Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

Sony រកចំណូល បានកើនឡើង តាមរយៈការលក់ PlayStation 4 (PS4)

$
0
0

តូក្យូ ៖ ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិចជប៉ុន Sony បានឲ្យដឹងថា តាមរយៈការលក់ ផលិតផលថ្មី របស់ខ្លួន ឈ្មោះ "PlayStation 4" បានធ្វើឲ្យប្រាក់ចំណូល កើនឡើង ដោយលក់បានមិនទាបជាង ១ លានគ្រឿងឡើយ ។

ក្រុមហ៊ុននេះ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការលក់ចេញ PS4 ភាគច្រើន ទីផ្សារនៅ អាម៉េរិក និងបណ្តាប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យក្រុមហ៊ុន ទទួលបានប្រាក់ចំណូលកើនឡើង ។

សម្រាប់ PS4 នេះដែរ បើធៀបនឹងផលិតផលដូចគ្នា ជាមួយក្រុមហ៊ុន ម៉ាយក្រូសហ្វវិញ ដែលមាន Xbox Oneនិង Wii U ផលិតផលថ្មីរបស់ជប៉ុនមួយនេះ មានសន្ទុះកើនឡើង ខ្ពស់ជាង ក្នុងនោះវាផ្តល់ ប្រយោជន៍ច្រើនដល់អ្នកហ្គេម ពិសេសប្រើប្រាស់ជាមួយស្មាត ហ្វូន និង Tablets។

លោក Shawn Layden អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនសូនី បានបញ្ជាក់ថា "វាជាកំណត់ ត្រាមួយ ដែលយើងទទួលបានតាមរយៈ PS4 ហើយវានឹងផ្តល់នូវប្រយោជន៍ជាច្រើន សម្រាប់អ្នកដែល ចូលចិត្តលេងហ្គេមជំនាន់ថ្មី" ។

កាលពីខែមុន ក្រុមហ៊ុនខាងលើ បានទទួលបានប្រាក់ចំណេញកើនឡើង ដោយសារតែ តម្រូវការ នៃការ ប្រើប្រាស់ PS4 មានតម្រូវការច្រើន ធៀបនឹងត្រីមាសទី១ ៕


ចិនបន្ត បញ្ជូនអ្នកជំនាញ និងថ្នាំពេទ្យ ទៅបណ្តាប្រទេស នៅហ្វ្រិក ដែលកំពុង វាយប្រហារ ដោយជំងឺ អ៊ីបូឡា

$
0
0

ហ្វ្រីថោន៖ ប្រទេសចិន កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់បណ្តាប្រទេស នៅតំបន់អាហ្វ្រិកខាងលិច ដែល ជំងឺ អ៊ីបូឡា កំពុងរាតត្បាត ដោយបានបញ្ជូនក្រុមអ្នកជំនាញ ០៣ក្រុម រួមទំាងថ្នាំពេទ្យ ផ្តល់ទៅឲ្យប្រទេស ហ្គីណេ លីប៊ីរីយ៉ា សៀរ៉ាឡេអូន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០១៤ថា មេរោគអ៊ីបូឡានេះ បានបណ្តាលឲ្យ មនុស្សស្លាប់ច្រើនជាង ១.០០០នាក់ហើយ នៅបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិច គឺមានអតា្រឆ្លងខ្ពស់ និងមិនទាន់ មានថ្នាំព្យាបាល ឬវ៉ាក់សំាងការពារនៅឡើយទេ៕

Photo by DAP-News

អង្គភាពប្រឆាំង អំពើពុករលួយថៃ សម្រេចឲ្យសភា យោធាប្រកាស ទ្រព្យសម្បត្តិ ជាសាធារណៈ

$
0
0

បាងកក ៖ អង្គភាពប្រឆាំង អំពើពុករលួយថៃ បានសម្រេចឲ្យ សមាជិកសភាពយោធា ប្រកាសទ្រព្យសម្បត្តិជាសារធាណៈ ក្នុងរយៈពេល ៣០ថ្ងៃ ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិការពារ និង ប្រឆាំងអំពើពុករលួយថៃ បានសម្រចដោយសម្លេងឯកឆន្ទ បង្គាប់ឲ្យ សមាជិកសភា យោធា ចំនួន ២០០ រូប ធ្វើការប្រកាសទ្រព្យសម្បត្តិជា សាធារណៈ ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថថ្ងៃប្រកាសតែតាំងមុខងារ នាថ្ងៃទី ៨ ខែ សីហា កន្លងទៅនេះ ដើម្បីបង្ហាញពីភាពស្អាតសំ្អ ខណៈពេលកាន់តំណែង។

ទន្ទឹមគ្នានេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បញ្ជាក់ថា មន្រ្តីយោធាជាន់ខ្ពស់ថៃ ដែលនឹងចូលកាន់តំណែង រដ្ឋាភិបាលនៅអាណត្តិថ្មីខាងមុននេះ ថាតើនឹងប្រកាសទ្រព្យសម្បត្តិ ដែរ ឬ ទេ? ជាពិសេសគណៈរដ្ឋមន្រ្តីយោធា ដែលដឹកនាំដោយ លោក ប្រាយុទ្ធ ចាន់អូឆា (មេដឹកនាំរដ្ឋប្រហារ) នឹងត្រូវបង្កើតឡើងនាពេលឆាប់ៗនេះ។ ស្របពេលដែលមន្រ្តីបក្សប្រឆាំងថៃ ទាមទារឲ្យ មន្រ្តីយោធា និង ស៊ីវិល ទាំងអស់ ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ មុននឹងចូលកាន់មុខតំណែង។

ឃាត់ខ្លូន ជនសង្ស័យពីរនាក់ បន្ទាប់ពី ឆក់ទូរស័ព្ទ សិស្សសាលា

$
0
0

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីនារីសិស្សសាលាម្នាក់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤នៅចំណុចផ្ទះលេខ៧៣ E0 ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះថាច់ ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរជាសិស្ស មាន ទីលំនៅផ្ទះលេខ៣២E0z ផ្លូវលេខ១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ ចំណែកជនសង្ស័យមានឈ្មោះ ទី១ ឈ្មោះ ឆ ពណ្ណរង្សី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ជាអ្នកបើកម៉ូតូ និងទី២ ឈ្មោះ រៀម រ៉ាស៊ី ភេទប្រុស អាយុ២៣ឆ្នាំ មានមុខ របរនិងស្នាក់នៅមិនពិតប្រាកដ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបានដកហូរទូរស័ព្ទរបស់ជនរងគ្រោះ ហើយបានប្រគល់ទៅឲ្យ ជនរងគ្រោះវិញហើយ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីកសាង សំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្ត៕

រូបភាព បន្ទោសបង្អាប់ ព្រះសង្ឃ លើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី នាំឲ្យមាន ប្រតិកម្មខ្លាំង

$
0
0

ភ្នំពេញ ៖ រូបភាពមួយសន្លឹក ធ្វើការប្រៀបធៀប នៃការឆាន់ចង្ហាន់ដ៏បរិបូរណ៍ របស់ព្រះសង្ឃ ជាមួយរូប ភាពកុមារអង្គុយកេះបាយក្តាំង នៅក្នុងឆ្នាំង ដោយមិនមានម្ហូបអាហារអ្វីទាំងអស់ អមជាមួយអក្សរថា «ក្តីកង្វល់ធំបំផុត ដែលយើងត្រូវយកមកធ្វើការពិចារណា ឲ្យបានម្មត់ចត់ សម្រាប់ប្រជាជនក្រីក្រកម្ពុជា នោះ គឺការផ្តល់ជំនួយខុសតម្រូវការ» ដាក់ បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្កជា ការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដោយបានហៅកាយវិការ នៃការ បង្ហោះរូបនេះថា ជាការបន្ទោសបង្អាប់ និងតិះទានដល់ព្រះសង្ឃ ដែលទ្រទ្រង់ព្រះពុទ្ធសាសនា។

រូបភាពមួយផ្ទាំងនេះ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកចុចចូលចិត្ត (Click Like) រហូតដល់ជិត ២ម៉ឺននាក់ និងមានអ្នកបញ្ចេញយោបល់រហូតដល់ទៅជិត ៩០០នាក់។ ក្នុងនោះ មាន ទាំងអ្នកបញ្ចេញយោបល់គាំទ្រ និងអ្នករិះគន់ សម្តែងការមិនគាំទ្រផងដែរ ។

ហ្វេសប៊ុកឈ្មោះ «Putthea Kpc» បានថ្លែងថា នេះមកពីការធ្វើបុណ្យ ចង់បានតែមុខមាត់ ទាល់តែទៅ វត្តណា ដែលមានមនុស្សច្រើន ហើយទើបអាចបញ្ចេញលុយកាក់ ឬក៏ចំណីឆ្ងាញ់ៗ ដើម្បីឲ្យគេ សរសើរ ត្រូវទេ? បើឲ្យរបស់ទាំងនោះ ទៅក្មេងសុំទានមាននរណាសរសើរ សរុបទៅ មិនមែនជាការធ្វើបុណ្យ ដោយចិត្តកុសល្យពិតប្រាកដទេ គួរតែចេះដាក់ទានដល់អ្នកពិតប្រាកដផង។

តែក្នុងចំណោម អ្នកបញ្ចេញយោបល់សម្តែងមតិគាំទ្រ មានតិចតួច តែការសម្តែងមតិប្រតិកម្ម គឺមាន ច្រើន មានទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ។

ហ្វេសប៊ុកមានឈ្មោះថា «កំណើតខ្មែរ» បានបញ្ចេញមតិរបស់ខ្លួនថា ការប្រៀបធៀបទាំងនេះ គឺវាខុស រឿង ហើយនយោបាយ បាយបិណ្ឌទៅជាបាយបាទអីចឹង? សូមពិនិត្យឲ្យច្បាស់ជាមុនសិន នឹងធ្វើ ការប្រៀបធៀបនោះ! គឺរូបភាពព្រះសង្ឃកំពុងឆាន់នេះ មិនមែននៅប្រទេសកម្ពុជាទេ គឺវត្តនៅប្រទេស កាណាដា វត្តព្រះតេជគុណបណ្ឌិត ហុក សុវណ្ណ ហេតុអីបានយកប្រទេសកាណាដា ជាប្រទេសអ្នក មានទៅប្រៀបធៀបស្រុកខ្មែរអីចឹង? យ៉ាងម៉េចអីចឹង?

ហ្វេសប៊ុកឈ្មោះ «Mu Yeak» បានសម្តែងមតិរបស់ខ្លួនថា ខ្ញុំចង់ឲ្យស្វែងយល់ពីការធ្វើបុណ្យ ក្នុងពុទ្ធ សាសនាសិន ចាំបង្ហោះរូបនេះឡើង ឬសួរព្រះសង្ឃអង្គណាមួយបកស្រាយជាមុនសិន។

លោក Roony Vorn បានសម្តែងការយល់ឃើញរបស់ខ្លួនថា ប្រជាពលរដ្នច្រើន ដូចនេះ ម្នាក់មួយចាន ច្រើនចឹងហើយ គេធ្វើម្ហូបប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់ញាត្តិរបស់គេ។ បើព្រះសង្ឃមួយ ព្រះអង្គ ទទួលតែមួយ ឬពីរចានចឹងអ្នកផ្សេងគេម៉ិចបានធ្វើបុណ្យទៅ ចំពោះម្ហូបនឹងនៅពេលព្រះសង្ឃឆាន់រួច នឹងជូនដល់អ្នកខ្វះខាត តាមភូមិ ស្រុក នៅជិតវត្តផង។

លោក Chanthy Menn បានសម្តែងយោបល់ថា ការប្រៀបធៀបបែបនេះ ខ្ញុំមិគាំទ្រនោះទេ។ ព្រោះព្រះសង្ឃបានឆាន់ចង្ហាន់តែក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះទេ ។ នេះប្រពៃណីរបស់ខ្មែរ តាំងពីដូនតាមក ក្នុង វិស័យព្រះពុទ្ធសាសនា។ សូមកុំប្រៀបធៀបដូចនេះ វត្តណា ក៏មានអីចឹងដែរ តែក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

លោក Kat Sockvanna បានសម្តែងការយល់ឃើញរបស់ខ្លួនថា មុននឹងអ្នកគិត តើអ្នកស្ដាប់ធម៌ របស់អ្នកចេះសព្វគ្រប់ឬទេ។ អ្នកជាជននៅកិលេសតែងតែគិតខុសនូវអ្វី ដែលអ្នកយល់ថាត្រូវ ។

ព្រះតេជគុណ Neang Dara បានមានសង្ឃដីកាថា ហេតុអ្វីបានអ្នកមើលឃើញ តែពេលមានចង្ហាន់ម្តង ម្កាលបែបនេះ ហើយយកមកប្រៀបធៀប? តើមួយឆ្នាំព្រះសង្ឃមានចង្ហាន់ច្រើនយ៉ាងនេះប៉ុន្មានដង? ម្តេចអ្នកមិនមើលអ្នកមានទ្រព្យធន គេបរិភោគឆ្ងាញ់រាល់ថ្ងៃផង? ចុះពេលព្រះសង្ឃខ្វះខាត ចង្ហាន់ម្តេច មិននិយាយផង? បើសម្បូរ បើស្រួលអីចឹង ម៉េចមិននាំគ្នាមកបួសមក?

ហ្វេសប៊ុកមានឈ្មោះ Sok Nov បានសម្តែងមតិថា សូមកុំយកសាសនាមកលាយឡំជាមួយនយោបាយ បើលាកគិតថា វាខ្ជះខ្ជាយនោះ វាធ្វើឲ្យបាត់បង់ទំនៀមទម្លាប់ប្រពៃណី និងសាសនាជាតិទៅហើយ។ គួរគិតរកដំណោះស្រាយ ឲ្យប្រជាជនមានជីវភាពធូរធារវិញ ប្រសើរជាងការរិះគន់លើសាសនា។

ព្រះតេជគុណ សាន់ មនោសារ បានមានសង្ឃដីកាថា សូមឲ្យលោកប្រធាន សម រង្ស៊ី ធ្វើការពិចារណា សារជាថ្មី ព្រោះការធ្វើទានប្រភេទណាក៏បានបុណ្យដែរ មិនអាចយករូបភាពបែបនេះ មកដាក់ជា វេទិកា ពិភាក្សាបានឡើយ ព្រោះមានអ្នកដែលមិនយល់ពីបញ្ហានេះ ធ្វើការថ្កោលទោសចំពោះព្រះរតនត្រ័យ នាំឲ្យមានទោស ហើយលោកប្រធានខ្លួនឯងនឹងធ្លាក់កូដមិនខាន។

លោក Chea Vannaroth បានថ្លែងថា រូបភាពនេះ ជារូបថ្ងៃបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃបុណ្យនានា ចុះមាន ដែលថតរូបថ្ងៃធម្មតាដែរទេ។ តើក្នុងមួយឆ្នាំព្រះសង្ឃសម្បូរចង្ហាន់បែបនេះប៉ុន្មានដង? បើតាមខ្ញុំដឹង ម្ហូបទាំងអស់នេះ នឹងត្រូវអ្នកក្រីក្រ និងជនទុរគតនៅក្នុងវត្តយកទៅហូប។ សូមមេត្តាវិភាគ ឱ្យបានត្រឹម ត្រូវជៀសវាងការបាត់បង់ជំនឿលើសាសនាយើង។ បើវិភាគតែបែបនេះទៀត ប្រាកដជាគ្មាននរណា ទៅវត្តទៀតទេ ។ សូមគិតឱ្យបានជ្រៅតិចទៀតមុននឹងផ្សព្វផ្សាយ ។

ហ្វេសប៊ុកមានឈ្មោះថា «Sarith Ngath» បានតែងជាកំណាព្យពន្យល់ថា ការបូជាចំពោះគុណព្រះ រតនត្រៃ ជានិស្ស័យ ផលបុណ្យរបស់អ្នកកាន់សាសនា តែបើអ្នកមានបញ្ញា គិតជួយរដ្ឋាឲ្យផុតទុក្ខផង ការជួយសង្គ្រោះជាផលសុខកន្លង សូមអ្នកកាន់សាសនាសច្ចាផង បានសុខឥតហ្មងគ្រប់ៗគ្នា ។

ដោយឡែកហ្វេសប៊ុកមានឈ្មោះថា «Vannak Dom» បានបញ្ចេញយោបល់រិះគន់ខ្លាំងៗថា រិះគន់ឲ្យ តែបានរិះគន់។ គ្មានយកគំនិតគិត ។ ម្ហូបទាំងអស់ហ្នឹង បន្ទាប់ពីព្រះសង្ឃឆាន់ហើយ គេមិនយកទៅ ជះចោលទេ។ មនុស្សម្នានាំគ្នាយកមកហូបវិញដដែល ។ គ្មានអ្នកស៊ីហួសមួយឆ្អែតទេ។ លោកសម្បូរ អាហារ តែក្នុងពេលបុណ្យទានម្តងៗ មិនមែនរាល់ថ្ងៃទេ។ បើនិយាយថា ឲ្យយកអាហារទៅឲ្យអ្នកក្រីក្រ វិញ សូម្បីតែក្នុងពិធីបុណ្យប្រពៃណី ចឹងលែងមានសាសនាអស់ហើយ។ មិនបាច់កាន់សាសនារកអីទេ។ លោក សម រង្សី ធ្លាប់បួសបានប៉ុន្មានថ្ងៃដែរ តើលោកឃើញចង្ហាន់ចឹងរាល់ថ្ងៃដែរ? ព្រះសង្ឃ ក្រៅពីថ្ងៃ បុណ្យ ឆាន់ទឹកត្រីបបរសទេលោក ។

ទស្សនៈ និងមតិយោបល់ ដែលលើកបង្ហាញខាងលើនេះ គ្រាន់តែជាការយល់ឃើញមួយផ្នែកតូច ប៉ុណ្ណោះ នៅមានមតិយោបល់ជាច្រើនផ្សេងទៀត សុទ្ធតែបានរិះគន់ធ្ងន់ៗ ទៅការបង្ហោះនូវរូបភាព មួយនេះ។

ដោយពួកគេបានតិះទៀនថា ការបង្ហោះរូបភាពនេះ លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ តម្លៃ របស់ព្រះសង្ឃ ដែលជាសាវគ្គទ្រទ្រង់នូវព្រះពុទ្ធសាសនា ហើយជីវភាពរបស់ព្រះសង្ឃបរិបូរណ៍បែបនេះ មិនមែនមានជារៀង រាល់ថ្ងៃនោះទេ គឺមានតែពេលបុណ្យទានសំខាន់ៗមួយឆ្នាំមាន១ដង ទៅ២ដង ប៉ុណ្ណោះ ៕

ឃាត់ខ្លួន ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី វាយសម្លាប់ស្ត្រីម្នាក់ នៅស្រុក ខ្សាច់កណ្តាល

$
0
0

កណ្តាល៖ បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត អស់រយៈពេល៤ថ្ងៃ ជុំវិញករណី ឃាតកម្មសម្លាប់ស្ត្រីម្នាក់ នៅស្រុកខ្សាច់កណ្តាល រួចដឹកសពស្ត្រីរងគ្រោះ ទៅបោះចូលក្នុងទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលនោះ សមត្ថកិច្ចស្រុកខ្សាច់កណ្តាល និងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោយបញ្ជា ផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការ ឃាត់ជនសង្ស័យ ប្រុស៣នាក់ ស្រីម្នាក់ បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿង ចាត់ការតាមច្បាប់។

អធិការនគរបាលស្រុកខ្សាច់កណ្តាល លោកវរសេនីយ៍ត្រី ម៉ែន សុខឃឿន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ ទី១-ឈ្មោះ ង៉ែត សុខខេង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ទី២-ឈ្មោះ យ៉យ សារ៉េន ហៅត្រេន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរម៉ៅការសំណង់ និងទី៣-ឈ្មោះ គួន សុភណ្ឌ័ភេទប្រុស អាយុ២៧ឆ្នាំមុខរបរកកម្មករសំណង និងទី៤.ឈ្មោះ រ៉ា ថា អាយុ៣៣ឆ្នាំ នៅភូមិពារាំង ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ជនសង្ស័យទាំង៣នាក់ខាងលើ នេះរស់នៅក្នុងភូមិស្វាយមាស ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ជាមួយគ្នា ។

លោក បានបន្តថា ក្រោយពីមានករណី ប្រជាពលរដ្ឋ ប្រទះឃើញសាកសពស្ត្រីម្នាក់អណ្តែតទឹកទន្លេ កាលពីវេលា ម៉ោង១៦ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ង៉ែត សុខខេង ហើយ សមត្ថកិច្ចបានធ្វើការសាកសួរជន សង្ស័យនិងបន្តធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ ៣នាក់បន្ថែមទៀតនៅ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ គឺជនសង្ស័យឈ្មោះ យ៉យ សារ៉េន ហៅត្រេន និងជនសង្ស័យ ឈ្មោះ គួន សុភណ្ឌ័ និង រ៉ា ថា។

ជនសង្ស័យឈ្មោះ ង៉ែត សុខខេង បានសារភាពថា រូបគេបានធ្វើជាមេអណ្តើក នាំជនរងគ្រោះឈ្មោះ ឡេង យ៉ាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាកម្មការីនីរោងចក្រ កាតដេរក្នុងក្រុមហ៊ុន7NG មានប្តី និងកូន៣នាក់ ស្រី២នាក់ ប្រុសម្នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល។ បន្ទាប់ពីរៀបចំគម្រោង ត្រូវរ៉ូវគ្នាហើយនោះ បានជិះម៉ូតូទៅឌុបស្ត្រីរងគ្រោះទៅហូបស៊ុប ។ ពេលហូបស៊ុប ហើយនោះជនរងគ្រោះ បានជិះនៅកណ្តាល ខណៈដល់ចម្ការស្វាយមួយកន្លែងដែលជាកន្លែងស្ងាត់ ក្រុមជនសង្ស័យក៍បានយកម៉ាឡេតវាយ ទៅលើជនរងគ្រោះជាច្រើនម៉ាឡេត ហើយបានយក អាវយឺតពណ៌ខ្មៅចងបិទមុខ ជនរងគ្រោះរួចវាយរហូតស្លាប់ ទើបធ្វើសកម្មភាពដោះយកខ្សែកមាស ទម្ងន់៥ជី ,ផ្លាកដៃប្លាកទីទម្ងន់៤ជី ,ចិញ្ជៀនប្លាកទីនទម្ងន់មួយជី ក្រវិលមាសមួយចំហៀង ទូរស័ព្ទដៃមួយគ្រឿង និងប្រាក់រៀល-ប្រាក់បាត មួយចំនួនទៀត ។ បន្ទាប់ពីយកគ្រឿង អលង្ការមានតម្លៃ និងលុយពី ជនរងគ្រោះហើយនោះ ជនសង្ស័យបានដឹកសាកសពស្ត្រី រងគ្រោះទៅបោះចូលក្នុងទឹកទន្លេ តូចតែម្តង ៕

ឆក់កាបូបបានហើយ តែរាសីធ្លាក់ត្រូវសមត្ថកិច្ច ប្រដេញតាមចាប់ជាប់

$
0
0

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឃ្លីកពណ៌ក្រហម លាយខ្មៅ ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ នៅមុខស្តាតអូឡាំ ពិក ហើយព្យាយាមជិះគេចខ្លួន តែអកុសលអីរាសីមិនខ្ពស់ ត្រូវបានសមត្ថកិច្ចប្រទះឃើញ នឹងប្រដេញតាមរហូត ចាប់បាន។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៦ និង១០នាទីព្រលប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ នេះ យុវជនពីរនាក់ បានជិះម៉ូតូរបស់ខ្លួនឆក់កាបូបពីនារី ពេលកំពុងធ្វើដំណើរនៅមុខស្តាតអូរឡាំពិក សង្កាត់វាល វង់ ខណ្ឌ៧មករា។ តែជាអកុសលក្រោយឆក់ហើយ ក៏ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា និង កម្លាំងអន្តរាគមន៍ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រទះឃើញ និងជិះម៉ូតូប្រដេញតាមខ្វែងខ្វាត រហូតតាមចាប់បាននៅម្តុំរ៉ារថភ្លើង។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចកំពុងប្រដេញតាមនោះ ជនល្មើសបានព្យាយាមជិះម៉ូតូ ខ្វែងខ្វាត់ពេញផ្លូវ លុះដល់រ៉ារថយន្តភ្លើង បានផ្តួលម៉ូតូចោលរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមរហូតចាប់បាន ៕

មន្ត្រីជលផល ខេត្តកំពត បើករថយន្ត ដឹកស្រីស្នេហ៍ បុកបុរសម្នាក់ស្លាប់

$
0
0

កែប យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ  បន្ទាប់ពីត្រូវរថយន្ត របស់មន្ត្រីជលផល ខេត្តកំពត បើកបុក ខណៈយុវជនរូបនេះបើកម៉ូតូដឹកបន្លែ យកទៅឲ្យម្តាយលក់នៅផ្សាសេះស កាលពីវេលា ម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣៣ កំពត-កែប មុខសាលាសង្កាត់ឣូរក្រសារ ស្ថិតក្នុងភូមិឣូរក្រសារ សង្កាត់ឣូរក្រសារ ខេត្តកែប។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឆោម ទីណា ឣាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បើកម៉ូតូម៉ាកសេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប1A -2623 ។ រីឯរថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2C -2088 ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា  មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះ បើក ម៉ូតូដឹកបន្លែតែម្នាក់ឯង លើកំណាត់ផ្លូវជាតិលេខ៣៣ ទិសដៅពីលិចទៅកើត ក្នុងគោលបំណងយកបន្លែ ទៅឲ្យម្តាយលក់នៅផ្សាសេះស ចៃដន្យមានរថយន្តបង្ក កំពុងធ្វើចរាចរណ៍ ក្នុងល្បឿនលឿន ច្រាសទិសគ្នា ពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុ រថយន្តបានបុកចំពេញទំហឹង ទៅលើម៉ូតូ បណ្តាលឲ្យ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត គួរឲ្យឣាណោចឣាធម។ ក្រោយបង្កហេតុ រថយន្ត មិនអាចទៅមុខលេងរួច ហើយអ្នកបើកបរ ដែលជាម្ចាស់រថយន្តបង្ក និងនារីម្នាក់ទៀតនោះ បានចុះរត់គេចខ្លួនបាត់ រហូតមក ដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែលនេះ មិនទាន់កំណត់ឣត្តសញ្ញាណឣ្នកបើកបរ និងនារី រួមដំណើរម្នាក់ទៀតបាន នៅឡើយទេ។ នគរបាលជំនាញក្រោយពីធ្វើការវាស់វែងរួចរាល់ហើយ បានសន្និដ្ឋាន ថារថយន្តបង្កជាឣ្នកខុស។

បើតាមនគរបាលច្បាស់ការម្នាក់ បានលួចបង្ហើបឲ្យដឹងដែរថា ឣ្នកបើកបររថយន្តបង្ក គឺជាម្ចាស់រថយន្ត មានឈ្មោះឌុច វ៉ាន់ថន ភេទប្រុស ឣាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីជលផល នៅខណ្ឌរដ្ឋបាលជលផលខេត្តកំពត រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្តាល ក្រុងកំពត ខេត្តកំពត។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រសារនាំយកទៅ ធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅឯអធិការដ្ឋាន នគរបាលក្រុងកែប ដើម្បីរង់ចាំ ដោះស្រាយ ពេលក្រោយ៕


មន្ត្រីកូរ៉េ ខាងត្បូង នឹងធ្វើទស្សនកិច្ច កូរ៉េខាងជើង ដើម្បីទទួល កម្រងផ្កា គោរណវិញ្ញាណក្ខន្ធ

$
0
0

សេអ៊ូល ៖ មន្ត្រីតំណាងរដ្ឋាភិបាល កូរ៉េខាងត្បូងចំនួន ៥រូប ត្រូវបានសារព័ត៌មាន យ៉ុនហាប់ អះអាងថា នឹងធ្វើទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង នៅសប្តាហ៍ក្រោយនេះ ដើម្បីទទួល កម្រងគោរពវិញ្ញាណ ក្ខន្ធ អតីតប្រធានាធិបតីកូរ៉េខាងត្បូង គីម ដេជុង ពីសំណាក់រដ្ឋាភិបាល កុម្មុយនីស្តព្យុងយ៉ាង។

ប្រភពពីមន្ត្រីរដ្ឋាភិបាល កូរ៉េខាងត្បូង បានឲ្យដឹង នៅថ្ងៃសុក្រ ទី១៥ ខែសីហា នេះទៀតថា អតីត ប្រធានាធិបតី គីម ត្រូវបានប្រទេសកូរ៉េខាងជើងគោរព និងទទួលស្គាល់ជាប់ជានិច្ចថា ជាមេដឹកនាំកូរ៉េ ខាងត្បូង ដែលមានចេតនាពិតប្រាកដ ក្នុងការផ្សះផ្សារ ជាមួយនឹងរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ហើយ លោកក៏ធ្លាប់បានបង្កើតកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រជាមួយ នឹងអតីតមេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ីល កាលពីឆ្នាំ ២០០០ ផងដែរ ។

គួរបញ្ជាក់ថា លោក គីម ដេជុង គឺជាអតីតប្រធានាធិបតី កូរ៉េខាងត្បូងទី០៨ ពីឆ្នាំ១៩៩៨ ដល់២០០៣ ហើយលោកបានទទួលមរណភាព កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ ២០០៩ ក្នុងជន្មាយុ ៨៣ឆ្នាំ ៕

សាខា កាកបាទក្រហម ខេត្តកំពង់ធំ បើកវគ្គ បណ្តុះបណ្តាល ស្តីពីសុវត្ថិភាព ចរាចរណ៍ ថ្នាក់សង្កាត់

$
0
0

ភ្នំពេញ ៖ នៅសាខា កាកបាទក្រហម ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មានបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ ថ្នាក់សង្កាត់ក្រោម វត្តមាន លោកស្រី ឌុក ស៊ីដា នាយិកាសាខា កាកបាទក្រហមខេត្តកំពង់ធំ ។

អញ្ជើញចូលរួម ជាសិក្ខាកាម ក៏មានវត្តមាន អស់លោកជា លោកស្រី ជាក្រុមប្រឹក្សាសង្កាត់ ដំរីជាន់ខ្លា មេភូមិ មន្ត្រីប៉ុស្តិ៍រដ្ឋបាល សង្កាត់ អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ។ បន្ទាប់ពីលោក ខែក ផា អនុប្រធាន សាខាកាកបាទក្រហម ក្រុងស្ទឹងសែន មានមតិស្វាគមន៍ រួចមក មានប្រសាសន៍បើក វគ្គបណ្តុះបណ្តាលក្នុង ឱកាសនោះ លោកស្រី ឌុក ស៊ីដា នាយិកា សាខាកាកបាទក្រហម ខេត្តកំពង់ធំ បានលើកឡើងថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាអទិភាព ចំបងមួយដែល រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ មិនអោយកើតមានជាយថា ហេតុតាមរយះការដាក់ ចេញនូវពាក្យ ស្លោកផ្សេងៗ មានដូចជា «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ ចរាចរណ៍» «សុវត្ថិភាពចរាចរណ៍ ចាប់ផ្តើមពីខ្ញុំ» «ការពារជីវិត អ្នកពាក់មួកសុវត្ថិភាព ជាដើម» ។ល។

ព្រមជាមួយ សកម្មភាពផ្សេងៗ ទៀតដែល សមត្ថកិច្ច ចរាចរណ៍ និងក្រុមយុវជន កាកបាទក្រហម បាននិងកំពង់ធ្វើសកម្មភាព ប្រកបដោយទទួលខុសត្រូវ នៅតាមចំណុច សំខាន់ៗ នៅរាជធានី និងតាមបណ្តាខេត្ត ។

តាមរយះការបូកសរុប ក្នុងរយះ ឆ្នាំ២០១៣ កន្លងទៅនេះ មានមនុស្សប្រមាណ ២០០០នាក់ បានស្លាប់និង១៥០០០នាក់ រងរបួសធ្ងន់ស្រាល ដែលបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍នេះ ក្រោមរូបភាពជាច្រើន។ លោកស្រី បានសង្កត់ធ្ងន់ទៀតថា កត្តាគ្រោះថ្នាក់នេះ ក៏ជាឥទ្ធិពលមួយរាំងស្ទះ ដល់កាអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ ដោយក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលបានចំណាយថវិកា រាប់រយលានដុល្លារលើវិស័យនេះ។

លោកស្រី សង្ឃឹមថា បណ្តាមេរៀន ក៏ដូចជា ការបង្ហាញជាក់ស្តែងដែលលោក លោកស្រី ជាសិក្ខាកាមទទួលបាន ពីវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានសារះសំខាន់ និងប្រកបដោយថតភាព ក្នុងការបញ្ជ្រាបចំណេះដឹង រួមចំណែកក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នេះជាក់ជាមិនខាន៕

បំពាក់​មេដាយ​ជូន​ កីឡាករ​ប្រណំាង​រថយន្ត-ម៉ូតូ មុន​ប្រកាស​លទ្ធផល

$
0
0

ភ្នំពេញ៖បន្ទាប់ពីធ្វើការប្រណាំងប្រជែង អស់រយៈពេល ១សប្ដាហ៍ពេញ ចាប់ពីថ្ងៃទី០៩-១៥ ខែសីហា ឆ្នាំ២០១៤នេះ ដែលចេញដំណើរពីបាតាយ៉ា ប្រទេសថៃ រហូតដល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទឹកដីប្រទេសកម្ពុជា ព្រឹត្តិការណ៍ប្រណាំងឡាន-ម៉ូតូ ឆ្លងកាត់ឧបសគ្គជើងឯកអាស៊ី លើកទី៤ (Asia Cross Country Rally 2014) ត្រូវបានបញ្ចប់យ៉ាងជោគជ័យ ដោយមានកីឡាករមកពី បណ្ដាប្រទេសចំនួន ៧ផ្សេងៗគ្នា ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

ក្រោយបញ្ចប់ការប្រកួតភ្លាមៗ នៅរសៀលថ្ងៃទី១៥ សីហានេះ ថ្នាក់ដឹកនាំព្រឹត្តិការណ៍អន្ដរជាតិ ប្រចាំតំបន់អាស៊ីនេះ បានរៀបចំកម្មវិធីបំពាក់ មេដាយកិត្តិយសមួយ នៅជិតសួនច្បារនាគបាញ់ទឹក ក្បែរវត្តបទុមវត្តី ដើម្បីលើកទឹកចិត្តដល់កីឡាករទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមប្រកួត ដោយមានការចូលរួមពីលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រួមទាំងមន្ដ្រីសហព័ន្ធកីឡាយានយន្ដថៃ និងកីឡាករទាំង ៧ប្រទេសផងដែរ ។

ទោះបីជាយ៉ាងណាមកដល់ពេលនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យខាងលើ មិនទាន់បានប្រកាសលទ្ធផល ជាផ្លូវនៅឡើយទេ ប៉ុន្ដែបើតាមការអះអាងរបស់ មន្ដ្រីសហព័ន្ធកីឡាយានយន្ដកម្ពុជា បានឲ្យដឹងថា យប់ថ្ងៃដដែលនេះ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ គណៈកម្មការនឹងប្រកាសលទ្ធផល រួមទាំង ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត និងបំពាក់មេដាយ ដល់កីឡាករដណ្ដើមបានជ័យលាភីទៀតផង ។

ដូច្នេះចាំមើល តើកីឡាករមកពីប្រទេសណា នឹងក្លាយជាជើងខ្លាំងក្នុងព្រឹត្តិការណ៍ ប្រណាំងឡាន-ម៉ូតូឆ្លងកាត់ ឧបសគ្គជ្រើសរើសជើងឯកអាស៊ី លើកទី៤នេះ ខណៈកីឡាករកម្ពុជា ៤រូបក៏ចូលរួមដែរនោះ? ៕

ACU នឹងបើក​យុទ្ធនាការ បោស​សម្អាត​មន្ត្រី «ខ្មោច» (មានសំឡេង)

$
0
0

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបើកយុទ្ធនាការបោសសម្អាតមន្ត្រី «ខ្មោច» នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ បន្ទាប់ពី ACU អះអាងថាខ្លួនបើកប្រតិបត្កិការបោសសម្អាត អំពើពុករលួយពេលប្រឡងបាក់ឌុប ទទួលបានជោគជ័យ។

ថ្លែងក្រោយកិច្ចប្រជុំជាមួយ វិស័យឯកជន មានធនាគារ និងពាណិជ្ជកម្មនៅរសៀល ថ្ងៃសុក្រនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ពន្យល់ថា " ACU នឹងបើកយុទ្ធការចាប់ ខ្មោចពុករលួយ។ បានន័យថា ខ្លួនខ្មោចហើយ ខ្លួននៅទទួលបានប្រាក់ខែទៀត។ ន័យសាមញ្ញនោះ គឺអ្នកដែលរក្សាក្របខណ្ឌខ្មោចទុក ហើយយកលុយរបស់ជាតិ មកដាក់ហោប៉ៅខ្លួនឯង។ លោក ឱម យ៉ិន ទៀង បានឲ្យដឹងទៀតថា ករណីខាងលើនេះ ប្រឈមនឹងការដាក់ពន្ធធនាគាររយៈ ពេល២ឆ្នាំ។

បើតាមប្រធានអង្គភាពប្រឆាំង អំពើពុករលួយរូបនេះ នៅសប្ដាហ៍ក្រោយ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញសេចក្ដីប្រកាសព័ត៌មាន ជំរាបជូនដល់គ្រប់ស្ថាប័នទាំងអស់ ពោលគឺអ្នកដែលយកប្រាក់ខែរបស់រដ្ឋ ត្រៀមបោសសម្អាតមន្ត្រីខ្មោច ដោយខ្លួនឯង មុននឹងអង្គភាពបើកប្រតិបត្តិការ។

និយាយពីបរិយាកាសនៃ ការប្រឡងបាក់ឌុបវិញ ត្រូវបានលោក ឱម យ៉ិនទៀង លើកឡើងថាដំណើរការទៅល្អ និងមានប្រសិទ្ធភាព៕

{mp3remote}http://image.dap-news.com:81/dap-news/dap-images/2014/May/id-030/15082014.mp3{/mp3remote}

សម រង្ស៊ី៖ ជំហររបស់បក្ស គឺនៅដដែល​​ ផ្លាស់ប្តូរមេដឹកនាំ ដោយសន្តិវិធី

$
0
0

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី បានថ្លែងថា គោល ជំហរគណបក្សសង្រ្គោះជាតិ នៅដដែល គឺការផ្លាស់ប្តូរមេដឹកនាំ ដោយសន្តិវិធី ដើម្បីសង្គ្រោះជាតិនេះ បើយោងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ផ្ទាល់ តែម្តង។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនៅវត្តសាមគ្គីរង្ស៊ី ក្នុងទឹកដី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងឱកាសលោក ជួបជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ។

លោកបានមានប្រសាសន៍ថា គណបក្សសង្រ្គោះជាតិ ចង់ឲ្យមានការផ្លាស់ប្តូរ របបគ្រប់គ្រងប្រទេស ហើយការពារ ប្រជាពលរដ្ឋស្លូតត្រង់ ពីជនមានអំណាចមួយចំនួន ដែលតែងតែដើររំលោភបំពានមកលើប្រជាពលរដ្ឋ៕

កែច្បាប់ ចរាចរណ៍ថ្មី អ្នកស្រវឹងបើកបរ ពិន័យឡើង ដល់ ៨០ ម៉ឺនរៀល ទៅ ៤លាន រៀល

$
0
0

ភ្នំពេញ ៖ មាត្រា និងជំពូកមួយចំនួននៃ ច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុងដាក់ឱ្យ អនុវត្ដសព្វថ្ងៃ នឹង ត្រូវធ្វើការកែប្រែខ្លះ ដោយក្នុងនោះ រាជរដ្ឋាភិបាលផ្ដោតសំខាន់ ទៅលើចំណុចការប្រព្រឹត្ដ បទល្មើស ចរាចរណ៍ ជាពិសេសការប្រព្រឹត្ដបទល្មើសដោយ បើកបរនៅពេលស្រវឹងតែម្ដង ដោយមាត្រានេះ អ្នក ដែលស្រវឹងស្រាលើសច្បាប់កំណត់ ហើយបើកបរនឹងរងនូវការពិន័យជាប្រាក់ ឡើងដល់ពី ៨០ម៉ឺនរៀល រហូតដល់ ៤លាន រៀល ខណៈដែលច្បាប់ ស្ថិតនៅជាធរមានគឺ ធ្វើការផាកពិន័យតែចំនួន ២៥០០០ រៀល ទៅ១លានរៀលតែប៉ុណ្ណោះ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង ព័ត៌មាន បានសរសេរបង្ហោះនៅក្នុងបណ្ដាញ  ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់លោក ដោយលោកអះអាងថា សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការធ្វើចរាចរណ៍ផ្លូវគោក អ្នក បើកបរ ដែលមានសភាពស្រវឹងខ្លាំង ចាប់ពីកម្រិត ជាតិអាល់កុល ០.៤០មីលីក្រាម ក្នុង១លីត្រខ្យល់ ឡើងទៅនឹងត្រូវធ្វើការផាកពិន័យពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល ក្នុងនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងរំពឹងថា ក្រោយច្បាប់នេះចេញ នឹងមានការថមថយខ្លះមើលទៅ ។

កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ គណៈរដ្ឋមន្ដ្រីបានបើកកិច្ច ប្រជុំក្រោមអធិបតីភាព សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដោយពិនិត្យទៅលើ សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីចរាចរណ៍ផ្លូវគោក ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រី ត្រង់ចំណុចទី១ សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីចរាចរណ៍ផ្លូវគោក ដោយក្នុងនោះ គណៈរដ្ឋមន្ដ្រីបានសម្រេចរៀបចំឡើងវិញ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ ក្រសួងយុត្ដិធម៌  និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្អែកលើច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០០៧ ដោយបានកែសម្រួល លើ មាត្រាចំនួន ៦៤ មាត្រា រក្សាខ្លឹមសារចាស់ចំនួន ១៣មាត្រា បន្ថែមថ្មីចំនួន១៥មាត្រា និងលុបចោល ចំនួន១៨មាត្រា ។ សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មាន ១២ជំពូក និង៩២មាត្រា មាន គោលដៅចម្បងគឺផ្ដល់ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថិភាព ចរាចរណ៍ផ្លូវ គោករក្សាសណ្ដាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក និងពិសេស គឺទប់ស្កាត់ការប្រព្រឹត្ដបទល្មើស ដែល បណ្ដាល មកពីការប្រើប្រាស់ផ្លូវថ្នល់ នៅក្នុងបរិបទ ដែលព្រះរាជាណាចក្រកម្ពុជាមាន ការអភិវឌ្ឍន៍រីកចម្រើន យ៉ាងឆាប់រហ័ស ទាំងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេដ្ឋកិច្ចសង្គម ។

ពាក់ព័ន្ធទៅនឹង ការកែច្បាប់ចរាចរណ៍ថ្មី ដោយរាជរដ្ឋាភិបាល យកចិត្ដទុកដាក់ខ្លាំង ទៅលើការកើតគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយការប្រព្រឹត្ដល្មើសច្បាប់ របស់អ្នកបើកបរ ជាពិសេសបើកបរ ពេលស្រវឹងនោះ ប្រធានអង្គការដៃគូសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសកល បានសម្ដែងការស្វាគមន៍ និង កោតសរសើរ ចំពោះគណៈរដ្ឋមន្ដ្រី ដែលបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដី ពីចរាចរណ៍ផ្លូវគោកថ្មីនេះ នេះបើយោងតាមការថ្លែង របស់លោក គង់ សុវណ្ណ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី ១៤ ខែសីហា ។

លោក គង់ សុវណ្ណ បានអះអាងបន្ថែមថា លទ្ធផលថ្ងៃនេះកើតចេញមកពីកិច្ចខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការក្រសួងមហាផ្ទៃ ក្រសួងយុត្ដិធម៌ និងក្រសួងដទៃទៀត និងការចូលរួមពីអង្គការ ក្រៅរដ្ឋាភិបាលផងដែរ ។ ក្នុងនោះយោង លើតម្រូវការចាំបាច់ ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីមហន្ដរាយបង្កដោយគ្រោះថ្នាក់ចរាចរណ៍ សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបាន រៀបចំឡើង សំដៅបំពេញបន្ថែមចំណុចខ្វះខាត ដែល មានក្នុងច្បាប់បច្ចុប្បន្ន ។

តាមរយៈច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ កម្ពុជា អាចនឹងយកមកអនុវត្ដ ឱ្យបាន តឹងរឹងសំដៅ រួមចំណែកក្នុងការសម្រេចតាមផែនការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ឆ្នាំ២០១១-២០២០ ។ ផែនការនេះកំណត់ ឱ្យកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យបាន ៥០ភាគ រយ នាឆ្នាំ២០២០ ដែល សម្រាប់កម្ពុជាគឺអាចសង្គ្រោះជីវិតមនុស្សពីសេចក្ដីស្លាប់បាន ៧៣៥០នាក់ និងអាចបង្ការជនរងគ្រោះ ដោយរបួសក្បាលបាន ១០៥៧២នាក់ នៅក្នុងកំឡុងពេល៥ឆ្នាំខាងមុខនេះ ។ នាពេលបច្ចុប្បន្ននេះ គ្រោះមហន្ដរាយដោយសារ គ្រោះថ្នាក់ចរាចរណ៍បាន និងកំពុងតែបង្កជា ផលលំបាកទ្វេឡើងដល់សង្គមជាតិ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរជា ច្រើនពាន់នាក់ ជារៀងរាល់ឆ្នាំ ហើយក៏ បន្សល់ទុកនូវកុមារកំព្រា ជនពិការ ស្ដ្រីមេម៉ាយជាទុរគត និងគ្រួសារក្រីក្រជាដើម ។ ក្នុងនោះ កាលពី ឆ្នាំ២០១៣ មានជនរងគ្រោះ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់១៩៥០នាក់ ដែល ៦១ ភាគរយ ជាអ្នកធ្វើដំណើរតាមម៉ូតូ ៕

គ្រួសារ សពពលរដ្ឋខ្មែរ ៣នាក់ ស្លាប់ពីការបាក់អគារ នៅប្រទេសថៃ ទទួលបានសំណង

$
0
0

ភ្នំពេញ ៖ ក្រុមគ្រួសារពលករខ្មែរ ៣នាក់ ស្លាប់ដោយការបាក់អគារ នៅប្រទេសថៃ កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៤ ទទួលបានសំណង ក្នុងម្នាក់ៗចំនួន ៦៥០០០បាត និងអ្នករបួសទទួល បានសំណង ៥០០០០បាត និងចេញថ្លៃព្យាបាលទាំងអស់ ។

តាមរយៈសេចក្ដីជូនដំណឹង របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែល បានមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី១៥ ខែសីហា នេះ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃ កំពុងធ្វើការជាមួយមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងទាមទារសំណងបន្ថែមទៀត ជូនគ្រួសារ សព និងអ្នករបួស ។

បើតាមលោក កុយ គួង សពពលករខ្មែរទាំង៣ នាក់ ត្រូវបានយកចេញពីគំនរអគារបាក់បែកអស់ ហើយ ។ គ្រួសារនៃសព បានសម្រេចបូជា នៅប្រទេសថៃរួចយកធាតុត្រឡប់មកប្រទេសកម្ពុជាវិញ ៕


ថៃផ្ដល់សំណង ២ពាន់ដុល្លារ ដល់​កម្មករ​ខ្មែរ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុនសាងសង់របស់ថៃ បានព្រមផ្តល់សំណងប្រមាណជា ២ពាន់ដុល្លារ សម្រាប់កម្មករ ដែលស្លាប់បាត់បង់ជីវិត និងប្រមាណជា ១.៥០០ដុល្លារ សម្រាប់កម្មករ ដែលរងរបួសក្នុងហេតុការណ៍ បាក់រលំអគារនៅខេត្ត បាទុមថានី។ នេះបើយោងតាមការបញ្ជាក់របស់ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា។

លោក កុយ គួង បានថ្លែងឲ្យកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ថា កម្មករខ្មែរ ៣នាក់ ដែលស្លាប់ក្នុងហេតុការណ៍ បាក់ស្រុតអគារ នៅខេត្តបាទុមថានី (Phthum Thani) ប្រទេសថៃ ត្រូវបានក្រុមហ៊ុន សំណង់របស់ថៃ ផ្ដល់ប្រាក់ចំនួន ៦៥.០០០បាត ស្មើនឹង ២.០០០ដុល្លារ ជូនដល់ក្រុមគ្រួសារសពនីមួយៗ ចំណែកអ្នករងរបួស ទទួលបាន ៥០.០០០បាត ស្មើនឹងជាង ១.៥០០ដុល្លារ។

លោក កុយ គួង បានបញ្ជាក់បន្ថែមទៀតថា ស្ថានទូតកម្ពុជា នឹងធ្វើការជាមួយមេធាវីបន្តទៀត ដើម្បីប្ដឹងទាមទារសំណងបន្ថែម ជូនគ្រួសារសព និងអ្នករងរបួស។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែសីហា កន្លងទៅនេះ អគារខុនដូកម្ពស់ ៦ជាន់មួយ កន្លែងស្ថិតនៅក្នុងខេត្តប៉ាទុមថានី ប្រទេសថៃ បានដួលរលំ ខណៈកំពុងដំណើរការសាងសង់ នៅជាន់លើបង្អស់។ ការដួលរលំអគារនេះ បានធ្វើឲ្យកម្មករ ដែលមានទាំង ជនជាតិថៃ ខ្មែរ និងមីយ៉ាន់ម៉ា ស្លាប់ និងរងរបួសជាច្រើននាក់។

បើតាមលោក កុយ គួង បានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតអគារនេះ បណ្តាលឲ្យពលរដ្ឋខ្មែរ ៣នាក់ បានស្លាប់ និង ១នាក់ទៀត បានរងរបួសធ្ងន់។
លោក កុយ គួង បានថ្លែងឲ្យដឹងថា ពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងហេតុការណ៍ រលំអគារនេះ រួមមាន៖ ១.ឈ្មោះ អ៉ឹម ភឿ អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង, ២. ឈ្មោះ អ៊ុយ អាយុ ២៧ មានស្រុកកំណើត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ៣. ឈ្មោះ យ៉ាង ហេង អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅ ស្រុកស្វាយអន្ធរខេត្តព្រៃវែង។ ដោយឡែកអ្នករងរបួសមាន ឈ្មោះ ឈឹម ចាន់ អាយុ ៦០ឆ្នាំ មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល៕

ផ្ទុះកង់រថយន្ត ដឹកហ្គាស ផ្អើលប្រជាពលរដ្ឋ ស្មានថាផ្ទុះធុងហ្គាស នៅក្នុងរថយន្ត

$
0
0

ភ្នំពេញៈ នៅម៉ោង៧ យប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ក្នុងសង្កាត់ទូលទំពួង២ ខណ្ឌចំការមន  មានរថយន្តដឹកហ្គាសមួយគ្រឿង បានផ្ទុះកង់ បណ្តាលឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានការភ័យស្លន់ស្លោ ដោយស្មានថាផ្ទុះហ្គាសនៅក្នុងរថយន្ត ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍ផ្ទុះកង់រថយន្តដឹកហ្គាសខាងលើ មិនបានធ្វើឲ្យប្រជាពលរដ្ឋ រងរបួសនោះទេ ដោយគ្រាន់តែមានការភ្ញាក់ផ្អើល តែប៉ុណ្ណោះ៕

កម្លាំងនគរបាល ប្រឆំាងគ្រឿងញៀន រាជធានីភ្នំពេញ ចាប់មុខសញ្ញា ចែកចាយ គ្រឿងញៀន២នាក់ ដកហូតកាំភ្លើងខ្លី មួយដើម រួមនិងថ្នាំញៀន មួយចំនួន

$
0
0

ភ្នំពេញៈកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោក ប៊ន សំអាត នាយការិយាល័យ នៅម៉ោង៧យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ  បានចុះទៅចាប់ និងបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មនៅក្បែរវត្តនន្ទមុន្នី  ក្នុងសង្កាត់ស្ទឹងមានជ័យ ខណមានជ័យ ព្រមទាំងបានដកហូតថ្នាំញៀនមួយចំនួន រួមទាំងកាំភ្លើងខ្លី មួយដើមផងដែរ។

នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  លោកប៊ន សំអាត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានសំងាត់រួចមក លោកបានសុំ បញ្ជាពីស្នងការនគរបាល រាជធានីភ្នំពេញ  លោកឧត្តមសេនីយ៍ជួន សុវណ្ណ និងមានការឯកភាពពី តំណាងឯយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ផងនោះបានចុះទៅបង្ក្រាប និងធ្វើការស្រាវជ្រាវរហូតដល់ ចាប់ខ្លួនមុខ សញ្ញាទាំងនេះ បានភ្លាម ហើយដកហូត វត្ថុតាង។

ជនសង្ស័យដែលសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ១មានឈ្មោះ ស៊ុន បារាំង ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ឃុំកំពង់សំណាញ់ ខេត្តកណ្តាល ទី២ឈ្មោះជៀប ពេញរស្មី ភេទប្រុស រស់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរសិស្ស ក្នុងនោះ ដែរកម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាង មួយចំនួនរួមមាន ម៉ាទឹកកកចំនួន២កញ្ចប់ អាវុធម៉ាក ៥៩មួយដើម ដាវចំនួន១ដើម ជញ្ជីង រួមនិងកន្ត្រៃមួយដើម៕

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅ កាន់ការិយាល័យរបស់ លោកដើម្បីសួរនាំ មានវិធានការទៅតាមផ្លូវច្បាប់បន្តទៀត៕

វិទ្យាស្ថាន អន្តរទ្វីបអាមេរិកកំាង រៀបចំការប្រកួត រត់ប្រណាំង ដើម្បីកៀរគរថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ជា

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ  វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកកំាង បានរៀបចំ ការប្រកួត រត់ប្រណាំង ដើម្បីស្វែងរក ជំនួយសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។ នៅក្នុងកម្មវិធីប្រកួតនោះ មាន ការចូលរួមពីកីឡាករ កីឡារការិនី ប្រមាណ៦០០នាក់ ក្នុងការរត់ចំងាយ៣ គីឡូម៉ែត្រ។

លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ និងកីឡា  បានមានប្រសាសន៍ថា  វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកកំាង បានរៀបកម្មវិធីរត់ប្រណាំងនេះឡើង ក្នុងគោលបំណង ដើម្បីកៀរគររកថវិកាសប្បុរសធម៌ ជួយដល់ មន្ទីរពេទ្យគន្ធបុប្ជា ។ជាពិសេសយើងដឹងហើយថាកីឡានំាមកនូវសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ រឹតចំណងមិត្តភាព ភាតរភាព ស្និតស្នាល សាមគ្គីភាព សេចក្តីថ្លៃថ្នូរ ជៀសផុតពីគ្រឿងញៀន និងល្បែងស៊ីសង់ គ្រប់ប្រភេទ និងដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ក្នុងសង្គមយ៉ាងច្រើន។

លោកបានបន្តថា ក្រសួងបានជំរុញ និងបើកទូលាយដល់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជនឲ្យមានការ ប្រកួតប្រជែង គ្រប់ប្រភេទកម្រិតសិក្សាជាលក្ខណៈជាតិ និងចូលរួមជាអន្តរជាតិ។ ជាក់ស្តែកការរត់ប្រណាំងនេះ ត្រូវបានប្រារព្វនៅ វិទ្យាស្ថានអន្តរទ្វីបអាមេរិកកំាង សាខាទួលគោក តាមបណ្តោយផ្លូវលេង ២៨៩, ៥១៦, ២៨១, ២៧៩, ៦០៨, ៥២៨ ,២៨៧ និង៥៦៦ដែលមានចំងាយ៣គីឡូម៉ែត្រ ដើម្បីកៀរគររកថវិកាសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ជាដែលកំពុងត្រូវការជំនួយពីយើងគ្រប់គ្នា។

លោកបានបន្ថែមថា សកម្មភាពមនុស្សធម៌នេះ បានបញ្ជាក់ឲ្យឃើញច្បាស់ពីការរួមចំណែកដើម្បីលើកកម្ពស់ សុខាមាលភាពកុមារកម្ពុជា និងកាតបន្ថយភាពក្រីក្រ និងលើកម្ពស់វិស័យកីឡាជាតិ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការជួយសង្រ្គោះដល់កុមារកម្ពុជា យើងគ្រប់បណ្តាខេត្ត និងរាជធានីភ្នំពេញដែលទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ជា។

 លោក វេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាអមទីស្តី្កការគណៈរដ្ឋមន្រ្តី និងជាប្រធានចាងហ្វាងនៃ វិទ្យាស្ថានអន្តរទ្វីប អាមេរិកកំាង បានមានប្រសាសន៍ថា “នេះជាកម្មវិធីលើកទី១សម្រាប់ការរត់ ប្រណាំងមនុស្សធម៌ដែល គោលដៅរបស់ យើងគឺដើម្បីកាត់បន្ថយភាពក្រីក្រ” ។ ក្នុងនោះមានមន្ទីរពេទ្យគន្ធបុប្ជាជាពេទ្យគំរូ ហើយសម្រាប់កម្មវិធីមនុស្សធម៌ ដែលយើងប្រមូលថវិការបាន  និងប្រគល់ទៅដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយកុមារៗដែលគ្មានលទ្ធភាព ទោះបីជា តិចក្តីច្រើនក្តី ទៅតាមសន្តានចិត្តរបស់ប្រជាពលរដ្ឋ ដែលមានចិត្តសប្បុរសធម៌ និងដើម្បីបំផុសឲ្យប្រជាពលរដ្ឋ បានដឹងថា ចំពោះការសិក្សាសំខាន់ណាសដើម្បីវិវត្តន៍ខ្លួនឲ្យទៅជាបុគ្គលល្អសិស្សល្អ ក្នុងសង្គមជាតិ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

iCloud អាចដោះ​បានហើយ នៅ iCase

$
0
0

ការទន្ទឹងរង់ចាំអស់ រយៈពេល ជាងមួយឆ្នាំមកនេះ អំពីពត៌មានទាក់ទង នឹងការដោះ iCloud ឥឡូវនៅ ពេលនេះ ហាង iCase មានជា ដំណោះស្រាយអាចដោះ iCloudបាន យ៉ាងប្រសើរនិង មានទនុកចិត្តក្នុងការ ដោះបាន១០០%ហើយ។

លោកអ្នកបានដឹងរួចមកហើយនូវ ប្រពន្ធ័សុវត្ថិភាពមួយនេះដែលមាន ឈ្មោះថា iCloud របស់ក្រុមហ៊ុន Apple តាំងពី iOS 5 មកម្លេះប៉ុន្តែមាន តែប្រពន្ធ័ប្រត្តិបត្តិ iOS 7 ទេ ដែលអាចបិទដំណើរការប្រពន្ធ័ ប្រត្តិបត្តិរបស់ វាពេល លោកអ្នក Login គណនេយ្យ iCloud ក្នុងទូរសព្ទ័ រួច Restore Firmware របស់វាជាថ្មី ហាង iCase បាន សាកល្បង ដោះ iCloud តាមប្រភេទដែលជាប់នោះ ប្រភេទដែលជាប់មាន៣ប្រភេទ រួមមានប្រភេទ Lost/Stolen Mode , Erase Mode និង Clean Mode។ ប្រភេទ Clean គឺអាចដោះបាន១០០% និងមិនជាប់មកវិញឡើយ i Case បាន សាកល្បងបាន ជោគជ័យប្រហែល ៥០ iPhone និង iPad ហើយបើគិតពីដើមខែកក្កដា ហើយចំពោះប្រភេទ Lost/Stolen Mode , Erase Mode ហាងiCase បានសាកល្បងរួចហើយតែ មិនបានសម្រេច។

ហេតុអ្វីបានជាអាចដោះបាននឹងមិនអាចដោះបាន?
Lost/Stolen Mode , Erase Mode ជាប្រភេទដែលមានម្ចាស់ ហើយម្ចាស់ទូរសព្ទ័បាន report ទៅ ក្រុមហ៊ុន Apple តាមរយះ គេហេទំព័រ. Www.icloud.com

ដូចនេះមានន័យថា ទូរសព្ទ័នោះមិនបានភ្លេច Email និង Password របស់ iCloud នោះទេ នោះហើយជាហេតុធ្វើអោយ Apple មិនអនុញ្ញាតិអោយដោះព្រោះវាមានម្ចាស់.

Clean Mode ជាប្រភេទដែលម្ចាស់ដែលគ្រាន់តែភ្លេច Email និង Password ,ហើយក៏មិនបាន report ទៅ គេហទំព័រ www.icloud.com ថាបានបាត់ ឫ លុបចោលឡើយ នោះហើយជាហេតុដែល Apple អនុញ្ញាតិអាចអោយដោះបាន

តើiCloudអាចដោះបានក្នុងរយះពេលប៉ុណ្ណា?តម្រូវការអ្វីខ្លះ?មានសេវាឬទេ?

វាអាចដោះបានក្នុងរយះពេល ចន្លោះពី ៣ថ្ងៃទៅ១៥ថ្ងៃ

គ្រាន់តែIMEIមួយគត់ក្នុងដំណើរការនៃការដោះ

មានសេវាធម្មតាសម្រាប់ iPhone iPad Factory Unlock , No Service For Lock Network from Carrier៕

ហាង អាយ ខេស ( iCase ) មានអាស្រ័យដ្ឋាន ផ្ទះលេខ ៩៣ABco ផ្លូវលេខ១៣៩ សង្កាត់វាលវងខណ្ឌ ៧មករា រាជធានីភ្នំពេញ ទល់មុខសាលារៀន សុវណ្ណភូមិ ៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live


Latest Images