Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ផ្សារស្រុកកោះធំ តម្លៃ២៨ម៉ឺនដុល្លារ បើកឲ្យប្រជាពលរដ្ឋ លក់ដូរហើយ

$
0
0

កណ្តាល៖ ផ្សារស្រុកកោះធំ ដែលជួបគ្រោះអគ្គិភ័យ ឆាបឆេះគ្មានសល់កាលពីដើមឆ្នាំ២០១៣នោះ នៅព្រឹកថ្ងៃ នេះ បានបើកឲ្យប្រជាពលរដ្ឋ និងអាជីវករបន្តការលក់ដូរឡើងវិញហើយ បន្ទាប់ពីការសាងសង់បានរួចរាល់ជាស្ថា ពរ ដោយចំណាយថវិកាប្រមាណ ២៨ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីសម្ពោធបើកឲ្យដំណើរការផ្សារកោះធំនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៤នេះ មានការអញ្ជើញចូល រួមជាអធិបតីដោយ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយស្រុកកោះធំ។ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីលោក ឈុន ស៊ីរុន សមាជិកសភាគណ បក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល, លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល, លោក ម៉ៅ ភិរុណ ប្រ ធានក្រុមប្រឹក្សាខេត្តកណ្តាល រួមជាមួយអាជីវករ និងប្រជាពលរដ្ឋនៅជុំវិញផ្សារជាច្រើនផ្សេងទៀត។

យោងតាមរបាយការណ៍របស់ លោក ចាន់ សុខុម អភិបាលស្រុកកោះធំ បានឲ្យដឹងថា ផ្សារកោះធំនេះ មានទំហំ ៥១,៧០ម៉ែត្រ ទទឹង ២៨ម៉ែត្រ មានតូបចំនួន ២៤៤។ ផ្សារបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៣ ហើយបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែសីហា ចំណាយថវិកា ២៨ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសាងសង់ផ្សារ ដែលបានខិតខំបំ ពេញភារកិច្ចអស់កម្លាំងកាយចិត្តរហូតសម្រេចសមិទ្ធផល ដ៏មានសារៈបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋទូទាំង ស្រុកកោះធំ។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ជូនប្រជាអាជីវករថា ផ្សារស្រុកកោះធំ គឺចំណងដៃពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងទឹកចិត្ត និងថវិកា។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានរំលឹកថា នៅក្រោយជួបគ្រោះអគ្គិភ័យភ្លាមៗ កាលពីដើមឆ្នាំ២០១៣ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាឲ្យរូបលោក និងក្រុមការងារ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យជួយដល់ប្រ ជាពលរដ្ឋ និងចាត់ចែងសាងសង់ផ្សារនេះឡើងវិញភ្លាមៗផងដែរ ដោយមិនតម្រូវឲ្យអាជីវករចំណាយប្រាក់នោះ ឡើយ។ ចំណុចនេះ គ៏បានបង្ហាញជាក់ច្បាស់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានយក ចិត្តខ្លាំង លើសុខទុក្ខ ផលលំបាក និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបន្តថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បាននិង ខិតខំ គិតគូរ និងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍន៍ជីវភាពរបស់ប្រជាពលរដ្ឋឲ្យរីកចម្រើន ដោយបានកសាង នូវសមិទ្ធផលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានថ្នល់ ប្រព័ន្ធធារាស្រ្តជាច្រើន។ ទន្ទឹមនឹងនោះក្រសួងពាណិជ្ជ ក៏ កំពុងដើរទាក់ទាញវិនិយោគិនពីក្រៅប្រទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក៏ដូចជាប្រឹងប្រែងស្វែងរកទីផ្សារ នៅក្រៅប្រទេសសម្រាប់កសិផល និងផលិតផលរបស់ពលរដ្ឋខ្មែរ។ កិច្ចខិតខំទាំងនេះ គឺដើម្បីបង្កើតការងារ និង រកប្រាក់ចំណូលសម្រាប់ពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា ផ្សារស្រុកកោះធំ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុងកាលពីទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយបំផ្លាញតូបចំនួន ៩៣តូប និងផ្ទះលែ្វង ៦ល្វែង។ ក្រោយការឆាបឆេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្រ្តីរបស់លោកសាងសង់ផ្សារនេះឡើងវិញភ្លាមៗ ដោយមិនតម្រូវឲ្យអាជីវករចំណាយប្រាក់នោះ ឡើយ។

ជាមួយនឹងការកាត់ខ្សែបូរបើកឲ្យដំណើរការនាព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីការសាងសង់អស់រយៈពេលជាងមួយឆ្នាំ មកនេះ ក្រុមប្រជាអាជីវករបានសម្តែងទឹកចិត្តសប្បាយរីករាយ ដែលទទួលបានផ្សារថ្មី មានសណ្តាប់ធ្នាប់របៀប រយល្អប្រសើរជាងមុន។ ពួកគាត់រំពឹងថា ផ្សារថ្មី ដែលមានប្រណីតភាពជាងមុននេះ នឹងជួយឲ្យការលក់ដូររបស់ ពួកគាត់បានល្អប្រសើរជាងមុនផងដែរ។

ក្រុមអាជីវករជាមួយមុខញញឹមញញែម បានលើកដៃប្រណមសំពះថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រកបដោយទឹកចិត្តសណ្តោសប្រណៃ និងគិតគូរដោយការយកចិត្តទុកដាក់លើសុខទុក្ខរបស់អាជីវករ ព្រមទាំងបានសាងសង់ផ្សារដ៏ថ្មីសន្លាងសម្រាប់ពួកគាត់៕


រយៈពេល ៣ខែ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ២៤នាក់ និងធ្វើឲ្យរបួស ១២៧នាក់ នៅខេត្តកំពង់ឆ្នាំង

$
0
0

ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រី ២៤នាក់ បានស្លាប់ និង ១២៧នាក់ផ្សេងទៀត បានរបួសធ្ងន់ និងស្រាលនៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ចំនួន ៥០លើក រយៈពេល៣ខែ ចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅក្នុងខេត្តកំពង់ឆ្នាំង ។

យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងរយៈពេល៣ខែ កន្លងមក នេះ ក្នុងខេត្តកំពង់ឆ្នាំង មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥០លើក កើនឡើងលើសខែមុនចំនួន ២លើក បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៣ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ២៤នាក់ ស្រី៣នាក់ របួសធ្ងន់ ៥៣នាក់ ស្រី៤៦នាក់ របួសស្រាល៧៤នាក់ ស្រី ៣៥នាក់។ បង្កឲ្យខូចខាតរថយន្តចំនួន ២២គ្រឿង ធ្ងន់ ៧គ្រឿង ខូចខាតម៉ូតូ ៥៣គ្រឿង ធ្ងន់ ១២គ្រឿង ខូចកង់ ២គ្រឿង ខូចយានយន្តកែច្នៃ ១គ្រឿង និងងាប់ សត្វជ្រូក ៦ក្បាល។

នៅក្នុងករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចបានអះអាងថា បណ្ដាលមកពីបើកបរហួសល្បឿនកំណត់ ១២ លើក មិនគោរពសិទ្ធអទិភាព ១២លើក បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៦លើក បើកបរក្នុងស្ថានភាព ស្រវឹង ៧លើក បើកបត់ឆ្វេងស្តាំមិនប្រយ័ត្នចំនួន ៧លើក មិនប្រកាន់ស្តាំ ១លើក កត្តាយានយន្ត (បែកកង់) ១លើក, ខូចហ្វ្រាំង ១លើក កត្តាផ្លូវជង្ហុគ ១លើក និងបញ្ហាសុខភាព(បើកងោកងុយ) ១លើក។ ក្នុងនោះដែរ រកឃើញអ្នកជិះម៉ូតូមានគ្រោះថ្នាក់ មិនពាក់មួកសុវត្ថិភាពចំនួន ៥៦នាក់ អ្នកពាក់មួកសុវត្ថិភាពមាន ៨នាក់។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងលើផ្លូវជាតិលេខ៥ ចំនួន២៥លើក លើផ្លូវជាតិលេខ៥៣ ចំនួន ៣លើក ផ្លូវ៥៣A ១លើក ផ្លូវ១៥ ចំនួន ១លើក លើផ្លូវក្រាលកៅស៊ូក្នុងខេត្តចំនួន ១០លើក ផ្លូវ១៥៣A ចំនួន ១លើក និងផ្លូវក្រាលគ្រួសក្រហម ចំនួន ៩លើក។ គ្រោះថ្នាក់ទាំងនោះ បានកើតឡើងនៅក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ៩លើក ស្រុកកំពង់ត្រឡាច ចំនួន១២លើក ស្រុករលាប្អៀរ ចំនួន ១៣លើក ក្រុងកំពង់ឆ្នាំង ៩លើក ស្រុកបរិបូរណ៍ ៤លើក និងស្រុកទឹកផុស ៣លើក។ បានកើតឡើងរវាងរថយន្តបុករថយន្ត ៦លើក រថយន្ត និងម៉ូតូ ១៦លើក រថយន្ត និងអ្នកថ្មើរជើង ២លើក ម៉ូតូ និងម៉ូតូ ១២លើក ម៉ូតូ និងកង់ ១លើក ម៉ូតូ និងអ្នក ថ្មើរជើង ៣លើក ម៉ូតូ និងយាន្តយន្តកែរច្នៃ ២លើក ម៉ូតូ និងសត្វគោ ១លើក ម៉ូតូគ្រោះថ្នាក់ ដោយខ្លួនឯង ៤លើក និងយាន្តយន្តកែច្នៃ និងកង់ ១លើក ៕

លោក Sam៖ ភ្នំពេញ​ក្រោន​ គ្មាន​សង្ឃឹម​ឈ្នះ ​វៀតណាម​ឡើយ​ ក្នុង​ជំនួប​ពាន Mekong-Cup

$
0
0

ភ្នំពេញ៖ ក្រុមជើងឯក លីកកំពូលកម្ពុជា ភ្នំពេញក្រោន កាលពីថ្ងៃទី៣០ ខែសីហាម្សិលមិញនេះ ត្រូវប្រធានស្ដីទីក្រុមហ៊ុន TOYOTA អញ្ជើញឲ្យ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Toyota Mekong Cup Championship លើកដំបូង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលគ្រោងនឹងធ្វើនៅ ចុងខែតុលាខាងមុខ ។

លោក Hao Tien អគ្គនាយរងក្រុមហ៊ុន TOYOTA បានថ្លែងថា នេះគឺជាលើកទី១ ហើយ ដែលក្រុមហ៊ុនលោក រៀបចំព្រឹត្តិការណ៍នេះ ឡើង ដោយមាន ប្រទេសតាមដងទន្លេ មេគង្គចំនួន ៤ប្រទេសចូលរួមប្រកួត ក្នុងនោះ គឺមានក្រុមជើងឯករង លីកកំពូលម្ចាស់ផ្ទះវៀតណាម, ក្រុមជើងឯក លីកកំពូលឡាវ, ក្រុមជើងឯកលីកកំពូលមីយ៉ាន់ម៉ា និងក្រុមភ្នំពេញក្រោន ដែលជាជើងឯកលីកកំពូលកម្ពុជា ។

ក្រោយទទួលបាន ការអញ្ជើញចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ អន្ដរជាតិខាងលើលោក Sam គ្រូបង្វឹកភ្នំពេញក្រោន បានថ្លែងប្រាប់អ្នកសាព័ត៌មាន យើងសប្បាយចិត្តហើយ ដែលគេអញ្ជើញ យើងចូលរួមប្រកួតនោះ ប៉ុន្ដែយើងគ្មានសង្ឃឹមថា អាចដណ្ដើមជ័យជំនះ បាននោះទេ នៅពេលជំនួប បើកឆាកត្រូវ ជួបក្រុមម្ចាស់ផ្ទះ វៀតណាមនោះ ។

លោក Sam បានសង្កត់ធ្ងន់ថា “យើងសោកស្ដាយណាស់ ដែលគេមិនបានចាប់ឆ្នោត ប៉ុន្ដែយើងដឹងហើយថា ត្រូវប៉ះក្រុមវៀតណាម ដែលយើងនឹង បញ្ចូនកីឡាករចំនួន ១៨នាក់ ទៅប្រកួត(បរទេស ៥នាក់) ។ ម្យ៉ាងវិញទៀត ការត្រៀមប្រកួតពាន Mekong-Cup គឺពិបាកខ្លាំងណាស់ ព្រោះដឹងស្រាប់ ហើយថាកីឡាករ ភ្នំពេញក្រោនចំនួន ៨នាក់ បានហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ដូច្នេះការប្រកួត ជាមួយក្រុមវៀតណាម យើងគ្មានសង្ឃឹមឈ្នះ នោះទេ តែបើសំណាងល្អ យើងមានសង្ឃឹមឈ្នះ ៥%ដែរ” ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំ តំបន់ដងទន្លេមេគង្គនេះ គឺប្រកួតតាមរូបមន្ដ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រយកតែម្ដង ពោលក្នុងចំណោម ៤ក្រុម ក្រោយចាប់ឆ្នោត ជួបគ្នាប្រកួតឈ្នះចាញ់ហើយនោះ ក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក ហើយក្រុមចាញ់ ប៉ះក្រុមចាញ់ ដើម្បីដណ្ដើម ចំណាត់ថ្នាក់លេខ៣ ។ ចំពោះក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧៥.០០០ដុល្លារ រីឯក្រុមជើងឯករង នឹងទទួលបាន ប្រាក់រង្វាន់ ចំនួន ៥០.០០០ដុល្លារពីក្រុមហ៊ុន TOYOTA ៕

គន្លឹះងាយស្រួល និងចំណេញ ក្នុងការរៀបចំ បញ្ជីពន្ធដារ ដោះស្រាយ ឧបសគ្គពន្ធដា និងការបង់ពន្ធដារ មិនត្រឹមត្រូវ

$
0
0

ប្រសិនបើក្រុមហ៊ុន អង្គការ សមាគមរោងចក្រ ...មិនបានបង់ពន្ធដារត្រឹមត្រូវតាមច្បាប់ លោកអ្នក ប្រាកដជា ទទួលរងនូវ៖

១-ការផាកពិន័យធ្ងន់ធ្ងរ នៅពេលដែលសវនករពន្ធដារ ចុះធ្វើសវនកម្មដោយគិតរាប់ចាប់តាំងពីពេលដំណើរការ ដំបូងរហូតមក ដោយមិនអាចគេចផុតឡើយ ២-ការមិនអាចអនុវត្តបាននូវស្តង់ដារគណនេយ្យកម្ពុជា ឬអន្តរជាតិ ៣-អាចប្រឈមរហូតដល់មានទោស តាមផ្លូវច្បាប់និងករណីផ្សេងៗទៀត។

ចំពោះក្រុមហ៊ុនជាប់ពន្ធតាមរបបស្វ័យប្រកាស (របបពិត) នៅពេលលោកអ្នករៀបចំ បំពេញបែបបទដាក់លិខិត ប្រកាសនិងបង់ពន្ធប្រចាំខែ និង ប្រចាំឆ្នាំនៅនាយកដ្ឋានពន្ធកំហុសឆ្គងមិនត្រូវបានរកឃើញភ្លាមៗនោះទេ  ហើយផាកពិន័យ និង ទោសទណ្ឌនានាក៏មិនត្រូវបានដាក់បន្ទុកភ្លាមៗនៅឡើយ ។ការត្រួតពិនិត្យ និងចុះ ហត្ថលេខាទទួល លើលិខិតប្រកាសដោយមន្ត្រីចាត់ចែងលិខិតប្រកាសនិង បេឡាករ នៃនាយកដ្ឋានពន្ធដារ មិនមែនមានន័យថា ការគណនា និង បំពេញបែបបទលើលិខិតប្រកាសរបស់លោកអ្នកត្រឹមត្រូវ ទាំងស្រុងនោះ ទេ។ ការកំណត់អំពីកំហុសឆ្គង (អចេតនា) ឬ ការកេងបន្លំ (ដោយចេតនា ឬគេចពន្ធ) និង ការដាក់បន្ទុកពិន័យ និង ទោសទណ្ឌ ត្រូវបានធ្វើឡើង ដោយសវនករពន្ធដារនៃនាយកដ្ឋាន ឬ/និង អគ្គនាយកដ្ឋានពន្ធដារ នៅពេល ចុះធ្វើសវនកម្ម ឆែកឆេរលើបញ្ជីស្នាមគណនេយ្យ តាមប្រភេទណាមួយ ក្នុងចំណោមបី នៃប្រភេទសវនកម្ម ។

សវនកម្មបីប្រភេទ ដែលនឹងត្រូវធ្វើឡើង រួមមាន៖

1.សវនកម្មលើតុ( Desk Audit)៖ ត្រួតពិនិត្យ ឆែកឆេរលើប្រតិបត្តិការដែលប្រកាស លើលិខិតប្រកាស ដែលជាទូទៅធ្វើឡើងក្នុងឆ្នាំចរន្ត ។

2.សវនកម្មមានដែនកំណត់ (Limited Audit)៖ ត្រួតពិនិត្យ និង ឆែកឆេរលើបញ្ជីស្នាមគណនេយ្យ លើផ្នែកណា មួយដែលមានការសង្ស័យថាមានកំហុសឆ្គង ឬកេងបន្លំ ដែលជាទូទៅធ្វើឡើងជាប្រចាំ ឆ្នាំ  នៃឆ្នាំកន្លងទៅ ។

3. សវនកម្មពេញលេញ (Comprehensive Audit)៖ ត្រួតពិនិត្យ និង ឆែកឆេរលើរបាយការណ៍ហិរញ្ញ វត្ថុទាំង មូលរបស់ក្រុមហ៊ុន និង ឯកសារភស្តុតាងគ្រប់ប្រភេទដែលជាប់ពាក់ព័ន្ធ ជាទូទៅធ្វើឡើង ជារៀងរាល់បីឆ្នាំម្តង ឬនៅពេលមានការស្នើសុំចុះសវនកម្មពីអ្នកជាប់ពន្ធ ។

សូមបញ្ជាក់ថាប្រភេទពន្ធដារដែលលោកអ្នកត្រូវប្រកាស និង បង់ជូនរដ្ឋបាលសារពើពន្ធរួមមាន៖

I- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖ពន្ធលើប្រាក់បៀវត្ស (Tax on Salary) និងអត្ថប្រយោជន៍បន្ថែម (Fringe Benefit Tax)ពន្ធកាត់ទុក(Withholding Tax)ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax)អាករលើតម្លៃបន្ថែម(Value Added Tax)និងពន្ធអាករដទៃទៀត។

II- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ (Annual Profit Tax Return) ពន្ធ ប៉ាតង់ (Patent Tax)ពន្ធលើអចលនទ្រព្យ (Property Tax)។

ដើម្បីដោះស្រាយលើបញ្ហានេះ លោកអ្នកគួរចាំបាច់ត្រូវប្រើប្រាស់ សេវាកម្មគណនេយ្យ និង ពន្ធដារពីក្រុមហ៊ុន វិជ្ជាជីវៈគណនេយ្យឯករាជ្យដែលមានសមត្ថភាពច្បាស់លាស់លើកិច្ចការនេះ និងរក្សាការសម្ងាត់ដោយការ ទទួលខុសត្រូវគ្រប់បែបយ៉ាងជូនលោកអ្នក។    សេវាទាំងនោះរួមមាន៖

១-ជួយប្រឹក្សាយោបល់លើការរៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅកន្លែង ពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្ម អស់តិចហើយឯកសារ មាន លក្ខណៈត្រឹមត្រូវជាពិសេសចំណេញថវិកា ជាងការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។

២-ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានា ដែលបានជំពាក់រដ្ឋ កន្លងមកការដោះស្រាយបំណុលពន្ធដារដើម្បីជម្រះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ ជូនសវនករពន្ធដារ ។

៣-ប្រឹក្សាយោបល់លើការរៀបចំឯកសារ កត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។

៤-ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។

៥- ប្រឹក្សាយោបល់លើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ។

រាល់បញ្ហាទាំងឡាយនេះ លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ: គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយ លើកិច្ចការទាំងឡាយនេះ តាមរយះទូរស័ព្ទលេខៈ 011 777 110និង  017 888 987 ។

ក្រៅពីនេះក្រុមហ៊ុន បម្រើសេវាកម្មវិជ្ជាជីវៈគណនេយ្យឯករាជ្យមាន សេវាកម្មនានាមួយចំនួនទៀតដូចជា៖

ក-សេវាកម្មគណនេយ្យៈ

សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។

សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។

ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។

ខ-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាងសាខាក្នុង និងក្រៅប្រទេស ។ល។

សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី

សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។

ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ

សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)

សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មលុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករ ដែលជាប់ពន្ធលើ ប្រាក់ចំណេញលុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។

គ-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ

ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោល នយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។

ជួយវិភាគ និង ធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក

ឃ-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង

សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)

សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110និង  017 888 987។

មន្រ្តីជាន់ខ្ពស់ យោធាកម្ពុជា-ថៃ នឹងពិភាក្សាគ្នា អំពីបញ្ហា សន្តិសុខទូទៅ និងពលករខ្មែរ ចំណាកស្រុក

$
0
0

ភ្នំពេញៈ នាយឧត្តមសេនីយ៍ Tanasak Patimapragon មេបញ្ជាការជាន់ខ្ពស់ និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខសណ្តាប់ធ្នាប់ របស់ថៃ នឹងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចំនួន ០១ថ្ងៃ គឺថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ហើយក្នុងដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងបំផុត មកកម្ពុជាបន្ទាប់ពី ប្រទេសថៃ បានជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី ដែលបានបោះឆ្នោតដោយរដ្ឋសភា ។នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ របស់ក្រសួងការពារជាតិកម្ពុជា ។

មន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នេះថា ក្នុងដំណើរទស្សនកិច្ច របស់លោក Tanasak នឹង ពិភាក្សាគ្នាជាច្រើន អំពីបញ្ហាសន្តិសុខទូទៅ រវាងប្រទេសទាំងពីរ (កម្ពុជា និងថៃ) ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ហើយមិនតែប៉ុណ្ណោះ ក៏នឹងនិយាយផងដែរ អំពីញ្ហាពលករខ្មែរ ចំណាកស្រុក នៅប្រទេសថៃ ។

មន្រ្តីដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់មន្រ្តី ជាន់ខ្ពស់យោធាថៃរូបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងគ្នានិងគ្នា បន្ទាប់ពីនាយឧត្តមសេនីយ៍ ទៀ បាញ់ បានទស្សនកិច្ចនៅប្រទេសថៃ កាលពីចុងខែ កក្កដា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ។

ប្រភពបានបញ្ជាក់ថា ”តាមខ្ញុំដឹងលោក Tanasak នឹងលើកអំពីបញ្ហាសន្តិសុខ រវាងកម្ពុជា-ថៃ និងបញ្ហា ជាច្រើនទៀត ក្នុងគោលបំណងទ្វេភាគី និងការអនុវត្តន៍លើអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរ បានធ្វើកាលពីពេលកន្លងទៅ” ។

កាលពីចុងខែ កក្កដា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានដឹកនាំប្រតិភូមួយក្រុម ទៅទស្សនកិច្ចនៅប្រទេសថៃ ខណៈដែលប្រទេសភូមិផង របងតែមួយនេះ បានកំពុងគ្រប់គ្រង ដោយរបប យោធានោះ ។ ក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរបានលើកឡើង អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នា ឲ្យកាន់តែប្រសើបន្ថែមទៀត ជាពិសេសសន្តិសុខជូនដល់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនៅជាប់ព្រំដែនរវាងគ្នានោះ ។

កំឡុងពេលជំនួបរបស់នាយឧត្តមសេនីយ៏ ទៀ បាញ់ និងលោក នាយឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកន បានពិភាក្សាគ្នា ទាំងកម្រិតទ្វេភាគី និង កម្រិតតំបន់ ដើម្បីបន្តពង្រឹងពង្រីក និង លើកកម្ពស់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងកងទ័ពទាំងពីរកម្ពុជា-ថៃ ឲ្យបានកាន់តែល្អប្រសើរ។

ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរបាន ឯកភាពគ្នាថា រាល់ការដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើង រវាងប្រទេសទាំងពីរ ត្រូវរួមគ្នា ដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកនូវផលប្រយោជន៍រួម ដល់ប្រជាជន ប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងនោះ។ តែយ៉ាងណាក៏ដោយប្រភព មិនបានបញ្ចាក់ថា ក្នុងដំណើរ ទស្សនកិច្ចរបស់លោក Tanasak នឹងត្រូវលើកអំពីបញ្ហា សំណុំរឿងប្រាសាទព្រះវិហារខ្មែរ មកនិយាយនោះ ឡើយ ជាពិសេសគឺការអនុវត្តន៍ សេចក្តីសម្រេចរបស់តុលាការ ICJ តែម្តង ៕

រូបភាព នាយឧត្តមសេនីយ៏ ទៀ បាញ់ ទៅទស្សនកិច្ចនៅថៃ

ម៉ូតូបុកម៉ូតូ ស្លាប់ ២នាក់ របួសធ្ងន់ស្រាល ២នាក់ នៅស្រុកព្រៃនប់

$
0
0

ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូ និងម៉ូតូបណ្តាលអោយស្លាប់បុរសម្នាក់ នៅហ្នឹងកន្លែង និងម្នាក់ទៀតស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយម្នាក់ទៀតរងបួសធ្ងន់ និងអ្នក របួសស្រាលម្នាក់ទៀត បានគេចខ្លួនក្រោយកើតហេតុ ។

ប្រភពពីនគរបាលមូលដ្ឋាន បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០និង២១នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ ៤៩ (ផ្លូវបំបែកចូលមូលដ្ឋានទ័ពរាម) បែកចេញពីផ្លូវជាតិលេខ៤ ប្រមាណជា ៣០ម៉ែត្រ ស្ថិតក្នុងភូមិថ្មរធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ មិនមានសាក្សីណានៅកន្លែងកើតហេតុនេះទេ ប៉ុន្តែសមត្ថកិច្ចបានសន្និដ្ឋានថា ម៉ូតូហុងដា ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ស្លាកលេខ ទំនងមកពីខេត្តព្រះសីហនុ លុះមកដល់កន្លែងកើតហេតុ ក៏បត់ចូលឧទ្យានជាតិរាម ហើយក៏បានបុកគ្នា ជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហ្វីណូ ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរចេញពី ឧទ្យាមជាតិរាម មកផ្លូវជាតិលេខ៤ វិញ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញបុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀត បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ (សន្លប់មិនដឹងខ្លួន) និងអ្នក របួសស្រាលម្នាក់ទៀត បានគេចខ្លួនក្រោយកើតហេតុ ចំណែកម៉ូតូម៉ាកវ៉េវខូចខាតធ្ងន់ (ដាច់ជាពីរ) ចំណែកម៉ូតូម៉ាកហ្វីណូ ខូចខាតធ្ងន់មួយកំណាត់ខាងមុខ។

សមត្ថកិច្ចពិបាកធ្វើការសន្និដ្ឋានថា អ្នកស្លាប់ និងអ្នករបួស ថាតើមួយណាបើកម៉ូតូមួយណា នៅឡើយទេ ព្រោះទាំងសងខាង សុទ្ធតែស្លាប់ និងរបួសធ្ងន់ មិនអាចនិយាយកើត ចំណែកអ្នកនិយាយបាន បានគេច ខ្លួនបាត់ទៀត ។

បច្ចប្បន្ននេះសមត្ថកិច្ចសូមធ្វើការអំពាវនាវសាច់ញាតិ បើមានបាត់គ្រួសារ សូមអញ្ជើញមកទំនាក់ទំនង នៅប៉ុស្តិ៍នគរបាលឃុំរាម ព្រោះសពជនរងគ្រោះម្នាក់ ដែលស្លាប់នៅនឹងកន្លែង កំពុងតំកល់ទុក នៅវត្ត ស្មាច់ដែង ដោយជនរងគ្រោះមានអាយុប្រហែល២០ឆ្នាំ និងកំពស់ប្រហែល ១,៦៦ ។ ចំណែកម៉ូតូ ជនរងគ្រោះត្រូវបាននគរបាលចរាចរ ដឹកយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ រង់ចាំដោះស្រាយនៅពេលក្រោយ៕

អាជ្ញាធរ សង្កាត់ព្រៃស ចុះសួរសុខទុក្ខ ពលរដ្ឋ នឹងរកដំណោះស្រាយ រំដោះទឹក កំពុងលិចលង់ ផ្ទះសំបែង ចំនួន៣ភូមិ

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤នេះ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បានដឹកនាំមន្ត្រី សាលាសង្កាត់ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នឹង ចុះពិនិត្យ មើលនៅទីតាំងភូមិសាស្រ្តមួយចំនួន កំពុងរងគ្រោះដោយសារទឹកភ្លៀងឆ្លាក់ មកលិចលង់ផ្ទះរបស់ពលរដ្ឋក្នុងមូលដ្ឋាន ។

លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃសបានមានប្រសាសន៍ថា ក្រោយពីមានទឹកភ្លៀងមួយមេធំកាលពី លា្ងច ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៤ នេះ បណ្តាលអោយលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង ត្រូវរងគ្រោះ ដោយសារ ទឹកភ្លៀងត្រូវលិចលង់។  ដូច្នេះដោយមានការណែនាំពីលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោនឹងលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌរួចមកនោះ រូបលោកផ្ទាល់បានដឹកនាំមន្រ្តីសាលាសង្កាត់ ចុះពិនិត្យ ជាក់ស្តែង ដើម្បី រកដំណោះស្រាយរំដោះទឹកដែលកំពុងលិចលង់ផ្ទះប្រជាពលរដ្ឋចេញ ។

លោកចៅសង្កាត់ បានបន្តថាកន្លងមកនៅក្នុងភូមិសាស្ត្រសង្កាត់ព្រៃសនេះ គឺមិនសូវមានកន្លែងលិចលង់ទេ  តែ មួយរយៈពេលនេះផ្លូវព្រៃសត្រូវសាលារាជធានីភ្នំពេញកំពុងបើកការដ្ឋាន ស្ថាបនាពីផ្លូវដីហុយអោយក្លាយទៅ ជាផ្លូវបេតុងហើយនៅមិនទាន់មានប្រព័ន្ធលូគ្រប់គ្រាន់ហេតុនេះ ទើបពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែលិចលង់ ផ្លូវលំតូចៗក្នុងភូមិនឹងផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែនៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤នេះ រូបលោក បានស្នើ ទៅលោកអភិបាលខណ្ឌដើម្បីសុំបញ្ជាយកគ្រឿងចក្រមកកាយប្រឡាយបង្ហូរទឹក ហើយដាក់លូរ  បណ្តោះ អាសន្នសិន ដើម្បីរំដោះទឹកចេញពីផ្ទះប្រជាពលរដ្ឋដែលកំពុងលិចលង់ ។

ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានបែបនេះ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៣ គឺភូមិ ព្រៃសខាងលិច ភូមិព្រៃសខាងកើត នឹងភូមិប្រកា ដែលកំពុងរងគ្រោះបានមានប្រសាសន៍ទាំងទឹកចិត្តត្រេកអរ នឹងថ្លែងអំណរគុណដល់លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស ជាពិសេសលោកអភិបាលខណ្ឌដង្កោ នឹងលោក អភិបាលរាជធានីភ្នំពេញ ដែលជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា។

លោកចៅសង្កាត់បានស្នើទៅសាលារាជធានីភ្នំពេញ អោយពន្លឿនការស្ថាបនាផ្លូវបេតុងព្រៃស អោយបានឆាប រហ័ស ដើម្បីបន្តរៀបចំប្រព័ន្ធធារាសាស្រ្ត ដាក់លូ រំដោះទឹកចេញ ជៀសវាងការលិចលង់លំនៅ ដ្ឋានប្រជាពលរដ្ឋ ដូចករណីខាងលើ ។

គួរបញ្ជាក់ថានៅព្រឹកថ្ងៃដដែរនេះ លោកចៅសង្កាត់នឹងលោកនាយប៉ុស្តិ៍ព្រៃស បានចុះណែនាំ ដល់ប្រជាពលរដ្ឋ ម្នាក់ឈ្មោះ កឹម នាង ភេទស្រី អាយុ ៤៣ ឆ្នាំ អោយរើផ្ទះដែលទើបសាងសង់នៅលើប្រឡាយ បានជាង ១ខែ ចេញព្រោះដោយសារការសាងសងរំលោភលើប្រឡាយសាធារណៈ៕

រីករាយ​​ ជាមួយវគ្គសិក្សា វិធីសាស្រ្ត នៃការប្រើប្រាស់ ខួរក្បាល គន្លឹះសិក្សា ជោគជ័យ និងរបៀបជ្រើសរើស ជំនាញត្រូវ ជាមួយបណ្ឌិត ឯក មនោសែន (លោក មនោ) ដោយមិនបង់ប្រាក់

$
0
0

សម្រាប់សិស្ស ទើបប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (ទាំងជាប់ និងធ្លាក់) ហើយចង់សិក្សា(វិធីសាស្រ្ត នៃការប្រើប្រាស់ខួរក្បាល គន្លឹះសិក្សាជោគជ័យ និងរបៀបជ្រើសរើសជំនាញត្រូវ) HRU បានបំពេញបំណង ដ៏ពិសិដ្ឋនេះ ដល់ប្អូនៗ ដោយមិនយកកម្រៃ សម្រាប់ការចុះឈ្មោះចំនួន ៣០០នាក់ដំបូង រីឯអ្នកបន្ទាប់ត្រូវបង់ ប្រាក់១៥ដុល្លារ។

- ឧទ្ទេសនាមដោយ បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការសាកលវិទ្យាល័យធនធានមនុស្ស ហៅលោក មនោ វាគ្មិនដោះស្រាយវិបត្តិស្នេហា និងគ្រួសារ

- កាលបរិច្ឆេទចូលរៀន

លើកទី១៖ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤           

លើកទី២៖ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤

-ពេលវេលាសិក្សា ៨ម៉ោង៖ ព្រឹកម៉ោង ៧-១២ និងរសៀលម៉ោង១,៣០-៥

-ខ្លឹមសារនៃការបណ្តុះបណ្តាលៈ

១-មូលដ្ឋានគ្រឹះ នៃការឆ្លាក់វាសនារបស់មនុស្ស

២-វិធីសាស្រ្តនៃការប្រើប្រាស់ខួរក្បាល សមត្ថភាពខួរក្បាល  និងការគិតត្រឹមត្រូវ

៣-ភាពខុសគ្នារវាងការរៀនដើម្បីពូកែ និងការរៀនដើម្បីសម្រេចគោលដៅ

៤-វីធីសាស្រ្តទន្ទេញមេរៀនដែលឆាប់ចងចាំ

៥-ភាពខុសគ្នារវាងការរៀនមុខវិជ្ជាទ្រឹស្តី វិទ្យាសាស្រ្ត និងភាសារទេសដែលឆាប់ចេះ

៦-ផែនការរៀនដើម្បីសម្រេចគោលដៅ

៧-ការរៀបចំកាលវិភាគសិក្សាបានល្អ និងត្រឹមត្រូវ

៨-គន្លឹះនៃការជ្រើសរើសជំនាញសិក្សា នៅសាកលវិទ្យាល័យបានត្រឹមត្រួវ

៩-ការរៀនដើម្បីការងារ និងការរៀនដើម្បីបង្កើតមុខរបរ

១០-ការដោះស្រាយឧបសគ្គនានាលើការសិក្សា

១១- បើប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តើគួរសិក្សាអ្វីបន្ត?

១២-សំណួរ-ចម្លើយ

-លក្ខខណ្ឌសិក្សាៈ ជាសិស្សដែលទើបប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិថ្មីៗ

- សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសំគាល់ខ្លួន (កាត) សិស្សថ្នាក់ទី១២ ឬសាលាកប័ត្របប្រឡង សញ្ញា មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៣-២០១៤

- ចុះឈ្មោះតាមរយៈទូរស័ព្ទ 023 987 826 , 023 994 439 ឬចុះឈ្មោះផ្ទាល់ ឬចុះឈ្មោះជំនួសអាសយដ្ឋាន អគារលេខ២   ផ្លូវលេខ១៦៣  សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី E-mail : info@hru.edu.kh , website: www.hru.edu.kh , Facebook: HRU Human Resource University

សាកលវិទ្យាល័យធនធានមនុស្ស ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាព អប់រំលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូលកម្រិត១ក (Institutional Accreditation at Provisional )ពីគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា (Accreditation Committee of Cambodia (ACC)) ដែលជាវិញ្ញាបនបត្រកម្រិតប្រសើរជាងគេ ក្នុងពេលបច្ចុប្បន្ននៅកម្ពុជាព្រោះថា មកដល់ពេលនេះមានតែសាកលវិទ្យាល័យ៤ប៉ុណ្ណោះ(រដ្ឋ២ ឯកជន២) ដែលទទួលបានវិញ្ញាបនបត្រនេះ។


តើអ្នកដឹងថា ភូមា មានពលរដ្ឋ សរុបប៉ុន្មាននាក់ទេ បើគិតត្រឹមឆ្នាំ ២០១៤ នេះ..?

$
0
0

រ៉ងហ្គូន ៖ គណៈកម្មាធិការកណ្តាល ទទួលបន្ទុកទិន្នន័យ នៃសហភាពមីយ៉ាន់ម៉ា ឬហៅថា ភូមា បាន ប្រកាសថា ចំនួនពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងប្រទេសភូមា គិតត្រឹមឆ្នាំ ២០១៤នេះ មានប្រមាណ ៥១,៤១៩,៤២០នាក់ ។ តួលេខនេះ វាទាបជាងការ ព្យាករណ៍ ដោយរដ្ឋាភិបាល នៅគ្រាមុន ប្រមាណ ១០ លាននាក់ ។

ផ្អែកតាមស្ថិតិ នៃការស្រាវជ្រាវពលរដ្ឋភូមា ជាស្ត្រីមានចំនួន ៥១,៨ ភាគរយ ខណៈដែល បុរសវិញមាន ត្រឹមតែ ៤៨,២ ភាគរយនោះទេ ។ នេះជាតួលេខដែលស្រង់ចេញពីតួលេខសរុប ដែលបានបង្ហាញ ដោយគណៈកម្មាធិការទិន្នន័យខាងលើ ។

ស្ថិតិពលរដ្ឋនៅរ៉ងហ្គូន មានប្រមាណជាង ៧ លាននាក់ ស្មើនឹង១៤,៣ភាគរយ និងតួលេខ ពលរដ្ឋរស់ នៅតាមរដ្ឋ Kayah ដែលមានតួលេខទាបបំផុតនោះ គឺមានត្រឹមតែ ០,៦ភាគរយ ស្មើនឹង ២៨៦,៧៣៨ នាក់ប៉ុណ្ណោះ ។

សម្រាប់នៅរដ្ឋធានីថ្មី របស់ប្រទេសភូមា ដែលគេស្គាល់ឈ្មោះថា ណៃភីតនោះ មានតួលេខ ពលរដ្ឋរស់ នៅជាង១លាននាក់ ស្មើនឹង២,៣ភាគរយ នៃតួលេខសរុបទាំងអស់ ។

ដោយឡែកតំបន់នៅតាមទីក្រុង មានរហូតដល់ ២៩,៦ ភាគរយ នៃពលរដ្ឋសរុបនិងនៅតាមជនបទ មានពលរដ្ឋរស់នៅរហូតដល់ ៧០,៤ភាគរយ នៃតួលេខសរុបទាំងអស់ ។

ស្ថិតិបានបង្ហាញថា ក្នុងរង្វង់ដីផ្ទៃមួយគីឡូម៉ែត្រក្រឡា មានពលរដ្ឋរស់នៅប្រមាណ ៧៦ នាក់ ។

នេះសបញ្ជាក់យ៉ាងច្បាស់ថា តួលេខនៃកំណើនពលរដ្ឋរបស់ប្រទេសភូមា បានកើនឡើង ជិតពាក់ កណ្តាល បើធៀបនឹងឆ្នាំ១៩៨៣ ស្ថិតិពលរដ្ឋមានប្រមាណ៣៥,៣លាននាក់ ប៉ុណ្ណោះ ៕

ជំងឺ Ebola ឆ្លងចូលប្រទេស ក្នុងតំបន់ដូចគ្នាទី៥ ហើយ នោះគឺ សេណេហ្គាល់

$
0
0

ដាកា ៖ នៅចុងសប្តាហ៍មុននេះ ត្រូវបានគេដឹងថា ជំងឺ Ebola ដែលបាននិងកំពុងសាយភាយ មកកាន់ តំបន់អាស៊ី និងអឺរ៉ុបមួយចំនួននោះ ក្រុមអាជ្ញាធរនៃប្រទេស សេណេហ្គាល់ បានបញ្ជាក់ថា ក្នុងប្រទេស នេះ ក៏មានករណីផ្ទុះជំងឺឆ្លងនេះដែរ ។ គេបានចាត់ទុកថា នេះជាប្រទេសទី៥ហើយ ដែលស្ថិតនៅក្នុង តំបន់អាហ្វ្រិកប៉ែកខាងលិចដូចគ្នា ដែលមានឆ្លងជំងឺនេះចូល ។

គេថែមទាំងដឹងទៀតថា អ្នកស្លាប់បានកើនឡើងជាង ១៥០០នាក់ហើយ គិតចាប់ពីដើមឆ្នាំ ២០១៤ មក ដល់បច្ចុប្បន្ន ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសសេណេហ្គាល់ បានលើកឡើងថា មានសិស្សនិស្សិតម្នាក់ មកពី សាកលវិទ្យាល័យ នៃប្រទេសហ្គីណេ បានឆ្លងនូវរីរុសនៃ ជំងឺ Ebola នេះ ហើយបាននាំវីរុស នៃជំងឺនេះ ចូលក្នុងប្រទេសសេណេហ្គាល់ ។

តាមការបញ្ជាក់មួយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤តួលេខនៃអ្នកឆ្លងជំងឺ Ebola នៅក្នុងប្រទេសហ្គីណេ នីហ្ស៊េរីយ៉ា ស៊ីរ៉ា ឡេអុន បានកើនឡើងដល់៣,០៦៩ករណីហើយ និងមាន អ្នកស្លាប់ប្រមាណ១,៥៥២នាក់ ។

អង្គការសុខភាព ពិភពលោក ហៅកាត់ (WHO)បានបញ្ជាក់ថា តួលេខអាចច្រើនលើសពី ២០ពាន់ ករណី នៅមុនពេលផ្ទុះជំងឺ ដែលមិនបានគ្រប់គ្រងច្បាស់លាស់ ។

កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុនេះ របាយការណ៍មួយបានបញ្ជាក់ថា អ្នកស្លាប់មានចំនួន ១៣ នាក់ ក្នុង នោះរាប់បញ្ចូលទាំងវេជ្ជបណ្ឌិតចំនួន ០៥នាក់ផងដែរ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

ក្រៅពីនេះ នៅតំបន់ខ្លះ មានអ្នកស្លាប់ជាបន្តបន្ទាប់ និងត្រូវបានក្រុមអ្នកសង្រ្គោះជួយធ្វើការព្យាបាល តែលទ្ធផលមិនទាន់បានផលប្រសើរនោះទេ ៕

សពអណ្តែតទឹក ក្នុងរណ្តៅដី ពុំស្គាល់អត្តសញ្ញាណ

$
0
0

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ អណ្តែតក្នុងទឹករណ្តៅដី កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្នុងទឹករណ្តៅដីភូមិខ្ពស់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ  ដោយពុំដឹងមូលហេតុ នៃការស្លាប់ និងអត្តសញ្ញាណនោះទេ ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបាននិយាយថា បុរសរងគ្រោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ទេ ហើយក៏មិនដឹងមូលហេតុអ្វីនោះដែរ ទើបបណ្តាលឲ្យស្លាប់នោះ មានភិនភាគ សម្បុលខ្មៅ សក់ ក្រញ៉ាញ់ ពាក់អាវសយឺតដៃខ្លី ស្លៀកខោខូវប៊ូវជើងវែង ពណ៌ខ្មៅ ។

ប្រជាពលរដ្ឋបានបន្តទៀតថា មុនពេលកើតភ្ញាក់ផ្អើលនោះ មានប្រជាពលរដ្ឋ ជាអ្នកធ្វើស្រែចំការ បាន ដើរក្បែរមាត់ស្រះទឹករណ្តៅដីនេះ ដោយមានការសង្ស័យ គាត់បានចូលទៅពិនិត្យមើលទើបប្រទះ ឃើញសពនេះតែម្តងទៅ រួចក៏ទៅជម្រាបមេភូមិ ទើបធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រជានគរ បាលជំនាញ ចុះទៅពិនិត្យមើលផងដែរ ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏មិនទាន់ដឹងពីមូលហេតុ និងអត្ត សញ្ញាណនោះដែរ ដោយរង់ចាំជំនាញមកពីរាជធានី ៕

អាវុធហត្ថ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន ៩ នាក់

$
0
0

បន្ទាយមានជ័យៈ កម្លាំងកងរាជអាវុធហ្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ៩នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការបង្ក្រាបនេះ ដឹកនាំកម្លាំងដោយ លោក ជា ដា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ធ្វើឡើង នៅចំណុច ផ្ទះសំណាក់ហង្សមាសថ្មី ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ។

លោក ឱ បូរិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង ៩ នាក់ខាងលើ មានឈ្មោះ សុខ ចិន ហៅឆៃ ភេទប្រុស អាយុ ៣៣ឆ្នាំ, ឈ្មោះ ពឿន សុផាត ភេទប្រុស អាយុ ៣០ឆ្នាំ, ឈ្មោះ ណង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ, ឈ្មោះ អ៊ិត សុភ័ក្រ ភេទប្រុស អាយុ ២១ ឆ្នាំ, ឈ្មោះ ទុំ រ៉ាម៉ូ  ភេទប្រុស អាយុ ២១ឆ្នាំ, ឈ្មោះ ហែម ផល ភេទប្រុស អាយុ ៤០ឆ្នាំ, ឈ្មោះ ម៉ ញ៉ាញ់ ភេទប្រុស អាយុ ៣៤ឆ្នាំ, ឈ្មោះ កុយ លាង ភេទប្រុស អាយុ ២៤ឆ្នាំ, ឈ្មោះ អុល អឿយ ភេទ ប្រុស អាយុ ១៧ឆ្នាំ អ្នកទាំងអស់ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានដក ហូតវត្ដុតាងមួយចំនួន ដូចជា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន ៤៣កូនថង់ ស្មើរនឹង ១២,១៥ក្រាម  រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៥ តោន ១គ្រឿង, ម៉ូតូ ៣ គ្រឿ, ទូរស័ព្ទដៃចំនួន១២គ្រឿង ប្រាក់ខ្មែរចំនួន ៥៦៣០០០រៀល ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងអស់រួម និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

អ្នកចែកចាយ គ្រឿងញៀន យ៉ាងសកម្ម ចំនួន ២នាក់ នៅតំបន់អភិវឌ្ឍ កែវផុស ត្រូវសមត្ថកិច្ច មូលដ្ឋាន ចាប់ដោយលំបាក ពេលបញ្ជូន ទៅដល់លើ ត្រូវគេដោះលែង

$
0
0

ព្រះសីហនុ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំនៅតំបន់អភិវឌ្ឍកែវផុស មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សមត្ថកិច្ច ខេត្តព្រះសីហនុ ក្នុងការ ដោះលែងជនសង្ស័យចំនួន ២នាក់ ដែលជាមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅតំបន់អភិវឌ្ឍរបស់ខ្លួន ។

ជារឿយៗនរណាក៏គេដឹងថា នៅពេលដែលមានក្រុមប្រតិភូ ឬសិក្ខាកាមនានា ដែលបានចុះទៅទស្សនកិច្ច សិក្សានៅតំបន់អភិវឌ្ឍទីក្រុង កែវផុស ត្រូវបានអធិរាជកសិកម្ម ស្រុកខ្មែរ បណ្ឌិត ឧកញ្ញា ម៉ុង ឬទ្ធី បានអះអាងប្រាប់ថា តំបន់អភិវឌ្ឍកែវផុស នេះគឺជាតំបន់អភិវឌ្ឍដែលគ្មានគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសនានាផងដែរ ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ស្រាប់តែមានលេចចេញករណី ចែកចាយគ្រឿងញៀនយ៉ាងសកម្ម មកលើកម្មករនៅតំបន់កែវផុសនេះ ក៏ត្រូវបានសមត្ថកិច្ចរៀបចំគំរោងការ សហការគ្នារវាង ថ្នាក់ដឹកនាំតំបន់នេះ ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាប់ជនសង្ស័យ ប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីបញ្ជូនបន្តទៅឲ្យសាលាដំបូង វិនិច្ឆ័យទោសទៅតាមច្បាប់ ។ ប៉ុន្តែក្រោយពេលបញ្ជូនជនសង្ស័យ ទៅដល់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ  និងសាលាដំបូងខេត្ត ត្រូវបានគេព្រលែងជនសង្ស័យ ឲ្យមានសេរីភាពវិញដោយស្រួល ។

 ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីដឹងថា មានគេចូលមកលក់ និងចែកចាយគ្រឿងញៀន នៅតំបន់អភិវឌ្ឍកែវផុស ជាច្រើនលើក ថ្នាក់ដឹកនាំតំបន់អភិវឌ្ឍកែវផុស និងអាជ្ញាធរមូលដ្ឋានបានសហការគ្នា ដើម្បីតាមដានចាប់ជនសង្ស័យនេះឲ្យទាល់តែបាន  ។ រហូតដល់យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក៏ចាប់ជនសង្ស័យចំនួន២នាក់ ដែលបាន មកលក់និងចែកចាយ គ្រឿងញៀន ក្នុងកំពង់ផែឧកញ៉ាម៉ុង ផ្ទាល់តែម្តង ខណៈដែលជនសង្ស័យទាំងពីរនេះ ហុចគ្រឿងញៀន និងទទួលប្រាក់ចំនួន៦ម៉ឺនរៀល ពីប្រជាពលរដ្ឋម្នាក់ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ លី មករា ស្នាក់នៅសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ  និង ឈាង ម៉ៅ មានស្រុកកំណើតនៅគៀនស្វាយ ខេត្តកណ្តាល  រួមទាំងគ្រឿងញៀនមួយកញ្ចប់តូច និងប្រាក់៦ម៉ឺនរៀលផងដែរ ។ រហូតដល់ព្រឹកព្រលឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ អធិការរងស្រុកស្ទឹងហាវ និងកូនចៅម្នាក់ ក៏បានមកទទួល យកជនសង្ស័យបញ្ជូនទៅឲ្យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  ដែលមានលោកវរសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការរងទទួលបន្ទុក និងលោក វរសេនីយ៍ត្រី តាក់ សារិទ្ធិ  ដែលជានាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ។ ក្រោយមកនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍកែវផុស បានទទួលដំណឹង តាមរយៈឪពុករបស់ជនសង្ស័យថា កូនគាត់បានទៅដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាពអស់ហើយ ដោយរត់ការអស់ប្រាក់ចំនួន ១០០០ដុល្លាអាម៉េរិក ។ គ្រាន់តែឮដំណឹងនេះភ្លាមប្រជាពលរដ្ឋ  និងសមត្ថកិច្ចនៅតំបន់អភិវឌ្ឍកែវផុស ម្នាក់ៗអស់សង្ឃឹមរលីងលើប្រព័ន្ធច្បាប់ស្រុកខ្មែរ នៅខេត្តព្រះសីហនុនេះ ។        

ប្រជាពលរដ្ឋសូមសំណូមពរ ដល់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ  និងជាពិសេសលោកបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង      ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ជួយសើរើមើលករណីនេះឡើងវិញផង ដែលមិនគួរណាគេ កាឡៃសំណុំរឿងពីការលក់ និងចែកចាយ ទៅជាប្រើប្រាស់ ធ្វើឲ្យជនសង្ស័យរួចខ្លួនដោយស្រួលបែបនេះឡើយ ខណៈដែលមានភស្តុតាងដាក់បន្ទុក និងមានសាក្សីជាច្រើនរង់ចាំចូលបំភ្លឺ នៅពេលតុលាការត្រូវការ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ លើរាជរដ្ឋាភិបាលឡើងវិញ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ហេង សួរ ជំរុញឱ្យមាន ការបញ្ចុះតម្លៃ អគ្គិសនី ដល់ពលរដ្ឋ ឃុំចុងជាច

$
0
0

ត្បូងឃ្មុំ៖ ក្នុងដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះលោក ហេង សួរ សមាជិកក្រុមការងារថ្នាក់ជាតិចុះស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជំរុញឱ្យមាន ការបញ្ចុះតម្លៃ ប្រើប្រាស់អគ្គិសនី ដល់ប្រជាពលរដ្ឋ ឃុំចុងជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

លោក ហេង សួរ បានស្នើឱ្យក្រុមហ៊ុនម៉ៅការអគ្គិសនី ចាប់ផ្តើមអនុវត្ត តារាងតម្លៃអគ្គិសនី ដែលពីមុនមានតម្លៃ ២៧០០រៀល ក្នុងមួយគីឡូវ៉ាត់ មកនៅត្រឹម១៥០០រៀលវិញ ឱ្យបាន ឆាប់រហ័ស ទៅតាមការព្រមព្រៀងរវាង ក្រុមហ៊ុន និង អាជ្ញាធរ។

ដោយមើលឃើញពីកង្វះខាត នៃការប្រើប្រាស់អគ្គីសនី តាមបណ្តារគ្រឹះស្ថានអប់រំនានា នៅក្នុងឃុំ លោកបាន សម្របសម្រួល និងដោះស្រាយនូវការ តបណ្តាញអគ្គិសនីចូលមកកាន់វិទ្យាល័យ ចំនួន០១ និងបឋមសិក្សា ចំនួន ០៨ ផងដែរ។

រីឯសេវាសាធារណៈចាំភូមិ ឃុំវិញ លោកបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមបន្តផ្តល់លិខិតរដ្ឋបាលនានា ដែលជាតម្រូវការ របស់ប្រជាពលរដ្ឋ ដូចលិខិតបញ្ជាក់កិរិយាមាយាទ លិខិតបញ្ជាក់ទីលំនៅ និងលិខិត អត្រានុកូលដ្ឋានជាដើមឱ្យបានច្រើន ទាន់ពេលវេលា ជាការឆ្លើយតបទៅនឹង តម្រូវការរបស់ពួកគាត់ ឱ្យមាន ប្រសិទ្ធិភាព៕

ស្នងការ ខេត្ដកំពង់ចាម ជំរុញមន្ដ្រី ចុះធ្វើ អត្ដសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់តាមផ្ទះ

$
0
0

-តាមការស្ទង់មតិ ៖ ប្រជាពលរដ្ឋ មិនមានការថ្នាំងថ្នាក់ ចំពោះការបង់លុយ១ម៉ឺនរៀល នោះទេ តែសុំធ្វើឲ្យបានលឿន

កំពង់ចាម ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះ គេសង្កេតឃើញ មានប្រជាពលរដ្ឋ ដែលគ្រប់អាយុ មកធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម ជាច្រើននាក់ ហើយក៏មាន ប្រជាពលរដ្ឋផ្សេងទៀត នៅតាមបណ្ដាស្រុក មួយចំនួន ដូចជា ស្រុកព្រៃឈ ស្រុកស្ទឹងត្រង់ ស្រុកបាធាយ និងស្រុកចំការលើ បាន នឹងកំពុងនាំគ្នា ទៅចុះឈ្មោះធ្វើ អត្ដសញ្ញាណប័ណ្ណ ខាងលើនេះផងដែរ ។

ស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានថ្លែងឱ្យដឹងថា សម្រាប់ថ្ងៃនេះ មន្ដ្រីនគរបាល របស់លោក ទាំងថ្នាក់ស្នងការ និងនៅតាមបណ្ដាស្រុក បានចាប់ផ្ដើម យុទ្ធនាការ ធ្វើការអត្ដសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុត្រូវធ្វើ និងធ្វើជូន ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណ ប៉ុន្ដែជ្រុះបាត់ ឬខូច ។

ចំពោះការ មកធ្វើអត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ខាងលើនេះ ត្រូវបានលោកស្នងការ បញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវបង់អាករ ចំនួន១ម៉ឺនរៀល ដែលជាគោលការណ៍ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួង មហាផ្ទៃ ដែលបានកំណត់ ហើយដាច់ខាតពុំមានការ យកលើស តម្លៃនេះឡើយ ខណៈដែលប្រជាពលរដ្ឋ និងទទួលបានវិក្កយបត្រ ត្រឡប់ទៅ វិញពេល ចុះឈ្មោះធ្វើរួច និងបង់លុយនោះ។

ស្នងការនគរបាល បានបញ្ជាក់ថា ចំពោះ ការបង់ អាករ ១ម៉ឺនរៀល សម្រាប់ការធ្វើ អត្ដសញ្ញាណប័ណ្ណ ដែលជាការកំណត់របស់ រាជរដ្ឋាភិបាលនោះ ប្រជាពលរដ្ឋ ដែលត្រូវ ដែលបានស្ទាបស្ទង់ និងសួរនាំនោះ គឺពុំមានការថ្នាំថ្នាក់ ក៏ដូចជា ការតវ៉ានោះឡើយ ប៉ុន្ដែពួកគាត់ សំណូមពរឱ្យ ធ្វើអត្ដសញ្ញាណប័ណ្ណ ឲ្យបានលឿន ។

លោកឧត្ដមសេនីយ៍ បែន រត្ន័ បញ្ជាក់ថា “យើងនឹងខិតខំបំពេញ តាមសំណូមពរនេះ ធ្វើយ៉ាងណាឱ្យ បានលឿន ជូនពួកគាត់” ។

ដោយឡែក អំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ ជារដូវរំហើយ លោកស្នងការ និង ចាត់បញ្ជូនមន្ដ្រី ទៅធ្វើអត្ដសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់ផ្ទះ ភូមិឃុំ របស់ពួកគាត់តែម្ដង ខណៈដែល បច្ចុប្បន្ន ជារដូវវស្សា មានភ្លៀងធ្លាក់ ជាហេតុធ្វើឱ្យមិនទាន់ មានប្រតិបត្ដិការនេះ កើតឡើង ។

លោកបានបញ្ជាក់ថា “ខ្ញុំនឹងចាត់មន្ដ្រីទៅ ធ្វើនៅតាមឃុំនាខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ផ្ទះពួកគាត់តែម្ដង ដោយធ្វើតាម រយៈ រង្វិលជុំ មានន័យថា ក្នុងស្រុកមួយ ៣ថ្ងៃធ្វើមួយឃុំ រួចបន្ដទៅ ឃុំមួយទៀត រហូតដល់ចប់” ។

ស្នងការនគរបាល ខេត្ដកំពង់ចាម បានបន្ដថា យុទ្ធនាការធ្វើ អត្ដសញ្ញាណប័ណ្ណនា ពេលនេះ និងពេលខាងមុខ គឺជាប្រជាពលរដ្ឋ អាចទូរស័ព្ទ រាយការណ៍ ទៅលោកផ្ទាល់តែម្ដង តាមរយៈលេខទូរស័ព្ទ ៤ខ្សែ ដែលស្នងការដ្ឋាន នគរបាលខេត្ដ ធ្លាប់ជូនដំណឹង ពីព្រោះដើម្បីទប់ស្កាត់ អំពើពុករលួយ និងការធ្វើ អត្ដសញ្ញាណប័ណ្ណ យកលុយហួសពីគោលការណ៍កំណត់ ដូចអ្វីដែលធ្លាប់កើត មានឡើង នាពេលកន្លងទៅ ហើយយុទ្ធនាការនេះ និងធ្វើឱ្យក្លាយជាគំរូ ដូចការរឹតបន្ដឹង ច្បាប់ចរាចរជើង គោកផងដែរ ។

ហើយសម្រាប់ការធ្វើអត្ដសញ្ញាណប័ណ្ណ នេះ គឺអ្នកណាមកមុនធ្វើមុន មកក្រោយធ្វើ ក្រោយ តែលោកក៏សូមអនុគ្រោះ ដល់ស្ដ្រីមានផ្ទៃពោះ អ្នកមានជំងឺ ជនពិការ និងចាស់ៗផងដែរ។

ជាចុងក្រោយ លោកស្នងការខេត្ដកំពង់ចាម ក៏សូមអភ័យទោស ដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិឃុំ មានអាយុត្រូវធ្វើ អត្ដសញ្ញាណប័ណ្ណ នោះសូមរង់ចាំ ដល់អំឡុង ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយបើសិនប្រជាពលរដ្ឋណាម្នាក់ ប្រញាប់ អាចឡើងមកធ្វើនៅ ស្នងការដ្ឋានខេត្ដ និងនៅអធិការដ្ឋាន នគរបាលស្រុក៕


ក្មេងប្រុសម្នាក់ ត្រូវបានមនុស្ស៧ នាក់ ព្រួតវាយ នៅខណ្ឌច្បារអំពៅ

$
0
0

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ រងរបួសក្បាល និងស្មាខាងឆ្វេង ហើយភាគីម្ខាងទៀត ក៏រងរបួសក្បាល និង កំភួនដៃផងដែរ បន្ទាប់ពីកើតជម្លោះ ហិង្សាវាយតប់គ្នាទៅវិញទៅមក នៅម៉ោងប្រមាណ១៧ និង១០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នំា២០១៤ ស្ថិតនៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សេចក្តីរាយការបានបានឲ្យដឹងថា ឈ្មោះ កែវ សុខធារ៉ា បានរងរបួសត្រង់ក្បាល និងស្មាខាងឆ្វេង បន្ទាប់ពីត្រូវបានមនុស្សមួយក្រុមមានគ្នា៧ នាក់ព្រួតវាយ ប៉ុន្តែខណៈនោះខាគីអ្នកព្រួតវាយក៏រងរបួសក្បាល និងកំភួនដៃស្តំាម្នាក់ដែរ គឺឈ្មោះ សុខ ឃីម។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង មុនពេលកើតហេតុ ឈ្មោះ កែវ សុខ ធារ៉ា បានលេងបាល់ទាត់នៅមុខផ្ទះជាមួយក្មេងតូចៗបី បួននាក់ ឯមនុស្សមួយក្រុមទៀត កំពុងផឹកស៊ី ក្នុងបន្ទប់ជួលក្បែរនោះ បន្ទាប់មក ពេលឃើញក្រុម កែវ សុខធារ៉ា កំពុងតែលេងបាល់ ក៏នំាគ្នាទៅវាយ ដោយមានកាន់ដប និងកាំបិទ ហើយគប់ដបត្រូវក្បាល ហើយយកកំាបិតកាប់លើ សុខធារ៉ា បណ្តាលឲ្យរបួស និងបានប្រើពាក្យថា ក្រុមពួក កែវ សុខធារ៉ា ធ្លាប់វាយពួកគេកាលពីមុន។

ក្នុងករណីអំពើហិង្សា វាយគ្នាទៅវិញ ទៅមកនេះ កម្លំាងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្ស៨ នាក់ ភាគីទី១.ឈ្មោះ កែវ សុខធារ៉ា អាយុ១៤ ឆ្នាំ ហើយភាគីទី២.មានគ្នាចំនួន៧ នាក់ ក្នុងនោះទី១.ឈ្មោះ វន យំាងដ អាយុ៣០ ឆ្នាំ ជនជាតិវៀតណាម ជាជើងឈើ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ, ទី២.ឈ្មោះង្វៀង យុំាងឌឿក អាយុ២០ ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើតុទូ, ទី៣. ង្វៀង យុំាងងា ហៅសុខ ឃីម អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម, ទី៤. វន យុំាងហុង អាយុ២០ ឆ្នាំ ជាជាងឈើ, ទី៥.ចាំង យុំាងឡេ អាយុ១៨ ឆ្នាំ ជនជាតិវៀតណាម ជាជាងឈើ, ទី៦. ជៀវ ថាន់ញ៉ឹក អាយុ១៨ ឆ្នាំ ជាសិស្ស និងទី៧.ឈ្មោះ ឡំា ញ៉ឹកហ៊ី អាយុ២៣ ឆ្នាំ ជាជាងសំណង់ ជនជាតិវៀតណាម ស្នាក់នៅក្បែរៗគ្នាទាំងអស់៕

អាជ្ញាធរថៃ នឹងការពារពលករខ្មែរ មិនឲ្យមានបញ្ហាអ្វីកើតឡើង លើពួកគេឡើយ

$
0
0

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ Tanasak Patimapragom មេបញ្ជាការជាន់ខ្ពស់ និងជាអនុប្រធាន ក្រុម ប្រឹក្សាសន្តិសុខសណ្តាប់ធ្នាប់ របស់ថៃ បានថ្លែងពាក្យសន្យា នៅចំពោះមុខនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាថា នឹងជួយការពារ សិទ្ធិពលករខ្មែរ ដែលធ្វើការ នៅក្នុងប្រទេសថៃ ឲ្យបានល្អប្រសើរទាំងសិទ្ធិ និងសុខភាព ។

លោក Tanasak Patimapragom បានមានប្រសាសន៍ នៅក្នុងកិច្ចជំនួបពិភាក្សាគ្នា ជាមួយនាយ ឧត្តម សេនីយ៍ ទៀ បាញ់ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ថា អាជ្ញាធរថៃ នឹងការពារពលករខ្មែរ ដែលធ្វើ ការនៅក្នុងប្រទេសថៃ ឲ្យដូចពលករថៃដែរ ៕

ប៉េកាំង បដិសេធ​ ការបោះឆ្នោត ដោយសេរី នៅហុងកុង

$
0
0

ហុងកុង៖ វាជាការសម្រេច១លើ ១ ពាន់ ចំពោះមុខការភ័យខ្លាចរបស់អ្នកតវ៉ា។ កាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ សមាជនៃ គណៈកម្មាធិការកម្លាំងប្រជាជាតិចិន បានផ្លាស់ប្តូររបៀប ក្នុងការជ្រើសរើស អភិបាលក្រុងហុងកុង ដែលបេក្ខជនតំណាងរាស្រ្ត ត្រូវតែមានការយល់ ព្រមមកពីគណៈកម្មាធិការបក្សកុម្មុយនិស្តចិន និង មិនមែនឈរឈ្មោះតាមចិត្តនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន អាម៉េរិក បានចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ នេះថា មន្រ្តីជាន់ខ្ពស់របស់ចិនបាន បញ្ជាក់យ៉ាងច្បាស់លាស់ថា បេក្ខជនដែលឈរឈ្មោះ ទាំងអស់ចំបាច់ត្រូវតែ ស្រលាញ់ប្រទេសជាតិ ក៏ដូចជាស្រឡាញ់ ហុងកុងផងដែរ ដូច្នេះ បេក្ខជនឈរឈ្មោះនីមួយៗ ត្រូវតែទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនជាមុនសិន។

អភិបាលក្រុងហុងកុង បច្ចុប្បន្ន លោក Leung Chun-ying បាននិយាយថា «ក្នុងនាមខ្ញុំជាអ្នក តំណាងឲ្យ ប្រជាពលរដ្ឋហុងកុង ទាំងមូល ការបោះឆ្នោះ ជ្រើសរើសអភិបាលក្រុង នៅឆ្នាំ ២០១៧ ខាងមុខ នឹងត្រូវជ្រើសដោយប្រជាជនប្រមាណជា ៥ លាន នាក់ដែលមានសិទ្ធិ បោះឆ្នោតក្នុងចំណោមប្រជាជនទាំងអស់ ជាង ៧លាននាក់»។

យោងទៅតាម សេចក្តីថ្លែងការនៅក្នុងប្រព័ន្ធវែបសាយហុងកុង បានឲ្យដឹងថា មានមតិជាច្រើន បានប្រឆាំង នឹងការសម្រេច ចិត្ត របស់ទីក្រុងប៉េកាំង ដែលរារាំងដល់លិទ្ធប្រជាធិបតេយ្យ និង ហាមដល់បេក្ខភាពមួយចំនួន ដែលមាននិន្នាការនយោបាយ ប្រាសចាក់ពីខ្លួន មិនឲ្យចូលរួមក្នុងការឈរឈ្មោះ។

គួរបញ្ជាក់ថា កន្លងមកប្រជាជនជាច្រើនចង់ឲ្យទីក្រុងស្វយ័ត្រនេះ មានការបោះឆ្នោតជ្រើស រើសមេដឹកនាំ ដោយជនណា ក៏ដោយអាចឈរ ឈ្មោះទទួលការបោះឆ្នោតបាន ក៏ប៉ុន្តែប្រការនេះ រដ្ឋបាលក្រុងប៉េកាំងមិន ដែលអនុញ្ញាតនោះឡើយ។ ចំពោះទីក្រុងនេះ ត្រូវបាន អាណានិគមនិយមអង់គ្លេស ប្រគល់មកឲ្យអាជ្ញាធរចិនគ្រប់គ្រងវិញកាលពីឆ្នាំ ១៩៩៧ ក្រោយ ពីខ្លួនបានគ្រប់គ្រងជាង ១៥០ឆ្នាំ៕

ការប្រឆាំងការ លាងសម្អាត ប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម កម្ពុជា ទទួលការ កោតសរសើរ

$
0
0

ភ្នំពេញ ៖ គណៈប្រតិភូ ក្រុមត្រួតពិនិត្យ ការប្រឆាំង ការលាងសម្អាត ប្រាក់ និង អំពីហិរញ្ញប្បទាន ភេរវកម្ម ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរដល់ សកម្មភាពប្រឆាំង ការលាង សម្អាតប្រាក់ នៅកម្ពុជា នាពេលកន្លងមក ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) ។

ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ នាស្តីការគណៈរដ្ឋមន្ត្រី លោក Yogpal Singh សហប្រធាន ក្រុម ត្រួតពិនិត្យការប្រឆាំង ការលាងសម្អាតប្រាក់ និងអំពីហិរញ្ញប្បទាន ភេរវកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីត្រួតពិនិត្យ ការអនុវត្តផ្នែកច្បាប់ និងស្វែងយល់អំពីការងារប្រឆាំងការលាងសម្អាតប្រាក់។

លោកថា “ដោយសារតែកម្ពុជាបានធ្វើការល្អនាពេលកន្លងមកទើបក្រុមការងារប្រឆាំងការ លាងសម្អាត ប្រាក់ និងអំពីហិរញ្ញប្បទានភេរវកម្មថ្នាក់អន្តរជាតិ បានដកកម្ពុជាចេញពីបញ្ជី ពណ៌ប្រផេះកាលពីខែមិថុនា ឆ្នាំ២០១៤”។

លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញា ចិត្តក្នុងការអនុវត្តផែនការ សម្របសម្រួលផ្ទៃក្នុង និងយុទ្ធសាស្ត្រថ្នាក់ជាតិ ប្រឆាំងការលាងសម្អាតប្រាក់ និងអំពីហិរញ្ញប្បទានភេរវកម្ម ហើយកម្ពុជាក៏បាន ធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីផ្តន្ទាទោសដល់ជនល្មើសក្នុងការលាងសម្អាតប្រាក់ និងអំពីហិរញ្ញប្បទានភេរវកម្មនេះ ឲ្យស្របទៅតាមស្តង់ដារអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០១៣-២០១៧កម្ពុជាមានផែនការ នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការងារដែលមានស្រាប់ ហើយក្នុងឆ្នាំ២០១៣នេះដែរ រាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី វិសោធនកម្មមាត្រា ៣.២៩ និងមាត្រា៣០ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាត ប្រាក់ហិរញ្ញប្បទានភេរវកម្ម៕

សាលាខណ្ឌដង្កោ រៀបចំពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិបុរី កម្មករ សង្កាត់ជើងឯក

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ចំនួន២៣៥ ក្បាលដី ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងលោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ។

ក្រោយពីលោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យ ភូមិបាលខណ្ឌដង្កោ បានឡើងអាននូវលិខិត ឆ្លើយតប របស់សាលារាជធានីភ្នំពេញ ចំពោះការផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពល រដ្ឋជាម្ចាស់ដីចំនួន ២៣៥ក្បាលដី ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានធ្វើការអបអរសាទរ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានទទួលប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ ដែលនេះជាការយកចិត្តទុកដាក់របស់ អភិ បាលរាជធានីភ្នំពេញ អំពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លីរបស់ខ្លួនជា ផ្លូវការ ។ លោកអភិបាលខណ្ឌបានបន្តលើកឡើងអំពីសារៈសំខាន់ នៃការប្រើប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ នេះ ដែលបញ្ជាក់អំពីភាពស្របច្បាប់ នៃការកាន់កាប់ដីធ្លី ងាយស្រួលក្នុងការស្នើសុំសាងសង់ ការដាក់ បន្ទុក ដើម្បីខ្ចីប្រាក់ពីធនាគារជាដើម ។

ជាពិសេសសូមបងប្អូន ប្រជាពលរដ្ឋថែរក្សាប័ណ្ណនេះ ឲ្យបានត្រឹមត្រូវជៀសវាងការធ្វេសប្រហែស បណ្តាលឲ្យបាត់បង់ ឬខូចខាត ដែលអាចនឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រងដីធ្លីរបស់បងប្អូន។

គួរបញ្ជាក់ថា ក្បាលដីទាំង២៣៥ ដែលត្រូវបានប្រគល់ឲ្យបងប្អូនជាម្ចាស់ដី នៅថ្ងៃនេះ គឺស្របតាម លិខិតរបស់សាលារាជធានីភ្នំពេញ ដែលអនុញ្ញាតឲ្យរៀបចំពិធីចែកប័ណ្ណសម្គាល់ជូន ដោយសារដីនេះ មានការពាក់ព័ន្ធទៅនឹងតំបន់រោងចក្រកែវជើងឯក ដែលពីមុន ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួង ឧស្សាហកម្ម ដូច្នេះត្រូវបានបង្អាក់ ក្នុងរយៈពេល ការបិទផ្សាយតំបន់វិនិច្ឆ័យ ប៉ុន្តែនៅពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម បានបញ្ជាក់ឡើងវិញថា ក្បាលដីនេះពុំមានពាក់ព័ន្ធនៅក្នុងដីរោងចក្រកែវ ដែលជា ដីរបស់រដ្ឋនោះទេ ដូច្នេះសាលារាជធានីភ្នំពេញ ក៏បានចេញលិខិតអនុញ្ញាត ឲ្យធ្វើពិធីប្រគល់ជូនដល់ ម្ចាស់ដីដើម្បីបានប្រើប្រាស់ ៕

Viewing all 8042 articles
Browse latest View live




Latest Images