Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស មានសេវាកម្ម រថយន្ត VIP ធ្វើដំណើរពី ភ្នំពេញ ទៅមក បាងកក

$
0
0

ភ្នំពេញៈ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មរថយន្ត VIP 11 កៅអី ពីភ្នំពេញ ទៅមក បាងកក (ប្រទេសថៃ) មានតំលៃសមរម្យ។

ដោយសារកំណើនទេសចរណ៍ មានការកើនឡើងជាលំដាប់ ដូច្នេះដើម្បីសម្រួលដល់មធ្យោបាយ ធ្វើដំណើរដល់អតិថិជន មានភាពងាយស្រួល ឆាប់រហ័ស ទាន់ចិត្ត ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស មានបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ពីភ្នំពេញ ទៅមក ប៉ោយប៉ែត និងទីក្រុងបាងកក (ប្រទេសថៃ) ដោយសេវាកម្មរថយន្តToyota Hiace 2014 ដែលបំពាក់ដោយ ម៉ាស៊ីនត្រជាក់ប្រកប ដោយផាសុកភាព កៅអីអង្គុយធំទូលាយ និងគំលាតសណ្តូកជើងបានវែង។ ចំពោះអតិថិជន ដែលធ្វើដំណើរទៅ បាងកកក្រុមហ៊ុនក៏មានការសម្រួល ដល់អតិថិជនក្នុងការបំពេញ បែបបទ អន្តោប្រវេសន៍ និងវាយត្រាប៉ាស្ព័រ (Stamp on passport) ឆ្លងដែនឆាប់រហ័សផងដែរ។

ក្រុមហ៊ុនក៏មានរៀបចំសេវាកម្មបន្ថែមដូចជាៈ
-ទទួលបញ្ញើ ឥវ៉ាន់ ឆាប់រហ័ស បាងកក - ភ្នំពេញ
-សេវាជូនភ្ញៀវទៅមន្ទីរពេទ្យដោយមានរៀបចំអ្នកបកប្រែជូន
-មានជួលរថយន្ត VIP 11កៅអី ពីភ្នំពេញ ទៅមក បាងកក
-សេវាជូនភ្ញៀវដើរកំសាន្ត (អ្នកបកប្រែជនជាតិខ្មែរ) ព្រមទាំងកក់ផ្ទះសំណាក់ និងសណ្ឋាគារ បញ្ចុះតំលៃពិសេស ដល់អតិថិជនផងដែរ។

ព័ត៌មានលំអិតសូមទំនាក់ទំនងលេខទូរស័ព្ទ៖
-ភ្នំពេញ៖ (855) 17 333 607 / (855) 88 8797 909
-ប៉ោយប៉ែត/រុងក្លឿ៖ លេខខ្មែរ-Khmer (855) 17 666 211 / លេខថៃ-Thai (66)98 7470717
-បាងកក/ប្រាទូណាម៖ 098 7470 718 / 098 7470 719, Grand Watergate Hotel
# 42/29 Petchburi Rd. Petchburi 15 Phayathai Ratchtewee Bangkok 10400, Thailand
-សៀមរាប (Siem Reap)៖ 017 333 581 / 015 95 89 89
-កំពង់សោម (Sihanouk Ville)៖ 017 333 620 / 016 75 43 58
-កោះកុង (Koh Kong)៖ 017 333 580 / 016 55 94 81
-បាត់ដំបង (Battambang)៖ 017 333 572 / 015 893 968
-បន្ទាយមានជ័យ/ស្វាយស៊ីសុផុន (Banteay Meanchey / Svay Sisophon)៖ 017 333 571 / 088 79 94 666
-ហូជីមីញ (Ho Chi Minh)៖ (84) 16 949 99905 / (84) 93 381 4922


ទិញទូរស័ព្ទ Nokia នៅរដូវកាលបុណ្យភ្ជុំបិណ្ឌ និងបវេសនកាលថ្មី បញ្ចុះតម្លៃ២០%

$
0
0

ភ្នំពេញ៖ នៅសល់មិនដល់មួយខែទៀតទេ ពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់ ជាពេលវេលា គួរឲ្យសប្បាយ រីករាយក្នុងការជួបជុំក្រុមគ្រួសារ និងឧទ្ទិសកុសលជូនដូនតានិងញាតិការទាំងឡាយ ។ ជាមួយគ្នានេះដែរ មិនយូរប៉ុន្មាន បវេសនកាលថ្មីនៃឆ្នាំសិក្សា ២០១៤-២០១៥ ក៏នឹងត្រូវចាប់ផ្តើមដែរ វាគឺជាពេលវេលា ដ៏រំភើបក្នុងការជួបជុំ មិត្តរួមថ្នាក់ចាស់ៗសារជាថ្មី និងឡើងថ្នាក់ថ្មី ។

ដើម្បីចូលរួមអបអរសាទរដល់ឱកាសដ៏គួរឲ្យរំភើបចិត្តខាងលើ សាខាក្រុមហ៊ុន Microsoft Mobile OY ( ឬ Nokia Cambodia) បានផ្តួចផ្តើមកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ទៅ 20% សម្រាប់ទូរស័ព្ទដែលប្រើប្រាស់អ៊ិនធឺណិតបាន ដែលក្នុងនោះរួមមានទូរស័ព្ទស៊េរី Lumia, ស៊េរី Nokia X/XL និងស៊េរី Nokia Asha គ្រប់ម៉ូដែលទាំងអស់ ជូនដល់អតិថិជនកម្ពុជា ។

យោងតាមលោក Rahul Karve អគ្គនាយកថ្មីនៃសាខាក្រុមហ៊ុន Microsoft Mobile OY ប្រចាំនៅ កម្ពុជា (Nokia Cambodia) ៖ កម្មវិធីលក់បញ្ចុះតម្លៃនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ ហើយនឹងត្រូវបញ្ចប់ទៅវិញក្នុងរយៈពេលមួយខែ ឬ រហូតដល់ចំនួនដែលបានកំណត់អស់ពីស្តុក ។

លោកបានបន្ថែមថា ក្រៅពីចូលរួមអបអរសាទរភាពរីករាយនៃឱកាសសំខាន់ៗដូចបានរៀបរាប់ខាងលើ កម្មវិធីលក់បញ្ចុះតម្លៃខាងលើនេះ ក៏មានបំណងផ្តល់ធ្វើឲ្យអតិថិជនទូទៅ ក៏ដូចជាសិស្សនិស្សិតឲ្យកាន់តែមានលទ្ធភាពក្នុងការការទិញស្មាតហ្វូន ដែលអាចយកប្រើ ដើម្បីចូលទៅប្រើប្រាស់ អ៊ិនធឺណិត ឬប្រើប្រាស់បណ្តាញសង្គម ដែលកំពុងពេញនិយមដូចជា Facebook ឬប្រើប្រាស់កម្មវិធីផ្សេងៗ ផ្តល់ជូនដោយឥតគិតថ្លៃពី Microsoft ដូចជាកម្មវិធីផ្ទុកឯកសារអនឡាញ OneDrive, កម្មវិធីអ៊ីមែល Outlook.com, កម្មវិធីកំណត់ហេតុ OneNote ជាដើម ដែលកម្មវិធីទាំងនេះ ដើរទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ Windows ក្នុងពេលតែមួយ៕

ក្រសួងមហាផ្ទៃ សហការ ជាមួយ OHCHR ផ្សព្វផ្សាយសិទ្ធិ ពេលចាប់ខ្លួន ឬឃាត់ខ្លួន

$
0
0

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងការិយាល័យ ឧត្ដមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា អំពី «សិទ្ធិ ពេលឃាត់ ខ្លួន និងការប្រើប្រាស់ កម្លាំង » នៅថ្ងៃ សុក្រទី២៩ ខែសីហា ឆ្នាំ២០១៤ ។

កិច្ចពិភាក្សានេះ ធ្វើទ្បើងនៅ សណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដែលផ្ដោតលើខ្លឹមសារ នៃ ប័ណ្ណផ្សព្វ ផ្សាយ អំពី សិទ្ធិពេលចាប់ខ្លួន ឬឃាត់ខ្លួន ។

កិច្ចពិភាក្សានេះ ក៏ជាឱកាស មួយ ដើម្បីបង្ហាញអំពី គោលការណ៍ជាមូលដ្ឋាន របស់អង្គារសហប្រជាជាតិ ស្ដីពី ការប្រើប្រាស់ កម្លាំង និងអាវុធ ដោយ មន្រ្ដី ប្រតិបត្ដិច្បាប់ ក៏ដូចជាក្រមសីលធម៌របស់អង្គការ សហប្រជាជាតិ សម្រាប់មន្រ្ដីប្រតិបត្ដិច្បាប់៕

រញ្ជួយដីកម្រិត ៥,៨ រ៉ិចទ័រ វាយប្រហារក្រុង តាកាណាបេ, ជប៉ុន

$
0
0

ហុងកុង៖ ផ្អែកការស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិត ៥,៨ រ៉ិចទ័រ បានវាយប្រហារតំបន់មួយចម្ងាយ ៥៦គីឡូម៉ែត ភាគខាងកើតក្រុង តាកាណាបេ ប្រទេសជប៉ុន នៅវេលាម៉ោង ៧ និង១៤នាទី ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុងការរញ្ជួយដីនេះដែរ ចំណុចកណ្តាលនៃការរញ្ជួយមានជម្រៅ ២២,២៨ គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានប្រភព ព័ត៌មានណាមួយ បង្ហាញពីចំនួនអ្នកស្លាប់ និងរងរបួស ឫក៏បញ្ជាក់ពីការខូចខាត ទ្រព្យសម្បតិ្តអ្វីឡើយ៕

លិខិតសុំកិច្ច អន្តរាគមន៍ ទៅលោកឧបនាយករដ្ឋមន្រ្តី ស ខេង របស់អង្គការរួមគ្នា ដើម្បីភាព រីកចំរើន

ជនភៀសខ្លួន ២៥០នាក់ ត្រូវសង្គ្រោះពីសមុទ្រ នៃប្រទេសម៉ាល់តា

$
0
0

វ៉ាឡេតា៖ ជនភៀសខ្លួនមួយក្រុម ដែលមានគ្នារហូតដល់ទៅ ២៥០នាក់ ត្រូវបានឆ្មាំការពារ ដែនសមុទ្ររបស់ប្រទេសម៉ាតា សង្គ្រោះចេញពីក្នុងទឹកសមុទ្រ បន្ទាប់ពីទូករបស់ពួកគេបាន លិច កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០១៤។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែសីហា នេះទៀតថា ដំបូង ជនភៀសខ្លួនទាំងនោះ ត្រូវបានសង្គ្រោះដោយនាវាដឹកទំនិញ ហើយក្រោយមកក៏ត្រូវទូក ល្បាតចំនួនពីរគ្រឿង ផ្ទេរពួកគេមកកាន់លើគោកវិញ។ ពួកគេត្រូវបាន អាជ្ញាធរបញ្ជូនមកកាន់ ប្រទេសម៉ាល់តា នៅថ្ងៃដដែល។

គួរបញ្ជាក់ថា ក្រុមជនភៀសខ្លួនខាងលើនេះ គឺជាក្រុមធំជាងគេបង្អស់ ដែលបានធ្វើដំណើរមក កាន់ប្រទេសម៉ាល់តា ក្នុងឆ្នាំនេះ បន្ទាប់ពីពួកគេធ្វើដំណើរគេចចេញពីសង្គ្រាមហែកហួរគ្នា នៅក្នុងប្រទេសលីប៊ី ឆ្លងកាត់សមុទ្រមែឌីទែរ៉ាណេ ដ៏ធំល្វឹងល្វើយរួចមក។ សូមបញ្ជាក់ថា ប្រទេសម៉ាល់តា ជាដែនដីតូចមួយស្ថិតនៅជិតនឹងប្រទេសអ៊ីតាលី៕

យន្ដហោះ យោធា អាម៉េរិក ធ្លាក់នៅរដ្ឋ វឺជីនីញ៉ា

$
0
0

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណអាម៉េរិក បានបញ្ជាក់ថា យន្ដហោះយោធា អាម៉េរិកប្រភេទ F-15C កាល ពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្លាក់នៅជិតវាលចិញ្ចឹមសត្វចៀម នៃរដ្ឋវឺជីនីញ៉ា ក្នុងអំឡុងពេល បំពេញបេសកកម្ម ។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០១៤ នេះដោយ យោង តាមអ្នកនាំយោធា ពាក្យលោក ស្ទេវ វ៉ារ៉ែន បានឲ្យដឹងថា អាកាសនិក និងសាក្សីជាជនស៊ីវិល ដំបូងបាន បញ្ជាក់ឲ្យដឹងពីស្ថានភាពនៅនឹងកន្លែងកើតហេតុ ប៉ុន្ដែ ជីវិតនៃអ្នកបើកបរយន្ដហោះ នៅមិនទាន់បាន ដឹងថា ទៅជាយ៉ាងណានៅឡើយទេ ។

សេចក្ដីថ្លែងការណ៍មួយ ចេញដោយការិយាល័យល្បាតជាតិ បានឲ្យដឹងថា យន្ដហោះ ចម្បាំងមួយ គ្រឿងនេះ បានដាច់ប្រព័ន្ធទាក់ទងវិទ្យុ ខណៈកំពុងប្រតិបត្តិបេសកកម្ម នៅលើជួរភ្នំ ស៊ីណាន់ដាវ ក្នុងរដ្ឋ វឺជីនីញ៉ា ។

ប្រភពខាងលើ បានបន្ដទៀតថា អ្នកបើកយន្ដហោះ បានរាយការណ៍ ពីបញ្ហានៃជើងហោះហើរ របស់ខ្លួន ជាបន្ទាន់ដែរ នៅមុនពេលដាច់ទំនាក់ទំនងវិទ្យុ ។ តាមរបាយការណ៍បឋមមកថា មានផ្សែងខ្មៅងងឹត នៅជុំវិញកន្លែងដែលយន្ដហោះធ្លាក់។ ក្រុមអ្នកពង្រឹងច្បាប់ក្នុងស្រុក បានមកដល់កន្លែងកើតហេតុ និងបានធ្វើការបញ្ជាក់ពី ករណីធ្លាក់របស់យន្ដហោះនេះដែរ ៕

លោក ស ខេង នឹងចាត់វិធានការ ទៅលើក្រុមបាតុករ គប់ពងមាន់ ចូលស្ថានទូត សិង្ហបុរី

$
0
0

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចាត់វិធានការយ៉ាងតឹងរឹង ទៅ លើក្រុមបាតុករ ដែលបានគប់ពងមាន់ ចូលក្នុងស្ថានទូតសិង្ហបុរី ប្រចាំរាជធានីភ្នំពេញ ។

លោក ខៀវ សុភ័គ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៤ថា លោកឧបនាយករដ្ឋមន្រ្តី ស ខេង នឹងធ្វើការត្រួតពិនិត្យ ហើយចាត់វិធានការ ទៅ អ្នកតវ៉ាម្នាក់ បានគប់ពងមាន់ ជាច្រើនគ្រាប់ទៅលើកន្លែងត្រួតពិនិត្យ និងទ្វារធំចូលក្នុងស្ថានទូត កាលពី ថ្ងៃទី២៨ ខែសីហា ជាប់ពាក់ព័ន្ធ ទៅនឹងរបាយការណ៍ ដែលបានចេញផ្សាយទាក់ទង នឹងជម្លោះ ពាណិជ្ជកម្ម រវាងក្រុមហ៊ុន D’Lotus Development Company/HLH Group និង ក្រុមហ៊ុន Shukaku Inc ។

លោកបានបញ្ជាក់ថា «យើងធ្វើការស៊ើបអង្កេត ឲ្យបានច្បាស់លាស់ ជាមុនសិន ដើម្បីចាត់វិធានការ តាមក្រោយ »។

លោកបន្តថា បន្ទាប់ពីមានការបញ្ហានេះកើតឡើងមក ខាងមន្រ្តីស្ថានទូតសិង្ហបុរី បានដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរមូលដ្ឋានផងដែរ ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២0១៤ ស្ថានទូតសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹង ការគប់ពងមាន់ ក្នុងនោះបង្ហាញថា រដ្ឋាភិបាលសិង្ហបុរី គ្មានតួនាទីណាមួយត្រូវលើកឡើង ពីភាពស្រប ច្បាប់ នៃរបាយការណ៍ជម្លោះ ពាណិជ្ជកម្មនេះដែរ។ “ទោះជាបែបនេះក្តី តួនាទីរបស់រដ្ឋាភិបាលសិង្ហបុរី គឺថា រាល់ក្រុមហ៊ុន និងបុគ្គលទាំងអស់របស់យើង ដែលកំពុងតែធ្វើពាណិជ្ជកម្ម ក្រៅប្រទេស គួរតែ អនុវត្តទៅតាមច្បាប់ នៃបណ្តាប្រទេស ដែលពួកគេកំពុងធ្វើប្រតិបត្តិការនោះ”។

សេចក្តីថ្លែងការណ៍បន្តថា “ស្ថានទូតចាត់ទុកទង្វើខាងលើនេះ ជាសកម្មភាព បំផ្លាញទ្រព្យសម្បត្តិឯកជន ដែលមិនអាចទទួលយកបានឡើយ ៕


ជំងឺអ៊ីបូឡា វាយលុកដល់ប្រទេស សេណេហ្គាល់ហើយ

$
0
0

ដាកា៖ ប្រទេស សេណាហ្គាល់ ដែលជារដ្ឋមួយស្ថិតក្នុងចំណោមប្រទេសនៅអាហ្វ្រិកខាងលិច បានក្លាយជាប្រទេសទីប្រាំហើយ ដែលមេរោគអ៊ីបូឡា ក៏កាចសាហាវនេះ វាយលុកទៅដល់កាលពីថ្ងៃសុក្រ ខណៈនៅប្រទេស ហ្គីណេ ដែលមានអ្នកស្លាប់ច្រើន ដោយសារតែជំងឺនេះ ក៏បានកើតឡើងនូវកុប្បកម្ម តវ៉ាផងដែរពាក់ព័ន្ធ នឹងករណីឆ្លងនេះ។

យោងតាមសារព័ត៌មាន GMA News ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០១៤ថា ការស្លាប់ដែលបណ្តាល មកពីជំងឺអ៊ីបូឡានេះ បានធ្វើឲ្យរដ្ឋាភិបាល ប្រទេសមួយចំនួន អំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ប្រឹងប្រែងដើម្បី បញ្ឈប់នៃការរីករាលដាលនៃជំងឺនេះ។
ពាក់ព័ន្ធនឹងជំងឺអ៊ីបូឡា យ៉ាងហោចណាស់ មានមនុស្សចំនួន ១.៥៥០នាក់ហើយបានស្លាប់ និងច្រើនជាង ៣.០០០នាក់ទៀតបានឆ្លង ចាប់តំាងពីវាបានផ្ទុះឡើង ចេញពីតំបន់ព្រៃដាច់ស្រយាលមួយ ស្ថិតនៅភាគអាគ្នេយ៍ប្រទេស ហ្គីណេ កាលពីខែមីនា ហើយក៏បានរីករាលដាល យ៉ាងឆាប់រហ័សចូលទៅប្រទេសជិតខាង រួមមាន ប្រទេស លីបេរីយ៉ា និងប្រទេស សេរ៉ាឡេអូនជាដើម។

ចំណែកអង្គការសុខភាពពិភពលោកវិញ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានព្រមានថា តួលេខពិតប្រាកដ អំពីករណីឆ្លងជំងឺអ៊ីបូឡា អាចនឹងកើនឡើងខ្ពស់ ជាងមុនបួនផង គឺមានចំនួនសរុប ២០.០០០នាក់ មុនពេលការផ្ទុះឡើងនៃជំងឺនេះបញ្ចប់។

ដោយឡែកនៅទីក្រុង សឺរ៉េកូ ប្រទេស ហ្គីណេ ឯណោះវិញ កាលពីយប់ថ្ងៃព្រហស្បតិ៍ ក៏មានការផ្ទុះកុប្បកម្មឡើងផងដែរ បន្ទាប់ពីលេចឭពាក្យចចាមអារ៉ាមដែលថា មានបុគ្គលិកសុខាភិបាលឆ្លងជំងឺអ៊ីបូឡានេះ។

កុប្បកម្មនោះគឺមានក្រុមយុវជនមួយក្រុម មានទំាងដំបង និងកាំបិទ បាននាំគ្នាដាក់ប៉ារាស់បិទផ្លូវឆ្លងកាត់ភាគខាងត្បូងក្រុង កាលពីថ្ងៃព្រហស្បតិ៍ ហើយបានគម្រាម វាយប្រហារមន្ទីរពេទ្យ មុនពេលដែលកងកម្លំាងសន្តិសុខស្តារភាពប្រក្រតីឡើងវិញ៕

និស្សិតអ៊ីរ៉ង់ ត្រូវបញ្ជាឱ្យចាកចេញ ពីប្រទេសន័រវែស ដោយសាររឿងនុយក្លេអ៊ែរ

$
0
0

អូស្លូ៖ យោងតាមសេចក្ដីរាយការណ៍ពីកាសែតន័រវែស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កញ្ញា ហាមីឌី កាហ្វាស ជានិស្សិតជនជាតិអ៊ីរ៉ង់ ដែលបានសិក្សានៅក្នុងប្រទេសន័រវែស សម្រាប់ ឆ្នាំសិក្សាមូលដ្ឋាន នឹងត្រូវចាកចេញពីប្រទេសន័រវែស មុនថ្ងៃទី១៥ ខែកញ្ញា បន្ទាប់ពីសំណុំ បែបបទរបស់នាង សម្រាប់ការបន្តទិដ្ឋាការថ្មី ត្រូវបានគេបដិសេធ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងទៀត ថា កញ្ញា ហាមីឌី រួមជាមួយនឹងនិស្សិតអ៊ីរ៉ង់ថ្នាក់ អនុបណ្ឌិត និងបណ្ឌិតជាច្រើនផ្សេងទៀត ដែលកំពុងសិក្សានៅ សាកលវិទ្យាល័យន័រវែសផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (NTNU) បានជួបប្រទះបញ្ហា ជាមួយនឹងការពន្យាទិដ្ឋាការ។

ភ្នាក់ងារសន្តិសុខន័រវែស ហៅកាត់ថា PST មានការព្រួយបារម្ភថា សិស្សនិសិ្សត ដែលទទួល បាននូវចំណេះ ដឹងពីការសិក្សារបស់ខ្លួន នៅក្នុងប្រទេសន័រវែស អាចនឹងត្រូវប្រើចំណេះដឹង នេះដើម្បីបង្កើតអាវុធ នុយក្លេអ៊ែរ។ កញ្ញា ហាមីឌី ត្រូវបានគេដកស្រង់សម្ដីរបស់នាងថា “នេះ ជារឿងចម្លែកណាស់ចំពោះខ្ញុំ ខ្ញុំគ្រាន់តែជាសិស្សធម្មតាម្នាក់ ហើយខ្ញុំមិនបានធ្វើអ្វីខុសទេ”។

កាលពីក្នុងខែមិថុនា បាតុកម្មមួយ ត្រូវបានធ្វើឡើងក្នុងការគាំទ្រដល់និស្សិតមកពីប្រទេសអ៊ីរ៉ង់ ដែលមានអ្នកចូលរួមប្រហែលជា ១៣០នាក់ នៅក្នុងទីក្រុង ទ្រុនឌៀមដែលជាទីក្រុង ឆ្នេរសមុទ្រ នៅភាគកណ្តាលប្រទេសន័រវែស ដែលជាទីតាំងរបស់សាកលវិទ្យាល័យ NTNU ។ ខណៈពេលនេះសិស្ស និសិ្សតជនជាតិអ៊ីរ៉ង់ ដែលបាននឹងកំពុង សិក្សានៅទីនោះត្រូវបាន បណ្ដេញចេញ ទាំងអស់៕

រថយន្តដឹក កម្មកបុកជាមួយ រថយន្តដឹកឥវ៉ាន់ រងរបួសធ្ងន់ស្រាល ៣៩នាក់

$
0
0

កណ្តាល៖ រថយន្តហ៊ីយ៉ានដាយ ពីរគ្រឿងបើកបរច្រាសទិសគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យកម្មករ កម្មការិនីជិះលើរថយន្តរងរបួសធ្ងន់ស្រាល ៣៩នាក់ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៦និង៤៨នាទី ព្រឹកថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៤ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៣និង៣៤ ភូមិក្រាំងឈើនៀង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវពាក់លេខ ភ្នំពេញ 3A-2492 បើកបរដោយឈ្មោះ វ៉ាត សុភ័ស ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ជារថយន្តដឹកកម្មករ កម្មការិនី ចំណែក រថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ានដាយ ពណ៌សរពាក់លេខ ភ្នំពេញ 3C-0336 បើកបរដោយឈ្មោះ ណាន់  សុភា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ជារថយន្តដឹកឥវ៉ាន់ អ្នកបើកបរពុំមានរងរបួសនោះទេ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ រថយន្តដឹកម្មករ កម្មការិនីទៅកាន់រោងចក្រក្នុងទិសដៅពីត្បូង ទៅជើង ដោយសារតែបើកបរ លឿនពេក លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុកជាមួយរថយន្ត ដឹកឥវ៉ាន់យ៉ាងពេញទំហឹង បណ្តាលឲ្យកម្មករ កម្មការិនីនៅលើរថយន្តនោះ រងរបួស ៣៩នាក់ក្នុងនោះធ្ងន់ធ្ងរម្នាក់ ចំណែកឯអ្នកបើកបររថយន្តទាំងពីរគ្រឿង គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ត្រូវបាននគរបាល ស្រុកកណ្តាលស្ទឹង ចុះទៅអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទាំងអស់ យកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់ ចំណែក វត្ថុតាង ទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកជា បណ្តោះអាសន្ន ដើម្បីចាំដោះស្រាយគ្នាជាក្រោយ ។

នគរបាលបានបន្ថែមថា អ្នករងរបួសទាំងអស់មានមួយចំនួន ត្រូវបានក្រុមគ្រួសារដឹក តាមរយៈម៉ូតូយកកាន់ លំនៅដ្ឋានផងដែរ ៕

ក្រសួងធនធានទឹក ជូនដំណឹងបន្ថែមពី ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់

លទ្ធផលប្រឡង បាក់ឌុប តាមបណ្តាខេត្ត

$
0
0

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តក្រចេះ ១.៥២៨នាក់ ជាប់ចំនួន ៤៧៧នាក់ ក្នុងនោះស្រីចំនួន ២៩៩នាក់ ចុចទីនេះមើលលទ្ធផលលំអិត
- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តមណ្ឌលគិរី ១៩១នាក់ ជាប់ចំនួន ៤៥នាក់ ក្នុងនោះស្រីចំនួន ២៧នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ ៨៣៧នាក់ ជាប់ចំនួន ២៣៧នាក់ ក្នុងនោះស្រីចំនួន ៩១នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកែប ២៨៦នាក់ ជាប់ចំនួន ៨៨នាក់ ក្នុងនោះស្រីចំនួន ៤០នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកំពង់ស្ពឺ ៣.៤៨០នាក់ ជាប់ចំនួន ៥៨០នាក់ ក្នុងនោះស្រីចំនួន ២៩៤នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តបាត់ដំបង ៥.៥៧៣នាក់ ជាប់ចំនួន ១.០៧៩នាក់ ក្នុងនោះស្រីចំនួន ៥៨៩នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តព្រះសីហនុ ១.៦៤៣នាក់ ជាប់ចំនួន ៣១០នាក់ ក្នុងនោះស្រីចំនួន ១៦៦នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តសៀមរាប ៥.៥៦៤នាក់ ជាប់ចំនួន ១.៥១៦នាក់ ក្នុងនោះស្រីចំនួន ៨៥៥នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តរតនគិរី ៦៣១នាក់ ជាប់ចំនួន ១៥១នាក់ ក្នុងនោះស្រីចំនួន ៦៣នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តព្រះវិហារ ១.១៦១នាក់ ជាប់ចំនួន ៤៥៤នាក់ ក្នុងនោះស្រីចំនួន ២៤៧នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តស្វាយរៀង ៣.០៤៨នាក់ ជាប់ចំនួន ៨៩០នាក់ ក្នុងនោះស្រីចំនួន ៣៧២នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តព្រៃវែង ៥.៣២៦នាក់ ជាប់ចំនួន ១.១៥១នាក់ ក្នុងនោះស្រីចំនួន ៥៥៦នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកំពង់ចាម ៨.៥០៧នាក់ ជាប់ចំនួន ២.១១៤នាក់ ក្នុងនោះស្រីចំនួន ១.១៥២នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តស្ទឹងត្រែង ៧១៨នាក់ ជាប់ចំនួន ១៤៤នាក់ ក្នុងនោះស្រីចំនួន ៧០នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកំពត ៤.៣១៧នាក់ ជាប់ចំនួន ១.០៩៨នាក់ ក្នុងនោះស្រីចំនួន ៥៥៤នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ៣.៣២៤នាក់ ជាប់ចំនួន ៧២០នាក់ ក្នុងនោះស្រីចំនួន ៤០៨នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តតាកែវ ៨.២៦១នាក់ ជាប់ចំនួន ២.១១៥នាក់ ក្នុងនោះស្រីចំនួន ១.០២៧នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកោះកុង ៨១៩នាក់ ជាប់ចំនួន ១៨៣នាក់ ក្នុងនោះស្រីចំនួន ៩១នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកំពង់ឆ្នាំង ៣.០៨៧នាក់ ជាប់ចំនួន ៨២៤នាក់ ក្នុងនោះស្រីចំនួន ៤៣៦នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តកំពង់ធំ ៣.៦០៩នាក់ ជាប់ចំនួន ៩១៦នាក់ ក្នុងនោះស្រីចំនួន ៥០៤នាក់ ចុចទីនេះមើលលទ្ធផលលំអិត

- បេក្ខជនប្រឡងបាក់ឌុបនៅខេត្តពោធិ៍សាត់ ២.២៤៥នាក់ ជាប់ចំនួន ៥៥០នាក់ ក្នុងនោះស្រីចំនួន ៣០៤នាក់ ចុចទីនេះមើលលទ្ធផលលំអិត

កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ឆក់ខ្សែកម្នាក់ ក្រោយពីធ្វើសកម្មភាព

$
0
0

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ  បានឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ពីស្រ្តីថ្មើជើងម្នាក់ កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅតាម បណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ លោកថោង ពិសិដ្ឋ បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ ខែ្សកជនរងគ្រោះ ហើយកម្លាំងរបស់លោឃាត់ខ្លួនបាន មានឈ្មោះផល សកណា ហៅអាជ្រូក ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌ ប្ញស្សីកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះវាំង គឹមអឿន ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរដើរលក់នំ បុ័ង ស្នាក់នៅផ្ទះលេខ២២បេ ផ្លូវណតប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មេបញ្ជាការ អាវុធហត្ថ ខណ្ឌដូនពេញ បានបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះគាត់ ដើរ ថ្មើរជើង តាមផ្លូវលេខ១១៨ លុះមកដល់កែងផ្លូវនរោត្តម ស្រាប់តែមានជនសង្ស័យម្នាក់ ដែលជិះម៉ូតូយ៉ាវមហាស៊ីរ៉ូស ពាក់ស្លាកលេខ ភ្នំពេញ 1AP-3122 បើកមកឆក់យកខ្សែក របស់ជនរងគ្រោះ បានសម្រេចហើយព្យាយាមបើករត់ គេចពេលនោះ ជនរងគ្រោះបានស្រែកឆោឡោចោរៗ ខណៈ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្នុងមូលដ្ឋាន ឃើញដូច្នេះក៏បើកម៉ូតូដេញតាមកិតៗ ធ្វើឲ្យជនសង្ស័យភ័យក៏ផ្តួលម៉ូតូចោលរត់ចូលទៅពួន សម្ងំនៅក្នុងបន្ទប់ ផ្ទះបើកហ្គេមមួយកន្លែង ដោយទម្លាក់ខ្សែក នៅក្នុងចានបង្គន់ក៏ត្រូវបានកម្លាំងរកឃើញវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន នៅទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការបន្ត ៕

ក្រសួងអប់រំ នឹងផ្សព្វផ្សាយ គោលនយោបាយ ការគាំពារ និងអភិវឌ្ឍន៍ កុមារតូច

$
0
0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡានឹ ងប្រកាសផ្សព្វផ្សាយជាផ្លូវការ គោលនយោបាយជាតិ និង ផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាស្ថានជាតិអប់រំ ក្រោយអធិបតីភាព សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ បានឲ្យដឹងថា គណៈកម្មាធិការជាតិ គាំពារនិងអភិវឌ្ឍន៍កុមារតូច នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិ គាំពារ និងអភិវឌ្ឍន៍កុមាការតូច នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៤ នៅវិទ្យាស្ថានអប់រំ។ ពិធីនេះនឹងមានការអញ្ជើញចូលរូម ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត តំណាងមន្ទីរ ពាក់ព័ន្ធរាជធានី ខេត្តមន្រ្តីជំនាញនិងដៃគូអភិវឌ្ឍនានា។

ប្រទេសកម្ពុជា ជាប្រទេសដំបូងគេ ក្នុងចំណោមប្រទេសនៃសមាគមអាស៊ាន ដែលបានរៀបចំគោលនយោបាយជាតិ និង ផែនការសកម្មភាពជាតិស្តីពីកុមារតូច។ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ចាប់ពី កំណើតដល់អាយុក្រោម៦ឆ្នាំ តាមរយៈអន្តរាគមន៍បែបពហុវិស័យលើការអប់រំ សុខភាព អាហារូបត្ថម្ភ អនាម័យ រូមជាមួយនិង ការអប់រំមាតា បិតា។ គោលនយោបាយជាតិស្តីពី ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១០ ហើយផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ ២០១៤-២០១៨ ខែកុម្ភៈ ឆ្នាំ២០១០ ហើយផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូចឆ្នាំ ២០១៤-២០១៨ ត្រូវបានរៀបចំឡើង ដើម្បីប្រែក្លាយគោលនយោបាយនេះ ឲ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។

បន្ទាប់ពីការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការ គាំពារនិងអភិវឌ្ឍន៍កុមារតូចនេះ ដោយក្រសួងសង្ឃឹមថា គ្រប់តួអង្គដែលពាក់ព័ន្ធខាងក្រោម នឹងអនុវតត្តតួនាទី ភារកិច្ចរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព។

ក្នុងនោះក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាលដោយផ្តល់សេវាគាំពារ និងអភិវឌ្ឍន៍កុមារតូចពហុវិស័យបញ្ជូលគ្នា ដោយ ប្រើប្រាស់ប្រព័ន្ធ និងយន្តការដែលមានស្រាប់។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចូលរូមនិងគាំទ្រការងារ និងអភិវឌ្ឍន៍ កុមារតូចនៅថ្នាក់រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់។

ចំពោះមាតាបី និង អណាព្យាបាល ដោយបំបៅកូនដោយទឹកដោះម្តាយ ផ្តល់អហារូបត្ថម្ភនិងអនាម័យសមស្រប ផ្តល់ការ ភ្ញោចទាន់ពេលវេលា ចុះសំបុត្រកំណើតឲ្យកូន និងបញ្ជូនកូនទៅរៀននៅសាលាមត្តេយ្យសិក្សា។ ដោយឡែកសំរាប់ដៃគូ អភិវឌ្ឍន៍ និងវិស័យឯកជន ដោយបង្កើនភាពជាដៃគូ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើការគាំពារ និង អភិវឌ្ឍន៍កុមារតូចពហុវិស័យបញ្ជូលគ្នា៕

Photo by DAP-News


ប្រជាពលរដ្ឋ មកពី៤ភូមិ ក្នុងខណ្ឌច្បារអំពៅ ផ្ទុះការតវ៉ា រឿងឈ្មួញបូមខ្សាច់

$
0
0

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង ១០០ គ្រួសារ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នេះ មកពីភូមិចំនួន៤ ក្នុង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បាននាំគ្នាតវ៉ា ពាក់ព័ន្ធទៅនឹងអាជីវកម្មបូមខ្សាច់ មួយកន្លែង នៅតាមដង ទន្លេមេគង្គក្រោម ដោយប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងធនធានទឹក បិទអាជីវកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏មានការដុតកង់ឡាន នៅកន្លែងកើតហេតុ ហើយអាជ្ញាធរ ក៏បានចុះទៅជួយ អន្តរាគមន៍សម្របសម្រួល ដល់ប្រជាពលរដ្ឋ លទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ក្រោយមានការតវ៉ា របស់ប្រជាពលរដ្ឋ អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្រ្ត បានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ហើយបានប្រាប់ប្រជាពលរដ្ឋថា ក្រុមហ៊ុនមានច្បាប់បូមខ្សាច់ ត្រឹមត្រូវ មិនមែនស្ថិតក្នុងខណ្ឌច្បារអំពៅទេ គឺស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ឯណោះទេ ៕ 

អ្នកភូមិ មានជម្លោះជាមួយ ក្រុមហ៊ុន លីយ៉ុងផាត់ ដើរចែកញ្ញាតិ ដល់អ្នកដំណើរ

$
0
0

កោះកុង ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ម៉ោង៨ព្រឹក ប្រជាពលរដ្ឋ ៣ភូមិ ភូមិឈូក ភូមជីខ ភូមិព្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានឈរចែកញ្ញាតិតាមបណ្តោយ ផ្លូវជាតិលេខ៤៨ នៅចំណុចព្រំប្រទល់ភូមិឈូក និងភូមិជីខ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុងផាត់ ដើម្បីទាមទារចង់បានដីចំការ និងទាមទារសំណង ខូចខាតកន្លងមក។

លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួល ឲ្យសមាគមអាដហុកបានឲ្យដឹងថា អ្នកភូមិមានជម្លោះនាំគ្នា ដើរចាយញត្តិដល់ដំណើរ នៅបណ្តោយផ្លូវជាតិលេខ ៤៨ ដើម្បីឲ្យពួកគេបានដឹងពីទុក្ខលំបាក របស់ពួកគេ ដែលបាត់បង់ដី ។

ក្រុមអ្នកភូមិ បានលើកឡើងថា ពួកគេទាំងអស់គ្នាចំនួន ២០០គ្រួសារ គឺជាបាត់បង់ដីធ្លីចំនួន 1365707 ហិកតា ដែលក្រុមហ៊ុនស្ករអំពៅ បានរំលោភយកចាប់ពីឆ្នាំ ២០០៦ រហូតមកទល់នឹងពេលនេះ ៕

អធិការក្រុង ឃាត់ខ្លួន អ្នកចែកចាយ ថ្នាំញៀន និងប្រើប្រាស់បាន ៤នាក់

$
0
0

កោះកុង ៖ អធិការក្រុងខេមរភូមិន្ទ បានចុះប្រតិបត្ដិការ ទីតាំងចែកចាយថ្នាំញៀនមួយកន្លែង រឹបអូសបាន ថ្នាំញៀន។

ប្រភេទម៉ាទឹកកក ចំនួន ២១កញ្ចប់តូច និងមនុស្សចំនួន ៤នាក់ស្រីម្នាក់ ប្រុស៣នាក់។ ប្រតិបត្ដិការនេះត្រូវ ធ្វើឡើងនៅវេលាម៉ោង ៤និង១០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្ទះសំណាក់ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិ ខេត្ដកោះកុង ។

ការចុះប្រតិបត្ដិការ ទៅលើទីតាំងចែកចាយថ្នាំញៀននេះ មានការដឹកនាំដោយ លោក មីន រស្មី អធិការរងក្រុង ខេមរភូមិន្ទ ព្រមទាំងមន្ដ្រីនៅក្រោមឱវាទជាច្រើនរូប។

ជនសង្ស័យទាំង ៤នាក់នោះ មានឈ្មោះ ១- ឈ្មោះ កែវ សុភ័ក្ភ្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ២- ឈ្មោះកុល វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ  មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ៣- ឈ្មោះ កាន់ ប៊ុនណា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ មានជ័យ ក្រុងខេមរភូមិន្ទ។ ៤- ឈ្មោះ ងន់ ស្រីភ័ស្ស ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅស្រុកថ្មបាំង ខេត្ដ កោះកុង ។ វត្ថុតាំងដែលសម្ថតិកិច្ចរឹបអូសបានមាន ម៉ាទឹកកក ចំនួន ២១កញ្ចប់តូច ទូរស័ព្ទដៃចំនួន៣គ្រឿង។

លោក មីន រស្មី អធិការរងក្រុងបានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា នេះថា  ដោយអនុវត្ដទៅតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃ និង ក្រោមការដឹកនាំផ្ទាល់របស់ លោក សំ ឃិតវៀន ស្នងការនគរបាលខេត្ដ ដើម្បីការពារ ភូមិ-ឃុំមាន សុវត្ដិភាព ជូនប្រជាពលរដ្ឋនៅគ្រប់ មូលដ្ឋាន ឱ្យមានសុវត្ដិភាពស្ថេរភាពល្អជូនគាត់ ។ ពីព្រោះគ្រឿងញៀននេះ ដែលធ្វើឱ្យសង្គមយើងស្អប់ខ្ពើមបំផុត ដែលធ្វើយុវវ័យមួយចំនួន បាត់បង់នូវ សីលធម៌នៅក្នុងសង្គម ភ្លេចការសិក្សា ភ្លេចទាំងទោសពៃ ប្រពៃណីខ្មែរ ទៀតផង។

លោក មីន រស្មី បានបន្ដថា អ្វីដែលសំខាន់នោះ ឱ្យតែលោកទទួលបានព័ត៌មានភ្លាម ពីប្រជាពលរដ្ឋ នៅគ្រប់ មជ្ឈដ្ឋានបានជូនដំណឹង មកលោកដែលគាត់ជួបនៅបញ្ហាណាមួយក្នុងភូមិ លោកនឹង ទៅដល់ទីនោះភ្លាម មិនថាយប់ឬថ្ងៃឡើយ ព្រោះនេះជាតួនាទីរបស់សម្ថតិកិច្ច ដោយមិនគិតពី ការលំបាក ឬនឿយហត់ឡើយ ធ្វើយ៉ាងណាឱ្យតែប្រជាពលរដ្ឋ មានសេចក្ដីសុខ ហើយឱ្យយុវវ័យ ជៀសឱ្យផុតពីគ្រឿងញៀន។ ហើយចំពោះ ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង សម្ថតិកិច្ចនឹងកំពុង កសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ដ ដើម្បីចាត់ការបន្ដ ទៅតាមនិតិវិធីច្បាប់ ដែលជនខាងលើនេះប្រព្រឹត្ដ ៕

ពិសេសសម្រាប់ សុខភាព ជាមួយនឹងដបទឹក ថាមពលណាណូ និងទឹករ៉ែ អាល់កាម៉ីន92 ប្រភេទ

$
0
0

បញ្ហាកង្វះជាតិទឹក ជាបញ្ហាចំបងមួយតែងតែ កើតមានឡើងជាមួយ នឹងមនុស្សគ្រប់រូប ដូច្នេះ ក្រុមហ៊ុន ធៀនស៍បាននាំចូលនូវផលិតផលថ្មី គឺដបទឹកថាមពល ណាណូ និងទឹករ៉ែអាល់កាម៉ីន សម្រាប់កាត់បន្ថយ ជម្ងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ក្នុងរាងកាយរបស់យើង។
ព័ត៌មានលម្អិតសូមចុចមើលរូបភាពខាងក្រោម ឬទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

គណៈកម្មាធិការ រៀបចំបុណ្យជាតិ ណែនាំភាគីពាក់ព័ន្ធ រៀបចំគោរព វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ឆ្នាំ

$
0
0

ភ្នំពេញ៖ ដើម្បីតបស្នង ព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាល របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ គណៈកម្មាធិការ ជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ បានដាក់ចេញផែនការណែនាំនូវចំណុចមួយចំនួន ក្នុងការរៀបចំគោរព វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ឆ្នាំ។

យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ចេញផ្សាយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី-ខេត្តនិងប្រជាពលរដ្ឋ ទូទាំងប្រទេសនឹង ប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋគម្រប់ខួប ២ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ខាងមុខ ។

ផែនការណែនាំមានដូចជា ក្រសួងព្រះបរមរាជវាំង ត្រូវចាត់វិធានការពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋ តាមប្រពៃណីសាសនា ជាតិ និងតាមការសព្វ ព្រះរាជហឫទ័យរបស់ ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រី , គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ត្រូវរៀបចំកម្មវិធីជូន ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញ អញ្ជើញទៅ គោរពព្រះវិញ្ញាក្ខន្ធ ព្រះបរមរនកោដ្ឋ នៅព្រះបរមរូប ព្រះបរមរតន កោដ្ឋ នាមណ្ឌលសួន ច្បារខាងកើត វិមានឯករាជ្យ , រាជធានីភ្នំពេញ និងខេត្ត ត្រូវដាក់តាំង ព្រះឆាយា ល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អ ទង់ជាតិ ទង់ក្អែប បដាពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុនឯកជន សាលារៀន និងបំផុសប្រជារាស្រ្ត ឲ្យដាក់ទង់ជាតិគ្រប់គេហដ្ឋាន ដើម្បី ឲ្យស័ក្តិសមជាពិធីដ៏ឧត្តុងឧត្តម។ ក្រសួងធម្មកា និងសាសនា ណែនាំគ្រប់វត្តអារាម មណ្ឌលវិបស្សនា និងអាស្រម រៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះករុណា ព្រះបរមរតនកោដ្ឋ , ក្រសួងព័ត៌មានចាត់តាំងរៀបចំ កម្មវិធីផ្សាយឲ្យ បានទូលំទូលាយ តាមទូរទស្សន៍ និងវិទ្យុ , ក្រសួងការបរទេស ណែនាំគ្រប់ស្ថានទូត អគ្គរាជទូត និងស្ថានកុង ស៊ុលនៅកម្ពុជាប្រចាំក្រៅប្រទេស ឲ្យប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ , ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច ត្រូវរៀបចំដោះស្រាយថវិកា សម្រាប់បម្រើការរៀបចំពិធីគោរព ព្រះករុណា ព្រះបរមរតនកោដ្ឋ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួល ព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»៕

Viewing all 8042 articles
Browse latest View live




Latest Images