Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រឿងរកាំរកូសដីធ្លី រវាងមន្ទីរ សង្គមកិច្ច និងមណ្ឌល កុមារកំព្រា ត្រូវបញ្ចប់ ក្រោមស្មារតី ឣង្គប្រជុំមួយ

$
0
0

កំពត៖ ក្រសួងសង្គមកិច្ច ចុះមកដើម្បីទម្លុះនូវភាពទ័លច្រក រឿងបញ្ហាដីធ្លី រវាងមន្ទីរសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត ជាមួយមណ្ឌល របស់ឣង្គការទ្រទ្រង់សម្ព័ន្ធភាពក្តីសង្ឃឹមកម្ពុជា (WHAC) ដែល កន្លង មក មានភាពរកាំរកូសនឹងគ្នា ដោយមន្ទីរសង្គមកិច្ចមួយនេះ យកដីទីធ្លាមណ្ឌលកុមារកំព្រាខាងលើ ស្ថិតក្នុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ពុះកាត់ពាក់កណ្តាល ដើម្បីសាងសង់ មន្ទីរសង្គមកិច្ចថ្មី ដូច្នេះលទ្ធផលចេញជាផ្លែផ្កា ដោយគ្មានភាគីណាមួយឈ្នះចាញ់ឡើយ គឺឈ្នះទាំងឣស់គ្នា ឆ្លងតាមស្មារតី ឣង្គប្រជុំមួយ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំរបស់មណ្ឌលកុមារកំព្រាខាងលើ ក្រោម វត្តមានលោកឆាយ វណ្ណា ឣនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទា និងចូលរួម ពីបណ្តាឣ្នកពាក់ព័ន្ធទាំងឣស់។

ឣង្គប្រជុំ បានឯកភាពគ្នា យល់ព្រមពុះកាត់ដី ក្បាល៥០ម៉ែត្រ × ៩០ម៉ែត្រ សម្រាប់សាងសង់មន្ទីរសង្គមកិច្ចថ្មី នេះ ដោយយោងតាមការឯកភាព របស់លោកឣភិបាលខេត្ត ខូយ ឃុនហ៊ួរ និងការសម្រេច របស់រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច ឣតីតយុទ្ធជន និងយុវនិតិសម្បទា។ ដោយឡែកក្បាលដី៣២ម៉ែត្រ × ៩០ម៉ែត្រ ទុកសម្រាប់ឲ្យ មណ្ឌលកុមារកំព្រាដដែល ដើម្បីបន្តនូវ សកម្មភាពរបស់ខ្លួន ពាក់ព័ន្ធការឣភិវឌ្ឍន៍ លើវិស័យកុមារកំព្រា ធានា សុខុមាលភាពកុមារបន្តទៀត។ ការឯកភាពនេះទៀតសោត គឺដោយយោងទៅតាម ដីទីតាំងកុមារកំព្រាមួយនេះ ជាសារពើភ័ណ របស់មន្ទីរសង្គមកិច្ច ក៏ដូចជាក្រសួងដែរ ដែលមានផ្ទៃដីសរុបចំនួន ៨២ម៉ែត្រ × ៩០ម៉ែត្រ។ រីឯ ខាងមណ្ឌលកុមារកំព្រាវិញ គឺបានចុះ MOU ជាមួយក្រសួង ហើយខ្ចីដី របស់មន្ទីរសង្គមកិច្ចបង្កើត និងដាក់កុមារ កំព្រា រហូតមកដល់ពេលនេះ។

លោក ឆាយ វណ្ណា ឣនុរដ្ឋលេខាធិការក្រសួង បានលើកឡើងថា ក្រសួងសង្គមកិច្ច នៅតែជាដៃគូរ ជាមួយបណ្តា ឣង្គការដៃគូផ្សេងៗទៀត ដោយឡែកឣង្គការទ្រទ្រង់ សម្ព័ន្ធភាពកុមារមួយនេះ ក៏ដូចគ្នាដែរ  ក្រោមរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងគិតគូរទៅដល់កុមារជានិច្ច ជាពិសេសកុមារងាយរងគ្រោះ ទាំងនេះ សុទ្ធតែក្នុងន័យ បំរើផលប្រយោជន៍សង្គមជាតិ ទាំងឣស់គ្នា។

លោកឆាយ វណ្ណាលើកឡើងទៀតថា មូលហេតុមន្ទីរមកធ្វើការសាងសង់ នៅលើដីថ្មីនេះ គឺមន្ទីរចាស់ មានការ ចាស់ទ្រុឌទ្រោម ខ្លាចក្រែងកើតការគ្រោះថ្នាក់ ដល់បុគ្គលិក ជាយថាហេតុ ចាំបាច់ត្រូវតែជួសជុលឡើងវិញ ម៉្យាងទៀត មណ្ឌលកុមារកំព្រាខាងលើ មានទីធ្លាធំទូលាយ ប្រើពុំឣស់លទ្ធភាព ហើយមានកុមារកំព្រា ស្នាក់នៅ តែជាង ២០នាក់ ប៉ុណ្ណោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


បទសម្ភាសន៍ ស្តីពី ការបែងចែក អំណាច នៅរដ្ឋសភា របស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ (មានសំឡេង)

$
0
0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ នៅរដ្ឋសភា មានការបោះឆ្នោត ជ្រើសរើសអនុប្រធាន រដ្ឋសភាទី១ និងទី២នៃរដ្ឋសភា ព្រមទាំងបោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មការជំនាញទាំង១០ បានមួយ ចំនួន ហើយនៅសល់មួយចំនួនទៀត ត្រូវបោះឆ្នោតជ្រើសរើសនៅថ្ងៃស្អែកបន្តទៀត។

ការបោះឆ្នោតជ្រើសរើសនេះ  គឺអនុវត្តទៅតាមកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធ សភា។ តើលោក គល់ បញ្ញា នាយក ប្រតិបត្តិអង្គការខុមហ្វ្រែល យល់ឃើញយ៉ាងណាដែរ?

តទៅនេះ សូមអានអត្ថបទ ឬស្តាប់លោក បាន សុខរិទ្ធ សម្ភាសន៍លោក គល់ បញ្ញា ស្តីពី ការបែងចែកអំណាច នៅរដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារដូចតទៅ៖

សំណួរ៖ ការបោះឆ្នោតជ្រើសរើស គណៈកម្មការទាំង១០ថ្ងៃនេះ តើលោកយល់យ៉ាងណាដែរ ចំពោះការអនុវត្ត នូវកិច្ចព្រមព្រៀម របស់គណបក្សទាំងពីរ នៅក្នុងថ្ងៃនេះ?
ចម្លើយ៖ ខ្ញុំឃើញចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ប៉ុន្តែយើងនៅមានរឿងជាច្រើនទៀត ទាក់ទិននឹងរឿងបទបញ្ជា ផ្ទៃក្នុង វិសោធនកម្មបទបញ្ជាផ្ទៃក្នុង ហើយនិងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយនិងការរៀបចំច្បាប់ស្តីពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងវិសោធនកម្មច្បាប់បោះឆ្នោត ដែលវាជាចំណុចសំខាន់ក្នុង ការអនុវត្ត។

សំណួរ៖ តើលោកយល់ថា សមាជិកសភានៃគណបក្សទាំងពីរ ធ្វើការស្រុះស្រួលជាមួយគ្នាល្អដែរ ឬយ៉ាងណា ?
ចម្លើយ៖ខ្ញុំគិតថាមិនល្អទេ ដោយសារតែគណបក្សសង្គ្រោះជាតិ គាត់ជាគណបក្សប្រឆាំង វាជាបរិបទត្រូវប្រកួត ប្រជែង ដើម្បីការបោះឆ្នោតទៅមុខទៀត។ អីចឹងទៅវាមិនស្រួលទេ ប៉ុន្តែផ្នែកគណបក្សប្រជាជន ក៏មានជំហរ ច្បាស់លាស់ អំពីការរួមគ្នាធ្វើការ ដើម្បីផលប្រយោជន៍នៃកំណែទម្រង់ ឬក៏កំណែទម្រង់ស៊ីជម្រៅ ឬក៏ធ្វើដើម្បីការ អនុវត្តកម្មវិធីចតុកោណ កម្មវិធីរបស់រាជរដ្ឋាភិបាល ជំហានទី៣ ហើយនិងជំហរក្នុងការធ្វើការ ជាមួយគណបក្ស ប្រឆាំង។ គណបក្សប្រជាជន អាចបង្ហាញថា ខ្លួនពិតជាចង់កំណែទម្រង់មែន គឺគេអាចពិនិត្យមើលលើសេចក្តី ប្រកាស នៃវិសោធនកម្ម របស់បទបញ្ជាផ្ទៃក្នុងរដ្ឋសភាហ្នឹងឯង ព្រោះដើម្បីយកទៅផ្តល់ឲ្យតួនាទី គណបក្ស ប្រឆាំងឲ្យបានច្បាស់លាស់ នៅក្នុងរដ្ឋសភា ហើយរឿងនេះ ប្រហែលជាស្ថិតនៅក្នុងការប្រឈមមុខច្រើនទៀត ប៉ុន្តែនៅសង្ឃឹមថា អាចមានចំណុចវិជ្ជមានថា និងមានការកែលម្អបន្ថែមទៀត។ សមាជិកសភានៃ គណបក្ស ប្រឆាំងមួយចំនួនធំ នៅក្នុងប្រវត្តិសាស្ត្រ ហើយនៅក្នុងប្រទេសយើង ជាពិសេសចាប់ផ្តើមពីឆ្នាំ១៩៩៣មក យើងមិនដែលមានទេ ភាគច្រើនគណបក្សមួយចំនួន ក្នុងរដ្ឋាភិបាលចម្រុះ ប៉ុន្តែមិនដែលមានចំពោះ គណបក្ស ដែលល្បី នៅក្នុងរដ្ឋាភិបាលចម្រុះ ហើយក៏ជាគណបក្សប្រឆាំង ដែលមានទំហំជំនួយធំ, អីចឹងទេ វាជាលើក ទីមួយ ដូច្នេះយើងរួបរួមគ្នាធ្វើការ ជាមួយគណបក្សកាន់អំណាច ហើយនិងគណបក្សប្រឆាំង ជៀសវាងការ ប្រឈមមុខដែរ ព្រោះដោយសារនេះ ជាបាតុភូតថ្មី នៅក្នុងប្រទេសកម្ពុជាយើង។

សំណួរ៖ ចុះលោកយល់យ៉ាងណាដែរ ចំពោះការមិនដាក់បេក្ខភាព អនុប្រធានរដ្ឋសភាទី២ នៃលោកជំទាវ ឃួន សុដារី, តើលោកយល់យ៉ាងណាដែរ ចំពោះគណបក្សប្រជាជនកម្ពុជា?
ចម្លើយ៖ ខ្ញុំមានការសោកស្តាយមែនទែន ដែលថ្នាក់ដឹកនាំសភា ជាពិសេសគណបក្សប្រជាជន គួរតែទុក លោកជំទាវ (លោកស្រី ឃួន សុដារី) ឲ្យនៅដឹកនាំ គឺជាការល្អ ដែលធ្វើឲ្យមានរូបភាព នៃថ្នាក់ដឹកនាំកំពូលរបស់ រដ្ឋសភាហ្នឹង ដែលហៅថា មានរូបភាពជាយ៉េនឌ័រ ពាក្យដែល NGO គេប្រើថា យ៉េនឌ័រ ចង់មានន័យថា ឲ្យឃើញ មានប្រុស ស្រី នៅក្នុងថ្នាក់ដឹកនាំកំពូល ឥឡូវយើងមានហើយ នៅក្នុងគណៈកម្មការមួយៗហ្នឹង ហើយយើងមាន ហើយនៅក្នុងគណៈអចិន្ត្រៃយ៍ ប៉ុន្តែបើថ្នាក់កំពូលនៃរដ្ឋសភាហ្នឹង ប្រធាន ហើយនិងអនុប្រធានហ្នឹង មានស្ត្រី ទៀត នៅក្នុងរដ្ឋសភាយើង មានរូបភាពល្អ ហើយខ្ញុំសោកស្តាយណាស់ ដែលមិនរក្សាតំណែងស្រ្តីទៅក្នុង រដ្ឋសភាមួយ ដែលជាថ្នាក់ដឹកនាំកំពូល នៅក្នុងរដ្ឋសភា ដែលមានស្ត្រី។ បើមានស្ត្រីល្អ ព្រោះនៅក្នុងជួររាជ រដ្ឋាភិបាល គេមានឧបនាយករដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាលកំពូលនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី គឺថាគេ មានស្ត្រី គេមានបុរស ប៉ុន្តែ សភាបើបានមានស្រ្តី និងបុរស គឺល្អណាស់ មានស្ត្រីម្នាក់ ហើយគណបក្សប្រជាជន មានឱកាសដាក់ស្ត្រីដែរ ព្រោះគណបក្សប្រជាជន មានពីរនាក់ គឺប្រធាន និងអនុប្រធានទី២។ ខ្ញុំមានការសោក ស្តាយណាស់ ចំពោះបញ្ហាហ្នឹង ដែលយើងគួរតែមានការថ្លឹងថ្លែងពីបុរស ស្ត្រី នៅក្នុងការដឹកនាំកំពូល របស់ រដ្ឋសភា។

សំណួរ៖ តើលោកមានការអំពាវនាវ ដល់គណបក្សទាំងពីរយ៉ាងណាដែរ នៅពេលដែលស្រុះស្រួលគ្នា បង្កើត គណៈកម្មការទាំង១០ រួចហើយ?
ចម្លើយ៖ ខ្ញុំគិតថាទីមួយ ត្រូវជជែកគ្នាឲ្យបានស្រុះស្រួល ឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងហ្នឹង ឲ្យបាន ច្បាស់លាស់ ហើយធ្វើម៉េច ឲ្យការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភាហ្នឹង ធានាឲ្យមានការទទួល ស្គាល់គណបក្សប្រឆាំង មេដឹកនាំមេបក្សប្រឆាំងដែរ ពីព្រោះមេដឹកនាំគណបក្សប្រឆាំង មានតួនាទីសំខាន់ដែរ ត្រូវគេទទួលស្គាល់នៅប្រទេសថៃ គេថាគេមានការទទួលស្គាល់ មេដឹកនាំមេបក្សប្រឆាំងហ្នឹង នៅក្នុងរដ្ឋធម្មនុញ្ញ តែម្តង ហើយគួរតែមានការទទួលស្គាល់ ដូចជាករណីបច្ចុប្បន្ននេះ មានឯកឧត្តមសម រង្ស៊ី ជាមេដឹកនាំមេបក្ស ប្រឆាំងហើយ។ និយាយឲ្យចំគណបក្សណា ដែលមានអាសនៈ នៅក្នុងរដ្ឋសភាហ្នឹង មេដឹកនាំនៃគណបក្សហ្នឹង គេទទួលស្គាល់ មេដឹកនាំមេបក្សប្រឆាំង ដើម្បីគេអាចមានលទ្ធភាព នៃការមានសិទ្ធិអំណាច ក្នុងការជជែក ដេញដោលជាមួយនាយករដ្ឋមន្ត្រី នៃគណបក្សកាន់អំណាចហ្នឹង ។អីចឹងគេអាចសួរដេញដោលទល់មុខគ្នា អាហ្នឹងគួរតែមានការចែង នៅក្នុងបទបញ្ជាផ្ទៃក្នុង ឲ្យបានច្បាស់លាស់ ហើយនិយាយ ពីការធ្វើរៀបចំបទបញ្ជា ដែលគេហៅថា វេទិកាសាធារណៈហ្នឹង ឲ្យបានច្បាស់លាស់ នៅក្នុងរដ្ឋសភាហ្នឹង ឲ្យមានប្រជាពលរដ្ឋអាច ចូលទៅស្តាប់ អ្នកសារព័ត៌មានគេចូលទៅស្តាប់ ថាការដេញដោលរវាងមន្ត្រី រដ្ឋមន្ត្រី របស់រដ្ឋាភិបាលហ្នឹង នៅ ក្នុងគណៈកម្មការជំនាញមួយៗ របស់រដ្ឋសភា ឬនៅក្នុងប្រជុំពេញអង្គហ្នឹង គឺថាត្រូវតែមានការដេញដោលគ្នា ជាសាធារណៈ មិនអាចធ្វើជាការងារដោយសម្ងាត់ៗ ប្រជុំសម្ងាត់អីទេ គឺថា ត្រូវតែធ្វើជាសាធារណៈ ព្រោះបើ រដ្ឋសភា គេត្រូវធ្វើអីចឹង, ហើយវិន័យត្រូវមានដំណើរការឲ្យបានរលូនទៅ ដើម្បីឲ្យសភាបានពេញលក្ខណៈ ជា សភាតាមគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ហើយគោលការណ៍ នៃប្រព័ន្ធសភានិយមហ្នឹង ឲ្យមាន ការជជែក ឬវេទិកាសាធារណៈឲ្យបានចេញ ហើយត្រូវការរៀបចំផ្តល់ឯកសារនានា ឲ្យដល់អ្នកសារព័ត៌មាន អព្យាក្រឹត ដឹងអំពី តើសភាបានធ្វើអីខ្លះ? ហើយបានសម្រេចអីខ្លះ? ហើយការពិភាក្សាហ្នឹង មានជាកំណត់ហេតុ មានការអីនឹង គឺថាបើកឯកសារហ្នឹង ឲ្យប្រជាជនបានដឹងផង កុំឲ្យទុកនៅក្នុងបណ្ណាល័យ ហើយបិទអត់ឲ្យ ប្រជាជនអត់អាចទទួលបាននូវព័ត៌មានទាំងអស់ហ្នឹង។ គេក៏ជំរុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋចូលទៅជួប ជាមួយសមាជិករដ្ឋសភាអីចឹងដែរ ហើយកុំឲ្យមានជញ្ជាំងខ្ពស់ពេក ហើយមានការទៅប្រូតូកូល (ពិធីការ)ច្រើន ដែលធ្វើឲ្យប្រជាជនមានការលំបាក, គួរតែមានការជំរុញអគ្គលេខាធិការដ្ឋានហ្នឹង ដើម្បីធានាថា ប្រជាពលរដ្ឋ ហ្នឹង អាចចូលទៅក្នុងអគារវិមានរដ្ឋសភាហ្នឹង ដែលអាចទៅជួបសមាជិករដ្ឋសភាហ្នឹង ឲ្យបានងាយស្រួលជាង កន្លងមកហ្នឹង អូបាទ! ហើយអ្វីដែលសំខាន់ គឺទៅធ្វើបទបញ្ជាផ្ទៃក្នុង ហើយត្រូវទៅរៀបចំការងារ របស់រដ្ឋសភា ហ្នឹង ឲ្យមានការបើកចំហជាងហ្នឹង។

សំណួរ៖ តើជាចុងក្រោយលោកមានអ្វីបន្ថែមទៀតទេ?
ចម្លើយ៖ កិច្ចព្រមព្រៀង រវាងគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បាន ចាប់ផ្តើមដំណើរការទៅមុខទៀតហើយ ដោយជំហានទី១ កាបែងចែកអំណាចនៅក្នុងរដ្ឋសភា។ កិច្ចព្រមព្រៀង រវាងគណបក្សទាំងពីរ គឺការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដែលរដ្ឋសភាធ្វើកិច្ចការហ្នឹង ហើយត្រូវជជែកគ្នា ហើយ ត្រូវធ្វើសេចក្តីស្នើច្បាប់ ស្តីពីការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) និងការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត នាពេលខាងមុខឲ្យបានឆាប់រហ័ស។ ជាពិសេសការចាប់ផ្តើមដំណើរការ រដ្ឋសភា ត្រូវដោះស្រាយ បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដូចជាដីធ្លី ប្រាក់ខែកម្មករ អំពើពុករលួយ ការកាប់បំផ្លាញ ព្រៃឈើ ថាត្រូវដោះស្រាយយ៉ាងម៉េច? ៕

Photo by DAP-News

លោក បាន សុខរិទ្ធ                            លោក គល់ បញ្ញា

{mp3remote}http://111.92.240.170:81/dap-news/dap-images/2014/August/id-014/D26-08-2014.MP3{/mp3remote}

សភា​ប្រកាស​ពី​លទ្ធផល នៃ​ការ​បោះឆ្នោត​ជ្រើសរើស តំណែង​ទាំង១៣ ក្នុង​រដ្ឋសភា

$
0
0

ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើស តំណែងទាំង១៣ ក្នុងរដ្ឋសភា នៅព្រឹកមិញនេះ បានបិទបញ្ចប់ រដ្ឋសភាកម្ពុជា បានប្រកាសពីលទ្ធផលមួយ ដោយបញ្ជាក់ថា ការបោះឆ្នោតនេះ បានសម្រេចជាស្ថាពរ ក្នុងការជ្រើសរើស ប្រធាន, អនុប្រធានទី១, អនុប្រធានទី២ នៃរដ្ឋសភា រួមទាំងប្រធាន គណៈកម្មការចំនួន៣ ក្នុងចំណោមគណៈកម្មការជំនាញ ទាំង១០ ក្នុងរដ្ឋសភា ។

ដោយឡែកតំណែងប្រធាន នៃគណៈកម្មការ ចំនួន៧ទៀត ដែលនៅសេសសល់ រដ្ឋសភា បានសម្រេចថា នឹងបន្តធ្វើការបោះឆ្នោត នៅវេលាម៉ោង៨ព្រឹក ថ្ងៃស្អែកនេះ ។

សូមអានលទ្ធផលនៃការបោះឆ្នោតនេះ មានខ្លឹមសារដូចតទៅ ៖

អតិថិជនម្នាក់ ឈ្នះរង្វាន់ ទឹកប្រាក់ ១៧៦.០០០ដុល្លារ ពីឆ្នោត នាគនាំសំណាង

$
0
0

ភ្នំពេញ៖ បុរសដែលមាន សំណាងបំផុតនៅកម្ពុជា ពេលនេះ គឺជាអតិថិជនម្នាក់ របស់ ឆ្នោតនាគផ្សងសំណាង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១៧៦.០០០ដុល្លារ កាលពីពេលថ្មីៗនេះ ។

តំណាងក្រុមហ៊ុន បានឱ្យដឹងថា បុរសមានសំណាង ឈ្នះរង្វាន់ធំ លើកដំបូងនេះ មានឈ្មោះ អឹង អ៊ុក នៅ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ហើយសន្លឹកឆ្នោត ដែលឈ្នះត្រូវបានលក់ ដោយ លោកស្រី ដួង រតនា នៅ សង្កាត់ដូចគ្នា។

តាមការរៀបរាប់ របស់តំណាងក្រុមហ៊ុន បានឱ្យដឹងថា អ្នកឈ្នះរង្វាន់នេះ បានទិញសំបុត្រ ប្រូម៉ូហ្សិន ពិសេស ១០ខ្សែ ក្នុងតម្លៃត្រឹមតែ ២,៥ដុល្លារ ហើយក៏បានឈ្នះទឹកប្រាក់ដល់ទៅ ១៧៦.០០០ដុល្លារតែម្តង ដែលនេះ ជា អតិថិជនទី១ហើយ ដែលឈ្នះរង្វាន់ធំនេះ។

ឆ្នោតនាគនាំសំណាង Dragon Lotto 6-39 គឺជាឆ្នោតនាំសំណាង សម្រាប់គ្រប់គ្នា ដែលអាចឈ្នះរង្វាន់ដ៏ធំ ដោយ គ្រាន់តែចំណាយទឹកប្រាក់ ១០០០ រៀលតែប៉ុណ្ណោះ។ ចំនួនទឹកប្រាក់ដែលត្រូវបាន គឺអាស្រ័យ ទៅលើចំនួន នៃការលក់ ប៉ុន្តែឆ្នោតនាគនាំសំណាង បានកំណត់ នូវចំនួនទឹកប្រាក់អប្បបរមាចំនួន ៧៥.០០០$ ។ ការចាប់ រង្វាន់បន្ទាប់ គឺចាប់ផ្តើមពីថ្ងៃអាទិត្យនេះតទៅ នឹងមានចំនួនទឹកប្រាក់ ៧៥.០០០$ ។

ឆ្នោតនាគនាំសំណាង ជាក្រុមហ៊ុនឯកជនមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានការសហការ ជាមួយ វិនិយោគិនអឺរ៉ុប៕

Photo by DAP-News

Photo by DAP-News

សម្តេចតេជោ អនុញ្ញាតឲ្យ អនុប្រធាន គណៈកម្មការ កំណែទម្រង់ និងអភិវឌ្ឍជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិន ចូលជួប ពិភាក្សាការងារ

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក លាន វៃលាំង (Lian Weiliang) អនុប្រធានគណៈកម្មការ កំណែទម្រង់ និងអភិវឌ្ឍជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី  នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។

លោក អ៊ាង សុផល្លែត ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្រង់ប្រសាសន៍របស់ លោក លាន វៃលាំង បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់កម្ពុជា ។ លោកថា ប្រទេសយើងទាំងពីរ កម្ពុជា ចិន មានបញ្ហាប្រឈម ប្រហែលគ្នាក្នុងការធ្វើកំណែទម្រង់ ដែលប្រទេសយើងអាចធ្វើការផ្លាស់ប្តូរ និងដក ពិសោធន៍ពីគ្នាទៅ វិញទៅមក ។ លោកបន្តថា ដំណើរទស្សនកិច្ច របស់លោកមកកម្ពុជា នៅពេលនេះ គឺជា ឱកាសដែលលោក  បានមកដកស្រង់យកបទពិសោធន៍ នៃកំណែទម្រង់ពីកម្ពុជាផង និងចែក រំលែកនូវបទ ពិសោធន៍ ដែលលោកមានជូនដល់កម្ពុជាវិញផងដែរ។

លោក លាន វៃលាំង បន្តថា សម្តេចតេជោ គឺជាបងប្អូន និងមិត្តភក្តិរបស់ចិនពិតប្រាកដ ។ រដ្ឋាភិបាលបក្ស កុម្មុយនីសចិន សូមបន្តការគាំទ្រ និងជំរុញឱ្យមានស្ថិរភាពនិងការអភិវឌ្ឍដល់កម្ពុជា កាន់តែមានល្បឿន ថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បក្សកុម្មុយនីស ចិនមានបទពិសោធន៍ ច្រើន ដែលយើងអាចរៀនសូត្រដកស្រង់បាន ជាពិសេសលើបញ្ហា កំណែទម្រង់វិមជ្ឈការតែម្តង៕

“អគារមាស” ដ៏ទំនើបរបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ ជាផ្លូវការហើយ

$
0
0

កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារសិក្សាថ្មី និងពិធីចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និង វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសឹង្ហបុរី ក្រោមអធិបតីភាពរបស់ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតចូលរួម យ៉ាងច្រើនកុះករ។

លោក ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងកំណើន និស្សិតដែលចេះតែកើនឡើង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសង់អគារសិក្សាថ្មី ១ខ្នងបន្ថែមទៀត កម្ពស់ ១៥ជាន់ ស្មើ ៩២បន្ទប់ ដែលមានឈ្មោះថា អគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបំពាក់ដោយ ម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និងសម្ភារឧបទេ្ទសទំនើបៗ ជាច្រើន សម្រាប់បម្រើសេវាកម្ម ដូចជាៈ បន្ទប់ការិយាល័យ បន្ទប់សិក្សាទ្រឹស្តី បន្ទប់ពិសោធន៍ ផ្នែកបច្ចេកវិទ្យា បន្ទប់រក្សាទុកទិន្នន័យ បន្ទប់គ្រប់គ្រងសុវត្ថិភាព បន្ទប់ពិសោធន៍សណ្ឋាគារ បន្ទប់ពិសោធន៍ផ្នែកច្បាប់ (បន្ទប់កាត់ក្ដី) បន្ទប់ប្រជុំពីចម្ងាយ (Video Conference) សាលសន្និសីទ ភោជនីយដ្ឋាន និង កន្លែងហាត់ប្រាណ។

ជាមួយគ្នានេះ លោកបណ្ឌិត យ៉េក ទាវមីង នាយកវិទ្យាស្ថានអប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី (ITE College West) បានមានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការអន្តរជាតិ ជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការផ្លាស់ប្ដូរបទពិសោធ និងកម្មសិក្សារវាងបុគ្គលិក និងនិស្សិតនៃគ្រឹះស្ថានទាំងពីរ ដែលនិងកំពុងអនុវត្ត អស់រយៈ ពេល ៦ឆ្នាំកន្លងមក។ លោកបន្តថា ក្នុងរយៈពេលនេះ គ្រឹះស្ថានទាំងពីរ ព្យាយាមសម្រេចបានរួមគ្នា ក្នុងនោះយើងបាន ផ្ដល់ដល់និស្សិតនូវជំនាញ បច្ចេកទេសពេញមួយជីវិត ដែលអាចយក មកអនុវត្តភ្លាមៗ សម្រាប់បម្រើការងារ។ លោកបន្ថែមទៀតថា នៅពេលខាងមុខ លោកនឹងធ្វើសហការរួមគ្នាជាមួយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការនាំមកនូវ កម្មវិធីសិក្សាដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ដូចជា វីអឹមវែ (VMware) សម្រាប់បញ្ជូនទិន្នន័យ តាមរយៈអ៊ិនធឺណែត ឬការរក្សាទិន្នន័យ និងសេវាកម្មកុំព្យូទ័រដោយ មិនប្រើឧបករណ៍ផ្ទាល់ ដែលជាបច្ចេកវិទ្យាចុងក្រោយ លើផ្នែកសុវត្ថិភាពទិន្នន័យ សម្រាប់ការសិក្សាពីវិធីសាស្រ្ត ក្នុងការបង្ការពីការវាយប្រហារ ទិន្នន័យកុំព្យូទ័រសម្រាប់យុវជន នៅប្រទេសកម្ពុជា។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាន៍ថា ក្នុងបរិបទនៃសាកល ភាវូបនីយកម្មទំនើបនេះ ខ្ញុំបានពិនិត្យ ឃើញថា ក្រៅពីការអប់រំបណ្តុះបណ្តាល និសិ្សតកម្រិតឧត្តមសិក្សា និងក្រោយឧត្តម នៅក្នុងក្របខណ្ឌជាតិ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ជាមួយបណ្តាគ្រឹះស្ថានអប់រំ នៃប្រទេសជាច្រើននៅក្នុងពិភពលោក ក្នុងន័យធានានូវនិរន្តរភាព ផ្នែកគុណភាពអប់រំ ដែលជាគោលដៅអាទិភាព ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សគ្រប់កម្រិត។ ក្នុងនាមក្រសួង អប់រំ យុវជន និង កីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ទាំងអស់នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ដូចជាបច្ចុប្បន្នបានបំពេញការងារ តាមផែនការសកម្មភាព និងមានការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសាកលវិទ្យាល័យ នេះមានការអភិវឌ្ឍ រីកចម្រើន ទាំងបរិមាណ និងគុណភាព ឥតឈប់ឈរ។ ក្នុងតថភាពនេះបានបង្ហាញ ឱ្យយើងឃើញថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការកសាង និងការអភិវឌ្ឍធនធានបញ្ញាជន ដោយផ្សារភ្ជាប់ជាមួយ នឹងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្តគ្រប់ផ្នែក ដើម្បីធានាឱ្យបាននៅ លក្ខណៈស្តង់ដារអប់រំមួយប្រកប ដោយគុណភាព និងនិរន្តរភាពយូរអង្វែង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កម្លាំងនគរបាល ចុះជួយអន្តរាគមន៍ រុះរើផ្ទះប្រជាពលរដ្ឋ ដែលប្រឈមមុខ បាក់ចូលទន្លេ ទាំងយប់ នៅស្រុកកោះសូទិន

$
0
0

កំពង់ចាម ៖ កម្លាំងនគរបាល អន្តរាគមន៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម សហការ ជាមួយកម្លាំង នគរបាល ស្រុកកោះសូទិន ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ មូលដ្ឋាន ជាច្រើននាក់ បានរួមសហការ ទាំងយប់ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ប្រកក្បឿង ដែលកំពុង ប្រឈមមុខ និងបាក់ចូលច្រាំងទន្លេ ស្ថិតនៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ប្រកក្បឿង ដែលស្ថិត នៅជាប់នឹងមាត់ទន្លេ បានប្រឈមមុខនឹង ការបាក់ចូលទឹកទន្លេ ពីព្រោះតែការបាក់ច្រាំង ហេតុដូច្នេះលោក បានបញ្ជាកម្លាំង នគរបាលអន្តរាគមន៍ របស់ស្នងការដ្ឋាន សហការជាមួយកម្លាំង នគរបាលស្រុកកោះសូទិន ទៅជួយអន្តរាគមន៍ រុះរើផ្ទះទាំងនោះ តាំងពីល្ងាច និងរហូតមដល់ វេលាម៉ោង ប្រមាណ១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ ។

លោកស្នងការ បានបញ្ជាក់ថា «កងអន្តរាគមន៍ របស់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម នៅម៉ោង១០យប់នេះ បាននិងកំពុងជួយរុះផ្ទះ របស់ប្រជាពលរដ្ឋ ដោយសារតែ មានការបាក់ច្រាំងទន្លេ នៅឃុំល្វេ ស្រុកកោះសូទិន ។ ច្រាំងទន្លេនោះ បានបាក់ដល់ជើងសសរផ្ទះប្រជាពលរដ្ឋ ផ្ទះប្រកក្បឿង៣ខ្នង ឥឡូវនេះ ខ្ញុំបានបញ្ជូនកម្លាំងទៅ ជួយរុះផ្ទះនេះទាំងយប់ ធ្វើយ៉ាងណា កុំឲ្យផ្ទះនេះបាក់ចូល ទៅក្នុងទន្លេ ឥឡូវនេះយើងកំពុងរុះ ហើយអាចថា ទទួលជោគជ័យហើយ ដោយសារយើងបានជួយអន្តរាគមន៍ នូវគ្រោះមហន្តរាយនេះទាន់ពេលវេលា»។

បើតាមលោកស្នងការ នៅតំបន់នេះ នាពេលកន្លងទៅ ត្រូវបានទឹកជន់លិច និងមានការបាក់ច្រាំង ទន្លេផងដែរ។ យ៉ាងណាក៏ដោយ ចំពោះគ្រោះមហន្តរាយមួយនេះ មិនបានបណ្តាលឲ្យ មានការប៉ះពាល់ដល់ អាយុជីវិតប្រជាពលរដ្ឋឡើយ ៕

ជ័យលាភី «ស្ព្រីងបត» បញ្ចប់ទស្សនកិច្ចសិក្សា នៅអង់គ្លេស ជាមួយការចង់ឲ្យកម្ពុជា ចាប់ផ្តើមគិតពី ប្រព័ន្ធអប់រំ ដ៏ជាក់លាក់មួយ

$
0
0

- ខាងក្នុងមានវីដេអូ នៃដំណើរទស្សនកិច្ចរបស់ ជ័យលាភី «ស្ព្រីងបត» ទាំង៤រូប នៅទីក្រុង London

ភ្នំពេញ៖ សិស្ស-និស្សិត ប្រុស-ស្រី វ័យក្មេងទាំង៤រូប ដែលជាម្ចាស់ជ័យលាភីលេខ១ លើជំនាញនិយាយភាសា អង់គ្លេស របស់ «ស្ព្រីងបតនៅកម្ពុជា» បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សារយៈពេលមួយសប្តាហ៍នៅចក្រភពអង់ គ្លេសរបស់ខ្លួនហើយ។ ជាមួយនឹងការទទួលបានភាពសប្បាយរីករាយ និង ចំណេះជំនាញបន្ថែមពីសកលវិទ្យា ល័យល្បីនៅចក្រភពអង់គ្លេសហើយនោះ យុវវ័យ នៃសសរទ្រូងកម្ពុជាពេញដោយសមត្ថភាពទាំង ៤រូប បាន សម្តែងអារម្មណ៍ចង់ឲ្យកម្ពុជា ចាប់ផ្តើមគិតពីការផ្តល់ប្រព័ន្ធអប់រំមួយ ដ៏ជាក់លាក់ និងរឹងមាំប្រកបដោយគុណភាព ខ្ពស់សម្រាប់កូនខ្មែរ។

ម្ចាស់ជ័យលាភីលេខ១ ពីស្ព្រីងបតទាំង ៤រូប រួមមាន៖ កញ្ញា ប៉ុក សុជាតា កញ្ញា ជ័យ សុត្ថារ័ត្ន លោក សិទ្ធី រ័ត្ន ដារាវុធ និង លោក សែត សួនវិសាល បានចេញទៅបំពេញទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤។ ពួកគេបានបានទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យសាកលវិទ្យាល័យ Liverpool Hope, សាកលវិទ្យាល័យ Cambridge, សាកល វិទ្យាល័យ Worcester, សាកលវិទ្យាល័យ The West of England Bristol និងទៅកម្សាន្តនៅកន្លែងល្បីៗ ក្នុងចក្រភពអង់គ្លេសមួយចំនួនទៀត ដូចជាទីក្រុង London។

ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានរៀបចំឡើងដោយ «ស្រ្ពីងបតនៅកម្ពុជា» នាការិយាល័យជាន់ទី៣ នៃអគារ «មជ្ឈមណ្ឌលភ្នំពេញ» ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្រោយការ វិលត្រឡប់របស់ម្ចាស់ជ័យលាភីពីចក្រភពអង់គ្លេសនោះ អ្នកជំនាញនិយាយភាសាអង់គ្លេសទាំង ៤រូប សុទ្ធតែ បានសម្តែងអារម្មណ៍សប្បាយរីករាយ។ អ្វីដែលពិសេសនោះ ពួកគេបានឃើញពីភាពប៉ិនប្រសប់ក្នុងបង្រៀនរបស់ គ្រូៗក្នុងសាកលវិទ្យាល័យនាចក្រភពអង់គ្លេស និងតែងមានការលើកទឹកចិត្តសិស្សគ្រប់ពេលវេលាឲ្យខិតខំសិក្សា ព្រមទាំងការដាក់ចេញនូវកម្មវិធីមួយដ៏ច្បាស់លាស់ ជាហេតុនាំឲ្យសិស្ស-និស្សិត ជ្រួតជ្រាបបានឆាប់រហ័ស។

កូនខ្មែរទាំង ៤រូបនេះ បានសម្តែងអារម្មណ៍រំភើបរីករាយ និងមោទនភាពក្រៃលែងផងដែរ នៅពេលពួកគេបានជួប សន្ទនាជាមួយពលរដ្ឋអង់គ្លេស ហើយភាគច្រើន នៃអ្នកជួបសន្ទនាសុទ្ធតែបានស្គាល់ និង ធ្លាប់មកលេងកម្ពុជា ព្រមទាំងសរសើរនូវប្រាសាទបុរាណខ្មែរ គឺប្រាសាទអង្គរវត្ត។

របបវាលពិឃាតបនប្រល័យពូជសាសន៍ ក៏ជាការ ចាប់អារម្មណ៍ និងដឹងយ៉ាងច្បាស់ ពីសំណាក់ពលរដ្ឋអង់គ្លេស ហើយពួកគេក៏ចូលរួមសម្តែងអារម្មណ៍សោកស្តាយ ជាមួយពលរដ្ឋកម្ពុជាផងដែរ។ នេះបើតាមការបញ្ជាក់របស់ ម្ចាស់ជ័យលាភី របស់ «ស្ព្រីងបត»។

កញ្ញា ជ័យ សុត្ថារ័ត្ន និស្សិតមកពីវិទ្យាស្ថានភាសាបរទេស IFL បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅលើការ សិក្សានៅប្រទេសអង់គ្លេសថា ការសិក្សានៅអង់គ្លេសមានលក្ខណៈជឿនលឿន និងប្រើរយៈពេលខ្លី តែពោរពេញ ដោយគុណភាព។ ការសិក្សានៅក្នុងប្រទេសនេះ បានយកចិត្តទុកដាក់តាំងពីកម្រិតទាបឡើងទៅ ជាមួយការយក ចិត្តទុកដាក់ខ្ពស់ពីគ្រូៗ ដែលមានបទពិសោធន៍ខ្ពស់ និងមានបច្ចេកទេសច្រើនក្នុងការបង្រៀន។

ជានិស្សិតម្នាក់ ដែលសម្បូរណ៍ដោយវោហាស័ព្ទ និង រួសរាយ ជ័យ សុត្ថារ័ត្ន បានបន្ថែមថា «ប្រព័ន្ធអប់រំនៅអង់ គ្លេសមានលក្ខណៈ Intensive គឺលឿន ចំណាយពេលតិច សម្រាប់បរិញ្ញាបត្រចំណាយពេល ៣ឆ្នាំ ចំណែកបរិ ញ្ញាបត្រជាន់ខ្ពស់ចំណាយពេលមួយឆ្នាំ។ ប៉ុន្តែខ្ញុំគិតថា រយៈពេលមិនមែនជាបញ្ហានោះទេ អ្វីដែលសំខាន់គឺគុណ ភាព។ បើយើងមើលទៅគុណភាព នៃការអប់រំរបស់គេ គឺគេពង្រឹងតាំងនៅថ្នាក់តូចៗក្រោមមក គឺគេធ្វើយ៉ាងម៉េច ឲ្យមានគ្រឹះរឹងមាំ។ ដូច្នេះខ្ញុំគិតថា នេះជាចំណុចល្អ យើងធ្វើអ្វីមួយ គឺត្រូវគិតពីគ្រឹះរឹងមាំ ប្រសិនបើប្អូនៗ ដែល សិក្សាតាំងពីថ្នាក់ទី១មក គាត់មានគ្រឹះរឹងមាំ គាត់ចេះគណិតវិទ្យាច្បាស់ គាត់ភាសាខ្មែរច្បាស់ ចេះសរសេរច្បាស់ ចឹងខ្ញុំគិតថា បើសិនគាត់ឡើងដល់ថ្នាក់លើៗទៀត គាត់នៅបន្តចាប់បាន»។

ភ្នែកទាំងគូ បាញ់ទម្លុះតាមកញ្ចក់វែនតាធំៗ សុត្ថារ័ត្ន បានបន្តចាប់អារម្មណ៍ទៅលើបច្ចេកទេស និងការយកចិត្តទុក ដាក់របស់គ្រូៗនៅប្រទេសអង់គ្លេសថា «មួយវិញទៀត គឺការយកចិត្តទុកដាក់របស់គ្រូនៅទីនោះ គឺគ្រូនៅទីនោះ មានវិធីបង្រៀនបែបប្លែកអាចថា មកពីប្រទេសគាត់ជឿនលឿន ចឹងគាត់ធ្វើការស្រាវជ្រាវច្រើន ចឹងគាត់រកវិធីថ្មីៗ ច្រើន ដើម្បីបង្រៀនកូនសិស្ស ខុសពីកម្ពុជាយើង ដែលមានភាពដដែលៗ បើប្រៀបធៀបពីគ្រូមួយ ទៅគ្រូមួយ និងពីមួយឆ្នាំ ទៅមួយឆ្នាំ គ្រួគេមានវិធីសាស្រ្តផ្សេងៗ មេរៀនផ្សេងៗ ដើម្បីបង្រៀនកូនសិស្សជួយឲ្យកូនសិស្ស មានចំណាប់អារម្មណ៍ក្នុងការរៀន មានភាពទាក់ទាញ។ ហើយគ្រូនៅទីនោះ គាត់ចូលចិត្តលើកទឹកចិត្តកូនសិស្ស ចឹងធ្វើឲ្យកូនសិស្សគាត់មានអារម្មណ៍ថា ចង់រៀន គាត់ Welcome គាត់ប្រឹងប្រែងសិក្សា»។

យុវជន សែត សួនវិសាល ដែលជាម្ចាស់ជ័យលាភីលេខ១ ពី «ស្ព្រីងបត» ដែរនោះ ក៏បានមើលឃើញពីវិធីសាស្រ្ត បង្រៀនប្លែករបស់គ្រូៗនៅចក្រភពអង់គ្លេសផងដែរ ដែលធ្វើឲ្យសិស្សអាចូលរួមជាមួយគ្នា។ យុវជន សួនវិសាល ចង់ឲ្យកម្ពុជា អភិវឌ្ឍន៍វិស័យអប់រំរបស់ខ្លួនឲ្យបានខ្លាំងជាងពេលបច្ចុប្បន្ន និងចង់ឃើញការលើកទឹកចិត្តលើសមត្ថ ភាពចំណេះដឹងរបស់សិស្ស និស្សិតនៅកម្ពុជា ឲ្យបានច្រើនផងដែរ។

យុវជន សួនវិសាល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា ការលើកទឹកចិត្តយើងមានរួចហើយ សម្រាប់ទេព កោសល្យពីធម្មជាតិ ដូចជាកម្មវិធី The Voice យើងលើកទឹកចិត្តសម្រាប់អ្នកមានទឹកដមសំនៀងល្អ កម្មវិធី Next Top Model សម្រាប់អ្នកដើរម៉ូដជាដើម ក៏ដូចជាកម្មវិធីតន្ត្រីផ្សេងៗទៀតផងដែរ។ តែសម្រាប់កម្រិតសមត្ថភាពចំ ណេះដឹងរបស់យុវជន ដែលគ្នាខំស្វែងយល់ និងចំណាយពេលវេលាច្រើនសម្រាប់ការរៀនសូត្រ យើងហាក់នៅ មានកង្វះខាតក្នុងការលើកទឹកចិត្ត។ ដូច្ចេះយើងសង្ឃឹមថា ទាំងក្រសួងអប់រំ ក៏ដូចជាអង្គការពាក់ព័ន្ធនានា គួរតែ បន្ថែម និងបន្តជួយជំរុញថែមទៀត ដើម្បីលើកទឹកចិត្តយុវជនរបស់យើង ពីព្រោះថា បើមានកម្មវិធីប្លែកៗឲ្យគាត់ អាចបញ្ចេញសមត្ថភាពបាន គឺមានន័យថា ជំរុញឲ្យពួកគាត់កាន់តែខិតខំប្រឹងប្រែងថែមទៀត»។

សួនវិសាល ក៏ជំរុញ ឲ្យមានការផ្តល់អាហារូបករណ៍ និងការប្រកួតប្រជែងលើចំណេះដឹង ឲ្យកាន់តែច្រើនដល់ សិស្ស-និស្សិត «ក្នុងនោះខ្ញុំជំរុញឲ្យមានការ ផ្តល់អាហារូបករណ៍ឲ្យកាន់តែច្រើន ហើយក៏ជំរុញឲ្យមានការប្រកួត ប្រជែងចំណេះដឹង ដែលទទួលបានពីសាលា និងសង្គមផងដែរ។ បើយើងជំរុញបែបនេះ យើងសង្ឃឹមថា វិស័យ អប់រំនៅកម្ពុជា នឹងមានការរីកចម្រើន»។

ក្រៅពីការទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងវិស័យអប់រំនៅចក្រភពអង់គ្លេសហើយនោះ ដំណើរទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសឲ្យម្ចាស់ជើងឯកលើការនិយាយភាសាអង់គ្លេសរបស់ «ស្ព្រីងបត» ទាំង ៤រូប ទទួលបាននូវបទ ពិសោធន៍ នៃការរស់នៅរបស់និស្សិតជាលក្ខណៈអន្តរជាតិផងដែរ ដែលជួយឲ្យនិស្សិតទៅសិក្សានៅចក្រភពអង់ គ្លេសកាន់តែមានភាពស្និទ្ធស្នាល និងការរស់នៅជាមួយភាពសាមគ្គីគ្នា។

បើតាម កញ្ញា ជ័យ សុត្ថារ័ត្ន ក្នុងដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសមួយសប្តាហ៍ កញ្ញា បាននាំយកនូវ ក្រមាខ្មែរ រួមនិងបន្តោងសោមានរូបប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ជូនដល់និស្សិតនៅអង់គ្លេសជាវត្ថុ អនុស្សាវរីយ៍ ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្មែរ។

កញ្ញា ជ័យ សុត្ថារ័ត្ន បានសម្តែងការសប្បាយចិត្តរបស់ខ្លួនថា នៅពេលឡើងជិះរថយន្តតាក់ស៊ី និងទៅកាន់កន្លែង កម្សាន្តផ្សេងៗ ពេលសន្ទនាជាមួយជនជាតិអង់គ្លេស ភាគច្រើនពួកគេសុទ្ធតែបានស្គាល់ពីប្រទេសកម្ពុជា តាម រយៈប្រាសាទអង្គរវត្ត និង របបប្រល័យពូជសាសន៍របស់ខ្មែរ។

កញ្ញា បានបញ្ជាក់ថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត ភាគច្រើនជនបរទេសនៅអង់គ្លេស ដែលខ្ញុំជួបទោះបី ពេលជិះតាក់ស៊ី ពេលជិះឡានក្រុង ឬក៏ពេលទៅតាមសាកលវិទ្យាល័យមួយចំនួន ពួកគាត់បានសួរខ្ញុំថា ពួកប្អូនៗ មកពីណា ពេលនោះខ្ញុំឆ្លើយថា មកពីកម្ពុជា។ ពួកគាត់ឆ្លើយថា [អូ! មកពីកម្ពុជា ខ្ញុំធ្លាប់ទៅលេងកម្ពុជាដែរ] តាម ពិតកម្ពុជាយើង គឺត្រូវបានស្គាល់ពីសំណាក់អន្តរជាតិភាគច្រើន ចឹងពេលគេឮពីកម្ពុជា គេសួរពីរឿងប្រាសាទអង្គរ វត្ត ហើយក៏គេរំលឹកពីអានុស្សាវរីយ៍ដ៏ឈឺចាប់របស់យើង គឺរបបប្រល័យពូជសាសន៍ប៉ុលពត»។

សូមបញ្ជាក់ថា ម្ចាស់ជ័យលាភីលេខ១ ពី «ស្ព្រីងបត» ៤រូប រួមមាន៖ កញ្ញា ប៉ុក សុជាតា កញ្ញា ជ័យ សុត្ថារ័ត្ន លោក សិទ្ធី រ័ត្ន ដារាវុធ និង លោក សែត សួនវិសាល បានចេញទៅបំពេញទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស រយៈពេលមួយសប្តាហ៍កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤កន្លងទៅនេះ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួត ប្រជែងដោយជោគជ័យ លើសមត្ថភាពនិយាយភាសាអង់គ្លេស ដែលរៀបចំឡើងដោយ «ស្ព្រីងបតនៅកម្ពុជា»៕

- ម្ចាស់ជ័យលាភី «ស្ព្រីងបត» លើជំនាញនិយាយភាសាអង់គ្លេសវ័យក្មេង ៤រូប ចេញទៅបំពេញទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស មួយសប្តាហ៍ (មានវីដេអូ)

(ពីឆ្វេងទៅស្តាំ) កញ្ញា ជ័យ សុត្ថារ័ត្ន កញ្ញា ប៉ុក សុជាតា លោក សិទ្ធី រ័ត្នដារាវុធ និង លោក សែត សួនវិសាល ពេលផ្តល់បទសម្ភាសន៍លើដំណើរទស្សនកិច្ចរបស់ខ្លួន


អភិបាលរង ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បដិសេធថា មិនបានកាង ឲ្យឈ្មូញ ប្រកប អាជីវកម្ម ខុសច្បាប់

$
0
0

ភ្នំពេញ៖ បន្ទាប់ពីព័ត៌មានក្នុងស្រុក មួយចំនួន បានផ្សាយកន្លងមកថា មួយរយៈកន្លងមកនេះ មានភាពមិន ប្រក្រតីជាច្រើន បានកើតមានជាបន្តបន្ទាប់ ដោយសារតែអភិបាលរង ខណ្ឌមានជ័យម្នាក់ ត្រូវជាក្មួយថ្នាក់ដឹកនាំ សាលារាជធានី បានចេញមុខកាងឲ្យឈ្មួយ ប្រកបអាជីវកម្មខុសច្បាប់នោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ដែលជាក្មួយថ្នាក់ដឹកនាំ សាលារាជធានីភ្នំពេញនោះ បានចេញមុខបដិសេធ ចំពោះការចោទ ប្រកាន់នេះ។

អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានថ្លែងបញ្ជាក់ លោកពុំដែលចេញមុខកាងឲ្យឈ្មួញ រកស៊ី ណាម្នាក់នោះទេ ជាពិសេសរឿងអនុញ្ញាត ឲ្យសាងសង់សំណង់អត់ច្បាប់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ក៏ដូច ជាអនុញ្ញាតឲ្យឈ្មួញដឹកដីតាមផ្លូវ និងដឹកដីទៅចាក់លប់បឹងជាដើម។

អភិបាលរងខណ្ឌរូបនេះ ក៏បានបញ្ជាក់ទៀតថា “ខ្ញុំពុំមានសមត្ថកិច្ចអ្វីចំពោះរឿងសំណង់ និងនិងរឿងអនុញ្ញាត ឲ្យដឹកដីតាមផ្លូវអ្វីនោះទេ ក៏ព្រោះខ្ញុំមិនមែន ជាអ្នកទទួលខុសផ្នែកសំណង់ ក្នុងខណ្ឌមានជ័យនេះ ការងារ បច្ចុប្បន្ន គឺទទួលខុសត្រូវផ្នែកពាណិជ្ជកម្ម កាកបាទក្រហមខណ្ឌ និងរឿងគ្រោះមហន្តរាយ ដូច្នេះពិតជាមិនមាន ពាក់ព័ន្ធអ្វី ទៅនឹងរឿងសំណង់ រឿងខ្សាច់នោះទេ ហើយក៏គ្មានសមត្ថកិច្ចទៅបិទ ឬបើកអាជីវកម្មនោះដែរ”។

ជាមួយគ្នានោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ដោយសារភាពរីកចំរើន ក្នុងសង្គមជាតិ មួយរយៈពេលចុងក្រោយ នេះ សំណង់អគារខ្ពស់ៗ ក្នុងខណ្ឌមានជ័យ បានរីកដុះដាលជាខ្លាំង ប៉ុន្តែសំណង់ទាំងនោះ ៨៥ ភាគរយ នៅមិន ទាន់មានច្បាប់ សាងសង់នៅឡើយទេ ដោយឡែកវិញទៀត ស្ថានីយសាំង ក៏ដូច្នេះដែរ ក្នុងចំណោម១០ ស្ថានីយ១០ ពុំមានច្បាប់អនុញ្ញាត សឹងតែ៩២ ភាគរយ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

មន្រ្តីពេទ្យសត្វ ចោទ លោក ធីវ វណ្ណធីរ ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំថា ប្រព្រឹត្តអំពើពុករលួយ

$
0
0

កំពង់ធំ ៖ ក្រុមមន្រ្តីការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៅខេត្តកំពង់ធំ នាថ្មីៗនេះ បានចោទ ប្រកាន់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំថា បានធ្វើសកម្មភាព មិនប្រក្រតី ពាក់ព័ន្ធ នឹងអំពើពុករលួយជាច្រើន នៅក្នុងអង្គភាព ។

ក្រុមមន្រ្តីទាំងនោះ បាននិយាយថា លោក ធីវ វណ្ណធីរ ជាប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បានគៀប សង្កត់ ការងាររបស់ពួកគេ សឹងតែគ្មានថ្ងៃលួសនោះទេ រួមទាំងប្រព្រឹត្តអំពើពុករលួយ មួយចំនួន នៅក្នុង អង្គភាព ដែលធ្វើឱ្យពួកគេ រួមទាំងមន្រ្តីនានា នៅក្នុងមន្ទីរនេះមិនសូវពេញចិត្តនឹងគាត់នោះទេ ។

យ៉ាងណាក៏ដោយ ក្រុមមន្រ្តី ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្នុងខេត្តនេះ បានស្នើទៅលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយពិនិត្យមើលសកម្មភាពមិនប្រក្រតី និងបញ្ហាប្រព្រឹត្តអំពើពុក រលួយផ្សេងៗជាច្រើន របស់ប្រធានមន្ទីរកសិកម្ម រូបនេះផង ព្រោះពួកគាត់កំពុងរងការគៀប សង្កត់ខ្លាំង ណាស់។

ជុំវិញករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទំនាក់ទំនង ទៅលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម នៅខេត្តកំពង់ធំ បាននៅឡើយទេ នាល្ងាចថ្ងៃទី២៧ ខែសីហានេះ ៕

យុវជនក្រុម១៥៧ លេងល្បែង Ice Bucket Challenge ឆ្លើយតប​លោកប្រធាន ម៉ឹង ពន្លក រួមចំណែក​ជួយមន្ទីរ​ពេទ្យ​គន្ធបុប្ផា (មានវីដេអូ)

$
0
0

ភ្នំពេញ៖ សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នេះ បានចូលរួមលេងល្បែង Ice Bucket Challenge ដើម្បីឆ្លើយតបតាមការហៅរបស់ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចូលរួមចំណែកបង់វិភាគទាន ដល់មន្ទីរពេទ្យគន្ធបុប្ផា។
បន្ទាប់ពីសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ទាំង៨ រូប បាននាំគ្នាលេងល្បែង Ice Bucket Challenge រួចមក ពួកគេក៏បានធ្វើការអញ្ជើញដល់ សមាជិកដទៃទៀតដែលមិនទាន់បានលេង ឲ្យចូលរួមលេងទាំងអស់គ្នា ក្នុងគោលបំណងរ៉ៃអង្គាសថវិការមនុស្សធម៌ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ បានលេងល្បែង Ice Bucket Challengeនេះ ហើយក៏បានស្នើរដល់ លោក ហ៊ុន ម៉ាណែត ដែលជាបុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យចូលរួមលេងល្បែងនេះផងដែរ ជាមួយគ្នានោះលោក ក៏បានស្នើដល់សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ទាំងអស់ឲ្យចូលរួមលេង ដើម្បីរួមគ្នាប្រមូលមូលនិធិ ជួយទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយរួមគ្នាដើម្បីជួយដល់ កុមារកម្ពុជាទំាងអស់គ្នា៕

{jwplayer}http://image.dap-news.com:81/dap-news/dap-images/2014/August/id-030/123.mp4&image=http://image.dap-news.com:81/dap-news/dap-images/2014/August/id-030/Kosal-0495.jpg&width=550&height=400{/jwplayer}

ប្រធាន IMF លោកស្រី Christine Lagard ស្ថិតក្រោមការស៊ើបអង្កេតរឿងហិរញ្ញវត្ថុរាប់រយលានដុល្លារ

$
0
0

វ៉ាស៊ីនតោនប៉ុស្តិ៍៖ នៅថ្ងៃពុធនេះ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagardeបាននិយាយថា លោកស្រីស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការមួយ សម្រាប់ការធ្វេសប្រហែសរបស់លោកស្រី ក្នុងការស៊ើបអង្កេតរឿងពុករលួយ ក្នុងពេលលោកស្រីកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។

យោងតាមសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីចៅក្រមសាកសួរសម្រាប់ជុំទីបួន លោកស្រី បាននិយាយថា លោកស្រីបានត្រឡប់ធ្វើការនៅទីក្រុង វ៉ាស៊ីនតោន ហើយការសម្រេចចិត្តរបស់លោកស្រីពេលនោះ គឺគ្មានមូលដ្ឋាននោះទេ។

លោកស្រី និងអតីតប្រធានផ្នែកបុគ្គលិកម្នាក់ទៀត បានប្រឈមទៅនឹងការចោទសួរអំពីតួនាទីរបស់ខ្លួន ក្នុងការចំណាយថវិកាចំនួន ៤០០លានអឺរ៉ូ សើ្មនឹង ៥៣១លានដុល្លារអាម៉េរិក ទៅអ្នកជំនួញប្រុសម្នាក់។

នគរបាល ខេត្តរតនគិរី ចាប់ខ្លួនមុខសញ្ញា ចែកចាយ គ្រឿងញៀន ដកហូតថ្នាំញៀន ១ គីឡូក្រាម

$
0
0

រតនគិរី ៖ កម្លាំងនគរបាល ការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្ត ទុកដាក់ តាមជំនាញ របស់ខ្លួន អស់រយះពេល ជាយូរមកហើយនោះ បានឈានទៅ ដល់ការចាប់ខ្លួន មុខសញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ ខណៈកំពុងធ្វើ សកម្មភាព នៅខេត្តស្ទឹងត្រែង។

ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងកាល ពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចវាលព្រីង ក្នុងភូមិកាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន១គីឡូក្រាម ។

មន្រ្តីនគរបាល ជំនាញបានថ្លែងឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ស្តីអំពីសកម្មភាពចែកចាយគ្រឿង ដ៏សកម្ម ខាងលើនេះ ស្ថិតនៅក្នុងស្រុកវឺនសៃ កម្លាំងនគរបាល បានទទួលបទបញ្ជាពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ងួន គឿន និងមានការឯកភាព តាមផ្លូវច្បាប់ពី សំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លាវ ស្រេង រួចមកនោះ នគរបាលជំនាញ បានចុះទៅធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួន មុខសញ្ញានេះតែម្តង។

មន្រ្តីនគរបាល បានបន្តទៀតថា ការចាប់ខ្លួន ជនសង្ស័យខាងលើនេះ ក្រោយពីធ្វើការតាមដាន ជាយូរណាស់មកហើយ នៅស្រុកវឺនសៃ ប៉ុន្តែដោយសារតែ ទឹកជំនន់ ពិបាកធ្វើដំណើរនោះ ទើបពន្យាពេល ហើយបន្តតាមដាន រហូតចាប់ខ្លួន នៅខេត្តស្ទឹងត្រែងតែម្តង ។ បើតាមមន្រ្តីនគរបាល ជនសង្ស័យរូបនេះ មានឈ្មោះ សេង តុលអាយុ៤៩ឆ្នាំ រស់នៅភូមិញ៉ាង ឃុំញ៉ា ស្រុកអណ្តូងមាស ។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបាននគរបាល បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការ តាមផ្លូវច្បាប់ ៕

បើកម៉ូតូ ប្រជែងរថយន្ត ដឹកស៊ីម៉ង់ត៍ ជ្រុលទៅបុក ជាមួយ រថយន្តក្រុង រិទ្ធមុនី្ន រងរបួសធ្ងន់សល់ដង្ហើមចង្រិត

$
0
0

ភ្នំពេញ ៖ បុរសកម្មករ រោងចក្រម្នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយបាក់ជើងស្តាំខ្ទេច និងបែកក្បាល ហូរឈាម ក្នុងថ្លុកឈាម ក្រោយពីបានបើកម៉ូតូ ប្រជែងរថយន្ត ដឹកស៊ីម៉ង់ត៍មួយគ្រឿង ហើយប្រជែងមិនផុត បានទាក់ដៃចង្កូត ក៏ដួលត្រូវរថយន្តក្រុងដឹកអ្នកដំណើរ រិទ្ធមុនី បុកនិងអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង ប្រមាណ ៧៖៤០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជាកម្មករសំណង់ ជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-2299 តែម្នាក់ឯង ក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយ ផ្លូវជាតិលេខ៤ ។

សាក្សីបានបន្តទៀតថា លុះពេលធ្វើដំណើរ ដល់មុខសាលាកន្ទោក ស្រាប់តែគេឃើញ ជនរងគ្រោះបាន បង្កើនល្បឿន ដើម្បីខំប្រជែង រថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿង កំពុងធ្វើដំណើរនៅពីខាងមុខ ប៉ុន្តែជាអកុសល ប្រជែងមិនផុត ស្រាប់តែ ទាក់ដៃចង្កូត ក៏ដួល ទៅខាងស្តាំងដៃ គាប់ជួនមានរថយន្ត ក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធមុនី ពាក់ស្លាកលេខភ្នំពេញ 3B-8242 ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យបុក និងអូសប្រមាណ១០០ម៉ែត្រ ។

តាមមើលទិដ្ឋភាព ជនរងគ្រោះ នៅកន្លែងកើតហេតុ នោះ ត្រូវបានសាក្សី បញ្ជាក់ថា ជើងខាងស្តាំ បាក់ឡើងខ្ទេច និងក្បាលបែកហូរឈាម នៅក្នុងថ្លុកឈាមតែម្តង។ ក្រោយកើតហេតុភ្លាមៗ គេឃើញមានរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ បានទៅដល់ ហើយដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ លោកសង្ឃ។

បើតាមសាច់ញាតិ ជនរងគ្រោះ មានឈ្មោះ ឡេង សុធា អាយុ២២ឆ្នាំ ស្នាក់ភូមិត្រពាំងគុល សង្កាត់កន្ទោក មុខរបរជាកម្មករ និងមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។

សាច់ញាតិបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះ លុះដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះតែម្តង៕

មានអ្វីបែ្លក នៅក្នុង ប្រវត្តិសាស្រ្ត កម្ពុជា?

$
0
0

ភ្នំពេញ ៖ ព្រឹត្តិការណ៍ អាថ៌កំបាំង ជាច្រើន រួមទាំង ហេតុការណ៍នានា ដែលនាំទៅដល់ការ ដួលរលំ របស់រដ្ឋាភិបាលមុនៗ ក្នុងរយៈពេលជិត៧ ទសវត្សរ៍ ចុងក្រោយនេះ មាននៅ ក្នុងសៀវភៅ «រដ្ឋាភិបាលកម្ពុជាពីឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១០» ចងក្រងដោយ លោក ពុយ គា។

អាចរកទិញសៀវភៅនេះ បាននៅគ្រប់បណ្ណាគារ និង តូបកាសែត ទាំងអស់នៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៕


កម្ពុជានឹងបង្កើត កន្លែងទុករូបថត ជាប្រវត្តិសាស្រ្តមួយ

$
0
0

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែង នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះ បណ្តាលស្តីពីការថតរូប នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ថា កម្ពុជានឹងបង្កើត ទុករូបថត (បណ្ឌិតសភារូបថត)មួយយ៉ាងធំ ដើម្បីទុករូបថតនាពេលខាងមុខ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបិទវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកវិទ្យាថតរូបរបស់ Canon” លោកខៀវ កាញ៉ារិទ្ធ បានមានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំជាបណ្តើរនូវរូបថតមួយចំនួន និងសម្លេងរាប់លានទៀតរក្សាទុកឲ្យបានល្អ ដើម្បីស្រួលក្នុងការស្វែងរកបានភ្លាមសម្រាប់ប្រើប្រាស់នៅពេលក្រោយ។

លោកបន្តថា “ត្រូវតែគិតគូររក្សទុករូបថតនេះឲ្យបានល្អ ដើម្បីកុំឲ្យបាត់បង និងខូចទម្រង់ដើម។ ការបង្កើតរាជបណ្ឌិតសភារូបថតនេះ គឺចាប់ផ្តើមមិនធំទេ ចាប់ពីការបណ្តុះបណ្តាល និងបង្រៀន បន្តិចម្តងៗ រហូតឈានដល់បង្កើតស្ថាប័នដំបូងគិតអំពីបរិមាណ  បន្ទាប់មកក្រសួងនឹងចាប់ផ្តើមពីគុណភាព របស់រូបថត មុននឹងរក្សទុកក្នុងបណ្ណាល័យរូបថត”។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះ អ្នកមានអាជីពជាអ្នកថតរូប ត្រូវតែគិតពីកក្តាសំខាន់បីយ៉ាង ទី១. ត្រូវយល់ដឹងពីសម្ភារៈថតរូប, ទី២. ត្រូវមានសុខភាពល្អ និងទី៣. ត្រូវមានគោលដៅសម្រាប់ថតរូប ហើយនៅពេលខាងមុខ អង្គភាពសារព័ត៌មានទាំងអស់ ត្រូវចងក្រងរក្សានូវរូបថតទាំងអស់ ដើម្បីខាងក្រសួងប្រមូលយកមករក្សាទុករូបថតទាំងអស់នោះ យកមកធ្វើជាឯកសារ៕

www.lookingtoday.com

www.lookingtoday.com

រយះពេល៣ថ្ងៃ ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម សម្រុកយកម៉ូតូ នៅធ្វើស្លាកលេខ ជិត៧០០គ្រឿង ក្រោយនគរបាល រឹតបន្តឹងការ ចាប់ផាកពិន័យ

$
0
0

កំពង់ចាម ៖ ក្នុងរយះពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ម៉ូតូចំនួន៦៦៨គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកធ្វើស្លាកលេខ នៅមន្ទីរសាធារ ណការ ដែលចំនួននេះ អាចថា ជាការភ្ញាក់ផ្អើល និងមិនធ្លាប់កើតមាន តាំងពីដើមមក សម្រាប់ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ។

ការសម្រុកយកម៉ូតូ របស់ពួកគាត់ ទៅធ្វើស្លាកលេខ បន្តកន្ទុយគ្នា ហើយសឹងតែមន្រ្តី នៅកន្លែងធ្វើស្លាកលេខ ធ្វើមិនចង់ទាន់នោះ បានកើតឡើង ក្រោយពីនគរបាល ខេត្តកំពង់ចាម បានចាប់ផ្តើមបើក ប្រតិបត្តិការ រឹតបន្តឹង នៃការចាប់ ផាកពិន័យ នៅតាមដងផ្លូវ ។ មន្ដ្រីបម្រើការងារ នៅកន្លែងធ្វើ ស្លាកលេខ ម៉ូតូរបស់មន្ទីរសាធារណការ ខេត្ដកំពង់ចាម បានឱ្យដឹងថា សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ មានម៉ូតូចំនួន២០៤គ្រឿង ត្រូវបានប្រជាពលរដ្ឋ យកទៅធ្វើស្លាកលេខ ។

មន្រ្តីរូបនេះ បានបញ្ជក់ថា «សម្រាប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នេះ ម៉ូតូចំនួន២០៤ ត្រូវបានចុះបញ្ជីជាផ្លូវការ ហើយបូករួមទាំងថ្ងៃមុននោះ មានចំនួន ៦៦៨គ្រឿង»។ មន្រ្តីរូបនេះ បានបញ្ជាក់ផងដែរ ដោយឡែក ម៉ូតូដែលត្រូវប្រគល់ឲ្យមន្រ្តីគយ មានចំនួន ៥គ្រឿង សម្រាប់ថ្ងៃនេះ ហើយបូករួមទាំងថ្ងៃមុន មានចំនួន ២៧គ្រឿង ខណៈដែលម៉ូតូ នៅសល់ កន្លែងគយមាន ចំនួន ១៩គ្រឿង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ជាច្រើននាក់ នៅខេត្ដកំពង់ចាម ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បាននាំគ្នា សម្រុកទៅធ្វើ ស្លាកលេខម៉ូតូ នៅមន្ទីរសាធារណការខេត្ដ ក្រោយពីមន្ដ្រី នគរបាល ខេត្ដកំពង់ចាម សហការជាមួយ សមត្ថកិច្ច និងមន្ដ្រីពាក់ព័ន្ធ បានបើក ប្រតិបត្ដិការ រឹតបន្ដឹង នៃការចាប់ផាកពិន័យ ចំពោះប្រជាពលរដ្ឋ ទាំងឡាយណា ដែលប្រើប្រាស់ ម៉ូតូគ្មានស្លាកលេខ និងម៉ូតូគ្មានបង់ពន្ធត្រឹមត្រូវ ។

ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានឱ្យដឹង ថា ក្រោយពីរឹតបន្ដឹង នៃការចាប់ផាកពិន័យ អ្នកបើកម៉ូតូ ដែលមិនគោរពច្បាប់ចរាចរនោះ បានជំរុញឱ្យ ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងខេត្ដកំពង់ចាម ទាំងនៅទីរួមខេត្ដ និងនៅ តាមបណ្ដាស្រុក បានយកម៉ូតូស៊េរីទំនើប របស់ពួកគេទៅធ្វើ ស្លាកលេខ ជាច្រើននាក់ ពិតប្រាកដមែន ។

លោកស្នងការ បានបញ្ជាក់ថា «អ្វីដែលយើងចង់បាន គឺបែបនេះ ម៉ូតូ ចាស់ៗ ដែលយើង អប់រំពួកគាត់នោះ ឥឡូវពួកគាត់ បានយកមកធ្វើ ស្លាកលេខ ផងដែរ»។ ក្រោយពីមានការ យោគយល់ និងពន្យារពេល ចំនួនពីរដង រួចមក កាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ កម្លាំងនគរបាលចរាចរ ខេត្ដកំពង់ចាម រួមសហការ ជាមួយកម្លាំង នគរបាល ពាក់ព័ន្ធ និងតាមបណ្ដា ក្រុង-ស្រុក ដឹកនាំដោយ ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបើក យុទ្ធនាការ ចាប់ ផាកពិន័យ ចំពោះអ្នក ជិះម៉ូតូទាំងឡាយ ដែលមិនគោរព ច្បាប់ចរាចរ ក្នុងនោះ អត់ពាក់មួក សុវត្ថិភាព អត់ដាក់កញ្ចក់ អត់ពាក់ស្លាកលេខ និងពាក់ស្លាកលេខ ក្លែងក្លាយ ជាដើម ។

លោកស្នងការ បានបន្ដ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខេត្ដកំពង់ចាម ហើយប្រើប្រាស់ ម៉ូតូមិនទាន់ មានស្លាកលេខនោះ ត្រូវរុះរាន់ទៅធ្វើ ស្លាក លេខនៅ មន្ទីរសាធារណការខេត្ដ ដើម្បីចុះ បញ្ជីស្លាកលេខ ហើយពេលទទួលបាន វិក្កយបត្រនៃការចុះបញ្ជី ធ្វើស្លាកលេខ បងប្អូន អាចធ្វើ ចរាចរបានជាធម្មតា ដោយបង្ហាញ វិក្កយបត្រនេះ ជូនទៅនគរបាល ដែលនៅ តាមដងផ្លូវ ពេលចាប់ផាកពិន័យនោះ ។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ម៉ូតូ ដែលមាន ស្លាកលេខ មិនត្រឹមត្រូវ និងក្លែងក្លាយ ត្រូវបានលោកស្នងការអះអាងថា ត្រូវ ឃាត់ខ្លួនម្ចាស់ ម៉ូតូ ហើយកសាង សំណុំរឿង បញ្ជួនទាំងម្ចាស់ម៉ូតូ និងម៉ូតូទៅកាន់តុលាការ ចាត់ការ តាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នងការ បានបង្ហាញពី វិធានការ បន្ដទៀត រហូតដល់ ចុះទៅឆែកឆេរ នៅក្នុងឃ្លាំងម៉ូតូធំ ៗ នៅទូទាំង ខេត្ដកំពង់ចាម ទៀតផង ។ យ៉ាងណាក៏ដោយ ចំពោះម៉ូតូចាស់ៗ ដែល គ្មានស្លាកលេខនោះ ត្រូវបានលោកស្នងការ បែន រ័ត្ន ពន្យល់ថា នគរបាលរបស់លោក ក៏បានអនុគ្រោះ មិនចាប់ឃាត់ម្ចាស់ម៉ូតូ នោះឡើយ ពោលគ្រាន់តែឱ្យ ម្ចាស់ម៉ូតូ ធ្វើកិច្ច សន្យាបំពេញ សំណុំបែបបទ ធ្វើស្លាកលេខម៉ូតូ ហើយការរឹតបន្ដឹង និងចាប់ផាក ពិន័យម៉ូតូ ទាំងនេះ គឺផ្ដោតទៅលើ ម៉ូតូស៊េរីខ្ពស់ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ និងម៉ូតូធុនធំ ។

លោកស្នងការ បានបញ្ជាក់ថា ប្រតិបត្ដិការ នេះលោកនឹងបន្ដធ្វើ មិនដកថយនោះឡើយ ពោលនិងធ្វើឱ្យ ខេត្ដកំពង់ចាម ក្លាយជាខេត្ដ គំរូនៃការគោរពច្បាប់ចរាចរ។ ជាមួយគ្នានេះលោកអត្តមសេនីយ៏ ប៉ែន រ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ដែលទិញម៉ូតូ អត់ពន្ធ អាចយកម៉ូតូទៅជួនម្ចាស់ហាងវិញ ហើយលោកនឹងជួយអន្តរាគម ឲ្យម្ចាស់ហាងម៉ូតូទាំងនោះ សង់លុយគ្រប់ចំនួនមកវិញ៕

មន្រ្តីទីស្តីការ គណៈរដ្ឋមន្រ្តី ចូលរួមសិក្សាស្វែងយល់ ពីការវាយតម្លៃលើ ផលប៉ះពាល់ នៃលិខិត បទដ្ឋានគតិយុត្តិ

$
0
0

ភ្នំពេញ៖ គម្រោងវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ហៅកាត់ថា RIA ដែលជាគម្រោងមួយជួយ តម្រង់ទិស និងធ្វើឲ្យការលិខិតបទដ្ឋានគតិយុត្តនានានៅកម្ពុជា មានភាពល្អប្រសើរ ដោយបានការគាំទ្រ និង ផ្តល់ ជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ បានបន្តការផ្សព្វផ្សាយ បញ្ជ្រៀបការ យល់ដឹងទៅដល់មន្រ្តី នៃទីស្តីការគណៈរដ្ឋមន្រ្តីប្រមាណជា ២០០នាក់។

សិក្ខាសាលាបង្ហាញពីអត្ថប្រយោជន៍ និងសារសំខាន់ នៃការវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិនា ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤  ប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី លោកបណ្ឌិតសភាចារ្យ  សុខ អាន។ សិក្ខាកាមដែលចូលរួមសិក្សារួមមានថ្នាក់ដឹកនាំ ថ្នាក់គ្រប់ គ្រង និង មន្រ្តីជំនាញរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។

គម្រោងការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត RIA គឺជាវិធីសាស្រ្តថ្មីមួយ ក្នុងការវិភាគមានលក្ខ ណៈជាប្រព័ន្ធលើសំណើ បញ្ញត្តិកម្ម ជាឧបករណ៍ និងជាវិធីសាស្រ្ត ត្រូវបានប្រើប្រាស់សម្រាប់ការព្រាងសំណើ បញ្ញត្តិកម្មឲ្យប្រសើរឡើង ដោយផ្តល់ព័ត៌មានពីបន្ទុកចំណាយ និងផលចំណេញឲ្យបានច្បាស់លាស់ជូនថ្នាក់ដឹក នាំតាមបណ្តាក្រសួង ក៏ដូចជារាជរដ្ឋាភិបាល មុននឹងសម្រេចចេញលិខិតបទដ្ឋានគតិយុត្តិអ្វីមួយ។ RIA ក៏ចូលរួម លើកកម្ពស់គោលនយោបាយប្រកួតប្រជែង ព្រមទាំងអភិបាលកិច្ចល្អនៅកម្ពុជាផងដែរ។

លោក យឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ (ECOSOCC) បានថ្លែងថា RIA ត្រូវបានគេយកមកអនុវត្តនៅក្នុងប្រទេសជាច្រើន ដែលជាភស្តុតាងមួយ ថែម ទៀត បង្ហាញថា RIA មានប្រយោជន៍។  ប្រទេសសមាជិក OECD (អង្គការសម្រាប់ សហប្រតិបត្តិការសេដ្ឋ កិច្ច និងអភិវឌ្ឍន៍) ស្ទើរតែទាំងអស់ បានប្រតិបត្តិ RIA យូរមកហើយតែក្នុងទម្រង់ផ្សេងៗគ្នា។ នៅក្នុងតំបន់អា ស៊ាន ប្រទេសវៀតណាម តម្រូវឲ្យអនុវត្តRIA ដោយបានចែងនៅក្នុងច្បាប់តាំងពីឆ្នាំ២០០៩មក។ ហើយប្រទេស ដទៃទៀត ដូចជាប្រទេសឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ក៏កំពុងតែធ្វើការសាកល្បង RIA ដូចកម្ពុជា ដែរ។

លោកទេសរដ្ឋមន្រ្តី ថ្លែងបន្តថា ការពិនិត្យ និងកែលម្អលិខិតបទដ្ឋានគតិយុត្ត មកពីបណ្តាក្រសួងស្ថាប័ននានា មានការលំបាក តែបើបានអនុវត្តតាមវិធីសាស្រ្ត RIA ហើយនឹងមានរបាយការណ៍ វាយតម្លៃលើផលប៉ះពាល់ ច្បាស់លាស់ ភ្ជាប់មកជាមួយនោះការផ្តល់យោបល់នឹងមានភាពងាយស្រួល និងចំណេញពេលវេលាច្រើន។

លោកទេសរដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា « វិធីសាស្ត្រ RIA មានអត្ថប្រយោជន៍ ដោយប្រយោលជាច្រើនទៀត ដូចជា ការកសាងសមត្ថភាពរបស់មន្ត្រី RIA ក្នុងការវិភាគជាប្រព័ន្ធលើទិដ្ឋភាពសេដ្ឋកិច្ចនៃលិខិតបទដ្ឋានគតិយុត្ត នឹង បង្កើនជំនាញធ្វើគោលនយោបាយ ដែលផ្តល់អត្ថប្រយោជន៍ដល់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចទាំងមួល។  ជាការ ពិត អត្ថប្រយោជន៍ជាប្រយោលបែបនេះ នឹងអាចមានកម្រិតខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ ដែលបានមកពីការ កាត់បន្ថយបន្ទុកចំណាយកាតព្វកិច្ចទៅទៀត។»  

ដោយមើលឃើញពីគុណប្រយោជន៍ខ្ពស់ នៃគម្រោង RIA នេះ ក្រសួងចំនួន ៧ហើយ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល  ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ  ក្រសួងអប់រំ យុវជននិងកីឡា ត្រូវបានដាក់បញ្ចូលឲ្យអនុវត្តគម្រោងមួយនេះ។

ដើម្បីជំរុញការយល់ដឹងពីគម្រោងមួយនេះ ឲ្យបានកាន់តែច្បាស់ថែមទៀតនោះ ក្រុមការងារគម្រោង RIA នៃ ECOSOCC បានសហការជាមួយ ADB រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោង RIA បានចំនួន៣១ដង ក្នុង នោះ ការផ្សព្វផ្សាយជាមួយវិស័យឯកជន សង្គមស៊ីវិល ថ្នាក់កម្រិតឧត្តមសិក្សាបានចំនួន ៧, ជាមួយក្រសួង និង ស្ថាប័នរដ្ឋចំនួន៣៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដោយមានចំនួនសិក្ខាកាមសរុបប្រមាណ ៤.៥០ ០នាក់បានចូលរួម៕

វិចារណកថាៈ ជំរឿនជន អន្តោប្រវេសន៍ វៀតណាម រស់នៅស្រុកខ្មែរ ជារឿងសំខាន់បំផុត

$
0
0

ក្រសួងមហាផ្ទៃ បានចាប់ផ្តើមជំរឿន ជនអន្តោប្រវេសន៍ វៀតណាម ដែលរស់នៅ លើទឹកដីខ្មែរ ហើយស្នង ការដ្ឋាន នគរបាល តាមបណ្តាខេត្ត មួយចំនួន ក៏ចាប់ផ្តើម ធ្វើការងារនេះ ដោយយកចិត្ត ទុកដាក់ដែរ ដើម្បី រកឲ្យឃើញការពិតថា បច្ចុប្បន្នមានជនជាតិវៀតណាមចំនួនប៉ុន្មាន ។ ដោយហេតុថា កាលពីដើមខែមិថុនា ឆ្នាំ២០១៣សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មាន ប្រសាសន៍ថា ជនជាតិវៀតណាម រស់នៅលើទឹកដី ខ្មែរមានតែប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ ហើយតួ លេខ របស់ក្រសួងមហាផ្ទៃ ក៏បានរកឃើញថា មានជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ មានតែ ប្រមាណ ១០ម៉ឺននាក់ដែរ ។ ចំណែកអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានរកឃើញថា មានជនជាតិ វៀតណាមចន្លោះពី២ទៅ៣លាននាក់ដែលកំពុងរស់នៅ និងកំពុង ប្រកបរបររកស៊ីលើទឹកដីខ្មែរ ដូច្នេះការ ដែលក្រសួងមហាផ្ទៃចាប់ផ្តើមជំរឿនជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ គឺជារឿងសំខាន់ បំផុត ដើម្បី រកឲ្យឃើញតួ លេខពិតប្រាកដ ងាយស្រួលក្នុងការគ្រប់គ្រង ស្របទៅតាមច្បាប់ អន្តោប្រវេសន៍ផងដែរ ។

តាមមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងមហា ផ្ទៃកំពុងសហការគ្នា ដើម្បីស្វែងរកយន្តការគ្រប់ គ្រង ជនបរទេសដែលកំពុងធ្វើការ ក្នុង ប្រទេស កម្ពុជា និងជួយដល់ពលករ ខ្មែរទៅធ្វើការនៅ ក្រៅប្រទេសមុន ពេលដែលកម្ពុជា ធ្វើ សមារណ កម្មបង្កើត សហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ  ២០១៥ខាងមុខ ។ ការបញ្ជាក់របស់មន្រ្តី ជាន់ខ្ពស់ រាជរដ្ឋាភិបាលបានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយស្តីពី “ការគ្រប់ គ្រងទេសន្តរប្រវេសន៍ឲ្យបានល្អប្រសើរ” កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះ បណ្តាល និងស្រាវជ្រាវ ដើម្បី កម្ពុជា ។ ដូច្នេះការជំរឿនជនបរទេសដែលរស់នៅលើទឹកដីខ្មែរជារឿងសំខាន់បំផុត ហើយ ក្នុងនោះជន ជាតិវៀតណាមរស់នៅលើទឹកដីខ្មែរ មានចំនួនច្រើនជាងគេបើប្រៀប ធៀប ជាមួយជាតិសាសន៍ដទៃទៀត ដែលរស់នៅលើទឹកដីខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ ។

តាមរយៈប្រតិបត្តិការ របស់ក្រសួងមហាផ្ទៃក្នុងការជំរឿន ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរ គឺស្នងការ ដ្ឋាន នគរបាលខេត្តពោធិ៍សាត់បានចាប់ផ្តើមការងារនេះ ហើយស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ក៏ចាប់ផ្តើមការងារនេះដូច គ្នាផងដែរ ។ ដូច្នេះមិនយូរទេតួលេខ នៃចំនួនជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ នឹងត្រូវបានរកឃើញយ៉ាងច្បាស់ លាស់ពុំមានភាពស្រពេចស្រពិល ដូចពេលកន្លងមក ទៀត ឡើយ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងស្ថា ប័នពាក់ព័ន្ធដទៃទៀត ងាយស្រួល ក្នុងការគ្រប់គ្រងផងដែរ ។ មិនមែនតែប្រទេសកម្ពុជាទេដែលត្រូវគ្រប់គ្រងជនបរទេស រស់នៅលើទឹកដី របស់ខ្លួនឲ្យបានច្បាស់ លាស់គឺសូម្បីតែសហរដ្ឋអាម៉េរិក និងអូស្រ្តាលីជាដើមសុទ្ធតែអនុវត្តន៍យ៉ាងច្បាស់លាស់តាមច្បាប់អន្តោប្រវេសន៍របស់ខ្លួន ។ មានន័យថា វិធានការរបស់ក្រសួង មហាផ្ទៃក្នុងការជំរឿន ជនជាតិវៀត ណាមរស់នៅលើទឹកដីខ្មែរគឺជារឿង ដ៏សំខាន់បំផុត ដើម្បីចៀសវាងកុំឲ្យ គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលរិះគន់ដល់ រាជរដ្ឋាភិបាល ទាក់ទងទៅនឹងការគ្រប់គ្រង ជនអន្តោប្រវេសន៍តទៅទៀត ។

នៅក្នុងប្រទេសកម្ពុជាគេរកឃើញថា ជនជាតិវៀតណាមភាគច្រើន រស់នៅក្នុងរាជធានីភ្នំពេញ ដូចជាខណ្ឌ ច្បារ អំពៅ ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌ ប្ញស្សីកែវ ជាដើម ចំណែកនៅខេត្តកណ្តាលជនជាតិវៀត ណាមរស់នៅ ស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកកោះធំ ។ នៅខេត្តកំពង់ឆ្នាំងឯណោះវិញ ជន ជាតិវៀតណាមភាគច្រើនរស់ នៅតាមតំបន់មាត់ទន្លេនៃទីរួមខេត្ត និងនៅតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយនៅទីនោះ មានសាលាបង្រៀនភាសាវៀត ណាម និងស្នាក់ការសាខាសមាគមវៀតណាមផងដែរ ។ ដោយឡែកនៅខេត្តពោធិ៍សាត់ ជនជាតិវៀតណាមភាគច្រើន រស់នៅតាមមាត់ស្ទឹង ក្នុងទីរួមខេត្ត នៅតំបន់ កំពង់ហ្លួងនៃស្រុកក្រគរ និងនៅតំបន់រាំងទិល ស្រុកកណ្តៀងជាដើម ហើយ ភាគច្រើនពួកគេប្រកបរបរជា អ្នកនេសាទ ។ រីឯនៅខេត្តសៀមរាបជនជាតិវៀតណាម ភាគច្រើនរស់នៅតំបន់ចុងឃ្នៀស សង្កាត់ចុង ឃ្នៀស ក្រុងសៀមរាបដែលជាតំបន់ជាប់មាត់បឹងទន្លេសាប ហើយក្នុងតំបន់នេះមានវត្តសម្រាប់ ជនជាតិ វៀត ណាមធ្វើបុណ្យទានតាមប្រពៃណីរបស់ខ្លួនទៀតផង ។ លើសនេះទៅទៀតនៅតាម តំបន់ព្រំដែន ក្នុងខេត្តស្វាយរៀងដូច ជាក្រុងបាវិត និងតំបន់ព្រំដែន ក្នុងខេត្តតាកែវដូចជា តំបន់ច្រកភ្នំដិន ជាដើមមាន ជនជាតិវៀតណាមរស់នៅយ៉ាងច្រើន ប៉ុន្តែគេមិនបានដឹងអំពីតួលេខពិតប្រាកដនោះទេ ។

សរុបសេចក្តីមកវិធានការ របស់ក្រសួងមហាផ្ទៃក្នុងការជំរឿនជនជាតិវៀតណាម រស់នៅលើទឹកដីខ្មែរ គឺជាបញ្ហា ដ៏សំខាន់ មានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំង គណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលផងដែរ ហើយមិនយូរទេគេអាចនឹង ដឹងច្បាស់អំពីចំនួនពិតប្រាកដ នៃជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរ ។ ការគ្រប់គ្រងជនបរទេសឲ្យបានត្រឹមត្រូវ តាមច្បាប់អន្តោប្រវេសន៍ គឺជារឿងសំខាន់ណាស់ ព្រោះកម្ពុជា មានច្បាប់សំខាន់ៗចំនួន២ពាក់ព័ន្ធនឹងបញ្ហានេះគឺច្បាប់ អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ។ ជាងនេះទៅទៀត ការដែលស្នងការដ្ឋាននគរបាល តាមបណ្តាខេត្តនានាចាប់ផ្តើមជំ រឿនចំនួន ជនជាតិ វៀត ណាម រស់នៅលើទឹកដីខ្មែរ កំពុងស្ថិតនៅក្រោមការ តាមដានដោយយកចិត្តទុកដាក់ ព្រោះបច្ចុប្បន្ន មិនមានជនជាតិវៀតណាមរស់នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជន នៃបណ្តាខេត្តសំខាន់ៗមួយចំនួន ហើយនៅតាម តំបន់ព្រំដែនក៏មានជនជាតិវៀតណាមរស់នៅច្រើនដែរ ។ វិធានការរបស់ក្រសួងមហាផ្ទៃ នៅពេលនេះមានតម្លៃខ្លាំង ណាស់ដើម្បីរកឲ្យឃើញចំនួនពិតប្រាកដនៃជនបរទេសរស់នៅលើទឹកដីខ្មែរ ជាពិសេសជនជាតិវៀតណាម ហើយ បន្ទាប់ពីនោះការគ្រប់គ្រង នឹងប្រព្រឹត្ត ទៅយ៉ាងប្រសើរជាមិនខាន ៕

រថយន្ត របស់អង្គភាព CMAC បាត់ដំបង បើកធ្លាក់ផ្លូវ ទំនងអ្នកបើកបរ ស្រវឹងស្រា

$
0
0

បាត់ដំបងៈ កាលពីវេលាយប់រំលង អាធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៥៧ ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស របស់អង្គភាពCMAC បាត់ដំបង បើកធ្លាក់ផ្លូវ បានបុកគល់ដើមចាន់គីរី ទប់ជាប់ ស្ទើរក្រឡាប់ ទំនងអ្នក បើកបរស្រវឹងស្រា រួចពួកគាត់បាន សម្រានក្នុងឡានទល់ភ្លឺ លុះព្រលឹមឡើង ទើបរថយន្ត១គ្រឿង ទៀតយកតង់កៅស៊ូមកគ្របទុក បណ្តោះអាសន្នចោល ។

ប្រភពពីកន្លែងកើត ហេតុបានឲ្យដឹងថា កាលពីវេលាយប់រំលង អាធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិបឹងរាំងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានរថយន្ត១គ្រឿងម៉ាកឡង់គ្រីស័រពណ៌ស ត្រូវបានគេដឹងថា ជារថយន្តរបស់អង្គភាពCMACបាត់ដំបង ជិះគ្នា២នាក់បើកបរដោយឈ្មោះ យឹម ពន្លក បានបើកធ្លាក់ផ្លូវខណៈធ្លាក់ផ្លូវ បានបុកគល់ដើមចាន់គីរីទប់ជាប់ ស្ទើរតែក្រឡាប់ ទំនងអ្នកបើកបរប្រហែលស្រវឹងស្រា ក្រោយកើតហេតុហើយ ពួកគេបានសម្រាន ក្នុងឡានទល់ភ្លឺ លុះព្រលឹម ឡើងទើបរថយន្ត១គ្រឿងទៀត របស់អង្គភាពបានយកតង់កៅស៊ូ មកគ្របទុកបណ្តោះ អាសន្នចោលសិន។

ប្រភពពីមន្រ្តីCMACម្នាក់ បានបង្ហើបថា រថយន្តនិងជិះ២នាក់ខាងលើនេះ គឺជាមន្រ្តីក្រុមសុនខហិតមីន ក្នុងអង្គភាពCMACបាត់ដំបង ៕

Viewing all 8042 articles
Browse latest View live




Latest Images