Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រាជរដ្ឋាភិបាលជប៉ុន បារម្ភចំពោះ ការធ្លាក់ចុះ នៃកំណើនប្រជាជន

$
0
0

តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានធ្វើសេចក្ដីព្រាងច្បាប់ ដែលតាក់តែងឡើង ក្នុងយុទ្ធសាស្រ្ដ ដោះស្រាយ នូវការធ្លាក់ចុះ នៃកំណើន ប្រជាជនទូទាំងប្រទេស ជាពិសេសនៅតាមទីប្រជុំជន និងអ្នករស់នៅតាមតំបន់ផ្សេងទៀត ។ នេះបើយោងតាម ប្រភពពីផ្នែក ដែលកំពុងសិក្សាដិតដល់ ទៅនឹងបញ្ហាខាងលើ បាននិយាយ កាលពីថ្ងៃចន្ទ ម្សិលមិញ ។

តាមសារព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃ អង្គារ ទី ០២ ខែកញ្ញា ឆ្នាំ២០១៤ ឲ្យដឹងថា យុទ្ធសាស្ដ្រនេះ រួមបញ្ជូលទំាំង គោលដៅ ចំនួនតួលេខ និង វិធានការច្បាស់លាស់ ដូចមាន ចែងក្នុង សេចក្ដីព្រាងច្បាប់នេះ ស្តីពីគោលបំណងបង្កើតសង្គមមួយ ដែលជម្រុញឲ្យមាន ការរៀបអាពាហ៍ពិពាហ៍ និងចិញ្ចឹមកូន ឲ្យដូចទៅនឹងការផ្សព្វផ្សាយ នៃការបង្កើត ការងារក្នុងតំបន់ទាំងឡាយផងដែរ។

នាយករដ្ឋមន្ដ្រី ជប៉ុន លោក ស៊ីនហ្សូ អាបេ បានបង្កើតនូវគម្រោង សម្រាប់ក្រុមការងារពិសេស មួយឲ្យតាមដាន និង ត្រួតពិនិត្យ ទៅតាមគម្រោងរបស់គណៈរដ្ឋមន្រ្ដីលោក បានធ្វើកាល ពីថ្ងៃពុធ សប្តាហ៍មុន ស្តីពីការដោះស្រាយការធ្លាក់ចុះនៃមនុស្សជំនាន់ថ្មីរបស់ជប៉ុន។

គួរបញ្ជាក់ថា កម្លាំងការងារដែលនឹងត្រូវដឹកនាំដោយលោកអាបេ នឹងរួមបញ្ចូលទាំងសមាជិក គណៈរដ្ឋមន្រ្តី ផ្សេងទៀត ដែលនឹងចងក្រងយុទ្ធសាស្ត្រ រយៈពេល ៥ ឆ្នាំ តាមរយៈរដ្ឋាបាល ខេត្តនីមួយៗ រហូតដល់ឆ្នាំ ២០២០ ។ វាក៏នឹងត្រូវជំរុញដើម្បីបង្កើតយុទ្ធសាស្រ្តផ្ទាល់ខ្លួន របស់ពួកគេដោយ ការអនុឡោមទៅតាមអ្វីដែលរដ្ឋាភិបាលមានស្រាប់។

ចំពោះអត្រាបង្កកំណើតនៃមនុស្សជំនាន់ថ្មីរបស់ជប៉ុន បានក្លាយជាក្តីបារម្ភរបស់រដ្ឋាភិបាល ជាងមួយទសវត្សរ៍ ចុងក្រោយនេះ ដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ចដល់កំពូល, សិទ្ធិសេរីភាពស្មើគ្នារវាងបុរសនិង ស្ត្រី, និង រួមមានកត្តាការងារជាប់រវល់រកពេលសម្រាកគ្មាន នោះ ទើបបណ្តាលឲ្យយុវវ័យជប៉ុន និង មនុស្សគ្រប់វ័យរៀបការ បានបដិសេធមិនព្រមយក កូន ឬ រៀបការនោះឡើយ៕


បញ្ជីរាយនាម គណៈ​កម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា និង​គណៈកម្មការ​នានា​នៃ​រដ្ឋសភា នីតិកាល​ទី៥

នូវែលសេឡង់ នឹងផ្តល់សច្ចាប័ន លើសន្ធិសញ្ញាធ្វើ ពាណិជ្ជកម្មអាវុធ ជាសកល

$
0
0

វែលីងតោន៖ នាយករដ្ឋមន្រ្តីប្រទេស នូវែលសេឡង់ លោក ចន ឃី បានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ដែលមកទស្សនកិច្ចនៅនូវែលសេឡង់ នៅថ្ងៃអង្គារនេះថា ប្រទេស នូវែលសេឡង់ នឹងផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញានៃការធ្វើ ពាណិជ្ជកម្មអាវុធ (ATT) ដែលជាកិច្ចព្រមព្រៀងលើកដំបូង ក្នុងគោលបំណងគ្រប់គ្រង និងត្រួតពិនិត្យ អនុសញ្ញានៃការជួញដូរអាវុធ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់លោក មូរ៉េ ម៉ាក់ខូលលី នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយការប្រកាសនោះថា «សន្ធិសញ្ញាជួញដូរអាវុធ គឺជាជំហានសំខាន់មួយ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសកល ដើម្បីកាត់បន្ថយទុក្ខវេទនាមួយចំនួន ដែលកើតចេញពីជំនួញសព្វាវុធខុសច្បាប់នេះ»។

រដ្ឋមន្រ្តីការបរទេសរូបនេះបន្តថា «ប្រទេស នូវែលសេឡង់បានគំាទ្រសន្ធិសញ្ញានៃការចាប់ផ្តើមរបស់ខ្លួន ហើយយើងក៏បានបង្កើតឡើងផងដែរនូវច្បាប់គំរូ ដើម្បីជួយដល់រដ្ឋនៅ ក្នុងតំបន់ប៉ាស៊ីហ្វិក និងរដ្ឋតូចៗដែលនៅ ក្នុងតំបន់ផ្សេងទៀតដើម្បីអនុវត្តសន្ធិសញ្ញានេះ»។

នូវែលសេឡង់ ក៏នឹងស្ថិតក្នុងចំណោមរដ្ឋចំនួន ៥០ដំបូង ដើម្បីផ្តល់សច្ចាប័ននេះ ដើម្បីនាំយក ATT ឲ្យចូលជាធរមាន។ ពាក់ព័ន្ធនឹង សន្ធិសញ្ញានេះ លោក ម៉ាក់ខូលលី បញ្ជាក់ថា «គ្រប់ភាគីទំាងអស់នៃសន្ធិសញ្ញា ត្រូវតែអនុម័តសន្ធិសញ្ញានៃការគ្រប់គ្រង និងត្រួតអាវុធដែលឆ្លងកាត់ព្រំដែនអន្តរជាតិ ដើម្បីប្រឆំាងឧកិ្រដ្ឋកម្មមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្គ្រាមនានា៕

ជំនុំជម្រះ និស្សិតឆ្នាំទី៣ ជំនាញ IT ម្នាក់ពាក់ព័ន្ធ នឹងករណីដាក់ថ្នាំសណ្តំ ស៊ីដាច់ម៉ូតូមិត្តភក្តិ១ គ្រឿង

$
0
0

 ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ អង្គារ ទី ២ ខែ កញ្ញា ២០១៤ បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោស យុវជនជាប់ចោទម្នាក់ ដែលជានិស្សិតIT ឆ្នាំទី៣ នៃ សាកលវិទ្យាល័យមួយ នៅក្នុងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងករណី ល្បូងយុវជនម្នាក់ ទៅចូលក្លឹប ផឹកស៊ី និង ច្រៀងរាំ ការ៉ាអូខេ តែបានលួចដាក់ថ្នាំ សណ្តំនៅក្នុង កែវស្រាជនរងគ្រោះ បណ្តាលឲ្យសន្លប់បាត់បង់ស្មារតី រួចដឹកជនរងគ្រោះ យកទៅប្លុងចោល នៅក្នុងគុម្ពោធព្រៃ មួយកន្លែង ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីកំឡុងខែ មីនា ឆ្នាំ ២០១៤។

លោកលី សុខឡេង ចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ ចាន់ ពុទ្ធីពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខជានិស្សិត។ និង ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការពីបទ«លួច» តាមមាត្រា ៣៥៣ និង ៣៥៦ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា។ និង ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្តឹងរបស់ភាគីដើមចោទ (ជាជនរងគ្រោះ) កាលពីថ្ងៃ ទី ២៧ ខែ មីនា ២០១៤ ។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៃ សំណុំរឿងនេះ នៅថ្ងៃ ទី ១៥ ខែ កញ្ញា ២០១៤ ខាងមុខនេះ៕

អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះស្កាត់រថយន្ត ដឹកខ្សាច់ នាំឲ្យខូចផ្លូវ

$
0
0

ភ្នំពេញ : ដោយមើលឃើញ ពីសកម្មភាពដឹកជញ្ជូនខ្សាច់ ពីសំណាក់រថយន្តធុនធំៗ របស់ឈ្មួញឯកជន នាំឲ្យខូចផ្លូវ និងប៉ះពាល់បរិស្ថាន ក៏ដូចជាការបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយអភិបាលខណ្ឌ លោក អ៊ាង ស៊ីផាន អភិបាលរងខណ្ឌ លោក ណុប ផា និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បានចុះទៅឃាត់រថយន្តដឹកខ្សាច់ទាំងនេះ មិនឲ្យបន្តចរាចរណ៍ រង់ចាំការត្រួតពិនិត្យ លក្ខណ:បច្ចេកទេស និងច្បាប់ទម្លាប់ជាមុនសិន ។

ប្រតិបត្តិការរបស់អាជ្ញាធរ ខណ្ឌច្បារអំពៅ បានធ្វើឡើង នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងសង្កាត់ចំនួន៤ ដែលមានរថយន្តដឹកខ្សាច់ ធុនធំជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ ។

អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា បានឲ្យដឹងថា ក្រោយពីមើលឃើញជាក់ស្តែង អំពីសកម្មភាពដឹកជញ្ជូនខ្សាច់ ដែលធ្វើឲ្យផ្លូវ និងប៉ះពាល់សណ្តាប់ធ្នាប់ សាធារណ:  និងតបតាមការណែនាំ របស់អភិបាលរាជធានីភ្នំពេញផងនោះ លោកអភិបាលខណ្ឌ ក្នុងនាមប្រធានគណ:បញ្ជាការឯកភាព បានបើកយុទ្ធនាការ ទប់ស្កាត់បញ្ហាទាំងនេះ កុំឲ្យបន្តកើតឡើង ។

លោក ណុប ផា បានបញ្ជាក់ថា រថយន្តដឹកខ្សាច់ ចំនួន៩គ្រឿង ត្រូវបានអាជ្ញាធរចាប់ឃាត់ ដើម្បីត្រួតពិនិត្យមើលពីលិខិតស្នាម និងពិនិត្យពីលក្ខណ:បច្ចេកទេសរបស់រថយន្ត ដូចជាស្ថានភាពកង់ ស្ថានភាពនៃការដឹកជញ្ជូន ព្រមទាំងស្ថានភាពអ្នកបើកបរជាដើម ។ លោកបានបន្តថា ក្រោយពីការចាប់ឃាត់រថយន្តទាំង៩គ្រឿងរួចមក និងក្រោយពីពិនិត្យជាក់ស្តែង នៅមានបញ្ហាខ្វះចន្លោះនោះ ក្រុមការងារបានធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្ត ទាំងនោះ និងធ្វើការណែនាំឲ្យពួកគេ រៀបចំការដឹកជញ្ជូនលើកក្រោយ តាមលក្ខណ:បច្ចេកទេសត្រឹមត្រូវ និងមានការត្រួតពិនិត្យ យ៉ាងជាក់លាក់មុនពេលធ្វើដំណើរចេញ ។ ដោយឡែកបើសិននៅតាមផ្លូវមាន ឃើញខ្សាច់ជ្រុះរប៉ាត់ រប៉ាយ ឬស្រកហូរហៀរតាមដងផ្លូវ ក៏ដូចជាខូចខាតផ្លូវនោះ គឺម្ចាស់រថយន្តទាំងនេះ ត្រូវមានការទទួលខុសត្រូវ ដោយខ្លូនឯង ទាំងការសំអាតផ្លូវ និងជួសជុលផ្លូវ ។

អភិបាលរងខណ្ឌច្បារអំពៅ រូបនេះ ក៏បានដឹកក្រុមការងារ ទាំងអស់ចុះពិនិត្យមើល ជាក់ស្តែងការដ្ឋានដឹកជញ្ជូនខ្សាច់ មួយទីតាំងស្ថិតនៅព្រែកឯង ហើយឃាត់មិនឲ្យរថយន្តដឹកខ្សាច់ ធ្វើដំណើរចេញ ព្រោះតែការដឹកខ្សាច់កន្លងទៅ មានការធ្លាក់រាយប៉ាយពេញដងផ្លូវ ពោលគឺផ្លូវបេតុង ក្លាយជាផ្លូវដីខ្សាច់នោះ ។

ជាមួយគ្នាក្រុមការងារទាំងអស់ ក៏បានបញ្ជូនគ្រឿងចក្រ ធ្វើការបោសសំអាតផ្លូវ ឲ្យស្អាតផងដែរ ចៀសវាងបង្កគ្រោះថ្នាក់ ដោយប្រការណាមួយ ដល់អ្នកដំណើរតាមផ្លូវ ព្រោះតែខ្សាច់ហូរនៅលើផ្លូវ ដែលបណ្តាលមកពីការដឹកជញ្ជូនខ្សាច់តាមរថយន្ត មិនមានការគ្រប ឬទុកខ្សាច់ ឲ្យស្រកទឹកសិន ចាំដឹកចេញនោះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

កាត់ទោសបុរស ជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងការ បើកល្បែង ស៊ីសងខុសច្បាប់

$
0
0

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ អង្គារ ទី ២ ខែ កញ្ញា ២០១៤ បានបើក សវនាការ ជំនុំជម្រះ និង កាត់ទោសបុរស ជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធ នឹងការរកស៊ីកត់ កន្ទុយលេខ និង ឆ្នោតផ្សងសំណាង ប្រព្រឹត្តនៅក្នុង ភូមិនិរោទន៍ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅកាលពីកំឡុងខែ សីហា ឆ្នាំ ២០១៤ ។

លោកលី សុខឡេង ចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ អ៊ុក សុភក្រ្ត ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរកត់កន្ទុយលេខ មានអាស័យដ្ឋានៈ ភូមិនិរោធ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនជាប់ចោទ ឈ្មោះ អ៊ុក សុភក្រ្ត ត្រូវបានចោទ ប្រកាន់ពីបទ"បើកល្បែងស៊ីសងខុសច្បាប់" តាមមាត្រា៩៥ នៃ ច្បាប់ស្តីការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ ។

លោកចៅក្រមបានបន្ថែមថា៖ ជនជាប់ចោទត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលច្បារអំពៅ កាលពីព្រឹកថ្ងៃ ទី ១៨ ខែ សីហា ២០១៤ ខណៈកំពុងតែ ធ្វើសកម្មភាពកត់កន្ទុយលេខ នៅខាងមុខផ្ទះរបស់គាត់ ដូចអាស័យដ្ឋាន ខាងលើ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបាន ក្រដាស់កត់កន្ទុយ លេខរាប់រយសន្លឹក កាស្យូសម្រាប់គិតលេខ១ គ្រឿង ម៉ាស៊ីនហ្វាក់១គ្រឿង ប្រាក់ខ្មែរចំនួន ២០ ម៉ឺនរៀល ប្រាក់ដុល្លារចំនួន ២០ដុល្លារអាមេរិក និង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ពីគាត់។

តុលាការនឹង ប្រកាសសាលក្រមនៃ សំណុំរឿងនេះ នៅថ្ងៃ ទី ១៥ ខែ កញ្ញា ២០១៤ ខាងមុខនេះ៕

ចិនផ្តល់បរិក្ខារ ការពារព្រៃឈើ ដល់កម្ពុជា គិតជាទឹកប្រាក់ ជិតមួយលានដុល្លារ

$
0
0

ភ្នំពេញៈ រដ្ឋាភិបាលចិន បានសម្រេចផ្តល់គ្រឿងបរិក្ខារ ការពារព្រៃឈើ គិតជាទឹកប្រាក់ចំនួន ៦៦៧.២០០ ដុល្លារ សហរដ្ឋអាម៉េរិក មកដល់កម្ពុជា សម្រាប់ធ្វើការការពារ និង អភិវឌ្ឍន៍វិស័យព្រៃឈើ។

ជំនួយឥតសំណងនេះ គឺបានផ្តល់នឹងទទូលដោយលោកលោក សុង ហ្សាវហ្គូវ ទីប្រឹក្សាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋចិន ប្រចាំ នៅកម្ពុជា និងលោកអ៊ុង សំអាត អនុប្រធាននៃ រដ្ឋបាលព្រៃឈើកម្ពុជា ក្រោមវត្តមាន ជាសក្ខីភាព ពីរដ្ឋលេខាធិការនៃក្រសួងកិសកម្ម, រក្ខាប្រម៉ាញ់ និង នេសាទលោក ទី សុគន្ធ។

ថ្លែងនៅក្នុងពិធីផ្តល់និងទទួលនោះ លោក សុង ហ្សាវហ្គូវ បាននិយាយថា គ្រឿងបរិក្ខារ ៨ប្រភេទ នោះ រួបមាន រថយន្តពន្លត់ភ្លើងឆេះព្រៃ, រថយន្តល្បាតនៅតាមព្រៃ, និង ឧបករណ៍ GPS ត្រូវបាន ផ្តល់មកដល់រដ្ឋបាលព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា។

លោកសុង ហ្សាវហ្គូវបានបន្តថា “ព្រៃឈើ ពិតជាមានសារសំខាន់ណាស់សម្រាប់ មនុស្ស សត្វ និង បរិស្ថាន។ ខ្ញុំជឿជាក់ថា គ្រឿងយានយន្តទាំងនោះ នឹងជួយដល់មន្ត្រីព្រៃឈើ កម្ពុជាឲ្យបំពេញការងារ កាន់តែសកម្មថែមទៀត ក្នុងកិច្ចការពារនិងអភិវឌ្ឍន៍ព្រៃឈើនេះ។”

ក្នុងឱកាសនោះដែរ លោកទី សុគន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ រដ្ឋាភិបាល និង ប្រជាជនចិន ដែល បានផ្តល់គ្រឿងយន្តទាំងនេះមកកម្ពុជា ហើយពិតប្រាកដណាស់ថា គ្រឿងបរិក្ខាទាំងអស់ នឹងមានអត្ថប្រយោជន៍បំផុត សម្រាប់ប្រទេសកម្ពុជា ក្នុង កិច្ចការពារ និង អភិរក្សធនធានព្រៃឈើ។

ដោយឡែកលោក អ៊ុង សំអាត វិញ ក៏បានថ្លែងដែរថា គ្រឿងបរិក្ខារទាំងនេះ គឺជាតម្រូវការចាំ បាច់ស្រាប់កម្ពុជាដើម្បី ការពារព្រៃឈើ។ “ការផ្តល់ជូននេះ បានបញ្ជាក់យ៉ាងច្បាសអំពីភាព យកចិត្តទុកដាក់របស់ចិន ក្នុងកិច្ចការពារធនធាន ព្រៃឈើនៃប្រទេសកម្ពុជា។”

ក្រៅពីការថ្លែងអំណរគុណ មន្ត្រីកម្ពុជាក៏បានលើកឡើង ពីទំនាក់ទំនងដ៏ប្រសើរឥតខ្ចោះ និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិនលើគ្រប់វិស័យផងដែរ ដូចជាផ្នែក នយោបាយ, ពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិនិយោគ, ទេសចរណ៍, កសិកម្ម, ការអប់រំ និង វប្បធម៌ ជាដើម។

ប្រទេសចិនគឺជាប្រទេសធំជាងគេ ដែលពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ហើយមិនតែប៉ុណ្ណោះ ប្រទេសចិនបានផ្តល់ជំនួយ និងប្រាក់កម្ចីច្រើនជាងគេងផងដែរ ដល់កម្ពុជា រីឯទំហំពាណិជ្ជកម្មវិញ គឺបានកើនឡើង យ៉ាងច្រើនផងដែរ ពោលគឺរហូងដល់ជាងបីពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៣កន្លងទៅនេះ ហើយនឹងឡើងដល់ ប្រាំពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕

Photo by DAP-News

Photo by DAP-News

ក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត បើកវេទិការផ្សាយ និងពិគ្រោះ បញ្ហាសោភ័ណ្ឌភាព នៅក្នុងក្រុង

$
0
0

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ អាជ្ញាធរ និងក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត បានបញ្ចេញប្រតិកម្ម លើបញ្ហាក្រុមហ៊ុនPPC ប្រមូលសំរាម ក្រុងប៉ោយប៉ែត មិនគោរពកិច្ចសន្យា ការប្រមូលសំរាម រួមទាំងបញ្ហា សោភ័ណ្ឌភាព ។

កិច្ចបើកវេទិកាផ្សាយ និងពិគ្រោះនេះ ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង លោក សុខ ឃឿន ប្រធានក្រុមប្រឹក្សាក្រុង លោកអ៊ុំ សុផល អធិការក្រុង និងតំណាងក្រុមហ៊ុន PPC មន្រ្តីគ្រប់ស្ថាប័ន រួមទាំង ប្រជាពលរដ្ឋរស់នៅក្នុងក្រុង ប៉ោយប៉ែតជាច្រើននាក់ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ក្រុងប៉ោយប៉ែត មនសោភ័ណ្ឌ ភាពល្អ និងខាងមុខនេះ មានការប្រឡងប្រណាំងទីក្រុងស្អាត បរិស្ថានល្អ ជាពិសេសការរស់នៅស្អាត សុខភាពល្អ ព្រមទាំងមានច្រកទ្វារអន្តរជាតិ មានភ្ញៀវធ្វើដំណើរឆ្លងកាត់ ក្នុងមួយថ្ងៃបានប្រមាណជា ២០០០នាក់ ដែរ បានឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើមកដល់ចំណុចរង្វង់មូល តែងតែឃើញ គំនរសំរាមទុកស្អុយរលួយ និងតាមដងផ្លូវជាតិលេខ៥វិញ តែងតែឃើញក្រុមហ៊ុនប្រមូលសំរាមពេលព្រឹក ជួលការមានភ្ញៀវឆ្លងកាត់ អង្គុយពិសាអ្វី ស្រាប់តែក្រុមហ៊ុន បានមកប្រមូល សំរាមស្អុតរលួយ ធ្វើឲ្យមាន ការរិះគន់ពី ក្រុមភ្ញៀវជាតិ អន្តរជាតិថា ហេតុអីបានជាម៉ោងនេះ មកប្រមូលសំរាម ធ្វើអោយពួកគាត់ស្អុយ ប៉ះពាល់សុខភាពរួចពួកគាតក៏ឈប់ពិសារហើយបានដើរចេញ ។

លោកង៉ោ ម៉េងជ្រួន បានបន្តថា សូមក្រុមPPC ប្រមូលសំរាមគួរចាត់ពេលវាលាច្បាស់លាស់ ថា តើត្រូវ បានប្រមូលនៅពេលណា គួរតែប្រមូលសំរាមកន្លែងចំនុចរង្វង់មូលនៅពេលយប់បន្តិច ដើម្បីជៀសវាង ការធុំក្លិនស្អុយជះប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងបញ្ហាមួយទៀតក្រុមហ៊ុន គួរបង្កើតក្រុមដើរ តាមទីផ្សារ ដើម្បីចុះជួបជាមួយក្រុមប្រជាពលរដ្ឋ និងដុះស្រាយជូនពួកគាត់។

ក្នុងនោះដែលតំណាង ក្រុមហ៊ុនPPC ប្រមូលសំរាម បានឡើងមក បកស្រាយបញ្ហា ចំពោះការចោទ ប្រកាន់ ថា រូបលោកបានមកធ្វើការងារ នៅក្រុមហ៊ុននេះចំនួន៣ខែ មកហើយ ដោយបាទ ទួលពាក្យ បណ្តឹងថា ក្រុមហ៊ុនប្រមូលសំរាម បានប្រមូល១ដងក្នុង១ខែ តែនេះដូចជាមិនត្រឹមត្រូវតែធាតុពិត ក្រុមហ៊ុនបានប្រមូលសំរាម ១សប្តាហ៍ចំនួន២ដង និងមានប្រជាពលរដ្ឋ ចំនួន២៧២៧គ្រួសារ មិនដែលបានរអ៊ូរថា ក្រុមហ៊ុនមានការប្រមូល សំរាមយឺតយ៉ាងដែរ មានតែប្រជាជនមួយចំនួនតូច បានរិះគន់យ៉ាងខ្លាំង បាននិយាយក្រុមហ៊ុន ។

តំណាងក្រុមហ៊ុនបានបន្តថា ប្រសិនជាកន្លែងណា ដែលក្រុមហ៊ុនយើង មិនបានទៅប្រមូលទៀងទាត់ សូមរាយការណ៍ជូនក្រុមហ៊ុន ដោយផ្ទាល់ផង និងប្រាប់ថា កន្លែងណា ទីចំណុចណាច្បាស់លាស់ ។

ក្នុងនោះដែរ ប្រជាពលរដ្ឋបានលើកឡើងថា បើក្រុមហ៊ុនប្រមូលសំរាម តាមការរៀបរាប់ខាងលើនេះ ហេតុអី បានជាគំនរសំរាម មានច្រើនម្ល៉េះ និងទុកចោលរហូត១ខែមកប្រមូលម្តង ពេលដល់ខែ មកយកលុយ ទើបមកប្រមូលសំរាម អោយធ្វើឲ្យពួកគាត់ស្អុយធុំក្លិនមិនល្អ និងធ្វើឲ្យពួកគាត់ ប៉ះពាល់សុខភាព ៕


នាំក្មួយ​ ប្រុសអាយុ៥ឆ្នាំ ទៅបោកខោអាវ នៅទឹកស្រះក្រោយ សាលាឃុំ លង់ស្លាប់ទាំង ពីរនាក់

$
0
0

ព្រះសីហនុ ៖ មីងនិងក្មួយប្រុស អាយុ៥ ឆ្នាំ បានលង់ទឹកស្លាប់ទាំងពីរនាក់ យ៉ាងអណោច អាធ័ម ក្រោយពីពួកគេបាននាំគ្នាទៅបោក ខោអាវនៅទឹកស្រះ ជាកន្លែងជីកយកអាចម៍ ដី ស្ថិតនៅខាងក្រោយសាលាឃុំជើងគោ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ឈ្មោះយ៉ា ខ្នេរ អាយុ៣៩ឆ្នាំ ត្រូវជាមីង បាន នាំក្មួយប្រុសរបស់ខ្លួន ឈ្មោះយ៉ា ណាវី អាយុ ៥ឆ្នាំ រស់នៅភូមិកើតហេតុ ទៅបោកខោអាវ នៅទីតាំងស្រះទឹកខាងក្រោយសាលាឃុំជើង គោ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា នៅ ពេលដែលកំពុងបោកខោអាវនោះ ស្រាប់តែ ក្មេងប្រុសរងគ្រោះដែលត្រូវជាក្មួយបានជ្រុះ ស្បែកជើងខាងឆ្វេង ចូលទៅក្នុងទឹកស្រះ ហើយយកដៃឈោងក៏ធ្លាក់ចូល ។ ពេល នោះស្ដ្រីជាម្ដាយមីង ឃើញដូច្នេះក៏ហក់ចូល ទៅក្នុងទឹកស្រះ ជួយក្មួយប្រុស ប៉ុន្ដែអនិច្ចា មិនចេះហែលទឹក ក៏លង់ស្លាប់ទាំងពីរនាក់តែ ម្ដងទៅ ។

ក្រោយកើតហេតុ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ ចុះទៅ មើល និងជួយស្រង់ពួកគេទាំងពីរនាក់ ហើយ ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ជនជាតិចិន បើករថយន្ត បុករះរថយន្ត ដែលចតនៅស្ងៀម ខូចខាតអស់ ៣ គ្រឿង

$
0
0

ភ្នំពេញ ៖ បុរសជនជាតិម្នាក់ បានបើករថយន្តរ៉េចង្កូត ទៅបុកនឹងរថយន្ត ដែលកំពុងចតស្ងៀម ខូចខាត អស់៣ គ្រឿង នៅម៉ោងប្រមាណ៣ និង៣០ នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ស្ថិតនៅចំណុចផ្លូវ មុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

តាមរយៈសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កគឺជាជនជាតិចិន បានបើករថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-2560 តាមផ្លូវមុន្នីរ៉េត ពីលិចទៅកើត ស្រាប់តែពេលកំពុងបើកបរ នោះ រថយន្តស្តារិច នេះក៏រ៉េចង្កូតទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយ ចំនួន៣ គ្រឿង ដែលកំពុងតែចត ស្ងៀមតាមដងផ្លូវ ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិននេះ និយាយ ទូរស័ព្ទកំពុងបើកបរ ជាមួយគ្នានោះ ខណៈបង្កគ្រោះថ្នាក់រួច បុរសនោះបានចេញពីរថយន្ត ហើយក៏ បានឃើញជើងខាងស្តាំរបស់គាត់ស្វិតថែមទៀត ។

យោងតាមសេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យរថយន្តពីរគ្រឿង រងការខូចខាតខ្លាំង ឯពីរគ្រឿងទៀត ខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ រថយន្តពីរគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ដែលរងការខូចខាតបន្តិចបន្តួចនោះ ភាគីម្ចាស់មិនទាមទារសំណង នោះទេ ដោយឡែកនៅសល់តែភាគីខាងជនជាតិ និងភាគីម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដា ពាក់ស្លាកលេខ ព្រះសីហនុ 2A-1968 ដែលរងការខូចខាត ផ្នែកខាងមុខខ្លាំង បានទាមទារសំណង ៣៥០ដុល្លារ ប៉ុន្តែ ខាងធានារ៉ាប់រង ជនជាតិចិនទាមទារយកទៅជួសជុលឲ្យ ចំពោះលទ្ធផលយ៉ាងណានោះ នៅមិនទាន់ បញ្ចប់នៅឡើយទេ ៕

នាយក​រដ្ឋមន្រ្តី​ថៃ នឹង​ពិចារណា​ដក​ច្បាប់​អាជ្ញា​សឹក ចេញពី​គោលដៅ​ទេសចរណ៍​មួយ​ចំនួន

$
0
0

បាងកក៖ ឧត្តមសេនីយ៍ ធីរ៉ាឆៃ ណាក់វ៉ានីត មេបញ្ជាការកងទ័ពជើងគោកទីមួយ បាននិយាយថា លោកនឹងស្នើទៅកាន់ប្រធានក្រុមប្រឹក្សាជាតិ ដើម្បីសណ្តាប់ធ្នាប់ និងសន្តិភាព លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា ដើម្បីឲ្យលោកពិចារណាដកច្បាប់អាជ្ញាសឹក ចេញពីគោលដៅទេសចរណ៍ក្នុងខេត្តមួយចំនួន។

យោងតាមសារព័ត៌មាន ឌឹណេសិនថៃ ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ថា លោក ធីរ៉ាឆៃ ប្រធានក្រុមការងាររក្សាសន្តិភាព ដែលបង្កើតឡើងដោយរដ្ឋាភិបាលយោធា បាននិយាយថា លោកបានផ្តល់ព័ត៌មានអំពីសា្ថនការណ៍ នៅតំបន់ទេសចរណ៍មួយចំនួននោះ ដល់លោក ប្រាយុទ្ធ ហើយអំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។

លោកថា ប្រសិនបើគ្មានការជំទាស់នោះទេ នឹងមានការដកច្បាប់អាជ្ញាសឹក ចេញពីខេត្តដែលជាគោលដៅទេសចរណ៍មួយចំនួន ដូចជា នៅខេត្ត ឈុនបូរី ឈៀងម៉ៃ និងខេត្តមួយចំនួនទៀត៕

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ចូលរួម បិទវគ្គហ្វឹកហ្វឺន យុទ្ធវិធីរថក្រោះ រថពាសដែក នៅកំពង់ស្ពឺ

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានចូលរួម បិទវគ្គបញ្ចប់ការហ្វឹកហ្វឺនយុទ្ធវិធីរថក្រោះ រថពាសដែក ដែលធ្វើឡើង អស់រយៈពេល ៦៣ថ្ងៃ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានវាយតម្លៃថា វគ្គ ហ្វឹកហ្វឺនរថក្រោះ រថ ពាសដែក ដែលបានបញ្ចប់នាពេលនេះ ពិតជាឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងចរន្ត នៃការបង្កើនសមត្ថ ភាពធនធានមនុស្ស ក្នុងជួរកងទ័ព ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងសំខាន់ ក្នុងការកំណត់ទិសដៅ ទៅ រកភាពជោគជ័យ ក្នុងការបំពេញភារកិច្ចបន្ត និងធ្វើឲ្យកម្ពុជាកាន់តែយល់ច្បាស់ អំពីអត្ថប្រយោជន៍ នៃ ការហ្វឹកហ្វឺនបំប៉នជំនាញ ។

លោកនាយឧត្តមសេនីយ៍បានបន្តថា “គ្រប់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្ត ទុកដាក់ឲ្យ បានខ្ពស់បំផុត នៅក្នុងភារកិច្ចចូលរួមកំណែទម្រង់ រយៈពេល ៥ឆ្នាំបន្ត (ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៩) លើការងារបុគ្គលិ (យោធិនចូលនិវត្តន៍ និងយោធិនតែងតាំងមុខតំណែង) ដែលមាន គោលបំណងសំខាន់ធំៗពីរ ទី១-ត្រូវអនុវត្តផ្អែកលើច្បាប់ និងសមហេតុផល និងទី២-ត្រូវយក គោលដៅ ជាចម្បង គឺការកែទម្រង់ ពីមនុស្សច្រើនធ្វើការងារតិច ឲ្យទៅជាមនុស្សតិចធ្វើការងារច្រើន មានន័យថា (ក្បាលតូចខ្លួនធំ)”។

អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទរូបនេះ ក៏បានណែនាំឲ្យបណ្តាអង្គភាព ត្រូវ ផ្តល់ឱកាសឲ្យ បានទូលំទូលាយដល់នាយទាហានវ័យក្មេង ដែលមានសមត្ថភាព ចូលរួមក្នុងប្រព័ន្ធគ្រប់គ្រង ដឹកនាំ បញ្ជាតាមបណ្តាថ្នាក់ជាបណ្តើរៗ ដើម្បីផ្ទេរ និងទទួលយកបទពិសោធន៍ល្អៗ ពីរៀមច្បងសម្រាប់បន្ត វេន ។

លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងរថក្រោះ អគ្គបញ្ជា ការ បានគូសបញ្ជាក់ឲ្យដឹងថា ដំណើរការហ្វឹកហ្វឺនទទួលបានជោគជ័យ នាពេលនេះ ក៏អាស្រ័យដោយ មានការឧបត្ថម្ភកញ្ចប់ថវិកាពិសេស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងបានគិតគូរជួយឧបត្ថម្ភជារៀងរាល់ឆ្នាំ បង្កឲ្យការហ្វឹកហ្វឺនប្រព្រឹត្តិទៅបានយ៉ាងទៀងទាត់ ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា វគ្គហ្វឹកហ្វឺននាពេលនេះ ផ្តោតជាសំខាន់លើ ៣ ចំណុច ទី១- ហ្វឹកហាត់ ដោយយកការប្រើប្រាស់អាវុធលើរថក្រោះជាគោល អនុវត្តការបាញ់ដោយប្រើស្ថិរភាព និង ចល័តបាញ់, ទី២-ហ្វឹកហាត់របៀបសរុប ដោយយកសមាជិក រថក្រោះហាត់ដូរវេនគ្នាម្នាក់ម្តង ពោល គឺ ពីអ្នកបើកមកអ្នកបាញ់ ពីអ្នកបាញ់ទៅជាអ្នកបញ្ជា ម្ចាស់ការដោយចល័តនៅលើទីលាន តាមភារកិច្ច រៀងៗខ្លួន និង ទី៣-ប្រើប្រាស់វិទ្យុទាក់ទង នៅលើរថក្រោះ ដោយជំនួសទម្លាប់ ទៅលើការប្រើប្រាស់ អ៊ីកូម ។

សូមបញ្ជាក់ថា កម្មសិក្សានោះ មានយោធាចំនួន ៤២០ នាក់ ដែលជាកម្លាំង នៃអង្គភាព បញ្ជាការដ្ឋាន រថក្រោះ បានបញ្ចប់វគ្គហ្វឹកហ្វឺនយុទ្ធវិធីរថក្រោះ រថពាសដែក រយៈពេល៦៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ប្រយុទ្ធការពារបូរណភាពទឹកដីនៃមាតុភូមិ ។

នៅក្នុងឱកាសនោះ បន្ទាប់ពីពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងលិខិតបញ្ជាក់ ការសិក្សាដល់ សិក្ខាកាមរួចមក លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឧបត្ថម្ភថវិកា ដល់អង្គពិធីចំនួន ១០លាន រៀល និងប្រតិភូកំពង់ចម្លងអ្នកលឿង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក៏បានឧបត្ថម្ភថវិកា ១០លាន រៀលផងដែរ ៕

ប្តូរតំណែងស្នងការ ខេត្តក្រចេះ ដាក់ជំនួសដោយ លោក លន់ សុផាត ស្នងការរង ខេត្តកណ្តាល

$
0
0

- ដំឡើងស័ក្តិ លោក ជួង ស៊ាងហាក់ ពីផ្កាយ១ ទៅផ្កាយ២ កាន់តំណែងនាយរងសេនាធិការ អគ្គស្នងការនគរបាលជាតិ

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានសម្រេច កែសម្រួលប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៃស្នងការដ្ឋាននគរបាល  ខេត្តក្រចេះ ដោយដំឡើងឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ត្រី ជួង សេងហាក់ ស្នងការនគរបាលខេត្តក្រចេះបច្ចុប្បន្ន   ទៅជាឧត្តមសេនីយ៍ទោ កាន់តំណែងនាយរងសេនធិការអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយដាក់លោក លន់ សុ   ផាត ស្នងការរងខេត្តកណ្តាល ទៅធ្វើជាស្នងការខេត្តក្រចេះជំនួសវិញ។

បើពុំមានការប្រែប្រួលទេ ពិធីផ្ទេរតំណែងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។

បើតាមមន្រ្តីនគរបាលជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការផ្លាស់ប្តូរស្នងការនគរបាលខេត្ត ក្រចេះ ធ្វើតាមបែបបទរដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ ក្នុងបំណងធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងាររក្សា  សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ មិនមានបញ្ហាអ្វីផ្សេងនោះឡើយ៕

យូអិន សម្តែងការព្រួយបារម្ភខ្លាំង អំពីបញ្ហាសិទ្ធិមនុស្ស នៅប្រទេសថៃ

$
0
0

ឌឹណេសិន ៖ អង្គការសហប្រជាជាតិ បានឲ្យដឹង នៅថ្ងៃពុធនេះថា ខ្លួនមានការព្រួយបារម្ភខ្លាំង អំពីការ កើនឡើង ការរឹតត្បិតសកម្មភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសថៃ បន្ទាប់ពីមានការគាបសង្កត់ សិទ្ធិសេរី ភាព នៃការបញ្ចេញមតិ ក្នុងប្រទេសដែលគ្រប់គ្រងដោយយោធាមួយនេះ ។

យោងតាមសារព័ត៌មាន ឌឹណេសិនថៃ ចេញផ្សាយ នៅថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ថា ចាប់តំាង ពីក្តោបក្តាប់អំណាច តាមរយៈការធ្វើរដ្ឋប្រហារយោធា ទៅលើរដ្ឋាភិបាលដែលកើតចេញ ពីការបោះ ឆ្នោតកាលពីខែឧសភាកន្លងទៅ ដោយរដ្ឋាភិបាលថ្មីនេះ បានបង្កា្របប្រឆំាងនឹងអ្នកតវ៉ា ដែលប្រឆំាងការ ធ្វើរដ្ឋប្រហារយោធា បំបិទសិទ្ធិសារព័ត៌មាន នឹងគម្រាមតាមដាក់គុកប្រសិនណាបើរកឃើញថា នរណា ម្នាក់ល្មើសច្បាប់អាជ្ញាសឹក ៕

ស្រ្តីខ្មែរ ២នាក់ ចាញ់បោកមេខ្យល់ ទៅរៀបការជាមួយប្តីចិន មិនព្រមទទួលយក ការជួយពីស្ថានទូតខ្មែរ

$
0
0

 ភ្នំពេញ ៖ បើទោះបីជាស្ថានទូតខ្មែរប្រចាំប្រទេសចិន ព្យាយាមជួយរៀបចំ សំណុំឯកសារ លែងលះប្តី ឲ្យស្តី្រខ្មែរ ២នាក់ ដែលបានចាញ់បោកមេខ្យល់ ទៅរៀបការជាមួយប្តីចិនក៏ដោយ ក៏ពួកគេមិនព្រម ទទួលយកការជួយឡើយ ។

លិខិតរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ស្រ្តីខ្មែរ២នាក់ ឈ្មោះ ឃ្លោក រ័ត្ន និងម្នាក់ទៀត ឈ្មោះ ម៉ៅ សារឿន មានស្រុកកំណើត នៅខេត្តកំពង់ចាមដូចគ្នា ដែលត្រូវបាន មេខ្យល់បោកបញ្ឆោត យកទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តហ្សែជាំង បានមកដល់ស្ថាន ទូតកម្ពុជា នៅទីក្រុងប៉េកាំង ដើម្បីឲ្យស្ថានទូត ជួយដោះស្រាយការលែងលះ និងបញ្ជូនមកកម្ពុជាវិញ តែដោយខេត្តហ្សែជំាង ស្ថិតក្រោម ដែនសមត្ថកិច្ចរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ នគរបាលចិនបាន តម្រូវឲ្យដោះស្រាយករណីនេះ នៅស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃវិញ ។

ដូច្នេះស្ថានទូតកម្ពុជាបានបញ្ជូនពួកគេ មកសម្រួលនៅស្ថានអគ្គកុងស៊ុល នៅសៀងហៃវិញ ប៉ុន្តែ ក្នុង ពេលធ្វើដំណើរ ស្រ្តីខ្មែរទាំងពីរនាក់នេះ មិនបានមកស្ថានទូតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ឡើយ ពួកគេបែរជាទៅស្នាក់នៅផ្ទះបងប្អូនទៅវិញ។ ទោះបីមន្រ្តីស្ថានអគ្គកុងស៊ុលកម្ពុជា បានខិតខំ ទាក់ទងពួកគេ តាមទូរស័ព្ទក៏ដោយ ក៏ពួកគាត់មិនព្រម មកស្ថានអគ្គកុងស៊ុលដែរ ។ ស្រ្តីខ្មែរទាំងពីរនាក់ នេះ បានប្រាប់ថា ពួកគាត់នឹងដោះស្រាយ ការលែងលះជាមួយប្តីដោយខ្លួនឯង ហើយនឹងត្រឡប់មក កម្ពុជាវិញដោយខ្លួនឯង ៕


មនុស្សជាច្រើនរយនាក់ ចូលរួមក្នុងពិធី រំលឹកខួប ការតវ៉ាប្រឆាំង នឹងឈ្លានពានរបស់ជប៉ុន

$
0
0

ហុងកុង ៖ នៅថ្ងៃពុធនេះ មនុស្សប្រមាណជា ៧០០នាក់ ដែលក្នុងនោះ រួមមាន ទាហានជើងចាស់ អ្នក តំណាងយោធា មន្ត្រីក្នុងតំបន់ គណៈកម្មាធិការកណ្តាល របស់រដ្ឋាភិបាល បានចូលរួមក្នុង ពិធីរំលឹកខួប សង្រ្គាមជប៉ុន ឆ្នាំ១៩៣៧-១៩៤៥ ដែលប្រព្រឹត្តនៅទីក្រុង ហុងកុង ។

ទីភ្នាក់ងារសារព័ត៌មាន ជប៉ុនក្យូដូ បានចេញផ្សាយ នៅល្ងាចថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានឲ្យដឹងថា ពិធីរំលឹកខួបសង្គ្រាមជប៉ុនឆ្នាំ ១៩៣៧-១៩៤៥នេះ ធ្វើឡើងទាំងនៅទីក្រុងហុងកុង មាន ការចួលរួមពីអភិបាលក្រុង លោក Leung Chun-ying និងនៅទីក្រុងប៉េកាំង ក៏មានប្រធានាធិបតីចិន លោក xi Jinping និងមន្ត្រីជាន់ខ្ពស់ទាំង៦រូប ទៀត ចូលរួមជាគណៈធិបតី ដែលពួកគេទាំងនោះ បាន បង្ហាញពីភាពសោកស្តាយជាខ្លាំង ដល់វីរៈជនទាំងអស់ ដែលបូជាជីវិតប្រយុទ្ធប្រឆាំង នឹងឈ្លានពាន ពី សំណាក់ពួកជប៉ុន មកកាន់ប្រទេសចិន ។

លោក Lee Chi Ying មានអាយុ ៨៦ឆ្នាំ ដែលគាត់បានជិះរទេះរុញ ចូលរួមក្នុងពិធីនោះបាននិយាយថា «ខ្ញុំមានអារម្មណ៍តានតឹងណាស់ ពេលដែលបានជួបមិត្តចាស់ ក្នុងពិធីនេះរាល់ឆ្នាំម្តងៗ ហើយខ្ញុំសង្ឃឹម ថា ក្មេងៗជំនាន់ក្រោយ នឹងមិនបំភ្លេចអំពើឃោរឃៅ គ្មានមនុស្សធម៌ពីសំណាក់ទ័ព ជប៉ុនបាននោះ ទេ»។

សូមរម្លឹកផងដែរថា សមាជិកសភាជាច្រើនរូប បានសម្រេចបញ្ចូលថ្ងៃនៃជ័យជំនះ របស់ប្រជាជនចិន ដែលប្រឆាំងតវ៉ាការឈ្លានពានរបស់ជប៉ុន ជាថ្ងៃបុណ្យជាតិនៅក្នុងប្រតិទិនទៀតផង ៕

អគ្គនាយក Nokia ថ្មី ប្រចំាកម្ពុជា បញ្ជាក់ពីការ Update ទ្បើង Windows Phone 8.1 និងប្រកាស ចេញលក់ Lumia 530 ស៊ីមពីរថ្មី

$
0
0

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤  នេះក្រុមហ៊ុន Nokia Cambodia បានណែនំាឲ្យស្គាល់អគ្គនាយកថ្មី ប្រចំានៅកម្ពុជា គឺលោក Rahul Karve ប្រកាសបញ្ជាក់ជាថ្មី ជូនអ្នកប្រើប្រាស់ Lumia បច្ចុប្បន្នអំពីការ Update ទ្បើង Windows Phone 8.1 និងប្រកាស អំពីចេញលក់ស្មាតហ្វូន Lumia 530 ស៊ីមពីរស៊េរីថ្មី ដែលមាន តម្លៃត្រឹមតែ ១១៣ ដុល្លារ ។

យោងតាមលោក Vlasta Verka ដែលជាប្រធានគ្រប់គ្រងទីផ្សារ Nokia ប្រចំានៅតំបន់ Pan Asia ( សឹង្ហបុរី ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាទ្បេស៊ី កម្ពុជា ទ្បាវ ភូមា ) លោក Rahul Berka ត្រូវបានតែងតំាង ជាអគ្គនាយកនៃក្រុមហ៊ុន Nokia Cambodia ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ ។ ដោយប្រចំាការនៅ ក្នុងការរិយាល័យទីក្រុងភ្នំពេញ , លោក Rahul គឺជាអ្នកមើលការខុសត្រូវលើ អាជីវកម្ម Nokia ទំាងនៅ ក្នុងប្រទេសកម្ពុជា ទ្បាវ និងភូមា ក្នុងពេលតែមួយ ។ “យើងមានសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ លោក Rahul Berka មកកាន់ប្រទេសកម្ពុជា ក្នុងតួនាទីថ្មីរបស់លោក ។ លោក Rahul គឺជាបុគ្គលឆ្នើម និងមានបទ ពិសោធន៍ខ្ពស់ នៅក្នុងវិស័យទូរគមនាគមន៍ និងនៅក្នុងការងារពាណិជ្ជកម្ម ទំាងផ្នែកលក់រាយ និងផ្នែកចែកចាយ” ។

លោក Rahul មានសញ្ជាតិអង់គ្លេស បានរៀបការនឹងនារីសញ្ជាតិហ្វីលីពីន និងមានកូនប្រុសបីនាក់ ។ មុននឹងប្តូរមកធ្វើការ នៅទីក្រុងភ្នំពេញ លោកគឺជាប្រធានផ្នែកប្រតិបត្តិការ ចែកចាយផលិតផលនៃក្រុមហ៊ុន Nokia ប្រចំាឥណ្ឌូនេស៊ី រយៈពេលបួនឆ្នាំ ។ លោកមានបទពិសោធន៍ការងារនៅក្នុងវិស័យទូរគមនាគមន៍ ប្រមាណ២០ឆ្នាំ នៅក្នុងទៅផ្សារប្រទេសវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ ក្រៅពីនេះលោកក៏ធ្លាប់បម្រើការ ឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត Singtel និងក្រុមហ៊ុនចែកចាយ ផលិតផល ទូរស័ព្ទចល័ត Phillip និង O2 ដែរ ។

នៅពេលសាកសួរអំពីចំណាប់អារម្មណ៍របស់លោកស្តី អំពីប្រទេសកម្ពុជា និងដំណើរការអាជីវកម្ម Nokia នៅកម្ពុជា លោកបានពោលតបវិញថា ៖ “ខ្ញុំតែងប្រាថ្នាចង់ស្វែងយល់ អំពីវប្បធម៌ដទៃ និងធ្វើការនៅ ប្រទេសកម្ពុជា ។ ដោយឡែកប្រតិបត្តិការ Nokia នៅក្នុងប្រទេសកម្ពុជា គឺមានដំណើរការ យ៉ាងល្អប្រសើរ ម្យ៉ាងទៀតយើងមានធនធាន មនុស្សប្រកបដោយសមត្ថភាពក្នុងការបំពេញការងារ ។ ជាមួយនឹងការប្តេជ្ញាចិត្ត ធ្វើការរួមគ្នាជាធ្លុងមួយ ខ្ញុំជឿជាក់ថា ពួកយើងមានឱកាសច្រើនដើម្បីការពង្រឹកចំណែកទីផ្សារ នៃស្មាតហ្វូន Lumia របស់យើងឲ្យកាន់តែធំទ្បើងជាលំដាប់ ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Nokia ក៏បានបញ្ជាក់ប្រាប់សារជាថ្មី ដល់អ្នកប្រើប្រាស់ស្មាតហ្វូន Lumia ដំណើរការដោយ Windows Phone 8 ថាបច្ចុប្បន្ននេះអាច Upgrade កម្មវីធីទ្បើងទៅ Windows Phone 8.1 បានហើយ ។ នៅពេល Update ហើយ អ្នកប្រើប្រាស់នឹងទទួលបាន មុខងារពិសេសៗ ថ្មីៗ ជាច្រើនបន្ថែមទៀត ។

-កម្មវិធីជំនួយការផ្ទាល់ Cortana៖ អ្នកប្រើប្រាស់អាចបញ្ជាឲ្យ Cortana កត់ត្រាពេលណាត់ជួប ឬរំលឹក ពេលវេលា ឲ្យជួយស្វែងរកព័ត៌មាន ដែលអ្នកប្រើប្រាស់ត្រូវការ ។ល។ សេវាកម្មនេះ អាចបញ្ជា បានភាសាអង់គ្លេស ហើយដើម្បីប្រើប្រាស់ សេវានេះ ត្រូវចូលក្នុង Setting Region > United States ។

- ដាក់កម្មវិធី Live Tiles បានច្រើនជួរជាងមុន៖ ក្នុងករណីអ្នកប្រើប្រាសកំណត់យកទំហំកម្មវិធី Live Tile អប្បរមានោះ គេនឹងអាចដាក់ Live Tile បាន៣ជួរ ។

-មុខងារ Action Centre៖ ដោយគ្រាន់ តែយកម្រាមដៃទាញចុះពីផ្នែកខាងលើ នៃអេក្រង់ទូរស័ព្ទ អ្នកប្រើប្រាស់ អាចចូលទៅកំណត់ មុខងារផ្សេងៗ ក្នុង Sitting និងមើលឃើញ Notifications ថ្មីៗ ។ វាយអក្សរភាសាអង់គ្លេស បានលឿនបំផុត ជាមួយនឹង Word Flow Keyboard ។ កាន់តែមានភាពងាយ ស្រួលក្នុងការងារ ជាមួយនឹង មុខងារ Office ដែលសម្រាំងយ៉ាងពិសេសសម្រាប់ Windows Phone ដូច្នេះអ្នកប្រើប្រាស់ អាចចូលមើលឯកសារ ឬកែប្រែឯកសារ ។ល។

 -តម្លើងកម្មវិធី ឬ Game បាននៅក្នុង MicrosSDកម្មវិធីជាច្រើនដូចជា Adobe Photoshop Express និងកម្មវិធី Creative Studio ធ្វើឲ្យការងារកែរូបភាព បានកាន់តែស្អាត និងងាយស្រួលឡើង ។

 - កម្មវិធីផ្ដាច់មុខសម្រាប់តែ Windows Phone 8.1 ដែលមានឈ្មោះថា Video Tuner ផ្ដល់បទពិសោធន៍ វីដេអូនៅលើស្មាតហ្វូន បានកាន់តែលឿនហើយ ប្រកបដោយគុណភាពខ្ពស់ថែមទៀត ។ គេអាច Crop, Rotate, Flip, Mirror បន្ថែមល្បឿនវីដេអូ បង្កើនឬបន្ថយសម្លេងសាច់ភ្លេង ផែម Effect ។ល។ រួចហើយ គេអាច Share ទៅក្នុង OneDrive នៅក្នុងបណ្ដាញសង្គម ឬ Share ឲ្យមិត្តភ័ក្ដិ និងសមាជិក ក្រុមគ្រួសារមើលយ៉ាងងាយស្រួល ពុំដែលធ្លាប់មានពីមុន ។

លើសពីនេះ Nokia ក៏បានប្រកាសជាឧឡារិកដែរថា Nokia Lumia 530 ស៊ីមពីរថ្មី ដំណើរការដោយ Windows Phone 8.1 នឹងត្រូវចេញលក់ផ្លូវការនៅកម្ពុជា ចាប់ពីពេលនេះតទៅហើយ ។ ស្មាតហ្វូន Nokia Lumia 530 ស៊ីមពីរថ្មីមានតម្លៃទាប ហើយមានផ្ដល់សេវាកម្មជាច្រើនពីក្រុមហ៊ុន Microsoft ។ វាមានផ្ដល់ជូនជាច្រើន ពណ៌ដូចជា ពណ៌បៃតង ប្រផេះ និងពណ៌ស ក្នុងតម្លៃលក់រាយប្រមាណ ១១៣ ដុល្លារ ៕

សន្និសីទស្តីពីការ ផ្តល់កម្លាំងចិត្ត និងការតម្រង់ទិស យុវជនដែលជាប់ និងមិនទាន់ ជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ

$
0
0

ភ្នំពេញ៖ ដោយមើលឃើញថា លទ្ធផលក្រោយការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្ស មានចំនួនប្រមាណជាង៧៥ភាគរយ ដែលមិនទាន់បានជាប់ វិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ ដោយមានការសហការ ជាមួយដៃគូពាក់ព័ន្ធបង្កើតសន្និសីទសារព័ត៌មាន ដើម្បីលើកទឹកចិត្ត និងតម្រង់ទិស ដល់យុវជនទាំងនោះ។

លោកឃីម សុខហេង អ្នកឯកទេសអភិវឌ្ឍមនុស្ស និងជានាយកនៃវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យ ដែលជាស្ថាប័នរៀបចំ សន្និសីទនេះឡើងបានឲ្យដឹងថា “យើងរៀបចំសន្និសីទនេះឡើង ដោយផ្នែកលើ២ ចំណុចសំខាន់ៗ គឺ ទី១ ដោយលទ្ធផលនៃ បេក្ខជន មិនទាន់ជាប់បាក់ឌុបឆ្នាំនេះ មានចំនួនច្រើនសន្ធឹកសន្ធាប់ ដូច្នេះ ជា ពួកគាត់មួយចំនួនធំ ពិតជារងប៉ះពាល់ដល់កត្តាផ្លូវចិត្ត ដូចជាការបាក់ទឹកចិត្ត ហើយការបាក់ ទឹកចិត្តនេះ នឹងអាចជំរុញឲ្យពួកគាត់ រកមិនឃើញនូវភាពខ្លាំង រឺសក្តានុពលក្នុងខ្លួនពួកគាត់ ។ ដូច្នេះ សន្និសីទនេះ នឹងជំរុញលើកទឹកចិត្ត បន្ថែមដល់ពួកគាត់ ឲ្យគាត់មើលឃើញថា គាត់នៅមានឱកាសម្តងទៀត សម្រាប់ជោគជ័យ ក្នុងជីវិត ឲ្យតែគាត់មើលឃើញត្រូវ និងធ្វើត្រូវ ” ។

លោកគ្រូ ឃីម សុខហេង បានបញ្ជាក់ពីចំនុចទី២ ថា៖ “ទាំងអ្នកជាប់ និងអ្នកមិនទាន់បានជាប់បាក់ឌុប អាចនឹង វង្វេងទិសដៅ រឺមិនដឹងថាខ្លួន ត្រូវធ្វើយ៉ាងណា ត្រូវរៀនបន្តបរិញ្ញាប័ត្រ រឺជំនាញ រឺត្រូវធ្វើការ ដើម្បីជីវភាព រួចមកបន្តការសិក្សា ជាបន្តបន្ទាប់ ។ ដូច្នេះសន្និសីទត្រូវនេះ នឹងជូនជាព័ត៌មាន ក៏ដូចជាតម្រង់ ឲ្យពួកគាត់ មើលឃើញខ្លួនគាត់ ឲ្យកាន់តែប្រសើរឡើង ព្រោះនៅទីនេះ យើងមានការអញ្ជើញ ចូលរួមការចែករំលែក បទពិសោធន៍ពីអ្នកជំនួញវ័យក្មេង ជោគជ័យ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្លឹបអ្នកវិនិយោគកម្ពុជា គឺ លោកគុយ វាត និងលោក គឹម អឿន នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ។ ជាងនេះទៅទៀត ក៏មានវត្តមានរបស់សិស្សឆ្នើមបាននិទ្ទេស A នឹងចែករំលែកបទពិសោធ ការត្រៀមខ្លួន ដើម្បីទទួល បានជោគជ័យក្នុងការប្រលង។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែសន្និសីទនេះប៉ុណ្ណោះទេ តែវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ ក៏មានផ្តល់ប្រឹក្សាលើកទឹកចិត្ត ដល់សិស្សនិស្សិត ដោយមិនគិតថ្លៃផងដែរ។ ដោយគ្រាន់តែអញ្ជើញមកទីតាំង វិទ្យាស្ថាន នៅក្បែវិទ្យាល័យបាក់ទូក រឺទាក់ទងមកទូរសព្ទលេខ ០១៦ ៥០០ ៩៩០ ០១០ ៩១០ ៧៧៧ និងមាន៤ខ្សែ ផ្សេងទៀត ដែលទាក់ទងបានរៀងរាល់ម៉ោងធ្វើការ ។ ដែលខិតប័ណ្ណ លេខប្រឹក្សានេះ ត្រូវបានចែកចាយ ទូទាំងប្រទេសផងដែរ។

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មានផ្តល់ជូនសេវាអប់រំ ដែលប្រកបដោយគុណភាព មានបង្រៀន ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញ OPERACY ជំនាញ Soft Skills និងធានាជូនក្រោយ ពីសិក្សាបាន៦ខែ នឹងមានការងារធ្វើ។ មិនតែប៉ុណ្ណោះ សិស្សនិស្សិតដែលចូលសិក្សាថ្នាក់បរិញ្ញាបត្រ រឺបរិញ្ញាបត្ររង នៅវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យ។វិទ្យាស្ថាន មានដៃគូហិរញ្ញវត្ថុដ៏រឹងមាំដើម្បី ជួយសំរួលដល់អ្នកសិក្សា គ្រប់រូប ដោយមិនចំណាយថវិកានៅផ្ទះ និងមានឱកាសទទួលបានការងារខ្ពស់ ពីក្រុមហ៊ុនជាដៃគូ របស់វិទ្យាស្ថាន៕

នាយកអង្គការ AIP ទទូចឲ្យរដ្ឋសភា ពន្លឿនការអនុម័ត ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី (មានវីដេអូ)

$
0
0

ភ្នំពេញ៖ នាយកអង្គការបង្ការរបួសអាស៊ី (AIP) ប្រចាំនៅកម្ពុជា បានទទូចឲ្យស្ថាប័ននីតិបញ្ញត្តិ ពន្លឿនការអនុម័ត  ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានឆាប់ ដោយរំពឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលកំពុងស្ថិតនៅក្នុងដៃរដ្ឋសភា នោះ អាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានខ្ពស់ជាងពេលបច្ចុប្បន្ន។

លោក គឹម បញ្ញា នាយកអង្គការ AIP ប្រចាំនៅកម្ពុជា ដែលជាអង្គការមួយកំពុងបំពេញបេសក កម្មចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាអត្រាមរណៈដោយគ្រោះថ្នាក់ចរាចរណ៍តាមរយៈ យុទ្ធនានាផ្សេងៗរួមមានការចែកមួកសុវត្ថិភាពជាដើមនោះ បានសម្តែងនូវការសាទរ និងមានគំនិតសុទិដ្ឋិនិយមថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានចំណុចល្អប្រសើរច្រើនពាក់ព័ន្ធទៅនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោក គឹម បញ្ញា ក៏បានអំពាវនាវឲ្យស្ថានប័ននីតិបញ្ញត្តិពន្លឿននូវការអនុម័តដាក់ចេញនូវច្បាប់ចរាចរណ៍ផ្លូវគោក ថ្មី ដើម្បីឲ្យស្ថាប័ននីតិប្រតិបត្តិយកទៅអនុវត្តន៍បន្ត គ្រាដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាក្តីព្រួយបារម្ភ ដ៏ចម្បងមួយនៅកម្ពុជា។

នៅក្នុងបទសម្ភាសន៍ជាអ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី០៣ ខែកញ្ញា លោក គឹម បញ្ញា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ជារួមក្នុងនាមជាអង្គការសង្គមស៊ីវិល យើងមើលឃើញថា សេច ក្តីព្រាងច្បាប់ថ្មី ជាសេចក្តីព្រាងមួយមានសារៈសំខាន់ និងមានចំណុចល្អច្រើន ទាំងទិដ្ឋភាពច្បាប់ និងសម្រាប់ ប្រជាពលរដ្ឋ យើងគាំទ្រ។ ហើយយើងរំពឹងថា ស្ថាប័ននីតិបញ្ញត្តិសិក្សាពីលទ្ធភាពក្នុងពន្លឿនអនុម័ត ដើម្បីជូន ស្ថាប័ននីតិប្រតិបត្តិយកទៅអនុវត្ត»។

សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលទើបតែត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ នេះ មាន៤៤មាត្រា ក្នុងនោះមាត្រាចាស់ ៣៤ និងបន្ថែមថ្មី ១០មាត្រា។ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានការកំណត់យ៉ាងតឹងរឹងសម្រាប់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត រថយន្ត និងមធ្យោបាយធ្វើដំណើរគ្រប់ ប្រភេទ ដូចការការកំណត់ឲ្យអ្នកធ្វើដំណើរ តាមទោចក្រយានយន្ត និងត្រីចក្រយានត្រូវពាក់មួកសុវត្ថិភាពឲ្យបាន គ្រប់គ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ទោចក្រយានយន្តមួយធ្វើដំណើរ បានតែ៣នាក់ប៉ុណ្ណោះ បូករួមទាំង កូនក្មេង។

សេចក្តីព្រាងច្បាប់ថ្មី ក៏មានការបង្កើននូវកម្រិតថវិកាផាកពិន័យផងដែរ ដូចជាអ្នកធ្វើដំណើរតាមទោចក្រយាន និង ត្រីចក្រយាន ដែលមិនពាក់មួកសុវត្ថិភាព នឹងត្រូវផាកពិន័យរហូតដល់ ១៥.០០០រៀល គឺកើនឡើងលើសការ ផាកពិន័យក្នុងច្បាប់ចរាចរណ៍ផ្លូវគោកចាស់រហូតដល់ទៅ ៥ដង។ ក្រៅពីនោះ ការផាកពិន័យសម្រាប់អ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង ក៏កើនឡើងខ្ពស់ជាងច្បាប់ចរាចរណ៍ចាស់ផងដែរ ពោលអ្នកបើកបរក្រោមឥទ្ធិពលជាតិ ស្រវឹង ចាប់ពី ០.៤០មីលីក្រាម ត្រូវពិន័យចាប់ពី ៨០ម៉ឺនរៀល ដល់៤លានរៀល ខណៈច្បាប់ចរាចរណ៍ចាស់ ពិន័យត្រឹមតែ ២៥.០០០រៀល ទៅ១លានរៀលតែប៉ុណ្ណោះ។

ដើម្បីឲ្យការអនុវត្តច្បាប់ចរាចរណ៍គោកថ្មី ដែលមានការគាំទ្រច្រើនពីសាធារណជន និងអ្នកពាក់ព័ន្ធ ឲ្យកាន់តែ មានប្រសិទ្ធភាពនោះ លោក គឹម បញ្ញា បានសម្តែងការយល់ឃើញរបស់ខ្លួនថា ទាមទារឲ្យមានការចូលរួមទាំង អស់គ្នា ជាពិសេសមន្រ្តីជាអ្នកអនុវត្តច្បាប់ ហើយប្រជាពលរដ្ឋត្រូវតែចូលរួមគោរពច្បាប់នេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បី សុវត្ថិភាពអាយុជីវិត ពេលធ្វើដំណើរលើដងវិថី។ លោក គឹម បញ្ញា បានអះអាងថា អង្គការ AIP និងអង្គការដៃគូ ដទៃទៀត រង់ចាំចូលរួមចំណែកធ្វើការងារគាំទ្រដល់មន្រ្តីអនុវត្តន៍ច្បាប់ ដើម្បីជំរុញការអនុវត្តន៍ និងការប្រតិបត្តិលើ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក គឹម បញ្ញា បានថ្លែងយ៉ាងដូច្នេះថា «[…] ដើម្បីមានប្រសិទ្ធភាព ទាមទារឲ្យខាងស្ថាប័នកងកម្លាំងនគរបាល ចរាចរណ៍ កងកម្លាំងរាជរដ្ឋាភិបាល លោកត្រូវខិតខំពង្រឹងនូវយន្តការ ពង្រឹងនូវផែនការទាក់ទងនឹងការអនុវត្ត ដែរ។ យើងជឿជាក់ថា ជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ជាមួយកងកម្លាំងនគរបាលចរាចរណ៍ ច្បាប់នេះ អាចនឹងអនុវត្តប្រកបដោយប្រសិទ្ធភាព»។

នាយកអង្គការ AIP លោក គឹម បញ្ញា បានបញ្ជាក់បន្ថែមថា «ប៉ុន្តែយើងក៏ត្រូវការការចូលរួមពីប្រជាពលរដ្ឋ។ បើ ប្រជាពលរដ្ឋមើលឃើញចំណុចណា ខុសឆ្គង ឬខ្វះខាត ប្រជាពលរដ្ឋអាចធ្វើការឆ្លើយតបដោយផ្ទាល់ជូនកង កម្លាំង និងអាជ្ញាធរអនុវត្តច្បាប់តាមវេទិកានានា[...]។ ខ្ញុំចង់យកឱកាសនេះ ជម្រាបទៅសាធារណជនថា សង្គម នេះ ជាសង្គមរបស់យើងទាំងអស់គ្នា មិនមែនជាសង្គមរបស់នរណាម្នាក់នោះទេ ចឹងដើម្បីឲ្យសង្គមរបស់ យើងល្អ សង្គមរបស់យើងមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ វាទាល់តែយើងទាំងអស់គ្នាចូលរួមជួយទាំងអស់គ្នា ទាំង ស្ថាប័នរាជរដ្ឋាភិបាល ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ បើយើងរំពឹងថា អាហ្នឹងជាបន្ទុករបស់សង្គមស៊ីវិល ជា បន្ទុករបស់រដ្ឋាភិបាល ហើយយើងជាប្រជាពលរដ្ឋ ជាអ្នកប្រើផ្លូវ ជាអ្នកប្រឈមគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ មិន បានយកចិត្តទុកដាក់ មិនបានចូលរួមផ្តល់មតិយោបល់ មិនបានចូលរួមក្នុងការឆ្លើយតបបញ្ហា កំពុងប្រឈម ខ្ញុំគិត ថា យើងមិនអាចធ្វើឲ្យសង្គមយើងបានល្អប្រសើរមានរបៀបរៀបរយក្នុងរយៈពេលខ្លីនោះទេ»។

របាយការណ៍របស់មន្រ្តីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានផ្តាច់ជីវិតមនុស្ស ប្រមាណជា ៥នាក់ជារៀងរាល់ថ្ងៃ និង ជាច្រើនរយនាក់ផ្សេងទៀត បានរងរបួស ក្នុងនោះឆ្នាំ២០១៣កន្លងទៅ អ្នកធ្វើដំណើរ ១.៩៥០នាក់បានស្លាប់ និង១៤.២២៧នាក់បានរងរបួស។ កត្តាដែលបណ្តាលឲ្យកើតមានគ្រោះ ថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និង ការប្រើ ប្រាស់ផ្លូវដោយមិនបានត្រឹមត្រូវជាដើម...។ របាយការណ៍ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមអ្នករងគ្រោះថ្នាក់ ចរាចរណ៍ប្រមាណ ៦២ភាគរយ ជាអ្នកធ្វើដំណើរដោយទោចក្រយានយន្ត។

បើតាមអង្គការ AIP បានរកឃើញថា ក្នុងចំណោមអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើដំណើរដោយទោចក្រយាន យន្តនោះ មាន៧៧ភាគរយ បានរងគ្រោះថ្នាក់ត្រង់ក្បាលអាចបណ្តាលឲ្យស្លាប់ និង របួសធ្ងន់ធ្ងរ ដោយសារមិន បានពាក់មួកសុវត្ថិភាព។

រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរា ចរណ៍បានធ្វើឲ្យរដ្ឋខាតបង់ថវិកាច្រើនលើសលប់ផងដែរ។ ក្នុងឆ្នាំ២០១៣ ថវិកាប្រមាណ ៣៣៧លានដុល្លារត្រូវ ខាតបង់ព្រោះគ្រោះថ្នាក់ចរាចរណ៍។ មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ស្ត្រីមេម៉ាយ កូនកំព្រា និង ជនពិការ ដែលសុទ្ធជាបញ្ហានាំឲ្យរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ។

រាជរដ្ឋាភិបាលកម្ពុជា រួមនិងអង្គការជាដៃគូបានខិតខំធ្វើការជាច្រើន ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍តាមដងវិថី និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការផ្សព្វផ្សាយបំផុសនូវសារអប់រំនានា ដូចជា «ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «ស្រឡាញ់ គោរពអាយុជីវិតខ្លួនឯង និង អ្នកដទៃ បើកបរដោយការគោរពច្បាប់ ចរាចរណ៍», «សេពគ្រឿងស្រវឹងកុំបើកបរ បើកបរកុំសេពគ្រឿងស្រវឹង»...។

ទោះបីយុទ្ធនាការដើម្បីសុវត្ថិភាពចរាចរណ៍ជាច្រើន ត្រូវបានដាក់ចេញយ៉ាងណាក្តី តែអត្រាគ្រោះថ្នាក់ចរាចរណ៍ មិនទាន់មានការថមថយនៅឡើយទេ។ ប្រការនេះ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានកម្រិតផាកពិន័យ និងការ ដាក់ទោសទណ្ឌតឹងរឹងជាងមុននោះ គេរំពឹងថា នឹងចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានកាន់តែប្រសើរឡើង។ ដូច្នេះការអនុម័តដាក់ឲ្យប្រើប្រាស់ច្បាប់ចរាចរណ៍ផ្លូវ គោកថ្មី ឲ្យបានឆាប់ជាប្រការដ៏ចាំបាច់មួយ៕

កិច្ចផ្សះផ្សារ វិវាទរវាង បុគ្គលិកផ្នែក បើកបរ និងភាគីក្រុមហ៊ុន រថយន្តក្រុង ភ្នំពេញ-សូរិយា ទទួលបាន លទ្ធផលស្ទើរ ១០០ ភាគរយ

$
0
0

ភ្នំពេញ: ទីបំផុតជំនួប ផ្សះផ្សារលើកទី៥ ដើម្បីទម្លុះភាព ទ័លច្រករវាង វិវាទភាគីម្ទាស់ ក្រុមហ៊ុនរថយន្តក្រុង ភ្នំពេញសូរិយា និងបុគ្គលិក ផ្នែកបើកបរចំនួន១៧នាក់ នៅព្រលប់នេះ ទទួលបានលទ្ធផលស្ទើរ១០០ ភាគរយ ក្រោមកិច្ចសម្របសម្រួល របស់ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។

ក្នុងកិច្ចជំនួបផ្សះផ្សារលើកទី៥នេះ ភាគីទាំងពីរ បានឯកភាពទៅលើ២ចំណុចរួមមាន

១- ភាគីទាំងពីរបានព្រមព្រៀងគ្នាទាំងក្រុមហ៊ុន និងបុគ្គលិកផ្នែកបើកបរទាំង១៧នាក់ បានយកព្រម ដោយក្រុមហ៊ុនទទួល យកបុគ្គលិក៣នាក់ ឲ្យចូលធ្វើការវិញ  ដោយឡែក៥នាក់ទៀត គឺសុំធ្វើការដោះស្រាយគ្នា តាមប្រព័ន្ធតុលាការ ប្រសិនបើតុលាការអនុវត្តន៍បែបណា គឺភាគីទាំងពីរយល់ព្រមអនុវត្តន៍តាមតុលាការ ថាឲ្យចូលធ្វើការឬអត់។ ចំពោះបុគ្គលិកទាំង៩នាក់ទៀត ដែលបានស្ម័គ្រចិត្តលាឈប់ធ្វើការនោះ ភាគីក្រុមហ៊ុន នឹងធ្វើការដោះស្រាយ ដោយបើកប្រាក់ខែ ជួនពួកគាត់ទៅតាមការងារ ដែលពួកគាត់បានធ្វើ តាមរយៈច្បាប់ការងារ។

២-ឯកភាពតាមស្មារតីនៃកិច្ចព្រមព្រៀងដែលបានចរចាតាំងពីថ្ងៃទី១និងទី២  ដោយយល់ព្រមឲ្យបង្កើតសហជីព អនុសារណៈយោគយល់គ្នា៕ 

Viewing all 8042 articles
Browse latest View live




Latest Images