង ពេលដាក់អាណានិគម លើប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការព្រមព្រៀងពីខ្មែរ ដែលជាម្ចាស់ស្រុកនោះឡើយ។ ផ្ទៃដីដែលកាត់ចេញនេះ មានទំហំ ជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូម៉េត្រក្រឡា) ។

តឹកតាងបញ្ជាក់យ៉ាងច្បាស់ទៀតនោះ នាពេលបច្ចុប្បន្នលើទឹកដីទាំងនេះ មានប្រជាពលរដ្ឋរាប់សិបម៉ឺននាក់ ព្រះសង្ឃរាប់ម៉ឺនអង្គ ទីអារាមរាប់រយ កំពុងមានវត្តមាន ជាវប្បធម៌ដ៏សម្បូរបែប របស់ខ្មែរជាច្រើន ផ្សេងទៀត ។

កំណត់ត្រាប្រវត្តិសាស្រ្តរបស់ខ្មែរកម្ពុជា បានបញ្ជាក់ថា វៀតណាម បានព្យាយាមធ្វើទុកបុកម្និញ សព្វបែបយ៉ាង លើប្រជាពលរដ្ឋខ្មែរក្រោម តាមរយៈការកាប់សម្លាប់ អ្នកតស៊ូខ្មែរក្រោមជាច្រើននាក់ ក្នុងបំណងលុបបំបាត់ឲ្យអស់ នូវវប្បធម៌ខ្មែរលើដែនដីភាគខាងត្បូង ៕

អាជ្ញាធរអប្សរា បញ្ជាក់ពី​​ភ្ញៀវ​​ទេសចរ​ម្នាក់ ធ្វើឲ្យ​​ព្រះកេស​​យក្ស​​របូត​​ធ្លាក់

$
0
0

សៀមរាប៖ អាជ្ញាធរអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន មួយឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ថាមានឧបទ្ទវហេតុមួយបានកើតឡើង នៅខ្លោងទ្វារទន្លេអុំ នៃអតីតក្រុងអង្គរធំ បង្កដោយភ្ញៀវទេសចរជនជាតិកូរ៉េម្នាក់ ធ្វើឲ្យព្រះកេសយក្សធ្វើពីស៊ីម៉ង់ ធ្លាក់របូតពីដងខ្លួន។

ភ្ញៀវកូរ៉េនោះឈ្មោះ គីម ជុនហុង អាយុ ២២ឆ្នាំ ជានិស្សិតមកទស្សនាអង្គរ  តាមរយៈព្រះវិហារគ្រិស្តសាសនាមួយ ប្រចាំនៅប្រទេសកម្ពុជាឈ្មោះ UN Cheon First Church បានឡើងថតរូបឱបកៀកក នឹងរូបចម្លាក់តួយក្សទាញព្រ័ត្រទី១១ ពីក្រោយ ហើយបណ្តាលឲ្យព្រះកេសនោះ ធ្លាក់របូតចុះមកក្រោម ប៉ះជើងខ្លួនឯងនាំឲ្យមានរបួសភ្លាមៗ និងចម្លាក់ព្រះកេសយក្សខូចខាត។

ក្រោយពីបានជួបប្រជុំ ជាមួយតំណាងព្រះវិហារគ្រិស្តសាសនាឈ្មោះ Chois Suchel និងមគ្គុទេ្ទសក៍ទេសចរឈ្មោះLee Yong Chan នៃក្រុមហ៊ុន Best Tour របស់កូរ៉េ ដោយពិនិត្យមើលស្ថានភាពជាក់ស្តែង នៃឧបទ្ទវហេតុតំណាងព្រះវិហារ និងមគ្គុទ្ទេស ក៏បានសារភាពកំហុស ដោយសារការធ្វេសប្រហែស បណ្តាលឲ្យភ្ញៀវឡើងតោងរូបចម្លាក់ ហើយទទួលខុសត្រូវរាល់ទង្វើ ដែលបានប្រព្រឹត្ត និងទទួលខុសត្រូវមើលព្យាបាល អ្នករបួសព្រមទាំងសន្យាថា នឹងកែលម្អរាល់កំហុសឆ្គង ហើយណែនាំភ្ញៀវរបស់ខ្លួន កុំឲ្យមានរឿងដូច្នេះកើតឡើង នាពេលអនាគតទៀត៕

តារាសម្ដែង បរាជ័យស្នេហ៍ ៣ដង ប៉ង សម្លាប់ខ្លួន ដោយលោត ពីលើស្ពានជ្រោយ ចង្វារ តែយមរាជ មិនត្រូវការស្រីស្អាត

$
0
0

ភ្នំពេញ ៖ ស្រីស្អាតវ័យក្មេងម្នាក់ ដែល គេស្គាល់ថា ជាតារាសម្ដែងដ៏មានប្រជាប្រិយ ភាពគួរសមមួយរូប បានប៉ងធ្វើអត្ដឃាត ដោយលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អមិនស្លាប់ដោយ សារតែសមត្ថកិច្ច ចេញទៅជួយសង្គ្រោះទាន់ដោយ ករណីប៉ងធ្វើអត្ដឃាតនេះ ត្រូវបានគេអះ អាងថា ដោយសារតែរូបនាងបានបរាជ័យ ស្នេហាចំនួន ៣ដង ហើយមានវិបត្ដិយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងបុរស ទី៣ ដែលគេស្គាល់ ថា គឺជាឧត្ដមសេនីយ៍មួយរូប ។

ករណីស្ដ្រីវ័យក្មេង ហើយជាតារាសម្ដែង ប៉ងធ្វើអត្ដឃាត ដោយលោតសម្លាប់ខ្លួនពី លើស្ពានជ្រោយ ចង្វារ មិនបានសម្រេចខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៤ កន្លងមកនេះ នៅលើ ស្ពានជ្រោយចង្វារ ប៉ែកខាងកើតស្ថិតក្នុង ទឹកដី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយត្រូវបានគេស្គាល់ អាម៉ុច ដា ជាតារា សម្ដែងវ័យក្មេង ដែលមានឈ្មោះដើម អ៊ុំ មន្ថាកាន អាយុជាង២០ឆ្នាំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យ ដឹងថា នៅមុនពេលកើតហេតុគេឃើញនារី វ័យក្មេងខាងលើនេះ ដើរទៅលើស្ពានជ្រោយ ចង្វារដល់ប៉ែកខាងកើត ក៏បានឡើងឈរ លើបង្កាន់ដៃស្ពាន ហើយលោតចុះ ទៅក្នុងទឹកតែម្ដង ខណៈនោះសមត្ថកិច្ចយាមស្ពាន ក៏បានប្រកូកប្រកាស ហៅគ្នីគ្នាចេញទូកទៅ ជួយ ស្រង់នាំមកលើគោក យកទៅកាន់ប៉ុស្ដិ៍ នគរបាលជ្រោយចង្វារដើម្បីសួរនាំ។ នៅ កន្លែងសមត្ថកិច្ច នារី វ័យក្មេងខាងលើនេះ មិនបាននិយាយប្រាប់សមត្ថកិច្ច ពីអត្ដ សញ្ញាណរបស់ខ្លួននោះឡើយ ហើយគិតតែ យំដែលមើលទៅទំនងជាមានវិបត្ដិអ្វីមួយធ្ងន់ធ្ងរ ។ បន្ទាប់មកទើបនាងធ្វើការអះអាងថា ការសម្រេច ចិត្ដធ្វើអត្ដឃាតដោយ លោតពីលើស្ពានខាងលើនេះ ដោយសារតែ រូបនាងមានវិបត្ដិស្នេហា ដោយចុង ក្រោយ សង្សាររបស់ខ្លួន ដែលជាមន្ដ្រីថ្នាក់ឧត្ដម សេនីយ៍វាយនាង ទើបនាងតូចចិត្ដសម្រេច មកលោត ទឹកសម្លាប់ខ្លួនតែម្ដងទៅ ។

នារីរូបស្អាតខាងលើនេះ បានរៀបរាប់ បន្ដថា រូបនាងធ្លាប់មានស្នេហាចំនួន៣លើក មកហើយ បរាជ័យ ទាំង ៣លើក ដោយ ស្នេហាលើកទី១ នាងធ្លាប់ស្រឡាញ់ជាមួយ បុរសម្នាក់ រហូតដល់ក្លាយទៅជាគូ ដណ្ដឹង ជិតចូលរោងការទៅហើយ ស្រាប់តែបុរស ជាគូដណ្ដឹងនោះ ជួបករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទៅ ។ លុះក្រោយមក រូបនាងក៏បានជួបនឹងស្នេហា ទី២ ដែលស្រឡាញ់ គ្នារហូតដល់បុរសទី២ នេះ ចូលស្ដីដណ្ដឹងនៅសល់តែ ២អាទិត្យ ទៀត ត្រូវរៀបការ ស្រាប់តែគូដណ្ដឹង រូប នេះ ក៏កើតជំងឺខ្យល់គស្លាប់បាត់បង់ជីវិតបន្ដ ទៀត ។ ក្រោយមករូបនាងក៏ប្រទះនឹង ស្នេហាទី៣ ដែលបុរសទី៣នេះ មានឋានៈ ដល់ទៅឧត្ដមសេនីយ៍ ហើយក៏ស្រឡាញ់ និងផ្គត់ផ្គង់នាងគ្រប់បែបយ៉ាង ទាស់ត្រង់តែ រូបគេ មានប្រពន្ធរួចទៅហើយ ។ ការរស់ នៅជាមួយនឹងបុរសវ័យចំណាស់ ថ្នាក់ឧត្ដម សេនីយ៍ ក្នុងនាមជាស្រីលួចលាក់នេះថ្វីត្បិត តែរូបគេផ្គត់ផ្គង់ជីវភាព មិនឱ្យមានការខ្វះខាត តាំងពីលុយ ចាយ លុយជួលផ្ទះក៏ដោយ តែបុរសវ័យចំណាស់រូបនេះ មានការប្រចណ្ឌ ហើយតែងតែរករឿង ហាម ឃាត់មិនឱ្យរូប នាងចេញក្រៅដើរលេង ជាមួយនឹងមិត្ដភក្ដិ នោះឡើយ រហូតចុងក្រោយក៏ឧស្សាហ៍មាន ទំនាស់នឹងគ្នា ក្រោយពីបុរសខាងលើដឹងថា រូបនាងឧស្សាហ៍ចេញទៅដើរលេងជាមួយ មិត្ដភក្ដិនៅខាង ក្រៅពេលយប់ម្ដងៗ ។

ចុងក្រោយនៅមុនពេលនាងសម្រេច មកលោតទឹកសម្លាប់ខ្លួន បុរសជាគូកំណាន់  បានធ្វើការណែនាំ មិនឱ្យរូបនាងចេញទៅ ដើរលេងខាងក្រៅ រហូតដល់នាងតមាត់តក បង្កទៅជាជម្លោះពាក្យសំដី ស្រាប់ តែប្រុស កំណាន់របស់នាង បានទះកំផ្លៀងនាងចំនួន ៣ដៃ ធ្វើឱ្យនាងតូចចិត្ដរត់ចេញពីផ្ទះមក លោត ទឹកសម្លាប់ខ្លួនតែម្ដងទៅ ។

នៅកន្លែងសមត្ថកិច្ច ខណៈគេនាំគ្នាធ្វើ ការលួងលោម កុំឱ្យរូបនាងគិតខ្លីនោះគេ មិនបានដឹងថា រូបនាង គឺជាតារាសម្ដែងដែល មានកេរ្ដិ៍ឈ្មោះគួរសមនោះឡើយ តែអ្នក ដែលបានឃើញរូបថតរបស់នាង ហើយ ស្គាល់បានធ្វើការអះអាងថា តាមពិតរូបនាង គឺជាតារាសម្ដែងដែលមានឈ្មោះ អាម៉ុច ដា ។

ក្នុងនោះមុននឹងនាងសម្រេចចិតទៅ លោតទឹក នាងក៏បានសរសេរសារខ្លីមួយ បង្ហោះនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ជាភាសាអង់គ្លេសថា « Sorry love good bye not day back » ដែលមាន ន័យថា “សុំទោសបងសម្លាញ់ លាហើយ គ្មានថ្ងៃត្រឡប់វិញឡើយ”។ តាមរយៈសារ មួយឃ្លានេះ បានសរបញ្ជាក់ច្បាស់ហើយថា តារាស្រីល្បីឈ្មោះគួរសមរូបនេះ ពិតជា មានបំណងចង់បញ្ចប់ជីវិតដោយសារតែរឿងស្នេហាពិតប្រាកដមែន ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានទាក់ទងទៅកញ្ញា អាម៉ុច ដា សាកសួរជុំវិញព័ត៌មាននេះដែរ  តែទូរស័ព្ទចូលហើយ គ្មានអ្នកទទួល ។

តារាស្រីអភ័ព្វស្នេហ៍កញ្ញា អាម៉ុច ដា នា ពេលកន្លងមក ធ្លាប់បានរៀបរាប់ពីជីវិត ស្នេហាអភ័ព្វរបស់នាងឱ្យដឹងថា ឆាកជីវិត របស់នាងហាក់ដូចជាកណ្ដោចកណ្ដែងខ្លាំង ណាស់ នាងត្រូវរស់នៅជាកូនកំព្រា ខំត្រដរ រស់តែម្នាក់ឯង ហើយងាកមករឿងស្នេហា ក៏មិនដែលសមប្រកបម្ដងណាឡើយ ស្នេហា ដែលនាងធ្លាប់ឆ្លងកាត់ គឺត្រូវដើរដល់ផ្លូវ បញ្ចប់បន្សល់ឱ្យនាងត្រឹមតែការឈឺចាប់ ម្ដងហើយម្ដងទៀត តែដល់ពេលដែលនាង បានជួបស្នេហ៍ពិត ត្រូវសម្រេចចិត្ដរៀបការ សាងសុភមង្គល ស្រាប់តែបុរសនោះខ្យល់គ ស្លាប់ចោលទៀត ។

ថ្មីៗនេះ នាងក៏ត្រូវជួបរឿងឈឺចាប់ម្ដង ទៀត ដោយស្នេហ៍ថ្មីមានងារជាឧត្ដម សេនីយ៍នោះត្រូវដើរដល់ផ្លូវបញ្ចប់ពាក់ កណ្ដាលទី ទើបធ្វើឱ្យនាងគិតខ្លី មានបំណងសម្លាប់ខ្លួនតែម្ដងទៅ ៕

នគរបាល ខណ្ឌឫស្សីកែវ មិនទាន់ចាប់ បានចោរ៣នាក់ ដែលលួចហែកគុក

$
0
0

ភ្នំពេញ ៖ រហូតមកដល់រសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៤នេះ ជនសង្ស័យ៣ នាក់ ដែលជាប់ពាក់ព័ន្ធសកម្មភាពកាច់កម៉ូតូ ហើយត្រូវយកទៅឃុំខ្លួន នៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ប៉ុន្ដែបានលួចគាស់ចង្រឹង ដែកមន្ទីរឃុំឃាំងរបស់ខណ្ឌ ហើយរត់គេច ខ្លួននោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ពី សំណាក់កម្លាំងនគរបាលខណ្ឌឫស្សីកែវ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹង ថា រហូតមកដល់ថ្ងៃទី១៣ខែសីហានេះ កម្លាំងសមត្ថកិច្ចមិនទាន់រកឃើញនិងតាមចាប់ខ្លួនមកវិញ ចំពោះជនសង្ស័យ ទាំង៣នាក់ ដែលលួចហែកគុករត់កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នោះឡើយ ប៉ុន្ដែកម្លាំង សមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវនិង តាមដានយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាម ចាប់ក្រុមចោរទាំងនេះមកវិញ ។

គួរបញ្ជាក់ថា ដោយសារតែការលួចហែក គុករត់គេចខ្លួនពីសំណាក់ជនសង្ស័យទាំង៣ នាក់ ដែលពាក់ព័ន្ធនិងសកម្មភាពបទល្មើស ខាងលើនេះ បានធ្វើឱ្យមាន ការរិះគន់យ៉ាង ខ្លាំងពី មជ្ឈដ្ឋានមួយចំនួនទៅលើការគ្រប់ គ្រងរបស់អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់សា រួមជាមួយមន្ដ្រីនគរ បាល ក្រោមឱវាទមួយចំនួនទៀត ដែលមើល ខុស ត្រូវលើការងារមួយនេះ ថាមានការ ធ្វេស ប្រហែសនិងអាចជាប់ពាក់ព័ន្ធជាមួយ ជនល្មើសក៏ថាបាន ដោយសារតែក្រុមជន ល្មើសទាំងនោះ មានប៉ែល ដែលជាឧបករណ៍ សម្រាប់គាស់គន្លឹះទ្វារនិងចង្រឹងដែករបស់ មន្ទីរឃុំឃាំង ពោលប៉ែលទាំងនេះ ត្រូវបាន សាច់ញាតិរបស់ជនសង្ស័យលួចយកមកឱ្យ ទុកធ្វើសកម្មភាព ប៉ុន្ដែបែរជាមន្ដ្រីនគរបាល ដែលយាមប្រចាំការនៅមន្ទីរឃុំឃាំងនោះ មើលមិនឃើញ ហើយមិនដឹងទៅវិញ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវមួយរូប បានឱ្យដឹងថា ក្រោយកើតហេតុនូវករណីខាង លើនេះ ទាំងអធិការនគរបាលខណ្ឌនិងអធិការ រងទទួលផែនព្រហ្ម ទណ្ឌបានទទួលការស្ដី បន្ទោសយ៉ាងខ្លាំងពីមេកើយ ចំពោះការធ្វេស ប្រហែស ទុកឱកាសឱ្យជនសង្ស័យអាចនាំគ្នា ធ្វើសកម្មភាពលួចគាស់ ហើយកាត់ចង្រឹង ដែកចេញពីមន្ទីរឃុំឃាំងបាន ។

គួររំលឹកថា ជនសង្ស័យទាំង៣នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពកាច់សោកម៉ូតូ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានចាប់ខ្លួន កាលពីព្រឹក ទាបភ្លឺថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ហើយយកទៅសួរនាំ និងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ។ លុះព្រឹកឡើងថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៤ ជនសង្ស័យទាំង ៣នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំនិងចោទប្រកាន់តាមផ្លូវច្បាប់ ។ ក្រោយពីការបញ្ចប់ការសួរនាំ រួចមក ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ បញ្ជូនយកមកឃុំឃាំងនៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ជាបណ្ដោះអាសន្នសិន ប៉ុន្ដែនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា នោះ ស្រាប់តែមានការភ្ញាក់ ផ្អើលនៅពេលដែលមុខសញ្ញាទាំងនេះ បាន គាស់ចង្រឹងបង្អួច ដោយប្រើប្រាស់ប៉ែល ខណៈដែលគ្មាននរណាម្នាក់នៅយាមប្រចាំ ការ ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្ទើរទាំង អស់  រួមជាមួយកម្លាំងនគរបាលតាមបណ្ដា ប៉ុស្ដិ៍បាននាំគ្នាពង្រាយ និងស្ទាក់តាមដងផ្លូវ ប៉ុន្ដែនៅមិនទាន់រកឃើញ និងឃាត់ខ្លួនជន សង្ស័យណាម្នាក់នោះឡើយ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវបាននិយាយ ថា ជនសង្ស័យទី១ ឈ្មោះកែវ វិចិត្រ អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣៨ ផ្លូវកា៥ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២ឈ្មោះទិន ភារម្យ ហៅកា អាយុ២០ឆ្នាំ ស្នាក់នៅប្លុកបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ និងទី៣ ឈ្មោះមុំ ភក្ដី អាយុ២២ឆ្នាំ ស្នាក់នៅតាមផ្លូវលេខ១៤៨ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ។

បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌឫស្សីកែវ នៅតែបន្ដស្រាវជ្រាវ ដើម្បីតាមចាប់ជនល្មើស ទាំង៣នាក់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់9


ឃាត់ខ្លួន យុវជនម្នាក់ វាយបំផ្លិញបំផ្លាញ ទ្រព្យសម្បត្តិ ក្នុងផ្ទះ

$
0
0

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៣និង៤៣នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ យុវជនម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីទារលុយពីម្តាយនិងជីដូនមិនបាន ក៏វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ  ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា យុវជនរូបនោះឈ្មោះ រិទ្ធ ចន្ថា អាយុប្រហែល១៩ឆ្នាំ រស់នៅក្នុងបន្ទុកក្រុមគ្រួសារ រីឯម្តាយឈ្មោះ សុង សុផាត អាយុ ៦០ឆ្នាំ មានមុខរបរធ្វើស្រែ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើជាមួយគ្នា។

ប្រភពបានបន្តថា មុនពេលកើតហេតុ យុវជនខាងលើបានគំរាមទារលុយពីម្តាយនិងជីដូន ដោយម្តាយពុំមានលុយឲ្យនោះ ធ្វើឲ្យយុវជនខាងលើផ្ទុះកំហឹង ទាញដំបងចូលទៅវាយកម្ទេចសម្ភារប្រើប្រាស់ក្នុងផ្ទះអស់រលីង ទើបម្តាយនិងជីដូនមកដាក់ ពាក្យបណ្តឹង ឲ្យនគរបាលឃាត់ខ្លួន រួចចាត់ការទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា យុវជនខាងលើតែងតែសម្លុតគំរាម ទារពីម្តាយនិងជីដូនជាច្រើនលើកច្រើនសាមកហើយ ដោយទារម្តងៗ ចាប់ពី៥ម៉ឺនរៀលទៅ១០ម៉ឺនរៀល ៕

Photo by DAP-News

កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀនម្នាក់

$
0
0

កណ្តាល៖ កម្លាំងនគរបាលស្រុក សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍ ធ្វើការឆ្មក់បង្ក្រាបទីតាំង ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះជួលភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ សំណាង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរ ជាអ្នករថយន្តដឹកអុស រស់នៅក្នុងភូមិចំបក់កោង ឃុំទួលព្រិច ស្រុកអង្គស្នួល។

នគរបាលបានបញ្ជាក់ទៀតថា មុនពេលឈានទៅបង្ក្រាប់នោះ ដោយសារតែទទួលបានព័ត៌មានពីប្រជា ពលរដ្ឋ មានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទើបលោក មាន សំណាង ដឹកនាំកម្លាំងនគរបាលស្រុក ចុះទៅសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការ ឆ្មក់ចូលទើបឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ជាក់ស្តែងថ្នាំញៀន ចំនួន៧កញ្ចប់តូចផងដែរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការ ដ្ឋានដើម្បីចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕

ផឹកស្រា ដល់ពាក់កណ្តាល អាធាត្រ ស្អែកឡើង ខ្យល់គស្លាប់

$
0
0

កណ្តាល៖ បុរសម្នាក់ បានជួបជុំជាមួយមិត្តភក្តិ ហើយបានផឹកស្រា ចាប់តាំងពីថ្ងៃ រហូតដល់ពាក់កណ្តាលអាធ្រាត្រ ទើបចូលដេកលុះដល់វេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ក៏បានដាច់ខ្យល់ ស្លាប់តែម្តង។ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅក្នុងភូមិកំពង់ព្រីង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលស្រុកស្អាងបានឲ្យដឹងថា បុរសដែលត្រូវបានខ្យល់គស្លាប់ មានឈ្មោះ សរ សារិន អាយុ៣១ ឆ្នាំ មានមុខរបរជា កសិករ រស់នៅក្នុងភូមិឃុំកើតហេតុ។

នគរបាលបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ជនរងគ្រោះបានជួបជុំផឹកស្រាជា មួយមិត្តភក្តិ ផឹកស្រារហូតដល់ម៉ោងជិត១២ កណ្តាលអាធាត្រ ទើបចូលដេក ។ រហូតដល់ព្រឹក ឡើងថ្ងៃទី១៣ ខែសីហា ម្តាយជនរងគ្រោះ បានកោសខ្យល់ឲ្យ ក្រហមជាំពេញខ្លួន លុះដល់ម៉ោងជិត៤ល្ងាច ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់។

ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះទៅពិនិត្យសាកសព បានសន្និដ្ឋាន ថាជនរងគ្រោះស្លាប់បណ្តាលមកពីខ្យល់គ៕

សិក្សា ៖ អ្នកស្លាប់ ដោយសារជំងឺបេះដូង ជាង ១ លាននាក់ ដោយសារតែ ប្រើប្រាស់អំបិលច្រើន

$
0
0

វ៉ាស៊ីនតោន ៖ តាមការសិក្សាថ្មីមួយ បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានផ្តល់អនុសាសន៍ថា ក្នុងមួយថ្ងៃ គួរប្រើប្រាស់អំបិលត្រឹមតែ ២ ក្រាមប៉ុណ្ណោះជា ការប្រើប្រសើរ សម្រាប់សុខភាព ព្រោះថា ក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ប្រមាណ ១,៦៥ លាននាក់ ដោយសារប្រើប្រាស់ អំបិល ហើយជាប់ពាក់ព័ន្ធនឹងជំងឺបេះដូង ។

ការសិក្សា ដែលបានចុះផ្សាយ នៅក្នុងទស្សនាវដ្តីឱសថមួយឈ្មោះថា "The New England Journal of Medicine" បានធ្វើការវិភាគរកមូលហេតុ នៃការស្លាប់របស់មនុស្ស ដោយក្រុម អ្នកស្រាវជ្រាវ បាន ប្រមូលនូវទិន្នន័យ នៃការទទួលយកការប្រើប្រាស់អំបិលប្រមាណ២០៥  មកពីបណ្តាប្រទេស ១ភាគ ៣ នៃពលរដ្ឋដែលរស់នៅលើពិភពលោក ហើយទិន្នន័យនោះ រកឃើញថា អ្នកប្រើប្រាស់អំបិល គិតនៅក្នុង ឆ្នាំ២០១០ ក្នុង១ថ្ងៃមានអ្នកប្រើប្រាស់អំបិលប្រមាណ ៣,៩៥ ក្រាម ដែលជាបរិមាណប្រើប្រាស់ លើស ពីការផ្តល់ដំបូន្មាន ដោយអង្គការសុខភាពពិភពលោកកើនឡើងជិតទ្វេរដង ។

នៅក្នុងតំបន់ទាំងឡាយ នៅជុំវិញពិភពលោក គេរកឃើញថា នៅអាស៊ីកណ្តាល ការប្រើប្រាស់អំបិល ក្នុងមួយថ្ងៃមិនតិចជាង ៥,៥១ ក្រាមឡើយ ។

តាមរបាយការណ៍មួយ បានបញ្ជាក់ថា ម្នាក់ក្នុងចំណោមមនុស្ស ១០នាក់ ដែលស្លាប់ដោយសារជំងឺ គាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងរោគទាក់ទងនឹងបេះដូង ហើយអ្នកស្លាប់ទាំងនោះ មាន វ័យពាក់កណ្តាលមនុស្សភាគច្រើន ហើយច្រើននៅក្នុងប្រទេសក្រីក្រ ។

គេបានដឹងថា សារធាតុសូដ្យូមនេះ មានប្រយោជន៍ដល់មុខងាររាងកាយ តែនៅពេល ដែលវាមានបរិ មាណច្រើនពេក វាធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ ហើយកត្តាសំខាន់ នោះវានឹងបង្កជាជំងឺបេះដូង ក្នុងនោះ មានដាច់សរសៃឈាមខួរក្បាលផងដែរ ៕

ប្រតិភូ នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤១ ចូលជួប រដ្ឋមន្រ្តី ក្រសួងការងារ

$
0
0

ភ្នំពេញ៖ ប្រតិភូតំណាងឱ្យសមាគម នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ ចំនួន២៨រូប បានចូលជួប សំដែង ការគួរសម និងទទួលយកនូវអនុសាសន៍ផ្តាំផ្ញើរពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៣ ខែសីហាម្សិលមិញ ។

កញ្ញា គីន សំណាង ប្រធានប្រតិភូនាវា យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ បានឱ្យដឹងថា ឆ្នាំនេះគឺ លើក ទី១៤ហើយ ដែលប្រទេសកម្ពុជា បានចូលរួមពេញសិទ្ធិ គិតចាប់តាំងពី ប្រទេស បានចូលជា សមាជិកអាស៊ាន ដែលយុវជនកម្ពុជា ចាប់ផ្តើម មានឱកាសបង្ហាញ វត្តមាន និងសមត្ថភាព លើឆាកអន្តរជាតិ ក្នុងទ្រុងទ្រាយធំ បែបនេះ ដោយសារការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការលើកកំពស់ និងជំរុញការចូលរួម របស់យុវជនក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ។

ក្នុងនាម ប្រតិភូតំណាងឱ្យនាវា យុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤១ កញ្ញា គីន សំណាង បានប្តេជ្ញាចិត្ត នឹងខិតខំឱ្យអស់ពី សមត្ថភាព ដើម្បីធ្វើយ៉ាងណា បង្ហាញពីវប្បធ៌ម អរិយធ៌ម ឱ្យសមជាកូនក្មេង ជាវីរៈបុរស កសាងអង្គរ ទាំងប្រាជ្ញា ស្មារតី ក្លាហាន ពេញដោយ មោទនភាព និងជំនឿជាក់លើខ្លួនឯង និងក្រុមទាំងមូល។
ជាមួយគ្នានេះ លោក អ៊ិត សំហេង បានលើកឡើងផងដែរពីតួនាទី ដ៏សំខាន់ របស់យុវជន គ្រប់កាលៈទេសៈ ពីជំនាន់មួយ ទៅជំនាន់មួយ ពិតជាមិនអាចកាត់ផ្តាច់ បានឡើយ ក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិ ឱ្យមាន ការរីកចំរើន ជាបន្តបន្ទាប់ ហើយសម័យកាលនេះ ចាត់ទុកជា សម័យកាលមួយ ដែលត្រូវបានយកចិត្តទុកដាក់ ខ្ពស់ សម្រាប់យុវជន ដោយរាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍយុវជន នៅក្នុងនោះ មាននិយាយ ច្បាស់ អំពីគោលបំណង គោលដៅ យុទ្ធនាការ ក៏ដូចជា ក្របខណ្ឌយុទ្ធសាស្ត្រនានា សម្រាប់ការអភិវឌ្ឍយុវជន ទាំងសមត្ថភាព សីលធ៌ម និងការងារជាដើម។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីនេះមិនត្រឹមតែជាដំណើរកំសាន្ត តាមនាវា នោះទេ តែជា ទស្សនកិច្ចសិក្សាដ៏ល្អមួយ សម្រាប់យុវជនទាំងអស់ សិក្សាស្វែងយល់ ផ្លាស់ប្តូរ បទពិសោធន៍ ចំណេះដឹង និងចំណេះធ្វើទៅវិញទៅមក ហើយសូមក្មួយៗត្រូវធ្វើជា អគ្គរាជទូត ដ៏ល្អ របស់កម្ពុជា ក្នុងការពាំនាំនូវសារ ដ៏ល្អៗពីកម្ពុជាទៅកាន់ពិភពលោក ដូចជា ស្ថេរភាព នយោបាយ ការអភិវឌ្ឍសង្គមនយោបាយ និងសេដ្ធកិច្ច ជាដើម។ ហើយមិនតែ ប៉ុណ្ណោះក្មួយៗ ត្រូវពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ជាពិសេសទំនៀមទំលាប់ ប្រពៃណីល្អៗ របស់យើង ដើម្បីចែករំលែកជាមួយ យុវជនដទៃទៀត។ ត្រូវចេះស្រលាញ់ យោគយល់អធ្យាស្រ័យ សាមគ្គីគ្នា និងធ្វើការងារជាក្រុមឱ្យបានល្អ ដើម្បីនាំកិត្តិយសជូន ជាតិមាតុភូមិយើង។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជន អាស៊ីអាគ្នេយ៍លើកទី ៤១ ឆ្នាំ ២០១៤នេះ មានរយៈពេល ៥១ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដោយនាវាយុវជន អាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងកំពង់ផែ នៃ ប្រទេសចំនួន ០៥គឺ ប្រទេសជប៉ុន ប្រទេសព្រុយណេ កម្ពុជា ភូមា និងប្រទេសឥណ្ឌូណេស៊ី ។

មុនពេលចូលកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជាទាំងអស់ បានទទួលនូវ ការបណ្តុះបណ្តាល មុនពេលចេញដំណើរ រយៈពេល ៣ខែ ដើម្បីត្រៀមលក្ខណៈ ចូលរួម ក្នុងកម្មវិធីប្រកបដោយភាពពេញលេញ និងសកម្មភាព នៅលើ នាវា និងនៅតាម ប្រទេស ដែលនាវាចូលចតនានា៕

Viewing all 8042 articles
Browse latest View live




Latest Images