Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ADB ៖ កម្ពុជា ចូលរួមបានល្អ ក្នុងការប្រយុទ្ធ ប្រឆាំងអំពើ ពុករលួយ

$
0
0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បានវាយតម្លៃមកលើកម្ពុជា ថាជាប្រទេសមួយ ដែលបានចូលរួម យ៉ាងល្អ ក្នុងការប្រយុទ្ធប្រឆាំង អំពើពុករលួយ ទាំងវិស័យឯកជន និងវិស័យរដ្ឋ ។

ថ្លែងបន្ទាប់ពីបិទកម្មវិធីសន្និសីទប្រចាំ តំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ របស់ ADB និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិឌ្ឍន៍ នៅសណ្ឋាគារ អ៊ិនធឺខុន នៅល្ងាចថ្ងៃ ព្រហស្បតិ៍ទី៤ ខែកញ្ញា ឆ្នាំ២០១៤ ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានមាន ប្រសាសន៍ថា យើងពិបាកពិពណ៌នាថា អំពើពុករលួយនៅក្នុងប្រទេសនេះ ប្រទេសនោះ យ៉ាងម៉េច ប៉ុន្តែ បើដាក់លេខ គេស្រួលយល់ បើដឹងថាយើងលេខអាក្រក់ហើយ វាយតម្លៃថាអាក្រក់ហើយ អីចឹង វិធីសាស្ត្រនឹងគឺមានប្រសិទ្ធភាពបំផុត ដែលមិនគួរយកមកប្រើដោយគ្មានតម្លាភាព និងមិនយុត្តិធម៌នោះទេ។

លោកថា “បើពិនិត្យទៅលើប្រព័ន្ធវាយតម្លៃ អំពីបញ្ហាសុចរិកភាព អំពីបញ្ហាអំពើពុករលួយ យើងជឿជាក់ ច្រើនជាងទៅលើប្រព័ន្ធ របស់អង្គការសហប្រជាជាតិ ដែលប្រព័ន្ធនេះ មានយន្តការមួយដែលមិនលម្អៀង ដែលប្រមូលព័ត៌មាន ដោយសច្ចានុម័តជាង មិនប្រមូលព័ត៌មានពីអ្នកថ្នាំងថ្នាក់។ សូម្បីនៅក្នុងសន្និសីទនេះ ADB បានទទួលស្គាល់ខ្លាំង ថាព្រះរាជាណាចក្រកម្ពុជាថា មានការអភិវឌ្ឍថ្មី ថាតើយើងរង់ចាំមើលមើល៍ ថាត្រនិច របស់គេវាវិវឌ្ឍន៍អត់?  បើគេជាប់តែពីបញ្ហានយោបាយ ត្រនិចនេះ វាមិនវិវឌ្ឍន៍”។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី បែបនេះ ដើម្បីឆ្លើយតបទៅនឹង របាយការណ៍ នៃប្រព័ន្ធ វាយតម្លៃផ្នែកអំពើពុករលួយមួយ ដែលបានវាយតម្លៃថា ប្រទេសកម្ពុជា មានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ និងអាក្រក់ នៅក្នុងពិភពលោកនោះ។

គួរបញ្ជាក់ដែរថា នៅក្នុងសន្និសីទ រយៈ៣ថ្ងៃនេះ បានពិភាក្សាអំពីប្រធានបទសំខាន់ៗជាច្រើន រាប់ចាប់តាំងពី ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ, រដ្ឋបាលដែលបើកទូលាយ, តួនាទី និងការរួមចំណែករបស់ វិស័យឯកជន នៅក្នុងសុចរិតភាព, ធុរកិច្ច, ភាពជាដៃគូរវាងរដ្ឋភិបាល និងសង្គមស៊ីវិល, ដល់ការអប់រំជាសាធារណៈ នៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ។

ប្រធានបទសំខាន់ទាំងនេះ មានការទាក់ទងយ៉ាងច្បាស់ណាស់ជាមួយនឹងមូលបទ នៃសន្និសីទ ដែលមាន ប្រយោជន៍ សម្រាប់ការងារប្រយុទ្ធ ប្រឆាំងអំពើកពុករលួយ ហើយក៏រួមចំណែក យ៉ាងពិតប្រាកដ ដល់ការអនុវត្តនូវសសរស្តម្ភទាំង ៣ នៃផែនការសកម្មភាព ប្រឆាំងអំពើពុករលួយ ADB/OECD សម្រាប់តំបន់ អាស៊ី និងប៉ាស៊ីហ្វិក។

សសរស្តម្ភទាំងមាន ទី១. ការបង្កើតប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់សេវាសាធារណៈ, ទី២. ការពង្រឹងវិធានការប្រឆាំងអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ និងសុចរិកភាពក្នុងប្រតិបត្តិការធុរកិច្ច និងទី៣. ការគាំទ្រចូលរួមយ៉ាងសកម្មពីមហាជន៕


នាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យសិស្ស ជាប់និទ្ទេស «A» ទាំង ១១នាក់ ចូលជួបនៅថ្ងៃស្អែក

$
0
0

ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តចំពោះសិស្សក្រីក្រ តែពេញ ដោយសមត្ថភាពនោះ សិស្ស ដែលជាប់និទ្ទេស «A» ទាំង ១១នាក់ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ស្អែកនេះ នៅវិមានសន្តិភាព។

ប្រភពពីមន្រ្តីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងនៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤នេះថា ការ អនុញ្ញាតឲ្យសិស្សក្រីក្ររបស់កម្ពុជាជាប់និទ្ទេស «A» នៅថ្ងៃស្អែក ក្នុងបំណងលើកទឹកចិត្តដល់សិស្សទាំង ១១នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ហើយសមិទ្ធផលនោះ គឺកើតចេញពីសមត្ថភាពពិតៗរបស់ពួកគេ។

សូមបញ្ជាក់ថា សិស្សជាប់និទ្ទេស «A» ក្នុងគ្រាដែលក្រសួងអប់រំ បានធ្វើការកែទម្រង់ដ៏តឹងរឹង និង ស៊ីជម្រៅពេល ប្រឡងកាលពីថ្ងៃទី៤-៥ ខែសីហា នោះ សុទ្ធសឹងជាសិស្សមានជីវភាពខ្សត់ខ្សោយ។ ក្នុងនោះ សិស្សទទួលបាន និទ្ទេស «A» ៣នាក់ រស់នៅ រាជធានីភ្នំពេញ និង ៨នាក់ផ្សេងទៀត រស់នៅខេត្តកំពង់ឆ្នាំង សៀមរាប កណ្តាល កំពង់ចាម និងកំពង់ស្ពឺ។

សិស្សទាំង ១១នាក់នោះរួមមាន៖ ១. យុវជន ចាន់ ពិចិត្រ រៀននៅវិទ្យាល័យព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំង មាន មធ្យម ភាគ ១០០.០០, ២. យុវជន វណ្ណ លីដា រៀននៅវិទ្យាល័យ «១០ មករា ១៩៧៩» ខេត្តសៀមរាប មាន មធ្យមភាគ ៩៩.៩៩៩, ៣. យុវជន ផាង វ៉េងអាន រៀននៅវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ  មានធម្យមភាគ ៩៩.៩៩៨, ៤. យុវតី  អិត ស្រីពៅ រៀននៅវិទ្យាល័យសម្តេចជូនណាត ខេត្តកំពង់ចាម មានមធ្យមភាគ ៩៩.៩៩ ៧, ៥. យុវតី យាន សោភា រៀននៅវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង មានមធ្យមភាគ ៩៩.៩៩៦, ៦. យុវតី សម្បត្តិ វិបុលរ័ត្ន រៀននៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៩៦, ៧. យុវជន ឈីវ ស៊ី សាង រៀននៅវិទ្យាល័យសេរីភាព ខេត្តកណ្តាល មានធម្យមភាគ ៩៩.៩៩៦, ៨. យុវតី ចាន់ កិត្យាភារ៉ា រៀននៅ វិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ មានមធ្យមភាគ ៩៩.៩៩៦, ៩. យុវតី អ៊ុត សុខផល្គុន រៀននៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ ខេត្តសៀមរាប មានមធ្យមភាគ ៩៩.៩៩១, ១០. យុវជន រ៉េន សុខពេជ្រ រៀននៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ខេត្តកណ្តាល មានមធ្យមភាគ ៩៩.៩៩១ និងទី១១. យុវជន នាង បូរា រៀននៅវិទ្យាល័យ បាក់ទូក រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៨៩៕

យុវជន ចាន់ ពិចិត្រ រៀននៅវិទ្យាល័យព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំង ដែលទទួលបានមធ្យមភាគខ្ពស់ជាងគេ

យុវតី  អិត ស្រីពៅ រៀននៅវិទ្យាល័យសម្តេចជូនណាត ខេត្តកំពង់ចាម

យុវតី យាន សោភា រៀននៅវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង

យុវតី សម្បត្តិ វិបុលរ័ត្ន រៀននៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត ឲ្យនាយកគ្រប់គ្រង ប្រចំាតំបន់ នៃក្រុមប្រឹក្សា ធុរកិច្ច សហរដ្ឋអាមេរិក ចូលជួបសំដែង ការគួរសម

$
0
0

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកស្រី   ខាត់ ឡែន សានទីឡូ ( Kathleen santillo ) នាយកគ្រប់គ្រងប្រចំាតំបន់ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក ចូលជួបសំដែង ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី  នារសៀលថ្ងៃទី០៤ ខែកញ្ញា ។

 លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី   ខាត់ ឡែន សានទីឡូ ( Kathleen santillo )                        នាយកគ្រប់គ្រង ប្រចំាតំបន់ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាម៉េរិក បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា លោកស្រីនឹងនំាអ្នកវិនិយោគ សហរដ្ឋអាម៉េរិក អាស៊ាន មកកាន់កម្ពុជា ទី១ដើម្បីស្វែងយល់អាទិភាព របស់រាជរដ្ឋាភិបាល ទី២ ដើម្បី ចូលរួមចំណែក វិនិយោគលើវិស័យឯកជន ផងនិងវិស័យសាធារណៈផង ទី៣ ចូលរួមជាមួយការបង្កើត ឧស្សាហ៏កម្ម ខ្នាតតូចនិងមធ្យម ជាពិសេសក្នុងបណ្តាប្រទេសអាស៊ាន និងការងារដ៏ទៃទៀត  ។

លោក ឯកអគ្គរដ្ឋទូតអាម៉េរិក វីលៀម ថូត បានជម្រាប ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ថា   ក្នុងឆ្នំាខាងមុខនេះ គឺទិសដៅ គឺធ្វើយ៉ាងណាលើកស្ទួយអ្នកវិនិយោគ អោយមក ធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីបង្កើន ការងារផង និងបង្កើនប្រាក់ចំណូល ជួនដល់ប្រជាជនកម្ពុជាផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា   អាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ទី១ ដែលកែប្រែទៅ ការអភិវឌ្ឍ ធនធានមនុស្ស ទី២ ជំរុញផ្តោតលើការអភិវឌ្ឍលើវិស័យកសិកម្ម ដោយផ្តោតការ យកចិត្តទុកដាក់ លើប្រព័ន្ធស្រោចស្រព ទី៣ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៏និង គមនាគមន៏ ទ៤  អគ្គីសនី។ ជាងនេះទៀត កម្ពុជាកំពុងតែប្រែទិស នៃការអភិវឌ្ឍ គឺបន្ថែមទៅលើឧស្សាហកម្ម អត្ថិពលកម្ម ដោយឧស្សាហ៏កម្ម កែឆ្នៃ៕

កម្លាំងនគរបាល ស្រុកស្ទឹងត្រង់ ចាប់មុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏សកម្ម បានម្នាក់

$
0
0

កំពង់ចាមៈ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ នេះ កម្លាំងនគរបាល ស្រុកស្ទឹងត្រង់ បានចាប់មុខសញ្ញា ចែកចាយគ្រឿងញៀនបានម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលបានចុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ របស់តុលាការខេត្តកំពង់ចាម។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ច ខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនខាងលើ មានឈ្មោះ ផុន  រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។       

ក្នុងកិច្ចប្រតិបត្តិការរបស់ការិយាល័យជំនាញខេត្ត កន្លងទៅបានរកឃើញថា មុខសញ្ញាខាងលើ          ជាមុខសញ្ញាជួញដូរ គ្រឿងញៀន យ៉ាងសកម្ម នៅឃុំមេសជ្រៃ និងក្នុងទឹកដីស្រុកស្ទឹងត្រង់ ទាំងមូល     ដោយក្នុងនោះ នៅសល់សំណុំរើ្យងចំនួន២ផ្សេងទៀត ដែលតុលាការមិនទាន់បានចេញដីកានៅឡើយ។

គូរបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានតុលាការ ចេញដីការតាមចាប់ខ្លួន  ពាក់ព័ន្ធទៅនឹងបទល្មើលគ្រឿងញៀន កាប់សម្លាប់ ក៏ជាការបង្កអំពើហិង្សា រួមទាំងអំពើរំលោភសេពសន្ថវៈជាដើមនោះ ត្រូវបានស្នងការ នគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំង នគរបាលតាមបណ្តាស្រុក នៅក្នុងខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់  ហើយជាលទ្ធផល រហូតមកដល់ពេលនេះ គឺជនសង្ស័យមានជាច្រើននាក់ហើយ ដែលត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ធ្វើការចាប់បាន និងបញ្ជូនទៅកាន់ តុលាការដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

ទុសេខ្សែភ្លើង លើបង្គោលភ្លើង ក្នុងសង្កាត់បឹង ធ្វើឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោ គ្រប់គ្នា(មានវីដេអូ)

$
0
0

ភ្នំពេញៈ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ ទុសេខ្សែភ្លើង នៅលើបង្គោលភ្លើង ស្ថិតនៅ តាមបណ្តោយផ្លូវលេខ ៩៥  កែងផ្លូវលេខ៤២៤  ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប្រភព័ត៌មានបានឲ្យដឹងថា ក្រោយពីមានការទុស្សេខ្សែភ្លើងខាងលើ ភ្លាមៗនោះក៏មានមន្ត្រីខាងអគ្គិសនី ចុះមកផ្តាច់ភ្លើង ហើយកម្លាំងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានមកជួយ អន្តរាគម ដោយយក បំពង់បាញ់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ បម្រាណជាង១៥នាទី ក៏រលត់ទៅវិញទៅ ។

ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ មានការផ្អើលឆោរឡោ ខ្លាច ការឆេះរាលដាល ទៅដល់ផ្ទះរបស់ពួកគាត់៕

កិច្ចផ្សះផ្សារ វិវាទរវាង បុគ្គលិកផ្នែក បើកបរ និងភាគីក្រុមហ៊ុន រថយន្តក្រុង ភ្នំពេញ-សូរិយា ទទួលបាន លទ្ធផលស្ទើរ ១០០ ភាគរយ

$
0
0

ភ្នំពេញ៖ ជម្លោះដ៏រុំារ៉ៃជាង៦ខែ រវាងក្រុមហ៊ុន ដឹកអ្នកដំណើរភ្នំពេញសូរិយា និងបុគ្គលិក ផ្នែកបើកបររថយន្ត ទាំង១៧នាក់ បានបញ្ចប់ដោយ ការយោគយល់គ្នា ទទួលលទ្ធផលផ្លែផ្កាស្ទើរ១០០ ភាគរយ ក្រោមកិច្ច សម្របសម្រួល របស់លោក គូច ចំរើន អភិបាលខណ្ឌដូនពេញ និងដោយមានការស្នើសុំឲ្យលោក សយ សុភាព ចូលរួមផងដែរ។

កិច្ចផ្សះផ្សារទម្លុះភាពទ័លច្រក វិវាទរវាងក្រុមហ៊ុនដឹកអ្នកដំណើរ ភ្នំពេញសូរិយា និងបុគ្គលិកផ្នែកបើកបរ ទាំង ១៧នាក់ ប្រើប្រាស់ពេលវេលា១៣០ នាទី ពោលចាប់ពីម៉ោង ៥ និង៣០នាទី រហូតដល់ម៉ោង ៧ និង៤០ នាទី ព្រលប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ដោយភាគីទាំងសងខាង យល់ព្រមគ្នាឯកភាពស្ទើរ គ្រប់ចំណុច ដោយឡែក បញ្ហាតូចមួយ ដែលនៅសេសសល់ ភាគីទាំងពីរក៏នៅតែឯកភាពគ្នា គោរពតាមការសម្រេចរបស់តុលាការ និងក្រុមប្រឹក្សា អាជ្ញាកណ្តាល នៅពេលសម្រចលើកក្រោយ។

ក្នុងកិច្ចផ្សះផ្សាយនេះ ចំណុចទី១.ភាគីទាំងពីរបានយល់ព្រម ឲ្យអតីតអ្នកបើកបររថយន្តចំនួន ៣នាក់ បន្តចូលធ្វើការងាវិញ ដោយឡែក៥នាក់ទៀត គឺស្ថិតនៅក្នុងការរង់ចំា បន្តដោះស្រាយ តាមផ្លូវតុលាការ ចំពោះអតីតអ្នកបើកបររថយន្ត ៩នាក់ ដែលស្ម័គ្រចិត្តឈប់ពីការងារនោះ ភាគីទាំងពីរ បាយយល់ព្រមទូទាត់តាមនីតិវិធី នៃច្បាប់ស្តីពីការងារ ក្នុងករណីការចរចា រវាងភាគីទំាងពីរមិនស្រុះស្រួល ត្រូវប្រើប្រាស់យន្តការ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាចុងក្រោយក្នុងការទូទាត់ ហើយចំពោះការស្នើ សុំប្រាក់រំលឹក លើអតីតអ្នកបើកបររថយន្តទាំង ១៧នាក់ ទុកជូនក្រុមប្រឹក្សាអាជ្ញាកណ្តាលជាអ្នកសម្រេច។ឯចំណុច ទី២.ភាគីទាំងពីរឯកភាពគ្នាតាមការព្រមព្រៀងកន្លងមក ដែលបានចរចាគ្នានៅថ្ងៃទី១ និងទី២ ខែកញ្ញា ដែលអនុញ្ញាតឲ្យ មានការរៀបចំសហជីពជាបណ្តើរៗតាមនីតិវិធីច្បាប់។

អ្នកតាមដានស្ថានការណ៍កិច្ចប្រជុំនេះ បានលើកឡើងផងដែរ គ្រាដំបូងនៃកិច្ចផ្សះផ្សារ ភាគីទាំងសងខាង ហាក់ដូច ជា មានជំហររឹងរៀងៗខ្លួន ដោយភាគីក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនភ្នំពេញ សូរិយា យល់ព្រម ទទួលបុគ្គលិឲ្យចូលធ្វើការវិញត្រឹមតែ ៣នាក់ប៉ុណ្ណោះ សល់១៤នាក់ទៀត និងធ្វើការទូទាត់តាមច្បាប់ការងារ រីឯភាគីតំណាងសហជីព បុគ្គលិកផ្នែកបើកបរមិនយល់ព្រមតាមការលើកឡើងរបស់ភាគីក្រុមហ៊ុន ក៏ព្រោះ តែការចរចាលើកទី៣ ភាគីក្រុមហ៊ុនយល់ព្រមទទួល ៥នាក់ឲ្យចូលធ្វើការ លុះដល់ការចរចាលើកទី៤ បែរជា យល់ព្រមឲ្យចូលធ្វើការតែ២នាក់ ហើយនៅពេលចរចាលើកទី៥ នេះបែរជាយល់ព្រមត្រឹមតែ ៣នាក់ ប៉ុន្តែខណៈ កំពុងមានជំហររឹងរៀងៗខ្លួន ក្រោមកិច្ចសម្របសម្រួលរបស់លោក គូច ចំរើន អភិបាលខណ្ឌដូនពេញ និងដោយ មានការស្នើសុំឲ្យប្រើប្រាស់ រូបមន្តថ្មីមួយរបស់លោក សយ សុភាព នោះមក ភាគីទំាងសងខាង ក៏សុំសម្រាកបន្តិច ដើម្បីពិភាក្សាគ្នា។ ក្រោយពីសម្រាក់រយៈពេលប្រហែល៣០នាទី ហើយចូលមកវិញ ទទួលទាននំបុ័ងប៉ាត់តេ ជុំគ្នាភាគីទាំងពីរ ក៏បានឯកភាពគ្នា ប្រើប្រាស់រូបមន្តថ្មី របស់លោក សយ សុភាព និងលោក អភិបាលខណ្ឌ គួច ចំរើន ដោយយល់ព្រមឯកភាពគ្នា ឲ្យបុគ្គលិកផ្នែកបើកបរ ៣នាក់ បានចូល ធ្វើការងារវិញ ហើយ ៥នាក់ទៀតរង់ចំា ដោះស្រាយតាមប្រព័ន្ធតុលាការ ប្រសិនបើខាងតុលាការ សម្រេចយ៉ាង ណានោះ ភាគីនីមួយនិងយល់ព្រមតាមសាលក្រមតុលាការ ទីបំផុតស្នាមញញឹម និងសំឡេងទះដៃ ក៏បានបន្លឺឡើង ជាសញ្ញាមួយប្រាប់ថា ការចរចាតទល់មុខគ្នា ក្នុងនាមជាខ្មែរដូចគ្នានេះ បានបញ្ចប់ដោយ ការយោគយល់គ្នា ហើយទទួលលទ្ធផលស្ទើរទំាងស្រុង។

ចំពោះលទ្ធផលនេះ លោក សម្បត្តិ វ៉ន ដែលជាប្រធានសហជីព និងជាអតីតអ្នកបើកបររថយន្តក្រុង បានថ្លែងថា នៅថ្ងៃចរចានេះ គឺបានលទ្ធផលល្អ ទាំងអស់គ្នា ហើយសូមអគុណដល់អភិបាលខណ្ឌដូនពេញ និងលោក សយ សុភាព ដែលរកយុទ្ធសាស្រ្ត ឲ្យភាគីទំាងពីរដើម្បីយកទៅដោះស្រាយ បញ្ចប់កុំឲ្យមានផល ប៉ះពាល់ទាំង សងខាង។ លោក សម្បត្តិ វ៉ន បានបន្តទៀតថា “ប្រសិនថ្ងៃចរចានេះគ្មានលទ្ធផល ពួកខ្ញុំនិង ធ្វើកូដកម្ម ប៉ុន្តែថ្ងៃនេះគឺលទ្ធផលល្អ”។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដឹកអ្នកដំណើរភ្នំពេញសូរិយា លោក សោម វុធ ក៏បានសម្តែងការរីករាយ ចំពោះកិច្ចចរចា នៅថ្ងៃនេះផងដែរ ដោយមានការគំាទ្រ រកដំណោះស្រាយ យ៉ាងខ្លាំងពីសំណាក់ លោកអភិបាល ខណ្ឌដូនពេញ និងលោក សយ សុភាព ដែលជាអ្នកសម្របសម្រួលក្នុងជម្លោះ ដែល មានរយៈពេល ៦ខែមកនេះ។ លោក បន្តថា “ថ្ងៃនេះយើងបានបញ្ចប់ជាស្ថាពរ អ្វីៗយើងបានចុះកិច្ចព្រមព្រៀង ក្នុង ដំណោះស្រាយ មួយប្រកបដោយសន្តិភាព នៅក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់លោកអភិបាល ខណ្ឌដូនពេញ ដោយគាត់មានឆន្ទៈ ដោះស្រាយរឿងនេះពិតប្រាកដ គាត់ចង់ឲ្យបញ្ចប់ចង់ឲ្យខ្មែរ និងខ្មែរត្រូវគ្នាទាំងអស់ កុំឲ្យមាន បញ្ហាអ្វីនិងគ្នា បញ្ចប់វិវាទដោយជោគជ័យ”។

តំណាងសហភាពការងារកម្ពុជា លោក ឯក សុភក្តី បានយល់ឃើញថា ការចរចានៅថ្ងៃនេះ ដោយតែការខិតខំប្រឹងប្រែងទំាងអស់គ្នា ទាំងអ្នកសម្របសម្រួល ទំាងអភិបាលខណ្ឌ ទាំងខាងក្រុមហ៊ុន និងទាំងខាងកម្មករ សុទ្ធតែជាអ្នកមានឆន្ទៈចង់ដោះស្រាយបញ្ហា ទើបឈានទៅរកដំណោះស្រាយមួយ ដោយសប្បាយ រីករាយទាំងអស់គ្នា ហើយទទួលយកដោយភាពកក់ក្តៅ នៅក្នុងការសម្រេចមួយដែលយើង យកយន្តការ កណ្តាលមួយដើម្បីធ្វើការដោះស្រាយបញ្ចប់។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ក៏បានសម្តែងការរីករាយផងដែរ បើទោះបីជាការដោះស្រាយបញ្ហានេះ អូសបន្លាយស្ទើរពាក់កណ្តាលរាត្រីក៏ដោយ ប៉ុន្តែដោយសារភាគីទាំងពីរសុទ្ធតែ មានឆន្ទៈក្នុងការដោះ ស្រាយក្នុងនាមជាខ្មែរដូចគ្នា ក្រោយការផ្តួចផ្តើមឲ្យមានការសម្របសម្រួល ភាគីទាំងពីរឈានដល់ការ ស្រុះស្រួលពិតមែន តែមិនឈានដល់ការបញ្ចប់នៅមានចំណុចសេសសល់ តែភាគីទាំងពីរបានយល់ព្រម បង្កើតឲ្យមានកិច្ចព្រមព្រៀងមួយសម្រាប់ជាផ្លូវដើរទៅរកទីបញ្ចប់នៃបញ្ហារបស់ពួកគាត់។

ក្នុងកិច្ចផ្សះផ្សាលើកទី៤ ដែលនៅសាលាខណ្ឌដូនពេញ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមវត្តមាន របស់អភិបាលខណ្ឌ ដូនពេញ លោក គួច ចំរើន ដោយមានការស្នើឲ្យលោក សយ សុភាព ចូលរួមផងនោះ ភាគីវិវាទបានឯកភាពគ្នា បន្តផ្សះផ្សារបញ្ចប់បញ្ហា នៅថ្ងៃទី៤ ខែកញ្ញា នេះ ក៏ព្រោះតែនៅខ្វែងគំនិតគ្នា រឿងទទួលបុគ្គលិកចូលធ្វើការងារវិញ ក្នុងនោះក៏បានស្នើសុំឲ្យមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សា ភិបាលក្រុមហ៊ុនផងដែរ។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានឲ្យដឹងថា ការផ្សះផ្សា ដើម្បីស្រាយបញ្ហាដែល នៅសល់មួយចំណុចតូចនេះ និងបន្តនៅល្ងាចថ្ងៃទី៤ ខែកញ្ញា។ លោកអភិបាលក៏បានសម្តែងការ សោកស្តាយ ផងដែរថា “ការពិភាក្សាគ្នាកន្លងមកយើង បានពិភាក្សាគ្នាគឺគម្លាតនៃការ ទទួលយកអតីតអ្នកបើកបរ ៥នាក់ ទៅ ៨នាក់ ដើម្បីចូលធ្វើការងាវិញ ប៉ុន្តែពេលនេះភាគីក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាចទទួលយកបាន តែ២នាក់ ប៉ុណ្ណោះ ដូច្នេះវាជាបញ្ហាដដែល”។

តំណាងក្រុមហ៊ុនភ្នំពេញសូរិយា ដឹកអ្នកដំណើរ បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាលពីម្សិលមិញ បានសម្រេច ទទួលយកអ្នកបើកបរត្រឹមតែ ២នាក់ ប៉ុណ្ណោះ ព្រោះបញ្ហាដែលធំជាងគេ គឺខ្វះខាតប្រាក់បៀវត្ស សម្រាប់បើកជូនបុគ្គលិក។

តំណាងសហជីព លោក ឯក សុភក្តី បានសម្តែងការសោកស្តាយដែរ ក៏ព្រោះតែ ការពិចារណា លើកមុនគឺស្ថិត នៅចន្លោះពី៥នាក់ ទៅ ៨នាក់ ប៉ុន្តែពេលពិចារណាជាក់ស្តែង នៅថ្ងៃនេះភាគីក្រុមហ៊ុនបែរ ជានិយាយថា យកត្រឹមតែ ២នាក់ទៅវិញ។ លោក បន្តថា “យើងគួរស្វែងរកឆន្ទៈរួម ដើម្បីទទួលបានដំណោះស្រាយ រួមមួយ ហើយយើងខ្ញុំនឹងបើកផ្លូវចរចា គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទំាងអស់ មិនថាជាផ្លូវការ ឬក្រៅផ្លូវការនោះទេ ដើម្បីយើងស្វែងរក ដំណោះស្រាយល្អប្រសើរមួយ”។

តំណាងអតីតអ្នកបើកបររថយន្ត ម្នាក់ក៏បានថ្លែងឲ្យដឹងផងដែរថា កន្លងមកពួកគាត់បានស្នើសុំ បុគ្គលិកចូល ធ្វើការវិញ ១៧នាក់ ប៉ុន្តែសុខចិត្តលាឈប់ ៩នាក់ ហើយសុំចូលធ្វើការវិញត្រឹមតែ ៨នាក់ ឥឡូវនេះខាង ក្រុមហ៊ុនបែរ ជាឆ្លើយថា បានត្រឹម ២នាក់ ដូច្នេះលោកមានការ សោកស្តាយជាខ្លាំង ហើយទុកពេលធ្វើការ ចរចាគ្នាម្តងទៀត។

ជាមួយគ្នានោះដែរ លោក សយ សុភាព ដែលត្រូវស្នើសុំឲ្យមានវត្តមាន ក្នុងកិច្ចផ្សះផ្សានោះ ក៏បានលើកឡើងថា ដើម្បីឲ្យកិច្ចផ្សះផ្សា ស្រាយបញ្ហានេះ មានប្រសិទ្ធិភាព លោក បានស្នើសូមឲ្យការផ្សះផ្សា លើកក្រោយ មានវត្តមានតំណាង ក្រុមប្រឹក្សាភិបាល ឬក៏ក្រុមប្រឹក្សាភិបាលផ្ទាល់ ដើម្បីចូលរួមចរចា ជាមួយតំណាងអតីតអ្នក បើកបររថយន្ត និងតំណាងសហជីក។

លោក សយ សុភាព បានលើកឡើងទៀតថា “វិធីនេះយើងនឹងអាចធ្វើការសម្របសម្រួល បានច្រើន ព្រោះយើង អាចស្តាប់គ្នាបានច្រើន យល់ចិត្តគ្នាបានច្រើន រវាងភាគីក្រុមហ៊ុន និងតំណាងអតីតអ្នកបើកបររថយន្ត”។
ក្រោយកិច្ចពិភាក្សាផ្សះផ្សាគ្នា ភាគីទំាងពីរបានឯកភាពគ្នា ធ្វើការចរចាចង្អៀតបន្ត រវាងភាគីតំណាងក្រុមហ៊ុន និងភាគីតំណាងសហជីព នៅល្ងាចនេះ ហើយកំណត់ល្ងាចថ្ងៃទី៤ ស្អែកនេះ បន្តផ្សះផ្សាគ្នា ដោយមានវត្តមាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តំណាងសហជីព តំណាងអ្នកបើកបររថយន្ត ទំាង១៧នាក់ ក្រោមអធិបតី លោកអភិបាល ខណ្ឌដូនពេញ គួច ចំរើន ហើយក៏នៅតែស្នើសុំឲ្យលោក សយ សុភាព បន្តចូលរួមផងដែរ។

សូមរំលឹកថា ក្នុងជំនួបផ្សះផ្សា ឈរលើស្មារតីយោគយល់គ្នា ដើម្បីរកផ្លូវទម្លុះភាពទ័លច្រក ស្រាយបញ្ហា វិវាទនៅថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះ ភាគីទាំងពីរ បានឯកភាពគ្នាឲ្យបង្កើត អនុស្សារណៈយោគយល់គ្នា និងបោះឆ្នោតជ្រើសរើស សហជីពឡើងវិញ ប៉ុន្តែជាមួយគ្នានេះ ក៏នៅមាន ចំណុច មិនទាន់សះជានោះដែរ នៅត្រង់ចំណុចភាគី តំណាងអតីតអ្នកបើកបរ រថយន្តស្នើសុំដាក់មនុស្ស៨ នាក់ឲ្យចូលបម្រើការងារវិញ ហើយ៩ នាក់ទៀតយល់ព្រមឈប់ពីការងារ ប៉ុន្តែខាងភាគីក្រុមហ៊ុន យល់ព្រមទទួលត្រឹមតែ ៥នាក់ ប៉ុណ្ណោះ នៅពេល កំពុងចរចា ដោយទុកពេល ដើម្បីសុំការសម្រេចពី ក្រុមប្រឹក្សា ភិបាលក្រុមហ៊ុនក្នុងការទទួល ដោយឡែកអតីត អ្នកបើកបររថយន្ត ដែលស្ម័គ្រចិត្ត សុំឈប់ពីការងារ ក្រុមហ៊ុន និងទូទាត់តាមច្បាប់ការងារ ។

សូមបញ្ជាក់ថា បុគ្គលិកជាអ្នកបើកបរ នៃក្រុមហ៊ុនរថយន្ដក្រុងភ្នំពេញសូរិយា ចំនួន ១៧នាក់ ត្រូវបាន ក្រុមហ៊ុនធ្វើការ បណ្ដេញចេញពីការងារ ហើយបើតាមការអះអាង ការបណ្ដេញចេញខាងលើនេះ គឺ ដោយសារ តែក្រុមហ៊ុនបានដឹងថា បុគ្គលិកទាំង ១៧នាក់ខាងលើ បាននាំគ្នាបង្កើតសហជីព ដែលជា ការមិនពេញចិត្ដ របស់ក្រុមហ៊ុន ។ ក្រោយការបណ្ដេញ ចេញបុគ្គលិកទាំង ១៧នាក់ខាងលើ បាននាំគ្នា ធ្វើបាតុកម្មជាបន្ដបន្ទាប់ ដើម្បីទាមទារបានចូល បម្រើការងារវិញ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់រកច្រកឃើញនៅឡើយទេ៕

តំលៃពិសេស លើផលិតផលកុំព្យូទ័រ សម្រាប់សិស្សានុសិស្ស ដែលទើបបញ្ចប់ ការប្រលងបាក់ឌុប ត្រឹមតែ $279

$
0
0

ភ្នំពេញ៖ ជាការចូលរួមអបអរសាទរ ជាមួយនិងសិស្សានុសិស្ស ដែលទើបបញ្ចប់ការប្រលង មធ្យមសិក្សាទុតិយភូមិ ឥឡូវនេះ Safe Home Technology បានរៀបចំការដូរយ៉ាងពិសេស ទៅលើផលិតផលកុំព្យូទ័រ ជូនដល់ សិក្សានុសិស្ស តំលៃត្រឹមតែ 279 $  តែប៉ុណ្ណោះ ។

ទាំងនេះដោយសារតែ Safe Home Technology មើលឃើញពីតំរូវការសិស្សានុសិស្ស បន្ទាប់ពីប្រលងចប់ នៅមធ្យមសិក្សាទុតិយភូមិ ហើយនិងត្រូវបន្តការសិក្សា នៅមហាវិទ្យាល័យ ដូច្នេះជាការចាំបាច់ គឺសិស្សានុសិស្សទាំងអស់ មិនអាចខ្វះនៅផលិតផលមួយនេះ ក្នុងការស្រាវជ្រាវ វាយឯកសារ និងការងារដ៏ទៃទៀតជាច្រើន… នេះអាចចាត់ទុកថា ជាការយកចិត្តទុកដាក់របស់ Safe Home Technology ចំពោះសិស្សានុសិស្សទាំងអស់ មិនថា នៅក្នុងទីក្រុងភ្នំពេញ រឺ ក៏នៅតាមបណ្តាលខេត្តនោះទេ អាចរកជាវទិញនៅផលិតផលកុំព្យូទ័រនេះ ពី Safe Home Technology បាន។

ខាងក្រោមនេះជាពត៌មានលំអិតចំពោះកុំព្យូទ័រ តំលៃ $279

ACER ASPIRE V5-123

-New CPU  AMD Dual-Core Processor E1-2100 (1.0 GHz)
-Ram: 2GB DDR3 Memory
-HDD: 320GB
-Optical Drive: NO
-Operating System : DOS
-Scree: 11.6’’ HD EWV (1366x768)

-VGA1: Intel HD Graphics 4000
-Webcam HD/ Wireless/ LAN / USB3.0
-Bluetooth4.0 /Card Reader /HDMI
-4-Cell Li –ion battery
-Weight: 1.2Kg
-Free Mouse, Mouse Pad Free Bag

បើមានចំណាប់អារម្មណ៏ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន Safe Home Technology  ផ្ទាល់ដែលមានអាស័យដ្ឋាន ផ្ទះលេខ 279 ផ្លូវ ព្រះសីហនុ(ទល់មុខក្លោងទ្វារ វត្តមហាមន្រ្តី)ឬ តាមរយះលេខទូរស័ព្ទ 023 217 287 /  077 505 400 និង តាមរយះ Email: salehome168@gmail.com

www.lookingtoday.com

ថយន្តដឹក ទឹកកក របស់ក្រុមហ៊ុន TLS បុករបាំង ចែកទ្រូងផ្លូវ អស់៥ផ្ទាំង និងម៉ូតូមួយគ្រឿង របួសមនុស្សធ្ងន់ ២នាក់

$
0
0

ភ្នំពេញ៖ របាំងពុះចែកទ្រូងផ្លូវចំនួន៥ផ្ទាំង ត្រូវដាច់រាយប៉ាយ និងម៉ូតូមួយគ្រឿង រងការខូចខាតស្ទើរ ទាំងស្រុងនិង អ្នកបើកម៉ូតូ២នាក់ រងរបួសធ្ងន់ ដោយសារតែរថយន្តដឹកទឹកកក របស់ក្រុមហ៊ុនTLS បើកគេចនិង រថយន្តលុច្សស៊ីស មួយគ្រឿង ។ ហេតុការនេះកើតឡើងកាលពី វេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅខាងមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកទឹកកក ពាក់ស្លាកលេខភ្នំពេញ 3B-9252 បើកបរដោយឈ្មោះ សុខ សាម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានស្រុក កំណើតនៅភូមិពាមជីនិក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និងព្រូរថយន្តឈ្មោះ ប៉ុះ សារៈ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្រុមហ៊ុន មានស្រុកកំណើត នៅស្រុកកោះអណ្តែត ខេត្តតាកែវ ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BQ-4685 អ្នកបើកបរនិងអ្នករួមដំណើរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ រងរបួសធ្ងន់ទាំងពីរនាក់ ។

នគរបាលបានបន្តថា មុនពេលកើតហេតុរថយន្តបង្កបើកចេញ ពីតំបន់សេដ្ឋកិច្ចពិសេសដឹកទឹកកកយក ទៅដាក់ ឲ្យក្រុមហ៊ុន នៅរាជធានីភ្នំពេញ ពេលដាក់ទឹកកក រួចអ្នកបើកបរបានបើករថយន្ត នេះរួមព្រូយក រថយន្ត ទៅទុកក្រុមហ៊ុន លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុច្សស៊ីស RX-300 ពណ៌ខ្មៅមួយគ្រឿង បើកឆាបទើបអ្នកបើកបររថយន្តបង្កប្រឹងបួង ចង្កូតគេចខ្លាច ប៉ះរថយន្តលុច្សស៊ីស ក៏ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវ អស់ចំនួន៥ផ្ទាំង ហើយបានបន្ត ទៅបុកម៉ូតូមួយគ្រឿងម៉ាក សេ១២៥ បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរខ្ទាតចេញ៤ទៅ៥ម៉ែត្រ និងម៉ូតូអូសទៅខ្ទប់ ជាមួយនឹងឃឿនថ្នល់បណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំ ហើយរថយន្តក៏ដាចប៉ុង ខាងមុខខ្ទាតកង់ចេញ។

ភ្លាមៗនោះនគរបាលចរាចរខណ្ឌ បានចុះទៅធ្វើអន្តរាគមន៍ រួចឃាត់ខ្លួនអ្នកបើកបានផងដែរ និងបានហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលជាបន្ទាន់ រួចក៏ប្រគល់វត្ថុ តាងនិងអ្នកបើកបរ រថយន្តទៅឲ្យ នគរបាលចរាចរជើងគោករាជធានី ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕


នាយករដ្ឋមន្ដ្រី ឧបត្ថម្ភសិស្សឆ្នើម​ និទ្ទេស A ទាំង ១១នាក់ ម្នាក់ៗ ទទួលបានជិត ៧០០០ដុល្លារ បូកទាំង អាហារូបករណ៍

$
0
0

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ដ្រី បានឧបត្ថម្ភសិស្សទទួលបាននិទ្ទេសA  ទាំង១១នាក់  ដោយក្នុងម្នាក់ៗ ទទួលបានគិត ជាថវិកាជិត ៧០០០ដុល្លារ បូករួមទាំងការផ្ដល់អាហារូបករណ៍ សម្រាប់ការសិក្សានៅថ្នាក់សាកលវិទ្យាល័យ រហូតដល់ចប់ និង ការឧបត្ថម្ភផ្សេងៗ ប្រចាំឆ្នាំទៀតផង ។

ការប្រកាស ផ្ដល់រង្វាន់លើកទឹកចិត្ដ ជូនសិស្សឆ្នើមទាំង១១នាក់ ទទួលបាននិទ្ទេសល្អប្រសើរ សម្រាប់ការ ប្រឡងសញ្ញាបត្រ បាក់ឌុបនៅឆ្នាំ២០១៤នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅពេលដែលសម្ដេចនាយករដ្ឋមន្ដ្រី បាន អនុញ្ញាតឱ្យពួកគេ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមានសន្ដិភាព ។

នៅចំពោះមុខសិស្សឆ្នើម ទាំង១១នាក់ ខាងលើនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឧបត្ថម្ភក្នុងម្នាក់ៗ ទទួលបានថវិកា ៣០០០ដុល្លារ កុំព្យូទ័រ ១គ្រឿង តម្លៃ ១២៥០ដុល្លារ ម៉ូតូ ១គ្រឿង ការឧបត្ថម្ភសម្រាប់ការសិក្សាប្រចាំឆ្នាំ ព្រមទាំងការផ្ដល់ អាហារូបករណ៍ រហូតដល់រៀនចប់។

សម្ដេចតេជោ បានប្រគល់ភារកិច្ចជូនលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ ជាអ្នកចាត់ចែង ឱ្យសិស្សឆ្នើមទាំង១១នាក់ ចូលរៀនថ្នាក់អាហារូបករណ៍ ដែលពួកគេចង់ ហើយតាមការសាកសួរជាបឋម ក្នុងចំណោមសិស្ស ១១នាក់នេះ មាន ៥នាក់ ចង់រៀនមុខវិជ្ជាពេទ្យ ៥នាក់ ចង់រៀនមុខវិជ្ជា វិស្វកម្ម និងម្នាក់ទៀត ចង់រៀនវិទ្យាសាស្ដ្រសេដ្ឋកិច្ច ដោយឡែកថ្លៃការឧបត្ថម្ភ ប្រចាំឆ្នាំ សម្ដេច នាយករដ្ឋមន្ដ្រី បានប្រគល់ការងារនេះ ជូនលោក ហ៊ុន ម៉ានី ជាអ្នករៀបចំចាត់ចែង ។

មន្ដ្រីដែលបាន ចូលរួមជំនួបសំណេះសំណាលខាងលើនេះ បានឱ្យដឹងថា នៅក្នុងការជជែកគ្នា អស់រយៈពេលជាង ២ម៉ោង សម្ដេចនាយករដ្ឋមន្ដ្រី បានកោតសរសើរយ៉ាងខ្លាំង ចំពោះសិស្សឆ្នើមទាំង១១នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ សម្រាប់ ការប្រឡងសញ្ញាបត្របាក់ឌុប ប្រចាំឆ្នាំ២០១៤ ដែលជាឆ្នាំនៃការកំណែទម្រង់ប្រព័ន្ធអប់រំ។

មន្ដ្រីរូបនេះបានបន្ដថា សម្ដេចនាយករដ្ឋមន្ដ្រី បានជំរុញឱ្យសិស្សទាំង១១នាក់ បន្ដខិតខំប្រឹងប្រែងរៀនសូត្រ ចៀសវាងការ រៀនធ្លាក់ ដែលនាំឱ្យប៉ះពាល់ ក៏ដូចជាអ្នកដែលផ្ដួចផ្ដើមគំនិត ឱ្យមានការជួយលើកទឹកចិត្ដ ឧបត្ថម្ភគ្រប់បែបយ៉ាង ទាំងនេះ។

ដោយឡែក ក្នុងចំណោមសិស្សទាំង១១នាក់នោះ មានសិស្សខ្លះ បានលើកឡើងពីបញ្ហាមួយចំនួន របស់គ្រូបង្រៀន នៅតាម ជនបទ ដោយពួកគេស្នើសុំទៅសម្ដេចនាយករដ្ឋមន្ដ្រី ពិនិត្យមើលបញ្ហានេះឡើងវិញ ពីព្រោះគ្រូខ្លះពុំសូវមានសមត្ថភាព ហើយ ជាពិសេសនោះ ពួកគេបានសុំឱ្យសម្ដេច ពិចារណាទៅលើការឧបត្ថម្ភគ្រូតាមជនបទ ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្ដ ក្នុងការ បង្រៀនសិស្ស ។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ដ្រី នឹងយកបញ្ហាទាំងនេះ ទៅពិចារណាថែមទៀត នៅពេលក្រោយ ៕

នគរបាល ខេត្ដបន្ទាយមានជ័យ កំពុងតាមចាប់ខ្លួន ជនល្មើស ៣នាក់ បាញ់សម្លាប់ បុរសម្នាក់ នៅយាមដីចំការ ក្នុងស្រុកស្វាយចេក

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្ដបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាល ស្រុកស្វាយចេក និង កម្លាំងនគរបាល ពាក់ព័ន្ធ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ត្រី អាត់ ខែម បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងចិត្ដទុកដាក់ ដើម្បីតាមចាប់ខ្លួន ជនដៃដល់ ៣នាក់ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ អ្នកយាមដីចំការ ម្នាក់ កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅខាងត្បូងភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ មានអំពើ ឃាតកម្មមួយ បានកើតឡើង បង្កដោយជនល្មើស មានគ្នា ៣នាក់ អាវុធ ១ដើម ដាវសាម៉ូរៃ ២ដើម បានបាញ់និងកាប់ ទៅលើ បុរសម្នាក់ ឈ្មោះ លឹម ខី អាយុ ៤៣ឆ្នាំ ពេលកំពុងយាមដី ចំការឱ្យគេ នៅចំណុចកើតហេតុនោះ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដថា ក្រោយកើតហេតុ និងទទួលបានករណី បាញ់សម្លាប់ខាងលើនេះ រួចភ្លាម ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំងនគរបាល ចុះទៅកាន់ កន្លែងកើតហេតុទាំងយប់ ដើម្បី ធ្វើការស្រាវជ្រាវ និងពិនិត្យផ្ទាល់ ឈានទៅដល់ការចាប់ខ្លួន ជនល្មើស ទាំងបីនាក់ ។

មន្ដ្រីនគរបាលដដែល បានបញ្ជាក់ថា លុះនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំង នគរបាលជំនាញ កម្លាំងនគរបាលអន្ដរាគមន៍ កម្លាំងនគរបាលវរការពារព្រំដែន ៩១១ និងកម្លាំងនគរបាល វរៈ ៨០៧ បានរួមសហការគ្នា ចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល សកម្មភាព ទាំងឡាយ ដែលទាក់ទងទៅនឹងករណីនេះ រហូតដល់កំណត់ មុខសញ្ញាបាន និងតាមស្រាវជ្រាវ ចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការបាញ់ប្រហារ សម្លាប់អ្នកយាមដី ចំការនេះឡើយ៕

លោក យ៉ែម ប៉ុញ្ញឫទ្ធិ ៖ គម្រោងជួប សិស្សនិទ្ទេស A មិនមែន ដើម្បីប្រជា ប្រិយភាពបក្ស

$
0
0

ភ្នំពេញ៖ លោក យ៉ែម ប៉ុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានឱ្យដឹងនៅល្ងាច ថ្ងៃសុក្រ ទី៥ ខែកញ្ញា នេះថា គម្រោងជួបសិស្សនិទ្ទេសA ទាំង១១នាក់ របស់លោកមិនមាន ដើម្បីស្វែងរក ប្រជាប្រិយភាព ឱ្យគណ បក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែក្នុងនាមជា ប្រធានគណៈកម្មការ អប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ។

លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “ជំនួបនេះ មិនមែនក្នុងនាម គណបក្សសង្រ្គោះជាតិ នោះទេ ប៉ុន្តែ ជាការជួបក្នុង នាមគណៈកម្មការទី៧ (នៃរដ្ឋសភា) ដូច្នេះយើងនឹងជជែកគ្នា ដើម្បី ជួបទទួល សិស្សទាំង១១រូប នេះ មែនមានក្នុងនាម គណបក្សនោះទេ” ។

លោកបានបន្ថែមទៀតថា “រហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ មិនមានគម្រោង ឬក៏ការជួបដោយ ឡែក ដើម្បីទាញ យកផលប្រយោជន៍ កេងចំណេញនយោបាយទេ” ។

សូមជំរាបថា នៅរសៀលថ្ងៃសុក្រនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួបជាមួយនឹង សិស្សនិទ្ទេស A ទាំង១១នាក់នេះផងដែរ ក្នុងនោះសម្តេចក៏បានឧបត្ថម្ភថវិកា សម្ភារៈ និងអាហារូបករណ៍ មួយចំនួនដល់ពួកគេនូវ ម្នាក់ៗទទួលបានថវិកា ៣ពាន់ដុល្លារ សហរដ្ឋអាមេរិក ម៉ូតូមួយគ្រឿង កុំព្យូទ័រ តម្លៃ ១.២៥០ដុល្លារមួយគ្រឿង ជួយថ្លៃសិក្សាប្រចាំឆ្នាំ និង អាហារូបករណ៍ផងដែរ។

សិស្សដែលទទួលបាន និទ្ទេស ក្នុងការប្រឡងបាក់ឌុបលើកទី១ ក្នុងឆ្នាំនេះ រួមមាន ១. យុវជន ចាន់ ពិចិត្រ រៀន នៅវិទ្យាល័យព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំង មាន មធ្យម ភាគ ១០០.០០, ២. យុវជន វណ្ណ លីដា រៀននៅ វិទ្យាល័យ «១០ មករា ១៩៧៩» ខេត្តសៀមរាប មាន មធ្យមភាគ ៩៩.៩៩៩, ៣. យុវជន ផាង វ៉េងអាន រៀននៅ វិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ មានធម្យមភាគ ៩៩.៩៩៨, ៤. យុវតី អិត ស្រីពៅ រៀននៅវិទ្យាល័យ សម្តេច ជូនណាត ខេត្តកំពង់ចាម មានមធ្យមភាគ ៩៩.៩៩ ៧, ៥. យុវតី យាន សោភា រៀននៅវិទ្យាល័យ ព្រះអង្គឌួង ខេត្តព្រៃវែង មានមធ្យមភាគ ៩៩.៩៩៦, ៦. យុវតី សម្បត្តិ វិបុលរ័ត្ន រៀននៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៩៦, ៧. យុវជន ឈីវ ស៊ី សាង រៀននៅវិទ្យាល័យសេរីភាព ខេត្តកណ្តាល មានធម្យម ភាគ ៩៩.៩៩៦, ៨. យុវតី ចាន់ កិត្យាភារ៉ា រៀននៅ វិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ មានមធ្យមភាគ ៩៩.៩៩៦, ៩. យុវតី អ៊ុត សុខផល្គុន រៀននៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ ខេត្តសៀមរាប មានមធ្យមភាគ ៩៩.៩៩១, ១០. យុវជន រ៉េន សុខពេជ្រ រៀននៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ខេត្តកណ្តាល មានមធ្យមភាគ ៩៩.៩៩១ និងទី១១. យុវជន នាង បូរា រៀននៅវិទ្យាល័យ បាក់ទូក រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៨៩៕

កម្លាំងនគរបាល ប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនចោរ គាស់តូប នៅផ្សារសុវណ្ណា ២នាក់

$
0
0

ភ្នំពេញៈ មុខសញ្ញាគាស់តូបផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចំនួន២នាក់ ត្រូវនបាន កម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា ក្រោយពីមានសកម្មភាព ចោរលួចគាស់តូបលក់ដូរ នៅក្នុងផ្សារ សុវណ្ណា រួចមកអាជីវកផ្សារ បានដាក់ពាក្យបណ្តឹង មកកាន់នគរបាល ដើម្បីធ្វើការស្រាវជ្រាវ ឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាព។

មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹកបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះរួចមក កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់តាមជំនាញរបស់ខ្លួន រហូតទៅដល់ការឃាត់ខ្លួន ជនសង្ស័យ ទំាងពីរនាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។

មន្ត្រីនគរបាលដដែលនេះ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ស្វាយ ភារម្យ អាយុ២៦ឆ្នាំ និងជនសង្ស័យទី២ ឈ្មោះ ធុច ទូច អាយុ១៥ឆ្នាំ។

បើតាមការលួចបង្ហើបរបស់សមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យ ស្វាយ ភារម្យ ទើបនឹងត្រូវ បានដោះលែង ចេញពីពន្ធនាគារ ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្ត សិស្ស ប្រលងជាប់និទ្ទេស ល្អប្រសើរ នូវអាហារូបករណ៍ បន្ថែម ប្រាក់ឧបត្ថម្ភ រួមជាមួយនឹងសំភារៈ សិក្សាជាច្រើនទៀត

$
0
0

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលម៉ោង៤ ថ្ងៃទី៥ ខែកញ្ញានេះ បានអនុញ្ញាតិឲ្យ ក្រុមសិស្សឆ្នើម ទាំង ១១ នាក់ ដែលបានប្រលងជាប់បាក់ឌុប ទទួលបាននិទ្ទេស A  បានចូលជួប ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសំដែងនូវ ការកោតសរសើរ ដល់បេក្ខជន ដែលបាន ប្រលងជាប់និទ្ទេសល្អប្រសើរ ហើយសម្តេចចាត់ទុកថា ជាលទ្ធផលដ៏ត្រចះត្រចង់ បង្ហាញពី សមត្ថភាព ពិតរបស់សិស្សទាំង១១រូបនេះផ្ទាល់ ដោយបានផ្តល់កិត្តិយសដល់ខ្លួនឯងផង និងគ្រួសារ និង សង្គមជាតិទាំងមូល។ សម្តេចបានកើតសរសើរថា អ្នកទាំង ១១នាក់ ដែលជាប់និទ្ទេសល្អប្រសើរ ប្រៀប បានទៅនឹងតារា ដែលរះនៅក្នុងចំណោមបេក្ខជន ជិត៩ម៉ឺននាក់។

សម្តេចតេជោ បានផ្តាផ្ញើរឲ្យក្មួយៗ ទាំង១១នាក់ បន្តការប្រឹងប្រែង ក្នុងការសិក្សារបស់ខ្លួនបន្តទៀត ព្រោះថា ការបញ្ចប់ការមធ្យមសិក្សាទុតិយភូមិនេះ ជាជំហានមួយ ប៉ុន្តែជំហានបន្ទាប់សិស្សទាំងអស់ត្រូវខិតខំ ប្រែងរៀនសូត្រ ដើម្បីធានាថា ពួកគាត់ជាសិស្សពូកែទាំងនៅមធ្យមសិក្សា និងនៅឧត្តមសិក្សា ពិសេសការ រៀបចំនូវអត្តចរិតឲ្យល្អ ជាពលរដ្ឋល្អក្នុងសង្គម ដើម្បីធ្វើ យ៉ាងណាក្លាយជា សិស្ស និងពលរដ្ឋល្អមួយក្នុងសង្គម។ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗទាំង១១ រូបនោះផង និងគ្រួសារផងនោះ សម្តេចតេជោ យល់ព្រមតាម សំណើររបស់សាកលវិទ្យាល័យនានា ដែលផ្តល់អាហារូបករណ៍ ដល់សិស្សទាំងនោះ ១០០ភាគរយ ផងដែរ ។ ក្នុងនោះ សិស្ស៥នាក់ស្នើទៅរៀន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៣នាក់ ស្នើសុំទៅ រៀនៅវិទ្យាស្ថានបច្ចេកវិទ្យា និង១នាក់ទៀតចង់បន្តការ សិក្សាវិទ្យាសាស្ត្រ សេដ្ឋកិច្ច មួយរូបទៀត ចង់បន្តការ សិក្សាផ្នែក ស្ថាបត្យកម្ម រឺ វិស្វករជាដើម ។ ជាការលើកទឹកចិត្ត សម្តេចតេជោ បានឲ្យក្រសួងអប់រំ រៀបចំអន្តេវាសិកដ្ឋាន សំរាប់ការស្នាក់នៅ ដើម្បីបន្តការសិក្សា ចំនួន៩រូប ដែលមកពីតាមបណ្តាខេត្ត ។

ក្រៅពីអាហារូបករណ៍ដែល ត្រូវបានផ្តល់ដោយក្រសួងនោះ សម្តេចតេជោ ក៍បានសម្រេចផ្តល់អាហារូបករណ៍ ដល់សិស្សទាំង១១ រូបនោះដែរ ហើយចំពោះអ្នករៀនវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិស្វកម្ម សម្តេចជូន ៥ឆ្នាំ ក្នុងមួយឆ្នាំទទួល បាន ១៥០០ ដុល្លារអាមេរិក និង សិស្សរៀន នៅវិទ្យាសាស្ត្រសុខាភិបាល ចំនួន ៨ឆ្នាំ ក្នុងទឹកប្រាក់ដូចគ្នា ដោយបង្កើតគណនីផ្ទាល់ និងបញ្ចូលទឹកប្រាក់នោះ ចូលគណនី ជារៀងរាល់ មួយឆ្នាំម្តងៗ។

ដោយឡែកជារៀងរាល់ខែ សិស្សទាំង១១នាក់ នឹងទទួលបានប្រាក់ ឧបត្ថម្ភ ចំនួន ១០០ដុល្លារ ក្នុងមួយខែ ពោល ១២ខែ ទទួលបាន ១២០០ ដុល្លារ និងបូកថែម៣០០ ដុល្លារទៀត សរុប១៥០០ ដុល្លារបន្ថែមទៀត។ សម្តេចបានផ្តល់ការលើកទឹកចិត្តនូវ ម៉ូតូចំនួន ម្នាក់១គ្រឿង សំរាប់ការធ្វើដំណើរ ទៅសិក្សារួមជាមួយ នឹងកុំព្យូទ័រ Labtop ម្នាក់មួយគ្រឿងទៀត តំលៃ ១២៥០ដុល្លារ និងផ្តល់ជូននូវ IPad ម្នាក់មួយគ្រឿងថែមទៀតផងដែរ។ សំរាប់ប្រាក់អាហារូបកណ៍នោះ ប្អូននឹងទទួលបានចាប់ពីខែកញ្ញានេះតទៅ ហើយសម្រាប់អន្តេវាសិកដ្ឋាននោះ ក្រសួងអប់រំ នឹងសម្របសម្រួលការងារនេះ។

ដើម្បីជាចំណងដៃក្នុងជំនួបនោះដែរ សម្តេចតេជោ បានឧបត្ថម្ភជូនសិស្សទាំង១១រូប នូវទឹកប្រាក់ចំនួន ៣០០០ដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់ ១០០០ ដុល្លារអាមេរិក ជាថវិកាផ្ទាល់របស់សម្តេច និងសប្បុរសជន។

សម្តេចតេជោ បានផ្តាំផ្ញើរ ឲ្យក្មួយៗបន្តការប្រឹងប្រែងសិក្សាបន្តទៀត នៅកំរិតឧត្តមសិក្សា ឲ្យបានពូកែ ពោល ពូកែនូវមុខជំនាញ និងពូកែក្នុងការធ្វើការ អភិវឌ្ឍខ្លួនឯង ដើម្បីក្លាយជាពលរដ្ឋល្អ និង សិស្សល្អ។

គួរបញ្ជាក់ថា សិស្សឆ្នើមទាំង១១រូប ដែលទទួលបាននិទ្ទេស A មកពីបណ្ដាខេត្ត-រាជធានី ទាំង៧ ក៏បានទទួល អាហារូបករណ៍តាម បណ្ដាសាលាផ្សេងៗ បញ្ជីឈ្មោះសិស្សឆ្នើមប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ ទទួលបាននិទ្ទេស A ទាំង១១រូបនេះមានដូចជា ៖ ឈ្មោះចាន់ ពិចិត្រ មកពីខេត្តកំពង់ឆ្នាំង ឈ្មោះ វណ្ណ លីដា មកពីខេត្តសៀមរាប ឈ្មោះ ផាង វេងអាន មកពីក្រុងភ្នំពេញ ឈ្មោះ អិត ស្រីពៅ មកពីខេត្តកំពង់ចាម ឈ្មោះសម្បត្តិ វិបុលរ័ត្ន មកពីរាជធានីភ្នំពេញ ឈ្មោះឈីវ ស៊ីលាង មកពីខេត្តកណ្តាល  ឈ្មោះយានសោភា មកពីខេត្តព្រៃវែង ឈ្មោះចាន់ កិត្យាភារ៉ា មកពីខេត្តកំពង់ស្ពឺ ឈ្មោះរ៉ែន សុខពេជ្រ មកពីខេត្តកណ្ដាល ឈ្មោះអិន សុខផល្គុន មកពីខេត្តសៀមរាប ឈ្មោះ នាង បូរា មកពីរាជធានីភ្នំពេញ៕

ក្រុមចោរ ប្រដាប់អាវុធ ប្រើកាំភ្លើងខ្លី២ដើម ចូលប្លន់ ផ្ទះប្រជាពលរដ្ឋ នៅស្រុកជុំគីរី

$
0
0

កំពត៖ក្រុមចោរប្លន់ ប្រដាប់ដោយ កាំភ្លើងខ្លី មិនស្គាល់ម៉ាកចំនួន២ដើម មានគ្នាប្រមាណ ៥នាក់ មិនត្រូវ បានស្គាល់ឣត្តសញ្ញាណ បានធ្វើសកម្មភាពប្លន់ ទៅលើប្រជាពលរដ្ឋ នៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤  នៅក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ជនរងគ្រោះដែល ត្រូវចោរប្លន់ មានឈ្មោះ ប៊ុង ម៉ង  ភេទប្រុស ឣាយុ៦៤ឆ្នាំ មុខរបររកស៊ីជួញគោ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ច ដដែលឲ្យដឹងទៀតថា ក្រុមចោរប្លន់ បានធ្វើសកម្មភាពគំរាមប្លន់ ជនរងគ្រោះខាងលើ ប៉ុន្តែ មិនបានសម្រេចទេ ដោយសារបែកការណ៍ ដោយកូនប្រុស របស់ជនរងគ្រោះ រត់ទៅប្តឹង នគរបាលប៉ុស្តិ៍ ទាន់ពេលវេលា។ ដោយឡែកចំពោះសមត្ថកិច្ចវិញ ក្រោយពីខាងជនរងគ្រោះ បានប្រាប់ដំណឹង នៅក្រោយ កើតហេតុភ្លាម ក៏បានចុះទៅដល់កន្លែងហេតុ និងធ្វើការស្រាវជ្រាវបន្តទៀត។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មខេត្ត បានឲ្យដឹងថា ករណីប្លន់ពិតជាមានមែន បច្ចុប្បន្នកម្លាំង កំពុងតែតាមដាន និងស្រាវជ្រាវវែកមុខសញ្ញា៕

កម្លាំងនគរបាល ខណ្ឌចំការមន បង្ក្រាបមុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន ៣៩កញ្ចប់

$
0
0

ភ្នំពេញ៖ មុខសញ្ញាចែកចាយ និងជួញដូរថ្នាំញៀន ដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌចំការមន ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន បានកាលពីវេលាម៉ោង១ និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ហាងសំាងតូតា សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានសំងាត់ថាមានមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ខាងលើនេះ កម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ របស់លោកអធិការខណ្ឌ លោកយិន សាន បានចុះទៅស្រាវជ្រាវ ហើយធ្វើការឃាត់ខ្លួន និងបានរកឃើញថ្នាំញៀន ចំនួន៣៩កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួទៀត លាក់ក្នុងកែបម៉ូតូ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ទៀតថា ក្រោយពីការចាប់ខ្លួន និងដកហូតវត្ថុតាងទាំងនេះរួចមក ជនសង្ស័យត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន  ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕


កម្លាំងនគរបាល ខណ្ឌដូនពេញ ចាប់មុខសញ្ញាឆក់ ជនបរទេសភ្លាមៗ នៅមុខផ្សាររាត្រី

$
0
0

ភ្នំពេញៈ មុខសញ្ញាឆក់ ជនបរទេសម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ដេញចាប់ និងបង្ក្រាប បានភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិរបស់ជនបរទេស  ដែលកំពុង ជិះម៉ូតូកង់បី នៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការ ចាប់ខ្លួន ឈ្មោះ កែវ រដ្ឋា អាយុ ១៨ឆ្នាំ ស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។  ជនសង្ស័យឈ្មោះ កែវ រដ្ឋានេះ ត្រូវបានគេដឹងថា ទើបតែចេញពីពន្ធនាគារ ពីបទឆក់ ប្រមាណជា២ខែមុនមកម្លេះ ។

មន្ត្រីនគរបាលបានបន្តថា នៅមុនពេលកើតហេតុមានជនបរទេសម្នាក់ ជិះម៉ូតូកង់បីមកដល់មុខផ្សាររាត្រី  ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូមួយគ្រឿង បានធ្វើកម្មភាពឆក់  ប៉ុន្តែភ្លាមៗនោះត្រូវបាន ជនរងគ្រោះ ស្រែក ធ្វើឲ្យមានការផ្អើលឆោរឡោ ទើបកម្លាំងនគរបាល ល្បាតនៅក្បែរនោះ ជួយអន្តរាគមទាន់ពេលវេលា ដោយឃាត់ខ្លួនជន សង្ស័យរូបនេះតែម្តង។

ក្រោយកើតហេតុ ជនសង្ស័យ រួមនិងម៉ូតូដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ច បញ្ជូន ទៅឃុំខ្លួន នៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ដោយសារតែមានបទល្មើស ឆក់ លួច ប្លន់ តែងតែកើតមាននោះ ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរងទទួលផែន ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជឲ្យកម្លាំងជំនាញតាមការិយាល័យ និងកម្លាំង តាមបណ្តាខណ្ឌ ដាក់វេនចុះល្បាយជាបន្តបន្ទាប់ ដើម្បីជួយទប់ស្កាត់ទាន់ពេលវេលា ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម៕

តំណាងក្រុម និស្សិតច្បាប់ ផ្ញើលិខិតចំហ ជូនរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ និងប្រធានតុលាការក្រុង ពាក់ព័ន្ធរឿងក្តី លើអាណិកជនខ្មែរ នៅអាមេរិក

ទទួលទាន កាល់ស្យូមធម្មជាតិ ម៉ាកធៀនស៍ ដើម្បីសុខភាព

$
0
0

ភ្នំពេញ៖ ជាការពិតមនុស្ស គ្រប់រូប តែងតែមានតម្រូវការ ចាំបាច់បំផុត ចំពោះសុខភាព បើទោះបីជាដឹងថា ម្ហូបអាហារ ឬ ចំណីទាំងនោះមាន ជាតិគីមី ក៏ត្រូវតែបរិភោគ មិនអាចខានបាន ប៉ុន្តែពេលនេះ លោកអ្នកពិតជា អស់ក្តីកង្វល់ និងអស់ បញ្ហា ចំពោះសុខភាព នៅពេលដែល ក្រុមហ៊ុន ធៀនស៍ បាននាំចូលនូវផលិតផល ជួយទ្រទ្រង់សុខភាព មនុស្សទូរទៅ ឲ្យរឹងមាំ និងមានសុខភាពល្អ។

ប្រសិនបើ ខ្វះជាតិកាលស្យូម ក្នុងរាងកាយ លោកអ្នកអាចប្រឈមមុខ នឹងកើតជម្ងឺផ្សេងៗ ជាង1០០មុខ។ ដូចនេះលោក អ្នកអាចងាកមកប្រើ ផលិតផល កាលស្យូមធម្មជាតិ ម៉ាកធៀនស៍ ដែលត្រូវបានផ្សំឡើងពី ខួរឆ្អឹងគោស្រស់ របស់ប្រទេស ម៉ុងហ្គោលី ដែលសំបូរដោយ ប្រូតេអ៊ីន អាមីណូអាស៊ីត វីតាមីនអា ដេ និងសារធាតុស្ករ ជាតិដែក និងសារធាតុរ៉ែ សម្រាប់ ជួយបំប៉នជាពិសេស ដល់សុខភាព ពេលនេះ បានមកដល់ ប្រទេស កម្ពុជាហើយ ។ កាលស្យូមនេះ មានអត្ថប្រយោជន៍ ជាច្រើន ដូចការ រៀបរាប់ខាងក្រោម ៖
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96
089 84 27 45, 097 51 15 872, 098 44 67 07

Photo by DAP-News

ចាប់រថយន្តឡង់គ្រីស័រ ១គ្រឿង បន្លំដឹកឈើប្រណីត ប្រគល់ឲ្យ រដ្ឋបាលព្រៃឈើ

$
0
0

រតនគិរី ៖ កម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនលេខ៦២៣ កាលពីវេលាម៉ោង ៨និង២០នាទី ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៤ នេះបានស្ទះចាប់រថយន្តឡង់គ្រីស័រ១គ្រឿង បន្លំដឹកឈើប្រណីត ប្រភេទធ្នង់ ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

កម្លាំងនគរបាលដែល ចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា  ដោយសង្ស័យរថយន្តខាងលើថា មានបន្លំដឹកឈើប្រណីត ឆ្ពោះទៅប្រទេសវៀតណាមនោះ ក៏ធ្វើការស្ទះរថយន្តឲ្យឈប់ ដើម្បីត្រួតពិនិត្យហើយឃើញមានឈើជាច្រើនដុំ ។

កម្លាំងនគរបាលខាងលើ បន្តទៀតថា រថយន្តម៉ាកឡង់គ្រីស័រនេះ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2G-7499 និងម្ចាស់ឈ្មោះ ថោង សុខឡាយ មន្ត្រីយោធាស្នាក់ នៅក្រុងបានលុង ខេត្តរតនគិរី ។

កម្លាំងនគរបាលខាងលើ បញ្ជាក់ឲ្យដឹងទៀតថា ឈើប្រណីតប្រភេទធ្នង់ មានចំនួន២១ដុំ មានមុខកាត់តូច ធំ និងប្រវែងខ្លី វែង លាយចម្រុះគ្នា ។

នៅព្រឹកថ្ងៃដដែលនេះដែរ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែន លេខ៦២៣  ប្រគល់វត្ថុតាងរថយន្ត ឡង់គ្រីស័រ ១គ្រឿង ផ្ទុកឈើប្រណីតប្រភេទធ្នង់នេះ ជូនខណ្ឌរដ្ឋបាលព្រៃឈើ រតនគិរី ដើម្បីចាត់ការតាមច្បាប់។ បើទោះបីសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធខិតខំទប់ស្កាត់ការ ដឹកជញ្ជូនឈើប្រណីត យ៉ាងណាក៏ដោយ នៅតែមានក្រុមឈ្មួញឆ្លៀតឱកាស ហាក់បីដូចជាមិនខ្លាចច្បាប់ទាល់តែសោះ ៕

នគរបាលឃុំម៉ាឡៃ ចុះបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ ឃាត់មនុស្ស ៤នាក់

$
0
0

បន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលឃុំម៉ាឡៃ បានសហការគ្នា ចុះបង្ក្រាប ករណីល្បែងស៊ីសងនៅចំណុច ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្ស ៤នាក់ កាលពីម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ។

ជនសង្ស័យទាំង ៤នាក់ ទី១-ឈ្មោះ ដឿន រឹម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ  ទី២- ឈ្មោះ សល់ ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ទី៣- ឈ្មោះ ទិត្យ ជា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងទី៤-ឈ្មោះ ដុំ គង់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ដកហូតវត្ថុតាំង បានបៀរ ១ហ៊ូ លុយបាត ១០០បាត លុយខ្មែរ ៨០០០រៀល ទូរស័ព្ទដៃ ២គ្រឿង និងកំាបិតចិតបន្លែ ១ ។ រីឯម្ចាស់ផ្ទះឈ្មោះ ប្រាក់ រឹត ភេទស្រី អាយុ៥១ឆ្នាំ នៅភូមិវាលហាត់ ឃុំម៉ាឡៃ។

ក្រោយមកកម្លាំងអធិការដ្ឋាន បានធ្វើការអប់រំលើកទី១ និងបានធ្វើកិច្ចសន្យា ៕

Viewing all 8042 articles
Browse latest View live




Latest Images