Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក ខៀវ កាញារីទ្ធ ទទួលប្រាក់ឧបត្ថម្ភ ២៤០០ដុល្លារ ដើម្បីជួយកីឡាទ្រីយ៉ាត្លុង

$
0
0

ភ្នំពេញ៖ លោក ខៀវ កាញ្ញារិទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នៅព្រឹក ថ្ងៃទី១១ ខែកញ្ញានេះលោកបានទទួលយកប្រាក់ឧបត្ថម្ភចំនួន ២៤០០ដល្លារអាម៉េរិកពីក្រុមហ៊ុនវិស័យឯកជនចំនួន២ គឺមានក្រុមហ៊ុន Cambodia Brewery និងបណ្ណាគារសន្ដិភាព (PBC) ដើម្បីជួយដល់ក្រុមកីឡាករទ្រីយ៉ាត្លុងកម្ពុជា ចំនួន៤រូបដែលត្រូវហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី២៨នៅប្រទេសមីយ៉ាន់ម៉ា នាឆ្នាំ២០១៥ ខាងមុខ ។

ក្នុងកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ គឺបានធ្វើឡើងនៅទីស្ដីការក្រសួងព័ត៌មានដោយមានការចូលរួមពីលោក រ៉ូឡេនដ៏ បាឡា អគ្គនាយកក្រុមហ៊ុន Cambodia Brewery និងលោក ថៃ ហូវ អ្នកចាត់ការទូទៅរបស់បណ្ណាគារសន្តិភាព ដែល ក្នុងមួយក្រុមហ៊ុនៗឧបត្ថម្ភប្រាក់ចំនួន ១២០០ដុល្លារអាម៉េរិក រួមទាំងលោកឧកញ៉ា គង់ ឫទ្ធីជព្វ ប្រធានសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជាផងដែរ ។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា “ការជួយរបស់ក្រុមហ៊ុនទាំងពីរនេះជាការរួមចំណែកយ៉ាងសំខាន់មិនអាច ខ្វះបានសម្រាប់ការអភិវឌ្ឍ វិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ជាពិសេសគឺបាន ធ្វើឲ្យប្រភេទកីឡា មួយនេះបានត្រៀមលក្ខណៈ បានយ៉ាងល្អសម្រាប់ ព្រឹត្តិការណ៍អន្តរជាតិ ថ្នាក់តំបន់ និងអាស៊ីអាគ្នេយ៍ផងដែរ” ។

ជាមួយគ្នានោះលោក គង់ ឫទ្ធីជព្វ ក៏មានប្រសាសន៍ប្រាប់អ្នកសារពត៌មានដែរថា សហព័ន្ធបានស្នើសុំការជួយ ឧបត្ថម្ភពីបណ្តាក្រុមហ៊ុនចំនួន៤ ដោយមួយក្រុមហ៊ុននូវទឹកប្រាក់ ចំនួន ១២០០ដុល្លារ ប៉ុន្ដែឥឡូវទទួលបាន ២ក្រុមហ៊ុនហើយ ស្មើនឹងទឹកប្រាក់ ២៤០០ដុល្លារ ។ នៅសប្តាហ៍ក្រោយនឹង មានក្រុមហ៊ុនចំនួន២ផ្សេងទៀត គឺក្រុមហ៊ុនផលិត ភេសជ្ជៈកម្ពុជា កូកាកូឡា-ភេសជ្ជៈ Aguaruis និងក្រុមហ៊ុនអាហារបំប៉នសុខភាព អ៊ែបូឡៃយ៍ ដែលត្រូវចូលខ្លួនមក ជួយឧបត្ថម្ភជាបន្តទៀត។

លោក រ៉ូឡេនដ៏ បាឡា និងលោក ថៃ ហូវ បានលើកឡើងថា លោកសប្បាយចិត្តជាខ្លាំងនៅពេលដែល បានរួមចំណែកក្នុងការ អភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដើម្បីគាំទ្រឲ្យវិស័យកីឡា កម្ពុជាមានកេរ្ដិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិ លើកមុខមាត់ប្រទេសជាតិ តាមរយះការទទួលបាន ជ័យជម្នះផ្សេងៗ ហើយលោកនឹងបន្ដ ជួយជាបន្ដបន្ទាប់ទៀត នាពេលខាងមុខ ។

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រាប់ឲ្យដឹងដែរថា  “ប្រាក់ដែលទទួលបានការ ឧបត្ថម្ភពីវិស័យឯកជនទាំងអស់ នឹងយកទៅចំណាយក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាករ ទ្រីយ៉ាងត្លុង ៤នាក់ដែលត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមានកីឡាករ ឈុន ប៊ុនថន,ចេង ចាន់តារា,ឆោម ប៉ុនថន និងកីឡាករ ឆោម ចន្ថា” ៕


អ្នកនាំពាក្យ​ស្ថាន​ទូតវៀតណាម នៅកម្ពុជា នឹង​ត្រូវ​ផ្លាស់​ចេញ​ពី​តំណែង

$
0
0

ភ្នំពេញ៖ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Quang Vinh បានថ្លែងអះអាងថា ក្រសួងការបរទេសវៀតណាម នឹងធ្វើការផ្លាស់ប្តូរ អ្នកនាំពាក្យស្ថានទូតរបស់ខ្លួន ប្រចាំកម្ពុជា នាពេលខាងមុខនេះ។

ការផ្លាស់ប្តូរនេះ មិនត្រូវបានលោកអនុរដ្ឋមន្រ្តីការ បរទេសវៀតណាមរូបនេះ បញ្ជាក់នោះទេ គ្រាដែលលោក បានចូលជួបសម្តែង ការគួរសមនិងពិភាក្សា ការងារជាមួយលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះ។ ប៉ុន្តែគ្រាន់តែ លោក បញ្ជាក់ថា នឹងបញ្ជូនកំណត់ទូតមក ក្រសួងការបរទេសកម្ពុជា នាពេលខាងមុខនេះ។

លោក កុយ កួង បានបញ្ជាក់ថា "វៀតណាមនឹងធ្វើកំណត់ទូត ផ្លាស់ប្ដូរអ្នកនាំពាក្យស្ថានទូត វៀតណាមត្រលប់ទៅប្រទេស គេវិញ។គេគ្រាន់តែបញ្ជាក់ប៉ុណ្ណឹង។

បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកបញ្ហានេះ (ប្រវត្តិដីកម្ពុជាក្រោម) ជំរាបជូនអនុរដ្ឋមន្រ្តី ការបរទេសវៀតណាម។ ហើយឯកឧត្តម ក៏បានលើកឡើងខ្លះ ពីប្រវត្តិដីកម្ពុជាក្រោម"។

លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលត្រូវបានក្រុមសហគមន៍ខ្មែរកម្ពុជាក្រោម បានធ្វើការតវ៉ា ឱ្យមានការសុំទោស ចំពោះការលើកឡើងរបស់លោក ពាក់ព័ន្ធនឹងអតីតដែនដីកម្ពុជាក្រោម ដែលបច្ចុប្បន្នស្ថិតក្រោម ការ គ្រប់គ្រងរបស់ប្រទេសវៀតណាម និងឈានដល់ការដុតទង់ជាតិរបស់វៀតណាម នៅមុខស្ថានទូត ប្រចាំកម្ពុជា៕

Photo by DAP-News

Photo by DAP-News

ទស្សនៈ និងមតិ ៖ មានការចង់ឃើញ រ័ត្ន សុភាព ទទួលទោសទណ្ឌ ទៅតាមច្បាប់

$
0
0

ភ្នំពេញ ៖ សាលដីកា សុំនៅក្រៅឃុំ របស់អ្នកស្រី រ័ត្ន សុភាព នឹងត្រូវចៅក្រម សាលាឧទ្ធរណ៍ ប្រកាស នៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ ។ ទោះលទ្ធផលលើបណ្តឹង របស់អ្នកស្រី រ័ត្ន សុភាព មិនទាន់ដឹងថា ចៅក្រមសម្រេចយ៉ាងណាក្តី តែមានប្រជាពលរដ្ឋ ដែលធ្លាប់ខឹងសម្បាជាមួយការដើរភាស៊ីរបស់អ្នកស្រី រ័ត្ន សុភាព ចង់ឲ្យសាលាឧទ្ធរណ៍ មិនចាត់ការទៅលើបណ្តឹង រក្សាសាលក្រមសាលាដំបូង បន្តឃុំខ្លួន របស់អ្នកស្រី រ័ត្ន សុភាព ដើម្បីព្រមាន ដល់អ្នកវិនិយោគមិនសុចរិតភាព ។

អ្នកស្រី រ័ត្ន សុភាព កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន តាមបណ្តឹងរបស់លោក ហម មុន្នី ពាក់ព័ន្ធនឹងការឆបោកលុយជាង ១៤ម៉ឺនដុល្លារ ក្នុងរឿងទិញ-លក់ អាជ្ញាប័ណ្ណទារភាស៊ីនៅក្នុង រាជធានីភ្នំពេញ ។

ក្រោយការឃាត់ខ្លួន នៅថ្ងៃទី០៤ ខែសីហា អ្នកស្រី រ័ត្ន សុភាព ត្រូវចៅក្រមស៊ើបសួរ សាលាដំបូង រាជ ធានីភ្នំពេញអ្នកស្រី ពេជ ម៉ារ៉ែន សម្រេចចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត» ប្រព្រឹត្ត កាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៣ តាមមាត្រា៣ ៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ និងចេញសាលក្រម ឲ្យសមត្ថ កិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ។

សាលាឧទ្ធរណ៍ កាលពីថ្ងៃទី១០ ខែកញ្ញា ម្សិលមិញ បានលើកយកបណ្តឹងសុំនៅក្រៅឃុំ របស់អ្នកស្រី រ័ត្ន សុភាព មកជំនុំជម្រះ ហើយនឹងប្រកាសសាលដីកា នៅថ្ងៃទី១២ ខែកញ្ញា នេះ។

មុនការឈានមកដល់ នៃកាលបរិច្ឆេទ ប្រកាសសាលដីកា មានសាធារណៈមតិជាច្រើន ចង់ឃើញចៅ ក្រមសាលាឧទ្ធរណ៍ចាត់ការតាមសុភនិច្ឆ័យ និងបន្តរក្សាសាលក្រមសាលាដំបូងឃុំខ្លួន អ្នកស្រី រ័ត្ន សុភាព ។ ការចង់ឃើញបែបនេះ ដោយពួកគេបានលើកហេតុផលថា អ្នកស្រី រ័ត្ន សុភាព ជាអ្នករកស៊ី មួយរូប មិនដែលបានជួយអ្វីជាប្រយោជន៍ដល់សង្គម និងប្រជាពលរដ្ឋឡើយ ។  ជាក់ស្តែងការវិនិយោគ ដើរទារភាស៊ីក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៩ កន្លងទៅ បានបង្កការក្តៅក្រហាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអាជីវករ ព្រោះនោះជាកាយវិការ មួយដ៏ហួសហេតុ ដោយក្រុមហ៊ុន ដើរប្រមូល យកលុយទាំងអស់ សូម្បីតែលក់ខ្ចៅចំហ៊ុយក៏មិនលើកលែងដែរ ។

ការវិនិយោគ ដែលគ្មានការចំណេញដល់រដ្ឋ និងនាំតែភាពក្តៅក្រហាយ ដល់ប្រជាអាជីវករ ឬហៅថា ធ្វើ ស្រែលើខ្នងអាជីវករនេះ ត្រូវរាជរដ្ឋាភិបាល សម្រេចបិទចោលវិញភ្លាមៗ ក្រោយពីមានការតវ៉ា និងរិះ គន់ខ្លាំងពីក្រុមអាជីវកររស់នៅក្នុងរាជធានីភ្នំពេញ ។

លើសពីនេះទៀត កាលពីឆ្នាំ២០១១ អ្នកស្រី រ័ត្ន សុភាព ដែលទទួលបានសិទិ្ធទារភាស៊ី នៅក្នុងផ្សារ ព្រែកព្នៅ បាន បំផុសអាជីវករក្នុងផ្សារ ឲ្យតវ៉ាប្រឆាំងនឹងផ្សារឯកជនប៉េងជ្រី ស្ថិតនៅជាប់គ្នានោះ ព្រោះ តែឃើញផ្សារនោះ មានដំណើរការល្អជាងផ្សារ មានអាជីវករច្រើនចូលទៅលក់ដូរ ធ្វើឲ្យការទារភាស៊ី របស់ខ្លួនមិនសូវកាក់កប ។ អ្នកស្រី រ័ត្ន សុភាព នៅបានបំផុសអាជីវករ ឲ្យលើកគ្នាមកតវ៉ា ប្រឆាំង និង មជ្ឈមណ្ឌលព័ត៌មានដើអម្ពិលថែមទៀត នៅពេលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះផ្សាយអំពីពុត ត្បុតរបស់អ្នកស្រី ក្នុងជម្លោះផ្សារទាំងពីរនេះ ។

នៅមានរឿងរ៉ាវជាច្រើនករណីផ្សេងទៀត ពាក់ព័ន្ធនឹងអាជីវកម្មទារភាស៊ីតាមផ្សារ ចំណតរថយន្ត របស់ អ្នកស្រី រ័ត្ន សុភាព ដែលធ្វើឲ្យក្រុមអាជីវករ អ្នករត់រថយន្តឈ្នួលមិនសប្បាយចិត្ត ។

សាធារណៈមតិ បានលើកឡើងថា សំណុំរឿងរំលោភលើក្តីទុកចិត្ត បោកប្រាស់យកប្រាក់ជាង ១៤ ម៉ឺន ដុល្លារ ពីលោក ហម មុន្នី ក្នុងកិច្ចសន្យាលក់អាជ្ញាប័ណ្ណទារភាស៊ីផ្សារ និង ចំណតរថយន្ត ក្នុងរាជធានី ភ្នំពេញនេះ វាបានឆ្លុះ បញ្ចាំងឲ្យឃើញពីទុច្ចរិតភាពរបស់អ្នកស្រី រ័ត្ន សុភាព ដែលជារូបភាពមួយធ្វើឲ្យ ប៉ះពាល់ដល់ការវិនិយោគដទៃទៀត នៅកម្ពុជា គ្រាដែលរាជរដ្ឋាភិបាល កំពុងតែជំរុញនោះ។

សាធារណៈមតិទូទៅ បានលើកឡើងថា ចៅក្រមសាលាឧទ្ធរណ៍ គួរតែអនុវត្តទៅច្បាប់ឲ្យមានប្រសិទ្ធភាព និងមិនត្រូវមានការដោះលែង អ្នកស្រី រ័ត្ន សុភាព ឲ្យនៅក្រៅឃុំឡើយ ដើម្បីបញ្ជាក់ និងបង្កើន ជំនឿចិត្តដល់អ្នកវិយោគដទៃថា ការវិនិយោគនៅកម្ពុជា ត្រូវបានគាំពារយ៉ាងរឹងមាំដោយច្បាប់ រាល់ជន រំលោភ ឬក្បត់លើទំនុកចិត្ត និងកិច្ចសន្យា នឹងទទួលទោសទៅតាមច្បាប់ជាធរមាន ៕

រូបភាពខាងក្រោម គឺជាសកម្មភាពរបស់ក្រុមអាជីវករផ្សារព្រែកព្នៅ ក្រោមការចង្អុលបង្ហាញ និងបង្គាប់បញ្ជា របស់អ្នកស្រី រត្ន័ សុភាព មកតវ៉ានៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ព្រោះខឹងសម្បារនឹងការចេញផ្សាយ រឿងជម្លោះរវាងផ្សាររបស់អ្នកស្រី រ័ត្ន សុភាព និងផ្សាររដ្ឋ ដែលនៅជិតគ្នា កាលពីឆ្នាំ២០១១

ឃាត់​រថយន្ត​បីគ្រឿង យក​ទៅ​អប់រំ ១គ្រឿង ដឹកខ្សាច់​ហុយ​តាមផ្លូវ ២គ្រឿង​ដឹក​សំពីង​សំពោង

$
0
0

ភ្នំពេញ៖ លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌច្បារអំពៅ នៅម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានបញ្ជាឲ្យអធិការរងខណ្ឌ ដឹកនាំកម្លាំងធ្វើការឃាត់រថយន្ត ៣គ្រឿង ដែលដឹកឥវ៉ាន់ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងបង្កផលប៉ះពាល់ដែលសុខភាព ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា លោក ឯក សាវ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកមិញនេះ បានឃាត់រថយន្តបីគ្រឿង នៅលើស្ពានមុនីវង្សថ្មីមួយគ្រឿង ជារថយន្តដឹកខ្សាច់ មិនបានបិទបំាងធ្វើឲ្យហុយដាក់អ្នកធ្វើដំណើរ ឯ ២គ្រឿងទៀត គឺរថយន្តសុំាយ៉ុងដឹកឥវ៉ាន់សំពីងសំពោង។ មន្រ្តីនគរបាលបានឲ្យដឹងទៀតថា រថយន្តទំាងបី គ្រឿងនោះត្រូវបានយកទៅអប់រំ នៅអធិការនគរបាលខណ្ឌច្បារអំពៅ រួចឲ្យម្ចាស់រថយន្តធ្វើកិច្ចសន្យា ដោយមិនមានការផាកពិន័យ ដើម្បីបញ្ឈប់ការដឹករបៀបនេះទៀត។

ប្រភពព័ត៌មានក៏បានឲ្យដឹងដែរថា រថយន្តដឹកខ្សាច់ត្រូវបានលោកអធិការ ណែនាំឲ្យម្ចាស់ត្រូវតែធ្វើការបិទបំាងដែលធ្វើដំណើរ ពោលធ្វើយ៉ាងណាកុំបង្កឲ្យមាន ការហុយ ឬហៀរទឹក ក៏ដូចជាខ្សាច់នៅតាមដងផ្លូវ ដែលវាបង្កផលប៉ះពាល់ដល់ ប្រជាពលរដ្ឋនៅពេលធ្វើដំណើរ។ ចំណែករថយន្តសុំាយ៉ុងទំាងពីរនោះវិញ លោកអធិការក៏ស្នើសុំបញ្ឈប់ការដឹកសំពីងសំពោងតទៅទៀត ប្រសិនបើមានលើកទី២ អាជ្ញាធរនឹងមានវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន លើកនេះគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ។

ជាមួយគ្នានោះ ក៏មានការហួរចិត្តដែរចំពោះរថយន្តសុំាយ៉ុង ដឹកឥវ៉ាន់ពីព្រំដែនវៀតណាម-ខ្មែរ ត្រង់ចំណុចភ្នំឌិននេះ ក៏ព្រោះតែរថយន្តដឹកធុប និងរថយន្តដឹកគ្រឿងជ័រទំាងពីរនេះ បានដាក់ឥវ៉ាន់សំពីងសំពោងទុកតែប្រឡោះ អ្នកបើកបរប៉ុណ្ណោះ ហើយប្រសិនជាឃើញផ្ទាល់ភ្នែក ពិតជាមានការហួសចិត្តជាក់ជាមិនខាន ក៏ព្រោះតែឥវ៉ាន់ដែលរថយន្តនេះ ដឹកដាក់រហូដល់តកម្ពស់ ១,៥ ម៉ែត្រ ទៅ ២ ម៉ែត្រ ឯកន្ទុយរថយន្តវិញ តរហូតដល់ទៅ ២ ម៉ែត្រ។

នៅពេលដែលលោកអធិការ បញ្ជាឲ្យម្ចាស់ទំនិញរើឥវ៉ាន់សំពីងសំពោងចេញពីរថយន្តនេះ ក្នុងមួយគ្រឿង រថយន្តកូរ៉េ ១,៥តោន និង រថយន្តកូរ៉េ ២តោន ពី៣ គ្រឿង ទៅ៤ គ្រឿង ទើបដឹកឥវ៉ាន់នេះអស់ ពោលឥវ៉ាន់នៅលើរថយន្តសុំាយ៉ុងទំាងពីរគ្រឿងនេះ ត្រូវបានផ្ទេរដាក់រថយន្តកូរ៉េរហូតដល់ ៧គ្រឿង ទៅ៨គ្រឿង ទើបអស់៕

សហភាព សហព័ន្ធយុវជន កម្ពុជាខេត្ត បណ្តុះបណ្តាល គ្រូបង្គោលយកទៅ បង្រៀនសិស្ស សម្រាប់ប្រឡង បាក់ឌុបលើកទី២

$
0
0

បាត់ដំបងៈ នាសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យាល័យ នេត យ៉ង់ បាត់ដំបងមានរៀបចំពិធី បណ្តុះបណ្តាល គ្រូបង្គោលមាន ចំនួន៦៤នាក់មកពីស្រុក.ក្រុង គោលដៅទាំង១៦កន្លែង ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង។ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក យូ សុងគី អនុប្រធានមន្ទីរអប់រំយុវជនខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា (ស.ស.យ.ក) លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ចូលរួមប្រមាណជិត១០០នាក់។ពិធីនេះក៏មាន ការជួយឧត្ថមគាំទ្រពីលោក ហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទាំងស្រុង។

បន្ទាប់ពីមតិស្វាគមន៍និងធ្វើរបាយការណ៍សង្ខេបរបស់លោក យូ សុងគី អនុប្រធានមន្ទីរអប់រំយុវជនខេត្តដោយ បានបញ្ជាក់ថា ដោយមានកិច្ចសហការជាមួយ(ស.ស.យ.ក)ខេត្តនិងវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជនបានចុះមកបណ្តុះបណ្តាល គ្រូបង្គោលចំនួន៦៤នាក់មកពីបណ្តាលស្រុក.ក្រុង គោលដៅទាំង១៦កន្លែង រយៈពេល១ថ្ងៃបានបញ្ចប់ដោយជោគជ័យ និងបានធ្វើពិធីបិទវគ្គបណ្តុះបណ្តាលនេះ។

លោក យូ សុងគី  បានបន្តថា គ្រូបង្គោលចំនួន៦៤នាក់នេះ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលរួច ត្រូវបានចុះតាម ស្រុកគោលដៅដោយមានគ្រូចំនួន៤រូប ក្នុងនោះមានគ្រូឯកទេស៤មុខវិជ្ជាដែលក្រសួងអប់រំ បានដាក់ចុះសម្រាប់១ កន្លែង (១មណ្ឌល) ដើម្បីបង្រៀនបំប៉នដល់សិស្សដែលជាបេក្ខជនត្រៀម ប្រឡងបាក់ឌុបលើកទី២នាខែតុលា ខាងមុខនេះដោយឥតគិតថ្លៃឡើយ។

ប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តនិងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តបាត់ដំបងក្រោមការផ្តួចផ្តើមគំនិតដ៏ឈ្លាវៃរបស់លោក ហ៊ុន មានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាបានណែនាំ ដល់(ស.ស.យ.ក)តាមបណ្តាខេត្តកន្លងទៅថ្មីៗនេះ ក្នុងនាមរដ្ឋបាល ខេត្តនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តបាត់ដំបង បានសហការជាមួយមន្ទី រអប់រំយុវជនខេត្តនិងវិទ្យាស្ថាបជាតិអប់រំ បានធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន៦៤រូបមកពី បណ្តាស្រុក.ក្រុង មានចំនួន១៦មណ្ឌល ដើម្បីចុះបង្រៀនបំប៉នដល់សិស្សតាមមណ្ឌលរៀងៗខ្លួន ដែលបានប្រឡងបាក់ឌុបធ្លាក់កន្លងមក ឲ្យមកចុះឈ្មោះរៀនបំប៉ននាពេលនេះដោយឥតគិតថ្លៃ ដែលមានរយៈពេល១ខែគឺចាប់ពីថ្ងៃទី១៥ខែកញ្ញាដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤  ក្នុងមេរៀនមានមុខវិជ្ជាចំនួន៤ ដែលក្រសួងអប់រំបានកំណត់យករួចហើយ។         

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការផ្តាំផ្ញើនិងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តលះបង់ ទាំងពេលវេលា កម្លាំងកាយចិត្ត ចុះបង្រៀនបំប៉នប្អូនៗជាបេក្ខជនប្រឡងបាក់ឌុបលើកទី២នេះ ពេលទៅដល់មូលដ្ឋាន សូមលោកគ្រូ អ្នកគ្រូ ប្រកាសឲ្យសិស្សទាំងអស់មកចុះឈ្មោះរៀន បំប៉នទាំង៤មុខវិជ្ជាឲ្យបានគ្រប់ៗគ្នា ដើម្បីគ្រេប យកចំណេះដឹង បន្ថែមទៀតសម្រាប់ត្រៀមប្រឡងឲ្យបានទទួលបានជោគជ័យគ្រប់ៗគ្នា។

លោកក៏បានអំពាវនាវដល់ប្អូនៗដែលជាបេក្ខជនត្រៀមប្រឡងទាំងអស់ថា ប្អូនៗត្រូវខិតខំរៀនសូត្រវគ្គ បំប៉នរយៈពេលខ្លី នេះ ដែលជាឱកាសល្អសម្រាប់ប្អូនៗបានប្រឡង ជាប់ហើយនិងបន្តសិក្សានៅតាមសាកលវិទ្យាល័យនានា ជាការ បណ្តុះបណ្តាលធនធានមនុស្សយុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទៅថ្ងៃក្រោយ ស្របពេលកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ពិសេសវិស័យអប់រំ ។

ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍កន្លងមកថា បើចង់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនបាន គឺត្រូវកសាងអភិវឌ្ឍន៍ធនធានមនុស្សជាកត្តាសំខាន់ចំបងមុនគេ បន្ទាប់ពីមាន ការរួមផ្សំពីវិស័យផ្សេងៗទៀត។ចំណុចពិសេសមួយទៀតនោះគឺយើងនិងបានត្រៀម ខ្លួនជាស្រេចសម្រាប់ចូល សមាហរណកម្ម អាស៊ាននាឆ្នាំ២០១៥ខាងមុខនេះផងដែរ។

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនពីបទ រំលោភសេពសន្ថវៈ លើអនីតិជន

$
0
0

កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រី វ័យអនីតិជនម្នាក់ បានសម្រេច កាលពីវេលាម៉ោង ១៩ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២១០១៤ នៅចំណុច ក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាស់ ឃុំព្រៃកស្ដី ស្រុកកោះធ ខេត្តកណ្ដាល ។   

ជនសង្សយ័ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ សាត់ ថេង ប្រុសអាយុ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិចាស់ ឃុំព្រៃកស្ដី ស្រុកកោះធ ខេត្តកណ្ដាល មុខរបរកសិករ  ។ ចំណែកជនរងគ្រោះ មានអាយុ១៥ឆ្នាំខ្មែរ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុង អំឡុង ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យ ឈ្មោះសាត់ ថេង
បានទំនាក់ទំនងរួមភេទ ជាមួយជនរងគ្រោះ ដោយបានឲ្យប្រាក់ ដល់ជនរងគ្រោះ ហើយចាប់ពីពេលនោះមក
បានរួមភេទ ជាមួយជនរងគ្រោះជាញឹកញាប់រហូតមក លុះដល់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១៩ បានរួមភេទ នៅក្រោមផ្ទះជនរងគ្រោះ ក៍បានដឹងដល់ឪពុក ម្ដាយ ជនរងគ្រោះ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ បានមកដាក់ដល់ប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដីតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

ខឹងប្រពន្ធ មិនឲ្យរួមដំណេក ដុតម៉ូតូ២គ្រឿង ចោលលែង

$
0
0

កណ្តាលៈ ជនសង្ស័យដែល ជាប្តីរបស់ជនរងគ្រោះ ជាប្រពន្ធ  ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបាន ធ្វើសក្មមភាព យកដែកកេះដុតម៉ូតូរបស់ជនរងគ្រោះ ដោយសារតែខឹងនឹងប្រពន្ធរបស់ខ្លួនមិនឲ្យរូមភេទ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យខាងលើ ឈ្មោះគុំ កៅ ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ មានប្រពន្ធ ដែលជាជនរងគ្រោះឈ្មោះមាន តារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង មានទីលំនៅភូមិ ពុកឬស្សីលើ ឃុំពុកឬស្សី ខូចខាត ម៉ូតូ២គ្រឿង ១ សេ១២៥ ស៊េរីឆ្នាំ២០០៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1A-8549 ២ សេ៩០ គុបជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភព១ច ៣៤៥៧។

ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនរងគ្រោះនិង ជនសង្ស័យ ជាប្តីប្រពន្ធនឹងគា្ន មានកូនពីរនាក់ ប្រុសម្នាក់
ស្រីម្នាក់ លុះដល់ឆ្នាំ២០០១ ក៏បានលែងលះគ្នា ដោយជនរងគ្រោះ ទៅស្នាក់នៅឯស្រុក កំណើតខេត្តកំពង់ស្ពឺ រហូតមកដល់ខែ៦ ឆ្នាំ២០១៤ ជនរងគ្រោះ ក៏វិលមករួមរស់ជាមួយគ្នា និងជនសង្ស័យវិញ ដោយយកម៉ូតូ របស់ខ្លួនមកជិះ។ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យបានបណ្តេញ ជនរងគ្រោះអោយចេញ ពីផ្ទះដោយជនរងគ្រោះ មិនអោយរួមភេទ ទើបជនរងគ្រោះ នាំកូនស្រីនិងម៉ូតូ ទៅស្នាក់នៅផ្ទះឈ្មោះ សុត សូត្រ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ម៉ោង១៩ ជនរងគ្រោះ បានទុកម៉ូតូ នៅក្រោមផ្ទះ ឈ្មោះសុត សូត្រ ជាមួយម៉ូតូ របស់ឈ្មោះគង់ នៅ ម៉ាកគុបជ្រុង ហើយឡើងទៅដេកលើផ្ទះ ដល់ម៉ោង១រំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យបានយកដែកកេះហើយដកទុយោប្រេងសាំង កេសដែកកេះ ដុតម៉ូតូ បណ្តាលអោយ ឆេះម៉ូតូទាំងពីរគ្រឿង ជនរងគ្រោះក៍ស្រែកឆោឡោអ្នកជិតខាង ក៏ជួយពន្លត់ ៕

នគរបាល ក្រុងប៉ោយប៉ែត ធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ បង់ថ្លៃអាករ ត្រឹម១ម៉ឺនរៀល

$
0
0

បន្ទាយមានជ័យៈ មន្ត្រីនគរបាលក្រុងប៉ោយប៉ែត ទាំងថ្នាក់អធិការក្រុង និងមន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍ បានធ្វើអត្តសញ្ញាប័ណ្ណ ជូនប្រជាពលរដ្ឋ បានជាច្រើននាក់ ដែលគ្រប់អាយុត្រូវធ្វើ  ហើយការធ្វើអត្តសញ្ញាប័ណ្ណ ខាងលើនេះ ប្រជាពលរដ្ឋមានកាតព្វកិច្ច បង់ថ្លៃអាករចំនួន១ម៉ឺនរៀល ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល។

យុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានប្រព្រឹត្ត ដោយរលូន និងគ្មានបញ្ហា ណាមួយកើតឡើងនោះទេ ជាពិសេសការរិះគន់ ក៏ដូចជា ការតវ៉ា ពីថ្នាក់ប្រជាពលរដ្ឋ ចំពោះការបង់ថ្លៃអាករ ចំនួន១ម៉ឺនរៀលនោះ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ  សុផល បានថ្លែងឲ្យដឹងថា ដំណើរការនៃការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជួនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានដំណើរការដោយរលូន នៅតាមគោលដៅនានា ពោលគ្មាន មន្ត្រីនគរបាលរបស់លោក ណាម្នាក់ហ៊ានយកតម្លៃលើសពី១ម៉ឺនរៀល ដែលជាការកំណត់ របស់រាជរដ្ឋាភិបាល នោះឡើយ។

អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានព្រមានទុកជាមុនទៅលើមន្ត្រីនគរបាលរបស់លោក ដែលចុះធ្វើ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដាច់ខាតត្រូវគោរពគោលការណ៍ របស់រាជរដ្ឋាភិបាល ហាមគៀបសង្កត់ និងតម្រូវឲ្យប្រជាពលរដ្ឋបង់ថ្លៃអាករ លើសនោះឡើយ ហើយបើសិនមន្ត្រីនគរបាលរូបណាហ៊ាន ប្រព្រឹត្តអំពើបែបនេះ នោះនឹងត្រូវទទួលការពិន័យជាក់ជាមិនខានឡើយ។

ជាមួយគ្នានេះ លោកអ៊ុំ សុផល  បានបិទសេចក្តីជួនដំណឹងនៅតាមកន្លែងធ្វើអត្តញ្ញាណប័ណ្ណដោយប្រាប់លេខ ទូរស័ព្ទ របស់លោកដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្រុងប៉ោយប៉ែត ពេលមានបញ្ហា ឬឃើញភាព មិនប្រក្រតីណាមួយកើត ឡើងនោះ អាចទូរស័ព្ទប្រាប់លោកភ្លាម។

យ៉ាងណាក៏ដោយបើតាមការបញ្ជាក់ របស់លោកអធិការ គ្មានប្រជាពរដ្ឋណាម្នាក់ នៅក្រុងប៉ោយប៉ែត មានការតវ៉ា ឬធ្វើការរិះគន់ មន្ត្រីនគរបាលដែលធ្វើអត្តសញ្ញាណប័ណ្ណ នោះឡើយ។

គួរកត់សម្គាល់ថា ការយកលុយថ្លៃហួសហេតុពេក និងលើសពីគោលការណ៍ដែលបានកំណត់របស់ រាជរដ្ឋាភិបាលនោះ ត្រូវបានគែមើលឃើញថាកើតមានឡើងតាមបណ្តា រាជធានីខេត្តមួយចំនួន រហូតដល់ មានបទបញ្ជាពីថ្នាក់លើ ឲ្យចុះមកស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតទៀតផង ដូចជាករណីប្រធានការិយាល័យសត្ថិ និងអត្តសញ្ញាណប័ណ្ណ នៅខេត្តកំពង់ចាមជាដើម៕


កម្មករសំណង់ម្នាក់ ត្រូវកម្មករ ធ្វើការជាមួយគ្នា វាយសម្លាប់ នឹងត្បូងចប ក្រោយមាន ទំនាស់សំដី បន្តិចបន្តួច

$
0
0

ក្រចេះ៖ កម្មករសំណង់ពីរនាក់ ដែលធ្វើការជាមួយគ្នា គ្រាន់តែទាស់សំដី ខ្វែងគំនិតគ្នាបន្តិចបន្តួច បានទាញចបកាប់ វាយគ្នា បានឲ្យឲ្យជនរងគ្រោះម្នាក់ បានស្លាប់កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានធ្វើការសំណង់ចាក់ឡូរ ជាមួយគ្នា ស្ថិតនៅទីតាំងកើតហេតុខាងលើ ទាំងព្រលឹម ដោយគ្រាន់តែទាស់សំដីគ្នាប៉ុន្មានមាត់ រឿងរើសជើង ជន្ទល់ក្តាពុំចេញ ហើយបន្ទាប់មានពីការឈ្លោះប្រកែកគ្នា រួចមក ក៏ស្ងាត់មាត់រៀងៗខ្លួន ទៅហើយជនសង្ស័យក៏បាន ដើរចេញទៅបាន ។ បន្ទាប់ពីជនរងគ្រោះ កំពុងធ្វើការនោះ ជនសង្ស័យឈ្មោះ ហេង  បានយកចប់កាប់ ស្ទុះទៅវាយជនរងគ្រោះ ត្រូវចំក្បាល ផ្នែកខាងក្រោយ បណ្តាលដួលសន្លប់ ភ្លាមៗនៅកន្លែងកើតហេតុ ។

លោក អនុសេនីយ៍ឯក ស៊ាង សុភក្រ័ អធិការរងក្រុងក្រចេះ បានអោយដឹងថា ជនរងគ្រោះឈ្មោះ កែវ ធារី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ បានស្លាប់តាមផ្លូវ ខណៈ ក្រុមគ្រួសារបញ្ចូន ទៅសង្គ្រោះនៅទីក្រុងភ្នំពេញ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់   ។

សមត្ថកិច្ច ចាប់ឈើធ្នង់ ចំនួន១៥៦ដុំ នៅ ស្រុកវ៉ឺនសៃ

$
0
0

រតនគិរីៈ កម្លាំងរដ្ឋបាលព្រៃឈើស្រុកវ៉ឺនសៃ សហការជាមួយ កម្លាំងនគរបាលស្រុកវ៉ឺនសៃ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ បានចុះប្រតិបត្តិការ ចាប់ឈើធ្នង់ចំនួន១៥៦ដុំ ដែលក្រុមឈ្មួញយក មកគរទុកក្នុងព្រៃ តាមមាត់ទន្លេសេសាន ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ។  

បើតាមនាយផ្នែករដ្ឋបាលព្រៃឈើវ៉ឺនសៃ លោក គាំ សីហា ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក វង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ដល់មន្ត្រីក្រោមឱវាទ ក្នុងការទប់ស្កាត់បទល្មើស ព្រៃឈើក្នុងភូមិសាស្ត្រ របស់ខ្លួននោះ កម្លាំងរដ្ឋបាលព្រៃឈើផ្នែកវ៉ឺនសៃ  សហការជាមួយកម្លាំងនគរបាលស្រុកវ៉ឺនសៃ ប្រទះឃើញគំនរឈើ ដែលក្រុមឈ្មួញ គរលាក់ទុកក៏ចាប់តែម្តង។

លោកគាំ សីហា នាយផ្នែករដ្ឋបាលព្រៃឈើវ៉ឺនសៃ បន្តឲ្យដឹងទៀតថាយុទ្ធនាការ បង្ក្រាបឈើខុសច្បាប់ នេះ កម្លាំងរបស់លោកសហការជាមួយសមត្ថកិច្ច ពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕

ខឹងប្រពន្ធ មិនឱ្យរួមរក្ស ដេញចេញពីផ្ទះ ហើយលួចដុត ម៉ូតូចោល

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ដោយសារ តែមានកំហឹង រឿងប្រពន្ធមិនឱ្យរួមរក្ស ក៏ផ្ទុះហិង្សា បង្កជម្លោះ ដេញប្រពន្ធ-កូន ចេញពីផ្ទះហើយ នៅតែមិនអស់កំហឹង ក៏លួចទៅដុតម៉ូតូ របស់ប្រពន្ធ និងម៉ូតូរបស់អ្នកជិតខាងដែល អនុញ្ញាត ឱ្យផ្ទះប្រពន្ធស្នាក់នៅ បណ្ដាលឱ្យ ឆេះខូចខាតអស់មួយចំនួនធំ ហើយក្រោយ មកបុរសខាងលើ ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗជាក់ស្ដែងផងដែរ ។

ហេតុការណ៍ហិង្សាកើតឡើងនៅក្នុង គ្រួសារខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ នេះ ស្ថិតនៅក្នុងភូមិពុកឫស្សីលើ ឃុំពុក ឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។ ជនសង្ស័យពីបទ ដុតបំផ្លាញម៉ូតូរបស់ប្រពន្ធ និងម៉ូតូរបស់អ្នកដទៃ ហើយត្រូវសមត្ថកិច្ច ធ្វើការឃាត់ ខ្លួនខាងលើនេះ ត្រូវបានគេ ស្គាល់ឈ្មោះ គុំ កៅ អាយុ ៤០ឆ្នាំ មានមុខ របរជាកសិកររស់នៅក្នុង ស្រុកភូមិកើតហេតុខាងលើ ។ ចំណែកស្ដ្រីជាភរិយាត្រូវបានគេ ស្គាល់ឈ្មោះ មាន តារា អាយុ ៣៦ឆ្នាំ មាន មុខរបរជាកម្មករ សំណង់ ស្នាក់នៅជាមួយប្ដី និងមានស្រុក កំណើតនៅខេត្ដកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រួសារខាងលើនេះក្រោយពីរៀប អាពាហ៍ពិពាហ៍កាលណាមក គឺប្រសូត្របាន កូនចំនួន ២នាក់ជាចំណងដៃ ដោយស្រីម្នាក់ ប្រុសម្នាក់ ។ លុះនៅក្នុងឆ្នាំ២០១១ ដោយ សារជីវភាពក្រីក្រ មានមុខរបរជាអ្នកធ្វើ ស្រែចំការ និងធ្វើជាកម្មករសំណង់នោះ ប្ដី ប្រពន្ធទាំងពីរនាក់ ក៏កើតមានជម្លោះរហូត ដល់ធ្វើការ លែងលះគ្នា ហើយប្រពន្ធក៏បាន នាំកូន ទៅរស់នៅឯស្រុកកំណើតឯខេត្ដ កំពង់ស្ពឺបាត់ទៅ ។ លុះនៅអំឡុងខែមិថុនា ឆ្នាំ២០១៤ ស្រាប់តែលេចមុខស្ដ្រីជាប្រពន្ធ មករួមរស់ជាមួយប្ដីវិញ ដោយយកម៉ូតូ ផ្ទាល់ខ្លួន១គ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០០៤ ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ 1A-8549 មកជិះផងដែរ។ លុះការរួមរស់នៅជាមួយគ្នា មិនទាន់បាន ប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ថ្មីៗនេះ បុរសជាប្ដីបានបណ្ដេញ ប្រពន្ធចេញ ពីផ្ទះដោយគេអះអាងថា ផ្ដើមចេញពីរឿងប្រពន្ធមិនឱ្យរួមរក្ស ។ ក្រោយប្ដី បណ្ដេញចេញពីផ្ទះ ស្ដ្រីជាប្រពន្ធក៏នាំកូនជិះ ម៉ូតូទៅស្នាក់នៅជាមួយផ្ទះអ្នកជិតខាង ម្នាក់ ឈ្មោះ សុត សូត្រ ដែលមានទីលំនៅ នៅក្បែរគ្នាបានរយៈពេល ៣ថ្ងៃស្រាប់ តែ នៅវេលាម៉ោង១យប់ ថ្ងៃទី១១ ខែកញ្ញា ខណៈ ដែលម្ចាស់ផ្ទះ និងស្ដ្រីជាប្រពន្ធកំពុងតែដេក នៅលើផ្ទះ ហើយទុក ម៉ូតូចោលនៅក្រោមផ្ទះនោះ ស្រាប់តែលេចមុខបុរសជាប្ដីលួច ចូលមកក្រោមផ្ទះ រួចហើយដកទុយោសាំង ម៉ូតូរបស់ ប្រពន្ធ ហើយគូសដែកកេះដុតធ្វើ ឱ្យឆាបឆេះម៉ូតូសន្ធោរសន្ធៅឡើងភ្ញាក់ផ្អើល ដល់អ្នកដេកនៅខាងលើផ្ទះនាំគ្នា ចុះមក ពន្លត់ និងចាប់បុរសជនបង្កប្រគល់ឱ្យសមត្ថ កិច្ចភ្លាមៗតែម្ដងទៅ ។

សូមបញ្ជាក់ថា ក្រៅពីឆេះម៉ូតូរបស់ស្ដ្រី ជាប្រពន្ធនោះ ម៉ូតូរបស់ម្ចាស់ផ្ទះ១គ្រឿងទៀត ម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភព១ច-៣៤៥៧ ឆេះស្ទើរទាំងស្រុងផងដែរ៕

បុរសវ័យចំណាស់ ប្រើទឹកប្រាក់ ល្បួងរួមរ័ក ជាមួយក្មេងស្រី

$
0
0

ភ្ថនំពេញ ៖ បុរសវ័យជិត ៧០ឆ្នាំបា្លយម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន យោងទៅតាម ពាក្យបណ្ដឹងរបស់ឪពុក ម្ដាយក្មេងស្រីរងគ្រោះ ដោយប្ដឹងចោទ ប្រកាន់ថា បុរសខាងលើបានប្រើប្រាស់ទឹក ប្រាក់ ធ្វើជាអន្ទាក់លួងលោម រំលោភទៅលើកូនស្រីរបស់ខ្លួន ដែលស្ថិតនៅក្នុងវ័យអនីតិជន ។

បុរសវ័យចំណាស់ ដែលត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនខាងលើនេះ ត្រូវបានគេ ស្គាល់ឈ្មោះ សាត់ ថេង អាយុ ៦៧ឆ្នាំ មាន ទីលំនៅភូមិចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល មានមុខរបរជាកសិករ ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុទើបតែ ១៥ឆ្នាំ មានទីលំនៅក្នុងស្រុកភូមិកើតហេតុ ជាមួយគ្នា ។

យោងតាមការអះអាងពីសមត្ថកិច្ចដែល ដកស្រង់សំដីពីជនសង្ស័យ និងជនរងគ្រោះ បានឱ្យដឹងថា ករណីលួងលោម ដោយប្រើប្រាស់ ទឹកប្រាក់ដើម្បីរំលោភទៅលើក្មេងស្រី ដែលស្ថិតនៅក្នុងវ័យអនីតិជន ខាងលើនេះ បានកើតឡើងតាំងពី ពាក់កណ្ដាលឆ្នាំ ២០១៣មកម្ល៉េះ ដោយជនសង្ស័យបានប្រើ ប្រាស់ទឹកប្រាក់ឱ្យទៅក្មេងស្រីដើម្បីធ្វើការ រួមភេទ ជាញឹកញាប់ តែចុងក្រោយត្រូវបាន ឪពុក-ម្ដាយក្មេងស្រីតាមទាន់ ក៏ដាក់ពាក្យ បណ្ដឹងទៅសមត្ថកិច្ច ឱ្យធ្វើការឃាត់ខ្លួនតែ ម្ដងទៅ ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានអះអាងថា ទង្វើរបស់ខ្លួនបាន កើតឡើងតាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ មកម្ល៉េះ ដោយកាលណោះជនសង្ស័យ បានធ្វើការទំនាក់ទំនងជាមួយក្មេងស្រីរងគ្រោះ ហើយឧស្សាហ៍ ឱ្យលុយកាក់ចាយជាញឹកញាប់ រហូតដល់ក្មេងស្រីលង់ខ្លួន ទៅតាម អំណាចទឹកប្រាក់ និងការលួងលោមរបស់ បុរសវ័យចំណាស់ខាងលើនេះ ក៏បានប្រគល់ខ្លួនប្រាណ ទៅឱ្យបុរសវ័យចំណាស់ខាងលើ ជាញឹកញាប់ ។ លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៧យប់ ជនសង្ស័យ ខាងលើនេះ ក៏បានប្រើប្រាស់ទឹកប្រាក់ឱ្យ ទៅក្មេងស្រីរងគ្រោះ ដើម្បីធ្វើសកម្មភាព រួមរក្សនៅក្រោមផ្ទះ របស់ក្មេងស្រីម្ដងទៀត ស្រាប់តែម្ដាយក្មេងស្រី មកទាន់ហើយ ក៏បានដាក់ពាក្យបណ្ដឹង ទៅកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤កន្លង ទៅនេះ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាម នីតិវិធីច្បាប់តែម្ដងទៅ ។

គយថៃចាប់ ទំនិញខ្មែរ តម្លៃ១២ លានដុល្លារ

$
0
0

ភ្នំពេញៈ ក្រុមអជីវករ ដែលត្រូវបាន គយថៃចាប់យកទំនិញ ជាង១០០០តោននោះ បានរៀបរាប់ថា ទំនិញរបស់ពួកគាត់ ដែលត្រូវបានក្រុមគយថៃ ចាប់នោះ បើគិតជាទឹកប្រាក់ស្មើនឹង ១២លានដុល្លារ។

អាជីវករខ្មែរម្នាក់បានបញ្ជាក់ថា ថៃបានចាប់ទំនិញ របស់ពួកគេកន្លងទៅ ជាងមួយពាន់តោននេះ បើគិតជាតម្លៃស្មើនឹង ១២លានដុល្លារ។ ពួកគាត់សូមអំពាវនាវឲ្យរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយដោះស្រាយ យកទំនិញរបស់ពួកគាត់មកវិញ បន្ទាប់ពីត្រូវបាន គយថៃបានចាប់ទំនិញរបស់ពួកគាត់។

គួរបញ្ជាក់ថា នៅរយៈពេលថ្មីៗនេះ គយថៃបានចាប់ទំនិញរបស់អាជីវករខ្មែរ ទាំងអជីវករថៃ ហើយនៅរសៀលថ្ងៃទី ១២ ខែកញ្ញានេះ អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការចរចា ប៉ុន្តែភាគីថៃបានសន្យាថា ពួកគេនឹងផ្តល់ដំណឹង នៅសប្តាហ៍ក្រោយ  ដោយមិនទាន់បានបញ្ជាក់អំពីលទ្ធផលនៅឡើយទេ៕  

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ចោរស្រី ទម្លាក់យោង បានម្នាក់

$
0
0

ភ្នំពេញៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនចោរស្រីម្នាក់ ដែល បានធ្វើសកម្មភាពទម្លាក់កាឡៃ យកមាស ពីជនរងគ្រោះម្នាក់កាលពីលើកមុន ហើយត្រូវបានជនរងគ្រោះចំណាំមុខ រួចធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នៅចំណុចផ្លូវចូលផ្ទះ មេភូមិទ្រា៣ ស្ថិតនៅក្រុម៤ ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យភ្នំពេញ ។

ជនសង្ស័យខាងលើ មានឈ្មោះ ចាន់ ធី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅម្តុំC7 តាំងក្រសាំង មានស្រុកកំណើត នៅភូមិត្រពាំងអណ្តើក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះ មានឈ្មោះឡុង ស្រីអង ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ហើយសម្ភារៈដែល បាត់បង់លើកមុន ខ្សែក១ខ្សែ កងដៃមួយឈុត នឹងចិញ្ចៀន១វង់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលមានបំណង មកធ្វើសកម្មភាពម្តងទៀត នៅម្តុំផ្សារក្រមួន ស្ថិតក្នុង ភូមិទ្រា៣ ដែលធ្លាប់មកម្តងហើយនោះ តែត្រូវជនរងគ្រោះ លើកមុនឃើញ ក៏ស្រែកឆោរឡោ ចាប់បានភ្លាមៗ នៅនឹងកន្លែង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួន រួចបញ្ជូនមកប៉ុស្តិ៍ នគរបាលដើម្បីធ្វើការសួរនាំ៕

ពិធីចែកសញ្ញាបត្រ មធ្យមបច្ចេកទេស ផ្នែកវិស្វកម្ម ឧបករណ៍សិប្បនិមិត្ម និងរណប ជូនដល់និស្សិត នៃវិទ្យាស្ថានជាតិ សង្គមកិច្ច

$
0
0

ភ្នំពេញៈ នៅទីស្តីការក្រសួងសង្គមកិច្ច នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព ពិធីចែកសញ្ញាបត្រ មធ្យមបច្ចេកទេសផ្នែក វិស្វកម្មឧបករណ៍ សិប្បនិមិត្មនិងរណប ជូនដល់និស្សិតជំនាន់ទី១៩ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ដោយមាន ការអញ្ជើញ ចូលរួម ពីសំណាក់ ឯកអគ្គរដ្ឋទូត លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការអង្គការ សិស្សានុសិស្ស សរុបប្រមាណ១៧០នាក់។

យោងតាមរបាយការណ៍ របស់លោកសាណែត វឌ្ឍនា នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានឲ្យដឹងថា វិទ្យាស្ថានជាតិសង្គមកិច្ច បានធ្វើការបណ្តុះបណ្តាល លើជំនាញបរិញ្ញបត្រសង្គមកិច្ច បរិញ្ញបត្រកិច្ចគាំពារសង្គម បិរញ្ញាបត្រវិស្វកម្ម ឧបករណ៍សិប្បនិមិត្ម និងរណបបរិញ្ញបត្រសង្គមវិទ្យា ។ល។ លើសពីនេះ វិទ្យាស្ថាន នឹងពង្រីក ជំនាញបួនបន្ថែនទៀត គឺបរិញ្ញាបត្រគោលនយោបាយសង្គម, បរិញ្ញាបត្រគោលនយោបាយសាធារណៈ, បរិញ្ញបត្រ គ្រប់គ្រងសារធារណៈ និង បរិញ្ញាបត្ររដ្ឋបាលសាធារណៈ ។ ជាក់ស្តែង ពេលនេះ និស្សិត ដែលទើបតែប្រឡង បញ្ចប់ការសិក្សា និងជាប់ជាស្ថាពរនាពេលនេះ មានចំនួន១៣នាក់ក្នុងនោះនិសិ្សតមកពីប្រទេសនេប៉ាល់២នាក់, ប្រទេសប៉ាគីស្ថាន២នាក់, ប្រទេសហ្វីលីពីន១នាក់និងនិស្សិត កម្ពុជា៨នាក់។ នេះបញ្ជាក់ពីការខិតខំប្រឹង ប្រែងរៀនសូត្រ របស់ប្អូនៗនិស្សិត ត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ISPO ( សហគមន៍អន្តរជាតិអវៈយវៈ សិប្បនិមិត្មនិងរណប) កម្រិត២ជុំវិញពិភពលោក។

មានមតិសំណេះសំណាលនាឱកាសនោះ លោកវង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃវិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការកម្ពុជាត្រាស្ត ក្នុងកិច្ចសហការបានយ៉ាងល្អ ក្នុងការអប់រំបណ្តុះបណ្តាលកន្លងមក ដោយផ្អែកលើបទដ្ឋាន និងកម្មវិធីសិក្សាច្បាស់លាស់។

លោករដ្ឋមន្រ្តីបានបន្តទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជារាជរដ្ឋាភិបាល បានផ្តល់អាទិភាព ដល់ការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គម ព្រមទាំងបង្កឱកាសឲ្យបងប្អូនជនពិការ មានសិទ្ធិទទួលបាន តម្រូវការចាំបាច់ជាមូលដ្ឋាន ក្នុងគោលបំណង ឲ្យជនពិការ គ្រប់រូបអាចមានលទ្ធភាព រកប្រាក់ចំណូលទ្រទ្រង់ជីវភាពរស់នៅដោយឯករាជ្យ ប្រកបដោយសេចក្តីថ្លៃថ្នូរ ។

លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍ល្អៗ ជាច្រើនដល់និស្សិតទាំងអស់ ក្នុងគោលបំណង ពង្រឹងស្មារតីក្មួយៗ ឲ្យខិតខំធ្វើខ្លួនក្លាយ ជាអ្នកបច្ចេកទេសដ៏ល្អ ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការ កសាង សមត្ថភាពជនពិការ និងជួយជំរុញលើកទឹកចិត្តពួកគេ ធ្វើយ៉ាងណាឲ្យគេមានលទ្ធភាពរស់នៅ ដោយឯករាជ្យ និងមានសិទ្ធិពេញលេញ ក្នុងការចូលរួមកសាងសង្គម និងប្រែក្លាយខ្លួនគេ ទៅជាសមាជិកសកម្មរបស់សង្គមជាតិ ។

ជាទីបញ្ចប់ លោក វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញប្រគល់សញ្ញាបត្រមធ្យមបច្ចេកទេស ផ្នែកវិស្វកម្មឧបករណ៍សិប្បនិមិត្ម និងរណប  ដើម្បីអបអរសាទរដល់និស្សិតជំនាន់ទី១៩ ទាំង១៣នាក់ ប្រកបដោយសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ៕


មន្ត្រីចម្រុះនៃ ខណ្ឌរដ្ឋបាល ជលផល ខេត្តក្រចេះបន្ត ចុះបង្ក្រាប បទល្មើស ចញ្ចឹមត្រីឆ្តោ ត្រីរ៉ស ក្នុងក្រុងក្រចេះ និង ស្រុកព្រែកប្រសព្វ

$
0
0

ក្រចេះ៖ មន្ត្រីនៃខណ្ឌរដ្ឋបាល ជលផលខេត្តក្រចេះ សហការជាមួយកម្លាំងចម្រុះបន្ត ចុះធ្វើការបង្ក្រាប និងចាក់លែង ចូលក្នុងទន្លេវិញ បន្ទាប់ពីរកឃើញថា ការចិញ្ចឹមត្រីឆ្តោ ដែលជាពពួកត្រីស៊ីនុយកូនត្រី ជាអាហារដែលកំពុងកើតមាន នៅតាមដងទន្លេមេគង្គបឹង ព្រែក ក្នុងខេត្តក្រចេះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កូនត្រីឆ្តោតូចធំ ប្រមាណជិត១០ម៉ឺនក្បាល ដែលមានការលួចដាក់ចិញ្ចឹមក្នុងបែចំនួន ១២១បែ ស្ថិតនៅក្នុងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ត្រូវបានកម្លាំងបន្តចុះធ្វើការ បង្ក្រាបក្នុងរយៈពេល បីថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី៩-១១ ខែកញ្ញា ឆ្នាំ២០១៤ នៅតាមដងទន្លេមេគង្គ ក្នុងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ដែលមានឃុំ សង្កាត់មួយចំនួន នៅជាប់តាមដងទន្លេ ។

លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល ក្រចេះបានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការចុះបង្ក្រាបនេះ គឺសមត្ថកិច្ច ចម្រុះ បានរកឃើញទីតាំងលួចលាក់ចិញ្ចឹមពូជត្រីឆ្ដោខុសច្បាប់ នៅតាមដងទន្លេមេគង្គ និងបឹងចំនួន១២១បែ និងចាក់ លែងកូនត្រី ចូលក្នុងទន្លេវិញ ចំនួនជិត១០ម៉ឺនក្បាល ។

ដោយឡែក សម្រាប់ម្ចាស់បែត្រីនីមួយៗ គឺកម្លាំងជំនាញបានធ្វើការណែនាំ និងធ្វើកិច្ចសន្យា ឲ្យបញ្ចប់ការចិញ្ចឹមត្រីឆ្តោ ត្រីរ៉ស ដែលជាប្រភេទត្រីស៊ីនុយកូនត្រីជាអាហារ ដែលនាំ ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពូជត្រីនៅក្នុងធម្មជាតិ ។

លោក នូ សុផល អភិបាលរងក្រុងក្រចេះ និងលោក កែម ហ៊ាង អភិបាលរងស្រុក ព្រែកប្រសព្វ បានដឹកនាំកម្លាំង ប្រដាប់អាវុធ និងអជ្ញាធរដែនដីសហការជាមួយជំនាញ ជលផល ធ្វើការចុះបង្ក្រាបខាងលើនេះថា ក្នុងនាមអាជ្ញាធរដែនដី លោកនិងត្រៀមការ ផ្តល់កម្លាំងដើម្បីរួមសហការជាមួយមន្ត្រីជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ច សំដៅការពារធនធានធម្មជាតិ ឲ្យនៅគង់វង្សនិងមាននិរន្តរភាព ។

ជាមួយនឹងការចុះបង្ក្រាបបទល្មើសជលផលខាងលើនេះដែរ លោក សៀន គិន នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានលើកឡើងថាលោក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ គ្រប់ប្រភេទតាមបឹង ព្រែក ទន្លេមេគង្គនិងបទល្មើសនេសាទ គ្រប់ប្រភេទជាពិសេស បទល្មើសចិញ្ចឹម ត្រីឆ្ដោដែល កំពុងត្រូវ បានច្បាប់ហាមឃាត់  ព្រោះការចិញ្ចឹមប្រភេទត្រីឆ្តោ និងត្រីរ៉សគឺត្រីទាំងពីរ ប្រភេទនេះវាស៊ីចំណី សុទ្ធតែកូនត្រីជាអាហារ ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសនេសាទ ជាច្រើនកំពុងកើនឡើងជាពិសេស បទល្មើសនេសាទដោយប្រើប្រាស់ ឧបករណ៍ស្បៃមុងដើម្បីចាប់យកត្រីតូចទាំងធំ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានជលផលនៅក្នុងធម្មជាតិ ៕

ជនជាតិចិនម្នាក់ បើករថយន្ត បុករបាំងចែកទ្រូងផ្លូវ អស់់៦កំណាត់ បន្តទៅបុកបុរស២នាក់ ទៀតរងស្រាល

$
0
0

ភ្នំពេញៈ ជនបង្កដែលជាជនចិនម្នាក់ បានបើករថយន្ត ទៅបុកនឹងរនាំងដែកចែកទ្រូងផ្លូវ ខួចខាតអស់៦កំណាត់ ហើយ បានបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យជនរងគ្រោះ២នាក់ទៀត ជាម្ចាស់ម៉ូតូរងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២០យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវមុន្នីវង្ស មុខសណ្ឋាគារប៉ាស៊ីហ្វិក ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កខាងលើម៉ាកកាមរី ពាក់ស្លាកលេខភ្នំពេញ 2E- 2834 បើកបរដោយជនជាតិចិនម្នាក់  មិនស្គាល់អត្តសញ្ញាម្នាក់ ។ ចំណែកជរងគ្រោះ រងរបួសស្រាល។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ បើកបរថយន្តក្នុងអការៈ ស្រវឹងក្នុង ទិសដៅពីជើងទៅត្បូង បានបើកទៅបុករបាំងចេញទ្រូងផ្លូវ ខូចខាតអស់៦ផ្ទាំង ហើយរថយន្តបានបន្ត ទៅបុកម៉ូតូមួយគ្រឿង ដែល ធ្វើដំណើរច្រាសគ្នា បណ្តាលឲ្យ បុរសម្នាក់រងរបួសធ្ងន់។   ដោយឡែកជនជាតិ ចិនដែលបើករថយន្តបង្កមិនបានចេញពីរថយន្តនោះ៕

ប្លន់ម៉ូតូ និងទូរស័ព្ទ និស្សិតស្រីម្នាក់ ខណៈចេញ ធ្វើការទៅផ្ទះ

$
0
0

ភ្នំពេញៈ ជនមិនស្គាល់មុខ៤មុននាក់ បានជិះម៉ូតូប្លន់ម៉ូតូ និងទូរស័ព្ទ១គ្រឿង ពីនិស្សិតស្រីម្នាក់ ខណៈកំពុងធ្វើ ដំណើរពីកន្លែងធ្វើការ ទៅផ្ទះនៅ ម៉ោងប្រមាណ៩ និង៤០នាទី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅចំណុចខាងក្រោយអាគារពាណិជ្ជកម្មអែតវ៉ូត ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ប៉ែន ដានី ជានិស្សិតនៃសកលវិទ្យាល័យផ្នែកគ្រប់ គ្រង ហើយជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយ ត្រូវបានក្រុមជនប្រដាប់អាវុធប្លន់យកម៉ូតូម៉ាកវេវ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1AX-9072 រួមនិងទូរស័ព្ទដៃមួយគ្រឿងម៉ាកSamsung Galaxy S2 មួយគ្រឿង។

យោងបានការរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថា នាងត្រូវបានក្រុមប្រដាប់អាវុធមានគ្នា៤នាក់ ធ្វើសកម្មភាព យកកាំភ្លើងភ្ជង់យកម៉ូតូ និងទូរស័ព្ទដៃ រួចក៏នាំគ្នារត់បាត់អស់។ នារីរងគ្រោះ បន្តទៀតថា នាងមិនបានស្គាល់ពីអត្ត សញ្ញាណជនសង្ស័យទាំង៤នាក់នោះទេ ហើយក៏មិនដឹងថាជនទាំងនោះជិះម៉ូតូម៉ាកអ្វី ធ្វើសកម្មភាពដែរ ភ្លាមៗនោះ នារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅនគរប៉ុស្តិ៍ទឹកថ្លា ដើម្បីសុំកិច្ចអន្តរាគមស្រាវជ្រាវរកជនល្មើសផ្តន្ទាទោស តាមនីតិវិធី៕

មន្រ្តីរដ្ឋាភិបាល ពន្យល់ពីការ ចូលនិវត្តន៍ របស់លោកស្រី ម៉ែន សំអន ក្រោយមានការរិះគន់

$
0
0

ភ្នំពេញ ៖ បន្ទាប់ពីព្រះរាជក្រឹត្យ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឲ្យលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ត្រូវបានបណ្តាញ សារព័ត៌មាន យកមកចុះផ្សាយជាបន្តបន្ទាប់នោះ ស្រាប់តែការរិះគន់ និងបញ្ចេញទស្សនៈផ្សេងៗ ក៏ដូចជាការ មិនទាន់យល់ពីបញ្ហានេះ ត្រូវបានលើកឡើងជាហូរហែ ជាពិសេសនៅតាមតុកាហ្វេជាដើម ។ អ្នកខ្លះមិនទាន់ យល់អំពីការត្រាស់បង្គាប់ឲ្យលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលនិវត្តន៍នោះឡើយ ហើយអ្នកខ្លះទៀត រិះគន់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យគេចូលនិវត្តន៍អស់ហើយ ដោយឡែកខ្លួនឯងមិនទាន់ចូល និវត្តន៍ ។

ជុំវិញការលើកឡើង និងរិះគន់ខាងលើនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយរូប បានចេញមកពន្យល់ថា ការ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យចូលនិវត្តន៍នោះ គឺសំដៅទៅលើតំណែងជាមន្ត្រីរាជការ ក្របខ័ណ្ឌរបស់រដ្ឋ (មុខងារសាធារណៈ មិនមែនជាមន្រ្តីនយោបាយនោះទេ) ។

មន្ត្រីនៃរាជរដ្ឋាភិបាលរូបនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ថា "ប្រជាជនខ្លះគាត់អត់យល់ ហើយទម្លាក់កំហុសមកលើមេដឹកនាំ ។ អារឿងដាក់ឲ្យ លោកជំទាវ ម៉ែន សំអន ចូលនិវត្តន៍ហ្នឹង ពួកគាត់អត់យល់ ហើយគាត់ថា សម្តេច ហ៊ុន សែន ខ្លាំងតែគាត់ ចង់ ឲ្យនរណាចូលនិវត្តន៍ស្រេចតែលើគាត់ ហើយរឿងនេះ គេនិយាយគ្រប់គ្នាតាមតុកាហ្វេ " ។

ឆ្លើយតបទៅនឹងការលើកឡើង របស់ប្រជាជនខាងលើនេះ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ និងពន្យល់ថា "ការចូល និវត្តន៍គឺសំដៅទៅលើមុខងារសាធារណៈ ដែលគាត់មានកន្លងមក ដូច្នេះពេលដល់អាយុ ៦០ឆ្នាំ ត្រូវដាក់ឲ្យ ចូលនិវត្តន៍ ប៉ុន្តែសម្រាប់មុខតំណែងជានយោបាយនោះវិញ មិនមានការដាក់ឲ្យចូលនិវត្តន៍នោះឡើយ" ។

បើយោងតាមមន្ត្រីដដែលនេះ បានភ្ជាប់ទៅនឹងឧទាហរណ៍ជាក់ស្តែង ដូចជា លោក ប៉ែន ស៊ីម៉ន នឹងត្រូវដាក់ ឲ្យចូលនិវត្តន៍នាខែវិច្ឆកា ឆ្នាំ២០១៤ ខាងមុខ ដូច្នេះតំណែងរបស់គាត់ ជាអគ្គនាយកគយ ដែលជាតំណែង មុខងារសាធារណៈ នោះនឹងត្រូវចប់ ប៉ុន្តែលោកអាចត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកលើ ការងារគយ ដែលជាតំណែងនយោបាយ ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបង្គាប់ឲ្យលោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឧត្តមមន្រ្តី ថ្នាក់ លេខ១ ចូលនិវត្តន៍ និងមន្រ្តី២រូបផ្សេងទៀត នៅក្រសួងសាធារណការ ។

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចេញផ្សាយកាល ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា លោកស្រី ម៉ែន សំអន ត្រូវបានប្រកាសឲ្យចូលនិវត្តន៍តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ ចំណែកលោក រស់ សូផាន មន្រ្តីបម្រើការងារ នៅក្រសួងមុខងារសាធាណៈ ឧត្តមមន្រ្តីថ្នាក់លេខ១ ចូលនិវត្តន៍ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ដោយឡែក លោក ថោ មូលប៊ុនថាត ឧត្តមមន្រ្តីថ្នាក់លេខ៥ ចូលនិវត្តន៍តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ព្រះរាជក្រឹត្យបានឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាត្រូវទទួល បន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ តទៅចាប់តាំងពីថ្ងៃឡាយព្រះហស្ថលេខា ៕

សូមបញ្ជាក់ថា លោកស្រី ម៉ែន សំអន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយក ឧត្តមសេនីយ៍ផ្កាយមាស ៤ នៅខែកញ្ញា ឆ្នាំ២០០៨ ៕

អភិបាល ខណ្ឌដូនពេញ ដឹកនាំមន្ត្រីរាជការ ចូលរួមដាក់បិណ្ឌ នៅវត្តស្រះចក

$
0
0

ភ្នំពេញ ៖ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន និងក្រុមគ្រួសារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ប្រធានផ្សារ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ អញ្ជើញចូលរួមដាក់ បិណ្ឌទី៥ នៅវត្តស្រះចក ជាការចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងជាទម្លាប់របស់ប្រជា ពលរដ្ឋខ្មែរ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ តាំងពីដើមរៀងមកនោះ ។

លោក គួច ចំរើន ក្រុមគ្រួសារ និងមន្ត្រីសាលាខណ្ឌ បាននាំទេយ្យទាន ដូចជាគ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តស្រះចកផងដែរ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុង វត្ត ។

សូមបញ្ជាក់ថា អំណោយជាទេយ្យ ដែលលោកអភិបាលខណ្ឌ និងអំណោយចូលរួមរបស់សង្កាត់ទាំង១១ និងផ្សារទាំង៣ របស់ខណ្ឌដូនពេញ ប្រគេនដល់ព្រះសង្ឃនៅវត្តស្រះចក រួមមាន លុយខ្មែរជាង ៣លានរៀល លុយដុល្លារ  ២៣០ដុល្លារ អង្ករ ៥បាវ មីយើង ១០កេះ  ទឹកសុទ្ធ ១០កេះ ទឹកក្រូច ១០កេះ ។

ការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តាំងពីបិណ្ឌថ្ងៃទី១ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាទៅ ដាក់បិណ្ឌនៅវត្ត ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីដើមរៀងមកនោះ ក្នុងគោលបំណងឧទ្ទិស កុសលផលបុណ្យជូន ជីដូនជីតា និងញាតិការទាំង ៧សន្តាន ដែលបានលាចាកលោកទៅនោះ ៕

Viewing all 8042 articles
Browse latest View live




Latest Images