Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សប្បុរសជន នៃអង្គការ LCMCC, LMC និង LAM ផ្ដល់សម្ភារ:​ សិក្សាដល់សិស្ស ជួបការលំបាក

$
0
0

សៀមរាប : នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ អ្នកតំណាង នៃសប្បុរសជន អង្គការ LCMC ប្រចាំកម្ពុជា (Lutheran Congregations in Mission for Christ of Cambodia) និង អង្គការ LMC IOWA ជាមួយ អង្គការ LAM IOWA នៅសហរដ្ឋអាមេរិក បានផ្ដល់សម្ភារ:សិក្សា មានសៀវភៅសរសេរ ប៊ិច ខ្មៅដៃ និងសម្ភារ:មួយចំនួន ទៀតដល់ សិស្ស ២៨៧នាក់ ដែលជួបការលំបាក និងខ្វះសម្ភារ:សិក្សា និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សារហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

អ្នកស្រី ឱក គឹមស៊ាន ដែលតំណាងសប្បុរសជន នៃអង្គការ LCMC ប្រចាំកម្ពុជា តាមរយ:តំណាង បានឲ្យដឹងថា ដោយបានស្វែងយល់ពីផលលំបាក និងការខ្វះសម្ភារ:សិក្សា របស់សិស្សនៅសាលាបឋមសិក្សា រហាល ទើប សប្បុរសជននៃអង្គការ LCMC ប្រចាំកម្ពុជា និង អង្គការ LMC IOWA ជាមួយ អង្គការ LAM IOWA នៅ សហរដ្ឋអាមេរិក ដែលមានសណ្ដានចិត្តមនុស្សធម៌ បាននាំគ្នាចូលរួមបរិច្ចាគនូវធនធាន ថរិកា របស់ខ្លួនដើម្បី បានរៀបចំសម្ភារ:សិក្សា មានសៀវភៅសរសេរ ប៊ិច ខ្មៅដៃ និងសម្ភារ:មួយចំនួនទៀតផ្ដល់ជូនដល់សិស្ស ២៨៧នាក់ (កុមារី ១៣៥នាក់) ដែលជួបការលំបាក និងខ្វះសម្ភារ:សិក្សា ក្នុងនោះលោកគ្រូ អ្នកគ្រូ ៨រួប (អ្នកគ្រូ៥រូប) បានទួលនូវថវិកា មួយចំនួនសម្រាប់ជាការចែករំលែកនូវការលំបាកក្នុងគ្រានេះផងដែរ។ ហើយ អ្នកតំណាង នឹងពាំនាំនូវការលំបាក និងសំណូមពរទាំងដែលសាលាកំពុងមាន ជូនដល់ក្រុមសប្បុរសជន ក្នុងការពិចារណាក្នុងការជួយដោះស្រាយតាមលទ្ធភាព និងសមត្ថភាព។

លោកគ្រួ សាន សិទ្ធ នាយកសាលាបឋមសិក្សា រហាល និងសាលាគ្រញូង បានថ្លៃងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ លោក លោកស្រី ទាំងជនជាតិខ្មែរ និងបរទេស ដែលជាសប្បុរសជន ដែលបានបរិច្ចាក នូវធនធាន ថវិកា និងពិសេសគឺសណ្ដានចិត្តដ៏មនុស្សធម៌ ក្នុងការគិតគួរ ជួយរំលែកនូវការលំបាករបស់ សហគមន៍ សិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យអប់រំនៅកម្ពុជា ពិសេសនៅជនបទដាច់ស្រយាល ដួចជាសាលា រហាល នៅពេលនេះ។

លោកគ្រូបានបន្ដលើកឡើងនូវផលលំបាក និងសំណូមពរមួយចំនួនដែលសិស្ស លោកគ្រូ អ្នកគ្រូ និងសាលា នៅជួបការលំបាក និងខ្វះខាត ជូនដល់សប្បុរសជន អង្គការ ស្ថាប័ន អាជ្ញាធរ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយ ឧបត្ថម្ភ គាំទ្រ នូវតម្រូវការដ៏ចាំបាច់ និងជាអាទិភាពមានដូចជា ទី១-សាលាបឋមសិក្សា គ្រញូង នៅភូមិគ្រញូង ឃុំតាសៀម នៅជិតជើងភ្នំគូលេន ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីសាលា បឋមសិក្សា រហាល ដែលជាសាលាចំណុះឲ្យសាលា រហាល នោះ មានអាគារសិក្សាមួយខ្នង មាន៣បន្ទប់ ដែលបានកសាងដោយ តារា ហូលីវូដ ដ៏ល្បី គឺលោកស្រី Angelina Jolie កាលពីប៉ុន្មានឆ្នាំកន្លងទៅ ខ្វះគ្រូ បង្រៀន គឺមានតែគ្រូជាប់កិច្ចសន្យា ដែលពេលខ្លះគ្មានគ្រូបង្រៀន ហើយគ្រូកិច្ចសន្យា១រូបនោះ គាត់ត្រូវបង្រៀន ម្នាក់ឯង៣ថ្នាក់ពីថ្នាក់ទី១ ដល់ ថ្នាក់ទី៤ តែថ្នាក់ទី៣ និងទី៤ ត្រូវបង្រៀនបញ្ចូលគ្នា។ ទី២- សាលាអនុវិទ្យាល័យ រហាល សព្វថ្ងៃបង្រៀននៅក្នុងបរិវេណ និងបន្ទប់ជាមួយ សាលាបឋមសិក្សារហាល និងនៅក្រោមរោងដោល មានសិស្សសរុបជិត ៨០នាក់ មាន៣ថ្នាក់ ពីថ្នាក់ទី៧ ដល់ ទី៩ មានគ្រូសរុប៥នាក់។

លោកគ្រូបានបន្ថែមថា ក្រៅពីនេះ នៅបញ្ហាបន្ទាប់បន្សំ មួយចំនួនទៀត ដូចជា សាលាមិនមាន ប្រភពទឹក ស្អាតប្រើប្រាស់ សិស្សខ្វះសម្ភារ:សិក្សា ខ្វះខាតសំលៀកបំពាក់ សិស្សដែលនៅឆ្ងាយមិនមានកង់ជិះមករៀន និងមិនមានអាហារបំប៉នដល់សិស្សដែលក្រីក្រទាំងនោះ ជាដើម។

លោកគ្រូ អ្នកគ្រូ និងមាតា បិតាសិស្ស ព្រមទាំងអាជ្ញាធរ សូមអំពាវនាវដល់សប្បុរសជន អង្គការ ជាតិ អន្ដរជាតិ ស្ថាប័ន អាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្ដាជួយសិក្សាបន្ថែមពីផលលំបាកដែលសាលា និងសហគមន៍កំពុងជួបប្រទះ ហើយមេត្ដាជួយដោះស្រាយ ឧបត្ថម្ភ គាំទ្រ ដែលជាតម្រូវការទាំងនេះ ជូនពួកគាត់ផង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ឧបករណ៍ បញ្ចុះ សម្ពាធឈាម ម៉ាកធៀនស៍

$
0
0

ឧបករណ៍ បញ្ចុះសម្ពាធឈាម ម៉ាកធៀនស៍ ជាឧបករណ៍ផលិតឡើង តាមបែបបច្ចេកវិទ្យាទំនើប សម្រាប់ ព្យាបាល ជំងឺដោយប្រើ ជីវអគ្គិសនី ហើយព្យាបាល ក៏រួមផ្សំនឹងវិជ្ជាពេទ្យបុរាណចិន ដើម្បីសម្រួលជីពច ឱ្យដើរស្រួល កុំឱ្យស្ទះ ដែលអាចជួយដល់សុខភាព និងជំនួយក្នុងការព្យាបាល ជំងឺផ្សេងៗ ។ ក្រោយពីប្រើប្រាស់៣ទៅ៤នាទី សម្ពាធឈាមនឹងវិលត្រឡប់ដូចធម្មតាវិញ។ 

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៦៥៨ ៧៩៦/០៨៩ ៨៤២ ៧៤៥/ ០៩៧ ៥១ ១៥ ៨៧២

សូមសាកល្បងនូវមុខងារ របស់ឧបករណ៍ពិសេសនេះ ដូចខាងក្រោម៖

Photo by DAP-NEWS

កូរ៉េខាងជើង បាញ់បង្ហោះ គ្រាប់រ៉ុកែត ក្នុងអំឡុងខែធ្នូនេះ

$
0
0

សេអ៊ូលៈ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះថា ខ្លួន នឹងបាញ់បង្ហោះគ្រាប់រ៉ុកែត ចម្ងាយឆ្ងាយ នៅក្នុងសប្តាហ៍ខាងមុខ។ ការបាញ់សាកល្បងនេះបានធ្វើឡើង មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីត្រៀមខ្លួនជាស្រេច បន្ទាប់ពីមានភាពតាន តឹងនៅឧបទ្វីបកូរ៉េ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២នេះបានឲ្យដឹងដោយយោងតាម របាយការណ៍ចេញផ្សាយដោយ ភ្នាក់ងារសារព័ត៌មានកូរ៉េបានឲ្យដឹងថា គណៈកម្មាធិការកូរ៉េខាងជើងសម្រាប់ បច្ចេកវិទ្យាលំហអាកាស បាននិយាយថា ខ្លួននឹងធ្វើការបាញ់បង្ហោះគ្រាប់រ៉ុកែតរបស់ខ្លួន ក្នុងចន្លោះចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះគ្រាប់រ៉ុកែតនេះនឹងធ្វើឡើងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង ដែលនឹងធ្វើឡើងក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ខាងមុខ៕

www.dap-news.com

សម្តេច ហេង សំរិន សម្តែងការគាំទ្រ សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គ្រប់អាណត្តិ

$
0
0

ភ្នំពេញៈ សម្តេច ហេង សំរិន ប្រធានរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសម្តែងនូវឆន្ទៈដ៏រឹងមាំ របស់ខ្លួន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី គ្រប់អាណត្តិទាំងអស់។

ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេច ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ អង្គមិទ្ទិញខួបលើកទី៣៤ ថ្ងៃបង្កើតចលនារណសិរ្សសង្រ្គោះជាតិ២ធ្នូ (២ ធ្នូ១៩៧៨-២ ធ្នូ ២០១២) នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១២នេះ។ នៅក្នុងអង្គមិទ្ទិញនោះ ក៏មាន ការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃរណសិរ្សសង្រ្គោះជាតិ២ធ្នូ ដែលជាមន្រ្តីជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជាជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា រណសិរ្សសង្គ្រោះជាតិ២ធ្នូ ឥឡូវនេះ ត្រូវបានប្តូរឈ្មោះ ជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា ដែលមានសម្តេច ហេង សំរិន ជាប្រធាន។ រណសិរ្ស ២ ធ្នូ ត្រូវបានបង្កើតឡើង ដោយអតីតកង ទ័ពខ្មែរក្រហម នៅស្រុកស្នួល ខេត្តក្រចេះ មុននឹងភាសខ្លួនទៅកាន់ប្រទេសវៀតណាម។ រណសិរ្ស ២ ធ្នូ ដែលមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះជាតិ និងវាយផ្តួលរំលំរបបខ្មែរក្រហម បាន ទាំងស្រុងនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩៕

កិច្ចប្រជុំ នៃវេទិកា ទេសចរណ៍ អន្តរតំបន់ អាស៊ីបូព៌ា EATOF ជាផ្លែផ្កា នៃកំណើន ឧស្សាហកម្ម ទេសចរណ៍ សម្រាប់កម្ពុជា

$
0
0

សៀមរាប: លោកអភិបាល ខេត្តសៀមរាប ស៊ូ ភិរិន្ទ ដែលជាប្រធាន កិច្ចប្រជុំពេញ អង្គលើកទី១២ នៃវេទិកា ទេសចរណ៍អន្តរ តំបន់អាស៊ីបូព៌ា EATOF (12th East Asia Inter-Regional Tourism Forum) ឆ្នាំ២០១២ ដែលបាន ប្រារព្ធធ្វើនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយ:ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ ស្របនឹងការកោតសរសើរ និងការទទួលស្គាល់នូវលទ្ធផល ដ៏ជោគជ័យ នៃកិច្ច ប្រជុំនេះ ពីបណ្ដាលប្រតិភូ និងថ្នាក់ដឹកនាំខេត្តជាសមាជិក នៅឯសន្និសីទកាសែត លោកបានថ្លែង ដោយ មោទនភាព ថា កិច្ចប្រជុំ EATOF ជាផ្លែផ្កា នៃកំណើនឧស្សាហកម្មទេសចរណ៍សម្រាប់សមាជិក ជាពិសេស ខេត្តសៀមរាប កម្ពុជា ។

លោកបន្តថា កិច្ចប្រជុំវេទិកាទេសចរណ៍ អន្តរតំបន់អាស៊ីបូព៌ា ខេត្តយើងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើក ទី១២ ហើយយើងមានសេចក្ដីថ្លែង ការណ៍រួម ដែលសមាជិក EATOF បានចុះហត្ថលេខា សេចក្ដីថ្លែងការមាន ៩ចំណុចសំខាន់ៗ ដូចជា ព្រមព្រៀងគ្នាថា មហាសន្និបាត EATOF ឆ្នាំ២០១៣ នឹងរៀបចំនៅខេត្ត ហ្លួងប្រាបាង ប្រទេសឡាវ និងឆ្នាំ២០១៤ រៀបចំនៅខេត្ត សារាវ៉ាក់ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនៅសៀមរាប ក្រោមប្រធាន បទ “អាស៊ីបូព៌ា ធ្វើការរបង្កើនឲ្យមានសុទិដ្ឋិនិយម លើវិស័យទេសចរណ៍បៃតងប្រកបដោយនិរន្តរភាព” ហើយ យើងបានសម្រេច នូវលទ្ធផលជាច្រើនទៀត ក្នុងការបង្កើនការផ្លាស់ប្ដូរផ្នែកវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បៃតង ពិព័ណ៌ណិជ្ជកម្ម ការហោះហើរពី ប្រទេសជាសមាជិក ការជំរុញវិស័យទេសចរណ៍ ឲ្យមានកំណើនឡើង នៅក្នុងតំបន់ និងប្រទេសដៃគូរ។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រោយការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាទទួលបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយពេញលេញ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍ "វប្បធម៌ និង ធម្មជាតិ" ត្រូវបានចាត់ទុកថាជា មាសបៃតង (ទេសចរណ៍បៃតង) និងជា វិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយ:ការបង្កើនការងារដល់ប្រជាពលរដ្ឋ បង្កើនចំណូលដល់ជាតិ។

លោកបន្ថែមថា កិច្ចប្រជុំនេះមានផលប្រយោជន៍ណាស់សម្រាប់ប្រទេសកម្ពុជា ពិសេសវិស័យ ទេសចរណ៍ នៅខេត្តសៀមរាប សម្រាប់កាត់បន្ថយភាពក្រីក្រ និងដើម្បីរក្សាឲ្យបាននូវកេរ្តិ៍ដំណែលនៃចក្រភពខ្មែរ ដែលជា បេតិកភណ្ឌដ៏ស្គឹមស្កៃ បញ្ជាក់ពីវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ។

លោកមានជំនឿជឿជាក់ថា យោងតាមសក្ដានុពលទេសចរណ៍ នៃបណ្ដាខេត្តជាសមាជិក ពិសេសនិងដោយ ឡែកខេត្តសៀមរាបរបស់យើង នឹងមានអ្នកវិនិយោគ មកបណ្ដាក់ទុនរកស៊ីបន្ថែមទៀត និងពង្រីក នូវឧស្សាហកម្ម ទេសចរណ៍ ព្រោះពិភពលោកគេកាន់តែស្គាល់កម្ពុជាយើង និងជាគោលដៅ សម្រាប់ភ្ញៀវ ទេសចរណ៍។

លោកក៏បានឆ្លើយទៅនឹងសំនួររបស់អ្នកយកព័ត៌មានដើមអម្ពិលយើងថា ដោយឡែកកម្ពុជាត្រូវការកំណើនភ្ញៀវ ទេសចរណ៍ ហើយយើងនឹងទទួលបានភ្ញៀវទេសចរណ៍ដ៏ច្រើន បើតាមការព្យាករណ៍ នៅឆ្នាំ២០១២នេះ ខេត្ត សៀមរាប នឹងអាចទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជិត២លាននាក់ ហើយនៅឆ្នាំ២០១៥ សង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ ៤.៥លាននាក់ និងឆ្នាំ២០២០ ប្រមាណ ៧លាននាក់។ ទោះជាយ៉ាងណា យើងបានគិតគូរ និងមានយន្តការ ជាមួយបណ្ដាដៃគូរ ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ ដូចជា ការសឹករេចរឹល ការបាក់ស្រុតទ្រុឌទ្រោម នៃប្រាង្គប្រាសាទ ដូចកាលពីបើកកិច្ចប្រជុំមហាសន្និបាត លើកទី១២ នៃវេទិកាទេសចរណ៍ អន្តរតំបន់អាស៊ីបូព៌ា កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅ លោកបណ្ឌិតសុភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ ជារួមថា ប្រភពទឹកក្រោមដី គឺជាកត្តាដ៏សំខាន់ក្នុងការការពារ អភិរក្ស នូវលំនឹង និងការស្រុតទ្រុឌទ្រោម នៃ ប្រាង្គប្រាសាទ។ និយាយជារួម រាល់បេតិកភណ្ឌរបស់មនុស្សជាតិ និងពិភពលោក នៃស្ថាបត្យកម្មបូរាណខ្មែរ តម្រូវឲ្យមាន ការអភិរក្ស និងអភិវឌ្ឍន៍ យូរអង្វែង៕

www.dap-news.com

www.dap-news.com

www.dap-news.com

ចិន និងឡាវពង្រឹង​ កិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែ ស៊ីជម្រៅ

$
0
0

VIEN TIANE: ប្រទេសចិន និងប្រទេសឡាវ បានប្តេជ្ញាថា នឹងពង្រឹងការធ្វើកិច្ចសហប្រតិបត្តិការកាន់តែ ខ្លាំងជាងមុន ក្នុងវិស័យផ្សេងៗជាច្រើន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ នេះ បានឲ្យដឹងថា លោក Li Jianguo សមាជិកការិយាល័យ នយោបាយបក្សកុំម្មុយនីស្ត ចិន ហៅកាត់ថា CPC បានធ្វើកិច្ចជំនួបជាមួយ លោក Choummaly Saygnasone អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្ស បដិវត្តន៍ប្រជាជនឡាវ រួមជាមួយ នឹង ប្រធានា ធិបតីឡាវផងដែរ កាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២កន្លងទៅនេះ។

ក្នុងអំឡុងនៃកិច្ចប្រជុំ លោក Li បានលើកឡើងនូវសំណើរបួនចំណុចទាក់ទង នឹងការអភិវឌ្ឍន៍ទំនាក់រវាង CPC និង LPRP ក៏ដូចជាទំនាក់ទំនង រវាងប្រទេសទាំងពីរ ។ ក្នុងសំណើរទាំងនោះមាន ចំណុចទីមួយ ប្រទេស ចិន និងឡាវគួរតែ រក្សានូវការផ្លាស់ប្តូរ មតិយោបល់គ្នាក្នុងកម្រិត ខ្ពស់មួយ ។

ចំណុចទីពីរ ភាគីទាំងពីរ ត្រូវបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងបក្សនយោបាយទាំងពីរ ។ ដោយឡែក ចំណុចទីបី ប្រទេសចិន និងឡាវ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅផ្នែក កសិកម្ម សេដ្ឋកិច្ច ពាណិជ្ចកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ។ ចំពោះចំណុចទីបួន ប្រទេសទាំងពីរគួរពង្រឹង នូវការសម្របសម្រួល ផ្នែកកិច្ចការអន្តរជាតិ និងក្នុងតំបន់។

ប្រទេស ចិន និងឡាវ ចាប់អារម្មណ៍ ក្នុងការបង្កើនការអភិវឌ្ឍន៍ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី លើផ្នែកជាច្រើន ជាមួយនឹងនឹងទំនាក់ទំនង កាន់តែស៊ីជម្រៅ ការយោគយល់ និងទំនុកចិត្តគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា លោក Li បានបំពេញដំណើរទស្សនកិច្ចក្នុងប្រទេស ឡាវ ចាប់តាំងពីថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅនេះ បន្ទាប់ពីធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ៕

www.dap-news.com

កម្មករខ្មែរ ៤នាក់ទៀត កំពុងបាត់ខ្លួន ក្នុងគ្រោះធ្លាយទ្វារទឹក ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ

$
0
0

ពោធិ៍សាត់៖ កម្មករខ្មែរ៤នាក់ កំពុងតែបាត់ខ្លួន ដោយ សារអំណាចទឹកហូរ ក្នុងគ្រោះឧប្បត្តិហេតុធ្លាយទ្វារ ទឹកទំនប់វារីអគ្គិសនីស្ទឹងអាតៃ កាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២។ តែទោះជាយ៉ាងណា ទាំងអាជ្ញា ធរ និងកម្លាំងសមត្ថកិច្ចបាននិងកំពុងនាំគ្នា តាមរុករកកម្មករទាំង៤នាក់នោះ។

អធិការនគរបាលស្រុកវាលវែង លោក ធាង ឡេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃ អាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១២ថា កម្មករខ្មែរ៤នាក់ ដែលត្រូវទឹកហូរបោកទៅនោះ រកមិនទាន់ឃើញនៅ ឡើយទេ រហូតដល់ព្រឹកថ្ងៃអាទិត្យ នេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២ មានហេតុការណ៍ធ្លាយទ្វារទឹកទំនប់វារី អគ្គិសនីស្ទឹងអាតៃ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

នៅទំនប់វារីអគ្គិសនីស្ទឹងអាតៃនេះ មានកម្មករខ្មែរចំនួន ១០នាក់ បម្រើការនៅទីនោះ ហើយពេលហេតុ ការណ៍នេះកើតឡើងបានធ្វើឲ្យកម្មករខ្មែរ៤នាក់ ត្រូវបានអំណាចទឹកហួរគួចយកទៅបាត់។ ដោយឡែក កម្មករ៦នាក់ ផ្សេងទៀតមិនមានរងគ្រោះថ្នាក់អ្វីនោះទេ។

ពាក់ព័ន្ធនឹងការធ្លាយទ្វារទឹកនេះដែរ មិនទាន់មានមន្រ្តីជំនាញ ឬអ្នកបច្ចេកទេស នៅទំនប់វារីអគ្គិសនីខាង លើបញ្ជាក់ពីមូលហេតុនៅឡើយទេ៕

នាយករដ្ឋមន្រ្តី នឹងប្តឹងបក ប្រធានចលនា យុវជន គណបក្ស សម រង្ស៊ី បើសិន តុលាការ រកមិនឃើញ កំហុស

$
0
0

ព្រះសីហនុ៖  សម្តេចនាយក រដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា សម្តេចនឹងប្តឹងបក ទៅប្រធាន ចលនា យុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ ក្នុងករណីដែល តុលាការរក មិនឃើញ កំហុស របស់សម្តេច ដែលប្រធាន ចលនាយុវជន គណបក្ស សម រង្ស៊ី រូបនេះ បានប្តឹង សម្តេចទាក់ទិន និងការស្លាប់មនុស្ស នៅស្ពាន កោះពេជ្រ កាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១០។

នៅក្នុងពិធី ចែកប័ណ្ណ កម្មសិទ្ធ ដីធ្លីជូន ប្រជាពលរដ្ឋ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ នេះថា សម្តេចបានថ្លែងថា នៅប្រទេស កម្ពុជា សិទ្ធបញ្ចេញមតិ មានគ្រប់ទិសទី ដែលប្រជាពលរដ្ឋម្នាក់ មានអាចប្តឹង នាយករដ្ឋមន្រ្តីបាន។

យ៉ាងណាក៏ដោយ សម្តចនាយករដ្ឋមន្រ្តី បានព្រមានថា នៅពេលដែល តុលាការ រកមិនឃើញ កំហុសរបស់ សម្តេចទាក់ទិន និងករណី នៅស្ពានកោះពេជ្រ ហើយសម្តេច នឹងប្តឹងបកនោះ កុំស្រែកថា នេះជាការរំលោភ និងប្រើប្រាស់អំណាច ដើម្បីគាបសង្កត់។  


រថយន្ត លុច្សស៊ីស ដឹកឈើគ្រញូង បុកអ្នកលេងភ្លេង ពេលចេញ ពីពិធីមង្គលការ រងរបួសធ្ងន់

$
0
0

កំពង់ធំ៖ រថយន្តលុច្សស៊ីស មួយគ្រឿង ដែលផ្ទុកឈើគ្រញូង កាលពីវេលាម៉ោង ៨យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ បានបើកបុក បុរសម្នាក់ ជាអ្នកលេងភ្លេងបណ្តាល ឲ្យរងរបួសធ្ងន់ ខណៈជនរងគ្រោះទើប និងចេញពី ពិធីមង្គលការ ស្ថិតនៅ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយអ្នក បើករថយន្ត បានបើកចូល ទៅ វត្តថ្មី រួចរត់គេចខ្លួនបាត់ ដោយទុក រថយន្តនៅក្នុងវត្ត។

សេចក្តីរាយ ការណ៍ ពីកន្លែងកើតហតុ បានឲ្យដឹងថា ក្រោយពីម្ចាស់រថយន្ត ទុករថយន្តចោល នៅក្នុងវត្តហើយ ស្រាប់តែ មានប្រជាពលរដ្ឋ ជាច្រើននាក់ បានដណ្តើមឈើគ្រញូង នៅក្នុងរថយន្ត ។ ពេលនោះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ រួមមាន អាវុធហត្ថ រដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាល បានតាមទៅ រករថយន្ត ហើយចាប់ខ្លួន យុវជនម្នាក់ ដោយចោទថា បានលួចឈើគ្រញូង នៅក្នុងរថយន្ត។

ក្រោយមកមាន ការឆោឡោកើតឡើង ខណៈប្រជាពលរដ្ឋ បានបិទទ្វារ វត្តដោយមិន អនុញ្ញាតឲ្យ សមត្ថកិច្ចចេញ មកក្រៅវិញ បើមិនដោះលែង យុវជនរូបនេះទេ។ ក្រោយមានការ សម្របសម្រួល និងដោះលែង យុវជនរូបនោះ ទើបក្រុមប្រជាពលរដ្ឋ បានបើកទ្វារ វត្តឲ្យសមត្ថកិច្ច ចេញវិញ។

សមត្ថកិច្ចបានបន្តថា ឈើគ្រញូង ត្រូវបានសមត្ថកិច្ច រកឃើញ នៅក្នុងទឹកស្រះ ដែលក្រុមប្រជាពលរដ្ឋ យកទៅលាក់នៅទីនោះ ហើយបច្ចុប្បន្ន ទាំងរថយន្ត និងឈើគ្រញូង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកកំពង់ស្វាយ ដើម្បីដោះ ស្រាយបន្តទៀត៕

www.dap-news.com

www.dap-news.com

បុរសម្នាក់ស្លាប់ ដោយរថយន្តបុក អូស១៨ម៉ែត្រ ហើយរថយន្តបង្ក គេចខ្លួនបាត់

$
0
0

កោះកុងៈ គ្រោះថ្នាក់ចរាចរមួយ បានធ្វើឲ្យបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោងចន្លោះ៤ទៅ៥ទៀបភ្លឺ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ នៅលើដងផ្លូវជាតិលេខ៤៨ ជិតស្ពាន អូរស្រីស្រណោះ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសាររថយន្តមួយគ្រឿងបុកទៅលើបុរសម្នាក់ បណ្តាលឲ្យអូស ប្រហែលជា១៨ម៉ែត្រ ហើយបានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុតែម្តង។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ដោយសាររថយន្តខាងលើនេះ ពុំទាន់ស្គាល់អត្តសញ្ញាណ នៅឡើងទេ ។ ប្រភពដដែលបានបន្តទៀថា រថយន្តខាងលើប្រហែលជារថយន្តតូច មិនមែនជារថយន្តធុនធំនោះទេ ដោយធ្វើដំណើរក្នុងទិស ដៅពីកើតទៅលិច ក៏បុកជនរងគ្រោះតែម្តង ហើយ បានបើករត់គេចខ្លួនបាត់។ រីឯជនរងគ្រោះ គេនៅមិនអាចសន្និដ្ឋានបានថា ស្ថិតក្នុងស្ថានភាពស្រវឹង ឬយ៉ាងណានោះទេ តែមានអាយុប្រហែលជា១៦ ទៅ១៧ឆ្នាំ ប៉ុណ្ណោះ។

បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា ជនរងគ្រោះប្រហែលប្រើ ប្រាស់គ្រឿងញៀន ព្រោះ បើជាមនុស្សល្អមិនដែលដើរដល់ម៉ោង៤ទៀបភ្លឺ ហើយនៅកន្លែងស្ងាត់ទៀត។

សូមបញ្ជាក់ថាសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក។ រីឯសពរបស់ជនរងគ្រោះ កម្លាំងសមត្ថកិចចនគរបាល យកទៅ រក្សាទុកនវត្តទេពនិមត្តដើម្បីរង់ចាំសាច់ញាតិ៕

www.dap-news.com

ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ក្នុងពិធីអបអរសាទរ ទិវាជនពិការ

$
0
0

- សម្តេចតេជោ បានមានប្រសាសន៍ថា «ខ្ញុំជាជន ពិការម្នាក់ ក្នុងចំណោមជនពិការនៅកម្ពុជា»។ នៅក្នុង ឱកាសនេះ សម្តេចនាយករដ្ឋមន្រ្តី សូមអំពាវនាវជាសាធារណៈ ទាក់ទិនទៅនឹងការម៉ាក់ងាយជនពិការ ដែលពាក្យសម្តីទាំងនោះ ធ្វើឲ្យអ្នកពិការឈឺចាប់ ដូចជាការប្រើពាក្យអាខ្វាក់អាខ្វិន ដូច្នេះសូមបញ្ឈប់ ការប្រើប្រាសពាក្យអសុរោះទាំងនោះ។ សម្តេចបានបញ្ជាក់ថា សម្តេចក៏ឈឹចាប់ ពេលដែលគេប្រើពាក្យ យ៉ាងដូច្នេះមកលើសម្តេច ដោយសម្តេចអំពាវនាវឲ្យឈប់ទាំងស្រុង «សង្ឃឹមថា ជនរួមជាតិរបស់យើ់ង ទទួលបានការអំពាវនាវនេះ»។ សម្តេចបានបន្តថា មួយថ្ងៃៗ ភាពពិការចេះតែកើតមានឡើង ដូច្នេះវាជា បញ្ហាកាន់តែធ្ងន់ធ្ងរ ហើយចេះតែកើនឡើងនេះ ជាពិសេសគ្រោះថ្នាក់ចរាចរ។ យើងមិនអាចលុបបំបាត់ ភាពពិការដូចអ្វី ដែលយើងអាចនិយាយថា អាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ជំងឺគ្រុនចាញ់ និងជំងឺ របេងនោះឡើយ។

សម្តេចបានបន្តថា គ្រោះថ្នាក់ចរាចរ និងគ្រាប់មីនមិនទាន់ផ្ទុះ បានធ្វើឲ្យមានភាពពិការ ដូច្នេះសម្តេច សូមអំពាវនាវឲ្យបងប្អូនទាំងអស់ បើមិនស្រឡាញ់ជីវិតអ្នកដទៃ ត្រូវស្រឡាញ់ជីវិតខ្លួនឯងផង មួយ ប៉ព្រិចធ្វើឲ្យអ្នកដទៃពិការ។

- សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យលោក អ៊ិត សំហេង ត្រួតពិនិត្យមើលរបាយការណ៍នៅចុងខែធ្នូ ឆ្នាំ ២០១២ ថា តើក្រសួងណាខ្លះ បានធ្វើ និងក្រសួងណាខ្លះមិនបានធ្វើ ទាក់ទិនទៅនឹងអនុក្រឹតរបស់រាជ រដ្ឋាភិបាល ដែលតម្រូវឲ្យជ្រើសរើសជនពិការចូលបម្រើតាមមន្ទីរ និងក្រសួងរបស់រដ្ឋឲ្យបាន២ភាគរយ និងឯកជន១ភាគរយ ដោយសម្តេចបានបញ្ជាក់ថា ក្រសួងនានា ត្រូវពិនិត្យមើលចំពោះបញ្ហានេះ។

សម្តេចតេជោ បញ្ចប់សុន្ទរកថា  របស់សម្តេចនៅវេលាម៉ោង ៩ និង៤៥នាទី៕

វិចារណកថា ៖ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ជារឿងដ៏សំខាន់

$
0
0

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្ដឹង ទៅតុលាការយុត្ដិធម៌ អន្ដរជាតិក្រុងឡាអេ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ជំរុញឱ្យតុលាការនេះ ចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ ចំពោះការបំផ្លិចបំផ្លាញ ប្រាសាទព្រះវិហារ ពីសំណាក់ភាគីថៃ និងស្នើឱ្យបកស្រាយឡើងវិញ នូវខ្លឹមសារសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។ ទាក់ទងទៅនឹងបណ្ដឹងសុំឱ្យបក ស្រាយខ្លឹមសារសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ គ្រោងបើកសវនាការ នៅអំឡុងពាក់កណ្ដាលខែមេសា ឆ្នាំ២០១៣ខាងមុខ ។ តាមប្រភពពីមន្ដ្រីតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ បានឱ្យដឹងថា សវនាការនឹង ចាប់ ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីភាគីនីមួយៗ ត្រូវបានកំំណត់ ពេល៣ លើក ឱ្យបង្ហាញភស្ដុតាងរបស់ខ្លួន ស្ដីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២ របស់ តុលាការយុត្ដិធម៌ អន្ដរជាតិ ។ សាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាសេចក្ដី សម្រេចឱ្យប្រទេសកម្ពុជា ឈ្នះក្ដីលើ ប្រទេសថៃ ក្នុងសំណុំរឿងដណ្ដើម គ្រប់គ្រងប្រាសាទ ព្រះវិហារ ដែលកសាងឡើងនៅលើកំពូលភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្ដិបេតិ កភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ តាមរយៈ សេចក្ដីសម្រេច ក្នុងកិច្ច ប្រជុំនៅក្នុងទីក្រុងកេបិច ប្រទេស កាណាដា ។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបញ្ជូនទាហានរាប់ពាន់នាក់ ឱ្យចូលទន្ទ្រានក្នុង ទឹកដីកម្ពុជា នៅតំបន់ក្បែរប្រាសាទព្រះ វិហារ ព្រមទាំងដណ្ដើមកាន់កាប់វត្ដកែវសិក្ខាគិរីស្វារៈ ដោយ រំលោភ លើសាលក្រមតុលាការ យុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ យ៉ាងគឃ្លើន ។ អំពើរំលោភបំពានរបស់ភាគីថៃ បាននាំឱ្យ មានការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា និងទាហានថៃជា ច្រើនលើក បណ្ដាលឱ្យ កម្លាំងនៃ ភាគីទាំងពីរ ស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ។ រហូតមកដល់ពេល នេះ បញ្ហា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតំបន់ក្បែរប្រាសាទព្រះវិហារ មិនទាន់ដោះ ស្រាយ ឱ្យបានជ្រះ ស្រឡះនៅឡើយទេ បើទោះបីតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ បានចេញសេចក្ដី សម្រេច ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ឱ្យភាគីទាំងពីរ ដកកងទ័ព ចេញពីតំបន់មាន ជម្លោះយ៉ាងណាក៏ ដោយ ។ ភាគីកម្ពុជា បានគោរពនិងអនុវត្ដន៍ តាម សេចក្ដីសម្រេច ចុះថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០១១ របស់តុលាការ យុត្ដិធម៌អន្ដរជាតិ ក៏ប៉ុន្ដែ ភាគីថៃ មិនបានគោរព និងអនុវត្ដន៍តាមសេចក្ដី សម្រេចនោះ នៅឡើយ ។

បញ្ហាគួរឱ្យកត់សម្គាល់ គឺចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១១ ទាហានថៃ បានបើកការវាយ ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ យ៉ាងកំរោល ព្រមទាំងបាញ់ផ្លោងគ្រាប់ កាំភ្លើង ធុនធ្ងន់ ៤១៤គ្រាប់ ដាក់ប្រាសាទព្រះវិហារ បណ្ដាលឱ្យ ប្រាសាទបុរាណមួយនេះ រងការខូចខាតយ៉ាង ដំណំ ។ ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១១ ទាហានថៃ បានបើកការវាយប្រហារ មកលើកងទ័ពកម្ពុជា នៅតំបន់ ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន ខេត្ដឧត្ដរមានជ័យ យ៉ាងខ្លាំងក្លា ដែលជា ហេតុធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ពាក្យបណ្ដឹងទៅតុលាការ យុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ ។ ពាក់ព័ន្ធទៅនឹងបណ្ដឹងសុំអន្ដរាគមន៍ ការពារប្រាសាទ ព្រះវិហារ ត្រូវបានតុលាការយុត្ដិធម៌អន្ដរជាតិ ចេញសេចក្ដីសម្រេចនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ រីឯ បណ្ដឹងសុំឱ្យបកស្រាយសាលក្រម ឆ្នាំ១៩៦២ នឹងត្រូវបើកសវនាការនៅ អំឡុង ពាក់កណ្ដាលខែមេសា ឆ្នាំ២០១៣ខាងមុខ ។

អ្នកតាមដានប្រវត្ដិសាស្ដ្រមួយចំនួន បានរំលឹកថា សាលក្រមតុលាការយុត្ដិធម៌ អន្ដរ ជាតិក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះ វិហារ និងតំបន់ជុំវិញនោះ គឺជាកម្មសិទ្ធិនិងជាអធិបតេយ្យភាព របស់កម្ពុជា ។ ប៉ុន្ដែក្រោយ ពេលប្រាសាទព្រះវិហារ ក្លាយជាសម្បត្ដិ បេតិកភណ្ឌ ពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០០៨ បែរជាភាគីថៃរំលោភបំពាន លើសាលក្រមឆ្នាំ ១៩៦២ ដោយគ្មានខ្លាចក្រែងអ្វីទាំង អស់ រហូតដល់បំផ្លាញប្រាសាទ ព្រះវិហារឱ្យខូចខាតយ៉ាងដំណំ ។ ដូច្នេះនៅក្នុងសវនាការ បកស្រាយខ្លឹមសារសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នាអំឡុងពាក់ កណ្ដាលខែ មេសា ឆ្នាំ២០១៣ខាងមុខ តុលាការយុត្ដិធម៌អន្ដរជាតិ ត្រូវតែបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យភាគីថៃ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តទៅទៀត ។ ជា ពិសេសភាគីថៃ ត្រូវគោរពសាលក្រមឆ្នាំ១៩៦២ និងគោរពតាមច្បាប់អន្ដរជាតិ ហើយមិន ត្រូវមានមហិច្ឆតារំលោភ ឈ្លានពាន ទឹកដីកម្ពុជា តទៅទៀតឡើយ ។

តាមមន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា តុលាការយុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ បានជូន ដំណឹង ដល់ ភាគីកម្ពុជា រួចហើយ អំពីសវនាការនៅ អំឡុងពាក់កណ្ដាល ខែមេសា  ហើយរាជរដ្ឋាភិបាល កម្ពុជា បានត្រៀមរៀបចំឯកសាររួចជាស្រេច ដោយមាន ជំនួយពីអ្នកជំនាញច្បាប់ ដើម្បីដោះស្រាយបញ្ហា នៅតំបន់ក្បែរប្រាសាទព្រះវិហារ ។ ក្នុង នោះ បញ្ហាសំខាន់គឺការកំណត់ព្រំដែនកម្ពុជា-ថៃ តាមផ្លូវច្បាប់និង មាន ការទទួលស្គាល់ជា អន្ដរជាតិ ដើម្បីកុំឱ្យភាគីថៃ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី កម្ពុជាស្រេច តែអំពើចិត្ដតទៅទៀត ។ ជាមួយគ្នានេះ ជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស បាន បង្ហាញ នូវសេចក្ដីសង្ឃឹមថា ការបកស្រាយសាលក្រម ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការយុត្ដិធម៌ អន្ដរជាតិ នឹងធ្វើឱ្យភាគីថៃចាញ់ដោយអស់ចិត្ដ ហើយបញ្ឈប់រាល់ មហិច្ឆតា ឈ្លានពានបូរណភាពទឹក ដី កម្ពុជា ។ ជាមួយគ្នានេះ កងទ័ពកម្ពុជា ត្រូវតែបន្ដ ពង្រឹងស្មារតី ការពារប្រាសាទព្រះវិហារ និងបូរណភាព ទឹកដីកម្ពុជា ដើម្បីកុំឱ្យប្រទេសជិត ខាង ធ្វើអ្វីៗស្រេចតែអំពើចិត្ដរបស់ខ្លួន ដោយមិនគោរពច្បាប់អន្ដរជាតិ ៕

បាន គីមូន សម្តែងការខកចិត្ត លើការសម្រេច សាងសង់លំនៅដ្ឋាន របស់អ៊ីស្រាអែល

$
0
0

យូអិន, (ស៊ិនហួ)៖ លោកអគ្គលេខាធិការ នៃអង្គសហប្រជាជាតិ បាន គីមូន នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១២ បានសម្តែងនូវ ការខកចិត្ត និងព្រួយបារម្ភ របស់លោកជាពន់ពេក ចំពោះសេចក្តី សម្រេចរបស់អ៊ីស្រាអែល ក្នុង ការចាប់ផ្តើម កសាងលំនៅដ្ឋាន នៅតំបន់តានតឹង ឡើងវិញ ដោយលោកអះអាងថា ទង្វើនេះអាចនឹង ធ្វើឲ្យ អន្តរាយទៅដល់ កិច្ចខិតខំប្រឹងប្រែង ទាំងឡាយដើម្បី ស្វែងរកដំណោះស្រាយ រវាងរដ្ឋពីរ នោះ។

អ្នកនាំពាក្យលោក បាន គីមូន បានលើកឡើងពីសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយថា “នេះ ជាការព្រួយបារម្ភ មួយយ៉ាងធំធេង ព្រមទាំងជាការខកចិត្ត ផងដែរ បន្ទាប់ពី អគ្គលេខាធិការ យូអិនបានសិក្សា អំពីការប្រកាស សាងសង់លំនៅដ្ឋាន ចំនួន ៣.០០០ខ្នងបន្ថែមទៀត នៅភាគ ខាងកើតទីក្រុង ហ្សេរុយសាឡឹម ព្រមទាំងផ្នែក ដទៃទៀតនៃតំបន់ វេសត៍ ប៊េង នោះ។”

សេចក្តីថ្លែងការណ៍ខាងលើនេះ ក៏បានលើកឡើងទៀតដែរថា “វានឹងរួមបញ្ចូលនូវ ផែនការ ដែលស្ថិតនៅក្នុង កញ្ចប់ឈ្មោះថា E-1 ហើយវានឹងក្លាយជា ហានិសភ័យ យ៉ាងប្រាកដ ដែល នឹងកាត់ផ្តាច់ តំបន់ហ្សេរុយសាឡឹម ពីផ្នែកជាច្រើន នៃតំបន់វេសត៍ ប៊េង ជាមិនខាន។”

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចកសាងលំនៅដ្ឋានថ្មី របស់ពួក ជ្វីស ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី ប៉ាឡេស្ទីន បានសម្រេចតួនាទី របស់ខ្លួនបន្ថែម មួយកម្រិតទៀត ជា ប្រទេសដែលមិនទាន់ ជាសមាជិក ពេញ សិទ្ធិរបស់អង្គការ សហប្រជាជាតិនោះ។ ចំពោះ គម្រោង E-1 នោះដែរ គឺ គេនឹងត្រូវ កសាងលំនៅដ្ឋាន នៅតំបន់ដែល មានវិវាទនៅ វេសត៍ ប៊េង ដែលឆ្លងកាត់ទៅចន្លោះ ចុងបូព៌ានៃ ភាគខាងកើត ហ្សេរុយសាឡឹម និង ម៉ាអាឡេហ៍ អេឌូមីម៕

Photo by DAP-News

សម្ពោធដាក់ឲ្យ​ ប្រើប្រាស់ហេដ្ឋារចនា សម្ព័ន្ធបច្ចេកវិទ្យា របស់រដ្ឋសភា

$
0
0

ភ្នំពេញ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលជាជំនួយរបស់រដ្ឋសភាសាធារណៈរដ្ឋសង្គម និយមវៀតណាម ផ្តល់ជូនមករដ្ឋសភា កម្ពុជាក្រោម អធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា និងលោក វ៉ិន ង៉ុកកឿ អនុប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម។

អ៊ីរ៉ង់ៈ ការស្នើសុំកិច្ច ពិភាក្សាពីអាមេរិក ជាការបោក បញ្ឆោតនយោបាយ

$
0
0

តេហេរ៉ង់, (ស៊ិនហួ)៖ សមាជិកសភាមួយរូបរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ទី០២ ខែធ្នូ កន្លងទៅនេះដែលបាន ចេញផ្សាយតាមកញ្ចក់ ទូរទស្សន៍របស់ អ៊ីរ៉ង់ថា កិច្ចពិភាក្សាដែល ស្នើសុំកាលពីពេលថ្មីៗនេះ ដោយអាមេរិកជាមួយ នឹង ប្រទេសអ៊ីរ៉ង់ ភ្លាមៗបន្ទាប់ពីការ សម្រេច ដាក់ទណ្ឌកម្មថ្មីបន្ថែម ទៀតទៅលើ សាធា រណរដ្ឋ ឥស្លាមមួយនេះ គឺជាការបោក បញ្ឆោតផ្នែកនយោបាយមួយ។

សមាជិកសភារបស់អ៊ីរ៉ង់ លោក សេយយ៉េដ ហ្សារីហ្វ ហូស្សេអ៊ីនី បាននិយាយថា “យ៉ាងណា ក៏ដោយ ពួកបានបោះជំហានទៅមុខមួយជំហាន និង បានប្រកាសថា បានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចពិភាក្សា ស្របពេលដែលដៃគេមួយទៀតបានដាក់ទណ្ឌកម្មមកលើយើង។”

គួរបញ្ជាក់កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់កិច្ចពិភាក្សា ទ្វេភាគី ជាមួយនឹងប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ នោះ។

លោកស្រី គ្លីនតុន បានលើកឡើងទៀតថា សហរដ្ឋអាមេរិក បានកំពុងបំពេញការងារជាមួយ នឹងបណ្តាប្រទេសសមាជិក អចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដែល មាន ចំនួន៥ប្រទេស ដោយបូកថែមប្រទេសអាល្លឺម៉ង់មួយទៀត ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ ព្រមទាំងកិច្ចពិភាក្សា ទ្វេភាគីបន្ថែមទៀតផងដែរ។

ស្របពេលនៃថ្ងៃដដែលនោះដែរ អាមេរិក ក៏បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើ ផ្នែកថាមពល, កំពុងផែ, ការដឹកជញ្ជូនតាមនាវា និង ផលិតកម្មនាវា របស់អ៊ីរ៉ង់។ បន្ទាប់ពី បានឃើញនូវទង្វើរបស់អាមេរិក បែបនេះ អ៊ីរ៉ង់បានលើកឡើងថាអាមេរិកកំពុងតែប្រើប្រាស់នូវ នយោបាយ Double Standard ដែលជាការ បោកបញ្ឆោតមួយយ៉ាងពិតប្រាកដ។

Photo by DAP-News


ថៅកែរោងចក្រ Global Footwear ព្រមទទួលយក លក្ខខណ្ឌការងារ ចំនួន១២ចំណុច របស់កម្មករ

$
0
0

ភ្នំពេញ៖ មន្រ្តីសហជីព បានថ្លែងអះអាងនៅថ្ងៃចន្ទ ទី៣ ខែធ្នូនេះ ថៅកែរោងចក្រ Global Footwear ព្រមទទួលយកខណ្ឌការងារ ចំនួន១២ចំណុច តាមការស្នើសុំ របស់ក្រុមកម្មករ បន្ទាប់ពីកម្មករប្រមាណ ជាង៣០០នាក់ នាំគ្នាធ្វើកូដកម្មទាមទារ អស់រយៈពេលជាងពីរ សប្តាហ៍កន្លងទៅនោះ ហើយនៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ កម្មករបាននាំគ្នាចូល ធ្វើការវិញជាធម្មតា។

លោក សយ ចន្ធូ មន្រ្តីសហជីពសេរីកម្មករ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា “ថៅកែរោងចក្របាន យល់ព្រមមិនកាត់ប្រាក់ របស់កម្មករ ដែលបានធ្វើកូដកម្មក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ នោះទេ ហើយក្រុមហ៊ុន បានផ្តល់ប្រាក់ថ្លៃរថយន្ត ចំនួន១០ដុល្លារ និងផ្តល់ប្រាក់សម្រាប់ទ្រទ្រង់ សុខភាពចំនួន៨ដុល្លារ ដោយការផ្តល់ជូននេះ នឹងចាប់ផ្តើមអនុវត្តន៍ ចាប់ពីខែមករា ឆ្នាំ២០១៣តទៅ”។

រោងចក្រនោះ មានទីតាំងស្ថិតនៅ ភូមិអង្គស្នូល៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លក្ខខណ្ឌការងារ ទាំង១២ចំណុចនោះ រួមមាន៖
ទី១-ក្រុមកម្មករ មិនចង់ឲ្យមានបុគ្គលិកអណ្តែត
ទី២-ទាមទារឲ្យមានពេទ្យ ប្រចាំការនៅក្នុងរោងចក្រ និងមានថ្នាំគ្រប់គ្រាន់
ទី៣-ផ្តល់ការងារឲ្យកម្មករ បានគ្រប់គ្រាន់
ទី៤-ក្រុមហ៊ុន ត្រូវបំបាត់ក្លិនស្អុយ នៅក្នុងរោងចក្រ
ទី៥-តំឡើងប្រាក់ខែគោល៧០ដុល្លារ
ទី៦-ស្នើសុំលុយព្រីម ៥ដុល្លារបន្ថែមទៀត
ទី៧-ស្នើសុំលុយឡាន និងស្នាក់នៅ ៥ដុល្លារ
ទី៨-កម្មករសុំឈប់សម្រាក១ថ្ងៃ ឬ២ថ្ងៃពេលមានជំងឺ អនុញ្ញាតឲ្យកម្មករ ឈប់ដោយងាយស្រួល
ទី៩-ពេលកម្មករយកចំណី អាហារចូលរោងចក្រត្រូវអនុញ្ញាត
ទី១០-រៀបចំផ្ទះបាយឲ្យបានស្អាត
ទី១១-ពេលធ្វើប័ណ្ណសំគាល់ខ្លួន កុំកាត់លុយ
ទី១២-ក្នុងអំឡុងពេលធ្វើកូដកម្ម កុំកាត់លុយកម្មករ៕

សាលារៀន អន្តរទ្វីប អាមេរិកំាង ប្រារព្ធពិធីប្រគល់ វិញ្ញាបនបត្រលើកទី៣

$
0
0

ភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធពិធី ប្រគល់វិញ្ញាបនបត្រ ដល់សិស្សានុសិស្ស ថ្នាក់ទី៦ ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០១១-២០១២ ចំនួន៥៩០នាក់ ក្រោម អធិបតីភាព របស់លោក គួច ម៉េងលី ស្ថាបនិក និងនាយក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅវិទ្យាស្ថាន ជាតិអប់រំ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល បុគ្គលិក លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ និងពេលរាត្រីមានពិធី លៀងសាយភោជនៅ សណ្ឋាគារ ណាហ្គាវើល សម្រាប់សិស្សានុសិស្ស ដែលបានបញ្ចប់ ថ្នាក់ទី១២ ផងដែរ។

មានមតិសំណេះសំណាលក្នុងពិធីប្រគល់វិញ្ញាបនបត្រនាពេលនោះ លោក គួច ម៉េងលី បានមានប្រសាសន៍ ឲ្យដឹងថា សាលារៀន អន្តរទ្វីប អាមេរិកាំង ខិតខំយកចិត្តទុកដាក់ ធ្វើយ៉ាងណា ឲ្យប្រាកដថា សិស្សានុសិស្ស ទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ អត្តចរិតល្អ ជាពិសេសគឺមានសេចក្តីក្លាហាន និងការជឿជាក់ លើខ្លួនឯង ដ៏គួរឲ្យកោតសរសើរ។ លោកបន្តឲ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្ស ដែលបញ្ចប់ការសិក្សា ថ្នាក់ មធ្យមសិក្សា ទុតិយភូមិ បាននិងកំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ទាំងក្នុង ប្រទេស និងក្រៅប្រទេស។ ភាពជោគជ័យរបស់សិស្សម្នាក់ៗពុំអាចធ្វើទៅបានឡើយ ប្រសិនបើគ្មានការយក ចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត សម្ភារ និងថវិកាពីសំណាក់ មាតាបិតា និងអ្នកអាណា ព្យាបាល ព្រមទាំងការខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀន ពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកអាណា ព្យាបាលទី២ ហើយសំខាន់ជាងនេះទៅ ទៀតនោះ គឺសិស្សានុសិស្សខ្លួនឯង ដែលស្គាល់ពីគុណតម្លៃ នៃការ សិក្សាអប់រំ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្តល់អនុសាសន៍ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ថា ដើម្បីឲ្យក្លាយ ខ្លួនជា បញ្ញវន្ត ដែលមាន ចំណេះ និងជំនាញពិតៗសម្រាប់ប្រទេសជាតិ ប្អូនៗគ្រប់រូបគប្បីសិក្សា ឲ្យបាន ខ្ពង់ខ្ពស់ តាមដែល អាចធ្វើទៅ បាន ជាពិសេសត្រូវចេះ នូវភាសាប្រាំគឺ ភាសាដើមកំណើត ភាសាអង់គ្លេស ភាសា បច្ចេកវិទ្យា ភាសាការទូត និងភាសាជម្រើសសម្រាប់អាជីវកម្ម ឬ ការងាររបស់ខ្លួន។ លោកបាន បន្ថែមទៀតថា សិស្សានុសិស្ស ទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែង រៀនសូត្រក្រេបយក នូវចំណេះដឹងទូទៅ និងដកស្រង់ បទពិសោធន៍ល្អៗពីគ្រប់មជ្ឈដ្ឋាន ព្យាយាមសិក្សា ស្រាវជ្រាវរកឯកសារផ្សេងៗមកអាន និងចូលរួម សកម្មភាព អប់រំ សិក្ខាសាលា និងសកម្មភាពសង្គមឲ្យបានច្រើន ត្រូវមានភាពក្លាហាន ហ៊ានជំនះរាល់ឧបសគ្គ និងត្រូវមាន ម្ចាស់ការខ្ពស់ចំពោះ កាតព្វកិច្ចរបស់ខ្លួន។

ជាពិសេសសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់ឧត្តមសិក្សាត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវ និងធ្វើ ការងារ យកបទពិសោធន៍ ដើម្បីពេលបញ្ចប់ការ សិក្សាងាយស្រួល រកការងារធ្វើជាជាង ការរៀនច្រើន មុខជំនាញ ច្រើនបរិញ្ញាបត្រ ហើយមិនមានជំនាញណាមួយ ច្បាស់លាស់ ដែលនាំឲ្យពិបាករកការងារធ្វើ និងខូចសេដ្ឋកិច្ច ប្រទេសទៀតផង។ លោកក៏បានសម្តែង នូវក្តីសង្ឃឹមថា សិស្សានុសិស្សដែលបាន បញ្ចប់ការសិក្សានៅ សាលា រៀន អន្តរទ្វីប អាមេរិកាំង នឹងយកចំណេះដឹង របស់ខ្លួនទៅប្រើប្រាស់ ក្នុងផ្លូវត្រូវ ដើម្បីដឹកនាំ ខ្លួនឯងឲ្យថ្លៃថ្លា ដឹកនាំគ្រួសារឲ្យ ត្រជាក់ត្រជំ ដឹកនាំសង្គមឲ្យថ្លៃថ្នូរ ដឹកនាំនគរឲ្យអភិវឌ្ឍ។

នៅរាត្រីថ្ងៃដដែលនោះ លោកស្រី ឡា សុភៈ អនុប្រធាននាយកអប់រំ ទទួលបន្ទុកកិច្ចការអប់រំ និងជានាយក មធ្យមសិក្សា ទុតិយភូមិបានឲ្យអ្នកយកព័ត៌មាន ដឹងថា សាលារៀនមានការរៀបចំ ពិធីលៀងសាយភោជន ជូន ដល់សិស្សានុសិស្ស នៅសណ្ឋាគារ ណាហ្គាវើល ដែលមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្ស ជ័យលាភីជាច្រើនរយនាក់។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយមាន ការបរិភោគអាហារ ពេលរាត្រីជួបជុំគ្នា ការសម្តែងសមត្ថភាព ការរាំលេងកម្សាន្ត ការស្តាប់តន្រ្តី និងមានឈុតឆាក ប្លែកៗ សប្បាយៗជាលក្ខណៈមិត្តភាព។

នារាត្រីនោះ លោក គួច ម៉េងលី ក៏បានលើកឡើងពីប្រវត្តិពិធីលៀងសាយភោជន (Prom Night) ដែលមានប្រភព ដើមពីវប្បធម៌ សហរដ្ឋអាមេរិក ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩២០-១៩៣០ ហើយការរៀបចំកម្ម វិធីនាពេលនេះ ក្នុងគោល បំណងរំឭក អនុស្សាវរីយ៍ ដែលសិស្សានុសិស្សបានសិក្សា ជាមួយគ្នាកន្លងមកផ្សារភ្ជាប់ ទំនាក់ទំនង មិត្តភាពសិស្សគ្រប់ ជំនាន់លើកទឹកចិត្ត និងអបអរសាទរដល់ សិស្សដែលបានបញ្ចប់ ការសិក្សាថ្នាក់មធ្យម សិក្សាទុតិយភូមិ ដោយភាពជោគជ័យ និងជាពេលវេលាដែលត្រូវឈានទៅថ្នាក់ឧត្តមសិក្សា ហើយក៏ជាចំណង ដៃអនុស្សាវរីយ៍ប្រកប ដោយអារម្មណ៍រីករាយ សម្រាប់ពួកគេ ដែលបានបញ្ចប់ថ្នាក់ មធ្យមសិក្សាចំណេះទូទៅ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង៕

Photo by DAP-News

Photo by DAP-News

ពង្រាងគោល នយោបាយ ប្រ៊តប៊ែនជាតិ ត្រូវបានលើកយក មកពិភាក្សា

$
0
0

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១២ បានរៀបចំ សិក្ខាសាលាស្តីពី ការពង្រាងគោល នយោបាយ ប្រ៊តប៊ែនជាតិ (National Broadband Policy)។

សិក្ខាសាលាដែលមានរយៈពេល ៣ថៃ្ង ចាប់ពី ០៣-០៥ ខែធ្នូ នេះ ក៏មានការចួលរួមពី អ្នកជំនាញ ការមកពី International Telecommunication Union (ITU) មន្រ្តីអន្តរក្រសួង ពាក់ព័ន្ធនានា ដូចជា Ministry of Education, Youth & Sports, Ministry of Agriculature, Forestry & Fisheries, Ministry of Commerce, Ministry of Culture & Fine Art and NiDA និងប្រត្តិបត្តិករ ផ្តល់សេវា ទូរគមនាគមន៍ (Mobile & Fixed Phone) ផងដែរ ៕

Photo by DAP-News

Photo by DAP-News

ចិន អរគុណកម្ពុជា ក្នុងការគាំទ្រ គោលនយោបាយ ចិនតែមួយ

$
0
0

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការច្បាប់ នៃសភាប្រជាជនចិន លោក ហ៊ូ កាងសេង បានសម្តែងនូវអរគុណនិងដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបាន គាំទ្រ នូវគោលនយោបាយចិនតែមួយ ហើយលោកចាត់ទុកថាទំនាក់ទំនងរវាងចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អ ជាមិត្តដ៏ល្អ និងជាដៃគូដ៏ស្មោះត្រង់របស់ចិន។

នាយកខុទ្ទកាល័យប្រធានរដ្ឋសភាកម្ពុជា លោក គាំម កុសល បានមានប្រសាសន៍ ប្រាប់ទៅក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបរវាងសម្តេចប្រធានរដ្ឋសភា ហេង សំរិន និងលោក ហ៊ូ កាងសេង ថា សមាជិកគណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការច្បាប់នៃសភាប្រជាជនចិន បានធ្វើការវាយតម្លៃ និងអរគុណ ចំពោះរាជ រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ។

លោកបានបន្តថា «លោកក៏បានវាយតម្លៃនូវការរួមចំណែករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចប្រធាន រដ្ឋសភា ដែលបានធ្វើឲ្យទំនាក់ទំនងចិនកម្ពុជាកាន់តែត្រូវ បានពួនជ្រុំឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

លោកបានបន្ថែមទៀតថា មិនតែប៉ុណ្ណោះលោក ហ៊ូ កាងសេង បានសម្តែងនូវមរណទុក្ខជាមួយប្រជាជនកម្ពុជា ដែលបានបាត់បង់នូវអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ។

សូមបញ្ជាក់ថាក្រោយពីជំនួបរវាងសម្តេចហេង សំរិន និងលោក ហ៊ូ កាងសេង រួចមក នឹងជួបពិភាក្សាការងារ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា លោក ប៉ែន បញ្ញា ផងដែរ៕

ក្រុម DAP United បានបំបាក់ ក្រុមធនាគារ ABA យ៉ាងចាស់ដៃ ក្នុងជំនួបដំបូង ៤-០

$
0
0

ភ្នំពេញៈ ក្រុមមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ដែលមានឈ្មោះកាត់ថាក្រុម DAP United បានបំបាក់ក្រុមធនាគារ ABA (ABA Bank) យ៉ាងចាស់ដៃនៅក្នុង ជំនួបលើកដំបូង នៃការប្រកួតបាល់ទាត់ លក្ខណៈមិត្តភាព ដោយលទ្ធផលបច្ចេកទេស ៤-០ កាលពីល្ងាយថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២ ចុងសប្ដាហ៍មុននេះ នៅលើទីលាននៃតារាងបាល់ទាត់ មេគង្គ ។

កិច្ចស្វាគមន៍ ១៥នាទីដំបូង សម្រាប់ការប្រកួតនៅក្នុងតង់ទី១ ក្រុម DAP United បានរកគ្រាប់បាល់នាំមុខមុន ក្រុមធនាគារ ABA ចំនួន ២គ្រាប់ ដែលមួយគ្រាប់ដំបូង ធ្វើបានសម្រេចដោយ កីឡាករ សុ ជាតិ នៅដើមតង់ទី១ (នាទី ទី១) តែម្ដង ។ ចំណែកគ្រាប់ទី២  ធ្វើបានសម្រេចដោយកីឡាករ កែវ រចនា ដែលបានទាត់បាល់ បញ្ចូលទីនៅនាទី ទី១៥ ។  ក្រោយពីក្រុម DAP United បានធ្វើឲ្យក្រុម ធនាគារ ABA ស្ពឹកមុខក្នុងរយៈដល់ខ្លី បែបនេះរួចមក ក្រុមធនាគារ ABA បានធ្វើការវាយសម្រុក យ៉ាងខ្លាំងមកលើក្រុម DAP United តែមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុម DAP United ទទួលបានលទ្ធផលបណ្ដោះអាសន្ន នាំមុខមុនក្រុម ធនាគារ ABA  ២-០ ។

លុះចូលដល់តង់ទី២ ក្រុមធនាគារ ABA បានព្យាយាមក្នុងការ វាយសម្រុកជាបន្ដ ប៉ុន្ដែត្រូវក្រុម DAP United វាយបកទៅវិញ រហូតរកគ្រាប់បាល់ បានមួយគ្រាប់បន្ថែមទៀត ដោយប្រធានក្រុម DAP United ឈ្មោះថា លីម ជាវុត្ថា នៅនាទី ទី៥៨  ។ ចំណែកកីឡាកររបស់ក្រុមធនាគារ ABA ទទួលបានត្រឹមតែកាតលឿង ពីអាជ្ញាកណ្ដាលមួយប៉ុណ្ណោះ នៅនាទី ទី៥៥ ។ គ្រាប់បាល់ទី៣ របស់ក្រុម DAP Unitedនេះ បានធ្វើឲ្យក្រុមធនាគារ ABA កាន់តែក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ជាហេតុនាំឲ្យកីឡាកររបស់ក្រុមធនាគារ ABA ភ្លេចខ្លួនថាការប្រកួតនេះ ជាការប្រកួតមិត្ដភាព និងបានបង្កអំពើរហិង្សា ជាមួយកីឡាកររបស់ក្រុម DAP United ថែមទៀតផង ។

ក្រោយពីធ្វើការសម្រុះសម្រួល ដោយអាជ្ញាកណ្ដាលរួចរាល់ហើយនោះ ក្រុមទាំង២ ក៏បានធ្វើការប្រកួតជាបន្ដ ។ ប៉ុន្ដែទោះជាយ៉ាងណា កីឡាកររបស់ក្រុមធនាគារ ABA នៅតែខិតខំប្រឹងប្រែងដដែរ ដើម្បីរកគ្រាប់បាល់ជូនក្រុមរបស់ពួកគេ តែការលេងបាល់ទាំងកំហឹង បែបនេះវាមិនមាន លទ្ធផលអ្វីនោះទេ ផ្ទុយទៅវិញ បែរជាត្រូវកីឡាកររបស់ក្រុម DAP  United រកគ្រាប់បាល់បន្ថែម បានមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់របស់កីឡាករ សុ ជាតិ នៅនាទី ទី៨២ ។ ការប្រកួតជាបន្ដ សម្រាប់ ៨នាទីចុងក្រោយ ក្រុមទាំង២ គឺពុំមានលទ្ធផលអ្វីបន្ថែមនោះទេ ធ្វើឲ្យចប់ការប្រកួតពេញម៉ោង ក្រុម DAP United បំបាក់ក្រុមធនាគារ ABA ដោយលទ្ធផលបច្ចេកទេស ៤-០ ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៨ហើយ ដែលក្រុម DAP United ទទួលបានជ័យជំនះជាប់ៗគ្នា សម្រាប់៨ចុងក្រោយកន្លងទៅនេះ ។ ចំណែកលទ្ធផលសរុប សម្រាប់ ២១ប្រកួតពីមុនមក រហូតដល់ពេលនេះ គឺធ្លាប់ទទួលបាន ជ័យជំនះចំនួន ១១ប្រកួត ចាញ់ ៧ប្រកួត និងស្មើចំនួន ៣ប្រកួត ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Viewing all 8042 articles
Browse latest View live




Latest Images