Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លទ្ធផល នៃកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា


ប្រធានមន្ទីរ កសិកម្មខេត្ត មណ្ឌលគិរី ចែកពូជស្រូវ ដល់ប្រពលរដ្ឋ ៣០០គ្រួសារ

$
0
0

មណ្ឌលគិរី៖ ពូជស្រូវចំនួន០៩តោន ត្រូវបាននាំយក ទៅចែកជូនដល់ដៃ កសិករចំនួន៣០០គ្រួសារ ក្នុងស្រុកកោះញែក បន្ទាប់ពីជំនន់ទឹកភ្លៀងបាន ស្រកចុះទៅវិញដែលការ ចែកជូននេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅឃុំ ណងឃីលឹក ស្រុកកោះញែក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ដែលមាន កសិករ ចំនួន៣០០គ្រួសារ មកពីភូមិចំនួន៣ គឺភូមិណងបួរ ភូមិជីមៀត និងភូមិកោះម្យើលក្រោម ដែលទទួល រងការលិចលង់ខូចខាតដំណាំស្រូវ ដោយសារជំនន់ ទឹកភ្លៀងត្រូវបានទទួល ពូជស្រូវពីមន្ទីរកសិកម្មខេត្តនាំយកទៅចែកជូនដល់ដៃ កសិករហើយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤។

លោក សុង ឃាងប្រធានមន្ទីរកសិកម្មខេត្ត បានអោយដឹងថា ពូជស្រូវដែលធ្វើការ ចែកជូនកសិករ នាថ្ងៃនេះរួមមានពូជស្រូវ កណ្ដាលប្រកាន់រដូវ គឺពូជស្រូវផ្ការមៀត និងពូជស្រូវផ្ការំដេង ក្នុងមួយគ្រួសារៗ ទទួលបានចំនួន៣០គីឡូក្រាម។

លោកបន្តថាការចុះចែកពូជស្រូវនោះក៏មាន ការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអង្គភាពមន្ទីរ ជុំវិញខេត្តបានចូលរួមផងដែរ ៕

សមត្ថកិច្ចថៃ ហាក់មិនចង់ រកការដំណោះស្រាយ​ ជាមួយក្រុម អាជីវករខ្មែរ

$
0
0

បន្ទាយមានជ័យ៖ ថ្មីៗនេះ សមត្ថកិច្ច នគរបាលថៃ មានអំណាចម្នាក់ ហាក់បីដូចជា មិនចង់មានចេតនា ដោះស្រាយទំនិញ ដែលត្រូវបានទាហានចាប់ នៅច្រកទ្វារខ្លងលឹក ប្រទេសថៃ កាលកន្លងមកនេះ ដែលធ្វើឲ្យក្រុមអាជីវករ និងក្រុមដឹកទំនិញ ខោអាវជជុះ រិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ។

នៅរសៀលថ្ងៃទី២២ ខែសីហា នេះ មានក្រុមអាជីករ និងកម្មករអូររទះ ប្រមាណ៥នាក់ បាយនិយាយខ្សឹបខ្សៀវ គ្នាថា តើហេតុអីសមត្ថកិច្ចនគរបាលថៃ ឈ្មោះ ឆើត ឈើន មិនមានការដោះស្រាយទំនិញឲ្យសោះ ម្តងថា ថ្ងៃនេះ ម្តងថ្ងៃនោះ តើឲ្យពួកគិតរកដំស្រាយយ៉ាងណា? ប្រសិនបើមិនអាចដោះស្រាយបានទេ ម្ចាស់ទំនិញគេនឹងឲ្យសង់តាមតម្លៃជាមិនខាន ព្រោះអីទំនិញទាំងនោះមានតម្លៃខ្ពស់ណាស់ រកលុយ មកពីណាទៅ ។

បើតាមប្រភពបានប្រាប់ថា សមត្ថកិច្ច ជានគរបាលថៃនោះ មានឈ្មោះ ឆើត ឈើន មានតួនាទីជាមេ រងនគរបាលដ៏មានឥទ្ធិពល យ៉ាងខ្លាំងនៅចំណុចច្រកខ្លងលឹក ប្រទេសថៃ ។ ប្រភពបានបន្តថា រាល់ទំនិញត្រូវបានចាប់ពីសំណាក់ យោធាឈុតខ្មៅ ទាំងអស់ត្រូវប្រគល់ជូនលោក ឆើត ឈើន រង់ចាំដោះស្រាយ ជាមួយក្រុមឈ្មួញខ្មែរ ។

បើតាមការអះអាងពីក្រុមឈ្មួញកណ្តាលម្នាក់ សុំមិនចញ្ចេញអត្តសញ្ញាណ បានប្រាប់ថា សមត្ថកិច្ចថៃ ឈ្មោះ ឆើត ឈើនមានអំណាចម្នាក់នេះ មានចេតនាមិនចង់ដោះស្រាយ អោយពួកគាត់សោះ តើសមត្ថកិច្ចថៃ មានអំណាចមួយ រូបនេះមានបំណង យ៉ាងណាឲ្យច្បាស់លាស់? ពួកគាត់សង្ឃឹមថាអាជ្ញាធរមាន សមត្ថកិច្ចកម្ពុជា និងជួយរកដំណោះស្រាយឲ្យពួកគាត់ជាមិនខាន។

ពាក់ព័ន្ធបញ្ហាខាងលើនេះ មជ្ឈមណ្ឌលមានដើមអម្ពិល បានទំនាក់ទំនងជាមួយ លោក អានវណ្ណះ ប្រធានគណកម្មាធិការ ត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកបានឆ្លើយថា "កំពុងជាប់រវល់" ៕

រយៈពេល ៥ខែ ឆ្នាំ២០១៤ ការវិនិយោគ វិស័យសំណង់ នៅកម្ពុជា មានជាង ១ពាន់លានដុល្លារ

$
0
0

ភ្នំពេញ៖ លោក ហ៊ុយ ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋាន សំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងថា ការវិនិយោគវិស័យសំណង់ នៅកម្ពុជាក្នុងរយៈពេល៥ខែ ឆ្នាំ២០១៤នេះ គិតជាទឹកប្រាក់ មានចំនួន ១.៥៣៧ លានដុល្លារ ។

ថ្លែងនៅក្នុងសន្និសីទ អំពីការគ្រប់គ្រងសំណង់ កម្ពុជា-កូរ៉េ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នាសណ្ឋាគារ តារាអ៊ែរ រាជធានីភ្នំពេញ ហ៊ុយ ណារ៉ា បានមានប្រសាសន៍ថា “ក្នុង៥ខែ ដើមឆ្នាំ២០១៤ មាន៧២៨គម្រោង មានតម្លៃប៉ាន់ស្មាន ១.៥៣៧លានដុល្លារអាម៉េរិក គិតជាភាគរយ នៃតម្លៃមានការកើនឡើង ២១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៣”។

លោក ឆារស៍ វ៉ាន់ តំណាងក្រុមហ៊ុន OCIC បានលើកឡើងថា ប្រទេសដែលមានការរីកចំរើនលើ វិស័យសំណង់ ដូចជាប្រទេសកូរ៉េ វាគឺជាកត្តាដែលកម្ពុជា ចាំបាច់បំផុត ក្នុងការជំរុញ និងលើកទឹកចិត្តដល់កូរ៉េ ក្នុងការពាំនាំយក មកនូវចំណេះដឹង និងជំនាញក្នុងវិស័យឧស្សាហកម្មសំណង់មកជួយអ្នកសាងសង់កម្ពុជា ដើម្បីពង្រឹងជំនាញ របស់ពួកគេ។

តំណាងក្រុមហ៊ុនរូបនេះ បន្តថា “ក្នុងពេលបច្ចុប្បន្ននេះ មានសមាគមគ្រប់គ្រងសំណង់កូរ៉េ (CMAK)មួយ បាន ខិតខំ និងចូលរួមចំណែកធ្វើការអភិវឌ្ឍន៍ និងជួយរៀបចំបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងសំណង់នៅកម្ពុជា ដោយធ្វើការសហការ ជាមួយស្ថាប័នរដ្ឋ និងស្ថាប័នឯកជន”។

ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានមាន ប្រសាសន៍នៅក្នុងឱកាសនោះថា ការធ្វើសន្និសីទនេះ គឺជាលទ្ធផលមួយថ្មីទៀត នៃការអនុវត្ត អនុស្សរណៈ យោគយល់គ្នារវាង ក្រសួងរៀបចំដែនដី ជាមួយសមាគមអ្នកគ្រប់គ្រងសំណង់កូរ៉េ ស្តីពីគម្រោងអនុវត្តការ គ្រប់គ្រងសំណង់។

លោកទេសរដ្ឋមន្ត្រី បានបន្តថា “ខ្ញុំសូមជម្រាបជូនថា នៅចំពោះមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរៀបចំយ៉ាង មមាញឹកនូវសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។

លោក អ៊ឹម ឈុនលឹម បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ក្រសួងកំពុងសហការជាមួយដៃគូអភិវឌ្ឍ អង់គ្លេស ដើម្បីរៀបចំស្តង់ដារ អគារសំណង់សម្រាប់កម្ពុជា ៕

ឃាត់ខ្លួន ជនសង្ស័យ ចែកចាយ គ្រឿងញៀនម្នាក់ រួមនិងថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន ៨កញ្ចប់

$
0
0

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ហើយបានរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៨កញ្ចប់។ ហេតុការណ៍បាន កើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ១៧ និង៥០នាទី នៅចំណុច ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ នី លៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយបានរឹបអូស យកវត្ថុតាង គ្រឿងញៀន (ប្រភេទម៉ាទឹកកក) ចំនួន០៨កញ្ចប់តូច បិទស្គត់ជាប់លុយ ប្រភេទក្រដាស់ប្រាក់ ១០០រៀល ចំនួន៨០០រៀល  ទូរស័ព្ទដៃម៉ាកខេមហ្វូន ចំនួនមួយគ្រឿង ម៉ូតូចំនួនមួយគ្រឿង ម៉ាកស្ស៊ុយស្ស៊ូគីនិច ពណ៌ស-ខៀវ គ្មានស្លាកលេខ។ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង១៧ និង៥០នាទី ជនសង្ស័យ កំពុងចែកចាយគ្រឿងញៀន ប្រភេទម៉ាកទឹកកក ដែលបិទស្គត់ជាប់លុយ ប្រភេទ ក្រដាស់ ១០០រៀល នៅផ្ទះរបស់ខ្លួន ក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។ពេលជាមួយគ្នានោះ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍រដ្ឋបាល តាលន់ និងកម្លាំងប៉ុស្តិ៍ រដ្ឋបាលត្រើយស្លា ធ្វើការឃាត់ ខ្លួនបានឈ្មោះ នី លៀង ភេទប្រុស អាយុ ២៤ឆ្នាំ រួមទាំង វត្ថុតាងដែលមានដូចខាងលើ រួចបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីប្រមូលផ្តុំសំណុំ រឿងតាមនិតិវិធី៕

សម្ដេចតេជោៈ ជប៉ុន ដើរតួយ៉ាងសំខាន់ ក្នុងការជួយ ស្វែងរកសន្តិភាព នៅកម្ពុជា

$
0
0

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង បញ្ជាក់ ចំពោះវត្តមាន អនុប្រធានព្រឹទ្ធសភាជប៉ុន លោក Azuma Kcshishi ដែលកំពុងបំពេញ ទស្សនកិច្ច នៅកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ថាប្រទេសជប៉ុន ដើរតួយ៉ាងសំខាន់ ក្នុងការជួយស្វែង រកសន្តិភាពនៅកម្ពុជា។

សម្តេចតេជោ បានមានប្រសាសន៍លើកឡើងថា ទោះបីជាជប៉ុន បានដើរតួយ៉ាងសំខាន់ ក្នុងការជួយស្វែងរក សន្តិភាពនៅក្នុងប្រទេសកម្ពុជា យ៉ាងណាក្តី ក៏ប៉ុន្តែពុំសូវបានចេញមុខនោះទេ ហើយមិនតែប៉ុណ្ណោះ ជប៉ុនក៏ផ្ដល់ ជំនួយយ៉ាងច្រើនដល់ កម្ពុជាសម្រាប់ការអភិវឌ្ឍ ហើយឥឡូវនេះការវិនិយោគ ក៏មានការកើនឡើងជា ច្រើនផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នក យកព័ត៌ មានក្រោយជំនួបនោះ។

លោក Azuma បានជម្រាបសម្ដេចតេជោអំពីការ សប្បាយរីករាយ ចំពោះទស្សនកិច្ច របស់ឯកឧត្ដម មកកាន់ ព្រះរាជាណាចក្រកម្ពុជា ដោយមានប្រសាសន៍ថា ប្រជាជន និង រាជរដ្ឋាភិបាលជប៉ុនបានចូល រួមចំណែក យ៉ាងសកម្ម ក្នុងការជួយស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ហើយ ពេលនេះបានឃើញកម្ពុជាទទួល បាននូវ សុខសន្តិភាព និង កំពុងតែមានការអភិវឌ្ឍ។ រាជរដ្ឋាភិបាលកម្ពុជា និង រាជរដ្ឋាភិបាលជប៉ុនបានលើកកម្ពស់ ទំនាក់ទំនងរវាងប្រទេសទាងពីរឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយ តាមរយៈទំនាក់ទំនង ដែលមានស្រាប់នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកម្ពុជា-ជប៉ុននឹងកាន់តែប្រសើរឡើងថែមទៀត។

លោក Azuma បានលើកឡើងផងដែរថា អាស៊ាននឹងក្លាយជាសហគមន៍ សេដ្ឋកិច្ចមួយនៅ ឆ្នាំ២០១៥ ក្នុង នោះសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា ផងដែរ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយជប៉ុន នឹងត្រៀមខ្លួនជួយ ដល់កម្ពុជា តាមរយៈការឈានចូលសហគមន៍អាស៊ាន ឆ្នាំ២០១៥ឱ្យមានការ កើនឡើង ផងដែរ។ លោកអនុប្រធានព្រឹទ្ធសភា ក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និង ជប៉ុននឹងត្រូវ បានពង្រឹងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ ជាពិសេស តាមរយៈនិស្សិត ដែលបាន ទៅបន្តការសិក្សាឬក៏បានទៅសិក្សានៅប្រទេសជប៉ុន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ២ភាគ៣នៃទឹកស្អាតនៅកម្ពុជា គឺត្រូវបានជួយ ដោយប្រទេស ជប៉ុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកម្ពុជាចង់ឱ្យ ជប៉ុនជួយជាបន្តទៀត ទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ច ផងដែរ តាមរយៈការជំរុញការវិនិយោគរបស់ជប៉ុន និងទេសចរ ជប៉ុនមកកាន់ កម្ពុជា ជាពិសេសតាមរយៈការហោះហើរដោយផ្ទាល់ពីជប៉ុនមកកាន់កម្ពុជាតែ ម្ដង។

ពាក់ព័ន្ធនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលកម្ពុជា ត្រូវការជាង គេបំផុត នៅពេលនេះ គឺជាធនធាន មនុស្ស ការកសាងធនធានមនុស្ស គឺជាអាទិភាពទី១របស់ រាជរដ្ឋាភិបាលកម្ពុជា បើគ្មានធនធានមនុស្សទេយើងមិនអាចធ្វើអ្វីបានទេ អាទិភាពទី២ គឺការយកចិត្ត ទុកដាក់ទៅលើប្រព័ន្ធស្រោចស្រព សម្រាប់វិស័យកសិកម្ម អាទិភាពទី៣ គឺបញ្ហា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គមនាគមន៍ និង ទូរគមនាគមន៍ និង អាទិភាពទី៤ គឺការយកចិត្តទុកដាក់ដោះស្រាយ បញ្ហាអគ្គិសនី សម្រាប់ប្រជាជន និង ការអភិវឌ្ឍ ។ កាលពីមុនអាទិភាពរបស់កម្ពុជា គឺទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្តែឥឡូវនេះគឺ មនុស្ស ទឹក ផ្លូវ និង ភ្លើង ។

ពាក់ព័ន្ធនឹងកំណែទម្រង់សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាបាន ធ្វើការកែទម្រង់ ទទួលបាន ជោគជ័យចំពោះកំណែទម្រង់ឡូត៍នេសាទ និង កំពុងតែធ្វើការកំណែទម្រង់ដីធ្លី ដើម្បីធ្វើយ៉ាងណាឱ្យ ប្រជាជនមានដីធ្លីប្រើប្រាស់ និង កាត់បន្ថយជម្លោះផងដែរ ។ កំណែទម្រង់ដទៃទៀតរួមមាន កំណែទម្រង់ក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាល សាធារណៈ កំណែទម្រង់ កងទ័ព រួមទាំងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលកិច្ចការទាំងនេះកំពុងតែអនុវត្តន៍ ដោយឡែក កំណែទម្រង់រដ្ឋបាលសាធារ ណៈ និង កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈគឺកំពុងតែមានល្បឿនលឿនជាងគេ៕

នគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ចាប់ចោរពីរនាក់ ម្នាក់លួចកាបូបលុយ ក្នុងផ្សារអូឡាំពិក ម្នាក់ទៀត លួចកាច់ចង្កៀង ម៉ូតូតាមសាលា

$
0
0

ភ្នំពេញៈ កម្លាំងនគរបាល ការិយាល័យ កណ្តាលយុត្តិធម៌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខណ្ឌចំការមន និងខណ្ឌទួលគោក បានបើកការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន រហូតទៅដល់ការឃាត់ ខ្លួនជនសង្ស័យ២នាក់ ម្នាក់លួចកាបូបលុយ នៅក្នុងផ្សារអូឡាំពិក និងម្នាក់ទៀតលួចកាច់ចង្កៀងម៉ូតូ តាមសាលារៀន ក្នុងរាជធានីភ្នំពេញ។

មន្ត្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលតែងធ្វើ សកម្មភាព លួចកាច់ចង្កៀងម៉ូតូ របស់សិស្សសាលា នៅតាមសាលាជាច្រើនក្នុងរាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានបន្តថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងជាបន្តបន្ទាប់របស់ជនរងគ្រោះ អំពី បទល្មើសនេះរួចមក នគរបាលការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល តាមបណ្តាលខណ្ឌ ធ្វើការស្រាវជ្រាវរហូតដល់ចាប់ខ្លួនមុខសញ្ញានេះនៅ ពេលដែលធ្វើសកម្មភាពនៅក្នុងទឹកដីខណ្ឌទួលគោក។

ដោយឡែក នៅវេលាម៉ោង៤ និង៣០នាទី កម្លាំងនគរបាលក៏បាឃាត់ខ្លួនស្ត្រីម្នាក់ពីបទលួចកាបូបលុយ នៅក្នុងផ្សារអូឡាំពិកផងដែរ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅសួរនាំនិងខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

កម្លាំង នគរបាលប៉ុស្តិ៍ ឈើខ្មៅ សហការ ជាមួយ មន្ត្រីជលផល ចុះបង្ក្រាបឧបករណ៍ នេសាទខុសច្បាប់ ដុតបំផ្លាញចោល

$
0
0

កណ្តាលៈ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាលប៉ុស្តិ៍ឈើខ្មៅ សហការជាមួយ មន្ត្រីជលផល រួមមាន លោក ផុន ចេតនា រដ្ឋបាលជលផលចតុមុខ ( ប្រចាំនៅចំណុច ព្រែកស្ទឹង ) ២- លោក អយ ជាង សង្កាត់នេសាទស្រុកកោះធំ ៣- លោក ទែន សុខ ក្រុមប្រឹក្សាឃុំ ឈើខ្មៅ ៤- លោក សៀប លីម នាយប៉ុស្តិ៍ ឈើខ្មៅ និង នាយរងបុស្តិ៍ ៥- លោក មេភូមិក្បាលជ្រោយបានចុះរឹបអូស និងប្រមូល ស្បៃមុង
សៃ យឺន ដែលដាក់ក្នុងភូមិសាស្រ្ត ឃុំឈើខ្មៅ។

ប្រតិ្តបតិការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានរឹបអូស ស្បៃមុង ប្រវែង ២៥០០ ម៉ែត្រ, មាត់លូចំនួន ៣៥មាត់, បង្គោល ចំនួន ១២០០ ដើម, ចាក់លែងកូនត្រីបាន ៣៥០ គីឡូក្រាម។

ក្រោយពេលបង្រ្កាបបាន កម្លាំងសមត្ថកិច្ចចំរុះបានធ្វើការ ដុតបំផ្លាញចោល រាល់ឧបករណ៍នេសាទខុសច្បាប់ ខាងលើ នៅចំណុច ចុងព្រែកហម ក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ នៅវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃដដែល៕


អធិការដ្ឋាន កៀនស្វាយ បើកកិច្ចប្រជុំ ត្រួតពិនិត្យវាយតម្លៃ សកម្មភាពការងារ គ្រប់ផ្នែកក្នុង រយៈពេលមួយឆ្នាំ

$
0
0

កណ្តាល ៖ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នៅអធិការដ្ឋាន ស្រុកកៀនស្វាយ មានបើកកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃសកម្មភាព ការងារគ្រប់ផ្នែក ក្នុងរយៈពេលមួយឆ្នាំ ធៀបទៅនឹងកំណែទម្រង់ យុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាល និងទិដៅការងាររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ សេចក្តីណែនាំរបស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ។

កិច្ចប្រជុំធ្វើឡើង ក្រោមវត្តមាន លោក ប៉ា សំអិត និងមានការចូលរួម ពីអស់លោកអធិការរងទទួលផែន និងនាយ នាយរងប៉ុស្តិ៍ទាំង៨ ចំណុះឲ្យស្រុក ។

ក្មុងកិច្ចប្រជុំនេះដែរ លោកអធិការរងទទួលផែន ក៏ដូចជាលោកនាយប៉ុស្តិ៍ទាំងអស់ បានលើកឡើងពីបញ្ហាប្រឈមនានា ដែលអនុវត្តកន្លងមក ដូចជា ប៉ុស្តិ៍ខ្លះមានកម្លាំងតិចមិនសមាមាត្រទៅ នឹងប្រជាពលរដ្ឋ ខ្វះខាត់សម្ភារៈ ក្នុងការបំពេញ ការងារ បញ្ហាប្រឈមពេលធ្វើ អត្តសញ្ញាណប័ណ្ណ ការងារព្រហ្មទណ្ឌ បញ្ហាប្រឈមលើការគ្រប់ ប្រជាពលរដ្ឋ និង បញ្ហាប្រឈមមួយចំនួនទៀត ។

លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានលើកឡើងថា ពីមុនប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ជាមួយសមត្ថកិច្ចថា បានបម្រើសេវាសាធារណៈ ជូនពួកគាត់មិនបានល្អ មានការយឺតយ៉ាវតែនៅក្នុងអាណត្តិទី៥ នេះ ក្រោមការកែទម្រង់ របស់រាជរដ្ឋាភិបាល និងមានការចង្អុលណែនាំពី អគ្គស្នងការនគរបាលជាតិ ក៏ជាស្នងការនគរបាល ខេត្តកណ្តាល ការបម្រើសេវាជូន ប្រជាពលរដ្ឋមានលក្ខណៈល្អ ហើយពុំមានលេចឮពាក្យ រិះគន់ពីប្រជាពលរដ្ឋនោះទេ និងមិនអត់អោន អោយបុគ្គលណា ដែលបានប្រព្រឹត្តខុសទៅនឹងវិន័យ របស់កងកម្លាំងនគរបាលជាតិ ដោយយកតួនាទី ភារកិច្ចរបស់ខ្លួនទៅប្រព្រឹតអំពើខុសឆ្គងនោះ ។

លោកអធិការ ប៉ា សំអិត បានសង្កក់ធ្ងន់ថា បញ្ហាប្រឈមកន្លងមក គឺជាបទពិសោធន៍ សម្រាប់យកមកអនុវត្ត នាពេល ខាងមុខ ហើយត្រូវខិតខំពង្រឹងផ្ទៃ ក្នុងមានសាមគ្គីភាពល្អ រួមគ្នាអនុវត្តអោយខាងតែ បាននូវរាល់បញ្ហាប្រឈមដែល កើតឡើង ។ អ្វីដែលសំខាន់ គឺយើងត្រូវមានឆន្ទៈក្នុងការ បំពេញការងារជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ឆន្ទៈនេះ គឺជាកត្តាសំខាន់ណាស់ ដែលជំរុញទឹកចិត្តយើងអោយ បំពេញភារៈកិច្ចបានល្អ និងឈានទៅអនុវត្តគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព អោយមានប្រសិទ្ធភាព ៕

លោកអនុប្រធាន ព្រឹទ្ធសភាជប៉ុន អញ្ជើញទស្សនកិច្ច ទឹកដីប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ

$
0
0

សៀមរាប ៖ បន្ទាប់ពីដំណើរមក បំពេញទស្សនកិច្ចនៅ រាជធានីភ្នំពេញ នៃព្រះរាជាជាចក្រកម្ពុជា របស់លោក Azuma Kcshishi អនុប្រធានព្រឹទ្ធសភាជប៉ុន ដែលបានជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភា, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២២ ម្សិលមិញ ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤នេះ លោកបានអញ្ជើញមកទស្សនកិច្ច នៅទឹកដី ប្រវត្តិសាស្រ្ដ សៀមរាប-អង្គរ ។

នេះបង្ហាញអំពីការយកចិត្តទុកដាក់ និងជាមិត្តភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន ចំពោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ។ ហើយដំណើរមកទស្សនកិច្ច នៅតំបន់សៀមរាប-អង្គរ គឺជាចូលរួមចំណែកក្នុងការ លើកកម្ពស់ វិស័យ ទេសចរណ៍កម្ពូជា ដែលសម្បូរទៅដោយ មហាប្រាង្គប្រាសាទ និងសម្បត្តិវប្បធម៌ប្រវត្តិសាស្រ្ដ របស់កម្ពុជា ដែលជាគោលដៅដ៏សែន ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ពីគ្រប់មជ្ឈដ្ឋាននៅជុំវិញពិភពលោក ឲ្យមកទស្សនា។ ហើយតាមរបាយការណ៍ របស់ក្រសួង ក៏ដួចជាមន្ទីរទេសចរណ៍ខេត្ត បានបង្ហាញថា ភ្ញៀវទេសចរជនជាតិជប៉ុន ដែលបានមកទស្សនាកម្ពុជា ពិសេសខេត្តសៀមរាប គឺស្ថិតនៅលំដាប់លេខរៀងទី៤ ផងដែរ បន្ទាប់ពីកូរ៉េ ចិន និងវៀតណាម ។

បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកនៅលើទឹកដីសៀមរាប-អង្គរ គឺការទស្សនានៅតាម ប្រាសាទសំខាន់ៗ មួយចំនួននោះ គឺលោក Azuma Kcshishi អនុប្រធានព្រឹទ្ធសភាជប៉ុន នឹងត្រឡប់ចាកចេញពីខេត្តសៀមរាប វិញ នៅរសៀលថ្ងៃនេះផងដែរ ។ ដែលការអញ្ជើញមកដល់ របស់លោក មានការទទួលស្វាគមន៍ និងជួនដំណើរពី អាជ្ញាធរខេត្ត ដឹកនាំដោយលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នៅឯអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ៕

កិច្ចប្រជុំ ថ្នាក់តំបន់ ស្តីពីគម្រោង ទំនប់វារីអគ្គិសនី ដនសាហុង របស់ឡាវ

$
0
0

ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងវៀងចន្ទ័ ប្រទេសឡាវ បានរៀបចំកិច្ចប្រជុំ ក្រុមការងារថ្នាក់តំបន់លើកទី១ ដើម្បីពិភាក្សាគ្នា ស្តីពីផែនការសកម្មភាព និងដំណើរការ នៃការពិគ្រោះ យោបល់ជាមុន (Prior consultation) ពាក់ពន្ធ័នឹងគម្រោងទំនប់វារីអគ្គិសនី ដនសាហុង។

កិច្ចប្រជុំនេះ គឺជាការអនុវត្តនូវជំហានបន្ត ក្រោយពីភាគីឡាវនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាគណៈកម្មការ ទន្លេមេគង្គ លើកទី២០ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នៅទីក្រុងបាងកក បានប្តូរជំហរខ្លួន មកយល់ព្រម ដាក់គម្រោងទំនប់វារីអគ្គិសនីដនសាហុងឆ្លងកាត់និតិវិធី «ពិគ្រោះយោបល់ជាមុន» វិញ ស្របទៅតាមការស្នើសុំ របស់ប្រទេស ជាសមាជិកគណៈកម្មការទន្លេមេគង្គ ឲ្យគោរពកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ មុននឹងធ្វើ សកម្មភាពសាងសង់ណាមួយ ដោយឯកតោភាគី។

សូមបញ្ជាក់ថា ភាគីឡាវពុំមានផែនការ លុបចោលគម្រោង ឬផ្អាកការសាងសង់ គម្រោងដនសាហុងនោះទេ។ ក្រុមការងារថ្នាក់ជាតិកម្ពុជា ចូលរូមកិច្ចប្រជុំថ្នាក់តំបន់នេះ មានសមាសភាពមន្រ្តីជំនាញ មកពីគណៈកម្មាធិការ ជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងក្រសួងរ៉ែ និងថាមពល។

និតិវិធីរបស់គណៈកម្មការទន្លេមេគង្គ តម្រូវឲ្យរាល់គម្រោងទំនប់វារីអគ្គិសនី ដែលគ្រោងសាងសង់ នៅលើទន្លេ មេនៃទន្លេមេគង្គ ត្រូវតែដាក់ឆ្លងដំណើរការ ពិគ្រោះយោបល់ជាមុន ជាមួយប្រទេសជាសមាជិក សម្រាប់ការ ពិភាក្សា វាយតម្លៃ ដើម្បីឈានទៅរកការឯកភាពគ្នាមួយ ចំពោះសំណើគម្រោងនោះ។ ដំណើរការនេះ មាន រយៈពេល៦ខែជាដំបូង ហើយអាចពន្យាពេលបន្តទៀត បានទៅតាមការចាំបាច់ និងតាមការឯកភាពគ្នា ដោយគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេ មេគង្គ។

អង្គប្រជុំថ្នាក់តំបន់ខាងលើ បានឯកភាពគ្នាជាគោលការណ៍ ស្តីពីសកម្មភាពពិគ្រោះយោបល់ដែលត្រូវធ្វើ មាន ជាអាទិ៍ ការពិគ្រោះយោបល់ថ្នាក់ជាតិ នៅក្នុងប្រទេសនីមួយៗ ជាសមាជិក ការពិគ្រោះយោបល់ថ្នាក់តំបន់ ចូលរួមដោយសហគមន៍ពាក់ពន្ធ័ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ ការធ្វើទស្សនកិច្ចទីតាំង គម្រោងជាក់ស្តែង និងការពិនិត្យវាយតម្លៃ លើផលប៉ះពាល់បរិស្ថាន ជាដើម។ ដំណើរការពិគ្រោះយោបល់ជាមុន ស្តីពីគម្រោងទំនប់វារីអគ្គិសនី ដនសាហុងនេះ អាចនឹងបញ្ចប់នៅដើម ឆ្នាំ២០១៥ ក្នុងករណីមិនមានការស្នើសុំ បន្ថែមពេលវេលា៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អាជ្ញាធរ ខេតុ្តព្រះសីហនុ វាយកម្ទេចសំណង់ រំលោភលើច្បាប់ ចូលតំបន់ឆ្នេរអូរត្រេះ

$
0
0

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយ លោក ឈិត សុខុន អភិបាលខេត្ត បានចុះទៅត្រួតពិនិត្យ និងវាយកំទេចចោល នូវសំណង់រឹង អនាធិបតេយ្យអត់ច្បាប់ជាច្រើន នៅតាមបណ្តោយឆ្នេរអូរត្រេះ និង ដៃព្រែកអូរត្រេះ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានសង់រំលោភលើឆ្នេរ សាធារណៈ របស់រដ្ឋ ។

សេចក្តីរាយការណ៍ពី សមត្ថកិច្ចបានឱ្យដឹងថា សំណង់ ដែលត្រូវបានវាយកម្ទេចទាំងនោះ សុទ្ធសឹងតែគ្មាន ច្បាប់អនុញ្ញាត ដែលសាងសង់ ដោយចិត្តឯង ធ្វើឱ្យប៉ះពាល់ដល់ បរិស្ថាន តំបន់ឆ្នេរសមុទ្រកម្ពុជា ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋបានរាយការណ៍ដែរថា សំណង់រឹងមួយកន្លែង របស់លោក ខាត់ ប៊ុណ្ណា អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កំពុងសាងសង់រំលោភ លើដីចំណីរអូរត្រេះ យ៉ាងធ្ងន់ធ្ងរណាស់ដែរ ។

ពួកគេនិយាយថា លោក ខាត់ ប៊ុណ្ណា អតីតជាប្រធាន ភូមិបាលខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ជំនាន់លោក សាយ ហាក់ ជាអភិបាលក្រុង ត្រូវបានសម្តេចតេជោ បញ្ជាអោយលោក សាយ ហាក់ ដឹកនាំកម្លាំង ទៅវាយកំទេចចោលសំណង់រឹង ខុសច្បាប់របស់គាត់ នៅបឹងព្រែកទប់ ម្តងរួចមកហើយ ។ ឥឡូវនេះ មន្រ្តីសុរិយោដី ដដែលរូបនេះ មិនបានបោះបង់ អំពើល្មើសច្បាប់របស់ខ្លួននោះទេ ហើយថែមទាំងបានបន្ត មកសង់សំណង់របស់ខ្លួន រំលោភលើដី ចំណីអូរសាធារណៈ របស់រដ្ឋម្តងទៀត ។

ជុំវិញបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ថា ចំពោះសំណង់ របស់លោក ខាត់ ប៊ុណ្ណា ដែលសង់រំលោភលើដីចំណីអូរនេះ លោកនឹងបញ្ជូន ក្រុមការងារ ទៅត្រួតពិនិត្យមើល ជាមុនសិន ថាតើខុសច្បាប់ឬអត់ ? តែបើតាមគាត់ដឹង គឺដីចំណីអូរត្រូវចោលពី១៥ម៉ែត្រ ទៅ ២០ម៉ែត្រឯណោះ តែនេះសង់លើដី ចំណីអូរទាំងស្រុងតែម្តង ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានលើកឡើងដូចគ្នាថា ពួកគេកំពុងរង់ចាំមើល កណ្តាប់ដៃ ដែករបស់លោកអភិបាលខេត្ត ក្នុងការវាយកំទេចសំណង់នេះ ដូចការវាយកំទេចសំណង់ នៅឆ្នេរអូរត្រេះ នៅព្រឹក ថ្ងៃនេះដែរ ៕

ជប៉ុន កំពុងជំរុញ សមត្ថភាព នៃប្រព័ន្ធ អវកាស តាមដាន គ្រាប់មីស៊ីល

$
0
0

តូក្យូ៖ ប្រទេសជប៉ុន កំពុងតែជំរុញការអភិវឌ្ឍបន្ថែមទៀត ទៅលើការប្រើប្រាស់ទីអវកាស ជាកន្លែងសម្រាប់ តាមដានរកសញ្ញា នៃគ្រាប់មីស៊ីលរំលងទ្វីប ហើយនេះជាការប្រឹងប្រែងមួយ ទៀតក្នុងបង្កើនល្បឿន នៃវិស័យ ការពារជាតិរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៣ ខែសីហា នេះទៀតថា ក្រសួងការពារជាតិ ជប៉ុន បានបង្ហាញក្តីសង្ឃឹម ក្នុងការលើកស្ទួយការស្រាវជ្រាវរបស់ខ្លួន ជាមួយនឹង ទីភ្នាក់ងាររុករកទីអវកាសជប៉ុន (JAXA) ហើយក៏នឹងពិចារណាផងដែរ ទៅលើ ការបង្កើតកម្លាំងពិសេស ដើម្បីបំពេញការងារនៅ ទីអវកាស ជាមួយនឹងកងកម្លាំងស្វ័យការពារ។

បើតាមសារព័ត៌មាន ក្យូដូជប៉ុនវិញ បានដកស្រង់ប្រភពពីក្រសួងខាងលើនេះថា “វាពិតជា មានសារសំខាន់ ខ្លាំងណាស់ ក្នុងការប្រើប្រាស់ទីអវកាស ដើម្បីត្រៀមខ្លួន ចំពោះមុខរឿងរ៉ាវ ដែលអាចកើតឡើងជាយថាហេតុ ក្នុងនោះរួមមាន គ្រាប់មីស៊ីលរំលងទ្វីបជាដើម។ ក្រសួងក៏ នឹងធ្វើការ អភិវឌ្ឍផ្កាយរណប ដែលអាចធ្វើការហោះ ឡើងដោយងាយៗជាងមុខផងដែរ។”

គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុនមាននូវផ្កាយរណបតាមដាន ស្ថានការណ៍ចំនួន ៤ ហើយខ្លួន ក៏កំពុងតែធ្វើការអភិវឌ្ឍនូវមុខងារចាប់យក និង វិភាគរូបភាព ឲ្យបានកាន់តែប្រសើរឡើងជាងមុន ពីទីអវកាសផងដែរ៕

Photo by DAP-News

កម្មវិធីពិសេស រយៈពេល ៣ថ្ងៃ​ នៅកោះពេជ្រ ជាមួយនឹង នំយូរ៉ូ

$
0
0

ភ្នំពេញ៖ ក្រោយពីមានវត្តមាន លើទីផ្សារកម្ពុជា ជាង២ឆ្នាំ នំយូរ៉ូ (EURO) បានរៀបចំនូវ កម្មវិធីផ្សព្វផ្សាយ លក់ផលិតផល រយៈពេល៣ ថ្ងៃ នៅទីក្រុងកោះពេជ្រ នាថ្ងៃទី២២ -២៤ ខែសីហា ដោយបានបង្កើតនូវ កម្មវិធី កម្សាន្ត ជាច្រើន ដូចជា ស៊ុតបាល់ទាត់បញ្ចូលទី ល្បែងកម្សាន្តបាប៊ី និងការលក់បញ្ចុះតម្លៃពិសេស សម្រាប់ អតិថិជន ដែលជាវផ្ទាល់ នៅទីក្រុងកោះពេជ្រ។

តំណាងចែកចាយនំយូរ៉ូ បាននិយាយថា នំយូរ៉ូត្រូវបានចុះបញ្ជី ដោយរដ្ខបាលចំណីអាហារ និងឱសថ របស់ សហរដ្ឋអាម៉េរិក និងទទួលស្គាល់នូវគុណភាព ចំណីអាហារ ដោយស្ថាប័ន ចំណីអាហាររបស់ថៃ ដោយប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ចុងក្រោយ របស់ ប្រទេសជប៉ុន វត្ថុធាតុដើមពីអឺរ៉ុប ឥតប្រើប្រាស់ សារធាតុគីមីក្នុង ការរក្សាគុណភាព។ នំយូរ៉ូចូលរួមគាំទ្រ សកម្មភាពកីឡា ក្រុមបាល់ទាត់ Manchester United ក៏និយមចូលចិត្ត នំយូរ៉ូដែរ។ នំយូរ៉ូជាម៉ាកនំដ៏ល្បីនៅអឺរ៉ុប និងអាស៊ី។

សូមបញ្ជាក់ថា នំអាចទទួលទាន បានគ្រប់ពេល គ្រប់ទីកន្លែង ដោយមានច្រើនរសជាតិនេះ  ព្រមទាំង អាច ឱ្យអតិថិជន ជ្រើសរើស តាមតម្រូវការ ។ នំយូរ៉ូសក្តិសម សម្រាប់គ្រប់កម្មវិធី ដូចជា ទទួលភ្ញៀវ ប្រគេនព្រះសង្ឃ កាដូសម្រាប់ពិធីផ្សេងៗ ញុំាសម្រន់ ពេលធ្វើដំណើរកម្សាន្ត ផ្លូវឆ្ងាយ អាហារសម្រនសម្រាប់ កម្មវិធីប្រជុំ និង ជាអាហារសម្រន់ដ៏ល្អឥតខ្ចោះ សម្រាប់សិស្សានុសិស្ស ដាក់តាមកាបូបទៅសាលា នំយូរ៉ូញុំា បានគ្រប់វ័យ គ្រប់ភេទ ជាមួយនឹង តម្លៃសមរម្យ។ នំយូរ៉ូនឹងប្តេជ្ញាបង្កើតនូវកម្មវិធីកម្សាន្ត សប្បាយដល់អតិថិជន តាមរយៈ ការរៀបចំ កម្មវិធីផ្សេងៗ នាពេលខាងមុខ។

ជាមួយនឹង កម្មវិធីលក់ពិសេសរយះពេល៣ថ្ងៃ នៅទីក្រុងកោះពេជ្រ នំយូរ៉ូ ផ្តល់ជូនជាពិសេស ដល់អតិថិជន ដែលទទួល បានខិតប័ណ្ណផ្សព្វផ្សាយ សូមរក្សាខិតប័ណ្ណ អោយបានល្អព្រោះខិតប័ណ្ណ មានតម្លៃជាទឹកប្រាក់ បញ្ចុះតម្លៃ ភ្ជាប់ជាមួយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ចុះរដ្ឋបាល នៅប្លុកត្រពាំងឈូក ចាប់មុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ២នាក់

$
0
0

ភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅប្លុកត្រពាំងឈូក ត្រូវបានចាប់ខ្លួន ខណៈដែល កម្លាំងបញ្ជាការឯកភាព ខណ្ឌសែនសុខ បានបើកប្រតិបត្តិការ ចុះធ្វើរដ្ឋបាល នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ បានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ ក៏ដូចជា ទប់ស្កាត់ បទល្មើសផ្សេងៗ គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំសាលាខណ្ឌ កម្លាំង នគរបាល កម្លាំងអាវុធហត្ថ និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ បានបើកប្រតិបត្តិការ ចុះធ្វើ រដ្ឋបាល នៅតំបន់ស្មុគស្មាញ និងមិនរៀបរយ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ។

មន្ត្រីនគរបាលបានបន្តថា នៅក្នុងប្រតិបត្តិការអស់រយៈពេលប៉ុន្មានម៉ោងមក មុខសញ្ញាចែក ចាយ និងប្រើប្រាស់ថ្នាំញៀន ចំនួន ២នាក់ ត្រូវបានចាប់ខ្លួន ព្រមទាំងដកហូតឧបករណ៍ កែច្នៃ សម្រាប់ជក់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ។

បើតាមមន្រ្តីនគរបាល ដែលចូលរួមនៅក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ថា ជនសង្ស័យទី១.ឈ្មោះ ជៀស ពេជ្រ អាយុ ៣៥ឆ្នាំ និងជនសង្ស័យទី២. ឈ្មោះ ស៊ិន វណ្ណ អាយុ ៣៤ឆ្នាំ ។ ក្រោយប្រតិបត្តិការ និងចាប់ខ្លួនរួចមក ជនសង្ស័យ ទាំងពីរនាក់ និងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា នៅក្នុងភូមិត្រពាំងឈូក ដែលជាតំបន់មានលក្ខណៈស្មុគស្មាញ និងមិនរៀប រយ ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះ និងអាជ្ញាធរ ខណ្ឌសែនសុខ ចុះធ្វើរដ្ឋបាល និងចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនបានជាបន្តបន្ទាប់ ដែលមុខ សញ្ញាទាំងនេះ ទៅសម្ងំខ្លួន និងជួលផ្ទះស្នាក់នៅតំបន់នោះ ៕


បទល្មើសប្រភេទ (ឆ្នុក) បាននិងកំពុង កើតមាន យ៉ាងច្រើន ស្អេកស្កះ អាជ្ញាធរ ធ្វើមិនដឹងមិនឮ

$
0
0

ពោធិ៍សាត់ ៖ បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅតំបន់កោះក្អែក លើផ្ទៃបឹងទន្លេសាប ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បានឲ្យដឹងថា នៅចំណុចភូមិសាស្ត្រដែនទឹក ក្នុងភូមិកោះក្អែក ឃុំរាំងទឹល ស្រុកកណ្តៀង ខេត្ត ពោធិ៍សាត់មានបទល្មើសប្រភេទ (ឆ្នុក) បាននិងកំពុងកើតមានយ៉ាងច្រើនស្អេកស្កះ ដោយពួកអ្នកប្រព្រឹត្ត បទល្មើសទាំងនោះ បានដាក់អំពូលម៉ែត្រ ភ្លឺចញ្ចែងចញ្ចាំងនៅតាមផ្ទៃបឹងទន្លេសាប និង នៅតាមមាត់ព្រៃលិច ទឹក ដើម្បីចាប់យកត្រីចម្រុះតូចធំ គ្រប់ប្រភេទនៅទីនោះ ទាំងយប់ទាំងថ្ងៃ ដោយមិនកោតក្រែង ទៅនិងច្បាប់ ទម្លាប់អ្វីបន្តិចសោះឡើយ។

បើតាមសេចក្តីរាយការណ៍ ក៏បានបង្ហើបឲ្យដឹងដែរថា ការលបលួចដាក់ (ឆ្នុក) នៅពេលយប់ពីសំណាក់ ពួកអ្នក ប្រព្រឹត្តបទល្មើស នៅតំបន់នោះ គឺវានៅមិនឆ្ងាយប៉ុន្មាន ពីសង្កាត់រដ្ឋបាលជលផល កោះក្អែក ដែលមានឈ្មោះ ចំរើន ជានាយសង្កាត់នៅទីនោះឡើយ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ក៏បានលើកឡើងដែរថា បើបទល្មើស ទាំងនោះ វាកំពុងតែកើតមានពេញបន្ទុក យ៉ាងនេះហើយ ចុះហេតុអ្វីក៏លោកនាយសង្កាត់ និងមន្ត្រីជលផល រួមនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បែរជាធ្វើមិនដឹងមិនឮ ហើយមិនបង្រ្កាបទៅវិញ ឬមួយក៏មន្ត្រីនៅទីនោះដឹង ដែរ តែធ្វើជាមិនដឹង ឬក៏ត្រូវថ្នាំសណ្តំ របស់ពួកអ្នកប្រព្រិត្តិល្មើស ? ។ គួរកត់សម្គាល់ថា កន្លងមកបទល្មើស ផ្សេងៗ ដែលកើតមានក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចជំនាញ និង សមត្ថកិច្ចផ្សេងៗទៀត ត្រូវបានគេ មើលឃើញថា ធ្វើការចុះបង្រ្កាបបានលទ្ធផលដ៍តិចតូចបំផុត ហើយការចុះបង្រ្កាបនោះទៀតសោត វាលុះត្រា តែមានបញ្ជាពីថ្នាក់លើ បានន័យថា បើធៀបទៅនឹងភ្លើងចន្លុះវិញ វាទាល់តែគៀស ទើបបានជាភ្លើងចន្លុះ នោះវានៅតែឆេះ៕

វត្តតាំងកសាង​ ខាងជើង ប្រគល់គ្រឿង ឧបភោគ បរិភោគ ដល់អនុសាខា កាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ

$
0
0

ភ្នំពេញ៖ ព្រះចៅអធិការ វត្តតាំងកសាងខាងជើង និងព្រះសង្ឃ រួមទាំងគណៈកម្មាធិការអាចារ្យវត្ត តាំងកសាង ខាងជើងទាំងអស់ បានប្រគល់នៅទេយ្យទាន ជាគ្រឿងបភោគបរិភោគ និងថវិកាមួយចំនួន ដល់អនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ តាមរយៈលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ហែម ដារិទ្ធិ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ។ ដែលពិធីនេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបរិវេណ វត្តតាំងកសាងខាងជើង ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពីលោកស្រី អ៊ឹម ថាវី អភិបាលរង និងជាប្រធាន អនុសាខាកាកបាទក្រហមខណ្ឌ និងលោក យិន គា ប្រធានរដ្ឋបាលខណ្ឌ រួមទាំងសមាជិក សមាជិកា អនុសាខា ជាច្រើនរូបទៀតផងដែរ។  

ព្រះភិក្ខធលៈសរីរោ គឹម ធួង ចៅអធិការវត្តតាំងកសាងខាងជើង បានមានសង្ឃដីកាថា កន្លងមកវត្តតាំងកសាង ខាងជើង បានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលធ្វើអំណោយនៅគ្រឿង ឧបភោគបរិភោគ ដល់ កាកបាទក្រហមចំនួន៤លើក រួចមកហើយ ដែលលើកទី១ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០០៨ បានប្រគល់ជូន អនុសាខាកាកបាទក្រហម ខេត្តកណ្តាល ជាទឹកប្រាក់ ៧,២៤៩,០០០រៀល លើកទី២នៅថ្ងៃទី២៨ឆ្នូ ឆ្នាំ២០១០ ប្រគល់ជូនអនុសាខា កាកបាទក្រហមរាជធានីភ្នំពេញ នូវទឹកប្រាក់៦៨៨០០០០ តាមរយៈលោក ប៉ា សុជាតិវង្ស និងលោកស្រី ហើយលើកទី៣ថ្ងៃទី១១ខែតុលា ឆ្នាំ២០១៣ ជូនអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ ទឹកប្រាក់ដប់ពីរលានប្រាំបីសែនរៀល តាមរយៈលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលើកទី៤ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៤ ប្រគល់ជូនដល់អនុសាខា កាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ តាមរយៈលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី រួមនិងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។

ព្រះអង្គបានបន្តថា អំណោយ ដែលបានឧបត្ថម្ភ ដល់កាកបាទក្រហមទាំង៤លើកនេះ សរុបជាទឹកប្រាក់ស្មើរនឹង ៤៨លាន៩សែន២ម៉ឺន៩ពាន់រៀល។

ព្រះអង្គបានបន្តថា សម្ភារដែលប្រគល់ជូន កាកបាទក្រហមនាពេលនេះមាន៖ អង្ករ២០បាវ ប្លុង ២៣ប្រដាប់, មី១០០កេស, ទឹកក្រូចទឹកផ្លែឈើ៤០កេស, ទឹកដោះគោ៧កេស, ស្ករសរ២៤កេស, ទឹកត្រីទឹកស៊ីអ៊ីវ៥០យួរ, ត្រីខកំប៉ុង៦កេស, នំ៣កេស,ទឹកបរិសុទ្ធិ២០កេស, និងបច្ច័យ២លានរៀល, ដែលសរុបទឹកប្រាក់ស្មើ ២២លាន រៀល។ ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា ព្រះអង្គនិងខិតខំបន្តចូលរួម ក្នុងសកម្មភាពការងារសប្បុរសធម៌ ជាមួយនិងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងបន្ត ការងារ បំរើជាតិ សាសនា តទៅទៀតតាមលទ្ធភាពដែលអាចធ្វើបាន។  នាពេលនោះដែរ លោក ហែម ដារិទ្ធិ អភិបាល នៃគណអភិបាលខណ្ឌ បាននិយាយនៅក្នុងពិធីថា ក្នុងនាមលោកអភិបាល នៃគណៈអភិបាល និងជា ប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌខណ្ឌពោធិ៍សែនជ័យ សូមថ្លែងអរគុណ ដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃរួម គណៈកម្មការអាចារ្យតាំងកសាងខាងជើងទាំងអស់ ដែលតែងតែចូលរួម ក្នុងសកម្មភាព កាកបាទក្រហមជាបន្តបន្ទាប់ ដើម្បីយកទៅចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែជួប ការខ្វះខាត ។

លោកបានបន្តថា នេះជាលើកទី២ ហើយដែលអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ បានទទួល អំណោយជាគ្រឿងបរិភោគ បរិភោគ និងទឹកប្រាក់មួយចំនួនផងនោះ ពីវត្តតាំងកសាងខាងជើង ហើយលោក បានថ្លែងចំពោះព្រះអង្គ ដែលមានទឹកព្រះទ័យទូលំទូលាយ ក្នុងការចែករំលែកនូវធនធានផ្ទាល់ ដល់ ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក លោកបានអំពាវនាវ ដល់បណ្តាវត្តផ្សេងៗទៀត នៅទូទាំងខណ្ឌ ពោធិ៍សែនជ័យទាំងមូល សូមឲ្យចូលរួមក្នុងវប្បធម៌ចែករំលែកនេះ ដើម្បីបានយកទៅចែកជូន ដល់ ប្រជាពលរដ្ឋរងគ្រោះ ជាបន្តបន្ទាប់ទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សម្បទានគ្នា ទៅវិញទៅមក ទើបអាចរកច្រកចេញ បានក្នុងទំនាស់ដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ

$
0
0

ភ្នំពេញ៖ ក្នុងបញ្ហាទំនាស់ទាមទារដីរៀងៗខ្លួន នៅលើទីតាំងដីតែមួយរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនហឺរ៉ាយហ្សិន របស់ប្រទេសកូរ៉េខាងត្បូង នៅស្រុកស្នួល ខេត្តក្រចេះ មានតែសម្បទាន គ្នាទៅវិញទៅមក ប៉ុណ្ណោះទើបអាច រកដំណោះស្រាយបាន។

ក្រុមហ៊ុនហឺរ៉ាយហ្សិន របស់ប្រទេសកូរ៉េខាងត្បូង បានទទួលដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល កម្ពុជា ចំនួន ៩.៩៩៦ហិកតា ប៉ុន្តែត្រូវបានអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា កាត់យកមកវិញ រួចប្រគល់ទៅឲ្យប្រជាពលរដ្ឋ គឺនៅសល់តែចំនួន ២.៣៤៧ហិកតាប៉ុណ្ណោះ។ ចំពោះដីដែលនៅ មានទំនាស់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមានទំហំ ១.៥៦២,៧៥ហិកតា ក្នុងនោះក្រុមហ៊ុនទទួលបាន ១.០០៧ហិកតា ហើយប្រជាពលរដ្ឋទទួលបាន ៥៥៥ហិកតា។

អភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅសាលាខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ថា ចំណុចដែល នាំឲ្យមានទំនាស់គឺ ក្រុមហ៊ុនបានប្តឹងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា ដោយទាមទារដី ដែល ប្រជាពលរដ្ឋខ្មែរកាន់កាប់នោះ ដែលក្រុមហ៊ុនអះអាងថា ជាដីរបស់ក្រុមហ៊ុនខ្លួន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្បទានឲ្យ។

លោកអភិបាល បានមានប្រសាសន៍បន្តថា «ចំណែកប្រជាពលរដ្ឋវិញ មិនព្រមចាកចេញ ឬដោះដូរដី ដែលខ្លួនបាន កាន់កាប់នោះទេ ដោយអះអាងថា ខ្លួនបានកាន់កាប់ដីនេះជាយូរមកហើយ ព្រមទាំងមានផ្ទះ ដំណាំបន្លែ កៅស៊ូ និងដំឡូងមីជាដើម លើសពីនេះគឺប្រជាពលរដ្ឋ ទាមទារយក ដីដែលខ្លួនកាន់កាប់ទាំងអស់តែម្តង មិនឲ្យអាជ្ញាធរ ដកហូតមួយចំណែកណាឡើយ»។

រីឯចំណុចដែលប្រជាពលរដ្ឋ ខ្វែងគំនិតគ្នាជាមួយអាជ្ញាធរវិញ ប្រធានមន្ទីរសុរិយោដីខេត្ត លោក កៅ ម៉ាឌីឡែន បានឲ្យដឹងនៅលើទីតាំងដីមានទំនាស់នោះ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ថា អាជ្ញាធរយល់ព្រមប្រគល់ ដីនោះទៅឲ្យប្រជាពលរដ្ឋគឺ គ្រួសារណាមានដីលើសពី៣ហិកតា អាជ្ញាធរ ឲ្យតែ ២ហិកតា ហើយគ្រួសារណា មានដីលើសពី ៥ហិកតា អាជ្ញាធរឲ្យតែ ៣ហិកតាប៉ុណ្ណោះ។ ចំពោះប្រជាពលរដ្ឋវិញទាមទារ ចង់បានទាំងអស់នូវដី ដែលខ្លួនបានកាប់ឆ្ការនោះ។

លោកប្រធានមន្ទីរ បានបង្ហាញថា អាជ្ញាធរអាចពិចារណាឡើងវិញ អំពីគោលការណ៍ប្រគល់ដីធ្លី ជូនប្រជាពលរដ្ឋនេះ «បើសិនដំណោះស្រាយកន្លងមក មិនអាចរកច្រកចេញបានទេ អាជ្ញាធរក៏ដូច គណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ នឹងធ្វើការពិចារណាឡើងវិញ ធ្វើយ៉ាងណា បញ្ចប់បញ្ហាជំលោះ បញ្ហាដីធ្លីនេះឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។

ក្នុងឱកាសនោះដែរ មេឃុំស្នួល លោកវណ្ណ ឌឿន បានថ្លែងឲ្យដឹងថានៅតំបន់ដីមាន ជម្លោះកាល ពីដើមសុទ្ធតែជាដីព្រៃ ដោយមានជនជាតិដើមភាគតិចប្រមាណជា ១០០គ្រួសារ ប្រកបរបរធ្វើស្រែ។ រីឯប្រជាពលរដ្ឋក្រៅពីនេះ ខ្លះមករស់នៅ មុនក្រុមហ៊ុនមកដល់ និងមានប្រជាពលរដ្ឋខ្លះទៀត មករស់នៅក្រោយក្រុមហ៊ុនរបស់កូរ៉េចូលមក។

លោកមេឃុំមានប្រសាសន៍បញ្ជាក់ថា «ចលនាប្រជាពលរដ្ឋចូលចាប់ដី និងកាប់ទន្ទ្រានយកដីមួយ ចំនួនជាអ្នក មកពីស្រុកឆ្ងាយ ដូចជានៅស្រុកឆ្លូង និងមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំជាដើម គឺមកពីក្រៅចំនួន ៧០ភាគរយ និងមកពីក្នុងស្រុកចំនួន ៣០ភាគរយ»។

បុរសពីរនាក់ដែលម្នាក់វ័យកណ្ដាល និងម្នាក់ទៀតវ័យក្មេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅទីតាំងដី របស់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ថា ចំពោះខ្លួនគឺ ព្រមបន្ទន់ការទាមទារ របស់ខ្លួន ប៉ុន្តែចាំពួកគេសួរ ឬពិភាក្សាជាមួយសមាជិក ជាក្រុមរបស់ខ្លួនជាមុនសិន ដែលកំពុងឡើងទៅ តវ៉ានៅរាជធានីភ្នំពេញ។

បុរសវ័យកណ្ដាលជាអតីតទាហាន បានពន្យល់ពីហេតុផលថា «ខ្ញុំចង់រស់នៅលើទីតាំងនេះដដែល ពីព្រោះ គ្រួសារខ្ញុំបានខំកាប់ឆ្ការ និងបានសង់ផ្ទះ ដាំដំឡូងមី និងបន្លែបង្កាផ្សេងៗទៀត។ បើសិនទាមទារ ១០០ភាគរយមិនបានទេ ខ្ញុំសុំឲ្យអាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា កុំកាត់ដីពីខ្ញុំច្រើនពេក ពីព្រោះខ្ញុំមានកូនច្រើន, ខ្ញុំសុខចិត្តឲ្យរដ្ឋកាត់ដីខ្លះតែកុំច្រើនពេក ដើម្បីបញ្ចប់បញ្ហា ហើយខ្ញុំមានប្លង់ដី ត្រឹមត្រូវ មិនខ្វល់ទៅថ្ងៃក្រោយទៀត គឺខំតែធ្វើការ»។

ដើម្បីបញ្ចប់បញ្ហា អាជ្ញាធរខេត្តក្រចេះ បានអំពាវនាវដល់ក្រុមប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុន ឲ្យមានការសម្បទាន ឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះដើម្បីស្វែងរកនូវដំណោះស្រាយទាំងអស់គ្នា ធ្វើយ៉ាងណាស្វែងរកយន្តការ បង្រួមទំនាស់ ពង្រីកការដោះស្រាយ។ តែប្រសិនបើប្រជាពលរដ្ឋ និងក្រុមហ៊ុននៅតែប្រកាន់ជំហររឹងរូស បញ្ហាប្រហែលជាលំបាក ក្នុងការរកច្រកចេញ។ អ្វីដែលគួរឲ្យកត់សំគាល់ គឺនៅខេត្តក្រចេះនេះ កំពុងមានបញ្ហាទំនាស់ដីធ្លី បានកើតឡើងចំនួន ពីរកន្លែងផ្សេងទៀត។

សូមជម្រាបថា អាជ្ញាធរខេត្តក្រចេះ ដែលដឹកនាំដោយប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤បានដឹកនាំមន្រ្តីក្រោមឱវាទរបស់ខ្លួន ព្រមទាំងមានការ អញ្ជើញចូលរួមពីលោក សយសុ ភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះទៅពិនិត្យ និងស្វែងរកយន្តការដោះស្រាយទំនាស់ដីធ្លីរវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុនហឺរ៉ាយហ្សិន របស់ កូរ៉េខាងត្បូង ស្ថិតនៅក្នុងភូមិគ្រងនិងភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ការចុះទៅភ្លាមៗ នេះបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរខេត្តក្រចេះ ដែលមានលោក សរ ចំរ៉ុង ជាអភិបាលខេត្ត ដឹកនាំដោះស្រាយ បញ្ចប់នូវវិវាទ ដែលពេលនេះមានប្រជាពលរដ្ឋ ១០០គ្រួសារ ឡើងទៅតវ៉ាដល់ រាជធានីភ្នំពេញ អស់ជាច្រើនថ្ងៃកន្លងមក សូមកិច្ចអន្តរាគមន៍ពីសម្តេចតេជោហ៊ុន សែន ព្រមទាំងបានប្តឹងទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ចេញមកទទួលយកញត្តិ ពីប្រជាពលរដ្ឋ និងសន្យាជួយរកដំណោះស្រាយផងដែរ។ពួកគាត់ទាំង ១០០នាក់ បានយល់ព្រម ត្រឡប់មកខេត្តក្រចេះវិញ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៤ខាងមុខនេះ បន្ទាប់ពីអាជ្ញាធរខេត្តក្រចេះ សន្យាដោះស្រាយបញ្ហាជូនពួកគាត់។ ប៉ុន្តែព័ត៌មានចុងក្រោយថា ពួកគាត់ទៅពាក់កណ្តាល ទុកពាក់ កណ្តាល។

លោក សយ សុភាព ដែលមានបទពិសោធន៍ដោះស្រាយទំនាស់ដីធ្លី ហើយបានចុះទៅដល់ទីតាំង ដីមានទំនាស់ កាលពីថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០១៤ បានផ្តល់យោបល់ស្តួចស្ដើងថា ដំណោះស្រាយនេះ មិនចាំបាច់និយាយ ដល់ក្រុមហ៊ុនឡើយ តែអាជ្ញាធរ ក៏ដូចរាជរដ្ឋាភិបាល មិនគួរធ្វើការផ្លាស់ប្តូរទីតាំងដីធ្លីរបស់ ប្រជាពលរដ្ឋមានទំនាស់ នោះទេ។ រីឯទំហំដី ដែលពីមុន អាជ្ញាធរមានផែនការប្រគល់ឲ្យ ៣ហិកតាចំពោះគ្រួសារណាមានលើសពី ៥ហិកតា គួរឲ្យ ៤ហិកតា និង ២ហិកតា ចំពោះគ្រួសារណាមានលើសពី ៣ហិកតានោះ គួរឲ្យ ២ហិកតាកន្លះ។

អាជ្ញាធរ និងស្ថាប័នជំនាញ ត្រូវធ្វើជំរឿននៅហ្នឹងកន្លែង ដើម្បីរកឲ្យឃើញគ្រួសារណាមានផ្ទះ និងដំណាំ ចម្ការជាក់ស្តែង នៅលើដី និងរកឲ្យឃើញអ្នកណាដែលមានតែដី តែមិនមានលំនៅដ្ឋានអចិន្ត្រៃយ៍ រួចមានដីជាច្រើន នៅកន្លែង ផ្សេងៗទៀត ពីតំបន់មានជម្លោះនេះ ព្រមទាំងអ្នកណាខ្លះ គ្មានដី គ្មានលំនៅដ្ឋាននៅទីនេះ រួចចុះឈ្មោះប្តឹងទាមទារដីដែរ។

បើសិនករណីជម្លោះដីធ្លីនេះ មិនបានបញ្ចប់ទេ សង្ឃឹមថា បញ្ហាទំនាស់ដីធ្លីនឹងកើតឡើងជាច្រើនទៀត នៅក្នុងទឹកដី ខេត្តក្រចេះ និងអាចឈានទៅទូទាំងប្រទេស។ ប៉ុន្តែសង្ឃឹមថា មន្ត្រីខិលខូចជាបុគ្គល ត្រូវបញ្ឈប់សកម្មភាពមិនស្មោះត្រង់ គ្មានចលនាចាប់ដីក្រោមរូបភាពផ្សេងៗនោះ គឺបញ្ហាទំនាស់ដីធ្លី ត្រូវកាត់បន្ថយ និងឈានទៅលុបបំបាត់ តាមរយៈយន្តការដោះស្រាយទំនាស់ដីធ្លី របស់សម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទាំងស៊ីវិល និងប្រដាប់អាវុធ ជួបប្រជុំពិភាក្សា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤។

របាយការណ៍សង្ខេបពាក់ព័ន្ធក្បាលដីទំនាស់ ៣៩១ក្បាលដី ៣២៩គ្រួសារ ១.៥៦២,៧៥ហិកតា រវាងប្រជាពលរដ្ឋ ភូមិគ្រង និងភូមិថ្ពង ជាមួយក្រុមហ៊ុន ហឺរ៉ាយហ្សិន

-រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យអនុបយោគ ដោយប្រគល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ហឺរ៉ាយហ្សិននូវផ្ទៃដីសរុបចំនួន ៩៩៩៦ហិកតា។

-ប្រកាសតំបន់វិនិច្ឆ័យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គឺវាស់វែងតាមបទបញ្ជា ០១បប សរុប ៣.៧៧១ក្បាលដី ស្មើ២.២៦៩គ្រួសារ=៨.៩៦៧.៩៥ហិកតា។

-បិទផ្សាយលើកទី១ ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី៩ខែមិនា ឆ្នាំ២០១៣ (ក្រុមហ៊ុនមិនមានការតវ៉ា)

១-ឃុំស្រែចារ (បានចេញបណ្ណរួច ២ភូមិ) មាន ២០១០ក្បាលដី=១០៣៦គ្រួសារ=៣.២៧០,១៨ ហិកតា (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣)។

-បិទផ្សាយលើកទី២ ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣។

២-ឃុំស្នួល (២ភូមិ) ១.៦៩៥ក្បាលដី =១.១៨០គ្រួសារ=៥.៤៥៣,២៥ហិកតា

-ក្រុមហ៊ុនបានប្តឹងជំទាស់លទ្ធផលវាស់វែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។

-ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ក្រុមការងារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមប្រជុំពិភាក្សានៅស្រុកស្នួល ហើយបានពិនិត្យឃើញថា តាមផែនទីដែលមន្ទីររៀបចំដែនដីបានគូសភ្ជាប់ទៅតាមនិយាមការជាង ១០០ចំណុច តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន មិនអាចកំណត់ជាទ្រង់ទ្រាយរូបរាងដីដែលមានទំនាស់បានទេ។

-ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ តំណាងក្រុមហ៊ុន២នាក់ មកដល់មន្ទីរដែនដីខេត្ត ដើម្បីពិនិត្យជាមួយមន្ត្រីជំនាញរបស់មន្ទីរ ដោយបានគូសផែនទីឡើងវិញ ទទួលបានលទ្ធផលគឺ ក្បាលដីចំនួន ៣៩១=៣២៩គ្រួសារ=១.៥៦២,៧៥ហិកតា ស្ថិតនៅក្នុងចំណុចនិយាមកាដែលក្រុមហ៊ុនបានប្តឹងតវ៉ាទុកជាដីទំនាស់ជាមួយក្រុមហ៊ុន មិនអាចចេញបណ្ណកម្មសិទ្ធិជូនបានទេ គឺទុកដោះស្រាយតាមនីតិវិធី។

-ថ្ងៃទី១៣ និងទី១៤ ខែមករា ឆ្នាំ២០១៤ ខាងក្រុមហ៊ុនបានមកដល់មន្ទីរដែនដីខេត្ត ដោយមាននាយកក្រុមហ៊ុនទៀតផង ដើម្បីពិភាក្សាករណីវិវាទដោយបានផ្តល់ផែនទី និងឯកសារពាក់ព័ន្ធមួយចំនួនទៀត។

ចំពោះក្បាលដីដែលមិនស្ថិតនៅក្នុងនិយាមកានៃពាក្យបណ្ដឹងគឺ ស្ថិតនៅក្នុងឃុំស្នួលមានចំនួន ២ភូមិ មានចំនួន ១.២៥៣ក្បាលដី=៧៧៩គ្រួសារ=៣.៨៧៦,៣៧ហិកតា (អាចចេញបណ្ណបាន) ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤។

សរុបចេញបណ្ណទាំងពីរលើក៖

-ឃុំស្រែចារ ២.០១០ក្បាលដី=១.០៣៦គ្រួសារ=៣.២៧០,១៨ហិកតា។

-ឃុំស្នួល ១.២៥៣ក្បាលដី=៧៧៩គ្រួសារ=៣.៨៧៦,៣៧ហិកតា

សរុបទាំងពីរឃុំមាន ៣.២៦៣ក្បាលដី=១.៨១៥គ្រួសារ=៧.១៤៦,៥៥ហិកតា។

ផ្ទៃដីពាក់ព័ន្ធក្រុមហ៊ុន

-ផ្ទៃដី សជណ ៩.៩៩៦ហិកតា

-ផ្ទៃដីវាស់វែងសរុប ៨.៩៦៧ហិកតា

-ចេញបណ្ណសរុប ៧.១៤៦ហិកតា

-ដីក្រុមហ៊ុននៅសល់មិនមានការវាស់វែង ១.៣៤០ហិកតា ក្នុងនោះដីដាំដុះមានចំនួន ៧៥០ហិកតា និងមិនបានដាំដុះចំនួន ៥៩០ហិកតា។

-ដីដែលនៅសល់ពីជម្លោះ ១.០០៧ហិកតា

-ដីនៅសល់សរុបរបស់ក្រុមហ៊ុន៖ ដីដែលនៅសល់មិនមានការវាស់វែង ១.៣៤០ហិកតា + ដីដែលនៅសល់ពីជម្លោះ ១.០០៧ហិកតា=២.៣៤៧ហិកតា។

ដូច្នេះផ្ទៃដីដែលបានវាស់វែងរបស់ក្រុមហ៊ុនមានចំនួន = ដីក្នុង សជណ ៩.៩៩៦ហិកតា - ដីនៅសល់សរុប ២.៣៤៧ហិកតា = ៧.៦៤៩ហិកតា។

-ផ្ទៃដីវាស់វែងក្នុងបញ្ជា ០១បប ចំនួន ៨.៩៦៧ហិកតា

-ផ្ទៃដីរបស់ប្រជាពលរដ្ឋ = ដីវាស់វែងក្នុង ០១បប ៨.៩៦៧ - ដីដែលវាស់ក្នុងក្រុមហ៊ុន ៧៦៤៩=១.៣១៨ហិកតា។

ចំពោះការដោះស្រាយទំនាស់

-គណៈកម្មការរដ្ឋបាលបានធ្វើការដោះស្រាយតាមនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់ ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ។ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ គណៈកម្មការរដ្ឋបាល បានបញ្ចប់ការដោះស្រាយ និងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៤ បានបញ្ជូនសំណុំរឿងបន្តទៅគណៈកម្មការសុរិយោដីស្រុកស្នួល។

-គណៈកម្មការសុរិយោដីស្រុកស្នួល បានបន្តធ្វើការសម្របសម្រួលទំនាស់តាមនីតិវិធីរបស់ខ្លួន៣ដង ប៉ុន្តែនៅតែពុំឈានទៅរកដំណោះស្រាយណាមួយឡើយ។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ គណៈកម្មការសុរិយោដីស្រុកស្នួល បានបញ្ជូនឯកសារមកសុរិយោដីថ្នាក់ខេត្ត។

បន្ទាប់ពីទទួលបានលិខិតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ គណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានរៀបចំឯកសារ និងបានស្នើសុំមន្រ្តីគណៈកម្មការសុរិយោដីថ្នាក់ជាតិ ដើម្បីចុះជួយពិនិត្យលើឯកសារ និងនីតិវិធី ដែលគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានបន្តដោះស្រាយតាមនីតិវិធី ដោយធ្វើការសំរុះសំរួលចំនួន ៣លើក គឺលើកចុងក្រោយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ប៉ុន្តែគូភាគីវិវាទនៅតែប្រកាន់ជំហរទាមទារយកដីទំនាស់រៀងៗខ្លួន។

លេខាធិការដ្ឋានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានបញ្ចប់របាយការណ៍បូកសរុប នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។

គណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានអញ្ជើញគូភាគីវិវាទទាំងសងខាង និងទទួលយកសេចក្តីសម្រេចនាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤។

ទិន្នន័យពេលដែលក្រុមការងារបានចុះវាលពិនិត្យជាក់ស្តែង

១-ទំហំផ្ទៃដីដែលបានដាំដាំកូនកៅស៊ូក្នុងអំឡុងខែ៧-៨ ឆ្នាំ២០១២ មានទំហំ ៦៦០,៨០ហិកតា

២-កៅស៊ូដែលមានអាយុ ២ឆ្នាំ (បានកាត់ចេញ) មានទំហំ ៣០ហិកតា

៣-ដីថ្នាលកៅស៊ូ (៤ទីតាំង) មានទំហំ ២០ហិកតា។

ពាក់ព័ន្ធដីស្ថិតនៅក្នុងទីតាំងទំនាស់១.៥៦២,៧៥ហិកតា គឺក្រុមហ៊ុនទទួលបាន ១០០៧ហិកតា និងប្រជាពលរដ្ឋទទួលបាន ៥៥៥ហិកតា។

គួរបញ្ជាក់ថា នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាលពីអាណត្តិទី៤ តាមរយៈយុវជនស្ម័គ្រចិត្ត បានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១.៨០០.០០០ហិកតា ដែលកាត់ចេញពីក្រុមហ៊ុននានា។ ដូច្នេះ បញ្ហាដីធ្លីនៅក្នុងអាណត្តិទី៥នេះ គ្រាន់តែជាបញ្ហានៅសេសសល់បន្តិចបន្តូចតែប៉ុណ្ណោះ ដែលអាជ្ញាធរ និងរាជរដ្ឋាភិបាលបន្តដោះស្រាយ ហើយសង្ឃឹមថា មិនមានបញ្ហាធំដុំកើតឡើងឡើយ៕

(រូបកណ្តាល) ប្រធានមន្ទីរសុរិយោដី និងលោក សយ សុភាព ថតរូបជាមួយ ប្រជាពលរដ្ឋម្ចាស់ដីមានជម្លោះ

បាត់ពីផ្ទះ ពីរយប់ពីរ ថ្ងៃប្រទះសព ក្នុងស្រះទឹក ក្បែរផ្ទះអ្នកស្រុក

$
0
0

ស្វាយរៀង៖ ក្រោយពីបាត់ ដំណឹងសូន្យឈឹង ពីផ្ទះពីរយប់ ពីរថ្ងៃ យុវជនម្នាក់ត្រូវបានអ្នកស្រុក ប្រទះឃើញ ដេកស្លាប់ក្នុងស្រះទឹកក្រោយ ហាងផឹកស៊ីមួយកន្លែង នៅជាប់ទំនប់តាណេង ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅម៉ោងប្រមាណ៩ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤។

យោងតាមសេចក្តីរាយការណ៍ពីម្ចាស់ហាង សុខាសុផល បានឲ្យដឹងថា នៅម៉ោងប្រមាណ៩ ព្រឹកមិញនេ លោកបានចេញទៅបត់ជើងតូចនៅខាងក្រោយហាងក្បែរស្រះទឹកមួយ ពេលនោះក៏បាន ឃើញសាកសព មួយនៅក្នុងស្រះមិនដឹងស្លាប់ដោយមូលហេតុអ្វីនោះទេ ក្រោយពីឃើញករណីនេះ ក៏បានរាយការណ៍មកកាន់ នគរបាលប៉ុស្តិ៍ដើម្បីធ្វើការត្រួតពិនិត្យ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា ក្រោយពីការពិនិត្យរបស់កម្លាំងសមត្ថកិច្ច ទើបដឹងថា ជនរងគ្រោះ ឈ្មោះ វង្ស ពៅមន្រ្តី ភេទប្រុស អាយុ១៨ ឆ្នាំ ទីលំនៅរស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សាក្សីក៏បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋាន ករណីស្លាប់នេះ ជារឿងឃាតកម្ម ឬយ៉ាងណានោះនៅឡើយទេ ដោយកំពុងតែធ្វើការស្រាវជ្រាវបន្ត ជាមួយគ្នាសមត្ថកិច្ច ក៏បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់តាំងពីយប់ថ្ងៃទី២៣ មកម៉្លេះ។

ម្តាយរបស់ជនរងគ្រោះ វង្ស ពៅមន្រ្តី បានបញ្ជាក់ផងដែរថា កូនរបស់គាត់កាលពីពីរថ្ងៃមុន បានចេញបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ ទោះបីជាខិតខំដើររកយ៉ាងណាក៏មិនឃើញដែរ លុះដល់ឮដំណឹងថា កូនរបស់គាត់ បានស្លាប់ នៅក្នុងស្រះទឹក ជាប់ទំនប់តាណេងនេះ ធ្វើឲ្យគាត់ដែលជាស្រ្តីមេម៉ាយ តក់ស្លត់ស្ទើរ គំាងបេះដូង ស្លាប់តាមកូន ព្រោះប្តីស្លាប់មិនទាន់បានប៉ុន្មានផង ឥឡូវកូនប្រុសក៏ត្រូវស្លាប់ចោលទៀត ៕

យន្តហោះ អ៊ីស្រាអែល ទម្លាក់គ្រាប់បែក លើអគារពាណិជ្ជកម្ម និងហាង លក់ទំនិញនៅ ហ្គាសា

$
0
0

ហ្គាសា៖ កងទ័ពយោធាអាកាស របស់អ៊ីស្រាអែល បានបើកការវាយប្រហារ សាជាថ្មី លើអាគារកម្ពស់ ៦ជាន់ និងកន្លែងលក់ដូរកំប៉ិចកំប៉ុក នៅតំបន់ ភាគខាងត្បូងទីក្រុងហ្គាសា នៅល្ងាចថ្ងៃសៅរ៍។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០១៤នេះ។

ប្រភពយោធា បានឱ្យដឹងថា កងទ័ពអាកាសទាំងនោះ បានទម្លាក់គ្រាប់បែកលើតំបន់ Zorob ទីដែលមាន អាគារជាង៣០។ ប្រភពដដែលមិនបានបញ្ជាក់ ព័ត៌មានលំអិតពីការវាយប្រហារនោះទេ ហើយចំនួនអ្នកស្លាប់ និងអ្នករបួស ក៏ទាន់ដឹងដែរ។

យ៉ាងណាក៏ដោយ ពួកអ៊ីស្រាអែល អះអាងថា អាគារទាំងនោះ គឺជាកន្លែងដែលគេប្រើប្រាស់ សម្រាប់កិច្ចប្រជុំ របស់ក្រុមមេដឹកនាំហាម៉ាស។

ជាមួយគ្នានេះ ប្រទេសអេហ្ស៊ីប ក៏បានអំពាវនាវឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែល ឈប់បាញ់ដាក់គ្នាផងដែរថា ហើយបន្តកិច្ចចរចាឡើងវិញជាបន្ទាន់ នៅទីក្រុងគែរ ដើម្បីឈានទៅរកកិច្ច ព្រមព្រៀងបទឈប់បាញ់ ដែលបញ្ចប់ការប្រយុទ្ធគ្នា ដ៏អូសបន្លាញនៅតំបន់ហ្គាសាស្រ្ទីព ៕

Viewing all 8042 articles
Browse latest View live




Latest Images