Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ព័ត៌មានទឹកស៊ុប មានជាតិគីមីនាំចូលពី ប្រទេសជិតខាង ធ្វើឲ្យម្ចាស់ហាងគុយទាវធំៗ ក្នុងក្រុងភ្នំពេញព្រួយបារម្ភ

$
0
0

ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មាន ជាបន្តបន្ទាប់ថា មានការនាំចូលនូវប្រភេទទឹកស៊ុប ច្រកក្នុងប៊ីដុង នាំចូលពីប្រទេសជិតខាង ដែលគេអះអាងថា មានដាក់សាធាតុគីមី ដើម្បីឲ្យគុយទាវ មានរសជាតិឆ្ងាញ់ ប៉ុន្តែបានប៉ះពាល់ដល់សុខភាព អ្នកទទួលទាន ហើយត្រូវបានសង្ស័យថា យកមកលក់នៅក្នុងទីផ្សារ នៃហាងគុយទាវ ក្នុងក្រុងភ្នំពេញ ធ្វើឲ្យបណ្ដាហាងគុយទាវធំៗ ជាច្រើន បានសម្ដែងការព្រួយបារម្ភ ខណៈដែលហាងទាំងនោះ កំពុងរងសម្ពាធ នូវព័ត៌មានទាំងនេះ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះហាង របស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីមានព័ត៌មាននេះ ត្រូវបានផ្សាយជាសាធារណៈ តាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុក ជាពិសេសក្នុងបណ្ដាញ សង្គមទំនាក់ទំនង សង្គមហ្វេសប៊ុក នាំឲ្យមានការភ្ញាក់ផ្អើលរួចមក បានធ្វើឲ្យម្ចាស់ហាងគុយទាវធំៗ ក្នុងក្រុងភ្នំពេញ សម្ដែងការព្រួយបារម្ភ និងប្រតិកម្មយ៉ាងខ្លាំង ភ័យខ្លាចអតិថិជន របស់ខ្លួនគិតថា ក្នុងហាងមានកើតករណី នាំទឹកស៊ុបប្រភេទខាងលើនេះ ចូលក្នុងហាង ដើម្បីលក់ឲ្យភ្ញៀវពិសា។

ជុំវិញមន្ទិលសង្ស័យខាងលើនេះ សម្រាប់ភោជនីយដ្ឋាន គុយទាវទសវត្សរ៍៦០ និងគុយទាវឡាវកោះពេជ្រ ត្រូវបានម្ចាស់ហាង លោក ប៊ុន គឹមសាន ចេញមុខបញ្ជាក់ថា សម្រាប់ហាងគុយទាវរបស់លោក បានបើកដំណើរការបម្រើអតិថិជនយូរឆ្នាំមកហើយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់អតិថិជន ក្នុងការចូលមកទទួលទានគុយទាវ និងអាហារពេលព្រឹកដ៏មានឱជារស ប្រកបដោយផាសុខភាព មិនដែលមានការសួរនាំ ពីគ្រឿងផ្សំនៃគុយទាវឡើយ ព្រោះពួកគេបានដឹងថា គុយទាវទសវត្សរ៍៦០ គឺផ្សំឡើងពីវត្ថុធាតុដើម ក្នុងស្រុកសុទ្ធសាធ គ្មានជាតិគីមី ដែលធ្វើឲ្យអតិថិជនទុកចិត្តបាន។

លោក ប៊ុន គឹមសាន បន្តថា ហាងរបស់លោក បានច្នៃប្រឌិតទឹកស៊ុបផ្សំឡើង ពីវត្ថុធាតុដើមក្នុងស្រុក ប្រចាំត្រកូលតាំងពីដូនតា យូរឆ្នាំមកហើយ គឺគិតទៅលើសុខភាព អ្នកទទួលទានជាចំបង សូម្បីតែគ្រឿងផ្សំផ្សេងៗជាច្រើនទៀត របស់គុយទាវ ក៏ត្រូវធ្វើឡើង ដោយស្នាដៃខ្លួនឯងដែរ ។ លោកបានអះអាង និងចេញមុខធានាខុសត្រូវទាំងស្រុង ចំពោះរសជាតិទឹកស៊ុប និងគ្រឿងផ្សំផ្សេងៗ ក្នុងហាងគុយទាវទសវត្សរ៍៦០ និងគុយទាវឡាវកោះពេជ្រ ថាពិតជា មិនជាប់ពាក់ព័ន្ធ នឹងការទិញទឹកស៊ុបពីខាងក្រៅនោះឡើយ។

លោក ប៊ុន គឹមសាន បានយល់ឃើញថា ព័ត៌មានដែលថា មានការនាំចូលទឹកស៊ុប មានជាតិគីមី ពីប្រទេសជិតខាង និងកំពុងសង្ស័យ លក់ក្នុងហាងគុយទាវធំៗមួយចំនួននោះ គឺជាព័ត៌មានបំភ្លៃ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងអាចជាការច្រណែនគ្នា ក្នុងមុខរបររកស៊ី ព្រោះបញ្ហានេះ លោកផ្ទាល់មិនទាន់បានឃើញ សេចក្ដីប្រកាសពីក្រសួងពាក់ព័ន្ធ ថាជារឿងពិត ដើម្បីឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ឬត្រូវទប់ស្កាត់នោះទេ ពោលគ្រាន់តែជាពាក្យចចាមអារ៉ាមឮតៗគ្នា តែប៉ុណ្ណោះ ។

យ៉ាងណាក្ដី លោកសូមអំពាវនាវឲ្យអតិថិជនទាំងអស់ បន្តគាំទ្រ ហាងគុយទាវទសវត្សរ៍៦០ និងគុយទាវឡាវកោះពេជ្រ ព្រោះហាង តែងតែប្រកាន់គោលការណ៍ សុខភាពជាចំបង មិនអាចធ្វើអ្វីមួយ ក្នុងលក្ខណៈប្រថុយប្រថាន បានឡើយ៕


មន្រ្តី អ.ហ ថ្នាក់ឧត្តមសេនីយ៍ រងការចោទថា គំរាមបាញ់សម្លាប់ ស្រ្តីម្នាក់ គ្រាន់តែ រឿងចតរថយន្ត

$
0
0

ភ្នំពេញ ៖ មន្រ្តីកងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេស ថ្នាក់ឧត្តមសេនីយ៍ម្នាក់ បានរង នូវការ ចោទប្រកាន់ថា ប្រើអំណាច និងប្រើកាំភ្លើង AK47 ភ្ជង់ និងគំរាមបាញ់សម្លាប់ ស្រ្តីវ័យជាង ៤០ឆ្នាំ គ្រាន់តែរឿង ចតរថយន្ត នៅមុខផ្ទះ កាលពីថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ប៉ុន្តែរហូតមក ដល់ថ្ងៃនេះ ស្រ្តីរងគ្រោះ មិនទាន់ទទួល បានយុត្តិធម៌ នៅឡើយទេ ខណៈដែល សមត្ថកិច្ច មូលដ្ឋាន ពុំអាចប្រើសិទ្ធិ អំណាចរបស់ខ្លួន ចាត់វិធានការ ក្នុង ករណីនេះ ព្រោះតែមន្រ្តីអាវុធហត្ថ រូបនោះ ពាក់សុទ្ធតែផ្កាយ និងលោកខែ។

ស្រ្តីរងគ្រោះ ឈ្មោះ ដានី អាយុ៤៣ឆ្នាំ ជាមន្រ្តីរាជការ នៅក្រសួងមួយ បាននិយាយថា ករណីនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ១៖១៥នាទី រសៀល ថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ស្ថិតនៅមុខ ផ្ទះរបស់គាត់ លេខ៣២សេ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ស្រ្តីរូបនេះ បានបន្តថា មុនពេលកើតហេតុ មន្រ្តីអាវុធហត្ថលើ ផ្ទៃប្រទេស ឈ្មោះ កែវ ប៊ុនធឿន ថ្នាក់ឧត្តមសេនីយ៍ផងនោះ បានយក រថយន្ត ម៉ាក់ធុនដ្រា និងរថយន្តប្រភេទស្ទូច ធន់ធំ ទៅចតនៅមុខ ផ្ទះរបស់គាត់ លើដងផ្លូវ ពេលនោះ ដោយសារតែ ទើសផ្លូវ ចេញចូលផ្ទះ គាត់បាន ប្រាប់ទៅមន្រ្តី អាវុធហត្ថ ជាម្ចាស់រថយន្ត ឱ្យយករថយន្តចេញ គ្រាន់មាន ផ្លូវចូលផ្ទះ ប៉ុន្តែការស្នើសុំ មួយម្តង ជាពីរដង របស់គាត់បែបនេះ ត្រូវបានមន្រ្តី អាវុធហត្ថ ឈ្មោះ កែវ ប៊ុនធឿន ប្រើពាក់សម្តី តបមកវិញធ្ងន់ៗ ហើយរហូតដល់ ទាញកាំភ្លើង Ak47 ភ្ជង់ ប៉ងបាញ់ ប្រហារទៀតផង ដែលជាការ ប្រមាថ អាយុជីវិត យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋ នៅក្បែរខាង មានការភ័យស្លន់ស្លោរផងដែរ ។

ស្រ្តី ដានី បានបន្តថា ក្រោយពី ជួបរឿងហេតុ បែបនេះ អ្នកស្រី បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច មូលដ្ឋាន ខណ្ឌសែនសុខ ប៉ុន្តែរហូតមក ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ សមត្ថកិច្ច មូលដ្ឋាន ពុំទាន់មាន ចំណាត់ការ នៅឡើយទេ ទំនងខ្លាចបុណ្យស័ក្តិ មន្រ្តីអាវុធហត្ថ ពាក់ផ្កាយ រូបនោះ។

ស្រ្តីរងគ្រោះ សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ សមត្ថកិច្ច ខណ្ឌសែនសុខ មេត្តាបង្កើន និងមានវិធានការ តាមផ្លូវច្បាប់ ចំពោះជន ប្រើអំណាច និងកាំភ្លើង គំរាមកំហែង ប្រមាថកាតទាន ចង់សម្លាប់ គ្រាន់តែរឿង ចតរថយន្តប៉ុណ្ណឹង៕

,

មន្រ្តីអាវុធហត្ថ ដែលគំរាមបាញ់សម្លាប់ ស្រ្តីរងគ្រោះ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងសម្ពោធអគារសិក្សាថ្មី កម្ពស់ ១៥ជាន់ ១ខ្នង បន្ថែមទៀត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤

$
0
0

ភ្នំពេញ ៖ ដើម្បីអបអរសាទរ ដល់សិស្ស ទើបតែប្រឡង បញ្ចប់មធ្យម សិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សាថ្មី២០១៤-២០១៥នេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងសម្ពោធឱ្យប្រើប្រាស់ នូវអគារសិក្សាថ្មីផ្ទាល់ខ្លួន កម្ពស់ ១៥ជាន់ ១ខ្នងបន្ថែមទៀតនៅរាជធានីភ្នំពេញ។

លោក ឌួង លាងសាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងកំណើននិស្សិតដែលចេះតែកើនឡើង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសង់អគារសិក្សាផ្ទាល់ខ្លួនថ្មីនេះ ១ខ្នងបន្ថែមទៀត ក្នុងទីតាំងដីឡូលេខ៦០ ផ្លូវ១៤៦កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ ដែលមានទំហំផ្ទៃដី(30mX30m) ទំហំក្រឡាផ្ទៃអគារសរុប 6776m2 មានកម្ពស់១៥ជាន់ ស្មើនឹង ៩២បន្ទប់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ជណ្តើរយន្តចំនួន ២គ្រឿង ដែលក្នុងមួយគ្រឿងៗ អាចផ្ទុកនិស្សិតបាន១៥នាក់ និងបំពាក់សម្ភារឧបទេ្ទសទំនើបៗជាច្រើនទៀត សម្រាប់បម្រើសេវាកម្មដូចជាៈ បន្ទប់ការិយាល័យ,បន្ទប់ប្រជុំ,បន្ទប់ប្រជុំពីចម្ងាយ(Video Conference),សាលសន្និសីទ,ភោជនីយដ្ឋាន,កន្លែងហាត់ប្រាណ,កន្លែងលំហែកាយ, បន្ទប់សិក្សាទ្រឹស្តី,បន្ទប់ពិសោធន៍ផ្នែកបច្ចេកវិទ្យា, បន្ទប់រក្សាទុកទិន្នន័យ, បន្ទប់គ្រប់គ្រងសុវត្ថិភាព, បន្ទប់ពិសោធន៍សណ្ឋាគារ និងបន្ទប់ពិសោធន៍ផ្នែកច្បាប់ (បន្ទប់កាត់ក្ដី) សម្រាប់ឱ្យនិស្សិតអនុវត្តជាក់ស្ដែងបន្ថែមលើទ្រឹស្ដីដែលបានសិក្សាក្នុងថ្នាក់។អគារនេះ សាងសង់អស់រយៈពេលជាង ២ឆ្នាំ និង ចំណាយថវិកាសរុបចំនួន ៤.៧២៧.០០០ ដុល្លារអាមេរិក។

លោកសាកលវិទ្យាធិការ បានមានប្រសាសន៍បន្ថែមថា ក្រៅពីកម្មវិធីសម្ពោធដាក់ឲ្យដំណើរការអគារសិក្សាថ្មីនេះ ក៏មានកម្មវិធី“ ចុះអនុស្សរណៈយោគយល់គ្នា ” រវាង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និង វិទ្យាស្ថាន អប់រំបច្ចេកទេស (ITE) នៃប្រទេសសឹង្ហបុរី ផងដែរ ។

នេះជាឱកាសដ៏ប្រសើរបំផុត សម្រាប់ប្អូនៗដែលបានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ និងអ្នកសិក្សាទាំងអស់ដែលមានបំណងចង់បន្តការសិក្សាជាមួយសាកលវិទ្យាល័យដែលមានគុណភាព មានអគារសិក្សាផ្ទាល់ខ្លួន ធានាបាននូវនិរន្តរភាពយូរអង្វែង គឺសិក្សាជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

ព័ត៌មានលម្អិតសូមទំនាក់ ទំនងអាសយដ្ឋានអគារលេខ ៨២៦  មហាវិថីកម្ពុជាក្រោម (ផ្លូវ១២៨) សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងកើតស្ពានអាកាស ៧មករា (ស្តុបពេទ្យលោកសង្ឃ) ប្រហែល ២០០ម៉ែត្រ ឬតាមទូរស័ព្ទលេខ 015 72 00 72, 012 48 17 38,Postal Code: 12156, E-mail : info@aeu.edu.kh, website: www.aeu.edu.kh, Facebook: Asia Euro University (AEU).

អ.ហ ស្រុកម៉ាឡៃ ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពីបទចែកចាយ គ្រឿងញៀន

$
0
0

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្រុកម៉ាឡៃឃាត់ខ្លួនកាល ពីវេលាងម៉ោង៤និង៥៥នាទី រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងភូមិពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ចោទប្រកាន់ពី បទចែកចាយ គ្រឿងញៀន ។

លោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ រកមុខសញ្ញា និងឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ រួមទាំងវត្ថុតាង ថ្នាំញៀនប្រភេទ យ៉ាម៉ា ចំនួន១០គ្រាប់ និងទូរសព្ទ័ដៃ ម៉ាកសុំាស៊ុង ១គ្រឿង ណូគា១គ្រឿង ខណៈពេលដែល ជនសង្ស័យទាំង២នាក់នេះ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅតាមដងផ្លូវសាធារណៈ ក្នុងភូមិកើតហេតុខាងលើ។

លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ ឡាយ ហុង ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងទី២-ឈ្មោះ សូត្រ ខៀវ ភេទប្រុស រស់នៅក្នុងភូមិកើតហេតុ។

សមត្ថកិច្ចបាន បញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនយកមកសួនាំ គេបានឆ្លើយសារភាពពីកំហុសឆ្គងថា ខ្លួនពិតជាបានប្រព្រឹត្តល្មើសពិតប្រាកដមែន។

យោងតាមចម្លើយ សារភាពរួមទាំងវត្ថុតាង ជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនិតិវិធី នៅព្រឹកថ្ងៃ២០ ខែសីហា ឆ្នាំ២០១៤នេះ ៕

កម្ពុជាច្រានចោល ការចាត់វិធានការ ទៅលើក្រុមបាតុករ ខ្មែរក្រោម

$
0
0

ភ្នំពេញ៖ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា លោក ឈាង វុនបានថ្លែងឲ្យដឹងថា កម្ពុជាមិនបាន សន្យាថា នឹងចាត់វិធានការទៅលើក្រុមបាតុករខ្មែរក្រោម ដែលធ្វើបាតុកម្ម នៅមុខស្ថានទូតវៀតណាម ជាមួយ នាយករដ្ឋមន្រ្តីវៀតណាមឡើយ ក្នុងគ្រាដែលសម្តេចហេង សំរិន ធ្វើដំណើរទស្សនកិច្ចនៅវៀតណាម។

លោក ឈាង វុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញនៅល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីសម្តេចហេង សំរិន បានត្រឡប់ មកពីវៀតណាមថា «សម្តេចហេង សំរិនមិនបានសន្យា ជាមួយរាជរដ្ឋាភិបាលវៀតណាមថា នឹងចាត់វិធានការទៅលើ បងប្អូនខ្មែរកម្ពុជាក្រោម ក្នុងគ្រាពួកគេធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម»។

លោក ឈាង វុនបន្ថែមថា ក្នុងករណី ដែលអ្នកនាំពាក្យស្ថានទូតវៀតណាមនិយាយថា ទឹកដីខ្មែរក្រោមជា របស់វៀតណាម តាំងពីយូរលង់មកនោះ ជារឿងរបស់បុគ្គលអ្នកនាំពាក្យរូបនោះ មិនជាប់ពាក់ព័ន្ធនឹង រាជរដ្ឋាភិបាលកម្ពុជាទេ។

នៅក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានសន្យារួមគ្នាថា នឹងជំរុញផ្នែកពាណិជ្ជកម្ម ជាមួយគ្នាបន្ថែមទៀត រហូតទៅដល់៥ពាន់លានដុល្លារ ហើយភាគីទាំងពីរនឹងខិតខំ បោះបង្គោលព្រំដែន ឲ្យចប់នៅឆ្នាំ២០១៥ ខាងមុខ៕

នគរបាល កសាងសំណុំរឿង កូនតិរច្ឆាន វាយម្តាយខ្លួនឯង របួសធ្ងន់ ទៅតុលាការ

$
0
0

កំពត៖ នគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្ត កំពុងកសាង សំណុំរឿងកូនតិរិច្ឆាន វ៉ៃម្តាយបង្កើតខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ទៅកាន់តុលាការ។

នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៍មាន ដើមឣម្ពិលឲ្យដឹងថា ជនសង្ស័យវាយ ម្តាយឯងមានឈ្មោះមុំ ឃឿន ភេទប្រុស ឣាយុ៣០ឆ្នាំ។ម្តាយជាជនរងគ្រោះឈ្មោះប្រុក គង់ ឣាយុ៦៦ឆ្នាំ ប្តី ឈ្មោះពៅ ខុន ទាំងឣស់គ្នារស់នៅ ភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

នគរបាលដដែល ឲ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង១៦រសៀល ជនសង្ស័យ មកពីដើរលេង រួចចូលហូបបាយនៅក្នុងផ្ទះ ជនសង្ស័យហូបបាយ ហើយក៏សុំលុយម្តាយចំនួន២២០០០រៀល តែម្តាយគ្មានលុយឲ្យទេ ដូច្នេះនាំឲ្យរូបជនសង្ស័យខឹងសម្បា យ៉ាងខ្លាំង ក៏យកភ្លើងទៅដុតផ្ទះឆេះឣស់ រនាបក្តាចំនួន៣បន្ទះ ប៉ុន្តែដោយសារបានឣ្នកជិតខាងមកដល់ជួយពន្លត់ទាន់ពេលវេលា ក្រោយពី ឣ្នកជិតខាង បានត្រឡប់ទៅផ្ទះវិញឣស់នោះ គឺជនសង្ស័យរូបនេះ ក៏ទាញបានពូថៅ រួចហើយក៏ធ្វើ សកម្មភាព វាយនឹងដងពូថៅ ទៅលើម្តាយខ្លួនឯង ត្រូវចំ២កន្លែងយ៉ាងដំណំ,ទី១ចំឆ្អឹងជំនីក្រោយពីខាងឆ្វេង និងទី២ចំកញ្ចឹងក បណ្តាល ឲ្យរបួសធ្ងន់គួរសម។ក្រោយពីបានឣ្នកជិតខាងរាយការណ៍ជូននគរបាលរួចមក ធ្វើឲ្យនគរបាលឈាន ទៅឃាត់ កូនតិរិច្ឆាននេះបាន នៅវេលាម៉ោង១៧និង០៨នាទីនៃថ្ងៃដដែល ហើយនារសៀលថ្ងៃទី២០នេះ នគរបាលស្រុក កំពង់ត្រាច ក៏បញ្ជូនខ្លួនជនសង្ស័យទៅឲ្យការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន ខេត្តដើម្បីចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលជំនាញ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនឡើងទៅតុលាការ
ដើម្បីចាត់ការទៅតាម ផ្លូវច្បាប់ ដោយចោទទោស មាន២ករណី:ករណីទី១ ចោទពីបទធ្វើឲ្យខូចខាត ដោយចេតនា(ដុតផ្ទះ)  និងករណីទី២ ចោទពីបទប្រើហិង្សាដោយចេតនា (វាយម្តាយ)៕

បាត់រថយន្ត ជាច្រើនគ្រឿង នៅក្នុងបូរីឡាយគង់ ខណៈសមត្ថកិច្ច និងម្ចាស់បូរី មិនអើពើ ពង្រឹងសន្តិសុខ

$
0
0

-ភ្លើងដាច់ស្ទើរជារៀងរាល់ថ្ងៃ អ្នករស់នៅក្នុងបូរីឡាយ គង់ ធុញទ្រាន់យ៉ាងខ្លាំង

ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងបូរីឡាយគង់ ក្នុងភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានធ្វើការរិះគន់ យ៉ាងធ្ងន់ធ្ងរ ចំពោះបញ្ហាសន្តិសុខ នៅក្នុងបូរីទាំងមូល ដោយសារតែក្នុង រយៈពេលចុងក្រោយនេះ បាត់រយន្តជាបន្តបន្ទាប់ នៅក្នុងបូរី ហើយសមត្ថកិច្ច និងអាជ្ញាធរ ក៏ដូចជា ម្ចាស់បូរីផ្ទាល់តែម្តង មិនបានយកចិត្តទុកដាក់ និងអើពើ ចំពោះបញ្ហាសុវត្ថិភាព និងសន្តិសុខរបស់បូរីខ្លួនឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងបូរីនេះ បានសម្តែងការខកចិត្តជាខ្លាំងចំពោះបញ្ហាសន្តិសុខ ក្រោយពីពួកគាត់ បានចំណាយលុយរាប់ម៉ឺនដុល្លារ ទិញផ្ទះនៅក្នុងបូរី សង្ឃឹមថារស់នៅក្នុងបូរីមានសុវត្ថិភាព មានសន្តិសុខល្អ ប៉ុន្តែធាតុពិតគឺ ទ្រព្យសម្បត្តិដែលមានតម្លៃ ដូចជារថយន្តនោះត្រូវបានចោរ លួចជាបន្តបន្ទាប់។

ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងទៅនេះ អ្នករស់នៅក្នុងបូរីឡាយគង់ តាមផ្លូវលេខ៥ បានបាត់ រថយន្តកាមរីឆ្លាមមួយគ្រឿង ប៉ុន្តែពេលប្តឹងទៅសមត្ថកិច្ច និងប្រាប់ទៅម្ចាស់បូរីនោះ គឺពុំមានការអើពើ អី្វសោះឡើយ  ពោលគឺទុកតាមយថាកម្មតែប៉ុណ្ណោះ ។ ហើយប្រជាពលរដ្ឋក៏សុំអំពាវនាវ ដល់ថ្នាក់ដឹកនាំ ខណ្ឌដង្កោ ក៏ដូចជាសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ជួយពិនិត្យមើលសន្តិសុខ នៅក្នុងបូរីនេះផង ពីព្រោះបទល្មើស លួចរថយន្តដែលមាន តម្លៃ គឺបានកើតឡើងជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ។

បើតាមប្រជាពលរដ្ឋដែលរស់ នៅក្នុងបូរីឡាយគង់ បាននិយាយថា រថយន្តជិត១០គ្រឿងត្រូវបានចោរលួច ដូច្នេះប្រជាពលរដ្ឋ ដែលមានរថយន្តផ្សេងនោះ សម្តែងការព្រួយបារម្ភខ្លាំងឡើងៗ ចំពោះបទល្មើសទាំងនេះ ។

ដោយឡែកបញ្ហាអគ្គិសនីវិញ មានភាពរអាក់រអួលជារៀងរាល់ថ្ងៃ ពោលគឺភ្លើងដាច់ជារៀងរាល់ថ្ងៃ ដោយម្ចាស់បូរី ក៏ដូចជាអាជ្ញាធរ ពាក់ព័ន្ធមិនបានរាយការណ៍ជួនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបូរីនេះឡើយ ។ ប្រជាពលរដ្ឋបានសម្តែងការធុញទ្រាន់ យ៉ាងខ្លាំង នៅពេលដែលភ្លើងដាច់ម្តង ពោលគឺមិនអាចធ្វើអ្វីបាននោះទេ ហើយដូចដាច់ម្តងៗ គឺយូរទៀត។ ដូចច្នេះប្រជាពលរដ្ឋសូមឲ្យម្ចាស់បូរី ក៏ដូចជាអាជ្ញាធរ នៅក្នុងខណ្ឌ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ជួយពិនិត្យបញ្ហានេះផង។

សូមបញ្ជាក់ថា រហូតមកដល់យប់ ម៉ោង៨ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤នេះ ចរន្តអគ្គិសនីនៅក្នុងបូរី បានដាច់អស់ជាច្រើនម៉ោងមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានកិច្ចអន្តរាគមណាឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងបូរីកើតចិត្តក្តៅក្រហាយគ្រប់ៗគ្នា ចំពោះ ក៏ដូចជាការរស់នៅ  ៕

ទិដ្ឋភាពដាច់ភ្លើងនៅក្នុងបូរីឡាយគង់

ឃាត់ខ្លួន ស្ត្រីម្នាក់ រួមជាមួយ ថ្នាំញៀន ៨កញ្ចប់

$
0
0

ភ្នំពេញ : ស្ត្រីម្នាក់ ត្រូវបាននគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួន ជាប់ពាក់ព័ន្ធគ្រឿងញៀន កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះ គ្មានលេខ តាមច្រកឌឿងហែម ផ្លូវមុនីវង្ស នៅខាងក្រោយ ខ្យូប៊ី ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនជាប់សង្ស័យចែកចាយ គ្រឿងញៀន ដែលសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដើមថ្កូវ ឃាត់ខ្លួននេះ ឈ្មោះ អ៊ុង សុជា អាយុ ៤៦ឆ្នាំ ស្នាក់នៅផ្ទះជួល តាមច្រកឌឿងហែម ផ្លូវមុនីវង្ស នៅខាងក្រោយខ្យូប៊ី ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សមត្ថកិច្ចបានឆែកឃើញ ថ្នាំញៀន នៅជាប់ខ្លួន ចំនួន ៨កញ្ចប់តូច ជាប្រភេទសក្រាមពណ៌សថ្លា(ម៉ាទឹកកក) ដែលស្ត្រីរូបនេះ លាក់ទុកនៅក្នុងអាវទ្រនាប់ ។

លោក សេង វណ្ណ: នាយនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃកម្លាំងរបស់ លោក ដែលតែងតែល្បាត ក្នុងភូមិសាស្រ្តរបស់ខ្លួន ខណ:មកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញស្ត្រីសង្ស័យម្នាក់ កំពុងតែឈររេរានៅមុខ ផ្ទះ ដោយមានការសង្ស័យ កម្លាំងរបស់លោកក៏បានធ្វើ ការត្រួតពិនិត្យលើដងខ្លួន រកឃើញម្សៅក្រាមសថ្លា ចំនួន ៨កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកក្នុង អាវទ្រនាប់ រួចកម្លាំងលោក ក៏បាននាំខ្លួនមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីសួរនាំបន្ត ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យចែកចាយថ្នាំញៀន បាននិយាយថា ខ្លួនទទួលចែកចាយថ្នាំញៀន នេះ ដោយយកកម្រៃបន្តិចបន្តួច ពីការលក់ថ្នាំ ដើម្បីផ្គត់ ផ្គង់ជីវភាព ដោយក្នុងមួយកញ្ចប់តូចនេះ ទិញក្នុងតម្លៃ ១៥០០០រៀល លក់ចេញវិញ ក្នុងតម្លៃ ១៧០០០រៀល ហើយនៅថ្ងៃនេះ ទើបតែលក់អស់២កញ្ចប់ ក៏ត្រូវ សមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តងតែកន្លងមក ដោយ ក្នុងមួយថ្ងៃ គាត់លក់បានពី ២០ទៅ៣០កញ្ចប់ឯណោះ ។

ក្រោយទទួលការសារភាពនោះ ស្ត្រីសង្ស័យ រួមទាំងវត្ថុតាង ថ្នាំញៀន ៨កញ្ចប់តូច ត្រូវបានឃុំខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន កសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់


លាបគំនូស ចរាចរណ៍ និងដំឡើង ស្លាកសញ្ញា រថយន្តក្រុង តាមចំណតសំខាន់ៗ

$
0
0

ភ្នំពេញ៖ ដោយទទួលបាន គោលការណ៍ ណែនាំពីអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី បានដំណើរការ លាបគំនូសចរាចរណ៍រថយន្តក្រុង ឈប់ "Bus Stop" លើខ្សែរត់ទី១ ដោយចាប់ផ្តើមមុនគេ ពីចំណត គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ រង្វង់មូលស្តាតចាស់ មហាវិថី ព្រះមុនីវង្ស ច្បារអំពៅ ផ្លូវជាតិលេខ១ និងចំណតបឹងឈូក។

មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គំរោងនេះ នឹងលាបគំនូសចរាចរណ៍ និងដំឡើងស្លាក សញ្ញា រថយន្តក្រុង Bus Stop លើ៣ខ្សែរត់សរុប ចំនួន១៨៦កន្លែង លើចម្ងាយផ្លូវរត់ ក្នុងភូមិសាស្រ្ត ខណ្ឌ ចំនួន៩ក្នុ ងរាជធានីភ្នំពេញ រួមមានខណ្ឌឫស្សីកែវ ដូនពេញ ៧មករា ទួលគោក ចំការមន ច្បារអំពៅ សែនសុខ ពោធិ៍សែនជ័យ និងខណ្ឌមានជ័យ៕ 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សាលាពន្លកខ្មែរ ក្រុងប៉ោយប៉ែត រៀបពិធីចែករង្វាន់ និងចែកប័ណ្ណសរសើរ ដល់សិស្សានុសិស្សពូកែ ប្រចាំ ឆ្នាំ២០១៣ -២០១៤ ចំនួន ៣៩៨នាក់

$
0
0

បន្ទាយមានជ័យ៖ សាលាពន្លក បានអបអរសាទរពិធីចែករង្វាន់ និងប័ណ្ណសរសេើរ ដល់សិស្សានុសិស្សពូកែ និងសិស្សល្អ ប្រចាំឆ្នាំ២០១៣- ២០១៤ ពិធីនេះក្រោយអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែត, លោក ចាប សុខម៉េង អនុប្រធានមន្ទីរអបរំ  យុជន និងកីឡាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ សុផល អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត, លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថ (អ .ហ) ក្រុងប៉ោយប៉ែត, លោក យូ សុខខេង នាយកសាលាពន្លកខ្មែរ និងមន្រ្តីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតា បិតា សិស្សានុស្សិស្ស ជាច្រើននាក់។ ពិធីធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ក្នុងបរិវេណសាលាពន្លកខ្មែរ ស្ថិតនៅភូមិ បាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងដល់សិស្សានុសិស្សទាំងអស់ ដែល ចូលសិក្សា ដើម្បីទទួលចំណេះចេះដឹង និងក្រេបយកចំណេះដឹងទូទៅ ជាពិសេសលោកបានកោតសរសើរ ដល់សិស្សពូកែ ផ្នែកគណិតវិទ្យា និងចំណាត់ថ្នាក់ល្អ ប្រចាំសាលាពន្លកខ្មែរម្នាក់ មានឈ្មោះ នៅ ច័ន្ទបរមី ភេទស្រី អាយុ១៦ឆ្នាំ រៀនថ្នាក់ទី១២ ជាក្មេងស្រីម្នាក់ជារៀនពូកែ ដូច្នេះសិស្សានុសិស្សទាំងអស់គួរយកគំរូ ។

លោកអភិបាលក្រុង បានថ្លែងបន្តថា ក្នុងនាមរូបលោក តំណាងឲ្យរាជរដ្ឋាភិបាល សូមផ្តែផ្តាំឲ្យសិស្សានុសិស្ស ទាំងអស់ ត្រូវតែខិតខំរៀនសូត្រ ឲ្យបានពូកែ និងកុំឲ្យឪពុកម្តាយអស់សង្ឃឹមដល់ខ្លួនយើង ជាពិសេសនោះខ្លួន យើងទំពាងស្នងឫស្សី និងជាសសរទ្រូងប្រទេសយើង កុំដើរចូលទៅក្នុងផ្លូវ ដែលសង្គមស្អប់ខ្ពើម ។

ក្នុងឱកាសនោះ លោក សុខខេង នាយកសាលាពន្លកខ្មែរ បានថ្លែងថា នៅសាលាពន្លកខ្មែររបស់លោក បាន សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងបានចូលរួមកសាង នៅក្នុងក្រុងប៉ោយប៉ែតជាច្រើនផងដែរ ។ លោក បានបន្តថា សាលាពន្លកខ្មែរមានអគារផ្ទាល់ខ្លួនចំនួន២ មានបន្ទប់ចំនួន ៧០ ទីចាត់ការផ្នែកមធ្យមសិក្សាចំនួន១ និងមានបង្គន់អនាម័យចំនួន៤០ រូបលោកជានាយក និងមាននាយករង ចំនួន៦នាក់  លោកគ្រូ អ្នកគ្រូ ផ្នែក មធ្យមសិក្សា ចំនួន៣៩នាក់ គ្រូបឋមសិក្សា និងអង់គ្លេស ចំនួន ៥៦នាក់ ផ្នែកសន្តិសុខ ១៤នាក់ ក្នុងសាលា ពន្លខ្មែរ មានគ្រូបរទេស ចំនួន៣រូបផងដែរ។

លោកបានបន្ថែមថា សាលាពន្លកខ្មែរ បានរៀបចំថ្នាក់មតេ្តយ្យសិក្សា មាន១១ថ្នាក់ មានសិស្សសរុប ២៩៩ នាក់ ឡើងថ្នាក់ទី១ ចំនួន២០៩នាក់ ផ្នែកបឋមសិក្សា មាន៤៣ថ្នាក់ មានសិស្សានុសិស្ស ចំនួន១២៦៥នាក់ ផ្នែក មធ្យមសិក្សា ចំនួន២៦ថ្នាក់ សិស្សានុសិស្សចំនួន៧០៥នាក់ សាលាពន្លកខ្មែរ បានបញ្ជូនសិស្សានុសិស្ស ចូលរួម ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ចំនួន១៧៧នាក់ បានប្រឡងជាប់ជាស្ថាពរ ចំនួនសិស្សានុសិស្ស ចំនួន១៧៤នាក់ ក្នុងនោះទទួលបាននិទេ្ទស B ចំនួន៤នាក់ផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រសួង សុខាភិបាល ចាត់វិធានការថ្មី បង្ការជំងឺ អេប៊ូឡា

$
0
0

ភ្នំពេញ៖ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកម្ពុជា កំពុងតែរៀបរៀង ចាត់វិធានការថ្មីៗបន្ថែមទៀត រួមទាំងការរៀបចំសារ អប់រំសុខភាពជូនប្រជាពលរដ្ឋ ដើម្បីរួម ចំណែកក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺអេប៊ូឡា ដ៏ប្រល័យនេះ។

លោក ម៉ម ប៊ុនហេង បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែសីហា ឆ្នាំ ២០១៤ ថា បើសិនជាប្រទេសកម្ពុជា មានករណី អ្វីមួយកើតទ្បើង ជាយថាហេតុនោះ លោក នឹង ចាប់វិធានការ ភ្លាមៗ តែម្ដង ដូចជា បើកើតនៅខេត្ដណា លោក ចាត់ខាងមន្ទីរពេទ្យ ព្យាលបាល ដោយដាក់ជនដែលមានការ សង្ស័យយកទៅពិនិត្យ តាមដានឲ្យបានត្រឹមត្រូវ ឲ្យគ្រប់២១មួយថ្ងៃ ដោយ ដាក់នៅកន្លែងដោយទ្បែកពីគេ។

លោក បន្ថែមថា «ផែនការរបស់យើង ដើម្បីពិនិត្យនូវជំងឺអេប៊ូទ្បា នេះ គឺកាលដែលដាក់ក្រុមពេទ្យ នៅច្រកចេញ ចូលអន្ដរជាតិ ហើយនឹងរៀបចំ បណ្ដាញឆ្លើយតបបន្ទាន់នៅពេលណា មានអ្នកដំណើរដែលយើងសង្ស័យ យើង នឹងបញ្ជូនមកមន្ទីរពេទ្យ ដែលយើងបានរៀបចំ នៅភ្នំពេញ មន្ទីរកាល់ម៉ែត្រ នៅប៉ោយប៉ែត គឺនៅមន្ទីរពេទ្យ ប៉ោយប៉ែត នៅសៀមរាប គឺមន្ទីរពេទ្យ សៀមរាប នៅស្វាយរៀង យើងមានមន្ទីរពេទ្យស្វាយរៀង”។

លោក លី សូវ៉ាន់ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ផងដែរថា ប្រទេស កម្ពុជា រហូតមកដល់ពេលនេះ (ល្ងាចថ្ងៃព្រហស្បតិ៍នេះ) មិនទាន់មានករណី ឆ្លងនូវវីរុសអេប៊ូទ្បា នៅទ្បើយទេ ។

លោក បន្ថែមថា «យើងងាកទៅប្រទេសវៀតណាមវិញ ជនជាតិនីហ្សេរីយ៉ា ពីរនាក់ត្រូវបានដោះលែងវិញហើយ ក្រោយ ពេលពិនិត្យសុភាព មិនមានវីរុសអេប៊ូទ្បា នោះ តែខាងមន្ទីរពេទ្យវៀតណាម នៅតែតាមដាន រហូតគំរប់ ២១ថ្ងៃ ។

ព្រមជាមួយគ្នានោះផងដែរ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអះអាងថា ប្រទេស កម្ពុជា អត់មានវត្ត មានជំងឺ អេប៊ូឡា ដ៏ប្រល័យរាតត្បាតនៅឡើយទេ ប្រការដោយសារតែក្រសួងសុខាភិបាល កម្ពុជា បានបង្ការ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ គ្រាដែលប្រទេសជិតខាងកម្ពុជា ត្រូវបានគេ រាយការណ៍ថា សង្ស័យថា មានករណីនេះ ឆ្លងតាមអ្នកដំណើរមកពីតំបន់អាហ្វ្រិច។

ថ្លែងនៅក្នុងពិធី សម្ពោធអគារថ្មី និងចែកសញ្ញាប័ត្រ ដល់សិស្ស-និស្សិតវិទ្យាស្ថានប៊ែលធី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០១៤ ជាមួយនឹងការកោតសរសើរ ដល់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ដែលបានយកចិត្តទុកខ្ពស់ និងដាក់ចេញវិធាន ការទប់ស្កាត់ ជាបន្តបន្ទាប់មកនោះ។

សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា « គឺមកដល់ពេលនេះ វាមិនទាន់មានថ្នាំ អ្នកវិទ្យាសាស្រ្ដលើពិភពលោក កំពុងតែខិតខំ ដើម្បីរកថ្នាំព្យាបាល ឯជំងឺអេដស៍ មិនទាន់រកថ្នាំព្យាបាលបានផង គ្រាន់តែពន្យារជីវិត វាចេញ អេប៊ូទ្បាននឹងមក អាហ្នឹងវាងាប់លឿនហ្មង ហើយចេះតែនាំគ្នាប្រកាសហើយ កម្ពុជាមានវត្ដមាន វាអត់ មានទេ»៕

ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ ជាការវិនិយោគ រវាងក្រុមហ៊ុន កម្ពុជា-ចិន បើកសម្ពោធ ជាផ្លូវការ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមហ៊ុន ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ ខេមបូឌា បានរៀបចំ កម្មវិធីសម្ពោធ ដាក់ឲ្យដំណើរការក្រុមហ៊ុនរបស់ខ្លួន ដោយកម្មវិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ គឺជាក្រុមហ៊ុនអាកាសចរណ៍ ដំបូងគេបង្អស់ របស់ចិន ដែលបានហោះហើរទៅក្រៅប្រទេស ជាមួយនឹងការប្រើប្រាស់យន្តហោះ ដែលបានផលិតឡើង នៅ ក្នុងប្រទេសចិន គោលបំណងរបស់ក្រុមហ៊ុនមួយនេះ ចង់បង្កើតជើងហោះហើរដ៏ធំជាគេបំផុត ក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ ។

ក្រុមហ៊ុន ក្រុមហ៊ុនបាយ័ន អ៊ែរឡាញ៍ ជាក្រុមហ៊ុន ដែលសហការ រវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនអាកាសចរណ៍ មួយរបស់ចិន ។

ក្រុមហ៊ុនបានប្តេជ្ញា នឹងអភិវឌ្ឍន៍ឲ្យក្លាយជា ក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ ធំជាងគេ នៅតំបន់អាស៊ី ដោយប្រើប្រាស់យន្តហោះ ប្រភេទ MA 60 របស់ក្រុមហ៊ុន Xian Aircraft Industry Company ៕

Photo by DAP-News

លោក ឧកញ៉ា សៀង ណាំ ឧបត្តម្ភ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់អង្គភាព វរសេនាតូច ការពារព្រំដែន លេខ ៤០៨

$
0
0

សៀមរាប៖ នៅសណ្ឋាគារ អង្គរស៊ីធី ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមសម្ព័ន្ធភាព សមរភូមិក្រោយ ដែលដឹកនាំចលនាឧបត្ថម្ភ សមរភូមិមុខដោយ លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្ត មណ្ឌលសៀមរាប បានជួបសំណះសំណាល សាកសួរសុខទុក និងបានឧបត្ថម្ភជាស្បៀងអាហារ ភេសជ្ជៈ និងថវិកា មួយចំនួនដល់អង្គភាពចងសម្ព័ន្ធមេត្រីភាព ( វរសេនាតូចការពារព្រំដែនលេខ ៤០៨ ) ចំណុះ តំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលមានទីបញ្ជាការនៅក្នុងភូមិសាស្រ្តត្រពាំងក្រសាំង ភូមិសាស្ត្រអូរកូនតឹង ដែលបច្ចុប្បន្នកំពង់កំណើរការហ្វឹកហ្វឹន រយៈពេល ៩០ថ្ងៃ ។

លោកវរៈសេនីយ៏ទោ វិញ វឿន មេបញ្ជាការរងនិង ជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានសម្តែងនូវការដឹងគុណ ចំពោះក្រុមសម័្ពន្ធមេត្រីភាព  ដែលតែងតែបានផ្សាភា្ជប់មនោសញ្ចេតនា រួមសុខរួម ទុក្ខជាមួយសមរភូមិមុខ បានយ៉ាងល្អប្រសើរ នៅក្នុងគ្រប់កាលៈទេសៈ  លើការឧបត្ថម្ភស្បៀងអាហារ ថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ  និង សម្ភារៈសំណង់ ជាដើម ។

លោកបញ្ជារការក៏បានគូសបញ្ចាក់ អំពី សកម្មភាព និងលទ្ធផលនៃការហ្វឹកហ្វឹនរបស់អង្គភាពមួយនេះ ដែលបានដំណើរការ ហ្វឹកហ្វឹនអស់រយៈពេល ៦០ថ្ងៃកន្លងមក គឺទាំង គ្រូបង្គោល និងសិស្សបាន ខិតខំយកចិត្តទុកដាក់ទាំងការបង្ហាត់ និងការរៀនសូត្រសម្រេច បានតាមផែនការនិងកាលបរិច្ឆេទដែលថ្នាក់លើបានកំណត់ ។

លោកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ កោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព ទាំងអស់ ដែលជានិច្ចកាលបានលៈបង់សេចក្តីសុខផ្ទាល់ខ្លួន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បី ការពារបូរណភាពដែនដី នាំមកនូវសុខសន្តិភាពជូនប្រជាជន ។ លោកឧកញ៉ា ក៏បានសូមឲ្យយោធាចារ្យ និង កម្មសិក្សាការីទាំងអស់បន្តខឹតខំបំពេញភារកិច្ចរបស់ខ្លួនហ្វឹកហាត់ ឲ្យទទួលបានជោគជ័យ បន្តទៅទៀត លើខ្លឹមសារ ដែលបានហ្វឹកហ្វឹននោះ។

គ្រឿងឧបភោគ បរិភោគ ដែលបានប្រគល់ជូននាពេលនោះរួមមាន មីយើង ២៥កេស, ប្រេងឆា ៥០ដប, ត្រីខ៤០០កំប៉ុង, ខ្ទឹមស ៥០ គីឡូក្រាម, ស្ករស១០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ១៨០ដប, ទឹកត្រី ១២០ដប, ម្សៅស៊ុប៥០កញ្ចប់, អំបិលអ៊ីយ៉ូត ៥០គីឡូគ្រាម, ប្រហុក ៣០គីឡូក្រាម, ផ្អក ៣០ គីឡូក្រាម, និងថវិកា ១០លាន ៣០ម៉ឺន សរុបថវិកាចំណាយទាំងអស់ ៣.៥២៥ ដុល្លារ ៕

រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ជួបប្រិយមិត្ត គាំទ្រទំព័រហ្វេសប៊ុក បីនាក់

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅទីស្តីការ ក្រសួងពាណិជ្ជកម្ម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានស្វាគមន៍ ប្រិយមិត្តគាំទ្រទំព័រ ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ចំនួនបីរូប ដែលត្រូវបានកំណត់ជា ប្រិយមិត្តគាំទ្រលេខរៀង ១១១១១១ ប្រិយមិត្តគាំទ្រលេខរៀង ១២៣៤៥៦ និងប្រិយមិត្តគាំទ្រ លេខរៀង ១៥០០០០។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងជំនួបនោះ ប្រិយមិត្តគាំទ្រទាំងនេះ មានចិត្ត សប្បាយរីករាយ ក្នុងការជួបជាមួយ លោកទេសរដ្ឋមន្ត្រី និងមន្ត្រីបំរើការក្នុងក្រុមការងារ ទំនាក់ទំនង សារធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុក ក្នុងការធ្វើបច្ចុប្បន្នភាពទំព័រហ្វេសប៊ុក របស់ ក្រសួងពាណិជ្ជកម្ម។ លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រិយមិត្តទាំងនោះ ផ្តល់ទស្សនៈអំពីវិធីកែលម្អ ទំព័រហ្វេសប៊ុក របស់ក្រសួង និងចំណាប់អារម្មណ៍ជារួម របស់ពួកគេ ទៅលើទម្រង់នៃទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យ ប្រិយមិត្តគាំទ្រទាំងបីនាក់នេះ ជួយចែករំលែកផ្សព្វផ្សាយ ពីទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម ដល់បងប្អូនសាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ ដើម្បីឲ្យពលរដ្ឋកម្ពុជាកាន់តែ ច្រើនឡើង អាចចូលរួមក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់ ដែលអាចនាំទៅដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ប្រិយមិត្តគាំទ្រលេខរៀង ១១១១១១ គឺលោក សាយចំរើន អញ្ជើញមកពីខេត្តតាកែវ។ លោកជាសិស្សថ្នាក់ទី១១ ដែលមានបំណង ចង់ក្លាយជាវេជ្ជបណ្ឌិត នាពេលអនាគត។

ប្រិយមិត្តគាំទ្រលេខរៀង ១២៣៤៥៦ គឺលោក សួរ សម្បត្តិ ក៏អញ្ជើញមក ពីខេត្តតាកែវដែរ។ លោក បំរើការងារ ជាកងការពារ នៅក្រសួងការពារជាតិ។

ប្រិយមិត្តគាំទ្រលេខរៀង ១៥០០០០ គឺកញ្ញា អ៊ីម ស្រីលៀប បំរើការងារ នៅផ្នែកត្រួតពិនិត្យគុណភាព នៃក្រុមហ៊ុន កាត់ដេរក្វាងទុង Kwan Tung Clothing Co. នៅរាជធានីភ្នំពេញ។

ក្រសួងពាណិជ្ជកម្ម បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់អ្នកគាំទ្រហ្វេសប៊ុក ដែល បានស្នើជាយោបល់ខាងដើមថា ក្រសួងពាណិជ្ជកម្មគួរអបអរសាទរចំពោះ ជោគជ័យនៃទំព័រ ហ្វេសប៊ុក នៅពេលឈានដល់ កម្រិតគោលដៅរបស់ខ្លួន៕

ម៉ូតូសេរីថ្មី ចំនួន ១៦គ្រឿង ត្រូវបានប្រគល់ ជូនបុគ្គលិក សាខាកាកបាទ ក្រហមកម្ពុជា ខេត្ត

$
0
0

សៀមរាប៖ ដោយមើល៍ឃើញ នូវកិច្ចខិតខំប្រឹងប្រែង និងការបំពេញកិច្ចការ មិនថាយប់ ថាថ្ងៃ ឬចុងសប្ដាហ៍ នៅពេលមាន ដែលមានតម្រូវ ការវចាំបាច់ និងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ កម្លាំងចលនា នៃសកម្មភាព មនុស្សធម៌ និងដើម្បី អនុវត្តន៍ផែនការយុទ្ធសាស្រ្ដរបស់កាកបាទក្រហមកម្ពុជា របស់ បុគ្គលិក/បុគ្គលិក នៃកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប និងដើម្បីលើកទឹកចិត្ត ក៏ដូចជាការសម្រួល ក្នុងការធ្វើដំណើរ របស់ពួកគាត់ ទើបលោកប្រធាន លោកអនុប្រធាន និងលោកឧកញ៉ា ប្រធានកិត្តិយស បានចំណាយថវិកាផ្ទាល់ខ្លួន ទិញម៉ូតូសេរីថ្មីឆ្នាំ២០១៤ ចំនួន ១៦គ្រឿង ដើម្បីប្រគល់ជូនបុគ្គលិក/ បុគ្គលិក ទាំងនោះ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤នេះ នៅសណ្ឋាគារ ស៊ីធី អង្គរ ក្រុងសៀមរាប ។

ថវិកាដែលចំណាយជាង ៣ម៉ឺនដុល្លារអាមេរិក សម្រាប់ទិញម៉ូតូ ទ្រីមសង់ (Dream 100) សេរីថ្មីឆ្នាំ២០១៤ ចំនួន ១៦គ្រឿង គឺបានមកពីការ បរិច្ចាកថវិកាចូលរួមចំណែក ផ្ទាល់ពី លោកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយស សាខា កាកបាទក្រហមខេត្តសៀមរាប និងជាអ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប, លោក ឃឹម ប៊ុនសុង ប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប, និង លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាសមាជិក ក្រុមប្រឹក្សាខេត្តសៀមរាប ។

លោកឧកញ៉ា សៀង ណាំ និងលោក ឃឹម ប៊ុនសុង បានមានប្រសាសន៍ ថ្លែងការកោតសរសើរដល់បុគ្គលិក និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដែលជានិច្ចជាកាលបានចូលរូមចំណែក ក្នុងការ បំពេញតួនាទី និងភារៈកិច្ចទទួលខុសត្រូវរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព និងការប្ដេជ្ញាចិត្តខ្ពស់ សម្រាប់ ចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្នុងការត្រៀមបង្ការ និង ការឆ្លើយតប ចំពោះ ជនរងគ្រោះ ដែលជួប គ្រោះមហន្តរាយ ដ៏ដូចជាទបទ្ទវហេតុនានា ។

លោកទាំងពីរបានបញ្ជាក់ថា មន្ដ្រីរបស់យើង បានខិតខំយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់ ទៅលើយុទ្ធសាស្ត្រ និង វិស័យស្នួលរបស់ខ្លួនក្នុងការអនុវត្តន៍ សកម្មភាពនានា លើវិស័យមនុស្សធម៌ ពិសេសតាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ដោយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ ក្នុងការអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាក បាទក្រហម អឌ្ឍចន្ទក្រហម មានប្រសិទ្ធភាពខ្ពស់ ៕


ប្រទេសចំនួន ៣ នឹងមក ជួយរៀបចំ បញ្ជីបោះឆ្នោត នៅកម្ពុជា

$
0
0

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា នៅពេលខាងមុខនេះ ប្រទេសចំនួន ៣ មាន ប្រទេសជប៉ុន, សហគមន៍អឺរ៉ុប និងប្រទេសអូស្ត្រាលី នឹងមកជួយរៀប ចំបញ្ជីបោះឆ្នោត នៅកម្ពុជា។

ការថ្លែងអះអាងបែបនេះ ធ្វើឡើងនៅក្នុងឱកាសសមាជិករដ្ឋសភាជប៉ុន លោក NaotaSakaguchiចូលជួបសម្តែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នាទីស្តីការ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។

យោងតាមសម្តីលោក សាអែម សាវុធ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានដកស្រងសម្តី លោក ឧបនាយរដ្ឋមន្ត្រីថា បញ្ហាសំខាន់នៃការរៀបចំបញ្ជីបោះឆ្នោតនេះ កន្លងមកមិនមានការឯកភាពគ្នា ទៅលើលទ្ធផល នៃការបោះឆ្នោត ដោយលើកឡើងថា មានបញ្ហាពេលបោះឆ្នោត។

លោក បានបន្ត សម្តីលោក ស ខេង ថា “ការរៀបចំបញ្ជីបោះឆ្នោតលើកក្រោយ មានប្រទេស៣ នឹងជួយកម្ពុជាទី១. មានប្រទេសជប៉ុន, ទី២. សហគមន៍អឺរ៉ុប និងទី៣ ប្រទេសអូស្ត្រាលី ខ្ញុំសង្ឃឹមថា ប្រទេសទាំងបីនេះ នឹងជួយរៀបចំបញ្ជីនេះ នឹងបានល្អ”។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានដកស្រង់សម្តីលោកឧបនាយករដ្ឋមន្ត្រីទៀតថា នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ទាំងបញ្ហានយោបាយក្តី សេដ្ឋកិច្ចក្តី កំពុងប្រព្រឹត្តិទៅយ៉ាងល្អ ចំពោះបញ្ហានយោបាយ គឺគណបក្សធំៗទាំងពី កំពុងតែរៀបចំក្បាលម៉ាស៊ីន ព្រឹទ្ធសភា និងរដ្ឋសភា, ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងរៀបចំអង្គការបោះឆ្នោតជាដើម។

នៅក្នុងឱកាសនោះដែរ លោក សាអែម សាវុធ បានលើកយកសម្តីសមាជិករដ្ឋសភាជប៉ុន មកថា កាលពីបោះឆ្នោតជាតិលើកទី១ នៅឆ្នាំ១៩៩៣ បានមកជួយសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ ដែលពេលនោះ បានទៅចូលរួមសង្កេតនៅក្នុងខេត្តរតនគិរី។

លោក បានបន្ថែមសម្តីលោក NaotaSakaguchi ដែលបានអះអាងថា “ខ្លួនខ្ញុំផ្ទាល់ នឹងចូលរួមជាមួយ រដ្ឋាភិបាលជប៉ុន មកជួយប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍខ្លាំងក្លា”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ សមាជិកសភារដ្ឋជប៉ុនរូបនេះ បានចូលទៅសម្តែងការ គួរសមជាមួយអនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា លោក ទេព ងន ដោយបានប្រាប់នូវបំណងប្រាថ្នារបស់លោក មកទសន្សកិច្ចនៅប្រទេសកម្ពុជា គឺចង់សិក្សាបទពិសោធន៍ផ្នែកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែឈ្នះឆ្នោតកន្លងមក៕

ពលរដ្ឋខ្មែរ ចំនួន៤៥នាក់ ស្លាប់ដោយសារ ទឹកជំនន់ ក្នុងឆ្នាំ២០១៤

$
0
0

ភ្នំពេញៈ របាយការណ៍ ពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលទើបតែចេញផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៤ បានបង្ហាញថា ពលរដ្ឋខ្មែរចំនួន៤៥នាក់ បានស្លាប់ នៅក្នុងគ្រោះធម្មជាតិទឹកជំនន់ ឆ្នាំ២០១៤ ខណៈ៣នាក់រងរបួស ។

របាយការណ៍ដដែលបានបង្ហាញឲ្យដឹងទៀតថា គ្រោះទឹកជំនន់ឆ្នាំ២០១៤ ដែលបានកើតឡើងនៅ ខេត្ត ចំនួន១២ របស់កម្ពុជា រួមមាន ព្រះវិហារ កំពង់ធំ រតនៈគិរី ស្ទឺងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង កំពត និងមណ្ឌលគិរី បានប៉ះពាល់ ទៅដល់ប្រជាជនជាច្រើនពាន់គ្រួសារ ខូចខាតផ្ទះសំបែង ចំនួន១៥៨ខ្នង ខណៈផ្ទះ៦៤ពាន់ខ្នងទៀត ត្រូវបានរងផល់ប៉ះពាល់ សន្ទួងជាង៧៤ម៉ឺនហិកតា រងផលប៉ះពាល់ ដោយខូចខាតជាង៨ពាន់ហិកតា ចំណែកឯហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានរងការខូចខាត៕  

ក្រុមកម្មករ រោងចក្រ «ជីងយី» បន្តធ្វើកូដកម្ម ជិត១០ថ្ងៃ នៅតែគ្មាន ដំណោះស្រាយ

$
0
0

-ថៅកែរោងចក្រ ប្រើកម្លាំងសមត្ថកិច្ច ចាប់មន្រ្តីសហជីព តែត្រូវក្រុមកម្មករ ជួយត្រឡប់មកវិញ

កំពង់ឆ្នាំង ៖ ក្រុមកម្មករ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ «ជីងយី» ជាង៣០០០នាក់ ស្ថិតនៅតាម ដងផ្លូវជាតិលេខ៥ ក្បែរកន្លែង ជញ្ជីងថ្លឹងរថយន្ត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបន្តធ្វើកូដកម្ម របស់ខ្លួន អស់រយះពេលជិត១០ថ្ងៃមកហើយ ប៉ុន្តែពុំទាន់មាន ដំណោះស្រាយ ពីសំណាក់ភាគី រោងចក្រ អាជ្ញាធរ ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ ក្រសួងការងារ នោះឡើយ ពោលបានបន្តទុកបញ្ហានេះ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ធ្វើឲ្យក្រុមកម្មករ នាំគ្នាបិទផ្លូវជាតិ មិនអាចធ្វើដំណើរបានពីសំណាក់ប្រជាពលរដ្ឋទូទៅ ។

ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោងជាង១១ ការប្រឈមមុខដាក់ គ្នារវាងក្រុមកម្មករ កម្មការិនី និងកងកម្លាំង នគរបាល និងអាវុធហត្ថ ជាង២០០នាក់ បានកើតឡើង យ៉ាងខ្លាំង រហូតធ្វើឲ្យកម្លាំង នគរបាលបានឃាត់ខ្លួន មន្រ្តីសហជីព ស្មារតីកម្មករ ម្នាក់ទៀតផង តែត្រូវក្រុមកម្មករជាច្រើននាក់ ជួយសង្គ្រោះមកវិញ មិនឲ្យនគរបាល ចាប់នោះឡើយ។

សេចក្តីរាយការណ៍ ពីក្រុមកម្មករ បានឲ្យដឹងថា ពួកគេជាង៣០០០នាក់ បានធ្វើកូដកម្ម មិនចូលធ្វើការ តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែការធ្វើកូដកម្ម រយះពេលជិត១០ថ្ងៃមកនេះ មិនមានដំណោះស្រាយ នោះឡើយ ពោលខាងថៅកែរោងចក្រ ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង មិនបានជួយរកដំណោះស្រាយនោះទេ ពោលបានទុកបញ្ហានេះកាន់តែ ធ្ងន់ធ្ងរទៅៗ នាំឲ្យក្រុមកម្មករ ទាំងអស់ កាន់តែពុះកញ្ជ្រោល រហូតមានការបិទផ្លូវជាដើម។

សេចក្តីរាយការណ៍ ពីក្រុមកម្មករ បានបន្តទៀតថា ការតវ៉ារបស់ពួកគេ ជាង៣០០០នាក់ គឺដើម្បីទាមទារ ឲ្យថៅកែរោងចក្រ ដោះស្រាយ នូវលក្ខខណ្ឌការងារចំនួន១៧ចំណុច ប៉ុន្តែសូម្បីតែមួយចំណុច ក៏ថៅកែរោងចក្រ មិនបានដោះស្រាយជូនដែរ។

បើតាមក្រុមកម្មករ ថៅកែរោងចក្រ និងអាជ្ញាធរ ខេត្តកំពង់ឆ្នាំង មិនបានជួយដោះស្រាយ បញ្ហាទាំងនេះទេ ផ្ទុយទៅវិញ មានតែបញ្ជូនកម្លាំង សមត្ថកិច្ច ជាច្រើននាក់មកឡោមព័ទ្ធ និងចាប់មន្រ្តីសហជីព ដែលដឹកនាំការ តវ៉ាទៅវិញ ហើយនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ មន្រ្តីសហជីពម្នាក់ ត្រូវចាប់ខ្លួនតែត្រូវក្រុមកម្មករជួយមកវិញទាន់។

សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រសួង និងអាជ្ញាធរខេត្ត ត្រូវចូលរួមដោះស្រាយបញ្ហា ដែលកើតមានឡើង នៅក្នុងទឹកដីរបស់ខ្លួន ចៀសវាងកុំឲ្យ ក្រុមតវ៉ាទាំងនោះ ធ្វើដំណើរឡើងមកភ្នំពេញ និងស្វែងរកអន្តរាគមន៍ ពីក្រសួង ស្ថាប័នផ្សេង ។

ដូច្នេះគេសង្ឃឹមថា ចំពោះការតវ៉ា នៅរោងចក្រ ជីងយី ខាងលើនេះ ដែលមានចំនួន កម្មកររហូតដល់ជាង៣០០០នាក់នោះ ថ្នាក់ដឹកនាំ ក្រសួងការងារ ថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំង និងភាគីថៅកែ រោងចក្រ គួរតែមានដំណោះស្រាយណាមួយ បើសិនមិនដូច្នេះទេ នោះបញ្ហាច្បាស់ជាកើតឡើង កាន់តែធ្ងន់ធ្ងរឡើងៗ។

គ្មានបញ្ហាអ្វីមួយ ដែលគ្មានដំណោះស្រាយឡើយ ប៉ុន្តែម្នាក់ៗ មិនហ៊ានប្រឈមមុខនឹងការ ដោះស្រាយដើម្បីបញ្ចប់ បញ្ហាទាំងនោះ។

បញ្ហារោងចក្រ ជីងយី ខាងលើនេះ ដែលមិនទាន់មានដំណោះស្រាយ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច តាមរយះពួកគេបង្ខំចិត្ត បិទផ្លូវ ជាច្រើនដង ពីព្រោះថៅកែរោងចក្រមិនចេញមុខបញ្ចប់បញ្ហានូវការទាមទារ៕

សកម្មជន CNRP ទាំង ៣ នាក់ បានចាកចេញ ពីពន្ធនាគារ ព្រៃស នៅម៉ោងជាង ៦ល្ងាច

$
0
0

ភ្នំពេញ ៖ អធិការនគរបាលខណ្ឌដង្កោ លោក យឹម សុជាតិ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ជាង ៦ល្ងាច ថ្ងៃសុក្រ ទី២២ ខែសីហា នេះ សកម្មជនគណបក្សសង្រ្គោះជាតិ ទាំង៣រូប បានចាកចេញពី ពន្ធនាគារព្រៃសហើយ បន្ទាប់ពីមានការសម្រេចឱ្យដោះលែង ពីសាលាឧទ្ធរណ៍កាលពីព្រឹកមិញ ។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ បានប្រកាស សម្រេច ធ្វើការដោះលែង សកម្មជនគណបក្សសង្រ្គោះជាតិ៣នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ព្រមទាំង បានបង្គាប់ឱ្យពួកគេ បង់ប្រាក់ធានាឲ្យនៅក្រៅឃុំទាំងអស់គ្នា ចំនួន៤លានរៀល ។

សកម្មជន CNRP ទាំង៣នាក់ ដែលត្រូវបានជាប់ឃុំ កន្លងមកនោះ រួមមាន លោក ឃិត ជំរឿន ប្រធាន សន្តិសុខ លោក នាង សុឃុន ហិរញ្ញិកចលនាយុវជន និងលោក សាន គឹមហេង ប្រធានចលនាយុវជន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២ ខែសីហា ពាក់ព័ន្ធនឹងអំពើហិង្សា នៅជិតក្បែរ ទីលានប្រជា ធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ។

អំពើហិង្សានៅក្បែរ ទីលានប្រជាធិបតេយ្យនេះ បណ្តាលឲ្យសន្តិសុខ ៣៩នាក់ រងរបួសធ្ងន់-ស្រាល ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន បេក្ខជនជាប់ឆ្នោតរបស់ CNRP ៧រូប និងសកម្មជនរូប ប៉ុន្តែពួក គាត់ត្រូវបានដោះលែងវិញ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ៕

នគរបាល ខេត្ដកំពង់ចាម ចាប់ផ្ដើម យុទ្ធនាការ ចាប់អ្នកជិះម៉ូតូ អត់គោរព ច្បាប់ចរាចរ

$
0
0

លោកស្នងការ អំពាវនាវឲ្យ ប្រជាពលរដ្ឋដែល ទិញម៉ូតូអត់ពន្ធ យកទៅដូរនៅ កន្លែងហាងវិញ ហើយលោក ជួយអន្តរាគមឲ្យម្ចាស់ហាង ប្រគល់ប្រាក់គ្រប់ចំនួន

កំពង់ចាម ៖ ក្រោយពីមានការ យោគយល់ និងពន្យារពេលចំនួនពីរដង រួចមក នៅ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល ចរាចរ ខេត្ដកំពង់ចាម រួមសហការ ជាមួយកម្លាំង នគរបាល ពាក់ព័ន្ធ និងតាមបណ្ដា ក្រុង-ស្រុក ដឹកនាំដោយ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបើក យុទ្ធនាការ ចាប់ ផាកពិន័យ ចំពោះអ្នក ជិះម៉ូតូទាំងឡាយ ដែលមិនគោរព ច្បាប់ចរាចរ ក្នុងនោះ អត់ពាក់មួក សុវត្ថិភាព អត់ដាក់កញ្ចក់ អត់ពាក់ស្លាកលេខ និងពាក់ស្លាកលេខ ក្លែងក្លាយ ជាដើម ។

ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទឱ្យដឹងថា “យើងបានពន្យារ ពេលពីរដងមកហើយ ម៉ូតូដែល អត់ស្លាកលេខ ត្រូវចាប់បញ្ជូន ទៅសាខាគយ ពេលដែល គយបាន បញ្ជាក់ពន្ធរួចហើយ នគរបាល និងសហការជាមួយ មន្ទីរសាធារណការ ខេត្ដកំពង់ចាម និងធ្វើស្លាកលេខជូន ហើយប្រគល់ទៅ ម្ចាស់ដើមវិញ ដើម្បីប្រើប្រាស់ គឺថា មិនអនុញ្ញាតឱ្យ ម្ចាស់ដើមយក ទៅធ្វើដោយខ្លួនឯងនោះទេ ” ។

លោកស្នងការ បានបន្ដ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្ដកំពង់ចាម ហើយប្រើប្រាស់ ម៉ូតូមិនទាន់ មានស្លាកលេខនោះ ត្រូវរុះរាន់ទៅធ្វើ ស្លាក លេខនៅ មន្ទីរសាធារណការខេត្ដ ដើម្បីចុះ បញ្ជីស្លាកលេខ ហើយពេលទទួលបាន វិក្កយបត្រនៃការចុះបញ្ជី ធ្វើស្លាកលេខ បងប្អូន អាចធ្វើ ចរាចរបានជាធម្មតា ដោយបង្ហាញ វិក្កយបត្រនេះ ជូនទៅនគរបាល ដែលនៅ តាមដងផ្លូវ ពេលចាប់ផាកពិន័យនោះ ។

ដោយឡែក ចំពោះអ្នកប្រើប្រាស់ម៉ូតូ ដែលមាន ស្លាកលេខ មិនត្រឹមត្រូវ និងក្លែងក្លាយ ត្រូវបានលោកស្នងការអះអាងថា ត្រូវ ឃាត់ខ្លួនម្ចាស់ ម៉ូតូ ហើយកសាង សំណុំរឿង បញ្ជួនទាំងម្ចាស់ម៉ូតូ និងម៉ូតូទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់ ។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នងការ បានបង្ហាញពី វិធានការ បន្ដទៀត រហូតដល់ ចុះទៅឆែកឆេរ នៅក្នុងឃ្លាំងម៉ូតូធំ ៗ នៅទូទាំង ខេត្ដកំពង់ចាម ទៀតផង ។

បើតាមស្នងការ នគរបាលរូបនេះ រយៈពេលមួយខែកន្លះ កម្លាំង នគរបាល របស់លោក បានចាប់ផាក ពិន័យម៉ូតូ បានចំនួន ១១៥០០គ្រឿង និងលុយដែល ផាកពិន័យ ជាង៤៣លានរៀល។

យ៉ាងណាក៏ដោយ ចំពោះម៉ូតូចាស់ៗ ដែល គ្មានស្លាកលេខនោះ ត្រូវបានលោកស្នងការ បែន រ័ត្ន ពន្យល់ថា នគរបាលរបស់លោក ក៏បានអនុគ្រោះ មិនចាប់ឃាត់ម្ចាស់ម៉ូតូ នោះឡើយ ពោលគ្រាន់តែឱ្យ ម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបំពេញ សំណុំបែបបទ ធ្វើស្លាកលេខម៉ូតូ ហើយការរឹតបន្ដឹង និងចាប់ផាក ពិន័យម៉ូតូទាំងនេះ គឺផ្ដោតទៅលើ ម៉ូតូស៊េរីខ្ពស់ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ និងម៉ូតូធុនធំ ។

លោកស្នងការ បានបញ្ជាក់ថា ប្រតិបត្ដិការ នេះលោកនឹងបន្ដធ្វើ មិនដកថយនោះឡើយ ពោលនិងធ្វើឱ្យ ខេត្ដកំពង់ចាម ក្លាយជាខេត្ដ គំរូនៃការគោរពច្បាប់ចរាចរ។

ជាមួយគ្នានេះលោកអត្តមសេនីយ៏ ប៉ែន រ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ដែលទិញម៉ូតូ អត់ពន្ធ អាចយកម៉ូតូទៅជួនម្ចាស់ហាងវិញ ហើយលោកនឹងជួយអន្តរាគម ឲ្យម្ចាស់ហាងម៉ូតូទាំងនោះ សង់លុយគ្រប់ចំនួនមកវិញ៕

Viewing all 8042 articles
Browse latest View live




Latest Images